ភួង សុធីនី (Phuong Sothiny) – Newsroom Cambodia

បទយកការណ៍៖ វេទិកាពិភាក្សាបញ្ហាសំណល់ ជំរុញការកែច្នៃឡើងវិញនៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងបរិវេណហ្វេកតូរីភ្នំពេញ(Factory Phnom Penh)តាមបណ្ដាយផ្លូវ៦០ ម៉ែត្រ ដែល​មាន​មនុស្ស​កុះករ​គ្រប់វ័យ និងចម្រុះជាតិសាសន៍​ជាង៥០០នាក់ ចូលរួម​ក្នុងវេទិកា​ពិភាក្សា​បញ្ហា​​សំណល់​ឬ Waste Summit Cambodia 2024 នៅក្នុងប្រទេសកម្ពុជា។

វេទិកាពិភាក្សាបញ្ហាសំណល់លើកទី៧នេះ  ធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​ជំរុញការសន្ទនាប្រកបដោយនិរន្តរភាព និងជាវេទិកាមួយបង្កើនឱ្យមានភាព​សហការ​រវាង​អ្នក​ជំនាញបរិស្ថាន អ្នកវិនិយោគ សហគ្រិន តំណាងរដ្ឋាភិបាល​និងភាគីពាក់ព័ន្ធ​ផ្សេង​ទៀត។

កញ្ញា​ នួន ម៉ូនីកា​​ ដែលជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និង​ជាអ្នករៀប​ចំ​កម្មវិធី​វេទិកា​ពិភាក្សា​ពីសំណល់ បានប្រាប់ Newsroom Cambodia ថាវេទិកាចង់ជំរុញឲ្យមាន​ការគ្រប់គ្រង និងគិតគូពីការ​កែច្នៃសំណល់។

អ្នករៀប​ចំ​កម្មវិធី​សម្បុរស្រអែមរូបនេះ​ ឱ្យដឹងថា​ពីមួយឆ្នាំ​ទៅមួយឆ្នាំ មានការកើនឡើង​ទាំង ចំនួនអ្នកចូលរួម​ និងកម្រិត​នៃការយល់ដឹងរបស់ពួកគេ ដោយ​សារវេទិកានេះ បានបណ្តុះគំនិត និងជំរុញការស្វែងយល់​ពីបញ្ហាសំណល់ ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និងសហគមន៍​។

កញ្ញា ម៉ូនីកា ពន្យល់ពីសារៈ​សំខាន់ពីការ​ជជែកអំពី​សំណល់យ៉ាងដូច្នេះ៖ «​ពួកគេ​ចាប់ផ្តើម​ឆ្លុះបញ្ចាំង​សកម្មភាពនៃ​ការគ្រប់គ្រងសំណល់​របស់​ពួកគេ […] ការ​​យល់​ដឹង​​ពីការ​គ្រប់គ្រង​សំរាម​ជាវិធីសាស្ត្រ​ដែល​មនុស្ស​អាច​គ្រប់គ្រង​​ជីវិត​​ខ្លួនឯង​បាន​»។

កញ្ញា នួន ម៉ូនីកា ជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Konrad-Adenauer-Stiftung និងជាអ្នករៀបចំកម្មវិធីវេទិកាពិភាក្សាពីសំណល់ កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

កញ្ញា ម៉ូនីកា បន្ថែមថាការតាំងបង្ហាញពីស្នាដៃផ្សេងៗដែលកើតពីការកែច្នៃសំណល់ឡើងវិញ​នេះការចែករំលែកចំណេះដឹង​ពីការគ្រប់គ្រងសំរាម ដែលមានផលប្រយោជន៍ដល់ទាំង​​ម្ចា​ស់​អាជីវកម្ម​ និងបុគ្គលិក។​

នៅក្នុង​កម្មវិធី​​នេះ ក៏​មាន​​កិច្ច​​ពិភាក្សា​ជាមួយអ្នកជំនាញ ការសម្តែង និងការ​ដាក់តាំង​បង្ហាញ​នានា ពីដៃគូពាក់ព័ន្ធចំនួន ៥៥ ដែលផ្តោតលើ​ការ​កែច្នៃសំណល់ផ្សេងៗ​ ដូចជាកំប៉ុស ប្លាស្ទិក ស្រកីដូង​​ដើម្បី​ចម្រោះទឹកជាដើម។ អ្នកមានវត្តមានក្នុងវេទិកានេះ បង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះអត្ថប្រយោជន៍ និងចំណេះដឹងដែលពួកគេទទួលបានពីវេទិកានេះ។

កញ្ញា អ៊ូ សូមានុះ ជាវិស្វករទឹក និងបរិស្ថានដែលមានតាំងស្តង់របស់ក្រុមហ៊ុន SUDrain ដែល​ជា​​ក្រុមហ៊ុន​កែច្នៃ​ស្រកីដូង​ដើម្បីច្រោះទឹក​កខ្វក់នៅក្នុងទន្លេ។ កញ្ញាបាន​ឱ្យ​ដឹង​ថា​ វេទិកា​ពិភាក្សា​ពី​​សំណល់​​​នេះមានភាពសំខាន់ដោយសារ​ជួយ​ឱ្យក្មេង​ជំនាន់​​ក្រោយ​​យល់​ដឹង​ពីការ​ប៉ះពាល់បរិស្ថាន និង​ពង្រឹង​ស្មារតីក្នុងការការពារបរិស្ថាន។

កញ្ញា សូមានុះប្រាប់៖ «ការពារបរិស្ថានជាពិសេសគឺឲ្យគាត់ជួយកែច្នៃ ដើម្បីប្រើប្រាស់​ឡើង​វិញ គឺចង់ឱ្យមានការកែច្នៃឡើងវិញ និងជួយបង្កើតអ្វីដែលថ្មីជួយដល់បរិស្ថាន។ បង្កើត​ចំណេះ​ដឹង​ដល់អ្នកជំនាន់ក្រោយឱ្យគាត់ដឹងពីផលប៉ះពាល់អ្វីខ្លះទៅដល់បរិស្ថាន យើងជាខ្មែរដូចគ្នា​ហើយ​​ឲ្យក្មេងជំនាន់ក្រោយហ្នឹងជួយការពារបរិស្ថាន»។

កញ្ញា ចាប ស៊ីណា ដែលជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Agri Tech Co.LTD ជាក្រុមហ៊ុន​ច្នៃប្រមូល​កាកសំណល់មកផលិតជាកំប៉ុសជាមួយនឹងអាចម៍ជន្លេន បានឱ្យ​ដឹងថា​កម្មវិធីនេះ​​បានជួយឱ្យមានការស្វែងយល់ពីច្នៃសំណល់ទៅជា​កំប៉ុសសម្រាប់ប្រើប្រាស់។

កញ្ញា ស៊ីណា​រៀបរាប់ពីដំណើរការកែច្នៃយ៉ាងដូច្នេះ៖ «យើងប្រមូលបន្លែតាមកសិដ្ឋាន ឬ​តាមផ្សារ​ដើម្បីយកមកកែច្នៃវា នៅពេលយើងកែច្នៃហើយយើងអាច​ឱ្យកសិករប្រើប្រាស់​ជីកំប៉ុសបែបធម្មជាតិ។ ការប្រើប្រាស់ជាកំប៉ុសមិនប៉ះពាល់​ដល់សុខភាពរបស់អ្នកប្រើប្រាស់​ព្រោះវាគ្មានជាតិគីមីទេ ដំណាំរបស់កសិករក៏ល្អ»។

កញ្ញា ចាប ស៊ីណា ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន T.W.I.N Agri Tech Co.,Ltd កំពុងផ្ដល់បទសម្ភាសដល់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

យុវជន គីមឆេង អាយុ១៤ ឆ្នាំ ជាសមាជិកនៃក្រុម 4Rs មកពី Leaguer AUPP ដែល​មាន​គម្រោង​ចុះណែនាំពីការយល់ដឹងពីសំណល់ប្លាស្ទិកត្រូវបានកែច្នែកប្រើប្រាស់ឡើងវិញ។

សម្រាប់ គីមឆេង ការប្រមូលផ្តុំស្តង់ដែលធ្វើការងារកែច្នៃសំណល់នេះ បង្កើតឱកាសសម្រាប់​ការជួបជុំពិភាក្សាគ្នា និងអាចរៀនសូត្រពីគ្នាជុំវិញបញ្ហាបរិស្ថាន​នៅក្នុងប្រទេសផង។

កញ្ញា មិន សំនាង អ្នកចូលរួម​ម្នាក់​នៅ​ក្នុង​វេទិកានេះ បង្ហាញចំណាប់អារម្មណ៍លើកិច្ច ពិភាក្សា​ពីការដោះស្រាយបញ្ហាបរិស្ថាន និងកាកសំណល់អ្នកជំនាញផ្សេងៗ។

កញ្ញា សំនាង បានបន្ថែមថា កញ្ញាបានរៀនសូត្រពីការប្រើប្រាស់សំរាម​ឡើងវិញ និង​ការ​កែច្នៃសំណល់​ផ្ទះបាយ​ទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដូចជា​ចំណី​សត្វ​។

កញ្ញា មិន សំនៀង ជាអ្នកចូលរួមវេទិកាពិភាក្សាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia (រូបភាព៖ ភួង សុធីនី)

ចំណែកអ្នកចូលរួមម្នាក់ទៀតបាន លោក សឿន រតនា​ ដែល​ជា​និស្សិត​សាលា​ភូមិន្ទ​កសិកម្ម​បានឱ្យដឹងថាការកៃច្នៃសំណល់ឡើងវិញអាចជួយឲ្យកម្ពុជាឈានទៅរកការអភិវឌ្ឍប្រកប​​ដោយចីរភាព។

លោក សឿន រតនា ជាអ្នកចូលរួមក្នុងវេទិកាពិភាក្សាពីបញ្ហាកាកសំណល់នៅកម្ពុជា កំពុងបង្ហាញពីចំណាប់អារម្មណ៍មកកាន់ Newsroom Cambodia

លោក រតនា ប្រាប់៖«មានការផ្ដោតទៅលើការចូលរួមថែរក្សាអ្វីដែលជាចីរភាព ឬក៏ប្រើប្រាស់​ផលិត​ផល​មួយដែលអត់មានការប៉ះពាល់ដល់បរិស្ថាន មួយទៀតគឺគាត់កែច្នៃ របស់ដែលជា​សំរាមឬប្លាស្ទិក គាត់យកមកកែច្នៃទៅជារបស់មួយដែលអាចប្រើប្រាស់បានទៅជារបស់មួយ ដែលមានគុណតម្លៃល្អប្រសើរ»៕

Green Goals: Homegrown Innovation Key to Eco Sustainability
A record 500 participants gathered at the 2024 Cambodia Waste Summit with one goal:  tackle the country’s spiraling garbage challenges.

The summit, now in its seventh year, showcased the innovations of more than 50 local groups working on solid waste processing, plastic composting, water filtration and more. The aim: foster collaboration between environmental investors, entrepreneurs, government officials and the private sector.

“It is very important that people start talking about waste by reflecting on their waste management activities,” said Nuon Monica, an event organizer. “People need to be aware of waste management as a way to take control of their own lives. I believe this forum helps participants understand waste management and think critically about how they handle waste in their communities.”

Cambodia uses a staggering 56 million plastic bags every day, according to the Ministry of Environment, and produces more than 3,500 tons of waste. The environmental impacts are everywhere, from litter-clogged street gutters to trash-strewn rivers and haze-filled skies.

If the country is to get a handle on things, it will need to expand clean technologies.

“This exhibition is not just a showcase, but an exchange of knowledge on waste management,” she said. “It offers a platform where not only business owners can learn, but also pass on valuable insights to their employees.”

Raising awareness is key, experts say, and more needs to be done.

“It’s crucial to teach the younger generation to recycle, innovate, and create something new to support the environment,” said Ou Somna, a water and environmental engineer with a local company using coconut shells to filter polluted river water. “We must create awareness about the impact we, as Cambodians, have on our environment and inspire the next generation to take action in protecting it.”

For many attendants, the summit offered a welcome opportunity to connect with other environmentally conscious collaborators.

“This program brings together a wide range of environmental initiatives,” said Kim Chheng, 14, who manned a booth backed by his school’s 4R group. “It provides a valuable platform for learning and understanding Cambodia’s environmental challenges and potential solutions.”

The four Rs – reduce, reuse, recycle, recover – are a key idea in waste management. They were a recurrent theme in the day’s discussions.

Min Samneang, a summit attendee, praised the event for bringing together so many environmental and waste management specialists.

“I learned a lot about transforming waste, including how to process kitchen waste into useful items like animal feed,” she said. “This knowledge is valuable for improving waste management practices.”

Soeun Ratana, a student at the Royal University of Agriculture, said he would return next year.

“The focus on sustainability and environmentally friendly products was very enlightening,” he said. “I learned how waste and plastic are recycled into valuable and usable items, which supports sustainable development.”

Penh Kem, the governor of Stung Sen city in Kampong Thom province, said he was attending the summit for the first time. Waste management was a top focus of the government, and he was attending to gain a better understanding of the issue.

“I believe this program is important, as it demonstrates a strong commitment to the well-being of the people, particularly in terms of waste management and disposal,” he said. “These are crucial factors that the Royal Government prioritizes highly.”

He learned a lot, he said, from the expert panels and discussions, and he would share those ideas with residents back home.

“I gained valuable experiences from the governors of Kratie and Battambang, as well as from organizations involved in implementing garbage management procedures,” he said. “These insights will help in spreading educational messages to the local people about effective waste management.”

Artist Finds Something New in Ancient Silk Tradition
Sok Linda discovered the ancient Cambodian art of pidan nearly by accident. Or maybe, you could say, the Angkorean-era silk-weaving tradition found her.

There were no Cambodian museums or art galleries in Sydney, where she grew up, and Khmer art was rarely discussed in her family — and even then, only by the elders.

“As a young person, I didn’t feel like it was that important because it was the older generation telling me that this is Khmer culture,” she said. “But in reality, Khmer culture is very big and multifaceted.”

It wasn’t until she began researching Cambodian weaving styles in university that she discovered pidan and began exploring her own Cambodian heritage.

“I never went to a museum or anything to see art, because it just wasn’t something that my family did,” she said. “So when I went to university, I was like, wow, this is so amazing. I saw it as an opportunity, because I didn’t see a lot of Khmer artists.”

Now 31, Sok Linda is living in the northeastern United States and preparing for a solo exhibit in March at the Campbelltown Arts Center in Sydney. With each new show, pidan gains a few more fans, and Sok Linda moves one step closer to her goal of becoming a full-time artist.

Ancient Heritage

The exact origins of pidan are unknown, but the artform is at least 1,000 years old. It’s defined by the use of intricate dyeing and weaving methods to create finely detailed scenes. Pidan are typically made from fine silk and depict landscapes of Angkor Wat or tales from Buddhist scripture. They were traditionally woven by women and donated to local temples as a way to make merit.

The practice fell into decline during the French protectorate, in the mid 19th century. It was all but obliterated under the Khmer Rouge.

“I was very interested in the idea that silk is something that was almost erased during the Pol Pot times,” she said. “Silk is one of the most resilient materials, one of the most resilient natural fibers.”

It makes an apt symbol for the resilience and strength of the Khmer people.

Modern Spin

Sok Linda first began pidan weaving in 2022. Her take on the ancient tradition reflects the change in times. She has simplified some of the more complex weaving and dyeing techniques, and moved away from its religious origins.

“The colors also differ,” she said, “and the stories behind the pidan are also very different. Instead of Buddhist stories, they are stories from my family.”

Despite the challenges of being an artist – the inconsistent paydays, the long hours, the formal rejection letters – she can think of no better career.

“I want to continue making art, and hopefully make bigger and better things, and get bigger exhibitions,” she said. “It’s a challenging but incredibly rewarding career to pursue. It’s not always stable, but that’s part of the excitement.”

ក្រសួងការពារជាតិ​កំពុងស៊ើបអង្កេតករណីមន្រ្តី​យោធាម្នាក់​ចោទថ្នាក់​លើ​ថា​គាបសង្កត់ និង​​​ពុក​​រលួយ​​
ក្រសួងការពារជាតិកំពុងបើកការស៊ើបអង្កេត​លើ​ករណីលោក រ័ត្ន ទីណា ដែល​ជា​មន្ត្រី​យោធា​ឡាយ​វីដេអូ​រៀបរាប់​អំពី​​ការ​គាប​សង្គត់​កូនចៅ និង​អំពើ​ពុករលួយ​របស់​ថ្នាក់​លើ។

លោក ឈុំ​ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់​ Newsroom Cambodia នៅ​ថ្ងៃទី​៤ ខែ​សីហា​នេះ​ថា ក្រុមការងារ​​​​ដែល​ពាក់ព័ន្ធកំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ។ លោក​ថា ​លោកកំពុង​រងចាំ​របាយការណ៍​ពី​ក្រុមកា​រងារស៊ើបអង្កេតដើម្បី​ដឹង​អំពី​ដំណោះស្រាយ​​​​។​

លោក សុជាត ប្រាប់៖ «ឥឡូវនឹងកងទ័ពមានខ្សែរយៈចាត់តាំងទៀតគេច្រើនថ្នាក់ មានអគ្គបញ្ជាការ មានកងទ័ពជើងគោក  មានយោធភូមិភាគ ចឹងថ្នាក់លើមិនទាន់បានសម្រេចយ៉ាងម៉េចទេ ចាំ​មើល​របាយការណ៍ក្រុមការងារស៊ើបអង្កេតសិន បានយើងសម្រេចបាន ឥឡូវ​យោធភូមិភាគ​​កំពុង​ធ្វើការ​ជាមួយ​​កងទ័ព​ជើង​គោក ហើយបានគេរាយការណ៍មកអគ្គមេបញ្ជាកការ  ហើយបាន​មក​ក្រសួង​ការពា​​រជាតិ អ៊ីចឹងរឿងកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ»។​

កាលពី​ថ្ងៃទី​២ ខែកញ្ញា​ លោក រ័ត្ន ទីណា អនុសេនីយ៍ត្រី​ប្រចាំការ​នៅ​យោធភូមិភាគ​ទី​៤ ទិស​កណ្តាល​អូកូនតឹង បានបង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ Gidi Jing រៀបរាប់​​​អំពី​មេបញ្ជាការរបស់ខ្លួន​ប្រើអំណាច​គាបសង្កត់​លើ​កូនចៅ និងប្រព្រឹត្តអំពើពុករលួយ។​ លោក​​ក៏​បាន​រៀបរាប់​ថា លោក​រង​ការ​គំរាម​កំហែង​ពីថ្នាក់​លើ ​នៅ​ពេ​ល​ដែល​លោក​តែង​ជួយ​ផ្សព្វផ្សាយ​បញ្ហា​របស់​​ប្រជាពលរដ្ឋ​​​​។​

ក្រោយ​វីដេអូនោះ​ត្រូវ​បាន​ចែក​ចាយ នៅ​ថ្ងៃដដែល​ កងទ័ពជើងគោកយោធភូមិភាគ៤​បាន​ចេញ​លិខិត​មួយ​​ជូនមេបញ្ជាការយោធភូមិភាគ៤​ដោយ​បញ្ជាក់ថា លោក រ័ត្ន ទីណា ជាអនុសេនីយ៍ត្រី មិន​គោរព​បទ​បញ្ជា​របស់​កងទ័ព​។

លិខិត​ដដែល​បញ្ជាក់ថា៖ «លោកអនុសេនីយ៍ត្រី រ័ត្ន ទីណាតែងតែដើរហើរសេរី មិន​គោរព​បទ​បញ្ជា​គ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព  […] (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន​ លោក​អនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ»។

​លិខិតដដែលបន្ថែម​ថា លោក រ័ត្ន ទីណា បានឡាយវីដេអូវាយប្រហារមកលើលោកមេ​បញ្ជាការ​របស់ខ្លួន​ថា​ជាការ​​ចោ​ទ​ប្រកាន់បំភ្លើស​ពីការពិត និង​ជាការ​ញុះញង់​ធ្វើឱ្យ​​ប៉ះពាល់​កិត្តិយស​កង​យោធពលខេមរភូមិន្ទ។

ក្រោយ​លិខិត​ដាក់​​​ជូនមេបញ្ជាការយោធភូមិភាគ៤​​ត្រូវ​បាន​ផ្សព្វផ្សាយ គេ​ឃើញ​វីដេអូដែល​​​លោក រ័ត្ន ទីណា ​ឡាយ​នោះ ត្រូវ​បាន​លុប​ចេញ​​។​​

Newsroom Cambodia មិនអាច​ទាក់ទង​លោក​ រ័ត្ន ទីណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។​

អ្នកសិក្សា​ពីការ​វិវត្ត​សង្គម លោកបណ្ឌិត​ មាស នី​ ប្រាប់ Newsroom Cambodia ថា ​​ការ​ដាក់​វិន័យ​លើ​លោក រ័ត្ន ទីណា គឺជារឿង​ត្រឹម​ត្រូវ​ប្រសិន​បើ​លោក​ធ្វើ​ខុស​​វិន័យរបស់ទាហាន​ ប៉ុន្តែ​លោក​ថា ប្រសិនបើ​​ពាក់ព័ន្ធនឹង​​ករណីរំលោភសិទ្ធិ និងអំពើ​ពុករលួយផ្សេងៗ​ដូច​ការ​លើកឡើង​ក្នុង​វីដេអូនោះ ក្រសួង​គួរតែធ្វើការស៊ើបអង្កេត។​

លោក​ មាស នី ប្រាប់៖ «បើយើងនិយាយពីវិន័យរបស់ទាហានត្រូវហើយ សម្រាប់​កិច្ចការ​សម្ងាត់​របស់​ប្រទេស​ជាតិរឿង រឿងចម្បាំងរឿងអី វាជាកាតព្វកិច្ច ជាវិន័យសំខាន់របស់ទាហាន ប៉ុន្តែ​សម្រាប់​រឿង​បញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗ ការំលោភសិទ្ធិមនុស្សផ្សេងៗ អាហ្នឹង ក្រសួង​ការពារជាតិគួរតែមានការស៊ើបអង្កេត ព្រោះធម្មតាទាហានមានវិន័យមែន ប៉ុន្តែ​ប្រសិនបើ​វិន័យ​ជា​វិន័យ​មិន​ត្រឹមត្រូវទៅតាមច្បាប់ មិនត្រូវទៅតាមវិន័យរបស់កងទ័ព អាហ្នឹង​មិនមែន​ចេះតែបណ្តោយ​ដែរ»។​

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបាន​ចេញសេចក្តីថ្លែងការណ៍អំ​ពីឃ្លីបវីដេអូ​មួយ​ទៀត​​របស់ឈ្មោះ​ រ័ត្ន ទីណា ដែលបានអះអាងថា ខ្លួន និង​ប្រជាពល​រដ្ឋចំនួន១៣គ្រួសាររងនូវភាពអយុត្តិធម៌ ដោយ​ខ្លួនរស់នៅ​លើដី​ដែល​ជាអំណោយ​របស់​មន្ត្រី​យោធា៕​​

ក្រសួងសុខាភិបាល​បង្កើន​ការ​​​ផ្សព្វផ្សាយ​ពីការការពារ និង​ទប់ស្កាត់​​ជំងឺអឹមផក (Mpox)
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួង​​សុខាភិបាល ​បានផ្សព្វ​​ផ្សាយ​សារ និង​​​​វីដេអូ អំពី​រោគសញ្ញា​​ ​របៀប​​ឆ្លង និង​​វិធានការការពារ​ជំងឺអឹមផក (Mpox) ទាំងប្រភេទចាស់ និងប្រភេទថ្មី បន្ទាប់​ពី​អង្គការ​សុខភាពពិភពលោកប្រកាស​ថា​ ជំងឺ​​នេះ​កំពុង​ជា​​ក្តី​បារម្ភ​របស់​អន្តរជាតិ។

បើតាម​វីដេអូដែល​ត្រូវ​បាន​ផ្សាយ​លើ​ទំព័រហេ្វសប៊ុកផ្លូវការ​របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺ​ឆ្លង​កាល​ពីថ្ងៃទី១ ខែកញ្ញា​​ ឆ្នាំ២០២៤ ពី​របៀប​ចម្លងនៃជំងឺអឹម​ផក​ដោយ​បង្ហាញ​ថា​ ជំងឺ​អឹមផក ដែល​ពីមុន​ហៅថាអុត​ស្វា ​អាច​ឆ្លង​តាមរយៈ​​ការ​ប៉ះពាល់​ផ្ទាល់​​ជាអ្នកជំងឺ ឬឆ្លងពីម្តាយទៅ​កូន​តាមរយៈ​ទង​សុក។

ខ្លឹមសារនៃវីដេអូបញ្ជាក់៖ «ជំងឺ​​​​​អឹម​ផក​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាមរយៈ​ការ​​​​​​រួ​ម​ភេទ​គ្រប់​ទម្រង់​ជា​មួយ​​​​អ្នក​ជំងឺ​អឹមផក​ ការប៉ះពាល់ផ្ទាល់ និងកន្លែងមានដំបៅ ទឹក​សារ​ពាង្គ​កាយ​​​​​ ទឹកមាត់ ដំណក់​តូច​ៗ​​តាម​ផ្លូវ​ដង្ហើម​ និងសម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឆ្លង​ពីម្តា​យ​ទៅ​​ទារក​តាម​រយៈ​ទងសុក ក្នុង​អំឡុង​ពេល​ ឬ​ក្រោយ​ពេលសម្រាលតាមរយៈការប៉ះពាល់ផ្ទាល់ ពីម្តា​យ​​​​ឪពុក​មាន​ជំងឺ​អឹមផក។»

ទំព័រហ្វេស​ប៊ុក​ដដែល​បាន​​ផ្សាយអំពី​​រោគសញ្ញា​នៃជំងឺអឹមផក​ ដែល​រួម​មាន​ អាការៈ​គ្រុនក្តៅ​ ហើម​កូន​កណ្តុរ​ ឈឺក្បាល ឈឺសាច់ដុំ ឈឺចង្កេះ និងអស់កម្លាំង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានផ្សាយពីផ្ទាំងព័ត៌មានស្តីពីវិធានការបង្ហារការឆ្លងជំងឺអឹមផក​​ ដោយ​ណែនាំ​ឱ្យ​ប្រើស្រោមអនាម័យរាល់ពេលរួមភេទ  ជៀសវាងប៉ះពាល់ជាមួយអ្នកជំងឺ ជៀសវាង​ការ​ប៉ះពាល់​សម្ភារៈរបស់អ្នកជំងឺ លាងសម្អាតដៃនឹងសាប៊ូ អ្នក​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​អឹមផក​ត្រូវ​ដាក់​ដោយឡែក និងតេស្តរកជំងឺអឹមផក​ អ្នកដែលថែទាំ​អ្នកជំងឺត្រូវការពារខ្លួនដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ។ ​

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បដិសេធមិនធ្វើ​អត្ថាធិប្បាយ ដោយ​ប្រាប់​ឱ្យ​ទាក់ទង​ទៅលោកស្រី តែង ស្រី ​​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​ ប៉ុន្តែអ្នកស្រី​មិន​ឆ្លើយតប​នឹង​សំណួរ​របស់ Newsroom Cambodia។​​

បើ​តាមបទសម្ភាសរបស់លោក លី សូវ៉ាន់ ជាមួយ​​វិទ្យុបារាំងអន្តរជាតិកាលពី​ថ្ងៃទី៣០ ខែ​សីហា​ថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ កម្ពុជាមិនទាន់រកឃើញករណីជំងឺ​​ អឹមផកទម្រង់ថ្មី (Clad1b) នៅឡើយទេ ដោយមានតែ​ករណី​សង្ស័យ​មួយ​ចំនួន​ប៉ុន្តែ​ធ្វើ​តេស្ត​អវិជ្ជមាន។ លោក​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់ក្នុងនា​មជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺអឹមផក។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក (WHO) ប្រកាសនៅ​លើ​គេហទំព័រ​​របស់ខ្លួនថា មេរោគអឹមផក​ជា​ជំងឺ​សុខភាព​សាធាណៈដែលជាក្តីបារម្ភ​របស់​អន្តរជាតិ​។ ជំងឺ​អឹមផក​ប្រភេទថ្មី​កំពុង​រីករាល​ដាល​ខ្លាំង​នៅទូ​ទាំង​ទ្វីប​អាហ្រ្វិក​ ជាពិសេសសាធារណៈរដ្ឋកុងហ្គូ។ បច្ចុប្បន្ន ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ានមួយចំនួន​ ដូចជា​ប្រទេស​ហ្វីលីពីណ​និង​ថៃជាដើម​​ កំពុង​កើត​មាន​ជំងឺ អឹមផកប្រភេទ​ថ្មី​​នេះ។​

បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលចុះកាល​ពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បាន​ឱ្យ​ដឹង​ថា ចាប់​តាំងពី​ឆ្នាំ​២០២៣ រហូតមកដល់ខែឧសភា ឆ្នាំ​២០២៤​ ប្រទេសកម្ពុជា​មាន​ជំងឺ​អឹមផក​ប្រភេទ​ចាស់​ចំនួន​២០ករណី តែ​គ្មាន​ករណី​​ស្លាប់​នោះទេ​។

លើ​ទំព័រហ្វេសប៊ុក​របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ផ្សាយ​ថា ក្រុមការងារ​របស់​ក្រសួងសុខា​ភិបាល​បាន​ចុះត្រួតពិនិត្យ​​​ច្រកចេញ​ចូលព្រលាន​យន្តហោះ​អ​ន្តរជាតិខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយណែនាំ​ដល់មន្ត្រី​ប្រចាំការ​ឱ្យ​យកចិត្តទុកដាក់នឹងជំងឺឆ្លង និង​ត្រួតពិនិត្យម៉ាស៊ីនកំដៅនៅព្រលានយន្តហោះ៕​

កម្រងរូបភាព៖ មុខរបរជាអ្នកតម្បាញនៅកោះដាច់
លោកស្រី គង់ ងាត់ វ័យ៧០ឆ្នាំ ចាប់ផ្តើមរៀនត្បាញតាំងតែពីអាយុ១២ឆ្នាំមកម្ល៉េះ ដោយសារលោកស្រី​ធំធាត់​ឡើងក្នុងគ្រួសារតម្បាញ។ ដើមឡើយលោកស្រីគ្រាន់តែជួយត្បាញ ក្រោយ​សម្រាកពី​ការ​សិក្សា​ប៉ុណ្ណោះ​ ក្រោយមកទើបលោកស្រីចាប់យកអាជីពនេះបន្តពីគ្រួសារ ដែលមានទីតាំងនៅសង្កាត់កោះដាច់ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ។ រយៈពេល ៥៨ឆ្នាំកន្លងមកនេះ លោកស្រីធ្លាប់ត្បាញក្រម៉ា​ សឹង និងសូត្រ ប៉ុន្តែ​បច្ចុប្បន្ន​លោកស្រីត្បាញ​តែសឹងខ្មែរ​តែ​ប៉ុណ្ណោះ ដើម្បីតម្រូវតាមទីផ្សារ។ ​លោកស្រីត្បាញសឹងខ្មែរជា​រៀងរាល់​ថ្ងៃ​ ហើយក្នុង​មួយ​សំពត់​សឹង​លោកស្រី​​ត្រូវចំណាយ​ពេលត្បាញ​៣ថ្ងៃ។​ សឹងខ្មែរ​ដែល​លោកស្រី​ត្បាញ​មាន​រូប​គោម​ច្រើន​​ប្រភេទ ​ដូចជា​ដំរី​ មេអំបៅ និងក្ងោកជាដើម។​ មួយសំពត់លោកស្រីលក់បានតម្លៃពី ៨ម៉ឺនរៀល​ ទៅ៩ម៉ឺនរៀល។ ក្រោយ​ពេល​ត្បាញ​រួច ឈ្មួញ​មក​យក​ទៅ​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​។

លោកស្រី គង់ ងាត់ កាន់អំបោះដែលលោកស្រីយកទៅអន្ទងដើម្បីត្បាញជាសឹងខ្មែរ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

លោកស្រី គង់ ងាត់ បង្ហាញគោមរូបដំរីលើសឹងសំពត់ពណ៌ខ្មៅដែលលោកស្រីកំពុងត្បាញ នៅ​សង្កាត់​កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

សំពត់សឹងដែលលោកស្រី គង់ ងាត់ បានត្បាញរួច និងត្រៀមទុកសម្រាប់ឈ្មួញមកយកទៅលក់បន្ត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

កីតម្បាញរបស់លោកស្រី គង់ ងាត់ ថតពីក្រោយដោយមានសំពត់សឹងខ្មែរនៅជាប់ជាមួយ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

លោកស្រី គង់ ងាត់ កំពុងត្បាញសឹងខ្មែរ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

កីតម្បាញរបស់លោកស្រី គង់ ងាត់ នៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ភួង សុធីនី)

ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ​បារាំង​ជំរុញការផ្សព្វផ្សាយ​ពីបញ្ហា​សុខ​ភាព​តែមួយ
ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃប្រទេស​បារាំង​ហៅកាត់ថា CFI ​បានសម្ពោធ​គម្រោង​ «ប្រព័ន្ធ​ផ្សព្វផ្សាយសុខភាព​តែមួយ»​ ​ជំរុញ​ឱ្យ​ប្រព័ន្ធផ្សាយ​យល់ដឹ​ង​​​ពី​ជំងឺ​ដែល​​មនុស្ស​​ឆ្លង​ពី​សត្វ និង​​សត្វ​ឆ្លង​​ពីមនុស្ស​​​ ដើម្បី​​ផ្សព្វផ្សាយបន្តដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​នេះ​​។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ CFI សហការជាមួយអង្គការ CIRAD បាន​រៀបចំកម្មវិធី​សម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់សុខភាព​តែមួយ» ដែល​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន និង​អ្នក​ផលិតមាតិកា​លើ​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា​។

នេះបើតាមលោក ជា ប៊ុនណា ជាគ្រូបង្រៀន​ជំនាញ​វេជ្ជសាស្រ្ដសត្វ និង​សមាជិក​នៃ​បណ្ដាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​(​CAMBOHUN) «សុខភាព​តែ​​មួយ» សំដៅ​លើ​ការ​ផ្សារ​ភ្ជាប់​សុខភាព​មនុស្ស សត្វ​ និង​បរិស្ថាន​។​

លោក ជា ប៊ុនណា បន្ថែម​ថា៖ «ជា​និយមន័យ​សាកល​ដែល​គេ​ប្រើប្រាស់​ទូទាំង​សាកល​លោក​មាន​ន័យ​ថា​សុខភាព​តែ​មួយ គឺ​ជា​ការ​សហការ​រួមគ្នា​មក​ពី​គ្រប់​វិស័យ​ មក​ពី​គ្រប់ជំនាញ តាំង​ពី​ថ្នាក់ជាតិ ថ្នាក់តំបន់ ឬ​ថ្នាក់​អន្តរ​ជាតិ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សុខភាព​មនុស្ស​សត្វ​ហើយ​នឹង​បរិស្ថាន​ទទួល​បាន​នូវ​កម្រិត​មួយ​សមស្រប ​ហើយ​គ្រប់គ្នា​គឺ​ទទួល​បាន​នូវ​សុខភាព​ល្អ​»។

លោក ប៊ុនណា​ បន្ថែម​ថា​ សុខភាព​តែ​មួយ​សំខាន់​ ព្រោះ​ប្រជានជន​រស់នៅ​ជិត​ស្និទ្ធ​​គ្នា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូពីកន្លែងមួយទៅកន្លែងមួយ និង​ការ​ចិញ្ចឹម​សត្វ​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ និងដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង។​

លោក Fabrice TURRI អ្នក​សម្រប​សម្រួល​ថ្នាក់​តំបន់​​លើ​​គម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់​សុខភាព​តែមួយ​» នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយ​នៃប្រទេសបារាំង​ (CFi) លើកឡើង​ថា គម្រោងនេះ​ជា​ការ​សហការគ្នារវាង CFI និង​អង្គការ​ CIRAD ​ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាពតែមួយទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​តំបន់ ហើយ​​ផ្សព្វផ្សាយ​បន្ត​​​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​បញ្ហា​សុខភាពតែមួយ។

លោក Fabrice TURRI ថ្លែងថា៖ «យុទ្ធសាស្ត្រ​នៃ​គម្រោង​គឺការ​រួមចំណែក​ពី​អ្នកសារព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយ​ស្ដីពី​សុខភាព​តែមួយ​ តាមរយៈ​ការ​បង្កើន​ការយល់ដឹង​ពី​សុខភាពតែមួយ និង​ការផលិត​ខ្លឹមសារ​ផ្សាយ​តាម​កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។

កញ្ញា ទុយ អេងលី ជា​អ្នកសារព័ត៌មាន​កម្ពុជាដែល​បាន​ចូលរួម​កម្មវិធី​នេះ​លើកឡើងថា កម្មវិធីនេះ​ផ្ដល់​ចំណេះដឹងសម្រាប់អ្នកសារព័ត៌មាន​យល់ដឹង​បន្ថែម​ពីជំងឺដែលអាចឆ្លងពីសត្វ​ទៅមនុស្ស និង​ពីមនុស្សទៅសត្វ។ កញ្ញា​បន្ត​ថា វា​អាច​ធ្វើឱ្យ​អ្នក​ចូលរួម​យល់​អត្ថន័យ និង​ការប្រើប្រាស់​ពាក្យ​បច្ចេក​ទេសមួយចំនួន។

កញ្ញា ទុយ អេងលី ថ្លែងថា៖ «មួយវិញ​ទៀត​អ្នកសារព័ត៌មាន​ដែលជាប់ក្នុង Program [កម្មវិធី]ហ្នឹង​ គាត់នឹង​រៀន​បន្ថែម​កម្មវិធី Media for One Health [ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខភាព​តែមួយ] បន្ទប់មក​អ្នកសារព័ត៌មាន​គឺ​ជា​គោលដៅ​ផ្នែក​មួយធំ​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ជំងឺឆ្លង»។

កញ្ញា មាស ម៉ូលីកា ជា​អ្នក​សារព័ត៌មាន​ខ្មែរ​មួយរូប​ទៀត​ដែល​ចូលរួម​​ក្នុង​វគ្គ​សិក្សា​កម្មវិធី​នោះ​លើក​ឡើង​ថា កម្មវិធី​មាន​សារៈសំខាន់​សម្រាប់អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​ទៅលើ​​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សុខភាព និងការយល់​ដឹង​ពី​ប្រធាន​បទ​សុខភាព​តែមួយ ខណៈ​ការយល់​​ដឹង​ពី​បញ្ហានេះ​នៅ​កម្ពុជាមិន​ទាន់​មាន​ភាពទូលំទូលាយ​។

កញ្ញា មាស ម៉ូលីកា ថ្លែងថា៖ «បើ​តាម​បង​ដឹង​ គេ​និយាយជាសាកល [បញ្ហា​សុខភាព​តែមួយ]​​ និយាយទៅ​ប្រទេស​នៅ​ប៉ែក​អ៊ឺរ៉ុប​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ ប៉ុន្ដែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ One Health អត់​ទាន់​យក​មក​បកស្រាយ​ឱ្យ​ច្បាស់​ស៊ីជម្រៅ​នៅឡើយ​ទេ»។

កម្មវិធី​គម្រោង​ប្រព័ន្ធផ្សព្វផ្សាយ​សុខភាពតែមួយ​រៀបចំឡើង​ដោយទទួលបានថវិកាគាំទ្រពី​ ក្រសួង​​ការបរទេស​នៃសហភាព​អ៊ឺរ៉ុប (The Ministry for Europe and Foreign Affairs) ដែល​គម្រោង​នេះបា​នជ្រើសរើសអ្នកសារព័ត៌មានប្រមាណ ៥០នាក់​ ពីស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ភីលីពីន សរុប១២ស្ថាប័ន។ គម្រោង​នេះ​មាន​រយៈពេល​២ឆ្នាំ គិតចាប់ពី​ខែមិនា ឆ្នាំ២០២៣ ដល់​ខែកុម្ភៈឆ្នាំ២០២៥៕​

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយឧបករណ៍បរិក្ខាពេទ្យឈ្មោះ Neoplast-S
ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍​បរិក្ខាពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នាថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៤​ បានប្រកាស​ហាមឃាត់​​ការចែកចាយ ឬលក់ឧបករណ៍​បរិក្ខារពេទ្យ​ឈ្មោះ Neoplast-S គ្មាន​លេខ​​​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​ ដែលមាន​លក្ខណៈស្រដៀង​នឹងឧបករណ៍​បរិក្ខារពេទ្យ​ដែលកំពុងចែកចាយដោយក្រុមហ៊ុន  DKSA (Cambodia) Ltd. ដែលស្រប​​តាមច្បាប់​​ស្តីពីការ​គ្រប់គ្រង​​ឱសថ​​ និងច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់ស្តី​ពីការ​គ្រប់គ្រង​ឱសថ។

សេចក្តីជូនដំណឹងបន្ថែម​ថា ក្នុងប្រទេសកម្ពុជារាល់ការចរាចរណ៍ឱសថ និង​ផលិតផល​ដែល​​មាន​គុណភា​ព​​ក្នុង​ការ​បង្ការ ឬព្យាបាលជំងឺ​គ្រប់ប្រភេទ ត្រូវមាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខា​ភិបាល​។​

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិផលដែល​មានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ​មាន​លេខ​បញ្ជិកាពីក្រសួងសុខាភិបាល»។

ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យ​លេខបញ្ជិកាមុននឹងទិញផលិតផលបង្ការ និងព្យាបាលជំងឺ។

សេចក្តីជូនដំណឹងបន្ថែមថា៖ «សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផល​ដែលមាន​គុណភាព​​ក្នុង​ការ​បង្ការ ឬព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ត្រូវ​ពិនិត្យ​មើល​លបត្រ​បញ្ជិកា ដែល​​មាន​បិទ​លើ​សំបក​វេចខ្ចប់​ ហើយ​លតាបត្រ​ដែល​​ត្រឹមត្រូវ​​ គឺមាន​ពីរផ្នែក​ ១.ផ្នែកខាង​លើ​​មាន​​ឈ្មោះ​ក្រុមហ៊ុន​ ២.ផ្នែក​ខាងក្រោម​មានលេខ​បញ្ជិកា​ដូចមាន​គំរូ​ភ្ជាប់​មក​ជាមួយ។​»

ក្រសួង​សុខាភិបាល​ក៏បានលើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​​ការ​ប្រើប្រាស់ផលិផលផ្នែកសុខាភិបាលដែលគ្មានលេខបញ្ជិកា ព្រោះផលិតផល​មិនមាន​ស្តង់ដា​ធានា​​គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលអាចប៉ះពាល់ដល់សុខភាព និង​អាច​គ្រោះថ្នាក់​​ដល់​ជីវិត​ផង។​

ក្រសួងសុខាភិបាលក៏បានបង្ហាញភាពខុសគ្នារវាង​ផលិតដែលមានលេខបញ្ជិកា និង​ផលិផល​ដែល​មិនស្គាល់អត្តសញ្ញាណ ដែលភាពខុសគ្នាលើទំហំប្រអប់​ លតាបត្រ ពណ៌ប្រអប់ លេខ​បាកូដ ការដាក់របៀបប្រើប្រាស់ ការរចនាផ្នែកខាងក្រោម/ភាសា ចំណុះនៅក្នុងប្រអប់ និងផ្ទៃប្រអប់ខាងក្នុង។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលក៏ជូនដំណឹងស្រដៀងគ្នា​​ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខ​បញ្ជិកា​ពីក្រសួង​សុខាភិបាល​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ផលិតផល​ជំនួយសុខភាព​ដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd.៕​

Q&A: សហគមន៍កសិកម្មទំនើប​នឹង​ជួួយ​​ដោះស្រាយ​បញ្ហា​កសិកម្ម​របស់​កសិករ​
សហគមន៍កសិកម្មទំនើប​ជាប្រភេទ​សហគមន៍​កសិកម្ម​ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​លើស​ពី​សហគមន៍​កសិកម្ម​ទូទៅ ​ដោយ​សហគមន៍​កសិកម្ម​ទំនើប​​ផ្តោត​សំខាន់​ទៅ​ផលិតកម្ម​រួម​ដែល​មានលក្ខណៈទ្រង់ទ្រាយ​ធំ ​​ដោយ​ប្រជាកសិករ​ដែលជា​សមាជិក​មាន​ផលិត​កម្មរួម​គ្នា​។​ សហគមន៍​កសិកម្ម​ទំនើប​ដែល​ជាផ្នែក​មួយ​នៃ​កម្មវិធី​គោលនយោបាយ​​​អាទិភាព​ទី៦​របស់​រដ្ឋាភិបាលនីតិកាលទី៧​ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣​។​

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​កញ្ញា ភួង សុធីនី ​​សិក្ខាកាម​​ញូវសន៍​រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖

Q: ជម្រាប​សួរ​លោក ឃឹម ហ្វីណង់!

A: បាទ ជម្រាប​សួរ!

Q: ជាដំបូង​នាង​ខ្ញុំ​​ចង់​ដឹង​ថា តើអ្វីជាសហគមន៍កសិកម្មទំនើប?

A: បាទ​ជារួម​សហគមន៍​កសិក​ម្ម​​ទំនើប​​ជា​​សហគមន៍​​កសិកម្ម​​គ្រាន់​តែ​​មាន​​ការ​​ខុស​ប្លែក​​ពី​​សហគមន៍​កសិកម្ម​ទូទៅ​ត្រង់​ថា សហគមន៍​កសិកម្ម​ទំនើប​ធ្វើ​ផលិតកម្ម​រួម​គ្នាក្នុងទ្រង់ទ្រាយ ដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន មានប្រព័ន្ធគ្រប់គ្រងរួមច្បាស់លាស់ និង​មាន​ការ​បែក​ចែក​ភាគ​លាភ​​​ត្រឡប់​ទៅ​វិញ​ប្រកប​ដោយ​សមធម៌។​ ចំណុចនេះគឺចង់ Hightlight (បញ្ជាក់)​​ បន្តិច​ដែរថា​កន្លង​មក​យើងមានច្បាប់ស្តីពីសហគមន៍កសិកម្មក្នុងប្រទេសក​ម្ពុជា​មាន​អាយុកាល​១១ឆ្នាំ​​​រួច​ទៅ​ហើយ តាំងពីឆ្នាំ២០១៣មក ហើយរហូត​មក​ដល់​ពេល​នេះ​យើង​មាន​សហគមន៍​កសិកម្ម​​​ចន្លោះ​ពី​១២០០​ ទៅ​១៣០០​សហគមន៍​​​នៅទូទាំងប្រទេសរួចមកហើយ។​ ដោយ​ឡែក​នៅ​ក្នុង​​រដ្ឋា​ភិបាល​​អាណត្តិទី៧នេះ យើង​បាន​រៀបចំ​ឱ្យ​​មាន​កម្មវិធី​គោល​នយោ​បាយ​​អាទិភាព​ថ្មីមួយ​​​​ឈ្មោះ​ថា​ សហគមន៍​កសិកម្ម​ទំនើប​ដែល​ស្ថិត​នៅ​ក្នុង​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦​របស់​រដ្ឋាភិបាល​អាណត្តិថ្មី​​នេះ ហើយ​ដែល​ជា​ប្រភេទ​សហគមន៍​កសិកម្ម​មួយ​បែប​ដែល​មាន​កម្រិត​ស្មើ​ដើម​ខ្ពស់​ជាង​សហគមន៍​កសិកម្ម​ពីមុន​​ ជា​ពិសេស​លើការធ្វើ​សមាហរណកម្ម​លើ​ផ្នែក​ផលិត​នេះតែម្តង​ បើ​ធៀប​នឹង​សហគមន៍​ចាស់​ គឺ​គាត់​ផលិត​រៀងៗ​ខ្លួន ​ដែល​គាត់​ធ្វើ​បែប​នេះ​ពិបា​ក​ស​ម្រប​សម្រួល​ ថ្លៃ​ដើម​ខ្ពស់ គុណភាព​មិនមាន​ស្តង់ដា​តែមួយ​ ហើយ​បរិមាណ​ផ្គត់ផ្គង់​ពិបាក​មែនទែន​។

Q: មូលហេតុអ្វីបានជារដ្ឋាភិបាលសម្រេចបង្កើតគោលនយោបាយនេះឡើង?

A: ដោយ​សារ​យើង​ឃើញ​​ថាការធ្វើ​កសិកម្ម​នៅ​ប្រទេសកម្ពុជា​មិនទាន់​មាន​ឧត្តមផាពក្នុងការប្រកួតប្រជែង​​នៅឡើយ ជាពិសេសខាងផ្នែកតម្លៃ គុណភាព និងបរិមាណ។ ថ្លៃ​ដើម​​ខ្ពស់ អ៊ី​ចឹង​យើង​លក់​ចេញ​​ថ្លៃ យើង​ប្រកួតប្រជែង​ជាមួយ​គេអត់ឈ្នះ​។ គុណភាព ​គឺ​ដោយ​សារ​តែ​កសិករ​យើង​ផលិត​​ផ្សេង​​គ្នា អ៊ី​​ចឹង​​ហើយ​ធ្វើ​ឱ្យ​​ស្តង់ដាគុណភាព​មិន​ដូចគ្នា ​​​​ស្រូវមានខ្លះសុទ្ធ ខ្លះ​មិន​សុទ្ធ​ ក្រូចមានក្រូចធំក្រូចតូច ស្តង់ដាច្រើន ហើយ​បញ្ហាធំ​គឺបរិមាណ​ផ្គត់ផ្គង់​យើង​អត់​មាន​ការ​សម្រប​សម្រួល​ រដូវខ្លះសំបូរ សំបូរជ្រុល​​ លើសពីអ្វីដែលទីផ្សារអាចទទួលយកបាន ហើយ​អ្វី​ដែល​ជាផលវិបាកយើងតែងឃើញថាកសិផលតែងតែធ្លាក់ថ្លៃនៅរៀងរាល់ប្រមូលផល ដោយ​សារយើងអត់មានការរៀបជាកាលវិភាគផលិតកម្មទេ។ អ៊ីចឹងខែនេះអ្នកនេះធ្វើ អ្នកនោះធ្វើ​ ហើយ​ផ្គត់ផ្គង់វិលជុំ កុំឱ្យដាច់។ ​

ក្នុងប្រទេសដទៃគេធ្វើបែបនោះ អ៊ីចឹង​បាន​ជា​បរិមាណ​ផ្គត់ផ្គង់​​គេ​គឺ​មាន​​​ស្ថិរភាព នៅ​ពេល​ដែល​យើងគឺអត់មាន អ៊ីចឹងទៅបានជាយើងចង់ដោះស្រាយ​បញ្ហា​​ហ្នឹង​ ហើយ​យើង​ដោះ​តាមរយៈ​សហគមន៍​​កសិកម្មទំនើប ពីព្រោះសហគមន៍​កសិក​ម្ម​​ទំនើប​​យើង​ប្រើប្រាស់ប្រព័ន្ធតែមួយ អ៊ីចឹង​យើង​មិន​បារម្ភ​ទេ​រឿង​គុណភាព ហើយ​​យើង​​ក៏​​មិន​​បារម្ភ​រឿ​ង​ស្ថិរភាព​​នៃការផ្គត់ផ្គង់ដែរ ដោយសារយើងអាចរៀបផែនការជាមុនបាន។

Q: តើសហគមន៍កសិកម្មទំនើបមានគោលការណ៍សំខាន់អ្វីខ្លះ ហើយ​គោលការណ៍​ទាំង​នេះ​មានន័យដូចម្តេច?

A: ដើម្បី​ឱ្យ​ទៅ​​ជា​សហគមន៍​កសិកម្មទំនើប​គោលការណ៍​​ធំៗ​មាន​៤​សំខាន់ៗ​ដែល​យើង​យក​ពិចារណា​៖​

១. ការធ្វើផលិតកម្មរួមគ្នា៖ បើចូលរួមជាសហគមន៍​កសិកម្មទំនើប​ហើយ​ផលិតរៀង​ខ្លួន​ដដែល​ យើង​អត់ហៅថាជាសហគមន៍កសិកម្មទំនើបទេ គោលដៅដោយសារតែយើង​ចង់បាន ធ្វើយ៉ាងណាឱ្យ​មានប្រព័ន្ធគ្រប់គ្រងរួមគ្នា​ ស្តង់ដា ​និង​គុណភាព​តែ​មួយ អ៊ី​​ចឹង​ទៅ​​​ ​​ផលិតកម្ម​​រួ​មគ្នា​​ជា​គោលការណ៍​មួយ​សំខាន់​សម្រាប់​សហគមន៍​កសិកម្ម​ទំនើប​។​

២. ការគ្រប់គ្រងរួម៖ មែនទែនទៅទាក់ទងនឹងរឿងផលិតកម្មរួមហ្នឹង បើយើងផលិតរួមគ្នា​ហើយយើងអត់មានប្រព័ន្ធគ្រប់គ្រងតែមួយទេ គ្រប់គ្រងដោយ CEO (ប្រធាន) អាជីពរួម​ទេ គឺយើងពិបាកណាស់​​ យើងមិនអាចថាគ្នា១០០នាក់ មក​ដល់​ជួយ​គ្នា​ផលិតរួមគ្នា១០០នាក់ធ្វើទាំង១០០ហ្នឹង ទៅអត់រួចទេ។​​ អ៊ីចឹង​យើង​ត្រូវ​មាន​ប្រព័ន្ធ​គ្រ​ប់​​គ្រង ហើយដឹកនាំដោយនាយកប្រតិបត្តិតែម្តង។​

៣. សេដ្ឋកិច្ចមាត្រដ្ឋាន៖ តូច [សហគមន៍តូច] យើងអត់ធ្វើទេ ទាល់តែធំ [សហគមន៍ធំ] ដោយ​​សារ​​គោលដៅរបស់យើងគឺយើងចង់ធ្វើឱ្យមានថ្លៃដើមផលិតទាប ​បើ​សិន​​ជា​វា​តូច​ពេក ថ្លៃដើមផលិតមិនអាចទាបបានទេ យើងធ្វើការប្រមូលផ្តុំ​នៅ​ក្នុង​ការ​ទិញ​ធាតុ​ចូល ប្រមូល​ផ្តុំ​ក្នុង​ការ​ផលិត។​ យើងព្យាយាមប្រមូលផ្តុំក្នុងការលក់ដែរ​​ ធ្វើ​យ៉ាង​ណា​ដើម្បី ឱ្យសហគមន៍ទទួលបានផលប្រយោជន៍ច្រើន បើសិនជាតូច គាត់​បង្ក​ជា​ផលវិបាក​វិញទេ ពីព្រោះ​គាត់ត្រូវចំណាយលើអ្នកគ្រប់គ្រង គាត់​ត្រូវ​ធ្វើ​ការងារ​រួមគ្នា​មួយ​ចំនួន​ដែល​វា​មាន​ចំណាយ​បន្ថែម។​

៤. សហគមន៍ជោគវាសនាតែមួយ៖ យើង​និយាយ​អំពី​ការបែងចែកភាគលាភ​​ប្រកប​ដោយ​សមធម៌​ និង​តម្លាភាព ពីព្រោះកសិករដែលជាសមាជិកនោះដូចជារកស៊ីរួមគ្នា ប្រសិន​យើង​អត់​មាន​ប្រព័ន្ធ​ណា​មួយបែងចែកប្រកបដោយតម្លាភាពទេ វាធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ នៅពេលនោះយើងប្រហែលជាមិនជោគជ័យទេ។ អ៊ីចឹង​ដើម្បី​ឱ្យ​ក្លាយ​ជា​សហគមន៍​ទំនើប​ ទាល់​​តែ​​យើង​​​មាន​​ប្រព័ន្ធ​​​​បែង​ចែង​​ភាគ​លាភ​​​​​របស់​​សហគមន៍​​​ឱ្យ​​ស្មើ​ភាព​​ និង​មាន​​សម​ធម៌​​បំផុត​​នៅ​​ពេល​​ដែល​​គាត់​​ទទួល​​បាន​​អត្ថប្រយោជន៍​​ពី​​សហគមន៍​​នេះ​។​​

Q: តើបច្ចុប្បន្នសហគមន៍កសិកម្មទំនើបកំពុងអនុវត្ត និងគ្រោងអនុវត្តនៅខេត្តណាខ្លះ? តើ​មាន​សកម្មភាព​អ្វីខ្លះនៅក្នុងសហគមន៍កសិកម្មទំនើប?

A: បច្ចុប្បន្នសហគមន៍កសិកម្មទំនើបកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ​​។ បច្ចុប្បន្ននេះមានជាផ្លូវការតែម្តងមានមួយ [ សហគមន៍មួយ] នៅឯខេត្តសៀមរាប។ ចំណែកឯសហគមន៍ដែល​យើង​បាន​ចុះ​បញ្ជីរួចហើយ តែមិនទាន់​ដាក់​ឱ្យ​ដំណើរ​ការ ​ដោយ​សារ​យើង​រង​ចាំ​ផែន​ការ​អាជីវកម្ម​ មានចំនួន៥ទៀត ៣នៅកំពង់ធំ ១ នៅតាកែវ និង១នៅត្បូងឃ្មុំ។ ក្នុងឆ្នាំនេះ​យើង​ប្រហែល​ជាមានចំនួន​១០​សហគមន៍កសិកម្មទំនើបដែលយើងនឹងរៀបចំដំណើរការ។ ក្នុងឆ្នាំ​នេះ​​​​សហគមន៍​កសិកម្ម​ទំនើប​ផ្តោតលើ​ដំណាំ​៤​ប្រភេទ ដំណាំស្រូវ ស្វាយចន្ទី ម្រេច និង​បន្លែ។

Q: តើលក្ខណៈសហគមន៍ ឬខេត្តប្រភេទណាដែលអាចក្លាយជាសហគមន៍កសិកម្មទំនើប?

A: នៅខាងសៀមរាបមានសហគមន៍ប្រហែល៨០គ្រួសារ មាន​សហគមន៍ខ្លះប្រហែល ១០០​គ្រួសារ។​​ បច្ចុប្បន្ន​សហគមន៍​មាន​ចន្លោះ​ពី៦០​​​ ទៅ​១០០គ្រួសារ​ ជាដំណាក់​ដែល​យើង​ចាប់​ផ្តើម ​​តែ​​អនាគត​សហគមន៍ទាំងនោះ ​យើង​នឹង​ព្យាយាមបង្កើន​ចំនួនសមាជិក ជាជាង​ពង្រីក​​ចំនួន​សហគមន៍​ អ៊ី​ចឹង​មាន​ន័យ​ថា​អ្វី​ដែល​មាន​ហើយ​ជា​ការ​ចាប់​ផ្តើម​ហើយ​យើង​នឹង​ព្យាយាម​លើក​ទឹក​ចិត្ត​ឱ្យកសិករ​ដទៃ​​ចូលរួម​ជា​​​សហគមន៍​ដែល​មាន​ស្រេច​ជាជាង​បង្កើត​ចំនួន​សហគមន៍​។

Q: តើកសិកម្មទំនើបផ្តល់ផលប្រយោជន៍យ៉ាងណាខ្លះដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា?

A: អត្ថប្រយោជន៍របស់សហគមន៍កសិកម្មទំនើបមានចំនួន៥ធំៗ៖

១. ថ្លៃដើមផលិតទាបជាងមុន៖ ប្រសិន​បើ​កសិករ​នៅ​ខាងក្រៅ​គាត់​​នឹងទិញ​ខ្លួន​​ឯងផលិត​ខ្លួន​ឯង​ គាត់នឹងជួបការលំបាកពាក់ព័ន្ធនឹងថ្លៃដើមផលិតដែលកន្លងមកយើងគិតថា​វា​ជា​រឿង​សំខាន់​​ដែរ បើគាត់ផលិតខ្ពស់ គាត់ប្រកួតប្រជែងជាមួយគេអត់បានទេ។

២. ទុន៖ សហគមន៍កសិកម្មទំនើបកសិករជាសមាជិកមិនបារម្ភរឿងទុនទេ​ អ៊ី​​ចឹង​បើ​គាត់​​មានជា​ដី​​ មានជាចម្ការចូលរួមជាមួយសហគមន៍ហើយ គឺរាល់ការចំណាយ​នៅក្នុង​ការធ្វើ​ផលិតកម្ម​របស់គាត់​ជាបន្ទុករបស់​សហគមន៍​ អ៊ី​ចឹងគាត់អត់ខ្វះទុនទេ ហើយ​សហគមន៍​នេះអាចទទួលបានទុន​ក្នុងអត្រាការប្រាក់ទាប មានការយោគយល់ខ្ពស់ និងមិនតម្រូវ​ឱ្យ​មាន​វត្ថុបញ្ចាំទេ។ អ៊ីចឹងជា​ប្រភេទ​​កម្ចី​ឥណទាន​ដែល​កសិករ​ម្នាក់​​មិន​អា​ច​ទទួលបាន​ដោយខ្លួនឯងទេ។

៣. បច្ចេកទេស៖​ ដោយសារក្រសួងជាក្រសួងបច្ចេកទេស អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ការងារ​ដាំដុះ​អ្វី​​​នោះមិ​នជាបញ្ហាទេ យើង[ក្រសួង]នឹងជួយគាំទ្របច្ចេកទេសគាត់។​​

៤. ទីផ្សារ៖ យើងផ្សារភ្ជាប់ទីផ្សារជូនកសិករតែម្តង និយាយ​ឱ្យ​ខ្លី​ទៅ​ពេល​ដែល​គាត់​[កសិករ] ​​ចូល​​​មក​ក្នុង​សហគមន៍​កសិកម្ម​ទំនើប​ គាត់​មិន​បារម្ភ​ពីបញ្ហា​ទីផ្សារទេ ក្រសួង​មាន​អ្នក​ទិញ អ្នក​វិនិយោគ​ និង​​ដៃគូ​ជាច្រើន​ដើម្បី​​ជួយ​​សម្រប​សម្រួល​​ឱ្យ​​ពាក់ព័ន្ធ​​នឹង​​បញ្ហា​​ទីផ្សារ​​នេះ​។​​​

៥. ការការពារខ្លួនពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ៖ គាត់នៅរៀងខ្លួនបើសិនជា​មានទឹកជំនន់គឺចប់ហើយ តែបើគាត់នៅក្នុងសហគមន៍ពេលដែលមានទឹកជំនន់យើង​មានយន្តការដោះស្រាយរបៀបសហគន៍ ពេលមានជំងឺ ពេលមានបញ្ហារាំងស្ងួត ឬ​កតា្ត​អី​ណាមួយ​នោះ គឺសមាជិក​របស់​កសិកម្ម​ទំនើប​នឹង​ទទួល​បាន​ការពារ​ពី​ហានិភ័យ​ទាំងអស់​នេះ​។​ ហើយយើងកំពុងតែពិចារណាទិញ Insurance [ការធានារ៉ាប់រង]​មួយ​ចំនួន​សម្រាប់​ជូន​ស​ហគមន៍​ដែរ ចឹង​ជា​អត្ថប្រយោជន៍​មួយ​ដែល​កសិករ​នៅដាច់ៗ​មិន​ទទួល​បាន​ទេ តែ​បើគាត់​ចូល​ជា​សហគន៍​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទាំង​៥​នេះ។​

Q: តើការបង្កើតសហគមន៍កសិកម្មទំនើបមានបញ្ហាប្រឈមអ្វីខ្លះ?

A: វាលឿនពេកក្នុងការឆ្លើយពីបញ្ហានេះពីព្រោះយើងទើបតែចាប់ផ្តើម អ៊ីចឹង​យើង​មិន​ទាន់​ដឹង​ទេ​​។ ចំណុច​សំខាន់​ដែលយើងត្រូវមើលឥឡូវនេះធ្វើយ៉ាងណាកុំឱ្យ​ចំណាយ​ប៉ោង ពីព្រោះ​តែ​ចំណាយ​ប៉ោង​ បានន័យថាប្រាក់​ចំណេញ​ទាប ​ជាពិសេស​ប្រសិន​បើ​វា​ទាប​ជាង​ការ​ដែល​នៅ​​ខ្លួន​​ឯង​​ កសិករអត់មានហេតុផលអ្វីចង់​ចូលជាសហគម​ន៍ទេ។ សូម​បញ្ជាក់​ថា ​សហគមន៍​​កសិកម្មទំនើប​​គឺយើងបង្កើតឡើងដោយការស្ម័គ្រចិត្ត ហើយ​កសិករ​ក៏​មាន​សិទ្ធិ​ចេញ​ទៅ​វិញ​ដែរ​។​

Q: តើរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មមានវិធានការអ្វីខ្លះដើម្បីធានានិរន្តរភាព និង​ភាព​រីក​ចម្រើននៃវិស័យកសិកម្មនៅកម្ពុជា?

A: អ៊ី​ចឹងបានយើងរៀបចំសហគមន៍កសិកម្មទំនើប គឺយើងត្រូវធានាបានថា សហគមន៍​នេះ​ដំណើរ​ការ​ទៅដូចសហគ្រាសសេដ្ឋកិច្ចអ៊ី​ចឹង មានន័យថាដូចក្រុមហ៊ុនឯកជនអ៊ី​ចឹង​ ហើយ​យើង​នឹង​ផ្តល់​ការ​គាំទ្រ​ទាំង​ទុន​ បច្ចេក​ទេស​ និង​ទីផ្សារ​ ហើយ​ធ្វើយ៉ាងណា​ឱ្យ​គាត់​មាន​ភាព​ជឿជាក់​ខ្ពស់​ ទទួល​បានប្រាក់​ចំណេញ មាននវានុវត្តន៍ មានសហគ្រិនភាពនៅក្នុងហ្នឹង​។​​​ ហើយ​ក្រសួង​គិត​ថា​​មិន​មាន​​ជម្រើស​អ្វីល្អ​ ជាង​ការ​ធ្វើ​ឱ្យ​​​សហគមន៍​​មាន​​សមត្ថភាពក្នុងការ​ប្រកួត​ប្រជែង​​ដូច​​ក្រុមហ៊ុន​​ឯកជនអ៊ី​​ចឹង​​ ហើយបើគាត់ធ្វើបានសហគមន៍នឹងមាននិរន្តរភាព ហើយ​យន្តការ​គាំទ្រ​មាន​ច្រើន​ពី​ក្របខណ្ឌ​ក្រសួង។​​

យើង​មាន​នាយក​ដ្ឋាន​បច្ចេកទេស​ចាំ​គាំទ្រ​ យើងក៏​មាន​ក្រុម​ប្រឹក្សា​គោល​នយោបាយ​អភិវឌ្ឍ​ន៍​សហគមន៍កសិកម្មដើម្បីបង្កើតជាច្បាប់ ជា​យន្តការ​ផ្សេងៗ​ដើម្បី​សម្របសម្រួល​ យើង​មាន​មូល​និធិអភិវឌ្ឍ​ន៍​សហគមន៍​ដើម្បី​ផ្តល់​ការ​គាំទ្រ​ទៅ​ដល់​សហគមន៍​​​កសិកម្ម​ដែល​យើងបង្កើតឡើង។​ យើងមានដៃគូអភិវឌ្ឍន៍​ផ្សេងៗ ក៏ដូច​ជា​ស្ថាប័ន​ដៃ​គូ​មក​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​កម្ចី ដៃគូមកពីវិស័យឯកជនដើម្បីដើរតួនាទី​ជាអ្នកទិញ អ្នក​វិនិយោគ​​ដើម្បី​ធ្វើការ​វិនិយោគ​ជាមួយ​សហគមន៍។​​​ ទាំងអស់​នេះ​សុទ្ធ​តែ​ជា Eco system [ប្រព័ន្ធ] ​ដើម្បី​​ធានា​បាន​ថា​សហគមន៍​អាច​ដំណើរ​ការ​បាន​ ដោយ​រលូន​ និង​មាននិ​រន្តរភាព​។

Q៖ អរគុណលោក ឃឹម ហ្វីណង់ សម្រាប់ការផ្តល់បទសម្ភាស!

A៖ បាទ! អរគុណ៕

យុវជន និង​សង្គម​ស៊ីវិល​ថា​​​ការ​បញ្ឈប់​សិក្ខា​សាលា​​នៅ​ខេត្ត​បាត់ដំបងជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព
ក្រុមយុវជន​ និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ឈប់​ការ​ជួបជុំ​ធ្វើ​សិក្ខាសាលា​​​​​​​​​​​​​​​​​​​​​​​របស់​យុវជន​នៅ​ខេត្តបាត់ដំបង​​ ជា​ការ​រឹត​ត្បិត​សិទ្ធិសេរីភាពរបស់​យុវជនក្នុងការ​បញ្ចេញមតិ និង​ការចូលរួម​ការងារ​សង្គម។

លើ​ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បាន​ផ្សាយ​ថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ​អាជ្ញាធរមូលដ្ឋាន​​​បា​ន​​បញ្ឈប់​កម្មវិធី​​ជួប​ជុំ​របស់​ក្រុម​យុវជន​​​​​ប្រមាណ​ជា​៦០នាក់ ​​ដែល​ធ្វើ​ឡើងនៅ​រមណីយដ្ឋា​ន​មួយ​​កន្លែង​​ក្នុង​​ក្រុង​​បាត់ដំបង ​ដើម្បី​​ពិភាក្សា​​លើ​​ប្រធានបទ ​«ការលើក​កម្ពស់​ស្រ្តី​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម​»​ ក្រោម​ហេតុ​ផល​​មិន​បានសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​សម្រាប់​ការជួប​ជុំ។

​កញ្ញា ឆឹង ស្រីទូច មកពី​​​ក្រុមយុវជនស្នាមញញឹម​​ដែល​ជា​ក្រុម​រៀបចំ​សិក្ខា​សាលា​នោះ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ​ថា ​ក្នុងការ​ធ្វើ​សិក្ខាសាលា​នោះ ក្រុម​របស់​កញ្ញា​​បាន​ដាក់​លិខិត​ទៅ​ខាង​មន្ទីរ​កិច្ច​ការ​នារី​ខេត្តបាត់ដំបង​​​ដោយ​សារ​​តែ​​ប្រធាន​​បទ​​​ទាក់ទង​នឹ​​ង​ការលើក​កម្ព​ស់​ស្ត្រី​ក្នុង​ការចូល​រួម​ការងារ​សង្គម ប៉ុន្តែ​មិន​បាន​ដាក់​លិខិត​ទៅ​ខាង​សាលាក្រុង​នោះទេ។

កញ្ញា ស្រីទូច បន្ថែម​​ថា៖ «​​ដោយសារ​តែអាជ្ញាធរ​​គាត់​លើកឡើង​ថា ​យើង​អត់បាន​ជូន​ដំណឹ​ង​​​​ទៅ​ខាង​ក្រុង​​ ប៉ុន្តែ​ជាក់ស្តែង​ខ្ញុំ​ធ្វើ​រឿង​លើក​កម្ពស់​ស្ត្រី​ក្នុង​ការ​ចូលរួម​ការងា​រ​សង្គម ខ្ញុំ​បាន​ដាក់​លិខិត​ស្នើ​ជូន​​មន្ទីរកិច្ចការនារី​ខេត្ត​បាត់ដំបង​​​ ដើម្បី​ឱ្យ​ស៊ីនឹង​ប្រធានបទ​ ប៉ុន្តែ​យើងអត់បា​ន​ដាក់​លិខិត​ទៅ​សាលា​ក្រុង​​មែន​ ប៉ុន្តែ​ដោយសារ​តែ​យើង​ជា​ក្រុម​យុវជន​ ចឹង​តាម​ច្បាប់​ក៏​អត់​មាន​ច្បាប់​ណា​ដែល​ចង​ឱ្យ​ក្រុម​យុវជន​ជូន​ដំណឹង​ទៅ​ខាង​សាលា​ក្រុង​អីដែ​រ ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្តែ​ប្រសិន​បើ​ក្រុម​​ខ្ញុំ​ជា​សមាគម​អូខេ ​ខ្ញុំ​ទទួល​ស្គាល់​ ប៉ុន្តែ​នេះ​ពួក​ខ្ញុំ​ជា​ក្រុមយុវជន​ធម្មតា​​ទេ»។​ ​​

កញ្ញា ស្រីទូច បន្ថែម​​ថា មុន​ពេលរៀប​ចំ​កម្មវិធី​ខាង​សាលាក្រុង​ក៏បាន​ប្រាប់​មិន​ឱ្យ​រៀបចំ​ជួបជុំ​ផង​ដែរ​ដោយ​សារ​អត់​មាន​លិខិត​អនុញ្ញាត​ពី​សាលាក្រុ​ង។​​

កញ្ញាបន្ថែម៖ «ខាងសាលាក្រុងបានចុច [ខល] មកខ្ញុំដែរ គាត់ថាគាត់អត់ឱ្យធ្វើសកម្មភាពហ្នឹងទេ ប៉ុន្តែ​យើង​​នៅ​តែ​បន្ត ​ព្រោះអី​​​ដូចដែលខ្ញុំបានបញ្ជាក់ចឹងឯង ខ្ញុំ​ជា​ក្រុម​យុវជន​ចឹង​យើង​អត់​ចាំ​បាច់​ចុះ​អី​ទេ ​[…] គាត់ថាដោយសារអត់មានការអនុញ្ញាត អត់មានលិខិតអឺចឹង លិខិតអ​នុញ្ញាតពីខេត្ត គាត់​ឱ្យ​ខ្ញុំ​ទៅ​សុំ​ពីខេត្ត»​។​ ​​

ក្រោយការបិទសិក្ខាសាលារបស់ក្រុមស្នាមញញឹមយុវជនពីសំណាក់អាជ្ញាធរ កញ្ញា ស្រីទូច ប្រាប់​Newsroom Cambodia ថា វាជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និង​ការជួប​ជុំ។

កញ្ញានិយាយ​ថា​៖ «វាគឺ​ជា​ការ​រឹតត្បឹត​សេរីភាព​របស់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ការងា​រ​សង្គមពីព្រោះអីក្នុងមាត្រា៤១ ដូចយើងដឹងហើយយើងមានសិទ្ធិក្នុងការ​បញ្ចេញមតិ មាន​សិទ្ធិ​ក្នុងការ​ជួប​ជុំ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ពួកយើង​ត្រូវបាន​គេ​រឹតត្បិត ទាំងដែលយើងអត់មានទៅធ្វើវា​ទាក់ទង​ទៅ​នឹង​នយោបាយ វា​ត្រឹម​តែ​ជា​ប្រធានបទ​ការ​លើក​កម្ពស់​ស្ត្រី​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម​សោះ ចឹង​​មាន​អារម្មណ៍​ថា​វា​ពិត​ជា​ពិបាក​ទទួល​យកមែ​នទែន ព្រោះ​អី​សូម្បី​តែ​កន្លែង​ក៏​យើង​ជួល​​ទីតាំង​គេ​សម្រាប់​ធ្វើ​សោះ​ យើង​អត់​ធ្វើ​លើ​ទីតាំង​សាធារណៈ​ផង ក៏​យើង​ត្រូវ​បាន​គេហាម​ឃាត់ដែរ ចឹង​មាន​ន័យ​ថា​សិទ្ធិ​សេរីភាព​របស់​យើង​ត្រូវ​បាន​គេ​រឹង​ត្បឹត​ខ្លាំង​​»។

កញ្ញា ស្រីទូច ប្រាប់ថា ការ​បញ្ឈប់​ការ​ជួបជុំអា​ច​ប៉ះពាល់​ដល់​យុវជន​ក្នុង​ការ​ទទួល​បាន​ឱកាស​រៀន​សូត្រ​ពីសិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ការងារ​សង្គម​ និង​ធ្វើ​ឱ្យ​យុវជ​ន​មាន​ការភ័យខ្លាច​ក្នុងការ​ចូលរួម​កម្មវិធី​សិក្ខា​សាលាផ្សេ​ងៗ។​​

លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបញ្ឈប់សិក្ខាសាលារបស់យុវជនបង្ហាញពីការរិតត្បឹតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង​សេរីភាពនៃការជួបជុំរបស់យុវជន និងជាផ្នែកមួយនៃការច្រានចោលការយល់ឃើញ និង​ការព្រួយ​បារម្ភ​របស់យុវជន។

លោកបញ្ជាក់ថា៖ «យើងឃើញថាជាផ្នែកមួយដែលបង្ហាញ​ឱ្យ​ឃើញ​អំពី​ការរួមតូច​នៃ​សេរីភាព​បញ្ចេញ​មតិ សេរីភាពនៃការជួបជុំ ជាពិសេស​​ការចូលរួម​របស់​យុវជន​ជា​ផ្នែក​មួយ​ដែល​យើង​ឃើញ​ថា​នៅពេលដែលយុវជនបង្ហាញឱ្យឃើញ អំពីទុក្ខកង្វល់របស់ខ្លួន អំពី​ភាព​មិន​ស្មើគ្នា​នៃ​ការចូលរួម​របស់​ស្ត្រីក្នុ​ងកិច្ចការសង្គម ប៉ុន្តែអាជ្ញាធរមកបង្អាក់ការងារទាំងអស់នេះ យើងឃើញ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការច្រានចោលនៃការយល់ឃើញ និងការព្រួយរបស់យុវជនចំពោះការងារសង្គម»។

លោក ហួន ផន បន្ថែម​ថា រដ្ឋាភិបាលគួរ​បើក​ទូលាយ​ក្នុង​ការទទួល​យក​នូវ​គំនិត ឬទស្សនៈ​ផ្សេងៗ​ដែល​មាន​សារៈសំខាន់សម្រាប់តាក់តែងគោលនយោបាយ និង​គោលការណ៍​ច្បាប់របស់​ខ្លួនជាដើម។

លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង​ប្រាប់​ថា លោក​ទទួល​បាន​ការ​រាយការណ៍​ថា អាជ្ញាធរ​មិនបាន​​​បញ្ឈប់​កម្មវិធី​​ជួបជុំ​​នោះទេ​ គឺម្ចាស់​ទីតាំង​ជា​​​អ្នក​បញ្ឈប់ដោយសារ​​ក្រុម​យុវជន​មិន​មាន​​លិខិត​អនុញ្ញត​ឱ្យមាន​ការ​ជួប​ជុំ​ពី​អាជ្ញាធរ​ ហើយ​ក្រុម​យុវជ​នមិន​បា​ន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ។​​

​លោក ប៊ុនរិទ្ធ​ បញ្ជាក់៖ «ខ្ញុំឭព័ត៌មានដែលគេរាយការណ៍ឱ្យខ្ញុំថា ម្ចាស់​កន្លែង​គេ​ជា​អ្នក​ដែល​ទៅ​រំសាយ​ ខ្ញុំ​ឭ​គេ​រាយការណ៍​ឱ្យខ្ញុំ​ចឹង​​ ដោយ​សារ​ម្ចាស់​ទីតាំង​គេសួរ​នាំទៅ​ថាគាត់​អត់​ច្បាប់​អត់​មាន​ទំលាប់​អ្វី​ទាំងអស់ ​ហើយ​អង្គការ​គាត់ [ក្រុមយុវជន] ​នឹង​អត់​មាន​បានចុះ​បញ្ជី​ក្រសួង​មហាផ្ទៃ​ អត់​មាន​អ្វី​ទាំងអស់ និយាយ​រួម​អង្គការ​ដាក់​ឈ្មោះខ្លួនគាត់ [ក្រុមយុវជន]​ បង្កើត​ខ្លួន​គាត់»។​

ទាក់ទងនឹងសេរីភាពលោក ប៊ុនរិទ្ធ បន្ថែមថាលោកសុំមិនបញ្ចេញការយល់ឃើញ ប៉ុន្តែ​លោក​ប្រាប់​ថា​​ប្រទេស​មាន​ច្បាប់​ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ស្ថិត​នៅក្រោ​ម​ច្បាប់។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ​បាន​ចេញ​​សេចក្តីណែនាំមួយ​​ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពី​ការធ្វើ​សកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ដោយ​​សមាគម អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មានសិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការធ្វើ​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ស្រប​តាម​ច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានាជាធរមាន  ​​ព្រមទាំង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន​​មុន​ពេល​ចាប់​ផ្តើម​ធ្វើស​កម្មភាព​នោះឡើង​​៕

ក្រសួងព័ត៌មាន គ្រោងដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មាន​នឹងប្រកាសឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​មូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្លាប់ក្នុងវិស័យ​ព័ត៌មាន និង​ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​​ព័ត៌មា​ន​ចុះថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤​។​

សេចក្តីជូនដំណឹងសរសេរ៖«ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែល​យក​អាជ្ញាបណ្ណ​ពី​ក្រសួង​ព័ត៌មាន​បាន​ផ្តល់ជូន​ទៅស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្ទុយពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាន​ និងផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន[…]»។

ក្រសួងព័ត៌មាន ក៏បានអំពាវនាវអោយអ្នកសារព័ត៌មាន​ អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​រក​ប្រាក់​តាម​អនឡាញទាំងអស់អោយមានស្មារតីទទួលខុសត្រូវ​ដោយ​ចែក​ចាយ​ព័ត៌មានពិត និង​គោរព​តាម​ក្រមសីលធម៌វិជ្ជាជីវៈដែលមានចែង​ក្នុងច្បាប់ស្តីពី​របប​សារព័ត៌មានផងដែរ។

ក្រៅពីនេះ ក្រសួងព័ត៌មាន​បានជូនដំណឹងដល់សាធារណជន​អោយជូនដំណឹងមកកាន់ក្រសួង​ព័ត៌មាន​ប្រសិនបើមានការ​គំរាមកំហែងពីអ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​បាន​ប្រាប់​ Newsroom Cambodia តាមរយៈ​តេឡាក្រាម​ថា​​ក្រសួងព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និងការបញ្ជេញមតិ ព្រមទាំង​លើក​ទឹក​ចិត្ត​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ក្នុងការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

ក្រៅពីគ្រោងដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានហើយនោះ ក្រសួងព័ត៌មានក៏នឹងដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗ​ខាង​មុខ ​​​ដើម្បី​ទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ​លើក​កម្ពស់​ការ​​យល់​ដឹង​​របស់​​​សាធារណៈជន។​ នេះបើតាមបញ្ជាក់របស់លោក លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោកអស្នារិទ្ធបញ្ជាក់ថា៖«[…] បញ្ជ្រាប​អំពី​ អ្វី​ជាព័ត៌មាន​ក្លែងក្លាយ​ ប្រភេទ​ព័ត៌មាន​ក្លែងក្លាយ​ អំពីគ្រោះថ្នា​ក់​ និង​ផលវិបាក​ដែល​កើត​ចេញ​ពីព័ត៌មាន​ក្លែងក្លាយ​ ក៏ដូចជា​វិធាន​ការ​ទប់ស្កាត់​និង​ការពារ​ពីគ្រោះថ្នាក់​ព័ត៌មាន​ក្លែងក្លាយ​នេះ។ គោលដៅ​នៃយុទ្ធនាការ​នេះផ្តោត​លើការ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាជន​ ដែល​ជា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ និងប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីកសាយ​ភាយ​នូវព័ត៌មាន​ក្លែងក្លាយ​ក្នុងស​ង្គម​កម្ពុជា»​។​

លោកអស្នារិទ្ធក៏បន្ថែមផងដែរថាប្រទេសនៅក្នុងតំបន់អាស៊ានបាន​ និង​កំពុង​អនុវត្ត​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយយ៉ាងសកម្មផងដែរ ជាពិសេសក្នុងយុគសម័យនៃបច្ចេកវិទ្យា រាប់បញ្ចូលទាំងបច្ចេកវិទ្យាAi ផងដែរ។​

លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា​​ឲ្យ​ដឹង​ថា​ការរៀបចំបង្កើតធម្មនុញ្ញសារព័ត៌មានជារឿងល្អ ប៉ុន្តែខ្លឹមសារនៃធម្មនុញ្ញគួរតែត្រូវបាន​រៀបចំ​ឡើង​ដោយ​​អ្នកសារព័ត៌មានជាជាងក្រសួងព័ត៌មាន ព្រោះអ្នកសារព័ត៌មានជាអ្នកអនុវត្តផ្ទាល់។

លោក ណុប វី បង្ហាញក្តីបារម្ភថា ខ្លឹមសារនៃធម្មនុញ្ញដែល​​រៀបចំដោយ​ក្រសួងព័ត៌មាន​ អាច​ជា​សម្ពាធ​ដល់អ្នកសារព័ត៌មាន។

លោក ណុប វីថ្លែងថា៖ «ប៉ុន្តែ​​ចំណុច​សំខាន់​យើង​ធ្វើ​ម៉េច​អោយ​ខ្លឹមសារ​នៃ​ធម្មនុញ្ញ​សម្រាប់​ព័ត៌មាន​គឺជា​ចំណែកមួយដែល​ឆ្លុះ​បញ្ចាំង​អំពី​តម្រូវ​ការ​ជាក់ស្តែង​របស់​អ្នកសារព័ត៌មាន​ហើយ​គួរ​តែមាន​ការ​រៀបចំ​ឡើងដោយ​អ្នកសារព័ត៌មានជាជាង​ការរៀបចំឡើងដោយ​ក្រសួង ឬ​ក៏​មន្ត្រី​របស់​ក្រសួង​។ បើ​សិន​​ជាខាង​ក្រសួង​លោក​រៀបចំ​ធម្មនុញ្ញ​សារព័ត៌មាន​នេះដែល​យើងមាន​ការ​ព្រួយ​បារម្ភ​ថា​ក្រសួង​អាច​នឹង​ដាក់​នូវ​ខ្លឹមសារ​ដែល​វា​អាច​នឹង​មាន​សម្ពាធ​ ឬក៏គាប់ស​ង្កត់​ទៅដល់​ការ​អនុវត្ត​ការងារ​របស់​អ្នក​សារ​ព័ត៌មាន»។

ទាក់ទងនឹងប្រកាសអោយសាធារណជនរាយការណ៍មកកាន់ប្រសួងព័ត៌មានពីការគាប់សង្កត់របស់​អ្នកសារព័ត៌មានលើសារធារណជន លោក ណុប វី​មាន​ប្រសាសន៍​ថា​គួរ​តែ​ជាតួនាទី​របស់​ស្ថាប័ន​ឯករាជ្យដូចជាក្រុមប្រឹក្សាសារព័ត៌មានជាអ្នកទទួលពាក្យបណ្តឹងពី​សារធារណជនធ្វើអោយមានភាពប្រសើរឡើង ជាជាង​ដាក់​បន្ទុក​ការងារ​ទៅកាន់​ក្រសួងព័ត៌មាន​ដែល​អាច​ធ្វើអោយ​អ្នក​សារព័ត៌មាន​ភាព​​ភ័យខ្លាច។​

លោក ណុប វី​បញ្ជាក់​៖​ «ការ​ដាក់​បន្ទុក​ទៅ​លើ​ក្រសួង​ព័ត៌មាន​ដើម្បី​អោយ​ចាត់​​វិធាន​ការ​​លើ​អ្នក​សារព័ត៌មាន​​​​វា​​អាច​នឹង​ធ្វើ​អោយ​អ្នកសារព័ត៌មាន​គាត់​មាន​ការ​ភ័យ​ក្លាច គាត់​ព្រួយ​​បារម្ភ​ចំពោះ​ការ​អនុវត្ត​សេរីភាព​របស់​ពួក​គាត់។ យើង​ទទួល​ស្គាល់ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៅ​មាន​ចំណុច​​​ខ្វះខាត​ច្រើន​ ចឹង​​ហើយ​​យើង​​គិត​​ថា​វា​គួរ​តែ​​ជា​​ផ្នែក​មួយ​​ដែល​​ស្ថាប័ន​​​ឯករាជ្យ​ ឧទាហរណ៍​​ដូចជា​ក្រុមប្រឹក្សា​សារព័ត៌មាន​យើង​ហៅថា​ Pres​s council គួរ​​តែ​មាន​​ភារ​កិច្ច​​នៅ​​ក្នុង​​ការ​​​ធ្វើ​​កិច្ច​​ការងារ​​នេះ​​រួម​​ទាំង​​ការ​​ទទួល​​បាន​​ពាក្យ​​បណ្តឹង​​ពី​​សាធារណ​ជន​​ទូទៅ ​​ហើយ​​ធ្វើ​​កិច្ច​​​ការងារ​ដើម្បីមាន​ភាព​​ប្រសើរ​ឡើង​»។

អ្នកស្រី ឆន សុគន្ធា ជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ បានប្រាប់ Newsroom Cambodia ថាក្រសួងគួរតែពិនិត្យមើលច្បាប់ស្តីពីរបបសារព័ត៌មាន​ឡើងវិញ មិនគួរណាបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបន្ថែមនោះទេ។

អ្នកស្រី សុគន្ធាថ្លែងថា៖«ក្រសួងគួរផ្តោតអាទិភាពទៅការកែសម្រួលច្បាប់ស្តីពីរបបសារព័ត៌មាន ដែល​អនុវត្តតាំងពីឆ្នាំ១៩៩៥ មិនគួរបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារពត័មានបន្ថែមទៀត»។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនទាន់បានដឹងអំពីចំពោះខ្លឹមសារនៃធម្មនុញ្ញសារព័ត៌មាននៅឡើយទេ ដោយអ្នកស្រីរង់ចាំពិនិត្យមើលខ្លឹមសារមើលថ្ងៃសិក្ខាសាលាប្រឹក្សាយោបល់របស់ក្រសួងនាសប្តាហ៍ក្រោយ។

លោកស្រីបញ្ជាក់ថា៖«ចំពោះខ្លឹមសារក៏មិនទាន់ដឹងយ៉ាងម៉េចដែរ ចាំមើ់លរួមគ្នានៅថ្ងៃសិក្ខាសាលា តើខាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានមានឱកាសក្នុងការផ្តល់ធាតុចូលបានប៉ុណ្ណា និងមាន​ពេល​វេលាគ្រប់គ្រាន់ក្នុងការផ្តល់ធាតុចូលដែរទេ ពិសេសធាតុចូ​លទាំងអស់​នោះនឹង​ទទួលយក​ឬ​អត់?»។

កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៨ ក្នុងពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ​​បាន​ចាត់អោយ​លោក នេត្រ ភក្រ្តា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ត្រួត​ពិនិត្យ​តាមដានមើល​ ដកអាជ្ញាបណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្តិ​ខុស​ក្រមសីលធម៌វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។

ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់លើសេចក្តីព្រាង«ធម្មនុញ្ញវិជ្ជា​ជីវៈ​សារ​ព័ត៌មាន» ​ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕

ក្រសួង​សុខាភិបាល​ណែនាំឱ្យប្រុងប្រយ័ត្នបន្ថែម​ក្រោយ​ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ឆ្លងជំងឺផ្តាសាយបក្សី
ក្រសួងសុខាភិបាលប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នបន្ទាប់ពីមាន​ក្មេងប្រុស​អាយុ៣ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺផ្តាសាយបក្សី​ប្រភេទហាស់៥អ៊ីន១ (H5N1) កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៤ ​នៅ​ស្រុក​គីវីវង្ស ​ខេត្តតាកែវ។

បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ​បញ្ជាក់ថា ក្មេងប្រុស​អាយុ៣ឆ្នាំ​ម្នាក់ រស់​នៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្ត​តាកែវ ​មានផ្ទុក​វីរុស​​​​​​ជំងឺ​ផ្តាសាយបក្សី ប្រភេទហាស់៥អ៊ីន១ ​(H5N1) ដែល​ត្រូវបាន​បញ្ជាក់ដោយ​​​​​​​​​​​​​​​វិ​​ទ្យាស្ថាន​ជាតិ​សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០២៤​។​ ​​

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កេ្មងប្រុស​​នោះ​បានបរិភោគ​ម្ហូបដែល​ធ្វើ​ពី​មាន់ទាងាប់ និងប៉ះពាល់​មាន់ងាប់មុនពេលអ្នកជំងឺឈឺ១០ថ្ងៃ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់៖ «បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និង​កំពុង​ទទួល​បានការ​ថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃ​មុនចាប់ផ្តើមឈឺនៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុស​បានប៉ះពាក់ និងកាន់មានងាប់»។​

ក្រសួងសុខាភិបាលបានចាត់​​ក្រុម​ឆ្លើយតប​បន្ទាន់​គ្រប់​ជាន់​ថ្នាក់​ដែល​សហការណ៍​ជា​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​ស្រាវជ្រាវលើ​ជំងឺ​ផ្តាសាយបក្សី​ ឆ្លើយតបជា​បន្ទាន់ ចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់​ជិតស្និទ្ធ និង​យុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។

ក្រសួងសុខាភិបាល​ក៏​បាន​ក្រើនរំឮកដល់ប្រជាពលរដ្ឋ​ទាំងអស់​​ឱ្យ​យកចិត្តទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សីជានិច្ច និងអំពាវនាវដល់ដល់ប្រជាជនឱ្យពិគ្រោះយោបល់ និងពិនិត្យ​ជាមួយ​ក្រុម​គ្រូពេទ្យ​ដែ​​លនៅជិតបំផុត។

ជំងឺផ្តាសាយបក្សីជាជំងឺដែល​មាន​ឆ្លង​ពីសត្វ​បក្សី​ឈឺទៅ​សត្វ​ផ្សេងទៀត ប៉ុន្តែ​វា​មានការឆ្លង​ពី​បក្សី​ទៅ​មនុស្ស​ផងដែរ តាមរយៈការប៉ះពាល់ជាមួយបក្សីងាប់ ឬ​ឈឺ។ ​ផ្តាសាយបក្សីកើត​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​មាន​ការព្យាបាលទាន់ពេលវេលា។​ ការឆ្លងជំងឺផ្តាសាយបក្សីពីមនុស្សម្នាក់​ទៅ​ម្នាក់​ជាករណី​កម្រ ប៉ុន្តែបើមានអាចជាករណីបំប្លែងខ្លួន និងឆ្លងដូចជំងឺផ្តាសាយតាមរដូវកាល។

គួរបញ្ជាក់ថាបើករណីឆ្លងចុងក្រោយក្នុងខែ កក្កដាឆ្នាំ២០២៤ មានករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ចំនួន​៦១​ករណី​ដែលក្នុង​នោះស្លាប់​៤០នាក់ បើគិតចាប់ពីឆ្នាំ២០០៥ ដែល​រាយការណ៍​ករណី​ឆ្លងជំងឺ​ផ្តាសាយ​បក្សី​ដំបូង​នៅ​ប្រទសកម្ពុជា​៕​

Vox Pop៖​ ទស្សនៈរបស់សាធារណជនទៅលើ​កាកសំណល់ពីសម្លៀកបំពាក់
កាកសំណល់ ឬសំរាមជាបញ្ហាចំបងមួយនៅក្នុងទីក្រុងភ្នំពេញ។ កា​ក​​សំណល់​ មានច្រើ​នប្រភេទ​ ​ដូច​ជា​កាកសំណល់​សរីរាង្គ កាកសំណល់ប្លាស្ទីក កាកសំណល់ក្រដាស កាក​​សំណល់​​អេឡិច​ត្រូនិច​ និងកាក​សំណល់​សម្លៀក​បំពាក់ជាដើម​។​ កាកសំណល់​សម្លៀកបំពាក់​ ជាកាកសំណល់​ទាំងឡាយ​ណា​ដែល​កើតចេញ​​មក​ពី​សម្លៀកបំពាក់​​ដែលឈប់ប្រើប្រាស់ និងឈប់​ជាតម្រូវការ​របស់​បុគ្គល​ម្នាក់។​

Newsroom Cambodia បាន​សម្ភាស​ប្រជាពលរដ្ឋ​ដែល​រស់​នៅទីក្រុង​ភ្នំពេញចំ​នួន​៨នាក់​ចំពោះ​ការ​យល់​ឃើញលើសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់។

លោក​ អ៊ី​ ឡូញ​ អាយុ​៣៣​ឆ្នាំ​ជា​អ្នករស់​នៅ​​ខេត្ត​ព្រៃវែង។​ បច្ចុប្បន្ន​លោក​ជា​អ្នក​រត់​តុកតុក​មួយ​រូប​នៅ​រាជធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា​ គ្រួសារ​របស់​លោកបានយកខោ​អាវ​ចាស់​ៗដែល​ឈប់​ប្រើ​មក​ច្នៃ​ជា​​ក្រណាត់​​ប្រើ​ប្រាស់​​ក្នុង​ផ្ទះ​​ រួចពេល​​​ប្រើ​លែង​កើតទើប​ដុតវា​​ចោល​។​ លោក​បន្ត​​ថា​ ការ​ដុតជា​វិធី​​មួយ​ដ៏​​ល្អជា​​ជាង​ការ​បោះ​ចោល​ដោយ​យើង​ពុំ​ចាំ​បាច់ព្រួយ​បារម្ភ​​ពី​ការ​ពុក​ផុយ​របស់​សាច់​ក្រណាត់​។

លោក​បញ្ជាក់​​ថា​៖​«​បើ​បោះ​ចោល​ខ្លាច​ថា​ខោ​អាវ​វា​មិន​ងាយ​​ផុយ​​មិន​ងាយរលួយចឹង​ យើង​​បោះ​ទៅ​ដី​​[…] ​មិន​ងាយ​ផុយ​ទេ​ពេល​យើង​ត្រូវ​ការ​ដាំ​ដុះ​អីចឹង​(អញ្ជឹង​)​​ទៅក្រែង​​​ពិបាក​ វា​មិន​ងាយ​ រលាយ​ដូច​​ជា​ស្លឹក​ឈើ​ទេ​»​។​

លោក​បន្ថែម​ទៀត​ថា​ បើ​សិន​ជា​មាន​អ្នកចាំ​​ប្រមូល​ខោអាវ​ចាស់​ៗ​ដែល​នៅ​អាច​ប្រើ​ប្រាស់​បាន​យក​ទៅ​​ចែក​អ្នក​ខ្សត់ខ្សោយ​ ឬ​មាន​អ្នក​ទិញ​​យក​ទៅ​កែ​ច្នៃ​ចេញ​ជា​វត្ថុ​ប្រើប្រាស់ផ្សេងៗក៏ជារឿងល្អដែរ​។​​

លោក​ អ៊ី​ ឡូញ​ អាយុ​៣៣ឆ្នាំ​ជា​អ្នក​រត់​​តុកតុក​នៅ​រាជធានី​​ភ្នំពេញ​។​ (​រូបភាព​៖​ធី​ ស្រីរ័ត្ន​)​

កញ្ញា​ ឆុំ​ សុវណ្ណម៉ានីនាថ​ អាយុ​១៨​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​១​ រៀន​ជំនាញបសុពេទ្យ ឬវេជ្ជសាស្ត្រសត្វ នៅ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលាប​ ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ជារៀងរាល់ខែ ​កញ្ញា​ទិញ​សម្លៀក​បំពាក់ប្រហែលជា​ប្រាំ​ឈុត​ ព្រោះ​កញ្ញា​ជា​អ្នក​ចូលចិត្ត​លេង​ស្ទាយ​ហ្វេសសិន​(Fashion)។​កញ្ញា ​តែង​តែ​ច្នៃរាល់​ខោអាវ​ដែល​ប្រើ​រួច​​ ឱ្យ​អស់​លទ្ធភាព​ដូច​ជា​ លក់​ខោអាវ​មួយ​ទឹក​តាម​អនឡាញ ឬ​បរិច្ចាគ​ជា​ដើម​។

​​កញ្ញា​បន្ថែម​​ថាខោអាវ​ចាស់​ៗ​ក៏​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរជា​ពិសេស​នោះ​ គឺ​ធ្វើ​ឱ្យ​​មាន​ការ​រាយ​ប៉ាយ​ បង្កើន​សម្រាម​ ធ្វើ​ឱ្យ​ទឹក​មាន​សារធាតុ​ពុល ​និង​កខ្វក់ជាដើម​​។ ​​​កញ្ញា​បន្ត​ថា​ បើ​សិន​ជា​អាច​យើង​គួរ​តែ​មាន​កន្លែង​ស្តុក​ឥវ៉ាន់​សម្រាប់​ដាក់​របស់​ដែល​យើង​ឈប់​ប្រើប្រាស់​ ហើយ​បើ​អាច​កែ​ច្នៃ​វា​ឡើង​វិញ​បាន​យើង​គួរ​តែ​កែច្នៃ​។​

កញ្ញា​និយាយ​ថា​៖​«​​​បើសិន​ជា​ខោអាវ​ចាស់​ៗ​របស់ខ្ញុំ​​ហ្នឹង​ ខ្ញុំ​គិត​ថា​យើង​មាន​ជម្រើស​ពីរ​។ ទីមួយ​យើង​អាច[…] ​​បើក​ជា​លក្ខណៈ​អនឡាញស្សប​(Online Shop)របៀប​សេឃិនហ៊ែន(Second hand)​របស់​ដែល​មួយ​ទឹក​ ហើយ​មួយ​ទៀត​យើង​អាច​ទៅ​បរិច្ចាគ​ទៅ​ខាង​កុមារ​កំព្រា ​ឬ​អ្នក​ខ្វះខាត​ក៏​បាន​ដែរ​​»​។

កញ្ញា​ ឆុំ​ សុវណ្ណម៉ានីនាថ​ អាយុ​១៨ឆ្នាំ​ជា​និស្សិត​នៅ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលាប​។ ​(រូបភាព​៖ ​ធី​ ស្រីរ័ត្ន)​

ចំណែក​លោក​ វេត​ ផូល​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ស្ថាបត្យកម្ម​ឆ្នាំ​ទី​២ ​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចត្រ​សិល្បៈ​ ជា​អ្នក​ខេត្ត​កំពត​។ បច្ចុប្បន្ន​​លោក​កំពុង​រស់នៅ ​និង​បន្ត​ការ​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​។​ចំពោះ​បញ្ហា​ទាក់ទង​នឹង​កាកសំណល់​សម្លៀកបំពាក់​ លោក​យល់​ឃើញ​ថា​ សម្លៀកបំពាក់​គួរ​កុំ​ប្រើ​​ឱ្យ​លើស​ពី​តម្រូវ​ការ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ការ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​។

លោក​លើក​ឡើង​ថា​៖ ​«​បើ​សិន​ជា​យើង​ខ្លួន​មួយ​យើង​(​មិន​បាច់​)​ប្រើប្រាស់​សម្លៀកបំពាក់​ច្រើន​វា​​ក៏​ល្អដែរ​ វា​កាត់​បន្ថយ​ការ​(ប្រើ)​បាក់តេរី​ក្នុង​ការ​ធ្វើ​សម្លៀកបំពាក់​ច្រើន​​[…] (អ៊ីចឹងខ្ញុំ)​គិត​ថា​ខោអាវ​បើ​យើង​មិន​ចាំ​បាច់​វា​ប្រើប្រាស់​ច្រើន​ទេ​ យើង​មិន​ចាំបាច់​ទិញ​វា​ក៏​បាន​ដែរ​ ដើម្បី​កាត់​បន្ថយ​ជួយ​ដល់​បរិស្ថាន​និង​ធម្មជាតិ​»​។​

លោក​បន្ថែម​ថា​ សម្លៀកបំពាក់​ដែល​ឈប់​ប្រើ​តែ​នៅ​ល្អ​ ម្តាយ​​របស់​លោក​តែង​តែ​ចែក​ឱ្យ​ទៅ​អ្នក​ខ្សត់ខ្សោយ​ តែ​បើ​មិន​នៅ​ល្អ​ទេ​គាត់​ច្នៃ​វា​ជា​ក្រណាត់​​សម្អាត​ផ្ទះ​។​

លោក​និយាយ​ថា​៖ ​«ភាគ​ច្រើន​ខោអាវ​ចាស់ៗ​​បើ​កាល​នៅ​ខេត្ត​បើ​(ខ្ញុំ)​ទុកចោល​ម៉ាក់​គាត់​ប្រមូល​យក​ឱ្យ​ចែក​អ្នក​អត់​មាន​[…] បើ​សិន​ខោអាវ​ហ្នឹង​ចាស់​ខ្លាំង​គាត់​យក​​ទៅ​ធ្វើ​ជា​(ក្រណាត់)​សម្អាត​ក្នុង​ផ្ទះ​»​។​

លោក​​ វេត​ ផូល​ អាយុ​២០ឆ្នាំ​ជា​និស្សិតស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​។ (​រូបភាព​៖​ ធី​ ស្រី​រ័ត្ន​)​

អ្នកស្រី វ៉ង​ ម៉ាច អាយុ៣៥ឆ្នាំ ជាអាជីវករលក់ផ្កានៅតាមសួន មុខព្រះបរមរាជវាំង មានទីកន្លែង​កំណើត​​នៅ​ខេត្តតាកែវ សព្វថ្ងៃកំពុងរស់​នៅភ្នំពេញ។ អ្នកស្រីយល់ឃើញថាសម្លៀកបំពាក់​ដែល​ឈប់​ប្រើប្រាស់ ​បើសិនជាមិនបានយកទៅបរិច្ចាគ ឬក៏​ពេល​បោះចោល​មិនមាន​កន្លែង​ទុក​ដាក់ឱ្យ​បានត្រឹមត្រូវនោះ វាអាចប៉ះពាល់ដល់បរិស្ថាន និងបង្កភាពគ្មានសណ្តាប់ធ្នាប់​ក្នុងទីក្រុងថែមទៀត។ លើស​ពីនេះ អ្នកស្រីចង់ឱ្យមានកន្លែងសម្រាប់ទុកដាក់ផងដែរ។

អ្នកស្រី​បញ្ជាក់ថា៖ «​សម្លៀក​បំពាក់​ដែលយើងបោះចោល ​បើសិនយើងមានគំនិតចង់​ឱ្យ​គេ​រៀបចំ​មាន​កន្លែង​ណា​មួយ​ដែល​យើងអាចទុកសម្លៀក​បំពាក់ហ្នឹងកុំឱ្យញ៉េញ៉ៃ ណាមួយវាទុកយូរទៅ វាស្អុយ វារលួយពេញទីក្រុងយើងចឹង វាអាចអត់មានអនាម័យចឹង ព្រោះអីយើង​ឃើញហើយ​តាមផ្សារ តាមអីរញ៉េរញ៉ៃពេញទឹកពេញដី ហើយក្នុងទឹកឡូ ជួនកាលអ្នកខ្លះបោះសំរាមចូល​ក្នុងឡូក្នុងអី​»។​​

អ្នកស្រី​ វ៉ង​ ម៉ាច​ អាយុ​៣៥ឆ្នាំ​ជា​អាជីវករ​លក់ផ្កា​នៅ​មុខវាំង​។​ (រូបភាព​៖​ធី​ ស្រី​រ័ត្ន​)​

រីឯ​កញ្ញា យីម កនិកា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ កញ្ញា​​លើកឡើង​ថា តាម​ធម្មតា​​កញ្ញាមិនសូវទិញសម្លៀកបំពាក់នោះទេ ទាល់តែមានតម្រូវការ ឬចង់ដូរម៉ូដ​ទើបទិញ​សម្លៀក​បំពាក់​​ថ្មី​។ ហើយ​សម្លៀកបំពាក់របស់កញ្ញាដែលឈប់ប្រើប្រាស់មួយចំនួន​ គឺកញ្ញា​បរិច្ចាគ​ទៅអ្នក​ដទៃ និងឱ្យប្អូនប្រើប្រាស់បន្ត។ ​

កញ្ញា​និយាយ៖ «​ខោអាវចាស់ៗ ខោអាវចាស់ ភាគច្រើនខ្ញុំពាក់​…. បើពាក់​ដូចថា​ពាក់​មួយ​ភ្លែត​ដូចថា​​ពាក់តែ​ប៉ុន្មានដង អីចឹង​ឈប់ពាក់ទុកសិន ដល់ពេល​ទៅភាគច្រើន​ប្រមូល​ឱ្យ​អ្នកនៅខាងស្រុកម៉ាក់ ខ្ញុំ​នៅជនបទ ឬក៏ឱ្យទៅប្អូន»។​​

កញ្ញា យល់ថាសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ពេលដែលបោះចោលទៅក្លាយជាសំរាម នឹង​អាច​បង្ក​ផលប៉ះពាល់ដល់បរិស្ថានផងដែរ ដូច្នេះកញ្ញាចង់ឱ្យមានការ​ទុកដាក់កាកសំណល់​សម្លៀក​បំពាក់​ ដែល​ឈប់​ប្រើឱ្យបានត្រឹមត្រូវ។ កញ្ញា ក៏​គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់​ដែល​ឈប់​ប្រើ ទៅ​កាន់​​អ្នក​ដែលគាត់មានជីវភាពខ្សត់ខ្សោយផងដែរ បើសិនជាសម្លៀកបំពាក់នោះ​មាន​សភាព​ល្អ​អាចប្រើប្រាស់បន្តទៀតបាន។ កញ្ញានិយាយ៖ «​បើសិនជាយើងឈប់ពាក់ ឬឈប់ស្លៀក យើងអាចប្រមូលទុកមួយដុំ ឬក៏សម្លៀក​បំពាក់​ណា​មើលទៅរាងសមគួរយើងអាច​ចែកឱ្យទៅអ្នកគេខ្វះខាតបាន ព្រោះភាព​ច្រើនគាត់​អត់​ប្រកាន់​ទេ»។​

កញ្ញា​ យីម​ កនីកា​ អាយុ​២០ឆ្នាំ​ជា​និស្សិតតុបតែង​លម្អ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ (រូបភាព​៖​ ភួង សុធីនី)​​

លោក ឱ សុថ​ អាយុ៧៩ឆ្នាំ ជា​អតីត​មន្ត្រី​នៅមន្ទីរ​ឧស្សាហកម្ម​ខេត្ត​បាត់ដំបង​​​ សព្វថ្ងៃរស់នៅ​រាជធានី​ភ្នំពេញ​។​ លោកលើកឡើងថាកាក​សំណល់សម្លៀក​បំពាក់​​ដែលយើងបោះចោល មិន​សូវជា​ប៉ះពាល់​ដល់​បរិស្ថាន ដូចប្លាស្ទិកនោះទេ ព្រោះថាសម្លៀក​បំពាក់​ភាគច្រើន​ធ្វើ​ឡើងពីសរសៃ កម្បាស អំបោះ​ដែល​​អាច​រលាយ​ក្លាយ​ជាធូលី ឬ​ដីបាន។

លោកប្រៀបធៀបរវាងកាកសំណល់សម្លៀក​បំពាក់ និងប្លាស្ទិកយ៉ាងដូច្នេះ៖ «សម្លៀកបំពាក់​ហ្នឹង​វា​ផ្សំដោយវត្ថុធាតុដើមជាកម្បាស ឬក៏ជាសរសៃអំបោះ ហើយ​បើ​យើង​បោះចោល វានឹងរលាយ​ទៅ​ជា​ធូលី វាទៅរលាយ ទៅជាដី វាអត់ដូចប្លាស្ទិកទេ»។

តែទោះ​ជា​យ៉ាង​ណា អតីត​មន្ត្រីរូបនេះ ក៏គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ទៅកាន់​អ្នក​ដែលមានជីវភាពខ្វះខាត ជាជាងយកទៅបោះចោល ឬក៏ទុកដាក់មិនបាន​ត្រឹមត្រូវ​ផង​ដែរ​។​​

លោក​ ឱ​ សុថ​​ អាយុ​៧៩ឆ្នាំ​ អតីត​មន្ត្រី​នៃ​ឧស្សាហកម្ម​នៅខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​នៅ​ភ្នំពេញ​។ (រូបភាព៖​ ធី​ ស្រីរ័ត្ន​)​

លោកស៊ី ចាន់ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ​ មក​ពី​ខេត្ត​កំពង់​ស្ពឺ​​ ថ្លែង​ថាសម្លៀកបំពាក់​ដែល​បានប្រើ​ប្រាស់អាចប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​តែកាដុត​ដែល​បង្ក​​​អោយ​មានក្លិនមិនល្អ​។​ ជាទូទៅ លោក​បាន​យកសម្លៀកបំពាក់​​ដែល​បានប្រើប្រាស់​ហើយ​ទៅ​បោះ​ចោល​។​

លោកលើកឡើងថា៖ «​​​សម្លៀកបំពាក់ជាកាកសំណល់ដែរដូចសម្រាមដែរ។ ប្រសិន​យើង​ដុត​មាន​ក្លិន​ផ្សែង​ទៅលើ និយាយទៅវាអាចប៉ះពាល់ដូចសម្រាមដែរ ធម្មតា​តែ​យើង​ដុត​ទៅ​មានផ្សែ​ង​ហុយ​ មានក្លិន ធម្មតាក្រណាត់តែងមានក្លិនដូចសម្រាមទូទៅ វាមានក្លិនអាក្រក់​ ចឹងវា​អាច​ប៉ះពាល់​ដល់​សុខភាព​យើងដែរ»។

លោកបញ្ជាក់បន្ថែម​ថា៖«​​​ ភាគច្រើនយកបោះចោល  បោះក្រោយផ្ទះហើយដុតចោលនៅស្រុក […] និងបោះចោលសម្រាម(គំនរសម្រាម)​ហើយតាមឡានគេមកដឹកយកទៅ​»។

លោក​ ស៊ី​​ ចាន់​ អាយុ​២៥ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នៅ​រាជធានី​ភ្នំពេញ​។​ (រូបភាព៖​ ធី​ ស្រីរ័ត្ន​)​

កញ្ញា សែម ម៉ាលី អាយុ២០ឆ្នាំ មានស្រុកកំណើតមកពីខេត្តកំពង់ស្ពី កំពុងស្នាក់នៅទីក្រុងភ្នំពេញ ជា​​និសិ្សតឆ្នាំទី​១​ ជំនាញគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា។​​ ជា​ធម្មតា​កញ្ញា​ទិញខោអាវរៀងរាល់សប្តាហ៍ ព្រោះ​​ថា​កញ្ញា​ចូលចិត្ត​ដូរ​ម៉ូត​សម្លៀក​បំពាក់ ​និង​មិន​ចូលចិត្ត​ស្លៀក​ពាក់ដដែលៗ​។ ​​កញ្ញា ​ឲ្យ​ដឹង​​ថា​ សំណល់​សម្លៀកបំពាក់​អាច​ប៉ះពាល់​ដល់បរិស្ថានដែរព្រោះវាមិនងាយរលាយ។ បើ​ទោះ​បី​ជា​កញ្ញា​ចូលចិត្ត​ទិញ​សម្លៀក​បំពាក់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ខោអាវ​ទាំងនោះ​ភាគ​ច្រើន​ត្រូវ​បាន​យក​ទៅ​ចែក​​បន្ត​ដល់​​ប្អូនៗ និងអ្នកដែលត្រូវការ ឬទុកចោលក្នុងទូ។

កញ្ញាលើកឡើងថា៖ «​​​ខ្ញុំយល់ថាវាប៉ះពាល់ដែរបងព្រោះអីវា​អត់ងាយនឹងរលាយ វា[សម្លៀកបំពាក់​ដែលឈប់ប្រើប្រាស់] នៅរយៈពេលយូរទម្រាំតែបាត់ទៅ ខោអាវ​ខ្លះ​វា​រយៈពេល​យូ​រដែល​វា​អាច​នឹង​ពុក​ផុយទៅវិញ វានៅ​ស្អិត​នៅ​នឹងដី​ប្រសិន​បើយើង​អត់​ទុកនៅកន្លែងស្រួលបួល»។​

កញ្ញាបន្ថែមថា៖ «ពេលខ្លះយកអោយបងប្អូនយកចែករំលែកគ្នាដល់អ្នកខ្វះខាត ឬក៏​ប្អូនៗ​នៅអាយុ​ក្រោម​ខ្ញុំដូចប្អូនបង្កើតខ្ញុំអីអញ្ចឹងទៅស្លៀកបន្តៗគ្នា ​[…]ក្រៅពីហ្នឹងមានតែយកទុកក្នុងទូចោល»។

កញ្ញា​ សែម​ ម៉ាលី​ អាយុ​២០ឆ្នាំ​ជា​និស្សិត​ផ្នែក​គណនេយ្យ​នៃ​​វិទ្យាស្ថាន​វ៉ាន់ដានៅ​រាជធានី​ភ្នំពេញ​​។ (រូបភាព​៖​ ភួង សុធីនី)​​