មាស​ ពេជ្រសូលីតា (Meas PichSolita) – Newsroom Cambodia

តុលាការសម្រេចចោទប្រកាន់លោក កើត សារ៉ាយ ពាក់ព័ន្ធនឹងបទញុះញង់​ និងករណីមិនរាងចាល
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធាន​សមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋ​ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។​

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមេសា បាន​ឱ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេច​ចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាល​ក្នុងបទមជ្ឈិម​បន្ទាប់ពីការ​ផ្តន្ទាទោស​បទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ប្រភពដដែល​ បន្តថា ការចោទប្រកាន់ទៅលើ​ លោក កើត​ ​សារ៉ាយ បានកើតឡើងដោយសារ​តែ​លោក​​បាន​រៀប​ចំ​ផែន​ការ​អូសទាញប្រជាពលរដ្ឋនៅ​ខេត្តព្រះវិហារ​ ឱ្យប្រព្រឹត្ត​អំពើ​កាប់ទ​ន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ មានការភ័យខ្លាចរត់ភៀសខ្លួន​ចូល​ព្រៃ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា៖ «មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានបញ្ជូន​រូបភាព​ឱ្យ​បណ្តាញផ្សព្វ​ផ្សាយ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​សាធារណជនក្នុង និង​ក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល»។

បើតាមទំព័រហ្វេសប៊ុករបស់លោក កើត សារ៉ាយ គឺ​​កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រូប​​​លោកបាន​ដឹក​នាំ​យុវជន​សិទ្ធិ​មនុស្ស ចំនួន៤នាក់ ចូលទៅជួបប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបាន​ធ្វើប​ទ​សម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងថតពីសកម្មភាពការរស់នៅរបស់ពលរដ្ឋទាំងនោះ​ផងដែរ។

ករណីនេះ សេចក្តីប្រកាសព័ត៌មាន​របស់​តំណាងអយ្យការ បានចាត់ទុកការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់ លោក កើត សារ៉ាយ នេះ​ថា​ជាការបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

ប្រជា​ពលរដ្ឋនៅឃុំស្រយង់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងនៅថ្ងៃទី០៨ ខែមេសានេះថា កាលដែល​​រូបគាត់​ និងពលរដ្ឋមួយចំនួនទៀត ​រត់​ទៅសំងំលាក់ខ្លួននៅ​ក្នុងព្រៃ ដោយសារ​តែការភ័យខ្លាចថាអាជ្ញាធរ​នឹងចាប់ខ្លួនពួកគាត់ មិនមែន​ធ្វើឡើង​ក្រោមការ​អូស​ទាញ​របស់​​លោក កើត សារ៉ាយ នោះឡើយ។

អ្នកស្រីថា៖ «ចំណុចណាដែលគេចោទគាត់អីចឹង គាត់មានទៅអូសទាញអ្នកណា ខ្ញុំខ្វះខាតមានតែស្រែករកគេជួយ គាត់មាន​តែ​ជំនួយ​បាយ​ទឹក​ឱ្យពួកខ្ញុំ ម៉េច​ទៅ​ជាចោទគាត់អីចឹង​ទៅវិញ […] អ្នកចោទចេះតែចោទគាត់ គ្មាន​គោល​ដៅច្បាស់​លាស់​ ចោទ​គ្នា ព្រោះពីមុន​ លោក សារ៉ាយ គាត់​មិន​ដែល​ទៅ​ដ​ល់​​កន្លែង​កើត​ហេតុហ្នឹង​ផង គាត់ទៅអូសទាញ[ពលរដ្ឋ​​] កាប់​ទន្ទ្រាន​[ដី]យ៉ាង​​ម៉េច ពួកខ្ញុំសុទ្ធតែទិញតើ មានដីប្លង់ភូមិឃុំតើ ខ្ញុំបញ្ចាំដល់ធនាគារទៀត»។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការ​ចោទ​​ប្រកាន់ និង​​ការ​ឃុំខ្លួនលោក កើត សារ៉ាយ នេះ ហាក់ដូចជាមិនមានភស្តុតាង​គ្រប់​គ្រាន់នៅឡើយ ខណៈ​​លោក កើត សារ៉ាយ គ្រាន់តែ​ឈឺឆ្អាលលើវិវាទដីធ្លីនៅខេត្តព្រះវិហារ និង​ធ្វើការផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួនលើករណីនេះ ក្នុងគោលបំណងស្វែងរកដំណោះសម្រាប់អ្នកដែលមានវិវាទដីធ្លីប៉ុណ្ណោះ។

លោកបន្ត​ថា ការ​ចោទ​ប្រកាន់ និ​ង​ការឃុំខ្លួន លោក កើត សារ៉ាយ គឺមិនបានជួយអ្វីដល់សង្គមទេ តែ​ផ្ទុយទៅ​វិញ បាន​ធ្វើឱ្យប៉ះពាល់ដល់ស្មារតី និង​អារម្មណ៍​យុវជន សកម្មជន​ការពា​រ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន ដែលកំពុងធ្វើការងារ​ជួយសង្គមទៅវិញ។

លោក​ថា៖ «សេរីភាពក្នុងការបង្កើតសមាគមមានភាពរឹតត្បិត ព្រោះសកម្មភាពរបស់លោក កើត សារ៉ាយ ធ្វើក្នុងនាមសមា​គម​មួយ តែត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ លោក កើត សារ៉ាយ ក៏អាចជាសារមួយបំភិតបំភ័យដល់យុវជន សកម្មជនសិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដែល​កំពុង​បំពេញការងារលើវិស័យនេះ»។

លោក អំ សំអាត បាន​ស្នើឱ្យតុលាការ​ពិចារណាឡើង​វិញ ក្នុងការ​​ទម្លាក់​បទ​ចោទ​ប្រកាន់ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ ដើម្បីឱ្យ​លោកបានចូលរួមចំណែកក្នុងការការ​ពារ​សិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិបន្តទៀត។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បាន​ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោក​ស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្ស​ដ៏សកម្ម​មួយរូប។

សេចក្តីថ្លែងការណ៍រួម​ បានលើកឡើង​ទៀត​ថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត​ សារ៉ាយ ជាការ​បន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ​ និងបង្ក្រាបទៅលើសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន​ដែលធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា។

សេចក្តីថ្លែងការណ៍រួម បាន​អំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោល​បទចោទ និងដោះលែងសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញ​មតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ​ នៅ​រសៀលថ្ងៃចន្ទនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារ​ចំនួន ១៤​ខែ ខណៈ​ទោស​សល់ពីនេះត្រូវព្យួរសាកល្បង​រយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្ម​ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១៕

គ្រូនិងសិស្សនៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ា តវ៉ាទាមទារ​​ដក​នាយក​និងនាយករងពីអង្គភាព​ ដោយចោទថាប្រព្រឹត្តរឿងមិនប្រក្រតី​មួយចំនួន
គ្រូបង្រៀន និងសិស្សានុសិស្សប្រមាណ ៣០០នាក់ នៅ​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានផ្ទុះការ​តវ៉ា រយៈពេល​២ថ្ងៃមកហើយ ដោយ​​ទទូចស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដក​នាយក​ និង​នាយក​រង​វិទ្យាល័យ​នេះចេញពីអង្គភាព ដោយលើកមូលហេតុ​ថា ថ្នាក់ដឹកនាំ​ទាំង២រូបនេះ​ តែង​តែ​​គាបសង្កត់​​គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកស្រី អ៊ុត សុផាន ជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ា មានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​នេះថា គ្រូបង្រៀន និងសិស្សានុសិស្ស បាននាំគ្នា​​ធ្វើ​កូដកម្ម និងលើកបដា ចាប់តាំងពីថ្ងៃម្សិលមិញ មកដល់​ថ្ងៃសុក្រនេះ ដោយ​ទាមទារ​ឱ្យក្រសួង​អប់រំ ផ្លាស់ប្តូរនាយក​វិទ្យាល័យ ឈ្មោះ ​ប៊ុន មុនី និងនាយក​រង ឈ្មោះ​ យ៉ើ លាង ចេញពីវិទ្យាល័យនេះ ដោយសារ​តែពួកគេ​តែងតែ​ធ្វើសកម្មភាពគាបសង្កត់គ្រូបង្រៀន និង​គ្រប់គ្រងថវិកា​ក្នុងសាលាដោយពុំមានតម្លាភាព ព្រមទាំងប្រើពាក្យអសុរស​ទៅ​លើ​បុគ្គលិក​ផ្នែកអប់រំជាដើម​។

អ្នកស្រីថ្លែងថា៖ «គ្រូៗ គាត់ធ្វើកូដកម្មនេះដើម្បីទាមទារឱ្យ​ផ្លាស់ប្តូរ​នាយក ផ្លាស់ប្តូរអ្នកដឹកនាំថ្មី​ ពីព្រោះនាយកចាស់ គាត់ឃើញតែលុយ គាត់ស៊ី និយាយទៅគាត់ចាយលុយសាលាហ្នឹង អត់មានប្រាប់កូនចៅថាចំណាយប៉ុន្មាន? ចំណូលប៉ុន្មានអីទេ អត់មានប្រជុំប្រាប់បុគ្គលិកទេ[…] ហើយ​គាត់ប្រើពាក្យសម្តីមកលើបុគ្គលិក សុទ្ធតែគ្រូសំរាម គ្រូថោកទាប គ្រូកាពិ អត់ខួរអីចឹងៗ ដល់ពេលគេទ្រំាំយូរហើយ​ ចឹងទៅ​តាំងពីគាត់មកហ្នឹង គាត់អត់បានយកលុយសាលាមកអភិវឌ្ឍន៍​សាលាទេ សាលាដែលថ្មី សាលាដែលល្អ សុទ្ធតែជំនួយគេដែលធ្វើ​ហើយ​ស្រេចៗតែម្តង»។

គ្រូបង្រៀន​នៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូបទៀត​ លោក ប៉ោក សិទ្ធ បានលើកឡើង​ថា គ្រូ​បង្រៀន និង​សិស្ស​នៅទីនោះ ស្នើ​ឱ្យ​ដកគណៈគ្រប់គ្រង​សាលាទាំង២រូបនេះចេញ ដើម្បី​ឱ្យ​វិទ្យាល័យ​នេះ មាន​ស្ថាន​​ភាព​​ល្អប្រសើរ​ឡើងវិញ​​​ ព្រោះថ្នាក់ដឹកនាំបច្ចុប្បន្ន​ប្រព្រឹត្តអំពើពុករលួយ គ្រប់គ្រង​ថវិកា​​គ្មានតម្លាភាព និងមិនគោរពក្រម​សីលធម៌​របស់​ខ្លួន។

លោក​ថា៖ «រយៈពេលដែលគាត់កាន់តំណែងជានាយក​តាំងពីឆ្នាំ​២០១១មកដល់ពេល​នេះ ការអភិវឌ្ឍ​មិនមាន​រីក​ចំរើន ឃុបឃិតជាប្រព័ន្ធ គាត់​បក្សពួកនិយម មិត្តភ័ក្រនិយម គ្រួសារនិយម លុយកាក់​មិនមាន​តម្លា​ភាព អត់​មានផ្សាយ​ឱ្យ​ពួកយើងដឹងទេ ហើយសម្តី សីលធម៌របស់គាត់មិនសមជាគណៈ​គ្រប់​គ្រង​ទេ គាត់​ប្រើពាក្យគ្រូអាចម៍ គ្រូសូន្យ គ្រូកាពិ គឺគ្មានការលើកទឹកចិត្តទេ»។

ចំណែក គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយ​រូប​ទៀត សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរ​ថា នៅពេល​ប្រជុំ​ម្តងៗ នាយកវិទ្យាល័យរូប​នេះ ​តែងតែលើករឿង​បញ្ហាលុយមកនិយាយ​​​ ក្នុងនោះ​​តម្រូវឱ្យ​សិស្ស​បង់​ថ្លៃទឹកភ្លើង ធ្វើវិក័យបត្រ​ចំណាយបំប៉ោងតួលេខ និងយកតារាងបាល់និងតូបក្នុងសាលាទៅជួលឱ្យឯក​ជន ដោយមិនមានការ​ពិភាក្សា​ជាមួយ​បុគ្គលិក​ជាដើម។​

អ្នកស្រី​​​ថ្លែង​​ថា៖ «សម្រាប់ខ្ញុំ សុំឱ្យផ្លាស់ប្តូរ[នាយកសាលា]តែម្តង ដើម្បីឱ្យសាលាយើងមានតម្លាភាព ទុកឱ្យកូនចៅជំនាន់ក្រោយបានល្អ»។

ចំណែក សិស្ស​នៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ា​មួយ​រូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ថ្នាក់ដឹកនាំសាលា​ បាន​តម្រូវ​ឱ្យសិស្ស​បង់លុយ​ថ្លៃទឹកភ្លើង ប្រើប្រាស់ App ដើម្បីតាមដានការសិក្សារបស់សិស្ស​ក្នុងមួយឆ្នាំ​ចំនួន  ៣០ ០០០រៀល ទាំងដែលនៅក្នុងសាលាមិនមានទឹក និងភ្លើងប្រើប្រាស់គ្រប់គ្រាន់។

កញ្ញាបន្ថែមថា៖ «គាត់[នាយកសាលា]អត់បានបើកភ្លើងឱ្យ តែសិស្សបានបង់ប្រាក់ឱ្យរួចហើយ ហើយគាត់បង្ខំឱ្យអាណាព្យាបាលមកសាលាប​ង់លុ​យមួយឆ្នាំ ៣ម៉ឺនរៀល ដើម្បីចូលមើលព័ត៌មាន(ការសិក្សា)»។

Newsroom Cambodia មិន​អាចសុំការអត្ថាធិប្បាយពី​​លោក ប៊ុន មុនី នាយក​វិទ្យាល័យជាស៊ីមឈូកវ៉ា ដែលរង​ការ​ចោទប្រកាន់បាននោះទេ។​

ចំណែក ​នាយករង​វិទ្យាល័យជាស៊ីមឈូកវ៉ា លោក យ៉ើ លាង បានច្រាន​ចោល​ការចោទ​ប្រកាន់របស់​គ្រូបង្រៀន និង​សិស្សមួយចំនួន ទៅលើថ្នាក់ដឹកនាំសាលា។ លោកថា​ បើសិន​ក្នុង​សាលាមា​ន​អំពើពុករលួយ ក៏មិនមានការរីកចម្រើន​ដូចសព្វថ្ងៃនេះ​ដែរ។ លោកបន្ថែម​ថា ជាធម្មតា នៅក្នុង​​ការ​ដឹកនាំ​នៅ​​​អង្គភាពមួយ តែងតែ​មាន​អ្នកខ្លះ​​ពេញ​ចិត្ត និង​​អ្នកខ្លះទៀត​​មិនពេញចិត្តបែបនេះហើយ។

លោកបន្ថែមថា៖ «រឿងនោះផ្ដើមចេញពីរឿងតូចៗ មានការជេរបញ្ចោរ​ពួកលួចម៉ាស៊ីនត្រជាក់ គ្រាន់តែជួលជាងដាក់ម៉ាស៊ីនត្រជាក់ដាក់​យប់​ហ្នឹង ចោរលួចខ្សែភ្លើងអស់ទៀត ចឹងលោកនាយកគាត់ថា មានតែចាត់វេនយាមទេ ដើម្បីរកដំណោះស្រាយកុំឱ្យបាត់ទៀត ហើយក៏​ចេះតែមានរឿងហូរហែ ហើយក៏កោះប្រជុំថ្ងៃទី​១៣ តែលោកនាយកថា មិនបាច់ប្រជុំទេថ្ងៃ១៣ហ្នឹង សម្រុះសម្រួលគ្នាត្រូវហើយ»។

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី​ ឃួន​ វិច្ឆិកា មានប្រសាសន៍ថា ជុំវិញការ​តវ៉ារបស់គ្រូបង្រៀន និងសិស្ស​នៅវិទ្យាល័យ​នេះ ក្រសួងអប់រំ បានរៀបចំយន្តការក្នុងការដោះស្រាយរួចរាល់ហើយ តែលទ្ធផលយ៉ាងណានោះ លោកស្រីនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។

លោក​​ស្រី​ថា៖ «ក្រសួងបានរៀបចំក្រុមការងារ ដើម្បីពិនិត្យតាមដាន និងស្រាវជ្រាវរួចហើយ»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ[អបព] លោក សយ ច័ន្ទវិចិត្ត ថ្លែងប្រាប់ថា​៖ «មន្រ្តី អបព នឹងប្រមូលព័ត៌មានបន្ថែមទៀត ក្នុងករណីបើពិនិត្យឃើញថាមានតម្រុយនៃអំពើពុករលួយ អបព នឹងមានចំណាត់ការបន្តបន្ទាប់តាមនីតិវិធី»។

នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ការកឹបកេញទ្រព្យសម្បត្តិរបស់រដ្ឋ គឺជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋទូទៅ ហើយ​​បញ្ហាដែលកើតឡើងនេះ តែងតែមាននៅក្នុង​​គ្រប់​វិស័យ​ទាំង​អស់។ ករណីនេះ លោក​បានជំរុញឱ្យ​ក្រសួង​និងស្ថាប័នពាក់ព័ន្ធ ធ្វើការ​​ស៊ើបអង្កេតឱ្យ​បាន​ត្រឹម​ត្រូវតាម​យន្តការ​ច្បាប់។

លោកថ្លែងថា៖​ «បើសិនជាមានការសង្ស័យដូច្នេះ​ គួរតែមានការត្រួតពិនិត្យ ស៊ើបអង្កេត ទៅលើករណីហ្នឹង យើងមិនទាន់ចោទថាគាត់មានការប្រព្រឹត្តទេ ប៉ុន្តែគួរមានការត្រួតពិនិត្យពីសាមីក្រសួង ពីស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតហ្នឹង ហើយប្រសិន​បើ​រក​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ថា​គាត់ប្រព្រឹត្តមែន យើងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដែលមានជាធរមាន»។

លោកបន្តថា ក្រសួងអប់រំគួរតែរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការចាយវាយថវិការដ្ឋ​ ពីសំណាក់​ស្ថាប័ន​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន ហើយ​​​និងមិនត្រូវលើកលែងចំពោះការប្រព្រឹត្តអំពើពុករលួយ និងការកេង​ប្រវ័ញ្ចណាមួយ​នោះឡើយ៕

សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើរដ្ឋាភិបាល​អនុវត្តច្បាប់ឱ្យបានតឹងរឹងទៅលើ​បទល្មើសព្រៃឈើ
សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើ​រដ្ឋាភិបាល​​អនុវត្តច្បាប់​ឱ្យ​បាន​ម៉ឹង​​ម៉ាត់ ចំពោះ​​អ្នក​បំផ្លិច​បំផ្លាញព្រៃឈើ និងមន្រ្តីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយក្នុងសកម្មភាពបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ។

ការស្នើនេះ បានធ្វើឡើងខណៈដែលពួកគេបានចូលរួមអបអរទិវាព្រៃឈើអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧ ​ខែ​មីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួន​ ៦ស្ថាប័ន​ ក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។

គោល​បំណងនៃការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ គឺដើម្បីអបអរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកកម្ពស់គុណតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើ លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីការអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និងដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្តីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការ​ពារ និង​អភិរ​ក្ស​ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា។

នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើក​ឡើង​ថា រយៈ​ពេល​ពីរ​ទសវត្ស​មកនេះ ព្រៃឈើនៅ​កម្ពុជា រងការកាប់បំផ្លាញយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមាន​ការធ្លាក់ចុះនូវ​គម្រប​​ព្រៃឈើប្រមាណជាង ១៤ភាគរយ ដែលជាអត្រាដែលខ្ពស់បំផុត និង​គួរឱ្យព្រួយបារម្ភ។ លោកបន្តថា ការកាប់បំផ្លាញព្រៃឈើ​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែន​ជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរការ និងការកាប់បំផ្លាញព្រៃរនាម ព្រៃកោងកាង ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារនៅភូមិភាគខាងជើង និងភាគឥសាន្តនៃប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «សកម្មភាពកែប្រែតំបន់ការពារក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ការធ្វើអនុប្បយោគក្នុងរូបភាព ជួល អំណោយ ឬការផ្ទេរកម្មសិទ្ធិបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើ​នៅ​កម្ពុជា នារយៈពេល៣ទស្សវត្សចុងក្រោយនេះ។ ការរកឃើញជាបន្តបន្ទាប់នៃការបាត់បង់គម្របព្រៃឈើ និងការឈានទៅរកការបាត់បង់ព្រៃឈើប្រណិត​ចេញ​ពី​តំបន់​ការ​ពារ​ធនធានធម្មជាតិ នៅប្រទេសកម្ពុជា»។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ត្រូវ​បង្កើន​​ការ​​យក​​ចិត្តទុកដាក់ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកបំផ្លិចបំផ្លាញព្រៃឈើ ក៏ដូចជាមន្រ្តីខិលខូចមួយចំនួន ដែលបានប្រព្រឹត្តអំពើពុករលួយ ជាមួយសកម្មភាពបំផ្លាញធនធានធម្មជាតិនេះផងដែរ​។

អ្នកសម្របសម្រួលបណ្តាញសហគមន៍​ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ហឿន សុភាព លើក​ឡើង​ថា ព្រៃឈើ គឺជាធនាគាររបស់​សហគមន៍ និង​ផ្តល់​ផល​ដោយ​ប្រយោល​ដល់មនុស្ស​ជាតិ​គ្រប់​រូប ដែលករណីនេះ​ប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែចូលរួមយ៉ាង​សកម្ម​នៅ​ក្នុងកិច្ច​ការ​ពារ​ធនធានធម្មជាតិនេះ។

លោកបន្តថា៖ «សូមសំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ថ្មី ដែល​ជា​នាយករដ្ឋមន្រ្តីថ្មី សុំលោកបើកឱកាស ជំរុញ​​លើកទឹក​ចិត្ត​ដល់​ប្រជាជន​នៅក្នុងប្រទេសកម្ពុជា […] រឹតបន្តឹងនៃការកាប់បំផ្លាញព្រៃឈើ ហើយសុំបន្តឱ្យព្រៃឈើនៅកម្ពុជា មាននិរន្តរភាព ដើម្បីមនុស្សជាតិ»។

ស្រដៀងគ្នានេះ​ដែរ លោក ចាន់ សារិន សមាជិក​បណ្តាញសហគមន៍ព្រៃឡង់នៅខេ​ត្ត​ព្រះវិហារ លើក​ឡើង​ថា ពលរដ្ឋគ្រប់គ្នា​មានសិទ្ធិការពារធនធានធម្មជាតិ ហើយបច្ចុប្បន្ន ពួកគាត់​​ កំពុង​ជួបបញ្ហាប្រឈមជាច្រើន ដូចជា ការរឹតត្បិតមិនឱ្យចូលរួមការពារ ការគំរាមកំហែង និង​មានការប្រឈមនៅពេល​​ជួប​ជាមួយ​ជន​ប្រព្រឹត្ត​បទល្មើសដោយផ្ទាល់ជាដើម។

លោកបន្ថែមថា៖ «សុំបងប្អូនទាំងអស់ចូលរួមការពារធនធានធម្មជាតិ ជាពិសេសសុំក្រសួង​បរិស្ថានបើកសិទ្ធិសេរីភាព ឱ្យបណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល យុវជន​ផ្សេងៗ​អាចចូលរួមការពារធនធានធម្មជាតិ»។

​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើ។

លោកបញ្ជាក់ថា៖ «យើងធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនេះ​យ៉ាងម៉ឺងម៉ាត់ នៅក្នុងនោះ​យើងបាន​ដាក់​ចេញ​នូ​វ​វិធាន​ការ ៤ចំណុច គឺ​ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត បើចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ទី២ គឺយើងពង្រឹងកិច្ចសហការ ជាគ​ណៈបញ្ជាការឯកភាពខេត្តរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន​ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិទាំងនោះ ទី៣ គឺយើងបន្តសហការជាមួយបញ្ជាការដ្ឋា​ន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបន្ថែម​ទៀត»។

លោកលើកទឹកចិត្តឱ្យ​អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បន្តពង្រឹង ការគ្រប់គ្រង និងការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ រួមទាំងអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ លោកបានស្នើ​​ឱ្យ​ប្រជាពលរដ្ឋ ចូលរួមកាន់តែខ្លាំង​ក្លា​ថែមទៀត​ក្នុងការ​ដាំដើមឈើ​ស្តារព្រៃឡើងវិញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ​ក៏ដូចជានៅក្នុងតំបន់ដែលអាច​ដាំបាន ដើម្បីជា​ប្រយោជន៍សម្រាប់សហគមន៍ និងទប់ទល់នឹង​ការ​ប្រែ​ប្រួលអាកាស​ធាតុ៕

ប្រធានគណបក្សភ្លើងទៀនចាត់ទុកប្រតិកម្មរបស់រដ្ឋាភិបាលវាគឺជាកាដោះសារ
ប្រធានគណបក្សភ្លើងទៀន ហៅប្រតិកម្មរបស់រដ្ឋាភិបាលថាវាគឺជាលេសដើម្បីយករួចខ្លួន ចំពោះការ​​ប៉ុ​​ន​​​ប៉ង​​តាមដានលោកតាមរយៈការប្រើប្រាស់ប្រយោជន៍សាធារណៈ មកបិទបាំងសកម្មភាពផ្ទុយពី​​ច្បាប់​​បែបន។​

ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia តាមបណ្តាញសង្គមនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ទាវ វណ្ណុល យល់ឃើញថានេះគ្រាន់តែជាការដោះសារបស់អាជ្ញាធរប៉ុណ្ណោះ ព្រោះថាបើអាជ្ញាធរដាក់សម្រាប់សន្តិសុខតាមផ្លូវសាធារណៈ វាគួរដាក់ឱ្យឆ្ងាយពីផ្ទះរបស់ខ្លួន។

លោកបន្ថែមថា៖«ចុះហេតុអ្វីចម្ងាយផ្លូវប្រមាណ៤គីឡូម៉ែត្រ គេដាក់ចំ តែមុខផ្ទះខ្ញុំមួយ? ហើយមុខ កាមេរ៉ា  បាញ់មកទ្វារចូលផ្ទះខ្ញុំទៀត។ផ្ទះខ្ញុំលេខ ២០៩  ផ្លូវ លំអូរអំពិល សង្កាត់ វាលស្បូវ ខណ្ឌ ច្បារអំពៅ ភ្នំពេញ »។

ការលើកឡើងនេះ ធ្វើឡើងក្រោយពេល រដ្ឋាភិបាលចេញប្រតិកម្មកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោ​​យចាត់ទុកថា ការមេរ៉ាដែលអាជ្ញាធរប្រើប្រាស់នោះ គឺជាប្រភេទកាមេរ៉ាសម្រាប់រក្សាសន្តិសុខ និងស​​ណ្ឋា​ប់ធ្នាប់សាធារណៈប៉ុណ្ណោះ។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនត្រូវបានសារព័​​ត៌មា​​​ន Nikkei Asia របស់ជប៉ុនដកស្រង់សម្ដីមកចុះផ្សាយ និងផ្សាយបន្តដោយ វិទ្យុបារាំងអន្តរជាតិ R​​F​I ជាខេ​​មរភាសា ដោយខ្លឹមសារនៃបទសម្ភាសន៍នោះលោក ទាវ វណ្ណុល បានអះអាងថា រដ្ឋាភិបាល​​បាន ដា​​ក់​​កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។

លោកបន្តថា៖« រាជរដ្ឋាភិបាលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទា​​ក់​ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលដ្ឋដែលរិះគន់រាជរដ្ឋាភិបាល »។

ប្រតិកម្មនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោ​​យ​លើ​​កឡើងថា ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោ​​​​យគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីថ្មី ឬជាអ្នកនយោបាយនោះឡើយ។

សេចក្តីថ្លែងការណ៍បន្តថា នៅកម្ពុជា គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បា​​ប់​​ផ្ដន្ទាទោស ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។

ប្រភពបន្តថា៖« នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនឹងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទៃ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ »។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ប៉ែន ប៊ុណ្ណា អ្នកនាំពាក្យរដ្ឋាភិបាល និយាយថាសំខាន់ការប​​ញ្ចេញមតិដែលចូលចិត្តនិយាយថា សេរីភាពបញ្ចេញមតិ សុំមើលមាត្រា៤១ នៃរដ្ឋធម្មនុញ្ញហើយមើលឲ្យចប់ អានឲ្យជាប់កុំអានកំណាត់ និងមកអនុវត្តឲ្យតែបានប៉ុណ្ណឹង នៅកម្ពុជាបានសុខសប្បាយទាំងអស់​គ្នាហើយ។

លោកបន្ថែមថា ៖«សូមកុំយក រឿងនយោបាយមកទាញបិទបាំងកំហុសរបស់ខ្លួនឲ្យសោះ ពីព្រោះប្រទេ​ស​មានច្បាប់ រួចហើយកាលណាយើងប្រព្រឹត្តខុសច្បាប់ច្បាប់ផ្តន្ទាទោសគឺជារឿងសាមញ្ញ អញ្ចឹងកុំខំទាញវាទៅចូលនយោបាយ មានតែការខិតខំគោរពច្បាប់ទាំងអស់គ្នាទេ ទើបប្រទេសយើងមានសុខដុមរមនា និងបន្តទៅថ្ងៃអនាគតបាន »។

ជាងនេះទៀត លោក ប៉ែន ប៊ុណ្ណា ចំអកឱ្យថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនា​មិន​ល្អ ក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​ស​​ភា​​ខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអា​ណិត​អាសូរពីសាធារណមតិ។ម្យ៉ាងទៀត នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យ​​​ប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលរដ្ឋធម្មនុញ្ញបានហាមឃាត់។

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ(Licadho)លោក អំ សំអាត ថាបញ្ហានេះ ជាការមិនយល់អំពីគ្នា  ហើយជួនកាលដោយសារអ្នកនយោបាយគិតគូ និងព្រួយបារម្ភអំពីសុវត្ថិភាពរប​​ស់​ខ្លួន ចំពេលដែលមានការដាក់កាមេរ៉ា នៅខាងមុខផ្ទះទៀត តែខាងអាជ្ញាធរមកបកស្រាយ លោកថា ការដាក់កាមេរ៉ានៅទីសាធារណៈ គឺដើម្បីសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លោកបន្ថែមថា៖«សម្រាប់ខ្ញុំគ្រាន់តែថា អាចមានការយល់ខុសគ្នា អញ្ជឹងគួតែមានការជជែកគ្នាដើម្បីស្វែងរក ដំណោះស្រាយ ដើម្បីកុំឱ្យមានការចោទប្រកាន់គ្នាទៅវិញទៅមក »៕

គណបក្សភ្លើងទៀនរិះគន់ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត
គណបក្សភ្លើងទៀនរិះគន់ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ថាជាការឹតត្បិត ឱកាសឈរឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ​ ក្រោយពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានរដ្ឋសភាអនុ​ម័ត​។

ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីកំណត់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាការកាត់បន្ថយសិទ្ធិ និងជាការរឹតត្បិតឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់គណបក្ស ភ្លើងទៀន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣​ដែល Newsroom Cambodia ទទួលបាន។

គណបក្សភ្លើងទៀនយល់ឃើញថា៖« ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយ ប្រញាប់ប្រញាល់ និងដោយគ្មានការចូលរួមពិគ្រោះយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ អាចបង្កផលវិបាក និង ផលប៉ះពាល់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន នឹងត្រូវ បាត់បង់ឱកាសក្នុងការឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។»

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គណបក្សភ្លើងទៀនអំពាវនាវដល់ស្ថាប័ននីតិប្បញ្ញត្តិ ពិនិត្យ ពិចារណា ចៀសវាង ការអនុម័តលើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដែលមិនស្របនឹងស្មារតីនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមិនឆ្លុះបញ្ចាំង និងមិនស្របផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ។

ស្រដៀងគ្នានេះដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ កាន់តែរួមតូច ព្រមទាំងនាំឱ្យមានភាពភ័យខ្លាច ការភាន់ច្រឡំ និងមានឥទ្ធិពលលើការសម្រេច ចិត្តលើអ្នកបោះឆ្នោតផងដែរ ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ៖« គ.ប.ម [គណបក្សប្រជាធិបតេយ្យមូលដ្ឋាន] យល់ឃើញថាការធ្វើវិសោធនកម្មច្បាប់ នេះ  គឺជាការប្រើប្រាស់អំណាចនីតិប្បញ្ញត្តិ ជាឧបករណ៍ដើម្បីយុទ្ធសាស្ត្រកេងចំណេញ នយោបាយរបស់គណបក្សកាន់អំណាច  ដើម្បីបង្ក្រាបបំបាក់រឹតត្បិតកម្លាំង គណបក្សដែល ជាគូប្រកួត »។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិល សមាគម  សហជីព ចំនួន២៤ ក្នុងនោះ មានអង្គការ ខុមហ្រ្វែល  អង្គការ តម្លាភាព កម្ពុជា  សមាគម អាដហុក  និង អង្គការ លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមមួយ  ដោយស្នើពន្យារពេល ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត។

សេចក្តីថ្លែងការណ៍រួមលើកឡើងថា៖ «តាមរយៈវិសោធនកម្មច្បាប់នេះ ប្រជាពលរដ្ឋមួយចំនួនដែលមិនមានលទ្ធភាពទៅបោះឆ្នោតអាចឱ្យពួកគេបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងផ្ទុយពីមាត្រា៣៤ថ្មីនៃ រដ្ឋធម្មនុញ្ញ ដែលបានបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។

នៅថ្ងៃទី២៨​​ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានដែលលើកឡើងថា ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ។ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថាសេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួននោះដែរ ។ ផ្ទុយទៅវិញសេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុង សង្គមប្រជាធិបតេយ្យ ។

លោក វន ចាន់ឡូត ជាអ្នកច្បាប់នៃអង្គការ សង់ត្រាល់​យល់ថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មិនមានឥទ្ធិពលអី្វធ្វើអោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានពិចារណានោះទេ ហើយគណបក្សប្រឆាំង គួរតែរិះរកវិធីសាស្រ្តផ្សេងធ្វើយ៉ាងណាអោយ មានពហុបក្សនៅក្នុងសភា។

លោកបន្ថែមថា​៖ «យើងឃើញថាមាននូវថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនក៏បាននិរទេសខ្លួន ថ្នាក់ដឹកនាំមួយចំនួនក៏បានជាប់បណ្តឹងក្តីក្តាំ អ៊ីចឹងអ្នកទាំងអស់នោះនឹងអស់ឱកាសក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់គណបក្សភ្លើងទៀននាអាណត្តិក្រោយៗទៀតហើយ អ៊ីចឹងដូចខ្ញុំមើលឃើញប៉ះពាល់ដោយផ្ទាល់ចំពោះមុខនេះគឺចំពោះបក្សភ្លើងទៀន»។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់ Newsroom Cambodaថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះគឺត្រឹមត្រូវតាមច្បាប់ ព្រោះលោកនាយករដ្ឋមន្រ្តីផ្តួចផ្តើមវិសោធនកម្មច្បាប់នេះស្របតាមរដ្ឋធម្មនុញ  ហើយចំពោះនីតិវិធីនៃការធ្វើវិសោធនកម្មច្បាប់នេះស្របតាមនីតិវិធីច្បាប់ហើយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ មិនមែនស្ថាប័នអនុម័តច្បាប់ឡើយ ហេតុនេះលោកថាចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ប្រសិនបើសភាអនុម័តសម្រេច ហើយត្រូវបានព្រឹទ្ធសភាឯកភាព និងមានព្រះមហាក្សត្រឡាយព្រះហស្តលេខាជាផ្លូវការទៀតនោះ គ.ជ.ប នឹងអនុវត្តតាម៕

លោក ស ឡុងដេត ប្រកាសផ្តាច់ខ្លួនពី លោក សម រង្ស៊ី បន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឱ្យចូលខ្លួនប្រឈមនឹងតុលាការ
លោក ស ឡុងដេត ចេញមុខសុំទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រកាសផ្តាច់ខ្លួនពី លោក សម រង្ស៊ី ព្រមទាំងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឱ្យចូលខ្លួន។

តាមរយៈវីដេអូផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ស ឡុងដេត បានបញ្ជាក់ថា «ទង្វើរបស់កូនចៅកន្លងមក កូនចៅសូមអភ័យទោស ហើយចាប់ពីថ្ងៃនេះទៅ កូនចៅសូមផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី»។

មុនពេលលោក ស ឡុងដេត ចេញមុខសុំទោសនេះ លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្ថែមថាទោះបីជា ស ឡុងដេត រត់ទៅដល់ថៃក៏លោកស្នើសុំថៃឱ្យចាប់បញ្ជូនមកវិញដែរ។

លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវសូមអំពាវនាវឱ្យ ស [សា] ឡុងដេត មកវិញ យប់មិញចាកចេញពីភ្នំពេញចាំរត់ធ្វើអី បើគង់តែរត់ទៅខ្ញុំក៏សុំឱ្យថៃចាប់បញ្ជូនមកវិញដែរ យប់មិញទៅដល់ថ្មដាថៃគេអត់ឱ្យឆ្លងទេ ឥឡូវកំពុងតែឆ្ពោះទៅចាំយាម ចៅហ្វាយខេត្តចាំយាម។ ដីការបស់តុលាការហាមមិនឱ្យចេញទៅក្រៅប្រទេស បើចេញក្រៅប្រទេសចាប់ភ្លាមនៅនឹងទល់ដែន ឥឡូវ ស [សា] ឡុងដេត បានលឺហើយត្រឡប់មកវិញ ត្រឡប់មកដេកផ្ទះយ៉ាងស្រួលហើយ ទៅឆ្លើយជាមួយតុលាការទៅអារឿងចោទប្រកាន់ពាក់ព័ន្ធនឹងស៊ីហ្គេម»។

លោកបន្ថែមថា ៖«អ្នកឯង [លោក ស ឡុងដេត] និយាយក្នុងចំណោមមនុស្សសាមសិបនាក់ ចាត់ទុកថាបរិហារកេរ្តិ៍ហើយ អ៊ីចឹងមិនបាច់ចាំរត់ទេ ស [សា] ឡុងដេត អើយ លោកឯងចេញទៅណាក៏អត់រួចដែរ អញ្ជើញមកវិញមក»។

អ្នកច្បាប់នៃអង្គការសង់ត្រាល លោក វ៉ន ចាន់ឡូត យល់ឃើញថាទិដ្ឋភាពនយោបាយហាក់មានភាពតានតឹងដែលជាការដាក់សម្ពាធខ្លាំងទៅលើអ្នកនយោបាលណាដែល លើកឡើងពីភាពអសកម្មរបស់រដ្ឋាភិបាល បុគ្គលនោះតែងតែទទួលរងបទចោទដោយគ្មានមូលដ្ឋាន។

លោកថ្លែងថា៖ «នៅពេលដែលពួគគាត់លើកឡើងពីភាពអសកម្មឬបញ្ហាអ្វីមួយដែលពួកគាត់ជាអ្នកនយោបាយក្រៅរដ្ឋាភិបាលឃើញត្រូវបានធ្វើការចោទប្រកាន់ដោយប្រព័ន្ធតុលាការ អ៊ីចឹងយើងឃើញថានៅពេលដែលអ្នកនយោបាយមិនអាចចេញវោហារសព្ទរិះគន់អ្នកដឹកនាំបាន អ៊ីចឹងមានន័យថាគណបក្សនយោបាយបង្កើតមកដើម្បីអី ព្រោះការធ្វើនយោបាយអ្នកនយោបាយត្រូវធ្វើការរិះគន់គ្នាអ៊ីចឹងហើយ»។

លោកបន្ថែមថា ដើម្បីទទួលបានមតិចម្រុះក្នុងការតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំគួរបើកចំហទទួលយកការរិះគន់ កែតម្រូវពីអ្នកនយោបាយ និងសង្គមស៊ីវិល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ថា ករណីលោក ស​ ឡុងដេត ត្រូវបានបញ្ចប់ហើយ ក្រោយពេលលោក ស ឡុងដេត ចេញវីដេអូសុំទោសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយទទួលកំហុសហើយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា៖ «បាទបែបនេះហើយវាឆ្លុះបញ្ចាំងអំពីនយោបាយបង្រួបបង្រួមជាតិ នយោបាយអនុគ្រោះដល់ជនទាំងឡាយណាទោះបីនៅក្នុងមជ្ឈដ្ឋានប្រឆាំង ហើយដែលមានប្រវត្តិជូរចត់ជាមួយគ្នាយូរឆ្នាំយ៉ាងណាក៏ដោយអោយតែសាមីជនទទួលស្គាល់កំហុស ហើយនឹងផ្ដាច់ខ្លួនចេញពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់​ សម រង្ស៊ី នុះឯង»៕

មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀនថាវិសោធនកម្មច្បាប់ដកសិទ្ធិឈរឈ្មោះបោះឆ្នោត អ្នកមិនទៅបោះឆ្នោតមិនប៉ះពាល់ជីវិតនយោបាយបក្សប្រឆាំងនេះទេ
ក្រោយពីមានការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោតនោះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនហាក់មិនបារម្ភថា ការវិសោធនកម្មនេះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់បក្សប្រឆាំងមួយនេះនោះទេ។

ថ្លែងប្រាប់សារព័ត៌មាន Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គឹម សួភារិទ្ធិ លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ដែលអាចឈានដល់ការដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់អ្នកមិនទៅបោះឆ្នោតនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់គណបក្សភ្លើងទៀននោះទេ។ លោកថា ចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលមានបំណងចង់ឈរឈ្មោះនៅអាណិត្តក្រោយៗទៀត គ្រាន់តែទៅបោះឆ្នោតជាការស្រេច តែត្រង់ថាពួកគេនឹងបោះឱ្យគណបក្សណាមួយនោះលោកមិនដឹងទេ។ យ៉ាងណាក៏ដោយ អ្នកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ មិនមានប្រយោជន៍អ្វីធំដុំ​នោះទេ។

លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំគ្មានមតិអ្វីទេ មានតែទុកឱ្យប្រជាពលរដ្ឋ មតិជាតិនិងអន្តជាតិជាអ្នកតាមដានថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅមុខឬថយក្រោយ»។

បើតាមសារសំឡេងផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការធ្វើវិសោធនកម្មនេះគឺស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនោះទេ។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។

លោក ហ៊ុន សែន បន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

លោកលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។ លោកសង្កត់ធ្ងន់ថា ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ឱ្យតែមិនបានទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកនោះនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោត នៅពេលខាងមុខ ទោះបីជាការបោះឆ្នោតអសកលក្តី ជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្តរាជធានី ឬការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតសមាជិកសភានៅឆ្នាំ២០២៨ក្តី។

បែបនេះក្តី នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូលោក អំ សំអាត យល់ថាការធ្វើវិសោធនកម្មច្បាប់ណាមួយ គួរតែគិតពីឧត្តមប្រយោជន៍ពលរដ្ឋ ប្រយោជន៍ជាតិជាធំ ធ្វើយ៉ាងណាកុំបម្រើផលប្រយោជន៍នយោបាយ។ លោកយល់ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះនាំឱ្យមានការរិះគន់ច្រើន។

លោកបន្តថា៖ «ខ្ញុំឃើញថាច្បាប់បោះឆ្នោតតាំងពី២០១៨មកមានការធ្វើវិសោធនកម្មជាញឹកញាប់ណាស់ហើយ អ៊ីចឹងទៅ ច្បាប់មួយមានការវិសោធនកម្មច្រើន មិនសូវល្អទេ ដូចនេះទាមទារឱ្យមានការគិតគូរពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើវិសោធនកម្មច្បាប់នេះ»។

ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះជាថ្មីទៀត ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត អះអាងថា ជាការឆ្លើយតបចំពោះលោក សម រង្ស៊ី និងក្រុមរបស់លោកដែលបានឃោសនាម្តងថាឱ្យប្រជាជនទៅបោះឆ្នោត ម្តងថាមិនឱ្យប្រជាជនទៅបោះឆ្នោត។​ លោកថ្លែងការពារថា ការធ្វើវិសោធនកម្មច្បាប់គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីមានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់។

លោកបន្ថែមថា៖ «នេះជាការឆ្លើយតបចំពោះឧបាយកលទុច្ចរិតរបស់ក្រុមណាមួយ ដែលបច្ចុប្បន្នជាក្រុមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កព្យុះភ្លៀងផ្គរទាំងខាងនយោបាយ ខាងសតិអារម្មណ៍ ខាងសេដ្ឋកិច្ចដល់ប្រទេសជាតិ»។

លោកបញ្ជាក់បន្ថែមថា៖ «អ្នកដែលមិនអនុវត្តករណីកិច្ចខ្លួនជាពលរដ្ឋតែខ្លួនឯងទៅឈរឈ្មោះឱ្យគេបោះឆ្នោត អ៊ីចឹងអានេះជាការឆ្លើយតបមួយចំពោះឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់»។

ចំពោះបញ្ហានេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ  នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស   ថ្លែងថា លោកមិនទាន់អាចវាយតម្លៃបានទេថា តើការធ្វើសោធនកម្មច្បាប់នេះ ហាក់ដូចជាការដាក់លក្ខខណ្ឌដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោតឬយ៉ាងណា។ លោកថាបើវាដូចនេះមែន មានន័យថាវាជាកាតព្វកិច្ច មិនមែនជាសិទ្ធិដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ៕

លោក ថាច់ សេដ្ឋា ដាក់សារណាការពារទៅតុលាការកំពូលទាមទារឱ្យដោះលែងរូបលោក
អនុប្រធានគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​កំពូល​បដិសេធ​ដីកាសម្រេច​ឃុំ​ខ្លួនរបស់​ចៅក្រម​ស៊ើប​សួរ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ញុះញង់​ និងស្នើ​ឱ្យ​ដោះលែង​រូបលោក​មាន​សេរីភាព​។ ការស្នើនេះគឺតាមរយៈ​សារ​ណា​ការពារ​របស់​ លោក ថាច់ សេដ្ឋា ដែល​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូលដែល Newsroom​​​​ Cambodia ទទួលបាន។

លោក​​ ​​​​​ថាច់ សេដ្ឋា បាន​រៀបរាប់​ក្នុងសារ​ណា​ការពារ​នោះថា​ លោក​មិនសុខ​ចិត្ត​នឹង​ការសម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ទេ​ ទើប​លោក​ផ្ដល់​សិទ្ធិ​ឱ្យ​មេធាវី​ប្ដឹង​ឧទ្ធរណ៍​ និង​ដីកា​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​បាន​ជាប់​ពន្ធ​ធនាគារ​ជិត៦​ខែ​រូប​នេះ​​បានដាក់សារណាការពារទៅតុលាការកំពូល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ថាលោកបានជួបជាមួយពលករខ្មែរនៅប្រទេសកូរ៉េ សំណេះសំណាលអំពីនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្ថែមថាលោកគ្មានចេតនា និងមិនបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មិនបានញុះញង់ឱ្យមានការរើសអើង ដូច ការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។

លោកបន្តក្នុងសារណាការពារនោះថា៖ « ខ្ញុំបាទមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន។ ខ្ញុំបានចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សភ្លើងទៀន និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀន ជាសាធារណៈនៅទូទាំង២៥រាជធានី ខេត្តទូទាំងប្រទេស។ ខ្ញុំទទួលបានការគោរពស្រឡាញ់ពីសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ ដែលគាំទ្រគណបក្សភ្លើងទៀន។ ខ្ញុំនឹងមិនរត់ចោលគណបក្សភ្លើងទៀនមិនរត់ចោលសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ដែលគោរព និងស្រឡាញ់ខ្ញុំឡើយ»។

លោកបន្ថែមថា ការចូលរួមក្នុងសកម្មភាពនយោបាយ លោកមានសិទ្ធិនិយាយពីនយោបាយ និយាយពីប្រវត្តិសាស្ត្រ ហើយដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ជាតិ និងធានាដោយច្បាប់អន្តរជាតិផងដែរ។

លោកថា៖ «ខ្ញុំបាទក៏មានតួនាទី ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ ខ្ញុំបានចាត់ចែងការងារ សហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា។ ខ្ញុំនឹងមិនរត់គេចខ្លួន ចោលសហគមន៍ខ្មែរកម្ពុជាក្រោមឡើយ»។

លោកបង្ហាញថា លោកនឹងមិនបង្កបញ្ហាអ្វីដែលបណ្ដាលឱ្យមានការរាំងស្ទះ ដល់នីតិវិធីរបស់តុលាការ ឡើយ។ ក្នុងករណីតុលាការដោះលែងលោកឱ្យនៅក្រៅឃុំ។

លោកបញ្ជាក់ថា៖« ខ្ញុំបាទ មានបញ្ហាសុខភាព បេះដូង(ខ្លាញ់រុំបេះដូង) លើសឈាម ឡើងជាតិស្ករឡើងជាតិអាស៊ីដត្រូវការការព្យាបាលជាប្រចាំ ដូចនេះបញ្ហាសុខភាព ខ្ញុំមិនអាចរត់គេចខ្លួនបានឡើយ»។

មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់ Newsroom​ Cambodia នៅថ្ងៃទី៨ ខែមិថុនា ថាសារណាការពារខាងលើជាការដាក់ជូនតុលាការកំពូលដើម្បីទាមទារឱ្យតុលាការជាន់ខ្ពស់នេះបដិសេធដីកាឃុំខ្លួន និងស្នើឱ្យដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាព ដែលលោកថាតុលាការកំបូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។

លោកថ្លែងថា៖«ជាការបដិសេធការឃុំខ្លួនដើម្បីឱ្យដោះលែងលោក ថាច់ សេដ្ឋា ដែលការបើកសវនាការជំនុំជម្រះនឹងប្រព្រឹត្តទៅនៅថ្ងៃ១២ ថ្ងៃចន្ទ  សប្ដាហ៍ក្រោយហ្នឹង»

គួរបញ្ជាក់ថា កាលពីថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០២៣ លោក សេង ហៀង ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​​លោក ​ថាច់​ សេដ្ឋា​ ពីបទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង​» ពាក់​ព័ន្ធនឹង​ការ​ជួប​សំណេះ​សំណាល​របស់លោក ថាច់ សេដ្ឋា ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ ដែលនៅពេលនោះអនុប្រធានគណបក្សភ្លើងទៀនរូបនេះបាន​ថ្លែងសារពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​សាស្រ្ដ​ប្រទេស​កម្ពុជា​៕

ប្រធានគណបក្សកែទម្រង់កម្ពុជាស្វាគមន៍ចំពោះការលើកលែងទោសដល់ លោក អ៊ូ ច័ន្ទឫទ្ធិ
ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាបងប្រុសបង្កើតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ បានប្រកាសស្វាគមន៍ចំពោះការលើកលែងទោសដល់ប្អូនប្រុសរបស់លោក។ ការសាទរនេះក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានសរសេរលិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យមានការលើកលែងទោស។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ Newsroom Cambodia ថា៖ «វាជារឿងធម្មតា និងសិទ្ធិរបស់អ្នកនយោបាយ មិនមែនមានតែលោក អ៊ូ ច័ន្ទឫទ្ធិទេ ដែលទទួលបានការលើកលែងទោស តែកន្លងមកអ្នកនយោបាយជាច្រើន ក៏ធ្លាប់ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្ររួចមកហើយ។ ម្យ៉ាងលោក អ៊ូ ច័ន្ទឫទ្ធិ មិនគួរមានទោសតាំងពីដើម»។

អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៃ គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវបានត្រាស់បង្គាប់លើកលែងទោសដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលថ្ងៃទី១​ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកាសលើកលែងទោសនេះ មួយថ្ងៃក្រោយពីលោក អ៊ូ​ ច័ន្ទឫទ្ធិ​ បានសរសេរលិខិតផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំអន្តរាគមន៍ឱ្យមានការលើកលែងទោស និងបានប្រកាសពីការ​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើសកម្មភាព​នយោបាយ​នៅ​ខាងក្រៅប្រទេស​ជាមួយ​លោក​ សម រង្ស៊ី ​និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដោយលោកអះអាងថាអស់​ជំនឿ​ទៅ​លើ​គោល​នយោបាយ​បរទេស​និយម​ ដែល​មិនអាច​ឈាន​ទៅរកការ​បង្រួបបង្រួម​ និងផ្សះផ្សា​ជាតិបាន​។

លោក អ៊ូ​ ច័ន្ទឫទ្ធិ បាន​សរសេរ​ក្នុង​លិខិត​ថា៖ «សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឱ្យខ្ញុំបាទមានសេរីភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្ដីអនុគ្រោះ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន តែងប្រកាសថា លោកនឹងស្នើសុំព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យមនុស្សជំនិត និងអ្នកគាំទ្រលោក  សម រង្ស៊ី ប្រសិនបើពួកគេសម្រេចចិត្តដើរចេញពីលោក  សម រង្ស៊ី ដែលលោក ហ៊ុន សែន ចាត់ទុកថាជាជនក្បត់ជាតិបីជំនាន់។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា វាជារឿងធម្មតា ដែលមានការលើកលែងទោសដល់អ្នកនយោបាយក្នុងនិងក្រៅប្រទេស ដោយមិនគិតអំពីអតីតកាល ព្រោះលោកថាគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយក្នុងការលើកលែងទោស។

លោកថ្លែងថា៖ «យើងមិនបានប្រកាន់យកអតីតកាល មានភាពជូរចត់ជាមួយគ្នា គឺយើងគិតពីអនាគតកាល ដើម្បីប្រទេសជាតិយើង ប្រជាជនយើង ឱ្យមានការរីកចម្រើនថ្កុំថ្កើន រុងរឿងដូចប្រទេសគេដទៃ»។​

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការចុះចូលរបស់អ្នកនយោបាយ ជាទូទៅអាចប៉ះពាល់ទៅដល់សកម្មជនដែលតស៊ូរបស់គណបក្សប្រឆាំង តែលោកថានេះក៏អាចមកពីគណបក្សកាន់អំណាចមានគោលនយោបាយល្អ។

លោកបានបង្ហាញពីទស្សនៈរបស់លោកថា៖ «សម្រាប់ខ្ញុំ អ្នកនយោបាយ មានការចុះចូលមុនយុទ្ធនាការបោះឆ្នោត កើតឡើងជារៀងរាល់អាណត្តិ យើងឃើញសកម្មជននយោបាយ មានការចុះចូលជាញឹកញាប់ ជាចរន្តនៃការកៀរគរ មកពីគណបក្សកាន់អំណាច ដែលអាចថាគណបក្សមានគោលនយោបាយល្អ ដែលធ្វើឱ្យអ្នកផ្សេងចុះចូល ក៏ប៉ុន្តែអាចជះឥទ្ធិពលសម្រាប់អ្នកតស៊ូ សកម្មជនគណបក្សនយោបាយ ដែលខិតខំតែមិនបានលាភសក្ការៈ»។

Newsroom Cambodia មិនទាន់អាចទាក់ទងលោក អ៊ូ ច័ន្ទឫទ្ធិ ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញការលើកលែងទោសនេះបាននៅឡើយទេ។

គួ​ររំលឹក​ថា កាលពីខែមីនា ឆ្នាំ២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បានផ្តន្ទាទោសលោក អ៊ូ ​ច័ន្ទឫទ្ធិ​ ដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ដោយចោទប្រកាន់ពី​បទ​ឧបឃាត​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​អំឡុង​ឆ្នាំ​ ២០១៩ នៅ​ពេល​លោក ​សម រង្ស៊ី​ ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជាវិញ៕

លោក ហ៊ុន សែន ព្រមានចាប់ដាក់គុកអ្នកចង់ចេញតវ៉ាឱ្យមានវត្តមានបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដល់នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលលោកថាមានចេតនាបង្កចលាចល គុកស្វាគមន៍ជានិច្ច និងមិនលើកលែងឱ្យនោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានថ្លែងថា៖ «ហើយថាបើទោះ [ក្រសួង] មហាផ្ទៃមិនឱ្យធ្វើ ក៏នៅតែធ្វើ ខ្ញុំគ្រាន់តែបញ្ជាក់ថាគុកស្វាគមន៍។ គុកនឹងស្វាគមន៍។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ហ្នឹង»។

លោក​នាយករដ្ឋមន្រ្តី​ បានព្រមានសាជាថ្មី ​ដោយ​មិន​បញ្ចេញ​ឈ្មោះ តែហាក់​សំដៅ​ទៅលើ​លោក រ៉ុង ឈុន អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​​ធ្លាប់​ជាប់​ពន្ធនាគារ​ថា​នឹង​ចាប់​ខ្លួន​សាជា​ថ្មី​ដាក់​ពន្ធនាគារ បើ​ហ៊ាន​ចេញ​មុខ​តវ៉ា។

លោក ហ៊ុន សែន បន្ថែម​ថា៖ «ហើយ​បងប្អូន​នានា កុំ​ទៅ​ចាញ់​បោក​មក​ងាប់ ឬ​ក៏​មក​ជាប់​គុក​ជា​មួយ​គេនុះ។ ដោយសារ​តែ​អា​រឿង​កំហុស អ្នក​ឯង​ធ្វើ​ខ្លួន​ឯង»។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថ្លែងប្រាប់ Newsroom Cambodian នៅល្ងាចថ្ងៃទី៣១ ខែឧសភា ថា​ ចំពោះលោកមិនមានប្រតិកម្មជាមួយលោកនាយករដ្ឋមន្ត្រីនោះទេ តែលោកថាគ្រាន់តែលោកធ្វើទៅតាមច្បាប់កំណត់ ដូចនៅក្នុងរដ្ឋធម្មនុញ្ញ ហើយច្បាប់បាតុកម្មក៏បានធានា និងផ្តល់សិទ្ធិឱ្យពលរដ្ឋក្នុងការសម្ដែងមតិតាមរយៈការប្រមូលផ្ដុំ។  ដូច្នេះលោកថាការប្រមូលផ្តុំអ្វីមួយ លោកជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ដូចជាសាលារាជធានីភ្នំពេញ ឬក្រសួងមហាផ្ទៃ។

លោកបន្តថា គណៈកម្មការនាយកគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់គោលជំហរក្នុងការចូលរួមការបោះឆ្នោត ហើយថាបក្សប្រឆាំងមួយនេះមិនមានល្បិចកលអ្វីដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងនោះទេ។ លោក រ៉ុង ឈុន ថ្លែងដូចនេះសំដៅទៅលើការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះដែលមិនជឿថាបក្សភ្លើងទៀនមិនមានឯកសារដើមសម្រាប់ចុះបញ្ជីគណបក្សនោះទេ ប៉ុន្តែបក្សនេះមានចេតនាមិនចង់ចូលរួមបោះឆ្នោត និងចង់ឱ្យបរទេសដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។

តែយ៉ាងណា លោក រ៉ុង ឈុន ថាការលើកឡើងនេះគឺមិនពិតនោះទេ។

លោកបញ្ជាក់ថា៖ «ហើយបើចង់ដឹងការពិត លោកនាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ឱ្យគណបក្សភ្លើងទៀនបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន គ.ជ.ប ដើម្បីប្រកួតនៅថ្ងៃទី២៣ កក្កដានេះ ហើយបើសិនគណបក្សភ្លើងទៀននៅតែមិនចូលរួមប្រកួត អាហ្នឹងមានន័យថាគណបក្សភ្លើងទៀនមានកលល្បិចដូចដែលលោកនាយករដ្ឋមន្រ្តីថាមែន»។

លោកថ្លែងថា៖ «គឺយើងនឹងធ្វើការតវ៉ា តែបើមានការបដិសេធឬយ៉ាងណានោះ យើងនឹងពិភាក្សានៅគណៈកម្មការនាយកនៃគណបក្សភ្លើងទៀនថាសម្រេចធ្វើបែបម៉េច នេះជាជំហរគណបក្សតែម្តង មិនមែនតែខ្ញុំម្នាក់ឯងនោះឡើយ ហើយការសម្រេចគឺចេញពីគណៈកម្មការនាយក»។

កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានប្រកាសថានឹងធ្វើការតស៊ូមតិដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ធអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។ គណបក្សគ្រោងជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ ​នា​ចុង​សប្តាហ៍​នេះ។ គណបក្សភ្លើងទៀន នៅតែរក្សាគោលជំហរ ថាខ្លួនពិតជាចង់ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។

គួរបញ្ជាក់ថា គណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេធមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយហេតុផលថា គណបក្សនេះខ្វះខាតឯកសារក្នុងការចុះបញ្ជីស្របទៅតាមនីតិវិធី។ ការសម្រេចរបស់ គ.ជ.ប នេះត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឃើញថាត្រឹមត្រូវ និងជាការសម្រេចបិទផ្លូវតវ៉ាតាមផ្លូវច្បាប់របស់បក្សភ្លើងទៀន៕

ព្រលឹងនៃអត្តសញ្ញាណជាតិដែលរំលេចក្នុងចម្លាក់ស្បែក
ខេត្តសៀមរាប៖ ចម្លាក់ស្បែកជាប្រភេទមរតកសិល្បៈប្រពៃណីបុរាណមួយបែបក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ តែហាក់មិនសូវមានភាពរីកចម្រើន ដោយសារបញ្ហាសេដ្ឋកិច្ច សាធារណៈជនមិនសូវចំណាយក្នុងការទិញវត្ថុអនុស្សាវរីយ៍។ នេះជាការលើកឡើងរបស់លោកអេ ចាន់តង ជាសិល្បៈករសម្តែងក្នុងក្រុមល្ខោនស្បែកលោកតា ទី ជៀន។

លោកជាអ្នកសម្តែង និងជាអ្នកពោលម្នាក់នៅក្នុងក្រុម ក្រោយមកទៀតលោកបន្តចាប់អាជីពជាអ្នកចម្លាក់ស្បែកសម្រាប់លក់ជាវត្ថុអនុស្សាវវីយ៍នៅផ្ទះ ក្នុងខេត្តសៀមរាប។

សំឡេងញញួរលាន់ឮមិនដាច់ ដំប៉ះគ្នាជាមួយនឹងដែកដាប់លើស្បែកគោ ហាក់បង្ហាញអំពីទេពកោសល្យ និងសកម្មភាពផ្សព្វផ្សាយ បណ្តាលចិត្តអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍និងចង់ឈ្វេងយល់អំពីមរតកវប្បធម៌ដ៏មានតម្លៃទាំងនេះឱ្យបានគង់វង្សនៅយូរអង្វែង។

លោកអេ ចាន់តង បានផ្តល់បទសម្ភាសន៍ដល់Newsroom Cambodia ថា សូមឱ្យសាធារណៈជនព្យាយាមឈ្វេងយល់ ផ្សព្វផ្សាយ គាំពារ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ ដែលបន្សល់ពីបុព្វបុរសតាំងពីបរមបុរាណមកដើម្បីចូលរួមផ្សព្វផ្សាយ និងរួមចំណែកអភិរក្សឱ្យបានគង់វង្សបន្តទៀត។

លោកចាន់តងថា ទាំងភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មិនគួរមើលរំលង សិល្បៈ ចម្លាក់ ស្បែក ដែល ជាសិល្បៈដ៏ល្អឯកមួយនេះឡើយ ព្រោះថាក្រៅពីការដាក់តាំងលម្អវា គឺជាការលើកស្ទួយនៃ ការងារហត្ថកម្មរបស់ខ្មែរ ដែលបង្ហាញអោយឃើញថានេះជាតម្លៃបែបខ្មែរ។ លោកថាបរទេសតម្លៃ វប្បធម៌ធ្វើដោយដៃ បរទេសគេអោយតម្លៃណាស់ឃើញ យើងអង្គុយឆ្លាក់ដោយដៃ។

អេ ចាន់តង ជាសិល្បករសម្តែងល្ខោនស្បែកក្នុងក្រុមលោកតាទី​ ជៀន នៅ ឃុំ ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ មាសពេជ្រ សូលីតា

លោកថា៖ «ឃើញយើងធ្វើស្អាតអញ្ចឹង មិនគួរឱ្យជឿថាយើងឆ្លាក់នឹងដៃ គាត់អត់ចង់ទិញទេ គាត់ទិញអាប្រេប្រោធ្វើដោយកូនក្មេងវិញ ព្រោះគាត់គិតថាយើងធ្វើនឹងម៉ាស៊ីន តែកាលណាធ្វើអោយគាត់មើលទៅគាត់ចងចាំ មិនគួរណាយើងធ្វើបាន អញ្ចឹងគេអោយតម្លៃយើងខ្ពស់»។

លោកបន្តទៀតថា ល្ខោនស្បែក ជាដំបូងបង្អស់ គឺជាផ្ទាំងទស្សនីយភាពមួយរបស់ខ្មែរដែលមានតាំង ពីមុនសម័យអង្គរ មកម្ល៉េះ និង ជាសិល្បៈ បុរាណ មួយបែបដែលមានដើមកំណើតឡើងតាមរយៈជនជាតិខ្មែរ ។

លោកថា៖« ពីដើមអត់មានកុនទូរទស្សន៍ដូចសម័យឥឡូវនេះទេ អោយតែមានកម្មវិធីបុណ្យធំៗ យើងលេងនៅកម្មវិធីដូចជាចម្រើនព្រះជន្មស្តេច ឬ បុណ្យសពព្រះចៅអធិការ ហើយនិងបុណ្យជាតិផ្សេងៗ អោយតែមានកម្មវិធីបុណ្យអីយើងក៏ចាប់ផ្តើមយកល្ខោនស្បែកហ្នឹងទៅលេងហ្នឹងហៅដូចថាកុនខ្មែរសម័យពីដើមអត្តសញ្ញាណយើងហើយមានប្រភពតាំងពីដើមមកដូចរឿងរាមកេរិ៍្តដែលមានចម្លាក់ជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្ត»។

លោកលើកឡើងថា បច្ចុប្បន្នល្ខោនបុរាណនេះ ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ ព្រមបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិផងដែរ។

លោកថា៖ «ជាសិល្បៈល្ខោននិងជាចម្លាក់មួយបែបដែលមានក្បូរក្បាច់យ៉ាងល្អវិចិត្រដែលបានបង្កប់អត្តន័យយ៉ាងរស់រវើកអំពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណរបស់ខ្មែរ ល្ខោនស្បែក ត្រូវបានអង្គការយូណេស្គូ ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិរបស់ជនជាតិខ្មែរ»។

លោក ញឹម សេរី រតនាលើកឡើងថា ផលលំបាកមួយរយៈពេលនេះគឺផ្នែកសេដ្ឋកិច្ចជាធំ ព្រោះអីយើងប៉ះពាល់ផ្នែកសេដ្ឋកិច្ច […] សាលាលីត ថឺផ្តើមពី ៥ ឡើងរហូត៨០នាក់ ដល់មានកូវីដទើបថយចំនួន ហើយរហូតមកដល់ក្រោយកូវីដនេះនៅសល់តែ២៨នាក់ទេ ដោយសារតែលទ្ធភាពរបស់យើងពុំអាចទៅរួច។

លោកបន្តថា៖« ផលលំបាកដោយសារកន្លែងយើងជាកន្លែងឯកជន […] ចឹងយើងរំពឹងទៅលើការលក់ដូរ ដល់ពេលមានបញ្ហាប៉ះពាល់នៅតំបន់សៀមរាបនេះ ពេលណាអត់មានភ្ញៀវទេសចរណ៍ គឺយើងមានប៉ះពាល់ជាមួយសេដ្ឋកិច្ច ដល់ពេលសេដ្ឋកិច្ចយើងទៅគឺថាចំណូលអត់មានចូល ដល់ចំណូលអត់មានចូលយើងមានតែចំណាយ អញ្ចឹងអ្វីដែលយើងចំណាយទ្រទ្រង់បានត្រឹមតែមួយឆ្នាំ»។

ចម្លាក់ស្បែកនៅ​ Little Angel។ រូបភាព៖ មាស​​ ពេជ្រសូលីតា

លោកបញ្ជាក់ថា រូបចម្លាក់ដែលធ្វើដោយស្បែកត្រូវបានយកទៅប្រើក្នុងល្ខោនស្បែកដើម្បីសម្តែងអប់រំបែបប្រពៃណីរបស់ខ្មែរ មានតាំងតែពីសតវត្សទី១មក តែហាក់មិនសូវមានច្រើនដូចចម្លាក់ថ្ម ឬចម្លាក់ឈើឡើយ។ម្យ៉ាងទៀតការប្រកបមុខរបរនេះនាំឱ្យលោកទទួលបានកិត្តិយស និងមោទកភាព។

លោកថា៖« ល្ខោនស្បែក គឺមានលក្ខណៈជាភស្តុតាងតាមប្រាសាទប្រហែលជាអាចជានៅក្នុងសតវត្សទី១ ហើយក៏យើងបន្តមកទៀតមក ដោយសារចេញលក្ខណៈរាមកេរិ៍្ត សាច់រឿងរាមកេរិ៍្ត ពីដើម គឺយើងមិនទាន់មានជាលក្ខណៈសម្លៀកបំពាក់ជារាមក្តេរិ៍ទេ តែប្រហែលជាយើងមានជាល្ខោនស្បែកតូច ល្ខោនស្បែកតូចនោះគឺយើងកាត់ជារាងស្បែកធ្វើចលនា មានមាត់មានកទៅ ដើម្បីថាសិល្បៈវាជាការអប់រំរួមគ្នានៃការកម្សាន្តតែវាជាលក្ខណៈអប់រំដូចជាល្ខោនស្បែក»។

លោកបញ្ជាក់ថា៖« ទូទាំងប្រទេសមានតែ១៦កន្លែង មិនដូចថ្មឬឈើមានរាប់រយកន្លែង អញ្ចឹងទៅខ្ញុំបានបង្កើតជាសាលារៀនហើយក៏ចាប់ផ្តើមមានកិត្តិយស ថាយើងពីមុនធ្លាប់គេមិនអោយតម្លៃ ជាក្មេងរើសអេតចាយ ជាក្មេងអត់ម៉ែឪមិនដែលមានគេយកចិត្តទុកដាក់អោយតម្លៃ នៅពេលដែលយើងក្លាយជាគ្រូបង្រៀនគេ គេសំពះយើង គេអោនលំទោន គេអោយតម្លៃយើង អញ្ចឹងក៏មានមោទកភាពមួយថា យើងសប្បាយចិត្ត »។

លោកថា ពីមុនសម្បូរតែបរទេស តែឥឡូវមានខ្មែរអោយតម្លៃខ្លះៗដែរ ដូចថាយើងចូលរួមពន្យល់អំពីការងាររបស់យើងនៅសាលារបស់យើងថាវាប៉ះពាល់ ហើយទៅគាត់ក៏លើកតម្លៃអោយ យើងក៏ស្នើសុំទៅគាត់ថាអាចចែករំលែកខ្លះមកខាងយើងជួយជាវជួយទិញ ដើម្បីយើងបានលុយហ្នឹងយកមកធ្វើជាធនធានសម្រាប់ថែរក្សារបស់ហ្នឹងបន្តទៅទៀត បើសិនយើងស្រឡាញ់ចេញតែពីបេះដូង ចេញតែពីពាក្យសម្តី យើងមិនអាចទិញបាយញុំាបានទេ អញ្ចឹងហើយការចែករំលែកហ្នឹងគឺចិត្តក៏ចង់បាន ថវិកាក៏ចង់បាន។

លោកថា៖«ឧទារហណ៍ថាគាត់ជួយទិញជួយជាវតាំងបង្ហាញទៅគេនឹងឃើញការតុបតែងបានស្អាតគេហ្នឹងជួយជាវហ្នឹងទៅ អ្នកដែលទ្រទ្រង់ផ្នែកវប្បធម៌សិល្បៈហ្នឹងក៏យើងអាចនឹងមានទឹកចិត្តបន្តទៅទៀត តែបើធ្វើរួចយកទុកចោល ធ្វើរួចស្តុកចោលហើយខាតបង់ទិញស្បែក ចំណាយពេលវេលាអត់មានគេអោយតម្លៃ អ្នកសិល្បៈករហ្នឹង នឹងត្រូវអស់ទឹកចិត្តនៅថ្ងៃណាមួយ»។

លោកថា គ្រប់រឿងទាំងអស់ ទាំងការសម្តែង ស្បែកតូច ស្បែកធំ ស្បែកពណ៌ហ្នឹងគឺអោយនិយមន័យមកគឺចង់ពន្យល់មនុស្សថា ភាវៈអាក្រក់គឺមិនដែលជោគជ័យគឺតែងតែបរាជ័យទោះបីអ្នកឈ្នះតែថ្ងៃក្រោយអ្នកគង់នឹងបរាជ័យ តែបើភាវៈល្អគឺបានន័យថាក្លិនផ្កាដែលក្រអូបគឺនៅក្រអូបរហូតហើយ ស្អុយគឺនៅតែស្អុយរហូតហើយ មិនអាចក្រអូបទៅជាស្អុយបានទេ អញ្ចឹងហើយសាច់រឿងហ្នឹងលក្ខណៈគឺដូចយើងអប់រំអញ្ចឹង សម្រាប់អោយយល់ដឹងពីតម្លៃខ្លួនឯងយល់ដឹងពីជីវិតរស់នៅអោយមានសេចក្តីថ្លៃថ្នូរ រស់របៀបមិច ធ្វើរបៀបមិចនៅក្នុងសង្គម។

សកម្មភាពឆ្លាក់ស្បែក។ រូបភាព៖ មាស ពេជ្រសូលីតា

លោកមានប្រសាសន៍ថា៖« ពីដើមយើងអត់មានកុនទេមានតែល្ខោនស្បែក អញ្ចឹងគាត់លេងជាល្ខោននឹងឡើងមកដើម្បីពន្យល់អប់រំប្រជាជន មនុស្សអោយរៀនធ្វើអំពើល្អ រៀនចេះស្គាល់អំពីតម្លៃខ្លួនឯងយ៉ាងណាៗ គឺយើងលើកជាសាច់រឿង ដូចជាអ្នកខ្លះគាត់លេងប្រជល់ក្របី ប្រជល់មាន់ ប្រជល់គោចឹងទៅ[…] ចង់ឈ្នះចង់ចាញ់ធម្មតា អត់មានការលោភលន់អត់មានការឈ្លោះគ្នាអញ្ចឹង ក៏យើងមានតួតាដូនចាស់ ដូចលោកមុន្នីឥសី ឬក៏សមត្ថកិច្ចណាមួយ លោកមកពន្យល់ថាកុំធ្វើទង្វើអញ្ចឹងវាមិនល្អទេ»។

លោកថា សូមឱ្យមហាជន សហគ្រាស ក្រុមហ៊ុនផ្នែកទេសចរណ៍ចូលរួមគាំទ្រ និងឱ្យតម្លៃ តាមរយៈជួយចែករំលែកក្នុងការផ្សព្វផ្សាយ ដើម្បីអោយបរទេសគាត់បានយល់អំពីសិល្បៈវប្បធម៌របស់យើងផង។

លោកថា៖« យើងអាចមានចំណូលចូលមកក្នុងប្រទេសរបស់យើងក៏ដូចជាគេជួយទិញជួយជាវសិល្បៈរបស់យើងទៅដើម្បីចែករំលែកនូវសិល្បៈហ្នឹងទៅអោយក្រៅប្រទេសគេបានស្គាល់អំពីអ្វីទៅដែលហៅថាសិល្បៈបេតិកភណ្ឌស្រុកខ្មែរយើង ដែលយើងចូលជាបេតិកភណ្ឌដែរហើយ»។

លោកថា៖ «ទី២ ចំណូលហ្នឹងអាចទ្រទ្រង់ដល់សិល្បៈករ ក៏ដូចជាជនក្រីក្រដែលគាត់ចាប់របរ មុខជំនាញខាងសិល្បៈស្បែកគ្នាបានបន្តរហូតដល់ថាមិនអាចបោះបង់ចោល បើសិនជាអត់មានទម្រង់នៃការផ្សព្វផ្សាយផ្តល់តម្លៃ។

ពេលផ្សព្វផ្សាយសិល្បៈករឬក៏អ្នកចម្លាក់មានទឹកចិត្តខំប្រឹងរៀនសូត្រ ហើយថាអ្វីដែលយើងខំប្រឹងប្រែងហ្នឹងវាមិនអាសារបង់ទេ វានឹងបន្តទៅទៀត ហើយបើអាចចូលរួមចំណែកគឺថាហ្នឹងឯង គឺថាខ្ញុំចង់អោយគាត់ជួយផ្សព្វផ្សាយអោយបានច្រើនគឺដើម្បីអោយទូលំទូលាយដូចនៅបរទេសអញ្ចឹងដែរ នៅប្រទេសជិតខាងយើងមានការផ្សព្វផ្សាយល្អ ។

ចំពោះលោក ឆប ដែលកំពុងអង្គុយដាប់រូប មានមាឌដំបង អាយុ៤០ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិឃ្មៀន សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដោយសព្វថ្ងៃនេះលោកជាអាជីវករលក់ចម្លាក់ ស្បែកបានបញ្ជាក់ថា ចំពោះចម្លាក់ស្បែកបើទោះបីជាមានទម្រង់ក្បាច់ឬលំនាំឆ្លាក់តាមបែបរឿងព្រេងពីបុរាណក៏ពិតមែនប៉ុន្តែនៅតែអាចឆ្លាក់តម្រូវតាមចិត្តរបស់អ្នកទិញបានដូចគ្នា។

ចម្លាក់ស្បែកដែលគេនិយមហៅថាចម្លាក់ស្បែកគោជាសិល្បៈមួយដែលកើតចេញពីរបាំបុរាណល្ខោនស្បែករបស់ខ្មែរ ដែលល្ខោនស្បែកនេះដែរមាន២ទម្រង់គឺ ល្ខោនស្បែកធំ និង ល្ខោនស្បែកតូច។

លោកប្រកបមុខរបរនេះបានជាច្រើនឆ្នាំណាស់ហើយដោយលោកដើរលក់ចម្លាក់ស្បែកនេះនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាបតែដោយសារបញ្ហាការរីករាលដាលនៃជម្ងឺឆ្លងទើបធ្វើអោយរូបលោកមិនអាចបន្តប្រកបមុខរបរនៅតាមប្រាសាទដូចកាលពីមុន។

អាជីវកម្មចម្លាក់ស្បែកមួយកន្លែងស្ថិតក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាម ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣។ រូបភាព៖ មាស ពេជ្រសូលីតា

លោកថា៖«កាលកូវីដចូលមកអត់អាចទៅលក់ណាបានទេបិទឈឹងប្រដោយគឺនៅតែផ្ទះនិយាយទៅអត់មានបានទៅលក់នៅណាទេពេលកូវីដនេះ មកដល់ឥឡូវនេះលក់បានគ្រាន់តែវាមិនដូចពីមុន»។

លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់មកខាង Newsroom Cambodia ថាទីតាំងចម្លាក់ល្ខោនស្បែក ដែលសំខាន់ៗមានចំនួនពីរទីតាំងធំៗ គឺនៅភ្នំពេញនិងនៅខេត្តសៀមរាប។

លោកបានបញ្ជាក់បន្ថែមអំពីចក្ខុវិស័យរបស់ក្រសួងវប្បធម៌ក្នុងការអភិរក្សចម្លាក់ស្បែកថា៖«ក្រសួងជួយជ្រោមជ្រែង ការអភិរក្ស ជួយផ្ដល់ឱ្យមានការសម្ដែង ជួយអ្វីដែលក្រសួងអាចជួយទៅបានតាមរយៈការផ្ដល់ជំនួយ […] ជួយឱ្យគាត់មានការសម្ដែងញឹកញាប់ជួយឱ្យគាត់មានជាប្រាក់បៀវត្ស ជួយឱ្យគាត់មានម៉ោងបង្រៀន ជួយដល់ក្មេងៗជំនាន់ក្រោយ នេះហើយជាយន្តការដែលការពារនិងអភិរក្សចម្លាក់ស្បែក»៕

ពលរដ្ឋស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវលំមួយខ្សែ ពិបាកធ្វើដំណើរខ្លាំង
ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ នៅពេលមានម៉ូតូឡានធ្វើដំណើរឆ្លងកាត់ម្ដងៗគឺមានដីហុយ សសំពោងពេញលើផ្លូវ ស្លឹកឈើដែលនៅសងខាងផ្លូវប្រែពណ៌ទៅជាពណ៌ស ដែលបណ្ដាលមកពីដីហុយទៅជាប់។ ពលរដ្ឋខ្លះនាំគ្នាយកទឹកមកស្រោចនៅលើផ្លូវតាមមុខផ្ទះរៀងៗខ្លួន ដើម្បីកុំឱ្យមានដីហុយខ្លាំងពេកចូលទៅក្នុងផ្ទះ។

ពលរដ្ឋ ដែលធ្វើដំណើរនៅលើផ្លូវលំ ក្នុងឃុំស្វាយយា អ្នកខ្លះត្រូវប្រើក្រមា ឬម៉ាសដើម្បីបិទបាំងមុខការពារដីហុយ នៅពេលជិះម៉ូតូរលាក់ ឮសូរប្រាវៗ។ ពលរដ្ឋរស់នៅស្រុកស្វាយជ្រុំខេត្ដស្វាយរៀងស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវលំមួយខ្សែ ដែលពិបាកក្នុងការធ្វើដំណើរខ្លាំង។

លោក សាយ វល្លិ៍ កំពុងអង្គុយនៅលើតុថ្មនៅខាងមុខផ្ទះក្រោមម្លប់ជ្រៃបានប្រាប់Newsroom Cambodia ថាផ្លូវលំមួយខ្សែ នេះធ្វើបានល្អប្រហែល២ឆ្នាំ ហើយខូចទៅវិញ។លោកថាផ្លូវខូចធ្វើឱ្យប៉ះពាល់ដល់សិស្សសាលាទៅរៀន ខែវស្សាវាពិបាកធ្វើដំណើរមានកន្លុកកន្លៀតល្បាប់ផង។

បុរសវ័យ៧២រូបនេះបានប្រាប់ទៀតថា ផ្លូវ ដែលខូចគឺបណ្ដាលមកពីឡានដឹកដីមានចំនួនច្រើន លោកថាកន្លងមកមេភូមិ ធ្លាប់បានហាមឃាត់ក្រុមឡានដឹកដីដែរ តែក្រុមឈ្មួញដឹកដីទាំងនោះបានទៅសុំមេឃុំ តែមេឃុំឱ្យដឹកបន្តទៀតដល់ខូចផ្លូវ មេឃុំមកបន្ទោសមេភូមិ។

មេឃុំអនុញ្ញាតឱ្យដឹក១០ជើងតែក្រុមឈ្មួញដឹក១២០ទៅ១៣០ជើង រឿងអីមិនខូចផ្លូវ លោកប្រាប់ថាមេឃុំមិនដែលចុះមកហាមឃាត់ដោយផ្ទាល់នោះទេ បើមានក្រុមឡានដឹកដីគ្រាន់តែតេមកមេភូមិឱ្យហាមឃាត់តែប៉ុណ្ណោះ។

លោកសាយ វល្លិ៍ កំពុងផ្ដល់បទសម្ភាសមកខាង Newsroom Cambodia ថ្ងៃទី០៩ មេសា ២០២៣។ រូបភាព៖ សួន វុត្ថា

លោកលើកឡើងថា៖ «ពិបាកចាស់ៗធ្វើដំណើរទៅវត្ត ហើយនិងសិស្សសាលាគ្នាពិបាកទៅមក[…] ដល់ចឹងខែភ្លៀងពិបាករអិល។ ខែប្រាំងវាគ្រាន់តែហុយទ្រលោម ប៉ះពាល់ទាំងសិស្ស និយាយរួមទៅប្រជាពលរដ្ឋទូទៅតែម្ដង»។

ផ្លូវដែលខូចពិបាកធ្វើដំណើរនេះមាន៣ភូមិគឺភូមិស្វាយយា ភូមិស្វាយជំរៅ និងភូមិមហាសួន។ លោកថាកន្លងមកពលរដ្ឋធ្លាប់បានស្នើឱ្យអាជ្ញាធរជួសជុលផ្លូវដែលខូចដែរ តែអាជ្ញាធរគាត់ថាកុំភ័យចាំគេធ្វើ លោកថាបើបានផ្លូវល្អមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

លោកបញ្ជាក់ថា៖ «វាស្រួលទាំងប្រជាពលរដ្ឋ ស្រួលទាំងសិស្ស ស្រួលធ្វើដំណើរទៅមក ដឹកទំនិញលក់ដូរអីហ្នឹង វាបានសុវត្ថិភាព។ ខ្ញុំចង់សំណូមពរថាឱ្យអស់លោកជួយធ្វើផ្លូវហ្នឹងឱ្យបានស្អាតមិនដល់ថាកៅស៊ូ ឱ្យតែបានម៉ាស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើររកស៊ីចង់បានតែប៉ុណ្ណឹង។ ចង់បានខ្សាច់ភ្នំស្រួលជាង»។

ពលរដ្ឋម្នាក់ទៀតលោកសៅ សុភុន អាយុ៦៧ បានប្រាប់Newsroom Cambodiaថា ការលំបាករបស់ប្រជាជនមានច្រើន បើក្មេងសិស្សសាលាទៅរៀនវិញ នៅខែវស្សា ជិះកងវាងផ្លូវល្បាប់ ដីឥដ្ឋជាប់កង់ ហើយបើមនុស្សចាស់វិញប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមជិះកង់មិនកើត។ បើខែប្រាំងវិញ ផ្លូវគឺហុយហ្មងពិបាកបងប្អូនធ្វើដំណើរ ហើយផ្លូវនេះអត់រាបស្មើ គឺផ្លូវមានរលកមានរលាក់ មានគន្លុកមានគន្លៀត ពិបាកគេចណាស់សូម្បីម៉ូតូកង់មិនចង់ហ៊ានជិះផងលោកថាផ្លូវ ដែលលំបាកមានប្រវែងជាង២គីឡូម៉ែត។

លោកលើកឡើងថា៖ «ពីភូមិមហាសួន ឡើងទៅស្វាយយាប្រហែលជា២គីឡូជាង។ កន្លងមកគឺមេឃុំហើយនិង[មេ]ភូមិសុំប្រជាជនក្នុងមួយគ្រួសារហ្នឹង ដូចជា៤ម៉ឺន បាទ៤ម៉ឺនគឺដាក់ថ្មខ្សាច់ផេះ ដាក់បានតែមួយប្រាំង ដល់ខែវស្សាឡើងបាត់អស់ គឺភើត ទៅតាមជើងឡានផង ផាត់តាមខ្យល់ទៀតពេលហ្នឹងផ្លូវខូច»។

លោកថាប្រជាជនមិនហ៊ានសួរនាំទៅកាន់អាជ្ញាធរនោះទេខ្លាចខុស ព្រោះយើងសួរនាំទៅដេញដោលដាក់គ្នា ដល់ចឹងគ្មានបានសួរនោះទេ លោកប្រាប់ថាមូលហេតុដែលនាំឱ្យផ្លូវខូចគឺបណ្ដាលមកពីឡានដឹកដីលើសទម្ងន់ ហើយឡានធ្វើដំណើរតាក់ស៊ីដឹកម៉ូយផង ។លោកប្រាប់ថានៅរដូវវស្សាពេលមានសមាជិកគ្រួសារឈឺ ឬត្រូវទៅឆ្លងទន្លេត្រូវទៅមន្ទីរពេទ្យឡានពេទ្យមកយកមិនបានទេត្រូវតែសែង។

លោកសៅ សុភុន កំពុងបង្ហាញពីទុក្ខលំបាកពីការធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិស្វាយជុំរៅ ថ្ងៃទី០៨ មេសា ២០២៣។ រូបភាព៖ សួន វុត្ថា

លោកបន្ថែមថា៖ «ឡាន[ពេទ្យ]ចូលមិនរួចទេជាប់ជើង មានតែសែង គ្រួសារចេះតែសែងនាំគ្នាជូនទៅដល់មន្ទីរពេទ្យទៅ។មុនបោះឆ្នោតមេឃុំថាធ្វើឱ្យ ឥឡូវបោះសភាហ្នឹង គ្រាន់តែថាទៀត សន្យាថាធ្វើតែមិនទាន់ធ្វើ។ ផ្លូវពិបាកហ្នឹងរាប់ឆ្នាំណាស់ដូចគ្មានបានផ្លូវស្រួលផង ប៉ុណ្ណឹងថាស្រួលណាស់ បើពីមុនមកអត់រួចទេ កុំថាតែខែវស្សានិងខែប្រាំង។ ថាតែធ្វើៗហ្នឹង ប្រហែលជា២ដងហើយនៅតែមិនធ្វើ»។

ពលរដ្ឋម្នាក់ទៀតលោកសុខ សំអឿន អាយុ៥២ឆ្នាំ បានប្រាប់Newsroom Cambodia ខែប្រាំងដីហុយ នៅរដូវវស្សាល្បាប់ស្អិតទៅណាមកណាមិនកើត ជាប់ម៉ូតូហើយប៉ះពាល់ដល់សុខភាពអ្នករស់នៅតាមបណ្ដោយផ្លូវ និងចំណាយពេលវេលាច្រើននៅពេលធ្វើដំណើរទៅធ្វើការ។

លោកលើកឡើងថា៖ «តាមផ្លូវអីវាពិបាកហ្មងខែភ្លៀងខែរលឹមវាជាប់ដី សុទ្ធតែល្បាប់ ជាប់ឡានភ្លៀងទៅជិះម៉ូតូមិនកើត។ ទៅ [មន្ទីរពេទ្យ] ទាំងពិបាកស្រណុកចេះតែទៅហើយ បើយើងមានអាសន្នហើយ យើងត្រូវធ្វើម៉េច។ វាពិបាកការធ្វើដំណើរ ពេលភ្លៀងរលឹមពិបាកអារឿងជាប់ស្អិតម៉ូតូ»។

សភាពផ្លូវនៅភូមិមហាសួន ថ្ងៃទី០៩ មេសា ឆ្នាំ២០២៣។ រូបភាព៖ សួន វុត្ថា

មេភូមិមហាសួនលោក វ៉ា យ៉ន បានប្រាប់Newsroom Cambodia ថាបើតាមដំណឹងដែលមេឃុំប្រាប់លោកថា ផ្លូវនឹងត្រូវធ្វើនៅមុនពេលបោះឆ្នោត ហើយត្រូវធ្វើចំនួន២ផ្លូវខ្សែ។ខ្សែទី១ចាប់ពីវត្តបឹងរ៉ៃដល់ថ្នល់កែងអង្គរសខេត្ដព្រៃវែង ខ្សែទី២គឺនៅក្នុងភូមិ។

លោកលើកឡើងថា៖ «ផ្លូវទី១ គឺពីខាងមុខវត្តបឹងរ៉ៃរហូតដល់ថ្នល់កែងអង្គរសផ្លូវទី២គឺផ្លូវក្នុង ភូមិស្វាយយាឆ្លងកាត់ភូមិស្វាយជុំរៅ ភូមិមហាសួន ឡើងទៅភូមិអង្គរស»។

ពលរដ្ឋមួយចំនួននៅខេត្ដស្វាយរៀងចោទអាជ្ញាធររើសអើងក្នុងការផ្ដល់ប័ណ្ណក្រីក្រ
ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ «ខ្ញុំកំពុងដើររើសកួរស្រូវ គេទៅហៅ[អ្នកជិតខាង] …ថាគេកំពុងសម្ភាសរកអ្នកក្រីក្រ ខ្ញុំខំមកលើកដៃសំពះលោកពូខ្ញុំសុំ [ប័ណ្ណក្រីក្រ] មួយមក ហើយគេ[មេភូមិ]ថាអត់ឱ្យ ចឹងទុកឱ្យខ្ញុំងាប់មែន? ខ្ញុំថាចឹង ហើយគេ[មេភូមិឆ្លើយ]ថាងាប់ៗទៅ» នេះជាការលើកឡើងរបស់អ្នកស្រី អ៊ឹម សាម៉ុល ជាពលរដ្ឋកំពុងរស់នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងដែលបានអះអាងថាអ្នកស្រីមិនទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌។

រសៀលថ្ងៃត្រង់ អ្នកស្រីអ៊ឹម សាម៉ុល មានវ័យ៦៣ឆ្នាំ ស្បែកជ្រួញសម្បុលខ្មៅ មានជំងឺប្រចាំកាយ ព្រមទាំងមានបន្ទុកចិញ្ចឹមចៅស្រីវ័យ៦ឆ្នាំ មានជីវភាពក្រខ្សត់ អត់ឃ្លាន និងអស់សង្ឃឹមខ្លាំងដែលមិនទទួលបានប័ណ្ណសមធម៌។

អង្គុយដោយទឹកមុខក្រៀមក្រំលាយឡំទឹកភ្នែក អ្នកស្រីអ៊ឹម សាម៉ុល ជាមួយចៅស្រីផ្តល់បទសម្ភាសដល់ Newsroom Cambodia នៅលើគ្រែក្នុងរោងតូចមួយ ដែលមានដំបូលប្រក់ស័ង្កសីចាស់ៗ ជញ្ជាំងបាំងដោយកន្ទេល និងក្រណាត់រយេករយោក ហាក់បង្ហាញពីទុក្ខលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។

អ្នកស្រី​ អ៊ឹម​ សាម៉ុល ហៅម៉ៅ​ ​​​​​​អង្គុយជាមួយចៅស្រី ផ្តល់បទសម្ភាស​ទាំង​ទឹក​ភ្នែកអំពី​ការ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ​​មិនមានតម្លាភាព នៅថ្ងៃទី៨​ ខែមេសា ឆ្នាំ២០២៣ ខេត្តស្វាយរៀង។ រូបភាព៖ មាស ពេជ្រសូលីតា

ពលរដ្ឋនៅ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងចោទអាជ្ញាធរថា ការផ្ដល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រមិនមានតម្លាភាព ចំពោះពលរដ្ឋដែលក្រលំបាកពិតប្រាកដមិនទទួលបាន ប៉ុន្តែបានតែអ្នកដែលមានជីវភាពធូរធារ ឬសាច់ញាតិមេភូមិ មេឃុំទៅវិញ។

អ្នកស្រី អ៊ឹម សាម៉ុល ហៅម៉ៅថា អ្នកស្រីស្នើសុំដល់ថ្នាក់ដឹកនាំទាំងអស់ដែលពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)ដល់អ្នកស្រី ព្រោះអ្នកស្រីខ្វះខាតខ្លាំង ការរស់នៅរាល់ថ្ងៃគឺបានអ្នកជិតខាងជួយផ្ដល់ជាអង្ករគ្រាន់បរិភោគ អ្នកស្រីរំពឹងថាបើសិនជាទទួលបានប័ណ្ណសមធម៌ជីវភាពរបស់អ្នកស្រីប្រាកដជាប្រសើរជាងសព្វថ្ងៃ។

អ្នកស្រីសំណូមពរ៖ «ខ្ញុំស្នើរទៅដល់ថ្នាក់ដឹកនាំដែលមានប័ណ្ណសមធម៌ ចង់សូមឱ្យជួយជាស្អីក៏ដោយ ជាថវិកាតិចតួចក៏ដោយ ក្នុងមួយខែៗ គ្រាន់ដោះទាល់ ពេលដែលខ្វះខាត ពេលខ្លះរកតែទឹកផឹកគ្មានផង»។
អ្នកស្រីបន្តថា៖ « ខ្ញុំមិនប្រកបរបរធ្វើអ្វីទេ ព្រោះខ្ញុំឈឺផង[…]បើសិនទទួលបានប័ណ្ណសមធម៌មែន ប្រហែលជាប្រសើរជាងហ្នឹងហើយក៏ស្រួលជាងហ្នឹងដែរកូនអើយ ដូចជាខ្វះខាតប្រហុកអំបិលគេជួយចឹងយើង បានលុយកាក់ខ្លះទិញ ដូចអង្ករហូបបានទិញហូបចឹងទៅណាកូនអើយ»។

អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនហ៊ានទៅសុំប័ណ្ណសមធម៌ពីមេឃុំនោះទេ ព្រោះខ្លាចត្រូវបានអាជ្ញាធរស្ដីបន្ទោសបែបនេះបន្ថែមទៀត អ្នកស្រីធ្លាប់ទៅសុំប័ណ្ណសមធម៌ ស្រាប់តែមេភូមិឆ្លើយតបគំរោះគំរើយ ធ្វើឱ្យអ្នកស្រីពិបាកចិត្តយ៉ាងខ្លាំង។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ដែលបានទៅសុំដល់មេឃុំទេ បើសុំមេភូមិឆ្លើយអញ្ចឹងមិនហ៊ានអត់ហ៊ានទៅទៀតខ្លាចឆ្លើយអញ្ចឹងពិបាកក្នុងចិត្ដណាស់»។

ផ្ទះអ្នកស្រី អ៊ឹម សាម៉ុល ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ រូបភាព៖ មាស ពេជ្រសូលីតា

អ្នកស្រី សឿន អាយុ៧៦ឆ្នាំស្គមសម្បុរសណ្តែកបាយ ភ្នែកមើលមិនឃើញច្បាស់ ពិបាកក្នុងការប្រកបកិច្ចការប្រចាំថ្ងៃ ថាការផ្ដល់ប័ណ្ណសមធម៌នេះគឺមានភាពរើសអើង ផ្ដល់ឱ្យតែអ្នកជាប់ខ្សែស្រឡាយសាច់ញាតិមេភូមិមេឃុំ។

អ្នកស្រីលើកឡើងថា៖ « ខ្ញុំយល់ឃើញថាគេរើសអើង គេឱ្យតែបងប្អូនគេចឹងទាល់តែត្រូវជាសាច់ញាតិបងប្អូនប្រធានភូមិគេបាន ខ្លះគេមានជាងខ្ញុំគេនៅបាន[ប័ណ្ណសមធម៌]ដែរ»។

អ្នកស្រីថា ប្រសិនបើបានប័ណ្ណសមធម៌អាចជួយដោះស្រាយបានច្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិនអស់ប្រាក់ មានប្រាក់ខ្លះសម្រាប់ទិញថ្នាំព្យាបាលជំងឺប្រចាំថ្ងៃ និងអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ អាជ្ញាធរធ្លាប់បានសួរនាំដែរ តែមិនទទួលបានដំណោះស្រាយអ្វីឡើយ។

អ្នកស្រីបន្ថែមថា៖ «កន្លងមកមានអាជ្ញាធរធ្លាប់បានមកសួរនាំដែរហើយក៏បាត់ស្ងាត់ទៅវិញទៅ […]ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលជួយខ្ញុំផងព្រោះខ្ញុំក្រីក្រមិនមានបងប្អូនទេ»។

អ្នក​ស្រី​ សឿន ផ្តល់បទសម្ភាស​ទាំង​ទឹក​ភ្នែកអំពី​ការ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ​​មិនមានតម្លាភាព នៅថ្ងៃទី៨​ ខែមេសា ឆ្នាំ២០២៣ ខេត្តស្វាយរៀង។ រូបភាព៖ មាស ពេជ្រសូលីតា

អ្នកស្រី នាង ចន្ទ័ អាយុ៦២ឆ្នាំ បានប្រាប់Newsroom Cambodia ថាអ្នកស្រីធ្លាប់ទទួលបានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)នៅក្នុងឆ្នាំ២០១៥ប៉ុន្តែមិនទទួលបានលុយនោះទេ ក្រោយមកអ្នកស្រីទទួលបានប័ណ្ណសមធម៌មួយទៀត ក៏លែងបើកលុយបានទៅវិញ ចាប់តាំងពីឆ្នាំ២០២០មកប័ណ្ណបើកលុយលែងបានរហូតមកដល់សព្វថ្ងៃនេះ ដោយមិនដឹងមូលហេតុអ្វីទាំងអស់។

អ្នកស្រីលើកឡើងថា៖ « បើកបានតែប៉ុន្មានខែហ្នឹង ស្រាប់តែបើកលែងបាន យើងក៏លែងទៅបើកទៅយើងមិនដឹងទៅតវ៉ានៅឯណា ខ្ញុំនៅតែម្នាក់ឯងមិនដឹងទៅណាមកណា»។

លោក សុខ សំអន មេឃុំស្វាយយា Newsroom Cambodia ព្យាយាមទាក់ទងជាច្រើនលើកច្រើនសា តាមគ្រប់មធ្យោបាយ តែលោកមិនអាចឆ្លើយតបបាន លោកប្រាប់ថាជាប់រវល់។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី ប្រាប់Newsroom Cambodiaថា បញ្ហានេះ ទៅសួរប្រធានមន្ទីរសង្គមកិច្ចខេត្ដស្វាយរៀងទៅ ថាមូលហេតុអ្វីមានការដកប័ណ្ណហ្នឹងវិញ។

ប្រធានមន្ទីរសង្គមកិច្ចខេត្ដស្វាយរៀងលោក ប៉ែន សុវណ្ណី បានប្រាប់Newsroom Cambodia ថា ការផ្ដល់ប័ណ្ណ ឬធ្វើប័ណ្ណសមធម៌នេះមិនមែនខាងមន្ទីរ ជាអ្នកទទួលខុសត្រូវនោះទេ ព្រោះខាងមន្ទីរខេត្តទទួលខុសត្រូវតែរឿងបើកលុយឧបត្ថម្ភតែណ្ណោះ។

អ្នកដែលធ្វើប័ណ្ណក្រីក្រជួនពលរដ្ឋ គឺក្រសួងផែនការ និងមន្ទីរផែនការធ្វើការជាមួយក្រុមប្រឹក្សាឃុំ។ ការផ្ដល់ប័ណ្ណសមធម៌នេះ ត្រូវឆ្លងកាត់ការសម្ភាសន៍ការដាក់ពិន្ទុត្រឹមត្រូវទើបអាចទទួលបាន ។

លោកលើកឡើងថា៖« ចំពោះពលរដ្ឋដែលមានប័ណ្ណហើយបើកលុយមិនបានត្រូវជូនដំណឹងទៅដល់មន្រ្ដីឃុំ ដែលទទួលខុសត្រូវលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ មិនអាចនៅស្ងៀមបាននោះទេ បើប័ណ្ណនៅមានសុពលភាពអាចបើកលុយបាន លើកលែងតែប័ណ្ណដែលផុតកំណត់ ឬអស់សុពលភាព»។

លោកបន្ថែម៖ « ខ្លាចតែ[ប័ណ្ណក្រីក្រ]គាត់ហួសសុពលភាព បានឱ្យគាត់ទៅជួបឃុំសង្កាត់ទៅ ដើម្បីឃុំសង្កាត់គេជម្រាបមកស្ថាប័នពាក់ពន្ធ័ ខាងខ្ញុំមិនដឹងប័ណ្ណដូចម្ដេចផង បើសិនប័ណ្ណនៅមានសុពលភាពបើកបានអាហ្នឹងគេដោះស្រាយ»។

អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី តា បានថ្លែងថា ការគិតដូចគាត់ គ្រាន់តែជាអារម្មណ៍មួយដែលរបស់គាត់ រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដោយផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ។ ក្នុងរយៈពេលកំណត់មួយ ហើយរាជរដ្ឋាភិបាលនឹងដកប័ណ្ណសមធម៌ ពីពួកគាត់វិញ ប្រសិនជាបានរកឃើញថា ជីវភាពរបស់ពួកគាត់បានប្រសើរឡើងវិញហើយ។

លោកបញ្ជាក់ថា៖«ចំនុចនេះប្រសិនជាគាត់បានដឹងថា មានគ្រួសារមានជីវភាពធូរធារ មានប័ណ្ណសមធម៌នេះ សូមគាត់ជួយរាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ ឬ មន្ទីរផែនការរាជធានី ខេត្ត ឬ មកក្រសួងផែនការផ្ទាល់ តាមរយៈPage Facebook ក្រសួងផែនការ ឬខ្ញុំក៏បាន ដើម្បីក្រុមការងារចុះទៅពិនិត្យផ្ទាល់ វាយតម្លៃ តាមស្ថានភាពជាក់ស្តែង ដកប័ណ្ណសមធម៌នេះមក»។

លោកថា៖« កន្លងមកក្រសួងផែនការ ក៏បានដកប័ណ្ណសមធម៌នេះ ពីគ្រួសារដែលមានជីវភាពប្រសើរឡើងវិញ ជាច្រើនម៉ឺនគ្រួសារហើយដែរ»។

លោកបញ្ជាក់ថា ក្នុងករណីពលរដ្ឋកំពុងជួបវិបត្តិ ធ្លាក់ចូលភាពក្រក្រី ពលរដ្ឋត្រូវស្នើទៅតាមរយៈភូមិ ឃុំ ឬរាយការណ៍ទៅក្រសួងផែនការក្នុងករណីខាងភូមិឃុំមានការយឺតយ៉ាវ។

លោករំលេចផងដែរថា៖«ប្រសិនជាគាត់គិតថាគ្រួសារគាត់កំពុងជួបវិបត្តិ ឬធ្លាក់ចូលភាពក្រីក្រ សូមឱ្យគាត់ដាក់ពាក្យស្នើប័ណ្ណសមធម៌ នៅតាមភូមិ ឃុំ ដែលគាត់រស់នៅ ប្រសិនជាមានការយឺតយ៉ាវ អាចរាយការណ៍ផ្ទាល់មកក្រសួងផែនការ ដើម្បីចាត់ក្រុមការងារចុះពិនិត្យស្ថានភាពគាត់ជាក់ស្តែង និងផ្តល់ប័ណ្ណសមធម៌ជូន»។

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូបញ្ជាក់ថា ប័ណ្ណសមធម៌ និងជំនួយឧបត្ថម្ភសង្គមមានពីរនេះខុសគ្នា ជំនួយឧបត្ថម្ភសង្គមមានកំណត់រយៈពេល តែប័ណ្ណសមធម៌មានរយៈពេលអាចយូរជាង។ គោលការណ៍របស់រាជរដ្ឋាភិបាល មិនមានការរើសអើងទេ គឺមានប័ណ្ណសមធម៌ត្រូវទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវ និងយុត្តិធម៌ មិនមាននិន្នាការនយោបាយ បក្សពួកនិយមទេ តែប្រសិនបើមានការប្រកាន់បក្សពួកត្រូវតែរាយកាណ៍ទៅអាជ្ញាធរពាក់ព័ន្ធ។កន្លងមកអាជ្ញាធរធ្លាប់មានចំណាត់ការលើមន្រ្តីម្នាក់នៅ ទឹកខ្មៅរឿងកិបកេងប្រាក់ឧបត្ថម្ភជូនពលរដ្ឋម្តងរួចមកហើយ។

លោកបន្តថា ក្នុងករណីពលរដ្ឋដែលក្រីក្រតែមិនទទួលបានប័ណ្ណសមធម៌ ឬបានហើយតែបើកមិនបាន ដោយមិនដឹងមូលហេតុ ពលរដ្ឋត្រូវទៅជួបអាជ្ញាធរដែលមានសមត្ថកិច្ចក្នុងការពិនិត្យ និងដោះស្រាយ គឺអាជ្ញាធរឃុំជាអ្នកវាយតម្លៃ និងផ្តល់ប័ណ្ណទាំងអស់ហ្នឹងដល់ពលរដ្ឋ ប្រសិនបើពលរដ្ឋមិនទទួលបានទេ ត្រូវតែទាមទារ ឬក៏តវ៉ានៅឃុំដើម្បីឱ្យគណៈកម្មាការពិនិត្យ និងវាយតម្លៃ។ ក្នុងករណីមិនបានទៀត អាចទៅប្តឹងដល់ស្រុកបន្តទៀត។

លោក អំ សំអាតលើកឡើងថា៖«កាលមុននៅតាខ្មៅ ត្រូវបានចាប់ខ្លួនពីបទពុករលួយ ពីព្រោះបានកិបកេងលុយកាក់ដែលឧបត្ថម្ភទៅប្រជាពលរដ្ឋក្រីក្រនេះដែរ ដូច្នេះបញ្ហាទាំងនេះដើម្បីជៀសវាងការរិះគន់បញ្ហានេះបន្តទៀត ទាល់តែមានការស្រាវជ្រាវអោយច្បាស់លាស់លើរឿងទាំងអស់ហ្នឹង ដើម្បីកុំឱ្យការផ្តល់ជំនួយសង្គម ឬប័ណ្ណសមធម៌ខុសគោលដៅ ឬខុសមនុស្សដែលមានជីវភាពធូរធារបែរជាបានប័ណ្ណ»។

អ្នកស្រី អឹម សាម៉ុល និយាយទាំងអួលដើមករខ្សឹមខ្សឹល ដៃពីកាន់ហោប៉ៅអាវរៀបរាប់ថា៖« ក្មួយអើយ អ៊ំនិយាយត្រង់ក្នុងហោប៉ៅអ៊ំមួយរយលុយខ្មែរក៏គ្មានផង ក្មួយ! ខ្ញុំស្បត់ឱ្យងាប់តែមួយរយលុយខ្មែរគ្មានផង ចៅលាដៃសុំប្រាំរយទិញទឹកផឹក [អ្នកស្រីឆ្លើយ]ថាកូនអើយផឹកទឹកពាងទៅ»៕

កម្ពុជានឹង អនុញ្ញាតឱ្យចូលទស្សនា និងផ្ដល់សិទ្ធិផ្សព្វផ្សាយទាំងក្នុងស្រុកនិងអន្តរជាតិ ដោយឥតគិតថ្លៃ
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការក្រកួតកីឡាអាស៊ីអាគ្នេយ៍ បានប្រកាសពីការចូលរួម និងការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសដោយឥតគិតថ្លៃ។

ក្នុងសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់អំពីការសម្រេចចិត្តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ អំពីការចូលទស្សនាពិធីបើក-បិទ ការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យចូលទស្សនា ទាំងភ្ញៀវជាតិនិងអន្តរជាតិដោយមិនគិតថ្លៃ។

ក្នុងសេចក្ដីជូនដំណឹង ដដែលបានបន្ថែមផងដែរថា៖ «ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុងនិងក្រៅប្រទេស»។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទីមួយក្នុង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។កម្ពុជាក៏នឹងបន្ដរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

សកម្មជនស្នើចូលគាល់ព្រះ​មហាក្សត្រ​ដើម្បី​ទូលថ្វាយ​អំពី​ស្ថានភាព​បរិស្ថាន និង​សិទ្ធិមនុស្ស
យុវជន សកម្មជនសិទ្ធិមនុស្ស ​និងបរិស្ថានប្រមាណ២០នាក់​​យក​លិខិតថ្វាយព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម សីហមុនី ក្នុងគោលបំណងដើម្បីស្នើសុំព្រះបរមរាជានុញ្ញាតចូលគាល់​ដើម្បី​ថ្វាយ​សេចក្តី​កង្វល់​អំពី​ស្ថានភាព​បរិស្ថាន ព្រៃឈើ សិទ្ធិមនុស្ស។​

កញ្ញា មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី ២៩ ខែមីនា  ឆ្នាំ២០២៣ថា ការជួបជុំ​គ្នានៅសួនវត្តបទុមវត្តីនេះ ដើម្បីដាក់លិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រ និង​ចូលគាល់ដល់ព្រះមហាក្សត្រ។

កញ្ញា មាន លីសា បញ្ជាក់ថា៖ «ទាក់ទងនឹងលិខិតនេះ គឺយើងចង់បង្ហាញសារយើងក្នុងនាមជាសមាគម ជា​យុវជន ជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ដែលមានបំណងចង់ចូលគាល់ព្រះមហាក្សត្រ ដោយ​សារ​តែយើង​មើលឃើញថា ព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការធានាធិបតេយ្យជាតិ បូរណភាពទឹកដី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

កញ្ញាបានបន្ថែមថា​៖ «ដូច្នេះគឺយើងមើលឃើញថា កន្លងមកគឺយើងអត់ដែលបានធ្វើសកម្មភាពបែបនេះនៅ​ក្នុង​ជំនាន់យើង។ យើងចង់​រំឮក​ឡើងវិញថា ព្រះអង្គនៅតែម្លប់ដ៏ល្អដល់ពួកយើង ក្នុងការ​ដែល​ព្រះអង្គ​អាច​ជួយ​សម្រួល​ដល់​យើង ក្នុងនាមជាសកម្មជន ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្សេងៗ ហើយយើង​នឹងជម្រាប​ពី​បញ្ហា​ដល់​ព្រះអង្គ ក្នុងនាមយើង ដូចបានរៀបរាប់ បើសិនជាព្រះអង្គព្រះរាជា​នុញ្ញាត​ឱ្យ​ពួកយើងចូលគាល់»។

លោក កើត សារ៉ាយ ជាសមាជិកសមាគសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរថ្លែងថា រដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រ មិនកាន់អំណាចក៏ពិតមែន ប៉ុន្តែព្រះអង្គជាអ្នកធានាគ្រប់យ៉ាង បូរណភាពទឹកដី ការឯកភាពជាតិ ការផ្សះផ្សាជាតិ ផ្សះផ្សានយោបាយ ព្រោះព្រះអង្គជាមេអគ្គបញ្ជាការកំពូល។ ប្រទេសដែលមានព្រះមហាក្សត្រ គឺតែងតែទុកព្រះមហាក្សត្រដូចជាអាទិទេព ប្រៀបដូចជាទេវតា ដែលជាម្លប់សម្រាប់ប្រជានុរាស្រ្តគ្រប់រូប។

លោកបន្តថា៖ «ដូច្នេះយើងសង្ឃឹមថា ក្រោយតែពីការដាក់លិខិតទៅព្រះកូណាហើយនេះ នឹង​បាន​ទៅ​ដល់​ដៃ​ព្រះករុណាហើ​យ ព្រះករុណានឹងបានពិនិត្យនៅលិខិតនោះ ហើយនឹងអនុញ្ញាតឱ្យសង្គមស៊ីវិលយើង សកម្មជន​បរិស្ថានយើង សកម្មជនសង្គមយើង បានចូលថ្វាយព្រះពរ ក៏ដូចជា​បាន​ថ្វាយ​អំពី​បញ្ហា​ព្រៃឈើ​ដែលកំពុង​តែ​បាត់បង់ ជាពិសេសព្រៃឡង់ដែលជាព្រៃចុងក្រោយរបស់យើង កំពុងតែ​រងការបំផ្លាញយ៉ាងខ្លាំង  »។

លោកជឿជាក់ថា ព្រះបរមនាថ សីហមុនីទ្រង់នឹងដើរតាមមាគ៌ារបស់ព្រះបិតា ព្រះបរមរតនៈកោដ្ឋសីហនុ ដែល​ទ្រង់តែងតែបានធ្វើជា រឿយៗ ក្នុងការលើកទឹកចិត្តឱ្យនិសិ្សតយុវជនឱ្យចូលរួមក្នុងការដោះស្រាយ បញ្ហា​ជាតិ លោកសង្ឃឹមថាព្រះករុណា ជីវិតតម្គល់លើត្បូង ទ្រង់អនុញ្ញាត​ឱ្យកល្រុម​យុវជ​ន​​បាន​ចូល​គាល់​ទាំង​អស់​គ្នា។

លោក កើត សារ៉ាយ ថា កន្ល​ងម​កលោ​កបាន​ដាក់​លិខិត​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​រឿងព្រៃឈើ​ទៅ​កាន់​ក្រសួង​បរិស្ថាន ក្រសួងកសិកម្មជាដើម ប៉ុន្តែជា​លទ្ធផលមកដល់ពេលនេះ ព្រៃឈើ​នៅតែ​ត្រូ​វ​​បាន​កាប់​បំផ្លាញ ចំណែក​ក្រសួងកសិកម្ម​មិនមានការ​លើកទឹក​ចិត្ត​ឱ្យ​សកម្មជន ឬសង្គមស៊ីវិលចូលទៅការពារ ប៉ុន្តែ​បែរ​ជា​បង្ហាញ​ថា នរណាហ៊ានចូលនឹងមានបទល្មើស​ទៅវិញ​។

លោកបញ្ជាក់ថា៖ «អាហ្នឹងហើយដែលយើងអត់ជំនឿជឿជាក់ទៀតទេ យើងអត់មានការជឿជាក់ថា រឿង​ព្រៃឈើ​ក្ដី រឿងសិទ្ធិ ការសម្តែងមតិ ដូចយុវជនគ្នាសម្តែងមតិកន្លងមកតែងតែមានការចាប់ខ្លួន យុវជន​សង្គម​នាំគ្នា​និយាយ​អំពីបញ្ហាសង្គមក៏ចាប់ខ្លួន […] តែមកដល់ពេលនេះអត់ការអន្តរាគមន៍ណា ដែល​ចេញ​លទ្ធផល​ទេ ដូច្នេះយើងមានតែរំពឹងដល់ព្រះកូណា ដែលព្រះអង្គជាព្រះមហាក្សត្រជាម្លប់ដល់ពួកយើងជារាស្រ្ត»។

Newsroom Cambodia បានទាក់ទងទៅអ្នកនាំពាក្យព្រះបរមរាជវាំង លោក អ៊ំ ដារ៉ាវុធ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០២៣ នេះ លោកឆ្លើយថា​ លោកមិនមានការពាក់ព័ន្ធនឹងករណីនេះទេ ហើយលោក​ក៏បាន​ប្រាប់​ឱ្យទា​ក់​ទ​ង​សួរទៅខាងរដ្ឋបាលវិញ។

រដ្ឋបាលនៅព្រះបរមរាជវាំងឆ្លើយតបដោយសុំមិនបញ្ចេញឈ្មោះថា លោកទទួលបានលិខិតហើយ និង​កំពុង​តែឆ្លងខាងជំនាញ និងថ្នាក់ដឹកនាំ ចំពោះការឆ្លើយតបបែបណាអាស្រ័យលើថ្នាក់ដឹកនាំ និងព្រះមហាក្សត្រ។

លោកបញ្ជាក់​ថា៖ «ខ្ញុំមានតួនាទីទទួលឯកសារ​ឆ្លងថ្នាក់ដឹកនាំ និងទូលថ្វាយអ៊ីចឹង តែម៉េចទៀតខ្ញុំអត់ដឹងទេ ព្រោះខ្ញុំមិនមែនអ្នកសម្រេច»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សកម្មជនចលនាមាតាធម្មជាតិ រួម​ជាមួយ​យុវជន យុវនារី និងសហគមន៍ការពារព្រៃឈើមូលដ្ឋានប្រារព្ធពិធី «បុណ្យសព» ជូនព្រៃឈើខ្មែរ ដែល​ត្រូវ​បាន​កាប់​យ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្នុងសកម្មភាពនេះពួកគេនាំគ្នាដើរដង្ហែរមជ្ឈូស​យកទៅជូនក្រសួងបរិស្ថាន និងដង្ហែរញាត្តិដាក់ជូនលោករដ្ឋមន្ត្រីដើម្បីទាមទារឱ្យសកម្មជនបរិស្ថាន និង​សហគមន៍​មូលដ្ឋានអាចចូលល្បាតព្រៃឡើងវិញ ព្រមទាំង​បញ្ឈប់​ការគៀប​សង្កត់​មក​លើ​ពួកគេ​ក្នុង​ការការពារ​ព្រៃឈើខ្មែរ៕​

ក្រសួង​ពាណិជ្ជ​កម្ម​តម្រូវ​ឱ្យ​អ្នករកស៊ីបិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ​ និង​សេវា​កម្ម​គ្រប់​ប្រភេទ​
ក្រសួង​ពាណិជ្ជ​កម្មតម្រូវឱ្យ​​ពាណិ​ជ្ជ​ករ ​អាជីវ​ករ​ សេវា​ករ​ទាំង​អស់​ បិត​​​ស្លាក​តម្លៃ​លើ​គ្រប់​មុខ​​ទំនិញ ដើម្បី​ឱ្យ​មាន​ស្តង់​ដារតម្លៃ និង​ដើម្បី​កុំ​ឱ្យ​អតិថិជន​ពិបាក​សួរ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិ​ជ្ជ​កម្ម​​ចេញ​នៅ​ថ្ងៃ​​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៣ បញ្ជាក់​ថា​ អ្នក​ដែល​ធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​សេវា​កម្ម​​នៅ​កម្ពុជា​ ត្រូវ​តែ​បិត​ស្លាក​ថ្លៃ​លើ​គ្រប់​មុខ​ទំនិញ​ និង​សេវា​ដែល​តាំង​លក់​ក្នុង​ហាង​ ឬ​អគារ​លក់​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់​រៀល​ លើក​លែង​តែ​ហាង​​ ឬ​បញ្ជរ​លក់​ទំនិញ​បន្ទាប់​បន្សំ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ដដែល​​បន្ថែម​ថា ក្នុង​ករណី​ដែល​មិន​អនុវ​ត្ត នោះ​នឹង​ត្រូវ​ទទួល​​តាម​ច្បាប់​ជាធរមាន។​

លោក​ ប៉ែន​ សុ​វិ​ជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិ​ជ្ជ​កម្ម ប្រាប់ Newsroom Cambodia ថា​ ការ​បិត​​ស្លាក​តម្លៃ​លើ​មុខ​ទំនិញ​ និង​សេវា​កម្ម​គ្រប់​ប្រភេទ​ ត្រូវ​អនុ​វត្ត​គ្រប់​អាជីវ​ករ​លក់​ដូរ​ទាំង​អស់​ រួម​ទាំង​អ្នក​លក់​ចាប់​ហួយ​ ក៏​ដូច​​ជា​តូប​ក្នុង​ផ្សារ​ផង​ដែរ​។ លោក​ថា​ ចំពោះ​ការ​លក់​ទំនិញ​បន្ទាប់​បន្សំ​ មាន​ន័យ​ថា​ដាក់​លក់​បន្តិច​បន្តួច​ តាម​កញ្ជ្រែង​ ល្អី​ ឬ​ក៏​តាម​រដូវ​កាល​ម្តង​ម្ដាល គឺ​មិន​តម្រូវឱ្យ​អនុវត្ត​នោះ​ទេ។

លោក​បន្ថែម​ដោយ​បញ្ជាក់​ពី​ផ្លូវ​ច្បាប់ក្នុង​ករណី​មិនមាន​ការ​​​អនុវត្ត​ថា​៖ «អា​ជីវ​ករ​ សេ​វា​ករ​ ដែល​មិន​អនុ​វត្ត​តាម​ការ​ណែ​នាំ​ និង​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ជា​ធរ​មាន​ តាម​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជ​កម្ម​ និង​បញ្ជី​ពាណិជ្ជ​កម្ម​ មាត្រា​ទី​៤០​ថ្មី​ ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​ម៉ឺន​រៀល​​(៥០.០០០)​រៀល​ ទៅ​ប្រាំ​សែន​រៀល​ (៥០០.០០០)​រៀល»។

លោក ​គឹម ​ឡេង​ ​​អាជីវ​ករ​នៅ​ផ្សារ​អូរ​ឫស្សី​ បាន​ប្រាប់​ Newsroom ​Cambodia​ ថា​ លោក​មិន​ទាន់​​ទទួល​បាន​ដំណឹង​ថា​ក្រសួង​តម្រូវ​ឱ្យ​​បិត​ស្លាក​តម្លៃលើ​មុខ​ទំនិញ​នៅ​ឡើយ​ទេ។​ លោក​ថា ប្រសិន​បើ​​​ក្រសួង​តម្រូវ ​នោះ​​លោក​​នឹង​ធ្វើ​តាម។

​លោក​បាន​បញ្ជាក់​ពី​ផល​លំបាក​​​សម្រាប់​លោក​ដែល​ជា​អ្នក​លក់​អីវ៉ាន់​ជជុះ​ថា៖ «សម្រាប់​ការ​បិត​​តម្លៃ​ អ្នក​ដែល​លក់​អីវ៉ាន់​ថ្មី​មិន​មាន​បញ្ហា​ទេ​ ដោយ​សារ​អីវ៉ាន់​រោង​ចក្រ​ភាគ​ច្រើន​​យក​ចូល​គាត់​អាច​ដាក់​តម្លៃ​ទីផ្សារ​ ដែល​គេ​ត្រូវ​លក់​ជា​ទូទៅ ​[…] មិន​ងាយ​និង​តថ្លៃ​ទេ​ ព្រោះ​ជា​តម្លៃ​ទីផ្សារ។​​ តែ​សម្រាប់​អីវ៉ាន់​ជជុះ​បើ​គេ​ឱ្យ​ដាក់​តម្លៃ​ចឹង​គឺ​ពិបាក​ព្រោះ​ប្រភេទ​អីវ៉ាន់​ជជុះ​មាន​ច្រើន​ប្រភេទ​ អីវ៉ាន់​ក្បាល​គីប​ អីវ៉ាន់​កន្ទុយ​ អីវ៉ាន់​ទឹក​ផ្សេងៗ​ ចឹង​បើ​ដាក់​តម្លៃ​ទៅ​​គេ តថ្លៃ​លក់​មិន​កើត​ទេ​ ដូច​នេះ​អាច​ពិបាក​ក្នុង​ការ​លក់​ដែរ​»។

លោក​បន្ថែម​​ថា​៖ «តែ​ប្រសិន​បើ​រដ្ឋ​តម្រូវ​ ហើយ​មនុស្ស​គ្រប់​​គ្នា ​អាជីវ​ករ​គ្រប់​គ្នា​ធ្វើ​ អា​ហ្នឹង​មាន​តែ​ត្រូវ​ធ្វើ​តាម​ហើយ​ ព្រោះ​វា​ជា​ជម្រើស​ចុង​ក្រោយ​ដែល​ត្រូវ​ធ្វើ​ហើយអ៊ី​ចឹង​នោះ»។

លោក​ គឹម ​ឡេង​ អាជីវករកំពុងរៀប​ចំ​ខោ​អាវ​ជជុះ​ ​​​ថ្ងៃ​ទី​​២៤ មិនា​ ឆ្នាំ​២០២៣​ (ថតដោយ​៖ មាស​ ពេជ្រសូលីតា​)

អ្នក​ស្រី​ វ៉ាន់​ សុជាតិ​ ជា​អាជីវ​ករ​លក់​ភេសជ្ជៈ​នៅ​មុខ​ផ្សារ​អូរ​ឫស្សី​ប្រាប់ ​Newsroom​ Cambodia​ថា ​ការ​បិត​​តម្លៃ​លើ​គ្រប់​មុខ​ទំនិញជារឿង​ល្អ ​ប៉ុន្តែអ្នកស្រី​ថា ​អាជីវករ​ធម្មតា​ដែល​លក់​ផ្ទាល់​ដូច​អ្នក​ស្រី​គឺ​មាន​ផល​លំបាក​​​។

អ្នកស្រី​បន្ថែម​ថា​៖ «ការ​បិ​តតម្លៃ​លើ​ទំនិញ ​ខ្ញុំ​មិន​មាន​ផល​ប៉ះ​ពាល់​អី​ផង​ បើ​សិន​បើ​ប្រាប់​ចឹង​ ការ​ដាក់​តម្លៃ​ដូច​ថា​អ៊ំ​លក់ ​Sting​ មួយ​កំប៉ុង​អត់​ដាក់​ទឹក​កក ​២,០០០​រៀល តែ​បើ​យក​ទឹក​​កក​កែវ​​ធំ​៣,០០០​រៀល​ កែវ​តូច​២,៥០០​រៀល។​ តម្លៃ​ទូទៅ​គឺ​អី​ចឹង ទោះ​ឱ្យ​អ៊ំបិត​​ក៏​បិត​​កើត​ដែរ»។

អ្នក​ស្រី​ វ៉ាន់ ​សុជាតិ​ ​អាជីវករ​លក់​ភេសជ្ជៈ​នៅ​មុខ​ផ្សារ​អូរ​ឫស្សី​កំពុង​ផ្ដល់​​បទ​​សម្ភាសន៍​​​ ដល់ ​​Newsroom Cambodia នៅថ្ងៃ​ទី​២៤​មិនា​ ឆ្នាំ​២០២៣​ (ថត​ដោយ​៖ ​មាស​ពេជ្រសូលីតា​)

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​​​បន្ថែម​​ថា​ ក្នុង​ករណី​ទីតាំង​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​សេវា​កម្ម​មិន​ជាប់​ពន្ធ​ (Duty free shop) ​ដែល​មាន​ការ​អនុ​ញ្ញាត​ដោយ​រាជ​រដ្ឋា​ភិបាល​ចាំ​បាច់​ត្រូវ​តែ​បិត​​ស្លាក​ថ្លៃ​ជា​រូបិយ​ប័ណ្ណ​បរ​ទេស​ ម្ចាស់​ទីតាំង​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​ សេវា​កម្ម​ទាំងនោះ​ត្រូវ​មក​សុំ​ការ​អនុ​ញ្ញាត​ពី​អង្គ​ភាព​ច្រក​ចេញ​-ចូល​តែ​មួយ​រដ្ឋ​បាល​ខេត្ត​។

សេច​ក្តី​​ជូន​ដំណឹង​ក្រសួង​ពាណិជ្ជ​កម្ម​បញ្ជាក់​ថា​ ការ​បិត​ស្លាក​ថ្លៃ​ ត្រូវ​សរ​សេរ​ជា​ភាសា​ខ្មែរ​នៅ​ខាង​មុខ​ ឬ​នៅ​ពី​លើ​ និង​អក្សរ​អង់​គ្លេស​នៅ​បន្ទាប់​ ឬ​បន្ទាត់​ខាង​ក្រោម​ ​និង​ភាសា​បរ​ទេស​ទី៣ ​នៅ​បន្ទាប់​ទៀត​ អា​ស្រ័យ​តាម​ស្ថាន​ភាព​ជាក់​​ស្ដែង​នៃ​អតិថិ​ជន​របស់​អាជីវ​កម្ម​។ ចំណែក​​ស្ថានីយ​ដេប៉ូ​លក់​រាយ​ប្រេង​ឥន្ធន:​ទាំងអស់​ ត្រូវ​មាន​ដាក់​តាំង​បង្ហាញ​នៅ​បរិវេណ​ខាង​មុខ​ទីតាំង​ អាជីវ​កម្ម​ ឬ​កន្លែង​ងាយ​មើល​ឃើញ​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​។

សេច​ក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា​ នាយក​ដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯក​ជន​ អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ កិច្ច​ការ​ប្រកួត​ប្រជែង​និង​បង្ក្រាប​ការ​ ក្លែង​បន្លំ​ (ក.ប.ប)​ និង​មន្ទីរ​ពាណិជ្ជ​កម្ម​រាជ​ធានី​-ខេត្ត​ទាំង​អស់​ ត្រូវ​រួម​សហ​ការ​ជា​មួយ​ក្រសួង​ ស្ថាប័ន​មាន​ សមត្ថ​កិច្ច​ ចុះ​ត្រួត​ពិនិត្យ​ និង​ណែ​នាំ​អំពី​ការ​បិត​ស្លាក​ថ្លៃ​ជា​រៀង​រាល់​ខែ​៕​

គ្រឹះស្ថាន​​សិក្សាទាំងអស់​នឹងត្រូវ​ឈប់​សម្រាក​វិស្សមកាល​​ធំ​រយៈ​ពេល​មួយ​​ខែ​​ អំឡុង​ពេល​កម្ពុ​ជា​រៀប​ចំ​​កី​ឡា​ស៊ី​ហ្គេម​
ក្រសួង​អប់រំប្រកាសឱ្យ​គ្រឹះស្ថាន​​សិក្សា​ឯក​ជន​ និង​សា​ធា​រណៈឈប់​សម្រាក​វិស្សមកាល​​ធំ​រយៈ​ពេល​មួយ​​ខែ​ ក្នុង​អំឡុង​ពេល​កម្ពុ​ជា​រៀប​ចំ​ព្រឹត្តិ​ការណ៍​កី​ឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ និងអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅខែឧសភា​​ខាង​មុខ​នេះ​។

ក្នុង​លិខិត​​​របស់​រដ្ឋមន្រ្តី​​ក្រសួង​អប់រំ ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៣​បញ្ជាក់ថា ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​​ ក្នុង​នាម​កម្ពុ​ជា​​នឹង​​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​​នៃ​​ការ​​ប្រកួត​​កី​ឡា​​​ស៊ី​​​ហ្គេម​​​លើក​​​​ទី​​​៣២​​​ និង​​អា​ស៊ាន​​​ប៉ា​​​​រ៉ា​​​ហ្គេម​​​លើក​​​​ទី​​​១២​​​ នា​​ពេល​​ខាង​​មុខ​​ ​ក្រសួង​​អប់រំ​​បាន​​​សម្រេច​ឱ្យ​​គ្រឹះ​ស្ថាន​​សិក្សា​ឯក​ជន​និង​សា​ធា​រណៈ​ទាំង​អស់​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​ ឈប់​សម្រាក​វិស្សមកាលធំ​រយៈពេល​មួយ​ខែ។

ក្នុងលិខិត​ដដែល​​​​បន្ថែម​ថា គ្រឹះ​ស្ថាន​អប់​រំ​កុ​មារ​តូច​ និង​សេវា​អប់​រំ​តូច​ គ្រឹះ​ស្ថាន​បឋម​សិក្សា​ គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​ គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​និង​ អប់រំ​បច្ចេក​ទេស​ ផ្នែក​សាធារណៈ និង​ឯកជន​​ទាំង​អស់​ ត្រូវ​​អនុ​វត្ត​វិ​ស្ស​ម​កាល​ធំ​ ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ២០២៣​ ដល់​​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៣។

រដ្ឋមន្រ្តី​ក្រសួង​អប់រំក៏​បាន​បន្ថែមក្នុង​លិខិត​នោះ​ថា ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​សាធារណៈ​និង​ឯក​ជន​ នឹង​ត្រូវ​ឈប់​សម្រាក​ ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២៣ ដូច​គ្នា​ផង​ដែរ​។

កម្ពុ​ជានឹង​​រៀប​ចំ​ព្រឹត្តិ​ការណ៍​កី​ឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ និងអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពី​ថ្ងៃ​៥​ ខែឧសភា​ ឆ្នាំ​ដល់ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣៕​

Voxpop៖ ទស្សនៈយុវជន​លើការកកស្ទះចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជ​ធា​​នី​ភ្នំពេញ​​​នាពេល​បច្ចុប្បន្ននេះ​គឺ​ជា​បញ្ហា​ប្រឈម​​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំណើរ​ប្រ​ចាំ​ថ្ងៃ​ ព្រម​ទាំង​​ខាត​​ពេលវេលា​យ៉ាងច្រើន និង​​ជះ​​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ផង​ដែរ​។​

Newsroom​ Cambodia​ បាន​​សម្ភាសន៍​យុវជន​ចំនួន៦រូប​ ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ជុំ​វិញ​ការ​យល់​ឃើញ​របស់​ពួក​គាត់​ទៅ​លើ​បញ្ហា​​កក​ស្ទះ​ចរាចរណ៍​សព្វ​ថ្ងៃ​នេះ។​

កញ្ញា​ លឹម​ ស្រីណុច​​ ជានិស្សិតឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា ការ​កក​ស្ទះ​ចរាចរណ៍​បច្ចុប្បន្ន​នេះ​វា​មាន​ភាព​វឹកវរ​​ និង​​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ ហើយ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​មក​រៀន​មុន​ម៉ោង ​យ៉ាង​ហោច​ណាស់​៣០​នាទី​ដើម្បី​កុំឱ្យ​យឺតម៉ោង​​ចូល​រៀន​។

លឹម ស្រីណុច

កញ្ញា​បាន​បន្ថែម​ថា​៖ «វា​បង្ក​ការ​លំបាក​ខ្លាំង​ ដោយ​សារ​បច្ចុប្បន្ន​កាល​ខ្ញុំ​ជិះ​ម៉ូតូ​មក​សាលា​រៀន​អញ្ចឹង​ការ​កក​ស្ទះ​ហ្នឹង​វា​មាន​ផល​វិបាក​ប៉ះ​ពាល់​ច្រើន ​ដូច​ជា​ធ្វើ​ឲ្យ​ខ្ញុំ​យឺត​យ៉ាវ​ខាត​ពេលវេលា​។​ បើ​សិន​ជា​គ្មាន​ការ​កក​ស្ទះ​ទេ​ ពីផ្ទះ​ខ្ញុំ​មក​ដល់​សាលា​អាច​ត្រឹម​តែ​​១០​នាទី​អីទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​កក​ស្ទះ​វា​បែរ​ជា​ពន្យា​រ​ពេល​រឹត​តែ​ច្រើន​ ៣០​នាទី​ ទៅ​៤០​នាទី​បាន​មក​ដល់​សាលា ​អញ្ចឹង​ទៅ​វា​ខាត​ពេល​វេលា​ខាត​សំាង​ធ្វើ​ឱ្យ​អារម្មណ៍​យើង​តប់​ប្រមល់​​រៀន​មិន​សូវ​ចូល​»។

កញ្ញា​បន្ថែម​​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​​ប្រាស់​ម៉ូតូ​ ឃើញ​ថា​បច្ចុប្បន្ន​កាល​ហ្នឹង​សាលា​មួយ​ៗ​គឺ​មាន​ម៉ូតូ​ច្រើន​មែន​ទែន​ក្មេងៗ​ខ្លះ​អត់​ត្រូវ​ការ​ចាំ​បាច់​ ក៏​ជិះ​ម៉ូតូ​មក​ អញ្ចឹង​ទៅ​នៅ​លើ​ផ្លូវ​ពោរ​ពេញទៅ​ដោយ​ឡាន​ហើយ​ម៉ូតូ​ ម៉ូតូ​ច្រើន​មែន​ទែន​ហើយ​មូលហេតុ​ដែល​បង្ក​ការ​កក​ស្ទះ​ហ្នឹង​ជួន​កាល​មក​ពី​មូលហេតុ​មនុស្ស​មួយៗ​គឺ​ប្រជៀត​គ្នា​ធ្វើ​ម៉េច​ឱ្យ​តែ​ដល់​គោលដៅ​ប៉ុន្តែ​អត់​គិត​ពី​អ្នក​ដទៃ​ទេ​ ប្រជ្រៀតគ្នា​សម្រុកទៅវិញ​ទៅមក​ហើយ​បត់ឆ្វេង​បត់ស្ដាំ​វា​ដូច​ចលា​ចល​អញ្ចឹង​ទៅ​វា​បង្ក​ឱ្យ​មានការ​កក​ស្ទះ​»។

កញ្ញា​បន្តថា​៖ «សំណូម​ពរ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​សូម​មេត្តា​ជួយ​ចាត់​វិធាន​ការ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ ឬក៏​វិធីសាស្រ្ត​ផ្សេងៗ​នានា​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ហ្នឹង​ ហើយ​សំណូម​ពរ​ទៅ​ដល់​អ្នកជិះម៉ូតូ​ ជិះកង់បី​ ជិះឡាន​ទាំងអស់​​ថា​ឱ្យ​ជិះ​ហ្នឹង​គឺ​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​និង​កុំ​ប្រជ្រៀត​គ្នា​ដូច​ថា​សម្រុក​យក​តែ​ខ្លួនឯង​គេ​ហៅថា​អាត្មា​និយម​ធ្វើ​ឱ្យ​មាន​ការកកស្ទះ​ដល់​អ្នក​ដទៃផ្សេងៗ​ថែមទៀត»។​

កញ្ញា​ ផា​ ស្រីហ័ង្ស​ ជានិស្សិត​ឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​បច្ចុប្បន្ន​​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ការងារ​ និង​ការ​បើក​អាជីវកម្ម​រក​ស៊ី​ផ្សេងៗ​របស់​​ប្រជាជន ​និង​ចំណាយ​ពេលយូរ​ដើម្បី​មក​ដល់​សាលារៀន​។

កញ្ញា​បានបន្ថែមថា​៖ «ចំពោះខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា​ការ​កក​ស្ទះ​ចរាចរណ៍​ហ្នឹង​វា​ផ្ដល់​ផល​វិបាក​ដូច​ជា​ការ​មក​រៀន​យឺត​ខកខាន​ការសិក្សាផ្សេងៗ​ និង​ចំណាយពេល​យូរ​ក្នុង​ការ​បើកបរ​។​ ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ ខ្ញុំ​ចង់​ឱ្យ​បងៗ​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​យោគ​យល់​អាស្រ័យ​គ្នា​រក្សា​គន្លង​នៃ​ការ​បើកបរ​រាងៗខ្លួន​ និង​យោគយល់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ភ្លើងស្តុប​ទាំងអស់គ្នា​»។

កញ្ញា​បន្តថា​​៖ «​​ខ្ញុំ​​ចង់​​ស្នើ​​សុំ​​ដល់​រាជ​​រដ្ឋាភិបាល​ និង​ប៉ូលីស​ចរាចរណ៍​ឱ្យ​គាត់​ជួយ​​ធ្វើ​ចរាចរណ៍​ដល់​ការ​បើកបរ​ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដូច​ជាម៉ូតូ​ ឬរថយន្ត​ ហើយ​ស្នើ​សុំ​ឱ្យ​មាន​វិធាន​ការ​តឹង​រឹង​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​គោរព​ភ្លើងស្តុប​ និង​ការ​ពាក់មួក​សុវត្ថិភាព​ផ្សេងៗ​»។

លោក​ ខៀវ​​ សុបញ្ញា​ ជានិស្សិត​បរិញ្ញបត្រច្បាប់​ឆ្នាំទី៣​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​យល់​ឃើញ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ចំណុច​ក្នុង​តំបន់​នៃ​បរិវេណ​​សាលា​រៀន​ផ្ទាល់​ បាន​​បង្ក​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​​គាត់​យឺត​ពេល​ក្នុង​ការ​មក​រៀន​ ក៏​ដូច​ជា​បង្ក​​ភាព​រញ៉េរញ៉ៃ​មួយ​ចំនួន។

ខៀវ សុបញ្ញា

លោក​បន្ត​ទៀត​ថា​៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ផ្ទះ​ខ្ញុំ​នៅ​ពី​ខាង​ស្ពាន​ដែក​ដង្កោ​ អញ្ចឹង​ខ្ញុំ​​អាច​ចំណាយ​​ពេល​ជា​រាងរាល់​​ថ្ងៃ​​ពី២៥​​ទៅ​៣០​នាទី​ ក៏ប៉ុន្តែ​បើ​មាន​ផ្លូវ​ស្ទះ​អាច​ចំណាយ​ពេល​ពី៤០​នាទី​ទៅ​​៤៥​នាទី​ សម្រាប់​ខ្ញុំ​ជា​សិស្ស ​ការ​កក​ស្ទះ​គឺ​ជា​បញ្ហា​មួយ​ដែល​បង្ក​ផល​រំខាន​មួយ ​ដែល​ធ្វើ​ឱ្យ​យើង​មក​រៀន​អត់​ទាន់​ពេល​ក៏ដូច​ជា​មាន​ន័យ​ថា​ខាតពេល​វេលា​មួយ​ចំនួន​ក្នុង​ការ​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​»។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ប៉ុន្តែ​ការ​កក​ស្ទះ​នេះ​គឺ​មិន​ប្រាដក​ថា​វា​ស្រេច​តែ​ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍​របស់​បងៗ​សមត្ថកិច្ច​មួយ​ចំនួន​ទេ​ ក៏វា​ពាក់​ព័ន្ធ​ទៅ​និង​សុជីវ​ធម៌​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ផង​ដែរ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​ព្យាយាម​គោរពច្បាប់​ទាំងអស់គ្នា​ កុំបំពានច្បាប់​ បើ​សិន​ជា​មាន​ផ្លូវ​ស្ទះ​យើង​ចេះ​យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​កុំជែង​គ្នារាង​ៗខ្លួន ​បើ​ធ្វើ​បែប​ហ្នឹង​គឺ​មាន​តែ​ផ្លូវ​ស្ទះ​លើស​ដើម​»។

លោក​បន្ត​ថា​៖ «សម្រាប់​បងៗ​សមត្ថកិច្ច​គឺ​សំណូមពរ​ឱ្យ​គាត់​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​បើ​មាន​ផ្លូវ​ស្ទះ​មានន័យថា​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​គឺសហការ​គ្នា​ទើប​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ជាចុង​ក្រោយ​ខ្ញុំ​មិន​មាន​សំណូមពរ​អ្វី​ច្រើន​ទេ​គ្រាន់​តែ​ថា​សូម​ព្យាយាម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​កុំ​បំពាន​ច្បាប់​»។

លោក​ ចេង​ ម៉ានីន​ ជានិស្សិត​ឆ្នាំទី៤​ ផ្នែកនិតិសាស្រ្ត​ បាន​យល់​ឃើញ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​មាន​ផល​វិបាក​ជា​​ច្រើន ​ប្រសិន​បើ​យើង​​មក​​រៀន​ការ​កក​ស្ទះ​វា​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​យើង​ពិបាក​មក​ដល់​​សាលា​រៀន​ឱ្យ​ទាន់​ម៉ោង​ណាស់​ បើ​យើង​ទៅ​ធ្វើ​ការ​វា​ធ្វើ​ឱ្យ​ខាត​​ពេល​វេលា​ធ្វើ​ការ​របស់​យើង​។

លោក​បញ្ជាក់​ថា៖ ​«ឮ​យើង​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ ជៀស​វាង​នៅ​ការ​បំពាន​ច្បាប់​ចរាចរណ៍​ជាដើម។​​ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​សំណូម​ពរ​ ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​គឺ​មាន​ការ​យោគ​យល់​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ការ​អធ្យាស្រ័យ​ ហើយ​ចំពោះ​អាជ្ញាធរ​វិញ​គឺ​ជួយ​ធ្វើ​ចរាចរណ៍​ឱ្យ​ប្រជាពលរដ្ឋផង​ ហើយកុំ​ប៉ិន​ចាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពេក​»។

កញ្ញា​ ពេជ្រ​ ពិសី​ ជា​និស្សិត​ឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាជន​​ទូទៅ។​

កញ្ញា​បញ្ជាក់​ថា​៖ «ក្នុងនាម​ខ្ញុំ​ជា​សិស្ស ​រាល់​ថ្ងៃ​ត្រូ​វ​ចំណាយ​ពេល​ប្រហែល​២៥នាទី​ដើម្បី​មក​រៀ​ឱ្យ​ទាន់​ម៉ោង​ ការ​ស្ទះ​ហ្នឹង​គឺ​ពិបាក​ខ្លាំង​ណាស់​យើង​ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​មក​ឱ្យ​ទាន់​ពេល​វេលា​ ម៉ោង​ចូល​​រៀន​របស់​សាលា​ ហើយ​បើ​សិនការ​ដែលយើង​ខក​ម៉ោង​ដោយ​សារ​ស្ទះ​​ចរាចរណ៍​ហ្នឹង​ យើង​មកខក​ម៉ោង​ចូល​សិក្សា ​យើង​អាច​និង​តាម​ចំណុច​មេរៀន​អត់ទាន់​គេ ​ហើយ​វា​ធ្វើ​ឱ្យ​យើង​ហ្នឹង​ត្រូវ​ពិន័យ​សាលា​»។

ពេជ្រ ពិសី

កញ្ញា​​បន្ថែម​ថា​៖ «ដើម្បី​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ហ្នឹង​ ខ្ញុំ​សុំ​ថា​ប្រជាពលរដ្ឋ​ដែល​គាត់​ត្រូវ​ថា​​មាន​​កិច្ច​ការ​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ងារ​នៅ​ចន្លោះ​ម៉ោង​៧ហ្នឹង​ ឱ្យ​គាត់​​ទៅ​ឱ្យ​​បាន​មុន​ម៉ោង​ពេល​ហ្នឹង​ ព្រោះ​កំឡុង​ពេល​ហ្នឹង​ជា​ធម្មតា​គឺ​ស្ទះ​កំឡុង​ពេល​ហ្នឹង​ហ្មង​ ហើយ​ការ​​ជិះ​នៅ​លើ​ដង​ផ្លូវ​សូម​ឱ្យ​គាត់​គោរព​ទៅ​លើ​គំនូស​ដង​ផ្លូវ​ថា​ យាន្ត​យន្ត​ត្រូវ​ជិះ​ខាង​ណា​ ម៉ូតូ​ត្រូវ​ជិះ​ខាង​ណា​ដើម្បី​ឱ្យ​គាត់​កុំ​ជិះ​ប្រជែង​គ្នា​ដើម្បី​បាន​ទៅ​មុន​ឱ្យ​គាត់​ចេះ​យោគយល់​អធ្យាស្រ័យគ្នា​»។

កញ្ញា​បន្ថែមថា​៖ «ជា​ចុង​​ក្រោយ​សំណូមពរ​របស់​​ខ្ញុំ​ទៅ​កាន់​ប៉ូលីស​ចរាចរណ៍ ​សូម​ឱ្យ​​​គាត់​ជួយ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ពេល​ដែល​មាន​ការ​កក​ស្ទះ​ល្មមៗ​ ពេល​ដែល​​វា​ទើប​តែ​កក​ស្ទះ​តិច​តួច​សុំ​ឱ្យ​គាត់​ជួយ​សម្រួល​ចរាចរណ៍​ភ្លាមៗ​កុំ​ឱ្យ​គាត់​ទុក​ដល់​ស្ទះ​ខ្លាំង​ធ្វើ​ឱ្យ​មាន​ការជិះ​ជ្រេចុះ​ឡើង​រឹតតែ​ស្ទះ​លើស​ដើម​»។

លោក​ ហេង​ ជានិស្សិត​ នៅសាកល​វិទ្យាអន្តជាតិ​ យល់​ឃើញ​ថា​ សិស្សនិស្សិត​ ឬអ្នក​ធ្វើ​ការ​អាច​ទៅ​កន្លែង​​សិក្សា​ ឬទៅ​កន្លែង​គាត់​ធ្វើ​ការ​អាច​នឹង​យឺត​ពេល​មិន​អាច​ទាន់​​​ពេល​វេលា​បាន ​ជា​មធ្យម​ខ្ញុំ​ទៅ​រៀន​យ៉ាង​ច្រើន​អាច​៤៥​នាទី​​​តែ​បើ​សិន​ជា​មាន​បញ្ហា​កក​ស្ទះ​វា​អាច​បន្លាយ​ពេល​ឱ្យ​យើង​ទៅ​ដល់​១ម៉ោង​ ឬ១ម៉ោង៣០នាទី​។

លោក​បន្តថា​៖ «បើ​ការ​កក​ស្ទះ​ផល​វិបាក​វា​ច្រើន ​យើង​ទៅ​រៀន​អត់​ទាន់​ពេល​ អាច​នឹង​គ្រូ​អត់​ឱ្យ​ចូល​ដោយសារ​លើស​ម៉ោង​កំណត់​ ដែល​សាលា​គេ​បាន​ដាក់​ចេញ​ ខ្ញុំ​ចង់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា​ឱ្យ​ចេះ​យោគ​យល់គ្នា​ ចេះ​យោគ​យល់​អធ្យាស្រ័យគ្នា​ នឹង​គោរ​ព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​សំណូម​ពរ​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ និង​កុំ​បំពាន​ច្បាប់​ចរាចរណ៍​ និង​ល្មើស​ច្បាប់​»៕

ស្ថាបនិកនៃគម្រោង Ladies in Tech លើកទឹកចិត្តឱ្យស្ដ្រីនិងក្មេងស្រី ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន
ស្ថាបនិកនៃគម្រោង Ladies in Tech បានលើកទឹកចិត្តឱ្យស្ដ្រីនិងក្មេងស្រី ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីសម្របនឹងបដិវត្តឧស្សាហកម្ម៤.០។

កញ្ញាកៅ ម៉េងហ័ង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនពាមជីកង ជាស្ថាបនិកនៃគម្រោង Ladies in Tech ដែលជាគម្រោងមួយដែលជួយជម្រុញឱ្យស្ត្រី និងក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា។

ក្នុងឆ្នាំ២០២០ កញ្ញាបានចូលរួមក្នុងកម្មវិធី Technovation Girls Cambodia ហើយក៏បន្តចូលរួមក្នុងកម្មវិធីនេះ ៣ឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ ២០២២ កញ្ញាក៏ទទួលបានជ័យលាភីឯកផ្នែក Senior។ កញ្ញាបានបង្កើតកម្មវិធីទូរស័ព្ទដៃ ៣ខុសៗគ្នាដើម្បីជួយដល់សហគមន៍របស់កញ្ញា ព្រមទាំងធ្លាប់ចូលរួមក្នុងកម្មវិធី The 11th E-icon World Contest ដែលសហការជាមួយសមាជិកក្រុមនៅប្រទេសកូរ៉េ ដែលបានបង្កើតកម្មវិធីទូរស័ព្ទដៃមួយដើម្បីជួយកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបានចូលរួមកម្មវិធីជាច្រើនទៀត។

កញ្ញា​​កៅ​​ ម៉េង​ហ័ង

កញ្ញាបានបន្តថា៖ «វិស័យបច្ចេកវិទ្យា បានរួមចំណែកដ៏ធំមួយក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ដោយបានផ្តល់នូវចំណេះជំនាញជាច្រើនដល់ខ្ញុំ ក្នុងការវិភាគដោះស្រាយបញ្ហា ការគិតបែបច្នៃប្រឌិត និងជំនាញក្នុងការបង្កើតថ្មីផងដែរ»។

កញ្ញាបានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងពេលវេលា បញ្ហាកម្រិតចំណេះជំនាញបច្ចេកវិទ្យា តែទោះបី មានពេលតិចតួច ក៏កញ្ញាខិតខំកំណត់ គោលដៅ ផែនការ ច្បាស់លាស់ និងចំណាយពេលសិក្សា តាម Internet។

កញ្ញាបន្ថែមថាវិស័យនេះពិតជាមានសារៈសំខាន់ ក្នុងសង្គមសព្វថ្ងៃ យ៉ាងហោចណាស់ត្រូវតែមានចំណេះជំនាញបច្ចេកវិទ្យាក្នុងខ្លួនបន្តិចបន្តួច ដើម្បីសម្របនឹងសង្គមបច្ចុប្បន្ន។

ជាចុងក្រោយកញ្ញាបាន ផ្តាំផ្ញើរទៅកាន់ប្អូននារីៗទាំងអស់ថា៖ «វិស័យបច្ចេកវិទ្យាគឺមិនមែនសម្រាប់តែក្មេងប្រុសនោះទេ វាគឺសាកសមទាំងចំពោះក្មេងប្រុស និងក្មេងស្រី។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តក្នុងវិស័យនេះ អ្នកទាំងអស់គ្នាត្រូវកំណត់គោលដៅឱ្យច្បាស់ ហើយសូមដើរតាមក្តីសុបិនរបស់អ្នកទាំងអស់គ្នា ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ខ្ញុំជឿថាអ្នកអាចធ្វើបាន»៕

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឱ្យប្រជាជន បង្កើនការប្រុងប្រយ័ត្ននឹងអាកាសធាតុចុះត្រជាក់
ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ថាតំបន់ខ្ពង់រាប និងភាគពាយ័ព្យនឹងមានស្ថានភាពចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៩ ដល់៣០ មករា ឆ្នាំ២០២៣។

ក្នុងសេចក្ដីជូនដំណឹង បានឱ្យដឹងពីការវិវត្តស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ មករា ឆ្នាំ២០២៣ ដោយទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។

ក្រសួងបានបញ្ជាក់ ពីអាកាសធាតុចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ មករា តាមបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយ័ព្យដោយសីតុណ្ហភាពអប្បបរមានៅ បណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះត្រជាក់ខ្លាំង រហូតដល់ ១៤-១៦អង្សាសេ។

ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១អង្សាសេ។ ក្នុងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០អង្សាសេ ហើយបន្ទាប់ពីនោះរហូតដល់ថ្ងៃទី០៥ កុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងក៏បានអំពាវនាវផងដែរថា៖ «សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់»៕