សារុំ ស្រីណាត (Sarum Sreynat) – Newsroom Cambodia

ពលរដ្ឋខកបំណងក្រោយអាជ្ញាធរអូសបន្លាយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល
ប្រជាពលរដ្ឋដែលមាន​ជម្លោះ​ដីធ្លី​​នៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្ដាល បានបង្ហាញការ​ខកចិត្ត ដោយថា មន្ត្រីថ្នាក់ខេត្តតែងតែគេចវេះមិនព្រមរកដំណោះស្រាយតាមការណាត់ជួប។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋជាង ១០០នាក់ ដែលមកពីឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ក្នុងខេត្តកណ្ដាល និងឃុំពត់សរ ក្នុងខេត្តតាកែវ បានមកជួបជុំគ្នាជាថ្មីនៅមុខសាលាខេត្តកណ្ដាល ដើម្បីរកដំណោះស្រាយពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មី ប៉ុន្តែការជួបជុំនេះមិនបានលទ្ធផល ដោយអភិបាលខេត្តកណ្តាលមិននៅ។

លោក ទួន វណ្ណៈ អាយុ ៥០​ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា កន្លង​មក គឺអាជ្ញាធរថ្នាក់ខេត្តតែងតែគេចវេះ មិនព្រមដោះស្រាយជម្លោះដីធ្លីនេះឱ្យពួកគាត់ឡើយ។ លោកបន្តថា ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ អភិបាលខេត្តកណ្តាល​ លោក គង់ សោភ័ណ្ឌ បានណាត់ប្រជាពលរដ្ឋឱ្យទៅជួប ប៉ុន្តែបែរជាមានមន្ត្រីថ្នាក់ស្រុកប្រាប់ថា លោកបានទៅបំពេញបេសកកម្មបាត់ហើយ និងប្រាប់ឱ្យមកជួបនៅថ្ងៃទី១៨ ខែឧសភា ម្ដងទៀតវិញ។​

លោកបន្ថែមថា៖ «បន្ទាប់ពីថ្ងៃ១៨ [ឧសភា] ខ្ញុំមិនគិតថាបានលទ្ធផលអីទេ បើរបៀបគាត់របៀបថា ចៅហ្វាយស្រុកទៅធ្វើចៅហ្វាយខេត្ត ហើយចៅហ្វាយខេត្តដើរទៅណាអត់មានអ្នកណាដោះស្រាយឱ្យពួកខ្ញុំហ្នឹង គឺខ្ញុំអត់សង្ឃឹមទេ»។

លោក ទួន វណ្ណៈ បញ្ជាក់ដែរថា លោកបានយល់ព្រមដោះដូរដីចំនួន ២ហិកតា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាលរួចមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយទេ ដោយរង់ចាំរយៈពេល ៤ខែ មក​ហើយ។ ជាមួយគ្នានេះ លោកបានស្នើឱ្យស្ថាប័នជាតិ ជំរុញឱ្យមន្រ្តីខេត្តដោះស្រាយវិវាទដីធ្លីនេះ​ឱ្យបានឆាប់ ដោយ​លោកបារម្ភមានការបណ្តេញចេញសាជាថ្មី បើអាជ្ញាធរបន្តអូសបន្លាយពេលយូរបែបនេះ។

លោកបន្តថា៖ «បន្ទាប់មក មានតែខ្ញុំហ្នឹងទៅពន្លឿនក្រសួងមហាផ្ទៃ ដើម្បីឱ្យជំរុញឱ្យចៅហ្វាយខេត្តហ្នឹងដោះស្រាយឱ្យប្រជាពលរដ្ឋ ហើយនិងក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា»។

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បី សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលលាតសន្ធឹងលើឃុំចំនួន៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុងកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ក្នុងស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១ ៥០០លាន​ដុល្លារអាមេរិក។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ ក្រុមហ៊ុនបានចេញថ្លៃសំណងឱ្យប្រជាពលរដ្ឋចំនួន ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងមានការដោះដូរដី ដោយមានការយល់ព្រមពីពលរដ្ឋមួយចំនួន ប៉ុន្តែពួកគេមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់នៅឡើយទេ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតមិនព្រមដោះដូរដីនេះទេ ដោយថាតម្លៃនេះមិនសមរម្យតាមទីផ្សារ។

ពលរដ្ឋម្នាក់រស់នៅក្នុងឃុំពត់សរ ស្រុកបាទី​ ខេត្តតាកែវ លោក ផាត សុខ និយាយថា មូលហេតុដែលលោកជួបជុំជាមួយពលរដ្ឋផ្សេងទៀតនៅមុខសាលាខេត្តកណ្តាលនេះ ដោយសារលោកមិនអាចទទួលយកសំណងដែលក្រុមហ៊ុនផ្តល់ត្រឹម​៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ។ លោកថា ដីនៅតំបន់លោករស់នៅមានតម្លៃប្រមាណចន្លោះពី៦០ដុល្លារ ទៅ ៨០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែលោកសុំត្រឹមតម្លៃពាក់កណ្ដាលនៃតម្លៃទីផ្សារគឺគ្រប់គ្រាន់ហើយ។

លោកថា៖ «ដំណោះស្រាយ​ ចង់ឱ្យគាត់ដោះស្រាយតាមតម្លៃពាក់កណ្ដាលទីផ្សារ មិនបានតាមទីផ្សារអត់ទៅ ឱ្យបានពាក់កណ្ដាលទីផ្សារ​ ឱ្យពួកគាត់ចុះសិក្សាផ្ទាល់ហ្មងទៅណា។ ឥឡូវដីតំបន់ហ្នឹងតម្លៃប៉ុន្មាន? តម្លៃប៉ុន្មាន ចឹងឱ្យគាត់សិក្សាទៅ ដោះស្រាយតាមតម្លៃហ្នឹងមក បើមិនបានតម្លៃទីផ្សារអត់ទៅឱ្យបានត្រឹមតែពាក់កណ្ដាលបានហើយ ពួកខ្ញុំទទួលយកបានដែរ»។

ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ បានឆ្លើយតបខ្លីថា មន្រ្តីជំនាញកំពុងព្យាយាមដោះស្រាយបញ្ហាចេញបណ្ណកម្មសិទ្ធិដីនេះរួចហើយ ចំណែកតម្លៃដីដែលអាជ្ញាធរ និងក្រុមហ៊ុនបានកំណត់ គឺបានសិក្សាតាមតម្លៃទីផ្សាររួចរាល់ហើយ។

លោកថា​៖ «កន្លែងណាដែលបងប្អូនអត់ព្រម អាហ្នឹងវានៅក្នុងការចរចាគ្នាទៅវិញទៅមករវាង ខាងព្រលាន ក៏ដូចជាខាងក្រុមការងារ វានៅចរចាគ្នាមិនទាន់ត្រូវជាដើម»។

យ៉ាងណាក្តី មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៃសមាគមអាដហុកលោក យី សុខសាន្ត បានលើកឡើងថា ការបន្តអូសបន្លាយពេលនៃការដោះស្រាយជម្លោះដីធ្លីនេះ បានបង្កផលប៉ះពាល់ផ្នែកជីវភាពដល់ប្រជាពលរដ្ឋដែលរងគ្រោះដូចជា ការខាតបង់ពេលវេលា ការចំណាយថ្លៃធ្វើដំណើរ និងការខកខានប្រកបរបររកស៊ីជាដើម។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីនេះប្រកបដោយតម្លាភាព និងទៅតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋចង់បាន។

លោកថា៖ «ខាងអង្គការសង្គមស៊ីវិលស្នើសុំ និងទទូចទៅរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន គួរតែដោះសា្រយឱ្យគាត់ទៅតាមទីផ្សារសេរីទៅ ដើម្បីឱ្យគាត់យកតម្លៃហ្នឹងគាត់អាច ទៅទិញកន្លែងថ្មី ឬមួយគាត់អាចដោះដូរបាន ទៅតាមអ្វីដែល គាត់ត្រូវការ»។

កាលពីខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរងគ្រោះក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានចេញផ្សាយ លិខិតចំហមួយ អះអាងថា ការអភិវឌ្ឍនេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និង​ដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ៕

មនុស្ស៥នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់
ក្រសួងសុខាភិបាលនៅ​ថ្ងៃ​ពុធ​នេះ​​ប្រកាស​ថា មាន​មនុស្ស​​៥នាក់​បាន​ស្លាប់ ​ដោយសារ​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​ឆ្លងថ្មី​៣០៣នាក់ និង​ជាសះ​ស្បើយចំនួន២៣៩នាក់​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​បានបញ្ជាក់ថា គិតត្រឹម​ម៉ោង​៧:០០​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន៥នាក់ ដែ​ល​ជាជនជាតិខ្មែរទាំងអស់ ក្នុង​នោះមា​ន​បុរ​ស​អាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់ និង​ស្រ្តី​អាយុ៤​៨​ឆ្នាំ ១នាក់ និង​៤០ឆ្នាំ ១នាក់។​

ក្រសួងក៏បានចេញសេចក្ដីប្រកាស​មួយទៀត​ ដែល​បញ្ជាក់​អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មី មាន​ចំនួន៣៤១នាក់ និង​ជា​សះស្បើយ​ចំនួន​​៣១​នាក់។

គិត​ត្រឹម​ថ្ងៃទី២០ ខែមេសានេះចំនួននាក់ស្លាប់ដោយសារជំងឺកូវីដ១៩ សរុប​មាន៤៩នាក់ អ្នក​ឆ្លង​សរុប​មាន​ចំនួន​៧,៧៤៧នាក់ អ្នកជាសះស្បើយសរុប២,៧៩៤ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​​​សរុ​ប​ចំនួន​៤,៨៩៣នាក់៕

ក្រសួងសុខាភិបាល​ប្រកាសថា មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​១៧៨នាក់ និងស្លាប់ចំនួនពីរនាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានប្រកាសថា នៅគិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩​ថ្មីចំ​នួន១៧៨ និង​ស្លាប់ចំ​នួនពីរនាក់ដែ​ល​ជា​ ខណ:មានអ្នកជាសះស្បើយចំនួន​៣៨​នាក់។

គិតត្រឹមថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២១នេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប៤,៨៧៤នាក់ អ្នក​កំពុង​សម្រាកព្យាបាលចំនួន​២,៥៤៤​នាក់ អ្នកជាសះស្បើយសរុប២,២៩០ និង​ស្លាប់​សរុប​ចំនួន​៣៥នាក់៕​

ក្រសួងប្រកាសមានករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ១៨១ និងស្លាប់ចំនួន​ ៣នាក់
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ១៨១ និងស្លាប់ចំនួន៣នាក់ជាជនខ្មែរទាំងអស់ ស្រ្តីពីរនាក់ និងបុរសម្នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៣
ខែមេសា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយចំនួន ៤០នាក់។
សេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ថាស្រ្តីជនជាតិខ្មែរទាំងពីររូបនេះ ម្នាក់មានអាយុ ៧៥និងម្នាក់ទៀតមានអាយុ ៥៩ឆ្នាំ បុរសម្នាក់មានអាយុ៥៧ឆ្នាំ។

ចំនួនស្លាប់ចុងក្រោយនេះបានធ្វើអោយចំនួនអ្នកស្លាប់សរុបដោយកូវីដកើនដល់ ៣៣នាក់។ គិតត្រឹមថ្ងៃទី១៣ ខែមេសា​ ឆ្នាំ២០២១នេះ​ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤៦៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់ និងអ្នកជាសះស្បើយសរុប ២២៥២។

ក្រសួងសុខាភិបាល​ប្រកាសថាមានករណីវិជ្ជមានថ្មីនៃជំងឺ​កូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណីវិជ្ជមាន​ជំងឺ​​​កូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មាន​ករណី​វិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុស​កូវីដ​១៩ ចំនួន២៧៧នាក់ និង​មានករណី​ស្លាប់​ម្នាក់​ជា​ ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែល​បាន​ស្លាប់​នៅ​ព្រឹកនេះ គឺ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ពិតមែន​ដែល​មាន​ការសន្និដ្ឋាន​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ហើយ​នេះជាករណីស្លាប់​លើកទី៣០​។

គិតត្រឹមថ្ងៃទី១២ ខែមេសានេះមានចំនួនអ្នកឆ្លងជំងឺ​កូវីដ​១៩​សរុប​មាន​៤,៥១៥នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​​មាន​​ចំនួន​២,​២៦៨ និងជាសះស្បើយសរុប២,២១២​នាក់ ​និង​ស្លាប់​ចំនួន​៣០​នាក់៕​

បន្ទាប់ពីមានប្រតិកម្មខ្លាំង VICE លុបរូបមានបន្ថែមពណ៌ និងស្នាមញញឹមដល់ជនរងគ្រោះរបបខ្មែរក្រហម
បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារតាមរយៈចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១១ ខែមេសា
ឆ្នាំ២០២១ ឲ្យលោកម៉ាត ឡូវរី (Matt Loughrey) និងសារព័ត៌មាន Vice លុបចោលរូបភាពដែលគេបានបង្ហោះតាមរយៈគេហទំព័ររបស់ខ្លួន។

សារព័ត៌មាន VICE បាននិយាយក្នុងសេចក្តីថ្លែងការណ៌ថា «អត្ថបទនេះរួមបញ្ចូលទាំងរូបថតរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលមានការបន្ថែមលើសពីពណ៌។ អត្ថបទនេះមិនត្រូវតាមស្តងដាររបស់VICE ហើយត្រូវបានដកចេញ។ យើងសោកស្តាយចំពោះកំហុសហើយនឹងធ្វើការស៊ើបអង្កេតអំពីការបរាជ័យដែលនាំឲ្យអត្ថបទនេះផ្សាយ»។

ក្រសួងបាននិយាយថា ទង្វើនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ហើយបំពានសិទ្ធិនៃការប្រើប្រាស់រូបរបស់សារមន្ទីរ ដែលបានយករូបថតទៅកែច្នៃជាពណ៍ធម្មជាតិ និងបានកែច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែងអំឡុងពេលដែលជនរងគ្រោះបានទទួលរងការឈឺចាប់ពីរបបខ្មែរក្រហម។

សេចក្ដីជូនដំណឹងដដែលក៏បានបន្តថា៖ «ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរ»។

«ក្រសួងនឹងចាត់ការតាមច្បាប់ជាតិនិងអន្តរជាតិដែលមានជាធរមានក្នុងករណីបុគ្គលឈ្មោះ ម៉ាត
ឡូវរី (Matt Loughrey)មិនអនុវត្តតាមសេចក្ដីណែនាំខាងលើ»។

ស៊ុយអែត និងយូណេស្កូចាប់ផ្តើមគម្រោងរួមគ្នាដើម្បី​​ពង្រឹង​ប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិ​នៅ​កម្ពុជា​
ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដើម្បីចាប់ផ្តើម​គម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១​នេះ ដើម្បី​ធ្វើ​ឲ្យ​​ប្រសើរឡើង​នៃ​សេរីភា​ព​ក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅ​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​លើគេហ​ទំព័រ​របស់​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២១​​នេះ​​ថា ប្រទេសស៊ុយអែត​​នឹង​ផ្ដល់​ទឹក​ប្រាក់​ប្រមាណជា ២,៥​លានដុល្លារ​អាមេរិក​ដល់​អង្គការយូណេស្កូសម្រាប់ការអនុវត្ត​គម្រោ​ង​ដែល​មាន​កិច្ចព្រមព្រៀង​រយៈពេល​៣ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​​មានបរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​សុវត្ថិភាព សេរី ពហុនិយម និង​ឯករាជ្យ ដែលនឹងជួយធ្វើឱ្យមាន​ភាព​ប្រសើរ​ឡើង​នៃ​សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការ​ទទួល​បានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ព្រមទាំង​លើ​តម្រូវការ​បន្ទាន់​បណ្តាល​មក​ពីកា​រ​រីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ ដោយ​រួមបញ្ចូលទំាងការធានាឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការ​តស៊ូ​មតិ​ដើម្បី​ឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និង​ការលើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។

​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​​របស់​អង្គការ​យូណេស្កូ​ដដែល​នោះ​​បាន​ស្រង់​សម្តី​របស់​លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយ​អែតប្រចាំ​ប្រទេស​កម្ពុជា ថា​ការគាំទ្រ​នេះ គឺជាផ្នែកដ៏សំខាន់មួយនៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ជាមួយ​ប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោកបានបន្ថែមថា៖ «យើង​រីករាយ​ដែល​ធ្វើកា​រ​ជាដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​​កម្ពុជា​ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ស្តង់ដារ​វិជ្ជាជីវៈ​សារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន។ ការយកចិត្ត​ទុក​ដាក់ពិសេស នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយ​ទទួលរងគ្រោះ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ហើយខ្វះឱកាស​ស្មើភាពគ្នា​ក្នុង​ការទទួល​បាន​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​ក្នុង​វិស័យសារព័​ត៌មាន​នេះ»។

តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើង​ពីថា៖ «គំនិតផ្តួចផ្តើមនេះនឹងពង្រឹង​សេរីភា​ព​នៃ​ការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ី​នៃ​ការទទួលបានព័ត៌មាន​​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ​ការតស៊ូមតិ​ឱ្យ​ទទួល​បាន​ក្របខ័ណ្ឌច្បាប់ដែល​មាន​លក្ខណៈរឹងមាំ​សម្រាប់​ការអភិវឌ្ឍ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផ្តល់​វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញ​ឱ្យមាន​បរិយាកាស​ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់​តម្លៃប្រជា​ធិប​តេយ្យអ​ភិបាល​កិច្ច​ល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បន្ថែមថា គម្រោងនេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោត​លើការជំរុញឱ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ចំណុច១០  ដែលមានគោលបំណងធានាឱ្យមាននូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ៕​

រដ្ឋាភិបាល​ផ្អាកការធ្វើដំណើរឆ្លងពីខេត្តរយៈពេល​១៤​ថ្ងៃ​ដើម្បីទប់​ស្កាត់​ការរាលដាល​កូវីដ​
រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត និង​​បិទ​រមណីយ​ដ្ឋាន​​ទេសចរណ៍​​ទូទាំង​​ប្រទេស​​រយៈ​ពេល​១៤​ថ្ងៃ គិត​​ចាប់​ពី​​វេលា​​ម៉ោង​១២​យប់​ ថ្ងៃទី០៧ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ​។

យោង​តាម​សេចក្ដី​សម្រេច​មួយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​ទី០៦​ ខែមេសា​កន្ល​ង​ទៅនេះ​បាន​បញ្ជាក់​ថា ចាប់​ពីចាប់ពី​ថ្ងៃទី៧​នេះ​តទៅ​នឹង​មាន​ការហាម​ប្រាម​មិន​ឲ្យ​មាន​ការធ្វើ​ដំណើរ​ឆ្ល​​ង​កាត់​ចេញ​ចូល​​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​រយៈពេល​១៤​ក្នុង​គោល​បំណ​ង​ប្រយុទ្ធ និង​ទ​ប់ស្កាត់​ការឆ្ល​ង​រីករាល​ដាល​នៃ​ជំងឺ​កូវី​ដ១៩។

ក្នុងសេចក្ដី​សម្រេច​នោះក៏​បា​ន​បញ្ជា​ក់​ផង​ដែរ​ថា រមណីយដ្ឋាន​ទូទាំង​ប្រទេស​ក៏​ត្រូវ​បិទ​ក្នុង​រយៈពេល​១៤ថ្ងៃ​ផង​ដែរ ហើយ​គណៈអភិបាល​រាជធានី​ខេត្ត​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ក្នុង​ការអនុវត្ត​វិធានការ​ខាង​លើនេះឲ្យ​មាន​ប្រសិទ្ធភាព។

លោក ​​ភ័ក្រ ​អ្នក​ប្រកប​របរ​បើក​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ផ្សារ​ស្រែ​អំបិល​ខេត្ត​កោះកុង តាំង​ពី​ឆ្នាំ២០១៤​មក​បាន​ប្រាប់ Newsroom Cambodia ថា​វា​ជា​គោលការណ៍​ល្អមួយ​ក្នុង​អំ​ឡុង​ពេលនេះ​សម្រាប់​ការគ្រប់គ្រង​ការរីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ ប៉ុន្តែ​វាក៏​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បញ្ហា​ជីវភាព​របស់​គាត់​ដែរ។

លោកបានបន្តថា៖ ​«និយាយពីបញ្ហាដែលពិបាកជាងគេគឺបញ្ហាសេដ្ឋកិច្ច បា​ទ​ប៉ុន្តែ​វា​ជា​គោល​ការណ៍​មួយ​ក៏​ជារឿង​ល្អ​សម្រាប់​ថា​ទប់ស្កាត់​ជំងឺ​កូវីដ​ប៉ិន​បញ្ហា​ដែល​ប៉ះពាល់​លើ​ពួកខ្ញុំ​ជា​អ្នក​រត់​តាក់ស៊ី​គឺ​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ច​ឧទាហរណ៍​ពាក់ព័ន្ធ​ទៅ​លើ​ត្រូវ​ការលុយបង់​ធនាគារ​អីចឹង ដល់​​ចឹង​​​វា​​អត់​​មា​ន​ចំណូល​​សោះ​​តែ​​ម្ដង»។

ចំណែកឯលោក ស៊ីវ​ឈី វណ្ណឆៃ និស្សិត​ផ្នែក​ទេសចរណ៍​នៅ​សាលា​អាស៊ី​អឺរុប​មក​ពី​ខេត្ត​ស្វាយរៀង និង​កំពុង​រស់នៅ​រាជធានីភ្នំពេញ​បាន​ប្រាប់ Newsroom Cambodia ដែរថា​ លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​​ដើម្បី​កុំ​ឲ្យ​មាន​ករណី​ឆ្លង​ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ដូច​ករណី​មុនៗ។  ប៉ុន្តែលោក​ថា លោក​ក៏​​បារម្ភ​​​ថា ទំនិញ​អាច​​ឡើងថ្លៃ​​នៅ​​តាម​បណ្តា​ខេត្ត​។​

លោក​ថា៖ «អាការ​ដែល​ទៅ​ស្រុក​នឹង​ខ្ញុំ​ក៏​ចង់​ទៅដែរ តែ​ដល់​ពេល​គេ​ហាម​ចឹង​ទៅ​យើង​ទៅ​អត់​កើត​ទេ​តែបើ​យើង​ទៅ​គេចា​ប់​យើង​ដាក់​ចត្តាឡី​ស័ក​ដដែល​ ចឹង​ទៅ​បិទ​ចរាចរណ៍​ចឹង​ទៅ​វា​ទាំង​អស់​​តែ​គ្នាទេ​»។

គួរបញ្ជាក់​ថា ទោះ​បី​ជារដ្ឋាភិបាលបានចេញសម្រេចបិទចរាចរណ៍ចេញចូលខេត្តក្តី ប៉ុន្តែ​ក៏​នៅមា​នក​រណី​លើកលែង​មួយ​ចំនួ​ន​ដូចជា​ឡាន​ដឹក​សំរាម​ ឡាន​សង្គ្រោះប​ន្ទាន់​ ឡាន​ដឹក​ទំនិញ​ ឡាន​ពន្លត់​អគ្គីភ័យ ការធ្វើ​ដំណើរ​របស់​​មន្ត្រី​រាជការ​ក្នុង​គោល​ការណ៍​​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ជាដើម​៕

អាជ្ញាធរខេត្តព្រះសីហនុយកគ្រឿងចក្រកាយដីចេញពីកន្លែង​ជន​មិនស្គាល់​មុខ​លួច​ចាក់​ចូល​សមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុ​បាន​កាយ​ដី​ដែល​​ជនសង្ស័យ​​លួច​ចាក់​ចូល​សមុទ្រ​ត្រង់​ចំណុច​មុខ​ក្រុមហ៊ុនតេលា​
ស្ថិត​​ក្នុង​ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បាន​ប្រាប់​ Newsroom Cambodia កាល​ពី​ថ្ងៃ​ទី​១៩ ខែមីនា
ឆ្នាំ២០២១ នេះ​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ អាជ្ញាធរ​បាន​កាយ​ដី​ដែល​ចាក់​លុប​ចូល​សមុទ្រ​​ ប៉ុន្តែ​លោក​ថា
​​រហូតមកដល់​ពេល​នេះ​សមត្ថកិច្ច​មិ​ន​​កំណត់​អត្តសញ្ញាណ​ជន​​ដែល​លួច​ចាក់ដី​ចូល​សមុទ្រ​​បាន​​នៅ​ឡើយ​ទេ។​

លោកបញ្ជាក់​ថា៖ «ជនល្មើស​យើង​រ​ក​មិន​ទាន់ឃើញ​ទេតែ​ខាង​សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើប​អង្កេត​​រក​​ដដែល នេះ​ទីមួយទីពីរ​រដ្ឋបាល​ស្រុក​បាន​រក​គ្រឿង​ចក្រ​ហើយ​ឡាន​ដឹកដី​កាយ​បាន​ពីរថ្ងៃ​ ហើយ​ឥឡូវ​កំពុង​ដាក់​លិខិត​ទៅ​ខាង​ក្រុមហ៊ុន​ធ្វើផ្លូវ និង​ឲ្យ​ជួយ​ចាក់​មាន​ឡាន​បី​បួន និង អា​អិច​​មួយ​​មក​​កាយ​​បន្ត ​ពីរ​ថ្ងៃទៀត​ហើយៗ»។

ចំណែក​លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុក៏បានប្រាប់ Newsroom Cambodia តាម
Telegram កាលពីថ្ងៃទី១៩ ខែមីនា ដែរថា លោក​អាច​ជម្រាប​បាន​ថា​ ករណី​នេះ​បន្ទាប់ពី​រ​ដ្ឋបាល​​ស្រុក​​ស្ទឹង​ហាវ​​បាន​​ចេញ​​សេចក្ដី​​ជូន​ដំណឹង​នេះ​ទៅ មិនទាន់​មា​នបុគ្គ​ល​ណា​​ចេញ​មក​ដោះស្រាយ​ជាមួយ​រដ្ឋបាល​នៅ​ឡើយ​ទេ។ ប៉ុន្តែលោក​ថារដ្ឋបាល​ស្រុក​បាន​ប្រើប្រាស់​គ្រឿ​ងចក្រ​ទៅ​កាយដី​ដែល​គេ​ចាក់ចូលសមុទ្រចេញមកវិញអស់ហើយ។

ការ​សម្រេច​កាយ​ដី​ចេញ​នេះ ធ្វើ​ឡើង​បន្ទាប់​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ កាល​ពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១
ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​អំពី​ការ​ឆ្លៀត​ឱកាស​របស់​ជន​មិន​ស្គាល់​មុខ លួច​ចាក់​ដី​ចូល​ក្នុង​សមុទ្រ។

អ្នកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួល​សមាគមអាដហុក ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​លើ​ក​ឡើង​កាល​ពី​ថ្ងៃទី១៩
​ខែមីនា ថា ករណី​នេះ​អា​ច​ជា​រឿង​ឃុបឃិត​គ្នា ដោយសារ​ការចាក់ដី​ចូល​សមុទ្រ​នៅ​ខេត្ត​មួយ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ។

អ្នកស្រីបានបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់​ឃើញថា​អានេះ​វា​មិនមែន​ជា​លើក​ទីមួយ​ទេ វា​មាន​មនុស្ស​មួយ​ចំនួន​ឃុបឃិត​គ្នា​ព្រោះរឿ​ង​នេះ​វា​អត់​អាច​ធ្វើ​ម្នាក់​ឯង​បាន​សម្រេច​ទេ វា​ត្រូវ​តែ​មាន​ការឃុបឃិត​គ្នា​ជា​ក្រុម​ហើយ»។
អ្នកស្រីបន្ថែម​ថា ការចាត់វិធានការគឺមិនបានទូទៅនោះទេ​កន្លែងខ្លះ​អ្នក​ចាក់​ក៏​បាន​សម្រេច​កន្លែង​ខ្លះ​ក៏​អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់​ទាន់​ពេល​វេលា ហើយ​ការចាក់​ចូល​សមុទ្រ​ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អ្វីក៏ដោយ​ គឺវាជា​រឿងរំលោភលើតំបន់ឆ្នេរ។

បើ​តាម​អ្នក​ស្រី ជៀប សុធារី ​ក្នុងខេត្តដែលមានឆ្នេរសមុទ្រផ្សេងៗទៀត ដូចជាខេត្តកោះកុង ខេត្តកែបជាដើម
ក៏មានករណីចាក់ដីចូលសមុទ្រនេះជាបន្តបន្ទាប់ផង​ដែរ៕​

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមប្រសាសន៍លោក វី​ សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្ដល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមទូរស័ព្ទនៅ​ថ្ងៃទី​១៨ ខែ​មីនាថា​ ដី​ជាង​២៦៦​ហិកតា​នោះ​ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ឃុំ​តា​សាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

អត្ថបទនៅទីនេះ ៖ https://cambonomist.com/news/kampong-speu-provincial-governor-confiscates-more-than-266-hectares-of-forest-land/

អ្នកធ្វើចត្តាឡីស័ក២នាក់ស្លាប់ក្នុងថ្ងៃទី​១៤ ខែមីនា​តែមួយ​​ដោយមានជំងឺផ្សេងគ្នា
បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ពេលកំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត២ផ្សេងគ្នា ប៉ុន្តែ​អាជ្ញាធរ​ចេញ​លិខិត​បញ្ជាក់​ថា​ មិនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ​ប៉ុន្តែ​ពួកគេ​បាត់បង់​ជីវិត​ដោយសារ​មានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា មាន​បុរស​ម្នាក់ជាជនជាតិខ្មែរបានទទួលមរណភាព នា​វេលា​ម៉ោង​៩:៤០នាទីព្រឹក ថ្ងៃទី​១៤ ខែ​មីនា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែមថា បុរស​ម្នាក់​នោះមាន​អាយុ​៦៩ឆ្នាំ​ មាន​ទីលំ​នៅ​ក្នុង​ភូមិ​ជ័យ​ឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង​​ បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពេល​រសៀល​ថ្ងៃទី១៣ ខែមីនា​ ហើយ​ក៏​រក​ឃើញ​ថា​មាន​ជំងឺ​កូវី​ដ១៩ ដោយសារ​​បាន​យក​សំណាក​ទៅ​ពិនិត្យ​កាល​ពីថ្ងៃទី១១ ខែមីនា​កន្លងទៅ ប៉ុន្តែ​សភាពអ្នកជំងឺនៅពេលនោះមិនមានក្អក​មិនហត់ មិន​ក្ដៅខ្លួន​ តែមាន​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «នៅវេលាប្រហែលម៉ោង១១អាធ្រាត ថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យ​បាន​ទៅ​ពិនិត្យ​មើលសុខភាពគាត់ម្ដងទៀត ឃើញថា​សុខភាព​គាត់​ធម្មតា នៅវេលាពេលព្រឹកម៉ោងប្រហែល៦​:០០ព្រឹក​ គាត់បានចេញមកធ្វើលំហាត់​ប្រាណ​យ៉ាងយូរ ហើយក៏បានចូលទៅសម្រាកក្នុងបន្ទប់របស់ខ្លួនវិញ ដោយសម្រាន្តលង់​លក់​រហូត​ដល់​មាន​អ្នកជំងឺកូវីដ១៩​ម្នាក់ទៀត​ដែល​សំរាក​នៅ​ជិតនោះ​មកដាស់​ឱ្យ​ពិសារ​បាយ​ព្រឹក ក៏ឃើញថាបុរស​វ័យ​៦៩​ឆ្នាំនោះបានស្លាប់​បាត់បង់ជីវិតទៅហើយ»។

ចំណែក​ខេត្ត​ព្រះសីហនុ​ក៏មានករណីជនជាតិចិនម្នាក់បានស្លាប់នៅថ្ងៃទី១៤ ខែមីនា អំឡុង​ពេល​​ធ្វើចត្តាឡីស័ក​ផង​ដែរ។ បុរស​ចិន​នោះ​បាន​ចូល​មក​ដល់​កម្ពុជា​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០ តាមច្រកអាកាសយានដ្ឋានជាតិខេត្តព្រះសីហនុ។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា។

សេចក្ដីប្រកាសដដែល​ឲ្យ​ដឹងថា បុរសនោះចូលធ្វើចត្តាឡីស័កថ្ងៃទី២៦ ខែកុម្ភៈ ក្នុង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិកកាស៊ីណូមួយកន្លែង ក្នុង​ខេត្តព្រះសី​ហនុ ហើយ​នៅ​យប់ទី១៣ ខែមី​នា បុរសនោះមានអាការៈហត់ និងចុះខ្សោយខ្លាំងក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត និង​មន្ទីរ​ពេទ្យ​នៅ​​រាជធានី​ភ្នំពេញ តែ​នារសៀល​ថ្ងៃទី១៤ ខែមីនា បុរសនោះ​បានស្លាប់​បាត់បង់​ជីវិត​ដោយសារសុខភាពគាត់ចុះខ្សោយពេក។

«តាមការពិនិត្យវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យបានបង្ហាញថា បុរសខាងលើមានជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ ព្រមទាំងជាតិស្ករ​ឡើងខ្លាំង»។

គួរបញ្ជាក់ថា គិត​មក​​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩​ សរុបចំនួន១,៤៣០នាក់។​ អ្នកព្យាបាលជាសះស្បើយចំនួន៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦០៩នាក់ និងស្លាប់០១នាក់៕

Q & A៖ ការដាំបន្លែលើទឹក និងទីផ្សារ​បន្លែ​បច្ចុប្បន្ន​
អ្នកស្រី ម៉ាង ផាវីណា ជាម្ចាស់កសិដ្ឋានដាំបន្លែលើទឹក (Hydroponic)​ មួយដែលមានឈ្មោះ Hydroponic in Cambodia & Kannika Modern Farm​។ អ្នកស្រី​កើត​ក្នុង​ឆ្នាំ​១៩៦៩ ហើយ​គ្រួសារ​អ្នកស្រីបានចេញទៅរស់នៅប្រទេសថៃ​តាំងពីអ្នកស្រី​មាន​​អាយុ​៦​ឆ្នាំ​ដោយសារ​សង្គ្រាម​ និង​បាន​ត្រឡប់​មកវិញនៅឆ្នាំ១៩៩៣។

Q: តើបងចាប់ផ្ដើមអាជីវកម្មនេះបានរយ:ពេលប៉ុន្មានឆ្នាំហើយ?

A: ចូលឆ្នាំហ្នឹងឆ្នាំទី៩។​ ខ្ញុំចាប់ផ្ដើមបើកហាងនៅថ្ងៃទី១២ ខែ០២ ឆ្នាំ២០១២ ប៉ុន្តែ​ដំបូង​គឺ​យើង​ដាំលេង ដាំអីនៅផ្ទះនិង ធ្វើមុននឹងប្រហែល១ឆ្នាំហើយ។

Q: តើមូលហេតុអ្វីដែលជំរុញបងឱ្យងាកមកដាំបន្លែលើទឹកបែបនេះ?

A: ដំបូងខ្ញុំធ្វើជា hobby ដូចថាយើងធ្វើលេង ខ្ញុំមានផ្ទះហើយផ្ទះចាក់សាបទាំងអស់ដល់​ពេលចាក់​សា​បទាំងអស់ទៅដាំបន្លែអីក៏អត់បាន ហើយតាមការពិតទៅខ្ញុំមានមិត្តភ័ក្រ្តគាត់ដាំHydroponic ហ្នឹងនៅថៃយូរហើយ ហើយគាត់ឱ្យខ្ញុំចូលមានភាគហ៊ុនជាមួយគាត់១៥% យើងក៏ដាំអីអត់បានចឹងយើងក៏សាកដាំ Hydro ។​​​​​​​ យើងក៏យកឈុតដាំធ្វើខ្លួន​​​​​​​​​​​​​​​​ឯង ដាក់ដាំនៅផ្ទះណាអូន ហើយ​ដល់ពេលហើយយើងក៏អត់ដឹងថាមានមនុស្សចាប់អារម្មណ៍ច្រើន​ ខ្ញុំអត់ដឹងថានៅស្រុកខ្មែរអត់មាន។ ដល់ពេលយើងដាំហើយ ​កាលហ្នឹងខ្ញុំធ្វើការនៅស្ថានទូត​ថៃ ហើយលោកជំទាវអគ្គរាជទូតពាណិជ្ជកម្មថៃក៏ឱ្យយោបល់ថា នៅស្រុកខ្មែរអត់ទាន់មានអ្នកណាមានទេហើយយើងក៏ចេះតែបង្ហោះក្នុងហ្វេសប៊ុកនឹង ក៏មានពួក NGO ពួកអង្គការគាត់ចាប់អារម្មណ៍ច្រើនមកសូមមើល ខ្ញុំនៅជាមួយខាងពាណិជ្ជកម្មថៃដែរគាត់ឱ្យយោបល់ថា ឱ្យបើកអាជីវកម្មអាជីព ណាច៎ា ក៏ចាប់ផ្ដើមបើកចាប់តាំងពីពេលនោះមក។

Q: តើបងមើលឃើញយ៉ាងណាចំពោះការដាំបន្លែលើទឹកបែបនេះ​ ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ?

A: សម្រាប់ខ្ញុំតាំងពីដំបូងយើងកុំនិយាយថាយើងបើកហាងលក់អីណា សម្រាប់យើងដែលដាំលេងខ្លួនឯងនោះគឺ បើអ្នកមានការងារធ្វើជាប់លាប់វាជាកំសាន្តរបស់យើងមួយដូចរដូវកាលកូវីដនេះយើងចេញទៅណាអត់កើតពេលយើងដាំបន្លែលេងបែបនេះទៅវាបានស្អំចិត្ត និងលំហែខួរក្បាលដែរ។ ហើយយើងក៏មានមោទនភាពចំពោះ​​ដែលដាំបានព្រោះយើងដឹងថាវាជាបន្លែសុវត្ថិភាព ហើយយើងក៏មិនដឹងថាបន្លែដែលទិញពីផ្សារគេដាំយ៉ាងម៉េចដាក់អ្វីខ្លះអំឡុងពេលដាំ មានបាញ់ថ្នាំ ឬអត់។

Q: តើបងយល់យ៉ាងណាដែរចំពោះទីផ្សារបន្លែដែលបងកំពុងតែដាំ (ធំទូលាយ ឬអត់)?

A: ចំពោះរឿងទីផ្សារវិញ យើងកំពុង​តែ​មាន​ការបារម្ភ​ជាខ្លាំងយើងក៏មានក្រុមមួយរបស់យើងគ្នាប្រហែល២០០នាក់ ដែលកំពុងជជែកពិភាក្សាគ្នាដើម្បីបង្កើតសហគមន៍ដើម្បីអាចបន្តទៅមុខបាន។ បើដូចនៅផ្សារថៃគេដាក់ផ្លាកនៅលើបន្លែគេតែម្ដងដូចជា នេះជាបន្លែ Organic នេះជាបន្លែសុវត្ថិភាព នេះជាបន្លែធម្មតាអីជាដើមបន្លែដួចគ្នាប៉ន្តែតំលៃខុសគ្នា។​ហើយនេះជាទីផ្សារសេរីដូច្នេះអ្នកទិញគេសំឡឹងមើលតំលៃមួយណាគេអាចទិញបាន ប៉ុន្តែនៅយើងអ្នកទិញវាយតំលៃស្មើគ្នានិងរបស់នាំចូលពីក្រៅទាំងអស់។ គេថាបន្លែនាំពីចិន វៀតណាមលក់២០០០៛បានហើយគាត់ព្យាយាមទំលាក់តំលៃយើងដែលបន្លែរបស់យើងដាំក្នុងមុងដាំអត់មានបាញ់ថ្មាំចឹងលទ្ធផលវាអត់ដូចរបស់គេទេ។ដូចពេលបច្ចុប្បន្នក៏មានក្រុមហ៊ុនចិនជួលកសិករខ្មែរដាំបន្លែដែរដូច្នេះវាមានការជ្រេតំលៃយើងអស់ហើយណាអូន។ត្រង់នេះខ្ញុំក៏ចង់ឪ្យរដ្ឋាភិបាលជួយដែរ។

Q: តើបងមើលឃើញយ៉ាងណាចំពោះបន្លែទូទៅនៅក្នុងស្រុក?

A: ទីមួយទាក់ទងនិងកសិកររបស់យើងគឺពួកគាត់អត់យល់ដឹងអំពីទីផ្សារទេ ឃើញ​អ្នកណា​ដាំ​អី​គាត់​ដាំ​តាមគ្នាទាំងអស់។ ដូច្នេះបើត្រូវការគឺត្រូវការចំណេះដឹងផ្នែកទីផ្សារឱ្យបានល្អ។ ទីពីរគឺទាក់ទងនិងការដាំដំណាំណាដែលស្រួលៗនិងមានគេដាំច្រើនហើយ។ ហើយគួរកុំដាំបន្លែតែមួយមុខដាំលាយគ្នា និងបន្លែដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ ព្រោះបើគេសង្កត់តម្លៃយើងណាមួយយើងមានរបស់ផ្សេងសម្រាប់លក់។

Q: តើបងមានសំនូមពរអ្វី ឬផ្ដាំផ្ញើដល់ប្រជាជនខ្មែរដែរ ឬទេ?

A: ខ្ញុំយល់ថាបងប្អូនមានចំណូលខុសគ្នា ប៉ុន្តែគួរគិតដល់សុខភាពផង បើយើងទិញបន្លែដែលអត់ដឹងប្រភពច្បាស់លាស់យើងអាចទិញបន្លែថោកហូបបាន តែដល់ពេលយើងមើល​ឃើញយូរអង្វែងទៅ ពេលមានជំងឺឈឺអីនិងយើងក៏មើលអស់លុយច្រើនដែរ។ ពេលចឹងខ្ញុំសូមសំណូមពរឱ្យជួយទិញបន្លែកសិករខ្មែរយើង និងជួយថែសុខភាពយើងដែរ។ ដូច្នេះចង់ឱ្យត្រឡប់មកទិញបន្លែផ្លែឈើក្នុងស្រុកវិញ។

Q: ជាចុងក្រោយខ្ញុំសូមអរគុណបងស្រីដែលចំណាយពេលវេលាជាមួយប្អូន។

A: ចាស​ អរគុណប្អូនដែលចាប់អារម្មណ៍កន្លែងបង បើមានចម្ងល់អីទៀតអាចសួរបងបាន៕​

ស្ថានទូតកម្ពុជាជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅ​វៀតណាម​ប្រុ​ង​ប្រយ័ត្នខ្យល់ពុល
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបាន ជូនដំណឹង​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​​ក្នុង​ប្រទេស​វៀតណាមឱ្យ​ប្រុងប្រយ័ត្នចំពោះ​ខ្យល់​ពុល ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់​គ្រោះថ្នាក់​ខ្លាំង​​ណាស់​ដល់​សុខភាព​មនុស្ស។​

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមដែលចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​ ឆ្នាំ២០២១​បញ្ជាក់​ថា ស្ថានទូត​​អំពាវនាវឲ្យ​និស្សិត សិក្ខាកាម យោធា នគបាល និងបងប្អូនខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម ពិសេស​នៅ​ភាគខាង​ជើង​ ឲ្យ​​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​ពុល​។

សេចក្តី​ជូន​ដំណឹង​បន្ថែម​ថា៖ «ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅ​ភាគ​ខាង​ជើង​​ឈាង​​ខាងកើត និងតំ​បន់ដីសណ្តរទន្លេ Hong ប្រឈម​នឹង​ខ្យល់​ពុល​មាន​លាយ​នឹង​កំទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់​ គ្រោះថ្នាក់ខ្លាំង​ណាស់​ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ​ និង​ជ្រៀត​ចូល​ដល់​កូន​ថង់​តូចៗ (alveoli) នៃ​សួត និង​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ឲ្យ​មាន​ជាជំ​ងឺ​មហារីក ឬប៉ះ​ពាល់ដ​ល់​ DNA និង​នាំ​ឲ្យ​មាន​បំរែ​បំរួល​សេណេ​ទីក»។​

សេចក្ដីជូនដំណឹងនោះក៏បានបន្ថែមថា៖ «អំឡុង​ពេល​ស្ថានភាព​អាក្រក់ និង​គុណភាព​ខ្យល់​មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យ​ជៀសវាងការចេញក្រៅ បិទ​បង្អួ​ច​នៅ​ពេលព្រឹក និង​ត្រូវ​ប្រើ​ម៉ាស់​ការពា​រ​ធូលី​ពេល​ចេញ​ទៅ​ក្រៅ ត្រូវលាងសម្អាតរន្ធច្រមុះនឹ​ងទឹកអំបិល»។

សេចក្ដី​ជូន​ដំណឹង​ដដែល​ក៏​បាន​ប្រាប់​ឲ្យ​និស្សិត សិក្ខាកាមយោធា នគបាល និងប្រជា​ពលរដ្ឋ​ខ្មែរដែលមានវត្តមានក្នុងប្រទេស​វៀតណាម ជាពិសេសភាគខាងជើង មេត្តា​យក​ចិត្ត​ទុកដាក់​ការពារ​​សុខភាព៕​

និស្សិតខ្មែរត្រូវទៅរៀននៅបរទេស​ មានអាទិភាពចាក់វ៉ាក់សាំងការពារកូវីដ១៩
លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​​ផ្ដល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់​សាំង​កូវីដ​១៩​ជូន​ដល់​សិស្ស​និស្សិត​ដែល​ត្រូវ​បន្តការ​សិក្សា​នៅ​បរទេស ​តាម​ការស្ម័គ្រ​ចិត្ត។

​យោងតាមសេចក្ដីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នាព្រឹកថ្ងៃទី០៤ មីនា ឆ្នាំ២០២១ នាឱកាស​ដែល​លោក​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ការពា​រ​ជំងឺ​កូវីដ​១៩ AstraZeneca លើកទីមួយមានប្រសាសន៍ថា៖ «ឥឡូវចេះហ្មងទៅ ដើម្បី​ឲ្យ បើសិន​ជា​មាន​វេលា​គ្រប់គ្រាន់ និស្សិត​ខ្មែរទាំ​ងអ​ស់​ដែល​ត្រូវ​ចេញ​ទៅ​ក្រៅប្រ​ទេស​ទាំងអស់ គួរត្រូវ​បាន​​ជាអា​ទិភាព​ក្នុង​ការទទួលបានវ៉ាក់សាំង»។

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវឲ្យ​និស្សិតខ្មែរទាំ​ង​អស់​​ដែ​ល​ត្រូវ​​ចេញ​ទៅ​ក្រៅ​ប្រទេស ត្រូវ​​ទទួល​​បា​ន​អាទិភាព​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩​ ហើយ​ថា និស្សិត​ទាំង​នោះ​គួរ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ប្រទេស​ចិន ដោយសារ​​ចំណាយ​ពេល​ខ្លី។

«ប៉ុន្តែត្រូវគិតវ៉ាក់សាំងវាមានពីរប្រភេទ វ៉ាក់សាំងAstraZeneca នេះរវាង​ដូសទី១ និងដូសទី២ ត្រូវប្រើពេល៤អាទិត្យ ទៅ៣អាទិត្យ បាន​ទៅ១២ ពី៤ទៅ១២អាទិត្យ។ ហើយចំពោះ Sinopharm ប្រើរយៈពេលតែ១៤ថ្ងៃៗ អីចឹង​ពួកនិស្សិត​ត្រូវទៅរៀន​អាចនឹងទទួល​អាហ្នឹងគឺ​រហ័ស​ជាង»។

លោក ជា ពុំសក្ខីណា និស្សិតថ្នាក់បណ្ឌិតឆ្នាំទី២ ជំនាញវិស្វកម្មសំណង់ស៊ីវិល សាកល​វិទ្យាល័យ Tsinghua នៅទីក្រុង​ប៉េកាំង ប្រទេសចិន ដែល​កំពុង​រស់​នៅ​រាជធានី​ភ្នំពេញ​លើកឡើងថា លោក​រីក​រាយ ហើយ​នឹង​ទៅ​ចាក់​វ៉ាក់​សាំង​ ដោយ​សង្ឃឹម​ថា នឹង​អាច​ត្រឡប់​ទៅ​រៀន​នៅ​ប្រទេស​ចិន​វិញ​ដោយ​សុវត្ថិភាព។

«បើទោះបីជាមិនទាន់មានដំណឹងអនុញ្ញាតឱ្យនិស្សិតវិលត្រលប់ទៅប្រទេសចិនវិញ តែ​ការ​ចាក់​វ៉ាក់សាំងក៏ជាសញ្ញាវិជ្ជមានមួយផងដែរ ជាពិសេសវ៉ាក់សាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃការឆ្លងមេរោគ។ នៅតាមបណ្ដាសាកលវិទ្យាល័យនៅប្រទេសចិន ក៏ចាប់ផ្ដើម​ចាក់​ជូន​និស្សិត​ផងដែរ»។

លោក​បន្ថែមថា៖ «បើបានត្រលប់ទៅវិញ គ្រួសារ​ក៏មិន​សូវ​ជា​មាន​ការបារម្ភ​ខ្លាំង ព្រោះធម្មតា​គ្រាន់​ឈឺ​បន្តិចបន្តួច​ក៏ពួកគាត់បារម្ភដែរ ហើយបើ​មាន​បញ្ហា​នៅ​ស្រុក​គេ​គឺ​ពិបាក​ណាស់ ថ្លៃព្យាបា​ល​ក៏ថ្លៃ ដូច្នេះវ៉ាក់សាំងនេះគឺអាចផ្ដល់ទំនុកចិត្តខ្ពស់ពេលបានត្រលប់ទៅវិញ»។

គួរបញ្ជាក់ថា មាននិស្សិតជាច្រើនដែល​ត្រូវ​ត្រឡប់​ទៅ​បន្តកា​រ​សិក្សា​នៅ​បរទេស តែត្រូ​វ​ជាប់​គាំង​ដោយសារ​វិបត្តិ​​ជំងឺកូវីដ១៩៕​

ក្រសួងសុខាភិបាល​ ប្រកាសថាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងបានវ៉ាក់សាំងការពារកូវីដផងដែរ
កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ នៅតាមកន្លែងដែលដែលបានកំណត់។ នេះយោងតាមក្រសួងសុខាភិបាល។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការអំពារនាវឲ្យកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញមកទទួលយកវ៉ាក់សាំងការពារកូវីដ១៩ Sinopharm គឺសម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។

ក្រសួងក៏បានកំណត់យកមន្ទីពេទ្យបង្អែកចំនួន៨នៅក្នុងក្រុង ដើម្បីជាភាពងាយស្រួលដល់បងប្អូនដែលមានបំណងចាក់វ៉ាក់សាំង ដែលទីតាំងទាំង ៨នោះ មានដូចជា៖ មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីពេទ្យបង្អែកច្បារអំពៅ មន្ទីពេទ្យបង្អែកមិត្តភាពចិន-កម្ពុជា មន្ទីពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ មន្ទីពេទ្យបង្អែកព្រែកព្នៅ មន្ទីពេទ្យបង្អែកដង្កោ មន្ទីពេទ្យបង្អែកចតុមុខ និងមន្ទីពេទ្យបង្អែកពោធិចិនតុង។

សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ផងដែរថា ក្រសួងបានពង្រីកទីតាំងចាក់វ៉ាក់សាំងដល់គ្រប់រាជធានី-ខេត្តទូទាំង២៥ ហើយនឹងជម្រុញការចាក់វ៉ាក់សាំងឲ្យមានវិសាលភាពកាន់តែទូលំទូលាយ។

«ទីតាំងវ៉ាក់សាំងទាំងអស់ដែលមានការអនុញ្ញាតពីក្រសួងរួចហើយនោះ ត្រូវបន្តចាក់ជូនប្រជាជនតាមក្រុមមនុស្សរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ និងថ្ងៃឈប់សំរាកផ្លូវការ) ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច និងសម្រាកហូបអាហាថ្ងៃត្រង់ចាប់ពីម៉ោង១២:០០-២:០០»។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះ ក្រសួងក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ អញ្ជើញមកចាក់ដូសទីពីរក្នុងរយៈពេល១៤ ទៅ២៨ថ្ងៃ ចាប់ពីថ្ងៃចាក់លើកទី១ នៅកន្លែងខ្លួនបានចាក់ដំបូងកុំបីខាន។

«សូមបងប្អូនក្នុងក្រុមអាតិភាពផ្សេងៗទៀតដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ មេត្តាអធ្យាស្រ័យបើមិនទាន់ដល់វេនរបស់ខ្លួននោះទ សូមមេត្តារង់ចាំបន្តិចព្រោះពេលនេះវ៉ាក់សាំងមានចំនួនកំណត់»។

គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទាំងនេះគឺជាអំណោយពីប្រទេសចិន ដែលមានចំនួន៦០ម៉ឺនដូស ដែលបានផ្តល់ឲ្យកាលពីពេលថ្មីៗនេះ៕