ជីម ឆៃលន់ (Chim Chhailun) – Newsroom Cambodia

បទ​យកការណ៍៖ សហគមន៍នេសាទព្រែកត្នោត ជួយការពារនិរន្តរភាពព្រៃកោងកាង និងជីវៈចម្រុះ
កំពត​៖ សំឡេង​រលក​ទឹក​សមុទ្រ​ អម​ជាមួយ​ខ្យល់​បក​តិចៗ​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ ប្រធាន​ស​ហគមន៍​នេសាទ​ព្រែក​ត្នោត ដែលកំពុងអង្គុយ​​​ក្នុង​ទី​ស្នាក់​ការនៅខេត្តកំពត ឲ្យដឹងថា មុន​ពេល​បង្កើត​​សហគមន៍នេះ​ ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​រូប​លោក​ផ្ទាល់​មិន​មាន​ការ​យល់​ដឹងទំនាក់​ទំនង​រវាង​​ព្រៃ​កោង​កាង និងជីវៈចម្រុះ​នោះ​ទេ​។ លោក អ៊ុក​ សុវណ្ណរិទ្ធ សំដៅដល់ ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​កោង​កាង​ និ​ង​​សារៈ​សំខា​ន់​នៃការការពារ​ព្រៃកោងកាង​សម្រាប់ជីវៈចម្រុះ។

មាន​ស​ម្បុរ​ខ្មៅ​ស្រអែម​ អម​ជាមួយ​​ទឹក​មុខ​យ៉ាង​មាំ លោក អ៊ុក​ សុវណ្ណរិទ្ធ​ថ្លែង​​ថា​៖​ «កា​រ​បង្កើត​សហគមន៍​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ និង​ការពារ​ដើម្បី​កុំ​​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ អ្នក​ដែល​មាន​ឧបករណ៍​ធំៗ​គាត់​មក​ធ្វើ​ការ​នេសាទ​ដល់​ដែន​ទឹក​រាក់​ដែល​មាន​ជម្រៅ ​២​ទៅ​៣​ម៉ែត្រ​ ហើយ​សម្បូរ​ទៅ​ដោយ​ស្មៅ​»។

លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ស​ហគមន៍​នេសាទ​ព្រែក​ត្នោតនេះ បាននិងកំពុង​ចូលរួម​ការពារនិរន្តរភាពព្រៃកោងកាង បន្ទាប់​ពី​ធនធាន​​​ធម្មជាតិ​​​​​នៅតំបន់នេះ​ឈានទៅរកការផុតពូជ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​​កាប់​បំផ្លាញ​ ក្រោម​​​រូបភាព​​យកទៅ​ធ្វើ​អូស​ដុត​ និង​ កាប់ព្រៃ​​ដើម្បី​នេសាទ​ត្រី​។ តាំង​ពី​ឆ្នាំ​២០១៦​ រហូត​មក​ដល់​ឆ្នាំ​២០២០​ សហគមន៍នេះបាន​ដាំ​ដើម​កោង​កាង​បាន​ប្រហែល​ពីរ​ម៉ឺន​ដើម​។

ស្ថិត​ក្នុង​ទំហំ​ផ្ទៃដី​ ១,១៦៨​ហិកតា​​ សហគមន៍​នេសាទ​ព្រែកត្នោត​ ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ​របស់​ប្រជា​ពល​រដ្ឋ​​ និង​ជា​កន្លែង​ដែល​ត្រូវ​បាន​ដាំ​ដុះ​ដើម​កោង​កាង​ឡើង​វិញ។ បន្ថែមពីនេះ សហគមន៍នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រ​ផងដែរ។​

សហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​សហគមន៍​នេសាទ​ព្រែក​ត្នោត​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ បាន​ប្រាប់​ថា​ សហគមន៍​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ​នៅ​ក្នុង​ដែន​អភិរក្ស​នោះ​ទេ​ ទោះ​បី​ជា​ប្រើ​ប្រាស់​ឧបករណ៍​ស្រ​​ប​ច្បាប់​ក៏​ដោយ​ ព្រោះ​ជា​កន្លែង​សម្រាប់​ត្រី​ពង​។​

លោក​ថ្លែង​ថា​៖​ «កាល​ណា​​បើ​មិន​បង្កើត​សហគមន៍​ការពារ​នោះ​ទេ​ គឺ​ទូក​អូស​រលើង​អស់​ ហើយ​ពេល​ណា​អស់​ស្មៅ​ហើយ​ គឺ​បាត់​ជម្រក​ជីវៈ​ចម្រុះដូច​​ជា​​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ សត្វ​សមុទ្រដូច​ជា​ផ្សោត​​ ល្មិច​ ឃើញ​អ៊ី​ចឹង​មិន​មែន​មាន​តែ​ឈ្មោះ​មួយ​នឹង​ទេ​ តែ​​យើង​ហៅ​តែ​​​អណ្តើក​ៗ​​​​​ វា​មាន​ល្មិច​ក្បាលធំ​ ល្មិច​ព្រុយបី​ ល្មិច​ប្រផះ​ ល្មិច»។

លោក​ អ៊ុក​ សុវណ្ណរិទ្ធ​ បញ្ជាក់​ថា​បទ​ល្មើស​នេសាទ​ បំពាន​លើ​ដែន​អភិរក្ស​​ គឺ​ជា​ប​ញ្ហា​ប្រឈម​មួយ​ដែល​សហគមន៍​បាន​ជួប​ប្រទះ​។ សហគមន៍​មាន​សិទ្ធិ​គ្រប់​គ្រង​ ការពារ​ និង​អាស្រ័យ​ផល​។

លោក​ សុខ​ ចាន់​ណា​ ជា​ប្រជាពលរដ្ឋ​ និង​ជា​គណៈកម្ម​ការស​ហគមន៍​នេសាទ​ព្រែក​ត្នោត​ លើក​ឡើង​ថា​ កាលពីមុននៅ​ក្នុង​សហគមន៍​នេសាទព្រែកត្នោត​នេះមាន​ដើម​កោង​កាង​ច្រើន​ ប៉ុន្តែក្រោយ​មក​មាន​ការ​ថយ​ចុះ​ដោយ​ការ​កាប់​បំផ្លាញ់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​។ ក៏ប៉ុន្តែលោកថា ​បច្ចុប្បន្ន​សហគមន៍​បាន​សហការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដោយបាន​ដាំ​ដើម​កោងកា​ង​ឡើង​វិញ​ នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ការ​កាប់បំ​ផ្លាញ​​។

លោ​ក​ថ្លែង​ថា​៖​​ «ព្រៃ​​កោង​​កាង​​ពី​​មុ​ន​​មាន​​ច្រើន​​តែ​​ឥឡូវ​វា​សិក​រិច​រិល​ដោយ​សារ​មនុស្ស​ហង​អី​ហង​ដ៏​ចឹង​វា​ថយ​ដែរ​ ហើយ​វា​មាន​កំណើន​កើន​ឡើង​វិញ​ដោយ​សារ​អង្គកា​រ​ និង​សហគមម៍​ចូលរួម​ច្រើន​ក្នុង​ការ​ដាំស្ដារ​ឡើង​វិញ​​»។

លោក សុខ ចាន់ណា ប្រជាពលរដ្ឋ និងជាគណៈកម្មសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

សហគមន៍​នេសា​ទ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ក្រុង​បូកគោ​ ខេត្ត​កំពត​។ បើ​​តាម​​ប្រកាស​ស្ដី​ពី​ការ​ចុះ​បញ្ជី​សហគមន៍​នេសាទ សហគមន៍​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០០៤​ ​និងត្រូវបានទទួល​ស្គាល់​ពី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទនៅឆ្នាំ​២០១១​។ ​

អ្នក​​នាំ​​ពាក្យ​​​ក្រសួង​​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និង​​នេសាទ​​ កញ្ញា​ ​អ៊ឹ​ម​​ រចនា​ ថ្លែង​​ថា​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​​ និង​នេសាទ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ទៅ​លើ​ការ​នេសាទ​ខុស​ច្បាប់​ទាំង​នៅ​ក្នុង​សហគមន៍​ព្រៃក​ត្នោត និង​សហគមន៍​ផ្សេងៗ​ដើម្បី​ការ​ពារ​ធន​ធាន​ជល​ផល​នៅ​ក្នុង​ធម្មជាតិ​។ កញ្ញាថា ជាលទ្ធផល​​ទិន្នផល​​ត្រី​នៅ​ឆ្នាំ​២០២៣បាន​កើន​ឡើង ៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២២។

កញ្ញា​ថ្លែង​ថា​៖​​ «​គោល​ដៅ​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​​ទាំង​នៅ​ក្នុង​សហគមន៍​ព្រែក​​ត្នោត​ក៏​ដោយ​ ទាំង​នៅ​ក្នុង​ទី​កន្លែង​ផ្សេង​ទៀត​ក៏​ដោយ​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់​​»។

កញ្ញា​បន្ថែម​ ក្រសួង​មាន​ដៃ​គូរ​សហការដើម្បី​ទំលាក់​ជម្រកត្រី​សិប្បនិ្នមិត្ត ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូ​ឡូស៊ី ទាក់​ទាញ​ឱ្យ​មាន​នូវ​សត្វ​កម្រឡើង​វិញ​ ជួយកាត់​បន្ថយ​​ទូក​នេសាទ​ខុស​ច្បាប់​ដែល​ប្រើ​ឧបករណ៍​អូស​ ដែលបង្ក​ការ​ខូច​ខាត​ធន​ធាន​ជល​ផល​នៅ​ក្រោម​បាត​សមុទ្រ​ផង​ដែរ​។​

លោក ហេង​ គឹមហុង​ ប្រធាន​ប្រតិបត្ដិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លើក​ឡើង​ថា​ ការ​ជំរុញ​ឱ្យ​សហគមន៍​​​មូលដ្ឋាន​ក្នុង​ការ​ការពារ​ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នឹង​អាច​ធានា​បាន​ប្រសិទ្ធិភាព​ការងារ​ និង​និរន្ត​ភាព​នៃ​ធនធាន​ទាំង​នោះ​។

លោក​ថា​៖ «តំបន់​ព្រៃ​ឈើ​ តំបន់​អភិរក្ស​ តំបន់​ផ្សេងៗ​ដែល​មាន​អត្ដ​សញ្ញាណ​ច្បាស់​លាស់​នឹង​វា​តែង​តែ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​សហគមន៍​មូលដ្ឋាន​​ដើម្បី​ចូល​រួម​ ព្រោះ​ថា​សហគមន៍​មូលដ្ឋា​ន​នឹង​គឺ​ជា​អ្នក​ចូល​រួម​ការ​ពារ​យ៉ាង​មាន​ប្រសិទ្ធិភាព​ជាមួយ​អាជ្ញាធរ​ជំនាញ​ ហើយ​ពួក​គេ​ក៏​ជា​អ្នក​អា​ស្រ័យ​ផង​ និង​ជា​អ្នក​ធានា​នូវ​ គេ​ហៅ​ថា​ការ​ឱ្យ​មាន​និរន្ត​ភាព​ធនធាន​ទាំង​នេះ​បាន​ដែរ​»។

លោក​បន្ត​ថា​ ​ អាជ្ញាធរ​ពាក់​ព័ន្ធ​គប្បីគាំទ្រ​ដល់​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​មូល​និធិ​ បច្ចេក​ទេស​ និ​ង​ស្មារតី​ដល់​គណកម្មការ​សហគមន៍​ក្នុង​ការការពារ​ ដើម្បី​រក្សា​បាន​ផល​ប្រយោជន៍​រយៈពេល​វែង​។

​សហគមន៍​នេសាទ​ព្រែកត្នោត​ មិនត្រឹមតែជា​កន្លែង​ការពារ​ព្រៃ​កោង​កាង និងជីវៈចម្រុះប៉ុណ្ណោះទេ សហគមន៍នេះក៏ជាតំបន់កំសាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។

ស្រ្ដី​វ័យ​​ ៤៣​ឆ្នាំ​ កំពុង​ឈរ​លើ​ស្ពាន​ដែល​កំពុង​មាន​ខ្យល់​បក់​ខ្លាំ​​ង​ៗ​អ្នក​ស្រី​ ស្រី​ តូ​ច​ និយាយ​ទាំង​ទឹក​មុខ​រីក​រាយ​លាយ​ជា​មួយ​ការ​សើច​តិច​ៗផ​ង​នោះ​ថា​ អ្នក​ស្រី​ចូលចិត្ដ​បរិយាកាស​សមុទ្រ​ដែល​មាន​ខ្យល់​ធម្មជាតិ។​ ​

អ្នក​ស្រី​​រំលេច​ពី​ទិដ្ឋភាព​ថ្ងៃ​​លិច​ដែល​មើល​ពី​សហគមន៍​នេះ​យ៉ាងដូច្នេះថា​៖ «ចាប់​អារម្មណ៍ជាង​គេ​គឺ​ទេស​ភាព​ ហើយ​និង​ខ្យល់​ត្រជាក់​ ថ្ងៃ​លិច​ឡើង​ទំន​ង​»។​

ស្រ​ដៀង​គ្នានេះ​ដែ​រ​ កញ្ញា​ លីម​ ភាន​ អាយុ​ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្រុង​បូក​គោ​ ​ ដែល​មក​លេង​កំសាន្ដ​ជា​មួយ​មិត្ដភក្ភិ​នៅ​សហគមន៍​​នេះ​និយាយ​ថា ​​កញ្ញា​ចាប់​​អារម្មណ៍ថ្ងៃ​លិច​ជាង​គេ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ដើម​កោង​កាង​ ទឹក​សមុទ្រ​ ស្ពាន​សម្រាប់​អង្គុយ​លេង​ផងដែរ​។

កញ្ញា​បន្ថែម​ថា​ តំបន់​ទេសចរណ៍​នៅ​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​របស់​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​ និង​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ច្រើន​ដែល​ជា​ប្រភ​ព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​​តំបន់​នេះ​។

កញ្ញា​បន្ថែម​ថា​៖​ «ជួយ​ឱ្យ​ខេ​​ត្ដ​យើង​ល្បី​ ហើយ​មាន​អ្នក​ភ្ញៀវ​ទេសចរណ៍​មកច្រើន​ចឹង​ក៏​ផ្ដល់​ចំណូល​ឱ្យ​​យើង​ច្រើន​ដែរ​»។

កញ្ញា លីម ភាន អ្នកមកលេងកំសាន្ដនៅសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ចំណែក​លោក​ សោ​ ភី​ត​​ អាយុ​ ២៩​ឆ្នាំ​ ដែល​មក​នេ​សាទបែបលំហែនៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​និយាយ​ថា​ ការ​នេសាទ​របស់​លោក​មិន​មាន​ការ​ហាម​ឃាត់​ទេ​ ព្រោះ​លោក​នេសាទ​ដើម្បី​តែ​ហូប​ និង​​ជា​ការ​កំសាន្ដ​ប៉ុណ្ណោះ​។ ហើយលោកយល់ថា ​ការ​បង្កើត​សហគមន៍​នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅទី​នេះ ​និង​អ្នក​ទេសចរណ៍​មក​កំសាន្ដ​។

លោក​ថា​៖ «វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នេះ​ ទាំង​អ្នក​មក​ពី​ចំងាយ​ អ៊ី​ចឹង​វា​ស្អាត​ មិន​ដូច​សមុទ្រ​កន្លែង​ខ្លះ ​ហើយ​ណា​មួយ​មាន​ខ្ចុស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​មើល​ទេសភាព​អ៊ី​ចឹ​​ង​ទៅ​»។

លោក សោ ភីត អ្នកមកនេសាទក្នុងសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​ស​ហគមន៍ លោក​ អ៊ុក​ ​សុវណ្ណរិទ្ធ​ និយាយថា​ទោះ​បី​ជាកា​រស្ម័គ្រ​ចិត្ដ​ គ្មាន​ប្រាក់​ខែ ​គ្មាន​ពេល​ធ្វើ​ការងារផ្សេង​ក៏​ដោយ​ក៏​លោក​នៅ​តែ​បន្ត​ការងារ​នេះ​ ព្រោះ​ដើម្បី​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ និង​ធន​ធាន​ធម្ម​ជាតិ​នៅ​ទី​នេះ​៕

Artist Finds Something New in Ancient Silk Tradition
Sok Linda discovered the ancient Cambodian art of pidan nearly by accident. Or maybe, you could say, the Angkorean-era silk-weaving tradition found her.

There were no Cambodian museums or art galleries in Sydney, where she grew up, and Khmer art was rarely discussed in her family — and even then, only by the elders.

“As a young person, I didn’t feel like it was that important because it was the older generation telling me that this is Khmer culture,” she said. “But in reality, Khmer culture is very big and multifaceted.”

It wasn’t until she began researching Cambodian weaving styles in university that she discovered pidan and began exploring her own Cambodian heritage.

“I never went to a museum or anything to see art, because it just wasn’t something that my family did,” she said. “So when I went to university, I was like, wow, this is so amazing. I saw it as an opportunity, because I didn’t see a lot of Khmer artists.”

Now 31, Sok Linda is living in the northeastern United States and preparing for a solo exhibit in March at the Campbelltown Arts Center in Sydney. With each new show, pidan gains a few more fans, and Sok Linda moves one step closer to her goal of becoming a full-time artist.

Ancient Heritage

The exact origins of pidan are unknown, but the artform is at least 1,000 years old. It’s defined by the use of intricate dyeing and weaving methods to create finely detailed scenes. Pidan are typically made from fine silk and depict landscapes of Angkor Wat or tales from Buddhist scripture. They were traditionally woven by women and donated to local temples as a way to make merit.

The practice fell into decline during the French protectorate, in the mid 19th century. It was all but obliterated under the Khmer Rouge.

“I was very interested in the idea that silk is something that was almost erased during the Pol Pot times,” she said. “Silk is one of the most resilient materials, one of the most resilient natural fibers.”

It makes an apt symbol for the resilience and strength of the Khmer people.

Modern Spin

Sok Linda first began pidan weaving in 2022. Her take on the ancient tradition reflects the change in times. She has simplified some of the more complex weaving and dyeing techniques, and moved away from its religious origins.

“The colors also differ,” she said, “and the stories behind the pidan are also very different. Instead of Buddhist stories, they are stories from my family.”

Despite the challenges of being an artist – the inconsistent paydays, the long hours, the formal rejection letters – she can think of no better career.

“I want to continue making art, and hopefully make bigger and better things, and get bigger exhibitions,” she said. “It’s a challenging but incredibly rewarding career to pursue. It’s not always stable, but that’s part of the excitement.”

អ្នកឃ្លាំ​មើល​សង្គម​ចង់ឃើញ​វិធានការ​ច្បាប់​លើ​អ្នក​ចេញ​ផ្លាកលេខខ.ម.​ និង​អ្នកប្រើប្រាស់​ដែល​​មិន​ត្រឹម​ត្រូវ
អ្នក​ឃ្លាំ​មើល​សង្គម​ ជំ​រុញ​ឱ្យ​​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ ខ.ម. ទៅ​ឱ្យ​អ្នក​ដែល​​មិនមាន​សិទ្ធិ​​​ក្នុង​ការ​ប្រើប្រាស់​ និង​ជន​បរទេស​ ព្រម​ទាំង​ជន​ស៊ីវិល​​​​ដែល​កំពុង​​ប្រើប្រាស់​ផ្លាក​លេខ​នេះ​​ដោយ​មិនត្រឹម​ត្រូវ។

ការជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស​នៃ​​​​ក្រសួងការពារជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជាថ្មី​ទៀត​អំពីការ​ប្រើប្រាស់ផ្លាក​លេខ​ចរាចរ​ខេមរភូមិន្ទ​ ឬ​ ខ.ម.។

ក្នុង​សេចក្តី​ជូន​ដំនឹង​នោះ​បញ្ជាក់ថា ក្នុង​មួយ​​រយៈ​ពេល​ចុង​ក្រោយ​នេះ ​បាន​កើត​មាន​នូវ​បាតុ​ភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ ​ដូច​ជា​​​គ្រោះថ្នា​ក់​ចរាចរណ៍​ បុគ្គល​អ្នក​ប្រើប្រាស់​​ផ្លាកលេខខ.ម.​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម​​មិន​សក្តិសម​ជា​មន្ត្រីយោធា​ ធ្វើ​ឱ្យ​មាន​ការវាយ​តម្លៃ​ និង​ទទួលការ​រិះគន់​ពី​សាធារណជន​ ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំង​មូល​។

សេចក្តី​ជូន​ដំណឹង​ដដែល​​បន្ថែម​​​ថា​ អ្នក​ប្រើប្រាស់​យាន​យន្ត​ពាក់​ផ្លាក​លេខចរាចរ​ខេមរភូមិន្ទ​ទាំង​អស់ ​ត្រូវ​តែ​ជា​នាយ​ទាហាន​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល ​ឬ​ជន​បរទេស​ប្រើប្រាស់​បាន​ឡើយ។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់​យាន​យន្តដាក់​ផ្លាកលេខ​ចរាចរ​ខេមរភូមិន្ទ​ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​ការពារ​ជាតិ​ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារ​ជាតិ​នានា​ ក៏​ត្រូវ​បាន​អនុវត្ត​ដូចគ្នា​។ ក្នុង​ករណី​ដែល​អនុវត្ត​ការប្រើប្រាស់​ផ្ទុយ​ពី​ខ្លឹមសារ​ខាង​លើ ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ ក្រសួងការពារជាតិ​ នឹង​ចាត់​វិធាន​ការច្បាប់​ជា​ធរមាន​»។

Newsroom Cambodia មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​​ពី​លោក​ ឈុំ​ សុជាត​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​​​ក្រសួងការពារជាតិ​​​​បាន​ទេ​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។​

លោក​ យ៉ង់​ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​ លើក​ឡើង​ថា​ ការបើកបរយានយន្ត​ពាក់ផ្លាក​លេខ​ខេមរភូមិន្ទ​ដោយ​ជនបរទេស​ ឬ​ជន​ដែល​មិនមាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​មានជារឿយៗ​ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​​វិធាន​ការ​​​​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​។

លោក​ថ្លែង​ថា​៖« លើក​នេះ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​វិធាន​ការ​ពី​ក្រសួង​ការពារជាតិ​ នៅ​ក្នុង​ការ​បំបាត់​ឲ្យ​ខាន​តែ​បាន​ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​ ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លាក​លេខ​នេះ​ហើយ​ប្រព្រឹត្ត​មិន​គប្បី​ ដែល​នាំ​ឲ្យ​ខូចខាត​ និង​ប៉ះពាល់​ដល់​តម្លៃ​កងទ័ព​ ក៏ជា​ក្រសួងការពារជាតិ​ រឿង​នេះ​គឺ​សំខាន់​»។

លោក​ យ៉ង​ គឹមអេង​ ​​បន្ថែម​ថា​ សម្រាប់​​អ្នក​ចេញ​ផ្លាក​លេខ​ខេមរភូមិន្ទ​ឱ្យ​ទៅ​​អ្នក​ដែល​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​នេះ ក៏​ត្រូវ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ផង​ដែរ​។

លោក​ថ្លែង​បន្ថែម​ថា​៖ «​ក្រសួងការពារជាតិ​គួរ​តែ​មាន​ការ​ផាក​ពិន័យ​ និង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ​ខេមរភូមិន្ទ​ទៅ​ដល់​អ្នក​ដែល​មិន​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​នេះ ​ដូច​ជា​ជនបរទេស​ ជនស៊ីវិល​ ដើម្បី​កុំ​ឲ្យ​មាន​ករណី​កើត​ឡើង​ដដែលៗ​ទៀត »។

ចំណែក​​​លោក​​បណ្ឌិត​ មាស​ នី​ អ្នកសិក្សា​ពីការ​វិវត្តសង្គម​លើក​ឡើង​ដែរ​ថា ​លោកគាំទ្រ​ទៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​ការពារជាតិ​ ប៉ុន្តែ​លោក​​​​​ព្រួយបារម្ភ​ចំពោះ​ការចេញ​សេចក្ដី​ក្រើន​រំឮក​ជា​ច្រើន​លើក​ ច្រើន​សារ​ ​ប៉ុន្តែ​មិនមាន​​ការ​ផ្លាស់ប្ដូរ​។

លោក​​បន្ថែម​ថា​ ការប្រើប្រាស់​រថយន្ត​ដែល​បំពាក់​ផ្លាកលេខ​ ខ.ម.​​ ​ក្នុង​សកម្មភាព​ផ្ដេសផ្ដាស​ ឬ​ក៏​ប្រើ​ដោយ​ជន​បរទេស​ ឬ​​មនុស្ស​ដែល​មិនមាន​តួនាទី​ អាច​ធ្វើ​ឱ្យ​​ខូច​កិត្តិយស​កងទ័ព​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គាំទ្រ​ទៅ​លើ​វិធានការ​ ដើម្បី​រក្សា​នូវ​តម្លៃ​របស់​កងយោធា​ ដោយ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​។ កាល​ណា​យើង​គ្រាន់​តែ​ថាៗ​ តែ​យើង​មិន​ធ្វើ​ គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​សើច​ ហើយ​កាល​ណា​ពលរដ្ឋ​សើច​ចំអក​ទៅ​ នាំ​ឱ្យ​មាន​ការ​ខឹង​សម្បារ​រវាង​ពលរដ្ឋ​ និង​រដ្ឋាភិបាល​ទៀត​ ហើយ​ប៉ូលីស​ចរាចរណ៍ ​សមត្ថកិច្ច​​នៅ​តាម​ផ្លូវ​ គឺ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ អ៊ីចឹង​បើ​មាន​ឡាន​ពាក់ផ្លាក​លេខ​ខេមរភូមិន្ទ​ ត្រួត​ពិនិត្យ​មើល​ទៅ​ មាន​ឯកសារ​ត្រឹមត្រូវ​ដែរទេ​»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ក្រសួង​ការពារជាតិ​ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្រដៀង​គ្នា​នេះ​ដែរ​ ទាក់ទង​នឹង​ការ​ចាត់​វិធាន​ការ​ដល់​ អ្នក​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​មួយ​ចំនួន​​ដែល​មាន​ភាព​ក្រអឺត​ក្រទម​មិន​សក្តិសម​ជា​មន្ត្រីយោធា ​ធ្វើ​ឱ្យ​មាន​ការ​វាយតម្លៃ​ និង​ទទួល​ការ​រិះគន់ពី​សាធារណជន​ ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។

​នៅ​តាម​បណ្តាញ​សង្គម ជារឿយៗ​តែងមានការ​ចែក​រំលែក​អំពី​រូបភាព និង​វីដេអូ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ និង​ជនបរទេស​បើកបរ​រថយន្ត​ដែល​មាន​ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ។ តួយ៉ាង​​នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ២០២៤​ ក៏​មាន​ករណី​បុរសជនជាតិ​ចិនបើក​រថយន្ត ​LEXUS GS300​ ពណ៌ខ្មៅ ​ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​៕

កម្រង​រូបភាព៖ មុខរបរលក់សត្វចាបចិញ្ចឹមជីវិត
មុខរបរសត្វលក់ចាប អាចចិញ្ចឹមជីវិត  និងទ្រទ្រង់គ្រួសារបានពីមួយថ្ងៃទៅមួយថ្ងៃ។ លោក គង់ សុខគា ជាអ្នកប្រកបរបរលក់ចាបនៅបរិវេណ​វត្តមហាមន្ត្រី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។ លោកចាប់ផ្ដើមប្រកបមុខរបរនេះតាំងពីរូបលោកនៅក្មេងមកម្ល៉េះ។ លោកទិញ​ចាប ពីឈ្មួញដែលយកចាបមកពីខេត្ត។ រៀងរាល់ថ្ងៃ ក្រៅ​ពី​លក់​នៅ​តាមវត្ត លោក​ក៏ដើរ​លក់​នៅ​តាមផ្ទះផងដែរ។ ថ្ងៃដែលលោកលក់សត្វចាប​ដាច់ជាង​គេគឺនៅ​ថ្ងៃសីល ដោយសារមានការ «លែងសត្វ» ដើម្បីបន់ស្រន់សុំសេចក្តីសុខ​ និង​រំដោះគ្រោះ​ចង្រៃ​ជាដើម។

លោក គង់ សុខគាកំពុងអង្គុយរង់ចាំអ្នកទិញចាបនៅ កំឡុងម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ជីម ឆៃលន់)

សត្វចាបនៅក្នុងទ្រុង ដែលលោក គង់ សុខគានឹងយកទៅលក់។ (រូបភាព៖ ជីម ឆៃលន់)

សត្វចាបនៅក្នុងទ្រុង ដែលលោក គង់ សុខគានឹងយកទៅលក់។ (រូបភាព៖ ជីម ឆៃលន់)

លោក គង់ សុខគាកំពុងដើរហើយយួរសត្វចាប កំឡុងម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ជីម ឆៃលន់)

លោក គង់ សុខគាកំពុងឈររង់ចាំអ្នកទិញសត្វចាបនៅ កំឡុងម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ជីម ឆៃលន់)

Security Forces on High Alert over Protest Fears
Prime Minister Hun Manet vowed to use the full force of the military to shut down political demonstrations, as overseas opposition leaders called for rallies against an unpopular development deal in the far northeast.

Security forces, including units from the army, military and national police, were on high alert, Hun Manet said, and would remain in the capital through August as a preventive measure.

Opposition groups were reportedly planning protests in Phnom Penh against the Cambodia-Laos-Vietnam Triangle Development Area, a government project to expand tourism and commercial interests in a far northeastern stretch of the country known as the Dragon’s Tail.

“The government will take decisive action against those who cause instability in Cambodia, especially in Phnom Penh,” the prime minister said. “It would be unfair to accuse the government of being dictatorial if it is simply trying to prevent instability.”

The Ministry of Justice warned the plans, which called for demonstration outside the Royal Palace on Aug. 18, amounted to a plot to overthrow the government, and those involved could face up to 30 years in prison.

Top officials are highly suspicious of grassroots political movements in the wake of events in Bangladesh, where months of student protests led to the recent ouster of Sheikh Hasina, the country’s long-serving authoritarian prime minister.

Renewed objections to the CVL Triangle, which was established in 1999, sparked demonstrations last weekend in South Korea, Japan and Australia. Protest leaders, fueled by historical fears of Vietnamese expansionism, have suggested the project would give Hanoi control over Cambodia’s border provinces, and they have demanded the government withdraw from the plan.

The CVL includes Ratanakiri, Mondulkiri, Kratie and Stung Treng provinces.

Hun Manet accused opposition leaders of using deceptive political tactics to incite political instability and turn supporters against the government. Rights groups urged the government to engage the project’s critics, not persecute them.

“The government needs to offer a comprehensive explanation,” said Yong Kim Eng, director of the People’s Centre for Development and Peace. “It’s crucial that people know all the details of the project.”

Am Sam Ath, the executive director of LICADHO, said military support of the government was expected during tense political situations and conflicts, but it was not yet clear if the country faced any actual danger.

“Politicians need to consider the values of our country,” he said. “And remember that it is of the utmost importance that freedom and civil rights are not unduly restricted.”

ស្ថាប័នរដ្ឋ និងអាជ្ញាធរ ប្ដេជ្ញាចាត់វិធានការបង្រ្កាបក្រុមជំទាស់​រដ្ឋាភិបាល​ ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ
ភ្នំពេញ៖ ចាប់តាំងពីមានភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នាដើមខែសីហាមក ស្ថាប័នរដ្ឋ និងអាជ្ញាធរជាបន្តបន្ទាប់ បានប្តេជ្ញា និងចាត់វិធាន​ការ​ការពារ និង​បង្រ្កាប​ក្រុម​​ដែល​​រដ្ឋាភិបាល​កំណត់ថាជាក្រុម​ប្រឆាំង។

កងកម្លាំង​ប្រដាប់អាវុធ​រួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថទូទាំងប្រទេស បាន​ត្រៀម​ការពារសន្តិសុខយ៉ាងរិតត្បិតចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូត​ដល់​ដាច់ខែ ក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ការត្រៀមខ្លួននេះ ធ្វើ​ឡើង​ក្រោម​ហេតុផល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្រោយមានការ​អំពាវនាវ​តាម​បណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូល​ផ្តុំធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ។

សេចក្ដីថ្លែងការណ៍ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃទី១៣ ខែសីហា លើកឡើងថាអ្នក​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ បដិវត្តន៍​ពណ៌ អាច​ប្រឈមជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៥​ទៅ ៣០​ឆ្នាំ ក្រោមបទឧបឃាត។ ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​ផែនការ នឹងប្រឈម​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០​ឆ្នាំ ក្រោម​បទល្មើស«រួម​គំនិត​ក្បត់»។​

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថាជាផែនការបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់​វិធី​អុច​អាល​បំផុសបំផុល និងការប្រើប្រាស់ឧបាយ​កលនយោបាយបញ្ឆោត​អូសទាញប្រមូល​កម្លាំង​ប្រជាជនស្លូតត្រង់ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ដោយឡែក​សេចក្ដីថ្លែងការណ៍ស្រដៀងគ្នាប្រមាណ៣០នៃកងរាជអាវុដហត្ថគ្រប់ប្រភេទ ចេញ​នៅថ្ងៃទី១១ ខែសីហានេះ បានបញ្ជាក់អះអាងថាអាជ្ញាធរ​នឹងចាត់វិធានការបង្រ្កាប​ក្រុម​​​​ប្រឆាំង​ជ្រុល​និយមក្រៅប្រទេសដែលបានអំពាវនាវ និងញុះញង់ប្រជាពលខ្មែរ និង​កម្លាំង​រាជអាវុធហត្ថបះបោរប្រឆាំងរាជរដ្ឋាភិបាល​ ដែលមានចេតនាបំបែកបំបាក់ និងបំផ្លិច​បំផ្លាញជាតិ។

គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩​ ក៏ប៉ុន្តែ​ថ្មីៗ​​នេះ គម្រោង​​ដែល​កម្ពុជា​ ឡាវ​ និង​វៀតណាម ​បានឯកភាព​គ្នា​ដាក់​​ខេត្ត​ចំនួន​១៣ ​រួម​គ្នាដើម្បី​អភិវឌ្ឍមួយនេះកំពុងស្ថិតក្រោមការពិភាក្សាដ៏​ចម្រូង​ចម្រាស់។ ភាគីកម្ពុជា បានកំណត់​យកខេត្តនៅភាគឦសាន​​ចំនួន​បួនគឺ ​រតនគិរី​ មណ្ឌល​គិរី​ ក្រចេះ ​និង​ស្ទឹងត្រែងមកអភិវឌ្ឍ​ក្នុងគម្រោង​នេះ ក្រោមហេតុផលសក្តានុពល​សេដ្ឋ​កិច្ច ​ទេស​ចរណ៍ ​និង​វប្បធម៌។ ​

ភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍នេះ បានបង្កឲ្យមានពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ​ជប៉ុន ​និង​អូស្រ្តាលី​កាលពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​បាតុកម្ម​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​​នេះ។ ពួកគេ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​ខេត្ត​ចំនួន​បួន​បន្ថែម​ទៀត​ទៅឲ្យ​ប្រទេស​​វៀតណាម។​

មន្ត្រីសង្គមសុីវិល លើកឡើងថាភាពចម្រូងចម្រាស់នេះ កើតឡើងដោយសារទស្សនៈផ្សេងគ្នារវាងសាធារណជន និងរដ្ឋាភិបាល ហើយថាមិនមែនជារឿងថ្មីទេដែលអាជ្ញាធរគាំទ្ររដ្ឋាភិបាល។

លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​យល់​ឃើញ​ថា ការព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​កើតឡើង​​ដោយសារ​ការយល់​ឃើញ​ផ្សេងៗ​ពីគ្នា។

លោកថា៖​ «ការទាមទារការពន្យល់ និងការផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយទៅកាន់​ប្រជា​ពលរដ្ឋ នឹងធ្វើឲ្យការយល់ឃើញខុសគ្នាសាបរលាប ហើយងាកមករក​ចំណុចរួមគ្នា​ទៅ​វិញ។ នេះជាការយល់ឃើញរបស់ខ្ញុំ រឿងដែលសំខាន់គឺ ការពន្យល់ ការព្យាយាម​បក​ស្រាយ នឹងបង្ហាញពីទឡ្ហីករណ៍បន្តបន្ទាប់»។

ចំណែក​លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ កត់សម្គាល់ឃើញថា នេះ​មិន​មែន​ជា​រឿងថ្មីទេដែលកងកម្លាំងប្រដាប់អាវុធចេញ​មកប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការ​ទប់​ស្កាត់​​ការបះបោរណា​មួយ​កើតឡើង។

លោកថ្លែងថា៖ «នៅពេលដែលស្ថានភាពនយោបាយមានភាពតានតឹង ឬជាប់គាំង ការ​គាំទ្រ​ពីកងកម្លាំងប្រដាប់អាវុធដែលប្ដេជ្ញាការពាររដ្ឋាភិបាលតែងតែកើតឡើង ហើយ​មាន​ការ​តាំងចិត្តក្នុងការបង្រ្កាប ទប់ស្កាត់ចលនាបះបោរ ប៉ុន្តែយើងសង្កេត​ឃើញថាមិនដែល​មាន​​ចលនា​​ទាំងអស់ហ្នឹងកើត​ឡើ​ង​ទេ​»។

លោក​បន្ថែមថា បច្ចុប្បន្នប្រពលរដ្ឋខ្មែរនៅក្រៅប្រទេសមានការធ្វើបាតុកម្ម តែប្រជា​ពលរដ្ឋ​ក្នុង​ប្រទេសហាក់បីដូចជាមិនមានជាចលនាអីកើតឡើងទេ។

លោកថា៖ «ដោយការឆ្លងកាត់សង្រ្គាមរាប់ទសវត្សន៍ ការឆ្លងកាត់របបលទ្ធិ​ប្រជាធិបតេយ្យ​មានការ​យល់ដឹងច្បាស់។ អ្វីដែលសំខាន់អ្នកនយោបាយ​​ទាំងអស់ត្រូវតែគិតទៅ​តាម​​ប្រទេស​​​យើងដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទោះបីជា​កាលៈ​ទេសៈ​ណាក៏ដោយ មិនត្រូវរឹតត្បឹតសេរីភាព ឬក៏សិទ្ធិពលរដ្ឋហួលហេតុពេកដែរ»។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិ​ទី៧នេះបានថ្លែងនៅក្នុង​ពិធីសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា កាល​ពីថ្ងៃ​ទី២ ខែសីហា កន្លងទៅថ្មីៗនេះ ថានឹងអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ង​ជំរុញការធ្វើបាតុកម្ម​នៅ​កម្ពុជា​​ឲ្យដូចនៅបង់ក្លាដេស។

លោកថ្លែងថា៖ «​បើសិនជារាជរដ្ឋាភិបាលចាត់វិធានការណ៍មិនឲ្យអ្នកសូមកុំចោទ​រដ្ឋាភិបាល​​ថាផ្តាច់ការ គឺមិនមានអ្វីក្រៅពីការការពារមិនឲ្យអស្ថិរភាព​កើតមាននៅក្នុង​ប្រទេស​កម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ មិនអាចឲ្យអ្នកទាំងអស់គ្នា​រាប់លាននាក់​ជាជនរងគ្រោះ នូវការការចាប់ផ្តើមរបបមនុស្សមកផ្លាស់ប្ដូរ»។

កាលពីថ្ងៃចន្ទ ទី១២ សីហា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញសារជាសំឡេងតាមបណ្តាញតេឡេក្រាមថា អ្នកដែលកំពុងខិតខំ តាមការញុះញង់​ពីអ្នកក្រៅប្រទេស ដើម្បីឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល គឺមិនមែនជាលំនាំនៃដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដនោះទេ។

គួរបញ្ជាក់ថា​ ការការពារសន្តិសុខដ៏រិតត្បិតនេះ កើតឡើង​ក្រោយមានការភ្ជាប់ស្ថានការណ៍​ទៅហ្នឹង​នយោបាយប្រទេសបង់ក្លាដែស ដែលមានចលនាទម្លាក់នាយករដ្ឋមន្ត្រីចេញ​ពី​តំណែង​​បាន​ជោគជ័យកាលពីដើមខែសីហា។ ចលនានៅបង់ក្លាដែសនេះ ក៏បានជំរុញឲ្យមានការ​អំពាវនាវ​តាម​បណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូល​ផ្តុំធ្វើបាតុកម្មនៅផ្លូវជាតិលេខ៣ និងនៅខាងមុខ​ព្រះបរមរាជវាំង នៅថ្ងៃទី១៨សីហាខាងមុខ ដើម្បីផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៕

ក្រសួងព័ត៌មាន​​តម្រូវ​ឱ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​គ្រឿង​ស្រវឹង​​សុំ​​ការ​អនុញ្ញាត​ពី​ក្រសួង​
ក្រសួងព័ត៌មាន​​តម្រូវ​ឱ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​​សុំ​​ការ​អនុញ្ញាត​ពី​ក្រុម​ការងារ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​មុននឹង​ផ្សព្វផ្សាយ​​។​

តាមរយៈ​ប្រកាស​​​​​ស្ដីពី​ការ​កំណត់​អំពី​បែបបទ​ នីតិ​វិធី​ និង​វិធាន​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​របស់​ក្រសួង​ព័ត៌​មាន​​ចេញ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាន​ឱ្យដឹង​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​​ដែល​កំណត់​ដោយ​ក្រសួង​​ព័ត៌មាន​។

​​​គោលការណ៍​ដែល​ត្រូវ​បាន​កំណត់​​ក្នុង​ប្រកាស​ទាំងនោះ​​​រួមមាន​​ មិន​អនុញ្ញាត​ផ្សាយ​ពាណិជ្ជកម្ម​ ឃោសនា​ និង​ការ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​ដោយ​​​យក​ទស្សនិកជន​ឱ្យ​ទទួល​ទាន​គ្រឿង​ស្រវឹង​ នៅ​លើ​ឆាក​​កម្មវិធី​នានា​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​គ្រឿងស្រវឹង​​ផ្ដោត​លើ​គោលដៅ​អនីតិជន​ និង​/ឬ​យក​អនីតិ​ជន​មក​ផ្សាយ​​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​លក់​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង១៨​ ដល់​ម៉ោង​២០​ តាម​ស្ថានីយ​ទូរទស្សន៍​ ឬ​វិទ្យុ​គ្រប់​ប្រភេទ​ លើក​លែង​តែ​ការ​ផ្សាយ​ដោយ​បង្ហាញ​តែ​រូប​សញ្ញា​ ឬ​ឈ្មោះ​ផលិត​ផល​គ្រឿងស្រវឹង​​។

ប្រកាស​ដដែល​បន្ថែម​​​ថា​ ពាណិជ្ជកម្ម​ផ្សាយ​គ្រឿងស្រវឹង​ត្រូវ​មាន​ចម្ងាយ​មិន​តិច​ជាង​​២០០​ម៉ែត្រ ​ជា​ពិសេស​នៅ​ជុំវិញ​បរិវេណ​ទីតាំង​មួយ​ចំនួន​ដូចជា​ គ្រឹះស្ថានសិក្សា​ គ្រឹះស្ថានសុខាភិបាល​ គ្រឹះស្ថាន​សាសនា​ រមណីយដ្ឋាន​វប្បធម៌​​ប្រវត្តិសាស្រ្ត​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​។ ការ​បង្ហាញ​ពី​ការ​ទទួល​ទាន​គ្រឿងស្រវឹង​ ជា​លក្ខខណ្ឌ​តម្រូវ​ឱ្យ​​សង្គម​ទទួល​ស្គាល់​ ឬ​សម្រាប់​ជោគជ័យ​ក្នុង​សង្គម​ ឬ​មោទនភាពជាតិ​ត្រូវ​បាន​ហាម​ឃាត់​ និង​ត្រូវ​គោរព​អ្នក​មាន​តំណម​ រួម​មាន​អ្នក​កាន់​សាសនា ​វប្បធម៌​ អ្នក​មាន​ជំងឺ​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​។

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០២៣​ កម្ពុជា​ជា​ប្រទេស​ឈរ​លើ​លេខ​រៀង​ទី​៣ ​ដែល​មាន​ប្រជាជន​ផឹក​គ្រឿង​ស្រវឹង​​​​ច្រើន​​ជាង​​គេ​​ក្នុង​តំបន់​អាស៊ាន​បន្ទាប់​ពី​ឡាវ​ និង​វៀតណាម។ នេះ​បើតាម​របាយការណ៍​របស់​ Wisevoter៕​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ច្រានចោល​​ការលើកឡើង​​​របស់​អ្នក​រាយ​ការណ៍​ពិសេស​ពីលំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​
គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ការលើក​ឡើង​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ លោក​ វីធិត ម៉ាន់តាផន (Vitit​ Muntarbhorn)​ ​កាលពី​​សប្ដាហ៍មុន​ដែល​​​​​ថា​​លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ ជាការ​លើកឡើង​ដែល​​ខ្វះមូលដ្ឋាន​ និង​ខ្វះ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​។

ការ​លើកឡើង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា​កើត​មានបន្ទាប់​ពី​ លោក​​​ វីធិត ម៉ាន់តាផន ក្នុង​ដំណើរទស្សនកិច្ច​លើកទី​២​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​​លើក​ឡើងថា លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដោយមាន​ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ការ​រឹត​បន្តឹ​ង​ច្បាប់ ​គោលនយោបាយ និង​​​គណបក្ស​នយោបាយ។

ក្នុង​សេចក្ដីបំភ្លឺ​របស់​អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញ​កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​ បញ្ជាក់ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ វិធាន​ការ​លើ​សកម្មជន​បរិស្ថាន​ថ្មីៗ​នេះ ​មិនមែន​ដោយ​សារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​ប្រព្រឹត្តបទល្មើស​តាមរយៈ​ការ​ផ្សព្វផ្សាយ​ ប្រតិដ្ឋ​ព័ត៌មាន​ និង​ទម្លាក់​កំហុស​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ ចំពោះ​ព្រះមហាក្សត្រ​។

សេចក្ដីបំភ្លឺ​ដដែល​បន្ថែម​ថា​ ការ​ការពារ​សិទ្ធិមនុស្ស​​មិន​អាច​ផ្ដាច់​ចេញ​ពី​នីតិរដ្ឋ​បាន​ឡើយ​ ដូច្នេះ​មាន​តែ​ការ​ចូល​ក្នុង​ដំណើរ​ការ​នីតិ​វិធី​ជា​ធរមាន​ប៉ុណ្ណោះ​ ទើប​ជា​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ មិនមែន​ការ​ធ្វើ​បុរេវិនិច្ឆ័យ​ ឬ​សន្និដ្ឋាន​ណាមួយ​ ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​អង្គហេតុ​ អង្គច្បាប់​ ភស្តុតាង​ និង​សាក្សី​នោះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី​ការ​​ចុះ​បញ្ជី​ដី​ និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគ​តិច​ ដោយ​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ បាន​ធ្វើ​ឱ្យស្ថានភាព​សេដ្ឋកិច្ច​សង្គម​វប្បធម៌​ ប្រពៃណី​ និង​ភាសា​កំណើត​មាន​ការរីក​ចម្រើន​​ជា​បន្ត​បន្ទាប់​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ថែម​ក្នុង​​សេចក្ដី​បំភ្លឺ​នោះ​តាមន័យ​ដើម​ថា៖ «អ្នកនាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្បុជា​ (គ.ស.ម.ក.) បាន​ធ្វើការ​កត់​សម្កាល់​ជាមួយនឹង​ការ​សោកស្តាយ​ជា​ខ្លាំង​​ចំពោះ​ក្តីបារម្ភ​មួយចំនួន​ដែល​ខ្វះ​មូលដ្ឋាន​ និងការ​ផ្ទៀង​ផ្ទាត់ព័ត៌មានឱ្យបាន​​ត្រឹម​ត្រូវ​របស់​​លោក​សាស្រ្តាចារ្យ Vitit​ Muntarbhorn អ្នករាយការណ៍​ពិសសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​លើកឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្ណាំ​២០២៤»។​

យោងតាម​សេចក្ដីថ្លែងការណ៍​បញ្ចប់បេសកកម្ម​របស់​លោក​សាស្រ្តាចារ្យ​ វីធិត ម៉ាន់តាផន  ចេញ​កាល​ពី​ថ្ងៃទី២៦ ខែកក្កដា ក្នុងន័យ​ដើម​ជា​​ភាសា​អង់គ្លេស​​និង​ត្រូវ​បាន​ប្រែសម្រួលជាភាសាខ្មែរ​​ថា​ លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ដូចជា​ ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ការ​រឹត​បន្តឹ​ង​ច្បាប់ ​និង​គោល​នយោបាយ​​ដែល​រារាំង​ដល់​ការ​ចុះ​ឈ្មោះ​ និង​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​។ គណបក្ស​ប្រឆាំង​ សហជីព​ អង្គការ​ក្រៅរដ្ឋាភិបាល​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវ​បាន​ប្រើ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​ និង​ច្បាប់​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​គំរាម​កំហែង​។

សេចក្ដីថ្លែងការណ៍​​​បន្ថែម​ថា​ គួរ​ឲ្យ​សោកស្ដាយ​ដែល​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​តែ​បន្ត​ត្រូវ​ឃុំ​ខ្លួន​ ហើយ​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ និង​អ្នក​ការពារ​បរិស្ថាន​ បន្ត​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះញង់​ និង​បទ​លើ្មស​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ ។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​លើក​ឡើង​ថា​ ជនជាតិ​ដើម​ភាគតិច​ត្រូវ​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សម្បទានដី​សេដ្ឋកិច្ច​ និង​ការ​ទន្រ្ទាន​យក​ដី​របស់​ពួកគេ​ពី​សំណាក់​ក្រុមហ៊ុន​ និង​ជន​បរទេស​ ជួន​កាល​មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រីរាជការ​។ សហគមន៍​ជនជាតិដើមភាគតិច​ជា​ច្រើន​រង​ទុក្ខ​ដោយ​សារ​បំណុល​ដែល​មួយផ្នែក​បណ្ដាល​មក​ពី​ការ​ខ្ចី​ប្រាក់​ និង​ការ​បោក​ប្រាស់​ទៅ​លើ​ពួកគេ​។

លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ ​ប្រាប់​ Newsroom Cambodia ថា​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ បាន​ប្រមូល​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​រួច​ហើយ​មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​។

លោក​ថ្លែង​ថា៖ ​«​មុន​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ឬ​រាល់​របាយការណ៍​ទាំង​ឡើយ ​ខ្ញុំ​យល់​ឃើញ​ថា​អ្នករាយការណ៍​ពិសេស​បាន​លើក​ឡើង​គឺ​មាន​ការ​ប្រមូលព័ត៌មាន​រួច​ទៅ​ហើយ​ ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​​​ទៅ​ហើយ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដី​ធ្លី​ បញ្ហា​ការ​ចាប់​ខ្លួន​សកម្មជនបរិស្ថាន​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជនសង្គមជាដើម។ ហើយ​មួយ​ទៀត​ទាក់ទង​នឹង​រឿង​ជនជាតិដើមភាគតិច​ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​លើក​ឡើង​»។

លោក​បន្ត​ថា​៖ «ជា​រឿង​ធម្មតា​ទេ​ គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រាជ​រដ្ឋាភិបាល​ អ៊ីចឹង​ត្រូវ​ការពារ​ផល​ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​។ វា​ជា​រឿង​ធម្មតា​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​គ្មាន​អ្វី​ចម្លែក​ទេ​ ប៉ុន្តែ​អ្វី​ដែលខ្ញុំ​ចាប់​អារម្មណ៍​ចុង​ក្រោយ​នោះ​គឺ​ គណៈកម្មាធិការ​សិទ្ធិ​​មនុស្ស​កម្ពុជា​ គួរ​តែ​ពិនិត្យ​លើ​របាយការណ៍​ ឬ​សេចក្ដីថ្លែងការណ៍​ដែល​បាន​លើក​ឡើង​ ដោយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ ឬ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ និង​អនុសាសន៍​របស់​គេ ​ប្រសិន​ជា​យើង​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ប្រហោង​ យើង​ធ្វើ​ការ​កែ​លម្អ​ យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ​ជា​ជាង​ការ​ច្រាន​ចោល​ ការ​បដិសេធ​របាយការណ៍​ទាំង​អស់​នោះ​»។

លោក​ កន​ សាវង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​ នៃ​អង្គការខុមហ្រ្វែល​យល់​ឃើញ​ថាការ​ លើក​ឡើង​ត្រូវ​មើល​លើ​មូលដ្ឋាន​ណា​មួយ​ហើយ​ត្រូវ​ពឹង​ផ្អែក​លើការ​ពិនិត្យ​លើ​តថភាព​ជាក់​ស្ដែង​។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ យើង​ត្រូវ​មើល​ទៅ​លើ​មូលដ្ឋាន​ជា​គោល​ណា​មួយ​ដែល​អាច​យក​មក​ពិនិត្យ​នៅ​ក្នុង​ខ្លឹមសារ​គ្នា ​ថា​តើ​ខ្លឹមសារ​នៃ​ការ​វិនិច្ឆ័យ​នឹង​វា​ស៊ី​សង្វាក់​គ្នា​ដែរ​អត់​ ហើយ​បើ​អត់​តែ​តើ​គួរ​កែ​ប្រែ ​ឬ​ក៏​ពិនិត្យ​យ៉ាង​ម៉េច ​[…] សំខាន់​មួយៗ​មាន​អ្វី​ជា​ការ​យោង​ជា​គោលការណ៍​ នេះ​ជា​គោលការណ៍​សំខាន់​នៅ​ក្នុង​ការ​វិនិច្ឆ័យ​»។

លោក​បន្ថែម​ថា​៖ «ខាង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​មាន​អ្វី​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ ដោយ​សំអាង​ទៅ​លើ​អ្វី​ រដ្ឋធម្មនុញ្ញ​ ច្បាប់​ ឬ​មួយ​ក៏​គោលការណ៍​ជាសកល​ឬ​ក៏​ជា​អ្វី​ផ្សេង​ ហើយ​អ្នក​រាយ​ការណ៍​ពិសេស​សិទ្ធិ​មនុស្ស​ មាន​អ្វី​ជា​សំអាង​នៅ​ក្នុង​ការ​ឆ្លើយតប​ ព្រោះ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​គោល​ការណ៍​នៃ​របាយការណ៍​ វា​ពឹង​ផ្អែក​ទៅ​លើ​សំអាង​ ថា​តើ​សំអាង​លើ​អ្វី​។​ហើយ​សំអាង​ហ្នឹង​ វា​ជា​គោល​ការណ៍​រួម​ ឬ​ស្ថាប័ន​មួយ​យក​សំអាង​មួយផ្សេង​គ្នា​ ហើយ​យក​ទៅ​និយាយ​ថា​ខុស​ ក៏​អត់​ត្រូវ​ដែរ​។

របាយការណ៍អង្គការ Freedom House ដែលជាស្ថានប័នឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​នៅទូទាំងសាកលលោក​ក្នុង​ឆ្នាំ​២០២៤បានវាយតម្លៃថា ប្រទេសកម្ពុជាមិនសេរី ដោយសារ​ក្រុម​នយោបាយ​ជំទាស់ និងសេរីភាពសារព័ត៌មានប្រទេសកម្ពុជាទទួលបានតែ ៤ពិន្ទុ​នៃ​ពិន្ទុ​ខ្ពស់​បំផុត​៤០ សម្រាប់​ការចាត់ថ្នាក់លើ​កម្រិតសិទ្ធិនយោបាយ ហើយទទួលបានតែ១៩ពិន្ទុនៃពិន្ទុខ្ពស់បំផុត៦០​ សម្រាប់​ការចាត់ថ្នាក់​លើសេរីភាពសិទ្ធិស៊ីវិល និងទទួលបានពិន្ទុសរុប២៣នៃពិន្ទុខ្ពស់បំផុត១០០៕

​​យុវជន​​​ថា ​ការ​ចូលរួម​​​​​​​សកម្ម​ភាព​សង្គម​មាន​សារៈ​សំខាន់​ ប៉ុន្តែ​មាន​ការ​រឹត​ត្បិ​ត​
​​យុវជន​មួយ​ចំនួន​​ចាត់​ទុក​ថា ការ​ចូលរួម​​​​​​​សកម្ម​ភាព​សង្គម​​ និង​នយោបាយ​របស់​ពួកគេ​នៅ​​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​​​​មាន​សារៈ​សំខាន់​ ប៉ុន្តែ​មាន​ការ​រឹត​ត្បិ​ត​។

កាល​ពី​ថ្ងៃទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៤​នេះ​ យុវជន​​ប្រហែល​១០០​នាក់​បាន​ចូលរួម​សិក្ខា​សាលា​ដែលមាន​កិច្ច​ពិភាក្សា​ទៅ​លើ​ប្រធានបទ ​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​យុវជន​បៃតង​។

យុវជន​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ កញ្ញា ​ឈន់ ​សិលា ​មើល​ឃើញ​ថា​លំហ​នៃ​ការ​ចូល​រួ​ម​របស់​យុវជន​នៅ​ក្នុង​សង្គម​ពេល​បច្ចុប្បន្ន​​មាន​ការ​រឹត​ត្បិត​ មិន​ទូលំ​ទូលាយ​ ហើយ​មិន​ត្រូវ​បាន​គាំទ្រ​ពី​គ្រួសារ​​នោះ​​ទេ​។

កញ្ញា​ថ្លែង​ថា​៖ «បច្ចុប្បន្ន​គឺ​មាន​ការ​រឹត​ត្បិត​ វា​ពុំ​បាន​ទូលំ​ទូលាយ​ ឬ​ទទួល​បាន​ការ​គាំទ្រ​ឡើយ​ លើក​លែង​​ខ្លួនឯង​ត្រដរ​គាំទ្រ​ខ្លួនឯង​ និង​អ្នក​ដែល​ចូល​រួម​ដូច​គ្នា​គាំទ្រ​គ្នា​ឯង​ ក្រៅ​ពី​នេះ​គឺ​វា​ចង្អៀត​ខ្លាំង​ណាស់​ នេះ​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​ មិន​ថា​មិត្តភក្តិ​នៅ​សាលា​ រឹត​តែ​ធ្ងន់​គឺ​គ្រួសារ​ គាត់​មិន​គាំទ្រ​ឡើយ​ ងំ​ទៅ​ទៀត​គឺ​បង្អាក់​តែ​ម្ដង​។ ​យ៉ាងណា​ គិត​ថា​គ្រួសារ​គាត់​ក្លាយ​ជា​បែប​នេះ​ក៏​ដោយ​សារ​កត្តា​ឫស​គល់​ធំ​ពី​ក្រោយ​ ក៏​មិនមែន​ជា​ឆន្ទៈ​ដោយ​ផ្ទាល់​របស់​គាត់​ដែរ​ ពោល​គឺ​កត្តា​រដ្ឋាភិបាល​មិន​លើក​ទឹក​ចិត្ត​ឡើយ​ ថែម​ទាំង​គំរាម​កំហែង​ បង្វែរ​ បត់​ បំបិទ​ និង​តាម​គ្រប់​រូបភាព​»។

យុវជន​អ្នក​ចូលរួម​ក្នុង​សិក្ខា​សាលា​ម្នាក់ទៀត​​ លោក​ ផា​ វីរៈ​ យល់​ឃើញ​ថា ​ការ​ចូលរួម​របស់យុវជន​ មិន​មាន​ច្រើន​នោះ​ទេ​ ព្រោះ​មិន​មាន​ការ​គាំទ្រ​ មាន​ការ​រឹត​ត្បិត​ក្នុង​​ការ​លើក​ឡើង​ពី​បញ្ហា​សង្គម​របស់​យុវជន​។

លោក​ថ្លែង​ថា​៖ «ការ​ចូលរួម​របស់​យុវជន​នៅ​មាន​កម្រិត​នៅ​ឡើង​ទេ​ ដោយ​សារ​តែ​មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ពី​សំណាក់​អាជ្ញាធរ​នៃ​ការប​ញ្ចេញមតិ​របស់​ពួកគាត់​ ដោយ​គ្មាន​ការ​គាំទ្រ​ឲ្យ​ពួកគាត់​លើក​យក​នូវ​បញ្ហា​មក​និយាយ​ ទាក់ទង​នឹង​បញ្ហា​សង្គម​។

លោក​បន្ត​ថា​ ការ​ចូលរួម​របស់​យុវជន​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​ដោយ​សារ​តែ​យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី​ ដូច្នេះ​ប្រទេស​ជាតិ​មួយ​មាន​ការរីកចម្រើន​ អភិវឌ្ឍ​ន៍ និង​មិន​អភិវឌ្ឍន៍​អាស្រ័យ​លើ​ការ​ចូលរួម​របស់​យុវជន​។

ចំណែក​អ្នកចូលរួម​ម្នាក់​ទៀត​ កញ្ញា ​រ៉ាយ​ ឡាង​ យល់​ឃើញ​មិន​ខុស​ពី​លោក​ វីរៈ​ នោះ​ទេ​ កញ្ញា​លើក​ឡើង​ថា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ការចូលរួម​របស់​យុវជន​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​។

កញ្ញា​ថា​៖ «ខ្ញុំ​យល់​ឃើញថា​កា​ចូល​រួម​របស់​យុវជន​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ​[…] ខ្ញុំ​គិតថា​​យុវជន​គឺ​សំខាន់​មែនទែន​នៅ​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម ​ព្រោះ​យើង​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​បើ​សិន​ជា​ថ្នាក់​ដឹក​នាំ​ ពួក​គាត់​ដឹក​នាំ​ប្រទេស​មិន​បាន​ល្អ ​ក្នុង​នាម​យើង​ជា​យុវជន​ ក៏​ដូចជា​ពលរដ្ឋ​គឺ​មាន​សិទ្ធិនៅ​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​តិទៀន​ស្ថាបនា​ឲ្យ​រដ្ឋាភិបាល​ កែ​តម្រូវ​នូវ​ចំណុច​ខ្វះខាត​»។

អ្នក​រៀប​ចំ​សិក្ខា​សាលា​នេះ​ កញ្ញា​ ជិង​ រដ្ឋា​ លើក​ឡើង​ថា​ មូលហេតុ​នៅ​ពីក្រោយ​ការជ្រើស​រើស​ប្រធាន​បទ​ ព្រោះ​ចង់​ឲ្យ​យុវជន​មាន​ភាព​សកម្ម​នៅ​ក្នុង​កិច្ចការងារ​សង្គម​ និង​មាន​ការយល់​ដឹង​អំពី​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​។

កញ្ញា​ថ្លែង​ថា​៖ «ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ គឺ​យើង​មើល​ឃើញ​ពី​កម្សោយ​នៃ​ការ​ចូលរួម​របស់​យុវជន​ ការ​ចូលរួម​សកម្ម​នៅ​ក្នុង​កិច្ច​ការងារ​សង្គម​ ហើយ​មួយ​ទៀតទាក់ទង​ជាមួយ​ នឹង​ចំណេះ​ដឹង​មូលដ្ឋាន​របស់​ពួក​គាត់​[យុវជន] យើង​មើល​ឃើញ​ពី​បញ្ហា​ទាំងអស់​ហ្នឹង​មួយ​ចំនួន​បាន​យើង​លើក​ប្រធានបទ​ហ្នឹង​មក​។ បើ​និយាយ​ពី​សារៈ​សំខាន់​គឺ​មាន​ ដោយ​សារ​យើង​ចង់​ឃើញ​យុវជន​ គាត់​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ ព្រោះ​ការ​ចូលរួម​របស់​គាត់​ គឺ​ជា​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ ​ហើយ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​យើង​មាន​លក្ខណៈ​ពេញ​លេញ​»។

កញ្ញា​បន្ត​ថា​ ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ពី​យុវជន​នៅ​ក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ ​នោះ​នឹង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​រប៉ាក់រប៉ើក​ អាច​នៅ​ឈាន​ទៅ​កាន់​របបផ្ដាច់ការ​ ឬ​ក៏​កុម្មុយនីស្ត​ ដោយ​សារ​ពាក្យ​ថា​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​មាន​ភាគី​ពាក់ព័ន្ធ​ ដូចជា​រាជរដ្ឋាភិបាល​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ អ៊ីចឹង​យើង​អត់​អាច​បើក​ដៃ​ឲ្យ​រាជរដ្ឋាភិបាល​ ធ្វើ​ការ​សម្រេច​ចិត្ត​ ឬ​ក៏​ការ​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​ទេ​។ យើង​ត្រូវការ​ការ​ចូលរួម​ ត្រូវ​ការ​មតិ​កែ​លម្អ​ ត្រូវ​ការ​មតិរិះគន់​ស្ថាបនា​នូវ​ចំណុច​ណា​ដែល​ខ្វះ​ខាត​ ដែល​រាជរដ្ឋាភិបាល​មិនបាន​បំពេញ​ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​លើក​ជា​មតិ​ស្នើ​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​។

គួរ​បញ្ជាក់​ថា​ គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​យុវជន​ត្រង់​ចំនុច​ការ​បង្កើន​ការចូលរួម​របស់​យុវជន​បញ្ជាក់​ថា​រដ្ឋាភិបាល​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ឱ្យ​​យុវជន​ចូលរួម​បាន​ពេញ​លេញ​ក្នុង​សហគមន៍​ មូលដ្ឋាន​ និង​ស្ថាប័ន​នានា​។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា យុវជនបច្ចុប្បន្ន​ចូលរួមធ្វើការងារសង្គមគ្រប់គ្នា ដោយ​មិនមាន​ការ​ហាមឃាត់។

លោក​សរសេរ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ក្នុងន័យ​ដើម​ថា៖ «អ្នកដែលទទួលរងការរឹតត្បិតគឺអ្នកធ្វើសកម្មភាពបំពានច្បាប់ បំពានសិទ្ធិអ្នកដទៃ។ បើគ្រប់គ្នាគោរពច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក គ្មាននរណាជួបបញ្ហាអ្វីទាំងអស់»។

អង្គការតម្លាភាពកម្ពុជា(TI) កាលពី​ខែ​កុម្ភៈនេះ បានចេញរបាយការណ៍​ស្រាវជ្រាវ​មួយ​ទាក់ទង​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ និងការចូលរួមផ្នែកនយោបាយ​បង្ហាញ​ថា យុវជនខ្មែរ​៨២ ភាគរយ មិនចាប់អារម្មណ៍ទាល់តែសោះលើកិច្ចការនយោបាយ ហើយយុវជនតែ ១៧ ភាគរយ​ប៉ុណ្ណោះ ចាប់​អារម្មណ៍​លើកិច្ចការនយោបាយ។  របាយការណ៍​នោះ​រក​ឃើញ​ថា មូលហេតុដែលយុវជនជាង ៨២ ភាគរយមិនខ្វល់រឿងនយោបាយ និងសង្គម ដោយសារការភ័យខ្លាច​មក​ពីការរឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការបិទសិទ្ធិជជែករឿងសង្គម នយោបាយ នៅតាមសាលារៀន សាកលវិទ្យាល័យ បរិយាកាសសង្គមមិនបានបើកឱកាសដល់ពួកគេ៕​

កម្ពុជា​-​វៀតណាម​ ​នឹង​មាន​ជើង​​ហោះ​ហើរ​ត្រង់​​​ពី​​ហាណូយ​​មក​​​ភ្នំពេញ​ចាប់ពី​ចុង​ខែតុលា​
កម្ពុជា​ និង​វៀតណាម​ នឹង​មាន​​​ការ​ហោះ​ហើរ​ត្រង់​ថ្មី​​ពី​ទីក្រុង​ហាណូយ​​មក​កាន់​រាជធានី​​ភ្នំពេញ ចាប់​ពី​ចុង​ខែ​តុលា​ទៅ​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​​កាន់​តែ​ប្រសើរ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។

បើតាម​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​​លោក ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​​បញ្ជាក់​ថា ​កម្ពុជា​ និង​វៀតណាម​ នឹង​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ថ្មី​ពី​ទីក្រុង​ហាណូយ​ មក​កាន់​​រាជធានី​​ភ្នំពេញ​ តាម​រយៈ​ក្រុមហ៊ុន​​អាកាសចរណ៍​ អង្គរអ៊ែរ​ និង​ក្រុមហ៊ុន​វៀតណាម​ Airlines។ ​​ការ​ហោះ​ហើរ​ជា​ផ្លូវ​ការ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​។

ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដដែល​បន្ថែម​ថា ការ​បើក​ជើង​ហោះ​ហើរ​ត្រង់​ថ្មី ​រវាង​​ក្រុងហាណូយ​ និង​រាជធានីភ្នំពេញ​ នឹង​ផ្ដល់​នូវ​ទំនាក់ទំនង​​កាន់​តែ​ប្រសើរ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។

បើ​តាម​វីដេអូ​ដែល​​ភ្ជាប់​ជាមួយ​នឹង​​សារ​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​លោក ​ហ៊ុន​ សែន​ រៀបរាប់​​ថា​ ការ​បើក​ការ​ហោះ​ហើរ​ត្រង់​ថ្មី​រវាង​ទីក្រុង​ហាណូយ​ និង​រាជធានី​ភ្នំពេញ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ តូ​ ឡឹម​ (To ​Lam)​ ប្រធាន​រដ្ឋ​នៃ​សារធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ បាន​ធ្វើ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​​កម្ពុជា​។

នៅ​ក្នុង​វីដេអូ​នោះ​​​បន្ថែម​ថា​ ជើង​ហោះ​ហើរ​ត្រង់​ថ្មី​នេះ​ មាន​ការ​ហោះ​ហើរ​ចំនួន​បួន​ជើង​ក្នុង​មួយ​សប្ដាហ៍​​រៀង​រាល់​ថ្ងៃ​ចន្ទ​ ពុធ​ សុក្រ​ និង​ថ្ងៃ​អាទិត្យ​ ​ប្រើ​យន្តហោះ​ប្រភេទ​ Airbus a321​ ខណៈ​ក្នុង​ពេល​បច្ចុប្បន្ន​​អ្នក​ដំណើរ​ពី​ទី​ក្រុង​ហាណូយ​​មក​កាន់​រាជធានី​ភ្នំពេញ​ ត្រូវ​ប្ដូរ​ជើងយន្ត​ហោះ​​ពី​ទីក្រុង​វៀងច័ន្ទន៍​​ប្រទេស​​ឡា​វ​ តាម​រយៈ​សេវាកម្ម​អាកាសចរណ៍​ឥណ្ឌូចិន​​។

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ចុះហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​សំខាន់ៗ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៤​ ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី​២​របស់​លោក ​តូ ​ឡឹម (​To ​Lam)​ ​ ប្រធានរដ្ឋ​នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ដែល​ត្រូវ​នឹង​ថ្ងៃ១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ផង​ដែរ​៕​

ប្រធាន​ក្រុម​ការងារ​បក្ស​កែ​ទម្រង់​កម្ពុជា​ខេត្ត​សៀមរាប​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​
សមត្ថកិច្ចខេត្តសៀមរាប​ចាប់​ខ្លួន​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ខេត្ត​សៀមរាប​ លោក​ ប៉ែន​ វុទ្ធី​ ដោយ​មិន​ទាន់​ដឹង​អំពីមូលហេតុ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កែទម្រង់​កម្ពុជា។​

ក្នុង​​​សេចក្ដី​ថ្លែង​ការណ៍​របស់​​គណបក្ស​កែ​ទម្រង់​កម្ពុជា​ចេះ​នៅថ្ងៃ​ទី​២១​ ខែកក្ដដា​ ឆ្នាំ​២០២៤បាន​ឲ្យ​ដឹង​ថា ​លោក​ ប៉ែន​ វុទ្ធី​ សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​ និង​​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ត្រូវ​បាន​អាជ្ញាធ​រ​មានសមត្ថកិច្ចចាប់ខ្លួននៅក្បែរផ្សាររាត្រីក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពី​យប់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។​ ​សេចក្ដី​ការណ៍ដដែល​​បន្ថែម​ថា​ ក្រុម​ការងារ​គណបក្ស​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ថា​ ការ​ចាប់​ខ្លួន​នេះ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ ហើយ​គេ​​ក៏​​មិន​ដឹង​ឃុំ​ខ្លួន​គាត់​នៅ​ទី​ណា​ដែរ​។

លោក ​អ៊ូ ចាន់រ័ត្ន សហស្ថាប​និក​គណបក្ស​​កែ​ទម្រង់​កម្ពុជា​ បាន​ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​នៅ​មិន​ទាន់​បាន​ដឹង​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ប៉ែន​ វុទ្ធី​នៅ​​ឡើយ​ទេ​។

លោក ​អ៊ូ​ ចាន់រ័ត្ន ថ្លែងថា៖ «​ខ្ញុំ​អ​ត់​ទាន់​ដឹង​រឿង​អីនៅ​ពី​ក្រោយ​ហ្នឹង​ទេ​ ព្រោះ​មក​ដល់​ពេល​នេះ​មិន​មាន​អី​ខុស​ពី​ កាល​ដែល​យើង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នោះ​ទេ​ ដឹង​តែ​ចាប់​ខ្លួន​ មក​ដល់​ពេល​នេះ​អត់​មាន​ព័ត៌មាន​ទេ​»។

លោក​​​បន្ថែម​ថា ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ទៅ​ជា​មួយ​លោក​ ប៉ែន​ វុទ្ធី​ថត​រូប​នៃ​ការ​ចាប់​ខ្លួន​លោក ​ប៉ែន​ វុទ្ធី​នោះ​ទេ​ ប្រសិន​បើ​ថត​អាច​ឈាន​ទៅ​ដល់​មាន​ការ​ចាប់​ខ្លួន​។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «ទីមួយ​យើង​ថត​មិន​បាន​ទេ​អ្នក​ដែល​ទៅ​ជាមួយ​គាត់​ ដើរ​ជាមួយ​គាត់​គេ​ហាម​មិន​ឲ្យ​ថត​ តែ​ថត​គេ​អាច​នឹង​ចាប់​ខ្លួន​អ្នក​ដែល​ទៅ​ជាមួយ​គ្នា​។ ​ហើយ​ទី២​ក្រោយ​ដែល​ចាប់​ខ្លួន​ហើយ​យើង​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​ស្នង​ការ​ ខាង​ស្នង​ការ​ថា​គេ​អត់​បាន​ឃើញ​ទេ ​គេ​អត់​ដឹង​ទេ​ហើយ​គេ​ថា​ប្រហែល​ជា​នៅ​សាលាក្រុង​ ហើយ​ពេល​ទៅ​ដល់​សាលាក្រុង​ សាលា​ក្រុង​គេ​ថា​គេ​អត់​បាន​ទទួល​មនុស្ស​ទេ​ ចឹង​យើង​ទៅ​ដល់​ប៉ុស្ដិ៍​សង្កាត់​ ហើយ​ទៅ​ដល់​សង្កាត់​គេ​ថា​ គេ​ចាប់​បញ្ជូន​មក​ភ្នំពេញ​ហើយ​ មក​ភ្នំពេញ​ដោយ​សារ​អី​យើង​អត់​ដឹង​ គេ​យក​ទៅ​ដាក់​កន្លែង​ណា​យើង​អត់​ដឹង»​។

Newsroom Cambodia មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នង​ការ​ខេត្ត​សៀមរាប

Newsroom Cambodia មិន​អាច​សុំ​ការ​បំភ្លឺ​ពីសមត្ថកិច្ច​ដែល​ទទួល​ទូរស័ព្ទនៅ​​​ស្នង​ការ​ខេត្ត​សៀមរាប​បាន​ទេ​នៅ​ថ្ងៃ​ទី​២២​នេះ​ ដោយ​ខាង​ស្នង​ការ​បាន​ប្រាប់​ថា​ឲ្យ​រង​ចាំ​ការ​បំភ្លឺ​ពី​មេ​របស់​គាត់​។ ចំណែក​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ​យិន​ ស្រាង​ ​សុំ​មិន​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​ប្រាប់​ឲ្យទម្លាក់សំណួរតាម​តេលេក្រាម​ ប៉ុន្តែ​​មិនឃើញ​លេខតេលេក្រាម​របស់​លោក​លើ​បណ្តាញ​សង្គម​តេលេក្រាម​​៕​

សង្គមសុីវិលថា ការបណ្តេញព្រះសង្ឃចេញពីវត្តដំរីស នៅបាត់ដំបង​ដោយសារការចូលរួម​ការរំលឹក​ខួបលោកបណ្ឌិត កែម ឡី ​ជាការរំលោភសិទ្ធិ
ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤​  ព្រះតេជៈគុណ សាំង រិទ្ធី ត្រូវបានចៅ​អធិការវត្ត​ដំរីស ព្រះនាម ផុន សុខគា បណ្តេញចេញទាំងយប់ក្រោយពេលព្រះអង្គបានចូលរួមដើរធម្មយាត្រា​ផ្សព្វផ្សាយ​សីល៌ប្រាំ ក្នុងថ្ងៃរំលឹកខួបលោក បណ្ឌិត កែម ឡី។ ព្រះចៅ​អធិការវត្ត​ទុក​រយៈពេល​៣ថ្ងៃ​ដើម្បី​ឲ្យ ព្រះតេជៈគុណ សាំង រិទ្ធីរើអ៊ីវ៉ាន់​ចាកចេញ​ និងកំណត់ថាព្រះតេជៈគុណ សាំង រិទ្ធី​ដាច់ខាត​ត្រូវតែ​ចាកចេញ​ពី​វត្តត្រឹមយប់ម្សិលមិញ។

ព្រះតេជៈគុណ សាំង រិទ្ធី មានសង្ឃដីកាប្រាប់ Newsroom Cambodia  ក្នុងថៃ្ងទី១៦ ខែកក្កដា​ ឆ្នាំ​២០២៤ ថា ព្រះចៅអធិការវត្តយល់​ឃើញ​ថាសកម្មភាពធ្វើធម្មយាត្រា​របស់ព្រះអង្គ​គឺជាសកម្មភាព​បម្រើឱ្យគណបក្ស។

ព្រះតេជៈគុណបានលើកឡើងថា៖​​​​​​​​​​​​​​​​​​​​​​​​«ព្រះសង្ឃលោកបានបណ្តេញចេញ ឃើញអាត្មាបានដង្ហែរ​ធម្ម​យាត្រា​នឹង លោកគិតថាបម្រើជាបក្សទៅវិញពរ ហើយលោកមិនបានគិតវែងឆ្ងាយទេ លោកគិត​ផល​អវិជ្ជមានសម្រាប់អាត្មា ហើយក៏បានបណ្តេញអាត្មាចេញ»។

ព្រះតេជៈគុណបន្តទៀតថា ខ្លួននឹងនៅតែបន្តទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ព្រះអង្គមកវិញ ខណៈពេលដែលព្រះតេជៈគុណថាព្រះចៅអធិការបានរំលោភសិទ្ធិរបស់ព្រះអង្គ។

ព្រះអង្គបានលើកឡើងថា៖«អាត្មានៅបន្តវិធានការទាមទារយុត្តិធម៌ សិទ្ធិសេរីភាពសម្រាប់អាត្មា លោក​បានរំលោភសិទ្ធិលើអាត្មាជាច្រើន ហើយបានចោទប្រកាន់អាត្មាថាធ្វើទៅខុសច្បាប់នេះ ខុសច្បាប់នោះ ទាំងអត់មានច្បាប់ជាសំអាងពរ អាត្មាត្រូវទាមទាររកសិទ្ធិសេរីភាពអាត្មាមកវិញ»។

ព្រះតេជៈគុណ សាំង រិទ្ធី ចូលរួមធ្វើធម្មយាត្រា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជន (រូបភាព៖ហ្វេសប៊ុក)

Newsroom Cambodia  មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីចៅអធិការ វត្តដំរីស ព្រះតេជៈគុណ ផុន សុខគា បានទេនៅថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ យល់ឃើញ​ថា​ជា​រំលោភសិទ្ធិ​របស់ព្រះសង្ឃ ព្រោះព្រះសង្ឃក៏មានសិទ្ធិដូចប្រជាពលរដ្ឋដទៃ ព្រមទាំងដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការអប់រំទូន្មានប្រជាពលរដ្ឋតាមបែបព្រះពុទ្ធសាសនា។

លោកបានលើកឡើងថា៖«យើងមើលទៅគឺជាបំពានរឺ​រំលោភសិទ្ធិសេរីភាពរបស់ព្រះសង្ឃ ជាការ​ចូល​រួម​នៅក្នុងសង្គម ពីព្រោះព្រះសង្ឃដើរតួនាទីសំខាន់នៅក្នុងសង្គម ព្រះសង្ឃអាច​អប់រំប្រជា​ពលរដ្ឋ​ឱ្យ​ដើរ​តាមផ្លូវល្អតាមបែបព្រះពុទ្ធសាសនា ព្រះសង្ឃដើរតួនាទីជាគំរូសម្រាប់​ប្រជាពលរដ្ឋហើយ​ព្រះសង្ឃ​​ក៏មានសិទ្ធិ មានសេរីភាពដូចប្រជាពលរដ្ឋដទៃ មានសិទ្ធិនៅក្នុងការគោរព ការស្រលាញ់​ហើយ និងចូលរួមសកម្មផ្សេងៗនៅក្នុងសង្គម»។

លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិឌ្ឍន៍ និងសន្តិភាព​យល់ឃើញ​ថាការ​ធ្វើធម្មយាត្រា ការផ្សព្វផ្សាយសីល៌ប្រាំគឺជារឿងដែលព្រះសង្ឃមានសេរីភាពក្នុងការធ្វើ និងគួរតែ​ទទួល​បាន​ការ​​លើកទឹកចិត្ត ។

លោកបានលើកឡើងថា៖«ការធ្វើធម្មយាត្រាការផ្សាយលីស៌ប្រាំ រឿងអស់នឹងគឺជារឿង អឺជារឿង​ដែល​ព្រះសង្ឃ​លោកគួរតែមានសេរីភាពធ្វើ ហើយមួយវិញទៀតអ្នកដែល​ស្វែងរកយុត្តិធម៌សម្រាប់​សង្គម អ្នក​ដែលទាមទារសេរីភាពសម្រាប់សង្គមអីនឹងក៏មិនមែនជារឿងខុសឆ្គងអីដែរបាទ ខ្ញុំថានេះ​គឺជា​រឿង​មួយ​សំ​ខាន់ដែលព្រះសង្ឃឬក៏អាជ្ញាធរគួរតែផ្តល់ការការពារ។ លោកថា លើសពីនេះទៅទៀត​គួរតែ​មាន​ការ​លើកទឹកចិត្តចំពោះព្រះសង្ឃដែលស្រលាញ់យុត្តិធម៌ មានការផ្សព្វផ្សាយពីមេត្តាធម៌ សីល៌ប្រាំ​អី​នឹង គឺថាត្រូវទទួលបានការស្វាគមន៍ និងការសាទរបាទ»។

ព្រះតេជៈគុណ សំ ដារ៉ូ អតីតសមណៈសិស្សពុទ្ធិកៈសកលវិទ្យាល័យសីហនុរាជ យល់ឃើញថា ការ​បណ្តេញ​ព្រះសង្ឃចេញពីវត្តបែបនេះជារឿងមិនត្រឹមត្រូវ ហើយព្រះចៅអធិការបានក្បត់​នូវ​ទោស​៣ប្រការ ពោលគឺទោសទី១ បំបែកសង្ឃ ទោសទី២ ក្បត់សាសនា និងទោសទី៣គឺ ទោសក្បត់​រដ្ឋធម្មនុញ្ញ។

ព្រះអង្គបានលើកឡើងថា៖«អាត្មាភាពយល់ឃើញថា ការបណ្តេញចេញរបស់ព្រះសង្ឃនៅវត្តដំរីស វាជាការមិនត្រឹមត្រូវ ទីមួយដោយ​ហេតុជាការបំបែកសង្ឃធ្វើឱ្យសង្ឃភ័យ ធ្វើឱ្យសង្ឃខ្លាច ធ្វើឱ្យសង្ឃ​មិនហ៊ាន​ហាស្តី​ដោយខ្លាចអំណាចនៃព្រះគ្រូចៅអធិការពរ ទីពីរដោយ​ហេតុក្បត់នឹង​ព្រះពុទ្ធសាសនា​ព្រោះ​​ថាសាសនាមិនដែលបានហាមទេ ប៉ុន្តែគ្រូចៅអធិការមកហាម   ទីបីទោសក្បត់នឹងរដ្ឋធម្មនុញ្ញ ទង្វើបែបនេះមិនសាកសមនឹងគ្រងចីវររបស់ព្រះសម្មាសម្ពុទ្ធទេណា មិនសាកសមទេអាត្មា​ភាពយល់​ឃើញ​បែបនឹង»។

កញ្ញា ញាម មុនីរស្មី ជាយុវជននៅខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយចំពោះ​ការសម្រេចចិត្ត​របស់​ព្រះចៅអធិការវត្តដែលបានបណ្តេញព្រះសង្ឃឱ្យចាកចេញពីវត្តទាំងយប់។​ កញ្ញាបានបន្ត​ទៀត​ថា ការចូលរួមរបស់ព្រះសង្ឃគឺមិនបានខុសនឹងច្បាប់ទេ ពោលគឺធ្វើឡើង​ស្រប​ទៅ​នឹង​​ច្បាប់ ។

កញ្ញាបានលើកឡើងថា៖ «ខ្ញុំយល់ឃើញថាការដែរព្រះចៅអធិការបានបណ្តេញ​ព្រះសង្ឃចេញពី​វត្ត​ទាំង​យប់បែបនឹងគឺជារឿងមួយដែលមិនគួរឱ្យកើតឡើង ខ្ញុំគ្មានអ្វីច្រើនទេក្រៅពីពាក្យថា​ខ្ញុំមានការ​សោក​សៅ ខ្ញុំមានការសោកសង្រែកចំពោះទឹកព្រះទ័យនឹងការសម្រេចចិត្តរបស់ព្រះចៅអធិការ លោក​មិនគួរណាមានទឹកប្រទ័យបែបនឹងនោះទេ ដោយសារតែសកម្មភាពនៃការចូលរួម១០ កក្កដា ២០២៤ នឹងគឺមិនបានខុសជាមួយនឹងច្បាប់ទេគឺព្រះអង្គ រឹទ្ធី បានចូលរួមធ្វើធម្មយាត្រានឹង​ដោយវាស្របនឹង​ច្បាប់​ជាតិ និងច្បាប់អន្តរជាតិ»។

កញ្ញាបានសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងធម្មការ និងសាសនា ឱ្យមានការយកចិត្ត​ទុកដាក់​ចំពោះករណីដែលបានកើតឡើង។ កញ្ញាក៏មិនភ្លេចរំលឹកដែរថាប្រពៃណីចូលវស្សា​របស់​ព្រះសង្ឃ​​ក៏នឹងខិតចូលមកដល់ឆាប់ៗ ដូច្នេះកញ្ញាបានការព្រួយបារម្ភ​ចំពោះព្រះសង្ឃថានឹងអាច​ពិបាក​​រកកន្លែងស្នាក់នៅ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់លោកផងដែរ។

កញ្ញាបានលើកឡើងថា៖«ការសំណូមពររបស់ខ្ញុំទៅកាន់ភាគីពាក់ពន្ធក៏ដូចជាក្រសួងធម្មការ និង​សាសនា ឱ្យលោកយកចិត្តទុកដាក់ចំពោះរឿងគុណម្ចាស់ សាំង រឹទ្ធី ដែលត្រូវបានព្រះចៅះធិការ​បណ្តេញ​​ចេញពីវត្តបែបនេះ ដោយសារតែណាមួយពេលខាងមុខនៅក្នុងខែ៧​របស់​យើងនឹង​គឺជិត​ចូល​ទៅដល់​ព្រះវស្សាហើយចឹងព្រះសង្ឃគឺពិបាករកវត្តនៅក្នុងក្រុងសម្រាប់គង់នៅណាស់ ហើយ​មួយទៀត​គឺវាប៉ះពាល់ទៅដល់ការសិក្សារបស់លោកខ្លាំងណាស់»។

បច្ចុប្បន្នព្រះតេជៈគុណ សាំង រិទ្ធី កំពុងគង់អាស្រ័យនៅក្នុង វត្តបច្ឆា ជាបណ្តោះអាសន្ន និងមិនទាន់​អាច​រកកន្លែង​សម្រាប់គង់នៅថ្មីបាននៅឡើយទេ។

Newsroom Cambodia  ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាំពាក្យ និងរដ្ឋលេខាធិការ​ក្រសួង​ធម្មការនិងសាសនា លោកសេង សុមុនីនៅឡើយទេត្រឹមរសៀលថ្ងៃអង្គារ៍នេះ ដោយលោក​ថា​ជាប់រវល់ប្រជុំ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ យុវជន និងព្រះសង្ឃប្រមាណជា ៤០នាក់ បានរួមគ្នាធ្វើធម្មយាត្រា ចេញពីសួនសម្តេច ក្រឡាហោម ស ខេង ឆ្ពោះទៅកាន់វិមានឯករាជ្យ ក្នុង​គោល​​បំណង ផ្សព្វផ្សាយសីលប្រាំ លើកកម្ពស់សីល៌ធម៌សង្គម បណ្តុះបណ្តាលស្មារតីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ឱ្យចូលរួមកិច្ចការងារសង្គម និងដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជនផងដែរ៕

Q&A: យុវជន​គួរ​ស្វែង​យល់ពីជំនាញដោះស្រាយ​ទំនាស់ដើម្បី​បណ្តុះវប្បធម៌​សន្តិភាព​
ខណៈដែលយុវជនខ្លួនឯងផ្ទាល់មានទំនាស់ជា​មួយខ្លួន​ឯង​ ហើយអ្នក​​នយោបាយ​មាន​ទំនាស់​ជាមួយ​អ្នក​នយោបាយ អ្នកនយោបាយមានទំនាស់ជាមួយនឹងប្រជាពលរដ្ឋ ក្រុម​មានទំនាស់ជាមួយក្រុម សហគមន៍​មានទំនាស់ជាមួយសហគមន៍ គ្រួសារ​មាន​ជាទំនាស់​ជាមួយ​គ្រួសារ។ ប៉ុន្ដែងាក​មក​យុវជន និងប្រជាពលរដ្ឋ ហាក់បី​ដូចជា​មិន​សូវ​មាន​ការចាប់​អារម្មណ៍​ជាមួយ​នឹង​ជំនាញ​នៃ​ការដោះស្រាយ​ទំនាស់​នោះ​ទេ។​

ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកឈាង ឫទ្ធី មន្រ្តី​គម្រោង​ការពង្រឹង​សិទ្ធិ​អំណាច​យុវជន​ដើម្បី​សុខ​ដុមរ​មនា​សង្គម​នៃ​អង្គការ​អភិវឌ្ឍន៍ធ​នធានយុវជន (YRDP) ជាមួយនឹងព្រះតេជគុណ ជីម ឆៃលន់ សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖

Q: ចម្រើនពរលោក ឈាង ឫទ្ធី!​

A: ករុណាព្រះអង្គ!

Q: ជាដំបូងអាត្មាសុំសួរថា តើការដោះស្រាយទំនាស់សំដៅលើអ្វី?

A: ករុណាព្រះអង្គ! ជារួមការដោះស្រាយទំនាស់មានរូបភាពច្រើន ដែល​យើង​មើល​ឃើញ​មាន​ទាក់ទង​​នឹង​ការទប់ស្កាត់ ធ្វើការគ្រប់គ្រង ការដោះស្រាយ និងការបំប្លែងទំនាស់ផងដែរ ដែល​មាន​នៅ​​ក្នុង​វិស័យការកសាងសន្តិភាព។ នៅក្នុងហ្នឹង​ការដោះស្រាយ​ទំនាស់​នេះមិ​ន​ដឹង​ថា​ព្រះអង្គ​ចង់​សំដៅ​​ទៅ​​ចំណុច​មួយ​ណា​ទេ តែជា​ទូទៅ​ភាគច្រើន​គេ​បាន​យល់​ដឹង​ថា​ ការដោះស្រាយ​ទំនាស់​ថា​ជា​ការធ្វើ​ឲ្យ​ស្រុះស្រួលត្រូវរូវគ្នាវិញរវាងភាគីទំនាស់ពីរ ឬក៏ក្រុមហ្នឹងកម្រិតបុគ្គល ឬក៏ក្រុម។​ តែបើ​និយាយ​លើស​ពី​ការដោះស្រាយ​ទំនា​ស់​ទៅទៀត​ ឈាន​ទៅ​ដល់​ការបំប្លែង​ទំនាស់​ទៅ​វិញ ពាក់ព័ន្ធ​នឹង​ការផ្លាស់​ប្ដូរប្រព័ន្ធនៅក្នុងសង្គម រៀបចំប្រព័ន្ធសង្គមឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋ ឬក៏យុវជន មាន​ចំណេះដឹងក្នុងការជជែកដោះស្រាយទំនាស់ ហើយបំប្លែងវា នៅក្នុ​ង​ទម្រង់​មួយ​ល្អប្រសើរ​ ដែល​អត់​មាន​អំពើហិង្សានៅក្នុងហ្នឹង។

Q: ជាបន្តអាត្មាសុំសួរថា តើទំនាស់នៅកម្ពុជាជាទូទៅកើតឡើងក្រោមរូបភាពបែបណាខ្លះ?

A: ទំនាស់នៅកម្ពុជាមានច្រើន បើនិយាយ​ពី​កម្រិត​តូច​ទៅ​ គឺ​ពី​កម្រិត​បុគ្គល​ខ្លួន​ឯង ​ក្នុង​ម្នាក់ៗ​ក៏ទាស់​ជាមួយ​ខ្លួនឯង រវាងបុគ្គលម្នាក់ និងបុគ្គលម្នាក់ក៏ទាស់ កម្រិតក្រុម សហគមន៍​ក៏​មាន​ទំនាស់​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បើនិយាយដល់កម្រិតក្នុងសង្គមនយោបាយក៏មានការទាស់ទែងគ្នា រវាង​អ្នកនយោបាយ និងអ្នកនយោបាយ ប្រជាពលរដ្ឋ សហគមន៍ នៅក្នុងហ្នឹង។ បើលើសពីនេះ គឺ​ប្រទេស និងប្រទេស។​​ កម្ពុជាយើងក៏មានទំនាស់ក្នុងការទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង ពី​អតីតកាល​កន្លង​មក​រវាង កម្ពុជា វៀតណាម និងថៃក៏មានទំនាស់ជាមួយគ្នាផងដែរ។

អ៊ីចឹង​តាំង​ពី​កម្រិត​បុគ្គលរហូតដល់ជាតិ គឺយើងមានទំនាស់ច្រើន ការស្អប់ រើសអើង ការប្រកាន់​វណ្ណៈ​ពូជសាសន៍រវាងអ្នកមាន អ្នកក្រ អំពើអយុត្តិធម៌នៅក្នុងសង្គម សុទ្ធ​តែ​រូបភាព​នៃ​ទំនាស់​ដែល​កើត​មាន​ឡើងនៅក្នុងសង្គមយើង ហើយភាគច្រើនកើតឡើងគឺរឿងដីធ្លី។

Q:សំណួរបន្ទាប់ទៀតចង់សួរលោកថា តើលោកយល់ឃើញ​យ៉ាងម៉េច​ដែរ​ចំពោះ​កម្រិត​នៃ​ការយល់​ដឹង​អំពី​ការដោះស្រាយ​ទំនាស់របស់យុវជនកម្ពុជា?

A: កម្រិតនៃការយល់ដឹងការដោះស្រាយទំនាស់របស់​យុវជនកម្ពុជា​តាម​ជ្រុង​មួយ​ដែល​ខ្ញុំករុណា​រស់នៅ និង​ធ្វើការងារ ភាគច្រើន​យុវជន​អត់សូវមានការយល់ដឹងទាក់ទង​ការដោះស្រាយ​ទំនាស់​បាន​ទៅ​តាមនីតិវិធីគេត្រឹមត្រូវទេ ប៉ុន្តែមិនមានន័យថា យុវជនប្រជាពលរដ្ឋទាំងអស់​អត់មាន​ចំណេះ​ដឹង​សោះទេ។ បើសិនជាពិនិត្យមើលទៅពួកគាត់មានការដោះស្រាយតាមរបៀបរបស់គាត់ដែរ គ្រាន់តែ​ថាការដោះស្រាយនោះខ្លះមានទម្រង់ហិង្សាលាយឡំចូលគ្នា ហើយ​គាត់យល់ថា ការដោះស្រាយ ការគ្រប់គ្រង ឧទាហរណ៍ការចិញ្ចឹមកូន ប្រសិនជា​មិនប្រើ​អំពើហិង្សា​ទេកូន ឬអ្នកដទៃ​អត់ស្ដាប់ អត់គោរពទេ។

អ៊ីចឹងការយល់ដឹងទាក់ទងនឹងការដោះស្រាយទំនាស់នៅកម្ពុជាយើងនៅមានកម្រិតទាប ដោយសារ​យើងមើលពីប្រព័ន្ធអប់រំកម្ពុជាយើងក៏អត់សូវបញ្រ្ជាបមេរៀនទាក់ទងនឹងការដោះស្រាយទំនាស់ដែរ ដែលពីមុនមានអង្គការសង្គមស៊ីវិលព្យាយាមបញ្ចូលនូវមេរៀនដោះស្រាយទំនាស់ដូចជា ការអប់រំ​សន្តិភាព ប៉ុន្តែ​ហាក់បី​ដូចជាអត់​សូវយក​ទៅប្រើប្រាស់​បញ្រ្ជាប​ទៅ​ក្នុងប្រព័ន្ធ​អប់រំ​បាន​ទូលំទូលាយ​ទេ។

កន្លងមកថ្មីៗនេះឃើញមានមេរៀនចូលច្រើនដែរ ប៉ុន្តែសួរថា ការបង្រៀន​របស់គ្រូ​មាន​គុណភាព​កម្រិតណា​ទៅទៀត។ ជារួមមកគឺមានកម្រិតតិចតួច លាយឡំទម្រង់​ហិង្សាច្រើន​បែបបង្ខំ​ អ៊ីចឹង​ការដោះស្រាយ​ហ្នឹងវាអាចបង្កជាហិង្សាបន្តគ្នា មិនមែនជាការដោះស្រាយទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការគ្រប់គ្រង​ទំនាស់នៅ​ឡើយទេ មានន័យថាធ្វើឲ្យមនុស្សឈប់វាយគ្នាសិន។

A: សំណូរបន្ទាប់។ តើការយល់ដឹងអំពីការ​ដោះស្រាយទំនាស់​សម្រាប់​យុវជន​មាន​សារៈសំខាន់​ដូចម្ដេច​ខ្លះ?

Q: បើនិយាយអំពីការដោះស្រាយទំនាស់នេះគឺជាជំនាញមួយដែរ ក្រៅពី​ជំនាញ​ដែល​យើង​រៀន​នៅ​សាលា សាកល ទាក់ទងរឿងគណនេយ្យ គ្រប់គ្រង ការដោះស្រាយទំនាស់ក៏ជាជំនាញមួយដែរ ហើយ​ជាជំនាញជីវិតក្នុងការជួយឲ្យយើងរស់នៅមានសុខដុមរម្យនាទាំងអស់គ្នា។

មនុស្សទាំងអស់គ្នារស់នៅក្នុងសង្គមអត់នរណាម្នាក់ចង់រស់នៅក្នុងរូបភាព​មួយដែល​ទាស់ទែងគ្នា ស្អប់គ្នា ហិង្សាដាក់គ្នានោះទេ ប៉ុន្តែមនុស្សមិនសូវរៀនរស់ជាមួយគ្នាដោយសារតែ អត់មានជំនាញ​ក្នុង​ការ​ដោះស្រាយទំនាស់។

ជំនាញដោះស្រាយទំនាស់មានន័យថាឲ្យយើងចេះរៀនរស់ជាមួយអ្នកដទៃពេលដែល​មាន​បញ្ហា​គឺ​យើង​ចេះរកឫសគល់នៃបញ្ហា ឬក៏ផលប៉ះពាលនៃទំនាស់ដែលអត់បានដោះស្រាយ មាន​ន័យ​ថា ជួយ​ឲ្យ​យើង​អាចកសាងទំនាក់ទំនងសារឡើងវិញ កាត់បន្ថយ ឬទប់ស្កាត់បាននូវអំពើហិង្សា ទាំង​កម្រិត​បុគ្គល​ខ្លួនឯង គ្រួសារ និងកម្រិតសង្គម។

Q: ប្រសិនបើយុវជន ឬប្រជាពលរដ្ឋមិនមានចំណេះដោះស្រាយទំនាស់ តើនឹង​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?

A: ពេលមនុស្សកើតមកអត់មានរៀនទាក់ទងនឹងការដោះស្រាយទំនាស់ទេ មានន័យ​ថា​មនុស្ស​ទាស់​គ្នា​អត់​ចេះដោះ​ស្រាយ អ៊ីចឹងគឺបែកបាក់ទំនាក់ទំនង ហើយ​អាច​ឈាន​ដល់​អំពើ​ហិង្សា​កើត​ឡើង​ច្រើន​​នៅ​ក្នុងសង្គម ដូចយើងឃើញរាល់ថ្ងៃនេះនៅតាមដងផ្លូវ ចរាចរណ៍ផ្សេងៗ ឬក៏​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និងក្រុមហ៊ុនឬអជ្ញាធរ ភាគច្រើនគឺប្រើអំពើហិង្សា ពេលប្រើអំពើហិង្សា ទំនាស់​ក៏​មិន​បាន​ដោះស្រាយ ហើយមានតែខាតបង់ទ្រព្យសម្បត្តិលុយកាក ក៏ដូចជា​អាយុ​ជីវិត​អ៊ីចឹង​ទៅ ឬ​ក៏​មាន​ការបាញ់​សម្លាប់គ្នាទៅវិញទៅមក។

Q: នៅអង្គការអភិវឌ្ឍន៍ធនធានយុវជនមានវគ្គបណ្ដុះបណ្ដាលស្ដីពីការដោះស្រាយទំនាស់ តើ​មាន​ភាគី​ពាក់ព័ន្ធ​ណាខ្លះដែ​ល​មាន​កាតព្វកិច្ច​ក្នុង​ការជំរុញ​ឲ្យយុវជន​មាន​ការយល់ដឹង​អំពី​ការដោះស្រាយ​ទំនាស់?

A: ភាគីសំខាន់ដំបូងគេគឺរដ្ឋាភិបាល គឺត្រូវមើល​ឡើងវិញនូវប្រព័ន្ធអប់រំ​របស់យើង ថា​តើយើង​អាច​បញ្រ្ជាប​មេរៀន​អប់រំ​សន្ដិភាព​ចូល​ទៅក្នុងប្រព័ន្ធអប់រំបែបណាបានក្រៅពីចំណេះដឹងទូទៅ​ដែល​យុវជន​អាចយកទៅប្រើចិញ្ចឹមជីវិត ប៉ុន្ដែត្រូវការជំនាញដោះស្រាយទំនាស់គឺត្រូវដាក់​បញ្ចូលនូវ​មេរៀន​ទាំងអស់ហ្នឹង ជាពិសេសគឺមេរៀនអប់រំសន្ដិភាព ជាជំនាញដែលយុវជនអាចកសាង​ឥរិយាបថ​ខ្លួនឯងឲ្យប្រសើរ អ៊ីចឹងរាជរដ្ឋាភិបាលជាតួអង្គសំខាន់មួយនៅក្នុងវិស័យអប់រំ។

តួអង្គសាសនាក៏សំខាន់ដែរ ដែលព្រះពុទ្ធជាតួអង្គសំខាន់ ព្រោះមានប្រវត្តិមកទាក់ទង​នឹង​ការដោះ​ស្រាយ​ទំនាស់។ យើងត្រូវពង្រឹងឡើងវិញនៅក្នុងវិស័យអប់រំសាសនា ព្រោះជាច្រកមួយ​ដែលងាយ​ស្រួល​បញ្រ្ជាបតាមរយៈធម្មទេសនារបស់ព្រះសង្ឃ ពេលមានបុណ្យទាន គឺព្រះសង្ឃមាន​តួនាទី​យ៉ាង​​សំខាន់ក្នុងការបញ្ជ្រាបការអប់រំទាក់ទង​នឹងការកសាងវប្បធម៌សន្ដិភាព ឲ្យមនុស្ស​ចេះ​ស្រឡាញ់​គ្នា ចេះដោះស្រាយដោយសន្តិវិធី ហើយកាត់បន្ថយអំពើហិង្សា។

ហើយមួយទៀតគឺ តួនាទីរបស់បញ្ញវន្តដែលជាអ្នកចេះដឹងក៏សំខាន់ដែរ ដែលដើរ​តួនាទី​ជា​គំរូភាព​ក្នុង​ការបញ្រ្ជាបការអប់រំ ការផ្សព្វផ្សាយ ទាក់ទងនឹងការផ្សះផ្សារជាតិ រវាងអ្នកនយោបាយ និង​អ្នក​នយោបាយ រវាងប្រជាពលរដ្ឋ និងអ្នកនយោបាយឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធី។

Q: ជាចុងក្រោយតើលោករំពឹងថាកម្ពុជា នឹងទៅជាយ៉ាងណា ប្រសិនបើយុវជន​មានការយល់​ដឹង​អំពី​ការដោះស្រាយទំនាស់?

A: ប្រសិនបើយុវជនមានការយល់ដឹងពីការដោះស្រាយទំនាស់មានន័យថា យុវជនយើង​អាចកសាង​វប្បធម៌​សន្តិភាពឡើងវិញបាន គឺមនុស្សចេះរស់ដោយមានតម្លៃ ដែលរស់ក្នុងតម្លៃមួយរស់​ក្នុង​ភាពជាមនុស្ស​ដូចគ្នា មានឥរិយាបថគិតបែបអហិង្សា ដូច្នេះគាត់មិនអាចទៅប្រព្រឹត្តហិង្សា វាយដំ រំលោភបំពាន​ទៅលើអ្នកដទៃ​ទេ។​ យើង​អាចរៀនរស់ជាមួយគ្នា​បានជា​ពិសេស​គឺ​ការគោរព​ឲ្យ​តម្លៃ​ទៅអ្នក​ដទៃ ការគោរ​ព​សិទ្ធិ​មនុស្ស​ជារឿង​សំខាន់ ពេល​ដែល​មាន​ទំនាស់​យុវជន​ចេះ​ជជែក​ចេះ​ដោះស្រាយ ហើយរក្សាទំនាក់ទំនងបាន បង្កើនសាមគ្គីភាពទាំងគ្រួសារខ្លួនឯង ​និង​សង្គម​ជាតិ​ទាំង​មូល។

Q: អាត្មាសូមអរគុណ​សម្រាប់ការ​ផ្តល់​សម្ភាសន៍!
A: ករុណា​អរព្រះគុណព្រះអង្គ៕

Vox Pop៖ ទស្សនៈរបស់យុវជនចំពោះបញ្ហាក្មេងទំនើង
ក្មេង​ទំនើង​ ជា​កង្វល់ និងបញ្ហា​ក្នុង​សង្គម​ ដែល​បច្ចុប្បន្ន​អាជ្ញា​ធ​រ​កំពុង​អនុវត្ត​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បង្រ្កាប​ក្មេង​ទំនើង​តាម​បណ្ដារាជធានី​ខេត្ត​។ កាលពីថ្ងៃទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ កន្លង​មកនេះ​ Newsroom​ Cambodia​ បាន​សម្ភាស​​យុវជន​​ចំនួន​​ ៥​រូប​ជុំវិញ​​ការ​យល់​ឃើញ​​របស់​ពួក​គាត់​ចំពោះ​បញ្ហា​ដែលបង្កឡើង​​ដោយ​ក្មេង​ទំនើង​។

លោក​ រុន​ វិសាល​ អាយុ​២៤ឆ្នាំ​ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អាជីវកម្ម​កំព្យូទ័​​រ (Business computer)​ មក​ពី​សាកលវិទ្យាល័យ​ប្រទេស​ថៃ​ Mahasarakham។​ បច្ចុប្បន្ន​វិសាល​កំពុង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។ វិសាល​មើល​ឃើញ​ថា​បញ្ហា​ក្មេង​ទំនើង​ជា​បញ្ហា​នៅ​ក្នុ​ង​សង្គម​ដែល​កំពុង​កើត​ឡើង​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បុគ្គល​ផ្ទាល់​ ​​គ្រួសារ​​ និង​​​សង្គម​ជាតិ​​។

លោក​បាន​ថ្លែង​ថា​៖ «វា​[ក្មេងទំនើង​]ប៉ះ​ពាល់​ច្រើន​សម្រាប់​ខ្លួនឯ​ង​ គាត់​អាច​បាត់បង់​អនាគត​ដោយ​សារ​តែ​ភា​ព​ឈាម​ក្ដៅ​មួយឆា​វរបស់​គាត់​ គាត់​អាច​បាត់បង់​កិត្តិយស​ បាត់បង់​ដល់​អាយុ​ជីវិត​ទៀត​ បើ​សិន​ជា​គាត់​ដើរ​លេង​ជា​សេពគប់​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​សង្គមអ៊ីចឹង ទោះ​ចង់​ឬ​មិន​ចង់​គាត់​ត្រូវ​ធ្វើ​ចឹង​។ ម្យ៉ាង​ទៀត​ជាមួយ​គ្រួសា​រ​ ធ្វើ​ឱ្យ​បាត់បង់​ជំហរ​ក្នុង​គ្រួសារ​ម្នាក់​បាត់បង់​អ្នក​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​បាត់បង់​សាមគ្គីភា​ព​ បាត់​បង់​ភាពកក់ក្ដៅ​ ហើយ​អាច​កើត​មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»។

វិសាល​បន្ថែម​ថា​ បញ្ហា​ក្មេង​ទំនើង​នេះ​ក៏​ប៉ះពាល់​ដល់​សន្ដិសុខ​សង្គម​ដែល​ពិបាក​នឹង​គ្រប់គ្រង​ផងដែរ។

លោក រុន វិសាល អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអាជីវកម្មកំព្យូទ័រ (Business computer) មកពីសាកលវិទ្យាល័យប្រទេសថៃ Mahasarakham។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

កញ្ញា​​ ឡៃ​ លាក់​ ​​​អាយុ​​២​៩​​ឆ្នាំ​​​​​​ ជា​​និស្សិត​ឆ្នាំ​ទី​៤​​ បច្ចុប្បន្ន​រៀន​ជំនាញ​​នីតិសាធារណៈ​ ​នៃ​​​វិទ្យាស្ថាន​​ក្រុង​​អង្គរ​​ខេត្ត​​​កំពង់​ធំ​​​យល់​ឃើញ​ថា​​ បញ្ហា​ក្មេង​ទំនើង​បាន​បង្ក​អសន្តិសុខដល់សង្គម និង​​​ធ្វើឲ្យប្រជាពលរដ្ឋ​មិនមាន​សុវត្ថិភាពផ្លូវចិត្ត។

កញ្ញា​និយាយ​​ថា​​៖ «បើ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅកន្លែង​ដែល​ខ្ញុំរស់នៅ​ ​គឺ​​នៅខេត្តកំពង់ធំ ស្រុក​ស្ទោង ​​​​បើ​​​ទាក់​​ទង​ទៅនឹងបញ្ហា​ក្មេងទំនើ​ង​ឃើញ​ថា​ពេលខ្លះពួកគាត់​ធ្វើឡើងវា​[ប្រព្រឹត្តិសកម្មភាព]​បង្ក​ជា​ការអសន្តិសុ​​ខដល់សង្គមភាគច្រើនបង្កឡើងដោយក្មេងៗ​មានវ័យជំទង់»។

កញ្ញាបានបន្ថែមទៀតថា៖«ប្រសិនបើបញ្ហាក្មេងទំនើងចេះតែរីករាលដាលឡើងទីមួយគឺយើងនិយាយពីខ្លួនគាត់ផ្ទាល់គឺខ្លួនគាត់ផ្ទាល់អត់មានអនាគតទេអនាគតគាត់គឺត្រូវបាត់តែម្ដង[…]។ ទីពីរពាក់ព័ន្ធ​នឹង​គ្រួសារ​ឪពុកម្ដាយមិនថាគេមិនថាខ្ញុំ បើសិនជាមានកូនកូនប្រព្រឹត្តឬក៏បង្ក​ពាក់ព័ន្ធនឹងអំពើជាក្មេង​ទំនើង​បញ្ហាផ្លូវចិត្តក៏វាពិបាក ពិបាកចិត្តធ្វើឲ្យឈឺពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារ តែបើ​ពាក់​ព័ន្ធជាមួយសង្គមបើមានក្មេងទំនើងចេះតែកើនឡើងគឺមិនមានការរីកចម្រើនទេព្រោះសង្គមជាតិរីកចម្រើនក៏ដោយសារធនធានមនុស្សដែរ»។

កញ្ញា​ ឡៃ លាក់ ​​​អាយុ​២​៩​ឆ្នាំ​​​​​ ជា​និស្សិតឆ្នាំទី៤​រៀនជំនាញ​នីតិសាធារណៈ ​នៃ​វិទ្យាស្ថាន​ក្រុង​អង្គរ​ខេត្ត​កំពង់​ធំ​។ (រូបភាព៖ ជីម ឆៃលន់)

ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើកឡើងថាបញ្ហាក្មេងទំនើងមានការកើនឡើង ដោយសារការមិនយកចិត្ដ​ទុកដាក់ពីរាជរដ្ឋាភិបាល​កម្ពុជា ខណៈបច្ចុប្បន្នយុវជនចូលចិត្តសប្បាយមិនគិតពីអនាគតខ្លួន និងប្រទេសជាតិ។

ព្រះតេជគុណថា៖ «ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឃើញថា​កាន់តែកើនឡើងច្រើនទៅៗ​ដោយសារតែនៅក្នុងសង្គមនេះ។ ទស្សនៈមួយគេថាសង្គមបែបណាមនុស្សបែបហ្នឹង​ដូចយើងបាន​ឃើញ​​​​ហើយសង្គមយើងបច្ចុប្បន្នវាកាន់តែទៅៗហើយ តើយើងត្រូវទប់ស្កាត់ដោយរបៀបណា​ឃើញ​ថា​រដ្ឋាភិបាលរបស់យើងមិនសូវបានខ្វាយខ្វល់ពាក់ព័ន្ធនឹងក្មេងទំនើង[….] បច្ចុប្បន្ននេះដូចយើងឃើញថា​យុវជន​​របស់​យើងងប់នឹងស្រី ងប់នឹងស្រា ងប់នឹងល្បែង»។

ព្រះអង្គបានបន្តថា ការបណ្ដុះបណ្តាលធនធានមនុស្ស ឬទំពាំងស្នងឬស្សី ត្រូវការចំណាយពេល​វេលាយូរ។

ព្រះអង្គបញ្ជាក់បន្ថែមថា៖ «ចង់បង្កើតចង់បណ្ដុះបណ្ឌិតត្រូវប្រើពេល៥០ឆ្នាំ ប៉ុន្តែបើចង់បណ្ដុះ​ពាលប្រើ​ពេល​តែមួយថ្ងៃទេឬប្រើប្រើពេលតែ៤ទៅ៥ថ្ងៃទេ អញ្ចឹងសភាវៈល្អមិនងាយទាញមកបានទេ តែសភាវៈ​អាក្រក់ទាញទៅបានដោយងាយ»។

(ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ រូបភាព៖ ជីម ឆៃលន់)

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា បញ្ហាក្មេងទំនើងនៅក្នុង​សង្គម​តែងតែកើតមាន គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ។ កញ្ញាយល់​ថាបញ្ហានេះកើតឡើងដោយសារ​កង្វះ​ការអប់រំពីឪពុកម្ដាយ សាលារៀន និងការរាប់អានមិត្ដភក្ដិមិនល្អ។ កញ្ញាបន្តថា បញ្ហានេះគួរតែមាន​ដំណោះ​​ស្រាយតាមរយៈការចូលរួមអប់រំ​ណែនាំពីអាណាព្យាបាលរបស់ពួកគេ។

កញ្ញាថា៖ « ខ្ញុំគិតថាដំណោះស្រាយតែមួយគឺផ្ដល់ដំបូន្មានដល់គាត់ ហើយរៀបរាប់ពីបញ្ហា​ថាគាត់ដើរ​ផ្លូវអញ្ចឹងអត់ត្រូវ។ យើងអាចកែតម្រូវមកបាន​ដោយសារតែយើងនៅមានពេលវេលា​ច្រើនទៀតដែល​ត្រូវកែខ្លួន។ អញ្ចឹងយើងត្រូវប្រាប់ពីចំណុចល្អៗ និងចំណុចវិជ្ជមានដល់គាត់ ហើយឲ្យគាត់ឈប់ធ្វើ​នៅអំពើណាដែលមិនល្អ​ និងប៉ះពាល់ដល់សង្គម»។

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដា។ (រូបភាព៖ ជីម ឆៃលន់)

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំ​ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំនៃពុទ្ធិកសាកលវិទ្យាល័យ​សីហនុរាជ​​​យល់ឃើញមិនខុសពីកញ្ញា វ៉ន លីហួនោះទេ។ កញ្ញា លើកឡើងថា​បញ្ហាក្មេងទំនើងមាន​ការកើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ដែលបណ្ដាលមកពីកង្វះការអប់រំពីអាណាព្យាបាល និងការអប់រំនៅ​សាលារៀន។

កញ្ញាថ្លែងថា៖ «ចំពោះបញ្ហាទាំងអស់ហ្នឹងមូលហេតុសម្រាប់ខ្ញុំគិតអាចមកពីកត្តាគម្លាតគ្នាកត្តាឪពុក​ម្ដាយនិង​​សាលា​រៀន[…]បច្ចុប្បន្នបើគ្រូបង្រៀនរាងរឹតបន្តឹងសិស្សតិចតួចអាណាព្យាបាលចាប់ផ្ដើម​មានបញ្ហាមកចម្រូងចម្រាស់ជាមួយសាលាអ៊ីចឹងវាមានគម្លាតរវាងឪពុកម្ដាយជាមួយនឹងសាលារៀនជា​​​មូលហេតុធ្វើឲ្យខាងគ្រូគាត់អស់កម្លាំងចិត្តក្នុងការអប់រំសិស្សលត់ដំសិស្សធ្វើឲ្យសិស្សឆ្លៀតយកម៉ោង​រៀន​ទៅដើរលេង​ហើយ​ឪពុកម្ដាយខ្លះទៀតអត់បានអប់រំកូន»។

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំ នៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ។ (រូបភព៖ ជីម ឆៃលន់)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤កន្លងទៅ បានដាក់​​បញ្ជា​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទូទាំងប្រទេស​ ​រឹត​បន្តឹង​វិធាន​ការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែលប្រព្រឹត្ត​ បង្កចលាចល​សង្គមនានា។ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីមក ក្រសួង​មហាផ្ទៃ​អះអាងថា កម្លាំង​សមត្ថកិច្ច​​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើងកាន់តែសកម្ម និងតឹងតែងជាងមុន៕