ហេង ស៊ីម៉ី (Heng Simey) – Newsroom Cambodia

បទយកការណ៍៖ អង្រឹងក្រណាត់​​ក្រងពីកាកសំណល់រោងចក្រ​កាត់ដេរ​​​​ជួយ​ដល់បរិស្ថានមួយផ្នែក​
កំពុង​អង្គុយ​ក្រង​អង្រឹង​ក្រណាត់​​ដែល​ជាកាក​សំណល់ចេញពី​រោង​ចក្រ អ្នកស្រី សុខ ស្រីណាក់ អាយុ​៤៤ឆ្នាំ ប្រកបរបរ​ក្រងអង្រឹង​នៅភូមិ​ព្រៃខ្លា ឃុំជំរះពេន ​ស្រុកសំរោង ខេត្តតាកែវ ប្រមាណជា១៥​​ឆ្នាំ​មកហើយ។

ក្នុង​​​កន្រ្ដក​​ក្បែរអ្នកស្រី​កំពុង​អង្គុយ​ក្រង​ ​មានគំនរ​ក្រណាត់ចម្រុះពណ៌​ច្រើន​​ប្រភេទ​សម្រាប់​ក្រង​​ជា​អង្រឹង​ ​ដូច​ជា​សាច់​ក្រណាត់ធម្មតា សាច់ពោះគោ សាច់ភួយ​ និង​ខ្សែស្លាកអាវ ឬ​ខោ​ជាដើម​ ​ជាក្រណាត់​ដែល​អ្នកស្រី​ សុខ ស្រីណាក់ ​ទិញ​​ពី​អ្នក​​ធ្វើ​ការរោង​ចក្រ​​​​​ ហើយ​​យក​​កំទេច​ក្រណាត់​សល់​ពី​រោងចក្រ​​មក​លក់បន្ត។

អ្នកស្រី សុខ ស្រីណាក់ កំពុងធ្វើអង្រឹងក្រង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

សម្រាប់​អ្នកប្រកបរបរ​​ក្រងអង្រឹង​ធ្វើ​ពី​កំទេចក្រណាត់​រោងចក្រ​ដូច​ជា​អ្នកស្រី សុខ ស្រីណាក់ យល់​ថា ជាទូទៅកំទេច​ក្រណាត់​ពី​រោងចក្រ តែង​ត្រូវ​បាន​យកទៅដុត ឬបោះចោល ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ដូច្នេះ​ការ​ក្រងអង្រឹង​ដោយ​ប្រើក្រណាត់ពី​កាលសំណល់​រោងចក្រ អាចជួយ​​​ដល់បរិស្ថាន​​បាន​មួយ​ផ្នែក។

អ្នកស្រីនិយាយថា៖ «អានេះ​ម៉ត់ៗ [ក្រណាត់] ហើយគ្នា​ខំរើស​យក​អាម៉ត់ៗ​យក​មកដេរ​ជា​ម៉ូត​ផ្កា​ក្រឡឹង​។ ជួយច្រើន​មែន​ [បរិស្ថាន]។​ កាលពីមុន​រោងចក្រ​មិន​ដឹង​យក​ទៅ​ណា​មាន​តែ​ដុត​ចោល​ ដល់​ឥឡូវ​រោងចក្រ​ ចិនចេះ​លក់ដែរ ដល់​ខ្មែរ​ចេះ​ធ្វើ​ចិន​ចេះ​លក់​។ កាល​មុន​ចោលទេ​ ហើយថោក​ទៀត​បើ​លក់​ខ្សែ​អង្រឹង​១គីឡូ​១ពាន់ទេ តែ​ឥឡូវ​ឡើង​១គីឡូ ២ទៅ៣ពាន់»។​​

សម្រាប់អង្រឹង​ដែល​ច្នៃចេញពី​ក្រណាត់រោងចក្រអាចធ្វើជា​អង្រឹង​២ប្រភេទគឺ អង្រឹងក្រង និងអង្រឹងចង។ អ្នកស្រី សុខ ស្រីណាក់ ថា​អង្រឹង​ចង​មាន​ទម្ងន់ស្រាល​ជាង​អង្រឹង​ក្រងព្រោះ​ភាគ​ច្រើន​គេ​ប្រើ​ក្រណាត់​ធម្មតា ឬ​ខ្សែស្លាក​អាវខោមក​ធ្វើ​។ ចំណែក​អង្រឹង​គេ​និយម​ប្រើ​ក្រណាត់​​ពោះគោ​ដែល​មាន​ភាព​ក្រាស់ និងធ្ងន់។

មិន​ឆ្ងាយ​ពី​តូប​អ្នកស្រី សុខ ស្រីណាក់ ​អ្នកក្រង​អង្រឹង​ម្នាក់ទៀត អ្នកស្រី អ៊ុំ ទូច អាយុ៦៧ឆ្នាំ កំពុង​អង្គុយ​ក្រង​​អង្រឹង​ក្រោម​តូប​ដំបូល​ស័ង្កសីតូចមួយ។ អ្នកស្រី អ៊ុំ ទូច​ ក៏ទិញ​ក្រណាត់​ពី​អ្នកលក់​បន្ត​ពីរោងចក្រដូចគ្នា។

អ្នកស្រីថា សម្រាប់​ក្រណាត់​ដែល​ប្រើសម្រាប់​ធ្វើអង្រឹងមាន​តម្លៃ ១៥០០រៀល ទៅ​២៥០០​​រៀលក្នុង​១គីឡូ តាម​ប្រភេទក្រណាត់។ អ្នកស្រី​ថា សម្រាប់​អង្រឹង​ក្រងត្រូវ​ការ​ក្រណាត់៥គីឡូ ចំណែក​អង្រឹង​ចង​ប្រើ​ក្រណាត់​១គីឡូ។ អ្នកស្រី​មិន​ច្បាស់​ថា​គេ​យក​មកលក់​នៅពេល​ណាឱ្យ​ប្រាកដ​នោះទេ អ្នកដឹង​ត្រឹម​ថាយូរៗគេ​មក​ម្តង ហើយ​សម្រាប់​អ្នកស្រី​តែង​ទិញ​ប្រមាណ​ជា​ ​១០គីឡូ ទៅ​២០គីឡូ​ទុក​ដើម្បី​ក្រង​អង្រឹង។

អ្នកស្រីនិយាយថា៖ «ខ្លះ​គេ​ទិញ​១០គីឡូ ២០គីឡូ យើង​ទិញ​តាម​ធនធាន​យើង​ យើង​មាន​លុយ​ច្រើន​យើង​ទិញច្រើន​ទៅ​។ គេ​អ្នកម៉ូយ​ធំ​គេ​ទិញ​រាប់រយ​គីឡូ តែ​យើង​ទិញ​រាយ​ចឹង​ទិញ​តែ​១០ ២០គីឡូ​ទុក​ធ្វើ»។

អ្នកស្រី អ៊ុ ទូច កំពុងធ្វើអង្រឹងចង។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

បើ​តាមធ្វើ​ក្រង​អង្រឹង​ផ្សេងទៀតនៅតំបន់​នោះ​​បាន​លើកឡើង​ថា ​ពួក​គេ​ចំណាយ​ពេល​២ថ្ងៃ​សម្រាប់​​ក្រង​អង្រឹង​១ ឬត្រូវប្រើពេល​ច្រើន​ថ្ងៃជាង​នេះ​ប្រសិន​បើ​ក្រង​​អង្រឹង​ប្រភេទ​ក្រណាត់​ពោះ​គោ។ អង្រឹង​ក្រង​មាន​តម្លៃ​ចន្លោះ​ពី​២៥,០០០រៀល ទៅ៣០,០០០រៀល រីឯ​អង្រឹង​ចង​មាន​តម្លៃ​ចន្លោះ​ពី១៥,០០០រៀល ទៅ​២០,០០០រៀល។

ប៉ុន្ដែ​ពួកគេ​លើក​ឡើង​ថា​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នកគាំទ្រ​ដូច​មុន ហើយ​អ្នកទិញ​មួយចំនួន​ឱ្យ​តម្លៃថោក មិន​សមនឹង​កម្លាំង​ដែល​អង្គុយ​ក្រង​អង្រឹង ខណៈដែល​របរនេះ​​​ជាផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន។

យ៉ាង​ណាមិញ​ពលរដ្ឋ​ដែល​ប្រកបរបប​ក្រង​អង្រឹង​ដឹង​ត្រឹម​ថា​ ការ​ចោល​ក្រណាត់សេស​សល់​​​កប់​ចោលក្នុង​ដី ឬ​ដុត​ចេញ​ផ្សែង​ អាច​មាន​ជាតិពុល​មិន​ល្អ​ប៉ះ​ពាល់​ដល់​បរិស្ថាន។ ប៉ុន្ដែ​ពួក​គេ​មិន​ដឹង​ថា​សារធាតុ​ពុល​ទាំង​នោះ​ផ្ទុក​ជាតិ​អ្វី​ខ្លះ​នោះ​ទេ។

យោងតាមរបាយការណ៍របស់ GIZ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នៅ​កម្ពុជា​ជាមធ្យម​ក្នុង១ឆ្នាំ បង្កើត​សំណល់​វាយនភ័ណ្ឌ​ប្រមាណ ១៣៦,០០០ តោន។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Faircado កាលពី​ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា សំណល់​វាយនភ័ណ្ឌ​​ដែល​​នៅសល់​ត្រូវបោះចោល​នៅកន្លែងចោល​សំរាម ឬយកទៅដុត ធ្វើឱ្យ​កើន​ឡើង​​ឧស្ម័ន​ផ្ទះកញ្ចក់ ការ​រិចរិល​នៃបរិស្ថាន និង​ងាយនឹង​បណ្តាលឱ្យមានភ្លើង​ឆេះនៅ​កន្លែង​ចោលសំរាម​ប្រសិន​បើមិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ។

គេហទំព័រ​ដដែលបន្ថែម​​ថា៖ «នៅពេលដែល​វាយនភ័ណ្ឌ​រលួយ​នៅក្នុង​កន្លែង​ចាក់សំរាម វានឹង​បញ្ចេញឧស្ម័ន​មេតាន ដែល​ជាឧស្ម័នផ្ទះកញ្ចក់​ដ៏ខ្លាំង ដែល​រួមចំណែក​ដល់ការឡើង​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ​»។

សំណល់​វាយនភ័ណ្ឌ​ចំណាយ​ពេលរាប់រយឆ្នាំ​ដើម្បីរលួយ ហើយ​ផលប៉ះពាល់​នៃការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់ពី​កាកសំណល់​វាយនភ័ណ្ឌ​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ប្រព័ន្ធ​អេកូឡូស៊ី​​ពិភព​លោក សុខភាព​មនុស្ស និងសុខុមាលភាព។ នេះបើតាម​​គេហទំព័រ Faircado។​

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់​ Newsroom Cambodia ថា សំរាម​ដែលសល់​ពី​រោងចក្រ​ដែល​អាចកែច្នៃបាន គួរតែកែច្នៃ​ជៀសជាង​យកទៅបោះចោល​តែម្ដង។ លោកថា កំទេច​ក្រណាត់​អាចប៉ះពាល់​ដល់សុខភាព នៅពេលដែល​យើ​ងចាត់ចែង​យក​ទៅ​ចោល​មិនត្រឹមដូច​ជា​ដុត និង​ចោល​ក្នុង​ដី​ជា​ដើម។

លោក ខ្វៃ អាទិត្យា ថ្លែងថា៖ «សំរាម​ដែល​សល់ពី​រោងចក្រ​នេះ ក្រៅពីការបោះចោល​គឺ​យើង​អាច​យកទៅ​កែច្នៃបាន​។ កម្ទេចក្រណាត់នេះ​វាប៉ះពាល់​ដល់សុខភាព នៅពេលយើង​យក​វាទៅដុត ប៉ះពាល់​ដល់​ខ្យល់ធ្វើ​ឲ្យយើង​កើតជំងឺមហារីក និង​ជំងឺផ្សេងៗ​ទៀត។ បើ​យើងយក​វាទៅបោះចោល​តាម​ទីសាធារណៈ វា​អត់ងាយ​រលាយ​ក្នុងធម្មជាតិ វា​ធ្វើឲ្យប៉ះពាល់​គុណភាព​ដី បើយើង​យក​វាទៅដាក់នៅ​ទីលាន ​[សំរាម] វា​បញ្ចេញ​សំណល់​ច្រើននៅ​ទីលាន»។

កាល​ពី​ខែវិចិ្ឆកា ឆ្នាំ២០២៣ អង្គការលីកាដូ​បាន​ចេញ​​របាយការណ៍មួយដែល​​មាន​ចំណង​ជើង​ថា «ចំណងក្នុងឡឥដ្ឋ» ដោយបង្ហាញ​ថា កាកសំណល់​សម្លៀកបំពាក់​ត្រូវ​បាន​យក​ទៅដុតក្នុងឡឥដ្ឋ​ ដែល​សកម្មភាព​នេះ​បង្កផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថានធ្ងន់ធ្ងរ។ របាយការណ៍​នេះឱ្យ​ដឹងថា៖ «សំណល់​ពី​ឧស្សាហកម្ម​កាត់ដេរ ត្រូវបាន​ដុតជាទូទៅ​ដើម្បីកំដៅ​ឡឥដ្ឋ ទោះជា​វាធ្វើឱ្យ​មនុស្ស​ប្រឈម​នឹងសារធាតុពុល និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់សុខភាព និងបរិស្ថានក្ដី។ […] ពីមុន​កម្មករ​ធ្លាប់​រាយការណ៍​អំពី​ផល​ប៉ះពាល់រួមមាន​ការក្អក ផ្ដាសាយ គ្រុនក្ដៅ ឈាមចម្រុះ និង​រលាកសួតជាដើម។ សហគមន៍​កែល​នៅ​ក្បែរ​ក៏​បាន​រាយ​ការណ៍ថា​ការអនុវត្ត​នេះ​ធ្វើឱ្យខូច​ខាត​ដាំណាំ និង​ដំចំការរបស់ពួកគេ»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានលើក​ទឹក​ចិត្ត​ឱ្យពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ចេះ​បែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ និង​លើកទឹក​ចិត្ត​ឱ្យ​កែច្នៃ​ជា​វត្ថុឬផលិតផល​មក​ប្រើប្រាស់ ដើម្បី​ឱ្យ​ជួយដល់​បរិស្ថាន និង​សេដ្ឋកិច្ច​ តាម​ចរន្ដ​សេដ្ឋកិច្ច​ចក្រា ដែល​សំដៅ​ដល់​ការ​កែច្នៃ​របស់​ដែល​​​ប្រើប្រាស់​ហើយ​ ទៅ​ជា​របស់​កែច្នៃថ្មី ហើយ​អាច​លក់​បន្ត​សម្រាប់​ប្រើប្រាស់​​ទៀត។

ចំពោះ​អាជីព​ក្រងអង្រឹង​ដែល​កែច្នៃចេញ​ពី​ក្រណាត់​សល់ពីរោងចក្រ គឺ​​ជាផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ជួយ​ដល់​បរិស្ថាន ហើយ​លោក​លើកទឹក​ចិត្តឱ្យ​អ្នកក្នុង​ស្រុក​គាំទ្រ​ផលិត​ផល​កែច្នៃ​នេះ៕

កម្រងរូបភាព៖ មុខរបរលក់ខោ​​​អាវ​​ជជុះ​​នៅជិត​​ផ្សារ​​បឹង​​កេង​​កង ក្រុងភ្នំពេញ
រៀង​រាល់​ព្រឹកម៉ោង៩ លោក​ ខាត់ ​សុខទី ​​វ័យ៤២ឆ្នាំ​ និង​ភរិយា​តែងតែ​មក​រៀបចំលក់ខោ​​អាវជជុះ​​​នៅ​ក្រោម​ឆ័ត្រ​​មួយ​​នៅលើ​បណ្តោយ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​វិទ្យា​ល័យ ជា​ស៊ីម​បឹង​កេង​កង អស់រយៈ​ពេលប្រមាណ២០ឆ្នាំមកហើយ។ ​លោក​បញ្ជាក់ថា ខោអាវ​ជជុះ​ដែល​លោក​លក់​ជា​ប្រភេទ​គីប​​កូ​រ៉េ​យក​ពី​ផ្សារ​ហេង​លី​មកលក់​បន្ត​។ មុខ​របរ​មួយ​នេះ​អាច​ជួយឲ្យគ្រួសារលោក រកប្រាក់កម្រៃបានចន្លោះ​ពី ២០​ទៅ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែថ្ងៃខ្លះក៏អាចបានតិចជាងនេះ។ លោក​បាន​បន្ថែម​ថា​ក្រៅ​ពី​លក់ខោ​អាវ​ជជុះ​នៅហ្នឹងទីតាំងនេះ លោក​​មាន​ម៉ូយ​បោះ​ដុំតាម​បណ្តា​ខេត្តនានា។ ចំពោះ​ខោអាវជជុះ​លក់​មិន​​ដាច់​​ គាត់​ចែ​ក​ទៅ​អ្នក​​ជិត​ខាងសម្រាប់​ប្រើ​ប្រាស់​ ហើយអាវ​ខ្លះ​ក៏​ធ្វើ​ជា​ក្រណាត់​ជូត​ ហើយពេលខ្លះទៀត ​ក៏​មាន​ម៉ូយ​ដែល​តែង​តែ​​មក​យក​ប្រភេទ​ក្រណាត់​​​នោះ​ ៣​​០០០​ទៅ​៤​០០០​ ក្រណាត់​រៀង​រាល់​សប្តាហ៍​ប្រើ​ប្រាស់​សម្រាប់​សិប្ប​កម្ម​។

លោក ខាត់ សុខទី កំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក ខាត់ សុខទី កំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក ខាត់ សុខទី និងភរិយាកំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក ខាត់ សុខទី និងភរិយាកំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)

បទយកការណ៍៖ អ្នក​រត់​កង់បីខ្លះរកចំណូលមិនគ្រប់គ្រាន់ ត្រូវស្នាក់​នៅ​​​តាម​ដង​ផ្លូវ​ជំនួសផ្ទះ
ភ្នំពេញ៖ អង្គុយ​​បញ្ឈរជង្គង់​​ក្នុង​កង់បី​ ភ្នែក​សម្លឹង​មើល​​ទូរស័ព្ទរង់ចាំ​ភ្ញៀវ​ជិះ​កង់បី​នៅ​តំបន់​ផ្សារធំថ្មី លោក ម៉ែន សុខន បាន​ឆ្លៀត​ពេល​រៀបរាប់​ពីបញ្ហាជីវភាពរបស់​អ្នករត់កង់បីដូចជា​រូប​លោក។ ​អ្នករត់កង់បី៣៩ឆ្នាំរូបនេះ ថាបច្ចុប្បន្នខ្លួនរកចំណូល​​មិន​សូវ​បាន​ដូចកាលពី​មុន​​ដោយ​សារ​តែ​វិបត្ត​សេដ្ឋកិច្ច។ ​

លោក ម៉ែន សុខន ថ្លែងថា៖ «ពី​មុន​រៀង​គ្រាន់​បើ​ដែល យើង​មក​ដឹង​តែ​មាន​ម៉ូយ(ភ្ញៀវ)ដឹក​​​ពី​មុន បើ​ឥឡូវ​​មក​អង្គុយ​តែ​លេង​ មួយ​ថ្ងៃៗ​ចង់​ដាច់​បាយ​ដែរ​​។ ពី​មុន​រក​បាន​មួយថ្ងៃ​៨ម៉ឺន ៩ម៉ឺនអីដែរ ដល់​ឥឡូវ​បាន​តែ​៥ម៉ឺន​ពេក​ហើយ»។

លោក ម៉ែន សុខន និង​អ្នក​រត់កង់បី​ផ្សេងទៀត​ដែល​អ្នក​សារព័ត៌មាន​ Newsroom បាន​ជួប​សម្ភាស អះអាង​ថា​ ចាប់​តាំង​ពី​ពេលកើត​មាន​​កូវីដមក ចំណូល​ពី​របរ​រត់កង់​បី​នេះ​ពិត​ជាធ្លាក់​ចុះ​ ទន្ទឹមពេលចំនួន​អ្នករត់កង់បី​មានច្រើន។ ពួកគេ​យល់​ថា បញ្ហា​នេះ​​អាច​មក​ពី​កត្តា​សេដ្ឋកិច្ច​មិន​ទាន់​ត្រឡប់​ទៅ​រក​ភាព​ប្រសើរដូច​មុន​។

លោក ម៉ែន សុខន​ ថ្លែងបន្ត​ថា៖ «វាមាន​ច្រើន​មែន​កង់បី យើង​អ្នករក​មានច្រើន​តែ​អ្នកដើរ​អត់​សូវ​មាន​ ចឹង​យើង​ពិបាក​ដែរ។ ដូច​យើង​ដឹង​ចឹង​បើតាម​ទីផ្សារឥឡូវ នៅ​ហាងមួយៗ​អត់សូវ​មាន​​អ្នកដើរ ដល់​ចឹង​យើង​ដឹក​ក៏​អត់សូវមាន​អ្នកជិះដែរ»។​

លោក ម៉ែន សុខន អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

មិនឆ្ងាយប៉ុន្មានពីលោក​ម៉ែន សុខន លោក នាង វណ្ណាង អាយុ៣៥ឆ្នាំ ក៏​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​ក្បែរ​ផ្សារ​ថ្មី​​ដែរ។ លោកបញ្ជាក់ថា បន្ទាប់ពីកាត់កងចំណាយប្រចាំថ្ងៃរួច លោកនៅ​សល់​លុយ​តិច​តួច​ប៉ុណ្ណោះ។

លោក នាង វណ្ណាង ថ្លែងថា៖ «កាល​ពី​មុន​ចំណូល​ថេរ​ អន់​បំផុត​ក៏​៧ម៉ឺន ៨ម៉ឺន​ដែល​ តែ​ឥឡូវ​កំណត់អត់​បាន​ រកអត់ទៀង ជួនកាល​បាន​តិច​ក្រោម​១០ដុល្លារ ហើយ​យើង​ចាក់​សាំង​ហូប​ចុក​អស់​ហើយ​សល់​តិច​តួច​ បើ​ពី​មុន​ហូប​អីហើយ​ក៏​សល់​៥ម៉ឺន ៦ម៉ឺនដែរ»។

លោក វណ្ណាង​ លើកឡើង​​នៅ​ពេល​ដែល​មិន​សូវ​មាន​ភ្ញៀវ​ជិះ​ដូចមុន​ធ្វើ​ឱ្យ​ចំណូល​ក្នុង​គ្រួសារធ្លាក់ចុះ ហេតុនេះប្រពន្ធ​របស់​លោក​ត្រូវ​ចេញ​ទៅ​ធ្វើការ​រោង​ចក្រ​បន្ថែម​ដើម្បី​ជួយ​ទ្រទ្រង់​​ជីវភាពគ្រួសារ​។

លោកស្រី សុវណ្ណ វ៉ារី​ អ្នករត់កង់បី។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

រត់កង់បី​មួយរូប​ទៀត លោកស្រី សុវណ្ណ វ៉ារី អាយុ៤២ឆ្នាំ ក៏ជួប​​វិបត្តិ​ចំណូល​ធ្លាក់ចុះដូចគ្នា។ ក្រៅពីបញ្ហា​ចំណូលហើយ អ្នកស្រី វ៉ារី​ដែល​រត់កង់បី​ចាប់ពី​ពេល​រសៀល​រហូត​ទល់ភ្លឺរូបនេះ​ លើកឡើង​ការប្រើប្រាស់ App សម្រាប់រក​ភ្ញៀវមក​ជិះនេះ ក៏មានបញ្ហាខកចិត្ត​ផ្សេងទៀតដែរ ដូចជាភ្ញៀវ​ខ្លះកម្មង់ហើយ តែបែរជាប្តូរចិត្តមិនជិះវិញ ព្រមទាំងការចំណាយជួសជុសកង់បី​ជាដើមជា​ពិសេស​ក្នុងរដូវភ្លៀងនេះ។

អ្នកស្រី​ សុវណ្ណ វ៉ារី ថ្លែងថា៖ «បញ្ហា​ប្រឈម​របស់​ខ្ញុំ​ទី១ ពិបាក​រក​អតិថិជន​ជិះ ហៅ​កង់បី​យើងជិះ។ ទី២ ភ្ញៀវ Booking ភាគ​ច្រើន​ចូលចិត្ត​កូរ Cancel យើង​ទទួល Booking ហើយ​ផ្តាច់​ចេញ  អ៊ីចឹង​ពេលយើង​ទៅដល់ហើយ​ខាតពេលវេលា ខាតហ្គាស​[…]​គាត់​អត់យល់​យើង​ទេ​ គាត់យល់​តែអារម្មណ៍​របស់​គាត់​អ៊ីចឹង​ណាភ្ញៀវ​»។

អ្នកស្រីបន្ថែម​ថា៖ «អារកលុយមិនបានហើយអាកង់បីងាកខូចងាកខូច ជាពិសេសខែហ្នឹង​ខែភ្លៀង​ទៀត ងាកលិចទឹក»។

លោកស្រី សុវណ្ណ វ៉ារី ប្រកបរបររត់កង់បីឥណ្ឌា។ (រូបភាពផ្តល់ឲ្យដោយអ្នកស្រី សុវណ្ណ វ៉ារី)

ចំនួន​អ្នករត់កង់បីនៅទូទាំប្រទេសកម្ពុជា មានប្រហែលជាង៨ម៉ឺននាក់ ហើយអ្នកដែលបាន​ចុះ​បញ្ជី​​ជាសមាជិកនៃសមាគមអ្នក​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) មាន​ចំ​នួនជាង១ម៉ឺននាក់។ នេះបើយោងតាម លោក វន់ ពៅ ប្រធានសមាគម IDEA។

លោក វន់ ពៅ ឱ្យ​ដឹង​ថា ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​អ្នក​រត់​​កង់​បី​​នេះ កំពុងប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ចពិតមែន ហើយនេះ​ជា​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ។ លោក​ឱ្យ​ដឹង​ទៀតថាពួកគេប្រឈមនឹងអតុល្យភាពរវាងចំណូល និងចំណាយ ជាពិសេសបន្ទុកបំណុល​ធនាគារ។

លោក វន់ ពៅ​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​រឿង​ហ្នឹង​កាន់​តែ​អូស​បន្លាយ​យូរ​ទៅៗ ធ្វើ​ឱ្យ​គាត់ធ្លាក់​ក្នុង​ស្ថានភាព​វិបត្តិ​សង្គម​មួយ​ដែល​គាត់​ធ្លាក់​ខ្លួន​ក្នុង​បន្ទាត់នៃ​ភាព​ក្រីក្រ​ច្រើន ហើយ​គាត់អាច​បោះបង់​មុខ​របរ ទៅ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន អាហ្នឹង​ជា​បញ្ហាដែល​យើង​មើល​ឃើញ​ជាក់ស្តែង»។

លោក​ វន់ ពៅ​ សង្កេត​ឃើញថា ក្រុម​អ្នក​រត់កង់បី​មួយចំនួនដែលមាន​បញ្ហា​លំបាក​ខ្លាំង​ក៏​ជ្រើស​រើសយក​ការស្នាក់​នៅ​​​តាម​ដង​ផ្លូវ​នៅ​ពេល​រាត្រី ដោយសារប្រាក់ចំណូល​មិន​គ្រប់​សម្រាប់​​បង់​ថ្លៃ​ផ្ទះ​ជួលដូចមុន។

លោក វន់ ពៅ បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជាគួរតែដោះ​ស្រាយ​បញ្ហា​នេះ ជូន​ក្រុម​អ្នក​ប្រកប​​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​ក្រុម​អ្នក​រត់​​កង់​បី​នេះ​ តាម​រយៈការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​​ច្រើនមក​​កម្ពុជា​។ បន្ថែមពីនេះ លោកថា រដ្ឋគួរសម្របសម្រួល​ជួយ​ពន្យា​ពេល​នៃ​ការ​បង់បំណុល​ធនាគារ និង​ជួយ​ឧបត្ថម្ភ​ធន​ធានខ្លះ​ដល់ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​តែ​រង​នូវ​ភាព​ដុនដាប​បែប​នេះផងដែរ។

លោក​វន់ ពៅ បន្ត​ថា៖ «ប្រព័ន្ធ​ជំនួយ​សង្គម​ត្រូវ​គិត​ទៅ​ដល់​ពួកគាត់​ឱ្យ​បាន​ដិតដល់​ដើម្បី​ធានា​នៃ​​ការ​បន្ត​ជីវិត​ជា​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​នេះ​ផងដែរ ហើយ​ម្យ៉ាងទៀត​រដ្ឋ​គួរ​គិត​​ពិចារណា​រឿង​អ្នក​ប្រកប​របរ​អាជីវកម្ម​ដែល​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ហ្នឹង ទប់​ស្កាត់​កុំ​​ឱ្យ​បរទេស​មក​ដណ្តើម​ការងារ​របស់​យើង​ជា​ខ្មែរ​ម្ចាស់​ស្រុក​ដែល​ប្រកប​មុខ​របរ​តូចតាច​នេះ ប្រសិនជា​នៅ​តែ​បណ្តាយ​បែប​នេះ អាហ្នឹង​ស្ថានភាព​កាន់​តែ​ធ្ងន់​ទៅៗ»។

ចំណែក​លោក​ មាស នី អ្នកវិភាគសង្គម មើល​ឃើញ​ថាទាំង​​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​របរ​ផ្សេងទៀត​​សុទ្ធ​តែ​ជួប​ការ​ប្រឈម​នឹង​បញ្ហា​ចំណូល​រក​មិន​សូវ​បាន ដោយ​សារតែ​បញ្ហា​សេដ្ឋកិច្ចពិភពលោក និង​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍។

លោក មាស នី ថ្លែងថា៖ «យើង​ដឹង​ហើយ​ថា​បើ​យើង​មើល​វិស័យ​ទេសចរណ៍​មួយ​ធ្លាក់ បាន​ន័យ​ថា​វិស័យ​​​​របរ​រកស៊ី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ អាហ្នឹង​វា​ធ្លាក់​ដូច​គ្នា ដូច​កង់បី​ ​អ៊ីចឹង​។ បើ​កាល​ណាធ្លាក់​(សេដ្ឋកិច្ច) មនុស្សត្រូ​វ​កាត់​បន្ថយ​ការ​ដើរហើរ គ្នា​ដែល​រកស៊ី​ដឹក​ជញ្ជូន​ក៏​គ្មាន​អី​រកដែរ។ នៅតាម​ផ្សារ​អ្នកលក់​ដូរ​​ក៏​មាន​ការ​ត្អូញត្អែរ​ដែរ ​ថ្ងៃ​ខ្លះ​ស្ងាត់​ឈឹង​តែម្តង​»។

លោក​ មាស នី លើកឡើង​​ថា​រដ្ឋាភិបាល​អាច​​ជួយដល់​អ្នកមាន​ជីវភាពលំបាក​តាមរយៈ
បណ្ណ​​ប.ស.ស បណ្ណសមធម៌សម្រាប់​គ្រួសារក្រីក្រ។ ក៏ប៉ុន្តែ លោកមិនទាន់មើលឃើញមាន​ការជួយ​ពួកគេនៅឡើយ ដែលបញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​​ទៅ​ក្រោម​បន្ទាត់​ក្រីក្រ។

វត្តមាននៃកង់បី(ឥណ្ឌា) បាននាំចូលមកក្នុងទីផ្សារកម្ពុជាតាំងពី​ឆ្នាំ២០១២ និងចាប់ផ្តើមមាន​កំណើនខ្ពស់នៃការបើកបរ និងប្រើប្រាស់កង់បីប្រភេទនេះនៅអំឡុងឆ្នាំ ២០១៧។ នេះ​បើតាម​ការ​ផ្សាយ​នៅលើគេហទំព័រ RFI កាលពី​ឆ្នាំ២០១៧។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទូច​ ចាន់​នី ​ឱ្យដឹង​ថា​ ប្រសិនបើ​អ្នក​ប្រកប​របរ​សេដ្ឋក្រៅប្រព័ន្ធ​មាន​បណ្ណ​សម​ធម៌​ ឬ​បណ្ណ​ក្រី​ក្រ​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ផ្សេង​ពី​បណ្ណនោះ។​ លោក​ថា អ្នកដែល​មាន​ជីវភាព​​លំបាក​​ក្រីក្រអាច​ដាក់​ពាក្យ​ស្នើសុំ​បណ្ណ​សម​ធម៌​ពី​ឃុំ​សង្កាត់​ខ្លួន​ ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​ចុះ​ទៅ​ពិនិត្យ​វាយ​តម្លៃ។

លោក ទូច ចាន់នី ថ្លែងថា៖ «អ្នក​ផ្ដល់​បណ្ណ​គឺ​ក្រសួង​ផែនការ​ តាមរយៈ​សមីខ្លួន​គាត់​ស្នើសុំ គាត់​រស់នៅ​តំបន់​ណាសង្កាត់​ណា​គាត់ស្នើសុំ​ទៅ​ខាង​ហ្នឹង​ទៅ ហើយ​មូលដ្ឋាន​គេ​ចុះ​ទៅ​វាយ​តម្លៃ​ បើ​ស្ថាន​ភាព​គាត់​ក្រពិត​ប្រាកដ​មែន​ទើបបានបណ្ណហ្នឹង»។

បន្ថែមពីជំនួយផ្នែកជីវភាពក្នុងគ្រាលំបាកនេះ ​អ្នករត់កង់បីដូច​អ្នកស្រី សុវណ្ណ វ៉ារី ​​ចង់ឃើញ​អាជ្ញាធរ​​ជួយសម្រួល​កន្លែង​ចត​កង់បីសាធារណៈដល់ពួក​គេ ដើម្បី​រក្សាសណ្ដាប់ធ្នាប់ និង​អាច​ផ្ដល់​ភាពងាយស្រួល​ ​ក្នុង​ការចត​រង់ចាំភ្ញៀវ។

អ្នកស្រី សុវណ្ណ វ៉ារី ថ្លែងថា៖ «យើង​តែងតែ​ស្នើសុំ​ថាឲ្យ​មាន​កន្លែង​សមរម្យ​ត្រឹមត្រូវ​ប្រកប​ដោ​យ​​អនាម័យ ​សុខ​សុវត្ថិភាព។ កុំ​ឱ្យ​​ខូចសណ្តាប់​ធ្នាប់ កុំ​ឱ្យថា​យើង​ចត​ទៅ​ថា​អាកង់បី​ចត​រញ៉េរញ៉ៃ​​អត់មាន​របៀប​ទេ ខូច​សណ្តាប់ធ្នាប់​អស់​ហើយ។ ចុះ​បើបងៗ​អស់​លោក​អត់​រៀបចំ​ឱ្យ​ពួក​ខ្ញុំមានសុវត្ថិភាព​មាន​របៀបរៀប​រយ​ផង​ឱ្យ​ខ្ញុំ​ទៅចតឯ​ណា គេ​ចត​បាន​យើង​ចត​បាន​ហើយ​មិន​អញ្ចឹង»៕

ក្រសួង​សុខា​ភិ​បាលណែនាំ​ឱ្យ​បរិភោគ​អំបិល​ ខ្លាញ់​ ​និង​​ស្ករតិច​​ ដើម្បី​សុខភាព​​​បេះ​ដូង​​​
ក្រសួង​សុខា​ភិ​បាល​​ដាក់​​ចេញ​​វិធាន​​កា​រ​​​​​ផ្សព្វផ្សាយ​​សារ​​ណែនាំ​អំពី​របប​អាហារ​ប្រចាំ​ថ្ងៃ​​​​​ «តិចអំបិល​ តិចខ្លាញ់​ តិច​ស្ករ​ សុខភាព​​​បេះ​ដូង​​​ អាយុ​​យឺន​យូរ​» ​​ដើម្បី​កាត់បន្ថយ​​​ជំងឺ​បេះដូង និង​​​ឡើង​សម្ពាធឈាម​។​

​វិធានការ​របស់​ក្រសួង​សុខា​ភិ​បាល​ដាក់​ចេញ​នា​ពេល​ថ្មីៗនេះ​ជាបន្តបន្ទាប់ ​​តាមរយៈ​​ទូរស័ព្ទ​នៅ​ពេល​ខល​ចេញ​ (call tune) ការ​ផ្សាយ​លើ​​ផ្ទាំង​បដា​​តាម​ដងផ្លូវ និង​តាម​បណ្តាញអ៊ីនធឺណិត​ជាដើម ដោយណែនាំ​ឱ្យ​កាត់​បន្ថយការ​ទទួល​ទាន​សារជាតិ​ប្រៃ ដូចជា​អំបិល ទឹក​ស៊ីអ៊ីវ ទឹកត្រី ប៊ីចេង និង​ម្សៅស៊ុប។ កាត់បន្ថយ​ការ​ទទួលទាន​ខ្លាញ់សត្វ ខ្លាញ់កៃច្នៃ អាហារបំពង ចៀន និង​កាត់បន្ថយ​ការទទួល​ទាន​ភេសជ្ជៈ​ផ្អែម អាហារ​ដែល​មាន​ជាតិ​ស្ករ។​

បើតាម​សារលើ​​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​​កាល​ពី​ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០២៤ ការ​​បរិភោគ​អំបិលតិច ស្ករ​តិច និង​ខ្លាញ់​តិច គឺ​ដើម្បី​​​ចូលរួម​បង្ការ​​​ជំងឺ​មិនឆ្លង រួមមាន​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​​សម្ពាធ​ឈាម និងជំងឺ​បេះ​ដូង សសៃ​ឈាម​។​

ក្រសួង​​សុខា​ភិ​បាល​បាន​ណែ​នាំពី​​របបអាហារ​មនុស្ស​ពេញវ័យ​ដូចជា​​៖​  «កាត់បន្ថយ​ការ​ប្រើប្រាស់​អំបិល​​ឱ្យ​​​​តិច​ជាង​៥​ក្រាម ឬ ១​ស្លាប​ព្រា​កាហេ្វ។ កាត់បន្ថយ​ការ​បន្ថែម​ទឹកជ្រលក់​ពេល​ទទួល​ទាន​អាហារ។ កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ស្ករឱ្យ​​តិច​ជាង ៥០​ក្រាម ឬ​១២​ ស្លាប​ព្រា​កាហ្វេ​ ហើយ​កាន់តែល្អ ប្រសិន​ជាកាត់បន្ថយ​តិចជា​​ង​២៥ក្រាមនៃ​បរិមាណ​ថាមពល​ដែល​ត្រូវការ។ កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ខ្លាញ់​​សត្វ​ ខ្លាញ់​កែច្នៃ និង​ប្រេង។ មនុស្សពេញវ័យម្នាក់​ត្រុវការ​ថាមពល​ប្រចាំថ្ងៃ​ពី​ខ្លាញ់ ប្រេង​ តិច​ជាង​៣០% នៃ​ថាមពល​សរុប​ គឺ​តិចជា៥​ស្លាបព្រា​បាយ​ក្នុង​មួយ​ថ្ងៃ»។

ក្រសួង​សុខា​ភិ​បាល​​បន្ថែម​ថា​ ការ​ហាត់​ប្រាណ​​ទៀង​​ទាត់ ​​ឬ​ធ្វើសកម្ម​​ភាព​​អាច​ឱ្យ​​​រាង​កាយ​​បញ្ចេញ​​ញើស​ ការ​យក​ចិត្ត​ទុក​ដាក់​សុខ​ភាព​​ដោយ​​មិន​បណ្តោយ​ឱ្យ​​ប្រែប្រួល​​ទម្ងន់​លឿនពេក​ និង​អនុវត្ត​​​តាម​ក្បួ​ន​​របស់​​ក្រ​សួង​​សុខា​​ភិ​បាល​​ដើម្បី​បង្ការ​ជំងឺ​មិនឆ្លង​។

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន និង​លោកក​ស្រី យក់ សម្បត្តិ​បាន​ទេ។​

ការ​ប្រើ​ប្រាស់​បរិមាណ​អំបិលច្រើន បង្ក​ឱ្យ​​លើស​សម្ពាធ​​ឈាម ​និង​ហានិភ័យ​​ជំងឺសសៃ​ឈាម​បេះ​ដូង។ មនុស្ស​​ ១.៨៩​​​លាន​​នាក់​បាន​​ស្លាប់​​ជា​​រៀង​​រាល់​​ឆ្នាំ​ដោយ​សា​​​រ​​ការ​​ទទួល​ទាន​​អំបិល​លើស​តម្រូវ​ការ​​សារពាង្គ​កា​យ​។ នេះ​បើ​ តាម​តួ​លេខ​ដែលចេញ​ផ្សាយ​ដោយ​អង្គ​ការសុខ​ភាព​ពិ​ភព​លោក (WHO) ​កាលពី​ថ្ងៃទី​១៤​ ខែ​កញ្ញា ឆ្នាំ​២០២៣​៕

Q&A: យុវជន​គួរ​ត្រៀម​ខ្លួន​​ជ្រើសរើស​មុខជំនាញ​​ និង​អាជីព​ក្រោយ​បញ្ចប់​​មធ្យម​សិក្សា​ទុតិយភូមិ​
ក្រោយបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ យុវជនតែង​ស្វែងរក​សាកលវិទ្យាល័យ និង​មុខ​ជំនាញ​នៅថ្នាក់ឧត្តមសិក្សាសម្រាប់​​អាជីពនាពេលអនាគត។ ហើយ​ការជ្រើសរើស​ជំនាញ​ទា​មទារ​ឲ្យមានចំណេះដឹងមូលដ្ឋាន ក្នុងការជ្រើសរើសជំនាញ​សម្រាប់​ការសម្រេច​ចិត្ត​ច្បាស់​លាស់។

ខាងក្រោមនេះជា​កិច្ចសម្ភាស​រវាង កញ្ញា​ លីម ហ៊ូង អគ្គនាយិកា​ក្រុមហ៊ុន​ហ្វឺស សឹលូ​សិន​ ខេមបូឌា​​ ជាមួយកញ្ញា​ ​ហេង​ ស៊ីម៉ី សិក្ខាកាម​ញូវសន៍រូម​ខេមបូឌា៖

​Q: ជម្រាបសួរ កញ្ញា​ លីម ហ៊ូង!

A: ​ចាសជម្រាបសួរ!

Q​: តើកញ្ញា​យល់ឃើញថាការសិក្សាថ្នាក់​ឧត្តមសិក្សាមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?

A: ​ទីមួយ​ខ្ញុំសុំ​ឆ្លើយ​ឲ្យខ្លីថា ​ការ​សិក្សា​មាន​​សារៈ​សំខាន់​ មិនគិតថាជា​ថ្នាក់មធ្យមសិក្សា​ឧត្តម​សិក្សា​ ​ឬលើឧត្តម​នោះទេ។ ទី២ ​ការសិក្សាឧត្តមសិក្សា​​​ក៏មានសារៈសំខាន់​ដែរ​ដោយសារ​​តែ​បន្ទាប់ពីថ្នាក់មធ្យម​សិក្សា​ដែលជាការសិក្សា​ចំណេះដឹង​ទូទៅ នេះគ្រាន់តែជាគ្រឹះ​មួយ​ដែល​អាច​ឱ្យ​យើង​បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា ប្រសិនបើ​យើង​មាន​សញ្ជាតិ​ខ្មែរ​មិនមាន​សញ្ញាបត្រ​ ​ថ្នាក់​ទុតិយ​ភូ​មិ​យើងមិនអាចនបន្តការសិក្សា​ទៅលើជំនាញមួយ​ចំនួន​មិន​បាន​នោះ​ទេ។

​​ឧទាហរណ៍ ជំនាញមួយចំនួនដូចជា ជំនាញនីតិសាស្រ្ត​ប្រសិនយើង​បន្ត​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ពុំ​មាន​សញ្ញាបត្រ​​មធ្យម​សិក្សាទុតិយ​ភូមិ សាកល​វិទ្យាល័យ​មិន​អនុញ្ញាត​ឲ្យ​បន្តការសិក្សាលើជំនាញនេះនោះទេ​។ ថ្នាក់វិទ្យា​សាស្រ្ត​ ក៏ដូចគ្នាដែរ​។​​ប៉ុន្តែ​ប្រសិនបើ​​គា​ត់បញ្ចប់មធ្យមសិក្សានៅក្រៅប្រទេស​ ជំនាញមួយ​ចំនួន​នឹងអនុញ្ញាត​ឲ្យគាត់បន្ត​ការសិក្សា​លើជំនាញ​មួយចំនួន​បាន​​​ដោយសារគាត់បញ្ចប់ការសិក្សាពី សាលាលំដាប់អន្តរ​ជាតិ​​។ ឧត្តមសិក្សាមានសារៈសំខាន់​ក្រៅពីមធ្យមសិក្សា​​ ព្រោះការសិក្សាពីឧត្តមសិក្សា​សិក្សា​ពី​ជំនាញ ដោយសារជំនាញចាប់ពី​ឧត្តមសិក្សាទៅ​ដូចតម្រង់ទិសជីវិត និង​ជំនាញ​គាត់​ចាប់​ពី​ឥឡូវ​ទៅ​ ព្រោះការសិក្សាថា្នក់​ឧត្តមសិក្សានេះជាលើកទីមួយ​នៅក្នុង​ជីវិត​ដែល​សម្រេចចិត្ត​ក្នុង​ការជ្រើសរើសជំនាញរបស់គាត់។​

ការសិក្សា​ពីទី​១​​ ដល់​១២​​ដែលយើងហៅថា​មធ្យមសិក្សា គាត់មិនធ្លាប់​បានសម្រេចចិត្តខ្លួន​ឯង​ទេ លើការសម្រេចចិត្តថា គាត់រៀនអ្វី ឬធ្វើអ្វី។ គាត់បានត្រឹម​តែធ្វើការអង្កេតថាតើ ការប្រកប​មុខរបរ​មួយគេរៀនអ្វី ឬ​ធ្វើអ្វី ដូច្នេះ​គាត់​បាន​ត្រឹម​តាមដាន​រហូត​មក​។​ ​

ដូច្នេះលើកទីមួយក្នុងជីវិតរបស់គាត់គឺការសម្រេចចិត្តជ្រើស​រើស​ជំនាញ​សិក្សា​ក្នុងថ្នាក់ឧត្តម​​សិក្សា។ ដូច្នេះហើយ សិក្សាថ្នាក់ឧត្តមសិក្សានេះទាមទារ​ឲ្យគាត់ជ្រើសរើសជំនាញ​ឲ្យត្រូវ និងដុងពីកំណើតទើបអនាគតរបស់គាត់ធ្វើការទៅតាមជំនាញ។

​ Q: តើយុវជន​គួរតែរើសមុខជំនាញ​ដែលខ្លួនស្រលាញ់ ឬស្របនឹង​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ?

​​ A: ចំពោះខ្ញុំផ្ទាល់ការសិក្សាលើជំនាញដែលខ្លួនឯងស្រលាញ់ ​និងតម្រូវការទីផ្សារ​សំខាន់​ដូចគ្នា ប៉ុន្តែក្នុងនាមខ្ញុំជា​​អ្នក​​កាន់​ជំនាញ​ផ្នែក​ធន​ធាន​មនុស្សម្នាក់ បុគ្គលម្នាក់ៗ​មាន​ទេព​កោសល្យ​​ គាត់មាននូវ​​ថ្វីប្រសព្វរៀងៗខ្លួន។ ដូច្នេះ​ពី​កំណើត​មក​ពូកែខាងអ្វី​យើង​គួរ​បណ្តុះ​ទៅ​តាម​ទេពកោសល្យគាត់ពីកំណើត ​អ៊ីចឹងជំនាញគឺជ្រើសរើសតាមគាត់ខ្លួនឯង ​ជាជាង​បត់បែន​ភ្លាមៗ​ទៅ​តាម​សង្គ​មភ្លាមៗ។​ ​ខ្ញុំ​យល់ថាការបត់បែនតាមសង្គមហ្នឹង គឺអាច​បត់បែន​នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រោះ​អាជីពអាចបត់បែនបាននៅពេលក្រោយ​ ប៉ុន្តែចំ​ណេះ និង​ជំនាញ​ពី​កំណើត​មិន​អាច​បត់បែនបានទេ។

ហេតុអ្វីបានខ្ញុំនៅតែគាំទ្រឲ្យគាត់ជ្រើសរើសជំនាញដែលខ្លួនឯងចង់រៀន​ និងចង់ធ្វើពីធម្មជាតិ និងពីសមត្ថភាព​មក​ពេលដែលគាត់រៀនតាមអ្វីដែលគាត់ចង់គាត់ចេះ ពេល​ដែល​គាត់​រៀន​អ្វី​ដែល​គាត់​ចង់​គាត់មិ​នខ្វះការងារនោះ។ ជា​ការលើកទឹកចិត្តដល់​ប្អួន​ចង់​រៀន​នូ​វ​អ្វី​ដែល​ប្អួនៗ​ចង់​ធ្វើ​។ ​ទី២​គាត់មិនចាំបាច់ត្រូវ​បត់បែនតាមសង្គមពេក​ព្រោះជំនាញ​នីមួយៗ​មាន​តម្រូវការ​ទាំងអស់​ អាស្រ័យលើពេលដែលគាត់ដាក់ពាក្យធ្វើការគាត់អាច​បត់បែនប៉ុណ្ណា។

​ឧទាហរណ៍​ អ្នកធ្វើការផ្នែក​ព័ត៌មានវិទ្យា (IT) ប៉ុន្តែបច្ចុប្បន្នឃើញ​មាន​តម្រូវ​ការ​ទីផ្សារ​ការងារ​ពេញ​និយម​​ផ្នែកធនាគារ ជំនាញដែលត្រូវនឹងធនាគារ​មានដូចជាគណនេយ្យ ​ហិរញ្ញវត្ថុជាដើម ដូច្នេះ​នៅពេលវិស័យធនាគារមានកំណើន​ ស្ថាប័នដែលពាក់ព័ន្ធនឹងគណនេយ្យច្រើន ដូច្នេះ​គេ​​ច្បាស់ជា​ប្រើប្រាស់​ប្រព័ន្ធ​​បច្ចេកវិទ្យា​ ដូចនេះប្រព័ន្ធទាំងអស់​នឹងត្រូវការ អ្នកជំនាញ​បច្ចេកវិទ្យា​ទៅ​ជួស​ជុល​។

សរុបមក​បច្ចេកវិទ្យាក៏ដើរទន្ទឹមគ្នា វិស័យច្បាប់ក៏មានតម្រូវការដែរ​ ដូច្នេះ​អ្នកសិក្សា​ជំនាញ​ទាំងអស់​នឹងអាចធ្វើការក្នុងស្ថាប័នធនាគារបាន។

មួយវិញទៀត​វិស័យបដិសណ្ឋារកិច្ច ក៏មានកំនើនតាមហ្នឹងដែរ ប៉ុន្តែវិស័យដែលអម​​មេកានិចខល​ ​និងវិស័យជួសជុល ខ្ញុំលើកទឹកចិត្តឲ្យជ្រើសរើសជំនាញ​ដែលខ្លួនឯងស្រលាញ់ មិន​ចាំបាច់​ទៅរៀនជំនាញដែលគេពេញនិយមទាំងអស់គ្នា ព្រោះវិស័យដែលអមនឹង​តម្រូវការ​ទីផ្សារ​ និងខ្វះអ្នកជំនាញ ​មិនតែប៉ុណ្ណោះអាចបណ្តាលឲ្យទីផ្សារការងារធ្លាក់ចុះមកវិញ​កាល​ណា​បោះបង់ដែលត្រូវនឹងជំនាញនោះស្រាប់ ហើយការបំពេញការងារ​មិនបាន ដល់​ចំណុច​មួយ​ដែល​ខ្ពស់។

Q: បច្ចុប្បន្នប្រទេសកម្ពុជាមាននិស្សិតបញ្ចប់ការសិក្សាមួយចំនួនគាត់បំពេញការងារខុសពី ជំនាញដែលគាត់សិក្សាក្នុងសាកលវិទ្យាល័យ ​តើ​កញ្ញាមានទស្សនៈបែបណាចំពោះ​បញ្ហា​មួយ​នេះ?

A: ត្រង់ចំណុចនេះនាងខ្ញុំអាចនិយាយបាន​ថា ទី១ នៅពេលគាត់រៀនចប់​គាត់ឃើញ​ការងារ​ខុស​ជំនាញ​អាចផ្តល់អត្ថប្រយោជន៍ខ្ពស់ជាង​ការងារដែលត្រូវជំនាញ​​ដូចជាប្រាក់ខែ។ ទី២​បរិយាកាសការងារ ស្ថានភាពការងារមានទីតាំងជិតជាង​ល្អជាង​នូវជំនាញរបស់គាត់​ ហើយមួយវិញទៀតគាត់អាចធ្វើការងារនោះបាន​ដែរ។ ​ចំណុច​ទាំងអស់នេះ នាងខ្ញុំផ្ទាល់ ពុំលើកទឹកចិត្តនោះទេ មិនមែនមានន័យថា​ការធ្វើការខុសជំនាញ​អត់ល្អ​ទាំង​អស់​នោះទេ​ ល្អ​ប្រសិន​ធ្វើការឲ្យត្រូវនឹងជំនាញរៀនល្អ​ជាង។​

ការលើកទឹកចិត្តឲ្យធ្វើការត្រូវនឹង​ជំនាញនេះ ​​មូលហេតុទី១ ​គឺរកព័ត៌មានពីសិស្សច្បង​ដែល​គាត់​មានបទពិសោធន៍​ច្រើន ឃើញពីសមិទ្ធផលគាត់បែបណាខ្លះ​ដោយ​មធ្យោបាយ​បែប​ណា​ខ្លះ ដូច្នេះគាត់អាចត្រៀមខ្លួនដើរលើវិថីខ្លួនឯង និងរកឃើញភាពជោគជ័យរបស់របស់ខ្លួន ឬអាចល្អប្រសើរជាងសិស្សច្បងក៏ថាបាន។ ប្រសិនបើយើងមិនបានមើលសិស្សច្បងជាគំរូ​ការសិក្សា​ជំនាញរបស់ខ្លួនគឺ​មិនអាចសម្រេចបាននូវក្តីស្រមៃ ស្មើ​នឹង​ការបោះបង់​ចោល​ក្តី​ស្រមៃ។ ​

មូលហេតុដែលទាញគាត់​ឲ្យធ្វើការខុសជំនាញ អាចមកពី​កត្តាសេដ្ចកិច្ច​ផ្ទាល់ខ្លួនគាត់ អាចធ្វើ​បណ្តោះអាសន្នបាន​ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្នបាន​ ប៉ុន្តែ​កុំ​ភ្លេច​ស្រាវជ្រាវ​នូវ​ជំនាញ​របស់​ខ្លួន ហើយត្រឡប់មកបំពេញការងារដែលត្រូវនឹងជំនាញរបស់ខ្លួន បើទោះបី​ទទួល​បាន​ប្រាក់​បៀរវត្ស​តិចជាងមុនក៏ដោយ​ ព្រោះថាការធ្វើតាមជំនាញ​របស់​ខ្លួន​អាច​ក្លាយ​ជា​អាជីព​​ផ្ទាល់​ខ្លួន​រប​ស់យើង អាចក្លាយខ្លួនជាអ្នកជំនាញលើជំនាញដែលយើងបានសិក្សា​។

យើងអាចក្លាយជាអ្នកជំនាញលើអ្វីដែលយើងបានសិក្សា ប៉ុន្តែយើង​មិន​អាច​ក្លាយ​ជា​អ្នក​ជំនាញ​​លើ​ជំនាញដែលយើងមិនមានមូលដ្ឋានគ្រឹះបានទេ។

​Q: ក្នុង​ករណី​ដែលសិស្សបញ្ចប់ការមធ្យមសិក្សាទុតិយភូមិប៉ុន្តែមិនមាន​លទ្ធភាព​បង់ថ្លៃសិក្សា និង​ស្វែងរកអាហារូបករណ៍មិនបាន តើពួកគាត់គួរធ្វើបែបណា?

​A : ករណីសិស្សដែលគាត់មិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា មាន២។ ជម្រើស​ទី១ តើគាត់ចង់រៀនជំនាញសម្រាប់រកការងារធ្វើ? ឬ​ចង់រៀនថ្នាក់ឧត្តមសិក្សា? ប្រសិនគាត់ចង់បន្តនៅថ្នាក់ឧត្តមសិក្សាគាត់​អាចរៀនបណ្តើរ ធ្វើការបណ្តើរបាន។ ការរៀនបណ្តើរធ្វើការបណ្តើរគាត់អាចលទ្ធភាពផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯងបាន​ ឬ​ការសិក្សាដោយអាហារូបករណ៍ក្នុងស្រុក។​​ ម្យ៉ាងទៀត ប្រសិនបើ​គាត់​មាន​សមត្ថភាព​អាចដាក់​សម្រាប់​ការសិក្សាទៅក្រៅប្រទេសបាន។​ មួយវិញទៀត ប្រសិនបើគាត់មកពីគ្រួសារ​ងាយ​រង​ហានិភ័យ​ មាន​ប័ណ្ណបញ្ជាក់ពីគ្រួសារងាយរងហានិភ័យ​ គាត់អាចសិក្សាវគ្គខ្លី រយៈពេល​​៤​​​ខែ​នៅក្រសួងការងារ ព្រមទាំងទទួលបានប្រាក់ឧត្តម្ភប្រចាំខែ ២​សែន ៨ ម៉ឺនរៀល និងធានាថាគាត់អាចមានការងារបាន។

Q : តើក្នុងនាម​​កញ្ញាជាអ្នកផ្នែកធនធានមនុស្ស ថាតើកញ្ញានឹងសម្រេចចិត្តជ្រើសរើស​បុគ្គលិកដោយផ្អែកលើ​បុគ្គលិក​លក្ខណៈបែបណាខ្លះ?

​A : ក្នុងនាមនាងខ្ញុំ​ផ្នែកធនធានមនុស្សក្នុងការជ្រើសរើសបុគ្គលិក គឺផ្អែកលើ​ជំនាញ​ទន់​ សំដៅ​លើ​អត្តចរិត លក្ខណៈ របៀបរបបនៃការរស់នៅ របៀបគិតរបស់គាត់ ការគោរពពេលវេលា ពាក្យសម្តី អាកប្បកិរិយាជាអាទិ៍។ ចំណុចទី២ ពិនិត្យលើជំនាញសិក្សារបស់គាត់​ ប្រសិនការ​សិក្សា​លើ​ជំនាញណា គួរផ្តោតលើជំនាញដែលខ្លួនឯងរៀនតាមដែលអាចធ្វើទៅបាន ព្រោះ​នៅ​ពេល​ចេញធ្វើការគួរតែមានចំណេះដឹងច្បាស់លើជំនាញនោះ បើទោះបីមិនធ្លាប់​មាន​បទ​ពិសោធន៍​ការងារក៏ដោយ។

Q : តើកញ្ញា​មានដំបូន្មានបែបណា​ចំពោះយុវជនដែលត្រៀមខ្លូនក្នុងសិក្សាថ្នាក់ឧត្តមសិក្សា​ឬ បិរញ្ញាប័ត្រ?

A : ចំពោះនាងខ្ញុំវិញ យុវជនដែលត្រៀមខ្លួន​បន្ត​សិក្សា​​ថ្នាក់​ឧត្តម​សិក្សា​​​ជាការផ្តាំផ្ញើ​ មុន​នឹង​ចូល​រៀន​ឧត្តម​​សិក្សា​គាត់​ត្រូវ​ត្រៀម​ខ្លួន​​​ជាច្រើន​ជុំវិញ​ខ្លួន។​ ​ទី១ ​ព័ត៌មានការសិក្សា​ថា​តើ​ជំនាញ​ដែល​គាត់​ត្រូវ​សិក្សា​គួរត្រៀមខ្លួនបែបណា​ខ្លះ ទី២ សម្រេច​ចិត្តជ្រើសរើសជំ​​នាញដែ​លគាត់ចង់សិក្សា​​។ មុន​ពេល​ចូល​រៀន​គាត់ត្រូវ​ស្វែងរក​ព័ត៌មាន​ ប្រសិនគាត់មិន​មាន​​ព័ត៌​មាន​ទេ គាត់មិន​មាន​ទិស​ដៅ​រៀប​ចំផែនការ​អនាគតជីវិត​គាត់ទេ ​ ​​គាត់​រើសមុខជំនាញ​នោះ​មិនទាន់​បាន​​ទេ​​។ ​នេះការ​ផ្តាំ​ផ្ញើ ដល់អ្នកចង់បន្ត​ការសិក្សា​​លើជំនាញ​​ក្នុង​ថ្នាក់​ឧត្តមសិក្សា​។​​

Q : តើអ្នកនាងមានអ្វីចែករំលែកទៅកាន់យុវជនជំនាន់​ក្រោយក្នុង​ការជ្រើសរើស​ជំនាញ​ដែល​មាន​តម្រូវ​ការសម្រាប់​ ​៥​ឆ្នាំខាងមុខ?

A : ក្នុងនាមខ្ញុំដែលជាទីភ្នាក់ងារ​​ជ្រើសរើសបុគ្គលិក និង​ទីភ្នាក់ងារការងារផង​ចក្ខុវិស័យ​ដែល​នាង​ខ្ញុំ​មើលឃើញថា​វិស័យសេដ្ឋកិច្ចនាពេល​ប្រាំឆ្នាំ​ខាងមុខ​រួមមាន៖

វិស័យទី១ ​បដិសណ្ឋារកិច្ច៖ អ្នកទាំងអស់គ្នាប្រហែលជាឃើញបញ្ហាប្រឈមរាល់ថ្ងៃ ឃើញ​ភ្ញៀវ​ទេសចរណ៍ឃើញមានការថយចុះភ្ញៀវទេសចរណ៍ ដូចនេះ​សិស្ស​និស្សិត​បោះបង់​ចោល​​វិស័យ​បដិសណ្ឋារ​កិច្ច​។ វិស័យ​​បដិស​ណ្ឋារកិច្ច​គឺ​រៀនអំពី​ការធ្វើម្ហូប រៀបចំបន្ទប់បែបទទួលភ្ញៀវ​សេវាកម្ម ការគ្រប់គ្រង Hotel [សណ្ឋាគារ​]។

វិស័យបដិសណ្ឋារកិច្ចជារឿងសំខាន់មួយដែលនៅតែទាមទារចង់ឲ្យគិតថា៤ ទៅ៥​ឆ្នាំ​ខាង​មុខ​ទៀត នៅពេលប្អូនៗគាត់​ត្រៀមខ្លួនហើយរៀនចប់ គាត់អាចមានការងារធ្វើល្អ។ វិស័យ​ទេសចរណ៍​​មិនអាចបាត់បង់នោះទេ ព្រោះថាមុននឹងវិនិយោគគិន​មកវិនិយោគ គេ​ត្រូវ​មក​សិក្សា​ស្វែ​ងយល់ពីប្រទេសកម្ពុជា។ ដូច្នេះដើម្បីជួយសេដ្ឋកិច្ចកម្ពុជាទាំងមូល គឺពឹង​ផ្អែក​លើ​វិស័យ​បដិសណ្ឋារ​កិច្ច។

វិស័យទី២ គឺហិរញ្ញវត្ថុ គណនេយ្យ៖ វិស័យនេះមានភាពពាក់ព័ន្ធនឹងវិស័យជាច្រើន ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និងឯកជន នៅពេលសេដ្ឋកិច្ចទាំងមូលងើបឡើងមកវិញ មាន​ពាណិជ្ជកម្ម​គេ​ចូល​មក​ច្រើន​ មាន​ការវិនិយោគ​ចូល​មក​ច្រើន វិស័យធនាគារ គណនេយ្យ​នឹង​មាន​តម្រូវ​កា​រ ទោះបី​ក្នុង​ពាណិជ្ជកម្ម​បែបណា ឬក៏ការងារបែបណា អាជីពអ្វីក៏ត្រូវការ យ៉ាងហោច​ណាស់យើង​ចង់​ធ្វើ​ជា​សហគ្រិន​ខ្លួនឯង ក៏ត្រូវការចេះគណនេយ្យ ហរិញ្ញវត្ថុហ្នឹងដែរ។
​វិស័យទី៣ ​ស្ថាបត្យកម្ម៖ នៅតែជាវិស័យអាទិភាព មិន​បើ​ទោះបី​ជា​បច្ចុប្បន្ន​មាន​អគារ​ប្រើប្រាស់​មិន​ទាន់​អស់ ប៉ុន្តែព្រោះនៅពេលមានកំណើន​សសេដ្ឋកិច្ចច្រើន អគារក៏ត្រូវការជួសជុល អគារថ្មី​នឹង​ក្លាយ​ជាអគារចាស់ កន្លែងមួយចំនួនក៏ត្រូវសាងសង់ឡើងវិញ កំណែ​ទម្រង់​នូវ​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​ប្រទេសទាំងមូល​នឹង​មាន​កំណែទម្រង់​អគារ​ដើម្បី​តម្រូវការ​ទៅ​តាម​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ។

ទី៤ វិស័យច្បាប់៖ ​បើទោះបីមានកំណើនខាងអ្វី ឬមានបញ្ហាក្តី ចាំបាច់ខ្លាំង​ ទោះបីជា​កាលៈទេសៈ​បែបណា​ក៏​ត្រូវ​ការ​ដែរ។ នៅពេលសង្គមមានបញ្ហាក៏ត្រូវការ ពេល​សេដ្ឋកិច្ច​មាន​កំណើន​កាន់​តែ​ត្រូវ​ការ​ថែម​ទៀត​ ដោយសារ​​សេដ្ឋកិច្ចកើន គេត្រូវការការច្បាប់​សម្រាប់​គ្រប់គ្រងច្រើន។ ​ដូច្នេះ វិស័យ​ច្បាប់​គឺយើងអាចធ្វើការទាំងក្នុងស្ថាប័នរដ្ឋ និង​ឯកជន។

ទី៥ ជំនាញទំនាក់ទំនង​អន្តរជាតិ៖​ ការប្រើប្រាស់ភាសាសម្រាប់ទំនាក់ទំនង​ជាចម្បង យ៉ាង​ហោច​ណាស់​​២​ភា​សា​ឡើងទៅ។​ បច្ចុប្បន្ននៅទីណា​ក៏ដោយ យើង​អាច​ដើរ​ចូល​គ្នាបាន​ដោយ​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសាទី២។ បន្ទាប់ពីការធ្វើសមាហរណកម្ម​ទីផ្សារអាស៊ាន​​ប្រទេស​ទាំងអស់​ចេះ​ភាសា​អង់គ្លេស​ជា​ភាសាទី​២ ស្រាប់ទៅហើយ។ ​ដូច្នេះបើមានភាពងាយស្រួលក្នុងការរកការងារ គឺយើង​ត្រូវចេះភាសានៅក្នុងអាស៊ានខ្លួនឯង​ អាស៊ានបូកមួយជាដើម។ ​ជំនាញទំនាក់ទំនង​អន្តរជាតិ​​អាចប្រើក្នុងស្ថាប័នរដ្ឋ និងឯកជន និង​អាច​ប្រើនៅ​ពេល​អនាគត​សម្រាប់​អាជីព​មុខរបរ​របស់​ខ្លួន​ឯង​ដែរ។ ​មួយវិញ​ទៀត​ ជំនាញទំនាក់ទំនង​អន្តរជាតិ អាចធ្វើការជាអ្នកបកប្រែ ជា​អ្នក​សម្រប​សម្រួលក្នុងកម្មវិធី ហើយអាចសិក្សាបន្ថែមចូលទៀត សម្រាប់បន្ថែមជំនាញថែមទៀត ឬ អាចបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេសដោយងាយស្រួល។ ​​​

Q​ : សូមអគុណ! កញ្ញា លីម ហ៊ូង សម្រាប់ការផ្តល់បទសម្ភាស។

​A: ចាស អរគុណ!៕

កម្ពុជាថា សាលា​ក្តី​ខ្មែរ​ក្រហម ក្លាយ​ជាតុលាការគំរូអន្តរជាតិក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍
ភ្នំពេញ៖ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) ដែល​គេ​ស្គាល់​ថា​ជា​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ក្លាយ​ជា​គំរូ​របស់​អន្តរជាតិ​មួយ ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ក្រោយ​ស្ថាប័ននេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះពីរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ នេះបើតាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ​ នៅ​ក្នុង​កម្មវិធីដាក់​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. នាព្រឹកថ្ងៃអង្គារ៍ទី១៦ ខែកក្កដា។

លោក វង្សី វិស្សុត ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ដំណើរ​ការ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. ឱ្យ​ដឹង​ថាកម្ពុជាបាន​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក្រោយ​​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា ដែល​មាន​អង្គការ​សហ​ប្រជាជាតិ​ជួយ​គាំទ្រ​ក្នុង​ដំណើរ​ការ​កាត់​ក្តី។

លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា៖«អ.វ.ត.ក. ​បាន​បង្កើត​តុលាការ កំពូល​អន្តរជាតិ​គំរូ​មួយ​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ដែល​បាន​ប្រើ​យុត្ថាធិការ​របស់​ប្រទេស​ម្ចាស់​បញ្ហា​ហើយ​ប្រើច្បាប់ Civil law  Common Law​​ ​ហើយ​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ភាព​នៃ​និតី​វិធី​តុលាការ​កម្ពុជា ក្នុង​ការ​បង្រួប​បង្រួម​ជាតិ  ផ្សះ​ផ្សារ​ជាតិ ​សម្រេច​បាន​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ព្រម​ទាំង​ធានា​បាន​នូវ និរន្ត​ភាព​នៃ​សុខ​សន្តិភាព​សម្រាប់​ជាតិ»។

លោក មីហ្គែល ឌីសែប៉ា សូអារ៉េស (Miguel de Serpa Soares) ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ ​ថ្លែងថា​ទាំង​អស់​គ្នា​ត្រូវ​តែ​រក្សា​កេរ​តំណែល​ដ៏​ល្អ​ជា​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ពី​ព្រោះ អ.វ.ត.ក.​នេះជា​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញា​ដ៏​ពិសេស​មួយរបស់​កម្ពុជា​ធ្វើ​ការ​លាត​ត្រដាង​នូវឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជសាសន៍​ទៅ​កាន់​អន្តរជាតិ។

លោកមាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ហើយ​បក​ប្រែ​ជា​ខេមរ​ភាសា​ថា៖«អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ គឺ​ជា​គំរូ​តុលាការ​មូយ​គត់​ដែល​មាន​ភាព​ជា​ម្ចាស់ លើ​គម្រោង​យុត្តិធម៌​អន្តរកាលអ.វ.ត.ក. គឺ​ជា​តុលាការ​ពិសេស​មួយ​ដែល​ទទួល​បាន​ជំនួយ​អន្តរជាតិ តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ និង​ស្ថាប័ន​មាន​លក្ខណៈ​​ខុស​ប្លែក​ពី​គេ​ជា​ច្រើន គំរូ​តុលាការ​នេះ​ត្រូវបានសម្តេច​បង្កើត​ឡើងពីព្រោះ​ប្រជាជន​កម្ពុជា​ចង់​បាន​នូវ​យុត្តិធម៌»។

លោក​បាន​បន្ថែម​ថា កម្ពុជា​មិន​មែន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​មក​ទទួល​ភារកិច្ច​ស្វែង​រកយុត្តិធម៌​ជំនួស​កម្ពុជា​នោះ​ឡើយ ប៉ុន្តែកម្ពុជាបាន​អញ្ជើញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​កម្ពុជា​ក្នុងដំណើរ​ផ្លូវ​ស្វែង​រក​យុត្តធម៌ និង​ការ​ផ្សះផ្សារ​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ថា ប្រវត្តិសាស្ត្រ​ដែល​​​កម្ពុជា​មាន គឺ​មិន​ត្រឹម​តែ​ទុក​នៅ​កម្ពុជា សម្រាប់​កូន​ខ្មែរ​នោះ​ទេ យើងក៏​ចែក​រំលែក​ទៅ​បណ្ដា​តំបន់​​ផ្សេងៗ​តាម​រយៈ​ការ​បើក​ឲ្យ​ស្រាវជ្រាវ​ និង​ចែក​រំលែក​បទ​ពិសោធន៍​នៅ​កម្ពុជា ជា​ពិសេសអំពី​តុលាការ​​ដែល​មាន​ចរិត​ប្រវត្តិសាស្ត្រ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​ជា​ភាព​ចាំ​បាច់​ទៅ​ក្នុង​ការ​រៀប​ចំ​ថែ​រក្សា​អគារ​នេះ ថ្ងៃ​នេះជា​ជំហាន​មួយ ថ្ងៃ​ក្រោយ​យើង​រៀប​ចំ​វិទ្យាស្ថាន​មួយ​ដើម្បី​ពង្រីក​សក្ដានុពល ដើម្បី​ទុក​ជា​តម្លៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​របស់​យើង។ ទាំង​វប្បធម៌​នៃ​ការ​ជឿជាក់ និង​ប្រវត្តិសាស្ត្រ​ដែល​លំបាក​វា​​បង្ហាញ​ឲ្យ​ភាព​ចាំ​បាច់​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ជាប់​គ្នា វា​ភ្ជាប់​គ្នា​នូវ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​យើងតាំង​ពី​សម័យ​មហានគរ»។

ក្នុង​ដំណើរ​ការ​កាត់ក្តី រយៈ​ពេល​១៦ឆ្នាំ របស់ អ.វ.ត.ក. ក្រៅ​ពីបានក្លាយជា​គំរូតុលាការ​អន្តរជាតិ​ហើយនោះ អ.វ.ត.ក.ក៏​​មាន​សមិទ្ធផល​ផ្សេងទៀតជាអាទ៍​ ប័ណ្ណសារ​តុលាការចំនួ​នជាង​២​ទំព័រ ចង​ក្រង​ជា​បី​ភាសា​គឺខ្មែរ ​អង់គ្លេស និង​​បារាំង ការ​ស្វែង​រក​ការ​ពិត និងពង្រឹង​នីតិ​រដ្ឋ​ពិសេសការ​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ព្រមទាំងការពង្រឹង​សមត្ថភាព​តុលារការ​និង​មន្រ្តី​ច្បាប់តាមរយៈការ​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធន៍​ពីអ.វ.ត.ក.ជាដើម។

សូម​បញ្ជាក់​ថា តុលាការ​គំរូ​កូន​កាត់អ.វ.ត.ក. មាន លក្ខណៈ​ខុសប្លែកពីតុលាការ​អន្តជាតិ ផ្សេងៗទៀតដូចជា ការកាត់​ទោសនិង​ផ្តន្ទា​ទោសអស់មួយ​ជីវិត​លើ​អតីតប្រមុខ​រដ្ឋ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ការអនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​ចូលរួម​ជា​ដើម​បណ្តឹងរដ្ឋ​ប្បវេណី ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​អ្នក​ចូល​រួម​ប្រមាណ៦​៥០០០០នាក់ និង​ជនរង​គ្រោះ​ចូល​រួម​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​ក្តី​ដោយ​ផ្ទាល់ ព្រមទាំងការចំណាយ​ថវិកាតិចក្នុងដំណើរការតុលារការជាដើម។ ចាប់​ពី​ឆ្នាំ ​២០០៦​​ដល់​ ២០២៣​​ អ.វ.ត.ក. បាន​ចំណាយ​អស់​ថវិកា​សរុបចំនួន ​៤០៧លាន​ដុល្លារ​អាមេរិក៕

នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យា​ប្រាប់ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ចំពោះការ​សាកថ្ម ឬប្រើគ្រឿងអេឡិចត្រូនិច​​​សាធារណៈ
នាយកដ្ឋានប្រឆាំងបទ​​​លើ្មសបច្ចេកវិទ្យា ប្រាប់ឱ្យប្រជាពលរដ្ឋ​​​​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើ​ប្រព័ន្ធ​​សាកថ្ម​ ឬគ្រឿងអេឡិចត្រូនិច​ផ្សេងៗ​នៅ​ទី​កន្លែង​សាធារណៈដែល​​មិនមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការលួច និង​ប្រើប្រាស់​ទិន្នន័យ​​ពីជនអនាមិក​។​​​​

យោងតាម​សារដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋានប្រឆាំងបទ​​​លើ្មសបច្ចេកវិទ្យា​កាលពីថ្ងៃទី​៧ ខែកក្កដា​ ឆ្នាំ​២០២៤ បញ្ជាក់ថា ជូស៍ ជេឃីង (Juice Jacking) ជាបច្ចេក​ទេស​ដែល​ជន​អនាមិក​​ប្រើប្រាស់​​ដើម្បី​​ចូល​​មើ​ល​ និង​​លួច​​ទិន្នន័យ​ពី​​ឧបករណ៍​អេឡិច​​ត្រូនិច​​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សាក​ថ្ម​ ឬភ្ជាប់ទៅនឹងឧបករណ៍​អេឡិចត្រូនិចផ្សេងៗ​ក្នុង​ទី​​សាធារណៈ​ ឬ​ឧបករណ៍​អេឡិចត្រូនិច​គ្មាន​ប្រភព​ច្បាស់លាស់។

នាយកដ្ឋានប្រឆាំងបទ​​​លើ្មសបច្ចេកវិទ្យាបន្ថែមថា​គោលបំណង​នៃ​ការប្រើប្រាស់​បច្ចេកទេស​នេះ គឺ​ដើម្បី​លួច​ព័ត៌មានផ្ទាល់ខ្លួន ដុចជាអ៊ីមែល អ៊ីនឌឺណិត ឯកសារ រូបភាព ​និង​វីដេអូ។ លួចព័ត៌មាន​ហិរញ្ញវត្ថុ ដូចជា​គណនីធនាគារ ឬព័ត៌មានផ្សេងៗ​ពាក់ព័ន្ធនឹង​សេវាហិរញ្ញវត្ថុ និង​ដំឡើង​មេរោគ (Malware)​ដើម្បីត្រួតពិនិត្យឧបករណ៍របស់អ្នកប្រើប្រាស់នៅពេលក្រោយ។

ដើម្បីចៀងវាងបញ្ហាខាងលើ​ នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យា​អំពាវនាវ​ឱ្យ​អ្នក​​ប្រើប្រាស់​​​​កន្លែង​សាកថ្ម ឬភ្ជាប់​ជាមួយគ្រឿងអេឡិចត្រូនិច​ដែល​ជឿជាក់បាន​ និង​មក​ពី​ក្រុមហ៊ុន​ដែល​ទទួល​ស្គាល់។ ​អនុវត្តការការពារ និង​ចាក់សោរ​ឧបករណ៍​ទូរស័ព្ទ ចៀសវាង​ការភ្ជាប់​ឧបករណ៍អេឡិចត្រូនិច​ទៅនឹង​កន្លែងសាកថ្ម ឬ​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ​នៅ​ទីសាធារណៈ​ និង​ប្រើ​​​ខ្សែសាក​មានតួនាទីសាកថ្មតែប៉ុណ្ណោះ។

Vox Pop៖ ទស្សនៈពលរដ្ឋលើការប្រើប្រាស់ Cool App ដែលកម្ពុជាទើបបង្កើតលើកដំបូង
មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​ជជែក​គ្នា​ច្រើន​ពី​សាធារណជន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ និងមជ្ឈដ្ឋាន​នានាអំពី Cool App  ក្រោយ​ពេល​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស នៅ​លើ​ទំព័រ​ហ្វេសប៊ុក និងតេឡេក្រាមផ្ទាល់​ខ្លួនពីវត្តមាននៃ App មួយនេះ។ Cool App នេះ គឺជាកម្មវិធីបណ្តាញ​ទំនាក់​ទំនង​សង្គម​ឆាត (Chat) ដំបូង​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ដូច​ទៅ​នឹង Telegram និង​What App។ នេះបើតាមការអះអាងរបស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤កន្លងទៅ។

Newsroom Cambodia បាន​​សម្ភាសប្រជាពលរដ្ឋចំនួន​៧នាក់ ​​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ជុំវិញការ​យល់​ឃើញ​ចំពោះ​ការ​ប្រើប្រាស់ Cool App ថ្មីនេះ។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមីវិទ្យា នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) ថ្លែងថាខ្លួនមានមោទនភាពចំពោះ Cool App នេះ។ លោកថា កម្មវិធីនេះមានសារៈសំខាន់​​ ​ហើយប្រជាជន​កម្ពុជាអាចប្រើប្រាស់ដោយទុកចិត្តបាន ដោយសារ​​កម្ម​វិធី​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​របស់​កម្ពុជា​ផ្ទាល់។

លោក សុថេព្វ​និយាយ​ថា៖ «សម្រាប់ Cool App ហ្នឹង​ខ្ញុំ​គិត​ថា​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​ខ្មែរដោយសារ​តែ App ហ្នឹង​ជា App របស់​ខ្មែរ​យើង។ ហើយ​មួយ​ទៀត​ខ្ញុំ​គិត​ថា App ហ្នឹង​វា​ផ្តល់​ផល ប្រយោជន៍​ច្រើន​សម្រាប់​យើង ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​យើង​គួរ​តែ​ជួយ​គាំ​ទ្រ​អ្វីៗ​ដែល​ខ្មែរ​យើង​អ្នកបង្កើត ទើប​វា​មាន​ភាព​រីក​ចម្រើន ហើយ​App ហ្នឹង​ដូច​តាម​ខ្ញុំ​ឮ​គេ​និយាយ​ថា App ហ្នឹង​ប្រើ​មាន​សុវត្ថិភាព​ខ្ពស់»។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមី នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ ដាញ់ បូរ៉ាត់)

ចំណែក​កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច (RULE) បាន​រៀប​រាប់​ដោយ​ទឹក​មុខ​រីករាយ​ និងបង្ហាញ​ការ​គាំទ្រ​ចំពោះ Cool App នេះ។ ​កញ្ញាបានប្រើប្រាស់ App នេះរួចហើយ និងបានដឹងថាពី​ភាព​សាមញ្ញ ភាពងាយ​ស្រួល និងភាព​ជឿ​ជាក់ដែលApp នេះដល់​អ្នក​ប្រើប្រាស់​បាន។ កញ្ញា ចង់ឃើញមាន​ការ​គាំទ្រ Cool App នេះកាន់តែច្រើនបន្ថែមទៀត។

កញ្ញាឆាដា​លើកឡើង​ថា៖ «[…] សម្រាប់​ខ្ញុំ Cool App នេះ វាៗ ងាយ​ស្រួល​ប្រើប្រាស់ ហើយ​ទាក់ទងនឹង Security (សុវត្ថិភាព) ក៏​វា​អាច​ធានា​ពី​ឯកជនភាព​របស់​យើង​បាន​ល្អ​ដែរ ហើយ​ទំនាក់ទំនង​ក៏​វាដើរ​លឿន រហ័ស ការ​ផ្ញើ​រូបភាព​នេះ​ក៏​ច្បាស់​អត់​មាន​កាត់​ទំហំ​មេ​(Megabyte ឬ MB)ធំ​ទេ»។

កញ្ញា​បន្ថែម​ថា៖ «ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន ហើយ​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​កូន​ខ្មែរ​គាត់​អាចបង្កើត​នូវ App(អេប) មួយ […] សូម្បីតែ​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ ក៏​គាត់​ជួយ​ជ្រោម​ជ្រែង​លើកទឹក​ចិត្ត។ ហើយ App មួយ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូល​រួម​គាំ​ទ្រ​សមិទ្ធផលរបស់​ខ្មែរ ហើយ App នេះគឺ​មិន​មាន​ការ​ធ្វើ​ឱ្យ​លេច​ធ្លាយ​នូវ​ឯកជន​ភាព​របស់​យើង​ទេ»។

កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យសាស្រ្ត​សេដ្ឋកិច្ច (RULE)។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក​វី មាន​អាយុ​៣៤​ឆ្នាំ បម្រើការជា​មន្រ្តី​រាជការក្នុង​ក្រសួង​មួយ​នៃ​ស្ថាប័ន​រដ្ឋ​ អស់​រយៈពេល​ជិត​១១ឆ្នាំ​មក​ហើយ​។ បន្ទាប់​ពី​លោក​បាន ដោនឡូត Cool App និង​ដំឡើងដើម្បី​ប្រើប្រាស់​រួចហើយ លោកយល់​ឃើញ​ថា ​Cool App មានដំណើរ​ការ​ល្អ បើ​ធៀប​ទៅ​នឹង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​លោក​ធ្លាប់​បាន​ដំឡើងនៅ​ក្នុង​ទូរស័ព្ទ​អាយហ្វូន (iPhone) របស់​លោក។

លោក​អះអាង​ថា៖ «ទី១​ការ​Download (ដោនឡូត) និង​Install (ដំឡើង) គឺ​អត់​មាន​ការ​លំបាក​ទេ មានការ​ងាយ​ស្រួល​បើ​ធៀប​ជា​មួយ​នឹង Program (កម្មវិធី) [Applications] របស់​អាយហ្វូន (iPhone) ផ្សេង​ដែល​ទើប​បង្កើត​ដំបូង​ហ្នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​។ ហើយ​ទី​២ នៅ​ពេល​ដែល​យើង Set Up (ដំឡើង) Register Account (ចុះ​ឈ្មោះ​គណនី) អី​ហ្នឹង​ក៏​អត់​មាន​ការ​លំបាក​ដែរ ព្រោះ​វា​មានភាពងាយ​ស្រួល​គ្រាន់តែ​យើង​ផ្ញើ​លេខ​ទៅ​តាម Instruct (ណែនាំ) គេ​ទៅ​គេ​ផ្ញើ​លេខ​កូដ​មក​លឿនៗ  យើង​អាច Register ប្រើ​បាន​តែ​ម្តង»។

ប៉ុន្តែ​លោក​វីបាន​សង្កត់​ធ្ងន់​ថា Cool App មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​គ្រប់​ជ្រុងជ្រោយនោះទេ ព្រោះ​វា​មិន​ទាន់​ឆ្លើយ​តប​គ្រប់​លក្ខខណ្ឌ​ដែល​លោក​ចង់​បាន​នៅ​ឡើយ។

លោក​បន្ថែម​ថា៖ «[…] តែ​ការ​ប្រើ​សង្កេត​ឃើញ​ថា​មិន​ទាន់​លឿន​ដូច​តេឡេក្រាម (Telegram) ទេ វារៀង Slow (យឺតយ៉ាវ) អ៊ីនធឺរណេត (Internet) អីហ្នឹង​បាទ រៀង Slow ហើយ​ផល​វិបាក​មួយ​ទៀត ត្រង់​ថា​តេឡេក្រាម​ទូរស័ព្ទ​មួយ​អាច Add (បន្ថែម) Account (គណនី) បាន​ច្រើន​តែ Cool App អត់ទាន់​បាន​ទេ អ៊ីចឹង​បើ​ចង់​បាន​២ Account ៣ Account ទាល់តែ​យើង​មាន​ទូរស័ព្ទ​២ឬ៣ដែរ។ បាទ​ក៏ប៉ុន្តែ​បើ​យើង​ប្រើ​នៅ​លើ​កុំព្យូទ័រ យើង​អាច​ដោនឡូត​ប្រើ​នៅ​លើ​កុំព្យូទ័រ​បាន ក៏​មាន​ភាព​ងាយ​ស្រួលដែរ»។

លោក​ថា៖«[…] អានេះ​ខ្ញុំ​គិត​ថា ការ​យល់​ឃើញ​របស់​ពលរដ្ឋ​យើង​ជា​ទូទៅ ការ​យល់​ឃើញ​រួម ទី១សុវត្ថិភាព (Security) ហ្នឹង​ក៏​មិនទាន់​មាន​ការ​ជឿជាក់​១០០​ភាគរយ​ដែរ យើង​ក៏​រៀង​នៅ​មាន​មន្ទិលដែរ​ ទាក់ទង​នឹង​សុវត្ថិភាព Data (ទិន្នន័យ) ឯកជនភាព​របស់​យើង យើង​ខ្លាច​បែក​ធ្លាយ​អីចឹង[…]»។

ចំណែក​ កញ្ញា កេត ម្លិសមុនីពេជ្រ មាន​អាយុ​១៨ឆ្នាំ មក​ពី​ខេត្ត​កណ្តាល ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មាន​វិទ្យា (IT) នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យល់ថា Cool App នេះ ​មិន​ទាន់​មាន​លក្ខណៈ​រលូន​នៅ​ឡើយ​ទេ ប៉ុន្តែ​អាចទទួល​យក​បាន​ក្នុង​ការ​ប្រើប្រាស់។

កញ្ញា ​ម្លិសមុនីពេជ្រ​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា​វា​នៅ​មាន​កម្រិត​ដោយសារ​តែ​ការ​ចូល Log In ប្រើប្រាស់​ដំបូង​វា​មាន​បញ្ហា​ច្រើន វា​ដំណើរ​ការ​យឺត​ហើយ​វា​មាន​បញ្ហា​ខ្លះ​ទៅ​លើ Android Link (ការ​ភ្ជាប់ Android) ចឹង​ទៅ Cool App នៅ​មាន​កម្រិត។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចូល​ប្រើប្រាស់​ហើយ គឺ​វាអាច​យក​ជា​ការ​បាន​ដោយសារ​វា​ដំណើរ​ការ​អី​ធម្មតា​ស្រួល​ទេ គ្រាន់​ថា​វា​មាន​បញ្ហា​នៅ​ពេល Setting (ការកំណត់) ប្រើ​ដំបូង»។

ទោះយ៉ាងណា កញ្ញា ​ម្លិសមុនីពេជ្រ នៅ​តែ​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​បង្កើត Cool App នេះ​ដែលត្រូវបានបង្កើតឡើងដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា។

កញ្ញា​ពេជ្រ​បន្ថែម​ថា៖ «[…]តាម​បទពិសោធន៍​ខ្ញុំ​ប្រើប្រាស់ ​ខ្ញុំ​គិត​ថា Cool App ល្អ។ និយាយ​រួមទៅយើង​អាច​ប្រើប្រាស់​បាន​ទំនាក់ទំនង​គ្នា​ងាយ​ស្រួល ហើយ​វា​ជា​របស់​ខ្មែរ​យើង​សុទ្ធ​តែ​ម្តង»។

កញ្ញា កេត ម្លិសមុនីពេជ្រ មានអាយុ១៨ឆ្នាំ មកពីខេត្តកណ្តាល ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

ព្រះសង្ឃ ម៉ៅ វណ្ណា មាន​ព្រះជន្ម​៣០​វស្សា មក​ពី​ខេត្ត​ស្ទឹងត្រែង ខណៈ​បច្ចុប្បន្ន ព្រះអង្គ​គង់​នៅ​វត្ត​ឧណ្ណាលោម​ក្នុង​រាជធានីភ្នំពេញ មាន​សង្ឃ​ដីកាថាការបង្កើត Cool App ដោយ​ក្រុម​អ្នក​បច្ចេកទេស​ព័ត៌មាន​វិទ្យា​កម្ពុជា​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​ព្រះអង្គ​ចង់​ឱ្យ​មានការពង្រឹងគុណភាព​បន្ថែម​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​បរទេស​បាន។  ព្រះអង្គ ​ស្នើ​ឱ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ចែករំលែកអំពី​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​ឱ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ព្រះអង្គ​ម៉ៅ វណ្ណា មាន​សង្ឃដីកាថា៖ ​«អាត្មា​យល់​ឃើញ​ថា​ការ​បង្កើត​ហ្នឹង ប្រសិន​បើ​ខាង​IT កូន​ខ្មែរបង្កើត​បាន App មួយ​ពិត​ជា​ល្អ​ប្រសើរ ប៉ុន្តែ​ចង់​ឱ្យ​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ឱ្យ​ទាន់សម័យ ណា​មួយ​សម័យ​ឥឡូវ​ជា​សម័យ​ឌីជីថល​ទាំង​ការ​រក​ស៊ី​ទាំង​ការ​អី​វា​ទូលំទូលាយ​ហា​ អា​ហ្នឹងយើង​ខ្វះ​មិន​បាន​ទេ​អា​ហ្នឹង យើង​ត្រូវ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ខាង​ប៉ែក​អ៊ឺរ៉ុប​ដែរ អឺរ៉ុប​វា​ខ្លាំងៗដោយសារ​ខាង​ហ្នឹង ការ​រក​ស៊ី​របស់​គេ​ក៏​ទូលំទូលាយ​»។

ព្រះអង្គ​វណ្ណា​បន្ថែម​ថា៖«មាន​បំណង​ថា​ចង់​ឱ្យ​បងប្អូន​ខ្មែរ Shareឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​បាន​ច្រើន​ដោយសារ​តែ​យើង Cool App ហ្នឹង​យើង​ប្រើ​ជា​ផ្លូវ​ការ […] ឱ្យ​ដឹង​ពី​ស្នា​ដៃ​កូន​ខ្មែរយើង»។

ព្រះអង្គ ម៉ៅ វណ្ណា មានព្រះជន្ម៣០វស្សា មកពីខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្នព្រះអង្គគង់​នៅវត្តឧណ្ណាលោម​ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

និស្សិត​ស្រី​ម្នាក់​ទៀត មក​ពី​ខេត្ត​ព្រៃវែង កញ្ញា​ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ កញ្ញា​បាន​ដឹង​រួច​ហើយ​អំពី Cool App តាម​រយៈ
បណ្តាញ​សង្គម​ហ្វេសប៊ុក តែ​កញ្ញា​មិន​ទាន់​បាន​ដោនឡូត​យក​មក​ប្រើប្រាស់​នៅ​ឡើយ​ទេ។

ទោះ​មិន​ទាន់​បាន​ប្រើ Cool App នេះ​ក៏​ដោយ កញ្ញា​ម៉ារី​ ​​មាន​ការ​ភ្ញាក់​ផ្អើល និងមិន​​នឹក​ស្មាន​ថា​កម្ពុជា​មាន App អាច​ប្រើប្រាស់បាន​ដូច​បរទេស​ដែរ។

កញ្ញា​ម៉ារី​និយាយ​ថា៖ «ចំពោះ App ថ្មី​ហ្នឹង ខ្ញុំ​ចំណាប់​អារម្មណ៍​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា WOW! ខ្មែរយើង​អាច​បង្កើត​កម្មវិធី​ហ្នឹង​ដែល​ប្រើប្រាស់​ដូច​នឹង​កម្មវិធី​បរទេស​ដូចជា​តេឡេក្រាម ឬក៏​ឆាត​អីចឹង។ តែ​ខ្ញុំ​អត់​ដឹង​ថា​ប្រើ​ទៅ​វា​ងាយ​ស្រួល​ប៉ុណ្ណា​អត់​ទាន់​ដឹង​ទេ គ្រាន់​តែ​មុខ​ងារ​វា​ដូច​កម្មវិធី​អស់​ហ្នឹង​ដែរ ហើយ​ចំណាប់​អារម្មណ៍​បន្ទាប់ ខ្ញុំ​អាច​នឹង​សាកល្បង​វា​នៅ​ពេល​ណា​មួយ​ចឹង​ តែ​ឥឡូវ​អត់​ទាន់បាន​ទេ»។

ទន្ទឹមនឹង​ការ​ចង់​ដោនឡូត​ប្រើប្រាស់ Cool App នៅ​ពេល​ខាង​មុខ​នេះ កញ្ញា​ម៉ារី ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ និង​អារម្មណ៍​ស្ទាក់ស្ទើរ ចំពោះ​បញ្ហា​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់់​ខ្លួន​អាច​បែក​ធ្លាយ​ផង​ដែរ។

កញ្ញា​ ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ រិន សុធារ័ត្ន)

ចំណែក​លោក សំ សឿន មាន​អាយុ​៣០​ឆ្នាំ កំពុង​រស់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់១​នៃ​រាជធានី​ភ្នំពេញ និង​ជា​អ្នក​បម្រើ​ការងារ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ(PSE)។ លោក​បាន​ដឹង និង​គំាទ្រ Cool App នេះ ព្រោះ​ជា​ស្នាដៃ​របស់​កម្ពុជា​ផ្ទាល់ ប៉ុន្តែ​លោក​ក៏​ចង់​ឱ្យ​ក្រុម​អ្នកផលិត​ខិតខំ​​កែ​លម្អ​​កម្មវិធីនេះ​​ឱ្យ​កាន់តែ​ប្រសើរ​​ផង​ដែរ។

លោក សំ សឿន ​លើក​ឡើង​ថា៖ «[…]​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ព្រោះថា​App នេះ​ជា App របស់​ស្នាដៃ​កូន​ខ្មែរ ហើយ​វា​ក៏​ជា​ឯកជន​ភាព​មួយ​ដើម្បី​យើង​ប្រើ​នៅ​ក្នុង[ចំណោម]ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ក្នុង​ប្រទេស​ដើម្បី​មាន​សុវត្ថិភាព ហើយ​ក៏​ដូច​ជា​ធ្វើ​នូវ​អាជីវកម្ម​អី​ផ្សេងៗ​ក្នុងនេះ​បាន​វា​ទូលំទូលាយ។ ហើយ​មួយ​ទៀត​ខ្ញុំ​ក៏​ចង់​សំណូម​ពរ​ឱ្យ​ខាង​App ឱ្យ​មាន​ការ​លក្ខណៈ Update ឱ្យ​វា​មាន​កាន់តែ​ទូលំ ទូលាយ ហើយ​ឱ្យ​កាន់​វា​ល្អ​ដើម្បី​ប្រជាពលរដ្ឋ​យើង​ប្រើ​ទៅ​កាន់​តែ​មាន​ភាពងាយ​ស្រួល​ ប្រៀបធៀប​ទៅ​ដូច​ហ្វេសប៊ុក​ដែរ​»។

លោក សំ សឿន បាន​ចែក​រំលែក​ពី​បទពិសោធ​ន៍ ក្រោយលោក​បាន​ប្រើប្រាស់ Cool App នេះ​ ក្នុងនោះលោកលើកឡើងទាំងចំណុចល្អ និងភាពខ្វះខាតដែល​ត្រូវ​ការកែ​លម្អ​។​

លោក​ សំ សឿន​ថា៖«ចំពោះ​ផល​វិជ្ជមាន​គឺ​លក្ខណៈ​ថា​ជា​ភាពងាយ​ស្រួល​មួយ​ដូច​បណ្តាញ​សង្គម​មួយដែល​យើង​អាច​ចូល​លេង​បាន​ដូចជា​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​វា​អត់​សូវ​ជា​ទូលំទូលាយ​ច្រើន​ទេ​ដោយសារអី​ប្រជាពលរដ្ឋ​យើង​អត់​ទាន់​ងាក​មក​ប្រើ​ច្រើន។ ហើយ​គុណ​វិបត្តិ​នោះ​វា​អត់​សូវ​ទូលំ​ទូលាយ​​ដូចហ្វេសប៊ុក​បាទ​​សម្រាប់​Media ក៏​ដូចជា​ប្រព័ន្ធ​វីដេអូ​ដូច​ជា​ផុស(Post)ទៅ​វា​អត់​ទាន់​Smooth​ទេបាទ ​វានៅ​Error​ម្តងម្កាល​អ៊ីចឹង​ហា៎។ ហើយ​មួយ​ទៀត​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ប្រើ​ច្រើន​ទៅ ហើយ​ខាង​អ្នកដែល​បង្កើត​ហ្នឹង​ឱ្យ​មាន​ការ​កែ​លម្អ​ឱ្យ​ដូច​ហ្វេសប៊ុក​ទៅ គឺ​ប្រសិន​បើ​ល្អ​ប្រជាពលរដ្ឋ​យើង​ចូល​លេងច្រើន​ដែរ»។

ចំណែកលោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុង​រាជធានី​ភ្នំពេញ បានកោតសរសើរដោយមិន​ស្ទាក់ស្ទើរពី Cool App ដែលជាស្នាដៃរបស់កម្ពុជានេះ​ ។

លោកជួន សំណាងអះអាងថា៖«ខ្ញុំគិតថាល្អ បាទល្អៗខ្លាំងដែលប្រទេស​កម្ពុជាយើងដែល​មានដែល​បានបង្កើតនូវ Cool App ដំបូងរបស់ប្រទេសកម្ពុជារបស់យើង។ Cool App នេះ​ ការប្រើប្រាស់​ងាយស្រួល​ក្នុងការ​ទំនាក់ទំនងនិយាយបាទ»។

លោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

គួរ​បញ្ជាក់​ថា​កម្មវិធី Cool App ដែល​មាន​មុខងារជា​ច្រើន​ដូច​ជា Chat និង Call  បូករួមទាំង Video Call ផង​នោះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ស្នាដៃ ក្រុម​អ្នក​ជំនួញ​បច្ចេកទេស​របស់​កម្ពុជាជា​ច្រើន​នាក់ ដែល​ជាអ្នក​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន(IT)។ ខណៈ​កម្មវិធី​នេះ​បាន​ចំណាយ​ពេល​ជាង​៣​ឆ្នាំ​ដើម្បី​បង្កើត​ឱ្យ​ចេញ​ជា​រូបរាងឡើង គិតតាំង​ពី​ឆ្នាំ​២០២១មកម្ល៉េះ ​ និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ App Store និង Play Store នៅឆ្នាំ២០២៤នេះ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក និងតេឡេក្រាម​របស់ លោក ហ៊ុន សែន៕