ឌុចឧត្តម (Duch Utdom) – Newsroom Cambodia

អាជីវករផ្សារកំពង់ពិល ខេត្តព្រៃវែង បារម្ភពីជីវភាពក្រោយអគ្គិភ័យឆាបឆេះផ្សារ
(ព្រៃវែង)៖ ក្រោម​ពន្លឺ​ថ្ងៃពេល​រសៀល កំពុង​ឈរ​មើល​គេ​រុះរើ​គំនរ​តូប​ដែល​ឆេះ​ដើម្បី​លក់​អេតចាយ​ទាំង​ទឹក​មុខ​ស្រពោន លោក ខេង នឿង អាជីវករ​លក់​ខោអាវ និង​ស្បែក​ជើង​នៅ​ផ្សារ​កំពង់​ពិល ដែល​ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បាន​រៀបរាប់​ប្រាប់ Newsroom Cambodia ថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ក្នុង​តូប​នៅ​ផ្សារ​នេះ ​គឺ​ត្រូវ​រង​ខូតខាត​ទាំងស្រុង។

ដៃ​ប្រឡាក់ធ្យូងលើកកាន់ក្រមា បុរសអាយុ៤៥ឆ្នាំរូបនេះ​និយាយរៀបរាប់ទាំងអួលដើមក លាយ​ទឹក​ភ្នែក​​​​ថា លោក​​មិនមាន​ផ្ទះ​នោះទេ គឺ​ស្នាក់​នៅ​​​តូប​​​ផ្សារដែល​ឆេះ​​​នេះ ដោយ​មានតែខោអាវមួយកំផ្លេរ​ជាប់នឹងខ្លួន​ប៉ុណ្ណោះ​៖​ «ទៅថ្ងៃ​ខាងមុខ​ទៀត​គឺ​អត់​មាន​អី​ទេ ​គឺ​មាន​តែ​តស៊ូ​លក់ដូរ​របស់​កំប៉ិក​កំប៉ុក​ដើម្បី​ចិញ្ចឹម​ជីវិត និង​កូនបី​នាក់​ទៀត​ដែល​នៅ​តូចៗ​កំពុង​តែ​ខិតខំ​សិក្សា​រៀនសូត្រ។

កាល​ពី​យប់​ថ្ងៃទី​​៤ ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ផ្សារកំពង់ពពិល​ដែល​​មាន​តូប​លក់​ដូរ​ចំនួន​៩៦​តូប ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ខូច​ខាត​អស់​៧៥​តូប​ ឬ​ស្មើ​នឹង​​៧០ភាគរយ​ ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី​ ស្មើនិងទឹកប្រាក់ប្រហែល​ ១លាន៨ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រៃវែង។

កំពុងឈរសម្លឹងមើលទៅកាន់អ្នកទិញអេតចាយរុះរើយកដែកចេញពីហាង ដែលបានឆេះ អ្នកស្រី អៀង ស្រេង ​ជាងកាត់ដេរម្នាក់​ក្នុងផ្សារកំពង់ពពិល ដែល​រងគ្រោះ​ដោយសារ​អគ្គិ​ភ័យ​​ដែរ​​នោះ​​និយាយនៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ​ថា ខណៈ​ពេល​ដែល​ភ្លើង​កំពុង​ឆាបឆេះ​ផ្សារ អ្នកស្រី​មិនបាននៅទីនោះទេតែគឺកំពុងស្នាក់នៅផ្ទះ។ អ្នកស្រី​បន្ត​ថា មិនទាន់​មានការ​បញ្ជាក់​អំពី​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​ភ្លើងឆេះនៅឡើយ​ទេ។

អ្នកស្រីថា​​ ៖ «​ទ្រព្យសម្បត្តិខូតខាតអស់ជាងមួយ​ម៉ឺនដុល្លារ ទាំង​អីវ៉ែ​អីវ៉ាន់។ ពេល​រុះរើ​នេះ​ហើយ​ចង់សុំ​គេ​ធ្វើ​សារឡើងវិញ ប៉ុន្តែ​គេ​ថា​គេ​អត់​ឲ្យ​ធ្វើ​ទេ រដ្ឋ​គេ​ថាគេ​ធ្វើ​ឲ្យ»។

អាជីវករកាត់ដេររូបនេះបន្ថែមថា អ្នកស្រី​បារម្ភអំពីជីវភាព​ ដោយសារ​អ្នកស្រី​មិនមាន​ដើម​ទុន​ដើម្បី​ដើម្បី​រកស៊ី​បន្ត​នោះ​ទេ​ ដោយសារ​ការ​រកស៊ី​បច្ចុប្បន្ន​គឺ​បាន​ដើមទុន​ពី​ការខ្ចី​លុយ​ធនាគារ និង​លេង​តុងទីន។

«និយាយទៅរកស៊ី​នៅហ្នឹង គឺដូចធ្វើស្រែធ្វើចម្ការ​នៅ​ហ្នឹងអញ្ចឹង បានលុយមក​ទិញ​មក​ដាក់​កន្លែងហ្នឹ​ងទាំងអស់»។

ចំណែក​​លោក ជី អ៊ាង មានកូន២នាក់ ជាអាជីវករលក់នាឡិកា កាបូប គ្រឿងកាឡៃ ក្នុងផ្សារកំពង់ពពិល បានប្រាប់ Newsroom Cambodia ថា លោក​រង​ការខូចខាត​បើ​គិត​ជា​ទឹក​ប្រាក់​ប្រហែល៥​ពាន់ដុល្លារ។ ដៃកំពុងកាន់ចបប្រមូលកម្ទេចកម្ទីពីភ្លើងឆេះ​ដើម្បី​បើក​អាជីវកម្ម​ឡើងវិញ បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​មិនទាន់​ដឹង​ថា តើអ្នកពាក់ព័ន្ធ​​នឹង​មាន​ចំណាត់​ការ​បែប​ណា​អំពី​តូប​ដែល​បាន​ឆេះ​នៅ​ឡើយ។

«ខ្ញុំចង់ធ្វើខ្លួនឯង ឆាប់បានលក់​ដូរ ព្រោះចាំគេធ្វើឱ្យវាយូរ។ ចំពោះអាជីវកម្មពេលនេះ យើង​អាចឆក់ឱកាសបានលុយខ្លះតិចតួច ប្រក់តង់លក់សិនទៅ ឱ្យតែគែឱ្យបើកឱ្យលក់ ព្រោះនៅសល់លុយតិចតួច ទិញយកមកដាក់លក់បណ្ដើរៗសិនទៅ»។

លោក ជា អ៊ាង បន្ថែម​ទាំង​ទឹកមុខស្រងូតស្រងាត់​ថា មកដល់ពេលនេះ​ លោក​មិនទាន់​​បាន​ទទួល​ជំនួយ​ពី​ខាង​ណាទេ​ ឮតែ​គេ​កត់​តែ​ឈ្មោះប៉ុ​ន្ដែ​មិន​ទាន់​បាន​ជំនួយ​ទេ។​

ចំណែកលោក ថឹង សំនៀង ជាមេឃុំកំពង់ពពិល បានប្រាប់Newsroom Cambodia កាល​ពី​ល្ងាច​ថ្ងៃអង្គារ៍  ថា ភ្លើង​ឆាប​ឆេះបាន​បំផ្លាញ​តូប​ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​៧៧​គ្រួសារ ហើយបើគិតទឹកប្រាក់ជាមធ្យម១លាន៨ម៉ឺនដុល្លារ។

លោកបន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​ភ្លើង​ឆេះ​ផ្សារ​ គឺ​ដោយសារ​តែ​ការ​ផ្ទុះ​ចរន្ត​អគ្គីសនី​ដែល​បង្ក​ឡើង​ពីផ្ទះ​ដែ​​ល​ធ្វើ​កង់​ម៉ូតូ។ វេលាម៉ោងជិត៩នាទីយប់ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​ផ្សារ​កំ​ពង់​ពពិល​នោះ​គឺ​មាន​ការអន្តរាគមន៍​ជាច្រើន​ពី​ភូមិ ឃុំ ស្រុក និង​ខេត្ត ក្រុង ដែល​សរុប​ទៅ​គឺ​មាន​ឡាន​ទឹក​រហូត​ដល់​ទៅ២​១​គ្រឿង។

លោក​ សំនៀង បន្ដថា អាជ្ញាធរ​នឹង​​​​ចាត់ចែង​កសាង​ផ្សារ​ឡើង​វិញ​ដើម្បី​ឲ្យ​មាន​សណ្តាប់​ធ្នាប់៖ «ការងារ​ពាក់ព័ន្ធបើឲ្យពួកគាត់ធ្វើទៀត​ វាត្រូវតែឆេះទៀត បើ​ធ្វើ​ទៅ​គាត់​សង់​ជា​ផ្ទះ​អនាធិបតេយ្យ មាន​ជម្លោះ​កាន់តែ​ច្រើន​ហើយ​ខ្វះខាត​អនាម័យ​ស្អីៗ​អញ្ចឹង វា​អត់​មាន​ស្តង់​ដារ​ទេ អញ្ចឹង​បាន​ខាង​ខ្ញុំ​ ខាង​ឃុំ​ស្នើរ​ទៅ​ខាង​ស្រុក​ខេត្ត​អាជ្ញាធរ​ ឲ្យ​គេ​ធ្វើ​ទៅ​កុំ​វា​ឲ្យ​អត់​មាន​ស្តង់ដារទៀ​ត»។

លោកមេឃុំរូបនេះលើកឡើងថា ការឆាបឆេះ​ផ្សារ​នេះ​មិនមាន​អ្នក​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ទេ​ ហើយ​ថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​នេះ​បាន​ទទួល​ជំនួយ​សប្បុរស​ធម៌​មួយចំ​នួន​ផង​ដែរ។​

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ២០២០​នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​៨៧២​ករណី​គឺ​កើន​ឡើងចំ​​នួន​១១០​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៩។ ក្នុងនោះអ្នកស្លាប់ក៏មានការកើនឡើងផងដែរ។

ក្រៅពីបង្កការស្លាប់ និងរបួសមនុស្ស គ្រោះអគ្គិភ័យក្នុងរយៈពេល១០​ខែ ឆ្នាំ​២០២០​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះពលរដ្ឋ​តូចធំចំ​នួន​៦៥៤​ខ្នង និង​តូបលក់​ដូរ​ចំនួន​៥០៥​តូបផងដែរ។ ចំនួននេះមាន ការកើនឡើង​៧៨​ខ្នងផ្ទះ និង១២៣​តូប បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​អគ្គស្នងការ​នគរ​បាល​​ជាតិ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក៏ដូចជា អាជ្ញា​ធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ ពិសេស​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​មានខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែង៕

ទូតអាមេរិកជួបលោក កឹម សុខា ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស កូវីដ និងបញ្ហាទឹកជំនន់​
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅគេហដ្ឋានរបស់លោក នៅថ្ងៃព្រហស្បតិ៍​ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

នេះជាលើកទីពីរហើយ ដែលលោក Patrick Murphy បានជួបពិភាក្សានៅគេហដ្ឋានរបស់លោកកឹម សុខា ក្នុងចំណោមជំនួប៥លើក ក្នុងរយៈពេលប្រមាណមួយឆ្នាំនេះ។

ថ្លែងក្នុងគេហទំព័រហ្វេកប៊ុកផ្ទាល់ខ្លួន លោក កឹម សុខា បានលើកឡើងថា ពួកគាត់បានសំណេះសំណាល ពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

គេហទំព័រស្ថានទូតអាមេរិក បានលើកឡើងថា លោក Patrick Murphy រីករាយដែលបានជួបលោក​​ កឹម សុខា​ ហើយការជជែកគ្នាក៏រួមមានការរួមចំណែក​របស់សហរដ្ឋអាមេរិកនៅកម្ពុជា ហើយនឹងធ្វើការឆ្លុះបញ្ចាំងទៅលើថ្ងៃខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

លោកបានបន្ថែមថា «សហរដ្ឋអាមេរិក​នៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នាចង់បានសន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ​របស់គេ»៕

នាយករដ្ឋមន្រ្តី និងលោក កឹម​ សុខា ផ្តល់អំណោយមនុស្សធម៌ នៅខេត្តបន្ទាយមានជ័យ
​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

លោក កឹម សុខា​ ចែកអំណោយនៅខេត្តបន្ទាយមានជ័យ រូបភាពដោយ៖ ហ្វេសប៊ុកលោក កឹម សុខា

លោកបានលើកឡើងក្នុងទំព័រហ្វេកប៊ុករបស់លោកថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង»។

លោកបញ្ជាក់ថា «ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលាឆ្នាំ២០២០»។

លោកបាននិយាយថាខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

ទន្ទឹមគ្នានេះដែរ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដែរ លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ក៏បានយកអំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ នៅ​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោកបានលើកឡើងក្នុងហ្វេកប៊ុករបស់លោកថា៖ «ខ្ញុំ​ និងសហការី បាននាំយកស្បៀង​ និងសម្ភារៈមួយចំនួន​ (អង្ករ តង់កៅស៊ូ​ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ)​ ចែកជូនប្រជាពលរដ្ឋខ្មែរយើង ដែលរងគ្រោះដោយទឹកជំនន់ចំនួន​ ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០»។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយត្ន័ខ្ពស់ និង «សូមបួងសួងឲ្យខ្មែរបានសុខ ចាកផុតទុក្ខ មិនចងពៀរនឹងគ្នា»។

អតីតមេបក្សប្រឆាំងរូបបានលើកឡើងថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។

បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង និងហូរបុកលើកំណាត់ផ្លូវក្បែរដល់រង្វង់មូលប៉ោយប៉ែត។

រដ្ឋបាលខេត្តបានបន្ដថា នេះបានបង្ករឲ្យមានការជនលិចក្នុងភូមិមួយចំនួន ដែលក្រុមការងារបានជម្លៀសប្រជាពលដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណ ១០០០ គ្រួសារក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍គណកម្មការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់ប៉ះពាល់១៩ រាជធានីខេត្ត ដោយមានប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់ រួមមាន បន្ទាយមានជ័យ ១៥នាក់ ព្រះសីហនុ ២នាក់ ពោធិ៍សាត់ ៣នាក់ ប៉ៃលិន ១នាក់ និងកំពង់ធំ​​ ៤នាក់៕

ក្រសួងធនធានទឹកប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នពីកម្ពស់ទឹកទន្លេមេគង្គដែលកើនឡើងនៅសប្តាហ៍ក្រោយ
ក្រសួងធនធានទឹក និងឧតុនិយម ​​នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​ប្រកាស​​ឲ្យ​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្ ប្រុង​ប្រយ័ត្ន​​ពី​ការ​កើនឡើង​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ខាង​លើ​​ក្នុង​​រយៈពេល​៤​ទៅ​៦​ថ្ងៃ​ខាង​មុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ចេញ​នៅ​ថ្ងៃទី២០ ខែតុលានេះ បញ្ជាក់ថា៖ «ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ភ្ជាប់​នឹង​វិសម្ពាធ ​ដែល​បា​ន​និង​កំពុង​បន្ត​អូស​បន្លាយ​​​លើ​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ ឦសានប្រទេសកម្ពុជា។ ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​នៅ​ភាគខាង​លើ​​​បន្ត​ឡើង​ជាលំដាប់​​ក្នុង​រយៈពេល​ពី​៤ ទៅ​៦​ថ្ងៃ​ខាង​មុខ​»។​

​​សេចក្តី ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹក​អាច​ឡើង​ដល់​​កម្រិត​​កម្ពស់​៩,៥០​ម៉ែត្រ។ នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយ​ជលសាស្ត្រមេគង្គ-ក្រចេះ ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់​២០,០០​ម៉ែត្រ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយ​ជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាច​ឡើង​ដល់​កម្រិត​កម្ពស់​១៤,១០ម៉ែត្រ។

ក្រសួងបានបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ​នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​នៅឡើយ។

ទោះយ៉ាង​ណាក្តី​​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​​ដដែល​​បញ្ជាក់​តាម​ន័យ​ដើម​​ថា៖ «សូម​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សង​ខាង​ទន្លេ​ខាង​លើ សូមជ្រាបជា​ព័ត៌មាន និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង​នូ​វ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​​ជា​យថា​ហេតុ»។

ក្រសួង​ធនធាន​ទឹក​ក៏​បាន​បន្ថែមថា​ ​បណ្តាខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹក​ទន្លេ ត្រូវ​មាន​វិធានការ​ក្នុង​ការបើកទ្វារ​ទឹក​ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាង​ទឹក​នានា និង​តំបន់​ទំនាប៕

គបម អំពាវនាវឱ្យអាជ្ញាធរបើកចិត្តទូលាយស្វាគមន៍រាល់ជំនួយមនុស្សធម៌ ដោយមិនរើសអើងនិន្នាការ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (​គបម) បានអំពាវនាវឱ្យអ្នកនយោបាយ​​ និងប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងគ្នា ផ្ដោតលើការសហការ ដើម្បីជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ ដោយឈរលើគុណតម្លៃសាមគ្គីភាពក្នុងនាមខ្មែរជួយខ្មែរ។

សេចក្ដីថ្លែងការណ៍របស់ គបម ដែលចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ស្ថានភាពទឹកជំនន់នៅខែតុលា ឆ្នាំ២០២០នេះ មានសភាពធ្ងន់ធ្ងរខ្លាំង ដែលនាំមកនូវផលប៉ះពាល់ដល់អាយុជីវិត ផ្ទះសំបែង ទ្រព្យសម្បត្តិ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាខូចខាតផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផ្សេងៗទៀត។

គបម បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាននៅគ្រប់ទីកន្លែង «បើកចិត្តទូលាយធ្វើការស្វាគមន៍រាល់ជំនួយមនុស្សធម៌ទាំងអស់ ដោយមិនរើសអើងនិន្នាការណាមួយឡើយ»។

សេចក្ដីថ្លែងការណ៍ដដែល ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការគាំទ្រជួយដល់កសិករក្នុងការស្ដារវិស័យកសិកម្មឡើងវិញ ឱ្យស្របទៅតាមតំបន់នីមួយៗ ដូចជាការត្រៀមនូវការឧបត្ថម្ភពូជ ជី និងប្រេងសម្រាប់ស្រោចស្រព និងឧបត្ថម្ភបន្ថែមដល់គ្រួសារកសិករណា ដែលខ្វះខាតប្រភពទឹក ដែលមិនអាចស្ដារឡើងវិញបាន។

សេចក្ដីថ្លែងការណ៍នេះ ក៏បានស្នើឱ្យរដ្ឋាភិបាលធ្វើការសហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រួលដល់កសិករ និងអាជីវកររងគ្រោះ ក្នុងការពន្យាពេលសងបំណុល។

យោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះមនុស្សចំនួន ២៥នាក់បានស្លាប់ រួមមាន បន្ទាយមានជ័យ ១៥នាក់ ព្រះសីហនុ ២នាក់ ពោធិ៍សាត់ ៣នាក់ ប៉ៃលិន១នាក់ និងកំពង់ធំ៤នាក់៕

យុវសិស្សត្រៀមខ្លួនប្រឡងបាក់ឌុបក្នុងអំឡុងកូវីដ ក្រោយការរៀនតាមអនឡាញអស់រយៈពេលកន្លះឆ្នាំ
ការប្រឡង​សញ្ញាប័ត្រ​បាក់ឌុបនៅ​កម្ពុជា ​តែង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​សីហា​ជា​រៀងរាល់​ឆ្នាំ។​ ដោយ​ឡែក​​ឆ្នាំ​នេះ ការប្រឡង​របស់​សិស្ស​ថ្នាក់​ទី១២ ត្រូវ​ពន្យារ​ទៅ​ខែ​ធ្នូ​វិញ ដោយសារ​តែ​ការធ្វើ​ទុក្ខបុកម្នេញ​ពី​ជំងឺ​កូវីដ​១៩។ ការ​ពន្យារ​ពេល​នេះ ធ្វើ​ឲ្យ​បេក្ខជន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ការត្រៀម​ខ្លួន​សម្រាប់​ការប្រឡង។

យុវសិស្ស អ៊ី មករា រៀនថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់ Newsroom Cambodia ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជាស្រេច​ហើយ​សម្រាប់​ការប្រលង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​ខាង​មុខនេះ។

យុវសិស្ស​​រូ​ប​នេះ​​បន្ថែម​​ថា៖ «ខ្ញុំ​ត្រៀម​ហើយ បើ​មេរៀន​មើល​នៅ​ផ្ទះ​រាល់​ថ្ងៃ ផ្អាក​ការសិក្សា​បាន​រៀន​នៅ​ផ្ទះ រៀន​តាម​អនឡាញ​តា​ម​អី​ទៅ អីចឹង​គ្រប់គ្រាន់​ហើយ​ត្រៀម​ការ​ប្រឡង»។

យុវសិស្ស មករា បន្តថា ខ្លួន​មាន​សង្ឃឹម​​៧០%​​សម្រាប់​ការប្រឡង ដោយថា បាន​ត្រៀម​ខ្លួន​ទុក​ជាមុន​រួច​រាល់​​ ដូចជា​រៀនគួរ មើល​មេរៀន​នៅ​ផ្ទះ​ជាដើម។

ចំណែក​យុវតី​​ វិន មិនា ​សិស្សថ្នាក់ទី១២ នៅ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ​ប្រាប់​ថា  កញ្ញា​មាន​ការ​ពិ​បាក​ដោយសារ​តែ​ការរៀន​តាម​អនឡាញ​​មិន​សូវ​​បាន​ដិត​ដល់ ចំណែក​ការ​រៀន​ដោយ​ខ្លួន​ឯង​តែ​មួយ​មុខ​ក៏​មិន​អាច​ទៅ​រួច​​។ កញ្ញបន្តថា កញ្ញា​មាន​សង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​ចំពោះ​ការប្រឡ​ង​នា​ពេល​ខាង​មុខ​នេះ។

កញ្ញាថា៖ «ការរៀ​ន​នៅ​ផ្ទះ​អ​​ត់ដូច​រៀន​នៅ​សាលា​ជាមួយ​គ្រូ​ទេ មាន​ចម្ងល់​ក៏​ពិបាក​សួរ​ដែរ។ ខ្ញុំ​អត់​គិត​ថា​​ខ្ញុំ​ទៅ​រួច​ផង ណា​មួយ​ខ្ញុំ​រៀន​អត់​ពូកែ​ផង ហើយ​បើ​សិន​បរិបទ​សង្គម​នៅ​តែ​អីចឹង គឺ​ទៅ​មុខ​អត់​រួច​»។

យុវជន ទ្រី គឹមឆ័ង បេក្ខជន​និទ្ទេស A ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មេមត់ ​ប្រាប់ Newsroom Cambodia ថា សម្រាប់​ការត្រៀម​ខ្លួន គាត់​តែង​ចូលរៀន​គ្រប់​ម៉ោង​ទាំងអស់ ទាំង​ម៉ោង​រដ្ឋ និង​ម៉ោង​គួរ ហើយ​ត្រូវ​ចេះ​​អ្វី​ដែល​គ្រូ​ប្រាប់ និង​បាន​បង្រៀន។

យុវជន​រូបនេះ​បញ្ជាក់​ថា៖ «នៅ​ពេល​ដើម​ឆ្នាំ​ទី​១២ គឺ​យើង​កុំ​ខ្ជិល​ឲ្យ​សោះ ពេល​នឹង​ហើយ​ដែល​ជា​ពេលយើង​ត្រូវ​ទន្ទេញ​សំណួរ ជីវៈ ប្រវត្តិ ឲ្យយល់​ឲ្យ​បាន​ច្រើន បន្ទាប់ពី​នឹង​យើង​នឹង​មមា​ញឹក​នឹង​មុខ​វិជ្ជា​ដទៃទៀ​ត​មិន​ខាន។ រយៈពេល៣ខែមុនប្រឡង យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ យើង​ខ្វះខាត​អី ត្រូវ​បំពេញ​កន្លែង​ណា​ខ្លះ ព្រោះ​បើ​ចង់​បាន​និទ្ទេស​ល្អ យើង​ត្រូវ​ចេះឲ្យ​ស្មើៗ​គ្នា»។

យុវជន​រូប​នេះ​ពន្យល់ថា សិស្សា​នុសិស្សត្រូវ​​ស្រាវជ្រាវ​តាមអ៊ីនធឺណេត​ឲ្យ​បាន​ច្រើន ព្រម​ទាំង​យក​វិញ្ញាសារ​ចាស់ៗ​មក​ធ្វើ​ឡើង​វិញ និង​ត្រូវកំណត់​នាទីថាតើ​មួយ​វិញ្ញាសារ​ត្រូវ​ចំណាយ​ពេល​អស់​ប៉ុន្មាន​ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ម៉ោង​ពេល​ប្រឡង​ថ្នាក់​ជាតិ។ លោក​​ថា នៅពេលប្រឡងសូមកុំភ័យ ត្រូវ​ចាត់​ទុក​ការប្រឡង​នោះ​ស្ថិត​ក្នុងបរិយាកាសរបស់យើង។

លោក​ថា៖ «វាមានន័យថាកុំខ្លាច កុំតក់ស្លុត ធ្វើអារម្មណ៍អោយធូរៗ ចាប់ទុកថាការប្រឡងងាយៗ កុំឲ្យវាដាក់សម្ពាធលើយើងបាន (គិតដើម្បីកុំឲ្យ​ភ័យ)។ ខ្ញុំមានពាក្យ៣ឃ្លាគឺ ខ្ញុំ​អាច​ធ្វើបាន ខ្ញុំ​ស្រលាញ់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​មាន​កិត្តិយស»។

លោកបន្ថែមថា ក្នុងសម័យកូវីដនេះ សិស្សប្អូន ត្រូវ​ខិតខំ​ប្រឹង​សិក្សា​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ជាពិសេស​ព្យាយាម​ធ្វើ​លំហាត់​ចាស់ៗ​ដែល​ល្អៗ​ដែល​មាន​នៅ​តាមអ៊ីនធឺណិត ឬ​ក៏​ទិញ​សៀវភៅ​យក​មក​មើល​ឬ ក៏អនុវត្តន៍តែម្តង។ លោក​ថា ភាសា​អង់គ្លេស​គឺ​សំខាន់​ណាស់ វា​អាច​ជួយ​ប្អូនៗ​ឲ្យ​ទទួល​បាន​និទ្ទេស​ល្អ។

លោក​ថា៖ «អ្វី​ដែល​ពិសេស​គឺ​កុំ​ភ្លេច​ភាសា​អ​ង់គ្លេស បើ​ចង់​បាន​និទ្ទេស​ល្អ​ដល់​កម្រិត​និទ្ទេស A ឬ​ក៏ B​ ភាសា​អង់គ្លេ​ស​គឺជា​កន្លែង​ដែល​សំខា​ន់សម្រាប់​ជួយ​យើង​ឲ្យ​បា​និទ្ទេស​ល្អ​ហ្នឹង»។

កញ្ញា ហ៊ង់ សុខហ៊ាង ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០១៦ មកពីខេត្តក្រចេះ បានប្រាប់ Newsroom Cambodia ថា ជាបទពិសោធន៍ផ្ទាល់​របស់កញ្ញា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រឡង កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​តាំង​ពី​ដើម​រហូត​ដល់​ចុង​ឆ្នាំ។

កញ្ញា​ថា៖ «កុំ​ចាំ​ពី​ព្រោះ​ពេល​វេលា​១ឆ្នាំ​សិក្សា គឺ​លឿន​ខ្លាំង​ណាស់ ដូច្នេះ​ចូរ​កុំ​បណ្តោយ​ពេល​វេលា​ឲ្យ​កន្លង​ហួស។ ត្រូ​វ​ខំប្រឹង​រៀន​ពី​ឥឡូវ កុំ​ចាំ​ដល់​តែ​ជិត​ប្រឡង​អី​ក្រែង​ស្តាយ​ក្រោយ។ ហើយ​កុំ​ខ្ជិល វា​មិនមែន​ជាពេ​លដែ​លត្រូ​វ​ខ្ជិល​នោះ​ទេ ព្រោះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិ​ត​វិទ្យាល័យ ហើយ​វា​ជា​ស្ពាន​ដ៏មាំ​សម្រាប់​អនាគត»។

កញ្ញាបន្ថែមថា ត្រូវ​ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន ព្រោះ​ការធ្វើ​លំហាត់​បានច្រើន​អាច​ធ្វើ​ឲ្យ​យើ​ង​ចាំ​រូបមន្ត និង​របៀប​ធ្វើ​ដែល​អាច​ជួយ​យើង​ក្នុង​ពេល​ប្រឡង។ រៀន​គិតលេខ​ដោយ​ខ្លួនឯង​ពេល​ធ្វើ​លំហាត់។ រៀន​គិត​លេខ​ដោយ​ដៃ​ដោយ​មិ​ន​ប្រើ​ម៉ាស៊ីន​គិត​លេខ ព្រោះ​ពេល​ប្រឡង​ឧបករណ៍​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ចូល​ឡើយ។ បើមិនចេះត្រង់ចំនុចណា សូមកុំខ្មាសអៀន​ក្នុង​ការសួរ​គ្រូ ឬ​មិត្តភក្តិ​​ណា​ដែល​គេ​ចេះ។

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី១០​ ខែ​សីហា ឆ្នាំ​២០២០​ ដោយ​សម្រេច​​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​​៩ និង​ទី​​១២ នៃ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចូល​រៀន​​​នៅ​​ដំណាក់កាល​ទី​​២ ​​​ក្នុង​ទ្រង់ទ្រាយ​តូច​ចំនួន​​១៥​​នាក់​ក្នុង​​១​​ថ្នាក់ ​ដោយ​​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួង​​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង​​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ខែធ្នូ ឆ្នាំ​២០២០​។

លោក នុត ងួនលី នាយក​សាលា​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង មាន​ប្រសាសន៍​ថា សាលា​បាន​ណែនាំ​សិស្ស​ឱ្យ​ប្រឹងប្រែង​រៀន​ទាំង​ពី​ចម្ងាយ និង​រៀន​ផ្ទាល់​ តាម​​បណ្តាញ​សង្គម​​តេលេក្រាម​ និង​តាម​បច្ចេកវិទ្យា​ផ្សេងៗ ​ដោយ​មាន​ការសហការរវាង​គ្រូ និងសិស្ស»។ លោក​ថា ចំពោះ​ការរៀន​នៅ​សាលា​គឺ​មាន​ការបែកចែក​ឱ្យ​រៀន​តែ​មុខ​វិជ្ជា​ណា​ដែល​ត្រូវ​ប្រឡង​ប៉ុណ្ណោះ ហើយ​សិស្ស​ត្រូវ​យក​កិច្ចការ​ទៅ​ធ្វើ​នៅ​ផ្ទះ។

លោកបញ្ជាក់ថា៖ «សិស្សខ្លួនឯង​គឺ​ត្រូវ​ចេះ​បែងចែកកាលវិភាគនៃការរៀនសូត្រ តាម​ដែល​ខ្លួន​ពេញ​ចិត្ត កាលណា​យើង​រៀន​ច្របូក​ច្របល់​គឺ​មិន​បាន​ជោគជ័យ​ទេ»។

លោកបន្តថា សិស្ស​​ត្រូវ​​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វិញ្ញាសារ​ចាស់ៗ​ដែល​ធ្លាប់​ចេញ​យក​ធ្វើ​ឡើង​វិញ​ទាំងអស់ កន្លែង ​ណា​​មិ​ន​ច្បាស់អា​ចម​កសួរ​គ្រូ។ ហើយ​ចំពោះ​គ្រូ​វិញ ក៏​ត្រូវ​ស្រាវជ្រាវ​ឯកសារ​ធ្លាប់​ចេញ​កន្លង​មក​យក​មក​បង្រៀន​ដល់​សិស្ស​ផង​ដែរ។

លោកថា៖ «មកដល់ពេលនេះ យើងរៀនតែវិញ្ញាសារត្រៀម គ្រូ​ខ្លះ​គាត់​យក​វិញ្ញាសារ​ចាស់ៗ​មក​ចងក្រង​ជា​វិញ្ញាសារ​បង្រៀន​តែម្ដ​ង»។

លោកនាយក​សាលា​រូប​នេះ​​​បាន​​​ផ្ដាំផ្ញើ​ឱ្យសិស្សបន្ដប្រឹងប្រែងបន្ថែម ធ្វើយ៉ាងណា​ឱ្យ​ដំណើរកា​រ​នៃ​ការសរសេរ​ពេល​ប្រឡង​បាន​លទ្ធផល​ល្អ៕

ពុទ្ធិកសិក្សា​ជាថ្នាលបណ្តុះ​ចំណេះ​ដឹង​បែប​ពុទ្ធសាសនាក្នុងសង្គមខ្មែរ
ពុទ្ធិកសិក្សាជាវិស័យ​អប់រំ​តាមបែបព្រះពុទ្ធសាសនា ដែល​បាន​បង្កើត​តាំង​ពី​សម័យ​ដើម​មក ​ដើម្បី​បណ្ដុះ​ប​ណ្ដាល​ធនធាន​ព្រះសង្ឃ និង​កាត់​បន្ថ​យ​អត្រា​អនក្ខរភាព​ក្នុង​សង្គម តាមរយៈការ​​ផ្ដល់​ចំ​ណេះដឹ​ង និង​​សីល​ធម៌ ដែល​​ជា​គ្រឹះ​រួម​ចំណែក​ក្នុង​ការលើក​កម្ពស់​​​​​សង្គ​ម​​​​ជាតិ និង​តម្លៃ​ព្រះពុទ្ធ​សាសនា។

ព្រះសុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធាន​ផ្នែក​ពុទ្ធិ​ក​ឧត្តម​សិក្សា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិត្យ​សភា  មាន​ព្រះថេរៈ​ដីការ​ថា ពុទ្ធិ​ក​សិក្សា​ជា​វិស័យ​មួយ​ដែល​កើត​ឡើង​យូរ​ឆ្នាំ​មក​ហើយ តាំងពី​ដូនតា​​អ្ន​ក​ប្រាជ្ញ​​បង្កើត​មក ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​ព្រះសង្ឃ​។

ព្រះ​តេជ​គុណ​ថា៖ «ពុទ្ធិ​​ក​សិក្សា​យើង​ពី​សម័យ​ដើម​រហូត​ដល់​បច្ចុប្បន្ន​ហ្នឹង ពុទ្ធិ​ក​សិក្សាក៏​បាន​ដើរ​តួនាទី​ឈាន​មុខ​គេ​ផង​ដែរ។ វិស័យ​ពុទ្ធិក​សិក្សា មាន​ប្រព័ន្ធ​សិក្សា​មិន​ខុស​ពី​សាលា​រដ្ឋ​ទេ ហើយ​អាច​លើស​សាលា​រដ្ឋ​ទៀត​ផង ដោយសារ​បន្ថែម​ផ្នែក​ព្រះពុទ្ធ​សាសនា​ក្នុង​វិស័យ​នេះ»។

ព្រះសុមេធវង្ស ពន្យល់​ថា សាលា​ពុ​ទ្ធិ​ក​មិនមែន​រៀន​ត្រឹម​តែ​ពុទ្ធ​សាសនា​ទេ គឺ​ចម្រុះ​ទាំង​វិជ្ជា​ផ្លូវ​លោក​គ្រប់​មុខ​វិជ្ជា​ទាំងអស់ ​ ចេះ​ទាំង​វិជ្ជា​ផ្លូវ​លោក ចេះ​ទាំង​វិជ្ជា​ផ្លូវ​ធម៌ ដែល​បញ្ចូល​សីលធម៌ និង​ទ្រឹស្ដី​ពុទ្ធសាសនា​រហូត​ដល់​សិក្សា​វិភាគ​តាម​បែប​ទស្សនៈ​វិជ្ជា​។

បច្ចុប្បន្ន​ពុទ្ធិ​ក​សិក្សា​ត្រូវ​បាន​រៀបចំ​ជា​បី​កម្រិត​គឺ កម្រិត​បឋម មធ្យម និង​កម្រិត​ឧត្តម ដែល​មាន​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​ជា​ស្ថាប័ន​ទទួល​ខុសត្រូវ​នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា។ ព្រះអង្គ​បាន​បន្ថែ​ម​ថា បច្ចុប្បន្ន​មាន​បើក​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ហើយ​ទៅ​ខាង​មុខ​នឹង​អាច​បើក​បណ្ឌិត​បន្ត​ទៀត ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់។

ព្រះតេជ​គុណ​ថា ពុទ្ធិក​សិក្សា​ជា​ឆ្អឹង​ខ្នង​នៃ​ពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ខ្មែរ៖ «ពុទ្ធិក​សិក្សា​បណ្ដុះ​ទាំង​សីលធម៌ គុណធម៌ ទាំង​សមត្ថភាព​ឱ្យ​មនុស្ស ដែល​អាច​ជួយ​ខ្លួន​ឯង គ្រួសារ ពុទ្ធ​សាសនា និង​សង្គម​ជាតិ»។

ព្រះអង្គ​បន្ថែម​​ថា ការសិក្សា​របស់​ព្រះសង្ឃ​ជាមួយ​គ្រហស្ថ​មិនមាន​ទាស់​ខុស​អ្វី​ទេ ដោយ​សា​រ​ការវិវ​ត្ត​នៃ​សង្គម និង​តម្រូវការ​ចាំបាច់​របស់​ព្រះសង្ឃដែល​ចង់​ចេះ​ចង់​ដឹង ហើយ​និស្សិត​ជា​គ្រហស្ថ​​អាច​មក​រៀន​ពុទ្ធិ​កសិក្សា​បាន​ដែរ។

ព្រះតេ​ជគុណ លីន យូរ៉ា អតីត​សមណ​សិស្ស រៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ក្រុង​សៀមរាប​​ ប្រាប់ Newsroom Cambodia ថា សាលា​ពុទ្ធិក​សិក្សា និង​សាលា​របស់​​គ្រហស្ថ ​​មាន​​ភាព​​ខុសគ្នា​​ច្រើន​ ដោយសារ​​ពុទ្ធិ​ក​សិក្សា​មិន​មាន​បែងចែក​ថ្នាក់ស​ង្គម ឬ​ក៏​ថ្នាក់​វិទ្យា​សាស្ត្រ​​ដោយឡែក​ពី​គ្នានោះទេ ​គឺ​រៀន​ និង​ប្រលង​គ្រប់​មុខវិជ្ជា​ ចំណែក​ការ​ប្រឡង​មានរយៈពេលបីថ្ងៃ។ ព្រះ​អង្គ​បន្ថែម​ថា ​សម្រាប់​​មុខវិជ្ជា​រៀន​​មាន​រហូត​ដល់​​១៣ ឬក៏១៤ មុខទៅ​តាមសាលានីមួយៗ ដូច​ជា ភាសា​បាលី សំស្ក្រឹត អភិធម្ម សាសនា ភាសាខ្មែរ ភាសា​អង់គ្លេស ភាសាបារាំង រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ជីវៈវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា និងប្រវត្តិវិទ្យា។

ព្រះអង្គបញ្ជាក់​ថា៖ «ពុទ្ធិ​ក​សិក្សា​ជួយ​កូន​ខ្មែរ​បាន​ច្រើន​ណាស់ ជាពិសេស​គឺ​ព្រះសង្ឃ​ដែល​លោក​បួស​ហើយ​បាន​រៀន​ក្នុង​ពុទ្ធិក​សិក្សា មិន​ត្រឹម​តែ​បាន​ចេះ​ដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា​ទេ ថែមទាំង​ចំណេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​សង្គម​ខាង​ក្រៅផង​ដែរ»។

ព្រះអង្គបន្តថា នៅ​ពេល​ដែល​ព្រះសង្ឃ​លោក​មាន​ចំណេះដឹង​ដែល​បាន​ទទួល​ពី​ពុទ្ធិ​កសិក្សា​ហើយ លោក​បាន​យក​ចំណេះ​ទាំងអស់​នោះ​ទៅ​បង្រៀន​ក្មេងៗ ឬ​ក៏​សិស្សា​នុសិស្ស​នៅ​តាម​បឋម​សិក្សា អនុ​វិទ្យាល័យ និ​ង​វិទ្យាល័យ​ជាដើម ឲ្យ​ចេះ​ដឹង​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​គុណធម៌ សីលធម៌ និង​សុជីវធម៌ ហើយ​ឲ្យ​មាន​គុណធម៌ សីលធម៌ សុជីធម៌​នៅ​ក្នុង​ការ​រស់នៅ​ទៀត​ផង ។

ព្រះអង្គ​ថា៖ «នេះ​គឺ​ជា​ការជួយ​សង្គម ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ពុទ្ធិក​សិក្សា​យើង​ជួយ​សង្គម និង​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ពី​អវិជ្ជា»។​

ទន្ទឹម​នឹង​ការ​រៀន​ដែល​ពោរពេញ​ដោយ​អត្ថប្រយោជន៍ ព្រះអង្គ​ក៏​បាន​រៀបរាប់​​អំពី​បញ្ហា​ប្រឈម​សម្រាប់​ព្រះសង្ឃ​ដែល​​រៀននៅពុទ្ធិ​ក​សិក្សា​នោះ​ថា កុដិ​សម្រាប់​សឹង ឬ​ក៏​កន្លែង​សម្រាប់​ស្នាក់​នៅ​មាន​ភាព​ខ្វះខាត និង​ចង្អៀត។ ព្រះសង្ឃ​ត្រូវ​និមន្ត​ដើរ​ទៅ​សាលារៀន​ដែល​មាន​ចម្ងាយ​ឆ្ងាយ​មួយ​គីឡូ​ទៅ​ពីរ​គីឡូ​ទៅ​តាម​បរិបទ​ជាក់ស្តែង​។ ការរៀន​គួរ​បន្ថែម​ខាង​ក្រៅ​​​ស្ទើរ​តែ​មិនមាន ហើយ​ព្រះសង្ឃ​អង្គ​ខ្លះ​គឺ​មិន​បាន​រៀន​គួរ​អី​បន្ថែម​នៅ​ខាង​ក្រៅ​តែម្តង ដូច្នេះ​ចំណេះដឹង​ទាំងអស់​គឺ​ពឹង​ទៅ​លើ​ការសិក្សា​ក្នុង​សាលា​ទាំង​ស្រុង។

លោក ថាយ ប៊ុនថន ​អតីត​សិស្ស​រៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​សុរាម្រិត រាជធានី​ភ្នំពេញ​ ប្រាប់ Newsroom Cambodia ថា ពុទ្ធិកសិក្សា​ជួយ​កូន​ខ្មែរ​បាន​ច្រើន​ណាស់​ ជាពិសេស​កូន​អ្នក​ក្រីក្រ និង​ព្រះសង្ឃ​ដែល​បាន​ឆ្លង​កាត់ ឬ​ក៏​បាន​សិក្សា​រៀនសូត្រ​នៅ​ថ្នាល​ពុទ្ធិក គឺ​ងាយ​ និង​ឆាប់​បាន​នូវ​ឱកាស និង​យល់​ដឹង​ពី​តម្លៃ​ជីវិត​ពិតប្រាកដ។

លោក​ថា៖ «ពុទ្ធិក​សិក្សា​គឺ​ដូចជា​កន្លែង​មួយ​ដែល​បាន​បណ្តុះ​នូវ​ព្រលឹង​ដ៏​បរិសុទ្ធ មាន​ន័យ​ថា​ជា​កន្លែ​ង​ដែល​បណ្ដុះស​តិអារម្មណ៍​ឲ្យ​ស្រឡាញ់ និង​ខ្វល់ខ្វាយ​ពី​សង្គម​ជាតិ​ច្រើន»៕

ក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានថា ដោយសារកូវីដ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន១,៩% ក្នុងឆ្នាំ២០២០​
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានក្នុងសប្តាហ៍នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩​ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន១,៩% ក្នុងឆ្នាំ២០២០​នេះ ដែលជាអាត្រាទាបខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងមក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយក្នុងរបាយការណ៍ដដែលថា វិស័យឧស្សាហកម្មនឹងមានកំណើនអវិជ្ជមាន២,២% ដោយសារការធ្លាក់ចុះនៃវិស័យកាត់ដេរ ដែលត្រូវបានប៉ាន់ស្មានថានឹងមានការថមថយដោយសារការធ្លាក់ចុះនៃតម្រូវការខាងក្រៅ និងភាពរអាក់រអួលនៃការផ្តត់ផ្ដង់វត្ថុធាតុដើម។

ចំពោះវិស័យសំណង់វិញ ក៏មានកំណើន​អវិជ្ជមានដូចគ្នា ដោយសារការធ្លាក់ចុះការវិនិយោគបរទេស និងទំនុកចិត្តវិនិយោគទុនក្នុងស្រុក ខណៈវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅតែរក្សាកំណើននៃការនាំចេញ។ វិស័យសេវាកម្មក៏មានការធ្លាក់ចុះ៣,០%។

របាយការណ៍ដដែលបានពន្យល់ថាការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវជាតិ និងអន្តរជាតិធ្វើឱ្យសណ្ឋាគារ និងភោជនីយដ្ឋាន មានកំណើនអវិជ្ជមានផងដែរ។

អចលនទ្រព្យ អន់ថយដោយមានការធ្លាក់ចុះការវិនិយោគបរទេស និងទំនុកចិត្តវិនិយោគទុនក្នុងស្រុកផងដែរ​។ ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា វិស័យកសិកម្មស្ថិតនៅអត្រាវិជ្ជមាន០,៩% ដោយសារកំណើនវិជ្ជមាននៃផលិតផល តម្រូវការនៃការនាំចូលកសិផលពីដៃគូពាណិជ្ជកម្ម និងមានភ្លៀងធ្លាក់រាយប៉ាយបានល្អស្ទើរគ្រប់ទីកន្លែង។

របាយការណ៍នោះបានបញ្ជាក់ដូច្នេះថា៖ «ក្នុងបរិការណ៍នេះ កម្ពុជាអាចជួបហានិភ័យពីកត្តាខាងក្រៅប្រទេស និងជួបបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេស ដែលតម្រូវអោយរាជរដ្ឋាភិបាលដាក់ចេញវិធានការមុតស្រួច និងទាន់ពេលវេលា ដើម្បីបញ្ចៀស និងបន្ធូបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ… »។

ទន្ទឹមនេះ Fitch Solutions ក៏បានធ្វើការព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបកម្ពុជាអាចងើបឡើងវិញ៥​​ភាគរយ នៅឆ្នាំ២០២១ ដោយរំពឹងថា វិស័យទេសចរណ៍ ពាណិជ្ជកម្ម​ សំណង់ និងអចលនទ្រព្យ អាចស្ដារឡើងវិញបាន៕

ការងប់ងល់នឹងសម្ភារៈនិយម អាចធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ
ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គម​ខ្មែរ កាលណា​មនុស្ស​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ជា​ធំ ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ ខណៈ​មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម​ជាង​តម្លៃ​សី​លធម៌​សង្គម ហើយ​នឹង​អាច​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម។

ព្រះតេជគុណ ឈន ខ្វា ជានិស្សិត​ឆ្នាំទី២​នៃ​សាកលវិទ្យាភូមិន្ទ​នីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច មាន​សង្ឃ​ដី​ថា យុវជ​ន​​កម្ពុជា​មួយ​ចំនួន​ប្រើប្រាស់​សម្ភារៈ​និយម​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ទំនាក់​​ទំនង ការសិក្សា និងការស្រាវ​ជ្រាវ​ផ្សេងៗ។ ទន្ទឹ​ម​នឹង​​នេះ ​សម្ភារៈ​និយម​បាន​ពង្វក់​ស្មារតី ខាត​ពេល​វេលា​ទៅ​តាម​សម័យ​ទំនើប​។

ព្រះអង្គបានបន្តថា សម្ភារៈ​និយម​ជ្រុល បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គ​ម​ខ្មែរ វា​បាន​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​វក់​ស្មារតី ភ្លេច​ការ​រៀន​សូត្រ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជុំវិញ​ខ្លួន ចំណាយ​ច្រើន​តាម​ស៊េរីទំនើបៗ ដើម្បីធ្វើខ្លួនឱ្យទាន់សម័យបង្អួតនួវភាពហ៊ឺហ៊ា។ ព្រះតេជគុណ បា​នពន្យល់​ថា សម្ភារៈ​និយម​ជ្រុល បាន​ធ្វើ​ឱ្យ​ផ្នែក​ស្មារតី​មាន​សម្ពាធ ដោយ​ប្រាថ្នា​ចង់​បាន​របស់​ទំនើប​ដូចគេ តែ​ខ្លួន​​ឯង​មិន​មាន​លទ្ធភាព​ទិញ។

ព្រះអង្គថា៖ «​​កាលណា​ប្រជាពលរដ្ឋ​របស់​យើង​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ខ្លាំង​ពេក ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ។ មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម ដោយ​មិន​ផ្អែក​លើ​សុជីវធម៌ សីលធម៌​របស់​មនុស្ស​ទេ»។

ព្រះអង្គ​បន្ថែម​ថា សម្ភារៈ​និយម​ជ្រុល​អាច​ធ្វើ​ឱ្យ​មាន​អំពើ​ហឹង្សា​ឬ​ឃាតកម្ម​កើត​ឡើង។ យុវជន​ខ្លះ អាច​ធ្វើ​ឃាតកម្ម លួច​ឆក់ ឬ​ធ្វើ​អំពើ​មិន​ល្អ​ទៅ​លើ​ឪពុកម្ដាយ ដោយសារ​ខ្លួន​មិនមាន​ធនធាន​ដើម្បី​ចំណាយ​លើ​របស់​ទាំង​នោះ។ ដើម្បី​ទទួល​បានប្រយោជន៍ ត្រូវ​ផ្អែក​លើ​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​ឱ្យ​ត្រូវ​ប្រកប​សីលធម៌​ល្អ ឪពុកម្ដាយ គ្រូ ថ្នាក់ដឹកនាំ ត្រូវ​បណ្ដុះ​សីលធ​ម៌​ល្អ​គំនិត​ល្អ ដើម្បី​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ និង​ទាញ​ប្រយោជន៍​ពី​របស់​ទាំង​នោះ ហើយ​មនុស្ស​ត្រូវ​យល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​គិត​ថ្លឹងថ្លែង ថា​តើ​ពួកគាត់​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​មួយណា​ដើម្បី​ទាញ​ផល​ប្រយោជន៍​បាន។

កញ្ញា សាន បុប្ផា ជានិស្សិត​ឆ្នាំទី៤ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​បាន​ប្រាប់ Newsroom Cambodia ថា បុគ្គល​ដែល​ឲ្យ​តម្លៃ​នូ​វ​សម្ភារៈ​និយម​ជ្រុល​ពេក​ គឺ​ដោយ​សារ​តែ​ការយល់​ដឹង​របស់​ពួកគេ​​នៅ​មានក​ម្រិត។ កញ្ញាបន្ថែម​ថា បើនិយាយ​ក្នុង​បរិបទ​យុវវ័យ នៅ​ពេល​ដែល​ពួកគេ​នាំ​គ្នា​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​សម្ភារៈ​និយម ហើយ​ភ្លេច​គិត​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ដែល​ត្រូវ​ក្រេប​យក​នូវ​ចំណេះដឹង​ថ្មីៗ ហើយ​បាត់បង់​នូវ​មនសិការ​មួយ​ថា តើ​ធ្វើម៉េ​ច​ដើម្បី​អាច​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯង​។

កញ្ញា​ថា៖ «នៅ​ពេល​យុវជន​ទាំងនោះ​ទៅ​ជា​បែបនេះ​ នោះហើ​យ​គឺ​ជា​ការបាត់បង់​​នូវ​ធនធាន​ដ៏​ពោរ​ពេញ​ដោយ​ចំណេះដឹង​ហើយ​ក៏​ជា​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ពីព្រោះ​ថា​​យុវជន​គឺ​ជាទំពាំង​ស្នង​ឬស្សី។

ចំណែក កញ្ញា ស៊ីណា សុធីតា ជានិស្សិត​ឆ្នាំទី៣​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ក​ម្ពុជា បា​នប្រា​ប់ Newsroom Cambodia ថា កញ្ញា​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម​ ដោយសារ​ សិស្សា​នុសិស្ស​បច្ចុប្បន្ន​ទាំង​សិស្ស​រៀន​ក្នុង​ថ្នាក់​បឋម ឬ​ក៏​អនុវិទ្យាល័យ​ សុទ្ធ​តែ​មាន​សម្ភារៈ​​ប្រើប្រាស់​ទំនើបៗ​​ស្ទើ​គ្រប់គ្នា។​

កញ្ញាបន្ថែមថា​៖ «ដើម្បី​កុំ​ឲ្យ​យុវជន​ទាំងអស់​នោះ​ទំនោរ ឬ​ក៏​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម គឺ​ត្រូវ​ឲ្យ​ពួកគាត់​មក​អាន​សៀវភៅ ឬ​ក៏​មក​ធ្វើអី​ផ្សេង​ដែល​មាន​ប្រយោជន៍​»។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ ផ្នែក​ខេមរៈ​វិទ្យា និងប្រវត្តិសាស្ត្រ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់​សម្ភារៈ​នៅ​លើ​ពិភពលោក​នេះ​ គឺជា​មូលដ្ឋាន​ចាំបាច់​នៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​នយោបាយ។

លោក​ថា៖ «យើង​គួរតែ​ទទួល​យក​នូវ​សម្ភារៈ​ណា​ដែល​យើង​អាច​ទទួល​ផល​ពី​សម្ភារៈ​នោះ​សម្រាប់​ជា​ផ្លូវ​វិជ្ជមាន និង​ផ្លូវ​ដែល​មាន​តម្លៃ»។

លោក​បន្ថែម​​ថា កាលណា​យើង​ប្រើប្រាស់​សម្ភារៈ​និយម​ទាំងអស់​នោះ​មិន​បាន​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​សង្គម​ទេ​នោះ​ ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​មិនមាន​តម្លៃ​នោះ​ទេ។ ដើម្បី​អាច​ប្រើ​ប្រាស់​ទៅ​មាន​គុណ​ប្រយោជន៍​ទៅ​បាន យើង​នឹង​ត្រូវតែ​មាន​បែប​ផែន ការ​​កំណត់ ច្បាស់​លាស់ និង​ត្រូវ​វាស់​ជាមួយ​សមត្ថភាព សមាមាត្រ និង​លទ្ធភាព និង​គិតពី​លទ្ធផល​នៃ​ការប្រើប្រាស់។ ប្រសិន​​បើ​​សមត្ថភាព​មិនមាន លទ្ធភាព​មិនមាន លទ្ធផល​មិន​សមស្រប នោះ​ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​នឹង​អត់​ប្រយោជន៍ ហើយ​ក្លាយ​ទៅ​ជា​វិបត្តិ​ដល់​សង្គម​ជាតិ​ផង។

លោក បណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវ​ពី​ការអភិវឌ្ឍសង្គម មាន​ប្រ​សាសន៍​ថា មនុស្ស​តែង​ត្រូវ​ការ​សម្ភារៈ​ដើម្បី​បំពេញតម្រូវការរបស់ខ្លួន ពេលប្រជាពលរដ្ឋខ្លះឱ្យតម្លៃ​ទៅលើសម្ភារៈខ្លាំងពេក ដោយមិនបានឱ្យតម្លៃលើស្មារតី សីលធម៌ជាធំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសីលធម៌សង្គម ដូច​ជា​ប៉ះពាល់ផលប្រយោជន៍អ្នកដទៃ។

លោក​បន្តថា ប្រជាពលរដ្ឋ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ចិញ្ចឹម​ជីវិត តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល ដែល​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​សម្ភារៈ​ទំនើប។

លោ​ក​​បន្ថែម​​​ថា ប្រសិនបើ​ពួកគាត់​មាន​​សម្ភារៈ​ទាំងនោះ​ដោយ​ការរកស៊ី​ត្រឹមត្រូវ ប្រកប​ដោយ​សីល​ធម៌​​ជា​ការល្អ ប៉ុន្ដែប្រសិន​បើស​ម្ភារៈ​ទាំង​នោះ​មិន​ស្រប​ច្បាប់ អសីល​ធម៌ នោះ​និន្នាការ​នៃ​ការ​ឱ្យ​តម្លៃ​សម្ភារៈ​ជា​ធំ នឹង​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម​គ្រប់​វិស័យ​ទាំងអស់។ លោក​ថា នៅ​ពេល​ដែល​មនុស្ស​ចង់​បាន​ហួស​ពី​សមត្ថភាព លទ្ធភាព​ដែល​ខ្លួន​អាច​រក​បាន​ដោយ​សម្មា​អាជីវោ​ មនុស្ស​អាច​ក្លាយ​ជា​ទាសករ​នៃ​សម្ភារៈ​ទាំងអស់​នោះ អាច​ភ្លាំង​ភ្លាត់​ទៅ​ប្រព្រឹត្ត​ល្មើសច្បាប់ ឬ​អសីលធម៌​ដើម្បី​តែ​បំពេញ​ចំ​ណង់​របស់​ខ្លួន​ក្នុង​ការទទួល​បាន​សម្ភារៈ។

លោក ប៉ា ចន្ទរឿន លើកឡើង​ថា៖ «​ដើម្បី​ប្រើ​ប្រាស់​ឱ្យ​ជា​ប្រយោជន៍ ទី១​ត្រូវ​ស្គាល់​ខ្លួន​ឯ​ង​ថា​ជា​នរណា លទ្ធភាព​យើង​អាច​រក យើង​មាន​របស់​​ទ្រព្យ​កម្រិត​ណា ដើម្បី​ឱ្យ​ទ្រព្យ​ដែល​យើង​យក​ម​ក​ជា​សម្បត្តិ​កុំ​ឱ្យ​ក្លាយ​ជា​បំណុល។ សង្គម​យើង​គួរ​តែ​មាន​ការអប់រំ មាន​បែ​ងចែក​រវាង​ត្រូវ​ការ និង​ចំណង់ ការច​ង់​របស់​មនុស្ស​ឥត​មាន​ព្រំដែន ប៉ុន្តែ​តម្រូវការ​មាន​កម្រិត​ បើយើង​អាច​បែង​រឿងនេះ​បាន យើង​អាច​ដក​ខ្លួន​ជៀស​ផុត​ពី​អន្ទាក់​សម្ភារៈ​និយម​ក្នុង​ជីវិត»។

លោក ប៉ា ច័ន្ទ​រឿន បន្ថែម​ថា  សង្គម​ទាំងមូល​គួរ​តែ​នាំគ្នា​ផ្លាស់​ប្ដូរ​ការយល់​ឃើញ ​ទស្សនៈ​វិស័យ ចំពោះ​ការ​ឱ្យ​តម្លៃ​មនុស្ស​ក្នុង​សង្គម កុំ​ទាន់​ឱ្យ​តម្លៃ​ដោយ​គ្រាន់តែ​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​គេ ត្រូវ​ដឹង​ពី​ប្រភព​ដែល​គេ​រក​បាន​មក​នោះ​សិន ចាំ​ឱ្យ​តម្លៃ៕​

ការរៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិទាមទារឲ្យនិស្សិតមានចំណេះដឹងទូទៅច្រើន
ទំនាក់ទំនងអន្តរជាតិ បាន​ក្លាយ​ជា​មុខវិជ្ជា​ពេញ​និយម​មួយ​ក្នុង​ចំណោម​មុខវិជ្ជា​នានា ដែល​កំពុង​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សិស្ស​និស្សិត ខណៈពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​សហការ និង​កសាង​ទំនាក់ទំន​ង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ដើម្បី​ពង្រឹង​នូវ​ការទូត និង​កិច្ចសហប្រតិបត្តិការ រួមមាន​ផ្នែក​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា និង​ច្បាប់។

តើអ្វីទៅគឺជាទំនាក់ទំនងអន្តរជាតិ?

អ្នកស្រី សន សុផានី សាស្ត្រាចារ្យ​បង្រៀន​មុខវិជ្ជាវិធីសាស្រ្ត​​ស្រាវជ្រាវ​​នៃ​​​មហាវិទ្យាល័យ​វិទ្យា​សាស្ត្រ​​​សង្គម និង​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​​ប្រាប់​ Newsroom Cambodia តាមរយៈ​បណ្តាញ​សង្គម​តេលេក្រាម​កាល​ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា ទំនាក់​ទំនង​អន្តរជាតិ គឺ​ផ្តោត​សំខាន់​ទៅ​លើ​​​ទំនាក់​ទំនង​ពី​រដ្ឋ​មួយ​ទៅ​មួយ​ ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​ន​យោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ អ្នកស្រី​បន្ថែម​ថា សិស្ស​និស្សិត​ដែល​អាច​រៀន​មុខ​វិជ្ជា​នេះ​បាន​ ទាល់តែ​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ខ្លះៗ ទាក់ទិន​ទៅ​ហ្នឹង​សង្គម សេដ្ឋកិច្ច នយោបាយ សិទ្ធិ​មនុស្ស និង​អ្វីៗ​ផ្សេង​ទៀត។

អ្នកស្រីថា៖ «មាន​ឱកាស​ការងារ​ជាច្រើន​ដែល​សិស្ស​និស្សិត​រៀន​មុខ​វិជ្ជា​ហ្នឹង​អាច​ធ្វើ​បាន​ដូចជា​នៅ អង្គការ​សហ​ប្រជា​ជាតិ អង្គការ​អន្តរជាតិ អង្គការ​តំបន់ ក្រសួង វិទ្យាស្ថាន​ស្រាវជ្រាវ អ្នក​វិភាគ​ពាណិជ្ជ​​កម្ម និង​នយោបាយ»។

លោក ទឺ វេងហុក និស្សិត​ឆ្នាំទី៣​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បានប្រាប់ Newsroom Cambodia ថា លោក​រៀន​មុខ​វិជ្ជា​នេះ​ ដោយសារ​​មើលឃើញថា ​កម្ពុជា​ក៏​ដូចជា​អាស៊ាន​ទាំងមូល កំពុង​មាន​សក្តានុពល​​ក្នុង​ការអភិវឌ្ឍ ហើយ​សក្តានុពល​នេះ​តែងតែ​នាំមក​នូវ​បញ្ហា​ទាំ​ងក្នុង​ និង​ក្រៅ​ប្រទេស។

«ខ្ញុំ​សិក្សា​ទំនាក់​ទំនងអន្តរជាតិ​នេះ គឺ​ដើម្បី​រក​វិធី​ដោះស្រាយ និង​ផ្សះផ្សារ​ទំនាក់​ទំនង​ឲ្យ​វា​ប្រសើរ​ឡើង។ ហើយ​មួយ​វិញ​ទៀត វា​អាចជា​​ចំណង់​ចំណូល​ចិត្ត​ព្រោះ​ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​នយោបាយ និង​អាន​ព័ត៌មា​ន​ទំនាក់ទំនង​កាទូត ឬ​ក៏​ព័ត៌មាន​ផ្សេងៗ​នៅ​ក្នុង​ពិភពលោក»។

លោក វេងហុក បន្ថែម​ថា  ការ​រៀន​​មុខវិជ្ជា​​នេះ អាច​​បើក​​គំ​និត​របស់​យើង​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ជា​ជ្រុង​ធំ​មិនមែន​ឃើញ​តែ​ជ្រុង​តូច​នោះទេ។

លោក​ថា៖ «ដើម្បី​ទទួល​ជោគជ័យ​នៅ​ក្នុង​មុខវិជ្ជា​ហ្នឹង កត្តា​ចម្បង​បំផុត​គឺ​ការអាន​ ការអាន​គឺ​សំខាន់​ណាស់​ ការអាន​នូវ​ព័ត៌មាន​ក្នុងស្រុក និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ ហើយ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​អាន​ហើយ​យើង​អាច​ចាប់ផ្ដើម​គិត​វិភា​គ​ពី​ព្រឹត្តិ​ការណ៍​ទាំងអស់​នោះ ឬ​ហេតុអ្វី​បាន​ជា​ពួកវា​កើត​ឡើង​?»។

កញ្ញា កួច ឡៃហេង ជានិស្សិតឆ្នាំទី៣ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ បាន​ប្រាប់ Newsroom Cambodia ថា ហេតុ​ដែល​កញ្ញា​រៀន​មុខវិជ្ជា​នេះ ដោយសារ​ចង់​ដឹង​ថា​ហេតុអ្វី​បាន​អ្នក​នយោបាយ​នៃ​ប្រទេស​ទាំងអស់​នោះ​គេ​ធ្វើ​បែប​ហ្នឹង? ពេល​ខ្លះ​គេ​ធ្វើស្លូត ពេល​ខ្លះ​គេ​ធ្វើ​កាច វា​ប្រាកដ​ជា​មាន​រឿង​អីមួយ​នៅ​ពីក្រោយ​ខ្នង។ ហើយ​មួយ​វិញ​ទៀត​ទាក់ទង​នឹង​ការងារ ចង់​ធ្វើ​ដូច​គេ  ចង់​ក្លាយ​ទៅ​ជា​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​សាធារណៈ និង​អ្នក​បង្កើត​គោល​នយោបាយ​ផ្សេងៗ។

កញ្ញា ឡៃហេង បន្ត​ថា៖ «ខ្ញុំ​មិនមែន​ជា​អ្នក​អាន​សៀវភៅ​ជាប់​រហូត​នោះ​ទេ អញ្ចឹង​យុទ្ធសាស្ត្រ​ដែល​ខ្ញុំ​ប្រើ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រៀន​មុខវិជ្ជា​នេះ​គឺ​ស្តាប់​គ្រូ​ពន្យល់​ឲ្យ​បា​ន​ច្រើន​ ព្រោះ​គ្រូ​ចែក​រំលែក​ចំណេះ​ដឹង​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ផង និង​បទ​ពិសោធន៍​ផ្ទាល់​របស់​គាត់​ទាក់ទង​នឹង​ទំនាក់​ទំនង​អន្តរជាតិ​នេះ​ផង​ដែរ»។

កញ្ញា ខាំ ម៉ារីណែត ជា​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ បាន​ប្រាប់​ Newsroom Cambodia ថា កញ្ញា​សម្រេច​រៀន​មុខ​វិជ្ជា​នេះ ដោយសារ​កញ្ញា​មើល​ឃើញ​បញ្ហា​ក្នុង​សង្គម​ពាក់ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុករលួយ ហើយ​ចង់​មាន​ជា​យន្តការ​មួយ​សម្រាប់​ជួយ​ដល់​អ្នក​ស្រុក​ភូមិ​​ដែល​មាន​បញ្ហា។

កញ្ញាថា៖ «​​ខ្ញុំ​សួរ​​ខ្លួន​​ឯ​ងដែរ​ថា ដើម្បី​ជួយ​សង្គម​រប​ស់​យើង​បាន​ត្រូវ​ធ្វើ​យ៉ាងម៉េច»។

កញ្ញាបន្តថា ដើម្បី​រៀន​ឯកទេស​នេះ​បាន​ជោគជ័យ​ សិស្ស​និស្សិត​ត្រូវ​ស្វែង​យល់​ពី​តម្រូវការ​របស់​សាលា និង​ធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង តាមរយៈ​ការស្រាវជ្រាវ ការសាក​សួរ និង​ដោះ​ដូរ​យោបល់​ពី​មិត្តភក្តិ សិស្ស​ច្បង ឬ​ក៏​សាស្ត្រាចារ្យ​។

លោក រ៉ហ្វេក រ៉ាដា និស្សិត​ទំនាក់​ទំនង​អន្តរជាតិ ឆ្នាំ​ទី២ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន ប្រាប់ Newsroom Cambodia ថា ការចាប់​យក​ជំនាញ​នេះ ដោយសារ​ចំណង​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ចង់​​យល់​អំពីព្រឹត្តិការណ៍ពិភពលោកដែលកើតមានជុំវិញខ្លួន ទាំងអតីតកាល បច្ចុប្បន្ន អនាគត និង​ទាក់ទង​នឹង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ច្បាប់ និងទ្រឹស្ដីអ្នកប្រាជ្ញផ្សេងៗ។

លោកថា៖ «ជំនាញ​នេះ​ទាមទារ​ឱ្យ​យើង​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ឱ្យ​បាន​ច្រើន គឺ​មិន​ពឹង​ក្នុង​ថ្នាក់​ទាំង​ស្រុង​នោះ​ទេ។ ត្រូវ​ព្យាយាម​យក​ទ្រឹស្ដី​ទៅ​អនុវត្តន៍​ផ្ទាល់​តាមរយៈ​ការធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត កិច្ចការ​សង្គម និង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​យើងអាច​អនុវត្តន៍​ផ្ទាល់បាន»។

លោក​បានបន្ថែមថា ឱកាស​ការងារ​គឹ​មិនប្រាកដ​នោះ​ទេ ដោយសារ​ជំនាញ​នេះ​ផ្ដល់​ចំណេះ​ដឹង​ទូលំ​ទូលាយ​ពេក មិន​ស៊ី​ជម្រៅ​លើ​ផ្នែក​ណាមួយ ប៉ុន្ដែ​យើង​អាច​ចាប់​យក​ផ្នែក​ណាមួយ​ក្នុង​ជំនាញ​នេះ​ទៅ​ធ្វើការ​អ្វី​មួយ​បាន។

ចំណែកឯ កញ្ញា កែវ យ៉ារី បញ្ចប់​បរិញ្ញាបត្រ​ពី​សាក​ល​វិទ្យាល័យ​កម្ពុជា ផ្នែក​ទំនាក់​ទំនង​អន្ដរជាតិ បាន​ប្រាប់ Newsroom Cambodia ថា ទំនាក់ទំនង​អន្តរជាតិ​ក្លាយជា​មុខ​វិជ្ជា​ពេញ​និយម​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​សហការ និង​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​ក៏​ដូចជា​សហគមន៍​អន្តរជាតិ​ដើម្បី​ពង្រឹង​ការទូត និង​ភាព​ជា​ដៃគូ​អាជីវកម្ម​របស់​ខ្លួន។

កញ្ញាថា៖«ការ​មើល​ឃើញ​ពី​ជន​គំរូ ចូលចិត្ត​រៀន​ភាសា ការទំនាក់​ទំនង ការងារ​ស្ម័គ្រ​ចិត្ត ចូលរួម​កម្មពិធី​ផ្សេងៗ និង​ចង់​ស្គាល់​ម​នុស្ស​ថ្មីៗ​ច្រើន ក៏​ជា​កត្ដា​មួ​យ​ដែល​ជំរុ​ញ​ឱ្យខ្ញុំ​ចាប់​យក​មុខវិជ្ជា​នេះ»។

កញ្ញាថា៖ «មុខ​វិជ្ជា​ហ្នឹង​ភាគច្រើន​​​ជា​​ទ្រឹស្ដី អញ្ចឹង​ទាល់តែយើ​ង​អាន​ច្រើន ដឹងច្រើ​ន យក​ទៅ​ដាក់​បញ្ចូល​ជាមួយ​ទ្រឹស្ដី​ដែ​ល​បាន​រៀន​ពី​សាលា ទើប​យើង​អាច​ចេះ​វិភាគ និង​ចេះ​ប្រើប្រាស់​ការគិត​បែប​ស៊ី​ជម្រៅ​បាន។ បើ​យើង​មិន​ពូកែ​អាន​ទេ អាច​ស្ដាប់ វិទ្យុ ព័ត៌មាន មើល​យូធូប ឬ​អ្វី​ផ្សេងៗ ដែល​ជា​ប្រភព​មាន​ប្រយោជន៍»៕

អ្នកវិភាគជំរុញកម្ពុជាកុំឲ្យល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ ខណៈអាមេរិក និងចិនប្រកួតប្រជែងដើម្បីឥទ្ធិពល
ការប្រកួត​ប្រជែង​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ យោធា និង​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​នៅ​​កម្ពុជា​​រវាង​ចិន និង​សហរដ្ឋ​​អាមេរិក ​កំពុង​តែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​សមរភូមិ​ ភូមិ​សាស្រ្ត​នយោបាយ​ដ៏​សំខាន់​នៅ​​អាស៊ី​អាគ្នេយ៍។

ទំនាក់ទំនង​កម្ពុជា និង​អាមេរិក មានភាព​រកាំរកូស​យូរ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ​ចំណង​ទ្វេភាគី​នេះ​ហាក់​​កាន់តែ​អាក្រក់​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​​មានការ​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីងតោន​ថា​ នៅពី​ក្រោយ​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​​​ដោយ​អតីត​​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្យ​សង្រ្គោះជា​តិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល។

គណបក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល​អាមេរិក ក៏​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ ហើយ​បាន​អះអាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អហិង្សា​ជានិច្ច។

លោក ហ៊ុន សែនជួបឯកអគ្គរដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy រូបភាពដោយ៖ ហ្វេសប៊ុក

ការដាក់ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិ​កម​ក​លើ​មន្រ្តី​កម្ពុជា​មួយ​ចំនួ​ន​ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​​មនុស្ស រួម​ទាំង​ការអះអាង​ជា​ដដែលៗ​ថា កងទ័ពចិន​នឹង​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​កម្ពុជា គឺ​ជា​​ស្ថានភាព​តានតឹង​បំផុត​ចុងក្រោយ​នេះ។

បន្ទាប់ពី​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម EBA ត្រូវ​បាន​ផ្អាក​ដោយ​សហភាព​អឺរ៉ុប ទីក្រុង​ប៉េកាំង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ថ្មីៗ​នេះ បាន​បញ្ចប់​ការចរចា​លើ​កិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ខណៈ អាមេរិក​ផ្តោត​ជំនួយ​របស់​ខ្លួន​លើ​វិស័យ​សិទ្ធិ​មនុស្ស។

លោក​បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ​កម្ពុជា លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​ ជា​ទំនាក់ទំនង‌‌ «ដែក​ថែប» ហើយ​កម្ពុជា​ត្រូវ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​នយោបាយ សេដ្ឋកិច្ច ការវិនិយោគ និង​ទេសចរណ៍ របស់​ចិន ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

ក្នុង​ន័យ​សន្តិសុខ លោក បណ្ឌិត រ៉ូ វណ្ណៈ បាន​អះអាង​ថា ចិន​ជា​ចន្ទល់​មហា​អំណាច​មួយ សម្រាប់​កម្ពុជា​ធ្វើ​ជា​ខ្នង​បង្អែក ក្នុង​ករណី​មាន​អស្ថិរភា​ព​ណាមួយ​ជាមួយ​ប្រទេស​ជិត​ខាង។

«សម្រាប់​​ទំនាក់​ទំនង​​កម្ពុជា និងអាមេរិក ហាក់មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​ទេ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ការបរទេស មាន​ប្រយោជន៍​ផ្សេង​គ្នា»។

លោក​បាន​បន្ដ​ថា កម្ពុជា​បាន​ទទួល​រង​ការរិះគ​ន់​ពី​​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​មាន​វិបត្តិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​​ទំនាក់​ទំនង​មិន​សូវ​ល្អ ក៏ប៉ុន្តែ​លោក​បាន​យល់​ឃើញ​ថា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី លោក Patrick Murphy ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ងើប​ឡើង​វិញ​ផង​ដែរ។

លោកបណ្ឌិត មាស នី អ្នក​អត្ថាធិប្បាយ​នយោបាយ លើកឡើង​ថា​ មាន​តែ​វៀតណាម​ទេ​ដែល​បា​ន​ចេញ​មុខ​ខ្លាំង​ជាងគេ​ក្នុង​ការប្រឆាំង​នឹង​ចិន ដូចជា​បាន​បង្ហាញ​នូវ​ជំហរ​ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រទេស​ខ្លះ​នៅ​ក្នុង​អាស៊ាន ដូចជា​ប្រទេស​ឡាវ និង​កម្ពុជា ហាក់​ដូច​ជា​រអា និង​ស្ថិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់ ដូចជា​បាន​ទទួល​នូវ​ឥទ្ធិពល​ពី​ចិន​ខ្លាំង​ជាង​គេ។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ពីមុនមក កម្ពុជា​ក៏​ធ្លាប់​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ចិន​ផងដែរ នៅ​ក្នុ​ង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​កម្ពុជាធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២​០១២។

លោក មាស នី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​ជំនួយ មាន​ពីរ​ឥទ្ធិពល​នៅ​ក្នុង​កម្រិត​មួយ​ខុស​គ្នា បើ​យើង​មើល​ពី​ជំនួយ​សហរដ្ឋ​អាមេរិក ផ្ដោតខ្លាំង​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ប៉ុន្ដែ​សម្រាប់​ជំនួយ​របស់​ចិន មើល​ទៅ​ហាក់​ដូចជា​ប្រើ​ឥទ្ធិពល​ច្រើន​មក​លើ​រចនា​សម្ព័ន្ធ​នយោបាយ​រប​ស់​រដ្ឋ​នីមួយៗ»។

លោក មាស នី  បន្ថែម​ថា ប្រសិន​បើ​កម្ពុជាល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ អាច​ធ្វើ​ឲ្យ​មាន​ការឃ្លាត​ចាក​ពី​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ហែកហួរ​ដោយ​ប្រទេស​មហា​អំណាច ទីបំផុត​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ភូមិសាស្រ្ដ​នយោបាយ។

លោក គិន ភា ប្រធានវិទ្យាសា្ថន​ទំនាក់​ទំនង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ​លើកឡើង​ថា ទោះបីជា​ទំនា​ក់ទំនង​ជាមួយ​អាមេរិក​មិន​សូវ​ល្អ កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ គឺ​មិន​អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ទីក្រុងវ៉ាស៊ីន​តោន ឬ​ទីក្រុង​ប៉េកាំង​នោះ​ទេ។

លោក គិន ភា បាន​និយាយ​ដូច្នេះ​ថា៖ «កម្ពុជា​មិន​ជ្រើស​យក​ប្រទេស​ណាមួយ​ជំនួស​ប្រទេស​ណាមួយ​ទេរវាង​ទំនាក់​ទំន​ងការបរទេស​របស់​ខ្លួន​ទាំង​នយោបាយ ការអនុត្ត​ជាក់​ស្ដែង  ទាំង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ប្រកាន់​នយោបាយ​ការបរទេស​មួយ គឺ​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ គឺ​រួម​រស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ដូច្នេះ ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន មិនមែ​ន​មាន​ន័យ​ថា កម្ពុជា​ត្រូវ​តែ​ជា​សត្រូវ​សហរដ្ឋ​អាមេរិក​ទេ»។

ប្រទេសចិន​បាន​សន្យា​កាល​ពី​ឆ្នាំមុ​នថា នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួ​ន៦​០០​លាន​ដុល្លារ សម្រាប់​ចាប់​ពី​ឆ្នាំ២០១៩ ទៅឆ្នាំ២០២១ ជាមួយ​នឹង​ការ​សន្យាទិ​ញ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺនតោន​ ដោយ​ប្តេជ្ញា​ជំ​រុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ និង​ជំរុញ​ការវិនិយោគ​ចិន​បន្ថែម​ទៀត។

ប្រទេស​ចិន​ក៏​ជាអ្នក​វិនិយោគ​បរទេស​ធំ​ជាងគេ​របស់​កម្ពុជា​ផងដែរ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​៥,៣​ពា​ន់លាន​ដុល្លារ ឬ​ប្រហែល​១ពាន់​លាន​ដុល្លារ ជារៀងរាល់​ឆ្នាំ នៅ​រវាង​ឆ្នាំ​២​០១៣ និង​ឆ្នាំ​២០១៧។ នេះ​យោង​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ដែល​ដកស្រង់​ទិន្នន័យ​ផ្លូវ​ការ។

ចំណែក​ឯ​ការវិនិយោគទុន​របស់​អាមេរិក​នៅ​កម្ពុជា មាន​តម្លៃ​១៥១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​១១,៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

នៅ​ក្នុង​សុន្ទរ​កថា​ពី​ចម្ងាយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ដែល​មិន​បាន​ល្អ​ឥតខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​នៅ​មាន​ការខ្វះខាត​ក្នុង​ការការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន។

លោក​បាន​លើក​ឡើង​បន្តថា ការប្រកួ​ត​ប្រជែង​រវាង​ប្រទេស​មហា​អំណាច បានបង្ក​រារាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជ្រើសរើស​យក​​ឯករាជ្យ និង អធិប​តេយ្យ​រ​បស់​ខ្លួន ដែល​ជា​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​ក៏​ដូចជា​ការជ្រើសរើស​ដៃ​គូ​មិត្តភាព ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា កម្ពុជា​អត់​មាន​​មូលដ្ឋាន​ទ័ព​ចិន​ឈរជើង​នៅ​​កម្ពុជា​នោះ​ទេ​ ហើយ​បាន​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​មិត្តភាព សាមគ្គីភាព ទ្វេភាគី​ជាមួយ​អាមេរិ​ក​ដដែល។

លោក សុខ ឥសាន ក៏បានប​ញ្ជាក់​ដែរ​ថា៖ «ក្នុង​ករណី​ណា​ក៏​ដោយ កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​អព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​ឃ្លាត​ឆ្ងាយ​​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»៕​

ព្រះមេគណរាជធានីភ្នំពេញ៖ ព្រះសង្ឃអាចចូលរួមក្នុងសកម្មភាពនយោបាយបាន តែមានដែនកំណត់
ភ្នំពេញ៖​​​ ​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សន​ ព្រះមេគណរាជធានីភ្នំពេញ បាន​​បញ្ជាក់ថា ​​ព្រះពុទ្ធ​សាសនា​​មិន​បាន​ហាម​ឃាត់​​​ព្រះសង្ឃ​​មិន​ឲ្យ​​​​ចូល​​​​រួម​​ស​កម្ម​​ភា​​ពនយោបាយនោះទេ ប៉ុន្ដែត្រូវស្ថិតនៅក្រោមពុទ្ធបញ្ញាត្តិ ​​និង​ច្បាប់ជាតិ ​ដែលជាដែនកំណត់។

នៅ​ក្នុង​បទ​សម្ភាស៍​កាល​ពី​ថ្ងៃ​អង្គារ ទី៨  ខែសីហា ឆ្នាំ២០២០នេះ​ សម្ដេច ឃឹម សន មានសង្ឃដីការថា ព្រះពុទ្ធសាសនា មិនបានហាមឃាត់ព្រះសង្ឃ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយនោះទេ​ ក៏ប៉ុន្តែមិនអាចចូលរួមធ្វើបាតុកម្ម និងក៏មិនអាចឈរឈ្មោះ​ក្នុងការបោះឆ្នោតបានដែរ។

ព្រះពុទ្ធជ័យមុនី​ បានពន្យល់បន្ថែមថា៖ «ត្រង់ណាច្បាប់ជាតិ គេអនុញ្ញាតធ្វើនយោបាយត្រឹមណា ហើយត្រឹមណាធម៌វិន័យអាចធ្វើបាន ដូចសង្ឃប្រកាសអញ្ចឹង បានធ្វើអនុសំវច្ឆររួមគ្នាថា បព្វជិតចូលរួមក្នុងសកម្មភាពនយោបាយ ដូចការចូលរួមបោះឆ្នោតអីបាន ប៉ុន្តែមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត ធ្វើបេក្ខភាព បេក្ខជន ធ្វើជាតំណាងរាស្ត្រ  ហើយមិនអាចចូលរួមធ្វើបាតុកម្មបានទេ»។

សម្តេចព្រះ ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក ​បានពន្យល់បន្ថែមថា៖​ «ជាធម្មតាយើងជាអ្នកបួស ដូចជាមិនមានតែព្រះពុទ្ធសាសនាទេ ដូចប្រទេសយើង គឺមានសាសនាធំៗ ដូចជាសាសនាគ្រឹស្ដ សាសនាឥស្លាម ក៏អ្នកបួសគេ  ក៏មិនបានយកសកម្មភាពមកធ្វើផ្ទុយច្បាប់រដ្ឋ និង​ វិន័យសាសនារបស់គេដែរ យ៉ាងណាម៉ិញ យើងសាកសមជាព្រះសង្ឃ ជាអ្នកបួស មុននឹងធ្វើអ្វីទាល់តែធ្វើប្រកបដោយបញ្ញា»។

​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សនបានបន្តថា៖ ‌‌«ពោល​ សីល សមាធិ បញ្ញា បានសេចក្តីថាយើងដោះស្រាយក្នុងវិធីអ្វីមួយត្រូវយកបញ្ញាមកដោះស្រាយតាមទ្រឹស្តីរបស់ព្រះពុទ្ធ បានទៅរួច មិនអាចឃើញគេធ្វើខុសអីមួយ យើងយកកំហឹងមកដោះស្រាយ​ មិនអាចទៅរួចទេ»។

លោកបណ្ឌិត មាស​ នី បានលើកឡើងថា សង្គមកម្ពុជា ពីដើមមក ចលនាសង្គមសំខាន់ៗ ដែលបានកើតមានក្នុងប្រវត្តិសាស្ត្រ  ភាគច្រើនចេញពីព្រះសង្ឃ មានឈ្មោះដូចជាអាចារ្យ ហែម ជៀវ ​ពោធិកំបោរ  អាចារ្យល័ក្ខ​​​ ​ដែលសុទ្ធតែជាប្រវត្តិនៃការតស៊ូដើម្បីផ្លាស់ប្តូរ សង្គមសំខាន់ៗណាស់។​

លោក មាស​ នីបាននិយាយដូច្នេះថា៖ «បើសិនជាសាសនាមានឥទ្ធិពលទៅខាងណាមួយ  ការគាំទ្រក៏នៅតែមាន ​រាល់ថ្ងៃយើងឃើញហើយ  កាលណាមានការតវ៉ា រាលដាល​ដល់ព្រះសង្ឃអីហ្នឹង​​  ​ច្រើនតែមាន​ខាងប្រព័ន្ធរដ្ឋ តែងតែចេញវិធានការទប់ទល់ដោយខ្លាច​​​​ មានឥទ្ធិពលពីព្រះសង្ឃ»។

សូមរំលឹកផងដែរ​ថា កាលពីខែសីហាកន្លងទៅនេះ អាជ្ញាធរបានហាម និងឃាត់ព្រះ​សង្ឃខ្លះដែលនិមន្ដចូលរួមសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធាសហជីព ដែលកំពុងជាប់ពន្ធនាគារ​ដោយសាររឿងព្រំដែនជាមួយវៀតណាម៕

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួន មិនចាប់អារម្មណ៍នឹងការស្លាប់របស់អតីតមេគុកទួលស្លែង
អ្នក​​​​​រស់​​រាន​​​មាន​​​ជី​​វិត​ពី​របបឃោរឃៅ​​ខ្មែរ​​ក្រហ​ម ​និង​ជនរងគ្រោះ​​​មន្ទីរស២១ បាននិយាយក្នុងសប្តាហ៍នេះថា ពួកគាត់មិនបានចាប់អារម្មណ៍ នឹងការស្លាប់របស់អតីតមេគុកទួលស្លែង លោក​​ កាំង​ ហ្គេច​អ៊ាវ​​ ហៅ​ ឌុច កាលពីពេលថ្មីៗនោះទេ ដោយសារពួកគាត់យល់ថាបានទទួលយុត្តិធម៌ខ្លះហើយ។

មុខរបរ​ជា​គ្រូបង្រៀន និងជាអតីតប្រធានសន្តិសុខ ស-២១ លោកឌុច ដែលបានស្លាប់កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត គឺជាមេដឹកនាំខ្មែរក្រហមដំបូងគេបង្អស់ ដែលត្រូវបានគេយកមកកាត់ទោស ដោយសាលាក្តីកូនកាត់ដែលគេហៅថាអង្គបុរេជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា។

សាលាក្តីកូនកាត់មួយនេះ បានសម្រេចផ្តន្ទាទោសលោកឌុច ក្នុងឆ្នាំ២០១០ ដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ពីបទសម្លាប់រង្គាល និងមនុស្សឃាត ក្រោយបានរកឃើញថា ក្នុងរយៈពេលគ្រប់គ្រងមន្ទីរស-២១ រយៈពេល៣ឆ្នាំរបស់គាត់ គឺបានបណ្តាលឲ្យមានអ្នកស្លាប់ ជាង១២,២៧២នាក់។

ក៏ប៉ុន្តែ​នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia ​នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នក​​​​រស់​​រាន​​មាន​​ជី​​វិត ​និង​ជនរងគ្រោះ​​​មន្ទីរស២១ ​មិនមានការភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​ស្លាប់​របស់លោកកាំង ​ហ្គេច​អ៊ាវនោះទេ។

លោកជុំ ម៉ី អាយុ៩០ឆ្នាំ អ្នក​នៅរស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែងបាននិយាយដូច្នេះថា​៖ «បើគាត់ទៅចឹងហើយ ឲ្យគាត់ទៅឲ្យផុតទៅ ហើយ​ឲ្យ​គាត់ ​ចាប់​ជាតិ​ក្រោ​យ ​កុំសម្លាប់គេអញ្ចឹងទៀត»។

លោកជុំ ម៉ី គឺអ្នកនៅរស់រានជីវិតតែប្រមាណបីនាក់ទេ ពីគុកទួលស្លែង ហើយលោកធ្លាប់បានអះអាងថា គាត់អាចរស់បាន ក៏ដោយសារចេះជួសជុលម៉ាស៊ីនភ្លើង​ឲ្យពួកទាហានខ្មែរក្រហម។

លោកជុំ ម៉ីបាននិយាយបន្តថា៖ ​«ខ្ញុំថាយុត្តិធម៌វាបានហើយ ព្រោះតុលាការ​បានកាត់ទោសគាត់​​អស់មួយ​ជីវិត ឥឡូវ​​គាត់អស់ជីវិតហើយ នៅអនុវត្តទោស​អីកើត​ទៀត​?»។

ចំណែកឯពលរដ្ឋ​​ម្នាក់​ទៀត ដែលធ្លាប់បាន​ឆ្លង​កាត់របប​ខ្មែរ​ក្រ​ហ​ម​ដែរ​នោះ ​លោក នុត ម៉ី អាយុ៨៤ឆ្នាំ បានមាន​ប្រសាសន៍ថា លោក​ហាក់​មិន​បាន​ចាប់​អា​រ​​ម្មណ៍ ​​និងក៏មិន​បាន​ដឹង​សោះឡើយពី​ការ​ស្លាប់​របស់លោក​ឌុច​។​

លោក នុត ម៉ី បាននិយាយថា៖ «ខ្ញុំស្គាល់តើឌុច តែអត់ដឹងផង អត់បានដឹងថា​គាត់ស្លាប់ផង»។​

ជា​មួយ​គ្នា​នេះដែរ​ ​​ពល​រដ្ឋ​បី​រូប​ដែល​នៅ​ក្បែរ​នោះដែល​អះអាង​ថា​​សុទ្ធ​តែ​ជា​អ្នក​ដែល​ធ្លាប់ឆ្លង​កាត់របប​ខ្មែរ​ក្រហម ​​ថ្លែង​ប្រាប់​ Newsroom Cambodia ដូច​ៗ​គ្នា​ថា ពួកគាត់ពុំបាន​ដឹងសោះ​ឡើយ​ពីមរណភាព​របស់​ឌុច​ ហើយហាក់​មិ​ន​មាន​ការ​ភ្ញាក់​ផ្អើលនោះ​ទេ​ ពេលអ្នកយកព័ត៌មានបាន​ប្រាប់​គាត់​ពីដំណឹង​​នេះ​៕

Vox Pop: ទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនលើការស្រលាញ់ភេទដូចគ្នា
កា​រ​​ស្រ​លា​ញ់​​ភេ​ទ​​ដូ​ច​​គ្នា ​នៅ​​ក្នុ​ងប្រទេស​​កម្ពុជា​​ប​ច្ចុ​ប្ប​ន្ន​ ហាក់​​​មា​នការ​​បើ​ក​​ចំ​ហ​​ខ្លាំ​ង ​​គួ​រ​​ឲ្យ​​គ​ត់​​ស​ម្គា​ល់ ក៏​​ប៉ុ​ន្តែ​នៅ​​តែ​​មា​​ន​​កា​រ​រើ​ស​អើ​ង ​និ​ង​ភា​ពមិ​ន​​ពេ​ញ​​ចិ​ត្ត ​​ពី​ប្រ​ជា​ព​ល​រ​ដ្ឋ​មួ​យ​ចំ​នួ​ន។

ខា​ង​​ក្រោ​ម​​នេះ ​​​គឺ​​ជាកិច្ចសម្ភាសន៏ ស្តី​កា​​រ​យ​ល់​ឃើ​​ញ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋមួយចំនួនលើប​ញ្ហា​នេះ​។

ក្នុ​ង​ប​ទស​ម្ភា​ស៍នេះ​ មា​ន៣​សំ​ណួរ​សួ​រ​​​​ទៅ​កាន់​ពួ​ក​គាត់​៖​

១​.​ តើ​អ្ន​កធ្លា​ប់​ឃើញ​ និ​ង​ស្គាល់​អ្ន​កស្រ​លា​ញ់ភេ​ទដូ​ច​គ្នាឬ​ទេ​? យល់​ដូច​ម្ដ៉េច?

​២​. ​តើ​អ្នក​យ​ល់យ៉ា​ងដូចម្តេច​ទៅ​លើកា​រ​​លើ​ក​ឡើ​ង​​មួ​យ​ដែ​​ល​​ថា​ ​​កា​រ ​​ស្រ​លា​​ញ់​ភេ​​ទ​ដូ​​ច​គ្នា ​​ធ្វើ​ឲ្យ​​មា​ន​កា​​រ​ផុ​​ត​ពូ​​ជ​ម​​នុ​ស្ស ​​និ​ង​​មិ​ន​​មា​នកា​​រ​អ​​ភិ​​វ​ឌ្ឍ​ន៍​​ក្នុ​​ង​ស​​ង្គ​​ម​?​​

​៣.​ ​​​​តើ​អ្ន​​ក​មា​ន​កា​​រ​គាំ​ទ្រ​ទៅ​​លើ​​​ច្បា​​ប់​កា​រ​​ពា​រ​​អ្ន​ក​​ស្រ​លា​ញ់​ ភេ​ទ​ដូ​​ច​​គ្នា​ឬ​​ទេ​? ​ហេ​​តុ​អ្វី​​?​

យុវជន ​​ព្រី​ ​វិ​​​​សា​​ល​ ​វ័​​យ​​​​២​០​​​​ឆ្នាំ ​ជា​​​​និ​ស្សិ​​ត​​​ឆ្នាំ​​​​ទី​​​​១ ​​​កំ​​ពុ​​ង​សិ​​ក្សា​ជំ​នា​​​ញ​វិ​​​​​​ស្វ​​​​ក​ម្ម​​​

​​​វិ​ទ្យា​សា​ស្រ្ត​​ នៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ភូ​មិ​​ន្ទ​ភ្នំ​ពេ​ញ​​​​​​ ​ម​​ក​ពី​ខេ​​ត្ត​បា​ត់​​ដំ​ប​ង​​

​ស្រុ​ក​សំ​ពៅ​លូ​ន​។

​កំ​ពុ​ងតែ​ដើ​​រកំ​សា​ន្ត​ក្បែរ​ព្រះ​ប​រម​រា​ជ​វាំ​ង ​លោក​វិ​​សាល​ បានយ​ល់​ឃើ​ញ​ថាកា​រ

ស្រ​លា​ញ់ភេ​ទដូ​ចគ្នា​​ ​មិ​ន​មា​ន​អ្វី​ខុ​សទេ​ ​ប៉ុ​ន្តែ​មិន​សូ​វ​សម​ស្រ​ប​ទៅ​តាម​​ប​រិប​ទ​ស​ង្គ​ម​​ខ្មែ​រ​។​​

លោកព្រី វិ​​សាល បាននិយាយថា​៖​ ​«​ខ្ញុំ​ធ្លា​ប់​មាន​មិ​ត្ត​ជាអ្ន​កស្រ​លា​ញ់​ភេទ​ដូ​ច​គ្នា កា​ល​ពី​នៅរៀ​ន​វិ​ទ្យា​ល័​យ ​តា​ម​កា​រ​យល់ឃើ​ញរ​ប​ស់ខ្ញុំ​ ​កា​រស្រ​លា​ញ់​ភេ​ទដូ​ច​គ្នា មិ​នខុ​ស​ទេ​ ​ប៉ុន្តែ​វា​មិ​ន​សូ​វ​ត្រូ​វ ​នឹ​ង​ប​រិ​ប​​ទ​ស​ង្គ​ម​​ខ្មែ​រ​ ​ព្រោះ​​ធ​ម្ម​តា ម​នុ​ស្ស

​ស្រ​លា​​ញ់​គ្នា​ តែ​ង​តែ​ មា​ន​ប្រុ​ស ​និ​ង​ស្រី​ដើ​ម្បី​ ប​ន្ត​ពូ​ជ​ ណា​មួ​យ​ទៀ​ត ​វា​ខុ​​ស​នឹ​ង​ធ​ម្ម​ជា​តិ​»។

លោក​ព្រី វីសាល បានបន្តទៀតថា៖ ​«​ខ្ញុំ​មា​ន​គំ​និ​​ត​គាំ​ទ្រ​ប​ន្តិ​ច​ និ​ង​​អ​ត់​​ប​ន្តិ​ច​​​ ​​ពី​​ព្រោះ​​វា​​គឺ​ជា​ចំ​ណ​ង់​ចំ​ណូ​លចិត្តរបស់បុគ្គល យើងមិនអាចហាមពួកគាត់ទេ»។

លោកនាង សុភ័ណ្ឌដារ៉ា វ័យ៥៤ឆ្នាំ ជាមន្រ្ដីនរគបាលបរមរាជវាំងនៃនាយកដ្ឋានអង្គរក្ស កំពុងតែបំពេញការងារនៅក្រៅបរិវេនព្រះបរមរាជវាំង បានបញ្ចេញជាមតិយោបល់ថា គួរតែមានច្បាប់ប្រឆាំង នឹងអ្នកដែលស្រលាញ់ភេទដូចគ្នា។

លោកនាង សុភ័ណ្ឌដារ៉ា បានមានប្រសាស៍ថា៖ «ខ្ញុំធ្លាប់លឺ និងបានឃើញរឿងបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា ខ្ញុំគិតថាគួរបង្កើតច្បាប់មួយ មិនឲ្យអ្នកទាំងពីរហ្នឹង ស្រលាញ់ភេទដូចគ្នាទេ នេះនៅក្នុងចិត្តខ្ញុំផ្ទាល់ ពីព្រោះថាមនុស្សយើង កើតមកសម្រាប់ផ្សំផ្គុំ ជាមួយភេទផ្ទុយគ្នា មានញី មានឈ្មោល បើនិយាយពីសត្វ មានប្រុស មានស្រី បើនិយាយពីមនុស្ស»។

កំពុងបំពេញកិច្ចការសាលានៅហាងកាហ្វេមួយកន្លែង និស្សិតឈ្មោះ កញ្ញាសែម សូម៉ាលីដា វ័យ២០ឆ្នាំ សិក្សាឆ្នាំទី១ជំនាញអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រស់នៅខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

នៅក្នុងបទសម្ភាសន៍ កញ្ញាសែម សូម៉ាលីដា បាននិយាយថា គួរតែមានច្បាប់ការពារ និងច្បាប់​អនុញ្ញាតិឲអ្នកស្រលាញ់ភេទដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍បាន ដូចមនុស្សប្រុស និងមនុស្សស្រីដែរ។

កញ្ញាសែម សូម៉ាលីដា បាននិយាយដូច្នេះថា៖ «​​ខ្ញុំ​គិត​ថា​​យើង​​​ គួរ​តែ​បង្កើត​ច្បាប់​ការ​ពារ​​បុគ្គល​ម្នាក់​ៗ​ ដែល​គាត់​​ស្រលាញ់​ភេទ​ដូច​គ្នា​​ ​ជាក់​ស្ដែងខ្ញុំធ្លាប់លឺនៅក្នុងវិទ្យុ អេប៊ីស៊ី គាត់ស្រលាញ់ប្រុសដូចគ្នា ម្នាក់ដើរតួជាប្រុស ម្នាក់ទៀតដើរតួជាស្រី ខាងស្រីមានលុយមានកាក់ក៏ទៅនៅជាមួយផ្ទះខាងប្រុស ដល់ពេលគាត់ជួបបញ្ហា ខាងប្រុសបោះបង់គាត់»។

កញ្ញាសែម សូម៉ាលីដា បន្ថែមទៀតថា៖ «ចឹងចង់ឲ្យមានច្បាប់ការពារបុគ្គលទាំងពីរហ្នឹង ស្មើគ្នា ទោះបីគាត់ ស្រលាញ់ភេទដូចគ្នាដ៏ដោយ ណាមួយនេះ ក៏ដូចជាទំនួលខុសត្រូវរបស់សង្គមដែលត្រូវធ្វើជូនពលរដ្ឋខ្លួនដែរ»។

កញ្ញា វណ្ណា រស្មី វ័យ២៣ឆ្នាំជានិស្សិតឆ្នាំ​ទី៤ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មកពីខេត្តត្បូងឃ្មុំ​ បានលើកឡើងថា អ្នកស្រលាញ់ភេទដូចគ្នា រងសម្ពាធ និង​មានការរើសអើងក្នុងសង្គមជានិច្ច បើទោះ​បីជា​គេនិយាយថា ​មិនឲ្យរើសអើងក៏ដោយ។

កញ្ញា វណ្ណា រស្មី ​បានលើកឡើង​​ថា​៖ «វាមិនមែន​ជា​បញ្ហាក្នុង​​សង្គម​ខ្លាំង​នោះ​ទេ ព្រោះ​វាជា​ទំនាក់ទំនងផ្ទាល់​​ខ្លួន​របស់​ពួកគាត់ ​ហើយពួកគាត់ ក៏មិនបានបង្កការលំបាកដល់ពួក​យើងដែរ​»។ កញ្ញា វណ្ណា រស្មី បន្ដថា៖ «ប៉ុន្ដែពួកគាត់អាចរងសម្ពាធ​មានការរើសអើងក្នុងសង្គមជានិច្ច បើទោះ​បីជា​គេនិយាយថា​មិនឲ្យរើសអើងក៏ដោយ​»។

លោក រិទ្ធ​ ​សុ​ធា​ ​ម​ក​ពី​ខេត្ត​ព្រៃ​វែង​ ​បញ្ចប់​ប​រិ​ញ្ញា​បត្រ​​​នៅ​សាលាភូ​មិ​ន្ទ

​ភ្នំ​ពេ​ញ​ ផ្នែ​ក​ប្រ​វ​ត្តិ​វិ​ទ្យា បានយ​ល់​ឃើ​ញ​ថា​ ការ​ស្រ​លា​ញ់​ភេទ​ដូ​ច​គ្នា​ មិន​ទា​ស់​ខុ​សទេ​ ​ប៉ុ​ន្តែ​វា​ប៉ះ​ពាល់​ដ​ល់​ប្រ​ពៃ​ណី​ ​ប្រ​សិ​ន​បើ ​ពួក​គាត់​​​បំ​ផុ​សបំ​ផុ​ល​ថែ​ម​ទៀ​ត​។​​ ​

​លោក រិទ្ធ​ ​សុ​ធា​ ​ ​និ​យាយ​ថា​៖​ «​កា​រ​ស្រ​លាញ់​ភេ​ទ​ដូ​ចគ្នា ​ធ្វើ​ឲ្យបា​ត់​ប​ង់​តំណ​ពូ​ជ​ បា​ត់​បង់​ធ​ន​ធាន​ម​នុ​ស្ស​​​​​​ ​លោក​មិន​ពេ​ញ​ចិត្ត​ចំ​ពោះ​រឿង​ហ្នឹ​ង​ទេ​​ ​គួ​រ​តែមា​ន​ច្បាប់​កុំ​ឲ្យ​រឿង​​​ហ្នឹ​ងកា​ន់​​​​តែ​រី​​ក​​​ធំ​ទៅៗ​»។​ គា​ត់​ប​ន្ថែម​ថា​៖​ «​ពេ​ល​​​ខ្លះ​​ គ្រួ​​សា​​រ​​​ក៏​​​​បាត់​​​ប​ង់​​​​សេដ្ឋ​​កិច្ច​​ ​​​ព្រោះ​​​មិ​ន​​​ហ៊ា​ន​​​ចេញ​​​​មុ​ខ​​ក្នុង​​សង្គម ​ដោយ​​សារ​​មាន​​កូន​ ​ជា​អ្នក​​ស្រលាញ់​​ភេទ​​ដូច​គ្នា​»។

កញ្ញា​គឹម​ ចាន់​លា​ភី​ វ័យ​​១៨​ឆ្នាំ​​ ​កំ​ពុង​សិ​ក្សា​ឆ្នាំ​ទី​១​ជំ​នា​ញ​វិ​ស្វ​រ​ក​ម្ម​វិ​ទ្យា​សា​ស្រ្ដ​ ​​នៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ភូ​មិ​ន្ទ​ភ្នំ​ពេ​ញ​ ​មក​ពី​ខេ​ត្ត​តា​កែ​វ​ ​​បា​ន​ប​ញ្ចេ​ញ​ជា​មតិ​យោ​ប​ល់​ថាស្រីៗស្រលាញ់គ្នា ដោយសារប្រុសៗ សាវ៉ាពេក។

កញ្ញា​គឹម​ ចាន់​លា​ភី បានលើកឡើងថា៖ «ជួនកាលស្រីៗស្រលាញ់ភេទដូចគ្នា មកពីមនុស្សប្រុសសាវ៉ាពេក ធ្វើឲ្យខូចចិត្ត ហើយមាននារីលួងលោម ក៏ត្រូវគ្នាហើយ​ក៏​ស្រលាញ់​ភេទ​ដូ​ចគ្នា»។​ កញ្ញា​យល់​ឃើញ​ថា​ ​សម័យ​​ទំនើប​​បច្ចុប្បន្ន​ បើ​ទោះ​ជាស្រលាញ់​ភេទ​​ដូច​​គ្នា ​ក៏​ពួក​គេ​​​នៅ​តែអាច​មាន​កូន​បាន​ដែរ ដូច្នេះ​គួរ​តែ​បង្កើត​ច្បាប់​ការពារពួកគាត់ ​ពីព្រោះការបំបែកបំបាក់អ្នកស្រលាញ់ភេទដូចគ្នា ក៏ជាឧក្រឹដ្ឋកម្មមួយដែរ។