លី​ មីសាន (Ly Misan) – Newsroom Cambodia

អ្នក​នេសាទ​ខ្មែរឥស្លាម​មួយចំនួន​ បង្ខំចិត្ដ​ប្តូរមុខរបរ ក្រោយទិន្ន​ផលត្រី​ធ្លាក់ចុះ
ប្រជា​នេសាទ​ខ្មែរឥស្លាម​មួយចំនួន​ប្តូរមុខរបរ​របស់ខ្លួន ក្រោយ​ពីផលនេសាទ​ប្រចាំថ្ងៃធ្លាក់​ចុះបន្ត​បន្ទាប់ ក្នុង​រយៈពេល២​ទៅ៣ឆ្នាំ ចុង​ក្រោយនេះ។

អ្នកនេ​សាទខ្មែរឥស្លាម​តាមដងទន្លេ​បាសាក់ ក្នុង​ក្រុងតាខ្មៅ ខេត្ត​កណ្តាលបាន​អះអាង​ថា ផលនេសាទ​ប្រចាំថ្ងៃ បាន​ធ្លាក់ចុះជាង​ពាក់កណ្តាល ដែល​ធ្វើឲ្យពួកគេជួប​បញ្ហាជីវភាព​ប្រចាំ​ថ្ងៃ និងមាន​អ្នកខ្លះ​បង្ខំចិត្ត​បោះបង់​របស់នេសាទ ដែល​ជារបរប្រពៃណី​របស់ពួកគេ។​

លោក ម៉េត សា​ឡេះ អាយុ៦១ឆ្នាំ ជាខ្មែរ​ចូលសាសន៍​ ដែលមានប្រ​ពន្ធខ្មែរ​ឥស្លាម និងមា​នកូន៦នាក់ បាន​និយាយថា គ្រួសារ​របស់លោកពឹង​ផ្អែកលើការ​នេសាទត្រី​ទាំងស្រុង ដោយនេសា ទ​ក្នុងទន្លេ​បាសាក់ ក្នុង​ក្រុងតាខ្មៅ។ លោកថា​ ពីរឆ្នាំចុង​ក្រោយនេះ​ផលនេសាទ មានការធ្លាក់​ចុះជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​ឆ្នាំមុនៗ។

លោក​ ម៉េត សា​ឡេះ និយាយថា៖ «ខ្ញុំដាក់​មងរាល់ឆ្នាំ តែងតែ​សង្កេតឃើញ​ថា ឲ្យតែ​ដល់ខែ១១-១២ និងខែ១ ខ្លះរហូត​ដល់ខែ២ទៀត ដឹងថា​ខែត្រីសំបូរហ្មង។ តែឆ្នាំនេះ​ដល់ខែត្រី​ហើយ រកត្រី​អត់បានទៀត។ ត្រីអត់​សូវមាន​ហើយ ទឹក​ទន្លេឆ្នាំនេះ​តូចទៀត»។

លោក​បានបញ្ជាក់​ថាកាល៥-៦ឆ្នាំ​មុន មានត្រីច្រើនក្នុងទន្លេ ដោយ​ដាក់មង១យប់​បាន៧-៨គីឡូក្រាម ប៉ុន្តែឥឡូវ​នេសាទ​បានតែ ២ទៅ៣គីឡូក្រាម ហើយ​លោកត្រូវ​បណ្ដែត៤ទៅ៥ជើង​បន្ថែមទៀត។

លោក ម៉េត សាឡេះ បាន​បន្តថា៖​ «ខ្ញុំបណ្ដែត​មងតាម​ក្រលា ក្រលា​តូចផង ក្រលា​ធំផង។ ខ្ញុំ​ចេញទៅ​តាំងម៉ោង២ ឬម៉ោង​៣យប់ រកបាន​ត្រីអស់​ហើយ ឥឡូវ២គីឡូ ទៅ៣គីឡូទេ។ លក់បាន​លុយ២-៣ ម៉ឺនរៀល អានឹងអត់​ទាន់ផាត់ថ្លៃ​សាំងផង»។

លោក ម៉េត សាឡេះ បាន​បន្ថែមថា នេសាទ​ត្រីបានតិច ​ធ្វើឲ្យគ្រួសារ​លោកជួបបញ្ហា​ជីវភាព។ គ្រួសារ​របស់លោក​បាននាំគ្នា​ទៅរាវ​លៀស និងរាវខ្ចៅ​លក់​បន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។​

ចំណែក​ឯអ្នកនេសាទ​ម្នាក់ទៀត អ្នក​ស្រី សា​ ម៉ាស់ អាយុ​៦៧ឆ្នាំ បានឲ្យដឹងថា រាល់ថ្ងៃអ្នកស្រីទៅ​នេសាទជា​មួយប្ដី នៅទន្លេបាសាក់​ក្រុងតាខ្មៅ។ អ្នកស្រី បាន​លើកឡើង​ថា ការនេសាទ​ត្រី​ប្រភេទ​ត្រីល្អិត ត្រីឆ្កែង ឬត្រីឆ្ពិន មាន​ការធ្លាក់​ចុះ ជាបន្ត​បន្ទាប់។

អ្នក​ស្រី សា ម៉ាស់ បាន​និយាយថា៖ «ឥឡូវដា​ក់មងអត់​បានលុយ​២ម៉ឺនរៀល​ផង ក្នុងមួយ​យប់ហ្នឹង។ ថ្ងៃខ្លះទៅខាត​សាំងទៀត។ មងត្រី​តូចក៏មិនត្រូវ ត្រីធំ​ក៏មិនត្រូវ​ដែរ»។

អ្នកស្រី សា​ ម៉ាស់ ​បានបន្ថែម​ដែរថា ២-៣ឆ្នាំចុង​ក្រោយនេះ អ្នកនេសាទ​ខ្មែរឥស្លាម​រកមិនសូវ​បាន និងអ្នកខ្លះ​មានវ័យចាស់ៗ​ទៀត។ អ្នកស្រីថា នៅក្នុងសហគមន៍អ្នកស្រី​មានអ្នកនេសាទ​ជិត២០០​ទូក តែឥឡូវ​នៅសល់​មិនដល់៥០​ទូកនោះទេ ដែល​កំពុងនេសាទ​ប្រចាំថ្ងៃ​ក្នុងទន្លេ។ អ្នកខ្លះ​បានប្តូរមុខ​របរទៅរត់​ម៉ូតូឌុប​ រក​ស៊ីនៅផ្សារ ​លក់ដូរនៅ​ផ្ទះ និងស៊ីឈ្នួល​គេចាក់មង​សំណាញ់​នៅផ្ទះ។

អ្នក​ស្រីបានបញ្ជាក់​ថា៖«អ្នកនេសាទ​ខ្មែរឥស្លាមមួយ​ចំនួនធំ ពួកគេមាន​វ័យចាស់ៗ​ផង និងរកមិន​សូវបានផង​ក្នុងទន្លេបានផ្លាស់​ប្ដូររបរនេះ រករបរថ្មី​ជំនួសវិញ ហើយ​មួយចំនួន​ទៀត រងចាំនេសាទ​ត្រី នៅពេល​ខែសំបូរ​ត្រីប៉ុណ្ណោះ»។

លោក ម៉ិច គឹម​ឈៀង អនុប្រធាន​ជលផលខេត្ត​កណ្ដាល​បានលើកឡើងថា ​ផលនេសាទធ្លាក់ចុះ​រយ:ពេល៤-៥ឆ្នាំមកហើយ ចាប់​តាំងពីការសាង់​សង់ទំនប់វារីអគ្គី​សនីប៉ែកខាងលើ នៃទន្លេមេគង្គ និង​បញ្ហាភ្លៀង​ធ្លាក់​មិនគ្រប់​គ្រាន់។ លោកថា ទឹកតូច មិន​អាចហូរចូល​បឹង និងព្រែកបាន​គ្រប់គ្រាន់ទេ ដែល​ជាហេតុនាំឲ្យត្រីខ្វះ​ជម្រក​ដើម្បីបង្ក​កំណើត។

លោក ម៉ិច គឹមឈៀង បាន​បញ្ជាក់ថា៖«មូលហេតុ​សំខាន់ អត់សូវ​មានត្រី វាមកពី​កត្ដាទឹកហ្នឹងហើយ។ បើទឹក​អត់ឡើងហើយ អញ្ចឹង​យើងចង់​បានយ៉ាង​ណា វាអត់មាន​ដែរ»។

លោក ម៉ិច គឹមឈៀង បាន​បន្ថែម​ថា បញ្ហា​ទឹកជំនន់កន្លង​មក គឺជាជំនន់ទឹក​ភ្លៀងឡើង​ខុសរដូវ​ត្រីពង បានបណ្ដាល​ឲ្យទិន្នផលត្រីមាន​ការធ្លាក់ចុះជាងមុន។ ចំពោះអ្នកនេសាទ​នៅតំបន់​ខាងលើ(ព្រែកព្នៅ)​អាចរកបាន គ្រាន់​ជាងអ្នកនៅ​ទន្លេបាសាក់ក្រុង​តាខ្មៅដោយ​សារត្រីវាចេញ​ពីបឹងទន្លេ​មក។

អ្នក​នេសាទម្នាក់ទៀត​ លោក នូ សារ៉ុ​ម អាយុជាង២​០ឆ្នាំ ជាខ្មែរចូល​សាសន៍ ប្រកបរបរសា​ទត្រីជាង​៥ឆ្នាំនៅទន្លេ​បាសាក់ក្រុងតាខ្មៅ បានឲ្យដឹងថា លោក​បានប្តូរពីនេ​សាទ ទៅធ្វើ​សំណង់វិញ ក្រោយ​ការនេសាទ​ត្រីធ្លាក់ចុះ។
លោក​ នូ សារ៉ុ​ម និយាយថា​៖«ឥឡូវ​លំបាកណាស់​ត្រីមិនត្រូវ​ដូចមុនទេ។ ពីមុន​ត្រូវតិចគ្រាន់​បានសន្សំ​ តែឥឡូវដូចវា​លេងបាន​ដូចមុ​នទៀត»។

កម្ពុជា​ចាប់​ផ្តើមយុទ្ធ​នាការ «គ្រួសាររឹងមាំ»​ ដើម្បីបញ្ចប់​ហិង្សា​លើកុមារ និងការបំបែក ចេញពីគ្រួសារ
អង្គ​​ការយូនី​សេហ្វ(Unicef) សហកា​​រជាមួយ​ ក្រសួ​ងសង្គមកិច្ច ធ្វើយុ​ទ្ធនា​ការ «​គ្រួសា​ររឹង​មាំ» ដើម្បី​បញ្ចប់​អំពើ​ហិ​ង្សាលើ​កុមារ និ​ងការបំ​បែកកុ​មារចេញពី​គ្រួសា​រ ដោយ​មិនចាំបាច់នៅ​កម្ពុ​ជា។

យុទ្ធ​​នាការ «គ្រួសា​ររឹងមាំ» ចាប់ផ្តើម កាលពីសប្តាហ៍មុន ក្រោយពីអង្គ​​ការយូនី​សេហ្វ​ និងក្រសួ​ងសង្គមកិច្ច រកឃើញថា កុមារក្រោមអាយុ១៨ នៅតែប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ​ ហើយការបំ​បែកកុ​មារចេញពី​គ្រួសា​រ ក៍ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ប្រធានអង្គការ​យូនីសេហ្វ​ប្រចាំកម្ពុជា លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ (Cristian Munduate)បានមាន​ប្រសាសន៍ថា តាមការ​សិក្សាស្រា​វជ្រាវ របស់​យូនីសេហ្វ បានបង្ហាញថា បញ្ហាហិង្សាលើកុមារ​ក្នុងគ្រួសារ នៅតែជា​បញ្ហា​ប្រឈម ហើយ​ត្រូវរកដំណោះស្រាយ​ដើម្បីបញ្ចប់។​

លោកស្រីក៏បានលើកឡើងផងដែរថា គ្រួសារមួយចំនួន នៅតែបញ្ជូនកូនៗរបស់ពួកគេ ទៅរស់នៅក្នុងមណ្ឌលថែទាំ។ កុមា​រដែលរស់​នៅក្នុងម​ណ្ឌលថែទំា ​ប្រឈមនឹងហានិភ័​យនៃអំពើ​ហិង្សា កា​រកេង​ប្រវ័ញ្ច និ​ងការមិ​នអើពើ ដែ​លអាចបង្ក​ផលប៉ះ​ពាល់ យ៉ាងធ្ង​ន់ធ្ងរដល់ការអភិ​វឌ្ឍ​កុមារ។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ មានប្រសាសន៍ថា៖ «អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា។ យុទ្ធនាការនេះជាឱកាស ដើម្បីកៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យនិយាយថាទេ ចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឲ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗ និងក្រុមគ្រួសាររបស់ពួកគេ»។

យោងតាមសេចក្តីប្រកាសរួមរបស់ អង្គ​​ការយូនី​សេហ្វ និងក្រសួងសង្គមកិច្ច បានឲ្យដឹងថា ​បច្ចុ​​ប្បន្នចំនួនកុ​មារក្នុងមណ្ឌលថែទាំ ត្រូវបានកាត់​បន្ថយគួរឲ្យ​កត់សម្គាល់។ ជា​លទ្ធផលដោយ ក្រ​សួង ​សហការជាមួយ អង្គ​ការយូនី​សេហ្វ បានធ្វើសមា​ហរណកម្មកុ​មារចំនួន ៣០ភា​គរយ ពីមណ្ឌ​​លថែទាំកុមា​រ។ ទោះបី​យ៉ាងណាក៏ដោ​យ នៅមានកុមារប្រមាណជា​ ១៧០០០នា​ក់ កំពុង​រស់នៅតា​មមណ្ឌល​ថែទាំនៅឡើយនៅ​ក្នុងឆ្នាំ២០​១៨។

រដ្ឋម​ន្ត្រីក្រសួងសង្គម​កិច្ច លោក វង សូត្រ បានមានប្រាសាសន៍ថា រដ្ឋាភិបា​ល បាននឹងកំពុងសហកា​រជាមួយដៃ​គូអភិវឌ្ឍ​ន៍ ដើម្បីទប់ស្កាត់អំពើហិង្សា​ក្នុងគ្រួ​សារ។ លោកថា អំពើហិង្សា​ធ្វើឲ្យប៉ះ​ពាល់ដល់​ការអភិវឌ្ឍរ​បស់កុមារ សីល​ធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធ​នធានមនុស្សនា​ពេលអនា​គត។​​

លោ​ក វង សូត្រ មានប្រសា​សន៍ថា៖ «រា​ជរដ្ឋាភិបា​លកំពុងសិ​ក្សាបង្កើ​តច្បាប់​ស្តីពីកិច្ចកា​​រពារកុមារ សំដៅធានានូវកិច្ចការ​ពារពិសេ​សសម្រា​ប់កុមារឱ្យបានកាន់​តែល្អប្រ​សើរឡើង ព្រម​ទាំងមានកិច្ចការពា​រច្បាស់​លា​ស់ក្នុងកិ​ច្ចការពារកុមា​រ»​។

យោងតាម​សេចក្តីថ្លែងការណ៍​រួមដដែល​បានបង្ហាញ​ថា កុមារ​ស្នាក់​នៅមណ្ឌល​ថែទាំ​ចាប់ពី៧៥%ទៅ៨០% ជាកុ​មារមាន​ឪពុកម្ដាយ។

អតីតបុគ្គលិក ស៊ីនទ្រី ជាង១០០នាក់ ទទួលប្រាក់សំណងពីសាលារាជធានីភ្នំពេញ
សាលារាជធានី​ភ្នំពេញ​សម្រេច​ផ្តល់សំណង​ជំនួស
ដល់អតីតបុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង១០០នាក់ ដែលបានបញ្ឈប់​ពីការងារ
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែបដិសេធ​ផ្តល់​ការងារនៅ រដ្ឋករស្វយ័ត។

អតីត​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម
ស៊ីនទ្រី ១០៦នាក់ បានទទួលប្រាក់សំណងបញ្ចប់ការងារ៥០ភាគរយ តាម​ការសន្យារបស់​សាលារាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃចន្ទ និង​៥០ភាគរយ​ទៀតនៅ​ខែក្រោយនេះ ដើម្បី​បញ្ចប់​ការតវ៉ា​របស់ពួកគេ។

លោក
ឆន ដានី ជាតំណាងអតីត​បុគ្គលិក ស៊ីនទ្រី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានសម្រេច
ផ្តល់កញ្ចប់​ថវិកា​របស់ខ្លួន ដើម្បីសងជំនួសក្រុមហ៊ុន​ស៊ីនទ្រី
ដល់អតីបុគ្គលិកទាំង១០៦នាក់ នៅរសៀលថ្ងៃចន្ទ ប៉ុន្តែត្រូវបង់ពីរដំណាក់កាល។ លោកថា
ក្រុមអតីតបុគ្គលិក បានយល់ព្រម និងបញ្ឈប់ការតវ៉ា ព្រមទាំង បើក​ទ្វារ​ក្រុមហ៊ុនវិញ។

លោក ឆន ដានី បញ្ជាក់ថា៖ « ពួកខ្ញុំ​ទទួលបាន​ប្រាក់សំណង​បញ្ចប់ការងារ៥០%
ជាមុនសិន និង៥០%ទៀត សាលា​រាជធានី​នឹងប្រកាស​ប្រាប់មុន១ខែ»។

អតីតបុគ្គលិក
ក្រុមហ៊ុនស៊ីនទ្រី បានធ្វើការ​តវ៉ា​បិទផ្លូវ​លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩-៣១​​ ខែមករា
ឆ្នាំ២០២០។ ពួកគេ បានទាមទារ ពីរចំណុច គឺប្រាក់​សំណង​១០០ភាគរយ និងផ្ទេរទៅ​ធ្វើការ​ដូចដើមនៅ​រដ្ឋករស្វ័យត
រាជធានីភ្នំពេញ។ ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ ផ្តល់តែប្រាក់សំណង តែប៉ុណ្ណោះ។
ពួកគេ បានយល់ព្រម ដោយសារ​តែគ្មាន​ជម្រើស និងមិនចង់​អូសបន្លាយ​ពេលវេលា​បន្តទៅទៀត។

លោក
មន ចាន់វាសនា ជាអតីត​បុគ្គលិក​ស៊ីនទ្រី​មួយរូប បានរៀបរាប់ថា ពួកគាត់ បានបើកប្រាក់​សំណង​៥០ភាគរយ
រួចរាល់​ហើយ ក្រោយពីតំណាងបុ​គ្គលិកបាន​ទទួលយក​ការសម្របសម្រួលនេះ ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

លោក
មន ចាន់វាសនា និយាយថា៖ «ប្រាក់ដែល​ទទួលបានអាច​ជួយដោះ​បញ្ហាគ្រួ​សារបានមួយរយៈ
ព្រោះឥឡូវ​កំពុងជួប​បញ្ហា កូនរៀន និងមិនទាន់​មានការ​ងារ​ធ្វើ»។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក​ ម៉េត​ មាស​ភក្តី បានមានប្រសា​សន៍ថា​ ដើម្បីបញ្ចប់ការតវ៉ា និងការបិទផ្លូវ របស់អតីតបុគ្គលិក ស៊ីនទ្រី សាលារាជធានីភ្នំពេញ បានផ្ដល់ជូនប្រា​ក់សំណ​​ងបញ្ចប់ការងារ ដល់ពួកគេ ជំនួស​ក្រុ​មហ៊ុ​ន ស៊ីន ទ្រី ជា​បណ្តោះអា​សន្ន​។​ លោកថា ភាគីទាំងពីរ បានយល់ព្រម ក្នុងការផ្តល់ និងទទួលប្រាក់៥០ភាគរយជាមុនសិន​ និងផ្តល់ជូន៥០ភាគរយទៀត នៅខែក្រោយ។ ប៉ុន្តែ លោក មិនអាច​បញ្ជាក់​ចំនួនទឹកប្រាក់​សរុប ដែលផ្តល់ជូន​នោះទេ។

លោក
ម៉េត​ មាស​ភក្តី ​មានប្រសាសន៍ថា៖​ «​បញ្ហានេះត្រូ​វបានដោះ​ស្រាយរួចហើយ
។​បុគ្គលិក​ទាំងអស់ មានការពេ​ញចិត្ដ សប្បា​យចិត្ដ ទទួ​លយកកា​រដោះស្រា​យយើ​ង បា​ន​ធ្វើរួចមកហើ​យ»។

គួរបញ្ជាក់ថា ការតវ៉ារបស់​អតីត​បុគ្គលិក​ស៊ីនទ្រីជាង១០០​នាក់ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈ​ប់ពួកគាត់ កាល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ កាលពីខែតុលា ឆ្នាំ២០១៩ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកសិទ្ធ ប្រមូលសំរាមពីក្រុមហ៊ុននេះ យកមកគ្រប់គ្រង ជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើ កំណែទម្រង់ ពីការសម្អាតទីក្រុង។

សិស្សខ្មែរឥស្លាម​ជាង១០០នាក់ បោះបង់ ការសិក្សា ក្រោយ​អាជ្ញាធរខណ្ឌ បញ្ជារុះរើផ្ទះខ្ទម
សិស្សខ្មែរឥស្លាម ជិត២០០នាក់ ក្នុងសាលាមួយ នៅខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ បានបោះបង់ការសិក្សា បន្ទាប់ពីអាជ្ញាធរខណ្ឌ បញ្ជាឲ្យគ្រួសារ​របស់ពួកគេ​រុះរើផ្ទះតូចៗ​ចេញពី ច្រាំងទន្លេ​មេគង្គ ដែល​ពួកគេសង់​នៅបណ្តោះ​អាសន្ន។

សហគមន៍ ខ្មែរឥស្លាម និងគ្រូបង្រៀន បានបង្ហាញក្តីបារម្ភ ពីបញ្ហាសិស្ស​ខ្មែរឥស្លាម ជាង១០០នាក់​ ក្នុងចំណោម៣០០ នៃសាលាបឋមសិក្សា ក្បាលជ្រោយសាគូរ៉ា បានឈប់រៀន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីគ្រួសារ​របស់ពួកគេ​ប្តូរទីលំនៅ ដើម្បីឲ្យអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់​សម្រាប់ប្រជុំ កំពូលអាស៊ីអឺរ៉ុប។

នាយិកា​ សាលាបឋមសិក្សា​ក្បាល ​ជ្រោយសាគូរ៉ា លោកស្រី យឺន​ សុភ័ក្រ​ ​បានមានប្រសា​សន៍ ប្រាប់​សិក្ខាកា​ម Newsroom Cambodia កាលពីចុងខែមករា ឆ្នាំ២០២០ថា​ សិស្សពាក់កណ្តាល នៅក្នុងសាលានេះ គឺជាសិស្សខ្មែរឥស្លាម។​ ក្នុងឆ្នាំ២០១៩​-២០២០​ ចំនួនសិស្សមាន​ការកើនឡើ​ងជាងឆ្នាំមុន និងមា​នសិ​ស្សខ្មែរឥ​ស្លាមជាង៣០០​នាក់​។

លោកស្រី ​យឺន​ សុភ័ក្រ​ បានបន្ដទៀតថា នៅកំឡុងចុ​ងខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីថ្ងៃ​ទី២៨-៣០ រ​ហូតមកទល់​ពេល​នេះ ​សិស្សដែ​លមករៀ​នមា​នចំនួនថយចុះ ចំពោះសិស្សខ្មែរឥស្លា​នៅ​សល់ត្រឹមតែ​ជាង ១០០នាក់ ប៉ុណ្ណោះ។

លោកស្រី យឺន​ សុភ័ក្រ​ មានប្រសាសន៍ថា៖ «សិស្ស​ឈប់​មករៀន មានគ្រ​ប់បន្ទប់​ ចាប់ពីថ្នាក់មតេ​យ្យដល់​ថ្នាក់ទី៦ តែចំពោះសិស្សខ្មែរឥស្លាមប៉ុណ្ណោះ»។

លោកស្រី យឺន សុភ័ក្រ បានបន្ថែមថា ចំនួនសិស្ស​បោះបង់​ការសិក្សា​ច្បាស់លាស់ ក្រោយពី​កប្រឡងឆមា​សទី១ នៃឆ្នាំនេះ។

លោក អ៊ី យូ ជា​ហាកឹម (ប្រធាន​សហគមន៍​ខ្មែរឥស្លាម) ក្នុងតបន់ចុងកោះ ភូមិ១ សង្កាត់ជ្រោ​យចង្វារ​ បានមាន​ប្រសាស​ន៍ថា គ្រួរសារខ្មែរឥស្លាម ៧៨គ្រួសារ រស់នៅច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារ បញ្ជាឲ្យរុះរើផ្ទះខ្ទមរបស់ពួកគេ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរៀបចំ​សណ្តាប់ធ្នាប់។

លោក អ៊ី យូ បានលើកឡើងថា​ នៅពេលគ្រួសារ​របស់ខ្មែរ​ឥស្លាម​ទាំងនោះ រុះរើផ្ទះខ្ទម កូនៗរបស់ពួកគេ ដែលរៀននៅ សាលាក្បាលជ្រោយសាគូរ៉ា បានបោះបង់ការសិក្សា ដោយត្រូវទៅតាម​ឪពុកម្តាយ​ពួកគេ។

លោក អ៊ី យូ និយាយថា៖ «ក្រោយពីរុះរើផ្ទះ គ្រួសារទាំង៧៨ បានទៅកន្លែងផ្សេង និងកូនៗកំពុងរៀង ជាង១០០នាក់ បានទៅ​ជាមួយ​ឪពុកម្ដាយ​ពួកគេ។​ ហើយនឹង​មានសិស្ស​កំពុងរៀននៅជាមួយ​ឪពុកម្ដាយ​ពួកគេ​នៅលើទូក មានមិនដល់១០០នាក់ នោះទេ»។

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ដោយដាក់ ឱសានវាទ ឲ្យគ្រួសារ​ខ្មែរឥស្លាម រុះរើផ្ទះខ្ទម ក្នុងរយៈពេលមួយសប្តាហ៍។

ក្នុងសេចក្តីជូនដំណឹង​ដដែល បានឲ្យដឹងថា អាជ្ញាធរខណ្ឌ​ ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់​ និងសោភណ្ឌភាព សម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប (ASEM) ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូល មកពីបណ្តាប្រទេសផ្សេង នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សេចក្តីជូនដំណឹង លើកឡើថា៖ «ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើចេញនោះទេ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការ​រដ្ឋបាល ចុះរុះរើ​ ដោយមិន​ទទួលខុសត្រូវ នូវរាល់ការ​ខូចខាត ឬបាត់បង់ប្រយោជន៍អ្វីឡើយ»។

លោក ឃ្លាំង ហួត មិនអាចទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ បន្ថែមបាននោះទេ។

លោក អ៊ី យូ បានបន្ថែមថា មកដល់ពេលនេះ លោកពុំដឹងថា​គ្រួសារ​ខ្មែរឥស្លាម​ទាំងនោះ ប្តូរទៅរស់នៅ​ទីណានោះទេ ហើយលោក​ក៏ពុំដឹងថា កូនៗរបស់​ពួកគេ​បានបញ្ជូនទៅសិក្សានៅសាលាផ្សេង​ឬយ៉ាងណា​នោះទេ។

អតីតបុគ្គលិក ស៊ីនទ្រី តវ៉ាជាលើកទី២ ក្រោយគ្មានដំណោះស្រាយ
អតីតបុគ្គលិកស៊ីនទ្រី ជាង១០០នាក់ បន្តតវ៉ា នៅមុខក្រុមហ៊ុន ក្នុងក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារប្រាក់អតីតភាពការងារ១០០ភាគរយ បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារ។

បុគ្គលិក ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ១០៦នាក់ ត្រូវបានប្រកាសបញ្ឈប់ពីការងារបស់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩​ បន្ទាប់ពី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកសិទ្ធ ប្រមូលសំរាមពីក្រុមហ៊ុននេះ យកមកគ្រប់គ្រង ជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើ កំណែទម្រង់ ពីការសម្អាតទីក្រុង។

អតីតបុគ្គលិកម្នាក់ លោក ឆន ដានី បាននិយាយថា ពួកគេសម្រេចចិត្តប្រមូល ផ្តុំតវ៉ានៅ មុខក្រុមហ៊ុន ជាលើកទីពីរ ដោយសារគ្មានដំណោះស្រាយ ពីភាគីក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។

លោកថា ក្រុមហ៊ុន ស្នើបើកប្រាក់ អតីតភាពការងារ ឲ្យពួកគេត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែបុគ្គលិកទាំងនោះ មិនយល់ព្រមហើយបាននាំគ្នាមកតវ៉ា នៅមុខក្រុមហ៊ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ដើម្បីក្រុមហ៊ុន ផ្តល់ប្រាក់ អតីតភាព ១០០ភាគរយមកពួកគេ។

ភាគីក្រុមហ៊ុន​ និងសាលារាជធានីភ្នំពេញ បានសន្យាផ្តល់ដំណោះស្រាយ នៅថ្ងៃទី១៥ ខែមករា ប៉ុន្តែមកដល់ពេលនេះ នៅតែគ្មានដំណោះស្រាយនោះទេ។

លោក ឆន ដានី បាននិយាយថា៖ «ការតវ៉ានេះ គឺយើងទាមទារឲ្យខាងក្រុមហ៊ុន ជួយពន្លឿន ការដោះស្រាយ តាមច្បាប់ការងារ និង ស្នើសុំឲ្យក្រសួង ទទួលពួកយើងចូល​ធ្វើការនៅ​រដ្ឋករស្វយ័ត» ។

ក្រុមអ្នកតវ៉ា ទាមទារ២ចំណុច ទី១ គឺសុំឲ្យខាង ក្រុមហ៊ុនផ្តល់ប្រាក់អតីតភាពការងារ ១០០ភាគរយមកពួកគេ ទី២ គឺសុំសាលារាជធានីភ្នំពេញ ផ្តល់ការងារនៅ រដ្ឋករស្វយ័ត។

អតីតបុគ្គលិក ស៊ីនទ្រី ផ្នែកទំនាក់ទំនងអតិថិជន និងជាតំណាងអ្នកតវ៉ាមួយរូបផងដែរនោះ លោក សន វុទ្ធា បាននិយាយថា ក្រុមហ៊ុនស៊ិនទ្រី បានផ្ទេរទៅឲ្យរដ្ឋវិញ និងបានចេញ លិខិតបញ្ឈប់បុគ្គលិក ដោយពុំបាន ផ្តល់សំណង និងប្រាក់ អតីតភាពការងារ នោះទេ។ លោកថា ពួកគេកំពុងជួបការលំបាក ដោយសារគ្មានការងារធ្វើ។

លោក វុទ្ធា និយាយថា៖ «ពួកយើងនៅផ្ទះជួល អត់ការងារធ្វើ ត្រូវការលុយ ដើម្បីដោះស្រាយបញ្ហាជីវភាព ហើយក្រុមហ៊ុនមិនបានធ្វើតាមប្រសាសន៍សម្តេច តេជោ ហ៊ុនសែនោះទេ។ ដោយសម្តេចធ្លាប់ មានប្រសាសន៍ថា លោកនឹងមិនឲ្យ បាត់បង់ អត្ថប្រយោជន៍និយោជិកណាទេ»។

លោកបន្ថែមថា ​ការតវ៉ាលើកទីពីរ នេះចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ ពួកគេ នឹងបន្តទាមទារ រហូតមាន ដំណោះស្រាយ។

អគ្គនាយក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី និង​​អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក​ ម៉េត មាសភក្តី មិនអាចទាក់ទង ធ្វើការអត្ថាធិប្បាយបាននោះទេ។​