ហែមរិន ដាវីត (Hemrin David) – Newsroom Cambodia

ពលរដ្ឋ២៥០គ្រួសារនៅស្រុកស្វាយលើស្នើឱ្យអាជ្ញាធរខេត្តសៀមរាបពន្លឿនចេញប្លង់កម្មសិទ្ធិ
ប្រជាពលរដ្ឋចំនួន២៥0គ្រួសារនៅស្រុកស្វាយលើបានស្នើជាថ្មីទៀតដោយទាមទារឱ្យរដ្ឋបាលខេត្តសៀ​​មរា​ប​​ជួយចេញប្លង់កម្មសិទ្ធិឱ្យបានឆាប់ ដើម្បីអាចឱ្យពួកគេមានចិត្តស្ងប់ និងយកប្លង់នេះទៅប្រើប្រាស់តាមតម្រូវជាក់ស្តែង ខណៈបញ្ហាដីដែលពលរដ្ឋកំពុងស្នើសុំប្លង់កម្មសិទ្ធិក្នុងទំហំជាង២ពាន់ហិកតានេះ កំពុងប្រ​​​​ឈមមុខគ្នា​ជាមួយយោ​ធាភូមិភាគ៤។

ទីតាំងដី​ដែលកំពុងមានភាពប្រទងប្រទាញគ្នារវាងពលរដ្ឋ និងយោធាភូមិភាគ៤នេះស្ថិតនៅក្នុង​ភូមិសា​ស្រ្ត​​​​ភូ​មិភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប។

ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះលោក យ៉ង់ វ៉ិត ដែលអះអាងថាជាជនរងគ្រោះ លើកឡើងថាទីតាំងដីដែលកំពុងទំនាស់នេះ ពលរដ្ឋចូលមកអាស្រ័យផលប្រមា​​ណ​ជាង២០ឆ្នាំមកហើយ។ហើយការកាន់កាប់នេះ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ពលរដ្ឋទាំងជាង២៥​០​គ្រួសារ ពិតជាបានរស់ និងអាស្រ័យដោយស្របច្បាប់ប្រាកដមែន។លោកបន្តថា ហេតុដូច្នេះហើយ ទើបពលរដ្ឋជាម្ចាស់ដីស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប ជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីធ្លីនេះ ឱ្យពលរដ្ឋឱ្យឆាប់ផង​។

លោកបន្តថា៖ «បាទខ្ញុំបញ្ជាក់ថាការចូលកាន់កាប់អាស្រ័យផលរបស់ប្រជាជនគាត់នៅចំណុចហ្នឹង មានតាំងពីឆ្នាំ២០០០ អ្នកខ្លះក៏មកឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នហើយនៅអំឡុងឆ្នាំ២០១៦ ប្រជាពលរដ្ឋបានធើ្វលិខិតកាន់កាប់ដី ឬក៏សវតាបញ្ជាក់កាប់កាន់ដីហ្នឹងដោយទទួលស្គាល់ពីលោក មេភូមិ លោក មេឃុំ ផងដែរ» ។

មិនមែនមានតែលោក យ៉ង់ វ៉ិត ម្នាក់ទេដែលយល់ឃើញ​ថាពលរដ្ឋគួរទទួលបានប្លង់កាន់កាប់ដោយស្របច្បាប់។លោក សាន ទិត្យ ជាកសិករម្នាក់ក្នុងចំណោមពលរដ្ឋទាំងជាង២៥០គ្រួសារ រស់នៅភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ក៏យល់ស្របដូចគ្នានេះដែរ។លោកបន្តថាហេតុផលដែលពលរដ្ឋចេះតែបន្តទាម​ទា​រចង់បានប្លង់កម្មសិទ្ធិមកកាន់កាប់នេះ ដោយសារដីនេះធ្លាប់ត្រូវកងយោធាធ្លាប់ទន្រ្ទានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិនៅ​​អំឡុងឆ្នាំ២០១៥-២០១៦ ដល់ពេលបច្ចុប្បន្ននេះ។

លោកបន្តថា៖«ពួកខ្ញុំនៅកាន់កាប់តាំងពីឆ្នាំ២០០០ ខាងអាជ្ញាធរគាត់ទៅយកខាងទាហានអំឡុងឆ្នាំ២​០​១​២ នឹង២០១៥ ខាងភូមិភាគ៤ គេយកបានជាស្ថាពរគេធើ្វទំនប់ចឹងមួយភាគ​ ក្រោយទន្រ្ទាមសហគមន៍ ប្រ​ធា​នសហគមន៍សព្វថ្ងៃជាចៅហ្វាយស្រុកស្វាយលើបាទ​ដីខ្ញុំគឺ៩ហិចតាវាប៉ះពាល់ច្រើនប្រជាពលរដ្ឋធើ្វ​ស្រែ​ចំការអត់បាន»។

ឆ្លើយតបរឿងនេះ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក លី វណ្ណ: អះអាងថាអាជ្ញាធរ​​ដែ​​ល​​ពា​ក់​​​ព័ន្ធកំពុងសិក្សាលម្អិតជុំវិញសំណើររបស់ពលរដ្ឋ និងបញ្ហាកំពុងកើតឡើងលើដី​ទំនាស់នេះ។លោ​កបន្ថែម​ថា​ ​នៅពេលអនុវត្តកិច្ចការនេះចប់សបគ្រប់ និងប​ញ្ជូ​​​​​នរបាយការណ៍បន្តទៅថ្នាក់ជាតិ ដើម្បីសម្រេច។

លោកបន្តថា៖ «បាទករណីហ្នឹងដោយសារតែកំពុងធើ្វការសម្របសម្រួលពាក់ព័ន្ធករណីទាំងអស់នេះយើង រៀបចំចូលប្រជុំពិនិត្យមើលនឹងរៀបចំរបាយការណ៍ប្រមុខរាជរដ្ឋាភិបាល»។

លោក ផាន ផល មេភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប ទទួលស្គាល់ថាទីតាំងដីដែ​លព​ល​​រដ្ឋ​ស្នើ​សុំ​នេះ ពិតជាមានភាពស្មុគស្មាញ។ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកក៏ចង់បានការដោះស្រា​យមួ​យ​​ដែល​សមស្រប ដើម្បីឱ្យពលរដ្ឋទទួលបានសេចក្តីសុខដែរ ជាពិសេសទទួលបានសិទ្ធិកាប់កាប់លើដីធ្លី ដែល​ពួកគេធ្លាប់បានអាស្រ័យអស់ពេលជាច្រើនឆ្នាំមកហើយ។

លោកបន្តថា៖«រៀងរាល់ថ្ងៃវាប្រទាញប្រទង់អ្នកធើ្វក្នុងដីសហគមន៍គេអត់ឲ្យធើ្វ ប្រជាពលរដ្ឋធើ្វលើដីរដ្ឋ ដែ​​នជម្រកជាដែនជម្រករបស់​បរិស្ថានបាទសូមសំណូមពរឲ្យជួយដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ឲ្យបា​​ន​​ប្រើប្រាស់នៅលើដីឆ្លីតែប៉ុណ្ណឹងបាទ» ។

មេបញ្ជាការរងយោធភូមិភាគ៤ លោកវរសេនីយ៍ត្រី មី ស៊ីជាន់ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយ​​អះ​​អាងថាខ្លួនពុំមានលទ្ធភាពក្នុងការផ្តល់ព័ត៌មាន ទាក់ទិនបញ្ហាទំនាស់ដី​នេះបានដែរ។លោកបន្តថា ការ​ស​​​ម្រេចបែបណាចំពោះបញ្ហានេះ គឺមានតែក្បាលម៉ាស៊ីនដឹកនាំរបស់អង្គភាពយោធភូមិភាគទេ ទើបមាន​​សិ​ទ្ធិអាកាត់បាន។

លោកបន្តថា៖«ខ្ញុំអត់បំភ្លឺបានដោយសារខ្ញុំមិនច្បាស់ការរឿងវិវាទដីធ្លី ព្រោះខ្ញុំទើបមកនៅរយះពេលក្រោ​យដែលសុំទោសផងម៉េចៗស្រាវជ្រាវទៅខាងថ្នាក់លើៗទៅ ខាងមេភូមិភាគបានគាត់អាចបំភ្លឺបាន សំរា​ប់ខ្ញុំមិ​ន​​​​​អាចបំភ្លឺបានព្រោះការវិវាទដីធ្លីនេះខ្ញុំអត់ដឹងសវតាពីមុនមកដែលពាក់ព័ន្ធនឹងដីធ្លី ដោះដូរអីផ្សេងៗសុំទោ​​ស​ផងណា »។

មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើ​​ញថា ទីតាំងដែលមានមានបញ្ហានេះ មែនទែនទៅពលរដ្ឋពិតជាបានចូលទៅ​អាស្រ័យផល ដែលទទួល​​ស្គា​​ល់​ដោយអាជ្ញាធរពិតប្រាកដមែន។

លោកបន្តថា៖ «ខ្ញុំឃើញភាគីប្រជាពលរដ្ឋគាត់បានចូលទៅកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីហ្នឹងយូរឆ្នាំមកហើយដែល ហើយក៏មានប្រជាពលរដ្ឋមួយចំនួនត្រូវបានខាងអាជ្ញាធរមូលដ្ឋាន ចេញលិខិតសំ​គា​ល់បញ្ជាក់អំពីប្រវត្តិនៃការកាន់កាប់ដីធ្លីរបស់ពួកគាត់រួចមកហើយដែលបាទ»។

ទាក់ទិនទីតាំងដីដែលមានភាពប្រទងប្រទាញគ្នានេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ពលរដ្ឋ៥នា​ក់​តំ​ណា​ងឱ្យ ២៥០គ្រួសារ ធ្លាប់បានដាក់សំណើរសុំកិច្ចអន្តរា​គមន៍ម្តងរួចហើយដែរ​ពីក្រសួងរៀបចំដែន នគ​​រ​​រូ​បនីយកម្ម និងសំណង់។នៅក្នុងសំណើរកាលណោះ ពលរដ្ឋស្នើសុំឱ្យរដ្ឋបាលខេត្ត​ទទួលបន្ទុកដោះ​ស្រា​​យ​​​ដីធ្លីដកហូតដីក្នុងទំហំ២.៨១៩ ហិកតាពីកងយោធពលភូមិភាគ៤ មកឱ្យពលរដ្ឋកាន់កាប់ និងអាស្រ័យ​ផ​លវិញ៕

យុវជន២នាក់ដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍បាត់ដំបងដើម្បីទាមទារយុត្តិធម៌
ស្រ្តីជាម្តាយរបស់យុវជន២រូប ដែលមានលំនៅឋាននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បា​​ន​​អះអាងនៅថ្ងៃនេះថាក្រុមគ្រួសាររបស់អ្នកស្រីបានដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀតប្រឆាំងការ​ប្រើ​​​​ប្រាស់ហិង្សាពីមន្រ្តីនគរបាលនៅថ្នាក់ក្រោមជាតិ ក្រោ​​​យ​ពីប​ណ្តឹ​​​​​​ងនៅសាលាដំបូង និងប៉ុស្តិ៍នគរបាលរដ្ឋ​​បាលឃុំអូរបីជាន់ ផ្ទិបរឿងក្តីរបស់អ្នកស្រីទុកចោល មិនចាត់ការអស់ពេលជាច្រើនខែ។

ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកស្រី ឆេង សុខឃី ដែលត្រូវជាម្តាយរបស់យុវជន២រូប និយាយថានេះការស្វែងរកយុត្តិធម៌ជាថ្មីទៀត ដែលក្រុមគ្រួ​សាររ​បស់អ្ន​​ក​​ស្រីត្រូវទាមទារចំពោះការប្រើប្រាស់ហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ។អ្នកស្រីបន្តថា ការដាក់បណ្តឹងបន្ត​ទៅសា​​លា​​​​ឧទ្ធរណ៍នៅពេលនេះ ដោយសារតែបណ្តឹងដែលបានដាក់រួចហើយ ទាំងនៅតុលា​ការខេត្តបន្ទា​យមាន​ជ័​យ និងនៅប៉ុស្តិ៍នគរបាល គេមិនចាត់ការ។

អ្នកស្រីបន្តថា ៖ «ខ្ញុំអត់បានទៅកន្លែងដាក់ពាក្យហ្នឹងតែគ្រាន់កូនខ្ញុំគេទៅដាក់ពាក្យបណ្តឹងហ្នឹង ទារសំ​ណ​ង​​លុយខ្ញុំនៅខាងក្នុងហ្នឹងមិនដឹងថាយ៉ាងណាទេតែគ្រាន់តែថាសំណុំឯកសារវាឡើងទៅតុលាការហើយចា​ស ខ្ញុំអត់ដឹងយ៉ាងណាទៀតដែលដល់តែតុលាការកោះហៅ កូនទៅថៃបាត់ហើយចាសទោះមានការអីខ្ញុំអា​ច​តេទៅកូនខ្ញុំបាន»។

បើតាមអ្នកស្រី ឆេង សុខឃី ទាក់ទិនអង្គហេតុនៃសំណុំរឿងនេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នាយប៉ុស្តិ៍នគរបាល ២នាក់ បានចាប់កូនប្រុសរបស់អ្នកស្រី២វាយធ្វើបាប ក្នុងចំណោមមហាជនកុះករ អំឡុងពេលពួកគេជិះម៉ូតូដើរលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំ។

អ្នកស្រីបន្តថា នៅបន្ទាប់ពីយុវជនទាំង២នាក់ ធ្វើដំណើរត្រឡប់មកពីវត្តណងចាន់ក្នុងទឹកដីថៃវិញ ដល់ចំណុចស្ពានចិនជិតប៉ុស្តិ៍នគរបាល វរ:ការពារព្រំដែនគោកលេខ៩១១ នៅក្នុងភូមិសាស្រ្ត ភូមិអូរ បីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាននាយប៉ុស្តិ៍នគរបាលឃាត់ខ្លួនដោយគ្មានមូលហេតុ និ​ង​​​ចំណុចដែលគួរឱ្យសង្ស័យណាមួយ ហើយថែមទាំង​ប្រើប្រាស់អំពោះ​ហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរតែម្តង។មិនតែប៉ុណ្ណោះ ក្រោយធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុមិនអស់ចិត្តហើយនគ​រ​បា​​​លបា​​នចាប់ពួកគេអូសដាក់ឡាន និងបន្តធ្វើទារុណកម្មបន្ថែមទៀតនៅក្នុងប៉ុស្តិ៍នគរបាល។

ប្រភពដដែលឱ្យដឹងទៀតថា នៅបន្ទាប់ពីថ្ងៃកើតហេតុរំលង​បានមួយសប្តាហ៍ ក្រុមគ្រួសារអ្នកស្រី បាន​រៀ​​ប​ចំ​​​ពា​ក្យ​​​ប​​​​​ណ្តឹងដាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ មុននឹង​បន្តសំណុំរឿង​នេះទៅតុលាការខេ​ត្តបន្ទា​​​យ​មា​​នជ័យ កា​ល​​​ពី​​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៤។ប៉ុន្តែដោយសារគ្មានការឆ្លើយ​តបពីតុលាការខេត្តប​​ន្ទា​យ​មានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ទើបនៅថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រួសារអ្នកស្រី ត្រូវបង្ខំ​ចិត្ត​ដាក់បណ្តឹងបន្តទៅទៀត ទៅសាលាឧទ្ធរណ៍។នៅក្នុងសំណុំរឿងនេះ សាច់ញាតិរបស់យុវជន​ទាំងពី​រ​នា​ក់​ ប្តឹងមន្រ្តីនគរបាលឃុំអូរបីជាន់ទាំងពីរនាក់ពីបទ«ប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទំងន់»។

ឆ្លើយតបរឿងនេះ លោក ដុះ វិសុទ្ធ អ្នកនាំពាក្យមហាអយ្យការ នៃសាលាឧទ្ធរណ៍បាត់ដំបង អះអាងថា​ប្រ​សិនបើ​ភាគីដើមបណ្តឹង ពិតជាបានដាក់បណ្តឹងចូលមកឧទ្ធរណ៍ប្រាកដមែន តុលាការនឹងមិ​នទុកវាចោ​ល​​ទេ​។បើទោះជាបែបណា មន្រ្តីនាំពាក្យរូបនេះ សន្យាថានឹងផ្ទៀងផ្ទាត់សំណុំរឿងនេះ ឱ្យបានល្អិតល្អន់សិន។

លោកបន្តថា៖«បាទចាំខ្ញុំឆែកមើលចាំខ្ញុំផ្តល់ព័ត៌មានឲ្យវិញ បាទករណីហ្នឹងបើសិនមកដល់សាលាឧទ្ធរណ៍ថ្ងៃទី១៧ចឹងវាបន្តនីតិវិធីនៅក្នុងការអាចកោះហៅផ្សេងៗ វាអត់ទាន់មានចំណាត់ការលើរឿងហ្នឹងទេវាអត់ទាន់មានជម្រះអីទេបើសិនជារឿងហ្នឹងគាត់ប្តឹងមកចឹងតិចទៀត គេកោះហៅគូភាគីឬក៏ដូចជាជនជាប់ចោ​ទ​គេហៅមកជំរុំជម្រះឡើងវិញបាទ» ។

ចំណែកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌ លោក នូ ជីវ័ន្ត បដិសេធក្នុងការព័ត៌មានលម្អិតដោយលោកអះអាងថា រឿងក្តីនេះមិនស្ថិតនៅក្នុងដៃរបស់លោកទេ។ប្រភពបន្តថា នៅពេ​ល​ដែលរឿងក្តីនេះ គេបញ្ចប់រួចរាល់ក្នុងហេតុផលណាមួយក៏ដោយ ទើបបញ្ជូនបន្តឱ្យ​លោកជាអ្នកពិនិត្យ និង​​ស​ម្រេចនៅនាទីចុងក្រោយ។

លោកបន្តថា៖ «បាទរបាយការណ៍នៅត្រឹមអធិការ ចឹងប្អូនសម្ហាសន៍លោកអធិការទៅគាត់ដោះស្រាយអត់បានត្រូវគ្នាយ៉ាងមិចៗ បានគាត់បញ្ចូលមកពូចឹងហាអរគុណបាន»។

ផ្ទុយពីនេះទៅវិញ លោក អ៊ឹម សុភារ: អធិការនគរបាលស្រុកអូជ្រៅឃុំ បដិសេធថាដើមបណ្តឹង​មិនបាន​ស្នើ​សុំ​​​កិច្ចអន្តរាគមន៍ពីមន្រ្តីនគរបាលនៅថ្នាក់ក្រោមជាតិទេ ហើយលោ​កក៏មិនទាន់​បានទទួលបណ្តឹ​ងណា​មួ​យ ​ដូចការអះអាងរបស់ដើមបណ្តឹងនៅឡើយដែរ មកដល់ពេលនេះ។

លោកបន្តថា៖ «ប្តឹងខាងណាវិញចឹង អត់ប្តឹងមូលដ្ឋាននេះផង អត់បានប្តឹងនៅកន្លែងប៉ូលីសនេះផងបាទ»។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូង ខេត្តបន្ទាយមានជ័យបានទេ​ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក អ៊ិន គង់ជិត អ្នកសម្របសម្រួល នៃ​អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តមន្ទា​​យមានជ័យ យល់ឃើញថាមន្រ្តីនគរបាលដែលប្រើប្រាស់អំពើហិង្សាប្រឆាំងពលរដ្ឋ គួរត្រូវបានផ្តន្ទា​ទោ​ស​តា​ម​ទៅច្បាប់។លោកបន្តថា ក្នុងនាមជាអ្នកដែលអនុវត្តច្បាប់ហើយ ប្រពឹត្តិបំពានដូចនេះ គឺជាកា​ររំលោ​ភ​​អំ​ណា​ចមួយដែលមិនអាចលើកលែងបានទេ។

លោកបន្តថា៖«បាទវាជារឿងមួយដែលលោកនាយប៉ុស្តិ៍ នាយប៉ុស្តិ៍រង គាត់ប្រព្រឹត្តអំពើហិង្សាទៅលើប្រជាពលរដ្ឋហើយនៅតាមផ្លូវទីសាធារណ:ទៀតក្នុងនាមគាត់ជាមន្រ្តីអនុវត្តច្បាប់។គាត់ត្រូវមានក្រមសីលធម៌បាទគាត់ជាអ្នកផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋឲ្យមានការគោរពគាត់ទៅជាប្រព្រឹត្តបទលើ្មសទៅលើប្រជាពលរដ្ឋចឹង» ។

បើទោះជាបែបណា ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះ អះអាងថាពួកគេនឹងនៅបន្តតស៊ូមតិ​តាមផ្លូ​វច្បា​ប់បន្តទៀត ដើម្បីទាមទាររកយុត្តិធម៌ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ៕

ស្រ្តីកម្មករអូសរទេះត្អូញត្អែរពីផលលំបាកបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យកំណត់ព្រំដែនសេរីភាព
ស្រ្តីកម្មករដែលមានមុខរបរអូសរទេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្អូញត្អែរពីផលលំបាកក្រោ​យ​​ពេល​តុលាការរឹតត្បិតព្រំដែនសេរីភាពរបស់ពួកគេ បន្ទាប់ពីតុលាការដាក់ឱ្យស្ថិតនៅ​ក្រៅឃុំបណ្តោះ​អាសន្ន​ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។​

ការថ្លែងដូចនេះរបស់ស្រ្តីជាកម្មករអូសរទេះនេះ ធ្វើឡើងក្រោយពីចៅក្រមស៊ើបសួរ នៃ​តុលាការ​ខេត្តបន្ទា​យ​​​មា​នជ័យ លោក អៀង ណារី កា​​ល​ពី​​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេច​ដោះ​លែ​ងឱ្យ​ស្រ្តី​ទាំង​៣​នាក់ នៅក្រៅ​ឃុំប​ណ្តោះ​​​​អាសន្ន តែ​​ពួ​ក​​គេត្រូវបង្ហាញខ្លួនជានិច្ច​នៅចំពោះមុខអាជ្ញាធរមូ​លដ្ឋាន១​ខែម្តង​។​កា​​រ​ដោះលែងឱ្យ​ស្ថិ​ត​​​​នៅក្រោ​មការត្រួតពិនិត្យតាមផ្លូវតុលាការ​នេះ នៅបន្ទាប់ពីនគរបាលក្រុងប៉ោយប៉ែត ឃុំ​​ខ្លួនពួកគេ​ពេញ​យ​​ប់ដើម្បីយកចម្លើយ មុននឹងបញ្ជូ​ន​ទៅ​​ឃុំខ្លួនបន្តនៅពន្ធនាគារខេត្ត។

អ្នកស្រី តូយ ម៉េត ជាស្រ្តីម្នាក់ក្នុងចំណោមមនុស្ស២នាក់ផ្សេងទៀត ដែលត្រូវតុលាការដោះលែងឱ្យ​​នៅ​​ក្រៅ​​​ឃុំបណ្តោះអាសន្ន និយាយថាបើទោះជានៅពេលនេះ អ្នកស្រីហាក់មានសេរីភាពបន្តិចក្តី ក៏សេរីភា​ព​​ដែ​​​លអ្នកស្រីទទួលបាននេះ មិនបានធ្វើឱ្យអ្នកស្រីមានភាពប្រសើរនោះឡើយ។ប្រភពបន្តថា តុលាការបា​ន​​កំ​​​ណត់​ព្រំ​​ដែនរ​បស់អ្នកស្រីរាប់ចាប់តាំងពីការដូរទីលំនៅ បូករួមនឹងបិទផ្លូវមិនឱ្យអ្នកស្រីបាន​អូស​​រ​ទេះ​​ដូច​មុ​ន​ទៀត។

លោកស្រីបន្តថា៖ «ទទួលមិនបានមិចគេឲ្យមក គេឲ្យយើងចេញគេអត់ឃុំខ្លួនទេតែគេមិនឲ្យខ្ញុំអូស ខ្ញុំលីអីដូចមុនគេមិនឲ្យទេ គេបិទមិនឲ្យយើងដូរទីលំនៅ ហើយ១ខែទៅបង្ហាញខ្លួននៅសាលាក្រុងមួយដង អត់ទាន់ដឹងរកអីទេ អត់មានដើមអត់មុខរបរ អង្គរក៏ហូប អត់មានអីហូបទេចាស» ។

ទាក់ទងរឿងនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញ​លិខិ​តកោះហៅកម្មករអូសរទេះចំនួន៥នាក់ជាស្រ្តី ឱ្យផ្តល់ចម្លើយជុំវិញការបះទង្គិចគ្នារវាងសមត្ថកិច្ច ប្រ​ចាំ​​​ច្រ​ក​​ទ្វា​រ​​ព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីចុងខែឧសភា ដែលបណ្តាលឱ្យមានរបួសទាំងសង្ខាំង។

ដោយឡែក លោក សឿន រ៉សាត់ ដែលត្រូវជាស្វាមីរបស់ស្រី្ត ហ៊ូត វណ្ណ: លើកឡើងថានៅពេលនេះ ក្រុមគ្រួ​សា​​រដែលជាប់បំរាមតុលាការពិតជាទាល់គំនិត មិនដឹងត្រូវធ្វើបែបណាទេ។លោកបន្តថា បើមុខរប​រអូ​ស​រ​ទេះ​​​​​​​ដឹកឥវ៉ាន់ចេញចូលកម្ពុជា-ថៃ ត្រូវបិទបែបនេះហើយ គ្មានជម្រើសណាមួយក្រៅ​ពីស្វែងរកការងារថ្មីធ្វើ ប៉ុ​​​ន្តែ​​​​​មិនដឹងថាជាការងាអ្វីដែរទេ ព្រោះពួកគេគ្មានជំនាញផ្សេងក្រៅ​ពីអូសរទេះដឹកឥវ៉ាន់​មួយមុខនោះ​ឡើ​យ​​​​។

លោកបន្តថា៖​ «គេដោះលែងធម្មតា អត់មានអីច្រើនគេហាមយើងអូសឥវ៉ាន់គេចពន្ធ មានតែយើងរកការ​ងា​រផ្សងធើ្វទៅ បើគេបិទយើងហើយយើងមិនដឹងធើ្វមិចទេ» ។

ទាក់ទិនរឿងនេះ លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បដិសេធ​ក្នុង​ការផ្ត​ល់​​ព័ត៌​មានលម្អិត ដោយអះអាងថាសំ​ណុំរឿងនេះមិនមែនស្ថិ​តនៅក្នុងដៃរបស់​ខ្លួនទេ​។លោ​កបន្ត​ថា​​ដើ​​​ម្បី​​​បា​​ន​ដឹង​រឿងនេះច្បាស់ មានតែចៅក្រមទេ។

លោកបន្តថា៖​«ឥឡូវខ្ញុំសុំឆែកមើលឯកសារជាមួយខាងចៅក្រមតិចសិន តើការដោះលែងគាត់មានលក្ខ​ណ​:អីខ្លះហើយចាំខ្ញុំផ្តល់ដំណឹងទៅវិញបាទ»។

សម្រាប់ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី លោ​​ក​សាទរចំពោះការដោះលែងស្រ្តីទាំង៣នាក់ ឱ្យមានសេរីភាពនៅពេលនេះ ប៉ុន្តែការកំណត់ព្រំដែន​នៃសិទ្ធិ​​សេ​រី​​​ភាពរបស់អ្នកទាំងបីឱ្យដើរលើបន្ទាត់ក្រហមនេះ វាជាបញ្ហារំលោភទសិទ្ធិធ្ងន់ធ្ងរ។

លោកបន្តថា៖«ពាក់ព័ន្ធរឿងហ្នឹង ការដោះលែងគឺជារឿងមួយដ៏ប្រសើរសំរាប់កម្មករ ប៉ុន្តែអ្វីដែលសំខាន់នោះ​ដូចជាមានកិច្ចសន្យាមិនឲ្យអូសរទេះវាមិនស្របទៅតាមគោលការណ៍ច្បាប់ រដ្ឋធម្មនុញ្ញច្បាបើជាតិក៏គេមិនដែលទៅហាមប្រាមប្រជាពលរដ្ឋបើជាកិច្ចសន្យាធើ្វក្នុងលក្ខណ:ថាកុំឲ្យអូសឥវ៉ាន់មិនស្របច្បាប់ ហា​​មមិនឲ្យចូលអាហ្នឹងត្រឹមត្រូវតាមផ្លូវច្បាប់» ។

របាយការណ៍ដែលមន្រ្តីអង្គការការពារ​សិទ្ធិមនុស្ស លីកាដូ ទទួលបានឱ្យដឹងថា ស្រ្តីទាំង៣នាក់ដែលតុ​លា​កា​​រខេត្តបន្ទាយមានជ័យដោះលែងបណ្តោះអាសន្ន ក្រោមបទចោទ«ប្រឆាំងនឹងរាជការសាធារណ: ជេរប្រ​​មា​ថ និងហិង្សាដោយចេត​នា​ » នេះមានឈ្មោះ តូយ ម៉េត អាយុ៣៩ឆ្នាំ ស្រ្តីឈ្មោះ ហួត វណ្ណៈ អាយុ៣៦ឆ្នាំ និងឈ្មោះ អោ​ម ឡាច អាយុ៥២ឆ្នាំ។

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថាការផ្តល់សេរីភាពបណ្តោះអាសន្នសម្រាប់ស្រ្តីទាំងបីនាក់នេះ ជាការផ្តល់សញ្ញា​​ល្អ​​មួយសម្រាប់តុលាការ។ប៉ុន្តែការកំណត់ព្រំដែននៃសិទ្ធិសេរីភាពក្នុងកម្រិតធ្ងន់ធ្ងរបែបនេះ វាជាការដាក់​​ស​ម្ពា​​​ធផ្លូ​វចិត្តមួយដែលធ្ងន់ជាងនេះទៅទៀត។

លោកបន្តថា៖«តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ មិថុនា បានសំម្រេចឲ្យពួកគាត់ទាំង៣នាក់នៅក្រៅឃុំជាបណ្តោះអាសន្ននេះជាភាពបត់បែនមួយរបស់តុលាការដែលមានការយោគយល់អនុគ្រោះទៅ​​​លើស្រី្តជាកម្មករអូសរទេះទាំង៣នាក់ដែលតុលាការបានគិតទៅលើមនុស្សធម៌ជាធំ ប៉ុន្តែតុលាការបានដាក់លក្ខណ:តឹងតែងខ្ពស់ជាច្រើនចំណុចធើ្វឲ្យគាត់មានការពិបាកបាទ ជាពិសេសការប្រកបមុខរបរចិ​​​ញ្ចឹមជីវិតរបស់គាត់ប្រចាំថ្ងៃ»។

ប្រធានគយប្រចាំច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានផ្តល់បទសម្ភាសន៍ ឱ្យ​​អ្ន​​កសារព័ត៌មានក្នុងស្រុក អំឡុងពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដឹង​ថា មូល​ហេតុ​ដែ​​ល​​នាំ​​ឱ្យផ្ទុះអំពើហិង្សានេះកើ​​តឡើង ផ្តើមចេញពីការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ តាមក្រុមអូសរទេះ។ប៉ុន្តែក្រុមកម្មករដែល​មា​ន​​រប​រអូសរទេះ ចោទប្រកាន់ថា ការអនុវត្តដោយហិង្សារបស់សមត្ថកិច្ចនេះ ជាការប្រើអំណាចផ្តាច់ការទៅវិញ​៕

តុលាការខេត្តបាត់ដំបងផ្តន្ទាទោសលោក អ៊ុត ជឿនដាក់ពន្ធនាគារ៧ឆ្នាំពីបទរួមគំនិតក្បត់
មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យលើកឡើងថា ប្រធានក្រុមប្រឹ​ក្សាជំ​នុំ​​ជ​​ម្រះ​​ របស់តុលាការខេត្តដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ដាក់​​ព​​ន្ធ​នា​​​​​គា​​រ​​៧​​ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួន។

នៅរៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​​ខេត្តបា​ត់ដំ​​ប​​​ង​​លោក កឹម ហេង បានសម្រេចកាត់ទោសលោក អ៊ុត ជឿន ដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោ​​ទ​​«​រួម​​គំ​និ​ត​​ក្ប​ត់»។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថា ការផ្តន្ទាទោសក្នុងស្ថានទម្ងន់ទោស អតិបរិមាបែបនេះ វាស៊ីសង្វាក់គ្នានឹងបទចោ​​​ទឡើ​យ។ម្យ៉ាងវិញទៀត ជនសង្ស័យនៅក្នុងរឿងក្តីនេះ មិនបានប្រព្រឹត្តិ​បទល្មើសថែមទៅ​ទៀត។ហេតុ​​កា​រ​​ចោ​ទប្រកាន់ និងដាក់បន្ទុកក្នុងរឿងក្បត់ជាតិនេះ ជាការផ្តល់ការឈឺចាប់មួយកម្រិតទៀត សម្រាប់ក្រុម​​គ្រួ​​សា​​រលោក អ៊ុត ជឿន។

លោកបន្តថា៖ «ខ្ញុំយល់ថាវាជារឿងអយុត្តិធម៌ សំរាប់គាត់ដែលដោយសារគាត់អត់បានប្រព្រឹត្តទេ គាត់គ្រា​​ន់​តែបាននិយាយសម្ហាសន៍ម្តងហ្នឹងដល់ប្រព័ន្ធសារព័ត៌មាននៅក្រៅស្រុកហ្នឹង ក្រៅហ្នឹងមកគាត់មិនធើ្វស​​ក​ម្មភាពកៀគរមនុស្សបាទ គាត់ប្រកបមុខរបរចិញ្ចឹមជីវិតអត់មានខ្វាយខ្វល់រឿងនយោបាយទៀតផងតាំ​​​​ង​​ពី​​​ហ្នឹងមកបាទ »។

ចំណែក មេធាវីការពារសិទ្ធិឱ្យជនសង្ស័យគឺលោក អ៊ឹម ផាន់ណា បដិសេធដោយខ្លីថា​លោក​មិន​អា​ច​ផ្ត​ល់​ព័​ត៌​មានលម្អិតបានទេជុំវិញករណីនេះ។លោកបន្តថា ការបន្តនីតិវិធីទៀត ឬយ៉ាងណានោះ​គឺអាស្រ័យលើ​កា​​​រ​ស​​ម្រេច​ចិត្តកូនក្តីរបស់ខ្លួន។

លោកបន្តថា៖ «គាត់សម្រេចបន្តឬមិនបន្តមិនមែនសម្រេច​លើខ្ញុំទេឆន្ទះលើខ្លួនគាត់ទេបើគាត់មិនសុខចិត្ត ប្តឹងទៅឧទ្ធរណ៍ខ្ញុំតាមតាគាត់ទេ បើគាត់ទៅឧទ្ធរណ៍ក៏មិនប្រាកដគាត់ពឹងពាក់ខ្ញុំដែលពឹងអ្នកផ្សេងព្រោះ​​​មេធាវីរាប់ពាន់ រាប់ម៉ឺននាក់ជាសិទ្ធិរបស់គាត់ទេ ខ្ញុំចង់និយាយថាសំខាន់ឆន្ទះផ្អែកទៅលើសេចក្តីស​ម្រេច​ទេហ្នឹងហើយបាទអរគុណ»។

នៅក្នុងដំណាក់កាលនៃសវនាការលើអង្គសេចក្តី កាលថ្ងៃទី២៨ ខែឧសភា នៅចំពោះមុខអង្គសវនាការ លោ​​ក អ៊ុត ជឿន ដែលជាជនសង្ស័យក្នុងរឿងក្តីព្រហ្មទណ្ឌនេះ និងជាប្រធាន​​គ​​ណ​បក្ស​​​​ភ្លើ​ង​ទៀន ប្រចាំស្រុកមោងឬស្សី ទ​​ទួ​ល​​ស្គា​ល់​ថា ខ្លួនពិតជាបានផ្តល់​​បទសម្ភា​សន៍ជា​​មួយ​វិទ្យុ​​អាស៊ី​សេ​រី ប្រា​​ក​​ដ​​មែន អំពីដំណឹងនៃការវិលត្រឡប់ចូលស្រុកវិញ របស់លោក សម រង្ស៊ី។ប៉ុន្តែលោកបដិសេធថា អ្វី​​​ដែ​​​​ល​លោ​កផ្តល់ការអត្ថាធិប្បាយកាលណោះ គឺមានន័យថា ប្រសិនបើស្ថានភាព​​តាន់តឹង​លោក​​​នឹងមិន​ទៅ​​​​​​​​​ចូល​រួម​​​ទេ​​។​​ផ្ទុយទៅវិញ បើរដ្ឋាភិបាលបើកលំហរសេរីភាព រូបលោកនឹងទៅ​ចូលរួមអបអ​​រសាទរជាមួ​យអ្ន​​ក​​ផ្សេ​​​​ង​​ទៀ​​ត​ដែ​រ។

បន្ថែមពីលើនេះ លោក អ៊ុត ជឿន ច្រានចោលការតាំងសំណួរដោយចៅក្រម និងតំណាងអយ្យ​​ការ​​ដែ​ល​​ចោ​ទប្រកាន់ថា រូបលោកបានចូលរួមកៀរគរមនុស្ស និងប្រើវេទិកាតាម តុកាហ្វេ រួមទាំងបន្តចែក​ចាយព័​ត៌មា​​ន​​តា​មបណ្តាញសង្គម ដើម្បី​ប្រមូលអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទៅទទួលលោក សម រង្ស៊ី គឺមិន​​មែ​​នជាការពិតឡើយ។

ជម្រាបអង្គសវនាការ ប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា ការជួបគ្នា​​នៅ​តា​មតុកាហ្វេនោះ គឺជាការជួបដោយចៃដន្យ។មួយវិញទៀត ការពិភាក្សាគ្នាជាមួយអតីតសហការី គឺជាការ​​ជជែក​​ពិភា​​ក្សា​​អំ​​ពី​​មុ​ខ​រ​​បរចិញ្ចឹមជីវិត។វាមិនមែនជាការប្រមូលផ្តុំកម្លាំង ក្នុងហេតុផលគាំ​ទ្រកា​រវិលត្រ​​​ឡ​ប់​​​រ​ប​​ស់លោក សម រង្ស៊ី ទេ។

លើសពីនេះទៀត នៅចំថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ រូបលោកកំពុងជាប់ឃុំបណ្តោះអាសន្ន​​​នៅក្នុងពន្ធនាគារ​ខេ​​ត្ត​​​​​​នៅឡើយ។​ហេ​​តុនេះ ការចោទប្រកាន់ថា រូបលោកបានធ្វើសកម្មភាពកៀរគរមនុស្ស តាំងពីថ្ងៃទី១៧ សី​​ហា និងថ្ងៃទី​​១​​៤​ តុលា ឆ្នាំ២០១៩ វាមិនឆ្លុះបញ្ចាំងពីការពិត និងត្រឹមត្រូវទេ។ លោក អ៊ុត ជឿន ជាប្រធានគណបក្សភ្លើងទៀន ស្រុកម៉ោងឬស្សី ត្រូវរង់ការចោទប្រកាន់ពីបទ« រួមគំ​និ​ត​​ក្បត់» ដែលត្រូវបានទាញភ្ជាប់នឹងព្រឹត្តិការ ៩វិច្ឆិកា ឆ្នាំ២​​០​​១​​៩​ ក្រោយពីលោក សម រង្ស៊ី ប្រកាលធ្វើមាតុនិ​វត្ត​ចូលស្រុកវិញ៕

ក្រុមបាតុករស្នើឱ្យក្រសួងការបរទេសជប៉ុនបង្កកទ្រព្យសម្បត្តិមន្រ្តីរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានដាក់សំណើទៅក្រសួងការបរទេសជប៉ុ​​ន ដើម្បីទាមទារឱ្យបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចដែលសហរដ្ឋអាមេរិកធ្លាប់អ​​នុវ​ត្ត​​ដែ​រ។

ថ្លែងប្រាប់គេហទំព័រ Newroom Cambodia តាមសារអេឡិចត្រូនិច នៅថ្ងៃទី១៣ មិថុនា នេះលោក គង់ ជិ និយាយថា លោក និងក្រុមការងារនៅប្រទេសជប៉ុន បានដាក់សំណើរួចទៅហើយទៅក្រ​សួង​ការបរទេ​ស​​ជ​ប៉ុន ដើម្បីជំរុញឱ្យប្រទេសគោរពប្រជាធិបតេយ្យមួយនេះ បង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ព​ស់រដ្ឋាភិបាលមួ​យ​ចំ​​​នួន​ ដែលជាខ្សែស្រឡាយរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ លោកបន្តថា ញត្តិដែ​​លដាក់​កា​​ល​​ពី​​ដើមសប្តាហ៍នេះ មន្រ្តីការបរទេសរបស់ជប៉ុនបានទទួលយកទៅពិនិត្យរួចហើយ។

លោកបន្តថា៖ «នៅថ្ងៃទី១០មិថុនា ខ្ញុំបានទៅក្រសួងការបរទេសជប៉ុនហើយញត្តិទៅដាក់ ហើយខ្ញុំបានជួបតំណាងក្រសួងការបរទេស ហើយក្នុងញត្តិនោះខ្ញុំមានសំណួរសួរទៅកាន់គាត់ ក្នុងនាមក្រសួងបរទេសគេធើ្វ​ទាំ​ង២ ទាំងប្រជាធិបតេយ្យ​ ទាំងគណបក្សកាន់អំណាចសុំស្នើយកទៅដាក់គេទទួលគេនឹងយកទៅពិចា​រ​ណា​។ ខ្ញុំស្នើឲ្យបង្កកទ្រព្យសម្បត្តិលោកស្រី ហ៊ុន ម៉ាណា លោក នេត សាវឿន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអ​​មសាលាដំបូងរាជធានីភ្នំពេញ » ។

បើតាមលោក គង់ ជិ ញត្តិដែលដាក់នៅក្រសួងបរទេសជប៉ុន ក្រុមការងាររបស់លោកបានដាក់កាល​ពីថ្ងៃ​​ទី​១​០ មិថុនា ឆ្នាំ២០២៤។ ការដាក់ញត្តិនេះ ធ្វើឡើងក្រោយពេលពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន​​ប្រមាណ​៣​​​០០នាក់ ធ្វើបាតុកម្ម​​ដើ​ម្បី​ស្នើ​ឱ្យរដ្ឋាភិបាលជប៉ុន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលខ្មែរ ដោះលែងអ្ន​កទោស​​ន​​យោបាយរបស់​​បក្ស​ជំ​​ទា​ស់ឱ្យមានសេរីភាពវិញ។

គេហទំព័រ Newsroom Cambodia មិនអាចស្វែងរកការបំភ្លឺបានទេពីមន្រ្តីការបរទេសជប៉ុន និងមន្រ្តីនាំ​ពា​​ក្យ​​​ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ។

ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា លោក ហុក សុភា បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ ដោយលោកអះអាងដោយខ្លីថា កិច្ចការនេះខ្លួនមិនមែនជាអ្នកទទួលបន្ទុកទេ។

លោកបន្តថា៖ «សូមទាក់ទងទៅ ព្រោះគាត់នឹងរាយការណ៍ពីសំណើ គាត់ជាប្រធាននាយកដ្ឋានព័ត៌មាន» ។

យ៉ាងនេះក្តី ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា លោក សុខ ធា ឆ្លើយតបថា ចំពោះ​ល​​​​ទ្ធ​ផលបែបណានោះ ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងការបរទេសជាមុនសិន។

លោកបន្តថា៖ «សូមអនុវត្តតាមការណែនាំរបស់គាត់» ។

សម្រាប់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ចំអកឱ្យថា ការទាមទារ​របស់ក្រុ​មជំទា​​​ស់នេះ នឹងមិនមានឥទ្ធិពលណាមួយក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុននោះទេ។ ផ្ទុយទៅវិញ អ្វីដែ​ល​អ្នកគាំទ្របក្សជំទាស់ធ្វើនេះ នឹងរុញប្រជាប្រិយភាពរបស់គណបក្សប្រឆាំងត្រូ​​វថមថយកា​​រគាំទ្រ​បន្ថែ​​ម​ទៀ​ត។

លោកបន្តថា៖ «សំឡេងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសគ្មានទម្ងន់អ្វីសូម្បីបន្តិចទៅលើរដ្ឋាភិបាលជប៉ុន ក៏ដូចជារដ្ឋាភិបាលប្រទេសផ្សេងទៀតដែរ។ ពួកគេប្រឆាំងគ្មានគោលការណ៍ គ្មានទិសដៅ ប្រឆាំងដើម្បីតែប្រឆាំងសូម្បីតែប្រយោជន៍ជាតិ។នេះជាហេតុផលដែលធ្វើឱ្យសំឡេងពួកគេកា​ន់តែ​​​​​អ៊ីវទៅៗដូចចង្កៀងអស់ប្រេង »។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ដើម្បី​​ឱ្យ​​កា​រទាមទារនេះមានទម្ងន់ខាងនយោបាយ លើកលែងតែអ្នកស្នើធ្វើឡើងដោយ​មានភស្តុតាងដាក់បន្ទុកគ្រ​ប់​​គ្រា​​ន់​។ ជាងនេះទៅទៀត ពួកគេត្រូវរកឱ្យឃើញពីទ្រព្យធនដែលមន្រ្តីរងការចោទប្រកាន់ទាំងនោះធ្លាប់កេ​ង​​​ប្រ​​វ័ញ្ច ក្រោមរូបភាពនៃអំពើពុករលួយ ក្នុងពេលដែលពួកគេនៅមានអំណាច។

លោកបន្តថា៖ «យើងត្រូវបញ្ជាក់ថាវត្ថុបំណងប្រឆាំងហ្នឹងអំពើពុករលួយ ដោយសារតែវាមានភស្តុតាងមានអំណះអំណាងមួយចំនួនដែលបញ្ជាក់ទ្រព្យសម្បត្តិរបស់មន្រ្តីវាជាទ្រព្យសម្បត្តិដែលបានមកពីអំពើមិនស្របច្បាប់ ដោយសារតែអំពើពុករលួយនៅពេលដែលគាត់កំពុងនៅឬក៏កាន់ការនៅក្នុងរាជការ យើងមើលថាតើមានលក្ខណៈសមស្របដែរឬទេ» ។

ទាក់ទិនការបង្កកទ្រព្យសម្បត្តិនេះដែរ សហរដ្ឋអាមេរិកធ្លាប់បានបង្កើតច្បាប់មួយចំនួនដាក់ទណ្ឌកម្មប្រ​​ឆាំ​​​​ងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយមិនឱ្យជាន់ទឹកដីអាមេរិកជាដើម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា រួមទាំ​​ង​​លោក ហ៊ុន សែន ផង ក្នុងពេលដែលលោកនៅកាន់អំណាចក្នុងតំណែងជានាយករដ្ឋន្រ្តីនៅឡើយ បាន​​ជំ​​​រុ​​​ញបន្ថែមទៀត ឱ្យអាមេរិកធ្វើច្បាប់ឱ្យបានលឿន និងបង្កកទ្រព្យសម្បត្តិចុះ បើរកឃើញថាពិតជាមានប​ញ្ហា​​បែ​​បនេះមែន៕

កម្មករអូសរទេះជាស្រ្តី៣នាក់ត្រូវនគរបាលប៉ោយប៉ែតបញ្ជូនទៅតុ​​លាការក្រោ​យសា​កសួ​រជា​ច្រើ​​នម៉ោង
ស្រ្តីជាកម្មករអូសរទេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក​​សាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយសាកសួរអស់ពេលជាច្រើនម៉ោង ពាក់ព័ន្ធករណីហិ​ង្សាកា​លពី​ចុ​ង​​ខែឧសភា ឆ្នាំ២០២៤។

លោក អ៊ិន គង់ ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ ប​ញ្ជា​ក់នៅថ្ងៃនេះថា កម្មករអូសរទេះដែលជញ្ជូ​នឥវ៉ាន់ពីទឹកដីថៃចូលកម្ពុ​ជាតាមច្រកទ្វារព្រំដែ​នអន្តរជា​​តិ​​ប៉ោ​យប៉ែត៣នាក់ ក្នុងចំណោ​ម​​មនុស្ស៥នាក់ ដែលសមត្ថកិច្ចនគរ​បាលក្រុងប៉ោ​យ​​ប៉ែត កោះហៅ​ដើម្បី​ផ្តល់​​​​ចម្លើយ ពេលនេះពួកគេ​ត្រូ​​វ​​ប​​ញ្ជូនខ្លួនបន្តទៅតុលាការហើយ។

លោកបន្តថា៖«សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនស្រ្តី៣នាក់ មកដល់តុលាការហើ​យខេត្ត​បន្ទា​យ​មានជ័យហើយ នៅវេលាម៉ោង៩ព្រឹក »។

របាយការណ៍ដែលមន្រ្តីអង្គការសិទ្ធិមនុស្ស លីកាដូ ទទួលបានឱ្យដឹងថា ស្រ្តីទាំង៣នាក់ដែលនគរបា​ល​​ក​​សា​​ង​សំណុំរឿងបន្តរួមមាន ឈ្មោះ តូយ ម៉េត អាយុ៣៩ឆ្នាំ ស្រ្តីឈ្មោះ ហួត វណ្ណៈ អាយុ៣៦ឆ្នាំ និងឈ្មោះ អោ​ម ឡាច អាយុ៥២ឆ្នាំ។

ទាក់ទងរឿងនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញ​លិខិ​តកោះហៅកម្មករអូសរទេះចំនួន៥នាក់ ឱ្យផ្តល់ចម្លើយជុំវិញការបះទង្គិចគ្នារវាងសមត្ថកិច្ច ប្រចាំច្រ​ក​​ទ្វា​រ​​ព្រំដែនអន្តរជាតិប៉ោយប៉ែតដែលបណ្តាលឱ្យមានរបួសទាំងសង្ខាំង។

បើទោះជាយ៉ាងនេះក្តី អធិការនគរបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ បដិសេធក្នុងការអត្ថាធិប្បាយ ចំពោះករណីនេះ ដោយលោកលើកឡើងថាកំពុងជាប់រវល់្ ខណៈដែលអភិបាលក្រុងប៉ោយប៉ែតលោក គា​ត​ ហ៊ុល ក៏អះអាងថាជាប់រវល់ដូចគ្នាដែរ។

លោកបន្តថា៖ «មិនអាចនិយាយបានទេប៉ុណ្ណឹងសិនទៅខ្ញុំកំពុងតែធើ្វការងារ» ។ចំណែកបុរសម្នាក់ដែលទទួលបានលិខិតកោះហៅ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថារូបគេ​ក៏នឹងត្រូវចូលខ្លួនបំភ្លឺដែរ។លោកបន្តថា ការចូលខ្លួននេះមិន​ទាន់ដឹងថាតើពាក់ព័ន្ធ​នឹងបទចោទអ្វីនៅឡើ​យ​​នោះ​ទេ។

លោកបន្តថា៖ «បាទគេប្តឹងមិនដឹងប្តឹងរឿងអីផងឆ្ងល់មិនដឹងប្តឹងពីបទអីទេមេធាវីគេប្តឹង ម៉ោង២បានទៅ ខ្ញុំអត់ដឹងប្តឹងរឿងអីផងគ្រាន់តែមេធាវីគេអ្នកប្តឹង អត់ដឹងថាមេធាវីខាងណាទេ អត់ដឹងដែលខ្ញុំអត់ទាន់ដឹងម៉ោងប៉ុន្មានចប់ តែអ្នកគេប្តឹងហ្នឹងទៅបានទេ ៤នាក់ទេ ១នាក់ទៀតអត់បានទៅបាទ»។

ដោយឡែក លោក ឌិន ពុទ្ធី ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថាករណីនេះ ជាបញ្ហាមួយដែលគួរឱ្យបារម្ភ ហើយលោកទាមទារឱ្យរដ្ឋអនុគ្រោះសម្រាប់កម្មករ រកស៊ី​​​អូសរទេះ ព្រោះពួកគេទទួលបានកម្រៃមិនច្រើនឡើយ ក្នុងមួយថ្ងៃៗ។លោកបន្តថា ការអនុវត្តដូចនេះ វាជា​កា​រជិះជាន់កម្លាំងពលកម្មក្នុងទម្រង់មួយដែលធ្ងន់ធ្ងរ សម្រាប់ពលរដ្ឋដែលមានមុខរបររកព្រឹកខ្វះល្ងាច។

លោកបន្តថា៖«អ្វីដែលសំខាន់នោះគួរតែលើកលែងច្បាប់កម្មករអូសរទេះរកទទួលទានសំរាប់ពួកគាត់គិតថាវាមិនជាខាតពន្ធគយប៉ុន្មានទេ គ្រាន់តែយើងកុំដឹកច្រើនហួសហេតុពេកម៉ាល្មមតូចៗគ្រាន់តែចិញ្ចឹមឆ្នាំង យើងគួរតែអនុញ្ញាតឲ្យគាត់ ការប្តឹងកម្មករវាហាក់បីដូចជាមានលក្ខណ:គៀបសង្កត់សិទ្ធិសេរីភាព មានការគំរាមកំហែង។ពាក់ព័ន្ធជាប់ទោសទណ្ឌ ក៏ដូចជាសេរីភាពក្នុងការដើរហើទៀតវាហាក់ដូចជាធ្ងន់ធ្ងរទៅៗ បង្ហា​​ញពីបរិបទនៃស្រុកយើងហ្នឹងវាមិនមានយុត្តិធម៌សង្គម សំរាប់ពលរដ្ឋអ្នកក្រីក្របើកាលណាយើង​​មើលទៅអ្នកមានគឺមានកប់ក្តោង អ្នកក្ររស់ដល់អត់អីហូប បើយើងនិយាយទៅគឺវាអត់មានយុតិ្តធម៌សង្គមទេ» ។

បើទោះជាយ៉ាងក្តីនេះ ប្រធានគយប្រចាំច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានផ្តល់បទសម្ភាសន៍ ឱ្យ​​អ្ន​​កសារព័ត៌មានក្នុងស្រុក អំឡុងពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ថា មូល​ហេតុ​ដែ​​ល​​នាំ​​ឱ្យផ្ទុះអំពើហិង្សានេះកើតឡើង ផ្តើមចេញពីការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ តាមក្រុមអូសរទេះ។

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីការពារសិទ្ធិមនុស្ស​យល់ឃើញថា អាជ្ញារដ្ឋគួរសម្រួលសេ​ដ្ឋកិច្ចសម្រា​ប់ពលរដ្ឋដែលមានជីវភាពក្រោមមធ្យម។ម្យ៉ាងវិញទៀត ការប្រើប្រាស់តុលាការដើម្បីបញ្ចប់បញ្ហានេះ ជាកា​រប​ង្កើនបន្ទុក និងបង្កើតការឈឺចាប់ឱ្យពលរដ្ឋបន្ថែមទៀតទៅវិញ៕

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ចូនបុរសម្នាក់ទៅឃុំខ្លួននៅខេត្តព្រះសីហនុពាក់ព័ន្ធអាវុធ៤០ដើម
នគរបាលខេត្តបាត់ដំបងបានបញ្ចូនខ្លួនបុរសម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅក្រុងព្រះសី​​ហ​នុពាក់ព័ន្ធកា​​​​របង្រ្កាប់សំ​​ណុំរឿងអាវុធជាង៤០ដើម ខណៈស្រ្តីជាប្រពន្ធដែលសមត្ថកិច្ចចាប់ខ្លួនបាន  ត្រូវដោះលែងវិ​​ញ​​ក្រោយសួរចម្លើយរ​​កឃើញ​​ថា​​​​មិនជាប់ពា​​ក់ព័ន្ធក្នុងសំណុំរឿងនេះ។

លោក ពេញ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់គេគេហទំព័រ Ne​w​s​​room Cambodia នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា​ សំណុំរឿងនេះសមត្ថកិច្ចខេត្តបាត់ដំបង​បា​ន​បញ្ចូនទៅក្រុងព្រះសីហនុវិញហើយ ព្រោះជនសង្ស័យមានប្រ​ភពប្រព្រឹត្តបទល្មើ​សមកពីខេត្ត​បែកនីរតីមួ​យ​​នេះ​។ក្រៅពីនេះ ចំពោះកម្លាំងជំនាញនៅក្នុងខេត្តបាត់ដំបង គឺជាផ្នែកមួយជួយសហការ ក្រោយ​​មា​​ន​​កា​​រ​​ស្នើសុំ​​ជំ​​នួ​​យ ក្នុងការចុះអង្កេត និងឈានដល់ការចាប់ខ្លួននៅពេលនេះ។

លោកបន្តថា៖«បាទប្តីបញ្ចូនទៅក្រុងព្រះសីហនុប៉ុន្តែបច្ចុប្បន្នប្រពន្ធហើយកូនត្រឡប់មកផ្ទះវិញអស់ហើយតាំងម្សិលមិញបាទអរគុណ» ។

លោក ពេញ រ៉ាវី ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីមក​ចុះផ្សាយ នៅថ្ងៃនេះអំពីជនសង្ស័យបា​នសារភា​​ព​​ប្រា​​ប់សមត្ថ​កិ​ច្ច​​ថា ខ្លួន​គឺជាអ្នករត់ពន្ធអាវុធ​ដោយខុសច្បាប់។ក្នុង​ពេលចាប់ខ្លួនមនុស្ស​​ប្រមាណ៣​​នាក់ផ្សេ​​ង​​ទៀត កាលពីថ្ងៃទី៤ មិថុនា សមត្ថកិច្ចប្រាប់ថា ពួកគេត្រូវដោះលែងទៅវិញ ក្រោយស៊ើបអង្កេ​តរក​​មិន​​ឃើ​ញ​​ពី​បទល្មើស ក្នុងរឿងក្តីមួយនេះ។

របាយការណ៍របស់សមត្ថកិច្ចដែល Newsroom Cambodia ទទួលបានបង្ហាញថានគរបាលបានរឹបអូ​​ស​បានកាំភ្លើងប្រភេទ AK ៤៧ ចំនួន ១១ដើម M ១៦ ចំនួន ៤ដើម M ៤ ចំនួន ២ដើម កាំភ្លើង THUNDER X ១ដើម កាំភ្លើងខ្យល់ ៥ដើម កាំភ្លើងរឡូ ១ដើម កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់ M ១៦ ចំនួន ១៤បង់ គ្រាប់AK ៤៧ M១៦ គ្រាប់៣៨០គ្រាប់ សរុបចំនួន ២២គ្រាប់ និងសម្ភារ: កែច្នៃមួយចំនួនទៀត។

ដោយឡែកលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលក្រុងព្រះសីហនុ បដិសេធផ្តល់ព័​ត៌មា​ន​​ល្អិ​​តជុំវិញរឿងក្តីនេះ ដោយលោកអះអាងថាជាប់រវល់រៀបចំបុណ្យសព។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអធិប្បាយពីអ្នកស្រី ចាន់ ធន ដែលជាប្រពន្ធជនស​ង្ស័​យបានទេ ខណៈលោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ក៏មិន​អា​​​ច​​ស្នើ​​ការបំ​ភ្លឺ​​បានដែរ ដោយទូរស័ព្ទតេចូលជាច្រើនដង តែពុំមានអ្នកទទួលនៅថ្ងៃននេះ។

ក្រៅពីនេះ លោក ប៉ែន វុទ្ធា មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រចាំក្រុ​​​ងព្រះសីហនុ បដិសេធបំភ្លឺជុំវិញរឿងក្តីនេះ​ ដោយលោកអះអាងថាបញ្ហានេះលោកទទួល​​ព័ត៌មានមិន​ទា​ន់​​បានគ្រ​ប់ជ្រុងជ្រោយនៅឡើយទេ។

លោកបន្តថា៖«ពាក់ព័ន្ធនឹងករណីហ្នឹងខ្ញុំមិនទាន់ច្បាស់ដែលអាច ទាក់ទងទៅលោកនាយកខ្ញុំទេដោ​យសា​រ​តែ១សប្តាហ៍នេះខ្ញុំអត់នៅ Office ខ្ញុំធើ្វការនៅតាមខេត្តហើយក្តោបព័ត៌មានអត់ជុំមិនច្បាស់ក្រែងខំម្មិនទៅអត់គ្រប់ជ្រុងជ្រោយ» ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)យ​ល់​​ឃើ​ញថា ការប្រើប្រាស់ដោយគ្មានច្បាប់អនុញ្ញាតិនេះ វាគឺជាហានិភ័យសម្រាប់សង្គម ជាពិសេសទីផ្សា​​រ​​ង​​ងឹ​​ត​រឿងការជួយដូរអាវុធនេះ ជាការគំរាមកំហែងផ្នែកសន្តិសុខ និងផលប៉ះពាល់រយៈពេល​វែងសម្រាប់​​សង្គ​​ម​។

លោកបន្តថា៖«ការជួញដូរអាវុធនៅតែជាក្តីព្រួយបារម្ភ ព្រោះការជួញដូរអាវុធបង្កនូវផលវិបាកផ្នែកសន្តិសុ​ខ​សង្គម ដែលបង្កនូវបទល្មើសឧក្រិដ្ឋ និងបទល្មើសផ្សេងៗទៀតជាច្រើន និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ២. ការជួញដូរអាវុធនេះ អាជ្ញាធរគួរបើកការស៊ើបអង្កេតដោយម៉ត់ចត់ និងតម្លាភាព ដើម្បីរកជ​នដែលពាក់ព័ន្ធមកអនុវត្តច្បាប់» ។

នគរបាលខេត្តបាត់ដំបងអះអាងថារឿងក្តីកាំភ្លើងតុលាការកំពុងបើកកាស៊ើបអង្កេតរកមុខសញ្ញាបន្ត
ស្នងការនគរបាល​ខេត្តបាត់ដំបង អះអាងថា ករណីរកឃើញអាវុធជាច្រើ​​នដើមនៅត្រ​ង់លំនៅ​ដ្ឋាន​​ក្នុ​ង​​ដី​ឡូ​​តិ៍​​មួយកន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកសង្កែ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងបន្តស្រាវ​​ជ្រា​​វរកមុខសញ្ញាបន្ថែម​ទៀតនៅឡើយ​ ខណៈជនសង្ស័យជាស្រ្តីម្នាក់នៅក្នុងសំណុំរឿងមួយនេះ ត្រូវ​​ស​ម​​ត្ថ​​កិ​ច្ចចាប់បាន និ​​ង​​​​ឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្នាននគរបាលខេត្តបាត់ដំបង ប្រាប់គេហទំព័រ New​​s​r​o​​om Cambodia នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នេះថាតាមពិតទៅសំណុំរឿងនេះ គឺជាករណី​​កើត​ឡើ​ង​ក្នុងខេត្តព្រះសីហនុទេ ប៉ុន្តែដោយសារបញ្ហានេះ វាបានបន្តហូរចូលដល់ខេត្តបាត់ដំបង ហេតុនេះ​​ការកំ​​ណត់មុខសញ្ញា វាគឺជាកិច្ចសហការរវាងខេត្តទាំងពីរ។លោកបន្តថា ក្រោយបញ្ចប់នីតិវិធី សំណុំរឿងនេះ អា​ច​​នឹងត្រូវបញ្ជូនត្រឡប់ទៅម្ចាស់សំណុំរឿង ជាអ្នកទទួលខុសត្រូវវិញ។ម្យ៉ាងវិញទៀត លោកប​​ដិសេធ​ក្នុង​ការផ្តល់ការអត្ថាធិប្បាយ ដោយចាត់ទុកថា នីតិវិធីនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។

លោកបន្តថា៖ «ម្ចាស់ករណីរបស់ខេត្តព្រះសីហនុ បាត់ដំបងមែនប៉ុន្តែម្ចាស់ករណីរបស់ខេត្តព្រះសីហនុគ្រា ន់តែគាត់មកសហការជាមួយបាត់ដំបង។យើងចង់ដឹងអីច្រើនមេសអ្នកសារព័ត៌មានហ្នឹងគេកំពុងតែស្រាវ ជ្រា​​វ» ។

គេសង្កេតឃើញថាអាវុធជាច្រើនគ្រឿងត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក កា​​​លពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញពីអាវុធ​ដែលសមត្ថ​​កិច្ច​​​ចា​ប់បាន ដាក់ក្រាលលើក្រណាត់កៅស៊ូពណ៌បៃតង មានដូចជា ប្រភេទ AK ៤៧ ចំនួន១១ដើម,M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កាំភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំ​​ភ្លើ​​ងវែងបាញ់សត្វ ១៦ដើម។ ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន លោក ពេញ រ៉ានី បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោក​អះ​អាងថា កិច្ចការនេះវាផុតពីដៃរបស់សមត្ថកិច្ចមូលដ្ឋាន។

លោកបន្តថា៖«បាទព្រោះខ្ញុំក៏ក្រោមគេដែលថ្នាក់មូលដ្ឋានទេ ឥឡូវខ្ញុំចង់ឲ្យខាងបងទាក់ទងព័ត៌មានល​ម្អិត​ទៅខាងអ្នកនាំពាក្យស្នងការបាទ»។

មិនខុសគ្នាទេ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការរដ្ឋាននគរបាលខេត្ត លោក អ៊ម កុសល បដិសេធ​ក្នុង​កា​រអត្ថាធិប្បាយដោយលោកចាត់ទុកថា សំណុំរឿងនេះ វាជាការបន្ទុករបស់តុលាការ។

លោកបន្តថា៖«ការងារចាប់ផ្តើមរហូតមកដល់ឥឡូវនៅក្នុងការដឹងនាំរបស់ឯកឧត្តមព្រះរាជអាជ្ញាអាចសាកសួរគាត់ នៅលើព្រះរាជអាជ្ញាគាត់ធើ្វតាំងពីពេលដំបូងមកចឹងខ្ញុំអត់អាចឆ្លើយយ៉ាងបានទេបាទខ្ញុំនៅអង្គភាពរបស់ស្នងការដ្ឋាន»

យ៉ាងនេះកី្ត លោក ភី​ កុសល អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោ​ក​អះអាងថា សំណុំរឿងនេះលោកនៅមិនទាន់ទទួលបានតម្រុយគ្រប់គ្រាន់នៅឡើយទេ។

លោកបន្តថា៖«ជម្រាបបាទដោយសារតែរឿងខ្ញុំអត់ទាន់បានក្តោបចឹងហាចឹងអត់ទាន់មកដល់ខ្ញុំទេណាយើ​​ងគេពីនិតីវិធី ចឹងបានន័យថាភ្លាមៗហ្នឹងខាងខ្ញុំមិនទាន់បានក្តោបទេណាដោយសារមាននិតីវិធីសួរចំលើ​​​​វយផ្សេងៗ។បើជាមកដល់នេះអើយបើនិយាយទៅខ្ញុំខាងតុលាការវាអាចស្អែក ឬក៏ល្ងាចនេះចឹងហាព្រោះនៅស្ថិតនៅក្នុងតំណាក់កាលអយ្យការមួយទៀតចឹងអាចសួរដំណាក់កាលអយ្យការសិនទៅបាទអរគុណច្រើន» ។

ដោយឡែក លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)​ ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថាតាមពិតទៅបញ្ហានេះ វាហាក់ដូចមិនពិបាក​​ទេសម្រាប់​សមត្ថ​​កិច្ចក្នុ​ង​​​កា​​​រ​​​ស្រា​​វជ្រាវ។ម្យ៉ាងវិញទៀត ដើម្បីរក្សាសណ្ឋាប់ធ្នាប់ឱ្យមានស្ថេរភាព និងសន្តិសុខ ការពង្រឹងផ្ទៃក្នុង រួមទាំង​​ការ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ គឺជារឿងចាំចាប់ដែលត្រូវយកចិត្តទុកដាក់។

លោកបន្តថា៖ «យើងឃើញថារដ្ឋាភិបាលលោកមានជំនាញ ក្នុងស្រាវជ្រាវនេះជាការយកចិត្តទុកដាក់របស់សមត្ថកិច្ចព្រោះត្រូវពង្រឹងសន្តិសុខផ្ទៃក្នុងដើម្បីរក្សាសន្តិសុខ សន្តិភាពផ្ទៃក្នុងត្រូវមានការស្រាវជ្រាវឲ្យបានហ្មត់ចត់ អាវុធជាតិផ្ទុះទាំងការជួញដូរទាំងសំណល់ដែលនៅសល់ត្រូវតែមានការគ្រប់គ្រងត្រួតពិនិត្យ ឬក៏ត្រូវតែស្រាវជ្រាវ»។

កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤សមត្ថកិច្ចស្រាវជ្រាវ និងរកឃើញអាវុធជាតិផ្ទុះមួយចំនួន ស្ថិតនៅក្នុងលំ​នៅ​ដ្ឋានដីឡូត៍មួយកន្លែង ក្នុងភូមិសាស្រ្តក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេតបាត់ដំបង។ក្នុ​​ង​​ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានស្រ្តីម្នាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ និងកំពុងស្វែងរ​កសហចារីបន្តទៀត៕

គ.ជ.ប បង្ហាញថាគណបក្សប្រជាជនទទួលបានអាសនៈជាប្រធានក្រុមប្រឹក្សាពីថ្នាក់រាជធានីដល់ខណ្ឌ
លទ្ធផលផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារ៍បង្ហាញថា គណ​ប​ក្ស​​​​ប្រជា​​ជនកម្ពុជាឈរលំដាប់លេខរៀងទី១ ក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលចូលរួម​​ប្រកួត​ប្រ​​​ជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ នៅក្នុងឆ្នាំ២០២៤នេះ។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញលទ្ធផលជាផ្លូវការរបស់ខ្លួន នៅថ្ងៃទី៤ មិថុនា នេះ ដោយ​បង្ហា​​​​ញ​ថា ​គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈទាំងថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ​​។លទ្ធ​​​ផល​នេះ ឱ្យដឹងថា គណបក្សកាន់អំណាចដែលមានសំឡេងនាំមុខ ក្នុងចំណោមគណបក្ស​នយោ​​បាយទាំ​​ង​​​៥​ នឹងក្លាយជាប្រធានក្រុមប្រឹក្សាទាំងនៅកម្រិតថ្នាក់ រាជធានី ដល់ខណ្ឌ។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ​ដែលហៅកាត់ថា គ.ជ.ប លោ​​ក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់អាសនៈ​​រា​​ជ​ធានី និងខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបានសំ​​ឡេ​ង​​​នាំ​មុខ បើធៀបនឹងគណបក្សក្រៅរដ្ឋាភិបាល២ផ្សេងទៀត គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សក​ម្លាំង​​ជា​តិ​។តាមរយៈសំឡេងឆ្នោត នាំមុខនេះ លោកអះអាងថានាំឱ្យគណបក្សគ្រប់គ្រងអំណាច ទទួល​​បា​​ន​​កៅ​អី​​ទាំងនៅថ្នា​​ក់​រា​ជធានី ដល់ខណ្ឌ គឺជាប្រធានក្រុមប្រឹក្សាតែម្តង។

លោកបន្តថា៖ «នៅដែលឥឡូវសុំកត់យកអសន:ទៅបាទ ទី១អសន:ក្រុមប្រឹក្សារាជធានីខេត្តមាន៥៥៩ ស​​រុប គណបក្សប្រជាជនបាន៥០៤ គណបក្សឆន្ទ:ខ្មែរបាន៤៧ ហើយកម្លាំងជាតិបាន៨ ចឹងអសន:ក្រុមប្រឹ​​ក្សារាជធានីខេត្តបានតែ៣គណបក្សនោះទេដោយឡែកគណបក្សប្រជាជននឹងទៅជាប្រធានក្រុមប្រឹក្សារាជធានីខេត្ត២៥រាជធានីខេត្តបាទ។ហើយទី២ ខ្ញុំចង់ចូលទៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បាទមាន ៣៦​​៤១អសន:សរុបក្នុងហ្នឹងគណបក្សប្រជាជនកម្ពុជាមាន ៣២៥៧អសន: គណបក្សឆន្ទ:ខ្មែរមាន៣១​២​​អ​​ស​​ន: គណបក្សហ្វុនស៊ិនប៉ិចបាន២អសន: គណបក្សកម្លាំងជាតិបាន ៦៩អសន: និងគណបក្សខ្មែររួ​បរួ​ម​​​ជាតិបាន ១អសន: បាទអានេះគឺជាតូលេខដែលចែកអសន:ផ្អែកទៅលើអសន:តាមមណ្ឌលនីមួ​យ​​​ៗ​ » ។

របាយការណ៍ដែលចេញ គ.ជ.ប បង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលបានចូល​រួម​​ប្រកួ​តប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤នេះ គឺគណបក្សរាជានិយម ហ្វ៊ុន ស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញ៉ឹក ប៊ុនឆៃ មិនទទួលបានអាសនៈ នៅក្នុងក្រុមប្រឹក្សាទេ ស​ម្រាប់អាណត្តិទី៤នេះ។

បើទោះជាបែបនេះក្តី អ្នកនាំពាក្យគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ទទួលយក​លទ្ធ​ផ​ល​នៃការបោះឆ្នោតនេះ ដោយលោកចាត់ទុកថាអ្វីដែល គ.ជ.ប បង្ហាញគឺមិនខុសពីអ្វីដែលគណប​ក្សបាន​ផ្ទៀ​​​ងផ្ទាត់ នៅតាមមណ្ឌលបោះឆ្នោត​នោះទេ។

លោកបន្តថា៖ «ចេញផ្សាយនៅពេលនេះហើយក៏មិនខុសអីពីអ្វីដែលយើងផ្ទៀងផ្ទាត់ពីខាងដើមមកគឺចាប់តាំងពីថ្ងៃបោះឆ្នោតមកគឺគណបក្សរបស់យើងអត់មានអីទេគឺគ្រាន់តែអរគុណចំពោះអង្គបោះឆ្នោតទាំងអ​ស់​​ដែលបានបោះឆ្នោតគ្រាំទ្របេក្ខជនខាងគណបក្ស ហ្វុនស៊ិនប៉ិច បាទគណបក្សរបស់យើងក៏មិនមានពា​ក្យ​​​​បណ្តឹង ក៏មិនបានរកឃើញភាពមិនប្រក្រតីណាមួយដែលបាទ»។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអត្ថាធិប្បាយពីលោក គង់ មុនីកា សមាជិកព្រឹទ្ធ​ស​ភា កូតាមកពីគណបក្សឆន្ទ:ខ្មែរ និងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទេ ដោយ​​ទូរស័​ព្ទចូ​ល​​ជា​ច្រើនដង តែពុំមានអ្នកទទួល។

ចំណែក នាយកប្រតិបត្តិ នៃអង្គការ និកហ្វិក លោក សំ គន្ធាមី សង្កេតឃើញថាដំណើរការនៃកា​​របោះឆ្នោ​​តក្រុ​​ម​​ប្រឹក្សា នៅក្នុងអាណត្តិនេះ ហាក់មានដំណើរការទៅប្រក្រតី។ លោកបន្តថា៖ «ខ្ញុំឃើញថាវាត្រឹមត្រូវហើយណាព្រោះមិនមានបណ្តឹងខាងគណបក្សដែលចូលរួមទេព្រោះប៉ុន្មានហ្នឹងណា ខ្ញុំមើលទៅថ្ងៃបោះគឺវារលូនដែលណាដំណើរការមិនមានមិនប្រក្រតីអីទេបាទអរគុណ»៕

ពលរដ្ឋចំនួនប្រាំឃុំក្នុងស្រុកឯកភ្នំទទូចជាថ្មីទៀតស្នើឱ្យដកអភិបាលស្រុកចេញពីតួនាទី
ប្រជាពលរដ្ឋចំនួនប្រាំឃុំ ស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងម​ហា​​​​​​ផ្ទៃ កាលពីដើមខែមេសា បានស្នើ​​​សុំ​​ជា​​​​ថ្មី​ទៀតដោយទាមទារឱ្យស្ថាប័នកំពូលមួយនេះ ដកអភិ​បាលស្រុ​​​កចេ​​ញពីមុខតំណែង ក្រោយអ្នកភូមិសង្កេតឃើញថា អភិបាលស្រុករូបនេះគ្មានសមត្ថភាពដឹក និងចាត់ចែ​​ង​​​នៅក្នុងស្រុកឱ្យមានភាពសុខសាន្ត។

លោក ហៀង សុធា ជាកសិកររស់នៅឃុំ មកពីឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រាប់គេហទំព័រ Newsroom Cam​bodia នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤​ ថា មូលហេតុដែលពលរដ្ឋទាំង៥ឃុំ នៅក្នុងស្រុ​​កឯកភ្នំពេញ ទា​ម​ទារឱ្យក្រ​សួងមហាផ្ទៃ​ដក​​ចេ​​ញ ក៏ព្រោះតែអភិបាលស្រុករូបនេះ មិនជួយឈឺឆ្អាលសុ​​ខទុក្ខរបស់ប្រ​ជា​​ព​​​ល​​រដ្ឋ។ផ្ទុយទៅវិញ មន្រ្តីរូប​នេះ​តែងកិបកេង និងជំរិតទារលុយគ្រប់រូបភាព ជាពិសេស​បង្កើតបក្សពួ​ក​​នៅ​​ក្នុ​​ងស្រុក ក្នុងឃុំ ដែល​​ជា​​​ហេ​តុ​ធ្វើឱ្យពលរដ្ឋលំបាកក្នុងការរស់នៅ និងប្រកបអាជីវកម្ម។

លោកបន្តថា៖ «ថ្ងៃដែលដាក់ពាក្យប្តឹងទៅក្រសួងគឺថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អត់ទៅមុខ ទៅក្រោយផងនៅត្រឹងនៅហ្នឹងអត់មានទៅណារួចបាទសុំទាមទារដីមកវិញទី១, ទី២សុំដកអភិបាលស្រុកហ្នឹងចេញ អភិបាលស្រុកឲ្យការរស់នៅវេទនាណាស់មិនអាចរស់នៅបានទេលោកអើយទី១បង្កើតបក្សពួកជាសេនារីយោ​បើប្រជាពលរដ្ឋណាមានគ្រឿងចក្រយកទៅធើ្វជួលពីខាងក្រៅទៅកាយដីប្រលាយដើម្បីយកទឹកយកអីចូលបែបជាគាត់មិនឲ្យចូល »។

លោកបន្ថែមថា៖ «បើជាកូនគាត់កូនបង្កើតគាត់ឲ្យចូលកាយក្នុងស្រុកហ្នឹងអូខេអត់អីទេទី១, ទី២គាត់ជំរិតអោយគេរកលុយ ដើរគំរាមកំហែងប្រជាពលរដ្ឋថាធើ្វទៅត្រូវតាមផ្លូវច្បាប់ តែសួរថាច្បាប់កន្លែងណាខ្លះដែលធើ្វឲ្យប្រជាពលរដ្ឋសុខដុមរមនាខាងទន្លេសាបបង្កើតឲ្យមានការទាលុយគ្រប់ណូរ៉ាវ ណូរ៉ាវបងប្អូន មិត្តភក្តិគាត់បានចឹងហា ចឹងគាត់មិនសាកសមធើ្វជាចៅហ្វាយស្រុកទេ»។

ប្រជាពលរដ្ឋមកពីឃុំទាំង៥មានដូចជា ឃុំពាមឯក ឃុំព្រៃចាស់ ឃុំព្រែកទទឹង ឃុំព្រែក​ខ្ពក និងឃុំព្រែក​លួ​ង បា​ន​​ដា​ក់​​ប្តឹ​​ងទៅ​ក្រសួ​ងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​​២​​០២៤ បណ្តាលមក​​ពីអភិបា​លស្រុ​​ក​​លោ​​ក ​ម៉ិល សុ​ផ​ល ជិះ​​ជា​ន់ គៀបសង្កត់ប្រជាពលរដ្ឋ និងប្រព្រឹត្ត​​អំ​​ពើ​​​​ពុករលួយ។ប៉ុន្តែតំណាងពលរដ្ឋ លើកឡើ​ង​​ថា​តាំង​​ពី​ថ្ងៃ​ដា​ក់​បណ្តឹងដល់ពេលនេះ មិនទាន់មានកា​​រឆ្លើ​យ​​​​​តបែបណានៅឡើយទេ ពីក្រសួងមហាផ្ទៃ។

ក្នុងពេលបណ្តឹងរបស់ពលរដ្ឋ ដែលទាមទារឱ្យដកអភិបាលស្រុកចេញពីមុខតំណែង មិនទាន់មានចម្លើ​​យ​​​បែ​​បណាផង ស្រាប់តែពលរដ្ឋចំនួន១៧គ្រួសារ នៅស្រុកឯកភ្នំពេញ ត្រូវតុលាការកោះ​ហៅឱ្យចូលបំ​​ភ្លឺ​​តា​ម​ប​ណ្តឹ​ងរបស់លោក ម៉ិល សុផល អភិបាលស្រុកទៅវិញ។

តាមរយៈដីកាបង្គាប់ឱ្យចូលបំភ្លឺដែលចេញដោយតំណាងអយ្យការលោក ថេង សំណាង កាលពីថ្ងៃទី៣ មិ​​ថុ​នា ឱ្យដឹងថា ពលរដ្ឋទាំង១៧គ្រួសារ ចូលនេសាទក្នុងដែនអភិរក្សអតីតនេសាទឡូត៍លេខ២ ស្ថិតក្នុ​ងោះ​​​​​ភូ​​មិ​សាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំដោយខុសច្បាប់។នៅក្នុងដីកាបង្គាប់ឱ្យចូលខ្លួននេះ ក៏មាន​​តំណា​​ង​​ព​​ល​​រដ្ឋ ដែ​​ល​​បានប្តឹងឱ្យដកអភិបាលស្រុកលោក ម៉ិល សុផល ដែរ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខ: បានទេ ខណៈដែលអភិបាលស្រុកឯកភ្នំលោក ម៉ិល សុផល ក៏មិនអាចទា​​ក់​ទងបានដែរ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ចំណែក លោក សោម សុភ័ណ រស់នៅឃុំពាមឯក បានរៀបរាប់ពីផលលំបាកក្នុងការរស់នៅក្រោមការដឹក​នាំរប​ស់អភិបាលស្រុកលោក ម៉ិល សុផល ថាពលរដ្ឋតែងរង់ការគំរាមតាមរយៈជំរិតទាលុយជាហូរហែរពី​​ប​​ក្ស​​​ពួ​ក​​រ​បស់អភិបាលស្រុក។

លោកបន្តថា៖ «គាត់លំបាកខ្លាំងណាស់ដូចថាគាត់មិនឲ្យមានប្រជាជនមានក្តីសុខ គាត់ចេះតែឆ្កឹះឆ្កៀលនៅកន្លែងប្រជាជនរស់នៅហើយគាត់ច្រាននៅអវតារបស់សម្តេច សម្តេចលោកតាប្រជាជននៅតាណារៀប​​ចំ​ឲ្យប្រើទឹក ភ្លើងនៅតជំនាន់រហូតនៅសម័យ៨០ជាងរហូតដល់៩០ជាងឯកឧត្តមលោកចែកប្លង់ចែកដីឲ្យយើងរស់នៅមានរបៀបរបររស់នៅ»។

លោកបន្ថែមថា៖ «ដល់ពេលជំនាន់គាត់ គាត់ចេះតែរុកគួនយើងកុំឲ្យយើងមិនឲ្យនៅចេះនៅចុះសូមណូមពរជួយគ្នា ធើ្វមិញផ្សព្វផ្សាយឲ្យដកគាត់បានដល់ថ្នាក់នាំទុកគាត់វាមិនកើត គាត់មន្រ្តីមិនបំរើរាស្រ្តណា គាត់គិតតែអំណាចសុទ្ធតែរឿងលុយកាក់ស៊ីសំណូកសូកប៉ាន់តាខ្លួនគាត់»។

ទាក់ទិនរឿងនេះ មេឃុំកោះជីវំាង លោក ពុំ ចិន បដិសេធថាលោកមិនបានដឹង​​ពីរឿងនេះច្បា​​ស់​​ទេ​។មិ​​​ន​​តែ​​ប៉ុ​ណ្ណោះ ករណីនេះ អាចអភិបាលស្រុកធ្វើការងារ តាមការតម្រង់ទិសពីរដ្ឋបាលថ្នាក់ខេត្ត។

លោកបន្តថា៖«រឿងហ្នឹងអត់ដឹងថាយ៉ាងម៉េចដែរព្រោះចៅហ្វាយស្រុកគាត់ធើ្វការទៅតាមបទបញ្ជារស់ខេត្តដែលតាមខ្ញុំដឹងព្រោះរឿងអីអាបាញ់ស្រូវ បាញ់សុទ្ធតែប្រជុំគណបក្សបញ្ជាការចឹងដែលហើយបើលើកផែ​​ន​កា​​រនឹងឡើងបានបទបញ្ជាទៅឲ្យស្រុកធើ្វចឹងហាហើយថាបងប្អូនដែលគេដេញចេញអំពីដីអាងជាតិព្រោះប​ងប្អូ​នទៅនៅលើដីរដ្ឋក្នុងអាង»។

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រ​​​ចាំ​ខេត្តបន្ទាយមានជ័យ យល់ឃើញថាការប្រើប្រាស់សិទ្ធិដើម្បីប្រឆាំងភាពអយុត្តិធម៌សង្គមណាមួយ ពីសំ​ណា​​​​​ក់ពលរដ្ឋគឺវាមិនខុសទាស់ទៅនឹងគោលការណ៍ច្បាប់ទេ។ជាងនេះទៀត ស្ថាប័នសាម៉ីដែល​​ទទួល​​បន្ទុ​​ក​កិច្ចការនេះ គួរដោះស្រាយដោយសមស្របតាមនីតិវិធី ដើម្បីប្រាកដថាបានផ្តល់​ភាពយុត្តិធម៌ស​​ម្រាប់​​​ព​​ល​រដ្ឋនៅមូលដ្ឋាន។

លោកបន្តថា៖«គាត់ដាក់ពាក្យទៅក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវរបស់ពួកគាត់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងមហាផ្ទៃបាទ ឯកឧត្តមសន្តិបណ្ឌិតត្រូវតែពិនិត្យមើលហើ យបង្កើតក្រុមអធិការកិច្ចមួយបញ្ចូលក្រុមអធិការកិច្ចមួយមកស្រាវជ្រាវមើលតើមានអ្វីដូចប្រជាពលរដ្ឋលើកឡើងឬអត់បាទ»។

លោកបន្ថែមថា៖ «គាត់អត់មានកំហុសទេក៏រក្សារគាត់ទៅតែបើមានកំហុសដូចអ្វីប្រជាពលរដ្ឋលើកឡើងអាហ្នឹងគួរពិចារណាផ្លាស់ប្តូរដកតួនាទីហើយរកមន្រ្តីរដ្ឋបាលណាដែលគាត់ជាអ្នកឈ្លាសវៃមានគំនិតក្នងការវិវត្តន៍មានគំនិតក្នុងការដោះស្រាយយកមកដាក់ជំនួសគាត់ទៅ»៕

ពលរដ្ឋដែលរង់អំពើហិង្សានៅប៉ោយប៉ែតស្នើឱ្យស្ថាប័នគយបើកច្រកទ្វារអូសរទេះឡើងវិញ
ពលរដ្ឋដែលរងការប៉ះទង្គិចដោយអំពើហិង្សារវាងនគរបាលច្រកព្រំដែនកម្ពុជាថៃ លើកឡើងថា ពួកគេស្នើ​សុំ​​ឱ្យ​​​​​នគរបាល ​និងស្ថាប័នគយ​ច្រ​​កព្រំដែនអន្តរជាតិប៉ោយប៉ែត បើកច្រកទ្វារសម្រាប់ក្រុមអ្នកអូសរទេះ​ឡើ​​​​ងវិញ ដើម្បីឱ្យពលរដ្ឋដែលរស់​ពឹងលើចំណូ​​ល​​​​​បានពីកា​​រអូ​​ស​​រទេះ​ដឹ​​កឥវ៉ាន់ពីទឹកដីថៃមកម្ពុជា បានចំ​​ណូ​​​​លដើ​​ម្បីដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់​ចិ​​ញ្ចឹ​មជីវិត។

អ្នកស្រី ទូយ ម៉េត ដែលជាម្តាយរបស់ស្រ្តីដែលរងការប្រើហិង្សាពីកម្លាំ​ងនគរបាលច្រកព្រំ​​ដែន​​ប៉ោ​យ​​ប៉ែ​ត ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមអ្នកប្រ​កបមុ​​​ខ​រ​​​​ប​​​រអូសរទេះដឹកឥវ៉ាន់ពីព្រំដែនថៃ ចូលកម្ពុជាទទូចសុំឱ្យអាជ្ញាធរខ្មែរ បើកផ្លូវឱ្យពួកខ្លួន បានប្រក​ប​​មុ​ខ​​រ​​ប​​រ​​​នេះ​ឡើងវិញ​ផង។អ្នកស្រីបន្តថា បើអាជ្ញាធរបន្តបិទច្រកទ្វារ សម្រាប់អ្នកអូសរទេសបែបនេះទៀត ក្រុមខ្លួន​នឹ​ងដាច់បាយហើយ ព្រោះចំណូលពឹងផ្អែកទាំងស្រុងលើមុខរបរនេះមួយមុខទេ។

លោកស្រីបន្តថា៖ «ស្ងាត់ឆឹងៗអូនហាគ្មានអ្នកណាដោះស្រាយឲ្យទេ កាលពីដំបូងវាទៅមើលម៉ែឪទេគ្រាន់វាមកដាក់ប្រហិត២កញ្ចក់មកហ្នឹងគេស្ទាក់ជាប់នៅកៀនឡានហ្នឹង គេវ៉ៃគេអីហ្នឹងគេដេញចាប់យកប្រហិតហ្នឹងគេមិនមែនវ៉ៃឲ្យឃើញរបួសស្នាមអីទេ គេជញ្រ្ជុំយកៗវាឈឺក្នុងខ្លួនរហូតសន្លប់ឈឺខ្នងឈឺអីហ្នឹង គេមិនឥវ៉ាន់ចេញចូលទេគេចាប់។មិនដឹងធើ្វអីទេសិទ្ធិតែគ្នាគេទាំងអស់បានអីអូសអូនៗ ឥវ៉ាន់យើងមានតិចតួចយ​កចេញអត់បានចឹងហាឥឡូវដាច់បាយ ដាច់ទឹកហើយ៤ ៥ថ្ងៃនេះហូរមានដែលរកអីបាន១បាតទេអូនអើ​យចាសអត់មានការងារអីធើ្វ តាមលឺជានិយាយគេអត់ឲ្យយើងអូសរហូតអ្នកដើរពិបាកទៀតគេអត់ឲ្យ​ប្រា​​​ស់ហ្នឹងចូលទៀតគ្នាវាកាក់យើងទាំងអស់» ។

ទាក់ទងអំពើហិង្សានេះ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលច្រកទ្វារព្រំដែ​ន​​អ​​ន្ត​​​រ​ជាតិប៉ោយប៉ែត បានប្រើប្រាស់ហិង្សាលើស្រ្តីម្នាក់ដែលមានវ័យប្រមាណ១៨ឆ្នាំបាត់បង់​ស្មារតី។សកម្ម​​ភា​​ព​​​នេះ​​កើត​ឡើង ក្រោយរកឃើញថានារីម្នាក់នោះ បានបំពានគោលការណ៍នាំឥវ៉ាន់​ចេញចូលព្រំដែនកម្ពុ​ជា​​ថៃ សម្រាប់ច្រកអូសរទេះ។

អធិការនគរបាលក្រុងប៉ោយប៉ែតលោក ព្រំ ពិសិដ្ឋ បដិសេធក្នុងការអត្ថាធិប្បាយដោយលោកអះអាងថា ក​​រ​ណី​​​នេះមិនមែនជាជំនាញនគរបាលយុត្តិធម៌ទេ តែជាការទទួលខុសត្រូវរបស់គយ និងក្រុមច្រ​​កទ្វារព្រំ​ដែន​​។​​

លោកបន្តថា៖ «ពូនៅខាងអធិការក្រុងទេចឹងហា ចឹងណពាក់ព័ន្ធខាងគយនឹងច្រកទ្វារទេក្មួយចង់សួរ សួរទៅច្រកទ្វារទៅនឹងខាងគយណា»។

គេហទំព័រ Newsroom Cambodia មិនទាន់អាចស្វែងរកការបំភ្លឺពី​គយប្រចាំការនៅក្រុងប៉ោយប៉ែត ដែល​​រង់​​​​ការចោ​ទ​​ប្រ​​កា​ន់ពីបទប្រើហិង្សានេះបាននៅឡើយទេ​ គិតត្រឹមថ្ងៃទី៣១ ខែឧសភា នេះ។

ចំណែក អភិបាលក្រុងប៉ោយប៉ែតលោក គាត់ ហ៊ុល បដិសេធក្នុងការទទួលខុសត្រូវចំពោះអំពើហិង្សានេះ ។លោកចាត់ទុកករណី​នេះ​ថា ជានីតិវិធីផ្លូវច្បាប់ និងជាបន្ទុករបស់ស្ថាប័នប្រមូលពន្ធ។

លោកបន្តថា៖« និយាយយ៉ាងខ្លីណាអានេះវាពាក់ព័ន្ធនឹងច្បាប់ ទាំងគយទាំងច្រកបើមិនចឹងទេរង់ចាំការប្រជុំ​​របស់ខាងច្រកហើយ និងខេត្តហើយខាងគយលោកអាចត្រឹមណាមានការប្រជុំនិយាយទៅយើងអត់បា​​​នចូលរួមប្រជុំទេយើងអត់ដឹងរឿងទេព្រោះរឿងហ្នឹងចំណូលពន្ធគយរបស់រដ្ឋបាទ»។

ទាក់ទិនរឿងនេះ លោក វន់ ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថាករណីនេះ ស្ថា​​ប័​​ន​ពាក់ព័ន្ធគួរបញ្ឈប់ការប្រើប្រាស់ហិង្សាប្រឆាំងពលរដ្ឋ ជាជាងយកកំហឹងដោះស្រាយ​បញ្ហាដូចនេះ។​លោ​​ក​​​បន្តថា ជាមធ្យោបាយល្អរដ្ឋមានកាតព្វកិច្ច រកទីផ្សារឱ្យពលរដ្ឋ និងបង្កើនផលិតភាពប្រសើរជាងប​​​ង្កើត​ប​​ន្ទុ​​​កឱ្យប្រជាជនដូចសព្វថ្ងៃនេះ ជាពិសេសច្រកទ្វារព្រំដែន ត្រង់ពលរដ្ឋអូសរទេះនេះ គួរសម្រួ​​លឡើ​ងវិ​​ញ។

លោកបន្តថា៖«ជាយោបល់ខ្ញុំផ្តល់យោបល់ថាមានរឿងរ៉ាវថាបើសិនមានរឿងរ៉ាវពីអាជ្ញាធរច្រកទ្វារគួរតែដោះ​ស្រាយដោយសន្តិវិធីមិនត្រូវប្រើហិង្សារដាក់គ្នាទី១, ទី២គឺត្រូវតែបើកឡើងវិញនៅការប្រកបមុខរបរជីវ​​កម្ម​​ក្នុងការអូសរទេះទំនិញចេញចូលព្រំដែនខ្មែរ ថៃដើម្បីជួយសំរួលដល់ពលរដ្ឋទទួលបាននៅការប្រកបមុ​ខ​របរជីវកម្ម ទទួលបាននៅប្រាក់ចំណូលដើម្បីធានានៅការចិញ្ចឹមជីវិត» ។

ដោយឡែក លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រ​​ចាំ​​ខេត្តបន្ទាយជ័យ បង្ហាញការខកចិត្តចំពោះឥរិយាបថរបស់សមត្ថកិច្ច ដែលប្រើហិង្សាប្រឆាំ​​ងពលរដ្ឋ។​លោ​​ក​​ចាត់ទុកថា ករណីនេះវាគួរមានការសម្រួល និងដោះស្រាយដោយ​សន្តិវិធីក្នុ​​ង​ការស្ថាប័នរដ្ឋ។ការ​ប្រើ​​ប្រា​ស់អំ​​ពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រទេស ហាក់គ្មាន​ច្បា​​​​ប់ទ​​ម្លា​​ប់ និងជា​កា​​ររំ​លោភអំណាចក្នុងកម្រិតដែលគួរចៀសវាង។

លោកបន្តថា៖ «យើងអង្គការសង្គមស៊ីវិលមានការគួរឲ្យសោកស្តាយបំផុតចំពោះសមត្ថកិច្ច និងមន្រ្តីគយនៅទីនោះតែបានប្រើហិង្សារលើយុវតីគាត់ពិការជើងឆ្វេងទៀតគាត់ទៅជួយកាន់ឥវ៉ាន់ របស់ឪពុកម្តាយគា​​ត់​ដោយសាររយះកន្លងមកគឺតាំងពីសម័យកូវីដច្រកទ្វារអន្តរជាតិត្រូវបានបិទ មិនឲ្យពលករអូសរទេះនាំទំ​​និ​​ញចូល»៕

តុលាការបាត់ដំបងបង្គាប់ឱ្យលោកភូសុវណ្ណថាចូលបំភ្លឺពីបទ​បរិហារកេរ្តិ៍ជាសាធារណនិងញុះញង់
តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យមន្រ្តីគណបក្សជំទាស់ដែលត្រូវឈរឈ្មោះ​បោះឆ្នោតជ្រើ​​ស​​រើ​​សក្រុ​មប្រឹក្សាសម្រាប់អាណត្តិទី៤នេះ ចូល​ផ្តល់សក្ខី​​កម្មទាក់ទងប​​ទ​ចោ​​ទ​ «បរិហារកេរ្តិ៍ជាសាធារណ:និងញុះ​ញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលដើមបណ្តឹងគឺជាអតីត​សហការីក្នុងគណប​​ក្ស​​ជាមួយគ្នា។

នៅក្នុងដីកាបង្គាប់ឱ្យចូលខ្លួន ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី០៦​ ខែឧសភា ហើ​​យ​គេហទំព័រ Newsroom Cambodiaទើបទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថាបង្គាប់ឲ្យជនសង្ស័យឈ្មោះ ភូ សុវណ្ណថា ភេទប្រុស ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើ​ប​​សួរ​ នៃសាលាដំបងខេត្តបាត់ដំបង។

ដីកាបង្គាប់ដែលចេញដោយចៅក្រមស៊ើបសួរលោក ឆែ វីរៈ បញ្ជាក់ទៀតថា សមាជិកកូតា​មកពីគណ​​ប​ក្សឆ​ន្ទៈខ្មែរ ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា នីតិកាលទី៤នេះ ត្រូវជា​​ប់​​ចោ​​ទ​​ពី​​ប​​ទ «បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ប្រភពបន្តថា៖ «សាម៉ីខ្លួនត្រូវចូលខ្លួនមកកាន់តុលាការ តាមដីកាកោះនេះ ឲ្យទាន់ពេលវេលា នឹងយកលិ​ខិ​​ត​​ផ្សេងដែលទាក់ទង​នឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន» ។

ដើមបណ្តឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោក ឌឹម សារឿន ជាអតីតមន្រ្តីនយោបា​យក្នុង​បក្ស​ជា​មួ​យ​​គ្នា កាលពីនៅក្នុងគណបក្សសង្រ្គោះ​ជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

បន្ថែមពីលើដីកាបង្គាប់នេះ អ្នកនាំពាក្យអយ្យការអមតុលាការខេត្តបាត់ដំបង លោក ដួង សារ៉េន ឆ្លើយតបថាសំណុំរឿងនេះលោកក្តាប់មិនទាន់ជុំនៅឡើយទេដោយសារករណីនេះ បាន​ផុតពីដៃរបស់អ​​​យ្យ​​​ការ​​ទៅ​​ហើ​​យ​។

លោកបន្តថា៖ «សួស្តីប្អូន! ខ្ញុំអ្នកនាំពាក្យត្រឹមដំណាក់អយ្យការប៉ុណ្ណោះ។ ក្នុងដំណាក់ស៊ើបសួរ និងជំនុំជ​​ម្រះ សុំប្អូនសួរទៅលោកស្រីរស្មី ជាអ្នកនាំពាក្យខាងតុលាការ»។

យ៉ាងនេះក្តី លោកស្រី ជា​ ច័ន្ទរស្មី អ្នកនាំពាក្សសាលាដំបងខេត្តដំបង មិនអាចស្នើការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួលនៅថ្ងៃទី២៩ ខែឧសភា។

ចំណែក អ្នកស្រី ជា ផាត់ដាវ ដែលជាភរិយារបស់លោក ភូ សុវណ្ណថា បានឲ្យដឹងថាអ្នកស្រីមិនអាចចូលទៅក្នុងបន្ទប់សួរចម្លើយរបស់ចៅក្រមបានទេ។ប្រភពបន្តថា អ្វីដែលអ្នកស្រីអាចធ្វើបាននៅថ្ងៃនេះ គឺបានឈ​​រ​​ពី​​​ខាង​​ក្រៅរបងនៃបរិវេណតុលាការ និងមើលស្វាមីបានពីចម្ងាយ។

លោកបន្តថា៖ «ខ្ញុំកន្លែងតុលាការគេអត់ឲ្យយើងចូលទេគាត់នៅក្នុង ខ្ញុំក្រៅហ្នឹងគេហៅតែបុគ្គលចូល គាត់ចេញមកគេយកគាត់ទៅឃុំបាត់ហើយខ្ញុំអត់ដឹងរឿងទេ ខ្ញុំកំពុងចង់សួរដែលចាស»។

ជុំវិញរឿងនេះ លោក អ៊ម ផាន់ណា មេធាវីការពារសិទ្ធិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលកា​​រ​ពា​​​រក្តីឱ្យលោក ភូ សុវណ្ណថា​ បដិសេធក្នុងការឆ្លើយបំភ្លឺ ដោយលោកអះអាងថា សំណុំរឿងនេះកំ​​ពុងស្ថិ​ត​នៅ​​ក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។

លោកបន្តថា៖«ដោយសារស្ថិតក្នុងដំណាក់កាលស៊ើបសួរ ការស៊ើបសួរជារឿងសំងាត់ ដូច្នេះ ខ្ញុំសុំមិននិ​​យា​​​យ​​អ្វីបានទេ, អាស្រ័យខាងតុលាការជាអ្នកកំណត់ពេលសាកសួរ ចំពោះខ្ញុំនឹងចូលរួមតាមការកំណត់នោះ​​។​ អរគុណ!» ។

សម្រាប់លោក ឌឹម សារឿន ដែលជាអតីតសហការីជាមួយគ្នា និងជាដើមបណ្តឹងនៅក្នុងរឿងក្តីព្រហ្មទ​​ណ្ឌ​នេះ និយាយថា តាមពិតបញ្ហានេះវាផ្តើមចេញពីទំនាស់បុគ្គល និងបុគ្គលទេ។ប៉ុន្តែលោកបដិសេ​ធនៅក្នុង​​កា​​​រផ្តល់ព័ត៌មានលម្អិត ដោយអះអាងថាករណីនេះ ទុកនាទីឱ្យតុលាការជាអ្នកសម្រេច និងវិនិច្ឆ័យវិញចុះ។

លោកបន្តថា៖«បាទរឿងបទបរិហារកេរ្តិ៍ជាសាធារណ: រឿងហ្នឹងរឿងឯកជនទេពាក់ព័ន្ធនឹងមេធាវី យ៉ាងណា​​ៗចាំសួរមេធាវីបាទស៊ើបសួរគាត់ពេលព្រឹកហ្នឹង តាមនិតីវិធីតុលាការយើងអត់ហ៊ាននិយាយថាយ៉ាងមិញ​​ប្អូន ដល់រឿងរបស់តុលាការហើយហ្នឹងបាទ គាត់អត់មានសុំទោសអីផងហ្នឹងបាទ។ដោយសារស្ថិតក្នុងដំ​​ណាក់កាលស៊ើបសួរ ការស៊ើបសួរជារឿងសំងាត់ ដូច្នេះ ខ្ញុំសុំមិននិយាយអ្វីបានទេ, អាស្រ័យខាងតុ​​លាកា​រ​ជា​​​អ្នកកំណត់ពេលសាកសួរ ចំពោះខ្ញុំនឹងចូលរួមតាមការកំណត់នោះ។ អរគុណ!» ។

ដោយឡែកលោក ភូ សុវណ្ណថា បានចាប់ខ្លូនតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបងពីបទចោទ«បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ​របស់លោក ឌឹម សារឿន ជាអតីតគណបក្សភ្លើងទៀន។

លោក ភូ សុវណ្ណថា ដែលមានស្រុកកំណើតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះសេ្តច ក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ការចាប់ខ្លួននេះ ធ្វើឡើងនៅមុនការ​បោះ​ឆ្នោ​​​​​ត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីថ្ងៃទី២៦ ខែ​​ឧសភា ស្រប​ពេលដែ​​ល​​អ្ន​ក​ន​​យោបាយបក្សជំទាស់រូបនេះ គឺជាបេក្ខភាពឈរឱ្យគណបក្សឆន្ទៈខ្មែរ។

មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញថា បទចោទប្រឆាំងអ្នកនយោបាយបក្សជំទាស់នេះ វាហាក់មិនបង្ហាញពី​​ការខូច​​ខា​ត​​ណាមួយ ដូចការរកឃើញថាមានបទល្មើសទេ។ក្នុងន័យនេះ តុលាការគួរទម្លាក់ចោទការចោទប្រ​កាន់​​នេះ​ ដោយសារធាតុផ្សំនៃបទល្មើស វាមិនសមនឹងអង្គហេតុ។

លោកបន្តថា៖«ហើយការដែលព័ត៌មានទាំងអស់ហ្នឹងវាមិនបង្កឲ្យភាពវឹកវរទេប៉ុន្តែជាព័ត៌មានគេលាតត្រ​​ដា​​ង​​ដើម្បីការពារនៅកិត្តិយសរៀងៗខ្លួនបាទ ខ្ញុំគិតថាតុលាការខេត្តបាត់ដំបងក៏ទម្លាក់ការចោទប្រកាន់ទៅលើ​​​​​​លោក ភូ សុវណ្ណថា ព្រោះអីយើងមើលទៅលើអង្គហេតុដូចជាអត់មានពាក់ព័ន្ធនឹងការបង្កឲ្យមានញុះ​​ញ​​​​​ង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេបាទ»៕

តុលាការខេត្តបាត់ដំបងលើកពេលប្រកាសសាលក្រមសំណុំរឿងក្បត់ជាតិបក្សភ្លើងទៀននៅដើមខែមិថុនា
មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ចៅក្រុមជំនុំជម្រះនៃសា​លា​​​​ដំបូងខេត្តបាត់ដំបង សម្រេចភ្លាមៗដោយលើកពេលប្រកាសសាលក្រមក្នុងសំណុំរឿងក្បត់ជាតិ ប្រធា​​ន​​​គណបក្សភ្លើងទៀនប្រចាំស្រុកម៉ោងឬស្សី ទៅដើមខែមិថុនា ក្រោយបិទបញ្ចប់សវនាការដែលធ្វើឡើង​ពេ​​ញមួយព្រឹកនៅថ្ងៃទី២៨ ខែឧសភានេះ។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចូលរួមអង្អេតដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ ប្រា​​ប់​​​គេហទំព័រ Newsroom Cam​​​b​​o​dia នៅថ្ងៃនេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កឹម ហេង បានសម្រេចភ្លាមៗ ក្រោយបិទបញ្ច​​ប់ស​​វ​​នា​ការថា រឿងក្តីព្រហ្មទណ្ឌនេះ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ពេល​ព្រឹ​​ក​។

បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ នៅក្នុងអង្គសវនាការ ទាំងព្រះរាជអាជ្ញារងលោក នុត វីនិត និ​​ង​​ប្រ​​ធា​​ន​​ក្រុមប្រឹក្សាជំនុំជម្រះ បានចោទសួរជនសង្ស័យ​ទាក់ទងអង្គហេតុ​មួយចំនួន ជុំវិញបទចោទ រួមគំ​​និត​​ក្ប​ត់​​នេះ​​​​។​

ជ​ម្រាបអង្គសវនាការ លោក អ៊ុត ជឿន ដែលជាជនសង្ស័យក្នុងរឿងក្តីព្រហ្មទណ្ឌនេះ និងជាប្រធាន​​គ​​ណ​បក្ស​​​​ភ្លើ​ង​ទៀន ប្រចាំស្រុកមោងឬស្សី ទ​​ទួ​ល​​ស្គា​ល់​ថា ខ្លួនពិតជាបានផ្តល់​​បទសម្ភា​សន៍ជា​​មួយ​វិទ្យុ​​អាស៊ី​សេ​រី ប្រា​​ក​​ដ​​មែន អំពីដំណឹងនៃការវិលត្រឡប់ចូលស្រុកវិញ របស់លោក សម រង្ស៊ី។ប៉ុន្តែលោកបដិសេធថា អ្វី​​​ដែ​​​​ល​លោ​កផ្តល់ការអត្ថាធិប្បាយកាលណោះ គឺមានន័យថា ប្រសិនបើស្ថានភាព​​តាន់តឹង​លោក​​​នឹងមិន​ទៅ​​​​​​​​​ចូល​រួម​​​ទេ​​។​​ផ្ទុយទៅវិញ បើរដ្ឋាភិបាលបើកលំហរសេរីភាព រូបលោកនឹងទៅ​ចូលរួមអបអ​​រសាទរជាមួ​យអ្ន​​ក​​ផ្សេ​​​​ង​​ទៀ​​ត​ដែ​រ។

បន្ថែមពីលើនេះ លោក អ៊ុត ជឿន ច្រានចោលការតាំងសំណួរដោយចៅក្រម និងតំណាងអយ្យ​​ការ​​ដែ​ល​​ចោ​ទប្រកាន់ថា រូបលោកបានចូលរួមកៀរគរមនុស្ស និងប្រើវេទិកាតាម តុកាហ្វេ រួមទាំងបន្តចែក​ចាយព័​ត៌មា​​ន​​តា​មបណ្តាញសង្គម ដើម្បី​ប្រមូលអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទៅទទួលលោក សម រង្ស៊ី គឺមិន​​មែ​​នជាការពិតឡើយ។ជម្រាបអង្គសវនាការ ប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា ការជួបគ្នា​​នៅ​តា​មតុកាហ្វេនោះ គឺជាការជួបដោយចៃដន្យ។មួយវិញទៀត ការពិភាក្សាគ្នាជាមួយអតីតសហការី គឺជាការ​​ជជែក​​ពិភា​​ក្សា​​អំ​​ពី​​មុ​ខ​រ​​បរចិញ្ចឹមជីវិត។វាមិនមែនជាការប្រមូលផ្តុំកម្លាំង ក្នុងហេតុផលគាំ​ទ្រកា​រវិលត្រ​​​ឡ​ប់​​​រ​ប​​ស់លោក សម រង្ស៊ី ទេ។

លើសពីនេះទៀត នៅចំថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ រូបលោកកំពុងជាប់ឃុំបណ្តោះអាសន្ន​​​នៅក្នុងពន្ធនាគារ​ខេ​​ត្ត​​​​​​នៅឡើយ។​ហេ​​តុនេះ ការចោទប្រកាន់ថា រូបលោកបានធ្វើសកម្មភាពកៀរគរមនុស្ស តាំងពីថ្ងៃទី១៧ សី​​ហា និងថ្ងៃទី​​១​​៤​ តុលា ឆ្នាំ២០១៩ វាមិនឆ្លុះបញ្ចាំងពីការពិត និងត្រឹមត្រូវទេ។

ប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង លោក អ៊ុត ជឿន បដិសេធ​​ក្នុងកា​​រអត្ថា​​ធិ​ប្បាយ ដោយលោកអះអាងថារង់ចាំក្រោយការប្រកាសសាលក្រម នៅដើមខែមិថុនាខាងមុខនេះសិន ទើ​​ប​​​លោ​​​កអាចផ្តល់បទសម្ភាសន៍បាន។

លោកបន្តថា៖«សូមអភ័យទោសដែលក្រោយសវនាការនេះ ខ្ញុំបានចេញមកផ្ទះវិញហើយប្រកាសសាលក្រ​​​មនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ហើយខ្ញុំក៏មិនអាចផ្តល់ព័ត៌មាននឹងជូនប្អូនស្រីបានដែលរង់ចាំក្រោ​យ​គេប្រកាសបាន។ខ្ញុំអាចផ្តល់ព័ត៌មានជូនបានចឹងពាក់ព័ន្ធនឹងរឿងហ្នឹង សូមឲ្យទំនាក់ទំនងទៅលោក អ៊ិន គង់ជិត ទៅពីព្រោះគាត់បានចូលទៅក្នុងសវនាការជាមួយខ្ញុំដែរ សូមអរគុណច្រើន» ។

មិនខុសគ្នាទេ មេធាវីការពារសិទ្ធិឱ្យជនសង្ស័យគឺលោក អ៊ឹម ផាន់ណា បដិសេធដោយខ្លីថា​លោក​មិន​អា​ច​ផ្ត​ល់​ព័ត៌មានលម្អិតបានទេ ជុំវិញករណីនេះ ដោយសារវាជារឿងសម្ងាត់ក្នុងនា​មជាមេធាវីការពារសិ​​ទ្ធិឱ្យ​ជ​​ន​​ត្រូវចោទ។

លោកបន្តថា៖ «អធ្យាស្រ័យផង ខ្ញុំសុំមិននិយាយអ្វីទេអំពីរឿងក្តី ជាការសំងាត់របស់កូនក្តីខ្ញុំ។ អរគុណ!»។

បើទោះជាបែបណា លោក អ៊ិន គង់ជិត ឱ្យដឹងថា នៅក្នុងអង្គសវនាកា​​រទាំងមេធា​​វីការពារ​​​សិទ្ធិឱ្យ​ជន​សង្ស័​​យ និងកូនក្តីរបស់ខ្លួនបានស្នើសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងផ្តល់សេរីភាពឱ្យលោក អ៊ុត ជឿន។​បន្ថែមពីលើនេះ មេ​​ធាវិការពារសិទ្ធិឱ្យជនសង្ស័យ បានជម្រាបអង្គសវនាការថា ការចាប់ខ្លួនកូនក្តីរបស់ខ្លួន មិនបានអនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ។លើសពីនេះទៀត បទចោទនេះមិនស៊ី​សង្វាគគ្នានឹងអំ​ពើ​ដែ​ល​កូនក្តីរបស់ខ្លួនប្រព្រឹត្តថែមទៀតផង។

ប្រភពបន្តថា៖«កូនក្តីខ្លួន ត្រូវបានក្រុមនគរបាលខេត្តបបផ្នែកសន្តិសុខ ស្ទាក់ចាប់ខ្លួនដោយគ្មានដីកានៅតាមផ្លូវជាតិកេខ៥ ពេលកំពុងបើកបរតាក់ស៊ីដឹកសត្វឆ្កែ២ក្បាល និងមនុ​ស្ស​​៣នាក់ទៅក្រុងបាត់ដំបង គឺពុំបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះឡើយ។ ២-នៅក្នុងដំណាក់ស៊ើបសួរ លោកចៅក្រមស៊ើបសួរ បានសួរកូនក្តីខ្លួនដោយអវត្តមានមេធាវី (កូនក្តីខ្លួនរងបទចោទ បទល្មើសឧក្រិដ្ឋ) ពុំមានបញ្ជាក់ឈ្មោះកូនក្តីខ្លួន លើកំណត់ហេតុយកចម្លើយ គឺមានតែស្នាមមេដៃ។ ៣- នៅថ្ងៃទី១​​៤ ​វិច្ឆិកា សម្តេចហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញាទាំងអស់ ពិនិត្យ និងដោះលែងសកម្មជនCNRP ដែលបានចាប់ខ្លួន ព្រោះតែចាញ់បោកលោក សម រង្ស៊ី »។

ស្របពេល មេវីការពារសិទ្ធិឱ្យជនសង្ស័យទាមទារឱ្យតុលាការទម្លាក់ចោលបទចោទនេះ តំណាងអយ្យកា​​រលោ​ក នុត វីនីត ទាមទារឱ្យតុលាការចោទប្រកាន់ និងរក្សាបទចោទប្រឆាំងលោក អ៊ុត ជឿន ដដែល។

ចំណែក អ្នកនាំពាក្យអយ្យការអមតុលាការខេត្តបាត់ដំបង លោក ដូង សារ៉េន ឆ្លើយតបថា សំណុំរឿងនេះលោកក្តាប់មិនទាន់ជុំនៅឡើយទេ ដោយសារសំណុំរឿងព្រហ្មទណ្ឌនេះ មិនស្ថិតនៅក្នុងដៃរបស់អយ្យការ។

លោកបន្តថា៖«សួស្តីប្អូន! ខ្ញុំអ្នកនាំពាក្យត្រឹមដំណាក់អយ្យការប៉ុណ្ណោះ។ក្នុងដំណាក់ស៊ើបសួរ និងជំនុំជម្រះ សុំប្អូនសួរទៅលោកស្រី រស្មី ជាអ្នកនាំពាក្យខាងតុលាការ» ។

យ៉ាងនេះក្តី លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបងខេត្តបាត់ដំបង មិនអាចស្នើការអ​ត្ថាធិប្បាយបា​ន​​ទេ​ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល នៅថ្ងៃទី២៨ ខែឧសភានេះ។

លោក អ៊ុត ជឿន ជាប្រធានគណបក្សភ្លើងទៀន ស្រុកម៉ោងឬស្សី ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែតុលា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានរួមគំនិតក្បត់ ក្នុងព្រឹត្តិការ ៩វិច្ឆិកា ឆ្នាំ២​​០​​១​​៩​ ក្រោយពីលោក សម រង្ស៊ី ប្រកាលធ្វើមាតុនិវត្តចូលស្រុកវិញ។

ដោយឡែក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា គិតចាប់ពីឆ្នាំ ២​០២៣មក មានមន្រ្តីគណបក្សជំទាស់មួយនេះ ត្រូវចាប់ខ្លួនចំនួន១២នាក់មកហើយ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការចាប់ខ្លួនពួកគេធ្វើឡើងក្រោមហេតុផលនយោបាយ។ គេសង្កេតឃើញថាការចាប់ខ្លួនជាបន្តបន្ទាប់ទៀ តនេះ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ កាន់តែខិតជិតមកដល់នេះ នាំឱ្យតួលេខនៃអ្នកនយោបាយមកពីបក្សជំទាស់មានការកើនឡើង៕

គណបក្សនយោបាយរកឃើញពីភាពមិនប្រក្រតីកើតឡើងនៅអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សា
គណបក្សនៅក្រៅរដ្ឋាភិបាល រកឃើញពីភាពមិនប្រក្រតីមួយចំនួនបានកើតឡើង នៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ខណៈដែលស្ថា​ប័នជាតិរៀបចំការបោះឆ្នោត​ អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងដំណើរការបោះឆ្នោតនេះ រក្សាភាពស្ង​ប់ស្ងាត់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនៅចំថ្ងៃបិទបញ្ចប់ការឃោសនានេះ។

អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ អះអាងថាមួយរយៈពេលនៃយុ​​ទ្ធនាការ​​ឃោ​​ស​​នា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ស្រុក ខណ្ឌ ខេត្ត ក្រុង នេះអង្គបោះ​​ឆ្នោត​​រប​ស់​​គណបក្សភ្លើងទៀន ត្រូវបានលួងលោម បញ្ចុះបញ្ចូល និងអូសទាញក្នុងគោលបំណងទិញទឹកចិត្តពីសំណា​​ក​មន្រ្តីមានឥទ្ធិពលនៅតាមគោលដៅខ្លះ។ជាងនេះទៀត អង្គបោះឆ្នោតមួយចំនួនក៏ទទួលរង់ការបំភិតបំភ័​​​យ​​​ពីបុ​​គ្គ​​​លមា​ន​​​អំ​ណាចដូចគ្នាដែរ។មិនតែប៉ុណ្ណោះ អង្គបោះឆ្នោតខ្លះត្រូវបង្ខំចិត្តភៀសខ្លួនរកកន្លែងមានសុវ​ត្ថិ​​​​ភា​​ព​​ដោយ​​សា​​​រតែតុលាការចេញដីកាឱ្យនាំខ្លួនជាដើម។
លោកបន្តថា៖ «ចាប់ពីដើមឆ្នាំខែមករា ២០២៤ មក សកម្មជន និងសមាជិក១៨ រូប (បេក្ខជន និងអង្គបោះឆ្នោត)ត្រូវបានចាប់ និងឃុំខ្លួននៅពន្ធនាគារ ។ ការចាប់ខ្លួនបេក្ខជន និងអង្គបោះឆ្នោតរបស់គណបក្ស វាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងដំណើរការនៃការរៀបចំការបោះឆ្នោតនេះ និងប៉ះពាល់ដល់លទ្ធផលបោះឆ្នោតរបស់គណបក្ស» ។

ប្រហាក់ប្រហែលគ្នានេះដែរ សមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សឆន្ទ:ខ្មែរ លោក គង់ មូនីកា ក៏ឯកភា​​ព​ដែរថា ក្នុងរយៈពេលប្រមាណ៨ថ្ងៃកន្លងទៅនេះ មានរូបភាពមួយចំនួន បានកើឡើងចំពោះអង្គបោះឆ្នោត រប​ស់គណបក្សក្រៅរដ្ឋាភិបាល។លោកបន្តថា របាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់បានផ្តល់ឱ្យបង្ហាញថា រូបភាពនៃការបំភិតបំភ័យ និងប្រើវិធីអូសទាញគ្រប់រូបភាព កំពុងកើតឡើងចំពោះអង្គបោះឆ្នោត របស់​​គ​​ណ​​​បក្សភ្លើងទៀន។

បើតាមលោក គង់ មូនីកា នៅចំពោះមុខនេះ ការវាយតម្លៃពីដំណើរការបោះឆ្នោតថាប្រព្រឹ​ត្តទៅមានភា​ពល្អ​ប្រ​​សើរ ឬយ៉ាងណានោះ វាហាក់ប្រញាប់ប្រញាល់ពេក។ក្នុងន័យនេះ គឺត្រូវរង់ចាំរហូតដល់​ក្រោយកា​របោះ​ឆ្នោ​​តបិទបញ្ចប់សិន ទើបអាចដឹងពីភាពត្រឹមត្រូវ និងសុក្រឹត្យភាពបាន។បើទោះជាបែបណា សម្រាប់អ្ន​កនយោបាយរូបនេះ ទទួលស្គាល់ថា ដំណើរការបោះឆ្នោតលើកនេះ ហាក់មានភា​ពល្អប្រ​សើរលើផ្នែកខ្លះ

លោកបន្តថា៖«ខ្ញុំកំពុងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីបញ្ជាក់ថារហូតមកដល់ពេលនេះមានស កម្មភា​ពអ្វីខ្លះបាទដែលក្រុមប្រឹក្សាជាប់ឆ្នោតរបស់យើងបានជួបប្រទះ យើងនឹងធើ្វការពិនិត្យមើលវាយតម្លៃ ចំ​​ពោះ​ដំណើរការបោះឆ្នោតនេះនៅក្រោយបន្ទាប់ពីការបោះឆ្នោតហើយបាទ ចំពោះការចាប់ខ្លួនរបស់យើងកន្ល​​​ងមក។យើងឃើញបេក្ខជនដែលឈរលេខរៀង ខាងលើពេញសិទ្ធិយើងមានការចាប់ខ្លួនជាបន្តបន្ទាប់នេះ​ ដូចជា៧រូបហើយថ្មីៗនេះមានការចាប់ខ្លួនថែម២រូបទៀត នៅក្នុងខេត្តកំពង់ចាម។ ដូច្នេះហើយយើងកំពុងឆ្លៀតឪកាសសូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ចសូមមេត្តាទម្លាក់ចោលរាល់បទចោទប្រកាន់ទាំ​ង​ឡាយដើម្បីឲ្យពួកគាត់អាចចូលរួមដំណើរប្រកួតប្រជែងដោយសេរីត្រឹមត្រូវ យុត្តិធម៌ មួយក្នុងគោលបំ​ណ​ង​ក៏សាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ។

ដូចគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ស្របថា បរិយាកាសនៅ​មុនការ​បោះឆ្នោ​​ត​នេះ ហាក់មិនអំណោយផលសម្រាប់បក្សក្រៅរដ្ឋាភិបាលទេ។បន្ថែមពីលើនេះ មេដឹកនាំគណបក្សន​​យោ​​បាយ​ សហជីព សហគមន៍ និងសកម្មជននយោបាយត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។បញ្ហានេះ លោក រ៉ុង ឈុន ចាត់ទុកថា ធើ្វឲ្យប៉ះពាល់បរិយាកាសនៃការបោះឆ្នោត និងអង្គបោះឆ្នោត ដែលជារូបភាពមួយប​​ង្ហា​​​​​​​ញពីការគំរាមគំហែងទៅដល់អង្គបោះ​ឆ្នោត។

មិនត្រឹមតែប៉ុណ្ណោះ នៅមុនថ្ងៃបោះឆ្នោតមកដល់នេះ លោកទទួលបានដំណឹងពីអង្គបោះឆ្នោតមួយចំនួ​ន​ត្រូ​​​​វរង់ការសម្លុត និងធ្វើទុក្ខបុកម្នេញ ជាពិសេសការទិញទឹកចិត្តឲ្យទៅគាំទ្រគណបក្សនេះ ឬគណបក្សនោះ​​​។ហើយករណីនេះ បានកើតឡើងជាញឹកញាប់ជាពិសេសនៅមុនពេលថ្ងៃបោះឆ្នោតមកដល់។

លោកបន្តថា៖«ចំាពោះគណបក្សកម្លាំងជាតិមកដល់ពេលនេះពេលការចាប់ខ្លួន៣នាក់ចំពោះប្រធានគ​​ណ​​បក្សមួយ អគ្គហិរញ្ញគណបក្សក៏ដោយជាមានអនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម ស្រុកមា​​ន​តែ​៣រូបហ្នឹងទេបាទ ខ្ញុំមិនចាំថ្ងៃបានទេ ចន្ធី ចុះយន្តហោះកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា នៅ២នាក់ទៀតខ្ញុំ​អត់ចាំថ្ងៃទេបាទ»។

លោកបន្ថែមថា៖«ក្នុងនាមគណបក្សកម្លាំងជាតិគ្រាន់ចង់ជម្រាបទៅដល់អង្គបោះឆ្នោត សំរេចចិត្តទៅតាមឧត្ត​ម​គតិ គោរពទៅតាមម្ចាស់ឆោ្នតបានប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យចឹងសូមឲ្យអង្គបោះឆ្នោតគឺទាំងអស់គឺត្រូនតែធើ្វការសំរេចដោយមិនភ័យខ្លាច មិនក្រោមការគាបសង្កត់ ពីព្រោះការបោះឆ្នោតគឺជាការបោះដោ​​យ​សម្ងាត់គ្មានអ្នកណាដឹងពីការសំរេចចិត្តរបស់យើងនោះទេ។ជាចុងក្រោយសូមអង្គបោះឆ្នោតចូលរួមបោះឲ្យគណបក្សកម្លាំងជាតិដែលឈរតាមក្រុង និងខេត្ត លេខរៀងទី៣» ។

នៅចំថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសម្រាប់នីតិកាលទី៤ នៅ​​​ថ្ងៃ​​សុ​ក្រនេះ គ.ជ.ប បានចេញសេចក្តីប្រកាសរបស់ខ្លួន ដោយអំពាវនាវឱ្យគ្រប់​​​តួអង្គ ជាពិ​​សេស​​គណ​ប​​ក្ស​​ន​យោ​បាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត រក្សាបាននូវភាពស្ងប់ស្ងាត់។

ប្រភពបន្តថា៖«សេចក្តីអំពាវនាវរបស់គណ: កម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤ ជូនដល់គណបក្សនយោបាយបេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:00 យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ »។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ចាត់ទុកថា ប្រសិនបើ​​មានប​​​ញ្ហា​​ទិញទឺកចិត្ត ឬរូបភាពនៃការគំរាមកំហែងបែបនេះ នោះមានន័យថាជាករណីប្រ​​ព្រឹត្តិផ្ទុយពីគោ​​លការ​​ណ៍​​​ច្បាប់ហើយ។លោកបន្តថា នៅចំពោះមុខនេះ វិវាទកើតចេញពីភាពមិនប្រក្រតីនេះ លោកទទួស្គាល់​ថា​​មា​​នការកើតឡើងខ្លះៗ ប៉ុន្តែស្ថាប័នជំនាញក៏ពុងដោះស្រាយហើយដែរ។

លោកបន្ថែមថា៖«បើមានរឿងបែបនេះ នោះចាត់ទុកជាភាពប្រក្រតីហើយប៉ុន្តែបើមានយុទ្ធនាការនៃគ.ជ.ប គឺត្រូវដោះស្រាយតាយរយៈពេលពាក្យបណ្តឹងហើយមិនមានពាក្យបណ្តឹងណាដែលពាក់ព័ន្ធនឹងបញ្ហានឹងទេ ឃើញមានពាក្យបណ្តឹង ២នៅក្នុងខេត្តព្រះវិហារ នឹងខេត្តស្វាយរៀងគឺបណ្តឹងនោះមានលក្ខណៈការ ជេរ​​ប្រមាថបរិហារកេរ្តិ៍ ជាលក្ខណៈបុគ្គលតាមរយៈតេឡេក្រាម ចឹងបើសិនស្តាប់រវាងគូរភាគី ជេរប្រមាថរឿ​​​ងមួយដូចជាធំដុំណាស់បាទ។ប៉ុន្តែបើសិនជាបំណែកនៃទិដ្ឋភាពច្បាស់នឹងអ្វីកើតឡើងគឺគ្មានអ្វីជាផលប្រ​​កួ​ត​​សំរាប់ធើ្វការដោះស្រាយនោះទេ ចឹងសំរាប់ គ.ជ.ប ធើ្វលិខិតជូនដំណឹងទៅម្ចាស់បណ្តឹងរួចទៅហើយបា​​ទ​»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ តាមបែបអសកលនេះ មានគណបក្ស​​នយោ​​បា​យ​​ចំ​​នួ​នប្រាំ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះ ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានទេនៅថ្ងៃទី២៤ ខែឧសភា នេះ។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធក្នុងការផ្តល់ព័ត៌មា​នលម្អិត​ដោ​យ​លោកអះអាងថា មិនសូវទទួលបានព័ត៌មានគ្រប់គ្រាន់ទេ ក្រោយពីលោកត្រូវសម្រា​កលំហែកាយមួយ​​រយៈ​​ពេលកន្លងទៅនេះ។បើតាមអ្នកនាំពាក្យរូបនេះ គឺមានតែស្ថាប័នអ្នកនាំពាក្យរដ្ឋាភិបាលទេ ដែល​​អាច​​ក្តា​​ប់រឿងជុំ។

លោកបន្តថា៖ «សួរអ្នកនាំពាក្យរាជរដ្ឋាភិបាលទៅ ឬមួយក៏អ្នកនាំពាក្យសាលាក្រុងពាក់ព័ន្ធក្រុង បើខេត្តពាក់ព័ន្ធខេត្តសួរខេត្តទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលគាត់ក៏មិនអាចនិយាយច្រើនដែលព្រោះការងារបក្សខ្ញុំបានសំរាក ១ខែហើយមិនទាន់ក្តោបបានទើបមកដល់»។

បដិសេធនឹងការឆ្លើយតបករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន​ បូណា បាននិយាយដោយខ្លីនៅថ្ងៃនេះថាលោកមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតបានទេ ដោយសារលោកជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល មិនមែន​​ស្ថិត​​នៅក្នុងក្របខណ្ឌនៃបក្សនយោបាយ។

លោកបន្តថា៖ «ទី១ គ.ជ.ប ប្រកាសជូនរាល់ថ្ងៃអំពីស្ថានភាពឃោសនាបោះឆ្នោត ទី២ គ្រាន់តែលេខរៀងគណបក្សមិនចាំបាច់សួរអ្នកនាំពាក្យរាជរដ្ឋាភិបាលទេព្រោះជាព័ត៌មានសាធារណដែលគេដឹងគ្រប់គ្នាឱ្យតែបានតាមដាននិងយល់ពីនីតិវិធីនៃការបោះឆ្នោត។ អរគុណ » ។

ផ្ទុយពីអ្វីដែលគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ប្រឈមនឹងបញ្ហា ចំពោះលោក ញឿន រ៉ាដែន អ្នកនាំពា​​ក្យ​​​គណបក្សរាជានិយម ហ្វុនស៊ិនប៉ិច វិញ អះអាងថាក្នុងអំឡុងពេល​យុទ្ធ​នាការឃោសនាបោះឆ្នោត ស្វែងរ​​កសំ​​ឡេងគាំទ្រនេះ អង្គបោះឆ្នោត និងបេក្ខភាពរបស់គ​ណបក្ស​រា​​ជា​​និ​​​យម មិនមាន​​បញ្ហាណា​​មួយ​​កើ​តឡើ​​​ង​ទេ។ជាងនេះទៀត សកម្មភាពឃោសនា ក្នុងរយៈពេល៨ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងគ្មា​​ន​បា​​តុភាពណាមួយកើតឡើងនោះទេ។

លោកបន្តថា៖«គណបក្សហ៊្វុន ស៊ិនប៉ិច យើងមែនទែនទៅការដាក់ឈ្មោះនេះមិនមែនលេខរៀងទីប៉ុន្មា ន ទេគ្រប់គណបក្សគឺឈរដូចជាបានដាក់សើ្ទរតែគ្រប់រាជធានីខេត្តបាទ» ។

លោកបន្ថែមថា៖ «ចុងក្រោយខ្ញុំសូមសំណូមពរតែដល់អង្គបោះឆ្នោតទាំងអស់ជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែ​ល​មានសិទ្ធិបោះឆ្នោតអញ្ចើញទៅបោះឆ្នោតគ្រប់ៗគ្នាហើយជួយគណបក្សហ៊្វុន ស៊ិនប៉ិច ដើម្បីទុកលទ្ធភា​​ព​ធើ្វយ៉ាងណាគណបក្សហ៊្វុន ស៊ិនប៉ិចក្រោមព្រះអង្គម្ចាស់ ចក្រា វុធ នឹងជួយបងប្អូននាពេលអនាគតបាទ»។

ប្រតិទិនដែលចេញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស​​ក្រុម​​ប្រឹ​​ក្សា​រា​ជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់នីតកាលទី៤នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទីអាទិត្យទី២៦ ខែ​​ឧ​សភា ឆ្នាំ២០២៤៕

ថ្លៃងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានប្រាប់គេហទំព័រ Newsroom Cambodiaថាជុំវិញដំណើរការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះយើងបានធើ្វការគត់សំគាល់នៅដែលឆ្នាំមុនថ្ងៃបោះឆ្នោតមកដល់។

គណបក្សដើម្បីកម្ពុជាបានកំណត់យកដើមខែមិថុនាជាថ្ងៃធ្វើសមាជជាលើកដំបូង
គណបក្សដើម្បីកម្ពុជាបានកំណត់ជាផ្លូវការហើយ ដោយជ្រើសរើសខែមិថុនាខាងមុខនេះ ជាការចេញ​​​ដំ​​ណើ​​​​រ​ក្នុងការរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់​​ពីរ​​​​បៀ​ប​វា​រៈនយោបាយ ក្នុងការត្រៀមខ្លួនបម្រើឱ្យ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការ​បោះ​ឆ្នោ​​​ត​​​​ជ្រើ​​សតាំងតំណាងរាស្រ្ត សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ថ្លៃងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះលោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានប្រាប់គេហទំព័រ Newsroom Cambodia ថាគណបក្សថ្មីថ្មោងមួយនេះ បានកំណត់រួចហើយ ដោយ​​ជ្រើ​​​សរើសថ្ងៃធើ្វសមាជវិសាមញ្ញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ដោយឡែក ចំ​ពោះ​​​ការជ្រើសរើ​​សមេដឹកនាំដោយរបៀបណានោះ គឺមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ ព្រោះអា​ស្រ័​​យ​​​​លើការសម្រេចចិត្តរួមពីអង្គសមាជ ជាមុនសិន។

លោកបន្តថា៖«ជម្រាបទាំងអស់តែម្តងទៅវាទាក់ទងនៅរបៀបវារៈនៃអង្គសមាជជាមួយរបៀបវារៈនៃការធើ្វគោលនយោបាយសំរាប់ការដាក់ចេញឆ្ពោះទៅការបោះឆ្នោត២០២៧ ២០២៨» ។

គណបក្សដើម្បីកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជី​ជាផ្លូវការនៅក្នុងបញ្ជីឈ្មោះ​​គណបក្សនយោ​​បា​​​​យ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ទីស្នាក់ការកណ្តាលគណបក្សនេះ ស្ថិតនៅ​​ក្នុងភូមិភូមិព្រៃ​​​​ល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោក ឯម សុខសុវណ្ណ សំរាប់បេក្ខភាពដែលឈរជាប្រធានគណបក្សថ្មីថ្មោងមួយនេះ គឺមានតែលោ​​ក ឯម សុខវណ្ណ ម្នាក់ទេដោយមិនមានបេក្ខជនណាផ្សេង ត្រូវចូលរួមប្រកួតប្រជែងឡើយ។ហើ​យក្នុង​​​ពេ​ល​ជា​​មួយគ្នា គណបក្សក៏នឹងជ្រើសរើសអនុប្រធានគនបក្សដែរ។​​ក្រៅពីនេះ ចំ​​ពោះ​​​​​រ​​​បៀ​ប​​​​​វារៈនៃកម្មវិ​​ធីន​​យោ​​បាយវិញ សមាជវិសាមញ្ញនេះនឹងមិនរៀបចំក្នុងថ្ងៃតែ​មួយទេ។បន្ថែម​​ពីលើ​​នេះ ក្រោ​​យ​​បិ​​​ទ​ប​​ញ្ច​ប់​​កម្មវិធី គ​​ណប​​ក្សននឹងរៀបចំសន្នីសិទ្ធកាសែត បញ្ជាក់ពីគោលជំហរ ក្នុងការចូ​លរួ​​ម​​ប្រ​កួតប្រជែងកា​​របោះឆ្នោ​​តទាំ​​ង​​ថ្នា​ក់​ឃុំសង្កាត់ និងថ្នាក់ជាតិក្នុងពេលខាងមុខ។

បើទោះបែបណាអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ​ ឥសាន ស្វាគមន៍ចំពោះវត្តមានគណ​​បក្ស​ថ្មី​ថ្មោ​ងនេះ ហើយចំពោះគណបក្សកាន់អំ​​ណាចនៅតែចាត់ទុកស​កម្មភាពចូលរួមរបស់​​គណបក្សន​យោបា​​យ​​មិនថាថ្មី ឬចាស់ទេ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបើកទូលាយនៃសេរីភាព​​ខាងនយោបាយដែលកម្ពុ​​ជា​​កំពុងតែ​​អនុវត្ត។ជាងនេះទៀត គណបក្សគ្រប់គ្រងអំណាច មិនខ្វល់ចំពោះលទ្ធផលនៅពេលខាងមុខទេ​ព្រោះបក្សកាន់អំណាចមានពិសោធន៍គ្រប់គ្រាន់ និងមានកម្មវិធីនយោបាយប្រាកដនិយម។

បើតាមអ្នកនយោបាយចាស់វស្សារូបនេះ អ្វីដែលការព្រួយបារម្ភនោះ ថាតើគណបក្សនីមួយៗ មានស​​​មត្ថ​ពេ​​ញ​​លេញហើយឬនៅក្នុងការកៀរគរ អ្នកគាំទ្រឱ្យជឿទុកចិត្ត និងផ្តល់ក្តីសង្ឃឹមបាន។

លោកបន្តថា៖ «ខ្ញុំយល់ថាអស់លោកអ្នកបង្កើតគណបក្សនយោបាយសុទ្ធតែយល់ដឹងហើយច្បាប់ អ្វីទៅដែ​លហៅថាច្បាប់ស្តីពីគណបក្សនយោបាយ អ្វីទៅច្បាប់ស្តីពីការបោះឆ្នោតអាហ្នឹងអនុវត្តតាមគោលការណ៍ត្រឹ​​​​ម​ត្រូវ។ទីពីខិតខំធើ្វសកម្មភាពដើម្បីមហាជនមូលដ្ឋានទាក់ទាញប្រជាពលរដ្ឋបើគាត់ធើ្វបានល្អអាហ្នឹងមានការគាំទ្រពីប្រជាពេលតែបើគាត់ធ្វើមិនបានល្អទេច្បាស់ជាមិនមានការគាំទ្រពីប្រជាជនទេហើយបើគ្មានការគាំទ្រពីប្រជាពលរដ្ឋគាត់ក៏មិនអាចឈ្នះឆ្នោតបានដែរ​ ហើយក៏មិនមានសមាសភាពគណបក្សគាត់នៅក្នុងរដ្ឋភាពដែលហើយកុំបន្ទោសអ្នកដទៃថាការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរីភាព និងយុត្តិធម៌ »។

គេសង្កេតឃើញថា ក្រសួងមហាផ្ទៃធ្លាប់សម្រេចច្រានចោលកា​រស្នើសុំចុះឈ្មោះដើមរ​​បស់គ​​ណ​​ប​ក្សថ្មីថ្មោ​​​ង​​​មួយនេះចំនួន​​២ដងរួចមកហើយ។កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់​​ដោយ​មិនផ្តល់ការចុះបញ្ជីឱ្យគណបក្ស «អាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រើខ្មែរ» ដែលជាឈ្មោះដើមរបស់​​គ​​​​​ណបក្សដើម្បីកម្ពុជានេះទេ។​​បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបដិសេធនេះ​​ដោ​​យ​​​​​​ផ្អែលើបទប្បញ្ញតិ្ត និងច្បាប់ស្តីពីគណបក្សនយោបាយ។

ឆ្លើយតបរឿងនេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើ​​ញ​​​ថា​ សម្រាប់បរិបទសព្វថ្ងៃនេះ ការយកឈ្នះគណបក្សកាន់អំណាច វាមិនមែនជារឿងងាយ​​ស្រួលទេ។​​លោ​​​​​​​ក​​បន្តថា គណបក្សទាំងបង្កើតថ្មី និងចាស់ក្តី ប្រសិនបើខ្វះធនធាន និងយុទ្ធសាស្រ្តនយោបាយហើយ ក​ម្រ​​នឹងយកឈ្នះបក្សគ្រប់គ្រងអំណាចបានឡើយ។ជាងនេះទៀត អ្វីដែលកាន់តែយ៉ាប់យឺន គឺនៅ​​ត្រង់​ថា​​ប្រ​​សិនបើបក្សនយោបាយដែលបង្កើតឡើងហើយ ហើយគ្មានកម្មវិធីនយោបាយពិតប្រាកដ ឬទិសដៅដែ​​លត្រូវចេញ​​​ដំ​​ណើ​​រទេ នោះវារឹតតែពិបាកយកប្រៀបលើដៃគូប្រកួតថែមទៀត។

លោកបន្តថា៖«សំរាប់ខ្ញុំគឺជារឿងធម្មតាទេព្រោះអ្នកដែលមានសន្តានចិត្តចង់ធើ្វនយោបាយហើយ ចង់ជួយសង្គមពួកគាត់តែបង្កើតគណបក្សនយោបាយហើយកៀរគរអ្នកដែលមានឆន្ទ:ដូចគ្នាៗចូលរួមប្រកួតប្រ​​ជែងដណើ្តមអំណាចដើម្បីដោះស្រាយបញ្ហា និងដឹកនាំប្រទេសជាតិ។តែសំរាប់ខ្ញុំយល់ថាគណបក្សន​​យោបា​​យដែលមិនមានឈ្មោះ មិនមានចក្ខុវិស័យ មិនមានធនធានមនុស្ស មិនមានលទ្ធភាពគ្រប់គ្រាន់គឺមិនអាចប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាចបានទេ។យើងដឹងហើយថាប្រសិនជាគណបក្សនយោបា​​​យ​មួយមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ហើយគ្មានម​ធ្យោ​បាយណាដែលអាចទៅប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាចបានទេនៅក្នុងប្រទេសកម្ពុជានាពេ​លបច្ចុប្បន្នហ្នឹង» ។

បច្ចុ​ប្បន្ន មានគណបក្សប្រមាណ៤៥ គណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ​គណ​​បក្ស​​ន​​យោ​​​​បា​​យ នៃក្រសួងមហាផ្ទៃ។បើទោះជាតួលេខ នៃគណបក្សនយោបាយមានការកើនឡើងបែបនេះ ក៏ក​ម្ពុ​​ជាកំពុងតែប្រឈមនឹងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ស្ថានភាពសេរីភាពនយោបាយ និងសិទ្ធិ​​ជា​​​​មូលដ្ឋានរបស់ពលរដ្ឋកម្ពុជា មិនមានភាពល្អប្រសើរ។

គេសង្កេតឃើញថា ក្រោយពីគណ​​បក្សសង្រ្គោះ​​ជា​តិ ត្រូវបានតុលាការកំពូលរំលាយ នៅអំឡុងឆ្នាំ២០១៧ តួអង្គសំខាន់ៗដទៃទៀត រួមមាន​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សា​​យ​​ឯ​ករាជ្យ និងអង្គការសង្គមស៊ីវិលជាដើម ត្រូវបង្ខំចិត្ត​​បិ​ទ​​ទ្វា​​​​រជាបន្តបន្ទាប់ ព្រោះតែមិនអាចបំពេញការងាររបស់ខ្លួនបាន។មិនតែប៉ុណ្ណោះ សកម្មជននយោបាយ ក្រុ​​ម​អ្នកការពារបរិស្ថាន និងសហគមន៍ដីធ្លី ​ក៏ត្រូវ​ជាប់​ប​ណ្តឹ​ងតាមផ្លូវតុលាការ និងធ្វើទុក្ខបុកម្នេញជាហូរហែ ក្នុ​ង​​​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមបទល្មើសព្រហ្មទណ្ឌផ្សេងៗ៕

គណបក្សកម្លាំងជាតិជំរុញគ.ជ.ប អនុវត្តច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឱ្យមានប្រសិទ្ធិភាព
គណបក្សក្រៅរដ្ឋាភិបាលដែលទើបលេចពន្លក បានទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត អនុវត្ត​ឱ្យ​​ប្រ​​​សិទ្ធិភាពចំពោះបទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងអាណត្តិទី៤នេះ ប្រ​​ព្រឹត្តទៅដោយតម្លាភាព និងអាចជឿទុកចិត្តបាន។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គណបក្សកម្លាំងជាតិ បានបង្ហោះសារនៅថ្ងៃនេះថា សម្រាប់​​កា​​របោះ​​ឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងម​កដល់នៅចុ​​ងខែឧស​​ភា​ខា​ងមុខនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ចង់ឃើញបទបញ្ជា និងនីតិវិធីអនុវត្តដោយពេញលេញ ដើ​​ម្បី​ធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសរក្សាការសម្ងាត់របស់អង្គបោះឆ្នោត សម្រាប់ការបោះឆ្នោ​​ត​​នៅក្នុងអាណត្តិទី៤នេះ។

ប្រភពបន្តថា៖«គណបក្សកម្លាំងជាតិបានដាក់សំណើរសុំ គ.ជ.ប សុំអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និង​​នីតិវិធីសម្រាប់ការបោះឆ្នោតឱ្យមានប្រសិទ្ធិភាព ដើម្បីធានាការសម្ងាត់សម្រាប់ការបោះឆ្នោតអសកល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ »។

បន្ថែមលើលិខិតអំពាវនាវរបស់ខ្លួន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និយាយដោយខ្លីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា លោកមិនអាចផ្តល់ព័ត៌មានល្អិត ចំពោះការស្នើឡើងដោយគណ​​បក្សរ​​ប​​ស់​​ខ្លួនបានទេ ដោយជាប់រវល់។

លោកបន្តថា៖ «ខ្ញុំជាប់ប្រជុំ» ។

ជាការឆ្លើយតបចំពោះកង្វល់ ដែលលើកឡើងដោយ គណបក្សក្រៅរដ្ឋាភិបាល នៅពេលនេះ ចំពោះស្ថានប័​​ន​​ជាតិរៀបចំការបោះឆ្នោត បានឆ្លើយតបភ្លាមៗ តាមរយៈលិខិតផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៣ ឧសភា​​។​​គ​​.ជ.ប បានបញ្ជាក់ជំហរនៅក្នុងលិខិតចំហនោះថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ បានអនុវត្ត​​ស​​​​មត្ថ​​កិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត្យ។បន្ថែមពីលើលិខត​នេះ គណៈកម្មាធិការ​​​ជាតិ​រៀ​ប​​ចំការបោះឆ្នោត ក៏បានភ្ជាប់នូវលិខិតដាច់ដោយឡែកមួយទៀត ដែលនិយាយពីសេចក្តីណែនាំស្តីពី ការ​​ពង្រឹ​​ងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់​​សន្លឹ​​ក​​ឆ្នោ​ត​​ ដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុកបក្ស។

លិខិតបន្តថា៖«សូមជម្រាបជូនលោកប្រធានស្តីទីគណបក្សកម្លាំងជាតិជ្រាប់ថា គ.ជ.ប បានទទួលរួច​ហើ​យ​​​​នូវលិ​ខិ​តដូចក្នុ​ងយោងខាងលើ។គជបសូមបញ្ជាក់ថា គ.ជ.បបានអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោ​យ​ឯ​​រាជ្យ​ និងអព្យាក្រឹតដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅ សេរី ត្រឹមត្រូវ និងយុត្តិធម៌ »។

ចំណែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ឯកភាពចំពោះ​​ការ​​ស្នើឡើងពីគណបក្សកម្លាំងនេះ។លោកចាត់ទុកថា អ្វីដែលគណបក្សរដ្ឋាភិបាលទាមទារនេះ វាជាជម្រើ​​ស​ដែ​លល្អ សម្រាប់អង្គបោះឆ្នោត ដែលពួកគេអាចសម្រេចចិត្តដោយគ្មានសម្ពាធ និងស្ថិតក្នុ​​ងកា​​រគំ​រា​​​​ម​​កំ​ហែ​ងខាងនយោបាយណាមួយ។ប៉ុន្តែលោក សេក សុជាតិ យល់ឃើញថា សំណើរនៅពេលនេះ របស់គ​​ណ​​ប​ក្សកម្លាំងជាតិ អាចជារឿងប្រថុយប្រថានទៅវិញ ស្របពេលដែលការសម្រេចចិត្តធ្វើឡើង ដោយគ្មា​​ន​​សំ​​ឡេ​ងចម្រុះ ហើយស្ថានភាពនយោបាយ ហាក់មិនអំណោយផលផងនោះ។

លោកបន្តថា៖ «ចំពោះខ្ញុំការស្នើសុំរបស់គណបក្សកម្លាំងជាតិទៅកាន់ គ.ជ.ប ហើយនឹងចង់ឲ្យ​ គ.ជ.ប អនុវត្តន៍ច្បាប់ដើម្បីរក្សាការសម្ងាត់ក៏ដូចជាការប្រព្រឹត្តទៅនៅក្នុងការបោះឆ្នោតអសកលនៅប៉ុន្មានថ្ងៃខាងមុខនេះឲ្យ វាមានភាពល្អប្រសើរឡើយដូច្នេះសុំស្នើរបស់គណបក្សកម្លាំងអាចនឹងមានចំណុចពីរដែលយើង មើលឃើញពីបញ្ហាប្រឈមនៃស្នើសុំរបស់គាត់ហ្នឹង» ។

ប្រតិទិនដែលចេញដោយ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០​​២៤ ជាកាលបរិច្ចេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា តាមបែបអសកល សម្រាប់នីតិកាលទី៤នេះ។

ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រែ្វល (Comfrel) លោក កន សាវាង្ស លើកឡើងថា ស្ថាប័នរបស់លោកមិនបានត្រៀមលក្ខខណៈសម្បត្តិ និងមិនបានចូលរួមអង្កេត​នៅក្នុងដំណើ​​រ​កា​​រនៃការបោះឆ្នោត អសកលដែលគ្រោងនឹងរៀបចំ នៅចុងខែឧសភា ខាងមុខនេះទេ។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អ្វីដែលគណបក្សកម្លាំងជាតិបង្ហា​​ញក្តីបារម្ភចំពោះកា​​​ររក្សា​កា​​រ​​ស​ម្ងាត់របស់អង្គបោះឆ្នោត វាគឺជារឿងដែលចាំបាច់ នៅក្នុងប្រព័ន្ធបោះឆ្នោតនេះ។

លោកបន្តថា៖ «ខ្ញុំយល់ស្របចំពោះការអំពាវនាវរបស់គណបក្សកម្លាំងជាតិព្រោះថា វាច្បាប់ដែលត្រូវកា​​រ​ពារ ដល់ម្ចាស់ឆ្នោត និងរក្សាការសង្ងាត់របស់ពួកគេ រួមទាំងការពារសិទ្ធិរបស់ពួកជៀសផុតពីការរំលោភបំ​​ពា​ន» ។

សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត នៅតែយល់ឃើញថា ការស្នើឡើង​​ដោ​យ​គណបក្សនយោបាយនៅពេលនេះ វាគួរមានការឆ្លើយតបដោយវិជ្ជមាន និងទទួលខុ​សត្រូវដោយហ្ម​ត់​​​​ចត់ពីស្ថាប័ន​ជាតិរៀប​ចំ​កា​​​របោះឆ្នោត។លោក កន សាវាង្ស ក៏ឯកភាពដែរថា​ ការមិនអាចរក្សាភាពស​ម្ងា​​ត់​​ណា​មួយ ចំពោះអង្គបោះឆ្នោតបាន អ្នក​​ធ្វើ​​​ឱ្យបែកធ្លាយភាពសម្ងាត់នោះ ត្រូវ​​ទទួ​ល​​ទោ​​សតាមបញ្ញ​ត្តិ​មា​​​ត្រា​​១៤២ នៃច្បាប់ស្តីពីកា​​របោះឆ្នោ​​តជ្រើ​ស​​តាំងតំណាងរាស្រ្ត៕

ស្រ្តីម្នាក់អះអាងថានឹងប្តឹងនាយប៉ុស្តិ៍នគរបាលពីបទប្រើប្រាស់អំពើហិង្សាលើយុវជន២រូប
ស្រ្តីជាម្តាយរបស់យុវជន២រូប នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអះអាងថាជា​​ជនរ​ងគ្រោះ បានគំរាមប្តឹងជាថ្មីទៀត ប្រឆាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ពីបទប្រើប្រា​ស់ហិង្សា​លើ​​កូ​​ន​​របស់ខ្លួន ឱ្យមានរបួសស្នាម ខណៈមន្រ្តី​នរគបាលដែល​រងការចោទប្រ​កាន់ ក្នុងសំណុំរឿងព្រ​ហ្មទណ្ឌ​​នេះ​ បដិសេធ​​ចំពោះការចោ​ទប្រកា​ន់​​នេះ។

អ្នកស្រី ឆេង សុខឃី ដែលត្រូវជាម្តាយរបស់យុវជន២រូប និយាយថាអ្នកស្រីបានដាក់បណ្តឹ​ងម្តងរួចហើយ​​ទៅប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំអូរបីជាន់ ប៉ុន្តែរហូតមកដល់ពេលនេះ ពាក្យបណ្តឹងរបស់អ្នកស្រី​បន្តផ្អិបទុក​មិ​ន​ដោះ​​ស្រាយ។អ្នកស្រីបន្តថា រូបខ្លួននឹងមិនទុករឿងនេះឱ្យកប់ចោ​លឡើយ។ក្នុ​​ងន័យ​នេះ គឺក្រោយពេល  កូនៗរបស់អ្នកស្រីត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ នឹងរៀបចំពាក្យ​បណ្តឹងសា​ថ្មីទៀ​ត​​ហើយដាក់  ក្នុងពេ ល ឆាប់ៗនេះ។

អ្នកស្រីបន្តថា​៖ «ឥឡូវគេឲ្យខ្ញុំមកដាក់ពាក្យបណ្តឹងសារថ្មីទៀត​ តែកូនខ្ញុំមិនទាន់ឡើងមកពីថៃបើកលុយស្អែកហ្នឹងទើបឡើងមកដាក់ពាក្យបណ្តឹងថ្មី ខ្ញុំចង់ឲ្យរកកាពិតសួរថាគេវ៉ៃកូនខ្ញុំអត់មានមូលហេតុហ្នឹងតើវាយ៉ាងមិចបានជាកូនជនរងគ្រោះហើយទៅជាគេប្តឹងខ្ញុំវិញឥឡូវនេះ»។

លោកស្រីបន្ថែមថា៖«ខាងហ្នឹងគេថាគេប្តឹងវិញសន្តិសុខភូមិថ្ងៃហ្នឹងគេវ៉ៃយកទៅប៉ុស្តិ៍ វ៉ៃហ្នឹងដល់ពេលសន្តិសុខភូមិមេប៉ុស្តិ័បញ្ជាឲ្យសន្តិសុខភូមិហ្នឹងជះទឹកដាក់កូនខ្ញុំ៥ធុង ដល់ពេលចឹងទៅនិយាយគ្នាមិចទេកូនខ្ញុំគ្រាន់តែច្រានគេចេញថាកុំឲ្យជះចឹងនឹងណា ចាសឥឡូវគេប្តឹងថាកូនខ្ញុំច្រានទ្រូងគេ»។

បើតាមអ្នកស្រី ឆេង សុខឃី អង្គហេតុនៃសំណុំរឿងនេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នាយប៉ុស្តិ៍​​ន​​គ​រ​​បាល​​២នាក់ បានចាប់កូនប្រុសរបស់អ្នកស្រី២នាក់វាយធ្វើបាប ក្នុងចំណោមមហាជនកុះករ អំឡុង​ពេ​ល​ពួក​គេ​​ជិះម៉ូតូ ដើ​រលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំ។

អ្នកស្រីបន្តថា នៅបន្ទាប់ពីយុវជនទាំង២នាក់ ធ្វើដំ​ណើ​​រ​ត្រឡប់មកពីវត្តណងចាន់ ដល់ចំណុចស្ពានចិន​ជិតប៉ុស្តិ៍នគរបាល​វរ:ការពារព្រំដែនគោកលេខ៩១១ ដែល​​នៅក្នុងភូមិសាស្រ្ត ភូមិអូរ​បីជាន់ ឃុំអូរបីជាន់ ស្រុ​កអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាននាយប៉ុ​ស្តិ៍នគ​របា​​ល​ឃាត់ខ្លួន និងប្រើប្រាស់ហិង្សា​ក្នុងទ​ម្រង់​​ធ្ងន់​​​ធ្ង​​រតែម្តង។មិនតែប៉ុណ្ណោះ ក្រោយធ្វើសកម្មភាពនៅ​នឹងកន្លែ​ង​កើ​តហេតុ មិនអស់ចិត្តហើយ នគរបា​ល​បានចា​ប់ពួកគេអូសដាក់ឡាន និងបន្តធ្វើទារុណ​កម្មបន្ថែម​ទៀត​នៅ​ក្នុងប៉ុស្តិ៍នគរបាល។

បដិសេធនឹងការចោទប្រកាន់នេះ លោក នង សំរាំង នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបីជាន់ អះអាងដោ​យ​ខ្លីថាករណីនេះ មិនមានការប្រើប្រាស់ហិង្សាទៅលើយុវជនទាំងពីរនាក់ ដូចពាក្យបណ្តឹ​ងនោះឡើយ​។​នា​យប៉ុស្តិ៍នគរបាលរូបនេះ ចាត់ទុកថា រឿងរ៉ាវនេះ វាគឺជារឿងបរិហាកេរ្តិ៍មកលើរូបលោក ក្នុងចេតនា​មិន​ល្អ​​ណា​​មួយទៅវិញទេ។

លោកបន្តថា៖ «ជាការបង្កាច់បង្ខូចសមត្ថកិច្ចទេបាទសូមអរគុណ ជាការបង្កាច់បង្ខូចរបស់គេទេ»។

ដូចគ្នានេះដែរ លោក រ៉ង ចាន់រ៉ុង នាយករងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបីជាន់ ក៏ឯកភាពដែរថា ការចោ​ទ​​ប្រកាន់នេះ មិនត្រឹត្រូវឡើយ។លោកបន្តថា ការចាប់ខ្លួនយុវជនទាំងពីរនាក់នោះ គឺមានជាប់ស​ង្ស័យ​​នឹង​បទ​​ល្មើសគ្រឿងញៀន មិនមែនជាការប្រើប្រាស់អ្វីនោះទេ។

លោកបន្តថា៖ «រឿងដែលគេចោទប្រកាន់គឺជារឿងមិនពិតទេបាទ​ ចង់និយាយថាពាក់ព័ន្ធនឹងករណីគឺថាវាមានរឿងកុំកួនដែលយើងជាសមត្ថកិច្ចហ្នឹងបានឃាត់និងចាប់ខ្លួន កូនប្រសារ កូនបង្កើតគាត់ហ្នឹងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន»។

ផ្ទុយពីការបដិសេធនេះ លោក ញ៉ឹប សុជាតិ ដែលអះអាងថា ជាសាក្សីម្នាក់ឃើញហេតុការណ៍នេះ ទទួ​ល​​ស្គា​ល់ថា សមត្ថកិច្ចនគរបាលពិតជាប្រើប្រាស់អំពើហិង្សាទាំងកំរោល ទៅលើយុវជនទាំង​ពីរនាក់​នោះ​​ប្រាក​ដ​​មែន។បើទោះជាបែបណា បុរសរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយអះអាងថាកំពុង​​ជាប់ភារ​​កិច្ច​ក្នុង​ម៉ោងការងារនៅឡើយ។

លោកបន្តថា៖«ខ្ញុំនៅជាសាក្សីដដែលប៉ុន្តែឥឡូវនេះខ្ញុំនៅកន្លែងធើ្វការមិនអាចនិយាយ ទូរស័ព្ទបានទេព្រោះ​ខ្លាចមេអាចទាក់ទងមកខ្ញុំបា​ន​ម៉ោង៦ល្ងាច និងព្រឹកម៉ោង៧ នឹងម៉ោង៨»។

ចំណែក លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តមន្ទាយមានជ័យ​ ដែលអង្កេតនៅក្នុងសំណុំរឿងនេះ លើកឡើងថា ករណីនេះក្រុមគ្រួសារជនរងគ្រោះធ្លាប់​ដាក់​បណ្តឹងរួចម្តងមកហើយ ថែមទាំងមានសាក្សីបានចូលរួមផ្តល់សក្ខីកម្មដែរ ប៉ុន្តែមិនទទួលបា​នដំណោះ​​ស្រា​យ។ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស លោកយល់ឃើញថា សំណុំរឿងនេះអាជ្ញាធរគួរបើ​កការស៊ើ​​ប​អ​ង្កេត និងមានវិធានការដោយផ្អែកលើយុត្តិធម៌ ដើម្បីកុំឱ្យមានអំពើហិង្សាបែបនេះ កើតឡើងជា​​ថ្មីទៀ​ត​ចំ​​ពោះ​ពលរដ្ឋ ដែលពុំបានប្រព្រឹត្តកំហុស តែត្រូវទទួលរង់អំពើហិង្សាបែបនេះ។

លោកបន្តថា៖«បាទករណីនេះអាណាព្យាបាលនឹងជនរងគ្រោះ គាត់បានដាក់ពាក្យបណ្តឹងក្រោយកើតហេ​​តុមួយអាទិត្យគឺនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គាត់បានដាក់ប្តឹងហើយសំណុំរឿងហ្នឹងបើប៉ះលើប្រជាពល​​រដ្ឋស្លូតត្រង់អធិការ និងបញ្ចូនសំណុំរឿងទៅប៉ុន្តែនេះអត់ទេពន្យារពេលដើម្បីឲ្យជនបង្កហ្នឹងចរចាជាមួ​យ ដើមបណ្តឹងហើយពួកគាត់មិនព្រមចរចាគាត់ចង់អោយធើ្វតាមច្បាប់ លោកនាយប៉ុស្តិ៍អីនឹងគាត់បានទៅសុំទោសអាណាព្យាបាលជនរងគ្រោះដល់ផ្ទះដែរ សុំបញ្ចប់នឹងសុំសងសំណងអីដែរតែគាត់មិនព្រម» ។

បើទោះជាបែបណា ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះ ប្តេជ្ញាថានឹងបន្តស្វែងរកយុត្តិធម៌ទៀត ប្រ​​សិ​​​​ន​​បើ​​រឿងនេះ នគរបាលនៅថ្នាក់ក្រោមជាតិ បន្តទុកចោលមិនចាត់ការ៕

តុលាការខេត្តបាត់ដំបងបង្គាប់ឲ្យស្រ្តីម្នាក់ចូលបំភឺ្លជាប់ចោទពីបទលួចរំដោះស្វាមីចេញពីមន្ទីរឃុំខ្លួន
តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យស្រ្តីម្នាក់ដែលជាប់ចោទពីបទផ្តល់មធ្យោ​បាយលួចរំដោះ​​ស្វា​​​មី ពីការចាប់ខ្លួនដោយនគរបាល ឱ្យចូលផ្តល់សក្ខីកម្មនៅចំពោះមុខចៅក្រមស៊ើបសួរ ខណៈដែល​​អ្នក​​កា​​រ​ពារសិទ្ធិមនុស្ស ចាត់ទុកនីតិវិធីដែលអនុវត្តដោយតុលាការថានេះជាកំហុសឆ្គងរបស់នគរបាលយុត្តិធម៌ ស្រុ​​​ក ដែលខ្វះសមត្ថភាព ហើយរុញបញ្ហានេះឱ្យធ្លាក់ទៅលើជនរងគ្រោះទៅវិញ។

ដីកាបង្គាប់ឲ្យចូលខ្លួន​ ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃ១៥ ខែឧសភា នេះបានលើកឡើងថាប​​ង្គា​ប់ឱ្យជនត្រូវចោទឈ្មោះ ហន សុគន្ធា ភេទស្រី ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង។លិខិតបន្តថា អង្គហេតុនេះជនត្រូវចោទមានជាប់ពាក់ព័ន្ធនឹងបទល្មើស «​​ផ្ត​​ល់​មធ្យោបា​​យ​​លួចរត់ » តាមបញ្ញតិមាត្រា៥៦៥ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិនៅចំណុចអធិ​​ការ​ដ្ឋាន​នគរបាលស្រុកបរវេល ដែលស្ថិតក្នុងភូមិភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កា​​ល​ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

ប្រភពបន្តថា៖«ត្រូវចូលខ្លួនមកកាន់សាលាដំបូងខេត្តបាត់ដំបង (មន្ទីរស៊ើបសួរបន្ទប់ខ)នៅ​​ថ្ងៃទី​​​១៥ ខែឧ​​ស​ភា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទី រសៀល ជាកំណត់  ដើម្បីឆ្លើយបំភ្លឺពីការចោទប្រ​​​កា​​​ន់​​ពីបទ «ផ្តល់មធ្យោបាយលួចរត់» ។

បន្ថែមពីលើដីកាបង្គាប់នេះ អនុប្រធានលេខាធិការដ្ឋាន នៃសាលាដំបូងខេត្តបាត់ដំបង លោក ភី កុសល ឆ្លើ​យ​​តប​​ដោ​​យ​​ខ្លី​​ថា សំណុំរឿងនេះខ្លួននៅ​មិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ ដោយត្រូវរង់ចាំការប​ញ្ជា​​​ក់​បន្ថែ​​មពីអ្នកទទួលបន្ទុករឿងនេះដោយផ្ទាល់ជាមុនសិន។

លោកបន្តថា៖ «ករណីហ្នឹងខ្ញុំអត់ទាន់បានក្តាប់ផែនការច្បាស់លាស់ទេ ខ្ញុំអាចសួរទៅមេខ្ញុំបន្តិច» ។

អ្នកស្រី ហន សុគន្ធា ដែលរង់ការចោទប្រកាន់ពីបទ«ផ្តល់មធ្យោបាយលួចរត់» រស់នៅភូមិ សាំងរាំង ឃុំ និង​​ស្រុ​​ក​​បវេ​​ល ខេត្តបាត់ដំបង។ទាក់ទិនអង្គហេតុ នៃសំណុំរឿងនេះ ត្រូវបានអ្នកស្រី ហន សុគន្ធា លើក​​ឡើ​ង​​ថាពីដំបូងស្វាមីរបស់អ្នកស្រី ឈ្មោះ សយ មុំ ត្រូវជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន ហើយ​​ត្រូវ​​ន​​គ​របា​​លឃុំបវេលចាប់ខ្លួន។ប៉ុន្តែនៅក្នុងអំឡុងពេលនៃការឃុំខ្លួន នៅក្នុងប៉ុស្តិ៍នគរបាលឃុំបវេល មានបុរសម្នាក់​​បា​​​ន​​មករំដោះស្រ្តីម្នាក់ឈ្មោះ ឆាយ យឿន ដែលកំពុងជាប់ឃុំជាមួយគ្នា ចេញពីកន្លែងឃុំខ្លួនដោ​យសុវត្ថិ​​ភា​ព​។

បើតាមអ្នកស្រី ហន សុគន្ធា ភ្លា​​មៗ ក្រោយពីស្វាមីរបស់ខ្លួនត្រូវគេរំដោះជាមួយនិងស្រ្តីម្នាក់ទៀតឈ្មោះ ឆា​យ យឿន រូបគេក៏ប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនដែរ។ប៉ុន្តែមិ​នដឹងពីមូលហេតុអ្វីបានជាស​​មត្ថកិច្ចមិនចាត់វិ​ធា​​​​​​​ន​ការភ្លា​មៗ ហើយក្រោយមកបែរជាចោទប្រកាន់រូបខ្លួនថា ជាអ្នកផ្តល់​មធ្យោ​បាយឱ្យ​ជនជាប់ចោទលួ​​ច​​រ​ត់​​ទៅ​វិញ។បើទោះបែបណា ស្រ្តីដែលជាជនសង្ស័​​យរូបនេះ អះអាងថាខ្លួនមានមេធាវីការពារក្តីហើយ ហើ​​យ​​​​​ទំនងការចូលបំភ្លឺនៅថ្ងៃនេះ អ្នកស្រីក៏មិនបានចូលខ្លួនទៅតាមដីការបង្គាប់របស់​​តុលាការដោយ​ផ្ទាល់​​ដែ​​រ​​​។

អ្នកស្រីបន្តថា៖ «ខ្ញុំមានមេធាវីជួយគិតគូរ គេថាមិនបាច់ឱ្យខ្ញុំចូលខ្លួនទេគេអ្នកគិតគូរឲ្យខាងមេធាវីខ្ញុំអត់ទា​ន់​​​ព័ត៌មានទៀតទេអត់ទាន់ដឹងអី នៅលក់ដូរនៅផ្សារទេដឹងព័ត៌មានថាប្តីខ្ញុំគេឃុំ ខ្ញុំក៏ទៅសួរសុខទុក្ខ ខ្ញុំមិនដឹ​ង​​ថាប្តីខ្ញុំមានបំណងរត់អីខ្ញុំអត់ដឹងទៅដល់ពេលយកអីឲ្យសុំគេចូលយកអោយប្តីហូបហ្នឹង។ខ្ញុំនៅខា​​ងក្រៅនិយាយលេងទៅក៏លឺសូរទ្វារដូងដាំងប្តីខ្ញុំកើតអីក៏ទៅអើតមើលព្រោះប៉ូសីលអត់បានចាក់សោរទេក៏ប្តីខ្ញុំ​បុកទ្វារចេញជាស្រី ដែលជាប់ជាមួយគ្នាក៏រត់គេចខ្លួនអាមួយឈ្មោះ ឆាយ យកចេញទៅក៏ខ្ញុំបានហាមថាកុំឲ្យរត់រកប៉ូសីលឲ្យឃាត់ខ្លួនដែលតែអត់ឃើញប៉ូសីលនៅហ្នឹង» ។

ចំណែកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ បដិសេធក្នុងការផ្តល់​​ព័​ត៌​​​​​មានលម្អិតជុំវិញសំណុំរឿងនេះ ដោយលោកបង្វែរឱ្យសួរនាំទៅខាងតុលាការវិញចុះ។

លោកបន្តថា៖ «សូរសាមីខ្លួនទៅ ពាក់ព័ន្ធបុគ្គលការប្តឹងផ្តល់គ្នាសួរទៅបុគ្គលទៅ ឬទៅតុលាការគេចោទមិ​​ច​អាហ្នឹងរឿងផ្សេងសួរទៅខាងតុលាការ» ។

បដិសេធករណីនេះ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល អំពិលប្រាំដើម លោក អ៊ុល ចិច អះអាងថា សំណុំរឿង​​​នេះ​​មិ​នមែនស្ថិតនៅក្នុងដៃរបស់នគរបាលមូលដ្ឋានទេ។

លោកបន្តថា៖«អត់កំពុងតែឆ្ងល់ហ្នឹង ចេញពីគុកហ្នឹងថ្ងៃណា? ។អត់ទេអាហ្នឹងនៅស្រុកណោះ ខ្ញុំនៅប៉ុស្តិ៍​​ណេះ​ ម៉េចដឹង »។

យ៉ាងនេះក្តីអ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញថាករណីនេះគឺជាការទទួលខុសត្រូវទាំងស្រុង របស់នគរបាលប្រឆាំងគ្រឿ​​ង​​​​ញៀនស្រុកបវេល។លោកបន្តថាការឃុំខ្លួនជនសង្ស័យ មិនគួរណាធ្វើឡើងដោយដាក់ខ្នោះដៃក្នុងបន្ទប់ឃុំ​​ខ្លួន​ជាមួយគ្នាបែ​​បនេះទេ។ម្យ៉ាងវិញទៀត ក្នុងពេលឃុំខ្លួនជនសង្ស័យ មិនមានទាំងនគរបាលយាមការ​​ពា​​​​រថែមទៀតផង ហេតុនេះជាការធ្វេសប្រហែស និងជាកំហុសមួយដ៏ធំក្នុងការអនុវត្តតួនាទី និងភារកិច្ចរប​ស់​​នគរបាល។

លោកបន្តថា៖ «ហើយនៅពេលដែលរត់រួចហ្នឹងគឺកម្លាំងនៅក្នុងការិយាល័យអត់មានទៀតស្រី្តដែលមកសួរសុខទុកប្តីគាត់នឹងឆ្លេឆ្លាបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនអ្នកដែលមករំដោះនឹងចាប់អ្នកលួចរត់ហ្នឹងទៅមកវិញទាំងប្តីគាត់ហ្នឹងគាត់មានចេតនាសហការចួលរួមជាមួយសមត្ថកិច្ច ចឹងគាត់អត់មានគំនិតទុច្ចរិតចឹងចង់រំដោះប្តីគាត់ទេ គាត់អត់មានប្រើមធ្យោបាយម៉ូតូដែលគាត់ជិះយកទៅគាត់ខ្ចីគេហើយគាត់មានបានឌុបប្តីគាត់ចេញណាអត់មានបានឌុបប្តីគាត់ផង អាជនល្មើសមួយទៀតទេដែលគេមករំដោះហ្នឹង» ។

គិតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានណាមួយ ពីកម្លាំងនគរ​​បាលស្រុកបវេល ទាក់ទង​កា​​​​​​​​រ​​​លួ​​ច​​​រំ​ល​​ដោះ​​​​​ជនរងសង្ស័យចេញពីមន្ទីរឃុំខ្លួននៅក្នុងប៉ុស្តិ៍នគរបាលឃុំបវេលនៅក្នុងសំណុំរឿ​​​ងនេះ​​​នៅ​​ឡើយទេ។ដោយឡែក ស្រ្តីឈ្មោះ ហន សុគន្ធា ដែលអះអាងថាត្រូវរង់ការចោទប្រកាន់ដោយអយុត្តិធម៌ នៅ​​​ក្នុ​​ងរឿងក្តីនេះវិញ ចាត់ទុកបទចោទប្រឆាំងអ្នកស្រីថា គឺជាការដាក់បន្ទុកដ៏ធ្ងន់ និងមិនមានហេតុ​​ផលស​​ម​​រម្យ​​ណាមួយថែមទៀតផង៕

គណបក្សដើម្បីកម្ពុជានឹងរៀបចំសមាជបក្សនៅអំឡុងខែមិថុនាក្រោយចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ
គណបក្សដើម្បីកម្ពុជានឹងរៀបចំ សមាជគណបក្សវិសាមញ្ញរបស់ខ្លួន នៅអំឡុងខែមិថុនា ក្រោយចុះបញ្ជីជា​ផ្លូវកា​រនៅក្រសួងមហា​ផ្ទៃ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់ទិសដៅសម្រា​ប់កម្មវិ​​ធី​​នយោ​​បា​​យ សម្រាប់ត្រៀមចូល​​រួ​មកា​​រ​​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ។

ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ​ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា លើ​​​​ក​ឡើ​ងថា គណបក្សសម្រេចជ្រើសរើសយកខែមិថុនា ជាកាលបរិច្ចេទដើម្បីរៀបចំស​​មាជវិសាមញ្ញរប​​ស់​​ខ្លួ​​ន​​។​​​លោកបន្ត នៅចំពោះមុខនេះ ដោយសារមិនទាន់អាចរកទីតាំងបាននៅឡើយ ហេតុ​​នេះ​បា​ន​ជាពេល​​​វេ​​លា​​​​ជាក់នៃការរៀបចំសមាជិក មិនទាន់បានកំណត់។ប៉ុន្តែទោះជាបែបណា នៅអំឡុងខែ មិថុនា ខាង​​មុ​ខ​នេះ សមាជគណបក្សនឹងរៀបចំទៅតាមផែនការដូចដែលបានកណត់ហើយ។

លោកបន្តថា៖«បាទនៅក្នុងខែ៦ហ្នឹងខ្ញុំអត់ទាន់បានកំណត់ថាដើមខែ ឬចុងខែនៅឡើយទេ​។ប៉ុន្តែនឹង​​​ច្បា​​ស់​ថានឹងរៀបចំនៅក្នុងខែហ្នឹងតែម្តង។ហើយការរៀបចំកន្លែងណាស់នោះ ខ្ញុំកំពុងរកកន្លែងជួលនៅឡើយ »។

បើតាមលោក ឯម សុខ​សុវណ្ណ ការរៀបចំសមាជជាលើកដំបូងរបស់ខ្លួននេះ គឺជាការជ្រើសរើសដឹ​​កនាំក្បា​​ល​​ម៉ា​​​ស៊ី​​នគណបក្ស ហើយក៏​ជា​​ការរៀបចំរបៀបវារៈនៃកម្មវិធីនយោ​បាយរបស់គណបក្សដែរ​​។លើសពី​នេះ​​ទៅ​​​ទៀ​ត ការបងើ្កតគណបក្សនយោបាយនេះឡើង គឺមានន័យថាដើម្បីចូលរួមការបោះឆ្នោត ទាំងការបោះ​​ឆ្នោ​​​​ត​​ជ្រើ​​សរើស​​ក្រុមប្រឹក្សាឃុំសង្កាត់នៅ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២​០​​២​​៨​​​។

គណបក្សដើម្បីកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជី​ជាផ្លូវការនៅក្នុងបញ្ជីឈ្មោះ​​គណបក្សនយោ​​បា​​​​យ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ទីតាំងគណបក្សនេះ ស្ថិតនៅក្នុងភូមិភូមិព្រៃ​​​​ល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គេសង្កេតឃើញថា ក្រសួងមហាផ្ទៃធ្លាប់សម្រេចច្រានចោលកា​រស្នើសុំចុះឈ្មោះដើមរ​​បស់គ​​ណ​​ប​ក្សថ្មីថ្មោ​​​ង​​​មួយនេះចំនួន​​២ដងរួចមកហើយ។កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់​​ដោយ​មិនផ្តល់ការចុះបញ្ជីឱ្យគណបក្ស «អាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រើខ្មែរ» ដែលជាឈ្មោះដើមរបស់​​គ​​​​​ណបក្សដើម្បីកម្ពុជានេះទេ។​​បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបដិសេធនេះ​​ដោ​​យ​​​​​​ផ្អែលើបទប្បញ្ញតិ្ត និងច្បាប់ស្តីពីគណបក្សនយោបាយ។

បើទោះជាបែបណា សម្រាប់លោក ឯម សុខសុវណ្ណ អះអាងថា គណបក្សដែលទើបបង្កើតថ្មោងថ្មីនេះ ស​​មា​​សភាពលើសលប់គឺជាកម្លាំងយុវជនសុទ្ធសាធ។លោកបន្តថា នៅក្នុងជួរថ្នាក់ដឹកនាំគណបក្សមួយនេះ មិ​ន​មានមនុស្សចាស់ទុំទេ ក្រៅពីរូបលោកម្នាក់ដែលមានពិសោធន៍ច្រើនជាងគេនៅក្នុងគណបក្ស ផ្នែកន​​យោ​​​បាយនេះ។ហើយលោកមានសុទិដ្ឋិនិយមថា កម្លាំង ឬរលក់ថ្មីនេះ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធ​​ភាពក្នុ​​ង​ការចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅអាណត្តិខាងមុខនេះ។

លោកបន្តថា៖ «បាទខ្ញុំសូមជម្រាបជូនថាឥស្សរជននយោបាយរបស់គណបក្សដើម្បីកម្ពុជា អត់មានទេសុទ្ធតែយុវជនទាំងអស់ហើយសុទ្ធតែថ្មីទាំងអស់ហើយចំពោះខ្ញុំគឺជាក្បាលម៉ាស៊ីន ដឹកនាំធំជាងគេហើយអ្នកដែលមានពិសោធន៍ចាស់ជាងគេហើយគណបក្សយើងអត់មានថ្នាក់ដឹកនាំកំពូលអីផ្សេងក្រៅពីហ្នឹងទៀតទេអរគុណ»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីលោក ឈឹម ផល​​វ​​រុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ នៅថ្ងៃទី១៣ ខែឧសភា នេះ ខណៈដែលលោក សុខ ឥ​​សាន អ្នកនាំពាក្យគណបក្សចាស់វង្សាមួយនេះ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកអះអា​​ង​​ដោ​​​យខ្លីថា លោកកំពុងសម្រាកលំហែនៅបរទេសនៅឡើយ។

លោកបន្តថា៖ «ខ្ញុំសំរាកនៅក្រៅប្រទេស សិង្ហបុរី អាទិត្យក្រោយបានត្រឡប់មកប្រទេសកម្ពុជាវិញ» ។

ដោយឡែក ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មិនចាប់អារម្មណ៍ចំពោះរលកថ្មីដែ​លកំ​​ពុងតែ​លេ​​​ចឡើងនៅពេលនេះទេ ដោយលោកចាត់ទុកថា គណបក្សខ្លះដែលបង្កើតឡើង វាគឺជាផ្នែកមួយ​ជួយឱ្យ​​តែ​ល្អមើលទេ ប៉ុន្តែវាមិនបានដើរតួនាទីពិតប្រាកដ ក្នុងការប្រកួតប្រជែងឡើយ។លើសពីនេះទៀត ការបង្កើ​​តគ​ណបក្សជាបន្តបន្ទាប់មកនេះ គឺមិនបានឆ្លុះបញ្ចាំងពីលំហសេរីភាពខាងនយោបាយ ខណៈបក្សប្រ​​ឆាំង​​ពិ​​តប្រាកដ ពេលនេះមិនអាចធ្វើសកម្មភាពនយោបាយបាន ដូចមានចែងនៅក្នុងច្បាប់បានទេ។

លោកបន្តថា៖«ខ្ញុំមិនធើ្វការចាប់អារម្មណ៍អីទេបាទ ព្រោះការបង្កើតគណបក្សគ្រាន់តែបង្កើតវាមិនឆ្លុះប​​ញ្ចាំ​​​​ងពីលំហសេរីភាពនយោបាយឲ្យបង្កើតគណបក្សច្រើន គណបក្សខ្លះគ្រាន់តែបង្កើតគ្រាន់តែជាការលំ​​អ​​សួ​ន​​ហ្នឹង វាមិនមែនការបង្កើតដើម្បីប្រកួតប្រជែង» ។

បើតាមលោក ឯម សុខសុវណ្ណ ស្ថាបនិកគណបក្សដើម្បីកម្ពុជា លើកឡើថា សម្រាប់សមាជវិសាមញ្ញ​​ដែល​គណ​បក្សគ្រោងនឹងរៀបចំនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ អាចនឹងមាជិក និងសកម្មជ​​នគណ​ប​​ក្ស​​ចូលរួមចន្លោះពី១០០ ទៅ៤០០នាក់។

ចំណែកសាស្ត្រា​ចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា យល់ឃើញថាការបង្កើតតួអង្គគ​​ណ​​​​បក្សព្រោងព្រាតនេះ មិនមែនបានន័យថាជាការបញ្ជាក់ពីការ​ផ្តល់សេរីភាពខាងនយោបាយទេ។ម្យ៉ាង​​​វិ​ញ​​ទៀត គណបក្សថ្មីថ្មោងក្រោយៗនេះ ហាក់មិនមែនជាកម្លាំងប្រជែងអ្វីធំដុំ ដែលធ្វើឱ្យមានការព្រួ​យបា​​រ​ម្ភ​​​ដល់​​គណបក្សកាន់អំណាចឡើយ ដែលផ្ទុយពីគណបក្សប្រឆាំង មានកម្លាំងគាំទ្រច្រើន។បើតាមលោក ឯម សុវណ្ណរ៉ា ការផ្តល់ឱកាសឱ្យគណបក្សដែលមានសំឡេងជំទាស់ អាចដំណើរការឡើងវិញ លោកមើល​​ឃើញថា នោះទើបជាកម្លាំងប្រជែងមួយដ៏ពិតប្រាកដ និងឆ្លុះបញ្ចាំងពីការបើក​លំហសេរីភាពខា​ងនយោបា​យ​​មួយដែលពេញលេញ។

លោកបន្តថា៖ «ខ្ញុំយល់ថាការបង្កើតគណបក្សច្រើននៅក្នុងបរិបទនយោបាយកម្ពុជាហ្នឹង មិនជាកត្តាខ្លាំងឬក៏រឹងមាំបង្ហាញថាជាការបើកលំហសេរីភាពនយោបាយនៅកម្ពុជាទេ។គណបក្សដែលបង្កើតថ្មីខ្ញុំគិតថាមិនអាចជាកម្លាំងធំ ទៅជាគូរប្រជែងឬគណបក្សអាចជំនួសគណបក្សប្រឆាំងដូចជាសង្រ្គោះជាតិ ឬក៏គណបក្សភ្លើងទៀងទេហើយមិនមានលទ្ធភាពណាទៅដណើ្តមឬក៏ប្រកួតប្រជែងដូចគណបក្សកាន់អំណាចបានដែលលើកលែងតែគណបក្ស   សង្រ្គោះរស់ឡើងវិញ ឬក៏គណបក្សភ្លើងទៀងគាត់អាចប្រមូលកៀរគរបា​​នកម្លាំងរបស់គាត់ឡើងវិញលំហសេរីភាព លំហនយោបាយរបស់គាត់អាចមានសិទ្ធិសេរីភាពពេញលេ​​ញក្នុងការធើ្វនយោបាយឡើយវិញទើបអាចជាដៃគូរប្រជែងជាមូយដៃគូកាន់អំណាច» ។

បើទោះបែបណា កម្ពុជាបច្ចុប្បន្នរង់ការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថាកំពុងធ្វើឱ្យប្រជាធិបតេ​យ្យ​ដើ​​រថយក្រោយ និងដើរលើបន្ទាត់ក្រហមនៃវិបត្តិ​នយោបាយ។ស្របពេ​​លក្រសួងមហាផ្ទៃ​​ផ្តល់សិទ្ធិ​ពេ​​ញ​​លេ​​ញ​​ឱ្យគណបក្សថ្មីថ្មោងមួយនេះ អាចធ្វើសកម្មភាពនយោបាយបាន នៅពេលនេះមេដឹកនាំគណ​​បក្សជំទា​ស់​ គឺគណបក្សកម្លាំងជាតិ ត្រូវចាប់ខ្លួន ដែលការចាប់ខ្លួននេះ រង់ការតិះទៀនថាធ្វើឡើង​​គ្មាន​​ហេ​តុ​​ផ​ល​​សមរម្យ៕

គណបក្សនយោបាយចំនួន២គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអ្នកបោះឆ្នោតដែលរៀបចំដោយគ.ជ. ប
គណបក្សនយោបាយចំនួន២គណបក្ស គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអង្គបោះឆ្នោត ដែលរៀបចំឡើ​ង​ដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោយចាត់ទុ​កថា​យន្ត​​ការនេះនឹងជួ​យតម្រ​ង់​​ទិ​​​ស​ឱ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពជឿនលឿន និងល្អប្រ​សើរ​​ពី​​​​មួយអាណត្តិ​ទៅមួ​យអា​ណ​ត្តិ​​។

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី១០ ឧសភា នេះថាបើនិយាយពីការបោះឆ្នោត គឺគេត្រូ​វលើកឡើងតាំងពីមុនថ្ងៃបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតរួច។លោ​កប​ន្ត​​​ថា ដើម្បីឱ្យការបោះឆ្នោតធានាបាននូវសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែបរិយាកា​សនៃដំណើរ​ការនៃ​កា​រ​បោះឆ្នោតទាំងមូល ប្រព្រឹត្តទៅក្នុងស្ថានភាពគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គំរាមកំហែង ជាពិ​សេ​​​​សបើកជំហរសេរីភាព ដល់ពលរដ្ឋ ដល់សកម្មជននយោបាយ និងបក្សនយោបាយ អាចឱ្យពួកគេធ្វើ​ស​ក​​ម្មភាព​បានដោយសេរី តាមគោលការណ៍ច្បាប់។

លោកបន្តថា៖«កាពិតទៅកម្មវិធីអប់រំបើយើងមើលមកពេលបច្ចុប្បន្ននេះមានការយល់ដឹង ច្រើនហើយដំ​ណើ​រការ ការបោះឆ្នោតអ្វីដែលមានកម្មវិធីអប់រំបន្ថែមអាហ្នឹងល្អហើយ » ។

សេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ដោយគណ:កម្មាធិការជាតិរៀបចំការបោះ​ឆ្នោត គ.ជ.ប សរសេរថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិកា​​រ​អន្តរជា​តិ​នៃប្រទេ​​ស​ជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមខេត្តចំនួន៣ គឺខេ​​ត្ត​​កំព​​ង់​​ធំ កំ​ពង់​ចាម និងខេត្តតាកែវ។ការបង្កើតមណ្ឌលអប់រំអង្គបោះឆ្នោតនេះ ប្រយោជន៍ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជនទូទៅ និងភាគីពាក់ព័ន្ធ ជាពិសេស សិ​ស្សា​នុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅសិក្សាស្វែងយល់ និងទទួលបានព័ត៌មានអំពីការបោះឆ្នោ​តនៅកម្ពុជា។​

មជ្ឈមណ្ឌលអប់រំអង្គបោះឆ្នោត ដែលទើបបើកសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ឧសភា គ.ជ.ប ប​​ញ្ជាក់ថាគឺស្ថាប័នជាតិរៀបចំការបោះឆ្នោត ទទួលបានការគាំទ្រគម្រោងពីទីភ្នាក់ងារ JICA របស់ជប៉ុន ។

ហាក់មិនខុសគ្នាទេ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានបង្ហាញការយល់ឃើញអំពីការបង្កើតមណ្ឌលអប់រំអ្នកបោះឆ្នោតនេះដោយលោកចាត់ទុកថាវាពិត ជាសារ:សំខាន់សំរា​ប់​​​ប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងភាគីពាក់ព័ន្ធដទៃទៀតដែរ​។លោកបន្តថា មជ្ឈមណ្ឌលនេះ អាចនឹងបម្រើឱ្យសេចក្តីត្រូវការជាចាំបាច់សម្រាប់និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលព័ត៌មាន និងការយល់ដឹងកាន់តែច្បាស់អំពីដំណើរការបោះឆ្នោត។

លោកបន្តថា៖ «ការបង្កើតមណ្ឌលអប់រំ អ្នកបោះឆ្នោត គឺនឹងផ្តល់សារៈប្រយោជន៍ ដល់ ប្រជារាស្ត្រ អ្នកបោះ​ឆ្នោត ទទួលបានព័ត៌មានគ្រប់គ្រាន់ ជាពិសេសសិស្សានុសិស្ស ដែលចង់សិក្សា យល់ដឹង ស្រាវជ្រាវ និងព័ត៌មានអំពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធការបោះឆ្នោត»។

លោកបន្ថែមទៀតថា៖ «យើងខ្ញុំសូមសាទរ និងស្នើសុំឱ្យមានមណ្ឌលអប់រំនេះ កាន់តែច្រើន តាមបណ្តារាជ​​ធានី ខេត្ត ដើម្បីបង្កភាពងាយស្រួលដល់ ប្រជារាស្ត្រកាន់តែយល់ច្បាប់អំពីច្បាប់ និងសិទ្ធសេរីភាព ក្នុងការចូលរួមបោះឆ្នោត» ។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាទ បានប្រាប់គេហទំព័រ Newsroom Ca​​m​​bodia​​ ដោយខ្លីនៅថ្ងៃនេះថាលោកមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតបានទេ ដោយសារប៉ះចំ​ថ្ងៃ​​ដែ​​លលោកវិស្សមកាល។

លោកបន្តថា៖«ខ្ញុំសំរាករយ:ពេលខ្លីអាទិត្យបានចូលធើ្វវិញ អរគុណ» ។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងថាមណ្ឌលអប់រំពលរដ្ឋនេះ នឹងពង្រីកបន្ថែមទៀ​​ត​នៅតាមបណ្តាលរាជនី ខេត្តនៅក្នុងពេលខាងមុខ។ម៉្យាងវិញទៀត មណ្ឌលអប់​​រំ​​អ្ន​​​កបោះឆ្នោតនេះ នឹ​ង​​​ដើ​​រតួនាទីចាំបាច់បម្រើឲ្យពលរដ្ឋចូលអាន និងស្វែងយល់ដោយសេរី ទាំងសិស្ស និ​​ស្សិ​ត ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា។

លោកបន្តថា៖ «បាទសូមជម្រាបតែមណ្ឌលអប់រំពលរដ្ឋដែលកន្លងមកនេះ គ.ជ.ប. បានបើកនៅតាមបណ្តា​លខេត្តមួយចំនួននេះនឹងពង្រីកបន្ថែមនៅបណ្តាលខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្តងហើយមណ្ឌ​​ល​នេះដែលក៏នឹងក្លាយទៅជាមណ្ឌលបណ្តុះបណ្តាលអប់រំអ្នកបោះឆោ្នត»។

ទាក់ទិនរឿងនេះ ទាំងលោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការ និចហ្វិក និងលោក កនង សាវាង្ស អ្នកស​​ម្រ​​ប​សម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រែ្វល(Comfrel) សុទ្ធតែបដិសេធក្នុងកា​​រអត្ថា​​ធិ​​ប្បា​​​​យ ដោយអះអាងថាមានបញ្ហាសុខភាព និងជាប់ប្រជុំ។

បើទោះជាបែបណាសម្រាប់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើ​​ក​​ឡើងថា ការបង្កើ​​តម​​ណ្ឈម​ណ្ឌលអប់រំអ្នកបោះឆ្នោតនេះ វាជាមធ្យោបាយមួយដែលអាចជួយផ្តល់ភាងងាយស្រួល សម្រាប់ សិស្សនិស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត អាចចូលទៅសិក្សាស្រាវជ្រាវ ឬក៏ទទួលយកព័ត៌​​មា​ននានាដែលពាក់ព័ន្ធនឹងដំណឹង ឬក៏ព័ត៌មាននៃការបោះឆ្នោតដោយហេតុថានៅកម្ពុជាមិនទាន់មានមហា​​វិទ្យា​​ល័យជំនាញបោះឆ្នោតនៅឡើយទេ។ហេតុដូច្នេះ អាចនឹងមានការខ្វះខាតក្នុងដំណើរប្រព្រឹតទៅនៃការបោះ​ឆ្នោតសំរាប់ការយល់ដឹង របស់ប្រជាពលរដ្ឋ។ លោកបន្តថា៖ «ជាចុងក្រោយខ្ញុំសូមជម្រាបជូនដល់បងប្អូនជនរួមជាតិថា ព័ត៌មានស្តីពីការបោះឆ្នោតក្រៅពីចូលរួមនៅក្នុងមណ្ឌលអប់រំពលរដ្ឋស្តីពីការបោះឆ្នោតនេះក៏អាច ស្វែងយល់បន្ថែមនៅ Websiteរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតឬក៏នៅក្នុង App​ នៅក្នុងទូរស័ព្ទដៃផងដែរព័ត៌មានទាំងឡាយ គ.ជ.ប បានផ្សព្វផ្សាយរួចហើយ» ។