ចឹង លីលី (Choeng Lily) – Newsroom Cambodia

បទយកការណ៍៖ អង្រឹងក្រណាត់​​ក្រងពីកាកសំណល់រោងចក្រ​កាត់ដេរ​​​​ជួយ​ដល់បរិស្ថានមួយផ្នែក​
កំពុង​អង្គុយ​ក្រង​អង្រឹង​ក្រណាត់​​ដែល​ជាកាក​សំណល់ចេញពី​រោង​ចក្រ អ្នកស្រី សុខ ស្រីណាក់ អាយុ​៤៤ឆ្នាំ ប្រកបរបរ​ក្រងអង្រឹង​នៅភូមិ​ព្រៃខ្លា ឃុំជំរះពេន ​ស្រុកសំរោង ខេត្តតាកែវ ប្រមាណជា១៥​​ឆ្នាំ​មកហើយ។

ក្នុង​​​កន្រ្ដក​​ក្បែរអ្នកស្រី​កំពុង​អង្គុយ​ក្រង​ ​មានគំនរ​ក្រណាត់ចម្រុះពណ៌​ច្រើន​​ប្រភេទ​សម្រាប់​ក្រង​​ជា​អង្រឹង​ ​ដូច​ជា​សាច់​ក្រណាត់ធម្មតា សាច់ពោះគោ សាច់ភួយ​ និង​ខ្សែស្លាកអាវ ឬ​ខោ​ជាដើម​ ​ជាក្រណាត់​ដែល​អ្នកស្រី​ សុខ ស្រីណាក់ ​ទិញ​​ពី​អ្នក​​ធ្វើ​ការរោង​ចក្រ​​​​​ ហើយ​​យក​​កំទេច​ក្រណាត់​សល់​ពី​រោងចក្រ​​មក​លក់បន្ត។

អ្នកស្រី សុខ ស្រីណាក់ កំពុងធ្វើអង្រឹងក្រង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

សម្រាប់​អ្នកប្រកបរបរ​​ក្រងអង្រឹង​ធ្វើ​ពី​កំទេចក្រណាត់​រោងចក្រ​ដូច​ជា​អ្នកស្រី សុខ ស្រីណាក់ យល់​ថា ជាទូទៅកំទេច​ក្រណាត់​ពី​រោងចក្រ តែង​ត្រូវ​បាន​យកទៅដុត ឬបោះចោល ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ដូច្នេះ​ការ​ក្រងអង្រឹង​ដោយ​ប្រើក្រណាត់ពី​កាលសំណល់​រោងចក្រ អាចជួយ​​​ដល់បរិស្ថាន​​បាន​មួយ​ផ្នែក។

អ្នកស្រីនិយាយថា៖ «អានេះ​ម៉ត់ៗ [ក្រណាត់] ហើយគ្នា​ខំរើស​យក​អាម៉ត់ៗ​យក​មកដេរ​ជា​ម៉ូត​ផ្កា​ក្រឡឹង​។ ជួយច្រើន​មែន​ [បរិស្ថាន]។​ កាលពីមុន​រោងចក្រ​មិន​ដឹង​យក​ទៅ​ណា​មាន​តែ​ដុត​ចោល​ ដល់​ឥឡូវ​រោងចក្រ​ ចិនចេះ​លក់ដែរ ដល់​ខ្មែរ​ចេះ​ធ្វើ​ចិន​ចេះ​លក់​។ កាល​មុន​ចោលទេ​ ហើយថោក​ទៀត​បើ​លក់​ខ្សែ​អង្រឹង​១គីឡូ​១ពាន់ទេ តែ​ឥឡូវ​ឡើង​១គីឡូ ២ទៅ៣ពាន់»។​​

សម្រាប់អង្រឹង​ដែល​ច្នៃចេញពី​ក្រណាត់រោងចក្រអាចធ្វើជា​អង្រឹង​២ប្រភេទគឺ អង្រឹងក្រង និងអង្រឹងចង។ អ្នកស្រី សុខ ស្រីណាក់ ថា​អង្រឹង​ចង​មាន​ទម្ងន់ស្រាល​ជាង​អង្រឹង​ក្រងព្រោះ​ភាគ​ច្រើន​គេ​ប្រើ​ក្រណាត់​ធម្មតា ឬ​ខ្សែស្លាក​អាវខោមក​ធ្វើ​។ ចំណែក​អង្រឹង​គេ​និយម​ប្រើ​ក្រណាត់​​ពោះគោ​ដែល​មាន​ភាព​ក្រាស់ និងធ្ងន់។

មិន​ឆ្ងាយ​ពី​តូប​អ្នកស្រី សុខ ស្រីណាក់ ​អ្នកក្រង​អង្រឹង​ម្នាក់ទៀត អ្នកស្រី អ៊ុំ ទូច អាយុ៦៧ឆ្នាំ កំពុង​អង្គុយ​ក្រង​​អង្រឹង​ក្រោម​តូប​ដំបូល​ស័ង្កសីតូចមួយ។ អ្នកស្រី អ៊ុំ ទូច​ ក៏ទិញ​ក្រណាត់​ពី​អ្នកលក់​បន្ត​ពីរោងចក្រដូចគ្នា។

អ្នកស្រីថា សម្រាប់​ក្រណាត់​ដែល​ប្រើសម្រាប់​ធ្វើអង្រឹងមាន​តម្លៃ ១៥០០រៀល ទៅ​២៥០០​​រៀលក្នុង​១គីឡូ តាម​ប្រភេទក្រណាត់។ អ្នកស្រី​ថា សម្រាប់​អង្រឹង​ក្រងត្រូវ​ការ​ក្រណាត់៥គីឡូ ចំណែក​អង្រឹង​ចង​ប្រើ​ក្រណាត់​១គីឡូ។ អ្នកស្រី​មិន​ច្បាស់​ថា​គេ​យក​មកលក់​នៅពេល​ណាឱ្យ​ប្រាកដ​នោះទេ អ្នកដឹង​ត្រឹម​ថាយូរៗគេ​មក​ម្តង ហើយ​សម្រាប់​អ្នកស្រី​តែង​ទិញ​ប្រមាណ​ជា​ ​១០គីឡូ ទៅ​២០គីឡូ​ទុក​ដើម្បី​ក្រង​អង្រឹង។

អ្នកស្រីនិយាយថា៖ «ខ្លះ​គេ​ទិញ​១០គីឡូ ២០គីឡូ យើង​ទិញ​តាម​ធនធាន​យើង​ យើង​មាន​លុយ​ច្រើន​យើង​ទិញច្រើន​ទៅ​។ គេ​អ្នកម៉ូយ​ធំ​គេ​ទិញ​រាប់រយ​គីឡូ តែ​យើង​ទិញ​រាយ​ចឹង​ទិញ​តែ​១០ ២០គីឡូ​ទុក​ធ្វើ»។

អ្នកស្រី អ៊ុ ទូច កំពុងធ្វើអង្រឹងចង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

បើ​តាមធ្វើ​ក្រង​អង្រឹង​ផ្សេងទៀតនៅតំបន់​នោះ​​បាន​លើកឡើង​ថា ​ពួក​គេ​ចំណាយ​ពេល​២ថ្ងៃ​សម្រាប់​​ក្រង​អង្រឹង​១ ឬត្រូវប្រើពេល​ច្រើន​ថ្ងៃជាង​នេះ​ប្រសិន​បើ​ក្រង​​អង្រឹង​ប្រភេទ​ក្រណាត់​ពោះ​គោ។ អង្រឹង​ក្រង​មាន​តម្លៃ​ចន្លោះ​ពី​២៥,០០០រៀល ទៅ៣០,០០០រៀល រីឯ​អង្រឹង​ចង​មាន​តម្លៃ​ចន្លោះ​ពី១៥,០០០រៀល ទៅ​២០,០០០រៀល។

ប៉ុន្ដែ​ពួកគេ​លើក​ឡើង​ថា​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នកគាំទ្រ​ដូច​មុន ហើយ​អ្នកទិញ​មួយចំនួន​ឱ្យ​តម្លៃថោក មិន​សមនឹង​កម្លាំង​ដែល​អង្គុយ​ក្រង​អង្រឹង ខណៈដែល​របរនេះ​​​ជាផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន។

យ៉ាង​ណាមិញ​ពលរដ្ឋ​ដែល​ប្រកបរបប​ក្រង​អង្រឹង​ដឹង​ត្រឹម​ថា​ ការ​ចោល​ក្រណាត់សេស​សល់​​​កប់​ចោលក្នុង​ដី ឬ​ដុត​ចេញ​ផ្សែង​ អាច​មាន​ជាតិពុល​មិន​ល្អ​ប៉ះ​ពាល់​ដល់​បរិស្ថាន។ ប៉ុន្ដែ​ពួក​គេ​មិន​ដឹង​ថា​សារធាតុ​ពុល​ទាំង​នោះ​ផ្ទុក​ជាតិ​អ្វី​ខ្លះ​នោះ​ទេ។

យោងតាមរបាយការណ៍របស់ GIZ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នៅ​កម្ពុជា​ជាមធ្យម​ក្នុង១ឆ្នាំ បង្កើត​សំណល់​វាយនភ័ណ្ឌ​ប្រមាណ ១៣៦,០០០ តោន។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Faircado កាលពី​ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា សំណល់​វាយនភ័ណ្ឌ​​ដែល​​នៅសល់​ត្រូវបោះចោល​នៅកន្លែងចោល​សំរាម ឬយកទៅដុត ធ្វើឱ្យ​កើន​ឡើង​​ឧស្ម័ន​ផ្ទះកញ្ចក់ ការ​រិចរិល​នៃបរិស្ថាន និង​ងាយនឹង​បណ្តាលឱ្យមានភ្លើង​ឆេះនៅ​កន្លែង​ចោលសំរាម​ប្រសិន​បើមិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ។

គេហទំព័រ​ដដែលបន្ថែម​​ថា៖ «នៅពេលដែល​វាយនភ័ណ្ឌ​រលួយ​នៅក្នុង​កន្លែង​ចាក់សំរាម វានឹង​បញ្ចេញឧស្ម័ន​មេតាន ដែល​ជាឧស្ម័នផ្ទះកញ្ចក់​ដ៏ខ្លាំង ដែល​រួមចំណែក​ដល់ការឡើង​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ​»។

សំណល់​វាយនភ័ណ្ឌ​ចំណាយ​ពេលរាប់រយឆ្នាំ​ដើម្បីរលួយ ហើយ​ផលប៉ះពាល់​នៃការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់ពី​កាកសំណល់​វាយនភ័ណ្ឌ​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ប្រព័ន្ធ​អេកូឡូស៊ី​​ពិភព​លោក សុខភាព​មនុស្ស និងសុខុមាលភាព។ នេះបើតាម​​គេហទំព័រ Faircado។​

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់​ Newsroom Cambodia ថា សំរាម​ដែលសល់​ពី​រោងចក្រ​ដែល​អាចកែច្នៃបាន គួរតែកែច្នៃ​ជៀសជាង​យកទៅបោះចោល​តែម្ដង។ លោកថា កំទេច​ក្រណាត់​អាចប៉ះពាល់​ដល់សុខភាព នៅពេលដែល​យើ​ងចាត់ចែង​យក​ទៅ​ចោល​មិនត្រឹមដូច​ជា​ដុត និង​ចោល​ក្នុង​ដី​ជា​ដើម។

លោក ខ្វៃ អាទិត្យា ថ្លែងថា៖ «សំរាម​ដែល​សល់ពី​រោងចក្រ​នេះ ក្រៅពីការបោះចោល​គឺ​យើង​អាច​យកទៅ​កែច្នៃបាន​។ កម្ទេចក្រណាត់នេះ​វាប៉ះពាល់​ដល់សុខភាព នៅពេលយើង​យក​វាទៅដុត ប៉ះពាល់​ដល់​ខ្យល់ធ្វើ​ឲ្យយើង​កើតជំងឺមហារីក និង​ជំងឺផ្សេងៗ​ទៀត។ បើ​យើងយក​វាទៅបោះចោល​តាម​ទីសាធារណៈ វា​អត់ងាយ​រលាយ​ក្នុងធម្មជាតិ វា​ធ្វើឲ្យប៉ះពាល់​គុណភាព​ដី បើយើង​យក​វាទៅដាក់នៅ​ទីលាន ​[សំរាម] វា​បញ្ចេញ​សំណល់​ច្រើននៅ​ទីលាន»។

កាល​ពី​ខែវិចិ្ឆកា ឆ្នាំ២០២៣ អង្គការលីកាដូ​បាន​ចេញ​​របាយការណ៍មួយដែល​​មាន​ចំណង​ជើង​ថា «ចំណងក្នុងឡឥដ្ឋ» ដោយបង្ហាញ​ថា កាកសំណល់​សម្លៀកបំពាក់​ត្រូវ​បាន​យក​ទៅដុតក្នុងឡឥដ្ឋ​ ដែល​សកម្មភាព​នេះ​បង្កផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថានធ្ងន់ធ្ងរ។ របាយការណ៍​នេះឱ្យ​ដឹងថា៖ «សំណល់​ពី​ឧស្សាហកម្ម​កាត់ដេរ ត្រូវបាន​ដុតជាទូទៅ​ដើម្បីកំដៅ​ឡឥដ្ឋ ទោះជា​វាធ្វើឱ្យ​មនុស្ស​ប្រឈម​នឹងសារធាតុពុល និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់សុខភាព និងបរិស្ថានក្ដី។ […] ពីមុន​កម្មករ​ធ្លាប់​រាយការណ៍​អំពី​ផល​ប៉ះពាល់រួមមាន​ការក្អក ផ្ដាសាយ គ្រុនក្ដៅ ឈាមចម្រុះ និង​រលាកសួតជាដើម។ សហគមន៍​កែល​នៅ​ក្បែរ​ក៏​បាន​រាយ​ការណ៍ថា​ការអនុវត្ត​នេះ​ធ្វើឱ្យខូច​ខាត​ដាំណាំ និង​ដំចំការរបស់ពួកគេ»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានលើក​ទឹក​ចិត្ត​ឱ្យពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ចេះ​បែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ និង​លើកទឹក​ចិត្ត​ឱ្យ​កែច្នៃ​ជា​វត្ថុឬផលិតផល​មក​ប្រើប្រាស់ ដើម្បី​ឱ្យ​ជួយដល់​បរិស្ថាន និង​សេដ្ឋកិច្ច​ តាម​ចរន្ដ​សេដ្ឋកិច្ច​ចក្រា ដែល​សំដៅ​ដល់​ការ​កែច្នៃ​របស់​ដែល​​​ប្រើប្រាស់​ហើយ​ ទៅ​ជា​របស់​កែច្នៃថ្មី ហើយ​អាច​លក់​បន្ត​សម្រាប់​ប្រើប្រាស់​​ទៀត។

ចំពោះ​អាជីព​ក្រងអង្រឹង​ដែល​កែច្នៃចេញ​ពី​ក្រណាត់​សល់ពីរោងចក្រ គឺ​​ជាផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ជួយ​ដល់​បរិស្ថាន ហើយ​លោក​លើកទឹក​ចិត្តឱ្យ​អ្នកក្នុង​ស្រុក​គាំទ្រ​ផលិត​ផល​កែច្នៃ​នេះ៕

បទយកការណ៍៖ វេទិកាពិភាក្សាបញ្ហាសំណល់ ជំរុញការកែច្នៃឡើងវិញនៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងបរិវេណហ្វេកតូរីភ្នំពេញ(Factory Phnom Penh)តាមបណ្ដាយផ្លូវ៦០ ម៉ែត្រ ដែល​មាន​មនុស្ស​កុះករ​គ្រប់វ័យ និងចម្រុះជាតិសាសន៍​ជាង៥០០នាក់ ចូលរួម​ក្នុងវេទិកា​ពិភាក្សា​បញ្ហា​​សំណល់​ឬ Waste Summit Cambodia 2024 នៅក្នុងប្រទេសកម្ពុជា។

វេទិកាពិភាក្សាបញ្ហាសំណល់លើកទី៧នេះ  ធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​ជំរុញការសន្ទនាប្រកបដោយនិរន្តរភាព និងជាវេទិកាមួយបង្កើនឱ្យមានភាព​សហការ​រវាង​អ្នក​ជំនាញបរិស្ថាន អ្នកវិនិយោគ សហគ្រិន តំណាងរដ្ឋាភិបាល​និងភាគីពាក់ព័ន្ធ​ផ្សេង​ទៀត។

កញ្ញា​ នួន ម៉ូនីកា​​ ដែលជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និង​ជាអ្នករៀប​ចំ​កម្មវិធី​វេទិកា​ពិភាក្សា​ពីសំណល់ បានប្រាប់ Newsroom Cambodia ថាវេទិកាចង់ជំរុញឲ្យមាន​ការគ្រប់គ្រង និងគិតគូពីការ​កែច្នៃសំណល់។

អ្នករៀប​ចំ​កម្មវិធី​សម្បុរស្រអែមរូបនេះ​ ឱ្យដឹងថា​ពីមួយឆ្នាំ​ទៅមួយឆ្នាំ មានការកើនឡើង​ទាំង ចំនួនអ្នកចូលរួម​ និងកម្រិត​នៃការយល់ដឹងរបស់ពួកគេ ដោយ​សារវេទិកានេះ បានបណ្តុះគំនិត និងជំរុញការស្វែងយល់​ពីបញ្ហាសំណល់ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និងសហគមន៍​។

កញ្ញា ម៉ូនីកា ពន្យល់ពីសារៈ​សំខាន់ពីការ​ជជែកអំពី​សំណល់យ៉ាងដូច្នេះ៖ «​ពួកគេ​ចាប់ផ្តើម​ឆ្លុះបញ្ចាំង​សកម្មភាពនៃ​ការគ្រប់គ្រងសំណល់​របស់​ពួកគេ […] ការ​​យល់​ដឹង​​ពីការ​គ្រប់គ្រង​សំរាម​ជាវិធីសាស្ត្រ​ដែល​មនុស្ស​អាច​គ្រប់គ្រង​​ជីវិត​​ខ្លួនឯង​បាន​»។

កញ្ញា នួន ម៉ូនីកា ជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និងជាអ្នករៀបចំកម្មវិធីវេទិកាពិភាក្សាពីសំណល់ កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

កញ្ញា ម៉ូនីកា បន្ថែមថាការតាំងបង្ហាញពីស្នាដៃផ្សេងៗដែលកើតពីការកែច្នៃសំណល់ឡើងវិញ​នេះការចែករំលែកចំណេះដឹង​ពីការគ្រប់គ្រងសំរាម ដែលមានផលប្រយោជន៍ដល់ទាំង​​ម្ចា​ស់​អាជីវកម្ម​ និងបុគ្គលិក។​

នៅក្នុង​កម្មវិធី​​នេះ ក៏​មាន​​កិច្ច​​ពិភាក្សា​ជាមួយអ្នកជំនាញ ការសម្តែង និងការ​ដាក់តាំង​បង្ហាញ​នានា ពីដៃគូពាក់ព័ន្ធចំនួន ៥៥ ដែលផ្តោតលើ​ការ​កែច្នៃសំណល់ផ្សេងៗ​ ដូចជាកំប៉ុស ប្លាស្ទិក ស្រកីដូង​​ដើម្បី​ចម្រោះទឹកជាដើម។ អ្នកមានវត្តមានក្នុងវេទិកានេះ បង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះអត្ថប្រយោជន៍ និងចំណេះដឹងដែលពួកគេទទួលបានពីវេទិកានេះ។

កញ្ញា អ៊ូ សូមានុះ ជាវិស្វករទឹក និងបរិស្ថានដែលមានតាំងស្តង់របស់ក្រុមហ៊ុន SUDrain ដែល​ជា​​ក្រុមហ៊ុន​កែច្នៃ​ស្រកីដូង​ដើម្បីច្រោះទឹក​កខ្វក់នៅក្នុងទន្លេ។ កញ្ញាបាន​ឱ្យ​ដឹង​ថា​ វេទិកា​ពិភាក្សា​ពី​​សំណល់​​​នេះមានភាពសំខាន់ដោយសារ​ជួយ​ឱ្យក្មេង​ជំនាន់​​ក្រោយ​​យល់​ដឹង​ពីការ​ប៉ះពាល់បរិស្ថាន និង​ពង្រឹង​ស្មារតីក្នុងការការពារបរិស្ថាន។

កញ្ញា សូមានុះប្រាប់៖ «ការពារបរិស្ថានជាពិសេសគឺឲ្យគាត់ជួយកែច្នៃ ដើម្បីប្រើប្រាស់​ឡើង​វិញ គឺចង់ឱ្យមានការកែច្នៃឡើងវិញ និងជួយបង្កើតអ្វីដែលថ្មីជួយដល់បរិស្ថាន។ បង្កើត​ចំណេះ​ដឹង​ដល់អ្នកជំនាន់ក្រោយឱ្យគាត់ដឹងពីផលប៉ះពាល់អ្វីខ្លះទៅដល់បរិស្ថាន យើងជាខ្មែរដូចគ្នា​ហើយ​​ឲ្យក្មេងជំនាន់ក្រោយហ្នឹងជួយការពារបរិស្ថាន»។

កញ្ញា ចាប ស៊ីណា ដែលជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Agri Tech Co.LTD ជាក្រុមហ៊ុន​ច្នៃប្រមូល​កាកសំណល់មកផលិតជាកំប៉ុសជាមួយនឹងអាចម៍ជន្លេន បានឱ្យ​ដឹងថា​កម្មវិធីនេះ​​បានជួយឱ្យមានការស្វែងយល់ពីច្នៃសំណល់ទៅជា​កំប៉ុសសម្រាប់ប្រើប្រាស់។

កញ្ញា ស៊ីណា​រៀបរាប់ពីដំណើរការកែច្នៃយ៉ាងដូច្នេះ៖ «យើងប្រមូលបន្លែតាមកសិដ្ឋាន ឬ​តាមផ្សារ​ដើម្បីយកមកកែច្នៃវា នៅពេលយើងកែច្នៃហើយយើងអាច​ឱ្យកសិករប្រើប្រាស់​ជីកំប៉ុសបែបធម្មជាតិ។ ការប្រើប្រាស់ជាកំប៉ុសមិនប៉ះពាល់​ដល់សុខភាពរបស់អ្នកប្រើប្រាស់​ព្រោះវាគ្មានជាតិគីមីទេ ដំណាំរបស់កសិករក៏ល្អ»។

កញ្ញា ចាប ស៊ីណា ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន T.W.I.N Agri Tech Co.,Ltd កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

យុវជន គីមឆេង អាយុ១៤ ឆ្នាំ ជាសមាជិកនៃក្រុម 4Rs មកពី Leaguer AUPP ដែល​មាន​គម្រោង​ចុះណែនាំពីការយល់ដឹងពីសំណល់ប្លាស្ទិកត្រូវបានកែច្នែកប្រើប្រាស់ឡើងវិញ។

សម្រាប់ គីមឆេង ការប្រមូលផ្តុំស្តង់ដែលធ្វើការងារកែច្នៃសំណល់នេះ បង្កើតឱកាសសម្រាប់​ការជួបជុំពិភាក្សាគ្នា និងអាចរៀនសូត្រពីគ្នាជុំវិញបញ្ហាបរិស្ថាន​នៅក្នុងប្រទេសផង។

កញ្ញា មិន សំនាង អ្នកចូលរួម​ម្នាក់​នៅ​ក្នុង​វេទិកានេះ បង្ហាញចំណាប់អារម្មណ៍លើកិច្ច ពិភាក្សា​ពីការដោះស្រាយបញ្ហាបរិស្ថាន និងកាកសំណល់អ្នកជំនាញផ្សេងៗ។

កញ្ញា សំនាង បានបន្ថែមថា កញ្ញាបានរៀនសូត្រពីការប្រើប្រាស់សំរាម​ឡើងវិញ និង​ការ​កែច្នៃសំណល់​ផ្ទះបាយ​ទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដូចជា​ចំណី​សត្វ​។

កញ្ញា មិន សំនៀង ជាអ្នកចូលរួមវេទិកាពិភាក្សាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

ចំណែកអ្នកចូលរួមម្នាក់ទៀតបាន លោក សឿន រតនា​ ដែល​ជា​និស្សិត​សាលា​ភូមិន្ទ​កសិកម្ម​បានឱ្យដឹងថាការកៃច្នៃសំណល់ឡើងវិញអាចជួយឲ្យកម្ពុជាឈានទៅរកការអភិវឌ្ឍប្រកប​​ដោយចីរភាព។

លោក សឿន រតនា ជាអ្នកចូលរួមក្នុងវេទិកាពិភាក្សាពីបញ្ហាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញពីចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia

លោក រតនា ប្រាប់៖«មានការផ្ដោតទៅលើការចូលរួមថែរក្សាអ្វីដែលជាចីរភាព ឬក៏ប្រើប្រាស់​ផលិត​ផល​មួយដែលអត់មានការប៉ះពាល់ដល់បរិស្ថាន មួយទៀតគឺគាត់កែច្នៃ របស់ដែលជា​សំរាមឬប្លាស្ទិក គាត់យកមកកែច្នៃទៅជារបស់មួយដែលអាចប្រើប្រាស់បានទៅជារបស់មួយ ដែលមានគុណតម្លៃល្អប្រសើរ»៕

Green Goals: Homegrown Innovation Key to Eco Sustainability
A record 500 participants gathered at the 2024 Cambodia Waste Summit with one goal:  tackle the country’s spiraling garbage challenges.

The summit, now in its seventh year, showcased the innovations of more than 50 local groups working on solid waste processing, plastic composting, water filtration and more. The aim: foster collaboration between environmental investors, entrepreneurs, government officials and the private sector.

“It is very important that people start talking about waste by reflecting on their waste management activities,” said Nuon Monica, an event organizer. “People need to be aware of waste management as a way to take control of their own lives. I believe this forum helps participants understand waste management and think critically about how they handle waste in their communities.”

Cambodia uses a staggering 56 million plastic bags every day, according to the Ministry of Environment, and produces more than 3,500 tons of waste. The environmental impacts are everywhere, from litter-clogged street gutters to trash-strewn rivers and haze-filled skies.

If the country is to get a handle on things, it will need to expand clean technologies.

“This exhibition is not just a showcase, but an exchange of knowledge on waste management,” she said. “It offers a platform where not only business owners can learn, but also pass on valuable insights to their employees.”

Raising awareness is key, experts say, and more needs to be done.

“It’s crucial to teach the younger generation to recycle, innovate, and create something new to support the environment,” said Ou Somna, a water and environmental engineer with a local company using coconut shells to filter polluted river water. “We must create awareness about the impact we, as Cambodians, have on our environment and inspire the next generation to take action in protecting it.”

For many attendants, the summit offered a welcome opportunity to connect with other environmentally conscious collaborators.

“This program brings together a wide range of environmental initiatives,” said Kim Chheng, 14, who manned a booth backed by his school’s 4R group. “It provides a valuable platform for learning and understanding Cambodia’s environmental challenges and potential solutions.”

The four Rs – reduce, reuse, recycle, recover – are a key idea in waste management. They were a recurrent theme in the day’s discussions.

Min Samneang, a summit attendee, praised the event for bringing together so many environmental and waste management specialists.

“I learned a lot about transforming waste, including how to process kitchen waste into useful items like animal feed,” she said. “This knowledge is valuable for improving waste management practices.”

Soeun Ratana, a student at the Royal University of Agriculture, said he would return next year.

“The focus on sustainability and environmentally friendly products was very enlightening,” he said. “I learned how waste and plastic are recycled into valuable and usable items, which supports sustainable development.”

Penh Kem, the governor of Stung Sen city in Kampong Thom province, said he was attending the summit for the first time. Waste management was a top focus of the government, and he was attending to gain a better understanding of the issue.

“I believe this program is important, as it demonstrates a strong commitment to the well-being of the people, particularly in terms of waste management and disposal,” he said. “These are crucial factors that the Royal Government prioritizes highly.”

He learned a lot, he said, from the expert panels and discussions, and he would share those ideas with residents back home.

“I gained valuable experiences from the governors of Kratie and Battambang, as well as from organizations involved in implementing garbage management procedures,” he said. “These insights will help in spreading educational messages to the local people about effective waste management.”

Q&A: Empowering Youth for a Cleaner Future
Hem Sophem, a university student in Phnom Penh and founder of Nisset Plastic, a group dedicated to cleaning garbage from drainage canals and roads, won first place at the second ASEAN Youth Eco-Champions Award in Laos last year. The victory has inspired other young people to become more involved in environmental conservation.

Choeng Lily, a journalism trainee at Newsroom Cambodia, spoke with Sophem about his work as a plastic collector.

Q: What does Nisset Plastic mean?

A: Nisset Plastic is the name of our group of students focused on tackling plastic waste. With so many types of waste out there, we decided to concentrate on plastic, which led us to choose the name Nisset Plastic. Our goal is to make a difference in reducing plastic pollution.

Q: What motivated you to begin collecting garbage in the sewers and on the streets?

A: The main issue we face is the trash problem. When I started the group, I noticed how bad the situation was, with people throwing trash into sewers, on the streets, and in public spaces like the riverside. This motivated me to create this project as a way to set an example, especially for young people. Another inspiration came from seeing people, including students, littering at school. I want to instill the right mindset about waste disposal, particularly among youth. By gathering students and involving them in this initiative, they can learn and change their behavior through participation.

Q: Have you noticed any results from the campaign?

A: Of course, there are thousands of users, and it’s clear that many of those who have joined us do not behave badly. Even if they littered before, they won’t after receiving the message. Our outreach is extensive, reaching hundreds of thousands through the media, including press and television. When people see what we do, it touches their hearts. The situation has improved in some places, like the waterways, which were once littered but are now clean and orderly. However, some still continue to litter despite learning about the problem. We can’t stop them, as no one has the authority to enforce action against it.

Q: Will you continue your efforts in the future?

A: We are fully committed, and while we don’t know how long we will continue, we remain dedicated to this cause. Even though it’s a small initiative, it has a positive impact on society. So far, other youth groups have followed our lead, forming similar groups in other provinces and cities.

Q: What advice would you provide to young people who wish to start a movement like yours?

A: There’s no need for a large group, significant strength, or specialized knowledge to make a difference. In terms of the environment, starting anywhere at any time is fine. Simply not littering is already a valuable contribution. If you want to do more, you can form a team to collect rubbish like we did or teach the younger generation.

កម្រងរូបភាព៖ មុខរបរក្រងអង្រឹងនៅខេត្តតាកែវ
លោកស្រី សារ៉ានី អាយុ ៤៣ឆ្នាំ ចាប់ផ្ដើមមុខរបរក្រងអង្រឹងអស់រយៈពេលជាង១០ឆ្នាំ​មក នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​។  ដើមឡើយលោកស្រីរៀនតពីចាស់ៗ ហើយចាប់​ផ្ដើមរៀនធ្វើដល់ចេះស្ទាត់ និង​បង្កើត​ជាមុខរបរប្រចាំថ្ងៃ។ អាជីពក្រងអង្រឹងនេះ បានជួយ​ជីវភាព​គ្រួសារលោកស្រី និង​អ្នក​ក្រង​អង្រឹងដទៃទៀតនៅក្នុងភូមិជាមួយគ្នា។ លោកស្រីបាន​ទិញ​ក្រណាត់ពីរោងចក្រ ដើម្បីក្រងអង្រឹង និងក្រណាត់ជូត​ជើងទាំងនេះ។ ក្រោយក្រងរួច លោកស្រីលក់បោះដុំតទៅអ្នកលក់តាមរទេះ ឬលក់រាយ។

លោកស្រី សារ៉ានី កំពុងក្រងអង្រឹង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

លោកស្រី សារ៉ានី កំពុងក្រងអង្រឹង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

អង្រឹង ដែលលោកស្រីសារ៉ានីក្រង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

លោកស្រី សារ៉ានី ចាប់ផ្ដើមមុខរបរក្រងអង្រឹងអស់រយៈពេលជាង១០ឆ្នាំ​មក នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

ក្រណាត់ដែលលោកស្រីបានទិញមកពីរោងចក្រ និងជ្រៀកជាសរសៃតូចៗទុកសម្រាប់ក្រង នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

លោកស្រី សារ៉ានី ចាប់ផ្ដើមមុខរបរក្រងអង្រឹងអស់រយៈពេលជាង១០ឆ្នាំ​មក នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

អង្រឹង និងក្រណាត់ជូតជើង ដាក់លក់នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ចឹង លីលី)

អាជ្ញាធរខេត្ត បន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន ជាពិសេសតំបន់កំសាន្ត​
ភ្នំពេញ៖ អាជ្ញាធរខេត្តមួយចំនួន លើកឡើងថាខ្លួនបាន និងកំពុងបន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួន។ ការលើកឡើងនេះ កើតមានឡើងក្រោយ រដ្ឋមន្រ្តី​ក្រសួង​​​មហាផ្ទៃ លោក ស សុខា ណែនាំឲ្យអាជ្ញាធរក្រោមសមត្ថកិច្ច ប្រកាន់ភ្ជាប់នូវគោលការណ៍​សម្អាត​​ផ្ទះ សម្អាតបឹង និងតាមទីកន្លែងកំសាន្តនានាដើម្បីប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅកម្ពុជា​កាល​ពីចុងខែកក្កដា។

ថ្លែងនៅក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួត​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំងគឿងញៀន លោក ស សុខា បង្ហាញក្តីបារម្ភចំពោះការ​កើនឡើងនៃបរិមាណ និង​កម្រិត​គ្រឿងញៀន ដែល​សមត្ថកិច្ច​​​បង្រ្កាបជា​រៀងរាល់​ឆ្នាំ ដែលកាន់តែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់អ្នក​ប្រើប្រាស់។ ​នេះបើ​យោង​តាមទំព័រផ្លូវការហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២៤។

លោកស សុខា ថ្លែងថា៖ «បរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែ​ច្រើន​ជារៀង​រាល់​ឆ្នាំ ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបាន​ជា​បន្ត​បន្ទាប់ ប្រភេទ​គ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែន​ប្រភេទ​​គ្រាប់​ដូចមុន ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់»។

ក្រៅពីការអនុវត្តស្របតាមពាក្យ​ស្លោក ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍ និងជំរុញឲ្យបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព លោកស សុខា ក៏​បាន​ណែនាំឲ្យ​ ​រដ្ឋបាល​រាជធានី​ខេត្ត​បណ្តុះ​បណ្តាល​​​ជន​បង្គោល​នៅតាម​មូលដ្ឋាន ​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ដល់យុវជន​​​​នៅ​តាម​កន្លែង​កម្សាន្ត​នានាផងដែរ។ ក្នុងនោះមានដូចជា ផ្សារទំនើប ក្លឹប​កម្សាន្ត KTV និង​រោង​ភាពយន្តជាប្រចាំ ដើម្បីបញ្ជ្រាប​នូវផលអវិជ្ជមាន​នៃ​គ្រឿងញៀន។

អាជ្ញាធរខេត្តដែល Newsroom Cambodia បានសម្ភាសលើកឡើងថាអាជ្ញាធរមូលដ្ឋាន បាន និង​កំពុង​អនុវត្តវិធាន​ការនានាគិតទាំង​គោលនយោបាយ​ភូមិ​-​ឃុំ ស គ្មាន​គ្រឿងញៀន​ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងដោះស្រាយបញ្ហាគ្រឿងញឿន រួមមានការ​ជួញ​ដូរ​ ការផលិត ព្រមទាំង​ការកែច្នៃ​គ្រឿងញៀន​ផងដែរ។ គោលនយោបាយ​ភូមិ​-​ឃុំ ស គ្មាន​គ្រឿងញៀន​នេះ គឺ​ផ្ដោតសំខាន់លើ​តំបន់​ក្បែរ​ព្រំដែន​។​

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប​ ថ្លែងថាគោល​នយោបាយ​ភូមិ ឃុំមាន​សុវត្ថិភាពនេះ ត្រូវបានអនុវត្តយូររួចមកហើយ។ ហើយលោកថា​បញ្ហាគ្រឿងញៀន​នៅខេត្ត​សៀមរាប​មិនមែនជាបញ្ហាប្រឈមខ្លាំង​នោះទេ​ក៏ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ទើប​ជាក្តីបារម្ភ​សម្រាប់​ខេត្តនេះដោយសារមានការកើនឡើងជាងឆ្នាំទៅ។

លោក លី វណ្ណៈ ថ្លែងថា៖ « យើងកំពុងតែរឹតតែជំរុញបន្ថែមទៀត ដើម្បីឲ្យលុបបំបាត់​នូវគ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ឲ្យកាន់តែល្អប្រសើរ។ ការងារទាំងអស់ហ្នឹងមិនមែន​ជាការងារដែលថ្មីនោះទេ​ដូចជាថ្នាក់រដ្ឋបាល​ឬថ្នាក់ក្រោមជាតិគ្រប់ខេត្តក្រុងទាំងអស់យើងបានអនុវត្តរួច​ហើយគេហៅថា​គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្នុងនោះមានទាំងក្មេងទំនើងពាក់ព័ន្ធគ្រឿងញៀន ល្បែងស៊ីសង ការងារទាំងអស់នេះ​បានអនុវត្តមកយូរហើយ»។

លោក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងប្រាប់ថា ខេត្តនេះបាន​ចុះធ្វើកិច្ចសន្យា​ជាមួយ​​ម្ចាស់​ទីតាំង​កន្លែងម៉ាស្សា ខារ៉ាអូខេ ឬក្លឹបកំសាន្តទាំងអស់ ដោយហាមមិនឲ្យចែកចាយ ឬប្រើប្រាស់​គ្រឿងញៀន។ លោកថាក្នុងករណីសមត្ថកិច្ចរកឃើញថា​ម្ចាស់​ហាង​មាន​លួចលាក់គ្រឿងញៀន​ សមត្ថកិច្ច​នឹងបិទទី​តាំងទាំងនោះ និងកសាងសំណុំរឿងឡើងទៅតុលាការ។

អភិបាលរងខេត្តបាត់ដំបងថា៖ «បើសិនជាម្ចាស់ទីតាំងមានលួចលាក់គឺយើងមានវិធានការច្បាប់ ទី១ នោះ​គឺបិទទីតាំង ទី២ នោះម្ចាស់ត្រូវកសាងសំណុំរឿងឡើងតុលាការ។ នេះជាវិធានការ​ដែលយើង​បាន​រៀបចំធ្វើរួច​ហើយនិងមានកិច្ចសន្យារួចអស់ហើយ»។

ចំពោះលោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងវិញថ្លែងថា៖ «​រដ្ឋបាល​ខេត្តបាន​ចាត់​ចែង​រួចហើយ បន្ទាប់ពីទទួលបានសារណែនាំគឺសាលាខេត្តបានប្រជុំ មន្ទីរអង្គភាព អាជ្ញាធរ​ក្រុងស្រុក និង​ឃុំសង្កាត់ទាំងអស់បានចាត់ចែងការងារទាំងអស់ហ្នឹងរួចហើយ ជាមួយនឹងយុវជន និងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចាត់ចែងអស់ហើយ ហើយក៏កំពុងតែធ្វើជាបន្តបន្ទាប់និងសកម្ម។

លោក អំ សំអាត ជានាយកប្រតិបត្តិអង្គការលីកាដូ ប្រាប់ថាបញ្ហាគ្រឿងញៀន​មានការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ក៏ដោយ ប៉ុន្តែនៅតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភនៅឡើយដែលទាមទារឲ្យមាន​វិធានការ​តឹងរឹង​ដើម្បីប្រយុទ្ធប្រឆាំងទៅលើបញ្ហានេះ។

លោក អំ សំអាតថ្លែងថា៖ «យើងសង្កេតឃើញគ្រឿងញៀនបំផ្លាញមនុស្ស និងសង្គមជាតិ ជា​ពិសេស​​ទៅលើការអភិវឌ្ឍន៍ប្រទេសយើងនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះគ្រឿងញៀន​ក៏បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​​ផងដែរ ដូច្នេះយើងត្រូវតែមានវិធានការឲ្យបានតឹងរឹងដើម្បី​ប្រយុទ្ធប្រឆាំង​ទៅលើ​បញ្ហា​នេះ»។

លោកបានបន្តថា៖ «ការដាក់គោលការណ៍អនុវត្តគឺជារឿងមួយ ប៉ុន្តែអ្វីដែលជាប្រសិទ្ធភាព​ហើយ​សំខាន់​​​គឺការអនុវត្តផ្ទាល់ ភូមិឃុំមានសុវត្ថិភាព និងគ្មាន​គ្រឿងញៀននេះទាល់តែអាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​អនុវត្តឱ្យមានប្រសិទ្ធភាព នឹងត្រូវចៀសឲ្យផុតពីគ្រឿងញៀន បើតាមយើងមើលឃើញ​មាន​ការ​កើន​ឡើងជាពិសេសគឺការកើនគីឡូនៃគ្រឿងញៀន ហើយភាគច្រើនទាក់ទងជាមួយ​នឹងជន​បរទេស​ច្រើន»។

យោងតាមគេហទំព័រអាស៊ីសេរីផ្សាយថា រយៈ​ពេល ៦៣ថ្ងៃ នៃ​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​​នា​ដើម​ឆ្នាំ​២០២៤​ សមត្ថកិច្ច​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ ៦៥៩​ករណី ហើយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ ៣.៨៩៩​នាក់។ ចំណែកកន្លះឆ្នាំដំបូងនៃឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាបបានគ្រឿងញៀន​ចំនួន៥តោន នេះបើយោងតាមការផ្សាយរបស់វិទ្យុបារំាងអន្តរជាតិ។

កាលពីថ្មីៗនេះរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរសព្ទថ្មីមួយឈ្មោះថា «NoDrug» ដែល​ជាមធ្យោបាយ​រាយការណ៍​អំពីករណីប្រើប្រាស់ ជួញដូរ ការដឹកជញ្ជូន និងកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍​ទៅកាន់ក្រុម​ការងារ ដើម្បីឲ្យអាជ្ញាធរចុះបង្រ្កាបបានទាន់ពេលវេលា និងជយយលុបបំបាត់គ្រឿងញៀន​ក្នុង​សហគមន៍៕

អាជ្ញាធរកំចាត់មីន​ណែនាំ​ឱ្យ​ប្រយ័ត្ន​​ចំពោះ​​សំណល់ជាតិផ្ទុះ​អំឡុង​ពេល​ និង​ក្រោយ​ទឹក​ជំនន់​​
អាជ្ញាធរកំចាត់មីនកម្ពុជាណែនាំ​ឱ្យអ្នកពាក់ព័ន្ធ​​​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះមីន​ និង​សំណល់​ជាតិ​ផ្ទុះ​​ពី​​សង្គ្រាម​ដែល​អាច​ហូរ​មក​ជាមួយ​ទឹក​ជំនន់​ដោយសារ​ការ​ច្រោះដី​ពី​តំបន់​មាន​មីន​ និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​។​

យោងតាម​​សេចក្តីជូន​ដំណឹង​របស់​អាជ្ញាធរកម្ពុជា​គ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារមីន ចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលខេត្តមួយ​ចំនួន​កំពុង​រង​ឥទ្ធិពលទឹក​ភ្លៀង និង​អាច​បង្ក​ជាទឹក​ជំនន់ មីន និង​សំណល់ជាតិផ្ទុះ​ពី​សង្គ្រាម​មួយ​ចំនួន​អាច​ត្រូវ​បាន​ប្រទះឃើញ​​ដោយសារ​ការ​ហូរ​ច្រោះ​ដី ឬ​ហូរ​តាម​ខ្សែទឹក​ផ្សេងៗ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ។

ប្រធានអាជ្ញាធរ​មីន​​ណែនាំ​ដល់​ប្រតិបត្តិករបោសសម្អាតមីន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​​គ្រោះមហន្តរាយ ក្រសួង​អប់រំ និងអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ចូលរួម​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះមីន និង​សំណល់ជាតិ​ផ្ទុះ​​ដែល​អាច​ហូរ​មកជាមួយ​ទឹក​ជំនន់។ ណែនាំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរមូលដ្ឋាន​ជាបន្ទាន់ ​ប្រសិនបើ​ប្រទះ​ឃើញ​មីន​ និង​សំណល់ជាតិ​ផ្ទុះ​ពីសង្គ្រាម។

អាជ្ញាធរមីន​ក៏​បាន​​ណែនាំ​ឱ្យ​រៀប​ចំ​ខ្លឹម​សារ​​ផ្សព្វផ្សាយ និង​អប់រំ​ពីគ្រោះ​ថ្នាក់​បង្ក​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​ពេល និង​ក្រោយ​ទឹកជំនន់។​ ឆ្លើយតប​ឱ្យ​បានទាន់ពេល​​ក្នុងការ​ប្រមូល​យកទៅកម្ទេចចោល ពេល​ពលរដ្ឋ​រាយការណ៍។ ដាក់​ស្លាក​សញ្ញាសម្គាល់ជាបន្ទាន់​តាម​តំបន់​សង្ខ័យ​មាន​មីន និង​សំណល់ជាតិ​ផ្ទុះ​​ដែល​អាចហូរ​តាមទឹក​ និង​ដីល្បាប់​ ដើម្បី​ទប់​ស្កាត់កុំ​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ស្នាក់នៅ។​

តាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ដោយ​សារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ឆ្នាំ​២០២៤​​ ​ចេញ​​ដោយ​អាជ្ញាធរ​​មីន គិតចាប់ពីខែមករា ដល់​ខែ​ឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះ៣០នាក់ ​ កើន​ឡើង​​​​៥៨​ភាគ​រយ បើ​ធៀប​នឹងឆ្នាំ២០២៣ មានជនរងគ្រោះ១៦នាក់៕

ពលរដ្ឋ​​នៅ​​ខេត្តរតនគិរី​១៧​នាក់​​ពុលផ្សិត​​​
ក្រសួងសុខាភិបាលណែនាំឱ្យ​ប្រុងប្រយ័ត្នពីការ​បរិភោគ​ផ្សិត ក្រោយ​មាន​ពលរដ្ឋ​ចំនួន​១៧​នាក់​បាន​ពុល​ផ្សិត​នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃទី២១ ខែកក្កដា​នេះ។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​ផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តរតនគិរីចំនួន១៧នាក់​បានពុលផ្សិត ក្នុងនោះមានស្រី៤នាក់ កំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ បន្ទាប់ពី​​មានរោគសញ្ញារាក​ ចុកពោះ ក្អួត នៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។​

ក្រសួង​សុខាភិបាល​បន្ថែម​ថា ក្នុងចំណោម​ផ្សិតរាប់ពាន់ប្រភេទ មានផ្សិត​ប្រហែល​១០​០​ប្រភេទ​​ដែលភាគច្រើនបណ្ដាលឱ្យ​ពុល​​នៅ​​ពេល​បរិភោគ​។

ដើម្បី​ចៀសវាងពីការ​ពុល​ផ្សិត ឬបង្កគ្រោះថ្នាក់ផ្សេងៗ ក្រសួងសុខាភិបាល​បានណែនាំ​ឱ្យ​​សួរ​ចាស់ៗ ឬអ្នកដែលស្គាល់ច្បាស់ថាផ្សិតនោះមិនធ្លាប់ពុលពីមុនមក​។  ចំពោះផ្សិត​ដែល​ពុល​នោះ​ត្រូវ​ប្រាកដ​ថាចំអិនបានត្រឹមត្រូវ នឹងឆ្អិនល្អមុននឹងបរិភោគ ហើយ​ប្រកាន់ខ្ជាប់នូវអនាម័យ លាងដៃនឹងសាប៊ូមុននឹងចាប់កាន់អាហារ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «រោគសញ្ញានៃការពុលផ្សិត​អាច​កើត​ឡើង​ក្រោយពេលបរិភោគរយៈពេល ២ម៉ោង ទៅ៦ម៉ោង ឬច្រើនថ្ងៃ ដែល​មានដូចជា​ចុកពោះ រាក បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើម ឡេះឡះ រហូត​ដល់​អាច​ស្លាប់​ក្នុង​រយៈពេល​ណាមួយ ទៅតាម​ប្រភេទ​ផ្សិត​ពុល​ដែល​មាន​កម្រិត​ជាតិ​ពុល​ខុសៗ​គ្នា។ ជាតិពុលខ្លះប៉ះពាល់ដល់ប្រព័ន្ធប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬ​ច្រើន​សប្ដាហ៍​បន្ទាប់​ពី​បរិភោគ»។

ក្រសួងបានណែនាំដល់អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្រ្គោះបន្ទាន់ដែលនៅជិតផ្ទះបំផុត ហើយស្ថានភាពអ្នកពុលត្រូវនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជាចាំបាច់៕​

Q&A៖ ល្បែងអនឡាញ​បង្កឱ្យ​មាន​អសន្តិសុខ និង​ប៉ះពាល់​មុខ​មាត់កម្ពុជា​
ជាច្រើន​ឆ្នាំ​មកនេះ ល្បែង​អនឡាញ​កើត​មាន​ច្រើន​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្តព្រះសីហនុ។ បើតាម​សារព័ត៌មានក្នុង​ស្រុក​​ សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងអនឡាញ​​​ខុសច្បាប់​នៅ​ខេត្ត​ព្រះ​សីហនុ​​​ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់។

ខាងក្រោមនេះ​ជាកិច្ចសម្ភាសន៍​រវាង​លោកបណ្ឌិត ​យង់ ​ពៅ ​អ្នកជំនាញ​ខាង​ភូមិសាស្រ្ត​នយោបាយ ជាមួយ​​​សិក្ខាកាម Newsroom Cambodia៖

Q: ជម្រាបសួរ​លោកបណ្ឌិត!

A: បាទ​ជម្រាបសួរ!

Q: ជាដំបូង​នាងខ្ញុំ​​​សូម​សួរ​ថា តើល្បែង​អនឡាញ​ជាអ្វី?

A: បើតាមការយល់ឃើញរបស់ខ្ញុំ ល្បែង​អនឡាញ​គឺជា​ការលេង​តាមប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ប្រើប្រាស់​តាមប្រព័ន្ធអ៊ីនធឺណិត។ ​អ្នកលេង​អាចលេង​ជាសាកលបាន ​ហើយវាមានភាព​​រំខាន​ទាំងពេលវេលា ​រំខានទាំងសមត្ថកិច្ច​ក្នុងការគ្រប់គ្រង ​និងចំណូល​ទាំងគាត់ ​រដ្ឋមិនអាច​យក​ពន្ធ​ពី​ពួកគាត់ ​ឬគ្រប់គ្រង​បានទេ។

Q: តើល្បែង​អនឡាញ​មានស្ថានភាព​បែបណាដែរ​នៅក្នុង​ពេលបច្ចុប្បន្ននេះ?

A: វាមិនមាន​ការសាយភាយ​អ្វីគួរឲ្យ​ប្រាកដប្រជា​នោះទេ ​ក៏ប៉ុន្តែ​យើងឃើញ​ថាល្បែង​អនឡាញ​​​នៅកម្ពុជា​យើងនេះ​ ឃើញថា​សមត្ថកិច្ច​​ឃើញថាបង្រ្កាប​ ប៉ុន្តែមិនតែ​ទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ​នៅតែ​មានការ​លេងល្បែង​អនឡាញ​ហ្នឹងជា​ហូរហែរ​ ហើយវា​ធ្វើឲ្យ​មានភាព​អសន្តិសុខ ​និងប៉ះពាល់​ដល់មុខ​មាត់នៅ​​ក្នុង​ប្រទេស​នៅលើ​ឆាកអន្តរជាតិ​ទៀត។

Q:​ យើង​ឃើញ​ថា កន្លងមក​រដ្ឋាភិបាល​បាន​​បិទ​ការ​លេង​ល្បែង​អនឡាញ​នេះ​មួយ​រយៈ​ ហេតុអ្វី​បាន​​នៅ​តែ​ឃើញ​បន្ត​មាន​នៅ​កម្ពុជា?

A: ជាការយល់​ឃើញ​របស់ខ្ញុំ ​ល្បែង​អនឡាញ​វាមិនមាន​តែនៅក្នុង​ប្រទេសកម្ពុជា​នោះទេ​ ប៉ុន្តែប្រទេស​ផ្សេងទៀត​ក៏មានការ​លេងដូចគ្នា​ដែរ ​ប៉ុន្តែវាស្ថិត​នៅក្រោម​ការគ្រប់គ្រង​បានរបស់​សមត្ថកិច្ច។​ ​ដោយឡែក​នៅក្នុង​ប្រទេសកម្ពុជា​វិញ អាច​ថាដោយសារ​តែបច្ចេកវិទ្យា​នៃ​ការគ្រប់គ្រង​​របស់យើង​នៅមាន​កម្រិត​ដូច្នេះហើយ​ធ្វើឲ្យការ​អនុវត្ត​ច្បាប់ក៏នៅ​មានកម្រិត​អញ្ចឹងទៅធ្វើ​ឲ្យមានចន្លោះ​ប្រហោង​បើកល្បែង​អនឡាញ​ តែបើកមាន​ច្រើនរូបភាព​ដែលធ្វើឲ្យ​សមត្ថកិច្ច​មិនអាច​គ្រប់គ្រងបាន ​ហើយក៏​បណ្ដាលឲ្យ​មានការ​កើនឡើង។

Q: តើលោក​បណ្ឌិត​ឃើញមាន​ផលប៉ះពាល់​ដូចម្ដេច​ខ្លះដល់​ប្រទេសកម្ពុជា?

A: ខ្ញុំឃើញថា​មានផលប៉ះពាល់​ច្រើន​ដូចជា​គ្រប់គ្រង​មិនបាន​តាមរយៈច្បាប់ ​និងសមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន។ ​មួយវិញ​ទៀតគេ​អាចប្រើបញ្ហា​នេះជាការ​លាងលុយ ​ការចាប់ជំរិត​ពីអន្តរជាតិ​ជាហូរហែរ ​បង្ខាំង​មនុស្ស​ដោយខុសច្បាប់​តាមរយៈ​ល្បែងអនឡាញ​ហ្នឹង​។ អ្វីដែលសំខាន់​នោះគឺ​ខាតបង់ប្រយោជន៍សេដ្ឋកិច្ច ​ពេលវេលាធ្វើការ​ ហើយបង្កភាព​អសន្តិសុខ​នៅក្នុងសង្គម​ថែមទៀត។

Q: តើរាជរដ្ឋាភិបាល​កម្ពុជាគួរ​មានវិធានការ​ដូចម្ដេចខ្លះ​ដើម្បីទប់ស្កាត់​បញ្ហានានា​ដែលបាន​កើតមានឡើង​ដោយសារ​តែល្បែង​អនឡាញ ​ជាពិសេសនៅ​ក្នុងរដូវកាល​បាល់ទាត់នេះ?

A:  រាជរដ្ឋាភិបាល​គួរតែមាន​គោលនយោបាយ​ជាក់លាក់​ទៅលើការ​បង្ក្រាបល្បែង​អនឡាញ​នេះ ​ទី១ ​ត្រូវតែបង្កើន​សមត្ថភាព​ទៅលើឧក្រិដ្ឋកម្ម​ទៅលើបច្ចេកវិទ្យានេះ​ឲ្យមានប្រសិទ្ធភាព (Cyber Crime)​ ទើបអាច​បង្ក្រាបល្បែង​អនឡាញនេះបាន។ ​ទី២ ​បង្កើនសមត្ថភាព​បច្ចេកវិទ្យា​ឲ្យ​​​ខ្លាំងទើបអាច​តាមទាន់នូវកិច្ចការ​ទាំងអស់ហ្នឹង។ ​ទី៣ ​ត្រូវតែ​អនុវត្តច្បាប់​ប្រាកដប្រជា​ជាក់លាក់​ដោយមិន​លើកលែង​។ ទី៤​ រាជរដ្ឋាភិបាល​មិនអាចឲ្យល្បែង​អនឡាញ​ហ្នឹងបន្តទៀត​បានទេដោយមាន​ច្បាប់ច្បាស់លាស់​ទៅលើការ​បង្ក្រាបនេះ។​

Q: ច៎ា! សូមអរគុណ​លោកបណ្ឌិត​ដែលបាន​ផ្ដល់បទសម្ភាស៍។

A: បាទសូមអរគុណ!៕

រដ្ឋមន្រ្តី​មហាផ្ទៃ​ណែនាំ​អភិបាលរាជធានី​-ខេត្ត​គាំទ្រ​​​​​​ការបង្កើត​​​មណ្ឌល​បន្សាប​គ្រឿងញៀន​ដើម្បី​សង្គ្រោះជន​រងគ្រោះ
រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ លោក ស សុខា ណែនាំឱ្យ​អភិបាលរាជធានី​-ខេត្ត​​​​​​គាំទ្រ និង​ទាក់ទាញ​វិនិយោគ​​​​​បង្កើត​​​មណ្ឌល​បន្សាប​គ្រឿងញៀន​ ដើម្បី​សង្គ្រោះជន​រងគ្រោះ និង​បណ្តុះបណ្តាល​​ពួកគេ​ឱ្យចេះ​​ប្រកបរបរចិញ្ចឹមជីវិតក្រោយពេលចូលសហគមន៍វិញ។​

ទំព័រហ្វេសប៊ុក​​ក្រសួង​មហាផ្ទៃ​ ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ លោក ស សុខា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បាន​លើកឡើងថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀន​នឹងពិបាកលេចចេញជារូបរាង ប្រសិនបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញហើយ មិនមាន​ការសម្បទានគាំទ្រពីរដ្ឋ។

លោក ស សុខា​ បានលើកឡើងថា​៖ «ការបង្កើត​មណ្ឌល​ព្យាបាល​ បន្សាប​ និងស្ដារនីតិ​សម្បទា​អ្នកញៀន​គ្រឿងញៀន​ គឺជា​ការផ្ដល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បីស្រោច​ស្រង់​ និងសង្គ្រោះ​ជនរង​គ្រោះ ​ពីព្រោះ​យន្តការ​នេះមាន​ភាគរយ​ខ្ពស់បំផុត​ក្នុងការ​ប្រែក្លាយ​ជនរង​គ្រោះឱ្យ​ផ្ដាច់បាន​ដោយជោគជ័យ​ពីគ្រឿង​ញៀន​ និងថែម​ទាំង​ទទួលបាន​ការអប់រំ​ និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​ប្រើប្រាស់ ​និងប្រកប​របរ​ចិញ្ចឹម​ជីវិត​ ក្រោយ​ពីការ​ធ្វើសមាហរណ៍​ចូលទៅ​ក្នុង​សហគមន៍​វិញ»​។

ទំព័រហ្វេសប៊ុក​របស់​ក្រសួងមហាផ្ទៃ​បន្ថែម​ថា លោក ស សុខា ​ក៏បាន​លើកឡើងអំពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​​ឧក្រិដ្ឋជន​ថា​​ កន្លង​ទៅសមត្ថកិច្ច​បង្ក្រាប​បានត្រឹម​កម្រិត​រាប់សិប​គីឡូ​ ឬត្រឹម​រយគីឡូ​ ប៉ុន្តែ​ក្នុងរយៈ​ពេលកន្លះ​ឆ្នាំ២០២៤​នេះ មាន​ដល់ទៅ​ជាង​ ៥ពាន់គីឡូ។

គិតពីខែមករា ដល់ឧសភាឆ្នាំ​២០២៤​នេះ មន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​គ្រឿងញៀនចំនួន ៤.៧១តោន ​កើន​២៩ភាគរយក្នុ ងរយៈពេលដូចគ្នាពីឆ្នាំ២០២៣៕

Vox Pop៖ ទស្សនៈពលរដ្ឋជុំវិញក្រមសីលធម៌អ្នកប្រើប្រាស់បណ្ដាញសង្គម​
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដូចជាហ្វេសប៊ុក (FACEBOOK) និងតិកតុ (TIK TOK)​ជាដើម បានប្រើគណនីផ្ទាល់ខ្លួន​សម្រាប់បង្ហោះរូបភាព និង​រឿងរ៉ាវ​មួយចំនួន។ ប៉ុន្ដែពេលខ្លះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គមទាំងនោះ​​​ មិន​បាន​ដឹង​ទេ​ថា​​រាល់​ការផុស ឬចែករំលែកទាក់ទងនឹងបញ្ហា​គ្រួសារ ​ជម្លោះ​វែកញែក​​ដោយ​​ពាក្យ​សម្ដី​​មិន​​សមរម្យ​​នៅ​លើ​​បណ្ដាញ​​សង្គម​​​ អាចបង្ក​ផល​ប៉ះពាល់ដល់អ្នក​ប្រើប្រាស់​ដទៃ​ទៀត ជា​ពិសេស​នោះ​​​គឺ​ក្មេងជំទង់ ​ដែលជាវ័យ​ងាយរង​ឥទ្ធិពលពី​​ពាក្យសម្ដី​មិន​សមរម្យ​​ ​អសុរោះ ​គំរោះគំរើយ និងមិន​គោរព​ចាស់ទុំ​ទាំងនោះ​។

Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលជាសិស្សនិស្សិត គ្រូបង្រៀន​ និង​​អាជីវករ​លក់ដូរ​ដែល​​រស់​នៅ​​ក្នុ​ង​​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ ចំនួន​៧​នាក់​ ជុំវិញ​ការ​យល់ឃើញ​ចំពោះ​ក្រម​សីលធម៌​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញសង្គម ជាពិសេសការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដោយការឈ្លោះគ្នា ឬប្រើ​ពាក្យ​សម្ដី​មិនសមរម្យជាដើម។

លោកស្រី ម៉ែន សុគន្ធា វ័យ២៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀនថ្នាក់មតេយ្យសិក្សា នៅខេត្តព្រៃវែង លើក​ឡើង​ថា សម្រាប់ក្មេង​ដែលបើកទូរសព្ទ​មកឃើញមាន​រូបភាព ដូចជាការ​និយាយស្ដីមិនល្អ​នឹងធ្វើឱ្យ​មាន​​ផលប៉ះពាល់​ដល់កុមារជាខ្លាំង ព្រោះក្មេងនឹងយកពាក្យសម្ដី​ដែលខ្លួនបាន​ឮ យក​មកប្រើប្រាស់​ជាមួយ​មិត្តភក្តខ្លួន ទុកដូចជាការលេងសើចបែបធម្មតា។ ភាគច្រើន​លោកស្រីឱ្យកូនមើលតែតុកត្តាណាដែលទាក់ទងនឹងជំនួយក្នុងការរៀនភាសាតែប៉ុណ្ណោះ។

លោកស្រីម៉ែន សុគន្ធា បញ្ជាក់ថា៖ «ក្នុងនាមជាម្ដាយមួយរូប លោកស្រីមិនដែលឱ្យកូនរបស់ខ្លួនប្រើទូរសព្ទក្នុង​លក្ខខណ្ឌមិនចាំបាច់ណាមួយឡើយក្រៅតែពីការសិក្សារៀនសូត្រដែលទទួលបានចំណេះដឹង»។

លោកស្រីសំណូមពរថា៖ «សូមអ្នកដែលប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប កុំចូលទៅចុចតាមដានផេកដែលផុសនូវព័ត៌មានមិនល្អដែលនាំឱ្យខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ បើយើងកាត់បន្ថយបាននោះបុគ្គលដែលធ្លាប់តែចែករំលែកនូវរឿងរ៉ាវមិនល្អនោះក៏នឹងមានកាន់តែតិចៗទៅផងដែរ»។

លោកស្រី ម៉ែន សុគន្ធា ជាគ្រូបង្រៀនថ្នាក់មតេយ្យសិក្សា (រូបភាព៖ ចឹង លីលី)

លោក តុប ដា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគិលានុបដ្ឋាយិកាយល់ឃើញថា ការ​ប្រើ​ប្រាស់​បណ្ដាញសង្គមជារឿងធម្មតា តែបើប្រើប្រាស់ជាមួយនឹង​ពាក្យសម្ដី​មិនសមរម្យ អាចបង្ក​ផល​ប៉ះពាល់​ច្រើនដល់ក្មេងជំទង់ដែលកំពុងប្រើប្រាស់ប្រើ​ប្រាស់​បណ្ដាញសង្គមនេះផងដែរ។

លោកតុប ដា ថ្លែងថា៖ «ក្មេងងាយចាប់បាននូវអ្វីដែលគាត់បានឃើញនិងឮ ហើយ​ក្មេងរៀន​តាម​ដោយ​ប្រើពាក្យ​ទាំងអស់​នោះ​ទៅកាន់មិត្តភក្តិរបស់គាត់។ បើសិនជាមានបញ្ហាអី មិនគួរបង្ហោះ​ ឬហែកហួរ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​នោះ​ទេ យើងគួរតែមានការដោះស្រាយបញ្ហានោះទល់មុខគ្នា ជៀសវាងកុំប្រើពាក្យអសុរោះនៅមុខក្មេង»។

លោក តុប ដា ជានិស្សិតឆ្នាំទី៤សិក្សាជំនាញគិលានុបដ្ឋាយិកា (រូបភាព៖ ចឹង លីលី)

កញ្ញា រេត ពៅ អាយុ២២ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកគណនេយ្យ យល់ឃើញថា បច្ចុប្បន្នក្មេងៗ​មាន​ការ​ប្រើប្រាស់​​បណ្ដាញសង្គមច្រើន ហើយពួកគេងាយចាប់បាន និងយកត្រាប់តាមពាក្យ​អសុរោះ​របស់​មនុស្ស​ធំ ដែលការណ៍នេះអាច​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​ និងសីលធម៌របស់ក្មេងៗ។

កញ្ញាថ្លែងថា៖ «ការប្រើប្រាស់ពាក្យសំដីអសុរោះអាចបង្កឲ្យមានអំពើហិង្សា និងភាព​អសន្តិសុខ​នៅក្នុង​សង្គម ហើយមានការប្រើប្រាស់ពាក្យមិនសមរម្យទៅមនុស្សចាស់ជាដើម»។

កញ្ញា រេត ពៅ បុគ្គលិកគណនេយ្យ (រូបភាព៖ ចឹង លីលី)

កញ្ញា រ៉ុម ផាន់នី អាយុ១៩ឆ្នាំ ជានិស្សិតឱសថសាស្រ្តឆ្នាំទី១ រស់នៅខណ្ឌសែនសុខ រាជាធានីភ្នំពេញ ផ្តោតការយល់ថាទៅលើការធ្វើ​ទីផ្សារ​ដោយការឈ្លោះគ្នា ប្រើពាក្យសម្ដីមិនសមរម្យលើហ្វេសប៊ុក និងតិក តុកជាដើម​ ដើម្បីទាក់ទាញ​អ្នកអាន ឬទស្សនា។ សម្រាប់កញ្ញា ផាន់នី ការធ្វើទីផ្សារបែបនេះ ​​គឺជាទង្វើមិនសមរម្យនោះឡើយ ដែល​បាន​បង្កផលអវិជ្ជមាន​ទៅ​ដល់​អ្នក​ប្រើប្រាស់ទាំងចាស់​ទាំងក្មេង ជាពិសេសគឺក្មេងៗ​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែលងាយនឹងយកតម្រាប់តាមគម្រូមិនល្អ។

កញ្ញា​ក៏បានស្នើ​ឱ្យអាជ្ញាធរ​ និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ណែនាំ អប់រំ និងកែតម្រូវដល់អ្នកបង្ហោះ​ និងចែករំលែករូបភាព និងវីដេអូ​មិន​សមរម្យ​ដើម្បីកុំឱ្យអ្នកដទៃយកគម្រូតាម។

កញ្ញាបញ្ជាក់ថា៖ «ក្នុងសង្គមកាន់តែមានភាពវឹកវរជាមួយ​ការធ្វើទីផ្សារតាម​បែបជេរបញ្ចោរ​ដែល​ជា​រូបភាព​មួយដែលមិនគួរកើតឡើងសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប»។

កញ្ញា រ៉ុម ផាន់នី ជានិស្សិតឱសថសាស្រ្តឆ្នាំទី១ (រូបភាព៖ ចឹង លីលី)

លោក សែម សីលា អាយុ ១៨ឆ្នាំ ជានិស្សិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រឆ្នាំទី១ រស់នៅសង្កាត់ទឹកថ្លា រាជធានី​ភ្នំពេញ បានលើកឡើងថា ការប្រើប្រាស់​បណ្តាញ​សង្គមដែល​មិនមាន​ក្រម​សីលធម៌នមួយចំនួន បានបង្ហោះ​រូបភាព​មិនសមរម្យ ​នាំឲ្យក្មេងៗ ដែលមិនគ្រប់អាយុងាយរងផលប៉ះពាល់ដល់ការគិតពិចារណា។

លោក សែម សីលា ចង់ឃើញគ្រូបង្រៀនជួយ​អប់រំណែនាំបន្ថែម ព្រមទាំង​រាយការណ៍​​ទៅអាណាព្យាបាល ក្នុងករណីដែលក្មេងមិនចូលសាលា និងណែនាំឲ្យចុចរីផត(report) រឺប្លុក(block)ផេក ​ដែលតែងតែផុសតែរឿងមិនល្អនាំឱ្យប៉ះពាល់ដល់ស្មារតី​ផ្ចង់អារម្មណ៍របស់ក្មេងជំទង់។

លោកលើកទៀតថា៖ «សម្រាប់អ្នកដែលដឹងហើយថា​ជាវីដេអូដែលខ្លួន​បានមើលមិនល្អ​ហើយក៏​នៅតែចែករំលែក​បន្តទៀត លោកថាជាការឆ្លៀតឱកាសដើម្បីតែផលប្រយោជន៍របស់ខ្លួន ជាក់ស្តែង​អ្នកដែលថតរូប ឬវីដេអូដែលមិនសមរម្យហើយផុស ដើម្បីឲ្យមានមនុស្សចូលមើល​ច្រើន​គឺរិតតែបង្ក​ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្មេង។ គ្រប់អាណាព្យាបាលដែលមានកូនតូចៗក្រោមអាយុ១៥ឆ្នាំ គួរតែ​ព្យាយាមតាម​ដានសកម្មភាពរបស់កូនឱ្យបានញឹកញាប់ដូចជាពេលណាកូនទៅរៀន ពេលណា​កូន​ទំនេរ»។

លោក សែម សីលា ជានិស្សិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រ  (រូបភាព៖ ចឹង លីលី)

កញ្ញា ទ្រី សុផានី អាយុ១៩ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស ​លើក​ឡើងថា ផលប៉ះពាល់ និងរូបភាព​ជេរប្រមាថក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនេះ មាន​ទាំង​នៅកម្ពុជា និងបណ្តាប្រទេសដទៃ។ កញ្ញាយល់ថាក្មេងៗ ងាយរងឥទ្ធិពលអវិជ្ជមាន ក៏ព្រោះតែពួកគេ​មិនអាចវាយតម្លៃថាជារឿងល្អ​ឬអាក្រក់ឡើយ ដូច្នេះពួកគេនឹងងាយធ្វើតម្រាប់តាម។

កញ្ញាថ្លែងថា៖ «បើជនបរទេសបានឃើញនូវវីដេអូដែលមានជម្លោះ​ជេរបញ្ចោរគ្នា​តាម​បណ្ដាញ​សង្គម តើគេនឹងមើលមកប្រទេសយើងបែបណា? គេអាចវាយតម្លៃពីសីលធម៌​របស់ប្រជាជន​យើងថាមានភាពអនាធិបតេយ្យមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក»។

កញ្ញាលើកទឹកចិត្តទៅដល់សិស្សនិស្សិត អាជីវករលក់ដូរ ពលរដ្ឋទូទៅក្នុងសង្គម​ដែលជាអ្នកចែករំលែក បញ្ចេញមតិយោបល់​ផ្សេងៗ​លើការផុសនានា គប្បីធ្វើជា​គម្រូមួយដ៏ល្អ មិនគួរ​ចែករំលែក​នូវ​រឿងរ៉ាវដែល​មិនល្អដែលនាំឱ្យអាប់​ឱនដល់ខ្លួនឯង និងសង្គមជាតិ ជាពិសេសចៀសវាងចេតនាដើម្បី​ទទួលបានការ​ចែករំលែក​ច្រើនហើយចេះតែយកបណ្ដាញសង្គមជាឈ្នាន់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការលក់ដូរចំណេញប្រាក់ជាដើម។

កញ្ញបន្ថែមថា៖ «ក្នុងនាមជាពលរដ្ឋទូទៅ ជាអ្នក​ប្រើប្រាស់គួរតែងាកមកចាប់អារម្មណ៍ និងចែករំលែកមាតិកាអប់រំល្អបណ្ដុះស្មារតី កុំយកបណ្ដាញសង្គមជាវេទិកាឈ្លោះហែកហួរគ្នា ព្រោះសង្គមយើងត្រូវការ​ធនធានមនុស្សដែលល្អៗ​ជាច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិ»។

កញ្ញា ទ្រី សុផានី ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (រូបភាព៖ ចឹង លីលី)

លោក ទុយ វណ្ណារ៉ា អាយុ៥២ឆ្នាំ មានមុខរបរជាអ្នករត់កង់បី បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ យល់​ឃើញ​ថា​ ការឈ្លោះគ្នាលើបណ្តាញសង្គមមិនមែន​ជារឿងសមហេតុផលទេ​ព្រោះ អ្នកប្រើប្រាស់ត្រូវចេះរក្សាសិទ្ធិ​ឱ្យគ្នាដោះស្រាយដោយខ្លួនឯង [ជារឿងផ្ទៃក្នុងគ្រួសារ]។

លោកបន្តថា៖ «ការឈ្លោះគ្នាជារឿងមិនល្អដល់ក្មេងៗ​ជំនាន់ក្រោយនោះទេ ជួនកាលក្មេងៗ​ក្រោម​អាយុ១៥ឆ្នាំគ្នាមានខួរក្បាលគិតមិនជ្រៅជ្រះអំពីបញ្ហានៅក្នុងសង្គមអីចឹងក្មេងមានអារម្មណ៍មួយដោយចេះតែយកតម្រាប់តាម»។

លោកបន្ថែមទៀតថា៖ «គេមិនហាមឃាត់ទេក្នុងការផ្សព្វផ្សាយ ប៉ុន្តែថាតើ​ព័ត៌មានណាខ្លះដែលល្អចាំ​ផ្សព្វផ្សាយតាមបណ្តាញហេ្វសប៊ុកអ្វីដែលមិនល្អមិនចាំបាច់ផ្សព្វផ្សាយទេ នាំឱ្យមានផលប៉ះពាល់ដល់សង្គម ហើយក៏ត្រូវរិះគន់ដើម្បីកែលម្អទៅលើការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនដែរ»។

លោក ទុយ វណ្ណារ៉ា ជាអ្នករត់កង់បី (រូបភាព៖ ស្អាត បុទុំម៉ា)

គួរបញ្ជាក់ផងដែរថា គិតត្រឹមដើមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន ១១.៦៥ លាននាក់ ឬ​ស្មើនឹង៦៨.៤ ភាគរយ​នៃចំនួនប្រជាជនសរុប ហើយភាគច្រើនមាន​អាយុចាប់ពី១៣ឆ្នាំ​ដល់៦៤ឆ្នាំ។ នេះបើយើងតាមគេហទំព័រ Datareportal៕