អេង ស្រីពៅ – Newsroom Cambodia

បទ​យក​ការណ៍៖ អាពាហ៍ពិពាហ៍ ​​ជាកត្តា​ជម្រុញ​ឲ្យ​ក្មេងស្រី ជនជាតិដើមភាគតិច បោះបង់ចោលការសិក្សា
នៅលើដងផ្លូវក្រាល​គ្រួសក្រហម មានគ្រលុកតូច ធំ​ ដូច អន្ទង់អាំង ពិបាកក្នុងការធ្វើដំណើរ ដែលអម​ដោយ​ ចំការកៅស៊ូរនៅ​ខាង​ឆ្វេង​ដៃយ៉ាងខ្ពស់ ហើយ​មាន​គ្រាប់​កៅស៊ូ​ធ្លាក់ ពាសពេញផ្លូវ​។ ចំណែក​ឯខាងស្តាំដៃមាន​ស្ត្រីជនជាតិ​ដើម​ភាគតិច​៣​នាក់ កំពុងតែបោកសម្លៀកបំពាក់ និងក្មេងស្រីតូច ធំ ​​កំពុងលេងទឹកយ៉ាង​រីករាយ​ដែល​ហូរ​ចេញ​ពី​​បំពង់​ទឹកចំនួន​៤​ដែល​បង្ហូរ​ពី​អូរ​​នៅ​ជិតភ្នំនោះ។ នេះ​ជាទិដ្ឋភាព​​មួយ​ក្នុង​ភូមិលុងឃុង ឃុំ​ លុងឃុង ស្រុក​បរកែវ ខេត្ត​រតនគិរី។ ​​

ក្នុង​ភូមិនេះមានសភាព​ដ៏ស្ងបស្ងាត់​ ដោយ​​ប្រជាជនបាន​ចេញ​ទៅ​ធ្វើចំការ​ស្ទើរ​តែទាំង​អស់។ មានតែ​ស្ត្រីជនជាតិ​ជនជាតិដើមទំពួន វ័យកណ្តាល ប្រមាណ​៥នាក់កំពុង​សម្រាក​ក្នុង​ផ្ទះ និង​ធ្វើ​ដំណើរក្នុង​​ភូមិ និងមាន​ស្ត្រី​ចំណាស់ បីនាក់ កំពុង​ធ្វើ​ដំណើរ​​ដោយ​មាន​ ជក់ខ្សៀរបណ្តើរបង្ហុយផ្សែងតិចៗបណ្តើរ ក្នុងសំលៀកបំពាក់​សាមញ្ញ​ដូច​ពលរដ្ឋ​ធម្មតា។

​​​ស្រ្តីម្នាក់ពាក់​អា​វ​យឺ​ត​ព​ណ៌​ក្រ​ហ​ម ស្រោបដោយ​អាវដៃវែងពីខាងក្រៅ ពណ៌ផ្កាឈូកស្រាល ជាមួយនិងខោខូវប៊យជើងវែង​ ក្នុងដៃ​មាន​កាន់​កូនស្រីអាយុប្រហែល ជាង២ឆ្នាំ ដាក់នៅលើភ្លៅខាងមុខ បានរៀបរាប់ថាខ្លួនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ដោយសារម្តាយឪពុកមានវ័យចាស់ និងត្រូវរៀបការដើម្បីជួយគ្រួសារ ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច។

​«ចា៎ ខ្ញុំឈប់រៀនយកប្ដីហ្មង ណាមួយចេញជួយធ្វើការពុកម៉ែដែរ ព្រោះពុកម្ដាយខ្ញុំចាស់ហើយ។ […] មុនខ្ញុំសម្រេចចិត្តឈប់រៀន ខ្ញុំបានពិភាក្សាជាមួយ ឳពុកម្ដាយខ្ញុំ តែពួកគាត់មិនឲ្យខ្ញុំឈប់ទេ តែខ្ញុំនៅតែឈប់ ពីព្រោះខ្ញុំអាណិតពួកគាត់» នេះជាការលើកឡើងរបស់ ស្រ្តីជនជាតិដើមភាគតិចទំពួន មុត ចាន់ធី អាយុ១៩ឆ្នាំ។

និយាយ​ដល់​ចំនុចបោះបង់ការសិក្សា​ ចាន់ធី បាន​ផ្លាស់​ប្ដូរ​ទឹក​មុខ​មក​​ក្រៀ​ម​ក្រំវិញ ដោយ​ថា​អ្នក​ស្រី​មាន​​​​កា​​​រ​​​សោ​​​ក​​​ស្ដា​​​យ​​​ ចំ​​​ពោះ​​​កា​​​រ​​បោះ​​ប​​​ង់​ចោ​​​ល​​​​កា​​​រ​សិ​​​ក្សា ​​​នៅ​​​វ័​​​យ​​ក្មេ​​​ង​​បែ​​​ប​​​នេះ ​​ដោ​​​យ​​​ខ្លួ​​​ន​​​មិ​​​ន​​​បា​​ន​​​រៀ​​​ន​​​ខ្ព​​​ស់​​​ដូ​​​ច​​​គេ​​​​​​​ ​និ​​​ង​​​មិ​​​ន​​​អា​​​ច​​​ធ្វើ​​អ្វី​បា​​​ន​​​ ក្រៅ​​​តែ​​​ពី​​​ធ្វើ​​​កា​​​រ​​​ងា​​​រ​​​ចម្ការ ​និ​ង​មើ​ល​ថែ​កូ​ន​។

​ចា​ន់ធី និយាយថា៖ «ខ្ញុំ មានអារម្មណ៍ថា មិនសប្បាយចិត្តដោយសារតែខ្ញុំឃើញគេចេះអក្សរ ហើយយើងអត់បានរៀន ហើយអត់ចេះអក្សរ ពិបាក»។

បញ្ហាជីវភាពគ្រួសារ និងប្រពៃណីរៀបការវ័យក្មេង នៅតែជារបាំង នៃការសិកស្សាររបស់ស្រ្តីជនជាតិដើមភាគតិច ដែលធ្វើឲ្យពួកគេភាគច្រើន បោះបង់ការសិក្សាត្រឹមថ្នាក់បឋម។

​ចាស់​ទុំ​ភូមិលុងឃុង​ ​លោ​ក​ ​សា​ក់​ ​ស​យ​ ​អា​យុ​ ​៦​១​ឆ្នាំ​ ​​បា​ន​ប្រា​ប់អ្នក​យក​ព័ត៌មាន​​ថា ​​ដោយ​សា​រ​ប្រ​ពៃ​ណី​ទំ​នៀ​ម​ទ​ម្លា​ប់រ​ប​ស់​ជ​ន​ជា​តិ​ដើ​ម​ភា​គ​តិ​ច​ ធ្វើ​ឱ្យ​ពួ​ក​គេ​មិ​ន​សូវខ្វ​ល់​ ​លើ​រឿង​សិ​​ក្សានោះ​ទេ​។​ ​

​លោ​ក​ ​ស​យ​៖ ​«​យ​​​ក​​​ប្ដី​​​យ​​​ក​​​​អី​​​​អ​​​ស់​​​​ លែ​​​​ង​​​​រៀ​​​​ន​​​ហើ​​​យ​​​។ អា​ហ្នឹ​​​ង​​​វា​​​ទ​​​ម្លា​​​ប់​​​ចឹ​​​​ង​ ​​​ហើ​​​យ​​​ជ​​​ន​​​ជា​​​តិ​​​​​​​នេះ​​​ ​អ​​​ត់​​​ចា​​​ប់​ ​​​អា​​​រ​​​ម្ម​​​ណ៍​​​អ​​​ក្ស​​​រ​​​ ​​រឿ​​​ង​​​​​សំ​​​បុ​​​ត្រ​​​ស្នា​​​​​ម​​​ ​​​ទ​​​ម្លា​​​ប់​​​តាំ​​​ង​​​ពី​​​ដូ​​​ន​​​តា​​​ម​​​ក​ ​​​ហ្នឹ​​​ង​​​ប្រ​​​វ​ត្តិ​​​ជ​​​ន​ជា​​​តិ​​​ហ្នឹ​​​ង​​​។

ប្រ​ធា​ន​ភូ​មិ​លុ​ង​ឃុ​ង​ លោក តា​ក់ ​​​ណា​​ក់​​​ អា​យុ​​៥​៣​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ក្មេងស្រីក្នុង​ភូមិ​លោក​ចាប់​ផ្ដើម​បោះបង់​ការ​សិក្សា នៅ​អា​យុ​ច​ន្លោះ​ពី​ ​១​១​ឆ្នាំ​ ​ទៅ​១​២​ឆ្នាំ​ ដោយសារ ជីវភាពគ្រួសារ និងរឿងផ្ទាល់ខ្លួន។

លោក ណាក់ និយាយថា៖ «​ទី​១​ ​គា​ត់​ខ្វះ​ថ​វិ​កា​ ​ទី​២​ ​គា​ត់​ថា​ឆ្ងា​យ​ពី​ភូ​មិ​គា​ត់​អ​ត់​មា​ន​​មធ្យោ​បា​យ​ធ្វើ​ដំ​ណើ​រ​។​ ខ្លះ​ទៀត​គេ​ក៏​ស្រលាញ់​គ្នា​ហើយ​ក៏​ឈប់​រៀន ទៅរៀបការ ​ផ្សេង​ទៀ​ត​មា​នអ្នក​ខ្លះ​ឈឺ​ ​ឈ​ប់​៤​ ​ទៅ​១​០​ថ្ងៃ ​អៀ​ន​ខ្មា​ស​ក៏លែងចូ​ល​រៀ​ន​អា​ហ្នឹ​ង​ក៏​មា​ន​ដែ​រ​ »។

លោកបន្ថែម​ថា៖ « ខ្ញុំពិតជាមានបារម្ភចំពោះសិស្ស​ ដែលបានបោះបង់ ការសិក្សារចោលច្រើន វាពិតជាគួរអោយស្ដាយ។ […] ពួកគេតាម តាមពុកម្ដាយ គេទៅ ជាជ័រឆ្ងាយៗ។ ប៉ុន្តែយើង អំពាវនាវឲ្យគាត់មករៀនហ្នឹង។ យើងដើរប្រាប់ពុកម្ដាយគេ អំពាវនាវជំរុញលើកទឹកចិត្តកូនចូលរៀនវិញដែរ ​»។

ទោះបីជា កុមារជនជាតិដើមភាគតិចជាច្រើន បោះបង់ការសិក្សាទាំងវ័យក្មេងក៏ដោយ ក៏នៅមានកុមារមួយចំនួននៅតែបន្តការសិក្សា ដោយពួកគេចង់បានការងារល្អ និងជួយដល់សហគមន៍របស់ពួកគេ។

ក្នុង​សំលៀក​បំពាក់សំពត់ភ្លីសេ​ និងអាវយឺតពណ៍ខ្មៅ ដោយ​មានស្ពាយ​កាផា ​នៅពី​ក្រោយ ផ្ទុក​ពេញ​ទៅ​ដោយ​ ស្លឹកចេក សាញននោង សំរាប់ដុះខ្លួន មានច្រាស់​ពណ៌លឿងធំមួយ និងរួមជាមួយខោវអាវសើមៗ​ កុមារី​ជនជាតិ​​ទំពួនវ័យ​១៣​ឆ្នាំ​ ឈ្មោះកែវ ឥណ្ឌា ដែលមា​សម្បុ​ខ្មៅ​ ជាមួយសក់វែងខ្មៅត្រឹមចង្កេះ បានិយាយថានាង​​​ស្រលាញ់​ការ​សិក្សា​យ៉ាងខ្លាំង។ កុមារីរូបនេះ គិតថាមានតែការសិក្សាទេដែលអាចឲ្យនាងអាចមាន​ការងារ​ល្អបាន ពីព្រោះនៅថ្ងៃអនាគតនាងចង់​ក្លាយ ជាវេជ្ជបណ្ឌិត ដើម្បីជួយចាស់ជរា​​ និង ឪពុកម្តាយរបស់នាង។​

កុមារី ឥណ្ឌា និយាយថា៖« ខ្ញុំនឹងមិនបោះបង់ការសិក្សារឡើយ ពីព្រោះ ខ្ញុំចង់បានធ្វើការងារល្អ ហើយធំដូចគេ។ អនាគត ខ្ញុំចង់ក្លាយជាគ្រូពេទ្យ ពីព្រោះអាចជួយមនុស្សចាស់ ជរា និង​ឳពុកម្ដាយ»។

វិទ្យាល័យ​អន្តេវាសិកដ្ឋាន ក្នុង​ក្រុង​បានលុង ខេត្ត​រតនគីរី គឺជា​ទីកន្លែង​​​ផ្តល់ការ​សិក្សា​ និង​ជម្រក​ ដល់​សិស្សដែល​ធ្វើ ដំណើរមក​ពីតំបន់​ដាច់ស្រយាល​នៃ​ខេត្ត​នេះដើម្បី​បន្តការសិក្សា។

នាយកវិទ្យាល័យ​នេះ​គឺ​លោក លោក ឡាក់ ឈាងឡាយ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅឆ្នាំ២០១៩នេះ​មានសិស្សសរុប៧៩៦នាក់ ក្នុងនោះ មានសិស្សស្រី ៤២៨នាក់ កំពុង​ស្នាក់​នៅ​ និង​សិក្សា​ក្នុង​សាលា​របស់​លោក។ នៅក្នុង​ចំណោម​សិស្សទាំងនោះ​មានសិស្ស​ប្រុស៥៥នាក់ និងសិស្សស្រី១៨នាក់ បោះបង់​ការ​សិក្សា ។

បើ​តាម​លោក ឡាក់ ឈាងឡាយ អ្នក​ដែលបោះ​បង់​ចោល​ការ​សិក្សា​ គឺ៩១ភាគរយ​​ជា ​ជនជាតិ​​ដើម​ភាគតិច ដោយសារកត្តាជីវភាព និងប្រពៃណីរៀបការវ័យក្មេង។

លោក ឈាងឡាយ មានប្រសាសន៍​ថា៖ « កត្តាដែលនាំឲ្យពួកគេបោះបង់ការសិក្សា ដោយសារបញ្ហាសុវត្ថិភាពធ្វើដំណើរ ប្រពៃណី និងជួយធ្វើការងាររកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារជាដើម » ។

បច្ចុប្បន្ន មានការកើនឡើង នៃការចុះឈ្មោះចូលរៀន របស់ជនជាតិដើមភាគតិច ប៉ុន្តែ​អត្រា​នៃ​ការ​បោះបង់​ចោលការ​សិក្សា​នៅវ័យក្មេងនៅតែចោទជាបញ្ហា។

ប្រធាន​មន្ទីរ​អប់រំខេត្ត​រតនគិរី លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា បញ្ហាប្រឈមដែលនាំឲ្យសិស្សមួយ ចំនួននៅ ខេត្តរតនគិរី បោះបង់ការសិក្សាដោយសារឪពុកម្តាយ ឬអាណាព្យាបាល បញ្ហាចំណាកស្រុក ឆាប់រៀបការ និងការ​ចូលរៀនលើសអាយុជាដើម។

ទោះ​ជាយ៉ាង​ណា លោក សាម៉ាល់ អះអាងថា មន្ទីរអប់រំខេត្តនឹងខិតខំសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអប់រំ​ដល់​សិស្ស​ និង​ឪពុក​ម្តាយ ឬ​អាណាព្យាបាលរបស់សិស្ស ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​ទទួលបានសិទ្ធិអប់រំ យ៉ាងតិចត្រឹមថ្នាក់ទី៩​ដែរ។

លោក សាម៉ាល់ មានប្រសាន៍ថា៖ «សូមជម្រាប ពលរដ្ឋគ្រប់រូបទទួលបានសេវាអប់រំមូលដ្ឋាន៩ ឆ្នាំយ៉ាងតិច ដោយមិនគិតថ្លៃ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អប់រំ ដែលយើងហៅថាសកលកម្មអប់រំ » ។យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថាចំនួនសិស្ស ដែលបានបោះបង់ចោល ​ការសិក្សា​ក្នុង​ខេត្ត​នេះ​ក្នុងឆ្នាំ​សិក្សា​២០១៦-២០១៧ មានចំនួន ៦,១២ ភាគរយ នៃសិស្សស្រីដែលបានឈប់រៀន ហើយចំនួន​សិស្ស​ស្រី​បានកើន ឡើងដល់ ៧,៨៧ភាគរយ នៅឆ្នាំ​ ២០១៧-២០១៨។

ជនជាតិដើមភាគតិចជង ខកចិត្តចំពោះអាជ្ញាធរខេត្តកោះកុង លើភាពយឺតយ៉ាវ ក្នុងការផ្ដល់ស្វ័យអត្តសញ្ញាណ
ប្រ​​​ជា​​​ព​​​ល​​​​រ​​​​ដ្ឋជនជាតិដើមភាគតិចជង ​​​ចំ​​​នួ​​​ន​​ប្រាំ​​សហគមន៍ ​​ក្នុងតំបន់អារ៉ែងនៅ​​​ស្រុ​​​ក​ថ្ម​​​បាំ​​​​ង ខេ​​​ត្ត​​កោះ​​​កុ​​​ង បា​​​​ន​​ស​​​ម្ដែ​​​ង​​​​​នូ​​វ​​​ភា​​​ព​​​មិ​​​ន​​ពេ​​​ញ​​​ចិ​​​ត្ត​​​​​​លើ​​ភា​​​ព​​​យឺ​​​ត​​​យ៉ា​​​វ​​​រ​​​ប​​​ស់​​​រ​​​ដ្ឋ​​​​បា​​ល​​​ខេ​​​ត្ត​​ក្នុ​​ង​​​កា​​​រ​​ទ​​​​ទួ​​ល​​​ស្គា​​​​ល់ ​​​ស្វ័​​​យ​​​​អ​​​ត្ត​​​ស​​​​ញ្ញា​​​ណ​​​​របស់ពួកគាត់​​​។​

​តំណាងជនជាតិដើមភាគតិចជង
បានអះអាងថា រដ្ឋបាលខេត្តកោះកុង បានអូសបន្លាយពេលក្នុង ការបញ្ជូនឯកសារទៅក្រសួងអភិវឌ្ឍន៍ជនបទដើម្បីផ្តល់ស្វ័យអត្តសញ្ញាណដល់ពួកគាត់ដែលបានស្នើតាំងពីឆ្នាំ
២០១៧។ ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ធ្វើឲ្យប៉ះពាល់​ដល់កា​រ ​ស្នើ​សុំ​កំ​ណ​ត់ព្រំ​ប្រ​ទ​ល់​ដី
​សមូ​​ហភា​ព​ស​ហ​គ​ម​ន៍​ និងប្លង់កម្មសិទ្ធិដីធ្លី។

លោ​ក វ៉ែន វ៉ន ជាជនជាតិដើមភាគតិចជង និង​ជាសមាជិកសហគន៍ជំនាប់
បាននិយាយថាភូមិជនដើម ភាគតិចប្រាំ ក្នុងចំណោមប្រាំបី ពុំទាន់ទទួលបានស្វ័យអត្តសញ្ញាណនោះទេ។
ភូមិដែលមិនទាន់បានស្ថិតក្នុង ភូមិជំនាប់ ឃុំជំនាប់ និងឃុំប្រឡាយ រួមមាន ភូមិប្រឡាយ
ភូមិសំរោង ភូមិតបឃ្លៃឬតាងិល និងភូមិចំណោរ។​

លោក
បានសម្តែងការព្រួយបារម្ភ ពីការបាត់បង់ដី សហគមន៍នៅពេលដែលមានក្រុមហ៊ុនវិនិយោគ ចូលមកក្នុងសហគមន៍តាមរូបភាពអភិវឌ្ឍន៍ផ្សេងៗ។
លោកថា ដីសហគមន៍អាចនឹងបាត់បង់ប្រសិន បើមិនបានកំណត់ព្រំប្រទល់ច្បាស់លាស់និងមិនមានប្លង់កម្មសិទ្ធិ
ដែលកើតឡើងដោយសារភាពយឺតយ៉ាវ ក្នុងការផ្តល់ស្វ័យអត្តសញ្ញាណ។

លោ​ក
​វ៉​ន និយាយថា​៖​«​មា​ន​កា​រ​យឺ​ត​យ៉ា​វ​ហើ​យ​អ​ត់​ទា​ន់​បា​នកា​ត់​ព្រំប្រ​ទ​ល់​ ហើ​យ​ក៏​កា​ត់ប្ល​ង់​ដីក៏​​យើង
​អ​ត់​ទាន់បា​ន​។ នៅ​ពេ​លណាដែ​ល​ខា​ង​មុ​ខទៀ​ត ​អា​ច​មា​នគ​ម្រោ​ង​វិនិយោ​គ​ណា​មួ​យ
​​ប៉ះ​ពា​ល់​ដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ ស្ថិ​ត​ក្នុ​ង​កា​រ​ត​វ៉ា​រ​ប​ស់​ប្រ​ជា​ពល​រ​ដ្ឋ
​គឺ​វា​អ​ត់មា​ន​ប្រ​សិទ្ធិ​ភា​ព។​ ​ដោ​យ​សារ​អី​គឺ​យើ​ង​អត់​មា​ន​ល​ក្ខណៈ​មួ​យ​គេ​ថាស្រប
​និ​ង​និ​តី​ច្បា​ប់​។​ សូ​ម្បី​តែ​ប្លង់​ដី​ក៏យើ​ង​អ​ត់​ទា​ន់​មា​នអ​ត្ត​ស​ញ្ញាណ
យើ​ង​អ​ត់មា​ន អា​ហ្នឹ​ង​វា​ជា​បញ្ហា​។

លោក
វ៉ន ថា ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ដោយសារអាជ្ញាធរខេត្តមិនពេញចិត្ត ជាមួយសហគមន៍របស់លោក
ធ្វើការតវ៉ាបិទផ្លូវកន្លងមក ដែលប្រឆាំងនឹងការធ្វើ ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។

​លោក
​វ៉​ន បន្ថែមថា​៖ «​ដែ​ល​ខ្ញុំដឹ​ង​ត្រួ​ស​ៗ​ដោ​យ​សា​រ​តែ​ពេ​លនុង ខ្ញុំ​ជា​អ្ន​ក​ដឹ​ក​នាំអ​នុភូ​មិ​ជំ​នា​ប់​ចឹ​ងជា
​ប្រ​ធា​ន​សហ​គ​ម​ន៍​ហើយ​ពេ​ល​នោះគឺ​ខ្ញុំ​ស​កម្ម​ នៅ​ក្នុ​ង​គណៈ​ក​ម្ម​ការ​ដឹ​ក​នាំកា​រ​ត​ស៊ូ​ម​តិ
​អីផ្សេ​ង​ៗ​គឺ​ខ្ញុំ​សក​ម្ម​»​។

ស្រ្តីជនជាតិដើមភាគតិចជងម្នាក់ ដើរត្រឡប់មកពីចំការ ក្នុងភូមិជំនាប់ ឃុំជំនាប់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយៈ វ៉ា លីហាក់)

​ស្វ័​យ​អ​ត្ត​ស​ញ្ញាណ​​គឺ​ជា​កា​រ​ស្វែ​ងរ​ក​​ធា​តុ​ផ្សំ​នៃ​មូ​ល​ដ្ឋា​ន​គ្រឹះ​រ​ប​ស់​ស​ហ​គ​ម​ន៍​ ​ដែ​ល​សំ​ដៅ​ទៅ​លើ​កា​រ​​​ច​ង​ក្រ​ង ​ស​ហ​គ​ម​ន៍​ជ​ន​ជាតិ​​ភា​គ​តិ​ច​ជារួ​ម​មួ​​យ​។​ ​ផ​ល​ប្រ​យោ​ជ​ន៍​នៃកា​​រធ្វើ​ស្វ័​​យ​អ​ត្ត​ស​ញ្ញា​ណ​គឺដើ​ម្បី​​ថែ​រ​ក្សា​អ​ភិរ​ក្ស​​ ​ទំ​នៀ​មទ​​ម្លា​ប់ ​វ​ប្ប​ធ​​ម៌ប្រ​​ពៃ​ណី​  ​​រ​ក្សា​នូ​វ​ព្រៃ​ឈើ និងការពារដីសហគមន៍។

​​ជនជា​តិ​ដើ​ម​ភា​គ​តិ​ច​ជ​ងម្នាក់ទៀត
គឺអ្ន​ក​ស្រី​ មៀ​ច​ ពេ​ញ​ អា​យុ​៣​២​ឆ្នាំ​ ​ ​រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ តំ​ប​ន់​អា​រ៉ែ​ង​​​
​ខេ​ត្ត​កោះ​កុ​ង បានប្រាប់អ្នកសារព័ត៌មានថា ភូមិអ្នកស្រីបានទទួល ស្វ័យអត្តសញ្ញាណ តាំងពីឆ្នាំ២០១៧។
អ្នកស្រីថា សហគមន៍អ្នកស្រី មិនអាចស្នើសុំកំណត់ព្រំប្រទល់ដី និង ប្លង់កម្មសិទ្ធិ បាននោះទេ
ដោយសារសហគមន៍ប្រាំផ្សេងទៀត មិនទាន់ទទួលបានស្វ័យអត្តសញ្ញាណ។ ភាពយឺតយ៉ាវនេះធ្វើឲ្យសហគមន៍មានការព្រួយបារម្ភ
ពីការបាត់បង់ដីដោយមានអ្នកខ្លះលក់តាមការញុះញង់ ពីឈ្មួញដី។

អ្នកស្រី​​​​ ពេញ និយាយថា ៖«ការលក់ដី ជាបញ្ហារបស់​សហគមន៍។ គាត់លក់ដីពាសពេញ ពាសវាលពាសកាល។ អីចឹងទៅសូម្បីតែ ពេលខ្លះដីរដ្ឋ ក៏យកទៅលក់ដែរ ព្រោះយើងអត់ដឹងថា ដីត្រឹមព្រំប្រទល់ត្រឹមណា។ គាត់ចេះតែ កាត់ៗទៅពីណាពីណី​មកកាត់ទៅ»។

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កោះកុង លោក សៅ ស៊ីធួន បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខេត្តកំពុងដំណើរការ
តាមនិតិវិធី ប៉ុន្តែលោកបដិសេធផ្តល់ព័ត៌មានលំអិត។ លោកបានបង្វែរសំនួរទៅកាន់មន្ទីរអភិវឌ្ឍន៍ជនបទ
​ដែលទទួលបន្ទុកធ្វើការរឿងនេះ។

លោក
ស៊ីធួន មានប្រសាសន៍ថា៖ «ដូចអត់លឺខ្ញុំប្រាប់ទេហ្ហីកំពុងរត់។ តេទៅសួរមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
ទៅ​ណា​ស់​គេទ​ទួ​ល​ប​ន្ទុ​ក​ផ្នែ​​ក​អ​ត្ត​សញ្ញា​ណ​នឹងដែ​រណា​ស់។ ​តេ​សួ​រ​គេ​ទៅ​ណា​ស់​»​។

ប្រ​​ធា​នកា​រិ​យា​ល័​​យ​​​​​​ជ​​​​ន​​ជា​​​​តិ​​​ដើ​​​ម​​​ភា​​​​​គ​​តិ​​ច
នៃ​​​ម​​​ន្ទី​​​រ​​​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ខេ​ត្ត​​​​​កោះ​កុ​​​ង​​​ លោ​ក ​ឃុត ថាន់ណារ័ក្ស
បានប្រាប់អ្នកសារព័ត៌មានថា ​ឯកសារដែលសហគមន៍បានស្នើម​ក គឺខាងមន្ទីររបស់លោកបានពិនិត្យ
និងបានបញ្ជូនបន្តទៅរដ្ឋបាលសាលាខេត្តកោះកុង។ ប៉ុន្តែលោកពុំបានដឹងមូលហេតុច្បាស់លាស់ ពីភាពយឺតយ៉ាវក្នុងដំណើរការក្នុងការផ្តល់ស្វ័យអត្តសញ្ញាណនៅថ្នាក់ខេត្តនោះទេ។​

លោក
​​ថាន់ណារ័ក្ស មានប្រសាសន៍ថា​​៖ «ខ្ញុំតា​នេះ​​ហើយ​​ ខ្ញុំឲ្យ​ប្រ​ធាន​​ម​ន្ទី​រ​រ​បស់​ខ្ញុំ​
គា​ត់​មើ​ល​អីហើ​យ គា​ត់​ស៊ី​ញ៉ែហើ​យ​។​​​ ព្រោះ​អី​ម​​ន្ទីរ ឲ្យ​តែ​គា​ត់ប​ង្កើតស​ហ​គ​ម​​ន៍​គេ​ច​ង់​ព​ន្លឿ​ន​គា​​ត់​សឹ​ង​អី​»​។​

​​មន្រ្តី​សម្រ​ប​ស​ម្រួ​លគ​ម្រោ​ង​
នៃស​មា​គ​ម​ប​ណ្ដា​ញយុ​វ​ជ​នក​ម្ពុ​ជា​​លោក​ ​ភិ​ន​ ​សា​វ៉ៃ ​បា​ន​ថ្លែង​​ប្រាប់ ​អ្ន​​​​ក​​សារ​ព័​ត៌​មា​​​​នថា
​ភាពយឺ​តយ៉ាវ​នៃ​កា​រទ​ទួ​ល​ស្គា​ល់ស្វ័​យអ​ត្ត​ស​ញ្ញា​ណ ​អាចដោយ​សា​រ​​ប្រ​ជា​ព​ល​រ​ដ្ឋ​មួ​យ​ចំ​នួ​ន
ត្រូ​វ​បា​នជ​ន​ខិ​ល​ខូ​ច​ញុះញង់មិ​នឲ្យ ​​ពួកគេចូ​ល​ជា​ ស​មា​​ជិកស​ហ​គ​​​​​​​​ម​ន៍​​​​​​​​​។
លោក បារម្ភថា ការលក់ដីសហគមន៍ នឹង​​រាំ​ងស្ទះ​ក្នុ​​ង​ដំណើ​រ​កា​​រនៃ​​​​ការ​ រៀ​បចំ​ដី​ស​មូ​ហ​ភាព​ស​ហ​គ​​ម​ន៍នេះ។

លោក ​​សាវ៉ៃ​​ មានប្រសាសន៍ថា៖ «​មា​ន​​ជន​ខិ​ល​ខូ​ច​មួយ​ចំនួ​ន ទៅ​ប​ញ្ចុះប​ញ្ចូល​ប្រា​ប់គាត់​ថា ​នៅពេល​ដែល​ពួ​កគាត់​ចូល​ជា ស​ហ​គម​ន៍ជន​ជា​តិ​ដើ​មភា​គ​តិ​ច ហើ​យ​ប​​ង្កើត​ ជា​ដែន​ស​មូ​ហភា​ព ​ចឹ​ងទៅ​ពួ​កគា​ត់​មិ​នអា​ច​ល​ក់ដី​បាន​។ ពួ​កគា​ត់អ​ត់អា​ច​ទៅ​ណា​បា​ន ចឹ​ងពួក​គាត់ ទៅ​​ដកពាក្យ​ពីនឹងមកវិ​ញមោ»។

លោក
សាវ៉ៃ បន្ថែមថា ៖ «មានការព្រួយបារម្ភផង ទៅលើប្រជាពលរដ្ឋ ដែលគាត់លក់ដី នៅក្នុងនិងទៅឲ្យឈ្មួញខាង
ក្រៅ។ អ្នកចូលពីក្រៅទៅដល់ពេលចឹងជាកត្តារាំងស្ទះ ដល់ដំណើរការរៀបចំ ដីសមូហភាពរបស់ពួកគាត់»។​

នៅក្នុងពិធីសំណេះសំណាល​
ជាមួយសមាគមនបណ្ដាញយុវជនកម្ពុជាហៅកាត់ថា(CYN)  កាលពី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ជាតិដើមភាគតិចជង ក្នុងសហគមន៍ជំនាប់
បានលើកឡើងពីបញ្ហាប្រឈម ដែលកំពុងជួបប្រទះ គឺបញ្ហាភាពយឺតយ៉ាវ នៃការស្នើសុំស្វ័យអត្តសញ្ញាណ
ជនជាតិដើមភាគតិចជង ដែលជាប់គាំងនៅសាលាខេត្តកោះកុង។

កាលពីឆ្នាំ២០១៤កន្លងទៅប្រជាពលរដ្ឋជនជាតិដើមភាគតិចជង​ បានធ្វើការតវ៉ាបិទផ្លូវចំនួន៦ខែ ដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនិងក្រុមហ៊ុនវិនិយោគចិន ដែលចង់ចូលមកធ្វើការសាងសង់ទំនប់វារីអគ្គិសនី​ នៅតំបន់អារ៉ែង។

នៅថ្ងៃទី ២៦ខែកញ្ញាឆ្នាំ២០១៧ ភូមិជនជាតិដើមភាគតិចជង ចំនួនបីភូមិ បានទទួល វិញ្ញាបនបត្រទទួលស្គាល់ ស្វ័យអត្តសញ្ញាណ គឺភូមិព្រែកស្វាយ និងភូមិជាំស្លា ក្នុងឃុំថ្មដូនពៅ និងភូមិច្រកឬស្សី ក្នុងឃុំជំនាប់។

Heat, Flooding, Disease: Phnom Penhers Share Their Climate Concerns
Ahead of a global summit that the U.N. is hoping will be the “defining moment” for action against climate change, residents around Phnom Penh spoke to VOD trainee reporters about their concerns related to the global challenge.

This story originally appeared on VOD:  https://en.vodhotnews.com/heat-flooding-disease-phnom-penhers-share-their-climate-concerns/

ប្រជាពលរដ្ឋ​និងអាជីវករ​បានសម្ដែង​ក្តីកង្វល់ទៅ​លើបញ្ហាគំនរសំរាម​ជិតផ្សារចាស់
អាជីវករ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ផ្សារចាស់​បាន​អះអាង​ថា​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​យឺត​ជា​រៀងរាល់ថ្ងៃ​ធ្វើឲ្យ​មានការ​ស្ទះផ្លូវ​ និង​ជះក្លិន​ស្អុយ​ ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​។

អាជីវករ​នៅ​ផ្សារចាស់​ និង​អ្នក​រស់នៅ​ក្បែរ​នោះ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ទៅកាន់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​ទៀងទាត់​ដើម្បីកុំឲ្យ​គំនរសំរាម​កាន់តែ​ធំ​ ដែល​បង្ក​ឲ្យ​ស្ទះផ្លូវ​ ស្ទះលូ​ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​។

អាជីវករ​ម្នាក់​ជា​អ្នកលក់​គ្រឿងបន្លាស់​ម៉ូតូ​ និង​កូន​សោរ​ផ្សេង​ៗ លោក​ ប៉េង​ ឈៀង​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​គំនរសំរាម​នៅ​លើ​
ផ្លូវ​លេខ១០៨​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ កាន់តែ​ធំ​ឡើង​ៗដោយសារតែ​ការ​មក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​
ស៊ីន​ទ្រី​ មិនទាន់ពេល​វេលា​។ បញ្ហា​នេះ​ធ្វើឲ្យ​ប៉ះពាល់​ការ​ប្រកបរបរ​ប្រចាំថ្ងៃ​របស់​លោក​ និង​សុខភាព​ផង​ដែរ​។

លោក​ ប៉េង​ ឈៀង​ បាន​និយាយ​ថា​៖ «បើ​និយាយ​ពី​ពិភព​សំរាម​ដូចជា​នរក​ហើយ​ឥលូវ​ស្អុយ​កង្វក់​ក្លិន​ជះ​មក​ពេល​ខ្យល់​មក​ម្ដង​ៗ។ប៉ះពាល់​ដល់​សុខភាព​ឡើង៩០​%ប៉ិន​មិនដឹង​ដោះស្រាយ​យ៉ាង​មិច​។ ក្រុមហ៊ុន​ស៊ីន​ទ្រី​មិនសូវ​រវល់​ផង​មោ​យក​សំរាម​ដូច​ម្សិលមិញ​ម៉ោង១០ជួន​ម៉ោង១១ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​គេ​មិន​សប្បាយចិត្ត​»។ អាជីវករ​ម្នាក់ទៀត​លក់​ភេសជ្ជៈ​ គឺ​អ្នកស្រី​ ស្រី​ថន​ បាន​និយាយ​ថា​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​រាល់ថ្ងៃ​ ប៉ុន្តែ​មានការ​យឺតយ៉ាវ​។ ​អ្នកស្រី​ថា​ ប្រជាពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងទៀត​ក៏បាន​យក​សំរាម​មក​ចោល​នៅ​គំនរសំរាម​ក្បែរ​ផ្សារ​ដែល​ធ្វើឲ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ និង​ប្រមូល​មិនទាន់​ ដែល​បង្ក​ឲ្យ​ស្ទះលូ​ពេល​មាន​ភ្លៀង​ និង​មាន​ក្លិនស្អុយ​។

អ្នកស្រី​ ស្រី​ថន​ និយាយ​ថា​៖ «សំរាម​មិនមែន​ថា​ស៊ីន​ទ្រី​គេ​មិន​មក​យក​នោះ​ទេ​ គេ​មក​យក​ដែរ​តែ​វា​ច្រើន​យក​មិនទាន់​។ សំរាម​មក​ពី​ទូទៅ​មក​ពី​ជុំវិញ​ប្រមូល​ពី​ណាៗ​មក​ដាក់​កន្លែង​ហ្នឹង​។ សំខាន់​លូ​ក៏​វា​ស្ទះ​វា​ក៏​ធ្វើឲ្យ​ទឹក​វា​ស្អុយ​សំរាម​ក៏​វា​ច្រើន​វា​ជះក្លិន​។ ឡាន​គេ​មក​យក​ទាំងអស់​បី​ពេលព្រឹក​ ថ្ងៃ​ យប់​
បើ​ពេលខ្លះ​គ្នា​យក​មិនទាន់​យក​ថែម​បន្តបន្ទាប់​»។

ស្រ្តី​វ័យ​ចំណាស់​ម្នាក់​អាយុ៥០ឆ្នាំ​ ដែល​ជា​ប្រជាជន​រស់នៅ​សង្កាត់​វត្តភ្នំ​ផ្ទាល់​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា​ការ​ប្រមូល​សំរាម​មិន​ទៀងទាត់​ដោយសារ​កង្វះ​ការ​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ អ្នកស្រី​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ធ្លាប់​ស្នើ​ទៅកាន់​អាជ្ញាធរ​
ភូមិ​ និង​ឃុំ​ឲ្យ​ជួយ​អន្តរា​គន៍​ប្រមូល​សំរាម​ឲ្យ​ទាន់ពេល​ និង​លាង​សម្អាត​កន្លែង​នោះ​ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ល្អ​នោះ​ទេ​។

គំនរសំរាមធំមួយដែលស្ថិតនៅលើផ្លូវ១០៨ ជិតផ្សារចាស់ ភ្នំពេញ ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយៈ ប៉ាន់ បូរិន)

ចៅសង្កាត់​វត្តភ្នំ​ លោក​ ហៅ​
ស៊ី​និ​ត បាន​មានប្រសាសន៍​ថា​លោក​ជាប់រវល់​ ហើយ​ពុំ​អាច​ផ្តល់​បទ​សម្ភាស​បាន​នោះ​ទេ​។ លោក​បាន​បង្វែរ​សំនួរ​ទៅកាន់​មន្ត្រី​សាលាសង្កាត់​របស់​លោក​វិញ​។

ស្រ្តី​ម្នាក់​អះអាង​ថា​ ជា​ជំនួយការ​ចៅសង្កាត់​វត្តភ្នំ​បាន​ប្រាប់​អ្នក​សារព័ត៌​តាម​ទូរសព្ទ​ថា​ បញ្ហា​គំនរសំរាម​ និង​អនាម័យ​ គឺ​កើតឡើង​ដោយសារ​ក្រុមហ៊ុន​ស៊ីន​
ទ្រី​ មិនបាន​លាង​សម្អាត​ឲ្យបាន​ស្អាត​
បន្ទាប់ពី​យក​សំរាម​ចេញ​។អ្នកស្រី​ មានប្រសាសន៍​ថា​៖ «សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​យក​សំរាម​ហើយ​គឺ​ឲ្យ​គាត់​លាង​ចេញ»​។

ប្រធាន​ផ្សារចាស់​ លោក​ យន់​
ច័ន្ទ​ណា​រ៉ា​ បាន​មានប្រសាសន៍​ថា​បញ្ហា​រគំនរសំរាម​នៅ​ក្បែរ​ផ្សារ​កើតមានឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទាមទារ​ដាក់​ធុងសំរាម​ធំ​សម្រាប់​ដាក់​សំរាម​នៅ​ទីនោះ​ ហើយ​ប្រជាពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងទៀត​ក៏​យក​មក​ចោល​ទីនោះ​ដែរ​។
លោក​ថា​ ក្រុមហ៊ុន​ស៊ីន​ទ្រី​មិនបាន​មក​យក​សំរាម​តាម​ពេលកំណត់​ដូចដែល​បាន​ដាក់​ក្នុង​លក្ខខណ្ឌ​ផ្សារ​ដូចដែល​ព្រមព្រៀង​។

លោក​មានប្រសាសន៍​ថា​៖​«បើ​ស៊ីន​ទ្រី​មក​សម្អាត​តាម​ការកំណត់​នោះ​មិន​បង្ក​រឲ្យ​មាន​សំរាម​កើនឡើង​ទេ​»។

ឆ្លើយតបទៅនឹង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗរបស់​អាជីវករ​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​
ប្រធាន​គ្រប់គ្រង​សំរាម​ខណ្ឌដូនពេញ​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី​
លោ​កគឹម​
រ៉ា​ធី​ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃពុធ​ សប្តាហ៍​មុន​ ថា​លោក​បាន​ទទួលស្គាល់​កំហុស​ពី​បញ្ហា​ដែល​ទៅ​ប្រមូល​សំរាម​យឺតយ៉ាវ​ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការ​មក​ប្រមូល​សំរាម​យឺតយ៉ាវ​របស់​កម្មករ​ទេ​។

លោក​ រ៉ា​ធី​ បាន​និយាយ​ថា​៖ «សំរាម​ប្រមូល​ចន្លោះ​ពី​ម៉ោង២ទៅ៥​។ បាទ​ក្រុម​ខ្ញុំ​យក​សំរាម​ហើយ​ចប់​រឿង​។ លាង​សម្អាត​គឺជា​រឿង​របស់​អាជ្ញាធរ​។បើ​យើង​យក​ម៉ោង៥គ្រាន់​តែ​យឺត​ចឹង​តែបើ​អត់​ខ្ញុំ​អត់មាន​ទេ​»។

លោក​ រ៉ា​ធី​
ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហ​ការណ៍​ក៏​ដូច​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​
ព្រមទាំង​ចោលសំរាម​តាម​ពេលកំណត់​។

លោក​ រ៉ា​ធី​ បាន​និយាយ​ថា​៖ «សំណូមពរ​ចុងក្រោយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គោរព​ការ​បញ្ចេញ​សំរាម​ព្រោះ​ការ​បញ្ចេញ​សំរាម​គឺ​បាន​អា​ជា្ញ​ធរ​ផ្សព្វផ្សាយ​ហើយនិង​កុំ​យក​សំរាម​មក​ចោលមិនត្រូវ​ម៉ោង​ទៀត​ដែល​មើលឃើញ​ថា​សំរាម​មានការ​គរ​ឡើង​ដូចជា​ក្រុមហ៊ុន​សំរាម​មិនទាន់​មក​ប្រមូល​»។

ដោយសារ​ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​ គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី១០កុម្ភៈ​
ឆ្នាំ២០០១៥​ បាន​បញ្ជា​ឲ្យ​មានការ​សើរើ​កិច្ចសន្យា​នា​ឆ្នាំ២០០២របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ដែល​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រយៈពេល៤៩ឆ្នាំ​។ ឆ្លើយតប​នឹង​ការ​សើរើ​កិច្ចសន្យា​ លោក​ សេង​ សា​វី​ ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដោយ​បដិសេធ​ដែល​ថា​ក្រុមហ៊ុន​លោក​មិន​មាន​សមត្ថភាព​ប្រមូល​សំរាម​នៅក្នុង​ក្រុងភ្នំពេញ​ ហើយ​មិន​អាច​ទទួលយក​ការវាយតម្លៃ​របស់​គណៈរដ្ឋ​មន្ត្រី​បានទេ​។ លោក​
សា​វី​ ថា​ការ​ខ្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលាក្រុង​មិនទាន់​ដោះស្រាយ​នៅឡើយ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ក្នុង​ឆ្នាំ២០១៨​ បាន​ឲ្យដឹង​ថា​ សំណល់រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូតដល់​ ៣០០០តោន​ក្នុង​មួយថ្ងៃ​ ក្នុង​នោះ​ ៦៥​%ជា​ណល់​សើម​
២០​%ជា​ថង់​ប្លា​ស្ទីក​ និង​
ជាង១០​%ជា​សំណល់រាវ​។