គង់ ស្រីរ័ត្ន (Kong Sreyrath) – Newsroom Cambodia

បទយកការណ៍៖ពលរដ្ឋ​បឹង​តាមោក​សម្រេច​ទទួល​យក​សំណង​​ទាំង​បង្ខំ​ក្រោយ​រង​សម្ពាធ​ពី​អាជ្ញាធរ
ប្រមាណ​១០គីឡូមែត្រពីក្រុងភ្នំពេញ ផ្ទះមួយចំនួននៃសហគមន៍បឹងតាមោកបានរុះរើទៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីទីតាំងចេញពីផ្លូវ១៣០ស្ថិតក្នុងខណ្ឌព្រែកព្នៅ។ផ្ទុយពីផ្ទះផ្សេងទៀ តដែលកំពុងរុះរើមានសំឡេងតុងតាំង ផ្ទះឈើមួយខ្នងដែលជាប់នឹងផ្ទៃបឹងតាមោកដែលត្រូវបានចាក់ដីបំពេញរៀងរាល់ថ្ងៃ ក៏អាចនឹងមានវាសនា មិនខុសពីលំនៅឋានផ្សេងទៀតប៉ុន្មានដែរ។ថ្វីបើម្ចាស់​​ផ្ទះ​នេះ មិនព្រមចាកចេញ ការចាក់ដីលប់រាល់ថ្ងៃនេះ មិនយូរមិនឆាប់ផ្ទះមួយខ្នង​នេះ នឹងលែងមា​នរូ​ប​រាងបង្អួតគេឯងដូ​ចមុ​នទៀតហើយ ក្នុងពេលដ៏ខ្លី។

តំណាងពលរដ្ឋបឹងតាមោក អ្នកស្រី ស៊ា ដាវី លើកឡើងថាអ្នកស្រី បានទទួលសំណងចុងក្រោយគេ កាលពីចុងខែកក្កដា ឆ្នាំនេះ ដោយអាជ្ញាធរនៃខណ្ឌព្រែកព្នៅបានផ្ដល់ដីពីរឡូតិ៍ និងផ្ទះពីរខ្នង ដែលមា​ន​ទំហំក្បាលដី​៤ម៉ែត្រ បណ្ដោយជាង២០ម៉ែត្រ និងលុយ៣ម៉ឺនដុល្លារអាមេរិក។

អ្នកស្រីបន្តថាកន្លងមកអ្នកស្រីបានចូលរួមជាមួយពលរដ្ឋផ្សេងទៀតដែរ ដើម្បីស្នើសុំរស់នៅទីតាំងជាប់នឹង​ផ្ទៃបឹងតាមោក ប៉ុន្តែអាជ្ញាធរ និងតុលាការបានចោទប្រកាន់លោកស្រី និងតំណាងពលរដ្ឋផ្សេងទៀ​​ត ដែលជំរុញធ្វើឲ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀតបង្ខំចិត្តទទួលយកសំណង។

អ្នកស្រីបន្តថា៖«វាបន្ថយសម្ពាធកុំឲ្យយើងរវល់ជាមួយអាការឈ្លោះគ្នាញាំញីនឹង បើថាឲ្យយើងពេញចិ​ត្ត​​​សប្បាយរីករាយនឹងទៅ ដូចអត់មានទេ តែកាត់ដូរនឹងសេរីភាពកុំឲ្យមានការឈ្លោះគ្នា បង្ករ​​​​ហឹ​ង្សាអីតទៅទៀត ដូចថាយើងធុញទ្រាន់រស់នៅក្នុងសភាពនឹងណាស់ »។

បឹងតាមោកជាបឹងធំជាងគេ និងអាចស្ដុកទឹកបានច្រើនជាងគេដែរនៅក្នុងរាធានីភ្នំពេញ។នៅជុំវិញបឹងមានប្រជាជនរស់នៅប្រមាណ ៣០០គ្រួសារ និងមានមនុស្សប្រហែល ១ ០០០នាក់ ដែលភាគច្រើនពួ​ក​​គេប្រ​​ក​​បរ​បរចិញ្ចឹមជីវិតដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។​ហើយ​បឹង​នេះ ក៏ជាទីតាំងដែលមានប្រព័ន្ធអេកូដ៏សម្បូរបែប និងចម្រុះរបស់សត្វស្លាប និងសត្វត្រី។​

ទោះ​ជា​យ៉ាងណា​​ គិត​ត្រឹម​​ខែ​សីហា​ ឆ្នាំ​២០២៣​កន្លងទៅ រដ្ឋាភិបាលបានកាត់ដីបឹងចំនួន៧៩លើក ប្រ​​គ​ល់​ឱ្យ​ឯកជន និងក្រសួងនានា ដែលមានចំនួនជាង២ពាន់ (២,៤១១)ហិកតា នៃផ្ទៃបឹងសរុបជាង ៣ពាន់ (៣,២៣៩) ហិកតា។

ចាប់​តាំង​ពី​រដ្ឋាភិបាល​ចាប់​​ផ្ដើម​កាត់​​​ផ្ទៃ​បឹង​តា​មោកកាល​​ពី​ឆ្នាំ​២០១៨​មក ​​​​សហគមន៍​បឹង​តា​មោក​​ចាប់​ផ្ដើ​​​​មចេញ​តស៊ូមតិ​ ​ហើយត្រូវរង់ដោយ​​អំពើ​ហិង្សា​​ជា​​បន្តបន្ទាប់​​​នៅ​ពេល​​ពួកគេ​ សំដែងនៅ​នៅ​តាម​ដង​ផ្លូវ​​​។ ​​​​

​ប្រភពដដែលបន្តថា​សាលាដំបូង​រាជធានី​​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​អ្នក​ស្រី​​​​ និង​ក្រុម​គ្រួសារ​ចំនួន​៣​ករ​​ណី​​​​​ក្រោម​បទ​ចោទ​​​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​​ និង​បទ​ចោទ​ផ្សេង​​ៗទៀត​។អ្នក​ស្រី​ថា​​​​​​​​​​​មូលហេតុ​ដែល​អ្នក​ស្រី​ចង់​រស់​នៅ​ទីតាំង​ចាស់​នេះ​គឺ​ដោយ​សារ​តែ​​​​ជាប់​នឹង​ផ្លូវ​ធំ​ដែល​អាច​ឱ្យ​អ្នក​ស្រី​លក់​ដូរ​បាន​​​ ហើយ​អ្នក​ស្រី​ថា​​ផ្ទះ​នេះ​គឺ​ជា​អនុស្សាវរីយ៍ ​​​​អស់​រយៈ​ពេល​​ប្រមាណ​៣០​ឆ្នាំ​ម​​ក​​​ហើយ​។

​​​​បើតាមអ្នកស្រី​ ស៊ា ដាវី ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រូបគេ​បាន​​​ចូល​រួម​​ជាមួយ​សមាជិក​ស​​ហ​គមន៍​ផ្សេង​ទៀត​ ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា​ ទាមទារសុំ​រស់​នៅទីតាំង​ចាស់ដដែល​។អ្នកស្រី​បន្ត​ថា​​ចា​​ប់​តាំ​​ង​ពី​អ្នក​ស្រី​​តស៊ូមតិ​កន្លង​មក រូបគេ​រង​នូវ​សំពាធ​ផ្លូវ​ចិត្ត​​ និង​រង​អំពើ​ហិង្សា​​ពី​សំណាក់​អាជ្ញាធរថែម​​ទៀ​​​​ត​ផង​​​​។

​​​​​​​អ្នកស្រីថ្លែងថា៖ «សុខភាពមួយឆ្នាំចុងក្រោយនេះវេទនា និយាយតាំងពីគេលុបដីបឹង រើកន្លែងអាស្រ័យផល ហើយដល់ដីលំនៅឋានទៀត គេដាក់លិខិតឲ្យរុះរើ ផ្ទះអ្នកនេះ ផ្ទះអ្នកនោះ ដល់រុះរើទាំងសហគមន៍ទៀត កាន់តែធ្វើឲ្យគិតច្រើន យប់ខ្លះដេកអត់លក់ទេ ម៉ោងមួយយប់អីទៅអង្គុយឆុងកាហ្វេ អង្គុយម្នាក់ឯង មួយយប់ទល់ភ្លឺ ដើរចេញដើរចូល ស្ត្រេស វាងងុយប៉ុន្តែគេងអត់លក់ »។

គេសង្កេតឃើញថាប្រជាជន​នៅ​តំបន់​បឹង​តាមោក​ដែល​បាន​ទទួល​យក​គោល​នយោបាយ​សំណង​លើក​ដំបូង​មាន​ចំនួន​ ៣២ ខ្នង​ផ្ទះ ហើយ​កំឡុង​ឆ្នាំ​២០២៣​នៅ​សល់ ៧៦ខ្នង​ផ្ទះ ដែល​មាន​​ទៅ​ដល់​ ១០០​គ្រួសារ​បន្ត​ទទួល​យក​គោល​នយោបាយ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​សកម្មភាព​ ការ​គំរាម​កំហែង​នានា​ និង​ការ​លាប​ពណ៌​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ដែល​ព្យាយាម​តវ៉ា​ទាំង​នោះ​ថា​ជា​ក្រុម​គណបក្ស​ប្រឆាំង​។

ចំណែក​តំណាង​ប្រជាពលរដ្ឋ​​បឹង​តាមោក​​ដែល​កំពុង​ភៀស​​ខ្លួន​​​នៅ​ប្រទេស​ថៃ​​ដើម្បី​គេច​ចេញ​ពី​ដីការប​​ស់​​​​តុលាការ​ អ្នកស្រី ប្រាក់ សុភា​​ ឱ្យ​ដឹង​ថា​​ប្ដី​របស់​​​អ្នក​ស្រី​​សម្រេច​ទទួល​យក​សំណងកាលពី​ចុង​ខែ​ មិថុនា នឹងគេដែរ​ ដោយ​ទទួល​បាន ​ផ្ទះ​មួយល្វែង រួមទាំង​ថវិកាមួយ​ម៉ឺន​ដុល្លារ​ គឺ​ដោយ​សារ អាជ្ញាធរ​បាន​​គ្រោង​នឹ​​ង​​ឈូស​ឆាយ​​​​​​លើ​ផ្ទះ​អ្នកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀត​ដើម្បី​សាងសង់​​​ស្ពាន​​។

បើតាមអ្នកស្រី ប្រាក់ សុភា​​​ សំណង​ដែល​​រដ្ឋាភិបាល​​ផ្ដល់​ឱ្យ​គឺ​មិនអាចបំពេញតម្រូវការចំពោះទីផ្សារ ដែ​ល​មានតម្លៃក្រោមធម្យបានទេ ​​​​ប្រសិនបើគ្រួសារអ្នកស្រីចង់យកទៅប្រើប្រាស់សម្រាប់ការ​តាំងទីលំ​នៅ​​​​​​ថ្មី។អ្នក​ស្រី​ឱ្យ​ដឹង​ថា​​​សាលាដំបូង​រាជធានី​ភ្នំពេញ​​នៅ​​មិន​ទាន់​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ចំនួន​៣​ករណី​​​អំឡុង​​​ពេល​ដែល​អ្នក​ស្រី​ចេញ​មុខ​ដឹក​នាំ​ការ​តវ៉ា​កន្លង​មកនៅឡើយទេ​​ ដូច្នេះ​អ្នក​ស្រី​បន្ត​រស់​នៅ​​​ក្រៅ​​ប្រទេស​ដដែល។អ្នក​ស្រីពិតជា​​​​​​សោកស្ដាយ​ដែល​អាជ្ញាធរ​​មិន​អាច​​ឱ្យ​ អ្នកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀ​ត​​អាច​រស់​នៅ​​​ជាប់​បឹង​តាមោក​បាន​។

អ្នកស្រីបន្តថា៖«បើក្មួយសួរអារម្មណ៍ ឲ្យប្រៀបបាន ប្រៀបអត់បានទេ ប៉ុន្តែយើងត្រូវតែបង្ខំចិត្ត យកដោយការឈឺចិត្តបំផុត [ទទួលសំណងពីរដ្ឋាភិបាល] ហើយបើយើងមិនទទួលយកទេ គឺយើងអត់មានជំរើស ពីព្រោះអីថ្នាក់ដឹកនាំគាត់អត់អើពើ គាត់អត់ខ្វល់ពីការឈឺចាប់របស់ពួកយើងអញ្ចឹង យើងអត់មានជម្រើសទេ »។

ប្រភពដដែលឱ្យដឹងថា​​បឹង​តាមោក​គឺ​មាន​អត្ថន័យ​​​សំខាន់​សម្រាប់​អ្នក​ស្រី​ និង​​ពលរដ្ឋ​ឯ​ទៀត​គឺ​ដោ​យ​​​សា​​​​រ​​បឹង​តាមោក​​ដែល​ធ្លាប់​ឱ្យ​ពលរដ្ឋអាច​​នេសាទ​ត្រី​ បេះផ្កាឈូក​ រកខ្ចៅ​ និង​ចញ្ចឹម​ត្រី​​ សម្រាប់​​ផ្គត់​ផ្គង់​ជីវ​ភា​ព​​ប្រចាំថ្ងៃ បានផ្តល់ក្តីសុខសម្រាប់សហគមន៍ ដែលរស់នៅជុំវិញបឹងធម្មជាតិមួយនេះ​។មួយវិញ​ទៀ​​​​ត​​បឹង​នេះ​ក៏ជា​កន្លែង​រំដោះ​ទឹក​ជំនន់​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗដែរ។

អ្នកស្រីបន្តថា៖«ទីមួយវាលុបបំបាត់ធនធានធម្មជាតិដែលគួរឲ្យសោកស្ដាយបំផុត ទីពីរបើសិនជាបឹងនឹងនៅ ប្រជាពលរដ្ឋយើងច្រើនគ្រួសាររស់នៅដោយធូធារ ទីបីទៀតសោកស្ដាយការអភិវឌ្ឃមានសិទ្ធរស់នៅតែអស់លោកមន្ត្រី ឧកញ៉ា និងក្រុមហ៊ុន ចំណែកប្រជាពលរដ្ឋពួកយើង ត្រូវតែបង្ខំចិត្តចាកចេញ ដោយក្ដីឈឺចាប់ ដោយការសោកស្ដាយបំផុត ហើយយើងចង់ឲ្យបឹងតាមោកត្រឡប់វិញតែយើងអត់មា​ន​ជំរើសអ្វី »។

មិនខុសគ្នាទេ ​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត ​​ដែល​បង្ខំចិត្តទៅតាំង​លំនៅថ្មី​ អ្នកស្រី សឿន ស្រីសុត ឱ្យដឹង​ថា​​​មូលហេតុ​ដែល​​គ្រួសារ​អ្នក​ស្រី​ព្រម​ទទួល​យក​សំណង​គឺ​នៅ​ពេល​ដែល​​ប្ដី​របស់​​អ្នក​ស្រី​បាន​​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​ ហើយ​គ្រួសារ​អ្នកស្រី​មិន​មាន​ថវិកា​ទូទាត់ថ្លៃព្យាបាលជំងឺឱ្យប្តីរបស់អ្នកស្រី។

លើសពីនេះទៀត ​អាជ្ញាធរ​បាន​ផ្ដល់​សំណង​ផ្ទះ​ និង​ដី​ចំនួន​២កន្លែង​ រួម​ទាំងថវិកា​ជាង​១ម៉ឺន​ដុល្លារ​ដែរ ប៉ុ​​ន្តែ​បច្ចុប្បន្ន​​​គ្រួសារ​​របស់ខ្លួន បាន​ចំណាយ​លុយ​ទាំង​នោះ​អស់​​ដោយ​ត្រូវ​​ឱ្យ​ថ្លៃ​ពេទ្យ​​ និង​​ជួសជុល​ផ្ទះ​ប​ន្ថែ​​ម​ដើម្បី​អាច​រស់​នៅ​បាន។ ​

អ្នកស្រី សឿន ស្រីសុត ថ្លែង​​ទៀត​ថា​​សំណង​ដែល​ទទួល​បាន​នេះ​មិន​អាច​ធ្វើ​ឱ្យ​​គ្រួសារ​អ្នកស្រី​អាច​ប្រក​ប​​មុខរបរ​​រកត្រី​​ និង​បេះ​ផ្កាឈូក​ដូច​កន្លែង​ចាស់​បាននោះឡើយ។ហើយបើគិត​ពី​អនាគត​កូនៗ​ដែល​កំ​ពុ​ង​​សិក្សា​​​​វិញ ក៏ជួបបញ្ហាដែរ ដោ​យ​សារ​តែ​ទីតាំង​ថ្មី​​​ស្ថិត​នៅ​ផ្លូវ​លំ​ដែល​មិន​អាច​​​លក់​ដូរ​​បាន​។ ​​ ​​​​​​

អ្នកស្រីបន្តថា ៖«មានតែលក់ដូរតិចតួចនៅផ្ទះបន្តទៀត ព្រោះដោយសារ បញ្ហាក្នុងគ្រួសារខ្ញុំប្ដីខ្ញុំ គាត់ជួបគ្រោះថ្នាក់ចររាចរណ៍អញ្ចឹង គាត់ប៉ះពាល់ក្បាលគាត់អត់អាចចេញទៅរកស៊ីក្រៅបានទេ អញ្ចឹងមានតែខ្ញុំនៅលក់ដូរតិចតួចនៅផ្ទះនឹងដើម្បីប្រកមុខបរបរចិញ្ចឹមជីវិត តទៅថ្ងៃមុខទៀត ដើម្បីដោះទាល់ការសិក្សារបស់កូនអញ្ចឹង ព្រោះបើខ្ញុំចេញរកក្រៅត្រូវចោលប្ដីគាត់អត់មានសតិ អត់មានស្មារតីអញ្ចឹងគឺអា​ច​មានហានិភ័យ »។

ដោយឡែក អភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអា​ន  បដិសេធក្នុងការអត្ថាធិប្បាយចំពោះបញ្ហានេះ មុននឹងផ្តាច់ទូរស័ព្ទចុះ។

រីឯប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់គេហទំ​​ព័រ N​​​e​​wsroom Cambodia នៅថ្ងៃនេះថា​ទាក់ទង​នឹង​ទំហំនៃសំណងរបស់រដ្ឋាភិបាលចំពោះប្រជាព​ល​រដ្ឋនៅទីនោះនៅមិនទាន់គ្រប់គ្រាន់ ឬស្មើនឹងទំហំនៃសំណងដែលពួកគាត់ត្រូវទទួលបាននោះទេ ព្រោះថាបើដំបន់នោះមានការអភិវឌ្ឍនៅនឹងកន្លែងប្រជាពលរដ្ឋនៅតំបន់នោះអាចមានជីវភាពប្រសើរជាងនេះ​​។

លោកបន្តថា៖«ហើយចំពោះសំណងយើងឃើញថា ប្រជាពលរដ្ឋភាគច្រើនហើយដែលគាត់បានព្រមទទួ​​​លសំណង ហើយដោះដូរទៅទីតាំងផ្សេង ប៉ុន្តែជាកាចាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថាសំណងនោះវាមិនទាន់បានសមរម្យទៅតាមលក្ខខណ្ឌនៃការកាន់ដីធ្លី របស់គាត់នៅឡើយទេ »។

កាលពីឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីនៃបឹងតាមោកជាង ៧ ហិកតារ(៧,០៥) ឱ្យទៅ​អ​គ្គិ​​ស​នីកម្ពុជា (EDC) និងចំនួន៣ហិកតារទៀត ឱ្យទៅតារាចម្រៀង និងជាសមាជិកបក្សកាន់អំណា​​ច លោ​ក ព្រាប សុវត្ថិ។​ក្រៅពីនេះ ផ្ទៃដីបឹងតាមោកទំហំសរុបជាង៦ហិកតារទៀត កាត់ទៅឱ្យលោ​​ក សេង យូអ៊ាន់ អគ្គ​​នាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃរក្រសួងមហាផ្ទៃ និង កាត់ដី​​បឹងតា​​មោកទំហំ៦៧ ហិកតារ ទៅឱ្យលោក នុត តុន ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន អ័រគីដេ វីឡា​​ (​O​​​rkide Villa)។តួលេខនេះ នៅមិនទាន់គិតដល់មន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដូចជាលោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ជាដើមនៅឡើយផង ដែលធ្លាប់ទទួលបានសិទ្ធិកាន់កាប់ដីនៅ​តំបន់​បឹ​ង​តាមោកនេះដូចគ្នាដែរ៕​

គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន១០ ពាក់ព័ន្ធនឹងភាពមិនប្រត្រតីនៃការបោះឆ្នោតក្រុមប្រឹក្សា
គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួលពាក្យបណ្តឹង​ចំនួន​១០ ពី​គណបក្ស​​​នយោបាយមួយចំនួន ​​ដែលបាន​​ចូលរួម​ការ​​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានីខេត្ត ក្រុង​ស្រុក​ខណ្ឌ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ​គិត​មកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ គ.ជ.ប បាន​ទទួលពាក្យបណ្តឹង​ចំនួន ១០ ពីគណបក្សនយោបាយ​ចំនួន ក្នុងនោះមានបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹង​ការឃោសនា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សារាជធានីខេត្តក្រុង​ស្រុកខណ្ឌ និង​បណ្តឹង​ចំនួន ៧ទៀត ទទួលបាន​កំឡុង​ពេល និង​ក្រោយពេលនៃការ​បោះឆ្នោត​នេះ ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោត​ឡើងវិញ។
លោកថា៖ «នៅអំឡុងពេលនៃថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ បណ្ដឹងសុំឱ្យ​​រាប់សន្លឹកឆ្នោតឡើងវិញនេះ មានបណ្ដឹង​របស់តំ​ណាង​គណបក្សប្រជាជន[កម្ពុជា]ផង និងបណ្ដឹងរបស់តំណាងគណបក្សឆន្ទៈខ្មែរផង»។

ជាមួយគ្នានេះ លោកបានជំរុញដល់គណបក្សនយោបាយ​ ដែលបានរកឃើញ​ភាពមិនប្រក្រតី​នៃការបោះឆ្នោត​ ដាក់ពាក្យបណ្ដឹងទៅកាន់​ គ.ជ.ប ប្រសិន​បើ​រក​ឃើញ​បន្ថែម ដើម្បីឱ្យ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត​មួយនេះ​ ពិនិត្យ និង​រកដំណោះ​​ស្រាយ។

លោក ហង្ស ពុទ្ធា បន្ថែម​ថា៖ «ភាពមិនប្រក្រតី​ដែល​លើក​ឡើង​នៅ​ខាង​ក្រៅ ដែល​មិន​ដាក់​ពាក្យ​បណ្ដឹង​មក នោះគ្រាន់​តែ​​ជា​ពាក្យ​ចចាម​អារ៉ាម​ទេ។ គ.ជ.ប តែងតែលើកទឹកចិត្ត លើកទឹកចិត្តឱ្យ​​ដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរដើម្បី គ.ជ.ប មានមូលដ្ឋានក្នុងការស្រាវជ្រាវ អញ្ចឹង​បើពិតប្រាកដជា​មើលឃើញមានភាពមិនប្រក្រតី​ ដាក់មកអានឹងយើង​អាច​រក​ឃើញ​ហើយ​ថា ព័ត៌មាននឹងវាពិត ឬមិនពិតកំរិតណា។ តែដល់អត់បានដាក់ពាក្យបណ្ដឹង ហើយចេះតែលើកឡើង អានឹងយើងមិនដឹង​​ប្រើយន្តការណាដើម្បី​ដោះស្រាយទៅលើបញ្ហានោះទេ»។

ប្រធានគណបក្សឆន្ទៈ​ខ្មែរ លោក គង់ មូនីកា បានមានប្រសាសន៍ថា សម្រាប់​ការ​បោះ​ឆ្នោតក្រុមប្រឹក្សា​រាជធានីខេត្ត ក្រុងស្រុក​ខណ្ឌ នា​ពេលកន្លងមកថ្មីៗ​នេះ មានភាព​មិន​ប្រក្រតីមួយចំនួន ដូចជា មានការបំភិតបំភ័យ ការទិញទឹកចិត្តដល់អង្គបោះឆ្នោត និងមានការ​ហាម​ឃាត់ ពី​សំណាក់​អាជ្ញាធរ មិនឱ្យ​​អ្នកសង្កេតការណ៍របស់ខ្លួន ចូលក្នុងមណ្ឌលបោះឆ្នោត ដើម្បី​តាមដាន​​សកម្មភាពនៃការរាប់សន្លឹកឆ្នោតនោះទេ។

លោកថា៖ «ដូច្នេះហើយយើងឃើញថា​ បញ្ហាមួយចំនួនធ្វើឱ្យ​​អង្គបោះឆ្នោតយើងមានការភ័យខ្លាច ហើយត្រូវបង្ខំចិត្តគេចខ្លួន ដូច្នេះលោកមិនបានចូលរួមការបោះឆ្នោតនាពេល​កន្លងទៅ […] ក្រៅពីនេះ ក្នុងការដំណើរការរាប់សន្លឹកឆ្នោតតា​មការិយាល័យមួយចំនួន អាជ្ញាធរដែលនៅក្បែរការិ​យា​ល័យ​បោះ​ឆ្នោត​នោះ ពុំ​អនុញ្ញាតឱ្យ​មន្ត្រី ឬ​សកម្ម​ជន ឬក៏អង្គបោះឆ្នោត​របស់យើង បាន​ទៅ​ឈរ​ជិតការិយាល័យមើល​នោះ​ទេ​ នៅកន្លែងខ្លះ ដែលទាំងអស់នេះជាបញ្ហាដែលយើងបានជួបប្រទះ ហើយវាជះឥទ្ធិពល​ដល់លទ្ធផល​នៃ​ការបោះ​ឆ្នោត​ដែរ»។

លោក​ថា នៅមុន​ពេល​​​​បោះ​ឆ្នោត និងកំឡុងពេលយុទ្ធនាការ​បោះឆ្នោត​​ ក៏​មាន​ការ​ចាប់​ខ្លួន​បេក្ខជនគណបក្សឆន្ទៈខ្មែរ​​​​ប្រមាណជិត ១០នាក់ នៅ​រាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្ទឹងត្រែង បាត់ដំបង និង​កំពង់ឆ្នាំង ដែលចំណុចទាំង​នេះ បាន​​​ប៉ះ​​ពាល់ និង​​​​ជះ​ឥទ្ធិពល​លើបរិយាកាសនៃ​ការ​បោះឆ្នោត។

បើតាម លោក គង់ មូនីកា បញ្ហាភាពមិនប្រក្រតីទាំងនេះ ខាងគណបក្សបានដាក់ពាក្យបណ្តឹង​ទៅ គ.ជ.ប រួចហើយ និង​មានការ​ដោះស្រាយ​ជាបន្តបន្ទាប់ផងដែរ។ ហើយចំពោះ​​ករណីចាប់ខ្លួនបេក្ខភាព ក៏ដូចជាសកម្មជនវិញ លោកថា​ គណបក្សក៏​កំពុង​រងចាំ​នីតិវិធីរ​បស់​តុលាការ​ផង​ដែរ។

ចំណែក ​អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី មានប្រសាសន៍ដែរ​ថា មុនពេលបោះឆ្នោត មានហេតុការណ៍​មួយចំនួនដែលមានភាព​មិនប្រក្រតី​ និងមានការជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតផងដែរ ក្នុងនោះ មានករណី​​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី, អគ្គហេរញ្ញិកម្នាក់ និងអនុប្រធានគណកម្មធិការប្រតិបត្តិខេត្តកំពង់ចាមជាដើម​។   ជាមួយគ្នានេះ លោកអះអាងថា នៅថ្ងៃបោះឆ្នោត ក៏​មានករណីគំរាម​កំហែងដល់​អង្គបោះឆ្នោត​ តាមរយៈការ​​​បង្គាប់ឱ្យ​គូស​តាម​ការ​ណែនាំរបស់​គណបក្សផ្សេងជាដើម។

លោកថា៖ «ព្រឹត្តិការណ៍​ថ្ងៃ​បោះឆ្នោត​ យើងឃើញមានការគំរាមកំហែង​គ្រប់​រូប​ភាព ហើយ​ការ​គំរាម​កំហែងនោះ គឺវាពាក់​ព័ន្ធ​នឹង​ការ​គូស​គំនូស ឱ្យ​គូសអញ្ចេះ​គូស​អញ្ចោះ បើ​មិន​គូស​អញ្ចឹង​ទេ​ គេនឹងដឹង កាលណាគេដឹងគេនឹងដក[តួនាទី​]​»។

លោក​​បញ្ជាក់​ថា កន្លងមកនេះ គណបក្សកម្លាំងជាតិ បានដាក់ពាក្យបណ្ដឹងទៅ​ខាង គ.ជ.ប ជា​ច្រើនករណីដែរ ដូចជា ករណីកើតឡើង​នៅ​ខេត្ត​​ព្រះវិហារ និងខេត្តកណ្ដាលជាដើម ក្នុងនោះ​មានករណីខ្លះត្រូវបានដោះស្រាយ និងករណីខ្លះទៀត នៅមិនទាន់មានដំណោះស្រាយនៅឡើយ។

ដោយ​ឡែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ការ​បោះឆ្នោតអសកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើត​ឡើង​នោះទេ ហើយ​គណបក្សនេះ បាន​​​អនុវត្តទៅតាមសេចក្ដីណែនាំ និង​ច្បាប់​នៃ​ការបោះឆ្នោត​ផង​ដែរ។

លោកថា៖ «​ដំណើរការ​បោះឆ្នោត​​ កន្លងទៅថ្មីៗនេះ ដំណើរការលូនល្អ ស្ងប់ស្ងាត់ ដោយសន្តិវិធី ហើយមានការគោរពតាម​បទបញ្ញាត្តិ និងច្បាប់ស្ដីពីការបោះឆ្នោត […]​ ទាំងអស់ ទាំងមុន ទាំង​កំឡុងពេល[បោះឆ្នោត]»។

អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​របស់អ​ង្គ​ការ​ឃ្លាំមើលការ​បោះឆ្នោត​ខុម​ហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សម្រាប់ភាពមិនប្រក្រតី​ទាំងឡាយ ដែលគណបក្ស​នយោបាយ​បាន​លើកឡើង​ថា​មានដូចជា ​ការ​គំរាម និង​បង្គាប់ឱ្យ​គូស​សន្លឹកឆ្នោត​​តាម​​ការណែនាំ​ណាមួយ​​​នោះ ប្រសិន​បើ​អង្គ​បោះឆ្នោតមិនបាន​យល់អំពី​សិទ្ធិរបស់ខ្លួន​ និង​មាន​សេចក្ដីក្លាហានក្នុងការដាក់ពាក្យ​បណ្ដឹង​តាម​និតិវិធី​ទេនោះ គឺ​​ពុំមាន​នរណាអាចដឹងបានឡើយ។

លោកថា៖ «មែនទែនទៅ គណបក្សខ្លួនឯង​នឹង​ត្រូវ​យល់ ពីសិទ្ធិភាព​សម្ងាត់​របស់​ខ្លួន តើ​អ្វី​ដែល​ខ្លួន​មាន​សិទ្ធិក្នុងការជ្រើស​រើស តាម​បែប​សម្ងាត់​ និង​តាម​ឆន្ទៈ​រប​ស់​ខ្លួន នេះ​ជារឿងមួយដែលសំខាន់ណាស់ ព្រោះអីដោយសារតែ​អង្គដែលបោះឆ្នោតនេះ មិនមែនជាប្រជាពលរដ្ឋធម្មតាទេ អញ្ចឹងខ្លួន មែនទែនទៅខ្លួនត្រូវយល់ពីភាពសម្ងាត់​បែបម៉េច យល់​អំពីការ​រំលោភសិទ្ធិខ្លួន​យ៉ាងម៉េច អញ្ចឹង​បើសិនយើងមើលឃើញភាពមិនប្រក្រតី មានភាពអយុត្តិធម៌សម្រាប់ខ្លួន ហើយខ្លួនមិនបានលើកឡើងអំពីបញ្ហាទាំងអស់ហ្នឹង​ មិន​បាន​មាន​អំណះ​អំណាង​ភស្តុតាង​ដើម្បីប្ដឹង​ផ្ដល់ រក​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​ទេ​អាហ្នឹង​​ជាបញ្ហា​មួយ​ហើយ ព្រោះហេតុអីថា​ជាបញ្ហាមួយ ក្រុមប្រឹក្សាខ្លួនអង្គបោះឆ្នោតជាក្រុមប្រឹក្សាផង នៅមានការ​លំបាក ឬ​បញ្ហាមិនអាចប្ដឹងផ្ដល់បាន ចុះទម្រាំប្រជាពលរដ្ឋទៀត»។

លោកថា បើសិនជាមានភាពមិនប្រក្រតីកើតឡើងដូចការអះអាងរបស់គណបក្សនយោបាយ​មួយចំនួន ហើយបញ្ហាទាំងនោះ មិនត្រូវបានដោះស្រាយទេ នោះនឹង​មាន​ផល​ប៉ះពាល់ទៅលើ​លទ្ធផល​នៃការបោះឆ្នោត។

លោក​​ថា៖ «ផលប៉ះពាល់ គឺលទ្ធផល វានឹងអត់ស្របទៅតាមឆន្ទៈរបស់ខ្លួន បើសិនខ្លួនចង់គូសទៅ ស្រឡាញ់គណបក្ស​នយោបាយ​ណាមួយ ហើយខ្លួនត្រូវបានធ្វើតម្រូវ​តាម​ការ​ចង់​បាន​របស់​គេ អាហ្នឹង​វាមានន័យថា លទ្ធផលហ្នឹង​វា​​អត់ស្រប​តាមឆន្ទៈនៃអង្គបោះឆ្នោតទេ លទ្ធផល​ហ្នឹង​​ក៏វាមានបញ្ហាផ្ទាល់​ជាមួយភាពមិនប្រក្រតីហ្នឹង​ផងដែរ»។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចូលរួម ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សរួបរួមជាតិ។ យោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយ គ.ជ.ប គណបក្សនយោបាយដែលនាំមុខគេ នោះគឺគណបក្សប្រជាជនកម្ពុជា៕

ប្រធានគណបក្សភ្លើងទៀនបន្តរង់ចាំលទ្ធផលក្រោយតុលាការបញ្ចប់នីតិវិធីសាក់សួរ
មន្រ្តីគណបក្សជំទាស់លើកឡើងថារយៈពេលជិត១ខែមកហើយគេនៅមិនទាន់បានដំណឹងអំពីលទ្ធផលនៃការយកចម្លើយដោយស្ថាប័នអយ្យការអមតុលាការទីក្រុងភ្នំពេញនៅឡើយទេ ខណៈក្បាលម៉ាស៊ីន​​​ដឹកនាំកំ​​ពូ​​ល​រ​បស់គណបក្សក្រៅរដ្ឋាភិបាលនេះ ក៏ធ្លាប់ស្នើសុំរួចហើយឱ្យតុ​​លា​​ការទម្លាក់ចោលបទចោទដូចដែលតុ​​លា​​ការរកឃើញថាមានពិរុទ្ធភាព។

ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ឧសភា នេះ អគ្គលេខាធិការគ​​ណប​​ក្ស​ភ្លើ​​​​ង​​​ទៀន លោក លី សុធារ៉ាយុត្តិ បានផ្តល់ការអត្ថាធិប្បាយថា គិតមកដល់ពេលនេះ ខាងគណបក្សនៅ​មិនទាន់​​ទទួ​​ល​​បាន​​ភ្លើងខៀវ​ណាមួយ ពីតុលាការថាការយកចម្លើយកាលពីចុងខែមុននោះ ត្រូវទម្លាក់ចោល ឬតុលា​​កា​​ររក្សា​ការចោ​ទ​​ប្រកាន់ ឬបែបណានោះទេ។ម្យ៉ាងវិញទៀត នៅចំពោះមុខនេះ ក្បាលម៉ាស៊ីនដឹកនាំកំពូល​​របស់គណបក្ស​​ក្រៅ​រដ្ឋា​ភិបាលនេះ នៅបន្តរង់ចាំសេចក្តីសម្រេចពីតុលាការនៅឡើយ។

លោកបន្តថា៖«តាមប្រសាសន៍របស់លោកប្រធាន ទាវ វណ្ណុល បានប្រាប់ថា លោកមិនទាន់បានទទួលព័​​ត៌មាន ឬចម្លើយអំពីរឿងក្តីរបស់គាត់ពីអយ្យការតុលាការនៅឡើយទេ ដោយមិនដឹងថា ត្រូវគេចោទ ឬមិនចោទប្រកាន់ ឡើយ» ។

កាលលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ទាវ  វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានចូលផ្តល់​​ស​​ក្ខី​​​​ក​ម្ម​នៅចំពោះមុខស្ថាប័នអយ្យការរួចហើយ តបនឹងម្ចាស់បណ្តឹងពីខាងរដ្ឋាភិបាល​​។នេះជាកា​​រផ្តល់​​ចម្លើ​​យ​​​លើកទី១ ក្រោយ​ពី​​លោ​​​​កខ​កខា​ន​​ចូ​​ល​​​ឆ្លើយបំភ្លឺទៅតាមដីកាកោះ ដែលតម្រូវឱ្យមេបក្សរូបនេះ ផ្តល់​ស​​ក្ខី​កម្មនៅថ្ងៃទី១០ មេ​​សា​​​​ ឆ្នាំ២០២៤។

ការលើកពេលនេះ ត្រូវបានមេធាវីតំណាងដោយអាណត្តិរបស់លោក ទាវ វណ្ណុល គឺលោក ជូង ជូងី សំអាង​​ហេ​​តុថា មូលហេតុដោយសារកូនក្តីរបស់ខ្លួនត្រូវទៅពិនិត្យសុខភាព នៅសហរដ្ឋអាមេរិក។

ដោយឡែក លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បដិសេធក្នុងការ​​អ​ត្ថា​ធិប្បា​​​យ​ចំ​​ពោះរឿងនេះ លោកអះអាងដោយមោទកភាពថា ការផ្តល់ចម្លើយ ដល់អ្នកកាសែត អាស្រ័យ​លើ​​​ទំ​​​ហំ​​​រឿ​ង​​ដែ​​ល​​​​លោក​​ច​ង់​​​ផ្តល់ចម្លើយ ឬក៏អត់។

លោកបន្តថា៖«សំណួរណាខ្ញុំឆ្លើយបានខ្ញុំឆ្លើយ ហើយខ្ញុំអានហើយតើ »។

លោក ទាវ វណ្ណុ ត្រូវជាប់ចោទពីបទ« បានធ្វើឱ្យប៉ះពាលដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិ​​បា​​ល​​កម្ពុជា »។ទាក់ទិនរឿងក្តីនេះដើមបណ្តឹងគឺជាមេធាវីតំណាងដោយអាណត្តិរបស់រដ្ឋាភិបាល គឺលោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត។អង្គហេតុនៃរឿងក្តីនេះ ដោយចោទប្រកាន់ថា ប្រធានគណប​​​ក្សជំ​ទាស់ បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Nikkei Asia របស់ជប៉ុន អំឡុងពេលលោ​​កបំពេញ​​ទស្ស​​ន​​កិច្ចនៅទីនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ជាការធ្វើឱ្យខូចមុខមាត់ប្រទេសផង និងកិត្តិយស សេចក្តីថ្លៃថ្នូ​​​ររ​​​ប​​​ស់​​ថ្នាក់ដឹកនាំបក្សកាន់អំណាចផង​​។

បើទោះជាបែបណា លោក លី សុធារ៉ាយុទ្ធ ស្នើឱ្យតុលាការទម្លាក់រឿងក្ដីនេះចោល ក្នុងគោលបំណងកុំឱ្យលទ្ធិប្រ​​ជា​​​​ធិបតេយ្យ និងបរិយាកាសនយោបាយ បន្តនូវភាពអាប់អួរទៅមុខទៀត។

លោកបន្តថា‍៖«ឆ្លៀតឱកាសនេះ យើងសូមស្នើដោយទទូចដល់តុលាការ ទម្លាក់ចោលរឿងក្តីនេះ ដើម្បីកុំឲ្យបរិកាសនយោបាយ និងលទ្ធិប្រជាធិបតេយ្យបន្តនូវភាពអាប់អួរ »។

ចំណែក នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោកអំ សំអាត យល់ឃើញថា សម្រាប់ការបញ្ចេញមតិរបស់ គណបក្សនយោបាយ មិនគួរណាមានការប្ដឹងផ្ដល់នោះទេ ព្រោះវាប៉ះពាល់ដល់ស្ថានភា​​ព​​នយោបាយ និងសិទ្ធនៃការបញ្ចេញមតិនៅកម្ពុជា។

លោកបន្តថា៖« បើយើងមើលទៅលើពីបញ្ហាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយើងដឹងហើយអ្នកនយោ​បា​យ យើងឃើញហើយអ្នកនយោបាយ តែងតែប្រើវោហាស័ព្ទដើម្បីបង្កើតការទាក់ទាញ គាំទ្រពីប្រជាពលរដ្ឋហើយ អញ្ចឹងអានឹងបើយើងមើលទៅភាគច្រើជាសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ »។

មិនតែប៉ុណ្ណោះ អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ឃើញថា សម្រាបបទសម្ភាសន៍ដែលលោក ទាវ វណ្ណុល បានផ្ដល់ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI  កន្លងទៅនេះ ជាការបញ្ចេ​​​​ញមតិ ក្នុងនាមជាអ្នកនយោបាយ និងជាអ្នកដឹងនាំគណបក្សនយោបាយ។

បើតាមលោក អំ សំអាត ហេតុដូចនេះ សម្រាប់បទចោទដែលថា លោក ទាវ វណ្ណុល បានធ្វើឱ្យប៉ះពាល់ដ​​ល់​​​កិត្តិយសប្រមុខរដ្ឋាភិបាល ឬរដ្ឋាភិបាលកម្ពុជានោះ គួតែមានការគិតគូរឡើងវិញ និងបែកចែងឱ្យដាច់ពីគ្នា ថាអ្វីជាបទល្មើស និងអ្វីជាសិទ្ទិសេរីភាពនៃការបញ្ចេញបមតិ ហើយទម្លាក់បទចោទតាមការស្នើសុំពីខា​​​ងគណបក្ស ភ្លើងទៀនបានស្នើសុំនោះ ដើម្បីចៀ​​ស​​​វាងពីការចោទប្រកាន់ និងការរិះគន់បន្តទៀត ពីញ្ហានៃកា​​ររឹតត្បិតសេរីភាពនយោបាយនៅកម្ពុជា។

លោកបន្តថា៖« គ្រប់ភាគគីមានសិទ្ធក្នុងការដាក់ សំណូមពរ​ សម្រាប់តុលាការ ដែលរឿងនេះយើងមើលឃើញថា ដើម្បីកុំឱ្យមានការចោទប្រកាន់ ការិះគន់ អំពី ទាក់ទងជាមួយនឹង បញ្ហានៃការរិតក្បិតសេរីភាព នយោបាយ ឬក៏លំហសេរីភាពនយោបាយ ជារួមតូចមួយនឹងក៏គួរ ពិសេសគិតពិចារណា អ្វីជាសេរីភាពនៃការបញ្ចេញមតិ អ្វីជាបទល្មើស ដើម្បីកុំមានការរិះគន់រឿងនឹងបន្តទៅទៀតហើយវាប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ »។

ក្រោយចេញពីបន្ទប់សាកសួរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល បានប្រាប់​​ក្រុ​ម​​អ្ន​​ក​​កា​​​សែ​​ត នៅក្រៅបរិវេណតុលាការថា លោកបានស្នើសុំឱ្យតំណាងអយ្យការទម្លាក់ប​ទចោទប្រឆាំងរូ​​ប​​លោ​​ក​ចេ​ញ​​​​។បើតាមអ្នកនយោបាយជាន់ខ្ពស់រូបនេះ អ្វីដែលលោកបានផ្តល់កិច្ចសម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយ គឺ​​លោ​​​​ក​​បានលើកឡើងពីករណីជាក់ស្តែង ដែលកំពុងឡើងចំពោះគណបក្សក្រៅរដ្ឋាភិបាល ដោយគ្មា​​នហេ​​តុ​​ផលណាផ្សេងឡើយ។

បន្ថែមពីលើនេះ អាជ្ញាធរបានដាក់កាមេរ៉ាសុវត្ថិភាព នៅមុខផ្ទះ ដើម្បីតាមឃ្លាំមើលពី​សកម្មភាពរបស់​​ក្បា​​ល​​ម៉ា​​​​ស៊ីន​​ដឹ​​ក​​នាំ របស់គណបក្សជំទាស់មួយនេះ ដូចជាផ្ទះ លោក សុន ឆ័យ និងលោក រ៉ុង ឈុន​ ជាដើម​​។ក្នុ​ង​​​​ន័​​យនេះ លោក ទាវ វណ្ណុល អះអាងថា សកម្មភាពទាំងនោះធ្វើឱ្យលំហលទ្ធិប្រជាធិបតេយ្យត្រូវរួចតូច នៅ​​​​​ក្នុ​ង​​​អាណត្តិទី៧នេះ បើធៀបនឹងអាណត្តិមុនៗ៕

បទយកការណ៍៖ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកមួយចំនួនជួបបញ្ហាសុខភាព និងអំពាវនាវកុំឱ្យប្រើប្រាស់
ស្របពេល​ការជក់បារីនៅទូទាំងពិភពលោក កំពុងមានការធ្លាក់ចុះ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក (WHO) បែរជាមានការព្រួយបារម្ភចំពោះការកើនឡើង​នៃការជក់បារី​អេឡិច​ត្រូនិក (E-Cigarettes) ក្នុងចំណោម​កុមារអាយុចាប់ពី៨ឆ្នាំ​ឡើង​ទៅ​ ខណៈអង្គការ​អន្តរ​ជាតិ​មួយ​នេះ បាន​កត់​​សម្គាល់​​ពី​ការកើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុងរយៈពេល ៤ ទៅ៥ឆ្នាំចុងក្រោយ​នេះ។

យោងតាមរបាយការណ៍មួយរបស់​អង្គការសុខភាពពិភពលោក ដែលចេញផ្សាយនៅខែមករា ឆ្នាំ​២០២៤ បានលើកឡើងថា​ នៅក្នុងប្រទេសមួយចំនួន ការជក់បារីអេឡិចត្រូនិក និង​ការ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិច​ត្រូនិក មាន​ការ​​កើន​ឡើង​យ៉ាង​​ខ្លាំង ពោលគឺនៅចក្រភពអង់គ្លេស និង​​​សហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ ១៥០ភាគរយ។

ខណៈពេលមាននិន្នាការកើនឡើងនូវការប្រើប្រាស់​បារីអេឡិចត្រូនិក​នៅ​ទូទាំង​ពិភព​លោក​នេះ សម្រាប់​នៅ​កម្ពុជា ក្រុម​យុវជន​ដែល​ធ្លាប់​ប្រើប្រាស់​បារីអេឡិចត្រូនិក និង​​អង្គការ​សង្គម​ស៊ីវិល ក៏បង្ហាញពីក្តីបារម្ភចំពោះការកើនឡើងនូវការ​ផ្សព្វផ្សាយ និងការប្រើប្រាស់បារី​អេឡិច​ត្រូនិច​​នេះ​ផង​ដែរ ដោយ​តាម​ការ​​សិក្សារ​បស់​អ្នក​ជំនាញ​ ​ផ្សែងបារី​អេឡេត្រូនិក ​មិន​មែន​ត្រឹម​ជា​ចំហាយ​ទឹក​ធម្មតា ដូចការ​ផ្សព្វផ្សាយ​របស់​អ្នកលក់​ប៉ុណ្ណោះទេ ប៉ុន្តែវា​មាន​លាយឡំ​ដោយ​ជាតិ​នីកូទីន និង​ជាតិពុល​​ផ្សំផ្សេង​ទៀត ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យុវជន និង​ការរីកលូតលាស់​ផ្នែក​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃផងដែរ។

យុវជន ហឿន បណ្ឌិត វ័យ ២៥ឆ្នាំ​ មានស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ​បាន​ប្រាប់​ពី​បទ​ពិសោធន៍​​​របស់​​ខ្លួន​​ថា លោកបាន​ប្រើ​ប្រាស់​បារីអេឡិចត្រូនិករយៈពេល ១ឆ្នាំ ដែល​នៅ​ពេល​នោះ វា​បាន​ប៉ះពាល់​ដល់សុខ​ភាព​របស់​លោក​យ៉ាង​ខ្លាំង ដែល​វា​បាន​ធ្វើ​ឱ្យ​​លោក​​មានអាការៈ​ឈឺបំពង់ក និងក្អក​ជាប្រចាំ ព្រមទាំងមានបញ្ហាផ្លូវដង្ហើមជាដើម។

លោក​ថា៖ «ក្អក[ដោយសារ​ប្រើបារីអេឡិចត្រូនិក]​ពេលនឹង​ប្រហែលជាងមួយខែ បានបាត់ យូរដែរ។ យើងប្រើ​​ប្រហែល​​ចូល​ជិត​មួយ​ឆ្នាំ​អី​នោះ បាន​វា​ចាប់ផ្តើម​​ឧស្សាហ៍ក្អក ដល់​ពេលឩស្សាហ៍ក្អក ខ្ញុំក៏ឈប់ទៅ»។

លោកបានចាប់ផ្តើមប្រើប្រាស់​បារីអេឡិចកាលពីឆ្នាំ២០២២ ដោយសារ​តែចង់សាកល្បង​ថាបារី​នេះ​ប្រើទៅមានរសជាតិយ៉ាងណា បើប្រៀបធៀបនឹងបារីធម្មតា។ តែយ៉ាងណា ក្រោយប្រើ​ប្រាស់​បានមួយរយៈ លោក​ក៏​​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​​វិញ ដោយ​​សារ​​​​តែ​​មាន​​ផល​ប៉ះពាល់​ខ្លាំ​ងទៅលើសុខភាព។

ស្រដៀងគ្នានេះដែរ លោក នោរក្ស វីទូ មានមុខរបរជា​អ្នកគ្រប់គ្រងផ្នែកថត (Camera Operator) នៅ​ក្រុមហ៊ុនមួយ​​ក្នុងរាជធានីភ្នំពេញ ដែលទើបតែផ្តាច់ការប្រើប្រាស់បារីអេឡិច​ត្រូនិក បានឱ្យដឹងថា ត្រឹមរយៈពេល២ខែ​ កាលពីអំឡុងឆ្នាំ២០២៣ ដែល​លោក​​​បា​ន​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក បាន​ធ្វើឱ្យ​សុខភាព​របស់​លោក​មាន​ភាព​មិន​ប្រក្រតី ទៅ​​​លើ​ប្រព័ន្ធ​ដង្ហើម ដូច​​ជា មានអាការៈ​ស្ងួតបំ​ពង់​ក ថប់​ដង្ហើម ប៉ះ​ពាល់​ដល់​សួត និង​ឈឺក្បាល​ផង​ដែរ។

លោកបន្ត​ថា មូលហេតុដែលប្រើប្រាស់បារីអេឡិចត្រូនិក ព្រោះតែចង់​ប្រើជំនួស​បារី​ធម្មតា ហើយ​​ដើម្បី​​បន្ថយ​ភាព​តាន​តឹង​ផង​ដែរ កំឡុងពេលបំពេញ​ការងារនៅក្រុមហ៊ុន និងនៅផ្ទះ។ ប៉ុន្តែ​​បច្ចុប្បន្ន លោក​បាន​ឈប់ប្រើប្រាស់ទាំងបារីធម្មតា និង​បារីអេឡិចត្រូនិកនេះហើយ ព្រោះ​តែវាមានផល​​ប៉ះពាល់​ដល់សុខ​ភាពដូចគ្នា​។

លោកថា‍‍៖ «ពីរប្រភេទហ្នឹង​​[បារីធម្មតា និងបារី​អេឡិចត្រូនិក] តាមដែរខ្ញុំគិតទៅ គឺវាប៉ះពាល់ទាំងពីរ តែគ្រាន់ថា មាន​អារម្មណ៍​​ថា បារីអេឡិចត្រូនិក វាប៉ះពាល់ជាងបារីធម្មតា ដោយសារជាតិនីកូទីន​ដែលមានក្នុងបារីអេឡិចត្រូនិកហ្នឹង​ វា​មាន​​​ច្រើន​​ជាង​នីកូនទីន​នៅក្នុងបារីធម្មតា»។​

លោក​បន្ថែមថា៖« សម្រាប់ខ្ញុំ សម្រាប់បញ្ហាដែលយើងអត់បានប្រើប្រាស់បារីហ្នឹង​ វាអត់អីទេ តែគ្រាន់​តែថា​ពេល​ខ្លះ​យើង​ឃើញ​គេ​ប្រើ យើង​ចេះ​តែ​ចង់​ប្រើ​ដែរ ប្រហែលជាអារម្មណ៍របស់យើង ប៉ុន្តែបើសិនជាយើងគិតថា យើងមិនចង់ គឺ​វា​នៅ​តែ​មិន​ចង់​អញ្ចឹង យើងនៅតែអត់ប្រើអញ្ចឹង»។

យ៉ាងណា លោក វីទូ បាន​អំពាវនាវ​ដល់​អ្នកដែល​កំពុងតែប្រើប្រាស់បារីទាំងអស់ មិន​ថា​បារី​ធម្មតា ឬបារី​អេឡិចត្រូនិកនោះទេ គួរព្យាយាមផ្ដាច់ និងឈប់ប្រើប្រាស់វា ហើយ​ជំនួស​ដោយ​ការ​ធ្វើអ្វី​ផ្សេង ឬបរិភោគអ្វីផ្សេងដែលជួយដល់សុខភាពវិញ ព្រោះ​វាធ្វើឱ្យ​ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង និង​ចំណាយ​ថវិកា​​ឥត​ប្រយោជន៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ស្តីពី ផលប៉ះពាល់នៃការប្រើ​ប្រាស់​​បារីអេឡិចត្រូនិក កាលពីថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា បារីអេឡិចត្រូនិក មិន​មែន​ជាឧ​បករណ៍​សម្រាប់ផ្តាច់ការជក់បារីនោះទេ តែ​វា​ជា​ផលិត​ផល​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព និង​បង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ដោយសារ​នៅ​ក្នុង​​បារីអេឡិចត្រូនិក ផ្ទុកទៅដោយសារធាតុគីមីជាច្រើន ដែលអាចបណ្តាលឱ្យកើតជំងឺមហា​រីក និង​ជំងឺសួតធ្ងន់ធ្ងរផងដែរ ជាពិសេសគឺសារធាតុ នីកូទីន (Nicotine) ដែលវាធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​​ញៀន​​ខ្លាំង។

ប្រភពដដែល បន្តថា ចំពោះសារធាតុគីមីនៅក្នុងបារីអេឡិចត្រូនិកនេះ មានផលប៉ះពាល់​អវិជ្ជ​មាន​ច្រើន​ ដែលមានគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃផងដែរ ហើយវាប៉ះពាល់ដល់ការលូតលាស់​ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃ​ការត្រួត​ពិនិត្យ​របស់​ខួរ​ក្បាល។

បើ​តាមសេចក្ដីប្រកាសដដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ហាម​ឃាត់​ការ​ជួញ​​ដូរ បញ្ឈប់​​កា​រប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និង​បារី​អេឡិ​ច​ត្រូនិក​​នៅ​កម្ពុជា ចាប់តាំងពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៤ មកម្លេះ ដោយ​ហេតុ​ថាផលិត​ផល​នេះ មានផលប៉ះពាល់ខ្លាំងដល់សុខភាព និងបណ្តាលឱ្យអ្នក​ប្រើប្រាស់​ងាយ​នឹង​ទទួល​ភាព​​ញៀន​​ដោយ​​សារ​​ធាតុ​ញៀន​ផ្សេង​ទៀត។

ក្រឡេកមកមើលបុរសវ័យកណ្ដាលម្នាក់ ដែល​មានធ្មេញពណ៌លឿង សម្បុរស្រអែម លោក សុខ រស្មី រស់នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញវិញ បានប្រាប់ពីបទពិសោធន៍នៃការ​​ជក់​បារី​អេឡិច​ត្រូនិក អស់រយៈពេលប្រហែល៣ឆ្នាំដែរ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ លោក​ថា ការ​ពេល​​ប្រើ​លើក​​ដំបូង​ លោកគិតថា វាល្អ ព្រោះវាមានក្លិនឈ្ងុយ មាន​ក្លិន​ច្រើន​សម្រាប់​ជ្រើស​រើស និង​​មិន​​មាន​​ក្លិនមាត់ឬក្លិនជាប់ខ្លួន​ ដូចជក់​បារីធម្មតា។

ប៉ុន្តែ លោកថា នៅពេលលោក​ជក់បារីប្រភេទនេះមួយរយៈ​ ក៏កត់សម្គាល់ឃើញថា សុខភាព​ចាប់​ផ្តើម​​ចុះខ្សោយ ឆាប់ហត់ ស្បែកមានសភាពលឿងខុសធម្មតា ខណៈ​​ស្មារតី និង​ខួរក្បាល​របស់​​លោក មានការចុះខ្សោយជាបន្តបន្ទាប់​ផងដែរ។

លោកថា៖ «និយាយតាមត្រង់ចុះ ការជក់បារីមិនសូវល្អទេ ខ្ញុំទី១ហ្នឹង​គឺហត់ ការជក់បារីច្រើន គឺធ្វើឱ្យសួត​យើង​ចុះ​ខ្សោយ ហើយ​​​វា​​ហត់ ការប៉ះពាល់សុខភាពវាពិតជាមានហើយ សូម្បីតែការផ្សព្វផ្សាយនៅតាមក្រសួង ការផ្សព្វ​ផ្សាយ​ផ្សេងៗ ក៏​គាត់​ហាម​មិន​ឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិកហ្នឹង​ដែរ»។

ករណីនេះ លោកអំពាវនាវ​​ដល់អ្នកដែលមានគម្រោងចង់ប្រើប្រាស់ សូមបញ្ឃប់​គំនិត​នេះ​ជា​បន្ទាន់​ ហើយសម្រាប់អ្នកកំពុងប្រើប្រាស់ ក៏គួរបញ្ឈប់ការ​ប្រើប្រាស់​ជាបន្ទាន់ដូចគ្នា ​ព្រោះ​វាប៉ះ​ពាល់​​ដល់​សុខភាព និង​អាចមាន​​គ្រោះថ្នា​ក់​ដល់​អាយុ​ជីវិតទៀតផង។

លោកបន្ថែម៖« ខ្ញុំចង់ឱ្យយុវជនទាំងអស់ គឺគាត់ផ្ដាច់ពីបារីអេឡិចត្រូនិក មិនថាបារីអេឡិចត្រូនិក ឬក៏បារីទេ​[បារី​ធម្មតា] យើង​គួ​រតែ​​ឈប់ មិនបាច់កាត់បន្ថយទេ គឺយើងឈប់តែម្ដង ដើម្បីអី ទី១ គឺដើម្បីបរិស្ថានយើងស្អាតផ​ង ហើយ​មួយ​​ទៀត ​យើងដឹងស្រាប់គ្រប់គ្នាឱ្យតែឈ្មោះថាបារី គឺវាមិនល្អសម្រាប់​សុខភាពទេ ជាពិសេសគឺប៉ះពាល់​សួតហ្នឹង​ឯង»។

កម្ពុជា មានបន្ទុកពន្ធលើផលិតផលថ្នាំជក់​នៅកម្រិត​ទាបនៅឡើយ ដោយ​យក​ពន្ធ​ត្រឹម ២៥​ភាគ​រយ សម្រាប់​បារី​ក្នុង​ស្រុក និង ៣១ភាគរយ សម្រាប់​បារីនាំចូល ធៀប​នឹង​តម្លៃ​លក់​រាយ។ ដោយ​សារ​បារី​មាន​តម្លៃ​ថោក និង​មាន​លក់​គ្រប់​ច្រក​ល្ហក ទើប​ធ្វើ​ឱ្យកំណើន​អ្នក​ជក់​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់។

បើតាមរបាយការណ៍របស់​អង្គការ​សុខភាព​ពិភពលោក ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ០០០នាក់ បានស្លាប់​ជារៀងរាល់ឆ្នាំ ដោយ​សារ​ជំងឺ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់ថ្នាំជក់។ ប្រភព​ដដែល បន្តថា ការ​ប្រើ​ប្រាស់​ថ្នាំជក់​ បណ្ដាលឱ្យកម្ពុជាខាតបង់ទឹកប្រាក់ ៦៤៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​៣% នៃផលិតផលក្នុងស្រុកសរុប​របស់កម្ពុជា ក្នុងនោះ ទឹក​ប្រាក់​​ ៥៨៤​លាន​ដុល្លារ បណ្ដាលម​កពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាព​មុន​អាយុ​កំណត់ ផលិត​​ភាព​​ធ្លាក់​ចុះ ពី​ការ​សម្រាក​ជក់​បារី និង​អវត្តមានពីការងារជាដើម។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី បាន​លើកឡើង​ថា ​​បារី​អេឡិច​ត្រូនិក​  មាន​វត្តមាន​នៅ​លើទីផ្សារ​ប្រហែល​ជិត ១០ឆ្នាំមក​ហើយ ហើយ​​​ការសិក្សារបស់អ្នក​ជំ​នាញ​​បញ្ហាញ​ថា បារី​អេឡិចត្រូនិក​នេះ មាន​ផលប៉ះពាល់ច្រើនដល់សុខភាព​មនុស្សគ្រ​ប់​វ័យ ដែល​បានជក់ និងស្រូបផ្សែង ដោយ​សារក្នុងបារីនេះមានផ្ទុកទៅដោយសា​រ​ធាតុប្រេង​ម្យ៉ាង​ដែលធ្វើ​ឱ្យ​បារី​មាន​ក្លិន​ក្រអូប ឬ​ក្លិន​ច្រើន​ប្រភេទ ទៅតាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់ ដូច​ជា ​ក្លិនស្ត្រូបប៊ឺរី ក្លិនផ្កាឈូក ក្លិន​ប៉ម និង​ក្លិនផ្សេងៗទៀត។

ម្យ៉ាងទៀត លោកថា ​ការចម្រាញ់ប្រេង​នេះ ក៏​មិន​បាន​ដឹង​ពី​ប្រភព​ច្បាស់​លាស់​ថា​បាន​ចម្រាញ់​តាម​ស្ដង់​ដារ​ត្រឹម​ត្រូវ​ដែរ​ទេ ខណៈ​ផ្សែង​ដែល​ចេញ​ពី​បារី ទោះ​ចង់​ឬ​មិន​ចង់​វា​បាន​ប៉ះ​ពាល់​ដល់​​​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​សួត​ធ្ងន់​ធ្ងរ ហើយអាច​ឈានដល់កើត​​មហារីសួត​ផងដែរ។

លោកបានថ្លែង​ថា៖ «បើសិនបងប្អូននៅតែមានការប្រើប្រាស់ វាមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ​យើង មាន​ផល​ប៉ះពាល់​ទៅ​ដល់​គ្រួសារ​យើង​ដែល​នៅជុំវិញខ្លួនយើង។ វាមិនមែនប៉ះពាល់តែយើងម្នាក់ទេ វាប៉ះ​ពាល់​ទៅ​ដល់​ប្រពន្ធ កូន ឪពុក​ម្ដាយ ជីដូនជីតា​យើង​ អ្នក​ដែលនៅក្បែរជុំវិញខ្លួនយើង កន្លែងនេះ​ហើយដែល​បងប្អូន​គួរពិចារ​ណា​អាច​បញ្ឈប់​​[ជក់បារី]»។

សម្រាប់វិធានការទប់ស្កាត់វិញ លោកយល់ថា ក្រសួងពាក់ព័ន្ធនានា ដូចជា ក្រសួង​សុខា​ភិ​បាល ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួងមហាផ្ទៃជាដើម​ គួរតែ​សហការ​គ្នា ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​បារី​ដែល​មានសារជាតិញៀនខុសច្បាប់នេះ និង​​ត្រូវ​​ផ្សព្វ​ផ្សាយ​​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ជាង​នេះ អំពី ផលប៉ះពាល់របស់បារីអេឡិចត្រូនិក។

លោកថា‍៖ «ត្រូវទប់ស្កាត់ការនាំចូល ការនាំចូលមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គឺគ្រប់ច្រកទាំងអស់ ត្រូវ​ទប់​ស្កាត់ ដើម្បី​កុំឱ្យមាន​សារធាតុញៀនទាំង​អស់​ហ្នឹង​​ចូល​មក​តាម​បារីអេឡិចត្រូនិកនេះ»។

ជាមួយគ្នានេះដែរ លោក អ៊ូច វុទ្ធី ក៏បាន​អំពាវនាវដល់​អ្នក​ពាក់​ព័ន្ធ​នានា ជាពិសេស​ក្រសួង​អប់រំ បង្កើន​ការ​​​ផ្សព្វ​ផ្សាយ​​អំពី​ផលប៉ះពាល់របស់បារីនេះ ទៅកាន់គ្រឹះស្ថានអប់រំ​ និង​សិស្សានុ​សិស្ស​ តាំង​ពីប​ឋម​សិក្សា ដល់​វិទ្យាល័យ និងមហាវិទ្យាល័យនានាផងដែរ។

ចំណែក ប្រធាន​អង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ដែរថា ​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់​ដល់សុខភាព និងជាផ្នែកមួយ​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​​ដល់​ធនធានមនុស្ស​ជំនាន់​ក្រោយ និងការអភិវឌ្ឍជាតិ​ផងដែរ។

លោក​ថា៖ «ការប្រើប្រាស់បារីអេឡិចត្រូនិកហ្នឹង ការពិតទៅ មានផលប៉ះពាល់ខ្លាំងណាស់ ពី​ព្រោះ​ទី​១ បារី​អេឡិច​ត្រូ​និក ត្រូវ​បាន​គេរចនា​សម្រាប់​ទាក់​ទាញ​កុមារ និង​យុវជន អញ្ចឹង​នៅ​ពេល​​គាត់​ជក់​ហើយ​ធ្វើ​ឱ្យ​ញៀន ញៀនខ្លាំង​យក​តែ​មែន​​ទែន ហើយ​ការញៀន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​ប៉ះពាល់​ដល់​ខួរក្បាល​ ជាពិសេស​គឺ​ខួរក្បាល​ផ្នែក​ដែល​ជំរុញ​ឱ្យមា​ន​ការ​រៀន​សូត្រ ក្រៅពី​នោះ​មាន​ការ​ប៉ះពាល់​ដល់​សួត​យ៉ាង​ធ្ងន់​ធ្ងរ បេះដូង ថ្លើម។ល។ ហើយ​បើ​សិន​គាត់​មាន​កា​​រ​ប៉ះពាល់​បែប​នេះ វា​ប៉ះពាល់ខ្លាំងណាស់ដល់ អនាគត​ធនធាន​មនុស្ស​យើង​ជំនាន់​ក្រោយ»។

ចំពោះវិធានការក្នុងការទប់ស្កាត់ និង​ការការពារវិញ លោកថា ក្រសួង​ពាក់​ព័ន្ធ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​​មាន​លិខិត​គតិ​យុត្ត​ឱ្យបាន​រឹង​ម៉ាំ និង​ទប់​ស្កាត់ កុំឱ្យ​មាន​ការនាំចូល និង​​ការ​​​លក់​បារី​តាម​​ប្រព័ន្ធ​​អន​ឡាញបន្តទៅទៀត​ ដោយ​​សារ​​ការ​​សិក្សាបា​ន​បញ្ជាក់​ថា អ្នក​ជក់​បារី​ភាគ​ច្រើន​បាន​​​ទិញ​បារី​អេឡិច​ត្រូនិក​តាម​រយៈ​អនឡាញនេះ។

មួយវិញទៀត លោក​ថា៖ «កាល​ដែល​មាន​វត្តមាន​បារី​អេឡិច​ត្រូនិក​នេះ នៅក្នុង​ប្រទេស​យើង ជា​កត្តាជំរុញ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​ដែរ អញ្ចឹងដើម្បី​ទប់ស្កាត់កុំឱ្យ​យុវជន និង​កុមារ ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​នៃកា​រ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក គឺ​មាន​តែ​អ្នក​ដែល​ពាក់​ព័ន្ធ ក្រសួង​ដែល​មាន​សមត្ថ​កិច្ច ទៅ​លើ​ការ​ត្រួត​ពិនិត្យ ការ​គ្រប់​គ្រង ការ​នាំចូល​បារី​អេឡិច​ត្រូនិក​នេះ ធ្វើយ៉ាង​ណា​កុំ​ឱ្យមា​ន​ការ​នាំចូល​បារី​នេះ​បន្ត​ទៀត ពីព្រោះថា​ផលិតផលនេះ ត្រូវ​បាន​ហាម​ឃាត់ ដោយ​រាជ​រដ្ឋាភិ​បាល ទាំង​​ការ​ប្រើ​ប្រាស់ ទាំង​ការ​នាំ​ចូល ទាំង​ការ​ផលិត ទាំង​ការ​ចែក​ចាយ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែយើង​នៅ​តែ​ឃើញ​ផលិតផល​នេះ នៅ​មាន​វត្ត​មាន នៅ​ក្នុង​ប្រទេស​យើង ហើយ​នៅ​មាន​អ្នក​លក់​តាម​អនឡាញ គាត់​បង្ហោះលក់​យ៉ាង​គគ្រឹក​គគ្រេង ដែល​ជា​កត្តា​នាំ​ឱ្យ​យុវជន និង​កុមារ​ក្លាយ​ជាជ​នរ​ងគ្រោះ​ជាបន្តបន្ទាប់»។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល​ លោកស្រី ឈា ឆដាភា មានប្រសាសន៍ថា បារីអេឡិចត្រូនិក ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យមា​ន​ការ​លក់ និងចែក​ចាយ​បន្ត​នោះ​ទេ ហើយសម្រាប់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និងអ្នកពាក់ព័ន្ធ កំពុង​ចាត់​វិធាន​ការ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាលផងដែរ។ តែយ៉ាងណា លោកស្រី មិនបានបញ្ជាក់​លម្អិត​ពីវិធាន​ការ​​ជាក់​លាក់​ថា​យ៉ាង​ណានោះ​ទេ។​

លោកស្រីថា៖ «បារីអេឡិចត្រូនិកហ្នឹង​ត្រូវបានហាមឃាត់​ អ​ត់​លក់​ចែក​ចាយអញ្ចឹង​ក្រសួង បើ​ក្រសួង​សុខា​ភិ​បាល គឺ​មាន​ន័យ​ថា​ គឺកំពុង​ផ្សព្វ​ផ្សាយ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ កំពុង​ចាត់​វិធានការ​តាម​ហ្នឹង»។

ត្រឡប់មកកាន់ អ្នកធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក លោក ហឿន បណ្ឌិត និង​លោក សុខ រស្មី វិញ ពួកគាត់​​​បាន​អំពាវនាវ​ជាថ្មីដល់​អ្នក​ដែល​មិន​ទាន់​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក ត្រូវ​តែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​វា ហើយ​​អ្នក​ដែល​ប្រើប្រាស់​រួច និង​មាន​គោល​បំណង​ចង់ផ្ដាច់បារី​ធម្មតា និង​បារី​អេឡិច​ត្រូនិក គួរតែ​ងាកមកលេងកីឡា​ ដើម្បី​​សុខភាព​ ឬ​បរិភោគ​ជា​ប្រភេទ​អាហារ​ជំនួយ​ដែល​ជួយ​សម្រួល​ដល់​ការ​ឃ្លាន​បារី​ជំនួស​វិញ៕

តុលាការ​​​​សម្រេចឃុំខ្លួនមន្ត្រី ៣នាក់ ពាក់ព័ន្ធសំណុំ​រឿង​​រត់ការ​ចូល​ក្របខ័ណ្ឌរដ្ឋ និងធ្វើសញ្ញាបត្រក្លែង​​
ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន​គ្រូ​បង្រៀនចំនួន ២នាក់ និង​មន្ត្រីក្រសួងផែនការម្នាក់ នៅពន្ធនាគារ​​ជាបណ្តោះអាស្ន ​ពាក់ព័ន្ធនឹងករណី​​រត់ការ​ចូល​ក្រប​ខ័ណ្ឌ​រដ្ឋ និងធ្វើសញ្ញាបត្រ​ក្លែង​ ដែលជា​បទល្មើស ​រំលោភអំណាច នៃច្បាប់ស្តីពី​ការ​​ប្រឆាំងអំពើពុករលួយ។

ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក​ អ៊ី រិន្ទ បាន​ឱ្យ​ដឹង​កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះថា​ ទាក់ទងនឹងសំណុំរឿង​របស់​គ្រូបង្រៀន និង​មន្ត្រីក្រសួងផែនការទាំង៣នាក់​នេះ បច្ចុបន្ន​ចៅក្រម​ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រច​ឃុំខ្លួនពួកគេ​​​នៅពន្ធនាគារ​​ជា​បណ្តោះអាសន្ន​ហើយ។

លោក​ថា៖ «រឿងដែលចៅក្រមស៊ើបសួរទាក់ទងនឹងករណីគ្រូបង្រៀន និងមន្ត្រីក្រសួងផែនការនេះ បច្ចុបន្នត្រូវបាន​គេសម្រច​ឃុំខ្លួនបណ្តោះអាសន្នហើយ​ ពីបទ រំលោភអំណាច តាមមាត្រា៣៥ ​នៃច្បាប់​ស្តីពីការប្រឆាំងអំពើពុករលួយ»។

យោងតាម​ដីកា​សន្និដ្ឋានបញ្ជូន​រឿង​ឱ្យ​ស៊ើបសួររបស់តំណាង​​អយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ​ឱ្យដឹងថា មន្រ្តីទាំង ៣នាក់ដែលរងការចោទប្រកាន់នោះ មាន​​ឈ្មោះ នង រុន ភេទប្រុស​ អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀន​នៅវិទ្យាល័យ​សុខអាន​ព្រៃសណ្តែក, ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស​ អាយុ ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ និង​ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀន​នៃសាលាបឋម​សិក្សា​ធន់មន់។

ប្រភពបន្តថា ពួកគេ​ត្រូវបានចោទ​​​ពីបទ រំលោភអំណាច ប្រព្រឹត្ត​នៅខេត្តតាកែវ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ​២០២៤ តាមបញ្ញតិមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ដីកាសន្និដ្ឋានដដែល បាន​រៀបរាប់នូវដើមចមនៃការប្រព្រឹត្តបទល្មើសរបស់​បុគ្គលទាំង៣រូបនេះថា បុគ្គលទាំង៣រូបនេះ បានសហការគ្នា​ដើម្បី​ធ្វើសកម្មភាពជាច្រើន ដូចជា ការរត់ការ​ចូល​ក្របខ័ណ្ឌរដ្ឋ ការរត់ការ​ចូលក្របខណ្ឌគ្រូបង្រៀន និងក្របខ័ណ្ឌក្រសួងផ្សេងៗទៀត ការ​ទទួលធ្វើសញ្ញាបត្រ​ក្លែង​គ្រប់ប្រភេទ ក្នុងនោះមាន​សញ្ញបត្រ​បាក់ឌុប សញ្ញាបត្រ​បរិញ្ញាបត្រ​ និងសញ្ញាប​​ត្រ​ជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារ ដល់ ១ ៥០០ដុល្លារ ហើយ​​ចំពោះការ​រត់ការ​ចូលក្របខ័ណ្ឌរដ្ឋវិញ បានយកតម្លៃចាប់ពី ១១ ០០០ដុល្លារ ដល់ ១៦ ០០០ដុល្លារ តាមប្រភេទក្របខ័ណ្ឌផ្សេងៗគ្នា។

ដីកាសន្និដ្ឋានរបស់តំណាងអយ្យការ បានគូសបញ្ជាក់ថា ក្រោយពីបានធ្វើការ​ស៊ើបអង្កេត​ និងប្រមូលភស្តុតាង​រួចមក​ ជនសង្ស័យទាំង៣នាក់នេះ គ្មានសមត្ថកិច្ចទាល់តែសោះក្នុងការ​ជ្រើស​រើស​មន្ត្រី​ឱ្យចូលក្របខ័ណ្ឌ​ ប៉ុន្តែពួកគេ​បែរជាសហការគ្នាស្វែងរកបុគ្គលដែលមានបំណង​ចូលក្រប​ខ័ណ្ឌ​​ ទាំងដែលពុំមាន​លក្ខខណ្ឌ និងសមត្ថភាពគ្រប់គ្រាន់ ដូចជា ពុំមានសញ្ញាបត្រ​ត្រឹម​ត្រូវ ដោយហ៊ាន​រក​អ្នកធ្វើ​សញ្ញាបត្រ​ក្លែង យកទៅប្រើប្រាស់ដោយខុសច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍​ជាប្រាក់។

ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានឱ្យដឹង​ដែរថា ជន​សង្ស័យ​ទាំង​ ៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី​៧ ខែ​ឧសភា​ ឆ្នាំ២០២៤​ ក្នុងនោះ​គ្រូបង្រៀន​២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ និងមន្ត្រីក្រសួងផែនការ ឃាត់ខ្លួននៅរាជធានីភ្នំពេញ។ លោក​បន្តថា ក្រោយការសាកសួរពីមន្ត្រីជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ​រួច ពួកគេ​ត្រូវបានបញ្ជូ​ន​ទៅសាលា​ដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី៩ ខែឧសភា។

លោកថា៖ «សុំណុំរឿងដែលយើងបញ្ជូនទៅ គឺទី១ គាត់ធ្វើសញ្ញាបត្រក្លែងក្លាយ និងទី២ គឺគាត់ទទួលបាននូវអត្ថប្រយោជន៍​ពី​ការរកមនុស្សចូល[ក្របខ័ណ្ឌរដ្ឋ​] គឺមានចំនួនចន្លោះពី ១១ ០០០ដុល្លារ ទៅ ១៦ ០០០ដុល្លារ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​​ យង់ គិម​អេង​ សាទរចំពោះ​ចំណាត់ការនេះ ដោយថា ការចេញសញ្ញាបត្រ​ក្លែង​​បានធ្វើឱ្យប៉ះពាល់ដល់វិស័យ​អប់រំ ជាពិសេស​តម្លៃនៃការ​សិក្សាអប់រំ និងការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រជាពលរដ្ឋ និង សិស្សានុ​សិស្ស។

មួយវិញទៀត លោកថា ការរត់ការ​​ចូលបម្រើការងារក្របខណ្ឌរដ្ឋ ក៏ជាទង្វើខុសច្បាប់ និង​​ប៉ះពាល់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀតដល់សង្គម​ជាតិ​ ព្រោះមន្ត្រីដែលបានចូលបម្រើ​​ការងារ ទាំង​ដែល​​មិន​មាន​ចំណេះដឹង​ពិតប្រាកដ និង​មិនមានសញ្ញាបត្រ​បញ្ជាក់ការសិក្សា​ត្រឹម​ត្រូវ​ អាចធ្វើឱ្យស្ដាប័ន​នោះមាន​បញ្ហាផងដែរ។

លោកបន្តថា៖ «វាអាចប៉ះពាល់ដល់សមត្ថភាពនៅក្នុងការអភិវឌ្ឍជាតិដែរ បើសិនជាអត់បានរៀនដើម្បីអាចយក​សញ្ញាបត្របាននោះ ហើយបើមន្ត្រីនោះបន្តប្រព្រឹត្តអំពើរពុករលួយ សូកប៉ាន់​គេតទៀត នេះគឺយើងបានយកមន្ត្រីស្អុយរលួយឱ្យ​ចូលបម្រើ​ការងារ ធ្វើឱ្យរដ្ឋខាតបង់ថវិកា និង​ធនធាន​មនុស្សល្អៗផ្សេងទៀតដែលគេមិនបានចូល»។

ជាមួយគ្នានេះដែរ លោក យង់ គិមអេង ក៏​បានជំរុញឱ្យ​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ​ត្រូវ​តែតាមដាន និងស៊ើបអង្កេតគ្រឹះស្ថានអប់រំ និងស្ថាប័ន​ផ្សេងៗទៀត ដើម្បីទប់ស្កាត់បញ្ហាដដែលនេះ កុំ​​ឱ្យកើតមានឡើង​ជាបន្តបន្ទាប់ទៀត៕

បទយកការណ៍៖ សហគ្រាស​ផលិត​ប្រេងខ្យល់​មួយ​គាំទ្រ​​កសិករ​ក្នុង​សហគមន៍​​ជាង៨ពាន់​នាក់
សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្សនេស​ ជា​សហគ្រាស​ផលិត​ប្រេងខ្យល់ ប្រេងកូឡា និង​ស្ព្រៃយ៍​​ការពារ​មូស ដោយ​​ប្រើប្រាស់​វត្ថុធាតុ​ដើម​ដែល​ប្រមូល​ទិញ​ពី​កសិករ។

​មាន​ទី​តាំង​​ក្នុង​ស្រុក​សំរោង ខេត្ត​តា​កែវ​ សហគ្រាស​នេះ​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ដើម​ឆ្នាំ​២០១៩​ ហើយ​​ទទួល​បាន​អាជ្ញាប័ណ្ណ​ចុះ​បញ្ជី​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០២១​ អំឡុង​ពេល​​មាន​ការ​រាតត្បាត​​ជំងឺ​កូវីដ១៩​។

លោក​ ប៊ុត​ វណ្ឌី​ អាយុ​៣៨​ឆ្នាំ​ ជា​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ ប្រាប់ ​Newsroom​ Cambodia​ ថា ​សហគ្រាស​បាន​ទិញ​​វត្ថុធាតុ​ដើមពីកសិករ​ប្រមាណជា​៩០​ភាគ​រយ​សម្រាប់​ចម្រាញ់​ធ្វើ​ជា​ផលិតផល។

ប្រេងរឹតរបស់សហគ្រាស​ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

លោក​បញ្ជាក់​ថា៖ «វត្ថុធាតុ​ដើម​ដែល​យើង​ទិញ​ពី​កសិករ​មាន​ដូចជា​ប្រភេទ​ប្រេង​ចំរាញ់​ហើយ​ មាន​ប្រេង​ស្លឹក​គ្រៃ ប្រេងម្ទេស ប្រេង​ស្លឹក​ប្រេង​ខ្យល់ ប្រេង​ពន្លៃ ប្រេង​សម្បក​ឈើឯម និង​ប្រេងផ្កាច័ន្ទ»។​

លោក​បន្ថែម​ថា តាមរយៈ​ការ​ទិញ​វត្ថុធាតុ​ដើម​ទាំងនេះ សហគ្រាស​បាន​ជួយ​ដល់​កសិករ​ប្រមាណជា​៥​ពាន់នាក់ ដោយ​បែង​ចែក​ជា​៤​សហគមន៍​។ ក្នុង​សហគមន៍នីមួយ​​ៗ​ ទទួល​បាន​ចំណូល​ចន្លោះពី​៣ពាន់ ទៅ​៣ពាន់​ដុល្លារ​ពី​សហគ្រាស ដែល​លោក​ថា ចំណូល​នេះ​បាន​ជួយ​ដល់​ជីវភាព​កសិករ​ខ្មែរ​ជាច្រើន​​។

លោក​​ថា៖ ​«​ប្រជាកសិករ​​អាច​កាត់​បន្ថយ​បំណុល​ដែល​ជំពាក់​វិស័យ​ឯកជន​ ក្រុម​គ្រួសារ​ដែល​តែងតែ​ធ្វើ​ចំណាក​​ស្រុក​បាន​វិលត្រឡប់​មក​ស្រុក​វិញ​ដើម្បី​ចងក្រង​ក្នុង​ការ​ផ្គត់ផ្គង់​ផលិត​វត្ថុ​ធាតុ​ដើម​ មាន​ជីវភាព​ល្អ​ប្រសើរ​ មាន​លទ្ធភាព​ក្នុង​ការ​ទិញ​​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ មាន​ការ​ផ្លាស់ប្ដូរ​នៃ​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ កាត់​បន្ថយ​​ការ​ចំណាយ​បាន​ច្រើន​ អាច​បញ្ជូន​កូន​ទៅ​សាលា​រៀន​បាន​ទៀត​ផង»។

លោក​បន្ថែម​ថា លោក​បង្កើត​សហគ្រាស​នេះ​ឡើង​​ដើម្បី​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ និង​​ចូល​រួម​ក្នុង​ការ​ជួយ​ជីវភាព​របស់​កសិករ​ ឱ្យ​មាន​ការងារ​ល្អ​ប្រសើរ​ជាង​មុន។​

លោកបញ្ជាក់ថា៖ «​កសិករ​មួយ​ចំនួន​ពេល​ដែល​ផុត​រដូវ​កាល​ធ្វើ​កសិកម្ម​ គឺ​គាត់​ធ្វើ​ចំណាក់​ស្រុក​បើ​មិន​មក​ភ្នំពេញ​ទេ​ គឺ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ជិត​ខាង​​ ជា​ពិសេស​ខាង​ប្រទេស​ថៃ​ជា​ដើម​ដើម្បី​លក់​ពលកម្ម​ដូរ​ជា​ប្រាក់​មក​វិញ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់​ប្រចាំ​ថ្ងៃ»។​

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

បើតាម​លោក​ ប៊ុត​ វណ្ឌី​ សហគមន៍​មាន​រហូត​ដល់​ ៥​សហគមន៍​ ហើយ​មាន​ប្រជាជន​ប្រហែល​ ៨​ពាន់​ ទៅ​ ៩​ពាន់​នាក់​ ដែល​ទទួល​ផល​ដោយ​ផ្ទាល់​ និង​ប្រយោល​ពី​សហគ្រាស​ រួម​មាន​ខេត្ត​​កំពង់ចាម​ ស្រុក​ស្ទឹងត្រង់​ ខេត្ត ​ពោធិ៍សាត់​ វាលវែង ខេត្ត​ បាត់ដំបង ខេត្ត​​ កំពង់ស្ពឺ និង​ខេត្ត​​ស្វាយរៀង​។

​ប្រជា​សហគមន៍​​ចម្រាញ់ប្រេងខ្យល់ នៅ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី រ៉ុម បាន​ប្រាប់ Newsroom Cambodia ថា ការចម្រាញ់​ប្រងខ្យល់​ដើម្បី​លក់ឱ្យ​សហគ្រាស​​កាលពី​ឆ្នាំ​មុន មាន​ចំនួន​ពី​ ៥០ទៅ ៦០ដប​ ប្រហែល ៥០​​ ទៅ៦០លីត្រ។ ប៉ុន្តែ​អ្នកស្រី​ថា​ ​បច្ចុប្បន្ន​មាន​ការ​ថយ​ចុះ​មក​ត្រឹម​តែ​ ១៥ដប ប្រហែល​១៥លីត្រ​ប៉ុណ្ណោះ។

អ្នកស្រី​បញ្ជាក់ថា៖ «​កាល​ពី​មុន​ ប្រាក់​ចំណូល​អាច​ទទួល​បាន​ប្រហែល​ ២លានរៀន ក្នុង​មួយ​ខែ​ តែ​មក​ដល់​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ការ​បញ្ជាទិញ​មាន​ការ​ធ្លាក់​ចុះ​តាម​នឹង​ដែរ ប្រាក់​ចំណូល​អាច​រក​បាន​តែ ​១លានរៀនប៉ុណ្ណោះ​ក្នុង​មួយ​ខែ»។

​អ្នកស្រី​បន្ថែម​ថា មុនពេល​មាន​សហគ្រាស​ទិញ​ប្រេង​ចម្រាញ់​ធ្វើជា​ប្រេងខ្យល់ អ្នក​ស្រី​ប្រកប​របរ ធ្វើ​សំណង់ និង​ស្រែ​ចម្ការ។ អ្នកស្រី​ថា សម្រាប់ពេលនេះ ​ជីវភាព​របស់​អ្នក​ស្រី​​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ អាច​ដោះ​ស្រាយ​ជីវភាព​រស់នៅបាន។

អ្នកស្រី​​និយាយ​ថា៖ «កាល​ពី​មុន​ឡើយ​ក្រខ្សត់​ដែរ​នឹង​ តែ​ពេល​ចូល​មក​គ្រាន់​រីក​ចម្រើន​បាន​ខ្លះ​ អាច​ម៉ា​ទប់ទល់​បាន​ ដូច​យើង​ជំពាក់​លុយ​គេ​នឹង​យើង​អាច​យក​មក​បង់​គេ​បាន​អញ្ចឹង​ហា វា​មិន​បាន​អី​ណាស់​ណា​ពេក​ទេ បាន​មួយ​​ដោះ​ស្រាយ​ វា​អត់​ពិបាក​ចិត្ត​ដូច​មុន​»។

សមាជិក​សហគមន៍​ប្រេងខ្យល់​ម្នាក់ទៀត​ លោក ផេង គួ អាយុ ២៩ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​២នាក់​ផង​នោះ​​ ​លើក​ឡើង​ថា​ ការ​ចម្រាញ់​ប្រេង​ខ្យល់​ក្នុង​សហគមន៍​នេះ​ បាន​ជួយ​សម្រួល​ជីវភាព​របស់​លោក​បាន​មួយ​ចំណែក​ ជួយ​ផ្ដល់​ការងារ​ដល់​លោក​ផង​ដែរ។

កម្ពុជា​ចាប់​ផ្តើម​ប្រឈមនឹងការ​រាតត្បាត​ដោយជំងឺ​កូវីដ​១៩ ចាប់​តាំង​ពីដើម​២០២០​មក ពោល​គឺ​ចំពេល​ដែល​ដែល​សហគ្រាស​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ​របស់​ខ្លួន។ វិស័យ​ជាច្រើន​នៅ​កម្ពុជា ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ បន្ថែម​ថា ការ​ចាប់​ផ្ដើម​សហគ្រាស​មួយ​នេះ​ក៏​មាន​ការ​ប្រឈម​នូវ​ការ​លំបាក​ខ្លះ​ៗ​ទាំង​ក្នុងការ​បើក​អាជីវកម្ម​ស្រប​ទៅ​តាម​ច្បាប់​នៅ​​កម្ពុជា​ ហើយ​ក្នុង​អំឡុង​ពេល​កូវីដ​១៩​ ​ប៉ះពាល់​ទៅ​លើ​​អាជីវកម្ម​បង្កើត​ឡើង​ថ្មី។​

លោក​ថា៖ «អំឡុង​ពេល​កូវីដ១៩​ គឺ​មាន​​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ដែល​​បង្កើត​ឡើង​ថ្មី​​ ព្រោះ​​ត្រូវ​​ការ​ចំណាយ​​ច្រើន​ ហើយ​រាល់​ការ​ចំណាយ​​ទាំង​អស់​នេះ​ត្រូវ​ចំណាយ​មុន​នឹង​មាន​ការ​លក់​​ផលិតផល​នៅ​​លើ​ទី​ផ្សារ​ជាង​ការ​ទទួល​​បាន​​ចំណូល​​ព្រោះ​​ត្រូវ​ចាយ​លើ​ ប្រតិបត្តិការ​នានា​ លើ​​ការ​​ជួល​ទីតាំង​ លើ​​ប្រាក់​ខែ​​បុគ្គលិក​​ លើ​ការ​​ទិញ​​វត្ថុធាតុដើម​ លើ​​ការ​បង់​ពន្ធ​ និង​​ចំណាយ​ផ្សេង​ទៀត​ៗ»​​។

លោក​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក ដើម្បី​មាន​និរន្តភាព និងកាត​បន្ថយ​ការ​នាំចូល។

លោកបញ្ជាក់​ថា៖​ «ដើម្បី​គាំ​ទ្រ​នៃ​អាជីវកម្ម​ក្នុង​ស្រុក​ និង​និរន្តរភាព​នៃ​ការ​ផលិត​ទាំង​នោះ​បាន​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ងាក​មក​គាំ​ទ្រ​ ឬ​ចាប់​អារម្មណ៍​នូវ​ផលិតផល​ក្នុង​​ស្រុក​ ហើយ​ជា​ពិសេស​អាជ្ញាធរ​រដ្ឋ​អាច​ជួយ​សម្រួល​កិច្ច​ការងារ​រដ្ឋបាល​មួយ​ចំនួន​ ជួយ​គាំ​ទ្រ​និង​លើក​កម្ពស់​ដល់​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​​​»៕

វេទិកាពិភាក្សាអំពីការចូលរួមរបស់យុវជនក្នុងនយោបាយ និងបញ្ហាសង្គម
លោក រ៉ូ វណ្ណៈ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បាននិយាយថាការចាប់អារម្មណ៍នយោបាយ មានតិចតួច និងមិនចាប់អារម្មណ៍សោះបានប្រហែល ៨២ភាគរយ ដោយសារកង្វះខាតនៃការយល់ដឹង ការមិនខ្វល់ខ្វាយ និងយុវជនមួយចំនួនយល់ថាការធ្វើនយោបាយអាចបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។

លោក រ៉ូ វណ្ណៈបានបន្តថាការជជែកពិភាក្សានៃរឿងនយោបាយនៅមានកម្រិតនៅឡើយ ជាក់ស្ដែងមានតែយុវជនមួយភាគតួចប៉ុណ្ណោះដែលហ៊ានជជែករឿងនយោបាយនៅក្នុងគ្រួសារ។

លោក រ៉ូ វណ្ណៈបានយោងតាមរបាយការណ៍របស់អង្គការតម្លាភាពឆ្នាំ២០២២ ក្នុងវេទិកាយុវជនថ្នាក់ជាតិ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅ ថ្ងៃទី១១ ខែសីហា នៅរាជធានីភ្នំពេញ។

វេទិកាយុវជននេះមានការរៀបចំកិច្ចពិភាក្សាក្រុមតូចទៅតាមប្រធានបទ ៤ផ្សេងៗគ្នាទាក់ទងនឹងបញ្ហាប្រឈម ឱកាស ផ្លូវឆ្ពោះទៅមុខ និងអំពីការពង្រីកលំហនយោបាយសម្រាប់ការចូលរួមរបស់យុវជន ទស្សនៈរបស់យុវជនចំពោះអំពើពុករលួយ បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម និងទស្សនៈរបស់យុវជនលើវិស័យការងារ។

សម្រាប់ឧបសគ្គធំបំផុតដែលរារាំងពួកគាត់មិនឱ្យចូលរួមរឿងនយោបាយមាន កង្វះឱកាសចូលរួមបញ្ចេញមតិដោយសេរី កង្វះយល់ដឹងពីផលប្រយោជន៍នៃការចូលរួម កង្វះសមត្ថភាព និងធនធាននៃការចូលរួម។

នៅក្នុងការស្ទង់មតិនោះយុវជនចំនួន ១៣០០នាក់ រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់មនុស្សសម័យបច្ចុប្បន្ន ទៅលើការចូលរួមនយោបាយ ការបញ្ចេញមតិ ឬពិភាក្សារឿងនយោបាយ ផ្ទុយទៅវិញក្នុងរបាយការណ៍ដដែលរកឃើញថាយុវជនមិនសូវចាប់អារម្មណ៍ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការសំដែងមតិយោបល់ ឬចែករំលែក ពិភាក្សារឿងនយោបាយនោះទេ។

តាមការបកស្រាយរបស់វាគ្មិន កញ្ញា ស៊ន់ សុខផាន់ណា ដើម្បីបង្កើតបរិយាបន្ននៃលំហនយោបាយ យើងត្រូវធ្វើយ៉ាងណាឱ្យមនុស្សគ្រប់រូបចូលរួមបាន គឺជំរុញគាត់ចូលរួមក្នុងសកម្មភាពនានា ទទួលបានឱកាសសម្រេចចិត្ត និងបញ្ចេញបតិផ្សេងៗទៅលើគោលនយោបាយ សេដ្ឋកិច្ច ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទទួលយកការសម្រេចចិត្តរបស់គាត់ ផ្ដល់សិទ្ធិដល់ពូកគាត់ក្នុងការទទួលបានព័ត៌មាន យល់ដឹងពីកិច្ចប្រជុំថវិកាជាតិជាដើមទាំងថ្នាក់ជាតិនិងក្រោមជាតិ មានសមភាព និងគណនេយ្យភាព សម្រាប់ប្រជាជនទាំងអស់គ្នា។

«ត្រង់ចំណុចនឹងត្រូវជំរុញគាត់ឲ្យទទួលបាននូវសិទ្ធគោលនយោបាយនៅក្នុងការសម្រេចចិត្ត ហើយទាក់ទងនឹងសមភាព គណនេយ្យ ភាពទាំងប្រជាជននៅក្នុងសាធារណៈ និងអ្នកសហការជាមួយស្ថាប័នឯកជនផ្សេងៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ»។

ទស្សនៈផ្ទាល់របស់លោក ឃឿន កំសត់ សម្រាប់តួនាទី អ្នកពាក់ព័ន្ធ ស្ថាប័ននិងភាគីពាក់ព័ន្ធ ត្រូវបង្កភាពងាយស្រួលដល់យុវជន និងយុវជនខ្លួនឯងផ្ទាល់ត្រូវមានភាពក្លាហាន និងស្វែងយល់បន្ថែមទៀតទៅលើអ្វីដែលខ្លួនឯងស្រលាញ់និងអាចចូលរួមបាន ហើយអាណាព្យាបាលក៏ជាផ្នែកមួយក្នុងការជួយជំរុញ និងតម្រង់ទិសដក់ពួកគាត់ ហើយអង្គការក្រៅរដ្ឋាភិបាលសូមនៅតែបន្តគៀងគរយុវជនក្នុងការចូលរួមសកម្មភាពនានា កាន់តែសំខាន់ទៀតនោះគឺ រាជរដ្ឋាភិបាល ត្រូវផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមបញ្ចេញមតិទស្សនៈក្នុងកិច្ចអភិវឌ្ឍសហគមន៍។

«ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលបានគោរពទៅតាមគោលការណ៍មួយចំណុចនឹងល្អមែនទែន សម្រាប់យើងដែលយើងអាចហ៊ានបញ្ចេញទស្សនៈ មិនថាជាមួយយុវជនគ្នាឯង ជាមួយឪពុកម្ដាយក្នុងគ្រួសាររបស់យើង ជាពិសេសជាងគេរាល់ថ្ងៃនឹងយើងឃើញថាយុវជនគឺប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន បើសិនពួកយើងអាចបង្ហាញ គំនិតយោបល់របស់យើងកាន់តែល្អប្រសើរ»។

តាមសម្ដីរបស់វាគ្មិន កញ្ញា ឡុង គន្ធា គ្រប់គ្នានិយាយថានយោបាយគឺជារឿងគ្រោះថ្នាក់ មិនហ៊ានក្នុងការធ្វើនយោបាយនោះទេ ប៉ុន្តែនៅពេលដែលយើងដឹងស្វែងយល់ថាអ្វីជានយោបាយហើយនយោបាយគឺវាផ្សារភ្ជាប់ជាមួយយើងរាល់ថ្ងៃរហូត នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយវាមិនសំដៅទៅលើតែអ្នកធ្វើនយោបាយ ឬគណបក្សនយោបាយនោះទេ គឺវាពាក់ព័ន្ធទាំងអស់គ្នាហើយមនុស្សគ្រប់គ្នាគឺរស់នៅជាមួយនឹងនយោបាយរហូតដូចនេះមិនគួរខ្លាចក្នុងការធ្វើនយោបាយនោះទេ។

«ពេលខ្លះយើងខ្លាចខ្មោច តែយើងអត់ដែលឃើញខ្មោចមិចទេ រូបរាងខ្មោចមិចយើងអត់ដឹងតែយើងនាំគ្នាខ្លាចខ្មោច វាអត់ខុសពីយើងខ្លាចនយោបាយទាំងដែលមិនដែលដឹងថាអ្វីជានយោបាយមានន័យថាមិច ហើយក៏វាអត់ខុសគ្នាពីការខ្លាចពន្ធនាគារតែយើងអត់ដែលបានចូលពន្ធនាគារដែរ។»

មនុស្សគ្រប់រូបមានកាតព្វកិច្ចតាំងពីកំណើតក្នុងការចូលរួមសកម្មភាពសង្គមនានា ចូលរួមខ្វល់ខ្វាយ ឈឺឆ្អាលចំពោះប្រទេសជាតិ ការចូលរួមយល់និងធ្វើនយោបាយគឺវាសំខាន់សម្រាប់ប្រទេសជាតិយើងមិនអាចយកវាសនាប្រទេសជាតិទៅពឹងលើតែមនុស្សមួយឬពីរនាក់នោះទេ វាសនាប្រទេសជាតិគឺពឹងទៅលើប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការចូលរួម រួបរួមគ្នា ឆ្ពោះទៅរកសន្តិភាព និងប្រជាធិបតេយ្យ៕

កិច្ចពិភាក្សា ជជែកដេញដោលស៊ីជម្រៅពី ភាពជោគជ័យ ការសម្រេចបាន បញ្ហាប្រឈម និងភាពទន់ខ្សោយរបស់សមាគមអាស៊ាន
កិច្ចពិភាក្សាចូលរួមដោយ សាស្ត្រាចារ្យ ពីសកលវិទ្យាល័យផ្សេងនៅរាជធានីភ្នំពេញ ក្នុងការពិភាក្សានោះផងដែរ មានការជជែកដេញដោលយ៉ាងស៊ីជម្រៅអំពី ភាពជោគជ័យ ការសម្រេចបាន បញ្ហាប្រឈម និងភាពទន់ខ្សោយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកសាស្ត្រាចារ្យ Jose Mora មកពីសកលវិទ្យាល័យ American University of Phnom Penh បានឱ្យដឹងថាអាស៊ានបានចាប់កំណើតឡើង មានប្រទេសប្រាំចូលរួមដំបូងគេក្នុងការបង្កើតសមាគមអាស៊ាននេះឡើង មានប្រទេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បន្ទាប់មកកម្ពុជាចូលជាសមាជិកចុងក្រោយគេនៅឆ្នាំ ១៩៩៩។

ការបង្កើតសមាគមនេះឡើងដើម្បីទប់ស្កាត់ការប្រឆាំងគ្នារវាងក្រុមប្រទេសដែលមានមនោគមន៍ បែបកុម្មយនិស្ត និងប្រទេសដែលមានមនោគមន៍បែបសេរី ទោះបីជាការប្រកាន់នូវមនោគមន៍ខុសគ្នា តែអ្នកដំណាងរបស់ប្រទេសនីមួយៗបានជជែកគ្នាដើម្បីសម្រេចបាននូវការបង្កើត សណ្ដាប់ធ្នាប់ក្នុងតំបន់ និងសុខសន្តិភាពក្នុងតំបន់ សម្រាប់សមាជិកទាំងអស់។

សម្រាប់អាស៊ានមិនអាចការពារព្រំដែនរបស់ប្រទេសដែលជាសមាជិកនោះបានទេ តែអាស៊ានអាចត្រឹមតែទទួលស្គាល់ដែនដីរបស់ប្រទេសជាសមាជិកនីមួយៗនោះ ហើយនៅពេលមានបញ្ហានានា ទាក់ទងនឹងបញ្ហាផ្ទៃក្នុងរបស់ប្រទេស អាស៊ានគ្មានដែនសមត្ថកិច្ចក្នុងការដោះស្រាយនោះទេ។

តាមការបង្ហាញអំពីការយល់ឃើញរបស់សាស្ត្រាចារ្យ Bradley ពីសកលវិទ្យាល័យ Paragon International University អំពី បរិបទរបស់អាស៊ានពីមុន គឺជាសម្ព័ន្ធរក្សាសន្តិសុខ តែសម្ព័ន្ធមួយនេះបានប្រែខ្លួនបន្តិចម្ដងៗរហូតមកដល់បច្ចុប្បន្ន ដែលគេស្គាល់ថា សហគមន៍អាស៊ាន។

ហើយមូលហេតុដែលសហគមន៍មួយនេះនៅតែអាចឈរជើងបាន ដោយសារការ ជោគជ័យទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម មានការរីកចម្រើនយ៉ាងទូលំទូលាយ និងការធ្វើសមាហរណកម្មទាំងក្នុង និងក្រៅដំបន់ផងដែរ។

សម្រាប់ ចំណុចសំខាន់៣ ដែលអាស៊ានផ្ដោតលើមាន សេដ្ឋកិច្ច សង្គម គឺមានភាពរីកចម្រើន ល្អប្រសើរ តែយ៉ាងណាមិញសម្រាប់នយោបាយ គឺជាបញ្ហាចោទចំបង។

ជាក់ស្ដែងដូចជម្លោះនៅ ប្រទេសមីយ៉ាន់ម៉ា អាស៊ាននៅតែមិនអាចមានដំណោះស្រាយអ្វីក្នុងការជួយ ដោះស្រាយបញ្ហារបស់ប្រទេសនោះទេ។ មួយវិញទៀត ប្រទេសដែលជាសមាជិកអាស៊ានមានប្រទេសខ្លះមានភាពរីកចម្រើន ហើយខ្លះនៅមានកម្រិតនៅឡើយ នេះជាបញ្ហាប្រឈមផងដែរ។

ហើយនិន្នាការនយោបាយរបស់ប្រទេសនីមួយៗ ក៏មានគម្លាតឆ្ងាយពីគ្នា សមាជិកពាក់កណ្ដាលជា ប្រជាធិបតេយ្យ សិង្ហបុរី ឬម៉ាឡេស៊ី ហើយពាក់កណ្ដាលមិនមែនប្រជាធិបតេយ្យ មានប្រទេសឡាវ ឬវៀតណាម ជាដើម។

ដោយសារតែគម្លាតនៃនយោបាយបែបនេះហើយក៏អាចជាបញ្ហាសម្រាប់អាស៊ានក្នុងការឈរជើងផងដែរ ដោយសារតែគោលការមិនរំលោភកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក និងគោលការឯកភាពរួមរបស់អាស៊ានដែលរារាំងអាស៊ានក្នុងការដើរទៅមុខបានរលូន៕

Q&A: ផ្នត់​គំនិត​សង្គម​លើ​ស្ត្រី​ខ្មែរ
កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​ និង​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​នូវ​សន្ធិ​សញ្ញា​នានា​ដែល​គាំពារ​ដល់​ស្ត្រី ​និង​ក្មេង​ស្រី​ ហើយ​មាន​ទាំង​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ។​​ ជាក់​ស្ដែង​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី CEDAW គឺ​ជា​សន្ធិ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ផ្ដោត​លើ​សិទ្ធិ​ស្ត្រី​ និង​បញ្ហា​ស្ត្រី​។​ តែ​​​យ៉ាងណា​មិញ ​សម្រាប់​ផ្នត់​គំនិត​សង្គម​គឺ​នៅ​តែ​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ហើយ​ផ្នត់​​គំនិត​ទាំង​នោះ​ ផ្នត់​គំនិត​ខ្លះ​ហាក់​​ដូច​ជា​កំពុង​តែ​រារាំង​ភាព​លូត​លាស់​របស់​​ស្ត្រី​ ​ដែល​ជា​កត្តា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រីក​ចម្រើន​ទៅ​មុខ​ផង​​ដែរ ។

ខាងក្រោម​នេះ​ជាកិច្ច​សម្ភាសន៍​រវាង​អ្នកគ្រូ សាយ ពុទ្ធី ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លើ​មុខ​​វិទ្យាពង្រឹង​សិទ្ធិ​អំណាចយេនឌ័រ ​និងអំពើហិង្សា​ (Gender Power and Violence) ជាមួយ​​​​កញ្ញា គង់ ស្រីរ័ត្ន ជា​សិក្ខាកាម​របស់ Newsroom Cambodia៖

Q: ជម្រាបសួរ​អ្នកគ្រូ!

A: ចាស ជម្រាបសួរ!

Q: តើ​ផ្នត់​គំនិត​សង្គម​សំ​ដៅ​ទៅ​លើ​អ្វី​ដែរ?

A: ចាស! ​សម្រាប់​ផ្នត់គំនិត​សង្គម បើ​យើង​និយាយ​នៅ​ក្នុង​ន័យ​យេនឌ័រ សំ​ដៅ​ទៅ​លើ អ្វី​ដែល​មនុស្ស​ម្នាក់ៗ​គិត ហើយ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​គិត​វា​អាស្រ័យ​ទៅ​លើ​សង្គម​ បើ​ខ្មែរ​យើង​សង្គម​កំណត់​ថា​ស្ត្រី​មិន​ត្រូវ​ជក់បារី ស្ត្រី​ត្រូវ​តែ​ចេះ​ធ្វើម្ហូប ត្រូវ​តែ​ចេះ​ស្លរ តែ​វា​មិន​កំណត់​ថា​ត្រូវ ឬខុស ល្អ​ឬ​អាក្រក់​នោះ​ទេ ព្រោះ​វា​កំណត់​ទៅ​តាម​សង្គម​ខុសៗគ្នា។​

Q: តើ​អ្នកគ្រូ​យល់​យ៉ាង​ណា​ដែរ​ទៅ​លើ​ផ្នត់​គំនិត​មួយ «ស្ត្រី​ខ្លាំង គឺ​ខ្លាំង​ទាំង​ការងារ​ក្រៅ​ផ្ទះ និង​ការងារ​ក្នុង​ផ្ទះ»?
A: សម្រាប់​អ្នកគ្រូ​ផ្ទាល់​យល់​ថា ស្ត្រី​ខ្លាំង គឺ​មិន​តម្រូវ​ឱ្យ​ខ្លាំង​ទាំង​ការងារ​ក្រៅ​ផ្ទះ និង​ការងារ​ក្នុង​ផ្ទះ​នោះ​ទេ ស្ត្រី​ត្រូវ​កំណត់​ចំណុច​អាទិភាព​របស់​ខ្លួន​ថា​គួរ​តែ​ខ្លាំង​ការងារ​ខាង​ក្រៅ​ផ្ទះ ​រក​ប្រាក់​កម្រៃ ឬ​ក៏​ការងារ​ក្នុង​ផ្ទះ​ មើល​កូន​ជាដើម។

តែ​យ៉ាង​ណា​មិញ សម្រាប់​ស្ត្រី​មិន​គួរ​រវល់​តែ​មើល​កូន​ និង​ថែ​ទាំ​ផ្ទះ​នោះ​ទេ​ ហើយ​មិន​ខិត​ខំ​អភិវឌ្ឍ​សមត្ថភាព​ និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ចូលរួម​សកម្មភាព​សង្គម​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​រៀបការ​ហើយ​គួរ​ចេញ​ធ្វើ​ការងារ​ខាង​ក្រៅ​​ឱ្យ​បាន​ច្រើន ព្រោះ​ស្ត្រី​ខ្លួន​ឯង​ផ្ទាល់​អាច​យល់​ដឹង​ពី​បរិបទ​សង្គម មាន​ការ​គិត​ទូលំទូលាយ អាច​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ដែល​អាច​កើត​មាន​ក្នុងរង្វង់​គ្រួសារ និង​អាច​អប់រំ​កូន​បាន​ល្អ។

តែ​យ៉ាង​ណា​បើ​សិន​ស្ត្រី​ចេះ​ការងារ​ផ្ទះ ចេះ​ធ្វើម្ហូប​ ក៏​កាន់​តែ​ល្អ​សម្រាប់​​ខ្លួន​ស្ត្រី​ផ្ទាល់​ដែរ ព្រោះ​អាច​មើល​ថែ​ទាំ​សុខភាព​ខ្លួនឯង ធ្វើ​ម្ហូប​សម្រាប់​ខ្លួន​ឯង តែ​សូម​លើក​ទឹក​ចិត្ត​​ឱ្យ​​ស្ត្រី ផ្ដោត​លើ​ការ​សិក្សា​ជា​ចម្បង​ រៀន​​ឱ្យ​​បាន​ច្រើន យល់​ដឹង​ពី​សង្គម​ឲ្យ​បាន​ច្រើន​ ទើប​វា​ប្រសើរ​កុំ​គិត​ កុំ​ខ្លាច​ពី​ផ្នត់គំនិត​សង្គម​ថា ស្ត្រី​រៀន​ច្រើន​អត់​ប្ដី ត្រូវ​តែ​យល់​ថា​ស្ត្រី​រៀន​ច្រើន នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន។

Q: តើ​ស្ត្រី​ជួប​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ពី​ផ្នត់គំនិត​សង្គម?

A: កត្តា​ប្រឈម​ នៃ​ផ្នត់​គំនិត​សង្គម​វា​ទៅ​តាម​សម័យ​កាល បើ​សម័យ​កាល​ពីមុន ម្ដាយ​ឪពុក​មិន​អនុញ្ញាត​​ឱ្យ​​ស្ត្រី​រៀន​បាន​ខ្ពស់​នោះ​ទេ ព្រោះ​ខ្លាច​អត់​ប្ដី ហើយ​គង់​តែ​នៅ​ផ្ទះ​ថែ​ទាំ​កូន​នៅ​ផ្ទះ​ដដែល បើ​យើង​សង្កេត​លើ​ផ្នត់គំនិត​នេះ ​វា​រារាំង​ស្ត្រី​មិន​ឲ្យ​ទទួល​បាន​ការសិក្សា​អប់រំ​បាន​ខ្ពស់ មិន​អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ​ហើយ​កត្តា​ផ្នត់គំនិត​សង្គម​នេះ​វា​ក៏​បណ្ដាល​មក​ពី​ខ្លួន​ស្ត្រី​ផ្ទាល់​ថា ​ហ៊ាន​ និង​ក្លាហាន​ ក្នុង​ការ​ពុះ​ពារ​ចេញ​ពី​បញ្ហា​ផ្នត់គំនិត​សង្គម​នេះ​ដែរ​ទេ ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ផ្ទាល់​កាល​​ពី​សម័យ​មុន​ គេ​មិន​សូវ​​ឱ្យ​តម្លៃ​ទៅ​លើ​ស្រ្តី ដែល​មាន​ការ​សិក្សា​ខ្ពស់​នោះ​តែ តែ​ខ្ញុំ​ជម្នះ​ផ្នត់គំនិត​នេះ ហើយ​បាន​ឡើង​មក​​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា​ និង​ធ្វើ​ជា​គ្រូ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ផង​ដែរ។

Q: បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្នត់គំនិត​របស់​លោក​ខាងលិច​ទៅ​​​លើ​ស្ត្រី តើ​ល្អ​ដែរ​ទេ​សម្រាប់​ស្ត្រី​ខ្មែរ​ក្នុង​បរិបទ​សង្គម​ខ្មែរ?

A: ធម្មតា​ប្រទេស​នីមួយៗ​មាន​វប្បធម៌​របស់​គេ ដូច​នេះ​វប្បធម៌​ខ្លះ​យើង​រៀន​ពី​គេ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង តែ​វប្ប​ធម៌​ខ្លះ​​មិន​គួរ​ប៉ះពាល់​នោះ​ទេ ជាក់​ស្ដែង​ វប្បធម៌​បរទេស​របស់​លោក​ខាងលិច​ក្នុង​ការ​រៀប​ការ មាន​ន័យ​ថា​បើ​យើង​បាត់​​បង់​ព្រហ្មចារី ​វា​មិន​មាន​បញ្ហា​​អ្វី​នោះ​ទេ តែ​បើ​វប្បធម៌​របស់​ខ្មែរ​កាល​ណា​យើង​បាត់​បង់​ព្រហ្មចារី ​យើង​​គេង​ជា​មួយ​មនុស្ស​ប្រុស​ច្រើន គឺ​ជា​ស្ត្រី​អត់​ល្អ។ ​កន្លែង​នេះ​សម្រាប់​ខ្ញុំ បើ​និយាយ​ពី​រឿង​រ៉ាវ​របស់​ ព្រះ​នាង​លាវ យី ទោះ​បី​ជា​ព្រះ​នាង​ធ្វើ​សង្គ្រាម​ចាញ់​ព្រះ​បាទ​ហ៊ុន ទាន​ក៏ដោយ​​ ហើយ​ព្រះ​បាទ​ហ៊ុន ទាន ​នោះ​ជា​បរទេស​ជនជាតិ​ឥណ្ឌា​ តែ​ព្រះ​នាង​ លាវ យី ទ្រង់​មិន​បាន​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​នោះ​ទេ តែ​ព្រះ​នាង​លាវ យី ​តម្រូវឲ្យ​ ហ៊ុន ទាន ត្រូវ​ធ្វើ​តាម​វប្បធម៌​ប្រពៃណី​របស់​សម័យ​កាល​ព្រះ​នាង​​ លាវ យី នោះ​ឯង។​

ត្រឡប់​មក​វិញ​និយាយ​ពី​ផ្នត់គំនិត ​បរទេស​លោក​ខាងលិច​ មាន​ចំណុច​ខ្លះ​យើង​គួរ​តែ​មាន​ដូច​ជា​ការ​បើក​ចិត្ត​​ឱ្យ​​ទូលាយ​ ហ៊ាន​និយាយ ​ដូច​យើង​ស្ត្រី​ ពេល​ប្ដី​វាយ​យើង​ ជា​ស្ត្រី​ខ្មែរ នៅ​ក្នុង​ច្បាប់​​ប្រុស​ច្បាប់​ស្រី យើង​ត្រូវ​អត់​ធ្មត់ តែ​​ការ​អត់​ធ្មត់​នោះ​មិន​ត្រូវ​ទេ អត់​ធ្មត់​ពេក​ប្រុស​បាន​ដៃ​ និង​មិន​គោរព​ច្បាប់​នោះ​ទេ ហើយ​យើង​មិន​បាន​យក​ច្បាប់​ដែល​អាច​ការពារ​​យើង​មក​ប្រើ ​ដូច​ជា​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី (CEDAW) ដែល​រដ្ឋ​ខិត​ខំ​ធ្វើ​ការ​​និង​យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​យើង។ អញ្ចឹង​ដូច​ផ្នត់​គំនិត​បរទេស​ដែល​​ឱ្យ​​បើក​ចិត្ត​ ហ៊ាន​និយាយ ហ៊ាន​តស៊ូ​ដើម្បី​ខ្លួន​យើង​។ ហើយ​​ការ​រស់​នៅ​ជា​​មួយ​គ្នា​មុន​​រៀប​ការ គឺ​​មិន​កំណត់​ថា​ត្រូវ​ឬ​ខុស​​នោះ​ទេ​ គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​។​

Q: តើ​អ្នក​គ្រូ​យល់​យ៉ាង​ណា​អំពី ​ផ្នត់គំនិត​សង្គម​ខ្មែរ​ទៅ​លើ​ស្ត្រី​​ខ្មែរ ពី​​ពេល​មុន និង​ពេល​បច្ចុប្បន្ន?

A: បើ​ជំនាន់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ហៅ​មនុស្ស​ប្រុសៗ​ថា បង​ គឺ​មានន័យ​ថា​ជា​សង្សារ ជា​មនុស្ស​ដែល​យើង​ស្រលាញ់​ តែ​បើ​សម័យ​ឥឡូវ ស្ត្រី​អាច​ហៅ​ប្រុសៗ​ថា​ បង គឺ​ជា​រឿង​ធម្មតា សម្រាប់​មិត្តភ័ក្រ្ត​​ប្រុស​ ឬ​​មិត្ត​ជិត​ស្និទ្ធ​ជា​ភេទ​ប្រុស ហើយ​​មួយ​ទៀត​​ជំនាន់​ខ្ញុំ​ស្រីៗ​រៀង​អៀន​ច្រើន អត់​ក្លាហាន​ទេ ហើយ​ប្រុសៗ​រៀង​​ក្លាហាន​ខ្លាំង ​មាន​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់  តែ​បើ​ឥឡូវ​នេះ ខ្ញុំ​ជា​​គ្រូ​បង្រៀន​ក្នុង​សាកល​វិទ្យាល័យ​មាន​បុរស​និង​ស្ត្រី  ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ត្រី​ហាក់​ដូច​ជា​មាន​ភាព​ក្លាហាន​ជាង​បុរស ហើយ​​បុរស​ហាក់​ដូច​​ជា​រៀង​អៀន​ជាង​ស្ត្រី ហើយ​ភាព​ក្លាហាន​ និង​ការ​ចូលរួម​វា​ធ្លាក់​ចុះ​​អត់​ដូច​​ស្ត្រី​នោះ​ទេ។​

ហើយ​ភាព​ខុស​គ្នា​មួយ​ទៀត ​នៅ​សម័យ​នេះ​ឃើញ​មាន​មនុស្ស​ប្រុស​មើល​កូន ស្ពាយ​កាបូប​ប្រពន្ធ​ តែ​ជំនាន់​ខ្ញុំ​មិន​ដែល​​ឃើញ​ប្រុសៗ​មាន​គ្រួសារ​ មើល​កូន​នោះ​ទេ គឺ​មាន​ភាគ​រយ​​តិច​ណាស់​ ព្រោះ​គេ​គិត​ថា​នេះ​ជា​តួនាទី​របស់​ស្ត្រី អញ្ចឹង​វា​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​កន្លែង​ខ្លះ​ល្អ​អញ្ចឹង​ដែរ​ ប្ដី​ខ្លះ​​ធ្វើ​ម្ហូប​សម្រាប់​ប្រពន្ធ​គាត់​ញ៉ាំ តែ​ភាគ​រយ​មិន​សូវ​ច្រើន​នោះ​ទេ អញ្ចឹង​ខ្ញុំ​ឃើញ​បែប​នឹង ខ្ញុំ​សង្ឃឹម​ថា​ទៅ​មុខ​ទៅ ​បុរស​អាច​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ ប្រុស​​ក៏​អាច​ធ្វើ​ម្ហូប​​ឱ្យ​​ប្រពន្ធ​ញ៉ាំ​បាន ចាំ​​បាច់​អី​តែ​ប្រពន្ធ​អ្នក​ធ្វើ​ម្ហូប​​ឱ្យ​​ប្ដី។​ ហើយ​សម្រាប់​ផ្នត់​គំនិត​ជំនាន់​​​ថ្មី ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន មុន​នឹង​រៀប​ការ​ក៏​បាន​ ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​អី​នោះ​ទេ ​តែ​ខ្ញុំ​មិន​បាន​សិក្សា​ស៊ី​ជម្រៅ​លើ​រឿង​នឹង​នោះ​ទេ​ ​ដូច​ជា​​ពួក​គាត់​រួម​រស់​នៅ​ជា​មួយ​គ្នា​មុន​មាន​កូន​ហើយ​ចាំ​រៀប​ការ​ក៏​បាន​ ដោយ​សារ​តែ​វា​មាន​ បណ្ដាញ​សង្គម​ ​បុគ្គល​ល្បី ​តារា ​ជា​ច្រើន ​ឧកញ៉ា​ និង​អ្នក​មាន​ មាន​កូន​ហើយ​បាន​រៀប​ការ ហើយ​មើល​ទៅ​វា​ដូច​អស្ចារ្យ ហើយ​ជា​ធម្មតា​ ពេល​ឃើញ​អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​អា​ផ្នត់គំនិត​មាន​ការ​ផ្លាស់​ប្ដូរ​តាម​នឹង​ទៅ។​

សម្រាប់​ខ្ញុំ​គឺ​​នេះ ​ពី​សមភាព​ និង​សមធម៌​យេនឌ័រ​ ហើយ​នេះ​ជា​សិទ្ធិ​របស់​យើង។ ការ​រស់​នៅ​ជា​មួយ​គ្នា​ គឺ​វា​មិន​ទាស់​អី​ទេ​ ព្រោះ​វា​ជា​សិទ្ធិ​បុគ្គល តែ​​បើ​ការ​ស្រលាញ់​ហេតុ​អ្វី​ចាំ​បាច់​តែ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ ហេតុ​អ្វី​មិន​មែន​ជា​ការ​ស្រលាញ់​ចិត្ត​ដោយ​ចិត្ត​ ស្រលាញ់​អត្តចរិត​គ្នា​នឹង​គ្នា​ បុរស​មិន​គួរ​គិត​តែ​ពី​ការ​រួម​ភេទ​នៅ​ជា​មួយ​គ្នា​ទើប​បញ្ជាក់​ថា​ស្រលាញ់​នោះ​ទេ​ ទោះ​បី​វា​ជា​ធម្មជាតិ​ពិត​មែន​តែ​មិន​គួរ​ផ្ដោត​លើ​រឿង​នោះ​ពេក​ទេ​។

Q: ជា​ចុង​ក្រោយ ​តើ​អ្នក​គ្រូ​មាន​អនុសាសន៍​ ឬ​សំណូមពរ​អ្វី​ដែរទេ​?

A: ចង់​ឲ្យ​បុរស​ផ្លាស់​ប្ដូរ​គំនិត​ ហើយ​យក​ផ្នត់​គំនិត​បរទេស​មក​សិក្សា​ស្វែង​យល់​ ​ហើយ​យក​ចំណុច​ល្អ​មក​អនុវត្ត​ទៅ​តាម​ភាព​ជាក់​ស្ដែង​ ដើម្បី​ឲ្យ​យើង​កាន់​តែ​រីក​ចម្រើន​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​​រីក​ចម្រើន​ដែរ។ កាល​ណា​ស្ត្រី​មាន​ចំណេះ​ដឹង​ ស្ត្រី​បង្រៀន​កូន​ល្អ​ គ្រួសារ​ល្អ​ សង្គម​ល្អ​ ​នឹង​ហើយ​ជា​សសរ​ទ្រូង​របស់​គ្រួសារ​ ​របស់​រដ្ឋ ​របស់​ប្រទេស​។ សម្រាប់​ផ្នត់​គំនិត​ដែល​ចាស់​គំរឹល​ ​ហើយ​មិន​បាន​ផ្ដល់​ផល​ល្អ​សម្រាប់​យើង​ទេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ ​ហើយ​រក្សា​នូវ​ផ្នត់​គំនិត​របស់​យើង​ពី​មុន​មួយ​ចំនួន​ដែល​មាន​ផល​ល្អ​ផង​ដែរ​។

Q: ចា៎! ​អរគុណ​ច្រើន ​សាស្ត្រាចារ្យ​ សម្រាប់​ការ​ផ្ដល់​បទ​សម្ភាសន៍!

A: ចាស! ​អរគុណ​ច្រើន៕

លោក ហ៊ុន សែនបានលុបទំព័រហ្វេសប៊ុករបស់ខ្លួនក្រោយ​ក្រុមហ៊ុន​ហ្វេសប៊ុកផ្អាក​​មិនឱ្យ​ដំណើរការ​
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលុបទំព័រហ្វេសប៊ុករបស់ខ្លួន ហើយព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជាបាន បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុកបានផ្អាកទំព័រហ្វេសប៊ុករបស់លោកមិនឱ្យដំណើរការបាន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន​ AKP ចេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្សាយថា លោកហ៊ុនសែន បានព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជារយៈខ្លី ឬជាស្ថាពរ ដើម្បីប្រដៅពួកប្រឆាំងក្រៅស្រុក ហើយជំនួសវិញដោយប្រើ ទីកតុក (Tik Tok) តេឡេក្រាម (Telegram)​ Whatsapp ឬ វាយប័រ (Viber) សម្រាប់ទំនាក់ទំនង និងសំណេះសំណាល ជាមួយប្រជារាស្ត្រវិញ។

គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុកលោកហ៊ុន​ សែនបានលុបចេញពីហ្វេសប៊ុក ដោយលោកបានមានប្រសាសន៍ថា៖ «យប់មិញពូបានសម្រេច​លុបចោល ហ្វេសប៊ុក ដែលមានមនុស្ស១៤លាននាក់ ហើយឃើញ​​ពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយចិត្ត»។ លោក​ថា សម្រាប់​ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ​នៅតែបន្តតាមវិធីសាស្ត្រផ្សេងទៀតបាន៕

Vox Pop: ទស្សនៈរបស់ពលរដ្ឋចំពោះការប្រើប្រាស់រថយន្តសាធារណៈក្នុងរាជធានីភ្នំពេញ
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ មួយចំនួនបានលើកឡើងពីផលប្រយោជន៍ នៃការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង ជួយកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងផលប្រយោជន៍ ការប្រើប្រាស់រថយន្ត សាធារណៈ ក៏មានភាព លំបាកផងដែរ គឺមានភាពយឺតយ៉ាវ ហើយកម្មវិធីប្រើប្រាស់រថយន្តសាធារណៈនៅក្នុងទូរស័ព្ទដៃមិនសូវដំណើរការល្អនោះទេ។

Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋចំនួន ៥នាក់អំពីទស្សនៈរបស់ពួកគាត់ទាក់ទងនឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។

កញ្ញា យុង សៀង ហុង ជាសិស្សវិទ្យាល័យមួយរូបក្នុងរាជធានីភ្នំពេញ លើកឡើងថាការជិះរថយន្តសាធារណៈពិតជាល្អ ងាយស្រួល មានសុវត្ថិភាព និងផាសុកភាព ព្រោះបើជិះម៉ូតូអាចមានគ្រោះថ្នាក់ផ្សេងៗ និងមិនបង់ថ្លៃសេវានោះទេសម្រាប់សិស្សដែលមានកាតសម្គាល់ខ្លួន។ កញ្ញាបន្តថា រយៈពេលនៃការរងចាំរថយន្តក្រុងអាស្រ័យ ទៅលើចរាចរណ៍ បើលើផ្លូវស្ទះអាចរងចាំយូរតែបើអត់ស្ទះអាចប្រហែល១៥នាទីទៅ២០នាទី។

កញ្ញា យុង សៀង ហុង

កញ្ញាថា៖« បើជិះឡានក្រុងសាធារណៈអញ្ចឹង ខ្ញុំសិស្សគឺមិនចំណាយថវិកាទេ»។

លោក ចាន់ ថី អាយុ២៣ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) យល់ឃើញថាការប្រើប្រាស់រថយន្តសាធារណៈពិតជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ មិនមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតហើយកាត់បន្ថយការកកស្ទះចរាចរណ៍ បានច្រើនជាងមុន តែបញ្ហានោះគឺរថយន្តសាធារណៈបើកបរមិនសូវទៀងទាត់ម៉ោងនោះទេ។

លោកនិយាយថា៖ «សុំឱ្យឡានក្រុងដំណើរលឿន ព្រោះអីពេលខ្លះយឺតមែនទែន ជាពិសេសខ្សែលេខ១គឺយឺតខ្លាំងហ្មង កន្លះម៉ោង ជួនកាលចាំទៅដល់១ម៉ោងជាង បើខ្សែលេខ៣ហ្នឹងគឺលឿនទាន់ចិត្ត»។

កញ្ញា ធីតា ទេព អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានខេមអេដ (CamEd) បានប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈគឺកញ្ញាមិនត្រូវចំណាយថ្លៃធ្វើដំណើរទៅសាលានោះទេ ព្រោះកញ្ញាមានកាតសិស្ស។

កញ្ញាលើកឡើងថា៖«ដោយសារតែខ្ញុំជិះលេខ៣ ចឹងវាស្រួលហើយលឿនទៀតកុំឱ្យតែផ្លូវស្ទះ អ៊ីចឹងទៅវាអត់អស់លុយខ្ញុំ ហើយខ្ញុំមានកាតសិស្ស តែបើត្រូវជិះម៉ូតូកង់បី (តុកតុក) ខ្ញុំត្រូវចំណាយលុយ ២០០០០រៀល រាល់ថ្ងៃ តែបើជិះឡានក្រុងវាសម្រួលបន្ទុកច្រើនហើយត្រជាក់ស្រួលទៀត»។

កញ្ញា ធីតា ទេព

កញ្ញាបានបន្ថែមថា ចំណតដែលកញ្ញាជិះ ឡានមកលឿនៗទៀងទាត់មិនសូវជាបញ្ហាទេ តែកញ្ញាស្នើរសុំឱ្យកម្មវិធីឡានក្រុងលើទូរសព្ទដៃបន្ថែមចំណត ដោយសារផ្លូវវេងស្រេងមិនមានចំណតក្នុងកម្មវិធីនោះទេ។

កញ្ញាថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យអេបឡានក្រុង គេដាក់ចំណតផ្លូវវេងស្រេងមកវិញទាំងអស់ ដោយសារក្នុងអេបហ្នឹងវាអត់មានចំណត អញ្ចឹងទៅយើងអត់ដឹងថាចុះទីណាឱ្យច្បាស់ហ៎ាបង»។

លោក ចុង អេង អាយុ ២៩ បុគ្គលិកហាងកុំព្យូទ័រមួយកន្លែង លើកឡើងថាការប្រើប្រាស់រថយន្តសាធារណៈពិតជាល្អ និងងាយស្រួលសម្រាប់ការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការ មកផ្ទះវិញ ហើយមានចំណតទីតាំងច្បាស់លាស់ ។

លោក ចុង អេង

ប៉ុន្តែ លោក ចុង អេង បញ្ជាក់ថាការបង់សេវាតាមរយៈប្រព័ន្ធអេឡិចត្រូនិក(QR) ដំណើរការរអាក់រអួល។
លោកបន្ថែមថាសម្រាប់បុគ្គលិកតាមស្ថាប័នរដ្ឋ ឯកជន និងអ្នកប្រើប្រាស់វ័យដំណាលលោកភាគច្រើនបង់សេវាតាមរយៈប្រព័ន្ធអេឡិចត្រូនិក(QR) ជាជាងសាច់ប្រាក់។ មួយវិញទៀតកម្មវិធីប្រើប្រាស់រថយន្តសាធារណៈក្នុងទូរស័ព្ទដៃកំណត់ទីតាំងឡានមិនច្បាស់លាស់ ព្រោះចំណុចទីតាំងរថយន្តដែលកំពុងបើកបរអាចលឿនជាង ឬយឺតខុសពីទីតាំងក្នុងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ។

អ្នកស្រី សៀរ ចាន់ថន

អ្នកស្រី សៀរ ចាន់ថន ជាអ្នកលក់ចាប់ហួយ លើកឡើងថាអ្នកស្រីប្រើប្រាស់រថយន្តសាធារណៈសម្រាប់ធ្វើដំណើរទៅមកពីផ្ទះនៅខណ្ឌឫស្សីកែវ ទៅផ្សាអូរឫស្សី រៀងរាល់សប្ដាហ៍ គឺមានសុវត្ថិភាពដោយមិនព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ដោយចៃដន្យណាមួយ និងមិនក្ដៅដូចជិះម៉ូតូនោះទេ។ អ្នកស្រី ចាន់ថន បន្ថែមថាប្រសិនបើអ្នកស្រីប្រើប្រាស់ម៉ូតូ ឬម៉ូតូកង់បី(តុកតុក)សម្រាប់ទៅទិញឥវ៉ាន់ពីផ្សារ គឺត្រូវចំណាយថវិកាច្រើនជាងការប្រើប្រាស់រថយន្តសាធារណៈ៕

ចិន ផ្តល់មូលនិធិហិរញ្ញវត្ថុ ២លានដុល្លារអាមេរិក សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ
ប្រទេសចិន បានផ្ដល់មូលនិធិហិរញ្ញវត្ថុ ចំនួន ២ លានដុល្លារអាមេរិក សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ឆ្នាំ២០២៣ រវាងកម្ពុជា-ចិន ដែលគាំទ្រគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការលើគម្រោង ចំនួន ៩ នៅកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣។

តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២៣ បានប្រកាសថា ប្រទេសកម្ពុជា និងចិន នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដែលមានទឹកប្រាក់ ២ លានដុល្លារអាមេរិក ក្រោម អធិបតីភាពរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

គូបញ្ជាក់ផងថា ការផ្ដល់មូលនិធិនេះធ្វើទៅលើ គម្រោងចំនួន ៩ ផ្សេងៗគ្នា មានដូចជា វិស័យដឹកជញ្ជូន សន្តិសុខស្បៀង ប្រព័ន្ធព័ត៌មានវិទ្យា និងការអភិរក្សបេតិកភណ្ឌជាដើម។ ប្រទេសចិនបានផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់កម្ពុជា សម្រាប់គម្រោង ប្រមាណ ៨០ មកហើយក្នុងរយៈពេល ៦ឆ្នាំនេះ៕

គ. ជ. ប អំពាវនាវដល់ពលរដ្ឋខ្មែរនៅបរទេស ឱ្យវិលត្រឡប់មកចូលរួមបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ. ប) បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការក្រៅប្រទេស ឱ្យវិលត្រឡប់មកស្រុកខ្មែរវិញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់គ្នាដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋ និង អនុវត្តសិទ្ធិរបស់ខ្លួន។

យោងតាម សេចក្ដីអំពាវនាវរបស់គ. ជ. ប ចេញថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ហើយកំពុងតែបំពេញការងារ ឬរស់នៅក្រៅប្រទេស ត្រូវវិលត្រឡប់មកស្រុកខ្មែរវិញដើម្បីចូលរួមបោះឆ្នោត ជ្រើសតាំងដំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ព្រោះនេះជាតួនាទីរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។

ប្រជាពលរដ្ឋដែលអាចបោះឆ្នោតបានត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាព (អ.ខ) ឫឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឆ្នាំ២០២៣។សម្រាប់ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបនឹងធ្វើជូនប្រជាពលរដ្ឋ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមានបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់៕

ម្ចាស់អាជីវកម្មសេវាកម្មកម្សាន្ត តម្រូវឱ្យរៀបបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនដើម្បីធ្វើ ប.ស.ស.
ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត ត្រូវបានតម្រូវឱ្យចុះផ្សព្វផ្សាយ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងការរៀបចំបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

តាមសេចក្ដីណែនាំក្រសួងទេសចរណ៍ ចេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ណែនាំដល់ម្ចាស់អាជីវកម្មដែលប្រកបរបរលើ វិស័យសេវាកម្មទេសចរណ៍ រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលិកបម្រើការក្នុងសេវាកម្សាន្តរបស់ខ្លួនឱ្យបានគ្រប់គ្នា និងត្រូវសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

គូបញ្ជាក់ផងថា បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ទាំងអស់ អាចទទួលអត្ថប្រយោជន៍ កញ្ចប់មូលនិធិសមធម៌សុខាភិបាលនេះ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ស្របតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល លើរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

គ.ជ.បប្រកាសពីការផាក​ពិន័យ​ដល់​ជន​ណា​ដែល​រំលោភ​បំពាន​លើ​ច្បាប់ស្ដីពី​ការ​បោះឆ្នោត​​​​
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)​ បានប្រកាសពី​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​យុទ្ធនា​​ការ​ណា​ដែល​បាន​រំលោភ​បំពាន​លើ​មាត្រា​ ១៤២​ នៃ​ច្បាប់​ ​ស្ដីពី​ការ​បោះឆ្នោត​ ជ្រើសរើស​តំណាង​រាស្ត្រ​​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ ពី​​ ៥០០០០០០ (ប្រាំ​លាន​រៀល) ទៅ ២០០០០០០០​ (ម្ភៃ​លាន​រៀល)​ និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។

តាមសេចក្ដីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ចេញថ្ងៃទី៦ ខែមិថុនា ចំពោះ​សកម្ម​ភាព​ទុច្ចរិត​ណា​ដែល​រំលោភ​បំពាន​លើ​មាត្រា​ ១៤២​ នៃច្បាប់​ ​ស្ដីពី​ការបោះឆ្នោត​ ជ្រើសរើស​តំណាង​រាស្ត្រ រួមមាន៖ រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត​មិន​ឱ្យ​ទៅបោះឆ្នោត​ ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​នាំឱ្យ​បាត់បង​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត​ បង្កការរំខាន​​ មិន​ឱ្យ​ដំណើរ​ការបោះឆ្នោត​បានរលូន គឺ​ត្រូវផាក​ពិន័យជាប្រាក់​ពី​​ ៥០០០០០០(ប្រាំលានរៀល) ទៅ ២០០០០០០០​ (ម្ភៃ​លាន​រៀល​) ដោយពុំទាន់គិត​ដល់ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។

គ.ជ.ប​ អំពាវ​នាវ​ដល់​បុគ្គល​ទាំងឡាយ​ដែល​មាន​ចេតនា​ទុច្ចរិត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​នៃ​ច្បាប់​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ​ឆ្នាំ២០២២ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​ទាំង​អស់​គ្នា។​

​«គ.ជ.ប សង្ឃឹមនិង​ជឿ​ជាក់​ថា​ គណបក្ស​នយោបាយ​ បេក្ខជន​ អ្នកគាំទ្រ​គណបក្ស​នយោបាយ រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ​នឹង​អនុវត្ត​តាម​ការ​អំពាវនាវ​នេះ​ឱ្យ​មានប្រសិទ្ធភាព។»

គូ​បញ្ជាក់​ផង​ថា ក្រុម​ប្រតិកម្មព័ត៌មាន គ.ជ .ប បានកត់សម្គាល់ឃើញថា​ មាន​បុគ្គលមួយចំនួន​បាន​ធ្វើ​យុទ្ធនាការ​តាមរយៈ ខិត្តប័ណ្ណ រូបភាព ឬ ស្ប៉ត​ឃោសនា​នានា​ តាម​​បណ្ដាញ​ព័ត៌មាន​សង្គម​​ ដោយ​អំពាវ​នាវ​ ឱ្យប្រជាពលរដ្ឋ​ គូសសន្លឹកឆ្នោតចោល មិន​ឱ្យ​ទៅ​បោះឆ្នោត​ ជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះ​គ្មាន​គណបក្ស​ ភ្លើងទៀត៕

ចិន​នាំ​មុខ​គេ​ក្នុង​​ទីផ្សារ​​នាំ​ចេញ​ស្រូវ​អង្ករ​របស់​កម្ពុជា​ សម្រាប់​ដើម​ឆ្នាំ​២០២៣
ប្រទេស​ចិន ស្ថិត​ក្នុង​លេខ​រៀង​ទី​១ សម្រាប់​ទីផ្សារ​នាំចេញ​ស្រូវ​ និង​អង្ករ​សរុប​របស់​កម្ពុជា ​ស្មើ​៤២.៤៣% ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៧៧.៤២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បើ​ធៀប​នឹង​ទីផ្សារ​នាំចេញ​ស្រូវ​ និង​អង្ករ របស់​ប្រទេស​នានា នៅ​ទ្វីប​អឺរ៉ុប និង​ប្រទេស​អាស៊ាន​ទាំង៤ ផ្សេងទៀត។​

​យោង​តាម ​​របាយការណ៍​នាំចេញ ស្រូវ​ និង​អង្ករ របស់​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ចេញថ្ងៃទី៩​ ខែ​ឧសភា​ ២០២៣​ បានបង្ហាញ​ថា សម្រាប់​៥ខែដើម​ឆ្នាំ២០២៣ ​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ១ ក្នុង​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ករ​​ មាន​ចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន ២៥ ប្រទេស​គ្រប​ដណ្ដប់​ចំនួន ៣៧.៩៣% ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ​៧១.៩៩ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ប្រទេស​អាស៊ាន ចំនួន៤ ដែល​ស្មើ​នឹង ៧.៨៦% និង​ទីផ្សារ​ផ្សេងៗ​ចំនួន​២០ គោល​ដៅ ស្មើនឹង ១០.៧៨%។

គូ​បញ្ជាក់​ផង​ថា​​ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​អង្ករ​  តាម​រយៈ​ក្រុម​ហ៊ុន​ ​សរុប​ជំនូន ៤៨ ក្រុមហ៊ុន​ ទៅកាន់​គោល​ដៅ​ចំនួន ៤៩ ហើយ​បាន​បរិមាណ​អង្ករ​សរុប​ចំនួន ២៧៨ ១៨៤ តោន ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន ១៩១.៦៤ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ស្រូវ​ចំនួន ២ ១៤២ ៤៨៣ តោន​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ៥៤៥.២៦ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ថា​ ​នឹង​ជួយ​​ពលរដ្ឋ​ដែល​ជួប​បញ្ហា​​អចលនទ្រព្យ​​​
ប្រជាពលរដ្ឋ​ដែល​ទិញ​លំនៅឋាន​ ​ឫ​អគារ​សហកម្មសិទ្ធិ​(ខុន​ដូរ) ពី​គម្រោង​អភិវឌ្ឍ​អចលនវត្ថុ​​ហើយ​ត្រូវ​បាន​ម្ចាស់​គម្រោង​អភិវឌ្ឍ​អចលនវត្ថុ​ធ្វើ​ការ​​រឹប​អូស​យក​វិញ​ សូម​​ទាក់​ទង​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និងបញ្ចាំ​ (ន.អ.ប) ដើម្បីមានការ​សម្រប​សម្រួល។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ ​ចេញ​នៅ​ថ្ងៃ​ទី៩ ខែមិថុនា​ ២០២៣​ បាន​ជូន​ដំណឹង​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​ណា​ដែល​ជួប​បញ្ហា​ ជា​មួយ​គម្រោង​អភិវឌ្ឍ​អចលន​វត្ថុ ទាក់​​​ទង​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ មានលំនៅឋាន ឬអគារ​សហកម្មសិទ្ធិ (ខុន​ដូ)  ដោយ​សារ​ការ​ខកខាន​ក្នុង​ការ​​បង់​​ប្រាក់​ប្រចាំខែ ឬ​បញ្ហា​នានា  សូម​ទាក់​ទង​ជា​បន្ទាន់​ទៅ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​  ដើម្បី​ជួយ​ដោះ​ស្រាយ​ និង​សម្រប​សម្រួល​ជា​មួយ​ម្ចាស់​គម្រោង។

គូ​បញ្ជាក់​ផង​ថា ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ ​បន្ទាប់ពី​មាន​ប្រសាសន៍​ណែនាំ​​របស់លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន កាលពី​ប៉ុន្មាន​ថ្ងៃ​​​កន្លង​ផុត​ទៅ៕