រ៉ន វឌ្ឍនា (Rorn Vattana) – Newsroom Cambodia

បទយកការណ៍៖ ជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ភាសារបស់ខ្លួន
ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៖ ជនជាតិដើមភាគតិចកួយ ជាជនជាតិដើមមួយក្នុងចំណោមជនជាតិដើមភាគតិចផ្សេងទៀតដែលមានចំនួនប្រជាជនច្រើនជាងគេនៅកម្ពុជា ដែលជនជាតិទាំងនោះភាគច្រើនរស់នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ រតនៈគិរី មណ្ឌលគិរី និងស្ទឹងត្រែងជាដើម។

ទោះបីជាមានប្រជាជនរស់នៅច្រើនយ៉ាងណាក៏ដោយ ភាសាកួយនៅតែជាក្តីព្រួយបារម្ភសម្រាប់ជនជាតិដើមភាគតិចកួយផ្ទាល់ ដោយយុវជនមួយចំនួនបានធ្វើការចំណាកស្រុក ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិផ្សេង និងមិនបានបង្រៀនកូនរបស់ខ្លួនឱ្យនិយាយភាសាកួយ រួមផ្សំជាមួយភាសាកួយមិនមានអ្នកខ្វាយខ្វល់នៅក្នុងការចងក្រងជាឯកសារ ឬសៀវភៅសម្រាប់យុវជនជនជាតិដើមភាគតិចជំនាន់ក្រោយបានសិក្សារៀនសូត្រទៀតនោះ ធ្វើឱ្យភាសាកួយឈានទៅរកការបាត់បង់បន្តិចម្តងៗ។

កំពុងអង្គុយលើគ្រែឈើក្រោមផ្ទះ អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ និងជាចាស់ទុំដែលរស់នៅក្នុងសហគមន៍ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនប្រាប់ Newsroom Cambodia ថាកាលណាមានចំណាកស្រុកច្រើន អ្នកស្រីបារម្ភពីការបាត់បង់ភាសាកួយ ដោយការសប្បាយនឹងភាសាដទៃ ការរស់នៅកន្លែងផ្សេង ដែលធ្វើឱ្យជនជាតិកួយនោះភ្លេចភាសាខ្លួន។

អ្នកស្រីថាបើបាត់បង់ភាសាកួយនេះ ហាក់បីដូចជាបាត់បង់ពូជអម្បូរជនជាតិដើមភាគតិចកួយដូច្នេះដែរ។ អ្នកស្រីបានលើកឡើងជាភាសាកួយថា៖« បើហៃប៉ិតភាសាហៃ ហៃណឹងប៉ិតពូជម្បូរហៃ ជនជាតិហៃម៉ឹកើតណឹងលោកនីទ័នអឺ បើហៃម៉ឹបឺនជ្មុង ម៉ឹបឺនរាក់សាដក ណាវប៉ឹតកឹហាក់បីដូចកឹម៉ឹកើតកួយឡឹងប្រទេសហៃ»។

អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ និងជាចាស់ទុំដែលរស់នៅក្នុងសហគមន៍ប្រមេរ រូបភាពថតកាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ កញ្ញា រ៉ន វឌ្ឍនា

អ្នកស្រីបានបកពីភាសាកួយមកជាខ្មែរថា៖ « បើយើងបាត់បង់ភាសាហាក់បីដូចជាយើងបាត់បង់ពូជអំបូរ វប្បធម៍ ប្រពៃណីយើង ហើយយើងនឹងបាត់ពីទឹកដីនៃកម្ពុជាអត់មាននូវពូជអំបូរជនជាតិអីទៀតទេ បើយើងអត់បង្ហាញនៅភាសារបស់យើង អត្តសញ្ញាណរបស់យើងអីចឹង»។

ជនជាតិដើមភាគតិចកួយ មានភាសានិយាយ ប៉ុន្តែមិនមានជាតួអក្សរសរសេរនោះទេ ហើយបច្ចុប្បន្ន កំពុងទទួលរងនូវការគំរាមកំហែងពីទំនើបភាវូនីយកម្ម និងការហូរចូលនៃវប្បធម៌ ប្រពៃណី ភាសា ពីខាងក្រៅចូលមកក្នុងសហគមន៍ ដែលធ្វើឱ្យអត្រាអ្នកចេះ និងនិយាយភាសាកួយកាន់តែថយចុះ។

ទន្ទឹមនឹងនេះ អ្នកស្រី ទេព ទឹម ខ្លាចបាត់បង់ភាសាកួយ ដោយកន្លងមកមិនមាននរណាចងក្រងភាសានេះជាឯកសារ ឬសៀវភៅនោះទេ។

អ្នកស្រីមានប្រសាសន៍ថា៖ «យើងព្រួយបារម្ភ ដល់ពេលអស់ពីយើងចាស់ៗទៅ ក្រែងល៎ក្មេងវាសម័យទំនើបចូលមកច្រើន វានឹងបាត់បង់ភាសា ទាំងភាសាទាំងពីរបៀបរបបរស់នៅនៃការប្រើប្រាស់ធនធានធម្មជាតិអីនឹងបាត់បង់ពីព្រោះយើងមិនបានចងក្រង»។

កំពុងអង្គុយក្រងស្បូវក្រោមផ្ទះ អ្នកស្រី ខុម រានី ជាកសិករ ប្រកបមុខរបរធ្វើស្រែចំការ មានអាយុ៣៥ឆ្នាំ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លើកឡើងថាបើបាត់បង់ភាសាហើយ ជំនឿ ប្រពៃណីទំនៀមទម្លាប់នឹងបាត់ទៅជាមួយផងដែរ។

អ្នកស្រី ខុម រានី ជាកសិករ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ កញ្ញា ពូ សូរាជីនី

អ្នកស្រីនិយាយថា៖ « មិនមែនតែបាត់ភាសាទេ កាលណាតែបាត់ភាសាហើយបាត់ប្រពៃណី បាត់ជំនឿ កាលណាតែយើងបោះបង់ចោលអាជំនឿដែលយើងធ្លាប់ជឿហើយក៏វាមានរោគ៌ាឈឺច្រើន ឃើញថាធ្លាប់ពីដើមខ្ញុំនៅតូចៗ អស់ម៉ែអស់ឪគាត់ធ្លាប់ ចាស់ៗនៅភូមិគាត់បណ្តេញងារណ៎ា បណ្តេញព្រាយដើរតាមភូមិ ដេញវាយមាន់វាយទាបញ្ជូនទៅគោកខ្មោច មិនដែលឈឺគ្រុនទេ ប៉ុន្តែរាល់ថ្ងៃបាត់អាជំនឿនោះបាត់ […] អញ្ចឹងហើយបានខ្ញុំជឿ បើយើងលុបចោលម្តងបន្តិចៗទៅហើយទៅមុខអស់!»

ជាជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានសក់ខ្លីប្រះស្មា អង្គុយលើកៅអីដែលធ្វើអំពីឈើ អ្នកស្រី ស៊ិង សាំ អាយុ ៦៧ឆ្នាំ បានប្រាប់ Newsroom Cambodia ថាអ្នកស្រីមានការព្រួយបារម្ភខ្លាចបាត់បង់ភាសាកួយទៅថ្ងៃខាងមុខ ព្រោះកាលណាបាត់បង់ភាសាដូចបាត់បង់ជីវិត និងអត្តសញ្ញាណ។

អ្នកស្រីនិយាយថា៖ « ភាគច្រើនគឺនៅទេ ប៉ុន្តែយូរៗទៅ ពីរបីតំណទៅក៏គេបាត់បង់ ច្រើននិយាយខ្មែរនិយាយអី […] ទៅមុខឆ្ងាយទៀតមើលមិនឃើញទេ បើបាត់បង់ភាសាដូចបាត់បង់ជីវិត អឺដូចបាត់បង់អត្តសញ្ញាណចឹងឯង»។
កន្លងមកអ្នកស្រីតែងតែណែនាំកូនចៅ ព្រមទាំងបងប្អូនដែលរស់នៅសហគមន៍ឱ្យថែរក្សាភាសា ប្រពៃណីកុំឱ្យបាត់បង់។

អ្នកស្រី ស៊ិង សាំ អាយុ ៦៧ឆ្នាំ ជាជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រូបភាពថតកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ រ៉ន វឌ្ឍនា

អ្នកស្រីមានប្រសាសន៍ថា៖ « ខ្ញុំបានផ្សព្វផ្សាយដល់បងប្អូនចាស់ទុំ និងកូនៗ ចៅៗយុវជន ពេលយើងប្រជុំអីក៏តែងតែណែនាំ […] ភាសាគឺយើងកុំបោះបង់ យើងកុំចោល យើងត្រូវតែអនុវត្តប្រកាន់ភ្ជាប់ប្រពៃណីទំនៀមទម្លាប់របស់យើងកុំឱ្យបាត់បង់ទៅណា »។

មានតំណែងជាប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិជាំពេន ស្ថិតនៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ និងជាជនជាតិដើមភាគតិចកួយ លោក នឿន ឡោះ កំពុងអង្គុយលើកៅអីជ័រនៅក្នុងរោងសហគមន៍ មានប្រសាសន៍ថាបច្ចុប្បន្ននេះ ជនជាតិកួយចេះភាសាខ្មែរពាក់កណ្តាល និងសល់តែពាក់កណ្តាលទេដែលចេះភាសាកួយ។

លោកនិយាយថា៖ «ទាំងក្មេង ទាំងចាស់រួមទាំងខ្ញុំដែរ កាលពី១០ ទៅ២០ឆ្នាំមុន គឺកួយទាំងអស់ក្មេងៗអាយុតូចៗសុទ្ធតែកួយសឹងថាអត់ចេះភាសាខ្មែរ ប៉ុន្តែបច្ចុប្បន្ននេះ បើខ្ញុំប៉ាន់ប្រមាណមើលវាហាសិបភាគរយម្នាក់ហើយ រឿងខ្មែរ និងកួយណា៎ ភាសាហ្នឹងណា៎ ភាគច្រើនកួយយើងចេះ ខ្មែរពាក់កណ្តាលដែរ ចង់បាត់បង់ពាក់កណ្តាលហើយសល់ពាក់កណ្តាល»។

លោកខ្លាចផុតពីជំនាន់ខ្លួនទៅ ប្រសិនបើមិនមានគ្រូបង្រៀនភាសាកួយទេ អាចនឹងបាត់បង់។
លោកបន្ថែមថា៖ «ខ្លាចតែក្រោយៗទៀត ផុតពីជំនាន់ខ្ញុំ ខ្លាចតែក្មេងជំនាន់ក្រោយ ត្រឹមអាយុបច្ចុប្បន្ន ១ឆ្នាំ ២ឆ្នាំ ទៅមុខទៀត បើសិនថាអត់មានគ្រូបង្រៀនកួយ អត់មានការណែនាំពីរបៀបនិយាយកួយទេនឹងអាចបាត់បង់»។

លោក នឿន ឡោះ ថាភាសាកួយនេះជាលេខមួយ សម្រាប់សម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយ។
លោកមានប្រសាសន៍ថា៖ « ភាសាបាត់បង់ វាបាត់បង់ប្រពៃណីទំនៀមទម្លាប់អស់ហើយ បើនិយាយទៅភាសាហ្នឹង គឺជាលេខមួយ សម្រាប់សម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយមួយគឺត្រូវតែចេះនិយាយកួយគ្រប់គ្នាទើបស្គាល់ថាយើងជាកួយ បើយើងជាកួយហើយអត់ចេះនិយាយកួយ ស្មើនឹងយើងមិនមែនកួយទេ»។

ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសារបស់ខ្លួននោះទេ ដោយសារម្តាយឪពុកមិនសូវបាននិយាយកួយជាមួយកូន គួបផ្សំជាមួយកូនចូលទៅសាលា ត្រឡប់មកវិញនិយាយតែខ្មែរជាមួយឪពុកម្តាយទៀតនោះ។

ក្រៅពីភាសា គេអាចសម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយ តាមរយៈសម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ការសែនព្រេន អារក្សអ្នកតា ព្រៃកប់សព ការអាស្រ័យផលលើព្រៃឈើ ដូចជាការដងជ័រ រកអុស បេះបន្លែផ្លែឈើ និងបរបាញ់សត្វជាដើម។

នាយកប្រតិបត្តិអង្គការលើកស្ទួយវប្បធម៍កួយ លោក ហ៊ីង ប៊ុនណាត បានលើកឡើងថាកាលពីមិនទាន់មានលំហូរចូលពីប្រជាជនច្រើន ហើយប្រទេសមិនទាន់មានការអភិវឌ្ឍ ជនជាតិដើមភាគតិចកួយមានការនិយាយភាសាកួយច្រើន ប៉ុន្តែចាប់ពីឆ្នាំ២០០០ មក មានការហូរចូលនៃប្រជាជនចំណូលក្នុងស្រុកច្រើន ធ្វើឱ្យមានការផ្សាភ្ជាប់សាច់ឈាម ដែលបណ្តាលឱ្យការប្រើប្រាស់ភាសាខ្មែរកាន់តែទូលាយ ធ្វើឱ្យយុវជនក្មេងៗលែងចេះនិយាយភាសាកួយហើយបច្ចប្បន្នកម្រមានអ្នកចេះភាសាកួយណាស់។

លោកថាកន្លងមកមានការចងក្រងភាសាកួយដែរ ប៉ុន្តែមិនទាន់មានការទទួលយកយ៉ាងទូលំទូលាយនោះទេ ហើយលោកថាលោកក៏មានផែនការផងដែរនៅក្នុងការចងក្រងឯកសារភាសាកួយទុកនៅក្នុងសហគមន៍ និងដាក់គ្រូង្រៀនតាមសហគមន៍ដែរ ប៉ុន្តែមិនទាន់មានថវិកាជាជំនួយនៅឡើយ។

លោកបន្ថែមថា៖ « ខាងខ្ញុំក៏បានលើកផែនការដែរថានឹងមានគ្រូបង្រៀនភាសានៅតាមសហគមន៍បាទ […] ដោយយើងមានគោលដៅមួយថាចង់ឱ្យគាត់ចេះភាសាកួយហ្នឹង គឺដើម្បីឱ្យពេលដែលគាត់ចេះ គាត់នឹងក្រលេកទៅក្នុងការថែរក្សាការពារ អភិរក្សឬក៏លើកស្ទួយ លើកកម្ពស់ភាសា ឬក៏វប្បធម៌អត្តសញ្ញាណរបស់សហគមន៍ណាបាទ ដោយសារតែពាក្យកួយខ្លះគឺវាមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណ វប្បធម៌ និងសេដ្ឋកិច្ច របស់សហគមន៍បាទ អញ្ចឹងទេប្រសិនជាធនធានទាំងអស់ហ្នឹងបាត់ ហើយពាក្យកួយក៏បាត់ទៅតាមហ្នឹងដែរ»។

លោកថាជនជាតិដើមភាគតិចកួយបច្ចប្បន្នមិនសូវខ្វល់ពីភាសាទេ គឺគិតពីរឿងសេដ្ឋកិច្ចជាងហើយលោកថាបច្ចុប្បន្ននេះមានតែចាស់ៗទេ ដែលចេះនិយាយភាសាកួយ។

លោកមានប្រសាសន៍ថា៖ « បច្ចប្បន្ន គឺគាត់លែងខ្វល់ពីភាសាកួយហើយ គឺគាត់ប្រឹងពីរឿងជីវភាព សេដ្ឋកិច្ចដោយសារតែពួកគាត់ត្រូវការចំណាយខ្ពស់ »។

លោកបន្ថែមថា៖ « កាលណាសត្វក៏បាត់ ធនធានក៏បាត់ ភាសាកួយហ្នឹងក៏បាត់ មនុស្សដែលជាជនជាតិកួយក៏បាត់ដែរ ដោយសារតែបច្ចុប្បន្នមានតែចាស់ៗទេ ដែលគាត់ចេះភាសាកួយ ដែលអាចនិយាយភាសាកួយ ប៉ុន្តែគាត់លែងមានកម្លាំង លែងមានពេលវេលាវែងឆ្ងាយទៅមុខទៀត»។

ជុំវិញករណីនេះ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារបានលើកឡើងថា កន្លងមកភាសាកួយនេះក៏មានអ្នកចងក្រងជាឯកសារដែរ ហើយភាសាកួយនេះ មិនអភិរក្សអាចនឹងបាត់បង់ ប៉ុន្តែការដាក់បញ្ចូលម៉ោងសិក្សាភាសាកួយនៅក្នុងកាលវិភាគគឺលោកមិនហ៊ានសម្រេចឡើយ។

លោកមានប្រសាសន៍ថា៖ « ប្រសិនបើប្រជាពលរដ្ឋក្នុងភូមិហ្នឹងចង់បញ្ចូលសម្រាប់កម្មវិធីហ្នឹង អាហ្នឹងឱ្យគាត់ទាក់ទងទៅក្រសួង ឯមន្ទីរអត្តនោម័តអត់ហ៊ានទេ យើងអត់ហ៊ានទេ ពីព្រោះវាជាកម្មវិធីសិក្សាថ្នាក់ជាតិ […] ទោះបីថាវាជារឿងតំបន់ដោយឡែក តែក៏ត្រូវមានការយល់ព្រមពីក្រសួងបាទ បានយើងហ៊ាន»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី ទេព ទឹម មានការព្រួយបារម្ភពីការហូរចូលនៃប្រជាជនដែលចំណាកស្រុកច្រើនដែលធ្វើឱ្យបាត់បង់ភាសាកួយម្តងបន្តិចៗ។

អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា៖ « បើយើងអត់មានឯកសារ យើងអត់ព្យាយាមនិយាយ បង្ហាញនៅការពិតថាយើងជនជាតិ និយាយភាសាដូចជាញាំបាយគេថាអីចេះ ងូតទឹកគេថាចឹងទៅ យើងវានឹងបាត់ហើយ »។
បច្ចុប្បន្ននេះ មានជនជាតិដើមភាគតិចកួយមួយចំនួននៅតាមភូមិនីមួយៗ នៅនិយាយភាសាខ្លួនច្រើន ជាក់ស្ដែងដូចជាជនជាតិដើមភាគតិចកួយនៅស្រុកត្បែងមានជ័យ និងស្រុករវៀង ក្នុងខេត្តព្រះវិហារជាដើម ដែលនៅប្រើភាសាកួយសម្រាប់ការសន្ទនាជាមួយគ្នាក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕

លោកប៉ែន បូណា នឹងត្រូវឡើងតំណែងជាអ្នកនាំពាក្យថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា លោកប៉ែន បូណា នឹងត្រូវឡើងតំណែងជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកម្មវិធីបំពាក់មេដាយដល់អ្នកកាសែត។

ប៉ែន បូណា ជាអតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា នឹងក្លាយជានាំពាក្យរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន បានលើកថា៖​ «អនាគតនាយករដ្ឋមន្រ្តីព័ត៍មានដែរនឹងចូលកាន់តំណែងនៅពេលក្រោយជាបេក្ខជនខ្ញុំបានត្រៀមបម្រុងយូរហើយ ថ្ងៃនេះក៏មានវត្តមានអនាគតនាយករដ្ឋមន្រ្តីព័ត៍មាន»។

លោក ហ៊ុន សែនបានបន្ថែមថា៖ «ក្រុមនេះចេញដំណើរ គីជាក្រុមខ្លាំង»។

គួរបញ្ជាក់ផងដែរថាលោក ប៉ែន បូណាគឺជាអ្នកកាសែតដែលបានចេញពីសាលា IFL ធ្វើជាអ្នកកាសែតនៅកាសែតបារាំង Cambodge Soir មិនតិចជាង១០ឆ្នាំទេ។

លោកក៏បានក្លាយជានិពន្ធនាយកទូរទស្សន៍ PNN នៅខែមេសា ឆ្នាំ២០១៥ ក្នុងពេលដំណាលគ្ នាលោកក៍បានឡើងតំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកបានចូលប្រឡូកក្នុងវិស័យព័ត៍មានក្នុងទសវត្សឆ្នាំ១៩៩០។
លោកប៉ែនបូណាក៏ជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៍មានមួយរូបផងដែរ៕

កូនផ្សោតញីមួយក្បាលមានអាយុប្រមាណ២ខែត្រូវបានស្លាប់ដោយសារជាប់មង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣ ថាមានកូនផ្សោតញីមួយក្បាលមានអាយុ ២ខែត្រូវបានស្លាប់ដោយសារជាប់មងនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល។

យោងទៅតាមសេចក្តីប្រកាសនៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថាមានកូនផ្សោតញីមួយក្បាលដែលមានប្រវែង១,០១ម៉ែត្រទម្ងន់១៤,៤គីឡូក្រាមអាយុប្រមាណ២ខែបានស្លាប់ដោយសារជាប់មង។

ក្រសួងបានបញ្ជាក់ផងដែរថានៅរដូវទឹកឡើងសត្វផ្សោតតែងតែផ្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងសត្វត្រី តាមការស្រាវជ្រាវលក្ខណៈជីវសាស្រ្ត កូនផ្សោតរស់នៅជាមួយមេប៉ៅទឹកដោះរយៈពេល១ឆ្នាំ។

ហេតុនេះកូនផ្សោតដែលប្រទះឃើញស្លាប់ ទំនងជាបានផ្លាស់ទីតាមមេចេញទីទន្លេមេគង្គលើក្នុងភូមិសាស្រ្តខេត្តក្រចេះមកដល់ខេត្តកណ្តាលទើបបណ្តាលអោយជាប់មងស្លាប់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថាបើគិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រងនិងកាពារសត្វផ្សោត រហូតមកដល់បច្ចុប្បន្នសត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុប៩២ក្បាល៕

ក្រសួង​ទេស​ច​រណ៍​​​ស្នើ​​ឱ្យអ្នកផលិតវីដេអូ​ជា​ជន​បរទេស​ម្នាក់​សុំ​ទោ​ស​ចំពោះ​ការ​វាយ​តម្លៃ​មិនល្អពីអាហារ​កម្ពុជា​​​​​
ក្រ​សួ​ង​ទេ​ស​​ច​រ​ណ៍​កម្ពុជា​​អះអាងថា ក្រសួង​កំពុង​​​​​ស​ហ​កា​រ​ជា​​មួ​យ​ភា​គី​​ពា​ក់​ព័​ន្ធ​​​ស្នើ​ឱ្យអ្នកផលិត​វីដេអូ​​ម្នាក់​មាន​គណនី​យូធូប​​ឈ្មោះ​​​ ​N​i​g​​e​l​ ​N​g​ ​ឬ ​U​n​c​l​e​ ​R​o​g​e​r​ ​ ចេ​ញ​មុ​ខ​ម​កសុំ​ទោ​ស​​​ប្រ​ជា​ជន​ក​ម្ពុ​ជា​​ជាសាធារណៈ​ចំពោះ​ការ​វាយ​តម្លៃ​មិនល្អពីអាហារ​កម្ពុជា​​​​​។

​យោង​តា​មសេ​ចក្តី​ថ្លែ​ង​ការ​ណ៍​​នៅ​ថ្ងៃទី​​​​៧​​​ ខែ​សីហា​​​ ​ឆ្នាំ​២​០​២៣​​ រ​បស់ប្រ​សួ​ងទេ​ស​ច​រ​ណ៍​បានឱ្យ​ដឹ​ង​ថា​​នៅថ្ងៃ​ទី​៣០ ​ខែ​ក​ក្ក​ដា​​ ​ឆ្នាំ​​​​​ ២​០​២​៣​ ​មាន​កា​រ​ចុះ​ផ្សា​យ​វី​ដេអូ​ដែ​ល​មា​ន​​ចំ​ណ​ង​ជើង​ថា​​​ «​Un​c​l​e ​R​o​g​er​​​  ​M​ak​e​ ​Ad​o​b​o​» នៅ​លើ​ C​h​​an​n​e​l​ ​Yo​u​Tu​b​e​ ឈ្មោះ​ថា​ ​Ni​g​el​ ​Ng​ ​ដោយ​បា​ន​វា​យត​ម្លៃ​មិ​នល្អ​ម​ក​លើ​ម្ហូបអា​ហា​រ​ខ្មែរ។ ក្រសួង​ថា ​ក្រ​សួ​ងមា​ន​កា​រសោ​​កស្តា​យ​ជា​ខ្លាំ​ងក្រោ​យ​​ទ​ទួ​ល​បាន​វី​ដេ​អូនេះ ​ដោយថា ​​បុ​គ្គ​ល​ ​U​n​c​l​e​ ​Ro​g​e​r​ ​បា​ន​វា​យត​ម្លៃ​ប្រា​ស​ចា​ក​​ទាំង​ស្រុ​ង​ពី​ត​ថ​ភា​ព​នៃ​កិ​ត្យា​នុភា​ព​រ​បស់​ក​ម្ពុ​ជា។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​តាម​ន័យ​ដើម​ថា៖​​ «​ក្រ​សួ​ង​ទេ​ស​ច​រ​ណ៍​កំពុង​ស​ហ​កា​រជា​មួ​យ​ភាគី​​ពាក់​ព័​ន្ធ​យ៉ាងជិតស្និទ្ធ និ​ង​ស្នើ​ឱ្យ​បុ​គ្គ​លឈ្មោះ​ថា​​​ ​N​i​ge​l​ ​N​g​ ​ឬ ​U​n​c​l​e​ ​R​o​ge​r​ ​​ កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើកា​រ​សុំ​ទោ​ស​ជា​សា​ធារ​​ណៈចំពោះ​ប្រជាជន​កម្ពុជា ​​និ​ងកែ​​ត​ម្រូ​វ​វី​ដេ​អូ​​ដែល​បា​ន​ចុះ​ផ្សា​យ​ឡើង​វិញ​ជា​​បន្ទា​ន់​នៅ​លើប​ណ្តាញ​​ស​ង្គ​ម​រ​ប​ស់​ខ្លួ​ន»។​ ​

ក្រ​​សួ​ង​ទេស​ច​រណ៍​បាន​បញ្ជាក់​បន្ថែម​ថា ​​ក្រសួងទេសចរណ៍បានខិតខំជំរុញការផ្សព្វផ្សាយ នៅ​លើ​ឆាក​អន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និង​មានម្ហូបអាហារដ៏សម្បូរបែប»។ ជាក់ស្តែង​ ​កា​​ល​​ពី​ឆ្នាំ​២០​២​២​​​​សៀ​វភៅ​ម្ហូ​ប​អា​ហារ​ខ្មែ​រ​​​ ​The ​T​a​​s​te​ ​o​f​ ​A​n​g​k​o​r​ ​បា​នច​ង​ក្រ​ង​ដោ​យប​រ​ទេ​ស​​​​​​និ​​ង​​​ស​ហ​ប្រ​តិប​ត្តិកា​រ​ជា​​អ​ន្ត​រ​ជាតិ​ក​ម្ពុ​ជា​បា​ន​ជា​ប់ចំ​ណាត់​ថ្នា​ក់​ ​The​ ​B​e​s​t​ A​s​i​a​n​ ​C​o​okb​o​o​k​ ​Pr​i​z​e ​នៅក្នុ​ង​ក​ម្ម​វិធី​ ​T​h​e ​G​o​u​rm​a​n​d​ W​o​r​ld​ ​C​o​ok​b​o​o​k ​A​w​ar​d​s​ 20​21 ​នៅ​ទី​ក្រុ​ង​ប៉ារី​ស​៕

សហគ្រាសកែច្នៃផល ផលិតផលជលផល ទទួលវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេ
សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣។

យោងទៅតាមសេចក្តីប្រកាស CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជាការធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពនៃផលផលិតផលជលផល គឺជាគោលដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងអាចរួមចំណែកអភិវឌ្ឍន៏ឧស្សាហកម្មជលផលកម្ពុជាប្រកបដោយបរិយាប័ន្ន និង ចីរភាព។

តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូលដែលអាចចូលរួមដាក់ពាក្យស្នើសុំនិមិត្តសញ្ញា CQS រួមមាន សហគ្រាស កែច្នៃផល ផលិតផលជលផល ទូកនេសាទ និងផែត្រីជាដើម ប្រសិនបើអាចគោរពទៅតាមស្តង់ដារដែលបានកំណស្របនឹងប្រធានបទស្តង់ដារម្ហូបអាហារជួយសង្រ្គោះជីវិតរបស់ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ ២០២៣។

សម្រាប់ជុំទី១ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រ ដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្របតាមលក្ខខណ្ឌតម្រូវនៃ CQS រួមមានសហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាង សុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់ (សុខ ឃីម)។

ដោយបានដឹងថាការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។

បន្ថែមពីនេះបានអោយដឹងថាប្រព័ន្ធវិញ្ញាបនបត្រCQS ជាកាបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងកាប្រែក្លាយខ្លួនទៅជាជើងក្នុងកាអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារនិងកាងារនេសាទប្រកបដោយនិរន្តភាពដែលផ្តល់អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិផងដែរ៕

ក្រសួង​អប់រំ​កំណត់​​​​​យក​ថ្ងៃទី​​​៦ ខែវិច្ឆិកា​ សម្រាប់​ការ​ប្រឡង​បាក់ឌុប
ក្រ​សួង​​អប់រំ​​ យុវជន ​​​​និ​ង​កីឡា​​ប្រកាស​ថា ​កា​រប្រ​ឡ​ង​សញ្ញា​​ប​ត្រ​មធ្យ​ម​សិក្សា​ទុតិ​យ​ភូមិ ឬហៅថា​ការប្រឡង​បាក់ឌុប ​នឹ​ង​ប្រព្រឹ​ត្ត​នៅ​​ថ្ងៃទី៦ ខែវិ​ច្ឆិកា​​​ ​ឆ្នាំ២​០​២៣​។​

យោ​ង​​តា​ម​សេ​ច​ក្តីប្រ​កា​ស​​ព័ត៌មាន​រ​បស់​ក្រសួ​ង​អប់រំ ចេញ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣​ ​​​បា​ន​ឱ្យ​ដឹង​ថា ​កា​រ​ប្រឡ​ង​សញ្ញា​​បត្រ​ម​ធ្យម​សិ​ក្សាទុ​តិ​យភូ​មិ​​ ​ឆ្នាំ២​០២២​-២០​២៣ខា​​ងមុ​ខ​​នេះ​ ក្រ​សួង​​បាន​កំ​ណត់​សម័យ​ប្រឡ​ង​នៅ​​ថ្ងៃ​​ទី​​​៦​​​ ​ខែវិ​ច្ឆិកា​​​ ​ឆ្នាំ២​០​២​៣។​ ក្រ​សួង​​បន្ថែមដោយ​ជូន​ដំណឹង​ឱ្យ​​បេក្ខ​ជ​ន​​​​​​​ ​អា​ណា​ព្យា​បាល​​​​ និ​ង​សាធា​រ​ណ​ជន​ត្រូ​វត្រៀ​ម​ល​ក្ខណៈ​ជា​មុ​​ន​​​ដើម្បី​អនុ​វ​ត្ត​ឱ្យមា​ន​ប្រ​សិទ្ធ​ភា​ព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។​

គួរ​​បញ្ជា​​ក់​ថា នៅអំ​​ឡុ​ង​មុ​នឆ្នាំ​២​០​២​០ ​កា​រ​កំណ​ត់ស​ម័​យ​ប្រ​ឡ​ង​តែ​ង​តែប្រ​ព្រឹ​ត្ត​នៅ​ក្នុ​ង​​ខែ​សី​ហា​ជារៀងរាល់ឆ្នាំ ​ប៉ុន្តែ​​​ដោយ​សារ​ប​ញ្ហាជំ​ងឺ​រា​តត្បា​ត​កូ​វី​ដ​១​៩​ត្រូវ​បាន​លើ​ក​ទៅខែប​ន្តបន្ទា​ប់​៕​​

បទយកការណ៍​៖ ​សកម្មជន​បរិស្ថាន​បារម្ភ​​ពី​​អនាគត​កោះកុងក្រៅ​ត្រូវ​បាន​បំផ្លាញ​ក្រោម​​ការ​អភិវឌ្ឍ
«ពួក​យើង​ស្រឡាញ់​កោះកុង​ក្រៅ ​សូម​ដាក់​កោះកុង​ក្រៅទាំង​មូល​ជាឧ​ទ្យាន​ជាតិ​សមុទ្រ​»!

នេះ​​ជា​សំ​ឡេង​​របស់​​​​ក្រុម​​យុវជន​ប្រមាណជា១៧​នាក់​​​​ដែល​កំពុង​ដង្ហែញត្តិ​ដោយ​ថ្មើរ​ជើ​ង ​ចេញពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឆ្ពោះទៅកាន់​ក្រសួង​ទេស​​ចរណ៍​​ ដើម្បី​ទាមទារ​ឱ្យរ​ដ្ឋាភិ​បាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​។​

កំពុង​កាន់មេក្រូ​ស្រែក​ជាមួយ​នឹង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​​ លោក​ ធី ថន ​ដែល​ជា​សកម្មជន​បរិស្ថាន​វ័យ​ជាង​២០​​ឆ្នាំ លើកឡើង​ថា កោះ​កុង​ក្រៅ​​គឺជា​សម្បត្តិ​​របស់​មនុស្ស​​ទាំងអស់​គ្នា ​មិនមែនជា​សម្បត្តិ​របស់​បុគ្គល​​ណាម្នាក់​ឡើយ។ លោក​ថា លោក​ចូលរួម​តវ៉ា និង​ដាក់ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ ដោយសារ​លោកចង់​ឱ្យកោះកុងក្រៅក្លាយទៅជាឧទ្យានជាតិ​សមុទ្រ​​។

លោក ធី ថន សកម្មជនបរិស្ថាន ( រូបភាពដោយ កញ្ញា រ៉ន វឌ្ឍនា)

ដោយ​មាន​លាប​ដៃខាងស្តាំ​​​ពណ៌បៃតង និង​ពាក់អាវយឺត​​សរសេរថា «កោះកុងក្រៅ» លោក ធី ថន ថ្លែងថា​៖ «​​កោះកុ​ងក្រៅ​គឺ​ជា​សម្បត្តិ​​របស់​យើង​ទាំងអស់​គ្នា […] ​បើ​យើងដា​ក់កោះកុ​ង​​ក្រៅ​ទៅ​​ឱ្យ​ឯកជ​ន​គ្រប់​គ្រងវា​ដូចជាមិនសមហេតុផល មិនបានប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទេ វា​បាន​ប្រយោជន៍​សម្រាប់បុ​គ្គល​ម្នាក់​វិញ​ អ៊ី​ចឹងផល​ប្រយោជន៍​យើងត្រូវ​បាត់»។

កោះកុងក្រៅគឺ​ជាកោះមួយ​ស្ថិត​ក្នុង​ខេត្ត​កោះកុង។ រដ្ឋាភិបាល​ប្រគល់​កោះ​នេះ​​ឱ្យទៅ​ក្រុមហ៊ុន Koh Kong SEZ របស់លោក លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍនៅឆ្នាំ​២០១៩ ដោយ​មិន​បាន​ប្រកាស​​ជា​សាធារណៈ និង​មិនបាន​ធ្វើ​ការវាយ​តម្លៃអំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​​ឡើយ​។ ចាប់​តាំង​ពី​ពេលនោះ​មក ក្រុម​យុវជន​ការពារ​បរិស្ថាន​លោក​ជា​លោក ធី ថន បាន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​​ការ​ជិះកង់​ ការដាក់ញ​ត្តិ ​​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​។​

លោក ធី ថន បន្ថែម​ថា ​កោះ​កុង​ក្រៅ គឺជាកោះ​មួ​យ​ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ ​ដែល​អាច​ទាក់ទាញ​​​ទេសចរណ៍​​ជាតិ និងអន្តរជាតិ​បានច្រើន​សម្រាប់​កម្ពុជា។

ទន្ទឹម​នឹង​ការ​ទាមទារ​ឱ្យ​មានការ​ដាក់​កោះកុងក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ លោក ធី ថន ​ក៏​បាន​បង្ហាញ​ការ​បារម្ភ​ជុំ​វិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បញ្ហា​បរិស្ថាន​ផ្សេងទៀត​ផង​ដែរ។

លោក​លើកឡើង​ថា​៖​ «ខាង​ក្រសួង​គាត់​​ដាក់​កោះកុងក្រៅ​​​ទៅ​អោយ​ក្រុម​ហ៊ុន​ SE​Z​ របស់​ឧកញ្ញ៉ា​ លីយ៉ុ​ង​​ផាត់​ ដើម្បី​អភិវ​ឌ្ឍ ​ហើយ​​យើង​ខ្លាច​តែមា​ន​ការ​អភិវឌ្ឍ​ទៅ​ ​គឺ​មាន​ការ​កាប់​ដើមឈើ​ ឬក៏​សាង​សង់​អ​គារ​ធំ​ៗហ្នឹង ធ្វើឱ្យ​មាន​ការ​បង្ហូរ​លូទឹ​កស្អុ​យ​​ទឹក​អីហ្នឹង​​ចូល​​ទៅ​ដល់​ឆ្នេ​ររ​បស់យើ​ង​ ធ្វើ​ឱ្យឆ្នេ​រ​របស់​យើង​ហ្នឹង​គគ្រេច​​ ធ្វើ​ឱ្យ​អាក្រក់​មើល​លែង​កើតអីចឹងទៅ​​»​​។

យុវជន​ការពារ​បរិស្ថាន​ម្នាក់ទៀត កញ្ញា​ លាង សុវណ្ណា ​អាយុ ២២ឆ្នាំ និយាយថា កញ្ញា​មិន​ចង់​ឱ្យ​មានការ​អភិវឌ្ឍ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កោះកុង​ក្រៅ​នោះទេ។

កញ្ញា​បញ្ជាក់ថា​៖ «ខ្ញុំ​​​មិន​ចង់បា​ន​កា​រ​​អភិវឌ្ឍ​ពីក្រុ​មហ៊ុន​ឯកជន​ណាមួយ​​ឡើយ ពីព្រោះថា​នៅ​ពេល​​ដែល​​មាន​ការ​​គ្រប់គ្រង​​ពីក្រុមហ៊ុន​ឯកជន​នានាគឺតែងតែមានផលប៉ះពាល់»។

ចំណែក​លោក​ សាន់​ ម៉ាឡា សកម្មជនបរិស្ថាន​ដែលចូលរួម​ក្នុងកលារ​ដាក់ញត្តិ​នោះ ក៏​គាំទ្រ​ការទាមទារ​របស់ក្រុម​យុវជននេះផងដែរ​​។ លោក​ថា លោក​ចង់ឱ្យ​កោះកុងក្រៅ​​ក្លាយ​ទៅជា​សម្បត្តិ​រួម ​ដើម្បី​​​ជៀស​​​ផុត​ពី​គម្រោង​​​អភិវឌ្ឍ​​​របស់​អ្នកមាន​​អំណាច​ដែល​​ធ្វើឱ្យ​​ប៉ះ​ពាល់​​បរិស្ថាន​​​។​

លោកថ្លែងថា​៖ «យើងគាំ​ទ្រ​ទៅ​នឹ​ងស​កម្មភាព​​របស់ក្រុម​យុវជន​ដែលទា​មទា​រឱ្យ​រដ្ឋាភិបាល​ហ្នឹង​ ដាក់ប​ញ្ចូល​កោះកុង​ក្រៅទៅ​ជាឧទ្យាន​ជាតិ​សមុទ្រ​ ត្បិត​យើង​ចង់​អោយអឺ​ កោះមួ​យ​នេះ​ក្លាយទៅ​ជាទ្រព្យសម្បត្តិ​រួម​​របស់​​ប្រជាជន​ខ្មែររ​បស់​យើ​ង​ហើយក៏​​ជៀសផុត​​ពី គម្រោង​អភិវឌ្ឍន៍ណា​ដែល​ចំណេញ​​ តែលើក្រុម​អ្នក​មាន​លុយមា​នអំណាច​ហើយអឺ​ ធ្វើអោយ​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ ជាពិសេស​ការអ​ភិវឌ្ឍន៍​​​បែបនេះ​នឹង​ធ្វើឱ្យ​​ប្រជាជន​ខ្មែរ​ទូទៅនឹង​មិន​មាន​​លទ្ធភាព​​ទៅលេង​​កោះ​កុង​ក្រៅទេ​»។

គិត​​ត្រឹមថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៣ មានមនុស្សប្រមាណជាង​​១៣ម៉ឺន​នាក់​ដែល​​បាន​ចុះ​ហត្ថលេខា​​គាំទ្រ​ញត្តិ​ដែលទាមទារ​​​ឱ្យរដ្ឋា​ភិបាល​​កម្ពុជា​ដាក់កោះកុ​ង​ក្រៅទាំង​មូលជា​ឧទ្យាន​ជាតិ​សមុទ្រ​ និងដក​អាជ្ញា​ប័ណ្ណអភិវឌ្ឍ​កោះកុង​ក្រៅពីក្រុមហ៊ុន​ Koh Kong SEZ របស់​លោក​ឧកញ៉ាលី យ៉ុងផាត់។

លោក​ អំ​ សំអាត​ ជា​នាយក​ទទួល​​បន្ទុក​ចាត់​ការ​​ទូទៅ​​នៃ​អង្គកា​រ​​លីកាដូ​​លើកឡើងថា កោះកុង​ក្រៅ​គួរ​​តែ​ក្លាយ​ជា​​ឧទ្យានជាតិស​មុទ្រស​ម្រាប់កម្ពុជា ព្រោះកោះនេះប្រកបដោយ​អេកូ​ទេសចរណ៍​យ៉ាង​សំខាន់​​សម្រាប់​ទាក់ទាញភ្ញៀវ​​ទេសចរណ៍​​ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត។

កោះ​កុង​​ក្រៅមា​នផ្ទៃដី​ប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹក​សមុទ្រ​​ដ៏ធំ​ល្វឹងល្វើយ​ ដែលមាន​​ពណ៌​ខៀវស្រងាត់​ និង​ជាកោះដែលសម្បូរទៅ​ដោយ​ធនធាន​ធម្មជាតិ​ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​​សមុទ្រ ហើយមានឆ្នេរខ្សាច់សក្បោះដែលមើល​ធ្លុះ​ដល់​ផ្ទៃបាត​សមុទ្រ​។

កន្លងមក សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ដើម្បី​ស្នើសុំ​​ឱ្យបង្ហាញ​នូវរបាយការណ៍លទ្ធផលនៃការ​ចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅ ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍នោះឡើយ។ នេះបើ​តាមសំណេរនៅ​ក្នុងញត្តិកាលពីថ្ងៃ​ទី២៣ សីហា ឆ្នាំ២០២២។

សិក្ខា​​កាម ​Newsroom Cambodia បានព្យាយាម​​​​​​ទាក់​​ទង​​​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​​ នេត្រ​ ភក្ត្រា​ ​​អ្នកនាំ​ពាក្យ​​​ក្រសួង​​បរិស្ថាន​​តាម​រយៈ​លេខ​​ទូរស័ព្ទ​​ជាច្រើន​ដង​​ ព្រមទាំងផ្ញើសារ​តាម​បណ្តាញ​សង្គម​ Telegram​ ប៉ុន្តែ​មិន​​ទទួល​បាន​កា​រ​ឆ្លើយតប​​​​។

លោក ធី ថន ដែល​ជា​សកម្ម​ជន​បរិស្ថាន លើកឡើងថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​​នឹង​​គិតគូរ​ឡើងវិញ​​​​ក្នុង​ការ​​ដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​បាន​ទៅលេង និង​ស្គាល់​កោះកុង​ក្រៅ៕​

Q&A ជីវិតមគ្គុទេសក៍ដែលជួយមនុស្សចូលចិត្តឡើងភ្នំខ្នងផ្សារ
ជីវភាពជអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ មិនសូវមានចំណូល ហើយប្រាក់ចំណូលគឺអាស្រ័យទៅលើកម្លាំង ត្រូវស្របតាមរដូវកាល និងភាពពេញនិយមរបស់ភ្លៀវទេសចរ។

លោកតែង ស្រួច ជាអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ និងជាអ្នកកសិករផងដែរ បានផ្តល់សម្ភាសដល់កញ្ញា រ៉ន វឌ្ឍនា ជាសិក្ខាកាម Newsroom Cambodia ស្តីពីជីវភាពរបស់អ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ។

Q: ជម្រាបសួរលោកពូ!
A: បាទជម្រាបសួរក្មួយ!

Q: តើលោកប្រកបរបរជាអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារបានរយៈពេលប៉ុន្មានឆ្នាំមកហើយ?
A: បាទខ្ញុំបាទជាអ្នកជូនភ្ញៀវនាំផ្លូវឡើងភ្នំខ្នងផ្សារតាំងពីឆ្នាំ​២០១៥ ២០១៦ រហូតដល់ចុងឆ្នាំ ២០១៧ កាលនោះខ្ញុំជូនភ្ញៀវបរទេសឡើងខ្នងផ្សារ ភ្ញៀវខ្មែរយើងមិនទាន់ល្បីនោះទេ។ ចាប់ផ្ដើមដល់ពេលភ្ញៀវជាតិយើងល្បីម្ដងទៀតឆ្នាំ ២០១៩ កាលនោះខ្ញុំអត់មានភ្ញៀវជូននឹងហ្នឹងទេដល់ឆ្នាំ ២០២០ បានខ្ញុំចាប់ផ្ដើមមានភ្ញៀវជូននឹងគេម្ដងទៀត។

Q: តើការនាំភ្ញៀវទេសចរណ៍ឡើងភ្នំខ្នងផ្សារក្នុងមួយជើងលោកអាចរកចំណូលពីចន្លោះប៉ុន្មាន ទៅប៉ុន្មាន?
A: កាលពីខ្ញុំជូនភ្ញៀវបរទេសឆ្នាំ ២០១៥ ២០១៦ តម្លៃនាំផ្លូវបានតែ ១០ដុល្លារទេក្នុងមួយថ្ងៃ តែដល់ភ្ញៀវជាតិយើងមករាល់ថ្ងៃនេះតម្លៃសេវាអ្នកនាំផ្លូវបានមួយថ្ងៃ ២០ ដុល្លារ។

Q: តើនៅក្នុងរដូវណាខ្លះដែលមានភ្ញៀវទេសចរណ៍ច្រើន?
A: បាទតាមធម្មតាមានភ្ញៀវច្រើនគឺខែរដូវវស្សា។

លោក តែង ស្រួច។ រូបភាព៖ ផ្តល់ឱ្យ

Q: តើលោកជួបបញ្ហាប្រឈមអ្វីខ្លះ នៅពេលនាំភ្ញៀវធ្វើដំណើរឡើងភ្នំខ្នងផ្សារ?
A: បាទបញ្ហាដែលត្រូវជួបមានខ្លះៗ ទីមួយភ្ញៀវច្រើនគាត់តម្រូវយកអ្នកនាំផ្លូវតែម្នាក់ នេះជាបញ្ហាពេលខ្លះពួកគាត់បែកកង់ (អស់កម្លាំង) អ្នកខ្លះដើរលឿនអ្នកខ្លះដើរយឺតពិបាកក្នុងការគ្រប់គ្រង ណាមួយតម្រូវការរកអុសដងទឹកដាំបាយចម្អិនម្ហូបអាហារ នេះក៏ជាបញ្ហាដែរ។ ទីពីរពួកគាត់ឲ្យស្ពាយអីវ៉ាន់ហួសពីការកំណត់ដែលខាងក្រសួងទេសចរណ៍ដែលគាត់ដាក់កំណត់ឲ្យធ្វើ។

Q: បើប្រៀបធៀបនឹងជីវភាពមុនពេលដែលលោកប្រកបរបរជាអ្នកនាំភ្ញៀវឡើងភ្នំខ្នងផ្សារ តើបច្ចុប្បន្នដែលលោក កំពុងប្រកបរបរនេះជីវភាពប្រសើរជាងមុនបែបណាខ្លះ?
A: បាទចំពោះរូបខ្ញុំផ្ទាល់ជីវភាពប្រសើរដែរ តែវាមិនប្រសើរណាស់ណាទេ តែវាអាចដោះទាល់បាន។

Q: ខ្ញុំដឹងថាថ្មីៗនេះផ្លូវឡើងទៅភ្នំខ្នងផ្សារមានការឈូសឆាយ តើក្រោយពេលមានការឈូសឆាយផ្លូវកាងារជាអ្នកនាំផ្លូវទៅភ្នំខ្នងផ្សារអាចរកចំណូលបានប្រសើរជាងមុនដែរឬទេ?
A: ក្រោយពេលដែលគេឈូសឆាយផ្លូវហើយភ្ញៀវខ្លះគាត់តម្រូវការធ្វើដំណើរដោយខ្លួនឯងគាត់យកឡានយកម៉ូតូឡើង គាត់អត់យកសហគមន៍ឲ្យជូនទេដូច្នេះទើបបាត់ការចំណូលរបស់សហគមន៍។

Q: បើសម្លឹងទៅមើល ១០ឆ្នាំខាងមុខ តើលោកគិតថាកាងារជាអ្នកនាំផ្លូវនៅអាចបន្តដែររឺទេ?
A: បាទចំពោះរូបខ្ញុំផ្ទាល់ខ្ញុំមិនសង្ឃឹមទេ។

Q: ជាចុងក្រោយ តើលោកមានអ្វីស្នើទៅអ្នកពាក់ព័ន្ធលើការងារជាអ្នកនាំភ្ញៀវឡើងខ្នងផ្សាររបស់លោក?
A: ជាចុងក្រោយខ្ញុំចង់ឱ្យទីនេះតំបន់នេះនិងជាធម្មជាតិលុះអវសាន្តសូមកុំឲ្យអ្នកមានមកកែច្នៃ ខ្ញុំសូមអធ្យាស្រ័យនិងអភ័យទោសចំពោះពាក្យពេចន៍ប្រការណាមួយដែលមានពាក្យខុសឆ្គងសូមកុំប្រកាន់ពីព្រោះខ្ញុំមិនចេះអក្សរទេខ្ញុំមិនបានរៀននោះទេ។

Q: អរគុណច្រើនលោកពូ!
A: បាទក្មួយ! អរគុណ៕

តម្លៃប្រេងឥន្ធនៈធ្លាក់ចុះ នៅកម្ពុជា
ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីកាកំណត់រូមមន្តសម្រាប់កែសម្រួលតម្លៃលក់រាយប្រេងឥន្ធនះនៅតាមស្ថាប័នចាប់ពីថ្ញៃទី១១ ដល់ ២០ ខែមិថុនា ឆ្នាំ២០២៣។

យោងទៅតាមសេចក្តីប្រកាសអន្តរក្រសួងបានចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ស្តីពីកាកំណត់រូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដោយក្រុមហ៊ុនលក់ប្រេងឥន្ធនៈបានយល់ស្របទៅតាមរូបមន្តកំណត់ ថ្លៃលក់រាយប្រេងឥន្ធនៈនឹងចាប់ពីថ្ងៃទី១១ ដល់ ២០ ខែមិថុនា ឆ្នាំ២០២៣ នឹងលក់ ៤.៤៦៨រៀល/លីត្រ សម្រាប់សាំងEA92 និង៤.១៦៨រៀល/លីត្រ សម្រាប់ម៉ាស៊ូត DO 50ppm។

ដើម្បីកែសម្រួលជីវភាពប្រជាជន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេង នៅកម្ពុជា ដោយបានកែប្រែលក់៤.៤៦៨រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង៤.១៦៨រៀល/លីត្រ សម្រាប់ម៉ាស៊ូត DO 50ppm។

គួរបញ្ជាក់ផងដែលថា ក្រសួងពាណិជ្ជកម្មពុំបានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនោះទេ ដោយគ្រាន់បានស្រង់នៅតម្លៃទ្បើង-ចុះនៃប្រេងតាមទីផ្សារមកប្រកាសដូចខាងលើតែប៉ុណ្ណោះ អាស្រ័យហេតុនេះ សូមសាធារណៈជន និងគ្រប់ស្ថានីយមេត្តាជ្រាប និងប្រតិបត្តិតាមអោយបានចាំបាច់៕

អ្នកប្រើប្រាស់ TikTok នៅកម្ពុជា មានការចាប់អារម្មណ៍លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
តិកតុកគឺជាបណ្តាញសង្គមដែលត្រូវបានង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះថា ByteDance កាលពីឆ្នាំ២០១៦។ ការជជែកពិភាក្សាគ្នាទៅលើគុណសម្បត្តិ និងគុណវិប្បត្តិរបស់បណ្តាញសង្គមមួយនេះនៅតែបន្តកើតឡើង។

Newsroom Cambodia បានធ្វើការសម្ភាសន៍ជាមួយយុវជនមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយបានជ្រើសរើសទីតាំងចំនួន២ កន្លែងទីមួយនៅម្តុំមុខព្រះបរមរាជវាំង និងទីពីនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

យុវជនម្នាក់ឈ្មោះ ត្រា អាយុ២៨ឆ្នាំ បានថ្លែងប្រាប់ Newsroom Cambodia ថា ការលេងតិកតុកអាចល្អ ឬមិនល្អអាស្រ័យទៅលើយើងខ្លួនឯងផ្ទាល់។ លោកបានបន្ថែមថា លោកខ្លួនឯងលេងតិកតុកគ្រាន់តែជាការសប្បាយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាក្មេងៗមិនគួរលេងតិកតុកនោះទេ ពីព្រោះយើងមិនអាចហាមឲ្យអ្នកលេងដទៃទៀត មិនឲ្យបង្ហោះវីដេអូដែលមិនល្អនោះទេ។

យុវជនម្នាក់នេះបាននិយាយថា៖ «សម្រាប់តិកតុក បើយើងលេងល្អ វាល្អ វាអាស្រ័យទៅលើខ្លួនយើងផ្ទាល់។ រាល់ថ្ងៃ លេងតិកតុក២ ទៅ ៣ ដងក្នុងមួយថ្ងៃដែរ ពេលយើងទំនេរពីការងារ ជួនកាលទៅមួយសប្តាហ៍អីយើងអាចថតម្តងទៅ សម្រាប់ការកំសាន្តដើម្បីសប្បាយចិត្តខ្លួនឯង។ យើងធ្វើទៅយើងពេញចិត្តហើយ យើង Post ទៅ។ បើតាមខ្ញុំគិតមើលកូនក្មេង កុំសូវឲ្យលេងតិកតុកអី វាអត់សូវល្អដែរ ព្រោះអីតិកតុកឥលូវ យើងមិនអាចហាមនរណាម្នាក់មិនឲ្យគេថតនេះថតនោះបានទេ។»

កញ្ញា សេងហុង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម យល់ឃើញថា តិកតុកក៏ អាចផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ដែរ ប្រសិនបើអ្នកប្រើប្រាស់ចេះប្រើប្រាស់វាក្នុងផ្លូវល្អ ដូចជាការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាដើម។ ប៉ុន្តែបើអ្នកប្រើប្រាស់ តិកតុកច្រើនពេកនោះ វាជាការខ្ជះខ្ជាយពេលវេលាទៅវិញ។

កញ្ញា សេង ហុង កំពុងសិក្សាតាមប្រព័ន្ធអនឡាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រូបភាព៖ Newsroom Cambodia

កញ្ញាថា៖ «ចំពោះខ្ញុំ តិកតុក វាល្អបើសិនយើងប្រើវាក្នុងន័យថា យើងចង់ស្វែងយល់ពី អ្វីមួយដូចជា ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ឬក៏ទាក់ទងនឹងការហាត់ប្រាណ ឬមួយក៏ ជាប្រភេទព័ត៌មានដែលថ្មីៗ។ តែបើថាយើងប្រើលក្ខណៈថាយើងសប្បាយច្រើនពេក វាអត់ល្អសម្រាប់អនាគតរបស់យើងដែរ វាខាតពេល។ ខ្ញុំមើលខ្លះដែរបង ប៉ុន្តែខ្ញុំអត់ចេះលេង ទេ។»

យុវតីម្នាក់នេះបានបន្ថែមថា ៖ «ភាគច្រើនគឺការរាំ ការរាំបែបស្តាយថ្មីៗ និយាយរួមគាត់លេងជា Vlog អីហ្នឹង ការថតភាគច្រើនគឺបែបហ្នឹង។ ចំពោះមាតិកាបែបចំណេះដឹង វាអត់សូវសំបូរ ដូចនេះទេ ព្រោះថាយុវជនយើងភាគច្រើនគាត់ចូលចិត្តខាងសប្បាយខាងអីច្រើនជាង ពេលចឹងវាអត់សូវសំបូរ Content ទាក់ទងនឹងចំនេះដឹងថ្មីៗឬមួយទាក់ទងនឹងព័ត៌មានអីទេ តែមិនមែនថាវាអត់ទេបង បើសិនជាយើងតាមដាន វារាងឧស្សាហ៍ឃើញ តែបើយើងអត់ទេ វាភាគច្រើនឃើញតែការរាំ ការច្រៀងអីចឹង។»

កញ្ញា ស្រីណាត ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ឃើញថា បណ្តាញសង្គមតិកតុកមានគុណសម្បត្តិផង និងគុណវិបត្តិផង និយាយទៅ គុណសម្បត្តិ និងគុណវិបត្តិគឺប្រហាក់ប្រហែលគ្នា។ ដោយសារកញ្ញាបានទទួល បទពិសោធន៍ខ្លះៗ ពីតិកតុក ក្នុងការប្រើប្រាស់ជាប្រយោជន៍ កញ្ញាក៏អាចប្រើប្រាស់វានៅក្នុងការ បំបាត់ការអផ្សុកផងដែរ។ ផ្ទុយទៅវិញកញ្ញាក៏ទទួលបាននូវវីដេអូខ្លះដែលជារឿងមិនសូវល្អ និងមិនស័ក្តិសមនៅក្នុងការបង្ហោះនៅក្នុងបណ្ដាញសង្គមតិកតុកដែរ។

កញ្ញាថា៖ «ខ្ញុំអាចនិយាយបានថាប្រព័ន្ធហ្នឹងវាមានទាំងផលល្អនិងផលអាក្រក់។ ខ្ញុំអាចនិយាយបានថាផលល្អនិងផលអាក្រក់គឺប្រហាក់ប្រហែលគ្នា ដោយសារអីអ្នកខ្លះ គេយកប្រព័ន្ធហ្នឹងទៅផ្សព្វផ្សាយអ៊ីចឹង អ្នកខ្លះទៀតគេអាចប្រាប់ពីបទពិសោធន៍របស់គេ ដូចខ្ញុំរាល់ថ្ងៃខ្ញុំសម្រកគីឡូអីចឹង យើងអាចស្រាវជ្រាវបានក្នុងហ្នឹងគេធ្វើអីគេខ្លះ។ ឬក៏យើង អាចប្រើតិកតុកនិងពេលខ្លះយើងអផ្សុកពេកអីចឹង យើងអាចអូសមើលលេងបាន។

«វាក៏មាន ផលអាក្រក់ដែរបើយើងមនុស្សធំយើងអត់អីទេ យើងអាចដឹងបាន ថាវីដេអូណាគួរមើល វីដេអូណាមិនគួរមើល វីដេអូណាគួរចែករំលែកនិងវីដេអូណាអត់គួរចែករំលែក។ តែសម្រាប់ក្មេង ពេលគាត់អូសឃើញទៅគាត់ចេះតែរៀនថែម សូម្បីតែមនុស្សធំខ្លះ ពេលខ្លះគាត់ ឃើញវីដេអូអត់ល្អក៏គាត់ចែករំលែកដែរ គាត់គិតថាគាត់ចែករំលែកទៅល្អ តែពេលគាត់ចែក ទៅវាអត់ល្អព្រោះអី ក្មេងគាត់អត់ដឹងថាវីដេអូហ្នឹងគេធ្វើទៅល្អឬអាក្រក់ទេ។»

លោក វីរៈ ដែលជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានបញ្ចេញជាយោបល់ស្រដៀងគ្នាដែរថា ពេលខ្លះគាត់មើលឃើញរឿងល្អៗ ឯពេលខ្លះទៀតក៏មិនល្អដែរ។ ក្នុងនោះដែរលោកក៏បានផ្តល់ជាមតិដល់សាធារណៈជនថា គួរតែព្យាយាមតាមដានព័ត៌មានល្អៗ រឿងល្អៗឲ្យបានច្រើន។

លោកថា៖ «តិកតុកមានផលល្អមួយចំនួន នឹងផលអាក្រក់មួយចំនួនគាត់បានយល់ ឃើញថាគឺអាស្រ័យទៅលើអ្នកប្រើប្រាស់ បើយើងមើលតិកតុកខ្លះយើងបានជួបនៅរឿងល្អ មេរៀនល្អៗជាច្រើនហើយមួយទៀត អ្នកខ្លះគាត់លេងតិកតុកដើម្បីទទួលបានកាចាប់អារម្មណ៍ លេងទៅជ្រុលជ្រួស មិនសមរម្យសម្រាប់ក្មេងគាត់មើលទៅវាអត់សមរម្យ។»

បន្ថែមពីលើនេះលោកថា៖ «សម្រាប់ខ្ញុំយល់ឃើញថាយើងគួរតែ ព្យាយាម follow ឬក៍ព្យាយាមមើលព័ត៍មានដែលគេ ផុសនៅក្នុងតិកតុក រឿងល្អៗ និងរឿងអប់រំ អោយច្រើន។»

ឈ្មោះ ហោ យូរទ្បុង ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យជាតិគ្រប់គ្រង បច្ចុប្បន្នលោកកំពុងបម្រើការងារនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានយល់ឃើញថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុកឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៌មានបានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»

លោកបាននិយាយថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុក ឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៏មានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»

លោក ស័ក្ក អាយុ៤១ឆ្នាំបានឆ្លើយប្រាប់ Newsroom Cambodia ថា បណ្ដាញសង្គមមានភាព ទូលំទូលាយពេក និងគ្មានដែនកំណត់ដែលជាកត្តា ប្រឈមសម្រាប់ យុវជនក៏ដូចជាក្មេងៗ ពួកគាត់អាចប្រឈមមុខនឹងការទទួលបានព័ត៌មានមិនល្អនានា។

លោកថា៖ «វាទូលំទូលាយពេកអ៊ីចឹងហើយ វាប៉ះពាល់សង្គមមួយចំនួនដោយសារថា ប្រព័ន្ធនៃការផ្សព្វផ្សាយតិកតុកហ្នឹងវាគ្រាន់តែជាការសប្បាយបើយើងចេះស្តាប់ឲ្យខ្លីទៅដែលការសប្បាយទេគឺវាមិនមានព្រំដែន។ អ៊ីចឹងរាល់អាកប្បកិរិយាល្អឬមិនល្អ ដែលតែងតែមានផុសនៅ លើតិកតុកហ្នឹងទាំងអស់។

«ប៉ុន្តែបើតាមខ្ញុំយល់គួរតែមានជាប្រព័ន្ធផ្សព្វផ្សាយមួយ ដែលផ្សាយ តែរឿងល្អៗ ភាពសប្បាយដើម្បីមិនឲ្យមានការប៉ះពាល់ដល់សង្គមជាតិ នេះគ្រាន់តែជាការគិត ឃើញរបស់ខ្ញុំទេ។ ចំណែកខ្លួនខ្ញុំក៏ខ្ញុំបានត្រឹមតែមើលដែរប៉ុន្តែគ្រាន់តែខ្ញុំមិនមើលអ្វី ដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍និងប៉ះពាល់ដល់សង្គមជាតិទេ។

«ចំពោះខ្ញុំ ខ្ញុំមិនដែលបាន ទៅថតបង្ហោះឬក៏ពាក់ព័ន្ធនឹងការលេងអីផ្សេងៗទេខ្ញុំគ្រាន់តែអូសធម្មតា មើលឃើញល្អ ហើយយើងក៏មើលទៅ ឃើញមិនល្អយើងក៏អូសរំលងទៅ។ ប៉ុន្តែសម្រាប់ក្មេងៗដែលគាត់មិនទាន់ មានការយល់ដឹងខ្លាំងមើលទៅវាអាចប៉ះពាល់ដល់អារម្មណ៍ការគិតនិងទង្វើផ្សេងផ្សេងរបស់គាត់៕»

កម្ពុជានឹងរងឥន្ធិពលអាកាសធាតុជ្រលងសម្ពាធទាប ដែលបានអូសបន្លាយលើភាគខាងជើង
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ញៃទី១៤ ដល់ថ្ញៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់ម៉ូសុងនិរតីផងដែរ។

យោងទៅតាមសេចក្តីប្រកាសបានអោយដឹងថា កម្ពុជាបានទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ)បានអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ទ្បាវ និងវៀតណាម គួបផ្សំនឹងខ្យល់ម៉ូសុងនិរតីក្នុងកម្រិតមធ្យមនឹងបង្គួរអាកាស ចាប់ពីថ្ញៃទី១៤ ដល់ថ្ញៃទី២០ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងក៏បានប្រកាសពី សីតុណ្ណភាពនិងបញ្ហាដែលត្រូវបានទទួលរង ដោយបានបែងចែកចេញជាចំនូនបីតំបន់ មានដូចជាតំបន់ទំនាបកណ្តាល សីតុណ្ណភាពអប្បបរមាមានពី២៥-២៧˚c សីតុណ្ណភាពអតិបរិមាមានពី៣៤-៣៦˚c តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម និងបង្កួរដោយផ្នែកខ្លះលាយទ្បំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់់ សីតុណ្ណភាពអប្បបរមាមានពី២៤-២៦ ˚cសីតុណ្ណភាពអតិបរិមាមានពី៣៣-៣៥ ˚cមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមលាយទ្បំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់់ចំពោះតំបន់មាត់សមុទ្រសីតុណ្ណភាពអប្បបរមាមានពី២៥-២៧˚c សីតុណ្ណភាពអតិបរិមាមានពី ៣១-៣៣ ˚cមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមលាយទ្បំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក នឹងឧតុនិយម បានបញ្ជាក់នៅ សេចក្តីប្រកាសចុងបញ្ចប់ដោយបញ្ជាក់ថាអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនទទួលជ្រាបជាព័ត៍មាន និងបង្កើនកាប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលបានកើតទ្បើងជាយថាហេតុ៕

ក្រសួងកសិកម្ម ប្រកាសថានឹងកើតមានកូនរដូវប្រាំង ពីដើមខែកក្កដា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដល់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឌានថា ត្រូវតៀមលក្ខណៈជាមុនព្រោះថា កម្ពុជានឹងមានកើតនៅកូនរដូវប្រាំង ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសក្រសួង បាននិយាយថានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១ ដល់ទី៦ ខែមិថុនាឆ្នាំ២០២៣ ប៉ុន្តែអាកាសធាតុនឹងមានការប្រែប្រួលទៅជាកូនរដូវប្រាំងទៅវិញ អាចនឹងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ភ្លៀងនៅចុងឆ្នាំ។

ដើម្បីឆ្លើយតបចំពោះបញ្ហាអាកាសធាតុ ក្រសួងកសិកម្ម បានជូនដំណឹងថាប្រជាកសិករ និងអ្នកពាក់ព័ន្ធនានាត្រូវត្រៀមលក្ខណៈទៅតាមស្ថានការដំណាំដីស្រែអោយបានល្អជាមុន មុននឹងកើតមានគ្រោះរាំងស្ញួត។

យោងទៅតាមសេចក្តីប្រកាសដដែល បានអោយដឹងថា សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរតែប្រញាប់ដាំដុះ ដីស្រែដែលពឹងលើទឹកភ្លៀង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺដើម្បីទប់ទឹកបានយូរ។

ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជសម្រាប់ដាំដុះក្នុងករណីស្រូវរងកាខូចខាត ចំណែកអាជ្ញាធរមូលដ្ឌាន និងអ្នកពាក់់ព័ន្ធ ត្រូវបន្តតាមដានទឹក និងគ្រប់គ្រងទឹកដែលកំពុងមាន ប្រើប្រាស់ដោយប្រសិទ្ធិភាព តាមប្រភពផ្សេងៗ និងនៅតាមតំបន់របស់ខ្លួន ត្រៀមលក្ខណៈបូមទឹក អន្តរាគមន៍ជួយសង្រ្គោះដល់ប្រជាកសិករដែលខូតខាតដំណាំដោយសារគ្រោះនៃអាកាសធាតុ។

ក្រសួងកសិកម្ម បានបន្តថាប្រជាកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  អាជ្ញាធរមូលដ្ឌាន និងអ្នកពាក់់ព័ន្ធ ផ្សេងៗ នឹងចូលរួមសហការទប់ស្កាត់​ និងកាត់បន្ថយនៅផលប៉ះពាល់នៃអាកាសធាតុផងដែរ៕