នឿន ស្រីណែត (Noeurn Sreyneth) – Newsroom Cambodia

បទយកការណ៍៖ ពលរដ្ឋ​ប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន​បារម្ភថា​​​មិន​​អាច​ទទួល​​​សំណង​​សមរម្យ​
កំពុង​អង្គុយ​លើគ្រែឈើក្រោមផ្ទះ​ជាប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ក្នុង​ភូមិ​ជ័យ​ឧត្ត​​ម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​​ លោក លឹម តុងអេង ជាម្ចាស់​​ដី​និង​​ផ្ទះ​ដែល​​​​ប្រឈម​នឹង​ការ​បាត់​បង់​ទាំងស្រុង​​​ដោយសារ​​គម្រោង​សាងសង់​ព្រែក​ជីក។

បុរស​វ័យ៧៥ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​បានមករស់នៅផ្ទះ និងដីចម្ការប្រហែលជា​៥ហិក​តា​នេះ តាំងពីក្រោយរបប​ខ្មែរ​ក្រហមមកម្ល៉េះ។ លោក​ថា ម​កដ​ល់​ពេល​នេះ​ លោក​​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​​​សំណង​​​នៅ​ឡើយ ហើយលោក​បារម្ភ​ថា​រដ្ឋាភិបាល​មិនមាន​សំណង​សមរម្យ​សម្រាប់​រូប​លោក។

លោក តុងអេង និយាយទាំង​បង្កប់​​ភាពសោកសៅ​ថា៖ «ជីកព្រែកដែលប៉ះពាល់ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យព្រួយ ខ្លាច​តែរដ្ឋមិនឱ្យសំណងហ្នឹងច្រើន អ៊ីចឹង​ទៅ​ខ្ញុំអត់មាន ដូចថាអត់មាន​លុយយកទៅទិញ​កន្លែងនៅ​ផ្សេ​ង​ទៀតហ៎ា»។

លោក លឹម តុងអេង​ ពលរដ្ឋររងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

លោក លឹម តុងអេង គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ ១លាន៦សែន​នាក់​ដែ​ល​​​រស់នៅ​អម​សង​ខាង​ព្រែកជីក​នេះ និង​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​១៥០០​គ្រួសារ​ដែល​​​រង​​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ហើយ​មិន​​ទាន់​ទទួល​បាន​​ព័ត៌មាន​​ជាក់​លាក់​ជុំវិញ​សំណង។​ រដ្ឋាភិបាលអះអាង​ថាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នឹង​ទទួល​​បានសំណងសមរម្យ ក៏ប៉ុន្តែ​អ្នកឃ្លាំ​មើល​សង្គម​បារម្ភ​ពី​តម្លា​ភាព​នៃ​ការ​ផ្តល់​សំណង។​

ព្រែកជីកហ្វូនណនតេជោ ត្រូវបានបើកសម្ពោធនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង​ឆ្លងកាត់​ខេត្ត​​ចំនួ​ន​​៤ រួ​មមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកនេះ មាន​ប្រវែង​សរុប​​ប្រមាណ​ជា​១៨០គីឡូម៉ែត្រ ​ដោយ​មាន​ទីតាំងចាប់ពី​ព្រែក​តាកែវ ឆ្លងកាត់ព្រែកតាឯក ចូល​តាម​​ព្រែក​តាហ៊ីង និងបន្តដល់​សមុទ្រ​ខេត្តកែប។

លោក ឌឹម ម៉ិច ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

កំពុងអង្គុយក្រោម​សំយ៉ាប​ផ្ទះដែលមានម៉ាស៊ីនកិនទឹកអំពៅមួយផង លោក ឌឹម ម៉ិច ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រង​ផល​ប៉ះពាល់​ពីគម្រោង​ព្រែកជីក​ស្ថិតក្នុង​ឃុំ​ជាមួយ​លោក តុងអេង ដែ​រ​​​លើ​ក​ឡើង​ថា លោក​ប្រកប​របរលក់ដូរចាប់ហួយ​នៅ​ទីតាំង​នេះ តាំងពីមុនឆ្នាំ២០០០​មក​។ លោកថា លោក​មិនមានដីច្រើនទេ ហើយ​កន្លែង​ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន​ក៏​អំណោយ​ផល​ដល់​ការប្រកប​របររកស៊ី ដែល​អាច​ផ្តល់​ចំណូល​បាន​​ប្រមាណជា​៨០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​​ ពីការ​លក់​ស្រា ទឹកអំពៅ តែជ្រក់ កាហ្វេ ជាដើម។

លោកបន្ថែម​ថា លោករីករាយ​​ដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ប៉ុន្តែលោកមានការបារម្ភខ្លាចថា លោកមិនមានកន្លែងសម្រាប់ស្នាក់នៅបន្ទាប់ពីលោកចាកចេញពីកន្លែងនេះ។​

បុរស​​វ័យ ៥៧ឆ្នាំ​រូបនេះ​​បាននិយាយទាំងទឹកមុខក្រៀមក្រំថា ដោយសាតែ​មិន​ដឹង​ពី​សំណង​ច្បាស់​លាស់ ទើបធ្វើឱ្យពលរដ្ឋដូចជា​រូបលោក​​​មានកង្វល់។

លោកបានលើកឡើងថា៖ «ទី១ គេមិនប្រាប់ពីចំនួនគេយក ទី២ គេមិន​ប្រាប់​តម្លៃ​ទេ អ៊ីចឹង​កង្វល់​របស់​ប្រជាព​លរដ្ឋអត់ដឹងអាតម្លៃនឹងហ៎ា»។

ស្រដៀង​នឹង​លោក​តុងអេងដែរ លោក ឌឹម ម៉ិច បន្ថែម​ថា ក្នុងគម្រោងតែ​១០០ម៉ែត្រទេ ហើយ​ដី​របស់​លោក​មាន ៨០ម៉ែត្រ បើរដ្ឋយកម្ខាង​៥០ម៉ែត្រ លោក​អាចមា​ន​ដី​សល់​ខ្លះស​ម្រាប់​រស់​នៅ។

កំពុងអង្គុយក្រោមផ្ទះឈើ​ចាស់ទ្រុឌទ្រោមដែលមាន​៣គ្រួសាររស់ជុំគ្នា​ លោក វង មេត្តា​ ពលរដ្ឋ​ដែល​​រង​ផល​ប៉ះពាល់​ពីព្រែកជីក​ម្នាក់ទៀត​និយាយ​ទាំងអស់​សង្ឃឹម​ថា ដី​របស់​លោក​បាន​ប៉ះពាល់​ទាំងអស់ ទាំងដីផ្ទះ និងដីចំការ ប៉ុន្តែ​មិនទាន់​មាន​ភាគី​ខាងណា​បញ្ជាក់​អំពី​សំណង​នៅ​ឡើយ​។

លោកបន្ថែមថា ប្រសិនបើលោក​ត្រូវ​​ចាក​ចេញ​ពី​ទីនេះ​ នោះ​ចំណូ​ល​របស់​លោក​ដែល​បាន​មកពី​​របរធ្វើស្រែចម្ការ និងកិនស្រូវ នឹងត្រូវបាត់បង់។

លោកបន្តថា៖ «រាល់ថ្ងៃម្នាក់ៗគ្មានអារម្មណ៍រកស៊ី ធ្វើការអីទេ ព្រោះ​ខ្វាយខ្វល់​រឿង​ផល​ប៉ះ​ពាល់។​ ខ្ញុំស្នើសុំរដ្ឋាភិបាលជួយផ្ដល់សំណងឲ្យបានសមរម្យ ព្រោះ​ពេល​ចាកចេញ​ពី​ផ្ទះ​នេះ​ទៅ សូម្បី​​ស្លឹកគ្រៃមួយគល់ក៏មិនអាចយកទៅបានដែរ»។

ពលរដ្ឋ​​ដែល​​ផ្តល់​សម្ភាសន៍​ដល់​  Newsroom Cambodia លើកឡើង​ថា ក្រោយ​ពេល​ព្រែកជីក​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​​ ​​​​​អាជ្ញាធរ​​មក​​សួរ​​នាំ​​ពលរដ្ឋ​ថា​​​ឯកភាព ឬអត់ និង​សួរ​ពី​ផល​ប៉ះពាល់​ចង់​បាន​សំណង​បែប​ណា​។

នៅអមសងខាងគម្រោង​ព្រែកជីកនោះ ​គេ​ឃើញ​មាន​ស្នាមបាញ់ថ្នាំពណ៌ក្រហម​​ជារង្វង់មូល​​​នៅ​តាម​ដើម​ឈើ​ ដែល​ពលរដ្ឋអះអាងថា នៅពេលដែល​អាជ្ញាធរ​​បាន​បាញ់ថ្នាំ​ទាំងនោះ​ពេល​ចុះមកវាស់វែង ដែល​វាស់​ពីម្ខាងទៅម្ខាង​អមសងខាងព្រែក មាន​ចម្ងាយ​ប្រមាណជា​៥០០ម៉ែត្រ ប៉ុន្តែ​ពលរដ្ឋមិន​ច្បាស់​ថា​ការ​បាញ់ថ្នាំពណ៌ទាំង​នោះ​​មាន​គោលបំណង​បែប​ណា​​ជាក់លាក់​នៅ​ឡើយ។​ ​​

ថ្លែងក្នុងបាឋកថាស្ដីពី «សក្ដានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កកដីដែលនៅ​ជុំវិញគម្រោង​ព្រែកជីកហ្វូណន​នោះទាំងអស់ ដោយសារ​ខ្លាចឯកជន​ទិញដីដែលនៅជាប់គម្រោង។ ក្នុងនោះ ១០០ម៉ែត្រ​ព្រែក​ជីក ២០០ម៉ែត្រ​​សង​ខាងព្រែក​សម្រាប់ធ្វើផ្លូវ។ ហើយដីមួយចំនួននឹង​បង្កក​បន្ថែម​ទៀតដែលមានជម្រើសបី​សម្រាប់​បង្កក ទីមួយ ១៦០ម៉ែត្រ ទីពីរ ៣០០ម៉ែត្រ និង៣៥០ម៉ែត្រ។​

អនុភូមិជ័យឧត្ដម២ លោក សុខ អូន និយាយ​ថា អាជ្ញាធរ​បាន​ចុះវាស់វែង​ និង​បាញ់​ថ្នាំ​ដើម្បី​​​​ដាក់​ចំណាំ​ប​ណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនទាន់យកជាផ្លូវការទេ។

លោកបញ្ជាក់ថា៖ «គេ [រដ្ឋាភិបាល] អត់មានប្រាប់យើងទេ អត់​មាន​ប្រាប់​យើង​រឿង​សំណង​ផល​ប៉ះពាល់​ហ្នឹង​យើងទេ អត់មានអ្នកណាដឹងទាំងអស់ ហើយ​សំណង​រដ្ឋាភិបាល​លោក​បាន​ប្រកាស​ប្រាប់​ហើយ ថាគិតគូរហើយៗ នៅតែគេចុះមកវាស់វែង ហើយ​​គេ​រុញ​​ជា​កញ្ចប់ៗ​តែម្ដ​ង​»។

Newsroom Cambodia មិនអាច​សុំការ​អធិប្បាយពីអភិបាលខេត្ដកណ្ដាល លោក គួច ចំរើន បានទេ។​

បើតាម​​ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ផ្ទះ​ប្រជាពលរដ្ឋជាង១៥០០ខ្នង និង​ដីស្រែជិត៣ម៉ឺនហិកតា រង​ផលប៉ះពាល់ពី​គម្រោង​ព្រែកជីក​ហ្វ៊ូណនតេជោ​​នេះ​។​

គណៈកម្មការទន្លេមេគង្គ (MRC) បាន​ផ្ញើសារ​តប​នឹង​សំណួរ​របស់​ Newsroom Cambodia  កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា រាល់គម្រោងធំៗទាំងអស់នៅក្នុងអាងទន្លេមេគង្គ រួមទាំងគម្រោងនានានៅតាមដៃទន្លេ គួរតែ​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ផល​ប៉ះពាល់​ឆ្លងដែន​​ដែលអាចកើតមាន។​

គណៈកម្មការ​ទន្លេ​មេគង្គ​បន្ថែមថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​​​មិនទាន់ទ​ទួល​បាន​ឯកសារ​បន្ថែម​ណាមួយ​ពី​កម្ពុជា ទាក់ទង​​នឹង​ផល​ប៉ះពាល់​ឆ្លងដែន​​នៃ​ព្រែកជីក​ហ្វូណនតេជោ​នៅ​​ឡើយ​ទេ ប៉ុន្តែ​គណៈកម្មការ​​​នៅ​តែ​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​​កម្ពុជា ហើយ​ត្រៀម​ខ្លួន​ដើម្បីពិនិត្យឯកសារបន្ថែមទៀតដែល​មាន​​នា​ពេល​ខាងមុខ​​។

គណៈកម្មការទន្លេមេគង្គ​បន្ថែម​ថា៖ «បន្ទាប់ពីការដាក់ស្នើគម្រោងព្រែកជីកហ្វ៊ូណន​ពី​ប្រទេស​កម្ពុជា និងសំណើ និងកង្វល់ពីប្រទេសសមាជិកផ្សេងទៀត ដូច​ដែល​បាន​បង្ហាញនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការចម្រុះ MRC កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ គណៈកម្មការ​​កំពុងពិនិត្យ ហើយ​នឹង​ផ្តល់​យោបល់​ដល់​ប្រទេស​សមាជិក ដើម្បី​​នាំយកព័ត៌មានបន្ថែមអំពី​គម្រោង​តាមរយៈ​​​​​ការសង្ខេបបច្ចេកទេស និង​ដំណើរ​ទស្សនកិច្ច ការផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយព្រែក​ជីក​​​ស្រដៀងគ្នាផ្សេងទៀត ការត្រួតពិនិត្យរួមគ្នា និង​ការវាយតម្លៃ​ផល​ប៉ះពាល់​ឆ្លងដែន​បន្ថែម​ទៀត​នៅពេលមានការស្នើសុំ»។

ក្នុង​ពេល​ចុះទៅ​ពិនិត្យ​ទី​តាំង​គម្រោងផ្លូវ​នាវា​ចរណ៍ «ព្រែក​ជីក​ហ្វូណន​តេជោ» កាលពីថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយគម្រោង​ព្រែក​ជីក​ហ្វូណន​នឹង​ត្រូវ​ទទួល​​​បាន​សំណង​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់​ស្តែង​។

បើ​តាម​លោក ស៊ុន ចាន់ថុល ការសាងសង់ព្រែកជីកនេះ​នឹងត្រូវជីកថ្មីទាំង​ស្រុង​ត្រឹម​តែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ក្នុងខេត្តកែបដើម្បី​ភ្ជាប់ទៅសមុទ្រ។ ចំណែកព្រែកប្រវែង ១៣៥ គីឡូម៉ែត្រ​ដែលមានស្រាប់​ គឺគ្រាន់តែដើម្បីពង្រីកឱ្យ​​ធំ ហើយ​៣៨គីឡូម៉ែត្រផ្សេងទៀតមាន​ចំណុច​​ខ្លះ​​​កោងខ្លាំង ដែលគ្រាន់តែ​ត្រូវការជីកតម្រង់បន្ថែមប៉ុណ្ណោះ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ពី​ការវិវត្ត​សង្គមលើកឡើងថា ពាក្យថា​សំណង​សមរម្យ​នៅ​ប្រទេស​កម្ពុជា​ មិនមាន​គោលការណ៍​ចែងជាក់លាក់ ច្បាស់លាស់​ថា​ សំណង​សមរម្យ​នឹង​បែងចែក​យ៉ាង​ណា​នោះទេ។ លោក​ថា មូលហេតុ​នេះ​ទើប​នាំឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍតែងមានក្ដីបារម្ភ ទោះបីរដ្ឋាភិបាលសន្យាថា​នឹង​ផ្ដល់សំណង​សមរម្យ​ជូន​ពួកគាត់​ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែរឿងឱ្យហើយនៅតែមានអ្នកខ្លះមិនសប្បាយចិត្ដ វាមាន​រឿង​ពីរ ទី១ គឺសំណងនឹងមិនសមស្របនឹងការបាត់បង់ ហើយទី២ អាច​នឹង​បញ្ហា​ខ្លះ​ដែល​អ្នក​ដែល​ចាត់ចែង​លើ​ហ្នឹង [សំណង] មិន​បាន​បង្ហាញ​តម្លាភាព ប៉ុន្តែ​ឆ្លៀត​យក​ផល​ចំណេញ​ក្នុង​ដំណើរការ​នៃការផ្ដល់ហ្នឹង [សំណង]»។

ចំណែកលោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លើក​ឡើង​ថា ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ​ រដ្ឋាភិបាល​គួរ​តែ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ និងដោះ​ស្រាយ ព្រមទាំងភាគីពាក់ព័ន្ធដូចជាសង្គមស៊ីវិល ឬ​សហគមន៍​នៅកន្លែងនោះ ដើម្បីតាមដានដំណើរការនៃការដោះស្រាយ។ លោកថា រដ្ឋាភិបាល​មិនត្រូវយកលក្ខខណ្ឌទៅដាក់ឱ្យប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​ស្វែង​រក​បញ្ហា​រួម​ដើម្បី​ដោះស្រាយ។

លោកថា៖​ «បទពិសោធន៍​នៃ​ការដោះស្រាយ​កន្ល​ងម​ក​ហ្នឹង គឺ​តែងតែ​យក​លក្ខខណ្ឌ​របស់​រដ្ឋ​ហ្នឹង​យក​ទៅដាក់ឱ្យពលរដ្ឋ ដែលអ៊ីចឹងហើយដែលពលរដ្ឋហ្នឹងពិបាកនឹងទទួល ប៉ុន្តែ​អត់​បាន​ស្វែង​រក​ដំណោះស្រាយ ស្វែងយល់ពីបញ្ហាពីគ្នាទៅវិញទៅមក»៕

Security Forces on High Alert over Protest Fears
Prime Minister Hun Manet vowed to use the full force of the military to shut down political demonstrations, as overseas opposition leaders called for rallies against an unpopular development deal in the far northeast.

Security forces, including units from the army, military and national police, were on high alert, Hun Manet said, and would remain in the capital through August as a preventive measure.

Opposition groups were reportedly planning protests in Phnom Penh against the Cambodia-Laos-Vietnam Triangle Development Area, a government project to expand tourism and commercial interests in a far northeastern stretch of the country known as the Dragon’s Tail.

“The government will take decisive action against those who cause instability in Cambodia, especially in Phnom Penh,” the prime minister said. “It would be unfair to accuse the government of being dictatorial if it is simply trying to prevent instability.”

The Ministry of Justice warned the plans, which called for demonstration outside the Royal Palace on Aug. 18, amounted to a plot to overthrow the government, and those involved could face up to 30 years in prison.

Top officials are highly suspicious of grassroots political movements in the wake of events in Bangladesh, where months of student protests led to the recent ouster of Sheikh Hasina, the country’s long-serving authoritarian prime minister.

Renewed objections to the CVL Triangle, which was established in 1999, sparked demonstrations last weekend in South Korea, Japan and Australia. Protest leaders, fueled by historical fears of Vietnamese expansionism, have suggested the project would give Hanoi control over Cambodia’s border provinces, and they have demanded the government withdraw from the plan.

The CVL includes Ratanakiri, Mondulkiri, Kratie and Stung Treng provinces.

Hun Manet accused opposition leaders of using deceptive political tactics to incite political instability and turn supporters against the government. Rights groups urged the government to engage the project’s critics, not persecute them.

“The government needs to offer a comprehensive explanation,” said Yong Kim Eng, director of the People’s Centre for Development and Peace. “It’s crucial that people know all the details of the project.”

Am Sam Ath, the executive director of LICADHO, said military support of the government was expected during tense political situations and conflicts, but it was not yet clear if the country faced any actual danger.

“Politicians need to consider the values of our country,” he said. “And remember that it is of the utmost importance that freedom and civil rights are not unduly restricted.”

ស្ថាប័នរដ្ឋ និងអាជ្ញាធរ ប្ដេជ្ញាចាត់វិធានការបង្រ្កាបក្រុមជំទាស់​រដ្ឋាភិបាល​ ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ
ភ្នំពេញ៖ ចាប់តាំងពីមានភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នាដើមខែសីហាមក ស្ថាប័នរដ្ឋ និងអាជ្ញាធរជាបន្តបន្ទាប់ បានប្តេជ្ញា និងចាត់វិធាន​ការ​ការពារ និង​បង្រ្កាប​ក្រុម​​ដែល​​រដ្ឋាភិបាល​កំណត់ថាជាក្រុម​ប្រឆាំង។

កងកម្លាំង​ប្រដាប់អាវុធ​រួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថទូទាំងប្រទេស បាន​ត្រៀម​ការពារសន្តិសុខយ៉ាងរិតត្បិតចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូត​ដល់​ដាច់ខែ ក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ការត្រៀមខ្លួននេះ ធ្វើ​ឡើង​ក្រោម​ហេតុផល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្រោយមានការ​អំពាវនាវ​តាម​បណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូល​ផ្តុំធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ។

សេចក្ដីថ្លែងការណ៍ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃទី១៣ ខែសីហា លើកឡើងថាអ្នក​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ បដិវត្តន៍​ពណ៌ អាច​ប្រឈមជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៥​ទៅ ៣០​ឆ្នាំ ក្រោមបទឧបឃាត។ ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​ផែនការ នឹងប្រឈម​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០​ឆ្នាំ ក្រោម​បទល្មើស«រួម​គំនិត​ក្បត់»។​

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថាជាផែនការបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់​វិធី​អុច​អាល​បំផុសបំផុល និងការប្រើប្រាស់ឧបាយ​កលនយោបាយបញ្ឆោត​អូសទាញប្រមូល​កម្លាំង​ប្រជាជនស្លូតត្រង់ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ដោយឡែក​សេចក្ដីថ្លែងការណ៍ស្រដៀងគ្នាប្រមាណ៣០នៃកងរាជអាវុដហត្ថគ្រប់ប្រភេទ ចេញ​នៅថ្ងៃទី១១ ខែសីហានេះ បានបញ្ជាក់អះអាងថាអាជ្ញាធរ​នឹងចាត់វិធានការបង្រ្កាប​ក្រុម​​​​ប្រឆាំង​ជ្រុល​និយមក្រៅប្រទេសដែលបានអំពាវនាវ និងញុះញង់ប្រជាពលខ្មែរ និង​កម្លាំង​រាជអាវុធហត្ថបះបោរប្រឆាំងរាជរដ្ឋាភិបាល​ ដែលមានចេតនាបំបែកបំបាក់ និងបំផ្លិច​បំផ្លាញជាតិ។

គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩​ ក៏ប៉ុន្តែ​ថ្មីៗ​​នេះ គម្រោង​​ដែល​កម្ពុជា​ ឡាវ​ និង​វៀតណាម ​បានឯកភាព​គ្នា​ដាក់​​ខេត្ត​ចំនួន​១៣ ​រួម​គ្នាដើម្បី​អភិវឌ្ឍមួយនេះកំពុងស្ថិតក្រោមការពិភាក្សាដ៏​ចម្រូង​ចម្រាស់។ ភាគីកម្ពុជា បានកំណត់​យកខេត្តនៅភាគឦសាន​​ចំនួន​បួនគឺ ​រតនគិរី​ មណ្ឌល​គិរី​ ក្រចេះ ​និង​ស្ទឹងត្រែងមកអភិវឌ្ឍ​ក្នុងគម្រោង​នេះ ក្រោមហេតុផលសក្តានុពល​សេដ្ឋ​កិច្ច ​ទេស​ចរណ៍ ​និង​វប្បធម៌។ ​

ភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍នេះ បានបង្កឲ្យមានពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ​ជប៉ុន ​និង​អូស្រ្តាលី​កាលពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​បាតុកម្ម​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​​នេះ។ ពួកគេ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​ខេត្ត​ចំនួន​បួន​បន្ថែម​ទៀត​ទៅឲ្យ​ប្រទេស​​វៀតណាម។​

មន្ត្រីសង្គមសុីវិល លើកឡើងថាភាពចម្រូងចម្រាស់នេះ កើតឡើងដោយសារទស្សនៈផ្សេងគ្នារវាងសាធារណជន និងរដ្ឋាភិបាល ហើយថាមិនមែនជារឿងថ្មីទេដែលអាជ្ញាធរគាំទ្ររដ្ឋាភិបាល។

លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​យល់​ឃើញ​ថា ការព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​កើតឡើង​​ដោយសារ​ការយល់​ឃើញ​ផ្សេងៗ​ពីគ្នា។

លោកថា៖​ «ការទាមទារការពន្យល់ និងការផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយទៅកាន់​ប្រជា​ពលរដ្ឋ នឹងធ្វើឲ្យការយល់ឃើញខុសគ្នាសាបរលាប ហើយងាកមករក​ចំណុចរួមគ្នា​ទៅ​វិញ។ នេះជាការយល់ឃើញរបស់ខ្ញុំ រឿងដែលសំខាន់គឺ ការពន្យល់ ការព្យាយាម​បក​ស្រាយ នឹងបង្ហាញពីទឡ្ហីករណ៍បន្តបន្ទាប់»។

ចំណែក​លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ កត់សម្គាល់ឃើញថា នេះ​មិន​មែន​ជា​រឿងថ្មីទេដែលកងកម្លាំងប្រដាប់អាវុធចេញ​មកប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការ​ទប់​ស្កាត់​​ការបះបោរណា​មួយ​កើតឡើង។

លោកថ្លែងថា៖ «នៅពេលដែលស្ថានភាពនយោបាយមានភាពតានតឹង ឬជាប់គាំង ការ​គាំទ្រ​ពីកងកម្លាំងប្រដាប់អាវុធដែលប្ដេជ្ញាការពាររដ្ឋាភិបាលតែងតែកើតឡើង ហើយ​មាន​ការ​តាំងចិត្តក្នុងការបង្រ្កាប ទប់ស្កាត់ចលនាបះបោរ ប៉ុន្តែយើងសង្កេត​ឃើញថាមិនដែល​មាន​​ចលនា​​ទាំងអស់ហ្នឹងកើត​ឡើ​ង​ទេ​»។

លោក​បន្ថែមថា បច្ចុប្បន្នប្រពលរដ្ឋខ្មែរនៅក្រៅប្រទេសមានការធ្វើបាតុកម្ម តែប្រជា​ពលរដ្ឋ​ក្នុង​ប្រទេសហាក់បីដូចជាមិនមានជាចលនាអីកើតឡើងទេ។

លោកថា៖ «ដោយការឆ្លងកាត់សង្រ្គាមរាប់ទសវត្សន៍ ការឆ្លងកាត់របបលទ្ធិ​ប្រជាធិបតេយ្យ​មានការ​យល់ដឹងច្បាស់។ អ្វីដែលសំខាន់អ្នកនយោបាយ​​ទាំងអស់ត្រូវតែគិតទៅ​តាម​​ប្រទេស​​​យើងដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទោះបីជា​កាលៈ​ទេសៈ​ណាក៏ដោយ មិនត្រូវរឹតត្បឹតសេរីភាព ឬក៏សិទ្ធិពលរដ្ឋហួលហេតុពេកដែរ»។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិ​ទី៧នេះបានថ្លែងនៅក្នុង​ពិធីសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា កាល​ពីថ្ងៃ​ទី២ ខែសីហា កន្លងទៅថ្មីៗនេះ ថានឹងអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ង​ជំរុញការធ្វើបាតុកម្ម​នៅ​កម្ពុជា​​ឲ្យដូចនៅបង់ក្លាដេស។

លោកថ្លែងថា៖ «​បើសិនជារាជរដ្ឋាភិបាលចាត់វិធានការណ៍មិនឲ្យអ្នកសូមកុំចោទ​រដ្ឋាភិបាល​​ថាផ្តាច់ការ គឺមិនមានអ្វីក្រៅពីការការពារមិនឲ្យអស្ថិរភាព​កើតមាននៅក្នុង​ប្រទេស​កម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ មិនអាចឲ្យអ្នកទាំងអស់គ្នា​រាប់លាននាក់​ជាជនរងគ្រោះ នូវការការចាប់ផ្តើមរបបមនុស្សមកផ្លាស់ប្ដូរ»។

កាលពីថ្ងៃចន្ទ ទី១២ សីហា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញសារជាសំឡេងតាមបណ្តាញតេឡេក្រាមថា អ្នកដែលកំពុងខិតខំ តាមការញុះញង់​ពីអ្នកក្រៅប្រទេស ដើម្បីឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល គឺមិនមែនជាលំនាំនៃដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដនោះទេ។

គួរបញ្ជាក់ថា​ ការការពារសន្តិសុខដ៏រិតត្បិតនេះ កើតឡើង​ក្រោយមានការភ្ជាប់ស្ថានការណ៍​ទៅហ្នឹង​នយោបាយប្រទេសបង់ក្លាដែស ដែលមានចលនាទម្លាក់នាយករដ្ឋមន្ត្រីចេញ​ពី​តំណែង​​បាន​ជោគជ័យកាលពីដើមខែសីហា។ ចលនានៅបង់ក្លាដែសនេះ ក៏បានជំរុញឲ្យមានការ​អំពាវនាវ​តាម​បណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូល​ផ្តុំធ្វើបាតុកម្មនៅផ្លូវជាតិលេខ៣ និងនៅខាងមុខ​ព្រះបរមរាជវាំង នៅថ្ងៃទី១៨សីហាខាងមុខ ដើម្បីផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៕

Q&A៖ រដ្ឋាភិបាល​គួរទទួល​យក​មតិរិះគន់​ដើម្បីជំរុញឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ប្រសើរ​ឡើង
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជាដើម ​រកឃើញ​ថា នៅ​តែ​មាន​​ភាព​អាក្រក់ ដោយសារ​មានការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន សេរីភាព​តាមអ៊ីនធឺណិ និង​​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ទាក់ទងនឹងការបរិហាកេរ្តិ៍ ដើម្បី​ រឹតត្បិតលើការបញ្ចេញមតិ​​របស់​ពលរដ្ឋ។​

ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងកញ្ញា នឿន ស្រីណែត សិក្ខាកាមនៅញូវរូមខេមបូឌា(Newsroom Cambodai)៖

Q: នាងខ្ញុំសូ​មជម្រាបសួរ លោក រស់ សារ៉ាត់!

A: បាទជម្រាបសួរ!​

Q: ជាដំបូង​នាង​ខ្ញុំ​សូម​សួរ​ថា តើស្ថានភាពសិទ្ធិមនុស្ស​​នៅ​កម្ពុជា​មានស្ថានភាព​បែបណា​​រវាង ៥ឆ្នាំមុន និង​ពេល​បច្ចុប្បន្ន?

A: បាទ! មែនទែនទៅអាចនឹងពិបាកក្នុងការរកទិន្នន័យមកប្រៀបធៀបថាតើ៥ឆ្នាំ​មុន និង​ពេល​បច្ចុប្បន្ន​នេះ​តើ​មា​ន​​ភាព​​ខុសគ្នាយ៉ាងណា ប៉ុន្តែបើយើងមើលទៅតាមទិដ្ឋភាពជាក់ស្តែង យើងឃើញថា ការរឹតត្បិត ការរំលោភ​សិទ្ធិ រំលោភបំពានទៅលើអ្នកដែលគាត់ធ្វើការសិទ្ធិមនុស្សហ្នឹងនៅតែកើតមាន អ្នក​​ដែល​មាន​សំឡេង​ជំទាស់ សំឡេង​រិះគន់ហ្នឹ​ង គឺ​តែងតែ​រង​​ការរឹតត្បិត​ជាហូ​រហែ អីចឹងនៅតែបន្តកើតឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់​ខ្ញុំ​ផ្ទាល់​ដូចជា​មើល​មិន​ឃើញ​​ការវិវត្ត​អី​ល្អ​ប្រសើរ​ច្រើន​ទេរយៈពេល​​៥ឆ្នាំកន្លង​ម​កនេះ។

មួយទៀត ទាក់ទង​ជាមួយ​នឹងការវិវត្ត​នៃច្បាប់ដែលមានលក្ខណៈរឹតត្បិតទៅលើ ជាសេរីភាពជាមូលដ្ឋាន អីចឹង​យើង​ឃើញ​មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអនុវត្ត មានការបង្កើតច្បាប់ បង្កើត​អនុក្រឹត្យ​អី​ជា​ហូរហែ​ដែល​ទទួល​រង​នូវ​ការរិះគន់ពីមតិជាតិ មតិអន្តរជាតិ ពីអង្គការសង្គមស៊ីវិលអីជាដើម។ ឧទាហរណ៍ដូចជា អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលអាចនឹងត្រូវប្រើប្រាស់ដើម្បីរឹតត្បិតទៅលើសេរីភាព បញ្ចេញមតិ​ជាដើម។ ប៉ុន្តែជា​ផលល្អដែលអនុក្រឹត្យនេះត្រូវបានផ្អាកការអនុវត្តជាបណ្តោះអាសន្នសិន ហើយ​ក្នុង​អំឡុ​ង​ពេល​កូវីដ យើង​ក៏​ឃើញ​មាន​​​ច្បាប់ស្តីពីវិធានការការទប់ស្កាត់ការឆ្លង​ជំងឺ​រីករាលដាលទាក់ទងនឹងកូវីដ និង​ជំងឺកាចសាហាវប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយ​យើង​ឃើញ​ថា​កន្លង​មក​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​ទៅ​នឹងអ្នកដែលគាត់ប្រើប្រាស់សេរីភាពបញ្ចេញមតិរបស់គាត់​ទៅលើភាពជួបប្រជុំជាដើម។

ក្រៅ​ពីនេះ​យើង​ក៏​ឃើញមា​នច្បាប់ផ្សេងៗដែលមានលក្ខណៈរឹតត្បិត ដូចជា អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​នៃ​ការប្រើប្រាស់​ដែន​ជាតិ​នៅ​ក្នុងប្រព័ន្ធអ៊ីនធឺណិត អនុក្រឹត្យស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​​​​ប្រើ​ស៊ីម​ជាដើម តាមការវិភាគរបស់អ្នកជំនាញ គេឃើញថាបទដ្ឋាន ឬក៏​ការវិវត្ត​នៃ​អនុក្រឹត្យ​នៃ​ច្បាប់​ទាំងអស់​ហ្នឹងគឺ​មាន​លក្ខណៈរឹតត្បិតទៅ​លើ​ការប្រើប្រាស់​សេរីភាព​ជា​មូលដ្ឋាន​របស់​អ្នក​ដែល​មាន​សំឡេង​បែប​រិះគន់​អី​ជាដើម។

ហើយយើងមើលមួយទៀតទាក់ទងជាមួយនឹង សួរថាតើមានការវិវត្តន៍បែបណារយៈពេល ៥ឆ្នាំមកហ្នឹង យើង​ឃើញថាអ្នកការពារសិទ្ធិមនុស្ស អ្នកដែលគាត់ហ៊ានបញ្ចេ​ញសំឡេងប្រឆាំង គឺ​គាត់​តែងតែ​រង​នូវ​ការទទួល​បាន​នូវ​ការប្រើប្រាស់​នូវ​យន្តការ​ច្បាប់ ដើម្បីធ្វើការដាក់ទោសទណ្ឌទៅលើគាត់ ហើយ​ក៏​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​​ហ៊ាន​អនុវ​ត្ត​​នូវសេរីភាពបញ្ចេញមតិ អ្នកខ្លះក៏រងការវាយដំ រងការចាប់ចង។

មួយទៀត បើយើងមើលរបាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចងក្រងឡើងជាមួយ​សមាគម​អាដហុក និងមជ្ឈមណ្ឌល​សាមគ្គីភាព យើងបានចងក្រងរយៈពេល​៥ឆ្នាំចុងក្រោយ ឆ្នាំ២០១៩ យើង​ឃើញ​ថា​ការរឹត​ត្បិតទៅលើសេរីភាពមូលដ្ឋានមានកម្រិតខ្ពស់ ដល់ឆ្នាំ២០២០ ២០២១​រៀងថយចុះ​បន្តិច ដោយសារ​តែ​យើងដឹងហើយថាសម័យកាលនោះ គឺជាសម័យកាលដែលមានការកើតឡើងករណីកូវីដ១៩ច្រើន ហើយ​នៅ​ឆ្នាំ២០២២ ២០២៣ ការរំលោភបំពាន ការរឹតត្បិត​ទៅ​លើ​សេរីភាព​មូលដ្ឋាន​បាន​បន្ត​ការកើន​ឡើង​ជា​ថ្មី​ម្តង​ទៀត។

យើងឃើញថាទាំងអស់នឹងនៅតែ ការរំលោភបំពាន ការរឹតត្បិតទៅលើអ្នកដែលហ៊ានអនុវត្ត។​ និយាយ​ជារួម​គឺ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តរងការរឹតត្បិតបន្តទៀត ហើយ​ក្នុង​នោះយើ​ង​ឃើញ​ដូច​ជា​ឆ្នាំ​២០២៣​កន្លង​ទៅ​មាន​ការបិទសារព័ត៌មានឯករាជ្យ ហើយ​ថ្មីៗ​នេះមាន​ការចាប់​ចង​សកម្មជន​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ជាសាធារណៈតាមបណ្តាញសង្គម។​​

បើយើងមើលទៅលើសន្ទស្ស​ន៍ទាក់ទងជាមួយនឹងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ យើង​មាន​ចំណាត់ថ្នាក់លេខ១៥១ ក្នុងចំណោម១៥០ នេះ​គឺជា​ចំណាត់​ថ្នាក់​ផ្តល់​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ដែល​គាត់​ចង​ក្រង​របាយការណ៍​នេះឡើង ហើយយើងមើលឆ្នាំ២០២០ សេរីភាព​សារព័ត៌មាន​របស់​យើង​នៅ​ចំណាត់​ថ្នាក់លេខ១៤៤ ក្នុង១៨០ អីចឹងឡូវឡើងដល់១៥១ មានន័យថា​ចំណាត់​ថ្នាក់​រប​ស់យើ​ង​ធ្លាក់​ដល់​ទៅ ៧លេខ​នៅ​ក្នុ​ង​ចំណោម​១៨០​ប្រទេស ដែនដី​ដែល​ខាង​អ្នកសារព័ត៌មាន​គ្មានព្រំដែន​ហ្នឹង​គាត់​បាន​ចងក្រង​ឡើង។ មួយទៀតបើយើងមើលទាក់ទងជាមួយនឹងសន្ទស្សន៍ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយឆ្នាំ២០២៣ យើងជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុង១៨០ ជាចំណាត់ថ្នាក់មួយនៅមិនទាន់ល្អប្រសើរនៅឡើយ។

Q: យោងតាមរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០២៣ ដែល​ចេញ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពីខែមេសា ឆ្នាំ២០២៤ បានលើកឡើងអំ​ពី​ចំណុច​ដែល​អាជ្ញាធរ​តែងតែ​ឃុំ​ខ្លួន​មនុស្ស​ហួស​រយៈពេល​កំណត់ មុននឹងធ្វើការចោទប្រកាន់  ព្រមទាំងមានការចាប់ខ្លួនតាមតែអំពើចិត្តជាដើម។ តើលោកយល់យ៉ាងណាចំពោះរបាយការណ៍នេះ?

A: ខ្ញុំគិតថាវាជាការរកឃើញត្រឹមត្រូវ ព្រោះកន្លងមកខាងពន្ធនាគារ ខាងក្រសួងមហាផ្ទៃ ក៏គាត់​ទទួល​ស្គាល់​ដែរ ទាក់ទងជាមួយនឹងការចង្អៀតណែននៅក្នុងពន្ធនាគារ ហើយខាងក្រសួងយុត្តិធម៌ គាត់ក៏មានយុទ្ធនាការ ដើម្បីរំដោះរឿងក្តីដែលជាប់គាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីបន្ធូរបន្ថយស្ថានភាពក្នុងពន្ធនាគារ ឬក៏ករណីដែលមានការជាប់គាំងទាំងអស់ហ្នឹង។ ចំណាត់ការនេះខ្ញុំយល់ថា សូម្បីតែក្រសួង សូម្បីតែរដ្ឋាភិបាល ក៏គាត់ទទួលស្គាល់ថាមានការឃុំខ្លួនហួសរយៈពេលជាដើម  អ៊ីចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះបាន​ខ្ញុំយល់​ថា​រដ្ឋាភិបាល​គួរ​តែ​ធ្វើម៉េច​ពិនិត្យ​មើល​ទៅ​លើ​ករណី​ទាំងអស់​ហ្នឹង​ដើម្បី​កុំ​ឱ្យ​មាន​ការឃុំខ្លួន​ហួស​រយៈពេល​កំណត់។

មួយទៀតជាគោលការណ៍រដ្ឋាភិបាលគួរតែពិចារណា ទាក់ទង​ជាមួយ​នឹង​គោលការណ៍​សិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​គ្មានការពន្យាពេលស្របទៅតាមក្រមនិតិវិធីព្រហ្មទណ្ឌដែលកំណត់រយៈពេល ហើយ​មួយទៀត​ទាក់ទង​ជាមួយនឹ​ងការឃុំខ្លួន ទាក់ទងជាមួយនឹងគោលការណ៍ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិ​សន្មត​ជាមុនថាគ្មានទោស​ អីចឹងដរាបណាពួកគាត់ជាជនសង្ស័យ ជាជនជាប់ចោទជាដើម​ ​គួរតែ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់គាត់មុនពេលដែលឃុំខ្លួន។​ យើងគួរតែពិនិត្យមើលទៅ ក្រមនីតិវិធី​ដែល​ចែង​ពី​គោលការណ៍​ជនជាប់ចោទត្រូវតែមាន  សិទ្ធិសេរីភាព​ទាក់ទង​ជាមួយ​នឹង​តាម​មាត្រា២០៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

យើងមើលមួយទៀតទាក់ទងជាមួយនឹង សន្ទស្សន៍​នីតិរដ្ឋ​ដែល​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក គាត់​បាន​ធ្វើ​ឡើង​ដែលចេញ​នាពេលកន្លងទៅ ដូចជានៅឆ្នាំ២០២២ យើងអាចមើលតួលេខ ២ឆ្នាំ​ចុងក្រោយ នៅ​ឆ្នាំ​២០២២ ប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោម១៤០ប្រទេស ដែល​ជា​ចំណាត់​ថ្នាក់​ដ៏​អាក្រក់​បំផុត ទាក់ទងជាមួយនឹងប្រព័ន្ធយុត្តិធម៌របស់កម្ពុជារបស់យើង ហើយក្នុងឆ្នាំ២០២៣ គឺ​កម្ពុជា​ជាប់​លេខ​រៀង​ទី១៤០ ក្នុងចំនួន​១៤១​ប្រទេស​ដែនដី​ដែល​ខាង​គម្រោង​យុត្តិធម៌ពិភពលោកគាត់បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ។​ អីចឹងបើនិយាយឱ្យល្អស្តាប់គឺយើងជាប់លេខ២ ប៉ុន្តែលេខ២ពីក្រោមទៅ។

Q: កាលពីដើមខែ កក្កដានេះឃើញថាមានការចាប់ខ្លួនសកម្មជនបរិស្ថានមាតាធម្មជាតិទាំង ៥រូប ដោយកំរោល តើការធ្វើបែបនេះលោកយល់ថាយ៉ាងណាដែរ?

​​A: សម្រាប់ខ្ញុំយល់ថា ពួកគាត់គឺជាពលរដ្ឋសកម្ម ជាយុវជនសកម្មដែលគួរតែត្រូវទទួលបានការលើកទឹកចិត្ត ការគាំទ្រចំពោះសកម្មភាពដែលគាតើបានធ្វើកន្លងមក ហើយសកម្មភាព​ដែល​គាត់​ធ្វើ​កន្លង​មក​ហ្នឹង​គឺជា​សកម្មភាព​ដើម្បី​ការពារនូវសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជាយើង។​ មាន​ប្រជាពលរដ្ឋ​មិន​ច្រើន​ទេដែល​ហ៊ាន​ធ្វើ​សកម្មភា​ពដូចគាត់។ មួយទៀត ការរារាំងទៅដល់សកម្មភាពរបស់ពួកគាត់គួរតែត្រូវបានហាមឃាត់ បើ​យើង​មើល​កន្លង​មកពួកគាត់គឺជា​អ្នកលះបង់ជាងប្រជាពលរដ្ឋទូទៅ គាត់​សុខចិត្ត​ធ្វើ​សកម្មភាព​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​ធ្វើ។​ កន្លងមកពួកគាត់ទទួលបានការទទួលស្គាល់ជាអន្តរជាតិ​​ ទទួលបាន​ការផ្តល់​ជា​ពាន​រង្វាន់​សម្រាប់​សកម្មភាព​របស់​គាត់ ប៉ុន្តែអាជា្ញធរខ្មែរបែរជាចាប់ខ្លួនរបស់ពួកគាត់ បែរ​ជា​រារាំងនូវសកម្មភាពដែលគួរតែ​ទទួល​បាន​ការសាទរ​ពីមជ្ឈដ្ឋានទូទៅ។ រាល់ការបញ្ចេញមតិ រាល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋាន សេរីភាពជួបជុំ សេរីភាពបង្កើតសមាគមអីជាដើមហ្នឹង គួរតែ​ត្រូវបានបើកទូលាយជាជាងការហាមឃាត់ អ៊ីចឹង​មិនមែន​សម្រាប់​តែ​ក្រុម​ពួកគាត់ទេដែលជាសកម្មជនបរិស្ថានទេ សម្រាប់ប្រជាពលរដ្ឋទូទៅ សម្រាប់សង្គមស៊ីវិល។

Q: តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ប្រសិនបើពលរដ្ឋមិនមានការយល់ពីសិទ្ធិរបស់ខ្លួន?

A: ជាទូទៅនៅពេលដែលបុគ្គលណាម្នាក់ គាត់មិនបានដឹងអ្វីមួយអ៊ីចឹង បើគាត់​មិនបាន​នូវ​ធាតុ​ចូល​អ្វី​មួយ អ៊ីចឹង​ធាតុ​ចេញរបស់គាត់ហ្នឹងក៏មិនមានច្រើនដែរ។ នៅពេលដែលប្រជាពលរដ្ឋ​គាត់​ខ្វះចំណេះដឹង​អំពី​សិទ្ធិ​របស់​គាត់ អ៊ីចឹងគាត់នឹងបាត់បង់ឱកាស ឬក៏ខ្វះឱកាសនៅក្នុងការចូលរួមអភិវឌ្ឍ​ប្រទេសជាតិរបស់គាត់​ហ្នឹង បើសិនជាគាត់មិនដឹងពីសិទ្ធិរបស់គាត់។​ ឧទាហរណ៍ដូចជាសិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយ​អី​ជា​ដើម។ បើសិនជាគាត់មិនដឹងថា​គាត់មានសិទ្ធិក្នុងការទៅបោះឆ្នោតទេ អ៊ីចឹង​គាត់​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​ជ្រើស​រើស​​អ្នកតំណាងរបស់គាត់មួយ ជារួមនៅពេលដែលគាត់មិនដឹងអ្វីមួយ គាត់នឹង​បាត់បង់​ឱកាស​ក្នុង​ការធ្វើអ្វីមួយ។

នៅក្នុងសង្គមប្រជាធិបតេយ្យគេលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​ចូលរួមឱ្យបានសកម្មក្នុងសកម្មភាពនយោបាយ។​ សកម្មភាពនយោបាយមិនមានន័យថាយើងទៅធ្វើនយោបាយដើម្បីឱ្យគេ​បោះឆ្នោតឱ្យទេ ប៉ុន្តែ​បាន​ន័យថា​យើង​ចូលរួម​ក្នុងការតាមដាន យើងចូលរួមក្នុងការជ្រើសរើសអ្នកតំណាងរបស់យើងឱ្យស្របទៅតាមឆន្ទៈរបស់យើង អ៊ីចឹងបើសិនជាយើងបាត់បង់ព័ត៌មាន យើងមិនដឹងពីសិទ្ធិរបស់យើង អ៊ីចឹងយើង​ប្រាកដ​ណាស់​ថា​យើង​បាត់បង់​ឱកាស​នៅក្នុង​ការចូលរួមអ្វីម៉្យាង។ ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺយុវជនជំនាន់ថ្មីនេះ ធ្វើម៉េច​ឱ្យ​ស្វះស្វែង​យល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច ករណីយកិច្ច​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិយើង។

Q: តើរដ្ឋាភិបាល ជាពិសេសភាគីពាក់ព័ន្ធគួរធ្វើបែបណា​ដើម្បី​ឱ្យស្ថា​នភា​ព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង?

A: ទាក់ទងជាមួយនឹងធ្វើយ៉ាងម៉េចទើបឱ្យស្ថានភាពសិទ្ធិ​មនុស្សនៅកម្ពុជា មានភាពប្រសើរឡើង យើង​មើល​កន្លង​មក​នៅពេលដែលខាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ឬក៏មជ្ឈដ្ឋានខាងក្រៅគាត់ចេញរបាយការណ៍ យើង​តែងតែឃើញមានការច្រានចោល ឬប្រតិកម្មពីតំណាងរដ្ឋាភិបាលអីជាដើម។

សម្រាប់ខ្ញុំចំពោះរដ្ឋាភិបាលខ្ញុំយល់ថា គួរតែយកករណីទាំងអស់ហ្នឹង យក​ការរកឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិទាំងអស់ហ្នឹងយកមកពិនិត្យ និងពិចារណាមើលថា តើយើងនៅខ្វះខាតត្រង់ណា តើ​កន្លែង​ណា​ដែល​យើង​អាច​រួមគ្នា​ធ្វើ​បាន​ដើម្បី​ធ្វើ​ឱ្យស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជារបស់​យើង​ហ្នឹង​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។

អ៊ីចឹងទី១ រដ្ឋាភិបាលគួរតែបើកចំហរ ឬក៏ទទួលយកចំពោះ​មតិ​រិះគន់ មិនមែន​ថា​គេរិះគន់​ហ្នឹង​សុទ្ធ​តែត្រូវទាំងអស់ទេ ប៉ុន្តែយើងមើលថាកន្លែងណាដែលយើងគួរទទួលបាន និង​កន្លែងណា​ដែល​យើង​មិន​គួរ​ទទួល។ ឧទាហរណ៍ដូចជា កន្លងមកយើងឃើញមានយន្តការទាក់ទងជាមួយនឹងUPR ការត្រួតពិនិត្យតាម​ពេល​វេលា​កំណត់ជាយន្តការមួយរបស់អង្គការសហប្រជាជាតិ ហើយមានប្រទេសជាច្រើនដែលគាត់​បាន​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ប្រទេសកម្ពុជាយកទៅពិនិត្យមើលក្នុងការអនុវត្ត ឬក៏ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេសរបស់យើងហ្នឹង។

មួយទៀតរដ្ឋាភិបាលគួរតែប្រកាន់ខ្ជាប់ ធ្វើម៉េចគោរពនូវ កាតព្វកិច្ច​របស់​ខ្លួន គឺ​គោរព ការពារ និងបំពេញ។ មួយទៀតយើងដឹងហើយថា ប្រទេសកម្ពុជា​គឺជា​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញក៏បានទទួលស្គាល់នូវកាតព្វកិច្ចសិទ្ធិមនុស្សដែរ ដូចមាន​ចែង​នៅ​ក្នុង​មាត្រា​៣១ នៃរដ្ឋធម្មនុញ្ញគឺ រដ្ឋធម្មនុញ្ញទទួលយកលិខិតបទដ្ឋានគតិយុទ្ធអន្តរជាតិ​នានា។

ចំពោះ​ភាគី​ពាក់ព័ន្ធ ចំពោះដៃគូរអភិវឌ្ឍ ​ធ្វើម៉េចចូលរួមជំរុញ ចូលរួមឱ្យមាន​ការគោរព​សិទ្ធិ​មនុស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបានពេញលេញ។

Q: ច៎ាអរគុណ លោក រស់ សារ៉ាត់ សម្រាប់ការចំណាយពេលវេលា​ផ្តល់បទសម្ភាសន៍។

A: បាទ អរគុណ!៕

តុលាការភ្នំពេញ​ឃុំ​ខ្លួន​សកម្មជន​៤នាក់​ពាក់ព័ន្ធនឹង​ការ​​អត្ថាធិប្បាយ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោ​ណ (CLV)
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជន​សង្គម​បួន​នាក់ដោ​យ​ចោទពីបទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹង​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោ​ណ (CLV)។​

សេចក្ដីប្រកាសព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ដីពី​ចំណាត់ការ​លើ​សំណុំរឿង​ញុះញង់​បង្ក​ឱ្យមា​នភា​ព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា​ តុលាការសម្រេចឃុំខ្លួនមនុស្ស ៤នាក់ គឺ លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៊ាមុន្នី លោក សាន សិទ្ធ។​​

សេចក្ដីប្រកាសព័ត៌មាន​ដដែល​បញ្ជាក់ថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និង​ពិនិត្យ​ភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។

យុវជន​ទាំង​បួន​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួណ គឺជាសកម្ម​ជន​​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស។ ពួកគេ​តែង​ចែក​រំលែក និង​បង្រៀន​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សិទ្ធិ និង​ច្បាប់​ផ្សេងៗ។​​

ការ​ចាប់​ខ្លួន​ពួកគេ​ធ្វើ​ឡើង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ​ខែកក្កដា ​ឆ្នាំ២០២៤ ស្រុក​វ៉ារិន្ទ​ ខេត្ត​សៀមរាប បន្ទាប់​ពីពួកគេ​អត្ថាធិប្បាយ​អំពី​​​គុណសម្បត្តិ គុណវិបត្តិ និង​ដំណោះស្រាយ​​​ពាក់ព័ន្ធនឹ​ង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ លើក​ថា​ មិន​​គួរ​មាន​ការ​ចាប់​ខ្លួន​​​សកម្មជន​ទាំង​​នោះ​ទេ​ ព្រោះ​ការ​​ថ្លែង​របស់​ពួកគេ​គឺ​ជា​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​ប្រទេស​កម្ពុជា​ក៏​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក​លើក​ឡើង​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​យល់​ថា​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រកាន់​លទ្ធិប្រ​ជាធិ​បតេយ្យ ​សេរី​ពហុបក្ស​ អញ្ចឹង​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​​មតិ​ វា​ជា​មូ​​លដ្ឋាន​គ្រិះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ចឹ​ង​​ការ​​ចូលរួម​​សម្តែង​មតិ​ប្រជាពលរដ្ឋ​ពី​កង្វល់​ អា​ហ្នឹង​គឺជា​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​មិន​គួរ​ចាត់​ទុក​ជា​បទ​ល្មើសទេ​»។

លោក​បន្ថែម​ទៀត​ថា​ រដ្ឋ​គួរ​តែ​មាន​ការ​ពន្យល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ទៅ​កាន់​ប្រជាពលរដ្ឋ​ ដើម្បី​ជៀ​ស​វាង​ការ​យល់​ច្រឡំ​។

លោក​បាន​បញ្ជាក់​ថា​៖ «ទាក់​ទង​នឹង​ ព័ត៌មាន​មួយ​ចំនួន​ដែល​ព​​លរដ្ឋ​មិនដឹង​ មិន​បាន​យល់​ អាហ្នឹង​រដ្ឋ​គួរ​តែ​ពន្យល់​ ឬ​ក៏​ប្រាប់​អំពី​ព័ត៌មាន​ជាក់លាក់​សម្រាប់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​គាត់​មាន​ការយល់ដឹង​ ក្នុង​ការ​បញ្ជេញ​មតិ​ទៅ​វា​មាន​ការ​ត្រឹមត្រូវ​»។​

ស្រដៀង​គ្នា​នេះ​​លោក​ សេង​ វ៉ាន់​លី ​អ្នក​តាម​ភូមិ​សាស្ដ្រ​ន​​យោបាយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ លើក​ឡើង​ថា​ ការ​បញ្ចេញម​តិ​របស់​លោក​ ស៊្រុន​ ស៊្រន​ គឺគិត​ពី​ប្រយោជន៍​ជាតិ​ជាធំ ​មិន​ចង់​ឃើញ​ប្រទេស​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស​ ហើយ​រដ្ឋាភិបាល​គួរពន្យល់​បកស្រាយ​ បំភ្លឺ​ឱ្យ​ពលរដ្ឋ​យល់​មិន​គួរ​ប្រើ​អំណាច​ក្នុង​ការ​ទប់ស្កាត់​ និង​បំបិទ​មាត់​ការ​រិះគន់​របស់​ប្រជា​ពលរដ្ឋ​ទេ។​

លោក​បញ្ជាក់​ថា​៖​ «រដ្ឋាភិបាល​មិន​គួរ​ប្រើប្រាស់​អំណាច​ ឬ​​ក៏​ប្រព័ន្ធ​យុត្តិធម៌​ជា​ចំណាត់​ការ​សំដៅទប់ស្កាត់​​ការ​រិះគន់​ ​និង​បំបិទ​មាត់​ពលរដ្ឋ​ជុំវិញ​បញ្ហា​អភិវឌ្ឍន៍​ត្រី​កោណ​នោះទេ​»។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួររឹត​បន្តឹងច្បាប់​ស្ដីពី​​អន្តោ​ប្រវេសន៍​ ស្ដារ​ទំនុក​ចិត្ដ​ប្រជាពលរដ្ឋ​ដោយ​បើក​ចំហរ​សេរីភាព​នយោបាយ​ គោរព​សិទ្ធិ​មនុស្ស​ និង​ប្រកាន់​ខ្ជាប់​ស្មារតី​នៃ​កិ​​ច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​នាំ​សន្តិភាព​មក​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​រឹត​បន្តឹង​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​ ទី២ ​ធ្វើ​យ៉ាង​ណាស្ដា​រ​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ​លើ​ការ​គ្រប់​គ្រង​របស់​ខ្លួន​តា​ម​រយៈ​ការ​បើក​ចំហរ​សេរីភាព​នយោបាយ​វិញ ​ទី២​ ប្រកាន់​ភ្ជាប់​នៅ​​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដី​​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ និង​ទី៣ ​នោះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ប្រកាន់​ខ្ជាប់​នៅ​ស្មារតី​នៃកិ​ច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​នាំ​សន្តិភាព​មក​កម្ពុជា​ និង​នាំ​ការ​ឯកភាព​ជាតិ​ការ​បង្រួប​បង្រួម​ជាតិ​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​នេះ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ធានា​បាន​នូវ​អធិបតេយ្យភាព​»។

តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមាន​ចំនួ​ន១៣​ខេត្ត​ដែល​ដាក់​បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មាន​ប្រជាជន​ប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មាន​ប្រជាជន​ប្រមាណជា៥សែននាក់។ នេះ​បើ​តាម​ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន៕

ពលរដ្ឋមួយចំនួន​បារម្ភ​ថា​​​​​ តំបន់ត្រីកោណអភិវឌ្ឍន៍​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់ខេត្ត​​បួន​
អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​បង្ហោះ​សារ​បង្ហាញពីក្តីបារម្ភរបស់ពួកគេចំពោះការបង្កើត​តំបន់ត្រីកោណអភិវឌ្ឍន៍ (CVL) ថាអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ខេត្តចំនួន៤ នៅភូមិភាគឦសាន ទៅប្រទេស​វៀតណាម​​ ប៉ុន្តែលោក ហ៊ុន សែន​ ​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ។

តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមានចំនួន១៣ខេត្តដែលដាក់បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មានប្រជាជនប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មាន​ប្រជាជន​ប្រមាណជា៥សែននាក់។ នេះ​បើ​តាម​ប្រធានព្រឹទ្ធសភា​កម្ពុជា។​

ថ្មីៗនេះ ​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដោយ​​សរសេរ​ថា តំបន់អភិវឌ្ឍន៍ត្រីកោណ អាចធ្វើ​​កម្ពុជា​បាត់បង់​ខេត្ត​ចំនួន​បួន​ទៅ​ប្រទេស​វៀតណាម។ សារ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ចែក​ចាយ​​​ជាបន្ត​បន្ទាប់។

សារ​ខ្លះ​មានខ្លឹមសារថា៖ «ខ្ញុំមិនគាំទ្រឱ្យមានការដាក់បញ្ជូលខេត្ត៤របស់កម្ពុជា មានស្ទឹងត្រែង ក្រចេះ​មណ្ឌល​គិរី និងរតនៈគិរី ជាតំបន់រួមជាមួយ វៀតណាម និងឡាវទេ»។ អ្នកប្រើបណ្តាញ​សង្គម​ខ្លះ​លើកឡើងថា គម្រោង​នេះ​អាចធ្វើ​​ឱ្យ​កម្ពុជា​​បាត់បង់ខេត្តទាំង៤​ទៅឱ្យប្រទេសវៀតណាម ដូចករណីទឹកដីកម្ពុជាក្រោម និង​កោះត្រល់​។

ក្រោយសារទាំងនោះ​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន បាន​ផ្សាយ​ផ្ទាល់​​ជាវីដេអូ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជាគំនិត​ផ្តួច​ផ្តើម​របស់​លោក តាំង​ពី​ឆ្នាំ​១៩៩៩​មក។ លោក​ថា តំបន់នៅភូមិភាគឦសាន វៀតណាម​មួយផ្នែក និងឡាវមួយផ្នែក នៅជាប់ព្រំប្រទល់មុំ៣ គឺជាតំបន់ក្រីក្រ និងលំបាកជាងគេ ហេតុនេះ​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍។

បើតាមលោក ហ៊ុន សែន អត្ថប្រយោជន៍ដែលកម្ពុជា​នឹង​ទទួល​បាន​ពី​គម្រោងនេះ គឺ​នឹង​ជួយដល់កិច្ចសន្តិសុខជាតិ រួមមាន​ការទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ ​ទប់ស្កាត់ក្រុមចលនាប្រដាប់អារវុធ មាន​កិច្ចសហការ​ផ្នែក​អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល  ព្រមទាំងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវអគ្គិសនីទេសចរណ៍ និងការធ្វើពាណិជ្ជកម្មជាដើម។​

លោកបន្ថែម​ថា៖ «វាបានផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជាយ៉ាងច្រើន បើប្រៀបធៀប​ជាមួយ​នឹង​​​ភាគី​វៀតណាម​ទទួល​បាន​ផល​ប្រយោជន៍ គឺកម្ពុជា​ជាអ្នក​ទទួលបាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ​នៅ​ក្នុង​ការអភិវឌ្ឍនេះ»។

​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជិត​២​ម៉ោង​នោះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​​​ដាក់ទោស​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ចំពោះអ្នករិះគន់​គម្រោង​អភិវឌ្ឍន៍នេះ។​

ពាក់ព័ន្ធនឹង​​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គមពាក់ព័ន្ធនឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ មនុស្ស​យ៉ាង​ហោ​ច​ណាស់​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុងនោះ​មាន​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​ជា​​អ្នកផ្សព្វផ្សាយ​អំពី​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស ២៣ តុលា។​

លោក សេង វណ្ណលី អ្នកតាមដានភូមិស្រ្តនយោបាយអន្តរជាតិ យល់ស្របចំពោះការលើកឡើងរបស់លោក អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទាក់ទងជាមួយផលប្រយោជន៍ដែលប្រជាជន ក៏ដូចជា​ប្រទេស​កម្ពុជា​ទទួល​បាន។

លោក ធឿន សុវណ្ណា និស្សិតនៅសាកលវិទ្យាល័យបានប្រាប់ Newsroom Cambodai ថា លោក​ពិត​ជា​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ចំពោះគម្រោង CLV   ព្រោះថាអាចមាន ការរីករាល​ដាល​អំពី​ជន​អន្តោប្រវេសន៍​មក​លើ​ទឹកដី​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា អា​ចទទួលបានផលប្រយោជន៍តិចជាងប្រជាជនវៀតណាម។

លោកបាន​បញ្ជាក់ថា៖ «ខ្ញុំនឹងមានការព្រួយបារម្ភបែបនឹងថា ​វាអាចនឹងមានការ ​រីករាល​ដាល​អំពី​ជន​អន្តោប្ររេសន៍​របស់​ជនជាតិ​វៀតណាម​មករស់នៅជាច្រើន ពិសេសយើងសង្កត់ធ្ងន់មួយទៀតថានៅក្នុងខេត្ត១៣ ដែលកម្ពុជា មាន​៤ ឡាវមាន ៤​ ហើយវៀតណាមមាន ៥ ឡាវហើយនិងខ្មែរ៤ខេត្តដូចគ្នា ហើយមានប្រជាពលរដ្ឋ មាន​តែ​កន្លះ​លាន​ដូចគ្នា​ទេ ហើយក៏ប៉ុន្តែវៀតណាម ៥ខេត្ត មានប្រជាពលរដ្ឋជិត ៧លាននាក់ អាហ្នឹង​យើង​សប​ញ្ជាក់​ថា បើ​ទោះបីជា​ទាក់ទង​នឹង​​សេដ្ឋកិច្ចក្តី ក៏ខ្មែរយើងបានប្រយោជន៍ហ្នឹងតិចមែនទែន យើង​មើល​តែចំ​នួន​ប្រជាពលរដ្ឋ​ទៅ​ដឹង​ហើយ»។

ទាក់ទិននឹងកង្វល់​របស់ប្រជាពលរដ្ឋ​​​ ​លោក សេង វណ្ណលី យល់​​ថា កង្វល់របស់​ប្រជាជន​មិនមែន​គ្មានសំអាង ឬ​មូលដ្ឋាន​ទាល់តែ​សោះនោះ​ទេ ដោយសារ​​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​បាត់ទឹក​ដី​ទៅប្រទេស​វៀតណាម។

លោកបញ្ជាក់​ថា​៖ «តាមពិតទៅមិនមែនគ្មានមូលដ្ឋាន ឬក៏​សំអាងទាល់តែសោះនោះទេ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​​ភាគច្រើន ឬក៏ប្រតិកម្មនៅលើបណ្តាញសង្គមស៊ីវិល ខ្ញុំគិតថាអាចដោយសារតែទី១ វៀតណាម​ធ្លាប់​លេប​ត្របាក់​ទឹក​ដីខ្មែរច្រើនដងមកហើយ ទី២ នោះគឺកង្វះទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការអនុវត្តច្បាប់ស្តីពី​អន្តោ​ប្រវេសន៍​»។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណរ៉ា យល់ឃើញថា មិនមាន​បញ្ហា​ប្រឈម​អ្វី​ខ្លាំង​រហូត​ដល់​បាត់បង់​ទឹកដី​នោះទេ គ្រាន់តែជាការទាញយកផលប្រយោជន៍រវាងប្រទេសនីមួយៗតែប៉ុណ្ណោះ ។

លោកបានលើកឡើងថា៖ «ខ្ញុំគិតថាវាមិនប្រឈមហានិភ័យអីខ្លាំងក្លា​រហូតដល់ ​បាត់បង់​ទឹក​ដី​ ដូចជា​ការលើក​ឡើង​ពេក​ទេ គ្រាន់ថាជាការទាញអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន និងពលរដ្ឋកម្ពុជា នៅខេត្ត៤ ហ្នឹង​វា​តិច​ជាង​គេ​ដូច​ឡាវ ចឹង។ អី​ចឹងអ្នកដែលមានពលរដ្ឋច្រើននឹងទទួលបានអត្ថប្រយោជន៍ច្រើន»។

លោកបន្ថែមទៀតថា វាជារឿង​ល្អ​ ប្រសិនបើ រដ្ឋនីមួយៗមាន​កិច្ចព្រមព្រៀង​ដើម្បីចែ​ក​​អត្ថប្រយោជន៍​​ក្នុងតំបន់។

លោកលើកឡើងថា៖ «ប្រសិនបើរដ្ឋមួយៗហ្នឹង គាត់​មាន​កិច្ចព្រមព្រៀង​ដើម្បី​ចែក​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​នៅ​ក្នុង​តំបន់ ធ្វើឱ្យពលរដ្ឋគាត់អាចរក្សាលំនឹងការងារបាន ឬក៏​មាន​ឱកាស​ទាញ​យក​អត្ថប្រយោជន៍ពី​កា​រអភិវឌ្ឍ​នឹង ខ្ញុំគិ​តថា​ល្អទេ»។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញនៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៤ បាន​បញ្ជាក់​ជូន​ពាក់ព័ន្ធនឹ​ង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ​នេះថា ទី១ គ្មានការកាត់ទឹកដី​៤ខេត្ត ជូន​ប្រទេស​វៀតណាម​ដូចការ​ចោទ​ប្រកាន់ ទី២ គ្មានការយកខេត្តទាំង៤​របស់កម្ពុជាទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង​ ដើម្បី​បញ្ជូល​ដែនដី​តែមួយនោះ​ទេ ទី៣ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដើម្បីវិនិយោគរួមគ្នាទេ និងទី៤ គ្មាន​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​នីមួយៗ​ចេញ​ចូល​ដោយ​សេរី​ ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណឡើយ។

លោក ហ៊ុន សែន បានអះអាងថា ប្រទេស​ទាំង​បី​បាន​រៀប​​ចំ​កិច្ច​ប្រជុំ​ពាក់ព័ន្ធនឹង​តំបន់​​អភិវឌ្ឍន៍​ត្រីកោណ​នេះ​​ ​ចំនួន​ ១១លើករួច​ទៅហើយ។ លោក​ថា សម្រាប់កិច្ចប្រជុំកំពូលលើកទី១២ គ្រោងធ្វើឡើងនៅប្រទេសកម្ពុជា តែ​​មិនទាន់​កំណត់ពេលវេលាជាក់លាក់នៅឡើយ ដោយ​ត្រូវ​រង់ចាំការផ្ដល់ចម្លើយពីប្រទេសឡាវ និងវៀតណាម៕​

សង្គមសុីវិលថា ការបណ្តេញព្រះសង្ឃចេញពីវត្តដំរីស នៅបាត់ដំបង​ដោយសារការចូលរួម​ការរំលឹក​ខួបលោកបណ្ឌិត កែម ឡី ​ជាការរំលោភសិទ្ធិ
ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤​  ព្រះតេជៈគុណ សាំង រិទ្ធី ត្រូវបានចៅ​អធិការវត្ត​ដំរីស ព្រះនាម ផុន សុខគា បណ្តេញចេញទាំងយប់ក្រោយពេលព្រះអង្គបានចូលរួមដើរធម្មយាត្រា​ផ្សព្វផ្សាយ​សីល៌ប្រាំ ក្នុងថ្ងៃរំលឹកខួបលោក បណ្ឌិត កែម ឡី។ ព្រះចៅ​អធិការវត្ត​ទុក​រយៈពេល​៣ថ្ងៃ​ដើម្បី​ឲ្យ ព្រះតេជៈគុណ សាំង រិទ្ធីរើអ៊ីវ៉ាន់​ចាកចេញ​ និងកំណត់ថាព្រះតេជៈគុណ សាំង រិទ្ធី​ដាច់ខាត​ត្រូវតែ​ចាកចេញ​ពី​វត្តត្រឹមយប់ម្សិលមិញ។

ព្រះតេជៈគុណ សាំង រិទ្ធី មានសង្ឃដីកាប្រាប់ Newsroom Cambodia  ក្នុងថៃ្ងទី១៦ ខែកក្កដា​ ឆ្នាំ​២០២៤ ថា ព្រះចៅអធិការវត្តយល់​ឃើញ​ថាសកម្មភាពធ្វើធម្មយាត្រា​របស់ព្រះអង្គ​គឺជាសកម្មភាព​បម្រើឱ្យគណបក្ស។

ព្រះតេជៈគុណបានលើកឡើងថា៖​​​​​​​​​​​​​​​​​​​​​​​​«ព្រះសង្ឃលោកបានបណ្តេញចេញ ឃើញអាត្មាបានដង្ហែរ​ធម្ម​យាត្រា​នឹង លោកគិតថាបម្រើជាបក្សទៅវិញពរ ហើយលោកមិនបានគិតវែងឆ្ងាយទេ លោកគិត​ផល​អវិជ្ជមានសម្រាប់អាត្មា ហើយក៏បានបណ្តេញអាត្មាចេញ»។

ព្រះតេជៈគុណបន្តទៀតថា ខ្លួននឹងនៅតែបន្តទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ព្រះអង្គមកវិញ ខណៈពេលដែលព្រះតេជៈគុណថាព្រះចៅអធិការបានរំលោភសិទ្ធិរបស់ព្រះអង្គ។

ព្រះអង្គបានលើកឡើងថា៖«អាត្មានៅបន្តវិធានការទាមទារយុត្តិធម៌ សិទ្ធិសេរីភាពសម្រាប់អាត្មា លោក​បានរំលោភសិទ្ធិលើអាត្មាជាច្រើន ហើយបានចោទប្រកាន់អាត្មាថាធ្វើទៅខុសច្បាប់នេះ ខុសច្បាប់នោះ ទាំងអត់មានច្បាប់ជាសំអាងពរ អាត្មាត្រូវទាមទាររកសិទ្ធិសេរីភាពអាត្មាមកវិញ»។

ព្រះតេជៈគុណ សាំង រិទ្ធី ចូលរួមធ្វើធម្មយាត្រា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជន (រូបភាព៖ហ្វេសប៊ុក)

Newsroom Cambodia  មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីចៅអធិការ វត្តដំរីស ព្រះតេជៈគុណ ផុន សុខគា បានទេនៅថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ យល់ឃើញ​ថា​ជា​រំលោភសិទ្ធិ​របស់ព្រះសង្ឃ ព្រោះព្រះសង្ឃក៏មានសិទ្ធិដូចប្រជាពលរដ្ឋដទៃ ព្រមទាំងដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការអប់រំទូន្មានប្រជាពលរដ្ឋតាមបែបព្រះពុទ្ធសាសនា។

លោកបានលើកឡើងថា៖«យើងមើលទៅគឺជាបំពានរឺ​រំលោភសិទ្ធិសេរីភាពរបស់ព្រះសង្ឃ ជាការ​ចូល​រួម​នៅក្នុងសង្គម ពីព្រោះព្រះសង្ឃដើរតួនាទីសំខាន់នៅក្នុងសង្គម ព្រះសង្ឃអាច​អប់រំប្រជា​ពលរដ្ឋ​ឱ្យ​ដើរ​តាមផ្លូវល្អតាមបែបព្រះពុទ្ធសាសនា ព្រះសង្ឃដើរតួនាទីជាគំរូសម្រាប់​ប្រជាពលរដ្ឋហើយ​ព្រះសង្ឃ​​ក៏មានសិទ្ធិ មានសេរីភាពដូចប្រជាពលរដ្ឋដទៃ មានសិទ្ធិនៅក្នុងការគោរព ការស្រលាញ់​ហើយ និងចូលរួមសកម្មផ្សេងៗនៅក្នុងសង្គម»។

លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិឌ្ឍន៍ និងសន្តិភាព​យល់ឃើញ​ថាការ​ធ្វើធម្មយាត្រា ការផ្សព្វផ្សាយសីល៌ប្រាំគឺជារឿងដែលព្រះសង្ឃមានសេរីភាពក្នុងការធ្វើ និងគួរតែ​ទទួល​បាន​ការ​​លើកទឹកចិត្ត ។

លោកបានលើកឡើងថា៖«ការធ្វើធម្មយាត្រាការផ្សាយលីស៌ប្រាំ រឿងអស់នឹងគឺជារឿង អឺជារឿង​ដែល​ព្រះសង្ឃ​លោកគួរតែមានសេរីភាពធ្វើ ហើយមួយវិញទៀតអ្នកដែល​ស្វែងរកយុត្តិធម៌សម្រាប់​សង្គម អ្នក​ដែលទាមទារសេរីភាពសម្រាប់សង្គមអីនឹងក៏មិនមែនជារឿងខុសឆ្គងអីដែរបាទ ខ្ញុំថានេះ​គឺជា​រឿង​មួយ​សំ​ខាន់ដែលព្រះសង្ឃឬក៏អាជ្ញាធរគួរតែផ្តល់ការការពារ។ លោកថា លើសពីនេះទៅទៀត​គួរតែ​មាន​ការ​លើកទឹកចិត្តចំពោះព្រះសង្ឃដែលស្រលាញ់យុត្តិធម៌ មានការផ្សព្វផ្សាយពីមេត្តាធម៌ សីល៌ប្រាំ​អី​នឹង គឺថាត្រូវទទួលបានការស្វាគមន៍ និងការសាទរបាទ»។

ព្រះតេជៈគុណ សំ ដារ៉ូ អតីតសមណៈសិស្សពុទ្ធិកៈសកលវិទ្យាល័យសីហនុរាជ យល់ឃើញថា ការ​បណ្តេញ​ព្រះសង្ឃចេញពីវត្តបែបនេះជារឿងមិនត្រឹមត្រូវ ហើយព្រះចៅអធិការបានក្បត់​នូវ​ទោស​៣ប្រការ ពោលគឺទោសទី១ បំបែកសង្ឃ ទោសទី២ ក្បត់សាសនា និងទោសទី៣គឺ ទោសក្បត់​រដ្ឋធម្មនុញ្ញ។

ព្រះអង្គបានលើកឡើងថា៖«អាត្មាភាពយល់ឃើញថា ការបណ្តេញចេញរបស់ព្រះសង្ឃនៅវត្តដំរីស វាជាការមិនត្រឹមត្រូវ ទីមួយដោយ​ហេតុជាការបំបែកសង្ឃធ្វើឱ្យសង្ឃភ័យ ធ្វើឱ្យសង្ឃខ្លាច ធ្វើឱ្យសង្ឃ​មិនហ៊ាន​ហាស្តី​ដោយខ្លាចអំណាចនៃព្រះគ្រូចៅអធិការពរ ទីពីរដោយ​ហេតុក្បត់នឹង​ព្រះពុទ្ធសាសនា​ព្រោះ​​ថាសាសនាមិនដែលបានហាមទេ ប៉ុន្តែគ្រូចៅអធិការមកហាម   ទីបីទោសក្បត់នឹងរដ្ឋធម្មនុញ្ញ ទង្វើបែបនេះមិនសាកសមនឹងគ្រងចីវររបស់ព្រះសម្មាសម្ពុទ្ធទេណា មិនសាកសមទេអាត្មា​ភាពយល់​ឃើញ​បែបនឹង»។

កញ្ញា ញាម មុនីរស្មី ជាយុវជននៅខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយចំពោះ​ការសម្រេចចិត្ត​របស់​ព្រះចៅអធិការវត្តដែលបានបណ្តេញព្រះសង្ឃឱ្យចាកចេញពីវត្តទាំងយប់។​ កញ្ញាបានបន្ត​ទៀត​ថា ការចូលរួមរបស់ព្រះសង្ឃគឺមិនបានខុសនឹងច្បាប់ទេ ពោលគឺធ្វើឡើង​ស្រប​ទៅ​នឹង​​ច្បាប់ ។

កញ្ញាបានលើកឡើងថា៖ «ខ្ញុំយល់ឃើញថាការដែរព្រះចៅអធិការបានបណ្តេញ​ព្រះសង្ឃចេញពី​វត្ត​ទាំង​យប់បែបនឹងគឺជារឿងមួយដែលមិនគួរឱ្យកើតឡើង ខ្ញុំគ្មានអ្វីច្រើនទេក្រៅពីពាក្យថា​ខ្ញុំមានការ​សោក​សៅ ខ្ញុំមានការសោកសង្រែកចំពោះទឹកព្រះទ័យនឹងការសម្រេចចិត្តរបស់ព្រះចៅអធិការ លោក​មិនគួរណាមានទឹកប្រទ័យបែបនឹងនោះទេ ដោយសារតែសកម្មភាពនៃការចូលរួម១០ កក្កដា ២០២៤ នឹងគឺមិនបានខុសជាមួយនឹងច្បាប់ទេគឺព្រះអង្គ រឹទ្ធី បានចូលរួមធ្វើធម្មយាត្រានឹង​ដោយវាស្របនឹង​ច្បាប់​ជាតិ និងច្បាប់អន្តរជាតិ»។

កញ្ញាបានសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងធម្មការ និងសាសនា ឱ្យមានការយកចិត្ត​ទុកដាក់​ចំពោះករណីដែលបានកើតឡើង។ កញ្ញាក៏មិនភ្លេចរំលឹកដែរថាប្រពៃណីចូលវស្សា​របស់​ព្រះសង្ឃ​​ក៏នឹងខិតចូលមកដល់ឆាប់ៗ ដូច្នេះកញ្ញាបានការព្រួយបារម្ភ​ចំពោះព្រះសង្ឃថានឹងអាច​ពិបាក​​រកកន្លែងស្នាក់នៅ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់លោកផងដែរ។

កញ្ញាបានលើកឡើងថា៖«ការសំណូមពររបស់ខ្ញុំទៅកាន់ភាគីពាក់ពន្ធក៏ដូចជាក្រសួងធម្មការ និង​សាសនា ឱ្យលោកយកចិត្តទុកដាក់ចំពោះរឿងគុណម្ចាស់ សាំង រឹទ្ធី ដែលត្រូវបានព្រះចៅះធិការ​បណ្តេញ​​ចេញពីវត្តបែបនេះ ដោយសារតែណាមួយពេលខាងមុខនៅក្នុងខែ៧​របស់​យើងនឹង​គឺជិត​ចូល​ទៅដល់​ព្រះវស្សាហើយចឹងព្រះសង្ឃគឺពិបាករកវត្តនៅក្នុងក្រុងសម្រាប់គង់នៅណាស់ ហើយ​មួយទៀត​គឺវាប៉ះពាល់ទៅដល់ការសិក្សារបស់លោកខ្លាំងណាស់»។

បច្ចុប្បន្នព្រះតេជៈគុណ សាំង រិទ្ធី កំពុងគង់អាស្រ័យនៅក្នុង វត្តបច្ឆា ជាបណ្តោះអាសន្ន និងមិនទាន់​អាច​រកកន្លែង​សម្រាប់គង់នៅថ្មីបាននៅឡើយទេ។

Newsroom Cambodia  ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាំពាក្យ និងរដ្ឋលេខាធិការ​ក្រសួង​ធម្មការនិងសាសនា លោកសេង សុមុនីនៅឡើយទេត្រឹមរសៀលថ្ងៃអង្គារ៍នេះ ដោយលោក​ថា​ជាប់រវល់ប្រជុំ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ យុវជន និងព្រះសង្ឃប្រមាណជា ៤០នាក់ បានរួមគ្នាធ្វើធម្មយាត្រា ចេញពីសួនសម្តេច ក្រឡាហោម ស ខេង ឆ្ពោះទៅកាន់វិមានឯករាជ្យ ក្នុង​គោល​​បំណង ផ្សព្វផ្សាយសីលប្រាំ លើកកម្ពស់សីល៌ធម៌សង្គម បណ្តុះបណ្តាលស្មារតីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ឱ្យចូលរួមកិច្ចការងារសង្គម និងដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជនផងដែរ៕

អង្គការអន្តរជាតិចំនួន៣ បង្កើតញត្តិទាមទារ​ឱ្យដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ដែល​កំពុង​​ជា​ប់ឃុំ​
អង្គការ​អន្តរជាតិ​ចំនួន​បី បាន​បង្កើត​ញត្តិ​អនឡាញ​ដើម្បីប្រមូល​ការគាំទ្រ​​ឱ្យ​មានការ​ដោះលែង​​​​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ក្រោយ​តុលាការ​​បាន​កាត់ទោស​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ ​ម្នាក់ៗ​ចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។​

​​ញត្តិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​តាម​រយៈ​គេហទំព័រ Rainforest Rescue បាន​​​ទាមទារ​ឱ្យ​មាន​ការដោះលែង​សកម្មជន​បរិស្ថាន​ទាំង​១០រូប និង​​អំពាវនាវ​​ឱ្យ​ប្រជាពលរដ្ឋ​​​​ទូទាំង​ពិភពលោក​ចូលរួម​​ចុះហត្ថលេខាគាំទ្រ។​​​

ក្នុងញត្តិនេះបានសរសេរថា៖ «សកម្មជនមាតាធម្មជាតិបានស៊ូទ្រាំនឹងការយាយី​ ការគំរា​មគំហែង និងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនឆ្នាំ។ ពួកគេ​បាន​ធ្វើយុទ្ធនាកា​រ​ដោយ​សន្តិវិធី​ដើម្បីកា​រពារ​ធម្មជាតិ​ពី​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​បំផ្លិច​បំផ្លាញ ដូចជា​ការបូមខ្សាច់​ក្នុង​ខេត្ត​កោះកុង និងការអភិវឌ្ឍលើកោះ​នៅកោះកុង»។

លោកស្រី Marianne Klute  នាយកនៃអង្គការសង្គ្រោះព្រៃឈើ​ដែល​ជា​អ្នកបង្កើត​ញត្តិ​នោះ​ ​ប្រាប់ Newsroom Cambodia នៅថ្ងៃទី៩​ ខែកក្កដា ឆ្នាំ២០២៤ ថា ញត្តិនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ​ង្គការចំនួន​​៣ស្ថាប័ន រួមមានអង្គការសង្គ្រោះព្រៃឈើ (RR) អង្គការ​សិទ្ធិមនុស្ស​ដែល​ផ្តោត​លើ​សិទ្ធិ​ទទួល​បាន​អាហារ (FIAN) និង Asienhaus ​ដែលជា​មូល​និធិ រួមទាំងក្រុមជាច្រើនដែលតាមដានការវិវត្តនៅអាស៊ី។

អ្នកស្រី​ថា រហូតមក​ដល់​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា ញត្តិ​នេះ​មាន​​ការចុះហត្ថលេខាគាំទ្រចំនួន ១០០,៥៤១នាក់ ហើយនឹង​មិនមាន​ការបិទ​បញ្ចប់ទេ ប្រសិនបើ​សកម្មជន​មាតា​ធម្មជាតិ​មិន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។

យុវជនដែលបានចូលរួមគាំទ្រញត្តិ កញ្ញា សុខនី អ៊ីណាត់ និស្សិតឆ្នាំទី១ នៃ​សាកល​វិទ្យាល័យ​អេស៊ីលីដា យល់ឃើញថា ការកាត់ទោស​ ​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ​ជាប់​ពន្ធនាគារ​ចន្លោះពី ៦ ទៅ ៨ឆ្នាំ​ ​ជា​រឿង​​​មិន​ប្រក្រតី និង​មិនបា​ន​បង្ហាញ​ពី​ភស្តុតាង​គ្រប់គ្រាន់​នោះទេ ។

កញ្ញាបានលើកឡើងថា៖ «ដោយសារ​តែ​ខ្ញុំ​មើល​ឃើញ​ភាព​មិន​ប្រក្រតី​អំពី​សាវនាការ​ដែល​បាន​កាត់ទោស​ឱ្យពួកបងៗដែលនៅក្នុងក្រុមមាតាជាតិត្រូវជាប់ទោសពី ៦ ទៅ ៨ឆ្នាំ ហើយ​ដោយសារ​តែ​ខ្ញុំអ​ត់ឃើញអំពីហេតុផលអ្វីដែលគេចោទពួកគាត់។ គេចោទ​ពួកគាត់​ដោយ​អត់​សម​ហេតុផល និងអត់មានភស្តុតាងគ្រប់គ្រាន់»។

កញ្ញា ស៊ុយ សុមិនា​ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យន័រតុន យល់ថា ចំនួន​នៃ​ការចូល​រួម​គាំទ្រ​ញត្តិ​ដ៏​ច្រើន​គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ​មក​លើ​សកម្មជន​បរិស្ថាន ព្រមទាំងបង្ហាញពីការមិនពេញចិត្តទៅសេចក្តីសម្រចរបស់តុលាការ។

កញ្ញាបានលើកឡើងថា៖ «ការកើនឡើងនៃចំនួនអ្នកគាំទ្ររហូតដល់ជាង១០ម៉ឺននាក់ហ្នឹង​ វាបង្ហាញឱ្យឃើញពីការគាំទ្ររបស់ប្រជាជនខ្មែរមកលើសកម្មជនបរិស្ថាន ហើយ​និង​បង្ហាញ​ពី​ការមិនពេញចិត្ត​របស់​ពួកគាត់​ទៅ​លើ​សាលក្រម​ដែល​ចេញ​ចាប់​ខ្លួន​ពួក​គាត់​ហ្នឹងដែរ»។

កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤ តុលាការរាជធានីភ្នំពេញ​បាន​សម្រេចផ្តន្ទាទោស​សកម្មជន​បរិស្ថាន​មាតាធម្មជាតិ ចំនួន​១០រូប ឱ្យជាប់ពន្ធនាគារ​ម្នាក់ៗ​ចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។​ យុវជន​៥​នាក់​ក្នុង​ចំណោម​នោះ ដែល​រួមមាន​លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា លោក យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និង​កញ្ញា​ភួន កែវរស្មី ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ទាំង​បង្ខំ ក្រោយការ​ប្រកាស​សាលក្រម​។​

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់ Newsroom Cambodia ថា កម្ពុជាគឺជា​រដ្ឋអធិបតេយ្យ និង​ផ្អែក​​លើ​រដ្ឋធម្មនុញ្ញ​ដែល​​​​បាន​ចែង​យ៉ាង​ច្បាស់ពី​ការបែង​ចែក​អំណាច​រួមមាន​អំណាច​ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោក​ថា មាន​តែ​តុលាការ​មួយ​ប៉ុណ្ណោះដែលមានឆន្ទានុសិទ្ធិក្នុងការកាត់ក្តី ឬដាក់ទោសនរណាម្នាក់។

លោកបានលើកឡើងថា៖ «មានតែ​ស្ថាប័ន​តុលាការ​តែមួយគត់​ដែល​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការកាត់​សេចក្តី ឬក៏ដាក់ទោសនរណាម្នាក់ អ៊ី​ចឹងទេអត់មានស្ថាប័នណា សូម្បីតែស្ថាប័ន នីតិបញ្ញត្តិ នីតិប្រតិបត្តិ​របស់រាជរដ្ឋាភិបាលក៏អត់មានសិទ្ធិបង្គាប់បញ្ជាតុលាការដែរ។ អ៊ីចឹង​ទេ​គ្មាន​អង្គការ​ណាដែ​ល​មានសិទ្ធិ​មក​បង្គាប់​បញ្ជាតុលាការទេ ប៉ុន្តែ​អ្វីដែល​គេ​ធ្វើ​ក៏​ធ្វើ​ទៅ​ជា​សិទ្ធិរបស់គេ»។

សកម្មជនមាតាធម្មជាតិ​ទាំង​៥រូប ត្រូវ​បាន​បញ្ជូន​ទៅឃុំ​​ក្នុងពន្ធនាគារផ្សេងៗគ្នា រួមមាន លោក យីម លាងហ៊ី នៅ​ពន្ធនាគារខេត្តកំពង់ស្ពឺ លោក​​ លី ចាន់ដារ៉ាវុត នៅ​ពន្ធនាគារ​ខេត្តកណ្តាល លោក ថុន រដ្ឋា នៅពន្ធនាគារខេត្ត​ត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី នៅពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ និង​កញ្ញា ឡុង គន្ធា នៅពន្ធនាគារខេត្តព្រះវិហារ។​

ក្រោយពីមានការចាប់ខ្លួនសកម្មជនបរិស្ថានមាតាធម្មជាតិ គេឃើញ​​​អង្គការជាតិ និង​អន្តរជាតិ ព្រមទាំង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យធំៗ​បាន​រិះគន់ និង​ថ្កោល​ទោស​។ ពួកគេ​ក៏​បាន​​​ទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជន​មាតាធម្មជាតិទាំង ៥រូបដោយឥត​លក្ខខណ្ឌ៕

Vox Pop៖ ទស្សនៈរបស់យុវជនចំពោះបញ្ហាក្មេងទំនើង
ក្មេង​ទំនើង​ ជា​កង្វល់ និងបញ្ហា​ក្នុង​សង្គម​ ដែល​បច្ចុប្បន្ន​អាជ្ញា​ធ​រ​កំពុង​អនុវត្ត​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បង្រ្កាប​ក្មេង​ទំនើង​តាម​បណ្ដារាជធានី​ខេត្ត​។ កាលពីថ្ងៃទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ កន្លង​មកនេះ​ Newsroom​ Cambodia​ បាន​សម្ភាស​​យុវជន​​ចំនួន​​ ៥​រូប​ជុំវិញ​​ការ​យល់​ឃើញ​​របស់​ពួក​គាត់​ចំពោះ​បញ្ហា​ដែលបង្កឡើង​​ដោយ​ក្មេង​ទំនើង​។

លោក​ រុន​ វិសាល​ អាយុ​២៤ឆ្នាំ​ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​អាជីវកម្ម​កំព្យូទ័​​រ (Business computer)​ មក​ពី​សាកលវិទ្យាល័យ​ប្រទេស​ថៃ​ Mahasarakham។​ បច្ចុប្បន្ន​វិសាល​កំពុង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។ វិសាល​មើល​ឃើញ​ថា​បញ្ហា​ក្មេង​ទំនើង​ជា​បញ្ហា​នៅ​ក្នុ​ង​សង្គម​ដែល​កំពុង​កើត​ឡើង​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បុគ្គល​ផ្ទាល់​ ​​គ្រួសារ​​ និង​​​សង្គម​ជាតិ​​។

លោក​បាន​ថ្លែង​ថា​៖ «វា​[ក្មេងទំនើង​]ប៉ះ​ពាល់​ច្រើន​សម្រាប់​ខ្លួនឯ​ង​ គាត់​អាច​បាត់បង់​អនាគត​ដោយ​សារ​តែ​ភា​ព​ឈាម​ក្ដៅ​មួយឆា​វរបស់​គាត់​ គាត់​អាច​បាត់បង់​កិត្តិយស​ បាត់បង់​ដល់​អាយុ​ជីវិត​ទៀត​ បើ​សិន​ជា​គាត់​ដើរ​លេង​ជា​សេពគប់​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​សង្គមអ៊ីចឹង ទោះ​ចង់​ឬ​មិន​ចង់​គាត់​ត្រូវ​ធ្វើ​ចឹង​។ ម្យ៉ាង​ទៀត​ជាមួយ​គ្រួសា​រ​ ធ្វើ​ឱ្យ​បាត់បង់​ជំហរ​ក្នុង​គ្រួសារ​ម្នាក់​បាត់បង់​អ្នក​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​បាត់បង់​សាមគ្គីភា​ព​ បាត់​បង់​ភាពកក់ក្ដៅ​ ហើយ​អាច​កើត​មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»។

វិសាល​បន្ថែម​ថា​ បញ្ហា​ក្មេង​ទំនើង​នេះ​ក៏​ប៉ះពាល់​ដល់​សន្ដិសុខ​សង្គម​ដែល​ពិបាក​នឹង​គ្រប់គ្រង​ផងដែរ។

លោក រុន វិសាល អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអាជីវកម្មកំព្យូទ័រ (Business computer) មកពីសាកលវិទ្យាល័យប្រទេសថៃ Mahasarakham។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

កញ្ញា​​ ឡៃ​ លាក់​ ​​​អាយុ​​២​៩​​ឆ្នាំ​​​​​​ ជា​​និស្សិត​ឆ្នាំ​ទី​៤​​ បច្ចុប្បន្ន​រៀន​ជំនាញ​​នីតិសាធារណៈ​ ​នៃ​​​វិទ្យាស្ថាន​​ក្រុង​​អង្គរ​​ខេត្ត​​​កំពង់​ធំ​​​យល់​ឃើញ​ថា​​ បញ្ហា​ក្មេង​ទំនើង​បាន​បង្ក​អសន្តិសុខដល់សង្គម និង​​​ធ្វើឲ្យប្រជាពលរដ្ឋ​មិនមាន​សុវត្ថិភាពផ្លូវចិត្ត។

កញ្ញា​និយាយ​​ថា​​៖ «បើ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅកន្លែង​ដែល​ខ្ញុំរស់នៅ​ ​គឺ​​នៅខេត្តកំពង់ធំ ស្រុក​ស្ទោង ​​​​បើ​​​ទាក់​​ទង​ទៅនឹងបញ្ហា​ក្មេងទំនើ​ង​ឃើញ​ថា​ពេលខ្លះពួកគាត់​ធ្វើឡើងវា​[ប្រព្រឹត្តិសកម្មភាព]​បង្ក​ជា​ការអសន្តិសុ​​ខដល់សង្គមភាគច្រើនបង្កឡើងដោយក្មេងៗ​មានវ័យជំទង់»។

កញ្ញាបានបន្ថែមទៀតថា៖«ប្រសិនបើបញ្ហាក្មេងទំនើងចេះតែរីករាលដាលឡើងទីមួយគឺយើងនិយាយពីខ្លួនគាត់ផ្ទាល់គឺខ្លួនគាត់ផ្ទាល់អត់មានអនាគតទេអនាគតគាត់គឺត្រូវបាត់តែម្ដង[…]។ ទីពីរពាក់ព័ន្ធ​នឹង​គ្រួសារ​ឪពុកម្ដាយមិនថាគេមិនថាខ្ញុំ បើសិនជាមានកូនកូនប្រព្រឹត្តឬក៏បង្ក​ពាក់ព័ន្ធនឹងអំពើជាក្មេង​ទំនើង​បញ្ហាផ្លូវចិត្តក៏វាពិបាក ពិបាកចិត្តធ្វើឲ្យឈឺពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារ តែបើ​ពាក់​ព័ន្ធជាមួយសង្គមបើមានក្មេងទំនើងចេះតែកើនឡើងគឺមិនមានការរីកចម្រើនទេព្រោះសង្គមជាតិរីកចម្រើនក៏ដោយសារធនធានមនុស្សដែរ»។

កញ្ញា​ ឡៃ លាក់ ​​​អាយុ​២​៩​ឆ្នាំ​​​​​ ជា​និស្សិតឆ្នាំទី៤​រៀនជំនាញ​នីតិសាធារណៈ ​នៃ​វិទ្យាស្ថាន​ក្រុង​អង្គរ​ខេត្ត​កំពង់​ធំ​។ (រូបភាព៖ ជីម ឆៃលន់)

ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើកឡើងថាបញ្ហាក្មេងទំនើងមានការកើនឡើង ដោយសារការមិនយកចិត្ដ​ទុកដាក់ពីរាជរដ្ឋាភិបាល​កម្ពុជា ខណៈបច្ចុប្បន្នយុវជនចូលចិត្តសប្បាយមិនគិតពីអនាគតខ្លួន និងប្រទេសជាតិ។

ព្រះតេជគុណថា៖ «ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឃើញថា​កាន់តែកើនឡើងច្រើនទៅៗ​ដោយសារតែនៅក្នុងសង្គមនេះ។ ទស្សនៈមួយគេថាសង្គមបែបណាមនុស្សបែបហ្នឹង​ដូចយើងបាន​ឃើញ​​​​ហើយសង្គមយើងបច្ចុប្បន្នវាកាន់តែទៅៗហើយ តើយើងត្រូវទប់ស្កាត់ដោយរបៀបណា​ឃើញ​ថា​រដ្ឋាភិបាលរបស់យើងមិនសូវបានខ្វាយខ្វល់ពាក់ព័ន្ធនឹងក្មេងទំនើង[….] បច្ចុប្បន្ននេះដូចយើងឃើញថា​យុវជន​​របស់​យើងងប់នឹងស្រី ងប់នឹងស្រា ងប់នឹងល្បែង»។

ព្រះអង្គបានបន្តថា ការបណ្ដុះបណ្តាលធនធានមនុស្ស ឬទំពាំងស្នងឬស្សី ត្រូវការចំណាយពេល​វេលាយូរ។

ព្រះអង្គបញ្ជាក់បន្ថែមថា៖ «ចង់បង្កើតចង់បណ្ដុះបណ្ឌិតត្រូវប្រើពេល៥០ឆ្នាំ ប៉ុន្តែបើចង់បណ្ដុះ​ពាលប្រើ​ពេល​តែមួយថ្ងៃទេឬប្រើប្រើពេលតែ៤ទៅ៥ថ្ងៃទេ អញ្ចឹងសភាវៈល្អមិនងាយទាញមកបានទេ តែសភាវៈ​អាក្រក់ទាញទៅបានដោយងាយ»។

(ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ រូបភាព៖ ជីម ឆៃលន់)

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា បញ្ហាក្មេងទំនើងនៅក្នុង​សង្គម​តែងតែកើតមាន គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ។ កញ្ញាយល់​ថាបញ្ហានេះកើតឡើងដោយសារ​កង្វះ​ការអប់រំពីឪពុកម្ដាយ សាលារៀន និងការរាប់អានមិត្ដភក្ដិមិនល្អ។ កញ្ញាបន្តថា បញ្ហានេះគួរតែមាន​ដំណោះ​​ស្រាយតាមរយៈការចូលរួមអប់រំ​ណែនាំពីអាណាព្យាបាលរបស់ពួកគេ។

កញ្ញាថា៖ « ខ្ញុំគិតថាដំណោះស្រាយតែមួយគឺផ្ដល់ដំបូន្មានដល់គាត់ ហើយរៀបរាប់ពីបញ្ហា​ថាគាត់ដើរ​ផ្លូវអញ្ចឹងអត់ត្រូវ។ យើងអាចកែតម្រូវមកបាន​ដោយសារតែយើងនៅមានពេលវេលា​ច្រើនទៀតដែល​ត្រូវកែខ្លួន។ អញ្ចឹងយើងត្រូវប្រាប់ពីចំណុចល្អៗ និងចំណុចវិជ្ជមានដល់គាត់ ហើយឲ្យគាត់ឈប់ធ្វើ​នៅអំពើណាដែលមិនល្អ​ និងប៉ះពាល់ដល់សង្គម»។

កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដា។ (រូបភាព៖ ជីម ឆៃលន់)

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំ​ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំនៃពុទ្ធិកសាកលវិទ្យាល័យ​សីហនុរាជ​​​យល់ឃើញមិនខុសពីកញ្ញា វ៉ន លីហួនោះទេ។ កញ្ញា លើកឡើងថា​បញ្ហាក្មេងទំនើងមាន​ការកើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ដែលបណ្ដាលមកពីកង្វះការអប់រំពីអាណាព្យាបាល និងការអប់រំនៅ​សាលារៀន។

កញ្ញាថ្លែងថា៖ «ចំពោះបញ្ហាទាំងអស់ហ្នឹងមូលហេតុសម្រាប់ខ្ញុំគិតអាចមកពីកត្តាគម្លាតគ្នាកត្តាឪពុក​ម្ដាយនិង​​សាលា​រៀន[…]បច្ចុប្បន្នបើគ្រូបង្រៀនរាងរឹតបន្តឹងសិស្សតិចតួចអាណាព្យាបាលចាប់ផ្ដើម​មានបញ្ហាមកចម្រូងចម្រាស់ជាមួយសាលាអ៊ីចឹងវាមានគម្លាតរវាងឪពុកម្ដាយជាមួយនឹងសាលារៀនជា​​​មូលហេតុធ្វើឲ្យខាងគ្រូគាត់អស់កម្លាំងចិត្តក្នុងការអប់រំសិស្សលត់ដំសិស្សធ្វើឲ្យសិស្សឆ្លៀតយកម៉ោង​រៀន​ទៅដើរលេង​ហើយ​ឪពុកម្ដាយខ្លះទៀតអត់បានអប់រំកូន»។

កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំ នៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ។ (រូបភព៖ ជីម ឆៃលន់)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤កន្លងទៅ បានដាក់​​បញ្ជា​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទូទាំងប្រទេស​ ​រឹត​បន្តឹង​វិធាន​ការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែលប្រព្រឹត្ត​ បង្កចលាចល​សង្គមនានា។ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីមក ក្រសួង​មហាផ្ទៃ​អះអាងថា កម្លាំង​សមត្ថកិច្ច​​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើងកាន់តែសកម្ម និងតឹងតែងជាងមុន៕