សេង សុខហ៊ុន (SENG SOKHUN) – Newsroom Cambodia

បទយកការណ៍៖ ទីផ្សារ និងទិន្នផលម្រេចកំពតបន្តធ្លាក់ចុះដោយសារ​បញ្ហា​អាកាសធាតុ​
កំពុងបេះម្រេច​បណ្ដើរជជែក​ជាមួយ​កសិករ​ពីនេះពីនោះបណ្ដើរ លោក ងួន ឡាយ ដែល​ជា​ប្រធាន​សមាគម​លើកក​ម្ពស់​ម្រេចកំពត និងជា​​​ម្ចាស់ចំការ​ម្រេច​មួយ​កន្លែង​​នៅ​ខេត្ត​កំពត​និយាយ​ថា ទីផ្សារ​ម្រេច​កំពត​កាន់តែថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣-២០១៤។ លោកសម្គាល់ឃើញថា យុទ្ធសាស្ដ្រ​ពង្រីកផ្ទៃដី​ដាំដុះ​ហាក់បីដូ​ចជា​គ្មាន​ប្រសិទ្ធភាព ដោយសារ​គ្មានល​ទ្ធភាពផ្គត់ផ្គង់​។

លោកបន្តប្រាប់ដោយកំពុងសម្លឹងមើលទៅកាន់ចំការម្រេច​របស់លោកថា​៖ ​«សណ្ឋានដីដាំដុះ​ចាប់​ផ្ដើម​អស់​ម្ដងបន្តិចៗ​ ផលិតផលដែលប្រមូលបានធ្វើខុសទីផ្សារដែលគេចង់​បាន​ ចំណែកឯទំហំ ពណ៌​វិញ​មិនចំគោលដៅ ជាពិសេសគ្មានតុល្យភាពក្នុងការចំណាយ។ ម្រេចប្រមាណ១៧ម៉ឺនគុម្ព ត្រូវបានបំផ្លាញដោយអាកាសធាតុ និង​ចំការ​ជាច្រើន​កន្លែង​ត្រូវ​បោះបង់​ចោល​ មូលហេតុ​ខ្វះ​ការគ្រប់គ្រង»។

លោក ងួន ឡាយ ​ប្រធាន​សមាគម​លើកក​ម្ពស់​ម្រេចកំពត និងជា​​​ម្ចាស់ចំការ​ម្រេច​មួយ​កន្លែង​​នៅ​ខេត្ត​កំពត

ម្រេចកំពត​ត្រូវ​បាន​​​ចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៨ ហើយ​​ចុះបញ្ជីសម្គាល់ម៉ាកម្រេចកំពត​​នៅ​ក្រសួង​ពាណិជ្ជកម្មនៅថ្ងៃទី២​ មេសា​ ឆ្នាំ២០១០។ ហើយនៅ​ឆ្នាំ​២០១៦ ម្រេចកំពត​ត្រូវ​បាន​ទទួល​ស្គាល់ដោយសហភាពអ៊ឺរ៉ុប។​

កាលពីឆ្នាំ២០០៨នៃការចាប់ផ្ដើមបង្កើតសមាគមម្រេច ទីផ្សារ និងទិន្នផលកើនឡើងជាលំដាប់​ដោយសារ​សមាគម​ចំណាយតិច ប្រមូល​ផលបានច្រើន មានការ​ចុះកុងត្រា​ជា​ពាណិជ្ជករ​ក្រៅ​ប្រទេស មានបចេ្ចសថែទាំដំណាំ និង​​មានប្រភពទឹកផ្គត់ផ្គង់គ្រប់គ្រាន់។ ប៉ុន្តែ​ចាប់តាំង​ពីមាន​វិបត្តិ​កូវីដ១៩ ទីផ្សារ​ម្រេច​ជួប​បញ្ហាប្រ​ឈមជាច្រើ​ន ហើយរហូត​ដល់​បច្ចុប្បន្ន ទីផ្សារ និង​ទិន្នផល​ម្រេច​កាន់តែ​​ថយ​ដោយសារ​បញ្ហា​អាកាសធាតុ រហូតធ្វើ​ឱ្យ​កសិករ​ទាំង​ខ្នាត​តូច​ និង​មធ្យមមួយចំនួន​សម្រេច​ចិត្ត​បោះបង់​ផ្ទៃដីដាំដំណាំជាច្រើនហិកតា។

លោក ងួន ឡាយ បន្ថែម​ថា បច្ចុប្បន្នសមាគមលើកកម្ពស់ម្រេចកំពតមាន៣៨០គ្រួសារ និង​ផ្ទៃដី​២៤០ហិចតា។ លោក​ថា កសិ​ករ​​ដែលដាំម្រេចនៅកំពតប្រមាណ៣០-៤០គ្រួសារ បាន​បោះបង់​អាជីវកម្ម​របស់​ពួកគេ​ដោយសារ​ ​ប្រឈម​​នឹងទីផ្សារ បរិស្ថាន អាកាសធាតុ និង​គ្មាន​ទឹក​ផ្គត់ផ្គង់​ដំណាំ។

លោកបន្ថែម​ថា៖ «កសិករតូចៗក៏ងាប់ កសិករធំៗក៏ងាប់ចឹងហា ហើយ​តែងាប់​ម្រេច​ដឹង​តែ​បោះបង់​ចោល​ហើយ ព្រោះឥ​ឡូវមិនដូចពីមុនទេ កាលឆ្នាំ២០១០-២០១៣​ ​អ្នកវិនិយោគ​គេ​ចូល​មក​វិនិយោគ​ដើម្បី​ពង្រីង​ផ្ទៃ​ដី​បង្កើត​ទិន្នផល​ផ្គត់ផ្គង់ទីផ្សារ តែមកដល់ពេលឥឡូវនេះ ការពង្រឹង​ក៏គ្មា​ន​លទ្ធភាព​ពង្រឹង កុំថា​ឡើយពង្រឹងតែពង្រីកក៏គ្មានលទ្ធភាពពង្រីកដែរ»។

សមាគម​លើកកម្ពស់ម្រេចកំពតមានទីតាំងស្ថិតនៅភូមិអង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ សមាគមនេះ គឺជា​គម្រោង​នាំមុខ​ការការពារ​ការសម្គាល់​ភូមិសាស្រ្ត​ទំនិញ​របស់ក្រសួងពាណិជ្ជកម្ម សហ​ការជាមួយក្រសួង ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ក្នុងគោលបំណង​ការពារ និងផ្សព្វផ្សាយម្រេចកំពត។

របាយការណ៍របស់​សមាគមលើកម្ពស់ម្រេចកំពតបង្ហាញ​ថា​ ម្រេច​កំពតត្រូវ​​បាន​នាំចេ​ញ​ចំនួន​១០៣​តោនក្នុងឆ្នាំ២០២៣។ បើធៀបទៅនឹងឆ្នាំ២០២២ ថយចុះចំនួន១១ភាគរយ។

កសិករកំពុងប្រមូលផលម្រេច

លោកស្រី លី ឃ្លាំង ជាម្ចាស់ចំការម្រេច​ម្នាក់​ទៀត​​បានប្រាប់ញូវស៍រូមខេមបូឌាថា លោក​ស្រី​បាន​ដាំម្រេច​អស់​រយៈពេល​ជាង​១០ឆ្នាំមក​ហើយ ក្នុង​ទំហំ​៤ហិចតា ដោយ​មួយឆ្នាំ​ប្រមូលផលម្ដង។

លោកស្រី​ប្រាប់ថា៖ «តម្លៃទីផ្សារឡើងចុះអត់ទៀង ជួនណាឈ្មួញមកទិញបាន១ម៉ឺនជាង ឬ២ម៉ឺន បើយើង​នាំចេញខ្លួន​ឯងបាន១០$ និង​ទុក​លក់​ឱ្យ​ជន​បរទេស​ខ្លះដែ​ល​មក​ដល់​ចំការ​ផ្ទាល់​ បាន​១៥$​ដែរ»។

លោកស្រីបន្ថែមទៀតថា ឆ្នាំទៅប្រមូលបានជាង១តោន ប៉ុន្តែឆ្នាំនេះ​អត់​បាន​​ដោយសារ​អាកាសធាតុ​រាំង​ស្ងួត​ពេក។

អ្នកស្រី ទូច ផែ អាជីវករលក់ម្រេចនៅខេត្តកំពត ​​ប្រាប់​ញូវស៍រូមខេមបូឌា​​ថា ម្រេច​ពេលខ្លះ​លក់​ដាច់​ច្រើន ពេលខ្លះ​លក់​អត់ដាច់។ អ្នកស្រី​ថា ​ម្រេចខ្ចីក្នុង១ថ្ងៃលក់បាន១០គីឡូ ហើយ​សម្រា​ប់​ម្រេច​ទុំ​ពេលណាមា​នជនបរទេសមកលក់ដាច់បានច្រើន។

អ្នកស្រីប្រាប់ថា៖ «ម្រេចឆ្នាំនឹងឡើងថ្លៃតម្លៃនាំចូល ម្រេចស ៣ម៉ឺន ម្រេចក្រហម៣ម៉ឺនជាង តម្លៃ​លក់​ចេញ​វិញ​បាន​៦ម៉ឺន ឬ៦ម៉ឺនជាង បើទិញចូល២ម៉ឺន លក់វិញបាន៣-៤ម៉ឺន។ វាមិនទៀង»។

អ្នកស្រីបន្តថាប្រសិនបើតម្លៃនាំចូលចុះថយជាងមុនបន្តិចដើម្បីងាយស្រួលក្នុងការលក់ចេញហើយក៏ចង់ឱ្យទីផ្សារម្រេចកំពតមានការរីកចម្រើនជាងមុនផងដែរ។

កញ្ញា អៀង លីលី អាជីវករនៅផ្សារសាមគ្គីទីរួមខេត្តកំពត ដែល​​បានបន្តអាជីពនេះពីម្ដាយ អស់​រយៈពេល​ជាងដប់ឆ្នាំហើយនោះ ប្រាប់ Newsroom Cambodia ថា ម្រេច​បច្ចុប្បន្ន​នាំ​ចូល​កំពុ​ង​ឡើង​ថ្លៃ ហើយ​នៅពេ​លដែលតម្លៃម្រេច​ឡើងថ្លៃហួសពេក ពេលខ្លះមិនអាចយកមកលក់បាន។ កញ្ញា​បន្តថា ម្រេចដែល​កញ្ញាលក់​នាំចូលពីចម្ការម្រេចកំពតដែលអ្នកភូមិយក​មក​ចែកចាយ​ដល់​ក្នុង​ផ្សារ។

កញ្ញានិយាយថា៖ «​គេប្រមូលតាមចម្ការគេយកមកលក់ឱ្យយើង អីចឹងគេយកមកលក់ឱ្យយើង យើង​ក៏​អត់​បានទៅទិញ​ដល់ចម្ការគេដែរ។​ គេមកចូលផ្សារ​មួយ​ថង់​បាន​ដប់​គីឡូ​ប្រាំគី​ឡូ​តាម​ហ្នឹង​អីចឹងទៅ»។

កញ្ញាបន្ថែមថា កញ្ញាចង់ឱ្យប្រជាជនទូទៅយល់ថា ម្រេចកំពតមានតម្លៃថ្លៃ ព្រោះវាខុស​ពី​ម្រេច​ខេត្ត​ដទៃ ដោយសារវាមានគុណភាពល្អ និងហិរ។

កញ្ញានិយាយថា៖ «​ចង់ឱ្យគេយល់ថាម្រេចកំពតខុសពីម្រេចកំពង់ចាម ម្រេចរតនគីរីអីចឹង ដោយសារ​​តម្លៃវាខុស​គ្នាពេក ដល់ពេលអ្នកទិញគេឆ្ងល់ថាម៉េចក៏ម្រេចកំពតវាថ្លៃជាងខ្លាំងម្ល៉េះ ដូចខ្ញុំអ្នកលក់ខ្ញុំតែងតែប្រាប់គេ ធម្មតាម្រេចកំពតគឺវាថ្លៃ វាហិរជាងអីចឹងគុណភាពវាល្អជាង»។

កញ្ញាប្រាប់ទៀតថា ចង់ឱ្យម្រេចកំពតមានភាពល្បីល្បាញដោយសារម្រេចកំពតមានគុណភាពល្អ មានគេទទួលស្គាល់ច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិ។

លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យមន្ទីរកសិកម្មនៅខេត្តកំពតប្រាប់ថា ម្រេចកំពត​ជាម្រេច​ដែល​ដាំដុះ​ដោយប្រើប្រាស់ជីសរីរាង្គ (ជីលាយមកគោ និងអាចម៍​ប្រចៀវ) មាន​ការត្រួត​ពិនិត្យ​សណ្ឋាន​ដី​ប្រកបដោយបច្ចេកទេស ​និងស្តង់ដា ជាពិសេស​បានចុះកិច្ចសន្យាទិញ លក់ រវាង​អ្នក​លក់​ និង​អ្នក​ទិញផងដែរ។

លោកបន្តថា ម្រេចកំពតបាននាំចេញទៅក្រៅប្រទេសចំនួន២០ជាងប្រទេសដែលក្នុង​នោះ​មាន​ម្រេច​ខ្មៅ តម្លៃ ១៥​ដុល្លារ​ក្នុងមួយគីឡូក្រាម ក្រហម ​២៥​ដុល្លារ​ក្នុងមួយគីឡូក្រាម និងស ២៨​ដុល្លារ​ក្នុងមួយគីឡូក្រាម។​ ម្រេច​ដែល​ល្បីល្បាញ​ជាង​គេ​មាន​នៅ​ខេត្ត​កំពត​ ​៤ស្រុក និង​ខេត្ត​កែប​មាន​២ស្រុក។

លោកបន្ថែម​ថា៖ «ទិន្នផលនៅក្នុងឆ្នាំ២០២៤នេះមានការថយចុះដោយសារបញ្ហអាកាសធាតុ​​​។ កាលសម័យកូវីដឆ្នាំ២០១៩-​២០២០ គ្រប់ដំណាំទាំងអស់តែងតែមានផលប៉ះពាល់ ប៉ុន្ដែចំពោះ​ម្រេច​កំពត​​មិនមានផលប៉ះពាល់ទេ ដោយសារមូលហេតុអី ម្រេច​យើង​ពេល​ដាំ​ត្រូវ​មាន​ផលិតកម្ម​ចុះ​កិច្ច​សន្យា​ទិ​ញ​​លក់រវាងសហភាពអ៊ឺរ៉ុប ​និងប្រទេសដទៃ»។

បើតាម​ លោក តេង វ៉ាន់ធឿន ប្រសិនបើកសិករមានបញ្ហាប្រឈម​ ខាងមន្ទីរ​តែងតែ​ចាត់​មន្រ្តី​ជំនាញ ឬ​ការិយាល័យ​ដែលជា​សេនាធិការ​ទៅ​ជួយ​ដោះស្រាយ ព្រមទាំងមាន វ​គ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ថែទាំ​ដំណាំ​ម្រេចទៅកាន់សហគមន៍​ផង។

ការនាំចេញម្រេចកម្ពុជាគ្រប់ប្រភេទទៅក្រៅប្រទេសក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ប្រមាណ​ ៥០០០​តោន ថយចុះ​ជាង៣០ភាគរយ បើធៀប​នឹង​៨ខែក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ម្ចាស់ចំការម្រេច​ដូច​ជា​លោក ងួន ឡាយ រំពឹង​ថា ​ម្រេច​នឹង​មាន​តម្លៃ​​ថ្លៃ​ជាងមុន​ ហើយស្ថានភាព​​នៃការ​ដាំដុះ​នឹង​បាន​ប្រសើរ​ មុននឹងអ្នកដាំម្រេចសម្រេច​ចិត្ត​ថា​បោះបង់​ដំណាំ​នេះ​នា​ពេល​ខាងមុខ៕​

បទយកការណ៍៖ រដ្ឋាភិបាល​ផ្តល់​សេវាលិខិតថ្កោលទោស​តាមប្រព័ន្ធឌីជីថល ខណៈពលរដ្ឋចង់​បាន​ការ​សម្រួល​បន្ថែម​
នៅព្រឹកថ្ងៃទី៧ខែឧសភា ពលរដ្ឋប្រមាណជា​៤០នាក់​កំពុង​ឈរ​តម្រង់​ជួរ​រង់ចាំ​ទទួល​លិខិត​ថ្កោលទោស​ដែល​ពួកគេ​បាន​​​ដាក់ពាក្យ​​ស្នើ​សុំ​ដោយ​ផ្ទាល់ និង​តាមរយៈអនឡាញ​​ពី​​នាយកដ្ឋាន​ថ្កោលទោស។

ពលរដ្ឋដែលមករងចាំយក និង​មក​ធ្វើលិខិត​ថ្កោលទោស​​ខ្លះឈរ និង​ខ្លះទៀតអង្គុយ​​ ដោយមាន​​​ទឹក​មុខ​មិន​សូវ​សប្បាយចិ​ត្ត​ដោយសារ​ការរងចាំ​យូរ ហើយ​ទីកន្លែង​ធ្វើលិខិត​ថ្កោល​ទោស​បណ្តោះ​អាសន្ន​​ដែល​ស្ថិតក្នុង​​សណ្ឋាគារ​កាំបូឌីយ៉ាណា​​​​មាន​ទំហំ​មិន​សូវ​ធំ​ទូលាយ​។

កំពុង​អង្គុយ​រងចាំ​ធ្វើ​លិខិត​ថ្កោលទោសនៅ​នាយកដ្ឋាន​លិខិត​ថ្កោលទោស លោក ម៉ៅ លាភ ​​ជា​មេធាវី​មួយ​រូប​​នៅរាជធានីភ្នំពេញលើកឡើងថា លោកបាន​​​​ស្នើសុំ​លិខិត​ថ្កោល​ទោស​ចំនួន​ពីរ​ដង​រួច​​មក​ហើយ ​ដោយប្រើសេវារហ័សចំនួន១២ថ្ងៃ ​​ដើម្បី​យកទៅ​ប្រកប​របរ​ជា​មេធាវី។ លោក​ថា ដំណើរការ​​ផ្តល់​សេវា​លិខិត​ថ្កោល​ទោស​តាម​ប្រព័ន្ធ​ឌីជីថល​មាន​ភាពយឺតយ៉ាវ​ជាង​ធ្វើ​ដោយ​ផ្ទាល់ ដោយសារ​មន្រ្ដី​ដែល​ពិនិត្យ​ការស្នើសុំ​តាម​ឌីជីថល​មាន​វ័យ​ចាស់​។

និយាយដោយសើចបន្តិច​ផង លោកបន្ថែមថា៖ «និយាយរួម​ទៅ​បើ​ការងារ​របស់​គាត់​ធ្វើ​លឿន​ការងារ​តាមអនឡាញ​លឿន​ជាង​ យើង​គ្រាន់តែ​ម​ក​យក​ឯកសារ​ដែល​តម្រូវ​មាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ​ទៀតហើយ បន្ទាប់មកគ្រាន់តែផ្ដិតមេដៃគាត់ពិនិត្យឯកសារម្ដងទៀតហើយ»។

កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​យុត្តិធម៌​បាន​​ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលដំណាក់កាលទី១ ហើយ​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរ​​ការ​សេវា​នេះ​​ក្នុង​ដំណាក់​កាលទី២ ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​បន្ថែម​ទៀត​ដល់​សាធារ​ណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំង​អាច​ទូទាត់​ប្រាក់​សេវា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​។ ក្រោយ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ ​ពលរដ្ឋ​ដែលទទួល​សេវា​នេះ​មួយចំនួន​យល់​ថា​មាន​ភាព​ប្រសើរ ខណៈ​ពលរដ្ឋ​ខ្លះ​ដូចជា​លោក ម៉ៅ លាភ យល់​ថា ​ហាក់​មានភាព​យឺតយ៉ាវ​ជាងមុន។​

លោក ស៊ុន វិសាល បុគ្គលិក​ធនាគារឯកជន​​មួយ​ក​ន្លែង ​នៅរាជធានី​ភ្នំពេ​ញ​ ប្រាប់​ Newsroom Cambodia ​ថា ​កា​រ​​ធ្វើលិ​ខិ​តថ្កោលទោស​តាម​ប្រ​ព័​ន្ធ​ឌី​ជី​ថ​ល​ប្រើ​ពេ​ល​វេ​លា​តិ​ច​ជា​ង ​និង​រហ័ស​ជាង​ការ​មកដាក់ពាក្យស្នើសុំដោយផ្ទាល់។

លោកបន្តថា៖​ «ការធ្វើលិខិត​តា​ម​អ​ន​ឡា​ញ​ចំ​ណេ​ញ​ពេ​ល​ច្រើ​ន​ បើ​សិ​ន​ណា​ស​រ​សេ​រ​​ខុ​ស​យើ​ង​​អា​ច​លុប​សរសេ​រ​សារ​ជា​ថ្មី​បា​ន​។​ ចំ​ពោះ​ផ​ល​លំបាក​ គឺ​វា​មិ​ន​ទា​ន់​គ្រ​ប់​ជ្រុ​ង​ជ្រោ​​យ​មិ​ន​ដឹ​ង​ថា​យើ​ង​ត្រូ​វ​ម​ក​ប​ង់​លុ​យ​ផ្ទាល់ ​ឬក៏មកបញ្ជូនឯកសារច្បាប់ដើមទេត្រូវឱ្យយើងមកកន្លែងផ្ទាល់»។

លោកបន្ថែមទៀតថា ចំពោះ​ម​ន្រ្តី​ដែ​ល​ប​ម្រើ​សេ​វា​លិ​ខិ​ត​ថ្កោ​ល​ទោ​ស​គួ​រ​​ជួ​យ​ផ្តល់​ព័​ត៌​មាន​បន្ថែមនៅ​ក​ន្លែ​ងស្នើសុំលិ​ខិ​ត​ថ្កោ​ល​ទោ​ស​ដល់​​អ្ន​ក​ដែ​ល​ម​ក​ផ្ទា​ល់ ​ដោ​យ​សា​រ​តែ​អ្ន​ក​ដែល​ម​ក​ធ្វើ​ដំបូង​គឺ​ពួកគេ​មិន​សូវដឹង និងសូវយល់អំពីរបៀបសរសេរ​។

កញ្ញា លឹម សមនា និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ ដែលកំពុង​រងចាំធ្វើ​លិខិត​ថ្កោទោស​ដែរ​នោះ​​​លើក​ឡើង​ថា ការធ្វើ​លិខិតថ្កោល​​តាម​ប្រព័ន្ធ​ឌីថល​មានភា​ព​ងាយស្រួល និង​រហ័ស​ជាង ប៉ុន្ដែ​ដោយសារ​កញ្ញាមិន​បាន​ដឹង​ក៏​មក​ផ្ទាល់។

កញ្ញាបន្តថា៖ «បើទោះបីជា​ខ្ញុំ​ធ្វើ​លិខិត​ផ្ទាល់​ក៏​ពិតមែន តែ​ខ្ញុំឃើ​ញ​ថា​ការធ្វើលិខិត​តាមប្រព័ន្ធ​ឌីជីថល​មាន​ភាព​​ងាយ​ស្រួល និង​រហ័ស​ជាង ​គឺយើ​ង​គ្រាន់តែយកឯកសារដែលចំបាច់មកជាមួយ​ហើយ​ចាំ​តែ​ខាង​មន្រ្តី​ពិនិត្យ បើត្រឹមត្រូវទាំងអស់គាត់នឹងហៅទៅយកបង្កាន់ដៃ»។

ការធ្វើ​ព្រឹត្តិបត្រថ្កោល​ទោស តម្រូវឱ្យមានទម្រង់​ស្នើ​សុំ​ព្រឹត្តិបត្រថ្កោល​ទោស ប្រវត្តិរូបសង្ខេប​១ សន្លឹក  ស្នាមមេ​ដៃ​សាមីខ្លួ​ន បណ្ណសម្គាល់ខ្លួន សិស្ស និស្សិត (បើនៅរៀន) សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​ស្នាក់នៅ​ច្បាប់ដើម ព្រមទាំងថតចម្លង​មួយ​ច្បាប់​ផ​ង។ ចំពោះ​ជន​បរទេស​ ត្រូវ​ថត​ច​ម្លងលិខិតឆ្លងដែន មានសុពលភាព​១ច្បាប់ និង​ទិដ្ឋាការ​ចូល​មក​ប្រទេស​កម្ពុជា ១ច្បាប់។

លោក ជួន ហ៊ាន អនុប្រធានការិយាល័យទទួលព្រឹត្តិបត្រថ្កោលទោស និងជនបរទេស ប្រាប់​ Newsroom Cambodia ថា ការបង្កើត​និតិវិធី​ស្នើសុំ​ព្រឹត្តិបត្រផ្កោលទោស​តាម​អនឡាញ គឺដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​ប្រជាពលរដ្ឋ។​

លោកបន្តថា៖ «កាលពីមុនគាត់មកយកពាក្យ ហើយបំពេញពាក្យ បន្ទាប់មកដាក់ពាក្យ ហើយ​គា​ត់​ឡើ​ង​​ម​ក​​ដក​ អាហ្នឹងវាច្រើនសារអីចឹងហាស។ ដំណាក់កាលទី២នេះ ក្រសួង​ឱ្យ​ប្រជាពលរដ្ឋ​អាច​ដាក់ពាក្យ បង់លុយ​ពីផ្ទះមក មិនចាំបាច់មកដល់នាយកដ្ឋាននោះទេ ចាំពេលមកដក ចាំ​កាន់​សំបុត្រកំណើតមកដក»។​

លោកបន្ថែម​ថា ក្រសួង​យុត្តិធម៌​បា​ន​ជូ​ន​ដំ​ណឹ​ង​ដ​ល់​ប្រ​ជា​​ព​ល​រ​​ដ្ឋ​ឱ្យ​​ទា​ញ​យ​ក​​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ CR-MOJ ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពីPlay store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំ​ក្នុងកម្មវិធី ហើយគាត់អាចដាក់ពាក្យ សរសេរព័ត៌មាន ពាក់ព័ន្ធ​នឹ​ង​ខ្លឹ​ម​សា​​រ​សំ​បុ​ត្រ​កំ​ណើត និងអាប់ឡូតសៀវភៅគ្រួសារ សៀវភៅ​ស្នាក់នៅ។

លោកថា បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​មិនទាន់​មាន​ការយល់ដឹង​ទៅ​លើ​ការទទួល​សេវា​លើ​ប្រព័ន្ធ​ឌីជីថល​ទាំងអស់​ទេ ដោយសារ​ពលរដ្ឋទទួលសេវានៅនឹងកន្លែងផ្ទាល់ និង​មានតា​ម​ប្រព័ន្ធ​ឌីជីថល​ដំណាក់​កាល​ទី១ផង និងដំណាក់កាលទី២ផង។ លោក​ថា នៅក្នុង App​ មាន​ជម្រើស​ដែល​អាច​ឱ្យ​ប្រជាពលរ​ដ្ឋ​​ដាក់ពាក្យពីផ្ទះមកក៏បាន ឬ​អាចយកឯកសារមកបង់ផ្ទាល់​ក៏បាន។

លោកបញ្ជាក់ថា៖ «នៅក្នុងកម្មវិធីហ្នឹង ប្រសិនបើគាត់បង់លុយពីផ្ទះ គាត់អាចចុចបង់ប្រាក់តាមអេស៊ីលីដា ឬអ៊ីវីសា គាត់អាច Pay (បង់លុយ) បានហើយ។ ប៉ុន្តែមួយជំហានទៀត គាត់ដាក់ពាក្យហើយ ប៉ុន្តែ​គាត់​មក​ផ្ទាល់​ដើម្បី​យ​ក​វិ​ក្ក័​យ​ប​ត្រ​ទៅឱ្យស្ថាប័នគាត់​ប្រើប្រាស់ អញ្ចឹងគាត់ចុចថា Cash [លុយ] នៅ​ពេលហ្នឹង​គេ​ដាក់​ឱ្យ​គាត់​ជា Cash [លុយ​] ហើយ​គា​ត់​អា​ច​ម​ក​ប​​ង់​ផ្ទា​ល់​ បន្ទាប់មកគាត់ Submit [បញ្ជូន]  ធម្មតា ប៉ុន្តែ​គាត់​ត្រូវ​មក​បង់​ផ្ទាល់ និងចាំទទួលយកវិក្ក័យបត្រ»។​

ការធ្វើព្រឹត្តបត្រថ្កោលទោសនៅកម្ពុជា គឺក្នុង​គោលបំណង​​​បញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោស ដើម្បី​យក​ទៅប្រើ​ប្រាស់តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណែ​ក​ដំណើរ​ការព្រឹត្តិបត្តិវិញ សម្រាប់​ការបកប្រែព្រឹត្តិបត្រថ្កោលទោសលេខ៣ ជាភាសាបរទេសមានពីរប្រភេទគឺ សេវាធម្មតា និងសេវា​ឆាប់​រហ័ស។ ចំពោះសេវាធម្មតា មានតម្លៃសេវា ៤០,០០០ រៀល ហើយរយៈពេលធ្វើ ២០ថ្ងៃ (ថ្ងៃធ្វើការ) និងសុពលភាពចំនួន ៣ខែ។ ចំណែកសេវាឆាប់រហ័ស មានតម្លៃសេវា ៦០,០០០ រៀល ហើយរយៈពេលធ្វើ ១២ថ្ងៃ (ថ្ងៃធ្វើការ) និងមានសុពលភាពចំនួន ៣ខែ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព (PDP-Center) ប្រាប់ញូវស៍​ខេមបូឌាតាមរយៈបណ្តាញស​ង្គម​តេឡេក្រាមថា ​​ការធ្វើលិខិត​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​ជារឿង​មួយ​សំខាន់​ដែល​ធ្វើ​ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ឆាប់រហ័ស​ និង​មាន​ការវិវត្ត​រីកចម្រើន​មួយ​ដែល​អាចកាត់បន្ថយ​អំពើពុករលួយ​។

លោកបន្តទៀតថា៖ «អ្វី​ដែល​គួរ​តែ​ធ្វើទន្ទឹមគ្នា​នឹង​ការ​ធ្វើតាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏គួរ​តែ​មាន​ក្រុម​ជំនួយ​ការ​​បច្ចេកទេស​​ដែល​អាចជួយទាន់ពេលវេលាអាចជួយពួកគាត់​ដើម្បី​ឱ្យ​គាត់​អាច​ដំណើរ​ការ​ធ្វើ​​បាន។ ប្រសិនបើ​ឧបមា​ថា​មានប​ញ្ហាកន្លែងណាមាន Hot line ​អាចខលសួរទាន់ពេលវេលា កុំឱ្យមានតែ Hot line ​ប៉ុន្ដែខលអត់បាន»។

លោកបន្ថែម​ថា តាមរយៈសេចក្ដីណែនាំផ្សេងៗ ការខលសួរនាំពីសំណាក់ប្រជាពលរដ្ឋពេល​​ដែលមានចម្ងល់ ឬជជែកតាមរយៈប្រព័ន្ធឌីជីថលដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​លម្អិត​ជា​ការជា​ល្អ​ប្រសើរ​សម្រាប់​ពលរដ្ឋ​ដែល​មាន​តម្រូវការ​។

លោកបន្ថែមទៀតថា៖ «​ប្រសិនបើក្រសួងយុត្តិធម៌អាចធ្វើបែបនេះបានខ្ញុំគិតថាវាជារឿងមួយល្អ ហើយសង្ឃឹមថា​ទៅ​អនាគត​គឺ​យើង​នឹង​មិនមាន​ភាព​ស្មុគស្មាញ​ច្រើន​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម ឬ​លិខិត​ថ្កោល​ទោស»៕

កម្រងរូបភាព៖ មុខរបរដាំ និង​លក់បន្លែនៅរាជធានីភ្នំពេញ
អ្នកស្រី ទួន ម៉ើ ជាអ្នក​ដាំ និង​លក់បន្លែ នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រយៈពេល​៣០​ឆ្នាំ​មកហើយ​។ អ្នក​ស្រី​មានកូន​​ចំនួន​៥នាក់។ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៣ទៀប​ភ្លឺ ​អ្នកស្រី​តែងតែ​ក្រោក​ទៅ​​បេះបន្លែដើម្បី​លក់។ អ្នកស្រីចាប់ផ្ដើមលក់ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១១ថ្ងៃត្រង់។

ខាងក្រោមនេះគឺជាកម្រងរូបភាពនៃសកម្មភាពមុខរបរដាំ និង​លក់បន្លែរបស់អ្នកស្រី ទួន ម៉ើ ៖​

អ្នកស្រី ទួន ម៉ើ កំពុងបេះបន្លែ​ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

អ្នកស្រី ទួន ម៉ើ រៀបបន្លែដាក់រទះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ​(រូបភាព៖សេង សុខហ៊ុន)

អ្នកស្រី ទួន ម៉ើ និងស្វាមី​កំពុងជញ្ជូនបន្លែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

អ្នកស្រី ទួន ម៉ើ កំពុងរៀបចំបន្លែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

អតិថជនអ្នកស្រី ទួន ម៉ើ មកទិញបន្លែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

អតិថិជន​ឱ្យលុយថ្លៃបន្លែ​ទៅអ្នកស្រី ទួន ម៉ើ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

អតិថិជនបន្ដមកទិញបន្លែ​ពីអ្នកស្រី ទួន ម៉ើ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

ចម្ការបន្លែរបស់អ្នកស្រី ទួន ម៉ើ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

ជីលាមកគោសម្រាប់ដាំដំណាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

ស្វាមី​របស់​អ្នកស្រី ទួន ម៉ើ កំពុងថែទាំរោងបន្លែថ្មី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖សេង សុខហ៊ុន)

សកម្មជន និងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបើកសិទ្ធិសេរី​ភាពនិងគាំទ្រ​សកម្មភាពការពារ​បរិស្ថាន​ ​
ភ្នំពេញ៖ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន​ អ្នកការពារព្រៃឈើ  និងអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន​​បើក​​លំហ​​សិទ្ធិ​​សេរីភាព​ ​និងគាំទ្រ​សកម្មភាព​​​​ការពារបរិស្ថានរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាមួយក្នុង​កម្មវិធីទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើកទី៣១ ក្នុងរាជធានីភ្នំពេញ ពួកគេលើកឡើងថា អាជ្ញាធរមូលដ្ឋាន​​តែងតែ​ហាមឃាត់​ និង​សួរនាំ​​ច្រើន ថែមទាំងគំរាមគំហែង[ពាក្យសម្ដី ហិង្សា អាវុធ] រាល់ពេលដែលក្រុមសកម្មជន​បរិស្ថាន និងសង្គមស៊ីវិល​មានសកម្មភាពចុះទៅព្រៃឬល្បាតព្រៃម្ដងៗ។​​ កិច្ចពិភាក្សានេះ ក៏បាន​ផ្តោត​សំខាន់លើសារៈសំខាន់ និងតួនាទីរបស់អ្នកសារត៌មានក្នុងការរាយការណ៍ពី​បញ្ហា​បរិស្ថាន​ផងដែរ​។​

លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ថ្លែងថា សារព័ត៌មាន​បានចួលរួម​ចំណែកផ្សព្វផ្សាយពីបញ្ហាបរិស្ថានដូចជា​ការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មរ៉ែ​មាស​​ខុសច្បាប់ជាដើម។ លោក ស្នើសុំឱ្យក្រសួងជំរុញ​ឱ្យមន្ត្រីចុះអធិការកិច្ច ដើម្បី​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ និងមានយន្តការចំពោះការធ្វេសប្រហែសរបស់មន្ត្រី​ចំពោះ​មុខងារ​ខ្លួន។​

លោកបន្តថា៖«យើងធ្វើការទៅលើបរិស្ថានគ្រាន់យើងចង់ឱ្យមានបរិស្ថានស្អាតរួមគ្នាហើយមានព្រៃឈើមួយប្រកបដោយនិរន្តរភាពយ៉ាងពិតប្រាកដ»។

លោក ហេង គីមហុង បន្តថាអ្នកសារព័ត៌មាន​ឯករាជ្យមានសារៈសំខាន់ក្នុងការជួយអង្គការ​សង្គម​ស៊ីវិល​​ដើម្បីរាយការណ៍ព័ត៌មានពីបញ្ហាដែលត្រូវបាន​លាក់កំបាំងពីភ្នែកសាធារណ​ជន។

អ្នកស្រី ទិព្វ ភារុណ ពលរដ្ឋជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី បានថ្លែងពីបញ្ហាដែល​កើត​ឡើង​ក្នុងសហគមន៍អ្នកស្រីយ៉ាងដូច្នេះ៖ «ចំពោះជនជាតិដើមភាគតិច​ដែលកំពុងមានបញ្ហា​នៅពេល​ដែល​​ក្រសួងបរិស្ថានចាប់ផ្ដើមដកហូតដីដោយមិនបានសិក្សាច្បាស់លាស់។ កន្លង​ទៅយើង​ឃើញ​​ថា​អ្នកដែលកាប់បំផ្លាញព្រៃឈើធំៗ យើងអត់ទាន់បានឃើញថាក្រសួងដកហូតទេ តែ​ក្រសួង ឬមន្ទីរ​ដែល​កំពុងអនុម័តនោះ ​បានចាប់ជនជាតិដើមភាគ​តិច​ដែល​ក្រីក្រ ​ដែល​គ្នាធ្វើចម្ការ​តិចតួច»។

លោកស្រីបញ្ជាក់ថាជនជាតិដើមភាគតិច ស្រឡាញ់​និងអាចការពារព្រៃឈើបានល្អ​ដោយសារ ជនជាតិ​ដើមភាគតិច បានស្គាល់ភូមិសាស្ត្រច្បាស់លាស់​៖ «កន្លែងណាដែលមានជនជាតិដើម​ភាគ​តិច​​យើងឃើញថាកន្លែងនឹងធ្វើស្រែចម្ការមែន​ប៉ុន្តែនៅតែទុកព្រៃឈើជាបន្តបន្ទាប់ ប៉ុន្តែ​កន្លែង​ណា​ដែលមានក្រុមហ៊ុន​ឬមានអ្នកជំនាន់ស្រុកមកថ្មីៗគឺកាប់បំផ្លាញព្រៃឈើជាហូរហែរ»។

យ៉ាងណាក៏ដោយ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​បានបដិសេធចំពោះ​ការលើកឡើងថា​រដ្ឋាភិបាលមានភាពអសកម្មក្នុងការការពារព្រៃឈើនៅកម្ពុជា។

លោកថ្លែង​ថា៖​ «គ្រប់ខេត្តដែលជាតំបន់ការពារព្រៃឈើរបស់យើង២១កន្លែង  ២១ខេត្តនេះ​យើងបាននិងកំពុងអនុវត្តក្ដៅកគុក»។

បើតាមលោក ខ្វៃ អាទិត្យា អាជ្ញាធរបានបង្រាបបទល្មើសយ៉ាងសកម្ម ក្នុងនោះ​នៅខេត្តពោធិ៍សាត់​អាជ្ញាធរ​បានបញ្ជូនជនល្មើសទៅ​តុលាការចំនួន១៨ករណី ចំណែកឯខេត្តស្ទឹងត្រែង​ក៏បានបញ្ជូន​មនុស្ស១០នាក់ទៅតុលាការផងដែរ៕

Q&A៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា​នៅ​មានកម្រិត​នៅឡើយ
កម្ពុជាបានផ្ដល់សច្ចាប័ន​ជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមមាន​សេចក្ដី​ប្រកាស​​ជាសាកលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច  សិទ្ធិវប្បធម៌​ និង​រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ជាមួយ​ ​​កញ្ញា សេង សុខហ៊ុន ជា​សិក្ខាកាម​សារព័ត៌មាន​មក​ពី​​ញូសន៍​រូមខេមបូឌា ( Newsroom Cambodia)។

Q:​ ជម្រាបសួរលោក​ អំ សំអាត!

A: បាទជម្រាបសួរ!

Q: សំណួរដំបូងដែលនាងខ្ញុំចង់សួរតើការ​គោរព​សិទ្ធិ​មនុស្ស​ជាអ្វី​?​​

A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សបានន័យថាជាការចេះអត់ឱន ការចេះ​ឱ្យ​តម្លៃ​ផ្ដល់​តម្លៃ​ទៅលើបុគ្គលគ្រប់រូប គោរពនូវសេចក្ដីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។

Q: តើការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានស្ថានភាពបែបណា?

A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើង​វា​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំងអស់​នោះ​ទេ ពីព្រោះ​យើង​ឃើញ​ហើយ​ថា​បញ្ហា​សិទ្ធិ​មនុស្សនេះ​នៅ​កម្ពុជា​​យើង​មាន​ការរំលោភ​សិទ្ធិ​ជាច្រើន​ជាពិសេស​ការរំលោភ​ទៅលើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ហើយកន្លងមកយើងថាបញ្ហាសិទ្ធិមនុស្ស ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ដ​កើត​មាន​​សម្រាប់​កម្ពុជា​អញ្ចឹង​ហើយ​បាន​ជាមាន​ការរិះគន់​ជាច្រើន​ថា សេរីភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​នេះនៅមានកម្រិតទាបមានន័យថាការធ្លាក់ចុះ។

Q: តើមានអង្គការចំនួនប៉ុន្មាន​ដែលធ្វើការងារទៅលើការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា?

A: បើយើងនិយាយអំពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វ់ទៅលើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​ឃើញ​ថា​មាន​ចំនួន​តិច​ទេ​បើធៀប​ជាមួយ​នឹង​អង្គការ និង​សមាគម​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ជាង​​៤​ពាន់អង្គការ/សមាគម យើងឃើញថាមានតិចតួច​បំផុត​ដែល​ធ្វើការ​ទៅ​លើ​វិស័យសិទ្ធិមនុស្ស។ អង្គការដែរធ្វើទៅលើ​វិស័យ​សិទ្ធិមនុស្ស ឬ​លទ្ធិប្រជាធិបតេយ្យ​នេះ​ភាគច្រើន​គេ​ចាត់​ទុក​ថា​ប្រឆាំង។

Q: តើមានបញ្ហាប្រឈមបែបណាខ្លះក្នុងការ​អនុវត្តការងារ​​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​?​​

A: បើយើង​និយាយអំពី​អង្គការ​ដែល​ធ្វើ​ការការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការប្រឈម​ច្រើន​ ទី១​ គឺ​ការលាបពណ៌​ទៅ​លើ​អង្គការ ឬ​ក៏​បុគ្គល​ដែល​ធ្វើការ​អង្គការ​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ជា​អ្នក​ប្រឆាំង​។ ទី២ គឺ​កិច្ច​សហការ​រវាង​អង្គការ​សង្គម​ជាមួយ​នឹង​អាជ្ញាធរ​ហាក់​ដូចជា​មិន​មាន​ភាព​មិន​ល្អ ហើយ​ទី៣គឺ​បុគ្គល​ដែល​ធ្វើការ​ទាក់ទង​នឹង​អង្គការ​សង្គម​រង​នូវ​គម្លាត​ការគំរា​មកំហែង និងការបំភិតបំភ័យគ្រប់​រូបភាព​​ជាពិសេស​គឺ​ថ្មីៗ​នេះ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ត្រូវបានជាប់បណ្ដឹង​ពីតុលាការផងដែរ។

Q: តើការគោរពសិទ្ធិមនុស្សផ្ដល់អត្ដប្រយោជន៍បែបណាខ្លះដល់កម្ពុជា?

A: បាទ! ការពិតទៅ​អង្គការសិទ្ធិមនុស្សដែល​​យើង​ធ្វើការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​គឺជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ប៉ុន្ដែ​អង្គការ​សិទ្ធិមនុស្ស​ដែល​យើង​ធ្វើការនេះ​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​សិទ្ធិ​ម​នុស្ស​ក្នុងនាម​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បើ​សិន​ឱ្យ​មានការ​គោរ​ព​សិទ្ធិ​មនុស្ស​ឱ្យ​មាន​ល្អ ​កម្ពុជាយើងនឹងមានផលចំណេញច្រើន​អាចនឹង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ពេញលេញ ហើយនឹងអាចទទួលនូវជំនួញអភិវឌ្ឍផ្សេងៗ។ ដោយសារបញ្ហាសិទ្ធិមនុស្សហើយដែល​យើងឃើញថា​​ កន្លងមកមានការផ្ដាច់ការពិគ្រោះពន្ធ EBA ២០% ហើយនឹងទាក់ទង​ GSP​របស់​សហរដ្ឋអាមេរិក គឺការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នឹង​នៅ​មិន​ទាន់មានការបន្តគឺលក្ខខណ្ខរបស់គេ​នឹង​សុំឱ្យ​ស្ដារ​ឡើងវិញ​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​

Q: តើរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវចូលរួមសកម្មភាពបែបណាខ្លះទើបធ្វើឱ្យការគោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជាមានភាពប្រសើរឡើង?

A: ខ្ញុំយល់ឃើញថាប្រទេសយើងបានផ្ដល់សច្ចាប័នច្រើន​ទៅលើ​បទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិ​មនុស្ស ​អញ្ចឹងរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចទី១ ​គឺការគោរព គឺធ្វើម៉េចឱ្យមានការគោរព​ទៅលើបញ្ហាសិទ្ធិមនុស្ស​។ ទី២​ការពារ បាន​ន័យថា​ បើ​មាន​ការរំលោភបំពាន​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​​​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​​ដើម្បី​ធ្វើ​ការការពារ​។ ​ទី៣ គឺការបំពេញបន្ថែម ​បើសិនជា​ពលរដ្ឋមិនទាន់យល់ដឹងអំពីបញ្ហាសិទ្ធិមនុស្សពុំបានគ្រប់គ្រាន់រដ្ឋ​ត្រូវមានការផ្សព្វផ្សាយ ការអប់រំ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការយល់ដឹង​ហើយ​ច្បាប់​ដែល​ត្រូវ​បង្កើត​ឡើង​ធ្វើ​យ៉ាងម៉េច​ត្រូវ​ស្រប​តាម​​​បទដ្ឋាន​អន្តរជាតិ​​​ដើម្បីជំរុញ​និង​ការពារ​ឱ្យ​ពលរដ្ឋ​ហ៊ាន​អនុវត្តសិទ្ធិ​របស់​ខ្លួន​ឱ្យ​ពេញ​លេញ។

Q: ជាចុងក្រោយ​តើ​លោកមានអ្វីជាការបន្ថែម​ពាក់ព័ន្ធនឹងការ​គោរពសិទ្ធិមនុស្សនៅកម្ពុជា?

A: ទី១ទាមទារឱ្យគ្រប់ភាគីរាជរដ្ឋាភិបាល​មានកាតព្វកិច្ចមុនគេនៅក្នុងការ​ធានា​ក្នុង​ការអនុវត្ត​សិទ្ធិ​ ​គោរពសិទ្ធិ​ទៅលើពលរដ្ឋ និងការពារ​នៅក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។ ទី២ អង្គការ​សង្គម​ស៊ីវិល​​ជួយចូលរួមជំរុញ​ធ្វើម៉េចឱ្យមានការគោរព និងអនុវត្តសិទ្ធិឱ្យបាន​ពេញ​លេញ។ ទី៣​​ ភាគីដែលពាក់ព័ន្ធ អ្នកជំនាញ ​ឬក៏ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អាច​ជួយ​បន្ថែម​ដើម្បី​​ជំរុញ​ឱ្យ​រដ្ឋាភិបាលមានការ​លើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស ​ជំរុញ​ឱ្យមានយន្ដ​​​ការ​​​ក្នុង​ការពារ ក៏ដូចជាអនុវត្តសិទ្ធិរបស់ពលរដ្ឋឱ្យបានពេញលេញ​។

Q: ចាស អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស។

A: បាទ!៕

ក្រសួងធម្មការហាម​មិន​ឱ្យ​លេង​ល្បែង​​ងាយ​បង្កគ្រោះថ្នាក់​នៅ​គ្រប់​វត្តអារាម​​ក្នុង​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ
ក្រសួងធម្មការ និងសាសនាណែនាំ​គ្រប់​វត្តអារាម​ទាំងអស់​មិ​ន​ឱ្យលេងល្បែងស៊ីសង និង​ល្បែង​​ផ្សេងៗ​ដែល​ងាយបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​។​

​ក្នុង​សេចក្ដីណែនាំរបស់ក្រសួង​ធម្មការ​​ស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចេញ​នៅថ្ងៃទី២០​ ខែ​មីនា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងអំឡុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​​​ខាងមុខនេះ នៅ​តា​​ម​បណ្ដា​វត្តអារាម​ទាំងអស់​មិនត្រូវ​លេង​ល្បែង​ណាដែ​លប​ង្កឱ្យមានគ្រោះថ្នាក់​  គឺ​ត្រូវ​ងាក​មក​លេង​​ល្បែងប្រជាប្រិយខ្មែរ។

ក្រសួងបន្ថែមថា៖ ​«គ្រប់វត្ត​អារាម​មិនត្រូវ​ឱ្យ​មានការ​លេង​ល្បែង​ដែលអាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ បាញ់ទឹក​ ជះ​ទឹក​ ប៉ាត​ម្សៅ​ ល្បែង​ស៊ីសង​ និងគ្រឿង​ផ្ទុះ​ជាដើម​»​។

ក្រសួង​បញ្ជាក់ទៀត​ថា​៖ «គ្រប់វត្តអារាម​រៀបចំ​លេង​ល្បែង​ប្រជា​ប្រិយ​នានា​ដូចជា​ ចោលឈូង បោះ​អង្គញ់​ ទាញ​ព្រ័ត្រ លាក់កន្សែង​ ដណ្ដើមស្លឹកឈើ […] និងរបាំប្រជាប្រិយខែ្មរដូចជា រាំវង់ រាំក្បាច់​ សារ៉ាវ៉ាន់ ឡាំលាវ​ ឆៃយ៉ាំ ត្រុដិ​ជាដើម ហើយរាល់ការលេងល្បែង ​និង​របាំប្រជាប្រិយ​ឱ្យត្រឹមត្រូវ​តាមក្បួនខ្នាត​លក្ខណៈ​ប្រពៃណីជាតិខ្មែរ និង​ប្រកបដោយ​សុវត្ថិភាព»។

ក្រសួង​បន្ថែម​ថា គ្រប់វត្តអារាមមានការសហការរៀបចំតុបតែង​សម្អាត និងប្រារព្ធពិធីបុណ្យ​តាមប្រពៃណីជាតិខ្មែរ និង​ត្រូវដាក់​តាំងព្រះឆាយាលក្ខណ៍ សម្ដេច​ព្រះមហា​សង្ឃ​រាជ ទេព វង្ស ផងដែរ។

ញូសន៍រូមខេមបូឌា (Newsroom Cambodia) ​មិនអាចទាក់ទង​សុំការ​បន្ថែម​ពី​លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា​បានទេ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំ​នេះ នឹង​ប្រារព្ធឡើង​រយៈបេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤៕

សង្គមស៊ីវិល និងពលរដ្ឋ​ប្រារព្ធទិវា​អន្តរជាតិនារីដោយជំរុញ​ឱ្យ​រដ្ឋាភិបាល​​លើកកម្ពស់​សិទ្ធិ​ស្រ្តី​
អង្គ​ការ​សង្គម​ស៊ីវិល និង​ពល​រដ្ឋ​ប្រមាណជា​៥០០នាក់ ជួបជុំ​គ្នា​​នៅទីលានប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៨ ខែមិនា​ ដើម្បី​រំឮក​​ទិវា​អន្តរ​ជាតិ​នារី ដោយ​​មានការ​​ទាមទារឱ្យ​រដ្ឋា​ភិបាល​អាណត្តិថ្មី​គោរព​សិទ្ធិ​ស្រ្តី និង​ដោះលែង​សកម្មជន​ទាំងអស់​ដែលកំពុង​ជាប់ឃុំនៅពន្ធធនាគារ។

​ការប្រារព្ធទិវា​អន្តរជាតិ​នារី ​​លើក​ទី១​១៣ ​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​ នា​ព្រឹក​ថ្ងៃទី៨ ​ខែ​មិនា​​ឆ្នាំ២​០២៤ ធ្វើឡើង​ក្រោម​ប្រធានបទ​ «ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​ និង​យុត្តិធម៌​សង្គម»។ ក្រុម​តំណាង​អង្គការ​ដែល​ធ្វើការ​ផ្នែកផ្សេងៗ​គ្នា​ ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុង​​វិស័យ​របស់​ពួកគេ ពាក់ព័ន្ធ​​នឹង​សិទ្ធិមនុស្ស សិទ្ធិការងារ និង​​​ការ​​ចោទប្រកាន់ និង​ចាប់​ខ្លួន​សកម្ម​ជន​ផ្សេងៗ។​

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា​ថ្លែងក្នុងកម្មវិធីនោះ​ថា ការប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះឡើងដើម្បី​​អបអរទិវា​នេះ​ដោយ​ទទួល​បាន​នូវ​ការខិតខំ​ប្រឹងប្រែង​ពី​វីរៈភាព​ស្រី្ដ ពង្រឹង​សាមគ្គីភាពរវាងអង្គការសង្គមស៊ីវិល សហគមសហជីព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ពាក់ព័ន្ធ​ដៃគូក្នុងការធានាបាននូវសិទ្ធិរបស់ស្រ្តី ក្មេងស្រី ដើម្បី​ស្ថិរភាព​សង្គម និង​សង្គម​យុត្តិធម៌ និង​ដើម្បី​បើកឱកាសឱ្យមានការចូលរួមជា​សាធារណៈក្នុងការ​លើកកម្ពស់តម្រូវការឆ្លើយ​តប​សមភាព​​យេនឌ័​រ​ឱ្យមានប្រសិទ្ធភាព។

លោកស្រីបន្ថែមទៀតថា៖ «ពួកយើងសង្ឃឹមថា មានដំណោះស្រាយទាំងអស់នឹងចំនួន៣ចំណុច ទី១​ ភាគីពាក់ព័ន្ធ​សាធារណៈជន​​កម្មករ​និយោជិត​បាន​ស្វែង​យល់​អំពី​បញ្ហាប្រឈម​របស់​ស្ដ្រី ​​​ក្មេងស្រី ជាពិសេសអ្នកការពារសិទ្ធិមនុស្ស។ ទី២ ភាគី​ពាក់ព័ន្ធ​ សាធារណៈជន ​កម្មករ​និយោជិត​មាន​ឱកាស​ក្នុង​ការ​ជួបជុំ​បណ្ដាញ​ដែល​បានលើកឡើង​អំពី​បញ្ហាប្រ​ឈម​ដែល​ប្រទះ​សព្វថ្ងៃ និង​អនុវត្ត​សិទ្ធិ​សេរីភាព រួមទាំងតម្រូវការ និងអនុសាសន៍​សំខាន់ៗចំនួន១៦ចំណុច។ ទី៣ បញ្ហា​ដែល​បានលើ​កឡើងនៅទិវានេះ​ ត្រូវបានពិចារណា ឬត្រូវ​បាន​ដោះស្រាយ និង​បង្កើត​ឱ្យ​មាន​គោល​នយោបាយ​​ឱ្យមានការចូលរួមនូវការអនុវត្តជាពិសេសសំណាក់រាជរដ្ឋាភិបាល»។

កញ្ញា មាន លីសា សមាជិកចលនាមាតាធម្មជាតិ បានលើក​ពីចំណាប់​អារម្មណ៍​ក្នុង​ទិវា​នារី​អន្តរជាតិ​ថា ស្រ្ដីត្រូវ​បានគេ​ដាក់​សម្ពាធ​គ្រប់បែប​យ៉ាង ប៉ុន្ដែ​ស្រ្ដី​នៅ​តែ​ក្រោកឈរ​ជំនះ​ទាមទារ​ពី​ការរើសអើង​ ស្រ្ដី​ទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស​ជាពិសេស​ស្ដ្រីត្រូ​វ​បាន​លើកទឹក​ចិត្ត​ឱ្យ​ចូលរួម​គ្រប់​សកម្មភាពដែលបម្រើប្រយោជន៍​ដល់សង្គម និង​ប្រទេសជាតិ ពិសេស​កូនចៅ​ជំនាន់​ក្រោយ។

កញ្ញាបញ្ជាក់ថា៖ «សកម្មភាពតស៊ូមតិមិនមែនជាបទឧក្រិដ្ឋទេ»។

​ក្នុង​ការ​ប្រារព្ធទិវា​នារី​អន្តរជាតិ​នោះ គេ​ឃើញ​មាន​ខាង​តំណាង​ស្ថានទូត និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើនបាន​ចូលរួម​ផង​ដែរ​​។

កញ្ញា សំ សីម៉ា និង កញ្ញា វ៉ាយ ឡាង ជាយុវជន​ស្ម័គ្រ​ចិត្ត​នៅអង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន (YRDP) បាន​ថ្លែងពីតម្រូវការទាំង១៦ចំណុ​ច​ស្ដីពីសិទ្ធិសេរីភាពរបស់ស្ដ្រី ​និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនកា​រទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការផ្ដល់​សេវា​គាំពារ​សង្គម​ដល់​ស្រី្ដ​មានផ្ទៃពោះ កុមារ និងស្ដ្រីមានពិការភាព ពង្រឹង​គុណភាព​អប់រំ​នៅ​សាលារដ្ឋ និង​ផ្ដល់​អាហារ​រូបករណ៍​ថ្នាក់​ឧត្តមសិក្សា។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មុនមួយថ្ងៃនៃទិវានារីអន្តរជាតិ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ក្នុង​វីដេអូមួយ​ថា ​វត្តមាន​ស្ត្រី​កម្ពុជា​ពិត​ជា​សំខាន់​​ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​​​សង្គម។ លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀប​ចំ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​សមភាព​យេនឌ័រ​ គោល​នយោបាយ​គាំទ្រ​ដល់​សហគ្រិន​ស្រ្ដី គោល​នយោបាយ​ត្រួត​ពិនិត្យ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​គាំពារ​សង្គម គោល​នយោបាយ​ដោះស្រាយ​បញ្ហា​គម្លាត​យេនឌ័រ​លើ​វិស័យ​ឌីជីថល និង​លើក​កម្ពស់​ស្រ្ដី​ក្នុង​វិស័យ​ផ្សេងៗ​និង​ក្នុង​គ្រួសារ​ផង​ដែរ៕

រដ្ឋាភិបា​ល​ណែនាំ​​អាជ្ញាធរ​​​មូលដ្ឋាន​​​ពង្រឹង​ការ​​​​បម្រើ​ប្រជាពលរដ្ឋ​
រដ្ឋាភិបាលកម្ពុជា​​បាន​​ណែនាំ​អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​មាន​​សមត្ថកិច្ច​ឱ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​​ទំនួល​ខុសត្រូវ ​និងដោះស្រាយ​បញ្ហា​នៅតាមមូលដ្ឋាន​​ឱ្យបាន​​ទាន់ពេលវេលា​។​

ក្នុង​សេចក្ដីណែនាំរបស់រដ្ឋាភិបាល​ស្ដីពី​ «ការពង្រឹង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​​ការងារ​​របស់ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន» ចេញ​កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤​ ឱ្យដឹងថា រាជធានី ខេត្ត​ ដែលមិនទាន់​រៀបចំក្រុមការងារ​ថ្នាក់មូលដ្ឋាន​ ត្រូវជំរុញ​ចាត់​តាំង​ឱ្យ​រួចរាល់​យ៉ាង​យូរ​ត្រឹម​ខែ​មីនា ឆ្នាំ២០២៤ និង​រាយការណ៍​អំពី​ការចាត់តាំង​មក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​​នៅ​ដើម​ខែមេសា​។ ចំណែក​អភិបាលនៃគណៈអភិបាល​ជា​អនុប្រធាន​អចិន្រ្ដៃយ៍ក្រុមការងារ ត្រូវ​ពិនិត្យ​និងរៀបចំ​ឡើងវិញ​​ កែសម្រួលផ្លាស់ប្ដូរក្រុមការងារ ប្រជុំ ចុះបំពេញការងារតាមមូលដ្ឋាន ធ្វើរបាយការណ៍ ប្រមូលទិន្នន័យ​ និង​បំពេញការងារ​ផ្សេងៗទៀតតាមការស្នើសុំពីក្រុមការងារ​ ។

សេចក្ដីណែនាំ​នេះបញ្ជាក់ទៀតថា៖ «ក្រុមការងាររាជរដ្ឋាភិបាលចុះតាមមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​​ចុះ​តាមមូលដ្ឋាន​ដែលក្រុមការងារ​នីមួយៗ​ទទួល​ខុសត្រូវ ដើម្បី​សហការ​ផ្សព្វផ្សាយ​​ជំរុញ​ការ​អនុវត្ត​នូវកម្មវិធី​នយោបាយ យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាល​ទី១ កម្មវិធី​គោលនយោបាយ​ជាអាទិភាព​ទាំង​៦ និង​វិធានការ​ជាគន្លឹះ​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​ពង្រឹង​កិច្ច​សហការ​ជមរុញ​ការ​ដោះស្រាយ​ឆ្លើយ​តប​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេល​វេលា និង​មានប្រសិទ្ធភាព»។​

លោក ប៉ែន បូណា​​ រដ្ឋមន្រ្ដី​ប្រតិភូអម​នាយករដ្ឋមន្ដ្រី ​និង​ជា​ប្រធា​ន​​អង្គភាព​​អ្នកនាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​​​​បានប្រាប់​ញូវស៍រូមខេមបូឌា (Newsroom Cambodia)​ ថា​ រដ្ឋាភិបាល​កម្ពុជាតែងតែ​បង្កើត​ក្រុមការងារ​ចុះតាម​មូលដ្ឋាន​ដើម្បីបម្រើ​ និង​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់ពលរដ្ឋ​។ ​

លោក​បានថ្លែងថា៖ «សមាជិក​រាជរដ្ឋាភិបាល​ទាំងអស់​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ដោះស្រាយសំណូមពរ ទុក្ខលំបាកប្រជាពលរដ្ឋ»។

លោកបន្ថែម​ថា៖ «​ឥឡូវនេះទោះ​បី​ជា​រដ្ឋាភិបាល​យើង​មាន​អ្នក​បន្ដវេន​ថ្មី ប៉ុន្ដែ​គោលការណ៍​ចុះ​ជាប់​បម្រើ​ប្រជាពលរដ្ឋ​នៅតា​មមូលដ្ឋាន​ហ្នឹងនៅតែ​គោរព ហើយ​និ​ងជំរុញ​បង្កើន​ល្បឿន​ជានិច្ច​ ដើម្បី​ធ្វើ​យ៉ាងម៉េច​បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរពីមួយអាណត្តិទៅមួយអាណតិ្ត»។

លោក មាស នី អ្នកសិក្សា​ពីការ​វិវត្ត​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​​​ប្រាប់​ញូវស៍រូម​ខេមបូឌា ថា ​ការ​ណែនាំ​​អាជ្ញាធរ​​​មូលដ្ឋាន​​​ពង្រឹង​ការ​​​​បម្រើ​ប្រជាពលរដ្ឋ គឺ​ដើម្បី​ជា​ការលើក​ស្ទួយ​ប្រជាប្រិយ​ភាព​របស់រដ្ឋាភិបាល។​​ លោក​បន្ត​ថា តាមរយៈលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ២០១៣​-២០១​៧ បញ្ហានៃ​ការធ្លាក់ចុះប្រជា​ប្រិយ​ភាព​​របស់រដ្ឋាភិបាល គឺ​មាន​មួយផ្នែក​បណ្តាល​មកពីភាព​​អសកម្ម​របស់​មន្រ្ដីដែលបម្រើការជួររដ្ឋាភិបាលដែលធ្វើការឱ្យគណបក្ស។

លោកបន្ដថា៖ «ពីដើមមក​យើង​ឃើញ​មាន​ការបង្កើត​ក្រុម​ការងារ​ច្រើន​ណាស់ ប៉ុន្ដែ​ទី​បំផុត​វា​នៅ​តែ​អត់​ដើរ​ឱ្យមា​ននិ​រន្ដភាព។ មួយប្រាវទៅបាត់ទៅ ឬក៏មិនមានប្រសិទ្ធភាពតែម្ដង»។

លោកបន្ថែម​ថា ប្រសិនបើយន្តការនេះបង្កើតឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ​ដោយ​ឱ្យ​មន្ដ្រីរាជការបំពេញកាតព្វដោយឯករាជ្យ ហើយ​រដ្ឋាភិបាលទទួលបានព័ត៌មានពិត នោះ​​នឹង​មាន​ប្រសិទ្ធភាព៕

Vox Pop៖ ទស្សនៈ​របស់​និស្សិត​ទៅ​លើ​ទីផ្សា​រ​ការងារ​នៅ​កម្ពុជា​ក្រោ​យ​ពេល​បញ្ចប់​ការ​សិក្សា
ភ្នំពេញ​​៖ គោលបំណង​សំខាន់​របស់និស្សិត​ភាគ​ច្រើន​ គឺរំពឹងថាក្រោយពេល​​ទទួលបាន​ការ​សិក្សារៀនសូត្រច្រើន​ និស្សិតទាំងនោះ​នឹង​ទទួល​បាន​ការងា​រ​ល្អ និងប្រាក់ខែខ្ពស់ ជា​ពិសេស ពួកគេចង់បាន​​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ និងអាច​យក​​ជំ​នាញ​​ដែល​​ខ្លួនបាន​​រៀន​​សូត្រ​​កន្លង​មក​​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ការងារ​​។​ និស្សិត​ទាំងនោះ​ សង្ឃឹម​ថា​ពួកគេ​​​នឹង​មាន​​លទ្ធភាព​ចិញ្ចឹម​ខ្លួនឯង​​​ មានភាពជាម្ចាស់ការ​​ និងក្លាយជា​បង្គោល​​ដែល​​អាច​​ផ្គត់ផ្គង់​​គ្រួសារ​​​​។​

Newsroom Cambodia​ បាន​សម្ភាស​និស្សិតមួយ​​ចំនួន​មក​ពី​ភ្នំពេញ និងបណ្ដាខេ​ត្ត​នានា​ក្នុងប្រទេស​​ដែលកំពុង​​​បន្ដ​​ការ​​សិក្សា​​ និង​​​រស់​នៅ​​រាជធានី​ភ្នំពេញ​​ អំពី​ការយល់​ឃើញ​ទៅ​លើទីផ្សា​រការងារ​នៅ​កម្ពុជា​ក្រោ​យ​​​​​​​បញ្ចប់​ការសិក្សា​។​​

លោក សូត្រ សំបូរ​ អាយុ ​២០ឆ្នាំ​​ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ជំនាញ​គ្រប់គ្រ​ងពាណិជ្ជកម្មអន្តរជាតិ​ លើក​ឡើង​ថា​ទីផ្សារ​ការងារ​គឺ​មាន​សម្រាប់​និស្សិត​ដែល​ខិត​ខំប្រឹងប្រែង​រៀនសូត្រ​ និង​បណ្ដុះ​បណ្តាលសមត្ថភាព​របស់​ខ្លួនទៅ​លើជំនាញ​នីមួយៗ​ដែល​ខ្លួនជ្រើសរើស​​​​។

លោកបញ្ជាក់ថា៖ «ប្រសិនបើយើងខិតខំប្រឹងប្រែងរៀនកាន់តែច្រើនឲ្យបានកាន់តែស៊ីជម្រៅ ជំនាញនឹងរត់មករកយើង ហើយសំខាន់យើងមានសមត្ថភាពធ្វើវាអត់​»។​

លោក សូត្រ សំបូរ

លោក​​ សុខុម​ ច័ន្ទរិទ្ធ អាយុ ​២៦ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេសជំនាញទំនាក់ទំនងវិជ្ជាជីវៈ(Professional Communication)​ លើកឡើងថា ​និស្សិតដែលបញ្ចប់ការសិក្សា​ត្រូវប្រឹងរកការងារ​តាមប្រព័ន្ធ​អនឡាញ ឬវេបសាយដែលបានបង្ហោះអំពីការងារទៅតាមផ្នែក ឬតួនាទីនីមួយៗ​ដែលនិស្សិតចង់​ធ្វើ​​។​​

លោកបញ្ជាក់ថា៖ «ភាគច្រើនលោក[ស្វែង]រក​[ការងារ]តាមវេបសាយច្រើនជាងព្រោះដោយសារ​តែ​នៅ​តាមហាង​​ ក្រុមហ៊ុន ស្ថាប័នផ្សេងៗ ភាគច្រើនទាល់តែយើងមាន​ប្រវត្តិការងារ​និងបទពិសោធន៍​​ការងារ​ហើយ យើងអាចដាក់ប្រវិត្តរូបអីចឹងទៅ»។

លោកបន្ថែមថា៖ «លោកមានក្ដីបារម្ភច្រើនចំពោះទីផ្សារការងារនៅកម្ពុជាដោយសារមិនសូវមានភាពទូលំទូលាយហើយដោយសារប្រទេសយើងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដល់ពេលចឹង គឺយើងព្យាយាម រកសង្វាសខ្លួនឯង ចឹងខ្ញុំគិតថាវាពិតហើយ​វាផ្ដល់ផលវិបាកសម្រាប់យើងនិងសម្រាប់​ សិស្ស ផ្សេងៗ»​​។

លោក​​ សុខុម​ ច័ន្ទរិទ្ធ

កញ្ញា សន​ បញ្ញា​ អាយុ២០ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា​ជំនាញគីមីចំណីអាហារ លើកឡើងពីទស្សនៈថាក្រោយពេលបញ្ជប់ការសិក្សាលើជំនាញដែលគាត់រៀនគឺមានទីផ្សារក្នុង [ស្រុក] ដោយសារកម្ពុជា​ត្រូវការ​អ្នកមានបទ​ពិសោធ​ក្នុង​ជំនាញ​កែច្នៃ​អាហារ​និង​នាំអាហារ​ទៅ​ក្រៅ​ប្រទេស។

​កញ្ញាប្រាប់ថា៖«ខ្ញុំគិតថាល្អសម្រាប់មុខវិជ្ជាខ្ញុំកំពុងរៀននិងដោយសារតែយើងត្រូវការកែច្នៃច្រើនខ្ញុំឥឡូវរៀនខាងគីមីចំណីអាហារ ចឹងហើយប្រទេសយើង ត្រូវការអ្នកដែលមានបទពិសោធ ក្នុងការធ្វើកែច្នៃផលិតផលក្នុងស្រុក។ ដើម្បីបម្រើការក្នុងស្រុកផង ដើម្បីនាំចេញផង ដោយសារខ្ញុំឃើញភាគច្រើននៅក្រៅស្រុកអត់មានផលិតផលខ្មែរប៉ុន្មានទេ»។

កញ្ញា សន​ បញ្ញា​

លោក ​ពឿន ប៉ូលីស​ អាយុ ២២​ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស ជំនាញ​ភាសា​អង់គ្លេស​​លើកឡើងថា ទីផ្សារនៅកម្ពុជាមានភាពទូលំទូលាយ តែទាមទារឲ្យមានការកែសម្រួល​ឲ្យកាន់តែល្អប្រសើរជាងកាលពីមុន។ លោកបន្ដថា​​​ ទាក់ទង​នឹង​ប្រាក់បៀវត្ស​ ប្រា​ក់​កម្រៃនិងអត្តប្រយោជ​​ន៍ ដែលទទួលបានពីការងារគឺតិចតួចនៅឡើយ។ លោកបន្តថា សម្រាប់ទីផ្សារការងារ​មានការ​ប្រកួត​ប្រជែង​មិនស្មើគ្នា ប្រកាន់បក្សពួកច្រើន​ និង​មិន​ផ្ដោតទៅលើសមត្ថភាពរបស់និស្សិតទេ។

លោកបញ្ជាក់ថា​៖​ «ទៅធ្វើការ គឺបានតែប្រាក់ខែតែប៉ុណ្ណឹងឯង អត់មានទាក់ទង​នឹងការ​ធានា​រ៉ាប់រង​ទៅលើ​សុ​ខភា​ព ​ឬក៏ទៅលើ​គ្រួសារ​របស់គាត់គឺអត់មាន​អីទាំងអស់»។

លោកបន្ថែមថា៖​ «បើយើងចង់ធ្វើការនេះ ទាល់យើងស្គាល់គ្នា។ បើយើងអត់ស្គាល់គ្នាគឺថាកន្លែង នឹង គឺ​យើង​អត់​​អាច​​ចូល​​សោះម៉ង​​»។​

លោក ​ពឿន ប៉ូលីស​

អគ្គិសនី​កម្ពុជា សម្រេចផ្តល់​ថាមពល​អគ្គិសនីកម្លាំង​ធំដល់ពលរដ្ឋ​ សម្រាប់​ពេល​ពិធី​បុណ្យ​តាម​គេហដ្ឋាន​
ភ្នំពេញ៖ អគ្គិសនីកម្ពុជា សម្រេចផ្តល់​ថាមពល​អគ្គិសនីកម្លាំង​ធំដល់ពលរដ្ឋ​ក្នុងពេលពិធីបុណ្យផ្សេងៗតាមការស្នើសុំរបស់ពលរដ្ឋ។ នេះបើយោងតាមសេចក្តី​​ជូនដំណឹងរបស់អគ្គិសនី​កម្ពុជាដែលNewsroom ទទួលបាននៅថ្ងៃទី២៦​ ខែកុម្ភៈ។​​​

យោងតាមសេចក្ដីជូនដំណឹង ចេញកាលពីថ្ងៃទី២១​ ខែកុម្ភៈ ​ឆ្នាំ២០២៤នេះ បញ្ជាក់ថាដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់អគ្គិសនីកម្លាំង​ធំ ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋានរបស់ពលរដ្ឋ អគ្គិសនីកម្ពុជា ផ្តល់ការប្រើប្រាស់​ដល់ 3ph x 100Aឬ 70kVA (ចេញពីខ្សែបណ្ដាញចែកចាយសាធារណៈ)។​​ សេចក្ដីជូនដំណឹងដដែលបន្ថែមថា ពលរដ្ឋដែលមានបំណងស្នើសុំ ការប្រើប្រាស់អគ្គិសនី កម្លាំង​ធំ ក្នុងរយៈពេលខ្លី អាចស្នើសុំតាម EDG App ឬតាមបណ្ដាសាខារបស់អគ្គិសនីឲ្យបាន យ៉ាងហោច១៥ថ្ងៃមុនពេលត្រូវការប្រើប្រាស់។ ក្នុងករណីមានពិធីបុណ្យសព ពលរដ្ឋអាចស្នើសុំបានភ្លាមៗ ហើយថ្លៃថាមពលប្រើប្រាស់ត្រូវកត់ក្នុងវិក្កយបត្រ។​

សេចក្ដីជូនដំណឹង​បញ្ជាក់ថា​៖ «ការ​ចំណាយ​លើការ​ដំឡើង​នាឡិកាស្ទង់​ ឌីសុងទ័រ​និងបរិ​​ក្ខា​ផ្សេងៗ​​​សម្រាប់​ការប្រើប្រាស់​ជាបណ្ដោះ​អាសន្ន​ក្នុងអំឡុងពេល​ប្រារព្ធពិធី​ និង​ការប្រចាំ​ការ​​ថែរក្សា​​ចរន្ត​ជាបន្ទុក​របស់អគ្គិសនី​លើកលែង​តែខ្សែបណ្ដាញ​និង​គ្រឿងបរិក្ខាអគ្គិសនី​ចាប់ពីក្រោម​​ឌីសុងទ័រ​​របស់អគ្គិសនីកម្ពុជា​ជាបន្ទុករបស់អតិថិជន​​»៕