ខុន លាងហេង (Khon Leangheng) – Newsroom Cambodia

បទយកការណ៍៖គ្រួសារដែលមានជីវភាពក្រោមមធ្យមនៅបន្តប្រើកុមារឱ្យជួយរកចំណូល
ស្ថិតក្នុងវ័យ១៣ឆ្នាំ ជាវ័យដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាណាព្យាបាល ថែទាំទំនុក​ប​ម្រុង បែរជាកុមារីម្នាក់នេះ មិនមានសំណាងគ្រប់គ្រាន់នៅក្នុងការទទួលបានការបីបាច់រក្សាបែបនេះឡើយ។ពោលទាំងទឹកមុខសោះកក្រោះ កុមារី ធារ៉ា និយាយថាជារៀងរាល់ថ្ងៃនេះ នាងត្រូវចេញដំណើរពីផ្ទះ​​ដើម្បីដើរពពាយនាយលក់សណ្តែកដី​ គ្រាន់បានថវិការផ្គត់ផ្គង់ម្ហូបអារហារប្រចាំថ្ងៃសម្រាប់គ្រួសារមួ​​យ​ដែលមានសមាជិក៤នាក់ នៅក្នុងបន្ទុក។

ប្រភពបន្តថា៖ «បើខ្ញុំអត់ចេញមកលក់ គ្រួសារខ្ញុំអត់មានលុយសម្រាប់ទិញម្ហូបទេ។ ខ្ញុំចេញមកលក់តាំងពីខ្ញុំមានអាយុ៧ឆ្នាំ ដោយសារតែម្តាយខ្ញុំឈឺ មិនអាចរកចំណូលបាន ម្តាយខ្ញុំគាត់លើសឈាមហើយស្លាប់មួយចំហៀងខ្លួន រាល់ថ្ងៃគាត់សម្រាន្តជាប់នឹងកន្ទេលរហូត។ […] កាលមុនឪពុកខ្ញុំនៅរកកើត គាត់រត់ម៉ូតូឌុប តែឥលូវគាត់ឈឺដែរ អ៊ីចឹងមានតែខ្ញុំទេដែលចេញរកលុយ»។

ក្រោយមេឃភ្លៀង ដីមិនទាន់ស្ងួតទឹកស្រួលបួលផង ក្មេងស្រីម្នាក់នេះត្រូវជិះកង់មួ​យ​គ្រឿ​​ងជាមធ្យោ​​បា​​យក្នុ​ងការធ្វើដំណើរ ដែលកង់នេះតែងនាំនាងទៅលក់គ្រប់ទីកន្លែងដែលនាងចង់ទៅ។ជារៀងរាល់​​ថ្ងៃ​​នា​​ងតែង​​នាំក្មួយស្រីម្នាក់ ទៅជាមួយផង គ្រាន់បានជាគ្នា។ក្មួយស្រីដែលនាងតែងយកតាមខ្លួនដែលមា​​ន​អាយុប្រហែល៣ឆ្នាំ តែងឱ្យនាងអង្គុយនៅពីមុខជានិច្ច ហើយ​​គោលដៅដែលនាងតែង​​​លក់​ស​​ណ្តែ​​ក​​ដី​ជាប្រចាំថ្ងៃនេះ​ គឺនៅម្តុំ​តំបន់មាត់ទ​ន្លេជាទីគួរចាប់ចិត្តសម្រាប់មនុស្សម្នាជាច្រើនទៅអង្គុយលេងកម្សា​​​​​​​ន្ត ឬហាត់ប្រាណនៅពេលល្ងាច ហើយមានក្តីសង្ឃឹមថានឹងអាចលក់ដាច់។

​កុមារីបន្តថា៖ «ថ្ងៃនេះលក់អត់សូវបានទេ ដោយសារមេឃភ្លៀង តាំងពីថ្ងៃមក ទើបតែលក់បាន៦កំប៉ុងទេ។ […] ប៉ុណ្ណឹងមិនទាន់រួចថ្លៃដើមគេផង ទាល់តែលក់បាន២មុឺនរៀលទើបបានរួចខ្លួន ហើយនៅសល់ប៉ុន្មានបានចំណេញ។ មានថ្ងៃខ្លះលក់អត់បានរួចខ្លួន ហើយខាតទៀត របស់សល់ខ្ញុំអត់យកមកលក់ទេ»។

​ដោយសារតែជីវភាពលំបាកលំបិន ទើបតម្រូវឲ្យក្មេងស្រីម្នាក់នេះត្រូវតលះបង់ពេលវេលាដែលនាងនៅ​មានសេសសល់ពីការសិក្សា ចេញមកទទួលយកបទពិសោធន៍នៃពិភពខាងក្រៅទាំងវ័យក្មេងដូចនេះ តា​​ម​​រយៈការលក់សណ្តែកដី និងពេលទំនេរជួយហៅភ្ញៀវឲ្យម្ចាស់ទូក ដើម្បីគ្រាន់បានប្រាក់បន្ថែម។

ប្រភពបន្តថា៖ «ពេលជិះដើរលក់អ៊ីចឹង ខ្ញុំលក់សណ្តែកដីផង ខ្ញុំហៅភ្ញៀវឲ្យទូកគេផង។ […] ពេលខ្ញុំហៅ​ភ្ញៀវខ្មែរបានម្នាក់ ម្ចាស់ទូកគេឲ្យខ្ញុំ១ពាន់រៀល ហើយបើបានភ្ញៀវបរទេស គេឲ្យខ្ញុំបាន៨ពាន់រៀល​​។ខ្ញុំត្រូវហៅទូកខ្លះ ព្រោះថ្ងៃខ្លះខ្ញុំអត់មានលុយធ្វើដើមទិញសណ្តែកដីលក់ អ៊ីចឹងមានតែហៅទូកឲ្យ​​គេ »។

ស្របពេលដែលមនុស្សជាច្រើនកំពុងទទួលបាននូវភាពកក់ក្តៅនៅតាមផ្ទះរៀងៗខ្លួន រួមជាមួយនឹងអាហារពេលល្ងាចដ៏សម្បូរបែបរៀបចំរួចជាស្រេចនៅលើតុ រង់ចាំតែមានមនុស្សមកទទួលទាន ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នេះប្រាប់ថា នាងត្រូវធ្វើម្ហូប ដាំបាយសម្រាប់ឪពុកម្តាយ នៅពេលដែលនាងត្រឡប់ទៅ​​ផ្ទះវិញដែលមានទីតាំងនៅច្បារអំពៅ។

ប្រភបន្តថា៖ «ខ្ញុំទៅផ្ទះវិញរាល់ថ្ងៃជួនកាលម៉ោង៩ ថ្ងៃខ្លះម៉ោង១០ ផ្លូវចូលផ្ទះហ្នឹងងងឹតណាស់ ជិះកង់ទៅអត់មានភ្លើង រាងខ្លាចដែរ។ […] ពេលទៅដល់ផ្ទះវិញហ្នឹង ខ្ញុំត្រូវដាំបាយ ធ្វើហូបឲ្យម៉ែឪខ្ញុំ ហើយជូនយាយខ្លះដែរ។ មួយពេល ខ្ញុំទិញម្ហូបអស់តែ២ពាន់ទេ អ្នកលក់សាច់ជ្រូកគេអាណិត គេចេះតែឲ្យលើស។ ២ពាន់ហ្នឹងខ្ញុំលៃបានម្ហូប២មុខដែរ»។

ពេលវេលាមួយថ្ងៃរបស់ កុមារី ធារ៉ា មិនទាន់បញ្ចប់ត្រឹមនេះទេ ក្រោយពីរៀបចំបាយទឹកឲ្យគ្រួសាររួច នា​​ង​ត្រូវចំណា​​យពេលវេលាប្រចាំថ្ងៃប្រហែល២ម៉ោងនៅក្នុងការស្វ័យសិក្សាបន្ថែមនៅផ្ទះ ដោយនាងមានបំណ​​ង​ច​ង់សម្រេចក្តីស្រម៉ៃមួយនៅថ្ងៃអនាគតគឺជាគ្រូពេទ្យ។

កុមារីបន្តថា៖ «រាល់ថ្ងៃទម្រាំបានគេង គឺម៉ោង១ ព្រោះខ្ញុំចាត់ចែងការងារទាំងអស់នៅក្នុងផ្ទះ និងត្រូវរៀនបន្ថែមទៀត បើអត់រៀនទេ ខ្ញុំខ្លាខអត់បានលទ្ធផលល្អ។ […] ពេលធំទៅខ្ញុំចង់ក្លាយជាគ្រូពេទ្យ ដោយសារតែម៉ែឪខ្ញុំគាត់សុទ្ធតែឈឺទាំង២ អ៊ីចឹងខ្ញុំចង់អាចមើលថែទាំគាត់បាន ណាមួយបានជួយអ្នកជម្ងឺផ្សេងផង»។

ក្រោមមេឃតែមួយ ហើយមានវាសនាស្រដៀងគ្នា កុមារា ឌីណាន់ ក៏មិនអាចប្រកែកនឹងព្រហ្មលិខិតបា​​ន​​ដូចគ្នាដែរ ហើយត្រូវតែបង្ខំចិត្តចេញមកជួយលក់ខ្ចៅស្ងោរនៅតំបន់មាត់ទន្លេជិតភោជនីយដ្ឋានដែលមានមនុស្សមកកម្សាន្តមិនចេះដាច់។

ឌីណាន់និយាយថា៖ «ខ្ញុំចេញមកលក់តាំងពីខ្ញុំនៅអាយុ១០ឆ្នាំ ហើយមកដល់ឥលូវនេះ វាបាន៤ឆ្នាំហើយ។ ខ្ញុំលក់ពេលថ្ងៃ ចេញពីផ្ទះមកម៉ោង២រសៀល ហើយនៅលក់រហូតដល់យប់ជ្រៅបានទៅផ្ទះ។ […] ពេលព្រឹកខ្ញុំទៅរៀន ខ្ញុំអត់ដែលបានសម្រាកទេ ទោះឈឺក៏ដោយ»។

មានវ័យ១៤ឆ្នាំ កុមារាម្នាក់នេះមានការតស៊ូក្នុងឆាកជីវិតរាប់មិនអស់ទៅហើយ ដោយឆ្លងកាត់ឧបសគ្គជាច្រើន ទាំងក្នុងការរៀនសូត្រ និងការចេញមករកលុយជួយគ្រួសារ។

ប្រភពបន្តថា៖ «មកលក់នៅនេះ​ ជួនកាលគេដេញ គេអត់ឲ្យខ្ញុំដាក់រទេះនៅម្តុំជួរមាត់ទន្លេហ្នឹងទេ គេឲ្យមកក្រោយ ហើយបើមកក្រោយអ៊ីចឹង ខ្ញុំលក់អត់ដាច់ទេ បើសល់មានតែចាក់ចោល ហើយខាតលុយទៀត»។

មនុស្សម្នាដើរឆ្លងកាត់ទៅមកមិនសូវដាច់ តែគ្មាននរណាម្នាក់បង្ហាញពីចេតនាចង់ទិញនូវអ្វីដែលក្មេងប្រុ​​សម្នាក់អង្គុយលក់នោះទេ។ អង្គុយញីភ្នែកនៅខាងក្រោយរទេះ ដោយសារមានបញ្ហាភ្នែកឈឺ ឌីណាន់ ហាក់បង្ហាញទឹកមុខអស់សង្ឃឹម ដោយពីថ្ងៃដល់យប់ គេទើបលក់ខ្ចៅស្ងោរនេះបាន៦កំប៉ុងនៅឡើ​យ​​ទេ។

​មានស្រុកកំណើតនៅខេត្តព្រៃវែង កុមារីអាយុ១៤ឆ្នាំម្នាក់ទៀត​ បានផ្លាស់ទីលំនៅមករាជធានីភ្នំពេញជា​​មួយឪពុកម្តាយតាំងពីខ្លួនមានអាយុ១១ឆ្នាំ ដើម្បីមកប្រកបរបរដើម្បីស៊ូទ្រាំនឹងជីវភាពប្រចាំថ្ងៃ ដែលមានព្រឹកខ្វះថ្ងៃ មានថ្ងៃខ្វះយប់។

កុមារីបន្តថា៖ «ខ្ញុំចេញមកលក់ម៉ោង៥ល្ងាច ហើយទៅផ្ទះវិញប្រហែលម៉ោង ២ ឬ៣ជិតភ្លឺ។ បើថ្ងៃណាភ្លៀង ខ្ញុំទៅវិញម៉ោង១២អីហ្នឹង»។

ជាកូនស្រីទី៣ក្នុងគ្រសារដែលមានកូន៤នាក់ នាងត្រូវបង្ខំចិត្តឈប់រៀនដោយសារតែកត្តាជីវភាពមិនអំណោយផល ហើយប្តូរមកនៅភ្នំពេញមករស់នៅបន្ទប់ជួលមួយកន្លែងនៅតំបន់ចាក់អង្រែក្រោម។ ម្តាយនាងគឺជាអ្នកដើរលក់សណ្តែកដីនៅតំបន់កាស៊ីណូ ណាហ្កាវើលដ៍ ចំណែកឪពុកគឺជាអ្នករើសអេតចាយ។

​មេឃកំពុងតែបង្អុរភ្លៀងទាំងកណ្តាលរាត្រី ដោយមិនបានខ្វល់ខ្វាយពីក្មេងស្រីម្នាក់ត្រូវកាន់របស់របរយ​ក​មកលក់នោះឡើយ ខណៈមនុស្សភាគច្រើនរកកន្លែងជ្រកភ្លៀង មានខ្លះកំពុងស្រស់ស្រូបអាហារក្តៅ​​ៗឲ្យសាកសមទៅនឹងអាកាសធាតុ សោភ័ណ​ ត្រួវកណ្តៀតឥវ៉ាន់របស់នាងយក ដើរចុះដើរឡើងនៅតំ​បន់ដែលមានមនុស្ស ជាមួយនឹងក្តីសង្ឃឹមថានឹងបានលក់ដាច់ខ្លះ។

ប្រភពបន្តថា៖ «ម៉េចក៏ដោយក៏ត្រូវតែលក់ដែរបង បើមិនលក់ លុយដែលឪពុកម្តាយខ្ញុំរកមក ចាយអត់គ្រាន់ទេ។ […] ទោះថ្ងៃខ្លះលក់អត់ដាច់ ក៏ត្រូវតែចេញមកលក់ដែរ ខ្ញុំចង់ជួយឪពុកម្តាយខ្ញុំ ខ្ញុំឃើញគាត់លំបាកច្រើនពេក»។

ភ្លៀងអាចជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរទូទៅ តែភ្លៀងមិនអាចជាអ្វីដែលបញ្ឈប់ដំណើរនៅក្នុងការពុះពារដើរលក់ម្ជូរ និងសណ្តែកដីរបស់ក្មេងស្រីម្នាក់នេះទេ ព្រោះនាងដឹងនៅក្នុងចិត្តច្បាស់ថា ក្រពះនា​ង​កំពុងស្រេកឃ្លានអាហារ ដែលចាំឲ្យនាងផ្តល់ឲ្យ។

​របាយការណ៍មួយរបស់ក្រសួងការងាររបស់សហរដ្ឋអាមេរិកស្តីពីរបកគំហើញឆ្នាំ២០២២ ស្តីពីទម្រង់អា​​​ក្រក់នៃពលកម្មកុមារ​បង្ហាញថា នៅឆ្នាំ២០២២ ប្រទេសកម្ពុជាមានការជឿនលឿនតិចតួច ក្នុងកិ​​ច្ច​​ខិ​​ត​​ខំប្រឹងប្រែងដើម្បីលុបបំបាត់ទម្រង់អាក្រក់នៃពលកម្មកុមារ។

របាយការណ៍ដដែលបន្តថា ថ្វីត្បឹតតែកម្ពុជាបានដាក់ចេញ និងផ្តល់ថវិការប្រមាណ១០លានដុល្លារ ក្នុ​​ង​ផែនការសកម្មភាពថ្នាក់ជាតិ ស្តីពីការថែទាំ និងអភិវឌ្ឍន៍កុមារតូចៗក្នុងគោលដៅអប់រំ ក៏ប្រទេសកម្ពុជានៅតែត្រូវបានវាយតម្លៃថាមានការជឿនលឿនតិចតូច ដោយសារតែកម្ពុជានៅតែបន្តអនុវត្តតាមទម្លា​​​​ប់ ដែលធ្វើឲ្យពន្យារដល់ការជឿនលឿនក្នុងការលុបបំបាត់បញ្ហាពលកម្មកុមារ។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺលោក កត្តា អ៊ន បានប្រាប់ឲ្យដឹងថា តាមរយៈការធ្វើអធិការកិច្ចរបស់ក្រសួងការងារនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ក្រ​​សួងការងារមិនបានរកឃើញនូវករណីនៃការប្រើប្រាស់ពលកម្មកុមារណាមួយនោះទេ។ ក្នុងន័យនេះ លោកសំដៅទៅលើការងារក្នុងប្រព័ន្ធ ដែលកុមារទៅធ្វើការ និងទទួលបានប្រាក់បៀរវត្សន៍ពីខាងនិយោ​​ជ​ក។

លោកថ្លែងថា៖ «ក្នុងអំឡុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ អធិការកិច្ចចរបស់ក្រសួងបានចុះអង្កេ​ត​នៅតាមរោងចក្រសហគ្រាស ពុំឃើញមានការប្រើប្រាស់ពលកម្មកុមារណាមួយទេ។ […] ការប្រើប្រា​​ស់ពលកម្មកុមារ ជានិយមន័យទាល់តែកុមារនោះ​ធ្វើការទទួលប្រាក់បៀរវត្សន៍ ទទួលកម្រៃពីនិយោជក ឬក៏​ពីថៅកែ អាហ្នឹងបានយើងហៅថាពលកម្មកុមារ។ ក៏ប៉ុន្តែនៅក្នុងវប្បធម៌នៃប្រទេសកម្ពុជាយើងកុ​​មា​រជួយការងារឪពុកម្តាយ នៅស្រែចម្ការ កសិដ្ឋាន ការលក់ដូរ វាមិនមែនជាពលកម្មកុមារទេ »។

អ្នកនាំពាក្យក្រសួងការងាររូបនេះក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ត្រូវចៀសវាងប្រើប្រាស់កុមារដែ​ល​​នាំឱ្យមានផលប៉ះពាល់ទៅដល់ការសិក្សារបស់ពួកគេ។

លោកបន្តថា៖ «យើងលើកទឹកចិត្តឲ្យក្រុមគ្រួសារនីមួយៗកុំអនុញ្ញាតិឲ្យកុមារមកជួយការងារតាមក្រុមគ្រួសាររបស់ខ្លួន ដោយធ្វើឲ្យប៉ះពាល់ដល់ការសិក្សាកុមារ ឬមួយសុខទុក្ខកុមារ យើងស្នើរសុំឲ្យគ្រួសារនីមួយៗបញ្ជូនកូនទៅរៀនសូត្រ ជាជាងឲ្យកុមារបោះបង់ការសិក្សាដោយសារយល់ថាជីវភាពរបស់ខ្លួនលំបាក »។

ជាមួយគ្នានេះដែរ លោក តូច​ ចាន់នី អ្នកនាំពាក្យក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ថារដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ចផ្ទាល់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការគាំទ្រទៅដល់កុមារ។

​លោកបន្តថា៖«យើងមានកម្មវិធីគាំពារទៅដល់កុមារដែលមិនមានផ្ទះសម្បែង ក៏ដូចជាកុមារក្រីក្រនានា យើងក៏មានជាគណកម្មការនៅតាមបណ្តាខេត្តក្រុងនានាផងដែរ។ […] ម៉េចក៏ដោយ ក្មេងៗគាត់មិនងាយស្រួកឲ្យយើងមើលទាំងស្រុងទេ ពួកគេភាគច្រើនមិនចង់មកនៅក្នុងមជ្ឈមណ្ឌលទេ ដោយសារតែគាត់គិតថាវាបាត់បង់សេរីភាព នៅក្នុងមណ្ឌលយើងមានឲ្យទាំងអស់ហ្នឹង ទាំងអាហារ ហើយនិងការអប់រំ »។

ទាក់ទិននឹងករណីនេះ លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីអង្គការភ្លែនអន្តរជាតិ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថាការប្រើប្រាស់ពលកម្មកុមារ ដែលឈានទៅដល់ការបោះបង់ចោលការសិក្សារបស់កុមារ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិរបស់ពួកគេ។

លោកបន្តថា៖ «ជាគោលការណ៍ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់កុមារ និងផ្ទុយពីសិទ្ធិជាមូលដ្ឋានរបស់ពួកគេដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។ […] ការប្រើប្រាស់នូវពលកម្មុមារនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កុមាររួចបាត់ទៅហើយ ដែលរួមទាំងសុខុមាលភាព សុវត្ថិភាព និងការអប់រំប្រកបដោយគុណភាព ការចូលរួម និងការទទួលបានការការពារ»។

អង្គការសហប្រជាជាតិបានអនុម័តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីការពារកុមា​​រពីគ្រប់ទ​ម្រ​ង់នៃពលកម្មកុមារ។

សម្រាប់លោក យី គឹមថាន ការបញ្ឈប់រាល់ទម្រង់នៃការប្រើប្រាស់កម្លាំងពលកម្មកុមារគឺចាប់ផ្តើមពីយើ​ង​ទាំងអស់គ្នា គិតចាប់ពីបុគ្គល គ្រួសារ និងអាណាព្យាបាល ជាការលើកកម្ពស់ការយល់ដឹងរបស់សាធា​​រ​​ណ​ជន ដោយលោកបានសង្កត់ធ្ងន់ថា ពលកម្មកុមារបានបំបាត់ឱកាសសិក្សាសម្រាប់ពួកគេ ឬពេលខ្លះ​​ឈានទៅដល់ការទទួលរងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

លោកបន្តថា៖ «ការបញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារវាចាប់ផ្តើមពីមនុស្សគ្រប់គ្នា ជាពិសេសគ្រួសារ អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបញ្ចប់គ្រប់ទម្រង់ ការងារដែលពាក់ព័ន្ធកុមារក្រោមអាយុ ដែលមិនអនុញ្ញាតដោយច្បាប់ និងធ្វើឱ្យកុមារប្រឈមមុខនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និង ឱកាសសិក្សា។ […] ការជំរុញការយល់ដឹងរប​​ស់​​សាធារណជនក៏នឹងចួលរួមចំណែកសំខាន់ផងដែរ ជាពិសេសនៅក្នុងការទប់ស្កាត់ការចូលរួមរប​​ស់​កុមារនៅក្នុងការងារដែលរងផលប៉ះពាល់ខ្ពស់ »។

ពាក់ព័ន្ធនឹងរឿងនេះ លោក គួច ម៉េងលី ជាអ្នកជំនាញផ្នែកអប់រំនៅកម្ពុជាបានលើកឡើងថា កុមារក្រោ​​ម​​អាយុត្រូវចេញមកលក់ដូរនៅខាងក្រៅនេះ ជាកត្តាមួយដែលគួរឲ្យព្រួយបារម្ភ ដោយសារតែវានឹងបន្ក​ផល​ប៉ះពាល់ទៅដល់ធនធានមនុស្សនៅកម្ពុជា។

លោកបន្តថា៖ «យើងឃើញហើយថា ក្មេងខ្លះគាត់រៀនផងគាត់ជួយលក់ម៉ែឪគាត់ផង ក៏ប៉ុន្តែក្មេងមួយចំនួនគឺគាត់លក់ដោយអត់មានការរៀនសូត្រ ហើយទាំងយប់ទាំងថ្ងៃ ជួនកាលអត់លក់ទេ ទៅដើរសុំទានតាមផ្លូវចឹងទៅ។ […] វាខូចសណ្តាប់ធ្នាប់ ហើយខូចអនាគតក្មេង ជួនកាលមិនមែនគាត់លក់ដោយសារតែគាត់ចង់លក់ទេ ជួនកាលគាត់ស្ថិតក្រោមការបង្គាប់បញ្ជារបស់គេ។ មានរឿងច្រើនដែលយើងអត់ដឹង »។

អ្នកជំនាញអប់រំរូបនេះបន្តថា ការដែលបណ្តែតបណ្តោយឲ្យក្មេងចេញរកស៊ី​ និងបោះបង់ការសិក្សា គឺជា​​កត្តាសំខាន់ដែលនាំមកនូវភាពក្រីក្រតជំនាន់។ លោកបន្តថា វាពិតជាមានផលប៉ះពាល់ដល់សុ​​ខុ​​មាលភាពរបស់កុមារទាំងនោះដែរ។

លោកបន្តថា៖«ហ្នឹងហើយជាកត្តាដែលជំរុញឲ្យមានភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។ […] ហើ​​យ​​ការដើរលក់ដូរនៅពេលយប់ហ្នឹង វាប្រឈមច្រើនណាស់ គ្រោះថ្នាក់ មានទាំងការរំលោភ ការជួញដូរផ្លូវភេទ»។

បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី ភាពធូររលុងនៃការអនុវត្តច្បាប់ ហើយតួនាទីចាំបាច់មួយ​ទៀ​ត​ដែលមិនអាខ្វះបានគឺរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាជំរុញឱ្យកុមារបញ្ឈប់សកម្មភាព ប្រកបមុខរបរពេ​ល​​រាត្រីបា​ន នោះទើបជាជំរើសដែលល្អ ព្រោះកុមារគឺជាអ្នកដែលបន្តវេនជំនាន់ក្រោយសម្រាប់ប្រទេសជាតិ​​។លើសពីនេះទៀត លោកសង្កេតឃើញថាបច្ចុប្បន្នហាក់មិនមានភាពច្បាស់លាស់នៅឡើយទេនៅក្នុងការបែងចែកទំនួ​​​ល​​​​ខុសត្រូវរបស់អ្នកពាក់ព័ន្ធនៅក្នុងការដោះស្រាយបញ្ហានេះ។បើទោះជាយ៉ាងនេះក្តី លោកក៏នៅតែមាន​​សុទិដ្ឋិនិយមលើរដ្ឋាភិបាលក្នុងការធ្វើឲ្យមានភាពប្រសើរឡើង ចំពោះជោគវា​​ស​​នា​​​សម្រាប់ស្ថានភាពរបស់កុមារនេះដែរ។

លោកបន្តថា៖ «អ៊ីចឹងមានតែរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ធ្វើយ៉ាងម៉េចកុំឲ្យមានក្មេងធ្វើការពេលយប់ ជាពិសេសក្មេងតូចៗក្រោមអាយុ។ […] គួរតែមានការត្រួតពិនិត្យឲ្យច្បាស់ និងជាប្រចាំនៅតាមកន្លែងកម្សាន្តផ្សេងៗដែលអាចមានក្មេងយករបស់ទៅលក់ យើងអងាចគ្រប់គ្រងបានប់យើងចង់ធ្វើ។​ យើងគួរតាមដានឲ្យបានជាប់ ថាតើក្មេងៗហ្នឹងគាត់មានប្រភពមកពីណា អ្នកណាបញ្ជូនគាត់មក តើគាត់ត្រូវបានគេជួញដូរឬយ៉ាងណា»។

នៅក្នុងសារដែលចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ លោ​​ក​បា​​ន​​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើ​​ម្បី​​​លុ​ប​បំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វ​​ផ្សា​​យ​អំពី ការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ច ពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។

សម្រាប់ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា នៅក្នុងឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រ​​ធា​​​នបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថ​​ល​​» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា​ ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើ​​ម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។

​ទាក់ទងស្ថានភាពកុមារនេះដែរ អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូច) បានចេញ​របា​យ​ការណ៍របស់ខ្លួន នៅក្នុ​​ង​​ឆ្នាំ​​២០២៣ រកឃើញថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិ​​ប្បកម្ម​ផលិត​ឥដ្ឋ​​នៅ​កម្ពុជា។របាយការណ៍បន្តថា​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំ​​​លោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​សង្វាក​ផលិតកម្ម​របស់​ខ្លួន​៕

បទយកការណ៍៖​ អ្នក​អភិរក្សដំរីនៅខេត្តរតនគិរី​ចង់​ឱ្យ​មានការ​ចូលរួម​ការពារ និង​អភិរក្ស​​បន្ថែម​
ដំរីជាសត្វដែលវៃឆ្លាតលំដាប់ទី២នៅលើពិភព​លោក ហើយពួកវា​ក៏ជាសត្វ​ដែល​ពោរពេញ​ដោយក្ដី​​ស្រ​លាញ់​​​ចំពោះ​គ្រួសារ និងកូនៗរបស់ពួកវា​ផងដែរ។ សត្វដំរីជា​និមិត្ត​រូប​មួយ​ដែល​ទាក់​ទង​ដល់​ប្រវត្តិ​សាស្រ្ដ ​និង​វប្ប​ធ៌ម​ដ៏​រុង​រឿង​របស់​កម្ពុជា។​

ប៉ុន្តែដំរី​ព្រៃ​ ក៏​កំពុង​ទទួល​បាន​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​ន​ផង​ដែរ។​ ​ដំរី​ព្រៃដែល​នៅ​សេសសល់​​មាន​ចំនួន​​តិចតួច​​ កំពុង​រស់​នៅជា​ក្រុម​តូច​ៗ​​ក្នុង​ទីជម្រក​ដាច់​ដោយ​ឡែក​ពីគ្នា​។ ដំរី​ព្រៃ​នៅក​ម្ពុជា​បច្ចុប្បន្ន​ ត្រូវបានគេ​​​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​ពី​ ៤០០ ទៅ​ ៦០០ ក្បាល​តែប៉ុណ្ណោះ ​ហើយ​តំបន់​ដែល​មាន​ដំរី​ព្រៃ​ច្រើន​ជាង​គេ​គឺ​ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវ៉ាញ​ខាង​ត្បូង​។​ ប៉ុន្តែ​​ការកាត់​ផ្តាច់​ជម្រក​​ក្នុង​​កម្រិត​ខ្ពស់​ ធ្វើ​ឱ្យ​ដំរី​ព្រៃ​នៅ​កម្ពុជា​ងាយ​នឹង​ទទួល​ការ​រង​គ្រោះ​​ខ្លាំង​ រហូត​អាច​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​ដោយ​សារ​ការ​រស់​នៅ​រប៉ាត់​រប៉ាយ​ បែក​ខ្ញែក​គ្នា​ ដែល​នាំឱ្យ​មាន​ការ​ថយ​ចុះ​នូវ​អត្រា​បង្ក​កំណើត​ និង​ភាព​ធន់​នឹង​ជំងឺ​ផ្សេង​ៗ។​

នៅ​តំបន់​ភាគ​ឦ​សាន្ត​នៃ​ប្រ​ទេស​កម្ពុជា​ ចំងាយ​ប្រ​មាណ​ជា​ជិត ៥០០ គីឡូ​ពី​រាជ​ធានី​ភ្នំពេញ​  និង​ ១៥ គីឡូ ​ពីក្រុង​បានលុង​ មាន​សមាគម​មួយ​ឈ្មោះ​ថាសមាគម​អៃរាវ​ត្តា ​ដែល​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ថែ​រក្សា ​អភិរក្ស​ និង​បង្កាត់​ពូជ​សត្វ​ដំរី​ស្រុក​ដែល​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​ខេត្ត​រតន​គិរី​នេះ។​

បច្ចុប្បន្ន​ដំរី​ស្រុក​ចំនួន​៤ក្បាល ​កំពុង​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទាំង​តាម​បែប​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច​ គួប​ផ្សំ​នឹង​របៀប​បច្ចេក​ទេស​មួយ​ចំនួន​ដើម្បី​ធានា​អោយ​បាន​នូវ​បរិយា​កាស​សមស្របសម្រាប់​ការរស់​នៅរ​បស់សត្វដំរី។​

កំពុង​​អង្គុយ​​លើ​​កៅ​​​អី​​ឈើ​​ដែល​​មាន​​រចនា​​បទ​​លាត​​បែប​​ខ្មែរ​​ដ៏​​សា​មញ្ញ​​ ទឹក​​មុខ​​ពោរ​​ពេញ​​ដោយ​​ស្នាម​​ញញឹម​​ ​​អ្នកស្រី ខៃ ចិន្តា ប្រ​ធាន​សមា​គម​អៃរា​​វត្តា​បាន​​ថ្លែង​​ប្រាប់​​ Newsroom​​ Cambodia​​ ថា​ សមា​​គម​​អៃ​រា​វត្តា​​បាន​​ចាប់​​ផ្តើម​​ពី​ឆ្នាំ​​២០១៥ មក​ ​បាន​ធ្វើ​​កិច្ច​ការ​ងារ​​អភិ​រក្ស​​ជីវ​​ចំរុះ​​ ការ​​អភិវ​ឌ្ឍន៍​​វិស័យ​​អេ​​កូទេសចរណ៍​​​ ពិ​សេស​​ការ​​បង្កាត់​​ពូជ​​សត្វ​​ដំរី​​ស្រុក​​ និង​​​ការ​​មើ​ល​​ថែទាំ​​ចិញ្ចឹម​​ដំរី​​ក្នុង​​បរិបទ​​ធម្ម​ជាតិ។​​ អ្នកស្រីថា នេះ​ដោយ​សារ​​​ទឹក​ចិត្ត​ស្រ​ឡាញ់ ​ចង់​ឃើញ​សត្វ​ដំរី​ស្រុក​មាន​ការ​កើន​ឡើង​បន្ត​បន្ទាប់ ​ទើប​សមាគម​បាន​ខិត​ខំ​ពុះ​ពារ​​​ឧប​សគ្គ​ជា​ច្រើន​មិន​បោះ​បង់​ក្នុង​ពេល​កន្លង​មក​។​

អ្នកស្រីថា៖​​ «ក្រុម​គ្រួសារ​ខ្ញុំ​ និង​ក្រុម​ការ​ងារ​ទាំង​អស់​យើង​ធ្លាប់​បាន​ពិភាក្សា​គ្នា​ យើង​មាន​ចិត្ត​ដូច​គ្នា​គឺ​អាណិត​ស្រឡាញ់​ ចង់​អភិ​រក្ស​សត្វ​ដំរី​ យើង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចង់​ឃើញ​ការ​ងារ​ជាតិ​ ការ​ងារ​រួម​ និង​ឃើញ​កូន​ដំរី​កើត​បាន​ច្រើន​ហើយ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ស្រ​ឡាញ់​បរិស្ថាន​ អា​ណិត​ដើម​ឈើ​ ការ​ពារ​ថែរក្សារ​ និង​ដាំ​ដើម​ឈើ​ឱ្យ​បាន​ច្រើន​»​។​

អ្នក​ស្រី​បន្ថែម​ថា​ ដំរី​ស្រុក​នៅ​កម្ពុជា​​មាន​តែ​ជាង​ ៧០ ក្បាល​ប៉ុណ្ណោះ​ ដែល​នេះ​ជា​ចំនួន​ដ៏​តិច​តួច ​ហើយប្រសិនបើ​​​មិន​មានការ​​អភិ​រក្ស  ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀ​ត​ កម្ពុជា​អាច​នឹង​លែង​មាន​វត្តមាន​ដំរី​សម្រាប់ក្មេង​ជំនាន់​ក្រោយ។​

អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា ផ្តល់បទសម្ភាសន៍មកកាន់Newsroom Cambodia នៅការិយាល័យធ្វើការផ្ទាល់របស់អ្នកស្រី ថ្ងៃទី០២ សីហា ២០២៣។ (រូបភាព៖ ខុន លាងហេង)

យ៉ាង​ណា​មិញ​ការ​អភិ​រក្ស​សត្វ​ដំរី​គឺ​មាន​ផល​លំ​បាក​ច្រើន​ដោយ​កិច្ច​ការ​នេះ​ត្រូវ​ការ​​អ្នក​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​ទាំ​ប្រ​ចាំ​ថ្ងៃ​ និង​ត្រូវ​ការ​មាន​ពេទ្យ​សត្វ​ដែល​អាច​ជួយ​ព្យា​បាល​ពេល​ដំរី​មាន​ជម្ងឺ​ និង​របួស​កើត​ឡើង​ ហើយ​លើស​ពី​​នេះ​គឺការ​រៀប​ចំ​ដែន​ជម្រក​ និង​អាហារ​ ដែល​កិច្ច​ការ​ទាំង​នេះ​ទាម​ទា​អោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​ចំណាយ​ថវិការ​ច្រើន។​

អ្នក​ស្រី​ ខៃ ចិន្តា បន្ថែម​ថា៖ «បើ​ទោះ​មាន​ឧប​សគ្គ​ ឬ​បញ្ហា​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ ការ​ចោទ​ប្រ​កាន់​ថា​ជា​ការ​ធ្វើ​បាប​ចំ​ពោះ​ដំរី​ពី​សំ​ណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន ឬ​ផ្ន​ត់​គំនិត​របស់​ប្រជា​ពល​រដ្ឋ​  មិន​ទាន់​យល់​ពី​គោល​បំ​ណង​នៃ​ការ​អភិ​រក្ស​ដំរី​យ៉ាង​ណា ​ក៏​សមា​គម​អៃ​រា​វ​ត្តា​នៅ​តែ​បន្ត​ខិត​ខំ​ការ​ពារ​ និង​បន្ត​កិច្ច​ការ​អភិ​រក្ស​ដំរី​ស្រុក​នេះ​ត​ទៀត​»​។ ​

អ្នក​ស្រី​ក៏​បាន​សំណូម​ពរ​ដល់​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​ចូល​រួម​សហ​ការ​ និង​​​អភិ​រក្ស​សត្វ​ដំរី​ស្រុក​ដែល​មាន​នៅ​សេស​សល់​តិច​តួច​នា​ពេល​បច្ចុ​ប្បន្ន​ ជា​ពិសេស​ សូម​ឱ្យ​មាន​ការ​ជួយ​គាំ​ទ្រ​ដល់​សមាគម​អភិ​រក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​ ព្រោះ​នេះ​ជា​ដំរី​របស់​យើង​ទាំង​អស់​គ្នា​ ជា​ដំរី​របស់​កម្ពុជា​មិន​មែន​ជា​ដំរី​របស់​សមា​គម​អៃរា​វត្តា​តែ​ឯង​នោះ​ទេ​។​

ការ​បរ​បាញ់​ក្នុង​អំឡុង​ពេល​ជាង​ ៣០ ឆ្នាំចុង​ក្រោយ​នេះ​ បាន​សម្លាប់​ដំរី​ព្រៃ​នៅ​កម្ពុជា​អស់​ជា​ច្រើន​ក្បាល​។​ ប៉ុន្តែ​កម្រិត​នៃ​ការ​បរ​បាញ់​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ ​ដោយ​សារ​តែមាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតន​គិរី​ បុរសជន​ជាតិ​ព្រៅ ​អាយុ​ ៥៨ឆ្នាំ ​លោក​មិល​ អេន​ គឺ​ជា​ហ្ម​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ហ្ម​ផ្សេង​ទៀត​ ដែល​កំពុង​បំពេញ​ការងារ​ជា​អ្នក​មើល​ថែ​ដំរី​នៅ​ក្នុង​សមា​គម​អៃ​រាវ​ត្តា​អស់រយៈកាលជាង​៧​ឆ្នាំមក​ហើយ។​ លោក​ថា​ដំរី​នៅ​សមាគម​នេះ​បច្ចុប្បន្ន​មាន​៤ក្បាល​ ដែល​ជា​ប្រ​ភេទ​ដំរី​ស្រុក​ចុង​ក្រោយ​ក្នុង​ខេត្ត​រតន​គិរី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​មើល​ថែ​ទាំ។​

លោក មិល អេន កំពុងហុចចេកឲ្យដំរីអុីកែវបណ្តើរ និងផ្តល់បទសម្ភាសន៍មកក្រុមការងារNewroomបណ្តើរ នៅក្នុងសមាគមអៃរាវត្តា កាលពីថ្ងៃទី ០៣ សីហា ២០២៣។ (រូបភាព៖ ខុន លាងហេង)

ខាំ​ សែន​​ ជា​ដំរី​ឈ្មោល​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ គឺមាន​អាយុ​៥៤​ឆ្នាំ​។ វាមាន​សុខ​ភាព​ទ្រុឌ​ទ្រោម​ និង​ភ្នែក​ខាង​ស្ដាំ​កំពុ​ង​មាន​បញ្ហា​ឡើង​បាយ​មើល​អ្វីមិន​ឃើញ​។ ចំណែក​ដំរី​ញី ​អ៊ី ​កែវ​ អាយុ​៤២ឆ្នាំ​ កំពុង​ស្ថិត​ក្នុង​ការ​សាក​ល្បង​បង្ករ​កំណើត​កូន​ទី២​ បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំរី​ញី ​ណូអែល​ កាល​ពី​ចុង​ឆ្នាំ ​២០​២១​ កន្លង​ទៅ​។​ រីឯ​បុក​ វ៉ា​ មាន​អាយុ ​៤៥ ឆ្នាំ​ ត្រូវ​បាន​យក​ទៅ​ចង​នៅ​កណ្ដាល​ព្រៃ ​ព្រោះ​វា​កំពុង​តែ​ចុះ​ប្រេង​។​

កំពុង​ពាក់​មួក​ជា​មួយ​អាវ​ដៃ​វែង​ចាស់​ស្ទើរ​តែ​ហើរ​ពណ៌​អស់​   និង​ខោ​ជើង​វែង​​មាន​ស្នាម​ប្រឡាក់​ភក់​សើម​ថ្មីៗ លោក​ មិល​ អេន​ បាន​រៀប​រាប់​ពី​ការ​លំបាក​ពេល​ថែ​ទាំ​ដំរី​ ដោយ​លោក​ត្រូវ​ប្រឈម​នឹង​ សត្វ​ចូល​ត្រចៀកឬខាំ​ ត្រូវ​ភ្លៀង​ទទឹក​ រហែក​ខោ​អាវ​ ប៉ុន្តែ​លោក​ពេញ​ចិត្ត​និង​ធ្វើ​វា​ដោយ​ក្ដីស្រលាញ់​។​​ តែ​ទោះជា​លំបាក​យ៉ាង​ណា ​ភាព​ងាយ​ស្រួល​ក៏​នៅ​តែ​មាន​ក្នុង​កិច្ច​ការ​មើល​ថែ​ទាំ​ដំ​រី​ ដោយ​សារ​តែ​ការ​មើល​ថែ​ទាំ​នេះ​គឺ​ទៅ​តាម​បែប​ធម្ម​ជាតិ​តែ​ប៉ុណ្ណោះ​។​

កំពុង​​ហុច​ចេក​ម្តង​មួយ​ផ្លែ​ឱ្យ​ដំរី​ញី​ចាស់​ដែល​នៅ​ក្បែរ​នោះ​​បណ្តើរ​ លោក​និយាយ​​​ថា៖​ «ភាព​ងាយ​ស្រួល​ចិញ្ចឹម​ថែ​រ​ក្សា​របស់​ដំរី​ គឺ​ឱ្យ​វា​រស់​នៅ​ដោយ​ធម្មជាតិ​ ស៊ី​ស្មៅ ​ស៊ី​ចេក​ អំ​ពៅ ​ជាជាង​ចង​ និង​ដាក់​ក្នុង​ទ្រុង​»។​

មិន​ខុស​ពី​ហ្ម​រខាង​លើ ​លោក ​ប៉ាល់​ កា​ហែម​ អាយុ​ ៣៥​ ឆ្នាំ ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ ​ដែល​រស់​នៅ​ឃុំ​របាំង១​ ខេត្ត​រតន​គិរី​ និង​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​មើល​ថែ​ដំរី​តាំង​ពី​ជំនាន់​ឪពុក​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ បាន​រៀប​រាប់​ពី​ផល​លំបាក​និង​បច្ចេក​ទេស​ផ្សេងៗ​ក្នុង​ការ​មើល​ថែ​ដំរី​ពេល​ឈឺ ​ និង​ការ​រក​ថ្នាំ​សង្កូវ​សម្រាប់​ព្យា​បាល​តាម​បែប​ធម្ម​ជាតិ​របស់​សត្វ​ដំរី​។

លោក​ថា​៖ «​​នៅ​ពេល​ដែល​ដំរី​ឈឺ​គឺ​ពួក​ខ្ញុំបាន​ប្រលែង​ដំរី​ចូល​ទៅ ​​ក្នុង​ព្រៃ​ដើម្បី​ឱ្យ​ដក​ឬស​ឈើ​នៅ​ក្នុង​ព្រៃ​ស៊ី​ជា​ថ្នាំ​ ហើយ​ប្រសិន​បើ​វា​មាន​របួស​គឺ​ដំ​សំបក​សាក្រំ លាយ​ជា​មួយ​ធ្យូង​ថ្ម​ពិល​ដា​ក់​បិទ​ដើម្បី​កុំ​ឱ្យ​មាន​ដង្កូវ​ក្នុង​ដំបៅ​ ព្រោះ​មិន​មាន​លទ្ធ​ភាព​ទៅ​ទិញ​ថ្នាំ​ទាន់​ពេល​វេលា​»​។​

ោក ប៉ាល់ កាហែម ជាហ្មដំរី កំពុងអង្គុយផ្តល់កិច្ចសម្ភាសន៍ជាមួយNewsroom Cambodia ថ្ងៃទី០៤ សីហា ២០២៣ នៅសមាគមអៃរាវត្តា។ (រូបភាព៖ ខុន លាងហេង)

ក្រៅពីការថែទាំព្យាបាលនៅពេលដំរីមានជម្ងឺ ការបង្កាត់ពូជដំរីក៏ជាកិច្ចការ​មួយ​ដ៏​លំបាក ទាមទារ​ឲ្យមានការយកចិត្តទុកដាក់ជាខ្លាំង និងមិនមានភាពងាយស្រួលប៉ុន្មាននោះទេ។

លោក​បាន​ត្អូញ​ត្អែរ​ថា៖​ «ផល​លំ​បាក​សម្រាប់​ការ​ថែ​ទាំ​ចំពោះ​ដំរី​ឈ្មោល​ គឺ​ត្រូវ​ការ​ហ្ម​ពីរ​នាក់​ ព្រោះ​អារម្មណ៍​ និង​ចិត្ត​របស់​វា​ គឺ​​មិន​​ទៀង​​ទាត់​​ទេ​​តែ​​មួយ​​ប៉ព្រិច​ភ្នែក​វា​ខឹង​ គឺ​យើង​អត់​ដឹង​ទេ​ មូល​ហេតុ​គឺ​វា​ចុះ​ប្រេង​អាច​មួយ​ឆ្នាំ ១ ទៅ​ ២​ ដង​នៅ​ពេល​ដែល​វា​ចុះ​ប្រេង​អ៊ី​ចឹង​ គឺ​វា​លែង​ស្គាល់​ហ្ម​ហើយ​ វា​ងប់​ងុល​ដូច​ជា​ពួក​ជក់​ថ្នាំ​ញៀន​អញ្ចឹង​ វា​លែង​ស្គាល់​អ្វី​ទាំង​អស់​សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់​ក៏​វា​ដេញ​ដែរ​នៅ​ពេល​ដែល​យក​ចំណី​ទៅឱ្យ​វា​ ប្រៀប​ដូច​ជា​ចុះ​ទៅ​សម​រ​ភូមិ​អញ្ចឹង​»​។

លោកបន្ថែម​ថា នៅ​ពេល​បង្កាត់​ពូជ​ ដំរី​ឈ្មោល​កាច​ព្រោះ​ត្រូវ​កាង​មេ ​​ដូច​នេះ​ប្រសិន​បើ​ដំ​រី​ចង់​ ធ្វើ​បាប​មនុស្ស​គឺ​មិន​មាន​ផ្ដល់​សញ្ញា​អ្វី​ឱ្យ​យើង​ដឹង​ជា​មុន​ឡើយ​។​ សម្រាប់​ដំរី​ញី​មិន​សូវ​ជា​មាន​ផល​លំ​បាក​អ្វី​ទេ​ប្រសិន​បើ​វា​មិន​ស្រួល​ខ្លួន​ គឺ​​មាន​ពេល​ខ្លះ​វា​គ្រាន់​តែ​រត់​ ឬ​មិន​ឱ្យ​ហ្មរ​​ជិះ​​តែ​ប៉ុណ្ណោះ​​។​​

ទោះ​ជាយ៉ាង​ណាក៏​ដោយ​ លោក​ ប៉ាល់​ កាហែម​ ទទួល​បាន​ការ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​ក្នុង​ការ​មើល​ថែ​សត្វ​ ​ដំរី​ពី​ខាង​សមាគម​ដែល​​​មាន​គ្រូ​ពី​បរទេស​ និង​បូក​រួម​ជា​មួយ​នឹង​ទំនៀម​ទំលាប់​មើ​ល​ថែ​តាំង​តែ​ពី​បុរាណ​មក​ ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​​​សម្រាប់​លោក​ផ្ទាល់ ក្នុង​ការ​ថែរក្សា​សត្វ​ដំរី​។ ​លើសពីការថែទាំ ការ​បង្កាត់​ពូជ​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​អភិ​រក្ស​ផង​ដែរ​។

​លោក​​ថា៖ «​ក្រុម​ការ​ងារ​ពួក​ខ្ញុំ​កំពុង​បន្ត​ការ​បង្កាត់​ពូជ​បន្ថែម​ទៀត​ពួកខ្ញុំ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ព្រោះ​ពួក​ខ្ញុំ​បាន​បង្កាត់​ដោយ​ផ្ទាល់​ដៃ ​និង​​យក​​ចិត្ត​​ទុក​​ដាក់​បំផុត​​ ហើយ​គ្មាន​វិធី​សាស្រ្ត​អ្វី​ក្រៅ​ពី​ការ​បង្កាត់​ដំរី​តាម​បែប​បុរាណ​ ឬ​ធម្ម​ជាតិ​នោះ​ទេ​។ ​ជាក់​ស្ដែង​ដើម្បី​បង្កើត​កូន​ដំរី​ស្រុក​បាន​មួយ​ក្បាល​គឺ ណូ​អែល​ នេះលោក​បាន​រង​ចាំ ​មេ​ដំរី​ពរ​ពោះ​ប្រើ​រយៈ​ពេល​ ២ ឆ្នាំ​ជាង​ ឬ​ ២ ឆ្នាំ ២ ខែ»​​។​

លោក​ចង់​ឱ្យ​មាន​សក​ម្ម​ភាព​អភិ​រក្ស​បែប​នេះ​កើត​ឡើង​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​កំណើន​សត្វ​ដំរី​ ស្រុក​ច្រើន​ជាង​មុន​ ហើយ​​មិន​​ចង់​​ឱ្យ​​មាន​​ការ​​ប្រលែង​​នៅ​​តាម​​ព្រៃ​​ទេ​​ ព្រោះ​​​ខ្លាច​​មាន​​ការ​​សម្លាប់​​ និង​ធ្វើ​បាប​ពី​មនុស្ស​។​

អ្នក​ស្រី​ ប៊ុន​​​ ណា​ វ័យ​២៧​ឆ្នាំ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ប្រ​កបរ​បរត្បាញ​ ដែល​​រស់​​នៅ​​ជិត​​សមា​​គម​​អៃ​រាវ​ត្តា​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​ដល់​សក​ម្ម​ភាព​អភិ​រក្ស​សត្វ​ដំរី​ ដោយ​​ថា​ វត្ត​មាន​នៃ​សត្វ​នេះ​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ៗ​ហើយ​។​

អ្នក​ស្រី​ថា​៖ «ការ​អភិ​រក្ស​ដំរី​ គឺ​សំ​ខាន់​ ដោយ​សារ​សត្វ​ដំរី​យើង​លែង​សូវ​មាន​ហើយ​ អ៊ី​ចឹង​មាន​សមា​គម​ដែល​អភិ​រក្ស​បែប​នេះ​គឺ​វា​ល្អ‍​​។​ សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ចង់​ឃើញ​ការ​អភិ​រក្ស​ដំរី​នៅ​តែ​បន្ត​មាន​ ដោយ​សារ​វា​បាន​ទាំង​ការ​ពារ​ដំរី​ និង​សុវត្ថិ​ភាព​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ​ ដោយ​សារ​ព្រៃ​នៅ​មាន​តិច​ បើ​ដំរី​ត្រូវ​បាន​លែង​នៅ​ក្នុង​ព្រៃ ​ពួក​គេ​អាច​នឹង​ស៊ី​ដំណាំ​របស់​ប្រជា​ពល​រដ្ឋ​»។

អ្នកស្រី ប៊ុន ណា ជាប្រជាពលរដ្ឋរស់នៅជិតសមាគម ផ្តល់បទសម្ភាសន៍មកកាន់Newsroom Cambodia ថ្ងៃទី០៤ សីហា ២០២៣ ។ (រូបភាព៖ ខុន លាងហេង)

ជុំ​វិញ​ការ​អភិ​រក្ស​សត្វ​ដំរី​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​​រតនគិរី លោក​ ផុន​ ខេម​រិន្ទ​ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​នេះ​លើកឡើង​ថា ​ចំនួន​សត្វ​ដំរី​ព្រៃ​មិន​ទាន់​អាច​ធ្វើ​ការ​ស្ទាប​ស្ទង់​បាន​ទេ ​ដោយ​សារ​ចំនួន​ដំរី​ព្រៃ​មាន​ច្រើន​​ទីតាំង​ភូមិ​សាស្ត្រ​ធំៗ​ និង​​កង្វះ​ឧបករណ៍​បច្ចេក​ទេស​សម្រាប់​តាម​ដាន​លើ​ការ​បំលាស់​ទី​របស់​សត្វ​ដំរី​។ លោក​បន្ថែម​ថា​ ​ដំរី​បច្ចុប្បន្ន​មាន​នៅ​ពីរ​តំបន់ ​គឺ​នៅ​ឧទ្យាន​ជាតិ​វីរជ័យ​​ និង​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​​ ដែល​នៅ​ឧទ្យាន​ជាតិ​អូយ៉ា​ដាវ​មាន​ដំរី​ព្រៃ​ប្រហែល​ ៤ ទៅ ៥ ហ្វូង​ ដែល​​អាច​ប៉ាន់​ប្រមាណ​បាន​ថា​មាន​ប្រហែល​ ៣០ ទៅ ៤០ ក្បាល​។​​​

ប្រធាន​មន្ទី​បរិស្ថាន​រូប​នេះ​បាន​បន្ថែម​ថា មិនមែនតែសត្វដំរីទេដែលត្រូវអភិរក្ស គឺ​គ្រប់​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ព្រៃសុទ្ធតែត្រូវបានការពារ និង​អភិរ​ក្ស​។​ ហើយ​មន្ទី​បរិស្ថាន​​ក៏​បា​ន​​​ព្យាយាម​អប់រំ​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​បរ​បាញ់​ ឬ​ដាក់​អន្ទាក់​សត្វ​ព្រៃ​យក​មក​ធ្វើ​អា​ជីវ​កម្ម​នៅ​ក្នុង​រូប​ភាព​ផ្សេង​ៗ​។​

លោក​បន្ថែម​ថា កត្តា​ធម្មជាតិ​របស់​សត្វ​ ពួក​គេ​អាច​រស់​នៅ​ក្នុង​ព្រៃ​ដោយ​សុខ​សាន្ត​បើ​គ្មាន​ការ​យាយី ដូចនេះអ្វី​ដែល​​​​ចាំ​បាច់​​ត្រូ​វ​​ធ្វើ​​ គឺ​អប់រំ​ប្រជាពល​រដ្ឋ​ និង​ដាក់​វិធាន​ការ​តឹង​រឹង​ក្នុង​ការ​ទប់​ស្កាត់​ បង្ក្រា​ប​មិន​ឱ្យ​​​​មាន​​ករណី​​លួច​​ដាក់​​អន្ទាក់​​ជាដើម​។​​​

លោក​អះ​អាង​ថា៖​ ​«ដំរី​គឺ​វារស់​តាម​បែប​ធម្មជាតិ​នៅក្នុង​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ អ៊ីចឹង​យើង​អត់​ទាន់​មាន​ការ​មើល​ថែ​ទាំ​ទេ​។​ ប៉ុន្តែ​គោល​ការណ៍​របស់​យើង​គឺ​ អភិរក្ស​ ការ​ពារ​មិន​ឱ្យ​មាន​ការ​លប​បាញ់ ​ឬដាក់​អន្ទាក់​ដើម្បី​ទៅ​ធ្វើ​ជា​អាជីវកម្ម​ណា​មួយឡើយ»។​​

ក្រ​សួង​បរិស្ថាន​ធ្លាប់​មាន​យន្តការ​ក្នុង​ការ​ជួយ​ទ្រ​ទ្រង់​ទៅ​លើ​មូល​និធិរ​បស់​ស​មាគម​ ហើយ​មន្ទី​រ​ជួយ​បន្ថែម​ក្នុង​ករណី​ដែល​សមាគ​​ម​មាន​តម្រូវ​ការ​ជា​មួយ​ខាង​មន្ទីរ​ ដូចជា​​ជួយ​​ក្នុង​​ការ​​ណែ​នាំ​ប្រ​ជា​ពល​រដ្ឋ​ និង​រា​រាំង​មិន​ឱ្យ​មាន​ការ​យាយី​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​ជាដើម។​

នា​អតីត​កាល ដំរី​​​បាន​ដើរ​តួយ៉ាង​សំខាន់​ជា​ទីបំ​ផុត​នៅ​ក្នុង​ការ​ជួយ​ធ្វើ​សឹក​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ ​និងជាសត្វ​សំខាន់​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ រួម​មាន​ការ​សាង​សង់​ប្រាសាទ​បុរាណ​ល្អ​ឯក​ជា​ច្រើន​ ដែល​បច្ចុ​ប្បន្ន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​៕​​

ពន្ធដារកែសម្រួលអត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិតក្នុងស្រុក
អគ្គនាយកដ្ឋានពន្ធដារបានកែសម្រួលអាត្រាអាករពិសេសដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា អាត្រាអាករពិសេសសម្រាប់ផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុកត្រូវបានកែសម្រួល និងកំណត់យក ១៥% លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ហើយ ៥% លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួនរួមមាន៖ ភេសជ្ជៈបន្ថែមទឹកដោះគោដែលឆ្លងកាត់កម្តៅអ៊ុលត្រាខ្ពស់ ទឹកសណ្តែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលមានបន្ថែមរសជាតិកាហ្វេ ភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ។

នៅក្នុងសេចក្តីជូនដំណឹងបានបន្ថែមថា សម្រាប់ភេសជ្ជៈគ្មានជាតិសុរា ក្រៅពីភេសជ្ជៈដែលបានរៀបរាប់ខាងលើគឺត្រូវកំណត់អាករ១០%។

អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា មូលដ្ឋានគិតអាករពិសេសត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុកដូចដែលបាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕

ម្ចាស់អចលនទ្រព្យដែលត្រូវបង់ពន្ធលើដីមិនទាន់បានប្រើប្រាស់ ត្រូវប្រញាប់បង់មុនថ្ងៃបិទ ដើម្បីជៀសវាងការផាកពិន័យ
អគ្គនាយកដ្ឋានពន្ធដារបានរំលឹកជាលើកទី២ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ដែលមានជាប់កាតព្វកិច្ចពន្ធដីទំនេរមិនបានប្រើប្រាស់ឆ្នាំ២០២៣ មេត្តារួសរាន់ទៅបង់ឱ្យបានមុនថ្ងៃផុតកំណត់ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចៀសវាងរងទណ្ឌកម្មរដ្ឋបាល។

តាមរយៈសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា ដើម្បីជំរុញប្រមូលពន្ធលើអចលនទ្រព្យ និងឬដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់និងចៀសវាងនូវការកកស្ទះ។

ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃផុតកំណត់ ដែលនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចមេត្តារួសរាន់បង់ឱ្យបានទាន់ពេលនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធានាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ឬធនាគារវឌ្ឍនៈ ឬធនាគារ កម្ពុជាសាធារណៈភីអិលស៊ី ឬធនាគារជេត្រាស់ រ៉ូយ៉ាល់ ឬធនាគារ ប្រៃណីយ៍កម្ពុជា ឬធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញបានពី App Store ឬ Play Store។

«ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលទ្រព្យទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាព្រមានចំពោះគ្រឹះស្ថានហិរញ្ញវត្ថុដែលដាក់សម្ពាធហួសហេតុលើកូនបំណុល
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានព្រមានដាក់វិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រឺបុគ្គលពាក់ព័ន្ធ ក្រោយមានការចោទប្រកាន់ទាក់ទងនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុល ពីមន្ត្រីឥណទាននៃគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅក្នុងខេត្តរតនៈគិរី។

យោងតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាគមទាំងពីរមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើករណីចោទប្រកាន់ខាងលើនេះ។

សមាគមបាន និងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើរបៀបវារៈនៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនៅគោលការណ៍ការពារអ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ទាក់ទងនឹងករណីចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមនហិវញ្ញវត្ថុនៅកម្ពុជា បានស្នើឱ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់លើករណីចោទប្រកាន់ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថាចាំបាច់ និងមានការសើបអង្កេតឯករាជ្យមួយផ្សេងទៀត។

«ប្រើសិនបើពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រឺបុគ្គលពាក់ព័ន្ធ។ វិធានការដ៏ម៉ឺងមាត់នេះគឺជាការចាំបាច់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង»។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានសំដែងការអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលលើបញ្ហានេះ ហើយសមាគមទាំងពីរសង្ឃឹមថានៅពេលអនាគត យើងនឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។

សមាគមទាំងពីរនឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍របស់អតិថិជន ផលប្រយោជន៍របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

ក្រសួង​ទេស​ចរណ៍​ជំរុញ​ឱ្យ​​អាជីវករកាណូត​ទេសចរណ៍ដាក់​ពាក្យ​ធានា​គុណ​ភាព​សេ​វា​កា​ណូត​
ក្រសួងទេសចរណ៍​ជំរុញ​ឱ្យ​អាជីវករកាណូត​ទេសចរណ៍ដាក់​ពាក្យ​ធានា​គុណ​ភាព​សេ​វា​កា​ណូត​ទេសចរណ៍​​​ ដើម្បី​ធា​នា​ថា​​ការ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​ និង​គុណ​ភាព​ ស្រប​តាម​លក្ខណៈ​ស្តង់ដា​។​

យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០២៣ បញ្ជាក់ថា ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និង​ការ​ទទួល​ស្គាល់​ស្តង់​ដាអប្បបរ​មា​ សម្រាប់​អាជី​កម្ម​កាណូត​ទេសចរណ៍​កម្ពុជា​។ ក្រសួងបន្ថែម​ថា ការវាយតម្លៃសុវត្ថិភាព និង​គុណ​ភាព​សេវា​កម្ម​កា​ណូត​ទេស​ចរណ៍​កម្ពុជា​មាន​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៣៤​ និង​លក្ខខណ្ឌ​តម្រូវ​ចំនួន១៩​ ក្នុងនោះ​ផ្តោតលើ​​សូច​នាករ​ពីបរិស្ថាន​ សូច​នា​ករ​ពី​ការ​តុប​តែង​ខាង​ក្នុង​ សូច​នា​ករ​ពី​សុវត្ថិ​ភាព​ សូច​នាករ​ពី​សំភារៈ​ប្រើ​ប្រាស់​ និង​សូច​នា​ករ​ពី​បុគ្គ​លិក​ និង​ការ​បម្រើ​សេ​វា​កម្ម​ទេស​ចរណ៍។​

ក្រសួង​ក៏​ជំរុញ​ឱ្យ​អាជីវករកាណូត​ទេសចរណ៍​ទាំងអស់ ​​​ពាក្យ​ស្នើសុំ​ទទួល​ស្គាល់​គុណ​ភាព​សេ​វា​​កម្ម​ពីក្រសួង​ផង​ដែរ។​

«ក្រសួង​ទេសចរណ៍​នៅតែបន្ត​លើក​ទឹក​ចិត្ត​អាជីវកម្ម​កា​ណូត​​​ទេស​ចរណ៍​​មក​​ដាក់​​ពាក្យ​ស្នើសុំ​ទទួល​ស្គាល់​គុណ​ភាព​សេ​វា​​កម្ម​ ដោយឥត​គិត​ថ្លៃ នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​ ដែល​មាន​អាសយដ្ឋាន​ ដីទ្បូតិ៍​លេខ ​3A​ ផ្លូវលេខ១៦៩ សង្កាត់វាលវង់​ ខណ្ឌ៧មករា ​រាជ​ធានី​ភ្នំពេញ​ ឬតាមរយៈ​មន្ទីរទេសចរណ៍​រាជធានី​ ខេត្ត»។​

បើតាម​ក្រសួង​ទេស​ចរណ៍​ ​អាជីវ​កម្មកា​ណូត​ទេស​ចរណ៍​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​សៀម​រាប​​​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់​ដា​អប្បបរ​មា​កា​ណូត​ទេសចរណ៍​កម្ពុជា​ ក្នុង​​គឺនោះរួមមាន ​ សមាគម​កាណូត​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ចុង​ឃ្នៀស​ និង​​​សហគមន៍​​ទេស​​ចរណ៍​​ធម្មជាតិ​​​កំពង់​ឃ្លំាង​​៕

ប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃក្នុងដើមខែសីហានេះ
តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបានកើនឡើងប្រម៉ាណជា ៤០០រៀល សម្រាប់ថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ ក្រោយតម្លៃលើទីផ្សារក្នុងតំបន់ និងអន្តរជាតិមានការប្រែប្រួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុកផេក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ ដោយផ្អែកតាមតម្លៃមធ្យមលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤,៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង៤,៧១៨រៀល/លីត្រសម្រាប់ម៉ាស៊ូត DO 50ppm។

ដើម្បីជួយដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយ នឹងចុះមក៤,៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤,៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើធៀបបម្រែបម្រួលថ្លៃលក់រាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សាំងធម្មតា EA92 ៤,១៥០រៀល និងប្រេងម៉ាស៊ូត ៤,០០០រៀល។

គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមជាចាំបាច់៕

ប្រព័ន្ធផ្សព្វផ្សាយចំនួន៧ នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកប្រព័ន្ធផ្សព្វផ្សាយផ្លូវការចំនួន៧ ដើម្បីធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ ការផ្សព្វផ្សាយព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២:០០យប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ការផ្សាយនេះគឺធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App)៖ NEC KH និង CamNEC News Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕

គ.ជ.ប អំពាវនាវដល់ម្ចាស់អាជីវកម្មផ្តល់ភាពងាយស្រួលឱ្យនិយោជិតកម្មករកម្មការនីបានទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងសេចក្តីអំពាវនាវនេះក៏បានបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាសក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត តាមពេលកំណត់ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាសក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីដ្ឋាន និងគ្រិះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ-កម្មារិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកំណត់៕

គ.ជ.បកែសម្រួលបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែកក្តដា ២០២៣ បានសម្រេចកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣(ប.ន.ត.រ) ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។

យោងតាមសេចក្តីសម្រេចរបស់ (គ.ជ.ប) ដែលបានចុះផ្សាយតាមតាមទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ កក្តដា ២០២៣ បានបញ្ជាក់ឱ្យដឹងថា៖ «ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រជាពលរដ្ឋម្នាក់ៗត្រូវមាន សញ្ជាតិខ្មែរពីកំណើត អាយុ២៥ (ម្ភៃប្រាំ) ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត។ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយគ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប បេក្ខជនត្រូវមានលំនៅឋាន ឫទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត»។

យ៉ាងណាមិញបញ្ញត្តិដែលមានចែងខាងលើនេះពុំមានអានុភាពដល់បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ឡើយ។

ក្នុងសេចក្តីសម្រេចក៏បានបញ្ជាក់ផងដែរចំពោះអ្នកដែលមិនបានអនុវត្តសិទ្ធិបោះឆ្នោត ដោយមូលហេតុសមស្របដូចជា៖ «ស្ថិតនៅក្រៅប្រទេស នៅថ្ងៃបោះឆ្នោត ដោយសារជាប់បំពេញបេសកកម្មផ្លូវការ ឫបំពេញការសិក្សា ឫបំពេញការងារដែលមានកិច្ចសន្យាស្របច្បាប់ មានជម្ងឺដែលមិនអាចទៅបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត ស្រីសម្រាលកូននៅថ្ងៃបោះឆ្នោត ត្រូវបានព្យូរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នស្របតាមច្បាប់ជាធរមាន និងករណីប្រធានសក្តិ ឫអសន្តិសុខ ឫកាលៈទេសៈមានអាសន្ន ដែលអ្នកបោះឆ្នោតមិនអាចបោះឆ្នោតបានស្របតាមបទបញ្ញត្តិនៃ ប.ន.ត.រ» ហើយមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុ និងត្រូវមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ដល់ គ.ជ.ប៕

ក្រសួងមហាផ្ទៃថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បី​លើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ
ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គឺធ្វើឡើងក្នុងស្មារតីបន្តការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ និងដើម្បីទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃពុធ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរាជរដ្ឋាភិបាលបានផ្តួចផ្តើមរៀបចំឡើង និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៩ និតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

បើតាមសេចក្តីប្រកាសព័ត៌មាន ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ចែងថា«បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។

ទន្ទឹមនឹងនេះ ការធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុចអាល ញុះញុង់ ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត។

សេចក្តីព្រាងច្បាប់នេះមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចការកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួននោះដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាសេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ក្នុងនាមប្រជាពលរដ្ឋល្អ និងជាគំរូល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។

យ៉ាងណាមិញ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការយល់ឃើញជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយប្រញាប់ប្រញាលនេះ។

ក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត គឺដើម្បីកំណត់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គឺជាការកាត់បន្ថយសិទ្ធិ និងជាការបិទឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។

គណបក្សភ្លើងទៀនបានយល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដោយប្រញាប់ប្រញាល់ និងដោយគ្មានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ពាក់ព័ន្ធអាចបង្ក ផលវិបាក និងផលប៉ះពាល់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរជាពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន នឹងត្រូវបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល គណបក្សភ្លើងទៀនក៏បានអំពាវនាវដល់ស្ថាប័ននីតិបញ្ញត្តិពិនិត្យពិចារណាចៀសវាងការអនុម័តលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដែលមិនស្របនឹងស្មារតីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមិនឆ្លុះបញ្ចាំង និងមិនសមស្របផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕

ក្រសួងប្រៃសណីយ៍សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍( ក.ប.ទ) បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ២០២៣ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.ប.ទ កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយហេតុឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីកន្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៍មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។

«ដូច្នេះ ក.ប.ទ សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឍប់រាល់សកម្មភាព ដូចជាភាពជាអ្នកតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសម្លេងពិសេសក្នុងបណ្តាញសង្គមតេលេក្រាម(Telegram)ថា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ។

លោកបានលើកឡើងថា៖ «ខ្ញុំគ្រាន់តែបិទ Facebook របស់ខ្ញុំចោលតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការជជជែកវែកញែកតទៅទៀត ទាក់ទិនជាមួយនឹងបញ្ហា រឿងពាក្យសម្តីខ្លះ ដែលគេយកធ្វើជាកម្មវត្ថុ នៃការពិចារណា នៃក្រុមហ៊ុនហ្វេសប៊ុកតែប៉ុណ្ណោះ តែខ្ញុំមិនល្ងង់រហូតទៅដល់បិទ Facebook ដែលប្រជាជនមានតម្រូវការទំនាក់ទំនង ហើយទទួលយកនូវព័ត៌មាននេះ»។

លោកបានបន្តទៀតថា៖ «ហេតុផលដែលខ្ញុំរំលាយចោល គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ម្ខាងគឺអាខោនក្លែងក្លាយវាច្រើន ម្ខាងទៀតត្រូវការពារវាជាប្រចាំខ្លាច Hacker ឯម្ខាងទៀតគឺមានបញ្ហាចំរុងចំរាស់ លើបញ្ហាខ្លះ ដែលមានចរិកជានយោបាយ»។

លោកបានបន្ថែមថា៖ «ហ្វេសបុកក៏បានទទួលផលប្រយោជន៍ពីកម្ពុជាច្រើនណាស់ យើងអាចមានវិធានការត្រឹមកំរិត មិនឱ្យមានតំណាងក្រុមហ៊ុនហ្វេសបុកនៅកម្ពុជាតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងក៏មិនល្ងង់រហូតដល់បិទហ្វេសបុក ដែលជាបណ្តាញសង្គមមួយសម្រាប់ប្រជាជនប្រើប្រាស់ រាប់ទាំងអ្នកលក់អនឡាញ រឺអ្នកត្រូវការមើលសភាពការណ៍ពីក្នុងស្រុក ពីកន្លែងមួយទៅកន្លែងមួយ ដែលទំនាក់ទំនងតាម Facebook នោះទេ»។

លោកបានបញ្ជាក់ជាថ្មីទៀតថា៖ «ខ្ញុំមិនល្ងង់រហូតដល់ថ្នាក់បិទដង្ហើមប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែខ្ញុំក៏មិនល្ងង់រហូតឱ្យក្រុមហ៊ុន Facebook មកយកលុយពីប្រជាជនខ្មែរតាមទំនើងចិត្ត ហើយដាក់តំណាងនៅកម្ពុជា ខ្ញុំមិនចាំបាច់ឱ្យពួកគេមានតំណាងនៅកម្ពុជាទេ គឺឱ្យគេមានទំនាក់ទំនងដូចកាលពីពេលមុន មុន Facebook មានលេងនៅកម្ពុជាមុនពេលមានតំណាង ដូច្នេះមិនបាច់មានតំណាងនៅកម្ពុជាទៀតទេ ត្រឹមតែប៉ុណ្ណឹង នេះគ្រាន់តែជាវិធានការនៃការគិតចំពោះមុខតែប៉ុណ្ណោះ»។

សូមបញ្ចាក់ថា គណនីFacebook របស់លោកហ៊ុន សែន បានជូនដំណឹងពីការលុបចោលលែងប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៣។ ហើយលោកសូមការយោគយល់ពីអ្នករាប់អានតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ Telegram វិញដើម្បីទទួលព័ត៌មាន និងយោលបល់របស់លោក៕

គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើឯកសារបស់ពលរដ្ឋសម្រាប់ការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្ដទុកដាក់ជំរុញ និងពង្រឹងការចេញឯកសារពាក់ព័ន្ធជូនដល់ពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានទាន់ពេលវេលា។

យោងតាមសេចក្តីអំពាវនាវរបស់គ.ជ.បដែលបានចេញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអំពាវនាវឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ( អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ចំណែកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត២០២២ ដែលប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។

ការចេញ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិនថុនា និងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥: ៣០ នាទីល្ងាច។

ក្នុងសេចក្តីអំពាវនាវនេះក៏បានអំពាវនាវដល់ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យពលរដ្ឋមកស្នើរសុំ ឯ.អ បានទាន់ពេលវេលា ដោយឥតគិតថ្លៃ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន៕

VoxPop: កសិករ​ខ្លះ​ថា ​ការ​កើន​ឡើង​​ចំណាយ​​ធ្វើ​កសិកម្ម​ ជា​ផលលំបាក​ចម្បង
កសិករ​មួយចំនួន​ ​បានលើកឡើងពីផលលំបាកនាពេលបច្ចុប្បន្នក្នុងការប្រកបការងារដោយសារតែការចំណាយកាន់តែច្រើនទៅៗ លើថ្លៃជី ថ្លៃប្រេង កម្លាំងពលកម្ម  និងការជួលដីជាដើម។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ​សិក្ខាកាមព័ត៏មាននៃ Newsroom Cambodia បាន​សម្ភាស​ជា​មួយកសិករមួយចំនួន។​

លោកចត់ សុជាតិ អាយុ៥១ឆ្នាំ ជាម្ចាស់ចំការត្រាវ ស្ថិត​នៅ​ឃុំ​កោះឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បាន​លើកឡើងពីបញ្ហាការនាំចូលបន្លែពីវៀតណាមមកច្រើន​ ស្រប​ពេល​ដែល​បន្លែ​ក្នុង​ស្រុក​យើង​ត្រូវ​ប្រមូលផល ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ទី​ផ្សារ​មិន​សូវ​ល្អ​ ហើយ​តម្លៃ​ក៏​ធ្លាក់​ចុះ​។​

លោកបញ្ជាក់ថា «បញ្ហាខ្ញុំអ្នកដាំ រត់លែងចង់រួចដែរ ព្រោះការចំណាយវាច្រើន ហើយ​ដាំ​ឆ្នាំ​ខ្លះ​ក៏​បាន​ ឆ្នាំ​ខ្លះ​ ក៏​មិនសូវបាន​»​។​

លោកបន្តថា «បើយើងបិទបន្លែពីវៀតណាមខ្លះ ចាំឱ្យផលិតរបស់យើងអស់ ​ចាំ​នាំ​របស់​គេ​ចូល​មិន​អីទេ តែ​ពិបាក​តែ​ពេលដែលយើងដល់ គេដល់ដែរ ហើយខាងវៀតណាម គេមានគ្រប់រដូវជាងយើង យើង​មាន​តែ​មួយ​រដូវ​ទេ ​ហើយត្រូវចាំ៦ខែទើបអាចប្រមូលផលបាន»។

លោកហន ហួរ អាយុ ៤២ឆ្នាំ មុខរបរកសិករ ១៤ឆ្នាំជាង ជា​អ្នក​រស់​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ពី​កា​រ​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​ដាំដុះ ហើយ​ត្រូវ​រង​ចាំ​រយៈ​ពេល​យូរ​ទើប​អាច​ប្រមូល​ផល​បានមកវិញ។

លោកបញ្ជាក់ថា «ការធើ្វកសិកម្មរបស់យើងចំនេញតិច ហើយ១ឆ្នាំ បានតែម្តងទេ (ដំណាំត្រាវ) គឺ​ដាំ​ខែ១១ ​និង​ប្រមូលផល​ខែ៦​»។

លោកបន្តថា «យើងប្រើរបស់ច្រើនដូចជាប្រេង ជី កម្មករ ជួលដីទាំងអស់គឺត្រូវប្រើទន់ច្រើន ហើយ​ម្ចាស់​ចំការ​ខ្លះ​គាត់​មាន​ដើម​ទុន ​មិន​ខ្ចី​ធនាគារ​បន្ថែម​ទេ​ ចំណែក​ខ្ញុំ​ត្រូវ​ខ្ចី​ធនាគារ​ព្រោះ​ដើម​ទុន ​មិន​គ្រប់»។

លោកគីម ផឺង អាយុ ៦៨ ឆ្នាំ ជាកសិករ និងជាអ្នករត់កង់បីផង រស់​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កសិករ​ក្នុងការដាំដុះតែ​មិន​ទាន់​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពីស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ឡើយ​។​

លោកបញ្ជាក់ថា «ការ​ធើ្វ​កសិកម្ម​របស់​អ្នក​ភូមិ​គាត់​បាន​ជោគជ័យ​រាល់​ឆ្នាំ​ ទិន្នផល និង​​ផល​ចំនេញ​​​ចូល​​រាល់​​​ឆ្នាំ​​ ចំណែក​ការងារ​ផ្នែក​បច្ចេកទេស​ផ្សេងៗ គាត់(កសិករ) ​រៀប​​ចំខ្លួនឯង​ទាំង​អស់ មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ទេ»​។

លោក​បន្ត​ថា​ «ប៉ុន្តែ​ត្រូវជួល​ដី ជួលកម្មករ ធ្វើ​ការងារ​ជា​ច្រើន​ ពេល​ខ្វះ​លុយ​គាត់​គឺ​ ចង​ការ​ធនាគារ​យក​មក​ប្រើ​ប្រាស់​»​។

កសិករម្នាក់ទៀតវ័យ ៣៧ឆ្នាំ សុំមិនបញ្ចេញឈ្មោះ លោក​បាន​លើក​ឡើងពីការប្រែប្រួលទិន្នផល និង​តម្លៃ​នៃ​ការ​លក់​ចេញ​ទៅ​អោយ​ឈ្មួញ​។​

​លោកបញ្ជាក់ថា «​ការប្រមូលផលបាន មិនទៀងទេ ជួនទៅដាំល្អផលច្រើន ជួន​ទៅ​មិន​សូវ​ល្អ​ក៏​បាន​ផល​តិច​តាម​ហ្នឹង​»។

លោកបន្តថា «សម្រាប់ឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៣ តម្លៃលក់បានប្រហែលគ្នា តែជី ប្រេងឡើងថ្លៃ ធាតុ​អាកាស​ប្រែប្រួល អញ្ចឹងហើយការធ្វើក៏មិនសូវបានដែរ»។

កសិករ​វ័យ ៤២ឆ្នាំ​ម្នាក់ សុំមិនបញេ្ចញឈ្មោះ លោក​ស្រី​បាន​លើក​ឡើង​ថា​ «​ខ្ញុំ​ធើ្វ​កសិកម្ម​នៅ​តំបន់​នេះ​ច្រើនឆ្នាំដែរមកហើយ ផល​ពិបាក​នៃការ​ធើ្វ​ អាច​ចំនេញ​ អាច​ខាត​»​។

លោក​ស្រី​បន្ត​ថា​ «នេះ​ជា​កម្លាំង​ញើស​ឈាម​ខ្លួនឯង​សុទ្ធ​តែ​ម្តង​ មិនមានខាងសា្ថប័នណាមួយមក​ជួយ​ទេ​ហើយធ្វើគឺ​ត្រូវ​ជួលដីគេ ជួលកម្មករខ្លះ ជួលត្រាក់ទ័រសម្រាប់ភ្ជូរដី ការចំណាយច្រើន»៕

មូលនិធិ​គន្ធបុប្ផា​កម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា
មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា​រយៈពេល​៣០ថ្ងៃ ​ក្នុង​ឱកាស​ទិវាកុមាអន្តរជាតិ ១មិថុនា ដើម្បី​បន្ត​និរន្តរភាព​នៃការ​ព្យាបាល​កុមារ​ដោយ​ឥត​គិត​ថ្លៃ។​

យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ថ្មីម្តង​ទៀតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាស​ទិវាកុមាអន្តរជាតិ ១មិថុនា។ យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​នានា​ រួមមានទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ​ និង​ក្រុមហ៊ុន​ដៃគូ​សហការ ក៏ដូចជា សារព័ត៌មានជាច្រើនផងដែរ។ ​

បើតាម​សេចក្តី​ជូន​ដំណឹង យុទ្ធនាការនេះត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ​២០២២ ដោយទទួលបានការ​គាំទ្រយ៉ាងខ្លាំង​ពី​សាធារណជន និងទទួលបានថវិការ​បរិច្ចាគជាង៣០ម៉ឺន​ដុល្លារ​អាមេរិក។​

ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «​មូលនិធិគន្ធបុប្ផាកម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា សប្បុរសជននឹងចូលរួមកាន់តែច្រើន​ថែមទៀតក្នុងស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នា​ផ្តល់​ភាព​ញញឹម​ដល់​កុមារ​កម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់​កម្ពុជា តាមរយៈ​ការរក្សា​ឱ្យ​បាននូវ​និរន្តរភាព​នៃ​កិច្ចការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ទីតាំង នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​កាល​ពី​ឆ្នាំ​១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម៤០លានដុល្លារអាមេរិក ក្នុង​១ឆ្នាំៗដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយ​ឥតគិតថ្លៃ​ប្រកប​ដោយ​គុណភាព និងមិនមានការរើសអើង៕​