ពក ពន្លឺ (Pok Ponlue) – Newsroom Cambodia

គណបក្សជំនាន់ថ្មីរៀបចំសមាជជាលើកដំបូងដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ និងកំណត់ពីរបៀបវារៈនយោបាយ
គណបក្សជំនាន់ថ្មី បានរៀបចំសមាជិកជាលើកដំបូងរបស់ខ្លួននៅថ្ងៃ​អង្គារ៍នេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ី​នដឹកនាំ​គណ​​ប​ក្ស​ កំណត់​​ពី​​រ​បៀបវារៈ និងកម្មវិធីនយោបាយសម្រាប់ត្រៀមរៀបចំខ្លួននៅក្នុងការបោះឆ្នោត ទាំងការ​បោះឆ្នោតជ្រើ​សរើ​ស​​ក្រុ​​​ម​ប្រក្សាឃុំសង្កាត់ នៅ​​ឆ្នាំ​​២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ នៅឆ្នាំ២០២៨។

តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សជំនាន់ថ្មី នៅថ្ងៃទី៤ ខែមិថុនា នេះ លោក មាជ សុវណ្ណរ៉ា ត្រូ​​វ​​បានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណបក្សថ្មីថ្មោងមួយនេះ។ចំណែក លោក ប៉ាត មុន្នី និង​​លោ​​ក ជឹង វិទ្យារិទ្ធិ ត្រូវបានសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាអនុប្រធានគណបក្ស ក្នុងពេលដែល​​មនុស្ស៥​៣រូ​​ប​​ទៀ​ត ត្រូវបានអង្គសមាជបោះឆ្នោតតែងតាំងធ្វើជាគណៈកម្មាធិការនាយក។ក្រៅពីនេះនៅមានបេក្ខភាពចំនួន១៥រូបទៀតត្រូវ​​ជ្រើ​​​​​សតាំងជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស។

ស្របពេលដែលអង្គសមាជ បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សរួច គណបក្សដែលទើបទទួលបានភ្លើង​​ខៀ​​វធ្វើ​​សកម្មភាពនយោបាយ គណបក្សនេះ ក៏បានកំណត់ក្នុងពេលជាមួយគ្នាពីរបៀបវារៈ លក្ខន្តិកៈ និងកម្មវិធីនយោបាយ។

លោក មាជ សុវណ្ណារ៉ា ដែលទើបអង្គសមាជបោះឆ្នោតជ្រើសរើសជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានគណបក្សជំ​​នា​ន់ថ្មី បានប្តេជ្ញានៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកនឹងរៀបចំផ្ទៃក្នុងបក្ស និងរចនាសម្ព័ន្ធបក្សនៅតាមមូល​​ដ្ឋាន ជា​ពិ​​សេសជំរុញឱ្យសកម្មជនគណបក្ស​​​ធ្វើ​​យ៉ា​ង​ឱ្យ​មានគុណសម្បត្តិ ចរិយាសម្បត្តិ វិន័យល្អ មានសេចក្តីថ្លៃថ្នូរ និងត្រូវគោរព អនុវត្តតាមបេសកកម្មរបស់គណបក្ស និង​គោរពច្បាប់កំពូលរបស់ប្រទេសជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ក៏ត្រូវរៀនសូ​ត្រ​​នូវអ្វីជាផលប្រ​យោ​ជ​ន៍​​ជាតិ និងការមិនបៀតបៀនគ្នាស្របទៅតាមការចង់បាន និងតាមសំឡេងគាំទ្ររបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល ច្បាប់កំ​ពូ​លរបស់ជាតិ និងអន្តរជាតិ។

លោកបន្តថា៖ «ចាប់ពីថ្ងៃនេះនៃការថ្លែងសន្ទរកថានេះទៅ ខ្ញុំនឹងក្លាយប្រធានបក្ស និងជាមនុស្សគំរូដេកដើរឈរអង្គុយសម្រា​​​ប់អ្នកជំនាន់ថ្មី។ និងដើរដោយសុច្ចរិត ដើម្បីបង្ហាញតម្លាភាពឱ្យអ្នកជំនាន់ថ្មី ដើរតាមខ្ញុំជាអ្នកជំនាន់កណ្តាល ដែលមានបទពិសោធននយោបាយ នឹងធ្វើកិច្ចការងារជាតិ និងអន្តរជាតិ៣៣ឆ្នាំ ហើយខ្ញុំដើរលើពិភពលោកទ្វីបទាំង៥ បានជិត៥០ប្រទេស។ ជាបទពិសោធនដែលខ្ញុំត្រូវមកស្លាប់នៅក្នុងស្រុកខ្មែរ ប្តេជ្ញាជួយប្រទេសជាតិខ្ញុំ ស្លាប់នៅក្រោមដើមត្នោត និងទឹកដីអង្គរនៃខេត្តសៀមរាបនេះ»។​

ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្កោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ លោក មាជ សុវណ្ណរ៉ា អះអាងថា គណ​​បក្ស​​ថ្មីថ្មោងនេះ អនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយទាំង១០ មានដូចជា ដឹកនាំលើកស្ទួយ និងគោរពសិ​​ទ្ធិ​​មនុស្ស​​ជា​​ដើ​ម ដែលដាក់ចេញដោយគណបក្ស។លើសពីនេះទៀត គណបក្សក្រៅរដ្ឋាភិបាលមួយនេះ នឹងធ្វើអ្វីៗដោយតម្កល់ផល​ប្រ​យោ​​ជន៍ជាតិជាធំ។

លោកបន្តថា៖«គណបក្សជំនាន់ថ្មីសម្រាប់ខ្មែរយើង ដើម្បីខ្មែរយើង​ គឺខ្ញុំធ្វើដើម្បីសម្រាប់ជំនាន់ថ្មី ទៅជំនាន់ក្រោយថ្មីជារៀងរហូតអមតៈនៃប្រទេសកម្ពុជា» ។

ស្រដៀងគ្នានេះដែរ លោក ​ប៉ាត មុន្នី ​អនុប្រធាន​គណបក្ស​ ​បាន​អះអាងថា ​ការ​បង្កើត​គណបក្ស​ជំនាន់ថ្មី​នេះឡើង​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណង​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួមជាតិ​ពិតប្រាកដ​។លោកប​ន្ត​ថា កិច្ចការនេះខ្លួនបានគិតគូរជាង១០ឆ្នាំមកហើយ ដើម្បីស្វែងរកវីរជន ដែលមាន​ធនធាន​សម្រាប់​ដំណើរការ​គ​​ណ​​​បក្ស ក្នុងនោះក៏មានការចូលរួម​ពី​សំណាក់​សមាជិក ​និង​ការ​គាំទ្រពី​ប្រជាពលរដ្ឋ ទើបឈានមកដល់ថ្ងៃសមាជនេះ។

លោកបន្តថា៖«ខ្ញុំបានជួបជាមួយនឹងលោកប្រធានមាជ សុវណ្ណារ៉ា ដែលលោកមានសក្តានុពល ដែលលោកបានលះបង់ដើ​​ម្បី​​កិច្ចការងារប្រទេសជាតិកន្លងមក រហូតដល់លោកត្រូវជាប់គុកនយោបាយដល់តែពីរលើក។ ថ្ងៃនេះយើងបានបង្កើតគ​ណ​បក្ស​ជំនាន់ថ្មី ហើយថ្ងៃនេះផងដែរយើងប្រកាសនូវមហាកិត្តិយសដោយលោកមាជ សុវណ្ណារ៉ាជាប្រធានគណបក្ស​ជំ​​នាន់​​ថ្មី» ។

តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សនៅថ្ងៃអង្គារ៍នេះ កញ្ញា អាត ស្រីអូន តំណាងចលនាស្ត្រីថ្នាក់​​ជាតិនៃគណបក្សជំនាន់ថ្មី លើកឡើងថា គណបក្សថ្មីថ្មោងនេះ មានចក្ខុវិស័យ និងទស្សនៈនយោបាយច្បាស់​​​លាស់​។​​ក្នុ​ង​នាមជាអ្នកនយោបាយជំនាន់ថ្មី ស្រីអូន អះអាងថា រូបគេនឹងជំរុញឱ្យកម្មវិធីនយោបាយ និងគោលនយោបា​​យរបស់​​បក្ស​ ស​​ម្រេចដល់គោលដៅ ដូចការចង់បានរបស់ពលរដ្ឋ។

មិនតែប៉ុណ្ណោះ យុវជន យុវតីសម័យថ្មី គឺជាយុវជនដែលក្លាហាន ហ៊ានចូលរួមក្នុងកិច្ចការសង្គម និងនយោបាយដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ មិនមែនជាយុវជនដែលអាត្មានិយម​ រស់នៅសុខស្រួលតែខ្លួនឯងនោះឡើយ។

ប្រភពបន្តថា៖«ខ្ញុំប្តេជ្ញាចិត្តថានឹងធ្វើតាមគោលការណ៍នយោបាយរបស់គណបក្ស តម្កល់ផលប្រយោជន៍ជាតិជាធំ នឹងប្រ​កា​ន់ភ្ជាប់នូវអហិង្សា គោរពតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មិនធ្វើអ្វីដែលប្រាកចាកសីលធម៌ មិនមែនជាយុវជនដែលមានការគុំកួន លាបពណ៌ទៅកាន់អ្នកដទៃ ហើយពង្រឹងសមត្ថភាពខ្លួនឯង ឈានទៅក្លាយជាស្ត្រីម្នាក់ដែលថ្ងៃអនាគតអា​ចដឹកនាំ គ្រប់គ្រងប្រទេសជាតិបាន» ។

ដោយឡែក លោក​បណ្ឌិត មាស នី ​អ្នកសិក្សា​ការអភិវឌ្ឈន៍​សង្គម សង្កេតឃើញថា មានយុវជន គណបក្សនយោបាយ និង​​ស​​កម្មជនជាច្រើនរូប ត្រូវចាប់ខ្លួន និងចោទប្រកាន់ នៅពេលពួកគេហ៊ានរិះគន់ និងតស៊ូមតិដើម្បីឱ្យ​​មានយុ​ត្តិ​ធម៌​សង្គ​។យ៉ា​​ង​ណាលោក ទទួលស្គាល់ថា អ្វីដែលគណបក្សផ្តួចផ្តើមនៅថ្ងៃនេះ វានឹងបានជាទុនមួយសម្រាប់ អ្នកដែល​​ចង់បា​នល​​ទ្ធិ​​ប្រ​ជា​​ធិបតេយ្យ ហើយកិច្ចការទាំងនេះ វាមិនខុសនឹងច្បាប់ទេ។

លោកបន្តថា៖ «ខ្ញុំតែងតែមានការលើកទឹកចិត្តនៅពេលដែលមានគណបក្សថ្មីៗកើតឡើង ដើម្បីជំរុញឱ្យយើងនាំគ្នាគិតអំពីប្រជាធិបតេយ្យទាំងអស់គ្នា យើងដឹងស្រាប់ហើយថា កាលធ្វើនយោបាយនៅក្នុងស្រុកយើង គឺវាមានរួមទាំងការសប្បាយ ការឈឺចាប់» ។

បើទោះជាបែបណា សម្រាប់លោកបណ្ឌិត មាស នី សង្កេតឃើញថាតាំងពីឆ្នាំ១៩៩៣ ដល់ពេលបច្ចុប្បន្ន ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​ មានភាពផុយស្រួយនៅឡើយ​ ដោយឈរលើកត្តាមួយចំនួនដូចជា ការរុញដាក់គ្នាទៅវិញមក ទៅលើស្ទង់ដានៃលទ្ធិប្រជាធិបតេយ្យដែលមានការយល់ឃើញខុសៗគ្នារវាងគណបក្សកាន់អំណាច និងបក្សមិនកាន់អំណាច។

លោកបន្តថា៖«ការធ្វើនយោបាយមិនមែនគ្រាន់តែឈានទៅរកការឈ្នះឆ្នោតទេ ក៏ប៉ុន្តែត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ សម​ត្ថ​​ភាពគ្រប់គ្រាន់ទាំងធនធានមនុស្ស ទាំងព័ត៌មានផ្សេងៗទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងប្រទេស គឺយើងត្រូវមាននៅក្នុងដៃ ហើយធ្វើម៉េចឱ្យប្រាកដបានថានៅពេលយើងជាប់ឆ្នោតថ្ងៃណាមួយ គឺ២៤ម៉ោងក្រោយមក យើងឡើងអាចគ្រ​​ប់គ្រងប្រទេសបានដោយមិនមានការព្រួយបារម្ភ»។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានទទួលចុះបញ្ជីគណបក្សជំនាន់ថ្មីជាផ្លូវការ នៅក្នុងបញ្ជីឈ្មោះ​​គ​​ណ​​បក្សនយោបាយ បន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ទីស្នាក់ការកណ្តាលគណបក្សថ្មីថ្មោងនេះ ស្ថិតនៅភូមច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

បទយកការណ៍៖ កម្មកររោងចក្រថាបណ្ណ ប.ស.​ស ជួយសម្រាលបន្ទុកក្នុងជីវភាព តែចង់​ឱ្យពេល​ប្រើ​បណ្ណ​នេះ​​​​គ្មាន​​ការ​​​​រើស​​​អើង
បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា “ប.ស.ស” ឬហៅថា​ បណ្ណធានារ៉ាប់​រងសង្គម គឺជាយន្ដការមួយ​ដែល​រដ្ឋាភិបាលបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬមានជីវភាពមធ្យម អាចទទួលបានសេវាផ្សេងៗដោយឥតគិតថ្លៃ ឬបង់ថ្លៃសេវាក្នុងតម្លៃទាប។

តាំង​ពី​បង្កើត​បណ្ណធានា​រ៉ាប់រង​សង្គមនេះមក រដ្ឋាភិបាលបានពង្រីកការប្រើប្រាស់សេវានេះ​​ដល់សហគ្រាស និង​កម្មករ​ ដែលបានចុះបញ្ជិកាជាមួយបេឡាជាតិសន្តិសុខសង្គម​សរុបចំនួន​ជាង ២១ម៉ឺន​សហគ្រាស និងមាន​សមាជិកប្រើប្រាស់សរុបជាង ៣,១លាននាក់ ក្នុងនោះសមាជិកជាស្ត្រីមានចំនួនជាង ១,៧លាននាក់​ បើគិតមកទល់ពេលបច្ចុប្បន្ន។

របបសន្តិសុខសង្គម មាន ៤ផ្នែកសំខាន់ៗ ដោយចាប់តាំងពីឆ្នាំ២០០៨ ដំបូងបានផ្តើមពីផ្នែកហានិភ័យការងារ  ហើយនៅឆ្នាំ២០១៦ ផ្នែកថែទាំសុខភាព រហូតមកដល់ឆ្នាំ២០២២ គឺដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ហើយថ្ងៃខាងមុខនឹងមានវិសាលភាពទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស។ នេះយោងតាមព័ត៌មានរបស់គេហទំព័របេឡាជាតិសន្តិសុខសង្គម។

កន្លងមក មានកម្មករ-កម្មការិនី​រោងចក្រខ្លះ ដែលបានប្រើប្រាស់សេវានេះរួចហើយ យល់ឃើញថា បណ្ណ​ ប.ស.ស បានជួយដោះស្រាយបន្ទុកក្នុងជីវភាពជាច្រើន​ ជាពិសេសផ្នែកសុខភាព ពេលពួកគាត់មានជំងឺ ជួបគ្រោះ​​ថ្នាក់​​អាសន្ន និងមាតុភាពជាដើម។ តែយ៉ាងណា ពួកគាត់ក៏ចង់ឱ្យ​ក្រសួង​ការ​ងារ និង​បេឡាជាតិរបប​សន្តិ​សុខសង្គម ជួយរឹត​បន្តឹងបន្ថែម​ជាមួយមន្ទីរពេទ្យដៃគូរ ជុំវិញ​ការ​ផ្តល់សេវា និងគុណភាពនៃការព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងគ្មានការរើសអើង។

កម្មការិនី យ៉ាន ដាវីន ដែលអះអាងថា​កំពុងធ្វើការនៅរោងចក្រ អ៊ីចេង (ខេមបូឌា) ខបភើរេសិន ដែល​មាន​ទីតាំង​នៅ​ឃុំ​តាំង​ដូង ស្រុកបាទី ខេត្ដតាកែវ បានរៀបរាប់​បទពិសោធន៍ក្នុងការប្រើប្រាស់បណ្ណប.ស.ស​​ ជិត១០​ឆ្នាំមកហើយថា​ បើ​គ្មាន​បណ្ណប.ស.ស​​ទេ ប្រហែល​ជា​រូបគាត់​​​ស្លាប់បាត់ទៅហើយ ព្រោះគ្មានលុយ​បង់​ថ្លៃព្យាបាល នៅពេលជួបគ្រោះថ្នាក់ចរា​ចរណ៍។ បន្ថែមពី​នេះ អ្នកស្រីថា​ បណ្ណ​នេះ​ ក៏បានជួយសម្រាលបន្ទុកក្នុងគ្រួសារ​ជាច្រើន លើផ្នែកសុខភាព ព្រោះ​កាល​ពី​មិនទាន់មានបណ្ណប.ស.ស អ្នកស្រី​ត្រូវដើរខ្ចីលុយគេ ឬ​លក់របស់​របរ និងបញ្ចាំប្លង់ដី ដើម្បីបានលុយ​បង់ថ្លៃព្យាបាល នៅពេល​ឈឺម្តងៗ។

អ្នកស្រី ដាវីន បញ្ជាក់​ថា៖ «តាំងពីខ្ញុំប្រើប.ស.សមក គឺជួយខាងគ្រួសារខ្ញុំបានច្រើន ទី១ គឺជួយផ្នែកសុខភាពខ្ញុំខ្លាំងមែនទែន ដោយ​សារ​រហូត​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំឈឺរយៈពេល៧ឆ្នាំជាង​ដែរ​ហើយ កាលខ្ញុំឈឺទាំងអស់ ខ្ញុំប្រើសេវា​ប.ស.សទាំងអស់ គឺប្រើសេវាលុយ វាមានចំនួន​តិចជាងប្រើសេវាប.ស.ស»។

តែយ៉ាង​ណា កម្មការិនីវ័យប្រហែលជាង​២០ឆ្នាំរូបនេះ បានឱ្យដឹងដែរ​ថា ពេលទៅព្យាបាល​ជំងឺ​​នៅ​​មន្ទីរ​ពេទ្យ​ជាដៃ​គូ​​ដែល​ប្រើបណ្ណ ប.ស.ស ម្តងៗ គឺនៅ​មានមន្ទីរពេទ្យមួយចំនួន​តូច មិនសូវយកចិត្តទុកដាក់ និង​មាន​ការរើសអើងខ្លះ​ទៅលើពួកគាត់ផងដែរ ដូចជា​​ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និង​ព្យាបាលដោយមិនសូវយកចិត្តទុកដាក់​ជាដើម​។

កម្មការិនីរូបនេះបញ្ជាក់ថា៖ «គាត់[ប.ស.ស]រើស​អើង គាត់អត់សូវយកចិត្តទុកដាក់ទេ ពេល​ហ្នឹងគឺខ្ញុំគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការ​ងារ​ធ្វើដំណើរទៅធ្វើការ ក៏ជួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ចឹង​ពេលខ្ញុំទៅដល់[ពេទ្យ] គេអត់សូវយកចិត្តទុកដាក់ទេ គេទុកខ្ញុំចោលអីចឹង»។

ករណី​នេះ ​អ្នកស្រី ដាវីន ស្នើ​ឱ្យ​​រដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​ដែល​ផ្តល់​បណ្ណ​ប.ស.ស ជួយ​ពង្រឹង​បន្ថែម​ទៅដល់​មន្ទីរ​ពេទ្យដៃគូ និង​ស្នើដល់មន្ទីរពេទ្យមួយចំនួន​​ដែលបានរើស​អើងចំពោះ​អ្នកប្រើ​​ប្រាស់បណ្ណ​នេះ​ បង្កើន​ការយកចិត្ត​ទុកដាក់ដល់អ្នកជំងឺ និង​​ប្តូរ​ឥរិយា​បទ ដើម្បីឱ្យការប្រើប្រាស់បណ្ណនេះ​មានភាពរលូន និង​មាន​ប្រសិទ្ធភាព​ជាងមុន។

ស្រដៀងនេះដែ​រ កម្មការិនីកាត់ដេរ និងជា​​អគ្គលេខាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)ប្រចាំរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ អ្នកស្រី កែវ សាមឿន រៀប​រាប់​ថា គាត់​បាន​ធ្វើការ​នៅក្នុងវិស័យកាត់ដេរជិត​ ២០ឆ្នាំមកហើយ​ ហើយ​តាំងពីការបង្កើត​ ប.ស.ស ​មក​គាត់បានប្រើប្រាស់សេវានេះរហូត​មក និង​​ជាញឹកញាប់ ដោយ​សារ​​គាត់​មាន​​ជំ​ងឺក្រ​ពះ។​

តែយ៉ាងណា អ្នកស្រីកត់សម្គាល់ថា នៅ​តាម​មន្ទីរពេទ្យ​ខ្លះ​​ដែល​ជា​ដៃគូ​របស់​ប.ស.ស ហាក់​​មិន​​សូវ​​យក​​ចិត្ត​ទុក​ដាក់​​ប៉ុន្មាន​ឡើយ​មក​លើ​អ្នក​ជំងឺ​ដែល​កាន់​បណ្ណនេះ ខណៈគ្រូពេទ្យ​ខ្លះគ្រាន់​តែ​សួរ​ហើយឱ្យ​ថ្នាំយក​មកលេប​តែ​ប៉ុណ្ណោះ ទោះបីជំងឺនោះត្រូវការ​​សម្រាកព្យាបាល​ក៏ដោយ។

អ្នកស្រីថា៖ «ពេទ្យមិន​សូវខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ទេ នៅពេលឃើញប្រើបណ្ណប.ស.ស ព្រោះគេថាលុយវា​យូរ ព្រោះចេញ​ពី​រដ្ឋ​យូរ អញ្ចឹង​គេ​ទៅ​រកអ្នកជំងឺផ្សេង​ដែលបង់លុយ​លឿនៗ[ឬភ្លាមៗ]»។

សម្រាប់​អ្នកស្រី សាមឿន នៅពេលមានបញ្ហាមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណប.ស.ស របស់កម្មករ​-កម្មការិនីនៅក្នុងរោងចក្រដែលអ្នកស្រីធ្វើការ គឺអ្នកស្រី​​តែង​តែ​ចេញ​មុខ​ទៅរាយការណ៍ និង​ដោះ​ស្រាយបញ្ហា​ជាមួយ​ក្រុម​ប្រឹក្សាភិបាល ប.ស.ស ដើម្បីរក​ដំណោះស្រាយភ្លាមៗផងដែរ​។

ករណីនេះ​ ​អ្នកស្រីបានស្នើ​យ៉ាងទទូច​ឱ្យ​ខាង​ ប.ស.ស ចូលរួម​ជំរុញ និង​រឹតបន្តឹង​​ចំពោះ​ម​ន្ទីរ​ពេទ្យជាដៃគូ​ ត្រូវធ្វើ​យ៉ាងណា​​ពិនិត្យព្យាបាលជំងឺអ្នកដែល​ប្រើប្រាស់សេវា ប.ស.ស ប្រកប​ដោយ​តម្លា​ភាព និង​ប្រសិទ្ធភាព ដើម្បី​បង្កើនទំ​នុកចិត្ត​ក្នុងចំណោមអ្នកប្រើសេវា ​ប.ស.ស និងគ្មានកម្មករ-កម្មការិនីណាម្នាក់រងគ្រោះ ព្រោះការទុក​ចោល ឬមិនយកទុកដាក់ពីមន្ទីរពេទ្យ។

ចំណែក លោក យឿន ចន្ទថឿន អាយុ៣២ឆ្នាំ ជាកម្មករ​ធ្វើការនៅ​​រោងចក្រដាយយ៉ាប ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ លើកឡើងថា ការប្រើប្រាស់​​បណ្ណ ប.ស.ស មាន​អត្ថប្រយោជន៍ច្រើន ជាពិសេស​នៅពេល​ឈឺ និងគ្រោះថ្នាក់​ណាមួយជាយថាហេតុ។ តែយ៉ាងណា លោកថា នៅពេលដែល​​លោកឈឺ ហើយ​ប្រើសេវា​​ប.ស.ស នេះម្តងៗ ក៏​មាន​មន្ទីរពេទ្យ​ដែលជាដៃគូ​មួយចំនួន ហាក់​ខ្វះបុគ្គលិក ក្នុងការ​ទទួលអ្នកជំងឺដែលប្រើប្រាស់​បណ្ណនេះ ខណៈអ្នកជំងឺដែលប្រើបណ្ណនេះច្រើន ដែល​ធ្វើឱ្យ​រូប​លោក​ត្រូវ​អង្គុយ​​រង់ចាំរាប់ម៉ោង ឬក៏ពេញមួយថ្ងៃក៏មាន។

លោកថា៖ «ខ្ញុំធ្លាប់ទៅពេទ្យរដ្ឋធំក្នុងក្រុងភ្នំពេញ ហើយ​កាល​នោះ ខ្ញុំរង់ចាំ​ធ្វើ​ឯកសារ និងបំពេញព័ត៌មានតាម ប.ស.ស អស់ពេញមួយថ្ងៃ ហើយ​បុគ្កលិក ប.ស.ស មានតែម្នាក់ ហើយអ្នកទៅពិនិត្យជំងឺឈររង់ចាំដូចហែរកឋិន នេះជំងឺខ្ញុំស្រាល ចុះជំងឺធ្ងន់តើយ៉ាងណាទៅ?»។

បើតាមរបាយការណ៍របស់ក្រសួងការងារ គិតមកដល់ឆ្នាំ២០២៣ មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស មាន​ចំនួន ១ ៥៤៣មូលដ្ឋាន​សុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន​១១ មន្ទីរពេទ្យបង្អែកចំនួន១២៣ មណ្ឌល​សុខភាពចំនួន១ ២៧៣ និង​មន្ទីរពេទ្យឯកជនចំនួន​១៣៦។

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ចំពោះអ្នកមានបណ្ណ ប.ស.ស ទាំងវិស័យឯកជន វិស័យសាធារណៈ និងបុគ្គលស្វ័យនិយោជន៍ នៅពេលជួបបញ្ហាសុខភាព គឺពួកគាត់អាចទៅប្រើប្រាស់សេវា ប.ស.ស នេះ​នៅ​តាមមូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម។ លោកបន្ថែមថា សេវា​សុខាភិបាល ​ត្រូវ​បាន​ផ្តល់​ជូន​ប្រកប​ដោយ​យុត្តិធម៌ និង​តម្លាភាព​ដោយ​មិន​មាន​ការ​រើសអើង​ថា​​នរណា​ប្រើប្រាស់​បណ្ណ​ប.ស.ស ឬ​មិន​ប្រើ​នោះ​ទេ។

លោក​អះ​អាង​ថា៖ «អត្ថប្រយោជន៍ដែលគាត់ទទួលបានគឺដូចគ្នា មានន័យថា​ពេលគាត់ឈឺគាត់ទៅព្យាបាលដោយមិនគិតថ្លៃ ហើយសម្រាប់ការព្យាបាលទៀតសោត គឺព្យាបាលមិនកំណត់ថ្លៃថាត្រូវអស់ប៉ុន្មាននោះឡើយ គឺមានន័យថា ព្យាបាលមួយជាតែម្តង»។

ដោយឡែក បញ្ហាមិនប្រក្រត្រីនៃការប្រើប្រាស់សេវាប.ស.ស នៅតាមមន្ទីរពេទ្យដែលជាដៃគូមួយចំនួន អគ្គនាយក​រង​ប.ស.សរូបនេះ ជំរុញឱ្យកម្មករ​ឬអ្នកដែលជួប​បញ្ហាប្រឈម​ទាំងនេះ អាច​រាយការណ៍ទៅកាន់ភ្នាក់ងារប.ស.ស ហើយសម្រាប់​កម្មករធ្វើការងារដោយគ្មាន​បណ្ណ ប.ស.ស ក៏អាច​រាយការណ៍ទៅក្រុមការងារជំនាញ ដើម្បី​ចាត់វិធានការតាមច្បាប់​លើរោងចក្រសហគ្រាសសាមី។

យ៉ាងណាមិញ លោក​ស្រី​ យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) សង្កេត​ឃើញ​ថា រវាង​កម្មករ-កម្មការិនីដែលប្រើប្រាស់បណ្ណប.ស.ស និង​ប្រជាពលរដ្ឋដែលមិនប្រើប្រាស់បណ្ណនេះ​​ហើយ​មាន​​លុយ គឺពេទ្យ​​មាន​​ការ​​ទទួល​​ខុស​​ត្រូវ និងការយកចិត្តទុកដាក់ ខុសពីគ្នា ទាំងការរងចាំ កន្លែង​​សម្រាក​​ព្យាបាល​ និង​រយៈ​ពេល​​សម្រាក​ព្យាបាល​​ជាដើម។

លោក​ស្រី​អះអាងថា៖ «ដោយ​សារគាត់[ប្រជាពលរដ្ឋ]ប្រើប្រាស់​លុយ សេវា​លឿន​ទាន់​ចិត្ត ហើយ​មានកន្លែងស្នាក់នៅ មាន​អីចឹងទៅ ប៉ុន្តែ​បើ​​សិន​ណា​​កម្មករនិយោជិត​គាត់​ប្រើប្រាស់​បណ្ណប.ស.ស ពេលខ្លះគាត់ឈឺ គឺជំងឺរបស់គាត់ត្រូវសម្រាកព្យាបាល ពេលខ្លះជំងឺរបស់គាត់ត្រូវសម្រាកយូរអីចឹងទៅ វាទៅជាខាងមន្ទីរពេទ្យអត់ហ៊ានឱ្យច្បាប់គាត់ រយៈពេលយូរចឹងទេ ដោយខ្លាចក្រុមហ៊ុន ខ្លាចអីចឹង​ទៅ អាហ្នឹង​ជា​អ្វីដែល​កម្មករ​និយោជិត​ដែល​គាត់​ជួប​ជាក់​ស្តែង ហើយគាត់ប្រាប់ព័ត៌មានមកពួកយើងវិញ»។

មួយ​វិញទៀត លោក​ស្រី​ក៏សង្កេតឃើញដែរថា​ ការព្យាបាលរបស់មន្ទីរពេទ្យមួយ​ចំនួន ក៏នៅ​មាន​កម្រិត​​ចំពោះ​កម្មករ​​និយោ​ជិត ខណៈ​​ខាង​​ប.ស.ស ផ្តល់​​ថវិកា​​មក​ខាង​ពេទ្យ​ក្នុង​តម្លៃ​ដែល​មាន​កម្រិត​​ដូច​​គ្នា ដែល​​ជា​ហេតុ​ធ្វើ​ឱ្យ​​ការព្យាបាលមិនមានលក្ខណៈពេញលេញ។ ទន្ទឹមនេះ លោក​ស្រីថា តាមមន្ទីរពេទ្យខ្លះទៀត អត់មាន​បុគ្គ​លិក​​​ប.ស.ស​ប្រចាំការ ដូច្នេះរាល់​ការព្យាបាលជំងឺចាំបាច់មួយចំនួន គឺ​ខាងមន្ទីរពេទ្យអត់ហ៊ានក្នុងការសម្រេច​​ចិត្ត ដែល​ជាបញ្ហាប្រឈមមួយទៀតរបស់កម្មករ ក្នុងការទទួលសេវាព្យាបាលឱ្យបាន់ទាន់ពេលវេលា។

លោក​ស្រី យ៉ាង សោភ័ណ្ឌ បន្ថែម​​ថា៖ «យើងគិតថា បើសិនណាយើងចង់ដោះស្រាយបញ្ហាហ្នឹង វាអត់ពិបាកទេ ទី១ ប.ស.ស ត្រូវ​ពិនិត្យ​មើល និង​កែសម្រួលគោលនយោបាយមួយចំនួន ជជែកគ្នាជាមួយខាងមន្ទីរពេទ្យ ដើម្បីឱ្យមានការយកចិត្តទុកដាក់ទៅលើកម្មករនិយោ​ជិត»។

ត្រឡប់មក​កាន់​​​​ កម្មការិនី យ៉ាន ដាវីន ដែលទើបសម្រាលកូនរួចវិញ កញ្ញាចង់​ឃើញ​ការប្រើ​ប្រាស់​បណ្ណ​ ប.ស.ស កាន់តែមានភាពងាយស្រួល និង​ប្រសិទ្ធភាពជាងមុន តាមរយៈការ​យកចិត្ត​ទុកដាក់ពីសំណាក់​មន្ទីរពេទ្យ ឬក្រុមគ្រូពេទ្យដៃគូរបស់ ប.ស.ស។

អ្នកស្រីនិយាយថា៖ «ខ្ញុំសូមឱ្យ ប.ស.ស រឹតបន្តឹង​ជាមួយមន្ទីរពេទ្យដៃគូទាំងអស់ ឱ្យពិនិត្យជំងឺដោយយកចិត្តទុកដាក់ ហើយកុំគិតរឿងអ្នកប្រើសេវា ប.ស.ស ឬមិនប្រើ សំខាន់​ត្រូវព្យាបាលជំងឺសិន ហើយគ្រូពេទ្យ វេជ្ជបណ្ឌិតត្រូវនិយាយពីរោះពិសា ដាក់អ្នកជំងឺ ពីព្រោះអ្នកជំងឺត្រូវការការ​​លើកទឹកចិត្ត ចឹងសូមឱ្យមានក្រមសីលធម៌ផង»៕

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបាន​ប្រមាណ៤តោន និងឃាត់ខ្លួនមនុស្សជិត ២ម៉ឺននាក់ ក្នុងឆ្នាំ២០២៣​
អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចជំនាញ បាន​បង្ក្រាបករណីគ្រឿងញៀន ដោយរឹបអូសបានវត្ថុតាងប្រមាណ ៤តោន និងបានចាប់ខ្លួន​ជនល្មើស​បានប្រមាណ ២ម៉ឺននាក់។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ប្រាប់គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅថ្ងៃទី១៨ ខែមករានេះថា តាមរយៈរបាយការណ៍បូកសរុប​ការងារ​បង្គ្រាបបទល្មើសចែកចាយ និងប្រើប្រាស់​គ្រឿនញៀន​ទូទាំងប្រទេស បង្ហាញ​ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបាន​​​បង្ក្រាបករណី​គ្រឿងញៀន​ដោយ​រឹប​អូសវត្ថុតាងបានប្រមាណ ៤តោន។

លោកបញ្ជាក់បន្ថែម​ថា៖ «[ជនល្មើសដែលចាប់ឃាត់ខ្លួនបានមាន]ប្រហែលជា២ម៉ឺននាក់ សរុបទាំងអស់ ហើយ​ភាគ​ច្រើន​ជាជនជាតិខ្មែរ នៅស្រុកខ្មែរភាគច្រើនខ្មែរហើយ»។

អ្នកនាំ​ពាក្យ​​ក្រសួង​មហា​​ផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា តាម​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ពី​សំណាក់​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បណ្ដា​ស្នងការដ្ឋាន​រាជធានី​ខេត្ត និង​អធិការដ្ឋាន​ ក៏ដូចជា​ប៉ុស្តិ៍នគរបាល​នៅ​ទូទាំងប្រទេស បានខិតខំក្នុងការបង្ក្រាបបទល្មើស​​ទ្វេដង ហើយ​​ការអនុវត្ត​នេះ​ជា​ទិសដៅ​អាទិភាព​មួយ ក្នុងចំណោម​​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល​ឧបនាយក​រដ្ឋ​មន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់ចេញ។

ជាមួយគ្នានេះដែរ លោកយល់ឃើញថា ដើម្បីបញ្ចប់ការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅ​​បាន លុះត្រា​មានការ​​​ចូលរួមសហការពីគ្រប់ផ្នែក ទាំង​មន្ត្រីនគរបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

លោកបានអំពាវនាវថា៖«ខ្ញុំសូមអំពាវ​នាវ​ឱ្យ​មន្រ្តី​នគរ​បាល ភាគី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួម​សហការ​គ្នា​ ការពារ​ការទប់​ស្កាត់​ការ​ប្រើប្រាស់ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​គ្រប់​ទម្រង់​ទាំង​អស់ ដើម្បី​ចូល​រួម​សម្អាត​គ្រឿង​ញៀន​ក្នុង​ប្រទេស ឈានដ៏បញ្ចប់ជំងឺបញ្ហាគ្រឿងញៀននៅក្នុងសង្គមយើង»។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ គិត​​ត្រឹមដើមខែមករា ឆ្នាំ២០២៤ ​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ ក៏បាន​បង្ក្រាប​ករណីគ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦៨២​នាក់បន្ថែមទៀត​។

​ជាក់ស្តែង លោកថា កាលពី​​ថ្ងៃទី៨ ខែមករា សមត្ថកិច្ចចុះបង្ក្រាបករណី​ទ្រង់ទ្រាយ​ធំ​មួយបន្ថែមទៀត ​នៅចំណុច​​ច្រក​របៀង​អូរ​តា​លឹម ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ ​ដោយរឹបអូស​បាន​វត្ថុ​តាង​ជាគ្រឿងញៀន​​ប្រភេទ​មេ​តំ​​ហ្វេ​តា​មីន (ICE) ១៦០​ កញ្ចប់ ដែលមាន​ទម្ងន់ជិត ១៦០​គីឡូក្រាម ខណៈជន​ល្មើស​បានដឹងខ្លួន​មុន ហើយរត់គេចខ្លួនបាត់។

កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចអនុវត្តបន្តនូវ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៩ រយៈ​ពេល ១ឆ្នាំ (ចាប់ពីថ្ងៃ​ទី១ ខែមករា ដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៤)។ តាមរយៈ​ផែនការនេះ រាជ​រដ្ឋាភិបាល​បន្តចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន ដោយខិតខំ​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និងបញ្ចៀស​ឱ្យបាន ​មិនឱ្យ​ប្រទេស​កម្ពុជា​ក្លាយជាគោលដៅ​នៃការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មិន​ឱ្យ​គ្រឿងញៀន​បង្ក​ឥទ្ធិពល​ញាំញី បំផ្លិចបំផ្លាញ សង្គម​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពេលប្រកាស​ដាក់អនុវត្តផែនការ​នោះ​​​ថា ដោយ​ពិនិត្យ​ឃើញ​ថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង​ផែនការយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយ​សារ​ឧក្រិដ្ឋកម្មគ្រឿងញៀន។

ជាមួយយុទ្ធនាការនេះ លោកថា​ រាជរដ្ឋាភិបាលនឹងផ្តោតសំខាន់ទៅលើការ​ណែនាំ និង​អប់រំ​ឱ្យផុសផុល និងលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ច្រើនកុះករ​ពីគ្រប់​សមាសភាព​នៃ​សង្គម និងបន្តជំរុញចលនា​ផ្សព្វផ្សាយគោល​​​នយោបាយ «ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ឱ្យបាន​សកម្ម សំដៅបង្កើត​បានជា​កម្លាំង​សរុប មធ្យោ​បាយ​​សរុប វិធានការ​សរុប ជាពិសេស​ស្រទាប់​យុវជន សិស្សានុសិស្ស កម្មករ ពលករ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ស្របតាម​ទិសស្លោក «៣ កុំ ១ រាយ​ការណ៍»។

លោកហ៊ុន ម៉ាណែត លើកឡើង​ថា៖«ទោះបីជា​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ទទួលបាន​លទ្ធផល​ជាវិជ្ជមាន​ក្តី តែការប្រើប្រាស់​ល្បិចកល នាំចូល​នូវសារធាតុ​គីមី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម ឧស្សាហកម្ម បន្លំ​យកមក​កែច្នៃ​ផលិត​ជាសារធាតុ​ញៀន គួបផ្សំ​នឹងការប្រើប្រាស់​គ្រឿងញៀន​នៅតាម​សហគមន៍ នៅតែជា​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​ដែលត្រូវ​យកចិត្ត​ទុក​ដាក់ ចាត់វិធានការ​ដោះស្រាយ​ឱ្យ​បានទាន់​ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព»។

ជុំវិញបញ្ហានេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព លោក​ យង់ គិមអេង ​កត់​សម្គាល់​ឃើញ​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការ​កើន​ឡើង​ច្រើន ខណៈ​​ការ​ចុះបង្រ្កាប​ម្តងៗ ក៏មាន​ការ​​រឹប​អូស​បាន​សារ​ធាតុញៀនជាច្រើន​តោន​ផងដែរ។ លោកបន្តថា គ្រឿងញៀនក៏បាន​ឆក់​យកអាយុជីវិតយុវជនជាច្រើនផងដែរ ហើយកន្លងមកក៏បានបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋ និងប្រទេស​ជាតិមួយឆ្នាំៗរាប់រយលានដុល្លា។

លោកចាត់ទុកបញ្ហាគ្រឿងញៀននេះ ថាបានជះឥទ្ធិពលធំធាយណាស់ទៅដល់ធនធានមនុស្ស និងយុវជនជំនាន់ក្រោយ ហើយក៏ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែល​ទាមទារឱ្យ​រដ្ឋាភិបាលអាណត្តិថ្មី និងក្រសួងស្ថាប័ន​​​ពាក់ព័ន្ធ ត្រូវ​ដាក់ចេញនូវយន្តការ​ម៉ឺងម៉ាត់​ក្នុងការដោះស្រាយ​ ដើម្បីឱ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់ និងជាការបង្កាកុំឱ្យយុវជនជំនាន់ក្រោយទៅពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ។​

លោកបន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ។​ ហើយកន្លងមកដោយសារយើងឃើញ​បញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»។

ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សា​អមរិន្ទប្រចាំអង្គការតម្លាភាពកម្ពុជា លោកមេធាវី​ សុក សំអឿន បានបញ្ជាក់តាម​បណ្តាញទំនាក់ទំនងតេឡេក្រាមថា បើគ្មានអ្នកផលិត អ្នកនាំចូល និងអ្នកចែកចាយទេ នោះក៏គ្មានអ្នកប្រើប្រាស់ដែរ។​ លោកចាត់ទុកកត្តាទាំងអស់នេះ ថា​ជាឬសគល់ និង​ជាបណ្តាញ​នាំ​ឱ្យមានបទល្មើសគ្រឿងញៀន​ច្រើន និងកាន់ផុសផុលជាងមុន។ លោកបន្ថែមថា អ្នកប្រើប្រាស់តាមពិតជាអ្នករងគ្រោះនោះទេ បើពួកគេក្លាយជាអ្នកប្រើប្រាស់ពេញលេញហើយ នោះពួកគេនឹងក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធត្រូវឈ្វេងយល់ និងដោះស្រាយពីឬសគល់បញ្ហាជាមុនសិន និង​ត្រូវស្វែងរកមេខ្លោងធំនៃការផលិត ឬនាំចូលគ្រឿងញៀនមកកម្ពុជា​ ហើយតុលាការមិនអាចត្រឹមចោទប្រកាន់ ឬដាក់ទោសទណ្ឌចំពោះតែអ្នកចែកចាយគ្រឿងញៀននោះទេ ប៉ុន្តែត្រូវ​ស៊ើប​អង្កេតឱ្យបានទូលំទូលាយ និងម៉ឹងម៉ាត់ ដើម្បីអាចឈានទៅចាប់អ្នកបង្កបញ្ហាពិតប្រាកដ ទើបបញ្ហាគ្រឿងញៀនអាចកាត់បន្ថយបាន។

លោកបញ្ជាក់ថា៖«បើចាប់បានតែអ្នកប្រើ វាមិនងាយនឹងបាត់ទេ ព្រោះចាប់អ្នកផលិត និងនាំចូលមិនបានផង។ បើនគរបាលលក់ដែរនោះ វាមិនងាយនឹងបាត់ទេ»។

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៩ ខែមករា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បាន​ចាត់​ទុកសំណុំ​រឿង​គ្រឿងញៀន ជារឿង​អាទិភាព ក្នុងចំណោមរឿងពីរផ្សេងទៀត ក្នុងការដោះស្រាយដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបញ្ចៀសផល​​ប៉ះ​ពាល់ផ្ទាល់​ជាមួយ​ប្រជាព​លរដ្ឋ។ លោក​បន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ សុខភាព​ និងសន្តិសុខ​សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជា​ថែមទៀត៕

តុលាការ​​ខេត្ដរតនគិរី ​ផ្តន្ទាទោស​លោក ថេង សាវឿន និងសហការី២នាក់ ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែទោសត្រូវ​បាន​ព្យួរ
តុលាការនៃ​សាលាដំបូង​ខេត្ត​រតនៈ​គិរី បាន​ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស​ លោក​ ថេង សាវឿន និងសហការី ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពី​បទ «រួមគំនិត​ក្បត់ និង​ញុះ​ញង់» ប៉ុន្តែ​តុលាការ​សម្រេច​ព្យូរទោសទាំងអស់ ដោយតម្រូវឱ្យពួកគេ​​ស្ថិតនៅក្រៅឃុំ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សាលា​ដំបូង​ខេត្ត​រតនគិរី​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​​សំណុំ​រឿង​ ប្រធាន​​សមាគម​​សម្ព័ន្ធ​​សហគមន៍កសិករ​កម្ពុជា លោក ​ថេង សាវឿន, មន្ត្រីជាន់ខ្ពស់សមាគម ​លោក​ ញ៉ិល ភាព​ និងមន្ត្រីសម្របសម្រួល​សហគមន៍ ​លោក​ ថាន់ ហាច​ ក្រោម​បទ​​ចោទ​ប្រកាន់ «រួម​គំនិត​ក្បត់ ​និង​បទ​ញុះញង់ ​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​​សន្តិសុខ​សង្គម»  ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​សិក្ខា​សាលា ​បណ្ដុះ​បណ្ដាល​មួយ​នៅ​ខេត្ត​នេះ ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៣។

ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤​នេះ តុលាការខេត្តរតនៈគិរី បានប្រកាសសាលក្រម ដោយ​សម្រេច​ផ្តន្ទា​ទោស​រូប​លោក និងសហាការី ២នាក់ទៀត ដាក់​ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែទោស​ទាំង​អស់​របស់​ពួកគាត់​ត្រូវបានព្យូរនៅក្រៅឃុំ។

លោក​​បានចាត់ទុកការសម្រេចរបស់តុលាការ​​នេះ​ថាជារឿងអយុត្តិធម៌ និង​មិន​អាច​ទទួល​បាន ព្រោះថាសកម្ម​ភាព​កន្លង​មក​របស់​ក្រុម​ការងារលោក មិនមានគោលបំណង ឬចេតនារួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។

តែយ៉ាងណា លោកថា នឹង​បន្តទាមទារ​យុត្តិធម៌​តាម​នីតិវិធីច្បាប់ដែ​លមានចែង ដោយមិនរត់ចោលកសិករឡើយ។ ជាមួយនេះ លោកនឹងដាក់ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍បន្តទៀត ដើម្បីស្វែងរកភាពយុត្តិធម៌ចំពោះសំណុំ​រឿងនេះ។

លោក ថេង សាវឿន អះអាងថា៖«ក្នុងនាមជនរងគ្រោះម្នាក់ រូបខ្ញុំ​នឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតិវិធី​ទៅសាលា​ឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្ត​រតនគិរី។ ការសម្រេចចិត្ត​នៃ​ការ​ដាក់​ទោស​នេះ ​គឺអយុត្តិធម៌សម្រាប់យើងខ្ញុំទាំងអស់គ្នា ដោយ​ពួកខ្ញុំ​មិន​មាន​គោល​បំណង និងចេតនាណាមួយក្នុងការរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិ និងបង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ»។

ជាមួយគ្នានេះ លោកក៏មានការព្រួយបារម្ភ និងមិនទាន់ដឹងច្បាស់ផងដែរ ថាតើជំហានបន្ទាប់ក្រោយពីតុលាការ​ប្រកាសសាលក្រមបែបនេះ រូបលោក និងក្រុមការងារពីរនាក់ទៀត នឹង​ត្រូវ​ដាក់​បំរាម ឬហាមឃាត់ចំពោះសកម្មភាពអ្វីខ្លះដោយតុលាការ ព្រោះ​លោកនៅមិនទាន់ទទួលបានសាលក្រមជាផ្លូវការទេ។ ប៉ុន្តែលោក​ថា តុលាការមិនបានហាមឃាត់ចំពោះការធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ចំណែក​ការងារនៅសមាគមវិញ ក៏សកម្មជនផ្នែកកសិកម្មរូបនេះ នៅ​មិនទាន់ដឹងច្បាស់ដែរថា​តើតុលាការតម្រូវឱ្យរំលាយចោល ឬ​បន្តទុកនោះ​ទេ។

Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដរតនគិរី លោក កែ​វ ភក្ដី បាន​ទេ។

ប៉ុន្តែតាមរយៈវីដេអូឃ្លីបមួយដែលថ្លែងក្រោយ​បញ្ចប់សាវនាការ​ លោក កែវ ភក្តី បានថ្លែងថា តុលាការបានសម្រេចផ្តន្ទាទោស​អ្នកទាំង៣រូប ឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្ដែទោសនោះត្រូវបានព្យួរ និងមិនមានការពិន័យ​ជា​ប្រាក់​នោះទេ។ លោកបន្ដថា សម្រាប់លិខិតរបស់តុលាការនឹងចេញជូនសាមីខ្លួនតាមក្រោយ។

លោកបន្ដថា៖«ខ្ញុំអាចជម្រាបជូនថា ពួក​គាត់[លោក ថេង សាវឿន និងសហការី] ត្រូវ​បាន​​សាលាដំបូងប្រកាស​ដា​ក់ទោស៥ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ[ក្នុងរយៈពេលឆ្នាំ៥ឆ្នាំ]ដោយមិន​មាន​ការពិន័យជាប្រាក់​នោះទេលើបទល្មើសនេះ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត លើកឡើងថា សាល​ក្រម​សាលា​ដំបូង​ខេត្ត​រតនគិរី ដែលសម្រេច​​​ផ្តន្ទាទោសអ្នកទាំង៣រូបនេះ គឺ​ជាសម្ពាធមួយបន្ថែម​ទៀតសម្រាប់​អង្គ​ការ​សង្គម​ស៊ីវិល ទោះបីទោស​ទាំងអស់នោះ ត្រូវ​បាន​ព្យួរក៏ដោយ ប៉ុន្ដែអ្នកទាំង៣ នៅតែស្ថិតក្រោមការ​តាមដាន​តាមផ្លូវតុលាការ​ដដែល​។ លោកបន្ថែមថា រដ្ឋាភិបាលមិនគួរបន្ដប្រើប្រាស់​ប្រព័ន្ធ​​តុលាការក្នុងការដាក់បន្ទុកទៅលើអង្គការសង្គមស៊ីវិល ដោយការប្រើប្រាស់រូបភាពបែបនេះនោះទេ ដែលនេះវាប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើការងារក្នុងសង្គម។

លោកបញ្ជាក់ថា៖«វាជាការដាក់បន្ទុកមួយសម្រាប់មន្រ្ដីអង្គការសង្គមស៊ីវិល និងពលរដ្ឋធ្វើការងារសង្គម ហើយយើងមើលទៅ​ពួកគាត់[លោក ថេង សាវឿន និងសហការី២នាក់] ធ្វើការដើម្បីការងារសង្គម ដើម្បីផលប្រយោជន៍​កសិករ មិនគួរមាន​បទល្មើសក្នុង​ការចោទ​ប្រកាន់នេះទេ។ វាក៏ជះឥទ្ធិពលទៅលើ​សកម្មភាព​របស់​អង្គការសង្គមស៊ីវិលផ្សេងៗទៀតដែរ»។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន រួមទាំងក្រុមការងារសមាគមចំនួន១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន តាមការស្នើឱ្យឃាត់ខ្លួនពីខាងស្នងការនគរ​បាលខេត្តរតនគីរី។ កាលឃាត់ខ្លួននេះ ត្រូវបានអាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​សង្ស័យ​ថា​ សមាគម​ដែលមាន​លោក ​ថេង សាវឿន ជាប្រធាន ​បាន​លួច​ប្រជុំ​ក្នុង​សណ្ឋាគារ​មួយ​នៅ​​ក្រុង​បាន​លុង ​ហើយ​មាន​ផែនការ​ធ្វើ​«បដិវត្តន៍​​កសិករ»ដោយ​អំឡុងពេលនោះ សមត្ថកិច្ច​បានឃាត់ខ្លួនមនុស្ស ១៦នាក់  ប៉ុន្តែក្រោយមកបាន​ដោះលែង​មនុស្ស ១៣រូបវិញ ខណៈ លោក ថេង​ សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ត្រូវបាន​​​តុលាការ​ខេត្តរតនគិរី​សម្រេច​​ឃុំ​ខ្លួន​ពួក​គេ​បណ្តោះ​អាសន្ន។

​ក្រោយ​មក ​នៅ​​ចុង​ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ តុលាការ​ខេត្ត​រតនគិរី ​បាន​សម្រេច​ដោះ​លែង​ពួកគេ​ទាំង​៣នាក់ ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​បន្ទាប់​ពី​ពួកគេ​បាន​ចេញ​​​លិខិត​ និង​​វីដេអូ ​ប្រកាស​ទទួល​ស្គាល់​កំហុស​ក្នុង​សំណុំ​រឿង៕

សង្គមស៊ីវិល សាទរចំពោះ​ការប្តេជ្ញាចិត្តរបស់​ក្រសួងយុត្តិធម៌ ក្នុង​ការដោះស្រាយបញ្ហាគ្រឿងញៀន និងគ្រោះ​ថ្នាក់​ចរាចរណ៍​ដោយម៉ឹ​ង​ម៉ាត់
សង្គមស៊ីវិល សាទរចំពោះក្រសួងយុត្តិធម៌ ដែលបង្ហាញការប្តេជ្ញាចិត្ត និង​ដាក់ចេញនូវយន្តការ​ដោះស្រាយយ៉ាង​ម៉ឹងម៉ាត់ លើសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ប៉ុន្តែថា​បើមាន​ត្រឹមគោល​នយោ​បាយ តែ​គ្មានផែនការសកម្មភាពច្បាស់លាស់នោះទេ នោះបញ្ហាទាំងនេះ​​​នៅ​តែ​ជា​បញ្ហាប្រឈម​ដ៏​ធំ​សម្រាប់​ប្រជា​ពលរដ្ឋ និងប្រទេសជាតិ។

ការលើកឡើងរបស់អង្គការស៊ីវិលនេះ​ ធ្វើ​ឡើង​បន្ទាប់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ លោកអាងអះថា សំណុំរឿងចំនួន៣ នឹងត្រូវកំណត់ជាអាទិភាព សម្រាប់យន្តការដោះស្រាយដោយម៉ឺងម៉ាត់បំផុត នោះគឺសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន។

លោកបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដាច់ខាត និងគោលការណ៍ ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សម្រាប់សំណុំរឿងចំនួន៣ប្រភេទ ទី១.​សំណុំរឿងក្តី​គ្រឿង​ញៀន ទី២. សំណុំរឿងក្តីទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងទី៣. សំណុំរឿងក្តីពាក់ព័ន្ធនឹងអត្រានុ​កូល​ដ្ឋាន»។

លោកថា ការងារអាទិភាពទាំងនេះ បើមិនមានការដោះស្រាយ​ដោយម៉ឹងម៉ាត់ទេ នោះនឹងបង្ក​ផល​ប៉ះ​ពាល់ផ្ទាល់​ជាមួយ​ប្រជាព​លរដ្ឋ។ លោក​បន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ សុខភាព​ និងសន្តិសុខ​សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជា​ថែមទៀត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព លោក​ យង់ គិមអេង​ ​កត់​សម្គាល់​ឃើញ​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការ​កើន​ឡើង​ច្រើន ខណៈ​​ការ​ចុះបង្រ្កាបម្តងៗ ក៏មាន​ការ​​រឹប​អូស​បាន​សារ​ធាតុញៀនជាច្រើន​តោន​ផងដែរ។ ចំណែកករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ លោកថា ក៏ជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ពលរដ្ឋ និងប្រទេស​ជាតិ ក្នុងមួយឆ្នាំៗប្រមាណ ៤០០ ទៅ៥០០លាន​ដុល្លារ​ផង​ដែរ។

លោកចាត់ទុកបញ្ហាទាំងនេះ ថា​ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែល​ទាមទារឱ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ដាក់ចេញនូវយន្តការ​ម៉ឺងម៉ាត់​ក្នុងការដោះស្រាយ​ ដើម្បីឱ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់។​

លោកបញ្ជាក់ថា៖«ដោយសារយើងឃើញថាគ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើងច្រើន បញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»។

យ៉ាងណាមិញ លោកចាត់ទុកគ្រឿងស្រវឹង ជាឬសគល់ចម្បងដែលនាំឱ្យមានគ្រោះ​ថ្នាក់​ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។

លោក យង់ គិមអេង​ បន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ ហើយម្យ៉ាងវិញទៀត បើអត់ហ៊ានធ្វើរឿងគ្រឿងស្រវឹងហ្នឹងទេ ទោះបីក្រសួងយុត្តិធម៌ លោកព្យាយាម ខំប្រឹងប្រែងដាក់ទោសទណ្ឌយ៉ាងមិចក៏ដោយ ក៏នៅតែអត់ថយដែរ។ ព្រោះបញ្ហាគ្រឿងស្រវឹងជាកត្តាសំខាន់ លុះត្រារដ្ឋាភិបាលហ៊ានចេញច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ទើបជាការចូលរួមចំណែកសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេះផង ក៏ដូចជាកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនផង»។

​អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញស្រដៀងគ្នា​​​ដែរថា​ បញ្ហាគ្រឿងស្រវឹង គឺជារឿងធំចម្បងក្នុងការដោះស្រាយ មុននឹងទៅដោះស្រាយបញ្ហាគ្រោះ​ថ្នាក់​ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។ ជាមួយនេះ លោកក៏ជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាគ្រឿង​ញៀន និងគ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌ ដោយយកច្បាប់ជាធំ ទើបអាចធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់បាន។

លោកបន្តថា៖«ទោះ​ចំណាត់ការ​នេះ​តូច​ក្តី ធំ​ក្តី ប៉ុន្តែ​ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ​បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធាន​ការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុបបំបាត់​បញ្ហា​នេះ​បាន​ដែរ»។

Newsroom Cambodia មិនទាន់អាចសុំធ្វើការអត្ថាធិប្បាយបន្ថែមពីលោក​ ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌បាននៅឡើយទេ។

ចំណែក អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក មាស វិរិទ្ធ ធ្លាប់​លើក​ឡើង​កន្លង​មក​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ​ដែល​កំណត់​បាន​ដោយ​អាជ្ញាធរ ដែល​ភាគច្រើន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣៥​ឆ្នាំ។

របាយការណ៍របស់អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀនចំនួន​ ២៩៦​គីឡូក្រាម, ឆ្នាំ​២០១៨ ចាប់​បានចំនួន ៤៧២,៥៣​គីឡូក្រាម, ឆ្នាំ​២០១៩ ចាប់​បានចំនួន​ ៧៥០​គីឡូក្រាម, ឆ្នាំ​២០២០ ចាប់​បានចំនួន ៣ ៨៧៦​គីឡូក្រាម, ឆ្នាំ​២០២១ ចាប់​បាន ៤ ៦៨៩​គីឡូក្រាម និង​ឆ្នាំ​២០២២ ចាប់​​​បាន​ចំនួន ១៤ ៩១៩​គីឡូក្រាម រួមនឹងវត្ថុតាមមួយចំនួនទៀត។

ដោយឡែក ​របាយការណ៍របស់​នាយកដ្ឋាន​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ឱ្យ​ដឹងថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍នៅទូទាំងប្រទេស​​ក្នុង​ឆ្នាំ​២០២៣​ បានកើតឡើង​ជាង ៣ ០០០ករណី​នេះ បាន​កើន​ឡើង​ ១១​% បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែលមានជាង ២ ៩០០ករណី។ ប្រភពដដែលបន្តថា ក្នុង​ឆ្នាំ​២០២៣ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង ​១ ៥០០​នាក់​ ដែល​ថយ​ចុះ​ ៧% ខណៈ​​អ្នក​រង​របួស​ធ្ងន់​មាន​ជាង​ ២ ៧០០​នាក់ ​កើន​ឡើង​ ៧% និង​​​អ្នក​រង​របួស​ស្រាល​មាន​ជាង​ ១៧០០​ នាក់​ ​កើន​ឡើង​ ២១%។

ចំណែក ​សំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋានវិញ បើតាមរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត​ រិទ្ធ ថ្លែងក្នុងសន្និសីទនោះ គឺ​​មកដល់ពេលនេះ ការប្តឹងសំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋាន មានប្រមាណ ៦ ០០០សំណុំ​រឿង ស្មើនឹង ២៣​ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល។ លោកស្នើ​ឱ្យសាលាដំបូង​ទូទាំងប្រទេស ធ្វើការ​ងារ​ដោះស្រាយបញ្ហានេះតែ ២គត់ គឺលឿន និងត្រឹមត្រូវ ខណៈបញ្ហា​​នេះ​​ភាគច្រើន​ គឺ​ខុសតែ​ឈ្មោះ និងថ្ងៃខែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែតាមច្បាប់ គឺពលរដ្ឋ​ត្រូវឡើង​ទៅកែនៅតុលាការ៕

រដ្ឋាភិបាលថ្មីចាត់ទុកកំណែទម្រង់ប្រព័ន្ធអប់រំតាំងពីឆ្នាំ២០១៤ ជាភាពជោគជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំទទួលបានភាពជោគជ័យ ដែល​​នាំ​​​​ឱ្យភាគីពាក់ព័ន្ធទទួលស្គាល់ថា ជំហាននេះនាំឱ្យកម្ពុជាមានរបថនៃវប្បធម៌ថ្មីសម្រាប់សង្គមទាំងមូល និងមនុស្ស​​ជំនា​ន់​​ថ្មីផង។

ការអះអាងដូចនេះ របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត OCIC នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។ថ្លែងនៅចំពោះមុខសិស្សនិទ្ទេស A ជិត២ពាន់នាក់(១៦៩១) ដែលទើបឆ្លងកាត់ការប្រឡងបាក់ឌុបថ្មីៗនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាតាមរយៈលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺជាវឌ្ឍនភាពមួយដ៏ល្អប្រសើរនៃការធ្វើកំណែទម្រង់ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់» ចាប់តាំ​​ងពីឆ្នាំ២០១៤ ពោលដែលមានរយៈពេលជិត១០ឆ្នាំ ខណៈគ្រាដំបូងនៃការធ្វើកំណែទម្រង់នេះ អ្នកជាប់មានចំនួន ប្រមា​​ណ​​២០ភាគរយ ហើយការប្រឡើងនោះទៀតសោត ត្រូវរៀបចំ ចំនួន២ដង។ប៉ុន្តែនៅក្នុងសម័យប្រឡង២០២៣វិញ មានអ្ន​​ក​​ជាប់កើនជាង៧០ភា​​គ​រយ ដែលតួលេខនេះធ្វើឱ្យសិស្សដែលជាប់និទ្ទេស A ជិត២ពាន់នាក់(១៧០០)។

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ចាត់ទុកថា ការធ្វើកំណែទម្រង់នេះមិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនលុបចោលនូ​​​វគោលនយោបាយពីមុនៗនោះទេ គឺជាការពង្រឹង និងសម្រួចនូវសមិទ្ធផលបន្ថែមទៀត ដើម្បីភាពរីកចម្រើន ជាផលប្រ​​​យោ​ជន៍ជាតិ។

លោកបន្តថា៖«ថ្ងៃនេះយើងមានជាប់រហូតទៅដល់ក្បែរជិត៧៣% ហើយនិទ្ទេសAឡើងដល់ជិត១៧០០នាក់ មានន័យថាមិច បានន័យថាប្រព័ន្ធការងារនេះបានដើរ​ ដើរបានន័យថាមិច បានប្រព័ន្ធដើរ មានន័យថា ចីរភាព ចីរភាពដើរ មានន័យថាសង្គមទាំងមូល ប្រជាជនយើងទាំងមូល បានគាំទ្រ និងទទួលនូវការកែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីនៃការប្រឡងតែម្តង នេះជាជោគជ័យរបស់យើង»។

បើតាមលោក ហ៊ុន ម៉ាណែត ភាពជោគគជ័យនៃការធ្វើកំណែទម្រង់នេះ តម្រូវឱ្យមានកត្តាមួយចំនួនដូចជា ត្រូវមានចក្ខុវិស័​​យច្បាស់លាស់ ផ្អែកលើប្រយោជន៍ជាតិ និងប្រជាជនជាដើម។ជាងនេះទៀត ការប្តេជ្ញាចិត្តខ្ពស់ពីអ្នកអនុវត្ត គឺថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍ វាក៏ជាផ្នែកមួយដែលខ្វះមិនបានដែរ។

​លោកបន្តថា៖ «“យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស” ដែលស្ថិតក្នុងចំណោមយុទ្ធសាស្ត្របញ្ចបកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺផ្ដោតលើការអប់រំបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ហើយក៏ផ្ដោតលើការអប់រំសីលធម៌ ភាពជាពលរដ្ឋល្អផងដែរ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដែលមានលទ្ធភាពបន្តកសាងមូលធនមនុស្សសម្រាប់ជាតិទៅថ្ងៃមុខទៀត» ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា កំណែទម្រង់ប្រព័ន្ធអប់រំជារឿងចាំបាច់ ហើយប្រទេសណាក៏ដូចប្រទេសណាដែរ ដែលទាមទារឱ្យមានកំណែទម្រង់បែបនេះ ឱ្យត្រូវនឹងការវិវត្តន៍នៃបច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម និងបរិបទពិភពលោក។ ជាមួយគ្នានេះលោកក៏គាំទ្រចំពោះកំណែទម្រង់នេះ ព្រោះដើម្បីឱ្យសង្គ​​ម​ជាតិមានធនធានមនុស្សល្អៗ ការអប់រំមួយប្រកបដោយស្តង់ដា និងយុវជនមានសមត្ថភាពស្របតាមបរិបទបច្ចេកវិទ្យា។

លោកបញ្ជាក់ថា៖«យើងឃើញកម្ពុជាបានធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំច្រើនដែរ ក៏ប៉ុន្តែយើងឃើញថាលទ្ធផលពីមួយឆ្នាំ​​ទៅ​មួយឆ្នាំមានភាពរីកចម្រើនគួរសម ប៉ុន្តែយើងមិនទាន់អាចវាយតម្លៃទៅលើគុណភាពបានទាំងស្រុងទេ ដោយសារតែធនធានដែលប្រឡងជាប់បាននិទ្ទេសAច្រើន ក៏ប៉ុន្តែមិនទាន់ដឹងថាគាត់ក្លាយទៅជាធនធានមួយដ៏មានតម្លៃសម្រាប់ការស្តារ ​និងអភិវឌ្ឍន៍ប្រទេសជាតិបានឬយ៉ាងណានៅឡើយទេ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ការដែលមានការដាក់​គោល​នយោបាយថ្មីដើម្បីពង្រឹ​ង​​វិស័យអប់រំនៅកម្ពុជាព្រោះរដ្ឋាភិបាលថ្មីដឹងថាប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្តង់ដា និងមិនទាន់អាចទទួលយកបាន ដែលជាកត្តាជំរុញ​ឱ្យរដ្ឋាភិបាលថ្មី​គិតគូរ និងដាក់ចេញ​នៅ​គោល​នយោបាយថ្មីដែលតម្រូវឲ្យគ្រូទាំងអស់យកចិត្តទុកដា​​ក់​​ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹង​វិស័យ​អប់រំ​ឲ្យ​មាន​គុណភាពឡើងវិញ។

អ្នកស្រីបន្តថា៖«យើងឃើញថាមួយរយៈនេះសិស្សនិទ្ទេស A មានការកើនឡើង​១០០០​ជាងនាក់មែន ប៉ុន្តែសិស្សដែលទទួលបានពិន្ទុទាបក៏មានច្រើនដែរ»។

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២១ ការចំណាយលើវិស័យអប់រំមានចំនួន ៨១០ លានដុល្លារអាមេរិក។ចំនួននេះបើធៀបនឹងការចំណាយក្នុងរយៈពេលដូចគ្នា កា​​លពីឆ្នាំ២០២២ មានការកើនឡើង ដែលការចំណាយលើប្រព័ន្ធអប់រំនៅក្នុងឆ្នាំចាស់មានចំនួន ៧៩៧ លានដុល្លារអា​​មេ​​រិក​។

ដោយឡែកអត្រាចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាមាន ៨៦.៨ ភាគរយសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ អង្គការនេះក៏រកឃើញដែរថា បញ្ហាសាលារៀននៅតាមទីក្រុងផ្តល់នូវគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធខ្ពស់ជាងសាលារៀននៅតាមជនបទ និងតំបន់ដាច់ស្រយាល ជាមួយគ្នានេះលោកគ្រូអ្នកគ្រូក៏ប្រឈមផ្នែកបច្ចេកវិទ្យា និងការត្រៀមខ្លួនឌីជីថល​៕

ចលនាមាតាធម្មជាតិ ថាការឃាត់ខ្លួនសកម្មជន១៣នាក់របស់ខ្លួនពីអាជ្ញាធរ ជាការរឹតត្បិតសិទ្ធិសេរីភាព
ចលនាមាតាធម្មជាតិ ចាត់ទុកការនាំខ្លួនសកម្មជនរបស់ខ្លួន​ ១៣នាក់ ទៅសួរនាំ​​ពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ ពេលកំពុងផ្សព្វផ្សាយអំពីតំបន់ធម្មជាតិ​កោះកុងក្រៅនោះ​ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។

កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមាជិកចលនាមាតាធម្មជាតិ បាននាំគ្នា​ជួបជុំ​នៅសួនច្បារមាត់ទន្លេ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើសកម្មភាពហាត់ប្រាណ និងផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់​សាធារណជន ដែលជាសកម្មភាពមួយ ក្នុងគោលបំណងស្នើទៅរដ្ឋាភិបាលពន្លឿនការ​ដាក់​តំបន់កោះ​កុង​ក្រៅ​ទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។

សកម្មជន​ចលនាមាតា​ធម្មជាតិ កញ្ញា ភួន កែវ​រស្មី​ បានឱ្យដឹងថា​ ការជួបជុំគ្នា​កាលពីថ្ងៃម្សិលមិញនោះ ធ្វើឡើងក្នុងគោលបំណង​ផ្សព្វ​ផ្សាយ​ពីសារសំខាន់​នៃ​​តំបន់​​កោះកុងក្រៅ ទៅកាន់ប្រជាពលរដ្ឋ​​ និង​​ចង់ឱ្យរដ្ឋាភិបាល​ដឹងឮ និងដាក់តំបន់នោះទៅតំបន់អភិរក្សធនធាន​ធម្មជាតិ ព្រមទាំងស្នើឱ្យមានការ​​ដកអាជ្ញាប័ណ្ណ​ពីក្រុមហ៊ុន SEZ ដែលចង់ទៅអភិវឌ្ឍន៍នៅតំបន់នោះ​ជាដើម។

កញ្ញា​បន្ត​ថា មាតាធម្មជាតិក៏បានរៀបចំយុទ្ធនាការ “ថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ” ដែលធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ ពេញមួយឆ្នាំ ដោយមានជាសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយពីកោះកុងក្រៅផងដែរ។

តែយ៉ាងណា កញ្ញាថា កំឡុងពេលពួកគេជួបប្រជុំហាត់ប្រាណ និងផ្សព្វផ្សាយនោះ អាជ្ញាធរ​ប្រមាណ ១០០នាក់ បានទៅសួរនាំ និងនាំខ្លួនពួកគេទៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីសួរនាំជាច្រើនម៉ោង មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

កញ្ញា ភួន កែវរស្មី អះអាងថា៖«ការឃាត់ខ្លួនពីអាជ្ញាធរ ពួកគាត់អះអាងថាយើងមិនបានសុំច្បាប់ ហើយពួកយើងសួរថាតើការហាត់ប្រាណហ្នឹង ក៏ចាំបាច់យើងត្រូវសុំច្បាប់ដែរ? គាត់(អាជ្ញាធរ)ថាដោយសារយើងមានបដា យើងពាក់អាវដូចគ្នាអីជាដើមហ្នឹង ដែលជាហេតុគាត់[អាជ្ញាធរ]ឃាត់ខ្លួនយើង»។

សកម្មជន​ចលនា​មាតា​ធម្មជាតិមួយរូបទៀត លោក ថុន រដ្ឋា បានបញ្ជាក់ប្រាប់ថា​​ ការឃាត់ខ្លួនយុវជនទាំង១៣នាក់ ទៅសួរនាំ ពីអាជ្ញាធរខណ្ឌដូនពេញ ជាមេរៀនមួយដែលបង្ហាញ​កាន់តែច្បាស់ថា កោះកុងក្រៅ ពិតជាមិន​អាចខ្វះការមើលថែ ពីប្រជាពលរដ្ឋខ្មែរបាននោះទេ។ លោកក៏បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរ​ដែលបានឃាត់ខ្លួនពួកគេសួរនាំអស់ជាច្រើនម៉ោង ថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។

លោកបន្ថែមថា៖ «នេះជាសកម្មភាពដែលពួកយើងមិនចង់ឃើញ ហើយនេះជាការរឹតត្បិតសិទ្ធិសេរីភាពមួយផែ្នករបស់យុវជនក្នុងសកម្មភាពការពារបរិស្ថាន ឬធនធានធម្មជាតិរបស់ប្រទេសជាតិទាំងអស់គ្នា»។

បើតាមក្រុមយុវជនមាតាធម្មជាតិ អំឡុង​ពេលអាជ្ញាធរខណ្ឌដូនពេញសួរនាំពួកគេ​នោះ ​​មន្ត្រីអន្តោប្រវេសន៍ ក៏បានពិនិត្យលើលិខិតឆ្លងដែន ទិដ្ឋការ(វីសា) និងអត្តសញ្ញាណប័ណ្ណរបស់ជនជាតិអាល្លឺម៉ងម្នាក់ ដែលជាមិត្តភក្តិរបស់កញ្ញា ភួន កែវរស្មី ផងដែរ ដោយការសួរនាំនោះធ្វើឡើងនៅបន្ទប់ដាច់ដោយឡែកមួយទៀត។

ពាក់ព័ន្ធនឹងករណីនេះ Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ជា ខេមា អភិបាល​ខណ្ឌដូនពេញ​បាន​ទេ។

ចំណែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុករបស់ខ្លួនថា ការជួបជុំរបស់​មនុស្សមួយក្រុមដែលអះអាងថាជាសកម្មជនមាតាធម្មជាតិនោះ ជា​សកម្មភាពខុសច្បាប់ បង្ក​ប៉ះពាល់សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា៖ «ការធ្វើសកម្មភាពនេះ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡើយ។ ដោយឃើញសកម្មភាពអាណាធិបតេយ្យបែបនេះ សមត្ថកិច្ចបានអញ្ជើញ​ពួកគាត់មកធ្វើការសាកសួរហើយក្នុងចំណោមពួកគេក៏មានជនបរទេសម្នាក់ចូលរួមជាមួយ»។

ប្រភពដដែលបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនបរទេស​ម្នាក់នោះ​ បានប្រាប់ថារូបគេពុំបានដឹងពីគោល​​​បំណង​នៃការ​ជួបជុំនោះទេ ដោយគ្រាន់តែគេប្រាប់ថាជាសកម្មភាពហាត់ប្រាណ។ តែយ៉ាងណា ស្នងការដ្ឋានបញ្ជាក់ថា ក្រោយពី​មន្រ្តីនគរបាលអន្តោប្រវេសន៍បានសាកសួរតាមនីតិវីធីអន្តោប្រវេសន្តរួចហើយ ជនបរទេសរូបនោះ បានធ្វើលិខិតសុំទោសទទួលស្គាល់កំហុស កែប្រែបញ្ចប់ការទំនាក់ទំនងជាមួយក្រុមនេះទៀត និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមខ្លួនវិញនៅថ្ងៃខាងមុខដោយខ្លួនឯង។

អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា ករណី​​ឃាត់ខ្លួនសកម្មជនបរិស្ថាន​ដែលធ្វើកិច្ចការ​ការពារធនធានធម្មជាតិនេះ មិនមែនជារឿងថ្មីនោះទេ ដោយ​​​​វាបានកើតឡើងតាំងពីរដ្ឋាភិបាលអាណត្តិមុនមកម្លេះ។ លោកចាត់ទុកករណីនេះថា​ជាការរំលោភបំពាន និងរឹតត្បិតសិទ្ធិសេរីភាពនៃការចូលរួមរបស់យុវជន ហើយក៏ជាការបំបាក់ស្មារតីទៅដល់យុវជនផ្សេងទៀត នាំឱ្យពួកគេភ័យខ្លាចក្នុងការចូលរួមកិច្ចការការពារធនធានធម្មជាតិ។

លោកថា៖«ខ្ញុំយល់ឃើញថា នេះវាគឺជាទម្រង់នៃការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ របស់យុវជនក្នុងការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេស​ក្នុងការចូលរួមចំណែកជំរុញឱ្យមានការគ្រប់គ្រង ការការពារ ការចាត់ចែង​ ការបែងចែកទ្រព្យសម្បត្តិរបស់ជាតិហ្នឹង​ ឱ្យបានល្អប្រសើរ ហើយការឃាត់ខ្លួនទៅលើក្រុមសកម្មជននេះ វាមិនបានផ្តល់ផលចំណេញសម្រាប់រដ្ឋាភិបាលនោះទេ»។

សូមបញ្ជាក់ថា កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​​​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។​ ​ក្រៅពីនោះ ពួកគេ​ក៏​ទទួល​​បាន​​ពានរង្វាន់​អ្នក​ការ​ពារ​​សិទ្ធិមនុស្ស​ជួរ​មុខ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Frontline Defender for Asia Pacific) ពី​អង្គការ Frontline Defender Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិ​ស្ថាន​​នៅ​កម្ពុជា កាលពីឆ្នាំ២០២១៕

មន្ត្រីនគរបាល ១២រូប ត្រូវបាន​ដកមុខតំណែង និងលុបចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យ
មន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសនឹងវិន័យកងកម្លាំង។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានសម្រចអនុវត្តវិន័យចំពោះមន្ត្រី​នគរបាលចំនួន ១២រូប នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាល​ជាតិ។

ប្រកាសដដែលនោះបញ្ជាក់ពីមូលហេតុថា៖«ល្មើសវិន័យរបស់កងកម្លាំងនរគបាលជាតិ»។

ចំណែកប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់ពួកគេ ក្រសួងបញ្ជាក់ថា នឹងត្រូវបានកាត់ផ្តាច់និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៤ តទៅ។

បើតាមប្រកាស មន្ត្រីនគរបាលដែលត្រូវបណ្តេញចេញទាំង ១២រូប​នោះរួមមាន​ លោក ស ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, លោក គង់ ចាន់រស្មី នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ, លោក ឌួង ចាន់សិត្សា នាយរងផ្នែក នៃការិយាល័យបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ, លោក ថា សោភ័ណ នាយរងផ្នែករដ្ឋបាល នៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោក រស់ ឧត្តម នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា, លោក ស៊ីម ប៊ុនធឿន នាយរងផ្នែកការពារនិងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ,​ លោក ផាន់ ឯម នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការ ដ្ឋាននគរបាលខណ្ឌកំបូល, លោក ជុំ  ម៉ៅ មន្ត្រីនៃការិយាល័យអន្តរាគមន៍, លោក អេង ស៊ីណាត មន្ត្រី​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោក ជិន សុខា មន្ត្រីផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ, លោក ហាក់ មុនីរិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និង​លោក ហេង គីមលេង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់បន្ថែម​ថា ការ​បណ្តេញមន្រ្តីនគរ​បាលទាំងនោះ​​ចេញ​ពីក្របខ័ណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយ​រក​ឃើញ​ថា ពួកគេ​​អវត្តមាននៅ​ក្នុង​ការបំពេញតួនាទីភារកិច្ច មិនគោរពបទបញ្ជា តួនាទី ភារកិច្ច ហើយមិនអនុវត្តតាមបទបញ្ជាអង្គភាពឱ្យបានត្រឹមត្រូវ និងមិនទទួលខុសត្រូវនៅក្នុងភារកិច្ចផ្សេងៗ។

លោកបញ្ជាក់ថា ការ​បណ្តេញ​ចេញ​មន្ត្រីនគរបាលទាំង​នោះ គឺមិនពាក់ព័ន្ធគ្រឿងញៀននោះទេ។

លោកបញ្ជាក់ថា៖«ទុកក៏មិនចំណេញ ដកចេញក៏មិនខាត អនុវត្តបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ០០៦ បណ្តេញចេញពីក្របខ័ណ្ឌ យោងទៅតាមគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី គឺសម្អាតផ្ទះយើងឱ្យ​ស្អាត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក ក៏បានបណ្តេញមន្ត្រីចេញពីក្របខណ្ឌមួយចំនួនផងដែរ ដោយពួកគេប្រព្រឹត្តិខុស​ផ្សេងៗ ហើយកាលពីពេល​ថ្មីៗនេះ ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

លោកថ្លែងថា៖«ឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា និងឯកឧត្តម ទៀ សីហា ដែរ គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង ត្រូវបោសសំអាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតមុនគេ»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លោក ប៉ា ច័ន្ទរឿន លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសអំពីសភាពធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន និងភាពអសកម្មមួយចំនួនរបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រកាសជាសាធារណៈ​ថានឹងចាត់វិធានការ​ទៅលើ​កងកម្លាំងនគរបាល ឬប្រដាប់អាវុធណាដែលល្មើសនឹងវិន័យកងកម្លាំង។

ជាមួយគ្នានេះ លោកចាត់ទុកកិច្ចការនេះ ថាជារឿងចាំបាច់ ព្រោះបើកងកម្លាំងនគរបាលសកម្ម និងអនុវត្តតាមបទបញ្ជាបានត្រឹមត្រូវ នោះបទល្មើសផ្សេងៗនឹងត្រូវបានកាត់បន្ថយ ជាពិសេសបញ្ហាគ្រឿងញៀនដែលជាកង្វល់សម្រាប់ប្រទេសជាតិ ដែលទាមទារឱ្យកម្លាំងនគរបាលខ្លួនឯងស្អាតសិន​ មុននឹងទៅសម្អាតបទល្មើស។

លោកបញ្ជាក់ថា៖«ការត្រួតពិនិត្យទៅលើកងកម្លាំងនគរបាល ក៏ដូចជាដាក់ពិន័យ ដាក់ទោសទណ្ឌទៅលើប៉ូលីស​ នគរបាលណា ដែលពាក់ព័ន្ធគ្រឿងញៀន ឬក៏អសកម្ម គឺជារឿងសំខាន់ដើម្បីបោសសម្អាតពីកងកម្លាំងមុន ហើយខ្ញុំជឿថាបើសិនជាចាត់ការរឿង​នេះ ធ្វើឡើងដោយតម្លាភាព ហើយមានឆន្ទៈ និងគណនេយ្យភាពខ្ពស់ ហើយខ្ញុំជឿថាអាចនឹងជំរុញឱ្យសង្គមមានសន្តិសុខ និងពលរដ្ឋពេញចិត្ត»៕

ព័ត៌មានស៊ីជម្រៅ៖ ខេមបូចារកឃើញថាឆ្នាំ២០២៣ អ្នកសារព័ត៌មានកឯករាជ្យកម្ពុជាប្រឈមការយាយី និងរឹតត្បិតសិទ្ធិ
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤ ​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ ​២០២៣​ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​សកលត្រូវចាបើផ្តើម​។

របាយការណ៍ឃ្លាំមើលប្រចាំឆ្នាំ២០២៣របស់អង្គភាពសារព័ត៌មាន ខេមបូចា ដែលចេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បា​ន​​​សង្ខេបបញ្ហាផ្សេងៗ និងធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសេរីភាពសារពត៌មាន​ និងសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកសា​​រពត៌មាននៅកម្ពុជា ​ពិសេស​ស្ថានភាពសារព័ត៌មានក្នុងអំឡុងការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។

របាយការណ៍រកឃើញថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណី ជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័​ត៌មា​ន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វ​​ផ្សា​យ​​អនឡាយចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញា​ប័​​ណ្ណ នៅក្នុងឆ្នាំ២០២៣។

របាយការណ៍បន្តបញ្ជាក់ថា ក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មានកម្ពុជាប្រឈមមុខ និងការភ័យខ្លាចប​ញ្ហា​ផ្លូវច្បាប់ នៅតែបន្តជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់ពួកគេ។ ប្រភពដដែលបន្តថា​ អ្នកសារព័ត៌មានតែងតែមានអារម្ម​​ណ៍​​ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ ខេមបូចា​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោ​ច​ណាស់​ ៦ ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧ ​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។​

លោក ណុប វី នាយកប្រតិបត្តិ​ នៃសមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា បាន​លើក​ឡើង​ថា កត្តាមួយចំនួនដែលត្រូវបានកត់ត្រា និងវាយតម្លៃនៅក្នុងរបាយការណ៍ គឺកត្តាទី១ ទាក់ទងនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័​ត៌​​​មាន ដោយអ្នកសារព័ត៌មានមួយចំនួនអនុវត្តមិនសូវបានពេញលេញ។ជាងនេះទៀតការប្រើប្រាស់ផ្លូវច្បាប់ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ជាច្រើនទៅដល់អ្នកសារព័ត៌មាន ហើយមានករណីចោទប្រកាន់មួយចំនួនត្រូវបានប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ ចំណែកឯច្បាប់ស្តីរបបសារព័ត៌មាន ដែលមានតាំងពីឆ្នាំ១៩៩៥មក មិនត្រូវបានប្រើប្រាស់។

បើតាមលោក ណុប វី ទិដ្ឋភាពនយោបាយក្នុងសង្គម ក៏ជាផ្នែកមួយគំរាមកំហែងទៅដល់អ្នកសារព័ត៌មានដែរ ជាពិសេស ទា​​ក់​​​ទងគំរាមកំហែងប្រព័ន្ធផ្សាព្វផ្សាយ​ ដែលស្ថាប័នមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារជាដើម។

លោកបញ្ជាក់ថា៖«បើកាលណាមានការគំរាមកំហែង មានការយាយីទៅដល់អ្នកសារព័ត៌មាន និយាយរួមវាមានផលប៉ះពាល់ហ្នឹងហើយ។ ដោយសារយើងដឹងថាតួនាទីសំខាន់របស់សារព័ត៌មាន គឺជាអំណាចទី៤ ដែលជួយពិនិត្យតាមដាន និងជួយផ្តល់ព័ត៌មានទៅដល់សាធារណៈជន ក្នុងន័យការពារផលប្រយោជន៍សាធារណៈ។ មួយទៀតតួនាទីតាមដាន ឃ្លាំមើលចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច»។

ក្នុងនាមជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក ណុប វី យល់ឃើញថាកាលណាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌​​មា​ន​​ឯករាជ្យចុះខ្សោយ ឬរឹតត្បិត នោះនឹងធ្វើឱ្យការតាមដាននៃការអភិវឌ្ឍសង្គមចុះខ្សោយ ហើយបណ្តាលឱ្យគ្មានតម្លាភាព និងគណនេយ្យភាពក្នុងសង្គម ហើយកត្តានេះក៏ជះផលប៉ះពាល់ដល់ដំណើរការទូទៅនៃលទ្ធិប្រជាធិបតេយ្យ​ថែមទៀត​​ផង​​។តែយ៉ាងណាក៏ដោយ លោក ណុប វី យល់ថានៅតែមានដំណោះស្រាយ​ ដែលទាមទារឱ្យមានការចូលរួមជាទូទៅ តាមរយការអប់រំ ពង្រឹងសមត្ថភាព និងក្រមសីលធម៌វជ្ជាជីវៈរបស់អ្នកសារព័ត៌មានផ្ទាល់ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចត្រូវយកច្បាប់របបសារព័ត៌មាន មកអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ អង្គភាពសារព័ត៌មានក៏ត្រូវមានគោលការណ៍ ឬវិន័យផ្ទះខ្លួនដើម្បីការពារ និងគាំទ្រទៅដល់អ្នកសារព័ត៌មានរបស់ខ្លួនឯងជាដើម។

លោកបន្តថា៖ «ច្បាប់មួយចំនួនដែលគំរាមកំហែងដល់ការងារសារព័ត៌មាន ដូចជាច្បាប់ស្តីពីទូរគមនាគមន៍ អនុក្រឹត្យស្តីច្រ​ក​ទ្វារអ៊ីនធើណេតជាតិ និងសេចក្តីព្រាងទាក់ទងជាមួយសន្តិសុខព័ត៌វិទ្យា (Cyber security) គឺគួរតែមានការបើកទូ​លាយក្នុងការពិភាក្សា ពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ដើម្បីធានាថាច្បាប់ហ្នឹង គឺផ្តល់ផលប្រយោជន៍ និងការពារដល់ការអនុវត្តសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន» ។

និស្សិតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៃសាកលវិទ្យាល័យកម្ពុជា លោក អ៊ឹង ស៊ា លើកឡើងថា ជាទូទៅពេលអ្នកកាសែតចុះទៅយកព័ត៌មានផ្ទាល់ អាជ្ញាធរហាក់មិនមានការសហការដោយល្អជាមួយអ្នកកាសែតទេ តែងបង្កផលលំបាក​​ជា​​និច្ច រាល់ពេលចុះបំពេញការងារនៅមូលដ្ឋាន។ តែផ្ទុយទៅវិញ អាជ្ញាធរតែងតែសួរនាំ គំរាមកំហែង ជីកឬសជីកគល់ដល់អ្នកកាសែត ថែមទាំងមានការប្រើប្រាស់អំពើហិង្សាមកលើពួកគេ ដែលនាំឲ្យមានរបួសស្នាមជាដើម ដែលវាផ្ទុយនឹងច្បាប់ស្តីពីរ​​ប​​ប​​សារព័ត៌មានទៅទៀត។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា សន្ទស្សនៃការគម្រាមកំហែងទៅលើអ្នកកាសែត ជាពិសេសអ្នកកាសែតឯករាជ្យដែលមានវិជ្ជាជីវៈក្នុងការផលិតព័ត៌មានក្នុងឆន្ទះបម្រើប្រជាពលរដ្ឋ កំពុងតែមានការកើនឡើងដោយមិនមានសញ្ញាណាដែលថមថយនៅឡើយ » ។

លើសពីនេះទៅទៀត លោក អ៊ឹង ស៊ា សង្កេតឃើញថា កាលណាសារព័ត៌មានឯករាជ្យបាត់បង់ នោះមាន័យថាលំហូរនៃព័ត៌​​​មាន​ពិត សុក្រឹត និងយុត្តធម៌ មានការថយចុះជាលំដាប់។មិនតែប៉ុណ្ណោះ នៅពេលសេរីភាពព័ត៌មានបាត់បង់ ប្រជាពលរដ្ឋក៏​​បាត់បង់ប្រភពព័ត៌មានដែល​ឯករាជ្យ និងជឿទុកចិត្ត ហើយបញ្ហារបស់ប្រជាពលរដ្ឋដែលត្រូវការព័ត៌មានបែបនេះ ដើម្បីផ្ញើ​​សា​រឱ្យអាជ្ញាធរបានដឹង វាលែងដំណើរការកើត។ក្នុងន័យនេះវាជាសញ្ញាមួយ គួរឲ្យព្រួយបារម្មណ៍ ដែលរដ្ឋាភិបាលគួរយកចិត្ត​​ទុកដាក់ និងគិតគូរឡើងវិញ។

លោកបន្តថា៖«ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានឯករាជ្យ ខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរ ពាក់ព័ន្ធចូលរួមយ៉ាងសកម្មជាមួយអ្នកកាសែតឯករាជ្យ ក្នុងការយកព័ត៌មានដើម្បីបម្រើប្រជាពលរដ្ឋទូទៅ ជាជាងបំបាក់ស្មារតីពួកគាត់។  ខ្ញុំគិតថាការដែលអាជ្ញាធរ បិទសារព័ត៌មានឯករាជ្យ ដូចក្នុង ករណីVODជាដើម វាជាការគម្រាមកំហែងសេរីភាពសារព័ត៌មានឯករាជ្យយ៉ាងធ្ងន់ធ្ងរ»។

ហាក់មិនខុសគ្នាទេ អ្នកសារព័ត៌មាន​សេរី​ ​កញ្ញា ហ៊ន ថូវ៉ាន ក៏ឯកភាពដែរចំពោះរបាយការណ៍ដែលរកឃើញនេះ តែទិដ្ឋភាពនៅ​​ក្នុ​​ងរដ្ឋាភិបាលចាស់ ដូចជាការគំរាមកំហែង មានការបិទស្ថាប័នព័ត៌មាន និងការប្រើប្រាស់អំពើហិង្សាទៅលើអ្នកកា​​សែ​​ត​​​​ជាដើម ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះករណីទាំងអស់នោះមានដែរ តែនៅក្នុងស្ថានភាពកំពុងវាយតម្លៃ និងតាមដានបន្តទៀត ថាតើវានឹងអាចមានផលអាក្រក់ដូចក្នុងរដ្ឋាភិបាលចាស់ក៏យ៉ាងណា? ។

ប្រភពបន្តថា តាមបទពិសោធន៍ក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់អាណត្តិរដ្ឋាភិបាលថ្មី ហាក់ដូចជាល្អប្រសើរជាងមុ​​ន ដោយសារពេលរូបគេចុះទៅយកព័ត៌មាននៅតាមក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងការងារ​ និងទីលានប្រជាធិបតេយ្យជាដើម អាជ្ញាធរហាក់មិនបានរឹតត្បិតសិទ្ធិសេរីភាពដូចពីមុនទេ។

កញ្ញាបន្តថា៖«សម្រាប់ខ្ញុំក្នុងរយៈពេលអាចថាជាង១០០ថ្ងៃដំបូងនៃការតំណែងរបស់នាយករដ្ឋមន្ត្រីថ្មី ឃើញថាស្ថានភាពវាអាចមានភាពធូរស្រាលជាងមុន ទៅលើខាងផ្នែកអាជ្ញាធរ គាត់លែងប្រើប្រាស់កម្លាំងគំរាមកំហែង ប៉ុន្តែក៏យើងមិនអាចសន្និដ្ឋានបានថាស្ថានភាពទាំងអស់ហ្នឹង វានឹងបន្តនៅល្អជាងមុខ ឬក៏អាក្រក់ជាងមុនទេ អាចថាវាស្ថិននៅក្នុងតំណាក់កាលកំពុងតែសង្កេតមើល»។

ដោយឡែក អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​ទេព ​អស្នារិទ្ធ​ លើកឡើងថា សិទ្ធិសេរីភាពសារព័ត៌មាន ឬអ្នក​សារ​ព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា​ មានច្បាប់ព័ត៌មានការពារ​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ​ស្រប​តាម​វិជ្ជាជីវៈ និងសិទ្ធិរបស់​​ពួក​​​គេ ​ដោយ​គ្មាន​ការ​រំខាន​ណា​មួយ​ឡើយ។​

លោក​បញ្ជាក់ថា៖ ​«ហើយ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋាភិបាល​ពី​អាណតិ្ត​មួយ​ទៅ​អាណតិ្ត​មួយ​ជារហូត​មក​ ជា​ពិសេស​នៅ​ក្នុង​អាណត្តិ​ទី ​៧ ​នេះ​តែ​ម្តង ​ក្រសួង​ព័ត៌មាន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ការ​គាំពារ​ សិទិ្ធសេរីភាព និង​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន​»។​

បើទោះជាបែបណា កាល​ពី​ខែ​កុម្ភៈ ដើមឆ្នាំ២០២៣ ​ក្រសួង​ព័ត៌មាន​បាន​លុប​​អាជ្ញា​បណ្ណប្រព័ន្ធផ្សព្វផ្សាយ​​សំឡេង​​ប្រជា​​ធិ​​ប​​តេយ្យ ​វីអូឌី(VOD) ​តាម​ប​​ញ្ជា​រប​​ស់​​អតីត​នាយក​រដ្ឋមន្រ្តី​លោក ​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថលេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​ស​​ម្រាប់​គ្រោះ​រញ្ជួយ​ដី។ការបិទទ្វារនៅពេលនេះ ក្រោមហេតុផលថា ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន »។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​​​ខ្ទប់​គេហ​ទំព័រ​សារ​ព័ត៌មាន​មួយ​ចំនួន ​ក្នុង​នោះ​មាន​សារ​ព័ត៌មានវិទ្យុ ​អាស៊ីសេរី ​ស្ថាប័នព័ត៌មាន ឌឺខេមបូ ដេលី (The Ca​​​m​bodia Daily) ​និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​គ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ស្ថិតក្នុងស្ថានភាព ដែលរដ្ឋាភិបាលរងការរិះគន់នេះ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​មាន​ន័យ​ថា ​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕​

ខួប១០ឆ្នាំនៃការបង្រ្កាបយ៉ាងហិង្សាលើកូដករផ្លូវវេងស្រេង ជនរងគ្រោះបន្តទាមទារយុត្តិធម៌
ជនរងគ្រោះនៃការបង្រ្កាបដោយហិង្សា ​ពី​សំណាក់​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​​ក្រុម​​ទាហាន​​ឆ័ត្រ​យោង​​៩១១ កាល​ពី​​ឆ្នាំ​​២០១៤ បានជួបជុំ​គ្នាក្នុង​ខួប​១០​ឆ្នាំ ដើម្បីបន្តទាមទាររកយុត្តិធម៌ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាលថ្មីស្វែងអ្នកប្រើប្រាស់អំពើហិង្សាទទួលទោសតាមច្បាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ការប្រារព្ធកម្មវិធីនេះ បានធ្វើឡើងនៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់។

ប្រធាន​​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​លោក ​វន់ ពៅ​ បានថ្លែងក្នុងខួប១០ឆ្នាំនោះ​ថា លោក​ក៏​​ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ដំ​ដោយ​ទាហាន​ឆ័ត្រ​យោង​ ៩១១ ​នៅ​មុខ​រោងចក្រ​យ៉ាកជីង​ និង​ធ្លាប់​​ជាប់​​ពន្ធនាគារ​ដោយ​សារ​ការ​បង្រ្កាប​នេះ ហើយ​គិតមកដល់ពេលនេះ រូបលោក និងជនរងគ្រោះផ្សេង​ទៀត​នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ករណីនេះ ​លោក​ស្នើ​ដល់​អាជ្ញាធរ ​និង​​តុលាការ ​ផ្តល់​​យុត្តិធម៌​​ដល់រូបលោក និងជនរងគ្រោះ២២រូបផ្សេងទៀត ដោយទម្លាក់ចោលបទចោទប្រកាន់ និងស្នើដល់​រាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះ ត្រូវដាក់ទោសទៅលើមន្ត្រីសមត្ថកិច្ចណា ដែលបានប្រើហិង្សាទៅលើពលរដ្ឋទន់ខ្សោយ។

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​ដូច​បច្ចុប្បន្ន​នេះ ​គឺ​សមត្ថកិច្ច​ហាក់​មិន​មាន​ពន្លឺ​ណា​មួយ​ ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​រង​គ្រោះ​ឬ​គ្រួសារ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ។​ អ៊ីចឹង​រយៈ​ពេល ​១០ឆ្នាំ​នេះ ​យើង​គិត​ថា​ ស្ថានភាព​បែប​នេះ​​គឺ​យើង​នឹង​មិន​សង្ឃឹម​នូវ​ភាព​យុត្តិធម៌ ​ទទួល​បាន​ភាព​យុត្តិធម៌​ទេ។ ​ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​ថ្មី​នេះ​គឺ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ណា​មួយ​ឱ្យ​ទទួល​យក​បាន​ ខ្ញុំ​គិត​ថា​ អាច​ទៅ​រួច»។​

ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រូបលោក និង​ជន​រងគ្រោះ​ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរងចាំយុត្តិធម៌ អស់រយៈពេល ១០​ឆ្នាំមក​ហើយ ក្រោយ​ពី​ពួក​គេ​​រង​គ្រោះក្នុ​ង​ហេតុការណ៍បង្ក្រាបដោយហិង្សា ពេល​ធ្វើកូដកម្មទាមទារតម្លើងប្រាក់ខែកម្មករ ១៦០ដុល្លារកាល​ពី​ឆ្នាំ​២០១៤។ ទោះយ៉ាងណា លោកថា លោកនៅតែបន្តស្វែងរកយុត្តិធម៌នេះដោយផ្ទាល់ តាមរយៈការតតាំង​តាម​ផ្លូវ​ច្បាប់ ​ដោយ​មិនរត់ចោលប្រទេសនោះទេ។

លោកបញ្ជាក់ថា៖«រយៈពេល ១០ឆ្នាំ ដែល​ខ្ញុំរងចាំយុត្តិធម៌គិតត្រឹមថ្ងៃទី០២ មករា ឆ្នាំ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយដែលរូបខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត រាល់គ្រប់រូបភាពនៃការប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហ៊ានឆ័ត្រយោង ៩១១ កំបូលមកលើរូបខ្ញុំ ព្រមទាំងការកាត់ក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញពេល ៤ខែ២៨​ថ្ងៃ ក្នុងការតស៊ូមតិស្វែងរកយុត្តិធម៌ក្នុងទិដ្ឋភាពច្បាប់»។

បើតាមជនរងគ្រោះរូបនេះ លោកស្នើទៅគណៈ​កម្មាធិការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ជួយ​ជំរុញទៅតុលាការ​កំពូល​ទម្លាក់ការចោទប្រកាន់លើ​រូបលោក និងជនរងគ្រោះផ្សេងទៀតក្នុងព្រឹត្តិការណ៍ផ្លូវវេងស្រេង។

លោកបន្ថែមថា៖«សូមគណៈ​កម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ឈប់​ការធ្វើប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរិតត្បិតសេរីភាពដល់ការគោរព​សិទ្ធិ គោរពច្បាប់ក្នុងការកែទម្រង់ឲ្យមានយុត្តិធម៌ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា»។

បើ​តាម​ជន​រងគ្រោះ​ និង​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្នាំ​ ២០១៤ ​នោះ ​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​ក្រុម​ទាហាន​ឆ័ត្រ​យោង​៩១១ ​បាន​ប្រើ​ប្រាស់​«ហិង្សា​យ៉ាង​ព្រៃផ្សៃ»​លើ​កម្មករ​ រួម​មាន​ទាំង​ការ​បង្ក្រាប ​និង​បាញ់​​រះ​​គ្រាប់​​កាំភ្លើង​​ពិត​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ និង​រង​របួស​ចំនួន ​៤៤​នាក់។​ មនុស្ស​ ២៣ ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ខណៈ​កម្មករ​ម្នាក់​ឈ្មោះ ​ខឹម សុផាត ​បាន​បាត់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ ពួក​គេ​ថា ​ការ​បង្ក្រាបដោយ​ហិង្សា​នោះ ​កើត​ឡើង​នៅ​ពេល​កម្មករ​តវ៉ា​ទាមទារ​​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​ដល់​ ១៦០​​ដុល្លារ​ ហើយ​ការ​ប្រមូល​ផ្តុំ​នេះ​កើត​ឡើង ​ដោយ​សារ​ការ​ចរចា​ប្រាក់​ឈ្នួល​នា​ពេល​នោះ​ជាប់​គាំង​ដែល​ធ្វើ​ឱ្យ​កម្មករ​តវ៉ា​ទូទាំង​ប្រទេស។​

ពាក់ព័ន្ធនឹងករណីនេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​​១៤ ​ក៏​បាន​​អំពាវ​នាវ​​​ទៅ​​រដ្ឋាភិបាល​ផ្តល់​​យុត្តិធម៌​​ដល់​កម្មករ​ និង​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​កម្មករ​ និង​សកម្ម​ជន​សហជីព​ ដាក់​ទោស​សមត្ថ​កិច្ច​ដែល​បាន​បង្ក្រាប​និង​ប្រើ​ប្រាស់​អំពើ​ហិង្សា ​បន្ត​ស៊ើប​អង្កេត​ស្វែង​រក​​ជន​រង​គ្រោះ​​ដែល​​បាន​​បាត់​ខ្លួន​ និង​ផ្តល់​សំណង​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ រួម​ទាំង​សំណង​ដល់​កម្មករ​ដែល​រង​គ្រោះ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​​ទាំង​​នោះ​ ដែល​​រួម​​មាន​ ​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​សមាគមការពារសិទ្ធិមនុស្ស​​អាដហុក ​និង​អង្គការ​​លីកាដូ​ជាដើម។​

ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងនាមជាជនរងគ្រោះ និងសាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធ​ខួប១០ឆ្នាំនៃព្រឹត្តិការណ៍ សូម​ធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម»។

តែយ៉ាងណា ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ​ មានប្រសាសន៍ថា ​ការ​​​បង្ក្រាប​របស់​​​អាជ្ញាធរ​​កាល​នោះ​​ជា​រឿង​​ត្រឹម​ត្រូវ​ ដោយ​​​លោក​​ចាត់​​ទុក​​ថា ​ការ​​ប្រមូល​​ផ្តុំ​កាល​​នោះ ​ខុស​​​ច្បាប់ ​និង​មាន​ចេតនា​ចង់​ផ្តួល​​រលំ​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី ​លោក​ ហ៊ុន សែន។​

លោក​បញ្ជាក់​ថា៖​«យើង​ចាត់​ទុក​នេះ​ជា​អំពើ​កុបកម្ម​ផ្តួល​រលំ ​ដែល​ច្បាប់​ត្រូវ​តែ​ព្រមាន ដើម្បី​រក្សា​នូវ​សន្តិ​ភាព​ជាតិ​ទាំង​មូល»។​

បើតាមអង្គការសិទ្ធិមនុស្សលីកាដូ ការស៊ើបអង្កេតទៅលើការបាញ់ប្រហារនេះត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់នេះទេ។ ផ្ទុយទៅវិញ កម្មករនិយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសក្រោមការចោទប្រកាន់ពី បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ៕

រដ្ឋបាលខេត្តសៀមរាបអះអាងថានឹងចរចាជាមួយក្រុមហ៊ុនចិនក្រោយផ្ទុះការតវ៉ា
រដ្ឋបាលខេត្តសៀមរាប បានអះអាងថានឹងដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខដាក់គ្នាទាក់​​ទងនឹង​ការចោទប្រកាន់ពី​​កា​​រ​​យក​​​​ត​​​ម្លៃ​​​លើ​​សេវាដឹកជញ្ជូនពីក្រុមអ្នកប្រកបមុខមុខរបរទេសចរណ៍ ក្រោយផ្ទុះការតវ៉ាកាលពីថ្ងៃទី៣ ខែ មករាថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរ​​ចា​ជាមួយក្រុមហ៊ុនចិន ដែលសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកសូទ្រ​​និ​​គ​ម ដ្បិតថាផ្លូវនេះស្ថិតក្នុងផែន​​ការវិនិយោគច្បាស់លាស់​របស់ក្រុមហ៊ុនចិនមួយនេះ។

លោកបន្តថា៖ «គោលការណ៍យកសេវានេះ គឺតម្រូវសម្រាប់តែរថយន្តចេញចូលក្នុងព្រលានប៉ុណ្ណោះ សម្រាប់រថយន្តបើកបរកាត់ធម្មតា មិនតម្រូវឱ្យបង់សេវាឡើយ។ លោកស្នើឱ្យពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍​កុំមានការភាន់ច្រឡំ​ត្រង់ចំណុចនេះ និងទុកពេលឱ្យរដ្ឋបាលខេត្តចរចាជាមួយក្រុមហ៊ុនព្រលានសិន»។

ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាបប្រមាណ៧០នាក់ បានប្រមូលផ្ដុំគ្នា កាលពីព្រឹក​​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​​២​​០​​២៤ នៅខាងមុខរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអា​​ជ្ញាធរដោះស្រាយបញ្ហា ដោយចោទប្រកាន់ថាក្រុមហ៊ុនចិន គ្រប់គ្រងព្រ​​លានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបា​​ន​​សាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៥។ក្រុមអ្នកតវ៉ាទាមទារឱ្យភាគីក្រុមហ៊ុនលុបចោលយកថ្លៃសេវាដែលជាបន្ទុកបន្ថែមសម្រាប់អ្នកប្រកបរបរដឹកភ្ញៀ​​វទេសចរណ៍ ព្រោះថាក្រុមហ៊ុនបានយកថ្លៃចំណតឡាន នៅក្នុងព្រលានរួចទៅហើយ។

ក្រោយជួបពិភាក្សាជាមួយអភិបាលរងខេត្តសៀមរាប អស់រយៈពេលប្រមាណ២ម៉ោង ក្រុមអ្នករត់តាក់ស៊ី អះអាងថា ពួ​ក​​គេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។ប្រភពបន្តថាអាជ្ញាធរបានស​ន្យាថានឹងយកសំណើររបស់ពួកគេ ដា​​ក់​​​​ជូនទៅអភិបាលខេត្ត និងរដ្ឋាភិបាលថ្នាក់ជាតិ ហើយនឹងទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ដែលជាអ្នកគ្រប់គ្រងអា​កាសយានដ្ឋានដែរ ដើម្បីរកច្រកចេញ។

អ្នករត់កង់បីឥណ្ឌា លោក តារ៉ា អះអាងថា អាជ្ញាធរនឹងយកសំណើររបស់ពួកគេ ទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ហើយដាក់ទៅអភិបាលខេត្តដើម្បីដោះស្រាយ ប៉ុន្តែពួកគេមិនដឹងថាត្រូវរង់ចាំរហូតដល់ពេលណាទេ។តែយ៉ាងណា ពួកគេនឹងបន្តរង់ចាំការសម្រេចបន្ទាប់ទៀត ក្រោយអាជ្ញាធរបានជួបនឹងភាគីចិន។

លោកបន្តថា៖ «ពេលយើងចូលក្នុងហ្នឹង (ព្រលាន)យើងអស់លុយច្រើន យើងដឹកភ្ញៀវមិនសូវបានច្រើនទេ ហើយគិតចំណាយលើប្រេងផង ចម្ងាយឆ្ងាយផង អ៊ីចឹងយើងសល់លុយចំណេញតិចបំផុត»។ លោកបន្ត៖«យើងមិនទាន់ដឹង(លទ្ធផល)បែបណាទេ! ហើយបើសង្ឃឹមគឺហាសិប ហាសិប ទេ»។

ចំណែកលោក រុន នីរ័ត្ន ឱ្យដឹងថា កន្លងមកដោយសារតែនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប បង់សេវាលើការប្រើប្រា​​ស់​​ផ្លូវ​ ទើបធ្វើឱ្យអ្នកបើកបរមួយចំនួនត្រូវបង្ខំចិត្តឱ្យភ្ញៀវចុះដើរ ពីច្រកគិតលុយចូលមកក្នុងព្រលានដោយខ្លួនឯង ដែលមានច​ម្ងា​​យឆ្ងាយគួរសម។

លោកបញ្ជាក់ថា៖«ក្នុងនាមជា Driver (អ្នកបើកបរ)ម្នាក់ បើមិនមានដំណោះស្រាយ គឺគ្មានជំរើសក្រៅពីសុំតម្លៃបន្ថែមសម្រា​​ប់ចំណាយទៅលើការបង់ថ្លៃផ្លូវ ជិះឆ្ងាយហើយ មកដើរហាយក្តៅទៀត សុំទោសផង គ្មានចេតនាទេ»។

ដោយឡែកអ្នកបើកបរម្នាក់ទៀត លោក សំណាង ថ្លែងថាការយកថ្លៃផ្លូវបែបនេះ វាបណ្តាលឱ្យប៉ះពាល់ដល់អ្នករត់តាក់ស៊ីផង និងភ្ញៀវទេ​ស​​ចរផង។មិនតែប៉ុណ្ណោះ វាបង្កឱ្យមានរូបភាពមិនល្អក្នុងតំបន់ទេសចរ ជាពិសេសព្រលានយន្តហោះថ្មីនេះតែ​​ម្តង។

លោកបន្តថា៖ «ម្សិលមិញខ្ញុំបានទៅដល់​ ច្រកចូលព្រលាន​ គឺតម្រូវអោយបងលុយថ្លៃប្រើប្រាស់ផ្លូវ​ ឡានតូច4$ ទើបអាចចូលដល់ក្នុង​ ហើយតម្លៃចតគិតតាមម៉ោងទៀត​»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចិនដែលវិនិយោគផ្លូវព្រលានយន្តហោះថ្មីនេះ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​​២០២៤ នេះគ្រប់រថយន្តដែលធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូ តភ្ជាប់ជាតិលេខ៦ចូលទៅក្នុងព្រ​​លា​នយន្តហោះសៀមរាបអង្គរ (SIA) ត្រូវបង់ថ្លៃសេវាគ្រប់គ្នា។

ប្រភពបន្តថា សេវាទាំងនោះត្រូវបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត។តម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹ​​ក​​ទំនិញធុនតូច តម្លៃ៣ដុល្លារ រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី។រថយន្តដឹកទំនិញក្រោម ៩តោន តម្លៃ៦ដុល្លារ  រថយន្តដឹកអ្នកដំ​ណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ ទៅ២០តោន តម្លៃ១២ដុល្លារ។

ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូ​​វ​​កា​​រនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport inve​stment (​​Ca​​mb​od​​ia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគប្រភេទ ប៊ីអូធី (BOT) ដែលមានន័យថា​សា​​ង​​សង់ ដំណើ​​រការ និងផ្ទេរមកវិញ ក្នុងរយៈពេល ៥៥ឆ្នាំ។ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រ​​លា​​​នលំ​ដា​ប់​ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕

អាជ្ញាធរថៃចាប់ខ្លួនជនសង្ស័យ២នាក់ ដែលវាយ​ លោក ស្រ៊ុន ស្រ៊ន បណ្តាលឱ្យរងរបួសក្បាល
អាជ្ញាធរ​ថៃ ​ចាប់​​​ជន​​សង្ស័យថៃ​​ ២​នាក់ ក្នុងចំណោម៣នាក់ ដែល​បាន​​យក​​ដំបង​ដែក​វាយសកម្មជនជនជាតិខ្មែរមួយរូប លោក ស៊្រុន ស៊្រន​ បណ្តាល​ឱ្យ​បែក​​ក្បាល​​ផ្នែក​ខាង​​​ក្រោយ​ ខណៈជនរងគ្រោះអះអាងថា នឹង​​​​បន្តដាក់ពាក្យបណ្តឹងទៅតុលាការ។

លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា​ភឹង សោភា​ ជាជនជាតិខ្មែរ និង​ជា​សកម្មជនផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​​ត្រូវបានជន​មិន​ស្គាល់​មុខ​មាន​គ្នា​៣​នាក់ ​បាន​ព្រួតគ្នា​​​វាយ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​​ធ្នូ នៅពេលដែល​​​​ពួក​គេ​ទៅ​​បង្រៀន​ និងផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​២៣​តុលា​ឆ្នាំ១៩៩១​ ​ដល់​ពលករ​ខ្មែរ​នៅ​ខេត្ត​​សមុទ្រ​ប្រាកាន (Samut Prakan) ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ​​។ បើតាមប្រភពពីជនរងគ្រោះ ​ក្រុម​​ជន​​មិន​ស្គាល់​មុខ​ ​ថែម​​ទាំង​បាន​ដក​កាំភ្លើង​ខ្លី​គំរាម​បាញ់​ ​លោក​ ​ស្រ៊ុន ស្រ៊ន​ ​ទៀត​ផង​ ​ក៏ប៉ុន្តែ​ដោយ​សារ​​មាន​​ក្រុម​​ពលករ​ខ្មែរ​​ដែល​​បាន​ចូលរួម​នៅ​ទី​នោះ​ស្រែក​ឆោឡោ​ ​ទើប​ជន​បង្ក​បាន​រត់គេច​ខ្លួន។

​លោក​ ​ស្រ៊ុន ស្រ៊ន ដែលជា​​​ជនរង​គ្រោះក្នុងហេតុការណ៍ហិង្សានោះ មានប្រសាសន៍​ថា ជន​សង្ស័យដែ​ល​បានវាយ​ក្បាល​លោកឱ្យ​រងរបួសនោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន​បាន ២នាក់ ក្នុងចំណោម​៣នាក់ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យជាជាតិថៃទាំង ២នាក់នោះ បាន​សារភាពថា ពួកគេ​ពិតជាបានវាយរូបលោក​​ពិត​មែន ប៉ុន្តែជាការ​​​វាយ​នោះ គឺ​ច្រឡំមនុស្ស​ ដោយសារតែពួកគេមានជម្លោះរឿងចូលបន្ទប់ទឹកសាធារណៈជាមួយពលរដ្ឋខ្មែរ​នៅទីនោះ​ដែរ។ ​

តែយ៉ាងណា លោក​ ​ស្រ៊ុន ស្រ៊ន បង្ហាញការ​​មិនសុខចិត្តចំពោះការឆ្លើយសារភាពរបស់ជនសង្ស័យ​បែបនេះ ខណៈលោ​ក​យល់ថា ការប្រើប្រាស់អំពើហិង្សានេះ អាចជាចេតនារបស់ពួកគេក្នុងគំរាមកំហែងឱ្យឈប់ផ្សព្វ​ផ្សាយ ឬ​បង្រៀនកិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស។

លោកអះអាងថា៖ «ពួកយើងមិនសុខចិត្តទេ ព្រោះការសារភាពរបស់គេ[ជនសង្ស័យ] គឺវាមិនមែនជារឿងដែល​ពួកយើងជឿថាវាជារឿងបែបហ្នឹង។ មិនមែនជារឿងវៃច្រឡំ ក៏មិនមែនជារឿងគាត់ខឹងអ្នកដទៃ មកវៃយើង[…]​ដោយសារគេថាវៃខ្មែរ វៃទាំងអស់ គេថាចឹង មកពីគេខឹងរឿងនៅបន្ទប់ទឹក ថាពួកគេមកចូលបន្ទប់ទឹក ហើយឃើញខ្មែរនៅទីហ្នឹង ឈ្លោះជាមួយគេ ក៏គេវៃអីជាដើម»។

លោក​ ​ស្រ៊ុន ស្រ៊ន បញ្ជាក់​​​​ថា រូបលោក​នឹងរៀបចំដាក់​ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ និង​ដាក់ពាក្យស្នើសុំឱ្យអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃ ចូលរួមជួយតាមដាន និងសម្រួលសម្របក្នុងករណីនេះ ខណៈ​​ដែល​​លោកក៏កំពុងរៀបចំនីតិវិធីដាក់បណ្តឹងទៅតុលាការនៅក្នុងប្រទេសថៃផងដែរ។

លោកថា៖ «ខ្ញុំសុំបញ្ជាក់ថាពួកយើងនឹងតទល់រឿងនេះទៅតុលាការ ជានីតិវិធីច្បាប់របស់ថៃ បើមានហិង្សាបែប​នេះ គឺគេ[អាជ្ញាធរថៃ]មិនទុកនៅត្រឹមបូលិសទេ ប៉ុន្តែក៏ជារឿងដែលពួកយើងត្រូវតែធ្វើដែរ។ បើគេ[អាជ្ញាធរ]អត់បញ្ជូន ក៏ពួកយើងត្រូវតែប្តឹងទៅតុលាការដែរ»។

ចំណែក​នេះ កញ្ញា ភឹង សោភា ជាសហការី និងជនរងគ្រោះក្នុងករណីនេះដែរ បានបន្ថែមថា ប៉ូលីស​ថៃអះ​អាង​ថា​នឹង​តាម​ដាន​បន្ត​ទៀត ហើយនៅពេលចប់នីតិវិធីដំបូង នឹងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសជនសង្ស័យ​ទៅតាមផ្លូវច្បាប់ក្នុងប្រទេសថៃ។

កញ្ញាអះអាងថា៖ «ប៉ូលីស​សៀម​[ថៃ]បានបញ្ជាក់មកថា ពួកគេបានរកឃើញនៅជនដៃដល់ហើយ ចំនួន២នាក់ នៅម៉ោង៩ព្រឹកមិញ[ថ្ងៃទី៣ ខែមករា​] បន្ទាប់មកទៀតជនដៃដល់នោះ ក៏បានទៅចូលសារភាព ទៅតាមភស្តុតាងដែលបានរកឃើញ។ ប៉ូលីសក៏បញ្ជាក់ទៀតថា ចម្លើយសារភាពហ្នឹង ដោយសារតែគេ[ជនសង្ស័យ] ខឹងនឹងខ្មែរផ្សេងទៀត នៅពេលពួកគេទៅចូលបន្ទប់ទឹកនៅក្នុងវត្តហ្នឹង»។

Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ​ ពីស្ថានទូតថៃប្រចាំនៅកម្ពុជាបាននៅ​ឡើយ។

ចំណែកតំណាងឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ ​(UNHCR) លោក Morgane Roussel-Hemery នៅមិន​ទាន់​អាច​ឆ្លើយ​​នឹ​ងសំណួរ Newsroom Cambodia ​បាន​​ទេ ដោយសារកំពុងរវល់​កិច្ចការនៅខាងក្រៅ។

លោកបញ្ជាក់តាមរយៈអ៊ីមែល(Gmail)​​ថា៖ «បច្ចុប្បន្ន​ខ្ញុំ​នៅ​ឆ្ងាយ ហើយ​នឹង​ត្រឡប់​មក​ការិយាល័យ​វិញ​ នៅ​ថ្ងៃ​ចន្ទ ទី៨ ខែមករា។ ខ្ញុំនឹងឆ្លើយ​តប​នៅពេលខ្ញុំ​ត្រឡប់ទៅការិយាល័យវិញ»។

មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លោក ឡឹង សុផុន ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លោកមិនទាន់ដឹងច្បាស់ដែរ​ថាហេតុផលអ្វីនៅពីក្រោយនៃការប្រើហិង្សា​ទៅលើ​លោក​​ស្រ៊ុន ស៊្រន ពីសំណាក់ជនសង្ស័យជាជនជាតិ​ថៃនេះ ហើយក៏មិនទាន់ដឹងថាសមត្ថកិច្ច​ថៃនឹងចោទប្រកាន់ទៅលើជនសង្ស័យ​​ក្នុងបទល្មើសអ្វីដែរ។

លោកបន្ថែមថា៖«ខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេ គ្រាន់ថាបូលិសទៅពិនិត្យចាប់បាន ទៅថានាំពួកគាត់​[ជន​សង្ស័យ​​]ទៅឃុំ ហើយឥឡូវហ្នឹង ឮថាថ្ងៃហ្នឹង​កំពុងសាកសួរ»។

លោកយល់ឃើញថា ការរៀបចំ​​សិក្ខាសាលាបង្រៀនអំពីសិទ្ធិ ច្បាប់ ឬសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ពីសំណាក់លោកស្រ៊ុន ស្រ៊ន និងសហការី សម្រាប់ពលករខ្មែរ ​ដែលធ្វើការ​​នៅ​ប្រទេសថៃ គឺមិនមានអ្វី​ខុសឆ្គង ឬប៉ះពាល់ដល់នរណាទេ ព្រោះវាសិទ្ធិ និងសេរីភាពរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបានការអប់រំ និងចំណេះដឹង។ តែយ៉ាងណា លោកដាក់ការ​​សង្ស័យ​ទៅលើសកម្មភាព និងពាក្យសម្តីរបស់​លោក ស្រ៊ុន ស្រ៊ន កន្លងមក ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នរណាមួយជាដើម។

លោក​បញ្ជាក់​ថា៖«យើងធ្វើអីក៏មានការប្រុងប្រយ័ត្ន ពីព្រោះមិនថាថៃ ឬខ្មែរយើងទេ រឿងការជួបជុំក្តី រឿងស្រទាប់​នយោបាយ យើងមើលទៅហាក់ដូចជាវារសើបណាស់»។

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ថ្លែង​ថា វាជាសកម្មភាពដដែលៗ ដែលតែងតែកើតមានឡើងចំពោះជនជាតិខ្មែរណាម្នាក់ ដែល​ហ៊ាននិយាយនូវអ្វីជាការពិតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​។ បន្ថែមពីនេះ លោកចាត់ទុកការ​អំពើហិង្សាទៅលើសកម្ម​ជន​​ទាំង​នោះ​ ថាជារឿងព្រៃផ្សៃ និងអមនុស្សធម៌ ចំពោះ​ពលរដ្ឋ​ខ្មែរ ដោយ​គ្រាន់តែពួកគេស្រឡាញ់ប្រទេសខ្លួនឯង និង​គិតគូរពីអនាគតប្រទេសខ្លួនឯង។

លោកបញ្ជាក់ថា៖«អំពើហិង្សានេះយើងបានឃើញជាញឹកញាប់​ចំពោះអ្នកដែលមាននិន្នាការកណ្តាល ដែលគាត់ជាអ្នកហ៊ានជីក​ឬស​និយាយអំពីការំលោភអំណាច និយាយអំពីអំពើពុករលួយ និយាយអំពីអំពើអយុត្តិ​ធម៌​នៅក្នុងសង្គមកម្ពុជា ដែលគាត់មានប្រជាប្រិយភាព»។

​​​សូមរំលឹកថា លោក​ ​ស្រ៊ុន ស្រ៊ន​ ​និង​សហការី​ បាន​​ចុះ​ទៅ​បង្រៀន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​និង​ច្បាប់​នានា​ដល់​ពលករ​​ និង​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​​ ចាប់តាំងពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​២​ខែមករា ​ឆ្នាំ​២០២៤។​ ​កញ្ញា​ ​ភឹង សោភា​ ​ឱ្យ​ដឹង​ថា ​ការ​បង្រៀន​នេះ​ ដើម្បី​​អប់រំ​ការ​យល់​ដឹង​ពី​ច្បាប់ ​និង​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​ដល់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ឱ្យ​ចេះ​​ការពារ​ប្រទេស​ជាតិ និង​​ហ៊ាន​​ប្ដឹង​តវ៉ា​ប្រឆាំង​​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​​ច្បាប់​ការងារ​​ពី​សំណាក់​ថៅកែ។​

​ដោយឡែកមុននឹងករណីងហិង្សានេះកើត​ឡើង​ ពោលគឺនៅព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នគរបាលមូលដ្ឋាន​នៅប្រទេសថៃ ក៏បាន​ចុះសួរនាំ និង​ត្រួតពិនិត្យ​រកឯកសារផ្សេងៗ ដូចជាលិខិត​ឆ្លងដែន និងមេរៀនបង្រៀន​ជាដើម នៅពេលដែលលោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា បង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅផ្ទះមួយកន្លែងក្នុងទីក្រុងបាងកក។ ក្នុងពេលចុះសួរនាំនោះ នគរបាលថៃ ក៏បានចាប់នាំខ្លួនមនុស្ស ១០នាក់ ទៅសួរនាំ។

តែលោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា វគ្គសិក្សាដែលក្រុមលោកទៅ​បង្រៀនដល់ពលករ​ខ្មែរ និង​ជនភៀសខ្លួនកំពុងរស់នៅទីនេះ គឺមិនខុសច្បាប់ប្រទេសថៃនោះទេ ហើយអាជ្ញាធរថៃចាប់ឃាត់មនុស្សទាំង ១០នាក់នោះ ក៏មិនមែនដោយសារពួកគេមកចូលរួមរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែរ។ លោកថា អាជ្ញាធរ​ថៃ​ចោទ​មនុស្សទាំង​១០នាក់នោះ ពីបទ «បង្កើតចលនានៅក្រៅស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» និង «កាន់​លិខិតឆ្លងដែនខុសច្បាប់»។

បើតាមលោក ស៊្រុន ស៊្រន​៖«ក្នុងចំណោម៣នាក់ដែលត្រូវដោះលែងនេះ ២នាក់​គឺដោយសារតែកូនមានអាយុ១៤ឆ្នាំ  ហើយ​នឹងម្តាយត្រូវគេ[អាជ្ញាធរថៃ]ដោះលែងមកវិញ ឯប្អូនម្នាក់ទៀតគឺដោយសារតែគាត់មានលិខិតឆ្លងដែនជាខ្មែរ [Passport] អ៊ីចឹងគាត់អាចមកវិញបានដែរ។ ហើយ៧នាក់ទៀត គឺគាត់មានតែកាតUN[អង្គការសហប្រជាជាតិ]ទេ គាត់អត់មានឯកសារលិខិតឆ្លងដែនទេ ចឹងគេ[អាជ្ញាធរថៃ]មិនដោះលែងទេ ហើយគេដាក់ទៅគុកធំនៅបាងកក»៕

ក្រសួងការបរទេសថា មិនមានពលរដ្ឋខ្មែរស្លាប់​និង​រងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅជប៉ុន
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ឬស្លាប់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅ​​ប្រទេសជប៉ុននៅឡើយទេ គិតត្រឹមរសៀលថ្ងៃ​ទី០២ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់​ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​​ ចេញផ្សាយនៅរសៀល​ថ្ងៃទី០២ ខែមករានេះ លើក​ឡើង​​ថា ក្រសួង និង​ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​និង​កំពុងតាម​ដាន​​ដោយ​​យកចិត្ត​ទុកដាក់​នូវការវិវត្តនៃគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុន ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរ​មួយ​ចំនួន​នៅទីនោះផងដែរ។

ក្រសួងបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់ដែលបានបង់បាត់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដី កម្រិត ៧.៦រ៉ិចទ័រនោះទេ ស្របពេលមានពលរដ្ឋខ្មែរជាង ១ ៦០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ក្នុងប្រទេសជប៉ុន។ ចំពោះ​និស្សិតខ្មែរចំនួន៣រូប ដែលស្ថិតនៅក្នុងខេត្ត Ishikawa និងចំនួន ៥រូប​ផ្សេង​ទៀត នៅក្នុង​ខេត្ត Niigata ក្រសួងការបរទេសថា ពួកគេ​​ត្រូវបានជម្លៀសទៅទីតាំង​មានសុវត្ថិភាពរួចហើយ​ដែរ។

ក្រសួងថា៖«សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល»។

ក្រោមស្ថានភាពបែបនេះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ជាពិសេស​ក្នុងតំបន់គ្រោះថ្នាក់ ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានចេញសេចក្តីជូនដំណឹងផងដែរថា គិតត្រឹម​ម៉ោង​១រសៀលថ្ងៃទី០២ ខែមករា មានអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីចំនួន ២៤នាក់ និងរបួស​ជាង ៦០នាក់ នៅតំបន់រងគ្រោះទាំង៦។ ប្រភពដដែលបន្តថា បើទោះជា​ទីភ្នាក់ងារឧតុនិយមជប៉ុន​បានដក​ការ​ព្រមាន​អំពីរលកយក្សស៊ូណាមិ នៅតាមបណ្តា​ខេត្ត​ដែលរងគ្រោះដោយគ្រោះមហន្ត​រាយ​នៃការជញ្ជួយដីក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុងពេល២ទៅ៣ថ្ងៃខាងមុខ​ទៀត។

ស្ថានទូតកម្ពុជា ​ក៏បាន​ផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងដល់ពលរដ្ឋខ្មែរនៅប្រទេស​ជប៉ុន​ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ គឺលេខ ០៨០ ៤៦៨៩ ៩៣៧៤ និង​ទំព័រហ្វេសប៊ុកស្ថានទូត (Royal Embassy of Cambodia in Japan)។

ពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសជប៉ុន លោកស្រី ខម សម្ផស្ស បានបង្ហោះវីឌីអូតាមបណ្តាញសង្គមហេ្វសប៊ុករបស់លោកស្រី ដែលបង្ហាញអំពីសកម្មភាពកំពុងបីកូនតូច រត់ចូលក្រោមតុ ដើម្បីការពារសុវត្ថិភាព ក្នុងពេលផ្ទះរបស់លោកស្រី កំពុងរំញ័រខ្លាំង និងរបស់របរផ្សេងៗទៀតធ្លាក់ចុះពេញផ្ទះ ដោយសារគ្រោះរញ្ជួយដី កម្រិត ៧.៦រ៉ិចទ័រ។ ខណៈពេលលោកស្រីកំពុងកាន់ទូរស័ព្ទក្នុងដៃ ដើម្បីតាមដានស្ថានភាពនៃការផ្តល់សញ្ញាហានិភ័យ របស់រដ្ឋាភិបាលជប៉ុន ជាមួយអារម្មណ៍តានតឹង និងទឹកភ្នែកផងនោះ លោកស្រីក៏បង្ហាញទីតាំងផ្ទះតាមរយៈទូរស័ព្ទដៃ ដែលផ្ទះរបស់លោកស្រីក្បែរកន្លែងគ្រោះរញ្ជួយដី វាយប្រហារខ្លាំងនោះដែរ។

លោកស្រីថា៖«បងប្អូនទាំងអស់គ្នា ខ្ញុំ និងអាយូមី[កូនរបស់គាត់] ឥឡូវនៅក្រោមតុ ដោយសាររញ្ជួយដីខ្លាំង រញ្ជួយដីខ្លាំងណាស់បងប្អូន រង្គើផ្ទះអស់ហើយ»។

ចំណែកឯលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បញ្ជាក់ថា បច្ចុប្បន្នមានពលករ និងសិក្ខាកាមខ្មែរ កំពុងធ្វើការងារនៅប្រទេសជប៉ុនប្រមាណជាង ៤ម៉ឺននាក់ ដោយឡែកនៅកន្លែងកំពុងមានគ្រោះរញ្ជួយដីនោះ​ ក៏មានពលករខ្មែរដែរ ប៉ុន្តែលោកមិនដឹងច្បាស់ថាមានប៉ុន្មាននោះឡើយ។ ជាមួយគ្នានេះ លោកថា ជាទូទៅពាក់ព័ន្ធតួលេខ ឬស្ថិតិចំពោះពលករខ្មែរនៅក្រៅប្រទេស នៅមិន​ទាន់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ឱ្យច្បាស់លាស់នៅឡើយទេ ដែលនេះជាផលលំបាកក្នុងការទាក់ទង ឬក៏ស្វែងរកព័ត៌មាននៅពេលមាន​ហានិភ័យណាមួយកើតឡើង។

លោកបន្តថា៖«ចំណុចមួយនេះហើយដែលនៅពេលមានហានិភ័យកើតឡើង យើងពិបាកនៅក្នុងការកំណត់អត្ត​​សញ្ញាណ ឬក៏ព័ត៌មាននៅក្នុងការស្វែងរកឱ្យដឹងអំពីស្ថានភាព ឬក៏ស្ថិតិពលករខ្មែរដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យ ឬក៏គ្រោះរញ្ជួយដី»។

ទន្ទឹមនឹងនេះ លោក ថារ៉ូ យល់ឃើញថា ការគ្រប់គ្រងស្ថិតិពលករខ្មែរនៅក្រៅប្រទេស ជារឿងដ៏សំខាន់ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការជាមួយរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ធ្វើយ៉ាងណាដើម្បីអាចជំរឿនសិ្ថតិនិស្សិត ឬពលករខ្មែរដែលកំពុងរស់នៅ​ និងធ្វើការងារនៅប្រទេសជប៉ុនឱ្យបានច្បាស់លាស់ ដើម្បីអាចបង្កើតទិន្នន័យគ្រប់គ្រងមួយដែលច្បាស់លាស់ ដែលវាងាយនឹងផ្តល់ភាពងាយស្រួលក្នុងការជូនដំណឹង ឬព័ត៌មានក្នុងករណីហានិភ័យណាមួយកើតឡើង។

លោកបន្ថែមថា៖«នៅពេលមានហានិភ័យគ្រោះមហន្តរាយ ឬក៏គ្រោះរញ្ជួយធម្មជាតិណាកើតឡើង វាងាយស្រួលនៅក្នុងការជូនដំណឹងទៅដល់ពលរដ្ឋខ្មែរ ដើម្បីងាយស្រួលក្នុងបង្ការ ហើយបញ្ហានេះយើងអាចបង្ការបាន ទោះបីយើងមិនអាចគ្រប់គ្រងស្ថានភាពទាំងអស់នោះបាន ក៏ប៉ុន្តែយើងបង្ការ»។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់ថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានចំនួន ៨២នាក់ (ខេត្ត Ishikawa) ២៧៩នាក់ (ខេត្ត Fukui) ២០៨នាក់ (ខេត្ត Nagano) ៧៩១នាក់ (ខេត្ត Gifu) ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (ខេត្ត Niigata)។

អាជ្ញាធរជប៉ុន បានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារ​ចំតំបន់ភាគកណ្តាលប្រទេសជប៉ុន ខេត្ត Ishikawa និងខេត្តចំនួន ៥ទៀត​ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន AFP នាថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា គិតចាប់តាំងពីពេលនោះមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោចណាស់ ១៥៥​លើក៕

កូដករណាហ្គាវើលដ៍ និងក្រុមសហជីព ស្នើ​ឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ
កូដករ​​ណាហ្គា​វើលដ៍ សហជីព និងអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូចដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ទៅតុលាការឱ្យមានការទម្លាក់បទចោទ​ និង​​ដោះលែ​ង​​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យ​មានសេរីភាពវិញ។

ការស្នើនេះបានធ្វើឡើងកំឡុងពេលដែល​ក្រុម​កូដករ​ណាហ្គាវើលដ៍ មន្រ្តី​សហជីព សមាគម​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស​​ប្រមាណ ៥០នាក់ បាន​ជួបជុំ​គ្នាសម្តែង​មតិ​ ថ្លែងសារ និង​បង្ហោះ​ប៉េងប៉ោងជាដើម នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម២) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃខួបនៃការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដឹកនាំសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU)។

ម្យ៉ាងវិញទៀតអតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​ក្រុមសហជីព​ ចាត់ទុកការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ គឺជា​ចំណែក​ដ៏​ធំ​មួយ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ ព្រោះ​ថា​កន្លង​មក មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តែងតែ​រិះគន់​កម្ពុជា​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​មិន​សម​ហេតុផល​នោះ។

កូដករ​ណាហ្គាវើលដ៍ លោក ណាំ ជីវន្ត បានលើកឡើងថា ការជុំជួបគ្នា​សម្ដែង​មតិនៅមុខពន្ធនាគារ​​នេះ ធ្វើឡើង​​ក្នុង​គោលបំណង​​ផ្ញើ​ក្ដី​នឹក​រឭក និង​​ការ​លើក​ទឹកចិត្ត​ដល់​កញ្ញា ឈឹម ស៊ីថរ ដែល​បាន​ស៊ូទ្រាំ​ជាប់​ពន្ធនា​គារ​​រយៈ​​ពេល​​ជាង ១ឆ្នាំ ដោយ​គ្មាន​កំហុស ហើយក្រុម​កូដករ​នៅ​តែ​រក្សា​ជំហរ​មាំ​ដដែល ដោយ​មិន​ដែល​បោះ​បង់​​កញ្ញា​ចោល​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក ជីវន្ត បាន​រំឭក​ថា កញ្ញា ឈឹម ស៊ីថរ ជា​មេ​ដឹកនាំ​សហជីព​គំរូ ដែល​ក្លាហាន​ប្រឆាំង​អំពើ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច។

លោកបន្ថែម​ថា៖ «ខ្ញុំសូម​អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ សុំឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រោះការជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ១ឆ្នាំ របស់កញ្ញាដោយ​គ្មាន​កំហុសទេ»។

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) លោក វន់ ពៅ បានលើកឡើងថា ​ការឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​លើ​សហជីព​ឯករាជ្យ ដែល​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្មករ។ លោក​អំពាវនាវ​ឱ្យ​បញ្ឈប់​និន្នាការ​រើសអើង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នោះ និង​​ជំរុញ​ដល់​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ទៅ​តុលាការ​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​ឈឹម ស៊ីថរ និង​ជួយអន្តរាគមន៍ទៅក្រុមហ៊ុនឱ្យទទួល​យក​កូដករ​ណាហ្គាវើលដ៍ចូល​​ធ្វើ​ការ​វិញ ដើម្បី​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋ​អាមេរិក និង​ស្ដារ​មុខមាត់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ថ្មី។

លោកថ្លែង​​ថា៖ «ប្រសិនបើ​គ្មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ទេ សហជីព​ទាំងអស់​គ្មាន​ការ​ជឿជាក់​លើ​រដ្ឋាភិបាល​ថ្មី​នេះ​ថា​នឹង​អាច​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​ឡើយ»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បាន​ផ្ញើ​សារ​ជូនពរ និង​ស្រែក​ជាមួយ​កូដករ​ទាមទារ​យុត្តិធម៌​ជូន​កញ្ញា ឈឹម ស៊ីថរ នៅ​ពី​ក្រៅ​ពន្ធនាគារ។

អ្នកស្រីក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​រឿង​នេះ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ការ​បញ្ឈប់​កម្មករ ដោយសារ​តែ​ការ​រើសអើង​កន្លង​មក ជា​ទង្វើ​រំលោភ​ច្បាប់ ខណៈ​ការ​ដាក់​ទោស​ទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ មក​ដល់​ពេល​នេះ គឺ​ជា​ការ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត ដើម្បី​កុំ​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ។

អ្នកស្រីថ្លែងថា៖ «លោក ហ៊ុន ម៉ាណែត [នាយករដ្ឋមន្ត្រី]គួរតែ​មក​ជួយ​កម្មករ​ដែល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ថា កម្មករ​ទាំងនេះ​ពិត​ជា​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដូច​គេ​បាន​ចោទប្រកាន់ ឬ​ពួកគេ​ធ្វើ​កូដកម្ម​ដើម្បី​តែ​យុត្តិធម៌»។

​​ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ។

កញ្ញា ឈឹម ស៊ីថរ វ័យ ៣៧ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​លើក​ទី​មួយ នៅ​កន្លែង​ធ្វើ​កូដកម្ម​ក្បែរ​រដ្ឋសភា កាល​ពី​ដើម​ខែមករា ឆ្នាំ២០២២។ ​ក្រោយ​មាន​សេរីភាព​ឡើងវិញ នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ហើយនៅពេលកញ្ញាត្រឡប់មកវិញ​កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរក៏បានចាប់ខ្លួនជាលើកទី២ និងបញ្ជូនខ្លួនទៅតុលាការ។

ការ​ចាប់​ខ្លួន​លើក​ទី​ពី​នេះ តុលាការ បាន​សម្រេច​​ចោទប្រកាន់ទៅលើ​​កញ្ញា ពាក់ព័ន្ធនឹង​​បទ​ល្មើស​បម្រាម​តុលាការ។ ប៉ុន្តែ​តំណាង​សហជីព​ណាហ្គាវើលដ៍​ច្រាន​​ចោល​​ការ​ចោទ​ប្រកាន់​នោះ ខណៈ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ការ​ឃាត់​ខ្លួន​នេះ ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ថ្មី​មួយ​ទៀត​លើ​មេ​ដឹកនាំ​សហជីព។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​លើកឡើង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមីខ្លួន និង​មេធាវី​ឱ្យ​​​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​មួយ​​សម្រាប់​តំណាង​​កម្មករ​​រូ​ប​​នេះ។

ទាក់ទិន​នឹង​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ កាលពី​ដើម​ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​ដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជា​ម្ចាស់​ពានរង្វាន់​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ពាន ១០​នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​សកលលោក ដែល​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២៕

ក្បាលម៉ាស៊ីនគ.ជ.បថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
សមាសភាពក្បាលម៉ាស៊ីននៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែង​ថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ជាធរមាន ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ឱ្យប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ក្នុងអាណត្តិថ្មី​ចំនួន ០៩រូប មកពី ៣ភាគី ក្នុងនោះមាន ៤រូប​ មក​ពីគណបក្សប្រជាជនកម្ពុជា, ៤រូបមក​ពីគណបក្សហ៊្វុនស៊ិនប៉ិច និង​មួយ​​រូប​ទៀត ​តំណាងឱ្យតួអង្គឯករាជ្យ បានស្បថ និង​ចូលកាន់តំណែងជាផ្លូវការ។ ការ​ជ្រើស​រើស​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀប​ចំ ​គ.ជ.ប សាជា​ថ្មី ក្រោយពី​​គណបក្ស​ហ៊្វុន​​ស៊ិន​ប៉ិច​ឈ្នះ​បាន ​៥​អាសនៈ ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​ ១២៥ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែកក្កដា ឆ្នាំ​២០២៣។

យោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅ​ថ្ងៃ​ទី១៣ ខែធ្នូនេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង ​លោក​ ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក ជឺ ចំណាន ជា​អនុ​ប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជា​សមាជិក ក្នុងថ្នាក់​នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតអាណត្តិទី៩​ថ្មី។

ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងថា យោងតាមស្មារតីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា ហើយបើគិតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិនេះ បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន ១៧លើករួចមកហើយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។

លោកថ្លែងថា៖«ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុតប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែប្រសើរឡើងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តធម៌ និងបង្កើន​ការ​ជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើងថា គ.ជ.ប ជាស្ថាប័នចាត់តាំងមួយដោយឯករាជ្យ និងអព្យាក្រឹត ក្នុងការរៀបចំដំណើការបោះឆ្នោត តាមតួនាទី កាតព្វកិច្ច ភារកិច្ច ផ្អែកទៅលើច្បាប់ជាធរមាន។ លោកបន្តថា ទោះបីមានគណបក្សប្រឆាំងមួយចំនួន ចោទថា គ.ជ.ប មិនឯករាជ្យយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេល គ.ជ.ប អនុវត្តតាមភារកិច្ច និងកាតព្វកិច្ច ដែលច្បាប់បានចែង នោះហើយជាអព្យាក្រឹតរបស់ គ.ជ.ប។

លោកបន្ថែមថា៖«ខ្ញុំយល់ថា បើគេ[គ.ជ.ប]អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់គេ ហើយអនុវត្តត្រឹមត្រូវតាម​នីតិវិធីដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោត ចឹងអាហ្នឹងវាបញ្ជាក់ពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់គ.ជ.បហើយ»។

អ្នកនាំពាក្យ​គណបក្សហ៊្វុន​ស៊ិន​ប៉ិច លោក ញឿន រ៉ាដែន ប្រាប់​Newsroom Cambodia​ថា គណបក្សនឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសមាសភាពទាំង៤រូប នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីកូតាខាងគណបក្សហ៊្វុន​ស៊ិន​ប៉ិច ដោយ​ធ្វើយ៉ាងណាធានាឱ្យស្ថាប័នមួយនេះ អាចបម្រើឱ្យគ្រប់គណបក្សនយោ​បាយ និងប្រជាពលរដ្ឋគ្រប់រូបអាចជឿទុកចិត្តបាន។

លោកអះអាងថា៖«ខិតខំយ៉ាងណា ឱ្យស្ថាប័ន[គ.ជ.ប]មួយនេះ កាន់តែទទួលបាននូវការទុកចិត្តពីប្រជារាស្ត្រខ្មែរ ក៏ដូចជាគ្រប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ»។

តាមមាត្រា​៣ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សមាជិកទាំងឡាយនៃ គ.ជ.ប គ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តការងារបោះឆ្នោត។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី រំពឹង​ថា សមាសភាពថ្នាក់ដឹកនាំ​​ គ.ជ.ប ​ថ្មី នឹងដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតនេះបាន​​ល្អ​ប្រសើរ​ក្នុង​អាណត្តិ​នេះ ព្រោះ​ថា សមាជិក​ទាំង​​នោះមកពីគណបក្សចម្រុះក្នុងរដ្ឋសភា​ និងមាន​តំណាងតួអង្គឯករាជ្យ។ លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ត្រូវ​តែ​អនុវត្ត​ច្បាប់ និង​ធានា​ថា ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ។

លោកបញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹម​ថា សមាជិក គ.ជ.ប ដែល​ចេញ​គណបក្ស​ទាំង​ពីរ​នៃ​រដ្ឋសភា​ហ្នឹង អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់ ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត គោរព និង​ឆន្ទៈ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​សមាជិក គ.ជ.ប ដែល​ជា​គណៈកម្មាធិការ​ឯករាជ្យ​រៀបចំ​ការ​បោះ​ឆ្នោត»។

សូមរំលឹកថា សមាស​ភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​ គ.ជ.ប ​ទាំង ​៩រូប ​មាន​អាណត្តិ​បំពេញ​ការងារ​រយៈ​ពេល​ ៥​ឆ្នាំ ប៉ុន្តែ​ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀប​ចំ​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​គឺ​សមាស​ភាព​មាន​ស្រាប់​ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត ​និង​មាន​សមត្ថ​កិច្ច ដើម្បី​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​ជា​ធរមាន។ នេះ​បើ​យោង​តាម​ច្បាប់​ស្តី​ពី ​«ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត» ឆ្នាំ២០១៥៕

សមាគមបណ្ណាល័យគំនិត អប់រំកុមារសាលាដូងភ្នំគិរីរម្យឱ្យយល់តម្លៃសីលធម៌ និងអំណាន
ព្រះសង្ឃ និងយុវជននៃសមាគមបណ្ណាល័យគំនិត បណ្តុះគំនិតកុមារជិត ២០០នាក់ នៅសាលាដូងលើភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យយល់ពីតម្លៃសីលធម៌ និងអំណាន ដែលជាផ្នែកមួយជួយដល់វិស័យអប់រំ។

ការបណ្តុះគំនិតនេះ ធ្វើឡើងតាមរយៈកម្មវិធីអប់រំសីលធម៌ និងលើកកម្ពស់អំណានដល់កុមារក្រីក្រ និងកំព្រានៅតាមជនបទ ក្នុងនោះ​ក៏មាន​ការផ្តល់ឱ្យកុមារនូវអាវរងា អាហារនៃក្តីស្រឡាញ់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានសមាគមបណ្ណាល័យគំនិត ព្រះតេជព្រះគុណ រឹម ណាំឈាវ មានថេរដីកាថា ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងស្នូលធំចំនួន៤ ក្នុងនោះមានការ​បង្កើននូវគុណតម្លៃនៃសីលធម៌ ប្រាជ្ញាស្មារតីដល់យុវជន និងកុមារ, បណ្តុះផ្នត់គំនិតឱ្យ​យុវជនចូលរួមស្រឡាញ់ និងការពារបរិស្ថានធម្មជាតិ, ផ្សព្វផ្សាយអំពីសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់ និងជីវិត និងផ្តល់ក្តីស្រលាញ់ជូនកុមារទាំងអស់គ្នា ដើម្បីស្នាមញញឹម និងក្តីសង្ឃឹម។

ព្រះអង្គមានថេរដីកាថា៖ «យើងដឹងថាការងារសង្គម គឺជាការងាររបស់យើងទាំងអស់គ្នា ដោយមានពាក្យខ្លីមួយថា បញ្ហាសង្គម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ចឹងយើងមិនអាចមិនអើពើបានទេ នៅពេលសង្គមកំពុងជួបបញ្ហា»។

ព្រះតេជព្រះគុណ បន្តថា កម្មវិធីនេះ ក៏មានបំណងចង់បណ្តុះផ្តត់គំនិតកុមារ និងយុវជនឱ្យស្រឡាញ់ការសិក្សា​រៀនសូត្រ ជាពិសេសអំណាន ដូច្នេះហើយទើបសមាគមនាំយកសៀវភៅអាន និងបង្កើតសកម្មភាពនាំក្មេងៗអានសៀវភៅ។

ព្រះអង្គមានថេរដីកាបន្ថែមថា៖ «សូមលើកទឹកចិត្តឱ្យយុវជនទាំងអស់ ក្លាហានក្នុងការចូលរួម ក្លាហានក្នុងការចែករំលែកនូវអ្វីដែលខ្លួនឯងបានដឹង បានឃើញ ជាពិសេសចូលរួមដោះស្រាយនូវបញ្ហាសង្គម គឺជាតួនាទី កាតព្វកិច្ចរបស់យើងក្នុងនាមជាជនសង្គម ព្រោះកាលណាយុវជនចំណាយពេលលើកិច្ចការសង្គម នោះពួកគេនឹង​មិន​ទៅផឹក​សុរា គ្រឿងញៀន និងអបាយមុខផ្សេងៗ»។

ចំណែកឯកញ្ញា បូ ស្រីនីត ជានិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា រៀនជំនាញធនាគារ និងហិរញ្ញវត្ថុ ហើយក៏ជាអ្នកស្ម័គ្រចិត្តមួយរូបនៃសមាគមបណ្តាល័យគំនិត យល់ឃើញថា សុខភាព និងការអប់រំកុមារពិតជាមានសារៈសំខាន់ ខណៈបច្ចុប្បន្នជា​សម័យឌីជីថល ជាហេតុឱ្យ​កុមារមួយចំនួនមានទូរស័ព្ទកាន់​ពេញដៃតាំង​ពី​ក្មេង ដែលនាំឱ្យពួកគេលែងខ្វល់ខ្វាយពីការអានសៀវភៅ ហើយខ្លះទៀតសម្រេចបោះបង់ការសិក្សា នាំឱ្យប្រទេសបាត់បង់ធនធានទំពាំងស្នងឬស្សី។

កញ្ញាបញ្ជាក់ថា៖ «ក្នុងនាមជាយុវតីរស់​នៅក្នុងសង្គមបានសង្កេតឃើញថា មានអំពើ​ឃាតកម្ម ហិង្សាមានការកើនឡើងរៀងរាល់ថ្ងៃ ទាំងអស់នោះដោយសារតែពួកគេមិនទទួលបានការអប់រំ បណ្តុះបណ្តាលផ្នត់គំនិត មិនអាចគិតគូរដឹងខុសត្រូវ សេពគប់ខុស ភ្លើតភ្លើនជាច្រើន»។

តំណាងសាលាដូងភ្នំគិរីរម្យ លោកគ្រូ អ៊ុក ឧត្តម បានលើកឡើងថា កន្លងមក សាលាបានបណ្តុះបណ្តាល និងបង្ហាត់​បង្រៀនជាច្រើនមុខវិជ្ជា ដូចជា ភាសាខ្មែរ គណិត អង់គ្លេស និងកុំព្យូទ័រជាដើម អាស្រ័យទៅលើកម្រិតសមត្ថភាពរបស់សិស្ស ហើយ​កិច្ចការបង្រៀនទាំងអស់នេះ ដំណើរការទៅបាន ព្រោះមានមហាជនខ្មែរបានបរិច្ចាគថវិកា​ ដើម្បីផ្តល់ជាប្រាក់ខែដល់គ្រូបង្រៀន។ ជាមួយនេះ លោកថា ក៏មានសប្បុរជនមួយចំនួនទៀត បានមកដល់សាលាផ្ទាល់ ដើម្បីធ្វើកម្មវិធីនានា ដូចជាការ​លើកទឹកចិត្ត អប់រំសីលធម៌ និងចែកសម្ភារៈដល់កុមារៗ​ជាដើម។

លោកបញ្ជាក់ថា៖ «កាលដែលសាលាបង្កើត៦ឆ្នាំមកនេះ យើងពិតជាមិនអាចប្រកែកបានទេ ថាក្មេងមួយចំនួន​ដែលគាត់ទម្លាប់សុំទានគេ លុតជង្គង់សុំគេតាមថ្នល់ហ្នឹង [ប៉ុន្តែបច្ចុប្បន្ន​]ត្រូវបានកាត់បន្ថយសឹងមួយរយភាគរយហើយ ហើយក្មេងៗប្តូរពីទម្លាប់សុំគេ មកពាក់ឯកសណ្ឋានសិស្សចូលសាលា នេះក៏ព្រោះសប្បុរជនមកចូលរួមជួយឧបត្ថម្ភ ដូចថ្ងៃនេះ ខាងសមាគមបណ្ណាល័យគំនិតជាដើម»។

កុមារី ទ្រី រក្សា រៀនថ្នាក់ទី៥​ បានឱ្យដឹងថា រូបគាត់​បានចូលរៀននៅសាលាដូង​ តាំងពីសាលានេះបង្កើតដំបូងអំឡុងឆ្នាំ២០១៧ តែចូលរៀនដំបូងៗរូបគាត់មិនចង់រៀនទេ ព្រោះរវល់ទៅធ្វើផ្លូវ ដើម្បីសុំថវិកាពីភ្ញៀវទេស​ចរណ៍។ តែ​យ៉ាងណា កុមារីរូបនេះថា ​នៅពេលឃើញសប្បុរជនច្រើនផ្តល់ការអប់រំផ្សេងៗ និងសារសំខាន់នៃការសិក្សា ព្រមទាំងមានជាអំណោយផងនោះ ជាហេតុផលជំរុញរូបគាត់​ យល់ឃើញអំពីតម្លៃនៃការសិក្សា និងប្រឹង​ប្រែង​រៀន​សូត្រ​វិញ។

កុមារី ទ្រី រក្សា បញ្ជាក់ថា៖ «ខ្ញុំរីករាយណាស់ ដែលបានឃើញបងៗមកដល់សាលាដូង ហើយចែករំលែកចំណេះដឹង និងនិយាយរឿងផ្សេងៗឱ្យពួកយើងស្តាប់ ហើយខ្ញុំនៅពេលអនាគតចង់ដូចពួកបងៗដែរ»។

សូមបញ្ជាក់ថា សាលាដូង បានសាងសង់ឡើងនៅដើមឆ្នាំ២០១៧ លើផ្ទៃដី ១ហិកតា សម្បទានដោយរដ្ឋ។ សាលានេះ បង្រៀនសិស្សកម្រិតបឋមសិក្សា គឺចាប់ពីថ្នាក់ទី១ ដល់ទី៦ ដែលបច្ចុប្បន្នមានសិស្សានុសិស្សកំពុងសិក្សាចំនួន ១៨១នាក់។

បើតាមលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានសាងសង់សាលានេះឡើងក្រោមគោលគំនិតធំៗចំនួន២ គឺកែច្នៃសំរាម និងចូលរួមបណ្ដុះចក្ខុវិស័យដល់កុមារ៕

មន្ត្រី​លី​កា​ដូថាសកម្មភាពអាជ្ញាធរចុះចាប់ខ្លួនមនុស្ស៤នាក់ក្នុង​ការិយាល័យ​របស់ខ្លួន ជាការរំលោភបំពាន
មន្ត្រីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (ហៅកាត់ថាអង្គការ​លីកាដូ) បានចាត់ទុកសកម្មភាពរបស់​មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលចុះចាប់ខ្លួនមនុស្ស​ ៤នាក់ នៅក្នុងការិយាល័យរបស់ខ្លួន និងតម្រូវឱ្យ​បុគ្គលិកអង្គការនេះលុបរូបភាពពីសកម្មភាពនោះ ថាជាការរំលោភបំពានលើការបំពេញការងាររបស់ពួកគេ។ ​

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការ​លី​កា​ដូ បាន​ចុះផ្សាយអត្ថបទខ្លីមួយនៅលើទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់ខ្លួនថា ​មន្ត្រី​នគរបាល​ចំនួន​ ៦នាក់​ ដែលស្លៀកពាក់ស៊ីវិលបាន​ចូលក្នុង​បរិវេណ​ការិយាល័យ​​លី​កា​ដូ ​ខេត្ត​​បន្ទាយ​​មាន​ជ័យ​ ​ហើយ​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​​ ៤នាក់​ ​ដែល​ពួកគេកំពុង​ទទួលការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​ទាក់ទង​នឹង​ករណី​សកម្មជនម្នាក់ ​លោក​ ​កង​ ​សារ៉ន ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​​ ខណៈលោក កង សារ៉ន ទទួល​បានការ​ការពារ​ក្តី​តាម​ផ្លូវច្បាប់​ពី​ក្រុម​មេធាវី​របស់​អង្គការ​លី​កា​ដូ។​

​អ្នក​ទាំង ៤នាក់នោះ​ ​រួម​មាន​អ្នកស្រី​ ​ហង្ស​ ​ត្រឹប​ ​ជា​ភរិយា​លោក​ ​កង សារ៉ន, ​កញ្ញា​ ​សេង​ ​ចន្ថា​ ​ជា​កូនស្រី​របស់​លោក​ កង ​សារ៉ន​ ​និង​អ្នកជិតខាង​ពីរ​នាក់​ផ្សេងទៀត​ ​ដែល​ជូន​អ្នក​ទាំងពីរ​មក​ការិយាល័យ​​អង្គការ​លី​កា​។​ ​អ្នក​ទាំង៤​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​១​០​នាទី​ ​ក្រោយពេល​ចូល​មកដល់​ការិយាល័យ​របស់​អង្គការ​លី​កា​ដូ ​បន្ទាប់ពី​អ្នក​ទាំងនោះ​ ​បាន​ទៅ​សួរសុខទុក្ខ​លោក​ ​កង សារ៉ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ នាព្រឹកថ្ងៃដដែលនោះ​។​

ប្រភពដដែល បញ្ជាក់ទៀត​ថា ​មន្ត្រី​នគរបាល​ទាំងនោះ​ បានបំពានចូលការិយាល័យហើយនាំមនុស្សទាំង ៤នាក់នោះទៅ ​ហើយបាន​បញ្ជា​ឱ្យ​បុគ្គលិក​​លី​កា​ដូ ​លុបចោល​រូបភាព​ ​ដែល​បុគ្គលិក​ថត​​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​​ការិយាល័យ​ ​ដោយ​មិន​មាន​បង្ហាញ​ដីកា​។​

អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ប្រាប់ Newsroom Cambodia បន្ថែមថា នៅពេលដែលសមត្ថកិច្ចបានចុះទៅចាប់ខ្លួនមនុស្ស​ ៤នាក់ នៅក្នុងការិយាល័យ​របស់ខ្លួននោះ បុគ្គលិក​អង្គការលីកាដូ ក៏បានថតរូបភាពពីសកម្មភាពនោះ និងបានស្នើសុំបង្ហាញឯកសារពាក់ព័ន្ធ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះមិនបានបង្ហាញនោះទេ និងថាពួកគេធ្វើតាមបទបញ្ជា។ លោក​បាន​ចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចដែលចូលទៅចាប់ខ្លួន​មនុស្ស​ក្នុងការិយាល័យរបស់ខ្លួន ដោយមិនមាន​បង្ហាញដីកាថែមទៀតនោះ ថាជាការរំលោភបំពានទៅលើសិទ្ធិបុគ្គលិកដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ។

លោកអះអាងថា៖ «បុគ្គលិករបស់ខ្ញុំបានថតរូបអំពីសកម្មភាពនៃការចាប់ខ្លួនហ្នឹង។ គេ[អាជ្ញាធរ]បានមកបង្ខំឱ្យបុគ្គលិកខ្ញុំលុបរូបភាពចេញ បើសិនជាក្នុងករណីគាត់[បុគ្គលិក]មិនព្រម គេ[អាជ្ញាធរ]នឹងធ្វើការកោះហៅទាំងបុគ្គលិកខ្ញុំ យកទៅសួរនាំទៀត។ ចឹងរូបភាពនៃការធ្វើហ្នឹង វាមានការប៉ះពាល់ដល់អង្គការយើងខ្ញុំ ដែលបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន»។

លោក ភុន ឈិន បន្ថែមថា ក្រោយហេតុការណ៍នោះ ក៏មាន​ស្នងការរងម្នាក់​ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានស្នើសុំឱ្យខាងអង្គការលីកាដូកែសម្រួលអត្ថបទដែលចេញផ្សាយលើបណ្តាញសង្គម ក៏ប៉ុន្តែអង្គការលីកាដូបានបដិសេធចំពោះសំណើរនោះ ដោយសម្អាងលើហេតុការណ៍កើតឡើងពិតនៅក្នុងបរិវេណ​ការិយាល័យរបស់ខ្លួន។

លោកបន្ថែមថា÷ «ដោយសារតែហេតុការណ៍ដែលមានការចាប់ខ្លួនហ្នឹង គឺវាកើតមានពិតមែន នៅក្នុងទីកន្លែងរបស់អង្គការលីកាដូ ចឹងយើងមិនមានអីដែលត្រូវកែតម្រូវទេ»។

លោកថា អង្គការកាលីដូ នៅតែប្រកាន់ជំហរថាសកម្មភាពកាលពីថ្ងៃទី៦ ដែលសមត្ថកិច្ចបានចូលមក និងនាំខ្លួនមនុស្សទាំង ៤នាក់ ចេញពីការិយាល័យអង្គការលីកាដូ គឺជាការចាប់ខ្លួនពិតប្រាកដមែន។ ជាមួយគ្នានេះ លោកក៏សំណូមពរឱ្យថ្នាក់លើ ជាពិសេសលោកស្នងការ ឬស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការពិនិត្យ និងណែនាំមន្ត្រីរបស់ខ្លួន ដែលបានធ្វើសកម្មភាពប៉ះពាល់ដល់អង្គការលីកាដូ និងប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះមន្ត្រីគនរបាលផងដែរ នេះប្រសិនបើមន្ត្រីអាជ្ញាធរទាំងនោះអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជាថ្នាក់លើ។

Newsroom Cambodia នៅពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេ។

តែយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយច្រានចោលថាករណីនេះមិនមែនជាការចាប់ខ្លួនមនុស្សនោះទេ។ ប្រភពដដែលបញ្ជាក់ថា នៅពេលទទួលដំណឹងថា ក្រុមគ្រួសារបាន​មកសួរសុខទុក្ខឈ្មោះ កង សារ៉ន នៅក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នោះ ​កម្លាំងនគរបាលក៏បានទៅជួបអញ្ជើញប្រពន្ធរបស់លោក​ កង សារ៉ន និងកូនស្រីឈ្មោះ សេង ចន្ថា អាយុ២១ឆ្នាំ រួមជាមួយអ្នកជិតខាង ២នាក់ទៀត នៅចំណុចអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ មកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ តាមការសន្យារបស់លោកស្នងការ ក្នុងការជួយឧបត្ថម្ភផ្សេងៗ សំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារ។ ក្រោយពីសំណេះសំណាលរួចអាជ្ញាធរ​បាន​នាំយ​ក​អំណោយ​របស់​លោក​ស្នងការ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកកង សារ៉ន ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

​ប្រភពដដែលបញ្ជាក់ថា÷ «ក្មុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថាការជួបអញ្ជើញនេះ មិនដឹងថាពួកគាត់ទៅកនែ្លងអង្គការលីកាដូធ្វើអីដែរ មិនពាក់ព័ន្ធនឹងការចាប់ខ្លួននោះទេ ពេលជួបក៏អញ្ជើញតែម្ដង ហើយពុំមានចេតនាអាក្រក់ណាមួយឡើយ»។

ជាមួយគ្នានេះដែរ ​អ្នក​ស្រី ហង្ស ត្រឹប ជាភរិយាលោក កង សារ៉ន ប្រាប់តាមរយៈការLive ទៅកាន់អាស៊ីសេរីដែរ​ថា កាលទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះ​ គឺជាការជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចុះផ្សាយព័ត៌មានថា ស្នងការខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនអ្នកស្រី កូនស្រី និងអ្នកជិតខាងដែលជូនទៅនោះ។ជាមួយគ្នានេះ អ្នកស្រីអះអាងថា បន្ទាប់ពីបានជួបសួរសុខទុក្ខរួច​ រូបគាត់ និងមនុស្ស៣នាក់ទៀត បានត្រឡប់មកដល់ផ្ទះវិញ នៅប្រហែលម៉ោង ៦ និង​៣០​នាទីល្ងាច​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកស្រីបញ្ជាក់ថា៖ «អញ្ជើញទៅកន្លែងស្នងការខេត្តបន្ទាយមានជ័យ គេមិនចាប់ខ្ញុំទេ ទៅគេឱ្យអង្ករ ឱ្យជាលុយ​មក​វិញ គាត់គ្មានចាប់អីណា»។

សូមបញ្ជាក់ថា លោក​​ ​កង​ ​សារ៉ន​ ​ត្រូវ​បានឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​​ឆ្នាំ​ ​ទាក់ទង​នឹង​ទ​ស្សនៈ​នយោបាយ​របស់​លោក​ ​ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនា​ការឃោសនា​​បោះឆ្នោត​កាលពីខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​៕

រដ្ឋាភិបាលដាក់ចេញគោលនយោបាយអាទិភាពចំនួន៤ ដើម្បីពង្រឹងគុណភាពវិស័យ​​អប់រំ
ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ​ជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យម​សិក្សា​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្នុងឱកាសបើកបវេសនកាលឆ្នាំ​សិក្សា​២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដោយចាត់ទុកថ្ងៃបើកបវេសនការនេះ ថាជាថ្ងៃដំបូងសម្រាប់រដ្ឋាភិបាលថ្មីក្នុងការចាប់ផ្តើម​អនុវត្តគោល​នយោបាយ​អាទិភាពសំខាន់ៗសម្រាប់វិស័យអប់រំ ជាមួយនឹងគោលដៅលើកកម្ពស់គុណភាព។

លោកបន្តថា រដ្ឋាភិបាល បាន​ដាក់ចេញនូវគោលនយោបាយ​សំខាន់ៗ ដើម្បីពង្រឹងលើកកម្ពស់គុណភាពអប់រំតាមរយៈសកម្មភាពជាអាទិភាពចំនួន៤ ក្នុងនោះមានទី១ ការកែលម្អអភិបាលកិច្ចសាលារៀន ទី២ ការ​ពិនិត្យ កែ​សម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សាឱ្យស្របទៅតាមតម្រូវការ ទី៣ ការថែរក្សាសុខភាព​សិស្សតាមរយៈកម្មវិធី​អាហារូបត្ថម្ភ​របស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤ ការ​លើកទឹកចិត្ត​ឱ្យ​មាន​​ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជា​ដៃគូ​រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»។

ជាងនេះទៅទៀត លោកថា ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួង​អប់រំ​បានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០​ភាគ​រយ លើចំណេះដឹង ១០​ភាគរយ លើ​បំណិន និង១០ភាគរយលើសីលធម៌ និងចរិយាធម៌។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «នៅថ្ងៃនេះ[ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣]ដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសដាក់ចេញនូវ “យុទ្ធនាការ​សាលា​រៀន​ស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បី​គាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការ​វាយ​តម្លៃ​សាលា​ស្អាត​រួច​មក​ហើយ»។

ចំណែកការពង្រឹងអភិបាលកិច្ចសាលារៀនវិញ លោកថា រដ្ឋាភិបាលបាន​ផ្តោតលើវិស័យចំនួន៤ ក្នុងនោះមាន​​ សាលារៀន​ត្រូវតែ​មានការគ្រប់គ្រង និងភាពជាអ្នកដឹកនាំល្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមរម្យ និងអនាម័យ ព្រមទាំងប្រើប្រាស់​ថវិកាដើម្បីគាំទ្រដល់ការសិក្សា និងការបង្រៀន​ត្រឹមត្រូវ, គ្រូបង្រៀនត្រូវតែមានសមត្ថភាពខ្ពស់ មាន​ចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា និងមានលក្ខខណ្ឌការងារ និងជីវភាព​សមរម្យ, សិស្ស​ត្រូវ​មាន​អាកប្បកិរិយា​​វិជ្ជមាន ហើយនៅតាម​សាលា​ជនបទ និង​តំបន់​ជួប​ការលំបាក​ត្រូវ​មាន​កម្មវិធី​អាហារូបត្ថម្ភ និងឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការអប់រំ និងមើលថែពួកគេយ៉ាងដិតដល់ ខណៈពេល​ដែលផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងសម្ភារៈផងដែរ។

លោកថ្លែងបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ជា​គោល​ការណ៍រួចហើយ ដើម្បី​ដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេច​មហាបវរ​ធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញ​ថា ប្រព័ន្ធអប់រំនៅកម្ពុជា នៅមិនទាន់មានស្តង់ដា និងអាចទទួលយកបាននៅឡើយទេ ដែលជាកត្តាជំរុញ​ឱ្យរដ្ឋាភិបាលថ្មី ​គិតគូរ និងដាក់ចេញ​​នូ​វ​គោល​នយោបាយថ្មី ដែលតម្រូវឱ្យ​គ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹង​វិស័យ​អប់រំ​ឱ្យ​មាន​គុណភាពឡើងវិញ។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឃើញសិស្សានុសិស្សដែលពួកគេខិតខំរៀនហើយទទួលបាននិទ្ទេសល្អ ឱ្យពួកគេបាន​ជាការលើក​ទឹកចិត្ត​ពីរដ្ឋាភិបាលស្មើៗគ្នា»។

តែយ៉ាងណា លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បង្ហាញការគាំទ្រជាមួយ​គោលនយោបាយ​ថ្មីរបស់រដ្ឋាភិបាល ដែលនឹងធ្វើឱ្យគុណភាពវិស័យអប់រំនៅកម្ពុជា កាន់តែមានភាពល្អ​ប្រសើរ។ លោក សុជាតិ ចង់​ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីឱ្យការដាក់ចេញនៅគោលនយបាយថ្មីទទួលបាន​ជោគជ័យ ជាពិសេសមិនឱ្យមានអំពើពុករលួយ ដូចជា ការយកលុយពីសិស្ស និងអាណាព្យាបាល ក្នុង​ការ​បង់​ប្រាក់​វិភាគទានក្រៅផ្លូវការជាដើម។

លោកបន្ថែមថា៖ «សូមបញ្ឈប់បន្តឱ្យមានការបង្រៀនក្រៅម៉ោង ព្រោះធ្វើឱ្យ​សិស្ស​ត្រូវចំណាយប្រាក់ច្រើនដើម្បីបានសិក្សា ដែលនឹងធ្វើឱ្យពួកគេមានការលំបាក»។

លោកបន្តថា គុណភាពវិស័យអប់រំបច្ចុប្បន្ននៅកម្ពុជា មានលក្ខណៈ​ល្អប្រសើរតិចតួចណាស់ ហើយលោក​ចង់​ឃើញ​គុណភាពវិស័យអប់រំ​នៅកម្ពុជាមានភាពល្អប្រសើរឡើង ជាពិសេសត្រូវឱ្យសិស្ស និងគ្រូបង្រៀន​មាន​សេរី​ភាព​​ពេញលេញ ដែលធ្វើឱ្យពួកគេអាចស្រាវ​ជ្រាវ និងនិយាយពីបញ្ហាជាក់ស្តែងនៅក្នុងសង្គម។

លោកសេក សុជាតិ មានប្រសាសន៍​​ថា៖ «ផ្តល់សេរីភាពឱ្យសិស្សធ្វើការស្រាវជ្រាវទីតាំងប្រវត្តិសាស្រ្ត ឬព្រំដែន ដើម្បីឱ្យសិស្ស​បាន​យល់​ពីប្រវត្តិសាស្រ្តពិត និងមានសិទ្ធិបញ្ចេញមតិរបស់ពួកគេ»។

យោងតាមការផ្សាយនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣​ បង្ហាញ​ថា រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា​ចំនួន​ ៨១០​ លាន​ដុល្លារ​អា​មេ​រិ​ក លើវិស័យអប់រំនៅឆ្នាំ២០២១​ និង​ ៧៩៧​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២។ដោយឡែកអត្រា​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​មាន​ ៨៦.៨​ភាគរយ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២​។​

អង្គការនេះក៏រកឃើញដែរថា សាលារៀន​នៅ​តាម​ទីក្រុង​ផ្តល់​នូវ​គុណភាព​អប់រំ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ពស់​ជាង​សាលារៀន​នៅ​តាម​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​ ខណៈលោកគ្រូអ្នកគ្រូក៏ប្រឈម​ផ្នែក​បច្ចេកវិទ្យា​ ដែលត្រូវ​ត្រៀមការបណ្តុះបណ្តាលផ្នែក​ឌី​ជី​ថ​លបន្ថែម៕​

តុលាកា​រមិនអនុញ្ញាតឱ្យយុវជនមាតាធម្មជាតិ ចេញក្រៅប្រទេសទៅ​ទទួលពានរង្វាន់​​ Right Livelihood នោះទេ
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យ​យុវជនមាតាធម្មជាតិចំនួន ៣រូប ចាកចេញពីប្រទេស​កម្ពុជា ទៅ​ទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ ដោយផ្ទាល់នៅប្រទេសស៊ុយអ៊ែត​​​នោះ​ទេ ដោយលើកហេតុ​​ផល​ថា គ្មានភាពចាំបាច់។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមយុវជន​​ចលនាមាតាធម្មជាតិចំនួន ៣រូប​​ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានដាក់ពាក្យស្នើទៅសាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីសុំចាកចេញពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣​ ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន​កម្រិត​អន្តរជាតិ​ ដែលមានឈ្មោះថា Right Livelihood ២០២៣ នៅ​ប្រទេសស៊ុយអ៊ែត(Sweden) ក្រោយ​អង្គការអន្តរជាតិមួយ បាន​ប្រកាស​ផ្តល់ពានរង្វាន់នេះដល់ពួកគេ។

តែយ៉ាងណា ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ នៅថ្ងៃទី០២ ខែតុលានេះ បាន​ចារឆ្លើយតបនៅលើពាក្យស្នើ​សុំ​នោះថា «គ្មានភាពចាំបាច់ និងមិនអនុញ្ញាតឱ្យ​ចេញក្រៅប្រទេស»។

សមាជិកចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា យល់ឃើញ​ថា គឺជាលេសរបស់ព្រះរាជអាជ្ញា ចំពោះការឆ្លើយថាវាជារឿងមិនចាំបាច់ក្នុងការទៅទទួលពានរង្វាន់នោះដោយផ្ទាល់។ លោក​បានដាក់ជាចម្ងល់ថា តើមិនមាន​ចាំបាច់​កម្រិតណា? បើពានរង្វាន់នេះត្រូវបានគេ​ចាត់ទុកថាជាពានកិត្តិយសជាសកល និងមានគណៈកម្មការជាច្រើនប្រទេសក្នុងការវិនិច្ឆ័យ។ លោកបញ្ជាក់ថា នេះជាពានរង្វាន់ដំបូងសម្រាប់យុវជនកម្ពុជា ហើយក៏ជា​កិត្តិយសមួយ មិនមែនសម្រាប់តែចលនាមាតាធម្មជាតិទេ តែ​សម្រាប់ប្រទេសជាតិទាំងមូល។

លោក ថុន រដ្ឋា និយាយ​ថា៖ «ចំពោះការសម្រេចរបស់ព្រះរាជអាជ្ញានៅក្នុងថ្ងៃនេះ គឺជារឿង​អយុត្តិធម៌មែនទែនសម្រាប់ពួកយើងដែល​ជា​យុវជនស្រឡាញ់ធនធានធម្មជាតិ ហើយយើងបានចំណាយលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីទៅការពារធនធានធម្មជាតិ ហើយ​រហូតទទួលបានពានរង្វាន់កិត្តិយស សម្រាប់ប្រទេសជាតិទាំងមូល»។

ទោះជាយ៉ាងណា លោកថា ក្រោយព្រះរាជអាជ្ញាបដិសេធ ក្រុមចលនាមាតាធម្មជាតិ បាននិង​កំពុងជ្រើស​រើស​​សមាជិក​ផ្សេងទៀត ដែលមិនជាបំរាម​តុលាការ ដើម្បីទៅទទួលពានរង្វាន់នេះជំនួស ខណៈ​ពានរង្វាន់នេះ​ដើរតួនាទីយ៉ាង​​សំខាន់ ក្នុងការលើកទឹកចិត្ត ផ្តល់តម្លៃ និង​ជំរុញឱ្យរួបលោក ក៏ដូចជា​សមាជិកចលនាមាតាធម្មជាតិផ្សេងទៀត កាន់តែសកម្ម​ក្នុងការ​ការ​ពារ និង​ថែរក្សាបរិស្ថានសម្រាប់ប្រទេសកម្ពុជា។

លោក​បញ្ជាក់​ថា៖  «ជាមោទភាពមួយដ៏សំខាន់ដែលកិច្ចការពារបរិស្ថាន ដែលកើតចេញពីយុវជនខ្មែរ ដែលមានការទទួលស្គាល់ដោយអន្តរជាតិ រហូតទៅដល់ប្រគល់ពានរង្វាន់ដ៏ធំមួយនេះ មកដល់ពួកយើង ហើយក៏នឹងបង្ហាញយ៉ាងច្បាស់មួយទៀតថា សកម្មភាពដែលពួកយើង​បានធ្វើកន្លងមក គឺជាសកម្មភាពដែលស្របច្បាប់»។

លោក ថុន រដ្ឋា បន្ថែម​ថា សកម្មភាពចលនាមាតាធម្មជាតិកន្លងមក គ្រាន់តែចូលរួមជួយបំពេញចំណុចខ្វះខាត និងលាតត្រដាងនូវការ​ពិត​​ ដើម្បីឱ្យមានដំណោះស្រាយ​ចំពោះបញ្ហាទាំងអស់នោះ ដោយពួកគេ​​គ្មានចេតនាណាមួយដើរប្រាកចេញពីច្បាប់ជាតិនោះឡើយ។

សមាជិកចលនាមាតាធម្មជាតិម្នាក់ទៀត​ កញ្ញា ភួន កែវរស្មី លើកឡើងថា នេះជាពានរង្វាន់ទី២ហើយ ដែលក្រុមយុវជនចលនាមាតាធម្មជាតិទទួលបាន ក្រោមការ​​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីការពារបរិស្ថាន និង​ថែរក្សាធនធានធម្មជាតិក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកនេះ។ ទោះបីមាន​សមាជិកមួយចំនួនត្រូវរងបទចោទពីតុលាការ និងខ្លះទៀតជាប់ពន្ធនាគារក្តី ក៏កញ្ញាថា យុវជនចលនាមាតាធម្មជាតិ នឹង​មិនបោះបង់ឆន្ទៈក្នុងការ​ការពារធនធានធម្មជាតិនោះឡើយ។

កញ្ញានិយាយថា៖ «យើងនឹងនៅតែបន្តភាពសកម្មក្នុងការការពារទៅលើធនធានធម្មជាតិដដែល យើងនៅតែប្តេជ្ញាចិត្តថាការងាររបស់ពួកយើងប្រាកដ១០០%មិនមានអ្វីខុសទេ យើងនៅបន្តភាកសកម្មនេះ ដើម្បីការពារទ្រព្យសម្បត្តិជាតិរបស់យើង»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​អង្គការ​ Right Livelihood បានឱ្យដឹងថា ការ​​ផ្តល់ពានរង្វាន់ Right Livelihood Award សម្រាប់ឆ្នាំ២០២៣ ដល់ក្រុមយុវជនចលនាមាតាធម្មជាតិនេះ ដោយសារ​តែ​ពួកគេមានភាពក្លាហាន​ និងចូលរួម​ក្នុងការ​​​​ការពារ​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ​ក្នុង​បរិបទ​នៃ​លំហ​ប្រជាធិបតេយ្យ ត្រូវ​​បានរិតត្បិត​ក្នុងកម្រិតធ្ងន់ធ្ងរ។

នាយកប្រតិបត្តិនៃអង្គការ Right Livelihood លោក Ole Von Uexkull បានលើកឡើងក្នុងសេចក្តីប្រកាស​ព័ត៌មាន​ថា ចលនាមាតាធម្មជាតិ គឺជាម្ចាស់ពានរង្វាន់ Right Livelihood Award ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា៖ «ចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនវ័យក្មេងដ៏ក្លាហាន ដែលកំពុងតស៊ូដើម្បីសិទ្ធិបរិស្ថាន និងលិទ្ធិប្រជាធិបតេយ្យ ដោយ​ត្រូវប្រឈមមុខនឹងការគាបសង្កត់ពីសំណាក់របបដឹកនាំរបស់ប្រទេសកម្ពុជា។ តាមរយៈសកម្មភាពរបស់ពួកគេបានរួមចំណែកការ​ពារ​បរិស្ថាន និងសិទ្ធិរស់រាន ព្រម​ទាំងលើកកម្ពស់សំឡេង​សហគមន៍ និងប្រឆាំងអំពើពុករលួយ ទោះបីមានការចាប់ខ្លួន និងធ្វើទុក្ខ​បុក​ម្នេញតាម​ផ្លូវ​ច្បាប់ ក៏​ពួកគេនៅបន្តតស៊ូយ៉ាងអង់អាច»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយច្បាស់​លាស់​ក្នុង​ការ​ទាញយកផលប្រយោជន៍អំពីការអភិវឌ្ឍអ្វីមួយ សម្រាប់ជាតិ និ​ងប្រជាពលរដ្ឋ។ លោក​បន្តថា រដ្ឋាភិបាល ក៏បាន​គិត​គូរ និង​សិក្សា​ពីផលប៉ះពាល់​យ៉ាងម៉ត់ចត់ដែរ នៅពេល​មានការ​អនុញ្ញាតឱ្យ​មានការ​អភិវឌ្ឍ​​នៅតំបន់​ធម្មជាតិណាមួយ។

លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមាន​គោលនយោបាយ បើ​ក​ន្លែងណាមាន​ផលប្រយោជន៍គួរអភិវឌ្ឍន៍ ត្រូវតែអភិវឌ្ឍន៍ ប៉ុន្តែមានសកម្មជន​មួយ​ចំនួន ដែល​តាំងខ្លួនថាជាសកម្មជន យល់ឃើញផ្ទុយតាមតែចិត្តខ្លួនយល់ឃើញ ទៅជាថាការអភិវឌ្ឍហ្នឹងទៅជាប៉ះពាល់បរិស្ថានអី អាហ្នឹងជាការយល់ឃើញរបស់ពួកគាត់»។

ប្រធាន​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន មាន​ប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា​​ គួរ​​មានការលើក​ទឹក​ចិត្ត និងគាំទ្រ​​សកម្មភាព​របស់​​យុវជន ​ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ។​ ជាមួយគ្នានេះដែរ លោកក៏បាន​ជំរុញឱ្យរដ្ឋាភិបាល និងយុវជន មានការយល់ពីគ្នាទៅវិញទៅមក​ អំពីការអភិវឌ្ឍដែលមាន​ទំនាក់​ទំនងនឹង​បរិស្ថាន។

លោកបញ្ជាក់ថា៖ «សកម្មភាពរបស់យុវជន ពួកគាត់ល្អ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍមួយ ដែលអាចទទួលយកបាន​ទាំងអស់គ្នា ទាំងពលរដ្ឋ និងរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាល និងសកម្មជនបរិស្ថាន គួរយល់គ្នាឱ្យបានច្រើនជាង​នេះ​ទៀត»។

អស់រយៈពេលជាង៤០ឆ្នាំមកនេះ Right livelihood ត្រូវបានផ្តល់ និងគាំទ្រដល់បុគ្គលនានា ដែលមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាសកល។ មកទល់បច្ចុប្បន្ននេះ មានម្ចាស់ជ័យលាភីចំនួន ១៩៤នាក់ មកពី៧៦ប្រទេស​បានទទួលពានរង្វាន់នេះ ដែលក្នុងនោះរួមមានសកម្មជនបរិស្ថានស៊ុយអែត Greta Thunberg អ្នកការពារសិទ្ធិមនុស្សអ៊ុយក្រែន។ Oleksandra Matviichuk អ្នកតស៊ូមតិដើម្បីសិទ្ធិស្តីក្រុងហ្គោ បណ្ឌិត Denis Mukwege។

បើតាមការលើកឡើង​របស់​ក្រុមយុវជនមាតាធម្មជាត គឺ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣មក ​ពួកគេ​​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ​ដោយ​រួម​មាន​ យុទ្ធនាការ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង ​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ យុទ្ធនា​ការ​ប្រឆាំង​នឹង​ការ​បង្ហូរ​ទឹក​កង្វក់​នៅ​ខេត្ត​ព្រះ​សីហនុ ​បញ្ហា​សំរាម​ ការ​សាង​​សង់​​អគារ​រំលោភ​លើ​ឆ្នេរ​សមុទ្រ ​និង​ការ​លុប​បឹង​នានាក្នុង​រាជ​ធានី​ភ្នំពេញ​ជាដើម។ យ៉ាងណា ក្រុមយុវជនទាំង​​នោះ ​ក៏​កំពុង​ប្រឈម​នឹង​បទ​ចោទ​របស់​តុលាការ ​ក្នុង​សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ៕

អ្នកវិភាគ និងសកម្មជនបរិស្ថានបារម្ភពី​ការកាត់​​ឆ្វៀល​​​ដី​​ព្រៃឧទ្យានជាតិបទុមសាគរ ឱ្យ​ទៅ​​អ្នក​មានលុយ​មាន​អំណាច​ជា​ហូរ​ហែ
ក្រុមអ្នកវិភាគ និង​​សកម្មជនបរិស្ថាន បង្ហាញការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈរដ្ឋាភិបាលបាន​សម្រេចកាត់ដីព្រៃឧទ្យានជាតិបទុមសាគរ ឱ្យទៅ​ក្រុមអ្នកមាន​លុយមាន​អំណាច កាន់កាប់​ជាកម្មសិទ្ធ ដោយ​ពួកគេ​​ថា ការធ្វើបែបនេះ នឹង​មិនផ្តល់ប្រយោជន៍ដល់​ប្រជាសហគមន៍ និងសង្គមជាតិទេ។

ការលើកឡើងរបស់ក្រុមអ្នកវិភាគ និង​សកម្មជន​បរិស្ថាន ធ្វើឡើង​ស្របពេល​​​កាសែតMongabay ដែល​​​​មានមូល​​ដ្ឋាន​​នៅ​​សហរដ្ឋអាមេរិក​ បាន​ចេញផ្សាយអត្ថបទមួយក្រោមចំណងថា “កម្ពុជា​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ព្រៃឈើ​​ជាតិ​​ដល់​កូនប្រុស​ឧកញ៉ា លី យ៉ុងផាត់” (Cambodia awards swath of national park forest to tycoon Ly Yong Phat’s son)​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពដដែលនេះបន្តថា ក្រុមឧកញ៉ានៅកម្ពុជា បានទទួលសិទ្ធិកាន់កាប់​ឧទ្យានជាតិបទុមសាគរ​ នៅខេត្តកោះកុង​អស់ប្រមាណ​ជាង ៨០% ចាប់តាំងពីឆ្នាំ១៩៩៨ មក។

តាមកាសែតដដែល បញ្ជាក់ថា អ្នកដែលទទួលសិទ្ធិកាន់កាប់ដីក្នុងតំបន់ឧទ្យានជាតិបទុមសាគរ​​​​លេចធ្លោជាងគេ​ គឺឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា ជាមហាសេដ្ឋី ជាទីប្រឹក្សា​លោក ហ៊ុន សែន និង​ជាប្រធានសមាគមឧកញ៉ាកម្ពុជា ដោយ​ទទួលបាន​សិទ្ធិកាន់កាប់ផ្ទៃដីទំហំជិត ២ម៉ឺនហិកតាតាំងពីឆ្នាំ២០០៨មក។ សមាជិកព្រឹទ្ធសភារូបនេះ ទទួល​បាន​ដី​រាប់ពាន់​ហិកតា នៅទូទាំងខេត្តកោះ​កុង និងកំពង់ស្ពឺ ដែលដី​ភាគច្រើនសម្រាប់ដាំដំណាំដែលដំណើរការដោយក្រុមហ៊ុន ក្រោមការ​​គ្រប់គ្រងដោ​យ​​ភរិយារបស់លោក គឺ​លោកស្រី គឹម ហ៊ាង និងកូន ៥នាក់ របស់ពួក​គេ។

កាលពីខែមករា ឆ្នាំ២០២៣នេះ ផ្ទៃដីឧទ្យានបទុមសាគរ ទំហំជាង ៦ ០០០​​ហិកតា ត្រូវកាត់ប្រគល់ឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន (Koh Kong Rubber Plantation) របស់​លោក លី ភួនរ៉ាត់ កូនប្រុស​ពៅរ​បស់​លោក លី យ៉ុងផាត់ បន្ថែម​ទៀត។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ​មើលឃើញថា កន្លងមកមានការកាត់ដី​ព្រៃ​ឧទ្យាន​​ជាតិ ឬ​តំបន់​​អភិរក្សមួយចំនួន ទៅឱ្យ​​អ្នក​មាន​អំណាច ក្រុមហ៊ុនវិនិយោគ និងអ្នកជំនួញជាហូរហែ ​ដើម្បី​​ជា​កម្មសិទ្ធិឯកជន។ ករណីនេះ​លោកដាក់ជាចម្ងល់ថា តើការកាត់ឆ្វៀលដីសាធារណៈទាំងអ​ស់​នោះទៅឱ្យឯកជន ឈរនៅលើគោលការណ៍​អ្វី​ខ្លះ និង​​បានផ្តល់ប្រយោជន៍អ្វីខ្លះ ទៅដល់សហគមន៍ និងប្រជាជាតិទាំងមូល?។

លោកបន្តថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ក៏មិនបាន​​បង្ហាញព័ត៌​មាន​ទាំង​អស់​នោះ​ជាសាធារណៈ ដែល​ការណ៍នេះលោកចាត់ទុកថា ជាចំណុចខ្វះខាតនៃការអនុវត្តដោយតម្លាភាព និងគណនេយ្យភាពនៅក្នុងសង្គម។

លោកបន្ថែមថា៖ «កម្ពុជាយើងគួរតែមានការប្រុងប្រយ័ត្ននៅក្នុងការអភិវឌ្ឍ ដើម្បីកុំឱ្យសកម្មភាពដែលធ្វើនៅក្នុងរូបភាពនៃការអភិវឌ្ឍហ្នឹង វាទៅជាការបំផ្លិចបំផ្លាញទាំងធនធានធម្មជាតិ ការបំផ្លិចបំផ្លាញឧទ្យានដែលជាតំបន់អភិរក្សសម្រាប់ជាតិទាំងមូល និងដើម្បីប្រយោជន៍របស់សង្គមរយៈពេលវែង»។

ជាមួយគ្នានេះ លោកប៉ា ចន្ទរឿន ក៏បាន​ជំរុញឱ្យរដ្ឋាភិបាលថ្មី​ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវ​​ពង្រឹង​ការអនុវត្ត​ច្បាប់នៃការគ្រប់គ្រង និងអភិរក្សនៃតំបន់ឧទ្យានជាតិឱ្យបានតឹងរឹង ដើម្បី​ការពារ​ធនធាន​ធម្ម​ជាតិ​ និង​បញ្ចៀសឱ្យបាននូវផលជះអវិជ្ជមាន និងបន្សល់ទុកនូវភាពអយុត្តិធម៌ដល់ប្រជាពលរដ្ឋ។

លោកបន្ថែមទៀត​ថា៖ «មុនសម្រេចកាត់ដីឬក៏ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឬក៏អ្នកមានធនធានណាម្នាក់ ទៅវិនិយោគតំបន់ណាមួយ គេតែងតែលើកយករឿងហ្នឹង ទៅជជែកនៅក្នុងសភា ព្រោះយន្តការសភា ជាកន្លែងឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់រាស្ត្រ[…]សមាជិកសភាហ្នឹង អាចសួរនាំ សួររកដើមចម និងបញ្ជាក់គ្រប់ភាគីពាក់ព័ន្ធ ថាការផ្តល់នោះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ ធ្វើឡើងដោយមានតម្លាភាព ធ្វើឡើងដោយមិនមានអំពើពុករលួយ និងធ្វើទៅដើម្បីជាប្រយោជន៍របស់សង្គមទាំងមូល»។

ចំណែក កញ្ញា ភួង កែវរស្មី សកម្មជន​ចលនា​មាតាធម្មជាតិ យល់ឃើញថា ការផ្តល់ដីទៅឱ្យ​ក្រុមឧកញ៉ា ឬក្រុមហ៊ុនឯកជនសម្រាប់ការអភិវឌ្ឍ ពីសំណាក់រដ្ឋាភិបាល គឺ​កម្រផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ឬ​ប្រទេស​​ជាតិ​ណាស់។

សកម្មជនបរិស្ថានរូបនេះ បន្តថា​ ព្រៃឈើ និងធនធានធម្មជាតិ ជាធនធានកម្រដែលបំផ្លាញហើយ មិនងាយកកើតឡើងវិញ ព្រោះត្រូវការពេល​រាប់រយឆ្នាំ ទើបមានព្រៃឈើ និង​រ៉ែឡើងវិញ និងប្រើពេលរាប់ឆ្នាំទើបសម្បូរសត្វ​ព្រៃឡើងវិញ។ កញ្ញាបន្ថែមថា បើ​ការប្រើប្រាស់ធនធានធម្មជាតិច្រើនហួសហេតុ និង​មិន​មាន​តម្លាភាព​នឹងបង្កនូវ​ហានិភ័យ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ​សម្រាប់កូនចៅជំនាន់ក្រោយ ដែលករណីនេះ រដ្ឋាភិបាលត្រូវទទួលខុសត្រូវ និងបញ្ឈប់ទង្វើទាំងអស់នេះជាបន្ទាន់ ដើម្បីស្តារស្ថានភាពឡើងវិញ។

កញ្ញា ភួង កែវ រស្មី និយាយថា៖ «មិនមែនមានតែ[ឧទ្យានជាតិ]បុទុមសាគរទេ គឺមានច្រើននៅកំពង់ផែទឹកជ្រៅ កោះកុងក្រៅទាំង​មូល​ទៅ​ឱ្យ​គាត់[ឧកញ៉ាឬក្រុមហ៊ុនឯកជន]ទៀត។ យើងពិតជាបារម្ភ ហើយរឿងទាំងអស់ហ្នឹងបានកើតឡើងមកហើយ ជាមួយនឹងការបាត់​បង់​ព្រៃឈើ ហើយនិងការបំផ្លិតបំផ្លាញព្រៃឈើ ជម្លោះដីធ្លីជាមួយពលរដ្ឋ បណ្តេញប្រជាពលរដ្ឋចេញពីបទុមសាគរ ក៏បានកើតឡើងហើយដែរ»។

សកម្មជនបរិស្ថានមួយរូបទៀត​ លោក សាន់ ម៉ាឡា យល់ថា កាលដែលរដ្ឋាភិបាលកាត់ដីឧទ្យានជាតិ ឱ្យ​ក្រុម​ហ៊ុនឯ​កជន គ្រប់គ្រង និង​អភិវឌ្ឍន៍ទៅ​ជាតំបន់សេដ្ឋកិច្ចពិសេស ឬជាតំបន់កសិឧស្សាហកម្មនោះ គឺផ្ទុយទៅនឹង​ការ​ប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាលដែល​ថានឹង​បង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយត្រឹមឆ្នាំ២០៣០។

លោកបន្តថា៖ «យើងមានការបារម្ភជាខ្លាំង នៅពេលដែលសាធារណជនបន្តរិះគន់ និងសម្តែងការមិនសប្បាយចិត្តចំពោះការបំផ្លិចបំផ្លាញ​ព្រៃឈើ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ស្តាប់ ដោះស្រាយ ឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាក្តីព្រួយបារម្ភរបស់មហាជន និងយុវជនទេ»។

យ៉ាងណាមិញ លោកបាន​អំពាវនាវឱ្យរដ្ឋាភិបាលពិចារណបញ្ឈប់ការកាត់ដីតាមតំបន់ធម្មជាតិ ឬក៏បឹងធម្មជាតិ​ឱ្យក្រុមហ៊ុនឯកជន ដោយបង្វែរដីទាំងអស់នោះ ទៅជាការអភិវឌ្ឍ​អេកូទេសចរណ៍ធម្មជាតិ ដើម្បី​នាំចំណូលដល់​រដ្ឋ និងផ្តល់ផលប្រយោជន៍ជូន​ប្រជា​ពលរដ្ឋមូលដ្ឋាន។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីឧកញ៉ា លី យ៉ុង​ផាត់ និង​កូនរបស់​គាត់​ គឺលោក លី ភួនរ៉ាត់ បាន​ទេ។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី ច្រានចោលចំពោះការ​ផ្សាយរបស់​កាសែត Mongabay ដែលថា រដ្ឋាភិ​បាលកម្ពុជា បានកាត់ដីតំបន់ឧទ្យានជាតិបុទុមសាគរអស់ ៨០% ទៅ​ឱ្យ​ក្រុមឧកញ៉ា កាន់កាប់ជាកម្ម​សិទ្ធិ។

លោកបញ្ជាក់ថា៖ «ដីឧទ្យានជាតិមាន ១៨ម៉ឺនហិកតា គ្រាន់តែរដ្ឋាភិបាល[ផ្តល់សិទ្ធិ]វិនិយោគ​ឱ្យ[ក្រុមហ៊ុនឯកជន​] ៦ពាន់ហិកតា [ថា]អស់ ៨០ភាគរយ វាមិនត្រូវ។ Mongabayហ្នឹងវា​និយាយអត់ត្រូវ វាពួកអាខូច»។

តាមទិន្នន័យពីផ្កាយរណប​​ចេញ​ផ្សាយ​ដោយ​​អង្គការ​ Global Forest Watch និងស្ថាប័ន​រុករក​និងវិភាគទិន្នន័យ​ដីសកលរបស់​សាកលវិទ្យាល័យ​ Maryland (​University of Maryland’s Global Land Analysis and Discovery (GLAD) Laboratory) កាល​ពី​ដើមខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា ​សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​ឆ្នាំ​២០២១ ក្នុង​​តំបន់​ព្រៃ​ការពារ​​ចំនួន​៤ ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​ក្នុង​អត្រា​ខ្ពស់​ដែរ​។ តំបន់​ព្រៃ​ការពារ​ចំនួន​៤ ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំងជាង​គេ ​គឺ​ឧទ្យានជាតិ​បុទុមសាគរ ឧទ្យានជាតិ​ជួរភ្នំក្រវាញកណ្ដាល​ ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​។

តែយ៉ាងណា ប្រភពដដែល បញ្ជាក់ថា ដី​គម្រប​ព្រៃ​ឈើ​ជាង ​៣៥ ០០០​​ហិកតា​ បាន​បាត់​បង់​ក្នុង​ឆ្នាំ​២០២២ ហើយ​បើ​ធៀប​នឹង​ ២​ឆ្នាំ​មុន គឺ​មាន​ចំនួន​តិច​ជាង ដែល​កាល​នោះ​ក្នុង​មួយ​ឆ្នាំ​បាត់​បង់​ចំនួន​ ​៤០ ០០០​ហិកតា​។​

ពាក់ព័ន្ធនឹងឧទ្យានជាតិបទុមសាគរនេះ​ដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ ដែលចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដោយសម្រេចផ្តល់ដីសម្បទាន ចំនួន ៩ ៩៦៨ហិកតា ក្នុង​​ឧទ្យានជាតិនេះ ឱ្យទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា​​ គិត ម៉េង៕