ភិន រតនា (Rathana Phin) – Newsroom Cambodia

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌សម្រាប់កុមារកម្ពុជា ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ
យុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុង​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​ «តោះ​លេង​ហ្គេម#​១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា» ដែល​បង្កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​សប្បុរស​ធម៌ ទទួល​​បាន​​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​ បើ​គិតត្រឹមថ្ងៃ​សុក្រ​ម្សិលមិញ។​

យោងតាម​លិខិត​ថ្លែងអំណរគុណ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ «តោះ​លេង​ហ្គេម#១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា​​» បាន​ចាប់ផ្ដើម​កាលពី​ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី១៣ ម្សិលមិញ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧,៨០៣.៩៣​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះមា​នទឹកប្រាក់ចំនួន​២៦៦​,៤៨៥.៨៩​ដុល្លារ​អា​មេរិក បាន​មក​ពី​ការបរិច្ចាគ​​តាម​រ​យៈ​យុទ្ធនាការ «តោះលេ​ង​ហ្គេម​#១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា»។

នៅ​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ ព្រឹត្តិការណ៍​រត់​ដើម្បីម​នុស្សធ​ម៌ជាមួយ​សាយ មាន​ការគាំទ្រ​ពី​មហាជន​ទូទៅ​យ៉ាង​ផុសផុល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​​បាន​ផុសរូប​ខ្លួន​១​សន្លឹក​ភ្ជាប់​ជាមួយ​ការថតស្រ្គីន​គណនី​ធនាគារ​​ព្រមជាមួយ​ការ​​បរិច្ចាគ​ថវិកា​១ដុល្លារ​អាមេរិក​សម្រាប់​ព្រឹត្តិការណ៍​នេះ។

លិខិតដដែល​បន្ថែម​ថា​ យុទ្ធនាការនេះ មាន​គោលបំណង​ជំរុញ និង​បំផុស​ស្មារតី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គ្នា​ប​រិច្ចាគ​ថវិកា​ចំនួន​១ដុល្លា មក​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​បន្ត​ប្រតិបត្តិការ​សេវា​ព្យាបាល និង​ថែរទាំ​​ដល់​កុមារ​កម្ពុជា​តទៅ​មុខ​ទៀត ខណៈ​ដែល​មន្ទីរពេទ្យ​កំពុ​ងតែ​ជួប​ការលំបាក​ក្នុង​ការស្វែង​រក​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​

«ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ជាមួយសាយ»  បានចាប់ផ្ដើមនៅថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២១ ហើយការរត់នេះ គឺ​តារាចម្រៀង​ឈ្មោះ​ អ៊ួន បឋម ហៅ​សាយ ​រត់តែម្នាក់​ឯង​តាម​បណ្ដាយផ្លូ​វ​ជុំវិញ​ព្រំដែន​ប្រទេស​កម្ពុជា សរុប​រយៈពេល​៩៩ថ្ងៃ។

កាលពី​ខែធ្នូ ឆ្នាំ២០១៩ ​​​លោក នឹម ឈុន្នី សហស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះ​បណ្តាល Vipassa ​ធ្លាប់​បានដាក់គោលដៅរត់ចម្ងាយ​៣១៤គីឡូម៉ែត្រ ដោយប្រើពេលវេលា​១០ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ចំនួន ១០ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប​ផង​ដែរ​៕

សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយ១៥០លានដុល្លារដល់ប្រទេសទន្លេមេគង្គ​ចំនួន​៥
សហរដ្ឋអាមេរិក​ប្រកាស​ផ្តល់​ជំនួយ​១៥០លានដុល្លា​​ដល់​​​ប្រ​ទេស​ទន្លេ​មេគង្គ​ចំនួន​ប្រាំ​ ដែល​កំពុង​​ជួប​ប្រទះ​ការគំរាម​កំហែង​​ដោយ​គ្រោះ​រាំង​ស្ងួត ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ជំងឺ​រាតត្បាត​សកល​។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗ​នេះ​បាន​ប្រកាស​អំពី​គ​ម្រោង​ភាព​ជា​ដៃ​គូរវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដោយ​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​១៥០លានដុល្លា ដើម្បីគាំ​ទ្រ​ភាព​ស្វ័យ​គ្រប់គ្រង និង​ភាព​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ចំនួនប្រាំ ដែល​ស្ថិតនៅ​តាម​ដងទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ ​វៀតណាម និង​ប្រទេស​កម្ពុជា​ផងដែរ។​

បើតាមសេចក្ដីថ្លែងការណ៍របស់លោក Pompeo ​កាលពីថ្ងៃ ១៤ កញ្ញា បញ្ជាក់​ថា​៖ «ភាព​ជា​ដៃគូ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ទន្លេមេគង្គ មានកា​រតាំង​ចិត្ត​ដើម្បី​ស្វ័យភាព ឯករាជ្យ​ភាព​សេដ្ឋ​កិច្ច អភិបាល​កិច្ច​ល្អ និង ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជាមួយ​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ»។

ក្នុង​ការគាំទ្រ​នេះ សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​៥៤​លាន​ដុល្លារ​សម្រាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ៥២​លាន​ដុល្លា​រ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩  ៣៣លា​ន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ទីផ្សារ​ថាមពល និង​២​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស៕​

ស្រ្តីជនជាតិអាមេរិកកាំង វិជ្ជមានកូវីដ បន្ទាប់ពីធ្វើតេស្តជាលើកទី២
ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩មួយករណីទៀត បន្ទាប់ពីការធ្វើតេស្តជាលើកទី២ លើស្រ្តីជនជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រ្តីជនជាតិអាមេរិកកាំងនេះមានអាយុ៣៥ឆ្នាំ ហើយស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០។

ការរកឃើញនេះ គឺក្រោយពីបានធ្វើតេស្ត​លើវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ ហើយបច្ចុប្បន្ន គាត់កំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះយោងតាមក្រសួងសុខាភិបាល៕

ជាង១ពាន់នាក់ ​អវិជ្ជមានកូវីដ ១៩ ខណៈមន្រ្តី៣រូប វិជ្ជមានក្នុង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា»
លទ្ធផលតេស្តទាំងពីរលើកចំពោះមនុស្ស ១១៦៦នាក់​ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា» បានរកឃើញថាមនុស្ស ១១៤០នាក់​អវិជ្ជមានកូវីដ១៩ ខណៈមនុស្ស៣នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមាន និង២៣នាក់កំពុងធ្វើការវិភាគបន្ត។ នេះយោងតាមក្រសួងសុខាភិបាល។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាការធ្វើតេស្តលើមនុស្សចំនួន១១៦៦នាក់ គឺជាអ្នកមានការពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងគ្រី នៅកម្ពុជាកាលពីថ្ងៃ៣ វិច្ឆិកា ឆ្នាំ២០២០នេះ។

ចំពោះលទ្ធផលសម្រាប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានប្រកាសមានអ្នកឆ្លង៣នាក់ ដោយរួមមានលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា លោក ស ចិត្រា្ត ជាអគ្គលេខាធិការង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកអគ្គរាជទូតហុងគ្រី ប្រចាំកម្ពុជា និងវៀតណាម។

អង្គរក្សផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ត្រូវបានតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៧ វិច្ឆិកា ២០២០ និងមួយថ្ងៃក្រោយមក ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកសាលារៀនទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយលើកមូលហេតុជៀសវាងការរីករាលដាលក្នុងសហគមន៍ និងរងចាំលទ្ធផលតេស្តរកកូវីដ ១៩ លើអ្នកពាក់ព័ន្ធ។

បន្ថែមពីនេះផងដែរ​ ក្រសួងសុខាភិបាលបានប្រកាសក្រើនរម្លឹកឲ្យ​​ អ្នកដែលបានធ្វើតេស្តលើកទី១ និងទី២ អវិជ្ជមាន ឲ្យធ្វើការបន្តធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល១៤ថ្ងៃនៅតាមផ្ទះ។

កម្ពុជា ចិន និងយូនីសេហ្វ រួមគ្នាការពារសិស្សមត្តេយ្យចំនួន៧ម៉ឺននាក់អំឡុងការកើតមានជំងឺកូវីដ១៩
ក្រសួងអប់រំ​កម្ពុជា​ ស្ថានទូត​ចិន និង​អង្គការ​​យូនីសេហ្វ នៅ​ថ្ងៃ​ពុធ​បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្កេត​មើល​ការប្រើប្រាស់​បរិក្ខា​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួង​ពាណិជ្ជកម្ម​​​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​កុមារ​ប្រមាណជា​៧​ម៉ឺន​នាក់​បាន​ចូល​រៀន​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩។ ​

យោងតាមទំព័រហ្វេសបុករបស់​អង្គការ​យូនីសេហ្វ​កម្ពុជា​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មចិន បាន​ឧបត្ថម្ភ​​សម្ភាររៀន និងបង្រៀន ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យដល់​សាលា​មត្តេយ្យ​​សិក្សា​​ចំនួន​៣,០៦៤ កន្លែង​ទូទាំងប្រទេស​កម្ពុជា។

«ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍​សម្រាប់​​លាង​សម្អាត​ដៃ​ចល័ត ធុង​ចម្រោះ​ទឹ​ក និង​សម្ភារ​លាង​សម្អាត​ដទៃ​ទៀត​ដែល​មាន​សារៈសំខាន់​ចំាបាច់​​​សម្រាប់​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​កុមារ​តូចៗ។ បច្ចុប្បន្ន​សម្ភារ​ទាំងអស់​នេះ​កំពុង​ត្រូវ​បាន​ចែក​ជូន​ការិយាល័យ​អប់រំ​ស្រុក​ចំនួន​១៨៧​ស្រុក នៅ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥»។

ចាប់​តាំង​ពី​​កម្ពុជា​មានករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅដើម​​ឆ្នាំ​២០២០​មក កម្ពុជា​បាន​ប្រកាស​បិទ​សាលា​រៀន​​ជាបណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស និង​ទើប​ប្រកាស​បើក​សាលា​វិញ​បណ្តោះ​អាសន្ន​​​នៅ​ដើម​ខែ​តុលា​នេះ ដោយ​ប្រកាស​ឲ្យ​គ្រប់​សាលា​ទាំងអស់​អនុវត្ត​គោល​ការណ៍​ប្រតិ​បត្តិ​​ស្តង់​ដា សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សាឡើងវិញ​ក្នុង​បរិបថ​នៃ​ជំ​ងឺកូវីដ-១៩ របស់​ក្រសួង​អប់រំ យុវជន និងកីឡា៕​

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន៥នាក់
(ភ្នំពេញ)៖ សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់​សមាជិក​ក្រុម​ខ្មែរថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​​​ចំនួន​៣​នាក់ ដែល​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ត្រូវ​បានចោទ​ពីបទ​ ​«ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​។​

មេធាវីការពារក្តីឲ្យ​សកម្មជនទាំ​ង៥នាក់ លោក លី សុចិត្រា បានប្រាប់  Newsroom Cambodia កាលពីថ្ងៃទី២០ ខែតុលា ​ក្រោយ​តុលាការ​បញ្ចប់​សវនាការ​​អសាធារណៈ​ថា តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​នៅ​ក្រៅឃុំ​នោះទេ ដោយ​​តុលាការ​លើកឡើង​ថា ទុកឲ្យ​តុលាការបន្ត​នីតិវិធី​ស៊ើប​សួរ​បន្ត។​

សកម្មជនសិទ្ធិមនុស្ស​ និងបរិស្ថានទាំង៥នាក់ដែលក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ និង អ្នកស្រី ឈឿន ដារ៉ាវី សមាជិក​ក្រុម​ខ្មែរ​​ថាវរៈ​​ ត្រូវ​​បាន​​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធ​​នឹ​ង​​​ការ​​​ចូលរួម​បាតុកម្ម​​​ ទាមទារ​ឱ្យ​ដោះ​លែង​​​​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន។  ហើយ​នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្ម​​ជន​​មាតា​ធម្មជាតិ​​ត្រូវ​​បា​ន​ចាប់​​ខ្លួន​​បន្ទាប់ពី​​ផ្សព្វផ្សាយ​​ព័ត៌មាន​​​​លើ​បណ្ដាញ​សង្គម​​អំពី​​គម្រោង​​​ដើរ​​​​ទៅ​​​កាន់​​​ផ្ទះ​​​នា​យក​​​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​ជុំវិញ​ការអភិវឌ្ឍ​បឹង​តាមោក ក្នុង​រាជ​ធានី​ភ្នំពេញ។​

បច្ចុប្បន្នអ្នកទាំង៥កំពុងស្ថិតក្រោមការ​ឃុំខ្លួនបណ្តោះអាសន្ន ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ «ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​ តាមបញ្ញត្តិមាត្រា៤៩៤​ និងមាត្រា៤៩៥​នៃក្រមព្រហ្មទណ្ឌ ​ដែលមានចែងពី​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះពី៦ខែ​ រហូត​ដល់​២ឆ្នាំ​ និងពិន័យជាប្រាក់​រហូតដល់​៤លានរៀល​។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ (CCHR) ប្រាប់ Newsroom Cambodia នៅព្រឹកថ្ងៃពុធទី២១តុលា​នេះថា សកម្មជន​ទាំង៥នាក់​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យនៅ​ក្រៅ​ឃុំ។ អ្នកស្រីបន្ថែម​ថា អ្នកទាំង៥​មិន​គួរ​ត្រួវបានចាប់ខ្លួនតាំងពី​ដំបូង​មកម៉្លេះ ដោយ​សារ​​ពួកគេ​គ្រាន់តែ​​អនុវត្ត​​សិទ្ធិ​ស្រប​ច្បាប់រ​បស់ខ្លួន​ក្នុងកា​រ​ជួបជុំ បញ្ចេញ​មតិ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ។​

អ្នកស្រីថា៖ «​សាលាឧទ្ធរណ៍​លោក​គួរ​តែ​ពិចារណា​ទៅ​លើ​ចំណុច​ពាក់ព័ន្ធ ហើយ​និង​ជា​ពិសេស​​​ពួកគាត់​គួរតែ​ត្រូវ​បាន​មើល​ឃើញ​ថា ជា​យុវជន​សកម្ម ជា​ពលរដ្ឋ​ដែល​គ្រាន់តែ​អនុវត្ត​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការបញ្ចេញ​មតិ ហើយ​នឹង​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នេះ​ចា៎»។

Newsroom Cambodia មិនទាន់អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ថ្មី​របស់​សាលា​ឧទ្ធរណ៍​បាន​នៅ​ឡើយ៕​

ក្រសួងប្រៃសណីយ៍ លុប និងព្យួរអាជ្ញាបណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧ក្រុមហ៊ុន
ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ សម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ទូរ​គម​នា​គមន៍​​ចំនួន​១៧ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា ប្រតិបត្តិករ​មួយ​ចំនួន​បាន​គេច​វេស​ការបង់​ពន្ធ​ជូន​រដ្ឋ​ជាច្រើន​ឆ្នាំ ខ្លះ​មិនមាន​ប្រតិបត្តិការ​ និង​ខ្លះទៀត​បាន​លាក់​ចំណូល​របស់ខ្លួន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ប្រៃសណីយ៍ និង​គមនាគមន៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែតុលា​នេះ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន​ទាំ​ង​នោះ ក្រោយ​ពី​ក្រសួង​បាន​ចាត់​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ​ចុះ​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន ហើយ​ប្រមូល​​បាន​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​ដំណើរ​ការ​អាជីវកម្ម ស្ថានភាព​បច្ចេកទេស ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា​ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរ​អាជ្ញាបណ្ណ​ទាំង​១៧​ក្រុមហ៊ុន ដែល​មាន​ភាព​អសកម្ម ដូចជា​មិនមាន​សកម្មភាព​អាជីវកម្ម គ្មាន​បុគ្គលិក​បម្រើ​ការងារ មិន​បាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល និង​កាតព្វកិច្ច​ផ្សេងៗ​តាម​លក្ខខណ្ឌ​នៃអាជ្ញាបណ្ណ និង​ពុំ​បាន​ផ្ដល់​ឯកសារ​បច្ចេកទេស​ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមថា​៖ «កន្លង​មក​ក្រសួង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ដល់​ប្រតិបត្តិករ​ទូរគមនា​គមន៍​ទាំងអស់ ឲ្យ​គោរព​តាម​ច្បាប់​ស្តីពី​ទូរគម​នា​គមន៍ និង​​ប្បញ្ញត្តិ​​ពាក់ព័ន្ធ​ជាធរមាន។ ប៉ុន្តែក្រសួង​សង្កេត​ឃើញ​ថា ​ប្រតិបត្តិក​រមួយ​ចំនួន​នៅ​តែ​មិន​អនុវត្ត ឬ​​មិនទាន់​បាន​អនុវត្តពេញលេញតាមច្បាប់​  ឬលក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ។ ហេតុ​ដូច្នេះ ក្នុង​ករណី​ប្រតិបត្តិករ​ណា​នៅ​តែ​បន្ត​គេច​វេស​មិន​អនុវត្ត​តាមច្បាប់​ និង​មិនគោរព​តាមលក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ ប្រតិបត្តិករ​​ទាំងនោះ​នឹងប្រឈមការ​ព្យួរ​អាជ្ញាបណ្ណ​​​ជាបណ្តោះ​អាសន្ន ​ឬលុប​អាជ្ញាបណ្ណ»។

ក្រសួង​បាន​បញ្ជាក់​ថា ក្នុង​ករណីដែលមានការតវ៉ាទាក់ទងនឹងការលុបអាជ្ញាបណ្ណនេះ ប្រតិ​បត្តិ​ករ​ត្រូវ​ទូទាត់​បំណុល​ដែល​ជំពាក់ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និយ័តករ​ទូរ​គម​នា​គមន៍​កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និង​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវចំពោះ​បុ​គ្គ​លិក អតិថិជន និង​តតិយ​ជន​ ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។

Newsroom Cambodia បានព្យាយាម​ទាក់ទង​ទៅ​ក្រុម​ហ៊ុន​មួយចំនួន​ដែល​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍​ព្យួរ និង​លុប​អាជ្ញាបណ្ណ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​​។

យ៉ាងណាក្តី​បុគ្គលិកក្រុមហ៊ុន Xnet ដែលស្ថិតនៅក្នុងតារាងត្រូវបានលុបអាជ្ញាបណ្ណ​​មួយ​​ដែរ បានបញ្ជាក់ប្រាប់  Newsroom Cambodia ថា សេវាកម្មរបស់ខ្លួននៅបន្តដំណើរការជាធម្មតា ហើយក្រុមហ៊ុនទើបតែបានទទួលលិខិតពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃពុធនេះដែរ ប៉ុន្តែ​មិនទាន់​មានការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ថ្នាក់​លើ​នៅឡើយ៕

លោក កឹម សុខា បន្តធ្វើពិធីបុណ្យសាសនា បន្ទាប់ពីចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
លោក កឹម សុខា មេដឹកនាំគណបក្ស​ប្រឆាំង​​ដែលកំពុង​ស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​តុលាការ បាន​​ចូលរួម​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​ខេត្ត​ស្វាយរៀង​មួយ​ថ្ងៃ​ ក្រោយពី​លោក​បាន​ចុះ​ចែក​អំណោយ​​​ដល់​ពលរដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ នេះ​បើ​តាម​ការបង្ហោះ​នៅ​ក្នុង​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃអាទិត្យ​​។​

លោក កឹម សុខា បាននាំ​យក​នូវ​ត្រៃ​ចីវរ​ និង​បច្ច័យ​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ប្រគេន​ដល់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ចន្ទបុប្ជារាម ស្ថិត​ក្នុង​ឃុំ​ចន្រ្តី ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ នេះ​បើ​​តាម​សំណេរ​របស់​លោក។

សំណេរ​នោះ​បន្ថែម​ថា៖ «ស្រប​ដំណើរ​ឆ្លងកាត់​ថ្ងៃនេះ​ដែ​រ ខ្ញុំ​ក៏​បាន​នាំ​យក​ពូជ​ដូង​ក្រអូប​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​សប្បុរសជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ចែក​ជូន​ប្រជាពលរដ្ឋ​យើង​នៅ​ខេត្ត​ព្រៃវែង​ និង​ស្វាយរៀង​ផង​ដែរ»។

ការ​ធ្វើ​ពិធី​បុណ្យ​សាសនា​នេះ គឺក្រោ​យ​ពី​លោក​ កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ​នៅ​ឡើយ បាន​ធ្វើការ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដល់​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូចជា​បាត់ដំបង ព្រះសីហនុ ពោធិ៍សាត់ និង​ខេត្ត​បន្ទាយ​មានជ័យ​ផង​ដែរ។

ក្នុង​ខេត្ត​បន្ទាយ​មានជ័យ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចំណោម ស្រុក​មង្គល​បូរី បាន​រារាំង តែ​​ត្រូវ​បាន​សម្រប​សម្រួល​វិញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។​

តាមរយៈ​​សារ​​​ជា​សំឡេង​​ផ្ញើរ​​ទៅ​កាន់​​អាជ្ញាធរ​​ថ្នា​ក់​​ខេត្ត​​ទាំងអស់​​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​​ប្រាប់​​ឱ្យ​សម្រួល​​ដល់​​អ្នក​​នយោបាយ គណបក្ស​នយោបាយ និង​សប្បុរសជន​​ទាំងអស់​​ដែល​​ចុះ​​ចែក​​អំណោយ​​ដល់​​ពលរដ្ឋ​​រងគ្រោះ។ លោក​​បញ្ជាក់​ថា កិច្ចការ​ដែល​​រដ្ឋាភិបាល​​កំពុង​​ធ្វើ​ គឺ​ជា​​កិច្ចការ​​មនុស្ស​ធម៌​ និង​​មិន​​ប្រកាន់​​បក្សពួក​​នយោបាយ​​ទេ។

មេធាវី​ការពារ​ក្ដី​​ឲ្យ​លោក កឹម សុខា លោក លោក ផេង ហេង បដិសេធមិនឆ្លើយសំនួរ ទាក់​ទង​នឹង​ការដើរ​ហើរ​របស់​លោក កឹម សុខា ដោយលោក​រុញឲ្យទៅសួរខាងតុលាការ។

ចំណែកមេធាវី​តំណាងឲ្យរដ្ឋាភិបាល លោក គី តិច មិនអាច​​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅ​ឡើយ។

លោក​ កឹម សុខា​ ត្រូវ​បានអាជ្ញាធរ​​​ចាប់​ខ្លួន​នៅ​​យប់​ថ្ងៃទី​២​ ឈាន​ចូល​ថ្ងៃ​ទី៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស»។ ក្រោយត្រូវបាន​ចាប់ និង​ឃុំ​ខ្លួន ហើយ​ដាក់​ឲ្យ​នៅក្រៅឃុំ​រហូត​មក​ដល់​​ពេល​នេះ​ លោក​ត្រូវ​បន្ត​​នៅក្រៅ​ឃុំ​ ​ដោយ​មិនទាន់​កំណត់​ថ្ងៃ​បើក​​​សវនាកា​រ​ឡើង​វិញ​​នៅឡើយ៕ ​

A Legacy of Neutrality: Young Activists Remember King Norodom Sihanouk
Cambodia’s emerging political class is showing renewed interest in the political legacy of King Norodom Sihanouk, with some young leaders saying the anniversary of the King Father’s passing is an apt time to reexamine his policy of neutrality amid Big Power rivalries.

Norodom Sihanouk, who died in Beijing on October 15, 2012, is often lionized for ending French colonialism in 1953 and forging national unity in the aftermath of decades of war. For older Cambodians, he is remembered for leading the Sangkum Reastr Niyum and for navigating the treacherous Cold War rivalries between the United States and the former Soviet Union.

But for many young Cambodians, keenly aware of escalating tensions between the United States and an increasingly assertive China, the former King Father’s policy of neutrality may offer not only a history lesson, but a road map for national security.

“Political neutrality during the Sangkum Reastr Niyum played out in a competition of political  ideologies — but now such neutrality persists in the context of economic competition,” said Yang Saing Koma, a co-founder of the Grassroots Democratic Party. “Cambodia should maintain its independence by not relying on any particular superpower, but for the sake of the country’s economic and commercial success.”

Pich Sros, president of the Cambodian Youth Party, argues that security lies in firm independence. “Cambodia’s stance must not subordinate to any state while a great competition between major powers is escalating,” he said.

A survey of the country’s history, and the region’s, may offer a cautionary tale.

“There is only neutrality if we commit to balanced diplomatic relations with all foreign states,” said Sambo Manara, a history professor at Pannasastra University. “During King Sihanouk’s era, there was an ideological competition between communism and liberalism. Cambodia, as a small state, had to adhere to political neutrality to ensure stability and peace.”

For a while, at least, independence insulated Cambodia from the deadly political schisms that fractured her eastern neighbor.

“After gaining independence, and due to Geneva Conference in 1954, Cambodia was able to prevent national division, like during the same period when Vietnam divided into North and South,” Sambo Manara said.

Five decades later, the country persists in its assertions of neutrality.

“The Royal Government is committed to playing its role in complying with the constitution under independence, permanence, neutrality, non-aligned state, and the prohibition of the presence of any foreign military base in Cambodian territory,” said Sok Eysan, spokesperson for the Cambodian People’s Party.

Not everyone agrees. Meach Sovannara, a former official of the government-dissolved Cambodia National Rescue Party, said that the recent signing of a free trade agreement with China, in addition to the European Union’s withdrawal of its Everything But Arms trade agreement, serves as evidence that the current government is anything but impartial.

“After the dissolution of the main opposition party, we see that China’s influence in Cambodia has increased dramatically,” he said.

៨ឆ្នាំក្រោយការយាងចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ នយោបាយ​អព្យា​ក្រឹតបច្ចុប្បន្ន​ត្រូវ​បាន​គេ​យល់ឃើញ​ខុសគ្នា
ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃរំឮក​ខួប​នៃ​ការយាង​ចូល​ទិវង្គត​នៃ​របស់​ព្រះបាទ​នរោត្តម ​សីហនុ។​​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​ចងចាំ​​វីរៈភាព​របស់​ទ្រង់​ក្នុង​ការទាមទារ​ឯករាជ្យភាព​ដល់​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៥៣ និង​ការ​កសាង​​​​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​នយោបាយ​បង្រួប​បង្រួម​ជាតិ។

គេនៅ​ចាំ​បាន​ថា របប​សង្គមរាស្រ្ត​និយម​របស់​ព្រះបាទ​នរោត្តម សីហនុ បាន​ប្រកាន់​ខ្ជាប់​នូវ​របប​នយោបាយ​អព្យាក្រឹត្យ ស្ថិត​ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ​សេរី និង​កុម្មុយនីស្ត​នៃ​សម័យ​សង្រ្គាម​ត្រជាក់ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​​អះអាង​​ថា​ខ្លួន​បន្ត​អនុវត្ត​នយោបាយ​អព្យាក្រឹត្យ​​ដដែល។

ក្រោយ​​៨​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ និស្សិត សាស្រ្តចារ្យ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​បង្ហាញ​ទស្សនៈ​​អំពី​សមិទ្ធផល​​របស់​ព្រះ​អង្គ និង​ការយល់​ឃើញ​អំពី​តម្លៃ​នៃ​នយោបាយ​អព្យាក្រឹត​​ក្នុង​បរិបទ​បច្ចុប្បន្ន ដែល​ជា​ការប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​មហា​យក្ស​ចិន។

កញ្ញា សុង ដាភា និស្សិតឆ្នាំទី២ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផារ៉ា​ហ្គន​​ថ្លែង​ថា ​សមិទ្ធផល​របស់​ព្រះ​មហា​វីរក្សត្រ​​ដែល​កញ្ញា​មាន​ការកោត​សរសើរ​ជាង​គេ​ ​គឺ​ការទាម​ទារ​ឯករាជ្យ​ភាព​ឲ្យ​កម្ពុជា​ពី​ប្រទេស​បារាំង ព្រោះ​ឯករាជ្យ​ភាព​របស់​ប្រទេស​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយសារ​​បង្ហាញ​​ពី​អធិបតេយ្យភាព​ខ្លួន​ឯង។

កញ្ញា​បន្ថែម​ថា​ កម្ពុជា​គួរ​ប្រើ​នយោបាយ​របស់​ខ្លួន​បត់បែន​ទៅ​តាម​គោល​បំណង​អាទិភាព​របស់​រដ្ឋាភិបាល គឺនយោបាយណា​ដែលក​ម្ពុជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង។

លោកបណ្ឌិត យ៉ង សាំងកុមារ មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថា សម្ដេច ព្រះ​បាទ ​​នរោត្តម​ សីហនុ ជាអ្នក​នយោ​បាយសំខាន់មួយរូប ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ និង​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​ប្រវ​ត្តិសាស្រ្ត ដោយ​បាន​ដណ្ដើម​ឯករាជ្យ​​​ពី​បារាំង និង​បាន​ដើរ​តួនាទី​ជា​អ្នក​បង្រួប​បង្រួម​ជាតិ​តាមរយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ក្រោយៗ​មក​រហូត​។

លោកបន្ថែមថា នយោបាយ​អព្យាក្រឹតក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ស្ថិត​ក្នុង​បរិបទ​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ រីឯ​​​ពេល​បច្ចុប្បន្ន​គឺជា​បរិបទ​នៃ​ការប្រកួ​ត​ប្រជែង​សេដ្ឋកិច្ច ដូច្នេះ​​កម្ពុជា​គួរ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន មិន​គួរ​ពឹង​ផ្អែក​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ​។ លោក​ថា ​កម្ពុជាគួរតែរក្សាលំនឹង ឬ​តុល្យភាព​នៃ​ទំនាក់​ទំនង រវាង​ប្រទេសចិន​ និង​អាមេរិក និង​ក៏​ដូចជា​ប្រទេស​ផ្សេង​ទៀត​ ដូចជា ជប៉ុន ឥណ្ឌា និង​សហភាព​អឺរ៉ុប​ជាដើម​។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ​លើកឡើងថា ព្រះបាទ នរោត្តម សីហនុ គឺ​ជា​មគ្គុទ្ទេសន៍​ដ៏​ឆ្នើ​ម​មួយ​រូប​ក្នុង​ការដោះស្រាយ​ប​ញ្ហា​ជាតិ​ខ្មែរ និង​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ឲ្យ​មាន​ឯកភាព​ជាតិ។ ចំពោះ​មាគ៌ា​នយោបាយបច្ចុប្បន្ន​​​វិញ លោក ពេជ្រ ស្រស់ ថា កម្ពុជា​គួរ​តែ​ជា​ប្រទេស​​កណ្ដាល​​និយម មិន​ចូល​បក្ស​សម្ព័ន្ធ មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ដទៃ មិន​រើស​អើង​ប្រទេស​ណាមួយ ហើយ​ត្រូវ​សហការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​សកល​លោក។

លោក​​ថា៖ «ប្រទេស​កម្ពុជា​ត្រូវតែ​ប្រកាន់​គោល​ជំហរ​មិន​រណប​ប្រទេស​ណាមួយ ឬ​មិន​កាន់​ជើង​ប្រទេស​ណាមួយ ស្របពេល​ប្រទេស​ធំ​មួយ​ចំនួន​កំពុង​ពាក់​មុខ​យក្ស​ដាក់​គ្នា គឺ​ដើម្បីឲ្យ​កម្ពុជា​បង្កើន​មិត្ត​ក្នុង​ពិភពលោក​​ឲ្យ​ច្រើន​»។

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ថ​​រប​​ស់​ព្រះបា​ទ នរោត្តម សីហនុ សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ គឺ​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​​​ជាតិ សន្តិភាព ផ្សះផ្សារ​​ជាតិ។

លោក​បញ្ជាក់ថា៖ «​យើង​ត្រូវ​ខិតខំ​អនុវត្តន៍​គោល​នយោបាយ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ និង មិន​អនុញ្ញាតឲ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទីតាំង​យោធា​ក្នុ​ង​ទឹកដី​កម្ពុជា​ឡើយ»។

លោក មាជ សុវណ្ណារ៉ា ជា​អតីត​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្រ្គោះជា​តិថ្លែង​ថា  លោក​ទ​​ទួល​ស្គាល់​នយោបាយ​អព្យាក្រឹត្យ​របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ប៉ុន្តែ​លោកថា នយោបាយ​នោះ​មានការប្រែប្រួលវិញ​​ក្នុង​សម័យ​សង្រ្គាម​ឥណ្ឌូចិន ដោយ​សារ​​ទ្រង់​អនុញ្ញាត​ឲ្យយួន​យៀកកុង​បង្កើត​ផ្លូវ​លំ​ហូ​ជីមិញ។ លោក​ថា ករណីនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា ពុំមា​ន​អព្យាក្រឹត​ភាព ដោយ​សារ​ព្រះអង្គ​បាន​ធ្វើ​នយោបាយ​ទប់ស្កាត់​ចក្រព័ទ្ធ​អាមេរិក មិន​ឲ្យ​រំលោភ​អព្យាក្រឹត្យ និង​អធិបតេយ្យភាព​កម្ពុជា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​មើលឃើញ​​ថា​ មាន​ការលូក​ចូល​នៃ​សហភាព​សូវៀត និង​ចិន​មក​ក្នុង​សង្រ្គាម​ឥណ្ឌូចិន។

លោក មាជ សុវណ្ណារ៉ា បន្ថែម​ថា ក្រោយ​ការរំលាយ​​គណបក្ស​សង្រ្គោះជា​តិ លោក​សង្កេត​ឃើញ​​ឥទ្ធិពល​ចិន​កាន់​តែ​មាន​ការគ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន។  ចំពោះ​ការចុះ​កិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន​ ស្របពេល​​សហភាព​​អឺរ៉ុប​​កាត់​​ប្រព័ន្ធ​អនុ​គ្រោះ​​ព​ន្ធ លោក​​​លើកឡើង​ថា ការណ៍​នេះ​នឹ​ង​​​នាំ​​ឲ្យ​​មជ្ឈដ្ឋាន​​អន្តរជា​តិ​​យល់​​ឃើញ​​ថា ប្រសិន​បើ​​កម្ពុជា​​លែង​​មា​ន​អព្យាក្រឹតភាព ​នោះ​​មិន​ស្រប​​ជាមួយ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា ដោយ​កម្ពុជា​បាន​បង្កើត​មិត្តភាព​ដែក​ថែប​ម្ខាង និង​វាយ​ប្រហារ​ម្ខាង។

ចំណែក​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា បាន​ឲ្យ​និយមន័យ​​អព្យាក្រឹតថា លុះត្រាតែ​មាន​ការតាំង​ចិត្ត​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់។

លោក​បញ្ជាក់​ថា៖ «ដែល​ហៅថា​អព្យាក្រឹតទៅ​បាន​លុះត្រា​តែតាំងចិត្ត​ឲ្យ​មាន​ភាព​ស្មើភាព​ជាមួយ​ទំនាក់​ទំនង​ការបរទេស​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ក្នុង​សម័យ​របស់​ព្រះអង្គ (សម្ដេចតា) ឡើង​គ្រ​ងរាជ្យ គឺ​សម័យ​កាល​កុំម្មុយនីស្ត និង​សេរី អញ្ចឹង​ប្រទេស​តូចតាច​ដូច​យើង​ ​ត្រូវ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​អព្យាក្រឹតនេះ​ដើ​ម្បី​ស្ថិរភាព និង​សន្តិភាព»។

សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ​បន្ថែមថា៖ «​ទំនាស់​ពាក្យ​សម្តី​នឹង​ស្លាប​ប៉ាក​កា (ប៊ិក) គឺ​ជា​រឿង​ធម្មតា​ហើយ​ចំពោះ​ប្រ​ទេស​ប្រជាធិប​តេយ្យ តែ​យើង​ត្រូវ​តែ​ប្រើប្រាស់​​និយាម​នៃ​ព្រះពុទ្ធ​សាស​នា​ត្រង់​ចំណុច​ខន្តី វិរិយៈ ដើម្បី​ជោគជ័យ​ជាតិ និង​សន្តិភាព​តទៅ​ទៀត»៕

Government Urged to Prosecute CPP Senator For Grabbing Protected Land
Civil society leaders have urged the government to prosecute a CPP senator who is under investigation for illegal encroachment in protected forest areas, saying that failing to punish senior officials only reinforces perceptions that the country’s elite are above the law.

Senator Noy Sron, who represents the 8th Zone in Cambodia’s rural northeast, could have his legal immunity lifted if a government inquiry finds him guilty of encroaching on state land, said Mam Bun Neang, a government spokesman who spoke to Newsroom Cambodia on October 8. He stressed that Sron had not yet been charged with a crime and that the authorities were studying the case.

“If Noy Sron is found guilty, the relevant ministry will submit a report to the Senate, which will then convene a standing committee to discuss the extent of Sron’s guilt based on Article 104 of the Constitution … before handing Sron over to the police and the courts in compliance with the law,” Mam Bun Neang said.

A senate statement reported on by government-aligned Fresh News on October 6 said Sron had used his power and influence as a senator to instruct local officials to sign illegal land documents.

The report said that Sron had apologized to the president and deputy presidents of the Senate for his “mistakes” concerning the illegal acquisition of land in some protected areas, including wildlife conservation zones in Keo Seima, Sre Pok and Phnom Prech.

Sron also last month wrote a letter to Prime Minister Hun Sen in which he claimed he never took possession of a 531-hectare plot of land at the heart of the controversy, according to a report by VOA Khmer. Sron told the Voice of Democracy on October 7 that the prime minister had received his apology.

Human rights organizations said an apology was hardly enough. Chak Sopheap, the executive director of the Cambodian Center for Human Rights, wrote on her Facebook page on October 6 that Sron should be prosecuted to the fullest extent of the law, noting that senior officials had in the past mostly escaped punishment for similar crimes.

“The government should end the culture of impunity, including past measures like using only administrative fines. Most convicted officials have been simply removed or transferred, sometimes transferring to better positions,” she said.

“If the courts do not implement the rule of law, it will only contribute to the continuation of inaction. The perpetrators still dare to commit crimes and failing to prosecute them will encourage others to do the same. This inaction will affect government efforts for reform,” she said.

An October 7 statement from the Senate said an inter-ministerial group had started looking into Sron’s land deals after Interior Minister Sar Kheng sent a letter to the president of the senate, Say Chhum, regarding Sron’s role in preparing documents for the 531-hectare plot of land in Pusam village in the Oreang district of Mondulkiri province.

The Ministry of Justice spokesman, Chin Malin, declined to comment on Sron’s case, saying he could not reach a conclusion on behalf of the courts because he did not know the full facts of the case.

Pich Sros, president of the Cambodian Youth Party, took to social media to denounce the case. In an October 7 Facebook post, the same day as the Fresh News agency reported the case, he called for legal action against Sron. He said the only way for the courts to be transparent was to implement the law equally on the powerful and the powerless.

“The law punishes people who commit crimes,” he said in the post. “So, if the law does not punish powerful people who commit crimes, why did we create the law?

មន្រ្តីបក្ស LDP ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តី គ.ជ.ប បង្កភាពយឺតយ៉ាវដំណើរការរៀបចំចុះឈ្មោះអ្នកសង្កេតការណ៍
មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់ អាជ្ញាធរមូលរដ្ឋាន និងមន្រ្តីរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបង្កភាពយឺតរ៉ាវដល់ដំណើរការរៀបចំការចុះឈ្មោះដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងឃុំ សង្កាត់ ខណៈដែលមន្រ្តីខ្លះទៀតសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

តាមរយៈការឡាយវីដេអូរាប់ម៉ោងនៅក្នុងទំព័រហ្វេសបុក LDP កាលពីថ្ងៃទីទី១ និងទី២ ខែតុលា ឆ្នាំ២០២០ មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបាននិយាយថា បញ្ហាដែលបានជួបប្រទះនៅពេលទៅដាក់ពាក្យដាក់អ្នកសង្កេតការណ៍នោះ គឺមានមន្រ្តីខ្លះបានទាមទារឯកសារលើសពីតម្រូវការរបស់ គ.ជ.ប ខណៈដែលមន្រ្តីខ្លះអវត្តមានពីសាលាឃុំ និងខ្លះទៀតបានសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ លោក លី សាងឡេង បាននិយាយថា «មានមេឃុំខ្លះអត់នៅកន្លែង រហូតដល់យើងតាម ហើយខ្លះវិញនៅសាលាឃុំហើយ កំពុងតែផឹកស្រា អាហ្នឹង នៅព្រៃវែង» ។

មន្រ្តី LDP ក៏បានរិះគន់ការមិនទទួលយកឯកសារជាទម្រង់បញ្ឈរ របស់ខ្លួនដោយថា មន្រ្តីមូលដ្ឋានទាមទារយកទម្រង់ផ្តេកតាម គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា ការចោទប្រកាន់នេះ មិនអាចទទួលយកបានទេ ហើយបានហៅការចោទនេះជាការលើកឡើងរបស់ភាគីតែម្ខាង។

លោក បាននិយាយថា LDP គួរផ្តល់ភស្តុតាងឲ្យបានគ្រប់គ្រាន់មកកាន់គ.ជ.ប។ លោកបានបន្ថែមថា៖ «ព័ត៌មាននេះជាព័ត៌មានតែម្ខាង មិនគួរធ្វើការបរិហារក្រៅប្រព័ន្ធនោះទេ ក្នុងករណីបែបនេះ គួរតែធ្វើលិខិតមក គ.ជ.ប សុំការបញ្ជាក់ ឬក៏ប្ដឹងតែម្ដង»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបកស្រាយប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថាមន្រ្តី LDP មានការភ័ន្តច្រឡំថាបក្សខ្លួនបាត់បង់ឱកាសក្នុងការដាក់ភ្នាក់ងារគណបក្សនយោបាយ​ ដោយគិតថានៅថ្ងៃនៅទី១ ខែតុលា ឆ្នាំ២០២០ ថាជាថ្ងៃចុងក្រោយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាមិនមានភាពយឺតយ៉ាវនោះទេ ព្រោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងធ្វើដល់ថ្ងៃទី២១ ខែធ្នូ ដូច្នេះពួកគាត់អត់ទាន់យឺតយ៉ាវនោះទេ»៕

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៏ថានឹងរួញមកនៅត្រឹម -២%
ធនាគារពិភពលោក បានព្យាករណ៍នៅថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន -២ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។

កំណើនអវិជ្ជមាននេះ យោងតាមធនាគារពិភពលោក អាចនឹងមានផលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់សុខមាលភាពគ្រួសារនិងធ្វើឲ្យភាពក្រីក្រមានការកើនឡើង។

ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»។

«ការថមថយកាន់តែខ្លាំងនូវមូលធនមនុស្សក្នុងស្រុក ក៏ជាហានិភ័យមួយទៀតដែរ ដោយសារសកម្មភាពសិក្សានិងលទ្ធផលនៃការរៀនចេះធ្លាក់ចុះ នៅពេលដែលសាលារៀនត្រូវបានបិទទ្វារ»។

កូវីដ១៩ ក៏បានធ្វើឲ្យសេដ្ឋកិច្ច និងក្បាលម៉ាស៊ីនសំខាន់ៗរបស់កម្ពុជា មានដូចជាវិស័យសំណង់ ទេសចរណ៍ និងការនាំចេញទំនិញ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កូវីដ ១៩ ក៏បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅទ្រឹងផងដែរ ដែលជាវិស័យដែលមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។

វិស័យ​ទេស​ចរណ៍ និង​បដិសណ្ឋារ​កិច្ច​របស់​កម្ពុជា​បាន​ដួល​រលំ ដោយ​សារ​តែការ​រឹតត្បិត​​លើ​ការ​ធ្វើ​ដំណើរ​និង​វិធានការ​រាំង​ខ្ទប់​ឱ្យនៅមួយ​កន្លែង។ ចំនួន​ភ្ញៀវ​មក​ដល់បាន​ធ្លាក់​ចុះ​ប្រហែល ៦៤,៦ភាគរយ ក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។

ចំណែកការ​នាំចេញ​ផលិតផលកាត់​ដេរ, សម្ភារធ្វើ​ដំណើរ និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ ៧,២ភាគរយក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយ​ទន្ទឹមគ្នានោះ​ការនាំចូល​ក្រណាត់​សម្រាប់​យក​មក​កាត់​ដេរ​ បានធ្លាក់ចុះ​ ៨៥,៤ភាគរយ។

របាយការណ៍ដដែលនេះថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាចំនួន២០ភាគរយ។

យ៉ាងណាក្តី សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​កម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ​ហើយ ក្រោយ​ពី​មាន​ការ​សម្រាល​លើ​វិធានការរក្សា​គម្លាត​សុវត្ថិភាពសង្គម។​

ធនាគារពិភពបាននិយាយដូច្នេះថា «តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។ កម្ពុជា និងចិន បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA) រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១»។

អ្នកជំងឺកូវីដ១៩ម្នាក់ទៀតជាជនជាតិអង់គ្លេសបានជាសះស្បើយពីជំងឺកូវីដ១៩
ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃច័ន្ទ​នេះ បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ ជាជ​ន​ជាតិអង់​គ្លេស មាន​វ័យ​៥៤​ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ពុំ​មាន​ករណី​រក​ឃើញ​អ្នក​ឆ្លងថ្មី​នោះទេ សម្រាប់​ថ្ងៃទី២៧ កញ្ញា ម្សិលមិញ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខា​ភិបាល​ចេញ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០​​នេះ​បញ្ជាក់​ថា​ បុរស​ជនជាតិ​អង់គ្លេស​នោះ​មាន​អាសយដ្ឋាន​នៅ​អាផាតមិន (Apartment) មួយ​កន្លែង​ក្នុង​សង្កាត់​បឹងកក់២ រាជធានី​ភ្នំពេញ ជា​អ្នក​ដំណើរ​មក​ពី​ចក្រភព​អង់​គ្លេស ឆ្លង​កាត់​ប្រទេស​ហូឡង់ និង​បន្ត​ជើង​ហោះ​ហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

គួរជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជាសះស្បើយ ចំនួន​២៧៥នាក់ ដែលស្មើទៅនឹង៩៩.៦៤%។ ចំណែកនៅសល់គឺជាអ្នកជំងឺម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​សញ្ជាតិ​ហុងគ្រី៕​

ការកក់មធ្យោបាយធ្វើដំណើរតាមកម្មវិធីទូរសព្ទ័ និងកូវីដ ១៩ ធ្វើឲ្យជីវភាពអ្នករត់ម៉ូតូឌុប និងកង់បីខ្មែរ លំបាកជាងមុន
លោក ស៊ី សាវឿន បានដូរអាជីពពីអ្នកធាក់ស៊ីក្លូ មកជាអ្នករត់កង់បីខ្មែរវិញ ដើម្បីរកចំណូលឲ្យបានច្រើនជាងមុន សម្រាប់ឲ្យភរិយារបស់គាត់ចិញ្ចឹមចៅកំព្រាចំនួន២នាក់នៅឯខេត្តព្រៃវែង។

ក៏ប៉ុន្តែការមកដល់នៃប្រើប្រាស់កម្មវិធីទូរសព័្ទសម្រាប់កក់មធ្យោបាយធ្វើដំណើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យចំណូល របស់បុរសដែលមានវ័យ៦០ឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំង។

លោក ស៊ី សារឿន រូបភាពដោយ៖ ភិន រតនា

ម៉ោងប្រហែល១រសៀល ថ្ងៃរាងបែរបន្តិច ក្នុងសម្លៀកបំពាក់ពណ៌ទឹកសណ្តែក មានទឹកមុខស្រស់បស់ ខណៈកំពុងតែអង្គុយរង់ចាំភ្ញៀវនៅលើកង់បីក្រោមម្លប់ឈើក្នុងសួនច្បារមុខបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញ លោក ស៊ី សាវឿន បាននិយាយដូច្នេះថា៖ «វាប៉ះពាល់ច្រើនដែរ នាំឲ្យកាត់បន្ថយការជិះកង់បីខ្មែរហ្នឹងហើយ…..ដូចថាកាត់បន្ថយអ្នកជិះ៨០ភាគរយ មានតែ២០ភាគរយប៉ុណ្ណោះដែលជិះ»។

គួររលឹកថា ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន រួមមាន PassApp, Grab, Itsumo, Wego,  បានចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប្រហែលជាបីឆ្នាំចុងក្រោយនេះ ដោយផ្តល់ជូននូវសេវាកម្មដែលមានតម្លែថោកជាងកង់បីធម្មតា ហើយនិងអាចហៅជិះបានងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ។

ដោយយល់ថាមានវ័យចំណាស់ មិនចង់ផ្លាស់ប្តូរ និងក៏មិនចង់ជំពាក់បំណុលពីការទិញកង់បីទំនើប ចំណូលរបស់លោក ស៊ី សាវឿន ពេលនេះ ថ្ងៃខ្លះ អាចរកបានត្រឹម១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ជាចំនួនដែលមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារលោកបានគ្រប់គ្រាន់នោះទេ។ ពីមុន គាត់អាចរកបាន ពី៨ ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រត់ថ្ងៃខ្លះមានគេហៅដឹកអីវ៉ាន់ អាចបាន៤-៥ម៉ឺនទៅ ជួនកាលអត់ បាន២ម៉ឺន ឬ១ម៉ឺនប្រាំអី ទៅក្នុងមួយថ្ងៃ»។

ចំណែកចៅទាំងពីររបស់លោក ស៊ី សាវឿននៅឯខេត្តព្រៃវែងឯណោះវិញ មានអាយុ៣ឆ្នាំ និង៧ឆ្នាំ ដែលម្ដាយពួកគេបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងឪពុកបានយកប្រពន្ធថ្មី ហើយផ្ញើលុយកាតព្វកិច្ចចិញ្ចឹមកូន ១០ម៉ឺនរៀលក្នុងមួយខែ។

លោក ស៊ី សាវឿន បាននិយាយថា លុយនេះមានចំនួន តិចណាស់ សម្រាប់ចំណាយក្នុងមួយខែៗ ហើយពេលខ្លះ លោកក៏ចង់ប្ដូរមុខរបរបនេះដែរ តែលោកថាមិនដឹងនឹងមានការងារអ្វីធ្វើក្រៅពីនេះ ម្យ៉ាងវ័យរបស់លោកក៏កាន់តែចាស់ទៅហើយ។

ចំណែកលោក  ឡូត ស៊ីផូ មានវ័យ៤៨ឆ្នាំ ខណៈកំពុងអង្គុយលើម៉ូតូឌុបរបស់គាត់ រង់ចាំអ្នកដំណើរនៅម្ដុំវត្តភ្នំ  លោកក៏បានរៀបរាប់មិនខុសគ្នាពីនេះប៉ុន្មានដែរ។

លោកថាបច្ចុប្បន្ននេះ របររត់ម៉ូតូឌុប មិនសូវរកចំណូលបានច្រើនទេ ចាប់តាំងពីមានការកក់កង់បីតាមកម្មវិធីទូរសព្ទ័មក។ លោកត្រូវប្រកបរបរមួយផ្សេងទៀត គឺជាអ្នកវេចអន្សមលក់ ដែលអាចរកចំណូលបានច្រើនជាងម៉ូតូឌុប ដែលគ្រាន់នឹងទប់ទល់ការចំណាយ។

លោកថា ការរត់ម៉ូតូក្នុងមួយថ្ងៃអាចរកបាន១ ឬ២ម៉ឺនរៀលប៉ុណ្ណោះ  គ្រាន់កាត់បន្ថយជីវភាពដែលខ្វះខាត និងសម្រាប់ដោះទល់មួយថ្ងៃៗ។ លោកបន្ថែមថាការរកចំណូលបានតិចតួច អាចនឹងនាំឲ្យលោកបោះបង់អាជីពនេះទៅជាអ្នកវេចនំអន្សមវិញផងដែរ។

លោកមុំ សុភ័ណ មានវ័យ៥០ឆ្នាំ ជាអ្នករត់រម៉ក នៅមុខព្រះបរមរាជរាំង បានរៀបរាប់ថាលោកមិនមែនជាអ្នករត់កងបីខ្មែរនេះជាប្រចាំនោះទេ  ការងារនេះគឺធ្វើនៅពេលទំនេរម្ដងម្កាលក្រៅពីការងារលក់ដូរនៅផ្ទះ។

ក៏ដូចអ្នកផ្សេងទៀតដែរ លោកថាក្រោយមានកំណើននៃការប្រើប្រាស់កម្មវិធីទូរសព្ទ័ដើម្បីកក់រម៉កកង់បីរួចមក ចំណូលពីមុខរបរនេះក៏រកបានកាន់តែតិចទៅ។

លោកមុំ សុភ័ណ បាននិយាយថា៖ «អ្នករករបរនេះ ទោះរកបានប៉ុន្មានក៏មិនសល់ដែរ បានត្រឹមម៉ារស់ៗ»។ ហើយប្រសិនបើចំណូលនៅតែរកបានតិច លោកថាក៏អាចនឹងបោះបង់មុខរបរនេះដែរ។

ទាក់ទិននឹងបញ្ហានេះ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  បានសុំមិនធ្វើការបកស្រាយទៅលើបញ្ហានេះដោយថា ជាប់រវល់ប្រជុំ។

ចំណែកលោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បានថ្លែងថា នៅក្នុងសម័យបច្ចុប្បន្នគឺតម្រូវឲ្យរត់រម៉កទាំងអស់ដើរឲ្យទាន់បច្ចេកវិទ្យាទំនើបទើបអាចរកចំណូលបានច្រើន បើពុំដូចនោះទេពួកគេមិនអាចរកបានដូចអ្នកចេះបច្ចេកវិទ្យានោះឡើយ។

លោកបន្ថែមថា រដ្ឋាភិបាលគួរតែមានកម្មវិធីមួយដែលមានការអភិរក្សរម៉កខ្មែរ ឲ្យមានដំណើរការល្អដូចរម៉កឥណ្ឌាដែរ។ លោកចង់ឲ្យមានការអភិរក្សរម៉កកង់បីខ្មែរ ដូចទៅនឹងការអភិរក្សស៊ីក្លូ នៅក្នុងក្រុងភ្នំពេញបច្ចុប្បន្ន ព្រោះរម៉កកង់បីខ្មែរគឺត្រូវបានច្នៃប្រឌិតដោយខ្មែរ ដែលអាច ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ដើម្បីដឹកភ្ញៀវទស្សនាក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងទៀត ម្យ៉ាងដើម្បីបង្កើនចំណូលដល់ពួកគាត់៕

ADB ព្យាករណ៏សេដ្ឋកិច្ចធ្លាក់ចុះក្នុងរង្វង់ -៤% ឆ្នាំនេះ មុននឹងមានសន្ទុះឡើងវិញ ៥,៩% ឆ្នាំក្រោយ
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសការព្យាករណ៏ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះ នឹងធ្លាក់ចុះក្នុងរង្វង់ -៤% មុននឹងមានសន្ទុះឡើងវិញក្នុងកម្រិត ៥,៩% នៅឆ្នាំក្រោយ។

ADB ក៏បាននិយាយថា បើទោះបីជាមានការធ្លាក់ចុះការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង ដែលនាំឲ្យមានការបិទរោងចក្រសម្លៀងបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងយ៉ាងច្រើនក៏ដោយ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឲ្យការនាំចេញទំនិញ កើនឡើង ៣០.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០។

ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្តងើបឡើង ADB បានព្យាករណ៍ថា កំណើនសរុបនៃផលិតផលឧស្សាហកម្មអាចនឹងកើន៥.១% នៅក្នុងឆ្នាំ២០២០នេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានឲ្យដឹងដែរថា កូវីដ១៩បានជះឥទ្ធិលខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ដោយបានព្យាករណ៍ថាវិស័យសេវាកម្មនឹងមានធ្លាក់ចុះ ១៥.១% ក្នុងឆ្នាំ២០២០នេះ។

ADB បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា «ការមកដល់នៃទេសចរអន្តជាតិបានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី២ ដែលបានបង្ខំអាជីវកម្មជាង៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០នាក់ បាត់បង់ការងារ»៕

របរធ្វើសូត្រនៅកោះឧកញ្ញាតី រងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ ១៩
ប្រជាពលរដ្ឋ នៅក្នុងឃុំកោះឧកញ្ញតី បាននិយាយថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបរបរតម្បាញសូត្រ  ធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ បណ្តាលឲ្យអាជីពមួយនេះបានបាត់បង់ស្ទើរតែទាំងស្រុង និងយុវជនជំនាន់ក្រោយលែងចង់រៀនសូត្របន្តដែរ។

អ្នកប្រកបរបរត្បាញហូល និងផាមួងនៅក្នុងភូមិខ្ពប ឃុំកោះឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានរៀបរាប់កាលពីពេលថ្មីៗនេះថា ​មុខរបរតម្បាញសូត្រ កាន់តែមានការលំបាកជាងមុន លែងសូវមានអ្នកតម្បាញច្រើនដូចមុន ខណៈដែលប្រជាជនខ្លះ បានឈប់ និងងាកទៅប្រកបរបរផ្សេងវិញ ក្នុងនោះអ្នកខ្លះ បានចំណាកស្រុក ទៅធ្វើការរាជធានីភ្នំពេញ ជាដើម។​

អ្នកស្រី សេង សុខនី អាយុ៣០ឆ្នាំ ដែលបានចាប់ផ្ដើមរបរនេះតាំងពីអាយុ១៨ឆ្នាំ បាននិយាយថា ដោយសារតែកូវីដ១៩ ទើបធ្វើឲ្យតម្លៃផាមួងអ្នកស្រី បានធ្លាក់ចុះខ្លាំង ហើយពេលខ្លះម៉ូយ ដែលតែងតែទិញផាមួងយកពីអ្នកស្រី បានបដិសេដមិនទិញតែម្ដង។

លោកស្រី បាននិយាយយ៉ាងដូច្នេះថា៖ «ទើបតែកំឡុងកូវីដនេះទេ ដែលផាមួងធ្លាក់ថ្លៃ មិនស្រួលម៉ូយអត់ទិញយកតែម្ដង ចាប់ពីពេលកូវីដមក ចាប់ផ្ដើមស្ងាត់ម៉ូយហ្មង»។

ក្នុងនោះដែរ អ្នកស្រីបានបន្តថា​ កាលពីមុន នៅផ្ទះអ្នកស្រីមួយ មានកីត្បាញចំនួន៤ ដែលធ្លាប់ធ្វើតម្បាញជុំបងប្អូន តែពេលនេះ អ្នកផ្សេងបានឈប់អស់ហើយ នៅសល់តែអ្នកស្រីម្នាក់ប៉ុណ្ណោះនៅក្នុងគ្រួសារ ដែលបន្តរបរមួយនេះ។

ខណៈត្បាញផាមួងបណ្ដើរ រៀបរាប់បណ្ដើរថា អ្នកស្រី សេង សុខនី បានចំណាយពេល៣ ទៅ៤ឆ្នាំឯណោះ ដើម្បីរៀនរបរមួយនេះចេះ។

​លោកស្រី បាននិយាយថា៖ «ប្រសិនបើមិនប្រកបរបរត្បាញហូល គឺគ្មានអ្វីផ្សេងធ្វើទេ បច្ចុប្បន្នឈ្មួញទិញផាមួងក្នុងតម្លៃទាប ដែលខុសកាលពីពេលមុន ក្នុងផាមួងមួយ អាចលក់បាន១០០ដុល្លា ឬលើសហ្នឹង តែឥឡូវបានត្រឹម៨០ដុល្លារប៉ុណ្ណោះ»។

លោក សុខ ម៉ៅ វ័យ៥៨ឆ្នាំ ប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នានេះដែរ បានរៀបរាប់ថា គ្រួសាររបស់លោក​បានបោះបង់របរតម្បាញសូត្រនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ព្រោះតែតម្លៃថោកពេក ហើយម្យ៉ាង តម្លៃសរសៃសូត្រថ្លៃ ដែលពិបាកនឹងរកប្រាក់ចំណេញ។ ហើយកូនៗរបស់លោក បើទោះបីជាមានជំនាញខាងតម្បាញក៏ដោយ ក៏ត្រូវរករបរផ្សេងដែរ។

ជំនួយការឃុំកោះឧកញ្ញាតី លោក ឃុត សារួន បានរៀបរាប់ថានៅលើកោះនេះ កាលពីមុនមានប្រជាជនប្រកបរបរសូត្រច្រើន តែឥឡូវមានការធ្លាក់ចុះខ្លាំង ហើយប្រជាជនបកទៅរកស៊ីលើមុខរបរផ្សេងដែលកាក់កបជាង។

លោកបាននិយាយរៀបរាប់់ដូច្នេះថា៖ «កាលពីមុននៅលើកោះមានប្រជាជនប្រមាណពី៧០ ទៅ៨០ភាគប្រកបរបរសូត្រ​ តែបច្ចុប្បន្ននេះ នៅសល់តែប្រហែល១០ ឬ១៥ភាគរយអីប៉ុណ្ណោះ ព្រោះតែរកចំណូលមិនសូវបាន ឥឡូវគេត្រូវទៅរកមុខរបរផ្សេងទៀតហើយ»។

លោកបន្ថែមថា ប្រជាជនចាប់ផ្ដើមឈប់ធ្វើសូត្រហ្នឹង មិនមែនទើបតែកូវីដទេ គឺតាំងពីយូរមកហើយ ដោយសារទិញសរសៃសូត្រ ដែលនាំចូលមកពីវៀតណាម ឬថៃមានតម្លៃថ្លៃពេក ហើយពេលលក់ចេញវិញ ក៏លក់អត់បានថ្លៃ៕

លោកស្រី រ៉ូណា ស្មីត ជំរុញរដ្ឋាភិបាលកម្ពុជាធានាឲ្យមានការគោរព និងការពារសេរីភាពបញ្ចេញមតិ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​អង្គារ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ធានា​ឲ្យ​មាន​ការ​គោរព​ និង​ការពារ​​សិទ្ធិ​​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​។​

​ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី រ៉ូណា ស្មីត បញ្ជាក់​ថា លោក​ស្រី​​សម្តែង​អំពី​កង្វល់​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយសារ​មាន​ការចាប់​ខ្លួន​យុវជន​បរិស្ថាន​បីរូប និង​សកម្មជន​ផ្សេងទៀ​តកាលពីពេលថ្មីៗនេះ។

លោកស្រីបានសrសេរដូច្នេះថា​៖​ «ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន​ចំនួន​បីរូប​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន»។​

លោកស្រី​បន្ថែម​ថា ​ក្នុង​របាយការណ៍​ដែល​លោក​ស្រី​ទទួល​បាន​ ក៏​បាន​លើកឡើង​ថា អង្គការ​សង្គម​​ស៊ីវិល​ចំនួន​៧ផ្សេងគ្នាត្រូវបានអាជ្ញាធរ​កម្ពុជា​ស្វែង​រក និង​ជូនដំណឹង​អំពី​ការចូល​ទស្សន​កិច្ច​នៅអ​ង្គការ​ទាំងនោះ ដោយ​ខាង​អាជ្ញាធរ។

យ៉ាង​ណា​ក្តី លោក​ស្រី​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​របស់​អង្គការ​​ទាំង​៧​នោះទេ។​

លោក​ស្រី​បញ្ជាក់​ក្នុង​សារ​នោះ​​ថា៖​ «សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតសមាគម និង​ការជួប​ជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏​ដូចជា​រដ្ឋ​ធម្មនុញ្ញកម្ពុជាផងដែរ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា​ធានា​ថា​ សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​គោរព​ និង​ការពារ​ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំង​​នេះ»។​

នៅថ្ងៃដដែល ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហ​ប្រជាជាតិនៅទីក្រុងហ្សឺណែវ ក៏​បានចេញ​សេចក្ដីប្រកាសព័ត៌មាន​មួយ​ ឆ្លើយតបទៅ​នឹង​អ្នករាយការណ៍ពិសេសរូបនេះថា លោកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ទស្សនៈ​ផ្ទាល់ខ្លួន​ រំខាន​ដល់​ស្ថានបេសកម្ម​អចិន្រ្តៃយ៍​កម្ពុជា​នៅ​ក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុជា​ដើម្បីរក្សាសណ្ដាប់ធ្នាប់​សង្គម។

សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ដដែល​បន្ថែម​ថា ការ​ថ្លែង​របស់​លោក​ស្រី រ៉ូណា ស្មីត អាច​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ និង​​ថា​ជាការ​ផ្តល់​កម្លាំង​ចិត្ត​​ឲ្យ​ក្រុម​​ណាមួយ​អាច​​កេង​ចំណេញ​ពី​ការ​ថ្លែង​នោះ។

​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «លោកស្រី​គួរ​តែ​គោរព​នូវ​ក្រមសីលធម៌ និង​សេចក្តី​ណែនាំ​ស្តីពី​ប្រតិបត្តិការ​របស់​អ្នក​កាន់​អណត្តិ​នៃ​នីតិវិធី​ពិសេស»។

ភ្លាមៗ លោក ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជាអនុប្រធាន​គណៈកម្មការធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃអង្គារ​ដែរ​​​ថា ការ​ថ្លែង​​របស់លោក​ស្រី រ៉ូណា ស្មីត លើបណ្ដាញសង្គម​​ អំពី​បញ្ហា​សិទ្ធិ​​មនុស្ស​នៅកម្ពុជា​គឺ​ជា​រឿង​ធម្មតា​​ក្នុងនាមជា​អ្នករាយការណ៍​ពិសេស។ លោក​បន្ថែមថា សារ​របស់​លោកស្រី ក៏​មិន​បាន​ចោទ​ប្រកាន់​ថា ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​នោះដែរ​​។

លោក​សរសេរ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ការដែល​លោកស្រី​ជំរុញ​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ជន​ល្មើស​​ទៅ​តុលាការ សរ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លោកស្រី​គាំទ្រ និង​យល់​ច្បាស់​នូវ​វិធាន​ការ​ច្បាប់​របស់​រដ្ឋាភិបាល​ចំពោះអ្នក​ដែល​អនុវត្ត​សិទ្ធិ​ដោយ​បំពាន និង​ឈាន​ទៅ​ការ​ប្រព្រឹត្ត​​​បទល្មើស ដែល​ជនជាប់ចោទ​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់»។

នៅ​សប្តាហ៍​នេះ​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​៣​អង្គនាក់ ​និង​​​អនុ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​​​គម្រោង​​​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៥ ​ខែ​កញ្ញា។ ​ ចំណែក​​ក្រុម​យុវជន​៣​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​សប្តាហ៍​មុន ពាក់​ព័ន្ធ​​នឹង​​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី​ដើម្បី​​​សុំ​ឱ្យ​ដោះ​ស្រាយ​​​ករណី​លុប​បឹង​តា​មោក​៕​

សកម្មជនយុវជនម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសបន្តធ្វើបាតុកម្មអហិង្សា
ភ្នំពេញ៖ លោកមាន ព្រហ្មមុនី តំណាងអ្នកដឹកនាំបាតុកម្មដោយអហិង្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមបទចោទថា «ញុះញង់ឲ្យមាន​ភាពវឹកវរ​ដល់​​សន្តិសុខ​សង្គម» បន្ទាប់ពីបានប្រកាសបន្តបាតុកម្មអហិង្សា ទាមទារយុត្តិធម៌សង្គម។

អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់អ្នកយកព័ត៌មាន Newsroom Cambodia នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះថា សមត្ថកិច្ចបានឃាត់ខ្លួនលោកមាន ព្រហ្មមុនី បន្ទាប់ពីមានការប្រកាសគំរោងធ្វើបាតុកម្មនៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីលានប្រជាធិបតេយ្យ ទោះបីជា មិនមានការអនុញ្ញាតិពីសាលារាជធានីភ្នំពេញក៏ដោយ។

លោកសាន សុខសីហា បញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីហ្នឹង នៅវេលាម៉ោង២ជាង មានការចាប់ខ្លួនតែម្នាក់ទេ តាមដីការបស់តុលាការ ចាប់ខ្លួន ឈ្មោះ មាន ព្រហ្មមុនី ។ ជាក់ស្ដែង ជាធម្មតា ពេលយើងចុះអនុវត្ត គឺតែងមានដីកា របស់តុលាការហើយ»។

សមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ បាននិយាយក្នុងទំព័រហ្វេសប៊ុកថា ការចាប់ខ្លួនរបស់លោកមាន ព្រហ្មមុនី បានធ្វើឡើង ដោយពុំមានដីកាចាប់ខ្លូនពីតុលាការនោះទេ។

គួររម្លឹកថា ក្រុមយុវជនថាវរៈ បានប្រកាសតាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ថានឹងធ្វើបាតុកម្មរយៈពេល៩ថ្ងៃ ដើម្បីទាមទារយុត្តិធម៌សង្គម បន្ទាប់ពីអាជ្ញាធរបានច្រានចោលសំណើរធ្វើបាតុកម្មនេះ ដោយសំអាងថាមិនមានកំណត់សមាសភាពអ្នកចូលរួមច្បាស់លាស់ អាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព និងសណ្នាប់ធ្នាប់សាធារណៈ  និងថាការអំពាវនាវមានចរិតញុះញង់។

ក្រុមយុវជនថាវរៈ បាននិយាយក្នុងលិខិតប្រកាសជំហររបស់ខ្លួននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ ដែលមានហត្ថលេខារបស់លោកមាន ព្រហ្មមុនីដែរនោះ ថា បាតុកម្មដែលគ្រោងនោះ គឺអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងសេចក្ដីប្រកាសជាសកលស្តី ពីសិទ្ធមនុស្ស និងកតិកសញ្ញាអន្តរជាតិ ស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ។

ការចាប់ខ្លួនលោកមាន ព្រហ្មមុនី បានកើតឡើងបន្ទាប់ពីការចោទប្រកាន់ផ្លូវតុលាការមកលើ អ្នកនយោបាយមួយរូប  និងយុវជនមាតាធម្មជាតិ បីនាក់ផ្សេងទៀត ពីបទញុះញង់ អំពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។

ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា តាមរយៈបណ្ដាញសង្គមធ្វីតធឺ ​(Twitter) បានសម្ដែងនូវការព្រួយបារម្ភអំពី ការចាប់ខ្លួន និងចោទប្រកាន់លើសកម្មជនបរិស្ថានវ័យក្មេង នាពេលថ្មីៗនេះផងដែរ។

មន្រ្តីសិទ្ធមនុស្សពីររូប មកពីអង្គការអាដហុក លោក​ស៊ឹង​ សែនករុណា និងអង្គការលីកាដូ លោក អំ សំអាត មិនបានធ្វើការស្រាយបំភ្លឺលើបញ្ហានេះទេ ពេលអ្នកសារព័ត៏មាន Newsroom Cambodia បានទាក់ទងទៅ កាលពីថ្ងៃទី៦

ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលោកទាំងពីរ បាននិយាយថា មិនទាន់បានទទួលព័ត៌មានពេញលេញនៅឡើយទេ។

Vox Pop: ទស្សន:​យុវជន​ចំពោះ​ការ​ប្រើ​ប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​​
ក្នុងពេលបច្ចុប្បន្ននេះ​ មានយុវជនមួយចំនួននិយមប្រើប្រាស់ភាសាឡាតាំង​ជាសំនៀងខ្មែរ ក្នុងការប្រាស្រ័យទាក់ទងគ្នាតាមបណ្ដាញសង្គម ជំនួសឲ្យការសរសេរតួរអក្សរខ្មែរ។

ខណៈ​ដែល​យុវជន​មួយ​ក្រុម​ប្រើប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​ ក៏​មាន​យុវជន​មួយ​ក្រុម​ទៀត​​​បាន​និង​កំពុង​​ព្យាយាម​លើក​កម្ពស់​អក្សរ​ខ្មែរ​ផង​ដែរ​ ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ប្រើ​ប្រាស់​នូវ​ភាសា​ជាតិ​របស់​ខ្លួន​។​

នេះ​នាំ​ឲ្យ​មាន​ទស្សនៈ​ពីរ​ផ្ទុយគ្នា ​ក្នុងចំណោម​យុវជន​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​តាម​បណ្ដាញសង្គមនានា។

ក្នុងកិច្ចសម្ភាសន៍ជាមួយ ភិន រតនា នន់ រិទ្ធី និង គីម ស៊ីនៀន ដែលជាសិក្ខាកាម Newsroom Cambodia យុវជនចំនួនមានការយល់ឃើញលើប្រធានបទនេះខុសៗគ្នា។

សំនួរចំនួន២ ដូចខាងក្រោមនេះ ត្រូវបានសួរទៅពួកគាត់៖

១. តើអ្នកមានទស្សន:យ៉ាងណាចំពោះការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ ជំនួសឲ្យការសរសេរអក្សរខ្មែរដែលជាអក្សរសាស្រ្តជាតិ?

២. តើអ្នកគាំទ្រឲ្យមានការសរសេរបែបនេះបន្តទៀត ឬយ៉ាងណា?

ហេង សៀកមុង(ឆ្វេង) និង យី ដឹកហាន់​ (ស្ដាំ) រូបភាពដោយ៖ នន់ រិទ្ធី

យី ដឹកហាន់ និស្សិតសាកលវិទ្យាល័យ

«សម្រាប់ខ្ញុំ ខ្ញុំគិតថា គួរតែសរសេរ ៥០/៥០ អីចឹងទៅ ដូចនិយាយខាងដើមដែរ សម័យឥឡូវជាសម័យកំពុងអភិវឌ្ឍន៍ យើងក៏គួរតែដើរតាមហ្នឹងទៅ។ ហើយនៅពេលទៅមុខទៀត វាក៏មិនជាថ្វីប៉ុន្មានដែរ វាសំខាន់នៅលើយើង ថាយើងត្រូវប្រើជាអក្សរខ្មែរ ឬជាឡាតាំងសូរសព្ទខ្មែរ​។ វាមិនអីទេ»។

ហេង សៀកមុង និស្សិតសាកលវិទ្យាល័យ

«ខ្ញុំគិតថា វាមិនសូវជាបញ្ហាប៉ុន្មាននោះទេ អាហ្នឹងវាស្រេចទៅលើបុគ្គលខ្លួនយើងម្នាក់ៗ ថាយើងត្រូវឆាតបែបម៉េចៗ។ បើគាត់ចង់សរសេរលឿន គាត់ត្រូវធ្វើការផ្លាស់ប្តូរទៅតាមបែបការវិវឌ្ឍន៍របស់សង្គមយើងបច្ចុប្បន្ន។ ដូចគាត់ (យី ដឹកហាន់) និយាយអីចឹង វាងាយស្រួលយល់ និងលឿនជាងការសរសេរជាអក្សរខ្មែរ ហើយអ្នកឆាតជាមួយយើង ក៏មានភាពងាយស្រួលដែរ ដូចជាមិត្តភក្តិរបស់យើង ឬអ្នកផ្សេងៗជាដើម»។

«ចំណែកផលប៉ះពាល់ដល់អក្សរសាស្រ្តខ្មែរវិញ ខ្ញុំគិតថា វា​នឹងមិនផ្ដល់ផលប៉ះពាល់អីខ្លាំងនោះទេ ព្រោះអីក្មេងដែលគ្រប់អាយុ គឺគ្រួសារគាត់មានលទ្ធភាពបញ្ជូនគាត់ឲ្យចូលរៀន ហើយពេលចូលរៀនពួកគេ នឹងរៀនអក្សរ ឬស្រៈខ្មែរមុនហើយ មិនមែនអក្សរឡាតាំងនោះទេ»។

(កណ្ដាល) កញ្ញា លឹម ឡាយហៀង និងមិត្តភក្តិ រូបភាពដោយ៖ ភិន រតនា

កញ្ញាលឹម ឡាយហៀង និស្សិតឆ្នាំទី១ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត៖

«សម្រាប់ខ្ញុំវិញ បើមានអ្នកណាឆាតមកសរសេរជាឡាតាំង ខ្ញុំនឹងតបជាភាសាឡាតាំង តែបើសរសេរជាភាសាខ្មែរ ខ្ញុំនឹងតបជាភាសាខ្មែរវិញ បើជាភាសាអង់គ្លេសវិញ ខ្ញុំក៏តបដូចគ្នាតាមកាល:ទេស:។ ហើយបើតាមគំនិតខ្ញុំ យើងជាជនជាតិខ្មែរអីចឹង ការសរសេរ ប្រើប្រាស់ជាភាសាខ្មែរ វាពិតជាមានសារ:សំខាន់ខ្លាំងណាស់។ ខ្ញុំក៏ធ្លាប់សរសេរជាឡាតាំងដែរ ព្រោះវាមានភាពងាយស្រួល ឡាតាំងពុំចាំបាច់ត្រូវដាក់ជើងដូចភាសាខ្មែរ សរសេរជាឡាតាំងអាចនិយាយបានថាវាលឿនជាង»។

«ប្រសិនបើការប្រើប្រាស់ឡាតាំងសំនៀងជាស៊ីងខ្មែរកាន់តែច្រើនពេញបណ្ដាញសង្គម ពេញទូទាំងស្រុកខ្មែរទៅ នោះអនាគត នឹងធ្វើឲ្យប៉ះពាល់ខ្លាំង អាចថាអក្សរខ្មែរយើង នឹងអាចបាត់បង់ ហើយជំនួសដោយអក្សរស៊ីញខ្មែរជាភាសាអង់គ្លេសវិញ»។

«សម្រាប់ខ្ញុំ ខ្ញុំគិតថាអត់ចង់ឲ្យមានការប្រើប្រាស់អញ្ជឹងទេ ព្រោះអីជាបទពិសោធន៍ខ្ញុំផ្ទាល់ ពេលដែលខ្ញុំប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរច្រើន នាំឲ្យខ្ញុំភ្លេចពាក្យខ្មែរថាត្រូវសរសេរយ៉ាងម៉េច អាហ្នឹងវាពិតជាធ្ងន់ធ្ងរមែនទែន។ ខ្ញុំគិតថាការកាត់បន្ថយ ឬក៏មិនឲ្យមានការសរសេរបែបហ្នឹងតែម្តង គឺកាន់តែល្អ»។

ព្រះតេជគុណឆាត សីហាក់ នៅក្នុងហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញ រូបភាពដោយ៖ ភិន រតនា

ព្រះតេជគុណឆាត សីហាក់ សមណនិស្សិត មកពីសាកលវិទ្យាល័យន័រតុន៖

«តាមគំនិតអាត្មា ពេលឃើញគេប្រើអក្សរឡាតាំងភាគច្រើន គឺអាត្មាមានអារម្មណ៍ថាអស់សង្ឃឹមលើយុវជនខ្មែរ ដែលបែរមកនិយម សរសេរជាអក្សរឡាតាំង។ ប៉ុន្តែបើក្រឡែកមើលមកប្រទេសយើង គឺយើងមានអក្សរជាតិរបស់យើងគឺអក្សរខ្មែរ ក៏ប៉ុន្តែពួកគាត់បែរជាអត់យកមកប្រើវិញ»។

«ពួកគាត់ចាប់ផ្ដើមប្រើជាអក្សរឡាតាំងពេលដែលគាត់ដឹងក្ដី ឬចូលវ័យជំទង់ៗ អញ្ចឹងទៅវានាំឲ្យបាត់បង់អក្សរខ្មែរយើង ឬអក្សរជាតិរបស់យើង ដែលអ្នកប្រាជ្ញពីមុនៗ ដូចជាសម្ដេចជួន ណាត គឺលោកប្រឹងប្រែងណាស់ ធ្វើម៉េចឲ្យមានអក្សរជាតិយើងជារបស់ខ្លួនឯង»។

«និយាយទៅបើយុវជន ឬប្រជាជនខ្មែរ និយមប្រើជាអក្សរឡាតាំង វានឹងធ្វើឲ្យបាត់បង់ភាសារបស់យើង ឬក៏អត្តសញ្ញាណ​ជាតិ​របស់យើង»។

កញ្ញា ពុត សុភាណា(ខាងស្ដាំ) នៅលើបង់មួយជាមួយមិត្តភក្តិរបស់កញ្ញាក្នុងសួនច្បារវត្តបុទុមវតី រូបភាពដោយ៖ នន់ រិទ្ធី

កញ្ញាពុត សុភាណា សិស្សថ្នាក់ទី១២ ពីវិទ្យាល័យប៉ុនរ៉ានីផ្សារដើមថ្កូវ៖

«ខ្ញុំគិតថា ការប្រើអក្សរឡាតាំងជាសំនៀងខ្មែរ អាចថាវាស្រួលម្យ៉ាងដែរ តែបើគិតទៅការសរសេរជាឡាតាំងច្រើន​​ យូរទៅនឹងនាំឲ្យអក្សរសាស្រ្តខ្មែរយើងធ្លាក់ចុះ លែងមានអ្នកប្រើ កូនខ្មែរលេងសូវស្គាល់។ ដូចពេលអត់រៀនឥលូវអីចឹង (ក្នុងពេលកូវីដ១៩) នាំឲ្យយើងភ្លេចរបៀបសរសេរពាក្យខ្មែរ បុកជើងមិនត្រូវអីចឹង»។

«វាអាចប៉ះពាល់ច្រើន ទីមួយ កូនខ្មែរជំនាន់ក្រោយអត់អាចស្គាល់ ហើយក៏អត់សូវប្រើ ហើយអក្សរសាស្រ្តធ្លាក់ចុះហ្មង។ ជាក់ស្ដែងដូចបច្ចុបន្ន ភាគច្រើនគេសរសេរជាឡាតាំងអង់គ្លេស ហើយប្រសិនបើគេមិនសរសេរ គេផ្ញើសារជាសម្លេង (send ជា voice) ហើយអ្នកលក់តាមអនឡាញខ្លះសរសេរជាស៊ីញទៀត និយាយទៅគឺភាគច្រើនសរសេរជាឡាតាំងតែម្ដង»។

និស្សិតចាន់ មាន រូបភាពដោយ៖ ភិន រតនា

ចាន់ មាន ​និស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង៖

«ចំពោះមតិផ្ទាល់ខ្លួនខ្ញុំ ការសរសេរអង់គ្លេស ស៊ីញខ្មែរហ្នឹង វានឹងមានផលប៉ះពាល់ដល់អក្សរសាស្រ្តខ្មែរ​ អាចនឹងខូចអត្តសញ្ញាណជាតិខ្មែរនៅថ្ងៃអនាគត អាចនឹង (ធ្វើឲ្យ) អក្សរសាស្រ្តខ្មែរបាត់បង់នៅរយ:ពេលវែងខាងមុខ​ បើខ្មែរយើងមិនចូលរួមថែរក្សា»។

«ខ្ញុំមិនចង់ឲ្យយុវជនខ្មែរមានការសរសេរបែបហ្នឹងទេ ខ្ញុំចង់ឲ្យយើងរួមគ្នាអភិរក្សអក្សរខ្មែរឡើងវិញ។ កត្តាសំខាន់ដែលយើងគួរចូលរួមអភិរក្សហ្នឹង ដោយសារតែយើងជាជនជាតិខ្មែរ យើងត្រូវតែស្រឡាញ់អក្សរសាស្រ្ត ស្រឡាញ់ទឹកដី ស្រឡាញ់នូវអ្វីដែលដូនតាយើងបន្សល់ទុក បានខំថែរក្សា​ និងលើកតម្កើងការពារ»។

«យើងមានតែចូលរួមផ្សព្វផ្សាយ អរិយធម៌យើងឲ្យបរទេសបានដឹង មិនមែនត្រូវលុបបំបាត់ ឬប្រើអក្សរភាសាដទៃដែលនាំឲ្យកូនខ្មែរកាន់តែភ្លេចគិតពីអក្សរសាស្រ្តជាតិនោះទេ»៕