ចិត្ត ស្រីយ៉ា (Chet Sreyya) – Newsroom Cambodia

ថវិកា​វិស័យអប់រំ​កើនឡើង​ ប៉ុន្ដែបញ្ហា​ខ្វះខាតមួយចំនួន​នៅ​មិន​ទាន់​ដោះស្រាយ
ថវិកាវិស័យអប់រំ​មាន​ការកើន​ឡើងជាបន្តបន្ទាប់​សម្រាប់​ចំណាយ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​លើក​លែងតែ​ក្នុងឆ្នាំ២០២១ និង​២០២២ ថវិកាចំណាយ​មាន​ការ​ថយចុះ​ដោយសារ​តែ​បញ្ហា​កូវីដ១៩ ដែល​ថវិកា​មួយផ្នែក​ត្រូវ​បង្វិលទៅ​វិស័យសុខាភិបាល​នាពេលនោះ។

បើតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង នៅ​ឆ្នាំ២០២៣ ស្ថានភាព​កូវីដ១៩ នៅកម្ពុជា​មានភាពធូរស្បើយ​ខណៈ​ថវិកា​សម្រាប់​វិស័យអប់រំ​មាន​ការកើនឡើង​ដែល​មាន​ទឹកប្រាក់​ប្រហាក់​ប្រហែល​នឹងមុនពេល​កូវីដ១៩។ ពោលគឺកាល​ពីឆ្នាំ​២០២០ ថវិកា​វិស័យអប់រំ​មាន​ទឹកប្រាក់​ប្រមាណ ៩១៩ លានដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្នុងឆ្នាំ២០២៣​ ក្រសួងអប់រំ​ទទួលបាន ថវិកា ប្រមាណ​ ៩១៧ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បញ្ជាក់ថា ការកើនឡើង​នៃ​ថវិកាថ្នាក់ជាតិ​របស់​ក្រសួងអប់រំសម្រាប់​ចំណាយ​ទៅ លើការ​អភិវឌ្ឍវិស័យអប់រំ​នៅ​កម្ពុជា​តាំង​ពី​បឋមសិក្សា រហូត​ដល់​ឧត្ដម​សិក្សា​ និង​ការអប់រំ​ជំនាញ​ទន់​ដល់​យុវជនស្ដែង​ឡើង​តាម​រយៈ​កម្មវិធីអភិវឌ្ឍ​ដែល​ក្រសួង​រៀបចំឡើង និង​មុខងារ​អប់រំ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ យល់ឃើញ​ថា ក្នុង​រយៈ​៥ឆ្នាំ​កន្លង​មក​នេះ​ គុណភាព​អប់រំ​នៅកម្ពុជា​មិនទាន់ល្អ​ប្រសើរ​នៅឡើយទេ ដោយសារតែ​សមត្ថភាព​របស់​សិស្ស​មួយចំនួន​​មិនទាន់ឆ្លើយតប​ចំពោះ​កម្មវិធីអប់រំ​ដែល​ក្រសួង​រៀបចំ។

អ្នកស្រី​ថ្លែងថា៖ «ការ​ដែល​គ្រូបង្រៀន​ប្រាក់ខែតិច​ហ្នឹងហើយ ដែលធ្វើ​ឱ្យ​គ្រូបង្រៀន​អត់​ខ្វល់ខ្វាយ​នឹងការ​បង្រៀន​សិស្សប៉ុន្មាន​ទេ គឺ​គាត់​ខ្វល់ខ្វាយ​បង្រៀន​នៅសាលាគួរ​ សាលាឯកជន​ច្រើនជាង ព្រោះអីសាលាឯកជន​គេឱ្យ​ប្រាក់ខែ​ខ្ពស់»។

អ្នក​ស្រី​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​កញ្ចប់​ថវិកា​របស់​ក្រសួង​ត្រូវ​បាន​បន្ថែម​ជា​បន្ត​បន្ទាប់​ ប៉ុន្ដែ​បញ្ហា​មួយ​ចំនួន​​នៅ​តែ​បន្តកើតមាន បញ្ហា​ប្រមូល​ថវិកា​ពី​សិស្ស​ ឬអាណាព្យាបាល​ សម្ភារៈ​ឧបទេស​មិន​គ្រប់​គ្រាន់​ គួបផ្សំនឹង​គ្រូរដ្ឋ​មួយចំនួន​ឆ្លៀតចេញ​ទៅ​បង្រៀន​នៅ​តាមសាលា​ឯកជន​ដែល​កត្តា​នេះ​អាច​ធ្វើ​ឱ្យគុណភាព​បង្រៀន​ធ្លាក់ចុះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក​ យ៉ង គិម​អេង លើកឡើងថា បើទោះបីជា​កញ្ចប់​ថវិកា​ក្រសួងអប់រំ​កើនឡើង​ ប៉ុន្តែការ​កែ​លម្អ​បុគ្គលិកអប់រំ និងឥរិយាបទ​របស់​បុគ្គលិក​អប់​រំនៅ​តែមិន​ទាន់មាន​ប្រសិទ្ធភាព។ លោកបន្តថា ការកែ​លម្អ​បុគ្គលិក​អប់រំ និង​ឥរិយាបទ​របស់​​បុគ្គលិក​អប់រំ​ គឺជា​កិច្ច​ការ​អាទិភាពក្នុង​ការលើកកម្ពស់​វិស័យអប់រំ​ ប្រសិនបើកិច្ច​ការ​ទាំង​នេះ​មិនត្រូវបានដោះស្រាយទេ ការ​ចាត់ចែង​ថវិកាជាតិ​ដើម្បី​លើក​ស្ទួយ​វិស័យអប់រំ នឹងមិនទាន់​មាន​ប្រសិទ្ធភាព។

លោកថ្លែងថា៖ «ម៉ោងរដ្ឋ​មាន​ប៉ុនណា​បង្រៀន​ប៉ុនហ្នឹង​ឱ្យចប់​ទៅ​គឺ​ពួកគាត់ ​[សិស្ស] ​ហ្នឹង​អាចទៅ​ផ្ទះ ទៅ​សម្បែង។ ហើយ​បើសិនជា​អ្នកណា​រៀន​មិនទាន់​គេទេ ថវិកា​របស់​អប់រំ​មាន​ហ្នឹង​គឺ​បង្កើន​ការបំប៉ន រៀន​បន្ថែម​ឱ្យ​គាត់​អ្នក​ដែល​រៀន​មិនទាន់​គេហ្នឹង»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ​ប៉ិច ពិសី ​លើកឡើងថា ស្ថានភាព​អប់រំនៅ​កម្ពុជា បច្ចុប្បន្ន​មាន​ការវិវត្តន៍​ជាងពេល​កន្លងមក បើទោះបី​ក្នុងឆ្នាំ​២០២០ និង​២០២១ ថវិកា​មានការថមថយ​តិចតួច​ដោយ​សារ​បញ្ហាកូវីដ១៩​។ យ៉ាងណាមិញ​លោកថា ទំហំ​ថវិកា​ដែល​ក្រសួង​អប់រំ​មាន​សម្រាប់​ចំណាយនៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេក្នុង​កាលើកកម្ពស់​គុណ​ភាព​អប់រំ​ដែលអាច​ធានា​ថា​សិស្សានុសិស្ស​អាច​ទទួលបាន​ការអប់រំ​គ្រប់ៗគ្នា។

លោក ប៉ិច ពិសី ​យល់ឃើញថា ​បើសិនជា​ក្រសួងអប់រំ​អាច​ពង្រីក​វិសាលភាព ​និង​វិនិយោគ​បន្ថែមទៅ លើ​វិស័យអាទិភាព​ក្នុង​កម្មវិធី​អប់រំ ​នោះ​ក្រសួង​នឹង​អាច​កែសម្រួល​គុណភាព​អប់រំបាន និង​ផ្តោត​សំខាន់​ទីមួយ​ទៅលើ​គុណភាព​អប់រំ​ដោយ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់ ​តាមរយៈ​បញ្ជូន​គ្រូ​ដែល​មានសមត្ថភាព​ទៅតាម​សាលាតាមជនបទ​ដើម្បី​ជួយ​ឱ្យសិស្ស​ទទួល​បាន​គុណភាព​អប់រំ​ប្រសើរ​ពីគ្រូ​ដែល​មានចំណេះដឹង​ខ្ពស់។

លោក​ថ្លែងថា៖ «ទោះ​យ៉ាងណាក្តី​យើង​ឃើញ​ថាទំហំ​ថវិកា​នៅក្នុង​ច្បាប់ហ្នឹង​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ​ក្នុងការធានាឱ្យ​វិស័យអប់រំ​នឹង​មានការកែទម្រង់​ជាប្រព័ន្ធ​បាន​ជាពិសេសគឺ ការ​ជម្រុញ​គុណភាព​នៃ​ការអប់រំហើយ​និង​ការធានា​ថា​ពលរដ្ឋទាំង​អស់នៅ​ទាំងទីក្រុង​ ជនបទ​ហ្នឹងអាច​ទទួល​សិទ្ធអប់រំ​គ្រប់ជាន់ថ្នាក់​បាន»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ​យល់​ឃើញ​ថា ការបង្កើន​កញ្ចប់ថវិកាជាតិ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ជារឿងសំខាន់ ដោយសារ​តែវិស័យនេះ​ជា វិស័យ​អាទិភាព ប៉ុន្តែ​លោក​មានការ​ព្រួយបារម្ភ​ពីការប្រើប្រាស់​ថវិកាជាតិ​ឱ្យមានតុល្យភាព និង​ឆ្លើយតប​លើ​គោលនយោបាយ​អភិវឌ្ឍន៍ធនធាន​មនុស្ស។

លោកថ្លែងថា៖ «ដូច្នេះ​អ្នកដែលពាក់ព័ន្ធផ្សេងៗ​ទៀត​បើសិន​ក្នុងករណី​មើលឃើញ​អំពីកំណើន​នៃ ថវិកាជាតិ​នៅក្នុង​វិស័យអប់រំ​មានការកើនឡើង​ដូច្នោះ យើងគួរ​តែ​ជួយផ្តល់​ធាតុចូល​ដើម្បីធ្វើ​ឱ្យក្រសួងអប់រំ​ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ​បានយល់ដឹង​បន្ថែម​អំពីការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ធ្វើ​យ៉ាងម៉េច​ក៏ដោយ​ដើម្បីឱ្យ​ ឆ្លើយតប​ទៅនឹង​ចំនួន​ថវិកា​ដ៏ច្រើន​ដែល​ចំណាយដោយរដ្ឋ​ដែល​ជាប្រាក់​[បង់]​ពន្ធ​របស់បងប្អូន​ប្រជាពលរដ្ឋ»។

ថ្លែងក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់បណ្ដាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផល​បណ្ដុះ​បណ្ដាល និងបច្ចេកវិទ្យា​ឌីជីថល កាលពី​ថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើងថា ​គុណភាពអប់រំនៅ​កម្ពុជា​មាន​ការវិវត្ត​ទៅមុខ​។

លោក​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើ​គិតថា​សមិទ្ធផលជាង ១០ឆ្នាំ​ដែលក្នុងការ​កំណែទម្រង់ និង ៤០ឆ្នាំ​ដែលយើង​បានធ្វើ​មកនេះ គុណភាព និង​ធនធានមនុស្ស​របស់យើងកម្ពុជា​ចាប់យកនូវបច្ចេកវិទ្យា​ និង​ឧស្សាហកម្មសំខាន់ៗ ភាពប្រកួតប្រជែង​យើងដើរ​ទាន់​ជាមួយគេដែរ។ នេះគឺ​ដោយសារ ការ​ត្រៀម​លក្ខណៈបណ្តុះ​បណ្តាល​យូរអង្វែង។ អញ្ចឹងខ្ញុំ​សូមគាំទ្រ​ចំពោះគំនិត​ដែលមានភាព​លក្ខណៈបុរេសកម្ម​នៅក្នុងការច្នៃប្រឌិតបន្តទៀត​នៅក្នុង​វិស័យអប់រំនេះ»។

លោក​ ហ៊ុន ម៉ាណែត ក៏​បានលើកឡើង​ពីបញ្ហាប្រឈម​មួយចំនួន​នៅតាមគ្រឹះស្ថានថ្នាក់​ឧត្ដមសិក្សា មួយចំនួន​ជួបប្រទះ​កន្លងមក ​រួមមានកង្វះមុខវិជ្ជា​សិក្សាដោយសារ​ខ្វះគ្រូជំនាញ ចំនួនសិស្សតិច ពិបាក​ក្នុងការ​បើកថ្នាក់​បង្រៀន គ្រូជំនាញ​នៅតាមខេត្ត​មិនទាន់មាន​គុណវុឌ្ឍិ​ដែល​សំដៅ​ដល់គុណភាព​ និង​បទពិសោធន៍​ខ្ពស់ខាង​បច្ចេកវិទ្យា​នៅមានកម្រិត និង​ខ្វះឧបករណ៍​ទ្រទ្រង់​ដល់ការ​បណ្ដុះបណ្ដាល​មុខវិជ្ជា៕

បទយកការណ៍៖ អង្រឹងក្រណាត់​​ក្រងពីកាកសំណល់រោងចក្រ​កាត់ដេរ​​​​ជួយ​ដល់បរិស្ថានមួយផ្នែក​
កំពុង​អង្គុយ​ក្រង​អង្រឹង​ក្រណាត់​​ដែល​ជាកាក​សំណល់ចេញពី​រោង​ចក្រ អ្នកស្រី សុខ ស្រីណាក់ អាយុ​៤៤ឆ្នាំ ប្រកបរបរ​ក្រងអង្រឹង​នៅភូមិ​ព្រៃខ្លា ឃុំជំរះពេន ​ស្រុកសំរោង ខេត្តតាកែវ ប្រមាណជា១៥​​ឆ្នាំ​មកហើយ។

ក្នុង​​​កន្រ្ដក​​ក្បែរអ្នកស្រី​កំពុង​អង្គុយ​ក្រង​ ​មានគំនរ​ក្រណាត់ចម្រុះពណ៌​ច្រើន​​ប្រភេទ​សម្រាប់​ក្រង​​ជា​អង្រឹង​ ​ដូច​ជា​សាច់​ក្រណាត់ធម្មតា សាច់ពោះគោ សាច់ភួយ​ និង​ខ្សែស្លាកអាវ ឬ​ខោ​ជាដើម​ ​ជាក្រណាត់​ដែល​អ្នកស្រី​ សុខ ស្រីណាក់ ​ទិញ​​ពី​អ្នក​​ធ្វើ​ការរោង​ចក្រ​​​​​ ហើយ​​យក​​កំទេច​ក្រណាត់​សល់​ពី​រោងចក្រ​​មក​លក់បន្ត។

អ្នកស្រី សុខ ស្រីណាក់ កំពុងធ្វើអង្រឹងក្រង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

សម្រាប់​អ្នកប្រកបរបរ​​ក្រងអង្រឹង​ធ្វើ​ពី​កំទេចក្រណាត់​រោងចក្រ​ដូច​ជា​អ្នកស្រី សុខ ស្រីណាក់ យល់​ថា ជាទូទៅកំទេច​ក្រណាត់​ពី​រោងចក្រ តែង​ត្រូវ​បាន​យកទៅដុត ឬបោះចោល ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ដូច្នេះ​ការ​ក្រងអង្រឹង​ដោយ​ប្រើក្រណាត់ពី​កាលសំណល់​រោងចក្រ អាចជួយ​​​ដល់បរិស្ថាន​​បាន​មួយ​ផ្នែក។

អ្នកស្រីនិយាយថា៖ «អានេះ​ម៉ត់ៗ [ក្រណាត់] ហើយគ្នា​ខំរើស​យក​អាម៉ត់ៗ​យក​មកដេរ​ជា​ម៉ូត​ផ្កា​ក្រឡឹង​។ ជួយច្រើន​មែន​ [បរិស្ថាន]។​ កាលពីមុន​រោងចក្រ​មិន​ដឹង​យក​ទៅ​ណា​មាន​តែ​ដុត​ចោល​ ដល់​ឥឡូវ​រោងចក្រ​ ចិនចេះ​លក់ដែរ ដល់​ខ្មែរ​ចេះ​ធ្វើ​ចិន​ចេះ​លក់​។ កាល​មុន​ចោលទេ​ ហើយថោក​ទៀត​បើ​លក់​ខ្សែ​អង្រឹង​១គីឡូ​១ពាន់ទេ តែ​ឥឡូវ​ឡើង​១គីឡូ ២ទៅ៣ពាន់»។​​

សម្រាប់អង្រឹង​ដែល​ច្នៃចេញពី​ក្រណាត់រោងចក្រអាចធ្វើជា​អង្រឹង​២ប្រភេទគឺ អង្រឹងក្រង និងអង្រឹងចង។ អ្នកស្រី សុខ ស្រីណាក់ ថា​អង្រឹង​ចង​មាន​ទម្ងន់ស្រាល​ជាង​អង្រឹង​ក្រងព្រោះ​ភាគ​ច្រើន​គេ​ប្រើ​ក្រណាត់​ធម្មតា ឬ​ខ្សែស្លាក​អាវខោមក​ធ្វើ​។ ចំណែក​អង្រឹង​គេ​និយម​ប្រើ​ក្រណាត់​​ពោះគោ​ដែល​មាន​ភាព​ក្រាស់ និងធ្ងន់។

មិន​ឆ្ងាយ​ពី​តូប​អ្នកស្រី សុខ ស្រីណាក់ ​អ្នកក្រង​អង្រឹង​ម្នាក់ទៀត អ្នកស្រី អ៊ុំ ទូច អាយុ៦៧ឆ្នាំ កំពុង​អង្គុយ​ក្រង​​អង្រឹង​ក្រោម​តូប​ដំបូល​ស័ង្កសីតូចមួយ។ អ្នកស្រី អ៊ុំ ទូច​ ក៏ទិញ​ក្រណាត់​ពី​អ្នកលក់​បន្ត​ពីរោងចក្រដូចគ្នា។

អ្នកស្រីថា សម្រាប់​ក្រណាត់​ដែល​ប្រើសម្រាប់​ធ្វើអង្រឹងមាន​តម្លៃ ១៥០០រៀល ទៅ​២៥០០​​រៀលក្នុង​១គីឡូ តាម​ប្រភេទក្រណាត់។ អ្នកស្រី​ថា សម្រាប់​អង្រឹង​ក្រងត្រូវ​ការ​ក្រណាត់៥គីឡូ ចំណែក​អង្រឹង​ចង​ប្រើ​ក្រណាត់​១គីឡូ។ អ្នកស្រី​មិន​ច្បាស់​ថា​គេ​យក​មកលក់​នៅពេល​ណាឱ្យ​ប្រាកដ​នោះទេ អ្នកដឹង​ត្រឹម​ថាយូរៗគេ​មក​ម្តង ហើយ​សម្រាប់​អ្នកស្រី​តែង​ទិញ​ប្រមាណ​ជា​ ​១០គីឡូ ទៅ​២០គីឡូ​ទុក​ដើម្បី​ក្រង​អង្រឹង។

អ្នកស្រីនិយាយថា៖ «ខ្លះ​គេ​ទិញ​១០គីឡូ ២០គីឡូ យើង​ទិញ​តាម​ធនធាន​យើង​ យើង​មាន​លុយ​ច្រើន​យើង​ទិញច្រើន​ទៅ​។ គេ​អ្នកម៉ូយ​ធំ​គេ​ទិញ​រាប់រយ​គីឡូ តែ​យើង​ទិញ​រាយ​ចឹង​ទិញ​តែ​១០ ២០គីឡូ​ទុក​ធ្វើ»។

អ្នកស្រី អ៊ុ ទូច កំពុងធ្វើអង្រឹងចង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

បើ​តាមធ្វើ​ក្រង​អង្រឹង​ផ្សេងទៀតនៅតំបន់​នោះ​​បាន​លើកឡើង​ថា ​ពួក​គេ​ចំណាយ​ពេល​២ថ្ងៃ​សម្រាប់​​ក្រង​អង្រឹង​១ ឬត្រូវប្រើពេល​ច្រើន​ថ្ងៃជាង​នេះ​ប្រសិន​បើ​ក្រង​​អង្រឹង​ប្រភេទ​ក្រណាត់​ពោះ​គោ។ អង្រឹង​ក្រង​មាន​តម្លៃ​ចន្លោះ​ពី​២៥,០០០រៀល ទៅ៣០,០០០រៀល រីឯ​អង្រឹង​ចង​មាន​តម្លៃ​ចន្លោះ​ពី១៥,០០០រៀល ទៅ​២០,០០០រៀល។

ប៉ុន្ដែ​ពួកគេ​លើក​ឡើង​ថា​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នកគាំទ្រ​ដូច​មុន ហើយ​អ្នកទិញ​មួយចំនួន​ឱ្យ​តម្លៃថោក មិន​សមនឹង​កម្លាំង​ដែល​អង្គុយ​ក្រង​អង្រឹង ខណៈដែល​របរនេះ​​​ជាផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន។

យ៉ាង​ណាមិញ​ពលរដ្ឋ​ដែល​ប្រកបរបប​ក្រង​អង្រឹង​ដឹង​ត្រឹម​ថា​ ការ​ចោល​ក្រណាត់សេស​សល់​​​កប់​ចោលក្នុង​ដី ឬ​ដុត​ចេញ​ផ្សែង​ អាច​មាន​ជាតិពុល​មិន​ល្អ​ប៉ះ​ពាល់​ដល់​បរិស្ថាន។ ប៉ុន្ដែ​ពួក​គេ​មិន​ដឹង​ថា​សារធាតុ​ពុល​ទាំង​នោះ​ផ្ទុក​ជាតិ​អ្វី​ខ្លះ​នោះ​ទេ។

យោងតាមរបាយការណ៍របស់ GIZ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នៅ​កម្ពុជា​ជាមធ្យម​ក្នុង១ឆ្នាំ បង្កើត​សំណល់​វាយនភ័ណ្ឌ​ប្រមាណ ១៣៦,០០០ តោន។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Faircado កាលពី​ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា សំណល់​វាយនភ័ណ្ឌ​​ដែល​​នៅសល់​ត្រូវបោះចោល​នៅកន្លែងចោល​សំរាម ឬយកទៅដុត ធ្វើឱ្យ​កើន​ឡើង​​ឧស្ម័ន​ផ្ទះកញ្ចក់ ការ​រិចរិល​នៃបរិស្ថាន និង​ងាយនឹង​បណ្តាលឱ្យមានភ្លើង​ឆេះនៅ​កន្លែង​ចោលសំរាម​ប្រសិន​បើមិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ។

គេហទំព័រ​ដដែលបន្ថែម​​ថា៖ «នៅពេលដែល​វាយនភ័ណ្ឌ​រលួយ​នៅក្នុង​កន្លែង​ចាក់សំរាម វានឹង​បញ្ចេញឧស្ម័ន​មេតាន ដែល​ជាឧស្ម័នផ្ទះកញ្ចក់​ដ៏ខ្លាំង ដែល​រួមចំណែក​ដល់ការឡើង​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ​»។

សំណល់​វាយនភ័ណ្ឌ​ចំណាយ​ពេលរាប់រយឆ្នាំ​ដើម្បីរលួយ ហើយ​ផលប៉ះពាល់​នៃការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់ពី​កាកសំណល់​វាយនភ័ណ្ឌ​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ប្រព័ន្ធ​អេកូឡូស៊ី​​ពិភព​លោក សុខភាព​មនុស្ស និងសុខុមាលភាព។ នេះបើតាម​​គេហទំព័រ Faircado។​

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់​ Newsroom Cambodia ថា សំរាម​ដែលសល់​ពី​រោងចក្រ​ដែល​អាចកែច្នៃបាន គួរតែកែច្នៃ​ជៀសជាង​យកទៅបោះចោល​តែម្ដង។ លោកថា កំទេច​ក្រណាត់​អាចប៉ះពាល់​ដល់សុខភាព នៅពេលដែល​យើ​ងចាត់ចែង​យក​ទៅ​ចោល​មិនត្រឹមដូច​ជា​ដុត និង​ចោល​ក្នុង​ដី​ជា​ដើម។

លោក ខ្វៃ អាទិត្យា ថ្លែងថា៖ «សំរាម​ដែល​សល់ពី​រោងចក្រ​នេះ ក្រៅពីការបោះចោល​គឺ​យើង​អាច​យកទៅ​កែច្នៃបាន​។ កម្ទេចក្រណាត់នេះ​វាប៉ះពាល់​ដល់សុខភាព នៅពេលយើង​យក​វាទៅដុត ប៉ះពាល់​ដល់​ខ្យល់ធ្វើ​ឲ្យយើង​កើតជំងឺមហារីក និង​ជំងឺផ្សេងៗ​ទៀត។ បើ​យើងយក​វាទៅបោះចោល​តាម​ទីសាធារណៈ វា​អត់ងាយ​រលាយ​ក្នុងធម្មជាតិ វា​ធ្វើឲ្យប៉ះពាល់​គុណភាព​ដី បើយើង​យក​វាទៅដាក់នៅ​ទីលាន ​[សំរាម] វា​បញ្ចេញ​សំណល់​ច្រើននៅ​ទីលាន»។

កាល​ពី​ខែវិចិ្ឆកា ឆ្នាំ២០២៣ អង្គការលីកាដូ​បាន​ចេញ​​របាយការណ៍មួយដែល​​មាន​ចំណង​ជើង​ថា «ចំណងក្នុងឡឥដ្ឋ» ដោយបង្ហាញ​ថា កាកសំណល់​សម្លៀកបំពាក់​ត្រូវ​បាន​យក​ទៅដុតក្នុងឡឥដ្ឋ​ ដែល​សកម្មភាព​នេះ​បង្កផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថានធ្ងន់ធ្ងរ។ របាយការណ៍​នេះឱ្យ​ដឹងថា៖ «សំណល់​ពី​ឧស្សាហកម្ម​កាត់ដេរ ត្រូវបាន​ដុតជាទូទៅ​ដើម្បីកំដៅ​ឡឥដ្ឋ ទោះជា​វាធ្វើឱ្យ​មនុស្ស​ប្រឈម​នឹងសារធាតុពុល និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់សុខភាព និងបរិស្ថានក្ដី។ […] ពីមុន​កម្មករ​ធ្លាប់​រាយការណ៍​អំពី​ផល​ប៉ះពាល់រួមមាន​ការក្អក ផ្ដាសាយ គ្រុនក្ដៅ ឈាមចម្រុះ និង​រលាកសួតជាដើម។ សហគមន៍​កែល​នៅ​ក្បែរ​ក៏​បាន​រាយ​ការណ៍ថា​ការអនុវត្ត​នេះ​ធ្វើឱ្យខូច​ខាត​ដាំណាំ និង​ដំចំការរបស់ពួកគេ»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានលើក​ទឹក​ចិត្ត​ឱ្យពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ចេះ​បែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ និង​លើកទឹក​ចិត្ត​ឱ្យ​កែច្នៃ​ជា​វត្ថុឬផលិតផល​មក​ប្រើប្រាស់ ដើម្បី​ឱ្យ​ជួយដល់​បរិស្ថាន និង​សេដ្ឋកិច្ច​ តាម​ចរន្ដ​សេដ្ឋកិច្ច​ចក្រា ដែល​សំដៅ​ដល់​ការ​កែច្នៃ​របស់​ដែល​​​ប្រើប្រាស់​ហើយ​ ទៅ​ជា​របស់​កែច្នៃថ្មី ហើយ​អាច​លក់​បន្ត​សម្រាប់​ប្រើប្រាស់​​ទៀត។

ចំពោះ​អាជីព​ក្រងអង្រឹង​ដែល​កែច្នៃចេញ​ពី​ក្រណាត់​សល់ពីរោងចក្រ គឺ​​ជាផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ជួយ​ដល់​បរិស្ថាន ហើយ​លោក​លើកទឹក​ចិត្តឱ្យ​អ្នកក្នុង​ស្រុក​គាំទ្រ​ផលិត​ផល​កែច្នៃ​នេះ៕

បទយកការណ៍៖ អ្នកស្រឡាញ់​ការអប់រំ បង្កើតថ្នាក់រៀននិងបណ្ណាល័យខ្នាតតូចសម្រាប់​កុមារ​តាម​តំបន់​ខ្វះខាត
ភ្នំពេញ៖ នៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ស្ថិតនៅ​ប៉ែកអាគ្នេយ៍នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងរបងបរិវេណខាងមុខផ្ទះមាន​​​សួនបន្លែ ក្នុង​​ផ្ទះ​មាន​តុ កៅអី ក្ដារខៀន ធ្នើរសៀវភៅ ដែល​អាច​មើល​ដឹង​ថា​ទីនោះ​ជា​ទីតាំងបង្រៀន។ លោក សាន ដារ៉ាវីត អាយុ៣៥ឆ្នាំ បានរៀបចំផ្ទះ​ដែលខណ្ឌ​ចែក​បន្ទប់ជា៤ថ្នាក់សម្រាប់សិស្សរៀននេះកាលពីឆ្នាំ២០២៣  ក្រោយលោកមើលឃើញ​ពី​ភាពខ្វះខាត​របស់​ក្មេងៗ​ដែល​ចំណាកស្រុក​តាមឳពុកម្ដាយ​មក​រក​ការងារ​ធ្វើនៅទីក្រុងភ្នំពេញក្នុង​តំបន់នោះ ជាពិសេស​គឺ​ការបាត់បង់ឱកាស​រៀន​សូត្រ។ បន្ថែមពីការអប់រំ​ ទីតាំងបង្រៀននេះ ក៏មានផ្តល់ជាអាហារ២ពេល​សម្រាប់​សិស្សផងដែរ។

សកម្មភាពសិស្សកំពុងបោចស្មៅ នៅទីតាំងបង្រៀនសាខាភ្នំពេញ (រូបភាពផ្តល់ដោយ៖ លោក សាន ដារ៉ាវីត)

លោក សាន ដារ៉ាវីត និយាយថា៖ ‹‹យើងក៏ហៅ​គាត់មក​រៀន​ ​យើង​ឱ្យ​បាយ​គាត់ញ៉ាំ ឱ្យ​សៀវភៅ ឱ្យ​របស់​​លេង គាត់ក៏​ចូលចិត្ត​ហើយ​មករៀន។ ហើយ​មា្ដយឳពុក​របស់ពួកគាត់​ក៏ចេះតែដេញ​មក ឃើញ​បានអីហូប ស្រាប់​តែមួយរយៈ​ក្រោយ​ខ្ទង់ពីរខែក្រោយ​ស្រាប់តែ​មកជា​គំហុក ទាំងកម្មករ​ទាំងអ្នកធ្វើការ (កូនរបស់​ពួកគាត់) មកច្រើន​មែនទែន››។

ការបង្កើត​ទីតាំងបង្រៀន និងការបង្រៀនស្ម័គ្រចិត្តដល់ក្មេងៗតាមតំបន់ខ្វះខាត និងដាច់ស្រយាល បានរួម​ចំណែក​​ផ្តល់ការអប់រំដល់កុមារដែលមានជីវភាពខ្វះខាត និងកាត់​បន្ថយអាត្រា​នៃការបោះបង់​ចោលការ​សិក្សា។ អ្នកមានគំនិតផ្តួចផ្តើមបង្កើតទីតាំងបង្រៀន​ដូចជាលោក សាន ដារ៉ាវីត មានគោល​បំណងរួមគ្នាមួយ គឺ​ចង់ឃើញ​កុមារទទួល​បាន​ការអប់រំស្មើគ្នា និងបង្កើនចំណេះដឹង។

​លោក សាន ដារ៉ាវីតឲ្យដឹងថា ការបង្រៀន នៅ​ទីនោះ​មានបញ្ចូល ការសរសេរ ការអាន ភាសា​អង់គ្លេស ម៉ោងកំព្យូទ័រ និងម៉ោង​ធ្វើហត្ថកម្ម​ដូចជាដាំបន្លែ រើសសម្រាមជុំវិញសាលា បោចស្មៅ សម្អាត​ថ្នាក់​រៀន​ជាដើម។ គិតមក​ដល់ពេល​បច្ចុប្បន្ននេះ មានសិស្ស៥០នាក់ដែលកំពុងរៀននៅទីនោះ។

លោក សាន ដារ៉ាវីត ជាអ្នកបង្កើតទីតាំងបង្រៀនសម្រាប់កុមារនៅតំបន់ខ្វះខាត (រូបភាព៖ ស្អាត បុទុំម៉ា)

បើទោះជាមានបញ្ហាប្រឈម​ផ្សេងៗ ​ជា​ពិសេស​បញ្ហា​ហិរញ្ញវត្ថុយ៉ាងណាក្តី ​លោក​ ដារ៉ាវីត នៅ​តែរកវិធី និង​កៀរគរ​រក​ថវិកា​ដើម្បី​បន្ត​សកម្មភាពសម្រាប់ទីតាំងបង្រៀននេះ។

កន្លែងហូបអាហាររបស់ក្មេងៗនៅខណ្ឌដង្កោ (រូបភាព៖ ស្អាត បុទុំម៉ា)

នាពេលថ្មីៗនេះ លោក សាន ដារ៉ាវីត ក៏បាន​បង្កើតទីតាំងមួយទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នោះក៏ដោយសារ​លោកមើល​ឃើញបញ្ហាដែលកុមារត្រូវបាត់បង់ពេល​វេលា និងឱកាស​រៀន​សូត្រ​ព្រោះ​​​កត្តាជីវភាព។ លោកថា កុមារដែលមានវ័យត្រូវសិក្សា បែរជានាំគ្នាចូលព្រៃកាប់ឈើ និងខ្លះទៀត​ទៅ​​នេសាទត្រី ដើម្បីបានប្រាក់មកចិញ្ចឹមក្រពះទៅវិញ។

លោក សាន ដារ៉ាវីត បន្ថែមថា៖ ‹‹អ្វី​ដែល​ពួកយើងចង់​បញ្ចូលឱ្យ​ពួកគាត់​នោះគឺ​ផ្នត់គំនិត ទោះបីគាត់​អត់​​ចេះអក្សរឬក៏​ចេះ ក៏គាត់​អាចទទួលបាន​ការអប់រំពាក់ព័ន្ធ​នឹងសីលធម៌ ​ការ​រស់​នៅ ការស្វែងរក​អាជីព។ អ្វី​ដែលយើងផ្ដល់ឱ្យ​គាត់ គឺផ្ដោតទៅ​លើរបៀប​គិត។ ​យើងអត់​បានផ្ដោតទៅ​លើ​របៀប​​នៅ​​ក្នុង​ការរៀនម៉េច​ឱ្យពូកែ អ្វីដែល​យើងព្យាយាម​ផ្ដល់ឱ្យគាត់​គឺ​គំនិត​នៅក្នុងការគិត និង​របៀប​រស់​នៅ​ជាការ​ប្រកប​អាជីព​ប្រចាំខ្លួន​ទៅថ្ងៃអនាគត​››។

ចំណែកកញ្ញា អ៊ា សុគន្ធារី អាយុ ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បច្ចុប្បន្ន​ជាគ្រូ​បង្រៀន​​ស្ម័គ្រចិត្តនៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ។ កញ្ញាបានចំណាយពេល​មួយថ្ងៃ​ចាប់​ពី​ម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចដើម្បីបង្រៀនសិស្ស ហើយមុខវិជ្ជាដែលបង្រៀននោះ​រួមមាន​ភាសា​ខ្មែរ និងគណិតវិទ្យា និងពេលខ្លះនាំសិស្សឱ្យដាំបន្លែផងដែរ។

កញ្ញា អ៊ា សុគន្ធារី ដែលជាគ្រូបង្រៀនស្ម័គ្រសិស្សក្រីក្រប្រមាណជា១ឆ្នាំមកនេះឲ្យដឹងទៀត​ថា ការសម្រេច​មកធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដោយសារកញ្ញា​មានចិត្តស្រលាញ់​វិស័យអប់រំផង និង​មាន​​ទឹក​ចិត្ត​អាណិតដល់ក្មេងៗដែលមិនទទួលបានការអប់រំផង។

កញ្ញាបន្ថែមថា៖ ‹‹ការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំគឺខ្ញុំ​ស្រលាញ់​ខាងវិស័យអប់រំ។ មួយវិញទៀត​ខ្ញុំមាន​ចិត្ត​អាណិតដល់ក្មេងៗ​ដែលគាត់មានការខ្វះខាតពុំ​ទាន់​​ទទួលបានការសិក្សា ហើយខ្ញុំគិតថាខ្ញុំ​ជាផ្នែក​មួយ​​ដែលអាចជួយ​ឱ្យពួកគាត់អាចឆ្លងផុតពីភាពល្ង​ង់​ខ្លៅ​បាន››។

កញ្ញា អ៊ា សុគន្ធារី គ្រូបង្រៀនស្ម័គ្រចិត្តក្មេងៗនៅខណ្ឌដង្កោ (រូបភាពផ្តល់ដោយ៖ អ៊ា សុគន្ធារី)

បើតាមការរៀបរាប់របស់កញ្ញា អ៊ា សុគន្ធារី ការបង្រៀននៅទីនោះមិនមែនគ្រាន់​តែឱ្យក្មេងៗ​ចេះអាន​អក្ស​រប៉ុណ្ណោះទេ តែក៏បានផ្ដោតសំខាន់ទៅលើការងារសិល្បៈ និងគំនិតច្នៃប្រឌិតផងដែរ ដើម្បីបំប៉ន​បន្ថែម​ឲ្យក្មេងៗអាចទៅរៀនបន្ដនៅសាលារដ្ឋផងដែរ។

កញ្ញាថា ការងារ​ស្ម័គ្រចិត្ត​ បានរួមចំណែកជួយសម្រាលបន្ទុកសង្គម ជាក់ស្ដែង​ដូចជា​ការ​បង្រៀនសិស្ស​ក្រីក្រ ហើយថាការងារ​សង្គមប្រភេទនេះគឺត្រូវ​ការ​កម្លាំង​យុវជន។

កញ្ញាបានលើកឡើងថា៖ ‹‹ខ្ញុំគិតថាការងារសង្គមគឺជាការងារស្ម័គ្រចិត្ត​ដើម្បីចូលរួមអភិវឌ្ឍ​សង្គម​តាម​លទ្ធភាព និងតាមសមត្ថភាពរបស់យុវជនដែលមាន​សមត្ថភាពរៀងៗខ្លួន តាម​សណ្ឋាន​នីមួយៗ​​​​នៃ​ការងារ​របស់សង្គម។ នៅថ្ងៃអនាគតខ្ញុំនៅតែបន្ដ​ក្នុង​វិស័យ​អាជីព​ជាគ្រូបង្រៀននេះរហូត››​។

ក្រៅពីតំបន់ខ្វះខាតក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្តផ្សេងៗ​ក៏មានការចូលរួមការងារ​សង្គម​​ស្រដៀង​គ្នាដែរ។

នៅ​ក្នុង​ភូមិ​ប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ដែលជា​តំបន់​ដាច់ស្រយោល​នៅ​ខេត្ត​កំពតវិញ មានលោក អ៊ុង សេរីវុទ្ធ អាយុ​៣៨ឆ្នាំដែលបានបង្កើត​កន្លែង​បង្រៀន​ដល់កុមារផងដែរ។ លោក សេរីវុទ្ធ ថ្លែងថាការខ្វះខាតកាល​​ពី​កុមារភាព​របស់​​លោកបានជំរុញ​ឲ្យ​លោកសម្រេច​ចិត្តយកចំណេះ​ដែល​មាន​និង​ធនធាន​មួយចំនួន មក​រៀបជាបណ្ណាល័យ តូបសៀវភៅ និង​បង្រៀន​ក្មេង ដោយ​យក​ផ្ទះ​របស់​ខ្លួន​ជាបន្ទប់​រៀន និង​ទីតាំង​ដាក់សៀវភៅ។  ​

លោក អ៊ុង សេរីវុទ្ធ និយាយថា៖ «នឹក​ឃើញ​ថា​មិន​ចង់​រស់នៅ​ភ្នំពេញ​ទេព្រោះថា បើសិន​ជា​យើង​អាច​ត្រលប់​​ទៅ​ជនបទ​តំបន់​ណា​មួយដែល​ដាច់​ស្រយាល​អ៊ីចឹងទៅ ពលរដ្ឋដែល​គាត់​ត្រូវ​ការ​ដែល​គាត់​ចង់​បាន​ការរៀនសូត្រ​ដូច​ជំនាន់​កាល​ពី​ខ្ញុំ​ចង់​រៀន​ ចឹង​យើង​អាច​ចែក​រំលែក​ការ​ចេះដឹង​របស់​យើង​តិចតួច​ហ្នឹងទៅ​ដល់​សហគមន៍​ដែល​គាត់​ត្រូវ​ការ​ការរៀនសូត្រ»។

លោក អ៊ុង សេរីវុទ្ធ និងក្មេងៗក្នុងភូមិកំពុងរៀន។ (រូបភាពផ្តល់ឲ្យ៖ អ៊ុង សេរីវុទ្ធ)

លោក សេរីវុទ្ធ​បាន​ចាប់​ផ្ដើម​ការងារ​បង្រៀនស្ម័គ្រចិត្ត និង​រៀបបណ្ណាល័យ​ដើម្បី​កុមារ​បាន​អាន​សៀវភៅ​កាលពី​ដើម​ឆ្នាំ២០២៤នេះ។​ ការ​បង្រៀន​របស់​លោក​ផ្ដល់​លើកម្រិត​បឋម ដែល​មាន​ភាសាខ្មែរ អង់គ្លេស និង​មុខវិជ្ជាបំនិន​បន្ថែម។ លោក​តែង​បង្រៀន​ក្មេង​នៅ​ចន្លោះ​ម៉ោង៤​​ទៅ​ម៉ោង​៥ល្ងាច រាល់ថ្ងៃតាម​កាល​វិភាគ​ដែល​លោក​រៀបចំ។ លោក​បន្ត​ថា ជារៀង​រាល់​ថ្ងៃ​សិស្សតែង​មក​រៀន​មុន​ម៉ោង​ ដោយសារ​ពួក​គេ​ចង់​​​អាន​​សៀវភៅនិទាន​មុន​ម៉ោង​ចូល​រៀន ដែល​លោកយល់​ថានេះជាលទ្ធផល​វិជ្ជមាន។ ជា​មធ្យម​​ ចំនួន​សិស្សមករៀនមាន​ចន្លោះពី១០ ទៅ​១៦នាក់​។

លោកថា៖ «ចឹង​វិជ្ជាមាន​ទីមួយ កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​ក្មេង​បាន​ងាក​មក​មើល​សៀវភៅ​ និង​មក​លេង​ល្បែង​កីឡា​។ ទី​ពីរ​យើង​ដាក់​លក្ខខណ្ឌ​ឱ្យ​គាត់​អាន​ហើយ​គាត់​ត្រូវ​សង្ខេប​រឿង​ហ្នឹង ចឹង​គាត់​ប្រយ័ត្ន​ណាស់​ពេល​ដែល​គាត់អាន​ហើយ​ គាត់​​ត្រូវ​ចាំ​រឿង​ហ្នឹងដើម្បី​អាច​យក​មក​និយាយ​ក្នុង​ថ្នាក់»។

បច្ចុប្បន្នបណ្ណាល័យ​ក្នុង​ផ្ទះ និង​តូប​សៀវភៅ​តូចមួយនៅ​មុខផ្ទះមាន​សៀវភៅ​សរុប​ប្រមាណ ១៦០០​ ក្បា​ល។  ក្នុងនោះសៀវភៅខ្លះជា​របស់​លោកផ្ទាល់​ និងខ្លះទៀតជា​ជំនួយពី​សប្បុរសជន។

​ដើម្បី​ឱ្យ​កុមារមានលទ្ធភាព និងឱកាស​​រៀន​តាម​រយៈការអាន​សៀវភៅ ​លោកតែង​យក​សៀវភៅ​ដាក់​តាម​សាលារៀន​ ចល័តតាមភូមិជិតៗនោះជា​រៀងរាល់​ចុងសប្ដាហ៍។ សម្រាប់ពេល​អនាគត លោក​មាន​បំណង​ចង់​បង្កើត​ទីតាំងរៀន​ដែល​បញ្ចូល​ជំនាញ​ស្ទែម​ដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បី​ឱ្យ​ក្មេង​ៗ​នៅ​តំបន់​នេះ​អាច​មានចំណេះ​ជំនាញ​ថ្មី។

ចំណែកកញ្ញា ហួ ស៊ីនិត មានអាយុ ២៣ ឆ្នាំ សព្វថ្ងៃជាគ្រូ​បង្រៀនថ្នាក់បឋមសិក្សា​នៅខេត្តបន្ទាយ​មាន​ជ័យ។ មិនខុសគ្នាពីអ្នកផ្សេងនោះទេ និស្សិតដែលទើបបញ្ចប់ការសិក្សា​រូបនេះ​ឆ្លៀ​ត​​ពេ​ល​ឈប់​ស​ម្រា​ក​ពី​កា​រ​ងារ ដើម្បី​បើ​ក​ដំណើរការបណ្ណាល័យតូចមួយ​។ ផ្ដើមចេញ​ពីការ​យក​សៀវភៅ​​ទៅ​ដាក់នៅ​សាលា​ឆទាន​ដើម្បីបណ្តុះទម្លាប់អានដល់ក្មេងៗក្នុងសហគមន៍ ​ កញ្ញា​សម្រេច​ចិត្ត​សាងសង់បណ្ណាល័យតូច​មួយ​​នៅលើដីផ្ទះ​របស់ខ្លួន ដើម្បីអាចឱ្យ​ក្មេងៗក្នុងភូមិ​មកអានសៀវភៅ​ដោយឥតគិតថ្លៃ​ក្នុងពេល​ទំនេរ​ពី​ការសិក្សា។

កញ្ញា ហួ ស៊ីនិត​ ជាអ្នក​បង្កើត​​បណ្ណាល័យ​នៅខេត្ត​ បន្ទាយ​មាន​ជ័យ​។ (​រូបភាព​ផ្ដល់ដោយ៖​ ហួ ស៊ីនិត​)

បណ្ណាល័យដែលបានបើកដំណើរការជិត១​ឆ្នាំ​កន្លះនេះ កើតចេញពីថ​វិ​​កា​​​​​​​​​​​​​ផ្ទា​​​ល់​​​​​​​​​ខ្លួ​​​​នរបស់កញ្ញាហួ ស៊ីនិត និងជំ​​នួ​​​យ​​​​​​​ពី​​​​​​​​​​​​សំណា​​​​​ក់​​ស​​ប្បុ​រ​សជ​ន​ទាំង​​​ស​​ម្ភារៈ ​​​និ​ង​​​ថ​​វិ​កាខ្លះ ព្រមទាំង​​​​​​​​​​​​​​​​​​​​ទ​​​​ទួល​​​​​​​​​បា​​ន​កា​រ​​​អ​​​នុ​​​ញ្ញា​​​​ត​​​​​​ពី​​​​​​​​​ភូ​​​​មិ​​​​​​​ឃុំ​​​​។

កញ្ញា​បន្ត​ថា​ បន្ថែម​ពី​លើ​នោះ​​កញ្ញា​បាន​បង្កើ​ត​​​ស​ក​ម្ម​​​ភា​ព​​មួ​​​​យ​​​ចំ​នួ​ន​​ដែ​ល​​​អា​ច​​​ជួ​យ​​​ឱ្យ​​​ក្មេ​​ង​​​ប​ង្កើត​សក​ម្ម​​​ភា​ព​​ផ្សេងៗទៀត​​​រួ​ម​​​មា​ន​ ​កា​រ​ផា​ត់​​​​រូ​ប​​​គំ​នូ​រ​​​ ​កា​​រ​​អា​ន និង​ការ​និទាន​រឿង​ជូន​ទៅ​ដល់​ក្មេងតូចៗ​ហើយ​ក៏ មាន​ជា​សំនួរសួរ​​ទៅ​កាន់​ពួក​គាត់​​បន្ទាប់​ពី​ការ​និទាន​បាន​បញ្ចប់។

កញ្ញា​បា​ន​​​​ប​​​​​ន្ថែម​​​ថា៖ «តាំង​ពី​បង្កើត​​បណ្ណា​ល័យ​នៅ​ក្នុង​ភូមិ​មកសង្កេត​ឃើញ​ថា​​ក្មេង​ៗភាគ​ច្រើន​ពួក​គាត់​បាន​​​​​ផ្លាស់​ប្ដូរ​ពីទម្លាប់​ចូល​ចិត្ត​​លេង​ហ្គេម​តាម​ទូរស័ព្ទឥត​ប្រយោជន៍ ​​បែរ​​មក​​បង្កើត​ទម្លាប់​ចូល​ចិត្ត​អាន​​​​​​សៀវ​ភៅ​ទៅ​វិញ»។

អ្នក​វិភាគ​នយោ​បាយនិង​សង្គម ​លោក​បណ្ឌិត​ មាស នី យល់ថាទំនោរ​របស់​យុវជនដែល​ធ្វើការ​ស្ម័គ្រ​បង្រៀន​​ក្មេង​គឺ​ជា​រឿង​ល្អប្រសើរ​ ដោយឆ្លុះបញ្ជាំងពីការ​គិត​គូរ និង​ចេះ​ចែក​រំលែក​អ្វីដែលខ្លួនមានទៅ​កាន់​ក្មេងជំនាន់​ក្រោយ​​​។

លោកបណ្ឌិត មាស នី ថ្លែងថា៖ «​គឺ​អ្វី​ដែល​យុវជន​មើល​ឃើញ​ថា​ជា​បញ្ហា​សង្គម​ ជា​តម្រូវ​ការ​របស់​សង្គម​ដែល​គាត់​ចង់​បាន​ជា​រឿង​ល្អមែន​ទែន។ ហើយ​ការ​ដែល​ទៅ​ជួយ​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​ក៏​មិន​មែន​ជា​រឿង​អត់​ប្រយោជន៍​​សម្រាប់​យុវជន​ទាំង​អស់​ហ្នឹង​ដែរ ព្រោះ​នេះ​​ក៏​ជា​ការ​ពង្រឹង​និង​ពង្រីកបទ​ពិសោធន៍​​​​របស់​គាត់»។

លោក​បន្ថែមថា​ សកម្មភាព​របស់​យុវជន​ដែល​ស្ម័គ្រចិត្ត​លើ​ការងារ​ផ្សេងៗ​ដើម្បី​វិស័យអប់រំ​គួរ​ត្រូវ​បាន​លើកទឹក​ចិត្ត​ពី​រដ្ឋ និង​ភាគីពាក់ព័ន្ធ។

អ្នកស័្មគ្រ​ចិត្តទាំងនេះលើកឡើង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​ការងារ​អប់រំ​នេះទៀត​ និង​បន្ថែម​ការអប់រំ​ថ្មីៗ​ជាបន្តបន្ទាប់​​​តាម​​លទ្ធភាពដែល​អាច​ធ្វើ​​បាន ដើម្បី​រួម​​ចំណែក​​បណ្ដុះ​គំនិត​ស្រឡាញ់​ការ​សិក្សា និង​ផ្តល់​ឱកាស​រៀន​សូត្រ​ដល់​ក្មេង​ៗ​​នៅ​​តាម​តំបន់​ខ្វះខាត៕

កម្ពុជា​ ដាក់​ចេញ​អនុក្រឹត្យ​ស្ដី​ពី​នីតិវិធីផ្ដល់​គោរមងារ«ឧកញ៉ា»
ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា កំពុងធ្វើបញ្ជីបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ានៅកម្ពុជា។ នេះ​បើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមនេះ កាលពីថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីជូនដំណឹងដដែលសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្ដ ឬបុគ្គលជាឧកញ៉ាគ្រប់រូបឲ្យចូលរួមចុះឈ្មោះចូលជាសមាជិកសមាគម ដើម្បីសមាគមអាចធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ាឲ្យមានប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នកម្មបញ្ជីឧកញ៉ានេះ ធ្វើឡើងតាមការណែនាំនៃអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការ​បញ្ចប់គោរមងារ​ឧកញ៉ា ចុះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៤កន្លងទៅ។

អនុក្រឹត្យថ្មីនេះ មានកំណត់ពីបែបបទ និងនីតិវិធីជុំវិញការស្នើសុំ និង​វាយតម្លៃ​ក្នុងការផ្ដល់​គោរមងារឧកញ៉ា និងបញ្ចប់គោរមងារឧកញ៉ា ដើម្បី​ធានា​សេចក្តី​ថ្លៃថ្នូរ ទំនៀម​ទម្លាប់ និង​ប្រពៃណីល្អ។

បើតាមអនុក្រឹត្យថ្មីនេះ លំដាប់​ថ្នាក់​គោរម​ងារ​ឧកញ៉ាមាន​៣លំដាក់ ថ្នាក់​ទី១ «លោកអ្នក​ឧកញ៉ា» ថ្នាក់ទី២ «អ្នកឧកញ៉ា» និងថ្នាក់ទី៣គឺ​ «ឧកញ៉ា»។ ខ្លឹម​សារ​នៃ​អនុក្រឹត្យ​នោះ​​បន្តថា គោរមវន្ដ ឬបុគ្គលជាឧកញ៉ាត្រូវ​បង់​ប្រាក់​វិភាគ​ទាន​ប្រចាំឆ្នាំដល់​រដ្ឋាភិបាល។ សម្រាប់​គោរមងារ​​​លោកអ្នកឧកញ៉ា ត្រូវ​បង់​ ៤០០ លាន​រៀល​ក្នុង​​មួយ​ឆ្នាំ។ ចំពោះអ្នកឧកញ៉ា ត្រូវ​បង់​៦០លានរៀល ក្នុងមួយឆ្នាំ និង​ចំពោះឧកញ៉ា​ត្រូវ​បង់ ៣២លានរៀលក្នុង​មួយឆ្នាំ។

ចំពោះ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការបង់​វិភាគទានប្រចាំឆ្នាំរបស់ឧកញ៉ា នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់អភិវឌ្ឍសង្គម​។

អ្នក​វិភាគ​នយោ​បាយនិង​សង្គម ​លោក​បណ្ឌិត​ មាស នី យល់​ថាការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​នេះ​គឺ​ជា​រឿង​ល្អ ព្រោះបានកំណត់​ឱ្យច្បាស់​ពី​ការ​ទទួល​បាន​ងារ និង​ការ​ជួយតាមរយៈថវិកា​ដល់​សង្គម​។

លោក​បណ្ឌិត​ មាស នី ថ្លែង​ថា៖ «​ចឹង​ប្រសិន​បើ​ការ​រៃអង្គាស​នេះ ធ្វើ​ទៅ​បាន​ល្អ​ហើយ​រដ្ឋាភិបាល​ចាប់​ផ្ដើម​បង្ហញ​នូវ​ការវិនិយោគ​មួយ​ច្បាស់​លាស់​ដែល​មាន​ជា​ទឹកប្រាក់​មាន​ជា​គ្រោង​ ហ្នឹង​វា​កាន់​តែ​ល្អ​ទៀត​ល្អ​ទាំង​អ្នកជួយ ល្អទាំង​អ្នកធ្វើ​ ហើយ​ក៏​មិន​បង្ក​ឱ្យ​មាន​ការរិះគន់​រឿង​​លុយ​កាក់ និង​ស្អី​ៗ​នៅ​ពេល​ខាង​មុខ​ដែរ»។

​លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា មើល​ឃើញ​ថាការ​កំណត់​ជុំវិញ​ការ​ផ្ដល់​គោរមងារ​ឧកញ៉ាគឺ​ជា​យន្ដការ​ល្អ ដើម្បី​ធានា​ថា​គោរមងារ​ឧកញ៉ា​នេះ​បាន​ផ្ដល់​ទៅ​ឱ្យ​បុគ្គល​​​ដែល​គួរ​តែ​ទទួល​បាន និង​ធានា​ពី​គុណ​តម្លៃ​គោមរងារឧកញ៉ា។ លោក​បន្ត​ថារដ្ឋាភិបាល​​គួរ​​តែ​​មាន​យន្ដ​ការ​ត្រួតពិនិត្យ និង​តាមបន្ថែម​ ដើម្បី​ធានាឱ្យអនុក្រឹត្យនោះ​រឹត​តែ​មាន​ប្រសិទ្ធភាព។

លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «បន្ថែម​ពី​លើ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​រដ្ឋាភិបាល​គួរ​តែ​មាន​យន្ដ​ការ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​តាម​ដាន​ វាយ​តម្លៃ​ការ​អនុវត្តអនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាពផងដែរ ​ដើម្បីទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​នេះ»៕

កម្រងរូបភាព៖ ទិដ្ឋភាពអ្នកប្រកបរបរលក់នំបញ្ចុក
នំបញ្ចុក​ ជាអាហារខ្មែរ​មួយប្រភេទ​ដែល​​ប្រជាជន​ខ្មែរ​និយមពិសារ​។ នំបញ្ចុក​ទឹក​សម្លរខ្មែរ តែងឃើញ​មាន​លក់​ជាច្រើន​កន្លែង​តាម​តំបន់​ផ្សេងៗទាំងខេត្ត និង​រាជធានី​ភ្នំពេញ។​ ​ក្នុង​ចំណោម​នោះ​ នៅ​មាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង​​ឃើញ​មាន​អ្នកក្រាល​កន្ទេលលក់​នំបញ្ចុក​​ប្រមាណ​ជិត​១០កន្លែង ដែលមានពលរដ្ឋ​ចាស់ក្មេង កំពុង​អង្គុយ​ហូប​នំបញ្ចុក​​ និង​គយគន់​បរិយាកាស។
ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​អ្នកលក់​នំបញ្ចុក​ម្នាក់ និង​ពលរដ្ឋកំពុង​អង្គុយ​ហូបនំបញ្ចុក នៅ​មាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

អ្នកលក់នំបញ្ចុកម្នាក់កំពុងបេះបន្លែដាក់ចូលចាន នៅ​មាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

រូបភាពនំបញ្ចុក និងបន្លែក្នុងកញ្រ្ចែង នៅ​មាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

អ្នកទិញនំបញ្ចុកម្នាក់កំពុងដួសគ្រឿងផ្សំបន្ថែម មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

ទិដ្ឋភាពពលរដ្ឋកំពុងពិសារនំបញ្ចុកនៅមាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

រូបភាពអ្នកលក់នំបញ្ចុកអង្គុយលក់ដល់ពេលយប់ នៅមាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

បទយកការណ៍៖ អ្នក​រត់​កង់បីខ្លះរកចំណូលមិនគ្រប់គ្រាន់ ត្រូវស្នាក់​នៅ​​​តាម​ដង​ផ្លូវ​ជំនួសផ្ទះ
ភ្នំពេញ៖ អង្គុយ​​បញ្ឈរជង្គង់​​ក្នុង​កង់បី​ ភ្នែក​សម្លឹង​មើល​​ទូរស័ព្ទរង់ចាំ​ភ្ញៀវ​ជិះ​កង់បី​នៅ​តំបន់​ផ្សារធំថ្មី លោក ម៉ែន សុខន បាន​ឆ្លៀត​ពេល​រៀបរាប់​ពីបញ្ហាជីវភាពរបស់​អ្នករត់កង់បីដូចជា​រូប​លោក។ ​អ្នករត់កង់បី៣៩ឆ្នាំរូបនេះ ថាបច្ចុប្បន្នខ្លួនរកចំណូល​​មិន​សូវ​បាន​ដូចកាលពី​មុន​​ដោយ​សារ​តែ​វិបត្ត​សេដ្ឋកិច្ច។ ​

លោក ម៉ែន សុខន ថ្លែងថា៖ «ពី​មុន​រៀង​គ្រាន់​បើ​ដែល យើង​មក​ដឹង​តែ​មាន​ម៉ូយ(ភ្ញៀវ)ដឹក​​​ពី​មុន បើ​ឥឡូវ​​មក​អង្គុយ​តែ​លេង​ មួយ​ថ្ងៃៗ​ចង់​ដាច់​បាយ​ដែរ​​។ ពី​មុន​រក​បាន​មួយថ្ងៃ​៨ម៉ឺន ៩ម៉ឺនអីដែរ ដល់​ឥឡូវ​បាន​តែ​៥ម៉ឺន​ពេក​ហើយ»។

លោក ម៉ែន សុខន និង​អ្នក​រត់កង់បី​ផ្សេងទៀត​ដែល​អ្នក​សារព័ត៌មាន​ Newsroom បាន​ជួប​សម្ភាស អះអាង​ថា​ ចាប់​តាំង​ពី​ពេលកើត​មាន​​កូវីដមក ចំណូល​ពី​របរ​រត់កង់​បី​នេះ​ពិត​ជាធ្លាក់​ចុះ​ ទន្ទឹមពេលចំនួន​អ្នករត់កង់បី​មានច្រើន។ ពួកគេ​យល់​ថា បញ្ហា​នេះ​​អាច​មក​ពី​កត្តា​សេដ្ឋកិច្ច​មិន​ទាន់​ត្រឡប់​ទៅ​រក​ភាព​ប្រសើរដូច​មុន​។

លោក ម៉ែន សុខន​ ថ្លែងបន្ត​ថា៖ «វាមាន​ច្រើន​មែន​កង់បី យើង​អ្នករក​មានច្រើន​តែ​អ្នកដើរ​អត់​សូវ​មាន​ ចឹង​យើង​ពិបាក​ដែរ។ ដូច​យើង​ដឹង​ចឹង​បើតាម​ទីផ្សារឥឡូវ នៅ​ហាងមួយៗ​អត់សូវ​មាន​​អ្នកដើរ ដល់​ចឹង​យើង​ដឹក​ក៏​អត់សូវមាន​អ្នកជិះដែរ»។​

លោក ម៉ែន សុខន អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

មិនឆ្ងាយប៉ុន្មានពីលោក​ម៉ែន សុខន លោក នាង វណ្ណាង អាយុ៣៥ឆ្នាំ ក៏​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​ក្បែរ​ផ្សារ​ថ្មី​​ដែរ។ លោកបញ្ជាក់ថា បន្ទាប់ពីកាត់កងចំណាយប្រចាំថ្ងៃរួច លោកនៅ​សល់​លុយ​តិច​តួច​ប៉ុណ្ណោះ។

លោក នាង វណ្ណាង ថ្លែងថា៖ «កាល​ពី​មុន​ចំណូល​ថេរ​ អន់​បំផុត​ក៏​៧ម៉ឺន ៨ម៉ឺន​ដែល​ តែ​ឥឡូវ​កំណត់អត់​បាន​ រកអត់ទៀង ជួនកាល​បាន​តិច​ក្រោម​១០ដុល្លារ ហើយ​យើង​ចាក់​សាំង​ហូប​ចុក​អស់​ហើយ​សល់​តិច​តួច​ បើ​ពី​មុន​ហូប​អីហើយ​ក៏​សល់​៥ម៉ឺន ៦ម៉ឺនដែរ»។

លោក វណ្ណាង​ លើកឡើង​​នៅ​ពេល​ដែល​មិន​សូវ​មាន​ភ្ញៀវ​ជិះ​ដូចមុន​ធ្វើ​ឱ្យ​ចំណូល​ក្នុង​គ្រួសារធ្លាក់ចុះ ហេតុនេះប្រពន្ធ​របស់​លោក​ត្រូវ​ចេញ​ទៅ​ធ្វើការ​រោង​ចក្រ​បន្ថែម​ដើម្បី​ជួយ​ទ្រទ្រង់​​ជីវភាពគ្រួសារ​។

លោកស្រី សុវណ្ណ វ៉ារី​ អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

រត់កង់បី​មួយរូប​ទៀត លោកស្រី សុវណ្ណ វ៉ារី អាយុ៤២ឆ្នាំ ក៏ជួប​​វិបត្តិ​ចំណូល​ធ្លាក់ចុះដូចគ្នា។ ក្រៅពីបញ្ហា​ចំណូលហើយ អ្នកស្រី វ៉ារី​ដែល​រត់កង់បី​ចាប់ពី​ពេល​រសៀល​រហូត​ទល់ភ្លឺរូបនេះ​ លើកឡើង​ការប្រើប្រាស់ App សម្រាប់រក​ភ្ញៀវមក​ជិះនេះ ក៏មានបញ្ហាខកចិត្ត​ផ្សេងទៀតដែរ ដូចជាភ្ញៀវ​ខ្លះកម្មង់ហើយ តែបែរជាប្តូរចិត្តមិនជិះវិញ ព្រមទាំងការចំណាយជួសជុសកង់បី​ជាដើមជា​ពិសេស​ក្នុងរដូវភ្លៀងនេះ។

អ្នកស្រី​ សុវណ្ណ វ៉ារី ថ្លែងថា៖ «បញ្ហា​ប្រឈម​របស់​ខ្ញុំ​ទី១ ពិបាក​រក​អតិថិជន​ជិះ ហៅ​កង់បី​យើងជិះ។ ទី២ ភ្ញៀវ Booking ភាគ​ច្រើន​ចូលចិត្ត​កូរ Cancel យើង​ទទួល Booking ហើយ​ផ្តាច់​ចេញ  អ៊ីចឹង​ពេលយើង​ទៅដល់ហើយ​ខាតពេលវេលា ខាតហ្គាស​[…]​គាត់​អត់យល់​យើង​ទេ​ គាត់យល់​តែអារម្មណ៍​របស់​គាត់​អ៊ីចឹង​ណាភ្ញៀវ​»។

អ្នកស្រីបន្ថែម​ថា៖ «អារកលុយមិនបានហើយអាកង់បីងាកខូចងាកខូច ជាពិសេសខែហ្នឹង​ខែភ្លៀង​ទៀត ងាកលិចទឹក»។

លោកស្រី សុវណ្ណ វ៉ារី ប្រកបរបររត់កង់បីឥណ្ឌា។ (រូបភាពផ្តល់ឲ្យដោយអ្នកស្រី សុវណ្ណ វ៉ារី)

ចំនួន​អ្នករត់កង់បីនៅទូទាំប្រទេសកម្ពុជា មានប្រហែលជាង៨ម៉ឺននាក់ ហើយអ្នកដែលបាន​ចុះ​បញ្ជី​​ជាសមាជិកនៃសមាគមអ្នក​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) មាន​ចំ​នួនជាង១ម៉ឺននាក់។ នេះបើយោងតាម លោក វន់ ពៅ ប្រធានសមាគម IDEA។

លោក វន់ ពៅ ឱ្យ​ដឹង​ថា ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​អ្នក​រត់​​កង់​បី​​នេះ កំពុងប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ចពិតមែន ហើយនេះ​ជា​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ។ លោក​ឱ្យ​ដឹង​ទៀតថាពួកគេប្រឈមនឹងអតុល្យភាពរវាងចំណូល និងចំណាយ ជាពិសេសបន្ទុកបំណុល​ធនាគារ។

លោក វន់ ពៅ​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​រឿង​ហ្នឹង​កាន់​តែ​អូស​បន្លាយ​យូរ​ទៅៗ ធ្វើ​ឱ្យ​គាត់ធ្លាក់​ក្នុង​ស្ថានភាព​វិបត្តិ​សង្គម​មួយ​ដែល​គាត់​ធ្លាក់​ខ្លួន​ក្នុង​បន្ទាត់នៃ​ភាព​ក្រីក្រ​ច្រើន ហើយ​គាត់អាច​បោះបង់​មុខ​របរ ទៅ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន អាហ្នឹង​ជា​បញ្ហាដែល​យើង​មើល​ឃើញ​ជាក់ស្តែង»។

លោក​ វន់ ពៅ​ សង្កេត​ឃើញថា ក្រុម​អ្នក​រត់កង់បី​មួយចំនួនដែលមាន​បញ្ហា​លំបាក​ខ្លាំង​ក៏​ជ្រើស​រើសយក​ការស្នាក់​នៅ​​​តាម​ដង​ផ្លូវ​នៅ​ពេល​រាត្រី ដោយសារប្រាក់ចំណូល​មិន​គ្រប់​សម្រាប់​​បង់​ថ្លៃ​ផ្ទះ​ជួលដូចមុន។

លោក វន់ ពៅ បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជាគួរតែដោះ​ស្រាយ​បញ្ហា​នេះ ជូន​ក្រុម​អ្នក​ប្រកប​​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​ក្រុម​អ្នក​រត់​​កង់​បី​នេះ​ តាម​រយៈការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​​ច្រើនមក​​កម្ពុជា​។ បន្ថែមពីនេះ លោកថា រដ្ឋគួរសម្របសម្រួល​ជួយ​ពន្យា​ពេល​នៃ​ការ​បង់បំណុល​ធនាគារ និង​ជួយ​ឧបត្ថម្ភ​ធន​ធានខ្លះ​ដល់ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​តែ​រង​នូវ​ភាព​ដុនដាប​បែប​នេះផងដែរ។

លោក​វន់ ពៅ បន្ត​ថា៖ «ប្រព័ន្ធ​ជំនួយ​សង្គម​ត្រូវ​គិត​ទៅ​ដល់​ពួកគាត់​ឱ្យ​បាន​ដិតដល់​ដើម្បី​ធានា​នៃ​​ការ​បន្ត​ជីវិត​ជា​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​នេះ​ផងដែរ ហើយ​ម្យ៉ាងទៀត​រដ្ឋ​គួរ​គិត​​ពិចារណា​រឿង​អ្នក​ប្រកប​របរ​អាជីវកម្ម​ដែល​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ហ្នឹង ទប់​ស្កាត់​កុំ​​ឱ្យ​បរទេស​មក​ដណ្តើម​ការងារ​របស់​យើង​ជា​ខ្មែរ​ម្ចាស់​ស្រុក​ដែល​ប្រកប​មុខ​របរ​តូចតាច​នេះ ប្រសិនជា​នៅ​តែ​បណ្តាយ​បែប​នេះ អាហ្នឹង​ស្ថានភាព​កាន់​តែ​ធ្ងន់​ទៅៗ»។

ចំណែក​លោក​ មាស នី អ្នកវិភាគសង្គម មើល​ឃើញ​ថាទាំង​​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​របរ​ផ្សេងទៀត​​សុទ្ធ​តែ​ជួប​ការ​ប្រឈម​នឹង​បញ្ហា​ចំណូល​រក​មិន​សូវ​បាន ដោយ​សារតែ​បញ្ហា​សេដ្ឋកិច្ចពិភពលោក និង​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍។

លោក មាស នី ថ្លែងថា៖ «យើង​ដឹង​ហើយ​ថា​បើ​យើង​មើល​វិស័យ​ទេសចរណ៍​មួយ​ធ្លាក់ បាន​ន័យ​ថា​វិស័យ​​​​របរ​រកស៊ី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ អាហ្នឹង​វា​ធ្លាក់​ដូច​គ្នា ដូច​កង់បី​ ​អ៊ីចឹង​។ បើ​កាល​ណាធ្លាក់​(សេដ្ឋកិច្ច) មនុស្សត្រូ​វ​កាត់​បន្ថយ​ការ​ដើរហើរ គ្នា​ដែល​រកស៊ី​ដឹក​ជញ្ជូន​ក៏​គ្មាន​អី​រកដែរ។ នៅតាម​ផ្សារ​អ្នកលក់​ដូរ​​ក៏​មាន​ការ​ត្អូញត្អែរ​ដែរ ​ថ្ងៃ​ខ្លះ​ស្ងាត់​ឈឹង​តែម្តង​»។

លោក​ មាស នី លើកឡើង​​ថា​រដ្ឋាភិបាល​អាច​​ជួយដល់​អ្នកមាន​ជីវភាពលំបាក​តាមរយៈ
បណ្ណ​​ប.ស.ស បណ្ណសមធម៌សម្រាប់​គ្រួសារក្រីក្រ។ ក៏ប៉ុន្តែ លោកមិនទាន់មើលឃើញមាន​ការជួយ​ពួកគេនៅឡើយ ដែលបញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​​ទៅ​ក្រោម​បន្ទាត់​ក្រីក្រ។

វត្តមាននៃកង់បី(ឥណ្ឌា) បាននាំចូលមកក្នុងទីផ្សារកម្ពុជាតាំងពី​ឆ្នាំ២០១២ និងចាប់ផ្តើមមាន​កំណើនខ្ពស់នៃការបើកបរ និងប្រើប្រាស់កង់បីប្រភេទនេះនៅអំឡុងឆ្នាំ ២០១៧។ នេះ​បើតាម​ការ​ផ្សាយ​នៅលើគេហទំព័រ RFI កាលពី​ឆ្នាំ២០១៧។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទូច​ ចាន់​នី ​ឱ្យដឹង​ថា​ ប្រសិនបើ​អ្នក​ប្រកប​របរ​សេដ្ឋក្រៅប្រព័ន្ធ​មាន​បណ្ណ​សម​ធម៌​ ឬ​បណ្ណ​ក្រី​ក្រ​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ផ្សេង​ពី​បណ្ណនោះ។​ លោក​ថា អ្នកដែល​មាន​ជីវភាព​​លំបាក​​ក្រីក្រអាច​ដាក់​ពាក្យ​ស្នើសុំ​បណ្ណ​សម​ធម៌​ពី​ឃុំ​សង្កាត់​ខ្លួន​ ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​ចុះ​ទៅ​ពិនិត្យ​វាយ​តម្លៃ។

លោក ទូច ចាន់នី ថ្លែងថា៖ «អ្នក​ផ្ដល់​បណ្ណ​គឺ​ក្រសួង​ផែនការ​ តាមរយៈ​សមីខ្លួន​គាត់​ស្នើសុំ គាត់​រស់នៅ​តំបន់​ណាសង្កាត់​ណា​គាត់ស្នើសុំ​ទៅ​ខាង​ហ្នឹង​ទៅ ហើយ​មូលដ្ឋាន​គេ​ចុះ​ទៅ​វាយ​តម្លៃ​ បើ​ស្ថាន​ភាព​គាត់​ក្រពិត​ប្រាកដ​មែន​ទើបបានបណ្ណហ្នឹង»។

បន្ថែមពីជំនួយផ្នែកជីវភាពក្នុងគ្រាលំបាកនេះ ​អ្នករត់កង់បីដូច​អ្នកស្រី សុវណ្ណ វ៉ារី ​​ចង់ឃើញ​អាជ្ញាធរ​​ជួយសម្រួល​កន្លែង​ចត​កង់បីសាធារណៈដល់ពួក​គេ ដើម្បី​រក្សាសណ្ដាប់ធ្នាប់ និង​អាច​ផ្ដល់​ភាពងាយស្រួល​ ​ក្នុង​ការចត​រង់ចាំភ្ញៀវ។

អ្នកស្រី សុវណ្ណ វ៉ារី ថ្លែងថា៖ «យើង​តែងតែ​ស្នើសុំ​ថាឲ្យ​មាន​កន្លែង​សមរម្យ​ត្រឹមត្រូវ​ប្រកប​ដោ​យ​​អនាម័យ ​សុខ​សុវត្ថិភាព។ កុំ​ឱ្យ​​ខូចសណ្តាប់​ធ្នាប់ កុំ​ឱ្យថា​យើង​ចត​ទៅ​ថា​អាកង់បី​ចត​រញ៉េរញ៉ៃ​​អត់មាន​របៀប​ទេ ខូច​សណ្តាប់ធ្នាប់​អស់​ហើយ។ ចុះ​បើបងៗ​អស់​លោក​អត់​រៀបចំ​ឱ្យ​ពួក​ខ្ញុំមានសុវត្ថិភាព​មាន​របៀបរៀប​រយ​ផង​ឱ្យ​ខ្ញុំ​ទៅចតឯ​ណា គេ​ចត​បាន​យើង​ចត​បាន​ហើយ​មិន​អញ្ចឹង»៕

រដ្ឋាភិបាល​ប្រកាសឱ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​
លោក​នាយករដ្ឋមន្រ្ដី​ ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​មន្រ្ដី​រាជការ បុគ្គលិក កម្មករ និង​សិស្ស​និស្សិត ឈប់​សម្រាក​​នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​ នៅ​ថ្ងៃទី​៥ ខែសីហាខាងមុខ​នេះ។ នេះ​បើ​តាម​សារាចរ​​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​ហ៊ុន ម៉ាណែត។

បើតាមសារាចរ ការអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ចំនួន​១ថ្ងៃនេះគឺ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចូល​រួម​អបអរ​សាទរ​នា​ឱកាស​នោះ។ ខ្លឹម​សារ​ក្នុង​សារាចរ​នោះ​បញ្ជាក់​​ថា «ការឈប់សម្រាក​នៅ​ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៤ របស់​បុគ្គលិក​ និងកម្មករ និយោជិត ត្រូវ​​ទទួល​បាន​ប្រាក់​ឈ្នួល​»។

សារាចរ​នោះ​ឱ្យ​ដឹងថា ក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈត្រូវ​ណែនាំ​ទៅ​ដល់​រោងចក្រ សហគ្រាស​ អំពី​ការឈប់​សម្រាប់​ដោយ​មាន​ប្រាក់​ឈ្មួល​ ជាមួយគ្នានេះ​​ក្រសួងអប់រំក៏​ត្រូវ​ផ្សព្វផ្សាយ​ទៅ​តាម​គ្រឹះស្ថានអប់រំផងដែរ។

លោក អាត់ ធន់ អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុប្រធាន​សម្ព័ន្ធ​សហជីព​C-CAWDU លើក​ឡើង​ថា​នេះ​ជា​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ថែម​ឬបន្ថយ​ថ្ងៃ​ឈប់សម្រាក​។

លោក អាត់ ធន់ ថ្លែងថា៖ «ខ្ញុំគិត​ថាមាន​ថ្ងៃ​ច្រើនដែល​រដ្ឋាភិបាល​បាន​កាត់​កន្លង​មក​[…] ដូចជាថ្ងៃ​សិទ្ធិ​កុមារ ថ្ងៃ​២៣ តុលា និង​ថ្ងៃ​ផ្សេងៗទៀត​ដែល​យើង​ធ្លាប់​ធ្វើ​ការ​ទាម​ទារ​អត់​បានទេ​គឺ​ថា​ កាត់​ចោល​អត់​ឱ្យ​មាន​ការ​ឈប់​សម្រាក​ ប៉ុន្ដែ​ឥឡូវ​ថ្ងៃ​ជីកព្រែក​រដ្ឋាភិបាល​ឱ្យ​សម្រាក»។

យ៉ាងណាមិញ​លោក​ថា ការឈប់សម្រាក​​ដោយ​មាន​ប្រាក់​ឈ្មួលសម្រាប់កម្មករ​ និយោជិត​គឺជារឿង​ល្អប្រសើរ។

គម្រោង​ព្រែក​ជីក​ហ្វ៊ូណន ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​ប្រមាណ​១៧០០​លាន​ដុល្លារ​អាមេរិក​ មាន​​​ប្រវែង​ប្រមាណជា​​​ ១៨០ ​គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​ពី​ប្រព័ន្ធ​ដៃ​ទន្លេ​មេគង្គ​រហូត​ដល់​សមុទ្រ​ខេត្ត​កែប​។ គម្រោង​​នេះ​​ជា​ការ​វិនិយោគ​ក្នុង​ទម្រង់​ BOT ​(Build Operate Transfer​ ឬ​សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ)​ ក្នុង​រយៈ​៥០​ឆ្នាំ​ ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ​ដែរ។​ ​ក្រុមហ៊ុន​ដែល​វិនិយោគ​​​នឹង​ប្រមូល​កម្រៃ​សេវា​ពី​ការ​ប្រើ​ប្រាស់​ព្រែក​ជីក​នេះ ​ដូច​កិច្ច​ព្រម​ព្រៀង​ដែល​បាន​កំណត់​ រួច​ត្រូវ​ផ្ទេរ​ឱ្យ​រដ្ឋា​ភិបាល​គ្រប់​គ្រង​បន្ត៕

ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ​បារាំង​ជំរុញការផ្សព្វផ្សាយ​ពីបញ្ហា​សុខ​ភាព​តែមួយ
ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃប្រទេស​បារាំង​ហៅកាត់ថា CFI ​បានសម្ពោធ​គម្រោង​ «ប្រព័ន្ធ​ផ្សព្វផ្សាយសុខភាព​តែមួយ»​ ​ជំរុញ​ឱ្យ​ប្រព័ន្ធផ្សាយ​យល់ដឹ​ង​​​ពី​ជំងឺ​ដែល​​មនុស្ស​​ឆ្លង​ពី​សត្វ និង​​សត្វ​ឆ្លង​​ពីមនុស្ស​​​ ដើម្បី​​ផ្សព្វផ្សាយបន្តដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​នេះ​​។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ CFI សហការជាមួយអង្គការ CIRAD បាន​រៀបចំកម្មវិធី​សម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់សុខភាព​តែមួយ» ដែល​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន និង​អ្នក​ផលិតមាតិកា​លើ​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា​។

នេះបើតាមលោក ជា ប៊ុនណា ជាគ្រូបង្រៀន​ជំនាញ​វេជ្ជសាស្រ្ដសត្វ និង​សមាជិក​នៃ​បណ្ដាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​(​CAMBOHUN) «សុខភាព​តែ​​មួយ» សំដៅ​លើ​ការ​ផ្សារ​ភ្ជាប់​សុខភាព​មនុស្ស សត្វ​ និង​បរិស្ថាន​។​

លោក ជា ប៊ុនណា បន្ថែម​ថា៖ «ជា​និយមន័យ​សាកល​ដែល​គេ​ប្រើប្រាស់​ទូទាំង​សាកល​លោក​មាន​ន័យ​ថា​សុខភាព​តែ​មួយ គឺ​ជា​ការ​សហការ​រួមគ្នា​មក​ពី​គ្រប់​វិស័យ​ មក​ពី​គ្រប់ជំនាញ តាំង​ពី​ថ្នាក់ជាតិ ថ្នាក់តំបន់ ឬ​ថ្នាក់​អន្តរ​ជាតិ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សុខភាព​មនុស្ស​សត្វ​ហើយ​នឹង​បរិស្ថាន​ទទួល​បាន​នូវ​កម្រិត​មួយ​សមស្រប ​ហើយ​គ្រប់គ្នា​គឺ​ទទួល​បាន​នូវ​សុខភាព​ល្អ​»។

លោក ប៊ុនណា​ បន្ថែម​ថា​ សុខភាព​តែ​មួយ​សំខាន់​ ព្រោះ​ប្រជានជន​រស់នៅ​ជិត​ស្និទ្ធ​​គ្នា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូពីកន្លែងមួយទៅកន្លែងមួយ និង​ការ​ចិញ្ចឹម​សត្វ​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ និងដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង។​

លោក Fabrice TURRI អ្នក​សម្រប​សម្រួល​ថ្នាក់​តំបន់​​លើ​​គម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់​សុខភាព​តែមួយ​» នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយ​នៃប្រទេសបារាំង​ (CFi) លើកឡើង​ថា គម្រោងនេះ​ជា​ការ​សហការគ្នារវាង CFI និង​អង្គការ​ CIRAD ​ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាពតែមួយទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​តំបន់ ហើយ​​ផ្សព្វផ្សាយ​បន្ត​​​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​បញ្ហា​សុខភាពតែមួយ។

លោក Fabrice TURRI ថ្លែងថា៖ «យុទ្ធសាស្ត្រ​នៃ​គម្រោង​គឺការ​រួមចំណែក​ពី​អ្នកសារព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយ​ស្ដីពី​សុខភាព​តែមួយ​ តាមរយៈ​ការ​បង្កើន​ការយល់ដឹង​ពី​សុខភាពតែមួយ និង​ការផលិត​ខ្លឹមសារ​ផ្សាយ​តាម​កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។

កញ្ញា ទុយ អេងលី ជា​អ្នកសារព័ត៌មាន​កម្ពុជាដែល​បាន​ចូលរួម​កម្មវិធី​នេះ​លើកឡើងថា កម្មវិធីនេះ​ផ្ដល់​ចំណេះដឹងសម្រាប់អ្នកសារព័ត៌មាន​យល់ដឹង​បន្ថែម​ពីជំងឺដែលអាចឆ្លងពីសត្វ​ទៅមនុស្ស និង​ពីមនុស្សទៅសត្វ។ កញ្ញា​បន្ត​ថា វា​អាច​ធ្វើឱ្យ​អ្នក​ចូលរួម​យល់​អត្ថន័យ និង​ការប្រើប្រាស់​ពាក្យ​បច្ចេក​ទេសមួយចំនួន។

កញ្ញា ទុយ អេងលី ថ្លែងថា៖ «មួយវិញ​ទៀត​អ្នកសារព័ត៌មាន​ដែលជាប់ក្នុង Program [កម្មវិធី]ហ្នឹង​ គាត់នឹង​រៀន​បន្ថែម​កម្មវិធី Media for One Health [ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខភាព​តែមួយ] បន្ទប់មក​អ្នកសារព័ត៌មាន​គឺ​ជា​គោលដៅ​ផ្នែក​មួយធំ​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ជំងឺឆ្លង»។

កញ្ញា មាស ម៉ូលីកា ជា​អ្នក​សារព័ត៌មាន​ខ្មែរ​មួយរូប​ទៀត​ដែល​ចូលរួម​​ក្នុង​វគ្គ​សិក្សា​កម្មវិធី​នោះ​លើក​ឡើង​ថា កម្មវិធី​មាន​សារៈសំខាន់​សម្រាប់អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​ទៅលើ​​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សុខភាព និងការយល់​ដឹង​ពី​ប្រធាន​បទ​សុខភាព​តែមួយ ខណៈ​ការយល់​​ដឹង​ពី​បញ្ហានេះ​នៅ​កម្ពុជាមិន​ទាន់​មាន​ភាពទូលំទូលាយ​។

កញ្ញា មាស ម៉ូលីកា ថ្លែងថា៖ «បើ​តាម​បង​ដឹង​ គេ​និយាយជាសាកល [បញ្ហា​សុខភាព​តែមួយ]​​ និយាយទៅ​ប្រទេស​នៅ​ប៉ែក​អ៊ឺរ៉ុប​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ ប៉ុន្ដែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ One Health អត់​ទាន់​យក​មក​បកស្រាយ​ឱ្យ​ច្បាស់​ស៊ីជម្រៅ​នៅឡើយ​ទេ»។

កម្មវិធី​គម្រោង​ប្រព័ន្ធផ្សព្វផ្សាយ​សុខភាពតែមួយ​រៀបចំឡើង​ដោយទទួលបានថវិកាគាំទ្រពី​ ក្រសួង​​ការបរទេស​នៃសហភាព​អ៊ឺរ៉ុប (The Ministry for Europe and Foreign Affairs) ដែល​គម្រោង​នេះបា​នជ្រើសរើសអ្នកសារព័ត៌មានប្រមាណ ៥០នាក់​ ពីស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ភីលីពីន សរុប១២ស្ថាប័ន។ គម្រោង​នេះ​មាន​រយៈពេល​២ឆ្នាំ គិតចាប់ពី​ខែមិនា ឆ្នាំ២០២៣ ដល់​ខែកុម្ភៈឆ្នាំ២០២៥៕​

Q&A៖ បញ្ហា​ប្រឈម​របស់​កម្មករ​កម្មការិនី ផ្នែក​វាយនភណ្ឌ​បច្ចុប្បន្ន
និយោជិត​​បម្រើការងារ​ផ្នែក​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា​ នៅ​តែ​បន្តជួប​ប្រទះ​បញ្ហា​ប្រឈម​នានាក្នុង​ពេល​បម្រើ​ការងារ។ បញ្ហាទាំងនោះ​ ​មានដូចជា​ការរំលោភ​សិទ្ធិ​ការងារ ធ្វើការងារ​ច្រើនម៉ោង ​ការ​រងសម្ពាធ​ពី​និយោជក ព្រមទាំងប្រាក់​ឈ្មួល​មិនទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចំណាយ​​​បច្ចុប្បន្នជាដើម​​។ កន្លង​មក​ សហជីព និងកម្មករ​កម្មការនី ​តែងធ្វើ​ការ​តវ៉ា​ទាមទារ​ពីភាគី​ពាក់ព័ន្ធ​ ឲ្យមានការ​បើកលំហ​សេរីភាព និងអនុវត្ត​តាមច្បាប់​ការងារ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ។

ខាង​ក្រោម​នេះ​ជា​កិច្ចសម្ភាស​រវាង​កញ្ញា ចិត្ត ស្រីយ៉ា សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia និង​លោក​ អាត់ ធន់ អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ CCAWDU​។

Q៖ ជម្រាបសួរ​លោក អាត់ ធន់!

A៖ បាទ​ជម្រាបសួរ!

Q៖ តើ​កម្មករ​កម្មការិនី​ដែល​ធ្វើការងារផ្នែក​វាយនភណ្ឌ ឬវិស័យ​កាត់ដេរ​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ស្ថានភាព​បែបណា?

A៖ ​តាម​ពិត​ទៅ​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ និង​ដេរ​ស្បែកជើង​គឺ​ថាបច្ចុប្បន្ន​គាត់​ធ្វើ​ការ​សកម្ម​ណាស់​ ព្រោះ​គាត់​ងើប​ពី​ងងឹត​មក​ធ្វើ​ការងារ​ម៉ោង​៧ចឹង​ទៅ​ហើយ​ម៉ោង​៤​បាន​ចេញ។ ជួនកាល​ថែម​ម៉ោង​៦ឬម៉ោង​៨ គាត់​អាច​ធ្វើការពី​​១០​ទៅ​១២ម៉ោង។ ៨ឬក៏​១០ទៅ​១២ម៉ោង​អាស្រ័យ​លើ​ការ​ថែម​ម៉ោង​របស់​ពួកគាត់ ហើយ​ពេល​ខ្លះ​គាត់​ថែម​ម៉ោង​ថ្ងៃ​បុណ្យ​និង​ថ្ងៃ​អាទិត្យ​ទៅ​តាម​កន្លែង​គាត់​តម្រូវ​ ហើយ​ទោះបី​ជា​គាត់​ធ្វើ​ការ​សកម្ម​ច្រើន ​ប៉ុន្ដែ​ប្រាក់​ឈ្មួល​ដែល​គាត់​ទទួល​បាន​វា​មិន​លើស​ពី​អ្វី​ដែល​យើង​ដឹង​ក្នុង​រង្វង់​ពី​២៥០ ទៅ​៣០០ [ដុល្លារ]។ ការចំណាយ​រស់នៅ​របស់​គាត់​វា​មិន​ស្រួល​ប៉ុន្មាន​ទេដោយសារ​តែ​តម្រូវការ ​ឬក៏​ស្ថានភាព ​ឬជីវីភាព​ចំណាយ​ផ្សេងៗវាច្រើន​ ច្រើន​ជាង​ធម្មតា។

Q៖ តើកម្មករ​កម្មការិនី​ដែល​បម្រើ​ការងារ​លើ​វិស័យ​កាត់ដេរ ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?

A៖ គាត់​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​គាត់​ធ្វើ​ការ​យូរ​ មាន​បញ្ហាជា​ច្រើន​គាត់​អាច​ប្រឈម។ ​គាត់​អាច​ឈឺ​ ឬក៏​អាច​មាន​បញ្ហា​សុខភាព​ច្រើន​ដែរ ហើយ​អ្នក​ខ្លះ​ក៏​ស្លេកស្លាំង​ ចឹង​បាន​យើង​ឃើញ​កន្លង​មក​មាន​សន្លប់​អី​ជា​ហូរហែរ​ ដោយ​សារ​ការងារ​ច្រើន​ម៉ោង ហើយ​គាត់​រាង​ហត់​ព្រោះ​ការងារ​ហ្នឹង​មួយម៉ោងៗ ​ឬក៏​មួយថ្ងៃៗ ​គឺ​ថា​គាត់​ហត់ ​គាត់​មិន​ស្រួល​ប៉ុន្មាន​ទេ ​នៅ​កន្លែង​គ្រប់គ្រង​អី​គាត់​ពិបាក​។ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​សម្ពាធ​នៃ​ការ​ដាក់​ចំនួន​ឱ្យ​គាត់​ធ្វើ​ច្រើន​ឬក៏​បង្ខំ​ច្រើន។

Q៖ តើ​បច្ចុប្បន្ន​កម្មករ​កម្មការិនី​បម្រើការ​ក្នុង​វិស័យ​កាត់ដេរ​មាន​ចំនួនប៉ុន្មាន? តើ​ប៉ុន្មាន​នាក់កំពុង​ជួប​បញ្ហា​ប្រឈម​ទាំងនោះ?

A៖ បច្ចុប្បន្ន​បើ​តាម​យើង​ទទួល​បាន​តួលេខ​កន្លង​មក​គឺ​ថា កម្មករ​ប្រមាណ​ជា​៨៣ម៉ឺន​នាក់​ដែល​ធ្វើការ​លើ​វិស័យ​នេះ​ ហើយ​មាន​១៣០០​ក្រុមហ៊ុន។ ​ទិន្នន័យ​នេះ​វាមិន​ពិត​ទេ​វា​ប្រែប្រួល​ចុះឡើង ​វា​អាច​ថា​ជា​ចំនួន​លេខ​ជា​ទូទៅ​ទេ​នៅ​ក្នុង​រង្វង់​ហ្នឹង​។ ​បើ​និយាយ​ទៅ​ ​ក្រុមហ៊ុន​ធំៗ​ក្រុមហ៊ុន​នាំចេញ​ លក្ខខណ្ឌ​ការងារ​គឺ​អាច​ល្អ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​តូចៗ​សប្បិកម្ម​កែច្នៃ​ផ្សេងៗ​គាត់[និយោជិត]​ប្រឈម​ច្រើន​ ប្រឈម​កិច្ច​សន្យាខ្លី​ ប្រឈម​គេ​មិន​ផ្ដល់​ផល​ប្រយោជន៍​តាម​ច្បាប់​ គេ​ឱ្យ​ធ្វើ​ការងារ​ច្រើន​ម៉ោង។

Q៖ យើងឃើញ​ថា​បញ្ហា​ប្រឈម​ទាំងនេះ​តែងត្រូវបាន​លើកឡើងជារឿយៗ ក៏ប៉ុន្តែបញ្ហា​ទាំង​នេះ​ដូចជាមិនទាន់មានដំណោះស្រាយ។ តើ​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​បញ្ហា​ប្រឈមទាំង​នោះ​នៅ​តែបន្តកើត​មាន​លើ​កម្មករកម្មការិនី?

A៖ បាទ​ជា​ការពិត​បញ្ហា​​ប្រឈម​ ​មិន​មែន​ជា​រឿង​ថ្មី​ រឿង​ដដែលៗ​យូរ​ហើយ​ កន្លែង​ខ្លះ​ក៏​ប្រសើរ​បន្តិចទៅ ​កន្លែង​ខ្លះ​ក៏​​យាប់​ជាង​មុន។ ធម្មតា​ទេ​ បញ្ហា​គឺ​រឿង​ពីរ។ រឿង​ទីមួយ​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ផ្លូវ​ច្បាប់​ គឺ​ការ​អនុវត្ត​ច្បាប់​នៅមាន​កម្រិត​ និយោជក​ខ្លះ​គាត់​រំលោភ​សិទ្ធិ​ចឹងទៅ​គាត់​អត់​មាន​ទោស ​អត់​មាន​អី​ចឹង​ទៅ​គាត់​ចេះ​តែ​រំលោភ​ទៅ។ ហើយ​ខ្លះ​ទៀត​ដោយ​សារ​តែ​កម្មករ​យើង​អត់​សូវ​មាន​ជំនាញ ​មិន​មាន​ការងារ​ធ្វើ​ចឹងទៅ​គាត់[កម្មករ]​ចេះ​តែ​ធ្វើ​ទៅ​ទោះ​លំបាកម៉េច​ក៏​ដោយ​​​ក៏​បង្ខំ​ចិត្ត​ធ្វើ​ដែរ។​

Q៖ តើ​បញ្ហា​ប្រឈម​ទាំងនោះ​បង្ក​ផល​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​កម្មករកម្មការិនី?

A៖ បាទ​! កាលណា​បញ្ហា​ប្រឈម​ច្រើន​ចឹង​វា​ប៉ះពាល់​ទាំង​សិទិ្ធ​ការងារ​ ទាំង​​សេរីភាព​ ទាំង​ប្រាក់​ឈ្មួល ទាំង​ទឹក​ចិត្ត​ដែរ​វារងPressure[សម្ពាធ]ខ្លាំង​ប៉ះពាល់ដែរ។

Q៖ តើ​រដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធ​ផ្សេងទៀត​គួរ​មាន​ដំណោះ​ស្រាយ​បែប​ណា ដើម្បី​ឱ្យ​ស្ថានភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ?

A៖ តាម​ពិត​ទៅ​ភាគី​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​ដឹង​ហើយ​រឿង​ហ្នឹង។​ អ្វី​ដែល​ត្រូវ​ធ្វើ​ គឺ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ​ដើម្បី​ឱ្យ​និយោជក​គាត់​អនុវត្ត​ច្បាប់​។ ​ច្បាប់​ការងារយើង​ល្អ ចឹង​គាត់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ​ជា​ការស្រេច​។ ទី​ពីរ​គឺ​ផ្ដល់​សេរីភាព​សហជីព​ឱ្យ​កម្មករ​និយោជិត​មាន​សហជីព​តំណាង​ពិតប្រាកដ​គាត់​អាច​តវ៉ា​ទាមទារ​នូវ​ចំណុច​ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​ ចឹង​ទៅ​ អាច​ជួយ​ដល់​ក្រសួង​ឬក៏​រដ្ឋ​រក​ឃើញ​ចំណុច​ខ្វះ​ខាត​ហ្នឹង​​ដែរ​។

Q៖ ចាស​!សូមអរគុណ​លោក​អាត់ ធន់។

A៖ បាទ! អរគុណ​៕

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]

ក្រសួងសុខាភិបាល​រំឮកពលរដ្ឋ​ពីការបរិភោគត្រីក្រពត​ដែលអាចប៉ះពាល់​ដល់ជីវិត​
ក្រសួងសុខាភិបាលក្រើនរំឮកប្រជាពលរដ្ឋពីការពុលដោយបរិភោគត្រីក្រពត ក្រោយ​កើត​មាន​ករណី​មនុស្ស​៧នាក់​ពុលត្រីក្រពតកាលពីពេលថ្មីៗនេះនៅខេត្តកំពង់ឆ្នាំង។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤​បញ្ជាក់​ថា ក្រោយបរិភោគត្រីក្រពត មនុស្សចំនួន​៧​នាក់​​មានអាការៈធ្ងន់ធ្ងរ ដែល​ត្រូវបញ្ជូន​ទៅ​​សង្រ្គោះប​ន្ទាន់នៅ​មន្ទីរពេទ្យ។ បើតាម​ក្រសួង បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​៧នាក់​មាន​សភាព​ធូរ​ស្រាល។

ក្រសួងសុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តីប្រកាសព័ត៌មាននោះ​ថា៖ «សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះ​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រីអា​ច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបី​ជា​បាន​ចំអិន ឬដាក់ឱ្យកកក៏ដោយ»។

បើតាមក្រសួង​សុខាភិបាល​ នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ​៥ប្រភេ​ទ​​មាន​ជាតិ​ពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង និង​ត្រី​ក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង៥ប្រភេទនេះ មាន​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី​ខ្ពស់បំផុតនៅក្នុងរដូវត្រីពង។

ក្រសួងសុខាភិបាលបន្ថែម​ថា​ រោគសញ្ញា​ពុល​ដែលកើតឡើងក្រោយ​បរិភោគ​ត្រីក្រពត​៥ប្រ​ភេទ​នេះ​មាន​ដូចជា ​​ក្នុង​រយៈពេលពី​​២០នាទី ទៅ២ម៉ោង មាន​រមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់។

ក្រសួងសុខាភិបាលបានឱ្យដឹងថា វិធីសង្រ្គោះភ្លាមក្រោយពីពុល អាចធ្វើ​បាន​តាមរយៈ​ធ្វើ​ឱ្យ​ក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយ​សង្រ្គោះបន្ទាន់​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​បំផុត៕​

Vox Pop៖ ទស្សនៈរបស់យុវជនចំពោះបញ្ហាក្មេងទំនើង
ក្មេង​ទំនើង​ ជា​កង្វល់ និងបញ្ហា​ក្នុង​សង្គម​ ដែល​បច្ចុប្បន្ន​អាជ្ញា​ធ​រ​កំពុង​អនុវត្ត​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បង្រ្កាប​ក្មេង​ទំនើង​តាម​បណ្ដារាជធានី​ខេត្ត​។ កាលពីថ្ងៃទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ កន្លង​មកនេះ​ Newsroom​ Cambodia​ បាន​សម្ភាស​​យុវជន​​ចំនួន​​ ៥​រូប​ជុំវិញ​​ការ​យល់​ឃើញ​​របស់​ពួក​គាត់​ចំពោះ​បញ្ហា​ដែលបង្កឡើង​​ដោយ​ក្មេង​ទំនើង​។

លោក​ រុន​ វិសាល​ អាយុ​២៤ឆ្នាំ​ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អាជីវកម្ម​កំព្យូទ័​​រ (Business computer)​ មក​ពី​សាកលវិទ្យាល័យ​ប្រទេស​ថៃ​ Mahasarakham។​ បច្ចុប្បន្ន​វិសាល​កំពុង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។ វិសាល​មើល​ឃើញ​ថា​បញ្ហា​ក្មេង​ទំនើង​ជា​បញ្ហា​នៅ​ក្នុ​ង​សង្គម​ដែល​កំពុង​កើត​ឡើង​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បុគ្គល​ផ្ទាល់​ ​​គ្រួសារ​​ និង​​​សង្គម​ជាតិ​​។

លោក​បាន​ថ្លែង​ថា​៖ «វា​[ក្មេងទំនើង​]ប៉ះ​ពាល់​ច្រើន​សម្រាប់​ខ្លួនឯ​ង​ គាត់​អាច​បាត់បង់​អនាគត​ដោយ​សារ​តែ​ភា​ព​ឈាម​ក្ដៅ​មួយឆា​វរបស់​គាត់​ គាត់​អាច​បាត់បង់​កិត្តិយស​ បាត់បង់​ដល់​អាយុ​ជីវិត​ទៀត​ បើ​សិន​ជា​គាត់​ដើរ​លេង​ជា​សេពគប់​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​សង្គមអ៊ីចឹង ទោះ​ចង់​ឬ​មិន​ចង់​គាត់​ត្រូវ​ធ្វើ​ចឹង​។ ម្យ៉ាង​ទៀត​ជាមួយ​គ្រួសា​រ​ ធ្វើ​ឱ្យ​បាត់បង់​ជំហរ​ក្នុង​គ្រួសារ​ម្នាក់​បាត់បង់​អ្នក​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​បាត់បង់​សាមគ្គីភា​ព​ បាត់​បង់​ភាពកក់ក្ដៅ​ ហើយ​អាច​កើត​មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»។

វិសាល​បន្ថែម​ថា​ បញ្ហា​ក្មេង​ទំនើង​នេះ​ក៏​ប៉ះពាល់​ដល់​សន្ដិសុខ​សង្គម​ដែល​ពិបាក​នឹង​គ្រប់គ្រង​ផងដែរ។

លោក រុន វិសាល អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអាជីវកម្មកំព្យូទ័រ (Business computer) មកពីសាកលវិទ្យាល័យប្រទេសថៃ Mahasarakham។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

កញ្ញា​​ ឡៃ​ លាក់​ ​​​អាយុ​​២​៩​​ឆ្នាំ​​​​​​ ជា​​និស្សិត​ឆ្នាំ​ទី​៤​​ បច្ចុប្បន្ន​រៀន​ជំនាញ​​នីតិសាធារណៈ​ ​នៃ​​​វិទ្យាស្ថាន​​ក្រុង​​អង្គរ​​ខេត្ត​​​កំពង់​ធំ​​​យល់​ឃើញ​ថា​​ បញ្ហា​ក្មេង​ទំនើង​បាន​បង្ក​អសន្តិសុខដល់សង្គម និង​​​ធ្វើឲ្យប្រជាពលរដ្ឋ​មិនមាន​សុវត្ថិភាពផ្លូវចិត្ត។

កញ្ញា​និយាយ​​ថា​​៖ «បើ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅកន្លែង​ដែល​ខ្ញុំរស់នៅ​ ​គឺ​​នៅខេត្តកំពង់ធំ ស្រុក​ស្ទោង ​​​​បើ​​​ទាក់​​ទង​ទៅនឹងបញ្ហា​ក្មេងទំនើ​ង​ឃើញ​ថា​ពេលខ្លះពួកគាត់​ធ្វើឡើងវា​[ប្រព្រឹត្តិសកម្មភាព]​បង្ក​ជា​ការអសន្តិសុ​​ខដល់សង្គមភាគច្រើនបង្កឡើងដោយក្មេងៗ​មានវ័យជំទង់»។

កញ្ញាបានបន្ថែមទៀតថា៖«ប្រសិនបើបញ្ហាក្មេងទំនើងចេះតែរីករាលដាលឡើងទីមួយគឺយើងនិយាយពីខ្លួនគាត់ផ្ទាល់គឺខ្លួនគាត់ផ្ទាល់អត់មានអនាគតទេអនាគតគាត់គឺត្រូវបាត់តែម្ដង[…]។ ទីពីរពាក់ព័ន្ធ​នឹង​គ្រួសារ​ឪពុកម្ដាយមិនថាគេមិនថាខ្ញុំ បើសិនជាមានកូនកូនប្រព្រឹត្តឬក៏បង្ក​ពាក់ព័ន្ធនឹងអំពើជាក្មេង​ទំនើង​បញ្ហាផ្លូវចិត្តក៏វាពិបាក ពិបាកចិត្តធ្វើឲ្យឈឺពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារ តែបើ​ពាក់​ព័ន្ធជាមួយសង្គមបើមានក្មេងទំនើងចេះតែកើនឡើងគឺមិនមានការរីកចម្រើនទេព្រោះសង្គមជាតិរីកចម្រើនក៏ដោយសារធនធានមនុស្សដែរ»។

កញ្ញា​ ឡៃ លាក់ ​​​អាយុ​២​៩​ឆ្នាំ​​​​​ ជា​និស្សិតឆ្នាំទី៤​រៀនជំនាញ​នីតិសាធារណៈ ​នៃ​វិទ្យាស្ថាន​ក្រុង​អង្គរ​ខេត្ត​កំពង់​ធំ​។ (រូបភាព៖ ជីម ឆៃលន់)

ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើកឡើងថាបញ្ហាក្មេងទំនើងមានការកើនឡើង ដោយសារការមិនយកចិត្ដ​ទុកដាក់ពីរាជរដ្ឋាភិបាល​កម្ពុជា ខណៈបច្ចុប្បន្នយុវជនចូលចិត្តសប្បាយមិនគិតពីអនាគតខ្លួន និងប្រទេសជាតិ។

ព្រះតេជគុណថា៖ «ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឃើញថា​កាន់តែកើនឡើងច្រើនទៅៗ​ដោយសារតែនៅក្នុងសង្គមនេះ។ ទស្សនៈមួយគេថាសង្គមបែបណាមនុស្សបែបហ្នឹង​ដូចយើងបាន​ឃើញ​​​​ហើយសង្គមយើងបច្ចុប្បន្នវាកាន់តែទៅៗហើយ តើយើងត្រូវទប់ស្កាត់ដោយរបៀបណា​ឃើញ​ថា​រដ្ឋាភិបាលរបស់យើងមិនសូវបានខ្វាយខ្វល់ពាក់ព័ន្ធនឹងក្មេងទំនើង[….] បច្ចុប្បន្ននេះដូចយើងឃើញថា​យុវជន​​របស់​យើងងប់នឹងស្រី ងប់នឹងស្រា ងប់នឹងល្បែង»។

ព្រះអង្គបានបន្តថា ការបណ្ដុះបណ្តាលធនធានមនុស្ស ឬទំពាំងស្នងឬស្សី ត្រូវការចំណាយពេល​វេលាយូរ។

ព្រះអង្គបញ្ជាក់បន្ថែមថា៖ «ចង់បង្កើតចង់បណ្ដុះបណ្ឌិតត្រូវប្រើពេល៥០ឆ្នាំ ប៉ុន្តែបើចង់បណ្ដុះ​ពាលប្រើ​ពេល​តែមួយថ្ងៃទេឬប្រើប្រើពេលតែ៤ទៅ៥ថ្ងៃទេ អញ្ចឹងសភាវៈល្អមិនងាយទាញមកបានទេ តែសភាវៈ​អាក្រក់ទាញទៅបានដោយងាយ»។

(ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ រូបភាព៖ ជីម ឆៃលន់)

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា បញ្ហាក្មេងទំនើងនៅក្នុង​សង្គម​តែងតែកើតមាន គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ។ កញ្ញាយល់​ថាបញ្ហានេះកើតឡើងដោយសារ​កង្វះ​ការអប់រំពីឪពុកម្ដាយ សាលារៀន និងការរាប់អានមិត្ដភក្ដិមិនល្អ។ កញ្ញាបន្តថា បញ្ហានេះគួរតែមាន​ដំណោះ​​ស្រាយតាមរយៈការចូលរួមអប់រំ​ណែនាំពីអាណាព្យាបាលរបស់ពួកគេ។

កញ្ញាថា៖ « ខ្ញុំគិតថាដំណោះស្រាយតែមួយគឺផ្ដល់ដំបូន្មានដល់គាត់ ហើយរៀបរាប់ពីបញ្ហា​ថាគាត់ដើរ​ផ្លូវអញ្ចឹងអត់ត្រូវ។ យើងអាចកែតម្រូវមកបាន​ដោយសារតែយើងនៅមានពេលវេលា​ច្រើនទៀតដែល​ត្រូវកែខ្លួន។ អញ្ចឹងយើងត្រូវប្រាប់ពីចំណុចល្អៗ និងចំណុចវិជ្ជមានដល់គាត់ ហើយឲ្យគាត់ឈប់ធ្វើ​នៅអំពើណាដែលមិនល្អ​ និងប៉ះពាល់ដល់សង្គម»។

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដា។ (រូបភាព៖ ជីម ឆៃលន់)

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំ​ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំនៃពុទ្ធិកសាកលវិទ្យាល័យ​សីហនុរាជ​​​យល់ឃើញមិនខុសពីកញ្ញា វ៉ន លីហួនោះទេ។ កញ្ញា លើកឡើងថា​បញ្ហាក្មេងទំនើងមាន​ការកើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ដែលបណ្ដាលមកពីកង្វះការអប់រំពីអាណាព្យាបាល និងការអប់រំនៅ​សាលារៀន។

កញ្ញាថ្លែងថា៖ «ចំពោះបញ្ហាទាំងអស់ហ្នឹងមូលហេតុសម្រាប់ខ្ញុំគិតអាចមកពីកត្តាគម្លាតគ្នាកត្តាឪពុក​ម្ដាយនិង​​សាលា​រៀន[…]បច្ចុប្បន្នបើគ្រូបង្រៀនរាងរឹតបន្តឹងសិស្សតិចតួចអាណាព្យាបាលចាប់ផ្ដើម​មានបញ្ហាមកចម្រូងចម្រាស់ជាមួយសាលាអ៊ីចឹងវាមានគម្លាតរវាងឪពុកម្ដាយជាមួយនឹងសាលារៀនជា​​​មូលហេតុធ្វើឲ្យខាងគ្រូគាត់អស់កម្លាំងចិត្តក្នុងការអប់រំសិស្សលត់ដំសិស្សធ្វើឲ្យសិស្សឆ្លៀតយកម៉ោង​រៀន​ទៅដើរលេង​ហើយ​ឪពុកម្ដាយខ្លះទៀតអត់បានអប់រំកូន»។

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំ នៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ។ (រូបភព៖ ជីម ឆៃលន់)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤កន្លងទៅ បានដាក់​​បញ្ជា​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទូទាំងប្រទេស​ ​រឹត​បន្តឹង​វិធាន​ការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែលប្រព្រឹត្ត​ បង្កចលាចល​សង្គមនានា។ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីមក ក្រសួង​មហាផ្ទៃ​អះអាងថា កម្លាំង​សមត្ថកិច្ច​​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើងកាន់តែសកម្ម និងតឹងតែងជាងមុន៕