ដាញ់ បូរ៉ាត់ (Danh Borath) – Newsroom Cambodia

បទ​យកការណ៍៖ ជាងចម្លាក់ប្រាក់ស្ពាន់ រំលេចក្បាច់រចនានៃប្រាង្គប្រាសាទខ្មែរនៅលើវត្ថុប្រើប្រាស់ផ្សេងៗ
ខេត្តកណ្ដាល៖ សម្លេងដំខ្សាវៗលឺចេញពីរោងមួយដែលមានបុរសចំណាស់ម្នាក់ មានបង់ក្រមានៅក កំពុងអង្គុយលើកៅអីឈើ ដៃស្ដាំកាន់ញញួរ ដៃឆ្វេងកាន់ដែកដំ កំពុងឆ្លាក់ដងដាវដើម្បី​ឱ្យក្បាច់​រចនា​លេច​ចេញ​ជារូបរាង។

លោក ជា យុទ្ធា ដែលមានសក់ស្កូវ ពាក់​វែនតា វ័យ៧០ឆ្នាំរូបនេះ ប្រកបរបរជាជាងចម្លាក់ប្រាក់ស្ពាន់ ជិតពាក់កណ្ដាលជីវិតមកហើយ ដោយសារចិត្តស្រឡាញ់ការងារជាជាងចម្លាក់នេះ។ លោក​បាន​ផ្តើម​ប្រកប​របរនេះនៅផ្ទះរបស់ខ្លួន ហើយក្រោយមករបរនេះមានការរីកចម្រើន ដោយមានទទួល​បណ្ដុះ​​បណ្ដាល​​កូនជាង​ប្រហែលជាង​១០​នាក់​មកហើយ។ ទីតាំងរោងជាងឈ្មោះ ‹‹Ramo-ជាង​ចម្លាក់››​នេះ​ស្ថិត​​នៅ​​ភូមិ សាលាកាត់សក់ ឃុំ​វិហារ​​លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

ជាងចម្លាក់ប្រាក់ស្ពាន់ ស្នាដៃចាស់វស្សា ជា យុទ្ធា បានចាយពេលជិត៤០ឆ្នាំជាមួយចម្លាក់បុរាណ ដោយដកស្រង់ចេញពីក្បូរក្បាច់
រចនាប័ទ្មរបស់ខ្មែរដែលប្រតិដ្ឋលើប្រាង្គប្រាសាទនានា មកឆ្លាក់​លើវត្ថុ​ប្រើប្រាស់​ដូចជា ផ្តិល កំសៀវ កែវទឹក ដាវ និងចានស្រាក់ជាដើម។ ស្នាដៃទាំងនេះ ជាមរតកដើម្បីឱ្យ​ក្មេង​ជំនាន់ ក្រោយបានស្គាល់ និងចងចាំថាជាស្នាដៃ និងចម្លាក់របស់ដូនតាខ្មែរ។

លោក យុទ្ធា ឲ្យដឹងថា​ចម្លាក់នេះទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ និងត្រូវការ​ទាំងកម្លាំងកាយកម្លាំងចិត្ត ព្រោះការផ្ចិតផ្ចង់​ឆ្លាក់ក្បាច់រចនានីមួយៗមាន​ច្រើន​ដំណាក់កាល និងប្រើរយៈពេលយូរ។ នេះក៏ដើម្បីឱ្យ វត្ថុមួយៗដែលបានឆ្លាក់ចេញមកមានគុណភាពអាចតម្រូវចិត្តភ្ញៀវបាន។

លោក ជា យុទ្ធា ឆ្លាក់ចម្លាក់លើដងដាវ។ (រូបភាព៖ ស្អាត បុទុំម៉ា)

លោកពន្យល់ថា មុននឹង​អាច​ដា​ប់ឆ្លាក់បាន ជាដំបូងត្រូវស្លជ័រជាមុនសិន។ ការស្លជ័រនេះទៀតសោត ត្រូវការយកជ័រចុង (ជ័រឆៅ) ដាក់ជាមួយដីដំបូក​ដែលបុកម៉ត់​ខៃដូចម្ស៉ៅលាយជាមួយខ្លាញ់ត្រី ដុត​ដោយ​អុសដែលប្រើរយៈពេលដុតយ៉ាងហោចណាស់៦ម៉ោង ​ទើបជ័រនោះទន់អាចយកទៅប្រើបាន ដែល​គេហៅថាជាជ័រប្រមូល។ ជំហានបន្ទាប់ ក្រោយជ័រនោះទន់ហើយ ទើបអាចយកទៅដាក់លើ​ពុម្ព​ផ្សេងៗ​ដូចជាផ្ដិល និងកែវទឹកជាដើម។

ជ័រដែលស្លររួចទុកសម្រាប់ឆ្លាក់ចម្លាក់ (រូបភាព៖ ស្អាត បុទុំម៉ា)

លោកថា ស្រលាញ់នឹងខិតខំថែរក្សាទុកឱ្យក្មេងជំនាន់ក្រោយកុំឱ្យបាត់បង់ និងមិនស្គាល់នូវអ្វីដែល ជារបស់ខ្លួនឯង ប្រយ័ត្នតែគេយកបាត់ពិបាកថែ អ្វីដែលធ្វើបានគឺលោកចេះតែព្យាយាមទៅពិសេស ចម្លាក់ក្បូរក្បាច់នេះតែម្ដង។

លោក ជា យុទ្ធា ថ្លែងថា៖  ‹‹បើយើងមិនបម្រើយើងមិនធ្វើរូបភាពឱ្យចេញជាចម្លាក់ គឺថារបស់ហ្នឹង​វាត្រូវបាត់បង់។ ព្រោះយើងជាកូនខ្មែរ បើយើងមិន​បម្រើ​​នៅ​ក្នុងក្បាច់ ចម្លាក់នោះលើប្រាក់ ស្ពាន់ គឺថា​អន់​ពេក ខ្សោយពេក អ៊ីចឹងប្រទេសណាក៏គេ​ចង់បាន​ចម្លាក់​ខ្មែរដែរ››។

កាលពីកុមារភាពវ័យ១២ឆ្នាំ លោក ជា យុទ្ធា បានរៀនធ្វើតុ ទូ កៅអីជាមួយឳពុក​ដែល​ជាមុខ​របរក្នុង​គ្រួសារ។ លុះដល់ថ្នាក់ទី៩ លោកចាប់ផ្តើមគិតគូរពីជំនាញ ឬអាជីពអ្វីសម្រាប់ចិញ្ចឹម​ខ្លួននា​ពេល​អនាគត។ ​​គួបផ្សំនឹងការជំរុញ​ពីឳពុកផង និងចិត្តស្រលាញ់ផង លោកក៏សម្រេចថា​ទៅរៀនជាជាង​ចម្លាក់​​​​ជាមួយឳពុកមារ នៅរាជធានីភ្នំពេញចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៧។

អាជីពជាជាងចម្លាក់របស់លោកនេះ ត្រូវបានផ្អាកដោយសារសម័យកម្ពុជា​ប្រជាធិបតេយ្យ ឬរបប​ខ្មែរ​ក្រហម។ ប៉ុន្តែលោកសម្រេចចាប់យកអាជីពជាជាងចម្លាក់នេះជាថ្មីក្រោយការផ្តួលរលំនៃរបប ខ្មែរ​ក្រហម។

លោករៀបរាប់ថា ធ្លាប់មានប្រទេសផ្សេងៗដូចជាចិន កូរ៉េ និង អង់គ្លេសជាដើម បានចុះ មក​ដល់​ទីតាំង​របស់​លោកដោយផ្ទាល់ និងមកមើលពីរបៀបធ្វើចម្លាក់បែបបុរាណខ្មែរនេះ។ ហើយ​លោក​ថា ជន​បរទេសទាំងនោះ បានសរសើរនិងស្ញប់ស្ញែងស្នាដៃចម្លាក់ទាំងនេះ។

ដាវដែលមានចម្លាក់ដកស្រង់ចេញពីរឿងរាមកេរ្តិ៍ត្រង់ ព្រះរាមជិះហនុមានអមដោយម៉ូតផ្កាខ្មែរស្រោមលើស្រោមដាវ និងដងដាវ។ (រូបភាព៖ ស្អាត បុទុំម៉ា)

សកម្មភាពលោក ជា យុទ្ធា កំពុងលាបពណ៌ចានស្រាក់ដើម្បីរំលេចម៉ូតចម្លាក់ឲ្យផុស (រូបភាព៖ ស្អាត បុទុំម៉ា)

លោក ជា យុទ្ធា បញ្ជាក់បន្ថែមថាឧបករណ៍ប្រើប្រាស់សម្រាប់ឆ្លាក់ទាំងអស់ដូចជាដែកដាប់ ជ័រប្រមូល​សម្រាប់ចាក់ពុម្ព ដែកសម្រាប់ឈូសឈើ ញញួរ ដែកតូច ដែកធំ​សម្រាប់ចិត​ថែមថយ​រូបពេល​ឆ្លាក់​ទាំងអស់​សុទ្ធតែប្រើវត្ថុធាតុដើមរបស់ខ្មែរពីបុរាណ ហើយអ្នកឆ្លាក់ក៏សុទ្ធតែជាខ្មែរដែរ។

លោក ​គាំ ពិសី វ័យ​៣៩​ឆ្នាំ ជា​កូន​ជាង​ធ្វើការ​នៅ​រោងជាង Ramo-ជាង​ចម្លាក់ ​ដែល រស់នៅ​ជិតខាង​ម្ចាស់​រោងជាង។ លោកបានរៀនឆ្លាក់នេះតាំងពីវ័យជាង១០ឆ្នាំ​មក​ម្ល៉េះ កាល​នោះលោក​នៅជា​សិស្ស​បឋម​សិក្សា​នៅឡើយ។

លោក​ ពិសី​ រៀបរាប់ពីការតស៊ូនៅពេលលោកចាប់ផ្តើមរៀនឆ្លាក់​ក្បាច់ដែល​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​សម្រាប់​អ្នក​ជំនាន់​ក្រោយនេះ​ថា៖ «ពិបាក​ពេល​ដំបូង យើងវ៉ៃ[ឆ្លាក់]​អត់​ត្រូវ ឥឡូវ​លែងអី​ហើយ​វ៉ៃ​[ឆ្លាក់]​អត់​មើល​ក៏បាន​ដែរ វ៉ៃ[ឆ្លាក់]​​មើល​តែ​ដែក​ទេ ញញួរ​លែង​មើល​ហើយ។ កាលមុន​មើល​ទាំង​ពីរ​វា​យឺត ជួនកាល​វ៉ៃ[ឆ្លាក់]​​​ខុស​ចំ​ថ្ងាស»។

លោក ​ពិសី ​បន្ថែម​ទៀត​ថា ចំពោះ​ការ​ធ្វើ​ចម្លាក់​នេះត្រូវ​ការ​ទី​កន្លែង​មួយ​ដែល​ស្ងប់ស្ងាត់ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើ​អារម្មណ៍​បាន​ល្អ និង​ផ្ចិតផ្ចង់​ទៅ​លើ​ការងារ​ដែល​កំពុង​ធ្វើ។

លោក​រៀបរាប់​បន្ត​ថា ការងារ​ចម្លាក់​ដែល​លោក​ធ្វើ​រាល់ថ្ងៃ​នេះ​ជា​ចម្លាក់​ក្បាច់​អង្គរ ដែល​ការ​ឆ្លាក់ក្បាច់​នានា គឺ​ធ្វើ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន ហើយ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើនថ្ងៃ​ក្នុង​ការ​រចនា ប៉ុន្តែ​លោក​នៅ​តែ​ចង់​បន្ត​ធ្វើ​ការងារ​ដែល​លោក​ស្រលាញ់​។

លោក​និយាយ​ថា៖ «និយាយ​ទៅ​ឱ្យ​តែ​ភ្នែក​នៅ​ភ្លឺ ឱ្យតែ​ភ្នែក​នៅ​មើល​ឃើញ នៅអាចធ្វើបាន យើង​ចេះ​តែ​ធ្វើ​ទៅ»។

លោក គាំ ពិសី អាយុ ៣៩ឆ្នាំ កំពុងតែឆ្លាក់ចម្លាក់រូបគ្រុឌ (រូបភាព៖ ស្អាត បុទុំម៉ា)

ចំណែក​កូនជាង​ចម្លាក់​ដែល​ជា​អ្នករស់​នៅ​ជិតខាងដូចគ្នា​ម្នាក់​ទៀត គឺលោក ​ស្រស់ ចំរើន វ័យ៣៩​ឆ្នាំ ។ ​លោក ស្រស់ ចំរើន ​ធ្លាប់​បោះបង់​ការងារ​​ជាង​ចម្លាក់​នេះ​ម្តង​ហើយកាល​ពីប៉ុន្មាន​ឆ្នាំ​មុន ដើម្បី​ទៅ​ធ្វើការ​ផ្នែក​ចុងភៅ​ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ត្រឡប់​មក​ធ្វើការងារ​ចម្លាក់​នេះវិញ​ដោយសារក្តី​ស្រលាញ់។  លោក​​មាន​បំណង​​ស្នង​តំណែង​ការងារ​ចម្លាក់​​ទាំងអស់​ពី​ម្ចាស់​រោងជាង​ដែល​មាន​វ័យ​កាន់​តែ​ចាស់ ខណៈ​តំបន់​ដែល​​លោក​កំពុង​រស់​នៅ​មិន​មាន​អ្នក​ចេះ​ធ្វើ​ចម្លាក់​នេះ​ច្រើន​ទេ។

លោក ស្រស់ ចំរើន ថ្លែងយ៉ាងដូច្នេះ៖ «ការងារ​ជា​ជាង​ចម្លាក់​នេះ គឺលែង​បោះបង់​ទៀតហើយ ពីព្រោះ​ខ្ញុំ​ស្រលាញ់​​ការងារ​នេះ​ដោយ​ខ្លួនឯង និង​ចង់​បន្ត​ធ្វើ​ជា​រៀង​រហូត។ ឃើញអ៊ំចាស់ៗហើយ យើងចាប់​អា​ហ្នឹង​ទៅ ដើម្បីស្នងគាត់កុំឱ្យបាត់បង់ព្រោះនៅយើងនេះមិនសូវជាមានជាងធ្វើទេ››។

លោក​បន្ត​ថា ចំពោះ​ក្បាច់​ចម្លាក់​មាន​ច្រើន​ប្រភេទដែលលោកនៅបន្តសិក្សាស្វែងយល់ និងរៀនឆ្លាក់។ ចំណែ​កចម្លាក់ខ្លះទៀត ជាការកម៉្មង់ផ្ទាល់​ពីអតិថិជន។

លោក ស្រស់ ចំរើន អាយុ ៣៩ឆ្នាំ កំពុងឆ្លាក់ចម្លាក់ម៉ូតផ្កាភ្ញីលើផ្តិល (រូបភាព៖ ស្អាត បុទុំម៉ា)

យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ការ​លក់ដូរ​ចម្លាក់​ដែល​រំលេច​ពី​ស្នាដៃ​បែបខ្មែរនាពេល​​បច្ចុប្បន្ន ហាក់​មាន​កំណើន​ឡើង​ជាងមុន។ ក្រសួងបន្ថែមថា ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តីពី​វប្បធម៌ ដែល​លើក​ស្ទួយ​គ្រប់​វិស័យ វប្បធម៌ និងសិល្បៈ រួម​ទាំង​ផ្នែក​ចម្លាក់​ផង​ដែរ ដើម្បី​អភិរក្ស​​នូវ​ចម្លាក់​ដែល​ជាស្នាដៃ​បែបខ្មែរ។

ក្រសួង​ឱ្យ​ដឹង​ថា៖ «ការ​កើន​ឡើង​នេះ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​យន្តការ​បើក​ប្រទេសឡើង វិញ​ក្រោយ​វិបត្តិកូវីដ-១៩​យ៉ាងមាន​ប្រសិទ្ធភាព ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរណ៍​ចូល​មកប្រទេស​កម្ពុជា​​​កើន​ឡើង។ កត្តា​សំខាន់​មួយទៀត គឺ​ដោយសារ​តាម​បណ្តា​តូប​សាជីវកម្ម​នីមួយៗ មាន​មធ្យោបាយ​​ផ្ទាល់ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទូលំទូលាយ​ជាងមុន»។

បន្ថែមពីនេះ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​  ក៏កំពុងបន្ត​យន្តការ​បណ្តុះបណ្តាល​ក្បួន​ខ្នាត​ក្បាច់ចម្លាក់ ក្នុងនោះរួមមានការរៀបចំ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធផ្សេង និងការ​រៀបចំ​សម្រួច​មុខងារ​ថ្មី យក​វិស័យ​សិល្បៈសូនរូប និង សិប្បកម្ម​ធ្វើ​ជា​មូលដ្ឋាន​នៃ​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិតផងដែរ។

ថ្វីដៃចម្លាក់ប្រកបដោយភាពផ្ចិតផ្ចង់ និងរំលេចនូវក្បូរក្បាច់រចនាខ្មែរនេះ ធ្វើឲ្យលោក ជា យុទ្ធា ទទួល​បាន​​គោរមងារ«ទេពហត្ថកោសល្យ ជា យុទ្ធា» ពីព្រះមហាក្សត្រនៅក្នុងឆ្នាំ ២០២១ និង ទទួលពាន​កិតិ្តយស​​ចម្លាក់ប្រាក់ស្ពាន់ពីក្រសួងពាណិជ្ជកម្មនៅ២០២២ផងដែរ។

គ្រឿងចម្លាក់  ពានកិត្តិយស និងគោរមងារដែលទទួលបានពីក្រសួងពាណិជ្ជកម្ម និងព្រះមហាក្សត្រតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្ប:។ (រូបភាព៖ ស្អាត បុទុំម៉ា)

លោក ជា យុទ្ធា ចង់មើលឃើញយុវជនជំនាន់ក្រោយបន្តថែរក្សាកេរ្តិ៍ដំណែលខ្មែរតាមការរៀនសូត្រ ស្វែងយល់ ឬធ្វើ​ចម្លាក់ទាំងនេះ។

​លោក ជា យុទ្ធាដែលជាគ្រូ និងជាជាងចម្លាក់ក្បាច់ខ្មែរថ្លែងថា៖‹‹ខ្ញុំចង់ឱ្យកូនចៅកូន​ក្មួយស្រករក្រោយ​ខិតខំអភិរក្សរៀនសូត្រចម្លាក់ល្អៗ​ដើម្បី​ដក​ស្រង់​​ពី​ប្រាង្គប្រាសាទ​នៅប្រាសាទអង្គររបស់យើង ដើម្បីឱ្យ​បាន​​ក្បា​ច់ចម្លាក់ល្អឡើងៗ ដើម្បី​យើង​រក្សា​នូវ​វប្បធម៌ខ្មែរយើង ទុកបន្ដទៅថ្ងៃក្រោយ››៕

បទយកការណ៍៖ អ្នក​រត់​កង់បីខ្លះរកចំណូលមិនគ្រប់គ្រាន់ ត្រូវស្នាក់​នៅ​​​តាម​ដង​ផ្លូវ​ជំនួសផ្ទះ
ភ្នំពេញ៖ អង្គុយ​​បញ្ឈរជង្គង់​​ក្នុង​កង់បី​ ភ្នែក​សម្លឹង​មើល​​ទូរស័ព្ទរង់ចាំ​ភ្ញៀវ​ជិះ​កង់បី​នៅ​តំបន់​ផ្សារធំថ្មី លោក ម៉ែន សុខន បាន​ឆ្លៀត​ពេល​រៀបរាប់​ពីបញ្ហាជីវភាពរបស់​អ្នករត់កង់បីដូចជា​រូប​លោក។ ​អ្នករត់កង់បី៣៩ឆ្នាំរូបនេះ ថាបច្ចុប្បន្នខ្លួនរកចំណូល​​មិន​សូវ​បាន​ដូចកាលពី​មុន​​ដោយ​សារ​តែ​វិបត្ត​សេដ្ឋកិច្ច។ ​

លោក ម៉ែន សុខន ថ្លែងថា៖ «ពី​មុន​រៀង​គ្រាន់​បើ​ដែល យើង​មក​ដឹង​តែ​មាន​ម៉ូយ(ភ្ញៀវ)ដឹក​​​ពី​មុន បើ​ឥឡូវ​​មក​អង្គុយ​តែ​លេង​ មួយ​ថ្ងៃៗ​ចង់​ដាច់​បាយ​ដែរ​​។ ពី​មុន​រក​បាន​មួយថ្ងៃ​៨ម៉ឺន ៩ម៉ឺនអីដែរ ដល់​ឥឡូវ​បាន​តែ​៥ម៉ឺន​ពេក​ហើយ»។

លោក ម៉ែន សុខន និង​អ្នក​រត់កង់បី​ផ្សេងទៀត​ដែល​អ្នក​សារព័ត៌មាន​ Newsroom បាន​ជួប​សម្ភាស អះអាង​ថា​ ចាប់​តាំង​ពី​ពេលកើត​មាន​​កូវីដមក ចំណូល​ពី​របរ​រត់កង់​បី​នេះ​ពិត​ជាធ្លាក់​ចុះ​ ទន្ទឹមពេលចំនួន​អ្នករត់កង់បី​មានច្រើន។ ពួកគេ​យល់​ថា បញ្ហា​នេះ​​អាច​មក​ពី​កត្តា​សេដ្ឋកិច្ច​មិន​ទាន់​ត្រឡប់​ទៅ​រក​ភាព​ប្រសើរដូច​មុន​។

លោក ម៉ែន សុខន​ ថ្លែងបន្ត​ថា៖ «វាមាន​ច្រើន​មែន​កង់បី យើង​អ្នករក​មានច្រើន​តែ​អ្នកដើរ​អត់​សូវ​មាន​ ចឹង​យើង​ពិបាក​ដែរ។ ដូច​យើង​ដឹង​ចឹង​បើតាម​ទីផ្សារឥឡូវ នៅ​ហាងមួយៗ​អត់សូវ​មាន​​អ្នកដើរ ដល់​ចឹង​យើង​ដឹក​ក៏​អត់សូវមាន​អ្នកជិះដែរ»។​

លោក ម៉ែន សុខន អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

មិនឆ្ងាយប៉ុន្មានពីលោក​ម៉ែន សុខន លោក នាង វណ្ណាង អាយុ៣៥ឆ្នាំ ក៏​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​ក្បែរ​ផ្សារ​ថ្មី​​ដែរ។ លោកបញ្ជាក់ថា បន្ទាប់ពីកាត់កងចំណាយប្រចាំថ្ងៃរួច លោកនៅ​សល់​លុយ​តិច​តួច​ប៉ុណ្ណោះ។

លោក នាង វណ្ណាង ថ្លែងថា៖ «កាល​ពី​មុន​ចំណូល​ថេរ​ អន់​បំផុត​ក៏​៧ម៉ឺន ៨ម៉ឺន​ដែល​ តែ​ឥឡូវ​កំណត់អត់​បាន​ រកអត់ទៀង ជួនកាល​បាន​តិច​ក្រោម​១០ដុល្លារ ហើយ​យើង​ចាក់​សាំង​ហូប​ចុក​អស់​ហើយ​សល់​តិច​តួច​ បើ​ពី​មុន​ហូប​អីហើយ​ក៏​សល់​៥ម៉ឺន ៦ម៉ឺនដែរ»។

លោក វណ្ណាង​ លើកឡើង​​នៅ​ពេល​ដែល​មិន​សូវ​មាន​ភ្ញៀវ​ជិះ​ដូចមុន​ធ្វើ​ឱ្យ​ចំណូល​ក្នុង​គ្រួសារធ្លាក់ចុះ ហេតុនេះប្រពន្ធ​របស់​លោក​ត្រូវ​ចេញ​ទៅ​ធ្វើការ​រោង​ចក្រ​បន្ថែម​ដើម្បី​ជួយ​ទ្រទ្រង់​​ជីវភាពគ្រួសារ​។

លោកស្រី សុវណ្ណ វ៉ារី​ អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

រត់កង់បី​មួយរូប​ទៀត លោកស្រី សុវណ្ណ វ៉ារី អាយុ៤២ឆ្នាំ ក៏ជួប​​វិបត្តិ​ចំណូល​ធ្លាក់ចុះដូចគ្នា។ ក្រៅពីបញ្ហា​ចំណូលហើយ អ្នកស្រី វ៉ារី​ដែល​រត់កង់បី​ចាប់ពី​ពេល​រសៀល​រហូត​ទល់ភ្លឺរូបនេះ​ លើកឡើង​ការប្រើប្រាស់ App សម្រាប់រក​ភ្ញៀវមក​ជិះនេះ ក៏មានបញ្ហាខកចិត្ត​ផ្សេងទៀតដែរ ដូចជាភ្ញៀវ​ខ្លះកម្មង់ហើយ តែបែរជាប្តូរចិត្តមិនជិះវិញ ព្រមទាំងការចំណាយជួសជុសកង់បី​ជាដើមជា​ពិសេស​ក្នុងរដូវភ្លៀងនេះ។

អ្នកស្រី​ សុវណ្ណ វ៉ារី ថ្លែងថា៖ «បញ្ហា​ប្រឈម​របស់​ខ្ញុំ​ទី១ ពិបាក​រក​អតិថិជន​ជិះ ហៅ​កង់បី​យើងជិះ។ ទី២ ភ្ញៀវ Booking ភាគ​ច្រើន​ចូលចិត្ត​កូរ Cancel យើង​ទទួល Booking ហើយ​ផ្តាច់​ចេញ  អ៊ីចឹង​ពេលយើង​ទៅដល់ហើយ​ខាតពេលវេលា ខាតហ្គាស​[…]​គាត់​អត់យល់​យើង​ទេ​ គាត់យល់​តែអារម្មណ៍​របស់​គាត់​អ៊ីចឹង​ណាភ្ញៀវ​»។

អ្នកស្រីបន្ថែម​ថា៖ «អារកលុយមិនបានហើយអាកង់បីងាកខូចងាកខូច ជាពិសេសខែហ្នឹង​ខែភ្លៀង​ទៀត ងាកលិចទឹក»។

លោកស្រី សុវណ្ណ វ៉ារី ប្រកបរបររត់កង់បីឥណ្ឌា។ (រូបភាពផ្តល់ឲ្យដោយអ្នកស្រី សុវណ្ណ វ៉ារី)

ចំនួន​អ្នករត់កង់បីនៅទូទាំប្រទេសកម្ពុជា មានប្រហែលជាង៨ម៉ឺននាក់ ហើយអ្នកដែលបាន​ចុះ​បញ្ជី​​ជាសមាជិកនៃសមាគមអ្នក​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) មាន​ចំ​នួនជាង១ម៉ឺននាក់។ នេះបើយោងតាម លោក វន់ ពៅ ប្រធានសមាគម IDEA។

លោក វន់ ពៅ ឱ្យ​ដឹង​ថា ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​អ្នក​រត់​​កង់​បី​​នេះ កំពុងប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ចពិតមែន ហើយនេះ​ជា​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ។ លោក​ឱ្យ​ដឹង​ទៀតថាពួកគេប្រឈមនឹងអតុល្យភាពរវាងចំណូល និងចំណាយ ជាពិសេសបន្ទុកបំណុល​ធនាគារ។

លោក វន់ ពៅ​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​រឿង​ហ្នឹង​កាន់​តែ​អូស​បន្លាយ​យូរ​ទៅៗ ធ្វើ​ឱ្យ​គាត់ធ្លាក់​ក្នុង​ស្ថានភាព​វិបត្តិ​សង្គម​មួយ​ដែល​គាត់​ធ្លាក់​ខ្លួន​ក្នុង​បន្ទាត់នៃ​ភាព​ក្រីក្រ​ច្រើន ហើយ​គាត់អាច​បោះបង់​មុខ​របរ ទៅ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន អាហ្នឹង​ជា​បញ្ហាដែល​យើង​មើល​ឃើញ​ជាក់ស្តែង»។

លោក​ វន់ ពៅ​ សង្កេត​ឃើញថា ក្រុម​អ្នក​រត់កង់បី​មួយចំនួនដែលមាន​បញ្ហា​លំបាក​ខ្លាំង​ក៏​ជ្រើស​រើសយក​ការស្នាក់​នៅ​​​តាម​ដង​ផ្លូវ​នៅ​ពេល​រាត្រី ដោយសារប្រាក់ចំណូល​មិន​គ្រប់​សម្រាប់​​បង់​ថ្លៃ​ផ្ទះ​ជួលដូចមុន។

លោក វន់ ពៅ បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជាគួរតែដោះ​ស្រាយ​បញ្ហា​នេះ ជូន​ក្រុម​អ្នក​ប្រកប​​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​ក្រុម​អ្នក​រត់​​កង់​បី​នេះ​ តាម​រយៈការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​​ច្រើនមក​​កម្ពុជា​។ បន្ថែមពីនេះ លោកថា រដ្ឋគួរសម្របសម្រួល​ជួយ​ពន្យា​ពេល​នៃ​ការ​បង់បំណុល​ធនាគារ និង​ជួយ​ឧបត្ថម្ភ​ធន​ធានខ្លះ​ដល់ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​តែ​រង​នូវ​ភាព​ដុនដាប​បែប​នេះផងដែរ។

លោក​វន់ ពៅ បន្ត​ថា៖ «ប្រព័ន្ធ​ជំនួយ​សង្គម​ត្រូវ​គិត​ទៅ​ដល់​ពួកគាត់​ឱ្យ​បាន​ដិតដល់​ដើម្បី​ធានា​នៃ​​ការ​បន្ត​ជីវិត​ជា​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​នេះ​ផងដែរ ហើយ​ម្យ៉ាងទៀត​រដ្ឋ​គួរ​គិត​​ពិចារណា​រឿង​អ្នក​ប្រកប​របរ​អាជីវកម្ម​ដែល​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ហ្នឹង ទប់​ស្កាត់​កុំ​​ឱ្យ​បរទេស​មក​ដណ្តើម​ការងារ​របស់​យើង​ជា​ខ្មែរ​ម្ចាស់​ស្រុក​ដែល​ប្រកប​មុខ​របរ​តូចតាច​នេះ ប្រសិនជា​នៅ​តែ​បណ្តាយ​បែប​នេះ អាហ្នឹង​ស្ថានភាព​កាន់​តែ​ធ្ងន់​ទៅៗ»។

ចំណែក​លោក​ មាស នី អ្នកវិភាគសង្គម មើល​ឃើញ​ថាទាំង​​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​របរ​ផ្សេងទៀត​​សុទ្ធ​តែ​ជួប​ការ​ប្រឈម​នឹង​បញ្ហា​ចំណូល​រក​មិន​សូវ​បាន ដោយ​សារតែ​បញ្ហា​សេដ្ឋកិច្ចពិភពលោក និង​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍។

លោក មាស នី ថ្លែងថា៖ «យើង​ដឹង​ហើយ​ថា​បើ​យើង​មើល​វិស័យ​ទេសចរណ៍​មួយ​ធ្លាក់ បាន​ន័យ​ថា​វិស័យ​​​​របរ​រកស៊ី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ អាហ្នឹង​វា​ធ្លាក់​ដូច​គ្នា ដូច​កង់បី​ ​អ៊ីចឹង​។ បើ​កាល​ណាធ្លាក់​(សេដ្ឋកិច្ច) មនុស្សត្រូ​វ​កាត់​បន្ថយ​ការ​ដើរហើរ គ្នា​ដែល​រកស៊ី​ដឹក​ជញ្ជូន​ក៏​គ្មាន​អី​រកដែរ។ នៅតាម​ផ្សារ​អ្នកលក់​ដូរ​​ក៏​មាន​ការ​ត្អូញត្អែរ​ដែរ ​ថ្ងៃ​ខ្លះ​ស្ងាត់​ឈឹង​តែម្តង​»។

លោក​ មាស នី លើកឡើង​​ថា​រដ្ឋាភិបាល​អាច​​ជួយដល់​អ្នកមាន​ជីវភាពលំបាក​តាមរយៈ
បណ្ណ​​ប.ស.ស បណ្ណសមធម៌សម្រាប់​គ្រួសារក្រីក្រ។ ក៏ប៉ុន្តែ លោកមិនទាន់មើលឃើញមាន​ការជួយ​ពួកគេនៅឡើយ ដែលបញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​​ទៅ​ក្រោម​បន្ទាត់​ក្រីក្រ។

វត្តមាននៃកង់បី(ឥណ្ឌា) បាននាំចូលមកក្នុងទីផ្សារកម្ពុជាតាំងពី​ឆ្នាំ២០១២ និងចាប់ផ្តើមមាន​កំណើនខ្ពស់នៃការបើកបរ និងប្រើប្រាស់កង់បីប្រភេទនេះនៅអំឡុងឆ្នាំ ២០១៧។ នេះ​បើតាម​ការ​ផ្សាយ​នៅលើគេហទំព័រ RFI កាលពី​ឆ្នាំ២០១៧។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទូច​ ចាន់​នី ​ឱ្យដឹង​ថា​ ប្រសិនបើ​អ្នក​ប្រកប​របរ​សេដ្ឋក្រៅប្រព័ន្ធ​មាន​បណ្ណ​សម​ធម៌​ ឬ​បណ្ណ​ក្រី​ក្រ​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ផ្សេង​ពី​បណ្ណនោះ។​ លោក​ថា អ្នកដែល​មាន​ជីវភាព​​លំបាក​​ក្រីក្រអាច​ដាក់​ពាក្យ​ស្នើសុំ​បណ្ណ​សម​ធម៌​ពី​ឃុំ​សង្កាត់​ខ្លួន​ ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​ចុះ​ទៅ​ពិនិត្យ​វាយ​តម្លៃ។

លោក ទូច ចាន់នី ថ្លែងថា៖ «អ្នក​ផ្ដល់​បណ្ណ​គឺ​ក្រសួង​ផែនការ​ តាមរយៈ​សមីខ្លួន​គាត់​ស្នើសុំ គាត់​រស់នៅ​តំបន់​ណាសង្កាត់​ណា​គាត់ស្នើសុំ​ទៅ​ខាង​ហ្នឹង​ទៅ ហើយ​មូលដ្ឋាន​គេ​ចុះ​ទៅ​វាយ​តម្លៃ​ បើ​ស្ថាន​ភាព​គាត់​ក្រពិត​ប្រាកដ​មែន​ទើបបានបណ្ណហ្នឹង»។

បន្ថែមពីជំនួយផ្នែកជីវភាពក្នុងគ្រាលំបាកនេះ ​អ្នករត់កង់បីដូច​អ្នកស្រី សុវណ្ណ វ៉ារី ​​ចង់ឃើញ​អាជ្ញាធរ​​ជួយសម្រួល​កន្លែង​ចត​កង់បីសាធារណៈដល់ពួក​គេ ដើម្បី​រក្សាសណ្ដាប់ធ្នាប់ និង​អាច​ផ្ដល់​ភាពងាយស្រួល​ ​ក្នុង​ការចត​រង់ចាំភ្ញៀវ។

អ្នកស្រី សុវណ្ណ វ៉ារី ថ្លែងថា៖ «យើង​តែងតែ​ស្នើសុំ​ថាឲ្យ​មាន​កន្លែង​សមរម្យ​ត្រឹមត្រូវ​ប្រកប​ដោ​យ​​អនាម័យ ​សុខ​សុវត្ថិភាព។ កុំ​ឱ្យ​​ខូចសណ្តាប់​ធ្នាប់ កុំ​ឱ្យថា​យើង​ចត​ទៅ​ថា​អាកង់បី​ចត​រញ៉េរញ៉ៃ​​អត់មាន​របៀប​ទេ ខូច​សណ្តាប់ធ្នាប់​អស់​ហើយ។ ចុះ​បើបងៗ​អស់​លោក​អត់​រៀបចំ​ឱ្យ​ពួក​ខ្ញុំមានសុវត្ថិភាព​មាន​របៀបរៀប​រយ​ផង​ឱ្យ​ខ្ញុំ​ទៅចតឯ​ណា គេ​ចត​បាន​យើង​ចត​បាន​ហើយ​មិន​អញ្ចឹង»៕

កម្រង​រូបភាព៖ លោកស្រី ឌៀល ស្រីអាន ខំពុះពារ​ទាំង​មាន​កូន​ក្នុង​ផ្ទៃលក់​ចេកនិងដំឡូង​​ចៀន
លោកស្រី ឌៀល ស្រីអាន អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​នំ​ចេក​ចៀន ដំឡូង​ចៀន នៅ​តាម​បណ្តោយ​ព្រែក​ហូរ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ តាំង​ពី​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន។ ​មាន​ស្រុក​​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត លោកស្រីដែល​កំពុងពរពោះ៣ខែ​ និងស្វាមី មានកូន២​នាក់ ដែល​មាន​អាយុ៦ឆ្នាំ កំពុងរៀនថ្នាក់ទី១ និងម្នាក់ទៀតអាយុ៣ឆ្នាំ។ ដោយសារកត្តាជីវភាព ស្វាមី​លោកស្រី ត្រូវរស់នៅខេត្តកំពត ដើម្បីធ្វើស្រែចំការ និងមើលថែកូនទាំង២។ ចំណែកលោកស្រី ស្រីអាន បច្ចុប្បន្ន​កំពុង​​ជួល​ផ្ទះ​​រស់​នៅ​តែ​ម្នាក់​ឯង​ជា​មួយ​កូន​ក្នុង​ផ្ទៃ ជិត​បន្ទាយ​អង្គរក្ស ក្នុងក្រុង​តាខ្មៅ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដោយ​មិន​មាន​វត្តមាន​ប្តី​នៅ​ក្បែរ។ ​លោកស្រី​បាន​ភ្ញាក់​ពី​ដំណេក​តាំង​ពី​ម៉ោង៥:៣០នាទី​ព្រឹក ជា​រៀងរាល់​ថ្ងៃ ដើម្បីរៀប​ចំ​ប្រដាប់​ប្រដា​លក់​ដូរ និង​ទៅ​ដល់​ទី​តាំង​លក់​ប្រហែល​ម៉ោង​៦:៣០​នាទី ហើយ​លោកស្រី​តែងតែ​បិទកន្លែង​លក់ដូរ​នៅ​ម៉ោង​៥:៣០ ឬ៦:០០​នាទីល្ងាច។ ទោះបីជា​ខ្វះភាព​កក់​ក្តៅ​បន្តិច តែការប្រកបរបរនៅភ្នំពេញនេះ ​លោកស្រី​អាច​រក​ចំណូលបន្ថែម​ពី​ការ​លក់​នំចេក​ចៀន ដំឡូង​ចៀននេះ បាន​ខ្ទង់​២០ម៉ឺន​រៀលក្នុង​មួយ​ថ្ងៃ។ ​ក្រោយការ​ទូទាត់​ជា​មួយ​នឹងថ្លៃដើម និងការ​ចំណាយផ្សេងប្រចាំថ្ងៃ គឺ​លោកស្រី​អាច​សល់​លុយ​ចំណេញ​ពីការលក់​ចំនួន​៥​ម៉ឺន ទៅ​៦​ម៉ឺន​រៀល​។

លោកស្រី ឌៀល ស្រីអាន កំពុង​ចាប់​នំដំឡូង​ចៀន​ដាក់​ក្នុងថង់ឱ្យ​អតិថិជន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)

លោកស្រី ឌៀល ស្រីអាន កំពុង​ចាប់​នំដំឡូង​ចៀន​ដាក់​ក្នុងថង់ឱ្យ​អតិថិជន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)

លោកស្រី ឌៀល ស្រីអាន ​បក​ចេក​ដើម្បី​ធ្វើចេកចៀន នៅសង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)

លោកស្រី ឌៀល ស្រីអាន យកចេក​មក​ជ្រលក់​ម្សៅលើកទី២ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)

រូបភាពនៃការលក់ចេក និងដំឡូងចៀន នៅសង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)

លោកស្រី ឌៀល ស្រីអាន កំពុងរៀប​អីវ៉ាន់​នៅលើ​រទះ នៅ​សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបថត៖ ដាញ់ បូរ៉ាត់)

សកម្មភាព​លោកស្រី ឌៀល ស្រីអាន ចៀននំលក់​ជិត​គល់ស្ពាន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបថត៖ ដាញ់ បូរ៉ាត់)

យូនីសេហ្វជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធយកចិត្តទុកដាក់​លើ​កុមារ និង​មនុស្សវ័យ​ជំទង់ដែល​ងាយ​លង់​ទឹក​
នាយក​អង្គការ​យូនីសែហ្វ​ប្រចាំ​កម្ពុជា (UNICEF Cambodia) ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់ ខ្ពស់ លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​ដែល​ប្រឈម​នឹង​ការ​លង់​ទឹក​ស្លាប់​នៅ​កម្ពុជា ដោយសារ​តែ​ពួកគេ​មិន​មាន​សមត្ថភាព​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់។

នាយក​អង្គការ​យូនីសែហ្វ​ប្រចាំ​កម្ពុជា​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​បញ្ហា​កុមារ លោក​បណ្ឌិត វីល ផាកស៍ (Dr. Will Parks) ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​២ ខែសីហា​​ថា កុមារ​ប្រឈម​នឹង​ការ​លង់​ទឹក ដោយសារ​ពួកគេ​តែង​តែ​លេង​នៅ​លើ ឬ​ក្បែរ​ប្រភព​ទឹក ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ ឬ​ការពារ​ដោយ​របាំង។ លោក​ថា ហានិភ័យ​​មាន​ខ្ពស់​ចំពោះ​កុមារ​តូចៗ ដោយសារ​ពួកគេ​មិន​មាន​ជំនាញ ឬ​ការ​យល់​ដឹង​ដើម្បី​ជៀសវាង ឬ​គេច​ពី​គ្រោះ​ថ្នាក់​ដោយសារ​លង់​ទឹក​បាន ហើយ​អាកាសធាតុ​កាន់តែ​ក្តៅ ឬ​កម្រិត​ទឹក​កាន់​តែ​ខ្ពស់ ក៏ជា​កត្តា​រួមចំ​ណែកក្នុងហានិភ័យនេះដែរ។

លោក វីល ផាកស៍ អះអាង​ថា រាល់​ការ​លង់​ទឹក​គឺ​អាច​ការពារ​បាន តែ​ត្រូវ​មាន​ការចូល​រួម​ពី​ឳពុក​ម្តាយ​គ្រប់​រូប​ផង​ដែរ ដោយ​ធានា​ថា ​កុមារ​តូចៗ​ត្រូវ​រក្សា​សុវត្ថិភាព​នៅ​ជុំវិញ​ទឹក។ នេះក៏​រួម​បញ្ចូល​ទាំង​ការ​ត្រួត​ពិនិត្យ​របស់​មនុស្ស​ពេញវ័យ លើ​កុមារ​ដែល​សិក្សា​នៅ​តាម​សាលា​មត្តេយ្យ និង​ការ​ថែទាំ​ពេល​ថ្ងៃ និង​ការ​ដំឡើង​របាំង​ត្រឹមត្រូវ​នៅ​ជុំវិញ​ទឹក​បើក​ចំហ ដូច​ជា​អណ្តូង ស្រះ និងកន្លែង​ហែល​ទឹក​ជា​ដើម។

លោក​បន្ត​ថា៖ «កុមារ និង​មនុស្ស​វ័យ​ជំទង់​ត្រូវ​ការ​មធ្យោបាយ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ជុំវិញ​ទឹក ដើម្បី​ទទួល​បាន​នូវ​ការ​អប់រំ កន្លែង​ថែទាំ​សុខភាព ក្រុម​គ្រួសារ និង​មិត្តភក្តិ។ ហើយ​ពួកគេ​ត្រូវការ​ជំនាញ​សុវត្ថិភាព​សមស្រប​តាម​អាយុ រួម​ទាំង​ជំនាញ​ ដែល​ជួយ​ពួកគេ​ឱ្យ​រួច​ជីវិត​ពី​ការ​ហែល​ទឹក និង​ជំនាញ​សង្គ្រោះ​ប្រកប​ដោយ​សុវត្ថិភាព និង​ការ​អប់រំ​អំពី​សុវត្ថិភាព​ទឹក និង​ការ​គ្រប់គ្រង​ហានិភ័យទឹកជំនន់​ផង​ដែរ»។

លោក​បន្ថែម​ថា យោង​តាម​ការ​ស្ទង់​មតិ​លើ​បញ្ហា​គ្រោះថ្នាក់ និង​របួស​នៅកម្ពុជា ឆ្នាំ​២០០៧ ក្រុម​អាយុដែល​មាន​អត្រា​ស្លាប់​ដោយសារ​លង់​ទឹក​ច្រើន​ជាង​គេ គឺ​កុមារ​អាយុ​ចន្លោះ​ពី ១-៤ឆ្នាំ ដែល​គិត​ជា​មធ្យម​មាន​អាត្រា​បាត់បង់​ជីវិត​ចំនួន​៩០​នាក់ ក្នុង​ចំណោម​កុមារ ១០០,០០០នាក់ ហើយ​អាត្រាបាត់បង់​ជីវិត​បន្ទាប់​គឺ ក្រុម​អាយុ ៥-៩ និង ១០-១៤ឆ្នាំ។ ក្មេងប្រុស​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​ក្មេង​ស្រីពីរ​ដង ហើយ​នៅ​ជនបទ និង​ទីក្រុង​មាន​អត្រា​លង់ទឹក​ប្រហាក់​ប្រហែល​គ្នា។

លោក​បញ្ជាក់​ថា របាយការណ៍​ថ្មីៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ​ជិត ២ ភាគ ៣ នៃ​ការ​ស្លាប់​ដោយ​លង់​ទឹក​ជា​សាកល​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ជាង ៩០​ភាគរយ​នៃ​ការ​ស្លាប់​ដោយ​លង់​ទឹក​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម។​ហើយ​​កាល​ពី​ឆ្នាំ​មុន របាយការណ៍​ស្តីពី​ការ​លង់​ទឹក​ជា​សាកល​បាន​ប៉ាន់​ប្រមាណ​ថា ជា​មធ្យម​កុមារ​៥នាក់ បាន​ស្លាប់​ដោយសារ​លង់​ទឹក​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​គ្រូ​បង្ហាត់​ហែល​ទឹក រុំ វិបុល បាន​ចែក​រំលែក​ពី​វិធី​ការពារ​មួយ​ចំនួន​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​កុមារ​ថា អាណា​ព្យាបាល​ទាំងអស់​ពេល​នាំ​កូន​តូចៗ​ទៅ​លេង​ទឹក ត្រូវ​ឱ្យ​ពួកគេ​ពាក់​អាវ​ពោង​សុវត្ថិភាព ប៉ុន្តែ​ត្រូវ​មាន​អាណា​ព្យាបាល ឬ​មាន​អ្នក​ជំនាញ​ហែល​ទឹក​ណា​ម្នាក់ នៅ​ក្បែរ​ក្មេង​តូចៗ​ទាំង​នោះជានិច្ច ហើយ​អាណា​ព្យាបាល​អាច​រក​សាលា​ហែល​ទឹក​ណា​មួយ​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគេ​ដើម្បី​បង្ហាត់បង្រៀន​កូន​តូចៗ​ផង​ដែរ។

លោក​វិបុល​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤ ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាណា​ព្យាបាល​ទាំងអស់ ប្រសិន​បើ​អូន​តូចៗ​អត់​ចេះ​ហែល​ទឹក​ទេ ខ្ញុំ​អត់​គាំទ្រ​ឱ្យ​គាត់​ទៅ​លេង​ទឹក​ម្នាក់​ឯង​ទេ គឺ​យើង​ត្រូវ​មានមនុស្ស​ម្នាក់ ឬ​ពីរ​នាក់ ឬ​អ្នក​ចេះ​ហែល​ទឹក​ម្នាក់​នៅ​ក្បែរ​ខ្លួន​គាត់ ព្រោះ​អី​អានេះ​ប៉ះពាល់​ដល់​អាយុជីវិត​យើង​ខ្លាំង​មែនទែន នៅ​ពេល​ដែល​យើង​អត់​ទាន់​ចេះ​ហែល​ទឹក​សោះ ហើយ​យើង​មក​ហែល​ទឹក»។

ក្នុងសារ​​បង្ហោះ​​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ បាន​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​ចំនួន​៦​ដើម្បី​ការពារ​ក្មេង​ពី​ការ​លង់ ទឹក ដោយ​ទី​១ ត្រូវ​ចេះ​ពី​របៀប​សង្រ្គោះ​បឯម និង​ជំនាញ​សង្គ្រោះ​មនុស្ស​ពី​ការ​លង់​ទឹក ទី​២ ត្រូវមើល​កូន​របស់​អ្នក​ឱ្យ​បាន​ជាប់​លាប់ នៅ​ពេល​ពួកគេ​ហែល​ទឹក ទី​៣ ត្រូវ​ដាក់​របាំង ឬ​ធ្វើ​របង​នៅកន្លែង​ដែល​មាន​ទឹក ទី​៤ ត្រូវ​ឱ្យ​កុមារ​លេង​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឆ្ងាយ​ពី​ទឹក ទី​៥ ត្រូវបង្រៀន​កុមារ​ឱ្យ​ចេះ​ហែល​ទឹក និង​ជំនាញ​ការពារ​ខ្លួន​នៅ​ក្នុង​ទឹក និង​ទី​៦ នៅ​ពេល​ងូត​ទឹក​ឱ្យ​កូន​នៅក្នុង​អាង មិន​ត្រូវ​ទុក​ក្មេង​ចោល​ក្នុង​ទឹក​តែ​ម្នាក់​ឯង​ឡើយ។

យោង​តាម របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៩ នៅតំបន់​អាស៊ីអាគ្នេយ៍ មាន​ចំនួន​អ្នក​លង់​ទឹក​ស្លាប់​រហូត​ដល់ ៧០,០៣៤នាក់ ។ នេះ​ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​​ ដែល​អង្គការ​សុខភាព​ពិភព​លោក​បាន​រកឃើញ។ ហើយ​ចំនួនអ្នក​ស្លាប់​ ​ជាង​៣៣​ភាគរយ​ បាន​កើត​ឡើង​ក្នុង​ចំណោម​កុមារ​ដែលមាន​អាយុ​ក្រោម១៥ឆ្នាំ៕

អាកាស​យានិក​​​២​រូប​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្របាន​បាត់បង់​​ជីវិត​​​
អាកាសយានិក​ទាំង​ពីរ​រូប ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​រុក​រក​នៃ​ក្រសួង​ការពារ​ជាតិ រក​ឃើញ​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ នៅ​កន្លែង​ឧទ្ធម្ភាគចក្រ​ធ្លាក់ នៅ​​​ចង្កេះ​ភ្នំយ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ នេះ​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហោះ​នៅ​ថ្ងៃទី​៣០ ខែកក្កដានេះ​បង្ហាញ​ថា អាកាស​យានិក ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវ​បាន ក្រុម​ប្រតិបត្តិការរុករក និងសង្គ្រោះ ប្រទះ​ឃើញ​សព​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ នៅ​វេលា​ម៉ោង​ជាង៥ រសៀល នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ចំណែក​សព​របស់​អាកាស​យានិក​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ផល្លា ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​១០:៣០នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ។

យោងតាម​វីដេអូ​ផ្សាយ​លើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែកក្លដា​នេះ ​លោក​ ​លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការរង និង​ជា​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លើកឡើងថា ​ភាព​យឺតយ៉ាវ​នៃ​ការ​ស្វែង​រក​អាកាយានិក​ទាំង​ពីរ​រូប គឺ​ដោយសារ​បញ្ហា​អាកាសធាតុ។

លោក​ថា បច្ចុប្បន្ន​សាកសព​របស់​អាកាសយានិក​ទាំង​​ពីរ​នៅ​មិនទាន់​អាច​យក​ចេញ​ពី​តំបន់​នោះ​បាន​នៅ​ឡើយ។

សូម​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា Z9 លេខ MH912 បាន​បាត់​ដំណឹង​ជា​មួយ​យោធា​២​រូបនេះ គឺតាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា នា​អំឡុង​ពេល​ហ្វឹកហ្វឺន នៅ​ក្នុង​ភូមិសាស្រ្ត​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ ហើយ​បន្ទាប់​ពី​កើត​ហេតុ ក្រុម​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ និង​ជន​រង​គ្រោះ បាន​ចាប់​ផ្តើម​ភ្លាមៗ ដោយ​មាន​ការ​ចូលរួម​ពី​កង​កម្លាំង​ចម្រុះ ជិត ១ ០០០នាក់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​អ្នកនាំពាក្យ​ក្រសួង​​ការពារជាតិ៕​

អ្នក​បរិស្ថាន និង​ឃ្លាំមើល​សង្គម ចង់​ឱ្យ​ក្រសួង​បរិស្ថាន បន្ថែម​យន្តការ​ច្បាស់លាស់​លើ​បញ្ហា​ប្លាស្ទិក
អ្នក​ជំនាញ​បរិស្ថាន និង​អ្នកឃ្លាំមើល​សង្គម​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​យន្តការ​ជាក់លាក់​បន្ថែម​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក បន្ទាប់​ពី​រដ្ឋមន្រ្តីក្រសួង​បរិស្ថានអះអាង​ថា យុទ្ធនាការ​ចំនួន​ពីរ​ដែល​ដាក់ចេញ​ដោយ​ក្រសួង ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​​បាន​​ជាង​៧៤​ភាគរយ ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​នេះ។

​ក្នុង​ពិធី​បើក​វេទិកា​ពិភាក្សា​លើក​ដំបូង​ស្តីពី​ការ​ការពារ​មហាសមុទ្រ និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​របស់​កម្ពុជា «កិច្ច​សន្ទនា​ពណ៌ខៀវ» ឬ (Blue Talks) កាលពី​​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ២០២៤ នៅ​ខេត្ត​ព្រះសីហនុ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែង​ថា ក្នុង​​រយៈពេល​១១​ខែ​កន្លង​មក​នេះ ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​តាម​រយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» ដែល​មាន​មនុស្ស​ចូលរួម​ជាង ៨​លាន​នាក់។ ចំណែក​​យុទ្ធនាការ​ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មាន​ឃុំ/សង្កាត់​ជាង​៦០០ ក្នុង​ចំណោម​ឃុំ/សង្កាត់​ចំនួន១ ៦៥២ បាន​ចូល​រួម​ត្រឹម​តែ​រយៈពេល​២​ខែ​។

លោកមានប្រសាសន៍ថា៖ «ក្រឡេក​ទៅ​មើល​ស្ថិតិ​វិញ ប្រទេស​កម្ពុជា​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក បាន​ចំនួន​ ៧៤,១​ភាគរយ​ក្នុង​រយៈពេល ១១​ខែ​កន្លង​មក​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ប្រសិន​ជា​បើ​គ្មាន​ការ​កាត់​បន្ថយ​ទេ ចំនួន​ប្លាស្ទិក​នេះប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន អាច​ធ្លាក់​ចូល​ទៅ​សមុទ្រ ឬ​អាច​ចូល​ទៅ​ទន្លេ។ នេះ​គ្រាន់​តែ​ជា​ការ​រួម​ចំណែក​ពី​កម្ពុជា»។

លោក ហេង គីមហុង នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN) យល់​​​ថា បញ្ហា​ប្រើប្រាស់​​ប្លាស្ទិក​ គួរតែត្រូវ​ធ្វើ​យុទ្ធនាការ​រយៈពេល​វែង​ក្នុង​ការ​ដោះស្រាយ ហើយ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​​។

លោក​បន្ត​ថា៖ «​ទី​១​គឺ​ត្រូវ​បង្កើន​យន្តការ ធ្វើ​ការ​ផ្សព្វផ្សាយ និង​អប់រំ​ទៅ​តាម​គ្រឹះស្ថាន​​អប់រំ​​រដ្ឋ ជា​ពិសេស​គ្រឹះស្ថាន​អប់រំ​រដ្ឋ​ហ្នឹង​ត្រូវ​ដើរ​តួរ​សំខាន់​ជំរុញ​ឱ្យ​មាន​ការ​ការពារ​ក្នុង​ការគ្រប់គ្រង​ប្លាស្ទិក​ឱ្យ​បាន​ល្អ ហើយ​ក្រសួង​បរិស្ថាន​ត្រូវ​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​តំឡើង​តម្លៃប្លាស្ទិក លើក​ទឹកចិត្ត​ដល់​​ឧស្សាហកម្ម​កែច្នៃ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ទៅ​ដល់​រឿង​នេះ»។

អ្នក​បរិស្ថាន​រូប​នេះ​បន្ថែម​ថា​ ចំពោះ​បញ្ហា​ប្លាស្ទិក បើ​គ្មាន​យន្តការ​គ្រប់គ្រង និងកំណត់តម្លៃ​បាន​ល្អ​ប្រសើរ​ទេ នឹង​នាំ​ឱ្យ​ការ​ប្រើប្រាស់​ប្លាស្ទិក​នៅ​តែ​មាន​អាត្រា​ខ្ពស់ និង​ខ្ជះខ្ជាយ។

លោកថា៖ «ហើយ​ទន្ទឹម​ជាមួយ​នឹង​កិច្ចការងារ​ផ្សេងៗ​ទៀត​ហ្នឹង អ៊ីចឹង​ខ្ញុំ​គិត​ថា​ការ​ដាក់​វិធាន​ផ្សេងៗបន្ថែម​ទៅ​លើ​ការ​អប់រំ និង​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​នេះ នឹង​ធ្វើ​ឱ្យ​យើង​មាន​ភាព​សកម្ម​បន្ថែម​ទៀត»។

ចំណែក​លោក បណ្ឌិត​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​​កម្ពុជា​មើល​ឃើញ​ថា​ បញ្ហា
ប្លាស្ទិក​​នេះ​កំពុង​មាន​យុទ្ធនាការ​ផ្សព្វផ្សាយច្រើន ជាពិសេស​នៅតាម​អាគារ​លក់​ទំនិញ​ធំៗ ប៉ុន្តែ​តាម​កន្លែង​តូចៗ និងជនបទ ការ​ផ្សព្វផ្សាយ​នៅ​មានកម្រិត​នៅ​ឡើយ។ លោក​ចង់​ឱ្យ​ក្រសួង​បរិស្ថាន និង​ភាគីពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​បន្ថែម ដោយ​​​លើក​ពីយន្តការ​មួយ​ចំនួន​​​បញ្ចូល​នៅ​ក្នុង​យុទ្ធនាការ​​កាត់​បន្ថយ​ការប្រើប្រាស់​​ប្លាស្ទិក។

លោក​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​មើល​ឃើញ​យន្តការ​៣​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​ហ្នឹង គឺ​ទី១បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម ហើយ​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​ជា​ផ្ទាំង​ផ្សព្វផ្សាយ​តាម​ដងផ្លូវ ដែល​យើង​ឃើញ​កន្លង​មកអាជ្ញាធរខេត្តក្រុង រាជធានីខេត្ត​ហ្នឹង​បាន​នាំគ្នា​កាត់​ស្លាក​ស្រាបៀរ​គ្រឿងស្រវឹង​គួរ​ជំនួស​សារ​អប់រំ​បែបបរិស្ថាន​អ៊ីចឹង»។

លោក​បន្ត​ថា៖ «ទី​២​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផលិត​សារ​ហ្នឹង​ធ្វើ​ម៉ិច​បើ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការផ្លាស់ប្តូរ​ការគិត​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​ងាក​ទៅ​រក​ការ​ប្រើប្រាស់​ថង់​បរិស្ថាន ឬក៏​ថង់​អេកូ​ដែល​ជា​ជម្រើស​ថ្មី​ដែល​អាច​ឱ្យ​គាត់​ប្រើ​ជំនួស​ថង់​ប្លាស្ទិក និង​ទី៣​គួរ​តែ​មាន​គោលនយោបាយ​ក៏​ដូច​ជា​យន្តការ​នៅ​ក្នុង​ការ​បង្ក​លក្ខណ្ឌ​ប្រកប​ដល់​ការ​ផលិត​ថង់​បរិស្ថាន ឬ​ក៏​ថង់​អេកូហ្នឹង ដើម្បី​ឱ្យ​តម្លៃ​ហ្នឹង​ប្រជាពលរដ្ឋ​យើង​ទិញ​បាន ហើយ​ងាយ​ស្រួល​ក្នុង​ការ​ទិញ ​និង​ថង់​ត្រូវ​តែ​មានគុណភាព​ខ្ពស់​ប្រើ​បាន​យូរ​ផង​ដែរ»។

បើ​តាម​ការផ្សាយ​​របស់​ UNDP នៅ​ឆ្នាំ២០៥០ ចំនួន​​​ប្លាស្ទិក​នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​ក្នុង​មហា​សមុទ្រ។ ការ​ទស្សន៍ទាយ​នេះ​ផ្អែក​លើ​ការ​កើនឡើងនៃ​ការ​បំពុល​ពី​ប្លាស្ទិក​នៅ​ក្នុង​មហាសមុទ្រ ខណៈ​បរិមាណ​ផលិតកម្ម​ប្លាស្ទិក​សរុប​នៅ​ទូទាំង​ពិភពលោក​កើន​ដល់ ៨,៣ពាន់​លាន​តោន៕

អ្នក​ឃ្លាំ​មើល​សង្គម​ចង់​ឃើញ​​​ធនាគារ​​​ទទួល​យក​ប្រាក់ដុល្លារ​​​ចាស់ ឬ​រហែក​នៅ​ទូទាំង​ប្រទេស
ធនាគារ​ជាតិ​នៃ​កម្ពុជាតម្រូវ​ឱ្យគ្រប់​ធនាគារ​ និង​ហិរញ្ញវត្ថុ​​​ខេត្ត​សៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​​​ចាស់ ​ឬ​ប្រឡាក់ ឬរហែក ​ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន​​ដើម្បី​សម្រួល​ដល់ភ្ញៀវ​ទេសចរ​ ខណៈ​​អ្នក​ឃ្លាំមើល​​​បញ្ហា​សង្គម​ចង់​ឱ្យមាន​​ការ​អនុវត្ត​​​បែបនេះ​​នៅ​​​ទូទាំង​ប្រទេស។

​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ធនាគារជាតិ​ចេញកាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៤ បញ្ជាក់ថា ក្រោយការពិភាក្សា​ជាមួយ​​តំណាងគ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​​ប្រចាំខេត្តសៀមរាប អំពីការ​សម្របសម្រួល​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារអាមេរិក ធនាគារជាតិ​បាន​ដាក់​ចេញ​យន្តការបន្ទាន់​ និង​បន្ត​បន្ទាប់​ដើម្បី​សម្រួល​ដល់​ការ​ចាយវាយ​របស់ភ្ញៀវទេសចរ​នៅ​ខេត្ត​សៀម​រាប។

ធនាគារ​ជាតិ​បញ្ជាក់​ក្នុង​​សេចក្ដីប្រកាស​ព័ត៌មាននោះ​ថា តម្រូវឱ្យ​សាខាធនាគារពាណិជ្ជ​ខេត្ត​សៀមរាប​​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវា​ពី​អតិថិជន លើក​លែងតែក្រដាសប្រាក់ក្លែងក្លាយ។​

ក្នុង​ករណី​ដែល​​ក្រដាស​ប្រាក់​ដុល្លារ​ចាស់​ខ្លាំង​ដែល​គិត​ថា​មិន​គួរ​បន្ត​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​បាន​ ធនាគារ​ពាណិជ្ជ​​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្តូរ​យក​ក្រដាស​ប្រាក់​ថ្មី​នៅ​សាខា​ធនាគារជាតិ​ខេត្ត​សៀមរាប ដោយ​ពុំ​មាន​គិត​កម្រៃ​សេវា​ និង​ពុំ​ចាំ​បាច់​រង់​ចាំ​ផ្ញើ​ទៅ​ទីស្នាក់​ការ​កណ្តាល​របស់​ធនាគារ​​ពាណិជ្ជ​នៅ​រាជធានី​ភ្នំពេញ។

សេចក្តីប្រកាស​ព័ត៌មាន​នោះ​បន្ថែម​ថា៖​ «តម្រូវ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​ខេត្ត​សៀមរាប​ដាក់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ២០​ដុល្លារ​ និង​៥០ ដុល្លារ​ជំនួស​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០០​ដុល្លារ​នៅ​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់ ​ATM ​ដើម្បី​សម្រួល​ដល់​ការ​ចាយ​វាយ​របស់​ភ្ញៀវទេសចរ»។

ធនាគារជាតិ​​ក៏​​នឹង​​ផ្សព្វផ្សាយ​​អំពី​​យន្តការ​​នេះ​​ទៅ​​កាន់​​អាជីវករ​​ប្តូរ​​ប្រាក់​ ​ម្ចាស់​សណ្ឋាគារ ​និង​ភោជនីយដ្ឋាន​ដើម្បី​ឱ្យ​បាន​យល់​កាន់​តែ​ច្បាស់​ និង​ត្រៀម​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការអនុវត្ត​យន្តការ​បន្ត​ទៀតពាក់ព័ន្ធនឹង​យន្តការ​របស់​ធនាគារជាតិនេះ លោកបណ្ឌិត​ ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​​កម្ពុជា បានប្រាប់ Newsroom Cambodia ថា លោក​​គាំទ្រ​​​ចំពោះ​ចំណាត់​ការ​ថ្មី​នេះ ប៉ុន្តែ​លោក​ទទូច​សុំ​ឱ្យធនាគារ​ជាតិ​ជំរុញ​ការ​អនុវត្ត​បែប​នេះ​​សម្រាប់​គ្រប់ធនាគារ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោកបញ្ជាក់​​ថា៖ «ខ្ញុំ​គាំទ្រ​ចំពោះ​យន្តការ​តម្រូវ​ឱ្យ​សាខា​ធនាគារ​ពាណិជ្ជ​ខេត្តសៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ចាស់ ​ឬប្រឡាក់​នេះ ​ប៉ុន្តែ​​ចង់​​ឱ្យ​ធ្វើ​បែប​នេះ​នៅ​ទូទាំងប្រទេស។ យើង​ដឹង​ហើយ​ថា​ទោះជា​ធនាគារ​ជាតិ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ចាយ​លុយ​រៀល ប៉ុន្តែ​ជាក់ស្ដែង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​បន្ត​ចាយ​លុយ​ដុល្លារ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ពិបាក​ចាយ​លុយ​រហែក ឬប្រឡាក់។ ហេតុនេះ​ការ​ជំរុញ​​ឱ្យ​ធនាគារ អ្នក​ដូរប្រាក់ អ្នក​លក់ដូរ និង​ពលរដ្ឋ​អាច​ទទួល​និង​ចាយលុយ​នេះ​បាន​នឹង​កាត់​បន្ថយ​ការ​ខាតបង់​និង​សម្រួល​ការ​ទូទាត់​កាន់តែ​ងាយ​ស្រួល​ជាង​មុន»។

ចំណែក​លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ និង​សន្តិភាព​លើក​ឡើង​ដែរ​​ថា ការ​តម្រូវ​ឱ្យ​​ធនាគារ​ពាណិជ្ជ​នៅ​ខេត្ត​សៀមរាប​​អនុវត្តការ​យក​ប្រាក់​ដុល្លារ​ចាស់ រហែកដោយ​មិនគិត​កម្រៃសេវា គឺ​ជា​រឿង​មូយ​ល្អ តែ​លោក​ថា​ការ​ធ្វើ​​បែបនេះ​​មិន​ទាន់​​មាន​​​ការ​​​ទ​ទួល​​ខុស​ត្រូវ​​ទូទៅ ចំពោះ​​​ប្រជាជន​​របស់​​ខ្លួន​នៅ​ឡើយ។​

លោក​​មាន​​ប្រសាសន៍​​ថា៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​ធ្វើ​បែប​នេះ មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ទូទៅ​ទេ​ចំពោះ​ប្រជាពលរដ្ឋទេ ពីព្រោះ​ថា​រដ្ឋ​ជា​អ្នក​ដែល​បើក​ឱ្យ​ទទួល​យក​នូវ​ក្រដាស​ប្រាក់​ដុល្លារ ចាយ​ដុល្លារ​បាន និងចាយ​ប្រភេទ​ក្រដាស​ប្រាក់​ផ្សេងៗ​ទៀត​បាន។ អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋ​មាន​ដំណើរ​ការ​នៃ​ការ​ទូទាត់​របស់ខ្លួន អ៊ីចឹង​ក្រដាស​ប្រាក់​ណា​ចាស់​ហ្នឹង គឺ​ធនាគារ​ជាតិ​ហ្នឹង អាច​នឹង​ដូរ​យក​ទៅ​ទុក​ទៅ ធនាគារ​ជាតិអាច​ទូទាត់​ជា​មួយ​នឹង​បណ្តា​ប្រទេស ធនាគារ​របស់​អាមេរិក​អីហ្នឹង​ទៅ​បាទ ព្រោះ​អី​គេ​នៅ​តែ​យក»។

លោក​បន្ត​ទៀត​ថា បើ​ធនាគារ​ជាតិ​អាច​ជំរុញ​គោលការណ៍​ថ្មី​នេះ​ឱ្យ​ដំណើរ​ការ​ទូទាំង​ប្រទេស​បាន គឺមាន​អត្ថប្រយោជន៍​ច្រើនដល់​ប្រជាជន​ក្នុង​ប្រទេស​ទាំងអស់ អាច​មាន​លទ្ធភាព​ចាយ​លុយ​ដោយគ្មាន​បញ្ហា។

លោក​ថា៖ «ប្រសិនបើ​យើង​មាន​ការ​រិតត្បិត ទៅ​លើ​លុយ​ដុល្លារ​ជួនកាល​គ្រាន់​តែ​រហែក​ហ្នឹង​តិច​មែនទែន​ស្ទើរ​តែ​មើល​មិន​ឃើញ អត់​យក​ទៅ​ទៀត​បាទ ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ចលនា​នៃ​ការ​ចាយ​វាយ​របស់ពលរដ្ឋ​ហ្នឹង​អត់សូវ​មាន​។ អ៊ីចឹង​ហើយ​វា​ជា​បញ្ហា​ដែរ ដោយសារ​ថា​អ្នក​ខ្លះ​គាត់​ចាយ​ជា​លុយ​រៀល អ្នក​ខ្លះគាត់​អត់​បាន​ចាយ​ជា​លុយ​រៀល​គាត់​ចាយ​ជា​ដុល្លារ ចាយ​អីចឹង​ទៅ បើ​យើង​អនុញ្ញាត​ឱ្យចរាចរ​បាន​ដូច​គ្នា បាទ​ជួនកាល​ក៏​នៅ​តាម​ព្រំដែន​ចាយ​លុយ​បាត​ចឹង​ទៅ​បាទ។ អ៊ីចឹង​បើ​មាន​ការតឹងតែង​ពេក គឺ​ធ្វើ​ឱ្យ​ចលនា​សេដ្ឋកិច្ច​ហ្នឹង​វា​អត់​សូវ​ដើរ​ខ្លាំង​ដែរ​»។

ក្រៅពី​យន្តការ​បន្ទាន់ ធនាគារ​ជាតិ​ក៏​បាន​​​ដាក់​ចេញ​យន្តការ​បន្តទៀត ដូចជា​ជំរុញ​ការ​ប្រើប្រាស់​ទូរស័ព្ទ Bakong Tourist App ជាដើម៕

ខេត្ត​មួយចំនួន​នៅ​​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀងតែមិនទាន់ធ្ងន់ធ្ងរ
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​លើក​ឡើង​​ថា ខេត្ត​មួយ​ចំនួន​​នៅ​​កម្ពុជា​កំពុង​​ប្រឈម​នឹង​បញ្ហា​រង​គ្រោះ​នៃ​ជំនន់​ទឹក​ភ្លៀង​ ដោយសារ​​រង​ឥទ្ធិពល​ស​ម្ពាធទាប​ច្រើន​ថ្ងៃ​ជាប់​គ្នា ប៉ុន្តែមិនទាន់​ធ្ងន់ធ្ងរនៅ​ឡើយ។

លោក សុទ្ធ គឹមកុលមុនី អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ​​ថា ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​សម្ពាធ​ទាប​ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្លាយ​ជា​ជំនន់​ទឹក​ភ្លៀង​លើ​ខេត្ត​មួយ​ចំនួន ខេត្ត​ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ក្រចេះ កំពង់ស្ពឺ ព្រះសីហនុ កោះកុង បាត់ដំបង និងពោធិសាត់។

លោក​បន្ថែម​ថា ទោះបីជា​ខេត្ត​ទាំងនេះ​​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ក៏​ពិត​មែន ​តែ​មិន​បង្ក​ជា​បញ្ហា​ធំ​ដុំនៅ​ឡើយ​ គឺ​គ្រាន់​តែ​តំបន់​ខ្លះ​មាន​ការ​ខូចខាត​ផ្លូវថ្នល់ ដំណាំផ្សេងៗក្នុង​ចំនួន​តិចតួច និង​អាចគ្រប់គ្រង​បាន។​

លោក​​មាន​​ប្រសាសន៍​​ថា៖ «អ៊ីចឹង​​មាន​ប៉ុន្មាន​ខេត្ត​ហ្នឹង ប៉ុន្តែ​ផល​ប៉ះពាល់​គឺ​មិន​មាន​អី​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ហូរ​កាត់​ច្រោះ​ផ្លូវ​ ដាច់​ផ្លូវ​គ្រួស​ក្រហម​តាម​ជនបទ​មួយ​ចំនួន និង​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏នៅ​តាម​ខេត្ត​ខ្លះ​ក៏​ធ្វើ​ឱ្យ​លិច​លង់​នូវ​ស្រូវ​ដែល​កំពុង​តែ​ជិត​ទទួល​ផល​បាន​លិច ប៉ុន្តែ​ប្រជា​កសិករ​​ក៏​ដូច​ជា​អាជ្ញាធរ​បាន​ជួយ​ច្រូត​កាត់​ស្រូវ​ទាំងអស់​ក្នុង​ទឹក​ដើម្បី​អាច​ទទួល​ផល»។

​លោក គឹម កុលមុនី ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​តំបន់​លិច​លង់​មួយ​ចំនួន​បាន​ស្រក​ទៅ​វិញខ្លះ តែ​តំបន់​មួយ​ចំនួន​ទៀត​កំពុង​តែ​ប្រឈម​កម្ពស់​ទឹក​កើន​ឡើង ​ដោយសារ​ភ្លៀង​ធ្លាក់ច្រើន​ជា​បន្ត​បន្ទាប់។

លោក គឹម កុលមុនី ​បន្ថែម​ថា លោក​មិន​ទាន់​មាន​ទិន្នន័យ​​​ពី​បណ្តា​ខេត្ត​រងគ្រោះ​នៃ​ជំនន់​ទឹក​ភ្លៀង លើ​ការ​ខូចខាត​ផល​ដំណាំ​នានា​នៅ​ឡើយ​ទេ ដោយ​លោក​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ជាប់​រវល់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលកំពុង​កើត​ឡើង។​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្តកំពង់ធំ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តី​ពី​ការ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​ទឹក​ជំនន់ កន្លង​ទៅ​ដើម្បី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់ធំ​បាន​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​កម្ពស់​ទឹក​ស្ទឹងសែន​នៅ​ស្ថានីយ៍​កំពង់ធំ ដែលមាន​កម្ពស់​១២,៩៣ម៉ែត្រ ហើយ​សាលាខេត្ត​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​តាមរយៈ​​​ជំនន់​​ទឹកភ្លៀង ហើយ​កម្ពស់​ទឹក​ដែល​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​គឺ១៣,៥០ម៉ែត្រ។

លិខិត​ជូន​ដំណឹង​ដដែល​ឱ្យ​ដឹង​ថា៖ «ដើម្បី​ជៀស​វាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​ជាយថាហេតុ សូម​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​ទាំងអស់ និង​បងប្អូន​ដែល​រស់​នៅ​តាម​បណ្តោយ ស្ទឹងសែន ជា​ពិសេស​បងប្អូន​ដែល​រស់​នៅ​តាម​តំបន់​ងាយ​រង​គ្រោះថ្នាក់​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយហាម​កូន​ចៅ​តូចៗ​កុំ​ឱ្យ​ចុះ​លេង​ទឹក និង​ត្រូវ​ត្រៀម​រៀប​ចំ​ទុក​ដាក់​នូវ​សម្ភារ ឯកសារ​សំខាន់ៗ​ឱ្យ​បានត្រឹមត្រូវ»។

សូមបញ្ជាក់ថា ក្រសួង​ធនធនទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៤ ឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​សមុទ្រ​ចិន​ខាង​ត្បូង សមុទ្រAndaman ភាគកណ្តាល និង​ខាងកើត​ឈូងសមុទ្រ​ថៃ ព្រះរាជាណាចក្រកម្ពុជា និង​ភាគកណ្តាល​នៃ​អាង​ទន្លេមេគង្គ ​បណ្តាល​ឱ្យ​របប​ខ្យល់​មូសុង​និរតី​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​កម្ពុជា។ ស្ថានភាព​បែប​នេះនឹង​បន្ត​ឱ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​តំបន់​វាល​ទំនាប តំបន់​ខ្ពង់រាប និង​តំបន់​មាត់​សមុទ្រ នៃ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃទី២២ ខែកក្កដា ឆ្នំា២០២៤៕

ក្រសួងបរិស្ថាន និងUNDP ផ្តួចផ្តើមស្តារគម្របព្រៃឈើឡើងវិញ តែអ្នកបរិស្ថាន​ចង់ឱ្យមានការ​ទប់​ស្កាត់​​ការបំផ្លាញព្រៃឈើ
ក្រសួង​បរិស្ថាន និង​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) សម្រេច​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ សម្រាប់​ចែក​ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ជំរុញ​ការ​ស្តារ​គម្រប​ព្រៃ​ឈើ​ឡើង​វិញនៅ​កម្ពុជា។ នេះបើ​យោងតាមកិច្ច​ព្រមព្រៀង​អនុវត្តគម្រោង«ពង្រឹង​យុទ្ធសាស្ត្រ​បៃតង​តាម​រយៈ​ស្ថានីយ៍​បណ្ដុះ​កូន​ឈើ​ថ្នាក់​តំបន់​នៅ​កម្ពុជា» ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

គម្រោង​នេះ ​ផ្តោត​លើ​ការ​កសាង​ផែន​ការ​មេ​សម្រាប់​សាង​សង់​ស្ថានីយ​បណ្តុះកូន​ឈើ​ ក្នុងខេត្តចំនួន៥​រួមមាន ខេត្ត​កោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី។​តំបន់ទាំងនេះ​ត្រូវបានជ្រើសរើដោយសារលក្ខណៈបន្ស៊ាំទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ នវានុវត្ត ​និង​ទំនើបកម្ម។

ថ្លែងនៅក្នុងពិធីចុះកិច្ច​ព្រមព្រៀង​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុ​ផល្លែតថាក្រសួង​បរិស្ថាន បាន​និង​កំពុង​តែ​ប្រឹងប្រែងដើម្បី​សម្រេចឆន្ទៈ​នយោបាយ​របស់​កម្ពុជា និង​ការ​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ ការ​ដាំ​កូន​ឈើ និងស្តារ​ព្រៃ​ឈើឡើង​វិញ។

លោក​សុផល្លែត​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​យុទ្ធ​សាស្រ្ត​មួយ​ដ៏​សំខាន់ សម្រាប់​ធានា​ដល់​ការ​ការពារ​​ជីវៈ​ចម្រុះ ការ​ថែ​រក្សា​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​កាត់​បន្ថយ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ ក្នុង​និង​ក្បែរ​តំបន់​ការពារ​ធម្មជាតិ តាម​រយៈ​ការ​លក់​ឥណទាន​កាបូន​ពី​ការ​ថែ​រក្សា​ការ​ពារ​ព្រៃឈើ និង​សកម្មភាព​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។

​អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ លោក​ស្រី អាលីហ្សា ឆាកឃឺ(Alissa Chaker) បាន​ថ្លែង​ថា UNDP​ សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំកម្ពុជាក្នុង​ការ​ស្តារ​បរិស្ថាន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម UNDP គឺ​សាទរ​ចំពោះ​យុទ្ធនាការ​កាត់​បន្ថយ​ប្លាស្ទិក និង​ការដាំ​ឈើ ១​លាន​ដើម របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​គម្រោង​នេះ​នឹង​រួម​ចំណែក​ដ៏​ធំ​ក្នុងការ​បង្កើន​នូវ​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០% និង​សម្រេច​ការ​អភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត្យ​កាបូន នៅឆ្នាំ​២០៥០ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

លោក ហេង គីមហុង នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN)ថ្លែង​ថា លោក​មាន​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ ការ​ដាំ​កូន​ឈើ និង​ស្តារ​ព្រៃ​ឈើ​ឡើង​វិញនេះ តែ​លោក​ចង់​ឱ្យ​មាន​ការ​ជំរុញ​សកម្មភាព​បន្ថែម និង​មាន​ការ​អភិវឌ្ឍកាន់​តែ​ប្រសើរ​ឡើង​លើ​វិទ្យាសាស្រ្ត​ព្រៃ​ឈើ។

ទាក់​ទង​នឹង​ទិស​ដៅ​ស្តារ​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​លោក​គិត​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​សឹក​រិករិល​គួរ​ឱ្យបារម្ភ​ដោយសារ​ការ​កាប់​បំផ្លាញ ការ​បំពារ​បំពាន និង​ការ​កាប់ព្រៃឈើស្ថិត​ក្រោម​ការ​អភិវឌ្ឍកន្លងមក​។

លោក គីមហុង​បញ្ជាក់​ថា៖ «សកម្មភាព​អភិវឌ្ឍ​ផ្សេងៗបាទ ដូច្នេះ​ដើម្បី​យើង​ឃើញ​ថា​លក្ខ័ណ្ឌ​ពិសេស​របស់​ព្រៃ​ត្រូពិក​ ការ​ស្តារ​ការ​ការពារ​ព្រៃ​ត្រូពិក​ហ្នឹង​គឺ​យើង​គ្រាន់តែ​កុំ​ឈូស​ឆាយ​វាទៅ​វា​អាច​ធំ​មក​វិញ​ដោយ​ខ្លួន​ឯង​ហើយ»។

លោក​គីមហុង អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ឱ្យ​បាន​ល្អប្រសើរ និង​ទប់​ស្កាត់​រាល់​សកម្មភាព​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ឱ្យ​បាន​ក្នុង​កម្រិត​ជា​អតិបរមា ជាជាងបណ្តែត​បណ្តោយ​​ឱ្យ​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហើយទើប​គិត​រឿង​ស្តារ​ឡើង​វិញព្រោះ​អាច​នឹងយឺត​ពេល។

លោក​បន្ត​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ឱ្យ​មានភាព​ប្រសើរ​ឡើង ពង្រីក​ពន្លឿន​ការ​ការពារ កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ ជា​ពិសេស​អប់រំ​ពី​ក្រម​បរិស្ថាន​ហ្នឹង ឱ្យ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យ​យល់​ដឹង​ក្នុង​រយៈពេល​លឿន ហើយ​ព្រៃ​ឈើ​វា​អាច​កើន​ឡើងហើយបាទ ប៉ុន្តែ​បើ​យើង​គិត​ពី​ការដាំ ការស្តារ ប៉ុន្តែ​យើង​អត់​គិត​ពី​ពង្រឹង​យន្តការ​ក្នុង​ការ​អនុវត្តន៍ ក៏យើងអត់​មាន ក៏​យើង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ដែរ​បាទ»។

យោង​តាម​ទិន្នន័យ​ស្តីពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា ដោយ Global Forest Watch បង្ហាញ​ថា ចាប់ឆ្នាំ២០០១ ដល់២០២៣ មាន​ខេត្ត​ចំនួន​៥ ដែល​បាន​បាត់បង់​ព្រៃ​ឈើ​ច្រើន​ជាង​គេ។ ក្នុង​នោះ ​ខេត្ត​ក្រចេះបាត់​បង់​អស់៣៧៣,០០០ហិកតា ខេត្ត​កំពង់ធំបាត់​បង់​អស់ ៣៦៨,០០០ហិកតា ខេត្ត​រតនគីរីបាត់បង់​អស់​២៧៦,០០០ហិកតា ខេត្ត​ស្ទឹងត្រែងបាត់បង់​អស់​២៦៨,០០០ហិកតា និងខេត្តសៀមរាប​បាត់បង់​អស់​២៦៧,០០០ហិកតា៕

កម្ពុជាថា សាលា​ក្តី​ខ្មែរ​ក្រហម ក្លាយ​ជាតុលាការគំរូអន្តរជាតិក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍
ភ្នំពេញ៖ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) ដែល​គេ​ស្គាល់​ថា​ជា​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ក្លាយ​ជា​គំរូ​របស់​អន្តរជាតិ​មួយ ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ក្រោយ​ស្ថាប័ននេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះពីរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ នេះបើតាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ​ នៅ​ក្នុង​កម្មវិធីដាក់​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. នាព្រឹកថ្ងៃអង្គារ៍ទី១៦ ខែកក្កដា។

លោក វង្សី វិស្សុត ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ដំណើរ​ការ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. ឱ្យ​ដឹង​ថាកម្ពុជាបាន​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក្រោយ​​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា ដែល​មាន​អង្គការ​សហ​ប្រជាជាតិ​ជួយ​គាំទ្រ​ក្នុង​ដំណើរ​ការ​កាត់​ក្តី។

លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា៖«អ.វ.ត.ក. ​បាន​បង្កើត​តុលាការ កំពូល​អន្តរជាតិ​គំរូ​មួយ​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ដែល​បាន​ប្រើ​យុត្ថាធិការ​របស់​ប្រទេស​ម្ចាស់​បញ្ហា​ហើយ​ប្រើច្បាប់ Civil law  Common Law​​ ​ហើយ​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ភាព​នៃ​និតី​វិធី​តុលាការ​កម្ពុជា ក្នុង​ការ​បង្រួប​បង្រួម​ជាតិ  ផ្សះ​ផ្សារ​ជាតិ ​សម្រេច​បាន​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ព្រម​ទាំង​ធានា​បាន​នូវ និរន្ត​ភាព​នៃ​សុខ​សន្តិភាព​សម្រាប់​ជាតិ»។

លោក មីហ្គែល ឌីសែប៉ា សូអារ៉េស (Miguel de Serpa Soares) ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ ​ថ្លែងថា​ទាំង​អស់​គ្នា​ត្រូវ​តែ​រក្សា​កេរ​តំណែល​ដ៏​ល្អ​ជា​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ពី​ព្រោះ អ.វ.ត.ក.​នេះជា​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញា​ដ៏​ពិសេស​មួយរបស់​កម្ពុជា​ធ្វើ​ការ​លាត​ត្រដាង​នូវឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជសាសន៍​ទៅ​កាន់​អន្តរជាតិ។

លោកមាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ហើយ​បក​ប្រែ​ជា​ខេមរ​ភាសា​ថា៖«អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ គឺ​ជា​គំរូ​តុលាការ​មូយ​គត់​ដែល​មាន​ភាព​ជា​ម្ចាស់ លើ​គម្រោង​យុត្តិធម៌​អន្តរកាលអ.វ.ត.ក. គឺ​ជា​តុលាការ​ពិសេស​មួយ​ដែល​ទទួល​បាន​ជំនួយ​អន្តរជាតិ តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ និង​ស្ថាប័ន​មាន​លក្ខណៈ​​ខុស​ប្លែក​ពី​គេ​ជា​ច្រើន គំរូ​តុលាការ​នេះ​ត្រូវបានសម្តេច​បង្កើត​ឡើងពីព្រោះ​ប្រជាជន​កម្ពុជា​ចង់​បាន​នូវ​យុត្តិធម៌»។

លោក​បាន​បន្ថែម​ថា កម្ពុជា​មិន​មែន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​មក​ទទួល​ភារកិច្ច​ស្វែង​រកយុត្តិធម៌​ជំនួស​កម្ពុជា​នោះ​ឡើយ ប៉ុន្តែកម្ពុជាបាន​អញ្ជើញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​កម្ពុជា​ក្នុងដំណើរ​ផ្លូវ​ស្វែង​រក​យុត្តធម៌ និង​ការ​ផ្សះផ្សារ​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ថា ប្រវត្តិសាស្ត្រ​ដែល​​​កម្ពុជា​មាន គឺ​មិន​ត្រឹម​តែ​ទុក​នៅ​កម្ពុជា សម្រាប់​កូន​ខ្មែរ​នោះ​ទេ យើងក៏​ចែក​រំលែក​ទៅ​បណ្ដា​តំបន់​​ផ្សេងៗ​តាម​រយៈ​ការ​បើក​ឲ្យ​ស្រាវជ្រាវ​ និង​ចែក​រំលែក​បទ​ពិសោធន៍​នៅ​កម្ពុជា ជា​ពិសេសអំពី​តុលាការ​​ដែល​មាន​ចរិត​ប្រវត្តិសាស្ត្រ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​ជា​ភាព​ចាំ​បាច់​ទៅ​ក្នុង​ការ​រៀប​ចំ​ថែ​រក្សា​អគារ​នេះ ថ្ងៃ​នេះជា​ជំហាន​មួយ ថ្ងៃ​ក្រោយ​យើង​រៀប​ចំ​វិទ្យាស្ថាន​មួយ​ដើម្បី​ពង្រីក​សក្ដានុពល ដើម្បី​ទុក​ជា​តម្លៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​របស់​យើង។ ទាំង​វប្បធម៌​នៃ​ការ​ជឿជាក់ និង​ប្រវត្តិសាស្ត្រ​ដែល​លំបាក​វា​​បង្ហាញ​ឲ្យ​ភាព​ចាំ​បាច់​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ជាប់​គ្នា វា​ភ្ជាប់​គ្នា​នូវ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​យើងតាំង​ពី​សម័យ​មហានគរ»។

ក្នុង​ដំណើរ​ការ​កាត់ក្តី រយៈ​ពេល​១៦ឆ្នាំ របស់ អ.វ.ត.ក. ក្រៅ​ពីបានក្លាយជា​គំរូតុលាការ​អន្តរជាតិ​ហើយនោះ អ.វ.ត.ក.ក៏​​មាន​សមិទ្ធផល​ផ្សេងទៀតជាអាទ៍​ ប័ណ្ណសារ​តុលាការចំនួ​នជាង​២​ទំព័រ ចង​ក្រង​ជា​បី​ភាសា​គឺខ្មែរ ​អង់គ្លេស និង​​បារាំង ការ​ស្វែង​រក​ការ​ពិត និងពង្រឹង​នីតិ​រដ្ឋ​ពិសេសការ​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ព្រមទាំងការពង្រឹង​សមត្ថភាព​តុលារការ​និង​មន្រ្តី​ច្បាប់តាមរយៈការ​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធន៍​ពីអ.វ.ត.ក.ជាដើម។

សូម​បញ្ជាក់​ថា តុលាការ​គំរូ​កូន​កាត់អ.វ.ត.ក. មាន លក្ខណៈ​ខុសប្លែកពីតុលាការ​អន្តជាតិ ផ្សេងៗទៀតដូចជា ការកាត់​ទោសនិង​ផ្តន្ទា​ទោសអស់មួយ​ជីវិត​លើ​អតីតប្រមុខ​រដ្ឋ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ការអនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​ចូលរួម​ជា​ដើម​បណ្តឹងរដ្ឋ​ប្បវេណី ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​អ្នក​ចូល​រួម​ប្រមាណ៦​៥០០០០នាក់ និង​ជនរង​គ្រោះ​ចូល​រួម​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​ក្តី​ដោយ​ផ្ទាល់ ព្រមទាំងការចំណាយ​ថវិកាតិចក្នុងដំណើរការតុលារការជាដើម។ ចាប់​ពី​ឆ្នាំ ​២០០៦​​ដល់​ ២០២៣​​ អ.វ.ត.ក. បាន​ចំណាយ​អស់​ថវិកា​សរុបចំនួន ​៤០៧លាន​ដុល្លារ​អាមេរិក៕

អ្នកជំនាញ​បន្ត​ឱ្យ​ប្រុងប្រយ័ត្ន​បើទោះបី​អត្រា​ឆ្លង​ថ្មីនៃ​មេរោគអេសដ៍​ថយ​ចុះ
អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​​មានការថយចុះ តែ​នៅ​ជាបញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ ខណៈ​អ្នក​ជំនាញ​​​ទទូច​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​​លើ​​បញ្ហា​នេះ។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​យូអិន​អេដស៍​ (UNAIDS) នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២៤​​បាន​ឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ប្រមាណ​​បែប​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០២៤ ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​មេរោគអេដស៍​មាន​ការ​ថយ​ចុះ​ពី​ ១,៣០០​នាក់​នៅ​ឆ្នាំ​២០២២ មក​នៅ​ត្រឹម​ ១,២០០​នាក់​នៅ​ឆ្នាំ​២០២៣ គឺ​ធ្លាក់​ចុះ​ចំនួន​១០០​នាក់។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែម​ថា ប្រជាជន​គន្លឹះ​ដែល​ជា​ក្រុម​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ទាំងនោះ​មាន​ដូចជា ក្រុម​បុរស​រួមភេទ​ជា​មួយ​បុរស ក្រុម​អ្នក​បំប្លែង​ភេទ ក្រុម​ស្រ្តី​បម្រើ​សេវា​កម្សាន្ត និង​ក្រុម​ប្រើប្រាស់-ចាក់​គ្រឿងញៀន។ ក្នុង​នោះ ការឆ្លងថ្មី​ភាគ​ច្រើន​កើត​មាន​ក្នុង​ចំណោម​ក្រុម​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥-២៤​ឆ្នាំ ដែល​ជាក្រុម​អាយុ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នូវ​ការ​យល់​ដឹង​ពី​មេរោគ​អេដស៍។

លោក​សាស្រ្តចារ្យ​ជំនួយ អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល ថ្លែង​ប្រាប់ Newsroom Cambodia ថា បើទោះបីជាអត្រានៃការ​ឆ្លង​​មេរោគ​អេដស៍​មានការ​ថយចុះ ប៉ុន្តែ​លោក​នៅ​​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​ចំនួន​នេះ​នៅឡើយ​។

លោកមាន​​​ប្រសាសន៍​ថា៖ «សួរ​ថា​យើង​ពេញ​ចិត្ត​ទេ? យើង​មិន​ទាន់​ពេញ​ចិត្ត​ទេ យើង​ចង់​បាន​នូវ​ចំនួន​ដែល​បាន​កំណត់​ក្នុង​គោលដៅ​នៃ​ការ​លុប​បំបាត់​អេដស៍ គឺ​ឱ្យ​នៅ​តិច​ជាង ៣០០ ឬ ២៥០ នៃ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ២០២៥»។

លោក​សាស្រ្តាចារ្យបន្ថែម​ដោយ​​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ករណី​រីក​រាលដាល​នៃ​មេរោគ​អេដស៍​នេះ ដោយសារ​​មេរោគ​អេដស៍​នៅ​តែ​បន្ត​ការ​ឆ្លង​រាលដាល​នៅ​ឡើយ ជា​ពិសេស ក្នុងចំណោម​យុវជន​វ័យ​ក្មេង។​

លោក​សាស្រ្តាចារ្យ អ៊ុក វិជ្ជា បន្ថែ​ម​​ថា៖ «​យើង​ទាំង​អស់​គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ លើក​ទឹក​ចិត្ត​ឱ្យ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ និង​ឆាប់​មក​ទទួល​ការ​ព្យាបាល ជាពិសេស ក្នុង​ចំណោម​ក្រុម​ប្រជាជន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ខ្ពស់ ដូច​ជា ក្រុម​បុរស​រួមភេទ​ជា​មួយបុរស ក្រុម​អ្នក​បំលែង​ភេទ ស្រ្តី​បម្រើ​សេវា​កំសាន្ត និង​ក្រុម​អ្នក​ចាក់​គ្រឿង​ញៀន ហ្នឹង»។

លោក អ៊ុក វិជ្ជា​បន្ថែម​ថា បើ​ប្រៀបធៀប​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​គឺ​មាន​ការ​ថយ​ចុះ​ពី ២២០០ ករណី​នៅ ឆ្នាំ​២០១០​មក​នៅ​ត្រឹម ១២០០ ករណី​នៅ​ឆ្នាំ ២០២៣  គឺ​មាន​ការ​ថយ​ចុះ ៤៦%។ លទ្ធផល​នៃ​ការ​បន្ថយ​នៃ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍ ព្រម​គ្នា​មាន​អត្រា​គ្រប​ដណ្តប់​សេវា​ព្យាបាល​ជំងឺខ្ពស់​រហូត​ដល់ ៩៩% នៃ​អ្នក​ដែល​ត្រូវ​ការ​សេវា​ព្យាបាល​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ប្រាប់ Newsroom Cambodia ថា កម្ពុជា​មាន​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំ​ទូលាយ និង​ពហុ​វិស័យ​ឆ្លើយ​តប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​លើក​ទី​៦ ឆ្នាំ​២០២៤-២០២៨ និង ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​អេដស៍-កាមរោគ និង​ថែទាំ​អ្នក​ផ្ទុក​មរោគ​អេដស៍/ជំងឺ​កាមរោគ​ក្នុង​វិស័យ​សុខា​ភិបាល ឆ្នាំ២០២១-​២០២៥ ដើម្បី​​ទប់​ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​​ឱ្យ​ស្រប​តាម​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្ម​វិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨។

លោក​បណ្ឌិត ឃិនដារ៉េត បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ជូន នូវការ​គាំទ្រ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ជា​ច្រើន​ដូច​ជា ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ឥត​គិត​ថ្លៃ​។ លោក​ថា អ្នកផ្ទុក​មេរោគអេដស៍​ទាំងអស់​​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​សមធម៌ ដើម្បី​ទទួល​​​បាន​​សេវា​ថែទាំ​សុខភាព និង​ការ​គាំពារ​សង្គម​ពី​រដ្ឋ។

យោង​តាម​ការ​ប៉ាន់​ស្មាន ​ឆ្នាំ២០២៣ ​​អ្នក​ផ្ទុក​​​​​មេរោគ​អេដស៍​​​សរុប​ចំនួន ៧៦,០០០នាក់ ហើយ​អ្នក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ២០២៤ មាន​ចំនួន ៦៨,១៥១នាក់។​ នេះ​បើ​តាម​លោក​សាស្រ្តាចារ្យ អ៊ុក វិជ្ជា៕

Q&A៖ គុណ​តម្លៃ​របស់​មន្រ្តី​រាជការ ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន
មន្រ្តី​រាជការ គឺ​ជា​បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​សំណាក់​រាជ​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួក​គេ ឱ្យ​មក​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង-ស្ថាប័ន​នានា​របស់​ជាតិ។ ទន្ទឹមនេះ​ មន្រ្តី​រាជការ​ដែល​ទទួល​បាន​តួនាទី និង​មុខងារ​ទាំងអស់ ត្រូវ​យក​ចំណេះ​ដឹង និង​ជំនាញ ដែលខ្លួន​មាន​នោះ មក​បំពេញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​ប្រកប​ដោយ​ក្រម​សីលធម៌ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​។

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក ណើរ ណារិទ្ធ អនុ​ប្រធាន​នាយកដ្ឋាន​សេវា​ច្បាប់ និង​វិវាទកម្ម និង​ជា​ទីប្រឹក្សា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មួយ​នឹង​លោក ដាញ់ បូរ៉ាត់ ជា​សិក្ខាកាម​មកពី​ញូវសន៍រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖

Q: ជម្រាប​សួរ​លោក ណើរ ណារិទ្ធ!

A: បាទ ជម្រាប​សួរ!

Q: ជាដំបូង​ខ្ញុំ​សូម​សួរថា តើ​ដូចម្តេច​ដែល​ហៅ​ថា​មន្រ្តី​រាជការ?

A: ជា​ដំបូង ខ្ញុំ​សូម​បញ្ជាក់​ថា មន្រ្តី​រាជការ​គឺ​ជា​បុគ្គល​ដែល​ត្រូវ​ជ្រើសរើស​ដោយ​ប្រឡង​ប្រជែង​ឱ្យចូល​ក្នុង​ក្របខ័ណ្ឌ ដើម្បី​បម្រើ​សេវា​សាធារណៈ ដែល​ធ្វើ​ការ​ទៅ​តាម​បញ្ជា​របស់​ថ្នាក់លើ និងតាម គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វិធាន​ទាំងឡាយ ដែល​មាន​ចែង​ក្នុង​ច្បាប់​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។ ត្រូវ​ចាំ​ថា តំណែង​រដ្ឋមន្រ្តី រហូត​ដល់​ថ្នាក់ការិយាល័យ មិន​មែន​ជា​តំណែង​កេរ្តិ៍មរតក​ទេ មន្រ្តី​នយោបាយ អាច​ជា​ជំនួយ​ការ ទីប្រឹក្សា រដ្ឋលេខា​ធិ​ការ រដ្ឋ​មន្រ្តី តំណាង​រាស្រ្ត​ហើយ អ្នក​ទាំង​នោះ​អាច​មាន​ក្របខ័ណ្ឌ ឬ​គ្មាន​ក្របខ័ណ្ឌ។ តែ​អ្នកមាន​ក្របខ័ណ្ឌ​អាច​ឡើង​កាំ និង​ឋានៈ​បាន។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន?

A: មន្រ្តី​រាជការ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​គឺ ត្រូវ​មាន​អព្យា​ក្រឹតភាព​ក្នុង​សកម្មភាពការងារ និង​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព នយោបាយ​ណា​មួយ​ដូចជា ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍ ដល់​បេក្ខជន​នយោបាយ ឬ​ប្រឆាំង​គណៈបក្ស​នយោបាយ​ណា​មួយ និង​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​គណៈបក្ស​នយោបាយ ឬ​ប្រឆាំង​នឹង​គណៈបក្សនយោបាយ​ណា​មួយ។ ជា​រួម ការ​ប្រព្រឹត្ត​ផ្ទុយ​មាត្រា​នេះ​ចាត់​ទុក​ជា​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ មន្រ្តី​រាជការ​ជា​អ្នក​បម្រើ​រដ្ឋ បម្រើ​ផល​ប្រយោជន៍​សាធារណៈ ប្រយោជន៍​រួម​មិន​មែន ប្រយោជន៍​បុគ្គល ឬ​ក្រុម​បក្ស​ណា​មួយ​ឡើយ។

ច្បាប់​សហ​លក្ខន្តិកៈមន្រ្តី​រាជការ​ស៊ីវិល ក៏​បាន​ហាមប្រាម​ជា​ដាច់​ខាត​ផង​ដែរ ដល់​អ្នក​រាជការ​ក្នុង​ពេល​បំពេញ​ការងារ​មិន​ឱ្យ​យក​អំណាច​នៅ​ក្នុង​មុខងារ​របស់​ខ្លួន​ទៅ​បម្រើ​ទាញ​យក​ប្រយោជន៍​អ្វី​មួយ ឬ​សម្លុត​គំរាម​កំហែង​បំពាន​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋនោះទេ។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​ត្រូវ​បំពេញ​តួនាទី​អ្វី​ខ្លះ​ដើម្បី​រួម​ចំណែក​កសាង​ជាតិ​ឱ្យ​រីក​ចម្រើន?

A: ដើម្បី​កសាង​ជាតិ​មន្រ្តី​រាជការ​ត្រូវ​បំពេញ ទាំង​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​ការងារ និង​ក្នុង​ពេល​បំពេញការងារ​ផង​ដែរ។ ការ​ខកខាន​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច​នេះ ឬ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញសុទ្ធ​តែ​នាំ​មក​នូវ​ផល​វិបាក​មិន​ល្អ​ដល់​ការងារ​សេវា​សាធារណៈ ហើយ​អ្នក​រាជការ​ដែល​មិន​បាន​បំពេញ​នូវកាតព្វកិច្ច​របស់​ខ្លួន​តាម​តម្រូវ ​សុទ្ធ​តែ​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​ខាង​វិន័យ​ទាំងអស់។

ក្នុង​នោះ​ក៏​មាន​កាតព្វកិច្ច​រ៉ាប់រង​សេវា​របស់​ខ្លួន ដែល​តម្រូវ​ឱ្យ​មន្រ្តី​រាជការ​គ្រប់​រូប​រ៉ាប់រង​ចំពោះ​ការងារ ឬ​សេវាទាំងឡាយ​ដែល​រដ្ឋ (ថ្នាក់​លើ) ប្រគល់​ជូន ឬ​ចាត់​តាំង​ឱ្យ​អនុវត្តន៍ ព្រោះ​ការងារ​ដែល​អ្នក​រាជការ​ទទួល​អនុវត្តន៍​គឺ​ជា​ការងារ​រដ្ឋ ការងារ​សាធារណៈមាន​ការ​បែងចែក និង​កំណត់​ច្បាស់លាស់ចំពោះ​មន្រ្តី​ម្នាក់ៗ។ ហើយ​តម្រូវ​ជា​ចាំបាច់​ឱ្យ​មន្រ្តី​រូបនោះ​មាន​វត្តមាន បើ​មិន​ទៅ​កាន់​កន្លែង​អនុវត្ត តាម​ការ​កំណត់​នៃ​ច្បាប់​នោះបាន​សេចក្តី​ថា​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ដែល​សុទ្ធ​តែ​ជា​កំហុស និង​ជា​ការ​ឆ្គាំឆ្គង​នៅ​ក្នុង​វិជ្ជាជីវៈមន្រ្តី​រាជការ​បម្រើ​រដ្ឋ។

ចំពោះ​កាតព្វកិច្ច​គោរព​ម៉ោង​ធ្វើការ ដែល​ជា​ធម្មតា​មន្រ្តី​រាជការ​ទាំងអស់​ត្រូវ​គោរព​ឱ្យ​បាន​នៅ​ពេល ម៉ោង​ធ្វើការ​រដ្ឋ ឬ​របស់​ក្រសួង ស្ថាប័ន អង្គភាព​ដែល​ខ្លួន​នៅ​បម្រើ​ការងារ​នោះ។ ក្រៅ​ពី​កាតព្វកិច្ច​ទាំង​​​​នោះ ក៏​មាន​កាតព្វកិច្ច​ជា​ច្រើន​ទៀត​ដូចជា កាតព្វកិច្ច​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អ្នក​រាជការ​បម្រើ​​ការងារ​រដ្ឋ ការងារ​សាធារណៈ​មិន​ត្រូវ​ប្រកែក​មិន​ទទួល​តំណែង ឬ​មិន​បំពេញ​ភារកិច្ច​ដែល​ចាត់តាំង​ឡើយ គឺ​ត្រូវ​ទៅ​កន្លែង​ធ្វើការ​ហើយ​បំពេញ​ការងារ​តាម​ការ​ចាត់​តាំង​នោះ។

កាតព្វកិច្ច​គោរព​ឋានានុក្រម​រដ្ឋាបាល​សាធារណៈ គឺ​ជា​រដ្ឋបាល​ដែល​មាន​ឋានានុក្រម ថ្នាក់​លើ​ថ្នាក់ក្រោម ហើយ​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​ក្របខ័ណ្ឌ​មន្រ្តី​រាជការ​ក៏​មាន​ការ​រៀបចំ​ទៅ​តាម​ទិសដៅ​នេះដែរ។ ចំពោះ​កាតព្វកិច្ច​ប្រកាន់​យក​ភាព​ថ្លៃថ្នូរ និង​កិត្តិយស គឺ​អ្នក​រាជការ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ ថ្នាក់​លើ​អំពី​កិច្ចការ​របស់​ខ្លួន និង​អំពើ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ ទៅ​លើ​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ខ្លួន។

មួយ​វិញ​ទៀត​កាតព្វកិច្ច​លាក់ការណ៍ ក៏​តម្រូវ​ឱ្យ​អ្នក​រាជការ​មិន​ត្រូវ​ធ្វើ​ឱ្យ​ខូច ឬ​អាប់​ឱន​ដល់​កិត្យានុភាព​​រដ្ឋបាល​សាធារណៈ ពោល​គឺ​ត្រូវ​ចេះ​លាក់ការណ៍។ ចំណែក​កាតព្វកិច្ច​ការ​សម្ងាត់​វិជ្ជាជីវៈវិញ គឺ​តម្រូវ​ឱ្យ​អ្នក​រាជការ​ទាំងអស់ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​នូវ​រាល់​ហេតុការណ៍ គ្រប់​ព័ត៌មាន ឯកសារ​ទាំងឡាយ​ណា​ដែល​ខ្លួន​បាន​ដឹង​ឮ​នៅ​ក្នុង​ការងារ ឬ​នៅ​ក្នុង​បំពេញ​ការងារ​បើសិន​ជា​គ្មានការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​ខ្លួន ឬ​ក្រៅ​សមត្ថភាព​របស់​ខ្លួន ឬ​គ្មាន​ការ​កំណត់​ដោយច្បាប់។

រីឯកាតព្វកិច្ច​អព្យាក្រឹត​ក្នុង​ការងារ មន្រ្តី​រាជការ​ត្រូវ​មាន​អព្យាក្រឹតភាពក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ។ ខណៈ​កាតព្វកិច្ច​ភក្តីភាព ជា​គោលការណ៍​ការ​ចូល​បម្រើ​ក្នុង​រដ្ឋបាល​សាធារណៈ​ធ្វើឡើងតាម​រយៈ​ការ​ប្រលង​ប្រជែង​ គ្មាន​ការ​បង្ខិតបង្ខំ​ គឺ​ជា​ការ​ជ្រើសរើស​ប្រកប​ដោយ​ការ​គិត​គូរច្បាស់លាស់ពី​សំណាក់​អ្នក​រាជការ​ម្នាក់ៗ។

ចំណែក​កាតព្វកិច្ច​គិតគូរ​ប្រយោជន៍​ទូទៅ ប្រការ​នេះ​គឺ​ជៀសវាង​មិន​ឱ្យ​អ្នក​រាជការ​ប្រើប្រាស់​ឥទ្ធិពល ពេល​ម៉ោង​រដ្ឋ អង្គភាព បុគ្គលិក សេវា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​លួច​បន្លំ​កេងប្រវ័ញ្ច​របស់​ទាំងនោះ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឱ្យ​ក្លាយ​ជា​រណប​នៃ​ប្រយោជន៍​ផ្ទាល់ខ្លួន គិតគូរ និង​សម្រេច​ចិត្តលើ​កិច្ចការ​ក្នុង​ភាព​លំអៀង អគតិ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​សាធារណៈ។

ចុងក្រោយ កាតព្វកិច្ច​មិន​ប្រកប​មុខរបរ​បន្ថែម​ត្រួត​លើ​មុខងារ គឺ​កាតព្វកិច្ច​នេះ​មាន​ចែង​ក្នុង​មាត្រា ៣៥-៦ នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។ ករណី​វិសមត្ថភាព​នៃ​ការងារ​របស់​អ្នក​រាជការ ក្នុង​មុខងារ​សាធារណៈ​មាន​កំណត់​ច្បាស់លាស់​ទៅ​តាម​ករណី​នីមួយៗ​នៅ​ក្នុង​ច្បាប់​ដោយឡែកៗ ដូច​ជា​ច្បាប់​បោះឆ្នោត​ជាដើម ការ​ប្រកប​មុខរបរ​បន្ថែម​ត្រួត​លើ​មុខងារ​ប្រចាំ​របស់​អ្នក​រាជការ មិន​អាច​​ឱ្យ​អ្នក​រាជការ​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​បំពេញ​កាតព្វកិច្ច​ទាំងឡាយ​ខាង​លើ​ដែល​តម្រូវ ដោយ​រដ្ឋបាល​សាធារណៈ​បាន​ឡើយ។  ​

Q: តើការខ្វែងគំនិត និង​ការមិនយល់​ចិត្ត​គ្នា​រហូត​ក្លាយជា​ទំនាស់​របស់​មន្រ្តី​ក្នុង​ស្ថាប័ន​នីមួយៗ​អាច​ធ្វើ​ឱ្យ​រាំងស្ទះការអភិវឌ្ឍន៍ជាតិដែរទេ? ហេតុអ្វី?

A: ចំពោះ​ការ​ខ្វែង​គំនិត និង​ការ​មិន​យល់​ចិត្ត​គ្នា​រហូត​ក្លាយ​ជា​ទំនាស់​របស់​មន្រ្តី​ក្នុង​ស្ថាប័ន​នីមួយៗ មិន​បង្ក​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​នោះ​ទេ ពី​ព្រោះ​វា​មាន​ការ​ខ្វែង​គំនិត មិន​យល់​ចិត្ត​គ្នា រហូត​ដល់​មាន​ទំនាស់​ក្នុង​ស្ថាប័ន​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​រឿង​មូយ​ជា​ផ្នែក​មួយ​តូច​នៅ​ក្នុង​ការ​អភិវឌ្ឍន៍
ជាតិ។ នៅ​ក្នុង​ស្ថាប័ន​នៅ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា ហើយ​និង​ការ​មិន​យល់​ចិត្ត​គ្នា អ៊ីចឹង​ការខ្វែង​គំនិត​គ្នា​គេ​នឹង​ពិចារណា ហើយ​គេ​នឹង​យក​គំនិត​មួយ គេ​នឹង​ជម្រើស​គំនិត​មួយ​ដើម្បី​ដំណើរការនៃ​ការ​អភិវឌ្ឍន៍​ស្ថាប័ន​ដើម្បី​ដំណើរការ​នៃ​ការ​អនុវត្តន៍​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ជំនាញ​ស្ថាប័ន​ហ្នឹង។

ការ​មិន​យល់​ចិត្ត​គ្នា​ក៏​ដោយ វា​មាន​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច​មាន​ការ​ខ្វែង​គំនិត ធ្វើ​ឱ្យ​មាន​ការ​យឺតយ៉ាវ នៃ​ការ​អនុវត្តន៍​ការងារ​នៅ​ក្នុង​ស្ថាប័ន​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​តែ​មាន​ជម្រើស គេ​នៅ​តែ​មាន​វិធី​នៃ​ការជម្រើស​គំនិត​មួយ​ដើម្បី​យក​ទៅ​ធ្វើ​ការ​សម្រេច​ចិត្ត យក​ចំណុច​អតិភាព​ដើម្បី​លុប​ទំនាស់​នៅ​ក្នុងស្ថាប័ន។ អ៊ីចឹង​អ្នក​ដែល​មិន​ចូល​រួម អ្នក​ដែល​មិន​យល់​ស្រប គាត់​មិន​ចូល​រួម​ការងារ​ហ្នឹង ប៉ុន្តែ​អ្នកដែល​គេ​មាន​ជម្រើស ហើយ​គេ​មាន​គំនិត​គេ​នឹង​អនុវត្ត​ការងារ អ៊ីចឹង​និរន្តរភាព​ការងារ​នៅ​ក្នុងស្ថាប័ន វា​នៅ​តែ​ប្រក្រតី ដំណើរ​ការ​អភិវឌ្ឍ​ទៅ​មុខ​ជា​ធម្មតា ដូច្នេះ​ដំណើរការ​រដ្ឋបាល​របស់​ស្ថាប័ន វា​នៅ​តែ​ដើរ​គ្រប់​ស្ថាប័ន​ទាំងអស់។

ខ្ញុំ​សូម​បញ្ជាក់​ថា ការ​ខ្វែង​គំនិត​គ្នា ការ​មិន​យល់​ចិត្ត​គ្នា គឺ​នៅ​ក្នុង​ន័យ​ចង់​ឱ្យ​ស្ថាប័ន​ល្អ នៅ​ក្នុង​ន័យចង់​ឱ្យ​ប្រទេស​ជាតិ​ល្អ អ៊ីចឹង​ទាំង​គំនិត​វិជ្ជមាន និង​អវិជ្ជមាន​សុទ្ធ​តែ​ត្រូវ​បាន​យក​មក​ពិចារណា ហើយយក​មក​គិត និង​ជា​ជម្រើស​ដដែល​ទេ។

Q: តើ​អាច​នឹង​មាន​វិបត្តិ​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មិន​បំពេញ​តួនាទី ឬ​មាន​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​ដែល​ពួកគេ​ធ្វើការ?

A: ចំពោះ​រឿង​នេះ​វា​អាច​នឹង​កើត​ឡើង​នូវ​ការិយាធិបតេយ្យ ប្រសិនបើ​ក្នុង​មន្រ្តី​រដ្ឋបាល ឬ​មន្រ្តី​រាជការដែល​គាត់​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ទេ អ៊ីចឹង​វា​ធ្វើ​ឱ្យ​កើត​មាន​ការិយាធិបតេយ្យ​នៅ​ក្នុង​អង្គភាពហ្នឹង​ វា​អាច​ឱ្យ​សេវា​នៃ​ការ​ផ្តល់​តួនាទី ឬ​ជំនាញ​ទាំងអស់​ហ្នឹង​វា​មិន​បាន​ត្រឹមត្រូវ វា​មិន​បាន​ដល់​ដៃប្រជាជន។ ហើយ​វា​មិន​បាន​បំពេញ​ឯករាជ្យ របស់​តួនាទី​ជំនាញ​រៀងៗខ្លួន ទី១​វា​អាច​នឹង​យឺតយ៉ាវ ទី២ វា​អាច​អ្នក​ទទួល​សេវា​គឺ​ប្រជាជន​ហ្នឹង គាត់​ទទួល​ការ​បម្រើ​ ឬ​ការ​ផ្តល់​សេវា​ពី​រដ្ឋ ពី​មន្រ្តី​មិន​បានទាន់​ពេលវេលា ចំណាយ​ពេលយូរ ចំណាយ​ថវិកា ឱ្យ​មាន​កំហុស​នៅ​ពេល​បំពេញ​ឯកសារ​អី​វា​អាចខុស​ច្រើន។

អ៊ីចឹង​ប្រសិនបើ​មាន​ការ​វិវត្ត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន វា​ធ្វើ​ឱ្យ​កើត​មាន​វិបត្តិ​ជាច្រើន ទី​១​យើង​បាត់​នូវ​គុណភាព​ការងារ ប្រសិទ្ធភាព​ការងារ ហើយ​ទី​២​គឺ​យើង​បាត់​នូវ​ថវិការ​​ជាតិ ឬ​បាត់​នូវ​អ្វី​ជា​ប្រយោជន៍​សេវា​សាធារណៈអី​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​ខូច ត្រូវ​បាន​បាត់បង់។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ គួរ​កសាង​ភាព​ស្អាតស្អំ​ដើម្បី​ជាតិ និង​ប្រជាជន​ដោយ​របៀប​ណា​ខ្លះ?

A: មិន​ខុស​ឆ្ងាយ​ពី​ទំនួល​ខុស​ត្រូវ​របស់​មន្រ្តី​រាជការ​ចំពោះ​ជាតិ និង​ប្រជាជន​នោះ​ទេ មន្រ្តី​រាជការ​ទាំងអស់​ត្រូវ​មាន​ភាពស្អាតស្អំ​ផងដែរ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹត​ភាព​របស់​ខ្លួន និង​បម្រើ​អតិថិជន​ជា ប្រជា​ពលរដ្ឋ ជា​អ្នក​ទទួល​សេវាកម្ម​ទាំងអស់ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ មិន​លំអៀង មិន​អគតិ។ ស្ថិត​ក្នុង​ភាព​ស្អាតស្អំ​នេះ​ដែរ ការ​ប្រើប្រាស់​មុខងារ សម្ភារៈ និង​បុគ្គលិក​រដ្ឋ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ពិសេស​ដើម្បី​សកម្មភាព​នយោបាយ គឺ​ជា​ប្រការ​ដែល​ផ្ទុយ​នឹង​គោល​ការណ៍​អព្យាក្រឹត​ភាព មួយ​ទៀត​នៃ​រដ្ឋបាល​សាធារណៈ ហើយ​ក៏​ត្រូវ​ហាម​ឃាត់​ដាច់ខាត​ផង​ដែរ។

Q:​ តើ​ចំណេះ​ដឹង និង​ក្រម​សីលធម៌​របស់​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​ចំពោះជាតិ និង​ប្រជាជន​របស់​ខ្លួន?

A: វា​ពិត​ជា​មាន​សារៈសំខាន់​អំពី​ចំណេះ​ដឹង និង​ក្រម​សីលធម៌​របស់​មន្រ្តី គឺ​មន្រ្តី​រាជការ​នៅ​ពេលដែល​ខ្លួន​មាន​ក្រម​សីលធម៌ និង​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ដោយ​មាន​ចែង និង​សរសេរ​កំណត់​ដោយ​ច្បាប់ មាន​១០​ចំណុច​អំពី​ក្រម​សីលធម៌​របស់​មន្រ្តី ដែល​ចំណុច​ទាំង​១០​នោះ​រួមមាន​ការ​គោរព​ពេល​វេលា គោរព​ឋានានុក្រម ការ​គោរព​ការ​ចាត់​តាំង វិន័យ​ការងារ ការងារ​រក្សា​សីលធម៌ រក្សា​នូវ​សុចរិតភាព ភក្តីភាព ឥស្សរភាព អព្យាក្រឹត និងទី​១០​រក្សា​នូវ​អតិភាព។

ចំណែក​ចំណេះ​ដឹង​របស់​មន្រ្តី​រាជការ ជា​ធម្មតា​ទេ​បើ​កាលណា​ប្រទេស​មួយ​អភិវឌ្ឍ​ទៅ​បាន​លឿន ឆាប់​រីក​ចម្រើន គឺ​វា​អាស្រ័យ​ទៅ​លើ​ធនធាន​មនុស្ស ដូច្នេះ​ចំណេះ​ដឹង​ជា​ធនធាន​ចំបង​មួយ​នៃ ធនធាន​​ចំណេះ​ដឹង​មន្រ្តី​រាជការ ក៏​ជា​ធនធាន​ចំបង​របស់​មនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​មួយ​ហ្នឹង​ដែរ។ អ៊ីចឹងប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​មន្រ្តី​ដែល​មាន​ចំណេះ​ដឹង ប្រជាជន​ដែល​មាន​ចំណេះ​ដឹង គឺ​មាន​ការ​អភិវឌ្ឍន៍​លឿន មាន​ការ​រីកចម្រើន​លឿន។ ហើយ​នៅ​ពេល​ដែល​មាន​គោលនយោបាយ ឬ​ក៏​ការ​អនុវត្តន៍នូវ​យន្តការ​គម្រោង គោលដៅ និង​យុទ្ធសាស្រ្ត​អី​មួយ​វា​លឿន ដោយសារ​មន្រ្តី​ដែលបម្រើ​ឱ្យ​សេវា​នៅ​ក្នុង​អង្គភាព ស្ថាប័ន ឬ​ក៏​មន្រ្តី​នៅ​ក្នុង​រដ្ឋមួយ ដែល​ពោរពេញ​ដោយ​ចំណេះដឹង​គឺ​វាលឿន ហើយ​ប្រសិទ្ធភាពនៃ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​គឺ​ឆាប់​យល់​ទទួលបាន អ៊ីចឹង​លទ្ធផល​វា​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​វា​លឿន មាន​ការ​អភិវឌ្ឍន៍​លឿន។ ​

Q: អរគុណ​លោក ណើរ ណារិទ្ធ សម្រាប់​ការ​ផ្តល់​សម្ភាសន៍។​

A: បាទ អរគុណ!៕

Vox Pop៖ ទស្សនៈពលរដ្ឋលើការប្រើប្រាស់ Cool App ដែលកម្ពុជាទើបបង្កើតលើកដំបូង
មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​ជជែក​គ្នា​ច្រើន​ពី​សាធារណជន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ និងមជ្ឈដ្ឋាន​នានាអំពី Cool App  ក្រោយ​ពេល​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស នៅ​លើ​ទំព័រ​ហ្វេសប៊ុក និងតេឡេក្រាមផ្ទាល់​ខ្លួនពីវត្តមាននៃ App មួយនេះ។ Cool App នេះ គឺជាកម្មវិធីបណ្តាញ​ទំនាក់​ទំនង​សង្គម​ឆាត (Chat) ដំបូង​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ដូច​ទៅ​នឹង Telegram និង​What App។ នេះបើតាមការអះអាងរបស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤កន្លងទៅ។

Newsroom Cambodia បាន​​សម្ភាសប្រជាពលរដ្ឋចំនួន​៧នាក់ ​​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ជុំវិញការ​យល់​ឃើញ​ចំពោះ​ការ​ប្រើប្រាស់ Cool App ថ្មីនេះ។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមីវិទ្យា នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) ថ្លែងថាខ្លួនមានមោទនភាពចំពោះ Cool App នេះ។ លោកថា កម្មវិធីនេះមានសារៈសំខាន់​​ ​ហើយប្រជាជន​កម្ពុជាអាចប្រើប្រាស់ដោយទុកចិត្តបាន ដោយសារ​​កម្ម​វិធី​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​របស់​កម្ពុជា​ផ្ទាល់។

លោក សុថេព្វ​និយាយ​ថា៖ «សម្រាប់ Cool App ហ្នឹង​ខ្ញុំ​គិត​ថា​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​ខ្មែរដោយសារ​តែ App ហ្នឹង​ជា App របស់​ខ្មែរ​យើង។ ហើយ​មួយ​ទៀត​ខ្ញុំ​គិត​ថា App ហ្នឹង​វា​ផ្តល់​ផល ប្រយោជន៍​ច្រើន​សម្រាប់​យើង ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​យើង​គួរ​តែ​ជួយ​គាំ​ទ្រ​អ្វីៗ​ដែល​ខ្មែរ​យើង​អ្នកបង្កើត ទើប​វា​មាន​ភាព​រីក​ចម្រើន ហើយ​App ហ្នឹង​ដូច​តាម​ខ្ញុំ​ឮ​គេ​និយាយ​ថា App ហ្នឹង​ប្រើ​មាន​សុវត្ថិភាព​ខ្ពស់»។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមី នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ ដាញ់ បូរ៉ាត់)

ចំណែក​កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច (RULE) បាន​រៀប​រាប់​ដោយ​ទឹក​មុខ​រីករាយ​ និងបង្ហាញ​ការ​គាំទ្រ​ចំពោះ Cool App នេះ។ ​កញ្ញាបានប្រើប្រាស់ App នេះរួចហើយ និងបានដឹងថាពី​ភាព​សាមញ្ញ ភាពងាយ​ស្រួល និងភាព​ជឿ​ជាក់ដែលApp នេះដល់​អ្នក​ប្រើប្រាស់​បាន។ កញ្ញា ចង់ឃើញមាន​ការ​គាំទ្រ Cool App នេះកាន់តែច្រើនបន្ថែមទៀត។

កញ្ញាឆាដា​លើកឡើង​ថា៖ «[…] សម្រាប់​ខ្ញុំ Cool App នេះ វាៗ ងាយ​ស្រួល​ប្រើប្រាស់ ហើយ​ទាក់ទងនឹង Security (សុវត្ថិភាព) ក៏​វា​អាច​ធានា​ពី​ឯកជនភាព​របស់​យើង​បាន​ល្អ​ដែរ ហើយ​ទំនាក់ទំនង​ក៏​វាដើរ​លឿន រហ័ស ការ​ផ្ញើ​រូបភាព​នេះ​ក៏​ច្បាស់​អត់​មាន​កាត់​ទំហំ​មេ​(Megabyte ឬ MB)ធំ​ទេ»។

កញ្ញា​បន្ថែម​ថា៖ «ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន ហើយ​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​កូន​ខ្មែរ​គាត់​អាចបង្កើត​នូវ App(អេប) មួយ […] សូម្បីតែ​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ ក៏​គាត់​ជួយ​ជ្រោម​ជ្រែង​លើកទឹក​ចិត្ត។ ហើយ App មួយ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូល​រួម​គាំ​ទ្រ​សមិទ្ធផលរបស់​ខ្មែរ ហើយ App នេះគឺ​មិន​មាន​ការ​ធ្វើ​ឱ្យ​លេច​ធ្លាយ​នូវ​ឯកជន​ភាព​របស់​យើង​ទេ»។

កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យសាស្រ្ត​សេដ្ឋកិច្ច (RULE)។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក​វី មាន​អាយុ​៣៤​ឆ្នាំ បម្រើការជា​មន្រ្តី​រាជការក្នុង​ក្រសួង​មួយ​នៃ​ស្ថាប័ន​រដ្ឋ​ អស់​រយៈពេល​ជិត​១១ឆ្នាំ​មក​ហើយ​។ បន្ទាប់​ពី​លោក​បាន ដោនឡូត Cool App និង​ដំឡើងដើម្បី​ប្រើប្រាស់​រួចហើយ លោកយល់​ឃើញ​ថា ​Cool App មានដំណើរ​ការ​ល្អ បើ​ធៀប​ទៅ​នឹង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​លោក​ធ្លាប់​បាន​ដំឡើងនៅ​ក្នុង​ទូរស័ព្ទ​អាយហ្វូន (iPhone) របស់​លោក។

លោក​អះអាង​ថា៖ «ទី១​ការ​Download (ដោនឡូត) និង​Install (ដំឡើង) គឺ​អត់​មាន​ការ​លំបាក​ទេ មានការ​ងាយ​ស្រួល​បើ​ធៀប​ជា​មួយ​នឹង Program (កម្មវិធី) [Applications] របស់​អាយហ្វូន (iPhone) ផ្សេង​ដែល​ទើប​បង្កើត​ដំបូង​ហ្នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​។ ហើយ​ទី​២ នៅ​ពេល​ដែល​យើង Set Up (ដំឡើង) Register Account (ចុះ​ឈ្មោះ​គណនី) អី​ហ្នឹង​ក៏​អត់​មាន​ការ​លំបាក​ដែរ ព្រោះ​វា​មានភាពងាយ​ស្រួល​គ្រាន់តែ​យើង​ផ្ញើ​លេខ​ទៅ​តាម Instruct (ណែនាំ) គេ​ទៅ​គេ​ផ្ញើ​លេខ​កូដ​មក​លឿនៗ  យើង​អាច Register ប្រើ​បាន​តែ​ម្តង»។

ប៉ុន្តែ​លោក​វីបាន​សង្កត់​ធ្ងន់​ថា Cool App មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​គ្រប់​ជ្រុងជ្រោយនោះទេ ព្រោះ​វា​មិន​ទាន់​ឆ្លើយ​តប​គ្រប់​លក្ខខណ្ឌ​ដែល​លោក​ចង់​បាន​នៅ​ឡើយ។

លោក​បន្ថែម​ថា៖ «[…] តែ​ការ​ប្រើ​សង្កេត​ឃើញ​ថា​មិន​ទាន់​លឿន​ដូច​តេឡេក្រាម (Telegram) ទេ វារៀង Slow (យឺតយ៉ាវ) អ៊ីនធឺរណេត (Internet) អីហ្នឹង​បាទ រៀង Slow ហើយ​ផល​វិបាក​មួយ​ទៀត ត្រង់​ថា​តេឡេក្រាម​ទូរស័ព្ទ​មួយ​អាច Add (បន្ថែម) Account (គណនី) បាន​ច្រើន​តែ Cool App អត់ទាន់​បាន​ទេ អ៊ីចឹង​បើ​ចង់​បាន​២ Account ៣ Account ទាល់តែ​យើង​មាន​ទូរស័ព្ទ​២ឬ៣ដែរ។ បាទ​ក៏ប៉ុន្តែ​បើ​យើង​ប្រើ​នៅ​លើ​កុំព្យូទ័រ យើង​អាច​ដោនឡូត​ប្រើ​នៅ​លើ​កុំព្យូទ័រ​បាន ក៏​មាន​ភាព​ងាយ​ស្រួលដែរ»។

លោក​ថា៖«[…] អានេះ​ខ្ញុំ​គិត​ថា ការ​យល់​ឃើញ​របស់​ពលរដ្ឋ​យើង​ជា​ទូទៅ ការ​យល់​ឃើញ​រួម ទី១សុវត្ថិភាព (Security) ហ្នឹង​ក៏​មិនទាន់​មាន​ការ​ជឿជាក់​១០០​ភាគរយ​ដែរ យើង​ក៏​រៀង​នៅ​មាន​មន្ទិលដែរ​ ទាក់ទង​នឹង​សុវត្ថិភាព Data (ទិន្នន័យ) ឯកជនភាព​របស់​យើង យើង​ខ្លាច​បែក​ធ្លាយ​អីចឹង[…]»។

ចំណែក​ កញ្ញា កេត ម្លិសមុនីពេជ្រ មាន​អាយុ​១៨ឆ្នាំ មក​ពី​ខេត្ត​កណ្តាល ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មាន​វិទ្យា (IT) នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យល់ថា Cool App នេះ ​មិន​ទាន់​មាន​លក្ខណៈ​រលូន​នៅ​ឡើយ​ទេ ប៉ុន្តែ​អាចទទួល​យក​បាន​ក្នុង​ការ​ប្រើប្រាស់។

កញ្ញា ​ម្លិសមុនីពេជ្រ​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា​វា​នៅ​មាន​កម្រិត​ដោយសារ​តែ​ការ​ចូល Log In ប្រើប្រាស់​ដំបូង​វា​មាន​បញ្ហា​ច្រើន វា​ដំណើរ​ការ​យឺត​ហើយ​វា​មាន​បញ្ហា​ខ្លះ​ទៅ​លើ Android Link (ការ​ភ្ជាប់ Android) ចឹង​ទៅ Cool App នៅ​មាន​កម្រិត។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចូល​ប្រើប្រាស់​ហើយ គឺ​វាអាច​យក​ជា​ការ​បាន​ដោយសារ​វា​ដំណើរ​ការ​អី​ធម្មតា​ស្រួល​ទេ គ្រាន់​ថា​វា​មាន​បញ្ហា​នៅ​ពេល Setting (ការកំណត់) ប្រើ​ដំបូង»។

ទោះយ៉ាងណា កញ្ញា ​ម្លិសមុនីពេជ្រ នៅ​តែ​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​បង្កើត Cool App នេះ​ដែលត្រូវបានបង្កើតឡើងដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា។

កញ្ញា​ពេជ្រ​បន្ថែម​ថា៖ «[…]តាម​បទពិសោធន៍​ខ្ញុំ​ប្រើប្រាស់ ​ខ្ញុំ​គិត​ថា Cool App ល្អ។ និយាយ​រួមទៅយើង​អាច​ប្រើប្រាស់​បាន​ទំនាក់ទំនង​គ្នា​ងាយ​ស្រួល ហើយ​វា​ជា​របស់​ខ្មែរ​យើង​សុទ្ធ​តែ​ម្តង»។

កញ្ញា កេត ម្លិសមុនីពេជ្រ មានអាយុ១៨ឆ្នាំ មកពីខេត្តកណ្តាល ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

ព្រះសង្ឃ ម៉ៅ វណ្ណា មាន​ព្រះជន្ម​៣០​វស្សា មក​ពី​ខេត្ត​ស្ទឹងត្រែង ខណៈ​បច្ចុប្បន្ន ព្រះអង្គ​គង់​នៅ​វត្ត​ឧណ្ណាលោម​ក្នុង​រាជធានីភ្នំពេញ មាន​សង្ឃ​ដីកាថាការបង្កើត Cool App ដោយ​ក្រុម​អ្នក​បច្ចេកទេស​ព័ត៌មាន​វិទ្យា​កម្ពុជា​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​ព្រះអង្គ​ចង់​ឱ្យ​មានការពង្រឹងគុណភាព​បន្ថែម​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​បរទេស​បាន។  ព្រះអង្គ ​ស្នើ​ឱ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ចែករំលែកអំពី​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​ឱ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ព្រះអង្គ​ម៉ៅ វណ្ណា មាន​សង្ឃដីកាថា៖ ​«អាត្មា​យល់​ឃើញ​ថា​ការ​បង្កើត​ហ្នឹង ប្រសិន​បើ​ខាង​IT កូន​ខ្មែរបង្កើត​បាន App មួយ​ពិត​ជា​ល្អ​ប្រសើរ ប៉ុន្តែ​ចង់​ឱ្យ​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ឱ្យ​ទាន់សម័យ ណា​មួយ​សម័យ​ឥឡូវ​ជា​សម័យ​ឌីជីថល​ទាំង​ការ​រក​ស៊ី​ទាំង​ការ​អី​វា​ទូលំទូលាយ​ហា​ អា​ហ្នឹងយើង​ខ្វះ​មិន​បាន​ទេ​អា​ហ្នឹង យើង​ត្រូវ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ខាង​ប៉ែក​អ៊ឺរ៉ុប​ដែរ អឺរ៉ុប​វា​ខ្លាំងៗដោយសារ​ខាង​ហ្នឹង ការ​រក​ស៊ី​របស់​គេ​ក៏​ទូលំទូលាយ​»។

ព្រះអង្គ​វណ្ណា​បន្ថែម​ថា៖«មាន​បំណង​ថា​ចង់​ឱ្យ​បងប្អូន​ខ្មែរ Shareឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​បាន​ច្រើន​ដោយសារ​តែ​យើង Cool App ហ្នឹង​យើង​ប្រើ​ជា​ផ្លូវ​ការ […] ឱ្យ​ដឹង​ពី​ស្នា​ដៃ​កូន​ខ្មែរយើង»។

ព្រះអង្គ ម៉ៅ វណ្ណា មានព្រះជន្ម៣០វស្សា មកពីខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្នព្រះអង្គគង់​នៅវត្តឧណ្ណាលោម​ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

និស្សិត​ស្រី​ម្នាក់​ទៀត មក​ពី​ខេត្ត​ព្រៃវែង កញ្ញា​ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ កញ្ញា​បាន​ដឹង​រួច​ហើយ​អំពី Cool App តាម​រយៈ
បណ្តាញ​សង្គម​ហ្វេសប៊ុក តែ​កញ្ញា​មិន​ទាន់​បាន​ដោនឡូត​យក​មក​ប្រើប្រាស់​នៅ​ឡើយ​ទេ។

ទោះ​មិន​ទាន់​បាន​ប្រើ Cool App នេះ​ក៏​ដោយ កញ្ញា​ម៉ារី​ ​​មាន​ការ​ភ្ញាក់​ផ្អើល និងមិន​​នឹក​ស្មាន​ថា​កម្ពុជា​មាន App អាច​ប្រើប្រាស់បាន​ដូច​បរទេស​ដែរ។

កញ្ញា​ម៉ារី​និយាយ​ថា៖ «ចំពោះ App ថ្មី​ហ្នឹង ខ្ញុំ​ចំណាប់​អារម្មណ៍​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា WOW! ខ្មែរយើង​អាច​បង្កើត​កម្មវិធី​ហ្នឹង​ដែល​ប្រើប្រាស់​ដូច​នឹង​កម្មវិធី​បរទេស​ដូចជា​តេឡេក្រាម ឬក៏​ឆាត​អីចឹង។ តែ​ខ្ញុំ​អត់​ដឹង​ថា​ប្រើ​ទៅ​វា​ងាយ​ស្រួល​ប៉ុណ្ណា​អត់​ទាន់​ដឹង​ទេ គ្រាន់​តែ​មុខ​ងារ​វា​ដូច​កម្មវិធី​អស់​ហ្នឹង​ដែរ ហើយ​ចំណាប់​អារម្មណ៍​បន្ទាប់ ខ្ញុំ​អាច​នឹង​សាកល្បង​វា​នៅ​ពេល​ណា​មួយ​ចឹង​ តែ​ឥឡូវ​អត់​ទាន់បាន​ទេ»។

ទន្ទឹមនឹង​ការ​ចង់​ដោនឡូត​ប្រើប្រាស់ Cool App នៅ​ពេល​ខាង​មុខ​នេះ កញ្ញា​ម៉ារី ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ និង​អារម្មណ៍​ស្ទាក់ស្ទើរ ចំពោះ​បញ្ហា​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់់​ខ្លួន​អាច​បែក​ធ្លាយ​ផង​ដែរ។

កញ្ញា​ ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ រិន សុធារ័ត្ន)

ចំណែក​លោក សំ សឿន មាន​អាយុ​៣០​ឆ្នាំ កំពុង​រស់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់១​នៃ​រាជធានី​ភ្នំពេញ និង​ជា​អ្នក​បម្រើ​ការងារ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ(PSE)។ លោក​បាន​ដឹង និង​គំាទ្រ Cool App នេះ ព្រោះ​ជា​ស្នាដៃ​របស់​កម្ពុជា​ផ្ទាល់ ប៉ុន្តែ​លោក​ក៏​ចង់​ឱ្យ​ក្រុម​អ្នកផលិត​ខិតខំ​​កែ​លម្អ​​កម្មវិធីនេះ​​ឱ្យ​កាន់តែ​ប្រសើរ​​ផង​ដែរ។

លោក សំ សឿន ​លើក​ឡើង​ថា៖ «[…]​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ព្រោះថា​App នេះ​ជា App របស់​ស្នាដៃ​កូន​ខ្មែរ ហើយ​វា​ក៏​ជា​ឯកជន​ភាព​មួយ​ដើម្បី​យើង​ប្រើ​នៅ​ក្នុង[ចំណោម]ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ក្នុង​ប្រទេស​ដើម្បី​មាន​សុវត្ថិភាព ហើយ​ក៏​ដូច​ជា​ធ្វើ​នូវ​អាជីវកម្ម​អី​ផ្សេងៗ​ក្នុងនេះ​បាន​វា​ទូលំទូលាយ។ ហើយ​មួយ​ទៀត​ខ្ញុំ​ក៏​ចង់​សំណូម​ពរ​ឱ្យ​ខាង​App ឱ្យ​មាន​ការ​លក្ខណៈ Update ឱ្យ​វា​មាន​កាន់តែ​ទូលំ ទូលាយ ហើយ​ឱ្យ​កាន់​វា​ល្អ​ដើម្បី​ប្រជាពលរដ្ឋ​យើង​ប្រើ​ទៅ​កាន់​តែ​មាន​ភាពងាយ​ស្រួល​ ប្រៀបធៀប​ទៅ​ដូច​ហ្វេសប៊ុក​ដែរ​»។

លោក សំ សឿន បាន​ចែក​រំលែក​ពី​បទពិសោធ​ន៍ ក្រោយលោក​បាន​ប្រើប្រាស់ Cool App នេះ​ ក្នុងនោះលោកលើកឡើងទាំងចំណុចល្អ និងភាពខ្វះខាតដែល​ត្រូវ​ការកែ​លម្អ​។​

លោក​ សំ សឿន​ថា៖«ចំពោះ​ផល​វិជ្ជមាន​គឺ​លក្ខណៈ​ថា​ជា​ភាពងាយ​ស្រួល​មួយ​ដូច​បណ្តាញ​សង្គម​មួយដែល​យើង​អាច​ចូល​លេង​បាន​ដូចជា​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​វា​អត់​សូវ​ជា​ទូលំទូលាយ​ច្រើន​ទេ​ដោយសារអី​ប្រជាពលរដ្ឋ​យើង​អត់​ទាន់​ងាក​មក​ប្រើ​ច្រើន។ ហើយ​គុណ​វិបត្តិ​នោះ​វា​អត់​សូវ​ទូលំ​ទូលាយ​​ដូចហ្វេសប៊ុក​បាទ​​សម្រាប់​Media ក៏​ដូចជា​ប្រព័ន្ធ​វីដេអូ​ដូច​ជា​ផុស(Post)ទៅ​វា​អត់​ទាន់​Smooth​ទេបាទ ​វានៅ​Error​ម្តងម្កាល​អ៊ីចឹង​ហា៎។ ហើយ​មួយ​ទៀត​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ប្រើ​ច្រើន​ទៅ ហើយ​ខាង​អ្នកដែល​បង្កើត​ហ្នឹង​ឱ្យ​មាន​ការ​កែ​លម្អ​ឱ្យ​ដូច​ហ្វេសប៊ុក​ទៅ គឺ​ប្រសិន​បើ​ល្អ​ប្រជាពលរដ្ឋ​យើង​ចូល​លេងច្រើន​ដែរ»។

ចំណែកលោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុង​រាជធានី​ភ្នំពេញ បានកោតសរសើរដោយមិន​ស្ទាក់ស្ទើរពី Cool App ដែលជាស្នាដៃរបស់កម្ពុជានេះ​ ។

លោកជួន សំណាងអះអាងថា៖«ខ្ញុំគិតថាល្អ បាទល្អៗខ្លាំងដែលប្រទេស​កម្ពុជាយើងដែល​មានដែល​បានបង្កើតនូវ Cool App ដំបូងរបស់ប្រទេសកម្ពុជារបស់យើង។ Cool App នេះ​ ការប្រើប្រាស់​ងាយស្រួល​ក្នុងការ​ទំនាក់ទំនងនិយាយបាទ»។

លោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

គួរ​បញ្ជាក់​ថា​កម្មវិធី Cool App ដែល​មាន​មុខងារជា​ច្រើន​ដូច​ជា Chat និង Call  បូករួមទាំង Video Call ផង​នោះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ស្នាដៃ ក្រុម​អ្នក​ជំនួញ​បច្ចេកទេស​របស់​កម្ពុជាជា​ច្រើន​នាក់ ដែល​ជាអ្នក​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន(IT)។ ខណៈ​កម្មវិធី​នេះ​បាន​ចំណាយ​ពេល​ជាង​៣​ឆ្នាំ​ដើម្បី​បង្កើត​ឱ្យ​ចេញ​ជា​រូបរាងឡើង គិតតាំង​ពី​ឆ្នាំ​២០២១មកម្ល៉េះ ​ និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ App Store និង Play Store នៅឆ្នាំ២០២៤នេះ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក និងតេឡេក្រាម​របស់ លោក ហ៊ុន សែន៕