រិន សុធារ័ត្ន (Rin Sothearoth) – Newsroom Cambodia

បទ​យកការណ៍៖ សហគមន៍នេសាទព្រែកត្នោត ជួយការពារនិរន្តរភាពព្រៃកោងកាង និងជីវៈចម្រុះ
កំពត​៖ សំឡេង​រលក​ទឹក​សមុទ្រ​ អម​ជាមួយ​ខ្យល់​បក​តិចៗ​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ ប្រធាន​ស​ហគមន៍​នេសាទ​ព្រែក​ត្នោត ដែលកំពុងអង្គុយ​​​ក្នុង​ទី​ស្នាក់​ការនៅខេត្តកំពត ឲ្យដឹងថា មុន​ពេល​បង្កើត​​សហគមន៍នេះ​ ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​រូប​លោក​ផ្ទាល់​មិន​មាន​ការ​យល់​ដឹងទំនាក់​ទំនង​រវាង​​ព្រៃ​កោង​កាង និងជីវៈចម្រុះ​នោះ​ទេ​។ លោក អ៊ុក​ សុវណ្ណរិទ្ធ សំដៅដល់ ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​កោង​កាង​ និ​ង​​សារៈ​សំខា​ន់​នៃការការពារ​ព្រៃកោងកាង​សម្រាប់ជីវៈចម្រុះ។

មាន​ស​ម្បុរ​ខ្មៅ​ស្រអែម​ អម​ជាមួយ​​ទឹក​មុខ​យ៉ាង​មាំ លោក អ៊ុក​ សុវណ្ណរិទ្ធ​ថ្លែង​​ថា​៖​ «កា​រ​បង្កើត​សហគមន៍​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ និង​ការពារ​ដើម្បី​កុំ​​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ អ្នក​ដែល​មាន​ឧបករណ៍​ធំៗ​គាត់​មក​ធ្វើ​ការ​នេសាទ​ដល់​ដែន​ទឹក​រាក់​ដែល​មាន​ជម្រៅ ​២​ទៅ​៣​ម៉ែត្រ​ ហើយ​សម្បូរ​ទៅ​ដោយ​ស្មៅ​»។

លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ស​ហគមន៍​នេសាទ​ព្រែក​ត្នោតនេះ បាននិងកំពុង​ចូលរួម​ការពារនិរន្តរភាពព្រៃកោងកាង បន្ទាប់​ពី​ធនធាន​​​ធម្មជាតិ​​​​​នៅតំបន់នេះ​ឈានទៅរកការផុតពូជ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​​កាប់​បំផ្លាញ​ ក្រោម​​​រូបភាព​​យកទៅ​ធ្វើ​អូស​ដុត​ និង​ កាប់ព្រៃ​​ដើម្បី​នេសាទ​ត្រី​។ តាំង​ពី​ឆ្នាំ​២០១៦​ រហូត​មក​ដល់​ឆ្នាំ​២០២០​ សហគមន៍នេះបាន​ដាំ​ដើម​កោង​កាង​បាន​ប្រហែល​ពីរ​ម៉ឺន​ដើម​។

ស្ថិត​ក្នុង​ទំហំ​ផ្ទៃដី​ ១,១៦៨​ហិកតា​​ សហគមន៍​នេសាទ​ព្រែកត្នោត​ ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ​របស់​ប្រជា​ពល​រដ្ឋ​​ និង​ជា​កន្លែង​ដែល​ត្រូវ​បាន​ដាំ​ដុះ​ដើម​កោង​កាង​ឡើង​វិញ។ បន្ថែមពីនេះ សហគមន៍នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រ​ផងដែរ។​

សហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​សហគមន៍​នេសាទ​ព្រែក​ត្នោត​ លោក​ អ៊ុ​ក​ សុវណ្ណរិទ្ធ​ បាន​ប្រាប់​ថា​ សហគមន៍​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ​នៅ​ក្នុង​ដែន​អភិរក្ស​នោះ​ទេ​ ទោះ​បី​ជា​ប្រើ​ប្រាស់​ឧបករណ៍​ស្រ​​ប​ច្បាប់​ក៏​ដោយ​ ព្រោះ​ជា​កន្លែង​សម្រាប់​ត្រី​ពង​។​

លោក​ថ្លែង​ថា​៖​ «កាល​ណា​​បើ​មិន​បង្កើត​សហគមន៍​ការពារ​នោះ​ទេ​ គឺ​ទូក​អូស​រលើង​អស់​ ហើយ​ពេល​ណា​អស់​ស្មៅ​ហើយ​ គឺ​បាត់​ជម្រក​ជីវៈ​ចម្រុះដូច​​ជា​​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ សត្វ​សមុទ្រដូច​ជា​ផ្សោត​​ ល្មិច​ ឃើញ​អ៊ី​ចឹង​មិន​មែន​មាន​តែ​ឈ្មោះ​មួយ​នឹង​ទេ​ តែ​​យើង​ហៅ​តែ​​​អណ្តើក​ៗ​​​​​ វា​មាន​ល្មិច​ក្បាលធំ​ ល្មិច​ព្រុយបី​ ល្មិច​ប្រផះ​ ល្មិច»។

លោក​ អ៊ុក​ សុវណ្ណរិទ្ធ​ បញ្ជាក់​ថា​បទ​ល្មើស​នេសាទ​ បំពាន​លើ​ដែន​អភិរក្ស​​ គឺ​ជា​ប​ញ្ហា​ប្រឈម​មួយ​ដែល​សហគមន៍​បាន​ជួប​ប្រទះ​។ សហគមន៍​មាន​សិទ្ធិ​គ្រប់​គ្រង​ ការពារ​ និង​អាស្រ័យ​ផល​។

លោក​ សុខ​ ចាន់​ណា​ ជា​ប្រជាពលរដ្ឋ​ និង​ជា​គណៈកម្ម​ការស​ហគមន៍​នេសាទ​ព្រែក​ត្នោត​ លើក​ឡើង​ថា​ កាលពីមុននៅ​ក្នុង​សហគមន៍​នេសាទព្រែកត្នោត​នេះមាន​ដើម​កោង​កាង​ច្រើន​ ប៉ុន្តែក្រោយ​មក​មាន​ការ​ថយ​ចុះ​ដោយ​ការ​កាប់​បំផ្លាញ់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​។ ក៏ប៉ុន្តែលោកថា ​បច្ចុប្បន្ន​សហគមន៍​បាន​សហការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដោយបាន​ដាំ​ដើម​កោងកា​ង​ឡើង​វិញ​ នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ការ​កាប់បំ​ផ្លាញ​​។

លោ​ក​ថ្លែង​ថា​៖​​ «ព្រៃ​​កោង​​កាង​​ពី​​មុ​ន​​មាន​​ច្រើន​​តែ​​ឥឡូវ​វា​សិក​រិច​រិល​ដោយ​សារ​មនុស្ស​ហង​អី​ហង​ដ៏​ចឹង​វា​ថយ​ដែរ​ ហើយ​វា​មាន​កំណើន​កើន​ឡើង​វិញ​ដោយ​សារ​អង្គកា​រ​ និង​សហគមម៍​ចូលរួម​ច្រើន​ក្នុង​ការ​ដាំស្ដារ​ឡើង​វិញ​​»។

លោក សុខ ចាន់ណា ប្រជាពលរដ្ឋ និងជាគណៈកម្មសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

សហគមន៍​នេសា​ទ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ក្រុង​បូកគោ​ ខេត្ត​កំពត​។ បើ​​តាម​​ប្រកាស​ស្ដី​ពី​ការ​ចុះ​បញ្ជី​សហគមន៍​នេសាទ សហគមន៍​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០០៤​ ​និងត្រូវបានទទួល​ស្គាល់​ពី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទនៅឆ្នាំ​២០១១​។ ​

អ្នក​​នាំ​​ពាក្យ​​​ក្រសួង​​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និង​​នេសាទ​​ កញ្ញា​ ​អ៊ឹ​ម​​ រចនា​ ថ្លែង​​ថា​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​​ និង​នេសាទ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ទៅ​លើ​ការ​នេសាទ​ខុស​ច្បាប់​ទាំង​នៅ​ក្នុង​សហគមន៍​ព្រៃក​ត្នោត និង​សហគមន៍​ផ្សេងៗ​ដើម្បី​ការ​ពារ​ធន​ធាន​ជល​ផល​នៅ​ក្នុង​ធម្មជាតិ​។ កញ្ញាថា ជាលទ្ធផល​​ទិន្នផល​​ត្រី​នៅ​ឆ្នាំ​២០២៣បាន​កើន​ឡើង ៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២២។

កញ្ញា​ថ្លែង​ថា​៖​​ «​គោល​ដៅ​គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​​ទាំង​នៅ​ក្នុង​សហគមន៍​ព្រែក​​ត្នោត​ក៏​ដោយ​ ទាំង​នៅ​ក្នុង​ទី​កន្លែង​ផ្សេង​ទៀត​ក៏​ដោយ​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់​​»។

កញ្ញា​បន្ថែម​ ក្រសួង​មាន​ដៃ​គូរ​សហការដើម្បី​ទំលាក់​ជម្រកត្រី​សិប្បនិ្នមិត្ត ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូ​ឡូស៊ី ទាក់​ទាញ​ឱ្យ​មាន​នូវ​សត្វ​កម្រឡើង​វិញ​ ជួយកាត់​បន្ថយ​​ទូក​នេសាទ​ខុស​ច្បាប់​ដែល​ប្រើ​ឧបករណ៍​អូស​ ដែលបង្ក​ការ​ខូច​ខាត​ធន​ធាន​ជល​ផល​នៅ​ក្រោម​បាត​សមុទ្រ​ផង​ដែរ​។​

លោក ហេង​ គឹមហុង​ ប្រធាន​ប្រតិបត្ដិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លើក​ឡើង​ថា​ ការ​ជំរុញ​ឱ្យ​សហគមន៍​​​មូលដ្ឋាន​ក្នុង​ការ​ការពារ​ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នឹង​អាច​ធានា​បាន​ប្រសិទ្ធិភាព​ការងារ​ និង​និរន្ត​ភាព​នៃ​ធនធាន​ទាំង​នោះ​។

លោក​ថា​៖ «តំបន់​ព្រៃ​ឈើ​ តំបន់​អភិរក្ស​ តំបន់​ផ្សេងៗ​ដែល​មាន​អត្ដ​សញ្ញាណ​ច្បាស់​លាស់​នឹង​វា​តែង​តែ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​សហគមន៍​មូលដ្ឋាន​​ដើម្បី​ចូល​រួម​ ព្រោះ​ថា​សហគមន៍​មូលដ្ឋា​ន​នឹង​គឺ​ជា​អ្នក​ចូល​រួម​ការ​ពារ​យ៉ាង​មាន​ប្រសិទ្ធិភាព​ជាមួយ​អាជ្ញាធរ​ជំនាញ​ ហើយ​ពួក​គេ​ក៏​ជា​អ្នក​អា​ស្រ័យ​ផង​ និង​ជា​អ្នក​ធានា​នូវ​ គេ​ហៅ​ថា​ការ​ឱ្យ​មាន​និរន្ត​ភាព​ធនធាន​ទាំង​នេះ​បាន​ដែរ​»។

លោក​បន្ត​ថា​ ​ អាជ្ញាធរ​ពាក់​ព័ន្ធ​គប្បីគាំទ្រ​ដល់​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​មូល​និធិ​ បច្ចេក​ទេស​ និ​ង​ស្មារតី​ដល់​គណកម្មការ​សហគមន៍​ក្នុង​ការការពារ​ ដើម្បី​រក្សា​បាន​ផល​ប្រយោជន៍​រយៈពេល​វែង​។

​សហគមន៍​នេសាទ​ព្រែកត្នោត​ មិនត្រឹមតែជា​កន្លែង​ការពារ​ព្រៃ​កោង​កាង និងជីវៈចម្រុះប៉ុណ្ណោះទេ សហគមន៍នេះក៏ជាតំបន់កំសាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។

ស្រ្ដី​វ័យ​​ ៤៣​ឆ្នាំ​ កំពុង​ឈរ​លើ​ស្ពាន​ដែល​កំពុង​មាន​ខ្យល់​បក់​ខ្លាំ​​ង​ៗ​អ្នក​ស្រី​ ស្រី​ តូ​ច​ និយាយ​ទាំង​ទឹក​មុខ​រីក​រាយ​លាយ​ជា​មួយ​ការ​សើច​តិច​ៗផ​ង​នោះ​ថា​ អ្នក​ស្រី​ចូលចិត្ដ​បរិយាកាស​សមុទ្រ​ដែល​មាន​ខ្យល់​ធម្មជាតិ។​ ​

អ្នក​ស្រី​​រំលេច​ពី​ទិដ្ឋភាព​ថ្ងៃ​​លិច​ដែល​មើល​ពី​សហគមន៍​នេះ​យ៉ាងដូច្នេះថា​៖ «ចាប់​អារម្មណ៍ជាង​គេ​គឺ​ទេស​ភាព​ ហើយ​និង​ខ្យល់​ត្រជាក់​ ថ្ងៃ​លិច​ឡើង​ទំន​ង​»។​

ស្រ​ដៀង​គ្នានេះ​ដែ​រ​ កញ្ញា​ លីម​ ភាន​ អាយុ​ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្រុង​បូក​គោ​ ​ ដែល​មក​លេង​កំសាន្ដ​ជា​មួយ​មិត្ដភក្ភិ​នៅ​សហគមន៍​​នេះ​និយាយ​ថា ​​កញ្ញា​ចាប់​​អារម្មណ៍ថ្ងៃ​លិច​ជាង​គេ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ដើម​កោង​កាង​ ទឹក​សមុទ្រ​ ស្ពាន​សម្រាប់​អង្គុយ​លេង​ផងដែរ​។

កញ្ញា​បន្ថែម​ថា​ តំបន់​ទេសចរណ៍​នៅ​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​របស់​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​ និង​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ច្រើន​ដែល​ជា​ប្រភ​ព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​​តំបន់​នេះ​។

កញ្ញា​បន្ថែម​ថា​៖​ «ជួយ​ឱ្យ​ខេ​​ត្ដ​យើង​ល្បី​ ហើយ​មាន​អ្នក​ភ្ញៀវ​ទេសចរណ៍​មកច្រើន​ចឹង​ក៏​ផ្ដល់​ចំណូល​ឱ្យ​​យើង​ច្រើន​ដែរ​»។

កញ្ញា លីម ភាន អ្នកមកលេងកំសាន្ដនៅសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ចំណែក​លោក​ សោ​ ភី​ត​​ អាយុ​ ២៩​ឆ្នាំ​ ដែល​មក​នេ​សាទបែបលំហែនៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ​និយាយ​ថា​ ការ​នេសាទ​របស់​លោក​មិន​មាន​ការ​ហាម​ឃាត់​ទេ​ ព្រោះ​លោក​នេសាទ​ដើម្បី​តែ​ហូប​ និង​​ជា​ការ​កំសាន្ដ​ប៉ុណ្ណោះ​។ ហើយលោកយល់ថា ​ការ​បង្កើត​សហគមន៍​នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅទី​នេះ ​និង​អ្នក​ទេសចរណ៍​មក​កំសាន្ដ​។

លោក​ថា​៖ «វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នេះ​ ទាំង​អ្នក​មក​ពី​ចំងាយ​ អ៊ី​ចឹង​វា​ស្អាត​ មិន​ដូច​សមុទ្រ​កន្លែង​ខ្លះ ​ហើយ​ណា​មួយ​មាន​ខ្ចុស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​មើល​ទេសភាព​អ៊ី​ចឹ​​ង​ទៅ​»។

លោក សោ ភីត អ្នកមកនេសាទក្នុងសហគមន៍នេសាទព្រែកត្នោត ថ្ងៃសៅរិ៍ ទី០៧ កញ្ញា ឆ្នាំ២០២៤ ខេត្តកំពត (រូបភាពដោយ៖ ជីម ឆៃលន់)

ប្រធាន​ស​ហគមន៍ លោក​ អ៊ុក​ ​សុវណ្ណរិទ្ធ​ និយាយថា​ទោះ​បី​ជាកា​រស្ម័គ្រ​ចិត្ដ​ គ្មាន​ប្រាក់​ខែ ​គ្មាន​ពេល​ធ្វើ​ការងារផ្សេង​ក៏​ដោយ​ក៏​លោក​នៅ​តែ​បន្ត​ការងារ​នេះ​ ព្រោះ​ដើម្បី​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ និង​ធន​ធាន​ធម្ម​ជាតិ​នៅ​ទី​នេះ​៕

អ្នកឃ្លាំ​មើល​សង្គម​ចង់ឃើញ​វិធានការ​ច្បាប់​លើ​អ្នក​ចេញ​ផ្លាកលេខខ.ម.​ និង​អ្នកប្រើប្រាស់​ដែល​​មិន​ត្រឹម​ត្រូវ
អ្នក​ឃ្លាំ​មើល​សង្គម​ ជំ​រុញ​ឱ្យ​​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ ខ.ម. ទៅ​ឱ្យ​អ្នក​ដែល​​មិនមាន​សិទ្ធិ​​​ក្នុង​ការ​ប្រើប្រាស់​ និង​ជន​បរទេស​ ព្រម​ទាំង​ជន​ស៊ីវិល​​​​ដែល​កំពុង​​ប្រើប្រាស់​ផ្លាក​លេខ​នេះ​​ដោយ​មិនត្រឹម​ត្រូវ។

ការជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស​នៃ​​​​ក្រសួងការពារជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជាថ្មី​ទៀត​អំពីការ​ប្រើប្រាស់ផ្លាក​លេខ​ចរាចរ​ខេមរភូមិន្ទ​ ឬ​ ខ.ម.។

ក្នុង​សេចក្តី​ជូន​ដំនឹង​នោះ​បញ្ជាក់ថា ក្នុង​មួយ​​រយៈ​ពេល​ចុង​ក្រោយ​នេះ ​បាន​កើត​មាន​នូវ​បាតុ​ភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ ​ដូច​ជា​​​គ្រោះថ្នា​ក់​ចរាចរណ៍​ បុគ្គល​អ្នក​ប្រើប្រាស់​​ផ្លាកលេខខ.ម.​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម​​មិន​សក្តិសម​ជា​មន្ត្រីយោធា​ ធ្វើ​ឱ្យ​មាន​ការវាយ​តម្លៃ​ និង​ទទួលការ​រិះគន់​ពី​សាធារណជន​ ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំង​មូល​។

សេចក្តី​ជូន​ដំណឹង​ដដែល​​បន្ថែម​​​ថា​ អ្នក​ប្រើប្រាស់​យាន​យន្ត​ពាក់​ផ្លាក​លេខចរាចរ​ខេមរភូមិន្ទ​ទាំង​អស់ ​ត្រូវ​តែ​ជា​នាយ​ទាហាន​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល ​ឬ​ជន​បរទេស​ប្រើប្រាស់​បាន​ឡើយ។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់​យាន​យន្តដាក់​ផ្លាកលេខ​ចរាចរ​ខេមរភូមិន្ទ​ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​ការពារ​ជាតិ​ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារ​ជាតិ​នានា​ ក៏​ត្រូវ​បាន​អនុវត្ត​ដូចគ្នា​។ ក្នុង​ករណី​ដែល​អនុវត្ត​ការប្រើប្រាស់​ផ្ទុយ​ពី​ខ្លឹមសារ​ខាង​លើ ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ ក្រសួងការពារជាតិ​ នឹង​ចាត់​វិធាន​ការច្បាប់​ជា​ធរមាន​»។

Newsroom Cambodia មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​​ពី​លោក​ ឈុំ​ សុជាត​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​​​ក្រសួងការពារជាតិ​​​​បាន​ទេ​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។​

លោក​ យ៉ង់​ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​ លើក​ឡើង​ថា​ ការបើកបរយានយន្ត​ពាក់ផ្លាក​លេខ​ខេមរភូមិន្ទ​ដោយ​ជនបរទេស​ ឬ​ជន​ដែល​មិនមាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​មានជារឿយៗ​ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​​វិធាន​ការ​​​​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​។

លោក​ថ្លែង​ថា​៖« លើក​នេះ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​វិធាន​ការ​ពី​ក្រសួង​ការពារជាតិ​ នៅ​ក្នុង​ការ​បំបាត់​ឲ្យ​ខាន​តែ​បាន​ចំពោះ​អ្នក​ដែល​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​ ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លាក​លេខ​នេះ​ហើយ​ប្រព្រឹត្ត​មិន​គប្បី​ ដែល​នាំ​ឲ្យ​ខូចខាត​ និង​ប៉ះពាល់​ដល់​តម្លៃ​កងទ័ព​ ក៏ជា​ក្រសួងការពារជាតិ​ រឿង​នេះ​គឺ​សំខាន់​»។

លោក​ យ៉ង​ គឹមអេង​ ​​បន្ថែម​ថា​ សម្រាប់​​អ្នក​ចេញ​ផ្លាក​លេខ​ខេមរភូមិន្ទ​ឱ្យ​ទៅ​​អ្នក​ដែល​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​នេះ ក៏​ត្រូវ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ផង​ដែរ​។

លោក​ថ្លែង​បន្ថែម​ថា​៖ «​ក្រសួងការពារជាតិ​គួរ​តែ​មាន​ការ​ផាក​ពិន័យ​ និង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ​ខេមរភូមិន្ទ​ទៅ​ដល់​អ្នក​ដែល​មិន​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផ្លាក​លេខ​នេះ ​ដូច​ជា​ជនបរទេស​ ជនស៊ីវិល​ ដើម្បី​កុំ​ឲ្យ​មាន​ករណី​កើត​ឡើង​ដដែលៗ​ទៀត »។

ចំណែក​​​លោក​​បណ្ឌិត​ មាស​ នី​ អ្នកសិក្សា​ពីការ​វិវត្តសង្គម​លើក​ឡើង​ដែរ​ថា ​លោកគាំទ្រ​ទៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​ការពារជាតិ​ ប៉ុន្តែ​លោក​​​​​ព្រួយបារម្ភ​ចំពោះ​ការចេញ​សេចក្ដី​ក្រើន​រំឮក​ជា​ច្រើន​លើក​ ច្រើន​សារ​ ​ប៉ុន្តែ​មិនមាន​​ការ​ផ្លាស់ប្ដូរ​។

លោក​​បន្ថែម​ថា​ ការប្រើប្រាស់​រថយន្ត​ដែល​បំពាក់​ផ្លាកលេខ​ ខ.ម.​​ ​ក្នុង​សកម្មភាព​ផ្ដេសផ្ដាស​ ឬ​ក៏​ប្រើ​ដោយ​ជន​បរទេស​ ឬ​​មនុស្ស​ដែល​មិនមាន​តួនាទី​ អាច​ធ្វើ​ឱ្យ​​ខូច​កិត្តិយស​កងទ័ព​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គាំទ្រ​ទៅ​លើ​វិធានការ​ ដើម្បី​រក្សា​នូវ​តម្លៃ​របស់​កងយោធា​ ដោយ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​។ កាល​ណា​យើង​គ្រាន់​តែ​ថាៗ​ តែ​យើង​មិន​ធ្វើ​ គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​សើច​ ហើយ​កាល​ណា​ពលរដ្ឋ​សើច​ចំអក​ទៅ​ នាំ​ឱ្យ​មាន​ការ​ខឹង​សម្បារ​រវាង​ពលរដ្ឋ​ និង​រដ្ឋាភិបាល​ទៀត​ ហើយ​ប៉ូលីស​ចរាចរណ៍ ​សមត្ថកិច្ច​​នៅ​តាម​ផ្លូវ​ គឺ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ អ៊ីចឹង​បើ​មាន​ឡាន​ពាក់ផ្លាក​លេខ​ខេមរភូមិន្ទ​ ត្រួត​ពិនិត្យ​មើល​ទៅ​ មាន​ឯកសារ​ត្រឹមត្រូវ​ដែរទេ​»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ក្រសួង​ការពារជាតិ​ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្រដៀង​គ្នា​នេះ​ដែរ​ ទាក់ទង​នឹង​ការ​ចាត់​វិធាន​ការ​ដល់​ អ្នក​ប្រើប្រាស់​ផ្លាក​លេខ​ខេមរភូមិន្ទ​មួយ​ចំនួន​​ដែល​មាន​ភាព​ក្រអឺត​ក្រទម​មិន​សក្តិសម​ជា​មន្ត្រីយោធា ​ធ្វើ​ឱ្យ​មាន​ការ​វាយតម្លៃ​ និង​ទទួល​ការ​រិះគន់ពី​សាធារណជន​ ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។

​នៅ​តាម​បណ្តាញ​សង្គម ជារឿយៗ​តែងមានការ​ចែក​រំលែក​អំពី​រូបភាព និង​វីដេអូ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ និង​ជនបរទេស​បើកបរ​រថយន្ត​ដែល​មាន​ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ។ តួយ៉ាង​​នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ២០២៤​ ក៏​មាន​ករណី​បុរសជនជាតិ​ចិនបើក​រថយន្ត ​LEXUS GS300​ ពណ៌ខ្មៅ ​ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ​​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​៕

បទយកការណ៍៖ ពលរដ្ឋ​ប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន​បារម្ភថា​​​មិន​​អាច​ទទួល​​​សំណង​​សមរម្យ​
កំពុង​អង្គុយ​លើគ្រែឈើក្រោមផ្ទះ​ជាប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ក្នុង​ភូមិ​ជ័យ​ឧត្ត​​ម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​​ លោក លឹម តុងអេង ជាម្ចាស់​​ដី​និង​​ផ្ទះ​ដែល​​​​ប្រឈម​នឹង​ការ​បាត់​បង់​ទាំងស្រុង​​​ដោយសារ​​គម្រោង​សាងសង់​ព្រែក​ជីក។

បុរស​វ័យ៧៥ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​បានមករស់នៅផ្ទះ និងដីចម្ការប្រហែលជា​៥ហិក​តា​នេះ តាំងពីក្រោយរបប​ខ្មែរ​ក្រហមមកម្ល៉េះ។ លោក​ថា ម​កដ​ល់​ពេល​នេះ​ លោក​​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​​​សំណង​​​នៅ​ឡើយ ហើយលោក​បារម្ភ​ថា​រដ្ឋាភិបាល​មិនមាន​សំណង​សមរម្យ​សម្រាប់​រូប​លោក។

លោក តុងអេង និយាយទាំង​បង្កប់​​ភាពសោកសៅ​ថា៖ «ជីកព្រែកដែលប៉ះពាល់ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យព្រួយ ខ្លាច​តែរដ្ឋមិនឱ្យសំណងហ្នឹងច្រើន អ៊ីចឹង​ទៅ​ខ្ញុំអត់មាន ដូចថាអត់មាន​លុយយកទៅទិញ​កន្លែងនៅ​ផ្សេ​ង​ទៀតហ៎ា»។

លោក លឹម តុងអេង​ ពលរដ្ឋររងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

លោក លឹម តុងអេង គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ ១លាន៦សែន​នាក់​ដែ​ល​​​រស់នៅ​អម​សង​ខាង​ព្រែកជីក​នេះ និង​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​១៥០០​គ្រួសារ​ដែល​​​រង​​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ហើយ​មិន​​ទាន់​ទទួល​បាន​​ព័ត៌មាន​​ជាក់​លាក់​ជុំវិញ​សំណង។​ រដ្ឋាភិបាលអះអាង​ថាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នឹង​ទទួល​​បានសំណងសមរម្យ ក៏ប៉ុន្តែ​អ្នកឃ្លាំ​មើល​សង្គម​បារម្ភ​ពី​តម្លា​ភាព​នៃ​ការ​ផ្តល់​សំណង។​

ព្រែកជីកហ្វូនណនតេជោ ត្រូវបានបើកសម្ពោធនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង​ឆ្លងកាត់​ខេត្ត​​ចំនួ​ន​​៤ រួ​មមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកនេះ មាន​ប្រវែង​សរុប​​ប្រមាណ​ជា​១៨០គីឡូម៉ែត្រ ​ដោយ​មាន​ទីតាំងចាប់ពី​ព្រែក​តាកែវ ឆ្លងកាត់ព្រែកតាឯក ចូល​តាម​​ព្រែក​តាហ៊ីង និងបន្តដល់​សមុទ្រ​ខេត្តកែប។

លោក ឌឹម ម៉ិច ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

កំពុងអង្គុយក្រោម​សំយ៉ាប​ផ្ទះដែលមានម៉ាស៊ីនកិនទឹកអំពៅមួយផង លោក ឌឹម ម៉ិច ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រង​ផល​ប៉ះពាល់​ពីគម្រោង​ព្រែកជីក​ស្ថិតក្នុង​ឃុំ​ជាមួយ​លោក តុងអេង ដែ​រ​​​លើ​ក​ឡើង​ថា លោក​ប្រកប​របរលក់ដូរចាប់ហួយ​នៅ​ទីតាំង​នេះ តាំងពីមុនឆ្នាំ២០០០​មក​។ លោកថា លោក​មិនមានដីច្រើនទេ ហើយ​កន្លែង​ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន​ក៏​អំណោយ​ផល​ដល់​ការប្រកប​របររកស៊ី ដែល​អាច​ផ្តល់​ចំណូល​បាន​​ប្រមាណជា​៨០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​​ ពីការ​លក់​ស្រា ទឹកអំពៅ តែជ្រក់ កាហ្វេ ជាដើម។

លោកបន្ថែម​ថា លោករីករាយ​​ដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ប៉ុន្តែលោកមានការបារម្ភខ្លាចថា លោកមិនមានកន្លែងសម្រាប់ស្នាក់នៅបន្ទាប់ពីលោកចាកចេញពីកន្លែងនេះ។​

បុរស​​វ័យ ៥៧ឆ្នាំ​រូបនេះ​​បាននិយាយទាំងទឹកមុខក្រៀមក្រំថា ដោយសាតែ​មិន​ដឹង​ពី​សំណង​ច្បាស់​លាស់ ទើបធ្វើឱ្យពលរដ្ឋដូចជា​រូបលោក​​​មានកង្វល់។

លោកបានលើកឡើងថា៖ «ទី១ គេមិនប្រាប់ពីចំនួនគេយក ទី២ គេមិន​ប្រាប់​តម្លៃ​ទេ អ៊ីចឹង​កង្វល់​របស់​ប្រជាព​លរដ្ឋអត់ដឹងអាតម្លៃនឹងហ៎ា»។

ស្រដៀង​នឹង​លោក​តុងអេងដែរ លោក ឌឹម ម៉ិច បន្ថែម​ថា ក្នុងគម្រោងតែ​១០០ម៉ែត្រទេ ហើយ​ដី​របស់​លោក​មាន ៨០ម៉ែត្រ បើរដ្ឋយកម្ខាង​៥០ម៉ែត្រ លោក​អាចមា​ន​ដី​សល់​ខ្លះស​ម្រាប់​រស់​នៅ។

កំពុងអង្គុយក្រោមផ្ទះឈើ​ចាស់ទ្រុឌទ្រោមដែលមាន​៣គ្រួសាររស់ជុំគ្នា​ លោក វង មេត្តា​ ពលរដ្ឋ​ដែល​​រង​ផល​ប៉ះពាល់​ពីព្រែកជីក​ម្នាក់ទៀត​និយាយ​ទាំងអស់​សង្ឃឹម​ថា ដី​របស់​លោក​បាន​ប៉ះពាល់​ទាំងអស់ ទាំងដីផ្ទះ និងដីចំការ ប៉ុន្តែ​មិនទាន់​មាន​ភាគី​ខាងណា​បញ្ជាក់​អំពី​សំណង​នៅ​ឡើយ​។

លោកបន្ថែមថា ប្រសិនបើលោក​ត្រូវ​​ចាក​ចេញ​ពី​ទីនេះ​ នោះ​ចំណូ​ល​របស់​លោក​ដែល​បាន​មកពី​​របរធ្វើស្រែចម្ការ និងកិនស្រូវ នឹងត្រូវបាត់បង់។

លោកបន្តថា៖ «រាល់ថ្ងៃម្នាក់ៗគ្មានអារម្មណ៍រកស៊ី ធ្វើការអីទេ ព្រោះ​ខ្វាយខ្វល់​រឿង​ផល​ប៉ះ​ពាល់។​ ខ្ញុំស្នើសុំរដ្ឋាភិបាលជួយផ្ដល់សំណងឲ្យបានសមរម្យ ព្រោះ​ពេល​ចាកចេញ​ពី​ផ្ទះ​នេះ​ទៅ សូម្បី​​ស្លឹកគ្រៃមួយគល់ក៏មិនអាចយកទៅបានដែរ»។

ពលរដ្ឋ​​ដែល​​ផ្តល់​សម្ភាសន៍​ដល់​  Newsroom Cambodia លើកឡើង​ថា ក្រោយ​ពេល​ព្រែកជីក​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​​ ​​​​​អាជ្ញាធរ​​មក​​សួរ​​នាំ​​ពលរដ្ឋ​ថា​​​ឯកភាព ឬអត់ និង​សួរ​ពី​ផល​ប៉ះពាល់​ចង់​បាន​សំណង​បែប​ណា​។

នៅអមសងខាងគម្រោង​ព្រែកជីកនោះ ​គេ​ឃើញ​មាន​ស្នាមបាញ់ថ្នាំពណ៌ក្រហម​​ជារង្វង់មូល​​​នៅ​តាម​ដើម​ឈើ​ ដែល​ពលរដ្ឋអះអាងថា នៅពេលដែល​អាជ្ញាធរ​​បាន​បាញ់ថ្នាំ​ទាំងនោះ​ពេល​ចុះមកវាស់វែង ដែល​វាស់​ពីម្ខាងទៅម្ខាង​អមសងខាងព្រែក មាន​ចម្ងាយ​ប្រមាណជា​៥០០ម៉ែត្រ ប៉ុន្តែ​ពលរដ្ឋមិន​ច្បាស់​ថា​ការ​បាញ់ថ្នាំពណ៌ទាំង​នោះ​​មាន​គោលបំណង​បែប​ណា​​ជាក់លាក់​នៅ​ឡើយ។​ ​​

ថ្លែងក្នុងបាឋកថាស្ដីពី «សក្ដានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កកដីដែលនៅ​ជុំវិញគម្រោង​ព្រែកជីកហ្វូណន​នោះទាំងអស់ ដោយសារ​ខ្លាចឯកជន​ទិញដីដែលនៅជាប់គម្រោង។ ក្នុងនោះ ១០០ម៉ែត្រ​ព្រែក​ជីក ២០០ម៉ែត្រ​​សង​ខាងព្រែក​សម្រាប់ធ្វើផ្លូវ។ ហើយដីមួយចំនួននឹង​បង្កក​បន្ថែម​ទៀតដែលមានជម្រើសបី​សម្រាប់​បង្កក ទីមួយ ១៦០ម៉ែត្រ ទីពីរ ៣០០ម៉ែត្រ និង៣៥០ម៉ែត្រ។​

អនុភូមិជ័យឧត្ដម២ លោក សុខ អូន និយាយ​ថា អាជ្ញាធរ​បាន​ចុះវាស់វែង​ និង​បាញ់​ថ្នាំ​ដើម្បី​​​​ដាក់​ចំណាំ​ប​ណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនទាន់យកជាផ្លូវការទេ។

លោកបញ្ជាក់ថា៖ «គេ [រដ្ឋាភិបាល] អត់មានប្រាប់យើងទេ អត់​មាន​ប្រាប់​យើង​រឿង​សំណង​ផល​ប៉ះពាល់​ហ្នឹង​យើងទេ អត់មានអ្នកណាដឹងទាំងអស់ ហើយ​សំណង​រដ្ឋាភិបាល​លោក​បាន​ប្រកាស​ប្រាប់​ហើយ ថាគិតគូរហើយៗ នៅតែគេចុះមកវាស់វែង ហើយ​​គេ​រុញ​​ជា​កញ្ចប់ៗ​តែម្ដ​ង​»។

Newsroom Cambodia មិនអាច​សុំការ​អធិប្បាយពីអភិបាលខេត្ដកណ្ដាល លោក គួច ចំរើន បានទេ។​

បើតាម​​ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ផ្ទះ​ប្រជាពលរដ្ឋជាង១៥០០ខ្នង និង​ដីស្រែជិត៣ម៉ឺនហិកតា រង​ផលប៉ះពាល់ពី​គម្រោង​ព្រែកជីក​ហ្វ៊ូណនតេជោ​​នេះ​។​

គណៈកម្មការទន្លេមេគង្គ (MRC) បាន​ផ្ញើសារ​តប​នឹង​សំណួរ​របស់​ Newsroom Cambodia  កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា រាល់គម្រោងធំៗទាំងអស់នៅក្នុងអាងទន្លេមេគង្គ រួមទាំងគម្រោងនានានៅតាមដៃទន្លេ គួរតែ​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ផល​ប៉ះពាល់​ឆ្លងដែន​​ដែលអាចកើតមាន។​

គណៈកម្មការ​ទន្លេ​មេគង្គ​បន្ថែមថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​​​មិនទាន់ទ​ទួល​បាន​ឯកសារ​បន្ថែម​ណាមួយ​ពី​កម្ពុជា ទាក់ទង​​នឹង​ផល​ប៉ះពាល់​ឆ្លងដែន​​នៃ​ព្រែកជីក​ហ្វូណនតេជោ​នៅ​​ឡើយ​ទេ ប៉ុន្តែ​គណៈកម្មការ​​​នៅ​តែ​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​​កម្ពុជា ហើយ​ត្រៀម​ខ្លួន​ដើម្បីពិនិត្យឯកសារបន្ថែមទៀតដែល​មាន​​នា​ពេល​ខាងមុខ​​។

គណៈកម្មការទន្លេមេគង្គ​បន្ថែម​ថា៖ «បន្ទាប់ពីការដាក់ស្នើគម្រោងព្រែកជីកហ្វ៊ូណន​ពី​ប្រទេស​កម្ពុជា និងសំណើ និងកង្វល់ពីប្រទេសសមាជិកផ្សេងទៀត ដូច​ដែល​បាន​បង្ហាញនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការចម្រុះ MRC កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ គណៈកម្មការ​​កំពុងពិនិត្យ ហើយ​នឹង​ផ្តល់​យោបល់​ដល់​ប្រទេស​សមាជិក ដើម្បី​​នាំយកព័ត៌មានបន្ថែមអំពី​គម្រោង​តាមរយៈ​​​​​ការសង្ខេបបច្ចេកទេស និង​ដំណើរ​ទស្សនកិច្ច ការផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយព្រែក​ជីក​​​ស្រដៀងគ្នាផ្សេងទៀត ការត្រួតពិនិត្យរួមគ្នា និង​ការវាយតម្លៃ​ផល​ប៉ះពាល់​ឆ្លងដែន​បន្ថែម​ទៀត​នៅពេលមានការស្នើសុំ»។

ក្នុង​ពេល​ចុះទៅ​ពិនិត្យ​ទី​តាំង​គម្រោងផ្លូវ​នាវា​ចរណ៍ «ព្រែក​ជីក​ហ្វូណន​តេជោ» កាលពីថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយគម្រោង​ព្រែក​ជីក​ហ្វូណន​នឹង​ត្រូវ​ទទួល​​​បាន​សំណង​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់​ស្តែង​។

បើ​តាម​លោក ស៊ុន ចាន់ថុល ការសាងសង់ព្រែកជីកនេះ​នឹងត្រូវជីកថ្មីទាំង​ស្រុង​ត្រឹម​តែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ក្នុងខេត្តកែបដើម្បី​ភ្ជាប់ទៅសមុទ្រ។ ចំណែកព្រែកប្រវែង ១៣៥ គីឡូម៉ែត្រ​ដែលមានស្រាប់​ គឺគ្រាន់តែដើម្បីពង្រីកឱ្យ​​ធំ ហើយ​៣៨គីឡូម៉ែត្រផ្សេងទៀតមាន​ចំណុច​​ខ្លះ​​​កោងខ្លាំង ដែលគ្រាន់តែ​ត្រូវការជីកតម្រង់បន្ថែមប៉ុណ្ណោះ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ពី​ការវិវត្ត​សង្គមលើកឡើងថា ពាក្យថា​សំណង​សមរម្យ​នៅ​ប្រទេស​កម្ពុជា​ មិនមាន​គោលការណ៍​ចែងជាក់លាក់ ច្បាស់លាស់​ថា​ សំណង​សមរម្យ​នឹង​បែងចែក​យ៉ាង​ណា​នោះទេ។ លោក​ថា មូលហេតុ​នេះ​ទើប​នាំឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍតែងមានក្ដីបារម្ភ ទោះបីរដ្ឋាភិបាលសន្យាថា​នឹង​ផ្ដល់សំណង​សមរម្យ​ជូន​ពួកគាត់​ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែរឿងឱ្យហើយនៅតែមានអ្នកខ្លះមិនសប្បាយចិត្ដ វាមាន​រឿង​ពីរ ទី១ គឺសំណងនឹងមិនសមស្របនឹងការបាត់បង់ ហើយទី២ អាច​នឹង​បញ្ហា​ខ្លះ​ដែល​អ្នក​ដែល​ចាត់ចែង​លើ​ហ្នឹង [សំណង] មិន​បាន​បង្ហាញ​តម្លាភាព ប៉ុន្តែ​ឆ្លៀត​យក​ផល​ចំណេញ​ក្នុង​ដំណើរការ​នៃការផ្ដល់ហ្នឹង [សំណង]»។

ចំណែកលោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លើក​ឡើង​ថា ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ​ រដ្ឋាភិបាល​គួរ​តែ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ និងដោះ​ស្រាយ ព្រមទាំងភាគីពាក់ព័ន្ធដូចជាសង្គមស៊ីវិល ឬ​សហគមន៍​នៅកន្លែងនោះ ដើម្បីតាមដានដំណើរការនៃការដោះស្រាយ។ លោកថា រដ្ឋាភិបាល​មិនត្រូវយកលក្ខខណ្ឌទៅដាក់ឱ្យប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​ស្វែង​រក​បញ្ហា​រួម​ដើម្បី​ដោះស្រាយ។

លោកថា៖​ «បទពិសោធន៍​នៃ​ការដោះស្រាយ​កន្ល​ងម​ក​ហ្នឹង គឺ​តែងតែ​យក​លក្ខខណ្ឌ​របស់​រដ្ឋ​ហ្នឹង​យក​ទៅដាក់ឱ្យពលរដ្ឋ ដែលអ៊ីចឹងហើយដែលពលរដ្ឋហ្នឹងពិបាកនឹងទទួល ប៉ុន្តែ​អត់​បាន​ស្វែង​រក​ដំណោះស្រាយ ស្វែងយល់ពីបញ្ហាពីគ្នាទៅវិញទៅមក»៕

កម្រងរូបភាព៖ តម្បាញ​ក្រមា​ខ្មែរ​នៅកោះសូទិន​ ខេត្ត​កំពង់​ចាម
ខេត្ត​កំពង់​ចាម៖ លោក​​ស្រី​ ប៊ុង​ ចាន់​ធី​ វ័យ​៤៥​ឆ្នាំ​ ចេះត្បាញតាំង​ពី​អាយុ​១២ឆ្នាំ​មក​ម៉្លេះ​ ដោយ​សារ​អ្នក​ស្រី​ធំ​ធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​អ្នក​តម្បាញ​។ ដើម​ឡើយ​លោក​​​ស្រី​គ្រាន់​តែ​ជួយ​ត្បាញ ជាមួយគ្រួសារ​​ និង​ស៊ី​ឈ្នួល​ត្បាញតែប៉ុណ្ណោះ។​ នៅ​ភូមិ​ក្រពើ​គម​ ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះ សូទិន​ ខេត្ត​កំពង់​ចាមនេះ ​លោក​​​ស្រីមានជួលអ្នកតម្បាញ២នាក់ផ្សេងទៀត ដោយត្បាញ​​បាន​៨​ទៅ​១០​​ក្រមាក្នុង​​មួយ​ថ្ងៃ​។ ក្រមា​​ខ្មែរ​ដែល​លោកស្រីត្បាញ​​មានពីរ​ប្រភេទ​គឺ​ ក្រម៉ា​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​ក្រមា​​សំរាប់​បង់​ក។ ក្រោយ​ត្បាញ​រួច​បាន​២​ទៅ​៣​កី​ មានឈ្មួញ​មក​យក​ទៅ​លក់​បន្ត​នៅ​តាម​ប្រព័​ន្ធ​អ៊ីន​ធឺ​ណេត​។​

អ្នក​ស្រី​ទួន​ អ៊ុក​ វ័យ​​៥៣​ឆ្នាំ​ ជា​អ្នកស៊ី​ឈ្នួល​​តម្បាញ​ ​នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

ឧបករណ៍​កី​តម្បាញ​​ដែល​ច្នៃ​ធ្វើ​ដោយ​ខ្លួន​ឯង​ នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

​អំ​បោះ ប្រើសម្រាប់ការត្បាញក្រមា នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

លោក​ស្រី​ ប៊ុង​ ចាន់​ធី​ យក​អំបោះ​ដែល​ឱ្យ​បាយ​រួច​យក​ទៅ​ហាល​ថ្ងៃ​ នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

​អំ​បោះ ប្រើសម្រាប់ការត្បាញក្រមា នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

ខ្នាល់​ដែល​បាន​ខាលរួចដោយ​រហាត់​ នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

ត្រល់នៅ​លើ​​ក្រមា​​ដែល​ត្បាញដោយ​ដៃ​នៅ​លើ​កី​តម្បាញ​ នៅ​ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០២៤​។ (រូប​ភាព​៖​ រិន​ សុធារ័ត្ន)​

Q&A: យុវជន​គួរ​ធ្វើការងារស្ម័គ្រចិត្ត​​​​​ដើម្បីបង្កើនបទពិសោធន៍​​ជាក់ស្តែង​
យុវជនខ្មែរបច្ចុប្បន្ន មានការយល់​ដឹង​កាន់​ច្រើន​​អំពី​ការងារស័្មគ្រចិត្តដូចជា​នៅតាមអង្គការ និងស្ថាប័នជាតិ-អន្តរជាតិនានា ដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯង ក៏​ដូចជា​ចូលរួម​កសាង​សង្គម​ជាតិ​​ឱ្យ​មានភាពរីកចម្រើន។ យុវជនខ្មែរមួយចំនួន​ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា មើល​ឃើញថា ការងារស្ម័គ្រចិត្ត មិនថានៅក្នុងវិស័យអប់រំ វិស័យនយោបាយ ការការពារ​ធនធាន​ធម្មជាតិ ឬ​កិច្ចការងារនៅក្នុងសហគមន៍ក្តី គឺសុទ្ធសឹងធ្វើឱ្យចំណេះដឹងរបស់ខ្លួនកាន់តែទូលំ​ទូ​លាយ។

ខាង​ក្រោម​នេះគឺ​​ជា​កិច្ច​សម្ភាស​រវាង​លោក​ ម៉ន​ សុ​គឿន​ នាយក​ប្រតិបត្តិ​​អង្គការ​យុវ​សន្តិភាព​ និង​កញ្ញា​ រិន​ សុធារ័ត្ន​ សិក្ខាកាម​​ញូវសន៍​រូម​ខេម​បូ​ឌា​ (Newroom Cambodia)៖​

Q: ជម្រាបសួរ​លោក​ ម៉ន​ សុគឿន​!​

A: បាទ ជម្រាប​សួរ​!​

Q: ជា​ដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា​ តើ​ការងារ​ស្ម័គ្រ​ចិត្ត​ជា​អ្វី​?

A: ជា​ទូ​ទៅនៅ​ស្រុក​យើង​​ការងារ​ស្ម័គ្រ​ចិត្ត​​ភាគ​ច្រើន​យើង​ផ្ដោត​ទៅ​លើ​ការ​ហាត់​រៀន​សូត្រ​ការងារ​​កសាង​ចំណេះ​ដឹង​ ពិសោធន៍របស់​យើង​។ ការងារ​ភាគ​ច្រើន​នៅ​ស្រុក​​យើង​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​មិន​បាន​ទទួល​នូវ​ថ្លៃ​ឧបត្ថម្ភ​ ជាលុយ​ជា​កាក់ហ្នឹ​ង​ច្រើន​ទេ​ យើង​ប្រៀប​ធៀប​នឹង​ស្រុក​គេ​ទទួលបាន​ គេហៅ​ Unpaid Work ឬ Paid Work អ៊ីចឹង​វា​អាស្រ័យ​ទៅ​លើ​ស្ថាប័ន​ទេ​ មានន័យ​ថា​យើង​មក​ធ្វើ​ការ​ងារ​ដើម្បី​រៀន​សូត្រ​ កសាង​ចំណេះ​ដឹង​ ទំនាក់ទំនង​ យើង​បាន​នូវ​បទ​ពិសោធន៍​ ដើម្បី​ឱ្យ​យើង​បាន​អនុវត្ត​​នូវ​​ទ្រឹស្ដី​ដែល​យើង​រៀន​នៅសាលា​រៀន​នោះ​ យក​ទ្រឹស្ដី​មក​អនុវត្ត​នៅកន្លែងធ្វើការ​ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច​។​

Q: តើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​កើត​ឡើង​តាំង​ពី​ពេល​ណា​មក​?​

A: ការងារ​ស្ម័គ្រ​ចិត្ត​មាន​តាំង​​ពី​ដើម​មក​ មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ វាមិន​សំខាន់​ទៅ​លើ​ការងារ​ដែល​យើង​ធ្វើ​តាម​ស្ថាប័ន​ទេ​​ ការងារ​ស្ម័គ្រ​ចិត្ត​យើង​មើល​នៅ​ក្នុង​សហគមន៍​យើង​ស្ម័គ្រ​ចិត្ត​ជួយ​គ្នា​ពេលទៅ​វត្ត​គេធ្វើ​វិហារ​មានដែលអ្នក​ភូមិ​នាំគ្នា​មក​ធ្វើ​ការងារ​កសាង​វិហារឯ​​ណា​ គ្រាន់តែ​គិត​វា​ថា​ជា​បុណ្យ​ តាមពិត​ទៅ​ជា​ការងារ​ស្ម័គ្រ​ចិត្ត​ យើង​នាំ​គ្នា​ទៅ​ជីក​ប្រឡាយ​ជីក​អីហ្នឹង​ដែល​កសាង​ផ្លូវ​នៅ​ភូមិ​យើង​គឺ​ការងារ​ស្ម័គ្រ​ចិត្ត​។ អ៊ីចឹងវាមានយូរណាស់មកហើយ វាមិនមែនទើបតែមានទេស្ម័គ្រចិត្តអ៊ីចឹងទេ គ្រាន់ថាពី​ដើម​ឡើយ​គេ​អាច​ហ្នឹង​ប្រើ​​ពាក្យ​យ៉ាង​ម៉េច​ក៏​យើង​មិន​ច្បាស់​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​វា​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ដែល​មនុស្សចេះជួយគ្នានៅក្នុងសហគមន៍ ឬពីកន្លែង​មួយ​ទៅ​រៀន​ការងារ​កន្លែង​មួយ​ទៀត​ស្វែងយល់ពីគ្នា។

Q: តើ​យុវជន​បែប​ណា​ អាយុ​ប៉ុន្មាន​អាច​ចូល​រួម​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​?

A: រឿង​ដែល​ល្អ​បំផុត​គឺអាច​ចាប់​​តាំង​ពី​គាត់​អាច​ចេះ​យល់​ដឹង​បាន ​[…]​ តាំងពី​បឋមសិក្សា គាត់​អាច​យល់ដឹង​បាន​ដែល​យើង​អាច​និយាយ​ជាមួយ​គាត់​បាន​វាគ្រាន់តែ​ជា​របៀប​ដែល​គាត់​រៀន​ដែល​គាត់​ចេះ​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ វា​អាច​ផ្សារភ្ជាប់​នូវ​ភាព​រីក​រាយ​ ជួយ​គេ​ យើងត្រូវ​ការ​លើក​​សរសើរ​គាត់​ ឬ​ក៏​ផ្ដល់​រង្វាន់​អី​ឱ្យ​គាត់​អ៊ី​ចឹង ​ដើម្បី​ឱ្យ​គាត់​រៀន​សូត្រ​រស់​នៅ​ក្នុង​សង្គម​ តែ concept (គំនិត) ហ្នឹង​មែន​ទៅ​ជា​ទ្រឹស្តី​​អ្នកឯង​ទៅ​ហ្នឹង​ការងារ​ស្ម័គ្រចិត្ត​ទេ តែ​បង្រៀន​ក្មេង​វាជ្រាបតាមអ៊ីចឹង។

ក្មេងៗ​ឃើញ​​​នៅ​ជប៉ុន​ការ​អប់​រំ​គេ​បញ្ចូល​កម្ម​វិធី​ សីលធម៌​ សុជីវធម៌​ ការងារ​ស្ម័គ្រ​ចិត្ត​អី​ហ្នឹង​ធ្វើ​ដោយ​មិន​ប្រាប់​ថា​អា​ហ្នឹង​ជា​ការងារ​ស្ម័គ្រ​ចិត្ត​ទេ​​ ឱ្យ​គាត់​ចេះ​ជួយ​ ពន្យល់​ក្មេង​អាហ្នឹង​ការងារ​ស្ម័គ្រ​ចិត្ត​ គ្នាម៉េច​យល់​ ឯង​នឹង​ទទួល​បាន​បទពិសោធន៍​ជីវិត​ទៅ​ធ្វើ​ការ​ងារ​អនាគត​ក្មេង​ម៉េច​ចេះ​ តែ​បង្រៀន​ក្មេង​ឱ្យ​រៀន​ហាត់​ពត់​លត់​ដំ​ពី​តូច​​ទៅ​​​ឱ្យ​ចេះ​ អ៊ីចឹង​ផ្នែក​មួយ​នៃ​ការងារ​​ស្ម័គ្រ​ចិត្ត​។

Q: ដើម្បី​ធ្វើ​ការ​ងារ​ស្ម័​គ្រ​ចិត្ត​បាន​ តើ​យុវជន​គួរ​ត្រៀម​​ខ្លួន​បែប​ណា​ខ្លះ​?​​

A: ការងារ​ស្ម័គ្រ​ចិត្ត​ដែល​​យើង​គួរ​ត្រៀម​ខ្លួន​ត្រៀម​អី​ខ្លះ​នៅ​ពេល​យើង​ចាប់​ផ្ដើម​ចាប់​អាជីព​ ដល់​ពេល​យើង​ចាប់​ផ្ដើម​ចូល​ដល់​វ័យ​ វា​ខុ​ស​គ្នា​អ្នក​ខ្លះ​​​​គេ​សម្រួច​ការងារ​ស្ម័គ្រ​ចិត្ត​តាំង​ពី​តូច​តាំង​ពី​គាត់​ចាប់​ផ្ដើម​ចូល​វិទ្យាល័យ​ អនុវិទ្យាល័យ​គាត់​ដឹង​ស្រឡាញ់​អី​គាត់​ទៅ​​ហ្នឹង​ហើយ។​ អ៊ីចឹង​នៅ​ពេល​គាត់​ចាប់​ផ្ដើម​សម្រួច​គាត់​ទៅ​មុខ​ធ្វើ​ការងារ​សម្រួច​អ៊ីចឹង​​ហើយ​ ប៉ុន្ដែ​ដល់​ពេល​ធំ​ឡើង​គាត់​ចូល​ដល់​វិទ្យាល័យ​គាត់​ចាប់​ផ្ដើម​សម្រួច​ការងារ​គាត់។​ គាត់​ធ្វើ​ការងារ​រឿង​ផ្នែក​ការ​អភិវឌ្ឍ​​សហគមន៍​ ឬក៏​ការ​ងារ​ច្បាប់​ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ថា​តើ​ការងារ​ស្ម័គ្រ​ចិត្ត​របស់​គាត់​ត្រូវ​រៀប​ចំ​យ៉ាង​ម៉េច ​ហើយ​​ឱ្យ​ស៊ី​គ្នា​ជា​មួយ​មុខ​វិជ្ជា​ដែល​គាត់​រៀន​ ថា​តើ​ចូល​ជ្រើស​រើស​ស្ថាប័ន​ណា​ដែល​ស្ម័គ្រ​ចិត្ត​ឱ្យ​ស៊ី​គ្នា​ ត្រូវ​មាន​បង្កើត​ទំនាក់​ទំ​នង​ម៉េច​ជាមួយ​អ្នក​ជុំវិញ​គាត់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ដូចៗ​ស្រដៀង​គាត់​ ដើម្បី​ឱ្យ​គាត់​រៀន​ហ្នឹង​ទទួល​បាន​បទពិសោធន៍​ច្រើន​អំពី​ការងារ​ទាំង​អស់ហ្នឹង​។

Q: តើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​មានសារៈសំខាន់​ ឬ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​យុវជន​?

A: ការងារ​ស្ម័គ្រ​ចិត្ត​​នេះ​វា​ផ្ដល់​ប្រយោជន៍​ បើពាក្យ​ខ្ញុំ​និយាយ​វា​មិន​អាច​កាត់​ថ្លៃ​បាន​ពី​ព្រោះ​យើង​រៀន​នៅ​សាលា​វា​គ្រាន់​តែ​ជា​ទ្រឹស្ដី​ទេ​​​ ប៉ុន្តែ​ប្រសិន​បើ​យើង​បាន​រៀប​ចំ​ខ្លួន​យើង​ ហើយ​យើង​កំពុង​រៀន​បណ្ដើរ​ហើយ​យើង​អនុវត្ត​ទៀត ​វា​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ទ្វេរដង។ ​ទ្រឹស្ដី​ក៏​បាន ​ការ​អនុវត្ត​​ក៏បាន ​ហើយ​មក​ដល់​កន្លែង​ការងារ​យើង​នឹង​ទទួល​បាន​នូវ​មេរៀន​ថ្មីៗ ​ឮ​អំពី​ទ្រឹស្ដី​ដែល​យើង​កំពុង​តែ​រៀន​ ពីព្រោះ​ទ្រឹស្ដី​របស់​យើង​រៀន​គឺ​វា​ទូលំទូលាយ​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​អនុវត្ត យើង​ទៅ​រៀន​សូត្រ​នៃ​ការ​ស្ម័គ្រ​ចិត្ត​នៅ​កន្លែង​មួយ​ យើង​នឹង​ជួប​អ្នក​ដឹក​នាំ​បែប​មួយ​ទៅ។​​ ការ​ងារ​ក្នុង​វិស័យ​មួយ​ទៅ​ផ្សេងៗ​ពី​គ្នា​ហើយ​យើង​អាច​រៀន​សូត្រ​ពីទម្លាប់​ទាំង​អស់​ហ្នឹង​ បាន​ទាំង​ទំនាក់​ទំនង​បាន​ទាំង​បទ​ពិសោធន៍​ថ្មីៗ​បានចំណេះដឹង​ថ្មីៗ​ធ្វើឱ្យ​យើង​មាន​គំនិត​ផ្ដួច​ផ្ដើម​ថ្មីៗ​បន្ថែមទៀត​។​

Q: តើ​អ្នក​ស្ម័គ្រ​ចិត្ត​​ជា​ទូ​ទៅ​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ​រឺ​ទេ​?​

A: អាស្រ័យ​ទៅ​លើ​ស្ថាប័ន​ទេ​ ស្ថាប័ន​ខ្លះ​គាត់​មាន​ថវិកា​គាត់​ឱ្យ​ តែ​អត់​ទេ​គាត់​អត់​មាន​លុយ​ទេ​តែ​មិន​មែន​អស់​លុយ​ហើយ​យើង​អត់​ចង់​មក​ទេ​។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​ចូល​រួម​ពី​ព្រោះ​ពេល​យើង​ទៅ​រៀន​ពី​គេ​ គេ​មាន​ផ្ទះ​ឱ្យ​យើង​នៅ​យើង​គ្រាន់​ទេ​ឆ្លៀត​មក​រៀន​ហ្នឹង​ ចុះ​យើង​ទៅ​រៀន​នៅ​សាលា​យើង​ចំណាយ​លុយ​ផង​ រណប​ផង​ លន់​តួ​ផង​ទៅ​សុំ​គេ​រៀន​​​ ចុះ​ហេតុ​អី​គ្រាន់​កន្លែង​មួយ​ដែល​យើង​រៀន​ហើយ​ម៉េច​មិន​មក​រៀន​ ពី​ព្រោះ​ជា​បន្ទុកទៅ​ដល់​ថ្នាក់​គ្រប់​គ្រង​របស់​យើង​ ការងារ​ស្ម័គ្រ​ចិត្ត​យើង​បន្ទុក​ដល់​គេ​ គេ​ចំណាយ​ពេល​វេលា​មក​បង្រៀន​យើង​ […] អ៊ីចឹង​ការងារ​ស្ម័គ្រ​ចិត្ត​វា​អាច​មាន​លុយ​ អត់​លុយ​ ហើយក៏​មាន​ករណី​​យើងទៅ​បង់​លុយ​សុំ​គេ​ធ្វើ​ការ​កន្លែង​ហ្នឹង​​ដែរ​​។​

Q: ជា​ចុង​ក្រោយ​ លោក​មាន​ជា​សារ​អ្វី​ទៅ​កាន់​យុវជន​ពាក់​ព័ន្ធ​នឹង​ការ​​​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​?

A: ខ្ញុំ​លើក​​ទឹក​ចិត្ត​​ឱ្យ​យុវជន​យើង​​ ចាំ​បាច់​ចាប់​ពី​​ឆ្នាំ​ទី​មួយ ​ឬ​ក៏​ចាប់​ផ្ដើម​ចូល​រៀន​នៅ​វិទ្យាល័យ​ក៏បាន​ យក​ឱកាស​ដែល​ពេល​ទំនេរ​ខ្លះ​​​ទៅ​ចូល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សាលា​រៀន​ នៅ​ក្នុង​ភូមិ​ នៅ​ក្នុង​សហគមន៍​របស់​យើង​ ឬក៏​នៅ​តាម​ស្ថាប័ន​ណាក៏​ដោយ​ដែល​អាច​ទៅ​រៀន​ហើយ​មាន​ឱ​កាស​បាន​បង្ហាញ គឺអ្វីដែល​នៅ​ក្នុង​ដំណាក់កាល​នោះ​គេច​ង់​និយាយ​ថា ត្រូវ​លក់​ខ្លួន​យើង។​

លក់ខ្លួនយើងមិនមែនសំដៅ​លើ​លក់ខ្លួនទេ គឺ​លក់​ការខំប្រឹង​ប្រែង​ ត្រូវ​លក់ខ្លួន​យើង​ដូច​ប្អូន​ឯង​អ៊ីចឹង ត្រូវ​ចេះលក់​ខ្លួន​ឯង​ចូល​ទៅ​ Event (កម្មវិធី) គេ បង្ហាញ​ថា​ខ្លួនយើងជា​នរណា​ពេល​ដែល​គេ​ដាក់​មក​អ្វី​ដែល​យើង​មិន​យល់​ត្រូវ​តែ​លើក​ដៃ​និយាយ យូរ​ទៅ​យើង​ហ្នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែលលេចធ្លោរ​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់។​

អ៊ីចឹងយើង​លក់​ខ្លួន​លក់​នៅ​ក្នុង Social media (បណ្ដាញសង្គម) លក់​គំនិ​តល​ក់​ទស្សនៈ​វិស័យ​លក់​យុទ្ធសាស្រ្ត​ដល់​ការយល់​​ឃើញ​របស់​យើង​ដែល​រួមចំណែកទៅហ្នឹងការអភិវឌ្ឍ​សង្គមមិនមែនលក់ Drama ទេ គេ​នឹង​ឃើញ​យើងពីព្រោះ​នៅ​ក្នុង​សង្គ​ម​នេះ​គេ​នឹង​មើល​យើង​គេ​មើល​មនុស្ស​តាមរយៈ​ទំនាក់​ទំនង​សង្គ​មហ្នឹ​ងឯង​។​

Q: អរគុណលោកម៉ន​ សុគឿន សម្រាប់ការផ្តល់បទសម្ភាស!

A: បាទ! អរគុណ៕

​ក្មេង​ស្រី​អាយុ​​១៦​ឆ្នាំម្នាក់ទៀត​​​​នៅ​ខេត្តស្វាយរៀង​ឆ្លង​​ជំងឺ​ផ្ដា​សាយ​បក្សី​
ក្រសួង​សុខាភិបាល​​ប្រកាស​ពីការ​រកឃើញ​ជំងឺ​ផ្ដា​សាយ​បក្សី​ប្រភេទ​ហាស់​៥​អ៊ិន១(H5N1)​​ មួយ​ករណី​ទៀត​ ​លើ​ក្មេង​ស្រី​អាយុ​​១៦​ឆ្នាំ​ រស់​នៅ​ខេត្តស្វាយរៀងកាល​ពី​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល​ ចេញ​ថ្ងៃទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ បាន​ឱ្យ​ដឹង​ថា​ ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​​ត្រូវបាន​បញ្ជាក់​ថា ​វិជ្ជមាន​​វីរុសផ្ដាសាយ​បក្សី​ ប្រភេទ​ហាស់​៥​អ៊ិន១​ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សាធារណៈ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​ចំការ​លាវ​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ចន្រ្ទា​ ខេត្ត​ស្វាយ​រៀង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​​ ស្ថាន​ភាព​ក្មេង​ស្រី​បច្ចុប្បន្ន​មាន​សភាព​ធ្ងន់​ធ្ងរ​ និង​កំពុង​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «តាម​ការ​សាក​សួរ​បង្ហាញ​ថា​ ប្រហែល​ ០៤ថ្ងៃ​មុន​ចាប់​ផ្ដើម​ឈឺ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​ និង​នៅ​ផ្ទះ​​ក្មេង​ស្រី​មាន​មាន់​ទា​ងាប់​ចំនួន​ ០៩​ក្បាល​ ហើយ​បាន​យក​​មក​ធ្វើ​ម្ហូប​បរិភោគ​ ក្មេង​ស្រី​បាន​ប៉ះ​ពាល់​និង​កាន់​មាន់​ងាប់​ »។​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រសួង​សុខាភិបាល​​​កំពុង​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ និង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ស្រាវ​ជ្រាវរក​​ជំងឺ​ផ្ដាសាយ​បក្សី​ ស្វែង​រក​ប្រភព​ចម្លង​ ស្វែង​រក​ករណី​សង្ស័យ​ និង​អ្នក​ប៉ះ​ពាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​​ ព្រមទាំង​ចែក​ជូន​ឱសថ​តាមីហ្លូ​ (Tamiflu) ដល់​អ្នក​ប៉ះ​ពាល់​ និង​យុ​ទ្ធ​នា​ការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ផង​ដែរ​។​

ក្រសួង​ក្រើន​រំឮក​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្នជំងឺ​ផ្ដាសាយ​បក្សី​នេះ ​​ព្រោះ​ជំងឺ​នេះ​នៅ​តែ​បន្ត​គំរាម​កំហែង​សុខភាព​ប្រជាពលរដ្ឋ​។​ ប្រសិន​បើ​មាន​អាការៈ​ក្ដៅ​ខ្លួន​ ក្អក​ ហៀរ​សំបោរ​ ឬ​ពិបាក​ដក​ដង្ហើម​ និង​មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​ពាល់​ជា​មួយ​មាន់​ទា​ឈឺ​ ឬ​ស្លាប់​ក្នុង​អំឡុង​ ១៤​ថ្ងៃ​ មុន​​ថ្ងៃ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​​ សូម​កុំ​ជួប​ជុំ ឬទី​ប្រជុំ​ជនដែល​​មាន​មនុស្ស​ច្រើន​ ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ ពិនិត្យ​ព្យាបាល​នៅតាម​មូល​ដ្ឋាន​សុខាភិបាល​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​៖ «​ វិធាន​ការ​បង្ការ​៖​ សូម​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​ និង​ទឹក​មុន​ពេល​បរិភោគ​ និង​បន្ទាប់​ពី​ប៉ះ​ពាល់​ជា​មួយ​សត្វ​បក្សី​​ ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី​ និង​ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ​ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ​ឬ​ងាប់​ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​បរិភោគ​ត្រូវ​ចំអិន​ឱ្យ​បាន​ឆ្អិន​ល្អ​»៕

ក្រសួង​សុខាភិបាល​​​ហាម​ឃាត់​ការ​​​ទទួល​ទាន​ស្រា​ថ្នាំ​៣​ប្រភេទ​​​​​ផ្ទុក​សារធាតុ​ SILDENAFIL​
ក្រសួង​សុខា​ភិបាលជូន​ដំណឹង​ដល់​សាធារណជន​ពី​​ការ​ហាម​ឃាត់​​ការ​​ចែក​ចាយ​ លក់​ ឬទទួល​ទាន​ស្រា​ថ្នាំ​ចំនួន​៣​ប្រភេទ​ ដែល​​​​​​មាន​ផ្ទុក​សារធាតុ​​​ ​​​SILDENAFIL​ ធ្វើឱ្យ​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​រ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

ក្នុង​​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល​​ចេញ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២៤​ បញ្ជាក់​​ថា​ ស្រា​ថ្នាំ​ចំនួន​បី​ប្រភេទ​ដែល​ត្រូវ​ហាម​ឃាត់ មាន​ដូច Royal Health Wine EST:2005 ​ចំណុះ​ 500ml ស្រាថ្នាំ Royal Health Wine EST:2005 ចំណុះ​ 100ml និង​ស្រា​សុខភាព​ធម្មជាតិ​ CHL ចំណុះ​ 150ml ​ផលិត​ដោយ​សិប្បកម្ម​ផលិត​ស្រា​ថ្នាំ​​នៃ​ក្រុម​ហ៊ុន​ធាន​ឆាវ​ជៀវយៀក​ អ៊ីមផត​​ អិចផត​ ឯ.ក​ ស្ថិត​នៅភូមិ​ជប់​ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយ​រៀង។

ក្រសួង​បន្ថែម​ថា ​ស្រាថ្នាំ​ទាំង​បី​ប្រភេទនេះ​មានផ្ទុក​សារធាតុ​ SILDENAFIL (សារធាតុ​បង្កើន​ផ្លូវ​ភេទ​​) កម្រិត​ខ្ពស់​​ ដែល​អាចធ្វើ​ឱ្យ​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទទួល​ទាន​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

សេចក្ដី​ជូន​ដំណឹង​ដដែល​​បន្ត​​ថា​ មន្រ្តី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​​ បាន​​សហការ​​ជាមួយ​​អង្គភាព​​​ និង​​​អាជ្ញាធរ​ពាក់ព័ន្ធចុះ​​​​​​ធ្វើ​​​​និយ័ត​កម្ម​​នៅ​​សិប្បកម្ម​ផលិត​ស្រា​ថ្នាំ​របស់​ក្រុម​ហ៊ុន​ធាន​ឆាវ​ជៀវយៀក​ អ៊ីមផត អិចផត​ ឯ.ក​ នៅខេត្ត​ស្វាយ​រៀង​ និង​​ទីតាំង​​លក់​​ស្រា​​ថ្នាំ​​ស្ថិត​​នៅ​​រាជ​​ធានី​​ភ្នំ​ពេញ​​ ដោយ​​​​​បាន​​ចាត់​​វិធាន​​ការ​​តាម​​ផ្លូ​វ​​ច្បាប់​​ចំពោះ​​ជន​​ពាក់​​ព័ន្ធ​​៕​

ប្រធាន​ក្រុម​ការងារ​បក្ស​កែ​ទម្រង់​កម្ពុជា​ខេត្ត​សៀមរាប​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​
សមត្ថកិច្ចខេត្តសៀមរាប​ចាប់​ខ្លួន​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ខេត្ត​សៀមរាប​ លោក​ ប៉ែន​ វុទ្ធី​ ដោយ​មិន​ទាន់​ដឹង​អំពីមូលហេតុ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កែទម្រង់​កម្ពុជា។​

ក្នុង​​​សេចក្ដី​ថ្លែង​ការណ៍​របស់​​គណបក្ស​កែ​ទម្រង់​កម្ពុជា​ចេះ​នៅថ្ងៃ​ទី​២១​ ខែកក្ដដា​ ឆ្នាំ​២០២៤បាន​ឲ្យ​ដឹង​ថា ​លោក​ ប៉ែន​ វុទ្ធី​ សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​ និង​​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ត្រូវ​បាន​អាជ្ញាធ​រ​មានសមត្ថកិច្ចចាប់ខ្លួននៅក្បែរផ្សាររាត្រីក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពី​យប់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។​ ​សេចក្ដី​ការណ៍ដដែល​​បន្ថែម​ថា​ ក្រុម​ការងារ​គណបក្ស​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ថា​ ការ​ចាប់​ខ្លួន​នេះ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ ហើយ​គេ​​ក៏​​មិន​ដឹង​ឃុំ​ខ្លួន​គាត់​នៅ​ទី​ណា​ដែរ​។

លោក ​អ៊ូ ចាន់រ័ត្ន សហស្ថាប​និក​គណបក្ស​​កែ​ទម្រង់​កម្ពុជា​ បាន​ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​នៅ​មិន​ទាន់​បាន​ដឹង​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ប៉ែន​ វុទ្ធី​នៅ​​ឡើយ​ទេ​។

លោក ​អ៊ូ​ ចាន់រ័ត្ន ថ្លែងថា៖ «​ខ្ញុំ​អ​ត់​ទាន់​ដឹង​រឿង​អីនៅ​ពី​ក្រោយ​ហ្នឹង​ទេ​ ព្រោះ​មក​ដល់​ពេល​នេះ​មិន​មាន​អី​ខុស​ពី​ កាល​ដែល​យើង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នោះ​ទេ​ ដឹង​តែ​ចាប់​ខ្លួន​ មក​ដល់​ពេល​នេះ​អត់​មាន​ព័ត៌មាន​ទេ​»។

លោក​​​បន្ថែម​ថា ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ទៅ​ជា​មួយ​លោក​ ប៉ែន​ វុទ្ធី​ថត​រូប​នៃ​ការ​ចាប់​ខ្លួន​លោក ​ប៉ែន​ វុទ្ធី​នោះ​ទេ​ ប្រសិន​បើ​ថត​អាច​ឈាន​ទៅ​ដល់​មាន​ការ​ចាប់​ខ្លួន​។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «ទីមួយ​យើង​ថត​មិន​បាន​ទេ​អ្នក​ដែល​ទៅ​ជាមួយ​គាត់​ ដើរ​ជាមួយ​គាត់​គេ​ហាម​មិន​ឲ្យ​ថត​ តែ​ថត​គេ​អាច​នឹង​ចាប់​ខ្លួន​អ្នក​ដែល​ទៅ​ជាមួយ​គ្នា​។ ​ហើយ​ទី២​ក្រោយ​ដែល​ចាប់​ខ្លួន​ហើយ​យើង​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​ស្នង​ការ​ ខាង​ស្នង​ការ​ថា​គេ​អត់​បាន​ឃើញ​ទេ ​គេ​អត់​ដឹង​ទេ​ហើយ​គេ​ថា​ប្រហែល​ជា​នៅ​សាលាក្រុង​ ហើយ​ពេល​ទៅ​ដល់​សាលាក្រុង​ សាលា​ក្រុង​គេ​ថា​គេ​អត់​បាន​ទទួល​មនុស្ស​ទេ​ ចឹង​យើង​ទៅ​ដល់​ប៉ុស្ដិ៍​សង្កាត់​ ហើយ​ទៅ​ដល់​សង្កាត់​គេ​ថា​ គេ​ចាប់​បញ្ជូន​មក​ភ្នំពេញ​ហើយ​ មក​ភ្នំពេញ​ដោយ​សារ​អី​យើង​អត់​ដឹង​ គេ​យក​ទៅ​ដាក់​កន្លែង​ណា​យើង​អត់​ដឹង»​។

Newsroom Cambodia មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នង​ការ​ខេត្ត​សៀមរាប

Newsroom Cambodia មិន​អាច​សុំ​ការ​បំភ្លឺ​ពីសមត្ថកិច្ច​ដែល​ទទួល​ទូរស័ព្ទនៅ​​​ស្នង​ការ​ខេត្ត​សៀមរាប​បាន​ទេ​នៅ​ថ្ងៃ​ទី​២២​នេះ​ ដោយ​ខាង​ស្នង​ការ​បាន​ប្រាប់​ថា​ឲ្យ​រង​ចាំ​ការ​បំភ្លឺ​ពី​មេ​របស់​គាត់​។ ចំណែក​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ​យិន​ ស្រាង​ ​សុំ​មិន​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​ប្រាប់​ឲ្យទម្លាក់សំណួរតាម​តេលេក្រាម​ ប៉ុន្តែ​​មិនឃើញ​លេខតេលេក្រាម​របស់​លោក​លើ​បណ្តាញ​សង្គម​តេលេក្រាម​​៕​

អភិបាលខេត្តតាកែវ៖ លែងមានការដាក់​តាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​នៅ​​តាម​ដង​ផ្លូវ​​និង​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈទៀតហើយ
ភ្នំេពេញ​៖​ មួយសប្តាហ៍ក្រោយ អភិបាលខេត្តតាកែវ​ ចេញសេចក្តីជូនដំណឹងអំពីការ​រុះ​រើ​ស្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ស្រា​បៀ​រ​ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ក្នុងខេត្តតាកែវ អាជ្ញាធរ​បញ្ជាក់ថាខេត្តនេះលែងមានការដាក់​តាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​នៅ​​តាម​ដង​ផ្លូវ​​និង​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈទៀតហើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក​ វុី សំណាង​ អភិបាល​ខេត្ត​តាកែវ។

​អភិបាល​ខេត្ត​តាកែវ លោក​  វុី សំណាង បញ្ជាក់ថា​មិនមាន​ផ្ទាំង​ស្រា​បៀរ​ណា​មួយ​នៅសល់​ទេ​​ក្នុងនោះកន្លែង​ខ្លះ​អាជ្ញាធរជាអ្នក​ចុះ​ទៅ​រុះ​រើដោយ​​ផ្ទាល់​ ហើយកន្លែង​ខ្លះ​អាជីវករ​ជាអ្នក​រុះ​រើ​ដោយ​ខ្លួនឯង។

លោកបញ្ជាក់ថា​ យុទ្ធនាការ​នៃ​ការ​រុះ​រើនេះ​មិន​មាន​ការ​បដិសេធ​ពី​ម្ចាស់​ក្រុម​ហ៊ុន​ រឺ​អាជីវករ​ណា​មួយ​ឡើយ​ ហើយ​ផែន​ការ​អភិវឌ្ឍ​ន៍សំរាប់​ខេត្ត​តាកែវ​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​។

​លោក​បន្តទៀត​ថា​៖​ «មានរឿង​ពីរ​ដែល​យើង​ត្រូវ​ពិចារណា។​ ​ទី១ទាក់ទង​កន្លែង​ខ្លះ​ត្រូវ​មើល​ថា​វា​ប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ​​ គឺ​អាជ្ញាធរ​គាត់​ធ្វើ​ដោយ​ផ្ទាល់​ ទី២​កន្លែង​ខ្លះ​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​គឺ​ជូន​ដំណឹងទៅ​ឱ្យ​ម្ចាស់​ក្រុម​ហ៊ុន​គាត់​ធ្វើ​ការ​ទំ​លាក់​ដោយ​ខ្លួន​គាត់»។

រដ្ឋបាលខេត្តតាកែវ បានកំណត់ឲ្យម្ចាស់​អាជីវករ​​ ភោជនីយដ្ឋាន អាហារដ្ឋាន​ ភេសជ្ជដ្ឋាន​ និង​ក្រុម​ហ៊ុន​ចែកចាយ​ស្រាបៀរ​ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ដែល​បាន​ដាក់​តាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​នៅ​​តាម​ដង​ផ្លូវ​​និង​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ត្រូវ​ធ្វើ​ការ​រុះ​រើ​ចេញ​ជា​បន្ទាន់​ ក្នុង​រយៈ​ពេល​​ ០១​​សប្ដាហ៍គិត​តាំង​ពី​ថ្ងៃ​ទី​១២​មក​។ នេះបើយោង​តាម​សេចក្ដី​ជូន​ដំណឹង​រដ្ឋបាល​ខេត្ត​តាកែវ​ចេញ​ថ្ងៃទី​១២ ខែ​កក្ដដា​ ឆ្នាំ​២០២៤។​

លោក​ លួង​ ហៃ​ ជាអ្នក​លក់​ភេសជ្ជៈ​គ្រប់​មុខ​ម្នាក់ នៅសង្កាត់រការ ក្រុងដូនកែវ ខេត្តតាកែវ​ បាន​ប្រាប់​​ Newroom Cambodia ថាស្លាក​ស្រាបៀរ​​ រឺ​ផ្ទាំង​ប៉ាណូ​គឺ​ត្រូវបាន​រុះ​រើទាំងអស់​​​ ដោយ​មានអាជ្ញាធរ​ជាអ្នក​ចុះ​មក​ផ្ទាល់​ដើម្បីធ្វើ​ការ​រុះ​រើស្លាក ​ រឺ​ផ្ទាំង​ប៉ា​ណូទាំងនោះ។ ចំណែកការ​លក់ដូរ​ស្រាបៀរ លោកថា​នៅ​ដំណើរ​ការ​ធម្មតា។

​លោក​ថ្លែងថា​៖​ « ​ឡូវ​គេ​រើ​អស់​ហើយ​នៅតែ​ដែក​ដែល​ដាក់​ប៉ាណូ​ទទេ​ហ្នឹង[…]​ អាជ្ញាធរ​​គេ​មក​ម៉ង់​ អាជ្ញាធរ​ក្រុង​គេដើរ​​​រុះដើរ​​រើ​​គ្រប់ទីគ្រប់កន្លែង​ពេញមួយ​ក្រុង ​មិន​ថា​ផ្ទះ​អ្នក​ណា​ មិន​ថា​ទី​កន្លែង​ណា​ មិន​ថា​ប៉ាណូ​ណា​​ឱ្យ​តែ​ពាក់​ព័ន្ធលើ​ស្រា​បៀរ​​ មិន​ថា​ស្រា​បៀរ​ប្រភេទ​អី​ទេ​​ឱ្យ​តែ​ស្រា​បៀរ​គេ​រើ​ទាំង​អស់​[…]»។

លោកបន្ថែមថា​៖​ «លក់​ដូរធម្មតា​គេ​អត់​បិទ​​គេ​អត់​ឃាត់​ទេ​ អ្នក​ហូប​ អ្នក​ផឹក​ក៏​នៅ​ធម្មតា​ គ្រាន់​តែ​គេ​អត់​ឱ្យ​ដាក់​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណឹង​ទេ»​។

អ្នក​ស្រី​ ពៅ​ មួយ​ស៊ីម​ ​ជាអាជីវករម្នាក់ទៀត នៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លើកឡើងថា​អាជ្ញា​ធរ​បានចុះមក​រុះ​រើ​ដោយ​ផ្ទាល់​ ក្នុងនោះឆ័ត្រ​ដែល​មាន​ស្លាក​សញ្ញា​​ស្រា​បៀរ​ត្រូវ​​បាញ់​ថ្នាំ​ព៌ណលុបបំបាត់ស្លាក​​ស្រា​បៀរ​ និងមានការរុះ​រើ​ផ្ទាំង​ប៉ា​ណូ​ស្របៀរ​។ ក៏ប៉ុន្តែអ្នកស្រីថា ខ្លួនមិនបានទទួលដំណឹងពីការរុះរើនោះទេ។

អ្នក​ស្រី​និយាយ​​ថា​៖ «ខាង​អាជ្ញាធរ​គេ​មក​រុះ​រើ​ម៉ង់​ គេ​អត់​មាន​តាំង​ប្រាប់​យើង​ទៀត​[…] ឆ្ងល់​គេ​រុះ​អី​ មើល​ទៅ​ដំបូល អុញគេ​កំពុង​រុះ​ស្លាក​[…] សូម្បី​តែ​ឆ័ត្ររបស់​ស្រា​បៀរ​ក៏​គេ​ឱ្យ​បាញ់​លុប​រូប​ស្រា​បៀរ​ដែរ។ សម្រាប់​ការ​លក់​គឺ​នៅ​ធម្មតា​ទេអូន​ ហើយ​នៅឃុំច្របក​ ស្រុក​បាទី​ រុះរើ​អស់​ហើយ​អូន​ឃើញ​គេ​​ដើរ​បក​​គ្រប់​កន្លែង​»។

លោក​ យ៉ង់​ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​​ បាន​ប្រាប់​ Newsroom Cambodia ថា​ការ​រុះ​រើស្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ស្រា​បៀ​រ​ និង​គ្រឿង​ស្រវឹង​​​​នានា​​នៅ​ខេត្ត​ និង​រាជធានី​ គឺ​ជាការល្អ​ប្រសើរ។ លោកថា​ ការ​ធ្វើ​បែប​នេះគឺគិត​គូរ​អំពី​ សង្គម ​យុវជន​ និងស្រ្ដី​ ជាពិសេស​ក្នុង​ការ​បំបាត់​អំពើ​ហិង្សា​ និងគ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្សេងៗ។

លោកថ្លែង​ថា​៖​ «យើង​ដឹង​ហើយ​ថា​យុវ័យរបស់​យើង​គឺ​ជាំ​ក្រដាស​ស។​ បើសិន​យើង​ថ្ងៃណា​ក៏​ឃើញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​ ថ្ងៃណាក៏​​​ផ្សាយ​​ពាណិជ្ជកម្ម​​​​ស្រាបៀ​​រ​​ ថា​តើ​​យុវជន​​​​​​នឹង​​​​​ក្លាយ​​ទៅ​​ជា​អ្នក​ប្រមឹក​ រឺ​ក៏​ក្លាយ​ទៅ​ជា​យុវជន​សរសរ​ទ្រូង​ដែល​មាន​ចំ​ណេះ​ដឹង​សំរាប់​កសាង​ជាតិ​មាតុ​ភូមិ​​ទៅ​ថ្ងៃ​ក្រោយ​»។

​បើ​យើង​ចង់​ឱ្យ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ ទំពាំងដ៏ល្អ​សំរាប់​ស្នង​​ឫស្សី ឬក៏ជា​អ្នក​កសាង​ច្នៃ​ប្រឌិត​អភិវឌ្ឍជាតិ​ទៅ​ថ្ងៃ​អនាគត ​​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​គួរ​តែ​ដក​ចេញ​ ហើយ​បើ​យើង​ទុក​បែប​នឹង​កុំ​មក​បន្ទោស​យុវជន​ថា​យុវជន​ពាលាអាវ៉ាសែ​ យុវជន​មិនកើត​ យុវជន​មិន​គិត​​គូរ​អំពី​ជោគ​វាសនា​អនាគត[…]»។

លោក​ យ៉ង់​ គីម​អេង​ ​កោត​​សរសើរដល់​អាជ្ញាធរ​តាម​ខេត្ត​​មួយ​ចំនួន​ដែល​បាន​ទំលាក់​ផ្លាក​សញ្ញា​​ស្រា​​បៀ​រ​​គ្រប់​ប្រភេទ​នៅ​ខេត្ត​មួយ​ចំនួន​ និង​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ខេត្តដែល​មិន​ទាន់​ទំលាក់​គួរ​តែ​អនុវត្តន៍​ដូច​ខេត្ត​តាកែវ​ដែរ​។

លោកបន្ថែមថា​៖​ «[…]​ការ​ទំលាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​នេះ​ជា​រឿង​មួយ​សំខាន់​ ហើយ​សង្ឃឹម​ថា​អាជ្ញាធរ​ខេត្ត​ និង​ស្រុក​ដទៃ​ទៀត​នឹង​បន្ត​ធ្វើ​ដូច​គ្នា​ ដើម្បី​គិត​គូរ​ពី​សុខភាព​សាធារណៈ​ដើម្បី​លើក​កំពស់​សុខុមាលភាព​សង្គម​ក៏​ដូច​ជា​ការ​គិត​គូរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពី​ព្រោះថា ​កាល​ណា​មនុស្ស​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ច្រើន​គឺជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច[…]»៕

ពលរដ្ឋរំឮកខួប៨ឆ្នាំនៃឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដោយ​ទាមទារ​ឱ្យ​មាន​ការដោះ​លែង​អ្នក​​ទោស​មន​សិការ
នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ​២០២៤ ដែល​ត្រូវ​ជា​ខួប​៨​ឆ្នាំ​នៃការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី  ក្រុម​​យុវជន ប្រជាពលរដ្ឋ​ និង​​សង្គម​ស៊ីវិល​​ប្រមាណជា​១០០នាក់ បាន​ជួបជុំ​គ្នារំឮកវិញ្ញាណក្ខន្ធ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និងសកម្មជនជាច្រើន​ទៀត​ដែល​កំពុង​ជាប់​ឃុំ។

នៅ​ព្រឹក​នោះ ​​ក្រុមយុវជនខ្លះ​ដើរ​ពី​ទីតាំង​ផ្សេងៗគ្នា​ ដោយ​មាន​​ស្លៀកស ចងក្រណាត់ខ្មៅនៅ​ដើម​ដៃ ដើរ​​ដោះ​ស្បែក​​ជើង ​​ខ្លះកាន់​រូបថត និង​បដា តម្រង់​ទៅ​កាន់​ការ៉ាសសាំង​ស្តុបបូកគោ ជាទីដែល​លោកបណ្ឌិត​ កែម ឡី ត្រូវ​បាន​បាញ់សម្លាប់​កាលពី​៨​ឆ្នាំ​មុន។ អ្នកដែល​ចូលដែល​មាន​ពញរះ​សង្ឃ​ផង បាន​សូត្រមន្ត ដាក់កម្រង​ផ្កា​ និង​ផ្កាឈូក​ដើម្បី​ឧទ្ទិស​កុសល​​ជូនវិញ្ញាក្ខន្ធរបស់លោកបណ្ឌិត កែម ឡី។

អ្នកចូលរួម​ក៏​បាន​ថ្លែង​សារ​នានា ជាពិសេស​ទាមទារឱ្យ​មានការ​រក​ឃាតករ​ពិត​ដែល​ធ្វើ​ឃាត​លោក​បណ្ឌិត​ កែម ឡី និង​​​ទាមទារឱ្យ​មានការ​ដោះលែងលោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្តខ្មែរ​ ​ព្រមទាំង​ដោះលែង​​​សកម្មជនបរិស្ថាន អ្នកទោសមនសិការ​ផ្សេងៗ​ទៀត។

ព្រះតេជគុណ ស្រ៊ុន សុភឿក ជានិស្សិតឆ្នាំទី៤ជំនាញរដ្ឋបាលសាធារណៈ​ មាន​សង្ឃដីការ​ថា ​ព្រះអង្គ​ចូលរួម​រំឮកខួប​៨ឆ្នាំ​របស់​លោក​បណ្ឌិត កែម ឡី ដើម្បី​ទាមទារឱ្យ​មាន​ការ​ដោះលែងលោកកើត សារ៉ាយ និង​មិន​ទទួល​ស្គាល់​ការចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី២ កក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។

ព្រះតេជគុណបន្ថែមថា៖ «ពេលណាដែលប្រជាពលរដ្ឋ ឬក៏ញាតិញោមគាត់រងទុក្ខនូវភាពអយុត្តិធម៌ ឆ្នាំងបាយរបស់គាត់ត្រូវបានបែក អីចឹងព្រះសង្ឃមិនអាចអង្គុយស្ងៀមបានទេ ក្នុងនាមជាព្រះសង្ឃ ព្រោះព្រះសង្ឃរាល់ថ្ងៃរស់ដោយសារពុទ្ធបរិស័ទ បានបាយដោយសារពុទ្ធបរិស័ទ នៅពេលណាដែលពុទ្ធបរិស័ទជួបទុក្ខរងគ្រោះ សួរថាព្រះសង្ឃអាចសិងស្រណុក ដេកលក់គងអន្ទាក់ខ្លា​​កើតអត់ គឺអត់បានទេយើងត្រូវចូលរួមឈឺឆ្អាលទាំងអស់ ហើយបញ្ហាទាំងអស់នេះដែលគាត់យកសាច់ស្រស់ ឈាមស្រស់យកមកបូជាមិនមែនដើម្បីតែខ្លួនគាត់ មិនមែនដើម្បីតែកូនចៅគាត់ មិនមែនដើម្បីតែគ្រួសារគាត់ទេក៏ប៉ុន្ដែគាត់ធ្វើនេះដើម្បីជាតិមាតុភូមិដើម្បីប្រជាជនទាំងមូល»។

ព្រះអង្គ​ពិត​ជា​មាន​ការឈឺ​ចាប់​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​ធនធាន​មនុស្ស និង​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​គ្រប់​រូប​ក្លាហាន​ក្នុង​ការ​និយាយ​ការពិត​»​។​

​កញ្ញា ឡុង សុខលីន និស្សិតផ្នែកនីតិសាស្រ្ត ឆ្នាំទី៤ បាន​គូរ​ឆ្នូត​លើ​មាត់​បង្ហាញ​ពី​ការបំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ លើកឡើងថា សកម្មជន​ចលនា​មាតា​ធម្មជាតិ សកម្មជន​ចលនា​ដីធ្លី​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការតស៊ូ​មតិ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ ​និង​តុលាការចោទប្រកាន់ថាក្បត់ជាតិ បង្កភាព​អសន្តិសុខ និង​ញុះញង់​ទៅវិញ។

កញ្ញានិយាយថា៖ «​ការកាត់ក្តីគឺ​អយុត្តិធម៌​ធ្ងន់ធ្ងរ​ណាស់​ទៅ​ដល់​សកម្មជន​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​​​គាត់​ការពារបរិស្ថានបែរជាត្រូវបានចោទប្រកាន់ជារឿងរួមគំនិតក្បត់ ការប្រមាថ​អង្គ​ព្រះមហា​ក្សត្រ​​​ជាដើម ដែល​មិនមែន​ជា​ការពិត​រាល់​ភស្តុតាង​ដែល​លើក​បង្ហាញ​នៅ​ក្នុង​សវនការ​ដែល​មិនមាន​ស្ថានទម្ងន់​ទោសអ្វីដែលត្រូវចោទប្រកាន់អ្នកទោសទាំងនោះ»។​

កញ្ញា​ស្នើ​ឱ្យ​​​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​បើក​លំហសេរីភាព​សម្រាប់​ពលរដ្ឋឡើង​វិញ។​

កញ្ញាបញ្ជាក់​ថា៖ «សូមស្នើទៅដល់តុលាការ អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ជាដើម ឱ្យ​បើក​លំហ​នូវ​សិទ្ធិ​សេរីភាព​​របស់​ប្រជាពលរដ្ឋដែលនិយាយពីបញ្ហាបរិស្ថាន បញ្ហាសិទ្ធិមនុស្ស បញ្ហាក្នុងសង្គម និង​រឿង​នយោបាយ ដែលសុទ្ធតែជាសិទ្ធិរបស់មនុស្សគ្រប់គ្នាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះ​សូម​បើក​លំហ​សិទ្ធិ​ទាំងអស់​នេះ​ឱ្យ​ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ឱ្យដូច​អ្វី​ដែល​ចែង​មាន​ឈ្មោះថា​ជា​លទ្ធិប្រជាធិបតេយ្យ»។

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​​លើកឡើងថា ករណីឃាតកម្ម​លើ​បុគ្គលសកម្ម និង​ល្បីជាច្រើន ដូចជា​​​លោក ជា វិជ្ជា ​លោក ឈុត វុទ្ធី លោក កែម ឡី ព្រមទាំង​អ្នក​សិល្បករ​ផ្សេងៗ​មក​ដល់ពេលនេះ មិនទាន់​ឃើញ​មានការ​ចាប់ខ្លួន​​ឃាតករ​ពិត​ និង​អ្នក​ពាក់ព័ន្ធយក​ មក​ផ្តន្ទាទោស​នៅ​ឡើយ​​។

លោកបន្តទៀតថា៖ «ចំពោះសេរីភាពបើយើងចាប់គិតឆ្នាំ២០១៧ ក្រោយពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​​ គឺមានការធ្លាក់ចុះ​យ៉ាង​គំហុក​មក​ដល់​ពេល​នេះ ហើយ​ការចាប់​សកម្មជន​នយោបាយ ក៏ដូចជា​សកម្មជន​​សង្គម​មេ​សហជីព​នៅ​តែ​បន្ត ជាពិសេស​ថ្មីៗ​នេះដែល​ចាប់​ក្រុម​យុវជន​បរិស្ថាន​ជារឿង​មួយ​ភ្ញាក់ផ្អើល ហើយ​ឃើញ​ថា​អន្តរជាតិ​មានការប្រតិកម្មខ្លាំង»។

លោក​ អំ សំ​អាត​​ ជានាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូរទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​​លើក​ឡើង​ថា ការរំឮកវិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី ដើម្បីនឹករឮក និងឧទ្ទិស​កុសលជូ​ន​លោក ដើម្បី​ជា​ព្រលឹង​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ជា​និមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។ លោក​ថា កម្មវិធីនេះ​ ក៏​ជាការ​សំណូមពរ​​ដល់អាជ្ញាធរ និង​តុលាការឱ្យ​ផ្តល់យុត្តិធម៌ពេញលេញសម្រាប់លោកបណ្ឌិត កែម ឡី ជាពិសេស គឺជំរុញឱ្យ​មានការស៊ើបអង្កេតទៅលើសំណុំរឿងរបស់លោក​។​

លោក​ អំ សំ​អាត​ ​បានបន្តថា​៖​ «រឿងលោក​បណ្ឌិត​ កែម​ ឡី​ ដែលយើងប្រារព្ធខួប​ ៨ឆ្នាំ​នៃ​ការ​​បាញ់​សម្លាប់​គាត់ ​ទី១​គឺជា​ការ​រំ​ឮក​វិញ្ញាណក្ខន្ធសំរាប់គាត់​ដើម្បី​ឧទ្ទិសឱ្យគាត់​បាន​ទៅ​កាន់​សុគតិ​ភព​ ទី២​គឺ​យើង​នៅតែ​ចង​ចាំ​នូវ​វីរភាព​ជាស្នាដៃរបស់​គាត់ ​[…] ជានិមិត្តរូបនៃ​សេរី​ភាពក្នុង​ការ​បញ្ចេញមតិ​របស់​លោក​បណ្ឌិត​ កែម ឡី​ ទី៣​ទាមទារ​ឱ្យ​អាជ្ញាធរ​ក៏ដូច​ជា​តុលាការ​ផ្ដល់​យុតិ្តធម៌ពេញ​លេញ​សំរាប់លោក​បណ្ឌិត​ កែម ឡី​»។​

លោកបណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​អំពី​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្មី​ឈ្មោះ​មួយរូប។ លោក​ត្រូវ​បាន​ឃាតករបាញ់​សម្លាប់​​កាល​ពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦។ អាជ្ញាធរ​បាន​ចាប់ខ្លួន និងការទោស​​ខ្មាន់​កាំភ្លើង​ម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​អះអាងថា ខ្លួន​សម្លាប់លោក កែម ឡី ដោយសារ​លោក កែម ឡី ជំពាក់លុយ​៣០០០​ដុល្លារ។

ក្រោយ​ការកាត់ទោស អឿង អាង ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ ថា ​អឿត អាង​ មិនមែន​ជា​ឃាតករពិត។ ពួកគេ​តែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​កម្ពុជាបើកការស៊ើបអង្កេតឡើង​វិញ​ដើម្បី​ស្វែង​រក​យុត្តិធម៌​​ជូន​លោកបណ្ឌិត កែម ឡី។​

លោក ប៉ែន បូណា អ្នកនាំពាក្យ​​​រដ្ឋាភិបាល​បដិសេធមិនធ្វើ​អត្ថាធិប្បាយ ដោយ​​ប្រាប់ឱ្យ​ទៅសួរ​ក្រសួង​យុត្តិធម៌។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិន​ឆ្លើយតប​នឹង​សំណួរ​របស់ Newsroom Cambodia តាម​រយៈបណ្តាញ​សង្គម​តេឡេក្រាម។​

ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អស់រយៈពេល៨ឆ្នាំហើយដែល​ក្រុម​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​​​សង្គម នយោបាយ បាន​ចាត់​ទុក​ថា មិនទាន់​មាន​ពន្លឺយុត្តិធម៌៕

Vox Pop៖ ទស្សនៈពលរដ្ឋលើការប្រើប្រាស់ Cool App ដែលកម្ពុជាទើបបង្កើតលើកដំបូង
មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​ជជែក​គ្នា​ច្រើន​ពី​សាធារណជន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ និងមជ្ឈដ្ឋាន​នានាអំពី Cool App  ក្រោយ​ពេល​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស នៅ​លើ​ទំព័រ​ហ្វេសប៊ុក និងតេឡេក្រាមផ្ទាល់​ខ្លួនពីវត្តមាននៃ App មួយនេះ។ Cool App នេះ គឺជាកម្មវិធីបណ្តាញ​ទំនាក់​ទំនង​សង្គម​ឆាត (Chat) ដំបូង​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ដូច​ទៅ​នឹង Telegram និង​What App។ នេះបើតាមការអះអាងរបស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤កន្លងទៅ។

Newsroom Cambodia បាន​​សម្ភាសប្រជាពលរដ្ឋចំនួន​៧នាក់ ​​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ជុំវិញការ​យល់​ឃើញ​ចំពោះ​ការ​ប្រើប្រាស់ Cool App ថ្មីនេះ។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមីវិទ្យា នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) ថ្លែងថាខ្លួនមានមោទនភាពចំពោះ Cool App នេះ។ លោកថា កម្មវិធីនេះមានសារៈសំខាន់​​ ​ហើយប្រជាជន​កម្ពុជាអាចប្រើប្រាស់ដោយទុកចិត្តបាន ដោយសារ​​កម្ម​វិធី​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​របស់​កម្ពុជា​ផ្ទាល់។

លោក សុថេព្វ​និយាយ​ថា៖ «សម្រាប់ Cool App ហ្នឹង​ខ្ញុំ​គិត​ថា​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​ខ្មែរដោយសារ​តែ App ហ្នឹង​ជា App របស់​ខ្មែរ​យើង។ ហើយ​មួយ​ទៀត​ខ្ញុំ​គិត​ថា App ហ្នឹង​វា​ផ្តល់​ផល ប្រយោជន៍​ច្រើន​សម្រាប់​យើង ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​យើង​គួរ​តែ​ជួយ​គាំ​ទ្រ​អ្វីៗ​ដែល​ខ្មែរ​យើង​អ្នកបង្កើត ទើប​វា​មាន​ភាព​រីក​ចម្រើន ហើយ​App ហ្នឹង​ដូច​តាម​ខ្ញុំ​ឮ​គេ​និយាយ​ថា App ហ្នឹង​ប្រើ​មាន​សុវត្ថិភាព​ខ្ពស់»។

លោក ប្រាក់ សុថេព្វ មាន​អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​បាត់តំបង ជា​និស្សិត​ឆ្នាំ​ទី​៣ ដេប៉ាតេម៉ង់​គីមី នៅសាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ ដាញ់ បូរ៉ាត់)

ចំណែក​កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច (RULE) បាន​រៀប​រាប់​ដោយ​ទឹក​មុខ​រីករាយ​ និងបង្ហាញ​ការ​គាំទ្រ​ចំពោះ Cool App នេះ។ ​កញ្ញាបានប្រើប្រាស់ App នេះរួចហើយ និងបានដឹងថាពី​ភាព​សាមញ្ញ ភាពងាយ​ស្រួល និងភាព​ជឿ​ជាក់ដែលApp នេះដល់​អ្នក​ប្រើប្រាស់​បាន។ កញ្ញា ចង់ឃើញមាន​ការ​គាំទ្រ Cool App នេះកាន់តែច្រើនបន្ថែមទៀត។

កញ្ញាឆាដា​លើកឡើង​ថា៖ «[…] សម្រាប់​ខ្ញុំ Cool App នេះ វាៗ ងាយ​ស្រួល​ប្រើប្រាស់ ហើយ​ទាក់ទងនឹង Security (សុវត្ថិភាព) ក៏​វា​អាច​ធានា​ពី​ឯកជនភាព​របស់​យើង​បាន​ល្អ​ដែរ ហើយ​ទំនាក់ទំនង​ក៏​វាដើរ​លឿន រហ័ស ការ​ផ្ញើ​រូបភាព​នេះ​ក៏​ច្បាស់​អត់​មាន​កាត់​ទំហំ​មេ​(Megabyte ឬ MB)ធំ​ទេ»។

កញ្ញា​បន្ថែម​ថា៖ «ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន ហើយ​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​កូន​ខ្មែរ​គាត់​អាចបង្កើត​នូវ App(អេប) មួយ […] សូម្បីតែ​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ ក៏​គាត់​ជួយ​ជ្រោម​ជ្រែង​លើកទឹក​ចិត្ត។ ហើយ App មួយ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ចូល​រួម​គាំ​ទ្រ​សមិទ្ធផលរបស់​ខ្មែរ ហើយ App នេះគឺ​មិន​មាន​ការ​ធ្វើ​ឱ្យ​លេច​ធ្លាយ​នូវ​ឯកជន​ភាព​របស់​យើង​ទេ»។

កញ្ញា រួម ឆាដា មាន​អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យសាស្រ្ត​សេដ្ឋកិច្ច (RULE)។ (រូបភាព៖ ហេង ស៊ីម៉ី)

លោក​វី មាន​អាយុ​៣៤​ឆ្នាំ បម្រើការជា​មន្រ្តី​រាជការក្នុង​ក្រសួង​មួយ​នៃ​ស្ថាប័ន​រដ្ឋ​ អស់​រយៈពេល​ជិត​១១ឆ្នាំ​មក​ហើយ​។ បន្ទាប់​ពី​លោក​បាន ដោនឡូត Cool App និង​ដំឡើងដើម្បី​ប្រើប្រាស់​រួចហើយ លោកយល់​ឃើញ​ថា ​Cool App មានដំណើរ​ការ​ល្អ បើ​ធៀប​ទៅ​នឹង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​លោក​ធ្លាប់​បាន​ដំឡើងនៅ​ក្នុង​ទូរស័ព្ទ​អាយហ្វូន (iPhone) របស់​លោក។

លោក​អះអាង​ថា៖ «ទី១​ការ​Download (ដោនឡូត) និង​Install (ដំឡើង) គឺ​អត់​មាន​ការ​លំបាក​ទេ មានការ​ងាយ​ស្រួល​បើ​ធៀប​ជា​មួយ​នឹង Program (កម្មវិធី) [Applications] របស់​អាយហ្វូន (iPhone) ផ្សេង​ដែល​ទើប​បង្កើត​ដំបូង​ហ្នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​។ ហើយ​ទី​២ នៅ​ពេល​ដែល​យើង Set Up (ដំឡើង) Register Account (ចុះ​ឈ្មោះ​គណនី) អី​ហ្នឹង​ក៏​អត់​មាន​ការ​លំបាក​ដែរ ព្រោះ​វា​មានភាពងាយ​ស្រួល​គ្រាន់តែ​យើង​ផ្ញើ​លេខ​ទៅ​តាម Instruct (ណែនាំ) គេ​ទៅ​គេ​ផ្ញើ​លេខ​កូដ​មក​លឿនៗ  យើង​អាច Register ប្រើ​បាន​តែ​ម្តង»។

ប៉ុន្តែ​លោក​វីបាន​សង្កត់​ធ្ងន់​ថា Cool App មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​គ្រប់​ជ្រុងជ្រោយនោះទេ ព្រោះ​វា​មិន​ទាន់​ឆ្លើយ​តប​គ្រប់​លក្ខខណ្ឌ​ដែល​លោក​ចង់​បាន​នៅ​ឡើយ។

លោក​បន្ថែម​ថា៖ «[…] តែ​ការ​ប្រើ​សង្កេត​ឃើញ​ថា​មិន​ទាន់​លឿន​ដូច​តេឡេក្រាម (Telegram) ទេ វារៀង Slow (យឺតយ៉ាវ) អ៊ីនធឺរណេត (Internet) អីហ្នឹង​បាទ រៀង Slow ហើយ​ផល​វិបាក​មួយ​ទៀត ត្រង់​ថា​តេឡេក្រាម​ទូរស័ព្ទ​មួយ​អាច Add (បន្ថែម) Account (គណនី) បាន​ច្រើន​តែ Cool App អត់ទាន់​បាន​ទេ អ៊ីចឹង​បើ​ចង់​បាន​២ Account ៣ Account ទាល់តែ​យើង​មាន​ទូរស័ព្ទ​២ឬ៣ដែរ។ បាទ​ក៏ប៉ុន្តែ​បើ​យើង​ប្រើ​នៅ​លើ​កុំព្យូទ័រ យើង​អាច​ដោនឡូត​ប្រើ​នៅ​លើ​កុំព្យូទ័រ​បាន ក៏​មាន​ភាព​ងាយ​ស្រួលដែរ»។

លោក​ថា៖«[…] អានេះ​ខ្ញុំ​គិត​ថា ការ​យល់​ឃើញ​របស់​ពលរដ្ឋ​យើង​ជា​ទូទៅ ការ​យល់​ឃើញ​រួម ទី១សុវត្ថិភាព (Security) ហ្នឹង​ក៏​មិនទាន់​មាន​ការ​ជឿជាក់​១០០​ភាគរយ​ដែរ យើង​ក៏​រៀង​នៅ​មាន​មន្ទិលដែរ​ ទាក់ទង​នឹង​សុវត្ថិភាព Data (ទិន្នន័យ) ឯកជនភាព​របស់​យើង យើង​ខ្លាច​បែក​ធ្លាយ​អីចឹង[…]»។

ចំណែក​ កញ្ញា កេត ម្លិសមុនីពេជ្រ មាន​អាយុ​១៨ឆ្នាំ មក​ពី​ខេត្ត​កណ្តាល ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មាន​វិទ្យា (IT) នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យល់ថា Cool App នេះ ​មិន​ទាន់​មាន​លក្ខណៈ​រលូន​នៅ​ឡើយ​ទេ ប៉ុន្តែ​អាចទទួល​យក​បាន​ក្នុង​ការ​ប្រើប្រាស់។

កញ្ញា ​ម្លិសមុនីពេជ្រ​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា​វា​នៅ​មាន​កម្រិត​ដោយសារ​តែ​ការ​ចូល Log In ប្រើប្រាស់​ដំបូង​វា​មាន​បញ្ហា​ច្រើន វា​ដំណើរ​ការ​យឺត​ហើយ​វា​មាន​បញ្ហា​ខ្លះ​ទៅ​លើ Android Link (ការ​ភ្ជាប់ Android) ចឹង​ទៅ Cool App នៅ​មាន​កម្រិត។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចូល​ប្រើប្រាស់​ហើយ គឺ​វាអាច​យក​ជា​ការ​បាន​ដោយសារ​វា​ដំណើរ​ការ​អី​ធម្មតា​ស្រួល​ទេ គ្រាន់​ថា​វា​មាន​បញ្ហា​នៅ​ពេល Setting (ការកំណត់) ប្រើ​ដំបូង»។

ទោះយ៉ាងណា កញ្ញា ​ម្លិសមុនីពេជ្រ នៅ​តែ​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​បង្កើត Cool App នេះ​ដែលត្រូវបានបង្កើតឡើងដោយ​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា។

កញ្ញា​ពេជ្រ​បន្ថែម​ថា៖ «[…]តាម​បទពិសោធន៍​ខ្ញុំ​ប្រើប្រាស់ ​ខ្ញុំ​គិត​ថា Cool App ល្អ។ និយាយ​រួមទៅយើង​អាច​ប្រើប្រាស់​បាន​ទំនាក់ទំនង​គ្នា​ងាយ​ស្រួល ហើយ​វា​ជា​របស់​ខ្មែរ​យើង​សុទ្ធ​តែ​ម្តង»។

កញ្ញា កេត ម្លិសមុនីពេជ្រ មានអាយុ១៨ឆ្នាំ មកពីខេត្តកណ្តាល ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

ព្រះសង្ឃ ម៉ៅ វណ្ណា មាន​ព្រះជន្ម​៣០​វស្សា មក​ពី​ខេត្ត​ស្ទឹងត្រែង ខណៈ​បច្ចុប្បន្ន ព្រះអង្គ​គង់​នៅ​វត្ត​ឧណ្ណាលោម​ក្នុង​រាជធានីភ្នំពេញ មាន​សង្ឃ​ដីកាថាការបង្កើត Cool App ដោយ​ក្រុម​អ្នក​បច្ចេកទេស​ព័ត៌មាន​វិទ្យា​កម្ពុជា​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​ព្រះអង្គ​ចង់​ឱ្យ​មានការពង្រឹងគុណភាព​បន្ថែម​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​បរទេស​បាន។  ព្រះអង្គ ​ស្នើ​ឱ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ចែករំលែកអំពី​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​ឱ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ព្រះអង្គ​ម៉ៅ វណ្ណា មាន​សង្ឃដីកាថា៖ ​«អាត្មា​យល់​ឃើញ​ថា​ការ​បង្កើត​ហ្នឹង ប្រសិន​បើ​ខាង​IT កូន​ខ្មែរបង្កើត​បាន App មួយ​ពិត​ជា​ល្អ​ប្រសើរ ប៉ុន្តែ​ចង់​ឱ្យ​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ឱ្យ​ទាន់សម័យ ណា​មួយ​សម័យ​ឥឡូវ​ជា​សម័យ​ឌីជីថល​ទាំង​ការ​រក​ស៊ី​ទាំង​ការ​អី​វា​ទូលំទូលាយ​ហា​ អា​ហ្នឹងយើង​ខ្វះ​មិន​បាន​ទេ​អា​ហ្នឹង យើង​ត្រូវ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ខាង​ប៉ែក​អ៊ឺរ៉ុប​ដែរ អឺរ៉ុប​វា​ខ្លាំងៗដោយសារ​ខាង​ហ្នឹង ការ​រក​ស៊ី​របស់​គេ​ក៏​ទូលំទូលាយ​»។

ព្រះអង្គ​វណ្ណា​បន្ថែម​ថា៖«មាន​បំណង​ថា​ចង់​ឱ្យ​បងប្អូន​ខ្មែរ Shareឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​បាន​ច្រើន​ដោយសារ​តែ​យើង Cool App ហ្នឹង​យើង​ប្រើ​ជា​ផ្លូវ​ការ […] ឱ្យ​ដឹង​ពី​ស្នា​ដៃ​កូន​ខ្មែរយើង»។

ព្រះអង្គ ម៉ៅ វណ្ណា មានព្រះជន្ម៣០វស្សា មកពីខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្នព្រះអង្គគង់​នៅវត្តឧណ្ណាលោម​ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

និស្សិត​ស្រី​ម្នាក់​ទៀត មក​ពី​ខេត្ត​ព្រៃវែង កញ្ញា​ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ កញ្ញា​បាន​ដឹង​រួច​ហើយ​អំពី Cool App តាម​រយៈ
បណ្តាញ​សង្គម​ហ្វេសប៊ុក តែ​កញ្ញា​មិន​ទាន់​បាន​ដោនឡូត​យក​មក​ប្រើប្រាស់​នៅ​ឡើយ​ទេ។

ទោះ​មិន​ទាន់​បាន​ប្រើ Cool App នេះ​ក៏​ដោយ កញ្ញា​ម៉ារី​ ​​មាន​ការ​ភ្ញាក់​ផ្អើល និងមិន​​នឹក​ស្មាន​ថា​កម្ពុជា​មាន App អាច​ប្រើប្រាស់បាន​ដូច​បរទេស​ដែរ។

កញ្ញា​ម៉ារី​និយាយ​ថា៖ «ចំពោះ App ថ្មី​ហ្នឹង ខ្ញុំ​ចំណាប់​អារម្មណ៍​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា WOW! ខ្មែរយើង​អាច​បង្កើត​កម្មវិធី​ហ្នឹង​ដែល​ប្រើប្រាស់​ដូច​នឹង​កម្មវិធី​បរទេស​ដូចជា​តេឡេក្រាម ឬក៏​ឆាត​អីចឹង។ តែ​ខ្ញុំ​អត់​ដឹង​ថា​ប្រើ​ទៅ​វា​ងាយ​ស្រួល​ប៉ុណ្ណា​អត់​ទាន់​ដឹង​ទេ គ្រាន់​តែ​មុខ​ងារ​វា​ដូច​កម្មវិធី​អស់​ហ្នឹង​ដែរ ហើយ​ចំណាប់​អារម្មណ៍​បន្ទាប់ ខ្ញុំ​អាច​នឹង​សាកល្បង​វា​នៅ​ពេល​ណា​មួយ​ចឹង​ តែ​ឥឡូវ​អត់​ទាន់បាន​ទេ»។

ទន្ទឹមនឹង​ការ​ចង់​ដោនឡូត​ប្រើប្រាស់ Cool App នៅ​ពេល​ខាង​មុខ​នេះ កញ្ញា​ម៉ារី ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ និង​អារម្មណ៍​ស្ទាក់ស្ទើរ ចំពោះ​បញ្ហា​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់់​ខ្លួន​អាច​បែក​ធ្លាយ​ផង​ដែរ។

កញ្ញា​ ពក ម៉ារី មាន​អាយុ ២១ឆ្នាំ សិក្សា​ផ្នែក​គណិតវិទ្យា​ស្ថិតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ (រូបភាព៖ រិន សុធារ័ត្ន)

ចំណែក​លោក សំ សឿន មាន​អាយុ​៣០​ឆ្នាំ កំពុង​រស់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់១​នៃ​រាជធានី​ភ្នំពេញ និង​ជា​អ្នក​បម្រើ​ការងារ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ(PSE)។ លោក​បាន​ដឹង និង​គំាទ្រ Cool App នេះ ព្រោះ​ជា​ស្នាដៃ​របស់​កម្ពុជា​ផ្ទាល់ ប៉ុន្តែ​លោក​ក៏​ចង់​ឱ្យ​ក្រុម​អ្នកផលិត​ខិតខំ​​កែ​លម្អ​​កម្មវិធីនេះ​​ឱ្យ​កាន់តែ​ប្រសើរ​​ផង​ដែរ។

លោក សំ សឿន ​លើក​ឡើង​ថា៖ «[…]​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ព្រោះថា​App នេះ​ជា App របស់​ស្នាដៃ​កូន​ខ្មែរ ហើយ​វា​ក៏​ជា​ឯកជន​ភាព​មួយ​ដើម្បី​យើង​ប្រើ​នៅ​ក្នុង[ចំណោម]ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ក្នុង​ប្រទេស​ដើម្បី​មាន​សុវត្ថិភាព ហើយ​ក៏​ដូច​ជា​ធ្វើ​នូវ​អាជីវកម្ម​អី​ផ្សេងៗ​ក្នុងនេះ​បាន​វា​ទូលំទូលាយ។ ហើយ​មួយ​ទៀត​ខ្ញុំ​ក៏​ចង់​សំណូម​ពរ​ឱ្យ​ខាង​App ឱ្យ​មាន​ការ​លក្ខណៈ Update ឱ្យ​វា​មាន​កាន់តែ​ទូលំ ទូលាយ ហើយ​ឱ្យ​កាន់​វា​ល្អ​ដើម្បី​ប្រជាពលរដ្ឋ​យើង​ប្រើ​ទៅ​កាន់​តែ​មាន​ភាពងាយ​ស្រួល​ ប្រៀបធៀប​ទៅ​ដូច​ហ្វេសប៊ុក​ដែរ​»។

លោក សំ សឿន បាន​ចែក​រំលែក​ពី​បទពិសោធ​ន៍ ក្រោយលោក​បាន​ប្រើប្រាស់ Cool App នេះ​ ក្នុងនោះលោកលើកឡើងទាំងចំណុចល្អ និងភាពខ្វះខាតដែល​ត្រូវ​ការកែ​លម្អ​។​

លោក​ សំ សឿន​ថា៖«ចំពោះ​ផល​វិជ្ជមាន​គឺ​លក្ខណៈ​ថា​ជា​ភាពងាយ​ស្រួល​មួយ​ដូច​បណ្តាញ​សង្គម​មួយដែល​យើង​អាច​ចូល​លេង​បាន​ដូចជា​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​វា​អត់​សូវ​ជា​ទូលំទូលាយ​ច្រើន​ទេ​ដោយសារអី​ប្រជាពលរដ្ឋ​យើង​អត់​ទាន់​ងាក​មក​ប្រើ​ច្រើន។ ហើយ​គុណ​វិបត្តិ​នោះ​វា​អត់​សូវ​ទូលំ​ទូលាយ​​ដូចហ្វេសប៊ុក​បាទ​​សម្រាប់​Media ក៏​ដូចជា​ប្រព័ន្ធ​វីដេអូ​ដូច​ជា​ផុស(Post)ទៅ​វា​អត់​ទាន់​Smooth​ទេបាទ ​វានៅ​Error​ម្តងម្កាល​អ៊ីចឹង​ហា៎។ ហើយ​មួយ​ទៀត​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ប្រើ​ច្រើន​ទៅ ហើយ​ខាង​អ្នកដែល​បង្កើត​ហ្នឹង​ឱ្យ​មាន​ការ​កែ​លម្អ​ឱ្យ​ដូច​ហ្វេសប៊ុក​ទៅ គឺ​ប្រសិន​បើ​ល្អ​ប្រជាពលរដ្ឋ​យើង​ចូល​លេងច្រើន​ដែរ»។

ចំណែកលោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុង​រាជធានី​ភ្នំពេញ បានកោតសរសើរដោយមិន​ស្ទាក់ស្ទើរពី Cool App ដែលជាស្នាដៃរបស់កម្ពុជានេះ​ ។

លោកជួន សំណាងអះអាងថា៖«ខ្ញុំគិតថាល្អ បាទល្អៗខ្លាំងដែលប្រទេស​កម្ពុជាយើងដែល​មានដែល​បានបង្កើតនូវ Cool App ដំបូងរបស់ប្រទេសកម្ពុជារបស់យើង។ Cool App នេះ​ ការប្រើប្រាស់​ងាយស្រួល​ក្នុងការ​ទំនាក់ទំនងនិយាយបាទ»។

លោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ រិន សុធារ័ត្ន)

គួរ​បញ្ជាក់​ថា​កម្មវិធី Cool App ដែល​មាន​មុខងារជា​ច្រើន​ដូច​ជា Chat និង Call  បូករួមទាំង Video Call ផង​នោះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ស្នាដៃ ក្រុម​អ្នក​ជំនួញ​បច្ចេកទេស​របស់​កម្ពុជាជា​ច្រើន​នាក់ ដែល​ជាអ្នក​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន(IT)។ ខណៈ​កម្មវិធី​នេះ​បាន​ចំណាយ​ពេល​ជាង​៣​ឆ្នាំ​ដើម្បី​បង្កើត​ឱ្យ​ចេញ​ជា​រូបរាងឡើង គិតតាំង​ពី​ឆ្នាំ​២០២១មកម្ល៉េះ ​ និង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ App Store និង Play Store នៅឆ្នាំ២០២៤នេះ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក និងតេឡេក្រាម​របស់ លោក ហ៊ុន សែន៕