លោក ឃាង សុខមាន (Kheang Sokmean) – Newsroom Cambodia

យុវតីពិការភាពម្នាក់តស៊ូរៀនរហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យ
យុវតីពិការភាពម្នាក់តស៊ូរៀន និងជំនះការរើសអើង ដើម្បីបំពេញក្ដីស្រមៃរបស់​ខ្លួ​ន​ ទោះបីជាពេលខ្លះត្រូវ​រង​សម្ពាធ​ពី​មជ្ឈ​ដ្ឋា​ន​ជុំវិញយ៉ាងណា ក៏នៅតែបន្ដពុះពារឧបសគ្គ រហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។

យុវតី ស៊ិន ស្រីហង្ស អាយុ២០ឆ្នាំ និងមានពិការភាពតាំងពីកំណើត​ ដោយមិនមានកាយសម្បទាគ្រប់គ្រាន់ (ពិការដៃ និងជើង​ទាំងសង្ខាង) បាន​រៀប​រាប់​ពី​ខ្សែ​ជីវិត និង​ការ​តស៊ូ​របស់​ខ្លួ​ន​ថា ខ្លួនមានស្រុកកំណើតនៅភូមិ​សឹង្ហ១ ឃុំសឹង្ហ ស្រុកសំឡូត ខេត្ដបាត់ដំបង ហើយ​ដោយសារតែមាននិស្ស័យជាអ្នកចង់រៀនចង់សូត្រ រូបនាង​ត្រូវងើបពីព្រឹកមុនគេដើម្បីរៀបចំខ្លួន និង​ជិះម៉ូតូទៅសាលារៀន ដោយមានម្ដាយជាអ្នកជូនទៅ​ជា​រៀងរាល់ថ្ងៃ​។ ដោយមានការតស៊ូនេះ បានធ្វើឱ្យកញ្ញា ប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២០ និងបានបន្ដការសិក្សានៅរាជធានី​ភ្នំពេញ។

អង្គុយ​លើរទេះ ទឹក​មុខ​ពោរពេញដោយក្ដីសង្ឃឹម កញ្ញាបានរៀបរាប់ពីដំណើរជីវិតបន្ដថា ការផ្លាស់ប្ដូរ​ពី​ស្រុ​កស្រែជន​បទ​មករស់នៅរាជធានី​ភ្នំពេញ រឹតតែធ្វើឱ្យកញ្ញាកាន់តែជួបការលំបាកបន្ថែមទៀត នោះ​គឺត្រូវទទួលរងនូវការរើសអើងជាច្រើ​នពីមនុស្សជុំវិញខ្លួន ដោយគេមើលងាយថាទោះប្រឹង​ដល់ណា ក៏មិនអាចទទួលបានការងារដូចមនុស្សមានរាងកាយគ្រប់គ្រាន់ដែរ។

យុវតីដែលមានសម្បុរស ស្លៀកសំពត់ពណ៌ខ្មៅ និងពាក់អាវពណ៌ផ្ទៃមេឃរូបនេះ បានបន្ដថា ពេលលឺពាក្យមើលងាយរបស់​មនុស្​សជុំវិញខ្លួនបែបនេះ រឹតតែធ្វើឱ្យកញ្ញាមានកម្លាំងចិត្ដបន្ថែមទៀត ក្នុងការតស៊ូរៀនសូត្រ​ ជាពិសេសមិនព្រម​ចុះ​ចាញ់នឹង​ព្រហ្មលិខិតនោះទេ រហូតកញ្ញាទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានី​ភ្នំពេញ។

យុវតីមកខេត្ដបាត់ដំបងរូបនេះ បន្ដថា៖ «ទោះបីជាខ្ញុំមានពិការភាព​ពិតមែន តែខ្ញុំមិនបោះបង់ខ្លួន​ឯង​ចោលឡើយ។ ឪពុក​ម្ដាយខ្ញុំ មិនព្រមក៏មិនបានដែរ ព្រោះខ្ញុំចង់សម្រេចក្ដីបំណងខ្ញុំ»។

យុវតី ស៊ិន ស្រីហង្ស មកដល់ពេលនេះ បានក្លាយជានិមិត្ដរូបនៃការតស៊ូរបស់យុវវ័យជាច្រើ​ន​ ព្រោះបើ​ទោះ​រូបនាង​មាន​ពិការ​ភាព​ក៏ពិតមែន តែនាងមិនព្រមបោះបង់ក្ដីស្រមៃឡើយ ហើយនេះក៏ជាការបង្ហាញទៅដល់មនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ត្រូវចេះតស៊ូ និងមិនត្រូវទុកខ្លួនឯងចោលនោះទេ។

កញ្ញា ស្រីហង្ស បន្ដថា ពេលខ្លួនមករៀននៅរាជធានី​ភ្នំពេញ ម្ដាយរបស់កញ្ញា បានមកជួយជ្រោមជ្រែង និង​​មើលថែរូបនាង​ ដោយសារតែម្ដាយរបស់នាងពេញចិត្តចំពោះការតស៊ូរបស់នាង។

អង្គុយលើរទេះរុញ​នៅមុខសកលវិទ្យាល័យកម្ពុជា យុវតី ស្រីហង្ស និយាយថា៖ «ពេលនៅភ្នំពេញ ម៉ែគាត់មកមើល ហើយគាត់ត្រូវដកឃ្លាចេញពីការងាររបស់គាត់មករស់នៅភ្នំពេញជាមួយនាងខ្ញុំ។ ពេលខ្ញុំមករៀនមានការលំបាកច្រើនដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​បន្ទ​ប់ទឹក ឬក៏ទៅណាបាន គឺមានមិត្ដរៀនជាមួយគ្នាគេចាំជួយជូនទៅ ដោយសារគេអាណិតខ្ញុំ»។

ស្រីហង្ស បន្ដថា បើនិយាយពីការរើសអើងមានច្រើន កាលពីតូចគេមិនសូវលើកតម្កើងជនពិការប៉ុន្មានទេ គេថារៀនបានតែរៀនទេ អត់អាចធ្វើការងារអ្វីបាន ពេលខ្លះគេមិនចង់ឱ្យខ្លួនចូលរៀនផង ដោយសារតែគេគិតអវិជ្ជមាន។ មួយវិញទៀត កញ្ញាថា គេមិនសូវយកចិត្ដទុកដាក់ជាមួយ ប៉ុន្ដែខ្លួនមិនដែលបាក់ទឹកចិត្ដឬក៏តូចចិត្ដទេ។

ស្រីហង្ស បន្ដថា៖ «នៅពេលខ្ញុំពិបាកចិត្ដចឹង គឺខ្ញុំដកឃ្លានូវការងារអ្វីៗ​ដែលខ្ញុំស្មុគស្មាញហ្នឹង ដូចជាទៅចំការជាមួយ​ម៉ែ​ ទៅស្រូបខ្យល់អាកាស ឬក៏ស្ដាប់បទចម្រៀង និងធ្វើអ្វីដែលខ្ញុំចូលចិត្ដអ៊ីចឹងទៅ អាភាពស្មុគស្មាញខ្ញុំវាបាត់ ហើយខ្ញុំក៏បន្ដការសិក្សាទៀតទៅ»។

សព្វថ្ងៃនេះ យុវតី ស៊ិន ស្រីហង្ស កំពុងរៀនជំនាញសិល្បៈ និងការសិក្សាអំពីព័ត៌មាន នៅសកលវិទ្យាល័យកម្ពុជា ឆ្នាំ​ទី​១ ដោយ​ទទួល​បាន​អាហារូបករណ៍ ១០០% ពីសាលាផ្ទាល់តែម្ដង។ កញ្ញាថា នាពេល​អនាគត កញ្ញាចង់ក្លាយជាអ្នកសារព័ត៌​មាន​​ដ៌ល្បីម្នាក់ ដើម្បីជាចំណែកមួយនៅក្នុងវិស័យ​​ព័ត៌មាន។

ស្រីហង្ស និយាយ​​ថា៖ «យើងគិតថា យើងកើតពិបាក ចុះមានអ្នកខ្លះគាត់ពិបាកជាងយើងទៀត ម៉េចគេអាចតស៊ូបាន រឿងអីខ្ញុំមិនតស៊ូ អ៊ីចឹងកុំចុះចាញ់អី យើងត្រូវតស៊ូទាំងអស់គ្នា»។

ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​សិទ្ធិ​ជនពិការ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម កាល​ពី​ខែកក្កដា​ឆ្នាំ​២០០៩ ត្រង់​មាត្រា២៩ ​ចែង​ថា ​ក្រសួង​ទទួល​បន្ទុក​វិស័យអប់រំ​ ​ត្រូវ​រៀបចំ​កម្មវិធី​សម្រាប់​គ្រឹះស្ថាន​សិក្សា​នានា ​ក្នុ​ង​​ការសម្រប​សម្រួល​ដល់​សិស្ស-និស្សិត​ពិការ​នូវ​ផ្នែក​មួយចំនួន ​ដូចជា អគារ​ បន្ទប់ និង​កន្លែង​សិក្សា ភាសា​សញ្ញា និង​អក្សរ​ស្ទាប បច្ចេកទេស​អប់រំ និង​គរុកោសល្យ ស្រប​ទៅ​តាម​ប្រភេទ​ពិការភាព សម្ភារៈ​សិក្សា ឬ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ជំនួយ​ដល់​សិស្ស-និស្សិត​ពិការ សម្ភារៈ​ឧបទេស​សម្រាប់​គ្រូបង្រៀន ឬ​សាស្ត្រាចារ្យ និង​ផ្នែក​ផ្សេងៗ​ទៀត តាម​ការ​ជាក់​ស្ដែង​របស់​សិស្ស-និស្សិត​ពិការ​ម្នាក់ៗ។

មាត្រា៣០​​​នៃច្បាប់ដដែលនេះ ចែងថា ​ក្រសួង​ទទួល​បន្ទុក​វិស័យ​អប់រំ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ដល់​សេចក្ដី​ត្រូវ​ការ​​ផ្នែក​​អប់រំ​របស់​សិស្ស-​និស្សិត​ពិការ។ ទោះបីជា​មាន​ច្បាប់​ចែងបែប​នេះ​ក្តី ប៉ុន្តែ​ក្រុមសិស្ស​និស្សិត​ជា​ជនពិការ ​នៅ​តែ​មាន​បញ្ហាប្រឈមមួយចំនួន​​ ហើយ​ពួកគេ​លើក​ឡើង​ថា ដោយសារ​តែខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួងអប់រំ និង​រដ្ឋាភិបាល។

ស្រដៀងគ្នានេះដែរ អ្នកស្រី ឈឺន ឈុនលី អាយុ៥០ឆ្នាំ ត្រូវជាម្ដាយរបស់យុវតី ស៊ិន ស្រីហង្ស បាននិយាយថា ដោយ​សារ​តែ​កូន​ស្រី​កើត​មាន​ពិការភាព​ ហើយចង់រៀនចង់សូត្រ ដូច្នេះអ្នកស្រីមិនចង់ជំទាស់ចិត្ដកូនខ្លួននោះទេ ទោះបីជាកូនខ្លួនទៅដល់ណាក៏តាមមើលថែដែរ ដោយសារតែអាណិត និងស្រឡាញ់កូន។ បើនិយាយពីអត្ដចរិតវិញ អ្នកស្រីថា យុវតី​ ​ស្រីហង្ស ជាមនុស្សម្នាក់ដែលមិនងាយនឹងបោះបង់ក្ដីស្រមៃចោលឡើយ ហើយតែងតែជួយពន្យល់មេរៀនដល់មិត្ដរួមថ្នាក់តាំងពីតូចមកម្ល៉េះ។

អ្នកស្រីថា៖ «ពេលនាំកូនមករៀននៅភ្នំពេញ មានអ្នករើសអើងច្រើនដែរ ដោយសារគេឃើញយើងពិការ មិនដឹងគេគិត​អាម៉េច​ចឹង។ ប៉ុន្ដែខ្ញុំអត់ខ្វល់ ដោយសារទម្លាប់ខ្ញុំប៉ុណ្ណឹង​ហើយ កូនធ្លាប់ដើរឆ្ងាយៗដែរ ចឹងខ្ញុំអត់ខ្វល់គេពីការរើស​អើង គេអត់​និយាយ​រក​យើង យើងធ្វើមិនដឹងមិនឮទៅ ខ្ញុំមិនដែលបាក់ទឹកចិត្ដទេ»។

យុវតី ស៊ិន ស្រីហង្ស និងម្តាយរបស់នាង។ (រូបភាព៖ ស៊ិន​ ស្រីហង្ស)

អ្នកស្រី​​បន្ដថា​ ការរើសអើងដល់ជនពិការភាព ជារឿង​មិនគួរឱ្យ​​កើតមាននោះ​ទេ ពីព្រោះសុទ្ធតែជាមនុស្សដូចគ្នា។ អ្នកស្រីថា ជនពិការគួរទទួលបានការលើកទឹកចិត្ដ និងការគោរពស្រឡាញ់ពីមនុស្សទូទៅដូចគ្នា។

យុវតីម្នាក់ជាមិត្ដភក្ដិរបស់យុវតី ស្រីហង្ស ឈ្មោះ ពោង​ ស្រីរ៉ា បានបង្ហាញពីអារម្មណ៍ និងការស្រឡាញ់របស់ខ្លួនទៅកាន់មិត្ដភក្ដិ ដោយថាកញ្ញាមិនដែលចាត់ទុកស្រីហង្ស ជាជនពិការទេ ហើយ​ខ្លួន​តែងតែជួយ​ពេល​នៅ​ក្នុងសាលា ដូចជា​ជួយ​រុញ​រទេះ និង​បញ្ចុកបាយដល់ស្រីហង្សជាដើម។

កញ្ញា​​បន្ដថា ស្រីហង្ស ជាមនុស្សតស៊ូណាស់ ទោះបីគាត់មានពិការភាពមែន ប៉ុន្ដែគាត់រៀនពូកែ​ជាង​​អ្នក​មាន​កាយសម្បទា​គ្រ​ប់គ្រាន់ទៅទៀត ហើយគាត់យកចិត្ដទុកដាក់នឹងការសិក្សា ជាពិសេសពេលគ្រូដាក់មេរៀនឱ្យធ្វើ គឺគាត់ធ្វើបានលឿន អត់យូរដូចសិស្ស​​ផ្សេង​ទេ។

ស្រីរ៉ា និយាយថា៖ «ខ្ញុំមានតែអាណិតគាត់ ដោយសារគាត់អត់មានកាយសម្បទាដូចយើង​ ប៉ុន្ដែអត់មានការរើសអើងទេ»។

ជុំវិញរឿងនេះដែរ លោក កៅ គឹមហួន សកលវិទ្យាធិការនៃសកលវិទ្យាល័យកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលខាងសាលាផ្ដល់អាហារូបករណ៍ដល់យុវតី ស៊ិន ស្រីហង្ស ដោយសារតែមើលឃើញពីការតស៊ូរបស់យុវតីម្នាក់។ លោកបន្ដថា ខាង​សាលាតែងតែលើកទឹកចិត្ដដល់យុវជនគ្រប់រូប ដែលមានបំណងចង់បន្ដការសិក្សា ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ជាពិសេសជនមានពិការភាព គឺខាងសាលាតែងតែលើកទឹកចិត្ដ។ លោកថា យុវតី ស៊ិន ស្រីហង្ស គឺជាសិស្សមា្នក់ដែលពូកែ និងមានអត្ដចរិតស្លូតបូត និងឧស្សាហ៍រៀនណាស់។

លោកបន្ដថា៖ «ពួកខ្ញុំរីករាយនឹងយុវតីម្នាក់ហ្នឹងណាស់។ យើងបន្ដផ្ដល់អាហារូបករណ៍បន្ដទៀតដល់សិស្ស ដែលគាត់គ្មាន​លទ្ធភាព​ និងមានពិការភាព គឺយើងតែងតែផ្ដល់ឱកាសឱ្យ។ ស្រីហង្ស គាត់ពិការភាពមែន ប៉ុន្ដែគាត់រៀនឆ្លាត ហើយគាត់ក៏បានក្លាយជានិស្សិតគម្រូដល់យុវជនផ្សេងទៀតឱ្យចេះតស៊ូដូចគាត់ដែរ»៕

យុវតីថាស្រ្ដីនៅក្នុងវិស័យនយោបាយហាក់នៅមានសំឡេងតិចតូចជាងបុរស
យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកទោម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។

​យុវតី នៅ ស្រីនិច្ច ជានិស្សិតនៃសកលវិទ្យាល័យមួយក្នុងខេត្ដបាត់ដំបង បានលើកឡើងថា បញ្ហានយោបាយវាជារឿងស៊ីជម្រៅ និងមានអ្វីៗជាច្រើនដែលយុវជនត្រូវការរៀនសូត្រ។ ការចូលរួមកិច្ចការនយោបាយនេះ គឺជាកាតព្វកិច្ចរបស់យុវជ​ន និងពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ កញ្ញាថា កាលណាយុវជន និងពលរដ្ឋមិនបានចូលរួមឱ្យបានយល់ស៊ីជម្រៅលើនយោបាយគឺងាយនឹងរងគ្រោះណាស់​។ ស្ថិតក្នុងវ័យ២១ឆ្នាំកញ្ញាស្រីនិច្ចបានមើលឃើញថា ក្នុងជីវភាពនយោបាយក្នុងប្រទេសកម្ពុជាហាក់មានស្រ្ដីតិចតួចបំផុតបើគិតជាភាគរយ។ កញ្ញាថា ក្នុងនាមជាយុវតីម្នាក់កញ្ញាចង់រៀនសូត្រឱ្យបានច្រើនពីនយោបាយ ជាពិសេសខ្លួនចង់លុបបំបាត់ពាក្យថាស្រ្ដីពុំមានសិទ្ធិស្មើបុរសក្នុងឆាកនយោបាយ និងចង់ឱ្យមានសំឡេងស្រ្ដីឱ្យបានច្រើនដូចបុរសដែរ។​

កញ្ញាថា៖«ខ្ញុំយល់ថាយុវតីមានសិទ្ធិក្នុងការជ្រើសរើសអីមួយដែលខ្លួនចង់ធ្វើទាក់ទងនឹងឆាកនយោបាយ។ស្រ្ដីមានក្នុងការឈរឈ្មោះឬក៏បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឬក៏តាំងខ្លួនសម្រាប់ឱ្យគេជ្រើសរើសដើម្បីក្លាយខ្លួនជាអ្នកដឹកនាំស្មើនឹងបុរសដែរ។នយោបាយគឺវាចាំបាច់ខ្លាំងបំផុត ដើម្បីអភិវឌ្ឍសង្គមជាតិទៅមុខទៀត»។

កញ្ញាបានជម្រុញដល់យុវជន និងពលរដ្ឋបន្ថែមថា យុវជន និងពលរដ្ឋមិនគួរមានការខ្លាចញញើតនឹងឆាកនយោបាយនោះទេ ព្រោះក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវការពលរដ្ឋជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ កញ្ញាថា យុវជន និងពលរដ្ឋត្រូវមានភាពក្លាហានក្នុងការចូលរួមតាមដាន និងឃ្លាំមើលពីស្ថានភាពប្រទេសជាតិរបស់ខ្លួនជាចាំបាច់។​

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។

ស្រដៀងគ្នានេះ យុវតី ប្រេន សំបូរ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ម្នាក់ផ្នែករដ្ឋបាលអប់រំ យល់ឃើញថា បញ្ហានយោបាយ ស្រ្ដីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅស្មើនឹងបុរសដែរ ជាពិសេសស្រ្ដីក៏អាចក្លាយជាថ្នាក់ដឹកនាំផ្នែកនយោបាយមួយដែលមិនអាចខ្វះបាន។ និស្សិតវ័យក្មេងរូបនេះបន្ដថា ក្នុងពេលបច្ចុប្បន្ននេះបញ្ហានយោបាយជារឿងក្ដៅ និងមិនសូវមានយុវជនចូលរួមតាមដានពិតមែន​ ប៉ុន្ដែខ្លួននៅតែចង់ឈ្វេងយល់ និងប្រឡូក ព្រោះចង់រៀនសូត្រឱ្យបានច្រើនក្នុងនាមជាយុវតីម្នាក់។ កញ្ញាថា កិច្ចការនយោបាយមិនមែនសំដៅលើរឿងបក្សទេ គឺគ្រប់សកម្មភាពទាំងអស់ទាំងក្នុងជីវភាពប្រចាំថ្ងៃក៏អាចចាត់ទុកថាជានយោបាយ ហើយនិយមន័យនយោបាយវាមានន័យទូលំទូលាយ ដូច្នេះគ្មានអ្វីដែលយុវជនខ្លាចរអារនោះទេ។

កញ្ញាថា៖«មិនថាតែនយោបាយទេ សឹងតែគ្រប់កិច្ចការទាំងអស់គឺបុរសឈានមុខស្រ្ដីដាច់។ខ្ញុំសំណូមពរថាទោះបីកិច្ចការងារអីក៏ដោយ ក៏សុំឱ្យស្រ្ដីចូលរួមនឹងផ្ដល់ឱ្យស្រ្ដីហ្នឹងបានធ្វើការហ្នឹងដែរ»។

ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ  និងជាអ្នកវិភាគនយោបាយវ័យក្មេង លោក វណ្ណ ប៊ុនណា មើលឃើញថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ននេះគឺមានការធ្លាក់ចុះខ្លាំងគិតចាប់តាំងពីឆ្នាំ២០១៣មក។​ លោកថា យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាលើយុវជនចំនួន១ ៦០០នាក់ទូទាំងប្រទេស គឺមានយុវជនតែជាង១០%ប៉ុណ្ណោះមានការចាប់អារម្មណ៍ពីបញ្ហានយោបាយដោយសារតែកង្វះចំណេះដឹងពីកិច្ចការងារហ្នឹង។ លោកបានឱ្យដឹងទៀតថា កង្វះការចូលរួមរបស់យុវជនហ្នឹងហើយដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យលូតលាស់ល្អ ព្រោះខ្វះការចូលរួមរបស់យុវជន។

ប្រភពដដែលបន្ថែមថា៖«ពួកគាត់ខ្វះចំណេះដឹងពីនយោបាយ និងបរិយាកាសនយោបាយនៅកម្ពុជាយើងមានការរឹតត្បិតខ្លាំង ជាពិសេសមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដល់សកម្មជនដែលពួកគាត់សកម្មក្នុងរឿងនយោបាយជាហេតុពួកគាត់ភ័យខ្លាច​ និងមិនសូវជាចង់ចូលរួមទេ»។

អង្គការ​តម្លា​ភាព​កម្ពុជា​ (​T​I​) ​បាន​ចេញផ្សាយ​របាយការណ៍​ស្ទង់មតិ​មួយ​ស្ដីពី​ ​«​ការស្ទង់មតិ​យុវជន​ស្ដីពី​គោល​នយោបាយ​»​ ​កាលពី​ខែវិច្ឆិកាឆ្នាំ២០២២​ ​ដោយ​បាន​រក​ឃើញ​ថា​ ​យុវជន​កម្ពុជា​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​រឿង​នយោបាយ​ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​យល់​ថា​នយោបាយ​ ​គឺជា​រឿង​គ្រោះថ្នាក់​។​ បញ្ហា​នេះ​ធ្វើឡើង​ក្រោយ​ពី​អង្គការ​តម្លា​ភាព​កម្ពុជា​ស្ទង់មតិ​ដោយ​ផ្ទាល់​ជាមួយ​យុវជន​កម្ពុជា​ចំនួន​ ​១​ ​៦​០​០​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៥​ឆ្នាំ​ ​ទៅ​៣​០​ឆ្នាំ​ ​នៅ​ភូមិ​ចំនួន​២០០​ ​នៅ​ទូទាំង​ប្រទេស​ ​ចាប់ពី​ខែវិច្ឆិកា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​។

​របាយការណ៍​ស្ទង់មតិ​ដដែលបាន​រក​ឃើញ​ថា​ ​ក្នុងចំណោម​យុវជន​១​ ៦​០​០​នាក់​ ​គឺ​មាន​១​៧​ភាគរយ​បាន​និយាយ​ថា​ ​ពួកគេ​ចាប់អារម្មណ៍​ ​ឬ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កិច្ចការ​នយោបាយ​ ​ខណៈ​៨​២​ភាគរយ​និយាយ​ថា​ ​ពួក​គេ​មិន​ចាប់អារម្មណ៍​ទាល់តែសោះ​ ​ឬ​ចាប់​អារម្មណ៍​បន្តិច​បន្តួច​លើ​កិច្ចការនយោបាយ​។​ ​តាម​ការ​វិភាគ​បង្ហាញ​បន្ថែម​ថា​ ​យុវជន​ដែល​ចាប់អារម្មណ៍​លើ​នយោបាយ​ច្រើន​ជា​បុរស​មាន​ការ​អប់រំ​ខ្ពស់​ ​រស់នៅ​ទីប្រជុំជន​ ​និង​មាន​ចំណូល​ក្នុង​គ្រួសារ​ខ្ពស់​។​

​ការស្ទង់មតិ​ដដែល​បន្ត​ថា​ ​នៅ​ពេល​សួរ​ពី​មូលហេតុ​ចម្បង​ដែល​យុវជន​មិន​ចាប់អារម្មណ៍​លើ​នយោបាយ​នោះ​ ​យុវជន​ពីរ​ភាគ​បី​ (​៦​៦​ភាគរយ​) ​បាន​លើកឡើង​ថា​ ​ដោយសារតែ​ពួក​គេ​មាន​កង្វះខាត​ចំណេះ​ដឹង​អំពី​នយោបាយ​ ​ខណៈ​ពួក​គេ​នៅ​ក្មេង​ពេក​ ​និង​ខ្លះទៀត​យល់ថា​ ​នយោបាយ​ ​ជា​រឿង​គ្រោះ​ថ្នាក់​។​

ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា សម្រាប់កម្ពុជាគឺសំបូរស្រ្ដីច្រើនជាងបុរស ប៉ុន្ដែស្រ្ដីក្នុងកិច្ចការសង្គម នយោបាយ និងស្ថាប័នរដ្ឋហាក់នៅតែមានកម្រិតតិចតួច។ លោកថា កម្សោយរបស់ស្រ្ដីក្នុងឆាកនយោបាយដោយសារមានកត្ដាជាច្រើនរារាំងស្រ្ដីរាប់ចាប់តាំងពីបញ្ហាផ្ទាល់ខ្លួន និងមិនចាប់អារម្មណ៍ក្នុងឆាកនយោបាយដោយពួកគាត់គិតថា​នយោបាយគឺជាកន្លែងគ្រោះថ្នាក់ជាដើម។ លោកថាក្នុងច្បាប់ក៏មិនមានការលើកទឹកចិត្ដឱ្យមានសមភាពយេនឌ័រក្នុងនយោបាយបានពេញលេញដែរ។ លោកបន្ដថា មិនថាតែក្នុងឆាកនយោបាយទេដែលត្រូវការចូលរួមពីយុវជន និងយុវតី គឺគ្រប់កិច្ចការសង្គមទាំងអស់គឺត្រូវការពួកគាត់ជាចាំបាច់ ណាមួយយុវជនក៏មានចំនួនច្រើនក្នុងចំណោមពលរដ្ឋក្នុងប្រទេស។

លោកថា៖«ដើម្បីឱ្យយុវតីក្នុងឆាកនយោបាយទាល់តែបណ្ដុះនឹងបើកឱកាសឱ្យពួកគាត់បានរៀនសូត្រ ចូលរួម ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនទៅប្រឡូកក្នុងឆាកនយោបាយ។ យើងឱ្យពួកគាត់នាំគ្នាជជែកពីកិច្ចការនយោបាយរបស់ជាតិ។ គ្រប់គណបក្សនយោបាយក៏គួរតែឱ្យយុវជនឈរឈ្មោះឱ្យបានច្រើន ទើបពួកគាត់អាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងបាន»។   ​

មាត្រា៣៤នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត  និងអាចឈរឈ្មោះឱ្យ គេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត៕

យុវតីថាស្ត្រីនៅក្នុងវិស័យនយោបាយហាក់នៅមានសំឡេងតិចតួចជាងបុរស
យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។

​យុវតី នៅ ស្រីនិច្ច ជានិស្សិតនៃសាកលវិទ្យាល័យមួយក្នុងខេត្ដបាត់ដំបង បានលើកឡើងថា បញ្ហានយោបាយ វាជារឿងស៊ីជម្រៅ និងមានអ្វីៗជាច្រើនដែលយុវជនត្រូវការរៀនសូត្រ។ ការចូលរួមកិច្ចការនយោបាយនេះ គឺជាកាតព្វកិច្ចរបស់យុវជ​ន និងពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ កញ្ញាថា កាលណាយុវជន និងពលរដ្ឋមិនបានចូលរួមឱ្យបានយល់ស៊ីជម្រៅលើនយោបាយ គឺងាយនឹងរងគ្រោះណាស់​។ ស្ថិតក្នុងវ័យ២១ឆ្នាំ កញ្ញា ស្រីនិច្ច បានមើលឃើញថា ក្នុងជីវភាពនយោបាយក្នុងប្រទេសកម្ពុជាហាក់មានស្រ្ដីតិចតួចបំផុតបើគិតជាភាគរយ។ កញ្ញាថា ក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់រៀនសូត្រឱ្យបានច្រើនពីនយោបាយ ជាពិសេសខ្លួនចង់លុបបំបាត់ពាក្យថាស្រ្ដីពុំមានសិទ្ធិស្មើបុរសក្នុងឆាកនយោបាយ និងចង់ឱ្យមានសំឡេងស្រ្ដីឱ្យបានច្រើនដូចបុរសដែរ។​

កញ្ញាថា៖ «ខ្ញុំយល់ថាយុវតីមានសិទ្ធិក្នុងការជ្រើសរើសអីមួយដែលខ្លួនចង់ធ្វើ ទាក់ទងនឹងឆាកនយោបាយ។ ស្រ្ដីមាន[សិទ្ធិ]ក្នុងការឈរឈ្មោះ ឬក៏បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ឬក៏តាំងខ្លួនសម្រាប់ឱ្យគេជ្រើសរើសដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ ស្មើនឹងបុរសដែរ។ នយោបាយគឺវាចាំបាច់ខ្លាំងបំផុត ដើម្បីអភិវឌ្ឍសង្គមជាតិទៅមុខទៀត»។

កញ្ញាបានជំរុញដល់យុវជននិងពលរដ្ឋបន្ថែមថា យុវជននិងពលរដ្ឋមិនគួរមានការខ្លាចញញើតនឹងឆាកនយោបាយនោះទេ ព្រោះក្នុងសង្គមប្រជាធិបតេយ្យ គឺត្រូវការពលរដ្ឋជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ កញ្ញាថា យុវជន និងពលរដ្ឋ ត្រូវមានភាពក្លាហានក្នុងការចូលរួមតាមដាន និងឃ្លាំមើលពីស្ថានភាពប្រទេសជាតិរបស់ខ្លួនជាចាំបាច់។​

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ស្រដៀងគ្នានេះ យុវតី ប្រេន សំបូរ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ម្នាក់ ផ្នែករដ្ឋបាលអប់រំ យល់ឃើញថា បញ្ហានយោបាយ ស្រ្ដីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅស្មើនឹងបុរសដែរ ជាពិសេសស្រ្ដីក៏អាចក្លាយជាថ្នាក់ដឹកនាំផ្នែកនយោបាយមួយដែលមិនអាចខ្វះបាន។ និស្សិតវ័យក្មេងរូបនេះបន្ដថា ក្នុងពេលបច្ចុប្បន្ននេះ បញ្ហានយោបាយជារឿងក្ដៅ និងមិនសូវមានយុវជនចូលរួមតាមដានពិតមែន​ ប៉ុន្ដែខ្លួននៅតែចង់ឈ្វេងយល់ និងប្រឡូក ព្រោះចង់រៀនសូត្រឱ្យបានច្រើនក្នុងនាមជាយុវតីម្នាក់។ កញ្ញាថា កិច្ចការនយោបាយមិនមែនសំដៅលើរឿងបក្សទេ គឺគ្រប់សកម្មភាពទាំងអស់ទាំងក្នុងជីវភាពប្រចាំថ្ងៃក៏អាចចាត់ទុកថាជានយោបាយ ហើយនិយមន័យនយោបាយ វាមានន័យទូលំទូលាយ ដូច្នេះគ្មានអ្វីដែលយុវជនខ្លាចរអារនោះទេ។

កញ្ញាថា៖ «មិនថាតែនយោបាយទេ សឹងតែគ្រប់កិច្ចការទាំងអស់ គឺបុរសឈានមុខស្រ្ដីដាច់។ ខ្ញុំសំណូមពរថា ទោះបីកិច្ចការងារអីក៏ដោយ ក៏សុំឱ្យស្រ្ដីចូលរួម និងផ្ដល់ឱ្យស្រ្ដីហ្នឹងបានធ្វើការហ្នឹងដែរ»។

ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ  និងជាអ្នកវិភាគនយោបាយវ័យក្មេង លោក វណ្ណ ប៊ុនណា មើលឃើញថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ននេះ គឺមានការធ្លាក់ចុះខ្លាំង គិតចាប់តាំងពីឆ្នាំ២០១៣មក។​ លោកថា យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា លើយុវជនចំនួន១ ៦០០នាក់ ទូទាំងប្រទេស គឺមានយុវជនតែជាង ១០% ប៉ុណ្ណោះមានការចាប់អារម្មណ៍ពីបញ្ហានយោបាយដោយសារតែកង្វះចំណេះដឹងពីកិច្ចការងារហ្នឹង។ លោកបានឱ្យដឹងទៀតថា កង្វះការចូលរួមរបស់យុវជនហ្នឹងហើយ ដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យលូតលាស់ល្អ ព្រោះខ្វះការចូលរួមរបស់យុវជន។

ប្រភពដដែលបន្ថែមថា៖ «ពួកគាត់ខ្វះចំណេះដឹងពីនយោបាយ និងបរិយាកាសនយោបាយនៅកម្ពុជាយើងមានការរឹតត្បិតខ្លាំង ជាពិសេសមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដល់សកម្មជនដែលពួកគាត់សកម្មក្នុងរឿងនយោបាយ ជាហេតុពួកគាត់ភ័យខ្លាច​ និងមិនសូវជាចង់ចូលរួមទេ»។

អង្គការ​តម្លា​ភាព​កម្ពុជា​ (​T​I​) ​បាន​ចេញផ្សាយ​របាយការណ៍​ស្ទង់មតិ​មួយ​ស្ដីពី​ ​«​ការស្ទង់មតិ​យុវជន​ស្ដីពី​គោល​នយោបាយ​»​ ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២២​ ​ដោយ​បាន​រក​ឃើញ​ថា​ ​យុវជន​កម្ពុជា​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​រឿង​នយោបាយ​ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​យល់​ថា​នយោបាយ​​គឺជា​រឿង​គ្រោះថ្នាក់​។​ បញ្ហា​នេះ​ធ្វើឡើង​ក្រោយ​ពី​អង្គការ​តម្លា​ភាព​កម្ពុជា​ ស្ទង់មតិ​ដោយ​ផ្ទាល់​ជាមួយ​យុវជន​កម្ពុជា​ចំនួន​​១​ ​៦​០​០​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៥​ឆ្នាំ​ ​ទៅ​៣​០​ឆ្នាំ​ ​នៅ​ភូមិ​ចំនួន​២០០​ ​នៅ​ទូទាំង​ប្រទេស​ ​ចាប់ពី​ខែវិច្ឆិកា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​។

​របាយការណ៍​ស្ទង់មតិ​ដដែលបាន​រក​ឃើញ​ថា​ ​ក្នុងចំណោម​យុវជន​១​ ៦​០​០​នាក់​ ​គឺ​មាន​១​៧​ភាគរយ​បាន​និយាយ​ថា​ ​ពួកគេ​ចាប់អារម្មណ៍​ ​ឬ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កិច្ចការ​នយោបាយ​ ​ខណៈ​៨​២​ភាគរយ​និយាយ​ថា​ ​ពួក​គេ​មិន​ចាប់អារម្មណ៍​ទាល់តែសោះ​ ​ឬ​ចាប់​អារម្មណ៍​បន្តិច​បន្តួច​លើ​កិច្ចការនយោបាយ​។​ ​តាម​ការ​វិភាគ​បង្ហាញ​បន្ថែម​ថា​ ​យុវជន​ដែល​ចាប់អារម្មណ៍​លើ​នយោបាយ​ ច្រើន​ជា​បុរស​មាន​ការ​អប់រំ​ខ្ពស់​ ​រស់នៅ​ទីប្រជុំជន​ ​និង​មាន​ចំណូល​ក្នុង​គ្រួសារ​ខ្ពស់​។​

​ការស្ទង់មតិ​ដដែល​បន្ត​ថា​ ​នៅ​ពេល​សួរ​ពី​មូលហេតុ​ចម្បង​ដែល​យុវជន​មិន​ចាប់អារម្មណ៍​លើ​នយោបាយ​នោះ​ ​យុវជន​ពីរ​ភាគ​បី​ (​៦​៦​ភាគរយ​) ​បាន​លើកឡើង​ថា​ ​ដោយសារតែ​ពួក​គេ​មាន​កង្វះខាត​ចំណេះ​ដឹង​អំពី​នយោបាយ​ ​ខណៈ​ពួក​គេ​នៅ​ក្មេង​ពេក​ ​និង​ខ្លះទៀត​យល់ថា​​នយោបាយ​ជា​រឿង​គ្រោះ​ថ្នាក់​។​

ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា សម្រាប់កម្ពុជា គឺសម្បូរស្រ្ដីច្រើនជាងបុរស ប៉ុន្ដែស្រ្ដីក្នុងកិច្ចការសង្គម នយោបាយ និងស្ថាប័នរដ្ឋ ហាក់នៅតែមានកម្រិតតិចតួច។ លោកថា កម្សោយរបស់ស្រ្ដីក្នុងឆាកនយោបាយ ដោយសារមានកត្ដាជាច្រើនរារាំងស្រ្ដី រាប់ចាប់តាំងពីបញ្ហាផ្ទាល់ខ្លួន និងមិនចាប់អារម្មណ៍ក្នុងឆាកនយោបាយដោយពួកគាត់គិតថា​នយោបាយគឺជាកន្លែងគ្រោះថ្នាក់ ជាដើម។ លោកថា ក្នុងច្បាប់ក៏មិនមានការលើកទឹកចិត្ដឱ្យមានសមភាពយេនឌ័រក្នុងនយោបាយបានពេញលេញដែរ។ លោកបន្ដថា មិនថាតែក្នុងឆាកនយោបាយទេដែលត្រូវការចូលរួមពីយុវជន និងយុវតី គឺគ្រប់កិច្ចការសង្គមទាំងអស់ គឺត្រូវការពួកគាត់ជាចាំបាច់ ណាមួយយុវជនក៏មានចំនួនច្រើនក្នុងចំណោមពលរដ្ឋក្នុងប្រទេស។

លោកថា៖ «ដើម្បីឱ្យយុវតីក្នុងឆាកនយោបាយ ទាល់តែបណ្ដុះនិងបើកឱកាសឱ្យពួកគាត់បានរៀនសូត្រ ចូលរួម ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនទៅប្រឡូកក្នុងឆាកនយោបាយ។ យើងឱ្យពួកគាត់នាំគ្នាជជែកពីកិច្ចការនយោបាយរបស់ជាតិ។ គ្រប់គណបក្សនយោបាយក៏គួរតែឱ្យយុវជនឈរឈ្មោះឱ្យបានច្រើន ទើបពួកគាត់អាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងបាន»។

​មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យ គេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត៕

យុវជនរិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គមនិងយុវជន
យុវជននាំគ្នារិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គម និងយុវជន ជាពិសេសការផលិតវីដេអូដែលមិនបានគិតពីចំណុចអវិជ្ជមាន ខណៈអ្នកលេងបណ្ដាញសង្គមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់លើករណីនេះ រីឯអ្នកជំនាញយល់ឃើញថាការណ៍នេះធ្វើឱ្យបញ្ហាសីលធម៌ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត។

បើតាមយុវតី សាន ស្រីណែត អាយុ២២ឆ្នាំ និងជានិស្សិតម្នាក់ បានលើកឡើងថា ខ្លួនមិនគាំទ្រចំពោះការបង្កើតមាតិកាណាដែលវាមិនបានផ្ដល់ផលប្រយោជន៍ណាមួយដល់យុវជន និងសង្គមជាតិ ប៉ុន្ដែគ្រាន់តែរកលុយខ្លួនឯងសោះ បែរជាបង្កផលប៉ះពាល់ជាច្រើនទៅវិញ។

និស្សិតវ័យក្មេងរូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ គឺមិនពេញចិត្តការបង្កើតមាតិកាបែបអ៊ីចឹងៗទេ​ ព្រោះវាមិនបានជះផលល្អដល់យុវជនឡើយ​ មានតែបំពុលសង្គមថែម»។

យុវតី ស្រីណែត បន្ដថា មាតិកាល្អៗច្រើនណាស់ដែលគួរធ្វើ សម្រាប់ក្មេងជំនាន់ក្រោយយកគំរូតាម​ ហើយកុំគិតថាផលិតមាតិកាអ៊ីចឹងៗមកគ្រាន់ទស្សនាកម្សាន្តកែអផ្សុក​ មាតិកាមានច្រើនម៉េចមិនធ្វើ​ មិនត្រឹមតែបន្ទាបតម្លៃខ្លួនឯងទេ​ ថែមទាំងលក់មុខសង្គមជាតិខ្លួនឯងទៀត​។

ស្រីណែត ថា៖ «សម្រាប់ខ្ញុំ គឺមិនគាំទ្រទេ»។

កាលពីពេលថ្មីៗនេះ ស្រី្ដមា្នក់មានឈ្មោះថា បូរិន និងមានឈ្មោះក្រៅហៅថា «យាយអំបិលម្ទេស» ដែលគេដឹងថាជាអ្នកបង្កើតមាតិកាដើម្បីបង្ហោះក្នុងយូធូប និងហ្វេសប៊ុកក្នុងចេតនារកលុយ ត្រូវបានមហាជនជាច្រើននាំគ្នាចែកចាយវីដេអូដែលស្រ្ដីរូបបានស៊ីពោះវៀនម៉ូតូ​ និងដុំឥដ្ឋ ជាមួយអំបិលម្ទេស។ ពលរដ្ឋបានរិះគន់ និងស្នើទៅដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដោយពួកគាត់អះអាងថា សកម្មភាពរបស់ស្រ្តីរូបនោះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសីលធម៌សង្គមធ្លាក់ចុះ​ និងជះឥទ្ធិពលមិនល្អដល់យុវជន និងពលរដ្ឋកម្ពុជា រហូតសារព័ត៌មានប្រទេសថៃបានយកទៅចុះផ្សាយថែមទៀតផង។

ស្រដៀងគ្នានេះដែរ យុវតី​ យ៉ាត់ ម៉ាឡៃ អាយុ២១ឆ្នាំ និងជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បានចាត់ទុកថា ការបង្កើតមាតិកាបែបស៊ីស្បែកជើង ស៊ីដុំឥដ្ឋ ស៊ីពោះវៀនកង់ និងអាចម៍គោ ជាដើម វាបានបង្កបញ្ហាជាច្រើនដល់ក្មេងៗ យុវជនដែលរស់នៅក្នុងសង្គមបានរងឥទ្ធិពលអាក្រក់ទាំងអស់ ជាពិសេសបញ្ហាមុខមាត់ប្រទេសជាតិថែមទៀតផង។ ​

ម៉ាឡៃ បន្ដថា៖ «ខ្ញុំមិនគាំទ្រទេបង ព្រោះវាជះបញ្ហាអវិជ្ជមានជាច្រើនណាស់។ បើគ្រាន់តែសុំទោស ចប់រឿងគឺមិនកើតទេ! ព្រោះសម្រាប់គាត់ មិនមែនជាលើកទី១នោះទេបង គឺច្រើនសាហើយ រហូតដល់សារព័ត៌មានថៃគេចុះផ្សាយ»។

បើតាមលោក សំបូរ មាណ្ណារ៉ា អ្នកជំនាញប្រវត្ដិសាស្រ្ដ និងជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងថា​ ការបង្កើតមាតិការឿងនេះថាតើក្នុងចេតនាអីឱ្យបា្រកដ ពីព្រោះវាមិនមែនជារឿងល្អសម្រាប់សង្គមជាតិឡើយ និងថែមធ្វើឱ្យសីលធម៌កាន់តែធ្លាក់ចុះដោយសារទង្វើខ្វះការពិចារណារបស់បុគ្គលមួយចំនួនបែបនេះ។

លោកបន្ដថា៖ «សីលធម៌ធ្លាក់ចុះ ដោយសារតែធ្វើអីមួយមិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយ។ ហើយការបង្កើតមាតិកាអស់ហ្នឹងហើយ ក៏ជាការរួមចំណែកក្នុងការធ្វើឱ្យសីលធម៌ធ្លាក់ចុះដែរ»។

ក្រោយមានការរិះគន់ពីមហាជននៅតាមបណ្ដាញសង្គមមក ស្រ្ដីឈ្មោះ បូរិន ឬក៏គេហៅថា យាយអំបិលម្ទេស ដែលជាអ្នកប្រព្រឹត្ដ បានចេញវីដេអូសុំទោសមួយ ដោយលើកឡើងថា ខ្លួនគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិនោះទេ​ និងបានសន្យាថានឹងមិនបង្កើតមាតិកាបែបគ្មានប្រយោជន៍បន្ដទៀតឡើយ។​

ស្រ្ដីរូបនេះបន្ដថា៖ «ខ្ញុំគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិឡើយ។ ខ្ញុំសុំទោសសម្ដេចម៉ែសម្ដេចពុក និងបងប្អូនទាំងអស់ក្នុងប្រទេសកម្ពុជាផង។ ហើយខ្ញុំសុំសន្យាថាឈប់បង្កើតវីដេអូឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិទៀតហើយ»។

យ៉ាងណាក្ដី អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បន្ថែមពីស្រ្ដីឈ្មោះ បូរិន បានទេ។

ក្រោយពីមានការសុំទោសជាសាធារណៈពីការប្រព្រឹត្ដខុស បញ្ហានេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Nhang Sophy KH បានសរសេរថា៖ «សុំទោសរួចខ្លួន មានន័យថាប្រទេសគ្មានច្បាប់។ អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបានដាក់ជាសំណួរបន្ដថា តើប្រទេសជាតិមួយនេះលែងមានច្បាប់ទម្លាប់អស់ហើយមែនទេ បានជានាំគ្នាបំពុលសង្គមតាមតែអំពើចិត្ដដើម្បីប្រយោជន៍ខ្លួន ហើយសុំទោសរួចខ្លួន។»

លោកបន្ដថា៖ «ខ្ញុំមិនគាំទ្រទេ រាល់សកម្មភាពណាដែលបំពុលសង្គម និងប៉ះពាល់ដល់តម្លៃមុខមាត់ប្រទេសជាតិ ហើយសុំទោសរួចខ្លួន គឺមិនគាំទ្រជាដាច់ខាត»។

ជុំវិញរឿងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ក្រសួងនឹងមិនមានចំណាត់ការអ្វីនោះទេលើករណីនេះ ដោយលោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។

លោកថ្លែងថា៖ «មិនមានចំណាត់ការអីទេអូន ខ្ញុំសុំមិនអត្ថាធិប្បាយទេ អរគុណ»។

ចំណែកឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព  លោក យង់ គិមអេង បានថ្លែងថា ការបង្កើតមាតិកាបែបហ្នឹង វាជារឿងអសីលធម៌របស់គាត់ និងមិនបានបង្កើតចំណេះដឹងឬក៏ប្រយោជន៍ណាមួយដល់សង្គមនោះទេ។ លោកថា ម្យ៉ាងវិញទៀត បើនិយាយពីសុខភាពវិញ គឺវាប៉ះពាល់ខ្លាំង ហើយវាអាចឱ្យយុវជនអាចនឹងយកគំរូតាម ព្រោះការបង្កើតមាតិកាអសីលធម៌បែបហ្នឹងអាចរកលុយបានច្រើន។

លោក គិមអេង បន្ដថា៖ «ខ្ញុំមើលមិនឃើញពីប្រយោជន៍ណាមួយក្នុងការបង្កើតវីដេអូស៊ីកង់ម៉ូតូ ស៊ីដុំឥដ្ឋ វាមានតែជះគំរូមិនល្អដល់សង្គម ជាពិសេសផ្នែកសីលធម៌ ជាបញ្ហាហ្នឹងតែម្ដង បាទ»៕

ការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទីផ្សារការងារដល់យុវជនដោយសារតែកង្វះចំណេះដឹង ឬអក្ខរកម្ម
យុវជនមួយចំនួនថាការវិវត្ដនៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទីផ្សារការងារ ធ្វើឱ្យពួកគេពិបាកក្នុងការស្វែងរកការងារធ្វើ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនជាច្រើន ដោយសារខ្វះចំណេះដឹងឬអក្ខរកម្មនៃប្រព័ន្ធឌីជីថល ខណៈអ្នកជំនាញថាអត្រាអក្ខរកម្មនៃប្រព័ន្ធឌីជីថលរបស់យុវជននៅមានកម្រិត ទើបពិបាកស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ន។

បើតាមលោក ជី សុផាត​ អ្នកជំនាញប្រព័ន្ធឌីជីថល បានថ្លែងថា ជាការមើលឃើញរបស់លោក ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល មិនបានធ្វើឱ្យអត្រានៃការអត់ការងារធ្វើកើនឡើងនោះទេ ប៉ុន្ដែវាបានជួយឱ្យយុវជនអាចដើរទាន់ និងងាយស្រួលក្នុងកិច្ចការងារមួយចំនួនថែមទៀត ហើយកម្រិតនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាក៏នៅមានកម្រិត ដូច្នេះលោកថាមិនបានប៉ះពាល់អីដល់វិស័យការងារទេ។

លោកបន្ដថា៖ «បើនិយាយឱ្យប៉ះពាល់ ដូចជាអត់ទេ! តែវាបង្កភាពងាយស្រួលសម្រាប់វិស័យការងារទៅវិញទេ។ តែបើនិយាយថា អត្រានៃអក្ខរកម្មនៃប្រព័ន្ធឌីជីថលមានច្រើន អាហ្នឹងវាជះឥទ្ធិពលហើយ។ បើសិនក្នុងសង្គមហ្នឹងនិយាយពីឌីជីថល គឺត្រូវប្រើឌីជីថលក្នុងការអភិវឌ្ឍឬក៏វិវត្ដទៅមុខហើយ។ បើសិនជាយុវជនហ្នឹងអត់ចេះឌីជីថល អាហ្នឹងគឺអត់មានការងារធ្វើ តែបើយុវជនចេះឌីជីថល អាហ្នឹងស្រួលរកការងារធ្វើហ្មង»។

ទន្ទឹមនឹងគ្នានេះដែរ កញ្ញា លួស ម៉ាស្ដុត អាយុ២៧ឆ្នាំ និងជាអ្នកបម្រើការងារមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានឱ្យដឹងថា ការវិវត្ដនៃបច្ចេកវិទ្យាបានធ្វើឱ្យយុវជនមួយចំនួនអត់ការងារធ្វើ ដូចជារូបកញ្ញាផ្ទាល់ មុននឹងបានការងារធ្វើ គឺគេតម្រូវឱ្យចេះប្រើប្រាស់កម្មវិធីឌីជីថលមួយចំនួនដែរ ប៉ុន្ដែកញ្ញានៅមានកម្រិតក្នុងកិច្ចការឌីជីថលនេះ។ កញ្ញាបន្ដថា បញ្ហានេះ វាបង្កផលលំបាកដល់យុវជនក្នុងសង្គមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអត់ការងារ ដោយសារតែបញ្ហាអក្ខរកម្មនៃប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ននេះ​ ហើយយុវជនកំពុងតែជួបប្រទះដោយសារកង្វះចំណេះដឹងចំណុចអស់ហ្នឹង។ កញ្ញាបន្ដថា នៅតាមវិទ្យាល័យ គឺមិនបានបញ្ចូលមុខវិជ្ជាឌីជីថលហ្នឹង ដើម្បីឱ្យសិស្សានុសិស្សបានរៀនទេ ទាល់តែពេលឡើងដល់ថ្នាក់សាកលវិទ្យាល័យទើបអាចរៀនបាន ដូច្នេះវាធ្វើឱ្យយុវជនដើរអត់ទាន់នៃសម័យប្រព័ន្ធឌីជីថល។

កញ្ញាថា៖ «វាមានបញ្ហាច្រើនបង! ពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន វាធ្វើឱ្យយុវជនមួយចំនួនតាមអត់ទាន់ ហើយតម្រូវការក្រុមហ៊ុនមួយចំនួន គេតម្រូវឱ្យចេះពីរឿងអស់ហ្នឹង ដូចខ្ញុំជាដើម ទម្រាំបានការងារធ្វើគេរើសនេះ គេរើសនោះ។ ពេលខ្លះ ខ្ញុំចង់បោះបង់ចោលម្ដងម្កាលដែរ ព្រោះវាពិបាកពេក។ ខ្ញុំគិតថាមានតែរដ្ឋទេ ដែលគាត់អាចជួយដោះស្រាយបញ្ហានេះបាន បើមិនអ៊ីចឹងទេ យុវជននឹងអត់ការងារកើនឡើងច្រើន។ ខ្ញុំគិតថាគួរតែបញ្ចូលមុខវិជ្ជាហ្នឹងមួយ ដើម្បីឱ្យសិស្សរៀននិងអាចយល់ដឹងបានច្រើន»។

អាត្រានៃការអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល គិតក្នុងឆ្នាំ២០២៣នេះ គឺមានចំនួនអ្នកប្រើប្រាស់ប្រមាណ៩៦% និងនៅសល់ ៤% គឺអ្នកដែលមានអាយុច្រើន ដែលពួកគាត់មិនអាចប្រើប្រាស់ប្រព័ន្ធឌីជីថលបានឡើយ ដោយការបញ្ជាក់ពីលោក ង៉ែត មូសេ អ្នកជំនាញប្រព័ន្ធឌីជីថល។

ស្របគ្នានេះដែរ យុវតី​ យ៉ាត់ ម៉ាឡៃ អាយុ២១ឆ្នាំ និងជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ បានលើកឡើងថា វាជាកត្តាសំខាន់ក្នុងការជួយជំរុញឱ្យយុវជនមានទំនុកចិត្តខ្លាំងជាងមុន ពីព្រោះថា ក្នុងបរិបទ​ប្រទេសរបស់យើងជាប្រទេសកំពុងអភិវឌ្ឍន៍ យុវជនត្រូវតម្រូវឱ្យរៀននូវជំនាញដែលទីផ្សារការងារចង់បាន ដូចជា មេកានិក​ បច្ចេកវិទ្យា ក៏ដូចជាវិស័យអប់រំនៅក្នុងប្រព័ន្ធអនឡាញ។ មួយវិញទៀត ការវិវត្តនេះដែរបានជួយឱ្យពួកគាត់អាចយល់ដឹងពីផលប៉ះពាល់និងអត្ថប្រយោជន៍ពីវា។ កញ្ញាបន្ដថា នៅពេលដែលពួកគាត់មានជំនាញផ្នែក​​ឌីីជីថល ពួកគាត់ងាយស្រួលរកការងារធ្វើ ពីព្រោះឥឡូវអ្វីៗគឺត្រូវការឌីជីថល ដូច្នេះចំនួនអ្នកប្រើប្រាស់កាន់តែច្រើន តម្រូវការទីផ្សារការងារក៏កាន់តែច្រើន។

ម៉ាឡៃ បន្ដថា​៖ «យុវជនទាំងអស់មានចំណង់ចំណូលចិត្តខុសគ្នាៗ ហើយបើចំពោះបុគ្គលដែលស្រឡាញ់និងចង់ធ្វើក្នុងវិស័យឌីជីថល ក៏ប៉ុន្តែគាត់ពុំមានចំណេះដឹង និងជំនាញនោះ គឺពួកគាត់អាចនឹងពិបាករកការងារធ្វើ ជាពិសេសគាត់នឹងពិបាកស្វែងរកឱកាស»។

អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក សូ វិសុទ្ធី បានទេ ជុំវិញរឿងនេះ ដោយទាក់ទងជាច្រើនលើក ប៉ុន្ដែគ្មានការឆ្លើយតប។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ធ្លាប់អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡិចត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

ការថ្លែងនេះធ្វើឡើងក្នុងសិក្ខាសាលា​ចាប់ផ្ដើមការអនុវត្តគម្រោង​ «ការបង្កើត​ក្របខណ្ឌ និងយុទ្ធសាស្រ្ត អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល​ថ្នាក់ជាតិ» នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកលើកឡើងបន្ដថា ​ថ្មីៗ​​នេះ រដ្ឋាភិបាល​​បាន​ដាក់ចេញ​នូវ​គោលនយោបាយសេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល ឆ្នាំ២០៣៥​ ​តាម​រយៈការបង្កើតនូវ​មូលដ្ឋាន​សំខាន់ៗ​ ដើម្បីជំរុញ​ការ​ទទួលយកនិងការផ្លាស់ប្ដូរឌីជីថលគ្រប់ផ្នែកទាំងអស់ ទាំង​ផ្នែក​រដ្ឋាភិបាល អាជីវកម្ម និង​ប្រជាពលរដ្ឋ។

លោកថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យុទ្ធសាស្រ្តសំខាន់មួយ គឺការជំរុញ​ប្រែក្លាយ​ពលរដ្ឋកម្ពុជា​​ជាពលរដ្ឋឌីជីថល ​ដើម្បី​ចាប់យកប្រយោជន៍​អតិបរមា​ពីការវិវត្ត​របស់​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មាន ​ជំរុញ​ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច​ ព្រមទាំងជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ​។​

យ៉ាងណា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះថា សព្វថ្ងៃពលរដ្ឋកម្ពុជាតិចណាស់ដែលមានចំណេះដឹងមូលដ្ឋានផ្នែកឌីជីថលនេះ។

លោក ជា វ៉ាន់ដេត ថា៖ «​មកដល់​​សព្វថ្ងៃនេះ មានប្រជាជន​កម្ពុជា​មិនដល់ ៣០%​ ទេ ដែលមាន​អក្ខរកម្មឌីជីថល​កម្រិត​មូលដ្ឋាន។ សមត្ថភាពកម្រិតមូលដ្ឋាន ​​សំដៅដល់ការ​អាច​ចេះប្រើប្រាស់​អ៊ីនធឺណិត និងប្រព័ន្ធ​ឌីជីថល សម្រាប់ស្វែងរក​ និងចែករំលែកព័ត៌មាន ​​ជាដើម។ល។ ប្រជាពលរដ្ឋ​ប្រមាណ​ ៧០%​ ទៀត​​នៅមិនទាន់មានការយល់​ដឹងចេះប្រើប្រាស់​ប្រព័ន្ធនេះបាន​ល្អ​ប្រសើរ»៕

យុវជនមួយក្រុមប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រី
យុវជនមួយក្រុមគ្រោង​​​ប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដី ក្នុងទិវា​លើកកម្ពស់សិទ្ធិនារី​ពិភពលោក ​​លើកទី១១២ ដែល​នឹងប្រព្រឹត្ដ​ទៅនៅសប្ដាហ៍ក្រោយ​​ ក្នុង​គោលបំណង​បង្ហាញ​ទៅ​កា​​ន់​​​​ពិភព​លោកថា នារីកម្ពុជាក៏មានសិទ្ធិស្មើនឹងបុរស ស្រ្ដីគួរត្រូវបានលើកទឹកចិត្ត​ឱ្យក្លាយជាអ្នកដឹ​​ក​​នាំ​​​​​ឱ្យបានច្រើន និងទប់​ស្កាត់កុំឱ្យមានអំពើហិង្សាលើស្ដ្រី។

យុទ្ធនាការ​នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

យុវតី​ ឌី រុចារ្យសុជិនី អាយុ២២ឆ្នាំ ជាតំណាងក្រុមយុវជន និងជានិស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានី​​ភ្នំពេញ បាន​ឱ្យដឹង​ថា មូលហេតុនៃការបង្កើតយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ ធ្វើឡើង​​ក្នុងគោលបំណងអបអរ​ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ​លើក​ទី​១១២​ផង​ និង​ដើម្បីផ្សព្វ​​ផ្សា​​យឱ្យសាធារណជនបាន​​យល់​ដឹង​ពីសិទ្ធិនារីឱ្យបានកាន់តែទូលំទូលាយជាងមុន ជាពិសេសការផ្តល់​​តម្លៃ លើកកម្ពស់សិទ្ធិ​ស្រ្ដី និង​ទប់ស្កាត់​ការ​ប្រើអំពើហិង្សា​ទៅលើស្ត្រី។

យុវតីរូបនេះ​បញ្ជាក់​ថា យុទ្ធនាការនេះនឹងមានអ្នកចូលរួមប្រមាណ​១០០នាក់។

កញ្ញាបន្តថា៖ «យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីហ្នឹង គឺដើម្បីអបអរនូវទិវាសិទ្ធិនារីអន្ដរជាតិលើ​​ក​​ទី១១២។ ពួកខ្ញុំលើកយកមកធ្វើនៅចុងខែ ដោយសារមានមនុស្សចូលរួមច្រើន និងមិនអាចរៀប​ចំចំថ្ងៃ៨មីនាទាន់ ទើបពួកខ្ញុំលើកយកមកប្រារព្ធថ្ងៃទី២៤ខាងមុខនេះទៅ ណាមួយវាចំថ្ងៃចុង​​សប្ដាហ៍»។

កញ្ញាបន្ដថា៖ «ពួកខ្ញុំចង់បង្ហាញការគោរពសិទ្ធស្រ្ដី មិនមែនតែថ្ងៃ៨មីនាទេ គឺមានគ្រប់ថ្ងៃទាំងអស់ ជាពិសេសក៏ជាសារមួយដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតឡើងដែរ ព្រោះយុទ្ធនា​ការនេះនឹងធ្វើឱ្យបុរសៗកាន់តែយល់ដឹងច្រើន និងអាចកាត់បន្ថយបញ្ហានេះ»។

ជាមួយគ្នានេះដែរ យុវជន គឹម ជិលីន អាយុ២៣ឆ្នាំ ជាអ្នកស្រឡាញ់បរិស្ថាន បានលើកឡើងថា យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ មិនមែនសម្រាប់តែស្រ្ដីនោះទេ គឺជាព្រឹត្ដិការណ៍រួមទាំ​​ង​អស់គ្នា ទាំងបុរស​​​ ទាំងស្រ្ដី គឺអាចចូលរួមអបអរទិវានារីអន្ដរជាតិ។ លោកថា លក្ខខណ្ឌវប្បធម៌ សង្គម និង​​គ្រួសារ បាន​ក្លាយ​ជារបាំង​យ៉ាង​ក្រាស់​​សម្រាប់ស្ដ្រីក្នុងការបង្ហាញនូវសំឡេងរបស់​ខ្លួន​​ទៅ​​លើកិច្ចការសង្គម និង​ក្រុមគ្រួសារ ដែលករណីនេះ លោកថា ក្នុងនាមជាយុវជន​គួរណាស់តែលើ​​កបញ្ហាទាំងអស់នេះ ដើម្បីឱ្យមានលំហនៃសំឡេងស្រ្ដីកាន់​តែកើនឡើង។

លោកបន្តថា៖ «បុរសមានភាពរឹងមាំជាងស្ដ្រី តែស្រ្ដីគាត់មានចំណុចពិសេសមួយខុសពីបុ​​រ​​ស គឺពួក​គាត់​មាន​ភាព​ទន់​ភ្លន់ និងអាចពរពោះបាន។ ខ្ញុំចង់ឱ្យស្រ្ដីអាចក្លាយជាអ្នកដឹកនាំក្នុងស្ថាប័​នឯកជន និងរដ្ឋឱ្យបានច្រើន​។ ខ្ញុំចូលរួមព្រឹត្ដិការណ៍នេះ គឺចង់លើកកម្ពស់ និងឱ្យតម្លៃស្ដ្រីក្នុងនា​​ម​ជាយុវជនម្នាក់»។

អ្នក​នាំពាក្យក្រសួងកិច្ចការនារី លោក​ស្រី​ ម៉ាន ចិន្ដា មានប្រសាសន៍ថា រាល់សកម្មភាពរបស់យុវជនដើម្បីលើក​កម្ពស់សិទ្ធិស្ដ្រី គឺជារឿងដែលគួរធ្វើ ហើយក្រសួងគាំទ្ររាល់សកម្មភាពសង្គមទាំងអស់។

លោកស្រីបន្ដថា៖ «រឿងល្អ យើងស្វាគមន៍រាល់សកម្មភាពលើកកម្ពស់សិទ្ធិស្រ្ដី»។

នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី​ ចក់ សុភាព​ បាន​ថ្លែង​ថា ការចូលរួមរបស់យុវជនជាទ្រង់​ទ្រាយ​ក្នុងការបញ្ចេញមតិ​​ ឬការជួបជុំសកម្មភាពបែបវិជ្ជមាន នឹង​មានផលជះដល់ការយល់ដឹងរបស់​យុវជ​នផង និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រផង ដែលករណីនេះ គួរ​មានការ​ចូលរួមឱ្យបាន​កាន់តែច្រើន។ លោកស្រីបន្ត​ថា បច្ចុប្បន្ន បើទោះបីជាមា​ន​ការ​ទទួល​នូវ​យន្ដ​ការសិទ្ធិមនុស្ស ឬលិខិត​តុបករណ៍សិទ្ធិអន្ដរជាតិដែលធានាបាននូវសមភាពយេនឌ័រ ប៉ុន្ដែ​ស្រ្ដីនៅតែរងនូវឧបសគ្គមួយចំនួន​ក្នុងការចូលរួមកិច្ចការសង្គម និងរងនូវអំពើហិង្សាគ្រប់ទម្រង់ផងដែរ។

លោកស្រីថ្លែង​ថា៖ «យុទ្ធនាការរបស់យុវជនសម្រាប់​លើកកម្ពស់ស្រ្ដី គឺជារឿងដែលយើងអបអរសាទរ ហើយស្រ្ដីគួរទទួលសិទ្ធិបន្ថែមទៀតពីរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម ដើម្បីឱ្យមានសមភាពយេនឌ័រឱ្យ​កាន់​​​តែ​ច្រើន»។

កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រុម​យុវជនពណ៌ស្វាយ ក៏​ធ្លាប់​បាន​បើក​វេទិកា​មួយ​ដើម្បី​ជំរុញ​ និង​លើកទឹក​ចិត្ដ​ស្រ្ដីម្ដ​ង​រួច​មក​ហើយ ដែល​ក្នុងវេទិកានោះមានការជជែកពិភាក្សាអំពីសិទ្ធិស្រ្ដី និងការទប់ស្កាត់អំពើហិង្សាលើស្រ្ដីងាយរងគ្រោះ ដែលមានអ្នកចូលរួមចំនួន៩០នាក់។ មាត្រា១៩​ នៃ​ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ចែងថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ណា​ដែល​មាន​ចរិត​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ មាន​លក្ខណៈ​ជា​បទ​ឧក្រិដ្ឋ​ ឬ​​​បទ​​ល្មើស​មជ្ឈិម​ធ្ងន់ធ្ងរ ​​ត្រូវ​​តែ​​ជា​កម្មវត្ថុ​នៃ​បណ្ដឹង​អាជ្ញា ​ទោះ​​អំពើ​ហិង្សា​នេះ​បាន​កន្លង​ផុត​ហើយ​ក៏​ដោ​​​យ​​។ បណ្ដឹង​អាជ្ញា​ ត្រូវ​​ធ្វើ​ឡើង​​តាម​​បែប​បទ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ និង​តាម​ច្បាប់​ស្ដី​ពី​នីតិវិធី​​​ព្រ​​ហ្មទណ្ឌ​ជា​ធរមាន​៕

យុវជនប្រាថ្នាចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ២០២៣
យុវជនមួយចំនួនចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេល​​ខាង​​មុខ ដោយ​ថាការបោះឆ្នោត​​នេះ​ជាការកំណត់ជោគវាសនាប្រទេសជាតិ និងពលរដ្ឋទាំងមូល។

យុវជន គឹម ជីលីន ជានិសិត្ស​នៅសាកល​វិទ្យា​ល័យ​មួយ​ក្នុងរាជធានីភ្នំពេញ ​បាន​និយាយថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា​​ ខាងមុខនេះ ពិត​ជាមានសារ​​សំខាន់​ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ​ទាំង​មូល ជាពិសេសគឺជាការកំណត់ជោគវាសនានៃប្រទេសជាតិមួយផងដែរ។ លោកបន្ត​​ថា ការចូលរួមរបស់យុវជនក្នុងការឃ្លាំមើលដំណើរការ​បោះឆ្នោត ជារឿងចាំបាច់ណាស់ ពីព្រោះយុវជនក៏ជាពលរដ្ឋរស់នៅក្នុងសង្គមដែរ ដូច្នេះរាល់កិច្ចការងារសង្គម យុវជនត្រូវតែចូលរួមនិងតាមដាន។

លោកបន្ដថា៖ «ការឃ្លាំមើលពីដំណើរការ​បោះឆ្នោតថ្នាក់ជាតិនេះជារឿងសំខាន់ ព្រោះជោគ​វាសនារបស់ព​​លរដ្ឋខ្មែរ គឺស្ថិតនៅលើរឿងហ្នឹងហើយ។ ខ្ញុំជាយុវជនសង្គមម្នាក់ ខ្ញុំមានកាតព្វកិច្ច​តាមដាន​ពី​បញ្ហានេះដែរ។ ដូច្នេះ គ.ជ.ប គួរតែអនុញ្ញាតឱ្យមានយុវជនអាចចូលរួមអង្កេត ឬឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិនេះ​ផង»។

យុវតី ហុក លិកា អាយុ២១ឆ្នាំ និងជានិស្សិតផ្នែកច្បាប់ បានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះការបោះឆ្នោតជាតិខាងមុខ វាមានភាពចាំបាច់ ព្រោះក្នុងនាមជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់នៅក្នុងសង្គម មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនគិតថាពេញចិត្ដ និងអាចដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្ដិភាពសម្រាប់ពលរដ្ឋទាំងមូល។ យ៉ាងណាមិញ កញ្ញាថា កញ្ញា​ពិត​ជាចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើល​ពី​ដំណើរការបោះឆ្នោត ដើម្បី​បានដឹងពីកិច្ចការមួយចំនួនថាតើ​ការបោះឆ្នោតនេះ ប្រព្រឹត្ដ​ទៅ​ដោយរលូន ឬក៏មានភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។

យុវតីបន្តថា៖ «ខ្ញុំចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលក្នុងថ្ងៃបោះឆ្នោតដែរ ព្រោះវាជាកាតព្វ​កិច្ច​ក្នុង​នាម​ធន​ធាន​របស់​សង្គម»។

ទន្ទឹមនឹងនេះដែរ កញ្ញា ម៉ែន ស្រីដាវ អាយុ២២ឆ្នាំ ដែលតែងតែចូលរួមកិច្ចការសង្គម បានលើកឡើងថា ក្នុងដំណើរ​ការបោះឆ្នោតថា្នក់ជាតិខាងមុខនេះ គឺរឿងចាំបាច់ណាស់ ដើម្បីកំណត់ជោគវាសនាប្រទេស​ជាតិ ហើ​​​យ​​​​ក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់បានមេដឹកនាំណាដែលអាចផ្ដល់សិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋ។ កញ្ញា ស្រីដាវ បន្ដថា ខ្លួនក៏ចង់ចូលតាមដាន និងឃ្លាំមើលពីដំណើរបោះឆ្នោតនាពេល​ខាងមុខនេះ​ដែរ ថាតើប្រព្រឹត្តទៅដោយរលូន ​ត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណា។​

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ ការបោះឆ្នោតថ្នាក់ជាតិជារឿងសំខាន់ណាស់ ក្នុងនាមជាយុវជនគួរតែចូលរួមតា​​ម​​លទ្ធភាព ព្រោះយើងជាធនធានរបស់សង្គមជាតិ»។

រដ្ឋាភិបាលកម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើ​​ស​​​​តាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលផ្សព្វ​​ផ្សា​​​យកាលពីចុង​ខែ​មិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ពុំអាចសុំការអត្ថាធិប្បា​​យ​​​​បានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល​។

តែយ៉ាងណា ​អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា ធ្លាប់​បាន​លើក​ឡើង​ថា យុវជន និងអ្នកសារព័ត៌​​មា​​ន ប្រមាណ៩០ភាគរយ​ មានការយល់ដឹង​ច្រើន​នៅពេលចុះទៅយកព័ត៌មាន និងសង្កេត​​ពីដំណើរការ​​បោះ​ឆ្នោត ខណៈ​យុវជន និងអ្នកសារព័ត៌មាន​មួយចំនួនតូច បាន​ប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែន ដោ​​យ​​​មិន​​បា​ន​យល់​អំពី​ច្បាប់។ យ៉ាងណាមិញ លោកថា គ.ជ.ប កំពុង​គិត​គូរ​ពី​បញ្ហា​នេះ ដើម្បីឱ្យយុវជន និងអ្នកសារព័ត៌មាន អាចងាយស្រួលក្នុងការ​ចុះយកព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ខ្ញុំនឹងយកអ្វីដែលជាការសំណូមពរ​ទៅជជែកបន្ដ»។

មន្ដ្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស បានលើកឡើងថា សម្រាប់អង្គការខុមហ្វ្រែល​ មិនបានកំណត់កូតាថាយុវជនប៉ុន្មានភាគរយដែលត្រូវចូលរួមសង្កេតការណ៍ និងប៉ុន្មានភាគរយមិនគួរយកនោះទេ ប៉ុន្តែ​លោក​នៅ​តែ​​លើកទឹកចិត្ដឱ្យយុវជនមានការចូលរួមក្នុងកិច្ចការនេះ​។

លោកបន្តថា៖ «យើងតែងតែមានការលើកទឹកចិត្ដឱ្យមានការចូលរួម ព្រោះវាមានសារៈសំខាន់ណាស់។ ពួ​​ក​គាត់​ជា​យុវជន ហើយ​ពួក​គាត់​គឺ​ជា​ទំពាំងស្នងឫស្សី។ សម្រាប់យើងមានការផ្ដល់ឱកាសច្រើនដល់គាត់ក្នុង​​ការឃ្លាំមើលដំណើរការបោះឆ្នោតខាងមុខនេះ»។

បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកទំនាក់ទំនងនិងសារព័ត៌មាន នៃអង្គការយូណេស្កូប្រចាំកម្ពុជា លោក មីគែល អាហ្គីវ៉េ អ៊ីឌីគេល ធ្លាប់មានប្រសាសន៍ក្នុងវេទិកាមួយកាលពីឆ្នាំ២០២២កន្លងមកថា លោកចង់ឱ្យអ្នកសារព័ត៌មាន និងយុវជន ទទួលបានសិទ្ធិពេញលេញក្នុងការចុះយកព័ត៌មាន​ដែលកើត​ឡើង​ពេលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីបានផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានក្នុងសង្គ​​ម​​​​ដល់ពលរដ្ឋ»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ចេញ​កាលប​រិច្ឆេទ​នៃ​ការ​ដាក់ និង​ការ​ទទួលពាក្យសុំចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។  សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ ឆ្នាំ​២០២៣ ខាង​មុខ​នេះ គ.ជ.ប បាន​បញ្ជាក់​ថា មាន​អង្គការ​ចំនួន​៨ បា​ន​ចុះ​ឈ្មោះ និង​មាន​បេក្ខភាព​សរុប៣ ២៨៥នាក់​ ក្នុងនោះមានស្រី ១ ១០១នាក់ និង​ពី​សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន២ ១៨៩នាក់ ក្នុងនោះមានស្រី ៧៨៨​នាក់៕

យុវតី២រូបតស៊ូជម្នះឧបសគ្គរហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
បើទោះជាបច្ចុប្បន្នជាសម័យ​ឌីជីថល ហើយ​​ពលរដ្ឋ​មានការយល់ដឹងច្រើន ​ប៉ុន្តែនៅតាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ខ្លះ​ ប្រជាពលរដ្ឋមួយចំនួនតូចនៅតែ​ប្រើប្រាស់សុភាសិត «ស្ត្រីវិលចង្ក្រានមិនជុំ» ឬក៏មានទស្សនៈ​ថា ​«ជាស្ត្រីត្រឹមចេះអានអក្សរបានហើយ ព្រោះរៀនដល់ណាគង់តែរៀបការ​ធ្វើ​​ជាប្រពន្ធ​​​គេ​​ដដែល» ជាដើម។

តែយ៉ាងណា ស្ត្រី​វ័យ​ក្មេង ២រូប ក្នុងចំណោម​យុវជន ៣រូប បាន​​តស៊ូជម្នះនូវ​​​​ឧបសគ្គ និងខិត​ខំប្រឹងប្រែងរៀន​សូត្រ ​​រហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការផ្លែន​អន្ដរជាតិ​កម្ពុជា ខណៈដែលយុវតីទាំង២រូបនេះក៏ចង់​ជម្នះនូវការរើស​អើង​​ពីសហគមន៍​ទៅលើស្ត្រី តាមរយៈទស្សនៈដែលថា «ស្ត្រីវិលចង្ក្រានមិនជុំ ឬក៏ស្ត្រីរៀនត្រឹមចេះអានអក្សរបានហើយ» នោះផងដែរ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការផ្លែនអន្ដរជាតិកម្ពុជា (Plan International Ca​mb​o​​d​​ia) បាន​ប្រកាស​ជា​សាធារណៈលើផេកផ្លូវការរបស់​ខ្លួនថា «អង្គការភ្លែនអន្ដរជាតិកម្ពុជា មានក្ដីសោ​មនស្សរីករាយក្នុងពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា»​​។ ក្នុងយុទ្ធនាការ​នេះ យុវជនចំនួន​៣នាក់បានក្លាយជាទូត​សុឆន្ទៈ​របស់អង្គការ​ភ្លែន ក្នុងនោះមាន​យុវតី លេខ ការី ជាជនជាតិដើមភាគតិចព្រៅ មកពីខេត្ដរតនគិរី និងយុវតី​ ពៅ ស្រីណូ មកពីខេត្ដសៀមរាប រួមនឹង​យុវជនម្នាក់​ទៀត​ឈ្មោះ​ ហេន សុភាព មកពីខេត្ដស្ទឹងត្រែង។

មាន​ស​ម្បុរស រាងតូចច្រឡឹង ស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ យុវតី លេខ ការី វ័យ១៩ឆ្នាំ រស់នៅភូមិកិកួង ឃុំតាវែងត្រង់ ស្រុកតាវែង ខេត្តរតនគិរី ដែលជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែន​ ​បានរៀប​រាប់​ថា កញ្ញា​​ជា​កូនទី១ ​ក្នុ​ង​ចំណោម​បងប្អូន​៣​នាក់ ក្នុងគ្រួសារ​ក្រីក្រ​មួយ ​រស់​នៅលើផ្ទះឈើមួយ​ខ្នងដែល​មាន​សភាពចាស់​ទ្រុឌ​ទ្រោម ខណៈ​ឪពុកម្ដាយ​របស់គាត់មិនមាន​លទ្ធភាព​ឱ្យ​គាត់​​បាន​រៀនសូត្របានខ្ពង់ខ្ពស់ដូចគ្រួសារដទៃនោះទេ។

យុវតី​រូប​​​នេះ​បានរំលឹកពីអតីត​កាលថា កញ្ញា​បាន​ចូល​រៀន​ថ្នាក់​​ទី​១ នៅអាយុ៧ឆ្នាំ​​ ដោយ​សារ​​​តែ​​ឪពុក​ម្ដាយ​​​​មិនចង់​​​ឱ្យ​​រៀន ប៉ុន្តែដោយ​សារ​តែ​ឃើញ​ក្មេងៗនៅក្នុងភូមិ​ទៅរៀនសប្បាយ​ ហើយ​​​ខ្លួនមាននិស្ស័យ​ចូល​​ចិត្ដ​រៀន​ផង ទើបខ្លួនជម្នះតស៊ូទាល់តែបានចូលរៀន។

យុវតី​មានដើមកំណើតក្នុងខេត្ដប៉ែកភាគឦសានរូបនេះ បន្ដ​រៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា៖ «ខ្ញុំរៀន​រាងយឺត​​ ដោយសា​រ​ម៉ាក់​អត់​ឱ្យ​រៀន ប៉ុន្ដែយើង​ចង់ជម្នះ យើងចង់ចឹង យើងឃើញគេទៅរៀន ឃើញគេសប្បាយ។ ប៉ុន្ដែប៉ាខ្ញុំគាត់បានបង្រៀនខ្ញុំនៅផ្ទះ»។

តែយ៉ាងណា កញ្ញា​​ថា​ ពេលដែល​ខ្លួន​​​កំពុង​តែរៀននៅថ្នាក់ទី៦​ ជិត​ចប់​​ឆ្នាំ និង​ត្រៀមខ្លួនបន្ដចូលអនុវិទ្យាល័យ​ទៅហើយ​នោះ​ បែរជា​ត្រូវ​ឪពុកម្ដាយ​ប្រាប់​​ថាមិន​ចង់​ឱ្យ​ខ្លួន​រៀន​​បន្ដ​​ទៀត​​ទេ ព្រោះពួកគាត់​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់ការសិក្សា និង​តម្រូវឱ្យគាត់​រៀប​ការ​នឹង​អ្នក​ភូ​​មិជាមួយ​គ្នា ប៉ុន្ដែ​ខ្លួន​មិនព្រម។

កញ្ញា លេខ ការី បាននិយាយថា៖ «ពេលខ្ញុំអាយុ១៥ ទៅ១៦ឆ្នាំ ម៉ាក់ប៉ាខ្ញុំគាត់សុំឱ្យរៀបការនឹងអ្នកភូមិ​ជាមួយគ្នាដែលមានអាយុស្រករខ្ញុំដែរ» ។

ក្រោយពីបដិសេធការ​រៀបការទាំងវ័យក្មេងនោះ ​យុវតីរូបនេះបានបញ្ជាក់​ថា​ ខ្លួន​បាន​បន្តការសិក្សារបស់ខ្លួនបណ្តើរ និងបាន​​ចេញទៅ​ធ្វើការស៊ីឈ្នួលដកដំឡូង រើសគ្រាប់ស្វាយចន្ទី និងដាំដើមចេកឱ្យ​គេ​​បណ្តើរ​ ដើម្បីបានប្រាក់​ទិញសម្ភារសិក្សាដោយខ្លួនឯង។

ការី​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា៖ «ចូលថ្នាក់ទី៧​ភ្លាម គឺខ្ញុំគាំទ្រខ្លួនឯង។ ពេល​ហ្នឹង​អត់​មាន​លុយ​ទេ យើងស៊ីឈ្នួលគេបានតែ ១ម៉ឺន ២ម៉ឺន[រៀល]​ទៅ យើងទិញសម្ភារសិក្សាសម្រាប់ខ្លួនឯង ដោយស្នាក់នៅសាលារៀន ព្រោះយើងអត់មានមធ្យោបាយធ្វើដំណើរទេ ដូច្នេះត្រូវស្នើខាងសាលាស្នាក់។ ឪពុកម្ដាយគេធូរធារ គេមានលុយឱ្យ​​កូនគេចាយអ៊ីចឹងទៅ តែសម្រាប់ខ្ញុំគឺខ្លួនឯងសុទ្ធសាធ ខ្ញុំហូបតែក្រៀមក្រោះទេ ធ្វើម៉េចឱ្យតែបាន​រៀន»។

ក្រៅពីការសិក្សា និងស៊ីឈ្នួល​គេដើម្បីរកប្រាក់​នោះ កញ្ញា ការី ​ក៏បានឆ្លៀត​ពេល​​ចូលរួម​វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗក្នុងការជួយដល់យុវជននៅក្នុង​សហគមន៍​ និងយុវជនជនជាតិដើមភាគតិច​នៅតំបន់ផ្សេងៗទៀត​​ ដែលរៀបចំ​ឡើង​ដោយអង្គការភ្លែន​អន្តរ​ជាតិ​កម្ពុជា ដើម្បីពង្រីកចំ​​ណេះដឹង និងពង្រឹងសមត្ថភាព​របស់ខ្លួន​បន្ថែមទៀត។​

នៅ​ឆ្នាំ២០២៣​នេះ កញ្ញា ការី បានរៀន​ដល់​ថ្នាក់ទី១១ នៅ​​វិទ្យាល័យ​​តាវែ​ង​ ក្នុងស្រុកតាវែង ខេត្ដរតនគិរី។ កញ្ញាថា មូលហេតុដែលខ្លួនត្រូវបានអង្គការភ្លែន ​ជ្រើសរើសធ្វើទូតសុឆន្ទៈនេះ ដោយ​សា​​រ​​​​​តែ​គេមើលឃើញពីភាពក្លាហានរបស់កញ្ញា និងការលះបង់ពេលវេលា​ក្នុង​ការ​ជួយដល់​​យុវជន​​ក្នុង​សហគមន៍។

កញ្ញា ការី និយាយ​​ថា៖ «មុននឹងក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ខ្ញុំបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការតាមសហគមន៍។ ពេលដាក់ពាក្យ មានគ្នាសុទ្ធតែយុវជន-យុវតីអាយុប្រហាក់ប្រហែលខ្ញុំដែរ​ តែគេជ្រើសរើសខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ពេលខ្លួនឯងក្មេង ប៉ុន្ដែអាចមានសមត្ថភាពក្នុងកិច្ចការសង្គមបានអ៊ីចឹង។»

យុវតីរូបនេះបញ្ជាក់ថា ​បញ្ហាក្រីក្រមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រ និង​រារាំង​ក្ដី​ស្រមៃ​ខ្លួន​ឡើយ។

ឪពុករបស់យុវតី លេខ ការី គឺ​លោក ចក លេខ អាយុ៤៤ឆ្នាំ បាន​លើក​ឡើង​ថា ការី​ ជាកូនស្រីដែលមានភាពក្លាហាន និងរឹងមាំ ជាពិសេសតែងតែជួយពន្យល់ទៅដល់មិត្ដភក្ដិក្នុងសហគមន៍ និងជួយកិច្ចការផ្ទះក្រោយទំនេរពីការសិក្សា។​ លោកបន្ដថា មូលហេតុដែលលោកចង់ឱ្យកូនស្រីខ្លួនរៀបការទាំងវ័យក្មេង ដោយ​សារ​តែជា​ប្រពៃណី​ និង​មិន​ចង់​ឱ្យកូន​ស្រីចាកចេញពីខ្លួន​ទៅ​ឆ្ងាយ។ លោ​​ក​​​បន្ដ​ថា ក្រោយ​ពី​លោកបាន​យល់​ដឹងពីសារៈសំខាន់នៃការសិក្សា ទើបលោកសម្រេច​ឱ្យកូនរៀនបន្ត និងលើកទឹកចិត្តដល់កូន​ឱ្យ​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។

យ៉ាងណាមិញ លោក​ថា ពេលឃើញ​កូន​ខ្លួន​បានក្លាយខ្លួនទូតសុឆន្ទៈ និងជាគំរូដល់យុវជនផ្សេងទៀត លោក​ពិតជាមានការសប្បាយចិត្ដជាខ្លាំង និងមានមោទកភាពចំពោះកូនស្រីរបស់ខ្លួន។

លោកថា៖ «គ្រួសារខ្ញុំក្រីក្រទេ ប៉ុន្ដែខ្ញុំចង់ឱ្យកូនស្រីរៀនបន្ដ ព្រោះជាក្ដីស្រមៃរបស់គាត់។ ខ្ញុំសប្បាយចិត្ដ​ ពេល​​ឃើញ​គាត់​បានក្លាយជាគំរូដល់យុវជនក្នុងសង្គម។ ខ្ញុំសង្ឃឹមថាយុវជនផ្សេងទៀតអាចយកកូនខ្ញុំជាគំរូបាន»។

ស្រដៀងគ្នានេះដែរ យុវតីម្នាក់ទៀត កញ្ញា ពៅ ស្រី​ណូ អាយុ១៨ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាទូតសុឆន្ទៈរបស់អង្គការភ្លែនដែរនោះ ក៏បានខិតខំតស៊ូរៀនសូត្រ​ ទាំងដែល​គ្រួសារមានជីវភាពក្រីក្រ​ផងដែរ។

ជាកូនពៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន៧នាក់ ក្នុងខេត្ដសៀមរាប កញ្ញា ស្រីណូ បានឱ្យដឹងថា ឪពុក​ម្ដាយរបស់ខ្លួនមិនសូវជាចង់ឱ្យរៀនសូត្រច្រើននោះទេ ​ដោយគិតថាជាកូនស្រី​រៀន​ បាន​ត្រឹម​​​តែ​ចេះអាន​​អក្សរខ្លះទៅ គឺគ្រប់គ្រាន់ហើយ។ តែយ៉ាងណា ដោយសារតែចង់ជម្នះពីពាក្យនេះ កញ្ញា​បាន​ជម្នះឧបសគ្គ​នានា និងបានចូល​រួមវគ្គបណ្តុះបណ្តាល និង​​​សកម្មភាព​​ជាមួយ​នឹង​អង្គការភ្លែន​ រហូតដល់មានភាពលេចធ្លោក្នុងសហគមន៍ និងក្លាយ​ជាទូត​សុឆន្ទៈរបស់អង្គការភ្លែន។

យុវតីមានសម្បុរស្រអែម​ មានទឹកមុខពោរពេញដោយក្ដីសង្ឃឹមរូបនេះ បន្ដថា ខ្លួនចង់ឱ្យមានសមភា​​ព​យេនឌ័រ​ឱ្យបានច្រើនក្នុងសង្គមផង ទើប​សម្រេច​ដាក់​ពាក្យ​។ ការក្លាយជាទូតសុឆន្ទៈនេះ ក​​ញ្ញា​​​​​រំពឹង​ថានឹង​អាចជួយជំរុញ​ដល់​យុវជនក្នុងសហគមន៍កុំឱ្យបោះបង់ការសិក្សា និងរៀបការទាំងវ័យក្មេង តាមរយៈការពន្យល់ណែនាំពីរូបគេ និងយុវជនផ្សេងទៀត។

ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ យុវតីរូប​នេះ​បន្ដថា៖ «ខ្ញុំចង់យកឈ្នះនូវសម​​ភា​​ព​​​យេនឌ័រ និងចង់រារាំងឧបសគ្គនានា​ដែលរារាំងក្មេងស្រីមិនឱ្យមានការសម្រេចដោយខ្លួនឯង។ ខ្ញុំបានចូលរួមសកម្ម​ភាពជាមួយអង្គការ ៥ឆ្នាំ នៅសហគមន៍ខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ព្រោះវាអាចឱ្យខ្ញុំមានលទ្ធភាពជួយសហគមន៍បានច្រើនជាងមុន»។

លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា មូលហេតុដែលអង្គការភ្លែន​ជ្រើសរើសយុវតីវ័យក្មេងទាំង២នាក់ រួមនឹងយុវជន​ម្នាក់ទៀត ធ្វើជាទូតសុឆន្ទៈ ដោយតែពួកគេ​មាន​​ភាពក្លាហាន និងការតស៊ូ​ក្នុងការរៀនសូត្រ ​ព្រមទាំងបានចែករំលែកចំណេះដឹងដល់យុវជនក្នុងសហគមន៍​ ដែល​នេះ​​​​​ជាគំរូល្អមួយដល់យុវជនផ្សេងទៀត ​ដើម្បីចូលរួមកិច្ចការសហគមន៍របស់ខ្លួន។ លោកបន្ដថា ជា​យុទ្ធសាស្ដ្ររបស់អង្គការភ្លែន គឺផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះពួកគេ​​ជាធនធាន​ដ៏សំខាន់​របស់សង្គម​ដែលមិនអាចខ្វះបាន។

លោកបន្ដថា៖ «អង្គការមើលឃើញពីភាពក្លាហាន​របស់ពួកគាត់ ដែលអាចជាគំរូដល់យុវជនផ្សេងទៀតក្នុងប្រទេសយើង។ អង្គការផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះយុវជនជាទំពាំងស្នងឫស្សីរបស់សង្គម។ ហើយបច្ចុប្បន្ននេះ មានយុវជនជាង ៥០% ដូច្នេះការយកពួកគាត់ធ្វើទូតសុឆន្ទៈ គឺជារឿងល្អប្រសើរសម្រាប់ដំណើរការសង្គម»។

បើតាម​លោក យី គឹមថាន បច្ចុប្បន្ននេះ កម្ពុជា​មានយុវជនជាង ៥០% ជាអ្នកស្នងកិច្ចការសង្គម។

សម្រាប់អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បង្ហាញការ​សាទរ​នៅ​ពេលបាន​​ឃើញ​​យុវជនកាន់តែ​ច្រើន​បា​ន​ក្លាយជាគំរូក្នុងសហគមន៍ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។ លោកបន្ដថា ការចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយៈគ្រប់រូបភាព សម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩ ត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងសិស្ស-និស្សិត មាតាបិតា និងអាជ្ញាធរមូលដ្ឋានផង។

លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដពេលមានក្មេងៗអាចរួមចំណែកក្នុងកិច្ចការសង្គមដូច្នេះ»។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូន​សិស្ស-និស្សិត​វិទ្យាស្ថានខ្មែរជំនាន់ថ្មី ​នៅ​មជ្ឈមណ្ឌ​​ល​សន្និ​បាត និង​​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​លើកទឹកចិត្ត​​ទៅ​ដល់​យុវជន​កម្ពុជា រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ លោ​​កថា ដើម្បី​ជំរុញ​​ទៅ​ដល់​​កំណើន​​សេដ្ឋកិច្ច និង​ផលិតកម្មក្នុងស្រុក និង​ការ​ទាក់ទាញវិនិយោគ គឺទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​​​មានជំនាញ​។ លោក​បន្ថែមថា ពេល​នេះ​កម្ពុជាកំពុង​រៀបចំ​ឱ្យ​មានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​សម្រាប់សិស្ស​ក្រីក្រ​ចំនួន ​១លាន​ ៥សែននាក់។

លោកនាយករដ្ឋមន្ត្រី ថ្លែង​ថា៖ «ដើម្បីទាក់ទាញនូវវិនិយោគបាន អ្នក​វិនិយោគ​មិន​មែន​មក ហើយ​បែរជាយើងអត់ចេះអីសោះ អត់មានបច្ចេកទេសសោះ ហើយ​ទទួល​យក​យើង​ឱ្យ​ចូលធ្វើការ​នោះទេ»។

ត្រលប់មក​រកយុវតីជនជាតិដើមភាគតិច កញ្ញា លេខ​ ការី វិញ ក្រោយពីក្លាយជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជាមក កញ្ញាបង្ហាញការប្តេជ្ញាក្នុងការចូលរួម​ឱ្យកាន់តែសកម្ម ក្នុងការចែករំលែកនូវចំណេះដឹងដល់​យុវជនក្នុងសហគមន៍ និងចូលរួមសកម្មភាពសង្គមផ្សេងទៀត​។

កញ្ញាថា៖ «ខ្ញុំចង់ឱ្យយុវជន​កុំ​បោះបង់​ការ​សិក្សាទាំងវ័យក្មេង ព្រោះវាមានបញ្ហាប្រឈមជាច្រើន​ក្រោ​​យ​​ពីយើង​បោះ​បង់។ ខ្ញុំគិតថា យុវជន​គួ​រ​តែ​យក​ពេល​ចូលរួមកិច្ចការសង្គម កុំយកពេលទៅធ្វើរឿងណាដែលមិនបាន​ផ្ដល់ចំណេះដឹងដល់ខ្លួន»៕

ព្រះសង្ឃ និងយុវជន រៃអង្គាសថវិកាដើម្បីជួយសាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ធំ
ព្រះសង្ឃ និងយុ​វជនមួយចំនួន បានរៃអង្គាស​​ថវិកា និង​សម្ភារសិ​ក្សា​ ដើម្បី​ជួយដល់សិស្សានុសិស្ស​​នៅ​​​សាលារៀនបឋមសិក្សា​ព្រៃដុំ ​នៅ​​​ក្នុងស្រុក​បារាយ​ណ៍ ខេ​ត្ដកំពង់ធំ ដែលកំពុងជួបការលំបាក និង​​ខ្វះខាតខ្លាំង។

ព្រះតេជគុណ សន វ៉ាឃីម ព្រះជន្ម៣១ឆ្នាំ គង់នៅវត្ដមហាមន្រ្ដី រាជធានីភ្នំពេញ ​មានសង្ឃ​ដីកា​​ថា មូលហេតុដែលព្រះអង្គរៃអង្គាស​​​ថវិកា​ និងសម្ភារសិក្សា ទៅជួយសាលាបឋមសិក្សា​ព្រៃ​ដុំ ដោយ​សារ​តែ​ព្រះអង្គ​បាន​មើល​ឃើញ​ពីទុក្ខ​លំបាក​របស់​សិស្ស ដូច​ជា​ គ្មានសម្ភារសិក្សាគ្រប់គ្រាន់ ខណៈសាលារៀននេះមិនមានរបង​ផងដែរ។

ព្រះតេជគុណបន្តថា ព្រះអង្គ​ក៏ធ្លាប់ជា​សិស្ស​រៀន​នៅសាលាបឋម​សិក្សានោះ និងធ្លាប់ឆ្លងកាត់ភាពលំបាកជាច្រើនក្នុងអំឡុងពេលសិក្សា​ ដូចជា ត្រូវដើរកាត់​វាល​ស្រែ និងគ្មានសម្ភារ​ប្រើប្រាស់សម្រាប់​ការ​សិក្សា ជា​ដើម ទើប​ព្រះអង្គមានគំនិតរៃអង្គាស​​មូលនិធិ​នេះ​ឡើង ដើម្បី​ជា​ការ​ជួយដល់សិស្សានុសិស្ស​​នៅសាលា​នោះ​បានរៀន​​សូត្រ។ ក្រៅពីនោះ​ ព្រះអង្គក៏​ចង់ផ្សារ​ភ្ជាប់តម្លៃព្រះពុទ្ធសាសនាជាមួយនឹ​ង​សង្គម ជាពិសេសមេរៀនអប់រំ​របស់​ព្រះពុទ្ធសាសនាទៅដល់សិស្សានុសិស្សនៅសាលានោះ​​ផង​ដែរ។​

ព្រះតេជគុណបន្ត​ថា៖ «ដោយសារខ្លួនឯងជាសិស្សក្រីក្រលំបាកមួយ​រូប ជួបប្រទះ​នឹង​ការ​ខ្វះខាត ​ដើរ​ទៅរៀ​​ន​​ផ្លូ​​វឆ្ងាយ​ ដល់ពេលបានបួសរៀនសូត្រទៅ ក៏នឹកឃើញបុព្វហេតុថាការលំបាកក្នុងការរៀនសូត្រមិនស្រួ​​ល​​ទេ។ ដើម្បីបន្ធូរដល់ការរៀនសូត្ររបស់សិស្សានុសិស្ស មានតែការជួយចែកសៀវភៅ ក៏ដូចជាការចុះអប់រំ។ កា​​រ​​​ចុះ​ចែក​នេះ ក៏អាត្មាផ្សា​រភ្ជាប់នឹងការណែនាំពីបញ្ហា​សុខ​ភាព អនាម័យ និងការចេះថែរក្សាបរិស្ថានផងដែ​រ​»។

ព្រះតេជគុណ សន វ៉ាឃីម មានសង្ឃដីកាបន្តទៀតថា ការចុះចែកសម្ភារសិក្សានេះមិនមែនទើបតែនឹកឃើញភ្លាមចុះធ្វើ​ភ្លាមនោះទេ គឺព្រះអង្គបានគ្រោងទុកជាយូរឆ្នាំ​មក​ហើយ ក្នុង​គោល​បំណង​ទៅ​ជួយ​ដល់​សិស្ស​នៅ​ស្រុកកំណើត ស្របពេល​សាលារៀនមួយនេះកំពុងខ្វះខាតច្រើន ទើបព្រះអង្គប្រមូលគ្នាដែល​ជាអតីត​សិស្ស​ផង និងអ្នកដែលធ្លាប់រស់នៅតំបន់​ដាច់​ស្រយាល​មួយ​នេះហើយមានជីវភាពធូរធារផង​ ដើម្បីជួយ​ដល់​សាលា​បឋមសិក្សាព្រៃដុំនេះ។

ព្រះ​តេជគុណបន្ដថា៖ «តំបន់អស់ហ្នឹងមិនសូវជាធូរធារប៉ុន្មានទេ អ៊ីចឹងយើងជួយឧបត្ថម្ភជីវិត ដូចជា ការ​រៀនសូត្រ​របស់​ហ្នឹង​ឯង​ឱ្យ​ប្រសើរ​ឡើង និង​លក្ខណៈ​លើក​ទឹកចិត្ដដល់កូនក្មួយដែលគាត់ខំប្រឹងរៀន​ឱ្យកាន់តែប្រឹងបន្ដទៀត។ អាត្មាចង់បំបាត់ទ្រឹស្ដីដែលអ្នកស្រុកអ្នកភូមិគាត់តែងតែគិតអវិជ្ជមាន​ថា “រៀនបានអីហូប រៀនមិនបានអីស៊ីទេ” បាន​ជាអាត្មា​ចង់​ពន្យល់​អាណាព្យាបាល​អំពី​អត្ថ​ប្រយោជន៍​ក្នុងការរៀនសូត្រផងដែរ»។

សាលាបឋម​សិក្សាព្រៃដុំ ស្ថិតនៅភូមិព្រៃដុំ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ និងមានគ្រូបង្រៀនចំនួន៩នាក់ នៅ​ប្រចាំការ និង​មាន​សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ​ដល់ថ្នាក់ទី៦ ចំនួន១៦៥នាក់។ កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ស្រដៀងគ្នានេះដែរ យុវជន សួន កុសល ប្រធានសមាគមកំណាព្យកូនខ្មែរ មានប្រសាសន៍​នៅរសៀលថ្ងៃពុធនេះ​ថា រូបលោកចូលរួមកម្មវិធីសប្បុរសធម៌នេះ ​ដោយសារតែក្ដីស្រឡាញ់ និង​ចង់​ជួយ​ចែក​រំលែក​អ្វីដែល​ខ្លួន​មាន​ខ្លះៗ​​ទៅដល់សិស្សដែល​កំពុងសិក្សានៅសាលាបឋមសិក្សា​ព្រៃដុំ។ លោក​បន្តថា​ ការ​ចូលរួម​សកម្ម​ភាព​សប្បុរសធម៌នេះ ក៏ជា​ការជួយគ្នាក្នុងគ្រាលំបាក ហើយ​លោកបាន​អំពាវនាវដល់សប្បុរសជននានាចូលរួមក្នុងកម្មវិធីចែកសម្ភារសិក្សាដល់សិស្សនៅតំបន់ដាច់ស្រយាលនេះផងដែរ។

លោកបន្ដថា៖ «នេះជាអ្វីដែលខ្ញុំស្រឡាញ់ និង​ចូល​ចិត្ដ​ធ្វើ​នូវកម្មវិធីសប្បុរសធម៌នេះ»។

កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការ​​ងា​រ ​ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអ​ប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយបញ្ហាខ្វះខាតក្នុងការ​​សិក្សា​រៀន​សូត្ររបស់សិស្ស-និស្សិត។

នាយកសាលាបឋមសិក្សាព្រៃដុំ លោក កេត ឆែម បានលើកឡើងថា សាលាបឋមដែលរូបលោកកំពុងដឹក​នាំ​នេះ កំពុងជួបបញ្ហាខ្វះខាតច្រើន ដូចជា សម្ភារសិក្សាសម្រាប់​សិស្ស របងសាលា និងខ្វះការផ្គត់ផ្គង់អាហារូបត្ថម្ភ​សម្រាប់សិស្ស ​ជាដើម។ លោកបន្ដថា ប្រជាពលរដ្ឋ​ភាគច្រើននៅតំបន់ដាច់ស្រយាល​​នេះ ​​មានជីវ​ភាព​ក្រីក្រ ដូច្នេះពួកគាត់​ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​ទំនុកបម្រុង​សម្រាប់​ឱ្យ​កូន​​ៗរបស់ពួកគាត់បាន​សិក្សានោះទេ។

លោកបន្ដថា៖ «សិស្សមាន១៦៥នាក់ទេ ព្រោះវាជាភូមិតូចនៅក្នុងព្រៃ ដាច់ពីគេ។ ខ្ញុំចង់បានដំបូង គឺសម្ភារសិក្សាសិស្សហ្នឹងឯង ដូចជា សៀវភៅ ប៊ិក និងកង់ ព្រោះពួកគេ​នៅឆ្ងាយពីសាលា ត្រូវដើរមករាល់ថ្ងៃ។ នេះជាអ្វី​ដែលខ្ញុំចង់បានមុនគេ ព្រោះអាណិតពួកគាត់ណាស់»។

ជាមួយគ្នានេះដែរ នាយកសាលា​រូបនេះក៏បាន​បង្ហាញក្តីត្រេកអរ​​​នូវការ​ដែល​ព្រះសង្ឃ និងយុវជននាំគ្នាមក​ជួយ​ឧបត្ថម្ភដល់សាលារៀន​​ដែលកំពុង​ខ្វះខាតខ្លាំងមួយ​នេះ។ យ៉ាងណា លោកក៏បានស្នើ​ដល់​សប្បុរសជន​ទាំង​អស់បន្ត​ជួយដល់​សាលារៀន​ និងសិស្ស​នៅក្នុងសាលា​បឋមសិក្សានេះ ទៅ​​តាម​លទ្ធភាព ដើម្បីជួយ​​ជំរុញ​ឱ្យ​វិស័យអប់រំនេះឱ្យកាន់តែល្អប្រសើរឡើង។

លោកបន្តថា៖ «ពេលលំបាកអ៊ីចឹង យើងមិនអាចដកប្រាក់ខែគ្រូបង្រៀនបានទេ ព្រោះពួកគាត់ពឹងលើប្រាក់ខែដែរ អ៊ីចឹងវាមានតែសប្បុរសជនទេ ដែលអាចជួយឧបត្ថម្ភដល់សាលាខ្ញុំបាន ដើម្បីជំរុញ​ឱ្យសិស្សានុសិស្សបានរៀនឱ្យបានពេញលេញតទៅមុខទៀត»។

រដ្ឋធម្មនុញ មាត្រា៦៨ ចែងថា រដ្ឋាភិបាលត្រូវផ្ដល់​ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិ​​ក្សា​ ដោយឥតគិ​​ត​ថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សាជា​មូលដ្ឋានយ៉ាងហោ​ចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ច​​ជួយផ្សព្វផ្សាយ និងលើកតម្កើង​​សាលា​​បា​​លី​ និងពុទ្ធិកសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មានប្រសាសន៍​ថា លោក​ច​ង់ឱ្យ​យុវជន និងពលរដ្ឋ​យកគំរូតាមរាល់សកម្មភាពសប្បុរសធម៌បែបនេះ មិនថាក្នុងវិស័យអប់រំនេះទេ គឺ​រួម​​ទាំង​កិច្ចការ​ងា​​រ​​​សង្គម​នានាផងដែរ។

លោកបន្តថា៖ «វាជារឿងល្អ វាជាកិច្ចការងារទាំងអស់គ្នា ក្នុងការរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសវិស័យអប់រំតែម្ដង។ ខ្ញុំគាំទ្ររាល់សកម្មភាពទាំងអស់ហ្នឹង»។

ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងថា លោក​ចង់​ឱ្យមាន​សកម្មភាពបែបនេះឱ្យកាន់តែច្រើនថែមទៀត ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនា​ទៅនឹងវិស័យអប់រំ មិនថាតែព្រះសង្ឃទេ ពលរដ្ឋទូទៅក៏អាចចូលរួមធ្វើសកម្មភាពសប្បុរសធម៌បានដែរ។ លោកថា សកម្មភាពនេះបានជួយទៅដល់សិស្សានុសិស្សនៅតាមសាលានៅតំបន់ដាច់ស្រយាល អាចមានលទ្ធភាពក្នុងការសិក្សា ហើយអត្រាក្នុងការបោះបង់ការសិក្សាក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។

លោកបន្ដថា៖ «ខ្ញុំត្រេកអរនៅពេលដែលមានព្រះសង្ឃ លោកបានចូលរួមកិច្ចការងារសង្គមបែបនេះ ហើយក៏ជាការផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងវិស័យអប់រំផងដែរ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក​ ឆាយ៉ាវី បានបង្ហាញការគាំទ្រ​ចំពោះសកម្មភាពមនុស្ស​ធម៌បែប​នេះ និងជំរុញឱ្យ​មានសកម្មភាពបែបនេះឱ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បីជួយដល់​វិស័យ​អប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរ​។

អ្នកស្រីបន្តថា៖ «យើងចង់ឱ្យមានការជួយគ្នាទៅវិញទៅមកបែបនេះ។ បើព្រះសង្ឃមានមនសិការជួយ​ដល់ប្រជា​ពលរដ្ឋ សិស្សានុសិស្សក្រីក្រ គឺខ្ញុំស្វាគមន៍។ យើងនឹងជួយលើកទឹកចិត្ដដល់ពលរដ្ឋឱ្យចេះជួយគ្នាក្នុងគ្រាក្របែបនេះ ទើបគេហៅថាជាការប្រពៃ»។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ​២០២២ ឱ្យដឹងថា សា​​​លាបឋមសិក្សានៅកម្ពុជា បានកើនឡើងចំនួន​១២៧​សាលារៀនបន្ថែមទៀ​ត ដែ​លនាំឱ្យ​សាលា​រៀនសរុប​​មានចំនួន​៧ ៨៤៣សា​​​​លា សម្រាប់ឆ្នាំសិក្សា២០២០-២០២១៕

យុវជនធ្វើយុទ្ធនាការពីផលប៉ះពាល់គ្រឿងស្រវឹង ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម
យុវជនបាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ប្រយុទ្ធប្រឆាំងការប្រើប្រាស់និង​​ផ្សព្វ​​ផ្សា​​យក្នុងន័យ​លើកកម្ពស់​​​​អំពីគ្រឿងស្រវឹង ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ​​ការណ៍​​ស៊ី​​ហ្គេមក្នុង​​ពេលខាង​​មុខ​​នេះ ធ្វើយ៉ាងណាជំរុញឱ្យពលរដ្ឋកុំប្រើប្រាស់គ្រឿងស្រវឹង ដែលពួក​​គាត់​​ចាត់​​ទុក​​ថានាំឱ្យប៉ះពាល់មុខមាត់របស់ប្រទេស។

ព្រឹត្តិការណ៍ស៊ីហ្គេមដ៏សំខាន់ ដែលនៅសល់ពេលជាង៦០ថ្ងៃទៀតនេះ នឹងត្រូវកើតឡើង​​ចំ​​ពេ​​ល​​​​​ដែ​​ល​​​​ក្រុ​ម​​យុវជនកំពុងផ្ញើសារនៅលើបណ្តាញសង្គម គោលបំណងដើម្បីបំផុសកុំឱ្យមា​​នកា​​រផ្ស​ព្វ​​ផ្សា​​យ​ និងលើកកម្ពស់អំពីគ្រឿងស្រវឹង។

​​​យុវជន គឹម ភា អាយុ២២ឆ្នាំ និងអះអាងថាជាតំណាងឱ្យយុវជន ថ្លែងថា មូលហេតុដែលខ្លួនធ្វើយុ​​ទ្ធនាការនេះ ដោយសង្កេតឃើញរាល់ពេលមានកម្មវិធីជាតិប្រា​​​​រព្ធឡើងម្ដងៗ តែងតែមានការផ្ស​​ព្វ​​ផ្សា​​​​យគ្រឿង​​ស្រ​​វឹងយ៉ាងផុសផុល។ លោកបន្តថា ការផ្ញើសារដ៏ទូលំទូលាយបែបនេះ វានឹងធ្វើឱ្យប៉ះពា​​ល់សម្រាប់ក្មេងៗជំនាន់ក្រោយ ដែលពួកគេងាយនឹងទទួលយកវប្បធម៌បែបនេះដាក់ខ្លួន។

លោកបន្ដថា៖ «យើងនឹងដល់ស៊ីហ្គេម អ៊ីចឹងទៅប្រាកដណាស់ គឺមានការឧបត្ថម្ភ និ​ង​ការផ្សព្វផ្សាយពីគ្រឿ​​ងស្រវឹង ជាពិសេសនៅតាមផ្លូវសាធារណៈ គឺមានផ្ទាំងប៉ាណូធំៗបង្ហាញពី​​សា្រ​​បៀរ ដែលជាចំណុ​​​ចមិនល្អសម្រាប់មុខមាត់ប្រទេសយើង»។

បើតាមយុវជន គឹម ភា អស់រយៈពេលជិត១០ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៥ សង្កេត​​ឃើ​​​ញ​​ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង នៅតែមិនទាន់អាចចេញជារូបរាង​​នៅ​​ឡើយ គិតត្រឹមឆ្នាំ២០២៣នេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សេចក្ដីព្រៀងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ គឺមិនបានដឹងថានៅទើត្រឹមណានៅ​​ឡើ​​យ​​​​​​​នោះទេ។

លោកបន្ដថា៖ «ពូមិនមែនអ្នកទទួលច្បាប់ណា! ពូគ្រាន់តែទទួលនៅពេលដែលគេច្បាប់ចូលទៅពិភាក្សានៅក្នុងគណៈរដ្ឋមន្ដ្រី បានពូទទួលបាន។ ពូអត់ដឹងទេអាអូន! បើដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី ពូពិនិត្យហើយ បើច្បាប់ដំណើរបាន! រដ្ឋបាល ពូអត់ដឹង»។

នៅពេលនេះ ក្រុមយុវជនកំពុងតែធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម ដើម្បីលុបបំ​​បាត់​​កា​​រផ្ស​​ព្វ​​ផ្សា​​យគ្រឿងស្រវឹង។ យុទ្ធនាការដែលស្វះស្វែងរកការគាំទ្រនេះ កុំឱ្យមានការផ្សព្វផ្សាយដោយចំហរ នៅចំថ្ងៃ​​ដែ​​ល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២២ ខែ កុម្ភៈ។

មានសារមួយចំនួនត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដូចជា «តោះ! ចូលរួមជាមួយខ្ញុំ ក្នុងយុទ្ធនាការរាប់ថយក្រោយ ៧៤ថ្ងៃ និយាយពីគ្រឿងស្រវឹង។ គ្រាន់តែបង្ហោះសារ ឬចែករំលែកពីផលប៉ះពាល់នៃគ្រឿងស្រ​​វឹង ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ដោយភ្ជាប់ជាមួយសារថា កាត់បន្ថយការសេពគ្រឿងស្រវឹង។ បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងជាសាធារណៈ »។

សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​​ ដែល​​រៀ​​ប​​​​ចំឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ចំណែកយុវតី ដាំ ស្រីនាង និងជាអ្នកចូលរួមក្នុងយុទ្ធនាការទប់ស្កាត់គ្រឿងស្រវឹងក្នុងថ្ងៃស៊ីហ្គេមខា​​ងមុខ បានបញ្ជាក់ថា ការបញ្ជ្រាបនូវព័ត៌មានអំពីផលប៉ះពាល់ និងផលអវិជ្ជមាននៃគ្រឿងស្រ​​​​វឹងទៅកាន់សាធារណជន​ ជាពិសេសយុវជន គឺដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយការផ្ស​​ព្វផ្សាយគ្រឿងស្រវឹង។

កញ្ញាបន្តថា បញ្ហាធំគឺការផ្សព្វផ្សាយគ្រឿងស្រវឹងនៅថ្ងៃស៊ីហ្គេម វានឹងនាំឱ្យប៉ះពាល់មុខមាត់ប្រ​​ទេ​​ស​​កម្ពុជា ហើយអាចនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិថែមទៀតផង។

កញ្ញាបន្ដថា៖ «យុទ្ធនាការនេះធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមាន សម្រាប់កាត់បន្ថយការផ្ស​ព្វផ្សាយទូលំទូលាយអំពីគ្រឿងស្រវឹង។ វាជាមុខមាត់ប្រទេសយើងផងបង! កាលណាមានការផ្ស​​ព្វ​​ផ្សាយគ្រឿងស្រវឹង គេអាចនឹងវាយតម្លៃតាមរយៈរឿងអស់ហ្នឹងអ៊ីចឹងបង»។

បើទោះបែបណា ទាក់ទិនការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនេះ កន្លងទៅ​ រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​​ចាប់ផ្តើមធ្វើយុទ្ធនាការមុនគេនៅក្នុងប្រទេសកម្ពុជា ក្នុងការលុបបំបាត់ស្លាកយីហោ និងផ្ទាំង​​ប៉ាណូ អំ​​ពីគ្រឿងស្រវឹងនេះ។ ចំណែកក្រសួងព័ត៌មាន ក៏ធ្លាប់បានព្រមានពីការផ្សព្វផ្សាយគ្រឿងស្រ​​វឹង​​នេះ​នៅលើកញ្ចក់ទូរទស្សន៍ដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលប៉ះពាល់គ្រឿងស្រវឹងដែលកំពុងជាប់គាំងនៅ​​ឡើយ​​នេះ គឺមាន១១ជំពូក និង៣៩​​មាត្រា គេសង្កេតឃើញថាក៏នឹងមានបញ្ញតិ្តដែរ អំពីការកំណត់អាយុនៃ​​​​ការប្រើប្រាស់គ្រឿងស្រវឹងនេះ។

យ៉ាងនេះក្ដី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លោក វ៉ាត់ ចំ​​រើ​ន ពុំអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទចូលជាច្រើនដង តែពុំមា​​ន​​អ្នក​​ទទួ​​ល​​​។

ចំណែកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ថ្លែងថា ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល លោកគាំទ្រចំពោះយុទ្ធនាការរបស់ក្រុមយុវជនដែលប្រយុទ្ធ​​ប្រ​​ឆាំ​ង​ការផ្សព្វផ្សាយកុំឱ្យប្រើប្រាស់គ្រឿងស្រវឹងចំថ្ងៃស៊ីហ្គេមខាងមុខនេះ។

លោកបន្តថា ការព្យាយាមលើកកម្ពស់គ្រឿងស្រវឹង មិនថាតែនៅចំថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមខាង​​មុខ​​នេះ​​​ទេ សូម្បីថ្ងៃធម្មតា រដ្ឋាភិបាលគួរកាត់បន្ថយឱ្យបានក្នុងកម្រិតមួយដែលតិចបំផុត ព្រោះកត្តា​​នេះ ​​​​​​វាជះ​​ផលមិនល្អធ្ងន់ធ្ងរសម្រាប់យុវជនដែលចាត់ទុកជាទំពាំងស្នងឫស្សី។

លោក​បន្ដថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនបានផ្ដល់ផលវិជ្ជមានណាមួយដល់កម្ពុជាទេ។ ផ្ទុយទៅ​​វិញ វាផ្ដល់ផលមិនល្អមួយនៅក្នុងក្រសែភ្នែករបស់អ្នកទស្សនារបស់កីឡាកររបស់ប្រទេសជាច្រើ​​ន​ដែលបានមកចូលរួមក្នុងស៊ីហ្គេមនេះបាទ។ ទាំងយុវជន ទាំងខ្ញុំ ក៏តាមដានព្រឹតិ្ដការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ»។

សម្រាប់ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ រកឃើញ​​ថា ក្នុង​​មួយ​​ឆ្នាំ​​ៗមាន​​អ្នក​​រង​​គ្រោះប្រមាណ៣,៥លាននាក់ ត្រូវបាត់បង់ជីវិតដោយសារការប្រើប្រាស់គ្រឿងស្រ​​វឹ​​ងនេះ​​។ មិន​​តែ​​​​​​​​​​​ប៉ុ​​ណ្ណោះ​ ក្នុង១នាទី គ្រឿងស្រវឹងនេះបានឆក់យកជីវិតមនុស្សម្នាក់ជារៀងរាល់ថ្ងៃ ខ​​ណៈ​​មានម​​​នុ​​​ស្ស​​​​ផ្សេ​​​​ង​​ទៀតត្រូវរស់នៅជាមួយនឹងពិការភាពអស់មួយជីវិត បណ្តាលមកពី​​ប្រើ​​ប្រា​​ស់​​​​​​​​គ្រឿងស្រ​​វឹង​​នេះ​​៕ ​

យុវតីដែលស្ម័គ្រចិត្តបង្រៀនមិត្តរួមថ្នាក់ក្នុងខេត្តព្រះសីហនុកំពុងទទួលបានការគាំទ្រនៅលើបណ្ដាញសង្គម
យុវតីដែលមកពីគ្រួសារក្រីក្រនៅខេត្តព្រះសីហនុម្នាក់ កំពុងទាក់ទាញការចាប់អារម្មណ៍​​ពីសាធា​​រ​​ណជន តាមរយៈឃ្លីបវីដេអូរបស់នាងត្រូវបានគេចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ទា​​ក់​ទងសកម្ម​​ភាព​​នៃកា​​​​រ​​ប​​​​ង្រៀនសិស្សជំនួសគ្រូបន្ទុកថ្នាក់ ពេលគ្រូអវត្តមាន ដែលកត្តានេះត្រូវគេ​​ចាត់ទុកថាជាគំរូដល់សិស្សដទៃទៀតគួរពង្រឹងសមត្ថភាពឱ្យគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាស​​សម្រា​​ប់​​ខ្លួនឯងផង និង​​ជួយដល់សិស្សរួមថ្នាក់ផ្សេងទៀតផង។

កញ្ញា ណុប គន្ធា ដែលមានវ័យទើប១៦ឆ្នាំនៅឡើយ នៅពេលនេះ នាងកំពុងដើរតួជា​​គ្រូបង្រៀ​ន​​ផង និងជាសិស្សឆ្នើមប្រចាំថ្នាក់ទី៨សេ ផង។ ជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ គន្ធា និយាយថា រូប​​​គេ​តែងតែចំណាយពេលបង្រៀនមិត្ដរួមថ្នាក់របស់ខ្លួន ក្នុងគោលបំណងចែករំលែ​​​​កគ្នាជាប្រចាំ។ មួយវិញទៀត នេះអាចរាប់បានជាកា​​រពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមផង និងជួ​​យ​​​​​គ្រូពេលអវត្តមាន ដូចជាប្រជុំម្ដងម្កាល ជាដើម។

ប្រភពបន្ដថា៖ «ខ្ញុំចង់ក្លាយជាធនធានមួយសម្រាប់សង្គមជាតិ និងឱ្យយុវជនផ្សេងទៀតកុំចំណាយពេ​​លធ្វើរឿងឥតប្រយោជន៍ ដោយមកផ្ដោតលើការសិក្សាវិញ»។​

គន្ធា បន្ដថា បើនិយាយពីជីវភាពមិនសូវជាធូរធារប៉ុន្មាននោះទេ​ ប៉ុន្ដែដោយសារក្តីស្រឡាញ់ការសិ​​ក្សា ​​ទោះ​​បី​​យ៉ាងណាក៏ត្រូវខំប្រឹងដែរ។ បើតាម ណុប គន្ធា មុខវិជ្ជាដែលខ្លួនតែងតែបង្រៀនដល់មិត្ដរួមថ្នាក់ ​គឺពិជគណិត ជាមុ​​​​ខវិជ្ជាដែលខ្លួនពូកែជាងគេ។ យ៉ាងណា យុវតីរូបនេះបានបង្ហាញក្ដីស្រមៃថា ខ្លួនចង់ក្លាយជាគ្រូប​​ង្រៀ​​​​នម្នាក់ ដើម្បីបន្ដសកម្មភាព និងផ្ដល់ចំណេះដឹងដល់យុវជនក្នុងសង្គមស​​ម្រាប់ថ្ងៃអនាគត។

យុវតី ណុប គន្ធា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨ នៃវិទ្យាល័យវាលរេញ ពេលបង្រៀនមិត្តរួមថ្នាក់ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ (ផ្ដល់ឱ្យ)

ប្រភពបន្ដថា៖ «ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ពីព្រោះសង្គមយើងកំពុងខ្វះធនធានមនុស្ស។ ខ្ញុំបង្រៀនពួ​​ក​គាត់ ពេលថ្ងៃណាខ្ញុំរវល់ ពួកគាត់អាចជួយបង្រៀនជំនួសខ្ញុំបាន»។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ បាន​​បង្ហោះ​​រូប​​ភាព​​ជាឃ្លីបវីដេអូ ដែ​ល​បង្ហាញពីសកម្មភាពនៃការបង្រៀនរបស់យុវតី ណុប គន្ធា ទៅដល់មិត្ដរួមថ្នាក់ ហើយឃ្លីបវីដេ​​អូនោះ​​កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន និងសរសើរពីការលះបង់របស់នាង។

វិទ្យាល័យវាលរេញ ដែលស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ គឺ​​ជា​​វិទ្យា​ល័យមួយដែលគេចាត់ទុកថាជាគ្រឹះស្ថានសិក្សាមានស្តង់ដារ និងបរិស្ថានល្អ។ កញ្ញា ណុប គន្ធា ឱ្យ​​ដឹងថា រាល់ថ្ងៃ រូបគេត្រូវធ្វើដំណើរមកសាលារៀនដោយម៉ូតូ ក្នុងចម្ងាយផ្លូវប្រមាណ១គី​​ឡូ​​ម៉ែ​​ត្រ​​។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០ ២​២ អត្រាសិស្សដែលបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ ១៨,៥% និងអត្រាត្រួតថ្នាក់ ១,១%។

ចំណែកអត្រាសិស្សបោះបង់ការសិក្សានៅក​​ម្រិ​​តម​ធ្យ​មសិក្សាបឋមភូមិ ឬកម្រិតអនុវិទ្យាល័យ មានចំនួន ១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មា​ន ​​​១,​​២​​%​​​។ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បញ្ជាក់ថា ការបោះបង់ការសិក្សារបស់សិស្សនេះ គឺបណ្ដាលមកពីកត្តាបុគ្គល និងកត្តាមួយចំនួនទៀត​​ដែ​​ល​​រួមផ្សំ។

នាយកវិទ្យាល័យវាលរេញ ក្រុងព្រះសីហនុ លោក ងៀម ស៊ីតារា លើកឡើងថា យុវតី គន្ធា គឺជា​​ម​​នុ​​ស្សម្នាក់មានអត្ដចរិតស្លូតបូត និងឧស្សាហ៍ព្យាយាមក្នុងការសិក្សា ទោះបីជាជីវភាពមិនសូវជា​ធូរធារក៏ដោយ បញ្ហានេះមិនមែនជាឧបសគ្គដល់នាងឡើយ។

លោកបន្តថា ក្រោយពីសាលាបានរៀបចំកម្មវិធីមួយដែលតម្រូវឱ្យសិស្សរៀនពូកែ ត្រូវបង្រៀនមិត្ដរួមថ្នាក់រៀនមិនសូវពូកែ លោកក៏បា​​ន​មើលឃើញពីសកម្មភាពរបស់យុវតីវ័យ១៦ឆ្នាំរូបនេះ ជាសិ​​ស្ស​ល្អ ដោយបានបង្រៀនមិត្ដរួមថ្នាក់ ទើ​​បលោកសម្រេចឱ្យយុវតីនេះបន្ដបង្រៀនបន្ថែមទៀត។

លោកបន្ដថា៖ «ខ្ញុំសប្បាយចិត្ដនៅពេលឃើញកូនៗបានក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ។ ខ្ញុំចង់ឱ្យយុវជនផ្សេងទៀត យកគន្ធាធ្វើជាគំរូសម្រាប់អភិវឌ្ឍន៍ខ្លួនឯង»។

ណុប គន្ធា កើតក្នុងគ្រួសារដែលមានជីវភាពមិនសូវជាធូរធារប៉ុន្មាន រូបគេបានត្អូញត្អែថា នៅ​​ចំ​​ពោះ​​​​​​​មុខនេះ អ្វីដែល គន្ធា បារម្ភបំផុតនោះ គឺខ្លាចរៀនមិនបានចប់ចុ​ងចប់ដើម។ ​​ដោយឱពុក​​ជាទា​​ហា​​នចូលនិវត្តន៍ និងជាជនដែលមានពិការភាពដោយសារបាន​​បន្សល់ស្លាកស្នាមតាំងពីសម័យ​​សង្រ្គា​​ម​​​​មកផង យុវតីរូបនេះលើកឡើងថា សព្វថ្ងៃនេះ គឺមានតែម្ដាយម្នាក់គត់ដែលជាអ្នករកចំណូលដើ​​ម្បី​​​​ផ្គត់ផ្គង់គ្រួសារ តាមរយៈការលក់ដូរបន្តិចបន្តួចនៅនឹងផ្ទះ។

កញ្ញាបន្តថា៖ «ខ្ញុំខ្លាចតែខ្ញុំរៀនអត់ចប់ថ្នាក់ទី១២ ព្រោះគ្រួសារខ្ញុំអត់សូវធូរធារអីប៉ុន្មានទេ។ តែខ្ញុំចប់ថ្នាក់ទី១២ មិនដឹងថាខ្ញុំអាចរៀនបន្ដបានអត់? ខ្ញុំព្រួយបារម្ភចំណុចអស់ហ្នឹង»។

ដោយឡែក អ្នកស្រី ផាន់ សុខុម ដែលមានវ័យ៥២ឆ្នាំទៅហើយ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ ឱ្យដឹងថា ណុប គន្ធា គឺជាកូនទី៣ នៅក្នុងគ្រួសារ និងជាសិស្សដែលរៀនពូកែនៅក្នុង​​ថ្នាក់​​ទៀត​​ផង​​។ អ្នកស្រីបន្ថែមថា តាំងពីកុមារភាព គន្ធា មិនដែលធ្វើឱ្យឱពុកម្តាយពិបាកចិត្តព្រោះតែ​​ឥ​​រិយា​​បថ​​រ​ប​ស់នាងនោះឡើយ។ ជាកូនស្រីដែលតែងស្តាប់បង្គាប់ ការទូន្មានជាដរាប។ ជាងនេះទៀត ក្នុងនាម​​ជា​​​​​​ឪពុកម្តាយមានតែបារម្ភទៅវិញ នៅពេលដែលឃើញកូនប្រឹងរៀនសូត្រ ដោយមិនយក​​ពេល​​ទំ​​នេ​​រសម្រាប់ធ្វើកិច្ចការដែលគ្មានប្រយោជន៍ដូចក្មេងដទៃទៀត។

បើតាមអ្នកស្រី ផាន់ សុខុម ដោយមើលឃើញពីការប្រឹងប្រែងរបស់កូន បើទោះជាត្រូវលំ​​បាក​​ដោ​​​យ​​​ការខ្វះមុខខ្វះក្រោយបែបណាក្តី ក៏អ្នកស្រីក្នុងនាមជាបង្អែកដ៏ធំក្នុងគ្រួសារសម្រាប់រកចំណូល ក៏​​ត្រូវប្តេជ្ញាឱ្យកូនរៀន និងសម្រេចក្តីសុបិនរបស់គេដែរ។

អ្នកស្រីបន្ដថា៖ «ខ្ញុំបានរៀបចំកម្មវិធីនេះ ដើម្បីជំរុញឱ្យសិស្សៗប្រឹងរៀន និងចេះចែករំលែកគ្នា។មិ​ន​​មែនយើងខ្វះគ្រូទេបង គ្រាន់ពេលខ្លះពួកគាត់ជាប់ប្រជុំអ៊ីចឹងទៅ ដើម្បីត្រៀមពេលអវត្ដមានគ្រូ។ ខ្ញុំស​​ង្ឃឹមថា យុវជនផ្សេងអាចក្លាយជាធនធានល្អសម្រាប់សង្គមជាតិយើង»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ អ្ន​កស្រី អ៊ុច សោភា ថ្លែងថា សកម្មភាពទាំងអស់នេះជាការមើលឃើញរបស់មន្ទីរអប់រំខេត្ដ ក្នុងគោលបំណងចង់ឱ្យយុវជនចេះជួយគ្នា និងចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។

អ្នកស្រីបន្តថា ការអនុញ្ញាតឱ្យយុវតី ណុប គន្ធា បង្រៀនជំនួសគ្រូបន្ទុកថ្នាក់នេះ មិនមែនមានន័យ​​ថា សាលាខ្វះគ្រូទេ ប៉ុន្តែនេះជាការបង្កើតសកម្មភាពសម្រាប់សិស្ស​​ដែលរៀនពូកែ ជួយសិស្ស​​ដែល​​មាន​​ការយល់ដឹងមិនទាន់បានទូលំទូលាយ។ មិនតែប៉ុណ្ណោះ ការអនុវត្តដូច្នេះ ក៏ជាផ្តល់ឱកាស​​សម្រា​ប់សិស្សទទួលបាននូវបទពិសោធ មុននឹងឈានទៅរកជំនាញមួយដ៏ពិតប្រាកដសម្រាប់​​ថ្ងៃ​​អនាគតបន្ត។

អ្នកស្រីបន្តថា៖ «ចង់ឱ្យយុវជនផ្សេងទៀតគួរតែអភិវឌ្ឍខ្លួនដូចយុវតី គន្ធា នេះដែរ។ អ្នកស្រីបានប​​ញ្ជាក់ថា មិនមែនគ្រូបង្រៀននៅវិទ្យាល័យហ្នឹងខ្វះគ្រូទេ គឺមានគ្រប់គ្រាន់ តែពេលខ្លះគ្រូបង្រៀនអា​​ច​រវល់ប្រជុំ និងមានកម្មវិធីផ្សេងៗទៀត ទើបខាងមន្ទីរបានរៀបចំកម្មវិធីសិស្សបង្រៀនសិស្សនេះឡើ​​ង ណាមួយវាក៏បង្កើតចំណេះដឹងពួកគាត់បន្ថែមទៀ​​ត​ដែរ»។

​ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់​ សុវាចា បញ្ជាក់ថា ក្នុងនាម​​ស្ថា​​​​ប័នអប់រំ ពិតជាមានចិត្តសោមនស្ស ពេល​ដែលឃើញយុវជនចេះជួយគ្នា តាមរយៈការចែក​​រំលែ​​ក​​​​ចំណេះដឹងបែបនេះ ហើយនេះក៏ជាការបង្កើនឱ្យមានធនធានមនុស្សកាន់តែច្រើននៅក្នុងសង្គម​។ ប្រភពដដែលបន្ថែមថា សព្វថ្ងៃនេះ កម្ពុជាកំពុងត្រូវការធានមនុស្សបែបនេះច្រើនទៀត ហេតុនេះ យុវជនគួរពង្រឹងសមទ្ធភាពរបស់ខ្លួនបន្ថែមទៀត ក្រៅពីជួយខ្លួនហើយ ក៏អាចជួយដល់​​សិស្ស​​ផ្សេង​​ទៀ​​ត​ដែរ។

លោកបន្ដថា៖ «ខ្ញុំសប្បាយចិត្ដ ក្នុងនាមជាក្រសួងអប់រំ ពេលឃើញយុវជនរីកចម្រើនដូច្នេះ។ ខ្ញុំសង្ឃឹ​​ម​​ថា ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏ល្អ»។

ចំណែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយយ៉ាវី មានប្រសាសន៍​ថា ក្នុ​ង​នាមជាអង្គការសង្គមស៊ីវិល សាទរចំពោះសកម្មភាពរបស់សិស្សដូចយុវតី ណុប គន្ធា នេះជា​​ដើម​​។ ប៉ុន្តែលោកស្រីនៅតែទទូចឱ្យយុវជនដែលមានសមត្ថភាព និងធនធានចំណេះដឹង គួរបន្តជួយ​​អភិ​​​​វឌ្ឍប្រទេស ដោយផ្អែកលើគោលការណ៍ និងមនសិការជាតិជាមូលដ្ឋាន។

លោកស្រីបន្ដថា៖ «ខ្ញុំគាំទ្រគ្រប់សកម្មភាពរបស់យុវជនក្នុងវិស័យអប់រំ។ តែកុំអាងច្រើន ខ្លួនរៀនបានខ្ព​​ស់ ​​ហើយមិនបានយកមកបម្រើសង្គមជាតិ អាហ្នឹងក៏វាមិនល្អដែរ។ រៀនចប់ឪបណ្ឌិតក៏ដោយ ក៏គ្មា​​ន​បានការអីដែរ»។ វិលមករកយុវតី ណុប គន្ធា ឯណេះវិញ បើទោះជានៅពេលនេះ គន្ធា អះអាងថា រូបគេជាសិស្ស​​ដែ​​ល​​រៀនបាននិទ្ទេសអេ និងជាសិស្សដែលពូកែជាងគេនៅក្នុងថ្នាក់ក្តី ក៏ក្តីបារម្ភថាអាច​​នឹង​​រៀ​​នមិ​ន​​ច​ប់​​​​​​ចុងចប់ដើមព្រោះតែជីវភាព នៅតែ​​ដក់ជាប់​​នៅ​​ក្នុង​​អារម្មណ៍របស់នាងជានិច្ច៕

យុវជនចាប់ផ្ដើមស្រឡាញការតែងនិពន្ធដោយចង់រក្សាអក្សរសិល្ប៍និងស្នាដៃកវីនិពន្ធជំនាន់ដើម
យុវជនមួយចំនួនចាប់អារម្មណ៍លើការតែងនិពន្ធ ទោះបីជាមានភាពលំបាកបន្តិចក្ដី ក៏ពួកនៅបន្ត​​ជម្នះភាពស្មុគស្មាញនេះ ​​ព្រោះចង់រក្សាមត៌កអក្សរសិល្ប៍ និងវណ្ណកម្មជំនាន់ដើមឱ្យបានគង់វង្ស ខណៈ​​​​​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា យុវជនគួរចូលរួមលើកកម្ពស់​ឱ្យបានច្រើនគ្នា លើ​​វិថីតែងនិពន្ធនេះ។

មានសម្បុរខ្មៅស្រអែម យុវជន ខន ម៉ាណែត រៀបរាប់ថា រូបគេចាប់អារម្មណ៍លើការតែងនិពន្ធ​​នេះ តាំងពីតូចមក ហើយកន្លងទៅ ខ្លួនតែងអានសៀវភៅ និងមើលសាច់រឿងដែលផ្សាយតាមបណ្ដាញសង្គម និងតាមទូរទស្សន៍ ហើយស្នាដៃទាំងនោះសុទ្ធសឹងតែជារឿងអ្នកនិពន្ធវ័យក្មេងបាននិពន្ធឡើ​​ង។

មានស្រុកកំណើតមកពីខេត្តព្រៃវែង និងជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅ​​វិទ្យាល័យមួយក្នុ​​ង​​ខេ​​​ត្ត​​មួ​យ​​នេះផង លោក ខន ម៉ាណែត បញ្ជាក់ថា ក្នុងនាមជាយុវជនគួររួមចំណែកតាមរយៈការ​សិ​​ក្សា​​​​​ពី​​រ​​បៀ​​បតែងនិពន្ធ ដើម្បីកសាងស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ស្ថិតក្នុងវ័យ២៧ឆ្នាំ ដោ​​យ​​ស្លៀ​​កខោជើងវែង ពាក់អាវពណ៌ស យុវជនរូបនេះបានបង្ហាញពី​​អា​​រម្មណ៍​​របស់ខ្លួនថា គ្រប់គ្នាគួរចូលរួមរក្សាស្នាដៃរបស់បុព្វបុរសខ្មែរដែលខិតខំប្រឹងប្រែងបន្សល់ទុកស្នា​​ដៃ​​ជាច្រើន ដូចជា រឿងខ្លី កំណាព្យ ប្រលោមលោក ភាពយន្ដបែបអប់រំ និងចម្រៀងផ្សេងៗទៀត ជា​​ពិសេសសារអប់រំរបស់លោកព្រឹទ្ធាចារ្យ អ្នកភារម្យភាសាអ៊ូ ហៅង៉ុយ និងបិតាអក្សរសាស្ដ្រខ្មែរ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាដើម។

លោកបន្ដថា៖ «ខ្ញុំមករៀនវិជ្ជាតែងនិពន្ធនេះ ព្រោះចង់ចូលរួមថែរក្សាក្នុងនាមជាយុវជនម្នាក់។ ខ្ញុំស្រ​​លឡាញ់ ទើបខ្ញុំឆ្លៀតមករៀន។ នៅនេះ គេ[សមាគមអ្នកនិពន្ធខ្មែរ]មានបង្រៀនច្រើនមុខ ប៉ុន្តែតា​​ម​​វគ្គ។ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធវ័យក្មេង១រូបដែរបង»។

ហាក់មិនខុសគ្នាប៉ុន្មាននោះទេ យុវជន សេង ផេងកូវ អាយុ២២ឆ្នាំ លើកឡើងថា ​រូបគេមាននិស្ស័យក្នុងការសរសេរ និងអានសៀវភៅ ជាពិសេសលោកថាក៏ចង់ក្លាយជាអ្នកនិពន្ធរឿង និងស​​រសេររឿ​​ងជាច្រើនដែរ ដើម្បីរួមចំណែកក្នុងការថែរក្សាមត៌ករបស់អ្នកជំនាន់មុន ដែលចង់ឱ្យមានអ្នកបន្ដវេន។ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ និងមានស្រុកកំណើតមកពីខេ​​ត្ដ​ត្បូ​ងឃ្មុំ យុវជនរូបនេះលើកឡើងថា ការតែងនិពន្ធនេះជាមុខវិជ្ជាមួយដែលអាចនឹងលំបាក ប៉ុន្ដែវាក៏​​ជារឿងល្អដែរ ប្រសិនបើយុវជនអាចជម្នះបញ្ហាទាំងនេះបាន។

លោកបន្ដថា៖ «ក្នុងនាមយើងជាយុវជន យើងគួរតែសិក្សានូវអក្សរសិល្ប៍យើងឱ្យបានច្រើន។ ដូចខ្ញុំអ៊ីចឹង ពេលសរសេរដំបូង គឺនូវខ្វះខា​​ត​​​​អក្សរសិល្ប៍ច្រើន ដូចជាអក្ខរាវិរុទ្ធអី ខ្ញុំសរសេរអត់ត្រូវ។យុវជន បើអាចមានពេល យើងត្រូវស្រាវ​​ជ្រា​វមកសិក្សាបន្ថែមពីវិជ្ជាតែងនិពន្ធនេះ»។

ជុំវិញរឿងនេះដែរ ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក ព្រឿង ប្រណិត មានប្រសាសន៍ថា ជា​ការ​​ស​​​​ង្កេ​​​​តមើលឃើញពីសន្ទុះយុវជន ហាក់ចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធ ហាក់មានការកើនឡើង។​​លោ​​​​​ក​​បន្តថា ពីមុនគេអាចនឹងមើលឃើញការតែងនិពន្ធនេះមិនទទួលបា​​ន​​ការគាំទ្រ ជាពិសេស​​ខ្វះ​​ទី​​ផ្សា​​រ​​។

បើតាមលោក ព្រឿង ប្រណិត យល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ឃើញមានយុវជន យុ​​វតី និងអ្នកស្រឡាញ់​ការតែងនិពន្ធ នាំគ្នាមករៀនសូត្រច្រើននៅសមាគមអ្នកនិពន្ធខ្មែរ ដែ​​ល​​​​ជាចល​​ក​​រមួយដើម្បីថែរក្សាអក្សរសាស្ដ្រខ្មែរ និងបន្ដវេនតទៅមុខទៀត។

លោកបន្ដថា៖ «យើងឃើញចំនួនយុវជនក៏មានការកើនឡើង។ តាមពិព័រណ៍សៀវភៅរបស់អ្នកនិពន្ធថ្មីច្រើន និងការអានសៀវភៅ ឃើញថាមានកំណើនច្រើនជាងពេលមុនៗ»។

ចំណែកអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសា​​សន៍ថា ក្នុ​​​​ង​​នាមស្ថាប័នសាម៉ី ដែលជាសេនាធិការរបស់រដ្ឋាភិបាល ស្វាគមន៍និងគាំទ្រសកម្មភាពរបស់​​យុវ​​​ជ​ន​ដែលចាប់អារម្មណ៍លើការតែងនិ​​ពន្ធ​​នៅពេលនេះ។ លោកបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងតែងតែរៀ​​ប​​ចំកម្មវិធីប្រកួតប្រជែង ដើម្បីលើកទឹកចិត្ដដល់អ្នកដែលខិតខំប្រឹងឈ្វេងយល់លើមុខវិជ្ជាតែង​​និ​​ពន្ធ​​នេះ។

លោកបន្តថា៖ «ខ្ញុំសប្បាយចិត្ដពេលឃើញយុវជនបានចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធនេះ។ យ៉ាងណា ​​ខ្ញុំសង្ឃឹមថា ពួកគាត់នឹងខិតខំប្រឹងប្រែងបន្ដទៀតក្នុងវិស័យហ្នឹង»។

ប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ឱ្យដឹងថា ក្នុងមួយឆ្នាំៗ កំណើនរបស់យុវជនមករៀនពីរបៀបតែ​​​​ង​និពន្ធនៅស​​​មាគមជាហូរហែ ប៉ុន្ដែក្រសួងពុំទាន់មានតួលេខច្បាស់លាស់នៅឡើយទេ។

ជារួម លោក ព្រឿង ប្រណិត អះអាងថាមានអ្នកនិពន្ធជាច្រើនដែលកំពុងតែប្រកបអាជីពនៅតា​​ម​​ផ​​​​​​លិត​​កម្មក្នុងស្រុក គឺសុទ្ធតែបានឆ្លងកាត់ការសិក្សាពីរបៀបតែងនិពន្ធពីសមាគមអ្នកនិពន្ធខ្មែរ ហើ​​​​​​យវណ្ណកម្មរបស់ពួកគេកំពុងទទួលបានគាំទ្រនៅលើកញ្ចក់ទូរទស្សន៍ ទាំងមុន និងក្នុងពេលប​​ច្ចុ​​ប្ប​​ន្ន​​​។ ក្រៅពីនេះ ក៏មានអ្នកខ្លះអាចមានលទ្ធភាពបើកផលិតកម្មដោយខ្លួន​​គេបានថែម​​ទៀតផ​​ងក៏​​មា​ន​​ដែរ៕

ក្រុមយុវជនយល់ឃើញខុសៗគ្នាក្រោយរដ្ឋាភិបាលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី
យុវជនលើកឡើងខុសៗគ្នា ជុំវិញការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដោយពួកគេចាត់​​ទុក​​ថា ​ការបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះ វាហាក់ដូចជាការបំបាត់សំឡេងពលរដ្ឋដែលរងគ្រោះ​​នៅ​​តា​​ម​ស​ហគមន៍នានាជាច្រើន ហើយក៏ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា ដែលឈរនៅកណ្ដាល ត្រូវ​បា​ត់​សំឡេងដែរ ខណៈក្រុមអង្គការមិនមែនរដ្ឋាភិបាលលើកឡើងពីការខាតប្រយោជន៍​​ដែល​​រដ្ឋា​​ភិ​​បា​​លត្រូវ​ទទួលបានពីជ្រុងម្ខាងទៀត នៃដំណឹងក្នុងការកែលម្អសម្រាប់អនុវត្តទៅ​​លើគោល​​ន​​យោ​​បា​​យ​​រ​ប​​​ស់ខ្លួន។

យុវតី ដាំ ស្រីនាង យល់ឃើញថា ក្នុងនាមជាយុវជនម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា នៅពេ​​ល​​ដែលដឹងថា រដ្ឋាភិបាលសម្រេចបិទស្ថាប័ន វីអូឌី ពិតជាមានការសោកស្តាយ។ ស្ថិតក្នុងវ័យប្រ​​មា​​ណ​​​​២២ឆ្នាំ យុវតីរូបនេះ​​បន្ដថា ស្ថាប័ន វីអូឌី បានមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាននៅ​​​មូ​​លដ្ឋាន ដែលរដ្ឋាភិបាលមិនបានដឹង ដូចជា បញ្ហាដីធ្លី និងបញ្ហាអសកម្មរបស់មន្រ្ដីមួយ​​ចំ​​នួ​ន​​។​​ មិ​ន​​តែ​​ប៉ុណ្ណោះ វីអូឌី បានដើរតួនាទីក្នុងការរួមចំណែកផ្ដល់ព័ត៌មានពិតអំពីបញ្ហាសង្គមទៅដល់​​រដ្ឋា​​ភិ​​បា​​ល ដើម្បីបានជាធាតុចូលក្នុងការពិចារណាដែរ។

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់ និងជាម្ចាស់សំឡេងឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខ្ញុំចង់ឱ្យរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណជូនវិទ្យុ វីអូឌី វិញបង​ ​ដោយសារតែខ្ញុំចង់ឃើញសំឡេងរបស់ប្រជាពលរដ្ឋនៅតែមាន និងដំណោះស្រាយផ្សេងៗតាមរយៈវីអូឌី»។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចិត្តបិទ វិ​​ទ្យុ​​​​​​​​សំ​​ឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយពីស្ថាប័ននេះរងការចោទប្រកាន់ពីរដ្ឋាភិបាល បន្ទាប់ពីបានផ្សា​​យព័ត៌មានពាក់ព័ន្ធនឹងជំនួយប្រ​​មា​​ណ​​១០ម៉ឺ​​​​ន​​​ដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ទៅ​​ដល់ប្រទេសតួកគី អំពីគ្រោះរញ្ជួយដី​​។​​ ការដែលរដ្ឋាភិបាល​​ផ្ត​ល់​​​​សិទ្ធិឱ្យ​​ក្រ​​សួង​​ព័ត៌មាន ដក​​អា​​ជ្ញា​បណ្ណវិទ្យុសំឡេ​​ងប្រ​​​ជា​​ធិបតេយ្យ វីអូឌី នេះ ដោយលោក​​នា​យក​រដ្ឋ​មន្រ្តីចាត់ទុកថា ស្ថាប័នព័ត៌មា​​ន​​មួយនេះបានផ្សាយដំណឹងដែលនាំដល់ការប្រេះឆាផ្ទៃក្នុង និងប៉ះពា​​ល់​​​កិត្តិ​​យ​​ស​​​​របស់លោក ហ៊ុន ម៉ា​​​​ណែ​ត ដែលជាកូនប្រុសច្បងរបស់លោក។

ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតគឺ លោក គឹម ជីលីន ដែលមានវ័យ២៣ឆ្នាំ និងជាយុវជនម្នា​​ក់​​​ដែលតែងតែចូលរួមកិច្ចការសង្គម រិះគន់ថា ការបិទវិទ្យុ វីអូឌី នេះ វាជារឿងមួយដែលមិនត្រឹមត្រូវនោះ​​ទេ វាគួរដោះស្រាយតាមនីតិវិធីច្បាប់ និងជាជំហានៗវិញ ទើបអាចចាត់ទុកថាបាន​​ផ្តល់​​យុត្តិ​​ធ​ម៌​​​សម្រាប់ស្ថាប័នព័ត៌មានមួយនេះខ្លះ។ ជាងនេះទៀត គួរទុកឱ្យអង្គភាព វីអូឌី កែតម្រូវ និងចេញ​​លិ​​ខិ​​ត​ឆ្លើយតប ប្រសិនបើពិតជាមានកំហុសពិតមែន។

បើតាមយុវជន គឹម ជីលីន ស្ថាប័ន វីអូឌី គឺជាស្ថាប័នមួយដែលផ្សាយព័ត៌មានឯករាជ្យ និងយុត្ដិធម៌ និងបានផ្សាយសំឡេងជនរងគ្រោះ ជាដើម។

លោកបន្ដថា៖ «ខ្ញុំពិតជាមានការសោកស្ដាយនៅពេលបិទវីអូឌីបែបហ្នឹង ព្រោះវីអូឌីបានដើរតួយ៉ាងសំ​ខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា វីអូឌីគួរត្រូវបានរដ្ឋាភិបាលពិចា​​រ​​​ណា​​ឡើងវិញ និងគិតពីគុណតម្លៃរបស់វីអូឌី ហើយអនុញាតឱ្យវីអូឌីនៅតែបន្ដ ដើម្បីជំរុញអ​​ភិ​​បាលកិ​​ច្ចរបស់រដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង»។

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ជាស្ថាប័នផ្សព្វផ្សាយមិនរកប្រាក់កម្រៃ ហើយ​ត្រូវបានបង្កើតឡើ​​ងកា​​ល​ពីឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅឆ្នាំ២០០៧ ក្រោ​​យ​​​​ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបំបែកខ្លួនចេញ ស្ថាប័ន វីអូឌី បានរៀនរស់បន្ត​ ក្រោម​​ឆ័​​ត្រ​​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញម្តង រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​​ជា​​ថ្ងៃត្រូវបិទទ្វារជាស្ថាពរ។

​នាយកប្រតិបត្តិសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថ្លែងថា អង្គភាពព័ត៌មាន គឺជា​​ស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំណុះឱ្យរដ្ឋ ឬក៏គណបក្សនយោបា​​យ​​​។ មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជន និងយុវជនដែលត្រូវ​​ទ​​ទួ​ល​បានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ និងជឿទុកចិត្ត។ លើសពីនេះទៀត​ លោកបន្តថា ពួកគាត់ក៏ចង់បានព័ត៌​​មានពិត ក្នុងគោលបំណងដើម្បីយកទៅថ្លឹងថ្លែង និងតាមដានស្ថា​​​ន​ភាពសង្គម គឺជារឿងសំខាន់សម្រាប់យុវជន។

លោកបន្ដថា៖ «ខ្ញុំគិតថា ការបិទ វីអូឌី នេះ វាអាចនឹងប៉ះពាល់ទៅដល់វិស័យការទទួលបានព័ត៌មានមួ​​យ​​​​ ដែលគេហៅថាព័ត៌មានពិត។ ក្រោយពីបិទសារព័ត៌មានឯករាជ្យមួយចំនួន យើងឃើញថា នៅស​ល់​​​តែ វីអូឌី មួយនេះទេ នៅតែបន្ដការផ្សព្វផ្សាយដល់យុវជន និងសាធារណជនឱ្យបានដឹងពីបញ្ហា​​​​ដែ​​លកំពុងកើតឡើងរាល់ថ្ងៃ»។

បើតាមលោក នី សុខា ការបិទវិទ្យុ វីអូឌី នេះ វាស្របពេលនៅសល់​តែប៉ុន្មានខែទៀតខាងមុខនេះ រដូវកាលនៃការបោះឆ្នោតជ្រើស​​​តាំង​តំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ក៏ឈានមកដល់។ លោក​​បន្ត​​ថា ពលរដ្ឋត្រូវការស្ថាប័នព័ត៌មានដែលឯករាជ្យ ជួ​​យ​ផ្តល់ដំណឹងពីដំណើរការបោះឆ្នោត​​នោះ ហើ​​​​​យ​​ប្រ​​សិ​ន​​បើ​គ្មានវិទ្យុ វីអូឌី ទេ ដូច្នេះមានន័យថា ប្រ​​ភ​​​​ពព័ត៌មានអំពីដំ​​ណើរការបោះឆ្នោតនោះ​ក៏​​​​​​​​ត្រូវ​​បា​​ត់​​​បង់ដែរ​​។

លោកបន្ដថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល សង្ឃឹមថារដ្ឋាភិបាលនឹងពិចារណាឡើងវិញ ជាពិ​​សេ​ស​​​បើកឱ្យស្ថាប័ន វីអូឌី ដំណើរការក្នុងពេលឆាប់ៗ»។

បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខ​​ថ្លែងការពារម្តង​​ជាពីរ​​ដង​​ហើយ​​ថា ការ​​បិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នេះ មិនធ្វើឱ្យប៉ះពាល់ទៅដល់លំហសេរីភាព​​សារ​​ព័ត៌​​មា​​ននៅកម្ពុជាទេ។ ផ្ទុយទៅវិញ ការបិទស្ថាប័នមួយនេះ វាបានជួយពង្រឹងផ្នែកវិជ្ជាជីវៈសាព៌តមានកា​​ន់​​តែល្អជាងមុនថែមទៀតផង។

ក្រោយស្ថាប័នព័ត៌មាននេះបិទ ស្ថានទូតនានាប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់​គ្នា រិះគន់ និងថ្កោលទោសរដ្ឋាភិបាល ដោយចាត់ទុកថា នេះជាចេតនាធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកវិទ្យុ វីអូឌី នេះឡើងវិញ។

ស្របពេលជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ៤០ស្ថាប័នផ្សេងទៀត ក៏បានសេចក្ដីថ្លែ​​ង​ការណ៍រួមគ្នា ដោយចាត់ទុកការបិទស្ថាប័ន វីអូឌី នេះថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រាល់បញ្ហាសង្គមជាតិ គឺយុវជនគួរមានតួនាទីក្នុងការរួមចំណែក និងតាមដានសិក្សាឈ្វេងយល់។ លោកបន្តថា មិនត្រឹមតែយុវជននោះទេ ដែលត្រូវឈឺឆ្អាលនឹងកិច្ចការសង្គម សូម្បីពលរដ្ឋដែលជាម្ចាស់ឆ្នោត ក៏មានសិទ្ធិតាមដាន និង​​ឃ្លាំមើលអំពីដំណើរពីភាពអសកម្មមួយចំនួនក្នុងសង្គមកម្ពុជាដូចគ្នាដែរ។

លោកបន្តថា៖ «រាល់បញ្ហាសង្គមទាំងអស់ គឺយុវជនត្រូវតែចូលរួមតាមដានក្នុងនាមជាធនធានរបស់សង្គមប្រជាធិបតេយ្យ ដូចជាការបិទវិទ្យុ វីអូឌី ជាដើម។ អានេះ វាបញ្ហាទាំងអស់គ្នា។ ការបិទ វីអូឌី គឺជាការបាត់បង់ព័ត៌មានមួយយ៉ាងធំដល់ប្រជាពលរដ្ឋដែលចង់ទទួលបានព័ត៌មានឯករាជ្យមួយផងដែរ»។

សម្រាប់លោក ប៉ិច ពិសី ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល លោកចង់ឱ្យស្ថាប័នមួយនេះរស់ឡើងវិញ និងអាចប្រតិបត្តិការផ្សាយព័ត៌មានដូចដើមឡើងវិញ ដើម្បីបានជាប្រយោជន៍​​សម្រាប់​​សា​​ធារណជន។

ស្របពេលដែលលោក ហ៊ុន សែន ប្រកាសពីការបើកទ្វារស្វាគមន៍ឱ្យអតីតបុគ្គលិកវិទ្យុសំ​​ឡេង​​ប្រ​​​ជា​ធិបតេយ្យ វីអូឌី បានចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ សហគមន៍ជាតិ និងអន្តរជាតិ​​ បា​​ន​​រិះ​គន់​​ថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺជាការរុញឱ្យសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា កា​​ន់​​​តែបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងដំណាក់កាលចុងក្រោយនេះ៕