ម៉ៅ ស៊ីណា – Newsroom Cambodia

បទយកការណ៍៖ គម្រោង«ទំនប់ស្ទាក់ទឹក»ជួយកសិករឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាមានសុភាសិតមួយថា «មានទឹកមានជីវីត»។ ដោយមើលឃើញពីភាពចាំបាច់នៃទឹកនេះហើយ ទើបប្រជាជនក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈការគាំទ្រពីគម្រោងជីវិត និងធម្មជាតិ របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្យាយាមរកវិធីស្ទាក់ទឹកទុកដើម្បីទុកប្រើប្រាស់ក្នុងឃុំ។

SOURCE:  https://vodkhmer.news/2019/11/29/env-water-dam-help-farmer-respond-to-climate-change/

កសិករចាប់ផ្តើមដាំដំឡូងមីឡើងវិញ បន្ទាប់ពីមានទីផ្សារនៅវៀតណាម
កសិករដែលបោះបង់ការដាំដំឡូងមី ចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសវៀតណាម និងមានតម្លៃសមរម្យ។

កសិករមួយចំនួនបានបោះបង់​
និងកាត់បន្ថយចំនួនផ្ទៃដីដាំដំឡូងមី បន្ទាប់ពីពួកគេខាត់បង់ក្នុងការចំណាយលើការដាំដុះ
ដោយសារតម្លៃថោក កាលពីឆ្នាំ២០១៦។ នៅក្នុងឆ្នាំ២០១៩ កសិករទាំងនោះបាន ចាប់ផ្តើមដាំឡើងវិញ
បន្ទាប់ពីតម្លៃដំឡូងមី បានឡើងថ្លៃវិញនៅក្នុងឆ្នាំ២០១៨ កន្លងទៅ។

កសិករដាំដំឡូងមី
លោក ផ្លុង កុន អាយុ ៤៤ឆ្នាំនៅភូមិពពក ឃុំពពកស្រុកស្ទោង
ខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន​ លោកបានដាំដំឡូងមីលើផ្ទៃដី ៤ហិកតា​ ប៉ុន្តែនៅឆ្នាំ២០១៦
ដំឡូងមីបានធ្លាក់ថ្លៃត្រឹម ១០០រៀល ទៅ១៥០រៀល ក្នុងមួយគីឡូក្រាម។ លោកខាតបង់ប្រាក់ជាច្រើនក្នុងការដាំដុះ
ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត។ នៅឆ្នាំបន្ទាប់ លោកបានកាត់បន្ថយផ្ទៃដីដាំដំឡូងមី​ ត្រឹមមួយហិកតាវិញ។

លោក
កុន និយាយថា៖ « តាំងពីដំឡូងចុះថោកមក ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ទើបឆ្នាំរួចហើយ ទើបខ្ញុំដាំ
ឆ្នាំទៅ»។

លោក
កុន បានបន្តថា មិនមែនតែលោកនោះទេ ដែលជួបបញ្ហានេះ។ មានកសិករដាំដំឡូងមី នៅក្នុងភូមិលោកជាច្រើនទៀត
បានផ្អាកដាំ និងកាត់បន្ថយផ្ទៃដីដាំដុះ។ លោកថា មានកសិករខ្លះរងនូវការខាតបង់ រហូតដល់ខ្ចីលុយពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ
ដើម្បីយកមកចំណាយលើការជួលកម្មករ។

លោក
កុន លើកឡើងថា៖ «ឆ្នាំដែលចុះថោកហ្នឹងមានគេឈប់ច្រើនមែន ភាគច្រើនអ្នកដែលប្រើកម្លាំងកម្មករជួលគេហ្នឹង។
អ្នកខ្លះជួល ខាតខ្លាំងតើ ជំពាក់ធនាគារ ជំពាក់អីខ្លះ។ ក្រោយមកដំឡូងឡើ់ងថ្លៃ វាថ្លៃជាងពីមុន៥០%ឯណោះ »។

លោក
កុន បានបន្ថែមថា លោក និងកសិករផ្សេងទៀតបានដាំឡើងវិញ និងពង្រីកដីដាំដុះ បន្ទាប់តម្លៃឡើងថ្លៃ
ជាង៥០% ក្នុងឆ្នាំ២០១៨។ លោក បានពង្រីកដីដាំដុះ​ បន្ថែមទៀតចំនួន៤ហិកតា។

កសកិករ
ម្នាក់ទៀត អ្នកស្រី សុត  សុខខឿន អាយុ ៥៧ឆ្នាំ
នៅស្រុកតំបែ ខេត្តត្បូងឃុំ បានឲ្យដឹងថា អ្នកស្រីដាំដំឡូងមីជាង១០ឆ្នាំមកហើយ លើផ្ទៃដី៥ហិចតា។
ប៉ុន្តែដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក ធ្វើឲ្យអ្នកស្រីទទួលរងនូវការខាតបង់ ហើយនៅឆ្នាំបន្ទាប់
អ្នកស្រីបានផ្អាកការដាំមួយរយៈ។

ឥឡូវនេះ
អ្នកស្រីចាប់ផ្តើមដាំឡើងវិញ ដោយសារឃើញតម្លៃទីផ្សារកាលពីឆ្នាំមុនឡើង។ អ្នកស្រីលក់ដំឡូងមីឲ្យឈ្មួញខ្មែរ​
និងយកទៅលក់បន្តនៅវៀតណាម។ ដំឡូងមីស្រស់ មានតម្លៃ ៣០០រៀល ក្នុង១គីឡូក្រាម។

អ្នកស្រី
សុត សុខខឿន និយាយថា៖ «ផ្អាកម៉ារយ:ហើយ ម៉ារយ:ក្រោយមកថោកពេកអត់រួចខ្លួន។
[…….]រយៈពេល២ឆ្នាំក្រោយនេះរាងឡើងវិញ កាលមុនហ្នឹងធ្លាក់ចុះ។ ឆ្នាំហ្នឹងប្រហែលជាខែ៣
អីរើដីដាំដែរ»។

ឈ្មួញទិញដំឡូងមី
លោក អ៊ាន ស៊ីវ អាយុ ៥៥ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា
ចាប់ពីឆ្នាំ២០១៨ ដំឡូងមីឡើងថ្លៃវិញ។ លោកទិញ ពីកសិករ​ តម្លៃ៣០០រៀល ក្នុងមួយ គីឡូក្រាម
និងយកទៅលក់នៅវៀតណាមក្នុងតម្លៃ៣៥០-៤០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់។ លោកថាតម្លៃដំឡូងមី
ឡើងឬចុះ អាស្រ័យលើឈ្មួញវៀតណាមជាអ្នកកំណត់។

លោកបានបន្ថែមថា
«ទទួលទិញទាំងអស់
ឲ្យតែមាន។ ខាងវៀតណាមជាអ្នកឲ្យថ្លៃ អត់មានឲ្យថ្លៃនៅលើយើងទេ។ អត់មានតម្លៃនៅខ្លួនឯងអត់»។

ប្រធាន​គម្រោង​របស់​ UNDP លោក លាង រ័ត្នម៉ាណា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍
ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី កាលពីដើម ខែវិច្ឆិកា  ឆ្នាំ២០១៩ ឲ្យដឹងថា ដំឡូងមីកម្ពុជា​មានទីផ្សារធំ
នៅប្រទេសវៀតណាម ដោយសារតែប្រទេសនេះ បង្កើនផ្ទៃដីដាំដំណាំផ្លែឈើ ជាងដាំដំឡូងមី។

លោក
លាង រ័ត្នម៉ាណា និយាយថា «ផ្ទៃដីដាំដុះនៅក្នុងប្រទេសវៀតណាមចាប់ផ្ដើមថយចុះ
ដោយសារគោលនយោបាយ ប្រទេសវៀតណាមបានផ្ដល់ គឺលើដំណាំដែលមានផលិតផលខ្ពស់ដូចជាផ្លែឈើ។ ចឹងយើងអត់មានអីបារម្ភទេ
ចឹងខាង  វៀតណាមគាត់ខ្វះដំឡូងមីទៅវិញ ដោយសារប៉ុន្មានឆ្នាំកន្លងមក
វៀតណាមបានទិញដំឡូងមីស្រស់ពីប្រទេសកម្ពុជា ក្នុងបរិមាណដ៏ច្រើនលើសលប់ ហើយឲ្យតម្លៃខ្ពស់ច្រើនជាងថែមទៀត»។

លោក
ម៉ៅ ថូរ៉ា ​រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍
ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី  ឲ្យដឹងថា ខាងក្រសួងពាណិជ្ជកម្មបានរៀបចំ គោលនយោបាយ
ដាក់ស្នើសុំដល់រាជរដ្ឋាភិបាល ដើម្បីឲ្យដំឡូងមីអាចបញ្ចូលក្នុងគោលនយោបាយដូចស្រូវអង្ករដែរ។
លោកថា កសិករដែល ដាំដំឡូងមី មានច្រើន បន្ទាប់ពីដំណាំស្រូវ។

លោក
ម៉ៅ ថូរ៉ា មានប្រសាសន៍ថា៖ «យើងពិនិត្យឃើញថា ប្រជាកសិករ គាត់បានអនុវត្ត បានធ្វើអាជីវកម្មលើដំឡូងមីនេះច្រើន
បន្ទាប់ពីស្រូវ។ ជិតកន្លះលានគ្រួសារដែលធ្វើ»។

របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា​
បច្ចុប្បន្ន​ ប្រទេស​វៀតណាម និង​ថៃ គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​នៃ​ដំណាំ​ដំឡូង​មី​កម្ពុជា
​ ខណះ​ក្នុង​រយៈពេល​១០​ខែ ​នៃ​ឆ្នាំ​២០១៩​នេះ ​កម្ពុជា​នាំ​ចេញ​ដំឡូង​មី​ទាំង​ក្រៀម
ស្រស់ និង​ម្សៅ​ ទៅ​លក់​ក្រៅ​ប្រទេស​បាន​​ជាង ​២លាន ​៣សែន​តោន។

សាលារាជធានីភ្នំពេញផ្តល់ម៉ូតូកង់បី​ដល់ខណ្ឌចំនួន៤ ទុកដឹក​សំរាមពេលអុំទូក
រដ្ឋបាលរាជធានីភ្នំពេញ បាន​ផ្តល់ម៉ូតូ​កង់បីដល់ខណ្ឌចំនួន៤ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធទៅចាប់​ពីថ្ងៃទី១០ដល់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

SOURCE: https://vodkhmer.news/2019/11/05/pp-authority-provided-vehicles-to-4-districts-to-collect-rubbish-on-water-festival/

បទ​យកការណ៍៖ ស្រ្តីពិការជើងម្នាក់នៅខេត្តកំពង់ធំ​ត្រូវ​បាន​ជ្រើសជាកសិករគម្រូ​ផ្នែកដំណាំ​ក្រូច​ឆ្មា
« ខ្ញុំ​គិត​ថា​មិន​ធ្វើ​ទៅ តើ​បាន​អី​ចឹញ្ចឹម​ជីវិត​ទៅ​មុខ​ទៀត? យើង​នៅ​ផ្ទះ​ដេក​ក្រោកៗ ក៏​វា​មិន​កើត​ យើង​ដើរ​រួច​ដែរហ្នឹង​ មិន​មែន​ដើរ​មិន​រួចឯណា។ បើ​ខ្វាក់​ខ្វិន​អស់​ទៅវា​ដើរ​មិន​រួច នៅ​ជើង​ម្ខាង​អញ្ចេះ​បើ​នៅ​ធ្វើ​បាន​គឺ​ខ្ញុំ​នៅ​ធ្វើ »។

SOURCE:  https://vodkhmer.news/2019/10/23/a-disabled-woman-in-kampong-thom-province-has-been-selected-as-a-lime-farmer/?fbclid=IwAR1ll6j4cTbJlKIq7ke3roBu04lL8QPkrBl5_G6ulGe4cdq1ZyeCC1nEvSs

ឱកាសការងារជំរុញឲ្យ យុវជនខ្មែរ ចាប់អារម្មណ៍សិក្សាភាសាជប៉ុន កើនឡើងទ្វេរដង
និស្សិតសិក្សាភាសាជប៉ុនកើនឡើងជាងពាក់កណ្តាលក្នុងឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំសិក្សាមុនៗ ដោយសារតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។

យោងតាមរបាយការណ៍របស់ ​​​ដេ​ប៉ា​​តឺ​​ម៉ង់​ភា​សា​ជប៉ុន​ នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស ​(​I​F​L​)​ នៃ​​សា​កល​​វិទ្យា​​ល័យ​​ភូមិ​​ន្ទ​​ភ្នំ​ពេញ​​ ​(RUPP)​​ បានឲ្យដឹងថា ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​-​២០១៩​ មាន​និ​ស្សិត​ឆ្នាំ​ទី​១​​កើន​ដល់​២៤៨​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​-​២០១៦​ មាន​និ​ស្សិត​ចូល​រៀន​ឆ្នាំ​ទី​១​ ត្រឹម​តែ​១០០​នាក់​ ទៅ​១២០​នាក់​ប៉ុណ្ណោះ​។

​​ប្រ​ធាន​​​ដេ​ប៉ា​​តឺ​​ម៉ង់​ភា​សា​ជប៉ុន​
នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស ​(​I​F​L​)​
លោក​​ស្រី​​ ឡុច​ លក្ខ័ស្មី ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​តាម​រយៈ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​​ថា
​បច្ចុប្បន្ន​មាន​និស្សិត​ចាប់​អារម្មណ៍រៀន​ភា​សា​ជប៉ុន​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​បង្កើត​ដំ​បូង​
គឺឆ្នាំ២០០៥​ មាន​​សិស្ស​​សរុប​​ត្រឹម​​​តែ​​៨៥​​នាក់ ​​និង​​មាន​ត្រឹម​តែ​៣​ថ្នាក់​ប៉ុណ្ណោះ​។

លោកស្រី បានបន្តថា នៅឆ្នាំ​​២០១៩​​នេះ​​សិស្ស​បាន​​កើន​​ដល់​៦៧០​នាក់​។ ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​-​២០១៩​ មាន​និ​ស្សិត​ឆ្នាំ​ទី​១​​កើន​ដល់​២៤៨​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​-​២០១៦​ មាន​និ​ស្សិត​ចូល​រៀន​ឆ្នាំ​ទី​១​ ត្រឹម​តែ​១០០​នាក់​ ទៅ​១២០​នាក់​ប៉ុណ្ណោះ​។​ កត្តាដែលជំរុញឲ្យយុវជនចាប់អារម្មណ៍មកសិក្សាភាសាជប៉ុនគឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារក្នុងស្រុក និងនៅប្រទេសជប៉ុន។

លោកស្រីលក្ខ័ស្មី មានប្រសាសន៍ថា៖ «កត្តាខ្លាំងបំផុតដែល​ជំរុញអោយ​យុវជនចាប់អារម្មណ៍​មកសិក្សាភាសាជប៉ុន​គឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារ»។

សិស្សកំពុងសាកសួរព័ត៌មានអំពីការរៀនភាសាជប៉ុននៅស្ដង់ព័ត៌មានរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)

លោកស្រី បានលើកឡើងថា​ មាននិស្សិតមួយចំនួនបានបន្តការសិក្សា និងធ្វើការនៅប្រទេសជប៉ុន
បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជា។

លោកស្រីបានបន្ថែមថា៖ «បើតាមខ្ញុំដឹង រាល់ឆ្នាំភាគច្រើននិស្សិតដែលទៅធ្វើការនៅប្រទេសជប៉ុន
ពេលរៀនចប់ ពេលចប់បរិញ្ញាបត្រប្រហែលជា២០ ទៅ៣០នាក់។ បើយើងគិតជាភាគរយនិស្សិត ដែលបញ្ចប់ការសិក្សាពី៩០
ទៅ១០០នាក់ គឺវាបានប្រហែល៣០%អីដែរ»។

យោងតាមគេហទំព័ររបស់ក្រសួងការងារដែលបានផ្សាយ
នៅថ្ងៃទី២៥  ខែមីនាឆ្នាំ២០១៩ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ
នៅប្រទេសជប៉ុន រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន
ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត
ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ
និងការងារនៅភោនីយដ្ឋាន។

កញ្ញា សុគុន រចនា​
ជានិស្សិតឆ្នាំទី២ នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុន
ក្នុងហាងសំអាងមួយ កាលពី ៣- ៤ ឆ្នាំមុន ដោយសារកត្តាជីវភាពគ្រួសារ។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ
កញ្ញាបានចូលរៀនភាសាជប៉ុនបន្ថែមទៀត ព្រោះកញ្ញាចង់ត្រឡប់ទៅធ្វើការនៅប្រទេសនេះម្តងទៀត។

កញ្ញា រចនា បានបន្តថា អ្នកទៅធ្វើការនៅជប៉ុន​អាចទទួលបានប្រាក់កម្រៃច្រើន នឹងអាចសន្សំទុនដើម្បីបង្កើត​មុខរបរខ្នាតតូចនៅពេលត្រឡប់មកវិញ។

កញ្ញា រចនា បា្រប់ថា៖
«កាលដែលខ្ញុំទៅធ្វើការនៅប្រទេសជប៉ុនហ្នឹង
ដោយសារតែកត្តា២ ទី១ គឺចង់ស្គាល់ចង់ដឹងពី ប្រទេសគេ ទី២ គឺដោយសារតែកត្តាជីវភាព»។

យុវសិស្ស ទឹម ស្រីមុំ អាយុ២០ឆ្នាំជាសិស្សវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង ដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩ ហើយទទួលបានអាហាររូបករណ៍ភាសាជប៉ុនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០១៩នេះ។ កញ្ញា ស្រីមុំ បានប្រាប់ពីគោលបំណងដែលជំរុញឲ្យនាងជ្រើសរើសដាក់អាហារូបករណ៍ភាសាជប៉ុននេះថា កញ្ញាចង់រៀនភាសាជប៉ុនដើម្បីមានឱកាសអាចទទួលបានការងារល្អ។ កញ្ញាគិតថាការធ្វើការងារជាមួយផ្នែកភាសាជប៉ុននឹងអាចទទួលបានប្រាក់កម្រៃសមរម្យដែលនឹងអាចជួយដល់ជីវភាពគ្រួសាររបស់នាងបាន។

កញ្ញា ស្រីមុំ បានឲ្យដឹងថា៖
រៀនខាងហ្នឹង
គឺថាអាចរកការងារបានធ្វើ ហើអាចបានជួយគ្រួសារ»។

យោងតាមសារព័ត៌មានវីអូអេ (VOA) ដែលបានចុះផ្សាយនៅថ្ងៃទី២៧
ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថាសម្រាប់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែជាមធ្យម១៥០០
ដុល្លារ។

កញ្ញា ញឹម សុខណា
ជាជំនួយការរៀបចំឯកសានៅសាលាភាសាជប៉ុនមិរ៉ៃ            បានឲ្យដឹងបច្ចុប្បន្នមានអ្នករៀនភាសាជប៉ុនច្រើន
ដោយមានអ្នកខ្លះចាប់អារម្មណ៍តាមគ្នា។ កញ្ញាយល់ឃើញថា ទីផ្សារការងារសម្រាប់អ្នកចេះភាសាជប៉ុន
មានច្រើនជាងមុន។

កញ្ញា សុខណា និយាយថា៖
ក្នុងរយៈពេលមួយឆ្នាំគាត់មកដាក់ពាក្យអាចដល់
អ្នកដែលរៀនមាន៣០០នាក់ចឹងទៅ។ អ្នកផ្សេងៗគាត់មានចំណាប់អារម្មណ៍រៀនដែរ។ ខ្ញុំគិតថាឥឡូវទីផ្សារខាងជប៉ុនច្រើន
ច្រើនជាងមុន ហើយទៅអនាគតទៅក៏រាងទូលំទូលាយជាងមុនដែរ»។

អ្នកនាំពាក្យក្រសួងការងារ
លោក ហេង ​សួរ មិនអាចទាក់ទងធ្វើការអត្ថាធិប្បាយបាននោះទេ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ រដ្ឋមន្រ្តីក្រសួងការងារ
លោក អ៊ិត សំហេង​ បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញ
រវាងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន។ ក្នុងឱកាសនោះ
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់
ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ
ចេញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជនដែល​ បានទទួលការអនុញ្ញាតឲ្យ
ធ្វើការជ្រើសរើសបណ្ដុះបណ្ដាល បញ្ចូន និងគ្រប់គ្រងកម្មការីសិក្សាខ្មែរទៅធ្វើកម្មសិក្សា
និងធ្វើការនៅប្រទេសជប៉ុន មានក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន១០៧។

កម្មកររោងចក្រកាត់ដេរ​ខាតបង់​អត្ថប្រយោជន៍​ជាង៣០លាន​ដុល្លារ​ក្នុង១ឆ្នាំ ពីការកាត់​ថ្ងៃ​ឈប់សម្រាក​៦ថ្ងៃ
កម្មករនិយោជិត​​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ​ដែល​បម្រើការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេងៗ សម្តែងការខកចិត្តទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក៦ថ្ងៃ ប្រចាំឆ្នាំ២០២០ ដែលធ្វើឲ្យនិយោជិតម្នាក់ៗខាត់បង់ប្រាក់ចំណូលជាង៤០ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ប្រតិទិន​ឈប់​​សម្រាក​​ការងារ​ប្រចាំ​របស់​​មន្ត្រីរាជការ និយោជិត កម្មករ សរុប​មាន​ចំនួន​២៨ថ្ងៃ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២០ ការ​ឈប់សម្រាក ​ត្រូវបានកាត់​បន្ថយ​មក​នៅ​ត្រឹម​២២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​ស្នើសុំពី​តំណាង​និយោជក​ទៅ​កាន់​រាជ​រដ្ឋាភិបាល។

ការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យកម្មករនិយោជិត ​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ជាង៧៥ម៉ឺននាក់ ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំជាង ៣០លានដុល្លារ ពីការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។ ពួកគេបានស្នើរដ្ឋាភិបាលពិចារណាឡើងវិញអំពីបញ្ហានេះ។

លោក ប៉ុន វណ្ណៈ ដែល​ជា​កម្មករ​​បម្រើការ​​នៅ​​រោងចក្រ​មួយ ស្ថិត​នៅ​ម្ដុំកំបូល ក្រុង​ភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ-អន្តរជាតិដែលមាន​ប្រាក់​ឈ្នួល ចំនួន៦ថ្ងៃ ពិតជា​បាត់បង់​អត្ថប្រយោជន៍​ច្រើន​​ដល់​កម្មករ​និយោជិត។ លោក​សង្ឃឹម​ថា​ប្រាក់​ឈ្នួល​អប្បបរមា​នៃវិស័យ​កាត់ដេរ​ឆ្នាំ ២០២០ នឹង​កើន​ឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំ២០១៩ ដើម្បី​ជា​ការប៉ះប៉ូវ​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃដែល​ត្រូវ​បាន​កាត់​បន្ថយ។

លោក វណ្ណៈ បាននិយាយថា៖ «កម្មករយើង​សង្ឃឹម​ថាប្រាក់​ឈ្នួល​អប្បបរមា ២០២០ ​នឹង​កើន​ខ្ពស់ ធៀបនឹង​ឆ្នាំ២០១៩។ ខ្ញុំគិត​ថា​វាជា​រឿង​ធំ ព្រោះ​ខាត​ប្រយោជន៍​ពួក​ខ្ញុំ។ បើគិត​ទៅ មួយ​ឆ្នាំខាត​ប្រហែល​ជាង៤០ដុល្លារ។ អូ៎ បើមានការកាត់​៤ថ្ងៃទៀត រឿងរឹតតែធំហ្មង»។

អគ្គ​លេខា​ធិការ​​នៃ​​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា លោក​ ណាង សុធី ​បាន​ថ្លែង​​ក្នុង​​សន្និសីទ​​ព័ត៌មាន​​ស្តីពី «ការ​កាត់​​បន្ថយ​​ថ្ងៃ​ឈប់​​សម្រាក​​ការងារ​​របស់​​មន្រ្តី​រាជ​ការ និយោ​ជិត និង​កម្មករ»​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា និយោជក​​សំណូមពរ ក៏​ដូច​ជា​​ស្នើ​ឲ្យ​រដ្ឋា​​ភិបាល​​​ពិចារណា កាត់​​បន្ថយ​​​ថ្ងៃ​ឈប់​​​សម្រាក​​​ចំនួន​​៤ថ្ងៃ​បន្ថែម​​ទៀត ព្រោះ​​ថា​ថ្ងៃ​​ឈប់​​សម្រាក​​​២២​ថ្ងៃ​​​សម្រាប់​​​ឆ្នាំ​​២០២០ ​គឺ​នៅ​តែ​​ច្រើន​​ជាង​គេ​​ក្នុង​ចំណោម​​ប្រទេស​​ផ្សេង​​ទៀត​។

កម្មករផ្នែក​ជាង​ម៉ាស៊ីន លោក សាត វុទ្ធី ដែល​បម្រើ​ការងារនៅ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​ឯណោះ​វិញ ថ្លែង​ប្រាប់អ្នក​សារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​សម្រាប់​ឆ្នាំ ២០២០ នឹង​ប៉ះពាល់​​ខ្លាំង​ដល់រូប​លោក ក៏ដូចជា​កម្មករ​ទូទៅ ទាំង​អត្ថប្រយោជន៍ផ្សេ​ងៗ ទាំង​ពេលវេលាសម្រាប់​ខ្លួនឯង និងសម្រាប់​ជួបជុំក្រុម​គ្រួសារ។

លោក វុទ្ធី និយាយថា ៖ «បើចំពោះខ្ញុំ ក្នុងនាម​ជាកម្មករ​និយោជិត វាមាន​ផលប៉ះ​ពាល់ខ្លាំង ព្រោះ​ខាតប្រយោជន៍​ច្រើន មិនថា​គេមិន​ថាខ្ញុំទេ។ ក្រៅពីប៉ះពាល់​រឿង​ប្រាក់ឈ្នួល​ រឿង​ពេល​វេលា​ក៏ប៉ះពាល់​​ដែរ។ សព្វថ្ងៃនេះ បើទូទាត់លាត់សើយការចាយវាយប្រចាំង៉ៃ គ្មានសល់អីទេ អីវ៉ាន់ទីផ្សារក៏ឡើងថ្លៃសព្វបែបយ៉ាង ប្រាក់ឈ្នួលឆ្នាំនេះឡើង១២ដុល្លារ តែថ្លៃទឹកថ្លៃភ្លើងវិញឡើងកប់ពពក ភាគច្រើនគឺអីចឹង»។

មិនខុស​​ពីកង្វល់​​​របស់កម្មករ​​និយោជិត​​ផ្នែក​កាត់ដេរ​​សម្លៀក​បំពាក់នោះទេ ​កម្មករ​និយោជិត​​​ដែល​​បម្រើ​ការងារ​​​ផ្នែក​ដេរ​កាបូប​នៅរោង​ចក្រមួយ ស្ថិត​ក្នុង​ខេត្ត​​កំពង់ស្ពឺ កម្មការិនី យន សូនី  លើក​ឡើងខ្លីៗ​ថា គ្មាន​អ្វីក្រៅពី​សោកស្ដាយ​ទេ នៅពេល​ដែលថ្ងៃឈប់​សម្រាកបុណ្យ​ជាតិ-អន្តរជាតិ​ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​៦ថ្ងៃ ហើយ​រដ្ឋាភិបាលគួរតែ​ពិចារណា​ឡើង​វិញ។

សូនី និយាយថា ៖ «ស្ដាយ​ថ្ងៃបុណ្យ រាល់​ឆ្នាំធ្វើ​ការថ្ងៃហ្នឹង គេគុណលុយឲ្យ បើគេកាត់បាត់ បានអីគុណ​ទៀត​។ សម្ដេចគួរតែពិចារណាសាថ្មី»។

ទាក់ទងនឹង​​ការកាត់​​បន្ថយថ្ងៃ​ឈប់​​សម្រាក​បុណ្យ​​ជាតិ-អន្តរជាតិ សម្រាប់ឆ្នាំ ២០២០ នេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​​សហភាពចលនា​កម្មករ​កម្ពុជា ថ្លែង​ប្រាប់​អ្នកសារព័ត៌មានថា ​កម្មករជាង៧៥ម៉ឺននាក់ នឹងខាតបង់ទឹកប្រាក់ជាង ៣០លានដុល្លារ ក្នុង១ឆ្នាំ ពីការថែមម៉ោង នឹងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា និយោជកនឹងទទួលបានផលប្រយោជន៍ច្រើនពីការកាត់ថ្ងៃឈប់សម្រាកនេះ​ ប៉ុន្តែកម្មករនឹងទទួលបានអត្ថប្រយោជន៍តិចតួចពីការឡើងប្រាក់ឈ្នួល១៩០ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២០។

លោក ស៊ីណា មានប្រសាសន៍ថា ៖ «នៅឆ្នាំ២០២០ ប្រាក់ឈ្នួល​កើនដល់​១៩០ដុល្លារ ស្របពេលដែលថ្ងៃឈប់​ត្រូវកាត់បន្ថយ​ចំនួន៦ថ្ងៃ ចឹងបងប្អូន​កម្មករ​ទាំងអស់​នឹងខាតបង់​ប្រាក់ឈ្នួលខ្ទង់ជិត ៣៣លានដុល្លារ ក្នុង១ឆ្នាំ»។

លោកបន្ថែមថា ៖ «ក្រៅពីការចំណេញ ពីការកាត់ថ្ងៃឈប់សម្រាកហើយ និយោជក ក៏ចំណេញលើការកើនឡើងនៃផលិតភាពការងារផងដែរ។ ខណៈដែលប្រាក់ឈ្នួលឆ្នាំ២០២០ របស់កម្មករកើនឡើងតិចតួច»។

ដោយឡែក អគ្គលេខាធិការ​​រង​​​សមាគម​​រោង​ចក្រ​​កាត់ដេរ​​​នៅ​​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា ប្រាប់​អ្នកសារព័ត៌មាន​ តាម​បណ្ដាញទំនាក់ទំនង Telegram ថា ការ​កាត់​​បន្ថយ​ថ្ងៃ​ឈប់​​សម្រាក​​បុណ្យ​​ជាតិអន្តរជាតិ សម្រាប់ឆ្នាំ២០២០ ដោយសារ​តែថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​​យើង​មាន​ចំនួនច្រើន​លើសលុប។ លោកថា ការកាត់បន្ថយនេះនឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

លោក ម៉ូនីកា បានមានប្រសាសន៍ថា ៖ «នេះគឺជា​​ការ​សម្រេច​​ចិត្តដែល​មាន​​លក្ខណៈ​សេដ្ឋកិច្ច​ពិត​ប្រាកដ គឺថា​​កម្ពុជា​ត្រូវ​រក្សា​​និងពង្រឹង​​នូវភាព​ក្រកួត​ប្រជែង​​របស់ខ្លួន​​លើទីផ្សារ​ពិភព​លោក។ ថ្ងៃ​ឈប់​​​សម្រាក​​​បុណ្យ​​ជាតិ​​យើង ហើយ​​និងការ​​ឈប់​​សម្រាក​​​ដែល​​មាន​ចែង​​ក្នុង​ច្បាប់​​ស្តីពី​ការងារ គឺវា​​មាន​​ចំនួន​​​ច្រើន​​លើស​លុប ហើយ​បញ្ហា​​នេះ​វា​បាន​​​ប៉ះពាល់​​ដល់​​ផលិត​ភាព​​​របស់​កម្ពុជា»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាច​ទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាស​ថា​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២០ គឺ​១៩០ដុល្លាក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ គឺ​១៨២ដុល្លារ។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា​​​ បាន​ចេញ​​អនុក្រឹត្យ​មួយ ស្ដីពី «ប្រតិទិន​​​ឈប់​សម្រាក​​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ ២០២០» ដែល​តម្រូវ​ឲ្យ​មាន​ការ​កាត់បន្ថយ​​ថ្ងៃឈប់​សម្រាក​​ចំនួន​៦ថ្ងៃ ដោយ​ក្នុងនោះ​រួមមាន​ថ្ងៃសំខាន់ៗមួយចំនួនដែរ ដូចជា ទិវាកុមារ​អន្តរជាតិ (០១ មិថុនា) កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ (២៣ តុលា) ទិវាសិទ្ធិមនុស្ស​អន្តរជាតិ (១០ ធ្នូ) ជាដើម៕

Heat, Flooding, Disease: Phnom Penhers Share Their Climate Concerns
Ahead of a global summit that the U.N. is hoping will be the “defining moment” for action against climate change, residents around Phnom Penh spoke to VOD trainee reporters about their concerns related to the global challenge.

This story originally appeared on VOD:  https://en.vodhotnews.com/heat-flooding-disease-phnom-penhers-share-their-climate-concerns/

ផ្សារ​បឹងកេងកង​ពង្រឹង​អនាម័យ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​អន​ឡាញ​
គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ពង្រឹង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ទិញទំនិញ​នៅ​ផ្សារ​របស់​ខ្លួន​ ស្រប​ពេល​ដែល​ទីផ្សារ​អន​ឡា​ញកំ​ពុង​មានការ​កើន​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ លោក​ ឯក​ និមល​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ កាលពី​ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ថា​ សព្វថ្ងៃ​នេះ​ទីផ្សារ​អន​ឡាញ​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ដែល​ធ្វើឲ្យ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​នៃ​ការ​លក់ទំនិញ​នៅក្នុង​ផ្សារ​របស់​លោក។

ដោយ​មើលឃើញ​ពី​ភាព​ប្រកួតប្រជែង​នេះ​ហើយ​ ទើប​ជំរុញ​ឲ្យ​លោក​ ឯក​ និមល​ ធ្វើការ​កែប្រែ​ស្ថានភាព​ផ្សារ​ទាំងមូល​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ទាំង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់រូប​ កុំ​ឲ្យ​ពួកគាត់​ខកចិត្ត​នៅពេល​ដែល​អញ្ជើញ​មក​ទិញ​ឥវ៉ាន់​នៅក្នុង​ផ្សារ​នេះ។

លោក​ និមល​ មានប្រសាសន៍​ថា​ ៖ «ដូចដែល​យើង​ឃើញ​ហើយ​ រាល់ថ្ងៃ​នេះ​ ក្នុងចំណោម​មនុស្ស១០នាក់​ មាន៧នាក់​ហើយដែល​ចុច​ទូរសព្ទ​មើល​ព័ត៌មាន​។ ដូច្នេះ​ដើម្បី​ប្រឡងប្រណាំង​ជាមួយ​ទីផ្សារ​អន​ឡាញ​ យើង​ដាច់ខាត​ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការងារ​ហ្នឹង​ (បញ្ហា​អនាម័យ​ សណ្ដាប់ធ្នាប់​) ដើម្បីឲ្យ​បងប្អូន​អាជីវករ​យើង​រក្សា​ចំណូល​បាន​ និង​ដើម្បីកុំឲ្យ​អតិថិជន​មានការ​ខកចិត្ត​ពេល​មក​ទិញទំនិញ​ក្នុង​ផ្សារ​នេះ​»។

ជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារបឹងកេងកង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)

សន្តិសុខ​ប្រចាំ​ផ្សារ​បឹងកេងកង​ លោក​ ស្រ៊ុ​ន តារា​ បាន​និយាយ​ថា​ លោក​តែងតែ​ ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ជាប្រចាំ​ ពី​រឿង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ លោក​ថា​ ក្រុម​សន្តិសុខ​ប្រមូល​សំរាម​ក្នុង​ផ្សារ​ពីរ​ដង​ក្នុង១ថ្ងៃ​ដើម្បី​យក​ទៅ​ទុក​ក្នុង​ធុងសំរាម​ធំ​មួយ​នៅ​ក្រៅ​ផ្សារ។

លោក​ តារា​ បាន​និយាយ​ថា​ ៖ «នៅក្នុង​ផ្សារ​នេះ​ យើង​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ ​ដោយ​ផ្សា​ភ្ជាប់​ជាមួយនឹង​រឿង​អនាម័យ​ បរិស្ថាន​ជាប្រចាំ​ ។ យើង​ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ទាំងអស់​ កុំ​ឲ្យ​បេះ​បន្លែ​ទម្លាក់​តាមផ្លូវ​ដើរ​ ត្រូវ​មាន​ថង់​សម្រាប់​ដាក់​សំរាម​។ ហើយ​ជា​រៀងរាល់ថ្ងៃ​ មានកម្ម​ករ​ប្រមូល​សំរាម១ថ្ងៃ​ពីរ​ដង​យ៉ាង​ទៀងទាត់​…»។

អាជីវករ​លក់​សំលៀកបំពាក់​នៅក្នុង​ផ្សារ​បឹងកេងកង​ អ្នកស្រី​ សំបូរ​ មា​នរឹទ្ធ​ បាន​បង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការលក់ដូរ​ប្រចាំថ្ងៃ​របស់​គាត់​។ សព្វថ្ងៃ​ អ្នកស្រី​សង្កេតឃើញ​ថា​ មាន​អ្នកលក់​ផលិតផល​តាម​អន​ឡា​ញច្រើន​។ ចំណែក​ការលក់ដូរ​របស់​គាត់​វិញ​រាង​ស្ងាត់​ ហើយ​ចំនួន​នៃ​ការ​លក់​មានការ​ថយ​ចុះ​ ធ្វើឲ្យ​អ្នកស្រី​ព្រួយបារម្ភ​ មិនដឹង​ថា​អនាគត​ការលក់ដូរ​របស់​គាត់​បន្ត​ធ្លាក់ចុះ​ទៀត​ឬយ៉ាងណា​ទេ។

អ្នកស្រី​ មា​នរឹទ្ធ​ និយាយ​ថា​ ៖ «ខ្ញុំ​លក់​ខោអាវ​នៅ​ផ្សារ​នេះ៣​-៤ឆ្នាំ​ហើយ​ ​តែមួយ​រយៈ​នេះ​រាង​ស្ងាត់​ ថយ​ចុះ​»។

អ្នកស្រី​បន្ថែម​ថា​៖ «បារម្ភ​ដែរ​ អ្នកលក់​អន​ឡា​ញច្រើន​ គេ​លក់​ស្រួល​ជាង​ ធ្វើឲ្យ​យើង​លក់​អត់​សូវ​ដាច់​។អនាគត​មិនដឹង​ម៉េច​ម៉ា​ទេ​»។

ដោយឡែក​ កញ្ញា​ តី​ លក្ខិ​ណា​ អាយុ២៣ឆ្នាំ​ ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡា​ញនៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ប្រាប់​អ្នក​សា​ព័ត៌​ កាលពី​សប្តាហ៍​មុន​នេះ​ថា​ កញ្ញា​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​មា​ណ៣ខែ​មក​ហើយ​។ កញ្ញា​ លក្ខិ​ណា​ បន្ត​ថា​ ការ​លក់​តាម​អន​ឡាញ​គឺ​មាន​ភាព​ងាយស្រួល​ជាង​លក់​តាម​តូប​នៅ​ទីផ្សារ​ ព្រោះ​មិន​ចាំបាច់​ជួល​តូប​ គ្មាន​ភាព​អ៊ូអរ​ដែល​នាំឲ្យមាន​ការ​រំខាន​។ ហើយ​ម្យ៉ាងវិញទៀត​អាច​ឆ្លៀត​ធ្វើ​កិច្ចការ​ផ្ទះ​បាន។

កញ្ញា​ លក្ខិ​ណា​ បាន​ឲ្យដឹង​ថា​ ៖ «ខ្ញុំ​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​ហែល៣ខែ​មក​ហើយ​ លក់​ចាប់ពី​ម៉ោង៨ព្រឹក​ដល់ម៉ោង៨យប់​។ ខ្ញុំ​ថា​ការ​លក់​អន​ឡា​ញងា​យស្រួល​ជាង​លក់​តាម​ទីផ្សារ​ ព្រោះ​មិនបាច់​ចំណាយ​ថ្លៃ​ជួល​តូប​ នៅតែ​មួយ​កន្លែង​ មិនបាច់​រញ៉េរញ៉ៃ​ច្រើន​ បើ​គេ​ត្រូវការ​ គេ​នឹង​ខល​កុម្ម៉ង់​ ហើយ​យើង​ចាំតែ​ដឹក​ឲ្យ​គេ​»។

កញ្ញា​ ម៉ាក់​ ម៉ា​រី​ណា​ ជា​ជំនួយការ​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ប្រាប់​អ្នក​សារព័ត៌​មា​តាម​ទូរសព្ទ​ថា​ ចំនួន​នៃ​ការ​កើនឡើង​នូវ​ទីផ្សារ​អន​ឡាញ​ មិនទាន់​អាច​កំណត់​ជា​តួលេខ​ណាមួយ​បាន​នៅឡើយ​ទេ​។ កញ្ញា​ថា​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នេះ​ កំពុង​ស្ថិតនៅ​ក្នុង​ការ​ត្រួតពិនិត្យ​នៅឡើយ។

កញ្ញា​ម៉ា​រី​ណា​ ឲ្យដឹង​ថា​ ៖ «សម្រាប់​ព័ត៌មាន​រឿង​អ្នកលក់​អន​ឡាញ​ មិនទាន់​មានច្បាប់​ចេញ​ជាធរមាន​ ហើយ​ចឹង​ យើង​អត់​ទាន់​មាន​ចំណាត់ការ​ ឬក៏​នីតិវិធី​អី​ទេ​ រង់ចាំ​ការ​ត្រួតពិនិត្យ​សិន​ ដោយ​ឆ្លងកាត់​សភា​ ព្រឹទ្ធសភា​ ដល់​ព្រះមហាក្សត្រ​»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ាង​ ថៃ​ មិន​អាច​សុំ​ការ​ផ្ដល់​បទ​សម្ភាស​បានទេ​ ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​នៅ​តាម​ខេត្ត។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​អនុម័ត​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ហើយ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ ដើម្បី​ពិនិត្យ​និង​អនុម័ត៕