ញឹក ឆន្នី (Nhoek Chhornny) – Newsroom Cambodia

បញ្ហាប្រឈមនៅតែមានសម្រាប់អាជីវករខេត្តសៀមរាប បើទោះជាប្រទេសបើកដំណើរការឡើងវិញក៏ដោយ
សៀមរាប៖ អាជីវករមួយរូបអង្គុយយ៉ាងស្រងូតស្រងាត់​លើគ្រែលក់ស្ពៃជ្រក់​ និងក្តាម​ប្រៃ​ រងចាំមើល​អ្នកមក​ទិញម្ហូប ហើយកាលពីពេលថ្មីៗនេះ មិនសូវមានអ្នកមកទិញច្រើននោះ​ បន្ទាប់ពីមានការរាតត្បាត ​ជំ​ងឺកូវីដ​១៩មក​ ទោះ​បីមាន​ការ​បើក​ប្រទេស ​និងផ្សារ​គ្រប់ទីកន្លែងកាលពីខែវិច្ឆិកាក៏ដោយ។

អ្នកស្រីទេរ នឿន អាយុ ៤៦ឆ្នាំ ជាអាជីវករលក់ស្ពៃជ្រក់ និងក្តាមប្រៃ នៅផ្សារលើរយៈពេល​ ៤ឆ្នាំ​ ហើយអ្នក​ស្រី​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​កូនចំនួន ៣នាក់។ គាត់បានពោលទាំងទឹកភ្នែក និងអួលដើមកថា​​​៖ «ប្ដីខ្ញុំបាន​​ស្លា​ប់ចោល​ ​​៣ឆ្នាំ​ហើ​យ​​ កូ​ន​ប្រុ​សប​ង​រៀន ទី​១​២​​ឈ​ប់រៀ​ន​ដោ​យ​អត់​លទ្ធ​ភា​ព និ​ង​ទ​ប់​ទ​ល់​លែ​ងកើ​ត​ ​កូននៅ​រៀ​ន​ពីរនាក់​​ដែរ ​ខ្ញុំត្រូ​វ​រ​ក​ម្នា​ក់ឯ​ង​ឲ្យ​កូ​ន​បានរៀនត»​។​

ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអាជីវករតូចៗក្នុងខេត្តសៀមរាប ខេត្តដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ពួកគាត់បាននិយាយថាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកូវីដ ហើយទោះបីជាមានការបើកដំណើរការឡើងវិញក៏ដោយ ក៏នៅតែជួបការលំបាក ជាពិសេសការព្រួយបារម្ភថ្មីអំពីមេរោគអូមីក្រុង។

បើយោងតាមអាជីវករនៅតាមទីផ្សារក្នុងក្រុងនិងនៅតំបន់អង្គរបានឲ្យដឹងថា ពួក​គាត់​នៅតែមានការលំបាកទោះបី​ជា​បើកប្រទេសឡើង​វិញក៏​ដោយ​ ព្រោះភ្ញៀវទេសចរណ៍ហាក់នៅ​មាន​កម្រិត​ដែលធ្វើឲ្យការរកចំណូល​ពួកគាត់នៅមិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្អង់គ្រួសារ។

អ្ន​ក​ស្រីទេស នឿន

​អ្ន​ក​ស្រីទេស នឿនបាន​បន្តទាំងកំសត់ថា​​ ​មុ​ន​ស​ម័​យ​កូ​វី​ដ គាត់​មា​ន​ល​ទ្ធ​ភា​ព​រ​ស់​នៅ​បាន​​ ​មា​ន​ល​ទ្ធ​ភា​ព​ឲ្យ​កូ​ន​រៀ​ន​​បា​ន​ ក៏ប៉ុន្តែ​ពេ​លកំឡុងពេលកូវីដ គាត់មិន​រ​កចំណូលបាននោះទេ ​ហើយ​រ​ក​លុ​យ​ឲ្យ​កូ​ន​​សឹ​ង​មិន​បា​ន​ទៅ​​រៀ​ន​​ ​អ​ត់​បា​ន​ល​ក់​ គេ​បិ​ទ​ផ្សា​រ​ ​ជា​ប់​​កន្លែ​ង​​ឃុំ​​កូ​​វី​ដ​​ម្ភៃ​​ថ្ងៃ​ ​ហើ​យ​បន្ទា​ប់​​ពី​​ហ្នឹ​ង​​ល​ក់​​តែ​​ប​ន្លែ​​នៅ​ផ្លូ​វ​៦០​​ម៉ែ​ត្រ​​​។

«ពេល​​ខ្លះ ប៉ូលី​ស​ដេ​ញ​ ​ហើ​យ​រ​ត់​ទៅ​​ល​​​ក់​​​​​តាម​ផ្លូ​វ​ថ្ន​ល់​ម្តង​»។

​អ្នកស្រីបាននិយាយថា​ទើ​ប​តែ​បា​ន​មក​ល​ក់នៅផ្សារ​បា​ន​មួ​យខែ​ជា​ង ​​​មួ​យ​ថ្ងៃចំណាយពី​រ​ម៉ឺ​នរៀនសម្រាប់កូន

ទុ​ក ១៥០ដុល្លារ ​​​​​​​​​​​​​​សម្រាប់បង់​ក​ន្លែ​ង​ជួ​ល​​មួ​យ​ខែៗ។

​អ្ន​ក​ស្រីទេស នឿន «​រាល់ថ្ងៃនេះនៅលំបាកខ្លាំងដោយត្រូវ​ដោះ​ស្រា​យ​ថ្លៃ​តូ​ប​​ ​ហើយកូ​​នពី​រ​នាក់ត្រូវ​ចូលរៀន​ហើយទិញ​ខោអៅ សៀ​វ​ភៅ​គ្រ​ប់​មុ​ខដែលត្រូវទទួលបន្ទុកតែ​ម្នា​ក់​ឯ​ង​»​។​

​អ្នក​ស្រី​បានសម្តែងការ​ព្រួ​យ​បា​រ​ម្ភ​ចំពោះ​​ជំងឺ​កូ​វី​ដ​អូ​មី​ក្រុ​ង​ថ្មី​ដោយក្តីអស់សង្ឃឹម ​ព្រោះ​បើ​មា​ន​ទៀតគា​ត់​ប្រ​ឈ​ម​មុ​ខ​នឹង​កា​រ​គ្មា​ន​ចំ​ណូ​ល ​និ​ង​គ្មា​ន​អី​ហូ​ប​ដូច​មុ​ន​ទៀ​ត។ ​

អ្នកស្រី​ទេរ នឿន​៖«ខ្ញុំសុំសំណូ​ម​ព​រឲ្យ​រាជរដ្ឋាភិបាលជួ​យឧ​ប​ត្ថ​ម្ភ​​​ឲ្យ​កូ​ន​ពី​រ​នា​ក់​ហ្នឹ​ងបាន​រៀ​ន​​ ​ខ្ញុំគ្មា​ន​ច​ង់​បា​នអ្វី​ច្រើ​នទេ​ ​គ្រា​ន់​តែ​ច​ង់​ឲ្យ​កូ​ន​បា​ន​រៀ​ន​»​។

​ស្រដៀងគ្នាផងដែរ អ្ន​ក​ស្រី​ ​ឈ្មោះ​ដា​ ​នី​ ​​​​​អាយុ​៤២ឆ្នាំ ​ជាអា​​ជី​វ​ក​រ​ល​ក់​ចេ​កអាំ​ង​ ​នៅ​លើ​រ៉ី​ម៉​ក​ម៉ូ​តូ ​ម្តុំ​ម​ន្ទី​រ​ពេ​ទ្យ​កុ​មា​រ​អ​ង្គ​រ​ ​បា​ន​លើ​ក​ឡើ​ងថា​ កា​​ល​មុ​ន​កូ​វី​ដ​គឺអ្ន​ក​ស្រី​រ​ក​ចំ​ណូ​ល​មា​ន​ភាព​ល្អ​ប្រ​សើ​រ​ក្នុងមួយថ្ងៃបាន ៣ម៉ឺនរៀល តែមកដល់ឥឡូវបានត្រឹមតែ ១ម៉ឺនប៉ុណ្ណោះ។

អំ​ឡុ​ង​ពេ​ល​កូ​វី​ដ​មា​ន​ស​ភា​ព​ពិ​បា​ក ​គ្មា​ន​ល​ទ្ធ​ភា​ព​ប​ង់​កា​រ​ប្រា​ក់ធ​នា​គា​រ​ ​ព្រោះ​លក់​មិ​ន​ដា​ច់​ ​រួ​ម​ទាំ​ង​ មា​នកា​រ

​បិ​ទ​ខ្ទ​ប់​ទៀ​ត។​

អ្ន​ក​ស្រី​ដា​ ​នី

លោ​ក​ស្រី​ ​និ​យា​យបណ្តើរប្រែចេកអាំងបណ្តើរ​ថា ​«​​ពេ​ល​កូ​វីដ​ពី​រ​ឆ្នាំ​ហ្នឹ​ង ​បើ​​ខា​ត​មិ​ន​បាច់​និ​យា​យ​ទេ ហើយបើ​យើ​ង ល​ក់​អ​ត់​ដា​ច់​​​មា​​​នជា​ប់​លុ​យ​​ធនា​គា​រ​ ​មិនមានអ្វីដើម្បី​ផ្គត់​ផ្គ​ង់​កូនរៀន​​ដូ​ច្នេះ​បាន​ឲ្យ​កូ​ន​ឈ​ប់​​រៀ​ន​។​​​ ​​​កា​​ល​​​កូ​​​វី​​​ដ​ហ្នឹ​ង ​ល​ក់​រ​ហូ​ត​អ​ត់​ឈ​ប់​ទេ​​ ម​ក​ល​ក់​រា​ល់​ថ្ងៃ​ ​ប៉ុន្ដែ​ពេល​បិ​ទ​ខ្ទ​ប់​អ​ត់បានម​ក​ ​ព្រោះ​គេ​បិ​ទ​ម​ក​អត់​កើ​ត​ ​នៅ​នេះ​ក៏​គេ​បិទ​នៅ​នោះ​ក៏​គេ​បិ​ទ​ ​គេបិ​ទ​ខេ​ត្ត​សៀ​ម​រា​ប​ទាំងមូលតែម្តង ​»​។​

លោ​ក​ស្រី​​ប​ង្ខំ​ចិ​ត្ត​ឲ្យកូ​ន​ឈ​ប់​រៀ​នដើ​ម្បី​ឲ្យ​កូ​ន​ជួ​យ​រក​ចំ​ណូ​ល​ផ្គ​ត់​ផ្គ​ង់គ្រួ​សា​រ​ ​ព្រោះ​គ្មា​ន​លទ្ធ​ភា​ព​ប​ង់​កា​រ​ប្រា​ក់​ធនា​គា​រ​ឡើ​យ​។​

​អ្នកលក់ចេកអាំងរូបនេះ​ប​ន្ថែ​មទាំងទឹកមុខស្រពាប់ស្រពោន​ថា​ ​«​បើថានិយាយរឿង​ពិ​បា​ក​និយា​យ​មិ​ន​ចេ​ញ​ទេ​​ ​ជំ​ពា​ក់​ធ​នា​គា​រ ​សុំ​គេ​ប​ង់​តែ​កា​រ​ហ្នឹ​ង​ យើ​ង​យ​ក​លុ​យធ​នា​គា​រ​​យ​កម​ក​ធ្វើ​ផ្ទះ ​ទិ​ញ​ដី​នៅ​រក​ស៊ី​អី​ចឹ​ង​ណា​មួ​យ​ប្រា​ក់ចំ​ណូ​ល​ពី​កូ​ន​ផ​ង​ ហើ​យ​ឥ​លូ​វ​ដ​ល់​ថ្ងៃ​ទៀ​តហើ​យ​គ្មា​ន​ល​ទ្ធ​ភា​ព​ប​ង់​មិ​នបា​ន​ឲ្យ​គេ​ទេ​ ​រ​ក​មិ​នបា​ន​តែម្តងរ​កត្រឹ​ម​បា​ន​តែ​កា​រ​ប្រាក់​ស​ម្រា​ប់​ប​ង់ធ​នា​គា​រ ល​ក់​មួ​យ​ថ្ងៃ​ទា​ល់​ល្ងា​ច​ ​អីចឹ​ង​កូ​ន​សុំ​ឈ​ប់​រៀន​ហើ​យ​ ​កូ​ន​សុំ​ទៅ​ធ្វើ​កា​រ​នៅ​ប៉ោ​យ​ប៉ែ​ត​ដើ​ម្បី​ទៅ​រក​លុ​យ​ប​ង់​លុ​យ​ធ​នា​គា​រ​ព្រោះមិនច​ង់​​ឲ្យ​​ល​ក់​​ផ្ទះ​​ល​ក់​​ស​ម្បែ​ង​​​​ស​​ង​គេ​​»​។

​បន្ទាប់ពីបើ​កប្រ​ទេ​ស​ឡើ​ង​ចំ​ណូល​អ្នកស្រី​មា​ន​កា​រ​ល្អប្រ​សើ​រ​ជា​ង​អំ​ឡុ​ង​ពេ​ល​កូវី​ដ​ ​ព្រោះ​បា​ន​ចំណូ​ល​ច្រើ​ន​ជា​ង​អំឡុ​ង​ពេ​ល​កូ​វីដ​ ​ប៉ុ​ន្ដែ​ចំ​ណូ​លនៅ​តែ​មិ​ន​ដូ​ច​មុន​កូ​វី​ដ​ទេ​។​​

​អ្នក​ស្រីប​ន្តទៀ​តថា​ ​«​ព្រួ​យ​បារ​ម្ភ​ណា​ស់​​អំ​ពីជំ​ងឺ​កូ​វី​ដ-​១៩​ ​ប​ម្លែង​ខ្លួ​ន​ថ្មីអូ​មី​ក្រុ​ង ចាំ​តែ​មើ​ល​ទៅ​ណា​ស់​អូន​ ​ឲ្យ​តែ​យើ​ង​ចេះកា​រ​ពា​រ​អីចឹ​ង​ទៅ​​​ ​មាន​ពា​ក់​ម៉ា​ស់​មា​ន​អាកុ​ល​តា​ម​ខ្លួន​ ​បើ​យើ​ង​ល​ក់ដូ​រ​ធ្វើ​ម៉េច​យើង​កា​រ​ពា​រ​បា​នល្អ​​អា​ជំ​ងឺ​ហ្នឹ​ង​ក៏មិ​ន​អា​ច​ចូ​លម​ក​ស្រុ​ក​យើ​ង​កើត​ ​ហើ​យ​ណា​មួយ​យើ​ង​ក៏​បា​ន​ចាក់​វ៉ា​ក់​សាំ​ង​ដែ​រ​»​។

អ្នកស្រី ម៉េ ស្រ៊ីម អាយុ៤២ឆ្នាំ មានកូន៣នាក់ ស្រី២ប្រុស១ ជាអ្នកកោះធំ ដែលលក់នៅតំបន់អង្គរតូចខេត្ត​សៀមរាបរយៈពេលជាងដប់ឆ្នាំ ទីលំនៅបច្ចុប្បន្ន​នៅខេត្ត​សៀមរាបតែម្តង។

អ្នកស្រីអង្គុយលើកៅអីជ័រ ក្តោបដៃ និយាយ​ដោយទឹកមុខ​ស្រងូត​ស្រងាត់​ថា៖«មុនពេលដែលមានកូវីដ ខ្ញុំអាចលក់បានម៉ាហូបៗ ឬក៏នៅសល់តិចតួច ទុកគ្រាន់បង់ឲ្យអង្គការដែលគាត់ជំពាក់បំណុលគេ និងឲ្យកូនរៀនសូត្រ។»​

អ្នកស្រី ម៉េ ស្រ៊ីម

តែនៅពេលកំឡុងពេលកូវីដនោះអ្នកស្រីមិនអាចរកចំណូលនបាននោះទេ អ្នកស្រីយកដៃអេះស្មាបណ្តើរនិយាយបណ្តើរថា៖ «នៅក្នុងរយៈពេលពីរឆ្នាំអំឡុងពេលកូវីដនេះខ្ញុំរកបានខ្លះអត់ខ្លះព្រោះពេលនោះ គាត់នៅតំបន់ក្រហមហើយគាត់មិនអាចមកលក់បាន គេបិទខ្ទាប់កន្លះខែទើបគាត់អត់មានអ្វីហូប ទោះបីគេបើកឲ្យលក់វិញថ្ងៃខ្លះខ្ញុំមកលោកទាំងអត់បានចំណូលអ្វីទាំងអស់ ព្រោះលក់អត់ដាច់សូម្បីតែមួយ ថ្ងៃខ្លះលក់ដាច់បានត្រឹមតែ១ម៉ឺន ២ម៉ឺនរៀល តែទោះបីជាយ៉ាងណាក៏ខ្ញុំខំរកលុយដើម្បីបង់ការប្រាក់សម្រាប់លុយចងការគេនិងទុកខ្លះសម្រាប់កូនរៀនអនឡាញផង»។

បន្ទាប់ពីមានការបើកប្រទេសឡើងវិញ និងមានភ្ញៀវទេសចរមកទស្សនានៅប្រាសាទអង្គរវត្តអ្នកស្រីបានឲ្យដឹងថាគាត់អាចលក់បានប្រាំពីរទៅប្រាំបីម៉ឺនរៀលដែលធ្វើឲ្យគាត់អាចផ្គត់ផ្គង់គ្រួសារគាត់បានឡើងវិញអាចឲ្យកូនរៀនបាន។

អំឡុងពេលផ្ទុះខ្លាំងលោកស្រី និងស្វាមីក៏បានទៅធ្វើការនៅភ្នំពេញជាអ្នកសម្អាតបន្ទប់សណ្ឋាគារនិងស្វាមីធ្វើជាកម្មករសំណង់ ដោយការធ្វើការនៅភ្នំពេញជាមួយស្វាមីអ្នកស្រីមានការលំបាកនិងបែកពីកូននិងចៅរបស់គាត់គាត់ក៏សម្រេចចិត្តថាមកនៅសៀមរាបវិញដើម្បីជុំគ្រួសារ ដោយអ្នកស្រីបាននិយាយថា​៖«​ទោះមានរឿងអ្វីក៏បាននៅជុំគ្រួសារដែរ សុខចិត្តនៅជុំគ្នាកុំឲ្យព្រាត់កូនព្រាត់ចៅ។»​

អ្នកស្រីនិយាយដោយទឹកមុខស្លេកស្លាំងនិងការភ័យខ្លាចថា៖ «បារម្ភខ្លាចប្រសិនបើមានមេរោគ​បម្លែង​ថ្មីអូមីក្រុងចូលមកកម្ពុជាដែលអាចបណ្ដាលឲ្យមានការបិទប្រទេសសារជា​ថ្មី ខ្ញុំព្រួយបារម្ភខ្លាំងដោយសារតែយើងអត់មានមុខរបរ និងលុយសម្រាប់ផ្គត់ផ្គង់គ្រួសារនិងត្រូវបង់អង្គការទៀត»។

អ្នក​ស្រីសៀន​ អូន​ អាយុ​៥៩​ឆ្នាំ ជា​អាជីវករលក់ផ្លែឈើនៅមុខផ្សារលើធំថ្មី កំពុងអង្គុយនៅលើ​កៅ​អី​ជ័រ​ នៅខាង​មុខ​​ដង​ផ្លូវ​ពោរ​ពេញ​ទៅ​ដោយ​ឡាន ម៉ូតូ ក្នុងខេត្តសៀមរាប បាន​លើក​​ឡើងទាំង​ទឹក​មុខ​ក្រៀម​ក្រំអំពី​ចំណូល​ប្រ​ចាំថ្ងៃរបស់គាត់។

អ្នក​ស្រីសៀន​ អូន

អ្នកស្រីបានលើកឡើងថា ​​ការ​លក់​​មុន​​ពេល​​កូវីដ​បាន១លានជាងក្នុងមួយថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ដែល​កូវីដ​​ផ្ទុះ​​ខ្លាំងគេ​មិន​ឱ្យ​លក់​ទេ​​​ហើយ​មាន​ពេល​ខ្លះ​រហូត​ដល់​ដាច់​បាយ​គ្មាន​អ្វី​ហូប​ ហើយ​អ្នក​ស្រី​ត្រូវ​នៅលក់​ដាច់​យប់​មាន​ពេល​ខ្លះ​ទាល់ភ្លឺ​ទៀត​ក៏មានដែរ។ ​​បញ្ហាប្រ​ឈម​ខ្លាំង​របស់​អ្នក​ស្រី​គឺអត់​បាយ​គ្មានអ្វី​ហូបដោយ​មិន​បាន​លក់​ដូរ​អ្វី​ទាំង​អស់ រហូត​មក​ទាល់​ពេល​នេះ​ទោះបី​ប្រទេស​បាន​បើក​ឡើង​វិញ​ក៏​ដោយ​ក៏​អ្នក​ស្រី​លក់​មិន​ដាច់​ដែរ​ ដោយ​មួយ​ថ្ងៃ​លក់​បាន​តែ៣ទៅ១០ម៉ឹនរៀលតែ​ប៉ុណ្ណោះ។

លោក​​ គី​ សេរីវុឌ្ឍន៍ ប្រធាននៃមជ្ឍមណ្ឌលសិក្សាចិន​ និង​ជា​អ្នក​ជំនាញ​​​សេដ្ឋកិច្ច​​នៃ​​រាជ​បណ្ឌិត​​សភា​​កម្ពុជា​​បាន​ប្រាប់​ Newsroom Cambodiaថា​វិ​ស័យ​​ទេសចរណ៍​គឺ​ជា​តួនាទី​ស្នូល​មួយ​​ក្នុង​​ការ​​ស្តារ​​សេដ្ឋ​​កិច្ច​​ក៏​​ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ឲ្យ​ទេសចរ​មាន​​ការ​​ដំណើរការ​ខ្លាំង​ជាងនេះ​ វា​ត្រូវ​ការ​ជំនាញ​វិជ្ជា​ជីវៈ​និង​ការ​រៀប​ចំ​វិស័យ​ទេសច​រ​ឲ្យ​បានល្អ។​ «ចឹង​យើងសង្កេត​ឃើញ​ថាមាន​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ល្អ​ប្រសើរ​ហើយ​ រដ្ឋាភិបាល​បាន​ធ្វើផ្លូវ​នៅក្រុងព្រះសីហនុ​និង​ខេត្តសៀមរាប​ មួយកន្លែងៗ​ចំនួន៣៨​គម្រោង​ឯណោះ​»។

បន្ថែមលើសពីនេះទៀត លោកបានបន្តថា​រចនា​សម្ព័ន្ធ​លក់​ដូរ​តាម​ឆ្នេរក៏មានលក្ខណៈ​ល្អប្រសើរ​ ហើយ​មើលទៅ​លើស្ថាន​ភាព​នៃ​ការ​ផ្តល់​មគ្គុទេស​ទេសចរណ៍​ សហ​គមន៍​ទេសចរណ៍​ការ​លក់​ផលិត​ផល​នៅ​មាន​កម្រិត​នៅឡើយ​ចឹង​ហើយ​ទាមទារ​ឲ្យ​មាន​ការពង្រឹង​និង​ជំរុញ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​ដើរ​ជាតួនាទី​ស្នូល​ក្នុង​ការ​ទាញ​កំណើន​សេដ្ឋកិច្ច​បន្ទាប់​ពីវិបត្តិកូវីដ១៩​។

អ្នក​​​​សេដ្ឋកិច្ចរូបនេះក៏បានបន្តទៀតថា៖ «ជាមួយគ្នាផងដែរ វិស័យ​កសិកម្ម​សម្រា​ប់ផ្គត់ផ្គង់​លើ​ទេសចរណ៍ក៏​ដើរ​តួនា​ទី​សំខាន់​ណាស់​គឺ​ក​សិកម្ម​សិរីរាង្គ​ដែលភ្ញៀវ​ទេសចរ​ហ៊ាន​ចំណាយលុយយ៉ាង​សម្បើម​ដើម្បី​ទទួលទាន​អាហារ​ដែលគ្មាន​សារធាតុគីមី​ ទទួលទាន​អាហារមាន​វិជ្ជាជីវៈខ្ពស់​ អនាម័យ​ ជាមួយការ​ផ្តល់​សេវា​ទេសចរណ៍​ដ៏ល្អ ​សេវាបម្រើ​ភោជនីយដ្ឋាន​ដ៏ល្អ​មានការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​​ ដូច្នេះ​ការ​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​មាន​តួនាទី​សំខាន់​ក្នុងការ​ជំរុញ​វិស័យនេះ​ផងដែរ​។»

លោកគី សេរីវុឌ្ឍន៍បាននិយាយថា៖«លោកមិនអាចនិយាយបានទេថាពេល​ណាទើប​សេដ្ឋកិច្ច​កម្ពុជា​អាច​ដូច​កាល​ពីមុន​កូវីដឡើ​ង​វិញ​បាន​ ព្រោះ​ជំងឺ​កូវីដ​វា​អត់​ប្រាកដ​ច្បាស់​ ចឹង​ពេល​ដែល​ជំងឺ​កូវីដ​អស់​ ហើយ​ការ​ធ្វើ​ដំណើរ​បើក​ឡើង​វិញ​ហ្នឹង​ ទើប​អាច​និយាយ​បាន​ បើ​មិនមាន​ភាព​ច្បាស់​លាស់​នៃ​ជំងឺ​កូវីដ​ទេ​​យើង​មិន​អាច​និយាយ​បាន​ទេ​។​»

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានប្រាប់ Newsroom Cambodia ថាក្នុងអន្តរកាលកំពុងផ្ទុះកូវីដ-១៩ នៅពេលនោះ រដ្ឋបាលខេត្ត​បានចេញវិធានការមួយចំនួនដើម្បីកាត់ផ្ដាច់ជំងឺរាតត្បាតកូវីដ-១៩ ឈានទៅដល់ការបិទខ្ទប់ដែលបែងចែកជាតំបន់ក្រហម លឿនទុំ បៃតង។

«ចំពោះការបិទខ្ទប់នៅក្នុងតំបន់ក្រហមនានា វាធ្វើឲ្យមានការប៉ះពាល់ដល់អាជីវកម្មចំពោះពុកម៉ែបងប្អូន ដែលប្រកបមុខរបរ មិនត្រឹមតែប៉ះពាល់តែវិស័យទេសចរណ៍ ឬមួយប្រតិបត្តិទេសចរណ៍នោះទេ ប៉ុន្ដែប៉ះពាល់ដល់ការលក់ដូរផ្សេងៗ គឺត្រូវបានផ្អាកទាំងស្រុងក្នុងតំបន់ក្រហម វាធ្វើឲ្យមានផលលំបាកប៉ះពាល់ដល់ប្រជាពលរដ្ឋតែម្ដង»។

លោកអភិបាលខេត្តបានបន្តថា «រដ្ឋបាលខេត្តក៏បានជួយពាក់ព័ន្ធការបិទខ្ទប់នេះ ជួយទី១គឺការចែកស្បៀងឲ្យបានគ្រប់ៗគ្នា ថ្វីត្បិតថាមានការយឺតយ៉ាវក៏ដោយ បង្កើតជាអេប(App)ដែលសំណមពរបងប្អូន រត់រម៉កនិងកង់បីជួយដឹងជញ្ចូនស្បៀង បើកជាផ្សារតូចៗដែលអាចទិញតាមលទ្ធភាព ហើយចំពោះអ្នកដែលខ្លះខាតមែនទែន គឺតាមចៅសង្កាត់ មេឃុំគឺផ្ដល់ព័ត៌មានដល់រដ្ឋបាលខេត្ត ហើយយើងបានរៀបចំស្បៀងអាហារចំពោះគាត់ផង»។

យ៉ាងណាមិញ តំបន់ផ្សារ និងតំបន់ប្រាសាទ មានផលប៉ះពាល់ច្រើនដោយសារមានការរឹតបន្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពខ្លាំង ប៉ុន្ដែរដ្ឋបាលខេត្តក៏បានដាក់វិធានការរៀបចំថ្មី រក្សាគម្លាត និងដាក់វេនឲ្យអាជីវករលក់ ដើម្បីដោះស្រាយជីវភាពពួកគាត់់ផងដែរ។

លោកបានមានប្រសាសន៍បន្ថែមថា «តំបន់ផ្សារ និងតំបន់ប្រាសាទ គឺមានផលប៉ះពាល់ច្រើន យើងចាត់វិធានការមួយ គឺការចុះសម្អាតផ្សារ ដូចជាដាក់គម្លាត ដាក់វេនលក់ជូនបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារគឺមួយអាទិត្យមួយចំហៀង ហើយមួយអាទិត្យមួយទៀតចំហៀងទៀត ហើយយើងក៏បើកផ្សារបណ្ដុះអាសន្ននៅផ្សារកុងទីន័រដល់អ្នកលក់ដូរ ដែលត្រូវឆ្លាស់គ្នាមួយអាទិត្យម្ដង ទោះបីដោះស្រាយបញ្ហាពួកគាត់មិនពេញលេញ ប៉ុន្ដែក៏ដោះស្រាយជីវភាពពួកគាត់បានខ្លះៗដែរ»។

ប្រជាពលរដ្ឋអាចបើកអាជីវកម្មឡើងវិញ មកដល់បច្ចុប្បន្ននេះផ្សារទាំងអស់ត្រូវបើកឡើងវិញ ដោយមានរក្សាគម្លាត ស្កេន QR code តំបន់អង្គរត្រូវបានបើកឡើងវិញ ដូច្នេះជីវៈភាពរបស់ប្រជាពលរដ្ឋជាពិសេសអ្នកលក់ដូរបានប្រសើរជាងមុនខ្លាំងណាស់ ឥឡូវនេះបើកស្ទើរតែ៥០ភាគរយនៅសណ្ឋាគារ និងផ្ទះសំណាក់។ នេះយោងតាមលោកអភិបាលខេត្ត។

លោកក៏បាននិយាយថាសៀមរាបនឹងមានការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋនៅដើមខែមករានេះផងដែរ៕

Challenges Remain for Siem Reap Businesses Despite the Country Reopening
Siem Reap businesses say they are still struggling for survival despite the country reopening, and face fresh fears with the emergence of Omicron

Full story here: https://kiripost.com/stories/challenges-remain-for-siem-reap-businesses-despite-the-country-reopening

Q&A ជាមួយលោកប៉ា ចាន់រឿន អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
លោកប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាប្រ​ជា​ធិប​តេយ្យគឺជា​​ប្រ​ព័ន្ធ​ ឬ​ក៏​របប​ន​យោ​បាយ​ដែល​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​ធំ​មាន​អំណាច​ក្នុង​ដៃ​ដើម្បី​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ ហើយលទ្ធិប្រជាធិបតេយ្យ​នេះក៏បានធ្វើ​ឱ្យកម្ពុជា​ផ្លាស់​ប្តូរ​របបនយោបាយ​សេដ្ឋកិច្ច​ផែន​ការ​មកជា​សេដ្ឋ​កិច្ច​ទីផ្សារ​សេរី ​បើកឱកាសឱ្យប្រទេស​​អាចរកស៊ីជួញ​ដូរជា​មួយ​ប្រទេស​ផ្សេងៗផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាសំណួរ ចំលើយ​ (Q&A) ជាមួយលោកញឹក ឆន្នី សិក្ខាកាមនៃ Newsroom Cambodia លោកប៉ា ចាន់រឿនបានបន្តថាស្ថានភាព​ប្រជា​ធិបតេយ្យបាន «ដាំក្បាលធ្លាក់ចុះ​គួរឱ្យព្រួយបារម្ភ»​ ក្នុងមួយរយៈពេលចុងក្រោយនេះ ជាពិសេសមកលើវិស័យសារព័ត៍មាន។

លោកញឹក ឆន្នី៖ ជម្រាបសួរលោក ប៉ា ចាន់រឿន

លោកប៉ា ចាន់រឿន៖ បាទ ជម្រាបសួរ

លោកញឹក ឆន្នី៖ ជា​ដំបូងខ្ញុំសុំសួរលោកថា តើ​អ្វី​ទៅជា​ប្រជា​ធិប​តេយ្យ​?

ប៉ា ចាន់រឿន៖ ប្រ​ជា​ធិប​តេយ្យ​វា​មាន​និយម​ន័យ​ច្រើន​ប៉ុន្តែ​បើយើង​និយាយ​ជារួម​ថា​ ​ប្រ​ជា​ធិប​តេយ្យ​ហ្នឹង​គឺ​សំ​ដៅ​ទៅ​លើ​ប្រ​ព័ន្ធ​ ឬ​ក៏​របប​ន​យោ​បាយ​ដែល​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​ធំ​​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រ​ជា​ពល​រដ្ឋ​ៗ​​រួម​គ្នា​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ទាំង​តំណាង​រាស្ត្រ​​ និង​តំ​ណាង​អ្នក​ដឹក​នាំ​កំពូល​ដើម្បី​យកមក​ធ្វើ​កិច្ច​ការ​ងារ​ចំពោះ​ពួក​គាត់​ទាំង​នៅ​ក្នុង​ការ​សម្រេច​ចិត្តទាំង​ការ​អនុ​វត្ត ​និង​ការ​ងារ​ដទៃ​នៅ​ក្នុង​សង្គម​ យើង​អាច​សង្ខេប​ជារួម​មក​ប្រ​ជា​ធិប​តេយ្យ​គឺ​ជា​ប្រ​ព័ន្ធ​នយោបាយ​ដែល​ធ្វើ​ដើម្បី​​ប្រជា​ពលរដ្ឋ​ និង​ជា​របប​នយោបាយ​ដែល​មាន​អ្នក​ដឹក​នាំដែល​ជ្រើស​តាង​ដោយ​ប្រជា​ពលរដ្ឋ​ផ្តល់​តែ​ម្តង​ ។

លោក ញឹក ឆន្នី៖ តើ​ប្រ​ជា​ធិប​តេយ្យ​ចូល​មក​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​យើង​តាំង​ពី​ពេល​ណា​ និងដោយ​របៀប​ណា​ដែរ?

លោក ប៉ា ចាន់រឿន៖ ប្រសិនបើយើងក្រឡេកមើលប្រវត្តិសាស្ត្រតែបន្តិច ​ប្រជា​ធិបតេយ្យ​បាន​កកើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩​៤០​ ជាពិសេស​គឺ​​តាម​បញ្ញ​វ័ន្ត​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេល​នោះ​សាធារណ​ជន​ទទួល​ស្គាល់​តាម​រយៈ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ យុទ្ធ​វង្ស​​​ ដែល​លោក​ក៏​បានបើក​គណបក្ស​នៅ​ក្នុង​ទសវត្ស ១៩៤០ ​គឺគណបក្ស​ប្រ​ជា​ធិ​បតេយ្យ​ ហើយ​ក៏​​មាន​ការរីក​ដុះ​ដាល់​ជា​បន្តបន្ទាប់​ជាហូហែ​​រហូត​ដល់​កម្ពុជា​យើង​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង។

​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ក៏មាន​ទម្រង់​​មាន​រូប​ភាព​កាន់​តែ​ច្បាស់​លាស់ ​​​និង​មានការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​​រហូត​ដល់​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ដែល​ប្រទេស​ធ្លាក់​ចូល​នៅ​ក្នុង​សង្គ្រាម​វៀត​ណាម ​អាមេរិក ​បាន​ទាញ​ទម្លាក់​ខ្មែរ​យើងឱ្យធ្លាក់ក្នុង​ការ​អន្តរាយ​រហូត​ដល់​មាន​សង្ក្រាម​ស៊ីវិល គឺការ​កើត​ឡើង​នៃ​របប​ខ្មែរ​ក្រហម ​ឬរបប ប៉ុល ពត។

ប្រជាធិបតេយ្យ​ទី​២ គឺ​តាម​រយៈ​កិច្ចព្រម​ព្រៀង​ទី​ក្រុង​បារីស​២៣ តុលា​ ឆ្នាំ​១៩៩១ ​​ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នៅ​តែមួយ​ទេដែល​ជាសង្គ្រាម​រវាង​ខ្មែរ​ និងខ្មែរ​ជា​សង្គ្រាមខ្ចី​ដៃ ឬ​ក៏​ជាសង្គ្រាម​អាយ៉ង​ របប​បរទេស​​នៅ​ស្រុកខ្មែរយើង ​ជា​ពិសេស​គឺ​រវាង​ចិន​ និង​វៀតណាម​សព្វថ្ងៃ​ ​ហើយ​តាម​រយៈ​កិច្ច​​ព្រម​ព្រៀង​ទី​ក្រុង​ប៉ា​រីស​ ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ​សេរីទូ​ទៅ​នៅ​ឆ្នាំ​ ១៩៩៣​​ បាន​បង្កើត​​ជា​រដ្ឋ​ធម្ម​នុញ្ញ​ ៩៣ ​រដ្ឋា​ភិបាល​បាន​បង្កើត​ឱ្យ​ព្រះ​រាជាណា​ចក្រ​ទី​ពីរ​ ហើយ​ក៏​មាន​ការ​វិវត្តិរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ។

លោកញឹក ឆន្នី៖ តើប្រ​ជា​ធិ​បតេយ្យ​បាន​រួម​ចំណែក​នៅក្នុង​វឌ្ឍនភាព​របស់​សង្គម​កម្ពុជា​ដោយ​របៀប​ណា?

លោក ប៉ា ចាន់រឿន៖ ជា​ការពិត​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ហើយថា​ប្រទេស​កម្ពុជា​យើង​ឆ្លង​កាត់​ក៏ដូចជា​សាកល្បង​នៅ​នយោ​បាយ​ជាច្រើន​ ហើយ​អតីតកាល​ក៏​បាន​បង្ហាញយើង​ដែរ​ការ​ឆ្លងកាត់​របប​នយោបាយ​ខ្លះ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​ភាព​វឹកវរ ​រហូត​ដល់​មាន​ការ​កាប់សម្លាប់​ជនជាតិឯង​ រាប់លាននាក់​ ទន្ទឹម​គ្នា​នេះ​ដែរ​ យើង​ឃើញថាមាន​តែ​របបនយោ​បាយ​បែប​ប្រជា​ធិបតេយ្យ​ទេ ​ដែល​បាន​ធ្វើ​ឱ្យ​ខ្មែរ​យើង​មាន​ភាព​សុខដុម​រម្យនា​មានសុខសន្តិភាពមានការ​អភិវឌ្ឍរីក​ចម្រើន​។

អ្នកនយោបាយ​ខ្មែរ​ អាច​រៀន​រស់​ជាមួយគ្នា​និយាយគ្នាអាចធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​សុខដុម​រម្យនា​ទោះបី​ជា​ប្រព័ន្ធ​នយោបាយ​វា​មាន​ចំណុចខ្វះខាតខ្លះ ហើយ​ភាព​អសកម្មមួយ​ចំនួន​មាន​នៅ​ក្នុង​ប្រជា​ធិបតេយ្យប៉ុន្តែវាគឺ​ជា​ប្រព័ន្ធ​មួយ​ដែល​របប​​នយោបាយ​ ដែល​មានបញ្ហា​តិ​ចជាង​គេ​ហើយ​ក៏ជា​ប្រព័ន្ធនយោបាយ​ដែល​អាចជួយផ្សះផ្សាដំបៅនយោបាយ​​អរិភាពរបស់​ខ្មែរ​យើង​រវាង​អ្នកនយោបាយ ​និង​អ្នកនយោបាយ​និងគាំទ្រ​នយោបាយ​ផ្សេងគ្នា។

លទ្ធិប្រជាធិបតេយ្យបានធ្វើឲ្យកម្ពុជាយើងផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ដែលបានបើកឱកាសឲ្យប្រទេសកម្ពុជាអាចរកស៊ីជួញដូរជាមួយប្រទេសជិតខាង។

ប្រទេសមួយ​ចំនួន​ទៀត​នៅ​ក្នុង​ពិភពលោក​ជាពិសេស​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​​ដែល​ជាទី​ផ្សារធំៗ​នៅ​ក្នុង​ពិភពលោក​ដែលធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​ទទួល​បានចំណូល​ និង​អត្ថប្រយោជន៍ជាច្រើន​ពីការ​អនុវត្តសេដ្ឋកិច្ចទីផ្សារ​ ជាលទ្ធផលស្រុកទេស​យើង ៣០ឆ្នាំក្រោម​ព្រមព្រៀង​ទី​ក្រុង​បារីស​​ មានការ​បោះឆ្នោត​ឆ្នាំ ៩៣​ដែលនាំមក​នៅ​លទ្ធិប្រជា​ធិបតេយ្យ​ឡើងវិញ។

​លទ្ធិប្រជា​ធិបតេយ្យ​បានធ្វើឱ្យ​ស្រុក​យើងមាន​ការ​រីកចម្រើន​ស្ទើរគ្រប់​វិស័យទាំង​រូបវន្ត និង​ទាំង​ស្មារតី​នៅក្នុង​សង្គម​ប្រជា​ជន យើង​បានចាក​ផុត​ពីភាព​ក្រីក្រ​ភាព សុខសន្តិភាព ចម្បាំង​រាំងជលក៏កាត់បន្ថយ​ទោះបីជា​មាន​បញ្ហា​រង្គោះរង្គើរផ្នែក​នយោ​បាយ​ខ្លះ​ក្តី ​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយខ្មែរ​នៅ​អាច​និយាយបាន​នៅ​មានឱកាស​និយាយ​គ្នាកើត​អាចរូបរួមគ្នាជាកម្លាំងនៅក្នុងការកសាងជាតិ​ទៅមុខទៀត​បាន។

លោកញឹក ឆន្នី៖ តើប្រជាធិបតេយ្យ​អាចជួយ​ប្រជា​ពលរដ្ឋបានកម្រិតណាដែរ?

លោកប៉ា ចាន់រឿន៖ បើយើង​មើល​អំពី​ប្រជា​ពល​រដ្ឋ​យើង​ឃើញ​ថា​ប្រជា​ពល​រដ្ឋខ្មែរ​ឱ្យ​តម្លៃហើយទទួល​ស្គាល់អំពី​សារ​សំខាន់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​ផ្តល់​ឱកាសឱ្យ​ពួកគាត់​មានឱកាសចូលរួម​​នៅក្នុង​កិច្ច​ការ​ងារ​សង្គម​គ្រប់វិស័យនាំមកនៅសុខ​សន្តិភាព ដូច្នេះ​យើងឃើញ​ថា​ប្រជា​ពល​របស់​យើង​​ប៉ែតសិបភាគ​រយឡើង​បានចូលរួម​បោះឆ្នោត​ដើម្បី​សម្តែង​នៅ​ឆន្ទៈរបស់ពួក​គាត់​នៅ​ក្នុង​ការ​ជ្រើសរើស​មេ​ដឹកនាំ​។

ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់​យើង​នៅ​ក្នុង​ចរន្ត​នយោបាយ​​ជាពិសេស​នៅក្រោយ​ការ​រំលាយគណបក្ស​សង្គ្រោះជាតិ​ដែលមានទំទាស់ខ្លាំង​ជាងគេ​តាងពីឆ្នាំ ២០១៧មក ដំណើរ​ប្រជា​ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង​មាន​ការ​ថយចុះ​ដែល​សហគមន៍អន្តរ​ជា​តិជាច្រើន​បានសំដែងនៅ​ការ​ព្រួយ​បារម្ភ​ មាន​ទាំងការ​ចេញសេចក្តី​ថ្លែង​ការ​​​ទាំង​របាយ​ការណ៍ ថ្លែង​សារ​ផ្ទាល់​នៅ​ក្នុង​ពិធី​ជាច្រើន​។

ដូចជា​ថ្មីៗ​នេះកម្មវិធី​គម្រប់​ខួបទី ៣០ឆ្នាំ​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ដែលសហគមអន្តរជាតិ​គេ​ឱ្យ​ឈ្មោះថា​ថ្ងៃ​កំណើត​នៃ​របប​ប្រជាធិបតេយ្យ​កម្ពុជា ហើយសហគមអន្តរជាតិជាច្រើ​ន​បាន​សម្តែង​នៅ​ការបារម្ភអំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​​ និងការ​ធ្លាក់ចុះនៃ​ដំណើរ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​អាចប៉ះពាល់សុខសន្តិភាព​និង​ការវិវត្តិដែលកម្ពុជា និងភាគីដទៃទៀត​ដែល​បាន​ជួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​អភិវឌ្ឍស្រុក​ក្នុង​រយៈពេល​ជាងម៉្ភៃឆ្នាំកន្លងមកនេះ។

លោកញឹម ឆន្នី៖ នៅប៉ុន្មានឆ្នាំខាងមុខទៀត​ តើប្រជាធិបតេយ្យនឹងមានការរីកចម្រើនហើយប្រជាពលរដ្ឋ​មាន​សិទ្ធិ​​គ្រប់គ្រាន់​ក្នុង​និយាយស្តីដែរ ឬទេ?

លោកប៉ា ចាន់រឿន៖ ស្ថានភាពប្រជា​ធិបតេយ្យ​នៅស្រុក​យើង​ វាអាស្រ័យលើស្ថានភាព​នយោបាយ​ៗប្រេះ​ឆាគ្នា ជំលោះគ្នាវាកាន់តែរីករាលដាល​ទៅ​ដល់​កម្រិតមួយ​កាន់តែ​ធ្ងន់​ធ្ងរ​ ស្ថានភាព​ប្រជា​ធិបតេយ្យយើងក៏​ដាំក្បាលធ្លាក់ចុះ​គួរឱ្យព្រួយបារម្ភ​ នៅពេល​ដែល​ប្រជា​ធិបតេយ្យ​ធ្លាក់​ចុះ ​ការរឹតត្បិត​ផ្នែកសិទ្ធិ​សេរីភាព​ ជា​ពិសេសការសារព័ត៌មានក៏នឹងត្រូវរងសំពាធ​ ការគាប​សង្កត​ទាំង​អ្នក​សារព័ត៌មាន ទាំង​ប្រជា​ពលរដ្ឋ​ទូទៅនោះ​ ពិបាក ​ឬក៏អាច​ប្រឈម​មុខ​ការ​ធ្វើទុក​​បុក​ម្នេញ​តាំងពីការ​សំឡុតគំរាម និងចាប់ដាក់​គុក​៕

Voxpop: ទស្សនៈយុវជនលើការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ប្រទេសកម្ពុជាបានប្រកាន់ភ្ជាប់នៅលទ្ធិប្រជាធិបតេយ្យដែលមានន័យថា ​ផ្តល់សិទ្ធិដល់​ប្រ​ជា​ពល​​រដ្ឋ​ជា​ម្ចាស់​ប្រ​ទេស​​​ និង​មាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុងការ​បញ្ចេញ​​មតិជាសាធា​រណៈ​​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ។

Newsroom Cambodia បានសម្ភាសន៍យុវជនយុវនារីដែលរស់នៅរាជ​ធានី​ភ្នំ​ពេញពាក់​ព័ន្ធ​​នឹង​​​ការ​យល់​ឃើញ​របស់​​ពួកគាត់​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​​ក្នុង​ពេល​បច្ចុប្បន្ន​។

លោក មៀន ​វិបុលវីរៈ អាយុ២៤ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ រស់នៅ​ក្រុងតា​ខ្មៅ​ ខេត្ត​កណ្តាល​​​​យល់​​ថា៖ ​​«លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​មិន​ទាន់​ពេញលេញ​នៅ​ឡើយ​ទេ។ មាន​​ហេតុ​ផល​មួយ​ចំនួន​ដែល​​ខ្ញុំ​យល់​ថា​អ៊ី​​ចឹង ព្រោះ​បើយើងនិយាយ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​​យើង​អាច​​ក្រ​ឡេក​ទៅ​មើល​ចំណុចស្នូលចំនួន៣គឺ ទី១​ទាក់ទង​ជាមួយ​នឹង​រាជរដ្ឋាភិបាល យើងឃើ​ញមា​នការ​បញ្ចេ​ញ​មតិ​ជា​ច្រើន​ជាសាធារណៈ​តែ​វា​នៅ​មាន​កម្រិត​នៅឡើយ​។​ ទី២​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹងការ​​បោះឆ្នោត​ បើយើង​និយាយ​អំពី​ការបោះឆ្នោត​គឺ​ត្រូវ​មាន​សេរីភាព​ និង​តម្លាភាព ប៉ុន្តែ​បើ​យើងនិយា​យសុក្រឹត្យ​ភាព​​គឺនៅ​មាន​​កម្រិត​​នៅ​​ឡើយ​​ខ្ញុំអាច​និយាយថា​​ហាសិបហាសិប។ ​​​ទី៣​បើ​យើង​ក្រឡេក​ទៅ​មើល​អំពី​សិទ្ធិ​មនុស្ស​នៅក្នុង​បរិ​បទ​​នៃ​​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​យើងប្រៀប​ធៀប​ទៅ​នឹងប្រ​ទេស​ដទៃ​ទៀត ​ដូចជា​សហរដ្ឋ​អាមេរិក​ ហើយយើង​ប្រៀប​ធៀបបរិបទនៃ​សិទ្ធិ​មនុស្ស​គឺខុសគ្នាឆ្ងាយ​​មែនទែន»។​

និស្សិត​រូប​នេះ​បន្ថែម​ថា៖ «ឧទាហរណ៍​ដូច​ជា​ការប្រកួត​ប្រជែងការ​​បោះ​ឆ្នោត​ហើយការ​បោះឆ្នោត​គួរ​តែ​មានគណ​បក្ស​​ចូលរួម​​ច្រើន​ ហើយមាន​លក្ខណៈប្រ​កួត​ប្រជែង ហើយ​បើ​យើង​​ក្រ​លេក​ទៅ​មើល​កម្ពុជា​មកទល់​ពេល​នេះ ​គឺមាន​តែពីរ​ទេដែល​មាន​ភាព​លេច​ធ្លោរ ​គឺមានCPP និងCNRP ហើយ​​​យើង​ឃើញ​ថា​មកទាល់​ពេល​នេះ​គណ​បក្ស​ត្រូវបាន​រំលាយ ​ហើយ​មាន​ការ​ចាប់ខ្លួន ​និង​ភៀស​ខ្លួ​ន​ទៅ​ក្រៅប្រទេស​ ដូច្នេះប្រជា​ធិបតេយ្យ​គឺមិនមានទៀត​ទេ​ តម្លាភាព​នៅ​ក្នុង​ការ​បោះឆ្នោត​​គឺ​មាន​ការ​គាប​សង្កត់» ។

កញ្ញា សឿង លក្ខិណា​ អាយុ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី៣ បានលើកឡើងថា៖ «​សម្រាប់​ខ្ញុំ​ពាក្យថាប្រជា​ធិប​តេយ្យ​គឺ​ប្រ​ជាជន​មាន​សិទ្ធិបញ្ចេញ​បតិ​យោបល់​ប៉ុន្តែ​ជាក់​ស្តែង​ដូចប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ពួកគាត់​អត់​អាច​មាន​សិទ្ធិ​ទៅ​​និយាយ​អ្វី​បានទេ​ គាត់​អាច​និយាយ​ប្រាប់​ក្រុម​គ្រួសារ​​គាត់បានប៉ុន្តែ​​​គាត់​អត់អាច​យក​រឿងហ្នឹង​ទៅ​និយាយ​ជាមួយ​នរណា​ម្នាក់​ដែលទាក់​ទង​និងដីធ្លី​របស់​គាត់នោះទេ​ នៅស្រុកបារាយណ៍​ខេត្ត​កំពង់​ធំ​ពួក​គាត់​មានបញ្ហា​រឿង​ដីធ្លី​តាំង​ពីឆ្នាំ​២០០៧​មកម្លេះ​​ រហូត​មកដល់​ឥឡូវ​រឿង​ដី​ធ្លី​ហ្នឹង​មិន​ទាន់​បាន​ដោះ​ស្រាយ​ទេ​ ដូច្នេះពាក្យពាក់​ព័ន្ធ​ជា​មួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រជា​ជនគាត់​អត់​​ទាន់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ទេ​»។

ចំណែក​ព្រះតេជគុណ លិន យូរ៉ា ព្រះជន្ម២៣វស្សា​ ជានិស្សិតឆ្នាំទី២ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​បាន​មាន​ថេរដីកា​​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ បុន្តែ​ព្រះ​អង្គថា សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​៖ ​​«​ការ​បញ្ចេញ​មតិ​ជាសាធារណរបស់​ប្រជា​ពលរដ្ឋគឺ​នៅ​មាន​កម្រិត​​ មាន​ន័យថាប្រទេស​​កម្ពុជា​ដែលជា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​នោះ​មិនទាន់​​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ឡើយ​ក្នុង​ការ​​បញ្ចេញមតិ​របស់​ខ្លួននៅក្នុង​ការស្ថាបនាប្រទេស​ជាតិ​ មានន័យថា​បើទោះបីជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋយើង​ឃើញ​ថា​នៅពេល​ប្រជាពលរដ្ឋបញ្ចេញមតិ​ច្រើន​ទាក់​ទង​ទៅ​និង​រដ្ឋាភិបាល​ផ្សេងៗ ហើយ​ភាគច្រើន​មាន​ការគំរាម​គំហែង ហើយ​វា​ជា​ផលវិបាក​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​ការ​បញ្ចេញ​មតិ​ ជា​រួមមកវិញ​នៅ​ពេលយើង​​​កាន់លទ្ធិប្រ​ជា​ធិប​តេយ្យ​ឱ្យ​ល្អប្រជាពលរដ្ឋ​មានការរីកចម្រើនជាងមុន​ទាំង​ការ​យល់​ដឹង​ទាំង​ជីវភាព ប៉ុន្តែនៅមាន​ចំណុចខ្វះខាតបន្តិចបន្តួច​បើយើងប្រៀបធៀបជាមួយប្រទេស​កាន់លទ្ធិប្រជា​ធិបតេយ្យដទៃ​ទៀត» ​។

កញ្ញា យ៉ាត ម៉ាឡៃ អាយុ២៣ឆ្នាំ ជា​និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិឆ្នាំទី២​ រស់​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​​​យល់​ឃើញ​ថា មានសកម្មផាព​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​កម្ពុជា ដែល​កញ្ញា​ឃើញ​ថា​ជាការ​បង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ពេញ​លេញ​នៅ​ឡើយ។​

កញ្ញាបានបន្ថែមថា៖ «មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​យុទ្ធនាការប្រ​ឆាំង​នឹង​អំពើពុក​រលួយ ​ការ​តស៊ូ​ការ​បញ្ចេញ​មតិ​ដែល​ទាក់​ទង​ទៅ​នឹងបញ្ហាការ​ការ​ពារ​​បរិស្ថាន​ដែល​ទាក់​ទងទៅនឹង​​​សកម្មជន​របស់​យើង​ត្រូវ​បានហាម​ឃាត់​ ទាក់ទងនឹង​បញ្ហា​នេះ​ដូចគ្នា​ក៏​មាន​ការ​ចាប់​ខ្លួន​​ចំពោះ​សកម្មជន​ណា​ដែល​ហ៊ាន​លេច​មុខ ​និង​លើក​ឡើង​ទៅ​លើ​អំពើ​អវិជ្ជមាន​នៅ​ក្នុង​សង្គម​​ដូចជា​ការ​​បូមខ្សាច់ ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ ​ក៏ដូចជា​ការ​លុប​បឹង​នៅ​តាម​ទី​ក្រុង​ដូច​គ្នា​​​ មួយ​វិញ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹងការ​បោះឆ្នោត​នៅប្រទេសលទ្ធិប្រជា​ធិបតេយ្យ ​គឺ​ប្រកាន់​​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ជាធំនៅក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ ​ប៉ុន្តែ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ៗ​ក៏ធ្លាប់​ឃើញ​មាន​បញ្ហា​បាតុ​កម្ម​ជា​មួ​យ​គណ​​​បក្ស​​​ប្រឆាំង​ព្រោះ​ការ​បោះ​ឆ្នោត​មិន​មាន​លក្ខណៈវិជ្ជមាននោះ​ទេ»។​

​​​កញ្ញា​បន្ថែម​ថា៖ «ចំពោះ​បញ្ហា​ទាំង​អស់​នេះ​ការ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​មួយ​គឹ​វា​ល្អ​នៅ​ក្នុង​ចំណោម​លទ្ធិ​ផ្សេង​ទៀត​ដូច​ជា​លទ្ធិ​កុម្មុនីស្ត​ ដូច្នេះ​ក្នុងនាម​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​គួរ​តែមាន​អព្យាក្រឹត​​ប្រកាន់​យក​នៅ​គោល​ការណ៍​គំនិត​សំខាន់ៗ​ឱ្យ​ដើរទាន់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​លុប​បំបាត់​អំពើពុករលុយ ​និងការ​កេង​ប្រវ័ញ្ចឬ​កេងចំណេញលើ​សិទ្ធិរបស់​ប្រ​ជា​ពលរដ្ឋ​ក្នុងសិទ្ធិបញ្ចេញ​មតិ​នៅក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ដូចគ្នា»។

លោក ​ឈួន ពន្លក​ អាយុ​​២២ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​៤ ផ្នែក​នីតិ​សាស្ត្រ​បាន​យល់​ឃើញ​ថា​៖ «​ប្រទេស​កម្ពុជា​បាន​ទទួល​​ឥទ្ធិ​ពល​ប្រជា​​ធិបតេយ្យ​​ដែល​បាន​ហូរ​ចូល​មក​នៅ​ក្នុង​ប្រទេស​យើង​ហើយ​​ប្រទេស​យើង​កំពុង​តែ​អភិវឌ្ឍ​ដែរ​​​ពាក្យថា​អភិវឌ្ឍ​គឺអភិវឌ្ឍ​គ្រប់​វិស័យ​ ទាំង​ការ​ឈាន​ទៅ​មុខ​ដំណើរ​ការ​របស់​ប្រជា​ធិបតេយ្យ​ៗនៅ​ក្នុង​ប្រទេស​កម្ពុ​ជា​គឹ​នៅ​មាន​កម្រិត​ហើយ​កំពុង​អភិវឌ្ឍ​ដើម្បី​ឱ្យ​ទៅជា​ប្រជា​ធិបតេយ្យ​ពេញលេញ​ឥឡូវ​នេះ​ប្រជា​ធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មានភាព​ពេញ​លេញ​ទេ​​រយៈ​កាល​កន្លង​មក​នេះ»។

​លោកបានបន្ថែមថា៖ «នៅ​​ក្នុង​អន្តរ​កាល​យើង​ឃើញថា​​សកម្ម​ជន​មួយ​ចំនួន​ដែល​ថ្មី​ៗ​នេះ​​ទើប​តែ​​ដោះ​​លែង​ទេ​ដូច​ជាលោក​រ៉ុង ឈុន​ ឬ​ក្រុម​ចលនា​មាតា​​ធម្ម​ជាតិ និង​ក្រុម​​យុវ​ជន​ខ្មែ​រ​​ថាវរៈ​ពួក​គាត់​ទាំង​អស់​នេះ​បាន​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​​ហើយ​សកម្ម​ភាពរបស់​រាជរដ្ឋា​ភិបាល​បាន​រំលោភ​ទៅលើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ត្រង់​ចំណុចនេះ​​ហើយ​​ទើបខ្ញុំ​កត់​សម្គាល់​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​មិនទាន់​មានសិទ្ធិ​ពេញ​លេញ​ទេ»​៕​

ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង​មិនមានបញ្ជិការ
ក្រសួងសុខាភិបាល​​ អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់​ផលិត​ផល​គ្រឿង​សម្អាង​ដែល​មិនមានការ​អនុញ្ញាត​ពី​ក្រសួង ជៀស​វាង​​ផល​ប៉ពាល់​សុខភាព និង​អាយុជីវិត។

បើតាមសេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខភិបាល ចេញ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១​ និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាលកាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា បញ្ជាក់ថា ក្រសួង​បានពិនិត្យឃើញលើបណ្តាញសង្គមគណនីហ្វេសប៊ុក ឈ្មោះ វ៉ូ-ជី ខស​មេធីក ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ WOG WHITENING FAC IAL FOAM គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ក្រសួង​បន្ថែម​ថា ដោយ​អនុលោមតា​ម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូ​វ​ឱ្យ​រាល់ការចរាចរ ឱសថ ឬ​គ្រឿង​សម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​មាន​លេខ​បញ្ជិកា ឬ​ប្រវេទន៍​ពី​ក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សា យ​ផលិត​ផល​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ។

ក្នុងសេចក្តីជូន​ព័ត៌មាន​នោះ​​បានបញ្ជាក់ថា៖ «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួង​សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់​ ត្រូវបញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះ​ផលិត​ផល​ទាំ​ងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ»។

នៅថ្ងៃជាមួយគ្នានេះ ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ទៀត ស្តីពីការ​ហាមឃាត់​គណនីហ្វេសប៊ុកឈ្មោះ Lee Yuri Beauty & Health ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ពីក្រសួងសុខាភិបាលផងដែរ ។

សេចក្តីជូនព័ត៌មានបានបញ្ជាក់ថា៖ «គណនីហ្វេសប៊ុកមាន ឈ្មោះ Lee Yuri Beauty & Health កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១. Lee Yuri Collagen , ២, Multi-Vita min For Men & Women , ៣. Lee Yuri DETOX គ្មានលេខបកា និង​គ្មា​ន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពីក្រសួង​សុខាភិបាលឡើយ»។

ក្រសួងសុខាភិបាល​បន្ថែម​ថា ក្រសួង​នឹង​មាន​វិធានការ​តឹង​រ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេស​ប៊ុកឈ្មោះ វ៉ូ-ជីខសមធីក ឯ.ក និង Lee Yuri Beauty & Health ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើ នេះ​ទៅ​តាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រងឱសថជាធរមាន៕​

កុមារដែលត្រូវចូលរៀនអាចប្រើ បណ្ណចាក់វ៉ាក់សាំងថតចម្លងដើម្បីការពារការបាត់បង់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា បាន​ប្រកាស​ថា កុមារ​ដែល​ត្រូវ​ចូលរៀន​នៅ​សាលា អាច​ប្រើប្រាស់​​បណ្ណ​ចាក់វ៉ាក់សាំង​ដែល​ថត​ចម្លង ដើម្បី​ការពារ​ការ​បាត់បង់។

​ក្នុង​វីដេអូ​​​ដែល​​លោក​នាយករដ្ឋមន្រ្តី​​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃទី៣​ខែវិច្ឆិកា ឆ្នាំ​២០២១​ លោក​លើកឡើង​​ថា ប្រសិនបើ​អនុញ្ញាត​ឱ្យ​ប្រើ​បណ្ណ​ចាក់​វ៉ាក់​សាំង​​ដើម​សម្រាប់ពាក់​ទៅ​ចូលរៀន នោះ​អា​ចនឹងខូចខាត ឬបាត់បង់ ។

លោក​បញ្ជាក់​​ថា៖  «បាត់ប័ណ្ណ ឬខូចបណ្ណ ហើយ​បាត់បង់​នូវ​សុពលភាព ឬ​ក៏​ខ្វះការ​ទទួល​ស្គាល់​នៅ​ពេល​ដែល​មានការបាត់​បណ្ណ ហើយការប្តូរបណ្ណ​គឺមិនមែន​ជាការងាយ​ស្រួល​នោះ​ទេ ដែលត្រូវយកប​ណ្ណថ្មី ដូច្នេះ​យក​ល្អ​គឺ​យើង​ប្រើប្រាស់​ដដែល គឺថតចម្លង​ហើយរក្សា​ប​ណ្ណ​នៅផ្ទះ»។

លោក​នាយករដ្ឋមន្រ្តី​បានបន្ថែម​ដោយ​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួងអប់រំ និង​អភិបាលខេត្ត រាជធានី ពិនិត្យ​ និង​ដោះស្រាយបញ្ហានេះ ដោយ​អាច​ថតចម្លង​បណ្ណ​ចាក់​វ៉ាក់សាំង​ជាសខ្មៅ ឬជាពណ៌។​

លោក​បន្ថែមថា៖ «​សូមឱ្យលោកគ្រូអ្នកគ្រូសាលានីមួយៗ ជួយរៀបចំថត គ្រួ សារ​នីមួយៗ​ដែល​មាន​លទ្ធភាព​ថត​ក៏សូម​ថត ហើយក្នុង​ករណី​ដែល​គ្រួសារ​ពុំ​មាន​លទ្ធភាព​ថ​តទេ​ អាច​ឱ្យ​សាលា​ជួយ​ថត​សម្រាប់ឱ្យសិស្សប្រើប្រាស់នៅកាតចាក់វ៉ាក់សាំងនេះ»។

ក្នុង​វីអេដូ​ដដែលនោះ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ប្រាប់​ទៅ​​ក្រសួងសុខាភិបាល គណៈ​កម្មការ​ចំពោះការចាក់វ៉ាក់សាំង និង​ក្រសួងការពារជាតិ​ដែល​ជា​អ្នក​ធ្វើការ​លើ​ការចាក់​វ៉ាក់សាំង ត្រូវ​សរសេរ​ឈ្មោះ​របស់​ប្រជាជន​ឲ្យ​បាន​​ត្រឹមត្រូវ ជាពិសេស​ផ្នែក​ភាសា​អង់គ្លេស ​សម្រាប់​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។​​

លោក​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋរបស់យើង មន្រ្តីរបស់យើង​មា​ន​ការចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ក្នុងករណីដែលមានការដាក់ឈ្មោះ​ជា​ភាសាអង់គ្លេស​មិន​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ឈ្មោះដែ​ល​មាននៅក្នុងលិខិត ឆ្លងដែន គឺមិន​អាច​ធ្វើដំណើរ​ចេញ​ទៅក្រៅប្រទេស​បានទេ ដូច្នេះ​សូម​យក​ចិត្តទុកដាក់ នៅក្នុងការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និង​ទាំង​ជា​ភាសា​អង់គ្លេស»។

កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​គ្រប់​វិស័យ ជាមួយ​នឹង​ការ​រៀន​រស់​នៅ​ជាមួយជំងឺ​កូវីដ​១៩​តាម​គន្លង​ថ្មី ប៉ុន្តែ​ពិចារណា​លើ​ការ​បើក​ហាន​ខារ៉ាអូខេ៕​

ក្រសួងអប់រំសម្រេចបើកសាលារៀនដោយអនុវត្តតាមគន្លងថ្មី ខណៈជំងឺកូវីដ១៩បន្តរីករាលដាល
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​បើក​សាលា​រៀន​គ្រប់​កម្រិតទូទាំង​ប្រទេស ទាំង​រដ្ឋ​ និង​ឯកជន ដោ​យ​តម្រូវ​ឲ្យ​​រៀន​តាម​គន្លង​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​តទៅ ខណៈ​​ជំងឺ​កូវីដ​១៩​នៅ​បន្ត​រីក​រាល​ដាល​ច្រើន​នៅ​កម្ពុជា​។

ក្រសួង​អប់រំ​​បាន​ចេញ​សេចក្តី​ណែនាំ​ចេញ​កាល​ពីថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២១កន្លង ​ស្តីពីការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំង​សាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ក្នុង​ស្ថានភាព​នៃ​ការឆ្ល​ងជំងឺ​កូវីដ​១៩។ សេចក្ដីណែនាំ​នោះ​បញ្ជាក់​ថា ដើម្បី​ឈាន​ទៅ​ដំណើរការ​អប់រំ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​កូវីដ១៩​ចា​ប់​ពីថ្ងៃទី០១ ខែវិច្ឆិកា ​ឆ្នាំ២០២១ ក្រសួងនឹងពង្រីក​វិសាលភាព​នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជនគ្រប់កម្រិត ក្នុង​ភូមិសាស្រ្ត​​ទូទាំង​រាជធានី​ខេត្តទាំងអស់។

សេចក្តី​ណែនាំ​នោះ​បញ្ជាក់​ថា៖ «ការ​បើក​ដំណើរ​ការ​ឡើង​វិញ គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ​នៅ​តាមក្រុង ស្រុក ខណ្ឌ ដែល​ជំងឺ​កូវីដ​១៩ អាច​គ្រប់គ្រង​បាន ដោយ​កំណត់​រូបភាព​នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ ១៥ ទៅ​២០​នាក់ និង​ផ្លាស់​វេន និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​វិធានាការ​សុខាភិបាលចាំបាច់​នានា»។

សេចក្តីណែនាំបន្ថែម​ថា ក្នុង​ករណី​មានការ​ឆ្លង​ក្នុង​គ្រឹះស្ថាន​សិក្សា​នោះ ត្រូវ​សម្រេច​ផ្អាក​តែក្រុមសិស្ស ឬ​ថ្នាក់​រៀន​នោះ​ប៉ុណ្ណោះ និង​ត្រូវ​ចាត់​ចែង​យក​អ្នក​វិជ្ជមាន និង​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ។​

ឆ្លើយតបទៅនឹងសេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ នាយិកា​សាលាបឋមសិក្សា​ទន្លាប់ ក្នុង​ស្រុក​សំរោង ខេត្តតាកែវ អ្នកស្រី ចេង ណាវី បានឲ្យដឹងថា ការបើក​សាលារៀន​ឡើង​វិញ​គឺ​ជា​រឿង​ល្អ អាចធ្វើឲ្យសិស្ស​មានពេលរៀនវគ្គបំប៉នបានច្រើនជាមួយលោកគ្រូអ្នកគ្រូ មុន​នឹង​ប្រឡង​ឡើង​ថ្នាក់។ ទទ្ទឹមនឹងនេះអ្នកស្រីក៏បាន​សម្ដែង​ក្តីបារម្ភលើបញ្ហាប្រឈមមួយចំនួនចំ ពោះសិស្សានុសិស្សដែលខ្វះនូវការប្រុងប្រយ័ត្ន និងគ្មានអនាម័យនៅពេលចេញលេងដែលអា ចធ្វើឲ្យ​មានការឆ្លងជំងឺកូដវីដ១៩ពីសិស្សម្នាក់ទៅសិស្សម្នាក់ទៀត។​

អ្នកស្រីលើកឡើង​ថា៖ «​សិស្សានុសិស្ស​ពុំសូវមានការប្រុងប្រយ័ត្ន​ក្នុង​ការពាក់​ម៉ាស​ឲ្យ​បាន​ជាប់​លាប់​នោះទេ​។ ជាពិសេស​ពេលឲ្យគាត់ចេញលេង គឺពិបាកគ្រប់គ្រងណាស់។ បើ​មាន​កូវីដ​កើតឡើង​លើ​នរណា​ម្នាក់នោះនឹងពិបាក អាចឆ្លងទៅច្រើនគ្នាហើយ»។

ស្រដៀងគ្នានេះដែរ នាយកសាលាសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ លោក ឡៅ ម៉ូលីណា ក៏បាន​ឲ្យ​ដឹង​ដែ​រថា នៅសាលារបស់លោក គឺមាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ចំពោះ​សិស្ស និង​គ្រូ​ដោយ​មាន​រៀបចំ​សន្តិសុខ​ត្រៀមចាំដើម្បីវាស់កម្ដៅ និងបាញ់​អាល់​កុល មុន​ពេល​ចូល​សាលា។ លោកបន្តថា ឪពុកម្ដាយភាគច្រើនបានបញ្ជូនកូនមករៀនដោយគិតថា រៀននៅ​សាលា​ចេះជា​ងរៀន​តាម​អ​នឡាញ ហើយតំបន់ខ្លះមិនសូវមានអ៊ីនធឺណិត ឬ​មិនមាន​អ៊ីនធឺណិត​គ្រប់គ្រាន់  ដូចនេះការរៀននៅក្នុងថ្នាក់គឺមានប្រសិទ្​ធភាព​ជាងតាមអនឡាញ ពោលគឺសិស្សឆ្ងល់ភ្លាមអាចសួរ និងទទួលការណែនាំពីគ្រូបានភា្លមផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អាណាព្យាបាលសិស្សគឺមានការបញ្ជូ​នកូនឲ្យមករៀន ស្ទើតែទាំងអស់ ហើយសាលាមានរៀបចំឆ្លាស់វេន ២០នាក់រៀន និង២០នាក់សម្រាក។

សម្រាប់សិស្សដែលមិនទាន់ចាក់វ៉ាក់សាំងក៏ (ខាងសាលា) ឲ្យចូល​រៀន​ដែរ តែត្រូវ​ឲ្យ​ពាក់​ម៉ាស់​ហើយ​មាន​ការប្រុងប្រយ័ត្នជាង​គេ ព្រោះពួកគេប្រឈមខ្លាំង»។

ចំណែកនាយកសាលាបាក់ទូក លោក តូច កន្តាល់ បានឲ្យដឹងដែរ​ថា ​ក្នុង​សាលារៀន​រប​ស់​លោ​ក​នៅ​តែរៀបចំ​វិធានការ​សុវត្ថិ​ភាព ដោយអនុវត្តជាប្រចាំនូវគោលការណ៍​៣កុំ និង​៣​ការពារ​ដដែល។

លោកបន្ថែមថា សាលារបស់លោកបាន បែងចែកសិ​ស្សក្នុង​មួយ​ថ្នាក់​៣០​នាក់​ ឲ្យ​ទៅ​ជា​១៥នាក់ រៀន​ក្នុងថ្នាក់ និង១៥​នាក់​រៀន​តាមអនឡាញ​ទៅ​តាមសេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ។

លោកបញ្ជាក់ថា៖ «សម្រាប់ឪពុកម្ដាយ​មាន​ការអនុញ្ញាត​ឲ្យ​កូន​មក​រៀន​ច្រើន​ ព្រោះទោះ​មិនមក​ក៏​កូវីដ​នៅ​តែ​ប៉ុណ្ណឹង មក​ក៏​កូវីដ​នៅ​តែ​ប៉ុណ្ណឹង សំខាន់​ពួកគាត់​ចេះ​រស់នៅ​ជាមួយ​កូវីដ ហើយ​កូនៗ​របស់​ពួកគាត់បានចាក់ថ្នាំរួចហើយ»៕

កម្ពុជា​ចាក់វ៉ាក់សាំងការពារកូវីដ១៩​បានជា​ង​១០លាន​នាក់​ ស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ​​ក្នុង​គម្រោង​
អត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២១ មាន ១០០ ,០០១% ធៀបជា​មួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម​១៨ឆ្នាំ មាន​៩៧,៨៩%​។​ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​សុខាភិបាល។​

​បើ​តាម​សារ​​ដែល​បង្ហោះលើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា៖ «បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១​,២២% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ១,៨៩៧,៣៨២​នាក់»។

នៅថ្ងៃជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារ​​​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដែរ​ថា បើ​ទោះបី​ជា​នៅ​កម្ពុជា​មានការ​ចាក់វ៉ាក់សាំងបានជាង១០លាននាក់ ឬ​ស្មើ​នឹង​ជាង​១០០%​នៃ​ចំនួន​គ្រោងដំបូង​ក៏ដោយ ក៏​​នៅ​មាន​ប្រជាជន​រាប់ម៉ឺននាក់​ទៀត​ដែលមិនទាន់​បានចាក់វ៉ាក់សាំង ហើយ​ដែល​ត្រូវ​បន្តចាក់​ជូនឱ្យបានគ្រប់ៗគ្នា។

ក្នុង​សារ​ដដែល​នោះ​បញ្ជាក់ថា៖ «ក្រៅពីប្រជាជន​ដែល​មាន​អាយុ១៨ឡើង​ចំនួន​ជាង​១០​លាន​នាក់​បានចាក់វ៉ាក់សាំង យើង​ក៏​បាន​ចាក់វ៉ាក់សាំង​ជូន​កុមារ និង​យុវ វ័យ​អាយុ១២ ទៅ១៨​ឆ្នាំ​ បានចំនួ​ន​១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និង កុមារអាយុ​ពី​៦ ដល់​១២ បាន​ចំនួន១.៩២០.៥៩៩នាក់ ស្មើនឹង១០១.២២%។ គិតសរុបយើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ជនរួមជាតិ​យើង​ចំនួន​១៣.៧០៩.៤៨៧នាក់ ស្មើនឹ​ង​៨៥.៦៨%​នៃ​ប្រជាជន​សរុប​១៦​លាន​នាក់»។

លោកនាយករដ្ឋមន្រ្តី​បន្ថែម​ថា៖ «ខ្ញុំសូមអំពាវនាវបងប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ពិសេស​វិធានការ៣​ការពារ និង​៣កុំ ព្រោះថា​វ៉ា​ក់សាំង​តែ​មួយ​មុខ បើទោះបី​ចាក់​បាន​ប៉ុន្មាន​ដូស​រហូត​មុជ​វ៉ាក់សាំង​ ក៏មិន​អាច​ការពារ​បានដែរ ប្រសិនជា​បងប្អូន​ធ្វេសប្រហែស​ បោះបង់​ចោល​វិធីការពារ​ខ្លួន​តាមរយៈ​វិធាន​ការ​៣ការពារ និង៣កុំ»។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ប្រមាណ​ជិត១០លាន​ដូស និង​មាន​មនុស្សបា​ន​ចាក់វ៉ាក់សាំងដូសទី៣​ ប្រមាណ​ជិត​២​លាននាក់​រួចមក​ហើយ។ ក្នុង​វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត៕

ក្រសួង​សុខាភិបាល​លើកលែង​ការធ្វើ​ចត្តាឡី​ស័ក​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន​គណៈក​ម្មការ​អន្តរក្រសួង​ដើម្បីប្រ​យុទ្ធ​នឹង​ជំងឺ​​កូវីដ១៩ ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩ ដែលបាន​ព្យាបាល​ជា​សះ​ស្បើយ ទាំង​នៅ​មន្ទីរពេទ្យ និង​នៅ​តាម​ផ្ទះ ត្រូវ​បាន​លើកលែង​ការធ្វើ​ចត្តាឡី​ស័ក។

បើតាមលិខិត​ដែល​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ជូន​ទៅ​ប្រធាន​គណៈ​កម្មការ​ប្រ​យុទ្ធ​នឹង​ជំងឺ​​កូវីដ១៩​ថ្នាក់​រាជ ធានី ​ខេត្ត ចេញ​នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២១​បញ្ជាក់ថា​៖ «អ្នកជំងឺ​កូវីដ​១៩ ដែឡ​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩ ពុំ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ទៀត​ទេ»។

លិខិត​ដដែល​បន្ថែម​ថា អ្នកជំងឺ​កូវីដ​១៩​ដែល​សម្រាក​ថែទាំ និងព្យាបាល​នៅ​តាមផ្ទះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​ព្យាបាល​តាម​លក្ខខណ្ឌ​ដូចជា អ្នកជំងឺដែល​ពុំ​បាន​ចាក់វ៉ាក់សាំង​កូវីដ​១៩​ដូស​មូលដ្ឋាន​​បានពេញ​លេញ អនុញ្ញាតឲ្យ​បញ្ចប់​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​១៤ ប្រសិន​បើ​ពុំ​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​ និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ។ ក្នុង​ករណី​អ្នក​ជំងឺ​កូវីដ​១៩​បាន​ចាក់វ៉ាក់សាំង​កូវីដ​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ ហើយ​ចាប់​ពី​ថ្ងៃទី៦​ទៅ ពុំ​មាន​រោគ​សញ្ញា​ជំងឺកូវីដ​១៩ រយៈពេល​បី​ថ្ងៃ ត្រូវ​ធ្វើ​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ​១៩​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩។

លិខិត​ដដែល​ក៏​បាន​បន្ថែមថា អ្នកជំងឺកូវីដ​១៩​ដែល​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​ព្យាបាល​ ទោះ​បី​ត្រូវ​បាន​លើកលែង​ការ​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ត្រូវ​តែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន ៣កុំ និង​៣ការពារ ឲ្យ​បាន​ខ្ជាប់​ខ្ជួន៕​

ខេត្តសៀមរាបបញ្ចប់ការដាក់បម្រាមគោចរទប់ស្កាត់ជម្ងឺកូវីដ១៩ជាបណ្តោះអាសន្ន
រដ្ឋបាលខេត្តសៀមរាបនៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ បានសម្រេច​​ដាក់​ចេញ​វិធានការ​បញ្ចប់​​ការ​​ដា​ក់​​បម្រាម​​គោចរ​​​​​ជា​​បណ្តោះ​​អាសន្ន ​បន្ទាប់​ពី​បាន​បិទខ្ទប់​ខេត្ត​សៀមរាប​អស់​មួយ​រយៈ​​ដោយសារ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ច្រើន។​

ក្នុង​សេចក្តីសម្រេច​ស្តីពី​ការ​បញ្ចប់​ការ​ដាក់​ចេញនូវ​វិធានការ​រដ្ឋបាល​ជាបណ្តោះ​អាសន្ន​សម្រាប់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀម​រាប ចេញ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា៖ «សេចក្តីសម្រេច​លេខ១៥១/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ការដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​សម្រាប់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​​ជម្ងឺ​កូវីដ​១៩​ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង​សេចក្តី​សម្រេច​​លេខ​១៨០/២១ ស.ស.រ ចុះ​ថ្ងៃ​ទី០៤ ខែតុលា ឆ្នាំ២០២១ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ស្តីពី​ការ​ដាក់​នូវ​វិធានកា​រ​រដ្ឋបាល​ជាបណ្តោះអាសន្ន សម្រាប់បម្រាម​គោចរដើម្បីទប់ស្កាត់ ការឆ្លង​រាល​ដាល​នៃ​ជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវ​ទុកជានិរាករណ៍»។

បើតាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្ថានភាពជម្ងឺកូវីដ១៩ ក្នុង​ប្រទេស​​កម្ពុជាសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មាន​​ករណីឆ្ល​ងសរុបចំនួន​១១,៧២០១ ករណីឆ្លងថ្មីចំនួន​១៦៦ ករណីជាសះស្បើយចំនួន​១១,១៦៩០ ករណីស្លាប់ មានចំនួន​​២,៦៩៣ និងករណីនាំចូលពីក្រៅប្រទេស​ចំនួន​១,៩៤៣០៕