ជា ម៉ារ៉ា (Chea Mara) – Newsroom Cambodia

បទយកការណ៍៖ ជនជាតិដើមភាគតិច​​ថា ​ក្រមបរិស្ថាន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ និង​ការ​រស់នៅ​​របស់​​ពួកគេ
កំពុង​អង្គុយ​ក្រោមដើមប័រ ដោយមាន​​ទេសភាពបៃតង​ជុំវិញ​ផង​ លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ​ជាជនជាតិ​ដើម​ភាគ​តិច​រស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និយាយ​ថា លោក​ព្រម​​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេងទៀត​តែង​​​ចេញ​ចូល​ព្រៃ​ដើម្បី​បោចវល្លិ៍ និង​​ធ្វើ​ចំការ​វិល​ជុំ​។​​ ប៉ុន្តែ​លោក​ថា ចាប់​តាំង​ពី​មាន​ក្រម​បរិស្ថាន ការ​ចូលពញរៃ​ដើម្បី​អាស្រ័យ​ផល ត្រូវ​បា​នរិតត្បិត។

លោកនិយាយ​ថា៖ «ពីមុនយើងធ្លាប់តែចេញចូល​ស្រេច​តែ​ចិត្ត ដល់​ពេល​ក្រោយ​មក​ក្រម​បរិស្ថាន​គេ​ហ្នឹង​គេ​មុន​នឹង​ធ្វើ ឱ្យយើងប្រាប់ឱ្យ​គេបើសិនជាធ្វើខុសអី ផាកពិន័យច្រើនទៀតលុយច្រើន» ។​

លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ជាជនជាតិ ដើម ភាគ តិច ពូនង រស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ៨មិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

ក្រម​បរិស្ថាន​ត្រូវ​បាន​សភា​អនុម័ត​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣​​។ ក្រម​នេះ​បាន​កំណត់​​អំពី​វិធាន​ទាំង​ឡាយ​ដែល​ត្រូវ​គោរព ​និង​ប្រតិបត្តិតាម​ក្នុង​ការ​ពង្រឹង​ ធ្វើ​ទំនើប​កម្ម​ ធ្វើ​ឱ្យ​មាន​សង្គតិ​ភាព​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​លើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ និង​ស្តារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​ ជីវៈ​ចម្រុះ​ មុខ​ងារ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ ដើម្បី​ការ​រស់​នៅ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ប្រទេស​កម្ពុជា។​

ក្រោយ​ការ​ប្រកាស​អនុម័ត ជនជាតិ​ដើម​ភាគ​តិច​ដែ​ល​​កំពុង​អាស្រ័យ​ផល​ដោយសារ​ព្រៃឈើ​ដូចជា​លោក យ៉ាត ត៉ាយ អះអាងថា ក្រម​នេះ​ធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ទាំងការរស់នៅ ការ​ប្រកប​​របរចិញ្ចឹមជីវិត លែង​​មានសិទ្ធិកាន់កាប់ដីធ្លី និង​សិទ្ធិ​អាស្រ័យផល​លើ​ធម្មជាតិ និងព្រៃឈើ ដែលជាការព្រួយបារម្ភបាត់បង់អត្ត​​សញ្ញាណតាំងពីដូនតារបស់ពួកគេ។

អ្នកស្រី ផ្លឹក ភីរំ តំណាងសហគមន៍ជនជាតិដើមភាគតិចបានលើកឡើងថា ​ក្រម​បរិស្ថាន និង​ធនធាន​​ធម្មជាតិ ដាក់បញ្ចូលជនជាតិដើមភាគតិចជាសហគមន៍មូលដ្ឋាន ដែល​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​ក្លាយ​ជា​ជនរងគ្រោះផ្នែកដីធ្លី និងជាការរំលោភសិទ្ធិជនជាតិដើមភាគតិច។

អ្នកស្រីបន្ត៖ «ក្រមបរិស្ថានហ្នឹងកំពុងតែដកហូតសិទ្ធិជនជាតិដើមភាគតិច និង​ដកហូត​ដីធ្លី​វប្បធម៌​ប្រពៃណី​​ជនជាតិដើ​មភាគតិច»។

អ្នកស្រីថា គោលបំណងនៃក្រមបរិស្ថានិងធនធានធម្មជាតិមិនមែនដើម្បីស្តារ និងអភិវឌ្ឍព្រៃ​ឈើ​ប្រក​ប​​ដោយចីរភាព​នោះ​​ទេ ផ្ទុយទៅវិញគឺជាការដកហូតសិទ្ធិជនជាតិដើមភាគតិច។ អ្នកស្រីបន្ថែម​ថា អាជ្ញាធរ​ដែនដីកំពុងតែ​រិតត្បិតមិនឱ្យ​ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីស្រុកកែវសីម៉ា ស្រុក​អូរាំង និងស្រុកពេជ្រាដា ប្រកបរបរធ្វើស្រែលើដីស្រែចំការរបស់ពួកគេផ្ទាល់។​

អ្នកស្រីបន្ថែមថា៖ «គេមិនឱ្យយើងកាប់ចំការថ្មី ហេតុអ្វីបានគេមិនឱ្យយើងកាប់ចំការថ្មី អាហ្នឹង​ការគិត​របស់​គេ​ថាយើងជនជាតិដើមភាគតិចជាអ្នកបំផ្លាញ គេមិន​បាន​គិត​ទៅ​លើ​ក្រុមហ៊ុន​ធំៗ​ទេ​ដែល​កំពុង​តែ​បំផ្លាញ​ ឬ​ជាជនជាតិ​ផ្សេងទៀត​ដែល​គេ​មក​រស់នៅ​ ដែល​គេ​មិនមែន​ជា​ជនជាតិ​ដើម​ភាគ​តិច គេកំពុងតែបំផ្លាញតែគេមើល​មិន​ឃើញ ឧកញ៉ាធំៗដែលកំពុងតែហ៊ុំព័ទ្ធដីរបស់រដ្ឋ រដ្ឋា​ភិបាល​គេមើលមិនឃើញទេ គេមើលឃើញជនជាតិ​ដើមភាគតិច​ជា​ម្ចាស់​ស្រុក​ កាប់​ចំការ​តែ​មួយហិចតា ពីរហិចតាទេ»។​

កាលពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហគមន៍ជនជាតិដើមភាគតិចប្រមាណ១៨៩នាក់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ​ដោយ​លើកឡើង​ថា​​​ ​​ជនជាតិ​ដើម​ភាគ​តិច​ទទួល​រង​​​អំពើ​អយុត្តិធម៌​ជា​ប្រវត្តិសាស្រ្ត​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ ឬ​ការ​បង្កើត​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ច្បាប់​ផ្សេងៗ និង​លិខិត​បទដ្ឋាន​គ​តិយុត្ត​ដែលនឹងដកហូត​សិទ្ធិដីធ្លី តំបន់ប្រពៃណី វប្បធម៌ ជំនឿសាសនា តំបន់​​អាស្រ័យ​ផល អនុផល និងធនធានរបស់ខ្លួនស្ថិតនៅជុំវិញសហគមន៍ខ្លួន ដែល​រារាំង ឬ​កាត់​បន្ថយ​​សិទ្ធិ​ប្រើប្រាស់ ជាពិសេសសិទ្ធិអភិវឌ្ឍន៍ អភិរក្សមរតកវប្បធម៌ និង​ផល​ប្រយោជន៍​ក្នុង​ធនធាន​ធម្មជាតិ​​តាម​តម្រូវការ។

ចំណែកលោក ស្រូន ចាន់ រស់នៅភូមិជាមួយគ្នានេះ​លើកឡើងថា ក្រមបរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សិទ្ធិដីធ្លី និង​ជាការលុបបំបាត់ការធ្វើចំការវិលជុំ និងការអាស្រ័យ​ផលទៅ​លើ​ធនធាន​ធម្មជាតិ​របស់ជនជាតិដើមភាគតិច និង​ធ្វើឱ្យជនជាតិដើមភាគតិចប្រឈម​ការចំណាក​ស្រុក​ និងជំពាក់បំណុលដោយសារគ្មានការងារធ្វើប្រសិនបើពួកគាត់​មិនបានធ្វើចំការវិលជុំ។

លោកបន្តថា៖ «បញ្ហាដូចជាយើងបាត់បង់ដីធ្លី យើង​បាត់បង់​ស្រែ​ចំការ​របស់យើង និង​ធ្វើ​ឱ្យ​បងប្អូន​យើង​រស់នៅ​ពិបាក​ អាចនឹងប្រឈមមុខទៅថ្ងៃអនាគតខ្លាំងមែ​នទេន» ។​

លោក ស្រូន ចាន់ រស់នៅរស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិចពូនង។ នៅថ្ងៃទី ៨មិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

ដូចគ្នានេះដែរលោក ច្រូត ផ្លើត ជនជាតិដើមភាគតិចពូនង អាយុ៤៣ឆ្នាំ ក៏បាន​យល់ស្រប​ដែរថា សេចក្តីព្រាង​ច្បាប់ថ្មីស្តីពីក្រមបរិស្ថាន និងធនធានធម្មជាតិ ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ ការប្រកបមុខរបរ ​​អត្តសញ្ញាណ ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិច និង​ការអាស្រ័យ​ផល​ពី​ធនធាន​ធម្មជាតិ។​

ោក ច្រូត ផ្លើត ជនជាតិដើមភាគតិចពូនង អាយុ៤៣ឆ្នាំ រស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ៨មិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

លោក ថាញ់ ហ៊ីម អាយុ៥០ឆ្នាំ ជាប្រធានភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានបា្រប់ Newsroom ​Cambodia ថា​ នៅ​តំបន់​របស់​លោក ឃើញមានគេអនុវត្ត​ក្រម​បរិស្ថាន​នេះ​បណ្ដើរៗ ដោយ​ពលរដ្ឋ​មិនអាចផ្លាស់ប្ដូរទំនៀមទម្លាប់ទៅស៊ីឈ្នួល ឬចំណាក​ស្រុករកការងារធ្វើបានទេ។ លោក​បន្ត​ថា ពលរដ្ឋជាជនជាតិដើមភាគតិច​ចូលចិត្តរបៀបរស់នៅសព្វថ្ងៃនេះ មិនចង់កែប្រែនោះទេ បើទោះបីជា​អាជ្ញាធ​រថា មុខរបរនេះហួសសម័យក៏​ដោយ​។​

លោកថ្លែងថា៖ «ក្រមនេះវាហួសហេតុពេក ពលរដ្ឋ​យល់ស្រប​ដែល​ខាង​បរិស្ថាន​មិន​ដក​ហូត​ចម្ការ​ចាស់ ​ប៉ុន្តែពលរដ្ឋបារម្ភខ្លាចមិនមែនយកទៅអភិរក្ស យកទៅដាក់នៅក្រុមហ៊ុនវិញ។ បើយក​ទៅ​អភិរក្ស ពលរដ្ឋឯក​ភាព ប៉ុន្តែបើយកទៅដាក់នៅក្រុមហ៊ុន ពលរដ្ឋនឹងក្រោកឡើងតវ៉ាទាំងអស់គ្នា »។​

សម្រាប់លោក ក្លាង ផូល អាយុ៤៧ឆ្នាំ ជាគណៈកម្មការភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី ទទូច​ឱ្យមានការបែងចែកដីឱ្យបានច្បាស់ និងចេញបញ្ជីដីសមូហភាព ដីអភិរក្សផ្សេងៗឱ្យបានឆាប់។

លោកថ្លែងថា៖ «ឥឡូវនេះ ដីយើងធ្លាប់អាស្រ័យផល ដាំស្រូវដាំដំឡូង ដីបងប្អូន​ធ្លាប់​ដាំកា​ហ្វេ​ដាំ​កៅស៊ូដើ​ម្បី​​លក់​អស់ហើយ គេឈប់ឱ្យដាំហើយ។ គេឱ្យយើងទៅស៊ីឈ្នួលគេ ស៊ីឈ្នួលក្រុមហ៊ុនវិញ  គេថាឱ្យយើងរស់​ឱ្យដូចគេដូចឯង »។

លោក ក្លាង ផូល អាយុ៤៧ឆ្នាំ ជាគណៈកម្មការភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ នៅថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

ចំណែកលោក ងេះ ណាំ ជាពលរដ្ឋក្នុងភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី​លើកឡើង​ថា  លោកធ្លា​ប់​ឮ​ពី​​ក្រមបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្តែលោកមិនយល់ពីខ្លឹមសារនោះឡើយ។ លោកស្នើ​សុំឱ្យ​អ្នកពាក់ព័ន្ធ ស្វែង​រកទីផ្សារជូនកសិករជាជនជាតិដើមភាគតិច ​ជាជាង​បង្កើត​លក្ខខណ្ឌ​ជាច្រើន​មក​រារាំង​ពួក​គាត់។​

លោករៀបរាប់ថា៖ «គាត់កៀបសិទ្ធិជនជាតិដើមភាគតិច យើង​រស់នៅ​មិនមែន​នៅ​ភពក្រៅ​ផ្សេង​ឯណា។ រស់​នៅក្រោមរដ្ឋទាំងអស់។ យើងមិនដឹងច្បាប់យ៉ាងម៉េចៗទេ ប៉ុន្តែមានរាស្ត្របានមានរដ្ឋ។ បើ​ឳពុក​ធ្វើអ៊ីចឹង កូន​នឹងស្លាប់។ បើគាត់ចង់អភិវឌ្ឍទៅមុខ តែអត់មានរីកទៅមុខផងហ្នឹង។ កៀប​យើង ជាន់យើងរហូត សូមរាជរដ្ឋា​ភិបាលជួយគិតផង»។

លោក ងេះ ណាំ ជាគណៈកម្មការ ភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ នៅថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

បើតាម​​ជំរឿនក្នុងឆ្នាំ២០១៣​ ចំនួនជនជាតិដើមភាគតិចមានប្រមាណ ១៨៣.៨៣១នាក់ ស្មើនឹង ១.២៥% ក្នុងនោះមានស្ត្រីជាជនជាតិដើមភាគតិចប្រមាណ ៥១.១% ដោយមាន ២០ខេត្ត/ក្រុង និង ២២អំបូរ។

លោក រស់ សុដ្ឋា នាយក ប្រតិបត្តិ នៃ អង្គការសម្ព័ន្ធភាពការពារ សិទ្ធិមនុស្ស ហៅកាត់ថា CHRAC លើក​ឡើងថា បើតាមដែលលោកធ្លាប់ដឹងកន្លងមកក្រមបរិស្ថានជាទិ​សដៅមួយរបស់​រដ្ឋាភិបាល​ដើម្បី​ធានាឱ្យមាន​និរន្តភាពព្រៃឈើ និងលើកកម្ពស់គោលនយោបាយបៃតង។

លោកថ្លែងថា៖ «ប៉ុន្តែយើងត្រូវមើលច្បាប់ហ្នឹង រដ្ឋបង្កើត​ច្បាប់​ឡើង​គឺ​ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់​អន្តរជា​តិ​ក៏​​ជាកាតព្វកិច្ចរបស់រដ្ឋភាគី ដែល​រដ្ឋភាគី​គឺ​ត្រូវ​ទទួល​បាន​គេ​ហៅថា​សច្ចាប័នទៅលើ​ច្បាប់​អស់​ទាំង​ហ្នឹង​ហើយ» ។

លោកបានលើកឡើងបន្ថែមពីសិទ្ធិរបស់បងប្អូនជនជាតិដើមភាគតិចថា ពួកគាត់​មាន​សិទ្ធិ​កំណត់​អនាគត​​របស់ខ្លួន ការគ្រប់គ្រងសហគមន៍របស់គាត់ និងមិនត្រូវមើលរំលងពួកគាត់ឡើយ។​

លោកថ្លែងទៀតថា៖ «ជនជាតិដើមភាគតិចពេលមានទាន់មានក្រមនេះវាមានបញ្ហារួចទៅហើយ ដូចថាក្រុម​ហ៊ុនមានអំណាចគាត់​ចេះ​តែ​រំខាន​ដល់​ជីវភាព​សហគមន៍​វប្បធម៌​រប​ស់គាត់ ប្រពៃណី ទំនៀម​ទម្លាប់» ។​

​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ក៏​​មាន​ចែង​អំពី​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ ​ការ​បង្ក​ការ​ខូច​ខាត​ដល់​បរិស្ថាន ​ការ​បង់​ថ្លៃ​បំពុល​បរិស្ថាន ​ការ​ហាម​ឃាត់​ការ​បោះ​ចោល​ និង​ការ​ដុត​សំរាម​ សំណល់​រឹង​នៅ​ទីប្រជុំជន​ ការ​លើក​ទឹក​ចិត្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លស្ទិក ​ការ​បំពុល​ក្នុង​ដែន​ទឹក​ ការ​បំពុល​ខ្យល់​ សំឡេង ​និង​ រំញ័រ ​និង​ការ​គ្រប់​គ្រង​វត្ថុ​ប្រើ​ប្រាស់​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផ្សេង​ទៀត​ ដូច​ជាសំណល់​អាគុយ ​និង​សំណល់​ថ្មពិល។​

Newsroom Cambodia បានទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​កាល​ពី​​ថ្ងៃទី៦មិថុនា ២០២៤ ដើម្បី​សុំ​​​សម្ភាសន៍ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិសា្ថនខេត្ត ប៉ុន្តែ​ដោយ​លោក​មាន​ការរវល់​មិន​បាន​ជួប។ នៅថ្ងៃ​ដដែលលោក បានឆ្លើយប្រាប់ Newsroom Cambodia ថា ដោយសារ​តែ​លោក​មិន​ទាន់​បាន​មើល​ក្រម​នេះ​អស់លោកមិនអាចឆ្លើយបាន។

លោកថា៖ «ក្រមចេញហើយវាមិនអាចបកស្រាយបានទេតាមក្រមមាត្រាគេថាម៉េចគឺអញ្ចឹង មិនអាច​បក​ស្រាយ​មិនអាចពន្យល់បានទេ ព្រោះអីអាចផ្ទុយនឹងក្រមសម្រាប់ការឆ្លើយរបស់ខ្ញុំ»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឆ្លើយតបកិច្ចសម្ភាសន៍មកកាន់ Newsroom Cambodia ​ថាក្រមបរិស្ថានគឺជាសមិទ្ធផលរួមកើតចេញពីការប្តេជ្ញាចិត្ត ទាំងរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ដើម្បីឧត្តម​ប្រយោជន៍របស់ប្រជាជនកម្ពុជាជាធំ និងជាពិសេសបាន​ពិគ្រោះ​យោបល់​កម្រិត​ជំនាញ​បច្ចេកទេស និង​កម្រិតនយោបាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រជាពលរដ្ឋ។ ​

លោកបានលើកឡើងថា៖ «ក្រមបរិស្ថាន យើងបើកទូលាយចំពោះមនុស្សគ្រប់។ នៅមាត្រា១២ នៃ​ក្រម​បរិស្ថាន​​បានលើកឡើងពីសិទ្ធិទទួលបានព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ ដែល​បាន​លើក​ឡើង​ពី​សិទ្ធិ​មនុស្សទូទៅ រាប់ទាំងបងប្អូនជនជាតិដើមភាគតិច»។​

លោកលើកឡើងទៀតថា៖ «ត្រង់ជំពូកទី៦ មាត្រា៣៦៨ ដល់៣៧៤ បានលើកឡើង​ផង​ដែរ​ពី​ការចូលរួម​​របស់ប្រជាពលរដ្ឋ។ ត្រង់មាត្រាទាំងអស់នេះ បានលើកឡើងពីសិទ្ធិប្រជាពលរដ្ឋ ដែល​បាន​ចូលរួម សិទ្ធិការ​ប្រើប្រាស់ធនធានធម្មជាតិ  ការប្រើប្រាស់ធនធានធម្មជាតិ  ការបង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាដើម» ។

បើតាម​លោក​ ខ្វៃ អាទិត្យា សហគមន៍មូលដ្ឋានសំដៅដល់សហគមន៍ដែលជាជនជាតិ​ដើមភាគតិច ឬមិនមែនជា ដែលរស់នៅលើទីតាំងណាមួយជាក់លាក់ ហើយបានបង្កើត ឬចងក្រង ឬមិនបាន​ចងក្រងជាសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ ឬសហគមន៍​ផ្សេង​ទៀត​ដែល​កំណត់​ដោយ​​ច្បាប់។ ក្រមបរិស្ថាននៅទីនេះ មិនប៉ះពាល់ដល់សិទ្ធិ ឬ​បាត់បង់​ការទទួល​ស្គាល់​បុគ្គល​ណាមួយ​ឡើយ​ គឺរក្សា​នៅដដែល។

អ្នកស្រី ប្លង់ ញ៉េន ជាជនជាតិដើមភាគតិចពូនង រស់នៅភូមិពូឆប់ ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ៨មិថុនា ឆ្នាំ២០២៤។ (រូបថត៖ ជា ម៉ារ៉ា)

ត្រឡប់មកកាន់អ្នកស្រី ប្លង់ ញ៉េន ជាជនជាតិដើមភាគតិចពូនង រស់នៅភូមិពូឆប់ ខេត្តមណ្ឌលគិរី​​វិញ ​អ្នកស្រីនៅតែមានក្ដីព្រួយបារម្ភទៅលើដីសហគមន៍របស់គាត់ ដោយខ្លាច​មាន​ក្រុមហ៊ុន​មាន​អំណាច​មក​បំពា​ន។ អ្នកស្រីក៏បានសំណូមពរឲថ្នាក់ដឹកនាំជួយចាត់ចែងដីណាសម្រាប់ការពារ ដីណាសម្រាប់ឱ្យពួកគាត់រស់​នៅឱ្យ​បានត្រឹមត្រូវផងដែរ។

អ្នកស្រីថ្លែងថា៖ «ចឹងទៅសូមថ្នាក់ដឹកនាំសម្ដេច ហ៊ុន ម៉ាណែត ឱ្យ​គាត់​ដោះស្រាយ​ឱ្យ​ពួកខ្ញុំជា​ជាតិ​ដើម​ភាគ​​តិ​ចហ្នឹង កន្លែងណាដីតំបន់ការពារ ចឹងកន្លែងណាឱ្យដីពួកខ្ញុំរស់នៅ»៕​

តុលាការកំពូលសម្រេចកាត់ទោសកញ្ញា ឈឹម សុីថរ ឲ្យបន្តជាប់ពន្ធនាគារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់ពន្ធនាគារបន្ត​ទៀត។  កញ្ញា ឈឹម ស៊ីថរ ​ជាប្រធានសហជីព ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ក្រោម​ហេតុផល​ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៅ​ក្រៅ​ឃុំ។

យោងតាមអង្គការលីកាដូបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះដែលមានសមាសភាព​ចៅក្រមចំនួន០៤រូប​បាន​​ប្រកាស​​សាលដីការបស់ខ្លួនដោយ​​តម្កល់សេចក្ដីសម្រេចផ្តន្ទាទោសពន្ធនាគារលើ កញ្ញា ឈឹម ស៊ីថរ និង ជនជាប់ចោទ​ជាច្រើននាក់​ផ្សេងទៀត​។ ទោស​​​ពន្ធនាគារ ​របស់​អ្នកទាំងនោះចន្លោះពី១ឆ្នាំទៅ២ឆ្នាំ។

កញ្ញា ឈឹម សុខន ជាអនុប្រធានសហជីពបានប្រាប់ញូវស៍រូមខេមបូឌាថាការប្រកាសសាលដីការបស់ តុលាការ​​​កំពូលនេះ​ មានភាពអយុត្តិធម៌ជាខ្លាំង តាំងពីសាលាដំបូង សាលា​ឧទ្ធរណ៍ រហូតដល់តុលាការ​កំពូល​នេះ។

កញ្ញាបានថ្លែងថា៖ «ស្រុកខ្មែរយើងវាគ្មានយុត្តិធម៌ ទេកាត់ទោសតាមគ្នាទេ មិនមែនកាត់ទោស យកច្បាប់​មក​ធ្វើ​ជាគោលអីទេកាត់ទោសយកច្បាប់ជាគោលពួកខ្ញុំមិនត្រូវជាប់គុគទេ។ ជាក់ស្ដែងពួកខ្ញុំធ្វើកូតកម្មដើម្បី​ទាម​ទារ​​​​​សិទ្ធិការងាររួមហើយធ្វើទៅតាមនីតិវិធីរបស់ច្បាប់ទៀត»។

កញ្ញាថ្លែងបន្តថា៖ «រូបភាពដែលគាត់កាត់ហ្នឹង ជារូបភាពបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស បំបាក់ស្មារតី ​សហជីព​ផ្សេងៗថាកុំឲ្យហ៊ានចូលរួមជាមួយការងារសហជីពអី» ។

លោកស្រី ឃ្លាំង សុបិន្ត អគ្គលេខាសហជីពបានប្រាប់ញូវស៍រូមខេមបូឌាថា ពួកគាត់ក៏បានទាយដឹងមុនដែល ប៉ុន្តែនៅមានកូនចិត្តមួយទៀតបន្តរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូលសិន។

លោកស្រីថ្លែងថា៖ «ធាតុពិតពួកខ្ញុំបានដឹងមុនហើយថានឹងមិនមានការទម្លាក់បទចោទនោះទេ ពីព្រោះបើ សិន​​ទម្លាក់បទចោទ​វាដូចជាបង្ហាញ​ថា​ប្រព័ន្ធតុលាការជាន់ទាប និងតុលាការកណ្ដាលហ្នឹងកាត់ក្ដីចេះតែកាត់  ចេះតែចោទគេ ទាំងដែលអត់មានភស្តុតាង ប៉ុន្តែចុងបញ្ចប់យើងមើលឃើញដូចគ្នា។ តុលាការជាន់ទាប តុលាការ​​កណ្ដាល តុលាការកំពូល គឺជាប្រព័ន្ធតែមួយទេ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូមានការ​សោកស្តា​យ​ចំពោះ​សាលដីការបស់តុលាការ​កំពូល ដែលបានតម្កល់សេចក្តីសម្រេចរបស់​សាលាឧទ្ធរណ៍ភ្នំពេញ និង ​សាលា​ដំបូង​រាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលើថ្នាក់ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារចំនួន២ឆ្នាំ ពីបទញុះញង់ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​។

លោក អំ សំអាត លើកឡើងថា៖ «ការផ្តន្ទាទោសកញ្ញាឱ្យជាប់ពន្ធនាគារបន្ត ក៏ដូចជាការផ្ត្ទន្ទាទោសអតីត និង​បច្ចុប្បន្នសមាជិក​សហជីព ដូចជាមិនមានផលចំណេញសម្រាប់កម្ពុជាទេ ផ្ទុយទៅវិញគឺមានការរិះគន់​បន្ថែម​ទៀត​​ពី​សហគមន៍​អន្តរជាតិលើការរំលោភសិទ្ធិសហជីពសិទ្ធិការងារ និងសិទ្ធិមនុស្សលើកករណី។ រឿងដែល​សំខាន់​គឺអាជ្ញាធរពាក់ព័ន្ធគួរជំរុញឱ្យមានការដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្កាវើលដ៍ និង​អតីតនិងបុគ្គលិក ដែលបន្តធ្វើកូដកម្មជាង២ឆ្នាំមកនេះ វាជារឿងចាំបាច់ជា ជាងការអនុវត្ត​តាមប្រព័ន្ធ​តុលាការ​​​ក្នុងការផ្តន្ទាទោសពួកគេទាំងនោះ»។

លោកបន្តថា៖ «ការបរាជ័យក្នុងការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយអតីត និង​បុគ្គលិក​ដែលមានវិវាទការងារ ហើយកំពុងធ្វើកូដកម្មរយ:ពេលជាង២ឆ្នាំ ដោយជំនួសមកវិញ​នូវតុលាការ​ផ្តន្ទាទោស​អតីតនិងបច្ចុប្បន្នជាមេដឹកនាំនិងសហជីពទៅវិញ។ ដូច្នេះអាចឱ្យមានការរិះគន់បន្ថែមទៀតពី​សហគមន៍​​អន្តរជាតិ​លើការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ លើសហជីព សិទ្ធិ​ការងារ ដោយសារ​ករណីនេះ»។

ញូវស៍រូមខេមបូឌា មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ម៉ៅ ធីតា អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​នៅ​ឡើយ​ទេត្រឹមថ្ងៃសុក្រនេះ​។

សមាជិកសហជីពណាហ្គាវើលដ៍ បានធ្វើកូដកម្មចាប់តាំងពីចុង​ឆ្នាំ២០២១​ តវ៉ានឹងការបញ្ឈប់​បុគ្គលិក​​​ទ្រង់​ទ្រាយ​​​​ធំនៅអំឡុងពេលការ​​រាលដាលនៃជំងឺកូវីដ១៩​ ដោយមានការបញ្ឈប់ថ្នាក់​ដឹកនាំ  និងសមាជិកជា​ច្រើន​នាក់​​របស់សហជីព។  ចាប់តាំងពីកូដកម្មអហិង្សាដែលចាប់ផ្ដើម​ឡើងនៅឆ្នាំ២០២១ ​កម្មករជាច្រើននាក់​ទទួល​​រង​​ការរំលោភបំពានជាច្រើនពីសំណាក់​អាជ្ញាធរនិងកងសន្តិសុខជា​ច្រើន​នាក់៕

អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោកបញ្ជា​ឱ្យ​​មេបញ្ជាការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​
អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក បញ្ជា​ឱ្យ​​មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និង​មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ត្រូវ​ចាត់​តាំង​កម្លាំង​សហការជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំង​ប្រទេស។​​

បទបញ្ជាស្តីពី​ការចាត់តាំង​កម្លាំង​ចូលរួមថែរក្សាការពារតំបន់​អភិរក្សព្រៃឈើធម្មជាតិទូទាំង​ប្រទេស ចេញ​ដោយ​អគ្គមេបញ្ជាការ លោក វង្ស ពិសេស ​នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤ មាន​​​ចំនួន​៥​ចំណុច។

អគ្គបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​ក៏​បាន​បញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ សហការ​ជាមួយ​​ក្រសួងកសិកម្ម ក្រសួងដែនដី អាជ្ញាធរ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀម​ជួយ​អន្តរាគមន៍​ឱ្យ​​​មា​នវិធានការបង្ក្រាបបទល្មើសដែលបានកាប់ទន្រ្ទានតំបន់អភិរក្សព្រៃឈើ។ ចាត់​កម្លាំង​ស្រាវជ្រាវ​រុករក​ជន​ទុច្ច​រិត​​ដែលសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​​នូវវិន័យ ដោយ​មិនត្រូវ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ។

នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើង​ថា ជារឿង​ដ៏​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​មាន​​​សមត្ថកិច្ច​ចាត់វិធានការទប់ស្កាត់ដើម្បីកុំឱ្យ​មានបទល្មើសកើតឡើង ជាពិសេស​នគរបាលយុត្តិធម៌​។

លោកថ្លែងថា៖ «ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បញ្ហារ៉ាំរ៉ៃនេះ ពីព្រោះអីបញ្ហានេះវាមិន មែនទើបតែកើតឡើងវាជាបញ្ហារ៉ាំរ៉ៃយូរហើយ ដូច្នោះ​ទាល់តែ​មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ទើបអា​ច​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន ហើយ​ត្រូវ​មាន​ការរួម​ចំណែក​ពីភាគី​ពាក់ព័ន្ធ​នានា​ទើប​អាច​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការធានា​ឱ្យ​បាន​នូវ​ការអភិរក្ស»​។

លោក អូត ឡាទីន មន្រ្តីសម្របសម្រួលលើគម្រោងយុត្តិធម៌បរិស្ថាន (CEEJA) និយាយ​ថា លោក​សាទរ​នូវ​បទ​បញ្ជាទាំ​ង​៥​ចំណុច​ដែល​ទើប​ដាក់​ចេញ​ថ្មីៗ​នេះ ទន្ទឹមនឹងនេះលោកក៏មានការ ព្រួយបារម្ភ​ដោយសារ​កម្ពុជា​យើង​គឺ​មាន​ច្បាប់ស្ដីពីព្រៃឈើ ការពារតំបន់ធម្មជាតិ ច្បាប់ចាត់ចែងទ្រព្យសម្បត្តិ រដ្ឋជាដើម ទោះបីជា​មាន​ច្បាប់​នេះ​ហើយ​ក៏​ដោយ ក៏នៅតែបញ្ហាព្រៃឈើមិនត្រូវបានដោះស្រាយល្អប្រសើរទេ ។

លោកបន្តថា៖ « បទបញ្ជាទាំង៥ចំណុចនេះ​ដែលដាក់ចេញ​មក​គឺ​ភាគច្រើន​ផ្ដោត​តែ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​រង្វង់​មន្ត្រី​រាជការ​ក្នុងរង្វង់មន្រ្តីរដ្ឋ​។ ប៉ុន្តែអ្វីដែល​មាន​ការសោក​ស្ដាយ​នឹង​គឺ​អត់មាន​ឃើញ​រំលេច​អំពី​កិច្ច​សហប្រតិបត្តិការ​​ជាមួយ និងដៃគូរអភិវឌ្ឍ​ប្រតិបត្តិការពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល សកម្មជន ហើយនិងមិនបានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែលពួកគាត់គឺជាអ្នកអាស្រ័យផលដែលអ្នកនៅកៀកព្រៃផ្ទាល់»។

យោងតាមសេចក្ដីថ្លែងការណ៍រួម​ទិវាព្រៃឈើអន្តរជាតិ គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​បាន​បន្តធ្លាក់​ចុះ​រហូត​ដល់​១៤.២៩% ត្រឹមឆ្នាំ២០១៧ ទន្ទឹមនឹងនេះ ការទន្រ្ទានដីមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្តគំរាមគំហែងដល់តំបន់ព្រៃឈើ តំបន់ការពារ តំបន់ព្រៃលិចទឹក និងព្រៃសហគមន៍៕

Q&A៖ សកម្មជន​ព្រៃឈើ លោក សេង ផល្លី ​​​ចង់ឃើញយុវជន​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ
លោក សេង ផល្លី គឺជា​សមាជិកសហគមន៍បណ្ដាញព្រៃឡង់នៅខេត្តកំពង់ធំ និងជាគណៈ​កម្មការព្រៃសហគមន៍ក្បាលខ្លា។ លោក​បាន​ចូលរួម​យ៉ាង​សកម្មក្នុងការ​ល្បាត​ព្រៃ ឃាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ដាំដើមឈើ កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងនៅ​ព្រៃឡង់ និង​ព្រៃសហគមន៍​ក្បាលខ្លា។

នៅថ្ងៃទី៥ ថ្ងៃសុក្រ ខែមេសា ឆ្នាំ២០២៤ សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia សម្ភាស៍ លោក សេងផល្លី អំពីសកម្មភាព​ និង​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធនឹងការការពារព្រៃឈើ៖

Q: ជម្រាបសួរលោក សេង ផល្លី!

A: បាទ ជម្រាបសួរ!

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា ហេតុអ្វីបានជាលោកសម្រេចចិត្ត​ចូលរួម​ក្នុងសកម្មភាព ការពារ​បរិស្ថាន និងព្រៃឈើដោយ​ផ្ទាល់?

A: បាទ! ដោយសារតែខ្ញុំសម្រេចចិត្តការពារធនធានធម្មជាតិ ដូចជាបរិស្ថាន ដូចជាព្រៃឈើ ព្រោះ​ខ្ញុំមើលឃើញថា ព្រៃឈើ​វា​មាន​សារៈប្រយោជន៍​សំខាន់​ដូចជា​ពួកខ្ញុំ​ដែល​រស់នៅ​ជាប់​នឹង​ព្រៃឈើ គឺយើងបានទទួលផលអនុផលពីព្រៃឈើ ទាំងបោចវល្លិ៍ រើសជ័រអីផ្សេងៗ ហើយ​និង​ថ្នាំ​ឱសថ​បុរាណមួយចំនួនដែល​យើងអាចយកមកដាំហូបបាន។​ ហើយមួយទៀត ឈើ​បាន​ផ្ដល់​ផលប្រយោជន៍ឱ្យយើងច្រើន គឺវាផ្ដល់ទាំងអុកស៊ីហ្សែន ហើយ​វា​ផ្ដល់​ទាំង​ប្រភព​ទឹក​ឱ្យ​យើង​ប្រើប្រាស់ធ្វើកសិកម្មដែរ នៅជុំវិញសហគមន៍របស់ខ្ញុំ​។

Q: ក្នុងនាមលោកជាសកម្មជនការពារព្រៃឈើ តើលោក​បានធ្វើសកម្មភាពអ្វីខ្លះ​ក្នុង​ការការពារ​បរិស្ថាន?

A: បាទនៅក្នុងសហគមន៍របស់ខ្ញុំ ដូចជានៅក្នុងដែនជម្រកព្រៃឡង់ ភាគច្រើន​ខ្ញុំ​ចូលរួម​ល្បាតយ៉ាង​តិច​ក៏១ខែ ៣ដង សម្រាប់ការល្បាតព្រៃ ហើយ​មួយទៀត​យើង​បាន​ដាំដើមឈើ​បន្ថែម នៅពេលមានរដូវភ្លៀងធ្លាក់គឺជារៀងរាល់ឆ្នាំ។ អរគុណ ។

Q: តើលោក ប្រឈមនឹងបញ្ហាអ្វីខ្លះ​ក្នុងនាមជាសកម្មជនការពារព្រៃឈើ?

A: សកម្មជនព្រៃឈើគឺយើងប្រឈមច្រើន ទី១ប្រឈម​នឹង​បទល្មើស​ដែល​គាត់​មាន​អាវុធកែ​ច្នៃនៅ​ក្នុងព្រៃ ទី២ប្រឈមទៅលើ​បញ្ហាផ្លូវច្បាប់ ព្រោះយើងយល់ឃើញថា យើង​មើល​មក​រាល់ថ្ងៃ​វា​ហាក់បីដូចជាអ្នកការពារព្រៃឈើ វាមានសម្ពាធជាងអ្នកទៅកាប់ព្រៃឈើ ហេតុអី​បាន​យើ​ង​លើកឡើងមកចឹង ព្រោះដោយសារ​សកម្មជនការពារព្រៃឈើ រាល់ថ្ងៃ​ដូចជា​ការពារ​ព្រៃឡង់ ហើយក្រសួងបរិស្ថានគាត់ព្យាយាមមិនឲ្យសហគមន៍ព្រៃឡង់ចូលទៅក្នុងព្រៃឡង់ទេ ហើយ​ហេតុអីបានអត់ឱ្យចូល ព្រោះ​យើង​ចង់​ចូល​ទៅ​នឹង​ក្នុង​ព្រៃឡង់​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ឬអត់ ទីពីរយើងមើលឃើញថា ការដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅតែមាន ដល់​ពេល​សហគមន៍​ចូលគាត់អត់ឱ្យចូល ចឹង​ហើយ​បាន​ថា​បទល្មើស​កាប់ឈើ​វា​ងាយស្រួល​ចូល​ជាង​សកម្ម​ជនការពារព្រៃឈើ ។

Q: តើកត្តាអ្វីដែលធ្វើឱ្យលោកនៅតែបន្តធ្វើការងារនេះ ទាំងដែលលោករងនូវការគំរាមគំហែង និង​ការបំបាក់ទឹកចិត្ត?

A: កត្តាដែលជំរុញឱ្យខ្ញុំធ្វើបែបនឹង ព្រោះខ្ញុំមើលឃើញថា ខ្ញុំស្រលាញ់ធនធានធម្មជាតិ ពួក​យើង​រស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ ពួកយើង​ថា​អ្វី​ដែល​យើង​អត់​ធនធាន​ធម្មជាតិ​គឺ​អត់​បាន បើធនធានធម្មជាតិអត់យើងបាន។ ហើយ​មួយ​ទៀត​ព្រោះ​ព្រៃ​វា​ផ្ដល់​សារៈសំខាន់​ខ្លាំង​មែន​ទែន ព្រោះវាអាចដូចអ្វីដែលខ្ញុំនិយាយខាងដើមមិញ វាអាច​បញ្ចេញ​អុកស៊ីហ្សែន​​ឱ្យ​យើង​​ដក​ដង្ហើម​ស្រួល វាអាច​ជា​អាង​ស្តុប​ទឹ​ក​ដោយ​ស្វ័យ​ប្រវត្តិ​ឱ្យមានទឹកប្រើប្រាស់ធ្វើកសិកម្ម […] ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​ការស្រលាញ់ព្រៃឈើ ចង់ចូលរួមការពារវា និង​អភិរក្ស​វា​ឲ្យ​នៅគង់​វង្ស។

Q: តើរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជួយដោះស្រាយ​តាមរយៈការអនុវត្តរបស់លោក កន្លងមកដែរឬទេ?

A: ខ្ញុំគិតថារឿងនឹងវាមាន២ ពេលខ្លះ​ដែល​យើង​ចាប់​បាន​បទល្មើស គឺគាត់បានអនុវត្តទៅ​តាម​ផែនការ​ច្បាប់មួយចំនួនដែរ ពេលខ្លះក៏​គាត់​មួយ​ចំនួន​ទៀត​បើក​ដៃ​ឱ្យ​ឈ្មួញនៅ​តែ​ហ៊ាន​កាប់​ឈើ ។ ហេតុអីបានយើងនិយាយថារាជរដ្ឋាភិបាលបើកដៃឱ្យឈ្មួញកាប់ឈើ ព្រោះយើង​មើល​ឃើញ​ថា ការដឹកចេញឈើវាជារូបភាពទ្រង់ទ្រាយធំមែនទែន ។ ហើយ​ហេតុអ្វី​បាន​ជា​ដឹក​កាត់​ទី​រួមស្រុក ដឹកកាត់ទីប្រជុំជន នៅតែអត់មានការខ្នាក់ខ្នាញ់ពីអាជ្ញាធរ ពេល​ខ្លះមា​ន​ការសម្រួល​ពី​អាជ្ញាធរ​ទៀត ឱ្យ​មាន​ការដឹកចេញទៅដល់ខ្លាំង ឬក៏ដេប៉ូផ្សេងៗ ។

Q: ជាចុងក្រោយ តើលោកមានអ្វីជាសារ ឬសំណូមពរទៅដល់យុវជនជំនាន់នេះ និង​ជំនាន់​ក្រោយពាក់ព័ន្ធនឹងការការពារព្រៃឈើ?

A: បាទ! ជាកិច្ចបន្ទាប់ខ្ញុំក៏សូមស្នើ​សុំបងប្អូននៅក្នុងស្រុក ឬក្រៅស្រុក ឲ្យ​មាន​ការចូលរួម ទោះ​មិ​​នបានចូលរួមផ្ទាល់ក៏ចូលរួមប្រយោល ហើយជាពិសេសយុវជន​ដែលជាទំពាំងស្នងឬស្សី ឲ្យ​គាត់​មាន​ការរៀន​ទៅ​ថ្នាក់​បណ្ឌិត ឬក៏ថ្នាក់សាលា​ផ្សេងៗ ឬក៏រៀនជំនាញទៅលើព្រៃឈើ ទៅ​លើ​បរិស្ថាន​ផ្សេងៗ ឱ្យ​គាត់​ផ្ដោត​សំខាន់​ទៅ​លើ​ចុះ​មក​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​ចង់​ដឹង​ថា​តើ​ឈើ​នៅ​ក្នុង​តំបន់​មូលដ្ឋាន ឬ​ក៏​តំបន់​ព្រៃឡង់ ឬ​ក៏​តំបន់​ព្រៃ​ផ្សេងៗ​នឹង តើ​វា​មាន​ការកាប់​រាន​ខ្លាំង​អត់។ ហើយចង់ឱ្យ​គាត់ចូលរួមដើម្បីកាត់បន្ថយក្នុងការកាប់បំផ្លាញព្រៃឈើនោះផងដែរ ។

Q: អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស!

A: បាទ! អរគុណ៕

​លីកាដូ​​៖ កងកម្លាំង​​​​​ប្រើ​​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​​​​​​អំឡុង​ការ​ប៉ះទង្គិច​ក្នុង​ជម្លោះ​ដីធ្លី​នៅខេត្តព្រះវិហារ
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​​បានផ្សាយ​ថា កងកម្លាំង​​​​បាន​ប្រើប្រាស់​​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​​​​​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ក្នុងខេត្តព្រះវិហារ។

យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកភូមិមួយ ចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ដោយ​មិន​ទាន់ដឹង​អំពីទីតាំង​ជាក់លាក់នៃការឃុំខ្លួននៅឡើយ។ លីកាដូបន្ត​ថា អ្នកភូមិមួយចំនួនបានរាយការណ៍ថា កង​កម្លាំង​ប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បាន​ចូល​ទៅ​ក្នុងតំបន់ជម្លោះនោះតាំងពីមុន​ពេល​ទៀបភ្លឺ  ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​។

ក្នុង​អត្ថបទខ្លីរបស់អង្គការលីកាដូ​ដដែលបន្ថែម​តាមន័យ​ដើម​ថា៖ «ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិ​របស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំង​នោះ អាច​នឹង​ត្រូវ​បាន​កង​កម្លាំង​ទាំងនោះ​បណ្តេញ​ចេញ​ដោយ​បង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា​ទាមទារ​ឱ្យកងកម្លាំង និង​អាជ្ញាធរ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ​។ សកម្មភាពប្រឈមមុខដាក់គ្នានេះត្រូវបាន​អ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំង ប្រដាប់​អាវុធ​បាញ់​គ្រាប់កាំ​ភ្លើង​ពិត​ជាច្រើនដង និង​មានការប្រើប្រាស់​គ្រាប់បែកផ្សែងផងដែរ»។

លោក  អំ សំអាត  នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ​យល់ឃើញថា នេះជា​ករណីទី១ក្នុងឆ្នាំ២០២៤ និង​​ជាករណីដំបូង​ក្នុងរដ្ឋាភិបាលអាណត្តិថ្មី​ដែលមានការ​​ផ្ទុះអា​វុធ​ក្នុង​ករណី​ជម្លោះដីធ្លី ដែលបានកើតឡើងនៅស្រុកគូលែន ខេត្តព្រះវិហារ​។

លោកបញ្ជាក់ថា៖ «នៅក្នុងយុគ្គសម័យនេះហើយ មិនគួរមានការផ្ទុះអាវុធក្នុងករណីទំនាស់ដីធ្លីទេ ប្រសិនបើ​ពិនិត្យ​មើល​ទៅ​ស្ថានភាព ឬ​ស្ថានការណ៍​អនុវត្ត​របស់​កងកម្លាំង​អាច​ឈាន​ដល់​មានកាផ្ទុះអាវុធ​ អ្នកដឹកនាំ​ក្រុម​ការងារកងកំលាំងអនុវត្ត ឬអាជ្ញាធរពាក់ព័ន្ធ​គួរពិចារណាក្នុងការដកឃ្លា ដើម្បី​រក​ដំណោះស្រាយ ឬ​យុទ្ធសាស្រ្ត​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា ឬការផ្ទុះអាវុធ ដែលនាំ​ឱ្យ​មាន​ការចោទ​ប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស និងបង្កព្យសន​កម្មធន់ធ្ងរ»។​

ឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរង​ខេត្តព្រះវិហារ បាន​​​ចុច​បិទ​​ទូរស័ព្ទពេល​ Newsroom Cambodia កំពុង​ណែនាំខ្លួន​។​

ឧត្តមសេនីយ៍​ត្រី ឆយ បូរិន ស្ន​ងការរង​ខេត្តព្រះវិហារ​ម្នាក់ទៀត​ប្រាប់ Newsroom Cambodia ថា លោក​មិន​ទាន់​ទទួល​បាន​​ព័ត៌មាននៅឡើយ​ទេ​។

លោកបញ្ជាក់ថា៖ «ខ្ញុំប្រចាំការនៅកន្លែង អ៊ីចឹងគេចុះធ្វើឆ្ងាយពីកន្លែង​ខ្ញុំធ្វើការ។ ព័ត៌មាន​ហ្នឹង​ខ្ញុំមិន​ទាន់​បាន​គ្រប់​ជុំ​ទេ​​ដល់ម៉ោងនឹង។​ អត់ទាន់បានក្ដាប់បានថាវាម៉េចទេ ព្រោះអីឆ្ងាយពីខេត្ត ឆ្ងាយណាស់ ប្រហែល​ជា​២០០គីឡូ​ពីកន្លែងខ្ញុំធ្វើការ អត់ទាន់ដឹងថាខាងហ្នុងវាលទ្ធផលយ៉ាងម៉េចទេ»។

​បើតាមអង្គការលីកាដូ ជម្លោះដីធ្លីនេះកើតមានឡើងរវាងក្រុមហ៊ុន សីលាដា​ម៉ិច ខូអិល​ធី​ឌី និងពលរដ្ឋ ជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិម្រេច ភូមិស្រយ៉ង់ត្បូង និងភូមិក្តាក់ ហើយ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ទើប​មកតាំងទីលំនៅនៅក្នុងតំបន់នោះ៕

Voxpop: ទស្សនៈ​របស់​យុវជន​លើការប្រលងចេញ និងសរសេរសារណាក្នុងការបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ជាទូទៅ​ និស្សិត​​សាកល​វិទ្យាល័យ​កម្ពុជា​ដែល​​ជិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​​បាន​កើត​ឡើង​រវាង​ការប្រឡងចេញ និងការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា។ ជម្រើសទាំងពីរនេះបង្ហាញពីឱកាស និង​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន។​​

Newsroom Cambodia នៅ​ថ្ងៃទី២៤ ​ខែកុម្ភៈ ​ឆ្នាំ២០២៤នេះ ​បាន​សម្ភាស​និស្សិត​ដែល​កំពុង​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​​​ចំនួន​​៦រូប​ អំពីការ​យល់ឃើញ​របស់​ពួកគេ​​ទាក់​ទង​ទៅ​នឹង​ជម្រើសទាំងពីរនេះ៖

លោក សកល អាយុ២៤ឆ្នាំ ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​លើកឡើង​​ថា ការសរសេរ​​​សារណា​​មាន​សារសំខាន់​ណាស់ ​ពិសេស​នៅ​ក្នុង​វិស័យ​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​ការសរសេរ លើស​ពីនេះ​ទៅ​ទៀត​សម្រាប់​អ្នក​មាន​បំណង​បន្ត​សិក្សាថ្នាក់អនុបណ្ឌិត។

លោកបានប្រាប់ថា៖ «កាលពីអតីតកាលនៅក្នុងការរៀននោះ ខ្ញុំបានប្រលងចេញទេ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​បម្រើ​ការងារ​នៅ​​ក្នុង​​អង្គការ​អន្តរជាតិ​មួយ​តួនាទី​ជា Grant Officer អ៊ីចឹង​យើង​ធ្វើការ​សរសេរ​ច្រើន​ដើម្បី​យក​កញ្ចប់​ថវិការ​មក​អភិវឌ្ឍន៍​នៅ​ស្រុក​យើង ខ្ញុំ​យល់​ថា​យុវជន​គួរ​តែ​ជ្រើស​យក​ការ​សរសេរ​សារ​ណា ដោយសារ​តែ​ធ្វើ​ឱ្យ​យុវជន​មាន​ការស្រាវជ្រាវ​ច្រើន ជាជាង​ដែល​យើងធ្វើការប្រឡងចេញ ដោយការប្រឡងហ្នឹងគ្រាន់តែជាការធ្វើតែសលើមុខវិជ្ជាមូលដ្ឋានដែលយើងរៀន​៤​ ឆ្នាំ​នោះ​ទេ»។

លោក សកល និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​។ (រូបភាព៖ ណឺ​ មិនា)

លោកបានបន្តថា៖ «បើយុវជនមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៀតសោត ខ្ញុំ​ជឿជាក់​ថា​បើ​សិនជា​គាត់​អត់​បាន​ធ្វើ​របាយការណ៍​ស្រាវជ្រាវ​និក្ខេបបទ​ថ្នាក់បរិញ្ញាបត្រទេ គាត់នឹងមានភាពប្រឈមច្រើន»។

លោក គឹម តៃសាង អាយុ២៣ឆ្នាំ ជានិសិ្សត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន​បាន​ប្រាប់​ពី​ភាព​ខុស​ប្លែក​គ្នា​រវា​ង​ការសរសេរ​សារ និង​ការ​ប្រលង​ចេញ រួមទាំងការយល់ឃើញរបស់លោកទៅលើការសរសេរសារណា។

លោកថា៖ «ផ្អែកលើបទពិសោធផ្ទាល់របស់ខ្ញុំ កាលខ្ញុំបញ្ចប់ហ្នឹងគឺខ្ញុំប្រលង [ចេញ] តែ​បើ​ជា​យោបល់​របស់​ខ្ញុំ​ ការសរសេរ​សារណា​ក៏​ជា​រឿង​ល្អដែរ​ដោយសារ​ពួកគាត់​បាន​ស្រាវជ្រាវបន្ថែមហើយបានឡើងធ្វើ Presentation (បទបង្ហាញ) ជាមួយ​​លោកគ្រូ​អ្នកគ្រូដែលគាត់ចាំមើល តែមិនមែនមានន័យថាការប្រលងចេញហ្នឹងយើងអត់បានការស្រាវជ្រាវនោះទេ តែ​ដូច​យើង​ដឹង​ស្រាប់ហើយ ជាទូទៅយើងប្រលងច្រើនទាំងMid Term(ពាក់កណ្ដាលឆមាស) ទាំងFinal(បញ្ចប់) ហើយ​នៅ​មាន​ប្រលងសងទៀត អ៊ីចឹងយើងធ្វើការប្រលងច្រើន ប៉ុន្តែ​ការធ្វើ​សារណា​គឺ​តែ​ម្តង​ហើយ​វា​ទាមទារ​ឲ្យ​យើង​ស្រាវជ្រាវ​ច្រើន»។

លោកបានបន្តថា៖ «ខ្ញុំគិតថាការធ្វើសារណាគឺល្អជាង ទោះជាលំបាកបន្តិចតែវាបានផ្តល់បទពិសោធឲ្យយើងបានច្រើន»។

លោក គឹម តៃសាង និសិ្សត​​​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន។ (រូបភាព៖ ណឺ មិនា)

កញ្ញា ព្រំ ន័រ អាយុ២៣ឆ្នាំ បច្ចុប្បន្ននៅភ្នំពេញ សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ការប្រលង​ចេញ​គឺ​ល្អ​ប្រសើរ​ជាង ព្រោះមិនត្រូវការពេលវេលាដើម្បីស្រោជ្រាវពេកទេ។

កញ្ញាបានថ្លែងថា៖ «វាអត់សូវចំណាយពេលលើយើងច្រើន ដោយសារយើងគ្រាន់តែប្រលងចេញទៅហើយហ្មង ដល់ពេល​យើង​ធ្វើ​សារណាទៅយើងត្រូវចំណាយពេលច្រើនរករបាយការណ៍រកអ៊ីចឹង» ។

កញ្ញា ព្រំ ន័រ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ (រូបភាព៖ ជា ម៉ារ៉ា)

លោក សាង សែន អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅព្រែកលៀប សិក្សានៅសាកលវិទ្យាល័យភូមិន្ទ បានលើកឡើងថា មាន​សារ​សំខាន់ទាំងពីរ ព្រោះសម្រាប់និស្សិតណាដែរមិនចាំបាច់ចង់ស្រោវជ្រាវច្រើនគាត់អាចរើសយកការប្រលងចេញ សម្រាប់​​និ​ស្សិតណាមានបំណងចង់ទៅរៀននៅក្រៅប្រទេសបន្តគាត់អាចរើសយកការធ្វើសារណា​។

លោកថ្លែងថា៖ «និស្សិតដែលអាចថាគាត់ល្មម អត់ចាំបាច់ត្រូវស្រោវជ្រាវច្រើនគាត់ប្រលងចេញធម្មតាទៅ ចំណែក​ឯ​និស្សិត​ដែល​គាត់​ត្រូវសរសេរសារណា ត្រូវត្រៀម​ប្រលង​ទៅ​ក្រៅ​តទៀត​គាត់​សរសេរ​សារណា​ទៅ​មាន​ក្រេឌីត​សម្រាប់​ការទៅ​ប្រលង​នៅ​ក្រៅ»​។

លោក សាង សែន និស្សិត​សាកលវិទ្យាល័យភូមិន្ទ។ (រូបភាព៖ ណឺ មិនា)

កញ្ញា គីមឡាង អាយុ២១ឆ្នាំ​ ជានិស្សិត​នៅសាលាភូមិន្ទភ្នំពេញ រៀនជំនាញអក្សរសាស្រ្តខ្មែរ​ ឆ្នាំទី៣​ កញ្ញាបាន​លើកឡើងថា ការសរសេរសារណា​ល្អជាងការប្រឡងចេញ។​​

កញ្ញាបានថ្លែងថា៖ «​ការសរសេរសារណាល្អច្រើន ដោយសារមានអត្តិភាពស្រាវជ្រាវបានច្រើនជាងការប្រឡងចេញ»។

កញ្ញា គីមឡាង និស្សិត​នៅសាលាភូមិន្ទភ្នំពេញ។ (រូបភាព៖ ជា ម៉ារ៉ា)

កញ្ញា ស្រីណូ អាយុ២២ឆ្នាំ សព្វថ្ងៃជាបុគ្គលិកអង្គការមួយកន្លែងរស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា ការប្រឡង​ចេញ​មាន​ភាព​ងាយ​ស្រួលជាង។​

កញ្ញាបានថ្លែងថា៖ «​ការប្រឡងចេញមានភាពងាយស្រួលហើយមានតែ​បីទៅបួនមុខវិជ្ជាដើម្បីប្រឡង​ ព្រោះលោកគ្រូ អ្នកគ្រូបានដាក់គម្រោង​សំណួរឱ្យ​យើងត្រៀម​​ មួយវិញទៀតការសរសេរសារណាក៏មានភាពងាយស្រួលដែរ ព្រោះ​មាន​ពេល​ធ្វើការ​ច្រើន មិនបាច់ទៅរៀននៅសាលា​ ដល់ពេលថ្ងៃធ្វើសារណាឡើងធ្វើតែម្តង ហើយវាម្យ៉ាងម្នាក់»៕

កញ្ញា ស្រីណូ បុគ្គលិកអង្គការ។ (រូបភាព៖ ណឺ មិនា)

Voxpop: ទស្សនៈពលរដ្ឋលើបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ​
បញ្ហាកកស្ទះចរាចរណ៍ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និង​សង្គម​។ ហើយការកកស្ទះ​ចរាចរណ៍​ក៏​បានបំពុល​បរិស្ថាន និង​ធ្វើ​ឱ្យប៉ះពាល់ដល់​ផ្លូវចិត្ត​របស់​អ្នកធ្វើដំណើរ​ផង​ដែរ។ ការកកស្ទះចរាចរណ៍ក៏បង្កឲ្យមានការជិះបំពានភ្លើងស្តុប ការជិះមិនគោរពសិទ្ធិគ្នា ខុសច្បាប់ចរាចរណ៍ បង្កឲ្យកើតមានជម្លោះជាដើម។

យោងតាមរបាយការណ៍មួយចេញផ្សាយដោយ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និង​នគរូបនីយកម្ម​នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានឲ្យដឹងថា ប្រមាណ​ជាង​មួយ​ទសវត្ស​ចុងក្រោយ​មកនេះ ការធ្វើដំណើរទៅមកក្នុងទិសដៅផ្សេងៗ ក្នុងរាជធានី​​ភ្នំពេញ តែងតែ​កើត​មាន​ការកក​​ស្ទះ​ស្ទើរ​រាល់​ថ្ងៃ ជាពិសេស​ក្នុងម៉ោងមមាញឹក ពេលព្រឹក​ចន្លោះ​ម៉ោង៦:៣០ ដល់៨:៣០​នាទី​ព្រឹក ពេលល្ងាចចន្លោះ​ម៉ោង​ ៥:៣០ ដល់ ៨:៣០ល្ងាច។

Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋ និងនិស្សិតចំនួន​៧នាក់ អំពី​ការ​យល់ឃើញ​​របស់ពួក​គេទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន៖

យុវតី ដូ នីហ្សា អាយុ ១៦ឆ្នាំ រៀននៅវិទ្យាល័យច្បារអំពៅលើកឡើងថា ការកកស្ទះចរាចរណ៍ធ្វើឱ្យគាត់ទៅរៀនយឺត និងត្រូវបានគ្រូស្ដីបន្ទោស។

យុវតីបានថ្លែងថា៖ «ពេលដែរខ្ញុំជិះទៅរៀន ពេលដែលមានការស្ទះផ្លូវ អ៊ីចឹងទៅខ្ញុំទៅរៀនយឺត ហើយត្រូវគ្រូស្ដីឱ្យ ត្រូវគ្រូឱ្យឈរ អ៊ីចឹងទេគ្រូឱ្យចេញ​ពី​ថ្នាក់​ដោយសារខ្ញុំមកយឺត»​។

យុវតី ដូ នីហ្សា រៀននៅវិទ្យាល័យច្បារអំពៅ។ (រូបថត៖ ណឺ មិនា)

លោក សន ណារ៉ូ អាយុ២៣ឆ្នាំ អ្នកធ្វើទីផ្សារ នៅឃុំរកាកោះ បានលើកឡើងថា បញ្ហា​កក​ស្ទះនេះ​បាន​ធ្វើ​ឱ្យ​លោក​ខកខាន​ការប្រជុំ។

លោកបានថ្លែងថា៖ «បញ្ហាកកស្ទះចរាចរណ៍បង្កផលលំបាកដូចជា ទីមួយយើងត្រូវធ្វើដំណើរទៅធ្វើការ ឬក៏ទៅកន្លែងណាមួយអ៊ីចឹងមានការស្ទះខក មានកិច្ចប្រជុំអ៊ីចឹងទៅ យើង​ទៅ​ធ្វើឱ្យយឺត​ម៉ោងយើងប្រជុំ»។

លោក សន ណារ៉ូ អ្នកធ្វើទីផ្សារ។ (រូបភាព៖ ជា ម៉ារ៉ា)

កញ្ញា មួយឃៀង  អាយុ២៣ឆ្នាំ ជានិស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា ពេលកកស្ទះម្ដងៗ មានអ្នកស៊ីផ្លេឱ្យកញ្ញាទៅទាំងដែលភ្លើងស្តុបនៅក្រហមនៅឡើយ។

កញ្ញាបានថ្លែងថា៖ «យើងអ្នកនៅខាងមុខ ពេលដែលភ្លើងស្តុបក្រហមយើងត្រូវឈប់ទាំងអស់គ្នា ហើយ​ដល់ពេលដែលភ្លើង​មិនទាន់បានលោតពណ៌ខៀវ​ផង គាត់​ចាប់ផ្ដើមស៊ី​ផ្លេ​ឱ្យយើងជ្រុលទៅខាងមុខ ឱ្យយើងទៅឱ្យលឿន​ទៅ​»។

កញ្ញា មួយឃៀង និស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា

កញ្ញា​ ឈួន សុមេតា​ អាយុ២៣ឆ្នាំ បច្ចុប្បន្ន​រស់នៅសង្កាត់ទួលពង្រ ជានិស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ន័រតុន ឆ្នាំទី២ បានលើកឡើងថា ពីផ្ទះ​ទៅសាលាឆ្ងាយខ្លាំង បើសិន​ជា​កកស្ទះចរាចរណ៍​ទៀត​ធ្វើឱ្យ​​យឺត​ម៉ោង​សិក្សា ហើយថែមទាំងក្តៅទៀតផង។

កញ្ញាបន្ថែមថា៖ «មុនទៅសាលា​ត្រូវប្រើរយៈពេលមួយម៉ោងដើម្បីទៅដល់ ​ខាតពេលត្រង់ថា​ត្រូវ​ការរៀបចំ​អី​មុន​ទុក​យូរ​ ខាតទាំងពេលយើងធ្វើដំណើរ ម៉ោងត្រូវចំណាយពេលយូរខ្លាំងដល់ថ្នាក់មួយម៉ោង។​ បើសិន​ជា​អត់ស្ទះវិញ ប្រើរយៈពេលតែកន្លះម៉ោងគឺធម្មតា​ តែបើស្ទះពេលថ្ងៃអាចក្តៅ​ ពេលព្រឹកក៏ក្តៅដែរ ដោយសារម៉ាស៊ីន ឡាន ម៉ូតូ»។

កញ្ញា កែវ ពីប៉េះ គ្រូបង្រៀនតាមផ្ទះ​បានលើកឡើងថា៖ «ពេលកកស្ទះគឺខាតពេលវេលា ទាក់ទង​នឹង​ហានិភ័យ​​ផ្សេងៗ​​ដែល​យើងមើល​មិនឃើញ​ ហើយមួយទៀតគឺក្តៅ​»។

កញ្ញា ទឹម សុផង់​ អាយុ​២៤​ឆ្នាំ​ សព្វថ្ងៃ​ជា​គ្រូបង្រៀន​នៅ​សាលាឯកជន​មួយ និង​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តបានឲ្យដឹងថា កញ្ញា​បាន​ជួប​បញ្ហាការ​កកស្ទះចរាចរណ៍​ដែល​បង្ក​ផល​លំបាក​ទៅ​លើ​អា​រម្មណ៍គាត់ជាខ្លាំង។

កញ្ញាបានថ្លែងថា៖ «សម្រាប់ខ្ញុំផ្ទាល់ពេលដែលស្ទះចរាចរណ៍ធ្វើឲ្យខ្ញុំមានអារម្មណ៍រាងស្ត្រេស អត់សូវ​សប្បាយ​ចិត្ត យើងត្រូវរង់ចាំពេលវេលាយូរ។ ណាមួយទៀតពេលដែលយើងទៅសាលារៀន យើង​ទៅ​រៀន​អត់​ទាន់​ពេលនៅពេលដែលស្ទះចរាចរណ៍ ហើយពាក់ព័ន្ធនឹងសុខភាពយើងដែរ ពេល​ស្ទះអ៊ីចឹង​ធ្វើ​ឱ្យ​យើង​ស្រូប​ផ្សែង​ពីឡានផ្សេងៗ ហើយបើ​មាន​អ្នក​ជំងឺ​តាមឡាន​ពេទ្យ​គឺ​គាត់​ពិបាក​ក្នុង​ការ​ទៅ​មន្ទីរពេទ្យ​បាន​លឿន​»។

កញ្ញា ទឹម សុផង់ គ្រូបង្រៀន​នៅ​សាលាឯកជន​។ (រូបភាព៖ សៀក រ៉ាមេឃ)

កញ្ញា ផែវ​ យឿន​ អាយុ​២៤​ឆ្នាំ ​ជា​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា នៅ​ពេល​ដែល​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយគឺត្រូវចំណាយពេលវេលាច្រើន។

កញ្ញាថ្លែងថា៖ «ពេលយើងចង់ទៅកន្លែងណាអ៊ីចឹងដែលចំណាយពេលតែ១៥​នាទី​​ ​​គឺបាន​ធ្វើ​ឱ្យ​ស្ទះ​រហូត​ទៅ​ដល់​មួយ​ម៉ោងហើយបានធ្វើឱ្យយើងពិបាក»៕

កញ្ញា ផែវ​ យឿន​ ​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ សៀក រ៉ាមេឃ)

សង្គមស៊ីវិល​២៣​ស្ថាប័ន​ស្នើ​​រដ្ឋាភិបាល​​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​គ្រឿងស្រវឹង
អង្គការសង្គមស៊ីវិល និង​សហគមន៍​ចំនួន​២៣ រួមគ្នា​ស្នើឱ្យ​រដ្ឋាភិបាល​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង ដោយសារការប្រើប្រាស់​គ្រឿងស្រវឹង​​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់​សុខភាពសាធារណៈ និង​សីលធម៌សង្គម។

បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង​២៣ ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ លើកឡើងថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន   សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិ​មនុស្សកម្ពុជា (CHRAC) ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​​សង្គមស៊ីវិល​ទាំង​២៣ លើកឡើងថា ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​​គួរធ្វើឡើង​ដោយ​​គោរព​សិទ្ធិ​មនុស្ស ដោយសារ​ក្រុមហ៊ុនគ្រឿងស្រវឹង​ជាច្រើនបាន​និង​កំពុងផ្សា​យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល។​

លោកបានថ្លែងថា៖ «ទាំងអ្នកទទួលទាន ទាំងអ្នកដែលពាក់ព័ន្ធគឺថាសុទ្ធតែ​ទទួល​រង​នូវ​គ្រោះថ្នាក់ តាំង​ពី​គេ​ថា​ភេសជ្ជៈស្រវឹងបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង ហើយធ្វើម្ដេចកុំឱ្យ​មនុស្ស​ហ្នឹង​កុំ​​ហូប​ស្រា​ពេក ឱ្យ​សេរីភាព​ខ្លះក្នុ​ងការបម្រើសេចក្ដីចង់បានរបស់សង្គម ក៏ប៉ុន្តែកុំឲ្យអ្វីដែលងាយនឹងរងគ្រោះថ្នាក់ហ្នឹង​វាងាយរកពេក វាស្រួលរកពេក វាថោកពេក ធ្វើឲ្យមនុស្សនឹងងាយរកបាន»​។

លោកបន្ថែម​ដោយលើកឡើងពីផលប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ​ថា​៖ «​ច្បាប់នេះជួយធានាការអនុវត្ត ធានាឱ្យ​មនុស្សមានសុខភាពល្អ ធានា​ឱ្យ​ការចំណាយ​ប្រាក់​កាស​ផ្ដេសផ្ដាស​ទៅលើរឿងអត់ប្រយោជន៍ យកប្រាក់កាសមកចាយលើធនធាន ហើយសល់លុយខ្លាំងបានជួយដល់សង្គម»។

លោក រស់ សុដ្ឋា បន្ថែម​ដោយ​​ជំរុញឱ្យក្រសួង​សុខភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាណិជ្ជកម្ម​ ពន្លឿន​កាអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង។​

Newsroom Cambodia មិន​អាចសុំការអត្ថាធិប្បាយ​​ពី​អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយខលចូល តែ​មិនមាន​អ្នក​ទទួល​។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ ឆ្លើយតប​សារ​របស់ Newsroom Cambodia តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «ក្រសួងពាណិជ្ជកម្មមិនមែនជាស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់នេះទេ គឺក្រសួងសុខាភិបាល។ ដោយឡែកក្រសួងក៏មិនបានទទួលការស្នើសុំពីសង្គមស៊ីវិល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់​ Newsroom Cambodia ថា ក្រសួងមហាផ្ទៃ​គាំទ្រ ​សេចក្ដីព្រាងច្បាប់ ហើយក៏មានឆន្ទៈឱ្យមាន​ច្បាប់ស្ដីពី​ការគ្រប់គ្រងគ្រឿងស្រវឹងនេះដែរ ។

លោកថ្លែងថា៖ «​ការគ្រប់គ្រងសណ្ដាប់ឆ្នាប់សង្គម ជាពិសេស​គឺ​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​ស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផងដែរ»​។

ពាក់ព័ន្ធនឹង​ពេលវេលានៃ​​ការអនុម័ត​សេចក្តីព្រាងច្បាប់នេះ លោក ទូច សុខៈ បន្ថែម​ថា៖ «ដោយឡែក​ពេល​វេលា​នៃ​ការបញ្ចប់​ឈាន​ទៅ​ដល់​ការអនុម័ត​ឱ្យ​ប្រើប្រាស់​ច្បាប់​ពេល​ណា​ក្រសួង​មហាផ្ទៃគឺ​មិន​មាន​យោបល់​នោះ​ទេ គ្រាន់​តែ​អាច​និយាយ​បា​នថា​ ប្រហែល​ជា​ក្រសួង​សាម៉ី​លោក​ត្រូវការ​ពេល​វេលា​នៅ​ក្នុង​ការ​ពិនិត្យ​លក្ខណៈ​នៃ​បច្ចេកទេស ពិនិត្យជាមួយនឹងបទដ្ឋានគតិយុត្ត​ផ្សេងៗ ពិនិត្យមើលស្ថានភាពសង្គមជាក់ស្ដែង និងការវិវឌ្ឍ​របស់សង្គម និងការពាក់ព័ន្ធផ្សេងៗដទៃទៀត»។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​ឆ្នាំ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងសរុប​ចំនួន​ ៣,៣១៧លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ នេះបើតាមការផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន៕​