ឌិន បញ្ញា – Newsroom Cambodia

បទ​យក​ការណ៍៖ អាពាហ៍ពិពាហ៍ ​​ជាកត្តា​ជម្រុញ​ឲ្យ​ក្មេងស្រី ជនជាតិដើមភាគតិច បោះបង់ចោលការសិក្សា
នៅលើដងផ្លូវក្រាល​គ្រួសក្រហម មានគ្រលុកតូច ធំ​ ដូច អន្ទង់អាំង ពិបាកក្នុងការធ្វើដំណើរ ដែលអម​ដោយ​ ចំការកៅស៊ូរនៅ​ខាង​ឆ្វេង​ដៃយ៉ាងខ្ពស់ ហើយ​មាន​គ្រាប់​កៅស៊ូ​ធ្លាក់ ពាសពេញផ្លូវ​។ ចំណែក​ឯខាងស្តាំដៃមាន​ស្ត្រីជនជាតិ​ដើម​ភាគតិច​៣​នាក់ កំពុងតែបោកសម្លៀកបំពាក់ និងក្មេងស្រីតូច ធំ ​​កំពុងលេងទឹកយ៉ាង​រីករាយ​ដែល​ហូរ​ចេញ​ពី​​បំពង់​ទឹកចំនួន​៤​ដែល​បង្ហូរ​ពី​អូរ​​នៅ​ជិតភ្នំនោះ។ នេះ​ជាទិដ្ឋភាព​​មួយ​ក្នុង​ភូមិលុងឃុង ឃុំ​ លុងឃុង ស្រុក​បរកែវ ខេត្ត​រតនគិរី។ ​​

ក្នុង​ភូមិនេះមានសភាព​ដ៏ស្ងបស្ងាត់​ ដោយ​​ប្រជាជនបាន​ចេញ​ទៅ​ធ្វើចំការ​ស្ទើរ​តែទាំង​អស់។ មានតែ​ស្ត្រីជនជាតិ​ជនជាតិដើមទំពួន វ័យកណ្តាល ប្រមាណ​៥នាក់កំពុង​សម្រាក​ក្នុង​ផ្ទះ និង​ធ្វើ​ដំណើរក្នុង​​ភូមិ និងមាន​ស្ត្រី​ចំណាស់ បីនាក់ កំពុង​ធ្វើ​ដំណើរ​​ដោយ​មាន​ ជក់ខ្សៀរបណ្តើរបង្ហុយផ្សែងតិចៗបណ្តើរ ក្នុងសំលៀកបំពាក់​សាមញ្ញ​ដូច​ពលរដ្ឋ​ធម្មតា។

​​​ស្រ្តីម្នាក់ពាក់​អា​វ​យឺ​ត​ព​ណ៌​ក្រ​ហ​ម ស្រោបដោយ​អាវដៃវែងពីខាងក្រៅ ពណ៌ផ្កាឈូកស្រាល ជាមួយនិងខោខូវប៊យជើងវែង​ ក្នុងដៃ​មាន​កាន់​កូនស្រីអាយុប្រហែល ជាង២ឆ្នាំ ដាក់នៅលើភ្លៅខាងមុខ បានរៀបរាប់ថាខ្លួនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ដោយសារម្តាយឪពុកមានវ័យចាស់ និងត្រូវរៀបការដើម្បីជួយគ្រួសារ ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច។

​«ចា៎ ខ្ញុំឈប់រៀនយកប្ដីហ្មង ណាមួយចេញជួយធ្វើការពុកម៉ែដែរ ព្រោះពុកម្ដាយខ្ញុំចាស់ហើយ។ […] មុនខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានពិភាក្សាជាមួយ ឳពុកម្ដាយខ្ញុំ តែពួកគាត់មិនឲ្យខ្ញុំឈប់ទេ តែខ្ញុំនៅតែឈប់ ពីព្រោះខ្ញុំអាណិតពួកគាត់» នេះជាការលើកឡើងរបស់ ស្រ្តីជនជាតិដើមភាគតិចទំពួន មុត ចាន់ធី អាយុ១៩ឆ្នាំ។

និយាយ​ដល់​ចំនុចបោះបង់ការសិក្សា​ ចាន់ធី បាន​ផ្លាស់​ប្ដូរ​ទឹក​មុខ​មក​​ក្រៀ​ម​ក្រំវិញ ដោយ​ថា​អ្នក​ស្រី​មាន​​​​កា​​​រ​​​សោ​​​ក​​​ស្ដា​​​យ​​​ ចំ​​​ពោះ​​​កា​​​រ​​បោះ​​ប​​​ង់​ចោ​​​ល​​​​កា​​​រ​សិ​​​ក្សា ​​​នៅ​​​វ័​​​យ​​ក្មេ​​​ង​​បែ​​​ប​​​នេះ ​​ដោ​​​យ​​​ខ្លួ​​​ន​​​មិ​​​ន​​​បា​​ន​​​រៀ​​​ន​​​ខ្ព​​​ស់​​​ដូ​​​ច​​​គេ​​​​​​​ ​និ​​​ង​​​មិ​​​ន​​​អា​​​ច​​​ធ្វើ​​អ្វី​បា​​​ន​​​ ក្រៅ​​​តែ​​​ពី​​​ធ្វើ​​​កា​​​រ​​​ងា​​​រ​​​ចម្ការ ​និ​ង​មើ​ល​ថែ​កូ​ន​។

​ចា​ន់ធី និយាយថា៖ «ខ្ញុំ មានអារម្មណ៍ថា មិនសប្បាយចិត្តដោយសារតែខ្ញុំឃើញគេចេះអក្សរ ហើយយើងអត់បានរៀន ហើយអត់ចេះអក្សរ ពិបាក»។

បញ្ហាជីវភាពគ្រួសារ និងប្រពៃណីរៀបការវ័យក្មេង នៅតែជារបាំង នៃការសិកស្សាររបស់ស្រ្តីជនជាតិដើមភាគតិច ដែលធ្វើឲ្យពួកគេភាគច្រើន បោះបង់ការសិក្សាត្រឹមថ្នាក់បឋម។

​ចាស់​ទុំ​ភូមិលុងឃុង​ ​លោ​ក​ ​សា​ក់​ ​ស​យ​ ​អា​យុ​ ​៦​១​ឆ្នាំ​ ​​បា​ន​ប្រា​ប់អ្នក​យក​ព័ត៌មាន​​ថា ​​ដោយ​សា​រ​ប្រ​ពៃ​ណី​ទំ​នៀ​ម​ទ​ម្លា​ប់រ​ប​ស់​ជ​ន​ជា​តិ​ដើ​ម​ភា​គ​តិ​ច​ ធ្វើ​ឱ្យ​ពួ​ក​គេ​មិ​ន​សូវខ្វ​ល់​ ​លើ​រឿង​សិ​​ក្សានោះ​ទេ​។​ ​

​លោ​ក​ ​ស​យ​៖ ​«​យ​​​ក​​​ប្ដី​​​យ​​​ក​​​​អី​​​​អ​​​ស់​​​​ លែ​​​​ង​​​​រៀ​​​​ន​​​ហើ​​​យ​​​។ អា​ហ្នឹ​​​ង​​​វា​​​ទ​​​ម្លា​​​ប់​​​ចឹ​​​​ង​ ​​​ហើ​​​យ​​​ជ​​​ន​​​ជា​​​តិ​​​​​​​នេះ​​​ ​អ​​​ត់​​​ចា​​​ប់​ ​​​អា​​​រ​​​ម្ម​​​ណ៍​​​អ​​​ក្ស​​​រ​​​ ​​រឿ​​​ង​​​​​សំ​​​បុ​​​ត្រ​​​ស្នា​​​​​ម​​​ ​​​ទ​​​ម្លា​​​ប់​​​តាំ​​​ង​​​ពី​​​ដូ​​​ន​​​តា​​​ម​​​ក​ ​​​ហ្នឹ​​​ង​​​ប្រ​​​វ​ត្តិ​​​ជ​​​ន​ជា​​​តិ​​​ហ្នឹ​​​ង​​​។

ប្រ​ធា​ន​ភូ​មិ​លុ​ង​ឃុ​ង​ លោក តា​ក់ ​​​ណា​​ក់​​​ អា​យុ​​៥​៣​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ក្មេងស្រីក្នុង​ភូមិ​លោក​ចាប់​ផ្ដើម​បោះបង់​ការ​សិក្សា នៅ​អា​យុ​ច​ន្លោះ​ពី​ ​១​១​ឆ្នាំ​ ​ទៅ​១​២​ឆ្នាំ​ ដោយសារ ជីវភាពគ្រួសារ និងរឿងផ្ទាល់ខ្លួន។

លោក ណាក់ និយាយថា៖ «​ទី​១​ ​គា​ត់​ខ្វះ​ថ​វិ​កា​ ​ទី​២​ ​គា​ត់​ថា​ឆ្ងា​យ​ពី​ភូ​មិ​គា​ត់​អ​ត់​មា​ន​​មធ្យោ​បា​យ​ធ្វើ​ដំ​ណើ​រ​។​ ខ្លះ​ទៀត​គេ​ក៏​ស្រលាញ់​គ្នា​ហើយ​ក៏​ឈប់​រៀន ទៅរៀបការ ​ផ្សេង​ទៀ​ត​មា​នអ្នក​ខ្លះ​ឈឺ​ ​ឈ​ប់​៤​ ​ទៅ​១​០​ថ្ងៃ ​អៀ​ន​ខ្មា​ស​ក៏លែងចូ​ល​រៀ​ន​អា​ហ្នឹ​ង​ក៏​មា​ន​ដែ​រ​ »។

លោកបន្ថែម​ថា៖ « ខ្ញុំពិតជាមានបារម្ភចំពោះសិស្ស​ ដែលបានបោះបង់ ការសិក្សារចោលច្រើន វាពិតជាគួរអោយស្ដាយ។ […] ពួកគេតាម តាមពុកម្ដាយ គេទៅ ជាជ័រឆ្ងាយៗ។ ប៉ុន្តែយើង អំពាវនាវឲ្យគាត់មករៀនហ្នឹង។ យើងដើរប្រាប់ពុកម្ដាយគេ អំពាវនាវជំរុញលើកទឹកចិត្តកូនចូលរៀនវិញដែរ ​»។

ទោះបីជា កុមារជនជាតិដើមភាគតិចជាច្រើន បោះបង់ការសិក្សាទាំងវ័យក្មេងក៏ដោយ ក៏នៅមានកុមារមួយចំនួននៅតែបន្តការសិក្សា ដោយពួកគេចង់បានការងារល្អ និងជួយដល់សហគមន៍របស់ពួកគេ។

ក្នុង​សំលៀក​បំពាក់សំពត់ភ្លីសេ​ និងអាវយឺតពណ៍ខ្មៅ ដោយ​មានស្ពាយ​កាផា ​នៅពី​ក្រោយ ផ្ទុក​ពេញ​ទៅ​ដោយ​ ស្លឹកចេក សាញននោង សំរាប់ដុះខ្លួន មានច្រាស់​ពណ៌លឿងធំមួយ និងរួមជាមួយខោវអាវសើមៗ​ កុមារី​ជនជាតិ​​ទំពួនវ័យ​១៣​ឆ្នាំ​ ឈ្មោះកែវ ឥណ្ឌា ដែលមា​សម្បុ​ខ្មៅ​ ជាមួយសក់វែងខ្មៅត្រឹមចង្កេះ បានិយាយថានាង​​​ស្រលាញ់​ការ​សិក្សា​យ៉ាងខ្លាំង។ កុមារីរូបនេះ គិតថាមានតែការសិក្សាទេដែលអាចឲ្យនាងអាចមាន​ការងារ​ល្អបាន ពីព្រោះនៅថ្ងៃអនាគតនាងចង់​ក្លាយ ជាវេជ្ជបណ្ឌិត ដើម្បីជួយចាស់ជរា​​ និង ឪពុកម្តាយរបស់នាង។​

កុមារី ឥណ្ឌា និយាយថា៖« ខ្ញុំនឹងមិនបោះបង់ការសិក្សារឡើយ ពីព្រោះ ខ្ញុំចង់បានធ្វើការងារល្អ ហើយធំដូចគេ។ អនាគត ខ្ញុំចង់ក្លាយជាគ្រូពេទ្យ ពីព្រោះអាចជួយមនុស្សចាស់ ជរា និង​ឳពុកម្ដាយ»។

វិទ្យាល័យ​អន្តេវាសិកដ្ឋាន ក្នុង​ក្រុង​បានលុង ខេត្ត​រតនគីរី គឺជា​ទីកន្លែង​​​ផ្តល់ការ​សិក្សា​ និង​ជម្រក​ ដល់​សិស្សដែល​ធ្វើ ដំណើរមក​ពីតំបន់​ដាច់ស្រយាល​នៃ​ខេត្ត​នេះដើម្បី​បន្តការសិក្សា។

នាយកវិទ្យាល័យ​នេះ​គឺ​លោក លោក ឡាក់ ឈាងឡាយ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅឆ្នាំ២០១៩នេះ​មានសិស្សសរុប៧៩៦នាក់ ក្នុងនោះ មានសិស្សស្រី ៤២៨នាក់ កំពុង​ស្នាក់​នៅ​ និង​សិក្សា​ក្នុង​សាលា​របស់​លោក។ នៅក្នុង​ចំណោម​សិស្សទាំងនោះ​មានសិស្ស​ប្រុស៥៥នាក់ និងសិស្សស្រី១៨នាក់ បោះបង់​ការ​សិក្សា ។

បើ​តាម​លោក ឡាក់ ឈាងឡាយ អ្នក​ដែលបោះ​បង់​ចោល​ការ​សិក្សា​ គឺ៩១ភាគរយ​​ជា ​ជនជាតិ​​ដើម​ភាគតិច ដោយសារកត្តាជីវភាព និងប្រពៃណីរៀបការវ័យក្មេង។

លោក ឈាងឡាយ មានប្រសាសន៍​ថា៖ « កត្តាដែលនាំឲ្យពួកគេបោះបង់ការសិក្សា ដោយសារបញ្ហាសុវត្ថិភាពធ្វើដំណើរ ប្រពៃណី និងជួយធ្វើការងាររកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារជាដើម » ។

បច្ចុប្បន្ន មានការកើនឡើង នៃការចុះឈ្មោះចូលរៀន របស់ជនជាតិដើមភាគតិច ប៉ុន្តែ​អត្រា​នៃ​ការ​បោះបង់​ចោលការ​សិក្សា​នៅវ័យក្មេងនៅតែចោទជាបញ្ហា។

ប្រធាន​មន្ទីរ​អប់រំខេត្ត​រតនគិរី លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា បញ្ហាប្រឈមដែលនាំឲ្យសិស្សមួយ ចំនួននៅ ខេត្តរតនគិរី បោះបង់ការសិក្សាដោយសារឪពុកម្តាយ ឬអាណាព្យាបាល បញ្ហាចំណាកស្រុក ឆាប់រៀបការ និងការ​ចូលរៀនលើសអាយុជាដើម។

ទោះ​ជាយ៉ាង​ណា លោក សាម៉ាល់ អះអាងថា មន្ទីរអប់រំខេត្តនឹងខិតខំសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអប់រំ​ដល់​សិស្ស​ និង​ឪពុក​ម្តាយ ឬ​អាណាព្យាបាលរបស់សិស្ស ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​ទទួលបានសិទ្ធិអប់រំ យ៉ាងតិចត្រឹមថ្នាក់ទី៩​ដែរ។

លោក សាម៉ាល់ មានប្រសាន៍ថា៖ «សូមជម្រាប ពលរដ្ឋគ្រប់រូបទទួលបានសេវាអប់រំមូលដ្ឋាន៩ ឆ្នាំយ៉ាងតិច ដោយមិនគិតថ្លៃ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អប់រំ ដែលយើងហៅថាសកលកម្មអប់រំ » ។យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថាចំនួនសិស្ស ដែលបានបោះបង់ចោល ​ការសិក្សា​ក្នុង​ខេត្ត​នេះ​ក្នុងឆ្នាំ​សិក្សា​២០១៦-២០១៧ មានចំនួន ៦,១២ ភាគរយ នៃសិស្សស្រីដែលបានឈប់រៀន ហើយចំនួន​សិស្ស​ស្រី​បានកើន ឡើងដល់ ៧,៨៧ភាគរយ នៅឆ្នាំ​ ២០១៧-២០១៨។

កម្មកររោងចក្រកាត់ដេរ​ខាតបង់​អត្ថប្រយោជន៍​ជាង៣០លាន​ដុល្លារ​ក្នុង១ឆ្នាំ ពីការកាត់​ថ្ងៃ​ឈប់សម្រាក​៦ថ្ងៃ
កម្មករនិយោជិត​​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ​ដែល​បម្រើការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេងៗ សម្តែងការខកចិត្តទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក៦ថ្ងៃ ប្រចាំឆ្នាំ២០២០ ដែលធ្វើឲ្យនិយោជិតម្នាក់ៗខាត់បង់ប្រាក់ចំណូលជាង៤០ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ប្រតិទិន​ឈប់​​សម្រាក​​ការងារ​ប្រចាំ​របស់​​មន្ត្រីរាជការ និយោជិត កម្មករ សរុប​មាន​ចំនួន​២៨ថ្ងៃ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២០ ការ​ឈប់សម្រាក ​ត្រូវបានកាត់​បន្ថយ​មក​នៅ​ត្រឹម​២២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​ស្នើសុំពី​តំណាង​និយោជក​ទៅ​កាន់​រាជ​រដ្ឋាភិបាល។

ការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យកម្មករនិយោជិត ​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ជាង៧៥ម៉ឺននាក់ ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំជាង ៣០លានដុល្លារ ពីការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។ ពួកគេបានស្នើរដ្ឋាភិបាលពិចារណាឡើងវិញអំពីបញ្ហានេះ។

លោក ប៉ុន វណ្ណៈ ដែល​ជា​កម្មករ​​បម្រើការ​​នៅ​​រោងចក្រ​មួយ ស្ថិត​នៅ​ម្ដុំកំបូល ក្រុង​ភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ-អន្តរជាតិដែលមាន​ប្រាក់​ឈ្នួល ចំនួន៦ថ្ងៃ ពិតជា​បាត់បង់​អត្ថប្រយោជន៍​ច្រើន​​ដល់​កម្មករ​និយោជិត។ លោក​សង្ឃឹម​ថា​ប្រាក់​ឈ្នួល​អប្បបរមា​នៃវិស័យ​កាត់ដេរ​ឆ្នាំ ២០២០ នឹង​កើន​ឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំ២០១៩ ដើម្បី​ជា​ការប៉ះប៉ូវ​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃដែល​ត្រូវ​បាន​កាត់​បន្ថយ។

លោក វណ្ណៈ បាននិយាយថា៖ «កម្មករយើង​សង្ឃឹម​ថាប្រាក់​ឈ្នួល​អប្បបរមា ២០២០ ​នឹង​កើន​ខ្ពស់ ធៀបនឹង​ឆ្នាំ២០១៩។ ខ្ញុំគិត​ថា​វាជា​រឿង​ធំ ព្រោះ​ខាត​ប្រយោជន៍​ពួក​ខ្ញុំ។ បើគិត​ទៅ មួយ​ឆ្នាំខាត​ប្រហែល​ជាង៤០ដុល្លារ។ អូ៎ បើមានការកាត់​៤ថ្ងៃទៀត រឿងរឹតតែធំហ្មង»។

អគ្គ​លេខា​ធិការ​​នៃ​​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា លោក​ ណាង សុធី ​បាន​ថ្លែង​​ក្នុង​​សន្និសីទ​​ព័ត៌មាន​​ស្តីពី «ការ​កាត់​​បន្ថយ​​ថ្ងៃ​ឈប់​​សម្រាក​​ការងារ​​របស់​​មន្រ្តី​រាជ​ការ និយោ​ជិត និង​កម្មករ»​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា និយោជក​​សំណូមពរ ក៏​ដូច​ជា​​ស្នើ​ឲ្យ​រដ្ឋា​​ភិបាល​​​ពិចារណា កាត់​​បន្ថយ​​​ថ្ងៃ​ឈប់​​​សម្រាក​​​ចំនួន​​៤ថ្ងៃ​បន្ថែម​​ទៀត ព្រោះ​​ថា​ថ្ងៃ​​ឈប់​​សម្រាក​​​២២​ថ្ងៃ​​​សម្រាប់​​​ឆ្នាំ​​២០២០ ​គឺ​នៅ​តែ​​ច្រើន​​ជាង​គេ​​ក្នុង​ចំណោម​​ប្រទេស​​ផ្សេង​​ទៀត​។

កម្មករផ្នែក​ជាង​ម៉ាស៊ីន លោក សាត វុទ្ធី ដែល​បម្រើ​ការងារនៅ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​ឯណោះ​វិញ ថ្លែង​ប្រាប់អ្នក​សារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​សម្រាប់​ឆ្នាំ ២០២០ នឹង​ប៉ះពាល់​​ខ្លាំង​ដល់រូប​លោក ក៏ដូចជា​កម្មករ​ទូទៅ ទាំង​អត្ថប្រយោជន៍ផ្សេ​ងៗ ទាំង​ពេលវេលាសម្រាប់​ខ្លួនឯង និងសម្រាប់​ជួបជុំក្រុម​គ្រួសារ។

លោក វុទ្ធី និយាយថា ៖ «បើចំពោះខ្ញុំ ក្នុងនាម​ជាកម្មករ​និយោជិត វាមាន​ផលប៉ះ​ពាល់ខ្លាំង ព្រោះ​ខាតប្រយោជន៍​ច្រើន មិនថា​គេមិន​ថាខ្ញុំទេ។ ក្រៅពីប៉ះពាល់​រឿង​ប្រាក់ឈ្នួល​ រឿង​ពេល​វេលា​ក៏ប៉ះពាល់​​ដែរ។ សព្វថ្ងៃនេះ បើទូទាត់លាត់សើយការចាយវាយប្រចាំង៉ៃ គ្មានសល់អីទេ អីវ៉ាន់ទីផ្សារក៏ឡើងថ្លៃសព្វបែបយ៉ាង ប្រាក់ឈ្នួលឆ្នាំនេះឡើង១២ដុល្លារ តែថ្លៃទឹកថ្លៃភ្លើងវិញឡើងកប់ពពក ភាគច្រើនគឺអីចឹង»។

មិនខុស​​ពីកង្វល់​​​របស់កម្មករ​​និយោជិត​​ផ្នែក​កាត់ដេរ​​សម្លៀក​បំពាក់នោះទេ ​កម្មករ​និយោជិត​​​ដែល​​បម្រើ​ការងារ​​​ផ្នែក​ដេរ​កាបូប​នៅរោង​ចក្រមួយ ស្ថិត​ក្នុង​ខេត្ត​​កំពង់ស្ពឺ កម្មការិនី យន សូនី  លើក​ឡើងខ្លីៗ​ថា គ្មាន​អ្វីក្រៅពី​សោកស្ដាយ​ទេ នៅពេល​ដែលថ្ងៃឈប់​សម្រាកបុណ្យ​ជាតិ-អន្តរជាតិ​ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​៦ថ្ងៃ ហើយ​រដ្ឋាភិបាលគួរតែ​ពិចារណា​ឡើង​វិញ។

សូនី និយាយថា ៖ «ស្ដាយ​ថ្ងៃបុណ្យ រាល់​ឆ្នាំធ្វើ​ការថ្ងៃហ្នឹង គេគុណលុយឲ្យ បើគេកាត់បាត់ បានអីគុណ​ទៀត​។ សម្ដេចគួរតែពិចារណាសាថ្មី»។

ទាក់ទងនឹង​​ការកាត់​​បន្ថយថ្ងៃ​ឈប់​​សម្រាក​បុណ្យ​​ជាតិ-អន្តរជាតិ សម្រាប់ឆ្នាំ ២០២០ នេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​​សហភាពចលនា​កម្មករ​កម្ពុជា ថ្លែង​ប្រាប់​អ្នកសារព័ត៌មានថា ​កម្មករជាង៧៥ម៉ឺននាក់ នឹងខាតបង់ទឹកប្រាក់ជាង ៣០លានដុល្លារ ក្នុង១ឆ្នាំ ពីការថែមម៉ោង នឹងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា និយោជកនឹងទទួលបានផលប្រយោជន៍ច្រើនពីការកាត់ថ្ងៃឈប់សម្រាកនេះ​ ប៉ុន្តែកម្មករនឹងទទួលបានអត្ថប្រយោជន៍តិចតួចពីការឡើងប្រាក់ឈ្នួល១៩០ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២០។

លោក ស៊ីណា មានប្រសាសន៍ថា ៖ «នៅឆ្នាំ២០២០ ប្រាក់ឈ្នួល​កើនដល់​១៩០ដុល្លារ ស្របពេលដែលថ្ងៃឈប់​ត្រូវកាត់បន្ថយ​ចំនួន៦ថ្ងៃ ចឹងបងប្អូន​កម្មករ​ទាំងអស់​នឹងខាតបង់​ប្រាក់ឈ្នួលខ្ទង់ជិត ៣៣លានដុល្លារ ក្នុង១ឆ្នាំ»។

លោកបន្ថែមថា ៖ «ក្រៅពីការចំណេញ ពីការកាត់ថ្ងៃឈប់សម្រាកហើយ និយោជក ក៏ចំណេញលើការកើនឡើងនៃផលិតភាពការងារផងដែរ។ ខណៈដែលប្រាក់ឈ្នួលឆ្នាំ២០២០ របស់កម្មករកើនឡើងតិចតួច»។

ដោយឡែក អគ្គលេខាធិការ​​រង​​​សមាគម​​រោង​ចក្រ​​កាត់ដេរ​​​នៅ​​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា ប្រាប់​អ្នកសារព័ត៌មាន​ តាម​បណ្ដាញទំនាក់ទំនង Telegram ថា ការ​កាត់​​បន្ថយ​ថ្ងៃ​ឈប់​​សម្រាក​​បុណ្យ​​ជាតិអន្តរជាតិ សម្រាប់ឆ្នាំ២០២០ ដោយសារ​តែថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​​យើង​មាន​ចំនួនច្រើន​លើសលុប។ លោកថា ការកាត់បន្ថយនេះនឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

លោក ម៉ូនីកា បានមានប្រសាសន៍ថា ៖ «នេះគឺជា​​ការ​សម្រេច​​ចិត្តដែល​មាន​​លក្ខណៈ​សេដ្ឋកិច្ច​ពិត​ប្រាកដ គឺថា​​កម្ពុជា​ត្រូវ​រក្សា​​និងពង្រឹង​​នូវភាព​ក្រកួត​ប្រជែង​​របស់ខ្លួន​​លើទីផ្សារ​ពិភព​លោក។ ថ្ងៃ​ឈប់​​​សម្រាក​​​បុណ្យ​​ជាតិ​​យើង ហើយ​​និងការ​​ឈប់​​សម្រាក​​​ដែល​​មាន​ចែង​​ក្នុង​ច្បាប់​​ស្តីពី​ការងារ គឺវា​​មាន​​ចំនួន​​​ច្រើន​​លើស​លុប ហើយ​បញ្ហា​​នេះ​វា​បាន​​​ប៉ះពាល់​​ដល់​​ផលិត​ភាព​​​របស់​កម្ពុជា»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាច​ទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាស​ថា​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២០ គឺ​១៩០ដុល្លាក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ គឺ​១៨២ដុល្លារ។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា​​​ បាន​ចេញ​​អនុក្រឹត្យ​មួយ ស្ដីពី «ប្រតិទិន​​​ឈប់​សម្រាក​​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ ២០២០» ដែល​តម្រូវ​ឲ្យ​មាន​ការ​កាត់បន្ថយ​​ថ្ងៃឈប់​សម្រាក​​ចំនួន​៦ថ្ងៃ ដោយ​ក្នុងនោះ​រួមមាន​ថ្ងៃសំខាន់ៗមួយចំនួនដែរ ដូចជា ទិវាកុមារ​អន្តរជាតិ (០១ មិថុនា) កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ (២៣ តុលា) ទិវាសិទ្ធិមនុស្ស​អន្តរជាតិ (១០ ធ្នូ) ជាដើម៕

Heat, Flooding, Disease: Phnom Penhers Share Their Climate Concerns
Ahead of a global summit that the U.N. is hoping will be the “defining moment” for action against climate change, residents around Phnom Penh spoke to VOD trainee reporters about their concerns related to the global challenge.

This story originally appeared on VOD:  https://en.vodhotnews.com/heat-flooding-disease-phnom-penhers-share-their-climate-concerns/

ផ្សារ​បឹងកេងកង​ពង្រឹង​អនាម័យ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​អន​ឡាញ​
គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ពង្រឹង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ទិញទំនិញ​នៅ​ផ្សារ​របស់​ខ្លួន​ ស្រប​ពេល​ដែល​ទីផ្សារ​អន​ឡា​ញកំ​ពុង​មានការ​កើន​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ លោក​ ឯក​ និមល​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ កាលពី​ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ថា​ សព្វថ្ងៃ​នេះ​ទីផ្សារ​អន​ឡាញ​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ដែល​ធ្វើឲ្យ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​នៃ​ការ​លក់ទំនិញ​នៅក្នុង​ផ្សារ​របស់​លោក។

ដោយ​មើលឃើញ​ពី​ភាព​ប្រកួតប្រជែង​នេះ​ហើយ​ ទើប​ជំរុញ​ឲ្យ​លោក​ ឯក​ និមល​ ធ្វើការ​កែប្រែ​ស្ថានភាព​ផ្សារ​ទាំងមូល​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ទាំង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់រូប​ កុំ​ឲ្យ​ពួកគាត់​ខកចិត្ត​នៅពេល​ដែល​អញ្ជើញ​មក​ទិញ​ឥវ៉ាន់​នៅក្នុង​ផ្សារ​នេះ។

លោក​ និមល​ មានប្រសាសន៍​ថា​ ៖ «ដូចដែល​យើង​ឃើញ​ហើយ​ រាល់ថ្ងៃ​នេះ​ ក្នុងចំណោម​មនុស្ស១០នាក់​ មាន៧នាក់​ហើយដែល​ចុច​ទូរសព្ទ​មើល​ព័ត៌មាន​។ ដូច្នេះ​ដើម្បី​ប្រឡងប្រណាំង​ជាមួយ​ទីផ្សារ​អន​ឡាញ​ យើង​ដាច់ខាត​ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការងារ​ហ្នឹង​ (បញ្ហា​អនាម័យ​ សណ្ដាប់ធ្នាប់​) ដើម្បីឲ្យ​បងប្អូន​អាជីវករ​យើង​រក្សា​ចំណូល​បាន​ និង​ដើម្បីកុំឲ្យ​អតិថិជន​មានការ​ខកចិត្ត​ពេល​មក​ទិញទំនិញ​ក្នុង​ផ្សារ​នេះ​»។

ជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារបឹងកេងកង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)

សន្តិសុខ​ប្រចាំ​ផ្សារ​បឹងកេងកង​ លោក​ ស្រ៊ុ​ន តារា​ បាន​និយាយ​ថា​ លោក​តែងតែ​ ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ជាប្រចាំ​ ពី​រឿង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ លោក​ថា​ ក្រុម​សន្តិសុខ​ប្រមូល​សំរាម​ក្នុង​ផ្សារ​ពីរ​ដង​ក្នុង១ថ្ងៃ​ដើម្បី​យក​ទៅ​ទុក​ក្នុង​ធុងសំរាម​ធំ​មួយ​នៅ​ក្រៅ​ផ្សារ។

លោក​ តារា​ បាន​និយាយ​ថា​ ៖ «នៅក្នុង​ផ្សារ​នេះ​ យើង​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ ​ដោយ​ផ្សា​ភ្ជាប់​ជាមួយនឹង​រឿង​អនាម័យ​ បរិស្ថាន​ជាប្រចាំ​ ។ យើង​ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ទាំងអស់​ កុំ​ឲ្យ​បេះ​បន្លែ​ទម្លាក់​តាមផ្លូវ​ដើរ​ ត្រូវ​មាន​ថង់​សម្រាប់​ដាក់​សំរាម​។ ហើយ​ជា​រៀងរាល់ថ្ងៃ​ មានកម្ម​ករ​ប្រមូល​សំរាម១ថ្ងៃ​ពីរ​ដង​យ៉ាង​ទៀងទាត់​…»។

អាជីវករ​លក់​សំលៀកបំពាក់​នៅក្នុង​ផ្សារ​បឹងកេងកង​ អ្នកស្រី​ សំបូរ​ មា​នរឹទ្ធ​ បាន​បង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការលក់ដូរ​ប្រចាំថ្ងៃ​របស់​គាត់​។ សព្វថ្ងៃ​ អ្នកស្រី​សង្កេតឃើញ​ថា​ មាន​អ្នកលក់​ផលិតផល​តាម​អន​ឡា​ញច្រើន​។ ចំណែក​ការលក់ដូរ​របស់​គាត់​វិញ​រាង​ស្ងាត់​ ហើយ​ចំនួន​នៃ​ការ​លក់​មានការ​ថយ​ចុះ​ ធ្វើឲ្យ​អ្នកស្រី​ព្រួយបារម្ភ​ មិនដឹង​ថា​អនាគត​ការលក់ដូរ​របស់​គាត់​បន្ត​ធ្លាក់ចុះ​ទៀត​ឬយ៉ាងណា​ទេ។

អ្នកស្រី​ មា​នរឹទ្ធ​ និយាយ​ថា​ ៖ «ខ្ញុំ​លក់​ខោអាវ​នៅ​ផ្សារ​នេះ៣​-៤ឆ្នាំ​ហើយ​ ​តែមួយ​រយៈ​នេះ​រាង​ស្ងាត់​ ថយ​ចុះ​»។

អ្នកស្រី​បន្ថែម​ថា​៖ «បារម្ភ​ដែរ​ អ្នកលក់​អន​ឡា​ញច្រើន​ គេ​លក់​ស្រួល​ជាង​ ធ្វើឲ្យ​យើង​លក់​អត់​សូវ​ដាច់​។អនាគត​មិនដឹង​ម៉េច​ម៉ា​ទេ​»។

ដោយឡែក​ កញ្ញា​ តី​ លក្ខិ​ណា​ អាយុ២៣ឆ្នាំ​ ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡា​ញនៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ប្រាប់​អ្នក​សា​ព័ត៌​ កាលពី​សប្តាហ៍​មុន​នេះ​ថា​ កញ្ញា​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​មា​ណ៣ខែ​មក​ហើយ​។ កញ្ញា​ លក្ខិ​ណា​ បន្ត​ថា​ ការ​លក់​តាម​អន​ឡាញ​គឺ​មាន​ភាព​ងាយស្រួល​ជាង​លក់​តាម​តូប​នៅ​ទីផ្សារ​ ព្រោះ​មិន​ចាំបាច់​ជួល​តូប​ គ្មាន​ភាព​អ៊ូអរ​ដែល​នាំឲ្យមាន​ការ​រំខាន​។ ហើយ​ម្យ៉ាងវិញទៀត​អាច​ឆ្លៀត​ធ្វើ​កិច្ចការ​ផ្ទះ​បាន។

កញ្ញា​ លក្ខិ​ណា​ បាន​ឲ្យដឹង​ថា​ ៖ «ខ្ញុំ​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​ហែល៣ខែ​មក​ហើយ​ លក់​ចាប់ពី​ម៉ោង៨ព្រឹក​ដល់ម៉ោង៨យប់​។ ខ្ញុំ​ថា​ការ​លក់​អន​ឡា​ញងា​យស្រួល​ជាង​លក់​តាម​ទីផ្សារ​ ព្រោះ​មិនបាច់​ចំណាយ​ថ្លៃ​ជួល​តូប​ នៅតែ​មួយ​កន្លែង​ មិនបាច់​រញ៉េរញ៉ៃ​ច្រើន​ បើ​គេ​ត្រូវការ​ គេ​នឹង​ខល​កុម្ម៉ង់​ ហើយ​យើង​ចាំតែ​ដឹក​ឲ្យ​គេ​»។

កញ្ញា​ ម៉ាក់​ ម៉ា​រី​ណា​ ជា​ជំនួយការ​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ប្រាប់​អ្នក​សារព័ត៌​មា​តាម​ទូរសព្ទ​ថា​ ចំនួន​នៃ​ការ​កើនឡើង​នូវ​ទីផ្សារ​អន​ឡាញ​ មិនទាន់​អាច​កំណត់​ជា​តួលេខ​ណាមួយ​បាន​នៅឡើយ​ទេ​។ កញ្ញា​ថា​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នេះ​ កំពុង​ស្ថិតនៅ​ក្នុង​ការ​ត្រួតពិនិត្យ​នៅឡើយ។

កញ្ញា​ម៉ា​រី​ណា​ ឲ្យដឹង​ថា​ ៖ «សម្រាប់​ព័ត៌មាន​រឿង​អ្នកលក់​អន​ឡាញ​ មិនទាន់​មានច្បាប់​ចេញ​ជាធរមាន​ ហើយ​ចឹង​ យើង​អត់​ទាន់​មាន​ចំណាត់ការ​ ឬក៏​នីតិវិធី​អី​ទេ​ រង់ចាំ​ការ​ត្រួតពិនិត្យ​សិន​ ដោយ​ឆ្លងកាត់​សភា​ ព្រឹទ្ធសភា​ ដល់​ព្រះមហាក្សត្រ​»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ាង​ ថៃ​ មិន​អាច​សុំ​ការ​ផ្ដល់​បទ​សម្ភាស​បានទេ​ ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​នៅ​តាម​ខេត្ត។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​អនុម័ត​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ហើយ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ ដើម្បី​ពិនិត្យ​និង​អនុម័ត៕