អ៊ួក​ ចាន់​ធីដា​ (Ourk Chanthida) – Newsroom Cambodia

តុលាការកំពូលសម្រេច​​តម្កល់សាលដីកាផ្តន្ទាទោស​លើ​លោក វន់ ពៅ
តុលាការកំពូល បានសម្រេចតម្កល់សាលដីកា​តុលាការជាន់ទាប​ ដែល​បាន​កាត់​ទោស​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) ទុកជាបានការ ​ពាក់​ព័ន្ធនឹង​​ការ​​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលនៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤។

លោក ​វន់ ពៅ​ ​​ត្រូវ​បានតុលាការ​​​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ​ដែល​ទាម​ទារ​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៤ ​ដែល​កាល​នោះ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​ និង​ទ្រោម​ខ្លួន។ ក្នុងហេតុការណ៍នោះ ​លោក ​វន់ ពៅ ​និង​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​ប៉ុន្តែ​សំណុំ​រឿង​របស់​លោក​នៅ​តែ​បន្ត​ ហើយ​លោក​បាន​ប្តឹង​ទាស់​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​តុលាការ​កំពូលបាន​បើកសវនការលើសំណុំរឿងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល បានប្រាប់ Newsroom Cambodia ថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ​​តុលាការកំពូល បានតម្កល់សាលដីការបស់សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ទុកជាបានការ។

លោកស្រីមានប្រសាសន៍ថា៖ «តម្កល់សាលដីការរបស់សាលាឧទ្ធរណ៍​លេខ១៤៤[…] ការតម្កល់របស់សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍​ភ្នំពេញ»។

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បង្ហាញការ​​ខក​ចិត្តចំពោះសេ​ចក្តីសម្រេចនេះ ដោយថា លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។​​ តែយ៉ាងណា លោកនៅតែទទូចសុំឱ្យថ្នាក់ដឹកនាំ លើកលែងទោសចំពោះរូបលោក។

លោកថា៖ «យើងមិនបានប្រព្រឹត្តកំហុសអីទាល់តែសោះហើយ យើងទន្ទឹងរងចាំយុត្តិធម៌រយៈពេលជាង១០ឆ្នាំមកនេះ[…] យើងរស់នៅទាំងការឈឺចិត្ត ទាំងការឈឺកាយ ហើយយើងគិតថា ១០ឆ្នាំហើយល្មមផ្ដល់យុត្តិធម៌ ប៉ុន្តែពេលនេះយើង​បែរជាខកចិត្តមិនទទួលបានយុត្តធម៌ដូចអ្វីដែលជាការរំពឹងទុក។ អ្វីដែលយើងធ្វើទៀតនោះ គឺយើងគិតថាយើងអស់នីតិវិធីហើយ ព្រោះដល់តុលាការកំពូលហើយ[…] ខ្ញុំសំណូមពរទៅរដ្ឋាភិបាល ផ្តល់យុត្តិធម៌ ក៏ដូចជាការលើកលែងទោស មកលើរូបខ្ញុំកុំឱ្យមានការចោទប្រកាន់​តែប៉ុណ្ណឹង ហើយសូមឱ្យរស់នៅក្នុង​ប្រទេសដែលមានសន្តិភាពសម្រាប់​ទាំង​អស់​គ្នា»។

​លោក ​សឺន ជុំជួន សហ​មេធាវី​​ការពារក្តី​ឱ្យ​លោក ​វន់​ ពៅ ​យល់ថា ការសម្រេចរបស់តុលាការកំពូលដោយ​បានតម្កល់សាលដីកាសាលាឧទ្ធរណ៍​ភ្នំពេញ ដែលបានផ្តន្ទាទោសកូនក្ដីលោកនេះ ជារឿងអយុត្តិធម៌។

លោកថា៖ «យើងក្នុងនាមជាសហមេធាវីយើងកត់សម្គាល់ឃើញថា ផ្អែកទៅតាមការសិក្សាលើសំណុំរឿងហ្នឹង គឺការលើកឡើងអំពីអង្គហេតុហ្នឹង​គឺមិនសមរម្យ វាហាក់ដូចជាការបំភ្លើសអង្គហេតុដើម្បីចោទប្រកាន់ ផ្អែកទៅតាមឯកសារភស្តុតាងដាក់គុក ឬកាត់ទោសអីជាដើម គឺមិនមានមូលដ្ឋានច្បាស់លាស់[…]ក្នុងនាមជាអ្នកច្បាប់ និងជាអ្នកប្រកបវិជ្ជាជីវៈជាមេធាវី យើងឃើញថា មានអង្គហេតុបែបនេះ ដូចច្នេះហើយអ្វីដែលជាសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ដ្នាក់ទាំងអស់ ជាពិសេសតុលាការកំពូលនាពេលនេះ គឺមានភាពអយុត្តិធម៌ណាស់សម្រាប់កូនក្តីខ្ញុំ»។

ករណីនេះ លោកមេធាវី ​សឺន ជុំជួន បានគូសបញ្ជាក់ថា៖ «ខ្ញុំនឹងពិភាក្សាជាមួយកូនក្តី [លោក វន់ ពៅ ]បន្តទៀតថា បើសិនមាននិតិវិធីផ្សេងៗទៀត​ដែលយើងនៅមានឱកាស ខ្ញុំនឹងពិភាក្សាជាមួយកូនក្តីបន្ថែម[…]បើសិនណាយើងចង់បន្តអ្វីបន្ថែម»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ(LICADHO) លោក អំ សំអាត ​សម្ដែងការសោកស្ដាយការដែលតុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដោយលោកយល់ថា នេះជារឿងអយុត្តិធម៌សម្រាប់លោក វន់ ពៅ ដែលបានរងរបួស​​ក្នុងហេតុការណ៍នោះ។

លោកថា៖ «លោក វន់ ពៅ បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ព្រោះលោកត្រូវបានរងរបួសដោយការវាយដំយ៉ាងដំណំ​ ក្នុងអំឡុងពេលចាប់ខ្លួន ប៉ុន្តែមិនទទួលបានយុត្តិធម៌ ផ្ទុយទៅវិញលោកត្រូវបានតុលាការធ្វើការផ្តន្ទាទោសទៅវិញ ពីបទ ផ្តើម​គំនិត​​ឱ្យមានអំពើហិង្សាដោយមានស្ថានទម្ងន់​ទោស»។

កាលពី​ថ្ងៃទី​២ និងទី៣ ខែ​មករា ឆ្នាំ២០១៤ សមត្ថកិច្ចបានចាប់ខ្លួនលោក វន់ ពៅ និងសកម្មជនសិទ្ធិមនុស្សមួយចំនួន នៅមុខរោងចក្រយាក់ជីង ក្នុងរាជធានីភ្នំពេញ ក្រោយពីបាន​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ លោក វន់ ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសពីបទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៤ តែអនុវត្តទោសក្នុងពន្ធនាគារ៥ខែ ហើយទោសសេសសល់ត្រូវបានព្យួរ។

សាលាឧទ្ធរណ៍​ភ្នំពេញកាល​ពីថ្ងៃទី​២៩ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង៕ ​

កម្មករ​រោងចក្រML តវ៉ា​ទាមទារឱ្យ​ថៅកែ​​បើក​ប្រាក់​ឈ្នួល​ឱ្យ​​​​ទៀងទាត់ ខណៈប្រាក់ឈ្នួលខែ​សីហា​នៅមិនទាន់​​បើកនៅ​ឡើយ
កម្មករប្រមាណ ៥០០នាក់ ធ្វើការ​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel)​ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្តុំគ្នា​នៅ​មុខ​រោង​ចក្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ទាមទារ​​ឱ្យ​ថៅកែ​​បើ​ក​ប្រាក់​ឈ្នួលសម្រាប់ខែសីហា និងបើកប្រាក់ឈ្នួលប្រចាំខែ​ឱ្យកម្មករឱ្យ​បានទៀង​ទាត់ ខណៈរោង​​ច​ក្រ​នេះបើកប្រាក់ឈ្នួលយឺតយ៉ាវជាញឹកញាប់។

អ្នកស្រី សូ សាវឿន អះអាងថាជាកម្មការិនីធ្វើការនៅ​រោងចក្រ ML បាន​ឱ្យដឹង​នៅ​​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ជាធម្មតា ខាង​រោងចក្របើកប្រាក់ឈ្នួល​ឱ្យកម្មករ នៅថ្ងៃទី០៨ នៃខែនិមួយៗ ប៉ុន្តែថ្ងៃទី៨ ក្នុងខែកញ្ញានេះ ចំថ្ងៃ​ចុងសប្តាហ៍​ដែលកម្មករ​​មិនធ្វើការ។ អ្នកស្រីបន្តថា ដោយសារថ្ងៃបើក​ប្រាក់ឈ្នួល​ចំថ្ងៃសម្រាក ខាងរោងចក្រ​បាន​លើកថ្ងៃបើកប្រាក់ឈ្នួលទៅសប្តាហ៍ក្រោយវិញ ដែលករណីនេះធ្វើឱ្យកម្មករ​មិន​សប្បាយ​​ចិត្ត ទើបនាំគ្នា​ប្រមូលផ្តុំតវ៉ា ទាមទារឱ្យខាងរោង​ចក្របើកប្រាក់ឈ្នួលនៅថ្ងៃសុក្រនេះ។

អ្នកស្រី សាវឿន បន្ថែមថា ខាងរោងចក្រតែងពន្យា​ពេលក្នុងការបើកប្រាក់ឈ្នួល​ជា​ញឹកញាប់ បណ្តាល​ឱ្យ​ប៉ះពា​ល់យ៉ាង​ធ្ងន់ធ្ងរដល់ការរស់នៅរបស់​កម្មករ ខណៈកម្មករភាគច្រើន​មានជីវភាព​ខ្វះខាត និងជាប់បំណុលធនាគារ។

អ្នកស្រីថា៖ «គាត់[ខាងរោងចក្រ]លើក[ពេលបើកប្រាក់ឈ្នួលញឹក]ញាប់ពេក មួយខែលើកពីរដង។ នៅពីរខែ​បីខែនេះ​​​លើកជាប់គ្នានេះរហូត ជួនកាលបើកឱ្យ ៥០ភាគរយអញ្ចឹង​ទៅ។ ចំពោះ​កម្មករ​ត្រូវ​ការ​លុយដើម្បី​បង់​ធនា​គារ តែបើមានការលើកយូរបែបនេះខាងធនាគារ ក៏ពិន័យពួកគាត់ដែរ។ បងប្អូនកម្មករយើងគាត់ពិបាកខ្លាំង អ្នកខ្លះគាត់ដាច់លុយ អត់មានលុយទិញបាយហូប អ្នកខ្លះខ្ចីគេក៏លែងបានដែរ»។

កម្មករ​រោង​ចក្រ ML ម្នាក់ទៀត លោក សឹម ងិន បានលើកឡើង​ស្រដៀង​គ្នានេះដែរថា ការ​បើក​ប្រាក់ឈ្នួល​យឺតយ៉ាវនៅរោង​ចក្រនេះ បាន​​កើត​ឡើងជា​ច្រើន​ដងមកហើយ ដែលធ្វើឱ្យ​កម្មករមិនសប្បាយចិត្ត និង​ឈានដល់ការ​ប្រមូលផ្តុំតវ៉ា​នៅថ្ងៃនេះ ដើម្បីទាមទារឱ្យថៅកែរោង​ចក្រ​បើកប្រាក់ឈ្នួល​សម្រាប់ខែសីហា នៅថ្ងៃទី០៦ ខែកញ្ញានេះ ប៉ុន្តែគិត​មកដល់រសៀល​ថ្ងៃនេះ នៅមិនទាន់​មានការ​ឆ្លើយតបពីខាង​ភាគី​រោង​ចក្រនៅឡើយ។

លោកថា៖ «ខ្ញុំសំណូមពរតែម៉្យាងគត់ អាហ្នឹងចំពោះតម្រូវការរបស់ខ្ញុំ ឬក៏តម្រូវការរបស់កម្មករទាំងអស់គ្នា គឺសុំធ្វើម៉េចឱ្យតែបើកលុយទៀងទាត់ឱ្យពួកខ្ញុំទៅបានហើយ ព្រោះការងារ គឺយើងទទួលស្គាល់ ព្រោះ​ក្រុមហ៊ុនគាត់មានសម្ពាធរបស់គាត់ កម្មករក៏មានសម្ពាធរបស់គាត់។ កម្មករសម្ពាធ​របស់​គាត់ គឺអារឿង​ប្រាក់​ខែ គាត់​ត្រូវ​ការចាយវាយប្រចាំថ្ងៃ ត្រូវការបង់លុយធនាគារ ព្រោះធម្មតាប្រជាជនយើងសុទ្ធតែអ្នក​ជំពាក់​លុយ​ធនាគារ​ច្រើន ជំពាក់លុយធនាគារត្រូវការបង់លុយ ដល់ពេលអត់មានលុយបើក​ទៀងទាត់​ឱ្យ​គាត់ គាត់បង្វិលលុយអត់ទាន់»។

ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ អិមអិល(ML) អ្នកស្រី កែម រ៉េន នៅមិនទាន់អាចបញ្ជាក់បាននៅឡើយពី​កាលបរិច្ឆេតនៃការបើកប្រាក់ឈ្នួលសម្រាប់ខែសីហា ជូនដល់កម្មករ ខណៈភាគីរោង​ចក្រ អាជ្ញាធរ និង​មន្ត្រីមន្ទីរការងារ​ខេត្ត បាននឹង​​កំពុង​រកដំណោះស្រាយលើបញ្ហានេះ។

អ្នកស្រី​ថា៖ «បច្ចុប្បន្ននេះ គឺបងជាប្រធានផ្នែករដ្ឋបាល ក៏កំពុងតែដំណើរការដោះស្រាយបញ្ហានេះ ជុំជាមួយ​នឹង​អាជ្ញាធរ ជាពិសេសអាជ្ញាធរដែលពាក់ព័ន្ធ មានបងប្រធានមន្ទីរការងារ ទីពីរជាមួយបងប្រធានខេត្តហើយនិងស្នងការក្រុង ហើយពេលបច្ចុប្បន្នយើងក៏អត់ទាន់ដឹងព័ត៌មានច្បាស់ថាដល់ណាដែរ»។

លោក ​នួន ស៊ីណា ប្រធានមន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍ថា ការប្រជុំរកដំណោះស្រាយជុំវិញ​ការតវ៉ារបស់កម្មករ​រោង​ចក្រ​អឹមអិល​នេះ នៅមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយ គិត​ត្រឹម​ព្រឹកថ្ងៃសុក្រនេះ។

លោកថា៖ «ដោយសារខ្ញុំដោះស្រាយអត់ទាន់ចប់ទេ ចឹងខ្ញុំអត់ទាន់អាចឆ្លើយបាន»។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ យល់ថា ការបើកប្រាក់ឈ្នួលយឺតយ៉ាវ​​ជូនកម្មករ ពីសំណាក់ភាគី​រោងចក្រ ជាការអនុវត្ត​​ផ្ទុយនឹងច្បាប់ការងារ។ លោកបន្តថា ការ​នេះ​ធ្វើ​ឱ្យកម្មករ​គ្មាន​ប្រាក់​បង់ថ្លៃស្នាក់នៅ ចំណី​អាហារ និង​ការ​ចំណាយផ្សេងៗ។

លោក​មានប្រសាសន៍ថា៖ «ការដែលពន្យារពេលបើកប្រាក់ឈ្នួលជាញឹកញាប់​ដល់កម្មករ គឺ​ជា​កំហុសធ្ងន់​របស់​និយោជក​ ដែលមានចែងក្នុងមាត្រា៨៣នៃច្បាប់ស្ដីពីការងារ ព្រោះក្នុងច្បាប់បានបញ្ជាក់ហើយថា បើកប្រាក់ឈ្នួល គឺគេឱ្យបើកតាមម៉ោង តាម​ថ្ងៃ តាម​សប្ដាហ៍ ហើយយូរបំផុត ២សប្ដាហ៍ ឬក៏៣សប្ដាហ៍ ប៉ុន្តែកម្មករ​នៅកម្ពុជាយើងបើករហូតដល់មួយខែម្ដង។ អ៊ីចឹងបើសិនជាមួយខែម្ដងហើយ​ មិន​បើកទៀត ឬក៏ឥឡូវ​យើង​បើក​កន្លះខែម្ដង​ហើយ​មិន​បើក​ទៀត ឬក៏រហូតដល់មួយខែមិនបើកទៀត មានន័យថា កម្មករអត់មាន​លុយជួល​ផ្ទះ អត់មានលុយទិញអាហារ អត់មានលុយសម្រាប់ផ្គត់​ផ្គង់ផ្សេងៗ»។

ករណីនេះ លោកជំរុញ​ឱ្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីចុះធ្វើអធិការកិច្ចនៅរោង​ចក្រអឹមអិល ដើម្បីដោះស្រាយបញ្ហានេះ ឬក៏មានការអន្តរាគមន៍ពីភាគីរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៣ និងកាល​​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្មករនៅរោងចក្រ​កាត់ដេរសម្លៀកបំពាក់ អិម អិល(ML) ក៏ធ្លាប់បានប្រមូលផ្តុំគ្នា​​តវ៉ាទាមទារឱ្យ​រោង​ចក្រ​បើកប្រាក់ឈ្នួល​ជូនកម្មករ​ឱ្យបាន​ទៀង​ទាត់​​ផង​ដែរ ក្រោយពីរោងចក្រនេះ បាន​​ពន្យា​ពេល​​បើក​ប្រាក់ឈ្នួល​​ជូន​កម្មករជាញឹកញាប់៕

តុលាការផ្តន្ទាទោសប្រធានបក្សភ្លើងទៀនដោយពិន័យជាប្រាក់ជាច្រើនលានរៀលពីបទបរិហារកេរ្តិ៍
ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោស​ប្រធាន​គណបក្ស​ភ្លើង​ទៀន​​ពី​បទ​បរិហា​​​​រ​កេរ្តិ៍​​ ជា​​​​សាធារណៈ​ដោយពិន័យជាប្រាក់ជាច្រើនលានដុល្លារអាមេរិក ខណៈដែលភាគីចុ​ង​​បណ្តឹ​​ង​​នៅ​​ក្នុង​​សំណុំ​​រឿង​​ព្រហ្មទណ្ឌនេះ ជំទាស់នឹងសាលក្រមដោយចាត់ទុកថា ជាការផ្តល់ភាព​អយុត្តិធម៌ និ​​ង​​ជាការប​​ង្កើត​​ការ​​ឈឺ​ចា​​ប់​​សម្រាប់ជនរងគ្រោះ។

នៅក្នុងអង្គសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហុក ពៅ ជា​ក្រុមប្រឹក្សា​​ជំនុំ​ជ​​ម្រះ​ នៃ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ប្រឆាំងលោក ទាវ វណ្ណុល ដោ​​យ​​​ពិ​ន័​យជាប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិកពីបទ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ »​ ។

តាមរយៈការប្រកាសសាលក្រមនេះ លោក ហុក ពៅ បានលើកឡើងពី​​បញ្ញត្តិមាត្រា​៣​០​៥​ ​នៃ​ក្រមព្រហ្មទ​ណ្ឌ​ ដោយបង្គាប់ឱ្យប្រធានគណបក្សជំទាស់រូបនេះ​បង់សង​ជំងឺចិត្ត​ទៅ​រដ្ឋាភិបាល​ចំនួន​ ​៦​,០​០​០​,​០​០​០​,០​០​០​ ​លាន​រៀល​ ឬស្មើនឹង​​១​,​៥​ ​លាន​ដុល្លា​រអាមេរិក ​និង​ពិន័យ​ចំនួន​ ​១​០​,០​០​០​,​០​០​០​០​ ​លាន​រៀល​ ឬស្មើនឹង ​២​,​៥​០​០​ ដុល្លារ​អាមេរិក បង់ចូលថវិការដ្ឋ​​។

មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ជូង ជូងី  ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៥ កក្កដានេះថា ការដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក ទាវ វណ្ណុល នេះជារឿងអយុត្តិធម៌ ព្រោះក្នុងច្បាប់ការលើកឡើងពីការពិត និងការបង្ហាញទស្សនៈមិនមានពិរុទ្ធឡើយ ហើយលោកថាលោកនឹងរៀបចំបែបបទប្តឹងបន្តរទៅសាលាឧទ្ធរណ៍ភ្នំពេញទៀត ប្រឆាំងសាលក្រមនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ឯកឧត្ដម ទាវ វណ្ណុល ពីព្រោះអ្វីដែលឯកឧត្ដម ទាវ វណ្ណុល បានលើកកន្លងមក គឺជាការពិត មានកាមេរ៉ាសុវត្ថិភាពដាក់នៅមុខផ្ទះគាត់មែន ហើ​​យ​ពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង គឺគាត់និយាយអំពីទស្សនៈយល់ឃើញរបស់គាត់ ដូ​​ច្នេះ​​​តាមស្មារតីច្បាប់កាលណាអ្វីដែលគាត់លើកឡើងជាការពិត ហើយ និងអ្វីជាការសម្ដែងទស្សនៈ អត់មានអត់មានកំហុសទៅតាមផ្លូវច្បាប់ទេ ហើយខ្ញុំនឹងរៀបចំបែបបទប្តឹងឧទ្ធរណ៍ជូនគាត់» ។

ចំណែកឯអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ក៏យល់ដូចគ្នានឹងមេធាវីការពារក្ដីរបស់លោ​ក ទាវ វណ្ណុល ដែរដោយថាការសម្រេចនេះអយុត្តិធម៌សម្រាប់ប្រធានគណបក្សភ្លើងទៀនដោយសារលោ​​ក ទាវ វណ្ណុល បានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ក្នុងការបញ្ចេញមតិដើម្បីស្ថាបនា វាមិនមែ​ន​​ជាបទល្មើ​ស​​ទេ​​​​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការពិន័យបែបនេះគឺជាការពិន័យដ៏ធ្ងន់ធ្ងរហើយវាអយុត្តិធម៌សម្រាប់លោកប្រធាន ទាវ វណ្ណុល ដែលគ្រាន់តែការបញ្ចេញមតិក្នុងន័យស្ថាបនា ផ្ទុយទៅវិញត្រូវបានពិន័យយ៉ាងចាស់ដៃ យ៉ាងធ្ងន់ធ្ងរលើគាត់។ ការបញ្ចេញមតិរបស់គាត់ ការបញ្ចេញយោបល់របស់គាត់គឺគ្មានចេតនាណា​មួយធ្វើឱ្យមានហ្វឹកវរក្នុងសង្គម ឬក៏គ្មានចេតនាធ្វើឱ្យនរណាម្នាក់ទទួលនូវភាពអាម៉ាស់ ឬក៏គ្មានចេ​​តនាបង្កឱ្យមានការខូចខាតដល់នរណាម្នាក់ទេ ការបញ្ចេញមតិរបស់កាត់គឺក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ហើ​​យ​ការបញ្ចេញមតិបង្ហាញការសង្កេត ការយល់ឃើញរបស់គាត់ក្នុងនាមជាអ្នកនយោបាយម្នាក់ ជាប្រធានគណបក្សជំទាស់បែបប្រជាធិបតេយ្យម្នាក់» ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការសម្រេចដាក់ទោសលោក ទាវ វណ្ណុល នេះបានធ្វើឱ្យអ្នកនយោបាយឯទៀត និងសកម្មជននានាមានការភ័យខ្លាចក្នុងការបញ្ចេញមតិដើម្បីស្ថាបនា ដែលការនេះធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា៖ «ការពិន័យដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែអយុត្តិធម៌សម្រាប់គាត់ ក៏ប៉ុន្តែវាធ្វើឱ្យមានការរួញរអារ ភ័​យ​រអារដល់អ្នកនយោបាយផ្សេងៗទៀត ឬក៏សកម្មជនសង្គមផ្សេងៗទៀតដែលគាត់ចង់បញ្ចេញមតិក្នុងន័យ​​ស្ថាបនាលើបញ្ហាណាមួយ។អាហ្នឹងវាប៉ះពាល់ដល់ដំណើរការក្នុងការពង្រឹងប្រជាធិបតេយ្យជាពិសេ​​​សសេរីភាពក្នុងការបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាំងឡាយនៃគោលការប្រជាធិបតេយ្យ» ។

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និយាយថា ការការលើកឡើងថាការសម្រេចរប​​ស់​តុលាការមានភាពអយុត្តិធម៌នោះគឺជាការយល់ឃើញរបស់ពួកគេ។លើសពីនេះទៀត ប្រសិនបើសា​មី​ខ្លួន ឬមេធាវីតំណាងដោយអាណត្តិយល់ឃើញថា នីតិវិធីនៅតុលាការដំបូងមិនអស់ចិត្ត ភាគីនៅក្នុង​សំណុំ​​រឿងអាចប្តឹងបន្តទៅតុលាការជាន់ទីពីរទៀតបាន។

លោកបន្តថា៖ «ចំពោះអ្នកលើកឡើងអាហ្នឹងជាការយល់ឃើញរបស់គាត់ ប៉ុន្តែការសម្រេចរបស់ចៅក្រមជំនុំជម្រះគឺបានសម្រេចហើយ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ចំពោះគាត់១០លានរៀល ហើយនិងបង្គាប់ឱ្យសងទៅដល់រាជរដ្ឋាភិបាល៦០ពាន់លានរៀលនេះជាសេចក្ដីសម្រេចរបស់តុលាការជាន់ទាបរបស់យើង ហើយបើសិនជាគាត់មិនសុខចិត្តយ៉ាងណានោះគឺគាត់អាចដាក់ពាក្យបណ្ដឹង គាត់មានសិទ្ធិទៅសាលាជម្រះក្ដីជាន់ខ្ពស់»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងថា សាលក្រមនេះ គឺជាសាលក្រមចុងក្រោយបង្អស់ នៃទោសទណ្ឌប្រឆាំង​មេដឹកនាំគណបក្សជំ​​ទាស់​ ដែលបានបញ្ចេញមតិរិះគន់មួយចំនួនក្នុងនាមជាអ្នកនយោបាយដល់អ្នកសារព័ត៌មាន។

លោកបន្តថា៖ «តើវាអាចបទល្មើសដែរឬទេ នៅពេលដែលអ្នកនយោបាយប្រើវោហាសព្ទដើម្បីទាក់ទាញការគាំទ្រ?  តាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពជាបានទទួលស្គាល់ និងផ្តល់សច្ចាប័នដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ គឺធានាថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីនូវកង្វល់ និងការរិះគន់គោលនយោបាយរបស់រដ្ឋនាៗដើម្បីកែលំអ»។

លោកបានបន្ថែមទៀតថា គ្រប់អ្នកនយោបាយទាំងគួរតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ និងបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដើម្បីរួមគ្នាកែលំអ អភិវឌ្ឍន៍ប្រទេសជាតិ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក ទាវ វណ្ណុល ពា​ក់​ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់មេធាវីតំណាងរដ្ឋាភិបាលដែលបានដា​ក់​ពា​​ក្យបណ្ដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោក ទាវ វណ្ណុល ថាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកា​​ន់តែ​​ចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត ដែលការលើកឡើងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់រដ្ឋាភិបាល។

តាមរយៈបទសម្ភាសន៍កាលពីខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ហើយលទ្ធិប្រជាធិបតេ​​យ្យ​នៅកម្ពុជា កំពុងដើរថយក្រោយនៅពេលលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី។ជាងនេះទៀ​​ត ​លោកបានបង្ហា​ញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ដោយនិយាយថាលោកត្រូវបាន«ឃ្លាំមើលដោ​​យ​​កាមេរ៉ា ២៤ម៉ោង»។

នៅក្នុងបញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកំណត់ថាប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»៕

ក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរិតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជា
ក្រុមសង្គមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរិតបន្តឹងបន្ថែមទៅលើការគ្រប់គ្រងអាវុធជាតិផ្ទុះបន្ទាប់ពីសង្កេតឃើញថាបញ្ហាអសន្តិសុខនៃការគ្រប់គ្រងអាវុធមួយនៅតែបន្តកើតឡើងក្នុងសង្គមដែលអាចនឹងនាំឱ្យសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកាន់តែធ្លាក់ចុះ។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីមានករណីបាញ់សម្លាប់មនុស្សឆៅៗ ក្រៅប្រព័ន្ធច្បាប់បន្តកើតឡើងមិន​​ឈ​ប់​ឈរ ក្នុងរយៈពេលចុងក្រោយនេះ។កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧញ៉ា ស្រី ស៊ីណា បា​ន​បាញ់សម្លាប់មនុស្សពីរនាក់ដែលត្រូវជាគូដណ្តឹងនឹងគ្នា នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ។ ករណីនេះកើតឡើ​ងដោយសារទំនាស់ស្នូរហាលខោអាវ។

អនុក្រិត្យស្តីពីនីតិវិធី និងលក្ខណ្ឌនៃការគ្រប់គ្រង ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កងយុទ្ធពលខេមៈភូមិន្ទ កងកម្លាំងនគបាល​ជា​តិ​ និងស្ថាប័នសាធារណៈ បានកំណត់នៅក្នុងបញ្ញត្តិមាត្រា៨ ដែលនិយាយថាជនដែលត្រូវបានអនុញ្ញាតច្បាប់មានដែលកំពុងមានឋានៈ តួនាទី កាន់កាប់ប្រើប្រាស់អាវុធខ្លី យ​ក​តាមខ្លួន​ម្នា​ក់មួយដើម និងគ្រាប់មិនលើសពី ០២បង់ តាមការកំណត់។ផ្ទុយទៅករណី ដែលទើបតែកើតឡើងថ្មីៗន បង្ហាញថា ការប្រើប្រាស់អាវុធរបស់ជនត្រូវចោទ មានអនុភាពលើសពីច្បាប់បានកំណត់។

ករណីដាច់ឡែកមួយផ្សេងទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោក កង តារាវិឆៃ ជាមន្រ្តីនគរបាល បានបា​ញ់គ្រាប់ពិតចំនួន ២០០គ្រាប់ នៅលើឧទ្យានជាតិភ្នំគិរីរម្យ។ការបាញ់ក្នុងស្ថានភាពដូចភ្លៀងស្រោចបែបនេះ ធ្វើឡើងនៅចំថ្ងៃខួបកំណត់របស់ខ្លួន ដែលជំរុញឱ្យមានការរិះគន់ថា ការគ្រប់គ្រងអាវុធគ្មានសណ្ឋាប់ធ្នា​ប់ និងអនាធិបតេយ្យ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គិមអេង មើលឃើញថា កា​រគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជា ត្រូវតែមានការកែលម្អបន្ថែមទៀត ដោយត្រួតពិនិត្យនៅឃ្លាំងអាវុធ ក​ន្លែ​ងទុកដាក់អាវុធទៅតាមអង្គភាពនីមួយៗឱ្យប្រាកដថាអាវុធនោះគ្រប់ចំនួនទេ ឬត្រូវយកចេញ លួ​ចយកដោយប្រកាណាមួយ  ដើម្បីជៀសវាងធ្លាក់ចូលទៅក្នុងដៃជនអាក្រក់ដែលអាចបង្ករវិនាសកម្មដល់សង្គម។

លោកបន្ថែមថា៖«បញ្ហានេះត្រូវមានការបញ្ជាក់ ធ្វើការកែលម្អរឡើងវិញ អំពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ដូចជាការកែលម្អរក៏ដូចជាពិនិត្យមើលឡើងវិញទៅលើកាផ្តល់ អាវុធ ឬការគ្រប់គ្រងអាវុធ នៅក្នុងឃ្លាំងឬក៏មានការលក់ដូរនៅទីផ្សារងងិតឬយ៉ាងណា បានធ្វើឱ្យបញ្ហាអាវុធនេះធ្លាក់ទៅក្នុងដៃអ្នកដែលគ្មានសម្ថកិច្ចក្នុ​ងការប្រើប្រាស់អាវុធ យកអាវុធនោះមកធ្វើបាប ប្រជាពលរដ្ឋ យកមកបាញ់បោះ បង្ករឱ្យមានការភ៏យ​ខ្លា​ច​ ធ្វើឱ្យអសន្តិសុខនៅក្នុងសង្គម»។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា រដ្ឋាភិបាលគួរតែមានវិធានការបន្ថែមទៀតក្នងការគ្រប់គ្រងអាវុធជាជាតិផ្ទុះហើយក្រសួងដែលពាក់ព័ន្ធគួតែមានការវាយតម្លៃស្ថា​​នភាព សុខភាពផ្លូវចិត្ត របស់អ្នកប្រើប្រាស់ទាំងអស់ អំពីស្ថានភាពសតិអារម្មណ៍ ឬប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ ចិត្តឆេវឆាវ ពុះកញ្ជ្រោលឬយ៉ាងណា ប្រសិនបើស្ថិតក្នុងស្ថានភាពទាំងនេះត្រូវដកហូតអាវុធចេញពីបុគ្គលនោះ។

លោកបន្តថា៖«យើងដឹងហើយថាករណីថ្មីៗឧញ៉ា បានបាញ់សម្លាប់គូដណ្តឹងមួយគូនេះវាជារឿងមួយដែលរដ្ឋាភិបាលមិនគួនៅស្ងៀមទាក់ទងនិងការគ្រប់គ្រងអាវុធ និងការគ្រប់គ្រងទៅលើឥរិយាបទអ្នកដែលមានសិទ្ធកាន់កាប់អាវុធនោះទេ » ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោលបល់ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថាការគ្រប់គ្រងអាវុធនៅកម្ពុជាសព្វថ្ងៃគឺនៅមានកម្រិត ដោយសារតែអំពើពុករលួយ និងកត្តាមួយចំនួនទៀតដែលនៅតែជាឧ​ប​ស​​គ្គក្នុងការរារំាងបញ្ហានេះ។

លោកបន្តថា៖«ទាក់ទងជាមួយការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជារាល់ថ្ងៃហ្នឹងយើងមើលឃើញហើយថាកម្ពុជាមានភាពធូររលុង វាពិបាកនៅក្នុងការគ្រប់គ្រងគ្រឿងអាវុធជាតិផ្ទុះដោយសារតែអំពើពុករលួយឬក៏បក្សពួកដែលធ្វើឱ្យមានបញ្ហានៅក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ហើយការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អនេះវាបង្កើតឱ្យមានអំពើហិក្សាឧក្រិដ្ឋកម្មដោយសារតែការប្រើប្រាស់អាវុធហើយនិងការធ្វើសកម្មភាពផ្សេងៗទៀតដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងសង្គម» ។

លោកស្នើឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីទប់ស្កាត់បន្ថែមទៅលើបញ្ហានៃការគ្រប់គ្រងអាវុធ​ដោយលោកច​ង់​ឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក៏ដូចជាការត្រួតពិនិត្យ បណ្តុះបណ្តាលទាក់ទងនឹងការគ្រប់គ្រងអា​វុ​ធនិងបង្កើតការតាមដានបន្ថែម។

លោកបន្តថា៖«ដូច្នេះរាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះចំណាត់ការរបស់ខ្លួន ធ្វើយ៉ាងណាដើ​​ម្បី​ទប់ស្កាត់បញ្ហាហ្នឹងដោយ ទីមួយអនុវត្តច្បាប់ឱ្យបានតឹងរឹងមិនត្រូវផ្តល់អាវុធទៅឱ្យជនស៊ីវិលឬអ្នកមា​​ន​ទ្រព្យ​សម្បត្តិណាមួយនោះទេ។ […]ទីពីរទាក់ទងនឹងការបណ្តុះបណ្តាលត្រួតពិនិត្យទៅលើទៅលើការប្រើប្រាស់អាវុធរបស់កងកម្លាំងយើងត្រូវដឹងថាកងកម្លាំងប្រភេទណាដែលអាចប្រើប្រាស់អាវុធបានហើយគាត់មានកាយសម្បទានិងសតិសប្បញ្ញគ្រប់គ្រាន់អត់[…]មួយទៀតបង្កើនការតាមដាន យកចិត្តទុកដាក់ជនទាំ​ង​ឡាយណាដែលទទួលបានអាវុធជាតិផ្ទុះគ្រប់ប្រភេទ» ។

លោកបន្ថែមថា៖«ហើយមួយទៀតរាជរដ្ឋាភិបាលក៏គួរតែបង្កើននូវយន្តការជំរុញអប់រំសាធារណៈជនឱ្យយ​ល់​អំពីហានិភ័យនៃការប្រើប្រាស់អាវុធជាតិផ្ទុះ ហើយដាក់ចេញនូវបទបញ្ជាទៅដល់កងកម្លាំងទាំងអស់ទប់ស្កាត់នូវការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងប្រទេសរបស់យើង ហើយចុងក្រោយគឺធ្វើការសហការជា​មួយដៃ​គូរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយកណ្តាលមួយដើម្បីធានាទៅដល់ការអនុវត្តច្បាប់ប្រកបទៅដោយគុណវុធ្ធមានប្រសិទ្ធិភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ» ។

ចំណែក លោកមេធាវី សុខ សំអឿន ប្រធានការិយាល័យមេធាវី នៃក្រុមអ្នកច្បាប់អមរិន្រ្ទ មានប្រសាសន៍ប្រា​ប់ គេហទំព័រ Newsroom Cambodia ថាដើម្បីគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវនៅកម្ពុជាឱ្យមា​ន​ប្រសិទ្ធិភាព អ្នកដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធត្រូវទទួលបានការបណ្តុះបណ្តាលជាមុនសិន។

លោកបន្តថា៖«មុននឹងអនុញ្ញាតគួរតែឱ្យជននោះធ្លាប់បានទទួលការហ្វឹកហ្វឺនពីច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធជាមុនសិន»។

ឆ្លើយតបករណីនេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបថាកន្លងមកសមត្ថកិច្ច និ​ង​​​រដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។ផ្ទុយទៅវិញក្រសួងតែងយកចិត្តទុក​ដា​ក់ដោ​យ​​ហ្មត់ចត់ទៅលើរឿងនេះ។

លោកបន្តថា៖«ក្រៅពីនេះជាការអនុវត្តកន្លងទៅបច្ចុប្បន្ននិងអនាគតយើងនឹងបន្តពង្រឹងការដាក់គោលដៅត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗនិងចល័តពេលយប់ទាំងការពិនិត្យជាតិស្រវឹងទាំងការពិនិត្យករណីគ្រឿ​ងញៀនទាំងការពិនិត្យអាវុធរួមគ្នាតែម្តងនេះគឺជាអ្វីដែលយើងធ្វើជាចាំបាច់មិនមែនមានន័យថាព្រងើយក​ន្តើ​យទេ» ។

បន្ថែមពីលើនេះ លោកបន្តថាបទល្មើសដែលកើតឡើងក្នុងសង្គមគឺអាចមកពីកត្តាធម្មជាតិមនុស្ស និងធម្មជា​តិសង្គមដែលតែងតែកើតមានឡើងគ្រប់ប្រទេស និងសង្គម។

លោកបន្តថា៖«ទីមួយវាជាកត្តាធម្មជាតិៗរបស់មនុស្សគឺបានន័យថាវាមិនអាចគ្រប់គ្រងអារម្មណ៍បានមិនអាចសម្រួលគ្នាដោយប្រការណាមួយបានហើយសម្រេចចិត្តដោយប្រថុយប្រថានសម្រេចដោយកំហឹងអាហ្នឹងគឺជាកត្តាធម្មជាតិរបស់បុគ្គលម្នាក់ៗគឺចឹង។[…]មួយទៀតវាជាកត្តាធម្មជាតិរបស់សង្គមៗណាក៏ដោយគ្រប់ប្រទេសនៅលើពិភពលោកហ្នឹងហាសសួរថាតើប្រទេសណាមួយដែលមិនមានបទល្មើសកើតឡើង ប្រទេសគេបទល្មើសធំៗជាងយើងផង» ។

យ៉ាងណាមិញលោកបានបកស្រាយថាច្បាប់នៃការប្រើប្រាស់អាវុធរបស់ជនស៊ីវិលឬឧកញ៉ាដោយស្របច្បា​ប់​គឺមិនមានចែងក្នុងនិតិវិធីច្បាប់ឡើយ។ក្នុងករណីជនស៊ីវិលណាប្រើប្រាស់អាវុធដោយមិនបានសុំការអនុ​ញ្ញាតពីខាងអាជ្ញាធរ ឬសមត្ថកិច្ចជននោះគឺត្រូវប្រឈមទៅនឹងផ្លូវច្បាប់។

លោកបន្តថា៖«ឧកញ៉ាក៏ជនស៊ីវិលដែរតែគ្រាន់គាត់ទទួលបានគោរពមងាមួយដោយសារគាត់ចូលរួមចំណែ​​​កក្នុងសង្គមកន្លងទៅ[…]ប៉ុន្តែគ្មានច្បាប់ណាអនុញ្ញាតឱ្យប្រើប្រាស់អាវុធទេចឹងបើគាត់ប្រើប្រាស់អាវុធគឺ​​ខុសច្បាប់ គាត់ទៅបាញ់គេគឺអាបទល្មើសដែលគាត់ប្រព្រិត្តហ្នឹង គឺបទល្មើសមួយទៀត អាហ្នឹងឱ្យខាងព្រះរាជអាជ្ញាខាងតុលាការគេចាត់ចែងចុះ» ។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចំពោះការរឹតបន្តឹងការប្រើ​​​ប្រាស់អាវុធខុសច្បាប់នេះ គឺជាតួនាទីភារកិច្ចនៃអង្គភាពជំនាញក្នុងការរឹតបន្តឹងការប្រើប្រាស់អាវុធ ជា​តិ​​ផ្ទុះនេះ។

លោកបន្តថា៖«បច្ចុប្បន្ននេះ អង្គភាពជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងតែបន្តយ៉ាងសកម្មក្នុងការរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះនេះ ដោយផ្អែកលើច្បាប់ ផ្អែកលើអនុក្រឹត្យ» ។

បញ្ញត្តិមាត្រា ២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវបានបញ្ញត្តិថា ជនណាដែលបំពាក់ដា​ក់​តាមខ្លួនកាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃ តម្លើង ជួសជុលនូវអាវុធគ្រឿ​​ង​ផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ម៉ឺនរៀល ដល់ ២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ចំណែក បញ្ញត្តិមាត្រា ២០០ មាត្រា២០៥ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ កំណត់ថាគ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល៕

តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿង​ប្រធាន​បក្ស​ភ្លើង​ទៀន ពាក់ព័ន្ធនឹង​​បទបរិហារ​កេរ្តិ៍ នៅ​ចុង​​​ខែ​​កក្កដា
តុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងរឿងក្ដីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល នៅចុងខែកក្កដា ខាងមុខនេះ។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ​ បានបើកសវនាការ​លើសំណុំរឿង​របស់​លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់​មេធាវីតំណាងរាជរដ្ឋាភិបាល។ ប្រធានគណបក្សប្រឆាំងរូបនេះ បានរងបណ្តឹង ក្រោយពីរូបលោកបានថ្លែង​​ជា​មួយ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ប្រទេស​ជប៉ុន​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែចុះ​ខ្សោយ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ​គឺ​លោក ​ហ៊ុន ម៉ាណែត​។

ប្រធានគណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងនៅថ្ងៃទី០៩ ខែកក្កដានេះថា ក្នុងសវនាការនោះ​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាង ហុង និងមេធាវីដើមបណ្ដឹង បានសួរដេញដោលរូបលោក អំពីការផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន​ Nikkei Asia របស់ជប៉ុន ថាតើ​ជាការពិតឬយ៉ាងណា ដែលក្នុងបទសំភាសន៍នោះលោកបាន​និយាយ​ប្រៀប​ធៀប​លំហប្រជាធិបតេយ្យ រវាងអាណត្តិរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត​ និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងការលើកឡើងដែលថា​រដ្ឋាភិបាល​បាន​​ការ​ដាក់កាមេរ៉ាឃ្លាំមើលនៅមុខផ្ទះ​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​គណបក្ស​ភ្លើង​ទៀន។

លោក ទាវ វណ្ណុល បន្តថា រូបលោកបានប្រាប់អង្គសវនាការថា ខ្លឹមសារបទសម្ភាសន៍​របស់លោក​ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុននោះ មិនត្រឹមត្រូវ១០០ភាគរយនោះទេ ដោយក្នុងនោះខ្លឹមសារត្រឹមត្រូវមានតែ៨០ភាគរយទេ ដោយលោកថា ទំនងជាមានការខ្វះចន្លោះ​ក្នុងការ​​​​​បកប្រែ​យកទៅ​សរសេរ​របស់​អ្នកកាសែត​នៅ Nikkei Asia ។

អ្នកនយោបាយបក្សប្រឆាំងរូបនេះ បានអះអាងថា រាល់អ្វីដែលលោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍​ជាមួយកាសែតជប៉ុននោះ គ្រាន់តែជាការបញ្ចេញមតិរបស់លោក​ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលនេះជាការអនុវត្តសិទ្ធិបញ្ចេញមតិ​ ដែលមានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជា។

លោក​ថា៖ «លទ្ធផលយ៉ាងម៉េចខ្ញុំអត់ដឹងទេ ខ្ញុំសង្ឃឹមថា គេទម្លាក់ការចោទមកលើរូបខ្ញុំ ពីព្រោះអ្វីដែលខ្ញុំបានសម្ភាសន៍​ជាមួយនឹងកាសែត Nikkei Asia វាគ្រាន់តែជាការបញ្ចេញមតិទៅលើរបបប្រជាធិបតេយ្យរបស់យើង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ​ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញជំពូក៤១ គឺខ្ញុំមានសិទ្ធិបញ្ចេញមតិ នេះគ្រាន់តែជាមតិរបស់ខ្ញុំទេ»។

បើតាមលោក ទាវ វណ្ណុល ក្រោយបញ្ចប់ការសួរដេញដោល​រួច​ លោក ហុក ពៅ ចៅក្រមជំនុំជម្រះបានប្រាប់អង្គសវនាការថា សាលក្រមនៃសំណុំរឿង​​​នេះ នឹងប្រកាសនៅព្រឹកថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីថា៖ «ជាទូទៅ លោកចៅក្រម គាត់នឹងពិនិត្យមើលអង្គហេតុ អង្គច្បាប់ និងភស្តុតាងផ្សេងៗ និងសម្រេចតាមច្បាប់ចែង»។

ចំណែក មេធាវី​តំណាងរាជរដ្ឋាភិបាល លោក ម៉ម ចាន់ណែត មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងខ្លឹមសារបែបណា ស្ថិតលើភស្តុតាងដែលមានក្នុងសំណុំរឿង ហើយដែលស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ[…] សុំឱ្យ​[តុលាការ]អនុវត្តគោលការណ៍នីត្យានុកូលភាព ពោលគឺ ច្បាប់»។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ មានប្រសាសន៍​​ថា កន្លង​មក​នេះ អ្នកជំនាញ​​អង្គការ​សិទ្ធិ​មនុស្សជា​តិ និង​អន្តរជាតិ និងសហគមន៍អន្តរជាតិ បានលើកឡើង​ស្រដៀង​គ្នា​ថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា​ មានការរឹត​ត្បិត​ ដោយ​សារ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម និង​​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ បាន​រងនូវ​អំពើ​ហិង្សា រងបណ្តឹង និងការចាប់ខ្លួន ពាក់ព័ន្ធនឹង​បទញុះញង់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណ: ជាដើម ។

លោកបន្តថា៖ «ដូច្នេះបញ្ហាដែលកើតឡើងទាំងនេះ ជាទឡ្ហីករណ៍ [ដែលបង្ហាញថា​]សេរីភាពក្នុងការបញ្ចេញមតិ គឺស្ថិត​ក្នុង​រូបភា​ព​រឹតត្បិត ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន និងគោលការណ៍គ្រឹះនៃដំណើរការលទ្ធិប្រជាធិបតេយ្យ»។

លោកបន្ថែមថា កម្ពុជាគួរតែពិនិត្យ និងកែលំអរនូវអ្វីដែលនៅខ្វះចន្លោះ ឬមិនទាន់បានធ្វើទៅតាមអនុសាសន៍របស់អង្គការ​សិទ្ធិមនុស្ស​​ជាតិ និងអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលបាននូវផលចំណេញក្នុងការអភិវឌ្ឍន៍​ប្រទេស​បន្ថែម​ទៀត និងមានសុខសន្តិភាព​ពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោក​ក៏បានជំរុញដល់​​អ្នកនយោបាយទាំងអស់ គួរតម្កល់ឧត្តមប្រយោជន៍ជាតិ និង​ឧត្តមប្រយោជន៍​ប្រជាពលរដ្ឋ​ ជាធំ ដោយបន្តនូវវប្បធម៌សន្ទនាគ្នា និង​ដោះស្រាយនូវបញ្ហានយោ​បាយ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយ​សន្តិវិធី។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីតំណាង​​រាជ​រដ្ឋាភិបាល​​បាន​​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និងត្រូវបានយកមកផ្សព្វផ្សាយ​បន្ត​​ដោយវិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាលក្រោមការ​ដឹកនាំ​របស់​ លោក ហ៊ុន ម៉ាណែត បានរឹត​ត្បិត គ្រប់​គ្រង​​លើ​​​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក​បានបង្ហាញ​ការ​ព្រួយបា​រម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុក​ការលើកឡើង​របស់លោក​ ថា​​មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។ អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

មេធាវី​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​​ចោទ​លោក ទាវ វណ្ណុល ថា​បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និង​វិទ្យុបារាំង​អន្តរជាតិ RFI ថា ​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា៕

យុវជនចលនា​មាតាធម្មជាតិ ស្នើ​ក្រសួងបរិស្ថានគោរពសន្យាដោយ​​​ដាក់តំបន់​​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​
ក្រុមយុវជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថានគោរពសន្យារបស់ខ្លួន​ក្នុង​​ការ​​ដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ខណៈពួកគេបារម្ភខ្លាចរដ្ឋាភិបាល​ផ្តល់​សិទ្ធិអភិវឌ្ឍន៍តំបន់នោះ ទៅ​​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែលនឹងបង្ក​ផល​ប៉ះ​ពាល់​ទៅ​ដល់​ធនធានធម្មជាតិ និង​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដើរ​​ហែក្បួនដាក់ញត្តិ​របស់​ក្រុមយុវជនចលនាមាតាធម្មជាតិ និងព្រះសង្ឃ​ប្រមាណ ២០អង្គ/​នាក់ ដោយផ្តើមចេញដំណើរមុខមន្ទីរពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក ​ទៅកាន់ក្រសួងបរិស្ថាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤នេះ។

ក្នុងញត្តិនោះ ក្រុមយុវជនចលនាមាតាធម្មជាតិ បានលើកឡើង​ថា កាលពីឆ្នាំ​២០២១ ក្រសួងបរិស្ថាន បាន​សន្យាថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិ​សមុទ្រ និងបង្ហាញពីការយកចិត្ត​ទុកដាក់ខ្ពស់​លើ​ការ​ងារ​ការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ។ ញត្តិដដែលបន្តថា កន្លងមក ក្រសួង​ក៏បានបង្ហាញពីកា​រពិចារណាក្នុងការ​ដកអាជ្ញាបណ្ណ​ពីក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី ក្រោម​អនុភាពនៃការ​​អនុវត្ត​ច្បាប់ភូមិបាលផងដែរ ប៉ុន្តែ​រយៈពេល ៤ឆ្នាំមក​នេះ ដំណើរការនៃការដាក់កោះកុងក្រៅជាឧទ្យានជាតិនេះ នៅមិនទាន់លេចចេញជារូបរាងនៅឡើយ។​

ញត្តិដដែលបន្តទៀត​​ថា៖ «ក្នុងនាមជាយុវជន ជាប្រជាពលរដ្ឋខ្មែរ ពួកយើងពិតជាត្រូវការដឹងអំពី​បច្ចុប្បន្នភាព​នៃការ​ដាក់​កោះ​ដ៏ធំនេះ​ជាឧទ្យានជាតិសមុទ្រយ៉ាងឆាប់រហ័សបំផុត ក៏ព្រោះថាតំបន់ នេះជាតំបន់ដែលសម្បូរទៅដោយសត្វកម្រ និងជីវចម្រុះជាច្រើនប្រភេទដែលមិនអាចកាត់ថ្លៃបាននោះទេ»។

តាមរយៈញត្តិដដែល ក្រុមយុវជនទាំងនោះ ក៏បានបង្ហាញពីក្តីបារម្ភ​អំពីគុណភាពនៃជីវិត​របស់​ប្រជាពលរដ្ឋ​ដែលកំពុងរស់នៅតំបន់នោះផងដែរ ដោយសារ​បច្ចុប្បន្ននៅតំបន់នោះ មានភ្ញៀវទេស​ចរ​ទៅទស្សនាច្រើន បណ្តាលឱ្យ​មានបញ្ហាសំរាម​ច្រើន ហើយពលរដ្ឋនៅតំបន់​នោះ​នៅមិន​ទាន់​យល់ដឹងបានទូលំទូលាយជុំវិញផលវិបាកនៃសំណល់ប្លាស្ទិក ដែលនាំឱ្យ​បំពុល​តាម​ឆ្នេរ និងបំផ្លាញសោភណ្ឌភាព​នៅតាមភូមិទេសចរណ៍នៅតំបន់នោះ។

ករណីនេះ ក្រុមយុវជនទាំងនោះ បានស្នើឱ្យក្រសួង​បរិស្ថានបំភ្លឺជុំវិញ​បញ្ហាទាំងនេះ និង​ដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូសម្បត្តិធនធានធម្មជាតិ ជីវចម្រុះ និងការ​ធានាបាននូវប្រព័ន្ធអេកូឡូស៊ីនៅតំបន់កោះកុងក្រៅទាំងមូល។​

សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា អាយុ២១ឆ្នាំ ដែលបាន​ចូលរួមដាក់ញត្តិ​នៅ​ក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក ក្រសួងធ្លាប់បានសន្យាថានឹងដាក់តំបន់កោះកុង​ក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងនៅមិនទាន់​ធ្វើតាមការ​សន្យា​នៅឡើយ។​

កញ្ញានិយាយថា៖«យើងចង់រំលឹកដល់ក្រសួងបរិស្ថាន ព្រោះមានតែក្រសួងបរិស្ថានទេដែលសន្យាជាមួយយើង ហើយអ្នកក្បត់ពាក្យសន្យាហ្នឹង អញ្ចឹងសូមឱ្យរដ្ឋមន្ត្រីថ្មី ដែល​ឡើងតំណែង​នេះ លាងនូវការកុហក​រយៈពេល៤ឆ្នាំហ្នឹង លាងនូវពាក្យសន្យាហ្នឹងឡើង​វិញ ហើយធ្វើវា បំពេញ​សន្យាឡើងវិញ ព្រោះរដ្ឋមន្ត្រីចាស់ បានសន្យា»។

សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ បានលើកឡើង​ថា កាលដែលពួកគេ​​ធ្វើ​​យុទ្ធនាការ​ដើរ​ដង្ហែក្បួនដាក់​​ញត្តិ​នេះ ព្រោះចង់ឱ្យក្រសួង​​ដាក់តំបន់​កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែ​បើក្រសួងនៅតែ​មិន​ឆ្លើយ​តប ឬ​ដោះ​ស្រាយបញ្ហា​នេះទេ ពួកគេនៅតែ​បន្តទាមទារ​រហូត​មាន​ដំណោះស្រាយ។

កញ្ញានិយាយ​ថា៖ «ការមិនដាក់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ជាក់​ស្តែង​យើង​ឃើញ​កោះរ៉ុង​ នៅពេលផ្តល់សិទ្ធដល់ក្រុមហ៊ុនឯកជន គឺយើងត្រូវចំណាយលុយច្រើន​មែនទែន​សម្រាប់ការ​ទៅ​លេង​កោះ អញ្ចឹងបើសិនជាដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ អ្នកនៅក្នុងសហគមន៍នោះ​ គាត់​អាច​រកចំណូល​បាន ហើយ​យើង​ទៅ​ដើរលេង​មិនចាំបាច់អស់លុយ ចំណាយថវិការច្រើនលើសលុបក្នុងការដើរលេង ទស្សនាកោះ​ប្រទេសរបស់យើង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា​ ក្រសួងទទួលញត្តិ​របស់​ក្រុម​យុវជនទាំងនោះហើយ ហើយនឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ។

លោកមានប្រសាសន៍ថា៖ «ក្រសួងបាននឹងកំពុងពិនិត្យ»។

អភិបាលខេត្តកោះកុង លោកស្រី​ មិថុនា ភូថង មានប្រសាសន៍​ថា អាជ្ញាធរបាននិងកំពុង​ដំណើរ​​​ការ​​រៀបចំ​តំបន់​កោះ​កុងក្រៅ​ ​ទៅ​ជា​ឧទ្យានជាតិ​សមុទ្រ ខណៈការ​​​សិក្សាអំពីជីវចម្រុះដែលមាននៅតំបន់នោះ គឺ​នៅមិនទាន់ដឹងលទ្ធផលនៅឡើយ។

‌‍លោកស្រីថ្លែង​ថា៖ «គេបានរៀបហើយៗ បានរៀបហើយៗ ឧទ្យានជាតិ​សមុទ្រ»។

លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី មានប្រសាសន៍​ថា កន្លង​មក ក្រុមហ៊ុន​របស់​លោក ធ្លាប់​បាន​ស្នើទៅរាជ​រដ្ឋាភិបាល ដើម្បី​​​​​អភិវឌ្ឍន៍នៅ​តំបន់កោះកុងក្រៅនោះដែរ​ ប៉ុន្តែបានបញ្ឈប់ការស្នើ​វិញ ដោយសារមានបញ្ហាច្រើននៅតំបន់នោះ។

លោកបន្ត​ថា៖ «ខ្ញុំដូចអត់មានអ្វីឆ្លើយតបផង ទី១ អត់ដឹងរឿង ទី២​មានធ្វើអី អត់មានធ្វើអីទាំងអស់ ហើយខ្ញុំទៅដឹងរឿង​នាំ​ឈឺក្បាល​ធ្វើអី។ ខ្ញុំអត់ធ្វើទេ និយាយមួយមាត់​ដោយ​ខ្លីថាខ្ញុំអត់ធ្វើ​ទេ ពាក្យថាមិនធ្វើមានន័យថា វាចប់អស់ហើយ ដាក់​ញត្តិ​ មិន​ដាក់​ញត្តិ​រឿង​គេ​ទេ ខ្ញុំអត់ដឹងរឿង។[…] ពីមុនខ្ញុំ និយាយរួមគឺសុំដីសម្បទាន ការវិនិយោគសម្បទាន ប៉ុន្តែឥឡូវអត់បានធ្វើទេ សព្វថ្ងៃ​អត់មានធ្វើអីទាំងអស់ អត់បានសម្បទាន ហើយក៏អត់បានធ្វើអីទាំងអស់»។

នាយក​ប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការពន្លឿនការដាក់បញ្ចូលតំបន់​កោះកុងក្រៅជាឧទ្យាជាតិសមុទ្រ ជារឿងមួយសំខាន់ ខណៈដំណើរការនៃ​ការ​ដាក់បញ្ចូលនេះ ហាក់មិនមានដំណឹងនៅឡើយតាំងពីរដ្ឋាភិបាល​​អាណត្តិមុន​។ ករណីនេះ លោកស្នើឱ្យក្រសួងបរិស្ថាន បញ្ចាក់​ពី​ដំណើរការ​ដាក់​បញ្ចូលតំបន់​កោះ​កុង​ក្រៅជាឧទ្យាជាតិសមុទ្រនេះ ដោយតម្លាភាព ដើម្បីចៀសវាងការរិះគន់ពីភាពអសកម្មរបស់ក្រសួង។

លោកថា៖ «រដ្ឋមន្ត្រីថ្មី ក៏ដូចជាក្រសួងបរិស្ថានហ្នឹង គួរតែមានការបំភ្លឺឱ្យពួកគេ[យុវជនចលនាមាតាធម្មជាតិ]បានដឹងថាតើឥឡូវ តើមកដល់បច្ចុប្បន្នដល់ណាហើយ? ដំណើរការយ៉ាងម៉េច? ឬ​ក៏អាចធ្វើយ៉ាងម៉េច ដើម្បីឱ្យពួកគេហ្នឹងទទួលបានព័ត៌មានអំពីនីតិវិធីនេះ ដើម្បីកុំឱ្យពួកគេយល់ថា​ក្រសួងមិនបានធ្វើការសោះចំពោះករណីនេះ អញ្ចឹងជារឿងមួយដែល​ក្រសួងត្រូវមានតម្លាភាព​ចំពោះមុខប្រជាពលរដ្ឋ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល​ដែលកើតឡើងពីការបោះឆ្នោត»។

គួរជម្រាបជូនថា កោះកុងក្រៅមានផ្ទៃដីសរុប ១០៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះ​កុង ខេត្តកោះ​កុង ដែល​មានចម្ងាយប្រមាណ ៣០​គីឡូម៉ែត្រពីក្រុង​ខេមរភូមិន្ទ។ បើតាមក្រសួងទេសចរណ៍ ​តំបន់នេះមានឆ្នេរដ៏ស្រស់ស្អាតចំនួន ៦កន្លែង ដែលមាន​​សក្តានុពលផ្នែកធនធានធម្មជាតិ និង​ជីវៈចម្រុះ៕

សង្គមស៊ីវិលជំរុញ​ឱ្យមានការពិនិត្យសុវត្ថិភាពទូកចម្លង ខណៈនៅតែមានករណីកុមារ​ស្លាប់ដោយសារលិចទូក
សង្គមស៊ីវិលមួយចំនួន ជំរុញ​ឱ្យ​អាជ្ញាធរបង្កើន​ការ​​យក​ចិត្តទុកដាក់​បន្ថែម​ទៀត​ ទៅ​លើ​សុវត្ថិភាព​ទូកចម្លង​​ឆ្លង​​ស្ទឹង​ ឬទន្លេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ ខណៈករណីលិចទូកចម្លងនៅតែកើតមានឡើងជាបន្តបន្ទាប់។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីហេតុការណ៍លិចទូកចម្លងនៅស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យ​​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ស្លាប់។ បើតាម​អាជ្ញាធរ​ទូកចម្លងឆ្លងស្ទឹងនោះ មាន​សិស្ស​ប្រុសស្រីចំនួន ១៥នាក់ បាន​ជិះនៅលើទូក​នោះ ខណៈពេលដែល​ពួកគេ​ត្រឡប់​​ពីសាលា​រៀនទៅផ្ទះវិញ។

​នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត មាន​ប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​​​ថា ករណី​លិច​ទូក​នេះ ជាការ​ធ្វេស​ប្រហែសរបស់​អាជ្ញាធរ​មូលដ្ឋាន ដោយសារតែករណីលិចទូកនេះ ក៏ធ្លាប់កើតឡើងផងដែរ នៅ​ឃុំកំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល បណ្តាលឱ្យស្លាប់សិស្សជាច្រើននាក់រួចមកហើយ។

លោក​ថា៖ «ហើយរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីសាធារណការ និង​ដឹកជញ្ជូន​តាម​ខេត្ត អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទូកចម្លង​ពីការទទួលខុសត្រូវសុវត្ថិភាព សិស្ស និងអ្នកជិះ ដោយឱ្យអាជ្ញាធរ​មូល​ដ្ឋាន​ជា​អ្នក​តាម​ដាន និង​ពិនិត្យមើលគ្រប់ទូកចម្លង​សិស្ស និងអ្នកដំណើរ ដើម្បីចៀសវាងហានិភ័យដែលកើតឡើងទៀត។ ដូច្នេះករណីលិចទូចចម្លង​នេះ គឺជាការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន»។

ករណីនេះ លោកស្នើ​ក្រសួងពាក់ព័ន្ធ​​ មានវិធានការលើម្ចាស់ទូកចម្លង ឱ្យ​គោរពតាមគោល​ការណ៍​សុវត្ថិភាព​ ហើយអាជ្ញាធរមូលដ្ឋានគួរតែត្រួតពិនិត្យ និងតាមដាន​លើ​ទូក​ចម្លង​ទាំង​អស់។

លោក​ អំ សំអាត បន្ថែម​ថា៖‌‌ «បើមិនគោរពតាមគោលការណែនាំគួរចាត់វិធានការតាមច្បាប់ និងគួរពិនិត្យមើលទូកចម្លងសិស្សជាប្រចាំនៅពេលវេលាម៉ោងសិស្សឆ្លងទៅរៀន និងត្រលប់ទៅផ្ទះ ដូចករណីអាជ្ញារធរជួយសម្រួលចរា​ចរណ៍​ពេល​សិស្ស​ចេញពីសាលារៀន»។

ចំណែកឯ នាយកប្រតិបត្តិ​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិម​អេង សង្កេត​ឃើញ​ថា ករណី​លិច​ទូក​ចម្លង​ដែលតែងតែកើតមានឡើងនេះ គឺដោយសារកង្វះ​ការត្រួតពិនិត្យសុវត្ថិភាពពីសំណាក់អាជ្ញាធរ។

លោក​ថា៖ «បើតាមខ្ញុំមើលទៅ រឿងទាំងអស់ហ្នឹងវាសុទ្ធតែខ្វះការត្រួតពិនិត្យលើទូកចម្លងអីផ្សេងៗ កន្លងមកយើងអត់បាន​ធ្វើការ​ត្រួត​ពិនិត្យ​បាន​ត្រឹម​ត្រូវ តើមានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវអត់? សម្រាប់​ពេល​ណាដែល​ជួប​គ្រោះថ្នាក់តើអាចមាន​ឧបករណ៍​ជួយសង្គ្រោះអីអត់? អញ្ចឹងហើយបានជាមានបញ្ហាជាញឹកញាប់»។

លោកស្នើឱ្យអាជ្ញាធរត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពទូក និងការត្រៀមសង្គ្រោះ ក្នុង​​ករណីមានការ​លិច​ទូកជាយថាហេតុ។

លោក​ យង់ គិមអេង បន្ថែមថា៖ «រឿងអស់ហ្នឹងមិនមែនជារឿងថ្មីទេ ហើយអាជ្ញាធរដែនដីដែលមានទូកដ ទូកចម្លងហ្នឹង គួរតែត្រួតពិនិត្យសុវត្ថិភាពឱ្យបានច្បាស់លាស់ ឱ្យបានហ្មតចត់ បើមិនអញ្ចឹងទេ ករណីហ្នឹងនៅតែកើតឡើងដដែលៗ[…] ទី១ គាត់ត្រូវមើលពីប្រព័ន្ធសុវត្ថិភាពរបស់ទូកដទូកចម្លងហ្នឹង ទី២គាត់អាចមើលថាតើមានពោង​សុវត្ថិភាពដែល​អាច​ជួយ​សង្គ្រោះបានអត់? ហើយរឿងទី៣ គាត់អាចពិនិត្យមើលលទ្ធភាពរបស់ទូក ពីចំណុះមិនមែនចេះតែដាក់ៗ អត់​គិតពីបញ្ហាសុវត្ថិភាព អាហ្នឹងវាជារឿងមួយដែលសំខាន់»។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​នឹង​ពង្រឹង​បន្ថែម​ទៅលើ​បញ្ហា​នេះដោយ​ធ្វើការអប់រំណែនាំទៅលើអ្នកជិះនិងអ្នកផ្តល់សេវា។

លោកបន្តថា៖ «កន្លងមកអ្នកផ្តល់សេវាហ្នឹងយើងក៏ធ្លាប់ចែកពោងឱ្យ​​គាត់ដែរ[…] កន្លងទៅ​ គាត់​ពាក់ដែរ តែ​លើកនេះ​ដូច​គាត់ថា​អាង​មិន​អីៗ​តាម​មើល ហើយ​ទឹក​វា​នៅរាក់ផង​ចឹង​គាត់​អត់​ពាក់ តាម​ពិត​ពោងបានចែកជូនគាត់រួចហើយ ចឹង​យើង​នឹង​ព្យាយាមអប់រំឱ្យ​យល់បន្ថែមទៀត»។

ជុំវិញករណីលិចទូចម្លងនៅខេត្តកំពង់ធំនេះដែរ លោក ឃួន វុទ្ធី អធិការនៃអធិការ​ដ្ឋាន​ស្រុកប្រាសាទ​សំបូរ មានប្រសាសន៍ថា​ មូល​ហេតុ​ដែ​ល​នាំឱ្យមានឧបទ្ទវហេតុនេះកើតឡើង បណ្តាល​មក​ពី​ម្ចាស់ទូកធ្វេស​ប្រហែស ដោយ​​មិនដាក់អាវពោងតាមទូក និង​ដាក់សិស្ស​​លើស​​ចំណុះ។ លោក​បន្តថា ក្រោយ​កើតហេតុនេះ សមត្ថកិច្ច​បាន​ចាប់ឃាត់ខ្លួនស្ត្រីជា​​ម្ចាស់ទូកចម្លង ម្នាក់​ឈ្មោះ សឿន យូន អាយុ ៤០ឆ្នាំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

បើតាម​អធិការ​រូបនេះ នៅកំពង់ចម្លងនោះ មាន​ទូកដចំនួន​មាន៤ ដោយ​ឆ្លាស់វេនគ្នា​ ដើម្បីចម្លងប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅក្នុងតំបន់នោះ។

លោក​ ឃួន វុទ្ធី បានគូសបញ្ជាក់​​ថា៖ «ខ្ញុំបានណែនាំដល់​​ទូក​​៣​ទៀត ដែល​មិន​ទាន់​ឧបទ្ទវ​ហេតុ​កើ​ត​ឡើង​ហ្នឹង ចាប់​ពី​ថ្ងៃនេះទៅ ដាក់ពោងឱ្យជាប់ ហើយពិនិត្យមើលទូក បើទូកនោះចាស់ទ្រុឌទ្រោម យើងកុំប្រើប្រាស់ ហើយដាក់ចំណុះឱ្យសមរម្យ»។

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោយឧបទ្ទវហេតុ​លិច​​ទូកនេះ​​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ចេញ​សេចក្ដីណែនាំ ​ស្ដីពី ​វិធានការ​បង្ការ​ និង​ទប់​ស្កាត់​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ទៅ​មក​សាលារៀន​ សម្រាប់​បុគ្គលិក​អប់រំ ​និង​សិស្សានុសិស្ស​។​

​សេចក្ដីណែនាំ​ បន្តថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​សិស្ស​​និង​បុគ្គលិក​អប់រំ​មួយ​ចំនួន ​បាន​រងគ្រោះ​ក្នុង​អំឡុង​​ពេល​ធ្វើ​ដំណើរ​មកកាន់​សាលារៀន​ទាំង​មធ្យោបាយ​​ធ្វើដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវទឹក​ ​ជាពិសេស​នៅ​រដូវវស្សា​ ​និង​អំឡុង​ពេល​ទឹកជំនន់​។​

​​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​មក​សាលា​រៀន​ ​ក្រសួង​អប់រំ ​បាន​ណែនាំ​ដល់មន្ទីរអប់រំ​ ​​អាជ្ញាធរ​ដែនដី​ ​និង​អាណាព្យាបាល​ ​ត្រូវ​តាមដាន​រាល់​ការ​ព្យាករ​អាកាសធាតុ​ ​ហើយ​ត្រូវ​ពិនិត្យមើល​ក​ម្រិត​ហានិភ័យ​ដែល​នឹង​អាច​កើតមាន​ ​និង​ត្រូវ​ណែនាំ​ឱ្យ​កែ​លម្អ​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​អ្នកបញ្ជា​មធ្យោបាយ​ដឹកជញ្ជូន​សិស្ស​ ​និង​​បុគ្គលិក​អប់រំ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​គោរពច្បាប់​ចរាចរណ៍​ ​និង​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​។​ ​ដោយឡែក​សម្រាប់​ទូក​ ​ឬ​កាណូត​ ​ត្រូវ​បំពាក់​ឧបករណ៍​សុវត្ថិភាព​ ​ឬ​អាវ​ពោង​សុវត្ថិភាព​ ​និង​កុំ​ដឹក​លើសចំណុះ​ ​ឬ​បញ្ជា​លើស​ល្បឿន​។ គួរបញ្ជាក់ថា ករណីលិចទូកចម្លងនៅខេត្តកំពង់ធំនេះ ​ជា​សោកនាដកម្ម​លិច​ទូក​​មួយ​​ករណី​ថ្មី​ទៀត ​បន្ទាប់ពី​សោកនាដកម្ម​លិច​ទូក​នៅ​ភូមិ​កោះ​ចំរើន​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុក​លើ​ក​ដែក​ ​ខេត្ត​កណ្ដាល​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​តុលា​ ​ឆ្នាំ​២០២២​។​ ​នៅ​ក្នុង​ឧប្បត្តិហេតុ​លិច​ទូក​នោះ បាន​​ធ្វើ​​ឱ្យ​កុមារ​​ជា​សិស្ស​ចំនួន ​១​១​នាក់ ​ក្នុងចំណោម​១​៥​នាក់​​ បាត់បង់ជីវិត​ ​ខណៈ​ពេល​ដែល​ពួកគេ​ជិះទូក​ត្រឡប់​ពី​សាលារៀន​មក​ផ្ទះ​គេ​វិញ​៕

សមត្ថកិច្ចចាប់ខ្លួន​ប្រធានគណបក្សកម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងបទចោទ ញុះញង់
សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន​ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ នៅថ្ងៃព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម។

អនុប្រធាន និងជាអ្នកនាំពាក្យនៃគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹង​ថា លោក ស៊ុន ចន្ធី​ ត្រូវបានសមត្ថកិច្ចនាំខ្លួនចូល​ទៅក្នុងរថយន្ត​ភ្លាម​ៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។ លោកបន្តថា ការ​ចាប់ឃាត់ខ្លួន​ប្រធានគណបក្សរូបនេះ ពីសំណាក់​សមត្ថកិច្ច គឺធ្វើ​ឡើងភ្លាមៗ​​​ដោយ​មិន​បានប្រាប់ពី​​មូលហេតុ និង​បង្ហាញដីកាឡើយ។

លោកបន្ត​ថា៖ «ខ្ញុំយល់​ឃើញថា នេះគឺជាការគំរាមកំហែងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ប្រទេសយើងមានច្បាប់ ប៉ុន្តែការធ្វើអ្វីមួយគិត​តាម​ច្បាប់។ អ៊ីចឹងយើងចង់ឱ្យមានការអនុវត្ត​តាមច្បាប់ថា​គាត់ហ្នឹង ខុសអី ទោសអី ព្រោះនេះ​មិន​មែន​ជា​បទល្មើសជាក់ស្តែង […] គ្មានការបង្ហាញដីកា​ អ៊ីចឹងវាផ្ទុយអំពីច្បាប់នៃប្រទេសកម្ពុជា»។

តែយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគបាល​រាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានគូសបញ្ជាក់​ថា ការ​ចាប់ឃាត់​ខ្លួន លោក ស៊ុន ចន្ធី ទៅសួរនាំនេះ គឺធ្វើឡើងទៅតាមដីការបស់តំណាង​​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ដំណើររឿងញុះញង់។

លោកថា៖ «យើងអនុវត្ត​[ការចាប់ខ្លួន​]​មានដីកា​ត្រឹមត្រូវរបស់​ខាង​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ចឹងអ្វីដែលយើងអនុវត្ត គឺអនុវត្តទៅលើវិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ស៊ុន​ ចន្ធី នេះ ប្រព្រឹត្ត​បទល្មើស​ដោយ​រង​ការ​ចោទ​ប្រកាន់ ញុះញង់បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ចឹងគ្មានហេតុផល​អ្វីដែល​យើង​ក្រៅពី​ការអនុវត្តទៅលើវិធានការច្បាប់ ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តអំពើ​ព្រហ្មទណ្ឌខុសច្បាប់ ហើយឥឡូវ​យើងកំពុងសួរនាំ​គាត់​ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំ​ពេញដើ​ម្បីបន្តតាមនីតិវិធី»។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរ​បាល​​រាជធានីភ្នំពេញ ករណីឃាត់ខ្លួន លោក ស៊ុន ចន្ធី ធ្វើឡើង​តាម​ដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វផ្សាយ​ព័ត៌មាន​លើបណ្តាញ​សង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ​មានភាពវឹកវរក្នុងសង្គម។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើសិនជាការ​ចាប់​ខ្លួន​ប្រធាន​គណបក្សកម្លាំងជាតិ នា​ព្រឹក​មិញ​នេះ សមត្ថកិច្ច​​មិនមាន​បង្ហាញដីកា និង​មូលហេតុដល់សាម៉ី​ខ្លួន​​ជាមុន​​ទេ នោះជារឿងមិនត្រឹមត្រូវតាមនីតិវិធីឡើយ។

លោកថា៖ «ទី១ ប្រសិនបើជាបទល្មើសជាក់ស្តែង សមត្ថកិច្ចអាចចាប់ខ្លួនជននោះ ដោយមិន​ចាំបាច់​មាន​ការ​ត្រូវប្រាប់ពីមូលហេតុ និងទី២ ប្រសិនបើមិនមែនជាបទល្មើសជាក់ស្តែងទេ គឺត្រូវមានដីកាបង្គាប់ ឬ​នាំខ្លួន​ពី​តុលាការ ហើយ​អាន និង​ត្រូវប្រាប់​ពីបទ​ចោទ និង​មូលហេតុនៃការចាប់ខ្លួន។ ​បើសមត្ថកិច្ចមិនបានអនុវត្តដូច្នេះទេ គឺ​ខុស នឹង​​នីតិវិធី។ ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី​ ប្រធានគណបក្សកម្លាំងជាតិ ព្រឹកមិញ បើមិនបានអនុវត្តនីតិវិធី​ខាងលើ​គឺខុស»។

លោកយល់ថា ករណីចាប់ខ្លួន​ប្រធានគណបក្សកម្លាំងជាតិនេះ អាចនឹង​ធ្វើឱ្យ​មានការរិះគន់​ពី​ស្ថានភាព​នយោ​បាយ ក៏​ដូច​​ជាបរិយាកាស​នៃ​ការបោះឆ្នោត​ដែល​​នឹង​​ឈាន​​មក​ដល់នាពេល​​​ខាងមុខនេះ​ថា ​មិន​សូវ​ល្អ​ផង​ដែរ។

លោកបន្តថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី​ នាពេល​មុន​ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង​​ស្រុក ខណ្ឌ ខាង​មុខ​នេះ អាចនាំឱ្យមានការរិះគន់ពីស្ថានភាពនយោបាយថា​ការបោះឆ្នោតនោះ មានបរិយាកាសមិនសូវល្អ ហើយ​បើមិនបាន​បង្ហាញនូវភស្តុតាង និងហេតុផលគ្រប់គ្រាន់​ក្នុងការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិនេះអាចនាំឱ្យមានការិះគន់ភ្ជាប់ទៅនឹងបញ្ហានយោបាយ និងការរិតត្បិតលំហសេរីភាពនយោបាយ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ចង់ឃើញអ្នកនយោបាយទាំងអស់ តម្កល់​ឧត្តមប្រយោជន៍​ជាតិ ឧត្តមប្រយោជន៍​ពលរដ្ឋ​ជាធំ ដោយស្រាយគ្នាដោយ​សន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាប្រ​កាន់​យក»។

គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ មានថ្នាក់ដឹកនាំ សមាជិក​ និង​សកម្មជន​គណបក្សប្រឆាំង​សរុបប្រមាណ​ជាង ២០​នាក់​​ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និង​ការក្លែងបន្លំស្នាមមេដៃជាដើម៕

របាយការណ៍​៖ ឆ្នាំ២០២៣មានការកើនឡើងនូវ​ហេតុការណ៍រឹត​ត្បិត និងការ​រំលោភបំពានសេរីភាពមូលដ្ឋាន
របាយការណ៍ប្រចាំឆ្នាំរបស់​អង្គការសង្គមស៊ីវិល​​ដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បាន​រកឃើញថា នៅ​ក្នុង​​ឆ្នាំ២០២៣ មានការកើនឡើងជាង១០ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋាន​បើធៀបនឹង​ឆ្នាំ២០២២។

តាមរយៈរបាយការណ៍រួមគ្នាមួយប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលរៀបចំ​ដោយ​គម្រោង​ឃ្លាំមើលសេរីភាពមូលដ្ឋានរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center) ចេញផ្សាយនៅថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០២៤ បានឱ្យដឹងថា មានការកើនឡើង១១ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើប្រៀបធៀបនឹងឆ្នាំ២០២២។

សេរីភាពជាមូលដ្ឋាន​ដែលអង្គការទាំងនោះបាន​ផ្តោតទៅលើមានចំនួន៣ គឺសេរីភាពខាងសមាគម សេរីភាពខាងការ​បញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ របាយការណ៍ដដែល បង្ហាញថា ការអនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​ដោយសន្តិវិធី បានជួបប្រទះការរឹតត្បិត​កាន់តែខ្លាំងឡើងៗ​ដូចជា ការប្រែប្រួលផ្នែក​ច្បាប់​ រួមមានច្បាប់​បោះឆ្នោតដែលបានធ្វើវិសោធនកម្ម ក្នុងអំឡុងពេល​នៃការបោះឆ្នោត​ជាតិឆ្នាំ២០២៣។

របាយការណ៍ក៏​បានបង្ហាញនូវរបក​គំហើញសំខាន់ៗចំនួន៤ រួមមាន ទី១ មាត្រា១៤២ នៃវិសោធនកម្មច្បាប់បោះឆ្នោត​កំណត់គោលដៅទៅលើអ្នកគាំទ្រនយោបាយជំទាស់ពីការអនុវត្តសេរី ភាពខាងការបញ្ចេញមតិដោយសន្តិវិធី និងការមិនអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ។ ទី២ ​ពលរដ្ឋកាន់តែច្រើនឡើងបង្ហាញពីការធ្លាក់ចុះការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន អ្នកសម្តែងមតិផ្នែកនយោបាយជំទាស់​បានក្លាយជាគោលដៅរងគ្រោះ និងទទួលរងនូវការយាយីតាមផ្លូវច្បាប់។ ទី៣ ការយល់ដឹងរបស់សាធារណជនអំពីសេរីភាពមូលដ្ឋានបានថយចុះ ពលរដ្ឋបានកើនឡើង​ភាពភ័យខ្លាចពីផលវិបាកនៅពេលអនុវត្តសេរីភាពទាំងនេះ និងទី៤ អង្គការសង្គមស៊ីវិល និងសហជីពនៅតែមិន​ត្រូវ​បានមើលឃើញថាជាភាគីពាក់ព័ន្ធដ៏មានសារៈសំខាន់ ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលក៏ដោយ។

ប្រភពដដែលបញ្ជាក់ថា៖ «ពលរដ្ឋត្រូវបានទទួលរងសកម្មភាព រំលោភបំពាន ការរឹតត្បិត និងការឃ្លាំមើល នៅពេលអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួនក្នុងកម្រិតមួយខ្ពស់ជាងឆ្នាំមុនៗ[…]ការកើនឡើងនៃហេតុការណ៍នេះ គឺពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ពោលគឺកើតឡើងដោយសារតែការបង្ក្រាបទៅលើអ្នកនយោបាយជំទាស់ ក្នុងអំឡុង​ពេលបោះឆ្នោតជាតិឆ្នាំ២០២៣»។

បើតាម​របាយការណ៍របស់សង្គមស៊ីវិលទាំង៣ស្ថាប័ន​​ នៅ​ក្នុង​ចំណោម​ហេតុការណ៍​ចំនួន​៦៣៣ ហេតុការណ៍ពាក់​ព័ន្ធនឹងសេរីភាពមូលដ្ឋាន ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានហេតុការណ៍ចំនួន ២៥៥​ករណី ជាប់ពាក់ព័ន្ធនឹងការរឹតត្បិត​យ៉ាងតិចមួយ និង ៣៧៧ ជាប់ពាក់ព័ន្ធករណីរំលោភបំពានមានយ៉ាងតិចមួយ។

អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោកស្រី ប្រាក់ ចាន់ម្លី បាន​ប្រាប់ Newsroom Cambodia នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៤នេះ​ថា ករណីរឹតត្បិតសេរីភាពមូលដ្ឋានរបស់​ពលរដ្ឋ គឺកើតមានឡើងអំឡុងពេលបោះឆ្នោត ដែលជាពលពលរដ្ឋ និងគណបក្សនយោបាយ ព្រម​ទាំងសង្គម​ស៊ីវិលផ​ង​នោះ អនុវត្តនូវសិទ្ធិមូលដ្ឋានរបស់ខ្លួន។

លោក​ស្រីមានប្រសាសន៍ថា៖ «ហេតុការណ៍ទាំងអស់នេះ ច្រើនកើតឡើង​ដោយសារតែវាជាពេលវេលា​មួយ​នៅក្នុង​ការរៀបចំបោះឆ្នោតជាតិ ចឹងហើយប្រជាពលរដ្ឋឬក៏អ្នកនយោបាយហ្នឹង នៅក្នុងអំឡុងពេលហ្នឹង គាត់អាចអនុវត្តនូវសេរីភាពមូលដ្ឋានរបស់ពួកគាត់ រួមមានដូចជា សេរីភាពប្រជុំ ឬក៏បញ្ចេញមតិជាដើម ឬក៏ការធ្វើសកម្ម​ភាព​របស់​សមាគម ឬគណបក្សនយោបាយ ចឹងហើយនៅពេលដែលប្រជាពលរដ្ឋគាត់​ចាប់ផ្តើមអនុវត្ត​សេរីភាពរបស់​គាត់ នៅពេលនោះដែរ ក៏យើងរកឃើញមាននូ​វការរឹតត្បិត ឬក៏ការរំលោភបំពានទៅលើការអនុវត្តសេរីភាពរបស់​ពួក​គាត់»។

លោកស្រី ប្រាក់ ចាន់ម្លី បន្តថា រូបភាពនៃការរឹតត្បិត ឬក៏ការរំលោភបំពានសិទ្ធិមូលដ្ឋាន រួមមាន ការឃ្លាំមើលពីសំណាក់​អាជ្ញាធរ​នៅពេលមានការជួបជុំ ការ​ថត​រូប និងការកោះហៅទៅសាកសួរជាដើម។

លោកស្រីថ្លែងថា៖ «យើងរកឃើញមានការឃ្លាំមើលពីខាងសំណាក់អាជ្ញាធរ ទៅលើការអនុវត្ត​សកម្មភាពរបស់អង្គការសមាគម​ ដែលគាត់ធ្វើសកម្មភាព ឬក៏បើកវគ្គបណ្តុះបណ្តាលអីចឹង ហើយក៏មានអាជ្ញាធរគាត់មក​ឃ្លាំមើល​ ឬក៏មកថតរូបកិច្ចប្រជុំ ឬក៏វគ្គបណ្តុះបណ្តាលនៅទីកន្លែងឯកជន​របស់អង្គការសង្គមស៊ីវិល ហើយ​យើង​ក៏ឃើញ​មាន​ការ​ទទួល​រង​នូវទណ្ឌកម្មផ្នែកព្រហ្មទណ្ឌ ដូចជា ការចាប់ខ្លួន ការកោះហៅទៅសាកសួរ ដោយ​សា​រ​តែការអនុវត្ត​សេរីភាពទាំង៣​​នឹងផងដែរ»។

ករណីនេះ លោក​ស្រី ប្រាក់ ចាន់ម្លី ស្នើឱ្យ​អ្នកអនុវត្តច្បាប់ពិចារណាធ្វើបែបណាកុំឱ្យមានការរឹតត្បិត ឬការគាបសង្កត់ដល់ពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកនយោបាយ ដើម្បីធានាថាពួកគេ​​​អាចអនុវត្តសិទ្ធិរបស់ពួកគេបានស្របទៅតាមច្បាប់។

កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា កន្លងមក សកម្មជនបរិស្ថាន ក៏ដូចជាអ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំងប្រជាពលរដ្ឋ​រងគ្រោះដោយសារដីធ្លីជាដើមនោះ ពិត​ជា​បាន​រង​នូវការ​​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​ និងត្រូវបាន​អាជ្ញាធរ​ឃ្លាំមើល​សកម្មភាពរបស់ពួកគេជាប្រចាំ​ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពផ្លូវចិត្ត​ផងដែរ។

កញ្ញា​ថា៖ «យើងដឹងហើយថា យើងរស់នៅក្នុងប្រទេសដែលអត់មាននីតិរដ្ឋ​ គ្មានការគោរពសិទ្ធិ​ទាល់តែសោះហ្នឹង ទាក់ទ​ងជាមួយនឹងសេរីភាពដើរហើរមួយចំនួន ដែលយើង​ជាសកម្មជន យុវជន និងជាពិសេសអ្នកដែលការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ​ ដែលពួកគាត់ធ្វើដំណើរ ក៏ត្រូវបានរឹតត្បិត មានន័យថា ចុះ​ទៅតំបន់​ព្រៃ ឬក៏ចុះទៅតំបន់ការពារធម្មជាតិនានា ដើម្បីអនុវត្ត​នូវសិទ្ធិរបស់ពួកគាត់​ក្នុងកិច្ចការពារបរិស្ថានហ្នឹង ក៏ត្រូវ​បានរឹតត្បិតយ៉ាង​ឃោឃៅច្រើនដែរ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា មិនបានធ្លាក់ចុះដូចរបាយការណ៍នេះ​ទេ។ ផ្ទុយទៅវិញ លោកថា ចំនួនអ្នកបំពានច្បាប់មាន​ការកើនឡើងទៅវិញទេ។

លោកមានប្រសាសន៍ថា៖ «សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការបញ្ចេញមតិនយោបាយអីហ្នឹង គឺអត់មានថយចុះទេ ប៉ុន្តែអ្វីដែលអាចកើតឡើង គឺអ្នកបំពានច្បាប់ អ្នកបញ្ចេញមតិដោយរំលោភសិទ្ធិអ្នកដទៃ រំលោភក្រមសីលធម៌ហ្នឹង​អាច​កើន ចឹងយើងត្រូវបែងចែងឱ្យ​ច្បាស់រវាងពីរហ្នឹង បើសិនជាការបញ្ចេញមតិក្នុងក្របខណ្ឌរង្វង់ច្បាប់ក្នុងការ​គោរពសិទ្ធិអ្នកដទៃ ប្រទេសកម្ពុជាយើងហ្នឹង វាបរបូណ៍ហូរហៀរ អត់មានពីណាទៅធ្វើអីទេ កុំឱ្យ​​តែធ្វើ​ខុសច្បាប់​ កុំឱ្យ​តែទៅ​បំពារបំពានអ្នកដទៃ អាហ្នឹងគេមានវិធានការណ៍»។

របាយការណ៍ប្រចាំ២០២២ ស្តីពី ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលចេញដោយអង្គការ​-សមាគម​ទាំង​៣ដដែលនេះ កាលពីខែកញ្ញា ឆ្នាំ២០២៣ បានកត់ត្រាហេតុការណ៍សរុបចំនួន ៥៦៦​ករណី ទាក់ទងនឹងការអនុវត្តសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២២។ ក្នុងចំណោមនោះមាន ៣៥៤ ករណី បង្ហាញថា មានការរឹតត្បិតឬការរំលោភសេរីភាពមូលដ្ឋានយ៉ាងហោចណាស់មួយករណី។

របាយការណ៍នោះ បន្តថា​ ហេតុការណ៍ពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភសេរីភាពមូលដ្ឋាន ត្រូវបានកត់ត្រានូវ គ្រប់​រាជធានី-ខេត្តនៃប្រទេសកម្ពុជា ក៏ប៉ុន្តែករណីភាគច្រើន កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយ​មាន​ហេតុការណ៍​ចំនួន ២៨៧ ករណី​ត្រូវបានកត់ត្រា៕

សមាគមខ្មែរកម្ពុជាក្រោម ​​ស្នើ​រដ្ឋាភិបាលកម្ពុជាជួយដល់​​ព្រះសង្ឃ និងស​កម្មជន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ​​នៅ​វៀត​​ណាម
សមាគមខ្មែរកម្ពុជាក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍ និងពលរដ្ឋ ព្រមទាំងព្រះសង្ឃប្រមាណ ១០០អង្គ/នាក់ បាន​ប្រមូលផ្តុំ និងដាក់ញត្តិ​ទៅក្រសួងការបរទេសកម្ពុជា ស្នើ​ឱ្យមានការ​​អន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យ​ដោះលែង​ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមជាង១០អង្គ/នាក់ ដែលកំពុងជាប់ឃុំនៅប្រទេសវៀតណាម​។

ការប្រមូលផ្តុំនេះ បានធ្វើឡើង​នៅ​​វត្តសាមគ្គីរង្ស៊ី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤​នេះ។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍ថា ការប្រមូលផ្តុំដោយសន្តិវិធីនេះ ធ្វើឡើង​ក្នុងគោលបំណងស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយអន្តរាគមន៍ទៅ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១៣អង្គ/នាក់ ដែលកំពុងជាប់ឃុំនៅវៀតណាម ឱ្យ​មានសេរីភាពវិញ ខណៈលោកថា ការចាប់ពួកគាត់ឃុំខ្លួននោះ ជារឿងអយុត្តិធម៌។

លោកថ្លែងថា៖ «ការចាប់ខ្លួននេះ មានការផ្ដន្ទាទោសដាក់ពន្ធនាគារ គឺវាផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស។ គេអនុលោមទៅតាមច្បាប់របស់គេមែន ប៉ុន្តែច្បាប់ហ្នឹងវាមិនមានលក្ខណៈទូលំទូលាយ នៅក្នុងការផ្ដល់សិទ្ធិសេរីភាពដល់​ជនជាតិដើមដែលជាខ្មែរក្រោមជាដើម។ អ៊ីចឹងទៅ យើងគិតថា ជារឿងភាព​អយុត្តិធម៌មួយសម្រាប់ពួកគាត់ ហើយនៅក្នុងដំណាក់កាលនៃសវនាការជំនុំជម្រះហ្នឹង ក៏មិនមាន​មេធាវី​សម្រាប់​ការ​ពារ​ពួក​គាត់ អាហ្នឹង​ជារឿង​អយុត្តិធម៌មួយដែលមិនអាចទទួលយកបាន»។

ក្រៅពីនោះ លោកថា ការប្រមូលផ្តុំ និងដាក់ញត្តិនេះ ក៏ជាការស្នើដល់​អង្គការសហប្រជាជាតិ ជំរុញ​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យគោរពសិទ្ធិមនុស្ស ជាពិសេសពលរដ្ឋខ្មែរកម្ពុជាក្រោម ពីព្រោះប្រទេសវៀតណាម នឹងរាយ​ការណ៍​ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ទៅអង្គការសហប្រជាជាតិ នៅ​ខែឧសភា ឆ្នាំ​២០២៤​​​ខាង​មុខ​នេះ។

លោក សឺន ជុំជួន សង្ឃឹមថា៖ «អង្គការសហប្រជាជាតិ នឹងលើកបញ្ហារបស់យើងដាក់ទៅរាជរដ្ឋាភិបាលវៀតណាម ដើម្បីឱ្យ​​​រាជរដ្ឋាភិបាលរៀតណាម គោរពសិទ្ធិមនុស្សមកលើខ្មែរក្រោម ហើយនឹងបន្ធូរបន្ថយ​នូវការរឹត​ត្បិត​សិទ្ធិ​សេរីភាព​ផ្សេងៗ​មកលើខ្មែរក្រោម»។

លោក ថាច់ ចន្ទ្រា ជាប្រជា​ពលរដ្ឋម្នាក់​ដែលបានចូលរួម​សម្ដែងមតិ នៅព្រឹកមិញដែរនោះ មានប្រសាសន៍ថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរស់នៅប្រទេស​វៀតណាម បានរងនូវការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសេរីភាព​ផ្សេង​ៗ ពីសំណាក់អាជ្ញាធរ​វៀត​ណាម។ ករណីនេះ លោក​ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាស្ថានទូតនានាប្រចាំ​នៅ​ប្រទេស​វៀតណាម ជួយ​ជំរុញ​ និងដាក់សម្ពាធទៅលើរដ្ឋាភិបាល​វៀតណាម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយទៅលើបញ្ហាចាប់ខ្លួន​ពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជាក្រោមនេះ។

លោកថា៖ «វាអាស្រ័យលើរដ្ឋាភិបាល[កម្ពុជា] ធ្វើការទូតជាមួយរដ្ឋាភិបាលវៀតណាម ទី១។ ទី២ វាអាស្រ័យលើក្រសួងការបរទេសហ្នឹង​ គាត់ដាក់ញត្តិទៅដល់ស្ថានទូត ស្ថានកុងស៊ុលបរទេសនៅស្រុកខ្មែរ ដើម្បីដាក់​គំនៀប​ឱ្យ​រដ្ឋាភិបាល​វៀត​ណាម ហើយ​ប្រសិន​ជាពួ​កគាត់ជួយអាហ្នឹង ខ្ញុំមាន​សង្ឃឹម​ ដោយសារ​ថា​រដ្ឋាភិបាលវៀតណាម ក៏មិន​មែន​នៅ​ក្រៅសង្វៀន​ច្បាប់​នៅក្នុង​សហគមន៍​អន្តរជាតិ។ ខ្ញុំគិតថា ការទូតទាំង​អស់​ហ្នឹង​ អាចគាប​សង្កត់រដ្ឋាភិបាលវៀតណាមកាន់តែខ្លាំងទៅ ពួកគាត់នឹងចូលរួមដោះស្រាយយើងហើយ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​បរទេស​​កម្ពុជា និងតំណាងស្ថានទូតវៀតណាមប្រចាំ​នៅកម្ពុជា បានទេ នៅរសៀលថ្ងៃទី២៤ ខែ​មេសានេះ។

ការប្រមូលផ្តុំ និង​ដាក់ញត្តិរបស់ពលរដ្ឋ ព្រះសង្ឃ និង​សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នេះ ធ្វើឡើង​ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន​ជាបន្តបន្ទាប់ពីការ​ចាប់ខ្លួនព្រះសង្ឃ និង​សកម្មជនខ្មែរ​កម្ពុជា​ក្រោម​ជាបន្តបន្ទាប់។

បើតាម​សេចក្តីថ្លែងការណ៍របស់​សមាគមន៍ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គឺ​អាជ្ញាធរប្រទេសវៀតណាម បានចាប់ផ្សឹកព្រះចៅអធិការវត្តទ្រនុំសេក ព្រះនាម ថាច់ ច័ន្ទតារា និងចាប់ខ្លួនលោក គឹម ឃីម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយចោទពីបទ «កេង​ផលប្រយោជន៍​ពី​សេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល»។ ប្រភពដដែលបន្តថា ក្រៅពីនោះ អាជ្ញាធរ​វៀតណាម ក៏បាន​​​ចាប់​ខ្លួន លោក ថាច់ វាសនា សកម្មជនផ្នែកសាសនា ដោយ​ចោទ​ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលលោកចេញអន្តរាគមន៍លើក្រុមក្មេងទំនើងដែលចូលលុកលុយវត្តអារាម។

​នាយក​ទទួល​​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថា មាន​ការផ្សព្វ​ផ្សាយ​​ជាបន្តបន្ទាប់​ ពីការធ្វើទុក្ខបុកម្នេញ ការគំរាម​កំហែង ​និង​ការរំលោភបំពាន​សិទ្ធ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ពីសំណាក់អាជ្ញាធរ​វៀតណាម។

លោក​បន្តថា៖ «នៅក្នុងរដ្ឋធម្មនុញ្ញ បានទទួលស្គាល់ខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស គឺ​ជា​ខ្មែរដូច​គ្នា ដូច្នេះកម្ពុជាមានសិទ្ធិក្នុងការស្នើសុំ ឬសុំកិច្ចការពារប្រជាពលរដ្ឋខ្មែរ ដូចវៀតណាម​ធ្លាប់​ស្នើសុំ​កម្ពុជាចំពោះ​ប្រជាពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា គ្រាន់តែខុសគ្នាត្រង់វៀតណាមអនុវត្តច្បាប់វៀតណាម ឯកម្ពុជាអនុវត្តច្បាប់កម្ពុជា តែទោះយ៉ាងណា​ក៏ឈរលើគោលការគោរពសិទ្ធិមនុស្ស។ កម្ពុជា​មាន​សិទ្ធិ​ស្នើ​សុំទៅ​ប្រទេស​វៀត​ណាម​ដូច​ប្រទេស​ផ្សេងៗ ក្នុងពិភពលោក គេធ្វើចំពោះប្រជាពលរដ្ឋគេដែរ»៕

ខេមបូចារកឃើញ​​ការ​យាយី​លើ​អ្នក​សារ​​ព័ត៌​​មាន​ ៣ករណី នៅដើម​ឆ្នាំ២០២៤​នេះ
សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញរបាយការណ៍ថ្មីមួយ បង្ហាញ​ថា អ្នកសារព័ត៌មានចំនួន ៣រូប ត្រូវបាន​​ក្រុមហ៊ុនឯកជនប្តឹង ​និងរងការព្រមាន​ពីសំណាក់​អាជ្ញាធរ។

យោង​​តាម​​របាយការណ៍របស់​​ខេមបូចា(CamboJA) ដែលផ្សព្វផ្សាយ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​ ​នៅថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ បាន​រៀប​រាប់​ពីករណីយាយីអ្នកសារព័ត៌មានចំនួន ៣ករណី ដែលកើតឡើងក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន​​ករណី​ក្រុម​ហ៊ុន​ឯក​ជនមួយនៅខេត្តតាកែវ ​ប្ដឹង​អ្នក​សារ​ព័ត៌មា​នម្នាក់ ​នៅ​គេហទំព័រ​សារព័ត៌មាន​ «ពេញចិត្ត» ដោយ​ចោទថាបានផ្សាយព័ត៌មាន ​ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់​​ក្រុមហ៊ុន និង​ករណីអាជ្ញាធរកោះហៅអ្នកសារព័ត៌មាន ​​២នាក់​ ធ្វើការ​នៅ​គេហទំព័រសារព័ត៌មាន «ជីវិត និងកីឡា» ​នៅខេត្ត​មណ្ឌលគិរី ទៅសាកសួរ ដោយ​​ព្រមាន​ចាត់វិធាន​ការ​ច្បាប់ទៅពួកគាត់ ក្រោយ​អ្នកសារព័ត៌មាន​ទាំង២រូបនេះ រាយការណ៍ពីបញ្ហាពុករលួយ។

ពាក់ព័ន្ធនឹងករណីនេះ នាយកប្រតិបត្តិនៃសមាគមអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ស្ថាន​ភាព​សេរីភាពសារព័ត៌មាន​ដែលមានការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលបច្ចុប្បន្ននេះ។

លោកបន្ត​ថា៖ «យើងទទូចឱ្យ​​មានការយកចិត្តទុកដាក់ និងការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យ​មាន​ភាពល្អប្រសើរ​ឡើង​វិញ​តាមរយៈការបណ្តុះបណ្តាល ការអប់រំ តាមរយៈការធានាថាលំហនៃសេរីភាពសារព័ត៌​មាន​ហ្នឹង​​ត្រូវ​បាន​ការ​ពារ​ ជាជាងត្រូវបានរឹតត្បឹត ហើយការងាររបស់អ្នកសារព័ត៌មានហ្នឹង​ ត្រូវបានសម្របសម្រួលជាជាងទទួលរងនូវការរឹតត្បឹត​ឬគំរាមកំហែងទៅតាមរូបភាពផ្សេងៗ»។

ចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងអាណត្តិថ្មីនេះ លោក ណុប វី នៅ​មិនទាន់អាចវាយតម្លៃបានទេ ដោយ​សាររដ្ឋាភិបាលថ្មីទើបតែប្រសូត្រ​ឡើង​បាន​ប្រមាណជាង៦ខែ ក៏ប៉ុន្តែលោកសង្កេតឃើញមានសកម្មភាពជាវិជ្ជមានមួយចំនួន។

លោកបានបន្តថា៖ «យើងមិនទាន់អាវាយតម្លៃបានទេ ក៏ប៉ុន្តែយើងឃើញភាពសកមម្មមួយចំនួនដែលទាក់ទងជាមួយនឹងការជួប ការនិយាយ ហើយនិងប្រាស្រ័យទំនាក់ទំនងគ្នារវាងក្រសួងពាក់ព័ន្ធ ដូច​ជាក្រសួងព័ត៌មាន​ ជាមួយនិងស្ថានប័នសារព័ត៌មាន ដូចជា ស្ថាប័នខេមបូចាជាដើម ដែលនេះគឺជាការកត់សម្គាល់មួយនៃវឌ្ឍនភាពថ្មី​ទាក់ទង​ជាមួយនឹងការធ្វើកិច្ចការងារ ដើម្បីដោះស្រាយបញ្ហារឿងសារព័ត៌មាន និង​សេរីភាពសារព័ត៌មាន ក៏ដូចជារឿងទាក់ទងជាមួយនឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន​នៅ​ក្នុងប្រទេស​កម្ពុជា​យើង»។

លោក ស៊ិន ខ្វាន់ឆា ជានិពន្ធនាយកសារព័ត៌មានពេញចិត្ត បានឱ្យដឹងថា រូបលោក​​ត្រូវបានប្រធានសន្តិសុខរោងចក្របារីមួយ​នៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ច​​​កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ​ដោយចោទលោក​ថាបាន​​ធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះ​ក្រុមហ៊ុន ក្រោយពីលោកចេញអត្ថបទ​មួយ​ ជុំវិញមន្ទិលសង្ស័យ​របស់​ពលរដ្ឋដែលថា​រោងចក្របារីនោះបានធ្វើ​​អាជីវកម្ម​​ខុស​ច្បាប់។ លោក​​ចាត់ទុករណីភាគីខាងក្រុមហ៊ុន​ប្ដឹងលោក​នេះ​ថា​ជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន។

លោកថា៖ «ករណីនេះ ជាករណីបំបាក់ស្មារតីអ្នកសារព័ត៌មាន ដោយសារតែមានការញុះញង់ទៅលើគាត់ឱ្យ​គាត់សរសេរពាក្យបណ្តឹងមកចឹង​ ក្រោយពីគេ​សុំឱ្យ​ខ្ញុំដក​ព័ត៌មានអត់បាន […] ខ្ញុំបារម្ភពីសេរីភាពសារព័ត៌មាននៅ​ស្រុកខ្មែរ តែសម្រាប់ការបារម្ភខ្លួនឯង គឺខ្ញុំអត់សូវបារម្ភទេ ព្រោះខ្ញុំឆ្លងកាត់ការដែលគេប្តឹងក៏វាច្រើនដែរ អ្វីដែលខ្ញុំធ្វើតាមវិជ្ជាជីវៈ ខ្ញុំអត់ខ្លាចទេ​»។

ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សុំ​មិនអធិប្បាយ ដោយលោកឱ្យទៅទាក់ទងអ្នកនាំពាក្យ​ក្រសួងព័ត៌មានវិញ ប៉ុន្តែ​​លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនអាចទាក់ទងតាម​ទូរស័ព្ទ​​បាន​។

បើតាម​​​​​របាយ​ការណ៍​របស់​ខេមបូចា​ នាពេលកន្លងមក​ ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មាន​អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤​​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយចំនួន ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​​នៅ​មុន​ការ​បោះ​ឆ្នោត​សកល។ ប្រភពដដែល បន្តថា ​ក្នុង​ចំណោម​ការ​យាយី​​សរុប​ចំនួន​ ៣៣​​ករណី ​មាន ​១៣​​ករណី ​ដែល​ជា​ការ​ប្រើប្រាស់​​ចំណាត់​​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​សារ​ព័ត៌មាន ​គឺ​កើន​ឡើង​ ​៧​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២២។​ របាយការណ៍ដដែល​បន្តទៀតថា អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​ ៦នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ៕

ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិជួយសម្រួលការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ
ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានណែនាំ​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយ​សម្រប​សម្រួល និង​គាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មាន​លក្ខណៈជា​ប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ខណៈការណែនាំនេះ សង្គម​ស៊ីវិល​មើលឃើញថា​ នឹង​អាចជួយកាត់បន្ថយបញ្ហាដីធ្លី។

រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់តាមរយៈលិខិតចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ថា កន្លងមក ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុឱ្យបានច្បា​ស់​លាស់ និង​ជា​ផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។

លោកបន្ថែមថា៖ «ស្នើឱ្យ​​រដ្ឋបាល រាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និង​គាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ»។

អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា រដ្ឋបាលខេត្ត​នឹងពន្លឿនការចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿនជាងផែនការកំណត់។

លោកថា៖ «យើងអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែនដី ហើយឆន្ទៈរបស់ខេត្តជាពិសេសឯកឧត្តមអភិបាលខេត្ត គឺលោកបានជំរុញ​ជំនាញធ្វើម៉េចឱ្យបានលឿនជូនដល់ប្រជាពលរដ្ឋ​[…]ផែនការ គឺយើងបញ្ចប់ឆ្នាំ២០១៧ ប៉ុន្តែឯកឧត្តមអភិបាលខេត្តលោក​មាន​ឆន្ទៈឱ្យជំនាញធ្វើម៉េចដុតដៃដុតជើងធ្វើម៉េចឱ្យបានបញ្ចប់ឱ្យបានត្រឹមឆ្នាំ២០២៥»។

លោក​បន្ត​​ថា បច្ចុប្បន្ននៅក្នុង ៥ក្រុងស្រុក កំពុងដំណើរការការចុះបញ្ជីរដីធ្លីហើយ ដែលការចុះបញ្ជីរនេះ នឹង​ផ្ដល់អត្ថ​ប្រយោជន៍ដល់ពលរដ្ឋដោយផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ ដែលអាចចៀសវាងទំនាស់ផ្សេងៗ។

Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

តែយ៉ាងណា ក្នុងកិច្ចប្រជុំ​គណៈកម្មការ​សុរិយោដី និងអាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់ដីធ្លី កាលពីថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោក សាយ សំអាល់ បានថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។

លោកបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ នេះបើតាមគេហទំព័ររបស់​ក្រសួងរៀបចំដែនដី ដែលស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រី។

លោក សាយ សំអាល់ បន្ថែមថា បញ្ហាទំនាស់ដីធ្លីបានថយចុះច្រើន ដោយសារផ្នែកច្បាប់មានការរីកចម្រើន ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន និងដោយសារការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។

ប្រភពដដែល បន្តថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ​ ក្រសួងបានបន្តប្រើប្រាស់កម្លាំងសរុប​ទូទាំងប្រទេស ព្រមទាំងបំពាក់សម្ភារៈបន្ថែមនៅតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីសម្រេចកិច្ចការវាស់វែងដីធ្លីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ហើយ​​អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ប្រធានកម្មវិធីតស៊ូមតិ និងប្រព័ន្ធផ្សព្វផ្សាយនៃអង្គការសមាគមធាងត្នោត លោក ឃុន តុលា សាទរចំពោះអ្វីដែល​ក្រសួងមហាផ្ទៃ ជំរុញ​​ឱ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធសម្រាប់សហគមន៍ប្រជាពលរដ្ឋ​ទូទៅ ព្រោះបញ្ហាដីធ្លីនេះ​ កើតឡើងយូរណាស់មកហើយ ម្យ៉ាងប្រជាពលរដ្ឋមួយចំនួន ក៏បានរងផលប៉ះពាល់ ពីការរំលោភបំពានដីធ្លីផងដែរ។

លោកថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ប្រសិនបើមានការយកចិត្តទុកដាក់ បានប្រសើរហើយសរាចរ ក៏ដូចជាសេចក្ដីណែនាំមួយនេះ មានភាពប្រសិទ្ធភាព ខ្ញុំគិតថា នឹងអាចដោះស្រាយបាន ហើយក៏អាចមានភាពប្រសើរឡើងដែរ ពីព្រោះមែ​ន​ទែនទៅរដ្ឋាភិបាលប្រហែលជាគាត់យល់ច្បាស់ថា បញ្ហាជម្លោះដីធ្លី​នៅក្នុងប្រទេសកម្ពុជាហ្នឹង កើតឡើង​ក៏ដោយសារ​ប្រជាពលខ្មែរយើងមួយចំនួនហ្នឹង ក៏អត់ទាន់មានបញ្ជីស្នាម ជាពិសេសគឺប្លង់ដី ប្លង់កម្មសិទ្ធិហ្នឹង អញ្ចឹង​ប្រសិនបើរដ្ឋពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធកាន់តែឆាប់ បញ្ចប់ការងារមួយនេះ ខ្ញុំគិតថា ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជានឹងអាចកាត់បន្ថយបាន»។

លោកក៏បានសំណូមពរ​ដល់​ក្រសួងពាក់ព័ន្ធ និង​អាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែគិតគូរដល់​សហគមន៍ដែល​មិនទាន់មានប្លង់កម្មសិទ្ធិ ឬមិនទាន់មានសុវត្ថិភាពដីធ្លីផងដែរ ដោយមិនគួរផាត់ពួកគាត់ចេញនោះទេ។ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណ ជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់៕

ក្រុមហ៊ុន Google សហការជាមួយគ.ជ.ប ទប់ស្កាត់ព័ត៌មានក្លែងក្លាយ
តំណាងក្រុមហ៊ុន Google កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។

លោកអ៊ីវ ហ្គោនស្ស៊ាឡេស ជាតំណាងមកពីក្រុម Google បានស្នើសុំទៅកាន់កម្មធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្នុងការបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប និង Google ប្រចាំនៅកម្ពុជាដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ឲ្យបានទាន់ពេលវេលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី២៥ មេសា។

ចំពោះការ បង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប និង Google លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា លោកនឹងរាយការណ៍ទៅគ.ជ.ប ដើម្បីពិនិត្យសម្រេច។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល លោក ហង្ស ពុទ្ធា ក៏បានស្នើឱ្យក្រុមហ៊ុន Google សហការលើការងារចំនួនបីចំណុច។ ដែលទី១ គ.ជ.ប បានស្នើឱ្យ Google ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទីតាំងបោះឆ្នោតលើប្រព័ន្ធ Google ឲ្យកាន់តែប្រសើរ។ ទី២ គ.ជ.ប ចង់ឱ្យ Google ជួយទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់។

ចំណែកចំណុចចុងក្រោយ គ.ជ.ប បានស្នើឱ្យក្រុមហ៊ុន Google ដកចេញនូវខ្លឹមសារព័ត៌មានដែលបំពាន និងប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា ចេញពីគេហទំព័រ YouTube។

មុនក្រុមហ៊ុន Google ស្នើគ.ជ.ប ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត លោក អ៊ីវ ហ្គោនស្ស៊ាឡេស ក៏បានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមកហើយ៕

ក្រុមយុវជននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងដើម្បីស្នើឱ្យបន្តស្វែករកយុត្ដិធម៌ជូនលោក ឈុត វុទ្ធី
ក្រុមយុវជនប្រមាណជា៣០នាក់ បាននាំគ្នាដាក់ញត្ដិទៅកាន់ក្រសួងយុត្ដិធម៌ដើម្បីស្នើឱ្យស្វែករកយុត្ដិធម៌ជូនលោកឈុត វុទ្ធីដែលជាសកម្មជនការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។

ការដាក់ញត្ដិនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលត្រូវនឹងខួប១១ឆ្នាំ នៃឃាតកម្ម សម្លាប់លោក ឈុត វុទ្ធីសកម្មជនការពារព្រៃឈើ។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត កំពុងបំពេញបេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាកន្លែងដែលលោកបានជីកកកាយអំពីសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់។

ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសង្គម និងបរិស្ថាន បង្ហាញការខកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដែលមិនទាន់ស្វែងរកឃើញជននៅពីក្រោយការរៀបចំឱ្យមានការបាញ់សម្លាប់សកម្មជនព្រៃឈើល្បីល្បាញមួយរូបគឺលោក ឈុត វុទ្ធី ដែលបានកើតឡើងកាលពី១១ឆ្នាំមុននៅក្នុងខេត្តកោះកុង៕

សកម្មជនបរិស្ថាន៖ មរណៈភាពលោក ឈុត វុទ្ធី នឹងមិនរារាំងដល់ការការពារព្រៃឈើឡើយ
សកម្មជនការពារបរិស្ថានថា ការស្លាប់របស់លោក ឈុត វុទ្ធី មិនធ្វើឱ្យអ្នកការពារព្រៃឈើដទៃទៀតភ័យខ្លាចនោះទេ។ ការលើកឡើងដូច្នេះធ្វើឡើងខណៈខួប១១ឆ្នាំនៃមរណៈភាព លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់កាលពី១១ឆ្នាំមុន។

លោក សាន់ ម៉ាឡា ដែលជាសកម្មជនបរិស្ថាន នៅថ្ងៃទី២៧ មេសានេះ បានប្រាប់ Newsroom Cambodia ថា «មរណភាពរបស់លោក ឈុត វុទ្ធី មិនមែនជាកត្តាបណ្ដាលឱ្យអ្នកការពារព្រៃឈើជាយុវជន ឬសហគមន៍មូលដ្ឋានហ្នឹង មានការបាក់ទឹកចិត្តភ័យខ្លាច លែងហ៊ានបន្ដសកម្មភាពតទៅទៀតទេ។»

សកម្មជនបរិស្ថានរូបនេះបានបន្ដថា អំពើអយុត្តិធម៌ និងឃាតកម្មលើកលោក ឈុត វុទ្ធី ជាកត្តាជំរុញចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំដើម្បីការពារធនធានធម្មជាតិដែលកំពុងសេសសល់នៅក្នុងប្រទេសកម្ពុជា។

លោក សាន់ ម៉ាឡា បន្ថែមថា មរណៈភាពរបស់ ឈុត វុទ្ធី កាន់តែបង្កើនសណ្ដានចិត្តឱ្យពលរដ្ឋទាំងអស់គ្នាឱ្យធ្វើការវែកមុខ និងបកអាក្រាតអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងជំនួញដែលយកធនធានធម្មជាតិដើម្បីទៅរកស៊ីបង្កើតភាពមានបានរបស់ពួកគេផងដែរ។

គួររំឭកផងដែរថា លោកឈុត វុទ្ធី ជាអតីតសកម្មជនការពារព្រៃឈើម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តកោះ កុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅពេលដែលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily។

ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសង្គម និងបរិស្ថាន បានបង្ហាញការខកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដែលមិនទាន់ស្វែងរកឃើញជននៅពីក្រោយការរៀបចំឱ្យមានការបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលបានកើតឡើងកាលពី១១ឆ្នាំមុននៅក្នុងខេត្តកោះកុង។ នេះបើតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា៕

ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជននឹងចាប់ផ្ដើមពីថ្ងៃទី ២៤ មេសានេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ មេសា បានប្រកាសបើកការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់នីតិកាលទី៧ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

លោកនុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា៖ «ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។» នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប។

អនុប្រធានគ.ជ.បរូបនេះតាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលបានលើកឡើងពីលទ្ធភាពនៃការបណ្ដឹងតវ៉ា និងដោះស្រាយបណ្ដឹងពីសំណាក់គណបក្សនយោបាយ ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដោយបានកំណត់ពេល ៥ថ្ងៃបន្ទាប់ពីគ.ជ.ប បដិសេធ។

លោក នុត សុខុម បានបន្តថា យ៉ាងតិចក្នុងរយៈពេល ៣០ថ្ងៃមុនការបោះឆ្នោតមកដល់ គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះគណបក្យនយោបាយទាំងអស់ដែលបានចុះឈ្មោះ ព្រមទាំងបញ្ជីរឈ្មោះបក្ខជនឈរឈ្មោះផ្លូវការនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស។

លោក នុត សុខុម ក៏បានជម្រាបជូនដល់ភាគីពាក់ព័ន្ធផងដែរអំពីនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈោ្មះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះអំពីភាពមានសិទ្ធិឈរឈោ្មះជាបេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន។ លោកបានលើកឡើងថា៖ «ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។»

ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

Q&A៖ ​ការ​ជួញ​ដូរស្រី្ត​នៅ​តែមាន ដែល​ចាំបាច់​ត្រូវ​មានការ​ទប់ស្កាត់​បន្ថែម​
ការ​ជួញដូរស្រ្តី នៅ​តែជាបញ្ហា​ដែល​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​​ដល់សាម៉ី​ខ្លួនរបស់ពួកគេ គ្រួសារ ក៏ដូចជាសង្គម ។ បញ្ហា​ទាំងនេះ​នៅតែ​បន្ត​កើតឡើង​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខាង​រាជរដ្ឋាភិបាល ​និង​អង្គការ​ខាងស្រ្តី​និង​កុមារ​នៅ​តែ​បន្ត​ទប់ស្កាត់ ​និង​ចេញ​វិធានការ ​ក៏​ដូចជា​វគ្គបណ្តុះបណ្តាលជារឿយៗ​ក្នុង​រឿង​នេះ។

ខាងក្រោមនេះ​ជា​កិច្ចសម្ភាសន៍​រវាង​អ្នកស្រី ​មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្រ្តី ​និង​កុមារ​នៃសមាគមកាពារសិទ្ធិមនុស្សអាដហុក និងកញ្ញា អ៊ួក ចាន់ធីដា ​ដែល​ជា​សិក្ខាកាម Newsroom Cambodia  កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីការជួញ​ដូរ​ស្រ្តី​នៅកម្ពុជា៖

Q: ជម្រាបសួរ​ អ្នកស្រី​សាអ៊ីម!

A: ចា៎!​ ជម្រាបសួរ!

Q: តើ​ការ​ជួញដូរ​ស្រ្តី​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ការ​កើនឡើង​ឬ​ថយចុះ? មូលហេតុ​អ្វី?

A: ដោយសារ​ខ្ញុំ​អត់​ទាន់​បាន​ផ្ទៀង​តួលេខ​ជាក់លាក់ ​ប៉ុន្តែ​យើង​ក៏​ឃើញ​មាន​រូបភាព​នៃ​ការ​បង្ខំ​រៀបការ​ទៅ​ចិន​ និង​រូបភាព​នៃ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៅ​ប្រទេសម៉ាឡេស៊ី និង​ប្រទេសថៃ​​មួយ​ចំនួន​ដែរ។ នេះ​ជា​តួ​លេខ​ដែល​ខាង​ ADHOC យើង​ទទួលបាន ​និង​មាន​ចំនួន​ច្រើន​នៅឡើយ​សម្រាប់​ការ​បង្ខំ​រៀបការ​ទៅ​ចិន ​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ម៉ាឡេស៊ី។

Q: តើ​ការ​ជួញដូរស្រ្តី​កើតឡើង​ក្នុង​ទម្រង់​ ឬ​រូបភាព​បែប​ណាខ្លះ?

A: ភាគច្រើន​ទៅ​ធ្វើការ​ជា​សេវាកម្ម​សម្អាត clinic service ឬ ធ្វើ​ការងារ​តាមផ្ទះ ​និង​ខាង​សេវាកម្ម​សម្អាត​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី។ ​ដោយឡែក​នៅ​ក្នុង​ប្រទេសចិន​យើង​ឃើញ​មាន​រូបភាព​នៃ​អ្នករៀបការ​ជាមួយ​បុរស​ជនជាតិចិន​ចាញ់បោក​មេខ្យល់​ ឬ​អ្នកជិតខាង​ដែល​ជា​បណ្តាញ​​របស់​មេខ្យល់។ ហើយ​ភាគច្រើន​គឺ​គាត់​ទៅ​រៀបការ​ជាមួយ​បុរស​ជាជនជាតិចិន​ដើម្បី​ពពោះ ​និង​បង្កើត​កូន​ឲ្យ​ជនជាតិចិន​បន្ត​ពូជពង្សវង្សត្រកូល​ ហើយ​នៅ​ក្នុង​នឹង​វា​មាន​រូបភាព​នៃ​ការ​រំលោភបំពាន​កេងប្រវ័ញ្ច ​និង​បង្ខំ​នៅ​ក្នុង​នឹង​ដែរ​ បិទ​សិទ្ធិ​សេរីភាព​ពួកគាត់ ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​វិលត្រឡប់​មក​ស្រុក​វិញ។

Q : នៅពេល​ដែល​មាន​បញ្ហា​ជួញដូរស្រី្ត​នៅតែ​បន្ត​កើតឡើង វា​នឹង​នាំឱ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​ពួកគេ និង​ចំពោះ​សង្គម?

A : ចា៎! នេះ​ជា​បញ្ហា​សង្គម​ដែល​រាជរដ្ឋាភិបាល ​និង​អង្គការ​សង្គមស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ហើយ​នៅ​ក្នុង​ហ្នឹង​ដែរ ​វា​ជា​វិបត្តិ​សង្គម​មួយ​ដែល​យើង​ឃើញ​មាន​រូបភាព​ភាគ​ច្រើន​ ​ដែល​ភាគច្រើន​​ពេល​គាត់​ទៅ​គាត់​គិត​ថា​គាត់​នឹង​អាច​មាន​ជីវភាព​ប្រសើរ​ឡើង​ ​ប៉ុន្តែ​រូបភាព​ដែល​យើង​ឃើញ​ជាក់ស្តែង​គឺ​ពេល​គាត់​ត្រឡប់មក​វិញ​គឺ​គាត់​មាន​បញ្ហា​ដូចជា​សុខភាពផ្លូវកាយ ផ្លូវចិត្តអត់ល្អ​។ ហើយ​អ្នកខ្លះ​វិប្បល្លាស​ស្មារតី​ មាន​ការ​បាត់បង់​ការ​ចងចាំ ​ខ្លះ​ទៀត​សុខភាព​របស់​គាត់​បាក់ស្បាត​តែម្តង ​ឬ​មិន​អាច​ធ្វើ​ការងារ​ដោយ​កម្លាំង​ទៀត​តែម្តង។

ហើយ​បញ្ហា​ទាំងអស់​នេះ​ពេលខ្លះ​ទុក​កូនតូចៗ​ឲ្យ​រស់នៅ​ជាមួយ​ជីដូនចាស់ ​ហើយ​ខ្លះ​កូន​ចៅតូចៗ​ទាំងនោះ​អត់​បាន​ទៅ​សាលា។ ណាមួយ​ដូច​យើង​ឃើញ​ស្រាប់​ហើយ ​មួយ​រយៈ​មុនមាន​ក្មេងៗ​លង់ទឹក​ហើយ​ជីដូន​ចុះ​ទៅ​ជួយ​គាត់​ក៏​លង់ទឹក​ជាមួយ​ដែរ។ អ៊ីចឹង​វា​មាន​ការ​បាត់បង់​អាយុជីវិត​ក្មេង​ និង​អ្នក​នៅ​មើលថែ​ពួកគាត់។ ហើយ​នៅពេល​ដែល​គាត់​ត្រឡប់​មកវិញ​វា​ជា​បន្ទុក​សម្រាប់​សង្គម។ អ៊ីចឹង​វា​មាន​បញ្ហា​ជា​ច្រើនទៀត​ដែល​ក្មេងៗ​ខ្លះ​ត្រូវ​បាន​គេ​រំលោភ​បំពាន​​នៅ​មូលដ្ឋាន ​ខណៈ​ដែល​ម្តាយ​របស់​គាត់​ទៅ​ធ្វើ​ការ​ក្រៅប្រទេស​ដែល​ត្រូវ​បាន​គេ​ជួញដូរ ជួនកាល​សមាជិក​គ្រួសារ​របស់​ខ្លួនឯង​ហ្នឹង​រំលោភបំពាន​កូន​របស់​ខ្លួនឯងហ្នឹង​ទៀត។

ហើយ​បញ្ហា​ខ្លះទៀត​គាត់​ថែម​ទាំង​ជាប់​បំណុល​ពីលើ​នឹង​ទៀត ខ្លះ​គាត់​ទៅ​គាត់​អត់​ដឹង​ថា​រក​មធ្យោបាយ​មកវិញ​របៀប​ណា​គាត់​ជួល​មេខ្យល់​នៅ​ក្នុង​តម្លៃ​ខ្ពស់ អ៊ី​ចឹង​ទាំងគាត់​ទាំងគ្រួសារ​ស្ថិត​នៅក្នុង​ស្ថានភាព​ជំពាក់​បំណុល​គេ​ អ៊ីចឹង​ប្រាក់ចំណូល​គាត់​អត់​រកបាន សុខភាព​ក៏​បាត់បង់​ថែម ទាំង​ជំពាក់បំណុល​គេ​ទៀត​ អ៊ីចឹង​វា​ជា​បញ្ហា​ធំ​មួយ​សម្រាប់​សង្គម​ដែរ ​ហើយ​ក៏​បញ្ហា​សម្រាប់​ខ្លួនគាត់ផ្ទាល់​ និង​គ្រួសារគាត់ទៀត។

Q: តើ​មាន​វិធីសាស្រ្ត​អ្វី​ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​រងគ្រោះ​ដោយ​ប្រយោល ​និង​ដោយ​ផ្ទាល់​នឹង​ដែរ​ ឬ​យ៉ាង​ណា?

A: វិធីសាស្រ្ត​ដែល​ពួកខ្ញុំ​បាន​ធ្វើ​កន្លងមក យើង​មាន​ទាំងវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល កម្មវិធីវិទ្យុ​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​សម្រាប់​ពួកគាត់។ យើង​មិន​ទប់ស្កាត់​មិន​ឲ្យ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​ទេ​តែ​យើង​ព្យាយាម​ឲ្យ​គាត់​ធ្វើ​ចំណាកស្រុក​ប្រកប​ដោយ​ទំនួលខុសត្រូវ និង​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​មុន​នឹង​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក។ ហើយ​យើង​ក៏​មាន​សកម្មភាព​តស៊ូមតិ ការ​ជួបប្រជុំ​ជាមួយ​អង្គការ​ដៃគូ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​និង​អាជ្ញាធរ​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់​។

ហើយ​ខាង​អាដហុក​យើង​ក៏​បាន​ជួបប្រជុំ​ជាមួយ​ស្ថានទូត ស្ថានកុងស៊ុល​ និង​ខាង​អង្គការ​នៅ​ក្រៅប្រទេស​ផងដែរ។ នៅ​ក្នុង​ហ្នឹង​យើង​ព្យាយាម​រក​មធ្យោបាយ​ក្នុង​ការ​សង្រ្គោះ ​និង​ផ្តល់​សេវា​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា​សេវាប្រឹក្សា​ការពារ​ផ្នែក​ច្បាប់ ​ដូចជា​មាន​មេធាវី​ការពារ​ពួកគាត់។ ហើយ​​មាន​​សេវា​ក្នុង​ការបញ្ជូន​ពួកគាត់​ត្រឡប់​មកវិញ​ និងបុគ្គលិក​សង្គម​ក្នុង​ការ​ជូន​ពួកគាត់​ត្រឡប់​ទៅ​មូលដ្ឋាន ​និង​សិក្សា​ពី​តម្រូវ​ការ​ជាក់ស្តែង​របស់​ពួកគាត់។ បុគ្គលិកសង្គម​របស់​យើង​មាន​ការ​ផ្តល់​សេវា​ដូចជា​ការ​ជូន​គាត់​ទៅ​ពេទ្យ​ព្យាបាល​​សុខភាព​ ហើយ​បើសិន​ជា​គាត់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ យើង​នឹង​បញ្ជូន​ពួកគាត់​ទៅ​ពេទ្យ ​ឬ​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត។

យើង​ក៏​ជួយ​គាំទ្រ​ដល់​គ្រួសារ​របស់​ពួកគាត់​ទៀត បាន​ន័យ​ថា​យើង​មាន​សេវាកម្ម​តាំង​ពី​បើក​រហូត​ដល់​ចប់​ករណី និង​ព្យាយាម​កុំ​ឲ្យ​គាត់​ទៅ​ចំណាក​ស្រុក ​ឬ​ការ​សម្រេច​ចិត្ត​ទាំង​ប្រថុយ​ដែល​អាច​រងគ្រោះ​កម្លាំងពលកម្ម​ ឬ​ការ​រំលោភបំពាន​ដោយ​ប្រការ​ណាមួយ។

Q: តើ​រដ្ឋាភិបាល​គួរ​ធ្វើ​បែបណា​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការ​ជួញដូរស្រ្តី?

A: ចា៎! ចំពោះ​បញ្ហា​ជួញដូរ​នេះ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​រាជរដ្ឋាភិបាល​នៃ​ប្រទេសដើម។ បាន​ន័យ​​ថា​ប្រទេស​យើង​នេះ​ជា​ប្រទេសសាម៉ី ហើយ​​និង​ប្រទេស​ដែល​ទទួល ឬ​ក៏​ប្រទេស​ដែល​ជន​រងគ្រោះ​គាត់​កំពុង​រងគ្រោះ។ អ៊ីចឹង តួនាទី​របស់​រដ្ឋាភិបាល​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​មាន MOU (អនុស្សារណៈយោគយល់គ្នា) ដែល​អាច​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​មាន​បុគ្គលិក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ឆ្លើយតប សង្គ្រោះ និង​អន្តរាគនម៍​ជួយ​ជនរងគ្រោះ។

ឧទាហរណ៍​ថា បើ​ជនរងគ្រោះ​គាត់​កំពុង​រងគ្រោះ​នៅ​តំបន់​ណាមួយ​ច្រើន យើង​គួរ​មាន​បុគ្គលិក​ប្រចាំការ​ដែល​ទទួលខុសត្រូវ​ផ្ដល់​សេវាសង្គ្រោះ និង​ប្រឹក្សាយោបល់​ជូន​គាត់​ទាន់​ពេលវេលា។ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវមាន​កញ្ចប់ថវិកា​ក្នុង​ការ​ជួយ​ជ្រោមជ្រែង និង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​ត្រូវ​ហ៊ាន​លើក​យក​បញ្ហា​ទាំងអស់ហ្នឹង​ដល់​ប្រទេស​គោលដៅ បានន័យថា ដល់​ប្រទេស​ដែល​ទទួល។

ហើយ​មួយទៀតដែរ គឺ​ជា​ការ​ជំរុញដែរ រដ្ឋាភិបាល​ត្រូវមាន​កញ្ចប់ថវិកា​ក្នុង​ការ​ផ្ដល់សេវា​ផ្លូវ​ច្បាប់​​ជូន​ពួកគាត់ និង​កញ្ចប់សំណង​របស់​រដ្ឋ​ដើម្បី​ជួយ​ពួកគាត់។ ប្រសិនជា​រដ្ឋាភិបាល​គាត់​មាន​កញ្ចប់ថវិកា​ហ្នឹង យើង​អាច​ផ្ដល់ជូននៅក្នុង​ករណី​ដែល​គាត់​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញ​ដូរ។ អ៊ីចឹង​រដ្ឋ​អាច​មាន​កញ្ចប់ថវិកា​ហ្នឹង​ដើម្បី​ជួយ​គាត់​នៅក្នុង​ការ​សម្រួល​ឱ្យ​គាត់​មាន​ការងារ​ធ្វើ មាន​ជីវភាព​សមរម្យ ប្រកបរបរ​នៅក្នុង​ស្រុក ។

ពេលខ្លះ​រដ្ឋាភិបាល​យើង​ក៏​មាន​ការ​ពិបាក ប៉ុន្តែ​យើង​គួរមាន​យន្តការ​ជាក់លាក់​នៅក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជនប្រព្រឹត្ត​ដែល​ក្រៅប្រទេស។ អ៊ីចឹង​រវាង​រដ្ឋ ​និង​រដ្ឋសហការ​គ្នា​ដើម្បី​វែកមុខ​ជនប្រព្រឹត្ត​នៅ​ខាងក្រៅប្រទេស​ដើម្បី​ចាប់​មេខ្យល់ និង​ជនសង្ស័យ​ទាំងអស់នោះ​មក​សួរ​ចម្លើយ និង​មក​ដាក់​ទោសទាន់ ហើយ​ប្រសិន​ជា​អត់មាន​វិធានការ​ទាំងអស់ហ្នឹងទេ ជន​រងគ្រោះ​នៅតែ​បន្ត​រងគ្រោះ និង​ការ​ជួញដូរ​នៅតែ​បន្ត​កើតមាន​ឡើង​ជាបន្តបន្ទាប់។

Q: ចាស៎! មកទល់ឥឡូវ តើ​រាជរដ្ឋាភិបាល​គាត់​បាន​សង្គ្រោះ​ការជួញដូរ​ស្រ្តី​​ប្រហែលជា​ប៉ុន្មាន​ករណីដែរ?

A: យើងឃើញ​មាន​ច្រើនដែរ តែ​ការ​ជួយ​ទាំងអស់នោះ ចង់​មិនចង់​វា​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នៅក្នុង​ការ​ជួយ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ គឺ​កញ្ចប់ថវិកា​ទាំងអស់នោះ​គឺ​ចេញពី​អង្គការ​អភិវឌ្ឍ​ និង​សង្គមស៊ីវិល យើង​អត់ទាន់​ឃើញ​កញ្ចប់ថវិកា​មកពី​ខាង​រដ្ឋ​ក្នុងការ​ជួយ​ផ្ដល់​សេវា​ពេញលេញ ហើយនិង​មាន​ការ​ខ្វះ​ធនធាន​មនុស្ស​នៅក្នុង​ការ​ជួយសង្គ្រោះ និងអន្តរាគមន៍​សេវា​ពេញលេញ។

យើង​ចង់​ឃើញ បានន័យ​ថា​ជា​របស់​រដ្ឋ​តែម្ដង​ទាំងមណ្ឌល​ទាំងការជួយផ្ដល់​សេវា​អីផ្សេងទៀត ហើយនិង​ការប្រឹក្សាយោបល់​ដោយ​ក្រមសីលធម៌វិជ្ជាជីវៈហ្នឹង យើង​មិនទាន់​ឃើញ​មាន​ពេញ​លេញទេ។ ប៉ុន្តែ​យើង​ឃើញមាន​ការប្ដេជ្ញាចិត្ត​របស់​ពួកគាត់​ដែរ។ ប៉ុន្តែ​ការ​ប្ដេជ្ញាចិត្ត​វា​ត្រូវ​ឆ្លើយតប​នឹង​ការអនុវត្ត​ជាក់ស្ដែង មាន​ធនធាន និង​មាន​មនុស្ស​ក្នុង​ការ​ធ្វើ​ការ​ជាក់លាក់​ដែរ។

Q: ចា៎! អរគុណ​អ្នកស្រី ​សាអ៊ីម ​សម្រាប់​ការ​ផ្តល់​កិច្ចសម្ភាស!

A: ចា៎! អរគុណ​ច្រើន៕

Voxpop៖ ទស្សនៈពលរដ្ឋ​លើការផ្លាស់​ប្តូរសេវាទូរស័ព្ទ​ចល័ត​ដែល​អាច​ប្តូរ​​លុយទៅ​កញ្ចប់​គម្រោងថ្មី
សមាគមប្រតិបត្តិករទូរគមនាគមន៍(ស.ទ.ប.ក) បានចេញសេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃទី២២ ខែ១២ ឆ្នាំ២០២២​ ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​នឹងផ្លាស់ប្តូរ​កញ្ចប់​គម្រោង​ដែល​សាធារណជនកំពុងប្រើបច្ចុប្បន្នទៅជាកញ្ចប់គម្រោងថ្មីចាប់ពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ​២០២៣។ សមាគមប្រតិបត្តិករទូរគមនាគមន៍​អះអាង​ថា គម្រោង​នេះ​​ធ្វើឡើង​ដើម្បី​ផ្តល់​តម្លាភាព​ជូន​ដល់​អតិថិជន ដោយ​មាន​ការបែងចែកទំហំទិន្នន័យអ៊ីនធើណិតច្បាស់លាស់ ចំនួន​នាទី​សម្រាប់​ការហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។

សមាគម​ប្រតិបត្តិករទូរគមនាគមន៍បានបញ្ជាក់ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​អស់ និង​បញ្ឈប់​សេវាក​ម្ម​គម្រោង​ប្តូរ​ប្រាក់​ជា​មុ​ន​​នៅ​ថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២៣។ ហើយ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​កាន់​សាខា​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​គម្រោង​ថ្មី។ ចំពោះអតិថិជនដែលមិនបានទៅផ្លាស់ប្តូរគម្រោងថ្មីនេះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក និង​ផ្លាស់ប្តូ​រ​ទៅ​កាន់​គម្រោង​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​មុន​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋ​ចំនួន​៦​​នាក់​​បា​ន​ផ្តល់បទសម្ភាសន៍​ដល់ Newsroom Cambodia អំពី​មតិ​របស់​ពួកគេ​ជុំវិញ សេចក្តី​ជូន​ដំណឹង​របស់​សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាក់ទង​ជាមួយ​ការផ្លាស់ប្តូរ​សេវា​ទូរស័ព្ទ​ចល័តពីកញ្ចប់គម្រោងប្រើបច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មី។

លោក កុសល ពិសិដ្ឋ ​អ្នកកាត់តវីដេអូបានលើកឡើងថា តាម​បទពិសោធន៍​របស់​លោក​រយៈពេល​ដែល​ចេះ​ប្រើ​ទូរស័ព្ទ​មក​នៅ​ឆ្នាំ២០០៥ ពេលនោះមិនទាន់មានគម្រោងប្តូរលុយទេ ហើយ​ការប្រើប្រាស់គឺបានតិចណាស់។ លោកថា ចាប់​តាំងពី​មាន​គម្រោង​ប្តូរ​លុយ​មក​ការ​តេ​ក្នុង​ប្រព័ន្ធ​ការប្រើប្រាស់ទៅ​លើសេវាកម្មនានាមានភាពងាយស្រួលជាងមុន និង​មិនសូវ​កាត់​លុយ​ដូច​ពី​មុន​ឡើយ។

លោក កុសល ពិសិដ្ឋ

លោកបានបន្ថែមថា ប្រសិនបើគោលការណ៍​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​លុប​បំបាត់​ការកេង​ចំណេញ​​ពី​អតិថិជន​គឺ​លោក​គាំទ្រ​ព្រោះ​ជា​ទូទៅ​នៅ​ពេល​ដែល​លោក​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​តែងតែ​មាន​ការកាត់​ដោយ​មិ​ន​ដឹង​មូលហេតុ​ហើយ​ប្រសិនបើ​ក្រសួង​មាន​គោលការណ៍​ដាក់​​​អតិ្ថភាព យកអតិថិជនជាគោលដៅធំមានន័យថាអាចជួយសម្រួលអតិថិជន កុំ​ឱ្យ​ក្រុមហ៊ុន​​កេង​​ចំណេញ​បាន​តទៅ​ទៀត​។​

លោកបានបន្តថា៖ «ជាមួយកញ្ចប់សេវាប្រើប្រាស់ទាក់ទងនិងប្រព័ន្ធទូរស័ព្ទ អាហ្នឹង​ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រើ​រាល់ថ្ងៃ​ដូចជា​មិន​ជា​បញ្ហា​ចោទ​អី​ធំ​ទេ ហើយណាមួយឥឡូវអាចតេក្នុងប្រព័ន្ធអីស្រួល តែ​គ្រាន់​តែ​មានបញ្ហាសេវាទូរស័ព្ទ ដោយសារ​តែ​ឥឡូវ​ហ្នឹង​គឺ​ប្រើប្រាស់​អត់​ដូច​មុន​ទេ​គឺ​ប្រើ​ទាល់​តែ​រកទីតាំង​ដែល​ត្រឹមត្រូវ​មិន​ចឹង​ទេ​បើ​ក្នុង​បុ​រី​គឺអត់មានសេវាប្រើប្រាស់ពិបាកមែនទែន តែបើ​​ពាក់ព័ន្ធ​ជាមួយ​កញ្ចប់​សេវាកម្មប្រើប្រាស់គឺមិនមានបញ្ហាទេ»។

លោក គេច សុគន់ ​ពេទ្យ​សត្វ​នៅ​រាជធានី​ភ្នំពេញ​យល់​ថា៖ «ក្នុងនាម​ជា​អ្នក​ប្រើប្រាស់​​សេវា​ក​ម្ម​ទូរស័ព្ទ ចំពោះគោលនយោបាយនេះ​មានលក្ខណៈផ្លាស់ប្ដូរ ឬ​កំណែ​ទម្រង់​ថ្មី​ដ៍​ធំ​មួយ​​ដែរ។ ខ្ញុំ​កំពុងរងចាំមើល និង​សង្ឃឹម​ថា​ការផ្លាស់ប្ដូរ ឬ​​កំណែទម្រង់​នេះ​នឹង​នាំ​ឱ្យ​ការផ្ដល់​សេវា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​កាន់តែល្អប្រសើរ»។

លោក គេច សុគន់

កញ្ញា ចិត្ត ស្រីយ៉ា ​ដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានយល់ឃើញថា៖ «វានឹង​ល្អ​ប្រសិនបើ​ក្រុមហ៊ុន​ទូរស័ព្ទទាំងអស់ហ្នឹង គាត់កំណត់យកការដូរលុយគម្រោងតែមួយ។ ឧទាហរណ៍​១ដុល្លារ​ដូរ​បានប៉ុន្មាន គាត់​ប្រាប់​អតិថិជន​មក​ថា ១ដុល្លារដូ​រ​គម្រោងនេះ​បាន​ប៉ុណ្ណោះ​ ហើយអ៊ីនធឺណិតបានប៉ុននេះ សារបានប៉ុននេះ តែមួយមុខអ៊ីចឹកមកបានហើយ។ ព្រោះ​នៅ​ពេល​ដែល​មាន​គម្រោង​ច្រើន​អ៊ី​ចឹង ខ្ញុំជា​អ្នកប្រើ​ក៏​មានអារម្ម​ណ៍​ថា​រញ៉េរញ៉ៃ​ក្នុងការប្រើ គួរ​យក​មួយណា​គួរអត់មួយណា»។

កញ្ញា ចិត្ត ស្រីយ៉ា ក៏បានសំណូមពរឱ្យក្រុមហ៊ុនផ្ដល់សេវាទូស័ព្ទគិតគូរពីទិន្នន័យអ៊ីនធឺណិត ទិន្នន័យសារ ទិន្នន័យខល ធ្វើយ៉ាងណា​ឱ្យសមរម្យ និងគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់​។

លោក សុវណ្ណឡេងឡេង​ ជាសិល្បៈករខាងចាប៉ីដងវែងមួយរូបបានលើកឡើងថា៖ «បើ​តាម​គំនិត​របស់​ខ្ញុំ​បើសិន​ជា​ប្តូរ​គម្រោង​លក្ខណៈ​មា​ន​តម្លាភាព​ត្រឹមត្រូវ​ឧទាហរណ៍​ថា​ក្រុមហ៊ុន​នេះផ្លាស់ប្តូរ​ក្នុង​មួយដុល្លារ​ដូរ​បាន1G or 500MB គឺ​ឲ្យបា​នដូ​ចគ្នា​ហើយ​មាន​សុពលភាព​ត្រឹមត្រូវ»។

លោកបានបន្តថា៖ «ហើយបើប្តូរ​ទៅ​ជា​គម្រោង​ជាក់លាក់​នៅថ្ងៃ២៨​នឹង​មែន​គឺ​ខ្ញុំ​ពិត​ជា​ពេញចិត្ត​បើ​សិន​ជាទៅតាមលក្ខខណ្ឌហើយច្បាស់លាស់»។

លោក សុវណ្ណឡេងឡេង

លោកសុវណ្ណឡេងឡេង បន្ថែម​ថា លោក​បាន​សង្កេតឃើញ​ថា កន្លង​មក​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​តែងតែ​ជួបបញ្ហាកាត់លុយក្រោយពេលបញ្ចូលហើយ ដោយសារ​គម្រោង​ផ្សេងៗ​ក្រៅ​ពី​គម្រោង​ប្ដូរ​លុយ ជាហេតុនាំឱ្យខ្វះលុយមិនអាចប្ដូរបាន។ លោក​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្ដល់​តែ​សេវាប្ដូរលុយដែលមានតម្លាភាព មិន​បញ្ឈប់​ការផ្ដល់​គម្រោង​ក្រៅ​ដើម្បី​ជៀស​វាង​​បញ្ហា​កាត់​លុយ។

តាមរយៈកិច្ចសម្ភាសន៍តាមតេលេក្រាម កញ្ញា ស៊ុន​ ស្រីណៃ អ្នកសម្របសម្រួលការរៀនសូត្រ និងអភិវឌ្ឍន៍យុវជននៃសមាគមបណ្ដាញយុវជនកម្ពុជា​បាន​បង្ហា​ញ​ចំណាប់​អារម្មណ៍​ចំពោះ​​គម្រោង​​​នៃការ​ផ្លាស់ប្តូរនេះថាប្រសិន​បើ​ប្រព័ន្ធនៃការដូរលុយមាន​ភាពល្អប្រសើរ​ជាងមុន ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ នេះជារឿងដែលល្អសម្រាប់យើងក្នុង​នាម​​​ជា​អតិថិជន​​ប្រើ​ប្រាស់​ប្រព័ន្ធនានា​របស់​ក្រុមហ៊ុនសេវា​ទូរស័ព្ទនៅកម្ពុជាផ្ទាល់។

កញ្ញា ស៊ុន ស្រីណៃ

កញ្ញាថា៖ «ប្រសិន​ជាការ​ផ្លាស់ប្តូរ​គម្រោង​ ផ្តល់ភាពងាយស្រួល​ទៅដល់អតិថិជន​​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ ហើយបើសិនជា​គម្រោង​ហ្នឹង​ប្តូរ​លុយ​ទៅ​ធ្វើអោយនៅ​តែរក្សា​ចំនួន​លុយ​ឬក៏រក្សា​នូវ​ចំនួនការ​កាត់សាច់ប្រាក់​នៅពេលដែលយើងប្រើប្រាស់​អ៊ីនធឺណែត​ ​នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​​ការខលហៅ​​ ឬការផ្ញើសារ​ទៅ​កាន់ដៃគូរ​ផ្សេងទៀត​ នៅតែរក្សា​ការកាត់​ចំនួន​លុយ​ហ្នឹង​ដដែលក្នុងចំនូនតិច គម្រោង​ហ្នឹង​បងគិតថា​ល្អ ប៉ុន្តែ​បើស្រប​ពេល​នៃការផ្លាស់ប្តូរ​គម្រោង​ដូរ​លុយហ្នឹង ឧទាហរណ៍ថាប្តូរ​ពីចំនួនពីប៉ុន្មានទៅប៉ុន្មានអញ្ចឹង»។​

កញ្ញាក៏បានបន្ថែមថា៖ «ប៉ុន្តែនៅ​ពេលដែលអតិថិជន​ប្រើ​​អ៊ីនធឺណេត នៅពេលដែលគាត់ខល ចេញ ឬក៏គាត់ផ្ញើរសារ​ មានការ​កាត់ថវិការច្រើន​​ហើយ​ធ្វើអោយ​ការប្រើប្រាស់ប្រព័ន្ធ ​អ៊ីន​​​​​​ធឺ​​ណិត​​​មានភាពយឺតយ៉ាវ​ ឬបញ្ហាផ្សេងៗ វានឹងជារឿងមួយមិនល្អសម្រាប់ការផ្លាស់​ប្តូរនូវ​គម្រោងការដូរ​លុយ ហ្នឹង​ហើយ​មួយទៀតហ្នឹង​គឺអ្នក​ប្រើប្រាស់ក៏មានភាពធុញទ្រាន់​ ភាព​មិ​ន​ពេញចិត្តនៅក្នុងការប្តូរគម្រោង​ហ្នឹងដែរ​»។

យុវជន គីម ជីលីន និស្សិតសង្គមវិទ្យានៅសាកលវិទ្យាភូមិន្ទភ្នំពេញបានផ្តល់បទសម្ភាស៍ថា នៅពេលដែលក្រសួងប្រៃសនីយ៍បានរៀបចំ​ធ្វើកំណែទម្រង់លើសេវាទូរស័ព្ទនៃក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនៅកម្ពុជាបែបនេះ វា​ជា​ផ្នែក​មួយ​​នៃការលើកកម្ពស់ទៅលើតម្លាភាព​នៃ​គម្រោង​ថវិការ​របស់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​សេវាទូរស័ព្ទនៅកម្ពុជា ។

លោកថា៖ «នៅ​ពេ​ល​ដែលក្រសួងចាប់ផ្តើមពង្រឹងស្តង់ដាសេវាទូរស័ព្ទអី​ទាំង​អស់ហ្នឹង ខ្ញុំ​អាច​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​សម្រាប់ការរៀនសូត្រ​ខ្ញុំបានល្អប្រសើរទៀត ហើយ​អ្វី​ដែល​សំខាន់​ចុង​ក្រោយ​នោះ​គឺ​ខ្ញុំ​អាច​សន្សំ​សំចៃ​ថវិកា​​ខ្លះផងដែរ ពីព្រោះ​កន្លង​ទៅ​នៅ​ពេល​ដែល​ក្រសួង​មិន​ទាន់​​បា​ន​​រឹត​បន្តឹងក្នុង​ចំណុចហ្នឹង​ ខ្ញុំប្រើសេវាទូរស័ព្ទទាំងអស់ហ្នឹង អស់​លុយ​ពីមួយ​ខែ​ទៅ​មួយ​ខែ​ចន្លោះ​ពី​៥​ដុល្លារ​ទៅ​៦ដុល្លារ ឬក៏ឈានចូលជិត១០ដុល្លារទៅ​តាមតម្រូវការ​ តែនៅពេល​កំណត់​បែប​នេះ​ខ្ញុំ​គិត​ថា​​វា​នឹងជួយសន្សំសំចៃថវិកា ទាំងខ្ញុំផ្ទាល់ជានិស្សិត និង ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ទទួល​សេវាកម្មទូរស័ព្ទបែបហ្នឹងដែរ»។

លោក គឹម ជីលីន

យុវជនរូបនេះបន្តថា៖ «ខ្ញុំនៅតែលើកទឹកចិត្តឱ្យក្រសួង​បន្តរឹត​បន្តឹង​ទៀត​ហើយ​ជួយ​ព្យាយាម​ជម្រុញ​យ៉ាងណាឱ្យសេវាទូរស័ព្ទអាចដើរលឿននៅគ្រប់ទីតាំង គ្រប់​ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ដ​ល់ទីជនបទ ដើម្បី​ឱ្យ​ប្រជាជន​ដែល​នៅ​ទី​ជនបទ​អាច​ទទួល​បានសេវា​ទូរស័ព្ទ​ក្នុង​ការរៀនសូត្រ ក្នុងការប្រើប្រាស់ក្នុងការទាក់ទងជាដើម»៕​

រដ្ឋាភិបាលចេញវិធានការបន្ថែមសម្រាប់គ្រប់គ្រងផលប៉ះពាល់និងជំរុញទេសចរណ៍
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់អាជីវកម្មនិងធុរកិច្ចឲ្យស្តាឡើងវិញ។ ការសម្រេចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយវិស័យឯកជននិង ក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមចំនួន ៣ សម្រាប់គ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាដោយបានលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែតម្លៃសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ចីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាបសម្រាប់រយៈពេល ៣ ខែ(មករាដល់មីនា)ឆ្នាំ២០២៣ និងបានសម្រេចបន្តផ្តល់ការសម្របសម្រួលតាមរយៈការបញ្ឈប់តួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងចំពោះវិស័យទេសចរណ៍ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានសម្រេចជួយជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើរសុំប្រាក់កម្ចីពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ផងដែរ។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមការសង្កេតរបស់រាជរដ្ឋាភិបាល បានមើលឃើញពីស្ថានភាពសង្គមសេដ្ឋកិច្ចពាណិជ្ជកម្ម, តំបន់និងប្រទេស ទើបរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមនេះ ដើម្បីគ្រប់គ្រងនិងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដែលគ្មានភាពច្បាស់លាស់នេះ។

លោកស្រី ឆាយ សុីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជាយល់ឃើញថា៖​ «វិធានការដែលរាជរដ្ឋាភិបាលបានបន្ថែមនេះ គឺជារឿងមួយដែលជួយកាត់បន្ថយការចំណាយរបស់អាជីវករទេសចរណ៍ បើទោះបីកម្ពុជាបានបើកទ្វាទេសចរណ៍ជាច្រើនខែមកហើយក៏ពិតមែនប៉ុន្តែ ចំនួនភ្ញៀវដែលមកទស្សនាកម្ពុជានៅមានកម្រិតនៅឡើយដោយចំនួនភ្ញៀវទេសចរបច្ចុប្បន្នមិនទទួលបានពាក់កណ្តាលនៃឆ្នាំ២០១៩នៅឡើយ»។

លោកស្រីបន្តថា វិធានការនេះជាការលើកទឹកចិត្តដល់សេវាករគ្រប់ទីតាំងទេសចរណ៍ដែលបានប្រឹងប្រែងកន្លងមក ហើយនៅថ្ងៃខាងមុខ លោកស្រីរំពឹងថា នឹងទទួលបានភ្ញៀវត្រឡប់មកវិញប្រមាណ ៤លាននាក់ព្រោះ ព្រឹត្តិការណ៍សុីហ្គេម និងការប្រកាសហ្សឺរ៉ូកូវីដ(កូវីដសុន្យ)របស់ប្រទេសចិនដែលជាកត្តាជំរុញដល់កម្ពុជាក្នុងការទទួលបានភ្ញៀវត្រឡប់មកវិញ។

លោកស្រីក៏បានសំណូមពរឲ្យរាជរដ្ឋាភិបាលជួយជំរុញការលក់ផលិតផលក្នុងស្រុកផងដែរ ដូចជាចំណីអាហារ និងវត្ថុអនុស្សវរីយ៍ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់ភ្ញៀវទេសចរទាំងនោះ។

សូមរំលឹកថា សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរនិងខេត្តមួយចំនួនទៀតគឺមានកំណើនគួរឱ្យកត់សម្គាល់ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិក៏ដូចជាធុរជននិងវិនិយោគិន។ក្នុងឆ្នាំ២០២១ដល់២០២៣រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវី-១៩និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀតទៅលើការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញប្រកបដោយគុណភាព៕

អ្នកស្រលាញ់ភេទដូចគ្នានិយាយថា ខ្លួនចាប់ផ្តើមមានក្តីសង្ឃឹម
អ្នកស្រលាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជាបានអះអាងថា ពួកគេបានចាប់ផ្តើមទទួលបានពន្លឺកាន់តែមុតមាំបន្ទាប់ពីអង្គការសហប្រជាជាតិស្នើរឲ្យកម្ពុជាចុះក្របខណ្ឌអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែមករា។ ការស្នើនេះបានធ្វើឲ្យគ្រួសារអ្នកស្រលាញ់ភេទដូចគ្នាទាំងអស់ចាប់ផ្តើមមានភាពក្លាហានក្នុងការបង្ហាញពីអ្វីដែលជាខ្លួនរបស់ពួកគេ។

«កម្ពុជាមិនទាន់មានច្បាប់ដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ ព្រោះមិនថាប្រជាជនខ្មែរទាំងអស់ក៏ដូចជាសមាជិកនៃសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា គឺជាសមាជិកដ៏មានតម្លៃក្នុងសង្គម និងមានសិទ្ធិរស់នៅប្រកបដោយសេរីភាពនិងសមភាព» នេះយោងតាមប្រសាសន៍របស់លោកម៉ាឌ្រីហ្គាល់ បូឡូ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទស្សនកិច្ចរយៈពេលជាង១០ថ្ងៃមកនេះ។

នៅថ្ងៃទី២៧ ខែមករានេះ លោក គុយ ធីតា ជាស្ថាបនិកនៃ Love diversity បានប្រាប់ Newsroom Cambodia ថានេះជារឿងល្អបើសិនកម្ពុជាមានក្របខណ្ឌអាពាហ៍ពិពាហ៍ចំពោះអ្នកស្រលាញ់ភេទដូចគ្នានេះ និងដល់ពេលហើយដែលកម្ពុជាគួរទទួលបានក្របខណ្ឌនេះ។

លោកបានបន្តថា៖ «បច្ចុប្បន្ននៅកម្ពុជាមិនទាន់ទទួលបានពេញលេញនូវក្របខណ្ឌអាពាហ៍ពិពាហ៍ ឬសំបុត្រអាពាហ៍ពិពាហ៍ ដូចនេះយើងក៏គ្មានសិទ្ធិទទួលបាននូវសៀវភៅគ្រួសារដែលនឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជាការយកកូនចញ្ចឹមគឺគ្មានសិទ្ធិពេញលេញទៅលើកូនឡើយ ហើយពេលខ្លះឪពុកម្តាយបង្កើតរបស់គេទៀមទាយកកូនទៅវិញក៏មាន ដែលករណីបែបនេះគឺមិនទាន់មានផ្លូវច្បាប់ណាមួយដែលអាចការពារបានទេ»។

បច្ចុប្បន្នក្រុមការងាររបស់លោកក៏កំពុងធ្វើការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់ចំណេះដឹងពីអ្នកស្រលាញ់ភេទដូចគ្នានេះផងដែរ។ អ្វីដែលលោកនិងក្រុមការងារបានធ្វើគឺស្ថិតនៅគោលដៅតែមួយគឺជំរុញសិទ្ធិមនុស្ស ព្រោះមនុស្សទាំងអស់សមនឹងទទួលបានសិទ្ធិរបស់ពួកគេ ទោះពួកគេមានរូបរាងពណ៌សម្បុរ ឬចំណង់ចំណូលចិត្តបែបណាក៏ដោយ។ នេះបើលោក គុយ ធីតា។

លោកហ៊ុន សុភារ៉ា ជាអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាម្ចាស់គម្រោងអេខ្លួន( Eh Kloun ) បានលើកឡើងថា ការដែលអង្គការសហប្រជាជាតិជម្រុញឱ្យកម្ពុជាអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការស្របច្បាប់នោះជារឿងល្អ ដោយសារធម្មតាមនុស្សទាំងអស់គ្នា គឺសុទ្ធតែចង់មានសិទ្ធិរៀងៗខ្លួន ហេតុនេះអ្នកស្រឡាញ់ភេទដូចគ្នាក៏គាត់ចង់មានសិទ្ធិរៀបការស្របច្បាប់ មានសំបុត្រអាពាហ៍ពិពាហ៍ដូចនឹងអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរ។

លោកបានបន្ដថា កម្ពុជានឹងអាចលុបបំបាត់ការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ដោយងាកមកគាំទ្រពួកគេបន្ថែមវិញ ខណៈដែលមានគម្រោងជាច្រើនកំពុងលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នា។

ម្ចាស់គម្រោងអេខ្លួនរូបនេះបានឲ្យដឹងថា៖ «ប្រសិនជាកម្ពុជាយើងអាចមានច្បាប់ហ្នឹងកើតឡើងមក គឺវារឿងល្អមួយដែលធ្វើឱ្យកម្ពុជាយើងលុបបំបាត់ការរើសអើង ក៏ដូចជាគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាជាងមុន ឱ្យកម្ពុជាយើងមានចម្រុះច្រើនជាងមុន និងទូលំទូលាយជាងមុន។ ដោយសារតែឥឡូវនេះ គឺយើងមានគម្រោងជាច្រើនមែនទែនដែលធ្វើការទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ហើយសង្ឃឹមថា Project (គម្រោង) ដែលយើងមានទាំងប៉ុន្មាននេះគឺជួយឱ្យខាងស្ថាប័នរដ្ឋក៏ដូចជារាជរដ្ឋាភិបាលគាត់នឹងឃើញនូវសក្ដានុពលរបស់ពួកយើង។»

លោកសុភារ៉ា រំពឹងថាទៅថ្ងៃមុខ កម្ពុជាអាចនឹងច្បាប់មួយនេះ គ្រាន់តែថាវាអាចនឹងយូរ ឬក៏ឆាប់ពីព្រោះថា ការតាក់តែងច្បាប់មួយៗ វាត្រូវការចំណាយពេលយូរដើម្បីអនុម័ត។ លោកសង្ឃឹមថា យើងនឹងអាចទទួលបានដំណឹងល្អ ហើយក៏ដូចជា កម្ពុជាយើងនឹងមានភាពប្រសើរឡើងខ្លាំងជាងមុនទៀត នៅពេលដែលយើងមានច្បាប់ហ្នឹង ពីព្រោះថាយើងផ្ដោតទាំងអស់គ្នា មិនថាអ្នកស្រឡាញ់ភេទផ្ទុយគ្នា ឬក៏អ្នកស្រឡាញ់ភេទដូចគ្នាទេ គឺយើងមានសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍ដូចគ្នា។

កញ្ញាសាម សាវតី្ត ជានិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានលើកឡើងថា៖ «ខ្ញុំបានឃើញប្រទេសជិតខាងមិនថាច្បាប់របស់ប្រទេស និងប្រជាជនរបស់ពួកគេទេគឺបានបើកចិត្តទូលាយដើម្បីទទួលយកក្របខណ្ឌអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាដោយគ្មានការរើសអើងឡើយ ដែលធ្វើឲ្យគ្រួសារអ្នកស្រលាញ់ភេទដូចគ្នាមានអារម្មណ៍កក់ក្តៅនិងហ៊ានបង្ហាញអ្វីដែលជាខ្លួនឯង។»

សូមរំលឹកថា កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៣កន្លងទៅនេះ លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ បាន ជំរុញឱ្យកម្ពុជាទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាស្របច្បាប់។ នៅក្នុងតំបន់អាស៊ាន ប្រទេសថៃជាប្រទេសដំបូងគេ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា៕