ហៀង រ៉ូណា (Heang Rona) – Newsroom Cambodia

បទយកការណ៍៖ អ្នកស្រឡាញ់​ការអប់រំ បង្កើតថ្នាក់រៀននិងបណ្ណាល័យខ្នាតតូចសម្រាប់​កុមារ​តាម​តំបន់​ខ្វះខាត
ភ្នំពេញ៖ នៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ស្ថិតនៅ​ប៉ែកអាគ្នេយ៍នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងរបងបរិវេណខាងមុខផ្ទះមាន​​​សួនបន្លែ ក្នុង​​ផ្ទះ​មាន​តុ កៅអី ក្ដារខៀន ធ្នើរសៀវភៅ ដែល​អាច​មើល​ដឹង​ថា​ទីនោះ​ជា​ទីតាំងបង្រៀន។ លោក សាន ដារ៉ាវីត អាយុ៣៥ឆ្នាំ បានរៀបចំផ្ទះ​ដែលខណ្ឌ​ចែក​បន្ទប់ជា៤ថ្នាក់សម្រាប់សិស្សរៀននេះកាលពីឆ្នាំ២០២៣  ក្រោយលោកមើលឃើញ​ពី​ភាពខ្វះខាត​របស់​ក្មេងៗ​ដែល​ចំណាកស្រុក​តាមឳពុកម្ដាយ​មក​រក​ការងារ​ធ្វើនៅទីក្រុងភ្នំពេញក្នុង​តំបន់នោះ ជាពិសេស​គឺ​ការបាត់បង់ឱកាស​រៀន​សូត្រ។ បន្ថែមពីការអប់រំ​ ទីតាំងបង្រៀននេះ ក៏មានផ្តល់ជាអាហារ២ពេល​សម្រាប់​សិស្សផងដែរ។

សកម្មភាពសិស្សកំពុងបោចស្មៅ នៅទីតាំងបង្រៀនសាខាភ្នំពេញ (រូបភាពផ្តល់ដោយ៖ លោក សាន ដារ៉ាវីត)

លោក សាន ដារ៉ាវីត និយាយថា៖ ‹‹យើងក៏ហៅ​គាត់មក​រៀន​ ​យើង​ឱ្យ​បាយ​គាត់ញ៉ាំ ឱ្យ​សៀវភៅ ឱ្យ​របស់​​លេង គាត់ក៏​ចូលចិត្ត​ហើយ​មករៀន។ ហើយ​មា្ដយឳពុក​របស់ពួកគាត់​ក៏ចេះតែដេញ​មក ឃើញ​បានអីហូប ស្រាប់​តែមួយរយៈ​ក្រោយ​ខ្ទង់ពីរខែក្រោយ​ស្រាប់តែ​មកជា​គំហុក ទាំងកម្មករ​ទាំងអ្នកធ្វើការ (កូនរបស់​ពួកគាត់) មកច្រើន​មែនទែន››។

ការបង្កើត​ទីតាំងបង្រៀន និងការបង្រៀនស្ម័គ្រចិត្តដល់ក្មេងៗតាមតំបន់ខ្វះខាត និងដាច់ស្រយាល បានរួម​ចំណែក​​ផ្តល់ការអប់រំដល់កុមារដែលមានជីវភាពខ្វះខាត និងកាត់​បន្ថយអាត្រា​នៃការបោះបង់​ចោលការ​សិក្សា។ អ្នកមានគំនិតផ្តួចផ្តើមបង្កើតទីតាំងបង្រៀន​ដូចជាលោក សាន ដារ៉ាវីត មានគោល​បំណងរួមគ្នាមួយ គឺ​ចង់ឃើញ​កុមារទទួល​បាន​ការអប់រំស្មើគ្នា និងបង្កើនចំណេះដឹង។

​លោក សាន ដារ៉ាវីតឲ្យដឹងថា ការបង្រៀន នៅ​ទីនោះ​មានបញ្ចូល ការសរសេរ ការអាន ភាសា​អង់គ្លេស ម៉ោងកំព្យូទ័រ និងម៉ោង​ធ្វើហត្ថកម្ម​ដូចជាដាំបន្លែ រើសសម្រាមជុំវិញសាលា បោចស្មៅ សម្អាត​ថ្នាក់​រៀន​ជាដើម។ គិតមក​ដល់ពេល​បច្ចុប្បន្ននេះ មានសិស្ស៥០នាក់ដែលកំពុងរៀននៅទីនោះ។

លោក សាន ដារ៉ាវីត ជាអ្នកបង្កើតទីតាំងបង្រៀនសម្រាប់កុមារនៅតំបន់ខ្វះខាត (រូបភាព៖ ស្អាត បុទុំម៉ា)

បើទោះជាមានបញ្ហាប្រឈម​ផ្សេងៗ ​ជា​ពិសេស​បញ្ហា​ហិរញ្ញវត្ថុយ៉ាងណាក្តី ​លោក​ ដារ៉ាវីត នៅ​តែរកវិធី និង​កៀរគរ​រក​ថវិកា​ដើម្បី​បន្ត​សកម្មភាពសម្រាប់ទីតាំងបង្រៀននេះ។

កន្លែងហូបអាហាររបស់ក្មេងៗនៅខណ្ឌដង្កោ (រូបភាព៖ ស្អាត បុទុំម៉ា)

នាពេលថ្មីៗនេះ លោក សាន ដារ៉ាវីត ក៏បាន​បង្កើតទីតាំងមួយទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នោះក៏ដោយសារ​លោកមើល​ឃើញបញ្ហាដែលកុមារត្រូវបាត់បង់ពេល​វេលា និងឱកាស​រៀន​សូត្រ​ព្រោះ​​​កត្តាជីវភាព។ លោកថា កុមារដែលមានវ័យត្រូវសិក្សា បែរជានាំគ្នាចូលព្រៃកាប់ឈើ និងខ្លះទៀត​ទៅ​​នេសាទត្រី ដើម្បីបានប្រាក់មកចិញ្ចឹមក្រពះទៅវិញ។

លោក សាន ដារ៉ាវីត បន្ថែមថា៖ ‹‹អ្វី​ដែល​ពួកយើងចង់​បញ្ចូលឱ្យ​ពួកគាត់​នោះគឺ​ផ្នត់គំនិត ទោះបីគាត់​អត់​​ចេះអក្សរឬក៏​ចេះ ក៏គាត់​អាចទទួលបាន​ការអប់រំពាក់ព័ន្ធ​នឹងសីលធម៌ ​ការ​រស់​នៅ ការស្វែងរក​អាជីព។ អ្វី​ដែលយើងផ្ដល់ឱ្យ​គាត់ គឺផ្ដោតទៅ​លើរបៀប​គិត។ ​យើងអត់​បានផ្ដោតទៅ​លើ​របៀប​​នៅ​​ក្នុង​ការរៀនម៉េច​ឱ្យពូកែ អ្វីដែល​យើងព្យាយាម​ផ្ដល់ឱ្យគាត់​គឺ​គំនិត​នៅក្នុងការគិត និង​របៀប​រស់​នៅ​ជាការ​ប្រកប​អាជីព​ប្រចាំខ្លួន​ទៅថ្ងៃអនាគត​››។

ចំណែកកញ្ញា អ៊ា សុគន្ធារី អាយុ ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បច្ចុប្បន្ន​ជាគ្រូ​បង្រៀន​​ស្ម័គ្រចិត្តនៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ។ កញ្ញាបានចំណាយពេល​មួយថ្ងៃ​ចាប់​ពី​ម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចដើម្បីបង្រៀនសិស្ស ហើយមុខវិជ្ជាដែលបង្រៀននោះ​រួមមាន​ភាសា​ខ្មែរ និងគណិតវិទ្យា និងពេលខ្លះនាំសិស្សឱ្យដាំបន្លែផងដែរ។

កញ្ញា អ៊ា សុគន្ធារី ដែលជាគ្រូបង្រៀនស្ម័គ្រសិស្សក្រីក្រប្រមាណជា១ឆ្នាំមកនេះឲ្យដឹងទៀត​ថា ការសម្រេច​មកធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដោយសារកញ្ញា​មានចិត្តស្រលាញ់​វិស័យអប់រំផង និង​មាន​​ទឹក​ចិត្ត​អាណិតដល់ក្មេងៗដែលមិនទទួលបានការអប់រំផង។

កញ្ញាបន្ថែមថា៖ ‹‹ការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំគឺខ្ញុំ​ស្រលាញ់​ខាងវិស័យអប់រំ។ មួយវិញទៀត​ខ្ញុំមាន​ចិត្ត​អាណិតដល់ក្មេងៗ​ដែលគាត់មានការខ្វះខាតពុំ​ទាន់​​ទទួលបានការសិក្សា ហើយខ្ញុំគិតថាខ្ញុំ​ជាផ្នែក​មួយ​​ដែលអាចជួយ​ឱ្យពួកគាត់អាចឆ្លងផុតពីភាពល្ង​ង់​ខ្លៅ​បាន››។

កញ្ញា អ៊ា សុគន្ធារី គ្រូបង្រៀនស្ម័គ្រចិត្តក្មេងៗនៅខណ្ឌដង្កោ (រូបភាពផ្តល់ដោយ៖ អ៊ា សុគន្ធារី)

បើតាមការរៀបរាប់របស់កញ្ញា អ៊ា សុគន្ធារី ការបង្រៀននៅទីនោះមិនមែនគ្រាន់​តែឱ្យក្មេងៗ​ចេះអាន​អក្ស​រប៉ុណ្ណោះទេ តែក៏បានផ្ដោតសំខាន់ទៅលើការងារសិល្បៈ និងគំនិតច្នៃប្រឌិតផងដែរ ដើម្បីបំប៉ន​បន្ថែម​ឲ្យក្មេងៗអាចទៅរៀនបន្ដនៅសាលារដ្ឋផងដែរ។

កញ្ញាថា ការងារ​ស្ម័គ្រចិត្ត​ បានរួមចំណែកជួយសម្រាលបន្ទុកសង្គម ជាក់ស្ដែង​ដូចជា​ការ​បង្រៀនសិស្ស​ក្រីក្រ ហើយថាការងារ​សង្គមប្រភេទនេះគឺត្រូវ​ការ​កម្លាំង​យុវជន។

កញ្ញាបានលើកឡើងថា៖ ‹‹ខ្ញុំគិតថាការងារសង្គមគឺជាការងារស្ម័គ្រចិត្ត​ដើម្បីចូលរួមអភិវឌ្ឍ​សង្គម​តាម​លទ្ធភាព និងតាមសមត្ថភាពរបស់យុវជនដែលមាន​សមត្ថភាពរៀងៗខ្លួន តាម​សណ្ឋាន​នីមួយៗ​​​​នៃ​ការងារ​របស់សង្គម។ នៅថ្ងៃអនាគតខ្ញុំនៅតែបន្ដ​ក្នុង​វិស័យ​អាជីព​ជាគ្រូបង្រៀននេះរហូត››​។

ក្រៅពីតំបន់ខ្វះខាតក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្តផ្សេងៗ​ក៏មានការចូលរួមការងារ​សង្គម​​ស្រដៀង​គ្នាដែរ។

នៅ​ក្នុង​ភូមិ​ប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ដែលជា​តំបន់​ដាច់ស្រយោល​នៅ​ខេត្ត​កំពតវិញ មានលោក អ៊ុង សេរីវុទ្ធ អាយុ​៣៨ឆ្នាំដែលបានបង្កើត​កន្លែង​បង្រៀន​ដល់កុមារផងដែរ។ លោក សេរីវុទ្ធ ថ្លែងថាការខ្វះខាតកាល​​ពី​កុមារភាព​របស់​​លោកបានជំរុញ​ឲ្យ​លោកសម្រេច​ចិត្តយកចំណេះ​ដែល​មាន​និង​ធនធាន​មួយចំនួន មក​រៀបជាបណ្ណាល័យ តូបសៀវភៅ និង​បង្រៀន​ក្មេង ដោយ​យក​ផ្ទះ​របស់​ខ្លួន​ជាបន្ទប់​រៀន និង​ទីតាំង​ដាក់សៀវភៅ។  ​

លោក អ៊ុង សេរីវុទ្ធ និយាយថា៖ «នឹក​ឃើញ​ថា​មិន​ចង់​រស់នៅ​ភ្នំពេញ​ទេព្រោះថា បើសិន​ជា​យើង​អាច​ត្រលប់​​ទៅ​ជនបទ​តំបន់​ណា​មួយដែល​ដាច់​ស្រយាល​អ៊ីចឹងទៅ ពលរដ្ឋដែល​គាត់​ត្រូវ​ការ​ដែល​គាត់​ចង់​បាន​ការរៀនសូត្រ​ដូច​ជំនាន់​កាល​ពី​ខ្ញុំ​ចង់​រៀន​ ចឹង​យើង​អាច​ចែក​រំលែក​ការ​ចេះដឹង​របស់​យើង​តិចតួច​ហ្នឹងទៅ​ដល់​សហគមន៍​ដែល​គាត់​ត្រូវ​ការ​ការរៀនសូត្រ»។

លោក អ៊ុង សេរីវុទ្ធ និងក្មេងៗក្នុងភូមិកំពុងរៀន។ (រូបភាពផ្តល់ឲ្យ៖ អ៊ុង សេរីវុទ្ធ)

លោក សេរីវុទ្ធ​បាន​ចាប់​ផ្ដើម​ការងារ​បង្រៀនស្ម័គ្រចិត្ត និង​រៀបបណ្ណាល័យ​ដើម្បី​កុមារ​បាន​អាន​សៀវភៅ​កាលពី​ដើម​ឆ្នាំ២០២៤នេះ។​ ការ​បង្រៀន​របស់​លោក​ផ្ដល់​លើកម្រិត​បឋម ដែល​មាន​ភាសាខ្មែរ អង់គ្លេស និង​មុខវិជ្ជាបំនិន​បន្ថែម។ លោក​តែង​បង្រៀន​ក្មេង​នៅ​ចន្លោះ​ម៉ោង៤​​ទៅ​ម៉ោង​៥ល្ងាច រាល់ថ្ងៃតាម​កាល​វិភាគ​ដែល​លោក​រៀបចំ។ លោក​បន្ត​ថា ជារៀង​រាល់​ថ្ងៃ​សិស្សតែង​មក​រៀន​មុន​ម៉ោង​ ដោយសារ​ពួក​គេ​ចង់​​​អាន​​សៀវភៅនិទាន​មុន​ម៉ោង​ចូល​រៀន ដែល​លោកយល់​ថានេះជាលទ្ធផល​វិជ្ជមាន។ ជា​មធ្យម​​ ចំនួន​សិស្សមករៀនមាន​ចន្លោះពី១០ ទៅ​១៦នាក់​។

លោកថា៖ «ចឹង​វិជ្ជាមាន​ទីមួយ កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​ក្មេង​បាន​ងាក​មក​មើល​សៀវភៅ​ និង​មក​លេង​ល្បែង​កីឡា​។ ទី​ពីរ​យើង​ដាក់​លក្ខខណ្ឌ​ឱ្យ​គាត់​អាន​ហើយ​គាត់​ត្រូវ​សង្ខេប​រឿង​ហ្នឹង ចឹង​គាត់​ប្រយ័ត្ន​ណាស់​ពេល​ដែល​គាត់អាន​ហើយ​ គាត់​​ត្រូវ​ចាំ​រឿង​ហ្នឹងដើម្បី​អាច​យក​មក​និយាយ​ក្នុង​ថ្នាក់»។

បច្ចុប្បន្នបណ្ណាល័យ​ក្នុង​ផ្ទះ និង​តូប​សៀវភៅ​តូចមួយនៅ​មុខផ្ទះមាន​សៀវភៅ​សរុប​ប្រមាណ ១៦០០​ ក្បា​ល។  ក្នុងនោះសៀវភៅខ្លះជា​របស់​លោកផ្ទាល់​ និងខ្លះទៀតជា​ជំនួយពី​សប្បុរសជន។

​ដើម្បី​ឱ្យ​កុមារមានលទ្ធភាព និងឱកាស​​រៀន​តាម​រយៈការអាន​សៀវភៅ ​លោកតែង​យក​សៀវភៅ​ដាក់​តាម​សាលារៀន​ ចល័តតាមភូមិជិតៗនោះជា​រៀងរាល់​ចុងសប្ដាហ៍។ សម្រាប់ពេល​អនាគត លោក​មាន​បំណង​ចង់​បង្កើត​ទីតាំងរៀន​ដែល​បញ្ចូល​ជំនាញ​ស្ទែម​ដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បី​ឱ្យ​ក្មេង​ៗ​នៅ​តំបន់​នេះ​អាច​មានចំណេះ​ជំនាញ​ថ្មី។

ចំណែកកញ្ញា ហួ ស៊ីនិត មានអាយុ ២៣ ឆ្នាំ សព្វថ្ងៃជាគ្រូ​បង្រៀនថ្នាក់បឋមសិក្សា​នៅខេត្តបន្ទាយ​មាន​ជ័យ។ មិនខុសគ្នាពីអ្នកផ្សេងនោះទេ និស្សិតដែលទើបបញ្ចប់ការសិក្សា​រូបនេះ​ឆ្លៀ​ត​​ពេ​ល​ឈប់​ស​ម្រា​ក​ពី​កា​រ​ងារ ដើម្បី​បើ​ក​ដំណើរការបណ្ណាល័យតូចមួយ​។ ផ្ដើមចេញ​ពីការ​យក​សៀវភៅ​​ទៅ​ដាក់នៅ​សាលា​ឆទាន​ដើម្បីបណ្តុះទម្លាប់អានដល់ក្មេងៗក្នុងសហគមន៍ ​ កញ្ញា​សម្រេច​ចិត្ត​សាងសង់បណ្ណាល័យតូច​មួយ​​នៅលើដីផ្ទះ​របស់ខ្លួន ដើម្បីអាចឱ្យ​ក្មេងៗក្នុងភូមិ​មកអានសៀវភៅ​ដោយឥតគិតថ្លៃ​ក្នុងពេល​ទំនេរ​ពី​ការសិក្សា។

កញ្ញា ហួ ស៊ីនិត​ ជាអ្នក​បង្កើត​​បណ្ណាល័យ​នៅខេត្ត​ បន្ទាយ​មាន​ជ័យ​។ (​រូបភាព​ផ្ដល់ដោយ៖​ ហួ ស៊ីនិត​)

បណ្ណាល័យដែលបានបើកដំណើរការជិត១​ឆ្នាំ​កន្លះនេះ កើតចេញពីថ​វិ​​កា​​​​​​​​​​​​​ផ្ទា​​​ល់​​​​​​​​​ខ្លួ​​​​នរបស់កញ្ញាហួ ស៊ីនិត និងជំ​​នួ​​​យ​​​​​​​ពី​​​​​​​​​​​​សំណា​​​​​ក់​​ស​​ប្បុ​រ​សជ​ន​ទាំង​​​ស​​ម្ភារៈ ​​​និ​ង​​​ថ​​វិ​កាខ្លះ ព្រមទាំង​​​​​​​​​​​​​​​​​​​​ទ​​​​ទួល​​​​​​​​​បា​​ន​កា​រ​​​អ​​​នុ​​​ញ្ញា​​​​ត​​​​​​ពី​​​​​​​​​ភូ​​​​មិ​​​​​​​ឃុំ​​​​។

កញ្ញា​បន្ត​ថា​ បន្ថែម​ពី​លើ​នោះ​​កញ្ញា​បាន​បង្កើ​ត​​​ស​ក​ម្ម​​​ភា​ព​​មួ​​​​យ​​​ចំ​នួ​ន​​ដែ​ល​​​អា​ច​​​ជួ​យ​​​ឱ្យ​​​ក្មេ​​ង​​​ប​ង្កើត​សក​ម្ម​​​ភា​ព​​ផ្សេងៗទៀត​​​រួ​ម​​​មា​ន​ ​កា​រ​ផា​ត់​​​​រូ​ប​​​គំ​នូ​រ​​​ ​កា​​រ​​អា​ន និង​ការ​និទាន​រឿង​ជូន​ទៅ​ដល់​ក្មេងតូចៗ​ហើយ​ក៏ មាន​ជា​សំនួរសួរ​​ទៅ​កាន់​ពួក​គាត់​​បន្ទាប់​ពី​ការ​និទាន​បាន​បញ្ចប់។

កញ្ញា​បា​ន​​​​ប​​​​​ន្ថែម​​​ថា៖ «តាំង​ពី​បង្កើត​​បណ្ណា​ល័យ​នៅ​ក្នុង​ភូមិ​មកសង្កេត​ឃើញ​ថា​​ក្មេង​ៗភាគ​ច្រើន​ពួក​គាត់​បាន​​​​​ផ្លាស់​ប្ដូរ​ពីទម្លាប់​ចូល​ចិត្ត​​លេង​ហ្គេម​តាម​ទូរស័ព្ទឥត​ប្រយោជន៍ ​​បែរ​​មក​​បង្កើត​ទម្លាប់​ចូល​ចិត្ត​អាន​​​​​​សៀវ​ភៅ​ទៅ​វិញ»។

អ្នក​វិភាគ​នយោ​បាយនិង​សង្គម ​លោក​បណ្ឌិត​ មាស នី យល់ថាទំនោរ​របស់​យុវជនដែល​ធ្វើការ​ស្ម័គ្រ​បង្រៀន​​ក្មេង​គឺ​ជា​រឿង​ល្អប្រសើរ​ ដោយឆ្លុះបញ្ជាំងពីការ​គិត​គូរ និង​ចេះ​ចែក​រំលែក​អ្វីដែលខ្លួនមានទៅ​កាន់​ក្មេងជំនាន់​ក្រោយ​​​។

លោកបណ្ឌិត មាស នី ថ្លែងថា៖ «​គឺ​អ្វី​ដែល​យុវជន​មើល​ឃើញ​ថា​ជា​បញ្ហា​សង្គម​ ជា​តម្រូវ​ការ​របស់​សង្គម​ដែល​គាត់​ចង់​បាន​ជា​រឿង​ល្អមែន​ទែន។ ហើយ​ការ​ដែល​ទៅ​ជួយ​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​ក៏​មិន​មែន​ជា​រឿង​អត់​ប្រយោជន៍​​សម្រាប់​យុវជន​ទាំង​អស់​ហ្នឹង​ដែរ ព្រោះ​នេះ​​ក៏​ជា​ការ​ពង្រឹង​និង​ពង្រីកបទ​ពិសោធន៍​​​​របស់​គាត់»។

លោក​បន្ថែមថា​ សកម្មភាព​របស់​យុវជន​ដែល​ស្ម័គ្រចិត្ត​លើ​ការងារ​ផ្សេងៗ​ដើម្បី​វិស័យអប់រំ​គួរ​ត្រូវ​បាន​លើកទឹក​ចិត្ត​ពី​រដ្ឋ និង​ភាគីពាក់ព័ន្ធ។

អ្នកស័្មគ្រ​ចិត្តទាំងនេះលើកឡើង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើ​ការងារ​អប់រំ​នេះទៀត​ និង​បន្ថែម​ការអប់រំ​ថ្មីៗ​ជាបន្តបន្ទាប់​​​តាម​​លទ្ធភាពដែល​អាច​ធ្វើ​​បាន ដើម្បី​រួម​​ចំណែក​​បណ្ដុះ​គំនិត​ស្រឡាញ់​ការ​សិក្សា និង​ផ្តល់​ឱកាស​រៀន​សូត្រ​ដល់​ក្មេង​ៗ​​នៅ​​តាម​តំបន់​ខ្វះខាត៕

Artist Finds Something New in Ancient Silk Tradition
Sok Linda discovered the ancient Cambodian art of pidan nearly by accident. Or maybe, you could say, the Angkorean-era silk-weaving tradition found her.

There were no Cambodian museums or art galleries in Sydney, where she grew up, and Khmer art was rarely discussed in her family — and even then, only by the elders.

“As a young person, I didn’t feel like it was that important because it was the older generation telling me that this is Khmer culture,” she said. “But in reality, Khmer culture is very big and multifaceted.”

It wasn’t until she began researching Cambodian weaving styles in university that she discovered pidan and began exploring her own Cambodian heritage.

“I never went to a museum or anything to see art, because it just wasn’t something that my family did,” she said. “So when I went to university, I was like, wow, this is so amazing. I saw it as an opportunity, because I didn’t see a lot of Khmer artists.”

Now 31, Sok Linda is living in the northeastern United States and preparing for a solo exhibit in March at the Campbelltown Arts Center in Sydney. With each new show, pidan gains a few more fans, and Sok Linda moves one step closer to her goal of becoming a full-time artist.

Ancient Heritage

The exact origins of pidan are unknown, but the artform is at least 1,000 years old. It’s defined by the use of intricate dyeing and weaving methods to create finely detailed scenes. Pidan are typically made from fine silk and depict landscapes of Angkor Wat or tales from Buddhist scripture. They were traditionally woven by women and donated to local temples as a way to make merit.

The practice fell into decline during the French protectorate, in the mid 19th century. It was all but obliterated under the Khmer Rouge.

“I was very interested in the idea that silk is something that was almost erased during the Pol Pot times,” she said. “Silk is one of the most resilient materials, one of the most resilient natural fibers.”

It makes an apt symbol for the resilience and strength of the Khmer people.

Modern Spin

Sok Linda first began pidan weaving in 2022. Her take on the ancient tradition reflects the change in times. She has simplified some of the more complex weaving and dyeing techniques, and moved away from its religious origins.

“The colors also differ,” she said, “and the stories behind the pidan are also very different. Instead of Buddhist stories, they are stories from my family.”

Despite the challenges of being an artist – the inconsistent paydays, the long hours, the formal rejection letters – she can think of no better career.

“I want to continue making art, and hopefully make bigger and better things, and get bigger exhibitions,” she said. “It’s a challenging but incredibly rewarding career to pursue. It’s not always stable, but that’s part of the excitement.”

Q&A៖ បញ្ហា​ប្រឈម និងដំណោះស្រាយ​របស់អ្នកមានជំងឺផ្លូវ​ចិត្ត​
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in Data នៅដើមឆ្នាំ២០២៤នេះ។ អ្នកជំនាញលើកឡើងថាដូចគ្នានឹងសុខភាពផ្លូវកាយដែរ ជំងឺផ្លូវចិត្ត គឺត្រូវការការព្យាបាល តាមរយៈឱសថ ឬប្រឹក្សា​យោបល់​​ផ្លូវចិត្ត ស្របពេលដែលនៅកម្ពុជា ជំងឺផ្លូវចិត្ត មិនទាន់ត្រូវបានពិភាក្សា និងស្វែងយល់ឲ្យបានសុីជម្រៅនៅឡើយ។

កញ្ញា​ ហៀង​ រ៉ូណា​​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia) បាន​សម្ភាស​លោក កុសល់ ឌីណា អ្នកផ្តល់ប្រឹក្សាផ្លូវចិត្តនៃអង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅការថា ធីភីអូ កម្ពុជា(TPO Cambodia)។

Q៖ ជម្រាប​សួរ​លោក​ កុ​សល់ ឌី​ណា​​​!

A៖ បាទ​ជម្រាប​សួរ​!

Q៖  តើ​អ្វីទៅ​ជា​ជំងឺផ្លូវចិត្ត?

A៖ ជំងឺផ្លូវចិត្ត សំដៅដល់ការលំបាកផ្នែកអារម្មណ៍ ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើការគិត អារម្មណ៍ និងអាកប្បកិរិយារបស់បុគ្គល។ បញ្ហា​នោះក៏អាច​ប៉ះពាល់លើ សមត្ថភាពក្នុងការ​បំពេញ​ការងារ និងការកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ជាទូទៅ​បើ​និយាយ​ពីជំងឺផ្លូវចិត្ត ប្រជាជនយើង​បាន​ប្រើពាក្យដូចជា ខូចចិត្ត ខូចសរសៃប្រសាទ ឆ្កួត វិកលចរិក មិនគ្រប់ទឹក ឡប់សតិ ជាដើម។ ពាក្យ​ទាំងនេះមិនបានផ្តល់នូវព័ត៌មានពេញលេញ អំពី​អ្វីដែលបានកើតឡើងចំពោះបុគ្គលឡើយ។ ជំងឺផ្លូវចិត្ត គឺត្រូវការការព្យាបាល តាមរយៈឱសថ ឬប្រឹក្សា​យោបល់​​ផ្លូវចិត្ត ខុសពីបញ្ហាផ្លូវចិត្ត។​ បញ្ហាផ្លូវចិត្ត​មាន​ន័យ​ថាមនុស្សជួប​ស្ថានភាព​លំបាកដែល​​រំខាន​​អារម្មណ៍មួយរយៈ​ ប៉ុន្តែវាក៏ប្រសើរឡើងវិញដោយ​មិន​បាច់​​​​​ព្យាបាល​ឡើយ នៅពេលបញ្ហានោះ​ត្រូវ​បាន​ដោះស្រាយបាន ឬបុគ្គលខ្លះក៏ត្រូវការ​ជំនួយគាំទ្រ​ដែរ​។​

Q៖ តើជំងឺផ្លូវចិត្ត​មាន​ប៉ុន្មាន​ប្រភេទ អ្វី​ខ្លះ?

A៖ ជំងឺផ្លូវចិត្ត មិនសូវជាខុសគ្នាពីជំងឺផ្នែករាងកាយទេ។ ជំងឺផ្លូវចិត្តមាន​ច្រើនជាង២០០ប្រភេ​ទ​ខុ​ស​ៗ​គ្នា ​ប៉ុន្តែ​ជាជំងឺ​ដែលតែងកើតមានញឹកញាប់ជាងគេ យើងច្រើនតែមាន ជំងឺថប់បារម្ភ​ ជំងឺ​ធ្លាក់ទឹកចិត្ត ជំងឺ​ចិត្តវិកល បាក់ស្បាត PTSD និងមួយចំនួនទៀតដូចជា បាយផូឡា អូស៊ីឌី ជំងឺ​ផ្នែក​​អាកប្បកិរិយា ជំងឺផ្លូវ​ចិត្តដែលមាន​បញ្ហាមក​ពី​ការ​​ជះ​​ឥទ្ធិពលនៃគ្រឿងស្រវឹង និង​គ្រឿង​ញៀន​។​ ទូទៅការចាប់​ចំណាត់ថ្នាក់​របស់ជំងឺ គឺត្រូវបានវាស់វែងទៅតាមទម្រង់រោគវិនិច្ឆ័យ មានកម្រិតតិចស្រួចស្រាល មធ្យម ឬបង្គួរ ​និង​ធ្ងន់ធ្ងរ។​

Q៖ តើជំងឺផ្លូវចិត្តធ្ងន់ធ្ងរខុសពីជំងឺផ្លូវចិត្តធម្មតាយ៉ាងម៉េចខ្លះ?

A៖ ស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺអ្នកជំងឺបាត់បង់ការគ្រប់គ្រងខ្លួនឯង ការថែទាំ និង​ការ​បំពេញ​​មុខងារ​ប្រចាំមិនបានល្អ ឬបាត់បង់ទាំងស្រុង។ ឧទាហរណ៍ដូចជំងឺចិត្តវិកល និង​ជំងឺ​ធ្លាក់​ទឹក​​ចិត្ត​ជាដើម។ ចំណែក​​ជំងឺនៅក្នុងកម្រិតមធ្យម ឬកម្រិតស្រាល​ពួកគាត់អាចនៅមាន​លទ្ធភាព​​ក្នុងការ​ធ្វើកិច្ចការងារ​ទាំងនោះបាន ក៏ប៉ុន្តែគ្រាន់តែមិនសូវល្អ​ដូចពីមុន​ប៉ុណ្ណោះ​។

Q៖ តើមានសញ្ញាអ្វីខ្លះដែល​បង្ហាញថាមនុស្សម្នាក់​​កំពុងមានជំងឺផ្លូវចិត្ត?​

A៖ ​ចំនុច​ដំបូងយើងត្រូវកំណត់សញ្ញានោះថាមាន រយៈពេលលើសពី២សប្តាហ៍ ហើយអាច​សម្គាល់​​៣​ចំនុច​​របស់​បុគ្គល​នោះ។ ទី១ ផ្នែករាងកាយ គ្មានកម្លាំងថាមពលរ៉ាំរ៉ៃ ដេកច្រើនឬតិច ថយចុះ​ការញ៉ាំ​អាហារ ឬកើនឡើង មានការឈឺចាប់នៅ​តាមផ្នែកដងខ្លួន​ពិបាកក្នុង​បរិយាយ​(ឈឺ​គ្រប់​កន្លែង)។ ទី២ ផ្នែកអារម្មណ៍ អារម្មណ៍អស់សង្ឃឹម ព្រួយបារម្ភច្រើន អារម្មណ៍រសាប់រសល់​នៅមិន​សុខ ឆាប់ប្រែប្រួល​អារម្មណ៍ ក្រៀមក្រំ ឯកោ គ្មានអារម្មណ៍រីករាយទោះបី​ចូលរួម​សកម្មភាព​​​​ណា​​មួយក៏ដោយ ឆាប់ភ័យ ភ័យ​ខ្លាចគ្មានមូលហេតុច្បាស់លាស់។ ទី៣ ផ្នែក​អាកប្បកិរិយា ថយចុះទំនាក់ទំនងសង្គម គេច​ចេញ​ពីគេ​ឯង មិត្តភក្តិក្រុមគ្រួសារ លែងសូវ​ខ្វល់​ដល់ការរៀបចំនិងថែទាំខ្លួនឯង អាកប្បកិរិយាបែប​ភ័យ​ខ្លាច​ពេលចេញទៅខាងក្រៅ។

Q៖  តើជំងឺផ្លូវចិត្តទាំងធ្វើ​ឱ្យ​​ប៉ះពាល់បែបណាខ្លះ​ដល់​អ្នក​ដែលកំពុង​កើត និង​សង្គម​?​

A៖ ជំងឺផ្លូវចិត្តអាចបង្កឲ្យ​បាត់បង់លទ្ធភាពថែទាំខ្លួនឯង ឬមានការពិបាក និងរំខានដល់ការបំពេញ​មុខងារប្រចាំ លទ្ធផល​ការងារថយចុះ បោះបង់ការងារ បាត់បង់ចំណូល កើនការចំណាយទ្វេ បញ្ហា​ញៀន​សុរា/​សារធាតុ​ញៀន​។ សម្រាប់សង្គមបាត់បង់ធនធានមនុស្ស អាចមានករណី​អសន្តិសុខ​កើន​ឡើង អាកប្បកិរិយាបំពានច្បាប់ ភាពក្រីក្រ ថយចុះគុណភាពការងារ ការបោះបង់សាលារៀន ករណី​អំពើ​ហិង្សាក្នុងគ្រួសារ។ ជាឧទាហរណ៍ ក្នុងគ្រួសារដែលមានវិបត្តិ​បញ្ហាផ្លូវចិត្តកើតមាន​ឡើង ពួកគាត់​អាចជាប្តី​ឬប្រពន្ធ ឬទាំង២នាក់ប្តីប្រពន្ធ ចាប់ផ្តើមជ្រើសរើសសុរា​ជាមធ្យោ​បាយ​​បំបាត់ទុក្ខក្នុងគ្រួសារ។  យូរៗពួកគាត់ក្លាយបុគ្គលញៀនសុរា មានទំនាស់និងហិង្សាជាប់ជាប្រចាំ ការរៀបចំទុកដាក់ផ្ទះ​មិនមាន​របៀប​រៀបរយ លែងមានអ្នករកចំណូលក្នុងគ្រួសារ កូនៗក៏ទទួល​រង​ឥទ្ធិពលផ្លូវចិត្តបន្តពី​ម្តាយឪពុក​ផង​ដែរ​។

Q៖ ហេតុ​អ្វីបាន​ជា​ជំងឺផ្លូវចិត្តធ្ងន់​ធ្ងរជាជំងឺដែលគួរឲ្យបារម្ភ​?​

A៖ ព្រោះវានឹងធ្វើប៉ះពាល់ទៅខ្សែជីវិតរបស់បុគ្គលរយៈពេលវែង។ ឧទាហរណ៍ប្រសិន​បើបុគ្គល​ម្នាក់​មាន​ជំងឺចិត្តវិកលរ៉ាំរ៉ៃ នៅក្នុងគ្រួសារ​ត្រូវការមានសមាជិកណាម្នាក់ត្រូវមើលទាំដែល​ពិបាក​ក្នុង​ទៅ​ធ្វើ​កិច្ចការងារផ្សេង ងាយនឹងមានហិង្សាកើតឡើង ការចំណាយកើនឡើងត្រូវ​ការ​ពេល​វេលា​វែងដើម្បី​ព្យាបាល។ មួយទៀតជំងឺធ្លាក់ទឹកចិត្ត អាចប៉ះពាល់ដល់គុណភាព​ការងារ ងាយ​មាន​ទំនាស់ មានគំនិត​អត្តឃាត ឬការប្រើប្រាស់គ្រឿងញៀន​គ្រឿងស្រវឹងច្រើន​លើសលប់​ ដែលមានឥទ្ធិពលទៅសមាជិក​គ្រួសារ​​ផ្សេងទៀតដែរ។​ ដូច្នេះហើយវដ្តនៃបញ្ហា​ក៏​ចេះ​តែបន្តកើតមានតទៅទៀត។

Q៖ តើមានវិធីសាស្រ្តអ្វីខ្លះដែល​​​​អាចជួ​យឲ្យអ្នកមា​នជំងឺផ្លូវចិត្តធ្ងន់ធ្ងរដើរ​ចេញ​ពី​វិបត្តិ​នៃ​​ជំងឺ​​ដ៏​កាច​​សាហាវ​មួយនេះបាន​?​

A៖ ស្វែងរកធនធានដែលសមស្របក្នុងព្យាបាលនិងគាំទ្រ ដោយហ៊ានទទួលស្គាល់ពី​ស្ថាន​ភាព​​​​ផ្លូវចិត្ត​របស់ខ្លួនឯង។ និយាយពីអាការៈ ឬបញ្ហានៅក្នុងចិត្ត​ជាមួយមនុស្ស​ដែល​អ្នក​ទុកចិត្ត ការ​អនុវត្ត​សកម្មភាព​នានាដែលអាចជួយបន្ធូរភាពតានតឹងចិត្ត ធ្វើលំហាត់ប្រាណ លេង​កីឡា រៀបចំ​ពេល​សម្រាក​ឱ្យបានគ្រប់គ្រាន់ និងអនុវត្តលំហាត់សមាធិ។ ប្រសិនផល​រំខាន​ទាំងនោះ​នៅបន្តអូសបន្លាយ​រយៈពេលយូរ សូមស្វែងរកអ្នកជំនាញ ឬគ្រូពេទ្យឯកទេស។​

Q៖ ជាចុងក្រោយ តើបង​មានសារណែនាំអ្វីខ្លះទៅកាន់អ្នកដែលមានជំងឺផ្លូវ​ចិត្ត​​ធ្ងន់ធ្ងរ? ​​

A៖ សម្រាប់អ្នកកំពុងកើតមាននូវបញ្ហានេះ សូមជំរុញ​ភាពក្លាហាន​មកទទួលសេវាព្យាបាលឱ្យ​ត្រឹមត្រូវ សូមកុំមានភាពខ្មាសអៀន យើងមានជំងឺរាងកាយមិនខ្លាចក្នុង​និយាយប្រាប់ទៅកាន់​នរណាមួយ អញ្ចឹង​ជំងឺផ្លូវចិត្តមិនខុសគ្នា យើងអាចព្យាបាលជាសះស្បើយបាន។ យើងមាន​ទាំង​ឱសថ​សម្រាប់​ព្យាបាល និងការប្រឹក្សាយោបល់ផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ។ ហើយ​មួយ​ទៀត ស​ម្រាប់​បុ​គ្គ​ល​ដែ​ល​នៅ​ជុំ​វិញ​អ្នក​ជំងឺផ្លូវចិត្ត សូមប្រែក្លាយខ្លួនអ្នក​ទៅជាអ្នក​គាំទ្រ​បឋមជំរុញ​ និង​ផ្តល់ព័ត៌មានដែលអ្នកបានដឹង ឱ្យអ្នកមានបញ្ហាផ្លូវចិត្តមាន​ឱកាសបានមកទទួលការ​ព្យាបាល​និងប្រឹក្សាផ្លូវចិត្ត។ ពាក្យ​ចំអកចំអន់ ប្រៀបធៀប រើសអើង ទៅដល់អ្នកមានបញ្ហា ឬ ជំងឺផ្លូវចិត្តមិនគួរឱ្យបន្តមាននោះទេ ព្រោះ​វាឥទ្ធិពល​យ៉ាងខ្លាំងទៅដល់អ្នកកំពុងមានបញ្ហា ក្នុង​ការមិនហ៊ានស្វែងរកការគាំទ្របឋមពីមនុស្សជុំវិញ និង​មិន​ហ៊ាន​ស្វែងរក​សេវាព្យបាល និងការ​គាំទ្រ។

Q៖ អរគុណ​លោក​ កុ​សល់​ ឌីណា​ សម្រាប់​ការ​ផ្ដល់​សម្ភាសន៍!

A៖ បាទ​អរគុណ​!។

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]

និ​យ័​ត​​​ក​​​រ​​​​​​​​ទូ​​​រ​​​គ​​​មនាគម​​​ន៍​​​​ក​​​ម្ពុ​​​​ជា​​​​អំ​ពាវ​​នា​វ​ឱ្យ​​អ្ន​​ក​​​ប្រើ​​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អ​ស់​​​​​​រាយ​​ការ​​ណ៍​​ពី​ករណី​​មិនប្រក្រតី​
និ​យ័​ត​​​ក​​​រ​​​​​​​​ទូ​​​រ​​​គ​​​មនាគម​​​ន៍​​​​ក​​​ម្ពុ​​​​ជា​​​​អំ​ពាវ​​នា​វ​ឱ្យ​​អ្ន​​ក​​​ប្រើ​​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អ​ស់​​​​​​ ​​​​​រាយ​​ការ​​ណ៍​​ជា​ប​ន្ទា​ន់​ក្នុង​​​ក​​រ​ណី​​​​ក្រុមហ៊ុន​ទូរស័ព្ទ​​កា​​ត់​​​ផ្ដា​ច់​​​​ដំ​ណើ​រ​​​​កា​រ​​​លេ​ខ​ទូ​រ​ស័​ព្ទ​​​ច​​ល័​ត​​រ​ប​ស់​អ្ន​ក​​​ប្រើ​ប្រា​ស់​​​ដែ​​ល​​​​​​នៅមា​​ន​​សុ​​​ព​ល​​ភា​ព​​​​ប្រើ​​​ប្រា​ស់​​ ​និង​​​​កា​ត់​​​ទឹ​ក​​​​ប្រា​ក់​​​ពី​​​គ​ណ​នី​​​រ​​ប​ស់​​​​​អ​តិថិ​ជ​​ន​​​​ខុ​ស​​​ពី​​​​គ​ម្រោ​ង​​​​​ត​ម្លៃ ​​និង​​​​ល​​ក្ខ​ណ្ឌ​​បា​ន​​​ផ្សា​​យ​​​ពា​ណិ​ជ្ជ​ក​ម្ម​​។​​ ​

ក្នុង​សេចក្តី​​​ជូន​ដំ​​ណឹ​ង​​​របស់និ​យ័​ត​​​ក​រទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជា (ន​​​​.​ទ​.​​​​​​​​​ក) ចេញ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បញ្ជាក់ថា ​ក្នុ​​ង​​​​​​​ពេ​​​​ល​​​​​​​​​​ថ្មី​ៗ​​​នេះ​​​​​ ​​ន​​​​.​ទ​.​​​​​​​​​ក​​ ​​​​​​​រ​​​​ក​​​​​​​​​​​ឃើ​​​ញ​​ភា​​​ព​​មិ​​​ន​​​ប្រ​​​ក្រ​​​តី​ ​​​និ​​​ង​​បាន​​​​​​​​​ផា​​​ក​ពិ​​​​​​​​​​​​​​ន័​​​​យ​​ប្រ​​​តិ​​​ប​​​ត្តិករ​​​​​​​​​​​ទូ​​​រ​​​​​​ស័​​ព្ទ​​​ច​​​ល័​​​ត​​​​​​​​​មួ​​​យ​​​ចំ​នួ​ន​​ពា​​ក់​​​ព័​ន្ធ​នឹ​​ង​​​​ការ​កា​​ត់​​​ផ្ដា​ច់​​​ដំ​ណើ​រ​​​​កា​រ​​​លេ​ខ​ទូ​រ​ស័​ព្ទ​​​ច​​ល័​ត​​រ​ប​ស់​អ្ន​ក​​​ប្រើ​ប្រា​ស់​​​ដែ​​ល​​​កំ​​ពុ​ង​​​នៅមា​​ន​​សុ​​​ព​ល​​ភា​ព​​​​ប្រើ​​​ប្រា​ស់​​ ​ហើ​​យ​​​ដា​ក់លក់​​​​លេ​​ខ​​​ទូ​រ​ស័​ព្ទ​​​ទាំង​នោះ​ជា​ថ្មី​​​ ​និង​​​កា​រ​​​កា​ត់​​​ទឹ​ក​​​​ប្រា​ក់​​​ពី​​​គ​ណ​នី​​​រ​​ប​ស់​​​​​អ​តិថិ​ជ​​ន​​​​ខុ​ស​​​ពី​​​​គ​ម្រោ​ង​​​​​ត​ម្លៃ​​ និង​​​​ល​​ក្ខ​ណ្ឌ​នៃ​សេ​វា​​​​រ៉ូ​​​មី​ង​​​ដែ​ល​​បា​ន​​​ផ្សា​​យ​​​ពា​ណិ​ជ្ជ​ក​ម្ម​​។​​ ​

និ​យ័​ត​​​ក​រទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជា​អំពាវនាវដល់​អ្នកប្រើប្រាស់​ឱ្យ​រាយការណ៍​ទៅ​ខ្លួន​ក្នុង​ករណី លេខទូរស័ព្ទ​ចល័ត​​ត្រូវ​បាន​កាត់​ផ្តាច់​ដំណើរ​ការ ឬ​ដាក់​លក់ជាថ្មី។ ទឹកប្រាក់​ក្នុង​គណនី​លេខទូរស័ព្ទ​​ចល័ត​ត្រូវ​បាន​កាត់ ខុស​ពី​តារាងតម្លៃ និង​លក្ខខណ្ឌ​នៃ​សេវា។ ការ​កាត់​ទឹកប្រើពេល​ភ្ជាប់​គម្រោង ឬ​សេវាណាមួយ​ដោយ​មិនមានការ​យល់ព្រមពីអ្នកប្រើប្រាស់ និង​ការមិនទទួល​បាន​ដំណោះស្រាយ​ណាមួយ​​សមស្របពី​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​លើ​បណ្តឹង​តវ៉ា​របស់​អ្នកប្រើប្រាស់​។

និ​យ័​ត​​​ក​រទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជាបញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ តាម​ន័យ​ដើម​ថា៖ «ដើម្បីជំរុញ​​ការ​ប្រកួត​ប្រជែង​ស្របច្បាប់ និង​ស្មោះត្រង់ និងការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ន.ទ.ក សូម​អំពាវនាវ​​ដល់អ្នកប្រើប្រាស់​​សេវាទូរស័ព្ទ​ចល័ត​ទាំងអស់​រាយការណ៍​មក ន.ទ.ក តាម​រយៈលេខទូរស័ព្ទ​ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ​មកកាន់​អ៊ីមែល infor@trc.gov.kh»។​

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយបន្ថែម​ពី​និយ័តករ​ទូរគមនាគមន៍កម្ពុជា​ តែ​មិនមានការ​ឆ្លើយតប។​

​​​​​​​​​​​​​​​​​​​​​​​​​​គូ​​​​រ​​​​​​​​​​​​ប​​​​​​​​​ញ្ជា​​​​​​​​ក់​​​​​​​​​​​​​​​​ថា​​​​​​​​​​​​​​​​ ​និ​យ័​​​ត​​​​​​​​ក​​​​​​​​រ​​​​​​​​​​​​​​​​​ទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជា​​បា​​​​​ន​​​ចេញ​​​សេច​​ក្ដី​ណែ​នាំ​​​​ស្រដៀ​ង​​គ្នានេះ ​កាលពី​​​​​​​​​​​​​​ថ្ងៃ​​ទី​​​​​​​​១​​​​​៤​​​ ​​ខែសី​​​​ហា​​​​​​​​​ ​​​ឆ្នាំ​​​​២​​​០​​​​២​​​៣​​​​​​​ ​​​ស្ដី​ពី​​​​​​​ទឹ​​​​ក​ប្រា​​​​ក់​​​​​​​​​​ក្នុ​​​​ង​​​គ​​​ណ​​​​​នី​​​​​​​​នៃ​​​លេ​​​ខ​​​ទូ​​​រ​​​ស័​​​ព្ទ​​​​​​​ត្រូ​​​​វ​​​​​បា​​​​ន​​​​​​​កា​​​​ត់​​​​​​​​​ ​​ខុ​​​ស​​​​​​ពី​​​​តា​​​​រា​​​​ង​​​​​​​​​​ត​​​ម្លៃ​​​​​​​​​​​​​​​ និ​​​ង​​​​​​​​​ល​​​ក្ខ​​​​​​ខណ្ឌ​​​​​​​​នៃ​​​​​​​​សេ​​​​​វា​​​​​​ដែ​​​​ល​​​​​​​​បា​​​ន​​​​​​​​​​​ផ្ស​​​ព្វ​​​​​​​ផ្សា​​​​យ​​​​​​​ពា​​​​ណិ​​​​​ជ្ជ​​​​ក​​​​ម្ម​​​ ​​​​​​ ​​​​រួ​​​ម​​​​​​​ជា​​​​​​​​មួ​​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​នឹ​​​ង​​​​​​​​​​កា​​​​​​រ​​​​​​​​​​​​​ភ្ជា​​​​​​​​​​​​​​ប់​​​​​​​​​​​​​​​​គ​​​​​​​​​ម្រោ​​​​​​​​ង​​​​​​​​​​​​​​​​​ ​​​​​​​​​ឬ​​​​​​ក​​​ញ្ច​​​ប់​​​​​​​​សេ​​​វា​​​ទូ​​​រ​​​ស័​​​​ព្ទ​​​​​​​ចល័​ត​​​ ​​ឬ​​សេ​​វា​​​ត​ម្លៃ​ណា​មួយ​​ ​ដែ​ល​​​ធ្វើ​​​ឱ្យ​​​​​​មា​ន​​​កា​រ​​​កា​ត់​​​ទឹ​ក​​​ប្រា​ក់​​​ដោ​យ​​​មិន​​​មា​​ន​​​កា​រ​​​យ​ល់​​ព្រ​ម​​ជា​មុ​ន​​​ពី​​​​​អ្ន​ក​​​ប្រើ​​​ប្រា​​ស់​​​​​ និង​ការ​មិន​ទទួល​បាន​ដំណោះស្រាយសម​ស្រប​ណាមួយ​​ ពី​ប្រតិ​បត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​បណ្ដឹង​តវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​៕​

ពលរដ្ឋមួយចំនួន​បារម្ភ​ថា​​​​​ តំបន់ត្រីកោណអភិវឌ្ឍន៍​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់ខេត្ត​​បួន​
អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​បង្ហោះ​សារ​បង្ហាញពីក្តីបារម្ភរបស់ពួកគេចំពោះការបង្កើត​តំបន់ត្រីកោណអភិវឌ្ឍន៍ (CVL) ថាអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ខេត្តចំនួន៤ នៅភូមិភាគឦសាន ទៅប្រទេស​វៀតណាម​​ ប៉ុន្តែលោក ហ៊ុន សែន​ ​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ។

តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមានចំនួន១៣ខេត្តដែលដាក់បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មានប្រជាជនប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មាន​ប្រជាជន​ប្រមាណជា៥សែននាក់។ នេះ​បើ​តាម​ប្រធានព្រឹទ្ធសភា​កម្ពុជា។​

ថ្មីៗនេះ ​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដោយ​​សរសេរ​ថា តំបន់អភិវឌ្ឍន៍ត្រីកោណ អាចធ្វើ​​កម្ពុជា​បាត់បង់​ខេត្ត​ចំនួន​បួន​ទៅ​ប្រទេស​វៀតណាម។ សារ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ចែក​ចាយ​​​ជាបន្ត​បន្ទាប់។

សារ​ខ្លះ​មានខ្លឹមសារថា៖ «ខ្ញុំមិនគាំទ្រឱ្យមានការដាក់បញ្ជូលខេត្ត៤របស់កម្ពុជា មានស្ទឹងត្រែង ក្រចេះ​មណ្ឌល​គិរី និងរតនៈគិរី ជាតំបន់រួមជាមួយ វៀតណាម និងឡាវទេ»។ អ្នកប្រើបណ្តាញ​សង្គម​ខ្លះ​លើកឡើងថា គម្រោង​នេះ​អាចធ្វើ​​ឱ្យ​កម្ពុជា​​បាត់បង់ខេត្តទាំង៤​ទៅឱ្យប្រទេសវៀតណាម ដូចករណីទឹកដីកម្ពុជាក្រោម និង​កោះត្រល់​។

ក្រោយសារទាំងនោះ​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន បាន​ផ្សាយ​ផ្ទាល់​​ជាវីដេអូ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជាគំនិត​ផ្តួច​ផ្តើម​របស់​លោក តាំង​ពី​ឆ្នាំ​១៩៩៩​មក។ លោក​ថា តំបន់នៅភូមិភាគឦសាន វៀតណាម​មួយផ្នែក និងឡាវមួយផ្នែក នៅជាប់ព្រំប្រទល់មុំ៣ គឺជាតំបន់ក្រីក្រ និងលំបាកជាងគេ ហេតុនេះ​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍។

បើតាមលោក ហ៊ុន សែន អត្ថប្រយោជន៍ដែលកម្ពុជា​នឹង​ទទួល​បាន​ពី​គម្រោងនេះ គឺ​នឹង​ជួយដល់កិច្ចសន្តិសុខជាតិ រួមមាន​ការទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ ​ទប់ស្កាត់ក្រុមចលនាប្រដាប់អារវុធ មាន​កិច្ចសហការ​ផ្នែក​អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល  ព្រមទាំងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវអគ្គិសនីទេសចរណ៍ និងការធ្វើពាណិជ្ជកម្មជាដើម។​

លោកបន្ថែម​ថា៖ «វាបានផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជាយ៉ាងច្រើន បើប្រៀបធៀប​ជាមួយ​នឹង​​​ភាគី​វៀតណាម​ទទួល​បាន​ផល​ប្រយោជន៍ គឺកម្ពុជា​ជាអ្នក​ទទួលបាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ​នៅ​ក្នុង​ការអភិវឌ្ឍនេះ»។

​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជិត​២​ម៉ោង​នោះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​​​ដាក់ទោស​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ចំពោះអ្នករិះគន់​គម្រោង​អភិវឌ្ឍន៍នេះ។​

ពាក់ព័ន្ធនឹង​​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គមពាក់ព័ន្ធនឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ មនុស្ស​យ៉ាង​ហោ​ច​ណាស់​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុងនោះ​មាន​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​ជា​​អ្នកផ្សព្វផ្សាយ​អំពី​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស ២៣ តុលា។​

លោក សេង វណ្ណលី អ្នកតាមដានភូមិស្រ្តនយោបាយអន្តរជាតិ យល់ស្របចំពោះការលើកឡើងរបស់លោក អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទាក់ទងជាមួយផលប្រយោជន៍ដែលប្រជាជន ក៏ដូចជា​ប្រទេស​កម្ពុជា​ទទួល​បាន។

លោក ធឿន សុវណ្ណា និស្សិតនៅសាកលវិទ្យាល័យបានប្រាប់ Newsroom Cambodai ថា លោក​ពិត​ជា​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ចំពោះគម្រោង CLV   ព្រោះថាអាចមាន ការរីករាល​ដាល​អំពី​ជន​អន្តោប្រវេសន៍​មក​លើ​ទឹកដី​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា អា​ចទទួលបានផលប្រយោជន៍តិចជាងប្រជាជនវៀតណាម។

លោកបាន​បញ្ជាក់ថា៖ «ខ្ញុំនឹងមានការព្រួយបារម្ភបែបនឹងថា ​វាអាចនឹងមានការ ​រីករាល​ដាល​អំពី​ជន​អន្តោប្ររេសន៍​របស់​ជនជាតិ​វៀតណាម​មករស់នៅជាច្រើន ពិសេសយើងសង្កត់ធ្ងន់មួយទៀតថានៅក្នុងខេត្ត១៣ ដែលកម្ពុជា មាន​៤ ឡាវមាន ៤​ ហើយវៀតណាមមាន ៥ ឡាវហើយនិងខ្មែរ៤ខេត្តដូចគ្នា ហើយមានប្រជាពលរដ្ឋ មាន​តែ​កន្លះ​លាន​ដូចគ្នា​ទេ ហើយក៏ប៉ុន្តែវៀតណាម ៥ខេត្ត មានប្រជាពលរដ្ឋជិត ៧លាននាក់ អាហ្នឹង​យើង​សប​ញ្ជាក់​ថា បើ​ទោះបីជា​ទាក់ទង​នឹង​​សេដ្ឋកិច្ចក្តី ក៏ខ្មែរយើងបានប្រយោជន៍ហ្នឹងតិចមែនទែន យើង​មើល​តែចំ​នួន​ប្រជាពលរដ្ឋ​ទៅ​ដឹង​ហើយ»។

ទាក់ទិននឹងកង្វល់​របស់ប្រជាពលរដ្ឋ​​​ ​លោក សេង វណ្ណលី យល់​​ថា កង្វល់របស់​ប្រជាជន​មិនមែន​គ្មានសំអាង ឬ​មូលដ្ឋាន​ទាល់តែ​សោះនោះ​ទេ ដោយសារ​​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​បាត់ទឹក​ដី​ទៅប្រទេស​វៀតណាម។

លោកបញ្ជាក់​ថា​៖ «តាមពិតទៅមិនមែនគ្មានមូលដ្ឋាន ឬក៏​សំអាងទាល់តែសោះនោះទេ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​​ភាគច្រើន ឬក៏ប្រតិកម្មនៅលើបណ្តាញសង្គមស៊ីវិល ខ្ញុំគិតថាអាចដោយសារតែទី១ វៀតណាម​ធ្លាប់​លេប​ត្របាក់​ទឹក​ដីខ្មែរច្រើនដងមកហើយ ទី២ នោះគឺកង្វះទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការអនុវត្តច្បាប់ស្តីពី​អន្តោ​ប្រវេសន៍​»។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណរ៉ា យល់ឃើញថា មិនមាន​បញ្ហា​ប្រឈម​អ្វី​ខ្លាំង​រហូត​ដល់​បាត់បង់​ទឹកដី​នោះទេ គ្រាន់តែជាការទាញយកផលប្រយោជន៍រវាងប្រទេសនីមួយៗតែប៉ុណ្ណោះ ។

លោកបានលើកឡើងថា៖ «ខ្ញុំគិតថាវាមិនប្រឈមហានិភ័យអីខ្លាំងក្លា​រហូតដល់ ​បាត់បង់​ទឹក​ដី​ ដូចជា​ការលើក​ឡើង​ពេក​ទេ គ្រាន់ថាជាការទាញអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន និងពលរដ្ឋកម្ពុជា នៅខេត្ត៤ ហ្នឹង​វា​តិច​ជាង​គេ​ដូច​ឡាវ ចឹង។ អី​ចឹងអ្នកដែលមានពលរដ្ឋច្រើននឹងទទួលបានអត្ថប្រយោជន៍ច្រើន»។

លោកបន្ថែមទៀតថា វាជារឿង​ល្អ​ ប្រសិនបើ រដ្ឋនីមួយៗមាន​កិច្ចព្រមព្រៀង​ដើម្បីចែ​ក​​អត្ថប្រយោជន៍​​ក្នុងតំបន់។

លោកលើកឡើងថា៖ «ប្រសិនបើរដ្ឋមួយៗហ្នឹង គាត់​មាន​កិច្ចព្រមព្រៀង​ដើម្បី​ចែក​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​នៅ​ក្នុង​តំបន់ ធ្វើឱ្យពលរដ្ឋគាត់អាចរក្សាលំនឹងការងារបាន ឬក៏​មាន​ឱកាស​ទាញ​យក​អត្ថប្រយោជន៍ពី​កា​រអភិវឌ្ឍ​នឹង ខ្ញុំគិ​តថា​ល្អទេ»។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញនៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៤ បាន​បញ្ជាក់​ជូន​ពាក់ព័ន្ធនឹ​ង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ​នេះថា ទី១ គ្មានការកាត់ទឹកដី​៤ខេត្ត ជូន​ប្រទេស​វៀតណាម​ដូចការ​ចោទ​ប្រកាន់ ទី២ គ្មានការយកខេត្តទាំង៤​របស់កម្ពុជាទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង​ ដើម្បី​បញ្ជូល​ដែនដី​តែមួយនោះ​ទេ ទី៣ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដើម្បីវិនិយោគរួមគ្នាទេ និងទី៤ គ្មាន​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​នីមួយៗ​ចេញ​ចូល​ដោយ​សេរី​ ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ។

លោក ហ៊ុន សែន បានអះអាងថា ប្រទេស​ទាំង​បី​បាន​រៀប​​ចំ​កិច្ច​ប្រជុំ​ពាក់ព័ន្ធនឹង​តំបន់​​អភិវឌ្ឍន៍​ត្រីកោណ​នេះ​​ ​ចំនួន​ ១១លើករួច​ទៅហើយ។ លោក​ថា សម្រាប់កិច្ចប្រជុំកំពូលលើកទី១២ គ្រោងធ្វើឡើងនៅប្រទេសកម្ពុជា តែ​​មិនទាន់​កំណត់ពេលវេលាជាក់លាក់នៅឡើយ ដោយ​ត្រូវ​រង់ចាំការផ្ដល់ចម្លើយពីប្រទេសឡាវ និងវៀតណាម៕​

សង្គមស៊ីវិល និងយុវជនគ្រោង​រំឮកវិញ្ញាណក្ខន្ធ​​បណ្ឌិតកែម ឡី​ នៅ​ស្តុបបូកគោ​
ក្រុម​សង្គមស៊ីវិល និងយុវជននឹងជួបជុំគ្នា​នៅ​ស្តុបបូកគោ​​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដានេះ​ ដើម្បី​រំឮកវិញ្ញាណក្ខន្ធ និង​រំឮកដឹងគុណចំពោះវិរភាព​របស់លោកបណ្ឌិតកែម ឡី ដែល​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី៨​ឆ្នាំមុន​។

យោង​តាម​សេ​ចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីអំពីការរំលឹកវិញ្ញាណក្ខន្ធលោក​បណ្ឌិត​ កែម ឡី ខួប​លើ​កទី​៨ ចេញ​នៅ​​ថ្ងៃ​ទី៨ ខែ​កក្កដា​ ឆ្នាំ​២០២៤​​ បញ្ជាក់ថា​ ក្រុម​សមាគម​ អង្គការ​ សហជីព ​ដែល​ធ្វើការ​ក្នុង​វិស័យ​​សិទ្ធិការងារ​​​ វិស័យ​អ្នក​ប្រកប​របរ​សេដ្ឋកិ​ច្ច​ក្រៅ​ប្រព័ន្ធ​ សិទ្ធិ​មនុស្ស​ ប្រជាធិប​តេយ្យ​ បរិស្ថាន​ និង​យុវជន នឹង​ជួបជុំ​នៅ​ស្តុបបូកគោ ដើម្បី​ជួបជុំ​ក្នុងការ​រៀបចំ​ពិធី។​

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា កម្មវីធីរំឮក​វិញ្ញាណក្ខខន្ធ​លោកបណ្ឌិត​ កែម​ ឡី នឹងធ្វើឡើង​នៅថ្ងៃទី១០​ ខែ​កក្កដា ឆ្នាំ២០២៤​ នៅវេលា​ម៉ោង​ ៨​៖០០​​ ព្រឹក​ ​​មានទីតាំងជួបជុំគ្នា​ នៅ​ស្តូប​បូកគោ​​នៅទី​ដែល​ខ្មាន់កាំភ្លើងបាន​​បាញ់​សម្លាប់លោកបណ្ឌិត​ កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ជាអ្នក​វិភាគនយោបាយ កាលពីថ្ងៃទី​១០​ ខែ​កក្ក​ដា ឆ្នាំ២០១៦។​​

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់តាមន័យ​ដើមថា៖ «​​​ការជួបជុំនេះធ្វើឡើង​ក្នុងស្មារតី​សាមគ្គីភាព និងអហិង្សា ដើម្បី​ភាពអង់អាច​ក្លាហានរបស់លោកបណ្ឌិត កែម ឡី ក្នុងបេសកកម្ម​និយាយ​ការពិត​ និង​លើ​កស្ទួយ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​មាន​សកម្មភាពតាមដាន​ក្នុង​កិច្ចការងារ​សង្គម​​ នយោបាយ​ តាមរយៈ​ការចូល​ស្ដាប់​​ រៀន​វិភាគថ្លឹង​ថ្លែង​​ ព្រមទាំងអនុវត្ត​សេរីភាពរបស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​»។​​

គួរបញ្ជាក់​ថា លោក​បណ្ឌិត​ កែម​ ឡី​ ជា​អ្នក​វិភាគ​នយោបាយឯករាជ្យ ត្រូវបានឃាតករ បាញ់សម្លា​ប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោ​​កាលពី​ថ្ងៃទី​១០​ ខែកក្កដា ឆ្នាំ២០១៦៕

Vox Pop៖ ទស្សនៈពលរដ្ឋជុំវិញក្រមសីលធម៌អ្នកប្រើប្រាស់បណ្ដាញសង្គម​
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដូចជាហ្វេសប៊ុក (FACEBOOK) និងតិកតុ (TIK TOK)​ជាដើម បានប្រើគណនីផ្ទាល់ខ្លួន​សម្រាប់បង្ហោះរូបភាព និង​រឿងរ៉ាវ​មួយចំនួន។ ប៉ុន្ដែពេលខ្លះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គមទាំងនោះ​​​ មិន​បាន​ដឹង​ទេ​ថា​​រាល់​ការផុស ឬចែករំលែកទាក់ទងនឹងបញ្ហា​គ្រួសារ ​ជម្លោះ​វែកញែក​​ដោយ​​ពាក្យ​សម្ដី​​មិន​​សមរម្យ​​នៅ​លើ​​បណ្ដាញ​​សង្គម​​​ អាចបង្ក​ផល​ប៉ះពាល់ដល់អ្នក​ប្រើប្រាស់​ដទៃ​ទៀត ជា​ពិសេស​នោះ​​​គឺ​ក្មេងជំទង់ ​ដែលជាវ័យ​ងាយរង​ឥទ្ធិពលពី​​ពាក្យសម្ដី​មិន​សមរម្យ​​ ​អសុរោះ ​គំរោះគំរើយ និងមិន​គោរព​ចាស់ទុំ​ទាំងនោះ​។

Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលជាសិស្សនិស្សិត គ្រូបង្រៀន​ និង​​អាជីវករ​លក់ដូរ​ដែល​​រស់​នៅ​​ក្នុ​ង​​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ ចំនួន​៧​នាក់​ ជុំវិញ​ការ​យល់ឃើញ​ចំពោះ​ក្រម​សីលធម៌​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញសង្គម ជាពិសេសការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដោយការឈ្លោះគ្នា ឬប្រើ​ពាក្យ​សម្ដី​មិនសមរម្យជាដើម។

លោកស្រី ម៉ែន សុគន្ធា វ័យ២៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀនថ្នាក់មតេយ្យសិក្សា នៅខេត្តព្រៃវែង លើក​ឡើង​ថា សម្រាប់ក្មេង​ដែលបើកទូរសព្ទ​មកឃើញមាន​រូបភាព ដូចជាការ​និយាយស្ដីមិនល្អ​នឹងធ្វើឱ្យ​មាន​​ផលប៉ះពាល់​ដល់កុមារជាខ្លាំង ព្រោះក្មេងនឹងយកពាក្យសម្ដី​ដែលខ្លួនបាន​ឮ យក​មកប្រើប្រាស់​ជាមួយ​មិត្តភក្តខ្លួន ទុកដូចជាការលេងសើចបែបធម្មតា។ ភាគច្រើន​លោកស្រីឱ្យកូនមើលតែតុកត្តាណាដែលទាក់ទងនឹងជំនួយក្នុងការរៀនភាសាតែប៉ុណ្ណោះ។

លោកស្រីម៉ែន សុគន្ធា បញ្ជាក់ថា៖ «ក្នុងនាមជាម្ដាយមួយរូប លោកស្រីមិនដែលឱ្យកូនរបស់ខ្លួនប្រើទូរសព្ទក្នុង​លក្ខខណ្ឌមិនចាំបាច់ណាមួយឡើយក្រៅតែពីការសិក្សារៀនសូត្រដែលទទួលបានចំណេះដឹង»។

លោកស្រីសំណូមពរថា៖ «សូមអ្នកដែលប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប កុំចូលទៅចុចតាមដានផេកដែលផុសនូវព័ត៌មានមិនល្អដែលនាំឱ្យខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ បើយើងកាត់បន្ថយបាននោះបុគ្គលដែលធ្លាប់តែចែករំលែកនូវរឿងរ៉ាវមិនល្អនោះក៏នឹងមានកាន់តែតិចៗទៅផងដែរ»។

លោកស្រី ម៉ែន សុគន្ធា ជាគ្រូបង្រៀនថ្នាក់មតេយ្យសិក្សា (រូបភាព៖ ចឹង លីលី)

លោក តុប ដា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគិលានុបដ្ឋាយិកាយល់ឃើញថា ការ​ប្រើ​ប្រាស់​បណ្ដាញសង្គមជារឿងធម្មតា តែបើប្រើប្រាស់ជាមួយនឹង​ពាក្យសម្ដី​មិនសមរម្យ អាចបង្ក​ផល​ប៉ះពាល់​ច្រើនដល់ក្មេងជំទង់ដែលកំពុងប្រើប្រាស់ប្រើ​ប្រាស់​បណ្ដាញសង្គមនេះផងដែរ។

លោកតុប ដា ថ្លែងថា៖ «ក្មេងងាយចាប់បាននូវអ្វីដែលគាត់បានឃើញនិងឮ ហើយ​ក្មេងរៀន​តាម​ដោយ​ប្រើពាក្យ​ទាំងអស់​នោះ​ទៅកាន់មិត្តភក្តិរបស់គាត់។ បើសិនជាមានបញ្ហាអី មិនគួរបង្ហោះ​ ឬហែកហួរ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​នោះ​ទេ យើងគួរតែមានការដោះស្រាយបញ្ហានោះទល់មុខគ្នា ជៀសវាងកុំប្រើពាក្យអសុរោះនៅមុខក្មេង»។

លោក តុប ដា ជានិស្សិតឆ្នាំទី៤សិក្សាជំនាញគិលានុបដ្ឋាយិកា (រូបភាព៖ ចឹង លីលី)

កញ្ញា រេត ពៅ អាយុ២២ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកគណនេយ្យ យល់ឃើញថា បច្ចុប្បន្នក្មេងៗ​មាន​ការ​ប្រើប្រាស់​​បណ្ដាញសង្គមច្រើន ហើយពួកគេងាយចាប់បាន និងយកត្រាប់តាមពាក្យ​អសុរោះ​របស់​មនុស្ស​ធំ ដែលការណ៍នេះអាច​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​ និងសីលធម៌របស់ក្មេងៗ។

កញ្ញាថ្លែងថា៖ «ការប្រើប្រាស់ពាក្យសំដីអសុរោះអាចបង្កឲ្យមានអំពើហិង្សា និងភាព​អសន្តិសុខ​នៅក្នុង​សង្គម ហើយមានការប្រើប្រាស់ពាក្យមិនសមរម្យទៅមនុស្សចាស់ជាដើម»។

កញ្ញា រេត ពៅ បុគ្គលិកគណនេយ្យ (រូបភាព៖ ចឹង លីលី)

កញ្ញា រ៉ុម ផាន់នី អាយុ១៩ឆ្នាំ ជានិស្សិតឱសថសាស្រ្តឆ្នាំទី១ រស់នៅខណ្ឌសែនសុខ រាជាធានីភ្នំពេញ ផ្តោតការយល់ថាទៅលើការធ្វើ​ទីផ្សារ​ដោយការឈ្លោះគ្នា ប្រើពាក្យសម្ដីមិនសមរម្យលើហ្វេសប៊ុក និងតិក តុកជាដើម​ ដើម្បីទាក់ទាញ​អ្នកអាន ឬទស្សនា។ សម្រាប់កញ្ញា ផាន់នី ការធ្វើទីផ្សារបែបនេះ ​​គឺជាទង្វើមិនសមរម្យនោះឡើយ ដែល​បាន​បង្កផលអវិជ្ជមាន​ទៅ​ដល់​អ្នក​ប្រើប្រាស់ទាំងចាស់​ទាំងក្មេង ជាពិសេសគឺក្មេងៗ​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែលងាយនឹងយកតម្រាប់តាមគម្រូមិនល្អ។

កញ្ញា​ក៏បានស្នើ​ឱ្យអាជ្ញាធរ​ និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ណែនាំ អប់រំ និងកែតម្រូវដល់អ្នកបង្ហោះ​ និងចែករំលែករូបភាព និងវីដេអូ​មិន​សមរម្យ​ដើម្បីកុំឱ្យអ្នកដទៃយកគម្រូតាម។

កញ្ញាបញ្ជាក់ថា៖ «ក្នុងសង្គមកាន់តែមានភាពវឹកវរជាមួយ​ការធ្វើទីផ្សារតាម​បែបជេរបញ្ចោរ​ដែល​ជា​រូបភាព​មួយដែលមិនគួរកើតឡើងសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប»។

កញ្ញា រ៉ុម ផាន់នី ជានិស្សិតឱសថសាស្រ្តឆ្នាំទី១ (រូបភាព៖ ចឹង លីលី)

លោក សែម សីលា អាយុ ១៨ឆ្នាំ ជានិស្សិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រឆ្នាំទី១ រស់នៅសង្កាត់ទឹកថ្លា រាជធានី​ភ្នំពេញ បានលើកឡើងថា ការប្រើប្រាស់​បណ្តាញ​សង្គមដែល​មិនមាន​ក្រម​សីលធម៌នមួយចំនួន បានបង្ហោះ​រូបភាព​មិនសមរម្យ ​នាំឲ្យក្មេងៗ ដែលមិនគ្រប់អាយុងាយរងផលប៉ះពាល់ដល់ការគិតពិចារណា។

លោក សែម សីលា ចង់ឃើញគ្រូបង្រៀនជួយ​អប់រំណែនាំបន្ថែម ព្រមទាំង​រាយការណ៍​​ទៅអាណាព្យាបាល ក្នុងករណីដែលក្មេងមិនចូលសាលា និងណែនាំឲ្យចុចរីផត(report) រឺប្លុក(block)ផេក ​ដែលតែងតែផុសតែរឿងមិនល្អនាំឱ្យប៉ះពាល់ដល់ស្មារតី​ផ្ចង់អារម្មណ៍របស់ក្មេងជំទង់។

លោកលើកទៀតថា៖ «សម្រាប់អ្នកដែលដឹងហើយថា​ជាវីដេអូដែលខ្លួន​បានមើលមិនល្អ​ហើយក៏​នៅតែចែករំលែក​បន្តទៀត លោកថាជាការឆ្លៀតឱកាសដើម្បីតែផលប្រយោជន៍របស់ខ្លួន ជាក់ស្តែង​អ្នកដែលថតរូប ឬវីដេអូដែលមិនសមរម្យហើយផុស ដើម្បីឲ្យមានមនុស្សចូលមើល​ច្រើន​គឺរិតតែបង្ក​ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្មេង។ គ្រប់អាណាព្យាបាលដែលមានកូនតូចៗក្រោមអាយុ១៥ឆ្នាំ គួរតែ​ព្យាយាមតាម​ដានសកម្មភាពរបស់កូនឱ្យបានញឹកញាប់ដូចជាពេលណាកូនទៅរៀន ពេលណា​កូន​ទំនេរ»។

លោក សែម សីលា ជានិស្សិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រ  (រូបភាព៖ ចឹង លីលី)

កញ្ញា ទ្រី សុផានី អាយុ១៩ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស ​លើក​ឡើងថា ផលប៉ះពាល់ និងរូបភាព​ជេរប្រមាថក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនេះ មាន​ទាំង​នៅកម្ពុជា និងបណ្តាប្រទេសដទៃ។ កញ្ញាយល់ថាក្មេងៗ ងាយរងឥទ្ធិពលអវិជ្ជមាន ក៏ព្រោះតែពួកគេ​មិនអាចវាយតម្លៃថាជារឿងល្អ​ឬអាក្រក់ឡើយ ដូច្នេះពួកគេនឹងងាយធ្វើតម្រាប់តាម។

កញ្ញាថ្លែងថា៖ «បើជនបរទេសបានឃើញនូវវីដេអូដែលមានជម្លោះ​ជេរបញ្ចោរគ្នា​តាម​បណ្ដាញ​សង្គម តើគេនឹងមើលមកប្រទេសយើងបែបណា? គេអាចវាយតម្លៃពីសីលធម៌​របស់ប្រជាជន​យើងថាមានភាពអនាធិបតេយ្យមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក»។

កញ្ញាលើកទឹកចិត្តទៅដល់សិស្សនិស្សិត អាជីវករលក់ដូរ ពលរដ្ឋទូទៅក្នុងសង្គម​ដែលជាអ្នកចែករំលែក បញ្ចេញមតិយោបល់​ផ្សេងៗ​លើការផុសនានា គប្បីធ្វើជា​គម្រូមួយដ៏ល្អ មិនគួរ​ចែករំលែក​នូវ​រឿងរ៉ាវដែល​មិនល្អដែលនាំឱ្យអាប់​ឱនដល់ខ្លួនឯង និងសង្គមជាតិ ជាពិសេសចៀសវាងចេតនាដើម្បី​ទទួលបានការ​ចែករំលែក​ច្រើនហើយចេះតែយកបណ្ដាញសង្គមជាឈ្នាន់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការលក់ដូរចំណេញប្រាក់ជាដើម។

កញ្ញបន្ថែមថា៖ «ក្នុងនាមជាពលរដ្ឋទូទៅ ជាអ្នក​ប្រើប្រាស់គួរតែងាកមកចាប់អារម្មណ៍ និងចែករំលែកមាតិកាអប់រំល្អបណ្ដុះស្មារតី កុំយកបណ្ដាញសង្គមជាវេទិកាឈ្លោះហែកហួរគ្នា ព្រោះសង្គមយើងត្រូវការ​ធនធានមនុស្សដែលល្អៗ​ជាច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិ»។

កញ្ញា ទ្រី សុផានី ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (រូបភាព៖ ចឹង លីលី)

លោក ទុយ វណ្ណារ៉ា អាយុ៥២ឆ្នាំ មានមុខរបរជាអ្នករត់កង់បី បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ យល់​ឃើញ​ថា​ ការឈ្លោះគ្នាលើបណ្តាញសង្គមមិនមែន​ជារឿងសមហេតុផលទេ​ព្រោះ អ្នកប្រើប្រាស់ត្រូវចេះរក្សាសិទ្ធិ​ឱ្យគ្នាដោះស្រាយដោយខ្លួនឯង [ជារឿងផ្ទៃក្នុងគ្រួសារ]។

លោកបន្តថា៖ «ការឈ្លោះគ្នាជារឿងមិនល្អដល់ក្មេងៗ​ជំនាន់ក្រោយនោះទេ ជួនកាលក្មេងៗ​ក្រោម​អាយុ១៥ឆ្នាំគ្នាមានខួរក្បាលគិតមិនជ្រៅជ្រះអំពីបញ្ហានៅក្នុងសង្គមអីចឹងក្មេងមានអារម្មណ៍មួយដោយចេះតែយកតម្រាប់តាម»។

លោកបន្ថែមទៀតថា៖ «គេមិនហាមឃាត់ទេក្នុងការផ្សព្វផ្សាយ ប៉ុន្តែថាតើ​ព័ត៌មានណាខ្លះដែលល្អចាំ​ផ្សព្វផ្សាយតាមបណ្តាញហេ្វសប៊ុកអ្វីដែលមិនល្អមិនចាំបាច់ផ្សព្វផ្សាយទេ នាំឱ្យមានផលប៉ះពាល់ដល់សង្គម ហើយក៏ត្រូវរិះគន់ដើម្បីកែលម្អទៅលើការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនដែរ»។

លោក ទុយ វណ្ណារ៉ា ជាអ្នករត់កង់បី (រូបភាព៖ ស្អាត បុទុំម៉ា)

គួរបញ្ជាក់ផងដែរថា គិតត្រឹមដើមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន ១១.៦៥ លាននាក់ ឬ​ស្មើនឹង៦៨.៤ ភាគរយ​នៃចំនួនប្រជាជនសរុប ហើយភាគច្រើនមាន​អាយុចាប់ពី១៣ឆ្នាំ​ដល់៦៤ឆ្នាំ។ នេះបើយើងតាមគេហទំព័រ Datareportal៕