កឹម ម៉ានី (Koem Many) – Newsroom Cambodia

ការ​បង្កើត​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ​ត្រាប់​ ជា​ការ​ជំរុញ​ដល់​យុវជន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុម័ត​ច្បាប់​ជាតិ​
សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ត្រូវ​បាន​ព្រម​ព្រៀង​និង​ដាក់​ទៅ​ដល់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ហើយ​ ប៉ុន្តែ​រូប​រាង​របស់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចុង​ក្រោយ​មិន​ទាន់​មាន​អ្នក​បាន​ឃើញ​នៅ​ឡើយ​ទេ។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​អាយុ​កាល​ជាង​មួយ​ទសវត្សរ៍​ទៅ​ហើយ​ ដោយ​ទាំង​អង្គការ​សង្គម​ស៊ី​វិល​ ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​តែង​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជំរុញ​នីតិ​វិធី​ការ​អនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស​និង​បាន​ទៅ​ដល់​ដៃ​សភា​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​។

ក្នុង​ចំណោម​យុវជន​ជាង​១០០នាក់​ មាន​ការ​ជជែក​ពិភាក្សា​យ៉ាង​ស្វាហាប់​ កញ្ញា​ ឡេង​ ម៉ូលីណា អាយុ​១៩ឆ្នាំ​ ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​វិទ្យាស្ថាន​សិក្សា​អន្តរ​ជាតិ​និង​គោល​នយោបាយ​សាធារណៈ​ បាន​និយាយ​ថា​ កញ្ញា​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​ និស្សិត​ ចូល​រួម​កម្មវិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូនេះឱ្យ​​កាន់​តែ​ច្រើន​ ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ទាក់​ទង​និង​រដ្ឋ​សភា​ ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ផ្សេងៗ​របស់​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​។

កញ្ញា​​ថា​៖ «ខ្ញុំ​ទើប​តែ​ឃើញ​កម្ម​វិធី​នេះ​មួយ​ទេ​ ដែល​រៀប​ចំឡើង​ជា​កិច្ច​ប្រជុំ​គំរូ​របស់​រដ្ឋ​សភា​ អ៊ីចឹង​ទៅ​ខ្ញុំ​គិត​ថា​សកម្ម​ភាព​បែប​ហ្នឹង​គួរកើត​មាន​បន្ត​ទៀត»។

កញ្ញា ឡេង ម៉ូលីណា ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ល័ក្ខ មករា

កញ្ញា​បាន​បន្ថែម​ថា​ យុវជន​គួរ​តែ​ដឹង​អំពី​ការ​កែ​ទម្រង់​ច្បាប់​ ការ​ធ្វើ​​សេចក្ដីព្រាង​ច្បាប់​ និង​ការ​អនុ​ម័ត​ច្បាប់​ឱ្យ​បាន​ស៊ី​ជម្រៅ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត​។

កញ្ញា​បន្ត​ថា​៖ «បន្ទាប់​ពី​ចូល​រួម​ប្រជុំ​ពេញ​អង្គ​នៃ​យុវជន​គំរូ​នេះ​ហើយ​ ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ ពី​រចនា​សម្ព័ន្ធ​របស់​រដ្ឋ​សភា​ ថា​តើ​តួនាទី​របស់​ប្រធាន​រដ្ឋ​សភា​ អនុ​ប្រធាន​រដ្ឋ​សភា​ លេខា​ ដូច​ជា​សមា​ជិក​នៃ​រដ្ឋ​សភា​តើ​គាត់​មាន​តួនាទី​អ្វីខ្លះ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ពេញ​អង្គ»។

​កម្ម​វិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ ដែល​មាន​ទី​តាំង​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​រៀប​ចំ​​វគ្គ​បណ្ដុះ​បណ្ដាលនៅ​ថ្ងៃ​ទី​១១ និង​វគ្គ​ហាត់​សម​ នៅ​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ​២០២២​។ កម្ម​វិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ ​រៀប​ចំ​ឡើង​ដោយ​អង្គការ​តម្លា​ភាព​កម្ពុជា​​ ដែល​មាន​ទីតាំង​នៅ​សាលា​អន្តរ​ជាតិ​អាមេរិក​ សាខា​ទួល​គោក​ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២។

ស្រដៀង​គ្នា​នេះ​ដែរ​​ លោក​​ ដាវ សុវណ្ណដា ​អាយុ ២១ឆ្នាំ ​ជំនាញ​សិក្សា​អន្តរជាតិ​ នៃ​វិទ្យា​ស្ថាន​សិក្សា​អន្តរ​ជាតិ​និង​គោល​នយោ​បាយ​សាធារណៈ បាន​លើក​ឡើង​​ថា​ លោក​ឃើញ​ឱកាស​ដែល​ផ្ដល់​ឱ្យ​យុវជន​អាច​រៀន​សូត្រ​និង​បញ្ចេញ​មតិ​យោបល់​ ក៏​ដូច​ជាការ​យល់​ដឹង​អំពី​នីតិ​វិធី​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ប្រទេស​កម្ពុជា​យើង​ផង​ នឹង​ទាក់​ទង​ជា​មួយ​ចំណុច​ដែល​យុវជន​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​យុវ​ជន​គំរូ​នេះ។

លោកដាវ សុវណ្ណដា ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ល័ក្ខ មករា

លោក​ថា​៖ «ទោះ​បី​វា​មិន​មែន​ជា​កម្មវិធី​ពិត​មែន​ក៏​ដោយ​ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​យុវជន​អាច​រៀន​សូត្រ​ក៏​ដូច​ជា​ទាក់​ទង​និង​ចំណេះ​ដឹង​មូល​ដ្ឋាន​នៅ​ក្នុង​សភា​ក៏​ដូច​ជា​អាច​ឱ្យ​យុវជន​យល់​ដឹង​ពី​តួនាទី​របស់​រដ្ឋសភា​ តួនាទី​របស់​ប្រធាន​ អនុប្រធាន​ស្ដី​ទី​ជា​ដើម»។

លោក​បាន​បន្ថែម​ថា​ យុវជន​គួរ​តែ​ចូល​រួម​កម្ម​វិធី​នេះ​ ព្រោះ​ថ្ងៃ​អនាគត​មិន​ច្បាស់​នោះ​ទេ​ ​អាច​នឹង​មាន​អ្នក​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋ​សភា​ ជា​ប្រធាន​សភា​ អនុ​ប្រធាន​ក៏​អាច​ថា​បាន​ ដូច្នេះ​ហើយ​យុវជន​គួរ​តែ​ចូល​រួម​ព្រោះ​វា​ជា​ឱកាស​មួយ​ដល់​ល្អ​។

លោក​ វណ្ណ​ ប៊ុន​ណា​ មន្រ្តី​​កម្មវិធីនៃ​​អង្គការ​តម្លាភាពកម្ពុជា បាន​ប្រាប់​​ Newsroom Cambodia ថា​គោល​បំណង​នៃ​កម្មវិធី​ គឺ​ដើម្បី​ឱ្យ​យុវជន​ គាត់​ស្វែង​យល់​អំពី​នីតិ​វិធី​នៃ​ការ​ប្រជុំ​សភា​ តួនាទី​តំណាង​រាស្រ្ត​ និង​យល់​ពី​នីតិ​វិធី​ក្នុង​ការ​តាក់​តែង​ច្បាប់​ គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​ ត្រូវ​ឆ្លង​ដំណាក់​កាល​ជជែក​ដេញ​ដោល​ពិភាក្សា​ពី​សំណាក់​សភា​បែប​ណា​។

លោក​មាន​ប្រសាសន៍​ថា​៖ «មួយ​ទៀត​ផង​ដែរ​ក៏ជា​ឱកាស​ឱ្យ​យុវជន​ហ្នឹង​ គាត់​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ហើយ​វា​មាន​សារៈ​សំខាន់​តម្លៃ​យ៉ាង​ណា​ ដែល​ច្បាប់​នេះ​វា​មាន​រយៈ​ពេល​យូរ​ហើយ​ក្នុង​ការ​ពិភាក្សា​ជជែក​ដេញ​ដោល​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​វា​នៅ​តែ​មិន​ទាន់​ទទួល​បាន​នៅ​ការ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ពី​សភា​»។

លោក​បាន​បន្ថែម​ថា​ យុវជន​និង​ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថា​ មាន​មូល​ហេតុ​អ្វី​ទើប​កម្ពុជា​ចាំ​បាច់​ត្រូវ​ការ​ឱ្យ​មាន​ច្បាប់​ស្ដី​ពី​សិទិ្ធ​ទទួល​បាន​ព័ត៌​មាន វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ ដែល​យុវ​ជន​ត្រូវ​ចូល​រួម​ពិភាក្សា​ នេះ​ជា​យន្ត​ការ​​មួយ​ដែល​ធ្វើ​ឱ្យ​យុវជន​កាន់​តែ​មាន​សម្លេង​ខ្លាំង​នៅ​ក្នុង​សង្គម​ផង​ដែរ។

លោក​បន្ត​ថា​៖ «ហើយ​គាត់​ចេះ​ត្រិះរិះ​ពិចារណា​ផង​ដែរ​ អ្វី​ដែល​សំខាន់​ពួក​គាត់​បាន​បង្កើត​ជា​​បណ្ដាញ​ជា​មួយ​យុវជន​ដ៏​ទៃ​ទៀត​ ឱ្យ​គាត់​កាន់​តែ​ធ្វើ​ការ​ងារ​សកម្ម​នៅ​ក្នុង​សង្គម​»។

ក្រឡែក​មក​លោក​ ហេង​ ស្រេង​ អាយុ​២០​ឆ្នាំ​ ជំនាញ​នីតិ​សាស្រ្ត​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ បាន​លើក​ឡើង​ថា​ កម្ម​វិធី​ត្រាប់​តាម​សភា​នេះ​ បាន​ធ្វើ​ឱ្យ​គាត់​ទទួល​នូវ​អារម្មណ៍​ទទួល​ខុស​ត្រូវ​ អារម្មណ៍​ធ្វើ​ការ​ងារ​ និង​ការ​តាក់​តែង​រៀប​ចំ​អនុម័ត​ច្បាប់​នៃ​ស្ថាប័ន​រដ្ឋ​សភា​មួយ​។

លោក ហេង ស្រេង ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ គឹម ជីលីន

លោក​បន្ត​ថា​៖ «ច្បាប់​នេះ​គេ​និយាយ​ពី​សិទ្ទិ​ទទួល​បាន​ព័ត៌​មាន​ ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ថ្លៃ​ថ្នូរ​មួយ​ដែល​យើង​ទាម​ទារ​ឱ្យ​មាន​ការ​កំណត់​ឱ្យ​បាន​ច្បាស់​ពី​ការ​ទទួល​បាន​នូវ​ ព័ត៌​មាន​ នីតិ​វិធី​ និង​លក្ខ​ខណ្ឌ​ផ្សេងៗ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ពេញ​លេញ​ ស្រប​ទៅ​តាម​ការ​អភិ​វឌ្ឍន៍​របស់​ប្រទេស​ជាតិ»។

លោក​សង្កត់​ធ្ងន់​ថា​៖ «ច្បាប់​ទទួល​បាន​ព័ត៌មាន​ពិត​ជា​មាន​សារៈ​សំខាន់​ ព័ត៌មាន​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ហើយ​ការ​ដែល​មិន​យល់​ដឹង​ច្បាស់​ពី​ព័ត៌មាន​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ពេល​ណា​មួយ ​[…] ពួក​គាត់​អាច​នឹង​ប្រព្រឹត្តិ​នូវ​កំហុស​ខុស​ឆ្គង​ប្រការ​ណា​មួយ​ ដូច្នេះ​ការ​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ធ្វើ​ឱ្យ​ពួក​គាត់​អាច​បង្កា​ជាយ​ថា​ហេតុ​ទាំង​នោះ​ ហើយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គាត់​បាន​មាន​ប្រសិទ្ធិ​ភាព​ផង​ដែរ»៕​

សកម្មជនបរិស្ថានទាមទារដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ
លោករដ្ឋា ជាសកម្មជនបរិស្ថានក្រុមមាតាធម្មជាតិ បានរៀបរាប់ទាំងទឹកមុខអង់អាច នៅតែបន្តសកម្មភាពការពារកោះកុងក្រៅដើម្បីឱ្យក្លាយជាតំបន់ធម្មជាតិរបស់សារធារណជន​ ទាមទារមិនឱ្យមានការអភិវឌ្ឍន៍ក្រោមក្រុមហ៊ុនឯកជនណាមួយដែលប៉ះពាល់ដល់សម្បត្តិសាធារណជន ដែលជាសម្បត្តិរបស់រដ្ឋ បើទោះបីជាមានការចាប់ខ្លួនពីអាជ្ញាធរក៏ដោយ។

លោកថា «សំណួរសួរថា ដកថយអត់ អត់ដកថយទេ នៅតែបន្តសកម្មភាពហ្នឹងអោយខ្លាំងក្លាទៅមុខទៀត។ យើងនៅតែបន្តសកម្មភាព ទោះបីជាមានការគំរាមកំហែងចាប់ដាក់ពន្ធធនាគារក៏ដោយ»។

លោកបាននិយាយថាកម្ពុជាមានកោះដ៏ស្រស់ស្អាតបែបធម្មជាតិ ដែលជាកន្លែងដែលប្រជាពលរដ្ឋខ្មែរអាចទៅលេងដើម្បីជំរុះចោលភាពស្មុគស្មាញពីការងារ។ នៅទីនោះ មានឆ្នេរ ទឹកជ្រោះ ព្រៃឈើ និងព្រែក គឺមានសពគ្រប់ទៅហើយមិនចាំបាច់ទៅរកកន្លែងណាផ្សេងទៀត ដូច្នេះគាត់ស្រលាញ់និងការពារ មិនឃើញឱ្យមានការអភិវឌ្ឍន៍ ដែលធ្វើបាត់បង់សម្រស់ធម្មជាតិ ប៉ុន្តែការអនុវត្តន៍នោះគ្រាន់តែបង្កើតជាបង្គន់ និងទីតាំងសម្រាប់បោះតង់ និងការអភិវឌ្ឍន៍ផ្សេងទៀតក្នុងការរក្សាបែបធម្មជាតិ។ កោះកុងក្រៅគួរតែដាក់ទៅជាឧទ្យានជាតិសមុទ្រ។

លោកថា «សម្រាប់កោះកុងក្រៅ មើលឃើញថាវាអត់គួរវិនិយោគទេ វាអត់គួរក្លាយទៅជាតំបន់អភិវឌ្ឍន៍បែបជ្រុលដូចនៅកោះរុង កោះសន្លឹមអីទេ កន្លែងនេះវាគួរតែក្លាយជាកន្លែងធម្មជាតិសុទ្ធសាធ គ្រាន់តែកែច្នៃតិចតួច ដូចជាមានបន្ទាប់ទឹក មានកន្លែងដែលអាចបោះតង់ ការកែច្នៃខ្លះដើម្បីទាក់ទាញមនុស្ស ជាកន្លែងបែបធម្មជាតិទាំងស្រុង ហើយគួរតែក្លាយទៅជាឧទ្យានជាតិសមុទ្រដែលការពារដោយច្បាប់»។

លោករដ្ឋា ជាសកម្មជនបរិស្ថាន (ខាងស្តាំ)

លោកថា «វាគឺមាននៅលើកោះកុងក្រៅទាំងអស់ដែលមាន ឆ្នេរផង មានទឺកជ្រោះ មានព្រៃឈើ មានព្រែក វាអាចថាអត់ចាំបាច់ទៅរកធម្មជាតិនៅកន្លែងណា មកទីនេះវាមានសព្វគ្រប់រួចរាល់ទៅហើយនៅកន្លែងនេះ ធនធានធម្មជាតិដ៏សម្បូរបែប»។

លោកបន្តថា កោះកុងក្រៅប្រឈមទៅនឹងការផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍន៍ដែលប៉ះពាលដល់តំបន់បែបធម្មជាតិនិងការនេសាទរបស់ប្រជាពលរដ្ឋ។ វាក្លាយទៅជាកម្មសិទ្ទិឯកជន ដែលមិនមែនជារបស់សាធារណជនតទូទៅទៀត។ កោះនេះគួរតែត្រូវបានគេការពារឱ្យនៅជាធម្មជាតិ ជារបស់សាធារណជនទូទៅអាចទៅលេងដើម្បីទម្លាក់។

«ក្រុមហ៊ុនលីយ៉ុងផាត់ ឈ្មោះសម្រាប់ការវិនិយោគអត់សូវល្អអីទេ គឺនៅកោះកុងនេះប្រជាពលរដ្ឋមានបញ្ហារឿងដីធ្លី បញ្ហាផ្សេងដូចជាការបូមខ្សាច់ដែលយើងចាំហ្នឹង ក៏មានក្រុមហ៊ុនលីយ៉ុងផាត់ដែលធ្វើអោយប៉ះពាល់ការរកស៊ីនេសាទរបស់ប្រជាពលរដ្ឋអីចឹងហើយយើងឃើញឈ្មោះលីយ៉ុងផាត់មានឈ្មោះមិនល្អ អីចឹងការដែលវិនិយោគចេញពីក្រុមហ៊ុនមិនល្អយើងបារម្មណ៍ថា វាសនារបស់កោះកុងក្រៅត្រូវបានវិនិយោគជ្រុល មិនមានការគិតគូរធនធានធម្មជាតិដែលសម្បូរបែបហ្នឹង អាចធ្វើឱ្យមានទឹកលូដូចនៅកំពង់សោមដែលធ្លាប់កើតមាន នៅកោះរុងដែលកំពុងតែកើតមានហ្នឹង ដែលឆ្នេរយើងកំពុងទៅលេងស្រស់ស្អាតមិនមានបញ្ហាទឹកស្អុយ វាក្លាយទៅជាឆ្នេរដែលមានទឹកស្អុយ។

«ខ្សាច់ដែលសរក្បូសក៏មានមេរោគជាដើម ហើយធនធានធម្មជាតិផ្សេងៗត្រូវបានបំផ្លាញដែលអត់បានគិតពី ដែលគេហៅថាការការពារ ឬនិរន្តភាពនៃកោះកុងក្រៅដល់កូនចៅជំនាន់ក្រោយ»។

លោកថា «កម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ អីចឹងយើងឃើញថា មានគ្រប់កន្លែង មានការអភិវឌ្ឍន៍​ គឺតែងតែមកប៉ះមកដល់ធម្មជាតិហើយ»។

លោកថា «បើនិយាយពីច្បាប់យើងវិញ តំបន់ដីកោះសមុទ្រអីហ្នឹងគឺអាចថាមិនអាចក្លាយទៅជាកម្មសិទ្ធិនៃឯកជនបានទេ វាជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ​អីចឹងសូម្បីប្រជាជនភូមិអាឡាតាន់រស់នៅក្បែកោះកុងក្រៅនេះមួយភូមិហ្នឹងក៏ពូកគាត់ប្រឈមនឹងការបណ្តេញចេញដែរ ការរស់នៅរបស់គាត់នៅក្នុងច្បាប់អាចថា អត់ការពារបានទេរ ដោយសារតែដីដែលពួកគាត់រស់នៅអត់ស្របទៅនឹងច្បាប់ការដែលអាចថាដីមិនឯកជនបានទេ ពួកគាត់ក៏យល់ពីសាច់រឿងទាំងអស់ហ្នឹងដែរ ពួកគាត់រស់នៅប្រកបការនេសាទ ដែលពួកយើងជជែកជាមួយពួកគាត់ បើសិនជាគេដេញពួកគាត់ចាកចេញពីតំបន់ហ្នឹងទៅ»។

លោកបន្តថា «ធនធានធម្មជាតិដែលកម្រនេះគឺ ជាផ្នែកមួយដើម្បីជួយទៅដល់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ហើយជាពិសេសហ្នឹងជួយឱ្យប្រជាជនកម្ពុជាហ្នឹងអាចមានកន្លែងលំហែ សម្រាក ក្រោយពីពួកគាត់បានបំពេញការងារយ៉ាងហត់នឿយជាប្រចាំថ្ងៃរបស់ពួកគាត់»។

លោកបានន្ថែមទៀតថា ប្រជាជនអាចទៅលេងដោយចំណាយតិច បើមិនទាន់មានការអភិវឌ្ឍន៍នៅតំបន់បែបធម្មជាតិ ព្រោះនៅពេលដែលមានការអភិវឌ្ឍន៍ពួកគេត្រូវចំណាយច្រើនដូចជាការចំណាយការស្នាក់នៅ លោកសូមឱ្យអភិវឌ្ឍន៍តែបែបធម្មជាតិ។

លោកថា «អ្វីដែលយើងបារម្មណ៍ជាងគេនោះ ឆ្នេរទាំងអស់លែងក្លាយទៅជាកន្លែងសម្រាប់ទីសាធារជនទូទៅអាចទៅលេងបានដូចបច្ចប្បន្ន ព្រោះនៅពេលណាដែលមានការវិនិយោគនៅលើឆ្នេរហ្នឹង ខ្ញុំចាំបានថា នៅកោះរុងសន្លឹម ឬឆ្នេរដែលធ្លាប់ទៅលេងបត្រូវបានគេគិតថ្លៃ ហើយត្រូវការគិតថ្លៃដើម្បីដេក ដើម្បីទៅលេងឆ្នេរហ្នឹងបាន ហើយជាពិសេសប្រជាពលរដ្ឋខ្មែរភាគតិចណាស់ដែលមានលទ្ធភាពដើរលេងតាមកោះ ហើយត្រូវបង់លុយថ្លៃ ប៉ុន្តែសម្រាប់កោះកុងក្រៅគឺយើងអាចចំណាយលុយអស់ជិត១០០អីយើងអាចមកដល់ អត់ដូចកន្លែងផ្សេងអស់ឡើងរាប់រយគ្រាន់តែទៅមានកន្លែងគេង អាហ្នឹងយើងអត់គិតពីថ្លៃចំណាយលើការធ្វើដំណើរ ថ្លៃម្ហូបអី គ្រាន់សម្រាប់ការស្នាក់នៅគឺអស់រាប់រយទៅហើយ តើប្រជាពលរដ្ឋខ្មែរមានលទ្ទភាព»។

លោកថា «ឯកឧត្តម ណេត ភាគត្រាលើកឡើងទាក់ទងការស្រាវជ្រាវនេះ នៃគម្រោងនេះ លឺហើយគេគ្រោងនឹងដាក់ អាចសិក្សាចប់​ អាចដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រនៅចុងឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ចុងឆ្នាំ២០២២នេហើយក៏នៅមិនទាន់មានព័ត៌មានណាមួយធ្វើបច្ចប្បន្នភាព»។ កោះកុងក្រៅក៏នៅមិនទាន់ដាក់ជាឧទ្យានសមុទ្រ ហើយក៏មិនមានការលើកឡើងពីហេតុផលដែលអាចទទួលយកបាន ស្ងាត់ឈឹងមិនមានការហេតុអ្វីបានជារហូតដល់ចុងឆ្នាំ២០២២នេះ»។

កោះកុងក្រៅប្រឈមនឹងការបំផ្លិចបំផ្លាញដោយការអភវិវឌ្ឍន៍ក្រមការប្រគល់ទៅក្រុមហ៊ុនឯកជនដែលបាត់បងភាពជាកម្មសិទ្ធិសាធារណ ហើយធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។

​កញ្ញាមាន លីសា ជានិស្សតិសិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយជាសកម្មជនបរិដ្ឋានបាននិយាយទាំងទឹកមុខយ៉ាងមុតមាំដូចគ្នាក្នុងការពារសម្បត្តិធម្មជាតិកោះកុងក្រៅ ទោះបីជាមានការចាប់ខ្លួនក៏កញ្ញានៅតែបន្តសកម្មភាពនេះ។

កញ្ញានិយាយថា «អាជ្ញាធរមានការកំរាមកំហែងមកដល់យើង យើងដឹងហើយថាសង្គមមួយវាមិនទាន់មានឯករាជ្យពិតប្រាកដក្នុងការអនុវត្តន៍ច្បាប់ ចឹងវាប៉ះពាល់ បើយើងនិយាយអ្វីដែលជាការពិត សកម្មភាពអីជីករកតម្លាភាពហ្នឹង»។

កញ្ញានិយាយថា «សកម្មភាពហ្នឹងខ្ញុំនៅតែបន្ត ខ្ញុំស្រលាញ់សម្បត្តិរបស់ខ្ញុំ ក៏ដូចជាសម្បត្តិរបស់បងប្អូនខ្មែរទាំងអស់ក្នុងប្រទេស និងក្រៅប្រទេសដែរ ចឹងខ្ញុំគិតថា ខ្ញុំនៅតែបន្តទោះបីជាប្រឈមបណ្ណា ព្រោះវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាយុវជន និងយុវជនផ្សេងទៀតសម្រាប់ការពារសម្បត្តិសាធារណរបស់រដ្ឋ ហើយយើងតែងតែទាមទាកោះកុងក្រៅដាក់ជាឧទ្យានជាតិសមុទ្រដែលមានការរៀបចំកោះកុងក្រៅហ្នឹងឱ្យសមនឹងតម្លៃរបស់វា»។

កញ្ញាមាន លីសា (ខាងស្តាំ)

កញ្ញាក៏បន្តទៀតថា កោះកុងក្រៅគួរតែការពារ និងអភិវឌ្ឍន៍អោយបានសាកសមតម្លៃរបស់តំបន់នេះ ត្រូវតែដាក់ជាឧទ្យានជាតិសមុទ្រ ដែលពួកយើងធ្វើកម្មភាពនេះដើម្បីការពារសម្បត្តិ និងប្រយោជន៍សាធារណ មិនមែនជាប់និន្នាការនយោបាយ ទទួលប្រាក់ពីបរទេសអីជាដើម។ ក្រសួងស្ថាប័ន ឬអ្នកពាក់ព័ន្ធគួរតែផ្តល់នូវព័ត៌មានពីកោះកុងក្រៅ ដែលជាតួនាទីរបស់ខ្លួនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ។

កញ្ញាក៏បាននិយាយថា «យើងអត់គិតចឹងទេ យើងអត់មានទំនោរនិន្នាការបែបហ្នឹងទេ យើងធ្វើការដើម្បីប្រយោជន៍ប្រជាពលរដ្ឋ យើងព្យាយាមឱ្យរដ្ឋនៃការស្នើសុំនៃព័ត៌មានហ្នឹង មិនថាព័ត៌មានកោះកុងក្រៅឬក៏បញ្ហាផ្សេងទេ គឺរដ្ឋមានតួនាទី និងទំនួលខុសត្រូវនិងបញ្ចេញព័ត៌មានហ្នឹងមក។ ឱ្យរដ្ឋដឹងតួនាទីរបស់ខ្លួនឯងផង កុំមកចោទពួកយើង ពួកយើងក្មេងៗ មិនដឹងថាក្បត់ជាតិក្បត់អី យើងលក់ទ្រព្យពីបរទេស យើងអីគេ យើងទទួលប្រាក់ពីបរទេស យើងអត់មានអីទេ សូមបីតែយើងមកកោះកុងក្រៅហ្នឹងក៏យើងត្រូវការស្នើសុំពី អ្នកពាក់ព័ន្ធ ទំរាំបានលុយ អង្គការសង្គមស៊ីវិល រហូតខ្លះលុយយើងស្នើសុំពីបងប្អូនដែលស្រលាញ់កោះកុងក្រៅហ្នឹងទៀត»។

លោកធី ថន មានអាយុ ២០ឆ្នាំ និស្សិត​ផ្នែកវិស្វកម្ម​ជីវសាស្រ្ត​នៅសាលា​ភូមិន្ទ​ភ្នំពេញ ក៏ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ក៏បានលើកឡើងផងដែរថា បើផ្តល់សិទ្ធិអភិវឌ្ឍនជារបស់ឯកជន គឺប្រជាជនមិនអាចត្រូវគេឱ្យមកលេងបាន អាចនឹងមានតម្លៃថ្លៃ មិនអាចនិយាយហាមឃាត់សកម្មភាពរបស់ពួកគេដែលសកម្មភាពទាំងនោះប៉ះពាល់ដល់ធនធានធម្មជាតិ។

លោកធី ថន (ខាងស្តាំ)

លោកនិយាយថា «កាលណាដែលយើងបានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រទៅគឺជារបស់រដ្ឋហើយ កាលណាជារបស់ប្រជាជនអាចមកលេង ក៏មិនមានការកាប់បំផ្លាញ យ៉ាងណាមិញហេតុអ្វីយើងមិនចង់ឱ្យទៅដល់កណ្ដាប់ដៃឯកជនគាត់ប្រើប្រាស់ ដោយសារតែនៅលើដៃក្រុមហ៊ុនឯកជនគឺយើងបានប្រគល់ឱ្យគេហើយ អ៊ីចឹងគឺយើងគ្មានសិទ្ធហាមឃាត់លោកឯងកុំកាប់ព្រៃឈើ កុំសាងសង់អាគារខ្ពស់ៗនៅលើទឹកនិងបាត់បង់ជីវចំរុះ បើយើងសម្បទាន​ឱ្យគេគឺគេអភិវឌ្ឍន៍ហើយ មួយវិញទៀតបើក្រុមហ៊ុនឯកជនគាត់អភិវឌ្ឍន៍ លក្ខណអាចប្រជាជនយើងមិនស្គាល់កោះកុងក្រៅទេ ឬក៏គាត់អភិវឌ្ឍន៍ជាវិស័យទេសចរគឺវាមានតម្លៃថ្លៃ ទាំងសេវាកម្ម ទាល់មានលុយច្រើនទើបអាចស្គាល់ទីនេះអ៊ីចឹង»។

លោកនេត្រ​ ភត្រ្តា ជាអ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយថា សិទ្ធិរបស់សកម្មជនបរិដ្ឋានដែលបានទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដែលពួកគេបានទាមទារអោយខាងក្រសួងឆ្លើយតបទៅនឹងសកម្មភាពរបស់ពួកគេ ខាងមន្ត្រីនៅក្នុងក្រសួងនេះនៅតែបន្តធ្វើកិច្ចការតាមបច្ចេកទេសរបស់ខ្លួន។

លោកថា«សិទ្ធរបស់ពួកគាត់ក្នុងការលើកឡើង មន្ត្រីរបស់យើងបន្តធ្វើកិច្ចការតាមបច្ចេកទេស»៕

ការ​មិន​ផ្ដល់​ឱកាស​ កត្តា​គ្រួសារ​ និង​ការ​បើក​លំហ​​ ជា​ឧបសគ្គ​របស់​យុវជន​ក្នុង​សង្គម​ និង​នយោបាយ​​
របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​ជា​សាធារណ:​បាន​បង្ហាញ​ថា​ យុវជន​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​ និង​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​ ដោយ​សារ​មិន​មាន​ឱកាស​​ បញ្ហា​គ្រួសារ​ និង​លំហនយោបាយ​ក្នុង​ប្រទេស​នៅ​មា​​ន​កម្រិត​។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ Konrad​ Adenauer​ Stiftung​ ទាក់​ទង​នឹង​ការ​ស្ទង់​មតិ​សាធារណ:​ក្នុង​ការ​ចូល​រួម​ និង​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា​ទាក់​ទង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​បាន​បង្ហាញ​ថា​ សម្រាប់​ឆ្នាំ ​២០២២​ នេះ​ យុវជន​ចំនួន​ ១០%​ ប៉ុណ្ណោះ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​នឹង​បញ្ហា​នយោបាយ​ ក្នុង​នោះ​ផង​ដែរ​គេ​រក​ឃើញ​ថា​ប្រជា​ពលរ​ដ្ឋ​ដែល​មាន​អាយុ​ច្រើន​ និង​បុរស​ មាន​​ចំនួន​ច្រើន​ជាង​យុវជន​ក្មេងៗ​ និង​ស្រ្តី។​

លោក​វណ្ណ​ ប៊ុណ្ណា​ អ្នក​វិភាគ​ភូមិ​សាស្រ្ត​នយោបាយ​ បាន​លើក​ឡើង​ថា​​ មូល​ហេតុ​ដែល​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​ចូល​រួម​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​គឺ​ដោយ​សារ​កត្តា​នយោបាយ​មិន​ឱ្យ​តម្លៃ​សម្លេង​យុវជន​ តាម​រយៈ​ការ​មិន​ដោះ​ស្រាយ​នូវ​បញ្ហា​ ​និង​ការ​លើកឡើង​របស់​សកម្មជន​មួយ​ចំនួន​។

លោក​បាន​បន្ត​ទៀត​ថា ​ការ​មិន​ផ្ដល់​ឱកាស​ពី​សំណាក់​គណបក្ស​នយោបាយ​ដោយ​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍​តាមរយៈការ​បង្កើត​ជា​កម្ម​វិធី​ផ្សេង​ មិន​ឱ្យ​យុវជន​ចូល​រួម​ខ្វល់​ខ្វាយ​ពីបញ្ហា​នយោបាយ​ក្នុង​ប្រទេស​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យុវជ​ន​គិត​ថា​ខ្លួន​មិន​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណះ​អំពី​បញ្ហា​នេះ។​

លោក​មាន​ប្រសាសន៍​ថា​៖ ​«ឥទ្ធិពល​ក្នុង​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​យុវជន​ហ្នឹង​នៅ​មាន​កម្រិត​ វា​ដោយសារ​កត្តា​នយោបាយ​នៅ​កម្ពុជា​ អ្នក​នយោបាយ​មិន​សូវ​ជា​ឱ្យ​តម្លៃ​ គេ​ហៅ​ថា​ public​ opinion​ ឬ​ក៏​សម្លេង​យុវជន​អី​ប៉ុន្មាន​ទេ​។​ ហើយ​មួយ​ទៀត​ដោយសារ​បរិប​ទ​នយោបាយ​ អ្នក​នយោបាយ​ គណបក្ស​នយោបាយ​ហ្នឹង​ មាន​ន័យ​ថា​គាត់​មាន​កម្ម​វិធី​ជា​ច្រើន​ កុំ​ឱ្យ​យុវជន​ខ្វល់​ខ្វាយ​រឿង​នយោបាយ​ រឿង​ការងារ​ណា​ដែល​ពាក់ព័ន្ធ​បញ្ហា​សង្គម​។ ហើយ​អ្វី​ដែល​ជា​ការ​លើក​ឡើង​ ជា​ពិសេស​សកម្មជន​មួយ​ចំនួន​ មិន​ត្រូវ​បាន​យក​ទៅ​ដោះស្រាយ​ ដូច្នេះ​ជា​ហេតុ​ធ្វើឱ្យយុវជន​គាត់​គិត​ថា ​គាត់​មិន​មាន​សម្លេង​ ឥទ្ធិពល​ណា​ក្នុង​ឆាក​ ឬ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​»។

លោក វណ្ណ ប៊ុណ្ណា

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​បន្ថែម​ថា​ គ្រួសារ​និង​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​ក៏​ជា​កត្តា​សំខាន់​ដែល​បង្អាក់ និង​រារាំង​ដល់​យុវជន​ក្នុង​ការ​ចូល​រួម​បញ្ហា​នយោបាយ​ និង​បញ្ហា​សង្គម​នានា​ផង​ដែរ​ ដោយ​ហេតុ​ថា​ យុវជន​ខ្លួន​ឯង​ផ្ទាល់​មិន​សូវ​ទទួល​បាន​ចំណេះដឹង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ត្រិះរិះ​ឱ្យ​បាន​ទូលំ​ទូលាយ​មុន​នឹង​សម្រេច​ចិត្ត​ជឿ​លើ​គណបក្ស​ណា​មួយ​។ ​

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​និយាយ​ថា៖​ ​«កត្តា​គ្រួសារ​ជា​កត្តា​សំខាន់​ បើ​ទោះ​បី​ជា​យុវជន​នោះ​គាត់​មាន​គំនិត​ចង់​ចូល​រួម​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​យ៉ាងណា​ការ​បទ្ទុច​បង្អាក់​គាត់​ គឺ​ជា​ការ​រាំង​ស្ទះ​នៃ​ការ​ចូល​រួម​បញ្ហា​នយោបាយ​ និង​បញ្ហា​សង្គម​ ។​ ។ហើយ​កត្តា​ផ្សេង​ទៀត​នោះ​គឺ​កត្តា​ខ្លួន​គាត់​ផ្ទាល់​ ដែល​គាត់​មិន​សូវ​ទទួល​បាន​ចំណេះដឹង​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​ទូលំទូលាយ​ដោយ​គាត់​ជឿ​ទៅ​លើ​ការ​ឃោសនា​របស់​បក្ស​ឬ​អ្នក​នយោបាយ​ណាមួយ​ហ្មង​»។

ទន្ទឹម​ហ្នឹង​នេះ ​លោក​ក៏​បាន​បន្ថែម​ថា​ កត្តា​សំខាន់ៗ​បី​ដែល​អាច​លើក​កម្ពស់​ និង​ជំរុញ​ឱ្យ​យុវជន​ចូល​រួម​ក្នុង​បញ្ហា​នយោបាយ​​ឱ្យ​បាន​កាន់​តែ​សកម្ម​។

ទីមួយ​​ គឺ​យុវជន​ខ្លួន​ឯង​ផ្ទាល់​ ដែល​គួរ​ព្យាយាម​បង្កើន​ការ​យល់​ដឹង​របស់​ខ្លួន​បន្ថែម​ទាក់​ទង​នឹង​សិទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ជា​ដើម​ដែល​អាច​មាន​ប្រយោជន៍​ដល់​ការ​ស្វែង​យល់​បន្ថែម​ក្នុង​បញ្ហា​នយោបាយ​របស់​ប្រទេស​ផង​ដែរ​។

ទី​ពីរ​គឺ​កត្ដា​គ្រួសារ​ និង​ចុង​ក្រោយ​គឺ​រដ្ឋា​ភិបាល​។ លោក​បានប​ន្ត​ថា​ រដ្ឋា​ភិបាល​គួរ​បង្កើត​ជា​វេទិកា​សង្គម​ឱ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​ចូល​រួម​ផ្លាស់​ប្ដូរ​យោបល់​ជុំ​វិញ​បញ្ហា​សង្គម​ឬ​បញ្ហា​នយោបាយ​ផ្សេងៗ​ដែល​កើត​មាន​ និង​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​បន្ថែម​ ព្រម​ទាំង​ត្រូវ​ចាត់​ទុក​ថា​ ការ​ចូល​រួម​របស់​យុវជន​ជា​រឿង​សំខាន់​ដែល​អាច​រួម​ចំណែក​ធ្វើឱ្យ​សង្គម​រីក​ចម្រើន​ មិន​មែន​ជា​ការ​ប៉ះ​ពាល់​ដល់​អំណាច​តួនាទី​របស់​នណា​រ​ម្នាក់​ឡើយ​។

លោក​ វណ្ណ​ ប៊ុណ្ណា​ បាន​មាន​ប្រសាសន៍​ថា៖​ ​«រដ្ឋា​ភិបាល​ គឺ​គាត់​ត្រូវ​ចាត់​ទុក​ថា​ ការ​ចូល​រួម​របស់​យុវជន​ក្នុង​បញ្ហា​សង្គម​ បញ្ហា​នយោបាយ​ជា​រឿង​ដែល​ធ្វើឱ្យ​សង្គម​រីក​ចម្រើន​ មិន​មែន​ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អំ​ណាច​របស់​គាត់​ ហើយ​និង​បង្កើត​ឱ្យ​យុវជន​បាន​ចូល​រួម​វេទិកា​ មាន​ការ​ផ្លាស់​ប្តូរ​យោបល់​ និង​​ការ​សិក្សារៀន​សូត្រ​ពី​គ្នា​បន្ថែម​»។​

លោក​​ មាស​​ នី​ អ្នក​វិភាគ​សង្គម​ និង​នយោបាយ​ក្នុង​ប្រទេស​បាន​លើក​ឡើង​ថា​ ទិន្នន័យ​ខាង​លើគឺ​សម​ស្រប​ទៅនឹង​ការ​សង្កេត​ឃើញ​របស់​លោក​ដោយ​ហេតុ​ថា​ យុវជន​ដែល​កំពុង​សិក្សា​នៅតាម​បណ្ដា​សាលា​រៀន​​នានា​ មិន​សូវ​សកម្ម​ក្នុង​ការ​ចូល​រួម​សិក្សា​ស្វែង​យល់​ និង​ចូល​រួម​ធ្វើការងារ​សង្គម​ប៉ុន្មាន​នោះ​ទេ​​ ដោយ​សារ​សាលារៀន​មិន​សូវ​ផ្ដល់​ឱកាស​។ លោក​បាន​បន្ត​ទៀត​ថា​ ដោយសារ​លំហ​នយោបាយ​របស់​ប្រទេស​ក្នុង​ការ​និយាយ​ឬ​ពិភាក្សា​លើ​បញ្ហា​សង្គម​ និង​នយោបាយ​មាន​ការ​ត្បិត​ត្បាត​ទើប​ធ្វើ​ឱ្យ​យុវជន​ពិបាក​នៅក្នុង​ការ​ជួប​ជុំ​ចែក​រំលែក​។

លោក​មាន​ប្រសាសន៍​ថា៖​ ​«ទី​ពីរ​ ដោយសារ​​លំហ​នយោបាយ​មាន​ការ​ត្បិត​ត្បាត​ដូចជា​ការ​ប្រជុំ​អី​ផ្សេងៗ​ ឥលូវ​ភាគ​ច្រើន​គឺ​ច្រើនតែ​ធ្វើឡើង​ក្រោម​វត្តមាន​នៃ​ការ​ថត​រូប​ ឬ​ក៏​ចុះ​ទៅ​សួរ​ដេញ​ដោល​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​នៅទីក្រុង​ ​ទាំង​នៅ​ជនបទ​ អីចឹង​ទៅ​វា​ធ្វើឱ្យ​រំខាន​ដល់​ការ​ជួបជុំ​របស់​យុវជន​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​ផ្សេងៗ​ពាក់​ព័ន្ធ​ទៅនឹង​សង្គម​នយោបាយ​អីហ្នឹង​ នេះ​ជាការ​មើល​ឃើញ​ពី​ខាង​មុខ​ឆាក​»។

បន្ថែម​ពី​នេះទៀត​លោកបា​ន​លើក​ឡើង​ថា ​ការ​ចូល​រួម​ទាំង​អសកម្ម​របស់​សម្ព័ន្ធ​យុវជន​មួយ​ចំនួន​ ក៏​ជា​ហេតុ​ផល​ដែល​អាច​ធ្វើ​​ឱ្យ​ការ​រក​ឃើញ​យុវជន​ដែល​សកម្ម​ក្នុង​សកម្មភាព​សង្គម​នយោបាយ​មាន​ចំនួន​តិច​ ដោយ​លោក​បាន​លើកយក​​ឧទាហរណ៍​សម្ព័ន្ធ​​យុវជន​​នៃ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​គណបក្ស​កាន់​អំណាច​ តាម​រយៈ​យុវជន​ខ្លះ​មាន​តែ​ឈ្មោះ​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម​ ​ប៉ុន្តែ​មិន​សកម្ម​។

លោក​ មាស​​ នី​​​ បាន​ប្រាប់​មក​កាន់​ Newsroom​ Cambodia​ ថា៖​​ ​«នេះ​គ្រាន់​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​ទេ​ ខ្ញុំ​ក៏​មិន​មាន​អី​រិះគន់​ដែរ​ ព្រោះ​​អី​នេះជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រមូល​កម្លាំង​ នោះថា​បើយើង​មើល​ពី​ក្រោយ​ឆាក​វិញ​​ ខាង​សម្ព័ន​យុវជន​របស់​គណបក្ស​កាន់​អំណាច​ សសយក​ គាត់​មាន​ទំនាក់​ទំនង​ជាមួយ​​យុវជន​​ច្រើន​​ណាស់​​ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ការ​ចូល​រួម​របស់គាត់​ហ្នឹង​វា​ចូល​រួម​ដោយ​អសកម្ម​ គ្រាន់​តែ​មាន​ឈ្មោះ​ និង​បញ្ជូន​ឈ្មោះ​យុវជន​ឬ​ស្ថាប័ន​មួយ​ហ្នឹង​ទៅ​ឱ្យ​ខាង​ការិយាល័យ​កណ្ដាល​ដោយ​មិន​បាន​សួរ​នាំ​សាមី​ខ្លួន​នីមួយៗ​។ ដោយ​សារ​តែ​យើង​​ឱ្យ​យុវជន​គ្រាន់​តែ​ចួល​តាម​បែប​ជា​អសកម្ម​បែប​នេះ​ហើយ​ដែល​ធ្វើឱ្យ​ការ​រក​ឃើញ​យុវជន​ដែល​សកម្ម​ក្នុង​សង្គម​នយោបាយ​នេះ​គឺ​មាន​ចំនួន​តិច​»។​

លើស​ពី​នេះ​ទៀត​ លោក​ មាស​ នី​ បាន​បញ្ជាក់​បន្ថែម​ថា​ យុវជន​គួរ​ពង្រឹង​សមត្ថភាព​ និង​ត្រូវ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការងារ​សង្គម​ឱ្យ​បាន​ច្រើន​​មុន​នឹង​ចូល​ធ្វើ​ការ​ជា​មួយ​គណបក្ស​នយោបាយ​ណាមួយ​ ​ដើម្បី​ទុក​ជា​បទ​ពិសោធន៍​ក្នុង​ការ​ចូល​រួម​ចែក​រំលែក​ជាមួយ​គេ ​ល្អ​ជាង​គ្រាន់​តែ​អង្គុយ​ស្ដាប់​ និង​ដើម្បី​ក្លាយ​ទៅ​ជា​យុវជន​ដែល​សកម្ម​ទាំង​ក្នុង​ការងារ​សង្គម​ និង​បញ្ហា​​នយោបាយ​ក្នុង​ប្រទេស​ជាដើម​។

លោក​​ មាស​ នី​​ បាន​និយាយ​ថា៖​ ​​​​​​​​​​​​​​​​​​«ពួក​គាត់​ត្រូវ​តែ​ធ្វើម៉េច​ឱ្យ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការងារ​សង្គម​សិន​ ព្រោះ​ពេល​ដែល​គាត់​ចូល​ទៅ​ធ្វើ​ក្នុង​ជួរ​គណបក្ស​ន​យោបាយ​ ជា​បណ្ដាញ​អី​ហ្នឹង​ គាត់​អាច​នឹង​មាន​ជា​សមត្ថភាព​ជា​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ចែក​ចាយ​ទៅ​កាន់​គណបក្ស​នយោបាយ​ដែល​គាត់​ចូល​រូម​ [….]​ ជា​ពិសេស​នៅ​ពេល​ដែល​យុវជន​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោបាយ​ ឬ​ចលនា​នយោបាយ​អី​ហ្នឹង​វា​ត្រូវ​តែ​ឱ្យ​គាត់​ជា​យុវជន​សកម្ម​ កុំ​ឱ្យ​គាត់​គ្រាន់​តែ​ចូល​រួម​ជាមួយ​គេ​ ចាំ​តែ​ស្ដាប់​គេ»​៕​

អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលចាត់វិធានការចាំបាច់អនុវត្តអនុសាសន៍គណ:កម្មាធិការលើកកម្ពស់សិទ្ធិ
ក្រុមអង្គការសង្គមស៊ីវិលជិត២០ស្ថាប័ន ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់ អនុសាសន៍ដែលបានចែងនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញា ស៊ី-ដ នៅក្នុងយុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្ដរជាតិឆ្នាំ២០២២ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រី។

ក្រុមអង្គការសង្គមស៊ីវិលដែលស្នើក្នុងនោះមានសមាគមអ្ន​កបម្រើការងារតាមផ្ទះ សមាគមគាំពារស្ដី្រងាយរងគ្រោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១៣​ខែធ្នូ ឆ្នាំ២០២២ ក្រុមអង្គការទាំងនោះលើកឡើងថា អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រី្ដ(NGO CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូ កំពុងចេញផ្សាយនៅរបាយការណ៍តាមដានអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ឆ្នាំ២០២១។

របាយការណ៍បានលើកយកនូវចំណុចជោគជ័យ និងបញ្ហាខ្វះចន្លោះរបស់រដ្ឋាភិបាល ចំពោះការអនុវត្ដអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្រ្ដី(អនុសញ្ញា ស៊ី-ដ) ក្នុងអំឡុងឆ្នាំ២០២១។

នៅក្នុងការ​អនុវត្តសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការស៊ី-ដ​ និងការធានាថាគ្រប់ស្ត្រី និងអ្នកដែលមិនកណត់អត្តសញ្ញណយេនឌ័រទាំងអស់ទទួលបានយ៉ាងពេញលេញនូវសិទ្ធិមនុស្សរបស់ពួកគេ។ «ទី១ អំពាវដល់រដ្ឋាភិបាលធានាឱ្យមានយន្តការច្បាប់មួយសម្រាប់អនុតវត្តសិទ្ធិរបស់ស្រ្តីនៅក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស៊ី-ដ និងលុបចោលនូវររាល់មាត្រាទាំងអស់នៅក្នុងច្បាប់ដែលចូលជាធរមានដែលមិនស្របគ្នាទៅនឹងសិទ្ធិទាំងនោះ និងឱ្យដំណើរការការសិក្សាវិភាគជាប្រចាំអំពីយេនឌ័រនៅគ្រប់សេចក្តីព្រាងច្បាប់ ឬគោលនយោបាយ។

ទី២ នៅតែអំពាវនាវឱ្យមានបម្រុងថវិកាជំនួយរយ:ពេលវែងចេញពីថវិកាជាតិសម្រាប់អនុវត្តការងារ បញ្ជ្រាបយេនឌ័រ ប្រយោជន៍បង្កើនសមភាពយេនឌ័រលើគ្រប់វិស័យ។​​ ទី៣ ស្នើឱ្យមានកិច្ចប្រឹងប្រែងជាក់លាក់ ដើម្បីប្រយុទ្ធប្រឆាំងនិងផ្នត់គំនិតដែលថាការសម្រុះសម្រួលក្នុងករណីនៃអំពើហិង្សាលើដៃគូស្និតស្នាល គឺជាលទ្ធផលដែលសមស្រប។​

រដ្ឋាភិបាលចាំបាច់គួរតែធ្វើសកម្មភាពច្បាស់លាស់ក្នុងការធ្វើវិសោធនន៍កម្ម​​ និងពង្រឹងច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ដើម្បីឆ្លុះបញ្ចាំងថាសិទ្ធិនៃអ្នកនៅរស់រានជីវិតពីអំពើហិង្សាស្របទៅតាមជម្រើសពួកគេក្នុងការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព និងយុត្តិធម៌»។

«ទី៤ នៅតែបន្ដទទូចស្នើឱ្យផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិខាងផ្នែកការងាររលេខ ១៩០ ស្ដីពី ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ និងការដោះស្រាយសម្រាប់គ្រប់ទម្រង់នៃការបៀតបៀន។ទី៥ បន្តស្នើឱ្យបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្តិសុខទាំងអស់ដែលគាំទ្រដោយរដ្ឋ ឬរដ្ឋបាលរាជធានី ខេត្ត រួមមានអ្នកគ្រប់គ្រង និងអ្នកចាត់ចែងផ្ទាល់របស់ពួកគេអំពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន និងជាពិសេសស្រ្ដីក្រុមអ្នកតវ៉ា និងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ តាមបែបអហិង្សា និងប្រកបដោយឥរិយាបថគិតគូអំពីយេនឌ័រ និងឱ្យបុគ្គលិកដែលរងការចោទប្រកាន់ពីបទប្រព្រឹត្តហិង្សា និងបៀតបៀនទទួលខុសត្រូវចំពោះទង្វើពួកគេ។

ទី៦ ស្នើឱ្យផ្ដល់ធនធានថវិកាជាតិដើម្បីធានាថាស្រ្ដី និងបុគ្គលអ្នកដែលមិនកំណត់អត្តសញ្ញាណយេនឌ័រទទូលបានការថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជបានត្រឹមត្រូវ រួមមានការថែទាំសុខភាពមុនពេលសម្រាល និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ស្រ្ដីមានផ្ទៃពោះទាំងអស់ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក»។

លោកស្រី ស ស៊ីណែត អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់បាននិយាយថា ទាក់ទងនឹងច្បាប់ស្ដីពីការការចូលរួមនិងការទប់ស្កាត់ការរើងអើងប្រឆាំងនឹងនារីភេទក៏ដូចជាអនុសញ្ញាស៊ី-ដ សម្រាប់ក្រសួងកិច្ចការនារីក៏ដូចជាក្រុមប្រឹក្សាសកម្មភាពដើម្បីស្រ្ដី គេហៅក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី គាត់មានតួនាទីក្នុងការរៀបចំរបាយការណ៍ទៅអង្គការសហប្រជាជាតិ ហើយការរៀបចំរបាយការណ៍របស់គាត់បានផ្ដល់ធាតុចូលនៃការផ្ញើចេញដោយក្រសួងពាក់ព័ន្ធចំនួនដែលស្របតាមមាត្រារបស់អនុសញ្ញាស៊ី ដ។

លោកស្រីថា «ជា រៀងរាល់៥ឆ្នាំ មានន័យថាយើងតែងរៀបចំរបាយការណ៍នេះទៅអង្គការសហប្រជាជាតិ ហើយអ្វីដែលយើងបានពីរបាយការណ៍នេះគឺអ្នកផ្ដល់ជូនគឺក្រសួងពាក់ព័ន្ធទាំងអស់ដែលជាអ្នកផ្ដល់ជូនទៅក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី ហើយចំណុចមួយទៀតគួរតែមានបង្កើតច្បាប់ដាច់ដោយឡែកដែលទាក់ទងទៅនឹងការរើសអើងតាមពិតអនុសញ្ញានឹងគឺក្ដោបរួមទាំងអស់ហើយ គ្រាន់ថានៅក្នុងប្រទេសកម្ពុជាយើងក៏យើងបានរៀបចំឱ្យមានច្បាប់និងកិច្ចការពារផ្ដល់សិទ្ធិទៅដល់ស្រី្ដផងដែរ ដោយអនុឡោមទៅនឹងរដ្ឋធម្មនុញ្ញក៏ដូចជានៅក្នុងអនុសញ្ញាស៊ី ដ របស់យើងផងដែរ»។

«ហើយច្បាប់ទាំងអស់នោះមានដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ទាក់ទងនឹងច្បាប់ការងារ ទាក់ទងជាមួយនឹងជាមួយសិទ្ធិរបស់ជនពិការអីផ្សេងៗទៀត យើងមានទាំងអស់ហើយ ហើយកត់សម្គាល់មួយទៀតគឺទាក់ទងអនុសញ្ញាសិទ្ធិជនពិការក៏គេបានធ្វើ ទាក់ទងជាមួយការលុបបំបាត់រាល់ទម្រង់រើសអើងទៅស្រ្ដីក៏ដូចក្មេងស្រីពិការភាពផងដែរ»។

លោកស្រីបានបន្តទៀតថា ក្រសួងកិច្ចការនារីអ្វីបានធ្វើ ទីមួយក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ដ្រីតែងតែរៀបចំរបាយការណ៍ដាក់ជូនទៅអង្គការសហប្រជាជាតិ ហើយរបាយការណ៍ទាំងអស់នោះគឺប្រមូលធាតុចូលពីក្រសួងពាក់ព័ន្ធសំខាន់ៗដែលជាអ្នកផ្ញើមក។

ទីពីរ ក្រសួងកិច្ចការនារីមានតួនាទីក្នុងការចូលរួមផ្សព្វផ្សាយក៏ដូចជាផ្ដល់កិច្ចការពារទៅដល់ស្ដ្រីនឹងក្មេងស្រីដែលគាត់ទទួលរងគ្រោះដោយអំពើហិង្សា ហើយសម្រាប់ការចូលរួមទប់ស្កាត់និងការផ្ដល់កិច្ចការពារនេះ ក្រសួងធ្វើជាច្រើនតាមរយ:យុទ្ធនាការក៏ដោយ យុទ្ធនាការឌីជីថលក៏ដោយ តាមរយ:ការផ្សាយផ្ទាល់ក៏ដោយ តាមរយ:ការបង្កើតទាំងរូបភាពឬទាក់ទងជាមួយនិងការបង្កើតសម្ភារ:ផ្សេងៗ ធានាយ៉ាងណាការបង្កើតសម្ភារ:ខិតប័ណ្ណទាំងអស់នេះត្រូវតែចូលរួមផ្សព្វផ្សាយគោលដៅធំបំផុតគឺទប់ស្កាត់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី។

លោកស្រីថា «ក្រសួងកិច្ចការនារីគឺយើងបានដើរទៅមុខដោយមានការផ្ដល់ថវិកាពីក្រសួងសេដ្ឋកិច្ចដើម្បីចូលរួមក្នុងការវិភាគ ឬដែលទាក់ទងវិភាគថវិកាក្នុងការអភិវឌ្ឍសកម្មភាពដែលឆ្លើយតបទៅនឹងការទប់ស្កាត់ ការឆ្លើយតបអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាអំពើហិង្សាលើស្រ្ដីផងដែរ»៕

អង្គការ​តម្លា​ភាព​កម្ពុជា​ប្រារព្ធទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ខណៈអំពើពុករលួយនៅ​កម្ពុជា​នៅ​តែជាបញ្ហា​ចម្បង
អង្គការ​តម្លា​ភាព​កម្ពុជា​ និង​អង្គការ​ដៃ​គូ​​​​​កាល​ពីថ្ងៃ​ទី​ ៨​ ​ខែ​ធ្នូ​ ឆ្នាំ​​២០២២​ បាន​រៀប​ចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ៩​ ធ្នូ​ ក្រោម​មូល​បទ​ ​«រួម​គ្នា​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សង្គម​ស្អាត​ស្អំ»​។

កម្ម​វិធី​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​គោល​បំណង​គៀងគរ​ដៃ​គូ​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ ផល​ប៉ះ​ពាល់​ គោល​បំណង​ និង​ដំណោះ​ស្រាយ​ ជា​ពិសេស​ដើម្បី​អបអរ​សាទរ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ពុក​រលួយ​អន្តរ​ជាតិ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ជាតិ​ ​និង​អន្តរ​ជាតិ​​ ម្ចាស់​ជំនួយ​ សហជីព​ យុវជន​ និង​ក្រុម​ងា​យ​រង​គ្រោះ​ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​សង្គម​ដែល​ប្រកប​ដោយ​បរិយាបន្ន​។

អ្នក​តំណាង​អង្គការ​តម្លាភាព​ និង​ក្រុម​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ លោក​ រ៉ូ​ វណ្ណ:​ បាន​ថ្លែង​ក្នុង​ការ​បើក​កម្ម​វិធី​ថា​ ប្រទេស​កម្ពុជា​តែង​ទទួល​រង​នូវ​ឥទ្ធិពល​ជា​បន្ត​បន្ទាប់​ពី​អំពើ​ពុករលួយ​ ដោយ​ជា​ឧទាហរណ៍​ នៅ​ក្នុង​សន្ទស្សន៍​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​ CPI​ ក្នុង​ឆ្នាំ​២០២១​ កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥៧​ ក្នុង​ចំណោម​​ ១៨០​ ប្រទេស​ដែល​បាន​វាយ​តម្លៃ​។ លោក​បាន​បន្ត​ថា​ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​អាច​បង្ហាញ​បាន​ថា​ ​អំពើ​ពុក​រលួយ​រារាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។​

​លោក​ រ៉ូ​ វណ្ណ:​ មាន​ប្រសាសន៍​ថា​​៖ ​«ទី​មួយ​ ការ​ពុក​រលួយ​អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សេដ្ឋកិច្ច​ ដោយ​បង្ហូរ​ឬ​បញ្ជូន​មូល​ធន​ទៅ​ក្នុង​ហោ​ប៉ៅ​របស់​មន្ត្រី​មាន​អំណាច​នយោបាយ​ដើម្បី​កេង​ប្រវ័ញ្ច​ទាក់​ទាញ​យក​សំណូក​។ ទី​ពីរ​ អំពើ​ពុក​រលួយ​បង្កើត​ឱ្យ​មាន​ពន្ធ​អត្ថវឌ្ឍន​:ខ្ពស់​ (Highly​ Regressive​ Tax)​ ពោល​គឺ​ការ​បង្កើត​ពន្ធ​ប្រភេទ​នេះ​នឹង​ប៉ះ​ពាល់​ដល់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​​​​ ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​»។

លោក​​បន្ត​ថា៖​​ ​«ក្រៅ​ពី​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ អំពើ​ពុក​រលួយ​ក៏​អាច​បំផ្លាញ​សណ្ដាប់​ធ្នាប់​នយោបាយ​ ដោយ​វា​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់​របស់​ពួក​ឥស្សរជន​ និង​សហការី​ធ្វើ​ជំនួញ​របស់​ពួក​គេ​​​ ហើយ​វា​ក៏​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើរ​ពុក​រលួយ​នៃ​ប្រព័ន្ធ​តុលាការ​ និង​ការ​ប្រើ​ប្រាស់​អំ​ណាច​តុលាការ​ជា​ឧបករណ៍​ដើម្បី​ពង្រឹង​អំណាច​របស់​ពួក​ឥស្សរជន​កាន់​អំណាច​ផង​ដែរ​»។

លោក​ស្រី​ Annlouise​ Olofsson​ លេខា​ទី​មួយ​នៃ​ការិយាល័យ​ស្ថាន​ទូត​ស៊ុយអ៊ែត​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ បាន​ចូល​រួម​ថ្លែង​ក្នុង​កិច្ច​បើក​កម្ម​វិធី​ដោយ​លោក​ស្រី​បាន​លើក​ឡើង​ថា​ ការ​ចូល​រួម​របស់​សាធារណ:​ជន​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ពុក​រលួយ​ គឺ​ជា​ការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធា​នា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ លោក​ស្រី​បា​ន​បន្ត​ថា​ សេរីភាព​ព័ត៌មាន​ និង​ច្បាប់​ក្នុង​ការ​ទប់​ទល់​នឹង​បញ្ហា​ពុក​រលួយ​ ជា​រឿង​ចាំ​បាច់​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​ និង​ឯក​សារ​ផ្លូវ​ការ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​លើ​អំពើ​ពុក​រលួយ​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​គុណភាព​ និង​យុត្តិធម៌​ក្នុង​សង្គម​​។

លោក​ស្រី​​ Annlouise​ Olofsson​ ​«នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ឯកសារ​ផ្លូវការ​ដើម្បីពិនិត្យ​មើល​អំពើ​ពុក​រលួយ​ គឺ​យើង​ត្រូវ​ការ​លំហរ​សេរីភាព​សារ​ព័ត៌មាន​ និង​ច្បាប់​ដ៏​ខ្លាំង​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ។​ សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ មាន​លទ្ធភាព​ដើម្បី​ទប់​​​ស្កាត់​​ រក​ឃើញ​ និង​ការពារ​អំពើ​ពុក​រលួយ​ទាំង​ឡាយ​ដែល​កើត​មាន​ក្នុង​សង្គម​»។

កញ្ញា​ ហេង ​សុជា​ ​យុវជន​ស្នូល​ជំនាន់​ទី​ ៥​ របស់​កាហ្វេ​នយោបាយ​​ និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​ស្រ្តី​ និង​យុវជន​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ បាន​ចូល​រួម​ជា​វាគ្មិ​ន​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធាន​បទ​ ​«ការ​ចូល​រួម​ ការ​ការពារ​ និង​លំហរ​សិទ្ធិ​សេរីភាព​» ដោយ​កញ្ញា​បាន​លើក​ឡើង​​ថា​ យុវជន​នៅ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ មិន​ថា​ជា​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឬ​សកម្មភាព​អ្វី​ផ្សេង​ឡើយ​ ជាពិសេស​គឺ​ទាក់ទង​នឹង​នយោបាយ​ជាតិ​។

កញ្ញា​បាន​និយាយ​ថា៖​ ‍​«ពួក​គាត់​នៅ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​ មិន​ថា​ការ​បញ្ចេញ​មតិ​ក្នុង​ការងារ​សង្គម​ ឬ​ក៏​ផ្នែក​ណា​មួយ​សង្គម​​ ពួក​គាត់​ភ័យ​ខ្លាច​នឹង​នយោបាយ​ និង​អត់​ទាន់​យល់​ដឹង​ពី​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ហ្នឹង​បែប​ណា​ទេ»​។

អ្នក​សម្រប​សម្រួល​កម្ម​វិធី​មជ្ឈមណ្ឌល​តស៊ូ​មតិ​ និង​​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ កញ្ញា​ លី​ ស្រី​ស្រស់​ បាន​បន្ថែម​ទៀត​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​ចូល​រួម​របស់​យុវជន​​ទៅ​នឹង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មាន​កម្រិត​គឺ​ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច​ និ​ង​ការ​មិន​បានដឹងថាខ្លួនមានសិទ្ធិក្នុងការតាមដានអនុវត្តផែនការនៅតាមឃុំសង្កាត់​របស់​ខ្លួន​។​

កញ្ញា​លើក​ឡើង​ថា៖​ ​«សួរ​ថា​ហេតុ​អ្វី​បាន​គាត់​ខ្លាច​? វា​មាន​ដើម​ចង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ទ​ទាក់ទង​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​ ដែល​មិនទាន់​មាន​ប្រព័ន្ធ​ណា​មួយ​គាំទ្រ​ទៅ​លើ​អ្នក​ដែល​ហ៊ាន​រាយ​ការណ៍​អំពី​អំពើ​ពុក​រលួយ​ទេ។​ […]​ ហើយ​អត់​ដឹង​ថា​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​តាម​ដាន​អនុវត្ត​ផែនការ​នៅ​តាម​ឃុំ​សង្កាត់​ អី​ចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការ​ចូល​រួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ឆក​ល្វែង​មួយ​ចំនួន​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ ទាំង​ថ្នាក់​ក្រោម​ជាតិ​​ អាហ្នឹង​ទី​១»​។

កញ្ញា​ លី​ ស្រីស្រស់​បន្ត​ថា​ ការ​ខ្វះ​​នូវ​​យន្តការណ៍​​ និង​​ច្បាប់​​ដើម្បី​​ការពារ​​បុគ្គល​​រាយការណ៍​​ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ជាមូលហេតុមួយសំខាន់ដែលធ្វើឱ្យយុវជនមិនមានក្លាហាន​នៅក្នុងការចូលរួម។

​កញ្ញា​ លី​ ស្រីស្រស់​៖ «នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ជំរុញ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ហ្នឹង​ គឺ​យើង​នៅ​ខ្វះ​យន្តការណ៍​ ​អីចឹង​យើង​អត់​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ហើយ​ក៏​អត់​មាន​អង្គការ​សង្គម​ស៊ីវិល​ច្រើន​នៅ​​ក្នុង​ការ​ចួលរួម​ ក៏​ដូចជាការ​ធ្វើ​កិច្ច​ការទៅ​លើ​ការ​លើក​កម្ពស់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​។

កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ថា​៖ ​«មួយ​​វិញ​ទៀត​ នៅ​ក្នុង​ច្បាប់​ស្តី​ពី​អំពើ​ពុក​រលួយ​ហ្នឹង​យើង​មាន​ការ​ចែង​អំពី​ការ​ធានា​ការ​សម្ងាត់​ទៅ​លើការ​ដែល​ដាក់​ពាក្យ​ ប៉ុន្តែ​យើង​អត់​មាន​ច្បាប់​ការ​ការពារ​បុគ្គល​រាយ​ការណ៍​ទេ​ ឥឡូវ​ហ្នឹង​យើង​កំពុង​មាន​ draft​ law​  ពី​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​ការពារ​ស្រប​ពេល​បណ្តា​​ប្រទេស​ផ្សេង​ទៀត​គឺ​គេ​មាន​»។​

ទន្ទឹម​​ហ្នឹង​​នេះ​​ យុវតី​​​​ សាន់​​ កូនង៉ា​​ អាយុ​​ ២២​​ ឆ្នាំ​ ជា​​និស្សិត​​ផ្នែក​​ច្បាប់​​ឆ្នាំ​​ទី​ ៤​ នៃ​​សាកល​​វិទ្យាល័​យ​​ភូមិន្ទ​​នីតិ​​សាស្រ្ត​​ និង​​វិទ្យា​សាស្រ្ត​​សេដ្ឋកិច្ច​ ដែល​​បាន​​ចូល​រួមក្នុង​​កម្ម​វិធី​នេះ​​បាន​​ប្រាប់​​ Newsroom Cambodia ថា វា​​ពិត​​ជា​​សំខាន់​ខ្លាំង​ណាស់​ដែល​យុវជន​ត្រូ​វ​ចូល​រួម​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំពើ​ពុក​រលួយ​តាមរយ:​ការ​ចូល​រួម​ស្អប់​អំពើ​ពុករលួយ​ និង​ការ​ជំរុញ​ឱ្យ​មាន​ច្បាប់​ការពារ​ជា​ដើម​។

​យុវតី​ សាន់ ​​កូនង៉ា​ បន្ត​ថា​ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កញ្ញា​ផ្ទាល់​ព្រម​ទាំង​យុវជន​ដទៃ​ទៀត​ក្នុង​ការ​ចូល​រួម​ទទួល​យក​ចំណេះដឹង​ពី​សំណា​ក់​វា​គ្មិន​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ​ និង​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោទន៍​ និង​ជា​ឱ​កាស​មួយ​ក្នុង​ការ​ចែក​រំលែក​មតិ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។

យុវតី​រូប​នេះ​បាន​និយាយ​ថា​៖ ​​​​​‍​«វា​ពិត​ជា​មាន​សារ:​សំ​ខាន់​ណាស់​បើ​និយាយ​ឱ្យ​ចំ​ទៅ​ ​ព្រោះ​បើ​កាល​ណា​យុវជន​គាត់​អត់​ខ្វល់​ខ្វាយ​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ​ គាត់​បណ្ដោយ​ឬ​ក៏​គាត់​អត់​ចូល​រួម​សកម្មភាព​មិន​ខ្វល់​ខ្វាយ​ទាល់​តែ​សោះ​នោះ​ ប្រទេស​ជាតិ​យើង​ក៏​ហ្នឹង​ពោរពេញ​ដោយ​ភាព​អាណា​ធិបតេយ្យ​ ហើយ​វា​នឹង​មាន​វិសមភាព​សង្គម​រវាង​អ្នក​មាន​អ្នកក្រ​ ការ​រើស​អើង​អី​ជា​ដើម​»។

បន្ថែម​ពី​នេះ​ទៀត លោក​ ជា​ ភក្ដី​ អាយុ ​២១​ ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​ ៣​ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ដែល​ជា​យុវជន​ចូល​រួម​កម្ម​វិធី​ដែរ​នោះ​បាន​និយាយ​ថា​ វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​យុវជន​នៅ​ក្នុង​ការ​ចូល​រួម​ ព្រោះ​វា​បាន​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន​ និង​យុវជន​ផ្សេង​ទៀត​ទាក់​ទង​អំពើពុក​រលួយ​បាន​ច្រើន​ជាង​មុន​។

លោក​ ជា​ ភក្ដី​ បាន​ប្រាប់​មក​កាន់​​ Newsroom​ Cambodia​ ថា៖​ ​«ពេល​ខ្ញុំ​មិន​ទាន់​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ ខ្ញុំ​មិន​ទាន់​បាន​ចូល​រួម​កម្ម​វិធី​ទិវា​ប្រឆាំង​ហ្នឹង​គឺ​ការ​យល់​ដឹង​ខ្ញុំ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​គឺ​នៅ​មាន​កម្រិត​ ខ្ញុំ​អាច​យល់​ដឹង​តិច​តួច​ប៉ុណ្ណោះ​ តែ​នៅ​ពេល​យើង​ចូល​ទៅ​បាន​យើង​ដឹង​ថា​អំពើ​ពុករលួយ​វា​អាច​មាន​ច្រើន​ទម្រង់​ ច្រើន​ប្រភេទ​រួម​មាន​ទាំង​ការ​ពុក​រលួយ​ក្នុង​នយោបាយ​អី​ជា​ដើម​ ហើយ​វា​ក៏​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​បង្កើត​ទំនាក់​ទំនង​ និង​ស្គាល់​គេ​​កាន់​តែ​ច្រើន​ដែល​មក​ពី​ស្ថាប័ន​ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​គ្នា»​។

បន្ថែម​ពី​នេះ​ទៀត​ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ចូល​រួម​គ្រប់​សកម្មភាព​របស់​សង្គម​ឱ្យ​បាន​កុះករ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​បែប​នេះ​អាច​​​ផ្ដល់​ចំណេះ​ដឹង​ជា​ពីរ​ទៅ​បី​ដង​ពី​អ្វី​ដែល​បាន​រៀន​នៅ​ក្នុង​ថ្នាក់​របស់​ខ្លួន​។

​លោក​បាន​និយាយ​ថា៖ ​«ការ​ចូល​រួម​ក្នុង​កម្ម​វិធី​អី​មួយ​ គឺ​អាច​ស្មើរ​នឹង​ការ​ដែល​យើង​រៀន​ឬ​សិក្សា​ស្រាវ​ជ្រាវ​តាម​អ៊ីនធឺណិត​គុណ​នឹង​ពីរ​បី​ដង​ ដោយ​សារ​យើង​ជួប​ទិដ្ឋភាព​ជាក់​ស្ដែង​ យើង​ទទួល​បាន​បទ​ពិសោទន៍​ យើង​រៀន​ពី​វាគ្មិន​ជាក់​ស្ដែង​ចឹង​អាច​ឱ្យ​យើង​ឆាប់​ចាប់​បាន​ចំណេះដឹង​ជាង​ការ​ដែល​យើង​សិក្សា​ស្រាវ​ជ្រាវ​ ដូចនេះ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ចូល​រួម​សកម្មភាព​ក៏​ដូច​ជា​កម្ម​វិធី​សង្គម​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅ​​បាន​»៕

សង្គម​​​ស៊ីវិល​លើកឡើង​ថា​ការចូលរួម​របស់​យុវជន​ក្នុង​ការប្រយុទ្ធប្រឆាំង​ពុករលួយ​នៅ​​មាន​កម្រិត​
កញ្ញាលី ស្រី​ ស្រស់ ជា​អ្នកសម្របសម្រួល​កម្មវិធី​មជ្ឈមណ្ឌលតស៊ូមតិ​ និង​ប្រឹក្សាយោបល់​ផ្នែក​ច្បាប់​នៃ​អង្គការតម្លាភាព​កម្ពុជា​ បាន​លើកឡើង​ថា​ការចូលរួម​របស់​យុវជន​ នៅ​មាន​កម្រិត​ទាប​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍសង្គម​។

កញ្ញា​បាន​និយាយថា​ ការចូលរួម​មាន​កម្រិត​តិចតួច​នៅឡើយ​ដោយ​សារ​សិទ្ធិសេរីភាព​នៃ​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​មាន​ទំហំ​តូច ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។

កញ្ញា​និយាយ​ថា ​«ទាក់ទង​ទៅ​នឹង​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ បើ​ខ្ញុំ​មើល​ទៅ​មិន​សូវ​ខុស​គ្នា​ជាមួយ​ការចូលរួម​ជាទូទៅ​របស់​យុវជន​នៅ​ក្នុង​សិទ្ធិ​ មានន័យ​ថា​ការទទួល​បាន​សិទ្ធិសេរីភាព​នោះ​ទេ​ អីចឹង​បើ​ជា​លំហរតូច​ ការចូលរួម​របស់​គាត់​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​ក៏​មិន​ធំ​ដែរ​»។

កញ្ញា​បាន​បន្ត​ទៀតថា​ មាន​យុវជន​ចំនួន​ត្រឹមតែ​ ៣៣%​ដែល​គិត​ថា​បញ្ហា​អំពើពុករលួយ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ បើ​ប្រៀបធៀប​ទៅ​នឹង​យុវជន ​៦៧%​ទៀត​ បាន​គិតថា​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​កិច្ចការងារ​ល្អ​ហើយ​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ នេះ​បើយោង​ទៅតាម​ឧបករណ៍​វាស់ស្ទង់​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ នៅ​ក្នុង​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០២១​។

កញ្ញា​ថា​ «ប៉ុន្តែ​បើយើង​មើល​នៅ​ក្នុង​របាយការណ៍​ទាក់ទង​ទៅ​ហ្នឹង​ Globa​l Corruption​ vorometter​ មាន​ន័យថា​ឧបករណ៍​ស្ទង់​អំពើ​ពុករលួយ​ហ្នឹង​ នៅ​ក្នុង​ឆ្នាំ​២០២១​  តាម​គេ​ធ្វើការ​ស្រាវជ្រាវ​ មាន​យុវជន ​៣៣%​ បាន​និយាយ​ថា​បញ្ហា​ពុករលួយ​ជា​បញ្ហា​ធំ​នៅ​ក្នុង​ប្រទេសជាតិ​ថា​ corruption​ is​ the​ big​ problem​ អីចឹង​មាន​តែ​ ៣៣%​ទេ​ ហើយ​៦៧%​ គាត់​ថា​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​កិច្ចការងារ​ល្អ​ហើយ​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»។

កញ្ញានិយាយថា «ការ​ជំរុញ​អោយ​មាន​ការអនុម័ត​ច្បាប់​ស្តី​ពីសិទ្ធិទទួលបានព័ត៌មាន​ជា​ការ​លើកកម្ពស់​ឱ្យ​មាន​តម្លាភាព​និង​ការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​។ អីចឹង​ការចួលរួម​មិន​ត្រឹម​តែ​យុវជន​ទេ​ តែ​មាន​ទាំង​អ្នកកាសែត​ នៅ​ពេល​គាត់​បាន​ទិន្នន័យ​មក​ គាត់​មាន​ការវិភាគ​ គាត់​មាន​ការ​មើល​បន្ថែម​ទៅ​លើ​ទិន្នន័យ​ទាំងនោះ​ថា​តើ​មាន​សក្រិត​ភាព

​ប៉ុណ្ណា​»។

កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ អ្វី​ដែល​ជា​ឧបស័គ្គ​នៅ​ក្នុង​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះ​គឺ​ការភ័យខ្លាច​ ដោយ​មិនទាន់​មាន​ការការពារ​ទៅ​លើបុគ្គល​​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ពុករលួយ​ ហើយ​មិន​មាន​ច្បាប់​ស្តីពីសិទ្ធិទទួល​បាន​នូវ​ព័ត៌មាន​។

ដូច្នេះ​មាន​យុវជន​តិចតួច​មែន​ទែន​ បើ​យើង​ក្រឡែក​មើល​សន្ទស្សន៍​អំពើពុករលួយ​នៅ​ក្នង​ប្រទេសកម្ពុជា​រយះពេល ៥ឆ្នាំ​ចុងក្រោយ​ គឺ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ ២៣​ក្នុង​ឆ្នាំ​២០២១​ ដែល​គិត​ពី​២០ ទៅ២៣។ ហើយពី២០២០ ទៅ២០២១ ប្រទេសកម្ពុជាជាប្រទេសស្ថិតក្នុងឈ្មោះ ដែលមានសន្ទស្សន៍​ពុករលួយ​អាក្រក់​ជាង​គេ​នៅ​ក្នុង​តំបន់អាស៊ាន​ អន់​ជាង​ឡាវ​ទៀត​។

កញ្ញា​និយាយ​ថា​ «ប៉ុន្តែ​បើ​យើង​ត្រឡប់​ទៅ​មើល​សន្ទស្សន៍​អំពើពុករលួយ​នៅ​ក្នង​ប្រទេសកម្ពុជា​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​ ប៉ុន្មាន​ ប្អូន​ដឹង​ទេ​ ពី​២០ ​ទៅ​២៣​ ក្នុង​ឆ្នាំ​២០២១​ យើង​បាន​ពិន្ទុ​២៣​ ហើយ​ពី​២០២០​ ទៅ​២០២១​ យើង​ជា​ប្រទេស​ដែល​មាន​សន្ទស្សន៍​ពុករលួយ​អាក្រក់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ អន់​ជាង​ឡាវ​ទៀត​។ អីចឹង​បើ​សិន​ជា​យើង​មើល​ទិន្នន័យ​ប៉ុន្នឹង​យើង​អាច​ដឹង​អំពី​ទំនោរ​ ក៏​ដូច​ជា​ការ​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​អាច​នៅ​មាន

​កម្រិត​»។

កញ្ញានិយាយថា «ខ្ញុំ​គិតថា​ប្អូនៗ​អាច​មាន​ចម្លើយ​ខ្លួនឯង​ អ្វី​ដែល​ជា​ចម្លើយ​នៅ​ក្នុង​ចិត្ត​ហ្នឹង​គឺ​ខ្លាច​ ត្រូ​វទេ​ខ្លាច​ ហើយ​យើង​សួរ​ថា​ ហេតុអ្វី​បាន​គាត់​ខ្លាច​ អីចឹង​វា​មាន​ដើម​ចង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ទ​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​ ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​មួយ​គាំទ្រ​ទៅលើ​អ្នក​ដែល​ហ៊ាន​រាយការណ៍​អំពី​អំពើពុករលួយ​»។

ក្នុង​នោះ​ផង​ដែល​កញ្ញា​ក៏​បាន​បន្ត​ទៀត​ថា​ពួក​គេ​ផង​ដែល​ក៏​មិន​ទាន់​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ឯង​ក្នុង​ការយល់​ដឹង​ទៅ​លើ​គោលនយោបាយ​ មាន​ទៅ​ដល់​៥៨% ​ទៅ​៥៩%​ ក្នុង​ការ​តាមដាន​អនុវត្ត​ផែនការនៅ​តាម​ឃុំ​សង្កាត់​ ក៏​ដូច​ជា​ការ​ចូលរួម​នៅ​ក្នុង​ការអភិវឌ្ឍ​តាម​មូលដ្ឋាន​។

អីចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការចូលរួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ច្រកល្វែង​មួយ​ចំនួន​ទៅលើ​ការអនុវត្ត​គោលនយោបាយ​ទាំ​ងថ្នាក់ជាតិ​ ទាំងថ្នាក់ក្រោមជាតិ​​បើ​យោងទៅ​តាម​របាយការណ៍​របស់​អង្គការតម្លាភាព​ដែល​ទើប​ធ្វើ​២០២២​ហ្នឹង​ស្តី​ពី​ការ​ស្ទង់​មតិ​យុវជន​ទៅ​លើ​គោលការណ៍​យល់​ដឹង​ទៅ​លើ​គោលនយោបាយ​។ ហើយ​ម៉្យាងទៀត​ខ្វះ​ការ​គៀងគរ​យុវជន​ក្នុង​ការចូលរួម​តាម​ដាន​ក៏​ដូចជា​ការ​ផ្តល់យោបល់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ហ្នឹង​។

កញ្ញានិយាយថា «របាយការណ៍​​របស់​​អង្គការតម្លាភាព​​ដែល​ទើបធ្វើ​២០២២ហ្នឹង​ស្តី​ពី​ការ​ស្ទង់មតិ​យុវជន​ទៅ​លើ​គោលការណ៍​យល់ដឹង​ទៅ​លើ​គោលនយោបាយ​ហ្នឹង​ពី ៥៨% ទៅ​៥៩%​ដែល​គាត់​ឆ្លើយ​ថា​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រជុំ​នៅ​តាម​មូលដ្ឋាន​ ហើយ​អត់ដឹង​ថា​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​តាមដាន​អនុវត្ត​ផែនការ​នៅ​តាម​ឃុំសង្កាត់​ ក៏​ដូច​ជា​ការចូលរួម​នៅ​ក្នុង​ការអភិវឌ្ឍ​តាម​មូលដ្ឋាន​ អីចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការចូលរួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ច្រកល្វែង​មួយ​ចំនួន​ទៅ​លើ​ការអនុវត្ត​គោលនយោបាយ​ទាំង​ថ្នាក់ជាតិ​ ទាំង​ថ្នាក់ក្រោមជាតិ​​»។

កញ្ញានិយាយថា «យើង​មើល​ទៅ​លើ​ Budget​ Survey​នៅ​ក្នុង​ឆ្នាំ​២០២១​ ខ្ញុំ​បាន​មើល​ដែរ​ទាក់ទង​ជា​មួយ​ការ​ចូលរួម​របស់​សាធារណជន​ទៅ​លើ​ការរៀបចំ​ Budget​ ការ​រៀបចំ​ថវិការហ្នឹង​ នៅ​ក្នុង​ឆ្នាំ​២០២១​ហ្នឹង​ មាន​ពិន្ទុ​០​ មាន​ន័យថា​ការរៀបចំ​ថវិការ​កម្រិត​ពី​ថ្នាក់រដ្ឋាភិបាល​រហូតដល់​ថ្នាក់សភា​ ស្ទើតែ​គ្មាន​អ្នក​ចូលរួម​តាមដាន​ក៏​ដូច​ជា​ការ​ផ្តល់យោបល់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុហ្នឹង​»។

លោកហួ តុលា​ ជា​អនុប្រធាន​ផ្នែក​នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍន៏​យុវជន​កម្ពុជា​ បាន​និយាយថា​ យើង​ជា​តួរអង្គ​សម្របសម្រួល​នៅ​គ្រប់​តួរអង្គ​ដែល​ពាក់ព័ន្ធ​ មានន័យថា​បច្ចប្បន្ន​នេះ​ អង្គភាព​នេះ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្រុម​យុវជន​នៅ​តាម​រាជធានីខេត្ត​ ២៥​រាជធានី​ខេត្ត​ក៏​ដូចជា​ទាំង​២៨​ក្រសួង​ស្ថាប័ន​ អីចឹង​ស្ថប័ន​ដែល​ពាក់ព័ន្ធ​។

លោកនិយាយថា «ក្របខ័ណ្ឌ​ក្រុមប្រឹក្សាជាតិ​ ឬ​អគ្គលេខាដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍយុវជន​កម្ពុជា​នេះ​គឺ​ថា​ យើង​ជា​តួរអង្គ​សម្របសម្រួល​នៅ​គ្រប់​តួរអង្គ​ដែល​ពាក់ព័ន្ធ​ មានន័យ​ថា​បច្ចប្បន្ន​នេះ​ យើង​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្រុម​យុវជន​នៅ​តាម​រាជធានីខេត្ត​ ២៥​រាជធានី​ខេត្ត​ក៏​ដូចជា​ទាំង ​២៨​ក្រសួង​ស្ថាប័ន​ អីចឹង​ស្ថប័ន​ដែល​ពាក់ព័ន្ធ​។ ឧទាហរណ៍​ក្រសួង​ការងារ​អីចឹង​ លោក​មាន​ក្របខ័ណ្ឌយុវជន​ដែលធ្វើ​ការ​នៅ​ក្នុង​វិស័យ​ការងារ​»។

លោក​បាន​បន្ត​ថា​ ​អង្គភាព​នេះ​បានរៀប​ចំ​ផ្តល់​ឱកាស​ដល់​យុវជន​ធ្វើ​ការ​ប្រកួតប្រជែង​តស៊ូ​មតិ​នៅ​លើ​វិស័យ​នាៗ​គ្រប់​ក្របខ័ណ្ឌ​។​ ហើយ​ក៏​បាន​រៀបចំ​តាក់តែង​បទបញ្ញត្តិ​និង​ក្របខណ្ឌ​កតិ​យុទ្ធ​នយោបាយ​ ដែល​ជា​ចក្ខុវិស័យ​ចង្អុល​ផ្លូវ​នៃ​ការ​អនុវត្តន៍​ ហើយ​ដើម្បី​ជំរុញ​ឱ្យ​មាន​កា​រចូល​រួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ al​l relevant​ stakeholders​ ត្រូវ​ចូលរួម​ដើម្បី​ជា​ប្រតិបត្តិករ​ផង​ ជា​យន្តការ​នៃ​ការផ្សព្វផ្សាយ​ផង​ និង​ជា​យន្តការ​ដើម្បី​ផ្តល់​ជា​យោបល់​បំពេញ​បន្ថែម​នៅ​ក្នុង​ការងារ​នីមួយៗ​ផង​ដែរ​។

លោកនិយាយថា «អគ្គ​លេខាធិដ្ឋាន​យើង​បាន​រៀបចំ​មក​ទល់​ពេលនេះ​រយះពេល​ជិត​ ៥ឆ្នាំ​ហើយ​នៃ​ការ​ផ្តល់ជូន​ឱកាស​ដល់​យុវជន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​តស៊ូ​មតិ​នៅ​លើ​វិស័យនាៗ​ដែល​បាន​ដាក់ជូន​លើ​វិស័យ​ក្នុង​តំបន់​ ទាំង​ក្របខ័ណ្ឌ​បច្ចេកកវិទ្យា​ ក្របខ័ណ្ឌ​សិទ្ធ​សេរីភាព​សារព័ត៌មាន​ ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​និង​ក្របខណ្ឌ​នាៗ​ផងដែរ​»។

លោកនិយាយថា «ក្នង​ក្របខ័ណ្ដ​ការងារ​ពង្រីក​ក្របខ័ណ្ឌ​ការងារ​នៅ​ក្នុង​ក្រុមប្រក្សាជាតិ​នេះ​យើង​បាន​សម្របសម្រួល​ឱ្យ​មាន​ការសម្រួល​បង្កើត​ក្រុមប្រឹក្សា​យុវជន​កុមា​នៅ​តាម​សាលា​ នៅ​តាម​វិទ្យាល័យ​ ទូទាំង​ប្រទេស​ ដែល​ក្នុង​ក្របខ័ណ្ឌ​នោះ​យើង​បាន​ជម្រុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​»។

លោកនិយាយថា «យើង​បាន​រៀបចំ​តាក់តែង​បទបញ្ញត្តិ​និង​ក្របខណ្ឌ​កតិយុទ្ធ​នយោបាយ​ ពី​ព្រោះ​មាន​តែ​ក្របខណ្ឌ​នយោបាយ​ទេ​ជា​ចក្ខុវិស័យ​ចង្អុលផ្លូវ​នៃ​ការអនុវត្តន៍​ ហើយ​ក៏​ដូចជា​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ all​ relevant​ stakeholders​ ត្រូវ​ចូលរួម​ដើម្បី​ជា​ប្រតិបត្តិករ​ផង​ ជា​យន្តការ​នៃ​ការផ្សព្វផ្សាយ​ផង​ និង​ជា​យន្តការ​ដើម្បី​ផ្តល់​ជា​យោបល់​បំពេញ​បន្ថែម​នៅ​ក្នុង​ការងារ​នីមួយៗ​ផង​ដែរ​»។

កញ្ញា​លាង សុជា​ យុវជន​ស្នូល​ទី​៥​ របស់​កាហ្វេ​នយោបាយ​ និង​អ្នក​សម្របសម្រួល​គម្រោង​ស្ត្រី​និង​យុវជន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​បាន​លើកឡើង​ផងដែរ​ថា​ យុវជន​នៅ​មាន​ភាព​ភ័យខ្លាច​ និង​មិន​ទាន់​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការចូលរួម​នៅ​ក្នុង​កិច្ចការងារ​សង្គម​របស់​ខ្លួន​ជា​ពិសេស​ទាក់ទង​នឹង​នយោបាយ​ ដូច្នេះ​ការចូលរួម​របស់​យុវជន​ពិត​ជា​មាន​កម្រិត​ទាប​មែនទែន​។

កញ្ញានិយាយថា «សម្រាប់​ការ​ចូលរួម​របស់​យុវជន​រយះ​ពេល​ចុងក្រោយ​ ដែល​ដឹកនាំ​គម្រង​ដែល​នាង​ខ្ញុំ​បាន​ធ្វើ​ទាក់ទង​ Debate​ ក៏​ដូចជា​ការលើកទឹកចិត្ត​យុវជន​ក្នុង​ការចូលរួម​នៅ​ក្នុង​កិច្ចការងារ​សង្គម​ហ្នឹង ​ខ្ញុំ​យល់​ឃើញ​ថា​ ទាក់ទងនឹង​ការចូលរួម​របស់​យុវជន​នូវ​មាន​ការការចូល​រួម​តិចតួច​​នៅ​ឡើយ​»។​

កញ្ញានិយាយថា «ពួកគាត់​ភ័យខ្លាច​​នឹង​នយោបាយ​ជាដើម​ ពួក​គាត់​អត់​ទាន់​យល់​ដឹងសិទ្ធិ​ក្នុង​ការ​ប្រើប្រាស់សិទ្ធិ​ក្នុង​ការអភិវឌ្ឍ​សង្គម​ហ្នឹង​បែប​ណា​ទេ​ ពេល​ខ្លះ​គាត់​ចូលរួម​ គាត់​ភ័យខ្លាច​ ទាក់ទង​ទៅ​នឹង​ការ​នយោបាយ​ ពួកគាត់​ reject​ ពួកគាត់​ថា​ អាហ្នឹង​ជា​ការ​យល់​ឃើញ​ វា​ទាក់ទង​ទៅនឹង​នយោបាយ​អីចឹង​ អីចឹងពួក​គាត់​​ reject​ ចោល​ ពួកគាត់​បដិសេធ​ក្នុង​ការ​ចូលរួម​»៕

Q&A: ផល​​វិបាកនៃការ​​ធ្វើ​​ចំណាកស្រុក​​​របស់ពលករ​កម្ពុជា​ទៅ​​ក្រៅប្រទេស​​​​​​​​​​ដោយ​មិនត្រឹមត្រូវ
របាយការណ៍​​​កម្រាស់​ជិត​​ ៣០​​ ទំព័រ​​​ចេញ​​​ផ្សាយ​​​ដោយ​​​ធនាគារ​​​ពិភព​លោក​​ បាន​​​កត់​​​សម្គាល់​​​ថា​​ ការ​​​បម្លាស់​​​ទី​​​របស់​​​ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​អាគ្នេយ៍​​ គឺ​​​ជា​​​បញ្ហា​​​មួយ​​​ដែល​​​កាន់​​តែ​​​សំខាន់​​​ឡើង​​។ នៅ​​​ក្នុង​​​នោះ​​ ប្រទេស​​​នៅ​​​អាស៊ាន​​ ដែល​​​រួម​​​មាន​​​កម្ពុជា​​​ផង​​ ផ្គត់​ផ្គង់​​​បាន​​​៨​ភាគ​រយ​​​នៃ​​​​ពលករ​​​ចំណាក​ស្រុក​​​ទាំង​អស់​​​របស់​​​ពិភពលោក​​។​ បើ​​​តាម​​​​ធនាគារ​​​​ពិភព​លោក​​ កម្ពុជា​​​​ជា​​​​ប្រទេស​​​ដែល​​​ស្ថិត​​ក្នុង​​​ចំណោម​​​ប្រទេស​​​បញ្ជូន​​​​ពលករ​​​ច្រើន​​​ជាង​​​គេ​​​ក្នុង​​​តំបន់​​​អាស៊ី​អាគ្នេយ៍​​។

លោក​​ មឿន តុលា​​​ ជា​​​នាយកប្រតិបត្តិ​​នៃ​​មជ្ឈមណ្ឌលសម្ព័ន្ធ​​ភាព​​ការងារ​​ និង​​​សិទ្ធិ​​មនុស្ស​​ ហៅ​​កាត់​​ថា​​ (CENTRAL)​​ បាន​​​ផ្តល់​​​កិច្ច​សម្ភាស​​​​ជា​​មួយ​​ កឹម ម៉ានី​​ ​ដែល​​ជា​​​សិក្ខាកាម​​​របស់​​​ Newsroom​​ Cambodia​​ អំពី​​​​ផល​​ប៉ះពាល់​​នៃការ​​ធ្វើ​​ចំណាកស្រុក​​​របស់​​​ពលករ​កម្ពុជា​ទៅ​​​កាន់​ប្រទេសគោលដៅ​​​​​​​​​។

Q: សួស្តី​លោក! តើ​លោក​អាច​ណែនាំ​ខ្លួន​បន្តិច​បាន​ទេ​?

A: បាទ​​! ខ្ញុំ​​​ឈ្មោះ​​ មឿន តុលា​​​ ជា​​ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​​សម្ព័ន្ធ​​ភាព​​​ការងារ​​ និង​​​សិទ្ធិមនុស្ស​​​ ហៅ​​​កាត់​​ថា​​សង់ត្រាល់​​។

Q: តើ​​អ្វី​​ជា​​ការ​​ធ្វើ​​ចំណាកស្រុក​​?

A: Ok​​! ឥឡូវ​​ខ្ញុំ​​និយាយ​​ភាសា​​ដើម្បី​​ងាយ​​យល់​​ ពាក្យ​​ថា​​ចំណាកស្រុក​​ហ្នឹង​​សំដៅ​​ទៅលើ​​ការ​​ចេញ​​​ពី​​ភូមិ​​កំណើត​​របស់​​ខ្លួន​​ ក្នុង​​គោល​​បំណង​​​អាច​​ថា​​រក​​របរ​​ទទួល​​ទាន​​ ឬ​​មួយ​​រក​​ការងារ​​ធ្វើ​​ ឬ​​ក៏​​​ផ្លាស់​​ប្តូរ​​ទីលំនៅ​​ទៅ​​កន្លែង​​ណា​​មួយ​​ផ្សេង​​ក្រៅពី​​ភូមិ​​កំណើត​​របស់​​យើង​​ អាហ្នឹង​​គេ​​ហៅ​​ថា​​ចំណាកស្រុក​​ហើយ​​។ បើ​​សិន​​ជា​​យើង​​ចេញពី​​ភូមិ​​កំណើត​​មក​​ត្រឹម​​ទីរួមខេត្ត​​ ឬទីរួមស្រុក​​ ឬ​​ក្រុង​​ខេត្ត​​ណា​​មួយ​​ដែល​​មិន​​មែន​​ជា​​ស្រុក​​ភូមិ​​កំណើត​​របស់​​យើង​​ អាហ្នឹង​​គេ​​ហៅ​​ថា​​ការ​​ធ្វើ​​ចំណាក​​ស្រុក​​ដោយ​​នៅ​​ក្នុង​​ស្រុក​​ក្នុង​​ប្រទេស​​។ ប៉ុន្តែ​​បើ​​ផ្ទុយ​​មក​​វិញ​​ បើសិន​​ជា​​យើង​​ធ្វើ​​ចំណាកស្រុក​​ ចេញ​​ពី​​ភូមិ​​កំណើត​​របស់​​យើង​​ ប្រទេស​​កំណើត​​របស់​​យើង​​ ទៅ​​ប្រទេស​​គោលដៅ​​ណា​​មួយ​​ដើម្បី​​បំណង​​ទាំងបី ​​ដូច​​ខ្ញុំ​​បាន​​ជម្រាប​​ខាង​​ដើម​​ហ្នឹង​​ ក៏​​គេ​​ចាត់​​ទុក​​ថា​​ជា​​ការ​​ធ្វើ​​ចំណាកស្រុក​​ដែរ​​។​​

Q: តើ​​ការ​​ធ្វើ​​ចំណាក​​ស្រុក​​មាន​​គុណសម្បត្តិ​​ និង​​គុណវិបត្តិ​​យ៉ាង​​ណា​​ខ្លះ​​?

A: គុណសប្បត្តិ​​ត្រង់​​ថា​​ យើង​​អាច​​មាន​​ឱកាស​​ក្នុង​​ការ​​រៀន​​សូត្រ​​ ទាំង​​របៀប​​រស់​​នៅ​​ ឱកាស​​ក្នុង​​ការ​​អាច​​រក​​មុខ​​របរ​​ ឱកាស​​​ក្នង​​ការ​​ផ្លាស់ប្តូរ​​នូវ​​បែបបទ​​ការ​​រស់​​នៅ​​ និង​​ប្រកប​​មុខរបរ​​ថ្មី​​អីចឹង​​ ហ្នឹង​​គុណសម្បត្តិ​​។ គុណវិបត្តិ​​ បើសិន​​ជា​​យើង​​ជា​​ប្រជាពលរដ្ឋ​​មួយ​​នៅ​​ក្នុង​​កម្រិត​​ការ​​ចេះដឹង​​តិចតួច​​ មិនចេះ​​អាន​​អក្សរ​​ មិនចេះ​​ភាសា​​គេ​​ បើសិន​​ជា​​យើង​​ទៅ​​ក្រៅប្រទេស​​ ហើយ​​យើង​​មាន​​ជំនាញ​​តិចតួច​​ គឺ​​មាន​​ហានិភ័យ​​ខ្ពស់​​ជាង​​អ្នក​​ដែល​​គេ​​ចេញ​​ពី​​មហាវិទ្យាល័យ​​ ដែល​​អាច​​និយាយ​​ភាសា​​អង់គ្លេស​​បាន​​ ទំនាក់ទំនង​​បាន​​ ហើយ​​យើង​​នឹង​​ឈាន​​ទៅ​​ដល់​​បរិបទ​​មួយ​​របៀប​​រស់​​នៅ​​ថ្មី​​ វប្បធម៌​​ទំនៀមទម្លាប់​​ថ្មី​​ អាហ្នឹង​​ជា​​គុណវិបត្តិ​​។

ចំណុច​​មួយ​​ទៀត​​ យើង​​បែក​​ពី​​ស្រុក​​កំណើត​​ បែក​​ពី​​ប្រទេស​​ បែក​​ពី​​ក្រុមគ្រួសារ​​របស់​​​យើង​​ អាហ្នឹង​​ជា​​គុណវិបត្តិ​​។ អាហ្នឹង​​សុទ្ធ​​តែ​​យើង​​និយាយ​​ពី​​គុណវិបត្តិ​​កម្រិត​​ខ្លួនឯង​​ ប៉ុន្តែ​​បើ​​យើង​​និយាយ​​ពី​​គុណវិបត្តិ​​សម្រាប់​​ប្រទេស​​ សម្រាប់​​សហគមន៍​​ គឺ​​កាលណា​​យើង​​ចំណាកស្រុក​​ចេញ​​ពី​​សហគមន៍​​របស់​​យើង​​ ចេញ​​ពី​​ប្រទេស​​របស់​​យើង​​ គឺ​​យើង​​បាត់បង់​​ឱកាស​​ក្នុង​​ការ​​ចូលរួម​​ចំណែក​​អភិវឌ្ឍ​ន៍​​​សហគមន៍​​ ចូលរួម​​ចំណែក​​ក្នុង​​ការ​​អភិវឌ្ឍ​​ជ្រើសរើស។​​​

ជា​​ពិសេស​​នៅ​​ក្នុង​​បរិបទ​​នេះ​​ យើង​​កាលណា​​​ចំណាក​​ស្រុក​​ទៅ​​ក្រៅ​ប្រទេស​​​ហើយ​​ គឺ​​យើង​​អាច​​បាត់បង់់​​នូវ​​ឱកាស​​ក្នុង​​ការ​​ចូលរួម​​ជ្រើសរើស​​តំណាង​​របស់​​ខ្លួន​​ ទាំង​​ថ្នាក់​​ក្រោមជាតិ​​ ដូច​​យើង​​បោះឆ្នោត​​ឃុំ​​សង្កាត់​​អីចឹង​​ យើង​​ពិបាក​​នឹង​​មក​​បោះឆ្នោត​​ជ្រើសរើស​​តំណាង​​ក្រុមប្រឹក្សា​​ឃុំ​​ ឫ​​ក៏​​មេ​​ឃុំ​​នៅ​​ក្នុង​​សហគមន៍​​របស់​​យើង​​ទី១​​។

ទី២​​ បោះឆ្នោត​​ជាតិ​​ ក៏​​យើង​​បាត់បង់​​ឱកាស​​ក្នុង​​ការ​​ជ្រើសរើស​​តំណាង​​របស់​​យើង​​ក្នុង​​សភាជាតិ​​អីចឹង​​ដែរ​​ អាហ្នឹង​​គុណ​​វិបត្តិ​​សម្រាប់​​ថ្នាក់​​ជាតិ​​ ប៉ុន្តែ​​ការ​​ធ្វើ​​ចំណាកស្រុក​​ច្រើន​​ បើ​​ប្រជាពលរដ្ឋ​​ចេញ​​ទៅ​​ធ្វើ​​ចំណាកស្រុក​​ច្រើន​​នៅ​​ក្រៅប្រទេស​​គេ​​ខ្លាំង​​ពេក​​ ក៏​​វា​​ធ្វើ​​អោយ​​មាន​​វិបត្តិ​​សម្រាប់​​ប្រទេស​​ដែរ​​ ខ្វះ​​ធនធាន​​មនុស្ស​​ក្នុង​​ការ​​អភិវឌ្ឍន៍​​នៅ​​ក្នុង​​ស្រុក​​ហ្នឹង​​ដែរ​​។

Q: តើ​​ការ​​ធ្វើ​​​ចំណាកស្រុក​​​នៅ​​ប្រទេសកម្ពុជា​​នា​​ពេល​​​បច្ចុប្បន្ន​​​មាន​​​ស្ថានភាព​​បែប​​ណា​​ដែរ​​លោក​​?

A: សម្រាប់​​យើង​​ ជា​​សំណួរ​​ធំ​​បន្តិច។​​​ សម្រាប់​​ប្រទេសកម្ពុជា​​យើង​​ ជា​​ប្រទេស​​បញ្ជូន​​ពលករ​​ ហើយ​​យើង​​ឃើញ​​ថា​​ ប្រជាពលរដ្ឋ​​យើង​​ដែល​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅប្រទេស​​ភាគ​​ច្រើន​​ នៅ​​ក្នុង​​ចំណោម​​៣លាន​​នាក់​​ជាង​​នេះ​​ ភាគ​​ច្រើន​​គឺ​​ជា​​ប្រជាពលរដ្ឋ​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ហ្នឹង​​ទាប​​ ហើយ​​មាន​​ជំនាញ​​ហ្នឹង​​ទាប​​ កាលណា​​បើសិន​​ជា​​គាត់​​​មាន​​ជំនាញ​​ទាប​​ វប្បធម៌​​ទាប​​ហ្នឹង​​ហើយ​​ ដែល​​យើង​​មើល​​ការងារ​​ដែល​​គាត់​​ធ្វើ​​នៅ​​ថៃ​​ ភាគ​​ច្រើន​​នៅ​​ថៃ​​២លាន​​នាក់​​ជាង​​ ភាគ​​ច្រើន​​នៅ​​ថៃ​​ក្នុង​​វិស័យ​​កសិកម្ម​​ទៅ​​ធ្វើ​​ចំការ​​ឱ្យ​​គេ​​ វិស័យសំណង់​​ ហើយ​​ទៅ​​ធ្វើ​​ជា​​អ្នក​​រៀប​​ឥដ្ឋ​​ ឬ​​ក៏​​ជូត​​ស៊ីម៉ង់ត៍​​​ ជូត​​ខ្សាច់​​អីចឹង​​ សុទ្ធ​​ដែល​​ជា​​ការងារ​​មាន​​គ្រោះ​​ថ្នាក់​​ ហើយ​​ការងារ​​ដែល​​មាន​​ចំណូល​​ត្រឹមតែ​​ប្រាក់​​ឈ្នួល​​គោល​​ ឬ​​ក៏​​ទាប​​ជាង​​ប្រាក់​​ឈ្នួល​​គោល​​។ ការងារ​​ផ្សេងទៀត​​ដូច​​រត់​​តុបាយ​​ រត់​​តុគុយទាវ​​អីចឹង​​ អាហ្នឹង​​ភាគ​​ច្រើន​​ពលរដ្ឋ​​ទៅ​​ធ្វើ​​ការ​​នៅ​​ទីហ្នឹង​​ អីចឹង​​បើ​​យើង​​មើល​​មក​​ការងារ​​ដែល​​ធ្វើ​​ដោយ​​កម្លាំង​​ហ្នឹង​​ វា​​ជា​​ការងារ​​ដែល​​មាន​​ហានិភ័យ​​ ហានិភ័យ​​ក្នុង​​​ន័យ​​ថា​​ងាយ​​រងគ្រោះ​​ដោយ​​សារ​​ការ​​កេង​​ប្រវ័ញ្ច​​ ងាយ​​រងគ្រោះ​​ដោយ​​គេ​​មិន​​បើក​​ប្រាក់ឈ្នួល​​ ងាយ​​រងគ្រោះ​​ដោយ​​អំពើហិង្សា​​នៃ​​ការ​​គ្រប់គ្រង​​ ដូច​​ថា​​ពេល​​ខ្លះ​​ការ​​រង​​គ្រោះ​​ ដោយ​​សារ​​​​ការ​​ជួញ​​ដូរ​​អីចឹង​​ដែរ​​។

អាហ្នឹង​​សម្រាប់​​ខ្ញុំ​​ ខ្ញុំ​​យល់​​ថា​​ប្រជាពលរដ្ឋ​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ទាប​​ ឬ​​ក៏​​ជំនាញ​​ទាប​​ទាំង​​អស់​​ហ្នឹង​​​ គាត់​​គួរ​​ត្រូវ​​បាន​​យក​​ចិត្ត​​ទុកដាក់​​ពី​​សំណាក់​​រដ្ឋ​​ហ្នឹង​​ក្នុង​​ការ​​បង្កើត​​មុខរបរ​​ ហើយ​​និង​​បង្កើត​​ការងារ​​នៅ​​ក្នុង​​ស្រុក​​ជា​​ជាង​​ឱ្យ​​គាត់​​ប្រថុយ​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅប្រទេស​​។

ដោយ​​ឡែក​​បើ​​​សិន​​​ជា​​ចង់​​ឱ្យ​​ពលរដ្ឋ​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅ​​ប្រទេស​​ដក​​បទពិសោធន៍​​យក​​មក​​អភិវឌ្ឍ​ន៍​​​ជាតិ​​យើង​​វិញ​​ ខ្ញុំ​​គិត​​ថា​​ គួរ​​តែ​​ជា​​ឱកាស​​សម្រាប់​​ពួក​​និស្សិត​​ពួក​​អី​​។​ ចឹង​​ជា​​សរុប​​មក​​ខ្ញុំ​​ថា​​ការ​​ធ្វើ​​ចំណាកស្រុក​​ សម្រាប់​​ប្រជាពលរដ្ឋ​​ខ្មែរ​​យើង​​​ជា​​ប្រភេទ​​ការ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ បង្ខំ​​ក្នុង​​ន័យ​​នេះ​​គឺ​​ ដោយ​​សារ​​ការ​​អត់​​មាន​​ជម្រើស​​ ដោយសារ​​អត់​​មាន​​ជម្រើស​​ហ្នឹង​​ គឺ​​ដោយសារ​​​គាត់​​ជំពាក់​​លុយ​​គេ​​ គាត់​​អត់​​មាន​​មុខរបរ​​ត្រឹមត្រូវ​​ គាត់​​អត់​​មាន​​មុខរបរ​​ប្រាក់​​ចំណូល​​ មិន​​អាច​​រស់​​បាន​​អីចឹង​​ទៅ​​ គ្នា​​បង្ខំ​​ចិត្ត​​ធ្វើ​​ចំណាកស្រុក​​ទៅ​​ក្រៅប្រទេស​​ ប៉ុន្តែ​​មិន​​ជា​​ការ​​​ធ្វើ​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ទេ​​។

ការ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ ខ្ញុំ​​ឧទាហរណ៍​​ដូចជា​​ ជនជាតិ​​ថៃ​​មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ ជនជាតិ​​ម៉ាឡេ​​មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ ជនជាតិ​​អាមេរិក​ ជនជាតិ​​អូស្ត្រាលី​​ ជនជាតិ​​កាណាដា​​ អង់គ្លេស​​អី​​ មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ហ្នឹង​​ ក៏​​ជា​​ចំណាកស្រុក​​ដែរ​​ ប៉ុន្តែ​​គេ​​ជា​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ គេ​​ចង់​​ផ្លាស់ប្តូរ​​បរិយាកាស​​ គេ​​ចង់​​ផ្លាស់ប្តូរ​​បទពិសោធន៍​​អី​​ -ល- ហ្នឹង​​ដើម្បី​​ឈាន​​ទៅ​​ថ្ងៃ​​ក្រោយ​​ទៅ​​ទៀត​​ត្រឡប់​​ទៅ​​ស្រុក​​គេ​​វិញ​​ គេ​​ធ្វើ​​ការ​​ណា​​មួយ​​ គេ​​មាន​​បទ​​ពិសោធន៍​​ជាក់លាក់​​​ បាទ​​។

Q: តើ​​មាន​កត្តា​​អ្វី​​ខ្លះ​​ជំរុញ​​ឱ្យ​​ពួក​​គាត់​​ធ្វើ​​ចំណាកស្រុក​​?

A: កត្តា​​ដែល​​ជំរុញ​​ឱ្យ​​ធ្វើ​​ចំណាកស្រុក​​វា​​មាន​​ពីរ​​ដែល​​គេ​​តែងតែ​​កំណត់​​ហ្នឹង​​ គឺ​​កត្តា​​ជំរុញ ​​និង​​កត្តា​​ទាក់ទាញ​​។ កត្តា​​ជំរុញ​​ គេ​​សំដៅ​​ទៅលើ​​ភាព​​ក្រីក្រ​​ ភាព​​អត់​​ការងារ​​ធ្វើ​​ ភាព​​អត់​​មុខ​​របរ​​ជាក់លាក់​​ ការ​​បាត់បង់​​ដី​​ធ្លី​​ ការ​​ជំពាក់​​បំណុល​​ធនាគារ​​គ្រឺស្ថានហិរញ្ញវត្ថុ​​ -ល- និង​​ -ល- ហ្នឹង​​ដែល​​ធ្វើ​​ឱ្យ​​​ពលរដ្ឋ​គាត់​​ក្រីក្រ​​ កាលណា​​គាត់​​ក្រីក្រ​​ គាត់​​សម្លឹង​​មើល​​ជម្រើស​​ថា​​តើ​​ធ្វើម៉េច​​ដើម្បី​​ឱ្យ​​គាត់​​អាច​​រក​​ចំណូល​​បាន​​ ឬ​​ក៏​​រក​​មុខរបរ​​បាន​​ដើម្បី​​ធានា​​នូវ​​ចំណូល​​បង់​​សង​​ទៅ​​​បំណុល​​ធនាគារ​​​ទៅ​​គ្រឹះស្ថានហិរញ្ញវត្ថុ​​ ​​ -ល- និង​​ -ល- អាហ្នឹង​​គេ​​ហៅ​​ថា​​កត្តា​​ជំរុញ​​។

កត្តា​​មួយ​​ទៀត​​ គឺ​​កត្តា​​ទាក់ទាញ​​ កត្តា​​ទាក់ទាញ ​​ដូច​​​នៅ​​ស្រុក​​ថៃ​​ចឹង​​ គេ​​មាន​​ការងារ​​ធ្វើ​​ គេ​​មាន​​ប្រាក់ឈ្នួល​​ច្រើន​​ជាង​​កម្ពុជា​​ គេ​​មាន​​ចំណាយ​​បាន​​៣​​រយបាត​​ក្នុង​​មួយ​​ថ្ងៃ​​​ ក៏​​ប៉ុន្តែ​​ចំណាយ​​ទៅ​​វិញ​​ថ្លៃ​​ម្ហូប​​ ថ្លៃ​​អី​​ហ្នឹង​​ វា​​អាច​​ធូរ​​ជាង​​​នៅ​​ស្រុក​​ខ្មែរ។​​ ហើយ​​ពេល​​ខ្លះ​​ទៅ​​ក៏​​មាន​​ការ​​លួងលោម​​ពី​​​មេ​​ខ្យល់​​អី​​មួយ​​ចំនួន​​ដែល​​អូសទាញ​​ថា​​ មក​​ធ្វើ​​ការ​​នេះ​​មក​​បាន​​ចំណូល​​ខ្ពស់​​ មាន​​ការងារ​​ល្អ​​ ការងារ​​​ស្រួល​​អី​​ហ្នឹង​​ អាហ្នឹង​​គឺ​​ជា​​​កត្តាទាក់ទាញ​​ ហើយ​​ក៏​​មាន​​អ្នក​​ខ្លះ​​គេ​​ធ្វើ​​ចំណាកស្រុក​​ទៅ​​គេ​​បាន​​ជោគជ័យ​​ទៅ​​ គេ​​ត្រឡប់​​មក​​វិញ​​ បាន​​ទិញ​​ដី​​ សង់​​ផ្ទះ​​ឡើងវិញ​​ ឬ​​ក៏​​ជួសជុល​​ផ្ទះ​​ ធ្វើ​​ឱ្យ​​មនុស្ស​​យើង​​ដែល​​ឃើញ​​ហើយ​​អត់​​ទាន់​​បាន​​ធ្វើ​​ចំណាកស្រុក​​ហ្នឹង​​ ចាប់​​ផ្តើម​​ពិចារណា​​កត្តា​​មួយ​​ជំរុញ​​ខ្លួន​​ដែល​​អត់​​មាន​​លុយ​​ អត់​​មាន​​ចំណូល​​ផង​​ មើល​​គេ​​ឃើញ​​បាន​​ជោគជ័យ​​ អីចឹង​​ក៏​​សម្រេចចិត្ត​​ធ្វើ​​ចំណាកស្រុក​​អីចឹង​​ទៅ​​​​។

Q: តើ​​មាន​​បញ្ហា​​ប្រឈម​​ចំពោះ​​ពួកគាត់​​ដែរ​​ឬទេ​​ ចំពោះ​​ការ​​ធ្វើ​​ចំណាកស្រុក​​?

A: ដូច​​ខ្ញុំ​​ជម្រាប​​ចឹង​​ ពលរដ្ឋ​​យើង​​ភាគច្រើន​​ជា​​ប្រភេទ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ បង្ខំ​​ន័យនេះ​​ ដូច​​ក្នុង​​ន័យ​​ខ្ញុំ​​បាន​​ពន្យល់​​មុន​​ហ្នឹង​​ មិន​​មែន​​គេ​​​យក​​កាំភ្លើង​​ កាំបិទ​​ទៅ​​​ភ្ជង់​​គាត់​​ឱ្យ​​ចំណាកស្រុក​​ទេ​​ ប៉ុន្តែ​​​ដោយសារ​​កត្តា​​ជំរុញ​​ហ្នឹង​​ វា​​ច្រើន​​ពេក​​ ភាព​​ក្រីក្រ​​ ភាព​​អីហ្នឹង​​ ហើយ​​វា​​អត់​​មាន​​ជម្រើស​​អីចឹង​​​ទៅ​​ គាត់​​ទៅ​​ធ្វើ​​ចំណាកស្រុក​​​ដោយ​​បង្ខំ​​ហ្នឹង​​។​ កាលណា​​គាត់​​ទៅ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ ខ្លួន​​ឯង​​អត់​​ចេះ​​ភាសា​​​គេ​​ ខ្លួន​​ឯង​​អត់​​ចេះ​​សូម្បី​​តែ​​អាន​​ឈ្មោះ​​ សរសេរ​​ឈ្មោះ​​ខ្លួនឯង​​ ឬ​​ក៏​​អាន​​​ឈ្មោះ​​​ខ្លួនឯង​​ ចឹង​​គាត់​​មាន​​​បញ្ហា​​​ប្រឈម​​ច្រើន​​ពាក់ព័ន្ធ​​ទៅ​​ដល់​​ប្រទេស​​គោលដៅ​​ហ្នឹង​​ ដូចជា​​ គេ​​មិន​​បើក​​ប្រាក់ឈ្នួល​​ឱ្យ​​ពួកគាត់​​គ្រប់​​តាម​​អ្វី​​ដែល​​ជា​​ប្រាក់ឈ្នួល​​ជាតិ​​គេ​​ហ្នឹង​​ ឬ​​ក៏​​ប្រាក់​​ឈ្នួល​​ដែលព្រមព្រៀង​​គ្នា​​ អាច​​ប្រឈម​​នឹង​​ការ​​គេ​​លក់ដូរ​​គាត់​​ ពី​​កន្លែង​​មួយ​​ទៅ​​កន្លែង​​មួយ​​ អាច​​ប្រឈម​​នឹង​​អំពើហិង្សា​​ក្នុង​​ការ​​គ្រប់គ្រង​​។ ឧទាហរណ៍​​ បើសិន​​ជា​​គាត់​​ធ្វើ​​អី​​មួយ​​ គេ​​អាច​​ប្រើ​​អំពើហិង្សា​​លើ​​រាង​​កាយ​​គាត់​​ អាច​​ទទួល​​បាន​​ឱកាស​​ការ​​ទទួល​​បាន​​កិច្ច​​គាំពារ​​សង្គម​​នៅ​​ក្នុង​​ប្រទេស​​ទទួល​​ ហើយ​​និង​​គាត់​​ត្រូវ​​ប្រឈម​​ជាមួយ​​នឹង​​ការងារ​​ដែល​​មិន​​មាន​​ការ​​ធានា​​នូវ​​លក្ខខណ្ឌ​​​សុខភាព​​ សុវត្ថិភាព​​ ហើយ​​និង​​ស្តង់ដារ​​ការងារ​​អី​​ត្រឹមត្រូវ​​ អាហ្នឹង​​ការ​​ប្រឈម​​ត្រួសៗ​​ដែល​​ខ្ញុំ​​រៀបរាប់​​ បាទ​​។

Q: តើ​​អាជ្ញាធរ​​ និង​​រដ្ឋាភិបាល​​គួរ​​មាន​​វិធានការ​​បែបណា​​ក្នុង​​រឿងនេះ​​?

A: តាម​​ពិត​ទៅ​​វា​​មា​ន​​រឿង​​ច្រើន​​ដែល​​គួរ​​ធ្វើ​​ ក៏​​ប៉ុន្តែ​​ខ្ញុំ​​សូម​​ញែក​​វា​​ជា​​ពីរ​​ ញែក​​ទី១​​ យន្តការ​​ក្នុង​​ការ​​ការពារ​​ និង​​លើកកម្ពស់​​ពលករ​​ចំណាកស្រុក​​ដែល​​គាត់​​កំពង់​​ធ្វើការ​​នៅ​​ក្នុង​​ប្រទេស​​គោលដៅ​​ហ្នឹង​​ តាម​​ពិត​​ទៅ​​យើង​​គួរ​​តែ​​ចរចារ​​ MOU ​​រវាង​​ប្រទេស​​យើង​​ និង​​ប្រទេស​​ទទួល​​ហ្នឹង​​ កុំ​​ផ្តោត​​តែ​​លើ​​ចំនួន​​ ហើយ​​កុំ​​ផ្តោត​​ទៅ​​លើ​​វិស័យ​​ យើង​​គួរ​​ផ្តោត​​ទៅ​​លើ​​ យើង​​គួរ​​សម្លឹង​​ទៅ​​មើល​​ថា​​តើ​​មាន​​លក្ខខណ្ឌ​​ការពារ​​អី្វ​​ខ្លះ​​ដល់​​ពលករ​​យើង​​ហ្នឹង​​ ការការ​​ពារសិទ្ធិ​​ ការការពារ​​ប្រយោជន៍​​ទៅ​​ពលករ​​យើង​​។

ទី២​​ យើង​​ត្រូវ​​មាន​​យន្តការ​​ក្នុង​​ការ​​តាមដាន​​ ថា​​តើពលករ​​ខ្មែរ​​កំពុង​​​ធ្វើការ​​នៅ​​ម៉ាឡេក្តី​​ នៅ​​ថៃក្តី​​ ឬ​​ប្រទេស​​គោលដៅ​​មួយ​​ចំនួន​​ផ្សេង​​ទៀត​​ហ្នឹង​​ ត្រូវ​​បាន​​គេ​​គោរព​​តាម​​ស្តង់ដារ​​និយាម​​អន្តរជាតិ​​ដែល​​មាន​​ចែង​​នៅ​​ក្នុង​​អនុសញ្ញា​​អន្តរជាតិស្តី​​អំពី​​ការ​​លើកកម្ពស់​​ និង​​ការការពារ​​សិទ្ធិ​​ពលករ​​ចំណាកស្រុក​​ និង​​ក្រុមគ្រួសារ​​ដែរ​​អត់​​។

ដែល​​សំខាន់​​ ចំណុច​​ទី៣​​ យើង​​ត្រូវ​​មាន​​យន្តការ​​ក្នុង​​ការ​​ទទួល​​​មក​​វិញ​​ ទទួល​​គាត់​​មក​​វិញ​​​មាន​​ន័យ​​ថា​​ នៅ​​ពេល​​ដែល​​ពលករ​​គាត់​​ធ្លាប់​​ធ្វើការ​​នៅ​​ក្នុង​​វិស័យកសិកម្ម​​នៅ​​ប្រទេសថៃ​​ នៅ​​ពេល​​គាត់​​ត្រឡប់​​មកវិញ​​ តើ​​មាន​​វិស័យកសិកម្ម​​ហ្នឹង​​ត្រង់​​យក​​ពួក​​គាត់​​ ពួកគាត់​​ទៅ​​ធ្វើ​​ការ​​បួន​​ប្រាំឆ្នាំ​​ បី​​បួនឆ្នាំ​​ អាហ្នឹង​​គាត់​​ក្លាយ​​ទៅ​​ជា​​ពលករ​​ជំនាញ​​ហើយ​​ ចឹង​​មក​​វិញ​​ហ្នឹង​​គាត់​​មានមុខរបរ​​ ព្រោះ​​អី​​គាត់​​មាន​​​ការងា​រ​​អី​​ដែល​​រដ្ឋ​​បង្កើត​​សម្រាប់​​គាត់​​អត់​​ បើសិន​​ជា​​អត់​​ទេ​​ គាត់​​ត្រូវ​​ត្រឡប់​​នៅ​​ប្រទេសផ្សេងៗ​​វិញ​​ មក​​ពី​​កូរ៉េ​​ទៅ​​ថៃ​​ មក​​ពី​​ថៃ​​ទៅ​​ម៉ាឡេ​​ អាហ្នឹង​​គេច​​មិន​​ផុត​​គឺ​​ថា​​ រដ្ឋ​​យើង​​អត់​​អាច​​ទទួល​​បាន​​ប្រយោជន៍​​អីពី​​ពួកគាត់​​ទេ​​ អាហ្នឹង​​ ចំនុច​​ទី១​​។

ចំណុច​​ទី២​​ ខ្ញុំ​​ថា​​បើ​​សម្រាប់​​ខ្ញុំ​​វិញ​​ យន្តការ​​ក្នុង​​ការ​​ធ្វើ​​ចំណាកស្រុក​​នេះ​​ យើង​​គួរ​​តែ​​បង្កើត​​ឱកាស​​​ឱ្យ​​បាន​​ច្រើន​​សម្រាប់​​អ្នក​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ទាប​​ ឬ​​មួយ​​អ្នក​​ដែល​​មាន​​ជំនាញ​​ទាប​​ តាម​​រយៈ​​ធ្វើ​​កំណែ​​ទម្រង់​​វិស័យកសិកម្ម​​ ឧទាហរណ៍​​ដូចជា​​ មាន​​ដី​​គ្រប់គ្រាន់​​ផ្តល់​​ឱ្យ​​គាត់​​ក្នុង​​ការ​​ធ្វើស្រែ​​ ធ្វើចំការ​​ មាន​​ពូជ​​ ឬ​​ក៏​​មាន​​ទុន​​សម្រាប់​​ជួយ​​គាត់​​ ដើម្បី​​ឱ្យ​​គាត់​​អាច​​ដាំដុះ​​បាន​​ធ្វើ​​កសិផល​​បាន​​។

ទី៣​​ ទីផ្សារ​​ បង្កើត​​ជា​​ទីផ្សារ​​ជួយ​​ពលរដ្ឋ​​យើង​​ក្នុង​​ការ​​វេច​​ខ្ចប់​​សម្រាប់​​លក់​​ផលិតផល​​កសិកម្ម​​ទៅ​​ដល់​​ទីផ្សារ​​ហ្នឹង​​ ឬ​​ក៏​​បង្កើត​​នូវ​​ដែល​​គេ​​ហៅ​​ថា​​វិស័យ​​កែ​​ច្នៃ​​។ ឧបមាថា​​ឥឡូវ​​គាត់​​ដាំ​​ដើម​​ស្វាយ​​ ត្រូវ​​យក​​ផ្លែស្វាយ​​ហ្នឹង​​ផលិត​​ទៅ​​ជា​​ទឹកស្វាយ​​ ទៅ​​ជា​​ស្វាយត្រាំ​​ ទៅ​​ជាស្វាយ​​​ (dried mangos)​​ ដំណាប់ស្វាយ​​អី​​ ​​ -ល- និង​​ -ល- ​​ ហ្នឹង​​។

បើសិន​​ជា​​យើង​​បង្កើត​​ទីផ្សារ​​ហ្នឹង​​បាន​​ គឺ​​ពលរដ្ឋ​​យើង​​ដែល​​គាត់​​ទៅ​​ធ្វើ​​ការ​​នៅ​​ low​​ skills​​ [ជំនាញ​ទាប] នៅ​​ផ្នែក​​កសិកម្ម​​ និង​​ផ្នែក​​សំណង់​​អីហ្នឹង​​ គាត់​​មាន​​ឱកាស​​ធ្វើ​​ការ​​នៅ​​ក្នុង​​ស្រុក​​ ផលិត​​នៅ​​ក្នុង​​ស្រុក​​ យើង​​កុំ​​ប្រើ​​យន្ត​​ការ​​ក្នុង​​ការ​​ប្រែក្លាយ​​ប្រជាពលរដ្ឋ​​ដែល​​ជា​​កសិករ​​ដែល​​ជា​​ម្ចាស់ដី​​ ដែល​​ជា​​អ្នក​​ផលិត​​ហ្នឹង​​ឱ្យ​​ទៅ​​ជា​​ពលករ​​គេ​​ ព្រោះ​​ជីវិត​​ជា​​ពលករ​​អត់​​ទៀង​​ អត់​​មាន​​ស្ថិរភាព​​ទេ​​ ថ្ងៃ​​ណា​​ធ្វើ​​ការ​​ល្អ​​ទៅ​​ គេ​​រក្សា​​ទុក​​ទៅ​​ ប៉ុន្តែ​​បើសិន​​បើ​​យើង​​ធ្លាក់​​ដៃ​​ការងារ​​ គេ​​បញ្ឈប់​​យើង​​ពី​​ការងារ​​ក៏បាន​​ ក៏​​មាន​​ដែរ​​។ អ៊ីចឹង​​បើសិន​​ជា​​គាត់​​មាន​​ដី​​ ថ្ងៃ​​នេះ​​គាត់​​ដាំស្វាយ​​បាន​​ផល​​ ថ្ងៃ​​ក្រោយ​​អត់​​មាន​​ផល​​ គាត់​​ដូរ​​ទៅ​​ដាំ​​ដំឡូង​​ គាត់​​ដូរ​​ទៅ​​ដាំ​​ល្ពៅ​​ គាត់​​ដូរ​​ទៅ​​ដាំ​​អី​​វិញ​​ អាហ្នឹង​​ដី​​នៅ​​តែ​​ជា​​របស់​​គាត់​​ដដែល​​ នេះ​​គឺ​​ជា​​ចំណុច​​មួយ​​រដ្ឋ​​ត្រូវ​​គិត​​​​។

A: ចាស៎​​! អរគុណ​​ច្រើន​​ដែល​​បាន​​ផ្តល់​​ជា​​កិច្ចសម្ភាស។​

Q: អរគុណ​​ច្រើន​​!​

A: សូម​​ជម្រាប​​លា​​លោក។​

Q: បាទៗ​​​! ជម្រាបលា៕​​

សង្គមស៊ីវិល​ចំនួន​៦៩ ជំរុញឱ្យ​​រដ្ឋាភិបាល​ដោះលែ​ង​​​ ​​ក​ញ្ញា ឈឹម​​ ​​ស៊ី​​​ថ​​រ
អង្គការសង្គ​មស៊ីវិ​លចំនួន​​៦៩ស្ថាប័ន ទាមទារឱ្យ​​​​រា​ជ​រ​ដ្ឋា​ភិ​បាល​​​ដោះលែង ​​ក​ញ្ញា ឈឹម​​ ​​ស៊ី​​​ថ​​រ​​ ​ប្រធាន​សហជីព​​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ចេញ​ពី​​ព​ន្ធ​​នា​គា​រ​​ជាប​ន្ទាន់​​​​​​ដោយ​​​ឥត​​​ល​ក្ខខ​ណ្ឌ​​​ ​​​ ​​និង​​​​បញ្ឈប់​​ការ​ប្រើ​ប្រា​ស់​​ប្រ​ព័ន្ធ​​​តុ​លាការ​​បំ​ភិ​ត​បំភ័​យ​​​ប្រធា​ន​​ ​​និ​ង​​សមា​ជិក​​​សហ​ជី​ព​​ត​ទៅ​ទៀ​ត​​។​

ក្នុ​ង​​​សេ​ចក្ដី​​ថ្លែ​ង​កា​រ​ណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៩ ​​​ដែល​ចេ​ញ​​នៅថ្ងៃ​ទី២​៨​ ខែវិ​ច្ឆិ​កា ​ឆ្នាំ២​០​២​២ ឱ្យ​​​​​ដឹ​ងថា​​​ ​​​ក​ញ្ញា​​ ​​ស៊ី​​ថ​​​រ​​ ​​​និ​ង​​មេ​ធាវី​​​កា​រពា​រ​​ក្តី​​ឱ្យ​​​​ក​ញ្ញា​​​ ​​​សុទ្ធ​​តែ​​មិ​ន​បា​ន​​ទ​ទួ​លកា​រ​​​ជូ​នដំ​ណឹ​ង​​អំ​ពី​​​លក្ខ​ខ​ណ្ឌ​​ក្នុ​ង​​​កា​រ​​ដោះលែ​ង​​​ឱ្យ​​នៅ​​​ក្រៅ​​ឃុំ​​ប​ណ្តោះអា​ស​ន្ន​​នោះ​​​ទេ​​​​​។ ​​​​មេ​​​ធាវី​​​រ​ប​ស់​​ក​ញ្ញា​​បា​ន​​ដា​ក់​ពា​ក្យ​​ស្នើ​សុំ​​ថ​ត​​សំ​ណុំរឿង​​រ​ប​ស់​​ក​ញ្ញា​​នៅ​​តុ​លាកា​រ​​ ​​ដែ​ល​​ក្នុ​ង​នោះ​​មា​ន​ទាំ​ង​​ឯ​ក​សារ​​ល​ក្ខខ​ណ្ឌ​​នៃ​​​ការ​​​ដោះលែ​ង​​ឱ្យ​​​នៅ​​​ក្រៅ​​ឃុំ​​​បណ្តោះ​អា​សន្ន​​​នា​នា​​​ ​​​ប៉ុ​ន្តែ​​តុ​លា​ការ​​​មិន​ទាន់​​​អ​នុ​​ញ្ញា​ត​​ឱ្យ​​​ថ​​ត​​​​ឯក​សា​រ​​​សំណុំ​រឿ​ង​​នោះ​​​នៅ​ឡើយ​​ ​​ដែ​ល​​នេះ​​​ជា​​កា​រ​​រំ​លោ​ភ​បំពា​ន​​យ៉ា​ង​​​ធ្ងន់​ធ្ង​រ​​ទៅ​លើ​​ក្រ​ម​​នី​តិវិ​ធី​​ព្រហ្ម​ទ​ណ្ឌ​​នៃ​​​ព្រះរា​ជា​ណា​ចក្រក​ម្ពុ​ជា​​។

លោក​​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ​ ​ដែល​ជា​អង្គការ​មួយ​ស្ថិត​ក្នុង​ចំណោម​សង្គមស៊ីវិល​ទាំង​៦៩​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​លើកឡើងថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺ​ជា​រឿង​មិន​សម​ហេតុ​ផល និង​ជា​​ការ​គំរាម​គំហែង បំភិត​​បំភ័យ និងបំបាក់ស្មារតីសម្រាប់សហជីពណា​ហ្គាវើ​លដ៍ ក៏ដូចជាការគំរាមកំហែង បំភ័យទៅដល់បុគ្គលិក អតីតបុគ្គលិកនៃក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហាវិវាទការងារ​នៅក្រុមហ៊ុន​ណា​ហ្គាវើ​លដ៍។

លោកមានប្រសាសន៍ថា៖ ​«​ទីមួយបើតុលាការនិងអាជ្ញាធរចោទប្រកាន់ថាបានគេចវេស និង​មិន​គោរព​ទៅ​តាម​សេចក្ដីសម្រេចដែលដាក់កញ្ញា​ ​ស៊ី​ថ​រ ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ គឺជា​រឿង​អត់​ត្រឹមត្រូវ​ទេ ដោយសារ​កញ្ញា​ ​ស៊ី​ថ​រ និង​មេធាវី​របស់ក​ញ្ញា​មិន​ដែល​បាន​ទទួល​ដីកា​សម្រេច​ដាក់​កញ្ញា​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យរបស់តុលាការទេ អ៊ីចឹងត្រង់ចំណុចដែលមិនអនុញ្ញាតឱ្យកញ្ញា​ ​ស៊ី​ថ​រ​ចេញទៅក្រៅប្រទេស វាអត់មានការអនុវត្តបានដោយសារសាមីខ្លួន និងមេធា​វី​មិន​ដែ​ល​បាន​ដឹ​ង​ហើយ​ក៏​មិ​នដែ​ល​បាន​ឃើ​ញ​ ​អ៊ីចឹ​ង​យ​ក​កា​រស​ម្រេ​ច​ម​កធ្វើ​ជា​ការ​ចោ​ទ​ប្រកា​ន់​វា​អត់​ត្រឹ​ម​ត្រូ​វ​ទេ។ ហើយ​មួ​យ​ទៀត​បើ​គេ​ច​វេស​មែន ​មិ​ន​មែន​កញ្ញា​​ ​​​ស៊ី​​​ថ​​រ​ ​ត្រ​ឡ​ប់ម​កពី​ប្រ​ទេ​ស​​​​អូ​ស្ត្រា​លីវិ​​ញ​ទេ។​ »។

​លោក អំ សំអាត បន្ថែម​ថា៖ «ទី​ពីរ​យើ​ង​ឃើ​ញ​ការ​ឃុំខ្លួ​​ន​គាត់​គឺឃុំ​ខ្លួ​ន​ឡើ​ងវិ​ញ​ទាក់​ទ​ង​បទ​ល្មើ​ស​ចាស់​នោះ​ទេ​ ចា​ប់​ខ្លួនគា​ត់កា​លពី​ដើ​មខែ​ម​ករា​ ឆ្នាំ២០​២​២ តុ​លា​កា​រ​ចោ​ទ​ប្រកា​ន់​គា​ត់​ថា​បា​ន​ញុះញ​ង់​ឱ្យ​មាន​ភាព​​​​វឹ​កវ​រ​​ធ្ង​ន់​ធ្ង​រ​ដ​ល់​​ស​ន្តិសុ​ខ​ស​ង្គម​ ​អ៊ីច៊ឹ​ង​ការ​ចា​ប់ខ្លួ​ននឹ​ង​គឺប​ទល្មើ​សចាស់​ទេ​ ​ហើ​យកា​​រឃុំ​ខ្លួ​​ន​បណ្ដោះ​អា​សន្នឡើ​​ង​វិ​ញទៅ​​លើ​ដី​កាក្រោ​មកា​រ​ត្រួ​ត​ពិ​​​និ​​​ត្យដែ​​​ល​សា​​​មីខ្លួ​ន ​និ​ង​មេ​ធា​វី​មិ​នបា​ន​ដឹ​ង ​នេះ​ជាចំ​ណុ​ចមួ​យយើ​ង​គិត​ថា​គំរា​ម​កំហែ​ង​ ​បំភិ​តបំ​ភ័​យ​ ​និង​បំបា​ក់ស្មារ​តី​សម្រាប់​ស​ហជី​ព​​ក្រុម​ហ៊ុន​​ណា​​ហ្គា​វើ​​​លដ៍​»​​​។​

នាយកអង្គការ​លីកាដូ​រូបនេះ​​​ប​ន្ថែម​ថា ​អាជ្ញាធរ​គួរ​​ប​ញ្ឈប់​កា​រធ្វើ​ទុ​ក្ខ​បុ​កម្នេ​ញ​ ​ឬបំភិត​បំ​ភ័យ​ហួ​សហេ​តុ​ទៅ​លើស​ក​ម្ម​ភា​ព​នៃ​មេ​ដឹក​ស​ហ​ជី​​ព​ឯ​ក​រា​ជ្យ​​​ ដែល​គា​ត់ធ្វើ​កា​រដើ​ម្បី​បម្រើ​ផល​ប្រ​យោជន៍​បុ​គ្គ​លិក​ កម្មក​រ​ ដើម្បី​ឱ្យ​មានកា​រ​គោរ​ពទៅតា​មល​ក្ខខ​ណ្ឌកា​រងារ​ គោរពសិ​ទ្ធិ​រ​ប​ស់បុ​គ្គ​លិ​ក ​ក​ម្ម​ករ​ ហើ​យប្ដូ​រមក​រ​កការ​ដោះ​ស្រា​យវិ​ញ​។​

Newsroom Cambodia បានទាក់ទង លោក ប្លង់ សុផល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាមសាសរអេឡិចត្រូនិច​តេឡេក្រាម​ ប៉ុន្ដែលោកថា៖ ​« ខ្ញុំមិនឆ្លើយនឹងសំណួរ អ្នក​មិនមែន​ជា​អ្នកសារ​ព័ត៌មាន​ឡើយ​»​។

លោក​ ជិ​ន​ ​ម៉ាលី​ន អ្នកនាំពាក្យក្រសួងយុត្ដិធម៌​ប្រាប់​ Newsroom Cambodia តាម​សារ​អេឡិច​ត្រូនិច​តេឡេក្រាម​​​​ថា បើ​មើ​ល​ទៅ​លើ​ការ​លើ​ក​ឡើ​ង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សង្គមស៊ីវិល​ទាំង​៦៩​នោះ​ ​បង្ហាញ​ថា ពួកគេ​មិន​បា​ន​ពិនិ​ត្យ​មើល​ទៅលើ​ច្បា​ប់​រប​ស់​ក​ម្ពុ​ជា​ ឬក៏​នីតិ​វិ​ធី​រប​ស់​តុលា​កា​រ​កម្ពុ​ជា​​នោះ​ទេ។ លោកថា ស​មត្ថកិ​ច្ច​​អនុ​វ​ត្តន៍​ទៅតា​មនី​តិវិធី​ច្បាប់​រប​ស់ក​ម្ពុ​ជាដែល​មាន​ជាធ​រ​មាន មិ​ន​មែ​នជា​កា​រ​រំ​លោ​ភបំពា​ន​សិទ្ធិ ឬ​ធ្វើទុ​ក​បុកម្នេ​ញ​នោះ​ទេ។​

លោ​កមា​ន​ប្រ​សាស​​ន៍ថា​៖ ​«​ទា​ក់​ទងករណី​​ហ្នឹ​​ង​​គឺជា​កា​រ​អ​នុវ​ត្ត​​ដំ​ណើរ​ការ​នី​តិវិ​ធីតា​ម​ផ្លូ​វ​ច្បាប់​រ​ប​ស់​តុលាកា​រ​។ ​ធម្ម​តាអ្ន​ក​ដែល​ត្រូវ​បាន​ដាក់​ស្ថិ​តនៅ​ក្រោ​​មកា​រ​​​ត្រួ​តពិ​និត្យ​តា​មផ្លូ​វតុ​លាកា​រ​ ​គេកំ​ណ​ត់លើ​​លក្ខ​ខ​ណ្ឌ​​ រួ​ម​ទាំ​ងកា​រ​ចេ​ញទៅ​ក្រៅ​ប្រ​ទេស​អី​ជាដើម​ -ល​-​​​ ដែ​លត្រូវ​សុំ​កា​រអ​នុ​ញ្ញា​តពី​ខា​ង​តុលា​កា​រ​សិន​ ​ប៉ុ​ន្តែគា​ត់បា​ន​បំ​ពាន​លើ​លក្ខ​ខ​​​ណ្ឌ​ទាំ​​ង​អ​ស់​នេះ ​អ៊ីចឹ​ង​ហើ​យបា​ន​ជា​តុលា​ការ​គេអ​នុវ​ត្តន៍​នី​តិ​វិធី​ដែល​យ​ក​មក​​​ឃុំខ្លួ​​​នហ្នឹ​ង​។ អ៊ីចឹង​សូ​ម​គាត់​ពិ​និត្យ​មើ​ល​ទៅលើ​ផ្លូ​វ​ច្បា​ប់ នី​តី​វិធី​ច្បាប់​​រប​ស់​កម្ពុ​ជា​មុន​នឹ​ង​ធ្វើ​កា​រ​សន្និ​ដ្ឋាន​ទាំ​ងមិន​យល់​ ឬ​មួយ​ក៏ធ្វើ​កា​រស​ន្និដ្ឋា​ន​ក្នុង​គោ​លបំ​ណ​ង​ចោ​ទ​ប្រ​កា​ន់​ដើ​ម្បីកា​រ​ពា​រ​បិទ​បាំ​ង​កំ​ហុស​រ​ប​ស់ក្រុ​ម​ខ្លួ​ន​»​។​

​ប្រ​ធាន​ស​ហជី​ព​ទ្រ​ទ្រង់​សិ​ទ្ធិ​កា​រងា​រ​បុគ្គ​លិក​ក​ម្មក​រ​ខ្មែ​រនៃ​ក្រុ​ម​ហ៊ុន​ណាហ្គា​វើ​លដ៍​​​ ក​ញ្ញា​ ​ឈឹ​ម ​ស៊ី​ថរ​ ​ត្រូ​វបា​ន​​តុ​លា​កា​រ​​ចោ​ទប្រ​កាន់​​​ពី​​ប​ទ ​«​​ញុះ​ញ​ង់​​»​ ​​​តាម​​ប​ញ្ញ​ត្តិ​​មា​ត្រា​​​៤​​៩​​៤​​​ ​​និ​ង​​មា​ត្រា​​៤​​៩​​​៥​​ ​​​នៃ​​ក្រ​ម​ព្រហ្ម​ទ​ណ្ឌ​​ ​​​កាល​ពី​​ខែ​​ម​ក​រា​​​ ​​ឆ្នាំ​​២​​​០​​២​​២​​ ​​ក្រោ​យ​ពេល​​​ស​ហជី​ព​​ក​ញ្ញា​​ចា​ប់​ផ្ដើម​​​ធ្វើ​​កូ​ដក​ម្ម​​អ​ហិ​ង្សា​ទាម​ទា​រ​រក​ដំ​ណោះស្រា​យ​ការ​ងា​រពី​ភា​គីក្រុ​ម​ហ៊ុ​ន​កាណូមួ​យ​នេះ៕​

បទយកការណ៍៖ អ្នក​ប្រកបរបរ​ក្បែរ​ទីលាន​ចាក់​​សំរាម​គ្មាន​ជម្រើស​ទោះដឹងថា​ប្រឈមនឹង​បញ្ហា​សុខភាព
លោ​ក​​​​ អ៊ុន​ ​ចាន់​ត្រា​​​​ អាយុ​​​​​៥​២​​​​ឆ្នាំ​​​ ​មាន​​​​ស្រុ​កកំ​ណើត​​​​នៅ​​​ខេត្ត​​​​កំ​ពង់​ចាម​​​​ កំពុង​​​រ​ស់​​​​នៅផ្ទះជួល​​​​ជិ​ត​​​​ទីលាន​ចាក់​សំ​រា​ម​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ដោយ​​ប្រកបរបរចិញ្ចឹមជីវិតជាអ្នកដេរ​ការ៉ុង​​​អេតចាយ​។

កំពុង​ស្ថិត​នៅ​ខាងមុខ​ផ្ទះ​មាន​ប្រក់​ស័ង្កសី ​​ទំហំ​បីម៉ែត្រ​គុណ​បួន​ម៉ែត្រ​​ លោក អ៊ុន ចាន់ត្រា​ និយាយ​​ថា ​ការ​រស់​នៅក្បែ​រ​គំ​នរ​សំរា​មធ្វើ​ឱ្យ​លោក​​​ប្រឈ​មនឹ​ង​បញ្ហា​​ប៉ះ​ពាល់​សុ​ខភា​ព ដោយ​សារ​ក្លិន​របស់​សំរាម​។ ទោះយ៉ាងណាលោក​ថា លោក​មិនមាន​ជម្រើស​រក​របរ​ និង​រស់នៅ​កន្លែង​ផ្សេង​នោះទេ។​

លោក​​បញ្ជាក់​ថា៖ «ប៉ះពាល់យ៉ាងណាក៏ទ្រាំបើយើងអត់មានជម្រើសអស់ជម្រើស អស់​ជម្រើស​កន្លែង​រកស៊ី។​ អាការៈឈឺតែរហូតដែរហ្នឹងវាប៉ះពាល់រឿងសំរាមប៉ះពាល់ឈឺ ម្នាក់ៗ​ឈឺ​មិន​ដែល​ស្វាង។​ យើងដឹងទៅណាពាក្យថាអស់ជម្រើស អស់រលីង នៅកន្លែងទាល់ហើយ»។

លោក អ៊ុន ចាន់ត្រា កំពុង​ផ្តល់សម្ភាសន៍​ដល់​សិក្ខាកាម​ Newsroom Cambodia. (រូបថត៖ ខាន់ លីណា)

មិនមែនមានតែគ្រួសារ​របស់​លោក អ៊ុន ចាន់ត្រា នោះទេ​ដែល​​មិនមាន​ជម្រើស​រស់នៅ​ក្បែរ​គំនរសំរាម ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេងទៀត ក៏​បាន​និង​​​កំពុង​​រស់​នៅ​ក្បែរ​ទីលាន​ចាក់​សំរាម ដែល​ពោរពេញ​ដោយ​ក្លិន និង​មេរោគ​នេះ​ផង​ដែរ។

អ្នកស្រី​ ប្រាជ្ញ យិន ​កំពុង​រស់នៅ​ផ្ទះជួល​ជាមួយកូន​នៅ​​ក្បែរ​ទីលាន​ចាក់​សំរាម​ដែរ​នោះ លើក​ឡើង​ដែរ​ថា កូន​របស់​អ្នកស្រី​មាន​មុខ​របរ​ជា​អ្នក​រើសសំរាម​ដើម្បី​យក​ទៅ​លក់​ចិញ្ចឹម​ជីវិត តែ​អ្នកស្រី នៅ​ផ្ទះ​ដេរការ៉ុង​​ដើម្បី​ដាក់អេតចាយ។ អ្នកស្រី​ថា អ្នកស្រី​មិនអាច​ទៅរើស​សំរាម​ជាមួយ​​កូន​បានទេ ដោយសារ​អ្នកស្រី​មានវ័យចំណាស់​ណាស់ទៅហើយ។​

ស្រ្តី​វ័យ​៦៩ឆ្នាំ ដែល​មាន​​​​​​​​​​​​​​ស្រុ​​កកំ​​ណើ​​ត​នៅ​ខេត្ត​ព្រៃ​វែង​រូបនេះ​បន្ថែម​ថា អ្នកស្រី​​តែង​មាន​អាការៈ​មិន​ស្រួលខ្លួន​ជាញឹកញាប់ ​ដោយសារជំងឺ​​ប្រចាំ​កាយ ព្រមទាំង​​ការ​​រស់នៅ​​ក្នុង​​ទីតាំង​​ដែល​​មាន​​ក្លិន​​ស្អុយ​​​ដែល​​ធ្វើ​​ឱ្យ​​​សុខភាព​របស់អ្នកស្រី​​​​កាន់តែ​មិនបាន​ប្រសើរ​​។​​

អ្នកស្រី​​ប្រាប់​ Newsroom Cambodia ថា៖ «អ៊ុំចាប់តាំងពីមករស់នៅទីនេះបាន​ ៣-៤ខែ គឺ​អ៊ុំ​ដាក់​សេរ៉ូម​៤-៥កំប្លោកហើយ។​ បើនិយាយពី​ក្លិនសំរាមគឺក្លិនហើយ ពេល​ខ្លះ​មាន​ខ្យល់​គឺ​វា​ទៅ​តាម​ខ្យល់ តែពេលគ្មានខ្យល់ហើយហប់វិញនោះគឺក្លិនសំរាមវានៅវិលវល់ពេញហ្នឹង ហើយ​ឆួល​ច្រមុះ គឺ​មាន​តែ​យក​ក្រមា​ខ្ទប់»។

អ្នកស្រី ប្រាជ្ញ យិន កំពុង​ផ្តល់សម្ភាសន៍​ដល់​សិក្ខាកាម​ Newsroom Cambodia. (រូបថត៖ ខាន់ លីណា)

ចំណែក​លោកស្រី អឿន ស្រី អាយុ ៥៣ឆ្នាំ ដែលជាអ្នកមករស់នៅកន្លែង​ចាក់សំរាមនេះ​ដែរ លើកឡើង​ថា៖ «ខ្ញុំឧស្សាហ៍ឈឺក្បាល ហើយពេលខ្លះ សំឡេង​រប​ស់​ខ្ញុំ​ឡើង​ចង់​ស្អក​ព្រោះតែ​ធុំក្លិន​សំរា​ម​ពេក ហើយបើនិយាយពីពេលយប់វិញគឺថា ក្លិនសំរាមធុំក្លិនខ្លាំង ធុំជូរៗ​ដូច​បាយ​ជ្រូក ធ្វើឱ្យខ្ញុំតែងតែយកក្រមាមកបិទច្រមុះដើម្បីកុំឱ្យសូវធុំក្លិន»។

​អ្នកស្រី​ ​ស្រី​ ​ចា​ន់​ មា​ន​អា​យុ ​២៩​ឆ្នាំ ​​​មា​ន​​​​​​​​​​​​ស្រុ​​កកំ​​ណើ​​ត​នៅ​ខេត្ត​ព្រៃ​វែង ​​​​​មក​​រ​ស់​​​​​នៅ​​​​​ជិ​ត​​​​​គំន​រ​​​សំ​រាម​ក្នុង​សង្កាត់​ជើង​ឯក ​រ​យ:​ពេល​២​ឆ្នាំ ​ជា​មួយស្វា​​មី ម្ដា​​យ និ​ង​​​កូន​២នា​ក់​ផ​ង ​ប្រ​កបរ​ប​​ររើ​សជ័រ​ប្លាស្ទិក​លើគំនរ​សំរាម​ ​និង​​​ដេ​រ​ការ៉ុង​លក់ ​បាន​និ​យាយ​ទាំងទឹកមុខ​ស្រងូតស្រងាត់​​ថា អ្នកស្រី និង​គ្រួសារ​ ត្រូវ​ប្រកបរបរ​ចិញ្ចឹមជីវិត​ដោយ​ផ្អែកលើគំនរសំរាម ដោយសារ​មិនមាន​ដើមទុន​ដើម្បី​ប្រកប​របរ​ផ្សេង​។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ប្រកបរបរ និង​រស់នៅ​ក្បែរ​គំនរ​សំរាម​នេះ បើ​ទោះ​បី​ប្រឈម​នឹង​បញ្ហា​សុខភាពក្តី។​

លោកស្រីថា៖ «ខ្ញុំ​មក​ដំ​បូង​ធុំក្លិ​ន​សំ​រា​ម​ខ្លាំ​ងពិ​បា​ករ​ស់​នៅ​ ចេះតែ​ទ្រាំ​តែនៅ​ យូ​រៗ​ក៏ស៊ាំ​នឹង​បរិ​យា​កា​សនៅ​ក្បែរ​គំ​នរ​សំ​រាម​ ប៉ុន្តែក៏ទាំ​ងកា​រ​ប្រឈ​ម និង​ប​ញ្ហាប៉ះ​ពាល់​សុ​ខ​ភា​ព​ផងដែរ ហើយខ្ញុំក៏​មិន​ចង់​រស់នៅ​ទីនេះដែ​រ ​តែដោ​យសា​រជី​វភា​ពខ្វះ​ខាត​ គ្មានដើ​មទុ​ន​សម្រា​ប់​រក​ស៊ី ​នៅ​ធ្វើកា​រងា​រសំណង់​ក៏ត្រូ​វគេបោ​កផង​ ទើ​បខ្ញុំ​ស​ម្រេច​ចិ​ត្តប្រ​ក​ប​រប​រនេះ»​។​

អ្នកស្រី​បាន​បន្ថែម​​ថា​ អ្នកស្រី និង​ស្វាមី​រើស​ជ័រទាំ​ង​យប់​​ទាំង​ថ្ងៃ មា​​ន​​ដូច​ជា ​ដ​បទឹ​កសុ​ទ្ធ ​ដបស្រា​ កំ​ប៉ុ​ង​សាប៊ូ​ ​​​​ខ្សែ​រភ្លើ​ងជាដើម។ ហើយក្នុង​មួ​យថ្ងៃអ្នកស្រី និង​ស្វាមី​រ​កចំណូ​ល​បានប្រមាណជា​​៥​ម៉ឺ​នរៀល តា​មបរិមាណនៃជ័​រ​។ អ្នកស្រីថា ថ្ងៃខ្លះនៅ​ពេល​​មា​ន​ភ្លៀ​​ង​ និ​ង​មាន​​ខ្យ​ល់ខ្លាំ​ង អ្នកស្រី និង​ស្វាមីមិនអាច​រើសជ័រ​បាន​សោះ​ក៏មាន​​។

លោក​​ស្រី​​ថា​​៖​​ «​​ពេល​​ភ្លៀង​​បញ្ហា​​ប្រឈម​​ប្រឈមមុខ​​ថា​​រក​​អត់​​កើត​​តែ​​ម៉ង​​ សើម​​ប៉ប៉ិកប៉ប៉ាក់​​ ហាស​​ មាន​​ខ្យល់​​ទៀត​​មិន​​បាច់​​ទេ​​»​​។​​

អ្នកស្រី ស្រី ចាន់ (រូបថត៖ ខាន់ លីណា)

លោក ស៊ន ​​សុក្រិត្យ​​ ប្រធាន​​គម្រោង​​ផែនទី​​ កែ​​លម្អ​​សហគមន៍​​ និង​​ភាពធន់​​ក្នុង​​ទីក្រុង​​បាន​​ប្រាប់​​ Newsroom​​ Cambodia​​ban ថា ​​ប្រជាពលរដ្ឋ​​រស់​​នៅ​​ក្បែរ​​គំនរ​​សំរាម​​ និង​​ប្រកបរបរ​​លើ​​គំនរ​​សំរាម​​ ​​​តែងប្រឈម​នឹង​បញ្ហា​សុខភាព និង​ជំងឺ​ផ្សេងៗ​ ដោយសារពួកគេ​មិន​​ដឹង​​ពី​​បៀប​​ការពារ​​ខ្លួន​​ និង​​មិន​​​មាន​សមត្ថភាព​​ទៅ​​ទិញ​​របស់​​ការពារ​​ខ្លួន។

លោក​​ថា៖ ​​«​​ពួកគាត់​​អត់​​មាន​​របស់របរ​​សម្រាប់​​ការពារ​​គាត់ ​​ឧទាហរណ៍​​ដូចជា​​ត្រូវ​​មាន​​ស្រោមដៃ​​អ៊ីចឹង​​ ហើយ​​អត់​​មាន​​កាចា​ប់​​​គ្មាន​​អី​​ទេ​​តាម​​តែអីចឹង​​​យក​​ដៃ ​​ហើយ​​អ្នកខ្លះ​​ចាប់​​តែដៃ​​តែអ៊ីចឹង​​ ហើយ​​គ្មាន​​ស្រោម​​ដៃ​​​​ អត់​​មាន​​ស្បែកជើង​​ការពារ​​អ៊ីចឹងទៅ​​ […] ​​សំរាម​​​ខ្លះ​​វា​​ភ្ជាប់​​របស់របរ​​​មុតស្រួច​​ដូច​​ជា​​កែវ​​ដូចអីហ្នឹង​​ អាហ្នឹង​​វា​​អាច​​ឱ្យ​​ប៉ះពាល់​​ដល់​​គាត់​​ អាច​​មុត​​អាច​​អ៊ីចឹង​ ហើយ​​ធ្វើ​​ឱ្យ​​អាហ្នឹង​​វា​​ប្រឈម​​សម្រាប់​​ពួកគាត់ ​​ទី​​មួយ​​។ ទីពីរ​​វា​​អាច​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​សុខភាព​​របស់គាត់​​ សុខភាព​​បស់គាត់​​ការ​​រស់​​នៅ​​នឹង​​សំរាម​​ ដឹង​​ហើយ​​សំរាម​​មាន​​ក្លិន​​មាន​​អី​​​​ ហើយ​ទៅ​​គាត់​​អត់​​មាន​​ម៉ាស​​មាន​​អី​​ការពារ​​អត់​​មាន​​អ៊ីចឹង​​ទៅ​​ ធ្វើ​​ឱ្យ​​​ប៉ះពាល់​​ដល់​​សុខភាព​​បស់​​គាត់​​ដែរ​​​​​»​​។​​​

លោក​​​​បន្ថែម​​​​​ថា​​ ប្រជាជន​​ដែល​រស់នៅ និង​ប្រកបរបរ​នៅ​​តំបន់​ចាក់សំរាម ​គ្មាន​​ជម្រើស​​ និង​​​គ្មាន​​​ការងារ​​អ្វី​​ក្រៅ​​ពី​​របរ​​រើស​​សំរាម​​​នោះទេ​។

លោក ស៊ន សុក្រិត្យ បន្ថែម​ថា អាជ្ញាធរ ​​និង​​អ្នក​​ពាក់ព័ន្ធ​​ផ្សេងៗ​​ទៀត ​​គួរ​​តែ​​គិត​​ពិចារណា​​ ពី​​បញ្ហា​​ប្រឈម​​របស់​​ពួកគាត់​​ ដោយ​ត្រូវ​​​​មាន​​ការ​​បង្កើត​​មុខរបរ​​ជូន​​ប្រជាពលរដ្ឋ​ក្រៅ​​ពី​​ការរើស​​សំរាម​​ដើម្បី​​ចិញ្ចឹម​​ជីវភាព ​​និងដើម្បី​​ការពារ​​សុវត្ថិភាព​​ជូន​​ពួកគាត់​​។

លោក​បញ្ជាក់​​ថា៖ ​​«​​បង្កើត​​មុខរបរ​​ ​ឬរក​​មុខរបរ​​ឱ្យ​​ពួកគាត់​​ធ្វើ​​អី​​ផ្សេង​​ក្រៅពី​​មក​​រើស​​សំរាម​​ ហើយ​​ពួកគាត់​​មែនទែន​​​ទៅ​​គាត់​​មិន​​រក​​ចំណូល​​បាន​​ប៉ុន្មាន​​ទេ​​ មែន​​បាន​​ន័យ​​ថា​​ មែន​​ដេញ​​ចេញ​​ពួក​​គាត់​​ចេញ​​ទេ ​​ប៉ុន្តែ​​អាច​​ជួយ​​ យ៉ាង​​ហោច​​ណាស់​​​​ក៏​​បាន​​ជួយ​​​​គាត់​​​ការពារ​​​សុវត្ថិភាព​ពួ​ក​​គាត់​​ ព្រោះ​​នៅ​​​តំបន់​​ហ្នឹង​​មើល​​ទៅ​​ដូចជា​​អាជ្ញាធរ​​អីហ្នឹង​​មិន​​ដែល​​ទៅ​​អើត​​ មិន​​ដែល​​ទៅ​​អើ​​ពើ​​សម្រាប់​​ពួកគាត់​​​ទេ​​ ​​ថា​​ជា​​រឿង​​មួយ​​ពិបាក​​ដែរ​​សម្រាប់​​ពួកគាត់​​»​​។

លោក អ៊ុន ចាន់ត្រា ដែល​ជាអ្នករស់នៅ​ក្បែរ​​ទីលាន​ចាក់​សំរាម​ជើង​ឯកបាន​និយាយ​​ថា ដើម្បី​ជីវភាព លោក​នឹង​នៅ​​ប្រកប​របរ​ដែល​នៅ​ក្បែរ​កន្លែង​ចាក់​សំរាម​នេះ បើទោះបី​ជា​មានការ​ផ្លាស់​ប្តូរ​ទីលានចាក់​សំរាម​​ទៅកន្លែង​ផ្សេង​ក៏​ដោយ។

លោកនិយាយ​ទាំងទឹកមុខ​ស្រពោន​​ថា៖ «​បើយើងវាទាល់មែនទែនហើយ សំរាម​នៅ​ណា​គឺ​ទៅ​តាម​សំរា​ម​ហ្នឹង​តែម្តង។ មនុស្ស​ហ្នឹង​អត់មានឱ្យសំរាមទៅឆ្ងាយ បើចង់​ទៅ​ឆ្ងាយ​កាន់​តែ​តាម​ទៅ​ទៀត ទោះជាទៅណាក៏ទៅតាមទៅទៀត ព្រោះ​មនុស្ស​វា​អស់​រលីង វាអស់ជម្រើស​​ហ្នឹង ហើយ»៕​

ហេតុអ្វីយុវជនគួរចូលរួមក្នុងវិស័យនយោបាយ?
លោកសឿន មករា​ មានអាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង បានបញ្ចប់ថ្នាក់បរិញ្ញបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអភិវឌ្ឍន៍សង្គមក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយចិត្តស្រឡាញ់នឹងការងារសង្គមលោកក៏បានចូលរៀនជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការនោះ។

លោកមករា ដែល​ធ្លាប់​ជា​កូន​កសិករ​ធ្វើស្រែចំការ​មិន​ដែល​ស្គាល់​ពី​សកម្មភាព​នយោបាយ និង​បញ្ហា​សង្គម បែរ​ប្រែក្លាយ​ខ្លួន​ជា​បុគ្គលិក​សង្គមស៊ីវិល​​ដែល​មាន​តួនាទី​ជា​ជំនួយ​ការ​គម្រោង និង​អ្នក​បណ្តុះបណ្តាល​យុវជន​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​ពី​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​សង្គម ​ជា​ពិសេស​គឺ​ការ​គិត​ស៊ីជម្រៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

លោកបាននិយាយថា៖ «យុវជន​គួរ​មាន​ការ​បង្វឹក​ខួរក្បាល​ខ្លួនឯង​ឱ្យ​មាន​ការ​ពិចារណា​ វិភាគ​បញ្ហា​នៅ​ក្នុង​សង្គម​តើ​ថា​កើត​ឡើង​ដោយ​ឬសគល់​យ៉ាង​ដូចម្តេច ជះ​ឥទិ្ធពល និង​ដោះស្រាយ​បែបណា ហើយ​អាច​ចូល​ខ្លួន​ចន្លោះ​ណា​បាន​ដើម្បី​សកម្មភាព​ក្នុង​ស្រុកទេស​ឱ្យ​មាន​ប្រសិទ្ធិភាព។»

លោកសឿន មករាកំឡុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia។ រូបភាព៖ ស៊ឹម ចាន់សំណាង

មិនត្រឹមតែប៉ុណ្ណោះ លោកមករា បានចូលរួមតវ៉ាលើបញ្ហាជាច្រើនជំុវិញរឿងតម្លើងប្រាក់ខែដល់កម្មកររោងចក្រ បញ្ហាជម្លោះដីធ្លី បញ្ហាបរិស្ថាន ជាមួយប្រជាពលរដ្ឋ ព្រមទាំងយុវជនផងដែរ បើទោះបីជាមានការរារាំង និងគំរាមកំហែងពីសំណាក់អាជ្ញាធរក្តីលោកនៅបន្តសកម្មភាពទាំងនេះ។

ខណៈ​ទឹកមុខ​កំពុង​ញញឹម​រីករាយ​ លោកមករា បែរ​ជា​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​សិទ្ធិ​របស់​យុវជន​ក្នុង​ការ​ចូលរួមក្នុង​វិស័យ​នយោបាយ ព្រោះ​មាន​កត្តា​រាំងស្ទះមួយ​ចំនួន​ដែលបាន​ឃាត់យុវជន​មិន​ឱ្យ​ចូលរួម​សកម្មភាពសង្គម​ដូចជា បញ្ហា​ជីវភាព​រស់នៅ ក៏​ដូចជា​កង្វះ​ខាត​ព័ត៌មាន​ ជាពិសេស​ការ​រិតត្បិត​ពី​អាជ្ញារធរ​ជាហេតុ​នាំ​ឱ្យ​យុវជន​ពុំសូវ​បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពេញលេញ។

លោក​ថា៖ «យុវជន​ប្រៀប​បាន​នឹង​សសរទ្រូង និង​ឆ្អឹងខ្នង​ប្រទេសជាតិ ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះ​បាន​រារាំងមិន​ឱ្យ​ពួកគេ​ចូលរួម​ពី​បញ្ហា​នយោបាយ​បាន​ពេញលេញ ដោយសារ​មាន​អាជ្ញាធរ​គំរាមកំហែង​បពា្ឈប់​សកម្មភាព​ចូលរួម កង្វះខាត​ព័ត៌មាន និង​ជីវភាព​ផ្ទាល់ខ្លួន។»

លោក​បាន​បន្ត​ថា យុវជន​ខ្លះ​មិនបាន​ទាំង​យល់​ពី​មេរៀន​ដែល​សិក្សា​ក្នុង​សាលា ហើយ​ថែម​ទាំងមិន​បាន​យល់​ពី​បញ្ហា​កើតឡើង​ក្នុង​សង្គម​ទៀត។

លោក​បន្ថែម​ថា៖ «គុណភាព​នៃ​ការអប់រំ​ក្នុង​ស្រុកទេស​របស់​យើង​មាន​ភាព​ខ្សោយ យុវជន​ខ្លះ​គាត់រៀន​មេរៀន​ដែល​គាត់​រៀន​ក្នុង​សាលា​ទាំង​មិនយល់ ហើយ​មិនយល់​ពី​សិទិ្ធ​និង​តួនាទី​របស់​គាត់​ទៀត ធ្វើឱ្យ​គាត់​អាក់ខាន​អនុវត្តន៍​តួនាទី​របស់​គាត់​ចូលរួម​ឱ្យ​សង្គម​របស់​គាត់។»

អ្នក​បណ្តុះបណ្តាល​យុវជន​រូបនេះ​លើកឡើងថា​ បើទោះបី​ជា​យុវជន​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ត្រូវ​មាន​គោលការណ៍​ផ្ទាល់ខ្លួន និង​ក្រមសីលធម៌​ក្នុង​ការដោះស្រាយ​បញ្ហាសង្គម ហើយ​ក៏នៅ​អាច​អង្គុយ​និយាយ​គ្នា​បាន​មិនមែន​ក្នុង​នាម​ជា​សត្រូវ។

លោក​ថា៖ «សព្វថ្ងៃនេះ​ពួកយើង​បាន​ធ្វើការងារ​ច្រើន​ទៅ​លើ​យុវជន ពង្រឹង​ក្រមសីលធម៌​របស់​ពួកគាត់​ដែល​ជាចំណុច​សំខាន់​ក្នុង​ការ​រស់នៅ បើទោះបី​ពួកគាត់​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ដោយ និង​ពង្រឹង​គោលការណ៍​របស់ពួកគាត់​ឱ្យ​គាត់ក្លាយ​ជាមនុស្ស​ដែល​មាន​គោលការណ៍​ខ្លួនឯង​នៅ​ពេល​ដែល​យើង​ចង់ទៅ​អភិវឌ្ឍន៍សង្គម​មួយ។»

បើទោះបី​ជា​មាន​សម្លេង​ឡានម៉ូតូ​បើកទៅមក​លាន់ឮក្តី លោកមករា​ក៏​នៅតែ​ព្យាយាមពន្យល់​ថា អ្វីដែល​មិនអាចខ្វះ​បាន​ក្នុងលទិ្ធប្រជាធិបតេយ្យ​គឺ​រឿង​សិទិ្ធនយោបាយ​មិនមែន​ជាមុខវិជ្ជា​មួយ​ដែល​នរណាម្នាក់​ត្រូវតែរៀន ប៉ុន្តែ​ពលរដ្ឋ​ត្រូវតែយល់ថា​ខ្លួនឯង​មាន​សិទិ្ធអ្វីខ្លះ។

លោក​ថា៖ «ចំណុចមួយ​ដែល​មិនអាចខ្វះ​បាន​ក្នុងសង្គមលទិ្ធប្រជាធិបតេយ្យគឺ​រឿងសិទិ្ធពលរដ្ឋ សិទ្ធិ​នយោបាយ​មិនមែន​ជាមុខវិជ្ជា​ណាមួយ​ដែលអ្នកណា​ម្នាក់ត្រូវតែរៀន តែ​អាហ្នឹង​ពលរដ្ឋ​ខ្លួនឯង​នៅក្នុង​ស្រុកទេស​គឺត្រូវទៅ​រៀនសូត្រហ្នឹង ត្រូវ​ស្វែងយល់​ថា​ខ្លួនឯង​នៅក្នុងសង្គមប្រជាធិបតេយ្យ​មានសិទិ្ធ មាន​ច្បាប់​អីខ្លះ​ដែល​គាំទ្រ​គាត់​នៅពេល​ដែល​គាត់រស់នៅក្នុង​សង្គម។»

លោក​ក៏​បានបញ្ជាក់​បន្ថែមទៀតថា ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល និង​ក្រសួងអប់រំ​ដែលបាន​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​តើត្រូវ​អនុវត្តន៍​បែបណា ដើម្បី​ឱ្យ​យុវជន​អាចមាន​សិទិ្ធ​គ្រប់គ្រាន់​ចូលរួម​ក្នុង​វិស័យនយោបាយ។

លោក​បញ្ជាក់​ថា៖ «មិនមែន​មានតែ​ខ្ញុំខ្លួនឯង​មួយទេ គឺ​វាអាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល​ខ្លួនឯង ក៏​ដូចជា​ក្រសួង​អប់រំ​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​ខ្លួនឯង គោលនយោបាយ​មាន​ហើយ​តើនឹង​ត្រូវអនុវត្តន៍​បែបស្រប​ទៅតាមគោលនយោបាយ ជាពិសេស​រដ្ឋាភិបាល​គួរអនុវត្តន៍ និង​គោរពសិទ្ធិយុវជន​ឱ្យពួកគាត់​បាន​ចូលរួម​ល្អប្រសើរ[…]រដ្ឋាភិបាល​ជា​អ្នកធានា​ធ្វើយ៉ាងណា​ឱ្យស្ថានការណ៍​នយោបាយ​ក្នុង​ស្រុកទេស​វាល្អ​ប្រសើរឡើង​ទើប​ការ​ចូលរួម​ពី​យុវជន​កាន់តែ​រីកចម្រើន។»

យ៉ាងណាក្តី លោក មករា បាន​បន្ថែម​ថា​មាន​ការលាបពណ៌គ្នា​ទៅវិញទៅមក​លើ​យុវជន​ទាំង​ដែល​ការពិតពួកគេ​ទាំងអស់​សុទ្ធតែធ្វើការ​ដើម្បីសង្គម។

លោក​បន្ថែម​ថា៖ «ជាក់ស្តែង​នៅក្នុងសង្គម និង​បណ្តាញសង្គម​មាន​ការប្រទូសរ៉ាយគ្នា ចោទប្រកាន់គ្នា លាបពណ៌គ្នា​ថា​ជាប្រឆាំង​អ្នកនេះ ជា​អ្នក​ផ្តួលរំលំ​អ្នកនោះ ជាអ្នកធ្វើការដើម្បីចាយ យក​លុយ​ពីម្ចាស់ជំនួយ​អ៊ីចឹងទៅ តែតាម​ពិតយើង​ទាំងអស់គ្នា​សុទ្ធតែធ្វើការ​ដើម្បីសង្គម​ដូចគ្នា។»

បើ​តាម​ជំរឿន​ជាតិ​ឆ្នាំ ២០១៩ ប្រជាជន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ប្រមាណ​ជា ២/៣ នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​ ឬ​ស្មើ​ប្រមាណ​ជា ៦០%៕

Voxpop: ទស្សនៈរបស់​ប្រជាពលរដ្ឋ​ចំពោះ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​
កម្ពុជា​​បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នី​តិ​កាល​ទី៦​ ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​មានគណបក្ស​ចូលរួម​ចំនួន២០​ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​លទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា​ដណ្ដើម​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា។ នៅ​ឆ្នាំ​២០២៣​​ខាង​មុខ​នេះ​ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នីតិកាល​ទី​៧​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ២០២៣​។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្ដល់​បទសម្ភាសន៍​របស់​ប្រជាពលរដ្ឋ​ និង​យុវជន​​ ដល់​ Newsroom​ Cambodia​ អំពី​ការយល់ឃើញ​លើ​​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​។​

កញ្ញា​ អាន​ វណ្ណៈ

កញ្ញា​ អាន​ វណ្ណៈ​ អាយុ​២០​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ប្រាប់​  Newsroom Cambodia នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា​ ឆ្នាំ​២០២២​ ថា កញ្ញា​ចង់​ឃើញ​ការបោះឆ្នោត​ឆ្នាំ​២០២៣ មាន​ការ​បង្ហាញ​ប្រវត្តិរូប​ ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈ​របស់​តំណាងរាស្ត្រ​ និង​បើក​ឱ្យ​មាន​ការជជែក​គ្នា​​រវាង​ប្រជាពលរដ្ឋ​ ជា​មួយ​តំណាងរាស្ត្រ​។

ប្រជាពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​គឺ​មាន​ពីរ​ចំណុច​ដែល​ខ្ញុំចង់​បាន​ គឺ​ទី​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ដែល​ ពេល​បោះឆ្នោត​ហ្នឹង​គឺត្រូវ​តែ​បង្ហាញ​នូវ​ប្រវត្តិរូប​ ហើយ​និងចំណេះដឹង​ ក៏​ដូចជាជំនាញ​ វិជ្ជាជីវៈ​នៃ​តំណាងរាស្ត្រ​នីមួយៗ​ សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ​ ខ្ញុំអត់ចង់​ឱ្យ​មេបក្ស​ ឬ​ក៏​គណបក្ស​យក​បក្ស​មក​ប្រជែង​គ្នា​ទេ​ ប៉ុន្តែ​ចង់​ឱ្យ​ចំណេះ​ដឹង​ ឬ​ក៏​សមត្ថភាព​ លទ្ធភាព​របស់​តំណាងរាស្ត្រ​ធ្វើ​ការ​ប្រជែងគ្នា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ជ្រើសរើស​ដោយ​តម្លាភាព​ គណនេយ្យភាព​ និង​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ដោយ​មិន​ខ្លាច​អំណាច​បក្ស​នយោបាយ​ណា​មួយ​»។

កញ្ញា​បន្ថែមថា​៖ «រឿង​ទី​ពីរ​ដែល​ខ្ញុំ​ចង់​បាន​នោះ ​គឺ​ការ​ដែល​ណាត់​ជួប​អ្នក​ដែល​ត្រូវ​គេបោះឆ្នោត​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ជួប​គ្នា​​ដើម្បី​ឱ្យ​គាត់​សាកសួរ​ មាន​ជា​សំណួរ​ មតិ​យោបល់​ បញ្ហា​ប្រឈម​ តម្រូវការ​ ចំណេះដឹង​ វិជ្ជាជីវៈ​ក៏​ដូច​ជា​បទដ្ឋាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ផ្សេងៗ​ជាមួយ​នឹង​តំណាងរាស្ត្រ​»។

លោក​ ម៉ី​ ពន្លក

លោក​ ម៉ី​ ពន្លក​ អាយុ​២៥​ឆ្នាំ​ ជា​យុវជន​រស់​នៅ​សង្កាត់​ទឹកថ្លា​​ដែរ​នោះ​​លើក​ឡើង​ដែរ​​ថា​ លោក​ចង់​ឃើញ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ មាន​តម្លាភាព​ សុក្រឹតភាព​ និង​ពេល​ប្រកាស​លទ្ធផល​សូម​កុំ​ឱ្យ​មាន​ការ​ដាច់​ភ្លើង។

លោក​ ម៉ី​ ពន្លក​៖ «ចំពោះ​ខ្ញុំ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ គឺ​ខ្ញុំ​ចង់​ឱ្យការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​តម្លាភាព​ ហើយ​មួយ​ទៀត​បើ​និយាយ​ពី​ការ​បោះ​ឆ្នោត​គឺ​ចង់​ឱ្យ​មាន​តម្លាភាព​ និង​សុក្រឹតភាព​ មួយ​ទៀត​នៅ​ពេល​ដែល​ការ​ប្រកាស​លទ្ធផល​សូម​កុំ​ឱ្យ​ដាច់​ភ្លើង​ច្រើន​ពេក​»។

កញ្ញា​ ឡា​ ស្រីម៉ាច​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​មួយ​ជំនាញ​សង្គម​វិទ្យា​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ យល់​ឃើញ​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​​២០២៣​ខាង​មុខ​នេះ​ គួរ​តែ​មាន​ការ​រៀបចំ​ឱ្យ​មាន​សិទ្ធិសេរី​ភាព​គ្រប់គ្រាន់​ដល់​ម្ចាស់​​​ឆ្នោត​ក្នុង​ការ​សម្រេច​ចិត្ត​ និង​កុំ​ឱ្យទិញ​ទឹកចិត្ត​ម្ចាស់​​​ឆ្នោត​។​​

និស្សិត​រូប​នេះ​លើក​ឡើងថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​ក្នុង​ការ​បោះឆ្នោត​គួរតែរៀបចំ​ មាន​ការ​កែ​ទម្រង់​ខ្លះៗ​នៅ​ក្នុង​ប្រទេស​លទ្ធិ​ប្រជាធិប​តេយ្យ​ ខ្ញុំ​ចង់​ឱ្យ​មាន​សិទ្ធិសេរីភាព​គ្រប់​គ្រាន់​ បើក​សិទ្ធិសេរីភាព​ដល់​អ្នក​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ឱ្យ​គាត់​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​មិនមាន​បញ្ហា​អ្វី​ផ្សេងៗ​»។

កញ្ញា​បន្ថែម​ថា​​៖ «អ្វី​គួរ​កែ​ទម្រង់​នោះ​គឺ​ថា​ កុំ​ទិញ​ទឹក​ចិត្ត​មុន​ពេល​ដែល​ជិត​បោះឆ្នោត​ហើយ​ បង្ហាញ​អ្វី​ដែល​ល្អ​ អ្វី​ដែល​នេះ​ហ្នឹង​ ពេល​ជិត​បោះឆ្នោត​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​អ៊ីចឹង​ទៅ​ ឧទាហរណ៍​ថា​ដូច​ជា​ការ​ទិញ​អំណោយ​ ទិញ​អី​ចែក​ជូន​ ហើយ​មិន​មែន​យក​មុខ​តែ​ពេល​បោះ​ឆ្នោត​នោះ​ទេ​»។​

កញ្ញា​ ទុយ​ សុខសែទៀ

កញ្ញា​ ទុយ​ សុខសែទៀន​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ជំនាញ​នីតិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ប្រាប់​ Newsroom​ Cambodia​ ថា​៖ «ក្នុង​នាម​ជា​និស្សិត​ម្នាក់​ ហើយ​ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែរ​គឺ​ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ហ្នឹង​ ខ្ញុំ​ចង់​ឱ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​ អព្យាក្រឹត​ មិន​លម្អៀង​ បោះឆ្នោត​ជា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ មិន​មាន​នរណា​មួយ​បង្ខំ​ ឬ​ក៏​គេ​ហៅ​ថា​ត្រចៀក​ស​តាម​គេ​ ធ្វើ​អ្វី​ដែល​ខ្លួនឯង​ពេញចិត្ត​ ស្រលាញ់​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​ ឧទាហរណ៍​ថា​យើង​ស្រលាញ់​ខាង​នេះ​ ឬ​ក៏​យើង​ស្រលាញ់​ខាង​នោះ​គឺ​ស្រេច​លើ​យើង​អ្នក​បោះឆ្នោត​ឱ្យ​ទេ​»។

ចំណែក​លោក​ ណេត​ រី​ អាយុ​៧០ឆ្នាំ​ ជា​ជាង​កាត់​សក់​ រស់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​ លោក​ចង់​ឃើញ​ប្រជាជន​​ និង​​គណបក្ស​នយោបាយ​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ល្អ​ និង​ដើម្បី​សង្គម​ជាតិ​ល្អ​។

លោក​ ណេត​ រី​បញ្ជាក់​ថា​៖ «ការ​បោះឆ្នោត​នេះ​ខ្ញុំ​ចង់​ឱ្យ​តែ​ប្រជាជន​ចូលរួម​បោះឆ្នោត​ឱ្យ​បានច្រើន​នៅ​ក្នុង​សង្គម​យើង​ ដើម្បី​ជ្រើស​រើស​​អ្នក​ដឹក​នាំ​ល្អ​។​ ហើយ​ឱ្យ​មាន​គណបក្ស​ មិនថា​គណបក្ស​ប្រឆាំង​ មិន​ប្រឆាំង​អី​ទេ​ឱ្យ​បាន​ចូល​រួម​ច្រើន​ទាំង​អស់​គ្នា​ដើម្បី​សង្គម​ជាតិ​យើង​ល្អ​»។

អ្នក​ស្រី​ ឃុត​ សុគន្ធ​ អាយុ​៤៥​ឆ្នាំ​ ជា​អាជីវករ​រស់​នៅ​សង្កាត់​ផ្សារដើមថ្កូវ​ ​ប្រាប់​ Newsroom​ Cambodia ​ថា​ ការ​បោះ​ឆ្នោត​នេះ​ជា​តម្រូវ​ការ​របស់​ប្រជាជន​ទូទៅ​ គឺ​ដើម្បី​សុខ​មាល​ភាព​កូន​ចៅ​ជំនាន់​ក្រោយ ​​ការ​រក​ស៊ី​ និង​ក្ដី​សុខ​ទាំង​អស់​គ្នា​។

អ្នក​ស្រី​ ឃុត​ សុគន្ធ​ លើកឡើង​៖ «ការ​បោះ​ឆ្នោត​ហ្នឹង​ ប្រជាជន​យើង​ទូទៅ​ត្រូវ​ការ​បោះ​ហ្នឹង​ហើយ​ ប៉ុន្តែ​ដើម្បី​កូន​ចៅ​យើង​សារ​ក្រោយ​​អ៊ីចឹង​ទៅ​ ឱ្យ​បាន​សុខ​សប្បាយ​ ការ​រៀន​សូត្រ​អ៊ីចឹង​ទៅ​ កូន​យើង​នៅ​ក្រោយៗ​ ក្មេងៗ​ស្រករ​ក្រោយ​អ៊ីចឹង​ទៅ​ណា៎​ មាន​ចង់​បាន​អី​ ការ​រក​ស៊ី​តិច​តួច​ហ្នឹង​ យើង​ចង់​ឱ្យ​តែ​សុខ​ សុំ​ឱ្យ​តែ​សុខ​ទាំង​អស់​គ្នា​ទេ​»៕