ហុង សេរីហ្វុង (Hong Sereifong) – Newsroom Cambodia

តុលាការ​ដាក់វិធាន​​មួយ​ចំនួន​លើ​លោក រ៉ុង ឈុន ក្រោយ​លោក​ចូល​បំភ្លឺ​​​តាមដីកា​​កោះ
សាលាដំបូងរាជធានីភ្នំពេញ បានដាក់វិធានតុលាការចំនួន ៥ចំនុច ទៅ​លើ​ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដូចជាតម្រូវឱ្យមានការអនុញ្ញាតចេញក្រៅប្រទេស ជូនដំណឹងករណីលោកប្ដូរទីលំនៅ និងហាមការ​​ជួបជុំ​ជាដើម។

ការដាក់វិធាននេះ ធ្វើឡើងខណៈ លោក រ៉ុង ឈុន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាកោះហៅ​របស់ចៅក្រុមស៊ើបសួរ​ លោក ទិត សុទ្ធីបូរ៉ាឆាត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធបទចោទ «ការ​មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មាន​បន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញថា តុលាការបានសាកសួរលោក និងបានប្រជុំគ្នាប្រហែលជិត១ម៉ោង ហើយ​ក៏បាន​ដាក់ចេញនូវ​វិធានចំនួន​ ៥ចំនុច ទៅលើរូបលោក។

លោកបានបន្តថា៖ «​​​ទី១ ករណីចេញទៅក្រៅប្រទេស ត្រូវមានការអនុញ្ញាតពីចៅក្រម ទី២ ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងទៅដល់អាជ្ញាធរ ទី៣ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ រៀងរាល់ខែ នៅសប្ដាហ៍ទី៤ ហើយទី៥ ទាក់ទងទៅនឹងការតម្រូវការតុលាការកោះត្រូវសហការ ហើយចុងក្រោយគឺត្រូវហាមសិទ្ធិក្នុងការធ្វើសកម្មភាព ដូចជា​ ការជួបជុំសព្វបែបយ៉ាង ហើយនិងមិនផ្ដល់ការអនុញ្ញាតឱ្យខ្ញុំធ្វើការជួបជុំទេ ហើយបើសិនជាខ្ញុំមិនអនុវត្តទៅតាមវិធានទាំងប៉ុន្មាននេះ ពេលហ្នឹងតុលាការនឹងនាំខ្លួនខ្ញុំហើយ»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកនឹងមិនគេចវេសឡើយ ដោយនឹងសហការជាមួយតុលាការតាមការកោះហៅនានា។ ជាមួយគ្នានេះ លោកថា ចំពោះបម្រាមទាំង៥ចំណុចដែលតុលាការបានដាក់ចេញនេះ តុលាការមិនបានបញ្ជាក់ថាត្រូវអនុវត្តរយៈពេលប៉ុន្មាននោះទេ។

Newsroom Cambodia មិនអាចសុំការអធិប្បាយ​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក អ៊ី រិន្ទ បាន​ទេ​នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍​ថា ការ​ដែល​តុលាការ​ដាក់​វិធាន​ថ្មី​មួយចំនួនបន្ថែមលើវិធានចាស់ទៅលើលោក រ៉ុង ឈុន នេះហាក់ដូចជាធ្ងន់ធ្ងរ និងរំលោភសិទ្ធិ​លោក រ៉ុង ឈុន។

លោកថ្លែង​ថា៖«ការដាក់វិធានទៅលើគាត់ហ្នឹងដូចជារឹតបន្តឹង។ នៅក្នុងចំណុចទី១ដែលមាន ក ខ ហ្នឹង អាហ្នឹងគឺជាវិធានចាស់ទេ វិធានមិនអនុញ្ញាតឱ្យផ្លាស់ប្ដូរទីលំនៅ វិធានមិនឱ្យធ្វើការចាកចេញទៅក្រៅប្រទេសហ្នឹងអាហ្នឹងជាវិធានចាស់។ ប៉ុន្តែវិធានថ្មីមួយហ្នឹង ខ្ញុំមិនយល់ហេតុអីបានជាការប្រាស្រ័យទាក់ទងចឹងមានន័យថា​ វាធ្ងន់ធ្ងរពេកហើយណា។ ជាទូទៅ គាត់ចង់ជួបអ្នកណាអ្នកណីគា​ត់ជួប​ទៅ គាត់មិនអាចទៅ ម្នាក់គាត់​ហ្នឹង មិនអាចទៅមានឥទ្ធិពលធ្វើឱ្យមានការរាំងស្ទះ ធ្វើឱ្យមានចលាចល ចលនាកើតឡើងទេអីទេ អត់មានទេ»។

ជុំវិញ​ករណី​នេះ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅ​​កាត់ថា អាដហុក (ADHOC) យល់​ថា ការកោះហៅលោក រ៉ុង ឈុន ចូលបំភ្លឺនៅតុលាការ​ជាថ្មីនេះ ជាការរិតត្បិតសេរីភាព។ លោកបានស្នើឱ្យថ្នាកដឹកនាំ បើក​លំហ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅកម្ពុជា ខណៈ​លោកថាសេរីភាពក្នុងការបញ្ចេញ​មតិ គឺជាកញ្ចក់​ឆ្លុះបញ្ចាំង​​នៃ​សកម្មភាពរបស់រដ្ឋាភិបាល។

លោក​បន្ត​ថា៖ «ខ្ញុំយល់ថា អ្វីដែលលោក រ៉ុង ឈុន ចូលថ្ងៃនេះ​គឺគាត់បានបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ដែលត្រូវឆ្លើយបំភ្លឺ ប៉ុន្តែតាមការកត់សម្គាល់មួយទៀត គឺអ្វីដែលតុលាការលោក កោះហៅបង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធទៅនឹង​កាចោទប្រកាន់ពីបទ មិនរាងចាល់ ក៏ដូចជា ការញុះញ៉ង់នេះ វាជាកា​ររិតត្បិតសេរីភាព នៃការបញ្ចេញមតិ សម្រាប់ប្រទេសកម្ពុជាយើង[…] បើសិនជារិតត្បិតគាត់ ក្នុងនាម​គាត់ជាអ្នកនយោបាយ គាត់រិតត្បិតប៉ុណ្ណឹង​ហើយ ចុះទម្រាំពលរដ្ឋសាមញ្ញ តើគាត់ហ៊ាននិយាយ​ដែរឬអត់? ទី២ ប្រទេសកម្ពុជាយើង គឺប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះសេរីភាពបញ្ចេញមតិត្រូវតែមាន ចែងក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង​ស្នើសុំទៅដល់រដ្ឋាភិបាល មេត្តាបើកស្ពេស(លំហរ) ដើម្បីស្តារប្រទេសយើងឡើងវិញ កុំឱ្យបរទេសគេដាក់គំនាបមកលើកម្ពុជាយើងនេះ»។

គួរ​ជម្រាបជូន​ថា​ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនលោក រ៉ុង ឈុន ដែលពេលនោះ លោក​​ជា​ប្រធាន​សហជីព​ ​និង​ជាសកម្ម​ជន​ការពារ​សិទ្ធិ​ការងារ ​ក្រោយ​ពី​លោក​បាន​ចុះ​ជួបប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ហើយបានអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម។

កាលពី​ថ្ងៃ​ទី​​១៨ ខែ​សីហា ឆ្នាំ២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ ​​បានសម្រេច​​​ផ្ដន្ទាទោស​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​៤​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ពីបទ​«​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលាឧទ្ធរណ៍ភ្នំពេញ​ កាលពី​ថ្ងៃទី​១២ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ បានតម្កល់សេចក្ដីម្រេចសាលាដំបូង​រាជធានី​ភ្នំពេញ​ ទុកជា​បាន​ការ​ តែលោកត្រូវបានដោះលែងដោយតម្រូវ​អនុវត្ត​ទោស​ត្រឹម ១៥​ខែ ១១​ថ្ងៃ ខណៈ​ទោស​ដែល​នៅ​សល់ ៨​ខែ ១៩​ថ្ងៃ​ទៀត ត្រូវ​បាន​ព្យួរ។ នៅថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ​ តែតុលាការកំពូលបានបញ្ជាក់ថាទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ៕

សាលាឧទ្ធរណ៍សម្រេច​ទម្លាក់បទចោទ​លើ​​​ថ្នាក់ដឹកនាំសហជីព លោក ជា ចាន់​ ​ឱ្យ​​មាន​សេរី​ភាព​វិញ
សាលាឧទ្ធរណ៍ភ្នំពេញ បាន​សម្រេច​ទម្លាក់បទចោទទៅលើលោក ជា ចាន់ ​ប្រធាន​សហជីព​នៅ​​រោង​​ចក្រ​​វីង​ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុង​ខេត្តកំពង់ស្ពឺ និង​បានដោះលែង​គាត់​ឱ្យមាន​សេរី​ភាព​​វិញ ក្រោយជាប់ពន្ធនាគារ​អស់រយៈពេល​៦ខែ។

លោក ជា ចាន់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរង​ការ​ចោទ​ពីបទ សមគំនិតក្នុងអំពើ​លួច ដែល​ប្តឹង​ដោយ​ក្រុម​ហ៊ុន វីងស្តារស៊ូ ដោយផ្ទាល់ បន្ទាប់ពីលោកទើបបានជាប់​ឆ្នោត​ជាប្រធាន​សហជីព​នៅក្នុង​​ក្រុមហ៊ុននេះបាន​រយៈពេល​ប្រមាណ ១ខែ​។ សាលាដំបូង​ខេត្ត​​កំពង់ស្ពឺ ​កាល​ពី​២០ ខែមិថុនា ឆ្នាំ២០២៤ ​បាន​ផ្តន្ទា​ទោស​ប្រធាន​សហជីព​​រូបនេះ​ ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ​ពី​បទ​«សម​គំនិត​​ក្នុង​អំពើ​លួច»​ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​៦​ខែ​ ឯ​ទោស​សេស​សល់​ត្រូវ​ព្យួរ​តាម​បញ្ញត្តិ​នៃ​ការ​ព្យួរ​ទោស​ធម្មតា​នៃ​ក្រម​ព្រហ្ម​​ទណ្ឌ។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៤​ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​នៃ​សា​លាឧ​ទ្ធរណ៍​ភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា បានប្រកាស​សាលក្រមដោយទម្លាក់បទចោទទៅ​លើ​ លោក ជា ចាន់ ។

លោកមានប្រសាសន៍ថា៖ «សាលាឧទ្ធរណ៍ហ្នឹងបានសម្រេចឱ្យជនជាប់ចោទ[លោក ជា ចាន់]ហ្នឹងរួចផុតពីបទចោទប្រកាន់ ដោយសារតាមការរាយការណ៍របស់ចៅក្រមគាត់បានបញ្ជាក់ថា រកទៅមិនឃើញមានធាតុផ្សំគ្រប់គ្រាន់»។

លោក ជា ចាន់ ប្រធានសហជីពរោងចក្រវីងស្តារស៊ូ(Wing Star Shoes Co., Ltd) បង្ហាញការត្រេកអរ​ចំពោះការសម្រេច​របស់​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងបាន​ដោះលែងឱ្យលោកមានសេរីភាពវិញ ដោយ​​​លោកថាការសម្រេចនេះ គឺផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនរូបលោក។ លោក​បន្ថែមថា រូប​លោក​នឹង​​បន្តការ​ងារ​ជា​ប្រធានសហជីពរោងចក្រវីងស្តារស៊ូដដែល ដើម្បីការពារសិទ្ធិកម្មករ​ដោយគ្មានភាពរុញរា ទោះជាលោកអាចប្រឈមបញ្ហាណាមួយនៅពេលខាងមុខក៏ដោយ។

លោកថា៖ «រឿងហ្នឹងខ្ញុំអត់ភ័យខ្លាចទេ អត់មានភ័យខ្លាចទេ នៅរក្សាការពារកម្មករដដែល បើសិនជាថ្ងៃខាងមុខ យើងមានការធ្លាក់អីមក គឺយើងនៅតែអាចបម្រើជូនកម្មករដដែល[…]ឃើញផលលំបាករបស់កម្មករមួយចំនួនដែលជំរុញឱ្យខ្ញុំមានឆន្ទៈហ្នឹងកើតឡើង»។

ប្រធានសហព័ន្ធ​សហជីពកម្ពុជា (CATU) លោក​ស្រី យ៉ាង សុភ័ណ្ឌ សាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែល​ទម្លាក់ចោលនូវបទចោទលើលោក ជា ចាន់ ដោយលោក​ស្រីថា ការសម្រេចនេះ បានផ្ដល់​យុត្តិធម៌ដល់ថ្នាក់ដឹកនាំសហជីពរូបនេះ និង​ជា​​​គំរូល្អមួយសម្រាប់រឿងក្ដីដែល​ពាក់ព័ន្ធ​នឹង​ការ​​រំលោភ​សិទ្ធិ​ទៅ​លើ​សហជីព។

លោក​ស្រីថា៖ «បងយល់ឃើញថា ការសម្រេចរឿងករណី[លោក] ចាន់ នេះគឺ​ល្អមែនទែន ហើយបងគិតថារឿងនេះមួយ អាចយកទៅធ្វើគំរូភាពសម្រាប់រឿងផ្សេងៗទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត​ទាំងអស់ គាត់ទទួលបានយុត្តិធម៌ត្រឹមត្រូវ នៅពេលគាត់បានប្រើប្រាស់សិទ្ធិក្នុងការចងក្រងបង្កើត​សហជីព តែ​ត្រូវបាននាយក ឬនិយោជក អត់សប្បាយចិត្ត ឬក៏គាប​សង្កត់ទៅលើពួកគាត់ ហើយប្រើគ្រប់មធ្យោបាយនៅក្នុងការគំរាមកំហែងគាត់ផ្សេងៗ​ហ្នឹង ឱ្យពួកគាត់មានសិទ្ធិមានសេរីភាពពេញលេញក្នុង​ការសម្រេចហ្នឹង វាផ្ដល់យុត្តិធម៌ឱ្យគាត់ពេញលេញ»។

ចំណែក នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញ​ដូចគ្នាដែរ​ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ​ ក្នុងការដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពវិញជាការផ្ដល់យុត្តិធម៌ជូនលោក។ តែយ៉ាងណា លោកបង្ហាញ​ការ​សោកស្ដាយចំពោះការ​ឃុំខ្លួនលោក ជា ចាន់ ក្នុងពន្ធនាគារ​អស់រយៈពេលជាច្រើនខែ​កន្លងមក ដោយមិនបានប្រព្រឹត្តកំហុស។

ជាមួយគ្នានេះ លោក អំ សំអាត ស្នើកុំឱ្យមានការចោទប្រកាន់សកម្មជន និងមេដឹកនាំសហជីព​ដែលបំពេញ​ការ​ងារ​របស់​ខ្លួន ហើយគ្មានភស្ដុតាងណាមួយដែលបញ្ជាក់ពីបទល្មើសដែលពួកគេប្រព្រឹត្ត ដើម្បីចៀស​វាង​ការរិះគន់នានាពីការរំលោភសិទ្ធិពួកគេ។

លោកថា៖ «យើងមើលឃើញថា មេដឹកនាំសហជីពក៏ដូចជាសកម្មជនសហជីពផ្សេងៗទៀត ដែលបំពេញការងាររបស់ខ្លួន ក្នុងនាមជាសហជីព ក្នុងការងារដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិតនោះ គឺមិនគួរនឹងត្រូវបានចោទប្រកាន់ដោយសារតែការបំពេញការងាររបស់ខ្លួនទេ បើសិនជាមិនមានភស្តុតាងដែលបញ្ជាក់ពីការប្រព្រឹត្តបទល្មើសណាមួយសម្រាប់ពួកគាត់ ពីព្រោះកុំឱ្យមានការរិះគន់និងការចោទប្រកាន់ថាជាការរំលោភទៅលើសេរីភាពឬក៏ការគំរាមកំហែងបំភិតបំភ័យទៅលើមេដឹកនាំសហជីពឬក៏សកម្មជនសហជីពជាដើម។ អ៊ីចឹងសកម្មជន និងមេដឹកនាំសហជីពផ្សេងទៀត តុលាការគួរតែពិនិត្យពិចារណានៅក្នុងការដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តុលាការបានសម្រេចទៅតាមច្បាប់លើករណីលោក ជា ចាន់។

លោក​ថ្លែងថា៖ «មតិមួយចំនួនតែងតែថាតុលាការមិនយុត្តិធម៌​ នៅពេលតុលាការចេញសេចក្តីសម្រេចមិនតាម​ឆន្ទៈខ្លួនចង់បាន។ នៅពេលតុលាការចេញសេចក្តីសម្រេចស្របតាមឆន្ទៈខ្លួន មិនដែលលឺពាក្យថាតុលាការ​យុត្តិធ៌មនោះទេ។ តុលាការកាត់សេចក្តីតាមច្បាប់ នីតិវិធីច្បាប់ និងអង្គហេតុ និងអង្គច្បាប់ ដែលជាការផ្តល់នូវយុត្តិធ៌មសង្គម។ ករណីលោក ជា ចាន់ ជាករណីមួយដែលតុលាការ បានចេញសេចក្តីសម្រេច​ដោយអនុវត្តតាមនីតិវិធី និងច្បាប់ក្នុងសំណុំរឿងរបស់លោក ជា ចាន់»។ ទោះជាយ៉ាងណា លោក​អំពាវនាវ​ទៅដល់​ថ្នាក់​ដឹកនាំ​សហជីពនានា ត្រូ​វគោរពច្បាប់ និង​មិនត្រូវប្រព្រឹត្តបទ​ល្មើស ឬពាក់ព័ន្ធជាមួយបទល្មើសណាមួយ ដើម្បីជៀស​វាង​ការប្រឈម​នឹង​ផ្លូវច្បាប់៕

ព័ត៌មាន​ស៊ីជម្រៅ៖ សង្គមស៊ីវិលថាយុវជនគួរបង្កើនចំណេះដឹងផ្នែកច្បាប់និងសិទ្ធិ ដើម្បីជួយលើកកម្ពស់យុត្តិធម៌សង្គម
សង្គមស៊ីវិលមួយចំនួន ផ្ដល់អនុសាសន៍ដល់យុវជនឱ្យបង្កើនចំណេះដឹងផ្នែកច្បាប់ និងយល់ដឹងពីសិទ្ធិនានាបន្ថែមទៀត ដើម្បីឱ្យពួកគេអាចចូលរួមលើកកម្ពស់សិទ្ធិមូលដ្ឋាន និងយុត្តិធម៌សង្គមនៅកម្ពុជា ខណៈដែលពួកគេសង្កេតឃើញថា ស្ថានភាពនៃសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ នៅមិនទាន់មានភាពប្រសើរនៅឡើយ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាយុវជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៤ ដែល​រៀបចំដោយអង្គការសង្គម​ស៊ីវិលចំនួន១២ ដើម្បីអបអរសាទរទិវាយុវជនកម្ពុជា ក្រោមមូលបទ «ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជនឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ»។

ក្នុងវេទិកានោះ កញ្ញា រៀម ស្រីពេជ្ររតនា អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ(KSILA) បាន​លើកឡើង​ថា យុវជនកម្ពុជាភាគច្រើន មិនបានយល់ដឹងពីច្បាប់ និ​ងសិទ្ធិជាមូលដ្ឋាន​នោះទេ ដែលនេះ​ជា​កម្សោយ​មួយ​របស់​យុវជន និង​ធ្វើឱ្យពួកគេ​មិន​សូវខ្វល់ខ្វាយនឹងរឿងសង្គម។ ករណីនេះ កញ្ញា​យល់​ថា យុវជនគួរឆ្លៀតពេលក្រៅម៉ោងសិក្សា រៀនពីច្បាប់ ឬយ៉ាងហោចណាស់យុវជនគប្បីរៀនពីសិទ្ធិនិងករណីយ​កិច្ចពលរដ្ឋ។

កញ្ញាថា៖ «ច្បាប់រដ្ឋធម្មនុញ្ញ ត្រូវតែ​អាន បើថាមិនមានពេលសោះ ឬក៏មិនចូលចិត្តអានសៀវភៅសោះ អាន​​ជំពូក៣ថា ខ្លួនឯង​ជា​ពលរដ្ឋហ្នឹង​មានសិទ្ធិអីខ្លះ? ករណីយកិច្ចអីខ្លះ? បន្ទាប់មកទៀត ទៅអានអំពីច្បាប់នៃសិទ្ធិមនុស្សថាច្បាប់នៃសិទ្ធិមនុស្សហ្នឹងគឺមានអីគេខ្លះ ហើយទៅមើលអំពីលទ្ធិប្រជាធិប្បតេយ្យថាមានគោលការណ៍អ្វីខ្លះ? ហើយមានប៉ុន្មាន? អាហ្នឹងជាជំហ៊ានដំបូងនៃការស្វែងរកចំណេះដឹង»។

មួយវិញទៀត កញ្ញា ស្រីពេជ្ររតនា ក៏បានជំរុញ​ឱ្យ​យុវជនគួរស្ដាប់ព័ត៌មានប្រចាំថ្ងៃ ដើម្បីតាមដានពីបញ្ហាសង្គម និងចូលរួម​លើកពី​បញ្ហានានា ដែលកើតឡើងក្នុងមូលដ្ឋានរស់នៅរបស់ខ្លួនជាដើម ដើម្បី​រកដំណោះ​​ស្រាយ​ចំពោះ​បញ្ហាទាំងនោះ។

កញ្ញាថា៖ «ក្នុងនាមជាយុវជន យើងចូលរួមយ៉ាងម៉េច? នៅសហគមន៍របស់ខ្លួនឯង មានបញ្ហាអីផ្ដល់ទៅមេឃុំ យើងមានមេឃុំក្នុងការដឹកនាំ។ យើងត្រូវដឹងអំពីថវិការរបស់ឃុំ មួយឆ្នាំប្រជុំឃុំម្ដងយើងត្រូវតែចូលរួមដើម្បីលើកឡើងប្រាប់មេឃុំថាភូមិខ្ញុំត្រូវការអី មានបញ្ហាអី[…]ហើយយើងជាយុវជនជាបញ្ញាវន្ត នៅពេល​ដែលយើងមើលឃើញអំពីបញ្ហាអសន្តិសុខ ឬក៏បញ្ហាអយុត្តិធម៌ទៅលើអ្នកដទៃ យើងត្រូវតែចូលរួមបញ្ចេញមតិដោយក្រមសីលធម៌»។

អ្នកស្រី ប្រាក់ ចាន់ម្លី អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(CCHR) មានប្រសាសន៍​ថា យុវជនកម្ពុជាបច្ចុប្បន្ន ភាគច្រើនមិន​សូវតាមដាន​ពីបញ្ហាសង្គមនោះ​ទេ ដោយពួកគេចាប់អារម្មណ៍លើការកំសាន្តផ្សេងៗ។

អ្នកស្រីថា៖«យើងឃើញថា យុវជនមួយចំនួន យើងមិនអាចថាតូចឬក៏ធំទេ គាត់ហាក់ដូចជាចាប់អារម្មណ៍ទៅនឹងការកំសាន្តសប្បាយច្រើនជាងការងាកមកចាប់អារម្មណ៍ទៅលើការវិវត្តនៅក្នុងសង្គម ព្រោះអីផលជះ​ពួកគេអាចនឹងជួបនៅពេលណាមួយ[…] បើសិនជាពួកគាត់មិនបានចាប់អារម្មណ៍ទាល់តែសោះទៅលើព័ត៌មានទាក់ទងទៅនឹងសេរីភាពមូលដ្ឋាន ឬក៏សិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន អញ្ចឹងទៅថ្ងៃមុខ គឺគាត់​មិនអាចបែងចែក និង​វិនិច្ឆ័យបាន​ដឹង​ច្បាស់ទេថា​ តើអំពើដែលគេប្រព្រឹត្តមកលើគាត់​ ឧទាហរណ៍ថាជាបុគ្គលណាមួយ​ ជាតួអង្គនិយោជក ឬក៏ជាមន្ត្រីរដ្ឋាភិបាលណាមួយ រំលោភបំពានសិទ្ធិរបស់ពួកគាត់ អ៊ីចឹងមិនអាចវិនិច្ឆ័យជាក់លាក់ថា តើសកម្មភាពនោះជាការរំលោភបំពានសិទ្ធិមនុស្សដែរឬទេ»។

ករណីនេះ អ្នកស្រីបាន​ផ្ដល់អនុសាសន៍ឱ្យយុវជន​ រៀនអង្កេតពីបញ្ហាផ្សេងៗ រួមទាំង​ សិទ្ធិ ពាណិជ្ជកម្ម និងការសម្រេចនានារបស់រដ្ឋាភិបាល។ អ្នកស្រី​ក៏សំណូមពរឱ្យរដ្ឋាភិបាលបញ្ចូល​មេរៀន​ពីសិទ្ធិមូលដ្ឋានចូលក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ទាំងសាលារដ្ឋនិងឯកជន ព្រមទាំង​ការ​ពារ​ពលរដ្ឋ​កុំឱ្យរង​ភាពអយុត្តិធម៌នានា។

ចំណែក​ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) សង្កេតឃើញដែរថា ក្នុង​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំមក​នេះ មាន​យុវជន និងសកម្មជនមួយចំនួន ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ទាំង​សកម្មជននយោបាយ សកម្មជនសង្គម និង​​សកម្មជនបរិស្ថាន ខណៈដែលពួកគេអនុវត្តសិទ្ធិរបស់ខ្លួន។

លោកបន្តថា៖ «ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ដែលចំនួននៃការឃាត់ខ្លួនមានការកើនឡើង យើងក៏បារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា[…] ទោះបីជាស្ថានភាពលំហសង្គម មានការរិតត្បិតពីសង្គមយ៉ាង​ណាក៏ដោយ ប៉ុន្តែក្នុងនាម យើងជាពលរដ្ឋ ក្នុងនាមយើងជាម្ចាស់ប្រទេស យើងនៅតែប្រកាន់ខ្ជាប់នៅការសិក្សា ស្វែងយល់អំពីសិទ្ធរបស់យើង ហើយយើងនៅតែអនុវត្តសិទ្ធរបស់យើង ព្រោះការអនុវត្តសិទ្ធិរបស់យើងមិនមែនជាកំហុសទេ»។

កញ្ញា ទីង នៀ ជានិស្សិតឆ្នាំទី៣ផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា គាំទ្រចំពោះការជំរុញឱ្យ​យុវជន​ អានពី​ច្បាប់​ និងសិទ្ធិ ព្រោះវាអាចផ្ដល់ឱ្យយុវជននូវចំណេះដឹងបន្ថែមពីសិទ្ធិរបស់ខ្លួន ចូលរួមក្នុងការអភិវឌ្ឍ​សង្គម និង​​ទប់ស្កាត់នូវភាពអយុត្តិធម៌សង្គម​​។

កញ្ញាមានប្រសាសន៍ថា៖ «ខ្ញុំគិតថាល្អ ព្រោះដើម្បីឱ្យយុវជនយល់ដឹងពីច្បាប់ឱ្យ​បាន​ច្រើន និងសិទ្ធរបស់ខ្លួននៅក្នុងសង្គម[…] ពួកគេអាចមានសិទ្ធការពារខ្លួន ហ៊ានតវ៉ាកាលណាយល់ដឹងពីសិទ្ធនិងច្បាប់ច្រើន»។

ព្រះតេជគុណ ធូរ វ៉ាឃឹម ជាយុវសង្ឃ​មួយអង្គ គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ​ មានសង្ឃដីកាក្នុងវេទិកាយុវជនកម្ពុជាដែរថា នៅពេលព្រះអង្គចូលរួមកិច្ចការសង្គម ទៅតាម​សិទ្ធិជាមូលដ្ឋានរបស់​ខ្លួន ព្រះអង្គតែងទទួលរ​ង​ការរើសអើង​ពីសំ​ណាក់​អ្នកនៅជុំវិញខ្លួន​មួយ​ចំនួន និង​រង​ការគំរាមកំហែងពីសំណាក់អាជ្ញាធរជាដើម​។

ព្រះតេជគុណមានសង្ឃដីកាថា៖«នៅពេលដែលអាត្មាចូលរួមកិច្ចការសង្គមកន្លងមក មានមិត្តភត្ដិជាច្រើនដែលរើសអើងអាត្មាថា អាត្មាចូលរួមសកម្មភាពនយោបាយ អាចបាត់ទំនាក់ទំនងច្រើន។ ទី២ សាលារៀន តែងតែគម្រាមគំហែង គាត់ថាបើនៅតែចូលរួមតាមបណ្តាញសង្គម ឬចូលរួមផ្ទាល់ អាច​នឹងលុបឈ្មោះ ឱ្យធ្លាក់ ឬកាត់ពិន្ទុជាដើម នោះជាបញ្ហាអាត្មាដែលគ្រាន់តែចូលរួមគោរពសិទ្ធិមនុស្ស ឬសិទ្ធខ្លួនឯងក្នុងប្រទេសប្រជាធិបតេយ្យ ធំជាងនេះ ថ្មីៗនេះអាត្មាចូលរួមគម្រប់ខួបលោកបណ្ឌិត កែម ឡី នៅស្តុបបូកគោ មន្រ្តីខណ្ឌតាមគំរាម​គំហែងខ្លាំងមែនទែន»។

ព្រះតេជគុណបន្ថែមថា យុវជនអាចចូលរួមកិច្ចការងារសង្គមទៅតាមលិទ្ធភាពរៀងៗខ្លួន ប្រកបដោយ​ក្រមសីលធម៌ និងចូលរួម​បញ្ចេញ​​មតិ​ក្នុង​ឃុំស​ង្កាត់​របស់ខ្លួន​ដែលកំពុងមានបញ្ហា ដើម្បីស្វែងរកដំណោះស្រាយ​ និង​ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍នៅ​ថ្ងៃទី១២ ខែសីហា​​ ថា រដ្ឋាភិបាលបាន​បើក​ចំហគ្រប់យ៉ាងទាំងសិទ្ធិតាម​ប្រព័ន្ធបណ្ដាញសង្គម សេរីភាពសារព័ត៌មាន និងសេរីភាពជួបជុំ​យ៉ាងទូលំទូលាយ។ លោកថា រដ្ឋាភិបាលធានានូវសិទ្ធិជូនពលរដ្ឋ កាលណាការប្រើប្រាស់សិទ្ធិនោះមិនរំលោភដល់សិទ្ធិអ្នកដទៃ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានធ្វើគ្រប់យ៉ាង ហើយរដ្ឋធម្មនុញ្ញមាត្រា៤១ហ្នឹងគឺបានចែងច្បាស់ហើយជាច្បាប់កំពូល ប្រជាពលរដ្ឋខ្មែរទាំងពីរភេទហ្នឹងមានសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពបោះពុម្ភផ្សាយ សិទ្ធិសេរីភាពក្នុងការជួបជុំ ប៉ុន្តែជនណាក៏ដោយមិនអាចប្រើសិទ្ធិនេះរំលោភទៅលើកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ រំលោភទៅលើសណ្ដាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ល្អរបស់សង្គម ហើយនិងសន្តិសុខជាតិ។ នេះគឺជាខ្លឹមសារធំបំផុតដែលបងប្អូនយើងត្រូវរៀនសូត្រហើយឱ្យចាំហើយយើងធ្វើតាមហ្នឹងទៅយើងបានសុខហើយ»។

គួរជម្រាបជូនថា ទិវាយុវជនអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងគោលបំណងជាចម្បងដោះស្រាយបញ្ហាដែលយុវជន និងស្ត្រីសម័យទំនើប កំពុងប្រឈម។ ទិវានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ ដោយបានធ្វើឡើងជាលើកដំបូងចាប់ពីឆ្នាំ២០០០៕

អ្នករាយការណ៍ពិសេស អ.ស.ហ​ ស្នើកម្ពុជាអនុវត្តច្បាប់ឱ្យត្រឹមត្រូវ ខណៈឃើញមានការរិតត្បិតលំហ​ស៊ីវិល​និង​នយោបាយ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ហ)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អំពាវនាវឱ្យកម្ពុជាអនុវត្តច្បាប់ជាតិឱ្យត្រឹមត្រូវ និងអនុលោម​តាម​ច្បាប់អន្តរជាតិ ខណៈលោកសង្កេត​ឃើញ​មាន​ការ​បំភិត​បំភ័យ និងរំលោភសិទ្ធិពលរដ្ឋ និង​អ្នកនយោបាយនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសាន់វេ កាលពីថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) បានលើកឡើងថា កម្ពុជានៅ​​មិនទាន់មាន​លំហ​ស៊ីវិល និង​នយោបាយ​នៅឡើយទេ ដោយ​សារ​មាន​ការចោទប្រកាន់ផ្នែកច្បាប់​លើ​សកម្មជនបរិស្ថាន​ អ្នកការពារសិទ្ធិមនុស្ស និង​អ្នកនយោបាយជាដើម បើទោះបីជា​ពួកគេ​អនុវត្ត​សិទ្ធិមូលដ្ឋានរបស់ពួកគេក៏ដោយ។

លោកមានប្រសាសន៍ថា៖ «អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិ​សិទ្ធិមនុស្ស និង​អ្នក​បរិ​ស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសដែលជាប់ទាក់ទងក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការ​បញ្ចេញ​មតិ ការជួបជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេទៅវិញ។ សូម្បី​តែក្នុងអំឡុងពេលមាន​វត្ត​មាន​អ្នក​រាយ​ការណ៍​ពិសេស​នៅក្នុងប្រទេសនេះក៏ដោយ ក៏មានការរាយការណ៍ថា ក្រុមមួយចំនួន ទទួលរង​ការ​បំភិតបំភ័យ ដែលជាការរំលោភសិទ្ធិរបស់ពួកគេទៅវិញដែរ»។

លោក វីធិត ស្នើឱ្យកម្ពុជាដែលក្រោមការដឹកនាំដោយមន្ត្រីដែលជាអ្នកជំនាន់ថ្មី អនុវត្តច្បាប់ជាតិឱ្យបានត្រឹមត្រូវដោយអនុលោម​តាមច្បាប់អន្តរជាតិ។

លោកថា៖ «នៅពេលដែលមានការអំពាវនាវឱ្យបញ្ឈប់ភាពឥតត្រាប្រណីនៃច្បាប់នោះ ការឆ្លើយតបតាមរូបមន្តពីក្រុមមន្ត្រីមួយចំនួនទំនងឆ្លើយ​ថា អ្វីៗគ្រប់យ៉ាងធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់។ ដូច្នេះហើយ យើងសង្ឃឹម​ថា ជន​ជំនាន់​ថ្មីអាច​ចាក​ចេញ​ពី​ការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញ​ទឹកចិត្តបន្ថែមទៀត ពោលគឺ អ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ»។

អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិរូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា ការ​​បោះ​​ឆ្នោតសកល​​កាល​​​ពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំឡើង​ក្នុងស្ថានភាពរឹតត្បិតធ្ងន់ធ្ងរ ដែលជះឥទ្ធិពល​អវិជ្ជមាន​ទៅលើសិទ្ធិនានារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការ​ចូលរួម​ឱ្យបានពេញលេញ​ និងដោយស្មើភាពគ្នា​ ខណៈ​ច្បាប់ និង​គោលនយោបាយ​ដែលមានលក្ខណៈរឹតបន្តឹង បានប៉ពាល់ដល់ការចុះឈ្មោះ និងការចូលរួមរបស់គណបក្សនយោបាយ និង​បេក្ខជនគណបក្សប្រឆាំង ព្រមទាំងមានការ​រឹតត្បិត​ និងការ​គំរាមកំហែងមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ច​របស់​អ្នករាយការណ៍ពិសេស​នេះដែរ លោក វីធីត ក៏បានទៅជួបជាមួយក្រុមជនជាតិដើមភាគតិច​មួយចំនួននៅកម្ពុជា និងបានរកឃើញថា ឧបសគ្គជាច្រើននៅបន្តកើតមាន​ចំពោះ​​ជនជាតិដើមភាគតិច ពាក់ព័ន្ធនឹង​ការទទួលស្គាល់សញ្ញាណជំនឿ និងភាពយឺតយ៉ាវក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់ពួកគេ និងរងការទន្ទ្រានយកដីធ្លីរបស់ពួកគេពីសំណាក់ក្រុម​ហ៊ុនមួយចំនួនជាដើម។ លោកក៏បានលើកឡើងពីបញ្ហាចង្អៀតណែន​នៃពន្ធនាគារនៅកម្ពុជា ការមិនទទួលបានជំនួយផ្នែកច្បាប់ បញ្ហាយេនឌ័រក្នុងពន្ធនាគារ និងការ​មិនបែ​ងចែកការឃុំឃាំងកុមារនិងនីតិជនជាដើម។

លោកបន្ថែមថា៖ «សម្រាប់ប្រទេស​កម្ពុជា នៅតែមានបញ្ហាប្រឈមក្នុងការ​សំយោគចូលគ្នា​រវាង​សន្តិភាព សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ពីព្រោះទាំងនេះ គឺជាសរសរស្តម្ភពិតប្រាកដនៃ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ»។

អ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ ជា​ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែល​រង​​​ប​ទ​ចោទ «មិន​បំពេញកាតព្វ​កិច្ចចំពោះឧ​បករណ៍ដែ​លអាចជួញដូរបាន» និងកំពុងជាប់ពន្ធនាគារ បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាលកម្ពុជា ​ដោះលែង​​ស្វាមី​​របស់​អ្នកស្រី​ឱ្យមានសេរីភាពជួបជុំគ្រួសារវិញ។

អ្នកស្រីថា៖ «ខ្ញុំសព្វថ្ងៃនេះពិបាកណាស់ដោយសារអី គាត់រាងចាស់ដែរហើយ ហើយ​ជំងឺគាត់ជំងឺបេះដូង​ដែលនៅ​ឃុំនៅពន្ធនាគារពិបាកមែនទែន ហើយការដែល​ថា​គ្រប់​គ្រងគ្រួសារខ្ញុំម្នាក់ឯង ហើយនិងមើលការខុសត្រូវកូន​ចៅនៅផ្ទះហ្នឹងពិបាកមែនទែន មិនថាគ្រួសារគេ មិនថាគ្រួសារខ្ញុំទេពិបាកៗមែនទែន[…] ខ្ញុំសំណូមពរថា សុំឱ្យចិត្តធម៌មេត្តា​ដែលឃើញថា ពួកគាត់សព្វថ្ងៃនេះ​ ធ្វើដើម្បីប្រទេសជាតិទាំងអស់គ្នា មិនមែនធ្វើដើម្បីខ្លួនឯងទេ ពួក​គាត់អត់មានខុសអីទាំងអស់ សូមឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាពហើយនិងជួបជុំគ្រួសារ»។

ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជ​រដ្ឋា​ភិបាលកម្ពុជា​ បាន​ថ្លែង​ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែកក្កដានេះ​ថា ច្បាប់​កំពូលរបស់ប្រទេសកម្ពុជា គឺស្របនឹងច្បាប់ស្ដីពីសិទ្ធិមនុស្សនានារបស់អន្តរជាតិ។

លោកថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា គឺស្របនឹងកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស​ដែលគេអនុវត្តនៅទូទាំងពិភពលោក។ បើលោកអ្នករាយការពិសេសយល់ លោកច្បាស់ជាមិននិយាយបែបនេះទេ»។

លោកបង្ហាញការ​សោកស្ដាយ​ដែល​អ្នក​រាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិន​បាន​ពិនិត្យ​មើល​ច្បាប់​អន្តរជាតិ​ផ្សេងៗ ហើយ​លោកស្នើឱ្យអ្នករាយការណ៍ពិសេសរូបនេះ អានមាត្រាមួយចំនួន​នៃកតិកាសញ្ញាអន្តរជាតិ។

លោកថា៖ «ខ្ញុំសូមឱ្យលោកអាន​មាត្រាមួយចំនួនដូចខាងក្រោម មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួនដែល​ត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី​គោរពសិទ្ធិ និងកិត្តិសព្ទអ្នកដទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។

លោកបន្តថា៖ «មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះ អាច​មាន​ការរឹត​ត្បិត​ដែល​កំណត់​ដោយ​ច្បាប់​តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គម​ប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខ​ជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ‍»។

លោក អំ សំអាត នាយក​ទទួល​បន្ទុកកិច្ចការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ​(LICADHO) យល់ឃើញ​ថា កម្ពុជាគប្បី​កែ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​លើក​ឡើង​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​ទទួល​បានប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ដោយមិនគួរឆ្លើយតបលឿនពេក និងការច្រានចោលការលើកឡើងទាំងនោះទេ។

លោក​ថា៖ «កម្ពុជាគួរតែពិនិត្យមើលលើរបាយការណ៍ សេចក្តីថ្លែងការណ៍ ការព្រួយបារម្ភ និងអនុសាសន៍របស់អ្នកជំនាញក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវចំណុចខ្វះខាត រួចកែលំអចំណុចទាំងនោះ គឺកម្ពុជាទទួលបានផលចំណេញ ជាជាងការច្រានចោល និងប្រតិកម្មលឿនពេក»។

គួរជម្រាបជូន​ថា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានមក​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជាចំនួន២ដង ដែល​កាលពីលើកទី១ ធ្វើឡើង​កាលពី​ថ្ងៃទី៤ ដល់ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ២០២៣ ដោយ​លោកបានជួបរដ្ឋាភិបាល​​ថ្មី និងភាគីពាក់ព័ន្ធនៅរាជធានីភ្នំពេញ ហើយសម្រាប់​ទស្សនៈកិច្ចលើកទី២ដែលធ្វើឡើង​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក​បាន​ទៅ​ខេត្តរតនគិរី និងខេត្តមួយចំនួនទៀត​នៅក្បែរនោះ ដោយផ្ដោតលើស្ថានភាពរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៕

សង្គមស៊ីវិល​ និង​ពលរដ្ឋ បន្ត​ទាមទាររក​​​​យុត្តិធម៌​​ជូន​សព​​​​លោក​ កែម ឡី​ និង​ស្នើដោះលែង​សកម្ម​ជន​​ជាប់​ឃុំ
សង្គមស៊ីវិល ពលរដ្ឋ​ ​ព្រះសង្ឃ​ និង​​​អ្នកនយោបាយមួយចំនួន​ ប​ន្ត​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​​ ​ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើ​លោកបណ្ឌិត កែម ឡី​ ដើម្បីផ្តល់យុត្តិធម៌ដល់​លោកបណ្ឌិត និង​ក្រុមគ្រួសារ ព្រមទាំង​អំពាវនាវ​​ឱ្យ​ដោះលែង​​​សកម្មជន​ចលនាមាតាធម្មជាតិ សហជីព និង​​សមាជិកបក្សប្រឆាំងដែលកំពុង​ជាប់​ឃុំ​។

ការ​ទាមទារ​នេះ បានធ្វើឡើង​នៅក្នុងថ្ងៃរំលឹកខួប ៨ឆ្នាំ នៃករណីឃាតកម្មទៅលើលោក​បណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវ​ការអភិវឌ្ឍសង្គម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅស្តារម៉ាតនៃ​ការ៉ាស់​សាំង​កាល់​តិច ស្តុប​បូកគោ រាជធានីភ្នំពេញ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចូលរួម​ពិធីរំលឹកខួបនេះ មានប្រសាសន៍​​ថា រយៈពេល​៨ឆ្នាំមកនេះ មហាជន និងក្រុមគ្រួសារលោក​បណ្ឌិត កែម ឡី នៅមិនទាន់អស់ចិត្តនៅឡើយ ចំពោះ​ការ​ករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដោយពួកគេ​បាន​ទទូចឱ្យអាជ្ញាធរ​រក​នូវ​ឃាតករពិត និងអ្នកពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​​នេះ​ឱ្យខានតែបាន។

លោកបន្តថា៖ «ត្រូវតែរកឃាតករពិត រកអ្នកណាពាក់ព័ន្ធនៅពីក្រោយខ្នងរឿងឃាតកម្មនេះ[…] ការសម្លាប់នេះ ជាការបិទសំឡេង​អ្នកហ៊ាន​និយាយការពិត​នៅក្នុងសង្គម អ្នកហ៊ានវិភាគរឿងក្តៅៗ រឿងស៊ីជម្រៅក្នុងសង្គម តែយើងនៅចាំសារបណ្តាំរបស់លោកបណ្ឌិត គឺជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត អញ្ចឹង​យើងជូតទឹកភ្នែក​ហើយធ្វើ​ដំណើរទៅមុខទៀត ដើម្បីជាតិ ដើម្បីសង្គម ដើម្បីសិទ្ធិមនុស្ស ដើម្បីលិទ្ធិប្រជាធិបតេយ្យ ដើម្បីយុត្តិធម៌សង្គមសម្រាប់ប្រជាជាតិខ្មែរទាំងមូលផងដែរ»។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន​និង​​ការអភិវឌ្ឍ មានប្រសាសន៍​ថា វីរភាពលោកបណ្ឌិត កែម ឡី គឺការ​និយាយនូវ​ការ​ពិត​ដោយ មិន​ខ្លាច​រអារ​ ហើយ​ទោះបី​ជា​គាត់​បាន​បាត់បង់ជីវិតរយៈពេល ៨ឆ្នាំមកហើយក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ នៅ​តែង​តែ​នឹក​រលឹក និង​ចងចាំនូវទស្សនៈរបស់គាត់ជានិច្ច។

លោកថា៖ «ជាក់ស្តែងយើងមានជាសារមានជាកម្រងទស្សនៈរបស់លោកបណ្ឌិត កែម ឡី នៅជាប់ខ្លួនជានិច្ច[…]មាន​ពីរ ពាក្យទី១ ខ្ញុំនឹង​​និយាយនូវអ្វីដែរអ្នកផ្សេងមិនហ៊ាននិយាយ ទី២ ទឹកកាន់តែថ្លា​កាន់​តែមើលឃើញត្រីធំ កំពុង​ស៊ីត្រីតូច​យ៉ាង​សាហាវ ពាក្យនេះកំពុងតែឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​នៅក្នុងសង្គមកម្ពុជាផងដែរ»។

ក្នុងថ្ងៃប្រារព្ធខួប៨ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នេះដែរ ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណ ១០នាក់ ក៏បាននាំគ្នាដើរហែក្បួនចេញពីទីតាំងក្បែរ​វិទ្យាល័យបាក់ទូក ក្នុងខណ្ឌ៧មករា ទៅកាន់​ស្តុបបូកគោផងដែរ​ ដោយក្នុងដៃរបស់ពួកគេ​​មានកាន់បដាសរសេរនូវពាក្យថា «យុត្តិធម៌សម្រាប់លោក កែម ឡី» «យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកនិយាយការពិត» និង​ខ្លឹមសារមួយចំនួន​ទៀត ផ្តោតលើការ​​​ទាមទារឱ្យដោះលែងក្រុមសកម្មជនចលនាមាតាធម្មជាតិ។​​

កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា ការដើរហែក្បួន និងប្រមូលផ្តុំគ្នានៅមុខស្តារម៉ាតកាល់តិច ក្បែរស្តុបបូកគោនោះ ធ្វើឡើង​ក្នុងគោលបំណងរំលឹក​ខួប និង​កាន់ទុក្ខចំពោះមរណភាពរបស់​លោកបណ្ឌិត កែម ឡី ដែល​ជា​អ្នកហ៊ាននិយាយ​នៅ​ការពិតពីតថភាពសង្គម និង​ទាមទារឱ្យមានការ​ដោះលែង​សកម្មជន​ចលនាមាតាធម្មជាតិទាំង៥រូប ដែលកំពុងជាប់ឃុំ។

កញ្ញាថ្លែងថា៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាងនេះ ហើយដាច់ខាតត្រូវតែជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង៥រូបហ្នឹងជាបន្ទាន់ ហើយអត់មានលក្ខខណ្ឌណាដែលត្រូវមកឡូក​ឡំ​ទេ»។

អនុប្រធានទី៤នៃ​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) កញ្ញា រៀម ស្រីពេជ្រ​រតនា បាន​ថ្លែងដែរ​​​ថា ទោះបីក​ញ្ញាមិន​ដែល​ស្គាល់​លោក​បណ្ឌិត កែម ឡី ប៉ុន្តែរាល់ពាក្យពេចន៍ និង​សំណេរ​របស់គាត់​ទាំង​ប៉ុន្មាន បានបង្ហាញពីឆន្ទៈ និងមនសិកាស្នេហាជាតិ ដែលធ្វើឱ្យកញ្ញា​ចងចាំមិនភ្លេច នូវវីរៈភាពរបស់លោកបណ្ឌិត។

កញ្ញាថ្លែងថា៖ «ទោះបីខ្ញុំមិនដែលស្គាល់លោកបណ្ឌិត កែម ឡី មិនដែលសូម្បីតែជួបនិយាយ ប៉ុន្តែរាល់ពាក្យពេចន៍ រាល់​ការ​សរសេរបស់លោកបណ្ឌិតទាំងប៉ុន្មាន ហាក់ដូចមានដូងវិញ្ញាណជាតិ នៃអ្នកស្នេហាជាតិ បាន​ចូលមកសន្ធិតមកលើពួកយើង និងធ្វើឱ្យមានឆន្ទៈមានមនសិកា ដើម្បីសង្គមជាតិមួយនេះ»។

ជាមួយគ្នានេះ កញ្ញា រតនា ក៏បាន​អំពាវនាវ​ដល់រដ្ឋាភិបាល និងតុលាការ ផ្តល់ភាពយុត្តិធម៌ ដោយ​ស្វែងរកនូវឃាតករពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រមទាំងដោះលែង និងទម្លាក់ចោលនូវការចោទប្រកាន់​នានា ទៅលើលោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ​ សកម្មជនបរិស្ថាន​នៃអង្គការចលនាមាតាធម្មជាតិ និង​សកម្ម​ជនផ្សេងទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារ​ ឱ្យមានសេរីភាពឡើងវិញផងដែរ។​

ចំណែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានចូលរួមពិធីរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី បានលើកឡើង​ដែរថា សមត្ថកិច្ច​គួរស្រាវជ្រាវរកឃាតករដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី និងអ្នកនៅពីក្រោយ​ឃាតករនោះ ដោយ​មិន​ត្រូវ​អូសបន្លាយ​ទៀត​នោះ​ទេ។

លោកបន្ត​ថា៖ «ការយឺតយ៉ាវរបស់អាជ្ញាធរកម្ពុជា បង្ហាញការមិនបានយកចិត្តទុកដាក់អំពីការវែកមុខឃាតករ និងអ្នកពាក់​ព័ន្ធ​យក​មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ ទុកឱ្យឃាតករ និងអ្នកពាក់ព័ន្ធនៅមានសេរីភាពរហូតដល់សព្វថ្ងៃនេះ។ យើងឃើញថា វាជារឿងមួយមិនត្រូវគួរអូសបន្លាយពេលវេលារហូត៨ឆ្នាំនោះទេ ត្រូវតែវែកមុខរកឃាតករ និងអ្នកនៅ​ក្រោយ​ខ្នងឃាតករ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ជាពិសេស កម្ពុជាយើងមិនត្រូវទុកឱ្យអំពើនិទណ្ឌភាពបន្តកើតមាននៅកម្ពុជាបន្តទៅទៀតនោះទេ»។

ស្របពេលជាមួយគ្នានេះ លោក រ៉ុង ឈុន ក៏អំពាវនាវ​ឱ្យមានការ​​ដោះលែងសកម្មជន​ចលនាមាតាធម្មជាតិ សមាជិក​និងថ្នាក់ដឹកនាំបក្សប្រឆាំង ព្រមទាំងសហជីពដែលកំពុងជាប់ឃុំឱ្យ​មាន​សេរីភាពវិញ ដើម្បីទទួលបានការអនុគ្រោះពន្ធ EBA និង GSP ពីសហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​មកវិញ។

លោកថា៖ «ក្នុងឱកាសខួប៨ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ក៏ខ្ញុំឆ្លៀតឱកាសនេះផងដែរ ទាក់ទងទៅនឹងអាជ្ញាធរចាប់ខ្លួន​ក្រុម​យុវជនបរិស្ថាន ឬយើងហៅថាក្រុមយុវជនមាតាធម្មជាតិ​យ៉ាងអយុត្តិធម៌បបំផុត កាលពីថ្ងៃ២ខែកក្កដាទៅ​​នេះ ហើយ​សុំឱ្យអាជ្ញាធរកម្ពុជា ពិនិត្យមើលឡើងវិញ ហើយនិងផ្ដល់លទ្ធភាពដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ រួមទាំងអ្នកជាប់ឃុំមនសិកា ដូចជា ករណីលោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី លោក កាក់ គុំភា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោកប្អូន កើត សារ៉ាត លោក ម៉ម រិទ្ធី ប្រធានសហជីព ឱ្យមានសេរីភាពឡើងវិញ ដើម្បីស្រូបទាញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រឡប់មកកម្ពុជា ដើម្បីទាក់ទាញនូវអ្នកវិនិយោគទុន​ ក៏ដូចជា​ថែ​រក្សាអ្នកវិនិយោគទុនបន្តវិនិយោគ​ទុនបន្តទៅទៀត»។

លោក ប៉ែន បូណា ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកបង្វែរសំណួរ​ឱ្យ​សួរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌វិញ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ថា ជាប់រវល់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអ​ង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ករណីឃាតកម្ម​ទៅលើលោកបណ្ឌិត កែម ឡី នាពេល​កន្លងមក ត្រូវបាន​តុលាការ​បំបែក​សំណុំ​រឿងជា​ពីរ ក្នុងនោះបើ​ទោះបីជាតុលាការ​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ លោក អឿត អាង ហៅ ជួប​ សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ ប៉ុន្តែ​​សំណុំរឿងទី២ គឺអ្នកដែលពាក់ព័ន្ធការ​​លក់អាវុធ និង​ផ្តល់អាវុធឱ្យឃាតករ និងអ្នកពាក់ព័ន្ធ​ផ្សេងទៀត រហូតមកដល់ពេលនេះ នៅ​មិន​​ទាន់មានការវិវត្ត​អ្វីនៅឡើយ។

លោកបន្តថា៖ «លោកបណ្ឌិត កែម ឡី ក៏ជានិមិត្តរូប​នៃការបញ្ចេញ​មតិ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប៉ះពាល់​ធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិយើង ទី១​បាត់បង់នូវបញ្ញាវ័ន្ត ទី២បាត់បង់នូវធន់ធានមនុស្ស ដ៏សំខាន់ហើយអ្នកដែលនិយមលោកបណ្ឌិត កែម ឡី មានរាប់លានអ្នក យើងមើលតែពេលហែសពរាប់លាននាក់តែម្តង អញ្ចឹងមាន​ការសោក​ស្តាយ​ណាស់ គ្រប់​គ្នាចង់​ឱ្យមាន​យុត្តិធម៌ពេញលេញស​ម្រាប់លោក​​បណ្ឌិត កែម ឡី ជាការលើក​កម្ពស់ឡើង​វិញ​នូវសេរី​ភាពក្នុងការបញ្ចេញ​មតិ លើកកម្ពស់ឡើងវិញនូវយុត្តិធម៌ក្នុងសង្គមឱ្យបានពេញលេញ និងបំបាត់មន្ទិលសង្ស័យផ្សេងទៀត»។

គួរជម្រាបជូនថា លោកបណ្ឌិត កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ត្រូវបានឃាតករបាញ់សម្លាប់នៅស្តារម៉ាតលក់កាហ្វេ និងទំនិញនៃ​ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុង​ខណ្ឌចំការ​មន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយករណីឃាតកម្មនេះ អាជ្ញាធរបានចាប់បុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានអះអាងថាជាឃាតករ ដោយជននោះ​​បានសារភាពថា ការបាញ់សម្លាប់នេះ ក៏ព្រោះ​តែ​លោក កែម ឡី ជំពាក់លុយខ្លួន។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលមួយចំនួន​ និងភរិ​យា​លោក កែម ឡី មិនបានទទួលយកនោះឡើយ ហើយទាមទារឱ្យ​មានចំណាត់ការលើអ្នកពាក់​ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ពេញលេញដល់លោក កែម ឡី។

ទោះយ៉ាងណា តុលាការគ្រប់ជាន់ថ្នាក់បានដំណើរការរឿងក្តីដ៏ចម្រូងចម្រាសនេះ ដោយទីបំផុត​អំណាច​នៃសាលដីកាតុលាការកំពូលបានផ្តន្ទាទោស ឈ្មោះ​ អឿត អាង ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមបទចោទ ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕

សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ចលនា​មាតាធ​ម្មជាតិ​ចំនួន​ ៥​នាក់​​​ភ្លាមៗ ខណៈ​​តុលាការ​ប្រកាសសាលក្រមផ្តន្ទាទោស
សមត្ថកិច្ច​ចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ នៅ​មុខសាលា​ដំបូងរាជធានីភ្នំពេញ និងនៅខណ្ឌជ្រោយចង្វារ បញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ​ភ្លាមៗ បន្ទាប់ពី​តុលាការ​​បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជន​ចលនាមាតាធម្មជាតិចំនួន​១០​នាក់​ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គ​ព្រះមហាក្សត្រ»។

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​​ចម្រុះដែល​មាន​កងរាជអាវុធហត្ថ​​ នគរ​បាល និង​កងសណ្ដាប់​ធ្នាប់​ខណ្ឌ​ជ្រោយ​ចង្វា​រប្រមាណ ៥០នាក់ បាន​ចាប់​ខ្លួន​សកម្មជន​ចលនាមាតាធម្មជាតិចំនួន ៤នាក់ ដែលមាន​វត្ត​មាននៅមុខតុលាការ ក្នុងនោះមាន លោក លី ចាន់ដារ៉ាវុត អាយុ២៤ឆ្នាំ កញ្ញា ភួន កែវរស្មី អាយុ២៣ឆ្នាំ លោក ថុន រដ្ឋា អាយុ៣០ឆ្នាំ និងកញ្ញា ឡុង គន្ធា អាយុ២៦ឆ្នាំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ចំណែក សកម្មជន​ចលនាមាតាធម្មជាតិមួយរូបទៀត គឺ​​លោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ច​​ចាប់ខ្លួននៅខណ្ឌជ្រោយ​ចង្វារ​ មុនការជួបជុំរបស់ពួកគេនៅមុខតុលាការ។

​​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសសាលក្រមដោយបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ក្រោមប​ទចោទចំនួន២ ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន​ ៦ឆ្នាំ ក្នុងសំណុំរឿង«រួមគំនិតក្បត់»។ ចំណែកឯសំណុំរឿង«ប្រមាថអង្គ​ព្រះមហាក្សត្រ» លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា​គារចំនួន​ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល​។ នេះបើតាមការឱ្យ​ដឹង​របស់ក្រុម​យុវជន​ចលនាមាតាធម្មជាតិ។

ប្អូនស្រីរបស់​កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន បាន​ឱ្យដឹងថា សមត្ថកិច្ច​​បានចាប់ខ្លួនបងស្រីរបស់​គាត់ ទាំង​បង្ខំ​ ដោយមា​ន​ការ​ប្រើហិង្សាទៅរូប​គាត់ និងអ្នកគាំទ្រផងដែរ ដែល​កញ្ញាចាត់ទុកសកម្មភាពនេះថា​​ជា​​រូបភាពមួយដែលអាក្រក់។ កញ្ញាក៏បានចាត់ទុក​ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសទៅលើកញ្ញា ឡុង គន្ធា និងសកម្មជន​ផ្សេងទៀត​​​នោះ ថាជារឿងយុវត្តិធម៌ ខណៈពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​។

កញ្ញានិយាយ​​ថា៖ «ការសម្រេចចាប់បងស្រីខ្ញុំ[ឡុង គន្ធា]​ពីបទ រួមគំនិតក្បត់នេះ ក៏ជារឿងមួយដែលក្នុងនាមខ្ញុំជាប្អូន ជាគ្រួសារ ពិបាកនឹងទទួលយក​ខ្លាំងមែនទែន ដែលសកម្មភាពរបស់ពួកគាត់ធ្វើនីមួយៗ ដើម្បីការពារទៅលើ​បរិស្ថាន​ទាំង​មូល ដើម្បីជួយសង្គមជាតិ ដើម្បីរកបញ្ហាឱ្យរាជដ្ឋាភិបាលដោះស្រាយ ដោះស្រាយ​​បញ្ហា​ដែលឃើញ​នោះ​ឱ្យមានភាពប្រសើរឡើង ប៉ុន្តែបែរជាត្រូវបានទទួលរងពាក្យចោទ​ពីប្រព័ន្ធតុលាការ ចោទថា គាត់​រួមគំនិតក្បត់ ចង់ផ្ដួលរំលំស្ថាប័នរដ្ឋ​ណាមួយ ទាំងដែលយើងមើលហើយថា គ្មានសកម្មភាពមួយណាដែលថាជំរុញឬក៏លើកឱ្យប្រជាពលរដ្ឋបះបោរ ដើម្បីផ្ដួលរំលំស្ថាប័នរដ្ឋណាមួយឡើយ។ ក្នុងនាមខ្ញុំជាប្អូន ខ្ញុំពិតជាមានការឈឺចាប់ អស់សង្ឃឹម ទៅលើប្រព័ន្ធតុលាការមែនទែន ដែលគាត់ចោទប្រកាន់ទៅលើបងស្រីខ្ញុំ ក៏ដូចជាសកម្មជនផ្សេង​ៗ​ទៀត​ផង​ដែរ»។

កញ្ញា សុខ​លីន បាន​ស្នើដល់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យប្រព័ន្ធតុលាការឡើងវិញ ដោយកញ្ញាថា តុលាការនៅកម្ពុជាកំពុងអនុវត្តការងារដោយមិនមានភាពយុត្តិធម៌។

កញ្ញាថា៖ «ខ្ញុំសូមសំណូមពរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យគាត់តាមដាន និងក្រឡេកមកមើលប្រព័ន្ធតុលាការ ព្រោះ​សព្វថ្ងៃប្រព័ន្ធតុលាការកំពុងតែអនុវត្តគ្មានភាពយុត្តិធម៌ទេចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សនានាសុំតាមដានទៅលើសកម្មភាពរឿងក្ដីរបស់បងស្រីខ្ញុំ ក៏ដូចសកម្មជនផ្សេងទៀត​ផង​ដែរ ឱ្យវាមានទទួលបាននូវភាពយុត្តិធម៌ជូន​ចំពោះពួកគាត់ឡើងវិញ ដើម្បីឆាប់មានសេរីភាពវិលត្រឡប់មក​បំពេញកិច្ចការងារធម្មតាវិញ»។

ចំណែកឯម្ដាយរបស់លោក លី ចាន់ដារ៉ាវុត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា អ្នកស្រីមានភាពកត់ស្លុតនៅពេល​ដែល​សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​កូន​ប្រុស​របស់​អ្នកស្រីដោយបង្ខំ។

អ្នកស្រីថា៖ «លើកទី១ហើយ​ដែលឃើញភាពសាហាវឃោឃៅអញ្ចឹង មនុស្សត្រឹមតែ៥នាក់ ឯកសណ្ឋានមកចាប់ប្រឹបៗ​ដូចសត្វធាតុ ដូចសត្វតិរិច្ឆាន សួរថាកូនខ្ញុំខុសអីរាល់ថ្ងៃហ្នឹង? កូនខ្ញុំទៅធ្វើប៉ះនរណាខ្លះ? ហេតុអីបានចាប់​កូនខ្ញុំអញ្ចឹង? ឱ្យគ្នាស្ដាប់សាលក្រមត្រឹមត្រូវ​ទៅ ថាសាលក្រមហ្នឹងពួកគាត់ខុសអី ហើយបើគាត់ខុសមែនចាប់​គាត់​ចុះ វ៉ៃខ្នោះពីមុខ​ខ្ញុំ​ ក៏ខ្ញុំអត់តក់ស្លុតដែរ។ ហើយបើឱ្យឡើងតុលាការហើយ មកចាប់ដូចសត្វអញ្ចឹងគិតម៉េច? ភាពត្រឹមត្រូវនៅឯណា? ការអនុវត្តច្បាប់ត្រឹមត្រូវនៅឯណា?»។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួនលោក យឹម លាងហ៊ី សកម្មជនចលនាមាតាធម្មជាតិ បានធ្វើឡើង​​នៅ​​ខណ្ឌជ្រោយចង្វារ ខណៈសកម្មជន ៤នាក់ផ្សេង​ទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់​ និងបញ្ជូន​ពួកគេ​​ទៅឃុំខ្លួន​នៅពន្ធនាគារ ​តាម​អំណាច​សាល​​ដីកា​​របស់សាលាដំបូងរាជធានីភ្នំពេញ។ ​

លោកមានប្រសាសន៍ថា៖ «កិច្ចការងារនេះ គឺសមត្ថកិច្ចយើងអនុវត្តតាមដីកាឱ្យចាប់ខ្លួន និងឃុំខ្លួនចំពោះឧក្រិដ្ឋជន ទាំង ៥នាក់[…] យើងឃាត់ខ្លួនគាត់[យឹម លាងហ៊ី] នៅខណ្ឌជ្រោយចង្វារ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ មានក្រុមប្រឹក្សាជំនុំជម្រះមាន លោកស្រី អ៊ុក រ៉េតគន្ធា។ យើងបានបញ្ជូនពួកគាត់ទៅដល់ពន្ធាគារហើយ​នៅថ្ងៃ[ទី០២ ខែកក្កដា ឆ្នាំ២០២៤]នេះ»។

ចំណែក លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍​ថា តាម​រយៈការ​សួរដេញដោល​នៅ​​សវនាការ​​ជំនុំ​ជម្រះ​ក្ដីជាច្រើនលើក ក្នុង​​សំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ​ ចៅក្រម​បានសម្រេច​ផ្ដន្ទាទោ​ស​ពួក​គាត់។ លោកបានបន្តថា ក្នុងករណីសកម្មជនចលនាមាតាធម្មជាតិ មិនសុខចិត្តចំពោះការសម្រេចនេះ ពួកគេអាចបន្តនីតិវិធីដោយប្ដឹងទៅសាលាឧទ្ធរណ៍បាន​។

លោកថា៖ «ខ្ញុំបញ្ជាក់ជូនជារួមតែម្ដងទៅ ឆ្លងកាត់សវនាការច្រើនលើកមកហ្នឹង ហើយចៅក្រមក៏បានសម្រេចផ្ដន្ទាទោស ហើយនិងសម្រេចចាប់ខ្លួន ហើយបើជនជាប់ចោទ គាត់កើតទុក្ខ​មិនសុខចិត្ត​ទៅនឹងសាលក្រមហ្នឹង គាត់មានសិទ្ធិប្ដឹងទៅឧទ្ធរណ៍ទៅ»។

មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដែលជាក្រុមការពារបរិស្ថាននោះ ជាការ​បំភ័យ​​ដល់​អ្នកការពារធនធានធម្មជាតិផ្សេង​​ទៀត។

លោកបានថ្លែង​ថា៖ «ការចាប់ខ្លួន ហាក់ដូចជាធ្វើដើម្បីគំរាមកំហែងដល់យុវជនជំនាន់ក្រោយ ដែលមិនហ៊ានងើបទាមទារតវ៉ានៅពេលដែលឃើញការបំភ្លេចបំផ្លាញធនធានធម្មជាតិ»។

ករណីនេះ លោកស្នើដល់​តុលាការ ពិចារណាក្នុងការ​​ដោះលែងពួកគេឱ្យមានសេរីភាពវិញ ខណៈលោកថា ការផ្ទន្ទា​ទោស​ និងចាប់ខ្លួនពួកគេ ជារឿងអយុត្តិធម៌សម្រាប់ពួកគេ និងជា​​រូបភាពមិនល្អសម្រាប់កម្ពុជា។

លោកថា៖«នៅពេលដែលតុលាការផ្តន្ទាទោស​ឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំទៅ៨ឆ្នាំ យើង​មើល​ទៅឃើញ​អយុត្តិធម៌សម្រាប់ពួកគាត់ ដែលជួយធ្វើការងារផ្នែកបរិស្ថាន ហើយយើងសំណូមពរដោយទទូចឱ្យមានការដោះលែងពួកគាត់វិញទៅ។ ហើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពួកគាត់ ដើម្បីជួយធ្វើម៉េចឱ្យគាត់ចេះការ​ពារ​ផល​ប្រយោជន៍បរិស្ថាន។ ហើយទី២ យើងមើលឃើញការចាប់ខ្លួនពួកគាត់ ដូចស្ថានភាពព្រឹកមិញនេះ វាមើល​ទៅ​ឃើញ​ជារូបភាពមួយដែលអាក្រក់ដែលធ្វើឱ្យមតិជាតិ និងអន្តរជាតិ គេថ្កោលទោសយើងបន្ថែមទៅទៀតហើយ ដោយសារគាត់ជាអ្នកការពារបរិស្ថាន យើងទៅចាប់គាត់ទៅផ្តន្ទាទោសគាត់ ហើយសូម្បីតែប្រទេសដទៃគេឱ្យពានរង្វាន់សរសើរដល់ពួកគាត់ចេះការពារឈឺឆ្អើល»។

រីឯលោក​ ហេង គឹមហុង ​នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) បានបង្ហាញការព្រួយបារម្ភពីការ​រឹតត្បិត​សិទ្ធិសេរីភាព​កាន់​តែ​ខ្លាំង និង​ធ្វើឱ្យសកម្មជនការពារសិទ្ធិ និងធនធានធម្មជាតិផ្សេង​ទៀត​​ អាច​មានការ​ភ័យ​ព្រួយ​ពីសុវត្ថិភាព​ក្នុងការប្រើសិទ្ធិរបស់ខ្លួន។

ជាមួយគ្នានេះ លោកក៏បាន​ស្នើឱ្យតុលាការ​ពិចារណា​ក្នុងការ​ទម្លាក់បទចោទ ឬអនុញ្ញាតឱ្យសកម្មជនចលនាមាតាធម្មជាតិទាំងនោះ បាននៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីតតាំងក្ដីបន្ដទៀត​ ខណៈលោកសង្កេតឃើញថា ពួកគេមិន​មាន​ចេតនា​គេច​ខ្លួន​នោះទេ​។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការពិចារណាក្នុងការទម្លាក់ចោលបទចោទនេះ ឬក៏អាចឱ្យពួកគេនៅក្រៅឃុំ បើសិនជាមានការសម្រេចណាមួយក៏ដោយ ដើម្បីរកលទ្ធភាពក្នុងការតតាំងតាមផ្លូវតុលាការ ទៅ​កាន់សាលាឧទ្ធរណ៍​ជាបន្តបន្ទាប់ទៀតទៅតាមនីតិវិធីនៃច្បាប់ ពីព្រោះអីយើងឃើញថាបើសិនជាពួកគេមានចេតនាក្នុងការគេច​ខ្លួនពីទោសកំហុស ឬក៏ពីអ្វីដែលតុលាការបានចោទនេះ ប្រហែលជាពួកគេភៀសខ្លួនទៅនៅក្រៅប្រទេសបាត់​ទៅ​ហើយ»។

គួរជម្រាបជូន​ថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ​ក្ដី​លើសំណុំរឿង​​របស់សកម្មជនចលនា​មាតាធម្មជាតិនេះ ចំនួន​ ៥លើករួចមកហើយ។ សវនាការលើកទី១ បានធ្វើឡើង​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយ​មានការចូលរួមសវនាការ​​​ពី​សកម្មជនចលនា​មាតាធម្មជាតិចំនួន៥នាក់ រួមមាន​លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី។

ក្រោយមក នៅក្នុងសវនាការ​លើកទី២ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា សកម្មជនទាំង ៥នាក់ បានធ្វើ​ពហិការមិនចូលរួម ដោយពួកគេថា សវនាការនោះមិនសេរី ព្រោះមានការដាក់ប៉ារ៉ាស​មិនឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌​មាន​មួយចំនួនទៅមុខតុលាការ។ ចំណែកឯស​វនាការ​លើកទី៣ នៅថ្ងៃទី១១ ខែមិ​ថុ​នា សវនាការ​​​លើកទី៤ នៅថ្ងៃទី​១៧ ខែ​មិ​ថុ​នា និងសវនាការលើកទី៥ នៅថ្ងៃទី២៤ ខែមិថុនា សកម្មជនទាំង ៥នាក់ បានចូលរួម ទោះ​ជាមាន​ការ​ប៉ារ៉ាស់រារាំងមិនឱ្យអ្នកគាំទ្រពួកគេចូលអង្កេតក៏ដោយ។ បើតាមអង្គការសិទ្ធិមនុស្សលីកាដូ សកម្មជន​ចលនាមាតា​ធម្មជាតិ ​តែងតែ​​ប្រ​ឈម​​មុខនឹង​​ការ​​យាយី​ ​ការ​គំរាមកំហែង​ ​និង​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្ម​ទណ្ឌ ​ទៅលើ​ភាព​សកម្ម​និយម​ផ្នែក​បរិស្ថាន​របស់​ពួកគេ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។​ ​ប្រភពដដែលបន្តថា សកម្មភាព​លើ​កិច្ចការពារ​បរិស្ថាន​​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​ ​រួម​មាន​ ​ការ​តស៊ូ​មតិ​ដើម្បី​បញ្ឈប់​ការ​ជីក​យក​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ ​ការ​ការពារ​កោះ​កុង​ក្រៅ​ ​និង​ការ​ទប់​ស្កាត់​លំ​ហូរ​ទឹក​ស្អុយ​ ​និង​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​អាង​ទឹក ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះ​សី​ហ​នុជាដើម៕​

តុលាការបដិសេធសំណើសុំចាក់វីដេអូឃ្លីបដែលស្នើដោយក្រុមចលនាមាតាធម្មជាតិនៅក្នុងសវនាការជុំទី៥
សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ​ចាក់បញ្ចាំងវីដេអូ ឃ្លី​បដែលជាភស្តុតាងនៅក្នុងអង្គសវនាការ ដោយពួកគេអះអាងថាអាចដោះបន្ទុកពីការចោទប្រកាន់ ក៏ប៉ុន្តែការទា​​មាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រ​ធានក្រុម​​ប្រឹក្សា​ជំ​​នុំ​ជម្រះវិញ។

សម្រាប់សវនាការជុំទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ នេះ តុលាការបន្តលើកយកបទចោទ «រួម​​គំនិ​ត​ក្បត់ និ​ង​ប្រ​​​មាថ​ចំពោះអង្គព្រះមហាក្សត្រ » មកជំនុំជម្រះឡើងវិញ ដូចដែលសវនាការបានដំណើ​រក្តីរួច​​ហើ​​​យកា​​លពី​​៤​លើ​ក​ក​ន្ល​ង​ទៅ។

សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី បានប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីសវនាការថា កញ្ញាបានស្នើឱ្យតុលាការចាក់បញ្ចាំង វីដេអូ ឃ្លីបដែលជាភស្តុតាងមានស្រាប់ក្នុងបញ្ជីភស្តុតាងដែលអះអាងថាមិនទាន់ទាញយកមកប្រើ ឬDownloadនោះ ប៉ុន្តែតុលាការមិនឯកភាពតាមសំណើរ។

កញ្ញាបន្តថា៖ «នាងខ្ញុំស្នើហ្នឹង បើសិនបើប៉ូលីសនគរបាលមិនបានដាក់[វីដេអូភស្ដុតាង]មក តើខ្ញុំអាចអត់ក្នុងនាមជាជនជាប់ចោទ Download វីដេអូហ្នឹងដើម្បីដាក់ជាភស្តុតាងដើម្បីដោះបន្ទុកខ្លួនឯងទាំងតែវីដេអូហ្នឹងគឺត្រូវមាន ប៉ុន្តែជាកង្វះខាតរបស់តំណាងអយ្យការជាមួយនិងមន្ត្រីនគរបាលដែលមិនបាន Download យកមកចាក់ទេ តែខ្ញុំចង់ Download យកមកចាក់ ព្រោះអីវាជាប្រយោជន៍របស់ខ្ញុំនូវការបង្ហាញភាពស្អាតស្អំរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនត្រូវបានលោកស្រីចៅក្រម និងអង្គជំនុំជម្រះអនុញ្ញាតឱ្យ Download យកមកចាក់ទេ គឺគាត់ប្រញាប់ក្នុងការចប់សវនាការខ្លាំងមែនទែន»។

សកម្មជនចលនាមាតាធម្មជាតិរូបនេះថា នេះជាបង្ហាញពីភាពមិនយុត្តិធម៌ និងជាការរើសអើងជនជាប់ចោទពីសំណាក់ចៅក្រម និងជាការជួយការពារតំណាងអយ្យការ។

កញ្ញាបន្តថា៖ «ខ្ញុំឃើញថាចៅក្រមគាត់បង្ហាញពីការរើសអើងពីការប្រើប្រាស់អំណាចដើម្បីគាបសង្កត់មកលើខ្ញុំដែលជាជនជាប់ចោទដែលខ្ញុំមិនដឹងថាគាត់មានអារម្មណ៍ខឹង គុំកួនអារម្មណ៍មួយណាទេប៉ុន្តែវាជាអារម្មណ៍ដែលខ្ញុំទទួលបាននៅក្នុងសវនាការ គឺខ្ញុំត្រូវបានគេគាបសង្កត់ដោយចៅក្រម ដែលគាត់ប្រើប្រាស់អំណាចរបស់គាត់មកគាបសង្កត់ឲ្យយើងមិនអាចអនុវត្តសិទ្ធិក្នុងនាមជាជនជាប់ចោទបានពេញលេញ មួយទៀតគាត់មិនបង្ហាញថាការពារយើងក៏ហីទៅ តែគាត់ជាចៅក្រមមានតួនាទី ស្វែងរកការពិតនៅក្នុងរឿងហ្នឹង តែគាត់បង្ហាញអាកប្បកិរិយាការពារតំណាងអយ្យការដែលជាអ្នកចោទប្រកាន់យើង»។

ចំណែកឯកញ្ញា ឡុង គន្ធា ជាសកម្មជនមួយរូបទៀត លើកឡើងថាកញ្ញាមិនរំពឹងថាកញ្ញានឹងទទួលបានការជុំរុំជម្រះប្រកបដោយយុត្តិធម៌នោះទេ ដោយសារការស្នើសុំឱ្យចាក់បញ្ចាំង វីដេអូ ឃ្លីប ដែលជាភស្តុតាងក៏ចៅក្រមមិនព្រមចាក់ ហើយអង្គចៅក្រមបង្ហាញគោលជំហរការពារតំណាងអយ្យការ និងមានការច្រើពាក្យពេចន៍មួយចំនួនដូចជាថា តុលាការសង្ខេបៗ ទាំងនោះធ្វើឱ្យកញ្ញាអស់សង្ឃឹមចំពោះតុលាការ។

កញ្ញាបន្តថា៖ «ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលដែលចាក់វីដេអូចប់ហើយ គ្នាយើងសូមនិយាយដើម្បីចាក់វីដេអូភស្តុតាង វាមិនមែនជាភស្តុតាងដែលបន្ថែមថ្មីទេ តែជាភ័ស្តុតាងដែលសមត្ថកិច្ចយកមកកសាងសំណុំរឿងចោទប្រកាន់ពួកយើង ខណៈពេលដែលទៅហ្នឹងវាជាភ័ស្តុតាងដែលមានប្រយោជន៍ ដល់ពួកយើងនៅជាមួយកូនក្ដី តែបែរជាធ្វើទៅបានមិនអនុញ្ញាតឱ្យចាក់[…]យើងមិនរំពឹងថាយើងនឹងទទួលបានយុត្តិធម៌ទេ នៅក្នុងដំណើរការនៃការជំនុំជម្រះក្ដីនេះហើយ អារម្មណ៍ពួកយើងពេលនេះវាដូចគ្នាយើងអត់ច្បាស់លាស់ យើងអត់ដឹងថាយើងនឹងមានសេរីភាពដល់ពេលណា រឿងក្ដីក៏យើងអាចជាប់ពន្ធនាគាររហូតទៅដល់១០ឆ្នាំពេលវេលាចាក់វីដេអូភស្តុតាងត្រឹមតែ២នាទីក៏ចៅក្រមពុំអនុញ្ញាតហើយគាត់ក៏និយាយថាធ្វើបែបសង្ខេបៗ តើពេលជាប់ពន្ធនាគារសង្ខែបដែរមែន? នៅពេលយើងបាត់បង់សិទ្ធសេរីភាព ខ្ញុំទទួលយកអត់បាន» ។

លោក សំ ចំរើន មេធាវីការពារក្ដីឱ្យក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់ Newsroom Cambodia ថា លោ​កមិនមានវិធីតវ៉ាឱ្យចាក់វីដេអូ ឃ្លីប ដែលជាភស្តុតាងទាំងនោះតាមសំណើកូនក្ដីលោកទេ ដោយសារចៅក្រមបានបដិសេធសំណើនោះដោយថាវាមិនមានភាពចាំបាច់។

លោកមានប្រសាសន៍ថា៖ «ចៅក្រមគាត់សម្រេចអត់ទទួលយកទេ គាត់សម្រេចថាមិនមានភាពចាំបាច់ហើយគាត់ក៏បន្តនីតីវិធីទៀត[…]បើគាត់[ចៅក្រម]សម្រេចថាអត់ធ្វើហើយយើងធ្វើអីតវ៉ាទៀត គាត់ជាអធិបតីក្នុងសវនាការ»។

ចំណែក លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅ​​កាត់ថា អាដហុក (Adhoc) ប្រាប់អ្នកសាព័ត៌មានថា សវនាការលើកទីប្រាំដែលក្រុមប្រឹក្សាជំនុំជម្រះបានអនុ​ញ្ញា​ត​ឱ្យយក វីដេអូ ឃ្លីបដែលជាភស្តុតាងដាក់បន្ទុកទៅលើជនជាប់ចោទគឺមាន២៣ឃ្លីប ប៉ុន្តែមានតែដប់ពីរឃ្លីបទេ ដែលបានចាក់នៅ១១ វីដេអូ ឃ្លីប​ទៀតអត់ទាន់បានបង្ហាញ។

លោកបន្តថា៖ «លោកដារ៉ាវុធ និងភួន កែរស្មី បញ្ជាក់ថាហេតុអីបានជាចោទគាត់ពីពីបទរួមគំនិតក្បត់ហើយជេរប្រមាថព្រះមហាក្សត្រ ហេតុអីបានជាអត់មានភស្តុតាងដាក់បន្ទុកគាត់? អញ្ជឹងប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា បើសិនជាគេចោទប្រកាន់មានភស្តុតាងច្រើនហើយពេលដែលសវនាការសួរដេញដោលវាអត់មានភស្តុតាងដាក់បន្ទុកមានន័យថា ជាប្រយោជន៍របស់កូនក្ដី»។

បើតាមលោក យី សុខសាន្ត សម្រាប់សវនាការលើកទី៥នេះ ការចោទប្រកាន់ពាក់ព័ន្ធនឹងជេរប្រមាថដល់អង្គព្រះមហាក្សត្រ គឺភាសាអាឡិចនិយាយតែម្នាក់មឯង និងសកម្មជនការពារបរិស្ថានដែលមាននៅក្នុងអង្គសវនាការ មិ​​នជាប់ពាក់ព័ន្ធនឹងបទចោទរឿងប្រមាថអង្គមហាក្សត្រទេ។មួយវិញទៀយពួកគេបានជជែកគ្នាតែរឿងពាក់ព័ន្ធនឹងបរិ​ស្ថាន ដែលជាសកម្មភាពនេះវាស្របនឹងច្បាប់ថែមទៀត ប៉ុន្តែបែរជាត្រូវនគរបាលមានលិខិត និងចេញដីកា​រចោ​ទប្រកាន់ទៅវិញ។

លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ Newsroom Cambodia ថា ការបដិសេធសំណើរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងការចាក់បញ្ចាំងវីដេអូ ឃ្លីប ដែលជាភស្ដុតាងនោះ វាជាសិទ្ធិរបស់ចៅក្រមជំ​​នុំជម្រះក្ដីនៅក្នុងសវនាការ។

លោកបន្តថា៖ «អាហ្នឹងនៅដំណាក់កាលជំនុំជម្រះជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំាំម្រះ»។ នៅក្នុងសំណុំរឿង«រួមគំនិតក្បត់» មានមនុស្ស​១០​នាក់​ ​ត្រូវរង់បណ្តឹងតាមផ្លូវតុលាការរួម​មាន ​លោក​ លី ចាន់ដារ៉ាវុត ​កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា​ កញ្ញា ​ឡុង គន្ធា លោក យឹម លាងហ៊ី ​លោក​ ម៉ិញ​ ពិសិដ្ឋ​ កញ្ញា ​រ៉ី រក្សា ​លោ​​ក ​ពក ខឿយ ​កញ្ញា​ ស៊ុន រដ្ឋា ​និង​លោក​ អាឡិច​ហ្សង់ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សិន។ ចំណែកឯសំណុំរឿង«ប្រ​​​មាថព្រះមហាក្សត្រ» មានមនុស្ស​​៣​នាក់ដែលត្រូវចោទប្រកាន់រួមមាន​លោក ​យឹម លា​ងហ៊ី ​កញ្ញា ​ស៊ុន រដ្ឋា ​និង​លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន៕

តុលាការបដិសេធសំណើពីក្រុមចលនាមាតាធម្មជាតិដែលចង់ឱ្យមន្រ្តីនគរបាល​តតាំងក្តីនៅ​ក្នុងស​​វនា​ការ
សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ​កោះហៅមន្រ្តី​នគ​រ​បា​​លដែលពួកគេចោទប្រកាន់ថា ជាអ្នកដែលកសាងសំណុំរឿងក្នុងបទចោទ រួមគំនិតក្បត់ មកតតាំងក្តី​គ្នាដោយ​​ផ្ទា​​ល់​នៅក្នុងអង្គសវនាការ ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រ​ធានក្រុម​​ប្រឹក្សា​ជំ​​នុំ​ជម្រះ។

សំណើរនេះ ធ្វើឡើងនៅក្នុងពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកទី៤ ក្នុងសំណុំរឿ​ង «រួមគំនិ​ត​ក្បត់ និ​ង​ប្រ​​​មាថ​ចំពោះអង្គព្រះមហាក្សត្រ» ដែលសវនាការលើអង្គសេចក្តីនេះ បានប្រព្រឹត្តទៅកា​ល​នៅ​ថ្ងៃ​​ទី១៧ ខែមិ​ថុ​នា ឆ្នាំ២០២៤។

សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២​០​២៤ នេះថា លោកបានស្នើតុលាការដើម្បីជជែកជាមួយមន្ត្រីនគរបាលចំនួន២រូបដែលជាអ្នកកសាងសំណុំរឿងពីប​ទរួ​មគំនិតក្បត់ចំពោះយុវជនចលនាមាតាធម្មជាតិ ក៏ប៉ុន្តែតុលាការមិនឯកភាពតាមសំណើរ។

លោកបន្តថា៖ «ព្រឹកមិញនេះយើងបានដាក់ពាក្យរួចទៅហើយដើម្បីស្នើសុំធ្វើការជជែកវែកញែកជាមួយខាងនគរបា​ល​យុត្តិធម៌ដែលជាអ្នកកសាងសំណុំរឿងពួកយើងយកមកចោទប្រកាន់ពួកយើងពីបទរួមគំនិតក្បត់នេះ។ ដោ​យ​ហេតុថាខ្ញុំផ្ទាល់ដែលជាអ្នកឆ្លងកាត់ការសួរចម្លើយគឺបានដឹងអំពីការធ្វើខុសនីតិវិធីជាច្រើនរបស់នគរបាលយុត្តិ​ធម៌​ ដូច្នេះហើយគឺជាមូលហេតុមួយដែលពួកយើងធ្វើការតទល់សួរដេញដោលគ្នា។ ក៏ប៉ុន្តែតុលាការនិងខាងព្រះរា​​ជអាជ្ញាហ្នឹងគឺបានបដិសេធពីការតទល់ហ្នឹង ដែលខ្ញុំយល់ឃើញថាវាបង្ហាញអំពីកម្សោយមួយ និងភាពមិនស្មើគ្នានៅ​ក្នុងការមិនអនុញ្ញាតឱ្យមានការជជែកដេញដោលចំពោះធាតុផ្សំនៃបទល្មើស និងចំពោះការធ្វើខុសនីតិវិធីរ​បស់​​ប៉ូលីសក្នុងការកសាងសំណុំរឿង។ ហើយខ្ញុំនឹងព្យាយាមម្ដងទៀតដើម្បីធ្វើការជជែកដេញដោលគ្នា » ។

សកម្មជនចលនាមាតាធម្មជាតិដែលរងបទចោទពីបទ «រួមគំនិតក្បត់» រូបនេះយល់ឃើញថា ការដែលតុលាការមិន​អនុញ្ញា​​តតាមសំណើរសុំជជែកជាមួយភាគីនគរបាលដែលជាអ្នកកសាងសំណុំរឿងចោទប្រឆាំងប្រឆាំងនឹង​លោកនេះ ជាការខុសច្បាប់។

លោកបន្តថា៖ «ការដែលតុលាការហើយនិងលោកព្រះរាជអាជ្ញាមិនមានភាពក្លាហាននៅក្នុងការឱ្យខ្ញុំជជែកតទល់ជាមួយប៉ូលីសហ្នឹងគឺជាការរំលោភសិទ្ធិរបស់ខ្ញុំក្នុងនាមជាកូនក្ដីក្នុងការទទួលបានការជំនុំជម្រះដោ​យ​​យុត្តិធម៌។ ហើយត្បិតតែគាត់ចាំឱ្យយើងបញ្ចេញមតិទៅលើភស្តុតាងក៏ដោយ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយវាលើសពីភស្តុតាង វាពាក់ព័ន្ធនីតិវិធីនៅក្នុងការសួរនាំខ្ញុំកាលខ្ញុំត្រូវបានគេចាប់យកទៅនាយកដ្ឋានកណ្ដាលសន្តិសុខហ្នឹងដែរ។ ឧទាហរណ៍ដូចជា ការដែលបដិសេធខ្ញុំមិនឱ្យមានមេធាវី ការដែលមិនបានប្រាប់ខ្ញុំអំពីសិទ្ធិរបស់ខ្ញុំ ការមិនបានប្រាប់ខ្ញុំជាមុនអំពីបទចោទប្រកាន់មកខ្ញុំហ្នឹងអាហ្នឹងជាការរំលោភនីតិវិធី គឺជាការរំលោភសិទ្ធិរបស់ជនត្រូវចោទហើយក៏ជាភស្តុតាងមួយបញ្ជាក់ថាអ្វីដែលលោកប៉ូលីសបានរៀបចំជាមួយនិងលោកព្រះរាជអាជ្ញាដែលហៅថាជាភស្តុតាងហ្នឹងគឺវាខុសច្បាប់បាត់ទៅហើយ» ។​

រីឯលោក យឹម លា​ងហ៊ី សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀតឯកភាពថា ការដែលតុលាការមិនឱ្យតទល់គ្នា​ជាមួ​យ​ភា​គីនគរបាល​២នាក់ដែលជាអ្នកកសាងសំណុំរឿងនោះ ជាចេតនារបស់តុលាការដើម្បីដាក់បន្ទុកលើក្រុមចលនាមាតា​ធម្មជាតិជាជាងស្វែងរកយុត្តិធម៌ពិត។

លោកបន្តថា៖ «ការដែល​មិនឱ្យយើងតតាំងជាមួយប៉ូលីសហ​នឹងក៏វាជាសញ្ញាមួយដែលបង្ហាញថា តុលាការហាក់ដូច​ជាគេចវេសមិនចង់ឱ្យយើងសួរដេញដោលបន្ថែមទៀតចំពោះការដែលដាក់បន្ទុកចោទមកលើសកម្មជនមាតាធមម្មជាតិហ្នឹងឯង។ គ្រាន់តែថាអាចជាលេសរបស់គាត់ដើម្បីដាក់បន្ទុកបន្ថែមដល់ចលនាមាតាធម្មជាតិមិនឱ្យឆ្លើ​យ​ឆ្លងជាមួយសមត្ថកិច្ចឱ្យមើលដឹងខុសត្រូវ ខ្មៅសជាមួយគ្នាប៉ុណ្ណឹងឯង» ។

ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធា​នី​ភ្នំពេញបានទេនៅថ្ងៃទី១៧ ខែមិថុនានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក ខណៈមេធាវីការពារសិទ្ធិ​ឱ្យក្រុមច​ល​នាមា​តាធ​ម្ម​ជា​តិ លោក សំ ចំរើន ក៏មិនអាចស្នើសុំការអត្ថាធិប្បាយបានដែរ។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហា្ញការការសោ​ក​ស្តាយចំពោះការសម្រេចរបស់តុលាការដោយមិនអនុញ្ញាតតាមសំណើររបស់សកម្មជនចលនាមាតាធម្មជា​តិ​ក្នុងការជជែកតទល់ជាមួយសមត្ថកិច្ចដែលកសាងសំណុំរឿង ខណៈលោកថាការជជែកតទល់រវាងជនត្រូវចោ​ទ និងសមត្ថកិច្ចដែលកសាងសំណុំរឿង និងភស្តុតាងដែលយកមកចោទប្រកាន់បែបនេះ គឺជាគោលការសិទ្ធិទទួ​​ល​បា​​នការជំនុំជំរះដោយយុត្តិធម៌។

លោកបន្តថា៖«គួរឱ្យសោកស្តាយនៅក្នុងសវនសការព្រឹកមិញប្រធានក្រុមប្រឹក្សាជំនុំជំរះទទួលយកសំណើរបស់តំណាងអយ្យការ ដោយបដិសេធការស្នើសុំរបស់លោក លី ច័ន្ទដារ៉ាវុធ ដែស្នើសុំឱ្យមានការជជែកដេញដោលជាមួ​យ​សមត្ថកិច្ច ដោយលើកហេតុផលថាយុវជនមាតាធម្មជាតិទាំងនោះថ្លោះសិទ្ធិដោយពួកគាត់មិនបានចូលរួមនៅសវនាការកាលពីលើកទី២ ដោយពួកគាត់ទទួលបានពីការជូនដំណឹងរបស់តុលាការតែគាត់មិនចូលរួម ចំដំណា​​ក់ដែ​លសមត្ថកិច្ចធ្វើការបំភ្លឺដែលត្រូវជជែកតទល់។ ប៉ុន្តែតុលាការបានលើកឡើងថាថ្ងៃនេះជាថ្ងៃចាក់បង្ហា​​ញ​​​ភស្តុតា​ង ដូច្នេះនៅពេលជជែករឿងភស្តុតាងពួកគាត់អាចបង្ហាញពីភស្តុតាងដោះបន្ទុកបាន»។

នៅក្នុងបញ្ញត្តិមាត្រាមួយចំនួនមានដូចជាមាត្រា៥១ មាត្រា១២៨ មាត្រា១៣០ និងបញ្ញត្តិមាត្រា១៣២ បាន​កំ​​ណ​ត់​ថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ត្រូវការពារដោយច្បាប់ ជាពិសេសមានការ​បែងចែកអំណាច និងឯករាជ្យភា​ព​រ​បស់តុលាការដែលធានាដោយព្រះមហាក្សត្រ។ ហើយចំពោះមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញកំណត់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងការពា​​​រសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយធានាថា មិនត្រូវឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះ​ត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ លើសពីនេះក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអនុម័តក្នុងឆ្នាំ ២០០៧ ក៏បានចែងដោយលម្អិតអំពីនីតិវិធីដែលត្រូវអនុវត្តលើជនសង្ស័យ និងកំណត់អំពីតួនាទី និងការទទួលខុស ត្រូវរបស់ចៅក្រម ព្រះរាជអាជ្ញា និងភាគីជ​​នជាប់ចោទ ដោយគិតចាប់ពីការផ្តួចផ្តើមនៃការស៊ើបអង្កេតបឋម ពេលចាប់ខ្លួននៅក្នុងនីតិវិធីព្រហ្មទណ្ឌទាំ​​ង​​មូ​ល​ រហូតដល់ការបញ្ចប់បណ្ដឹងឧបាស្រ័យចុងក្រោយ៕

ពលរដ្ឋជាង១០០គ្រួសារ ស្នើ​​អាជ្ញាធរខេត្តក្រចេះ​ដោះស្រាយវិវាទដីធ្លី ក្រោយ​​​ក្រុម​ហ៊ុន​វៀត​ណាម​​ឈូស​ដីដំណាំ
ប្រជា​ពលរដ្ឋប្រមាណ​ជាង ១០០គ្រួសារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ស្នើអាជ្ញាធរ​ដោះស្រាយ​វិវាទដីធ្លី ក្រោយ​ក្រុមហ៊ុនវៀតណាមបានឈូសឆាយផលដំណាំរបស់​ពួក​គាត់អស់ជាច្រើនហិកតា។

ការស្នើនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនវៀតណាម​ឈ្មោះ កាម៉ាដេនូវេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited-KVCL) ដែលសហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន​ស្វាយរៀង បាន​ដាក់គ្រឿងចក្រ​ឈូកឆាយផលដំណាំកសិកម្ម​ ដូចជា ដំឡូង​ ស្វាយចន្ទី និង​តាង៉ែន​ជាដើម របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការអះអាងរបស់​ប្រជាពលរដ្ឋ។

ប្រជា​ពលរដ្ឋរស់​នៅឃុំកោះខ្ញែរ លោក សឹង ករុណា បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ពួកគាត់បានរស់នៅ និងបានដាំដុះនៅលើដីនោះតាំងពីឆ្នាំ២០០៦ ប៉ុន្តែចាប់ពីឆ្នាំ២០២១មក ក្រុមហ៊ុន​បាន​ទៅឈូសឆាយដីចម្ការរ​បស់ពួកគាត់ជាបន្តបន្ទាប់ និងមានការ​ហ៊ុំព័ទ្ធ​យកដីនោះថែមទៀត។​ លោក​បន្តថា​ ភាគី​ក្រុមហ៊ុនដែល​​​បានអះអាងប្រាប់ពលរដ្ឋថា​បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការវិនិយោគនៅទីនោះ ក៏​​បានហាមប្រាម​ពលរ​ដ្ឋ​មិនឱ្យបង្កបង្កើនផលនៅលើដីនោះផងដែរ​។

បុរសពោះម៉ាយ​ដែលមា​ន​កូន​៣នាក់​ក្នុងបន្ទុករូបនេះ បានបញ្ជាក់ថា លោកនឹងមិនចាកចេញពីដីនេះ​ទេ និងបានស្នើឱ្យអាជ្ញាធរ​​ដោះស្រាយបញ្ហាដីធ្លីនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដី​សម្រាប់​​បង្កបង្កើនផលចិញ្ចឹមជីវិត។

លោកថា៖ «ខ្ញុំអត់ចេញទេ អត់ចាកចេញទេ ខ្ញុំមានតែដីតែប៉ុណ្ណឹង[…]អានេះដីខ្ញុំមានតែប៉ុណ្ណឹង កេរ្តិ៍ឳពុកម្ដាយខ្ញុំ ខ្ញុំ​អត់ទៅចោល​ទេ ខ្ញុំស្លាប់នៅលើដីហ្នឹងក៏ខ្ញុំព្រម​ស្លាប់នៅលើដីហ្នឹងដែរ។ ខ្ញុំស៊ូស្លាប់ដើម្បីកូន៣នាក់ មិនចេញពីកន្លែងហ្នឹងជាដាច់ខាត ទោះក្រុមហ៊ុនចង់ប្រមាថ ចង់អារក ចង់បាញ់ខ្ញុំក៏ខ្ញុំអត់ខ្លាចដែរ ព្រោះអីខ្ញុំទីពឹងនិងធ្វើស្រែនិងចំការហ្នឹងហើយ»។

ប្រជាពលរដ្ឋ​រស់នៅឃុំកោះខ្ញែរមួយរូបទៀត លោក ប្រុក ភារម្យ អាយុ៥០ឆ្នាំ បានរៀបរាប់ថា រូប​​លោក និងពលរដ្ឋផ្សេងទៀតប្រមាណជាង ១០០គ្រួសារ កំពុងជួបទុក្ខលំបាកក្នុងជីវភាព ដោយសារអាជ្ញាធរ និងក្រុមហ៊ុនរារាំងមិនឱ្យ​បង្ក​បង្កើនផល​នៅលើដីរបស់ខ្លួន ដែលក្នុងមួយគ្រួសារ​មានចន្លោះពី៤ទៅ៥ហិកតា។ លោកចាត់ទុកសកម្ម​ភាពរបស់​ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាននេះ ថា​ជាការរិតត្បិតសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «ដំបូងអាជ្ញាធរគេថា គ្រាន់តែកាយក្រវាត់ឱ្យដឹងព្រំដីអីទេ ឱ្យប្រជាពលរដ្ឋបង្កបង្កើនផលធម្មតាទេ ពេលក្រោយមកចូលកាយបានមួយថ្ងៃពីរថ្ងៃ ស្រាប់តែអត់ឱ្យយើងភ្ជួរដី ក្រឡេថង អាត្រាក់​អី​អត់​ឱ្យ​ភ្ជួរ អត់ឱ្យព្រួស អត់ឱ្យបង្កបង្កើនផលម៉ង»។

លោក ភារម្យ បាន​ស្នើឱ្យក្រសួង​ពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាដីធ្លីនេះជូន​ប្រជា​ពល​រដ្ឋ ខណៈពួកគាត់​បារម្ភពីបញ្ហាជីវភាពនាពេល​ខាងមុខ ដោយសារតែពុំមានដី​បង្ក​បង្កើនផលចិញ្ចឹម​ជីវិត​។

លោក​ថា៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំចុះមក ជួយអន្តរាគមន៍ដើម្បីឱ្យប្រជាពលរដ្ឋរស់រានមានជីវិតបន្តទៅទៀត ដោយសារាល់ថ្ងៃ ប្រជាពលរដ្ឋនៅទីនេះអត់មានអីអាស្រ័យផលទេ ដល់ចឹងពេលឆ្នាំក្រោយៗយើងអត់បាយ អត់ទឹកអីហូបហើយ ព្រោះធ្លាប់តែអាស្រ័យផលបានស្រូវ បានអីហូប»។

ជំទប់ទី២ ឃុំកោះខ្ញែរ លោក ហ៊ី សេងហោ មានប្រសាសន៍ថា បញ្ហា​ដីធ្លីនេះ ទាល់តែ​ថ្នាក់​ខេត្ត​​​ទើប​មានសមត្ថ​កិច្ច​ដោះ​ស្រាយ។

លោកបន្តថា៖ «តាមការពិតអាជ្ញាធរឃុំមិនមាន សិទ្ធដោះស្រាយទេ រាល់ថ្ងៃនេះលោកអភិបាលស្រុកលោកជាអ្នកដោះស្រាយ»។

លោក​បន្ថែមថា៖ «ជាក់ស្តែងសព្វថ្ងៃប្រជាពលរដ្ឋនៅឃុំកោះខ្ញែរ កំពុងជួបប្រទះបញ្ហាដីធ្លីនេះឯង ហើយកន្លងមករាល់ឆ្នាំ គាត់អាស្រ័យ​ផល​ទៅ​តាម​រដូវរបស់គាត់ អ្នកខ្លះមានដីតិច ហើយចូលយកដីក្រុមហ៊ុនធ្វើខ្លះ តែឆ្នាំនេះក្រុមហ៊ុនអត់ឱ្យធ្វើ អ្នកខ្លះគាត់ក៏អត់មានដីស្រែចំការសោះ អត់មានបានធ្វើទេ អញ្ចឹង​ការជួបប្រទះនឹងការអត់ឃ្លាននៅឆ្នាំក្រោយ នឹងជួបប្រទះការខ្វះខាត។ ហើយ​ការប៉ះពាល់ជាមួយក្រុមហ៊ុនជាក់ស្តែងក្រុមហ៊ុនព្យួរទាំងដំណាំ ដូចជាតំឡូងអី អត់មានសងសំណងទេ»។

គេហទំព័រ Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងអភិបាលរង​ស្រុកសំបូរ លោក ចេង គឹមជប់ ព្រមទាំងតំណាង​ក្រុមហ៊ុន​ទាំង២នោះ ​បានទេ នៅរសៀលថ្ងៃសុក្រនេះ។

​ចំណែក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ លោក អ៊ូ សុបុណ្ណកា មានប្រសាសន៍យ៉ាងខ្លីថា៖ «ការងារ​ហ្នឹង អាជ្ញាធរកំពុងដោះស្រាយហើយ បងសួរទៅខាងស្រុក ព្រោះស្រុកកំពុងរកដំណោះស្រាយ»។

តែយ៉ាងណា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២៤ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​លើកឡើង​​ថា ដីដែលប្រជា​ពលរដ្ឋអះអាងថាជារបស់ខ្លួន និងកំពុងទាមទារការអាស្រ័យ​ផល​នោះ ជាដីរបស់ក្រុមហ៊ុន​ កាម៉ាដេនូ វេនឈ័រ ដែលបានទទួលសិទ្ធិវិនិយោគដីសម្ប​ទាន​​សេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល និងចុះបញ្ជី ជាដីឯកជនរបស់រដ្ឋកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។ រដ្ឋបាលខេត្តបន្តថា ដីនោះមានទំហំសរុប ៧ ៤៥០ហិកតា ដែលតួលេខនេះ​ជាទំហំ​ដីក្រោយ​ពីបានកាត់ឆ្វៀលដី​ដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួច។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្តក្រចេះ លោក យ៉ុន អ៊ាម បានជំរុញ​ដល់​ក្រសួងស្ថាប័ន ចុះ​ទៅពិនិត្យនៅមូលដ្ឋានផ្ទាល់នៅទីតាំងដីទំនាស់​ ដើម្បីស្វែងយល់ពីបញ្ហា និង​ផល​លំបាកដែលប្រជាពលរដ្ឋកំពុងប្រឈម ព្រមទាំងដោះស្រាយបញ្ហា​នេះ​ដោយសន្តិ​វិធី  និង​​តម្លាភាព។

លោកបន្ត​ថា៖ «បើសិនជា អាជ្ញាធរបណ្តែតបណ្តោយ ឬពន្យាពេលក្នុងការដោះស្រាយបញ្ហានេះ វានឹងធ្វើឱ្យបញ្ហាកាន់​តែធ្ងន់​ធ្ងរ​ឡើងៗ អាចនឹងបង្កឱ្យ​មានហិង្សាកើតឡើងផងដែរ»។

គួរជម្រាបជូនថា កាលពីឆ្នាំ២០០៩ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន អិន ខេ អេហ្គ្រី ​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ចទំហំ ១៦ ៥២៧ហិកតា ​ពី​រដ្ឋាភិបាល សម្រាប់​ដាំ​ដំណាំ​អំពៅ ប៉ុន្តែ​បាន​ក្ស័យ​ធន់​នៅ​ឆ្នាំ​២០១៧ ហើយ​អាជ្ញាធរ​ស្រុក​សំបូរ ​បាន​ឱ្យ​​ប្រជា​ពលរដ្ឋ​​ចូល​ទៅ​អាស្រ័យ​ផល​លើ​ដី​​​នោះ។ ក្រោយមក​នៅ​ឆ្នាំ​២០២១ ​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង ដាំដំណាំអំពៅ​ផលិត​ស្ករអំពៅ ហើយក្រុមហ៊ុនទាំង២នេះ ព្រមទាំងអាជ្ញាធរបានដាក់គ្រឿងចាក់​ឈូស​ឆាយ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ និងបានហាមពលរដ្ឋមិនឱ្យអាស្រ័យ​ផលលើដីទាំងនោះតទៅទៀត៕

ពលរដ្ឋ៣ឃុំនៅស្រុកពួកអះអាងថាអាជ្ញាធរនៅមិនទាន់កាត់ឆ្វៀលព្រំដីពួកគេចេញពីតំបន់អប្សរា
ប្រជាពលរដ្ឋដែលរស់នៅស្រុកពួក ខេត្តសៀមរាបកំពុងជួបការលំបាកក្នុងការរស់នៅ និងអាស្រ័យផលលើដីពួកគេ​ស្របពេលរដូវវស្សាក៏កាន់តែខិតជិតមកដល់ដោយសារមានការរឹតត្បិតពីអាជ្ញាធរអប្សរាក្នុងការសង់សំណង់ផ្សេ​​ង​ៗនៅលើដីរបស់ពួកគេ។

‌ពលរដ្ឋនៅស្រុកពួកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២​​០​​២​៤នេះ ថាអភិបាលស្រុកពួកបានប្រាប់ប្រជាពលរដ្ឋថា ប្រហែលនៅឆ្នាំ២០២៥ខាងមុខនេះទើបអាចមានកា​​រកា​​ត់​ឆ្វៀលដីពួកគេចេញពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ក៏ប៉ុន្តែពលរដ្ឋរូបនេះថា ពលរដ្ឋមានការលំបាកក្នុងការរស់នៅនារដូវវស្សា ដែលចាំបាច់ត្រូវមានការជួសជុលសំណង់នានានៅលើដីពួកគេ ទោះមានការហាមប្រាមពីអាជ្ញធរក៏ដោយ។

លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះខែភ្លៀងខែផ្គរផង ផ្ទះហ្នឹងវាធ្លុះធ្លាយ វាទ្រេត វាបាក់ អញ្ចឹងពួកគាត់អត់រងចាំបានទេ អញ្ចឹងពួកគាត់ក៏ខំធ្វើ ក៏ទោះបីជាមាការមកហាមឃាត់ឱ្យសុំច្បាប់ដោយប្រការណាមួយក៏ពួកគាត់អត់ទៅសុំដែរ ព្រោះដោយសារដីរបស់គាត់ៗសុំសិទ្ធិរស់នៅឱ្យមានជម្រកកក់ក្ដៅឱ្យមានរបង មានអណ្ដូងទឹក មានផ្ទះមានសំបែងជ្រកកោណអ៊ីចឹងណាព្រោះ រាល់ថ្ងៃនេះគេហាមឃាត់ទាំងអស់ គេប្រើពាក្យថាសំណង់អាណាធិបតេយ្យគ្រប់ប្រភេទ រួមទាំងទ្រុងមាន់ បង្គន់ អណ្ដូងទឹកអីផ្សេងៗគ្រប់សព្វគេមិនឱ្យប្រើ» ។

ប្រភពដដែលបន្តថា អាជ្ញាធរបានចុះទៅរុះរើផ្ទះដែលលោកបានសាងសងនៅលើដីលោកជាច្រើនដងហើយ ក៏ប៉ុ​ន្តែ​​លោកនៅតែសាងសង់ដោយសារតែជាតម្រូវការចាំបាច់ ហើយកាលណាមានការធ្វើខុសណាមួយអាជ្ញាធរតែងតែ​កោះហៅទៅអប់រំណែនាំជាដរាប ដែលលោកចាត់ទុកថាជាការរំលោភសិទ្ធិពលរដ្ឋ។ជាមួយគ្នានេះ លោកស្នើឱ្យកាតឆ្វៀលដីពលរដ្ឋចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាដើម្បីកុំឱ្យពលរដ្ឋមានការលំបាកបន្តទៀត។

លោកបន្តថា៖«និយាយទៅស្នើសុំខ្វៀលទៅបង ដោយសារតំបន់វាឆ្ងាយទៅហើយ ស្នើសុំឱ្យមានការខ្វៀលនូវប៉ែកខាងឃុំខ្នាត ឃុំដូនកែវហ្នឹងទៅវាឆ្ងាយពីតំបន់អង្គរហើយ ប្រជាពលរដ្ឋពិបាករស់នៅណាស់ គៀបសង្កត់គ្នា ដល់ពេលអាព្រៃគ្មានប្រាសាទគ្មានអីផង សុំឱ្យខ្វៀលដកចេញទៅហើយនៅក្បែរត្រពាំងក្បែរអាងបុរាណហ្នឹងឱ្យដាក់ទៅ​បុរាណដ្ឋានទៅចម្ងាយ១រយម៉ែត្រ២រយម៉ែត្រពីហ្នឹងទៅ អាហ្នឹងស្នើសុំហ្អាស! កុំឱ្យពិបាកដល់ប្រជាពលរដ្ឋអី»។

ដោយឡែក សម្រាប់​លោក ម៉ន សំអុល បានប្រាប់ថាលោក និងពលរដ្ឋក្នុងស្រុកពួកមានការលំបាកជាច្រើនទាំងការស្នើសុំសង់ ឬជួសជុលផ្ទះជាដើម ខណៈដែលពលរដ្ឋជាម្ចាស់ផ្ទះដែលសាងសង់ក្រោយឆ្នាំ២០០៤ ដូចលោកសំអុល នៅតែប្រឈមនឹងការលំបាក។

លោកបន្តថា៖ «ពីបញ្ហាលំបាកវាច្រើន ដូចករណីមួយដូចជាសាងសង់លំនៅដ្ឋាន ដូចជាធ្វើរោងមាន់រោងទា អ៊ីចឹងវាលំបាក ទាល់តែទៅសុំច្បាប់អាជ្ញាធរអប្សរា។ ពេលខ្លះអាជ្ញាធរអប្សរាគាត់មិនឱ្យច្បាប់សាងសង់ទៅទៀត។ ពេលខ្លះកាលពី២០២១-២២ហ្នឹង សូម្បីតែស័ង្កសីរហែកក៏គាត់មិនឱ្យជួសជុលដែរ សុំច្បាប់យ៉ាងម៉េចក៏មិនឱ្យដែរ។ ហើយបន្ទាប់មកដែលប្រជាពលរដ្ឋបានថ្វើការតវ៉ាហ្នឹងគាត់អនុញ្ញាបើកច្បាប់ឱ្យប្រជាពលរដ្ឋសុំច្បាប់សាងសង់លំនៅដ្ឋានបាន ប៉ុន្តែសម្រាប់តែខ្នងផ្ទះចាស់ទេ ផ្ទះដែលយូរឆ្នាំមកហើយតាំងពីឆ្នាំ២០០៤» ។

ជុំវិញករណីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា លោកនឹងទៅជួបជាមួយពលរដ្ឋដោយផ្ទាល់ ក្នុងករណីពលរដ្ឋជួបការលំបាកហើយទំនាក់ទំនងទៅប្រាប់លោក។

លោកបន្តថា៖ «ឱ្យគាត់ទាក់ទងមកខ្ញុំមក ខ្ញុំជួយពន្យល់គាត់ តើគាត់មានលំបាកអីខ្លះឱ្យគាត់ទាក់ទងមកខ្ញុំមក ខ្ញុំនឹងទៅជួបផ្ទាល់ក៏បានដែរ»។

ចំណែកឯលោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លើកឡើងថា កន្លងមកប្រជាពលរដ្ឋមិនបានស្នើឱ្យកាត់ឆ្កៀលដីចេញពីតំបន់អាជ្ញាធរអប្សរានោះទេ គឺពលរដ្ឋបានសុំឱ្យជួយអន្តរាគមន៍ចំពោះការលំបាកមួយមួយចំ​នួ​នរបស់ពួកគាត់ក្នុងការសាងសង់ ឬជួសជុលសំណង់ផ្សេងៗ។ លោកបញ្ជាក់ថា លោកបានសម្របសម្រួកិច្ចការនោះហើយ ប៉ុន្តែមានតែរដ្ឋាភិបាលទេដែលមានសិទ្ធសម្រេចថាត្រូវធ្វើបែបណា។

លោកបន្តថា៖«យើងបានទទួលការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនសុំកាត់ឆ្កៀលទេ តែគាត់សុំតវ៉ា ដែលបងប្អូនប្រជាពលរដ្ឋដែលថាកាត់ស្នើសុំជួសជុលផ្ទះ ឬក៏អីនោះ សុំការអនុញ្ញាពីអាជ្ញាធរអប្សរាមានការលំបាក ប៉ុន្តែ រឿងនេះយើងបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរារួចមកហើយ ពាក់ព័ន្ធឯកសារដែលគាត់សុំនោះ ហើយចំពោះការសម្រេចបែបណានោះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល»។

ដោយឡែកអ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញ​ថារដ្ឋាភិបាលគួរសិក្សាពីលទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ ព្រោះករណីនេះប្រជាពលរដ្ឋតែងតែមា​​នទុក្ខព្រួយជានិច្ច ដោយពលរដ្ឋបានសុំណូមពរ និងដាក់ញត្តិជាច្រើនដងទៅអាជ្ញាធរខេត្ត អង្គការយូណេស្កូ អា​​ជ្ញាធរអប្សរា ដើម្បីពិនិត្យពិចារណាកាត់ឆ្វៀលដីពួកគាត់ចេញពីតំបន់រមណីយដ្ឋានអង្គរ។

លោកបន្តថា៖ «បន្តិចទៀតនេះរដូវវស្សាផងហើយពួកគាត់ដែលមានផ្ទះដំបូលធ្លុះធ្លាយអីហ្នឹងគាត់នឹង ត្រូវជួសជុលដើម្បីបិទបាំងការពារគ្រោះទឹកភ្លៀង និងដើម្បីសុវត្ថិភាពគ្រួសារ […]រាជរដ្ឋាភិបាលគួរបង្កើតក្រុមការងារអន្តរក្រសួងមួយចុះមកពិនិត្យសិក្សាវាយតម្លៃទៅលើតំបន់របស់ពួកគាត់ដែលរស់នៅបច្ចុប្បន្ននេះតើ គួរតែគួរតែមានការកាត់ឆ្វៀលជូនពួកគាត់បានដើម្បីឲ្យពួកគាត់មានកម្មសិទ្ធិត្រឹមត្រូវ ពេញលេញស្របច្បាប់ហើយដែលគាត់អាចចាត់ចែងការងារសំណង់ផ្ទះរបស់គាត់លំនៅឋានរបស់គាត់បានហើយគាត់ រាល់ថ្ងៃគាត់ពិបាកចិត្តគាត់តឹងទ្រូងគាត់មានទុក្ខឥតល្ហែ » ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំខ្នាត ឃុំទំរីង និងឃុំដូនកែវ ស្រុកពួក ខេ​ត្ត​សៀមរាបប្រមាណ ៥០០នាក់បានប្រមូលផ្តុំគ្នានៅវត្តខ្នាត ស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីដែលពួកគេកំពុងរស់នៅចេញពីការ​​គ្រប់​​គ្រងរបស់អាជ្ញាអប្សរា ក៏ប៉ុន្តែការស្នើសុំនោះមិនទទួលបានដំណោះស្រាយណាមួយឡើយ មក​​ដ​​ល់​​​​ពេលនេះ៕

យុវជនមាតាធម្មជាតិនិងសង្គមស៊ីវិលថាការយកអង្គហេតុចាស់មកចោទសួរពួកគេជាថ្មីជារឿងមិនត្រឹមត្រូវ
ក្រុមចលនាមាតាធម្មជាតិលើកឡើងថាការដែលតុលាការលើកយកអង្គហេតុនៃរឿងក្ដីចាស់ដែលធ្លាប់កាត់ទោសពួកគេរួចហើយ មកដាក់បញ្ចូលក្នុងសំណុំរឿងបច្ចុប្បន្នជារឿងដែលមិនអាចទទួលយកបាន។

ប្រតិកម្មនេះគឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាលើកទី៣ ក្នុងសំណុំរឿង «រួមគំនិ​ត​ក្បត់ និ​ង​ប្រ​​​មាថ​ចំពោះអង្គព្រះមហាក្សត្រ » ដែលសវនាការលើអង្គសេចក្តីនេះ បានប្រព្រឹត្តទៅកាលនៅថ្ងៃទី១១ ខែមិ​ថុ​នា ឆ្នាំ២០២៤។

សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា នៅក្នុងសវនាការជំនុំជម្រះកាលពីថ្ងៃម្សិលមិញនេះ តុលាការបានចោទសួរសំណួរភាគច្រើនដែលតុលាការធ្លាប់សួរ និងដាក់ទោ​​សលើលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងរូបគេផ្ទាល់ កាលពីឆ្នាំ២០២២ ពីបទ«ញុះ​ញង់​ឱ្យ​​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

កញ្ញាយល់ឃើញថា ការយកអង្គហេតុក្នុងរឿងក្ដីចាស់ មកចោទសួរម្ដងទៀតនៅក្នុងរឿងក្ដីដែលកំពុងជំនុំជម្រះបច្ចុ​​ប្ប​​នេះ គឺដោយសារតុលាការគ្មានភស្ដុងតាងថ្មីក្នុងការដាក់បន្ទុកលើពួកគេ ហើយខ្លួន​មិនអាទទួលយកបានទេពេ​​​​ល​​​ដែលតុលាការយកអង្គហេតុដែលបានជម្រះរួចហើយ មកប្រើម្ដងទៀតដូច្នេះ។

កញ្ញាបន្តថា៖ «សម្រាប់ពួកយើងទាំង៣នាក់ ពួកយើងពិតជាមិនអាចទទួលយកបានទេចំពោះការចោទប្រកាន់ដែ​​លគ្មានមូលដ្ឋាន ដែលគ្មានភស្ដុតាងច្បាស់លាស់ ហើយជាពិសេសគឺបានយកអង្គហេតុចាស់ដែលធ្លាប់កាត់ទោសយើងម្ដងទៅហើយកាលពីឆ្នាំ២០២២ទៅលើរឿងញុះញង់យកមកដាក់បន្ទុកយើងនៅលើរឿងរួមគំនិតក្បត់នេះម្ដងទៀត» ។

ចំណែកឯសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺ កញ្ញា ឡុង គន្ធា ក៏មិនសុខចិត្តដែរនៅពេលដែលតុលាការប្រើអង្គហេតុដដែលមកចោទសួរកញ្ញាម្ដងទៀត ដោយកញ្ញាចាត់ទុកថាជារឿងអយុត្តិធម៌។

កញ្ញាបន្តថា៖«សម្រាប់ខ្ញុំៗអត់អាចទទួលយកបានទេ ហើយខ្ញុំអត់អាចទទួលយកបានគឺតាំងពីដំបូងមកហើយ តាំ​​ងពីខ្ញុំត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអយុត្តិធម៌ពីបទញុះញង់មកម្ល៉េះ ហើយខ្ញុំត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ខែដោយអយុត្តិធម៌ដោយគេយកអង្គហេតុតាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២០[…]នៅពេលនេះទៀតសោត គេយកអង្គហេតុពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ដើម្បីមកចោទប្រកាន់ខ្ញុំពីបទរួមគំនិតក្បត់ទៀត ខណៈពេលដែលឆ្នាំ២០១២ ដល់ឆ្នាំ២០២០ អង្គហេតុនេះគេបានផ្ដន្ទាទោសខ្ញុំម្ដងរួចមកហើយ នៅក្នុងឆ្នាំ២០២១គឺជាកំឡុងពេលដែលខ្ញុំកំពុងនៅក្នុងពន្ធនាគារ តែបែរជាចោទប្រកាន់ខ្ញុំទៅវិញ» ។

ជុំវិញករណីនេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការផ្តល់ព័ត៌មានដោយលោកថារឿងក្ដីនេះកំពុងស្ថិតក្នុងដំណាក់កាលនីតិវិធីរបស់ចៅក្រម ខណៈមេធាវីការពារសិទ្ធិ​ឱ្យក្រុមចលនាមា​តាធ​ម្ម​ជា​តិ លោក សំ ចំរើន ក៏មិនអាចស្នើសុំការអត្ថាធិប្បាយបានដែរ ដោយអះអាងថាជាប់រវល់។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានប្រាប់ថា មេធាវីកា​រពា​រក្ដីឱ្យក្រុមសកម្មជនការពារបរិស្ថាន បានបញ្ជូនឯកសារពាក់ព័ន្ធដែលចេញដោ​យ​តុ​លា​​ការកាលពី​សំ​ណុំរឿ​​ង​ចាស់រួចហើយដើម្បីឱ្យតុលាការពិនិត្យចំពោះរឿងក្ដីថ្មីនេះ។

លោកបន្តថា៖ «មេធាវីអ្នកទាំង៣ ក៏បានដាក់បញ្ចូលសាលក្រម និងសាលដីការ តុលាការដែលផ្តន្ទាទោសពួកគេទាំង៣ទៅតុលាការរួចដែរដើម្បីទុកឱ្យតុលាការពិនិត្យពិចារណាមើលថាតើអង្គហេតុដែលចោទប្រកាន់អ្នកទាំង៣ពីបទរួមគំនិតក្បត់នេះ ដូចគ្នានឹងអង្គហេតុដែលតុលាការផ្តន្ទាទោសអ្នកទាំង៣ពីបទញុះញង់កន្លងមកឬទេ ? ព្រោះពេលចោទប្រកាន់អ្នកទាំង៣ពីបទរួមគំនិតក្បត់ គឺកំឡុងពេលដែលអ្នកទាំ៣កំពុងជាប់ពន្ធាគារពីបទញ៉ុះញង់ ​»។

បើទោះជាបែបណា អ្នកការពារសិទ្ធិមនុស្សរូបនេះ  លើកឡើងថា បើតាមនីតិវិធី អង្គហេតុដែលបានប្រើក្នុងការចោ​​ទ​​ប្រកាន់រួចហើយមិនអាចប្រើបានម្តងទៀតទេ។

លោកបន្តថា៖«តាមគោលការណ៍ច្បាប់ និងបទដ្ឋានអន្តរជាតិគឺតុលាការមិនអាចចោទ ប្រកាន់លើអង្គហេតុដ​​ដែ​​ល​​​​​ដែលជនម្នាក់ត្រូវបានចោទប្រកាន់និងផ្តន្ទាទោសលើអង្គហេតុនោះរួចទៅហើយទេ» ។

នៅក្នុងសំណុំរឿង«រួមគំនិតក្បត់» មានមនុស្ស​១០​នាក់​ ​ត្រូវរង់បណ្តឹងតាមផ្លូវតុលាការរួម​មាន ​លោក​ លី ចាន់ដារ៉ាវុត ​កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា​ កញ្ញា ​ឡុង គន្ធា លោក យឹម លាងហ៊ី ​លោក​ ម៉ិញ​ ពិសិដ្ឋ​ កញ្ញា ​រ៉ី រក្សា ​លោ​​ក ​ពក ខឿយ ​កញ្ញា​ ស៊ុន រដ្ឋា ​និង​លោក​ អាឡិច​ហ្សង់ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សិន។

​ចំណែកឯសំណុំរឿង«ប្រ​​​មាថព្រះមហាក្សត្រ» មានមនុស្ស​ចំនួន​៣​នាក់​ក្នុង​ចំណោម​នោះដែរគឺមាន​លោក ​យឹម លា​ងហ៊ី ​កញ្ញា ​ស៊ុន រដ្ឋា ​និង​លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន៕

តុលាការកំពូលបដិសេធលើបណ្តឹងសារទុក្ខសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់
តុលាការកំពូលបានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះមានការសោកស្ដាយចំពោះការសម្រេចនេះ។

ការប្រកាសសាលដីការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកការជំនុំជម្រះលើ​​បណ្តឹ​ង​​សារទុក្ខសុំ​នៅ​​ក្រៅ​ឃុំ​របស់លោក នី ណាក់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក នី ណាក់ បានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក និល ណុន បានអានសាលដីការរបស់តុលាការកំពូលដែ​លបានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់។លោកប្រាប់ថា តុលាការមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចបដិសេធសំណើរសុំនៅក្រៅឃុំនេះទេ។

លោកបន្តថា៖ «ព្រឹកមេញនេះតុលាការប្រកាសតែសេចក្តីសម្រេចទេ អត់បានអានសំអាងហេតុទេ […]ការសម្រេចនេះ ប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់ នី ណាក់ ។ គាត់មិនទាន់មានទោសនៅឡើយទេ ប៉ុន្តែបែជាតុលាការ ឃុំខ្លួនគាត់តាំងពីខែមួយមកហើយ អញ្ជឹងកាលដែលឃុំខ្លួនគាត់នេះ ស្មើនឹង ការអនុវត្តទោសចំពោះគាត់ហើយ ខណៈដែលគាត់មិនទាន់មានទោសនៅឡើយ»។

ចំណែកឯភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត អាយុ៤២ឆ្នាំ បាននិយាយថា អ្នកស្រីមានការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ចំពោះការច្រានចោលសំណើរសំនៅក្រៅឃុំរបស់ស្វាមីអ្នកស្រី គឺលោក នី ណាក់ នៅពេលនេះ។

អ្នកស្រីមានប្រសាសន៍ថា៖ «មានតែអារម្មណ៍សោកស្តាយ ហើយក៏ទទូចសំណូបពរដល់តុលាការទម្លាក់ បទចិទ ដោះលែងគាត់អោយមានសេរីភាព វិញ បានមកជួបជុំគ្រួសារនិងអោយគាត់បានបន្តកិច្ចការងារ ចែករំលែក ចំណេះជំនាញ បច្ចេកទេស ផ្នែកកសិកម្ម ដល់កស៧ករបន្តទៀត» ។

ស្រពពេលដែលតុលាការកំពូលបដិសេធសំណើរសុំនៅក្រៅឃុំរបសៈលោក នី ណាក់ អ្នកស្រី ស៊ីណែត នៅតែទទូចសុំផ្ទេរការឃុំខ្លួនស្វាមីអ្នកស្រីមកឃុំនៅភ្នំពេញវិញ ហើយអ្នកស្រីក៏សង្ឃឹមថាតុលាការនឹងទម្លាក់បទចោទចំពោះលោក នី ណាក់ នៅពេលខាងមុខនេះដែរ។

អ្នកស្រីបន្តថា៖ «បងមានតែសំណូមពរ ទីមួយគឺបងសុំ អគ្គនាយកដ្ឋានពន្ធនាគារគាត់បានបដិសេធហើយ ប៉ុន្តែសុំទទូចថាឱ្យផ្ទេរគាត់មកម១វិញអ៊ីចឹងជិតផ្ទះយើង កុំឱ្យថានៅឆ្ងាយពិបាកឡើងចុះ ចំណាយលុយកាក់ច្រើន។ បងមានតែក្ដីរំពឹងតុលាការនឹងទម្លាក់បទចោទហើយនិងដោះលែងគាត់ឱ្យមានសេរីភាពបានចេញមកជួបជុំគ្រួសារវិញ» ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត យល់ឃើញថាការសម្រេចរបស់តុលាការកំពូលដែលបដិសេធសំណើរសុំនៅក្រៅឃុំរបស់ជនជាប់ចោទរូបនេះ ទំនងជាទាក់ទងនឹងរឿងនយោបាយជាជាងការអនុវត្តច្បាប់ ខណៈការស្នើសុំនៅក្រៅឃុំនេះមានលក្ខខណ្ឌគ្រាប់គ្រាន់រួចទៅ​ហើយ។

លោកមានប្រសាសន៍ថា៖«បើយើងមើលទៅរឿងលោក នី ណាក់ នេះបើយើងមើលទៅគឺគាត់គ្រាន់តែជាការបញ្ចេញមតិរបស់គាត់ មិនគួរណាត្រូវមានការចោទប្រកាន់ និងធ្វើការឃុំខ្លួនបណ្ដុះអាសន្នអ៊ីចឹងទេណ៎ាទី១។ ទី២បទល្មើសនេះវាជាបទល្មើសមជ្ឈឹមដែរទេ អ៊ីចឹងគួរតែមានការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដុះអាសន្ន ហើយមិនថារឿងនៅក្រៅឃុំបណ្ដុះអាសន្នហ្នឹងវាបញ្ចប់នីតិវិធីតាមតុលាការទេ តុលាការអាចបន្តនីតិវិធីបាន តែមនុស្សអាចនៅក្រៅឃុំបណ្ដុះអាសន្ន អ៊ីចឹងហើយនៅពេលដែលតុលាការត្រូវការគឺគាត់ចូលរួមសហការគ្រប់នីតិវិធីអ៊ីចឹងទៅបានហើយដែលគាត់ដាក់ស្នើសុំនោះវាមានលក្ខខណ្ឌគ្រាប់គ្រាន់ហើយ ប៉ុន្តែគ្រាន់តែថារឿងនេះវាបើយើងមើលហេតុផលតាំងពីដើមមកវាអាចជារឿងនយោបាយច្រើនជាងរឿងអនុវត្តច្បាប់» ។

លោកបន្ថែមទៀតថា៖ «យើងសង្ឃឹមថាលោក នី ណាក់ នៅពេលដែលមានការសវនាការ តុលាការនឹងផ្ដល់យុត្តិធម៌ជូនលោក ហើយសង្ឃឹមថាលោកអាចនឹងត្រឡប់ទៅអនុវត្តនូវសិទ្ធិនិងសេរីភាពរបស់ខ្លួនបានពេញលេញវិញ» ។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក នី ណាក់ ត្រូវចាប់ខ្លួន និងរង់ការចោទប្រកាន់ពីបទ​ «ការ​មិន​រាង​ចាល​ក្នុង​​បទ​មជ្ឈឹម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈឹម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​រើស​អើង » ដែ​ល​​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សាររិះគន់​នៅ​លើ​បណ្តាញសង្គមហ្វេស​ប៊ុក​របស់​លោក។ ហើយនៅថ្ងៃទី២៨ ​ខែ​មករា​ ឆ្នាំ ​២០២៤ ​លោក ​នី ណាក់ ​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ​ទៅឃុំខ្លួ​ន​​បណ្តោះ​​អា​​សន្ន​​ នៅ​​​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​ក្រោមហេតុផល​ថា​នៅ​ពន្ធ​​នាគារព្រៃ​ស មានកំណើនជនជាប់ឃុំច្រើ​ន​​​​៕

រដ្ឋាភិបាល​​ហាមបើក​​កាស៊ីណូនៅខេត្តកំពត និងកែប ខណៈ​ខេត្ត​ទាំង​២​នេះ​សម្រាប់​តែ​ទេសចរណ៍​បែប​ធម្មជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​មិនឱ្យ​ចេញ​អាជ្ញា​ប័ណ្ណ​​បើក​កា​ស៊ីណូ​នៅ​ខេ​ត្ត​កំពត និង​​ខេត្ត​កែប​នោះទេ ដោយ​​រដ្ឋាភិបាល​ទុក​ខេត្ត​ទាំង​២​នេះ​ សម្រាប់​តែ​ទេស​ចរណ៍​បែប​ធម្ម​ជាតិ ឬ​ទេសចរណ៍បែបស្ងៀមស្ងាត់ប៉ុណ្ណោះ។

ការចេញគោលការណ៍ថ្មីរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធីសម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​កំពង់​ផែពហុ​បំណង​កំពត ក្នុងខេត្តកំពត ក្រោម​ទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងថា រដ្ឋាភិបាល មិន​អនុញ្ញាត​ឱ្យ​បើក​កាស៊ីណូ​នៅ​ខេត្តកំពត និង​ខេត្ត​កែបទៀ​ត​ទេ ដោយ​សារ​ខេត្ត​ទាំង​២​នេះ ត្រូវ​រក្សា​ធនធានបែប​​​​​ធម្ម​ជាតិ សម្រាប់តែវិស័យទេសចរណ៍។

លោកបញ្ជាក់​ថា៖ «ការបើកកាស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ។ អញ្ចឹងពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូនៅក្នុងខេត្តកំពតទៀតទេ។ បើ​ចង់​វិនិ​យោគ ទៅធ្វើ​នៅ​ច្រក​ព្រំដែន​ទៅ[…] ទី២ ខេត្តកែបដូចគ្នា គឺអត់ឱ្យអាជ្ញាប័ណ្ណធ្វើកាស៊ីណូទេ សុំអាជ្ញា​ប័ណ្ណ​ធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខ្ញុំអនុញ្ញាតឱ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើអូតែល អនុញ្ញាតឱ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើបុរី អនុញ្ញាតឱ្យធ្វើ សុំធ្វើកា​ស៊ី​ណូ អត់​ទេ»។

អភិបាល​ខេត្តកែប លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹង​អនុវត្តន៍​ទៅ​តាម​ប្រសាសន៍​​ប្រមុខរដ្ឋាភិបាល ឱ្យបានតឹងរឹងបំផុតចំពោះបញ្ហានេះ។

លោកបន្ត​ថា៖ «បើបង្កើតអត់មានច្បាប់ អត់មានទម្លាប់ ឬការឆ្លៀតឱកាសពីជនខិលខូចណាមួយ យើង​មាន​តែ​បង្រ្កាប​​​តែ​ប៉ុណ្ណឹង […] បើមានការបង្កើតណាមួយលួចលាក់ពីអាជ្ញាធរភូមិ ស្រុក ខេត្ត អាជ្ញាធរ​ណា​ស្រាវ​ជ្រាវ​ពិនិត្យ​ឃើញ មាន​វិធាន​ការ​ច្បាប់»។

ចំណែក​ឯ លោក ម៉ៅ ចន្ទមធុរិទ្ធិ ស្នងការនៃស្នងការ​ដ្ឋាន​​នគរបាលខេត្តកំពត មាន​ប្រសាសន៍​ថា ការបើកកាស៊ីណូនៅក្នុងខេត្តនេះ មានតែនៅព្រំដែនជាប់ជាមួយប្រទេសវៀតណាម និង​នៅភ្នំបូកគោប៉ុណ្ណោះ ហើយសម្រាប់នៅក្នុងក្រុង និងទីប្រជុំជន​ផ្សេងៗ គឺមិនមាននោះទេ។

លោកបន្ថែមថា៖ «ក្នុងករណីគាត់[បើក]លួចលាក់ យើងអប់រំ សំខាន់បំផុតយើងអប់រំសិន បើសិនលើក​ក្រោយ​គាត់​នៅ​តែបន្ត​ទៀត​ យើងនឹងអនុវត្តន៍ច្បាប់»។

ជុំវិញរឿងនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ គាំទ្រ​ការលើកឡើង​របស់​​​លោកនាយករដ្ឋមន្ត្រី ដោយថា នៅ​ក្នុង​ច្បាប់​​ក៏​មិន​​ផ្តល់​លទ្ធ​ភាព​​ឱ្យ​​ក្រុមហ៊ុន​ឯកជន ឬ​ក៏អ្នក​ណាម្នាក់​បើក​កាស៊ីណូថ្មី​ក្នុង​ទីក្រុង​ដែរ។ លោក​បន្តថា ​ការ​បើក​បន​ល្បែង​នៅ​ក្នុង​ទីក្រុង​នេះ មិន​បាន​ធ្វើឱ្យមាន​ផល​ចំណេញអ្វីដល់កម្ពុជា​ច្រើន​ទេ មាន​តែ​ខូច​មុខ​មាត់ និងកិត្តិយសរបស់កម្ពុជា​ទៅវិញទេ។

លោកបន្តថា៖ «ដូច្នេះហើយ ការដែលយើងមិនផ្តល់លទ្ធភាព ឬក៏មិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅក្នុងទីប្រជុំជន ឬក៏ក្នុងទីក្រុងក្រៅពីព្រំដែននេះ គឺជារឿងមួយដែលត្រូវយកចិត្តទុកដាក់ ហើយ​ត្រូវ​ធ្វើ​ដោយ​ប្រកាន់​នូវ​គោល​ការណ៍​យុត្តិ​ធម៌ និង​មិន​ធ្វើ​ឱ្យប៉ះពាល់ទៅ​ដល់​បញ្ហា​ផ្សេងៗ ដូចជា ក្នុងករណីនៅក្នុងខេត្តព្រះសីហនុ គឺជាឧទាហរណ៍​មួយ គឺ​បាន​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ខេត្ត​ព្រះសីហនុ ដោយ​គេចាត់ទុកថា ជាខេត្តដែលមានការលេងល្បែងស៊ីសង​ខ្លាំង​មែន​ទែន រហូត​ដល់​មាន​ការ​ចាប់​ជំរិ​តលើ​អនឡាញ ហើយនឹងការបោកប្រាស់តាមអនឡាញជាច្រើន»។

លោកបន្ថែមទៀត​ថា៖ «រដ្ឋាភិបាលគួរតែកំណត់នូវគោលនយោបាយ​មួយបានច្បាស់លាស់ ហើយមិនអនុគ្រោះ ឬក៏មិនមានការធ្វើសម្បទាន​ណាមួយ ក្រៅពីអ្វីដែល​ខ្លួន​បាន​អនុម័តកន្លងមក ថានឹងមិនឱ្យមានអំពើ ឬក៏​មិនឱ្យមាន​បើក​ល្បែង​ស៊ីសង​នៅ​ក្នុង​ទឹកដីរបស់ខ្លួននៅក្នុងទីប្រជុំជន នៅក្នុងទីរួម​ខេត្តជាដើម ដូច្នេះទាំងអស់នេះគឺគួរតែអនុវត្ត ហើយ​ធ្វើ​ឱ្យ​ដឹងថា​ នឹងមិនមានការយោគយល់ ដែលខុសពីប្រក្រតីទេ»។

គួរជម្រាបជូនថា នៅក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ចំនួន ៣៤​កន្លែង ក្នុង​នោះ​មាន​រមណីយ​​ដ្ឋាន​ចំនួន ២១​កន្លែង រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ៥កន្លែង និង​រមណីយ​ដ្ឋាន​វប្បធម៌​ធម្មជាតិ​ចំនួន ៨កន្លែង។ ក្នុង​ឆ្នាំ២០២៣ ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ១ ៨៣៩ ១១៨នាក់​។

រីឯខេត្តកែប មាន​កន្លែង​គោលដៅ​ទេសចរណ៍​ទាក់ទាញ និង​​រមណីយដ្ឋាន​សរុប​ចំនួន ៤២ កន្លែង និង​​ទទួល​បាន​ភ្ញៀវ​ទេសចរសរុប​​​ចំនួន ១ ៣៦០ ៧១៩នាក់ ក្នុង​ឆ្នាំ​២០២៣៕

យុវជនចលនាមាតាធម្មជាតិពហិកាមិនចូលសវនាការ បន្ទាប់ពីអាជ្ញាធររា​រាំង​អ្នកគាំទ្ររបស់ពួកគេ​​​មិន​ឱ្យចូល​បរិវេណ​តុលាការ
ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានធ្វើពហិកាមិនចូលសវនាការ បន្ទាប់​ពីអាជ្ញាធរ​ដាក់ប៉ារាស់ រារាំង​មិន​ឱ្យក្រុម​​​អ្នកគាំទ្រ​របស់​ពួកគេ​ ចូល​ទៅ​បរិវេណ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈក្រុមសកម្មជនទាំង​នេះ​ យល់ថា សកម្មភាពរបស់អាជ្ញាធរ ​ជាការរឹតត្បិត​​លំហ​សិទ្ធិ​សេរី​ភាព។

ការធ្វើពហិកានេះ បានធ្វើឡើងខណៈពេល​តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្តបើក​សវនាការលើកទី២​ ជុំវិញសំណុំរឿង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ក្រោម​ការ​ចោទ​ពីបទ​ «រួមគំនិ​ត​ក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ កាលពី​សវនាការនាលើកទី១​ដែលបានធ្វើនៅ​​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២៤ ចៅក្រម​ជំនុំជម្រះ បានសួរដេញដោល​បានតែសកម្មជនចលនាមាតាធម្មជាតិមួយរូបប៉ុណ្ណោះ គឺ​លោក យឹម លាងហ៊ី ខណៈ​ជនជាប់ចោទចំនួន ៤នាក់ទៀត​​​ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានលើកពេលសួរដេញដោល។

លោក ថុន រដ្ឋា ជាសកម្មជនចលនាមាតាធម្មជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមិថុនា​នេះ​​ថា សវនាការ​លើក​ទី២​នេះ មានការរឹតត្បិតសិទ្ធសេរីភាពជាងសវនាការ​លើកទី១ ដោយអាជ្ញាធរបានដាក់ប៉ារ៉ាស់បិទ និង​យាម​ មិនឱ្យអ្នកគាំទ្រចលនាមាតាធម្មជាតិ និងអ្នកសារព័ត៌មាន​មួយចំនួន ​ចូលបរិវេណមុខសាលា​ដំបូង​ឡើយ។ ករណីនេះ លោកថា រូបលោក​​ និងយុវជនផ្សេងទៀត សម្រេច​ធ្វើពហិកា មិនចូលសវនាការឡើយ និងទាមទារឱ្យអាជ្ញាធរ​បើកលំហរសិទ្ធិសេរីភាពឡើងវិញ។

លោកបញ្ជាក់ថា៖ «យើងមិនគេចវេសទេ បើយើងចង់គេចវេសពីនីតិវិធី យើងមានចេតនា មិនចូលទៅតុលាការ ប្រាកដជាមិនមកដល់ទីនេះទេ ឬយើងមិនចូលរួមដាច់ខាត​ចំពោះសវនាការលើកទី១ទេ ប៉ុន្តែពួកយើងបានត្រៀមខ្លួន បានមកនេះ​ដើម្បីចូលសវនាការ ប៉ុន្តែខ្ញុំចង់ឱ្យ​មានការបើកសេរីភាព សម្រាប់សាធារណជនទាំងអស់គ្នា អញ្ចឹង​នៅពេល​ណា​យើងឃើញមានការបិទសិទ្ធសេរីភាព យើងនឹងទាមទារឱ្យតុលាការបើកសេរីភាពវិញ។ យើងនឹងសប្បាយរីករាយដើរចូលតុលាការ បើសិនជាប៉ារ៉ាស់ទាំងនេះ បើកឱ្យសាធារណជនឈរនៅមុខតុលាការបាន»។

ស្របពេល​មានការរឹតបន្តឹងផ្នែកសន្តិសុខពីសំណាក់អាជ្ញាធរនោះ លោក ថុន រដ្ឋា និងយុវជនចលនាមាតាធម្មជាតិ ព្រម​​ទាំង​អ្នក​គាំទ្ររបស់ពួកគេជាច្រើននាក់ បាននាំ​គ្នា​អង្គុយក្បែរប៉ារ៉ាស់មុខផ្លូវចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​​រងចាំទទួលដំណឹងពីមេធាវីការពារសិទ្ធិ​ឱ្យ​ពួកគេ​។

សកម្មជន​ចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា ភួង កែវរស្មី លើកឡើងថា កញ្ញា និងក្រុមចលនាមាតាធម្មជាតិ​ផ្សេងទៀត មិនចូលសវនាការទេ ព្រោះអាជ្ញាធរបិទប៉ារ៉ាស់មិនឱ្យអ្នកគាំទ្រ និងអ្នកសាព័ត៌មានមួយចំនួន ចូលទៅដល់មុខ​សាលាដំបូង​។ កញ្ញាថា នៅសវនាការលើកក្រោយៗទៀត បើអាជ្ញាធរមិនបើកប៉ារាស់​នោះទេ កញ្ញានឹងនៅតែមិន​ព្រម​ចូលសវនាការដូចគ្នា។

កញ្ញាបន្តថា៖ «បើយើងភ័យខ្លាច យើងមិនហ៊ាន​មកតុលាការព្រឹក​ហ្នឹង[ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤]ទេ  យើងមាន​គោលបំណងមកចូលសវនាការ ដើម្បីធ្វើតាមនីតិវិធីសាកសួរដេញដោល ដើម្បីតតាំងយកភាពស្អាតស្អំ និងភាពយុត្តិធម៌ជូនពួកយើងខ្លួនឯង ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលគាំទ្រការងារយើង អញ្ចឹង​ពួក​យើង​មិន​បាន​ខ្លាច មិន​បាន​គេច​វេស​តុលាការទេ ប៉ុន្តែពួកយើងមិនអាចទទួលយកបានទេ ពេលដែលមានការរឹតត្បិត សូម្បីតែថ្ងៃបើក​សវនាការ ដែលពួកយើងមកដល់ផ្ទាល់​ ក៏ត្រូវដាក់ប៉ារ៉ាស់រារាំងអ្នកមកគាំទ្រ ក៏ដូចជាអ្នកមកយក​ព័ត៌មាន​ជាដើម»។

រីឯ កញ្ញាឡុង គន្ធា ជាសកម្មជនចលនាមាតាធម្មជាតិមួយ​រូប​ទៀត ដែលមិនព្រម​ចូលសវនាការលើកទី២នេះ បាន​បង្ហាញ​ពី​អារម្មណ៍​ថា កញ្ញាមានការភ័យខ្លាចនៅពេល​រងការ​គំរាមកំហែង និង​រងបណ្តឹង ជុំវិញ​​​​សកម្ម​ភាព​នានា​របស់ពួកគេ​​ដើម្បីការពារធនធានធម្មជាតិ ប៉ុន្តែ​​កញ្ញា​កាន់តែភ័យ​ខ្លាច​បន្ថែមទៀត បើសិន​​បាត់បង់ធនធានធម្ម​ជាតិ។

កញ្ញាថា៖ «យើងខ្លាច តែអ្វីដែលកាន់តែខ្លាចជាងនោះ គឺធនធានធម្មជាតិអត់ត្រូវបានការពារ នោះជារឿងដែរយើងខ្លាចបំផុត នេះជាកម្លាំងចិត្តមួយដែរយើងនៅតែបន្តរធ្វើការងារ ទោះត្រូវបានគំរាម​​កំហែង ត្រូវបានចាប់ដាក់ពន្ធនាគារ ត្រូវបានគេចោទប្រកាន់យើង​ធ្ងន់ធ្ងយ៉ាងណាក៏ដោយ យើងនៅតែបន្ត​តស៊ូក្នុងការ​ការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា»។

ចំណែក ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលមានវត្តមាននៅច្រកផ្លូវចូលទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ​ដែរ​នោះ មានប្រសាសន៍ថា លោកគាំទ្រ​នូវការសម្រេចចិត្តរបស់យុវជន​នៃច​លនាមាតាធម្មជាតិ ដែល​សុំឱ្យមេធាវីស្នើឱ្យតុលាការបើកលំហរសេរីភាព​សម្រាប់អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ ឱ្យ​​ចូល​រួម​ឃ្លាំមើល ព្រោះ​សវនាការនេះ​ធ្វើឡើង​ជាសាធារណៈ។

លោកមានប្រសាសន៍បន្តថា៖ «អាជ្ញាធរហាក់មានការព្រួយបារម្ភ ភ័យ​ខ្លាច បិទមិនឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មាន ទៅឈរឃ្លាំមើលនៅមុខតុលាការ ហើយខ្ញុំគិតថា គ្មានអ្វីលាក់បាំងទេ តុលាការត្រូវបង្ហាញ​តម្លាភាព ភាព​ស្អាតស្អំឱ្យអ្នកលើកទឹកចិត្ត អ្នកសារព័ត៌មានអាច​នៅមុខរបងតុលាការ បើមិនបានទៅចូលក្នុងបន្ទប់​សវនាការ បើបានចូលក្នុងបន្ទប់សវនាការបាន កាន់តែប្រសើរ»។

លោក សំ ចំរើន ជាមេធាវីមួយរូបក្នុងចំណោមសហមេធាវីឯទៀតដែលការពារក្តី​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ ​មានប្រសាសន៍យ៉ាងខ្លីថា ​ក្នុង​សវនាការនាព្រឹកមិញ​នេះ មានការអានចម្លើយរបស់សកម្ម​ជនទាំង៥រូប​ ដោយ​មិនមាន​ការ​​សួរដេញ​ដោលនោះទេ។

លោកបន្ត​ថា៖ «កាលណាយើងមិនចូល[សវនាកា] យើងបាត់បង់សិទ្ធិ​ដោះសារ​ចំពោះ​បទចោទ​ប្រកាន់​មក​លើ​ខ្លួនយើង បាត់បង់សិទ្ធិនិង»។

បើតាមក្រុមយុវជនមាតាធម្មជាតិ ចៅក្រមជំនុំជម្រះបាន​សម្រេចផ្អាកសវនាការនៅព្រឹក​មិញ​នេះ​ ក្រោយ​​ស្តាប់ចម្លើយ​របស់​ក្រុមយុវជនទាំងនោះដែលអានដោយក្រឡាបញ្ជីឈ្មោះ ថុន សុវណ្ណ រួច​ ដោយ​​ចៅក្រម​​ជំនុំ​ជម្រះ​នឹង​បន្តសវនាការក្នុង​សំណុំរឿងនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បន្តទៀត។​

Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ និង​ស្នង​ការ​ដ្ឋាននគរបាល​​រាជធានីភ្នំពេញបានទេ នៅថ្ងៃទី៥ ខែមិថុនានេះ។

ក៏ប៉ុន្តែប្រធាន​ក្រុមសន្តិសុខ បាននិយាយ​ថា តុលាការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រក្រុមចលនាមាតាធម្មជាតិ​ចូល​ទៅក្នុងបរិវេណតុលាការ ដោយហេតុថា ពួកគេអាចបង្កឱ្យកកស្ទះ​ចរាចរណ៍នៅ​មុខសាលា​ដំបូង។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការមិនចូលរួ​មសវនាការរបស់​សកម្មជន​ចលនាមាតាធម្មជាតិនេះ ជាសិទ្ធិរបស់ពួកគេ។

ប៉ុន្តែ​លោកថា៖ ‌«​ដើម្បីឱ្យសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមា​នការជជែកដេញដោលគ្នា​នៅក្នុងសវនាការ ដើម្បីទទួល​បានយុត្តិធម៌ គឺត្រូវមានវត្តមានគ្រប់ភាគីក្នុងសវនាការជារឿងល្អ ដូច្នេះតុលាការគួរពិចារណាលើចំណុចនេះ»។

លោក អំ សំអាត បន្តថា ការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចូលក្នុងសវនាការជា​សាធារណៈនេះ ជាការ​រំលោភសិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេ។

លោក​​ថា៖ «ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ និងអ្នកសារពត៌មាន​ មានសិទ្ធិ​ក្នុងការ​ទទួល​ព័ត៌មាន ការរឹត​ត្បិតណាមួយ​លើសិទ្ធិពួកគាត់ គឺជាការរំលោភសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ សវនាការ ជាសវនាការសាធារណ: ដូច្នេះសាធារណជនអាចចូលរួមស្តាប់បាន ប៉ុន្តែបើសាលសាវនាការតូចដាក់សាធារណ​ជនបានតិចតុលាការអាចរកមធ្យោបាយណាមួយដែរ ដើម្បីឱ្យសាធារណជនបានតាមដានសវនាការ[…] អាជ្ញាធរ និងតុលាការ​គួរបើកទូលាយសម្រាប់​សាធារណជន និងជនជាប់ចោទក្នុងការចូលរួមសវនាការ»។

គួរជម្រាបជូន​ថា សកម្មជន​មួយ​ចំនួន​​ដែល​មានវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញនេះ ​ធ្លាប់​​​​ត្រូវ​បាន​​តុលាការ​កាត់ទោស​ ​និង​ជាប់​ពន្ធនាគារ​​​ ​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ផ្នែក​កិច្ចការពារ​បរិស្ថាន​ ក្នុងនោះ​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​យឹម លាង​​​ហ៊ី​ ​និង​​​លោក​ លី ចាន់​​ដារ៉ា​វុ​ធ​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​និង​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជិត​ ​៥​​​ខែ​ ​ក្រោម​បទ​ចោទ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​នា​ពេល​​នេះ​។​

ចំណែក ​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង គន្ធា​ ​និង​កញ្ញា​ ភួន ​កែវ​រស្មី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​បទ​ចោទ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​កញ្ញា​ ​គន្ធា​ ​ពី​បឹង​តា​មោក​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​អតីត​​​នាយករដ្ឋមន្ត្រី​ ​និង​បច្ចុប្បន្ន​​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ដើម្បី​​ស្នើសុំ​ឱ្យបញ្ឈប់​កា​រលុប​បឹង​តា​មោក​​។​ ​អ្នក​ទាំងនោះ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​អស់​ជាង​ ​១​៤​​ខែ​ ​និង​រង​បទ​ចោទ​បន្ថែម​ទៀត​ ​ដែល​ជា​បទ​ចោទ​កំពុង​​ត្រូវ​បាន​​តុលាការ​បើកសវនាការ​២លើកមកនេះ៕

តុលាការកំពូលរក្សាបទចោទប្រឆាំងលោកថាច់ សេដ្ឋាដាក់ពន្ធនាគារក្រោមបទចោទចេញមូលប្បទានប័ត្រស្អុយ
តុលាការកំពូលបានសម្រេចកម្កល់សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដោ​យរក្សាការផ្ត​​ន្ទា​​ទោ​​​​ស​អនុប្រ​ធានគ​ណ​​ប​​​ក្ស​​ភ្លើ​​ងទៀន និងបង្គាប់ឱ្យនគរបាលយុត្តិធម៌បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញ ក្រោម​​​ប​ទចោទប្រកាន់«មិនបំពេញកាតព្វ​កិច្ចចំពោះឧ​បករណ៍ដែ​លអាចជួញដូរបាន » ខណៈ​មេ​ធា​​​វី និ​​ង​​​​សង្គមស៊ីវិល​​យ​​ល់​​​ឃើញថាសំណុំរឿងនេះ ដំណើរការទៅគ្មានតម្លាភាព និងយុត្តិធម៌ចំពោះជនជាប់ចោទ។

ថ្លែងក្រោយបញ្ចប់សវនាការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ មេធាវី​ការ​ពារក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោ​​ក ជូង ជូងី ថ្លែងថា ការសម្រេចកម្កល់ការ​រផ្តន្ទាទោសកូនក្ដី​របស់លោ​ក​​​នៅពេលនេះវាជា​​​រឿងអយុត្តិធម៌ ដោ​​​យ​សា​​រ​​ដើម​​បណ្ដឹ​​ង​​គ្មា​​នឯកសារច្បាប់ដើមជាភស្តុតាងចោទប្រកាន់ឡើយ។

លោកបន្តថា៖ «មេធាវីយល់ឃើញថាសេចក្ដីសម្រេចនេះមិនផ្ដល់យុត្តិធម៌ដល់ឯកឧត្ដម ថាច់ សេដ្ឋា​ ទេ។ដើ​​ម​​ប​​ណ្ដឹ​​​​​ងអត់មានសែកជាឯកសារច្បាប់ដើមមកធ្វើជាមូលដ្ឋានចោទប្រកាន់ទេ។មានតែឯកសា​រថត​​ចម្លងតែ​ប៉ុណ្ណោះ​​​​​​។ ផ្លូវច្បាប់ឯកសារថតចម្លងមិនអាចធ្វើជាភស្តុតាងបានឡើយ» ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជាខ្មែរកម្ពុជាក្រោម ត្រូវបានតុលាការក្រុងភ្នំពេញ កាលពី​​ខែ​​ក​​ញ្ញា ឆ្នាំ២០២៣ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ក្រោមបទចោទ «ចេញមូលប្បទានប័ត្រក្លែងក្លាយ» និងត្រូវទូ​​ទា​​​ត់​​​បំណុលដល់ហាងបញ្ចាំឈ្មោះ រិន ឆាយ ផនសប ចំនួន ១១៣,៦ លានរៀល។បន្ថែមពីលើនេះ អំណាចសា​​ល​​ក្រ​​​មនេះ ក៏បានបង្គាប់ឱ្យជនត្រូវចោទរូបនេះ សងជំងឺចិត្តទៅឱ្យដើមបណ្តឹងចំនួន ៥លានរៀល​ផ្សេងទៀត។

ការសម្រេចរបស់តុលាការកំពូលនៅពេលនេះ ក្រោយពី​សាលា​​ឧទ្ធ​​រ​​ណ៍​​​​ភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០​​២​​៤ បា​​នបើកការជំនុំជម្រះ ដោយ​​ស​ម្រេ​​ចត​​ម្ក​​ល់​​​​​​​សាលក្រ​មរប​ស់​​សា​លា​​ដំ​​បូង ទុកបានជាការដដែល។

អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន លោក ​លី សុធារ៉ាយុត្តិ បានប្រាប់ថា លោក និងអ្នកគាំទ្របក្សលោក ព្រម​​ទាំ​​​​ង​​សាមី​ខ្លួនលោក ថាច់ សេដ្ឋា មានការខកចិត្តចំពោះការស​​ម្រេចរបស់តុលាការកំពូ​​លនៅព្រឹកនេះ​។ម្យ៉ាង​​វិញ​​ទៀ​ត ការសម្រេចនេះជារឿងអយុ​ត្តិធម៌សម្រាប់លោក ថាច់ សេដ្ឋា ខណៈលោកមាន​វ័យចំណាស់ទៅ​ហើ​​យ​​​ថែមទៀ​ត​​​​​ផង​​។

លោកបន្តថា៖ «ការតម្កល់សេចក្ដីសម្រេចនេះវាធ្វើឱ្យយើងខកចិត្ត ទាំងលោក ថាច់ សេដ្ឋា ទាំងអ្នកគាំ​​ទ្រក៏​​ខ​​កចិ​ត្ត ហើយទាំងយើងទាំងអស់គ្នាក៏ខកចិត្ត យើងសង្ឃឹមថាលោក ថាច់ សេដ្ឋា មានសេរីភាពមកវិញ ប៉ុន្តែ​ឥឡូ​​វនេះ​​វា​​ការតម្កល់នូវសាលដីការហ្នឹងរបស់តុលាការកំពូលធ្វើឱ្យយើងខកចិត្ត។លោក ថាច់ សេដ្ឋា គួរតែទទួលបា​​ននូវ​សិទ្ធិ​សេរីភាពរបស់គាត់វិញ ហើយតុលា​ការគួរតែ​ពិចា​រណា​ទ​ម្លាក់នូវបទចោទហ្នឹងទៅ​ហើយឱ្យគាត់មា​នសេរីភាព​មកវិ​ញ ព្រោះលោក ថាច់ សេដ្ឋា បានជាប់ពន្ធនា​គា​​រ​ជាង​មួយឆ្នាំ​មកហើ​​យគួបផ្សំនិងខណៈពេ​លនេះគាត់ចាស់​ហើ​យ គាត់អាយុ៧០ឆ្នាំ​ហើយៗសុខភាពគា​ត់មិនអំណោ​យ​​​​ផល​​ទៅទៀត។ អ៊ីចឹងទេ ការចោទប្រកាន់មកគាត់ ការសម្រេចរបស់តុលាការកំពូលនេះ វាហាក់ដូចជា​អយុត្តិធ​​ម៌​ច​​មពោះលោក ថាច់ សេដ្ឋា»។

​ចំណែក ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នក​ស្រី ថាច់ សុខ​បូរ៉ានី អាយុ៤៩ឆ្នាំ ក៏ឯកភាពដែរថា ការសម្រេចក​ម្ក​​ល់​​​​​ការរផ្ត​ន្ទា​​ទោ​សស្វាមីរបស់អ្នកស្រីនេះជារឿងអយុត្តិធម៌ ខណៈអ្នកស្រីអស់ជំនឿលើតុលាការនៅកម្ពុជាហើយ។

អ្នកស្រីបន្តថា៖ «មីងយល់ថាអត់មានយុត្តិធម៌ចំពោះគាត់ ដែលគ្រាន់តែកូពីក្រដាស់មកចាប់គាត់ ហើយដាក់ទោ​​ស​​​លើគា​ត់ឡើងមួយឆ្នាំកន្លះដែលមិនការពិតណាអូន!»។

អ្នកស្រី ថាច់ សុខបូរ៉ានី ស្នើឱ្យតុលាការដោះលែងប្ដីអ្នកស្រី និ​ងសមាជិកគណបក្សប្រឆាំងផ្សេ​ងទៀតដែល​កំពុ​​ង​​ជា​​​​ប់ឃុំ​​ ដោយថាពួកគេធ្វើកិច្ចការដើម្បីបុព្វហេតុជាតិ និងសង្គម។

អ្នកស្រីបន្តថា៖«ខ្ញុំមានសំណូមពរថា មិនថារឿងគេចោទ រឿងគេចាប់ រឿងញុះ​ញង់ក៏ដោយ ឱ្យតុលាការទម្លាក់​​ប​​ទ​​​ចោ​​ទដោះលែងប្ដីខ្ញុំឱ្យមានសេរីភាព មិនថាគ្រួសារខ្ញុំ មិនថាគ្រួសារផ្សេងៗ[សមាជិកបក្សប្រឆាំង]ទាំងអស់ សុំ​​ឱ្យ​​​ពួកគា​ត់ដោះលែងដែលថាធ្វើការខ្មែរដូចគ្នា រួបរួមជាតិដើម្បីជាតិទាំងអស់គ្នា កុំឱ្យជាតិបែកបាក់ កុំឱ្យប្រទេសជិ​ត​​ខាងគេ​មើ​លងាយប្រទេសខ្មែរយើង មិនថាខ្មែរក្រោម មិនថាខ្ញែរលើរួបរួមគ្នា ដើម្បីតស៊ូដើម្បីជាតិទាំងអស់គ្នា»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត នៅពេ​​​លដែ​ល​តុ​លាការកំពូ​លដែ​​​​ល​​​​ជា​​ផ្លូវការចុងក្រោយបំផុត និងជាន់ខ្ពស់បំផុត​នៅប្រទេសកម្ពុជាបានស​ម្រេចតម្កល់សា​លដី​​កា​​​​របស់​​សា​លា​​​​​​ឧ​​​ទ្ធ​រ​ណ៍​​​​​ក៏ដូចជាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ បាននាំឲ្យមានការរិះគន់បន្ថែម​ទៀ​​ត​​មក​លើ​​ប្រ​​​ទេស​​កម្ពុ​ជា។

លោកបន្តថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់គួរតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍​ប្រជាព​ល​រដ្ឋ​​​​​​ជាធំ គួរតែរឿងនយោបាយ ឬក៏វិបត្តិនយោបាយដែលសេសសល់ គួរតែជជែកគ្នាក្នុង​នាមជាពលរដ្ឋខ្មែ​រហើ​​​យ​និងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់នូវបញ្ហានយោបាយដែលសេសសល់ដើម្បីបន្ធូរបន្ថយនូវស្ថានភាពនៃការរិះគន់ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សធ្លាក់ចុះនៅកម្ពុជា» ។

លោក ​ថា​ច់ ​សេដ្ឋា​ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ​ដោយសារ​បណ្តឹង​មួ​យ​ ​ដែល​បា​​ន​​​ចោ​​ទ​ប្រ​កាន់​ថា​ ​លោក​បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​ ​៥​សន្លឹក​ ​ដែល​មិន​មាន​ទឹកប្រាក់​ (​សែក​ស្អុ​​​យ​​​​) ​កាលពី​ឆ្នាំ​​​​២​០​១​៩​ ​ដើម្បី​សងបំណុល​ទៅ​ដើមបណ្តឹង​ ​ជា​ហាង​បញ្ចាំ​ ​ឈ្មោះ​ ​រិន​ ​ឆាយផនសប​។អនុប្រធា​នគ​​ណ​​ប​ក្ស​​ភ្លើ​​ង​ទៀ​​នរូ​​ប​នេះ ​ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់​ពន្ធ​នាគា​រ​​ចំនួន​ ​១​៨​​ខែ​ពីបទ «មិន​បំ​​ពេ​​ញកា​​​ត​​ព្វ​​​​​កិ​ច្ច​​ចំ​​ពោះឧបករណ៍ដែលអាចជួញដូរបាន»កាលពី​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​​ឆ្នាំ ​២​០​២​៣។

ក្រៅជាប់បណ្តឹងទី១នេះហើយ អនុប្រធានគណបក្សទំទាស់រូបនេះ ក៏នៅជាប់បណ្តឹង២ផ្សេងទៀត ដែលតុលា​កា​​រ​ផ្ត​ន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ មួយខែបន្ទាប់ពីបទ«ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និ​​ង​​​​​​បទចោ​ទ​​​«​ ញុះ​​​ញង់បង្កឱ្យមានការរើសអើងជាតិសាសន៍ »។បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែងសា​​រន​​យោ​​​​​បាយរបស់លោក អំពីស្តុបកម្ពុជាវៀតណាម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅក្រៅប្រទេ​​ស​​ជា​​មួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣៕

សហជីព​ព្រួយបារម្ភ​ពីសុវត្ថិភាពកម្មករ​​ពេលធ្វើដំណើរ​ទៅធ្វើការ ខណៈឡានដឹកកម្មករ​​ជួបគ្រោះថ្នាក់ចរាចរណ៍ញឹក​ញាប់
មេដឹកនាំ​សហជីពមួយ​ចំនួន បង្ហាញការបារម្ភ​ពីសុវត្ថិភាពរបស់កម្មករ-កម្មការិនី អំឡុងពេលធ្វើដំណើរទៅ​និង​​មក​ពី​ធ្វើការ ក្រោយ​ពួកគេសង្កេតឃើញមានករណីរថយន្ត​ដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលបណ្តាល​ឱ្យកម្មករ​កម្មការិនី​ជាច្រើននាក់រងរបួស ពេលជួបគ្រោះថ្នាក់ម្តងៗ។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខាវឌូ) លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២៩ ខែឧសភានេះថា កន្លងមក លោក​​សង្កេត​ឃើញ​មាន​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តដឹកកម្មករ​ បាន​កើតឡើង​ជា​ញឹកញាប់ ហើយ​បញ្ហា​នេះ​​នៅតែមិនទាន់មានដំណោះស្រាយ​នៅឡើយ​។ លោក​បន្ត​ថា កត្តាដែលបង្កឱ្យរថយន្ត​​ដឹកកម្មក​រ​​ជួ​ប​​គ្រោះថ្នាក់ ដោយសារតែ​ការប្រើប្រាស់រថយន្ត​​កែច្នៃ​ខុស​បច្ចេកទេស កត្តាផ្លូវគ្មានភ្លើងបំភ្លឺនិង​ផ្លាកសញ្ញា​ចរាចរណ៍ កត្តាឥរិយាបថ និងចំណេះជំនាញរបស់​អ្នកបើកបរជាដើម។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បញ្ហានេះត្រូវដោះ​ស្រាយ​ជាបឋម គឺគួរតែត្រូវខាងក្រុមហ៊ុន ឬក៏ខាងរដ្ឋគួរតែជំរុញ​ឱ្យ​ការ​កែច្នៃ ឬក៏ការរៀបចំឡានដឹកកម្មករហ្នឹង ឱ្យមានតាមស្ដង់ដាអន្ដរជាតិ បានន័យថា ជាឡាន​ត្រឹមត្រូវ​មួយ​ ហើយនៅក្នុងចំនួនមួយល្មម​ដែលអាចគ្រប់គ្រងបាន ហើយចំពោះបញ្ហាផ្លូវ ឬក៏បញ្ហាចរាចរណ៍គួរតែក្រសួងសាធារណការ ហើយនិងក្រសួងមហាផ្ទៃ គួរត្រូវអនុវត្តឱ្យបានល្អ ដើម្បីធានាថាកុំឱ្យមានបញ្ហាហ្នឹង»។

លោក អាត់ ធន់ បានបន្ថែម​ថា ​បើបញ្ហានេះ​នៅ​តែ​បន្តកើត​មាន​ នឹងធ្វើឱ្យកម្មករ​រងគ្រោះ និងអាចឈាន​ដល់​ការ​​បាត់​បង់​ជីវិត​កម្មករ ឬធ្វើឱ្យកម្មករពិការ ដែលនាំឱ្យខាតបង់ដល់គ្រួសារពួកគេ ព្រមទាំងក្រុមហ៊ុន និងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិផងដែរ។ ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាល និងភាគីនិយោជក គួរជំរុញ​ឱ្យរថយន្ត​ដឹកកម្មករ មាន​ស្តង់ដាដឹកជញ្ជូនត្រឹម​ត្រូវ និងបង្កើន​ការ​​គោរពច្បាប់ ដើម្បីសុវត្ថិកម្មករនិយោជិត​ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

លោកថ្លែងថា៖ «សូមអំពាវនាវដល់ខាងកម្មករនិយោជិត ត្រូវតែមានស្វ័យការពារខ្លួនឯងដោយជិះឡានត្រឹមត្រូវ និង​ជិះមា​ន​របៀប គោរពច្បាប់ចរាចរណ៍ ហើយអ្នកដឹកកម្មករចៀសវាង​ការសេពគ្រឿងស្រវឹង ឬក៏គ្រឿងញៀនផ្សេងៗ​ដែល​ប៉ះ​ពាល់​ដល់​កម្មករ ហើយសាធារណការ ​និងកងកម្លាំងខាងចរាចរណ៍ ត្រូវពិនិត្យមើលគូសផ្លាក​ផ្លូវ ឬក៏សញ្ញាសម្គាល់​ឱ្យបានត្រឹមត្រូវ ហើយជាពិសេសគោរពច្បាប់ទាំងអស់គ្នា ដើម្បីធានាកុំឱ្យមានបញ្ហាដល់ពួកគេ»។

អនុប្រធាន​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក​ស្រី សាយ សុខនី សង្កេតឃើញស្រដៀង​គ្នានេះដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីឡានដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ បាន​កើតឡើងជាញឹកញាប់ ហើយ​ករណីនិមួយៗ​ បានធ្វើឱ្យកម្មករ​និយោជិត​ជាច្រើននាក់​រងរបួស ស្របពេល​ដែល​រថយន្ត​​ទាំងនោះដាក់មនុស្ស​​លើស​ចំណុះ។

លោក​ស្រី​បន្ត​ថា មូលហេតុចម្បងដែលអាចបណ្ដាលឱ្យរថយន្ត​​ដឹកកម្មករជួបគ្រោះថ្នាក់ គឺ​ដោយ​សារ​ការដឹកជញ្ជូន​លើស​ចំណុះ ភាព​ចាស់​រិចរិល​នៃរថយន្ត​ដឹកកម្មករ អ្នកបើកបរមិនចេះ ឬមិនគោរពច្បាប់​ចរាចរណ៍ ខណៈអ្នកបើកបរមួយចំនួន មានភាពតានតឹងអារម្មណ៍ មួម៉ៅពេលបើកបរ ឬគ្មានសុជីវធម៌ក្នុងការបើកបរដោយការវ៉ាជែងជាដើម។ ករណីនេះ លោក​​ស្រីស្នើឱ្យមានមានការរឹតបន្តឹងឡាន ឬមធ្យោបាយដឹកម្មករនានា កុំឱ្យដឹកលើសចំណុះ បញ្ឈប់ការ​​ប្រើឡានចាស់ៗ និងការច្នៃរថយន្ត​ ព្រមទាំង​ត្រូវ​​បណ្ដុះបណ្ដាលអ្នកបើកឡានដឹកកម្មករឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ជាដើម។

លោក​ស្រីថា៖ «ខ្ញុំយល់ថា ក្រុមហ៊ុននៅរោងចក្រទាំងអស់នៅប្រទេសកម្ពុជា ល្មម​ដល់​ពេល​គេហៅថា It’s time for the next level គឺឈប់ប្រើប្រាស់ឡានកញ្ចាស់ៗទាំងអស់នោះ​ដឹកកម្មករទៀតទៅទី១ ទី២រដ្ឋាភិបាលមានសមត្ថភាពណាស់ ខ្ញុំជឿថា បើសិនរដ្ឋាភិបាលស្នើសុំម្ចាស់ជំនួយ ដូចជា អង្គការ GIZ ឬក៏អង្គការ​របស់​ជប៉ុន​ស្នើសុំការបន្ថែមដូចជាឡានក្រុង ឡានក្រុងដែលដឹកជញ្ជូននៅទីក្រុងភ្នំពេញនេះ គឺប្រើប្រាស់ចំនួននៃឡានក្រុងដែល​រដ្ឋាភិបាលអាចស្នើសុំពីប្រទេសជំនួយ ដូចជាជប៉ុន ដូចជាអាល្លឺម៉ង់ ដូចជាស៊ុយ​​​អែត»។

កង្វល់របស់សហជីព បានធ្វើឡើង​ក្រោយ​ពីមានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តដឹកកម្មកររោង​ចក្រចំនួន ២គ្រឿង ​នៅលើកំណាត់​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុងភូមិ​ស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បណ្តាលឱ្យ​កម្មករ​កម្មការិនី​រោង​ចក្រចំនួន ៦៦​នាក់ បានរងរបួសធ្ងន់ និងស្រាល។

លោក នៃ ចាន់ណាក់ អាយុ៣៧ឆ្នាំ អះអាងជាកម្មករ​​ដែលរង​គ្រោះដោយសារ​គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំងនោះ បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ បាន​បណ្តាល​​ឱ្យ​​រូបលោក​​រង​របួស​ជើង និង​ទ្រូង ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តជាច្រើនថ្ងៃ។ លោក​បន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារការបើកបរក្នុងល្បឿន​លឿន និង​​វ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន​របស់អ្នកបើកបរ​នេះ ​បានបង្កឱ្យ​រូបគាត់ ក៏ដូចជាកម្មករ​រងគ្រោះ​ផ្សេង​ទៀត ខាតបង់ពេលវេលា និងថវិកា​ ព្រមទាំងប៉ះពាល់ដល់ការរកចំណូលរបស់សមាជិកគ្រួសារផងដែរ។​

លោកថា៖ «វាប៉ះពាល់ទាំងពេលវេលា និងការងារ និយាយទៅរបួសប៉ះពាល់ច្រើនហើយ ព្រោះអីយើងរបួសយើងធ្វើការ​អត់កើត​អីចឹង[…] គ្រាន់តែថា រឿងបើកបរគួរតែគោរពគ្នា​ គោរពច្បាប់ចរាចរណ៍ឱ្យបានច្រើនទៅបានហើយ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍​ថា កន្លងមក ក្រសួង ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ តែងតែអប់រំដល់​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ និង​ណែនាំដល់​​រោងចក្រ ​ឱ្យប្រើប្រាស់រថយន្តទេសចរណ៍ក្នុងការ​ដឹក​កម្មករ ព្រមទាំង​អំពាវ​នាវ​ឱ្យបញ្ឈប់ការ​​​ប្រើប្រាស់រថយន្តកែច្នៃ។

លោកមានប្រសាសន៍ថា៖ «ក្រសួងបានធ្វើការអប់រំជាបណ្ដើរៗនា​ពេល​កន្លងទៅ នៅ​តាមរោង​​ចក្រសហគ្រាស ​សហជីព ក៏ដូចជាការធ្វើសិក្ខាសាលាផ្សព្វផ្សាយផ្សេងៗ​ ដើម្បីឱ្យអ្នករកស៊ីបើកបរ​ដឹកជញ្ជូន​កម្មករនេះ កែប្រែពីការប្រើប្រាស់រថយន្តកែច្នៃ រថយន្ត​ដឹកទំនិញ ឱ្យទៅជាការប្រើប្រាស់​រថយន្តទេសចរណ៍ ឬក៏រថយន្តក្រុង​ដែលមានសុវត្ថិភាព ផាសុខភាពជាង»។

ជាមួយគ្នានេះ​ដែរ លោក​ថា​ ក្រសួងបាន​និ​ង​កំពុង​ពិចារណាក្នុងការជំរុញឱ្យ​មាន​ប្រាក់​កម្ចីដែល​មានអត្រា​ការប្រាក់​ទាប សម្រាប់​អ្នក​រក​ស៊ី​ដឹក​កម្មករ​អាចយកទៅ​ទិញរថយន្ត​​ដែលមានផាសុខ​​ភាព ការនាំចូលរថយន្តដែលមានគុណភាពល្អនិងតម្លៃទាប ឬការតម្រូវឱ្យនិយោជកផ្គត់ផ្គង់រថយន្តដឹកកម្មករ​​និយោជិត​​ជាដើម។

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបន្ថែមថា៖ «កន្លងមកនេះ ក្រសួងបានសហការជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​ផ្នែកចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ នៅក្នុងការអប់រំចំពោះអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ ទី២ អ្នក​បើកបរ​ត្រូវ​មាន​ប័ណ្ណ​បើក​បរ​ចេញ​ពី​សាលាត្រឹមត្រូវ ទី៣ អ្នកបើកបរមិនប្រើប្រាស់គ្រឿងញៀន នេះជាគោលការណ៍ដែលយើងអនុវត្ត​ជាទូទៅ»។ បើតាមលោក ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជា​អគ្គនាយករង​បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ (គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤) មានករណីកម្មករកម្មការិនីជាសមាជិក ប.ស.ស. ក្នុងវិស័យឯកជន ជួបគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣ ៣២៧ករណី ដែលមានជនរងគ្រោះ ៣ ៥៧៣នាក់ ក្នុងនោះស្លាប់ចំនួន ៩២នាក់ របួសចំនួន ៣ ៤៨១នាក់៕

កូដករណាហ្គា​បន្តធ្វើកូដកម្ម ខណៈសហជីព​យល់​ថា​គួរមានវេទិកា​រវាង​រដ្ឋាភិបាល​និង​កូដករ​ ដើម្បីរកដំណោះស្រាយ​​
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាង ១០នាក់ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន​កាស៊ីណូមួយ​នេះ ដោយ​ពួក​គេ​​ស្នើឱ្យមានដំណោះស្រាយទៅលើវិវាទការងារ និងដោះលែងមេដឹកនាំសហជីព​ ខណៈសហជីព​​យល់ថា រដ្ឋាភិបាល គួរ​រៀបចំ​​វេទិកា​មួយជាមួយ​កូដករ និង​អ្នកពាក់ព័ន្ធ ដើម្បី​រកដំណោះស្រាយបញ្ចប់វិវាទការ​ងារ​ដ៏រ៉ាំរៃ​នេះ។

កូដករណាហ្គាវើលដ៍ អ្នក​ស្រី ចាន់ ដាវី អាយុ៤១ឆ្នាំ​ ដែលបានមកតវ៉ាមុខណាហ្គាវើលដ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៤នេះ បានលើកឡើងថា កាលដែលពួកគាត់​នៅតែបន្តតវ៉ានេះ ដោយ​​តែចង់បានដំណោះស្រាយ​​ ព្រោះ​បើ​​ឈប់ការ​​តវ៉ា នោះ​ប្រៀប​ដូចជា​បោះបង់ការខិតខំប្រឹងប្រែង​តស៊ូទាមទារ​សិទ្ធិការ​ងារ​ អស់​រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។

អ្នកស្រីបន្តថា កំឡុងពេលតវ៉ានេះ ពួក​គាត់មានការលំបាកក្នុង​ជីវភាពជាខ្លាំង ដោយ​​គ្មានថវិកាផ្គត់ផ្គង់គ្រួសារ គ្មាន​ថវិកា​ព្យាបាល​ជំងឺ និងសងធនាគារជាដើម ខណៈអ្នកស្រី និងកម្មករឯទៀត មិនទាន់មានការងារថ្មីទេ។ អ្នកស្រីថា បើថ្នាក់ដឹកនាំកំពូល ដូចជា នាយករដ្ឋមន្ត្រី បាន​មក​មើល​ និងស្ដាប់ពីបញ្ហាលំបាករបស់ពួកគាត់ នោះ​ប្រហែល​ជា​មាន​ដំណោះ​ស្រាយ។

អ្នកស្រីថា៖ «បើសិនជាថ្នាក់ដឹកនាំអាចចុះមកសួរពួកខ្ញុំ​ ប្រហែលជាល្អ ប្រហែលជាមានដំណោះស្រាយ បើគាត់អត់​ដែលមកអ៊ើតមើលពួកខ្ញុំផង តើហេតុអីបានមានការតវ៉ាមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរយៈពេលជាង២ឆ្នាំហើយ​នៅតែបន្តរហូតដល់ឥឡូវ[…] ខ្ញុំសំណូមពរឱ្យថ្នាក់ដឹកនាំ និងក្រសួងដែលពាក់ព័ន្ធហ្នឹង សូមឱ្យ​គាត់ក្រឡេក​មើល​មក​កម្មករ​វេទនា​ ២ឆ្នាំជាងហើយ ឱ្យគាត់ជួយដោះស្រាយផង»។

កូដករ​​​ណាហ្គា​វើលដ៍​ម្នាក់​ទៀត អ្នកស្រី ម៉ម សុវឌ្ឍិន អាយុ៣៦ឆ្នាំ បាន​ប្រាប់​ថា ការដែលក្រុមកម្មករនៅតែបន្តការ​តវ៉ានេះ ព្រោះ​សង្ឃឹមថានឹងមានដំណោះស្រាយនៅថ្ងៃណាមួយ ខណៈពួកគេចង់ឱ្យរដ្ឋាភិបាលបានដឹងឮពីបញ្ហា​ទុក្ខលំបាកពិតរបស់កម្មករ ជាជាងស្ដាប់តាមរយៈអ្នកនាំពាក្យ។

អ្នកស្រីថា៖ «ដោយសារបងចាំពាក្យស្លោកមួយថា ទឹកមួយដំណក់តក់ៗគង់តែថ្មហ្នឹងខូង អញ្ចឹង​យើងគិតថាសកម្ម​ភាព​របស់​យើងធ្វើដដែលៗ បងអត់ជឿថាថ្នាក់ដឹកនាំអត់បានឃើញទេ ប៉ុន្តែប្រហែលជាគាត់ទទួលព័ត៌មានពីអ្នកនាំពាក្យ ឬនាំសារដែលនាំទៅប្រាប់គាត់ខុស។ អ៊ីចឹងយើងនៅតែសង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានទំនួលខុសត្រូវរកខុសត្រូវឱ្យកម្មករខ្លួនឯង ដែលធ្វើការលើទឹកដីខ្លួនឯង ហើយរងអំពើអយុត្តិធម៌កេងប្រវ័ញ្ចពីសំណាក់ជនបរទេស​ដែលមករកស៊ីនៅលើទឹកដីរបស់ខ្លួនហ្នឹង»។

លោក ណាំ ទីវ័ន្ត អាយុ២៦ឆ្នាំ​ ជាកូដករ​ដែលបានមកតវ៉ាមុខណាហ្គាវើលដ៍ដែរនោះ បានប្រាប់ថា ពួកគាត់នៅតែ​បន្តការ​តវ៉ារហូតដល់មានដំណោះស្រាយសមរម្យ ដោយទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយកពួកគាត់ចូល​ធ្វើការវិញ។​ស្របពេលគ្នានេះ កូដកររូបនេះ សង្ឃឹមថា រដ្ឋាភិបាល​នឹងឃើញពីទុក្ខលំបាករបស់កម្មករ និងដោះស្រាយវិវាទការ​ងារ​នៅ​ណាហ្គាវើលដ៍នេះ។

លោកថា៖ «យើងសង្ឃឹមថារដ្ឋាភិបាលថ្មី ជាពិសេសគឺសម្ដេច ហ៊ុន ម៉ាណែត ឱ្យ​​គាត់មើលឃើញពីទុក្ខលំបាករបស់​ប្រជាជនខ្មែរ និងជាកម្មករខ្មែរដែលជាម្ចាស់ប្រទេស ដែលជាម្ចាស់ពន្ធហ្នឹង សូមឱ្យ​គាត់ជួយដោះស្រាយដើម្បី​បញ្ចប់បញ្ហាហ្នឹងផង។ ដំណោះស្រាយ​ គឺវាអត់មានអីយ៉ាប់ទេ នៅពេលដែលដោះស្រាយបាន​ហើយ ប្រទេសកម្ពុជាអាចនឹងស្ដារមុខមាត់ប្រទេស​ទៅកាន់ឆាកអន្តរជាតិ កុំឱ្យ​សាយភាយទង្វើអាក្រក់របស់ក្រុមហ៊ុនណាហ្កាវើលធ្វើបាបកម្មករខ្មែរ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានទេ នៅថ្ងៃសុក្រនេះ។

ពាក់ព័ន្ធនឹងវិវាទការងារនេះដែរ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានសម្តែង​ការ​សោកស្ដាយ​ដែល​កន្លងមក ថ្នាក់ដឹកនាំប្រទេសកម្ពុជា តែងតែទាញបញ្ហាវិវាទការងារ​​នៅណាហ្គាវើលដ៍នេះ ទៅជាបញ្ហានយោបាយ។

អ្នកស្រី​មានប្រសាសន៍ថា៖ «អ្វីដែលយើងមើលឃើញ សោកស្តាយមែនទែនហ្នឹង គឺសម្រាប់ថ្នាក់ដឹកនាំប្រទេស​ក្តី រាជរដ្ឋាភិបាលក្តី តែងតែទាញសាច់រឿងពីរឿងវិវាទការងារ ទៅជារឿងនយោបាយ ទៅជារឿង​ការញុះ​ញង់​ ទៅជារឿងការផ្តួលរំលំរាជរដ្ឋាភិបាលអីចឹង។ អាអស់ហ្នឹង​ដែលយើងមើលឃើញថា វាតូច តែអ្នកដឹកនាំប្រទេស​ទាញទៅជារឿងធំ ដែលលើសពីសាច់រឿងដែលកំពុងតែកើតមានឡើង»។

ករណីនេះ អ្នកស្រី អ៊ូ ទេពផល្លីន ស្នើដល់​នាយករដ្ឋមន្ត្រី ជួប និង​ដោះស្រាយបញ្ហាវិវាទការងារនេះ​ដោយ​ផ្ទាល់ជាមួយ​កូដករណាហ្គាវើលដ៍ តាមរយៈការរៀបចំវេទិកាមួយ​​ ដើម្បី​ស្ដាប់ពីបញ្ហារបស់ពួកគេដោយ​ផ្ទាល់ ជាជាងការស្ដាប់ពីអ្នកនាំពាក្យ។

អ្នកស្រីបន្ថែមថា៖ «ហើយយើងក៏ចង់ឱ្យ​ខាងថ្នាក់ដឹកនាំប្រទេសអាណត្តិថ្មីហ្នឹង ចុះមកជួបកម្មករពេលកំពុងធ្វើកូដកម្ម ឬក៏មានវេទិកាជាមួយ​កម្មករ​សួរនាំមើលថា​រឿងរបស់គាត់​​ហ្នឹង​ សួរកម្មករមើល ស្តាប់សាច់រឿងពីកម្មករមើល[…] យើងចង់ហៅនាយករដ្ឋមន្តី្រថ្មីហ្នឹង មកជួបជាមួយពលរដ្ឋខ្លួនឯងជជែកជាមួយ ជួបគ្នានៅសាលាក្រុងក៏បាន ជួបគ្នានៅណាក៏បានជាមួយ​កម្មករនិយោជិតទាំងអស់ហ្នឹង ហើយស្តាប់សាច់រឿងកម្មករផ្ទាល់កុំឱ្យ​លឺពីអ្នកនាំពាក្យ ធ្វើឱ្យ​ប៉ះពាល់ដល់ការ​ដឹកនាំទៅវិញ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានសំណូមពរឱ្យកម្មករណាហ្គាវើលដ៍​ បញ្ឈប់ការតវ៉ា និង​រកដំណោះស្រាយតាមផ្លូវច្បាប់វិញ ដោយលោកថាការតវ៉ានេះ នឹងមិនអាចផ្ដល់នូវដំណោះស្រាយទេ ហើយធ្វើឱ្យកម្មករ​មាន​ការខាតបង់ក្នុងការរកចំណូលជូនគ្រួសារថែម​ទៀត។

លោកថា៖ «ជាសំណូមពរ សូមបងប្អូនអតីតបុគ្គលិកណាហ្កាវើល ដែលកំពុងតវ៉ា គួរឈប់តវ៉ា ព្រោះការតវ៉ាមិនអាចរកដំណោះស្រាយបានទេចំពោះករណីនេះ។ យុត្តិធ៌មសម្រាប់ករណីបងប្អូនមានតែដាក់ពាក្យប្តឹងទៅតុលាការ​តាមនីតិវិធីច្បាប់​តែប៉ុណ្ណោះ ដែលជាស្ថាប័នយុត្តា​ធិការចុងក្រោយ។ ហេតុអ្វីបងប្អូនមិនយកជម្រើសផ្លូវច្បាប់ដើម្បីបញ្ចប់បញ្ហា? បងប្អូនបន្តតវ៉ា តើបានចំណូលពីណាមកចិញ្ចឹមគ្រួសារ? គ្មានភាគីណា អាចដាក់សម្ពាធ ឬបង្ខំឱ្យភាគីម្ខាងទៀត ត្រូវតែធ្វើតាមការចង់បាន​របស់ភាគីម្ខាងទៀតទេ មានតែស្ថាប័នតុលាការតែមួយគត់​ដែលអាចសម្រេចបានតាមគិតិយុត្ត»។

គួរបញ្ជាក់ថា ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ ០០០​​នាក់ និង​​ការ​​មិន​​ទូទាត់​​សំណង​​សម​ស្រប​តាម​ច្បាប់​ការងារ។ ក្រុម​កូដករ​​តែង​​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ស្ទើ​រ​រៀង​រាល់​ថ្ងៃ​ ដោយ​ថ្ងៃ​ខ្លះ​មាន​​ការ​តុបតែង​ខ្លួន​ និង​អំពាវនាវ​នូវសារ​​ប្លែកៗ​ ទៅ​តាមពេល​វេលា​ និង​ព្រឹត្តិការណ៍ផ្សេងៗ៕

ពលរដ្ឋនៅ​សង្កាត់ព្រែកកំពិស ស្នើជាថ្មីដល់អាជ្ញាធររាជធានីភ្នំពេញ​ផ្តល់ប្លង់កម្មសិទ្ធិ​ ក្រោយពន្យា​ពេល​ដោះស្រាយ​ជា​ច្រើន​ដង
ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាលើកបដាតវ៉ា នៅ​មុខសាលារាជធានីភ្នំពេញជាថ្មីទៀត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បី​ស្នើឱ្យ​អាជ្ញាធរ​ពន្លឿនកិច្ចអន្តរាគមន៍​ផ្ដល់ប្លង់​កម្មសិទ្ធិជូនពួកគេ ក្រោយពួកគេថា អាជ្ញាធរបានពន្យារពេលដោះស្រាយជាច្រើនដង។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រជាពលរដ្ឋ​ទាំងនោះ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលា​រាជធានីភ្នំពេញ​ ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យមានដំណោះស្រាយលើបញ្ហាដីធ្លី ដោយពួកគេ​អះអាងថា អាជ្ញាធរ​ខណ្ឌ បានចែក​ប្លង់រឹងជូនប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ​​នៅក្នុងសង្កាត់ព្រែកកំពឹស កាលពីថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ២០២៤ លើកលែងពលរដ្ឋ​ចំនួន​ ៥៧គ្រួសារនេះ​ ដែល​មាន​ដីសរុបជាង ៦ ០០០ម៉ែត្រការ៉េ នៅ​មិនទាន់​បាន​ប្លង់​នៅឡើយ ដោយសារ​តែ​​មាន​​ក្រុម​ហ៊ុន​ឯកជន​មួយ ប្តឹងទប់ស្កាត់ ដោយថាដីនោះ​ជាន់ប្លង់ជាមួយដី​ក្រុមហ៊ុន​​។ ​

អ្នកស្រី ឡុង ហ៊ុន អាយុ៥៥ឆ្នាំ ជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ បាន​លើកឡើង​ថា​ ការប្រមូលផ្តុំជាថ្មីទៀតនៅថ្ងៃនេះ ដោយសារ​តែអាជ្ញាធរ​នៅមិនទាន់ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់​នៅឡើយ ដោយបានពន្យាពេល​ម្តងហើយម្តងទៀត ទើបពួកគាត់នាំគ្នា​ទៅសុំអន្តរាគមន៍ពីអាជ្ញាធរ​​ជាថ្មីទៀត ដើម្បីសុំ​ប័ណ្ណកម្មសិទ្ធិដីធ្លី។

អ្នកស្រីមានប្រសាសន៍ថា៖ «ឱ្យខាងក្រសួងសូរិយោដីហ្នឹង ចេញប្លង់កម្មសិទ្ធិឱ្យពួកខ្ញុំមក ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ព្រោះអីរាល់ថ្ងៃហ្នឹង ខ្ញុំបញ្ហាតែដីហ្នឹង បញ្ហាតែចង់បានប្លង់មកវិញទេ ហើយបានប្លង់មកខ្ញុំធ្វើផ្ទះនៅ»។

អ្នកស្រី ឡុង ហ៊ុន បន្តថា បច្ចុប្បន្ន គ្រួសារ​អ្នកស្រី កំពុងជួបការ​​លំបាក ដោយសារ​ផ្ទះតូច ហើយសមាជិក​គ្រួសារ​មាន​រហូតដល់ទៅ៥នាក់ ខណៈ​ផ្លូវចូលផ្ទះ ក៏អាចចូលបានត្រឹមតែម៉ូតូ។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិ​ដំណាក់សង្កែដែរ តែ​សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា លោកប្រឈម​នឹ​ងបញ្ហាជាច្រើនក្នុងជីវភាពរស់នៅ​ នៅពេលដែលមិនមានប័ណ្ណកម្មសិទ្ធិដីធ្លី។ ករណីនេះ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ ផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆា​ប់​ ដើម្បីយកទៅប្រើប្រាស់​ជាប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកថា៖ «ប៉ុន្ដែបើទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅតែមានសង្ឃឹមខ្ពស់ ដោយសារតែដីរបស់យើង​មានឯកសារត្រឹមត្រូវ​ស្របច្បាប់ ហើយដីរបស់យើងត្រូវបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ​រួចជាស្រេច នៅក្នុងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដូច្នេះយើងសង្ឃឹមថា យើងនឹងទទួលបានវា បើទោះបីជាសាលាក្រុង​មិនមានដំណោះស្រាយជូនយើង យើង​នឹងបន្ដនីតិវិធី​ទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។

ពលរដ្ឋម្នាក់ទៀត​រស់នៅ​ភូមិដំណាក់សង្កែដែរនោះ​ លោក សឿន សុខុន អាយុ៤២ឆ្នាំ បានប្រាប់ថា កំឡុងពេល​ប្រមូលផ្តុំនោះ មន្ត្រីសាលា​រាជធានីភ្នំពេញ បានឱ្យ​ក្រុមប្រជាពលរដ្ឋចូល​ជួបប្រ​ជុំ ដោយមាន​ការចូលរួម​ពី​អភិបាលរាជធានីភ្នំពេញ​ អភិបាលរងខណ្ឌ ចៅសង្កាត់ព្រែកកំពឹស មេភូមិដំណាក់សង្កែ និងអនុប្រធានសុរិយោដី តែមិនមាន​វត្តមានភាគីក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក ដែលជាដើមបណ្ដឹងនោះទេ។

លោកថា អាជ្ញាធររាជធានីភ្នំពេញ ស្នើដល់ពលរដ្ឋ ទុកពេលឱ្យ​អាជ្ញាធរ​ ២សប្តាហ៍ទៀត ដើម្បីសម្របសម្រួល​រកដំណោះស្រាយ ខណៈតំណាងភាគីក្រុមហ៊ុន កំពុងនៅក្រៅប្រទេស។

លោក​បន្តថា៖ «គាត់[អាជ្ញាធរ]បានប្រាប់ថា សុំទុកពេលឱ្យខាងអាជ្ញាធរ​គាត់ធ្វើការបន្តិច ដោយសារលោកស្រី អេង ចេង ដែល​ជាអ្នកពុះឡូត៏លក់​ ឱ្យពួកខ្ញុំកាលពីមុនហ្នឹង​ គាត់ថាឈឺនៅថៃ ហើយលោកស្រី លឹម លីណា [តំណាងក្រុមហ៊ុន]គាត់ថានៅបារាំង​មិនបានចូលរួមទេ។ ហើយពួកខ្ញុំថា ចុះបើមិនមានការចូលរួមអ៊ីចឹងតើធ្វើម៉េចទៅ? តែសាលាក្រុងគេថា បើសិនជាលើកទី៣ លោកស្រី លឹម លីណា ហើយនិងលោកស្រី អ៊ឺង ចេង ហ្នឹងគាត់មិនចូលរួមទៀត គេនឹងធ្វើលិខិតមួយទៅខាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មឱ្យកាត់ឆ្វៀល​ ស.ជ.ណ ដែលលោកស្រី លឹម លីណា មានទៅលើគ្របលើដីរបស់ខ្ញុំ»។

Newsroom Cambodia មិនអាចទាក់ទងអ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក និងអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំការអត្ថាធិប្បាយបានទេ។

ចំណែក លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានឱ្យដឹងថា សាលារាជធានីភ្នំពេញ កំពុងអន្តរាគមន៍ទៅលើបញ្ហាដីធ្លីនេះហើយ។

លោកថា៖ «ឯឧត្តមអភិបាលនៃគណអភិបាលក្រុង គាត់កំពុងតែធ្វើការហើយ តែដោយសារភាគីទាំង២​នោះអត់មាននៅយើងនេះ[…]គាត់មានប្រសាសន៍ប្រាប់បងប្អូនយើងទាំងអស់ហ្នឹង គាត់ស្ដាប់បានហើយ ពីដំបូងឡើយគាត់នឹកថាវាយ៉ាងម៉េចៗ អីចេះចុះ ដល់គាត់មានប្រសាសន៍ព្រឹកមិញប្រាប់ទៅគាត់ស្ងប់អារម្មណ៍គាត់បន្តិចទៅ»។

លោកបានបន្តថា៖ «ខ្ញុំអត់ទាន់ហ៊ានថាយ៉ាងម៉េចទេ ព្រោះខ្ញុំអត់បានដឹងពីប្រវត្តិពីដំបូងមកដែរ គ្រាន់តែដឹងថា ឈ្មោះ អ៊ឹង ចេង ហ្នឹងគាត់ទិញដីនៅហ្នឹងពុះឡូត៏ពុះអីលក់ ថាដីហ្នឹងដីស្រែ គាត់ចាក់ដីចាក់អីទៅ ពុះឡូត៏ពុះអីលក់ប្រជាជនទិញធ្វើផ្ទះថ្មដូចម្រាមដៃហើយហ្នឹង ដល់គេចុះធ្វើប្លង់ប្រព័ន្ធនេះ ដល់ពេលគេបិទប្រកាស ស្រាប់តែមានក្រុមហ៊ុនមួយហ្នឹង មកដាក់ពាក្យទប់ស្កាត់មិនឱ្យចេញប្លង់»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថាបញ្ហាដីធ្លីនេះ ភាគច្រើនត្រូវទុកបណ្តោយឱ្យ​​មានភាពយូរអង្វែង​ឬក៏រ៉ាំរ៉ៃ ហើយអាចនាំឱ្យមានបញ្ហាដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដូចជា ពួកគាត់​មិនទទួលបានសិទ្ធិស្របច្បាប់លើដី​របស់ខ្លួន ជួបបញ្ហា​​ក្នុងជីវភាពរស់នៅ និង​អាចប្រឈមនឹងអំពើហិង្សា ឬអាចឈានដល់ការប្ដឹងផ្ដល់តាមផ្លូវតុលាការ​ជាដើម។

លោក​បន្តថា៖ «នៅក្នុងករណីនេះ យើងឃើញថា​អាជ្ញាធរមិនមែនថាមិនដោះស្រាយ ប្រឹងប្រែងដោះស្រាយ ប៉ុន្តែភាគីម្ខាងទៀតហាក់ដូចជាមិនបានអនុវត្តតាមអ្វីដែលអាជ្ញាធរប្រឹងប្រែង។ អ៊ីចឹងទាំងអស់នេះ យើងសំណូមពរដល់​អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួង​និងស្ថាប័នពាក់ព័ន្ធហ្នឹង រួមគ្នាដើម្បីពន្លឿនធ្វើម៉េចដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់បានឆាប់រហ័ស ដើម្បីទប់ស្កាត់នូវបាតុភាពដែលកើតឡើងជាយថាហេតុ ហើយអ្វីដែលអ្នករងគ្រោះហ្នឹងគឺពលរដ្ឋ»៕

ក្រសួងបដិសេធ​​​ការផ្សព្វផ្សាយរបស់ក្រុមយុវជនមួយចំនួន​​ដែល​និយាយ​ពី​បញ្ហាបរិស្ថាន​​
ក្រសួងបរិស្ថាន បានបដិសេធចំពោះការ​ផ្សព្វផ្សាយ​របស់ក្រុមយុវជនមួយចំនួន ដែល​លើកឡើងពីបញ្ហា​នានា ពាក់ព័ន្ធនឹងបរិស្ថាន និងបានចាត់ទុកពួកគេថា​ជាក្រុមក្រៅច្បាប់​ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

តាមរយៈសេចក្តីបំភ្លឺ​ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានលើកឡើងថា ថ្មីៗនេះ មាន​ក្រុមក្រៅច្បា​ប់​មួយក្រុម បានប្រើ​លេស​នៃ​សកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មាន ដែល​មិនមាន​ភាព​ប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា។

សេចក្ដីបំភ្លឺដដែល បន្តថា ការផ្សព្វផ្សាយព័ត៌មាននេះគឺ៖ «ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ជាពិសេសលើ​ការ​គ្រប់​គ្រង​ធន​ធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធ​លើការលើកឡើង និងផ្សព្វ​ផ្សាយ​របស់​ក្រុម​នេះ​ទាំង​ស្រុង។ នៅក្នុងន័យនេះ សូមសាធារណជនមេត្តាជ្រាប និងកុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្ដែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា»។

នៅពេល Newsroom Cambodia សួរ​ថា​តើ​ក្រុម​ក្រៅច្បាប់ ដែលក្រសួងសំដៅដល់នោះ ជាក្រុមណាមួយ ហើយក្រសួង​នឹងមានវិធានការ​យ៉ាងណាចំពោះការផ្សព្វផ្សាយរបស់ពួកគេនោះ? អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនបានឆ្លើយតបនោះទេ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។

តែយ៉ាងណា សេចក្តីបំភ្លឺនេះ ធ្វើឡើងក្រោយពីក្រុមយុវជន​ចលនាមាតាធម្មជាតិ ដែលទំនង​ជា «ក្រុមក្រៅច្បាប់» ដែល​ក្រសួងសំដៅនោះ​ បានផ្សព្វផ្សាយវីឌីអូឯកសារនានា ​អំពី​សកម្មភាពការពារបរិស្ថានរបស់ពួកគេ។

កញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ បានលើកឡើងថា​ កញ្ញា​មិនបាន​ដឹងទេ​ថា​ក្រសួង​បរិស្ថាន​ចង់សំដៅ​ដល់​ក្រុម​ការពារបរិស្ថានណាមួយនោះ​ទេ ដែលក្រុមការពារបរិស្ថាននីមួយៗអាចយល់ថាសំដៅដល់ខ្លួន។ តែកញ្ញា​ថា តាមរយៈការចេញសេចក្ដីបំភ្លឺនេះ គឺបានបង្ហាញពីភាពអវិជ្ជមានរបស់ក្រសួង​ដែលតែងតែមិ​ន​ពេញចិត្ត​នឹង​ការចូលរួមការពារធនធានធម្មជាតិរបស់ពួកគេ។

កញ្ញាថ្លែងថា៖ «យើងអត់ទទួលបានការស្វាគមន៍ពីក្រសួងបរិស្ថាន ក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ពួកយើងក៏យល់ថា នេះជាចំណុចមួយដែលបង្ហាញពីភាពអវិជ្ជមាន ដែលមិនដែលមានការបើកចិត្តទូលាយម្ដងណា ជាមួយនឹងសកម្មភាពណាមួយរបស់ចលនា​ដែល​តែងតែធ្វើការការពារធនធានធម្មជាតិ»។

តែយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិរូបនេះ ស្នើ​ដល់រដ្ឋាភិបាល និងក្រសួងបរិស្ថាន ការពារធនធានធម្មជាតិឱ្យបានល្អ បើសិនជាមិនចង់លឺពីបញ្ហាផ្សេងៗដែលក្រុមការពារបរិស្ថានលើកឡើង។

កញ្ញាថា៖ «ខ្ញុំ[ស្នើ​]ទៅកាន់ក្រសួងបរិស្ថាន នៅតែសំណូមពរដដែលៗ​ឱ្យខាងក្រសួង ជាមួយនិងរដ្ឋាភិបាល គាត់បើក​ចិត្ត ហើយនិងបើកលំហសេរីភាពឱ្យទូលំទូលាយមកដល់ពួកយើងដែលជាក្រុមយុវជនចលនា[មាតាធម្មជាតិ] ឬ​ក៏​អង្គការសង្គមស៊ីវិលដែលគ្មានគោលបំណងអី​ ក្រៅតែពីការពារធនធានធម្មជាតិ និងការពារបរិស្ថានទេ ហើយបើសិនជាក្រសួងបរិស្ថាន ឬមួយក៏រដ្ឋាភិបាលមិនចង់ឱ្យគេនិយាយថា ព្រៃឈើបាតបង់ មិនចង់ឱ្យគេ​និយាយ​ថា ការអភិវឌ្ឍចាំបាច់លុបបឹង? មិនចង់ឱ្យគេនិយាយថា ហេតុអីបានជាត្រូវមានដីសម្បទានដីសេដ្ឋកិច្ចប៉ុន្តែបែរជាមានរូបភាពកាប់ឈើនៅពីក្រោយ? ហេតុអីបានជាមានការបង្ហូរទឹកលូក្នុងសមុទ្រ? ងាយស្រួលទេក្រសួង​បរិស្ថានជាមួយនិងរដ្ឋាភិបាល ធ្វើការរបស់ខ្លួននិងទំនួលខុសត្រូវដែលខ្លួនមាន ហើយនិងបំបាត់អាបញ្ហាទាំងអស់ហ្នឹងទៅ ពួកយើងច្បាស់ជាអស់ការងារធ្វើហើយ»​។

ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញស្រដៀងគ្នានេះដែរ​​ថា លោក​មិនបាន​ដឹង​ថា ក្រសួង​បរិស្ថាន​​ចេញសេចក្ដីបំភ្លឺសំដៅដល់ក្រុមណា ហើយពួកគេបានធ្វើសកម្មភាពអ្វីនោះ​ដែរ។

លោក​ថា៖ «យើងខ្ញុំបានមើលឃើញសេចក្ដីបំភ្លឺហ្នឹងដែរ ខ្ញុំក៏មានការងឿងឆ្ងល់ដែរ ខ្ញុំនិយាយឱ្យ​ស្មោះត្រង់ ពី​ព្រោះ​អីក្នុង​នេះ​ហាក់​បី​ដូច​ជា​មិនមាន​ព័ត៌មានច្បាស់ថា ក្រសួងបរិស្ថាន​បំភ្លឺហ្នឹងចង់បំភ្លឺថាក្រុមណា ឈ្មោះអី ធ្វើសកម្មភាពអី ប្រាសចាកពីសីលធម៌យ៉ាងម៉េច អ៊ីចឹងសូមសំណូមពរទៅក្រសួងវិញ ឱ្យ​មានការបំភ្លឺឱ្យ​ច្បាស់​លាស់​ដែរ​ថាសំដៅទៅលើក្រុមណា […] នេះអាចជាចេតនាមួយ ដែលក្រសួងឆ្លើយជាទូទៅដែលវាអាចកើតទៅជាការព្រួយបារម្ភទៅដល់អ្នក​ដែលធ្វើការងារស្របច្បាប់ ឬក៏គេផ្សេងទៀតដែរ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កាសែត The South China Morning Post បានផ្សាយវីដេអូឯកសារមួយក្រោមចំណងជើងថា “Cambodian activist fights for nature and his freedom” ឬប្រែថា «សកម្មជនតស៊ូដើម្បីធនធានធម្មជាតិ និងសេរីភាពរបស់ពួកគេ» ដែលមានរយៈពេលជាង២០នាទី បានបង្ហាញ​ពីសកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិ​ក្នុងការការពារធនធានធម្មជាតិ វគ្គបណ្ដុះបណ្ដាល ការទទួល​ពានរង្វាន់អន្តរជាតិ និងចោទប្រកាន់ពួកគេពីសំណាក់តុលាការកម្ពុជាជាដើម៕

សមត្ថកិច្ចចាប់ខ្លួន​ប្រធានគណបក្សកម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងបទចោទ ញុះញង់
សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន​ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ នៅថ្ងៃព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម។

អនុប្រធាន និងជាអ្នកនាំពាក្យនៃគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹង​ថា លោក ស៊ុន ចន្ធី​ ត្រូវបានសមត្ថកិច្ចនាំខ្លួនចូល​ទៅក្នុងរថយន្ត​ភ្លាម​ៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។ លោកបន្តថា ការ​ចាប់ឃាត់ខ្លួន​ប្រធានគណបក្សរូបនេះ ពីសំណាក់​សមត្ថកិច្ច គឺធ្វើ​ឡើងភ្លាមៗ​​​ដោយ​មិន​បានប្រាប់ពី​​មូលហេតុ និង​បង្ហាញដីកាឡើយ។

លោកបន្ត​ថា៖ «ខ្ញុំយល់​ឃើញថា នេះគឺជាការគំរាមកំហែងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ប្រទេសយើងមានច្បាប់ ប៉ុន្តែការធ្វើអ្វីមួយគិត​តាម​ច្បាប់។ អ៊ីចឹងយើងចង់ឱ្យមានការអនុវត្ត​តាមច្បាប់ថា​គាត់ហ្នឹង ខុសអី ទោសអី ព្រោះនេះ​មិន​មែន​ជា​បទល្មើសជាក់ស្តែង […] គ្មានការបង្ហាញដីកា​ អ៊ីចឹងវាផ្ទុយអំពីច្បាប់នៃប្រទេសកម្ពុជា»។

តែយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគបាល​រាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានគូសបញ្ជាក់​ថា ការ​ចាប់ឃាត់​ខ្លួន លោក ស៊ុន ចន្ធី ទៅសួរនាំនេះ គឺធ្វើឡើងទៅតាមដីការបស់តំណាង​​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ដំណើររឿងញុះញង់។

លោកថា៖ «យើងអនុវត្ត​[ការចាប់ខ្លួន​]​មានដីកា​ត្រឹមត្រូវរបស់​ខាង​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ចឹងអ្វីដែលយើងអនុវត្ត គឺអនុវត្តទៅលើវិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ស៊ុន​ ចន្ធី នេះ ប្រព្រឹត្ត​បទល្មើស​ដោយ​រង​ការ​ចោទ​ប្រកាន់ ញុះញង់បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ចឹងគ្មានហេតុផល​អ្វីដែល​យើង​ក្រៅពី​ការអនុវត្តទៅលើវិធានការច្បាប់ ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តអំពើ​ព្រហ្មទណ្ឌខុសច្បាប់ ហើយឥឡូវ​យើងកំពុងសួរនាំ​គាត់​ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំ​ពេញដើ​ម្បីបន្តតាមនីតិវិធី»។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរ​បាល​​រាជធានីភ្នំពេញ ករណីឃាត់ខ្លួន លោក ស៊ុន ចន្ធី ធ្វើឡើង​តាម​ដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វផ្សាយ​ព័ត៌មាន​លើបណ្តាញ​សង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ​មានភាពវឹកវរក្នុងសង្គម។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើសិនជាការ​ចាប់​ខ្លួន​ប្រធាន​គណបក្សកម្លាំងជាតិ នា​ព្រឹក​មិញ​នេះ សមត្ថកិច្ច​​មិនមាន​បង្ហាញដីកា និង​មូលហេតុដល់សាម៉ី​ខ្លួន​​ជាមុន​​ទេ នោះជារឿងមិនត្រឹមត្រូវតាមនីតិវិធីឡើយ។

លោកថា៖ «ទី១ ប្រសិនបើជាបទល្មើសជាក់ស្តែង សមត្ថកិច្ចអាចចាប់ខ្លួនជននោះ ដោយមិន​ចាំបាច់​មាន​ការ​ត្រូវប្រាប់ពីមូលហេតុ និងទី២ ប្រសិនបើមិនមែនជាបទល្មើសជាក់ស្តែងទេ គឺត្រូវមានដីកាបង្គាប់ ឬ​នាំខ្លួន​ពី​តុលាការ ហើយ​អាន និង​ត្រូវប្រាប់​ពីបទ​ចោទ និង​មូលហេតុនៃការចាប់ខ្លួន។ ​បើសមត្ថកិច្ចមិនបានអនុវត្តដូច្នេះទេ គឺ​ខុស នឹង​​នីតិវិធី។ ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី​ ប្រធានគណបក្សកម្លាំងជាតិ ព្រឹកមិញ បើមិនបានអនុវត្តនីតិវិធី​ខាងលើ​គឺខុស»។

លោកយល់ថា ករណីចាប់ខ្លួន​ប្រធានគណបក្សកម្លាំងជាតិនេះ អាចនឹង​ធ្វើឱ្យ​មានការរិះគន់​ពី​ស្ថានភាព​នយោ​បាយ ក៏​ដូច​​ជាបរិយាកាស​នៃ​ការបោះឆ្នោត​ដែល​​នឹង​​ឈាន​​មក​ដល់នាពេល​​​ខាងមុខនេះ​ថា ​មិន​សូវ​ល្អ​ផង​ដែរ។

លោកបន្តថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី​ នាពេល​មុន​ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង​​ស្រុក ខណ្ឌ ខាង​មុខ​នេះ អាចនាំឱ្យមានការរិះគន់ពីស្ថានភាពនយោបាយថា​ការបោះឆ្នោតនោះ មានបរិយាកាសមិនសូវល្អ ហើយ​បើមិនបាន​បង្ហាញនូវភស្តុតាង និងហេតុផលគ្រប់គ្រាន់​ក្នុងការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិនេះអាចនាំឱ្យមានការិះគន់ភ្ជាប់ទៅនឹងបញ្ហានយោបាយ និងការរិតត្បិតលំហសេរីភាពនយោបាយ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ចង់ឃើញអ្នកនយោបាយទាំងអស់ តម្កល់​ឧត្តមប្រយោជន៍​ជាតិ ឧត្តមប្រយោជន៍​ពលរដ្ឋ​ជាធំ ដោយស្រាយគ្នាដោយ​សន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាប្រ​កាន់​យក»។

គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ មានថ្នាក់ដឹកនាំ សមាជិក​ និង​សកម្មជន​គណបក្សប្រឆាំង​សរុបប្រមាណ​ជាង ២០​នាក់​​ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និង​ការក្លែងបន្លំស្នាមមេដៃជាដើម៕