ជា សុខអ៊ីម (Chea Sok Im) – Newsroom Cambodia

ADB៖ កម្ពុជាគួរអភិវឌ្ឍន៍ជំនាញក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ដើម្បីតម្រូវឧស្សាហកម្ម​៤.០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក​ឃើញ​ថា កម្ពុជាគួរអភិវឌ្ឍន៍​កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ ដើម្បី​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​ទៅ​រក​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ (៤.០)។

យើង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១ បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សិក្សា​ក្នុងប្រទេសចំនួន​បួននៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម៤.០។ ក្នុង​នោះ ADB បានអំពាវនាវឲ្យ​មានវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងបរិយាប័ន្ន និងកិច្ចគាំពារសង្គមសម្រាប់កម្មករទើបចូលបម្រើការងារ កម្មករដែលប្រឈមនឹងហានិភ័យដោយការផ្លាស់ប្តូរក្នុងការងារ និងកម្មករដែលត្រូវការជំនាញបន្ថែម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ការសិក្សានេះពិនិត្យទៅលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅប្រទេសកម្ពុជា ព្រោះវិស័យទាំងពីរនេះមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និងឧស្សាហកម្ម ៤.០។ ការសិក្សាររកឃើញថា បច្ចេកវិទ្យា 4IR ឬ ៤.០ នឹងលុបបំបាត់ការងារ​នៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលអាចបង្កើនកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង២% សម្រាប់វិស័យទេសចរណ៍។

អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ថា៖ «នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយលបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ។ ឥឡូវនេះ គឺជាពេលវេលាដើម្បីគិតឡើងវិញនូវការផ្តល់ជំនាញដោយប្រើវេទិកានិមិ្មត និងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍន៍​ស្ថាប័នបណ្តុះបណ្តាលអឲ្យមានភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ»។

ជំងឺកូវីដ-១៩ ចាប់ផ្តើមរាតត្បាតក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ ២០២០ វិស័យ​ជាច្រើន ដូចជា សាលារៀន កន្លែងកំសាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ហាងទំនិញ ត្រូវបានបិទទ្វារ ដោយឡែកក្រុមហ៊ុនឌីជីថលទទួលបានឱកាសបង្កើនប្រាក់ចំណូលសន្ធឹកសន្ធាប់ ចំណែកក្រុមហ៊ុនដែលចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 4IR វិញទំនងជានឹងងើបឡើងវិញលឿនជាងមុន និងមានភាពធន់ទៅថ្ងៃអនាគត៕​

មណ្ឌលចត្តាឡីស័កសាងសង់រួចសម្រាប់អ្នកដំណើរចូលមកកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សាលារាជធានីភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​​ដែល​​មាន​៥០៤​បន្ទប់ សម្រាប់​​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

​បើ​តាមការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នា​២០២១​នេះ​បញ្ជាក់​ថា​ មណ្ឌល​ចត្តាឡីស័ក​​នេះមានទីតាំងស្ថិតនៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ មានចំនួន៤អគារ និង​មាន​៥០៤បន្ទប់។​ មណ្ឌលចត្តាឡីស័កនេះ​សាងសង់​ឡើង​សម្រាប់តែ​អនុវត្ត​វិធានការ​ចត្តាឡីស័កចំពោះ​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិភ្នំ​ពេញប៉ុណ្ណោះ។

គ្រែក្នុង​មណ្ឌល​ចត្តាឡីស័ក

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ ដោយ​បាន​ប្រាប់ឲ្យទៅ​មើល​ព័ត៌មាន​បន្ថែមពីប្រភពផ្សេងទៀត។

គួរបញ្ជាក់ដែរថា ស្ថានភាពជំងឺ​កូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា​នៅ​ថ្ងៃពុធ​នេះ មានអ្នកឆ្លងថ្មី ចំនួន​១នាក់​​ជាពលករមកពីប្រទេស​ថៃ។ សរុបអ្នកមានជំងឺ​កូវីដ១៩ មានចំនួន៣៨៣នាក់ (ស្រី១០៥នាក់) ជា​សះ​ស្បើយបាន៣៦២នាក់ (ស្រី ៨៦នាក់) នៅ​សល់​២១នាក់ (ស្រី ១៩នាក់) ទៀត កំពុង​សម្រាក​ព្យាបាល៕​

ពាណិជ្ជកម្ម​ទ្វេភា​គី​កម្ពុជា​-ចិន មានចំនួន៨៦០​លានដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ២០២០
ពាណិជ្ជកម្ម​ទ្វេភា​គី​កម្ពុជា​-ចិន មានចំនួន៨៦០​លានដុល្លាសហរដ្ឋអាមេរិក​ក្នុងឆ្នាំ២០២០​ និង​អាច​កើន​រហូត​ដល់​១០ពាន់​លាន​ដុល្លារ​សហរ​ដ្ឋអាមេរិក ក្នុងឆ្នាំ​២០២៣។​ នេះ​បើតាម​ការ​ផ្សាយរបស់​​​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។​

យោង​តាម​​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២១​នេះ​បញ្ជាក់ថា​ ការវិនិយោគដោយ​​ផ្ទាល់របស់ប្រទេសចិនក្នុងប្រទេសកម្ពុជាមានចំនួន​៨៦០ លាន​ដុល្លារ​អាមេរិក គិត​ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ បើប្រៀបធៀបជាមួយឆ្នាំ២០១៩​ ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០២០​នេះ មានកំណើនរហូតដល់ទៅ​៧០%។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ថែមថា គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជាក្នុងឆ្នាំ២០២០ រួមមាន ស្ថានីយ៍​អគ្គិសនី Huadian ខេត្ត​ព្រះសីហនុ ផ្លូវល្បឿនលឿន​ពីភ្នំពេញ-ព្រះសីហនុ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី (AIAI) និងកិច្ចព្រមព្រៀង​លើ​គម្រោងវិនិយោគ BOT នៃ​ស្ថានីយ៍​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ដែល​ចុះហត្ថលេខាដោយក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd។​

​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ BTV មន្ត្រីការិយាល័យកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ប្រចាំ​ស្ថានទូត​ចិន​នៅ​រាជធានី​ភ្នំពេញ លោក ហ្សាង ហ្ស៊ីន (Zhang Jin) បាន​លើកឡើង​ថា ទំហំ​ពាណិជ្ជ​កម្ម​​នៃប្រទេសទាំងពីរ អាច​នឹង​កើន​ឡើង​ដល់​១០​ពាន់លានដុល្លារ​សហរដ្ឋ​អាមេរិក នៅឆ្នាំ​២០២៣ ខាងមុខ។

គួរបញ្ជាក់​ថា​ កម្ពុជា និង​ចិន​ទើប​ចុះ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាល​ពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយ​ធ្វើឡើងតាមរយៈ Video Conference ​ខណៈដែលពិភពលោកកំពុងផ្ទុះជំងឺ​កូវីដ១៩៕​

គ្រឹះស្ថានសិក្សា​ឯកជនបើកដំណើរការឡើងវិញបន្ទាប់ពីបិទរាប់សប្តាហ៍ដោយសារ​កូវីដ១៩
គ្រឹះស្ថានសិក្សា​ឯកជន បានបើកដំណើរការឡើងវិញ នៅថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបិទរាប់សប្តាហ៍មកហើយដោយសារតែការផ្ទុះឡើងនៃជណងឺ​កូវីដ​១៩ នាចុងឆ្នាំមុន។

ការឆ្លង​​រាលដាល​ចូល​ដល់​សហគមន៍​នៃ​ជំងឺ​កូវីដ​១៩ ឬ​ដែល​រដ្ឋាភិបាល​​ហៅ​ថាជា «ព្រឹត្តិការណ៍​​សហគមន៍​ ២៨ វិច្ឆិកា» បាន​បណ្តាល​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា ផ្អាក​ដំណើរការ​សាលារៀន​មួយរយៈ ដើម្បី​ការពារ​សុវត្ថិភាព​របស់​សិស្សានុសិស្ស ។ សិស្ស​-និស្សិត​ទាំងអស់​ត្រូវ​បន្ត​ការសិក្សា​ពី​ចម្ងាយ តាមប្រព័ន្ធ​អេឡិចត្រូនិច ឬ​ប្រព័ន្ធ​អនឡាញ។

សិស្ សកួច ករុណា រៀនថ្នាក់ទី ១១ បានលើកឡើងថា រៀននៅសាលាល្អជាងរៀនតាមអនឡាញ ព្រោះរៀនតាមអនឡាញ មិនសូវមានពេលសួរនាំគ្រូដូចរៀននៅសាលា ហើយអ៊ីនធើណែតក៏ដាច់ៗមិនសូវច្បាស់។

ចំណែកសិស្សដាវុធ សុវណ្ណារី រៀនថ្នាក់ទី១២​ បាននិយាយដូច្នេះថា៖ «មករៀននៅសាលាល្អជាង ព្រោះបានជួបមិត្តភ័ក្រ្ត និងរៀនពីលោកគ្រូអ្នកគ្រូបានច្បាស់លាស់ជាងតាមអនឡាញ»។

សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹងបើកបវេសនកាលឡើងវិញនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមក្រសួងអប់រំយុវជន និងកីឡា ដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថាថ្វីត្បិតតែឲ្យបើកដំណើរការក៏ពិតម៉ែន ប៉ុន្តែសាលាត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។​

ចំពោះការប្រើវិធីសាស្ត្រណា ដើម្បីតាមដានការអនុវត្តតាមគោលការណ៍យ៉ាងណានោះ លោកមិនបានឆ្លើយតប​នឹងសំណួររបស់ Newsroom Cambodia នោះទេ។​​

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកឆ្លងកូវីដ ១៩ បានកើនឡើងដល់ទៅ ១៤នាក់ ហើយរដ្ឋាភិបាល បានអោយបិទស្ថាប័ន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធ៕

ក្រសួងពាណិជ្ជកម្មសិក្សាបន្ថែមដើម្បីជំរុញការនាំចេញ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ត្រូវបានចុះហត្ថលេខាជាមួយចិន
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ បានពិភាក្សារៀបចំយុទ្ធសាស្ត្រ និងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីជំរុញការនាំចេញទៅប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ត្រូវបានចុះហត្ថលេខាកាលពីតុលា​ឆ្នាំមុន។

ប្រទេសចិន និងប្រទេសកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយពន្ធ និងជំរុញការនាំចេញទៅកាន់ទីផ្សាររៀងៗខ្លួន បន្ទាប់ពីការចរចារអស់រយៈពេលប្រហែលមួយឆ្នាំ​ប៉ុណ្ណោះ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា​ ការសិក្សានេះគឺដើម្បីបង្កើតជាយុទ្ធសាស្ត្រដើម្បីទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

«ការសិក្សានេះគឺដើម្បីបង្កើតជាយុទ្ធសាស្ត្រដើម្បីទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយក្នុងនោះនឹងមានការវិភាគពីការបើកច្រកទីផ្សារ របាំងបច្ចេកទេស ស្ថានភាពផលិតកម្មសម្រាប់នាំចេញ និងការវិភាគលើកត្តាពាក់ព័ន្ធដទៃទៀត ដើម្បីកំណត់ជាសកម្មភាពចាំបាច់សម្រាប់អនុវត្ត​ន៍ ក្នុងគោលបំណងជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានពេញលេញតាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ផងដែរថា ​លទ្ធផលស្រាវជ្រាវរបស់ក្រុមការងារដែលសិក្សាទៅលើទំនិញចំនួន៩មុខ មានដូចជា វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករ វិស័យដំឡូងមី និងកៅស៊ូធម្មជាតិ។

លោក ស៊ាង ថៃ បានបន្តថា ការសិក្សាមិនទាន់បានបញ្ចប់នៅឡើយទេ ប៉ុន្តែយោងតាមការវិភាគបឋម ផលិតផលដូចជាផលិតផលសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ អង្ករ ផលិតផលត្រី សាច់ កសិកម្មកែច្នៃ ឧស្សាហកម្មធុនស្រាល និងផលិតផលផ្សេងៗ ត្រូវបានយកមកវិភាគដើម្បីកំណត់ចំណាត់ថ្នាក់ និងរៀបចំសកម្មភាពឲ្យបានជាក់លាក់ដើម្បីជំរុញផលិតផលទាំងនោះ៕

បារាំង ផ្តល់ហិរញ្ញប្បទាន ៩១លានដុល្លារ ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ
ស្ថានទូតបារាំង កាលពីថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន ៧៤លានអឺរ៉ូ (ប្រមាណជាង ៩១លានដុល្លារ) ដើម្បីពង្រីកវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

ការចុះហត្ថលេខាលើអនុសញ្ញា ហិរញ្ញប្បទាន ចំនួនពី​រ ធ្វើឡើងដោយ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។

គម្រោងចំនួនពីរ គឺម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ នេះយោងតាមប្រកាសព័ត៌មានស្ថានទូតបារាំង។

គម្រោងទាំងពីរនោះរួមមាន គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។

ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។

រដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកវេង សុខុន បានមានប្រសាសន៍ថា​ការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់កសិករគឺជារឿងសំខាន់។

«ការផលិតជារឿងម្យ៉ាង ប៉ុន្តែការស្វែងរកទីផ្សារសម្រាប់ពួកគាត់គឺជារឿងកាន់តែសំខាន់ហើយត្រូវធ្វើកិច្ចការច្រើនណាស់ដើម្បី អោយទីផ្សារនេះដំណើរការបានល្អប្រសើរ»។

លោកវេង សុខុន បានបន្តថាហិរញ្ញប្បទានដែលផ្តល់អោយនេះ មានរួមទាំង​ជំនួយបច្ចេកទេស កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍយូរអង្វែង៕