ពូ សូរាជីនី (Pou Soreachny) – Newsroom Cambodia

សហជីពមួយស្នើ​ម្ចាស់ជំនួយអាមេរិកពិនិត្យ​​ឡើងវិញលើការ​ផ្តល់ជំនួយ​ដល់​អង្គការ​សង់ត្រាល់
សហភាពសហជីព​ពន្លឺ​កម្មករកម្ពុជា ដែលអះអាង​ថា​​តំណាងឱ្យកម្មករនិយោជិតចំនួន ៤ម៉ឺននាក់ បានដាក់ញត្តិនៅ​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅ​​នាយក​អង្គការ USAID ប្រចាំកម្ពុជា ពិនិត្យ​ឡើងវិញលើការ​ផ្តល់ជំនួយសម្រាប់​ធ្វើ​សកម្មភាព​​ទៅ​ឱ្យ​​អង្គការ​សង់ត្រាល់ និងណែនាំដល់អង្គការនេះឱ្យ​ធ្វើសកម្មភាពប្រកបដោយតម្លាភាព។

គេសង្កេតឃើញថា ប្រតិកម្មជាហូរហែររបស់សហជីពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលនេះ ធ្វើឡើងបន្ទា​​ប់ពី មជ្ឈ​មណ្ឌលសម្ពន្ធ័ភាពការងារ​និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញ​នូវ​របាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែ​​លបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជា នៅតែទទួលរងការរារាំង តាមរយៈកា​​រគំរាមកំហែងគ្រប់រូបភាព។

ក្នុងញត្តិ​របស់​សហភាពសហជីពពន្លឺកម្មករកម្ពុជា ដែលដាក់ជូននាយកអង្គការ USAID ប្រចាំនៅកម្ពុជា តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤នេះ បាន​លើកឡើង​ថា ខ្លឹមសារនៃរបាយការណ៍របស់អង្គការ​សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការ​ពិត និង​មិនមានមូលដ្ឋាន​ច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយសជាតិ ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត​នៅកម្ពុជាទាំងមូល។

ញត្តិដដែលបន្តថា ពួកគេមានក្តីបារម្ភជាខ្លាំងពីផលប៉ះពាល់​ដល់ស្ថិរភាពការងារ និងផលប្រយោជន៍កម្មករ​និយោជិត ដែលករណីនេះ សហជីពនេះ បាន​ស្នើ​ដល់​នាយក​អង្គការ​ USAID ពិចារណាឡើងវិញចំពោះការឧបត្ថម្ភ​កញ្ចប់ថវិកាសម្រាប់​ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងណែនាំឱ្យ​អង្គការនេះ ធ្វើសកម្មភាពដោយតម្លាភាព និងស្របតាមលក្ខខន្តិកៈរបស់ខ្លួន ជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការ​សហភាពស​ហជីព​ពន្លឺកម្មករកម្ពុជា មានប្រសាសន៍ថា ខាង​តំណាង​​ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា បាន​ទទួល​យកញត្តិ​របស់​សហជីពរួចហើយ តែការ​ឆ្លើយតបយ៉ាងណានោះ អ្នកស្រីនៅពុំទាន់ដឹងនៅឡើយទេ។

អ្នកស្រីបានបន្ថែមទៀតថា៖ «មកដល់ពេលនេះ យើងមិនទាន់បានឃើញនូវការឆ្លើយតបណាមួយ ពីការកែប្រែរបាយការណ៍ ឬយ៉ាងណា ពី​ខាងស្រង់ត្រាល់ទេ ចឹងនៅតែមិនមានការឆ្លើយតបទេ យើងនឹងត្រូវធ្វើសកម្មភាពបន្តទៀត»។

មន្ត្រីកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer  បានលើកឡើង​តាមរយៈសារអ៊ីម៉ែល នៅថ្ងៃចន្ទនេះថា បុគ្គលគ្រប់រូបមានសិទ្ធិសម្តែងមតិ​​ និង​អង្គការទាំងអស់មាន​សិទ្ធិ​ក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងអនុវត្តសេរីភាពក្នុងការបង្កើតសមាគម ដែលសិទិ្ធទាំងនេះគឺ​ជា​អាទិភាពចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់​ក្នុងប្រទេស និងក្រៅប្រទេស ហើយសិទ្ធិទាំងនេះ​ក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ​។

លោកបន្ត​ថា៖ «សេរីភាពនៃការបញ្ចេញមតិ ត្រូវតែរួមបញ្ចូលផងដែរនូវសិទ្ធិ​ផ្សព្វ​​ផ្សាយ​​របាយការណ៍ឯករាជ្យជា​សាធារណៈ ដោយមិនមានការ​ភ័យខ្លាចពីការសងសឹក ឬការយាយីណាមួយ»។

គេហរទំព័រ Newsroom Cambodia មិនអាចសាកសុំអធិប្បាយជុំវិញករណីនេះ ពីនាយក​អង្គការ​ USAID ប្រចាំនៅកម្ពុជា និង​លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃអង្គការសង់​ត្រាល់​បាន​ទេ នៅថ្ងៃនេះ។

ចំណែក ​ប្រធានសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា របាយការណ៍របស់​សង់ត្រាល់ ជារបាយការណ៍​មួយ​ដែល​មាន​ការ​សិក្សា និងស្រាវជ្រាវច្បាស់លាស់ ក្នុងនោះ​ក៏​​មាន​​ការ​​​​សម្ភាសន៍​សមាជិក​របស់​សហព័ន្ធ​​សហជីព(CATU) និងសម្ភាសន៍សមាជិករបស់ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ (CCAWDU) ដែលលើកឡើង​ពីស្ថានភាពជាក់ស្តែង​​នៅក្នុង​ក្រុមហ៊ុន​របស់​ពួក​គេ។

អ្នកស្រីបានគូសបញ្ជាក់​ថា៖​ «របាយការណ៍មួយនេះ គ្រាន់តែជារបាយការណ៍មួយជ្រុងតូចនៃការរកឃើញក្នុងការសម្ភាសន៍កម្មករនិយោជិកចំនួនជាង១០ក្រុមហ៊ុន ហើយកម្មករនិយោជិក​ពួកគាត់ឆ្លើយតបតាមសភាពជាក់ស្តែងដែលកើតមាននៅក្នុងក្រុមហ៊ុនរបស់ពួកគាត់។

តែយ៉ាងណា អ្នកស្រីថា​ ការដាក់ញត្តិរបស់សហជីពណាមួយ គឺជាការយល់ឃើញរបស់ពួកគាត់ ខណៈអ្នកស្រីយល់ថា របាយការណ៍របស់សង់ត្រាល់ មិនមានការប៉ះទង្គិច​អ្វីធ្ងន់ធ្ងរ​នោះទេ ដោយ​សារ​តែ​រដ្ឋាភិបាល​ក៏មានរបាយការណ៍មួយផ្សេងទៀត ហើយខាងអង្គការ​ ILO ក៏​មាន​របាយការណ៍​របស់​គេមួយ​ទៀតដែរ។

អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ការ​ដាក់ញត្តិរបស់សហជីពណាមួយនោះ ជា​ការ​សម្តែង​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​បង្ហាញ​ពី​លំហរសេរីភាពសហជីពនៅកម្ពុជា​មានភាពទូលំទូលាយ។

លោកយល់ឃើញ​ថា អ្វីដែលសហជីពដ៏ច្រើនលើសលុប​ កំពុង​តវ៉ាចំពោះរបាយការណ៍​របស់​អង្គការ​​សង់​ត្រាល់នេះ​ ព្រោះពួកគេយល់ថា ​របាយការណ៍សង់ត្រាល់ មានលក្ខណៈបំភ្លើសពីការ​ពិត​ ដែលប៉ះពាល់ដល់សហជីព បង្កឱ្យមានការរើសអើងសហជីព និងប៉ៈពាល់ដល់ការបញ្ជាទិញពីកម្ពុជា និងកម្មករនិយោជិត។

លោកមានប្រសាសន៍ថា៖ «[យោងតាម]ILO បានវាយតម្លៃពីភាពល្អប្រសើរនៃសេរីភាពសហជីព លក្ខខណ្ឌការងារ ប្រាក់ឈ្នួល បសស និងការនាំចេញ តែសង់ត្រាល់បែរជាជំទាស់របាយការណ៍ ILO ទៅវិញ។ តើចំណេញដល់កម្ពុជាឬទេ? ដូច្នេះសង់ត្រាល់ត្រូវដោះស្រាយជាមួយសហជីពដែលកំពុងតវ៉ា»។​

កាលពីថ្ងៃទីថ្ងៃ​ទី១៤ ខែមិថុនា សហជីពសហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា​​ប្រមាណ ១០០នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រ​ឆាំ​ង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (Central) ចំពោះការចេញផ្សាយ​​របាយការណ៍​មួយ​ស្តី​អំពី​ការ​រារាំង​សេរីភាព​របស់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជាថាមាន​ចរិត​អុជអាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត។

ដោយឡែក សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ នេះដែរ ដោយចោទប្រកាន់ថាជារបាយការណ៍បំប៉ោងបញ្ហា បំភ្លៃការពិត និងខុសពីស្ថានភាពសហជីពនៅកម្ពុជា។

សេចក្តីថ្លែងការណ៍នោះបន្ថែមថា  របាយការណ៍របស់សង់ត្រាល់មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO B​​​F​C និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយ ដោយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភា​​ព​ជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ ប៉ុន្តែគឺជារបាយការណ៍ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត​។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«សង់ត្រាល់» នេះគឺជាអង្គការមួយក្នុងស្រុកដែលបង្កើតឡើងដើ​ម្បី​​​​ផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងជាស្ថាប័នឯករាជ្យ មិនរកប្រាក់កម្រៃ ហើយបំពេញការ​ងារ​ដោយ​គាំទ្រ និងចងក្រងក្រុមអ្ន​កធ្វើការតាម​រ​យៈ​ការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយ​​ផ្សេងៗ ដើម្បីទទួលបានអភិបាលកិច្ចប្រកប​ដោយ​តម្លាភា​​​ព ការគោរពសិ​ទ្ធិកា​​រងារ និង​សិទ្ធិមនុស្ស៕

ពលរដ្ឋនៅឃុំកោះស្នែង​​ស្នើ​អាជ្ញាធរ​​តភ្ជាប់​បណ្តាញ​អគ្គិសនី​និង​ទឹក​ស្អាត​ ខណៈនៅទី​នោះ​ពុំទាន់​មាន​​ហេដ្ឋារចនា​សម្ព័ន្ធ​​គ្រប់​​គ្រាន់​
ប្រជាពលរដ្ឋមួយចំនួននៅឃុំកោះស្នែង​ ដែលជាតំបន់​ដាច់ស្រយ៉ាលមួយនៅ​ខេត្តស្ទឹងត្រែង ស្នើដល់អាជ្ញាធរ ពន្លឿនការ​តភ្ជាប់បណ្តាញអគ្គិសនី និង​ទឹកស្អាត ​ដល់​តំបន់​របស់​ពួក​គាត់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ និង​បម្រើការដល់​វិស័យទេសចរណ៍ក្នុង​តំបន់។

អ្នកស្រី កន សំដន អះអាងជា​ប្រជាពលរដ្ឋរស់នៅ​ភូមិ​កោះ​ស្នែង ឃុំកោះស្នែង ស្រុក​បុរីអូរស្វាយសែនជ័យ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ថា នៅក្នុងឃុំកោះស្នែង នៅមិនទាន់មាន​អគ្គិសនីប្រើប្រាស់​នៅឡើយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការ​លំបាក​ក្នុងជីវភាពរស់នៅ។ ​​អ្នកស្រីបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋប្រើប្រាស់​បន្ទះសូឡា​ ដើម្បីទាញយកអគ្គិសនី​ពី​ព្រះអាទិត្យ​មកប្រើប្រាស់ ប៉ុន្តែនៅរដូវវស្សាម្តងៗ ការប្រើប្រាស់សូឡានេះជួបប្រទះនឹងកង្វះខាត។

អ្នកស្រីត្អូញត្អែរថា៖ «សូឡា វាផ្តោតទៅលើថ្ងៃ [ព្រះអាទិត្យ] រដូវភ្លៀងចឹងវាផ្តល់អត់គ្រប់គ្រាន់នោះទេប្រើបាន​តែ​អំពូល​មួយ​ទៅ​ពីរ បើ​កង្ហារវិញ វាអត់បានដល់មួយយប់ទេ ពាក់កណ្តាលម៉ោងមួយ ឬពីរអី​ រលត់​ហើយ»។

ករណីនេះ អ្នកស្រី កន សំដន ស្នើដល់​អាជ្ញាធរ​ខេត្ត និងស្ថាប័នពាក់ព័ន្ធ ពន្លឿន​ការ​​​តភ្ជាប់​បណ្តាញ​អគ្គិសនី និង​​ទឹក​ស្អាត​ សម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ និង​សម្រាប់​ទាក់ទាញផ្នែកទេសចរណ៍ផងដែរ ខណៈតំបន់នោះ ក៏មានសក្តានុពល​ផ្នែក​អេកូ​ទេសចរណ៍ ឬទេសចរណ៍បែបធម្មជាតិ​​ផង​ដែរ។

ស្រដៀងគ្នានេះដែរ លោក លឹម សៃ ​តំណាងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន​ បាន​​ឱ្យដឹ​ងដែ​រ​​ថា កន្លង​មក លោកធ្លាប់លឺថា មានការ​ដាក់បង្គោលអគ្គិសនីជាបណ្តើរៗ ទៅកាន់តំបន់នោះ ប៉ុន្តែ​ដោយសារ​ដល់រដូវវស្សា ទើបមានការផ្អាកការ​បោះបង្គោល​ជាបណ្តោះអាសន្នសិន។ លោក​បន្តថា នៅពេលដែលមិនមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ វា​ក៏បានជះឥទ្ធិពល​មិន​ល្អដល់វិស័យទេសចរណ៍នៅតំបន់នោះ​ផងដែរ ហើយប្រជាពលរដ្ឋ ក៏​ជួបការលំបាកក្នុងការ​រស់នៅ។

លោកថា៖ «[ការប្រើប្រាស់អគ្គិសនី]អត់គ្រប់ទេ ខ្លះគ្រប់ ខ្លះអត់ទៅ បើយើង​ប្រើ​ទ្រង់ទ្រាយធំទៅ ក៏អត់បានដែរ ទោះ​បី​អាគុយ​ហ្នឹង​រកខូច​ប្រើប្រាស់បានតែពេលថ្ងៃទៅ ពេលយប់ម៉ោង៧​ទៅ​ក៏អស់ភ្លើង[អគ្គិសនី]ចឹងទៅណា […]  អគ្គិសនីវាអត់តាំងពីដើមមក វាប៉ះពាល់​ ក៏ដូចជាចង់ប្រើប្រាស់ដូចគេដូចឯង ក៏ប៉ុន្តែដូចយើងកន្លែងហ្នឹង​អត់បាន យើងគិតតាមអត់ បើវាខ្វះខាត​តាំងពីយូរមកហើយ ក៏ទ្រាំរស់នៅតាមហ្នឹងទៅ»។

អភិបាលស្រុកបូរីអូស្វាយសែនជ័យ លោក លី មីនា មានប្រសាសន៍ថា ឃុំកោះស្នែង​នេះ ជាតំបន់កោះ ហើយ​​អាជ្ញាធរអគ្គិសនី​ ក៏បាន​ចុះសិក្សា និង​រៀបចំ​ផែន​ការ​រួចហើយ​ថា នឹង​មានការ​តភ្ជាប់បណ្តាញអគ្គិសនីទៅកាន់តំបន់ទាំងនេះ នៅក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ២០២៥​ខាងមុខ​នេះ។ លោក​បន្តថា ភូមិកោះកី និងភូមិជាំធំ ដែលជាភូមិ២ ក្នុងចំណោមភូមិចំនួន៤ ក្នុងឃុំ​នេះ គឺ​​មានការ​ដាក់បង្គោល និង​តខ្សែចរន្ត​អគ្គិសនីរួចហើយ នៅចាំតែ​ប្រជាពលរដ្ឋ​សហការគ្នា​ក្នុងការ​ដាក់​ពាក្យ​ស្នើ​ទៅអាជ្ញាធរអគ្គិសនី ដើម្បី​​តបណ្តាញ​​ទៅកាន់ផ្ទះរបស់ពួកគាត់តែប៉ុណ្ណោះ។

លោកថ្លែងថា៖ «ឥលូវនេះ អាជ្ញាធរអគ្គិសនីក្នុងឆ្នាំ២០២៤ បានរៀបចំតភ្ជាប់ទៅឱ្យ​ហើយ ក៏ប៉ុន្តែត្រូ​វឆ្លងទន្លេទៅ ហើយ​គេសិក្សារួច​ហើយ​ថា​គេនឹង​ដាក់បង្គោលឡើងទៅលើកោះហ្នឹង​ហើយ»។

ប្រធានក្រុម Hotline អង្គភាពអគ្គិសនីកម្ពុជានៅខេត្តស្ទឹងត្រែង​ លោក ​នន សំណាង បានឱ្យ​ដឹងដែរ​​ថា​ ការយឺតយ៉ាវក្នុងការ​តបណ្តាញអគ្គិសនីនៅតំបន់នោះ ដោយសារតែ​ឃុំកោះស្នែង ជាតំបន់កោះ ដែលពិបាកក្នុងការ​តភ្ជាប់បណ្តាញ។ តែយ៉ាងណា លោកថា ក្រុមហ៊ុនម៉ៅការ​តបណ្តាញអគ្គិសនីដែលទើបតែដេញថ្លៃបានក្នុងឆ្នាំ២០២៤នេះ បានចុះទៅចាក់គ្រឹះសម្រាប់​ដាក់​បង្គោលអគ្គិសនីហើយ។

លោក​ថ្លែង​ថា៖«មូលហេតុដែលមិនមានភ្លើងនៅតំបន់ហ្នឹង គឺសំខាន់លើកញ្ចប់ថវិកា ហើយមួយរយៈចុងក្រោយនេះក៏មានវិបត្តិសេដ្ឋកិច្ចខ្លាំងផងដែរ ហើយវាធ្វើឱ្យ​ប៉ះពាល់​គម្រោងទាំងអស់​ក្នុងការសាងសង់បណ្តាញអគ្គិសនី បណ្តាញ​បញ្ជូន​អីអស់ហ្នឹង​»។

បើតាម លោក នន សំណាង នៅក្នុងខេត្តស្ទឹងត្រែងនេះ មានការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់លំនៅឋាន​ប្រជាពលរដ្ឋ​​ប្រមាណ ៦១ភាគរយហើយ ហើយ​តំបន់ដែលនៅសល់ នឹង​មានការ​តភ្ជាប់​ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​​​អាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា​ មានប្រសាសន៍ថា នៅតំបន់មួយចំនួនក្នុងខេត្តនេះ ពិតជានៅមានកង្វះខាតនូវអគ្គិសនី និង​ទឹកស្អាតប្រើប្រាស់ពិតមែន ដែលករណីនេះ លោកជំរុញឱ្យអាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយ។ លោកថា នៅពេលដែលមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ នោះនឹងអាច​ជួយ​លើក​ស្ទួលជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​ជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរកាន់​តែច្រើន​ទៅកាន់តំបន់ទេសចរណ៍បែបធម្មជាតិនេះ។

លោក​ថា៖ «ជាទូទៅខាងអគ្គិសនីកម្ពុជា គឺជាអង្គភាពមួយក្នុងការស្វយ័តទទួលខុសត្រូវ និងជាអ្នកស្វែងរកប្រាក់​ចំនេញ​ ចឹង​ជានិយ័តករពាក់កណ្តាល​រដ្ឋ ឯកជន​ក៏ពួកយើងសំណូមពរថា ឱ្យ​ពួកគាត់​សិក្សាស្វែងយល់ទៅលើតម្រូវការបស់ប្រជាពលរដ្ឋ ជាពិសេសអគ្គិសនី​សម្រាប់ប្រជាពលរដ្ឋហ្នឹង ធ្វើយ៉ាងណាឱ្យ​មានតម្លាភាព ជាជាង​ការ​ប្រើប្រាស់​ផ្គត់​ផ្គង់​អគ្គិសនី​ទៅតែតំបន់ដែល​មានការវិនិយោគ ក៏ដូចជាដីសម្បទាន និងមិនការអើពើដល់​ប្រជាពលរដ្ឋនៅក្បែរតំបន់ទាំងអស់នោះ»។

ចំណែក នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ​​សង្កេត​ឃើញថា សម្រាប់ថវិកា​​ជាតិ​ដែល​បញ្ចេញទៅថ្នាក់ក្រោមជាតិ មានការកើនឡើង ប៉ុន្តែក្រោយមករដ្ឋាភិបាល បានចេញសារាចរមួយ ដោយ​ណែនាំឱ្យមានការ​ប្រើប្រាស់​​ថវិកា​នៅថ្នាក់​ក្រោម​ជាតិ​ ឱ្យ​មានកម្រិត និង​មាន​ប្រសិទ្ធភាពខ្ពស់​ ដែលនេះអាចជាការ​រិតត្បិតមួយ ស្របពេល​ដែលកំណើន​​សេដ្ឋ​កិច្ច និងការប្រមូលពន្ធមានការ​ថយចុះ។ ករណីនេះ លោកថា អាចជាការ​ជះឥទ្ធិពល​ដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅថ្នាក់ក្រោម​ និងថមថយនូវការពង្រីកគម្រោង​អភិវឌ្ឍន៍ធំៗ។

លោក​ថ្លែងថា៖ «ជាទូទៅ នៅតាមទីជនបទ​ មិនទាន់ភ្លើងរដ្ឋ ទឹករដ្ឋនោះទេ ប៉ុន្តែមានក្រុមហ៊ុនឯកជនដែលគេ​វិនិយោគ ក្រុមហ៊ុនខ្លះ​ពួក​គាត់​មិន​មាន​​ថវិកា​សម្រាប់​ពង្រីក​ច្រើន​នោះ​ទេ​ ជាពិសេសទីជនបទហ្នឹង ការ​ពង្រីក​ហេដ្ឋារចនា​សម្ពន្ធ័​​ហ្នឹង​​ថ្លៃ ដែលក្រុមហ៊ុនឯកជនខ្លះ គាត់មានថវិកា​វិនិយោ​​គ​ច្រើន​ ទាមទារឱ្យ​មានកិច្ចសហការជាមួយរដ្ឋពង្រីក​នឹងខ្សែរ បណ្តាញអគ្គិសនីទឹកនឹងទៅតាមភូមិដាច់ស្រយាលបាន»។

បើតាម មេឃុំកោះស្នែង ​លោក  វ៉ាន់ សុំផន ក្នុងឃុំនេះ​មានភូមិចំនួន៤ ក្នុងនោះមាន ភូមិ​កោះកី ភូមិ​ជាំធំ ភូមិកោះស្នែង និងភូមិកោះស្រឡៅ ដែល​មានប្រ​ជាពលរដ្ឋរស់នៅសរុប​​​​​ជាង ៣ ២០០នាក់ ឬស្មើជាង ៥៧០គ្រួសារ៕

សហជីពមើលឃើញកម្ពុជានៅបន្តមានឱនភាពផ្នែកសេដ្ឋកិច្ចខណៈWorldBankរកឃើញមាន​​កើ​​​​ន​​ឡើង
ក្រុមសហជីពឯករាជ្យ អះអាងថាកម្ពុជានៅបន្តមានឱនភាពផ្នែកសេដ្ឋកិច្ចដុនដាប់នៅឡើយ ស្របពេ​​ល​​ដែ​​ល​​ធនាគារពិ​ភ​​ព​លោករក​​ឃើញថាសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញបណ្តើរៗក្នុងរង្វង់ជិត៦ភាគរយ តា​​ម​​រ​​យៈ​​​កា​​រ​នាំចេញផ្នែកវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវិស័យទេសចរណ៍។

ប្រតិកម្មពីសំណាក់ក្រុមសហជីពឯករាជ្យនៅពេលនេះ ធ្វើឡើងក្រោយពេលដែលធនាគារពិភពលោក បា​​ន​ចេញរ​​បា​​យ​​ការណ៍ នៃការអង្កេតរបស់ខ្លួន កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដែលរកឃើញថាសេ​​ដ្ឋកិច្ចកម្ពុ​​ជា​បន្តងើបឡើងវិញពីរង្វង់៥,៦ភាគរយ សម្រាប់ឆ្នាំ២០២៣ ឡើងមក៥,៨ភាគរយ នៅក្នុងឆ្នាំ២០២៤។

យ៉ាងនេះក្តី ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ទទួលស្គាល់ថាការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឃើញថាមានការកើនឡើងពិតមែន។ហើយនៅដើមឆ្នាំ២០២៤ នេះស្ថានភាពរោងចក្រមានដំណើរការល្អ និងមានក្រុមហ៊ុនបញ្ជារទិញច្រើ​​នជាងមុន។ប៉ុន្តែ សម្រាប់វិស័យរោងចក្រមួយនេះនៅតែបន្តមានបញ្ហាកើតឡើងដែលនៅក្នុងនោះមានដូចជា នៅក្នុងកំឡុងឆ្នាំ ២០២៤ រោងចក្រត្រូវភ្លើងឆេះ និងនៅតែមានរោងចក្របន្តបិទទ្វារ។មួយវិញទៀតប្រាក់ខែគោលរបស់កម្មករមិនអាចឆ្លើយតបស្ថានភាពនៃការចំណាយនាពេលបច្ចុប្បន្នបានដូចមុនដដែល​​។

លោកបន្តថា៖«បើយើងពិនិត្យទៅលើបញ្ហាប្រាក់ឈ្មួលនៅក្នុងវស័យនេះយើងឃើញបើទោះបីប្រាក់ឈ្មួយមិនអាចឆ្លើយតបទៅនឹងស្ថានភាពនេះការចំណាយរស់នៅបាន​ ប៉ុន្តែនៅក្នុងយុទ្ធការនៃការតម្លើងប្រាក់ឈ្មួលសម្រាប់ប្រទេសកម្ពុជាមានការចរចារតម្លើងប្រាក់ឈ្មួលជារៀងរាល់ឆ្នាំ ពាក់ពន្ធ័ទៅនឹងការរើសអើងសេរីភាពសហជីបដែលខ្ញុំនៅតែជួបប្រទះនោះគឺការរើសអើងអំពីសំណះភាគីនិយោជក»។

ហាក់មិនខុសគ្នាទេ ប្រធានសហភាពការងារកម្ពុជា (CLC)លោក គង់ អាទិត្យ​ ​ឯកភាពថា ការងើបឡើង​វិញ​​បណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យវាយនភ័ណ្ឌរោងចក្រកាត់ដេរក៏ពិតមែន ក៏ប៉ុន្តែបញ្ហាប្រាក់​​ខែ​​ក​​​ម្មកររោងចក្រ នៅតែរកឃើញថាមិនទាន់អាចបំពេញទៅតាមតម្រូវការចាំបាច់ នៃការឡើងថ្លៃទំ​និញ​នៅ​​​​លើ​​ទីផ្សារបាននៅឡើយ។

ជាងនេះទៀត នៅក្នុងវិស័យកាត់ដេរមួយនេះដើម្បីឲ្យមានការប្រសើរឡើងត្រូវតែមានភាពទាក់ទាញក្រុមហ៊ុ​​នធំៗមកវិនិយោគកាន់តែច្រើនឡើងដែលចាប់អារម្មណ៍បញ្ជាទិញដែលនៅក្នុងនោះប្រទេសកម្ពុជានិងធានាស្ថេរភាពនៅក្នុងឧស្សាហកម្មកាត់ដេរបន្ថែមទៀត ហើយជាពិសេសទៅទៀត​នោះត្រូវតម្លើងប្រា​​ក់​ឈ្មួ​​ល​​សម្រាប់កម្មកររោងចក្រ ឱ្យបានថ្លៃខ្ពស់ជាងបច្ចុប្បន្ននេះ ទើបពួកគេអាចរស់ដោយសមរម្យបាន។

លោកបន្តថា​៖ «ការតម្លើងប្រាក់ខែរជារឿងសំខាន់ ប្រសិនជាយើងធ្វើឲ្យសុខភាពកម្មករកាន់តែប្រសើរឡើ​​ង ប្រាក់ឈ្មួយកាន់តែប្រសើរឡើងជំនាញរបស់ពួកគាត់[កម្មករ]កាន់តែប្រសើរឡើងនឹងអាចធ្វើឲ្យ ស្នេរ​​ភា​ព សន្តិភាពកាន់តែបន្តទៅមុខកុំឲ្យមានបញ្ហា ក្នុងវិស័យមួយនឹងអីចឹងខ្ញុំជឿជាក់ថាអាចធ្វើមានការប្រ​​កួ​ត​​​ប្រជែងខ្ពស់ មាននិរន្តភាពទៅឈានទៅមុខខ្ពស់ដែលយើងចង់បានទៅមុខទៀត»។

បើទោះបែបណា របាយការណ៍ដែលចេញដោយធនាគារពិភពលោក កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជាបាន កើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ដោ​យ​សារតែការ ងើ​​ប​ឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះយ៉ាងណាក្តី។

មិនតែប៉ុណ្ណោះ វិស័យនាំចេញទំនិញ និងសេវាកម្មរបស់កម្ពុជា បានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចកើ​ន​​ឡើ​​ងបន្ថែមទៀត នៅកម្រិត៦.១ភាគរយ នៅឆ្នាំ២០២៥ និង ៦.៤ភាគរយ នៅឆ្នាំ ២០២៦។កត្តានៃការ​​​កើ​​នឡើងនេះ ដោយសារតែកា​​រប្រសើរឡើងវិញលើការនាំចេញ ផ្នែកវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរណ៍។

ប្រធានគ្រប់គ្រងធានាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានលើកឡើងនៅក្នុងនៅក្នុងពិធីសម្ពោធ របាយការណ៍នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ ថា៖ «ដើម្បី រក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូ ហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហសារពើពន្ធ និងការ ការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។

បន្ថែមពីលើនេះលោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៍មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានឆ្លើ​​​យ​តបថាចំពោះរបាយការណ៍មួយនេះជាការលើកឡើងស្រាវជ្រាវសម្រាប់ធនគារពិភពលោកដែលបានរកឃើញ និងសិក្សារបស់ប្រទេសកម្ពុជា។ប៉ុន្តែក្នុងនាមស្ថាប័នផ្នែកហិរញ្ញវត្ថុអន្តរជាតិមួយនេះ នឹងមិនតបតចំ​​ពោះ​​កា​ររិះគន់ចំពោះរបកគំហើញរបស់ខ្លួននោះឡើយ។

លោកបន្តថា៖ «World bank បាននិយាយអំពីរទៅលើរបាយការណ៍របស់យើង យើងអត់ប្រតិកម្មទៅលើការកឃើញការលើកឡើងរបស់អ្នកផ្សេងនោះទេហើយអ្វីដែលយើងចេញវាការរកឃើញរបស់យើង»។

នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ក្រៅពីបានព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ដែលងើបឡើង​​វិញប​ណ្តើរៗ តាមរយៈការនាំចេញទំនិញផ្នែករោងចក្រកាត់ដេរហើយ ស្ថាប័នអន្តរជាតិផ្នែក​ហិរញ្ញវត្ថុអន្ត​ជា​តិ​​មួយនេះ ក៏បានបង្ហាញដែរចំពោះនិន្នាការ នៃការប្រែប្រួលផ្នែកសេដ្ឋកិច្ចនេះ គឺការមកដល់របស់ភ្ញៀវទេ​​ស​​​ច​​​រអន្តរជា​​តិដែលមានភាពប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤ភាគរយ នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បា​​នងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញ កសិកម្ម នៅតែមា​​នភាពធន់ល្អ។

យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា យល់ស្របថាចំពោះការរកឃើញរបស់ធនាគារពិភ​​ព​លោក ដោយសារតែការព្យាករណ៍របស់ធនាគារពិភពគឺធ្វើឡើងមានស្តង់ដាបច្ចេកទេស ដែលគួរឱ្យជឿ​​ទុកចិ​ត្តបាន​។លោកបន្តថា កា​​​​​​រលើកឡើងមួយនេះគឺស្រដៀងគ្នាការលើកឡើង រវាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជាដែរ។

លោកបន្តថា​៖ «ទៅការព្យាករណ៍សេដ្ឋកិច្ចគេធ្វើឡើងតាមលក្ខណៈបច្ចេទេស ការព្យាករណ៍យ៉ាងម៉េចគឺវាចឹងហើយវាមិនខុសគ្នាទេគឺរវាងធនាគារពិភពលោក​ ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសេដ្ឋកិច្ចកម្ពុជា»។

គេសង្កេតឃើញថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់អាស៊ានបានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាប​ន្ទា​​​​ប់ពីសហរដ្ឋអាមេរិក។លើសពីនេះទៀត ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យ​​ផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះដូចគ្នាដែរ។

ក្រៅពីនេះ អតិផរណាបានធ្លាក់ចុះស្ថិតក្នុងកម្រិតសូន្យសម្រាប់ខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែ​​ល​​គណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុន មកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។ បើទោះបែបណា សម្រាប់ក្រុមសហជីពឯករាជ្យ នៅតែមើលឃើញថា ដើម្បីធានាបាននូវកម្រិតសេដ្ឋ​​​កិច្ចអា​​ច​រ​​ក្សាបាននៅក្នុងរង្វង់កម្រិតជាងក្នុងនាមជាង៦ភាគរយ លុះត្រាតែរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យ​​មា​នប្រសិទ្ធិភាព ជាពិសេសគោរពដោយម៉ឺងម៉ាត់ចំពោះអនុសញ្ញាអន្តជាតិ និងកតិកាសញ្ញាដទៃទៀត ដែល​​កម្ពុ​​ជាក៏ជារដ្ឋភាគីមួយដែរ នៃអនុសញ្ញាអន្តរជាតិទាំងនោះ៕

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការដើម្បីបើកការស៊ើបអង្កេតដោះលែងអ្នកទោសនៅខេត្តស្ទឹងត្រែង
ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចម្រុះមួយឡើង ក្រោយពីរកឃើញភាពមិនប្រ​​​ក្រតីក្នុងសំ​ណុំ​​​រឿ​​ង​​ឆ្ល​​ងដែនដោយខុសច្បាប់ដែលតុលាការខេត្តស្ទឹងត្រែងសម្រេចដោះលែង​​ទណ្ឌិ​​ត​​ជនជាតិចិន៨នាក់ ឱ្យនៅ​​ក្រៅ​​ឃុំ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ  បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា មូលហេតុដែលឈានទៅដល់ការប​​ង្កើតគណៈកម្មការនេះឡើងដោយសារសង្កេតឃើញមានភាពមិនប្រក្រតី ចំ​​ពោះការរអនុវត្តនីតិវិធី​​រប​ស់​​តុលាការខេត្តស្ទឹងត្រែង។លោកបន្តថាជនជាតិចិនទាំង៨នាក់ ដែលលួច​​ឆ្ល​​ង​​​​​ដែ​ន​ដោយខុសច្បាប់ចូលទឹកដីកម្ពុជាត្រូវ​បា​​នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តែក្រោយ​​ម​​ក​អ្ន​​ក​​ទាំ​​ងនោះ​​ត្រូ​​វដោះលែ​ងវិញដោយស្ងាត់​ៗ​។​​

លោកបានប្រសាសន៍ថា«[ក្រសួងមហាផ្ទៃ]ទទួលស្គាល់ថាជនល្មើសដែលមានបំណងក្នុងលួចឆ្លងដែលនៅតែមានដើម្បី[ជនល្មើស] កេចវេស ពីសមត្ថកិច្ច​កិច្ចជំនាញពីព្រោះព្រំដែនរបស់យើងមិនបានធ្វើរបងដូ​​ច​​​ផ្ទះរបស់យើងទេ ដែលអាចការឆ្លងព្រំដែនបាន » ។

ជនជាតិចិនទាំង៨នាក់ រកឃើញថាបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ តាមច្រកទ្វារ​ព្រំ​​ដែ​​ន​​អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ក្រោយចាប់ខ្លួន ជនអន្តោប្រវេសន៍ទាំង៨នាក់នោះ ត្រូវបានចៅ​ក្រ​ម នៃសាលាដំបូង និងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង សម្រេចឱ្យដោះលែងដោយស្ងាត់ៗ កាលពីថ្ងៃ​ទី២​៧​ ខែ​​កុម្ភៈ ឆ្នាំ២០២៤។

ក្រោយរកឃើញពីភាពមិនប្រក្រតីនេះកើតឡើង គណៈកម្មការចំពោះកិច្ចនេះ ត្រូវបាន​ក្រសួងមហា​​ផ្ទៃបង្កើ​តឡើ​ងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤​ ក្រោ​​យ​​ពីរកឃើញថា ការអនុវត្តនីតិវិធីរ​បស់តុលា​ការ​ជាន់​ទា​​បនេះ និងពន្ធនាគារខេត្តស្ទឹងត្រែង សម្រេច​ដោះ​​​លែ​ង​​ជន​​ជា​​តិចិនដោ​យស្ងាត់ៗ​។តាមរយៈសេ​ចក្តីជូន​ដំ​​ណឹ​​​ងរបស់ខ្លួន គណៈកម្មការចម្រុះនេះ នឹង​​ត្រូវបើ​ក​​​​កា​​រស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងរកឱ្យ​ឃើញពីមូលហេតុនៅពីក្រោយ នៃការដោះលែង​​ទ​​ណ្ឌិ​​​ត​​ដែលជានជាតិចិនទាំងនោះ។

បើតាមអំណាច នៃគណៈកម្មការចំពោះកិច្ចដែលមានសមាជិក១២នាក់ មកពីស្ថាប័នក្រសួងមហាផ្ទៃ ក្រសួ​ង​យុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារផង គឺមានភារៈកិច្ចបន្ថែមទៀតគឺ ស្រាវជ្រាវរក​​ដីកាប​​ង្គាប់​​ឱ្យ​​ដោះ​​លែ​​ង ដែលចេ​​ញ​​ដោយតុលាការខេត្ត និងលិខិតដែលចេញដោយពន្ធនាគារ បើកផ្លូវឱ្យមានការ​ដោះ​លែ​​ង​​ទ​ណ្ឌិ​ត​​ដែល​​ជា​​ជា​​តិចិន​​ទាំង៨នាក់នោះ។

គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះ ពីប្រធានពន្ធនាគារខេ​ត្ត​​ស្ទឹ​ង​ត្រែ​ងបាននៅឡើយទេ នៅថ្ងៃនេះ ខណៈលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធក្នុង​ការ​​អ​​ត្ថាធិប្បាយដោយលោកបញ្ជាក់ថា ជាប់រវល់ប្រជុំ។

ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ គិតមកដល់ពេលនេះ មិនដឹងថាតើ​គ​​ណៈ​​​កម្ម​​ការចំពោះកិច្ចនេះ នឹងមានចំណាត់ការបែបទេ ប៉ុន្តែគ្រាន់តែដឹងថានីតិវិធីខាងតុលាការ គណៈក​​ម្ម​ការចម្រុះនេះ បានអនុវត្តបណ្តើរៗខ្លះហើយ។

លោកបន្តថា៖«នីតិវិធីខាងក្រសួងកំពុងតែដំណើរការ អានឹងអត់ទាន់បានដឹងថាក្រសួងមានចំណាត់ការ​​យ៉ា​ងម៉េចទេ ដឹងតែចំណាត់ការខាងសាលាដំបូង » ។

យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានប្រាប់ Newsroom Ca​​m​b​o​​d​i​​a ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃក្នុងដែលបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បី​ស៊ើបអង្កេតរកឱ្យឃើ​ញ​​ពី​​មូ​​​​ល​ហេតុពីក្រោយនៃការដោះលេ​​ងជនជាតិចិននេះ ថាតើ​មានពាក់ព័​ន្ធករណីបែប​​ណាឱ្យបា​នប្រា​កដ​​។

លោកបន្តថា៖«ករណីនេះគិតថាជារឿងមួយដែលគួរឲ្យបារម្មណ៍យើងដឹងហើយថាឧក្រិដ្ឋជនតំបន់យើងឥឡូវ​អាចនិយាយថាច្រើនតែពាក់ពន្ធ័ ជាពិសេសការជួញដូរមនុស្ស គ្រឿងញៀន ហើយនឹងការលេងល្បែងឆបោក »។

បើតាមលោក ប៉ិច ពិសី ចំណុចដែលសំខាន់គឺការពង្រឹងការអនុវត្តច្បាប់ និងស្រាវជ្រាវរកការពិតឱ្យ​ឃើញ​ថា​​តើ​​អ្វីដែលជាមូលហេតុចម្បង​នាំឱ្យមានការដោះលែងជនជាតិចិនទាំងនោះ។ម្យ៉ាងវិញទៀត ការបង្កើ​​ន​កិ​ច្ច​​​​​ស​ហប្រតិបត្តិប្រឆាំងបទល្មើសទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាជម្រើសមួយដ៍ល្អ ក្នុងកា​រប្រ​យុ​ទ្ធ​​ប្រឆាំងការឆ្លងដែនដោយខុសច្បាប់។ហើយទាំងនេះក៏ជាផ្នែកមួយនៃការកាត់បន្ថយ​ឧក្រិដ្ឋកម្មផ្សេងៗ​ទៀ​​​​​តដែ​រនៅកម្ពុជា៕

មន្ត្រីនាំពាក្យ រំលឹកដល់អ្នកសារព័ត៌មានត្រូវ​​ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និង​ផ្សព្វផ្សាយព័ត៌មានពិត
មន្ត្រីអ្នកនាំពាក្យ​ក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញ និងផ្សព្វផ្សាយព័ត៌មានពិត ដែលជាការរួមចំណែក​​លើកកម្ពស់វិស័យ​សារព័ត៌មាន និង​បញ្ចៀសនូវរាល់​បណ្តឹង​ ខណៈ​​ក្នុ​ង​​ឆ្នាំ​​២០២​៣​កន្លង​ទៅ ក្រសួងបាន​ដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន​​ជាង ៤០ករណី។

ការក្រើនរំលឹកនេះ បានធ្វើឡើងក្រោយពី​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ​កាត់ ខេម​បូចា បានចេញរបាយការណ៍មួយកាលពីចុងខែមករា ឆ្នាំ២០២៤ ស្តីពី​ស្ថានភាពសារព័ត៌មាន​នៅកម្ពុជា (ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣) ដោយរកឃើញថា អ្នកសារព័ត៌មាន​នៅកម្ពុជា នៅតែបន្តប្រឈមមុខនឹងការយាយី ខណៈពួកគេព្យាយាមធ្វើសេចក្តីរាយការណ៍អំពីបញ្ហា​ និងព្រឹត្តការណ៍​រស៊ើបនៅក្នុងប្រទេស​ ក្នុងនោះត្រឹមរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន​ ៨នាក់ ក្នុងចំណោម ៩ករណី បានរងនូវ​ការប្រឈមផ្នែកផ្លូវច្បាប់ ការគំរាមកំហែង និងការបំភិតបំភ័យ។ ក្នុងរបាយការណ៍នោះ ​ខេមបូចា បន្តថា អ្នកសារព័ត៌មាន នៅតែ​ភ័យខ្លាច​​បញ្ហា​​ផ្លូវ​ច្បាប់ និងការគំរាមកំហែង​តាមរូបភាពផ្សេងៗ ពីសំណាក់អាជ្ញាធរ​ និងអ្នកពាក់ព័ន្ធ​ ​នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្វាគមន៍ចំពោះការចេញរបាយការណ៍នេះ ដោយថា នេះ​ជាផ្នែកមួយនៃការកត់ត្រានូវរឿងរ៉ាវដែលបានកើត​ឡើង ដែលអាចផ្តល់ជាធាតុចូលសម្រាប់ការតាមដាន ស៊ើបអង្កេតឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ដំណោះស្រាយណាមួយ។

លោកបន្តថា ​អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបាន​ចុះបញ្ជី ហើយ​ជួប​ប្រទះបញ្ហាណាមួយ​ ខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។

លោកថ្លែងថា​៖ «ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ​បានក្រើនរំលឹកដល់អ្នក​សារព័ត៌មាន និងអង្គភាពសារព័ត៌​មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វ​ផ្សាយព័​ត៌មាន​ពិត ខ្លឹមសារមានគុណភាព ពោលគឺ​ជាព័ត៌​មាន​គ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាព ដើម្បី​ធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ​ និងសង្គមជាតិទាំងមូល។

លោកមានប្រសាសន៍ថា៖ «សូមសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យ​​បន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាងទំនាក់ទំនងល្អជា​មួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយ​ត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និង​មិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួន​ជា​អ្នក​សារព័ត៌​មាននោះទេ»។

បើតាមលោក ទេព អស្នារិទ្ធ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានទទួល​ដោះស្រាយ​វិវាទរបស់អង្គភាពសារព័ត៌មាន​ចំនួន ៤៣លើក និងបានផ្តល់ជំនួយ​ប្រឹក្សាផ្នែកច្បាប់​ដល់​អង្គភារពសារព័ត៌មានចំនួន ៥០លើក។

ក្រៅពីនោះ លោកថា ក្រសួងបាន​និង​កំពុង​លើកកម្ពស់​គុណភាព​សារព័ត៌មាន តាមរយៈការពង្រឹង​ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មាន​ក្នុងការ​ចុះយកព័ត៌មាន និងអនុវត្តអាជីពជាអ្នកសារ​ព័ត៌​មាន ដើម្បីធ្វើឱ្យ​វិស័យសារព័ត៌មាន​ក្លាយជាវិស័យ​ស្នូល​មួយ​សម្រាប់ការអភិវឌ្ឍ​សង្គម​ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

នាយកប្រតិបត្តិ​អង្គការខេមបូចា លោក ណុប វី មានប្រសាសន៍ថា បើពិនិត្យមើលក្នុងស្ថានភាព​បច្ចុប្បន្ន អ្នកសារព័ត៌មាននៅតែបន្តរងការរឹតត្បិត និងការ​​គំរាមគំហែងទៅតាម​រូបភាព​ខុសៗ​ពីគ្នា និង​ទៅតាមទម្រង់នៃស្ថានភាពដែលពួកគាត់ជួបប្រទះ។ លោកក៏មើលឃើញដែរថា បច្ចុប្បន្ន ក៏នៅមាន​អ្នកសារព័ត៌មានមួយចំនួន​តូច នៅមិនទាន់គោរពវិជ្ជាជីវៈ និងក្រមសីលធម៌ផង​ដែរ ដែល​ករណីនេះ លោក​ស្នើ​យ៉ាង​​ទទូចដល់អ្នកសារព័ត៌មាន ត្រូវ​ពង្រឹងការអនុវត្តក្រមសីលធម៌​វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឱ្យ​វិស័យមួយនេះកាន់តែមានភាពប្រសើរឡើង។

លោកបានថ្លែងបន្ត​ថា៖ «អ្វីដែលយើងទាមទារឱ្យ​អាជ្ញាធរ រដ្ឋាភិបាលឱ្យ​គាត់ពង្រឹងនូវការពារការអនុវត្តច្បាប់ និងការការពារដល់អ្នកសារព័ត៌មាន រួមទាំងការផ្តល់មធ្យោបាយផ្សេងៗដើម្បីឱ្យ​ពួកគាត់អាចអនុ​វត្ត​ការងារកាន់តែប្រសើរឡើង»។

កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ខេមបូចា ក៏បានចេញរបាយការណ៍ឃ្លាំមើលប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដោយ​បានរកឃើញអ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤​​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ បាន​ប្រឈម​​មុខ​​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ​​២០២៣​ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​សកលត្រូវចាប់ផ្តើម​។

របាយការណ៍បន្តថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណីជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័​ត៌មា​ន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វ​​ផ្សា​យ​​អនឡាញ​ចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញា​ប័​​ណ្ណ នៅក្នុងឆ្នាំ២០២៣។ ប្រភពដដែលបន្តថា​ អ្នកសារព័ត៌មានតែងតែមានអារម្ម​​ណ៍​​ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០២៣ ​របស់​ ខេមបូចា​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោ​ច​ណាស់​ ៦ ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧ ​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។​

ចំណែក ​របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ​អ្នកកាសែត​​​គ្មាន​ព្រំដែន​ ក៏បានចាត់ចំណាត់ថ្នាក់​កម្ពុជា​នៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ប្រទេស នៅ​ឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀង ១៤២ ក្នុងចំណោម ១៨០ប្រទេស ដែលមានន័យថា បន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារ​ការ​កើនឡើង​នៃការ​ធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល​លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕

ក្រសួងការងារនឹង​ជួបស្ថាប័នពាក់ព័ន្ធ ដាក់ចេញយុទ្ធនាការ​បង្ការគ្រោះអគ្គិភ័យនៅតាមរោង​ចក្រសហគ្រាស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងជួបជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ នៅសប្តាហ៍​ក្រោយ ដើម្បីដាក់ចេញ​នូវ​វិធានការ​ និងធ្វើយុទ្ធនាការ​រួមគ្នា​ក្នុងការបង្ការ ទប់ស្កាត់ និង​ដោះ​ស្រាយ​បញ្ហាគ្រោះអគ្គិភ័យនៅតាមរោង​ចក្រ​សហគ្រាស។

គម្រោង​នៃការរៀបចំកិច្ចប្រជុំអន្តរក្រសួងនេះ បានធ្វើឡើង​ក្រោយពីមានហេតុការណ៍គ្រោះអគ្គិភ័យ​បានកើតឡើងនៅរោង​ចក្រយីដា ហ្គាមេន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹក​​ថ្ងៃទី១៨ ខែមករា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បាន​លើកឡើងថា គ្រោះអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុ​គីមី​សម្រាប់បោកគក់​នៃ​រោង​ចក្រ យីដា ហ្គាមេន បានបណ្តាលឱ្យ​កម្មករនិយោជិតរងគ្រោះ​ចំនួន ២១នាក់ ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ម្នាក់ បន្ទាប់ពីបានបញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

ក្រសួងបន្តថា តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បាន​រៀបចំវិភាជន៍បូជា​សព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ​ទុក្ខលំបាក​របស់កម្មករ​និយោជិតជាជនរងគ្រោះ ​ដែលកំពុងសម្រាកព្យាបាល​នៅតាមមូល​ដ្ឋាន​សុខាភិបាល និងក្រុមគ្រួសារ​ស្របតាមច្បាប់ស្តីពីរបបសន្តិសុខ​សង្គម។

ក្រោយហេតុការណ៍នេះ ក្រសួងការងារបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធាន​ការ​ និងយុទ្ធនាការ​រួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ​បញ្ហាគ្រោះអគ្គិភ័យ​ដែល​អាច​កើតមាននៅតាម​សហគ្រាស គ្រឹះស្ថាន​ជាយថាហេតុ»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍បន្ថែម​លើសេចក្តីប្រកាសព័ត៌មាន​ថា ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា សប្តាហ៍ក្រោយ​នេះ។

លោកបាន​ថ្លែងថា៖«ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា ២០២៤ នេះ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ រួមទាំងអគ្គនាយកដ្ឋានជំនាញសុវត្ថិភាពអាគារ រោងចក្រ សំណង់ និងអគ្គិភ័យ ដើម្បីប្រជុំពិនិត្យចេញវិធានការណ៍ ឬយុទ្ធនាការរួមគ្នាទប់ស្កាត់ និងបង្ការអគ្គីភ័យនៅតាមរោងចក្រ សហគ្រាស និងសណ្ឋាគារ»។

ចំណែក ករណីអគ្គិភ័យនៅរោងចក្រយីដាវិញ លោកថា មន្ត្រីជំនាញ​ដែលមានការ​សហការជាមួយសមត្ថកិច្ច​ពាក់ព័​ន្ធ បាននិងកំពុងស៊ើបអង្កេត និងមានវិធានការ។

លោក ព្រំ សារ៉ាត អាយុ ៤៣ឆ្នាំ ជាកម្មករម្នាក់ដែលធ្វើការងារនៅ​រោងចក្រយីដា អស់រយៈពេល៩ឆ្នាំ គាំទ្រឱ្យមានកិច្ចប្រជុំពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា​ និងបង្ការ​គ្រោះអគ្គិភ័យនៅតាមរោងចក្រ ខណៈកម្មករមានក្តីបារម្ភជាខ្លាំងចំពោះបញ្ហានេះ។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរ​ដល់​បេឡាជាតិរបបសន្តិសុខសង្គម (បសស) គិតគូរជួយឧបត្ថម្ភថវិកា​បន្ថែមដល់គ្រួសារអ្នកស្រី សុខ ឆវី ជា​ជន​រងគ្រោះដែល​បាន​ស្លាប់​ ខណៈកូនៗរបស់ជនរងគ្រោះនៅតូច ដែលត្រូវការឱ្យមានការ​មើលថែបន្ថែម។

លោកថា៖«ខ្ញុំគិតថា ក្រសួងគាត់ត្រៀមនឹងមកប្រជុំ អំពីបញ្ហាយក​មកដោះស្រាយ វាជារឿងមួយដែលល្អ មកប្រជុំដើម្បីរកចំណុចណាមួយ [ដោះស្រាយ] ឱ្យ​វាប្រសើរទៅមុខ។ យល់ល្អប្រសិនជាគេបានចុះប្រជុំមកដោះស្រាយទៅ មិនខ្លាចមានហានិភ័យដែលកើតឡើង។ ក្រុមហ៊ុនក៏ដោយ ជាអ្នកបញ្ជីទិញអីហ្នឹង ជួយមកពិនិត្យមើលឱ្យមានការកែប្រែ មានការប្រុងប្រយ័ត្ន ពីព្រោះយើងមានបទពិសោធន៍ហើយ»។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានបង្ហាញការ​​សោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យដែលបណ្តាលឱ្យមានកម្មករស្លាប់ និងរបួស​។ លោកក៏បានបង្ហាញ​គាំទ្រចំពោះការផ្តល់សំណងជូន​កម្មករ​​ជន​រងគ្រោះ។

ក្នុងនាមជាប្រធានសហជីពមួយរូប លោក គង់ អាទិត្យ បានអំពាវនាវដល់​គ្រប់បណ្តារោងចក្រ​សហគ្រាស និងអាជ្ញាធរពាក់ព័ន្ធ​​ រៀបចំ​ប្រព័ន្ធការពារសុវត្ថិភាព​ និង​សុខភាព​កម្មករឱ្យបាន​ប្រសើរជាងនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់​ដល់អាយុជីវិត។

លោកថ្លែងថា៖«ចឹងយើងគួរតែមានអធិការកិច្ច ត្រួតពិនិត្យសម្រាប់រោងចក្រពាក់ព័ន្ធ​នឹង​ប្រព័ន្ធសុវត្ថិភាពរោងចក្រ ឱ្យ​​ខ្លាំងជាងមុន ខាងក្រសួង និង​សមត្ថកិច្ច​។ ហើយមួយទៀតទៅ តើយើងគួរបង្កើត ឬរៀបចំគណៈកម្មាធិការសុខភាព​សុវត្ថិ​ភាពនៅរោងចក្រ ដែលមានកម្មករនិងសហជីពចូលរួមដើម្បីត្រួតពិនិត្យ ថាតើកន្លែងណា​ដែលអាចរៀបចំបាន។ បើឱ្យ​តែនិយោជកតែម្ខាង ជាទូទៅគាត់មិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនោះទេ ចឹងយើងត្រូវមានគណៈកម្មាធិការចម្រុះ ដែល​មានកម្មករសហជីពចូលរួម»៕

ក្រសួងរ៉ែ ធ្វើយុទ្ធនាការបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិមួយក្នុងខេត្តត្បូងឃ្មុំ
ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែល​កំពុងធ្វើអាជីវកម្មរ៉ែមាស​អនាធិប​តេយ្យ ឱ្យ​បញ្ឈប់សកម្មភាពខុសច្បាប់នេះ និងចូលរួមទប់ស្កាត់ ខណៈក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ ធ្វើយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាស​ខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៤ ​​បានឱ្យ​ដឹង​ថា ក្នុងតំបន់ភូមិសំពៅលូន គឺជាតំបន់អាជីវកម្ម​រ៉ែមាស​បែប​លក្ខណៈគ្រួសារ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ ដោយប្រជាពលរដ្ឋ​មូលដ្ឋាន បានប្រកបរបរជីកយក និងរែងមាសដោយដៃ តាម​លក្ខណៈ​គ្រួសារ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងថា ពលរដ្ឋ​នៅតំបន់នោះ បាន​ប្តូរ​វិធី​សាស្ត្រ​ពីការជីក និងរែងមាសដោយដៃ និងឧបករណ៍សាមញ្ញ ទៅ​ជា​ប្រើ​​គ្រឿង​ចក្រ រំសេវ​ជាតិ​ផ្ទុះ សារធាតុគីមី និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយ​គ្រោះ​ថ្នាក់ទៅវិញ។

ក្រសួងបញ្ជាក់ថា៖ «សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្ក​ឱ្យមានការបាត់បង់ទ្រព្យ​សម្បត្តិ និង​ចំណូល​ជាតិ ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព​របស់​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិប​តេយ្យ​ខ្លួន​ឯង ព្រម​ទាំងប្រជាពលរដ្ឋនៅក្នុង និង​ក្រៅ​មូលដ្ឋាន»។

ដោយមើលឃើញពីបញ្ហាប្រឈមធ្ងន់ធ្ងរ​ដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ​​ដែន​ដី ចុះអប់រំផ្សព្វផ្សាយ​ និងចាត់វិធានការផ្លូវច្បាប់ចំពោះសកម្ម​ភាព​ជីកយករ៉ែអនាធិបតេយ្យ​តំបន់នោះជាបន្តបន្ទាប់ ប៉ុន្តែការបង្ក្រាបទាំងនោះប្រៀបដូចជាការវែកចកដូច្នោះដែរ។

ករណីនេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការប្តេជ្ញាបញ្ចប់នូវសកម្មភាពខុសច្បាប់​នេះ​​ ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការ​ខេត្ត បើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ នៅទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិត​នៅ​ភូមិសំពៅលូន។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមទប់ស្កាត់ ព្រម​ទាំង​ជំរុញឱ្យ​មានការ​ធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ប្រជា​ពលរដ្ឋ និង​បំបាត់​នូវ​ផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។​

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែម​​ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាម​ពល លោក អ៊ឹង ឌីប៉ូឡា​ និងលោក អ៊ឹង អៀង ព្រមទាំង​ប្រធានស្តីទីមន្ទីរ៉ែ និងថាមពល​ខេត្តត្បូង​ឃ្មុំ លោក យុន វទ្ធី បានទេនៅថ្ងៃទី១២ ខែមករានេះ។

នាយកប្រតិបត្តិបណ្តាញ​យុវជនកម្ពុជា លោក ហេង គីមហុង បានបង្ហាញការគាំទ្រ ចំពោះការ​ធ្វើយុទ្ធ​នាការ​បង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ និងផលប៉ះពាល់​​​បរិស្ថាន ដោយសារកន្លងមក មានបុគ្គលមួយចំនួនដែលប្រកបអាជីវកម្មមួយនេះ បាន​ប្រើប្រាស់នូវ​ឧបករណ៍ខុសច្បាប់​ និងគ្រឿងចក្រទំនើបៗផ្ទុយពីច្បាប់អនុម័ត។ លោក​ក៏បានជំរុញ​ឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវវិធានការ​ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បញ្ហានេះ​កុំ​ឱ្យកើត​មានឡើងបន្តទៀត។

ជាមួយគ្នានេះដែរ លោក ហេង គីមហុង ក៏បានស្នើយ៉ាង​ទទូចឱ្យ​អាជ្ញាធរមូលដ្ឋាន ស្វែង​រក​និង​​ចាត់​វិធានការ​ផ្លូវច្បាប់ទៅ​លើ​​ជន​​ដែលហ៊ានប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងជនដែលនៅពីក្រោយ​ឱ្យពលរដ្ឋធ្វើអាជីវកម្ម​ខុសច្បាប់​នេះ ដើម្បីឱ្យបង្ក្រាប និងទប់ស្កាត់បញ្ហានេះមាន​ប្រសិទ្ធភាព។

លោកថ្លែងថា៖ «ប្រសិនជាពាក់ព័ន្ធទៅនឹងអំពើរពុករលួយ ឬក៏ពាក់ព័ន្ធទៅនឹងការបណ្តែត​បណ្តោយថ្វេសប្រហែសអីហ្នឹង សូមឱ្យអាជ្ញាធរមូលដ្ឋាន​ជួយពិនិត្យឡើងវិញ ថាហេតុអ្វីបានជាមានរឿងហ្នឹង​កើត​ឡើង ហើយអ្នកដែលនៅពីក្រោយ​ខ្នង​ហ្នឹង​ក៏មិនត្រូវបានរួចខ្លួនដែរ ព្រោះអ្នកនៅពីក្រោយខ្នង​ហ្នឹង​ជាដើមហេតុដែលនាំឱ្យ​មានការធ្វើអាជីវកម្ម​​ខុសច្បាប់»៕

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រតិកម្មនឹងគេហទំព័រដែលអះអាងមានថ្នាំព្យាបាលជំងឺអេដស៍
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចេញប្រតិកម្មនៅថ្ងៃនេះ ប្រឆាំងគេហទំព័រ​​មួយ​​​ដែលមានឈ្មោះថា«ព្យាបាលមេរោគអេដ​​ស៍»ដែលអះអាងថាមានថ្នាំព្យាបាលប្រ​ភេទជំងឺដែល​​បង្កឡើ​ង​​ដោ​យ​​មេ​​រោគប្រភេទ វីរុស នេះជាសះស្បើយបាន។

គេហទំព័រ Newsroom Cambodia ទទួលបានសេចក្តីប្រកាសព័ត៌មានដែលចេញដោយ គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (National Center for HIV/ AIDS, De​rmatology and STD, Cambodia) នៅថ្ងៃទី៩ខែ មករា ឆ្នាំ២០២៤ នេះដោយចាត់ទុកថាការផ្សព្វ​​ផ្សា​យ​​ថ្នាំព្យាបាលជំងឺអេដស៍បែបនេះ វាគឺជារឿងក្លែងក្លាយខុសច្បាប់ដែលមិនទាន់មានការបញ្ជាក់ត្រឹ​​​​ម​​ត្រូវជា​​មួ​យនឹងក្រសួងសុខាភិបាលនៅឡើយទេ មកដល់ពេលនេះ។

ប្រតិកម្មនេះ ក្រោយពេលរកឃើញថា គេហទំព័រហ្វេសប៊ុកឈ្មោះថា «ព្យាបាលរោគអេដស៍ » បានផ្សព្វផ្សា​​យ​ថាខ្លួនពិតជាមានឱសថតប្រភេទ ហើយព្យាបាលជំងឺពិតប្រាកដមែន។

បន្ថែមពីលើនេះ មន្រ្តីដែលគ្រប់គ្រង គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែ​​​​ក​និងកាមរោគ បានអះអាងនៅថ្ងៃនេះថាបច្ចុប្បន្ននេះ មានជនឆ្លៀតឱបោកប្រាស លក់ថ្នាំក្លែងក្លាយ និ​ង​​​​​​បន្តផ្សព្វផ្សាយខុសពីការពិត ដូចករណីគេហទំព័រហ្វេសប៊ុកឈ្មោះ «ព្យាបាលរោគអេដស៍» នេះជាដើម នាំ​​ឲ្យពលរដ្ឋមានការយល់ច្រឡំថាពិតជាមានថ្នាំព្យាបាលជំងឺអេដស៍ជាប្រាកដមែន។

ប្រភពបន្តថា រាល់ឱសថទាំងអស់ជាពិសេសឱសថព្យាបាលមេរោគអេដស៍ មួយនេះគឺមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពថាមានថ្នាំប្រភេទនេះព្យាបាលអ្នកជំងឺជាសះស្បើយទាំងស្រុងនៅឡើយទេ។

មិនតែប៉ុណ្ណោះ មេរោគអេដស៍/ជំងឺអេដស៍ រហូតដល់ពេលនេះ មិនទាន់មានប្រទេសណា រកឃើញឱសថព្យាបាលជាសះស្បើយ នៅឡើយទេ។

លោកបន្តថា៖«[ជំងឺអេដស៍]ជាបញ្ហាសុខភាពជាសកល ប្រសិនបើមានការផ្សព្វផ្សាយ និងទទួលការព្យា​​បា​លមិនបានត្រឹមត្រូវ នាំឱ្យប្រជាពលរដ្ឋដែលផ្ទុកមេរោគប្រឈមមុខដល់អាយុជីវិតគ្រប់ពេល »។

មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus’’ ជាវីរុសមួយដែលចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្សដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។នេះ​​បើតាមការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។

ប្រភពដដែលបន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោ​គ​នេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្សរហូតដ​ល់​​​១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។

បន្ថែមពីលើនេះ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោ​យ​សា​រតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹ​​ង​​មេរោគបាន។

ប្រភពដដេលបន្តថាមនុ​ស្ស​​​មួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្ល​ងមេរោគនេះ ខណៈមនុស្សដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោ​គ​​សញ្ញាខុសពីការរៀ​ប​រាប់​​ខាងលើនេះ។

ឆ្លើយតបនឹងប្រតិកម្មរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ អ្នកកាន់គេហទំព័រដែលអះអាងថា អាច​​មាន​ឱសថព្យាបាលប្រភេទ វីរុស នេះបាន បញ្ជាក់ដោយខ្លីនៅថ្ងៃនេះថា តាមពិតទៅអ្វីដែលខ្លួន​​លក់នៅ​លើ​​គេ​​ហ​ទំព័រកន្លងទៅនេះ វាមិនមែនជាប្រភេទឱសថទេ។

លោកបានឆ្លើយតបថា ៖«បាទគ្រាន់តែជាអាហារបំប៉នទេបង »។

យ៉ាងនេះក្តី ព័ត៌មានមួយចំនួនដែលធ្លាប់បានផ្សព្វផ្សាយ នៅលើគេហទំព័រ«ព្យាបាលរោគអេដស៍ » នៅថ្ងៃ​​នេះ​​​គេសង្កេតឃើញទិន្នន័យនានា ត្រូវលុបចេញពីគេហទំព័រមួយនេះអស់ហើយ ទាក់ទិនព័ត៌មានលក់​​ថ្នាំ​​ព្យា​​​​បា​ល​​ជំ​​​​​ងឺ​​អេ​​ដស៍នេះ ក្រោយពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ចេញប្រតិកម្ម មិនបាន​​ប៉ុន្មាន​​ម៉ោ​​ង​​ផង ។

ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រង ឱសថ បញ្ញត្តិមាត្រាទី២ បានចែងថា​ ឱសថក្លែងក្លាយសំដៅដល់ប្រ​ភេ​ទ​​ឱសថដែលគ្មានសារជាតិសកម្មត្រឹមត្រូវ តាមរូបមន្តដែលកំណត់លើផ្លាកសញ្ញា ឬវេចខ្ចប់ដោយគ្មានអាជ្ងា​​ប័ណ្ណពីក្រសួងសុខាភិបាល។បញ្ញត្តិមាត្រា១០ នៃច្បាប់ដដែលនេះ ក៏បានកំណត់ថា ការលក់ឱសថដែ​​ល​គ្មានទិដ្ឋាការ ឬបញ្ជីការ ឬ​​​ឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែលរកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី  ប្រធានសមាគមន៍គ្រូពេទ្យគុណធម៍កម្ពុជា ឯណេះវិញបានលើកឡើងថា ប្រសិនវាមិនមែនជាថ្នាំទេជាប្រភេទអាហាបំប៉នក៏មិនអាចយកជាការបានដែរ សម្រា​​ប់​​អា​​ហា​របំប៉នមួយនេះ។ លោកបន្តប្រាប់ថា បើនិយាយជារួមប្រសិនបើអ្នកជំងឺមិនអាចបរិភោគអាហារហើ​​យបរិភោគតែអាហាបំប៉នតែមួយមុខ វានឹងអាចមានហានិភ័យដល់អាយុជីវិត។

លើសពីនេះទៀតប្រសិនជាអ្នកជំងឺអត់ដេកគ្រប់គ្រាន់ទេអាចធ្វើឲ្យមានហានិភ័យខ្ពស់បាត់បង់ជីវិតដែលប្រពន្ធ័ការពារវាចុះខ្សោយទ្រុឌទ្រោម។

មួយទៀតលោកបាន​បញ្ជាក់ថា​អាហារបំប៉ននេះវាប្រៀបបានទៅនឹងចំណីអាហារដូចសព្វថ្ងៃមានម្ហូបអា​​ហា​​​​​​រឆ្ញា​​ញ់ៗ ពុំទាន់មានអាហារបំប៉នណាដែលអាចព្យាបាលជំងឺអេដស៍បាននោះទេ។បន្ថែមពីលើនេះទៀតវាជា​​រឿ​ង​​មួយដែលភូតភរពលរដ្ឋ ប្រសិនបើមិនមានការចុះបញ្ជីការដែលចេញដោយក្រសួងសុខាភិបាលវាជា​​រឿង​​ដែលល្មើសច្បាប់។

លោកបន្តថា៖«ថ្នាំព្យាបាលជំងឺអេដស៍ឲ្យជានោះមិនទាន់មានការបញ្ជាក់អំពីសុខភាពពិភពលោកនៅឡើ​​យ​ទេព្រោះប្រសិនជាគេរកឃើញដែលអាចព្យាបាលជា ១០០ភាគរយបានន័យថាថ្នាំអស់នឹងវាចុះបញ្ជីការនៅក្នុងអង្គការសហប្រជាពិភពលោក (WHO) នឹងបាអានឹងទើបយើងអាចយកជាការបានប្រសិនជាព័ត៍មា​នតាម Facebook តាមអឺ​អនឡាញតាមអីនេះយើងមិនអាចយកជាការបានទេពីព្រោះជំងឹអេដស៍ HI​​V​(Human immunodeficiency virus)នឹងអានឹងគឺថាឆ្លងកាត់ពីក្រសួងសុខាភិបាលយើងមួយនៅក្នុងស្រុ​ក​នឹង វាជាថ្នាំពិតប្រាកដវានឹងអាចចូលឡាបូ ដែលអាចព្យាបាលពិតប្រាកដ អាចនឹងក្រសួងសុខាភិបាល​​យ​កនឹងពិនិត្យដើម្បី បញ្ជាក់ថាថ្នាំនឹងវាមានកម្រិតស្អីខ្លះមានរូបមន្តសារធាតុស្អីខ្លះ អានឹងវាអាចយកជាការផ្សព្វផ្សាយបាន »​ ។

របាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកា​​ម​​រោគ នៃក្រសួងសុខាភិបាល ដែលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦​​.០​០​០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុចន្លោះពី ០ ទៅ ១៤ឆ្នាំ។ របាយការណ៍ដ​​ដែ​ល បន្តថា ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើ​​យមា​នម​​នុស្ស​ ១១.០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕

សង្គមស៊ីវិល ជំរុញ​រដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនដែលពលករចំណាកស្រុកកំពុងប្រឈម
សង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ ជំរុញទៅរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំណារសសង្គមដល់ពលករចំណាកស្រុក​​​ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈម​មួយចំនួន ដែលពលករខ្មែរចំណាកស្រុកកំពុង​ជួប​ប្រទះ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានប្រារព្ធទិវានៅ​​ទីតាំងចំនួន ១៦ផ្សេងគ្នា ក្នុងខេត្តចំនួន៦ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលមានអ្នកចូលរួមប្រមាណ ២ ០០០អង្គ/នាក់។

មន្ត្រីកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៏នៃអង្គការសង់ត្រាល់ (CENTRAL) កញ្ញា ទ្រី សុភា មានប្រសាសន៍ថា តាមរយៈការសម្ភាសន៍ជាមួយអតីតពលករ​ចំណាកស្រុក ក្នុងឆ្នាំ២០២១ និង២០២៣ នៅខេត្តមួយចំនួន បានរកឃើញនូវបញ្ហាប្រឈមធំៗចំនួន ៣ ដែលពលករចំណាកស្រុកកម្ពុជា បាននិងកំពុង​ជួបប្រទះ។

កញ្ញាបន្តថា បញ្ហាទាំងនោះ រួមមាន ពលករខ្មែរភាគច្រើនជួបបញ្ហាប្រឈមនឹង​ថ្លៃធ្វើដំណើរ ឬក៏ដំណើរការធ្វើឯកសារ ដែល​ត្រូវការចំណាយពេល និងតម្រូវការថវិការខ្ពស់ ហើយ​ពលករ​ចំណាកស្រុក​ភាគច្រើន មិនអាចធ្វើតាមរយៈប្រពន្ធ័កិច្ចព្រមព្រៀងយោគយល់ (MOU) ដែលជាហេតុនាំឱ្យ​​ពួកគាត់​ជ្រើសរើសប្រព័ន្ធមិនប្រក្រតីដែលនាំ​ឱ្យ​ទទួលនូវភាពរងគ្រោះ​ កាន់តែធ្ងន់ធ្ងរ។

ក្រៅពីនោះ កញ្ញាថា នៅពេលមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង​ការរំលោភបំពានសិទ្ធិការ​ងារជាដើម ពលករចំណាកស្រុកភាគច្រើន​ មិនបានយល់ដឹង​ពីការរាយការណ៍ និង​​ការ​ស្វែងរក​ជំនួយអន្តរាគមន៍ ឬការដាក់ពាក្យ​បណ្តឹងតវ៉ានោះទេ ខណៈពលករ​ខ្លះទៀតបានជួបនូវផលលំបាក​ក្នុងការស្វែងរកជំនួយ និងកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។​

ចំណែក វិសាលភាពនៃកិច្ចគាំពារសង្គមវិញ កញ្ញា ទ្រី សុភា ថា​នៅមិនទាន់គ្របដណ្តប់ដល់អតីត​ពលករចំណាកស្រុកនៅឡើយ ដែលករណីនេះ អង្គការសង់ត្រាល់ ចង់ឃើញរដ្ឋាភិបាលមានគោលនយោរបាយពង្រឹង និងលើកកម្ពស់​កិច្ចគាំពារសង្គម​ដល់ពលករចំណាកស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

កញ្ញា​​ថ្លែងថា៖ «គាត់[ពលករ]ចង់ឱ្យ​​​មានការស្វែងរកដំណោះស្រាយ និង​ជួយ​ដល់គាត់​​ដែល​ជួប​ប្រទះបញ្ហាប្រឈម ហើយ​​យើង​ធ្វើ​នូវ​សកម្មភាព​ហ្នឹង​ឡើង គឺដើម្បីឱ្យ​មានសំឡេងហ្នឹង​ឡើង ភាគីពាក់ព័ន្ធ​នឹង​ការ​កែនយោ​បាយ កែ​ប្រែនូវក្របខណ្ឌគតិយុត្តិមួយចំនួន ចឹងជារួមគឺដើម្បីផ្តល់ការ​ការពារ និងលើកកម្ពស់សិទ្ធិ ក៏ដូចជាកិច្ចគាំពារសង្គម​សម្រាប់​ធ្វើការ​ចំណាកស្រុក»។

សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ចុះថ្ងៃទី១៨ ខែធ្នូ បានលើកឡើងដែរថា បញ្ហាប្រឈមធំៗទាំង៣នេះ បានជះឥទ្ធិពលទៅលើសិទ្ធិ ការងារ និងអត្ថប្រយោជន៍របស់ពលករ​ចំណាកស្រុក សមាជិកគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ករណីនេះ សង់ត្រាល់ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដោយជំរុញទៅរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពិនិត្យ និងកែសម្រួល​លិខិតបទដ្ឋានគិតិយុត្តដែលមានស្រាប់ ឬបង្កើតគោលនយោបាយ និងត្រួតពិនិត្យការអនុវត្តឆ្លើយតបទៅនឹងបញ្ហាប្រឈម​របស់ពលករចំណាកស្រុក ជុំវិញតម្លៃសេវា និងដំណើរការឯកសារទាំងអស់នៃការជ្រើស​រើសពលករចំណាយស្រុក យន្តការបណ្តឹងនិងការអន្តរាគមន៍ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវលើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គមនិងផ្តល់សុពលភាពអតីភាពការងារដល់ពលករទាំងនៅប្រទេសបញ្ជូន និងប្រទេសទទួលពលករ។

អតីតពលករចំណាកស្រុកមួយរូប រស់នៅខេត្តបន្ទាយមានជ័យ អ្នកស្រី កាយ សុខលី មាន​ប្រសាសន៍​ថា ក្នុងកំឡុងពេលចំណាកស្រុកទៅប្រទេសថៃ អ្នកស្រី​ជួបការលំបាក​ជាច្រើន ​ជាពិសេសនៅមានជំងឺក្នុងកំឡុងពេលធ្វើការ គឺមិនមាន​កិច្ចគាំពារណាមួយនោះទេ ខណៈការរកចំណូលក៏បានតិច។

អ្នកស្រីថ្លែងថា៖ «ជួបបញ្ហាដែលគ្រួសារខ្ញុំក្រីក្រ ពេលដែលឈឺចឹង ធ្វើការងារមិនសូវបាន មានជួនកាលឈឺនៅប្រទេសថៃ កាលនោះឈឺនៅពេល៩យប់ហើយខ្ញុំនៅតែម្នាក់ឯង ហើយខ្ញុំត្រលប់មកដល់ស្រុកខ្មែរវិញនៅ​ម៉ោង៤ភ្លឺ អត់មានអ្នកជំនួយ​អីខ្ញុំផង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួងស្វាគមន៍នូវ​រាល់​​សំណើរ​នានារបស់សហជីព និងអង្គការសង្គមស៊ីវិល ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត ក៏ដូចជាពលករចំណាកស្រុក។

លោកបានថ្លែងថា៖ «ក្រសួងការងារស្វាគមន៍ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ របស់សហជីព ឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ជជែករកការពិត និងដំណោះស្រាយ ជាជាងការដើរដាក់ញត្តិ ឬធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត។ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និងសហការជាមួយក្រសួងការងារ​សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត»។

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០២២ ឱ្យដឹងថា​ មានពលករកម្ពុជាចំនួនជាង ១.៣លាននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសគោលដៅចំនួន៧ ដែលក្នុងនោះមាន ប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី តំបន់រដ្ឋបាល​ពិសេស​​ហុង​កុង និង​ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ចំណែក​របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករអន្តោប្រវេសន៍ថៃ គិតត្រឹមខែ​មេសា ឆ្នាំ២០២៣ ថៃជាប្រទេសដែលមានពលករកម្ពុជាចំណាកស្រុកច្រើនជាងគេ ដែលតាមការប៉ាន់​ប្រមាណ មានខ្ទង់ ២លាន​នាក់ ដោយភាគច្រើនពួកគេចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ និងមិនមានឯកសារគ្រប់គ្រាន់ ឬឯកសាររបស់ពួកគេផុតសុពលភាព បាត់បង់ភាពស្របច្បាប់។

ប្រភេពដដែល បន្តថា ពលករចំណាកស្រុកកម្ពុជា​ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធអនុស្សារណៈយោគយល់គ្នា (MOU) មានចំនួន ១២៧,០០២ នាក់។ ពួកគេបម្រើការងារក្នុងវិស័យផ្លូវការ នៅតាមរោងចក្រសាច់មាន់ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្រអេឡិចត្រូនិចជាដើម។ ចំណែកពលករភាគច្រើនទៀតកំពុងបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចមិនរៀបរយដូចជា វិស័យសំណង់ កសិកម្ម សេវាកម្ម ការងារតាមផ្ទះ និងចុះទូកនេសាទជាដើម៕

មន្ត្រីថា រដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យ​ក្រុមហ៊ុនវៀតណាមបើកអាជីវកម្ម​តាក់ស៊ីនៅកម្ពុជា​ទេ​
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជា មិន​បានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើ​ក្រុម​ហ៊ុន Vingroup របស់ប្រទេសវៀត​ណាម ដែលចង់បើកក្រុមហ៊ុន​តាក់ស៊ីដោយប្រើរថយន្ត​អគ្គិសនី នៅរាជធានីខេត្តចំនួន ៣ នៅក្នុងប្រទេសកម្ពុជានោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើង​ថា កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ មានបណ្តាយផ្សព្វផ្សាយព័ត៌មាន​មួយចំនួន បានផ្សព្វផ្សាយថា ក្រុម​ហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយ​ប្រើរថយន្តអគ្គីសនីចំនួន ២ ៥០០​គ្រឿង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលធ្វើឱ្យសាធារណជន​មួយចំនួន យល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្ម​នៅកម្ពុជា ក្នុងឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់​អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នោះ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។

ប៉ុន្តែអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់​គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»។

អ្នកបើកបររថយន្តតាក់ស៊ីនៅកម្ពុជាម្នាក់ លោក​​​​ យឺន បញ្ញាវណ្ណ វ័យ ៥៧ឆ្នាំ បានសាទរដែលរដ្ឋាភិបាល​កម្ពុជា មិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនរបស់​វៀតណាមមកវិនិយោគ​បើកក្រុមហ៊ុន​តាក់ស៊ីនៅកម្ពុជា។ លោកថា ប្រសិនបើមានការអនុញ្ញាតលើ​សំណើនេះ នោះនឹងធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អាជីវកម្ម និងជីវភាព​របស់​​ប្រជាពលរដ្ឋ​ខ្មែរ ដែលមានមុខរបរជាអ្នកបើករថយន្តឈ្នួល។

លោកថ្លែងថា៖«រឿងហ្នឹង​តាមដែលខ្ញុំយល់​ប៉ះពាល់ដល់ទៅអាជីវកម្ម​ចំពោះអ្នករត់តាក់ស៊ីជាប្រចាំ​ហ្នឹង សម្រាប់​ខ្ញុំមាន​តែ​ភ្ញៀវពីប្រទេសផ្សេងអីទៅ​ ខ្ញុំទៅតាម​ប្រលាន​អីចឹង និងអ្នកសិទ្ធិស្នាល ប្រសិនជាអ្នក[នោះបើករថយន្តឈ្មួល​រកស៊ីជា​]ប្រចាំ[ថ្ងៃ]អីអាចប៉ះពាល់។ តែ ២ ៥០០គ្រឿង វាធ្លាក់មកដល់ណា​ ចង់មិនចង់​វាមានការ​ប៉ះពាល់ ព្រោះអីអាជីវករ​របស់​យើងម្នាក់ៗ មានតែរត់តាក់ស៊ី»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍​ថា ជារឿងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលមិនបានផ្តល់គោលការណ៍អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុនវៀតណាម បើកក្រុមហ៊ុនតាក់ស៊ីដោយប្រើអគ្គិសនី​ចូលក្នុងប្រទេស ខណៈប្រជា​ពលរដ្ឋដែល​ប្រកប​របរបើករថយន្តតាក់ស៊ី ឬរថយន្តឈ្នួល កំពុងតែជួបបញ្ហាចំណូលធ្លាក់ចុះ។

លោកបានថ្លែងថា៖«បើរដ្ឋភិបាលឱ្យ​ក្រុមហ៊ុនតាក់ស៊ី​វៀតណាម វិនិយោគនៅស្រុកខ្មែរ ខ្ញុំយល់​ឃើញ​ថា វា​មិន​ទាន់ពេលវេលាដល់កម្រិត​ហ្នឹង​ទេ ព្រោះប្រជាពលរដ្ឋខ្មែរ អ្នកប្រកបមុខរបរដឹក​ជញ្ជូន អ្នករត់រម៉ក[កង់បី]ក្តី ប្រាក់ចំណូលកំពុងធ្លាក់ចុះ និងអតិថិជន។​ ប្រសិនជាយើង[ឱ្យ​]វិនិយោគលើ​​មុខរបរ​ពួកគាត់ដែរ អានឹងមានន័យថា គឺកំពុងតែដណ្តើមច្បាំងច្បោះប្រជាពលរដ្ឋប្រកប​មុខរបរដឹកជញ្ជូនហ្នឹង​ហើយ អីចឹងខ្ញុំគិតថា រដ្ឋាភិបាល​គិតពិចារណាឱ្យ​បាន​ខ្ពស់ទាក់​ទង​ការ​វិនិយោគមួយៗ ថា​ប៉ះពាល់យ៉ាងណាចំពោះពលរដ្ឋខ្មែរ។ ចំណេញ ឬក៏ខាត លោកគិតច្បាស់លើចំណុចហ្នឹង​ផងដែរ»៕

បទយកការណ៍៖ ក្រុមយុវជនធ្វើជិះកង់ក្នុងយុទ្ធនាការ១៦ថ្ងៃ ជំរុញឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ
«បើយើងរស់នៅ​ដោយមានការបៀតបៀន ផ្តល់​សម្ពាធ​​​ដោយប្រើប្រាស់​​អំពើ​ហិង្សាទៅលើពួកគាត់[ស្រី និងកុមារ] នោះមិនមែនជាការ​​រស់នៅដែលមាន​សុខសន្តិភាព​នោះទេ»។

នេះជាការលើកឡើងរបស់កញ្ញា ជា ម៉ារ៉ា វ័យ ២២ឆ្នាំ ដែលជាយុវតីស្ម័គ្រចិត្ត​​ម្នាក់បានចូលរួមជិះកង់​តាមផ្លូវសាធារណៈជាមួយក្រុមយុវជនប្រមាណជិត ៤០នាក់ផ្សេងទៀត ដើម្បីផ្សព្វ​ផ្សាយ​​ពីយុទ្ធនាការ​១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ការជិះកង់​​ជាក្បួនតាមផ្លូវសាធារណៈនេះ ផ្តើមចេញពីវិទ្យាល័យ​ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែល​មាន​ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ។

ក្នុងសំលៀកបំពាក់ពាក់អាវយឺតស មួកប៉ារ៉ា និងវែនតាខ្មៅ យុវតី ជា ម៉ារ៉ាជានិសិត្ស​ជំនាញ​ភាសាជប៉ុន នៅវិទ្យាស្ថានភាសារបរទេស​ IFL បានលើកឡើងថា ការចូលរួមជិះកង់ក្នុងយុទ្ធនា​ការ១៦ថ្ងៃនេះ ដោយសារ​កញ្ញា​ចង់ចូលរួមផ្សព្វផ្សាយដល់សាធារណជន ពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សាទៅលើស្រ្តី និងកុមារ និងចង់ឱ្យមានការ​លុបបំបាត់បញ្ហានេះ។

កញ្ញាបានថ្លែងថា៖ «[ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ]ជារូបភាពមួយដ៏ល្អបំផុតធ្វើឱ្យ​សង្គមរបស់យើង​មានភាព​ល្អប្រសើរ។អភិវឌ្ឍន៍ទៅលើស្ត្រីនិងកុមារ ធ្វើឱ្យ​ពួកគាត់រស់នៅក្នុងសង្គមមួយនេះ ទទួលបានការការពារពី​សាធារណជនដែលជាភេទបុរស»។

យុវតីម្នាក់ទៀតដែលជាតំណាងឱ្យក្រុមនារីឃ្មុំ កញ្ញា រ៉ម យ៉ារី បានលើកឡើង​ដែរថា ការជិះកង់​​ក្នុងយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារនេះ ធ្វើឡើង​ក្នុងគោលបំណង​សំខាន់​ចំនួន៤ ក្នុងនោះគឺដើម្បី​​ចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រ្តី​, ផ្សព្វផ្សាយអំពីការយល់​ដឹង​សិទ្ធិស្រ្តី បង្ហាញការគ្រាំទ្រទៅដល់យុវជន និងជាការ​អំពាវនាវដល់​មហាជនទាំងអស់ចូលរួមគ្នាបញ្ឈប់អំពើហិង្សាទៅលើស្រ្តីនិងកុមារី។

កញ្ញាបានថ្លែងថា៖ «ថ្វីត្បិតប្រទេសកម្ពុជា​មានការអភិវឌ្ឍច្រើន ប៉ុន្តែការរីកដុះដាលសិទ្ធិ និងការអនុវត្តច្បាប់​ហ្នឹង វានៅមានការវឹកវរច្រើន ហើយយើងមើលឃើញថា ការប្រើប្រាស់អំពើហិង្សា​លើស្ត្រី និង​កុមារ កុំថាឡើយ​អំពើហិង្សាទៅលើ​រាង​​កាយ ផ្លូវភេទ ទៅលើហិញ្ញវត្ថុ វានៅតែបន្តកើតមានឡើង»។

ជាយុវជនស្ម័គ្រចិត្តម្នាក់ទៀតដែលចូលរួមក្នុងការជិះកង់ដែរនោះ លោក គង់ វង្សវិឌ្ឍ បានលើកឡើង​ថា នៅក្នុងច្បាប់​របស់កម្ពុជា បញ្ជាក់ហើយថា មនុស្សប្រុស ឬមនុស្សស្រី ពួក​គាត់មាន​សិទ្ធិស្មើ​គ្នាក្នុងការសម្រេចចិត្ត ដូច្នេះការលុបបំបាត់អំពើហិង្សា​ទៅលើស្ត្រីនិងកុមារី គឺជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីឱ្យ​ស្ត្រីមានសិទ្ធសេរីភាពក្នុងការសម្រេចចិត្ត មានមុខរបរ ក៏ដូចជាមានសិទ្ធិពេញលេញក៏ដូចជាបុរស​ផងដែរ។

លោកបានថ្លែងថា៖ «យុទ្ធនាការមួយនេះ ជាមធ្យោបាយមួយជាគោលដៅមួយ ដើម្បីយើងបញ្ឈប់ការប្រើអំពើហិង្សាទៅលើស្រ្តី និងក្មេងស្រី ឱ្យ​គាត់បានយល់ដឹងអំពីចំណេះដឹង ក៏ដូចជាក្រុមមួយ​ចំនួន ធ្វើការគោរពសមភាពយេនឌ័រ​ឱ្យ​​បានច្បាស់លាស់ ​ហើយមួយទៀតធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យ​​មានការរើសអើង កុំឱ្យ​មានការប្រៀតបៀនវាយ​​ប្រហារ កុំឱ្យ​មានការជិះជាន់​ក្មេងស្រី ឬស្ត្រី»។

ជាមួយគ្នានេះដែរ លោក គង់ វង្សវិឌ្ឍ ក៏បាន​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមក្នុង​​​យុទ្ធនាការនេះ ដើម្បីលុបបំបាត់អំពើហិង្សា លើកកម្ពស់សិទ្ធិស្ត្រី និងជំរុញទឹកចិត្តស្រ្តីឱ្យក្លា​ហានក្នុងការធ្វើកិច្ចការដែលខ្លួនពេញចិត្ត។

លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថា នៅក្នុងប្រទេសកម្ពុជារបស់យើងជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ ប៉ុន្តែ​វានូវតែមានការផលប៉ះពាល់ដែលអាចធ្វើឱ្យ​មនុស្សស្រីមួយចំនួន មិនសូវមានភាពក្លាហាន ក្នុងការនិយាយជាសាធារណៈ។ បើជាជំហរខ្លួន​ខ្ញុំ យុទ្ធនាការ​មួយ​​នេះ ជាការជំរុញ​ទឹកចិត្ត ជាការលើកទឹកចិត្តដល់ស្ត្រី និង​ក្មេងស្រី ឬក៏មនុស្សទូទៅ ឱ្យ​ពួកគាត់ហ៊ាននិយាយជាខ្លួនឯង ហ៊ានផ្សព្វផ្សាយពីខ្លួនឯង ដើម្បីគ្រាំទ្រទៅលើស្រ្តី[…]ជាពិសេសក្នុងការគោរពភាពស្មើគ្នារវាងបុរសនិងស្ត្រីផងដែរ»។

យោងតាមរបាយការណ៍​អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២១ ឱ្យដឹងថាអំពើ​ហិង្សាលើ​ស្ត្រីនៅ​តែ​រីក​រាល​ដាលខ្លាំង ហើយចាប់ផ្តើមពីក្មេងស្រី។ របាយ​ការ​ណ៍​ បានបញ្ជាក់ទៀតថា ពេញមួយ​ជីវិត​របស់​ស្ត្រី ១នាក់ក្នុងចំណោម ៣​នាក់ ឬមានប្រមាណ ៧៣៦លាននាក់ ត្រូវបានទទួល​រង​នូវអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ដោយដៃគូ ឬមិនមែនជាដៃគូរ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ស្ត្រី សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ក៏បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​នេះដែរ ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ និង​យុត្តិ​ធម៌​​សង្គម​។ ក្នុងយុទ្ធនាការដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់​នោះ តំណាងអង្គការ​ទាំងនោះ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សិទ្ធិ​សកម្មជន និង​​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ដើម្បី​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព ជាពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព។ យុទ្ធនាការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារ​សិទ្ធិមនុស្សលីកាដូ លោកអំ សំអាត មានប្រសាសន៍​ថា ការធ្វើយុទ្ធនាការនេះ​ជារៀងរាល់ឆ្នាំ ជារឿងមួយ​ល្អ ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែក​​យេនឌ័រ។ លោកបន្តថា ក្រៅពីការជិះកង់របស់ក្រុមយុវជននេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន២០ ក៏បានដាក់ញត្តិទៅ​ក្រសួងស្ថាប័នពាក់ព័ន្ធ ស្នើឱ្យមានការ​កែទម្រង់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព និងលុបបំបាត់នូវរាល់ទម្រង់រើសអើងលើស្ត្រីជាដើម។

លោកបានថ្លែងថា៖ «អីចឹង​ការដែលធ្វើយុទ្ធនាការ​ដើម្បីឱ្យ​​ជិះកង់ដើម្បីបង្ហាញនូវសាធារណជនរួមគ្នា ទប់ស្តាត់នូវអំពើហិង្សាផ្នែកលើយេនឌ័រ ឬស្ត្រី និង​កុមារនេះ ជា​សារមួយសំខាន់ឱ្យ​ប្រជាពលរដ្ឋមានការយល់ដឹង។ ទី២ ការដាក់ញត្តិនេះ គឺយើងចង់ឱ្យ​ក្រសួងស្ថាប័ន​របស់រដ្ឋាភិបាល ធ្វើយ៉ាងណា​ធ្វើការកំណែទម្រង់ជួយបង្កើតនូវគោលនយោបាយ​ វិសោធ​នកម្មច្បាប់ផ្សេងៗ ដើម្បីលើក​កម្ពស់​ទៅ​លើ​សិទ្ធិ​ស្ត្រី លើក​កម្ពស់​ទៅលើយេនឌ័រ​ លុបបំបាត់ទៅលើការើសអើងលើស្រ្តីភេទ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្នា»។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា បញ្ហាអំពើហិង្សាលើស្ត្រី នៅតែបន្តកើតមាន ប៉ុន្តែក្រសួង និងអ្នកពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់។

លោក​ស្រីថ្លែងថា៖ «រឿងអំពើហិង្សា បើយើងនិយាយទាំងអស់គ្នាបើនិយាយទៅ​មិនអាចកាត់ផ្តាច់​បញ្ឈប់​ផ្នត់​គំនិតមនុស្ស​បាន​មែនប៉ុន្តែអ្វីដែលសំខា​ន់​ ក្រសួងកិច្ចការនារី និងអ្នកពាក់ព័ន្ធ ខិតខំប្រឹងប្រែងព្យាយាមឱ្យ​ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ និង​ប្រព័ន្ធឌីជីថល ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ​ និង​ការឆ្លើយតបសេវាក៏ដូចជាការទប់ស្កាត់អំពើហិង្សាទៅលើស្រ្តី អីចឹង​យើងនៅតែអនុវត្ត នៅតែបន្តនូវសកម្មភាពរបស់យើង ហើយយើងក៏ទទួលស្គាល់ថាអំពើហិង្សានៅ​តែ​បន្ត​កើត​មាន​ឡើង ប៉ុន្តែបើតាមCDHS (Cambodia Demographic and Health Survey) អំពើហិង្សាក្នុងគ្រួសារ​ មានការថយចុះ»។

បើតាមលោកស្រី ស ស៊ីណែត នៅឆ្នាំនេះ ក្រសួងក៏បាន​ធ្វើ​យុទ្ធនា​ការ១៦ថ្ងៃ​ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះដែរ​ ដោយ​មាន​រៀបចំនូវ​សកម្មភាពជាច្រើន ដូចជា ការរៀបចំ​វេទិកាជួប​ផ្ទាល់​ជាមួយ​នឹង​ក្រុមគោលដៅ សិស្ស និស្សិត, ការ​រំលេចសារនានាពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារនៅទីតាំងមួយចំនួន​,​ ការ​ធ្វើយុទ្ធនាការ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​មានការរៀប​ចំ​ជា​សារគន្លិះ​ៗដើម្បីផុសនៅក្នុងបណ្តាញសង្គម និង​ការ​រៀបចំកម្មវិធីផ្សេងៗរបស់​​ក្រុមគោល​ដៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។

ក្រៅពីនោះ លោកស្រីថា ក្រសួងក៏មាន​សេវាផ្តល់​ការប្រឹក្សាផ្នែកច្បាប់ និង​ផ្លូវចិត្ត ជួយដល់ជនរងគ្រោះផងដែរ។

ត្រឡប់មកកាន់យុវតីវ័យក្មេង ជា ម៉ារ៉ា វិញ កញ្ញារំពឹងថា៖ «នាងខ្ញុំសង្ឃឹមថា នឹងមានការលុបបំបាត់អំពើហិង្សា[លើស្រ្តី និងកុមារ]​មួយនេះ​នូវ​ពេល​អនាគត ប្រជាជននៅកម្ពុជាទាំង​អស់ នឹងមានការ​យល់​ដឹងច្បាស់ថា ការប្រើអំពើហិង្សាទៅលើកុមារនិងស្រ្តី ជារូបភាពមួយដែលមិនសមស្របនៅក្នុងសង្គម ហើយយើងត្រូវតែលុបបំបាត់សកម្មភាពមួយនេះ​ជាចំបាច់ ពីព្រោះ​ស្ត្រី និង​កុមារត្រូវមានការរស់នៅ​ប្រកបដោយសេចក្តី​សុខ និង​សុវត្ថិភាព»​៕

បទយកការណ៍៖ “មន្ត្រី និងយុវជន” ការប្រយុទ្ធនឹងជំងឺអេដស៍នៅមិនទាន់បញ្ចប់ទេ ដែលទាមទារឱ្យមានការការពារ និងប្រយុទ្ធប្រឆាំងបន្ថែមទៀត
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង ការ​ការពារ ការ​​ទប់ស្កាត់ និងជាការ​បង្ហាញសារដាស់តឿនដល់ពិភពលោក​ និង​សាធារណ​ជន​​ថា មេរោគជំងឺអេដស៍/ជំងឺអេដស៍ នៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។​

នៅឆ្នាំនេះដែរ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងដៃគូរសហការដួចជា ក្រុម​ហ៊ុន​ Gemin run Cambodia Impulse Phnom Penh និង​បុរីប៉េងហួតបឹងស្នោ បានប្រារព្ធទិវា​ពិភព​​លោកប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ កាលពីថ្ងៃទី០២ ខែធ្នូ ដោយមានការ​ចូលរួមពីសំណាក់យុវជនអ្នកស្ម័គ្រចិត្ត និងពលរដ្ឋជាង ៥០០នាក់។ ការប្រារព្ធទិវានេះ ក៏មាន​ការហែក្បួន ការរត់​ប្រណាំង ការបង្ហោះប៉ោងៗចម្រុះពណ៌ ការដាក់បង្ហាញនូវផ្ទាំងរូបភាព ការចែកស្រោមអនាម័យ និងការចងបដាអប់រំពីជំងឺអេដស៍ជាដើម។

ជំនួយការតាមដាន និងវាយតម្លៃ នៅអង្គការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ខឿន សម្ភ័ស មានប្រសាសន៍ថា គោលបំណងដែលបង្កើតកម្មវិធីនេះឡើង ជាចំណែកមួយបញ្ជ្រាប​ការ​យល់​ដឹង​​ដល់យុវជនអំពីបញ្ហានៃការឆ្លង​មេរោគអេដស៍ និងជាសារដាក់តឿន​មួយដល់សារធារណជន និងពិភពលោកថា មេរោគអេដស៍/ជំងឺអេដស៍ នៅមិនទាន់​ដល់​ទីបញ្ចប់ទេ ខណៈការឆ្លងរាលដាលនៅតែមានអត្រាខ្ពស់នៅឡើយ។

ករណីនេះ លោក​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដៃគូច្រើនក្នុងការរួមភេទ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដើម្បីជៀសវាងនឹងការឆ្លងរាលដាលនៃមេរោគអេដស៍។

លោកបន្តថា៖«ទាក់ទងទៅនឹងការលើកកម្ពស់ជំងឺអេដស៍ ការយល់ដឹងអំពីបញ្ហាអេដស៍មានច្រើនហើយ ប៉ុន្តែប្រសិន​ជាយុវជនមិនថាប្រុស មិនថាស្រីទេ មានដៃគូរប្រឈមជាមួយ​នឹង​ការរួមភេទ មិនថាបុរសជាមួយស្ត្រី និងក្រុមបុរស និងបុរសទេ គួរតែមានការប្រើប្រាស់​ស្រោម​អនាម័យឱ្យ​បានត្រឹមត្រូវ ឱ្យ​ប្រាដកថាយើងមានសុវត្ថិភាព ដើម្បីកុំឱ្យ​ឆ្លងមេរោគអេដស៍ពីដៃគូរប្រឈមជាមួយនឹងយើង​ ការប្រើប្រាប់ស្រោមអនាម័យមិនធ្វើឱ្យ​យើងមានទំនុកចិត្តទៅលើការការពារជំងឺអេដស៍នោះទេ វាឱ្យ​យើងដឹងថាយើងមិនមានការប្រឈមពីបញ្ហាមេរោគអេដស៍១០០ភាគរយ»។

យុវជនស្មគ្រ័ចិត្តដែល​ចូលរួម​រត់​ក្នុង​ទិវាប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍ លោក គង់ វង្សវិវឌ្ឍ មាន​ប្រសាសន៍ថា ជំងឺអេដស៍ ជាជំងឺដែលកាចសាហាវ ពិបាករកថ្នាំ​ព្យាបាល ខណៈអ្នកឆ្លង​មេរោគនេះ បានរងនូវការរើសអើងពីសំណាក់មនុស្ស​នៅជុំវិញខ្លួនផងដែរ។

លោកបានថ្លែងថា៖«កន្លងមក យើងសង្កេតឃើញថា ភាគរយនៃការកើនឡើងវិវត្តន៍ខ្លាំងនៃ​ជំងឺមេរោគ​អេដស៍កំពុង​តែ​មាន​សន្ទុះកើនឡើង មើលឃើញច្បាស់ ឃើញពីបុគ្គលមួយ​ចំនួន​បានរួមរ័ក្ស​គ្នា ដោយមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងគោរពតាមគោលការណ៍នៃអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត»។

ដោយមានបទពិសោធន៍ការងារផ្នែកវេជ្ជសាស្ត្រ​ផងដែរនោះ លោក គង់ វង្សវិវឌ្ឍ បាន​បន្ថែមថា៖ «ផលប៉ះពាល់ ក៏ដូចជាផលវិបាកដែលរស់នៅជាមួយ​នឹង​ការចម្លង​មេរោគអេដស៍ គឺវាអាចមានការ​ទទួលរងនូវការឈឺចុកចាប់[…] នៅក្នុងពេលបច្ចុប្បន្នភាព គឺជំងឺមេរោគអេដស៍ វាអាចជាជំងឺចម្លងមួយដែលអាចបន្តពីសេនដីអ៊ីអេមួយទៅសេនដីអ៊ីនអេមួយទៀត អាចថាជាការបន្តពូជជាមួយបុគ្គលដែលពួកគាត់រួមភេទច្រើនពេក ញឹកញាប់ពេក ឬក៏ច្រើនដងពេក អីចឹងអាចមានការចម្លង គឺច្រើនមែនទែន»។

យុវជនស្ម័គ្រចិត្ត​មួយរូបទៀត ដែលចូលរួមក្នុងការប្រារព្ធទិវា​ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែរនោះ លោក រស់ ពិសិដ្ឋ បានលើកឡើងពីវិធីសាស្ត្រ​​ចំនួន៣​ ក្នុងការការពារ និងទប់ស្កាត់​​ការឆ្លង​​មេរោគអេដស៍ ក្នុងនោះមានទី១ ពេលដែលមានដៃគូរច្រើន ត្រូវមានការការពារដោយ​ប្រើ​ប្រាស់ស្រោម​អនាម័យ​, ទី២ ប្រសិនជាមានការសង្ស័យឆ្លងមេរោគអេដស៍ ត្រូវតែធ្វើតេស្តឈាម​ដើម្បី​ជៀស​វាង​ការឆ្លងទៅអ្នកដទៃ និងទី៣ ប្រជាពលរដ្ឋគ្រប់រូប គួរតែបង្កើនការយល់ដឹងឱ្យកាន់តែច្រើនពីបញ្ហាអេដស៍។

លោកបានថ្លែងថា៖ «ផលប៉ះពាល់ដែលយើងឆ្លងជំងឺអេដស៍ នឹងត្រូវបានគេរើសអើង មិនសូវមាន​អ្នក​រាប់​អាន​ខ្លាចមានការឆ្លង ហើយត្រូវការថវិកាច្រើន​ក្នុងការព្យាបាលជំងឺមួយនេះ និងសុខ​ភាព​មាន​ការចុះខ្សោយ​ប្រសិនជាមិនមើលថែដិតដល់ ហើយយើង​ក៏មានការព្រួយបារម្ភជាខ្លាំងដោយសារមានយុវជនមួយចំនួន មិនទាន់យល់​ដឹងអំពីជំងឺកាន់តែច្បាស់ និងការទប់ស្កាត់​អំពីវា»។

ជាមួយគ្នានេះដែរ យុវជន រស់ ពិសិដ្ឋ ក៏បានសំណូមពរទៅកាន់រាជរដ្ឋាភិបាល ជួយបង្កើន​ការ​​ផ្សព្វផ្សាយបញ្ហាអំពីជំងឺអេដស៍ ឱ្យ​ប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន ដើម្បីទប់ស្តាក់ការកើនឡើងនូវជំងឺកាចសាហាវមួយនេះ។

មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus ជាវីរុស​មួយ​ដែល​ចូល​ទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្ស​ដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។ នេះបើតាម​ការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។

ប្រភពដដែល បន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោគនេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្ស​រហូតដល់ ១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគបាន។ មនុស្ស​មួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្លងមេរោគនេះ ខណៈមនុស្ស​ដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោគសញ្ញាខុសពីការរៀបរាប់ខាងលើនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារ​​សិទ្ធិមនុស្សលីកាដូ លោក​ អំ សំអាត គាំទ្រ​ចំពោះការរៀបចំប្រារព្ធយុទ្ធនាការ​ផ្សេងៗ រួមនិងការប្រារព្ធទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺ​អេដស៍ ដើម្បីជាការ​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យ​​មានការប្រុងប្រយ័ត្ន និង​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​​ពី​ការ​ឆ្លង ខណៈថ្មីៗនេះ លោកសង្កេតឃើញមានការផ្សព្វផ្សាយ​ពីការចាប់ផ្តើម​​រីក​រាល​ដាល​ឡើង​វិញ​នូវ​ការឆ្លងមេរោគអេដស៍នៅកម្ពុជា ដែលជាក្តីបារម្ភមួយ។​

លោកបានថ្លែងថា៖«យើងអាចភ្លេចជំងឺអេដស៍បាន ប៉ុន្តែអេដស៍​មិនអាចភ្លេចយើងបានទេ អីចឹងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ ជាការក្រើនរំលឹក និង​ការដាស់តឿនបងប្អូនប្រជាពលរដ្ឋ ឱ្យ​មានការប្រុងប្រយ័ត្ន​​»។

យោងតាមរបាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ UNAIDS ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅ​ចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុ​ចន្លោះពី ០ ទៅ​ ១៤ឆ្នាំ។ របាយការណ៍ដដែល បន្តថា​ ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគ​អេដស៍របស់ពួកគេ ហើយមាន​មនុស្ស ១១.០០០នាក់​ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។

នៅក្នុងសន្និបាត​ប្រចាំឆ្នាំ២០២៣របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី​៤ ខែធ្នូ លោក អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រនៅឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍​ថ្មី​ក្នុងចំណោម​ក្រុមប្រឈម គឺមាន ៦រាជធានី​-​ខេត្ត រួម​មាន​​រាជធានី​ភ្នំពេញ ​ខេត្តសៀមរាប​​ ខេត្ត​​បាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ​ និងខេត្តព្រះសីហនុ ដែល​មានអត្រាឆ្លងរហូតដល់​៧២% នៃការឆ្លងថ្មី​នៅទូទាំងប្រទេស។ ​ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគ​អេដស៍ថ្មី​ខ្ពស់ជាងគេ​ ក្នុងចំណោមប្រជាជនគន្លឹះនៅកម្ពុជា​​។

តាមការវិភាគក្នុងការ​សិក្សាប៉ាន់ប្រមាណ​ដដែល បានបង្ហាញទៀតថា កំណើននៃការឆ្លង​​មេរោគអេដស៍ថ្មី គឺស្ថិតនៅក្នុងចំណោម​បុរស​និងក្មេងប្រុសមានចំនួន​៧៩% ក្នុងនោះ​៨៣​%​នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬ​ជាក្រុម​ប្រជាជនគន្លឹះ​។ ជាមួយគ្នានោះ ក្រុមបុរស​រួមភេទ​ជាមួយបុរស​ដែលជាយុវវ័យ​ចំនួន​​​៥០% ត្រូវ​បាន​រកឃើញថាមិនទទួលស្គាល់​ថាខ្លួន​ជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ​។

អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត ឈឹម យិនដារ៉េត មានប្រសាសន៍​ថា ស្ថានភាពនៃការឆ្លងមេរោគអេដស៍នៅកម្ពុជា នៅតែបន្តកើតមាន ហើយបើតាមរបាយការណ៍ កាលពីឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០នាក់​ ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ ខណៈអ្នកស្លាប់ជាធម្យម​ចំនួន ៣នាក់ក្នុងមួយថ្ងៃ។

ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន ត្រូវមានការប្រុងប្រយ័ត្ន​ និងការពារខ្លួនពីការឆ្លងមេរោគដ៏កាចសាហាវនេះ។

លោកបានថ្លែងថា៖«អីចឹងគឺយើងផ្តោតថាទៅលើយុវជនឱ្យគាត់​ចូលរួមកាន់តែជ្រៅ​ទៀត​ថា​ជំងឺអេដស៍​របស់​យើងមិន​ទាន់​ចប់​នៅឡើយទេ ហើយប្រសិនជាយើងប្រហែល​មិនបានយល់ពី​ជំងឺអេដស៍ គឺនឹងមានការកើនឡើងនៃការ​ឆ្លង។ សារដែលយើងជូនដល់ថ្ងៃនេះ សូមឱ្យ​យុវជនការពារខ្លួន ហើយចូលរួមនឹងការសិក្សា កុំឆាប់ប្រលូក​ស្នេហា ការរួមភេទដែល​យើងអាចមានការឆ្លង​នឹងមេរោគអេដស៍​ ឬក៏ជំងឺឆ្លងផ្សេងៗទៀតដែរ»៕

ក្រុមយុវជនស្នើ​ឱ្យ​រដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណ​នាំឈើចេញទៅបរទេស​របស់ក្រុមហ៊ុនឯកជនមួយ​
ក្រុមយុវជនជាង ២០នាក់ ​ស្នើដល់រដ្ឋាភិបាល​កម្ពុជា​ លុបចោលអាជ្ញាប័ណ្ណ​នាំចេញ​ឈើទៅបរទេស រប​​ស់​ក្រុ​មហ៊ុ​​នអ​​ង្គរផ្លាយវូត​ ខណៈ​ពួកគេបារម្ភអំពីវិនាសកម្មព្រៃឈើកាន់តែកើនឡើង។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្រុមយុវជនទាំងនោះបាននាំគ្នាជិះកង់ចេញពីទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវឆ្ពោះទៅកាន់ស្ថាប័នទាំង២នេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

មានអក្សរនៅលើមុខថា «STOP» យុវតី អន ស្រីឡែន ស្ថិតនៅក្នុង​វ័យ១៩ឆ្នាំ និងជា​​តំណាងក្រុមយុវជនបានប្រាប់Newsroom Cambodia ថា គោលបំណងដែលពួកគេដាក់ញត្តិនេះ គឺ​ដើម្បីទាម​​ទារ​ឱ្យរដ្ឋាភិបាលលុបនូវអាជ្ញាប័ណ្ណនាំឈើចេញពីកម្ពុជា​ទៅបរទេស របស់​ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី។

កញ្ញានិយាយ​ថា​៖ «​គោលបំណងក្នុងនាមជាប្រជាពលរដ្ឋ និងជាយុវជនហ្នឹង គឺ​យើងចង់ឱ្យ​យើងមានការទាមទារលុប​នូវអាជ្ញាប័ណ្ណ​​[របស់]​ក្រុមហ៊ុនអង្គរផ្លាវូត និងធ្វើការស៊ើបអង្កេត​លើក្រុមហ៊ុននេះដែល​បានចេញឈើដ៏កម្រដែលផ្ទុយ​ពី​ច្បាប់​របស់​កម្ពុជាយើង»។

ខ្លឹមសារ​ក្នុងញត្តិ​របស់ក្រុមយុវជនទាំងនោះ បានលើកឡើងថា យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ​ក្រុមហ៊ុនអង្គរផ្លាយវូត ទទួលបាន​ការពន្យា​ពេល​នាំចេញផលិត​ផលឈើ​កែច្នៃចំនួន ១០៣ ៧៦៣,១៥ម៉ែត្រគូប ដែលនៅសល់ពីការអនុញ្ញាត​កាលពីឆ្នាំ២០១៦ ឱ្យបន្តការនាំចេញរហូត​ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពដដែល​បន្តថា ការអនុញ្ញាតរបស់រដ្ឋាភិបាលនេះ បានឱ្យនាំចេញតែប្រភេទឈើកែច្នៃ ដូចជា ក្តារបន្ទះ ក្តារកម្រាលការ៉ូ និងផលិត​ផល​កែច្នៃផ្សេងៗទៀត ដែលផលិត​ពីចំណិតឈើស្នូល តែផ្ទុយទៅវិញក្រុមហ៊ុនបាននាំចេញឈើកម្រ​ជាច្រើនប្រភេទ ដូចជា ស្រឡៅ កកោះ ផ្ចឹក និងសុក្រមជាដើម ចំនួន ២,២៣៥,៨៤០គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមបញ្ជីនាំចេញឈើរបស់ក្រុមហ៊ុនដែលបានចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ញត្តិរបស់យុវជនបន្ថែមថា ពួកគេមានក្តីបារម្ភជាខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យា​ពេល​នាំឈើចេញរយៈពេល ៥ឆ្នាំទៀត​របស់ក្រុមហ៊ុនអង្គរ​ផ្លាយវូត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ញត្តិរបស់​ក្រុមយុវជនទាមទារឱ្យ​រដ្ឋាភិបាលកម្ពុជា លុបអាជ្ញាប័ណ្ណ​នាំឈើចេញរប​​ស់ក្រុ​មហ៊ុ​នអ​ង្គរផ្លាយវូត​ ខូអិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រនេះ។

ស្រដៀងគ្នានេះដែរ លោក ពុធ កុលកា ជាយុវជនដែល​ចូល​រួម​ជិះ​កង់​ដាក់ញត្តិ​ដែរនោះ មានប្រសាសន៍ថា កន្លងមក អង្គការ​ជាតិ-អន្តរជាតិ និងសហគមន៍មូលដ្ឋានធ្លាប់បាន​រកឃើញជា​បន្តបន្ទាប់ ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការ​ពារ​ធម្ម​ជាតិ និងតំបន់អភិរក្ស ដែលបញ្ហានេះ លោក​​បារម្ភពីការ​ឈាន​ទៅរក​​​​វិនាសកម្មព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុ។

លោកបានថ្លែងថា៖ «យើងឃើញបញ្ហានាពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែយើងរស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែការកាប់បំផ្លាញ​ព្រៃ​ឈើវិនាសកម្មព្រៃឈើ បញ្ហានេះមិនមែនសម្រាប់ប្រជាពលរដ្ឋក្បែរសហគមន៍ព្រៃឈើ ឬក្បែរព្រៃឈើនោះទេ វាជាបញ្ហារបស់យើងទាំងអស់គ្នា តួយ៉ាងខែវស្សាពេល​ដែល​ភ្លៀង​មក​ម្តងៗ មាន​ប្រែប្រួល​អាកាស​ធាតុ​រហូត​ដល់​ប្រជាពលរដ្ឋពលរដ្ឋត្រៀមខ្លួន​អត់ទាន់ អីចឹងមានន័យថា ការចូលរួមការការពារព្រៃឈើ [ការស្នើ​]លុប​អាជ្ញាប័ណ្ណ​នេះ ជាយុទ្ធនាការមួយ​ដែលធ្វើឱ្យ​ការរស់នៅរបស់យើង របស់​ប្រជាពលរដ្ឋមានសុខភាពល្អ»។

ជាមួយគ្នានេះដែរ លោកបានស្នើ​ដល់​​រដ្ឋាភិបាលទទួលយកសំណូមពររបស់ពួកគេ​ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គិត​​អំពី​​បញ្ហាប​រិស្ថានជាបញ្ហា​រួម​។

លោកថា៖ « ស្នើសុំឱ្យរដ្ឋាភិបាលយកអនុសាសន៍ ឬក៏សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ដាក់​ចូល​ទៅក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន​​ មិនមែន​គ្រាន់តែទទួល​សំណូមពរមក​ដើម្បី​គម្រប់កិច្ចនោះទេ​ ហើយ​ជាពិសេស គឺស្នើសុំដល់មហា​ជន​ទាំង​អស់​មិនថានរណា​ទេ​សុំ​យកបញ្ហា​ព្រៃឈើ​ ​បញ្ហាវិនាស​កម្ម​ធនធាន​ធម្មជាតិ​ បរិស្ថាន ជាបញ្ហារបស់​យើង​ទាំង​អស់គ្នា​ ពីព្រោះ​វា​ប៉ះ​ពាល់​​ដល់​​ជីវភាព​រស់នៅ​ទាំង​អស់​គ្នា​ ​មិនថា​នរណាទេ​ ហើយ​​យើងក៏ចង់​បន្សល់ទុកនូវ​ព្រៃឈើ​ធនធានធម្មជាតិ​ល្អ​សម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយ​ផងដែរ»។

មានផ្ទៃមុខលាបលក្ខណ័ពណ៍បៃតង និងមានសរសេរអក្សរថា «បញ្ឈប់»នៅលើចញ្ចើមដោយប្រើហ្វឺត​គូស​ពណ៌ក្រហម យុវជនមានវ័យ ១៩ឆ្នាំ លោក សរ ម៉េងលិស បានលើកឡើង​ដែរ​ថា មូលហេតុ​ដែល​លោក​ចូលរួមជិះកង់ដាក់ញត្តិជាមួយយុវជនផ្សេងទៀតនោះ ​ព្រោះ​​លោកចង់​ឱ្យ​បញ្ឈប់​​​​ការ​ជួញដូរ​ឈើប្រណិត​​នៅ​​កម្ពុជា។

លោក​ថ្លែង​ថា​៖ « ដោយសារពួកយើង​ចង់​ស្នើ​សុំ​ឱ្យពួកគាត់​បញ្ឈប់​ការនាំ​ចេញ​ឈើ​ខ្លឹម​ៗក្នុងប្រទេស​កម្ពុជា​ […] ខ្ញុំចង់ឱ្យគាត់​ទទួលយកឬក៏ស្តាប់សំឡេងពួកខ្ញុំដែលជាយុវជនដែលស្រឡាញ់បរិស្ថាន​ ស្រឡាញ់សម្បត្តិធនធាន​ធម្មជាតិ ចង់​ឱ្យ​គាត់​ធ្វើ​​ការឆ្លើយតបសមស្របមួយ មិនគំរោះគំរើយ»។

Newsroom Cambodia ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា និង​តំណាង​​ក្រុមហ៊ុនអង្គរផ្លាយវូតខូអិលធីឌី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ គិតត្រឹមថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ ។

តែយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែង​ថា ការព្រួយបារម្ភរបស់ក្រុមយុវជន​នេះ​ត្រឹមត្រូវ ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាល ​ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោកថ្លែងថា៖ « ការព្រួយបារម្ភរបស់យុវជនមួយក្រុមនោះបង្ហាញថា ពួកគេមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិអំពីអ្វីដែលពួកគេយល់ឃើញ ពីព្រោះពួកគេជាពលរដ្ឋក្នុងប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ទន្ទឹមនឹងនោះ ក្រុមយុវជនមួយក្រុមតូចនោះ ក៏ត្រូវយល់ដែរថា រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន​លើសលប់ […] ដូច្នេះពួកគេក៏ត្រូវគោរពមតិរបស់អ្នកបោះឆ្នោតទាំងនោះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឡើង​ ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិទាំងមូល នេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស» ។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​ «លីកាដូ»លោក អំ សំអាត មានប្រសាសន៍ថា យោងតាម​រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល​ គឺ​រាល់សំណើរទាំងអស់របស់ប្រជាពលរដ្ឋ ឬយុវជនទៅកាន់​រដ្ឋាភិបាល ត្រូវមានការពិចារណា និងមានការឆ្លើយតបទៅកាន់ពួកគេ​វិញវិញ។

លោកបានថ្លែងថា ៖ «សំឡេង​របស់យុវជន ការសំណើររបស់​យុវជនរដ្ឋក៏ត្រូវមានការពិចារណា និង​កែសម្រួល យើងឃើញ​ថា​មាត្រា៣៥ គេនិយាយអំពីកថាខណ្ឌទី២ គេនិយាយអំពីដំណើររបស់ប្រជាពលរដ្ឋត្រូវបានអាដ្ញាធររដ្ឋយក​ទៅពិចារ​ណា [សំណើរ]រ​បស់ក្រុមយុវជនស្ថាប័នដែលពាក់ពន្ធ័​ហ្នឹង ត្រូវគិតនិងពិចារណា ហើយអ្វីដែលសំខាន់ហ្នឹង ​ត្រូវគិតអំពីផលប្រយោជន៍រួម ផលប្រយោជន៍ជាតិជាធំ ពាក់ពន្ធ័ទៅនឹងធនធានធម្មជាតិព្រៃឈើនេះ ទ្រព្យសម្បត្តិរួមធនធានរួមរបស់ប្រជាពលរដ្ឋ អ្វីដែលក្រុមយុវជនធ្វើរឿងនេះ [មកពី]ពួកគាត់មានការព្រួយបារម្ភអំពីការបាត់បង់បញ្ហាព្រៃឈើ»។

មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរ​មានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ចំណែក​មាត្រា៣៥ ចែង​ថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការដ្ឋ៕​

ព័ត៌មានស៊ីជម្រៅ៖យុវជនតាមសាកលវិទ្យាល័យមួយចំនួននៅភ្នំពេញដាក់ញត្តិស្នើរដ្ឋាភិបាលដំឡើងពន្ធថង់ប្លាស្ទិក
ក្រុមយុវជននៅតាមសកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញដាក់ញត្តិ​​ជំ​​រុញឱ្យ​​រដ្ឋាភិ​​បា​​​លដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិក ក្នុងន័យដើម្បីកាត់បន្ថយអត្រានៃការប្រើ​​ប្រាស់ថង់មាន​​បរិមា​​ន​​ខ្ពស់ និងជួយ​កា​​​​រ​​​ពារបរិស្ថាន។

តាមរយៈឃ្លីបវីដេអូ ផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ​​តុ​​លា​ ឆ្នាំ២០២៣ ហើយគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃនេះ បង្ហាញថា យុវ​​ជ​ន​​មួយក្រុមធ្វើសកម្មភាពដើរដាក់ញត្តិនៅ​​ស្ថាប័នមួ​​យ​​ចំ​​​​នួនរបស់រដ្ឋាភិ​​បាល។ខ្លឹ​មសារ​​នៃ​ញត្តិ​​នេះ ក្នុ​​​​ង​​គោលបំណង​​ស្នើឱ្យរដ្ឋាភិបាល​​ដំឡើងពន្ធ​​លើប្លា​​ស្ទិ​​​​​កដែលនាំចូលពី១០ ទៅ១៥ភា​​គ​រ​​យ និងកម្រិតលើតម្លៃថង់ប្លាស្ទិកនៅតាមផ្សារទំនើប និងមជ្ឈ​​មណ្ឌលពាណិជ្ជកម្មជាដើម។

ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលចូលរួមដាក់ញត្តិ គឺលោក​ សុខ ឃៀ​ង ឱ្យដឹងថា​​មូលហេតុដែលជំរុញឲ្យធ្វើរឿងមួយនេះឡើងដោយសារតែនៅប្រទេសកម្ពុជាមានការកើនឡើងអ្នកប្រើប្រាស់ថង់ប្លាស្ទិកកា​ន់តែ​ច្រើនឡើង។

ជាងនេះទៀត ពួកគេចង់​ឲ្យរដ្ឋាភិបាលធ្វើការគ្នានឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន ហើ​​យ​​ក៏ចង់ឲ្យមានការដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិកដែរ។ក្នុងន័យនេះធ្វើយ៉ាងណាឱ្យអ្នកប្រើប្រា​​ស់គិតគូរទៅលើរឿងប៉ះពាល់នៃថង់ប្លាស្ទិក។មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងច្បាប់នៃការលក់ថង់ប្លាស្ទិក នៅតាមផ្សារទំនើបឲ្យមានភាពស្មើរគ្នាថែមទៀតផង។

លោកបន្តថា៖«ការដំណើនកើនថង់ប្លាស្ទិកនឹងវាមានការកើនឡើង ហើងយើងធ្វើការស្របទៅតា​​ម​​គោលនរយោបាយជាអនុក្រឹត្តក្រសួងបរិស្ថានដែលបានលើកឡើង​ថ្មីៗនឹង [….] គ្រោងនឹងការដំ​​ឡើងពន្ធពី ៧ទៅ១០%យើងមើលឃើញថាការដំឡើងពន្ធបែបនឹងវាល្អប្រសើរហើយយើងចង់ជម្រុញបន្ថែមទៀតស្នើរឲ្យមានការដំឡើងពន្ធពី១០ទៅ១៥%វាជាគោលបំណងទី១[….]ទី២ចឹងឲ្យមានការអនុវត្តការលក់ថង់ប្លាស្ទិកអនុវត្តទូទាំងប្រទេស ដោយសារតែអនុក្រឹត្យស្តីពីថង់ប្លាស្ទិកនឹងគឺគេដាក់ឲ្យមានកាអនុវត្តលក់ថង់ប្លាស្ទិកក្នុងផ្សារទំនើបនឹងតម្លៃ៤០០រៀលនៅក្នុងមួយថង់ ប៉ុន្តែអនុវត្តដោយស្ម័គ្រចិត្ត គឺថាស្ថាប័នដូចជាអាជីវកម្មខាងផ្សារទំនើបទាំងអស់ និងនរណាគេចង់លក់គឺលក់ឲ្យអតិថិជន Free  គឺ free ចឹងហា អីចឹងយើងមើលឃើញថាវាមិនទាន់មានការរឹតបន្តឹងនៅឡើ​​​​​យ​​ទេដល់អ្នកប្រើប្រាស់» ។

ដូចគ្នានេះដែរ យុវតីឈ្មោះ នាង ឆរិន លើកឡើងថា គោលបំណងនៃយុទ្ធនាការធ្វើយ៉ាងណាចង់ឲ្យ​រដ្ឋាភិបាលមានការតម្លើងពន្ធទៅ​លើរឿងថង់ប្លាស្ទិកឱ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ជាពិសេ​ស​​បើ​​​​​​អាច​​​តម្លៃថង់ប្លាស្ទិកមួយ គឺដំឡើងដល់ ៨០០រៀលក្នុងមួយថង់។មិនតែប៉ុណ្ណោះ ស្នើសុំឱ្យ​​​រដ្ឋា​​​​​ភិបាលជំរុញឱ្យការអនុវត្តនេះមានប្រសិទ្ធភាព និងប្រាកដប្រជាជាងមុនដោយមិនត្រូវមា​​នកា​​រ​​​យោ​​​​​គយល់ណាមួយនោះទេ។

ប្រភពបន្តថា៖«មានគោលបំណងពីរទី១គឺស្នើរឲ្យរដ្ឋាភិបាលដាក់តម្លើងពន្ធនៅលើដែលនាំចូលពីថ​​​ង់​​ប្លាស្ទិកពី១០ទៅ១៥% ទីពីរចង់ស្នើឲ្យក្រសួងបរិស្ថាននឹងឲ្យដំឡើងថ្លៃថង់នៅផ្សារទំនើបមួយ៨០០រៀល បានជាយើងស្នើរសុំបែបនឹងដោយសារយើងយល់ឃើញថា ប្រជាពលរដ្ឋគឺមានការប្រើប្រាស់នូវថង់ប្លាស្ទិកច្រើនពេកនៅតាមផ្សារទំនើប អនុវត្តតាមគោលការណ៍ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេហើយឃើញថាក្រសួងបរិស្ថានការអនុវត្តច្បាប់មិនទាន់មានការគ្រប់គ្រាន់នៅឡើយទើបយើងស្នើរសុំចំណុចទាំងអស់នេះទៅកាន់ក្រសួងបរិស្ថានឲ្យជួយពន្លឿនការងារឡើងវិញ » ។

ឆ្លើយតបរឿងនេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះ​​អា​​ង​​​ថា រាល់សំណើរមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញនោះទេ។លោកបន្តថា ការដោះស្រាយផលប៉ះ​​ពា​​ល់ គឺរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យត្រឹមត្រូវ ពោលមិនមែនស្តាប់ភាគីម្ខាងហើយ​​ទម្លា​​ក់​​កំហុសលើភាគីម្ខាងទៀតនោះទេ។ជាងនេះទៀតរាល់ការងារបង់ពន្ធដែលធ្វើឡើងមានក្របខណ្ឌច្បាស់លាស់មិនមែនធ្វើឡើងដោយផ្ញើសុំចេញពីបុគ្គលនរណាម្នាក់ទេ។

បើតាមអ្នកនាំពាក្យរូបនេះ រាល់សំណើរទាំងឡាយដែលមានការស្នើរសុំគឺរដ្ឋាភិបាលនឹងមកយកពិ​​ចា​​រណាក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ។

លោកបន្តថា៖«កិច្ចការងារពន្ធមិនមែនយើងធ្វើឡើងការផ្ញើសុំរបស់អ្នកនេះរបស់អ្នកនោះទេគឺយើ​​ង​​​ធ្វើមានក្របខណ្ឌច្បាស់ណានឹងហើ​យ យើងនឹងមានកិច្ចប្រជុំនៅក្នុងអឺ ការជជែកគ្នារវាងរដ្ឋនិ​​ងឯកជន រាល់សំណើរទាំងឡាយដែលប៉ះទន្គិច ឬក៏មានផលប៉ះពាល់គឺយើងប្រជុំជជែកគ្នារកយ​​ន្ត​​​ការដោះស្រាយ យើងមិនមានការធ្វើសំណើរនរណា ឬក៏នៃមួយអឺដោយគ្មានការវិភាគហើយនឹ​ង​​ការសិក្សារច្បាស់លាស់នោះទេ អញ្ចឹងខ្ញុំគ្មានការដាក់ស្នើរការដាក់ញត្តិលើក្រុមណាក្រុមណីទេ រដ្ឋាភិបាលមានយុទ្ធនាការច្បាស់លាស់ហើយយើងមានការងាររដ្ឋជាមួយនឹងឯកជនហើយដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ»។

យ៉ាងនេះក្តី បញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល កំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេ​​រីភាពការបញ្ចេញមតិរប​​ស់ខ្លួន។ចំណែកបញ្ញត្តិមាត្រា៣៥ នៃច្បាប់នេះដដែល​ ឱ្យដឹងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រា​​យយ៉ាងហ្មត់ចត់ពីអង្គកា​​រ​ដ្ឋ​។

តាមរយៈ ឃ្លីប វីដេអូ ដែលផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមយុវជន​​កាល​​ពី​​ថ្ងៃទី៣១ ខែតុលា បង្ហាញថា មានមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានព្យាយាម​​ហា​​ម​​​​ឃាត់ក្រុមយុវជនចំនួន១៦នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន​​៣ផ្សេងៗគ្នានៅក្នុងទីក្រុង​​ភ្នំ​​ពេ​​ញ​ដែលហែញត្តិចេញពីម្តុំមុខផ្សាររាត្រី ជិតវត្តភ្នំ ក្នុងបំណង​​​យក​ទៅ​​ដាក់នៅក្រសួងបរិស្ថាន។

នៅក្នុងឃ្លីប វីដេអូ គេសង្កេតឃើញតំណាងយុវជនម្នាក់ ដែលផ្សាយបន្តផ្ទាល់នៅពេលនោះ បាន​​អះ​​អាងថា កម្លាំងសមត្ថកិច្ចបានព្យាយាមហាមឃាត់ពួកគេ មិនឱ្យដើរដង្ហែញត្តិទេ ដោយចោទប្រ​​កា​​ន់​​ថា​​ការធ្វើបែបនេះ វាខុសច្បាប់ និងនាំឱ្យប៉ះពាល់សន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់​​សង្គមទៀ​​ត​​ផ​​​​ង​​​​​។

ដោយឡែក យុវតី​ រ៉េម ស្រីពេជ្យរតនា ដែលបានចូលរួមដង្ហែញត្តិដែរ លើកឡើងថា ក្រុមកម្លាំង​​ស​​ម​ត្ថ​​កិ​​ច្ចបានរារាំងសកម្មភាព នៃយុទ្ធនាការហែញាតិ និងហាមឃាត់រាល់កា​រផ្សព្វផ្សាយពីប​ញ្ហា​​ប​​រិ​​ស្ថា​​​​ន​​នេះ ទៅដល់សាធារណៈជនថែមទៀតផង។លើសពីនេះទៀត បើតាម​យុវតី រ៉េម ស្រីពេ​​ជ្យរ​​ត​​នា​ កម្លាំងសមត្ថកិច្ចក្រៅពីបិទសិទ្ធិពួកគេហើយ ថែមទាំងប្រើប្រាស់សំដីមិនថ្លៃថ្នូរមកលើយុវជន ដោ​​យ​​ភា​​សាឆ្គាំឆ្គងទៀតដែរ។

អ្នកនាងនិយាយថា៖«ការធ្វើនេះគឺយើងជួបបញ្ហារារាំងចេញពីសំណាក់អាជ្ញាធរទៅតាមមាត់ទន្លេហើយសណ្តាប់ធ្នាប់ហើយរារាំងមិនឲ្យយើងលើកសូម្បីតែពីបដារដាក់ស្នើរសុំទៅកាន់ក្រសួងបរិស្ថា​​ន​​​ហើយក៏ប្រើពាក្យសម្តីហិង្សាអសុរោះ ប្រើកាយវិការវាយមកកាន់ពួកយើង ដណ្តើមយកនូវ ផ្លាកបាំងណូការសរសេពាក្យស្នើរសុំហ្នឹង ប្រើសម្តីអសុរោះខ្លាំងមែនទែនមិនឲ្យពួកយើងធ្វើដំណើរ ហើ​​យ​​ក៏ពួកយើងធ្វើដំណើរទៅធម្មតាវិញទៅចឹង» ។

ប្រភពដដែលបន្តថា ការប៉ះសំដីគ្នារវាងក្រុមយុវជន និងកម្លាំងសមត្ថកិច្ច រហូតឈានទៅ​​ដល់​​ការ​​ប្រើ​​​ប្រាស់អំពើហិង្សាពីកម្លាំងសមត្ថកិច្ច ប្រឆាំងលើក្រុមយុវជនដែលស្រ​​​លាញ់បរិស្ថានថែមទៀត​។​​កា​​រប៉ះ​​ទង្គិចគ្នាក្នុងរយៈពេលខ្លីនេះ ក៏បានបណ្តាលឱ្យយុវជនម្នាក់រងរបួសស្រាលត្រង់ដៃដែរ។

ហាក់មិន​ខុសគ្នាទេ លោក សុខ ឃៀង ជាយុវជម្នាក់ដែលបានចូលរួមដាក់ញត្តិនេះដែរ បញ្ជាក់ថា យុទ្ធនាការហែក្បូនដើម្បីដាក់ញាតិនេះ ត្រូវបានហាមឃាត់ពីសំណាក់កម្លាំងសមត្ថកិច្ច និងបា​ន​ដ​​ក​​​​ហូតសម្ភារៈពីក្រុមយុវជនថែមទៀតៀង។

ឆ្លើយតបនឹងបញ្ហានេះ អភិបាលខណ្ឌដូនពេញលោក ជា ខេមា បដិសេធក្នុងការឆ្លើយតប​​ជាមួយ​​គេ​​ហទំព័រ Newsroom Cambodia អះអាងដោយខ្លីមុននឹងផ្តាច់ទូរស័ព្ទថាកំពុងជាប់ប្រជុំ។

លោកបន្តថា៖ «បើជាប់ប្រជុំ អឺប្រជុំនៅសាលារាជធានីភ្នំពេញសម្ភាសន៍ម៉េចកើត » ។

ចំណែកឯ យូអិនឌីភី(UNDP)ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានចេ​ញ​​ផ្សាយរ​​​បា​យ​​​​ការណ៍របស់ខ្លួន កាលពីចុងឆ្នាំ២០២០ បង្ហាញថា សំណល់ប្លាស្ទិកមានចំនួនជាង ២​​០​%នៃសំ​ណ​​​​​ល់សរុបក្នុងមួយថ្ងៃៗនៅក្នុងទីក្រុង (៣.៦០០ តោន) ដែលនេះជាការដាក់សម្ពាភដ៏ស​​ម្បើមម​​​​ក​​លើសេវាគ្រប់គ្រងសំណល់។

របាយការណ៍ដរដែលបន្ថែមទៀតថា នៅទីប្រជុំជន សំណល់ប្លាស្ទិកនេះមានការកកស្ទះផ្លូវទឹក ប្រ​​ព័ន្ធ​លូ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសវាបង្កើនហានិភ័យទឹកជំនន់។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់ឃើញថា​​ប​ញ្ហា​បរិស្ថានមិនល្អ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិកហួសកម្រិតនេះ វាគួរដល់ពេលដែល​​ត្រូ​​វចា​ប់​​​​បង្ខំឱ្យគ្រប់គ្នាអនុវត្តហើយ។លោកក៏ឯកភាពដែរថា ការដំឡើងថ្លៃពន្ធលើការ​នាំចូលថង់ប្លាស្ទិ​​ក​​នេះ ក៏ជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវគិតគូដែរ ព្រោះវាពាក់ព័ន្ធនឹងបរិស្ថានផង និងសុខភាព​​ម​នុ​​​ស្ស សត្វផង។បើតាមលោក យង់ គីមអេង ផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពល នៃថង់​​ប្លា​​ស្ទិ​​កនេះ នឹងវានឹងបង្កជាផលប៉ះពាល់ក្នុងរយៈពេលវែងផង និងរយៈពេលខ្លីផង ដោយសារជាតិប្លា​​ស្ទិ​​ក​​នេះ អាចរក្សានៅក្នុងដីបានជាច្រើនឆ្នាំ។

លោកបន្តថា៖«កាដាក់ញត្តិមួយនេះជារឿងមួយត្រឹមត្រូវដែលត្រូវមានការដំឡើងតម្លៃថង់ប្លាស្ទិក បញ្ហាប្លាស្ទិកមួយនេះវាជាបញ្ហាមួយដែលប្រឈមធំណាស់បាទយើងចង់ឲ្យរួចផុត សោកនាដកម្មថ្ងៃ​​ក្រោយគឺតែធ្វើយ៉ាងណាត្រូវតែកាត់បន្ថយថង់ប្លាស្ទិកប្រសិនជាយើងនូវតែបន្តប្រើប្រាស់ថង់ស្ទិ​ក​​ដដែលទេវាធ្វើឲ្យមានការប៉ះពាល់ធំណាស់បាទរួមទាំងជីវជម្រុះក៏ដូចជាបំពុលបរិស្ថាន​ផ្សេង​​ៗ​​បា​ទ ដោយសារតែមានការកើតឡើងនូវការកើនឡើងថង់ប្លាស្ទិកពីព្រោះវាកប់នូវដីរាប់សិបឆ្នាំវាក៏​​មិ​នរលាយដែរ ទំហំនៃការប៉ះពាល់វាធំអីចឹងដែលយើងឃើញថាការចាត់វិធានការណាមួយដើម្បីទ​​ប់ស្កាត់ជារឿងមួយល្អបាទ » ។

របាយការណ៍របស់កម្មវិធីអភិវឌ្ឍសហប្រជាតិ យូអិនឌីភី(UNDP) បង្ហាញថាក្រៅពីតំបន់ទីប្រជុំ នៅ​​តំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់ច្រើនយ៉ាងមកលើឧស្សាហកម្មទេសចរណ៍។ សំ​​ណ​​ល់ប្លាស្ទិចនេះមានបរិមាណស្នើរនឹង៨០% នៃកម្ទេចកម្ទីដែលគេរកឃើ​ញនៅតាមឆ្នេររបស់ប្រ​ទេ​​​​​​សកម្ពុជាដែ​​លធ្វើឲ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័យភា​​ព​​ឆ្នេរ៕

ព័ត៌មានស៊ីជម្រៅ៖ កសិករ​ខេត្តកំពង់ឆ្នាំង​អាច​រក​ចំណូលបាន១០០០ដុល្លារក្នុងមួយ​​ខែ ពីការចិ​ញ្ចឹ​​ម​​មា​​ន់
កា​រចិញ្ចឹមមាន់ស្រែនៅតាមទីជនបទដាច់ស្រយ៉ាល ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បានជួយ​ឲ្យ​កសិករអាច​រកប្រាក់​​ចំណូល​ដើម្បីផ្គត់ផ្គង់ជីវិតគ្រួសារបានមួយផ្នែកដែរ។ ប្រ​​​ភេទ​មាន់ស្រែ​នេះ​​ អាចចាត់ទុកថាជាម្ហូប​ដែលពេ​​ញ​​និ​​យ​​​មនៅលើទីផ្សារ និងមានតម្លៃខ្ពស់បើធៀបនឹងមាន់ចិញ្ចឹមដោយចំណី ឬជាប្រភេទមាន់កសិកម្ម។

លោក សយ ចាន់ណាត មានអាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យដឹង​ថា​​​រូបគេ​ផ្ទាល់ចូលចិត្តវិស័យកសិកម្ម និងព្យាយាមស្វែងរកវិធី រហូតធ្វើឱ្យរូបគេក្លាយជាអ្នកទទួល បានភាពជោ​​​គជ័យនៅក្នុងវិស័យមួយនេះដល់ពេលបច្ចប្បន្ន។

បុរសដែលមានរាងខ្ពស់ សម្បុរសណ្តែកបាយ និងជាកូនទី៤ក្នុងគ្រួសារដែលមានសមាជិក៦នាក់ រៀប​​រា​ប​​ថា ដោយសារមានបញ្ហាផ្នែកជីវភាពក្នុងគ្រួសារ រូបគេក៏ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី១១។

ប្រភពបន្តថា ការចាប់ផ្តើមចិញ្ចឹមមាន់ពីដំបូងទីគឺរូបគេចាប់ផ្តើម​​ដោយមាន់៥ក្បាល ហើយចំនួននេះចេះតែ​​ប​​ន្ត​​កើន​​ឡើង មិនឈប់ឈរ។ក្នុងរយៈពេលប្រ​​មា​​ណ​​​ជិ​ត១០ឆ្នាំមកនេះ ​​លោ​​​ក សយ ចាន់ណាត បញ្ជាក់ថា ដោ​​យការប្រឹងប្រែង មិនខ្លាចនឿយហត់ និងស្វែងរកមធ្យោបាយផ្សេងៗ រួមទាំងវិធីសាស្រ្តថ្មីៗ ទើប​​ជំ​​រុញ​​ឱ្យ​​មុខរបរមួយនេះ ដើរដល់គោលដៅ ដូចពេលបច្ចុប្បន្ន។

លោកបន្តថា៖« បទ​ពិសោធន៍​របស់​ខ្ញុំតាំង​ពី២០១៤​បន្ទាប់​មកដល់​អីលូវ​ប្រហែល​ជាង​ជិត​១០​ឆ្នាំ​ដែរប៉ុន្តែ​កា​​ល​​ពីរ​ចិញ្ចឹម​តាំង​ពី​ដំបូង​ខ្ញុំ​ចាប់ផ្តើម​មេប្រហែល​តែ៥​ក្បាល​រហូត​មកដល់អីលូវ(មានការលូតលាល់) ​ប្រ​ហែលជាង៥០០ក្បាល »។

ត្រូវជាបងប្រុសរបស់លោក សយ ចាន់ណា គឺលោក សយ ពុតថា បានលើកឡើងពីគុណសម្បត្តិរបស់ អ្ន​ក​វិនិយោគផ្នែកវិស័យកសិកម្មរូបនេះថា ជាមនុស្សដែលមានលក្ខខណៈសម្បត្តិសុភាបរាបសារ ហើយមនុ​​ស្ស​​​​​​នៅ​​ជុំវិញខ្លួនតែងគោរពស្រលាញ់។ស្ថិតក្នុងវ័យ៣៩ឆ្នាំ ប្រភពដដែលអះអាងទៀតថា​​បងប្រុសរបស់ខ្លួ​​ន​​ក៏ជា​​មនុស្សចូលចិត្តជួយការងារសង្គមដែរ។

លោកបន្តថា៖«គាត់ជាមនុស្សស្លូតបូតគាត់មនុស្សល្អតើនិយាយរួមទៅមនុស្សស្រុលភូមិឧស្សាហ៏និយាយរាប់អានគាត់ច្រើនចឹងហាណាមួយគាត់ធ្វើការងារក្នុងសហគមន៍ផងគាត់ខាងអង្គការផងហើយគាត់អឺខាងការងារក្រុមសង្កាត់ផងចឹងទៅនិយាយរួមទៅគាត់មានមនោចសនាច្រើន ហើយខាងសហគមន៍ ខាងបន្លែរខាងអីកសិកម្មគាត់ចូលរួមជាមួយខេត្តជាមួយអីច្រើន »។

មិនខុសគ្នាទេ អ្នកស្រី ឡុង ដាលីន ដែលត្រូវជាប្អូនស្រីរបស់លោក សយ ចាន់ណា ក៏ឯកភាពដែរថា ប​​​ង​ប្រុ​សរបស់អ្នកស្រីគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើកិច្ចការងារខាងកសិកម្ម។មានវ័យប្រមាណ២៩ឆ្នាំ អ្នកស្រីបន្តថា ក្រៅពីការងារស្នូលផ្នែកវិស័យកសិកម្មនេះ បងប្រុសរបស់ខ្លួនក៏តែងជួយការងារសង្គម ហើ​​យ​​ក៏​ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនដែរ។

អ្នកស្រីបន្តថា៖«គាត់ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការមិនដែលឈប់ផងគាត់ជាមនុស្សរុះរាយពូកែរនិ​​យា​​​​យ​​ចិត្តល្អ គាត់ធ្វើការងារសង្គមច្រើន »។

សម្រាប់លោក សយ ចាន់ណា វិញ បានបញ្ជាក់ថា ផ្តើមពីការងារចិញ្ចឹមមាន់ជំហានដំបូងរបស់លោក គឺចេ​​ញ​​​​ពីកសិដ្ឋានចិញ្ចឹមពីតូចទៅធំ។ក្រៅពីនេះ ប្រសិនពលរដ្ឋមានបំណងចង់បង្កើតកសិដ្ឋានចិញ្ចឹមមាន់ ដែ​​ល​​មានលក្ខខណៈបច្ចេកទេសត្រឹមត្រូវ ទុនដែលត្រូវក៏មិនក្រោមមួយម៉ឺនដុល្លារអាមេរិកដែរ។

លោកបន្តថា៖«ខ្ញុំចាប់ផ្តើមពីតូចទៅទេផ្តើមពីមេប្រាំក្បាលហើយចាប់ផ្តើមពីរោងប្រក់ភ្លឹកបាំងអាសីរោងទ​ទឹ​ង​៤ម៉ែត្របណ្តោយ៦ម៉ែត្រនឹងចាប់ផ្តើមពីតិចទៅ ពេលដែរលក់បានមកចេះតែឆ្លៀតៗហើយនឹងខ្ចីទន់ពីធនាគាខ្លះអីចឹងទៅយកមកធ្វើបន្ថែមអីចឹងទៅ។អឺសព្វថ្ងៃនឹងរោងដែកនឹងវាទទឹង១២ម៉ែត្របណ្តោយ២៥ម៉ែ​​ត្រហើយបូកផ្សំពីរោងបង្កើតពីសិប្បនិមិត្តនឹង ជាទូទៅចំណាយល្បាកល្បាត១ម៉ឺនដុល្លារ ១ម៉ឺនជាងនឹងស​​ម្រាប់ធ្វើទូភ្ញាស់នឹងចំណាយអស់ល្បាកល្បាតប៉ុណ្ណឹង » ។

បើតាមលោក សយ ចាន់ណា ការចិញ្ចឹមមាន់ ទាមទារត្រូវមានគោលការណ៍ត្រឹមត្រូវ និងយល់ដឹងពីលក្ខ​​ខ​​ណៈ​​បច្ចេ​​ក​​ទេ​​​​សច្បាស់ក្នុងការថែទាំ។ជាងនេះទៀត ការចិញ្ចឹមមាន់រាល់ថ្ងៃរបស់លោកក្រៅពីអនុ​​វត្តតាមបែ​​ប​​​ធ​​ម្មជាតិហើយ ក៏នៅមានបង្កាប់តាមរបៀបសិប្បនិមិត្តដែរ។ហើយធ្វើដូច្នេះ មានភាពងាយស្រួល និងទទួ​ល​​​​​បានទិន្នផលខ្ពស់។ម្យ៉ាងទៀត វិធីនៃការបង្កាត់បែបសិប្បនិមិត្តនេះ ក៏មានភាពងាយស្រួលដែរសម្រាប់​​ក​​សិ​​​​​​ករយកទៅអនុវត្ត។ចំពោះការផ្តល់ចំណី និងថ្នាំការពារ ផ្សំតាមបែបធម្មជាតិ មិនចំណាយថវិការច្រើនក្នុង​​កា​​​​រថែទាំ ជាពិសេសសត្វវាធន់នឹងជំងឺ ដែលអាចជួយផ្តល់ប្រាក់ចំណូលទ្វេរដងសម្រាប់អ្នកចិញ្ចឹម។

ដោយឡែក អ្នកស្រី ញឹម សារ៉ាត់ ដែលជាអ្នកជិតខាងនិងលោក សយ ចាន់ណា ទទួលស្គាល់ថាជាមនុស្ស​​ដែល​​មានចរិតស្លូតបូត និងយកអាសារអ្នកដទៃ។មានវ័យ៣៥ ឆ្នាំ ប្រភពដដែលបន្តថា គ្រួសារលោក សយ ចាន់ណា នេះអាចចាត់ទុកជាគ្រួសារមួយដែលមានសុភមង្គល ព្រោះគេកម្រឃើញមានការបង្កបញ្ហា ឬប្រើ​​ប្រា​​ស់ហិង្សា​​​​នៅក្នុង​​គ្រួសារទេ។

អ្នកស្រីបន្តថា៖«អត្តចរិតសម្បត្តិខាងក្រៅរបស់គាត់ជាមនុស្សល្អណាស់ហា រប្រៀបថាបើជាមួយនឹងគ្រួរសារបស់គាត់វិញគាត់អត់ចេះឈ្លោះទោះទែងគ្នាទេហើយជាមួយនឹងអ្នកជិតខាងក៏អត់មានអ្នកឈ្លោះទស់ទែងគ្នាអីដែរគាត់ជាមនុស្សល្អ » ។

លោក សយ ចាន់ណា ឱ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការចិញ្ចឹមមាន់នេះ អាចទទួលបាន​​ទិន្ន​​ផល​​ខ្ព​​ស់​​គិតចាប់ពីខែ វិច្ឆិកា ដល់បុណ្យចូលឆ្នាំខ្មែរ។ក្រៅពីនេះ តម្លៃមាន់លក់មិនសូវបានថ្លៃប៉ុន្មានទេ​​ ព្រោះជា​​ នៅ​​រដូ​​វ​​វស្សា ដែលមាន់ត្រូវការកម្ពៅ ហើយក៏ជាពេលវេលាមួយដែលត្រូវការថែទាំ ក្នុងកម្រិតមួយខ្ពស់។​​បើ​​មិ​​នដូច្នេះទេ មាន់ងាយឈឺ និងផ្តល់ផលអាក្រក់ដោយប្រការណាមួយ សម្រាប់សុខភាពមាន់។

បើតាមលោក សយ ចាន់ណា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះ ពីមន្ទី​​រកិ​​សកម្មខេត្តកំពង់ឆ្នាំ និងអង្គការដៃគូដទៃទៀត ទម្រាប់ធ្វើឱ្យជីវិតរបស់លោក​​ឈានមកដល់ថ្ងៃនេះ​​។ប្រភ​ពបន្តថា រូបគេចាប់ផ្តើមរៀនពីវិធីចិញ្ចឹមមាន់នេះ តាំងពីឆ្នាំ២០១៤ បន្ទាប់ពីទទួលបានចំ​​ណេះដឹងផ្នែ​​ក​​ចិ​​ញ្ចឹ​​​​​​មមាន់នេះ រូបគេក៏ទទួលបានឱកាសចុះធ្វើកម្មសិក្សានៅមានការរដ្ឋានចិញ្ចឹមមាន់ធំៗ មួយចំនួនដែរ។

ប្រភពដដែលបន្តថា ក្រៅពីធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលខ្លី ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះហើយ ខ្លួ​​នក៏ធ្លាប់ទទួលបានការអប់រំផ្នែកពេទ្យសត្វទៀតដែរ។

សម្រាប់មន្រ្តីសម្របសម្រួលកម្មវិធីរបស់អង្គការជីវិតថ្លៃថ្នូរ អ្នកស្រី នង ចាន់កុសល ទទួលស្គាល់ថា លោក សយ ចាន់ណា គឺជាមនុស្សដែលមានឥរិយាបថល្អ និងអត្តចរិកស្លូតបូត។មានវ័យ ២៦ឆ្នាំ ប្រភពបន្តថា ក្រៅ​​ពីមានសុជីវធម៌ហើយ លោក សយ ចាន់ណា នេះក៏ជាអ្នកដែលចូលចិត្តចែករំលែកផ្នែកកសិកម្មនេះ ទៅ​​ដល់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយគ្នាដែរ។

អ្នកស្រីបន្តថា៖«អរិយាបទក្នុងការរៀនសូត្រ គាត់មានអរិបថល្អគាត់ព្យាយាមចែករំលែកល្អចំណេះដឹងដែរគាត់បានរៀនសូត្រមិនថាពីខាងបងឬស្ថាប័នផ្សេងៗទេគាត់តែងតែចូលចិត្ត។យ៉ាត ស៊ីធឿន ជាបុគ្គលិកខា​​ង​​អង្គការ FNN បណ្តាញកសិករ និងធម្មជាតិ គម្រោងរបស់គាត់ធ្វើការទាក់ទងនឹងបន្លែស្រូវមាន់នឹងហើ​​យ បើខាងទាក់ទងនឹងការបង្រៀនបញ្ចេកទេសខាងការចិញ្ចឹមមាន់ បានផ្តល់ជាអំពូលមាន់នឹងខាងអីខ្លះ »។

មិនខុសគ្នាទេ មន្រ្តីគម្រោងនៃសមាគមបណ្ដាញកសិករ និងធម្មជាតិ (FNN) លោក យ៉ាត ស៊ីធឿង ក៏ទ​​​ទួ​ល​​ស្គាល់ថា លោក សយ ចាន់ណា មានចំណេះដឹងទូលំទូលាយផ្នែកកសិកម្មនេះ។ម្យ៉ាងវិញទៀត នៅអំ​​ឡុ​​ង​​ពេលរៀនសូត្រ សិក្ខាកាមម្នាក់នេះ មិនចេះវាយឬក ឆ្មើងឆ្មៃ ហើយតែងចែករំលែក​​ចំណេះដឹង​​​ដល់មិត្ត​រួម​​ជំ​​នាន់ជានិច្ច។បន្ថែមពីលើនេះទៀត រូបគេក៏ជាយុវជនម្នាក់ដែលចូលចិត្តចូលរួមជួយការងារនៅក្នុងសហគ​​មន៍ដែរ ដូចជាជួយដើរប្រមូលទិញមាន់ ដែលបម្រើឱ្យសេចក្តីត្រូវការនៅក្នុងសហគមន៍ជាដើម។

លោកបន្តថា៖«ជារួមមកខ្ញុំបានដឹងថាគាត់មិនមែនបានពីរវគ្គបណ្តុះបណ្តាលពីខាង FNN តែមួយទេគឺគាត់បានមករៀនវគ្គបណ្តុះបណ្តាលពីខាងគម្រោងអាស្បាយក៏ដូចជាអង្គការពាក់ពន្ធ័នាៗក៏ដូចជាអង្គការថ្លៃថ្លូរអីជាដើមនឹង គាត់បានទទួលវគ្គបណ្តុះបណ្តាលច្រើន […] ទោះបីជាគាត់មានដើមទុនវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ច្រើនប៉ុន្តែយើងអញ្ជើញគាត់មកវគ្គបណ្តុះបណ្តាលក៏គាត់ចង់បានចំនេះដឹងបន្ថែមពីលើអ្វីដែរគាត់មានស្រាប់នឹងគាត់អឺ គាត់យកចិត្តទុកដាក់សួរនាំច្រើនជាពិសេសគឺចំណុចដែលគាត់ចែករំលែកបានគឺគាត់ចែករំលែកទៅដល់កសិករផ្សេងទៀតមិនដែលគិតថាកសិករនេះចេះអីទេ »។

ចំណែក ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តកំពង់ឆ្នាំង លោក ងិត ហ៊ុន សារទរចំពោះ​​ទិន្ន​​ផល​​ដែលពលរដ្ឋសម្រេចបាននៅពេលនេះ។ក្នុងនាមស្ថាប័នជំនាញ លោក ងិត ហ៊ុន អះអាងថា មន្ទី​​រកសិ​កម្ម​ខេត្ត តែងជួយជ្រោមជ្រែងជានិច្ចទាំងផ្នែកបច្ចេកទេស និងទីផ្សារសម្រាប់កសិករដែល​​ផលិតបាន ហើ​​យ​​ខ្វះទីតាំងសម្រាប់លក់ចេញ។

លោកបន្តថា៖«មន្ទីកសិកម្មបានស្វែងរកទីផ្សាអឺជូនកសិករតាមអឺការចិញ្ចឹមនឹងការផលិត ទីមួយពាក់ពន្ធ័នឹ​ង​យើងបានអឺការរៀបចំក្រុមផលិតជាពិសេសការសហគមន៍អនុវត្តកសិកម្មដើម្បីអោយគាត់ដឹងផលិតរួមគ្នាហើយស្របតាមតម្រូវការទីផ្សាហើយអឺមានតាំងគុណភាពនឹងសុវត្ថិភាពចឹងទេបើយើងផលិតបានហើ​​យរៀបចំឈានទៅដល់ចុះកិច្ចសន្យាទិញលក់ជាមួយអឺនឹងសហគមន៍ក៏ដូចជាក្រុមផលិតអឺជាមួយនឹងក្នុងវិស័យឯកជន ហើយក៏ដូចជាទីផ្សានៅក្រៅខេត្តឬក៏នៅក្នុងខេត្ត »។

ទោះបីជាបែបណា លោក សយ ចាន់ណា ឱ្យដឹងថាតាមពិតទៅនៅពីក្រោយនៃលទ្ធផលដូចដែលលោ​​កកំ​​ពុ​​​​ង​​​​​​​​មាន​​សព្វថ្ងៃនេះ គឺភាពបរាជ័យបានកើតឡើងចំពោះរូបលោកជាច្រើនដងមកហើយ និងមានពេ​ល​​ខ្លះ​​​​​​​ស្ទើរតែធ្វើឱ្យរូប​​គេច​​ង់​បោះ​បង់ការងារនេះចូលម្តងម្កាល់ដែរហើយ។

បើតាមលោក សយ ចាន់ណា នៅចំពោះមុខនៃបញ្ហាដែលលោកធ្លាប់មានគឺ ​មិនទាន់មានជំនាញ​​គ្រប់​​​គ្រា​ន់​​ក្នុងការចិញ្ចឹមមាន់ ដែលជាហេតុធ្វើឱ្យមាន់ដែលចិញ្ចឹមត្រូវឈឺ និងងាប់ជាបន្តបន្ទាប់។ជាងនេះទៀត ដៃគូ​​ចូ​ល​​​​ហ៊ុនជាមួយគ្នា ជួបបញ្ហាដើមទុនថែមទៀត ទាំងនេះគឺជាឧបសគ្គដែលដែលធ្វើឱ្យរូបគេ ចង់បោះបង់មុខ​​រប​​រនេះចោល និងស្វែងរកការងារថ្មីធ្វើជំនួសវិញ។ប៉ុន្តែដោយការព្យាយាម និងមានចេញស្រលាញ់វាផង ក៏​​ចេះ​តែបន្តការតស៊ូ និងអត់ធ្មត់ រហូតទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះ។

លោកបន្តថា«ខ្ញុំចាប់ផ្តើមពីឆ្នាំ២០១៤ ឆ្នាំ២០១៥ខ្ញុំបរាជ័យងាប់មេមាន់អស់៣០ក្បាលអីចឹងខ្ញុំចាប់ផ្តើម​​មុ​ន​​ដំបូងមាន់ប្រាំក្បាលឡើង១០ ២០ ៣០ ដល់មេមាន់៣០មេមាន់ងាប់អស់អីចឹង។ ដោយសារតែខ្ញុំចិញ្ចឹមមាន់មួយវគ្គនឹងខ្ញុំដើររកស៊ីជាមួយនិហមិត្តភក្រលក់អីមួយចំនួនតាពេលហើយគេមិនបង្វិលលុយឲ្យខ្ញុំទៅ ហើយខ្ញុំខ្វះខាតលុយ គាប់ជួនពេលហ្នឹងជីវភាពគ្រួសារទៀតខ្វះខាត[…] ខ្ញុំក៏លក់មាន់លក់អីអស់មួយសារ​ហើ​​​យ​​ដ៏ពេលខ្ញុំខ្វះលុយចាប់ផ្តើមវិញខ្ញុំក៏ទៅរៀនកូរ៉េ »៕

ជំនាញផ្នែកសុខាភិបាលយល់ឃើញថាក្រសួងគួររឹតបន្តឹងច្បាប់គ្រប់គ្រងឱសថឱ្យបានតឹងរ៉ឹង
អ្នកជំនាញផ្នែកសុខាភិបាល ចាត់ទុកថាការចរាចរណ៍ឱសថតនៅកម្ពុជា នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកប្រើប្រាស់ ដោយសារប្រព័ន្ធត្រួតពិនិត្យការធ្វើពាណិជ្ជកម្មឱសថ រកឃើញមិនអាចជឿទុកចិត្តបាន ខណៈក្រសួងសុខាភិបាល ទើបចេញបម្រាមការចែកចាយថ្នាំប្រភេទ ប៉ាណាឌុល ផ្លាស់(Phaanedol® Plus)​ ដែលឱសថប្រភេទនេះ មា​​ន​​សារធាតុម្យ៉ាងនាំឱ្យខូចសុខភាពសម្រាប់អ្នកប្រើប្រាស់។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៍​កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី  យល់ឃើញថា ការសម្រេចចិត្តបិទមិនឱ្យចែក​​ចា​​យឱសថប្រភេទ ប៉ាណាឌុល(Phaanedol® Plus)​ ទំនងក្រសួងរកឃើញពីគុណវិបត្តិនៃថ្នាំនេះ ហើយ​​វា​​អា​ច​​នឹងបង្កផលប៉ះពាល់ទៅដល់សុខភាព របស់អ្នកប្រើប្រាស់ដែរ។លោកបន្តថាការបញ្ឈប់មិនឱ្យថ្នាំប្រភេទនេះ​​ដំ​​ណើ​​​​​​រការនៅកម្ពុជា ជាពិសេសនៅតាមឱសថស្ថាន វាគឺជាជម្រើសដ៏ល្អមួយសម្រាប់​​ពលរដ្ឋកម្ពុជា។

ជាងនេះទៀតឱ​​​​សថប្រ​ភេទនេះ វានឹងជះផលអា​​ក្រ​​ក់​​ដល់អ្នក​​ជំងឺ​​​ដូចជា​​រលាក​​ថ្លើមរ៉ាំរ៉ៃ។មួយវិញទៀត ថ្នាំនេះ​​​ក៏​​​មា​ន​សា​​រធា​តុញៀ​​នម្យ៉ា​​ងដែលធ្វើឱ្យអ្នកប្រើប្រាស់ ប្រើ​​ហើ​​យមិនអាចកាត់ផ្តាច់បាន។

លោកបន្តថា៖«ប្រសិន​ជា​ក្រសួង​គេរក​ឃើញ Phaanedol® Plus នឹង​រក​ឃើញ​ថា​វា​មាន​ជាតិ​មិន​គាំ​ប្រសើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើ​ទេ​បាន​ន័យថា Phaanedol® Plus នឹង​វា​មាន​សារជាតិ​ម្យ៉ាង​ដែរលវា​លើស​ផ្សំ​នៅ​ក្នុង​អឺ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នឹង ​បើ​និយាយ​អំពី​ប៉ាណា​ដុល​នឹង​វាជា​ ប៉ាមី​របស់​ប៉ារ៉ា​ វា​មាន ប៉ារ៉ា គីនាល់​ អា​នឹង​ក៏​មានជាតិ ប៉ារ៉ា​នៅ​ក្នុង​នឹង​ដែរ[…] អា​នឹង​ប្រសិន​ជាក្រសួង​រកឃើញថា Phaanedol® Plus​មើល​ទៅ​វា​មាន​សារជាតិ​ញៀន​នឹង​វា​លើស​មាន​ជាតិគីមី​លើស​មិន​អាច​ឲ្យ​ប្រើ​បាន​វាហួស​កម្រិត​អាច​វា​មាន​ផលវិបាក​ដល់​អ្នកជំងឺ​ទៅថ្ងៃ​ក្រោយ​វាអាច​ជា​ជំងឺ​រលាកថ្លើម​រាំរៃ​ទៅជា​ខូចថ្លើម ទី២​អាច​ធ្វើ​អោយ​អ្នក​ជំងឺញៀន​ គេ​ហៅ​ថា​អត់ថ្នាំ​នឹង​វាអត់​​បាត់​នឹង​ហើយ ក​ន្លែង​នឹង​ហើយ​វាប៉ះពាល់​ដូច​យើង​ប្រើ​ថ្នាំ​ញៀន​ចឹង »។

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាសហាមឃាត់ មិនឱ្យចែកចាយ​​ឱ​សថប្រភេទ ប៉ាណាឌុល ផ្លាស់( ​Ph​a​a​nedol® Plus)​ នៅលើទីផ្សារប្រទេសកម្ពុជា។លិខិត​​បន្តថាក្រោយ​​ការ​​​ពិ​និ​​ត្យក្រសួងរកឃើញថាប្រភេទឱសថនេះ អាច​មាន​ផល​ប៉ះពាល់​សុខភាព​ ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិតអ្នកប្រើ​​ប្រា​ស់។ប្រភពដដែលឱ្យដឹងទៀតថា ថ្នាំ Phaanedol®​ Plus B​/15 Blisters/ 180 Tablets​ នេះ គឺ​គ្មាន​លេខ​បញ្ជីកា​​រ​ត្រឹមត្រូវ ដែលអាច​ធានាបាន​នូវ ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​ នៃឱសថឡើយ។

មានមុខរបរជាអ្នកលក់ឥវ៉ាន់ និងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោក ញឹម ឡុង ឱ្យដឹងថា បម្រាមមិនចេញ​​ល​​ក់​​​ឱសថប្រភេទ ប៉ាណាឌុល ផ្លាស់ នេះប្រាកណាស់ ប្រសិនបើមានអ្នកហ៊ានល្មើសនឹងបម្រាមនេះ ចៀសមិន​​ផុត​​​​ពី​​មាន​​ទោសទណ្ឌឡើយ។

ស្ថិតក្នុងវ័យប្រមាណ ៥០ឆ្នាំ លោក ញឹម ឡុង យល់ឃើញថា បើមានគោលការណ៍បែបនេះហើយ ហើយនៅ​តែ​​មា​​ន​​អ្នកបំពានទៀត នោះមានន័យថា អ្នកជួញដូរឱសថប្រភេទនេះ កំពុងចូលរួមប្រព្រឹត្តបទល្មើស។

លោកបន្តថា៖«តាម​ខ្ញុំយល់​ដែរ​ក្រសួង​មិន​អោយ​យើង​លក់​នឹង​យើង​មិនអាច​ប្រើប្រាស់​បានទេ​ហើយ​វាជា​រឿង​ខុស​ច្បាប់​យើង​មិន​អាច​លក់​បាន​ទេ។យ៉ាង​ណា​ប្រសិន​ជាយើង​លក់យើង​ប្រើវា​ជារឿង​មួយ​ខុសច្បាប់​ពេលដែរ​យើង​ចែកចាយ​ក្លែងក្លាយ​គេរក​រឿង​យើង​គេប្តឹង​ចឹងហា​ពីព្រោះ​វាជារឿង​មួយខុស​ច្បាប់​លក់​របស់​ក្លែងក្លាយ​ប្រសិន​ជារបស់​ការពិត​ហ្មងវាអត់​មាន​បញ្ហាអី​ទេ​បើ​របស់​ក្លែងក្លាយ​គេមក​រករឿង » ។

នៅរស់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សុង ចំរើន ក៏ឯកភាពដែរថា ការចេញបម្រាមបិទមិនឱ្យការធ្វើ​​ចរា​​ច​​រឱសថប្រភេទ ប៉ាណាឌុល ផ្លាស នេះវាគឺជារឿងដែលត្រឹមត្រូវ។មានវ័យប្រមាណ ៥៣ ឆ្នាំ អ្នកស្រី និយា​​យ​​ថា​ ប្រ​​សិនទុកថ្នាំប្រភេទនេះ ឱ្យមានការជួញដូរនៅលើទីផ្សារ អ្នកដែលប៉ះពាល់ផ្នែកសុខភាព គឺជាពលរដ្ឋ។

អ្នកស្រីបន្តថា៖«វា​ត្រឹមត្រូវ​ហើយ​បានគេ​បិទ​នឹង​វាប៉ះពាល់​ដល់​សុខភាព​វា​អត់​ល្អ​វា​ក្លែងក្លាយ​វា​សម​ស្រប​ហើយ​បើវា​ចឹង » ។

ដោយឡែក ច្បាប់​ស្ដី​ពីការ​​គ្រប់គ្រង​ឱសថ បញ្ញត្តិមាត្រា ១០ កំណត់ថា ការលក់ឱសថដែលគ្មានទិដ្ឋាការ ឬបញ្ជីការ ឬឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជា​​ក់​​ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែ​​ល​​រកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់អ្នកជំនាញផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ​លើកឡើងថាទីផ្សារ​ការលក់​ថ្នាំ​នៅ​ក្នុង​ស្រុក​សព្វ​ថ្ងៃ​នៅតែ​មិន​មាន​សុវត្ថិភាព​សម្រាប់អ្នកប្រើប្រាស់។ជាងនេះទៀត ការប្រកបមុខរបរនេះ ត្រូវគេរកឃើញថាអ្នករកស៊ី មិនមាន​ក្រមសីលធម៍​ក្នុង​ការ​ប្រកបអាជីវកម្ម​មួយ​នេះថែមទៀតផង។ក្នុងនាមជាអ្នកជំនាញផ្នែកសុខភាព លោកក៏ឃើញក្រសួងសុខាភិបាល ដោះស្រាយ​លើរឿង​មួយនេះ ដោយប្រសិទ្ធិភាពដែរ។

លោកបន្តថា ៖​«បើ​និយាយ​ទៅវាមានផល​ប៉ះពាល់​ច្រើន​ប្រសិន​វាមិនទប់​ស្តាត់​មិន​មាន​វិធាន​ការ​ទៅ​ដល់​ក្រុមហ៊ុនធំៗ​ដែរគាត់នាំ​ថ្នាំចូល​ទីមួយ ទីពីរ​ឲ្យ​មានវិធានការប៉ាម៉ាស៊ី[ឱសថស្ថាន] ដែរលក់ផ្សំថ្នាំពេញស្រុកខ្មែរទាំងអស់ យើងគិតមើលថាប៉ាម៉ាស៊ី[ឱសថស្ថាន]​ ​ដែ​រលក់​នៅស្រុកខ្មែរ​ទាំងអស់​ផ្ទះ​ជាប់ៗ​គ្នាអីចឹង​ដែរ​យើង​មើល​ឃើញ​ថាស្ថានភាព​នឹង​វាដដែល​នៅពេលដែរ​រដ្ឋ​ធ្វើ​ខ្លាំង​ទៅ​វា​ប្រែ​ជា​ការបិទឆ្នាំង​បាយ​គាត់​អីចឹង។ អីចឹង​គួរណា​តែរដ្ឋ​ទាំងអស់​គ្នា​នឹង​ក្រសួង​ដែរ​ពាក់ព័ន្ធ​នឹង​គួរ​តែ​រៀប​ប្រជុំ​ដើម្បី​រៀប​រយ​អោយ​ប៉ាម៉ាស៊ី​ទាំងអស់​នឹង​អោយ​គាត់​មាន​អឺ​មាន​ក្រមសីលធម៍​នៅក្នុង​ការ​លក់​​ថ្នាំពេទ្យឲ្យបានល្អ​ដល់បងប្អូនប្រជាពលរដ្ឋយើង » ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ អះអាងថា អ្វីដែលក្រសួងសុខាភិបាលចេញគោលការណ៍ហាមឃាត់មិនឱ្យធ្វើចរាចរឱសថតនៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាវាគឺជារឿងពិត។លោកបន្តថា លិខិតដែលចេញប្រ​​កាសដែលភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា មានបោះត្រាជាដើម បង្ហាញពីលិខិតដែលចេញដោយក្រសួងសុខាភិបាលដោយពិតប្រាកដ និងគ្មានការក្លែងបន្លំណាមួយនោះទេ។

លោកបន្តថា៖« បើ​មាន​ត្រាមាន​គ្រីស​គេបង្ហោះ​នៅ​ក្នុង​ផេកនាយកដ្ឋានឱសថ​ហើយ​ក្រសួង​ចេញ​វាជាពិត​ប្រាដក​ហើយ »។

សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ដែលជាប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជា ឯណេះវិញ លើកឡើងថា ​​ឱ​ស​​​​ថក្លែងក្លាយកំពុងវាយលុកនៅលើទីផ្សារសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱសថការី យ​​ក​ចិត្តទុកដាក់ឱ្យ​​បានដិតដល់។មិនតែប៉ុណ្ណោះ ឱសថក្លែងក្លាយទាំងនោះ មិនមានសញ្ញាណាមួយដែលស្រួលចំណាំឡើយ ហេ​​តុនេះ វាជាផលលំបាកមួយក្នុងការកត់សំគាល់ថាប្រភេទឱសថណាពិត ឬក្លែងក្លាយនោះទេ។

លោកបន្តថា៖«ក្រុមហ៊ុន​ប៉ាម៉ាស៊ី​ដែលលក់​ថ្នាំសព្វ​ថ្ងៃនឹង​គួរតែ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថ្នាំ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ក្លែងក្លាយ​ច្រើន​ណាស់​យើង​អត់មាន​នៅ​ក្នុងកញ្ចប់ថ្នាំ​អត់មាន​នៅ​ក្នុង​ពណ៍​ថ្នាំ​អត់​មាន​នៅ​ក្នុង​ប្រទះ​ថ្នាំទេ មនុស្ស​ផលិត​អី​ចឹង​អត់​ដឹងថា​ថ្នាំ​ណា​សុទ្ធ ​ឬ​ក៏​មិន​សុទ្ធ​ទេ »៕

លោក សម រង្ស៊ី ចោទប្រកាន់ថាសញ្ញាប័ត្របណ្ឌិតលោក ហ៊ុន ម៉ាណែត ក្លែងក្លាយ
អតីត​មេដឹក​នាំ​គណៈ​សង្គ្រោះ​ជាតិ ​លោក សម ​រង្ស៉ី​ ​ចោទ​ប្រកាន់ថាសញ្ញាប័ត្របណ្ឌិតរបស់ ​លោក ហ៊ុន​ ម៉ា​ណេត​ អាចមាន​មន្ទិល​សង្ស័យ​ជាសញ្ញាប័ត្រដែលមិនកើតចេញ​​ពីសមត្ថភាពពិត​​ប្រាកដ​​ទេ​​។

ការរិះគន់ចំៗដូចនេះរបស់អតីតមេបក្សជំទាស់រូបនេះ ធ្វើឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវ​​កា​រ​​រ​​បស់ខ្លួន កាល​ពី​ថ្ងៃ​ទី ១៨ ខែកញ្ញា ឆ្នាំ២០២៣។ប្រភពបន្តថា សញ្ញាប័ត្រដែលលោក ហ៊ុន ម៉ា​​ណែត ទទួលបានពីប្រទេសអង់គ្លេសនោះ គឺជាសញ្ញាប័ត្រក្លែងក្លាយ។

ក្នុង​គេ​ហ​ទំព័រ​លោក​បាន​និយាយ​ថា​មាន «ការ​មន្ទិល​សង្ស័យ​ អំពី​សញ្ញាប​ត្រ “បណ្ឌិត” ដែល​លោ​ក​ ​ហ៊ុន ​ម៉ា​ណែត បាន​ទទួល កាល​ពី​ឆ្នាំ ២០០៩ ពីសាកលវិ​ទ្យាល័យ​មួយ​ដ៏ ចម្លែក​ ​នៃ​ប្រទេស​អ​ង់​គ្លេស​។ ប្រហែល​ជា​លោក​ ហ៊ុន​ ម៉ា​ណែត បាន ជួល​គេ​ឲ្យ​សរសេរ​និក្ខេប​បទ (thesis) ដ៏​ចម្លែក​មួ​​យ​ ដែល​គ្មាន​ពាក់​ព័ន្ធអ្វី​ពី​ប្រទេស​កម្ពុជា​ទាល់​តែ​សោះ »។

បន្ថែមពីលើនេះ លោក សម រង្ស៊ី បានបង្ហាញភស្តុតាំងថ្មីមួយទៀត តាមរយៈអត្ថបទ​​ជាភាសា​អង់​​គ្លេស The Diplomat ដែលគេហទំព័រនេះស្រាវជ្រាវអំពីនិក្ខេបបទ នៃការសិក្សារបស់លោក ហ៊ុន ម៉ាណែត។

បើតាមអតីតមេបក្សជំទាស់រូបនេះ សញ្ញាប័ត្របណ្ឌិតដែលលោក ហ៊ុន ម៉ាណែត ទទួលបានកា​​ល​ពីឆ្នាំ២០០៩ ពីសាកលវិទ្យាល័យមួយ គឺជាសញ្ញាប័ត្រដ៏ចម្លែក ពីប្រទេសអង់គ្លេស​​។ក្នុងន័យនេះ លោក សម រង្ស៊ី រិះគន់ថា ប្រហែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះបាន​​ជួល​​បរទេសឱ្យជួយសរសេរ និក្ខេបបទដែលលោក សម រង្ស៊ី ហៅថាជារឿងដ៏ចម្លែកមួយ ហើយ​​ក៏គ្មា​ន​​ពា​ក់ព័ន្ធអ្វីសោះពីប្រទេសកម្ពុជា។

ចំណែក អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា បដិសេធក្នុងការផ្តល់ការ​​អត្ថា​​ធិ​​ប្បាយ ចំពោះ​ការ​ចោទ​ប្រកាន់​មួយនេះ​។លោកលើកឡើងថា​ នេះ​គ្រាន់​តែ​ជា​រឿង​បុគ្គល​ អ្ន​​ក​​​នយោយបាយ​ត្រូវ​គិត​អំពី​បញ្ហា​ជាតិ​ដែរ​ឈ​តំណាង​សារតី​ផល​ប្រយោ​​ជន៍​អោយ​ពលរដ្ឋ​។

លោក​បន្ត​ថា​៖«គាត់​មិន​ចង់​មាន​ការ comment (ការបញ្ចេញមតិ)ទៅ​លើ​បុគ្គល​នោះ​ទេ សំណូម​ពរ​ថា​អ្នក​នយោបាយ​មិន​គិត​ទៅ​ខាង​ណា​ទេ​គួរ​តែ​គិត​អំពី​បញ្ហា​រួម​បញ្ហា​ជាតិ​ដែរ​ឈ​តំណាង​សារតី​ផល​ប្រយោជន៍​អោយ​ពលរដ្ឋ​នឹង គិត​អំពី​ផល​ប្រយោជន៍​នឹង​ទៅ​ជា​រឿង​ធំ​យក​មក​ជជែក​យក​មក ​យក​មក​ប្រឈម​គ្នា​ប្រសើរ​ជាង​យក​មក​បុគ្គល​មក​គគូរ​គគាយ​ខ្ញុំ​មិន​គ្រាំទ្រ​ទេ »។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺពីអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៊ែន បូណា ​បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលហើយលោកបដិសេធថាជាប់ប្រជុំ មុននឹងផ្តាច់ទូរស័ព្ទ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០២១៧ បានព្យាយាមចូលមកកម្ពុជាវិញជាច្រើនដង តែមិនបានសម្រេច។

អតីតមេបក្សជំទាស់រូបនេះ ចោទប្រកាន់ថា រដ្ឋាភិបាលបានព្យាយាមបិទទ្វារលោកមិនឱ្យចូ​ល​ប្រ​​ទេ​សកម្ពុជាវិញបាន ក្នុងពេលដែលរដ្ឋាភិបាលតែងអះអាងពីភាពស្អាតស្អំរបស់ខ្លួនថា មិនដែ​​លបានបិទជើ​​ងហោះហើររបស់សម្រាប់លោក សម រង្ស៊ី ម្តងណានោះទេ។

ជាអ្នកនយោបាយដែលហ៊ុំព័ទ្ធទៅដោយបណ្តឹងនៅតុលាការស្ទើរពេញមួយជីវិត កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានចេញលិខិតបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ ចំនួន ៣៦នាក់ផ្សេងទៀត បង់ប្រាក់ពិន័យចន្លោះ​​ពី១០ លាន ទៅ ២០លានរៀល។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានលើកឡើងនៅក្នុងលិខិតបង្គាប់ការនេះថា អ្នកនយោបាយទាំ​ងនោះ បានប្រព្រឹត្តបទល្មើស ដោយញុះញង់មិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជ្រើស​​តាំ​​ង​​​​តំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣៕

បទយកការណ៍៖ សហគ្រាស​ផលិត​ប្រេងខ្យល់​មួយ​គាំទ្រ​​កសិករ​ក្នុង​សហគមន៍​​ជាង៨ពាន់​នាក់
សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្សនេស​ ជា​សហគ្រាស​ផលិត​ប្រេងខ្យល់ ប្រេងកូឡា និង​ស្ព្រៃយ៍​​ការពារ​មូស ដោយ​​ប្រើប្រាស់​វត្ថុធាតុ​ដើម​ដែល​ប្រមូល​ទិញ​ពី​កសិករ។

​មាន​ទី​តាំង​​ក្នុង​ស្រុក​សំរោង ខេត្ត​តា​កែវ​ សហគ្រាស​នេះ​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ដើម​ឆ្នាំ​២០១៩​ ហើយ​​ទទួល​បាន​អាជ្ញាប័ណ្ណ​ចុះ​បញ្ជី​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០២១​ អំឡុង​ពេល​​មាន​ការ​រាតត្បាត​​ជំងឺ​កូវីដ១៩​។

លោក​ ប៊ុត​ វណ្ឌី​ អាយុ​៣៨​ឆ្នាំ​ ជា​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ ប្រាប់ ​Newsroom​ Cambodia​ ថា ​សហគ្រាស​បាន​ទិញ​​វត្ថុធាតុ​ដើមពីកសិករ​ប្រមាណជា​៩០​ភាគ​រយ​សម្រាប់​ចម្រាញ់​ធ្វើ​ជា​ផលិតផល។

ប្រេងរឹតរបស់សហគ្រាស​ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

លោក​បញ្ជាក់​ថា៖ «វត្ថុធាតុ​ដើម​ដែល​យើង​ទិញ​ពី​កសិករ​មាន​ដូចជា​ប្រភេទ​ប្រេង​ចំរាញ់​ហើយ​ មាន​ប្រេង​ស្លឹក​គ្រៃ ប្រេងម្ទេស ប្រេង​ស្លឹក​ប្រេង​ខ្យល់ ប្រេង​ពន្លៃ ប្រេង​សម្បក​ឈើឯម និង​ប្រេងផ្កាច័ន្ទ»។​

លោក​បន្ថែម​ថា តាមរយៈ​ការ​ទិញ​វត្ថុធាតុ​ដើម​ទាំងនេះ សហគ្រាស​បាន​ជួយ​ដល់​កសិករ​ប្រមាណជា​៥​ពាន់នាក់ ដោយ​បែង​ចែក​ជា​៤​សហគមន៍​។ ក្នុង​សហគមន៍នីមួយ​​ៗ​ ទទួល​បាន​ចំណូល​ចន្លោះពី​៣ពាន់ ទៅ​៣ពាន់​ដុល្លារ​ពី​សហគ្រាស ដែល​លោក​ថា ចំណូល​នេះ​បាន​ជួយ​ដល់​ជីវភាព​កសិករ​ខ្មែរ​ជាច្រើន​​។

លោក​​ថា៖ ​«​ប្រជាកសិករ​​អាច​កាត់​បន្ថយ​បំណុល​ដែល​ជំពាក់​វិស័យ​ឯកជន​ ក្រុម​គ្រួសារ​ដែល​តែងតែ​ធ្វើ​ចំណាក​​ស្រុក​បាន​វិលត្រឡប់​មក​ស្រុក​វិញ​ដើម្បី​ចងក្រង​ក្នុង​ការ​ផ្គត់ផ្គង់​ផលិត​វត្ថុ​ធាតុ​ដើម​ មាន​ជីវភាព​ល្អ​ប្រសើរ​ មាន​លទ្ធភាព​ក្នុង​ការ​ទិញ​​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ មាន​ការ​ផ្លាស់ប្ដូរ​នៃ​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ កាត់​បន្ថយ​​ការ​ចំណាយ​បាន​ច្រើន​ អាច​បញ្ជូន​កូន​ទៅ​សាលា​រៀន​បាន​ទៀត​ផង»។

លោក​បន្ថែម​ថា លោក​បង្កើត​សហគ្រាស​នេះ​ឡើង​​ដើម្បី​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ និង​​ចូល​រួម​ក្នុង​ការ​ជួយ​ជីវភាព​របស់​កសិករ​ ឱ្យ​មាន​ការងារ​ល្អ​ប្រសើរ​ជាង​មុន។​

លោកបញ្ជាក់ថា៖ «​កសិករ​មួយ​ចំនួន​ពេល​ដែល​ផុត​រដូវ​កាល​ធ្វើ​កសិកម្ម​ គឺ​គាត់​ធ្វើ​ចំណាក់​ស្រុក​បើ​មិន​មក​ភ្នំពេញ​ទេ​ គឺ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ជិត​ខាង​​ ជា​ពិសេស​ខាង​ប្រទេស​ថៃ​ជា​ដើម​ដើម្បី​លក់​ពលកម្ម​ដូរ​ជា​ប្រាក់​មក​វិញ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់​ប្រចាំ​ថ្ងៃ»។​

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​

បើតាម​លោក​ ប៊ុត​ វណ្ឌី​ សហគមន៍​មាន​រហូត​ដល់​ ៥​សហគមន៍​ ហើយ​មាន​ប្រជាជន​ប្រហែល​ ៨​ពាន់​ ទៅ​ ៩​ពាន់​នាក់​ ដែល​ទទួល​ផល​ដោយ​ផ្ទាល់​ និង​ប្រយោល​ពី​សហគ្រាស​ រួម​មាន​ខេត្ត​​កំពង់ចាម​ ស្រុក​ស្ទឹងត្រង់​ ខេត្ត ​ពោធិ៍សាត់​ វាលវែង ខេត្ត​ បាត់ដំបង ខេត្ត​​ កំពង់ស្ពឺ និង​ខេត្ត​​ស្វាយរៀង​។

​ប្រជា​សហគមន៍​​ចម្រាញ់ប្រេងខ្យល់ នៅ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី រ៉ុម បាន​ប្រាប់ Newsroom Cambodia ថា ការចម្រាញ់​ប្រងខ្យល់​ដើម្បី​លក់ឱ្យ​សហគ្រាស​​កាលពី​ឆ្នាំ​មុន មាន​ចំនួន​ពី​ ៥០ទៅ ៦០ដប​ ប្រហែល ៥០​​ ទៅ៦០លីត្រ។ ប៉ុន្តែ​អ្នកស្រី​ថា​ ​បច្ចុប្បន្ន​មាន​ការ​ថយ​ចុះ​មក​ត្រឹម​តែ​ ១៥ដប ប្រហែល​១៥លីត្រ​ប៉ុណ្ណោះ។

អ្នកស្រី​បញ្ជាក់ថា៖ «​កាល​ពី​មុន​ ប្រាក់​ចំណូល​អាច​ទទួល​បាន​ប្រហែល​ ២លានរៀន ក្នុង​មួយ​ខែ​ តែ​មក​ដល់​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ការ​បញ្ជាទិញ​មាន​ការ​ធ្លាក់​ចុះ​តាម​នឹង​ដែរ ប្រាក់​ចំណូល​អាច​រក​បាន​តែ ​១លានរៀនប៉ុណ្ណោះ​ក្នុង​មួយ​ខែ»។

​អ្នកស្រី​បន្ថែម​ថា មុនពេល​មាន​សហគ្រាស​ទិញ​ប្រេង​ចម្រាញ់​ធ្វើជា​ប្រេងខ្យល់ អ្នក​ស្រី​ប្រកប​របរ ធ្វើ​សំណង់ និង​ស្រែ​ចម្ការ។ អ្នកស្រី​ថា សម្រាប់ពេលនេះ ​ជីវភាព​របស់​អ្នក​ស្រី​​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ អាច​ដោះ​ស្រាយ​ជីវភាព​រស់នៅបាន។

អ្នកស្រី​​និយាយ​ថា៖ «កាល​ពី​មុន​ឡើយ​ក្រខ្សត់​ដែរ​នឹង​ តែ​ពេល​ចូល​មក​គ្រាន់​រីក​ចម្រើន​បាន​ខ្លះ​ អាច​ម៉ា​ទប់ទល់​បាន​ ដូច​យើង​ជំពាក់​លុយ​គេ​នឹង​យើង​អាច​យក​មក​បង់​គេ​បាន​អញ្ចឹង​ហា វា​មិន​បាន​អី​ណាស់​ណា​ពេក​ទេ បាន​មួយ​​ដោះ​ស្រាយ​ វា​អត់​ពិបាក​ចិត្ត​ដូច​មុន​»។

សមាជិក​សហគមន៍​ប្រេងខ្យល់​ម្នាក់ទៀត​ លោក ផេង គួ អាយុ ២៩ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​២នាក់​ផង​នោះ​​ ​លើក​ឡើង​ថា​ ការ​ចម្រាញ់​ប្រេង​ខ្យល់​ក្នុង​សហគមន៍​នេះ​ បាន​ជួយ​សម្រួល​ជីវភាព​របស់​លោក​បាន​មួយ​ចំណែក​ ជួយ​ផ្ដល់​ការងារ​ដល់​លោក​ផង​ដែរ។

កម្ពុជា​ចាប់​ផ្តើម​ប្រឈមនឹងការ​រាតត្បាត​ដោយជំងឺ​កូវីដ​១៩ ចាប់​តាំង​ពីដើម​២០២០​មក ពោល​គឺ​ចំពេល​ដែល​ដែល​សហគ្រាស​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ​របស់​ខ្លួន។ វិស័យ​ជាច្រើន​នៅ​កម្ពុជា ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក​ ប៊ុត​ វណ្ឌី​ ​នាយក​ប្រតិបត្តិ​​សហគ្រាស​ ស្រ៊ុន​ ឆ្លាត​ ខេមបូ​ អេហ្រ្គី​ប៊ីហ្ស​នេស​ បន្ថែម​ថា ការ​ចាប់​ផ្ដើម​សហគ្រាស​មួយ​នេះ​ក៏​មាន​ការ​ប្រឈម​នូវ​ការ​លំបាក​ខ្លះ​ៗ​ទាំង​ក្នុងការ​បើក​អាជីវកម្ម​ស្រប​ទៅ​តាម​ច្បាប់​នៅ​​កម្ពុជា​ ហើយ​ក្នុង​អំឡុង​ពេល​កូវីដ​១៩​ ​ប៉ះពាល់​ទៅ​លើ​​អាជីវកម្ម​បង្កើត​ឡើង​ថ្មី។​

លោក​ថា៖ «អំឡុង​ពេល​កូវីដ១៩​ គឺ​មាន​​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ដែល​​បង្កើត​ឡើង​ថ្មី​​ ព្រោះ​​ត្រូវ​​ការ​ចំណាយ​​ច្រើន​ ហើយ​រាល់​ការ​ចំណាយ​​ទាំង​អស់​នេះ​ត្រូវ​ចំណាយ​មុន​នឹង​មាន​ការ​លក់​​ផលិតផល​នៅ​​លើ​ទី​ផ្សារ​ជាង​ការ​ទទួល​​បាន​​ចំណូល​​ព្រោះ​​ត្រូវ​ចាយ​លើ​ ប្រតិបត្តិការ​នានា​ លើ​​ការ​​ជួល​ទីតាំង​ លើ​​ប្រាក់​ខែ​​បុគ្គលិក​​ លើ​ការ​​ទិញ​​វត្ថុធាតុដើម​ លើ​​ការ​បង់​ពន្ធ​ និង​​ចំណាយ​ផ្សេង​ទៀត​ៗ»​​។

លោក​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក ដើម្បី​មាន​និរន្តភាព និងកាត​បន្ថយ​ការ​នាំចូល។

លោកបញ្ជាក់​ថា៖​ «ដើម្បី​គាំ​ទ្រ​នៃ​អាជីវកម្ម​ក្នុង​ស្រុក​ និង​និរន្តរភាព​នៃ​ការ​ផលិត​ទាំង​នោះ​បាន​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ងាក​មក​គាំ​ទ្រ​ ឬ​ចាប់​អារម្មណ៍​នូវ​ផលិតផល​ក្នុង​​ស្រុក​ ហើយ​ជា​ពិសេស​អាជ្ញាធរ​រដ្ឋ​អាច​ជួយ​សម្រួល​កិច្ច​ការងារ​រដ្ឋបាល​មួយ​ចំនួន​ ជួយ​គាំ​ទ្រ​និង​លើក​កម្ពស់​ដល់​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៅ​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​​​»៕

អ្នក​បោះឆ្នោត​មួយ​ចំនួន​បញ្ចេញ​មតិ​វិជ្ជមាន​អំពី​អនាគត​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​សកល
នៅម៉ោងប្រមាណជាជាង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋកំពុងឈរតម្រង់ជួរនៅមុខការិយាល័យមួយក្នុងមណ្ឌលវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ ដើម្បីរង់ចាំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។

ទើបតែបោះឆ្នោតឆ្នោតរួច ដោយមានដៃប្រលាក់ទឹកខ្មៅផង លោក ប៉ាង សារាយ អាយុ៧០ឆ្នាំ លើកឡើងថា ក្នុងនាមលោកជាពលរដ្ឋម្នាក់ លោកបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។

លោកនិយាយថា៖ «ខ្ញុំយល់ឃើញថានេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗដើម្បីតម្រូវជ្រើសរើសរកថ្នាក់ដឹកនាំដ៏ល្អសម្រាប់គ្រប់គ្រងប្រទេសជាតិ និងប្រជាជន។ អ៊ីចឹងខ្ញុំមានចិត្តសប្បាយរីករាយដោយឥតឧបមា ព្រោះក្នុងមួយអាណត្តិមាន៥ឆ្នាំនេះ ខ្ញុំយល់ឃើញថាវាជាការងារល្អណាស់ សម្រាប់ពលរដ្ឋម្នាក់ៗ»។

លោក ប៉ាង សារាយ អះអាងថា នេះជាលើកទី៧ ហើយដែលលោកបានបោះឆ្នោត។ ហើយលោករំពឹងថា ប្រជាពលរដ្ឋនឹងមានក្តីសុខ ប្រទេសនឹងមានការរីកចម្រើន លើគ្រប់វិស័យទាំងអស់។

ប្រជាពលរដ្ឋដែលឈរតម្រង់ជួរចាំបោះឆ្នោតផ្សេងទៀត បានបង្ហាញពីភាពវិជ្ជមានអំពីលទ្ធផលនៃការបោះឆ្នោត និងអនាគតថ្នាក់ដឹកនាំអាណត្តិថ្មី ថានឹងដឹកនាំប្រទេសប្រកបដោយភាពរលូន ដូចលោក ប៉ាង សារាយដែរ។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ មានប្រជាពលរដ្ឋចុះឈ្មោះជាង ៩លាន ៧សែននាក់ និងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។

បន្តទៀតមុនពេលចូលបោះឆ្នោតដំបូងមានប៉ូសីលឈរអមសងខាងផ្លូវដើម្បីការពារអង្កេតការគ្រប់ច្រក និងមានប្រជាពលរដ្ឋជាច្រើនបានដាក់យានជំនិះអោយបានត្រឹមត្រូវមុនមកចុះតម្រង់ជួររៀបចំបោះឆ្នោត។ ការរៀបចំការបោះឆ្នោតដែលមានប្រជាពលរដ្ឋ នៅទូទាំងប្រទេសក្នុងរយៈពេល ១ ថ្ងៃកន្លងមកនេះដែលមានប្រជាជនដល់ ៨,២១៣,២៦០ នាក់នឹងប្រមាណជា ៨៤,៥៨% នៃប្រទេសកម្ពុជាយោងទៅតាមគ.ជ.ប។

នៅក្នុងអំឡុងពេលបោះឆ្នោតបានប្រកាសឲ្យប្រើអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបញ្ជាល់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។

ប្រជាពលរដ្ឋអនុវត្តសិទ្ធិនៃការគ្រប់គ្រងអំណាចដោយខ្លួនផ្ទាល់តាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេសជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។

ការបោះឆ្នោតគឺជានីតិវិធីដែលអនុញ្ញាតអោយសមាជិកនៃអង្គការ ឬសហគមន៍មួយធើ្វការជ្រើសរើសតំណាងដែលនឹង កាន់តួនាទីនៃសិទ្ធិមានក្នុងការបោះឆ្នោត។

ការបោះឆ្នោតសំខាន់បំផុត គឺការជ្រើសរើសនៃរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិ ក្នុងឪកាសដើម្បីសំរេចនរណានឹងគ្រប់គ្រង គឺផ្តល់ជូនសាធារណៈជនដើម្បីជ្រើសរើសនូវគោលនយោបាយ កម្មវិធី និងទិសដៅទៅអនាគតនៃសកម្មភាពរបស់រាជរដ្ឋាភិបាល។

ការបោះឆ្នោតមានគោលបំណងដល់ប្រជាពលរដ្ឋឲ្យមានការជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្តនឹងតាមឆន្ទះ ជំរុញឪ្យអ្នកដឹកនាំមានការទទួលស្គាល់ខុសត្រូវចំពោះមុខអ្នកឈ្នះឆ្នោត និងផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីនិងផ្តល់អំណាចឲ្យអ្នកដឹកនាំតាមរយៈសំឡេងភាគច្រើនដែលបោះនៅក្នុងប្រទេស។

ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋមានអត្ថប្រយោជន៍ជាច្រើនធើ្វឲ្យអ្នកដឹកនាំមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន ធើ្វឲ្យតំណាងប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ អភិវឌ្ឍសេដ្ឋកិច្ច កំណត់ជោគវាសនាខ្លួនផ្ទាល់និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

ជាគុណសម្បត្តិបើវាសំដែងច្បាស់លាស់នួវមតិប្រឆាំងនឹងបោះឆ្នោតគ្មានសេរី និង គ្មានយុទ្ធធម៌។ ចំណែកគុណវិបត្តិនៅពេលណាដែលប្រជាពលរដ្ឋមិនទៅបោះឆ្នោត ដោយយល់ឃើញថាគ្មានប្រយោជន៌ដល់ខ្លួន ឬអនុបធិនៃករណីយកិច្ច របស់ប្រជាពលរដ្ឋ។

អ្នកស្រីនុត សុគន្ធ អាយុ ៥៣ឆ្នាំ មុខរបបជាស្ត្រីមេផ្ទះ បានធ្វើការកិច្ចសម្ភាសន៍ទៅកាន់ Newsroom Cambodia ថាអ្នកស្រីយល់ឃើញថា៖ «ខ្ញុំគេឲ្យបោះឆ្នោតជាតួនាទីប្រជាជន ត្រូវតែបោះ» ។ក្នុងថ្ងៃនេះដែលគាត់មានអារម្មណ៍សប្បាយ អ្នកស្រីបានលើកឡើងថាក្នុងអានិត្តនេះមានប្រជាពលរដ្ជមកបោះមានភាពអូអរ។ ការយល់ឃើញរបស់អ្នកស្រីថា ក្នុងអានិត្តមួយនេះដែលបើរដ្ជមន្ត្រីដែលកាន់អំណាចថ្មីគាត់សង្ឃឹមថាមានភាពរុងរឿង។ នេះជាលើកទី៧ហើយដែលអ្នកស្រីគាត់បានមកបោះឆ្នោតជ្រើសរើសតាំតំណាងរាស្ត្រ។

អ្នកស្រីថាន់ ចាន់ទេវី អាយុ ៣៣ឆ្នាំ មុខរបរធើ្វការងារ ការយល់ឃើញ «ខ្ញុំថាយល់ថាល្អនិងដំណើរធម្មតានៃការបោះឆ្នោតអត់មានខុសប្លែកអីផង»។ អ្នកស្រីបន្តទៀតថាមានអារម្មណ៍ថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលបានបំពេញតួនាទីនេះ» «ខ្ញុំគិតថាល្អព្រោះសេដ្ឋកិច្ចក៏ល្អតាមហ្នឹង» នេះគឺជាលើកទី៣ ហើយដែលអ្នកស្រីបានបោះឆ្នោត។

អ្នកស្រីពៅចន្ទថា អាយុ៦៥ឆ្នាំ មុខរបរ ជាស្រ្តីមេផ្ទះ ការយល់ឃើញ «ខ្ញុំថាយល់ថាវាជារឿងមួយដ៏សំខាន់មួយទើបបានបោះឆ្នោត»។ ក្នុងថ្ងៃនេះអ្នកស្រី មានអារម្មណ៍សប្បាយចិត្តរីករាយ នេះជាលើកទី៧ហើយដែលអ្នកស្រីបានមកបោះឆ្នោត ។ អ្នកស្រី សង្ឃឹមថានៅក្នុងអានិត្តផងនេះដែលនឹងជួបសន្តិភាពដល់ប្ររាស្ត្រតាំងមូល។

អ្នកស្រី ពៅណា រី អាយុ៦២ ឆ្នាំមុខរបប ជាស្រ្តីមេផ្ទះការយល់ឃើញ «ខ្ញុំយល់ឃើញថា វាល្អនិងមានជួបនឹងជួបសន្តិភាព» ។ នេះជាលើកទី៧ហើយ ដែលអ្នកស្រីបានមកបោះឆ្នោត។

ព្រឹត្តិការណ៌នៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថភាព សណ្តាប់ឆ្នាប់ល្អ និងគ្មានអំពើហឹង្សា។ ចំណែកប្រជាពលរដ្ឋតម្រង់ជួរនិងកាន់អត្តសញ្ញាណប័ណ្ណដើម្បីចាំលេខរៀងមុននឹងចូលទៅក្នុងបំពេញកាតព្វកិច្ច។ ការបោះឆ្នោត គឺជាមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលតូ្រវបានកំណត់ដោយ គោលការណ៌រួមទាំងមូល ហើយមានតំលៃក្នុងលក្ខណៈមនុស្សធម៌ ដែលមានតំលៃដល់ការរីកចំរើនសង្គម។ ការរៀបចំការបោះឆ្នោតដែលមានប្រជាពលរដ្ឋ នៅទូទាំងប្រទេសក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះ៕

អាជីវកម្មត្រចៀកកាំកំពុងរីកចម្រើន ទោះបីភាពមិនច្បាស់លាស់ពីទីផ្សារនាំចេញ និងគុណភាពក៏ដោយ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមសត្វត្រចៀកកាំយកសំបុកលក់ កំពុងត្រូវបានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយកធ្វើជាអាជីព បន្ទាប់ពីមានទីផ្សារល្អ និងមានតម្លៃខ្ពស់នៅកម្ពុជា។

លោក ស្រី សុផល អាយុ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនត្រចៀកកាំអង្គរលើកឡើងថា លោកបានចាប់អាជីពជាអ្នកចិញ្ចឹមសត្វត្រចៀកកាំដើម្បីយកសំបុកលក់ តាំងពីឆ្នាំ២០០០មក ដោយសារអាចរកចំណូលបានច្រើន។

ហាងរបស់លោក ឈ្មោះថា Angkor Bird Nest ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២២៩ប ផ្លូវ ២៧១ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានី ក្បែរស្ពានអាកាស ៧មករា (មន្ទីរពេទ្យព្រះលោកសង្ឃ)។ លោកកំពុងអង្គុយកៅអីនិយាយដោយទឹកមុខស្មើថាខ្លួនមានបទពិសោធន៌ ២៣ឆ្នាំហើយក្នុងការចិញ្ចឹមសត្វត្រចៀកកាំ។

លោកបន្ថែមថាសត្វត្រចៀកកាំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់គាត់។ លោកមានប្រសាសន៍ថា «ការចិញ្ចឹមសត្វត្រចៀកកាំអាចមានផលប្រយោជន៍ច្រើនទី១ អភិរក្សសត្វព្រៃ កុំសម្លាប់វា ទី២បានជួយកាត់បន្ថយសត្វល្អិតមុនពេលសត្វត្រចៀកកាំកាន់តែច្រើន វាស៊ីសត្វល្អិតចឹងបានន័យថាវាមានលំនឹងធម្មតា ជាពិសេសទៅនោះចំណូលដល់ច្រើននោះ គឺយើងបានពីលក់សត្វសំបុកត្រចៀកកាំពីព្រោះការលក់សំបុកត្រចៀកកាំវាបានថ្លៃ លាមកសត្វត្រចៀកកាំយើងអាចយកទៅធើ្វជីបានជាប្រយោជន៍»។

លោក ស្រី សុផល អាយុ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនត្រចៀកកាំអង្គរ

លោកបានប្រាប់មកមកកាន់ Newsroom Cambodia បន្តទៀតថា៖ «ការចិញ្ចឹមសត្វត្រចៀកកាំទំហំផ្ទះដែលយើងចិញ្ចឹមល្អគឺ ៨ x ២០ គឺតូចតែវាល្អហើយវាមាន ១ជាន់, ២ជាន់, ៣ជាន់ តាមលទ្ធភាពដែលយើងធើ្វបានតែបើ ១ជាន់សើ្មដីអាចប្រមូលផលបាន ៧ ទៅ ៨ គីឡូដែលអាចលក់ ១គីឡូរ បាន៥០០$ ទៅ ៦០០$ ក្នុង១ខែអាចបាន ២០០០$ ទៅ ៣០០០$។»

លោកថាការចិញ្ចឹមសត្វត្រចៀកកាំក៏មានផលប៉ះពាល់ដែរប្រសិនបើចិញ្ចឹមនៅទីក្រុង។ លោកមានប្រសាសន៍ទៀតថា «ការចិញ្ចឹមសត្វត្រចៀកកាំក៏អាចមានផលប៉ះពាល់ប្រសិនជាចិញ្ចឹមនៅក្នុងទីក្រុង គឺវាប៉ះពាល់សំលេងនៅពេលបើកសំឡេងរំខានដល់អ្នកជិតខាង ហើយមួយទៀតបើអត់ថែសំអាតទេ វាអាចប៉ះពាល់បរិស្ថានព្រោះលាមកវាអាចក្លិនដាច់ខាតយើងត្រូវតែសំអាត បើអត់សំអាតទេ វាត្រូវប៉ះពាល់ទាំងសំឡេងនិងក្លិន»។

លោកបន្ថែមថា «ជាទូរទៅនៅពេលដែលចាប់ផ្តើមមុនដំបូងរយៈពេលតែ ២ ទៅ៣ខែ ហ្នឹងគឺមានសំបុកហើយមិនអាចទៅបេះបានទេ យើងអាចទុក ៩ ខែទៅ ១ឆ្នាំ ដើម្បីនៅអោយច្រើនបន្តិច ពេលយើងបេះទៅ អត់ផ្អើលនឹងអាចលក់បាន»។

លោកបានប្រាប់ព័ត៌មានទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមសត្វត្រចៀកកាំវិញត្រូវការលម្អិតបន្តិចវាមានច្រើនចំណុច ទី១គឺជ្រើសរើសយកទីតាំងឲ្យបានល្អិតល្អិន កន្លែងខ្លះមានផ្សែងពុល និងមានបច្ចេកទេសច្បាស់លាស់ មានក្លិនវាមិនអាចរស់នៅទេ។ បន្ទាប់មកត្រូវជ្រើសរើសអ្នកជំនាញខាងបច្ចេកទេសច្បាស់លាស់។

យ៉ាងវិញទៀតទាក់ទងនឹងសំណង់ធ្វើទៅតាមសំឡេង គឺមានការបែងចែកសំឡេងមានក្រៅ និងក្នុង។ ចំពោះការប្រមូលផលវិញ អ្នកទើបតែ លើកដំបូងអាចប្រមូល បីខែមួយដង ប្រសិនជាមានការប្រមូលផលបានច្រើនបន្តិចអាច មួយខែម្តងរហូតដល់ស្តង់ដារហើយអាច ប្រើរយៈពេល ១៥ថ្ងៃម្តង គុណភាពវាល្អហើយ យើងអាចស្រួលលក់។

រៀងរាល់ដែលយើងប្រមូលផលបាន យើងត្រូវតែសម្អាតកន្លែងវារស់នៅត្រូវលាងឲ្យបានស្អាត ដើម្បីកុំឲ្យវាមានសត្វល្អិត កុំអោយវាមានក្លិន។ កាលណា កន្លែងដែលសត្វរស់នៅទីនោះ មានទីធ្លារស្អាតរស់នៅហើយ នោះជាអត្រានៃជោគជ័យបានមួយកម្រិតថែមទៀត។

ប្រសិនជាមានសត្វល្អិតមានការរំខាននោះ ទៅថ្ងៃក្រោយវាមានភាពបរាជ័យក្នុងការចិញ្ចឹមវា។ កាលពីដំបូងប្រជាជនខ្មែរយើង ផ្អើលតែងតែធ្វើនៅតំបន់សមុទ្រ។ ប៉ុន្តែតាមការវិវត្តន៏ចុងក្រោយនេះ កន្លែងណាក៏មានចិញ្ចឹមបានដែរ។

ហើយតំបន់សមុទ្រអីលូវ ហាក់បីដូចជាមិនសូវ ល្អទីមួយចំនួនផ្ទះច្រើនពេក ទី២ ចំនួនសហគ្រាសធំៗ បានកើនឡើង ទីជម្រករបស់សត្វចាប់ផ្តើមប្តូរហើយ តំបន់ដែលជោគជ័យខ្លាំងបំផុតគឺ ទៅតាមបឹងទន្លេរសាប ជុំវិញបឹងទន្លេសាប ទន្លេមេគង្គ។

លោកបានបន្ថែមទៀតថាអាកាសធាតុដែលសត្វត្រចៀកកាំអាចរស់នៅបាន គឺប្រហាក់ប្រហែលគ្នានៅតាមតំបន់អាស៊ីអាគ្នេយ៍។ លោកមានប្រសាសន៍ថា៖ «អាកាសធាតុដែលសត្វត្រចៀកកាំអាចរស់នៅបាន គឺប្រហាក់ប្រហែលគ្នានៅតាមតំបន់អាស៊ីអាគ្នេយ៍ដែលអាចរស់បាននោះ អាចមានអាកាសធាតុក្តៅហើយសើម តំបន់ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី រីឯនៅប្រទេសថៃនិងវៀតណាម អាចចិញ្ចឹមនៅតំបន់ ខ្លះបាន»។

ចំពោះនៅប្រទេសកម្ពុជាវិញអាច ចិញ្ចឹមសត្វត្រចៀកកាំបាន ពេញគ្រប់ទីកន្លែងតែម្តង។ ការចិញ្ចឹមវាមិនមានការលំបាកនោះទេ ធ្វើទៅតាមបច្ចេកទេស យើងត្រូវតែមានភាពអត់ធ្ងត់ ឧស្សាហ៏ព្យាយាមប្រសិន ជាយើងមិនមានការថែដិតដល់នឹងមានកាបរាជ័យ។

បន្ថែមពីនេះ លោកបានរៀបរាប់ពីការធ្វើ ដើមទុនគឺអាស្រ័យទៅលើយើងដែរ បើយើងប្រើផ្ទះចាស់ដើមទុន មិនត្រូវការច្រើននោះទេ។ តែប្រសិនជាធ្វើតែម្តងអាច ត្រួវការថវិកាច្រើនដែលត្រូវតែសង់ផ្ទះ អោយសត្វត្រជាក់កាំរស់នៅ ត្រូវការផ្ទះ ៨២០ ស្មើនឹងបួនជាន់ និងចំណាយលើការទិញដី នឹងអាចចំណាយខ្ទង់ ៨ម៉ឺនដុល្លារជាង រីឯ ៨២២ អាចអស់ខ្ទង់ ៨ម៉ឺនដុល្លារជាង។

លោកបានប្រាប់ថាមូលហេតុនៃការជម្រុញធ្វើការអាជីវកម្មមួយនេះដែលលោកបានសិក្សាឃើញមាន passive income។

ផលិតផលត្រចៀកកាំ

លោកនិយាយថា៖ «ការជម្រុញក្នុងការអាជីវកម្ម គឺលោកបានសិក្សាឃើញមាន passive income ដែលបកជាភាសារខ្មែរបានថា ចំណូលអសកម្ម គឺការចិញ្ចឹមសំបុកត្រចៀកកាំនឹងមានចំណូលខ្លាំងជាងគេ ហើយមិនជាពិបាកទៅលើមុខអាជីកម្មនោះទេ។ រាល់ថ្ងៃអាចលក់នៅទីផ្សារនៅក្នុងស្រុក មានខ្លះទៀតលក់ភ្ញៀវបរទេសគាត់មកលេងនៅស្រុក គាត់បានទិញនៅស្រុកខ្មែរ គាត់ទិញប្រើប្រាស់សម្រាប់ខ្លួនឯង»។

បន្ថែមពីទៀត រដ្ឋាភិបាលយើងកំពុងតែរៀបចំដើម្បីនាំចេញ។ លោកបានបញ្ជាក់ថា៖ «ចំពោះអាជីវកម្មគាត់ផ្ទាល់ចូលរួម Cambodia trade និង Alibaba ដើម្បីលក់ក្រៅស្រុក»។

លោក ស៊ុយ កុកធាន អាយុ 42 ឆ្នាំ ជាប្រធាន សមាគមន៍ត្រចៀកកាំខ្មែរ បានយល់ឃើញថាសម្រាប់ការចិញ្ចឹមសត្វត្រចៀកកាំ ពីព្រោះមានតម្រូវការទូរទាំងពិភពលោក មានបរិមាណលើកលប់បើយើងសិក្សាក្នុងសម័យកូវីដ១៩ តម្រូវការដែលក្នុងពិភពលោកព្រមទាំងប្រទេសចិនទាំងមូល នៅខ្វះរហូតដល់ ៥០%ទៀត គឺសើ្មនឹង ១០០០តោន នៅប្រទេសចិន។

អញ្ចឹងការចូលរួមចំណែកផលិតសំបុកត្រចៀកកាំរបស់ប្រទេសកម្ពុជាយើងគឺមានបន្តិចបន្តួចណាស់ ស្ទើតែមិនបាន១% នៃតម្រូវការប្រជាជននៅក្នុងប្រទេសចិន ប្រទេសកម្ពុជាកំពុងតែសហការជាមួយប្រទេសចិននាពេលចុងឆ្នាំនេះ។

លោកបានបន្ថែមទៀតថាដោយមូលហេតុដើម្បីរក្សានូវតម្លៃ គួរតែអ្នកចិញ្ចឹមត្រូវសហការគ្នា។ លោកបានប្រសាន៍ថា «ដើម្បីរក្សានូវតម្លៃ គួរតែអ្នកចិញ្ចឹមត្រូវសហការគ្នាប្រមូលផ្តុំអ្នកចិញ្ចឹមទាំងអស់ចូលផ្តល់ទិន្នន័យនិងបរិមាណជូនដល់សហគមន៍សត្វត្រចៀកកាំ ងាយស្រួលទាញយកទិន្នន័យផ្តល់ជូនដល់អ្នកកែច្នៃផងដែរ»។

លោកបន្តទៀតថា «កន្លងមកមានរោងចក្រជាច្រើនចង់ធើ្វការសហការកែច្នៃនៅប្រទេសកម្ពុជា ប៉ុន្តែគេមិនទាន់ក្តាប់ទិន្នន័យច្បាស់លាស់នៅប្រទេសកម្ពុជានៅឡើយទេ»។

សត្វត្រចៀកកាំ

លោកបញ្ជាក់ទៀតថាអំពីទិន្នន័យនៃការចិញ្ចឹមសត្វត្រចៀកកាំនៅប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់។ លោកបាននិយាយថា៖ «ចំពោះទិន្នន័យនៃការចិញ្ចឹមសត្វត្រចៀកកាំនៅប្រទេសកម្ពុជា មិនទាន់ដឹងជាក់លាក់ណាមួយឡើយហើយក៏មិនទាន់មានសេវាបែបវិទ្យាសាស្រ្តណាមួយឡើយ ប៉ុន្តែបានធ្វើការសន្និដ្ឋានអ្នកជំនាញនៅក្នុងវិស័យមួយហ្នឹង គឺប្រទេសកម្ពុជាយើងមាន ៥ពាន់ផ្ទះ និងអាចផលិតជាង ១ពាន់តោនក្នុង ១ឆ្នាំ ការនាំចេញមិនទាន់ជាមានបែបផ្លូវការនៅឡើយទេ។»

លោកវេជ្ជបណ្ឌិត ស្រី សុផល ជាម្ចាស់ក្រុមហ៊ុនត្រចៀកកាំអង្គរ នៅទីក្រុងភ្នំពេញ ជាចុងក្រោយលោកបានបន្ថែមទៀតថា «ខ្ញុំសំណូមពរដល់កាន់អ្នកចិញ្ចឹមសត្វត្រចៀកកាំ ទាំងអស់ឲ្យថែទាំត្រចៀកកាំឲ្យបានល្អ ដើម្បីបានផលច្រើន ហើយណាមួយយើងរួមចំណែក គ្នាដើម្បីព្យាយាមអាចរកទីផ្សាចេញទៅក្រៅប្រទេស តែបើយើងមិនសាមគ្គីគ្នាទេ ពុំអាចបានលក់នៅក្រៅប្រទេសទេ គេត្រូវការបរិមាណច្រើន»។

ហើយម្យ៉ាងវិញជួយអោយរដ្ឋាភិបាលជួយរកទីផ្សាអោយខាងយើងផង និងជួយរកស្តង់ដាណាមួយដែលអាចនាំចេញទៅកាន់ ប្រទេសគេបាន ព្រោះមិនទាន់ស្គាល់ពីស្តង់ដានៃការនាំចេញនោះនៅឡើយទេ។

លោកបន្តទៀតថាជួយបង្រៀនដល់អ្នកចិញ្ចឹម សត្វត្រចៀកកាំនឹងឲ្យគាត់យល់ពីស្តង់ដាសំបុកត្រចៀកកាំមួយ កុំអោយមានការធ្លាក់ថ្លៃទៀត ជាពិសេសយើងបានចំណូលដល់ច្រើនពីសំបុកត្រចៀកកាំពេលដែលលក់បានថ្លៃ លាមកសត្វត្រចៀកកាំយើងអាចយកទៅធើ្វជីផងដែរ៕