នឿន​ ដាវីន (Davin Noeurn) – Newsroom Cambodia

កញ្ញា ឈឹម ស៊ីថរ រក្សាជំហរ​បន្ត​ទាមទាររកដំណោះស្រាយពី​ក្រុមហ៊ុនណាហ្កាវើលដ៍ ក្រោយ​ជាប់​ពន្ធនា​​គា​​រ​អស់​​២ឆ្នាំ
ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កា​វើលដ៏(LRSU) កញ្ញា ឈឹម ស៊ីថរ បានបង្ហាញឆន្ទៈ​ក្នុងការ​ជួយដល់សមាជិកសហជីពរបស់ខ្លួន ដើម្បីឱ្យមានដំណោះស្រាយ​ចំពោះវិវាទ​ការ​ងារ​នៅក្រុមហ៊ុនណាហ្កាវើលដ៍ ក្រោយ​ពី​កញ្ញា​បាន​អនុវត្តទោសចប់អស់រយៈពេល ២ឆ្នាំ ក្នុងពន្ធនាគារ ក្រោមបទចោទ​ញុះញង់។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែ​​មករា ឆ្នាំ២០២២ ហើយ​បន្ទាប់​ពីជាប់ឃុំខ្លួននៅ «មណ្ឌល​អប់រំកែប្រែទី២» អស់រយៈពេល២ខែ ​កញ្ញា​​ត្រូវបាន​តុលាការដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​ ​អំឡុង​​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​​។ ប៉ុន្តែកាល​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ប្រធានសហជីពរូបនេះត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​​ ពី​បទ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ។

តែយ៉ាងណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កញ្ញា ឈឹម ស៊ីថរ ដែលជាម្ចាស់ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ២០២៤ពីប្រទេស​ស៊ុយអ៊ែតផងនោះ ត្រូវបាន​ដោះលែងពីពន្ធនាគារ​ហើយ ក្រោយពីអនុវត្តទោសគ្រប់ ២ឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចេញពីពន្ធនាគារ​ថា ការដែលកញ្ញាមានសេរីភាព​វិញ គឺអាច​ឱ្យ​កញ្ញាបន្តជួយសមាជិកសហជីព​ តវ៉ាទាមទាររក​ដំណោះស្រាយពាក់ព័ន្ធនឹង​វិវាទ​ការងារ​​នៅ​ក្រុមហ៊ុន​ណាហ្កា​វើលដ៏ ដែលបានអូសបន្លាយជាច្រើនឆ្នាំមក​ហើយ​។ កញ្ញាបន្ត​ថា កញ្ញាមាន​ការ​សោកស្ដាយ​ចំពោះ​ការ​អូស​បន្លាយ​នៃ​បញ្ហា​នៅក្រុមហ៊ុន​​ណាហ្កាវើលដ៍ តែកញ្ញា​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បានមើល​ឃើញ​ និងដោះស្រាយនាពេលខាងមុខ។

កញ្ញា ឈឹម ស៊ីថរ និយាយ​ថា៖ «សប្បាយចិត្តនៅត្រង់ថាអាចមកបន្តការងារជាមួយ​នឹងក្រុមការងារបាន ពីព្រោះថា និយាយដោយស្មោះត្រង់ ទោះបីនាងខ្ញុំជាប់ពន្ធនាគារ​មែន ប៉ុន្តែ​ក្រុម​ការ​ងារ​ខាង​ក្រៅ​គាត់​មានការ​នឿយ​ហត់​ច្រើន​ ចឹងនាងខ្ញុំអត់បានចូលរួមចំណែក។ ឥឡូវហ្នឹងបានចូលរួមចំណែកជួយពួកគាត់​វិញជា​ការ​ធូរស្រាល​ខាងផ្លូវចិត្ត​ដែល​ថា យើងបានជួយក្រុមការងារ។ ហើយ​អារម្មណ៍មួយទៀត គឺនៅតែមានការសោកស្ដាយចំពោះវិវាទនៅក្រុមហ៊ុនណាហ្កាវើលដ៍ ដែលអូស​បន្លាយពេលជាង ២ឆ្នាំ ហើយ​តែ​មិនមាន​ដំណោះ​ស្រាយ។ ហើយយើងសង្ឃឹមថា បន្ត​ទៅមុខទៀតថ្នាក់ដឹកនាំនឹងមើលឃើញថា បញ្ហាដែលនៅក្រុមហ៊ុនណាហ្កាវើលដ៍នេះ គឺជាបញ្ហាដែលត្រូវតែដោះស្រាយ»។

ប្រធានសហជីពរូបនេះបន្តថា៖ «ខ្ញុំគិតថាទាំងអស់គ្នាបានដឹង អំពីការតស៊ូមតិរបស់ក្រុមហ៊ុនណាហ្កាវើលដ៍ជាង ២ឆ្នាំមកនេះ មិនទាន់ទទួលបានដំណោះស្រាយសូម្បីតែ១ចំណុច នៅក្នុងចំណោមការទាមទារ ៩ចំណុច​របស់កម្មករ ជាពិសេសគឺចំណុចការទាមទារឱ្យ​ទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកត្រឡប់​​ចូលធ្វើការវិញ អញ្ចឹង​ទាំងនាងខ្ញុំ ក៏ដូចជាសមាជិកសហជីពទាំងអស់ ដែលនៅបន្តការទាមទារហ្នឹងនៅតែ​ប្តេជ្ញាចិត្តក្នុងការបន្តការតស៊ូមតិរហូត​ទទួលបានដំណោះស្រាយ ដែលគេអាចទទួលបាន[…] មែនទែន​ទៅ សកម្មភាពដែលយើងធ្វើកន្លងមកហ្នឹង គឺនៅតែបន្តធ្វើ យើងនឹងជជែកគ្នាបន្ថែមទៀតថា ក្នុងស្ថាន​ភាព​លំបាក​បែប​នេះ យើងនឹងត្រូវធ្វើបែបណា ហើយមកដល់ពេលនេះ នាងខ្ញុំអត់ទាន់អាចឆ្លើយបាន ដោយសារយើងអត់ទាន់បានជជែកពិភាក្សាអីទេ ដោយសារជាថ្ងៃដំបូង»។

អ្នកស្រី ម៉ម សុវឌ្ឍិន ជាកូ​ដករ​ណាហ្កា​វើលដ៍ ប្រាប់​Newsroom Cambodia ថា កញ្ញា ឈឹម ស៊ី​ថរ​ មិនមាន​កំហុសអ្វីទាំងអស់ តែបែរ​ជាជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ តែយ៉ាងណា អ្នកស្រីសប្បាយរីករាយដែលទទួលដំណឹងថាកញ្ញា ឈឹម ស៊ីថរ មានសេរីភាពវិញ ហើយ​សង្ឃឹម​ថា ថ្នាក់ដឹកនាំ និងស្ថាប័ន្ថពាក់ព័ន្ធ នឹង​ជួយដោះស្រាយបញ្ហានៅក្រុមហ៊ុនណាហ្គា​នេះ ឱ្យបានឆាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «សម្រាប់បងរំភើប និងត្រេកអរជំនួសដែលគាត់មានសេរីភាពឡើងវិញ សេរីភាពនៃការដើរហើរខាងក្រៅ ប៉ុន្តែមួយជ្រុង​ទៀត មិនទាន់សប្បាយចិត្តដោយសារ​វាជាភាពអយុត្តិ​ធម៌​សម្រាប់​គាត់​ដែរអត់​ធ្វើអី​ខុស​សោះ​បែរ​ជាជួប​រឿងទាំងនេះ ហើយដំណោះស្រាយក៏អត់ទាន់មាន[…] មានតែស្នើសុំហើយស្នើសុំទៀត សុំរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ជួយអន្តាគមន៍​ដោះស្រាយឱ្យកម្មករទៅ កុំទុកចោលអញ្ចឹង ព្រោះកាលណាទុកចោលទៅធ្វើឱ្យប្រទេសយើង បាក់មុខមាត់លើឆាកអន្តរជាតិ»។

រីឯអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កា​វើលដ៍ អ្នកស្រី ឈឹម សុខន ក៏បានបង្ហាញក្តីរីករាយ ដែល​បានឃើញកញ្ញា ឈឹម ស៊ីថរ មានសេរីភាព និង​វិលមកជួបជុំគ្រួសារ និងក្រុមការងារវិញ។ ប៉ុន្តែអ្នកស្រីថា នេះមិនបង្ហាញថា កញ្ញា ឈឹម ស៊ីថរ ទទួលបានយុត្តិធម៌​ព្រោះ​​តែ​ការ​ដោះ​លែង​នេះទេ​ ដោយសារកញ្ញាបានអនុវត្តន៍ទោស​ចប់សព្វគ្រប់ មិនមែនជាការទម្លាក់​​បទចោទប្រកាន់​នោះ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ទន្ទឹមនឹងការសប្បាយចិត្តហ្នឹង​ បងមានអារម្មណ៍ថា គាត់រងអយុត្តិធម៌ ព្រោះការដោះលែងឱ្យមានសេរីភាពនេះ គឺគាត់អនុវត្តទោសចប់ មិនដោះលែងដោយកាលើកបទចោទទេ អញ្ចឹង​បើ​ទោះ​ជា​​យ៉ាង​​ណា យើងសប្បាយចិត្ត ប៉ុន្តែក៏យើងអត់ទាន់ទទួលយុត្តិធម៌អញ្ចឹង​»។

ពាក់ព័ន្ធនឹងវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍វិញ អ្នកស្រី ឈឹម សុខន បានអំពាវនាវ​ដល់​​ថ្នាក់​ដឹក​នាំ  និង​​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​ក្រុមហ៊ុនណាហ្គា ជួយ​ដោះស្រាយបញ្ចប់​វិវាទការងារ​​​នេះឱ្យ​បានឆាប់។

អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមឱ្យក្រសួង​ពាក់ព័ន្ធដែលមានសិទ្ធអំណាច ដោះស្រាយវិវាទហ្នឹង ឬរដ្ឋា​ភិ​បាល ឬក៏ក្រុមហ៊ុនណាហ្គាហ្នឹងក៏ដោយ នៅតែស្នើសុំឱ្យពួកគាត់ដោះស្រាយបញ្ចប់វិវាទ​ហ្នឹង​ទៅ ព្រោះ​អី​ក្រុម​ហ៊ុន​គាត់​នៅត្រូវការបុគ្គលិក ហើយពួកយើងជាបុគ្គលិកមានចំណេះជំនាញស្រាប់ ហេតុអ្វីមិនដោះស្រាយយកពួកយើងចូលធ្វើការវិញ?»។

លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ Newsroom Cambodia ថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ ធ្វើឡើង​​នៅម៉ោងជិត ៥ទៀប​ភ្លឺ ហើយ​អាជ្ញាធរ​បាន​ជូនកញ្ញា​ទៅ​ដល់​​​ផ្ទះ​ផ្ទាល់​ ដោយសាអាជ្ញាធរបារម្ភ​​ចំពោះអ្នកគាំទ្រ កញ្ញា ឈឹម ស៊ីថរ បង្ករឱ្យមានការកកស្ទះ និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

លោក​មានប្រសាសន៍ថា៖ «សូម​ជម្រាប​ថា មូលហេតុសំខាន់​ខាងយើងសម្រេចចិត្តយក[កញ្ញា ឈឹម ស៊ីថរ​]​ទៅ[ផ្ទះ]អញ្ចឹង ដោយសារទី១ យើងក្តាប់​ព័ត៌មា​នបាន​ថា មានមនុស្សមួយក្រុមគាត់មានគម្រោង​មក ធ្វើបាតុ​កម្ម ឬធ្វើកម្មវិធីជុំគ្នានៅមុខមណ្ឌលកែប្រែ ម២ ហើយបច្ចុប្បន្ន​ផ្លូវខាង​មុខ ថ្ងៃចូលធ្វើការ​ថ្ងៃចន្ទ​ហ្នឹងប្រជាពលរដ្ឋគាត់ធ្វើដំណើឆ្លងកាត់ច្រើន អញ្ចឹងបើសិនជាយើងដោះលែង នៅពេលដែលគាត់មានឱកាសបានជុំគ្នាហ្នឹង អាហ្នឹងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជា​​ពលរដ្ឋ ដោយមានការកកស្ទះ ពិបាកណាស់ អញ្ចឹង​បាន​យើង​សម្រេច​ចិត្ត អនុវត្តនូវវិធានការបែបហ្នឹង»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត សាទរចំពោះការមាន​សេរីភាពវិញរបស់ កញ្ញា ឈឹម ស៊ីថរ។ តែ​យ៉ាងណា លោក​​នៅតែមានការសោកស្តាយ ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារយ:ពេល ២ឆ្នាំ ពីបទ ញុះញង់ ទាំងអយុត្តិធម៌ រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ​​ណាហ្កាវើលដ៍ផ្សេងទៀត។

លោកបន្តថា៖ «ជាការពិត វិវាទការងាររវាងក្រុមហ៊ុនណាហ្កាវើលដ៍ និង​បុគ្គលិក អតីតបុគ្គលិក និង​សហជីព គួរត្រូវបានដោះស្រាយដោយសន្តិវិធី មិនគួរកូដកម្មដោយសន្តិវិធី ដោយបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ត្រូវបានចាប់ខ្លួនមេដឹកនាំសហជីព និងសមាជិកសហជីព ដោយចោទប្រកាន់ និងផ្តន្ទាទោស ហើយកូដ​កម្មរាប់សិបឆ្នាំ​មិនទាន់ត្រូវបានដោះស្រាយបញ្ចប់។ ផ្ទុយទៅវិញ ធ្វើឱ្យសហគមន៍អន្តរជាតិ​លើក​ឡើងថា​ ការផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ និង​សមាជិកសហជីព ណាហ្កាវើលដ៍ជាការធ្វើទុក្ខ​បុកម្នេញ​សហជីពណាហ្កាវើលដ៍ និងរំលោភសិទ្ធិការងារទៅវិញ។ ខ្ញុំយល់ថា ល្មមដល់ពេលក្រសួងពាក់ព័ន្ធជំរុញឱ្យមានដំណោះ​ស្រាយដើម្បីបញ្ចប់វិវាទការងាររវាងបុគ្គលិក អតីតបុគ្គលិក សហជីពណាហ្កាវើលដ៍ និងក្រុមហ៊ុនណាហ្កាវើលដ៍ហើយ»៕

តុលាការកំពូល ​តម្កល់​សាលក្រមតុលាការ​ជាន់ទាប​ ​ដោយផ្តន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោម​បទញុះញង់
តុលាការកំពូល បានសម្រេច​តម្កល់សេចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញ​ និង​សាលាឧទ្ធណ៍​ភ្នំពេញ​ទុក​​ជាបាន​​ការ ដោយ​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​​ ឱ្យ​ជាប់ពន្ធនា​គារ​​រយៈ​ពេល​ ​៣​​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​​លាន​រៀល ក្រោម​ការចោទពីបទ ញុះញង់។

លោក អែម ចន្ថា មេធាវីការពាក្តីឱ្យលោក ថាច់ សេដ្ឋា បាន​​ប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៤នេះ តុលាការកំពូល បាន​​សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ​ ទុក​ជា​បាន​​ការ ហើយលោកមានការខកចិត្តចំពោះការសម្រេចនេះ។

លោកលើកឡើងថា៖ «ចំពោះការសម្តែងមតិជាទស្សនៈយល់ឃើញ ហើយជាការសម្តែងនូវឆន្ទៈផ្ទាល់ខ្លួន ដែលមានជាប្រវត្តិសាស្រ្ត ហើយក៏គ្មានការប្រឌិតដែរ និយាយរឿងពិតនៃប្រវត្តិសាស្រ្ត ជូនពលរដ្ឋ ជូនជនរួមជាតិឱ្យស្គាល់ប្រវត្តិសាស្រ្តរបស់ខ្លួន បែរទទួលរងនូវបណ្តឹងរហូតមានទោសទណ្ឌ​ ខ្ញុំក្នុងនាមមេធាវីមានការខកចិត្ត»។

ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ លើកឡើងថា លោកថាច់ សេដ្ឋា មិន​បានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ខណៈគាត់គ្រាន់តែលើកឡើងពីការពិតនៃ​ប្រវត្តិសាស្ត្រ ជម្រាបជូនដល់ពលរដ្ឋបានដឹងប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការសម្រេច​របស់តុលាការ​កំពូលនេះ បាន​ធ្វើ​ឱ្យ​លោក ​ថាច់ សេដ្ឋា កាន់​តែ​ជួបការ​លំបាក ព្រោះលោកមាន​ជំងឺ​ប្រចាំកាយ​ ដូច​ជា ជំងឺ​លើស​ឈាម ជំងឺបេះដូង និង​ធ្លាប់វះកាត់ផងដែរ ដែលត្រូវការការព្យាបាល​ជាប្រចាំ ខណៈអ្នកស្រីត្រូវរ៉ាប់រង​ចិញ្ចឹមកូន​ៗតែម្នាក់ឯង​។

អ្នកស្រី​លើកឡើងទៀតថា៖«សេចក្តីសម្រេចនៃតុលាការមិនយុត្តិធម៌ទេ ត្រូវតែដោះលែងគាត់ [លោក ថាច់ សេដ្ឋា] ដោយសារគាត់អត់មានកំហុសអីទាំងអស់ គាត់និយាយតែប្រវត្តិសាស្រ្ត តែតុលាការថា គាត់លើក​ឡើង​ញុះញង់ ឱ្យសង្គមរើសអើង សួរថាមានអ្នកឈ្លោះគ្នាដោយសារគាត់នៅ? ញុះញង់! គាត់ញុះញង់រឿងអី? គាត់និយាយតាមប្រវត្តិសាស្រ្ត ម៉េច​ក៏ចោទគាត់? ដាក់ទោសគាត់ទាំងគាត់មានជំងឺជាប់ខ្លួន?»។

ជាមួយគ្នានេះ អ្នកស្រីបានស្នើដល់​តុលាការ ផ្តល់ការ​អនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា អាច​ចេញ​មកពិនិត្យសុខ​ភាព​នៅ​ខាង​ក្រៅ និងដោះលែងលោកឱ្យមានសេរីភាព មកជួបជុំគ្រួសារវិញ ដើម្បីអាចធ្វើការងារសង្គមបន្តទៀត។

ចំណែកឯ អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន លោក ​លី សុធារ៉ាយុត្តិ យល់ឃើញស្រដៀងគ្នា​នេះ​ដែរ​​ថា ការ​សម្រេច​របស់​តុលាការកំពូល ដោយផ្តន្ទាទោសលោក ថាច់ សេដ្ឋា ជារឿងអយុត្តិធម៌ ដោយសារតែគាត់​គ្រាន់តែបញ្ចេញទស្សនៈប៉ុណ្ណោះ​។ លោកថា តុលាការ​គួរមានការយោគយល់ដោយបន្ធូរបន្ថយទោស ឬទម្លាក់​ចោល​​បទចោទចំពោះរូបគាត់​​។

លោកមានប្រសាសន៍ថា៖ «គួរតែមានការយោគយល់ និងបន្ធូរបន្ថយទោស ឬទម្លាក់ចោលការចោទប្រកាន់​តាមរយៈស្មារតីផ្សះផ្សា ក្នុងគោលបំណងសាមគ្គីភាព និងឯកភាពជាតិ ក្នុងទម្រង់នៃវប្បធម៌សន្ទនាគ្នាក្នុងចំណោមអ្នកនយោបាយខ្មែរ។ ការផ្តន្ទាទោសដាក់ពន្ធនាគារលើការបញ្ចេញមតិ គឺវាប៉ះពាល់ដល់សិទ្ធិ​សេរីភាពនៃការបញ្ចេញមតិ ដែលជាសរសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ»។

ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបានទេ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត យល់ថា សាលដីការបស់តុលាការកំពូលលើករណីលោកថាច់ សេដ្ឋា ដោយពិន័យជាប្រាក់ចំនួន ៤លានរៀល និងជាប់​ពន្ធនាគារចំនួន​ ៣ឆ្នាំនេះ​ គឺ​ជា​អតិបរមានៃទោស ចំពោះបទញុះញ៉ង់។

លោកបន្តថា៖ «យើង​ឃើញ​ថា អង្គការជាតិ អង្គការអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សចាត់ទុកថា ការ​ចោទ​ប្រកាន់ ការឃុំខ្លួន និងការកាត់ទោស ទៅលោកថាច់ សេដ្ឋា នេះគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយ​ការផ្តន្ទាទោសនេះ គឺថាអាចប៉ះពាល់ទៅដល់លំហសេរីភាព​នយោបាយ […] ជនជាប់​ឃុំទាំងអស់​មិន​ត្រូវទទួលការរើសអើងទេ គឺមានសិទ្ធិស្មើគ្នា ទោះជនជាប់ឃុំនោះធ្លាប់ជាអ្នកមានអំណាច ជាអ្នកមានទ្រព្យធន ឬជនជាប់ឃុំជាជនក្រីក្រក៏ដោយ គឺមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាសុខភាព »។

លោកបន្ថែមថា បញ្ហាទាំងអស់នេះ អ្នកនយោបាយ គួរតែដោះស្រាយគ្នាតាមវប្បធម៌សន្ទនា និង​តម្កល់ឧត្ដម​ប្រយោជន៍​ជាតិ​ជាធំ ហើយគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីជាភាពចាំបាច់សម្រាប់កម្ពុជា។

គួរជម្រាបថា លោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាល​ពី​​ល្ងាច​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីការបស់តុលាការ ក្រោមបទ​ចោទ​ប្រកាន់ «មិន​បំពេញកាតព្វ​កិច្ច​ចំពោះ​ឧបករណ៍អាចជួញដូរបាន» ឬសែក​ស្អុយ។ ក្រោយ​មកតុលាការបានចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចំនួន ២បទចោទផ្សេងទៀត ដែលរួមមានបទ «ញុះញង់ឱ្យមានភាព​វឹកវរធ្ងន់​ធ្ងរ​​ដល់​សន្តិសុខ​​សង្គម» និង«ញុះញង់​ឱ្យមាន​ការ​រើសអើង»។ បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែងសា​​រន​​យោ​​​​​បាយរបស់លោក អំពីស្តូបកម្ពុជា-វៀតណាម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅ​ក្រៅប្រទេ​​ស​​ជា​​មួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣។

លោកថាច់ សេដ្ឋា ត្រូវបានតុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ កាត់​​ទោសពី​បទ ញុះញង់ តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយដាក់ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ​៤​​លាន​​រៀល​ ឬ​ប្រមាណ​ ​១​,០​០​០​ ​ដុល្លារ​អាមេរិក ខណៈសាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ កាល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕

សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ចលនា​មាតាធ​ម្មជាតិ​ចំនួន​ ៥​នាក់​​​ភ្លាមៗ ខណៈ​​តុលាការ​ប្រកាសសាលក្រមផ្តន្ទាទោស
សមត្ថកិច្ច​ចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ នៅ​មុខសាលា​ដំបូងរាជធានីភ្នំពេញ និងនៅខណ្ឌជ្រោយចង្វារ បញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ​ភ្លាមៗ បន្ទាប់ពី​តុលាការ​​បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជន​ចលនាមាតាធម្មជាតិចំនួន​១០​នាក់​ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គ​ព្រះមហាក្សត្រ»។

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​​ចម្រុះដែល​មាន​កងរាជអាវុធហត្ថ​​ នគរ​បាល និង​កងសណ្ដាប់​ធ្នាប់​ខណ្ឌ​ជ្រោយ​ចង្វា​រប្រមាណ ៥០នាក់ បាន​ចាប់​ខ្លួន​សកម្មជន​ចលនាមាតាធម្មជាតិចំនួន ៤នាក់ ដែលមាន​វត្ត​មាននៅមុខតុលាការ ក្នុងនោះមាន លោក លី ចាន់ដារ៉ាវុត អាយុ២៤ឆ្នាំ កញ្ញា ភួន កែវរស្មី អាយុ២៣ឆ្នាំ លោក ថុន រដ្ឋា អាយុ៣០ឆ្នាំ និងកញ្ញា ឡុង គន្ធា អាយុ២៦ឆ្នាំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ចំណែក សកម្មជន​ចលនាមាតាធម្មជាតិមួយរូបទៀត គឺ​​លោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ច​​ចាប់ខ្លួននៅខណ្ឌជ្រោយ​ចង្វារ​ មុនការជួបជុំរបស់ពួកគេនៅមុខតុលាការ។

​​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសសាលក្រមដោយបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ក្រោមប​ទចោទចំនួន២ ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន​ ៦ឆ្នាំ ក្នុងសំណុំរឿង«រួមគំនិតក្បត់»។ ចំណែកឯសំណុំរឿង«ប្រមាថអង្គ​ព្រះមហាក្សត្រ» លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា​គារចំនួន​ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល​។ នេះបើតាមការឱ្យ​ដឹង​របស់ក្រុម​យុវជន​ចលនាមាតាធម្មជាតិ។

ប្អូនស្រីរបស់​កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន បាន​ឱ្យដឹងថា សមត្ថកិច្ច​​បានចាប់ខ្លួនបងស្រីរបស់​គាត់ ទាំង​បង្ខំ​ ដោយមា​ន​ការ​ប្រើហិង្សាទៅរូប​គាត់ និងអ្នកគាំទ្រផងដែរ ដែល​កញ្ញាចាត់ទុកសកម្មភាពនេះថា​​ជា​​រូបភាពមួយដែលអាក្រក់។ កញ្ញាក៏បានចាត់ទុក​ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសទៅលើកញ្ញា ឡុង គន្ធា និងសកម្មជន​ផ្សេងទៀត​​​នោះ ថាជារឿងយុវត្តិធម៌ ខណៈពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​។

កញ្ញានិយាយ​​ថា៖ «ការសម្រេចចាប់បងស្រីខ្ញុំ[ឡុង គន្ធា]​ពីបទ រួមគំនិតក្បត់នេះ ក៏ជារឿងមួយដែលក្នុងនាមខ្ញុំជាប្អូន ជាគ្រួសារ ពិបាកនឹងទទួលយក​ខ្លាំងមែនទែន ដែលសកម្មភាពរបស់ពួកគាត់ធ្វើនីមួយៗ ដើម្បីការពារទៅលើ​បរិស្ថាន​ទាំង​មូល ដើម្បីជួយសង្គមជាតិ ដើម្បីរកបញ្ហាឱ្យរាជដ្ឋាភិបាលដោះស្រាយ ដោះស្រាយ​​បញ្ហា​ដែលឃើញ​នោះ​ឱ្យមានភាពប្រសើរឡើង ប៉ុន្តែបែរជាត្រូវបានទទួលរងពាក្យចោទ​ពីប្រព័ន្ធតុលាការ ចោទថា គាត់​រួមគំនិតក្បត់ ចង់ផ្ដួលរំលំស្ថាប័នរដ្ឋ​ណាមួយ ទាំងដែលយើងមើលហើយថា គ្មានសកម្មភាពមួយណាដែលថាជំរុញឬក៏លើកឱ្យប្រជាពលរដ្ឋបះបោរ ដើម្បីផ្ដួលរំលំស្ថាប័នរដ្ឋណាមួយឡើយ។ ក្នុងនាមខ្ញុំជាប្អូន ខ្ញុំពិតជាមានការឈឺចាប់ អស់សង្ឃឹម ទៅលើប្រព័ន្ធតុលាការមែនទែន ដែលគាត់ចោទប្រកាន់ទៅលើបងស្រីខ្ញុំ ក៏ដូចជាសកម្មជនផ្សេង​ៗ​ទៀត​ផង​ដែរ»។

កញ្ញា សុខ​លីន បាន​ស្នើដល់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យប្រព័ន្ធតុលាការឡើងវិញ ដោយកញ្ញាថា តុលាការនៅកម្ពុជាកំពុងអនុវត្តការងារដោយមិនមានភាពយុត្តិធម៌។

កញ្ញាថា៖ «ខ្ញុំសូមសំណូមពរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យគាត់តាមដាន និងក្រឡេកមកមើលប្រព័ន្ធតុលាការ ព្រោះ​សព្វថ្ងៃប្រព័ន្ធតុលាការកំពុងតែអនុវត្តគ្មានភាពយុត្តិធម៌ទេចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សនានាសុំតាមដានទៅលើសកម្មភាពរឿងក្ដីរបស់បងស្រីខ្ញុំ ក៏ដូចសកម្មជនផ្សេងទៀត​ផង​ដែរ ឱ្យវាមានទទួលបាននូវភាពយុត្តិធម៌ជូន​ចំពោះពួកគាត់ឡើងវិញ ដើម្បីឆាប់មានសេរីភាពវិលត្រឡប់មក​បំពេញកិច្ចការងារធម្មតាវិញ»។

ចំណែកឯម្ដាយរបស់លោក លី ចាន់ដារ៉ាវុត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា អ្នកស្រីមានភាពកត់ស្លុតនៅពេល​ដែល​សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​កូន​ប្រុស​របស់​អ្នកស្រីដោយបង្ខំ។

អ្នកស្រីថា៖ «លើកទី១ហើយ​ដែលឃើញភាពសាហាវឃោឃៅអញ្ចឹង មនុស្សត្រឹមតែ៥នាក់ ឯកសណ្ឋានមកចាប់ប្រឹបៗ​ដូចសត្វធាតុ ដូចសត្វតិរិច្ឆាន សួរថាកូនខ្ញុំខុសអីរាល់ថ្ងៃហ្នឹង? កូនខ្ញុំទៅធ្វើប៉ះនរណាខ្លះ? ហេតុអីបានចាប់​កូនខ្ញុំអញ្ចឹង? ឱ្យគ្នាស្ដាប់សាលក្រមត្រឹមត្រូវ​ទៅ ថាសាលក្រមហ្នឹងពួកគាត់ខុសអី ហើយបើគាត់ខុសមែនចាប់​គាត់​ចុះ វ៉ៃខ្នោះពីមុខ​ខ្ញុំ​ ក៏ខ្ញុំអត់តក់ស្លុតដែរ។ ហើយបើឱ្យឡើងតុលាការហើយ មកចាប់ដូចសត្វអញ្ចឹងគិតម៉េច? ភាពត្រឹមត្រូវនៅឯណា? ការអនុវត្តច្បាប់ត្រឹមត្រូវនៅឯណា?»។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួនលោក យឹម លាងហ៊ី សកម្មជនចលនាមាតាធម្មជាតិ បានធ្វើឡើង​​នៅ​​ខណ្ឌជ្រោយចង្វារ ខណៈសកម្មជន ៤នាក់ផ្សេង​ទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់​ និងបញ្ជូន​ពួកគេ​​ទៅឃុំខ្លួន​នៅពន្ធនាគារ ​តាម​អំណាច​សាល​​ដីកា​​របស់សាលាដំបូងរាជធានីភ្នំពេញ។ ​

លោកមានប្រសាសន៍ថា៖ «កិច្ចការងារនេះ គឺសមត្ថកិច្ចយើងអនុវត្តតាមដីកាឱ្យចាប់ខ្លួន និងឃុំខ្លួនចំពោះឧក្រិដ្ឋជន ទាំង ៥នាក់[…] យើងឃាត់ខ្លួនគាត់[យឹម លាងហ៊ី] នៅខណ្ឌជ្រោយចង្វារ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ មានក្រុមប្រឹក្សាជំនុំជម្រះមាន លោកស្រី អ៊ុក រ៉េតគន្ធា។ យើងបានបញ្ជូនពួកគាត់ទៅដល់ពន្ធាគារហើយ​នៅថ្ងៃ[ទី០២ ខែកក្កដា ឆ្នាំ២០២៤]នេះ»។

ចំណែក លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍​ថា តាម​រយៈការ​សួរដេញដោល​នៅ​​សវនាការ​​ជំនុំ​ជម្រះ​ក្ដីជាច្រើនលើក ក្នុង​​សំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ​ ចៅក្រម​បានសម្រេច​ផ្ដន្ទាទោ​ស​ពួក​គាត់។ លោកបានបន្តថា ក្នុងករណីសកម្មជនចលនាមាតាធម្មជាតិ មិនសុខចិត្តចំពោះការសម្រេចនេះ ពួកគេអាចបន្តនីតិវិធីដោយប្ដឹងទៅសាលាឧទ្ធរណ៍បាន​។

លោកថា៖ «ខ្ញុំបញ្ជាក់ជូនជារួមតែម្ដងទៅ ឆ្លងកាត់សវនាការច្រើនលើកមកហ្នឹង ហើយចៅក្រមក៏បានសម្រេចផ្ដន្ទាទោស ហើយនិងសម្រេចចាប់ខ្លួន ហើយបើជនជាប់ចោទ គាត់កើតទុក្ខ​មិនសុខចិត្ត​ទៅនឹងសាលក្រមហ្នឹង គាត់មានសិទ្ធិប្ដឹងទៅឧទ្ធរណ៍ទៅ»។

មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដែលជាក្រុមការពារបរិស្ថាននោះ ជាការ​បំភ័យ​​ដល់​អ្នកការពារធនធានធម្មជាតិផ្សេង​​ទៀត។

លោកបានថ្លែង​ថា៖ «ការចាប់ខ្លួន ហាក់ដូចជាធ្វើដើម្បីគំរាមកំហែងដល់យុវជនជំនាន់ក្រោយ ដែលមិនហ៊ានងើបទាមទារតវ៉ានៅពេលដែលឃើញការបំភ្លេចបំផ្លាញធនធានធម្មជាតិ»។

ករណីនេះ លោកស្នើដល់​តុលាការ ពិចារណាក្នុងការ​​ដោះលែងពួកគេឱ្យមានសេរីភាពវិញ ខណៈលោកថា ការផ្ទន្ទា​ទោស​ និងចាប់ខ្លួនពួកគេ ជារឿងអយុត្តិធម៌សម្រាប់ពួកគេ និងជា​​រូបភាពមិនល្អសម្រាប់កម្ពុជា។

លោកថា៖«នៅពេលដែលតុលាការផ្តន្ទាទោស​ឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំទៅ៨ឆ្នាំ យើង​មើល​ទៅឃើញ​អយុត្តិធម៌សម្រាប់ពួកគាត់ ដែលជួយធ្វើការងារផ្នែកបរិស្ថាន ហើយយើងសំណូមពរដោយទទូចឱ្យមានការដោះលែងពួកគាត់វិញទៅ។ ហើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពួកគាត់ ដើម្បីជួយធ្វើម៉េចឱ្យគាត់ចេះការ​ពារ​ផល​ប្រយោជន៍បរិស្ថាន។ ហើយទី២ យើងមើលឃើញការចាប់ខ្លួនពួកគាត់ ដូចស្ថានភាពព្រឹកមិញនេះ វាមើល​ទៅ​ឃើញ​ជារូបភាពមួយដែលអាក្រក់ដែលធ្វើឱ្យមតិជាតិ និងអន្តរជាតិ គេថ្កោលទោសយើងបន្ថែមទៅទៀតហើយ ដោយសារគាត់ជាអ្នកការពារបរិស្ថាន យើងទៅចាប់គាត់ទៅផ្តន្ទាទោសគាត់ ហើយសូម្បីតែប្រទេសដទៃគេឱ្យពានរង្វាន់សរសើរដល់ពួកគាត់ចេះការពារឈឺឆ្អើល»។

រីឯលោក​ ហេង គឹមហុង ​នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) បានបង្ហាញការព្រួយបារម្ភពីការ​រឹតត្បិត​សិទ្ធិសេរីភាព​កាន់​តែ​ខ្លាំង និង​ធ្វើឱ្យសកម្មជនការពារសិទ្ធិ និងធនធានធម្មជាតិផ្សេង​ទៀត​​ អាច​មានការ​ភ័យ​ព្រួយ​ពីសុវត្ថិភាព​ក្នុងការប្រើសិទ្ធិរបស់ខ្លួន។

ជាមួយគ្នានេះ លោកក៏បាន​ស្នើឱ្យតុលាការ​ពិចារណា​ក្នុងការ​ទម្លាក់បទចោទ ឬអនុញ្ញាតឱ្យសកម្មជនចលនាមាតាធម្មជាតិទាំងនោះ បាននៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីតតាំងក្ដីបន្ដទៀត​ ខណៈលោកសង្កេតឃើញថា ពួកគេមិន​មាន​ចេតនា​គេច​ខ្លួន​នោះទេ​។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការពិចារណាក្នុងការទម្លាក់ចោលបទចោទនេះ ឬក៏អាចឱ្យពួកគេនៅក្រៅឃុំ បើសិនជាមានការសម្រេចណាមួយក៏ដោយ ដើម្បីរកលទ្ធភាពក្នុងការតតាំងតាមផ្លូវតុលាការ ទៅ​កាន់សាលាឧទ្ធរណ៍​ជាបន្តបន្ទាប់ទៀតទៅតាមនីតិវិធីនៃច្បាប់ ពីព្រោះអីយើងឃើញថាបើសិនជាពួកគេមានចេតនាក្នុងការគេច​ខ្លួនពីទោសកំហុស ឬក៏ពីអ្វីដែលតុលាការបានចោទនេះ ប្រហែលជាពួកគេភៀសខ្លួនទៅនៅក្រៅប្រទេសបាត់​ទៅ​ហើយ»។

គួរជម្រាបជូន​ថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ​ក្ដី​លើសំណុំរឿង​​របស់សកម្មជនចលនា​មាតាធម្មជាតិនេះ ចំនួន​ ៥លើករួចមកហើយ។ សវនាការលើកទី១ បានធ្វើឡើង​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយ​មានការចូលរួមសវនាការ​​​ពី​សកម្មជនចលនា​មាតាធម្មជាតិចំនួន៥នាក់ រួមមាន​លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី។

ក្រោយមក នៅក្នុងសវនាការ​លើកទី២ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា សកម្មជនទាំង ៥នាក់ បានធ្វើ​ពហិការមិនចូលរួម ដោយពួកគេថា សវនាការនោះមិនសេរី ព្រោះមានការដាក់ប៉ារ៉ាស​មិនឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌​មាន​មួយចំនួនទៅមុខតុលាការ។ ចំណែកឯស​វនាការ​លើកទី៣ នៅថ្ងៃទី១១ ខែមិ​ថុ​នា សវនាការ​​​លើកទី៤ នៅថ្ងៃទី​១៧ ខែ​មិ​ថុ​នា និងសវនាការលើកទី៥ នៅថ្ងៃទី២៤ ខែមិថុនា សកម្មជនទាំង ៥នាក់ បានចូលរួម ទោះ​ជាមាន​ការ​ប៉ារ៉ាស់រារាំងមិនឱ្យអ្នកគាំទ្រពួកគេចូលអង្កេតក៏ដោយ។ បើតាមអង្គការសិទ្ធិមនុស្សលីកាដូ សកម្មជន​ចលនាមាតា​ធម្មជាតិ ​តែងតែ​​ប្រ​ឈម​​មុខនឹង​​ការ​​យាយី​ ​ការ​គំរាមកំហែង​ ​និង​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្ម​ទណ្ឌ ​ទៅលើ​ភាព​សកម្ម​និយម​ផ្នែក​បរិស្ថាន​របស់​ពួកគេ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។​ ​ប្រភពដដែលបន្តថា សកម្មភាព​លើ​កិច្ចការពារ​បរិស្ថាន​​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​ ​រួម​មាន​ ​ការ​តស៊ូ​មតិ​ដើម្បី​បញ្ឈប់​ការ​ជីក​យក​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ ​ការ​ការពារ​កោះ​កុង​ក្រៅ​ ​និង​ការ​ទប់​ស្កាត់​លំ​ហូរ​ទឹក​ស្អុយ​ ​និង​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​អាង​ទឹក ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះ​សី​ហ​នុជាដើម៕​

ជនសង្ស័យក្នុងករណី​បាញ់សម្លាប់មនុស្ស​នៅបុរីប៉េងហួត កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរនៅតុលាការ
អ្នកនាំពាក្យសាលា​ដំបូងរាជធានីភ្នំពេញ​ ឱ្យដឹងថា បុគ្គល​ឈ្មោះ ស្រី ស៊ីណា ដែលជាអតីត​​ឧកញ៉ា និង​ជនសង្ស័យ​ចំនួន ​២រូបទៀត ក្នុងសំណុំរឿង​ប្រើប្រាស់អាវុធបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យ​មនុស្ស​ ២នាក់ស្លាប់​ និងមនុស្ស ២នាក់ទៀត​រងរបួសនោះ កំពុងស្ថិតក្នុង​នីតិវិធី​ស៊ើបសួរ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ បានកើតឡើង​នៅ​ចំណុច​បុ​រីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើង​ដោយលោក ស្រី ស៊ីណា អតីតឧកញ៉ា បណ្តាល​ឱ្យ​បុរសម្នាក់ និងស្រី្តម្នាក់ ដែលជាគូដណ្តឹងនឹងគ្នា បានស្លាប់ និងបុគ្គលិករបស់ពួកគេ២នាក់​ទៀត​រង​របួស។​

លោក អេង ម៉េងគ័ង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០២៤​​ថា បុគ្គល​ឈ្មោះ​ ស្រី ស៊ីណា និងជនសង្ស័យពីរនាក់ទៀតក្នុងសំណុំរឿងនេះ កំពុង​ស្ថិត​ក្នុងដំណាក់​កាល​ស៊ើប​សួរ​នៅ​សាលាដំបូងរាជធានីភ្នំពេញ។ តែយ៉ាងណា លោក​មិនទាន់អាចបញ្ជាក់បានលម្អិត​ជុំវិញករណីនេះនៅឡើយទេ។

លោកថា៖«ឥឡូវនេះ ដោយសារឿងនេះ កំពុងស្ថិតនៅក្នុងនីតិវិធីសួរចម្លើយរបស់អយ្យការ ហើយ​ចាំមើលគាត់​សាកសួរហើយ នៅពេលគាត់សម្រេចបែបណា គាត់នឹងចេញសេចក្តីប្រកាសព័ត៌មាន»។

នាយកការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ​​ លោក មុំ ចេក បានឱ្យដឹងថា ក្រោយពីបានសាកសួរនៅ ជនសង្ស័យទាំង៣រូបនោះ ត្រូវបាន​សមត្ថកិច្ចជំនាញ​​​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។

បើតាមការផ្សព្វផ្សាយ​ក្នុង​​ទំព័រហ្វេសប៊ុកផ្លូវការនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​នៃអគ្គស្នងការដ្ឋាននគរ​បាល​ជាតិ កាលពី​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ច​​បាន​កសាងសំណុំ​​រឿង​បញ្ជូន​ជនសង្ស័យទាំង​៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមាន ​លោក​ ស្រី ស៊ីណា ភេទប្រុស​ អាយុ ៥០ឆ្នាំ ​ជាជនដៃដល់ ​ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ​ ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកឌុប​ជនដៃដល់​ទៅ​ធ្វើសកម្មភាព។

ប្រភពដដែល​បន្ថែមថា៖«សម្ភារៈ​ដកហូតបាន ​រួមមាន អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន​០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿងម៉ាកSSANG YONG REXTON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរស័ព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាកTOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GX-9541»។

កញ្ញា ឡុង លីហ័រ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះដែលស្លាប់​ ឈ្មោះ ឡុង លីសុង សុំមិន​អត្ថាធិប្បាយ​ជុំវិញករណីនេះ ដោយប្រាប់ថាកំពុងជាប់រៀបចំពិធីបុណ្យសពឱ្យបងប្រុស​របស់ខ្លួន។

តែយ៉ាងណា ​កញ្ញា​ថា៖ «ពាក់ព័ន្ធរឿងនេះ ខ្ញុំនឹងធ្វើតាមនីតិវិធីច្បាប់គឺឱ្យមេធាវី និងតុលាការជាអ្នកសម្រេច»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា  ករណី​អតីត​​ឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ទៅលើយុវជនដែលជាគូដណ្តឹងនឹងគ្នា ដោយ​សារ​ជម្លោះបន្តិច​បន្តួច​នេះ ជារឿងឃោរឃៅ និង​អមនុស្សធម៌មួយ ដែល​បង្កឱ្យប៉ះពាល់ដល់គោរមងារ​ជា​ឧកញ៉ា និងធ្វើ​ឱ្យពលរដ្ឋមានការព្រួយបារម្ភ។

ករណីនេះ លោកស្នើ​ដល់​តុលាការ ពិចារណា​ និងពិនិត្យទៅលើ​ស្ថានទម្ងន់ទោសបន្ថែមទៀត សម្រាប់ធ្វើការ​ផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ​​។

លោកបន្ថែមថា៖ «អាជ្ញាធរ និងតុលាការ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង តម្លាភាព និងយុត្តិធម៌។ ជនណាដែលរកឃើញថា​ប្រព្រឹត្តបទល្មើសត្រូវទទួល​ទោស​តាម​ច្បាប់ ជាពិសេស​អ្នកដែលមាន​អំណាច មាន​ទ្រព្យ ហើយ​ប្រព្រឹត្តបទល្មើសឧក្រិដ្ឋដ៏ឃោរឃៅអមនុស្សធម៌ត្រូវមានស្ថានទម្ងន់ទោស។ ព្រោះការអនុវត្តច្បាប់ និងការផ្តន្ទាទោសតឹងរឹង​តាមច្បាប់ជាការផ្តល់យុត្តិធម៌ និងជាគំរូមិនឱ្យអ្នកដ៏ទៅយកគំរូក្នុងការប្រព្រឹត្តបទល្មើស […] អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងអាវុធឱ្យមានប្រសិទ្ធភាព និងបង្កើនការបង្រ្កាបការជួញដូរអាវុធ ការកាន់កាប់ និងការប្រើប្រាស់អាវុធខុសច្បាប់ឱ្យមានប្រសិទ្ធភាព»។

លោកបញ្ជាក់ថា ការត្រួតពិនិត្យ និងគ្រប់គ្រងអាវុធ​របស់អាជ្ញាធរពាក់ព័ន្ធ ហាក់​នៅមានភាពខ្វះចន្លោះ និង​ធូរ​រលុងនៅឡើយ​ ទើបបណ្តាលឱ្យមានការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរអាវុធ ជាពិសេសការប្រើប្រាស់អាវុធក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដូចជាការបាញ់សម្លាប់ ប្លន់ បង្ករបួសស្នាម និងការគំរាមកំហែងផ្សេងៗទៀត ដែល​​បង្កនូវ​អសន្តិសុខសង្គម អសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងបង្កឱ្យពលរដ្ឋមានភាព​ភ័យ​ខ្លាច ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច​​កាលពី​ថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោយការ​ចាប់ខ្លួន​​ថា ខ្លួន​ពិត​ជាបានបាញ់សម្លាប់ជនរងគ្រោះទាំង ២នាក់ និងអ្នកធ្វើការជាមួយជនរងគ្រោះ ដោយសារតែខឹងនឹងពាក្យសម្ដីជេរប្រមាថរបស់ជនរងគ្រោះ។ បញ្ហានេះ បណ្តាលមកពីទំនាស់​រវាង​អ្នក​ជួល​ផ្ទះរបស់​ខ្លួន និងជនរងគ្រោះ លើការដាក់ស្នួរហាល​ខោអាវ​លើព្រំដីនៅផ្ទះជាប់គ្នា។

បើតាម​មាត្រា​២០០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ បញ្ញាត្តិថា «បទឃាតកម្មគិតទុកជាមុន» គឺជា​អំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬ​ដោយការពួនស្ទាក់។ ការគិត​ទុកជាមុន គឺជាគម្រោង​ដែល​បង្កើតឡើងមុន អំពើបៀតបៀននៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ក្នុងរយៈពេលខ្លី ដើម្បីប្រព្រឹត្ត អំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

សាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ បដិសេសំណើរ​​សុំនៅក្រៅឃុំ​​របស់​លោក កើត សារ៉ាយ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ​លើបណ្តឹង​​សុំនៅក្រៅ​ឃុំជាបណ្តោះអាសន្ន​របស់លោក កើត សារ៉ាយ ខណៈសាច់ញាតិ​របស់​​​ប្រធាន​សមាគមសម្ពន្ធ​​​និស្សិត​បញ្ញ​វន្ត​ខ្មែររូបនេះ បន្តស្នើ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ទៅលើរូបលោក​។​

នៅព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះលើបណ្តឹង​​សុំនៅក្រៅឃុំរ​បស់​មេធាវី​ការ​​ពា​រ​សិទ្ធិ​ឱ្យ​ លោក កើត​ សារ៉ាយ​។

អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ លោក ឃុន លាងម៉េង បានឱ្យដឹងនៅក្រោយសវនាការ​នោះថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ភូ ពៅស៊ុន បានសម្រេចបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​​​របស់មេធាវីការ​ពារក្តីឱ្យលោក កើត សារ៉ាយ។ លោក​បន្តថា ការ​សម្រេច​មិន​ឱ្យ​ជនជាប់ចោទនៅក្រៅ​ឃុំនេះ ​ក្រុមប្រឹក្សាជំនុំជម្រះបានលើកហេតុផលថា ដោយសារ​នីតិវិធី​ស៊ើបអង្កេតក្នុងសំណុំរឿងនេះ​​នៅមិនទាន់បញ្ចប់ និងខ្លាចជន​ជាប់ចោទ​​រត់​គេច​ខ្លួន។

លោកបានគូសបញ្ជាក់​​ថា៖ «តាមការបញ្ជាក់​របស់ក្រុមប្រឹក្សា បានន័យថា ការស៊ើបអង្កេតនោះ​មិនទាន់បានចប់សព្វគ្រប់ ត្រូវការសួរ​ជនពាក់ព័ន្ធផ្សេងទៀត។ ចំណុចមួយទៀត​ ដោយសារគាត់អត់មានទីលំនៅច្បាស់លាស់ បើសិនជាដោះលែងគាត់អាច​គេច​ខ្លួន អញ្ចឹង​តុលាការមិនអាចសម្រេចដោះលែងនៅពេលនេះបានទេ»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី លោក សំ ទិត្យសីហា មេធាវី​ការ​ពារ​ក្តីឱ្យ លោក កើត សារ៉ាយ បាន​ទេនៅរសៀល​ថ្ងៃទី២០ ខែមិថុនានេះ។

​​​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ លោក កើត​ សារ៉ាយ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​​​នៅ​​ទីស្នាក់​ការ​​សមាគម​ ស្ថិត​​ក្នុងសង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ និង​បាន​​នាំ​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​២០២៤​​ ពាក់ព័ន្ធ​​នឹង​​ការផ្សព្វផ្សាយ ​និង​បញ្ចេញមតិអំពី​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់ និងឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​នេះ​។

ក្រោយ​ការ​ចាប់ខ្លួន លោក​ កើត សារ៉ាយ ត្រូវបានសាលា​ដំបូងរាជធានីភ្នំពេញ សម្រេចឃុំ​ខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយ​​ចោទ​ប្រកាន់​​ពី​បទ ​«មិន​រាង​ចាល និង​ញុះ​ញង់»។

កញ្ញា នឿន ស្រីណែត អាយុ២០ឆ្នាំ ដែលជា​គូដណ្តឹងរបស់​លោក កើត សារ៉ាយ បាន​លើក​ឡើង​ថា លោក កើត សារ៉ាយ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ប៉ុន្តែ​តុលាការនៅតែ​សម្រេច​​បន្តឃុំខ្លួនគាត់ ក្រោមហេតុផលថា សំណុំ​រឿង​ស៊ើប​សួរ​មិន​ទាន់បញ្ចប់។ តែយ៉ាងណា កញ្ញានៅតែ​​ស្នើយ៉ាងទទូច​​ឱ្យ​តុលាការ​​ពិចារណា ក្នុងការ​ទម្លាក់ចោល​បទ​ចោទ​ និង​ដោះលែង​លោក​ កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។

កញ្ញាបន្តថា៖ «យល់ថា ជារឿងមួយដែលមិនសមរម្យ ព្រោះ​វាអត់មានយុត្តិធម៌សម្រាប់គាត់​[លោក កើត សរ៉ាយ]ដោយ​សារ​តែ​គាត់ជាបុគ្គលដែលស្អាតស្អំ មិនមានប្រព្រឹត្តនូវទង្វើខុសឆ្គងណាមួយទេ តែតុលាការនៅតែសម្រេចឃុំខ្លួន ខ្ញុំគិតថា វាជារឿងមួយដែលមិនត្រឹមត្រូវ»។

សមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមសម្ពន្ធនិសិត្សិតបញ្ញាវន្តខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា បានលើកឡើ​ងដែរថា សកម្មភាពរបស់ លោក កើត សារ៉ាយ នាពេល​កន្លងមក គឺ​មិនមាន​ចេតនាណាមួយទៅញុះញង់ប្រជាពលរដ្ឋ​នោះទេ។

ជាមួយគ្នានេះដែរ កញ្ញាថា ក្នុងកំឡុងពេល​ដែល​លោក កើត សារ៉ាយ បាន​ជាប់ពន្ធនាគារ​ជាបណ្តោះអាសន្ន រយៈពេលជិត ៨០ថ្ងៃមកនេះ តុលាការក៏នៅមិនទាន់បង្ហាញភស្តុតាង និង​​រកឃើញ​អ្នកពាក់ព័ន្ធបន្ថែមដែរ ដែលករណីនេះ តុលាការគួរតែដោះលែងលោក កើត សារ៉ាយ ឱ្យនៅក្រៅឃុំ។

កញ្ញាបន្តថា៖ «និយាយរួម តាំងពីថ្ងៃដែលលោកបង[កើត សារ៉ាយ]ជាប់[ពន្ធនាគារ​​]គឺ ៧៦ថ្ងៃ អញ្ចឹង​យើង​មើលឃើញ​ថា អត់មានធ្វើសកម្មភាពអីទាំងអស់ សូម្បីតែបញ្ជាក់ថាអ្នកណាជាគូកន ឬ​ក៏ជាប់បណ្ដឹងអី ក៏អត់មានឃើញ ខាងតុលាការ ឬក៏ខាងណាចេញ​មក​ដែរ គឺស្ងាត់ឈឹងទាល់​តែ​លើក​នេះ គាត់ស្នើសុំនៅក្រៅឃុំ ទើបគេកោះហៅមកសវនាការ»។

លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញ​កា​​រសោកស្តាយដែល​តុលាការ​មិនអនុញ្ញាតឱ្យលោក កើត សារ៉ាយ បាននៅក្រៅឃុំ ដែលករណីនេះ ​លោកយល់ថាជា​ការ​រឹតត្បិតសេរីភាព​ក្នុងការបញ្ចេញមតិ របស់លោក កើត សារ៉ាយ ក្នុងនាមជាប្រធានសមាគម​មួយរូប។

លោកថា៖ «លោក កើត សារ៉ាយ គឺជាសកម្មជនការពារសិទ្ធិមនុស្ស​ ការពារបរិស្ថាន ដែលតែងតែឈឺឆ្ងាលជាមួយបញ្ហារបស់​ប្រជាពលរដ្ឋរបស់សហគមន៍[…] ចឹងការផ្តល់បទសម្ភាសន៍​ការបញ្ចេញមតិផ្សេងៗហ្នឹង គឺគោលបំណងដើម្បីស្វែង​រក​យុត្តិធម៌ ចឹង​យើងមើលទៅហាក់ដូចជាមិនមែនបទល្មើសទេ»។

លោកបន្ថែម​ថា៖ «ចឹងករណីនេះ វាគួរតែមានការដោះលែង​ លោក កើត សារ៉ាយ ហ្នឹងឱ្យ​មានសេរីភាព ជាពិសេសការ​ស្នើសុំឱ្យ​នៅក្រៅឃុំរបស់លោក ដែលមានលក្ខខណ្ឌគ្រប់គ្រាន់​ហើយនោះ តុលាការគួរតែពិចារណាក្នុងការអនុញ្ញាតឱ្យ​នៅក្រៅឃុំ ពីព្រោះជាគោលការណ៍នៃច្បាប់ គឺគេជ្រើសរើសយកសេរីភាពជាធំ។ ការឃុំខ្លួនបណ្តោះអាសន្ន គឺជាជម្រើស​ចុងក្រោយ ហើយជាជម្រើសក្នុងលក្ខខណ្ឌចាំបាច់បំផុត ហើយដូចករណីលោក កើត សារ៉ាយ គឺ​ជា​សកម្ម​ជនសិទ្ធ​មនុស្ស ជាប្រធានសមាគមមួយ ហើយជាអ្នកការពារ​បរិស្ថាន និងធនធានធម្មជាតិ ហើយសកម្មក្នុងការងារសង្គម​ ចឹង​គួរណាតែត្រូវបានដោះលែង»។ គួបញ្ជាក់ដែរ​ថា កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ត្រូវបានតុលាការនៃសាលា​ដំបូង​រាជធានីភ្នំពេញ បាន​ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល​ ២០ខែ និងពិន័យជាប្រាក់២លានរៀល​ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ម្តងរួច​មកហើយ ​ពាក់ព័ន្ធ​នឹង​ការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូបនាពេលនោះ ក្រោយពី​លោក រ៉ុង ឈុន បានអត្ថាធិប្បាយជុំវិញ​ការ​​បោះបង្គោលព្រំដែនរវាង​​កម្ពុជា និង​វៀតណាម៕

សង្គមស៊ីវិលថាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅមិនទាន់មានប្រសិទ្ធភាព ដោយពួកគេស្នើឱ្យបង្ក្រាបទាំងឫសគល់
សង្គមស៊ីវិលមួយចំនួន បានលើកឡើងថា ការបង្ក្រាបបទល្មើសល្បែងស៊ីសង​នៅកម្ពុជា នៅ​មិន​ទាន់​ទទួល​បាន​ផល​ខ្ពស់​នៅឡើយ​ទេ ដោយពួកគេចង់ឱ្យមានការយកចិត្តទុកដាក់បន្ថែមលើការ​ចាត់វិធានការចំពោះអ្នកពាក់ព័ន្ធបទល្មើសទាំងនោះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង បានសាទរ​ចំពោះកា​រ​បង្ក្រា​ប​ល្បែងស៊ីសងជាបន្តបន្ទាប់​ពីសំណាក់អាជ្ញាធរ។ តែយ៉ាង​ណាលោក​ថា ការបង្រ្កាបកន្លងមកនេះ មិនទាន់ទទួលបានផលខ្ពស់នៅឡើយទេ។

លោកមានប្រសាស៍ថា៖ «ការដែលបង្ក្រាបល្បែងអនឡាញទាំងអស់នេះ យើងតែងតែលឺមានការបង្ក្រាបជាហូរហែរកន្លងមកដែរ ប៉ុន្តែយើងឃើញថា មិនទាន់ឃើញមានប្រសិទ្ធភាពខ្លាំងនៅឡើយទេ ដោយសារបញ្ហានេះចេះតែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាយើងនេះ»។

លោកថា ការមិនទាន់មានប្រសិទ្ធភាពខ្លាំងចំពោះ​ការបង្ក្រាបល្បែងស៊ីសង គឺដោយសារភាព​ខ្វះ​ខា​ត​នៃ​បច្ចេកវិទ្យា កង្វះអ្នកជំនាញស៊ើបអង្កេត បញ្ហាអំពើពុករលួយ និងដោយសារអាជ្ញាធរមិនបានបង្ក្រាបល្បែងទាំងនោះជាប្រចាំជាដើម។  ជាមួយគ្នានេះ លោក យង់ គិមអេង បាន​ស្នើអាជ្ញាធរបង្ក្រាបទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលកើត​ឡើងចំពោះមុខ និងបុគ្គលដែលចាំការពារបទល្មើសនៅ​ពីក្រោយផងដែរ ពោលគឺបង្ក្រាបទាំងឫគល់។

លោកថា៖ «ខ្ញុំសូមឱ្យមានការយកចិត្តទុកដាក់សំខាន់ដែរ ចំពោះអ្នកដែលនៅកាងពីក្រោយនៃល្បែងអនឡាញទាំងអស់នោះ»។

លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លើកឡើងថា ចំពោះបញ្ហាល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា នៅតែជាក្តីបារម្ភជាពិសេសគឺល្បែងស៊ីសងតាម​អនឡាញ ព្រោះបញ្ហាល្បែងស៊ីសងអាចបណ្តាលឱ្យមានបទល្មើសផ្សេងៗ ប៉ះពាល់ស​ន្តិសុខ​សណ្តាប់ធ្នាប់សង្គម ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍ​ប្រទេសជាតិផងដែរ។

លោកបន្តថា៖ «កន្លងមក អាជ្ញាធរមានការបង្រ្កាបល្បែងស៊ីសង និងល្បែងស៊ីសងតាមអនឡាញ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏ល្បែងស៊ីសងទាំងនេះនៅតែបន្តកើតមាន ដោយសារការអនុវត្តច្បាប់នៅមានកំរិត ការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានលើកន្លែងដែលសង្ស័យថា​មានបើកល្បែងស៊ីសងទាំងនេះ មិនបានដិតដល់ មិនបានស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងតម្លាភាព រាល់ជនដែលពាក់ព័ន្ធនឹងការបើកកន្លែងល្បែងស៊ីសង ដើម្បីអនុវត្តតាមច្បាប់ និងអំពើពុករលួយរបស់បុគ្គលមួយចំនួន»។

ករណីនេះ លោក​ អំ សំអាត បានជំរុញទៅស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​គួរបង្កើនប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​លើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយអនុវត្តតាមច្បាប់ និង​បង្ក្រាប​ជាប្រចាំ ហើយ​​​រាល់​បុគ្គលណាដែលពាក់ព័ន្ធ ទោះមានឋានន្តរស័ក្តិប៉ុណ្ណាត្រូវតែអនុវត្តតាមច្បាប់ និង​លុបបំបាត់អំពើពុករលួយ។

រីឯនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ប្រហាក់ប្រហែលគ្នាដែរថា ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ល្បែងស៊ីសងគ្រប់ទម្រង់នៅ​កម្ពុជា អាជ្ញាធរគ្រប់​ជាន់​ថ្នាក់ ត្រូវតែស្រាវជ្រាវអំពីមូលហេតុ ឬសគល់ និងអ្នកពាក់ព័ន្ធធំៗនៃបញ្ហានេះ។

លោកបន្តថា៖ «ថ្មីៗយើងឃើញមានការបង្ក្រាប​កាន់​តែ​ច្រើន អញ្ចឹង​ជា​ចំណុចវិជ្ជមានមួយដែរ យើងចង់លើកទឹកចិត្ត​ឱ្យរដ្ឋាភិបាលធ្វើកិច្ចការនេះបន្ត ប៉ុន្តែដើម្បីបង្ក្រាប​បទល្មើសនេះឱ្យបានខ្លាំង និងមានប្រសិទ្ធភាព ទាល់តែយើងធ្វើកិច្ចការនេះជាប្រព័ន្ធ ហើយជំរុញការអនុវត្តច្បាប់ដែលមាន ជា​ពិសេសការដាក់បញ្ចូល​នៅ​រាល់ការសង្ស័យ ឬ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ នៅក្នុងការបង្ក្រាប​នោះ»។

ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី១៧ ខែមិថុនានេះ។

តែយ៉ាងណា​ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍យ៉ាងខ្លី ដោយ​ស្នើឱ្យ​ប្រជា​ពលរដ្ឋកុំលេងល្បែងស៊ីសងផ្សេងៗ ដើម្បីជៀសវាងការបាត់បង់ប្រាក់កាស និងបង្កបញ្ហាជាដើម។

លោកមានប្រសាសន៍ថា៖ «សមត្ថកិច្ចក៏សូមអំពាវនាវដល់អ្នកចូលចិត្តលេងល្បែង ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ព្រោះការលេងល្បែងស៊ីសងបានបង្កឱ្យ​មានផលវិបាកជាច្រើន ដូចជា ខាតបង់ពេលវេលា ប្រាក់កាក់ ទ្រព្យសម្បត្តិ និងបង្កើតឱ្យ​មានបំណុល បង្កឱ្យ​មានអំពើហិង្សាក្នុងពេលលេងល្បែង ហិង្សានៅក្នុងគ្រួសារ និងអាចក្លាយជាអំពើឃាតកម្ម ហើយពេលខ្លះឈានទៅប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ទៀតផង»។

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​១៩៩៦ ដោយការរៀបចំនេះធ្វើឡើង​តាម​រយៈ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ​ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​លោក ទ្រី សុខហេង និង​មន្ត្រី​ពាក់ព័ន្ធ​។ ការរៀបចំវិសោធនកម្មច្បាប់នេះ គឺធ្វើឡើងក្នុងគោលបំណងធានានូវប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាបល្បែង​ខុស​ច្បាប់​គ្រប់​ទម្រង់។

បើតាមមាត្រា១ នៃជំពូកទី១ របស់ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ គឺត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់​ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្នុងមាត្រា២ ជំពូក៣​នៃច្បាប់នេះចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ឬដាក់ពន្ធនាគារពីមួយសប្ដាហ៍ទៅមួយខែ។  គួរជម្រាបជូនថា ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែមិថុនានេះ សមត្ថកិច្ច​​បាន​បង្ក្រាប​​បទ​ល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់​ចំនួន ៧៦​​ករណី ក្នុងនោះ​បានឃាត់ខ្លួនមនុស្ស​ចំនួន ១៥៣នាក់៕

២នៅក្រៅបក្សរដ្ឋា​ភិបាលអះអាងថា​បើមិនអាចបញ្ច​ប់សមាជិកដែលចេញពី​​បក្សនឹងប៉ះពាល់ដល់​លទ្ធផល​ឆ្នោ​ត
គណបក្សនយោបាយចំនួន២បក្ស ដែលជាសម្ព័ន្ធភាពនិងគ្នានៅក្រៅរដ្ឋាភិបាល បានអះអាងថាប្រសិនបើមិន​​អា​ច​​​បញ្ចប់សមាជិកភាពមន្រ្តីរបស់ខ្លួនដែលបានដើរចេញពីបក្សទេ នោះមាន័យថាបញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ និ​ងប៉ះពាល់ទៅដំណើលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រក្សា សម្រាប់នីតិកាលទី៤នេះ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងគណបក្សភ្លើង​ទៀ​ន និងគណបក្សឆន្ទៈខ្មែរ ស្តីពី «ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹ​ក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤» នៅព្រឹកថ្ងៃទី១០ មិថុនា នេះ។

លោក គង់ មុនីកា ជាសមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ  មានប្រសាសន៍ថា ការរៀបចំស​ន្និសីទសារព័ត៌មានរួមគ្នា របស់បក្សនយោបាយទាំងពីរនៅថ្ងៃនេះ គឺចង់បង្ហាញថាអង្គបោះឆ្នោត របស់បក្ស​ភ្លើង​ទៀ​ន បានបោះឆ្នោតឱ្យបក្សផ្សេង វាជាគំរូមិនល្អ ហើយកិច្ចការនេះ មន្រ្តីទាំងនោះត្រូវតែ​​បញ្ចប់ពី​​សមាជិ​​កភា​ព​ពី​​ក្នុង​បក្ស។ក្រៅពីនេះទៀត រហូតមកដល់ពេលនេះ បញ្ហាបែបនេះបានកើតឡើងជាង៤០ ករណីហើយដែលបក្ស​​ជំ​ទា​​ស់​ស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរតាំងពីមុនបោះឆ្នោត។ប៉ុន្តែករណីទាំងទាំងនេះ រកឃើញថានៅមិនត្រូវ​​បានដោះស្រា​​យនៅឡើយទេ។

លោកបន្តថា៖ «ទោះបីជាលទ្ធផលវាមិនបានឆ្លើយតបទៅនឹងអ្វី ជាការរំពឹងទុករបស់យើង  ប៉ុន្តែយើងមិនជំទាស់ទៅនឹងលទ្ធផលនោះទេ។ ប៉ុន្តែក៏យើងចង់បង្ហាញជូនសាធារណជនបានជ្រាបថា នៅក្នុងដំណើរការនៃការបោះឆ្នោ​តក៏យើងមានបញ្ហាមួយចំនួន ដែលយើងសង្កេតឃើញថា វាជះឥទ្ធិពលដល់លទ្ធផលដែរ ដែលគណបក្សទ​​ទួលបានគឺទី១អង្គបោះឆ្នោត ក្រុមប្រឹក្សាជាប់ឆ្នោតឃុំសង្កាត់របស់គណបក្សភ្លើងទៀនដែលបានទៅចូលរួមជី​​​វភាពនយោបាយជាមួយគណបក្សដទៃ ហើយជាគោលការណ៍  បានន័យថាពួកគាត់បានបញ្ចប់សមាជិកភាពរបស់ខ្លួនដោយស្វ័យប្រវត្តិពីគណបក្សភ្លើងទៀន ដូច្នេះហើយគណបក្សភ្លើងទៀនចាំបាច់ដាក់នៅសកម្មជន ឬមន្ត្រីរបស់ខ្លួនជំនួសឱ្យអ្នកដែលបានចាកចេញ ប៉ុន្តែនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរនេះ គឺថាយើងធ្វើអត់បានទេ»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែររូបនេះបានបន្ថែមថា ការសុំផ្លាស់ប្ដូរអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់នោះ ជានីតិវិធីច្បាប់ត្រូវរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលប្រមាណ១៤ថ្ងៃក្រោយដាក់សំ​ណើរ​។ក៏ប៉ុន្តែគណបក្សលោកត្រូវចំ​ណា​​យរយៈពេលយូរជាងនេះ ដោយមកដល់ពេលនេះមិនទាន់អាចផ្លាស់ប្ដូរបាននៅ​​ឡើយទេ។

ចំណែក ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់ Newsroom Cambodia ថា មុនពេលបោះឆ្នោត និងក្នុងរយៈពេលដែលបោះឆ្នោត គឺមានការលំបាកក្នុងការផ្លាស់ប្ដូរក្រុមប្រឹក្សា និងការគំរាមកំហែងចាប់ខ្លួនសកម្មជន ជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនមួយចំនួន អ្នកខ្លះបានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយមួយចំនួនទៀតមានការលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមិនអាចឱ្យពួកគេចេញទៅបោះឆ្នោតបាន។

លោកបន្តថា៖«យើងនៅតែទាមទារ ទោះបីជាមានការបោះឆ្នោតកន្លងផុតទៅហើយក៏ដោយ ក៏យើងនៅតែទាមទារសុំធ្វើការផ្លាស់ប្តូរ ពីសមាជិកភាពរបស់ សមាជិកគណបក្សភ្លើងទៀនដែលបានធ្វើខុសបទបញ្ជាផ្ទៃក្នុង របស់គណបក្សភ្លើងទៀន។[…]យើងអត់មាននីតិវិធីអីទេ យើងមានតែជំរុញឲ្យសមាជិកព្រឹទ្ធសភារបស់យើងទៅក្រសួងមហាផ្ទៃដើម្បីសួរនាំអំពី នីតិវិធីនៃការផ្លាស់ប្ដូរហ្នឹង តែបច្ចុប្បន្ននេះដែលយើងបានជម្រាបនៅក្នុងសន្និសីទកាសែត គឺមានប្រហែលជា២០០នាក់ដែលយើងបានធ្វើការផ្លាស់ប្តូរ រយៈពេលប្រហែលជា៣ទៅ៦ខែហើយអត់មានការផ្លាស់ប្តូរ គឺយើងនឹងបញ្ជូនសមាជិសភា ៣រូបដើម្បីទៅសួរនាំនៅក្រសួងមហាផ្ទៃ   លើសពីហ្នឹងទៀតគេយើងនឹងធ្វើការតវ៉ាទៅតាមនីតិវិធីច្បាប់ ស្ដីពីគណបក្សនយោបាយបានចែង បន្តនីតិវិធីបន្តទៅទៀត»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឆ្លើយតបថា ក្រសួងមហាផ្ទៃមានការស្មុគស្មាញក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងទាំង២ ដោយសារតែគណបក្សបប្រឆាំងទាំងនោះមានបញ្ហាផ្ទៃក្នុង ហើយមានការផ្លាស់ប្ដូរបក្ស និងការប្ដឹងផ្ដល់គ្នា។

លោកថា៖«មួយរយៈនេះគណបក្សប្រឆាំងគឺបែកខ្ញែកគ្នាទៅបង្កើតគណបក្សផ្សេងៗជាច្រើន ពេលខ្លះក៏ត្រូវគ្នា ពេលខ្លះក៏ទាស់គ្នាហូរហែរ។ ហើយសមាជិកគេថាមានទំនាស់ផ្ទៃក្នុងជាប្រចាំ ចាកចេញពីបក្សនេះបក្សនោះ ទៅកាន់បក្សនេះបក្សនោះ សមាជិកក្រុមប្រឹក្សានៃគណបក្សប្រឆាំងគឺថាមានទំនាស់គ្នាហូរហែរហើយរហូលដល់មានការប្ដឹងប្ដល់គ្នាពីរឿងសុំដោះដូរសមាជិកក្រុមប្រឹក្សានោះថែមទៀតផង។ ដែលបញ្ហាទាំងអស់ហ្នឹងនាំឱ្យក្រសួងមានការលំបាកស្មុគស្មាញមួយជំហ៊ានធំនៅក្នុងការសម្រេច។ អ្វីដែលសំខាន់គឺសូមឱ្យពួកគាត់ដោះស្រាយនូវផ្ទៃក្នុងរបស់គាត់ឱ្យបានចប់សព្វគ្រប់ហើយក្រសួងមហាផ្ទៃធ្វើទៅតាមតែច្បាប់ ធ្វើទៅតាមតែទម្លាប់ទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះយល់ឃើញថា ការបាត់បង់សំឡេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺដោយសារសមាជិករបស់បក្សប្រឆាំងទាំង២ មានការបែកបាក់ផ្ទៃក្នុង ធ្វើឱ្យមានការមិនទុកចិត្តគ្នា។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សម គន្ធាមី មានប្រសាសន៍ថា ក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ធ្វើការងារបច្ចេកទេសជាមួយគណបក្សសាម៉ី គួតែចាត់ចែងដោះស្រាយចំពោះការសុំប្តូរក្រុមប្រឹក្សា ដើម្បីកុំឱ្យប៉ះពាល់ដល់ការបាត់សន្លឹកឆ្នោត។

លោកបន្តថា៖«វាបាត់សន្លឹកឆ្នោត កាលណាអត់មានអង្គបោះឆ្នោត អ្នកដែលគេចាកចេញ ហើយអត់គាំទ្រ មានវត្តមានបំពេញការងារ អញ្ជឹងគាត់ក៏មិនមានសិទ្ធបោះឆ្នោតដែរ អញ្ជឹងទៅវាប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ[…] ខ្ញុំគ្រាន់តែសុំណូមពរក្រសួងមហាផ្ទៃជួយរៀបចំចាត់ចែងតាមដំណើរគណបក្សដែលសុំផ្លាស់ប្តូរនោះទៅ ដើម្បីឱ្យដំណើរការបោះឆ្នោត អង្គបោះឆ្នោត បានចូលរួមបោះឆ្នោតបានទាំងអស់គ្នា» ។

តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤ គណបក្សប្រជាជនទទួលបាន៥០៤អសន: គណបក្សឆន្ទ:ខ្មែរបាន៤៧អសន: និងគណបក្សកម្លាំងជាតិទទួលបាន៨ អសន: ក្នុងចំណោមអសន:ក្រុមប្រឹក្សារាជធានី-ខេត្តសរុបដែលមានចំនួន ៥៥៩អសន:៕

យុវជនចលនាមាតាធម្មជាតិស្នើ​​​ក្រសួងបរិស្ថាន ដកទីលានចាក់សំរាមចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃពាម​ក្រសោប
ក្រុម​យុវជន ព្រះ​សង្ឃ និង​សកម្មជនចលនាមាតាធម្មជាតិ​ ស្នើ​​ក្រសួ​ង​បរិស្ថាន​ ជួយ​អន្តរាគមន៍ឱ្យមានការ​បញ្ឈប់​ការ​យក​​ផ្នែកមួយនៃដែនជម្រកសត្វព្រៃពាមក្រសោប ទៅ​ធ្វើជាទីលានចាក់សំរាម។

ការស្នើនេះ បានធ្វើឡើង​តាមរយៈការ​ហែក្បួន​ដាក់ញត្តិ ពីសំណាក់​ក្រុមយុវជន ព្រះង្ឃ និងសកម្មជនចលនាមាតា​ធម្មជាតិ​ជាង ១០អង្គ/នាក់ ដោយ​ពួកគេ​បានប្រមូលផ្ដុំគ្នានៅផ្សារចាស់ និងបានដើរហែក្បួន​យកញត្តិទៅដាក់​នៅ​ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

សកម្មជនចលនា​មាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បាន​ឱ្យដឹងថា ការ​ដាក់ញត្តិ​នៅ​ក្រសួងបរិស្ថាននេះ ក្នុងគោល​បំណង​ស្នើ​ដល់​ថ្នាក់​ដឹកនាំក្រសួង ជួយ​អន្តរាគមន៍ឱ្យមានការ​​ដកទីលានចាក់​សំរាម​ ដែល​ពួកគេអះអាង​ថា ស្ថិត​នៅទីតាំងមួយផ្នែកនៃ​​ដែនជម្រកសត្វព្រៃពាមប្រសោប ក្នុង​ខេត្ត​កោះកុង​។

កញ្ញាបន្ថែមថា៖ «ទោះបីជារដ្ឋបាលខេត្តកោះកុង គាត់បកស្រាយថា តំបន់នឹង​គឺត្រូវបានគ្រប់គ្រងដោយពួកគាត់ គាត់​ទទួល​បាន​ដីប៉ុណ្ណេះប៉ុណ្ណោះ ​ពី​ក្រសួង​បរិស្ថាន ដើម្បីបង្កើតទីលានចាក់សំរាម តែយើងអត់បានឃើញឯកសារ​ហ្នឹង​ទេ អញ្ចឹង​យើង​ស្នើ​ឱ្យក្រសួងបរិស្ថាន បង្ហាញពីផែន​ទី ឬ​ក៏​បក​ស្រាយ អំពីអ្វីដែលរដ្ឋបាលខេត្តកោះកុងលើក​ឡើង ហើយកាលដែលយកសំរាមទៅចោលក្នុងដែនជម្រកសត្វព្រៃ វាមិនមែនជារឿងដែលត្រឹមត្រូវនោះទេ ព្រោះដែន​ជម្រកសត្វព្រៃ ត្រូវតែទទួលបាននៅការការពារ ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃទាំងអស់ហ្នឹង សុទ្ធតែត្រូវទទួល​បាន​ការ​ការពារ»។

កញ្ញាបន្ថែមថា ការយក​ផ្នែកមួយ​នៃដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាទីលាន​ចាក់សំរាម​នេះ វាអាចប៉ះពាល់​ដល់ធនធានធម្មជាតិ និង​ការបាត់បង់​ព្រៃកោង​កាង ខណៈដែនជម្រកសត្វព្រៃនេះ ជាដែនជម្រកសត្វព្រៃដែលមាន​​ព្រៃ​កោងកាង​ធំជាងគេនៅតំបន់​អាស៊ីអាគ្នេយ៍។ កញ្ញាបន្តថា ព្រៃកោងកាងមានអត្ថប្រយោជន៍ច្រើន ទាំងការទប់​លំនឹង និង​ផ្តល់សំណើមដីជាដើម។

រីឯកញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ ជាសកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត ដែលបានចូលរួមដាក់​ញត្តិ​​ដែរ​នោះ បាន​លើកឡើង​ថា កញ្ញា និង​យុវជន​ផ្សេង​ទៀត​ ស្នើឱ្យក្រសួងបរិស្ថាន ជួយយកសំរាមចេញពីតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួម​ ក្នុងការស្វែងរកដំណោះស្រាយចំពោះដែនជម្រក​សត្វព្រៃមួយនេះ។

កញ្ញាបន្ត​ថា៖«អ្វីដែលយើងអត់ចង់ឱ្យមានការយកសំរាមទៅចាក់នៅដែនជម្រកសត្វព្រៃ[ពាមក្រសោប] ព្រោះថាទីលានចាក់សំរាមចាស់ នៅក្រុងខេមរភូមិន្ទគឺមានហើយ ក៏ប៉ុន្តែរដ្ឋបាលខេត្តកោះកុង គាត់បានលើកឡើងថា កន្លែង​ចាក់សំរាមចាស់នោះ​ពេញអត់អាចចាក់សំរាមបានទៀតទេ ទើបបង្កើតជាទីលានចាក់សំរាមថ្មី នៅក្នុងដែនជម្រកសត្វព្រៃ តែពេលដែលយើងទៅជាក់ស្តែង ទីលានចាក់សំរាមចាស់អត់ទាន់ពេញទេ គឺនៅត្រឹមជង្គង់នៅឡើយ»។

កញ្ញាបន្ថែម​ថា៖ «ម្យ៉ាងវិញទៀតយើងឃើញថា ដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានកាត់ឆ្វៀល នៅក្នុងទំហំ៥០ហិកតា ដែលរដ្ឋបាលខេត្តកោះកុងបានលើកឡើង និងត្រូវយកមកធ្វើជាទីលានចាក់សំរាម តែបើយើងមើលតាម​ផែនទីដែលក្រសួងបរិស្ថានដែលគាត់ចេញអនុក្រឹត្យ​ តាំង​ពី​ឆ្នាំ២០២៣ គឺវានៅតែក្នុងដែនជម្រកសត្វព្រៃនៅឡើយទេ វាមិនមែនជាកន្លែងរបស់រដ្ឋដែលត្រូវយកស្រេចតែចិត្តនោះទេ។ យើងអត់ចង់ឱ្យយកសំរាមមកចាក់ក្នុងដែនជម្រកសត្វព្រៃ ព្រោះមានការប៉ះពាល់មែនទែនដល់ជីវៈចម្រុះ សត្វព្រៃ ព្រោះមានការដុត ការបង្ហូរទឹកស្អុយនៅកន្លែងហ្នឹង​ ព្រោះ​យើងឃើញមានទឹកដកនៅនឹងស្រាប់ អញ្ចឹងវាអាចហូរទៅប៉ះពាល់កន្លែងផ្សេងៗទៀតបាន ដែលយើងប៉ាន់ស្មានថា អាចហូរទៅដល់ស្ទឹងតាតៃដែលជាតំបន់រមណីយដ្ឋានទេសច៍ធម្មជាតិ»។

ព្រះតេជគុណមួយអង្គ ដែលបានចូលរួមក្នុង​ការ​ដាក់ញត្តិ​នេះដែរ ប៉ុន្តែ​សុំមិនបញ្ចេញឈ្មោះ ​មាន​សង្ឃដីកា​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប ព្រះតេជគុណ​​ចង់ឃើញ​តំបន់ការពារ​ធម្មជាតិនៅកម្ពុជា​ មាន​បរិសា្ថនស្អាត ដោយមិន​ចង់ឱ្យ​មាន​ករណី​ចាក់សំរាម​នៅតំបន់ការពារ​នោះទេ។ ករណីនេះ ព្រះតេជគុណ បានស្នើ​ដល់​ក្រសួងបរិស្ថាន ជួយ​អន្តរាគមន៍ឱ្យបញ្ឈប់ការ​យកសំរាម​ទៅដាក់នៅក្នុងតំបន់ការពារ។​​

ព្រះអង្គមានសង្ឃដីកាបន្តថា៖ «បើសិនជានៅតែបន្តការចាក់សំរាមចូលក្នុងដែនជម្រកសត្វព្រៃមួយនេះ នាំឱ្យមានហានិភ័យ វាធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ី ហើយប៉ះពាល់ទៅដល់ធនធានសត្វ និងរុក្ខជាតិ ព្រោះថាតំបន់ការ​ពារ​អភិរក្សសត្វព្រៃ តែងតែមានសត្វ ហើយបើសត្វបរិភោគទឹកហ្នឹង ឬក៏បរិភោគស្មៅប៉ុន្តែចូលសំរាម វាខូចសុខភាព អាចធ្វើឱ្យសត្វស្លាប់ ហើយរុក្ខជាតិអាចធ្វើងាប់ជាច្រើនដែរ នៅកន្លែងតំបន់ការពារអភិរក្សសត្វព្រៃហ្នឹង»។

Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានទេនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ប៉ុន្តែនៅពេលយុវជនដាក់ញត្តិនោះ ខាងតំណាងក្រសួងបរិស្ថាន បានចេញមកទទួល​ដោយ​បញ្ជាក់ថា នឹង​យកញត្តិនេះ ​ដាក់ជូន​ថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណែក អភិបាល​រង​ខេត្តកោះកុង លោក អន សុធារិទ្ធ ​មានប្រសាសន៍ថា តំបន់នោះ ជា​តំបន់​សហគមន៍ មិនមែនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបនោះទេ។ លោកបន្តថា ទីតាំង​នោះដែរ​ រដ្ឋបាលខេត្ត បានត្រៀមបម្រុង​ទុកសម្រាប់ធ្វើជាទីលានចាក់សំរាមដែលមាន​ស្តង់ដា នៅក្នុង​ឆ្នាំ២០២៥ ហើយបច្ចុប្បន្នមានការ​​ចាក់សំរាម​ជាបណ្ដោះអាសន្ន។

លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងកំពុងរៀបចំសិក្សាបញ្ហាហ្នឹង ដោយយើងមានផែនការ មានការជួយគ្រប់គ្រងពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា World Bank ដែលរៀបចំធ្វើទីលានហ្នឹង ដែលមានតម្លៃរហូតដល់ជាង ៥លានដុល្លារឯណោះ […] ពាក់ព័ន្ធការចាក់សំរាមនេះបណ្តោះអាសន្ន ដូចនេះមិនទាន់មានស្ដង់ដារទេ តែរដ្ឋបាលព្យាយាមធ្វើយ៉ាងណា ដើម្បីកុំឱ្យការប៉ះពាល់ក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅពេលមានស្ដង់ដារ នោះនឹងលែងមាន​ប៉ះពាល់​បរិស្ថានទៀតហើយ»។

លោកបន្តថា៖ «ការពិតអនុក្រឹត្យលេខ១៦៤ វាបំបែកចេញពីព្រះរាជក្រឹត្យដែនជម្រកសត្វព្រៃពាមក្រសោប។ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ពីមុនមានតែមួយទេ តែឥឡូវគេបំបែកជាពីរ ដោយមានលេខ​១៦៤ និង១៧០។ ១៧០ហ្នឹង គឺតំបន់រ៉ាមសារកោះកាពិ ពីមុនរ៉ាមសារកោះកាពិហ្នឹង វាស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប អ៊ីចឹងឥឡូវគេបំបែកចេញជាពីរ។ ចំពោះពាក់ព័ន្ធទៅនឹងអ្វីដែលខាងអនុក្រឹត្យ​​១៦៤ ដែលចេញមកហ្នឹង គឺវាអត់ពាក់ព័ន្ធជាមួយនឹងការកាត់ឆ្វៀលនៃអនុក្រឹតលេខ៣០ទេ អ៊ីចឹងវានៅជាមានសុពលភាពរហូត»។

ប្រធាន​ប្រតិបត្តិសមាគម​បណ្តាញយុវជន​កម្ពុជា(CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា ការ​ចាក់សំរាម នៅតំបន់ការពារ នឹងនាំ​ឱ្យមានការប្រែប្រួល និង​ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

លោកបន្ត​ថា៖ «ជុំវិញករណីនេះ ក្រសួងគួរតែពិចារណា​ធ្វើកិច្ចការឡើងវិញ ជាមួយរដ្ឋបាលខេត្ត [ខេត្តកោះកុង] កាយសំរាមចេញ ឬក៏រកកន្លែងសំរាមថ្មី មកជំនួសឱ្យតំបន់ហ្នឹងដើម្បីធានាថា មិនអាចបង្ក​បញ្ហាផ្សេងៗ និងបង្កឱ្យ​មាន​​ការ​ព្រួយ​បារម្ភ ហើយនិងការភ័យព្រួយ​ពីភាគីពាក់ព័ន្ធផ្សេងៗទៀត»។

គួរជម្រាប​ជូន​ថា ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេ​ ហើយមានទីតាំងនៅទឹកដីខេត្តកោះកុង​នៃប្រទេសកម្ពុជា។ កាលដើមឡើយដែនជម្រកសត្វព្រៃនេះមានផ្ទៃដីទំហំ ២៣ ៧៥០ហិកតា តែត្រូវបានបង្រួមមកត្រឹម ១៦ ៩៨២ហិកតា​វិញក្នុង​ឆ្នាំ២០២៣ ក្នុងគោលបំណង​ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី និង​រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៦៤ របស់រាជរដ្ឋាភិបាល៕

ពលរដ្ឋមកឃុំចំនួន៣ក្នុងស្រុកពួក​ស្នើ​ឱ្យអាជ្ញាធរកាត់ឆ្វៀលព្រំដីចេញពីតំបន់ហាមឃាត់ដោយអប្សរា​
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់អប្សរាក្នុងស្រុកពួក ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរអប្សរាកាត់ឆ្វៀលព្រំ​​​​ដីចេញពីតំបន់ហាមឃាត់ដោយពួកគេលើកឡើងថាតំបន់ដែលខ្លួនកំពុងរស់នៅនេះ នៅឆ្ងាយពីតំបន់ប្រា​​សា​​ទដែល​​មិ​​ន​​គួរត្រូវបានរឹតត្បិតក្នុងការសង់សំណង់រឹងដែលស្របច្បាប់លើដីរបស់ខ្លួនទេ។

លោក សេង ហាច ជាពលរដ្ឋដែលទាមទារឱ្យអាជ្ញាធរអប្សរាកាត់ឆ្វៀលព្រំដី និយាយមូលហេតុចម្បងដែលប្រ​​ជា​​​​ពលរដ្ឋតវ៉ានេះ គឺស្នើសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលព្រំដីតំបន់របស់ខ្លួនរស់នៅចេញពីអាជ្ញាធរជាតិអប្សរា ដោ​​យ​សារអាជ្ញាធរជា​​តិអប្សរាគាបសង្កត់ប្រជាពលរដ្ឋ ដែលបង្កការលំបាកទាំងមុខរបរចិញ្ចឹមជីវិត និងសាងស​ង់​​សំ​​ណង់ផ្សេងៗ ដូចជាសង់ផ្ទះ ឬប្រកបរបររកស៊ីដូចជាធ្វើតូប ធ្វើទ្រង់មាន់ ទ្រង់ទា អណ្តូងទឹក របងផ្ទះជាដើ​​ម។

លោកបន្តថា៖ « វាពិបាកក្នុងការរស់នៅ ដោយសារគេបិទសិទ្ធិសេរីភាពនៅក្នុងការរស់នៅ ដោយសារតែមានការគាបសង្កត់បែបហ្នឹងហើយបានជាប្រជាពលរដ្ឋទាំងអស់គ្នា គាត់ប្រឹងក្រោកឈរ ប្រឹងតវ៉ា ដើម្បីសេរីភាពនៅក្នុងការរស់នៅរបស់គាត់ » ។

រស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប លោក សេង ហាច ឱ្យដឹងថាប្រជាពលរដ្ឋនៅស្រុកពួកនេះ តវ៉ាជាច្រើនដងមកហើយ ឱ្យអាជ្ញាធរកាត់ឆ្វៀលព្រំដីនេះចេញពីតំបន់គ្រប់ដោយដោយអាជ្ញាធរអប្សរា ដោយសារតំ​ប​​​​​ន់ដែលលោករស់នៅឆ្ងាយពីតំបន់អង្គ​​រ ។

លោកថ្លែងថា៖​ «ពួកយើងទទួលស្គាល់ថាអាជ្ញាធរជាតិអប្សរា គឺគាត់ធ្វើដើម្បីការពារប្រាសាទ ប៉ុន្តែសព្វថ្ងៃពួកយើងរស់នៅតំបន់ឆ្ងាយពីប្រាសាទអង្គរមែនទែន ជិត២០ គីឡូ បើគិតចម្ងាយពីប្រាសាទមកតំបន់ដែលយើងរស់នៅវាជិត២០ គីឡូ វាឆ្ងាយមែនទែន ជាក់ស្តែងការតវ៉ាដែលយើងធ្វើប៉ុន្មានដងនេះ ខាងគាត់ក៏ទទួលស្គាល់ដែលថាវាឆ្ងាយពីតំបន់អង្គរ ប៉ុន្តែគេយកលេសមួយថាយើងនៅជិតបារាយ »។

មិនខុសគ្នាទេ លោក ម៉ន សំអុល អាយុ ៤៣ឆ្នាំ ជាប្រជាពលរដ្ឋដែលរស់នៅភូមិជាមួយគ្នាលើកឡើង ថា លោ​​ក និងពលរដ្ឋផ្សេងទៀតធ្លាប់ស្នើទៅរដ្ឋាភិបាល និងអង្គការយូណេស្កូដែរ ឱ្យជួយកាត់ឆ្វៀលព្រំដីចេ​ញ​​ពី​​តំ​បន់​គ្រ​​ប់គ្រងដោយអាជ្ញាធរអប្សរា មិនប៉ះពាល់ទីតាំងដែលត្រូវអភិរក្សទេ។

លោកបន្តថា៖«បើពីផ្ទះខ្ញុំទៅតំបន់អង្គរចំងាយ១៣ទៅ១៤ គីឡូ អញ្ជឹងទីមួយពួកខ្ញុំនៅឆ្ងាយពីតំបន់អង្គរ ហើ​​យ​អត់បានប៉ះពាល់ដល់ប្រាសាទអង្គរទេ ទាំងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរក៏អត់មានអីប៉ះពាល់ទេ តែត្រង់ហេ​តុ​ផលខាងអាជ្ញាធរជាតិអប្សរានឹងថា ពួកខ្ញុំប៉ះពាល់ធំគឺបារាយ ប៉ុន្តែពួកខ្ញុំនៅក្រោមថ្នល់ជាតិលេខ៦ឆ្ងាយពីបា​​រាយប្រហែលជា៨គីឡូម៉ែត្រ។កាលនៅឆ្នាំ២០២១ មិនឱ្យសាងសង់អីទេ សូម្បីតែជួសជុសដូចជាស័ង្កសីរ​​ហែ​ក ៣-៤ សន្លឹកហ្នឹង ក៏អាជ្ញាធរអប្សរាអត់ចេញច្បាប់ឱ្យទេ ក៏មិនឱ្យជួសជុលដែរ តែសម្រាប់បច្ចុប្បន្នសំ​​ណង់​ចាស់ៗអាចជួសជុលបាន តែមិនអាចសាងសង់អ្វីបន្ថែមទេ »។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នៅឃុំខ្នាត ឃុំទំរីង និងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានប្រមូលផ្តុំគ្នានៅវត្តខ្នាត ដើម្បីស្នើសុំអាជ្ញាធរ កាត់ឆ្វៀលព្រំដីចេញពីតំបន់ដែល​​គ្រប់​​គ្រងដោយអប្សរា។ប៉ុន្តែដំណោះស្រាយនេះ ហាក់មិនទទួលបានចម្លើយជាវិជ្ជមានណាមួយ ពីអាជ្ញាធរពា​ក់​​ព័​​ន្ធទេ។

ទាក់ទិន និងករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បានបដិសេធនៅក្នុងការឆ្លើយតប ដោយលោ​កឱ្យទាក់ទងទៅអ្នកនាំពាក្យអប្សរាវិញ។

ទោះបីជាយ៉ាងនេះក្តី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជា្ញធរមិនបានរឹតបណ្តឹ​ងអ្វីឡើយ ប៉ុន្តែលោកបញ្ជាក់ថាការដែលកំណតព្រំដែនការពាររមណីយដ្ឋានអង្គរ គឺមិនមែនធ្វើទៅតាមនឹកឃើញនោះទេ។លោកបន្តទៀតថា អាជ្ញាធរមិនអនុញ្ញាតសម្រាប់អ្នកចំណូលថ្មី ដែលរស់នៅក្រោយឆ្នាំ​២០​​០​​៤​​សាងសង់សំណង់ឡើយ ដោយឡែកចំពោះពលរដ្ឋនៅតំបន់នោះមុនឆ្នាំ២០​​០​​៤ គឺមានច្បាប់អនុញ្ញាត។

លោកបន្តថា៖«យើងធ្វើការគ្រប់គ្រងនោះអត់មានអីតឹងរឹងទេ ក៏ប៉ុន្តែខ្មែរយើងត្រូវអនុវត្តន៍តាមយន្តការអន្តរជា​តិ​ដែលបានកំណត់ឱ្យបានច្បាស់លាស់ ក្នុងការរក្សានៅតម្លៃលេចធ្លោជាសកលរបស់អង្គរមានទាំងបឹងបួ ប្រា​​សាទ ព្រៃឈើ ធម្មជាតិដែលស្ថិតក្នុងតំបន់គឺត្រូវថែរក្សាមិនឱ្យបាត់បង់ទេ យើងត្រូងថែរក្សាសភាពដើម ដូចជាវប្បធម៌របៀបរបបនៃការរស់នៅ ភូមិឋាននៅទីនោះ បានន័យថានោះកន្លែងមិនមែនជាទីប្រជុំជន មិនអាចឱ្យមានការរ៉ាអូខេ អីទេ ការគ្រប់គ្រងមានច្បាប់ទម្លាប់ យើងគ្រប់គ្រងជាពិសេសនោះគឺការគ្រប់គ្រងអ្នកចំណូលថ្មី »។

ចំណែក នាយក​រដ្ឋបាល​ខេត្ត​សៀមរាប លោក លី វណ្ណៈ ​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋមានសិទ្ធិស្នើសុំ ប៉ុន្តែលោ​កថាតំបន់ដែលប្រជាពលរដ្ឋរស់នៅគឺជាប់នឹងតំបន់ដែលត្រូវអភិរក្ស និងការពារ។​ហេតុនេះ​​ការស្នើ​សុំធ្វើអ្វី​​មួ​យ ត្រូវមានការសម្រេចពីរដ្ឋាភិបាល បើទោះជាពលរដ្ឋមានសិទ្ធិក្នុងការស្នើ​សុំសា​ងសង់យ៉ាង​ណាក៏ដោ​យ​​ចុះ​​​។

លោកបន្តថា៖ « នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល ប៉ុន្តែចំពោះការសម្រេចបែបណានោះ គឺសម្រេចទៅលើរាជរដ្ឋាភិបាល ប៉ុន្តែខ្ញុំសូមជម្រាបថា​តំបន់ដែលពួកគាត់រស់នៅគឺជាប់បារាយដែលជាតំបន់អប្សរា ហើយពាក់ព័ន្ធនឹងបារាយនេះ មានសារៈសំខាន់ណាស់នៅក្នុងការអភិរក្សដើម្បីការផ្តល់ទឹកផ្គត់ផ្គង់ដល់ប្រាសាទដូចជាសណ្ឋានដីខេត្តសៀមរាបខាងក្រោមគឺជាខ្សាច់ដែលត្រូវការទឹកដើម្បីជួយ »។

ជាងនេះទៀត ចំពោះការតវ៉ាដែលពលរដ្ឋទាំង៣ឃុំចំណុះឱ្យស្រុកពួក កំពុងតែទាមទារនេះ រដ្ឋបាលខេត្តសៀ​​ម​រាបកំពុងសម្របសម្រួលការងារ ជាមួយអាជ្ញាធរអប្សរា។​

សម្រាប់ ប្រធានការិយាល័យអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត គាំទ្រចំពោះការទាមទាររបស់ពលរដ្ឋនៅពេលនេះ។ក្នុងនាមអ្នកការពារសិទ្ធិមនុស្ស លោកចាត់ទុកថាតំ​បន់​​​​​​កំ​​ពុ​​​ងការពារដោយអាជ្ញាធរអប្សរា ដែលពលរដ្ឋតវ៉ាសុំកាត់ឆ្វេលព្រំដីនេះ តាមពិតទៅវាមិនទាក់ទងណាមួយ នឹ​​ង​​​តំបន់ដែលត្រូវអភិរក្សនោះទេ។

លោកបន្តថា៖ « ពួកគាត់ស្នើសុំកាត់ឆ្វៀលហ្នឹងវា ត្រឹមត្រូវហើយដោយសារតំបន់ហ្នឹងវាអត់ទាក់ទងនឹងតំបន់អ​ភិរក្ស វាអត់ទាក់ទងនឹងរមណីយដ្ឋានអង្គរ វានៅឆ្ងាយឆ្ងាយពីតំបន់អង្គរ »។

បើតាមលោក អ៊ិន គង់ជិត ការដែលមិនឱ្យប្រជាពលរដ្ឋចាត់ចែងលើដីលំនៅដ្ឋានរបស់ខ្លួននេះ គឺប៉ះពាល់ទៅដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោកបន្តថា៖ «វាប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាំងពីបុរំបុរាណ កេរ្តិ៍មរតកជីដូន ជីតាមក ហើយទីបំផុតឥលូវគាត់អត់មានសិទ្ធិចាត់ចែងអី អត់មានសិទ្ធិចាត់ចែងដូចជាលក់ដូរអី ចង់ធ្វើអំណោយ ចង់ចែកកេរ្តិ៍មរតកឱ្យកូន គឺអត់បានកូនៗពួកគាត់កើតមក គឺត្រូវតែបែកគ្រួសារទៅនៅតំបន់រុនតាឯកថ្មី មកដល់ពួកនេះមិនមានដំណោះស្រាយអីទេ បើមិនមានដំណោះស្រាយពួកគាត់ប្រហែលដាក់ញត្តិតវ៉ាទៀត» ។

អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ឃើញថាដើម្បីបញ្ចៀសបញ្ហានេះ ភាគីពាក់ព័ន្ធគួរបង្កើតគណកម្មាការអន្តរក្រសួងមួយឡើង ដើម្បីវាយតម្លៃពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមរកឃើញថាតើតំបន់ទាំងនោះ ពិតជា​ស្ថិ​​ត​​នៅក្នុងតំបន់ដែលត្រូវហាមឃាត់មែន ឬយ៉ាងណា។ប៉ុន្តែការសិក្សានេះ គួរធ្វើឡើងដោយតម្លាភាព និងឯ​​ក​​រា​​ជ្យ ដើម្បីប្រាកដថាដំណោះស្រាយនេះ អាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធដែលចូលរួម៕

យុទ្ធនាការជិះកង់១០០០គីឡូម៉ែត្រសង្គមស៊ីវិលសង្កេតឃើញព្រៃឈើបាត់បង់បន្ថែមក្នុងកម្រិតធ្ងន់ធ្ងរ
តាមរយៈយុទ្ធនាការជិះកង់ ១ ០០០ គីឡូម៉ែត្រ ពីខេត្តរតនៈគិរី ទៅខេត្តកំពត អង្គការសង្គមស៊ីវិល និង​​ក្រុមយុ​វជ​​នស្រលាញ់បរិស្ថាន បានលើកឡើងថា ព្រៃឈើនៅកម្ពុជារងការកាប់បំ​​ផ្លា​ញ​ក្នុងកម្រិតធ្ងន់ធ្ងរ មួយរយៈពេ​​ល​​ចុងក្រោយនេះ ស្របពេលដែលអាកាសធាតុបន្តវាយលុក បណ្តាលមកពីបាត់បង់របាំងការពារ ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់​ បានធ្វើ​​យុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើម​ចេញពីខេត្តរតនៈគិរី ទៅ​កាន់​ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាន និងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់ និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។

យុទ្ធនាការ​ជិះកង់នេះ រៀបចំឡើង​ស្របពេលដែល​​​​អង្គការសង្គមស៊ីវិលចំនួន១៣ស្ថាប័ន និងក្រុមយុវជន​ប្រារ​​ព្ធ​​ទិវា​​​បរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២​​០​​២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា» ។ហើ​​​យយុទ្ធនាការជិះកង់នេះ ទើបបានបិទបញ្ចប់ទៅកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។​

មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្តាញយុវជនកម្ពុជា( CYN) លោក អូត ឡាទីន មើលឃើញថាពលរដ្ឋហាក់មិនទាន់យល់ដឹង និងចូលរួមក្នុងកិច្ចការពារបរិស្ថាននៅតាមមូលដ្ឋាននៅឡើយទេ ដែលនេះជាផ្នែកមួយដែលអាចជះឥទ្ធិពលនៅក្នុងការបាត់បងធនធានធម្មជាតិ។លោកសង្កេតឃើញថា អំឡុងពេល​​យុទ្ធ​​នា​​ការ នៃការជិះកង់លោកក៏បានជួបបញ្ហាប្រឈមមួយចំនួនដែរ ដោយមានការសួរនាំពីសំណាក់អាជ្ញាធរមូលដ្ឋា​នមួយចំនួន មានការស្ទាក់ថតរូប និងដោយសារស្ថានភាពធនធានធម្មជាតិបាត់បង់ភាគច្រើន នាំឱ្យអា​​កា​ស​ធាតុប្រែប្រួលផង ទើបពិបាកដល់យុវជនកន្លែងខ្លះរកម្លប់ជ្រកសឹងមិនមាន តែទោះជាយ៉ាងណាយុវជននៅបន្តពុះពារដល់ទីបញ្ចប់នៃការជិះកង់បានដោយជោគជ័យ ក្នុងន័យដើម្បីបរិស្ថាន។

លោកបន្តថា៖ « ពួកយើងសង្កេតឃើញថា ស្ថានភាពគម្របព្រៃឈើនៅកម្ពុជា នៅភូមិសាស្រ្តដែលយើងបានឆ្លងកាត់គឺ មានការបាត់បង់ក្នុងល្បឿនលឿនមែនទែន ជាពិសេសតំបន់ព្រៃមួយចំនួន ស្រលះអស់ហើយ មែនទែនទៅយើងធ្វើដំណើរនៅតំបន់មួយចំនួនស្ទើតែគ្មានម្លប់សម្រាប់ជ្រកកម្តៅថ្ងៃ នេះឆ្លុះបញ្ជាំងឱ្យឃើញថា គម្របព្រៃឈើ បាត់បង់ក្នុងល្បឿនលឿន​។ យុវជន គាត់ក៏នៅតែបន្តរហូតដល់ចប់ចុងចប់ដើមដែរ ទោះបីជាគាត់ស្ថិតក្នុងស្ថានភាពជួបឧបសគ្គខ្លះ ព្រោះពួកគាត់មានឆន្ទៈចង់ឱ្យសង្គមមានភាពល្អប្រសើរ ជាពិសេសបញ្ហាសង្គម និងបរិស្ថាន អ្វីដែលចង់បាននោះគឺ ពលរដ្ឋចូលរួមផុសផុលក្នុងដំណើរនៃការការពារធនធានធម្មជាតិ​ »។

លោកបានស្នើឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានបន្តរឹតបន្តឹតការអនុវត្តច្បាប់ ស្តីអំពីកិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ឱ្យស្របទៅនឹងយុទ្ធនាការដែលក្រសួងបានធ្វើគឺដាំដើមឈើ ឱ្យបាន១លានដើមក្នុ​​ង​​មួយឆ្នាំ និងស្នើឱ្យក្រសួងអនុវត្តច្បាប់ការព្រៃឈើដែលនៅសេសសល់ឱ្យមានដំណើការល្អដូចដំណើការដាំកូ​​ន​​ឈើដែរ។​

ហាក់​មិនខុសគ្នាទេ យុវតីដែលបានចូលរួម នៅក្នុងយុទ្ធនាការជិះកង់នេះដែរ កញ្ញា រៀម ស្រីពេជ្ររតនា បានប្រាប់ Ne​​w​​sroom Cambodia  នៅថ្ងៃទី២១ ខែឧសភា នេះ ថាកញ្ញាសង្កេតឃើញ ពលរដ្ឋមានការចាប់អា​​រម្ម​​ណ៍ចំ​​ពោះ​ការជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ដោយពួកគាត់បាន​អានសារអំពីបរិស្ថាន ដែលមាន​​នៅលើ​​ស្លា​​ក​​​​ស​​ញ្ញា​។ជាងនទៀត នេះ​ជាការពញ្ញាក់អារម្មណ៍ឱ្យសារធារណជនបានគិតគូរអំពីបរិស្ថានបន្ថែ​​ម​ដែ​រ​​។

កញ្ញាបន្តថា៖ «ខ្ញុំសង្កេតឃើញថា ពលរដ្ឋមានការចាប់អរម្មណ៍ច្រើន ហើយនៅតាមផ្លូវពួកគាត់សប្បាយចិត្ត អ្នកខ្លះឱ្យទឹក សម្រាប់សកម្មភាពនេះខ្ញុំគិតថាបានជះឥទ្ធិពើខ្លាំងទៅលើក្មេងៗ ព្រោះនៅពេលពួយើងទៅពួកគាត់សួយើងគាត់ឆ្ងល់»។

កញ្ញាស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន និងប្រជាពលរដ្ឋចូលរួមគិតគូរអំពីបញ្ហាបរិស្ថានតាមរយៈស​​ក​​ម្មភាព រស់នៅប្រចាំថ្ងៃ ដោយចូលរួមដាំដើមឈើ និងចូលរួមការពារធនធានធម្មជាតិ។

ឆ្លើយតបរឿងនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា លោកសាទរចំពោះ ការធ្វើ​​យុទ្ធនាការជិះក​ង់​នេះ ព្រោះបានបង្ហាញអំពីស្មារតី សាមគ្គីគ្នាក្នុងការជួយជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រា​ស់​ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត ភូមិឋានស្អាត កម្ពុជាស្អាត និងអាចបង្កើនគម្របបៃតង ដោ​​យ​​សម្រេចទស្សនវិស័យនៃកម្ពុជា ឆ្នាំ២០៥០ មានគម្របព្រៃឈើ៦០ភាគរយ និងជាប្រទេសអព្យាក្រឹត្យកា​បោ​​ន​​។

លោកបន្តថា៖«យើងធ្វើការជាមួយនឹងអាជ្ញាធរខេត្ត រាជធានី ក្រុង ស្រុកទាំងអស់ ដើម្បីសហការគ្រប់គ្រងធនធានធម្មជាតិរបស់យើង ហើយយើងបានឃើញពីការគ្រប់គ្រងធនធានធម្មជាតិនៅតាមបណ្ដាខេត្តនានា ដូចជានៅពោធិ៍សាត់ ស្ទឹងត្រែង មណ្ឌលគិរីជាដើម យើងបានឃ្លុំដី រាប់ពាន់ហិកតាបន្ទាប់មកយើងបានបញ្ជូន ជនល្មើសទៅតុលាការ ប្រមាណ៣០ទៅ៣០ករណី នៅក្នុងត្រីមាសទីមួ១ឆ្នាំ២០២៤ អ៊ីចឹងការពង្រឹងការអនុវត្តច្បាប់នេះ មិនត្រឹមតែសហការជាមួយអាជ្ញាធរខេត្តទេ យើងបានចូលរួមផ្តល់នូវផែនទីតំបន់ការពារធម្មជាតិឱ្យពួកគាត់ ហើយយើងកំពុងរៀបចំដាក់Appផ្សេងៗដែលយើងអាចត្រួតពិនិត្យនៅតំបន់ការពារធម្មជាតិ ដើម្បីឱ្យឃើញកាន់តែប្រសើរថែមទៀត សម្រាប់ចូលរួមជាមួយនឹងឧទ្យានុរក្សរបស់យើង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលចូលរួមសហការបង្ការទប់ស្កាត់ឱ្យមានភាពងាយស្រួលនិងរហ័សថែមទៀតសម្រាប់អន្តរគមន៍ចំពោះបទល្មើសធនធានធម្មជាតិ »។

កាលពីខែតុលា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើចំនួន ១លា​​ន​ដើម ជារៀងរាល់ឆ្នាំ ដើម្បីស្តារព្រៃឈើដែលបាត់បង់ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថាន​ធម្មជាតិ ដែលបង្កើនគម្រ​​ប​​ព្រៃ ដែលអាចបង្កើនប្រាក់ចំណូលពីអត្ថប្រយោជន៍ពីព្រៃឈើថែមទៀតផង។

ដោយឡែក លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា ដើមឈើ គឺជាប្រភពប្រាក់ចំណូលតាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបោននេះ នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ មួយកម្រិតទៀត៕

មន្ត្រី​ថា៖ កម្ពុជា និង​វៀតណាម ឯកភាព​សហការគ្នា​រកអត្តសញ្ញាណ​អ្នកនៅពីក្រោយការជេរប្រមាថលើ​​ថ្នាក់ដឹកនាំ​កម្ពុជា
មន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា ខាងភាគីវៀតណាម​បាន​​ឯកភាពសហការគ្នា​ជាមួយអាជ្ញាធរមានសមត្ថកិច្ច​​​កម្ពុជា ក្នុងការ​ស្រាវជ្រាវរក​អត្តសញ្ញាណជន​ដែល​នៅពីក្រោយ​ការ​ជេរប្រមា​ថ​លើ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន នៅលើបណ្តាញសង្គមតីកតុក (TikTok) ក្រោយ​មានការ​ស្នើ​ពីកម្ពុជា។

ការឯកភាពគ្នានេះ បានធ្វើឡើង​នៅក្នុង​​ជំនួប​រវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ​នឹង​លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាម​ការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងការបទេសកម្ពុជា។​

ប្រភពដដែលបន្តថា ក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា បានលើកឡើងអំពីការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ​តាមរយៈការបញ្ចេញយោបល់ជាភាសាវៀតណាម​ (Comment) នៅក្នុងបណ្តាញសង្គម​ TikTok របស់​​​ថ្នាក់ដឹកនាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍​មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ករណីនេះ លោក​​រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​ បាន​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​កិច្ច​សហការ​ធ្វើការ​ស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារ​អមិត្តទាំងនោះ​ ដើម្បីទប់​ស្កាត់​ការ​ប៉ុនប៉ង​ណាមួយ​ សំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​ រវាងថ្នាក់ដឹកនាំ និងប្រជាជន​នៃប្រទេសទាំងពីរ។

ប្រភពដដែល​ បន្តទៀតថា ក្នុងជំនួបនោះ លោក Nguyễn Huy Tăng បានយល់ស្រប​ថា ការបង្ហោះខ្លឹមសារ​អមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បី​ស្រាវជ្រាវកំណត់សមាស​ភាព និង​អត្តសញ្ញាណជនដែលនៅពីក្រោយ​សកម្មភាពទាំងនោះ។

អ្នកនាំពាក្យក្រសួងការបរសទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងយ៉ាងខ្លីនៅថ្ងៃទី២១ ខែឧសភានេះ​​ថា សមត្ថកិច្ច​នៃប្រទេស​ទាំង​ពីរ កំពុង​ស្រាវជ្រាវនៅករណីនេះ ដោយពុំទាន់​ទទួលបាន​ព័ត៌មាន​បន្ថែម​លើ​អ្វី​ដែល​ក្រសួង​​បាន​ផ្សព្វ​ផ្សាយនោះទេ។​

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានជនអនាមិក បានប្រើប្រាស់ពាក្យពេជន៍​មិនសមរម្យ​ជា​ភាសាវៀ​តណាម បញ្ចេញយោបល់(Comment) ​នៅលើតីកតុក (TikTok) របស់លោក ក្រោយលោកនិយាយ​រឿងព្រែក​ជីក​ហ្វូណន។

តែយ៉ាងណា លោក​​មិនបានដឹងថា ជនដែលបាន​បញ្ចេញយោបល់​នៅលើបណ្តាញសង្គម​តីក​​តុក​នោះ​ជាជន​ជាតិ​អ្វី​នោះទេ។ លោកថា កាលពីឆ្នាំ២០១៦ និងឆ្នាំ​២០១៧ ក៏មានអ្នកជេរលោកតាម​បណ្តាញសង្គមដែរ តែ​ក្រោយ​ពីលោកបានប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង រួចមករឿងនេះ ក៏ស្ងាត់ទៅវិញ ដោយពេលនោះគឺទាក់ទងនឹងរឿងសមុទ្រចិនខាងត្បូង។

ពាក់ព័ន្ធនឹងករណីនេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាព​នៃជនដែលចូលជេរប្រមាថ​លើ​រូប​លោក​​បណ្តាញ​សង្គមនេះ បន្ទាប់ពីលោកបង្ហោះទាក់ទងនឹងរឿងព្រែកជីកហ្វូណនតេជោ។

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា​ មាន​ប្រសាសន៍​ថា ករណី​នេះ ក្រសួងមហាផ្ទៃ និង​មន្រ្តីជំនាញ កំពុងតែសិក្សាទាក់ទង​​​នឹង​ជំនាញ នីតិវិធី​ច្បាប់ និងទំនាក់ទំនងជាមួយ​ភាគី​វៀតណាម​ ដើម្បី​​សហការជាមួយគ្នា និង​ឈានទៅដល់ការកំណត់នូវមុខសញ្ញា ឬក៏អ្នកនៅពីក្រោយ​នៃ​ការ​​ខំមិន​ជេរប្រមាថដល់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលស្មើនឹងការជេរប្រមាថដល់កម្ពុជាទាំងមូលនេះ។

លោក​លើកឡើងថា៖ «ខ្ញុំគិតថា វៀតណាមមិនទោមនស្ស​ក្នុងកិច្ចសហប្រតិបត្តិការនេះទេ គឺ​លោកនឹង​សហការ​ជាមួយសមត្ថកិច្ចជំនាញរបស់យើង ដើម្បីឈានទៅរកមុខឱ្យឃើញដើម្បីបញ្ជាក់​ឱ្យបា​ន​ច្បាស់​ថា បុគ្គលនោះគឺចេញពីប្រភពណា មកពីប្រភពណា មានគោលបំណងគោលដៅដូចម្តេច ខ្ញុំមាន​ការរំពឹងថា មានតែសហការដ៏ល្អជាមួយនឹងសមត្ថកិច្ចរបស់កម្ពុជា»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការអប់រំឱ្យគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ យល់ដឹងពីការប្រើប្រាស់បណ្ដាញសង្គម​ដោយសីលធម៌ មានភាពច្បាស់​លាស់ ដោយណែនាំឱ្យប្រជាពលរដ្ឋ យល់អំពីផលប៉ះពាល់នៃការបញ្ចេញមតិដែលមានភាពញុះញង់ ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃ គឺជារឿងល្អដែលត្រូវធ្វើមុន។

លោកបន្តថា៖ «សម្រាប់ខ្ញុំយល់ថា ការអប់រំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ដឹង ពីការប្រើប្រាស់បណ្ដាញសង្គមដោយសីលធម៌ និងមានភាពច្បាស់លាស់ គឺជារឿងល្អដែលត្រូវធ្វើមុនគេ ហើយណែនាំ​ឱ្យប្រជាពលរដ្ឋ​យើង យល់អំពីផលប៉ះពាល់នៃការបញ្ចេញមតិដែលមានភាពញុះញង់ ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃជាដើម ដូច្នេះការទប់ស្កាត់ព័ត៌មានកុហក ឬក៏ព័ត៌មានបោកប្រាស់ ឬក៏ព័ត៌មានក្លែងក្លាយ អាជ្ញាធរគួរតែ​ចាត់វិធានការឱ្យ​បានត្រឹមត្រូវ ទប់ស្កាត់អី ត្រូវធ្វើការពិចារណា[…] ហើយ​ការពិនិត្យ​ ការស្រាវជ្រាវធ្វើម៉េច​ឱ្យគេត្រូវតែប្រាកដប្រជា កុំឱ្យ​ធ្វើដោយខ្វះការម៉ត់ចត់ ដែល​នាំឱ្យ​បង្កើត​ឱ្យមានភាពសង្ស័យឬក៏បង្កឱ្យមានបញ្ហាទៅវិញ ទៅមករវាងមនុស្សនិងមនុស្ស ប្រទេស និងប្រទេសជាដើម»៕

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រូវការថវិកាប្រមាណ ៧ពាន់លាន​ដុល្លារ សម្រាប់ការបន្សាំ​នឹ​ង​ការ​ប្រែប្រួល​អាកាស​ធាតុ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា កម្ពុជាត្រូវការថវិកាជាង ៧​ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិ​ធី​បន្ស៊ាំ និង​​​កាត់បន្ថយការបំភាយឧស្ម័នផ្ទះក​ញ្ចក់​(GHG) ដូច​បានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុង​រង្វង់​៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។

ក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានស្រង់ប្រសាសន៍​​​​មក​ផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងថា ការប្រែប្រួល​អាកាសធាតុ កំពុងគំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ និង​កាន់តែខ្លាំងឡើងចំពោះសុខមាលភាព និងភពផែនដី រួមមាន រលកកំដៅ ភ្លៀង​ធ្លាក់​ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់។

លោកបន្ត​ថា អ្វីដែលត្រូវធ្វើនៅកម្រិតពិភពលោក គឺការអនុវត្តវិធានការកាត់បន្ថយ និងការសម្រប​ខ្លួន ការ​កសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំង​នឹង​ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានវឌ្ឍនៈ​ភាពល្អ លើការប្តេជ្ញាចិត្ត​ហិរញ្ញប្បទាន​អាកាសធាតុ១០០​ពាន់​លាន​ដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រី បន្តទៀតថា កម្ពុជា ​ជាប្រទេសងាយរងគ្រោះខ្លាំង ពីការប្រែប្រួលអាកាសធាតុនេះ ហើយ​​តាមរយៈការកើនឡើងសីតុណ្ហភាព ត្រូវបានព្យាករណ៍​ថា នឹងកាត់បន្ថយផលិតភាពក្នុង​វិស័យ​​កសិកម្ម នេសាទ និងព្រៃឈើ ព្រមទាំង​កាត់បន្ថយផលិតភាពការងារនៅលើវិស័យជា​ច្រើន​ទៀតផង​ដែរ។

លោក​ អ៊ាង សុផល្លែត បានបន្ថែមទៀត​​ថា ដើម្បីធ្វើការងារទៅលើការបន្ស៊ាំនឹងការប្រែប្រួលអាកាស​​ធាតុគ្រប់វិស័យទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណជាង ៧ពាន់​​លានដុល្លារ​អាមេរិក ក្នុងនោះចំនួន​ ២ពាន់លាន​ដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និង​ចំនួន ៥,៨ពាន់​​លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG)។​

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី១៧ ខែឧសភានេះ​ថាក្រសួង​កំពុង​កៀរគរ​ថវិកា​​ពីដៃគូពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាស​ធាតុនេះ ហើយថវិកា​នេះត្រូវបែងចែកជា ២ផ្នែក​ និង​ចំណាយរហូតដល់ឆ្នាំ២០៣០។

លោកថ្លែងថា៖ «គឺយើងសហការ​បែងចែកជា ២ចំណែក​ធំ ទី១ គឺយើង​ឆ្លើយតបទាក់ទងនឹងឧស្ម័ន​ផ្ទះកញ្ចក់​ហ្នឹង គឺ​ជាង៥០០០​លានដុល្លារ​ សម្រាប់ទប់ស្កាត់បំភាយឧស្ម័នផ្ទះកញ្ចក់​ទៅបរិយាកាស នៅសល់ពីហ្នឹងយើង​បន្ស៊ាំ​ទៅនឹងការបម្រែបម្រួល​អាកាសធាតុ […] លុយនេះចំណាយដល់ឆ្នាំ២០៣០។ យើងកំពុងកៀរគរ កិច្ចប្រជុំម្សិលមិញ[ថ្ងៃទី១៦ ខែឧសភា]នេះមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំ និង​គ្រប់គ្រង ក៏ដូចជាស្វែងរកដៃគូជាតិ និងអន្តរជាតិ ហើយយើងរំពឹងថា ដៃគូរបស់យើង​ពិនិត្យនឹងជួយគាំទ្រដល់សកម្មភាព នៃការទប់ស្កាត់ការបម្រែបម្រួល ឆ្លើយតបទៅ​នឹង​ការបម្រែបម្រួលអាកាសធាតុ»។

អ្នកនាំពាក្យរូបនេះបញ្ជាក់​ថា បើកម្ពុជា​អាចកៀរគរ​ថវិកា​គ្រប់ចំនួន ៧ពាន់លានដុល្លារ តាមការគ្រោងទុក នោះ​​នឹងមានការបែងចែងដោយប្រកប​ដោយ​តម្លា​ភាព សុចរិត​ភាព និង​ប្រកប​ដោយចីរភាព។

លោកបន្តថា៖ «កម្ពុជា​បានគិតគូរ​អំពីបញ្ហានេះដែរ ដើម្បីឆ្លើយតបនឹងបំណងពិតប្រាកដ​នៃប្រជាពលរដ្ឋរបស់យើង អញ្ចឹង​ក្នុង​ការ​រៀបចំ​នេះ គឺយើងមិនធ្វើតែរាជរដ្ឋាភិបាល​ទេ មាន​ការអនុវត្តជាមួយដៃគូពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិល ក៏​ដូច​ជា​សហគមន៍មូលដ្ឋាន ដែលជាអ្នកទទួលផលអំពីគម្រោងនេះ​ផ្ទាល់​តែម្តង»។

ស្របពេលគ្នានេះ លោក ខ្វៃ អាទិត្យា ក៏​បានលើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋ ចូលរួមគិតគូរ​ជាមួយការ​ខិត​ខំ​ប្រឹងប្រែង​របស់រាជរដ្ឋភិបាល ក្នុងការបង្ការ និងទប់ស្កាត់​​បម្រែបម្រួល​អាកាស​ធាតុ ដោយ​ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើឱ្យ​បាន​​ច្រើន​នៅតាមផ្ទះ​ ដើម្បីឱ្យកម្ពុជាអាចសម្រចបានជាប្រទេសអព្យាក្រិត្យកាបូន។

នាយក​ប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា គម្រោងថវិការជាង ៧ពាន់លានដុល្លានេះ ច្រើនខ្លាំង​បើធៀបទៅនឹង​លទ្ធភាព សកម្មភាព​ជាក់​ស្តែង​របស់​កម្ពុជា ទាំង​ការ​អភិរក្ស ការ​អប់រំ ការ​ប្រតិបិត្តការការងារផ្សេងៗ ជុំវិញការទប់ស្កាត់វិបត្តិ បំម្រែបម្រួល​អាកាស​ធាតុ។

លោកបន្តថា៖ «តែយ៉ាងណាមិញ បើសិនជាក្រសួង​មានលទ្ធភាព ឬ​ក៏កៀរគរថវិកា​បានគ្រប់គ្រាន់តាមនេះ អ្វីដែលយើងត្រូវ​គិត​ដែរ អំពី​ការគ្រប់គ្រងដោយតម្លាភាពទៅលើប្រព័ន្ធហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញវត្តុ មិនថាជាថវិកាជាតិ ឬថវិកាបាន​ពី​សប្បុរស​នានា គឺត្រូវតែមាន​តម្លាភាព ប្រសិទ្ធ​ភាព ឆ្លើយតបជាមួយនឹងយុទ្ធ​សាស្រ្តនានា បើយើ​ង​ពឹង​ទៅ​លើការប្រើ​ប្រាស់​ធនធាន​ច្រើន ថវិកាច្រើន ប៉ុន្តែផ្ទុយទៅវិញ របៀបរបបក្នុងការដោះស្រាយបញ្ហា លទ្ធភាពក្នុងការឆ្លើយតប ជាមួយ​នឹងការ​ទប់ស្កាត់នៃការបំរែបម្រួលអាកាសធាតុ ក៏ដូចជាការបញ្ចេញ​ឧស្ម័នពុល​ទៅ​បរិយាស កាបន្ស៊ាំ​ខ្លួន​ និ​ងវិបត្តិ​​នេះ មាន​លទ្ធភាពទាប ឬការការពារ​​ព្រៃឈើមានប្រសិទ្ធភាពទាប នឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរបន្តទៅទៀត និងធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ»។ យោងតាមការព្យាករណ៍អាកាសធាតុរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែតុលា ឆ្នាំ​២០២៣ បង្ហាញថា ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រភព​ដដែល​បន្តថា ប្រសិនបើគ្មានវិធានការបន្ស៊ាំ និង​កាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួល​អាកាសធាតុ អាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិត​ផលក្នុងស្រុកសរុបអស់ ៩ភាគរយ គិតត្រឹម​ឆ្នាំ២​០៥០ និង​ធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង ៦ភាគរយ​ពិន្ទុ គិតត្រឹមឆ្នាំ២០៤០៕

អ្នកវិភាគសង្គមថាការប្រើប្រាស់កម្មវិធី No Drug មិនអាចលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុងទេ
អ្នកវិភាគសង្គមមួយចំនួន យល់ថា ការប្រើប្រាស់កម្មវិធី No Drug អាចជួយ​ទប់​ស្កាត់បញ្ហា​​គ្រឿងញៀនបាន​​មួយ​ផ្នែក ប៉ុន្តែ​អ្វីដែលសំខាន់ គឺ​អាជ្ញាធរ​គួរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹង​​បន្ថែមទៀត នៅក្នុង​ការទប់ស្កាត់ការចែកចាយ និងជួញដូរ​គ្រឿងញៀន។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា No Drug (App) ​ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួម​គ្នា ចូ​លរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន​។​

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ការ​ប្រើប្រាស់កម្មវិធីនេះ គឺដើម្បីទទួល​បាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន រួមទាំង​ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ប្រភពដដែលបន្តថា App នេះក៏អាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ទៅ​កាន់​ក្រុម​ការងារ​ទទួល​ព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ច​មានវិធានការជាក់ស្តែង ដែលអាច ឈាន​ទៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀន​ពី​សហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។

លោក ប៊ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លើកឡើងនៅថ្ងៃទី១៥ ខែឧសភានេះ​​ថា ការ​បង្កើត​កម្មវិធីទូរស័ព្ទដៃ​ដើម្បីបម្រើ​សេវានេះ គឺជារឿងមួយល្អ ហើយក្រសួងពាក់ព័ន្ធផ្សេងគួរ​តែ​ចាប់​ផ្តើម​បង្កើតកម្មវិធីបែបនេះឡើង​​ ដើម្បីបង្កើនល្បឿន​ក្នុង​ការ​ផ្តល់​សេវា ការ​ទទួលព័ត៌​មាន​ត្រឡប់ និងការឆ្លើយតបទៅពលរដ្ឋវិញ។

តែយ៉ាងណា លោកថា យុទ្ធសាស្ត្រ​ក្នុងការ​កាត់បន្ថយឬកម្ចាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព មិន​មែន​ត្រឹម​តែការ​ប្រើប្រាស់កម្មវិធីទូរស័ព្ទ​ដៃនេះទេ គឺ​ត្រូវសិក្សាលម្អិតពីឬសគល់នៃបញ្ហា ការលុបបំបាត់អំពើពុករលួយ និងការរឹតបន្តឹងច្បាប់។

លោក​បន្ត​ថា៖ «ប៉ុន្តែរឿងយុទ្ធ​សាស្រ្តកាត់បន្ថយ ឬកម្ចាត់​គ្រឿងញៀន យើងមិនអាចធ្វើត្រឺម​តែ​មាន​កម្មវិធីទូរស័ព្ទដៃទេ ជាយុត្តិសាស្រ្តរួម​ យើង​ត្រូវ​សិក្សាលម្អិតអំពីឬសគល់នៃបញ្ហា ជាពិសេសគឺការចរាចរគ្រឿ​ង​ញៀន ពីតំបន់​អាស៊ីអាគ្នេយ៍​​យើងហ្នឹង ជាពិសេសតំបន់ត្រីកោណមាស​ចូលមកកម្ពុជា ហើយនិងការធ្វើចរាចណ៍ឬក៏ការផលិតនៅក្នុងស្រុកយើងហ្នឹង។ មួយវិញ​ទៀត​ជន​ឧក្រិដ្ឋ​គាត់តែងតែប្រើប្រាស់ ការស៊ីសំណូកសូក​ប៉ាន់ ឬការប្រើខ្សែស្រឡាយខ្នងការពារ​អាជីវកម្មខុសច្បាប់របស់គាត់ ដោយ​ការធ្វើការជាមួយអ្នកមានអំណាច ឬមន្រ្តី​សាធារណៈ ដែលមាន​ឥទ្ធិពលនៅក្នុងប្រទេស ដូច្នេះគួតែពិនិត្យមើលជាប្រព័ន្ធ​នៅការប្រយុទ្ធប្រឆាំងនៃអំពើពុករលួយ ដែល​ពាក់​ព័ន្ធ​ទៅនឹង​ការផលិត ចរាចរណ៍ ឬក៏ការចែកចាយគ្រឿងញៀនហ្នឹង​»។

អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍​ថា App NoDrug អាច​មាន​ប្រសិទ្ធភាពនៅក្នុងការជួយឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន ​មានការ​យល់ដឹង និងចូលរួម​​​ប្រយុទ្ធប្រឆាំង​បញ្ហាគ្រឿងញៀន ព្រោះ App នេះជាមធ្យោបាយមួយ​សម្រាប់ផ្តល់ព័ត៌មានបន្ថែមអំពីគ្រឿងញៀន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយថ្មីៗ និង​អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព នោះទើប​អាចជួយកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននេះបាន។

លោកបន្តថា៖ «ហើយការរាយការណ៍របស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ក៏ចាត់ទុកថាជា​សកម្មភាពមួយ ដែលអាចជួយទៅដល់អាជ្ញាធរនៅក្នុងការទប់ស្កាត់​ ឬក៏ប្រមូល​យក​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គោល​ដៅដែល​ចែក​ចាយ​ ឬ​ក៏​ច្បាស់ ឬក៏ជួញដូរ​គ្រឿង​ញៀន​នៅក្នុងសហគមន៍ពួកគាត់ផងដែរ»។

លោកបន្ថែមថា៖ «ក្រសួងពាក់ព័ន្ធត្រូវដាក់ចេញនូវគោលនយោបាយ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព ជាពិសេសទប់​ស្កាត់នូវរាល់​ការចែកចាយឱ្យខាន​តែបាន ហើយ​មិនគួរលើកលែង​អ្នក​ដែល​ប្រើប្រាស់ ឬអ្នកដែលជាប់ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនហ្នឹង»។

អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហា​ផ្ទៃ លោក មាស វិរិទ្ធ មានប្រសាសន៍​ថា កម្មវិធីនេះ ពិតជាអាចចូលរួមចំណែកនៅក្នុងការបន្ថយការប្រើប្រាស់គ្រឿងញៀន។

លោកថ្លែងថា៖ «ជាការពិត ពីព្រោះApp នេះ គឺជា​កម្មវិធីទាន់សម័យមួយ ដែលប្រជាពលរដ្ឋប្រើប្រាស់ស្មាត​ហ្វូន​ដែលប្រជាពលរដ្ឋអាចទាញយកមកប្រើប្រាស់ នឹងជាចំណេះដឹងជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបានមើល និ​ងយល់ដឹង ហើយបដិសេធ​ការប្រើប្រាស់គ្រឿងញៀន ជាមួយនឹង​ចំណេះដឹងផ្សេងទៀត សម្រាប់យុវជន និងយុវនារី ធ្វើការស្វែងយល់» ។

លោកបញ្ជាក់បន្ថែមថា កម្មវិធីនេះ គឺអាចធ្វើឱ្យប្រជាពលរដ្ឋអាចរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច អាចបញ្ជាក់អំពីព័ត៌មានដែលរាយការណ៍ផ្សេងៗ ដូចជា រូបភាព និងទីតាំងជាដើម។

លោកសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ហើយវាជារឿង​ដែល​ត្រូវចូលរួម​ទាំងអស់​គ្នាដើម្បី​ដោះស្រាយ។ លោកថា ឱ្យតែមានការចូលរួមប្រើប្រាស់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីនេះ នឹងអាចចូលរួមចំណែកកាត់បន្ថយគ្រឿងញៀនផងដែរ​។

កាលពី​ថ្ងៃទី​១១ ​ខែ​មករា ​ឆ្នាំ​២០២៤​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក៏​បាន​ដាក់​ចេញ​ផែន​ការ​ ​​​ស្តី​ពី ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​​លើក​ទី៩ ​ឆ្នាំ​​២០២៤ ក្នុងនោះមាន​​ទាំង​វិធាន​​​ការ​អប់រំ ​វិធាន​ការ​​រដ្ឋបាល​ វិធាន​ការ​ព្យាបាល​ ស្តារ​នីតិ​សម្បទា​ និង​សមាហរណ​កម្ម ​វិធាន​ការ​​អនុវត្ត​ច្បាប់ ​និង​​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យកម្ពុជាក្លាយទៅ​ជាប្រទេស​ «​គ្មាន​គ្រឿង​ញៀន​ និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាតស្អំ ​គ្មាន​គ្រឿង​ញៀន ​តាម​ទស្សន​វិស័យ​ ចូលរួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​ និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។​

បើតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៣ សមត្ថកិច្ច​បាន​​បង្ក្រាប​​បទល្មើស​​គ្រឿង​ញៀន​ប្រមាណ​ ៧​ ០០០​​ករណី​ ហើយអាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២​០ ០០០​​នាក់​ និង​រឹបអូស​សារធាតុ​ញៀន​បាន​ប្រមាណ ​៣​តោន​។ ​ ប្រភពដដែល បន្តថា តួលេខ​​នៃ​ករណី​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​​២០២៣ ​កើន​ឡើង​ជាង​ឆ្នាំ​២០២២ ​ប្រមាណ ​១០%​ ដោយ​ក្នុង​ឆ្នាំ​២០២២ ​អាជ្ញាធរ​បង្ក្រាប​បាន​ប្រមាណ​ ៦ ៣០០​ករណី។ ​ប៉ុន្តែ​បរិមាណ​​គ្រឿង​ញៀន​ដែល​ចាប់​បាន​ជិត​ ៣​តោន ​ក្នុង​ឆ្នាំ​២០២៣​ ថយ​ចុះ ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ​ដែល​ចាប់​បាន​ប្រមាណ ​១៤​តោន៕

តុលាការ​សម្រេចឃុំខ្លួនប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងបទចោទ ញុះញង់
ចៅក្រុមស៊ើបសួរសាលាដំបូងរាជ​​ធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ ជាបណ្តោះអាសន្ននៅពន្ធនាគារ ​ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​។​​

លោក ស៊ុន ចន្ធី ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់​ខ្លួន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញបេសកកម្ម​នៅប្រទេស​ជប៉ុន ទៅតាម​ដីកា​បញ្ជាឱ្យ​នាំខ្លួនរបស់តំណាងអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា​ សមត្ថកិច្ចបានបញ្ជូនខ្លួន​ លោក ស៊ុន ចន្ធី ទៅសាលា​ដំបូង​រាជធានីភ្នំពេញ​ហើយ​​ កាល​ព្រឹក​ថ្ងៃទី១០ ខែឧសភានេះ ពាក់ព័ន្ធនឹងដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោកថ្លែងថា៖ «បានបញ្ជូនទៅតុលាការ​ហើយ បញ្ជូន​តាំងពីព្រឹក​[ថ្ងៃទី១០ ខែឧសភា​]ម្លេះ អត់​មាន​រាប់​ម៉ោង​ថា​ឃុំប៉ុន្មានម៉ោងទេ តែយើងបញ្ជូនគាត់ទៅហើយ»។

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ​លោក អ៊ី រិន្ទ ថ្លែងប្រាប់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយការសាកសួរ ចៅក្រម​ស៊ើបសួរ បានសម្រេចឃុំខ្លួន​ លោក ស៊ុន ចន្ធី នៅពន្ធនាគារ​ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១០ ខែឧសភា។

លោកថា៖ «ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយ នៅម៤»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញ​​ថា ការចាប់ខ្លួនប្រធានគណបក្សនេះ ជារឿងអយុត្តិធម៌ និង​​ជា​ការគំរាមកំហែងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ព្រមទាំង​គំរាមដល់អង្គបោះឆ្នោត ដែលនឹងត្រូវចូលរួមការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ នាថ្ងៃទី២៦ ខែឧសភា នាពេលខាងមុខ។

លោកថ្លែងថា៖ «ចំពោះគណបក្សកម្លាំងជាតិ យើងនៅមើលឃើញថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី វាជារឿងអយុត្តិធម៌ គ្រាន់តែគាត់ប្រើប្រាស់សិទ្ធិជា​មូលដ្ឋាននៅក្នុងការបញ្ចេញមតិ ហើយត្រូវបានចាប់ខ្លួន ជារឿងមួយអយុត្តិធម៌ ចំពោះគាត់ក៏ដូចជាក្រុមគ្រួសារ។ ទី២ ជាសារគំរាមកំហែងបំភិតបំភ័យទៅដល់ប្រជាពលរដ្ឋនៅក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ទី៣ ក៏ជា​សា​រនាំឱ្យប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង នៅថ្ងៃទី២៦ ខែឧស​ភា ខាងមុខ​នេះ​​ដែលធ្វើឱ្យអង្គបោះឆ្នោត មានអារម្មណ៍ភិតភ័យ»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែឧសភា ក៏​បានចេញសេចក្តីថ្លែងការណ៍ដែរ​ថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន​របស់អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ ហើយ​ការ​ចាប់​ខ្លួន​នេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែល​មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ​ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ថែមថា៖ «ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី​ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា» ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយ​ប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយគណបក្សនេះ គប្បីពិនិត្យពិចារណាឡើង​វិញ ក្នុងការប្រើប្រាស់​ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាព​ជា​តួអង្គ​នយោបាយមួយ ដែលគោរពច្បាប់​នៅក្នុងសង្គមនីតិរដ្ឋ។

ប្រភពដដែល បានឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណ​ក្រីក្រជូ​ន​ប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិ​វឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

នាយកប្រតិបត្តិអង្គការនិកហ្វិក លោក សំ គន្ធាមី លើកឡើងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី  អាច​​​​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបោះឆ្នោតនា​ពេល​ខាងមុខនេះ។

លោកបន្តថា៖ «ញុះញង់​ប្រភេទណា សម្តីណាដែល​ថាញុះញង់​ ញុះញង់​របៀបម៉េច? តុលាការត្រូវ​ពន្យល់​ថា​ ញុះញង់​ហ្នឹងធ្វើអីខ្លះ និយាយយ៉ាងម៉េចខ្លះ ផ្សាយយ៉ាងម៉េចខ្លះ។ យើងអ​ត់​ដឹងសកម្ម​ភាព ពេល​មាន​បញ្ហានោះឱ្យ​ច្បាស់លាស់​ យើងអត់ដឹង! ហើយតុលាការដែល​បាន​ចេញ[សេចក្តីថ្លែងកាណ៍]​អត់​បាន​ប្រាប់​ហេតុផល​សមរម្យ អញ្ចឹង​យើងពិបាកក្នុងការសន្និដ្ឋាន»។

ករណីនេះ លោក​យល់ថា អ្នកនយោបាយ​គួរមានការ​ជជែកគ្នា និងសម្របសម្រួល​ក្រៅប្រព័ន្ធតុលាការ​ជាមុន​សិន ដើម្បីរក​ច្រកចេញ ជាជាងការចាប់ខ្លួន​មេដឹកនាំគណបក្សនយោបាយ នៅមុនការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលខិត​ជិត​មកដល់នេះ។

គួរបញ្ជាក់ថា ការ​បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលជាការបោះឆ្នោតអសកល នឹងប្រព្រឹត្តទៅ​​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៥ បាន​ចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​ខ្មែររួបរួមជាតិ៕

នគរបាលការពារព្រំដែនគោក៨០៧ខេត្តបន្ទាយមានជ័យរងការចោទពីបទប្រើហិង្សាលើពលរដ្ឋ
ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ថានគរបាលការពារព្រំដែនគោកលេខ៨០៧  បានប្រើប្រាស់អំពើហិង្សាលើខ្លួនកាលពីខែមីនាក្នុងទម្រង់ធ្ងន់ធ្ងរ ប៉ុន្តែនគរបាលរូបនេះបានបដិសេធចំពោះការ​ចោទប្រកាន់​ដោ​យ​​អះអាងថា​រូប​​គេ​មិន​​បានប្រព្រឹត្តបទល្មើសណាមួយប្រឆាំងពលរដ្ឋនោះទេ។

ពលរដ្ឋដែលអះអាងថាខ្លួនត្រូវបាននគរបាលការពារព្រំដែនគោក ដែលឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំ​ដែ​នក​ម្ពុ​ជា​​ថាបាន​​ប្រើ​ហិ​ង្សា​​កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គឺលោក ប៊ី សារ៉េត រស់នៅភូមិរមៀលខាងលិច ឃុំប​ន្ទា​យឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យដឹង​​ថានៅសុខៗស្រាប់តែមាននគរបាលប៉ុស្តិ៍មកហៅរូបគេដោយ​​មិន​​ដឹងពីមូលហេតុ នៅយប់ម៉ោង១១ ថ្ងៃ១១ ខែមីនា។ក្រោយបញ្ជូនទៅដល់ប៉ុស្តិ៍នគរបាលរួចហើយ ក៏ចាប់រុ​ញ​​ខ្លួន​​ចូលទៅក្នុងបន្ទប់បុស្តិ៍នគ​រ​​បាល រួចហើយក៏ចាប់ផ្តើមប្រើហិង្សាដោយការវាយដំរហូតឈានដល់ដា​ក់​​ច្រវ៉ាក់ថែមទៀត​។

លោកបន្តថា៖ « ពេលដែលវាយខ្ញុំមួយញញួរហើយ គាត់ថែមមួយជើងទៀត នៅខាងឆ្វេង មួយជើង នៅខាងស្តាំមួយជើង […] គេដាក់ច្រវ៉ាក់ខ្ញុំមួយយប់ទៀត គេទាត់ខ្ញុំថែមមួយជើង វាយខ្ញុំអីហើយ ខ្ញុំសន្លប់ ដល់ខ្ញុំសន្លប់ គេយកច្រវ៉ាក់មកចាក់ជើងខ្ញុំជាប់ នឹងដែកខាងមុខប៉ុស្តិ៍ ខ្ញុំដឹងខ្លួនឡើងក៏ឃើញច្រវ៉ាក់ហ្នឹងជាប់ជើង ខ្ញុំក៏មិនដឹងធ្វើមិច ចេះតែស្រែកសួរគេ មិចចាំបាច់ដាក់ច្រវាក់ គេចូលបន្ទប់អស់ ទុកខ្ញុំនៅខាងមុខហ្នឹងឯង » ។

ប្រភពបន្តថា ក្រោយប្រើហិង្សារូបខ្លួនបានដាក់បណ្តឹងដើម្បីស្វែងរកិច្ចអន្តរាគមន៍ពីអធិការនគរបាលស្រុកថ្មពួ​ករួចហើយ ហើយសំណុំរឿងនេះទទួលបានដំណឹងថាបានបញ្ជូនបន្តទៅថ្នាក់ខេត្តទៀ​ត​​​​​។ក្រៅពីនេះលោកថាប​​ច្ចុ​ប្បន្ន​លោកកំពុងរង់ចាំដំណោះស្រាយ។បើតាមលោក សារ៉េត ចាត់ទុកការប្រើប្រាស់អំពើហិង្សាលើរូបលោ​​ក​​​​នេះថា គឺជាការបំពានច្បាប់ធ្ងន់ធ្ងរ។

លោកបន្តថា៖​ « គឺរំលោភបំពានមកលើខ្ញុំ គឺថាធ្ងន់ធ្ងរ បើនិយាយពីផ្លូវច្បាប់គឺគាត់ខុស ខុសផ្លូវច្បាប់តែម្តង ខុ​​ស​នឹងច្បាប់អាជ្ញាធរ […] អាជ្ញាធរចាំបាច់ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្រើនមុននឹងឡើងធ្វើ ទទួលតំណែងអ្វីមួយ តែប្រសិនជាគ្មានវិជ្ជាជីវៈជំនាញ ចេញពីសាលា ឬសិក្សាផ្នែកច្បាប់ទេ ចេះតែឡើងៗ កាន់មកធ្វើ ចេះតែបានតែធំ បានតែអំណាច អីចឹង បាត់វិជ្ជាជីវៈ ចឹងធ្វើក៏អត់ទៅតាមច្បាប់ដែរ ធ្វើអាងអំណាច ធ្វើអាងខ្ញុំជាប៉ូលីសអីចឹងទៅ ប៉ះពាល់ដល់សង្គមជាតិ ធ្ងន់ធ្ងរណាស់ » ។

ទាក់ទិននឹងករណីនេះ ប្រធានស្នាក់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៨០៧ លោក នូ សុផាត អាយុ ៤​​៧ ឆ្នាំ នៅភូមិថ្មរមៀលលិច បដិសេដថា លោកមិនបានប្រើប្រាស់អំពើហឹង្សាលើជនរងគ្រោះនោះទេ របួ​​ស​​ដែ​ល​​កើតឡើងដោយសារជួលម៉ូតូដោយខ្លួនឯង។លោកបន្តថា ទាក់ទងរឿងរ៉ាវនេះមានបុរសម្នាក់ឈ្មោះ អែមរី បានប្តឹងមកនគរបាលប៉ុស្តិ៍ពីឈ្មោះ ប៊ី សារេត ដោយចោទប្រកាន់ថាស្រវឹងស្រាចង់កាប់ខ្លួន ទើបលោកឃាត់ខ្លួនដើម្បីណែនាំ ប៉ុន្តែលោក ប៊ី សារេត មិនព្រមស្តាប់ការអប់រំរបស់សមត្ថកិច្ច។

លោកបន្តថា៖ « គាត់ស្រវឹងទោ ខ្ញុំរាយការណ៍ប្រាប់មេខ្ញុំដែរ មេឱ្យខាងដងរែកមួយ ខាងខ្ញុំមួយ និងបញ្ជាការរង មួយទៀតមកធ្វើការឃាត់ខ្លួនគាត់ដើម្បីឱ្យគាត់ស្វាងស្រវឹងអប់រំគាត់ណែនាំគាត់ ធ្វើកិច្ចសន្យាណែនាំគាត់ ឱ្យគាត់ទៅវិញ »។

ឆ្លើយតបរឿងនេះ លោក ជាង សេហ៊ីម ជាអធិការងនគបាលស្រុកថ្មពួក ទទួលបន្ទុកព្រហ្មទណ្ឌ ប្រាប់ Ne​​ws​ro​​om Cambodia ថាលោកបានទទួលពាក្យបណ្តឹងនេះរួចហើយ ហើយកំពុងបើកការស៊ើបអង្គេតចំពោះករ​ណី​​​​​នេះ​​។

លោកបន្តថា៖ «ករណីនេះខ្ញុំបានហៅភាគីសងខាងជួបគ្នាបានពីរដងហើយ ប៉ុន្តែទទួលយកបានឬមិនបានខ្ញុំនឹងបញ្ជូនទៅបន្តទៀត »។

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និ​ង ខេត្តបន្ទាយមានជ័យ លើកឡើងថា ករណីនេះជនរងគ្រោះឈ្មោះ ប៊ី សារ៉េត មានវ័យចំណាស់ អាយុ៦៤ឆ្នាំ ហើយមន្រ្តីដែលប្រើអំពើហឹង្សានោះអាយុ៤៧ឆ្នាំ វាគឺជារឿងអសីលធម៌ ព្រោះមនុស្សអាយុតិចទៅវ៉ៃអាយុច្រើ​​ន វាបង្ហាញឱ្យឃើញថានេះជាទម្រង់នៃអំពើហិង្សាក្នុងកម្រិតមួយដែលធ្ងន់មកលើជនរងគ្រោះ។

លោកបន្តថា៖ «វាជារឿងមួយដែលប្រើអំណាចព្រៃផ្សៃអាងតួនាទីជាប្រធានស្នាក់ការនគរបាលការពារព្រំដែន យើងជានគរបាលការពារព្រំដែន ជាអ្នកការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយការអនុវត្តតួនាទីវាលើស ហើ​យ​បើយើងឃាត់ខ្លួនអ្នកសង្ស័យណាក៏ដោយ យើងត្រូវទុកប្រគល់ឱ្យសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ នៅតាមឃុំនៅតាមស្រុកដែលថាហើយភារៈកិច្ចដែលយើងឃាត់ខ្លួនជនសង្ស័យ យើងឃាត់ទៅ ដាក់ឃាត់ធម្មតាទៅ បើគាត់សង្ស័យខ្លាចលបង្ករទៅលើអ្នកដទៃឱ្យគាត់នៅស្នាក់ការប៉ុស្តិ៍ទៅ ហើយព្រឹកឡើងប្រគល់ទៅមន្ត្រីនគរបាលយុត្តិធម៌ឃុំ ស្រុកទៅឱ្យគេធ្វើការសាកសួររឿងហ្នឹង »។

បើតាមលោក អ៊ិន គង់ជិត ក្នុងនាមអង្គការសង្គមស៊ីវិលលោកស្នើឱ្យនគរបាលស្រុកផ្នែកព្រហ្មទណ្ឌ នៃស្រុកថ្មពួកត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត និងទៅតុលាការដើម្បីឱ្យខាងតំណាងអយ្យការមា​ន​​​​វិធានការផ្លូវច្បាប់ទៅលើជនដៃដល់ និងស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យករណីនេះ បើពិតជាខុសត្រូវដកហូតតួនាទី និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ កំណត់ថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដា​ក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,​០​​០០,០០០ (ប្រាំមួយលាន) រៀល ។នៅក្នុងបញ្ញត្តិមាត្រានេះក៏បង្ហាញទៀតថា ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោ​យចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួ​​ស ឬខូចសុខភាពជាដើម៕

បទយកការណ៍៖ វត្តសាមគ្គីរង្សីអំពាវនាវឱ្យសាធារណជនជួយឧបត្ថម្ភខណៈអារាមមួយនេះ​កំពុង​​ខ្វះ​​ខា​​ត​​ស្បៀង
ប្រហែលជាម៉ោង ១១:០០ នាទីព្រឹក សំឡេងជួងបានបន្លឺឡើងនៅក្នុងវត្តសាមគី្គរង្សី។សំឡេងជួងនេះហាក់​ជា​​ស​​ញ្ញា​​ជំ​​នួសនៃការនិមន្តព្រះសង្ឃនៅក្នុងវត្ត ដើម្បីមកទទួលភត្ត នៅក្នុងឧបដ្ឋានសាលា​​សម្រាប់ចង្ហា​​ន់ថ្ងៃ​​ត្រ​ង់​។

វត្តសាមគ្គីរង្សី ​បានកសាងឡើងដំបូងឡើយដោយព្រះសង្ឃដែលនិមន្តមកពីកម្ពុជាក្រោម តាំងពីចុងទសវត្សឆ្នាំ១៩៩០ សម្រាប់ព្រះសង្ឃ​គង់ និងសិក្សារៀនសូត្រ។ វត្តនេះ មានទីតាំងជាប់ផ្សារក្រមួន ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្តសាមគ្គីរង្សី ដែលប្រជាពលរដ្ឋភាគច្រើនស្គាល់ថាជាវត្តខ្មែរកម្ពុជាក្រោម មានព្រះសង្ឃគង់នៅប្រមាណជា៧០ % ដែលសុទ្ធសឹងតែជាព្រះសង្ឃនិមន្តមកពីកម្ពុជា​ក្រោម។

វត្តនេះ ក្រៅពីជាទីគង់អាស្រ័យរបស់ព្រះសង្ឃហើយ អារាមមួយនេះក៏បានដើរតួនាទីសំខាន់ដែរក្នុងរយៈពេល​​២០ឆ្នាំកន្លងទៅ គឺផ្តល់​​ជា​ទីស្នាក់នៅរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីគ្រប់​​ទិសទី អាចជ្រក​​កោ​​ន និង​​ទី​​ពឹ​​ង។ប៉ុន្តែបើទោះជាអារាមដែលធ្លាប់ផ្តល់ក្តីសុខសាន្ត សម្រាប់ជាទីសំចត់របស់ពលរដ្ឋខ្វះទីទំនាក់ក្តី នៅ​​ពេ​​ល​​នេះ ព្រះសង្ឃដែលគង់ក្នុងវត្តនេះ អស់ជាច្រើនព្រះវស្សាមកហើយ បានត្អូញត្អែរថា វត្តដែលនៅចំក​​ណ្តាល​ទី​​ក្រុ​​ងភ្នំពេញមួយនេះ បែរជា​កំពុងជួបការខ្វះខាតស្បៀងអាហារជារៀងរាល់ថ្ងៃទៅវិញ។

លិខិតអំពាវនាវរបស់វត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ដែលចេញកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាបច្ចុប្បន្ននេះ វត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោមកំពុងមានការកង្វះខាតស្បៀងអាហារ(​អង្ក​រ​) សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឈដែលគង់នៅក្នុងអារាមមួយនេះ។

មានព្រះជន្ម ៤០ព្រះវស្សា និងកំពុងគ្រងស្បង់ជីពរពណ៌លឿងទុំ គង់នៅមុខសាលាឆាន់ ដែលជាជំនួយការគ្រូ​ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ សុធន់ មានថេរដីកាថាការខ្វះស្បៀងអាហារនេះ មិនមែនទើបតែខ្វះខាតនៅឆ្នាំនេះនោះទេ ប៉ុន្តែខ្វះខាតជារៀងរាល់ឆ្នាំព្រោះនៅវត្តសាមគ្គីរង្សី មិនមានការបរិច្ចាគច្រើនក្រៅពីថ្ងៃបុណ្យធំៗនោះទេ។

ប្រភពបន្តថា៖« អង្ករនេះមិនមែនទើបតែខ្វះឆ្នាំនេះទេ ខ្វះជារៀងរាល់ឆ្នាំ វត្តខ្មែរកម្ពុជាក្រោមយើងនេះ និយាយរួមអត់មានប្រព័ន្ធថវិកាចូលច្រើន ភាគច្រើនចូលតែរដូវបុណ្យចូលឆ្នាំ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទេ ក្រៅពីនេះ មិនមានបច្ច័យចូលទេ » ។

ព្រះតេជព្រះគុណ មានថេរដីកាបន្តទៀតថា បើទោះជាវត្តសាមគ្គីរង្សីនេះមានព្រះសង្ឈចំនួន៥៨ អង្គក៏ដោយចុះ ក៏បន្ទុកនៃការចំណាយទៅលើថ្លៃចង្ហាន់ព្រះសង្ឃក្នុងមួយថ្ងៃ គឺវត្តត្រូវប្រើប្រាស់​អង្ករប្រមាណ២៥ គីឡូក្រា​ម​ដែ​រជារៀងរាល់ថ្ងៃ។

កន្លងមកវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោមនេះ ក៏បានអំពាវនាវឱ្យសាធារណៈ និងពុទ្ធបរិស័ទដែលព្រះសង្ឈគង់នៅវត្តនេះបានស្គាល់ដោយផ្ទាល់ជួយដែរ ប៉ុន្តែឆ្នាំនេះ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ទើបព្រះ​សង្ឈ​គង់នៅវត្ត​ សម្រេចចិត្តរបិណ្ឌបាតឱ្យសាធារណៈជនជួយតាមសទ្ធាតាមរយៈទំព័រហ្វេសប៊ុកផេកវត្តសាមគ្គីរង្សីផ្ទាល់​​ជំ​​នួ​​ស​​វិញ​។

បើទោះបីជាវត្តសាមគ្គីរង្សីមានការខ្វះខាតស្បៀងអាហារយ៉ាងនេះក្តី ព្រះសង្ឈគង់នៅវត្តនេះ មិនរារែកចិត្ត ទទួ​​ល​​យកការ​ពឹងពាក់ពីពលរដ្ឋដែលរងគ្រោះផ្សេងៗ ដូចជាអ្នកមានជម្លោះដីធ្លីជាដើម អាចមកស្នាក់អាស្រ័យនៅក្នុ​​​ងវត្តបានដូចមុនដដែល។

មានព្រះកាយជាំជាដុំៗ ដោយសារកោសខ្យល់ ព្រះតេជព្រះគុណ សុធន់ មានថេរដីកាបន្តថា រឿងដែលកំពុ​​ង​​ប្រ​​​ឈមមុខនៅពេលនេះ គឺបញ្ហាចង្ហាន់ព្រះសង្ឃ។

ព្រះតេជព្រះគុណមានថេរដីកាបន្តថា៖«បញ្ហាដែលជួបប្រទះលំបាកគឺបញ្ហាស្បៀង ពេលដែលមកម្តងៗ ពេលដែលជនរងគ្រោះអីមកចឹង ខ្វះស្បៀង ទឹក ហើយនឹងបង្គន់ សម្រាប់ឱ្យគាត់ប្រើប្រាស់ អាហ្នឹងខ្វះមែនទែនតែម្តង តែត្រឹមតែព្រះសង្ឈគឺគ្រប់គ្រាន់ » ។

មូលហេតុដែលវត្តសាមគ្គីរង្សីខ្វះស្បៀងនេះ ត្រូវបានព្រះតេជព្រះគុណ សុធន់ មានថេរដីកាឱ្យដឹងថា ដោ​​​យ​​សា​​រពុទ្ធបរិស័ទមួយចំនួនមិនហ៊ានចូលមកបរិច្ចាគទ័យទាន និងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃ ដោយបារម្ភមា​ន​​កា​​រលា​​ភពណ៌ថាជាក្រុមផ្សេង។

លោកមានថេរដីកាថា៖ « ដោយសារវត្តនេះ ពីមុនៗមក គេថាវត្តប្រឆាំង អីចឹងហើយអ្នកមានមួយចំនួន ឬខាងឯកឧត្តម លោកឧកញ៉ា អីចឹង អត់មានអ្នកចាប់អារម្មណ៍ទេ ជួនកាលគេចាប់អារម្មណ៍ដែរតែមិនហ៊ានចូលមក »។

វត្តសាមគ្គីរង្សី កសាងឡើងតាំងពីឆ្នាំ១៩៩៧។វត្តនេះកសាងពីដំបូងក្រោមស្លាកសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម។អារាមមួយនេះមានផ្ទៃដីជាង ៤១០០ម៉ែត្រការ៉េ។ចាប់តាំងពីកកើតវត្តនេះ មាន​ព្រះគ្រូចៅអធិការ៦ ជំ​​នា​​​ន់​​​​​ម​ក​​ហើយ ដែលជំនាន់ទី៦ នេះមានព្រះនាមថា ជាតិ មុនី ។

តាមរយៈប្រវត្តិ នៃវត្តសាមគ្គីរង្សីនេះ ដែលតែងតែទទួលសកម្មជន ឬអ្នកដែលមានវិបត្តិសង្គម ព្រះគ្រូចៅអ​​​ធិកា​រវត្ត ព្រះតេជព្រះគុណ ជាតិ មុនី ​មានថេរដីកាថានៅក្នុងជំនាន់ដែលព្រះអង្គគ្រប់គ្រងនេះ អាជ្ញាធរមិនបានហា​​​ម​​ឃាត់មិនឱ្យទទួលអ្នកមានជម្លោះដីធ្លីដើម្បីស្នាក់អាស្រ័យនោះទេ។ជាងនេះទៀត វត្តអារាម ឬព្រះសង្ឃ​​​ដែ​​​​ល​​គ​ង់​នៅក្នុងវត្តនេះ ក៏មិនមានសម្ពាធណាមួយដែរ ពីអាជ្ញាធរមូលដ្ឋាន។

ប្រភពបន្តថា៖ « អាត្មាគ្រប់គ្រងវត្តនេះប្រហែលពីរឆ្នាំ ពីមុនមកមិនដឹងយ៉ាងណា ប៉ុន្តែជំនាន់អាត្មាដូចជាមិនមានអាជ្ញាធរអី គំរាមកំហែងអីទេ គ្រាន់តែហាមឃាត់ខ្លះៗ បើថាយើងឱ្យក៏ឱ្យទៅ គេក៏មិននេះ[ថាឱ្យ]ដែរ » ។

មិនខុសពីព្រះសង្ឃដទៃទៀតដែរ កំពុងគ្រងស្បង់ចីវរពណ៌លឿងទុំ ព្រះតេជព្រះគុណ សិរី វឌ្ឍនៈ ដែលគង់​​នៅ​​វត្តសាមគ្គីរង្សីនេះជាង១០ឆ្នាំមកហើយ ព្រះអង្គមានថេរដីកាថា កាលដែលព្រះសង្ឃធ្វើលិខិតអំពាវនាវឱ្យ​​ពុទ្ធរបរិស័ទជួយនេះ ពីព្រោះគណៈកម្មការអាចារ្យវត្តមិនអាចទ្រទ្រង់ចង្ហាន់សម្រាប់ព្រះសង្ឃតទៅមុខទៀតបាន។

ប្រភពបន្តថា ៖« ពិតប្រាកដហើយ គឺខ្វះអង្ករ គឺជារឿងមិនអាចប្រកែកបាន ពីព្រោះថា ខ្វះបានព្រះសង្ឈ ធ្វើលិខិតបវរណា បើមិនខ្វះ តាំងពីដើមឡើយ ខ្វះដែរ ប៉ុន្តែមិនដល់ថ្នាក់អស់ពីឃ្លាំង នៅសល់បីបួនបាវចឹងទៅ គឹប្រឈមជិតអស់ »។

ចំណែក ពលរដ្ឋដែលរស់នៅជិតវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម លោក សាំង សារៈ យល់ឃើញថាវត្តនេះពិតជាខ្វះខាតពិតមែនព្រោះក្នុងវត្តមានព្រះសង្ឃច្រើនការប្រគេនចង្ហាន់ពីពុទ្ធបរិស័ទមិនបានដិតដល់ទេ។ ម្យ៉ា​​​​ងវិញទៀត​ថ្ងៃធម្មតាមិនសូវមានអ្នកចាប់អារម្មណ៍ចូលវត្ត ដើម្បីប្រគេនចង្ហាន់ ឬបរិក្ខាស​​ម្រាប់ព្រះ​សង្ឃ​​នោះ​​ដែរ លើកលែងមានថ្ងៃបុណ្យទាន ទើបមានចង្ហាន់ឆានដូចវត្តដទៃទៀតដែរ។

លោកបន្តថា៖ «បុណ្យភ្ជុំ បុណ្យចូលឆ្នាំ បុណ្យកឋិន មានពុទ្ធបរិស័ទមកច្រើន តែថ្ងៃធម្មតាមិនសូវមានអ្នកណាចាប់អារម្មណ៍ទេ អញ្ចឹងទើបធ្វើឱ្យមានការខ្វះខាតអញ្ជឹងមែន […] មកពីវត្តមានព្រះសង្ឃគង់នៅមានចំនួនច្រើនផង ហើយលើសពីនេះ ទីមួយ ពុទ្ធបរិស័ទនៅជុំវិញវត្ត មិនមានអ្នកមាន ទីពីរវត្តនេះពឹងផ្អែកទៅលើពុទ្ធបរិស័ទ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ហើយជីវភាពពលរដ្ឋនៅខ្មែរកម្ពុជាក្រោម សឹងគ្មានសោះអ្នកមាន ដោយមូលហេតុនេះផងបានជាមានការខ្វះខាតនេះ »។

អ្នកស្រីស្រី ដេត ហួរ ដែលធ្លាប់ពឹងពាក់អារាមមួយនេះ ដើម្បីតស៊ូមតិក្នុងរឿងវិវាទដីធ្លីតាំងពីឆ្នាំ២០១៩ អ្នក​​ស្រី​​​យល់ឃើញថា វត្តសាមគ្គរង្សីនេះ ខុសពីវត្តដទៃទៀតដែលអនុញ្ញាតឱ្យពលរដ្ឋមានបញ្ហាផ្សេងៗ អាចស្នាក់​​នៅ​​បានដោយស្រួល។ ជាអ្នកដែលធ្លាប់មានជម្លោះដីធ្លី នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង អ្នក​​ស្រី​​បន្ត​​ថា អារាមមួយនេះពិតជាផ្តល់ក្តីសង្ឃឹម និងជាម្លប់សម្រាប់មនុស្សទូទៅ មិនថាពលរដ្ឋមានបញ្ហា ឬគ្មា​ន​​បញ្ហានោះទេ វត្តនេះតែងធ្វើជាទីជ្រកកោនស្មើៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

អ្នក​ស្រីបន្តថា៖ « វត្តជាទូទៅមិនឱ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅនោះទេ តែវត្តសាមគ្គីរង្សីដែលជាវត្តខ្មែរកម្ពុជាក្រោមសណ្តោសប្រណីឱ្យយើងទាំងអស់គ្នាដែលជាជនរងគ្រោះបាត់បង់ដីធ្លី រំលោភសិទ្ធិអីហ្នឹងឱ្យយើងស្នាក់នៅ […] វត្តសាមគ្គីរង្សីគឺជាវត្តមួយដែលល្អបំផុត ជួយជនរងគ្រោះមិនដែលគិតថាជនរងគ្រោះហ្នឹង កាន់បក្សកាន់ពួកនយោបាយណាមួយទេ ពីព្រោះគាត់គិតថាជនរងគ្រោះគឺជាមនុស្សដែលបាត់បង់ដីធ្លីហើយ ជាជនរងគ្រោះអយុត្តិធម៌ជាទីបំផុត អីចឹងគាត់តែងតែជួយពួកយើងជានិច្ច » ។

កាលពីចុងឆ្នាំ ២០២៣ អ្នកស្រីក៏ធ្លាប់មកស្នាក់នៅវត្តសាមគ្គីរង្សីនេះដែរ ដើម្បីទាមទារឱ្យអាជ្ញាធរ ដោះលែង លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព និងលោក ថាន់ ហាច ដែលជាមន្ត្រីនៅសមាគមនេះ។

អ្នកស្រីកត់សម្គាល់ថារាល់ពេលដែលវត្តនេះជួយប្រជាពលរដ្ឋគឺតែងតែមានបញ្ហាតាមក្រោយជានិច្ច ដូចជាមា​​ន​ការចោទប្រកាន់ និងតាមដានពីអាជ្ញាធរជាដើម ប៉ុន្តែវត្តនេះនៅបន្តចិត្តសប្បុរសធម៌នេះទៀត។

អ្នកស្រីថ្លែងបន្តថា៖«វត្តសាមគ្គីរង្សី ប្រាកដជាខ្វះហើយពីព្រោះលោកច្រើនអង្គហើយណាមួយសហគមន៍យើ​ង​ភាគច្រើនគាត់ស្នាក់នៅញឹកញាប់ មិនមែនត្រឹមតែសហគមន៍កោះកុងទេ គឺសហគមន៍គ្រប់ខេត្តដែលគាត់មា​នបញ្ហារងគ្រោះដីធ្លី គាត់តែងតែទៅស្នាក់នៅ អីចឹងហើយធ្វើឱ្យលោកនៅក្នុងវត្តសាមគ្គីរង្សីតែងតែយកចង្ហា​​ន់ ឬសម្ភារៈញាតិញោមប្រគល់ឱ្យហ្នឹង គាត់តែងតែជួយឱ្យអានេះ អាណោះហូប​ចឹង ធ្វើឱ្យគាត់ខ្វះមែន» ។

វត្តសាមគ្គីរង្សីនេះ មិនមែនធ្លាប់ផ្តល់ការជ្រកកោនតែពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីខេត្តកោះកុងទេ បណ្តា​​ខេ​ត្តដទៃទៀតដូចជាអ្នកមានទំនាស់ដីធ្លីនៅខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំងជាដើម ក៏ធ្លាប់ទទួ​ល​​​​​​បាន​​កា​​​​រ​​អនុគ្រោះពីព្រះសង្ឃ និងអាចារ្យៈគណកម្មការមិនតិចគ្នាដែរទេ។គេសង្កេតឃើញថា ថ្វីបើមានវត្ត​អារា​ម​​មិ​នតិច​​ឡើងនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែស្ទើរតែមិនមានអារាមមួយណា ដែលមានចិត្តទូលាផ្តល់មេត្តា និ​​​ង​​​កុ​​រណាចំពោះបរិស័ទ ដែលជួបទុក្ខភ័យ និងវិបត្តិ​ដូចវត្តសាមគ្គីរង្សីនេះ នៅឡើយទេ។

យ៉ាងនេះក្តី ចៅសង្កាត់ស្ទឹងមានជ័យ លោក ជា សារ៉េត បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ​លម្អិត​​​ទាក់​ទិន​ស្ថា​នភាពវត្តសាមគ្គីរង្សីនេះ ដោយលោកលើកហេតុផលថា លោកមិនសូវដឹងអំពីវត្តនេះច្បាស់នោះទេ។

លោកបន្តថា៖ « ខ្ញុំអត់អាចសម្ភាសន៍បានទេ ព្រោះខ្ញុំអត់ដឹងពីវត្តនេះច្បាស់ ខ្ញុំទើបមកធ្វើចៅសង្កាត់ពីរឆ្នាំមិនទាន់ច្បាស់ទេ អត់បានស៊ីជម្រៅរឿងវត្តនេះមួយដោយវត្តនឹងកន្លងមកមានបញ្ហាខ្លះៗ ដល់អញ្ជឹង អត់សូវបានចូលវត្តនិង អញ្ជឹងអត់សូវបានក្តាប់ព័ត៌មានច្បាស់ដែរ ចឹងអត់ហ៊ាននិយាយ​ »។

ទាំងព្រះគ្រូចៅអធិការ និងព្រះសង្ឃដែលគង់នៅក្នុងវត្តសាមគ្គីរង្សីនេះ បិណ្ឌបាត​ឱ្យពុទ្ធបរិស័ទ ចូលរួមចំណែ​ក​​តា​មសទ្ធាជ្រះថ្លា ជាបច្ច័យក្តី ឬជួយជាអង្ករក្តី ដើម្បីទ្រទ្រង់សកម្មភាពព្រះសង្ឃ និងបន្តអាយុកាលវត្តសាមគ្គីរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោមនេះឱ្យមានជីវិតរស់តទៅទៀត៕

តុលាការ​បានបង្គាប់ឱ្យចាប់និងឃុំ​ខ្លួនមេដឹកនាំសហជីព លោកម៉ម រិទ្ធី ក្រោមការចោទពីបទញុះញង់​
សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន និងបញ្ជូនខ្លួន​​ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេស​ចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពី​តុលាការ​បានសម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ​​​ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។

លោក ម៉ម រិទ្ធី ដែលជា​អនុប្រធាន​សហភាពការងារកម្ពុជា​ (CLC) ផងនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅខាងក្រៅ​ការិយាល័យសហភាពការងារកម្ពុជា ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីល្ងាច​ថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤ ទៅតាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន​របស់​តុលាការសាលាដំបូងរាជធានីភ្នំពេញ​​។ លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​នូវ​វីដេអូ​មួយ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​ដែល​លោក​បាន​រិះគន់​ការ​ចាប់ខ្លួន​សមាជិក​សហជីព​របស់​លោក​ ​នៅក្រុមហ៊ុន​​កា​ស៊ី​ណូ ​ជី​ន​ ​ប៉ី​ ​ខេត្ត​ព្រះ​សី​ហ​នុ​។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងនៅថ្ងៃទី០៨ ខែឧសភានេះ​​ថា ការ​​ចាប់​ខ្លួន លោក ម៉ម រិទ្ធី គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ហើយ​បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូន​បុគ្គលរូបនេះ​​ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត​។

លោកថ្លែងថា៖ «ការឃាត់ខ្លួននេះ គឺយើងធ្វើតាមការអនុវត្តដីកាបង្គាប់ឱ្យចាប់ឃុំខ្លួនរបស់តុលាការ […] បញ្ជូនទៅតុលាការ​ម្សិលមិញ [ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤]»។

បើតាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួន​របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានសម្រេច​ផ្តន្ទាទោស​លោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ២​លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» តាមមាត្រា​៤៩៤ និងមាត្រា​៤៩៥ និងមាត្រា​៥២៣ នៃក្រម​ព្រហ្ម​ទណ្ឌ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​ នៅថ្ងៃពុធនេះ មិនបានអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះទេ ដោយគ្រាន់តែប្រាប់​ថា តុលាការ​បានសម្រេចផ្តន្ទាទោស​លោក ម៉ម រិទ្ធី ទៅ​តាមបទចោទក្នុងដីកា។

ជុំវិញការចាប់ខ្លួនលោក ម៉ម រិទ្ធី នេះដែរ សហភាពការងារកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការ​សោកស្តាយយ៉ាងខ្លាំង ចំពោះការ​ចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​យោបល់​របស់​លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក​ អំពី ករណីវិវាទការងារនៅក្រុមហ៊ុន ជីនបី គ្រុប ឯ.ក។

សេចក្តីថ្លែងការណ៍បន្ត​ថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរ​ក្នុងការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទ​ប្រកាន់ និងចាប់ខ្លួនមកលើ លោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល តាមពិតការបញ្ចេញ​មតិយោបល់របស់លោក គឺក្នុងគោលដៅស្ថាបនា និង​កែតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានកាន់តែសមស្រប និងមានតម្លាភាពរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ដែល​​បាន​ជឿតា​មពា​ក្យបណ្តឹង​របស់ក្រុមហ៊ុនយ៉ាងលើសលុប ដោយ​បាន​ចាប់ខ្លួនសមាជិកសហជីពម្នាក់របស់គាត់ឈ្មោះ ម៉ម ស្រីល័ក្ខណ ដែលរងភាពអយុត្តិធម៌ និងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយក្រុមហ៊ុន បាននាំយកទៅសម្លុតគម្រាមកំហែងដោយខុសច្បាប់ជាច្រើនម៉ោង ដែលផ្ទុយពីច្បាប់ការងារមុននឹងបញ្ជូនរូបនាងទៅឱ្យសមត្ថកិច្ច»។

សេចក្តីថ្លែងការណ៍ដដែល​ បង្ហាញ​ពីការ​យល់ឃើញថា ការសម្រេចចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមៗ​តាម​អំណាចសាលក្រម​កំបាំងមុខ​ គ្រប់តំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌបែបនេះ ជាសកម្មភាពបំភិតបំភ័យ គំរាម​​កំហែង និង​យាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត និង​សហជីព។

សហភាពការងារកម្ពុជា បានស្នើ​តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ​ថា៖ «ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំង​ស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យមើលករណីនេះឡើង​វិញ​ឱ្យបានហ្មត់ចត់ និងតម្លាភាព ហើយសហភាពការងារកម្ពុជា សង្ឃឹម និងជឿជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យលោក ម៉ម រិទ្ធី ដែលជាជនរងគ្រោះជាក់ជាមិនខាន»។

ចំណែក អគ្គ​លេខាធិការសហព័ន្ធសហជីព​កម្មករវិស័យដឹកជញ្ជូននៅកម្ពុជា លោក អៀន គឹម ហ៊ុន យល់ឃើញស្រដៀងគ្នានេះដែរថា ការចាប់​ខ្លួន​មេដឹកនាំសហជីពរូបនេះ ជារឿងមិនសម​ហេតុ​ផល​ និង​ជារូបភាព​​គំរាម​កំហែងមួយ ​ទៅ​ដល់​ថ្នាក់​ដឹកនាំ និង​​សមាជិកសហជីព​ផ្សេងទៀត ដែលហ៊ាន​ផ្សព្វផ្សាយ ​និងតស៊ូ​មតិដើម្បីសិទ្ធិការងារ។​​

លោកមានប្រសាសន៍ថា៖ «បើយើងមើលថា​ ប្រព័ន្ធនៃការចាប់លោក ម៉ម រិទ្ធី នេះវាពាក់ព័ន្ធរឿងជាចំណាប់ខ្មាំងនៃការជជែករឿងការងារទៅមុខ ឬរឿងយ៉ាងម៉េច​ក៏យើងអត់ទាន់ធ្វើការសន្និដ្ឋាន​ដែរ កម្រិតក្នុងការនិយាយជាថ្នាក់ដឹកនាំសហជីព បែបប្រជាធិបតេយ្យ គាត់មានសិទ្ធិនិយាយ ខុសត្រូវយើងអាចជជែកគ្នាអញ្ចឹង​ទៅ នេះគឺជារឿងដែលយើង​កំពុងជជែកជាមួយនឹងរដ្ឋាភិបាលរកដំណោះស្រាយ ដើម្បីទម្លាក់​រាល់បទចោទលើថ្នាក់ដឹកនាំសហជីព ប៉ុន្តែចម្លែក​ថ្មីៗនេះ ដល់​ពេល​ចាប់​លោក ម៉ម រិទ្ធី បន្ថែមទៀត គឹធ្វើឱ្យភ្ញាក់ផ្អើលដល់មេដឹកនាំសហជីពដទៃទៀត»។

លោកស្នើដល់តុលាការ និង​រដ្ឋាភិបាល ទម្លាក់ចោលរាល់បទចោទប្រកាន់ទៅ​មេដឹកនាំ និងសមាជិក​សហជីពទាំងអស់ ដើម្បីអាចធ្វើការជាប្រយោជន៍ដល់កម្មករ ព្រោះការងារជាសហជីព មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយ ហើយសេរីភាពសហជីពត្រូវបានចែងក្នុង​ច្បាប់​យ៉ាងច្បាស់ថា ធ្វើការដើម្បីការសិទ្ធិ និង​ការពារប្រយោជន៍កម្មករ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថា មេដឹកនាំសហជីពមួយចំនួន ត្រូវរងបណ្តឹងតាមផ្លូវតុលាការ រង​ការចោទប្រកាន់ និង​ឃុំខ្លួន​ក្នុងពន្ធនាគារ ព្រមទាំង​រង​នូវ​ការផ្តន្ទាទោសដាក់ពន្ធនាគារ​ដោយតុលាការ ដូចជា ករណី កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ លោក ជា ចាន់ មេដឹកនាំសហជីពមូលដ្ឋានរបស់សម្ព័នសហជីព CATU នៅខេត្តកំពង់ស្ពឺ និងករណី​លោក ម៉ម រិទ្ធី នេះជាដើម។

លោកមានប្រសាសន៍ថា៖ «​ការចាប់ និងការឃុំខ្លួនលើមេដឹកនាំសហជីពបន្តទៀតនេះ នាំឱ្យមានការរិះគន់បន្ថែមទៀត​ពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ ការយាយី និង​ការរំលោភសិទ្ធិសហជីព និងសិទ្ធិការងារ ដូចកាល​ដែល​គេបានលើកឡើងនាពេលកន្លងទៅ។ ការផ្តន្ទាទោស និងការចាប់ឃុំខ្លួន លោក ម៉ម រិទ្ធី នេះ ដោយសារ​លោកបាន​បញ្ចេញមតិតាមបណ្តាញសង្គមរបស់លោក​ពីការចាប់ខ្លួន និងឃុំខ្លួនស្រ្តីម្នាក់ដែលជាសមាជិកសហជីពរបស់ខ្លួន​នៅខេត្តព្រះ​សីហនុ ដូច្នេះករណីនេះនាំឱ្យមានការិះគន់បន្ថែមទៀត ពីការរិតត្បិតលំហសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានា​ដោយ​រដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពី សិទ្ធិមនុស្សដែលកម្ពុជាបានផ្តល់សច្ចា​ប័ន និង​ទទួលស្គាល់។ សេរីភាពក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា និង​អភិវឌ្ឍន៍សង្គម គឺជារឿងចាំបាច់សម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបេត្យ»។

លោកថា អាជ្ញាធរ និង​តុលាការ គួរពិនិត្យមើលនូវការបញ្ចេញមតិរបស់ពលរដ្ឋ តើរបៀបណាជាបទល្មើស និងរបៀបណាជាសេរីភាពក្នុងការបញ្ចេញមតិ​ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យលំហសេរីភាពក្នុងការបញ្ចេញមតិរួមតូច។ លោកបន្ថែម​ថា កម្ពុជាមានកាតព្វកិច្ចក្នុង​ការ​គោរព ការពារ និងបំពេញបន្ថែម ដើម្បីធានាថាប្រជាពលរដ្ឋបានអនុវត្តនូវសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ៕

សង្គមស៊ីវិលបន្តស្នើឱ្យរដ្ឋាភិបាលចាត់វិធានការបញ្ជប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្តុ
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៤ស្ថាប័ន ស្នើទៅដល់រដ្ឋាភិបាលចាត់វិធានការជាប​ន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការអនុវត្តការប្រមូលប្រាក់សងបំណុលដោយបំពាន ក្នុង​វិ​ស័យ​​មីក្រូ​ហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវត្រួតពិនិត្យ​​នៅ​​​​ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

គេហទំព័រ Newsroom Cambodia ទើបទទួលបានរបាយការណ៍មួយច្បាប់ នៅថ្ងៃអង្គារនេះ ក្រោយ​មួយថ្ងៃ​នៃ​​ការចេញរបាយការណ៍​​ដោ​​យ​​ក្រុមអង្គការមិ​ន​​មែ​​នរដ្ឋាភិបាល។តាមរយៈរបាយការណ៍ដដែលនេះ បង្ហាញថាកម្ពុជាមានទំហំកម្ចីខ្នាតតូចជាមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងសកលលោកដោយកម្ចីខ្នាតតូចជាមធ្យមនេះ គឺ​​​លើ​សពី ៥០០០ ដុល្លារអាមេរិក ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋជាច្រើនដង​។​

របាយការណ៍ដែលចេញរួមគ្នាដោយអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ អង្គការ Fian របស់អាល្លឺម៉ង់ អង្គការសម​ធម៌កម្ពុជា និងអង្គការសមាគមធាងត្នោត បង្ហាញទៀតថា​ការ​ស្តង់​មតិ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កុមារ​ច្រើនជាង​ ​៣​% ​នៅ​ក្នុង​គ្រួសារ​​​ដែល​ផ្តល់​បទសម្ភាសន៍​ ​បាន​ឈប់​រៀន​ ​ជាពិសេស​ដោយសារតែ​បញ្ហា​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើ​យ​​​​​បន្ថែម​ពីនេះទៅ​ទៀត​ ​កុមារ​ច្រើនជាង​៤​% (​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ក្មេង​ត្រឹម​១​០​ឆ្នាំ​) ​បាន​ចេញទៅ​ធ្វើ​​ការ​ដើម្បី​សងបំណុល​ទៅ​កាន់មីក្រូ​ហិរញ្ញវត្ថុ​ ​។

សេចក្តីថ្លែងការណ៍លើកឡើងថា៖ «​ ​រហូត​មកដល់ពេលនេះ​ ​នៅ​មិនទាន់​មាន​ចំណាត់​ការ​ណាមួយ​ដែល​ច្បា​​ស់​​លាស់​ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​លើ​កំណែ​ទម្រង់​នោះ​ទេ​ ​។​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​​​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ធានា​ឱ្យ​មាន​ការបញ្ឈប់​នូវ​ការ​រំលោភបំពាន​ទាំ​​ងនេះ​​ ​» ។

បន្ថែមលើរបាយការណ៍នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ឱ្យដឹងថា កម្ចីមីក្រូហិរញ្ញវត្ថុខ្នាតតូច គឺទំហំកម្ចីដែលមានកិច្ចសន្យាទំហំទឹកប្រាក់កម្ចីខ្នាតតូចរបស់គ្រឹស្ថានមីគ្រូហិរញ្ញវត្ថុ និងធនាគារ ជាមួយអ្នកខ្ចី ហើយការំលោភសិទ្ធិមនុស្សក្នុងវិស័យហិរញ្ញវត្ថុគឺការរំលោភសិទ្ធិទៅលើកូនបំណុល (អ្នកខ្ចីលុយ) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុខ្នាតតូច ដូចជាការដាក់សម្ពាធ ការគំរាមកំហែង ការបង្ខំឱ្យលក់ដីសងបំណុល ការធ្វើឱ្យមានពលកម្មកុមារ ការបាត់បង់ការសិក្សារបស់កុមារ និងការធ្វើឱ្យប៉ះពាល់ដល់សុខភាព( ការកាត់បន្ថយរបបអាហារ) និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ។

លោកបន្តថា ៖ « បច្ចុប្បន្ននេះគិតជាទំហំទឹកប្រាក់កម្ចីខ្នាតតូច ជាមធ្យមក្នុងមួយកម្ចីទំហំទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ដែលទំហំកម្ចីគិតជាមធ្យមនេះមានភាពខ្ពស់ខ្លាំង។តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ គិតដ​ល់​​​​ឆ្នាំ២០២៣ គឺកម្ចីខ្នាតតូចនៅកម្ពុជាមានចំនួន ២.៨ លានកម្ចី គិតជាទឹកប្រាក់ជាង១៥ពាន់លានដុលារ[…] តាមការស្រាវជ្រាវរបស់អង្គការ លីកាដូ និងអង្គការដៃគូ យើងមានការព្រួយបារម្ភពីហានីភ័យនៃបំណុល កម្ចីខ្នាតតូច ព្រោះយើងរកឃើញពីការបង្ខំឱ្យលក់ដីសងបំណុល ពលកម្មកុមារ កុមារបោះបង់ការសិក្សាដើម្បីជួយរកចំណូលសង់ត្រលប់ទៅមីក្រូហិរញ្ញវត្ថុ ការកាត់បន្ថយរបបអាហារ ដើម្បីសន្សំប្រាក់សងបំណុល និងការប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច ដោយសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ » ។

លើសពីនេះទៅទៀត ការហាមឃាត់ការប្រើប័ណ្ណកម្មសិទ្ធដីធ្លីជាទ្រព្យធានាសម្រាប់កម្ចីខ្នាតតូច ដោយផ្តល់អា​​ទិ​ភាពលើកម្ចីដែលផ្តល់អទិភាពដល់ជនជាតិដើមភាគតិច និងអ្នកដែលមានប័ណ្ណក្រីក្រ។ក្រៅពីនេះ ការបង្កើតយ​​ន្ត​ការអនុគ្រោះលើបំណុលសម្រាប់គ្រួសារដែលជំពាក់បំណុលច្រើ​នលើសលុប និងផ្តល់អាទិភាព នៃការអនុ​​គ្រោះ​បំណុលនោះដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានប័ណ្ណក្រីក្រ ។

‍លោកបន្តថា៖ « ទោះបីជាមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ប៉ុន្តែនៅពេលមានផលប៉ះពាល់ និងការំលោភសិទ្ធិមនុស្សមួយចំនួនដែលកើតចេញពីបំណុលមីក្រូហិរញ្ញវត្ថុ រដ្ឋត្រូវពិនិត្យមើលនិងជួយអន្តរាគមន៍លើករណីនេះ […] ចាត់វិធានការជាក់ស្តែងក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋម និងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ‍ »។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ ប៉ុន្តែមិនមានការឆ្លើយតប គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។​

ចំណែកឯ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងថា កិច្ចប្រជុំស្ដីពីវិធានការពិនិត្យឡើងវិញជាសកល  ជាយន្តការមួយសម្រាប់សមាជិកទាំងអស់របស់អង្គការសហប្រជាជា​​តិ មិនថាកម្ពុជា ឡាវ អាមេរិក កាណាដា អង់គ្លេស គឺមានកាតព្វកិច្ចក្នុងការរៀបចំ និងការបញ្ជូនរបាយការ​​ណ៍​UPR លើការអនុវត្តសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិរៀងរាល់បួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។លោកបន្តថាស​ម្រា​​ប់​​ការ​ពារទៅលើរបាយការណ៍របស់ខ្លួនដែលធ្វើក្នុងជុំទីបួននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ឧសភាឆ្នាំ២០២​៤ ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកបន្តថា៖ «ការទៅប្រជុំUPR នេះ គឺមិនមែនជាវេទិកាក្នុងការរិះគន់បន្តុះបង្អាប់ការវាយប្រហារអំពីបញ្ហានោះទេ ប៉ុន្តែជាវេទិកាសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ ក្នុងគោលដៅចែករំលែកបទពិសោធ ចំណុចខ្វះខាតបញ្ហាផ្សេងៗ ដើម្បីធានានូវការលើកកម្ពស់អង្គការការពាសិទ្ធិមនុស្សជាសកល។ ហើយទោះបីជាមានជំងឺ ឬការរីករាលដាលនៃជំងឺកូវីដ នឹងវិបត្តិផ្សេងៗរបស់សកល ក៏ដោយក៏ក្រសួងស្ថាប័ន មានសមត្ថកិច្ចបានខិតខំប្រឹងប្រែងអនុវត្ត នូវអនុសាសន៍ដែលកម្ពុជាទទួលយកកាលពីជុំទីបីនោះ គឺ១៧៣ បាននៅបានយ៉ាងខ្ជាប់ខ្ជួនដែលជាការឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់កម្ពុជានៅក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស »។

លោកបញ្ជាក់ថា យន្ដការនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់នេះ គឺជាយន្តការជាវេទិកាសម្រាប់ជាកិច្ចសន្ទនាបែបស្ថាបនារវាងរដ្ឋ និងរដ្ឋ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា បើផ្អែកលើរបាយកា​​រណ៍​នេះ គឺមិនមែនជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់កម្ចីមិនមានកំហុសទេ គ្រាន់តែត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពី វិធីសាស្ត្រ នីតិវិធី ការផ្តល់ប្រាក់កម្ចី និងនីតិវិធីក្នុងការទទួលប្រា​​ក់​​​​​កម្ចី អាចជាវិធីក្នុងការស្វែងរកដំណោះស្រាយដ៏ល្អបានសម្រាប់វិបត្តិមួយនេះ។

លោកបន្តថា៖«យើងមើលត្រឡប់ទៅវិញជាង២០ឆ្នាំមុន យើងឃើញថាការផ្តល់ប្រាក់កម្ចី ជាពិសេសមីក្រូហិរញ្ញវត្ថុតូចៗនោះ គឺមានលក្ខណៈល្អណាស់ ដោយសារតែនីតិវិធីនៃការផ្ដល់ប្រាក់កម្ចីនោះ គឺត្រូវមានការពិនិត្យបានពិចារណាបានច្បាស់លាស់ ពិនិត្យទៅលើលទ្ធភាពរបស់អ្នកខ្ចី អំពីគោលបំណងរបស់អ្នកខ្ចី អំពីផែន​​ការក្នុងការប្រើប្រាស់ប្រាក់កម្ចី គឺមានភាពល្អិតល្អន់ និងការផ្តល់យោបល់បន្ថែមធានាថា អ្នកដែលខ្ចីប្រាក់នោះយកទៅប្រើប្រាស់ អាចមានយកទៅធ្វើអាជីវកម្ម ឬ វិនិយោគអ្វីមួយមានប្រាក់ចំណេញដើម្បីត្រលប់សងត្រឡប់មកវិញ »។

លោកបន្ថែមថា៖«ប៉ុន្តែសម្រាប់បច្ចុប្បន្នយើងឃើញថា ការផ្តល់ប្រាក់កម្ចីជាពិសេសខាងមីក្រូហិរញ្ញវត្ថុនោះ គឺហាក់បីដូចជា ជាលក្ខណៈដាក់បន្ទុកឬក៏ធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រទៅទៅវិញ […] ដោយសារតែទីផ្សារប្រ​​កួត​ប្រជែង ខាងមីក្រូហិរញ្ញវត្ថុនីមួយៗ មានតែជំរុញ និងបង្ករភាពងាយស្រួលខ្លាំងដោយមិនខ្វល់ថា គាត់ខ្ចីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វី អាចសងត្រឡប់មកវិញបើមិនបាន គឺពួកគាត់គឺធ្វើយ៉ាងម៉េចដើម្បីឱ្យសម្រេចទៅ គោលដៅប្រចាំឆ្នាំប្រចាំខែរបស់ពួកគាត់ »។

លោកបន្ថែមពីលើនេះទៀត ខាងមីក្រូហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យា​​បាល ត្រូវពិ​ភាក្សាគ្នាអំពីនីតិវិធី អំពីអត្រាការប្រាក់ និងបែបបទនៃការផ្តល់ប្រាក់កម្ចីឡើងវិញ ។

ស្របពេលជាមួយគ្នានេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ធ្លាប់​បាន​ព្រមាន​អំពី​ការ​បាត់បង់​ដី​ ​ដោយ​ផ្អែកលើ​ទំហំ​នៃ​ការ​សង​ត្រឡប់​លើក​ម្ចី​ខ្នាត​តូច​ ​ជាមធ្យម​ ​ដែល​មាន​ក​ម្រិ​ត​ខ្ពស់​នៅ​កម្ពុជា​ ​និង​ការប្រើប្រាស់​ដីធ្លី​ជា​ទ្រព្យ​ធានា​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ម្តងហើយដែរ​។​ ចំណែក​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌ក៏​បាន​សម្តែង​ការ​ព្រួ​​យ​​​​បារម្ភ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ដែរ​ថា​ ​ប្រាក់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ ​នៅកម្ពុជា៕

នាយករដ្ឋមន្ត្រីថា កម្ពុជាមានគោលដៅនាំគ្រឿងបម្លាស់យានយន្តទៅក្រៅប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកល។

ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា កាលពីថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាការជំរុញ​កែប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា​។

លោកបន្ត​ថា៖ «ទៅមុខទៀតយើងអាចនាំចូលភាគតិច និងផលិតក្នុងស្រុកភាគច្រើន ហើយបើថ្ងៃក្រោយយើងមានសមត្ថភាពយើងអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង[…] ហើយ​ការ​ផលិតកន្លែងខ្លះ​ជាធាតុបង្គំសម្រាប់រុញទៅក្រៅប្រទេសផងដែរ»។

ពាក់ព័ន្ធនឹងការផលិតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ថា កម្ពុជា​មិ​ន​ចាំបាច់​ត្រូវ​ការផលិតយាន្តជំនិះ​ ដូចជា រថយន្ត ឬយន្តហោះ​ទាំង​មូល​​​នៅកម្ពុជាទេ តែអាច​​ចាប់​ផ្តើមផលិត​​​ពីផ្នែកណាមួយនៃ​ធាតុ​ចូលណាមួយ រួមមាន ពូក ឫខ្សែក្រវ៉ាត់ ឬគ្រឿងបង្គុំផ្សេងៗទៀត​បាន​។

លោក​ថ្លែងបន្តថា៖ «ឥលូវកម្ពុជាមានលទ្ធភាព ត្រឹមផលិត​ពូក ផលិតកៅអី​នាំ​ទៅ​អ៊ីតាលី ដែល​ថាប្រទេសដែលល្អជាងគេបំផុត ផលិត​បាន​​ហើយ​។ ខ្ញុំទៅបាវិត ថ្ងៃមុន ខ្ញុំឃើញក្រុមហ៊ុនមួយនៅបាវិតហ្នឹង ធ្វើហើយនាំចេញទៅអ៊ីតាលី ចឹងបានន័យថាទឹកដៃកូនខ្មែរអាចធ្វើបានហើយ​កន្លងទៅ យើងរុញច្រើន ផលិតកង់នាំទៅអ៊ឺរ៉ុប យើងខិតខំទៅថ្ងៃក្រោយដើម្បីទាញយកផលិតផល ភាពបង្គុំ នៅក្នុងប្រទេសឱ្យបានច្រើន ពីព្រោះបន្តិចទៀតយើងរុញទៅក្រៅ» ។

លោក​នាយករដ្ឋមន្ត្រីបន្ថែម​ថា ការ​បើក​រោងចក្រដំឡើង​រថយន្តនៅកម្ពុជា នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទិញរថយន្ត ទៅ​ប្រើប្រាស់បាន​ក្នុង​តម្លៃ​ទាប​ជាង​ការ​នាំចូល ដោយសារក្រុមហ៊ុនទទួលបាន​នូវ​ការអនុគ្រោះមួយចំនួន ពីរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មានប្រសាសន៍​ថា ចក្ខុវិស័យដែល​លោកនាយករដ្ឋមន្រ្តីលើកឡើងនេះ ​ជាចក្ខុវិស័យដែលអាចសម្រេចទៅបាន ព្រោះ​បណ្ដាក្រុមហ៊ុនកម្ពុជា​ នឹង​អាចចាប់ដៃគូរគ្នា ជាមួយក្រុមហ៊ុន​នានាដែលផលិត​នូវគ្រឿងបង្គំយាន​យន្ត មកពី​​ជប៉ុន កូរ៉េ ថៃ និង​ចិន​ជាដើមបាន។ លោកបន្ត​ថា ការដែលអាចសម្រេចការងារ​នេះ​បាន គឺបានចូលរួមចំណែកយ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា។

លោកថ្លែងថា៖ «អាចសម្រេចទៅបាននេះ គឺយើងឃើញថា បច្ចុប្បន្ននេះ ក្រៅពីបណ្ដារោ​ងចក្រផ្គុំ និងដំឡើងយានយន្តទាំង៧ ដែលកំពុង​តែដំណើរការ និងកំពុងតែត្រៀមនឹងដំណើរការនេះ យើងឃើញថាមានបណ្ដារោងចក្រផ្សេងទៀត ដែលជារោងចក្របានផលិតនៅបណ្ដាគ្រឿងផ្គុំយានយន្តមានទាំងខ្សែបង្គុំអគ្គិសនី មានទាំងផលិតអាគុយ មានទាំងផលិតអំពូលភ្លើង និងបណ្ដា(គ្រឿងបង្គំមួយ​)​ចំនួនទៀតដែលទាំងអស់នេះគឺជាវត្ថុធាតុផ្សំដ៏សំខាន់ សម្រាប់ចូលរួមចំណែកក្នុងការផ្គុំដំឡើងរថយន្តរបស់យើង»។

លោកបន្ថែម​ថា៖ «នៅពេលដែលកម្ពុជាអាចមានលទ្ធភាពក្នុងការនាំចេញជាប្រភេទឧស្សាហកម្មធុនធ្ងន់ គឺគេបានចូលរួមចំណែកកាន់​តែ​ធំ និង​កាន់​តែ​ល្អប្រសើរទៅក្នុងខ្សែចង្វាក់ផលិតកម្មតម្លៃ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើង ដោយឡែកបណ្ដាកម្មករកម្មការិនី ក៏ដូចជាវិស្វករ​ដែលធ្វើការនៅតាមបណ្ដារោងចក្រឧស្សាហកម្មធុនធំនេះ នឹងទទួលបានប្រាក់រង្វាន់បានកាន់តែល្អប្រសើរ ជាងឧស្សាហកម្មធុនស្រាល នឹងបានចូលរួមចំណែកល្អប្រសើរថែមទៀតទៅក្នុង​កម្លាំងសេដ្ឋកិច្ចជាតិរបស់យើងបាន»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម​និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថា លុះត្រាតែកម្ពុជាមានធនធានមនុស្ស ទើបអាចសម្រចបាននៅចក្ខុវិស័យនេះបាន។

លោកថ្លែងថា៖ «ដើម្បីឱ្យកម្ពុជាសម្រេចឱ្យបានចក្ខុវិស័យនេះ កម្ពុជាត្រូវផ្តោតការវិនិយោគបន្ថែមទៅលើធនធានមនុស្ស ឬមូលធនមនុស្សដើម្បីឱ្យយុវជនកម្ពុជា ប្រជាជនកម្ពុជាមានចំណេះដឹង ហើយនឹងទទួលបានជំនាញច្បាស់លាស់នៅក្នុងការ​ចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសគ្រឿងបង្គុំនេះ»។

លោក​ចង់​ឃើញវិស័យអប់រំនៅកម្ពុជាល្អប្រសើរជាងនេះទៀត ជាពិសេសគឺមានការដាក់បញ្ចូលនៅជំនាញ សហគ្រិនភាព ហើយផ្តោតទៅលើមនុស្សម្នាក់យ៉ាងហោចណាស់មានជំនាញមួយ ។

ទាក់ទិននឹងករណីនេះ ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព លោក យ៉ង់ គឹមអេង យល់ថា នេះជារឿងល្អដែលរដ្ឋាភិបាលកម្ពុជា​មានចក្ខុវិស័យ ទៅរកការអភិវឌ្ឍ និង​ការរីកចម្រើនផ្នែកសេដ្ឋកិច្ចបែប​នេះ ប៉ុន្តែពាក់ព័ន្ធនឹងការនាំចេញនេះ រដ្ឋាភិបាលគួរសម្រួលតម្លៃ និងពេលវេលា។

លោកមានប្រសាសន៍ថា៖ «ទី១ ដែល​កម្ពុជា​ត្រូវធ្វើ គឺត្រូវតែតម្លៃ​ផលិតនេះឱ្យថោក ដើម្បីឱ្យតម្លៃផលិតអាចថោកបាន លុះត្រាតែតម្លៃភ្លើងនៅកម្ពុជាអាចចុះថ្លៃបាន ទី២ ឱ្យដំណើរការនៃការដឹកជញ្ជូននឹងអាចថោកដែរ វាអាចជួយដែរ ទី៣ មានរថភ្លើង​ល្បឿនលឿនដែលអាចដឹកជញ្ជូនផលិតផលបាន និងកាត់បន្ថយភាពស្មុគស្មាញនៅក្នុងការឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅក្នុងការនាំ​ចេញ​កុំឱ្យខាតពេលវេលាដោយសារផលិត គួរតែមានច្រកការត្រួតពិនិត្យតែមួយ គឺមានភាពល្អប្រសើរ»៕

អ្នកវិភាគសង្គមមើលឃើញថាកម្ពុជាបានទាញយកអត្ថប្រយោជន៍ពីការចូលជាសមាជិកអាស៊ាន
អ្នក​វិភាគ​សង្គមមើល​ឃើញ​ថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​ជា​​ច្រើ​ន​ពី​សមាគម​អាស៊ាន​​ទាំង​ផ្នែក​សន្តិសុខ ការ​ទូត និង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំ​​នួនដែរ ក្នុងពេលដែលកម្ពុជាទទួលបានផលវិជ្ជមាន ក្នុងក្របខណ្ឌអាស៊ាននេះ។

កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ឆ្នាំ​១៩៩៩។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​របស់​អាស៊ាន​ មានរយៈ​ពេល​២៥ឆ្នាំ​ហើយ។នៅ​ថ្ងៃ​អង្គារ ​ទី​៣០ ខែមេសា​នេះ គឺ​ជា​ខួប​រយៈ​ពេល​២៥​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​​​​កាត់​ថា អាស៊ាននេះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានឱ្យដឹងថាក្នុងរយៈពេល២៥ឆ្នាំមកនេះ ការចូលជាសមាជិកអាស៊ាន ជួយឱ្យកម្ពុជាមានឱកាសធ្វើសមាហរណកម្មខ្លួនចូលក្នុងនិម្មាបនកម្ម ដែលមានន័ថាជាសិល្បៈផ្នែកកសាង ឬតាក់តែឱ្យល្អឆើតឆាយ(Architecture) តំ​​បន់ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

លោកថ្លែងថា៖ «អាស៊ានគឺជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិក អាស៊ាន នៅឆ្នាំ១៩៩៩មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈអាស៊ាន កម្ពុជាបានដើរតូនាទីដោយស្មើមុខនិងស្មើសិទ្ធិ ទាំងក្នុងកិច្ចការតំបន់និងអន្តរជាតិ »។

លោកកត់សម្គាល់ថា ប្រទេសកម្ពុជាធ្លាប់បាន ធ្វើជាប្រធានប្តូរវេនអាស៊ាន ចំនួន៣លើក គឺនៅឆ្នាំ២​០​០​២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន។លើសពីនេះទៀត កម្ពុជាក៏បានរួមចំណែកសកម្មក្នុងការជួយជ្រោមជ្រែងឱ្យអាស៊ានរក្សាបានស្ថិរភាព និងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននូវកម្រិតជឿទុកចិត្តមួយ ជាមួយនឹងទំនាក់ទំនងប្រ​កបដោ​យតុល្យភាព និងមហាអំណាចក្នុងតំបន់ ដែលពឹងពាក់លើនិម្មាបនកម្មតំបន់អាស៊ាន ដើម្បីរក្សាបានសុខសន្តិភាព និងស្ថិរភាពទូលំទូលាយ។

លោកបន្តថា៖« បញ្ហាប្រឈមរបស់កម្ពុជា គឺនៅពេលដែលគេនិយាយដល់បញ្ហាសមុទ្រខាងត្បូង ប្រទេ​​សដែលពាក់ព័ន្ធនឹងអធិបតេយ្យដែនទឹកក្នុងសមុទ្រខាងត្បូង តែងចោទប្រកាន់កម្ពុជាថាលម្អៀងទៅរកប្រទេសចិនជ្រុលដោយមិនគិតគូរប្រយោជន៍តំបន់។ម្យ៉ាងទៀត ដោយពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ កម្ពុជាក្នុងអាស៊ាន មានការលំបាកក្នុងការរក្សាជំហររបស់ខ្លួនចំពោះមុខសម្ពាធភូមិសាស្ត្រនយោបាយ »។

ស្រដៀងគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា អាស៊ានមិនមានបងធំទេ ដូចនេះរាល់ការសម្រេចអ្វីមួយត្រូវការមតិឯកច្ឆន្ទ ហើយបើមានសមាជិកណាមួយពហិការមិនអាចសម្រេចបានឡើយ។មិនតែប៉ុណ្ណោះ អាស៊ានមិនមានប្រព័ន្ធចាយលុយរួម និងការគោរពវប្បធម៌ប្រពៃណីផ្សេងគ្នាដែរ។ក្នុងន័យនេះ សមាជិកអាស៊ាន១០ប្រពែណី១០។ក្រៅពីនេះ សមាគមអាស៊ានប្រើភាសារអង់គ្លេសជាយាន្ត។បន្ថែមពីលើនេះ ដើម្បីរុញឱ្យអាស៊ានមានភាពខ្លាំងគួរបង្កើតឱ្យមានទីផ្សារឹងមាំទាំ​ង​ជំនាញ និងកម្លាំងពលកម្ម។

បើតាមលោក សុខ ទូច ភាពអំណោយផលនេះហើយ ទើបបច្ចុប្បន្ន សហរដ្ឋអាមេរិក ចិន និងសមគមន៍អ៊ឺរ៉ុបកំពុងសំឡឹងមើលអាស៊ានក្នុងទិសដៅដៃគូជាយុទ្ធសាស្រ្ត។កត្តាទាំងនេះអាចនឹងនាំឱ្យកម្ពុជាទទួលបានឱកាស នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារដែលសក្កានុពលជាងនេះ។

លោកបន្តថា៖« សម្រាប់ប្រជាជនកម្ពុជានៅពេលដែលយើងទៅណា មិនប្រើប្រាស់វីហ្សា គ្រាន់តែបង្ហា​​ញ ប៉ាស្ព័រអាចបានជោកជ័យ ទី២ទៀតស្មើរមុខស្មើមាត់គ្នា មិនលិចលើស្មើក្រោម មិនថាប្រទេសគេអ្នកមានទេ អញ្ជឹងចូលជាសមាជិកអាស៊ានវាជាការងារល្អមួយ »។

ហាក់មិនខុសគ្នាទេ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ឯកភាពដែរថាការដែលកម្ពុជាចូលជាសមាជិកអាស៊ាននេះគឺជាជោ​គជ័​យមួយរបស់កម្ពុជា។

លោកបន្ថែមថាការចូលជាសមាជិកអាស៊ាននេះ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ទោះជាយ៉ា​ងនេះក្តី កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ព្រោះតែរបប ប៉ុល ពត ធ្វើឱ្យកម្ពុជាចាប់ផ្តើមក្រោយគេ​។

លោកបន្តថា៖«ការចូលទៅក្នុងសមាជិកអាស៊ាននេះ យើងមានប្រយោជន៍ច្រើនយ៉ាងណា​ស់ កម្ពុជាយើ​ងទទួលបានគឺប្រយោជន៍សំខាន់ៗដែលខ្ញុំចង់រំលេចហ្នឹង គឺទីមួយ​ បញ្ហានយោបាយនិងសន្តិសុខ[​​…]ហើយនៅតំបន់អាស៊ានមានប្រជាជនជាងប្រាំមួយរយលាននាក់ដែលធំមែនទែន អញ្ជឹងអនុញ្ញាតឱ្យយើងមានទំនាក់ទំនងពាណិជ្ជកម្មធំធេង អាស៊ានជាច្រកសេដ្ឋកិច្ច ច្រកពាណិជ្ជកម្មមួយធំរបស់កម្ពុជា អញ្ជឹងយើងមានឱកាសច្រើននៅក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើម ដើម្បីយកមកពង្រឹង សេដ្ឋកិច្ចជាតិរបស់យើងឱ្យកាន់តែរឹងមាំ »។

លោកបន្តថា៖«ចំណុចប្រឈម យើងដឹងហើយតាំងពីប៉ុលពតមក ផ្តើមកសាងប្រទេសឡើងវិញក្រោ​យ​គេបង្អស់ ពីចំណុចសូន្យ ដូច្នេះយើងត្រូវរត់ទាំងយប់ទាំងថ្ងៃខណៈដែលគេដើរជាធម្មតា ប៉ុន្តែចំណុចប្រឈមអស់ទាំងហ្នឹង ដែលយើងខ្វះធនធានមនុស្ស ខ្វះសព្វ ខ្វះគ្រប់ហ្នឹង ដោយសារតែភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំរបស់យើង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេ​​ស យើងឃើញថាកម្ពុជាយើង បានមកដល់ទីតាំងមួយស្មើមុខស្មើមាត់គេយ៉ាងរឹងមាំ»។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កា​​ល​​​ពី​ថ្ងៃ​ទី​៨ សីហា ១៩៦៧។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សឹង្ហបុរី ​គឺ​ជា​​​ស្ថាបនិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ។

បើទោះបែបណា គេសង្កេតឃើញថា សម្រាប់​​ធម្មនុញ្ញអាស៊ាន ហាក់ខុសពីធម្មនុញ្ញរបស់ស​ហភាព​​អឺរ៉ុ​​ប​ បន្តិចនៅត្រង់ថានៅក្នុងប្លុកអឺរ៉ុប ប្រសិនបើចូលជាសមាជិកលុះត្រារដ្ឋជាភាគីនីមួយៗនោះ ត្រូវសម្អាត​​ខ្លួន​ឱ្យស្អាតជាមុនសិន ទាក់ទងនឹងអំពើពុករលួយ និងប្រជាធិបតេយ្យ៕