ម៉ៅ ស្រីពេជ្រ (Mao Sreypich) – Newsroom Cambodia

ក្រសួងការងារ ចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនបងប្អូនកម្មករ និយោជិត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនបងប្អូនកម្មករ
និយោជិតតាមរោងចក្រ សហគ្រាស ​ឬសួនឧស្សាហកម្ម ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ។

ក្នុងសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រសួង​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៦០ក្រុម
មានសមត្ថភាពចាក់បានចំនួន ៤០០ដូស ក្នុងមួយថ្ងៃ ដោយគ្រូពេទ្យចំនួន ៣០ក្រុម នឹងចាក់វ៉ាក់សាំងចំនួន
២០ម៉ឺនដូស ក្នុងមួយខែ ជូនបងប្អូនកម្មករ និយោជិតនៅរាជធានីភ្នំពេញ។

រីឯគ្រូពេទ្យចំនួន ៣០ក្រុមទៀត នឹងចាក់ជូនបងប្អូនកម្មករ និយោជិតនៅតាមបណ្ដាខេត្តផ្សេងទៀត និង
ដើម្បីទទួលបានការចាក់វ៉ាក់សាំង ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការវិជ្ជាជីវៈ ត្រូវផ្ដល់ឈ្មោះឲ្យបាន ៣ថ្ងៃ
មុនកាលបរិច្ឆេទចាក់វ៉ាក់សាំង។ ដោយឡែកសម្រាប់កម្មករ និយោជិតខ្មែរ វិនិយោគិន ឬម្ចាស់ជាជនបរទស
ត្រូវចុះឈ្មោះជាមួយរោងចក្រ សហគ្រាស ឬអង្គភាពរបស់ខ្លួន ហើយបន្ទាប់មកក្រុមការងារកំណត់ទីតាំងនឹងជូនដំណឹងទៅតាមក្រោយ។

គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំងទាំងនោះ សម្រាប់ថ្ងៃទី៧ ខែមេសា នឹងធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា (ផ្លូវវេងស្រេង) សួនឧស្សាហកម្ម ISI តំបន់រោងចក្រដំបូលខៀវ (ផ្លូវវេងស្រេង) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ផ្លូវជាតិលេខ៤)។

ចំណែកឯថ្ងៃទី៩ ខែមេសា នឹងធ្វើនៅសួនឧស្សាហកម្មវឌ្ឍនៈ ១ (ផ្លូវវេងស្រេង) រោងចក្រសិនចូវ (ផ្លូវវេងស្រេង) និងរោងចក្រ Marvel។

គូររំលឹកផងដែរថា នៅថ្ងៃចាក់វ៉ាក់សាំង សម្រាប់ជនជាតិខ្មែរត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ឬលិខិតឆ្លងដែន ឬសំបុត្រកំណើតច្បាប់ដើម និងថតចម្លងឯកសារទាំងនោះក្នុងទំហំក្រដាស A4 ចំនួន ១សន្លឹក។

រីឯជនជាតិបរទេសត្រូវភ្ជាប់មកជាមួយ លិខិតឆ្លងដែន និងបណ្ណ/សៀវភៅការងារជនបរទេស
ច្បាប់ដើមដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថតចម្លងឯកសារ​ទាំង២ នេះ
ក្នុងទំហំក្រដាស A4 ចំនួន ១សន្លឹក៕

យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក​ និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។

ការចាប់ផ្ដើមរស់នៅរបស់កញ្ញា វ័យ២៣ឆ្នាំរូបនេះ គឺហាក់បីដូចជាដំណើរមួយដែលកើតចេញពីការចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម និងការធ្វើដំណើរកម្សាន្តរបស់កញ្ញា។ កញ្ញាចាប់ផ្ដើមការរស់នៅដែលព្យាយាមមិនបង្កើតសំណល់នៅចុងខែធ្នូ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្កើតគម្រោងមួយឈ្មោះថា «Zerow» ជាគម្រោងមួយដែលធ្វើឡើងដើម្បីចែករំលែកទាក់ទងនឹងការរស់នៅរបៀប Zero Waste ហើយត្រូវបានគាំទ្រយ៉ាងច្រើនដោយសាធារណៈជន។

កញ្ញាឱក សុចិន្តា។ រូបភាព៖ ហ្វេសប៊ុក ZEROW

កញ្ញាឱក សុចិន្តា បាននិយាយក្នុងកិច្ចសម្ភាសជាមួយ Newsroom Cambodia តាម Zoom ដូច្នេះថា «មុនពេលហ្នឹង ខ្ញុំគ្រាន់តែស្គាល់ Zero Waste ហើយខ្ញុំគ្រាន់តែកាត់បន្ថយសំណល់តិចតួចតាមតែអាចធ្វើបាន។ បន្ទាប់មកខ្ញុំចាប់ផ្ដើមបង្កើតទំព័រហ្វេសប៊ុក ZEROW ទើបខ្ញុំដាក់ចិត្តដាក់កាយថានឹងរស់នៅលក្ខណៈ Zero Waste»។

កញ្ញាឱក សុចិន្តាជាអ្នកមកពីខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នមានការងារជាអ្នកបង្កើតមាតិកាបរិស្ថាន និងរស់នៅក្នុងរាជធានីភ្នំពេញ។ កញ្ញាបាននិយាយថា ការកាត់បន្ថយថង់ ឬកែវប្លាស្ទិកដែលប្រើបានតែមួយដង ជាការចាប់ផ្ដើមដ៏ល្អក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក។

កញ្ញបានបញ្ជាក់ថា «ជាធម្មតាយើងទិញផលិតផលណាមួយយើងគ្រាន់តែចំណាយលើផលិតផលនោះតែប៉ុណ្ណោះ ប៉ុន្តែយើងមិនបានចំណាយគិតដល់ផលប៉ះពាល់នៃបរិស្ថានទេ។ នេះជាហេតុផលដែលផលិតផលធម្មតាមានលក្ខណៈធូរថ្លៃជាងផលិតផល Eco-friendly»។​

កញ្ញាឱក សុចិន្តាក៏បានលើកទឹកចិត្តឲ្យអ្នកផ្សេងទៀតជួយគាំទ្រផលិតផល Eco-friendly​ ទោះបីជាមានតម្លៃរៀងថ្លៃបន្តិច ប៉ុន្តែការចំណាយក៏ជាជំនួយដល់អ្នកដែលបង្កើតដែរ។

«ជាការពិតណាស់ របស់ប្រើប្រាស់មួយចំនួនពិបាកនឹងរកនៅលើទីផ្សារណាស់ ប៉ុន្តែយើងក៏នៅតែអាចកែច្នៃវាបាន។ កាលពីសម័យជីដូនជីតាយើង យើងមិនបានប្រើប្រាស់ប្លាស្ទិកទេ តែយើងក៏អាចនៅតែរស់បាន ដូច្នេះយើងក៏អាចធ្វើតាមដូនតាយើងពីមុនបានដែរ»។

កញ្ញាឱក សុចិន្តា បាននិយាយថា គួរពិនិត្យមើលធុងសំរាមរបស់យើងថាតើយើងសល់កាកសំណល់អ្វីច្រើនជាងគេ ហើយបន្ទាប់មក ចាប់យកទម្លាប់ល្អមួយដើម្បីកាត់បន្ថយសំណល់នោះ។ កញ្ញាបានបន្ថែមថា យើងក៏អាចកែច្នៃកាកសំណល់បានដែរ ដូចជាកាកសំណល់សរីរាង្គអាចធ្វើជាជីកំប៉ុសជាដើម។

កញ្ញាបានសង្ឃឹមថា ZEROW នឹងជាធនធានមួយសម្រាប់ចែករំលែកចំណេះដឹងទាក់ទងនឹងការរស់នូវប្រកបដោយនិរន្តភាព ព្រមទាំងក្លាយជាកន្លែងមួយដែលផ្គត់ផ្គង់ផលិតផលដែលមិនប្រើប្រាស់ប្លាស្ទិក។ ហើយនៅក្នុងពេលខាងមុខនេះដែរ កញ្ញានឹងមានផែនការបង្កើតជាសមាគមន៍តូចមួយដែលមានអ្នករស់នៅបែបកាត់បន្ថយសំណល់ ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យអ្នកផ្សេងទៀតរស់នៅបែប Zero Waste ឲ្យបានច្រើនជាងនេះ៕

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ ចំនួន ៩៦នាក់ និងករណីជាសះស្បើយ ចំនួន ១៨នាក់
ក្រសួងសុខាភិបាលបានប្រកាសថា ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៩៦នាក់ និងករណីជាសះស្បើយ ចំនួន ១៨នាក់ នេះបើគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៧:០០នាទីព្រឹក។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៦នាក់នេះ
គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់ ដែលក្នុងនោះមាន ជនជាតិចិន ៣៣នាក់ វៀតណាម ៦នាក់ ថៃ ១នាក់ និង ៥៦នាក់ផ្សេងទៀត ជាខ្មែរ។

អ្នកជំងឺ​ ១នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺ ១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង អ្នកជំងឺ ១៩នាក់ សម្រាកព្យាលនៅសណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ។ អ្នកជំងឺ ១នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ អ្នកជំងឺ ៩នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្ដាល។ រីឯអ្នកជំងឺ ៦៤នាក់ផ្សេងទៀត សម្រាកព្យាបាលនៅកាស៊ីណូ ជីង យ៊ុន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៦​ ខែមីនា កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៩៦៨នាក់
អ្នកជាសះស្បើយចំនួន ១០៧៤នាក់ និងអ្នកស្លាប់ ៨នាក់៕

ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ និងជាសះស្បើយចំនួន១៧នាក់
ក្រសួងសុខាភិបាលកម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​​ថា គិតត្រឹមម៉ោង​៧:០០នាទីព្រឹក នៃថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ករណីអ្នកឆ្លងវីរុសកូវីដ​១៩ថ្មី មានចំនួន ៧៣នាក់ និង​មាន​ករណី​អ្នកជាសះស្បើយ ចំនួន​១៧នាក់។

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​២២ ខែមីនា​នេះ​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ គឺជាអ្នកធ្វើដំណើរចូល​មក​កម្ពុជា ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ និង៧១នាក់​ផ្សេងទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែល​ក្នុង​នោះមា​ន​ជន​ជាតិ​​ចិន ៤នាក់ និងខ្មែរ ៦៧នាក់។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​បន្ថែម​ថា​ ស្រ្តីជនជាតិឥណ្ឌូនេស៊ី បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និងបានសា្នក់ខេត្តព្រះសីហនុ។ លទ្ធផល​ធ្វើ​តេស្ដសំណាក​របស់​ស្ត្រីទាំង​២នាក់នេះ គឺ វិជ្ជមានវីរុសកូវីដ-១៩។ សម្រាប់កន្លែងសម្រាកព្យាបាល ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេលក្រោយ។

ចំណែក​​អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៣២នាក់ ក្រសួង​បញ្ជាក់ថា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ៧នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៥នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​៣នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកជ័យជំនះ​ខេត្តកណ្ដាល​១នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប និង​២១នាក់​ផ្សេងទៀត ក្រសួង​នឹង​ជូន​ដំណឹង​បន្ត​នៅ​ពេល​ដែល​បាន​កន្លែង​សម្រាក​ព្យាបាល។

គិតត្រឹមថ្ងៃទី២២​ ខែមីនា កម្ពុជា​មានអ្នកកើតជំងឺ​កូវីដ​១៩ សរុបចំនួន ១,៧៥៣នាក់ អ្នក​ជា​សះ​ស្បើ​យចំនួន​៩៦៧នាក់ និងអ្នកស្លាប់​៣នាក់៕​

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានករណីវិជ្ជមានកូវីដ ១៩ថ្មី មានចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់ នេះបើគិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្ដីប្រកាសដែលបានចេញផ្សព្វនៅលើគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី ចំនួន ៣៧នាក់នេះ សុទ្ធតែជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលក្នុងនោះមាន ជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ៣៣នាក់។

គួរឲ្យដឹងដែរថា អ្នកជំងឺជនជាតិចិន ៣នាក់ ត្រូវបានសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អ្នកជំងឺជនជាតិចិន ១នាក់ និងខ្មែរ ១២នាក់ ត្រូវដាក់សម្រាកព្យាលនៅសណ្ឋាគារក្រេតខុក រាជធានីភ្នំពេញ អ្នកជំងឺជនជាតិខ្មែរ ១នាក់ ទៀត ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្ដាល។ ដោយឡែក
អ្នកជំងឺចំនួន ២០នាក់ផ្សេងទៀត ក្រសួងនឹងជូនដំណឹងនៅពេលទទួលបានកន្លែងសម្រាកព្យាបាល។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩​ ខែមីនា កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៥៧៨នាក់
អ្នកជាសះស្បើយចំនួន ៩១៧នាក់ និងអ្នកស្លាប់ ១នាក់៕

ក្រសួងសុខាភិបាល រកឃើញករណីកូវីដវិជ្ជមានថ្មីចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់។

សេចក្ដីប្រកាសនោះបានបញ្ជាក់ថា ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ទាំង ៣៦នាក់នោះ
គឺជាអ្នកដំណើរជនជាតិហ្វីលីពីនចូលមកកម្ពុជា ១នាក់ និង ៣៥នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជនជាតិហ្វីលីពីន បានមកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
និងបានសា្នក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្ដវត្ថុសំណាកលើកទី២ របស់គាត់ គឺ
វិជ្ជមានវីរុសកូវីដ ១៩។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ២១នាក់ សម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ ខេត្តកណ្ដាល និង ៩នាក់ ផ្សេងទៀត សម្រាលព្យាបាលនៅសណ្ឋាគារក្រេតខុក រាជធានីភ្នំពេញ។ រីឯស្រ្តីជនជាតិហ្វីលីពីនវិញ ក្រសួងនឹងជូនដំណឹងបន្តនៅពេលដែលបានកន្លែងសម្រាលព្យាបាល។

គិតត្រឹមថ្ងៃទី១៨​ ខែមីនា កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៥៤១ នាក់ អ្នកជាសះស្បើយចំនួន ៨៩៨នាក់ និងអ្នកស្លាប់ ១នាក់៕

Q & A ជាមួយអ្នកគ្រូកង សុជាតា មកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ​ អំពីផលលំបាកនៃការបង្រៀនអនឡាញ
ស្ថានភាពកូវីដ ១៩ បានបង្ខំឲ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនផ្អាកដំណើរការ ហើយសិស្សានុសិស្សទាំងអស់ត្រូវ បានផ្លាស់ប្ដូរមករៀនតាមរយៈប្រព័ន្ធអនឡាញវិញ។

អ្នកគ្រូកង សុជាតា មកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ​ បានផ្តល់សម្ភាសដល់ Newsroom Cambodia អំពីផលលំបាកនៃការបង្រៀនតាមរយៈអនឡាញ។

ក្នុងអត្ថបទខាងក្រោមនេះ​ ជាការសម្ភាស៍ជាមួយ

Q: តើការបង្រៀនតាមរយៈអនឡាញមានផលលំបាកអ្វីខ្លះ?

A: សម្រាប់ផលវិបាកនៃការបង្ហាត់បង្រៀនតាមអនឡាញវាច្បាស់ជាមាន ១០០ភាគរយហើយ វាមិនងាយស្រួលដូចជាការបង្ហាត់ផ្ទាល់រវាងគ្រូ និងសិស្សនៅក្នុងថ្នាក់ទេ។ បញ្ហាសំខាន់ទី១ សម្រាប់សិស្សមួយចំនួនគាត់ទៅស្រុកកំណើត ដូច្នេះបញ្ហាអ៊ិនធឺណេតដើរយឺត ពេលខ្លះការចូលពន្យល់មេរៀននៅក្នុង Zoom ពួកគាត់មិនបានស្ដាប់អីទេ។ រីឯសិស្សមួយចំនួនតូចមិនមែនជាបញ្ហាអ៊ិនធឺណេតអីនោះទេ ប៉ុន្តែគាត់យកលេសបញ្ហាអ៊ិនធឺណេត ព្រោះគាត់មិនចង់ស្ដាប់ការពន្យល់មេរៀន អ៊ីចឹងគាត់គ្រាន់តែកត់មេរៀនតាមវីឌីអូដែលបានថតទុក ហើយផ្ញើរឲ្យគាត់តែប៉ុណ្ណោះ។ កត្តាដែលជួបបញ្ហាខ្លាំងហ្នឹង គឺសម្រាប់សិស្សដែលគាត់មិនយកចិត្តទុកដាក់ ដូច្នេះគាត់យកបញ្ហាអនឡាញហ្នឹងធ្វើជាលេសដើម្បីមិនខំរៀន។

Q: តើសិស្សមានការយកចិត្តទុកដាក់ចំពោះមេរៀនយ៉ាងដូចម៉្ដេច?

A: សម្រាប់ការយកចិត្តទុកដាក់ចំពោះមេរៀនវិញ គឺចំពោះសិស្សដែលគាត់យកចិត្តទុកដាក់តាំងតែពីរៀននៅក្នុងថា្នក់ហ្នឹងទោះបីជាគាត់រៀនអនឡាញក៏គាត់នៅតែបន្តយកចិត្តទុកដាក់រៀនដែរដូចជាគាត់ចូលមករៀនអនឡាញទៀងទាត់ពេលវេលា គឺដូចពេលដែលគាត់ចូលរៀននៅក្នុងថ្នាក់អ៊ីចឹងហើយគាត់តាមដានការបង្រៀន ឆ្លើយសំណួររំលឹកមេរៀន គាត់អានមេរៀនបន្ថែមនៅក្នុងសៀវភៅពុម្ពជាពិសេសប្រសិនបើយើងមានវីឌីអូបង្ហាត់ពន្យល់មេរៀនចំណុចដែលយើងត្រូវរៀននៅថ្ងៃហ្នឹង គឺគាត់ព្យាយាមចូលរួមតាមដានវីឌីអូហ្នឹងហើយ បើគាត់មានចម្ងល់គាត់នឹងសួរបកមកយើងវិញ ហើយគាត់មានការកត់មេរៀនហ្នឹងទៀងទាត់ល្អ។ និយាយទៅ សម្រាប់តែសិស្សដែលគាត់យកចិត្តទុកដាក់ស្រាប់ អ៊ីចឹងគាត់នៅតែយកចិត្តទុកដាក់ដដែល។ រីឯសិស្សដែលគាត់មិនដែលយកចិត្តទុកដាក់ គឺគាត់គ្មានធ្វើអ្វីនោះទេ គាត់គ្រាន់តែកត់នូវអ្វីដែលបានផ្ញើរឲ្យគាត់តែប៉ុណ្ណោះ។

Q: ចំពោះអ្នកគ្រូផ្ទាល់ តើអ្នកគ្រូគិតថាសិស្សអាចចាប់មេរៀនបានប្រហែលជាប៉ុន្មានភាគរយ?

A: សម្រាប់អ្នកគ្រូផ្ទាល់ ការចាប់បានមេរៀនរបស់សិស្ស គឺទៅតាមកម្រិតរបស់សិស្សដែរ។ សម្រាប់សិស្សហ្នឹងដែលជាសិស្សឧស្សាហ៍ ឬសិស្សពូកែ គឺវាមិនសូវជាលំបាកនោះទេ។ តែសម្រាប់សិស្សដែលមិនយកចិត្តទុកដាក់ស្រាប់អ៊ីចឹង ហើយគាត់មិនព្យាយាមបន្ថែមខ្លួនឯងទៀតនោះ គឺរៀងពិបាកដែរ។ ដូច្នេះការរៀនមេរៀននៅតាមអនឡាញនេះ គឺលំបាកណាស់ សម្រាប់សិស្សដែលយកចិត្តទុកដាក់ ឬចាប់ចូលជាសិស្សពូកែគាត់អាចទទួលបានចំណេះដឹងនេះប្រហែលត្រឹម៧០% អីដែរ ប៉ុន្តែសម្រាប់សិស្សដែលគាត់មធ្យមបានត្រឹម ៥០% តែសម្រាប់សិស្សដែលគាត់មិនស្វាត់ស្វែងរៀន និងមិនមានមនសិការក្នុងការសិក្សាខ្លួនឯង គឺគាត់ស្ទើរណាស់បានប្រហែលជា២០% អីទេ ព្រោះគាត់បានត្រឹមតែកត់មេរៀនឲ្យយើងនោះទេ។

Q: ជាចុងក្រោយ តើអ្នកគ្រូមានប្រសាសន៍អ្វីខ្លះសម្រាប់ផ្ដែផ្ដាំ?

A: សម្រាប់អ្នកគ្រូ អ្វីដែលចង់ផ្ដែផ្ដាំទៅកាន់សិស្សានុសិស្សនោះ គឺកុំឲ្យគាត់យកបរិបទកូវីដ ១៩​
មកធ្វើជាលេសសម្រាប់ការដែលគាត់មិនរៀន។ គាត់គិតថា គាត់រៀនមិនចេះដោយសារកូវីដ​ ការរៀនពីចម្ងាយតែប្រសិនបើគាត់តាំងចិត្តថានឹងចង់រៀន អ៊ីចឹងមិនថារៀនពីចម្ងាយ ឬក៏រៀនផ្ទាល់នោះទេ
គាត់នឹងទទួលបានចំណេះដឹងដូចគ្នា។ វាអាចមានការលំបាក វាមិនងាយស្រួលនោះទេ សំខាន់យើងរៀននៅឆ្ងាយមិនដូចរៀនផ្ទាល់ អ៊ីចឹងហើយត្រង់ចំណុចដែលគាត់មិនយល់ ឬមិនច្បាស់អីគឺ គាត់អាចស្រាវជ្រាវ មើលសៀវភៅពុម្ពអីបន្ថែម ហើយចំណុចណាដែលមិនច្បាស់គាត់អាចមកសួរគ្រូបន្ថែមបាន។ ប៉ុន្តែណាស់តែពួកគាត់មិនសួរ គាត់យកកត្តាកូវីដ ១៩ ធ្វើជាលេស រៀនពីចម្ងាយមិនចេះ ដូចនេះចង់ផ្ដាំផ្ញើរឲ្យគាត់កុំដូច្នេះ យើងត្រូវដឹងថា ទោះបីជាយើងរៀនពីចម្ងាយ ឬជួបផ្ទាល់អីឲ្យតាយើងចង់រៀន គឺយើងអាចរៀនបានតែទាំងអស់ហ្នឹង អ៊ីចឹងសូមកុំឲ្យគាត់គិតដូច្នេះ៕

តំណាងWHO: ស្ថានភាពកូវីដស្ថិតក្នុងដំណាក់កាលសំខាន់ហើយអាចរួចផុតបាន បើចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា
តំណាងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវ លី អៃឡាន បាននិយាយតាមរយៈ Twitter ថាស្ថានភាព Covid កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ហើយកម្ពុជាអាចរួចផុតពីស្ថានភាពលំបាកនេះបានបើសិនប្រជាជនទាំងអស់គ្នាចូលរួមអនុវត្តវិធានការ ការពារកូវីដ ១៩។

លោកជំទាវបានសរសេរកាលថ្ងៃ​ចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ដូច្នេះថា​ «ផ្អែកលើទិន្នន័យដែលមាន យើងជឿជាក់ថាប្រទេសកម្ពុជាស្ថិតនៅដំណាក់កាលសំខាន់នៃការឆ្លងកូវីដ ១៩ ប៉ុន្តែយើងមានឱកាសដើម្បីបញ្ឈប់ការផ្ទុះឡើងមុនពេលហួសពេល។ តាមដាន និងអនុវត្តរាល់វិធានការណ៍គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ!»

លោកជំទាវលី អៃឡាន បានជំរុញឲ្យគ្រប់វិធានការណ៍ការពារមូលដ្ឋានការពារកូវីដ ១៩ រួមមានអនាម័យដៃ  ពាក់ម៉ាស រក្សាគម្លាតសង្គម  ជៀសវាងកន្លែងបិទជិត កន្លែងមានមនុស្សអូ៊អរ និងកន្លែងមានមនុស្សនៅជិតគ្នា។

គួររំលឹកផងដែរថា​ មកដល់ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវី-១៩ មួយនាក់ ភេទប្រុស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ និងមានអ្នកឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៥ ខែមីនានេះ មានចំនួនសរុប៨១០នាក់​ រួមមានស្រ្តីចំនួន ៣៧៨នាក់ និងបុរសចំនួន ៤៣២នាក់។ ហើយអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣២៥នាក់៕