គៀត សុរិទ្ធធាវី (Keat Soriththeavy) – Newsroom Cambodia

អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke សម្រេច​ទទួល​យក​សំណងបីចំណុច
អតីតបុគ្គលិក​សណ្ឋាគារ The Great Duke ចំនួន១៣៩នាក់ បានសម្រេច​ចិត្ត ទទួលយក សំណង តាមសេចក្តី​សម្រេច របស់ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។

អតីតបុគ្គលិក​សណ្ឋាគារ លំដាប់ផ្កាយប្រាំ បានឈានដល់​ការព្រមព្រៀង ទទួល​យក​សំណងបី ក្នុងចំណោម ៤ចំណុច បន្ទាប់ពី ពួកគេធ្វើការទាមទារ រយៈពេលបីខែ ក្រោយពេល សណ្ឋាគារនេះ ប្រកាសបិទទ្វារ។​

ប្រធានសហព័ន្ធ​សហជីពកម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា ប្រចាំនៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល បានឲ្យដឹងថា ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល នៃក្រសួងការងារ កាលពីថ្ងៃ ទី២០ ខែកុម្ភៈ បានសម្រេចផ្តល់សំណង រួមមាន ​ប្រាក់អតីត​ភាព​ការងារ​ ប្រាក់​ជូនដំណឹង​ និង ​ទូទាត់​ថ្ងៃឈប់​សម្រាក​ដែលនៅ​សល់ទៅ​ជាថវិការ​ ប៉ុន្តែ​ បដិសេធ​ផ្តល់ប្រាក់​សំណង​ជំងឺចិត្ត។​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទុកពេលឲ្យ អតីតបុគ្គលិក រយៈពេល ៨ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្ត។​

លោក កុសល បានបញ្ជាក់ថា សេចក្តី​សម្រេច​របស់ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល បានចូលជាធរមាន កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ដោយសារ ពុំមាន ភាគីណាមួយជំទាស់លើ សេចក្តីសម្រចនេះ។

លោក កុសល និយាយថា៖ «នៅពេលដែល ភាគីអាជា្ញកណ្តាល បានទុក ពេលប្រាំបីថ្ងៃ ឲ្យជំទាស់ហ្នឹង អត់មានភាគីណាមួយ ជំទាស់ទេ ចឹងសេចក្តីសម្រេចហ្នឹង ត្រូវចូលជា ធរមានហើយ ។ចឹងយើងត្រូវ ធ្វើសម្រេចតាម​ហ្នឹងទៅ»។

លោក កុសល បានបន្តទៀតថា កាលពីថ្ងៃ០១ ខែមីនា លោកបាន ពិភាក្សា ជាមួយខាងតំណាងមេធាវីសណ្ឋាគារ ដើម្បីរៀបចំ សំណងផ្តល់ អតីតបុគ្គលិក ទាំងអស់។​ លោកថា តំណាងមេធាវីសណ្ឋាគារ កំពុងរៀបចំ និតិវិធី ក្នុងការផ្តល់ ប៉ុន្តែ មិនទាន់ កំណត់ពេលវេលាជាក់លាក់ នៅឡើយនោះទេ។

​អតីតបុគ្គលិកម្នាក់ ដែលបម្រើការ អស់រយៈ ពេល២០​ឆ្នាំនៅសណ្ឋាគារនេះ លោក ចាន់ ម៉ន អាយុ៥០ឆ្នាំ បាននិយាយថា លោកមិនពេញចិត្ត ក្នុងការ​​ទទួលយក​សំណងនោះទេ ប៉ុន្តែ លោកគ្មានជម្រើស​នោះទេ។

លោក ចាន់ ម៉ន និយាយថា៖ «ការទទូលយកសំណងនេះ​ខ្ញុំមិនពេញចិត្ត​ក្នុងការទទួលសំណងទំាងនោះទេ។ ដោយខ្ញុំមិនចង់​វែងឆ្ងាយ​ជាមួយ​សណ្ឋាគារ​ដោយអូសបន្លាយពេលយូរ​និងបុគ្គលិកខ្លះដាច់បាយ​ក្នុងការចាំ​សំណង។ ចឹង​ក៏យក​តែម្តងទៅ​»​។

អតីតបុគ្គលិករូបនេះ​បានបន្តទៀតថា បន្ទាប់ពីសណ្ឋាគារ​​បានបិទទ្វារ​លោកមិនអាចរក​ការងារផ្សេងទៀតឡើយ​ព្រោះ​ពេលនេះ​គាត់មានវ័យចំណាស់។ បញ្ហានេះ​បានធ្វើឲ្យមា​នការប៉ះពាល់ដល់​ជីវភាពប្រចាំថ្ងៃ​និង​ការផ្គត់ផ្គង់​ដល់​គ្រួសារជាខ្លាំង។

លោក ចាន់ ម៉ន បានត្អួញត្អែរថា៖ ​«ខ្ញុំបានដាក់ពាក្យធ្វើការ​នៅកន្លែងផ្សេងៗ​ប៉ុន្តែមិនបានអ្នកក្រុមហ៊ុន​ណាទទួលទេ។ ខ្ញុំគិតថា​បើទទួលសំណងទាំងអស់ នៅថ្ងៃខាងមុខ​ លុយទាំងអស់ខ្ញុំនឹងទិញ​រ៉ឺម៉កកង់បីរត់ឌុប​ដើម្បី​ជីវភាពគ្រួសារ»​។

អតីត​បុគ្គលិក​ចំនួន​១៣៩នាក់​បានធ្វើការ​តវ៉ា​នៅមុខ​សណ្ឋាគារ​ The Great ​Duke​​​ បន្តបន្ទាប់ ក្រោយពីសណ្ឋាគារនេះ​បានប្រកាស​បិទដំណើរ​ការ ចាប់ពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយមូល​ហេតុ​សេដ្ឋកិច្ច។ សណ្ឋាគារ The Great Duke បានផ្លាស់ប្តូរឈ្មោះ​ពីសណ្ឋាគារ InterContinental កាលពី​ខែមករា ឆ្នាំ២០១៨។

អតីត​​បុគ្គលិក​​ សណ្ឋាគារ​ The Great​​ Duke​ មិនទាន់​សម្រេច​យកសំណង
អតីត​​បុគ្គលិក​ សណ្ឋាគារ​ The Great​​ Duke​ ​បាននឹង​កំពុង​​ពិចារណា​ទទួលយក​ សំណង​បី​ក្នុង​បួនចំណុច​ដែលបាន​សម្រេច​ផ្តល់ជូន​ដោយក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។​

ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​​​​​នៃក្រសួង​ការងារ​​ កាលពី​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២០​ បានសម្រេច​ផ្តល់ដំណោះ​ស្រាយ បី​ចំណុច​​ និងបដិសេធ​មួយចំណុច​ទៅលើសំណង​ជំងឺចិត្ត​ដែលអតីត​បុគ្គលិកបាន​ធ្វើការ​ទាមទារ​បន្ទាប់​ពីសណ្ឋាគារ​មួយនេះ​បានបិទ​ទ្វារកាល​ពីដើម​ឆ្នាំ២០២០​កន្លងមក។​

​​ ប្រធាន​​សហព័ន្ធ​​សហជីព​កម្មករ​​ និយោជិក​​វិស័យ​​​ទេសចរណ៍​​កម្ពុជា ​​ប្រចាំ​នៅ​​សណ្ឋាគារ​​ ​ The Great Duke ​លោក​ ​ទូច​ កុសល​​ បានឲ្យ​ដឹងថា​​ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ បានផ្តល់​ជូនបី​ចំណុច ​រួមមាន ​ប្រាក់អតីត​ភាព​ការងារ​ ប្រាក់​ជូន​ដំណឹង​ និង ​ទូទាត់​ថ្ងៃឈប់​សម្រាក​ដែលនៅ​សល់ទៅ​ជាថវិការ​ ប៉ុន្តែ​ បដិសេធ​ផ្តល់ប្រាក់​សំណង​ជំងឺចិត្ត។​

ក្រោយពី​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ តំណាង​សហជីព​ កាលពី​​ថ្ងៃទី២៤​ ខែកុម្ភៈ​ បានជួប​ប្រជុំ​ជាមួយ​អតីត​បុគ្គលិក​ ៧៥នាក់​ ក្នុងចំណោម​១៣៩​​ នាក់ ​ដើម្បី​បោះឆ្នោត​សម្រេច​ទទួល​ ឬមិន​ទទួលយក​។​ អតីត​បុគ្គលិក​ ៦០នាក់​ ក្នុងចំណោម​ ៧៥​​ នាក់បាន​យល់ព្រម។​​

លោក​​ ទូច​ កុសល​​ បាននិយាយថា​៖ «​សេចក្ដី​សម្រេច​ហ្នឹងគេ​ឲ្យតែ​បីទេ​ គេអត់​ព្រមឲ្យ​ប្រាក់សង​ជំងឺចិត្ត​​។ ហើយម្សិល​មិញខ្ញុំ​​បានជួប​ប្រជុំជា​មួយបុគ្គលិក​ចំនួន​៧៥នាក់​ និងបាន​ធ្វើការ​បោះឆ្នោត​ស្ទង់មតិ​៦០នាក់​គេយល់ព្រម​ ​តែ១៥​នាក់ទៀត​គេអត់​ទទួល​សេចក្តី​បង្គាប់ទេ​»។​​

លោក​ ទូច​​ កុសល​ បានបន្ថែម​ទៀតថា ​មូលហេតុ​ដែលបុគ្គលិក​​ផ្សេងទៀត​ដែលមិនបាន​ចូលរួម​ក្នុងការ​ស្ទង់មតិនេះ​ ព្រោះពួកគេ​មានការងារ​ថ្មីធ្វើ ​និងមាន​ការពិបាក​ក្នុងការ​សុំច្បាប់។​​ ចំនែក​បុគ្គលិក១៥​នាក់ទៀត​មិនទទួល​យកសេចក្ដី​សម្រេចនេះ​ ដោយសារ​ពួកគាត់​យល់ថា​ តាមផ្លូវ​ច្បាប់​ពួកគាត់​គួរតែ​ទទួលបាន​នូវប្រាក់​សំណង​ជំងឺចិត្ត​ដែលមាន​ក្នុងមាត្រា​ទី៩១។​​

យ៉ាងណាមិញ​ លោកយល់​ថា​បុគ្គលិក​ទាំងអស់​គួរតែទទួល​បានប្រាក់​សំណង​តាមមាត្រា​ទី៩១ ​ប៉ុន្តែដោយ​សារការ​តវ៉ាមាន​ភាពអូស​បន្លាយកាន់​តែយូរ​ដែលជា​ហេតុធ្វើ​​អោយបុគ្គលិក​ភាគច្រើន​ចាប់ផ្ដើម​ពិចារណា​ទទួលយក​ការសម្រេច​របស់ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។​

លោក ​ទូច​​ កុសល ​បាននិយាយថា​៖ «​បើនិយាយ​មែនទែន​ទៅបើ​យើងទារ​បានបួន​ចំណុច​ហ្នឹងទើប​ពេញចិត្ត​ពេញចិត្តថ្លើម​​ តែដោយ​មើលទៅ​ដូចអត់ចង់​អូសបន្លាយ​ពេលវេលា​ទៅមុខ​ទៀតទេ​​ ចង់ថា​យកតែ​ប៉ុណ្ណឹងទៅ​ កុំអោយ​វែងឆ្ងាយ​ទៀត»។​

ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ទុកពេល​ឲ្យអតីត​បុគ្គលិក​ ចំនួន​ប្រាំបី​ថ្ងៃ ​​ដើម្បី​ឲ្យសម្រេច​ចិត្ត។​ នៅក្នុង​សប្តាហ៍នេះ​ តំណាង​សហជីព នឹងជួប​ប្រជុំ​ជាមួយ​អតីត​បុគ្គលិក​ម្តងទៀត​ ដើម្បី​សម្រេច​ចិត្ត។​

លោក​ ទូច​​ កុសល​ បានបន្ថែម​ថា តាម​ការប៉ាន់​ប្រមាណ​របស់លោក​ រង្វង់ទឹក​ប្រាក់ទាំង​អស់​ដែល​ត្រូវសង​ដល់បុគ្គលិក​ប្រហែល​៧០ម៉ឺន​ ទៅ១​លានដុល្លារ។​​

គួររំលឹក​ឡើងវិញថា​ អតីត​បុគ្គលិក​ចំនួន​១៣៩នាក់​បានធ្វើការ​តវ៉ា​នៅមុខ​សណ្ឋាគារ​ The Great Duke​​​ បួនលើក​ធំៗ ​បន្ទាប់​ពីសណ្ធាគារ​បានប្រកាស​បិទដំណើរ​ការ ចាប់ពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយមូល​ហេតុ​សេដ្ឋកិច្ច។​​​

Women Journalists Defy Stereotypes of the Work as Too Dangerous, ‘Not Suitable’
Cheng Sokhorng has been discouraged from pursuing her career in journalism, both at home and at work.

“My family always says there are many jobs better than being a journalist, and journalism is not suitable for a woman and not safe,” she says.

She started at The Cambodia Daily in 2009 and also worked at the The Phnom Penh Post as a business reporter. She recently became a freelancer so she can write news more freely, she says.

“I found that the job was not the same as before; I could not bring information properly to the public,” she says. “So I decided to become a freelancer, so I could report more or less independently.”

At work, a male-dominated field routinely behaves insensitively toward the women in it, she says. “You will see more men in your office and outside while reporting, and you will hear teasing or bullying words.”

Both in the newsroom and in the field, female journalists in Cambodia often find that they are alone. Significantly outnumbered by men, they encounter insensitivity and even harassment, they say. The people around them — especially their families, but even colleagues — suggest that the work is not for them, with too many safety and security concerns.

However, some of the women who have stuck with journalism in Cambodia say they take pride in defying the stereotypes.

Khan Leakhena, a reporter at VOD, says she sometimes doesn’t feel like a woman in her work — she chases interviewees among mobs of reporters, and is dressed to run.

But it’s work she loves and believes in. “This job can help people in my country,” she says.

The challenges have been frequent, she says. She has been harassed by locals during field reporting trips to the provinces, and even by other journalists on the job.

“When there is a male-dominant workplace, they always joke around about some topic about girls or something, which makes me feel uncomfortable,” Leakhena says. “Sometimes I might clap back, or I’ll just pretend that I don’t care so it won’t affect our teamwork.”

When she went on a reporting trip to Svay Rieng province in October for a feature on health and education, she faced unwelcome attention after an interview. “A local man kept asking me to drink beer and wanted to hold my hand,” she says.

Afterward, her parents told her to resign because they did not want her to continue traveling and face risks. It took a lot of convincing to gain their support again, she says.

At VOD, Leakhena is one of only two women in a news team of about 15, including all-male editors.

“When there is breaking news, they mostly send male journalists to report the news. They don’t think that sometimes women can do even better,” she says. “Please don’t underestimate women’s abilities.”

Despite the obstacles, however, Leakhena believes that female journalists are invaluable to the industry, and she encourages more women to join the field.

“Please don’t be scared to do what you want,” Leakhena says. “We don’t need anyone to empower us, just empower ourselves and do it.”

“Every time I see that I’m the lone female journalist in a crowd, I feel really proud of myself,”

One of her editors, Sun Sokhen, says VOD makes an effort to hire female journalists, and attributes the lack of women in the newsroom to a lack of interest among women.

“Female applicants are always rare,” he says. “Women themselves think that it is a dangerous kind of work and it is only for men … [and] her family might think it is too dangerous for her.”

He says he would like to have more women in the newsroom, because they would understand women’s issues better and “it is the nature of women to be good at communicating; the way they talk and their strategy to convince people are better than men.”

Sokhen adds that VOD has policies around gender-respecting behavior. Sometimes the male-dominant newsroom goes too far in making insensitive jokes, but “there is nothing serious about it,” he says.

A 2018 report by the Fojo Institute, a Swedish organization that promotes free and independent media, says female journalists in the country face a slew of challenges.

Its survey of 131 Cambodian journalists found a predominance of men in the field, particularly in the provinces and among freelancers; family pressures on women primarily around security fears; and more field opportunities given to men due to the assumption that women are more vulnerable. Two women surveyed said their husbands wanted to divorce them because of the demands of their work.

Sokhorng, the freelancer, says that in the face of obstacles, women journalists have learned to rely on themselves. “Everything depends on us, whether it’s taking care to maintain transparency and security, or even to encourage ourselves.”

Correction (January 24): An earlier version of this article misstated that Khan Leakhena traveled alone to Svay Rieng for a reporting trip in October. She traveled with a camera operator.

អតីតបុគ្គលិក​​សណ្ឋាគារ The Great Duke ជួបបញ្ហាជីវភាព ហើយ​បន្តទាមទារសំណង
អតីតបុគ្គលិក​បម្រើការ​នៅសណ្ឋាគារ​ The Great Duke ដែលប្តូរឈ្មោះពី InterContinental នៅតែបន្តធ្វើការតវ៉ា នៅមុខសណ្ឋាគារ ដោយសារ​ពុំទាន់ទទួលបាន ដំណោះស្រាយ ហើយការពន្យារ​ពេលនេះ វាធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេយ៉ាងខ្លាំង។

អតីតបុគ្គលិកជាង ១០០នាក់ នៃសណ្ឋាគារផ្កាយប្រាំនេះ បានក្រោកពីព្រលឹមមកប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ បួនថ្ងៃជាប់គ្នាហើយ ដោយអ្នកខ្លះ បានដឹកកូនមកជាមួយ ដើម្បីទាមទារសំណង។

លោក ​​អ៊ុំ​ វណ្ណា​ អាយុ៣៩ឆ្នាំ បានបម្រើការ១០ឆ្នាំ​ នៅសណ្ឋាគារនេះ បានមានប្រសាសន៍ថា​ លោកកំពុងជួបបញ្ហាយ៉ាងខ្លាំង ដោយលោកត្រូវការ ថវិកាសម្រាប់បង់ធនាគារ និងផ្គត់ផ្គង់គ្រួសារ ជាដើម។

លោក អ៊ុំ​ វណ្ណា​ និយាយថា៖ «​ការចាយវាយ ប្រចាំថ្ងៃ ប្រចាំខែ​ដូចបង់ថ្លៃផ្ទះ​ ធនាគារ​​ ឬការចំណាយលើបន្ទុកគ្រួសារ ព្រោះការបាត់បង់ការងារ ដូចការបាត់បង់ឆ្នាំងបាយ»។

អតីតបុគ្គលិកម្នាក់ទៀត លោក វ៉ន សុធ័ន បាននិយាយថា លោកបានបម្រើការ​ផ្នែកទទួលភ្ញៀវអស់រយៈពេល២០ឆ្នាំ​មកហើយ។ លោកបារម្ភ ពីការបាត់បង់អត្ថប្រយោន៍ច្រើន នៅពេលសណ្ឋាគារ​ប្រកាសបិទទ្វារ។

នៅក្នុងសប្តាហ៍នេះ លោក វ៉ន សុធ័ន បានក្រោកពីម៉ោង៥ព្រឹក ជាមួយកូនប្រុស អាយុ៧ឆ្នាំ របស់គាត់ មកប្រមូលផ្តុំ​មុខសណ្ឋាគារ​ ដើម្បីទាមទារ​ប្រាក់សំណង និងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា អតីតបុគ្គលិក និងគ្រួសារលោក នឹងជួបការលំបាក​កាន់តែខ្លាំង ប្រសិនបើការចចារមិនត្រូវគ្នា។

លោក វ៉ន សុធ័ន​ លើកឡើងថា៖ «យើងមិនមែន​ជាអ្នកមានដែរ។ យើងខ្វះខាត ទើបយើងមកធ្វើការរកលុយ ដើម្បីប្រាក់ខែ​​បន្តិចបន្តួចហ្នឹង ហើយដើម្បី​យកទៅផ្គត់ផ្គង់គ្រួសារ។ ដល់ពេលជួបឧបសគ្គ​អញ្ចឹង យើងមាន​បញ្ហាខ្លះ​ដែរ មិនមែន​អត់ទេ»។

លោក​ ទូច​ កុសល​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ និយោជិក​វិស័យ​​ទេសចរណ៍​កម្ពុជា ​ប្រចាំ​នៅ​សណ្ឋាគារ​ ​ The Great Duke បានមានប្រសាសន៍ នៅក្នុងសន្និសិទសាព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ពួកគេ​នៅតែរក្សាជំហរ​ទាមទារ បួនចំណុច រួមមាន ប្រាក់អតីតភាព​ការងារ សំណងជំងឺចិត្ត ទូទាត់ប្រាក់​ជូនដំណឹង និង ទូទាត់ថ្ងៃឈប់សម្រាក​ដែលនៅសល់ទៅជាថវិកា។ លោកថា ភាគីសណ្ឋាគារ ស្នើបង់សំណង ជាបីដំណាក់កាល ប៉ុន្តែអតីតបុគ្គលិក មិនយល់ព្រមនោះទេ។

លោក ទូច កុសល បន្ថែមថា​ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ តំណាងអតីតបុគ្គលិក នឹងទៅជួបមន្រ្តីនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ ដើម្បីធ្វើការដោះស្រាយ។

តំណាងបុគ្គលិកសណ្ឋាគារ នឹងជួប តំណាងក្រសួងការងារ ដើម្បីធ្វើការដោះស្រាយ នៅរសៀលថ្ងៃ។

អ្នកនាំពាក្យក្រសួងការងារ លោក​​​ ហេង​ សួ​រ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃអង្គារ ថាករណីបិទទ្វារសណ្ឋាគារ The Great Duke មិនមែនជាករណីក្ស័យធននោះទេ។ ក្រសួង នឹងបញ្ជូនករណីនេះ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយ។

សណ្ឋាគារ The Great Duke បានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។ បន្ទាប់ពីប្រកាសបិទទ្វារ សណ្ឋាគារនេះ បានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ធ្វើការដោះស្រាយ។

មេធាវី​តំណាងសណ្ឋាគារ ​លោក ​​នៅ​​​​ ពិសិដ្ឋ​ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបាននោះទេ។

អតីតបុគ្គលិកសណ្ឋាគារផ្កាយប្រាំ The Great Duke តវ៉ាទាមទារ ប្រាក់អត្ថប្រយោជន៍
អតីតបុគ្គលិក សណ្ឋាគារ The Great Duke ជាង១០០នាក់ បានប្រមូលផ្តុំតវ៉ា នៅមុខសណ្ឋាគារ នៅព្រឹកនេះ ដើម្បីទាមទារ ប្រាក់អត្ថប្រយោជន៍ និងសំណងផ្សេងៗ បន្ទាប់ពីបរាជ័យក្នុងការចរចា។

សណ្ឋាគារលំដាប់ផ្កាយប្រាំ The Great Duke បានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។ បន្ទាប់ពីប្រកាសបិទទ្វារ សណ្ឋាគារនេះ បានចាត់តាំការិយាល័យមេធាវី អេចប៊ីអេស (HBS) ធ្វើការដោះស្រាយ ជាមួយបុគ្គលិក ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយនោះទេ។

លោក​ ទូច​ កុសល​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា ​ប្រចាំ​នៅ​សណ្ឋាគារ​ ​ The Great Duke បានប្រាប់អ្នកសារព័ត៌មានថា​ អតីតបុគ្គលិកសណ្ឋាគារ ធ្វើការតវ៉ា នៅថ្ងៃនេះ បន្ទាប់ពីរងចាំជាច្រើនថ្ងៃ ដោយពុំមានដំណោះស្រាយ។ លោកថា​​​​ ពួកគេនឹងបន្តធ្វើការតវ៉ា រហូតមាន ដំណោះស្រាយ។

លោក​ ទូច កុសល មានប្រសាសន៍ថា៖ «ចាប់ពី​ថ្ងៃនេះ ​បើសិន​មិនមាន​ការដោះស្រាយ​ឲ្យ​កម្មករ​យើង​ទេ គឺ​យើង​នឹង​ធ្វើការ​ដង្ហែ​រហូត។ ​ហើយ​យើង​ប្រហែល​ជាមិននៅ​ស្ងៀម​មួយកន្លែងទេ។ ពួកយើង​ដង្ហែ​ក្បួន​ទៅ​ក្រសួងការងារ ដូចជាកន្លែងប្រមុខរដ្ឋាភិបាល ​ដើម្បី​ឲ្យ​ពួកគាត់​ជួយដោះស្រាយ​ឲ្យ​ពួកយើង​»។

លោក ទូច កុសល បន្ថែមថា ក្រុមអតីតបុគ្គលិក ទាមទារលក្ខខណ្ឌមួយចំនួន រួមមាន ប្រាក់អតីភាពការងារ សំណងជំងឺចិត្ត ទូទាត់ប្រាក់ជូនដំណឹង ទូទាត់ថ្ងៃឈប់សម្រាកដែលនៅសល់ទៅជាថវិកា និងប្រាក់ខែចុងក្រោយជាដើម។

​​​​បុគ្គលិកផ្នែកភោជនីយដ្ឋាន អ្នកស្រី គង់ ច័ន្ទ ​ ​មានប្រសាសន៍ថា ពូកគាត់​បានទៅ ​ក្រសួងការងារ​​ កាលពីថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការចរចាជាមួយ មេធាវីតំណាងក្រុមហ៊ុន ប៉ុន្តែភាគីក្រុមហ៊ុនបដិសេធ​ សំណើរបស់ពួកគេ។​ អ្នកស្រីថា នេះជាការតវ៉ាលើកទីបួនហើយ ដើម្បីទាមទារឲ្យមានដំណោះស្រាយ។

អ្នកស្រី គង់ ច័ន្ទ និយាយថា៖ «​ដោយសារថ្ងៃទី១៧ ខែមករា​នេះ​ បុគ្គលិក​ក៏បាន​ទៅជួប​ជាមួយ​មេធាវី​តំណាង​​របស់សណ្ឋាគារ​នៅ​ក្រសួងការងារដែរ តែមិនមាន​ដំណោះស្រាយ​អ្វីទេ។ ទើបធ្វើអោយ​ពួកគាត់​ឈានចូល​ការ​ធ្វើកូដកម្មលើកទី៤​»។

​អ្នកនាំពាក្យក្រសួងការងារ លោក​​​ ហេង​ សួ​រ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា​ ក្រសួងកំពុងធ្វើការសម្របសម្រួល និងរកដំណោះស្រាយ ជូនបុគ្គលិកទាំងនោះ។

លោក ហេង​ សួរ មានប្រសាសន៍ថា៖​​​ «ករណីនេះ នឹងរុញទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ ដោយសារតាមព័ត៌មានបឋម ករណីនេះមិនមែន ជាករណីជាករណី ក្ស័យធន»។

ចំណែក​មេធាវី​តំណាងសណ្ឋាគារ ​លោក ​​នៅ​​​​ ពិសិដ្ឋ​ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបាននោះទេ។​​​

សណ្ឋាគារ The Great Duke បានផ្លាស់ប្តូរឈ្មោះ​ពីសណ្ឋាគារ InterContinental តាំងពីខែមករា ឆ្នាំ២០១៨។ បុគ្គលិកសណ្ឋាគារនេះ ធ្វើការតវ៉ាបន្តបន្ទាប់ ដោយសារបើកប្រាក់ខែយឺត ហើយបានឈានដល់ ប្រកាសបិទទ្វារ​ ចាប់ពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៩។

Skipped Meals and Junk Food: Pressed for Time, Busy Students’ Health Suffers
During his first year of university, Chhai Yorn started to vomit in the mornings and struggled to sleep. He had developed stomach ulcers from skipping meals and eating junk food all the time, he said.

Yorn said he had trouble remembering his lessons while he was sick, which deepened his stress and made his ailments even worse.

Like Yorn, many Cambodian university students are facing health issues because of the pressure they are under: The difficulty of balancing studies with work is leading to unhealthy lifestyles and eating habits, students and nurses said.

The problem is particularly common among students who have just begun living away from home, they said.

“This is my first time living alone, away from my family,” Yorn said.

He shares a room with three friends, and the transition has been challenging, the second-year Pannasastra University business student said.

He had no time to prepare proper meals, and usually ate instant noodles during class.

“I knew it was not good for my health, but I had no choice so I recklessly ignored it until it got worse,” he said.

To reduce the financial burden on his family in Oddar Meanchey province caused by his university studies, Yorn was earning some money through full-time, paid volunteering at the Documentation Center of Cambodia, which archives records from the Khmer Rouge. But it left him little time to take care of himself.

“Rushing to school, I didn’t have enough time to cook for myself; therefore, I usually found easy ways to have a meal like noodles, potatoes and fried eggs several times per week,” he said. “I did not realize that I had a stomach problem because I think all students are experiencing the same conditions like me during their studies.”

But his condition gradually got worse, he said.

“It was not easy,” he said. He felt like vomiting in the mornings, and his breath was smelling worse, he said.

Several other students — even those who are not working — said they faced a similar situation.

Cheng Ratanak Sombo, a sophomore majoring in teaching English as a second language, also at Pannasastra, said she developed stomach problems in grade 12 while studying hard to pass her diploma, and it got worse during her first year of university.

“I normally studied at home alone until I forgot to eat dinner. Instead of having rice, I had an energy drink to help me stay awake to study longer. In the past, I drank one or two cans every single day,” Ratanak Sombo said.

She continued this routine until one day she suddenly fainted in the middle of class. Her teacher had to get her medical help.

A doctor told her to stop eating junk food and eat more regularly. However, she found it hard to maintain an appetite, she said.

“The doctor did not allow me to eat any kind of spicy food, and [said] I should eat healthy food every day,” she said. “But my favorite snack is mango with spicy salt and energy drinks. I’m always dying to eat these things. It’s hard to blame anyone as I cannot maintain my self-control.”

A recent survey of more than 1,300 Cambodian university students found that rates of inactive lifestyles and unhealthy food consumption were “concerning.”

“Public policy and universities should promote healthy behaviors among the students,” said the study, conducted by researchers from the Khana Center for Population Health Research and the Royal University of Phnom Penh.

About 10 percent of respondents said they had eaten no fruits or vegetables in the past seven days.

More than 83 percent of respondents drank at least one glass of soft drink or sweet tea a day, and about 40 percent ate fast food at least once a week, according to the study.

The research, posted online last year, also looked at sleeping habits and found that more than 50 percent had moderate or severe problems sleeping, with a further 33 percent having mild troubles.

According to Man Kanda, a nurse who specializes in internal medicine, health issues due to poor diets are a noticeable and growing concern among university students.

Young people tend to pay little attention to what they consume, she said.

“When people don’t have proper and substantial meals, it can bring many disadvantages to their health,” Kanda said. Symptoms could include stomach problems, weak immune systems and mental problems, she said.

Kanda said that for students, eating regularly and getting enough vitamins were a must, no matter how busy they were.

She recommended getting to sleep before midnight, eating breakfast before 9 a.m., having lunch every day, and taking dinner at least four hours before going to sleep. Students should also drink milk and exercise regularly, she said.

Yorn, the Pannasastra student who suffered from stomach ulcers, said he was now making an effort to be healthier.

“Now I know that I need to take care of my health first; otherwise, I cannot concentrate on my studies or my work,” he said. “It stressed me out and affected my mood whenever I was not feeling well. Plus, my mom was very concerned about me. I felt bad for causing this trouble for myself and others.”

Phnom Penh Lakes ‘on the Brink of Elimination’: Report
Every lake in Phnom Penh has been damaged by development and its wetlands decimated, leading to severe flooding, loss of livelihoods and disappearance of fish species, a new report says.

SOURCE: https://vodenglish.news/phnom-penh-lakes-on-the-brink-of-elimination-report/?fbclid=IwAR353yWiTQcAfkpF18FZ-1Gtg5fxybl9duMCy49E4yAgjaRBsQp4c5-fkUg