Sok Lout (សុខ លូត) – Newsroom Cambodia

អង្គការផ្នែកអនាម័យធ្វើយុទ្ធនាការលុបបំបាត់ការបំពុលទឹកបឹងទន្លេសាប
អង្គការផ្នែកសុខុមាលភាពអនាម័យជាច្រើនស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការក្រោមឈ្មោះថា «តោះយើងសម្អាតបឹងទន្លេសាប» ដើម្បី​ជំរុញឱ្យប្រជាសហគមន៍រស់នៅជុំវិញបឹងទន្លេសាប រស់នៅដោយគ្មានសំណល់ប្លាស្ទិក ក្រោយបារម្ភពីការបំពុលទឹកក្នុងបឹងធម្មជាតិមួយនេះ។

នាយកកម្មវិធីទឹកស្អាត និងអនាម័យ នៃអង្គការ អាយអ៊ីឌី  (IDE Innovation Lab) លោក ថេឡឺ កូហ្សូឡេ (Tyler Kozole) បានឱ្យដឹងថា យុទ្ធនាការ តោះយើងសម្អាតបឹងទន្លេសាប បានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៥។ លោកថា គោលបំណងនៃយុទ្ធនាការនេះ គឺជាផ្នែកមួយដើម្បីជំរុញឱ្យបរិស្ថាននៅជុំវិញបឹងទន្លេសាប គ្មានកាកសំណល់បា្លស្ទិក ជាពិសេសគឺការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋឱ្យគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។

លោកថា៖ «យុទ្ធនាការ “តោះយើងសម្អាតបឹងទន្លេសាប” បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងចំណោមសហគមន៍ដែលរស់នៅលើ ឬក្បែរបឹងទន្លេសាប ជុំវិញប្រធានបទចំនួនបួន ដូចជា ឥរិយាបថ និងការទទួលបានអនាម័យប្រកបដោយសុវត្ថិភាព ទឹកស្អាត អនាម័យដៃ និងខ្លួនប្រាណដើម្បីសុខភាពល្អ និងការគ្រប់គ្រង សំណល់រឹង»។

លោកបន្តថា អង្គការដែលធ្វើការផ្នែកសុខភាព និងអនាម័យជាច្រើនស្ថាប័ន បានរួមគ្នាបង្កើតជាយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតបឹងទន្លេសាប រួមមាន ខេត្ត​កំព​ង់ឆ្នាំង​ ខេត្ត​កំពង់​ធំ​ និងខេត្ត​ពោធិ៍​សាត់។ លោកឱ្យដឹងថា អង្គការទាំងនោះរួមមាន អង្គការ អាយឌីអ៊ី (IDE Innovation Lab), អង្គការ Save the Children, អង្គការ VSO Cambodia ,សហគ្រាសផលិត ធុងចម្រោះទឹកទន្សាយ (Super Tunsai Water Filters) និងអង្គការ Wetlands Work ជាដើម។

បើតាមលោក ថេឡឺ កូហ្សូឡេ (Tyler Kozole) បឹងទន្លេសាប គឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នេះ ជាពិសេសកុមារកំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ​ដោយសារតែពួកគេទទួលទានទឹកមិនស្អាត និងកង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។

លោកថា៖ «លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់នេះ [បឹងទន្លេសាប] ហើយទឹកដែលមានផ្ទុកមេរោគធ្វើឱ្យមនុស្សជាច្រើន រួមទាំងកុមារ ត្រូវប្រឈមនឹងមេរោគនិងបាក់តេរីដ៏គ្រោះថ្នាក់ផ្សេងៗ ដូចដែលបានកត់សម្គាល់ហើយថាចំនួន​ត្រី​នៅ​បឹង​ទន្លេសាប មានការធ្លាក់ចុះ។ មានកត្តាជាច្រើនដែលនៅពីក្រោយការថយចុះនៃផលត្រី ដែលមួយក្នុងចំណោមនោះ គឺមកពីកត្តាការបំពុលទឹក»។

ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនៃយុទ្ធនាការនេះនឹងត្រូវផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកឈ្មោះថា “តោះសម្អាតបឹងទន្លេសាប” ដោយមានការចែករំលែកជាសារអប់រំពីបញ្ហាបរិស្ថាន សម្រាប់ពលរដ្ឋទូទៅ។ បន្ថែមលើនេះ ក្រុមការងារនៃយុទ្ធនាការនឹងចុះទៅតំបន់បឹងទន្លេសាបដោយផ្ទាល់ និងមានការរៀបចំការលេងល្បែងក​ម្សាន្ត ការផ្ដល់រង្វាន់ និងព្រឹត្តិការណ៍នានា ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរស់នៅក្នុងតំបន់នោះអាចចូលរួមជាមួយយុទ្ធនាការមួយនេះផងដែរ។

ជាមួយគ្នានេះ កញ្ញា ឈុន គឹមឈៀន វ័យ២៧ឆ្នាំជាពលរដ្ឋរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយនៅជាប់បឹងទន្លេសាប បានឱ្យដឹងថា ទឹកនៅក្នុងតំបន់របស់គាត់រស់នៅ គឺមានសំរាមច្រើន និងល្អក់កខ្វក់។ កញ្ញាថា ពលរដ្ឋនៅជាប់បឹងទន្លេសាបមួយចំនួនបានយកសំរាមបោះចូលផ្ទៃបឹងទន្លេសាប ហើយអ្នកខ្លះទៀតបានដុតកាកសំណល់ចោលនៅក្បែៗតំបន់នោះ។ កញ្ញាបង្ហាញក្តីបារម្ភថា បើការបោះសំរាមនៅតែបន្តកើតមាននោះនឹងផ្តល់ផល់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក្តី កញ្ញាមិនទាន់បានដឹងពីយុទ្ធនាការ “តោះយើងសម្អាតបឹងទន្លេសាប” នៅឡើយទេ។កញ្ញាថា បើមានសកម្មភាពបែបនេះមែន នោះក៏ជាផ្នែកមួយផ្សព្វផ្សាយអប់រំពលរដ្ឋនៅតំបន់របស់គាត់ឱ្យចេះរស់នៅប្រកបដោយភាពអនាម័យផងដែរ។

កញ្ញាថា៖ « [យុទ្ធនាការតោះយើងសម្អាតបឹងទន្លេសាប] វាអាចនឹងជួយដល់ការហូបទឹកស្អាត និងជួយឱ្យពលរដ្ឋប្រើប្រាស់ទឹកស្អាតល្អ»។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ម៉ន ផល្លា បានសាទរចំពោះសកម្មភាពយុទ្ធនាការ  សម្អាតបឹងទន្លេសាប របស់អង្គការនានាដែលបង្កើតឡើង ដោយថានឹងធ្វើឱ្យបរិស្ថាននៅតំបន់របស់លោកកាន់តែមានភាពល្អប្រសើរឡើង។ យ៉ាងណា លោកថា ដើម្បីឱ្យកិច្ចការសម្អាតបរិស្ថាននោះកាន់តែមានប្រសិទ្ធភាព ក៏គួរមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ខេត្ត និងនៅមូលដ្ឋានផងដែរ។

លោកថា៖ «សកម្មភាពហ្នឹង វាជាការងារល្អហើយ ដែលគាត់បានចូលរួមចំណែកក្នុងការសម្អាតទន្លេសាបរបស់យើង»។

លោក ម៉ន ផល្លា បានបន្ថែមថា អាជ្ញាធរនៅតំបន់របស់លោកតែងតែផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយបឹងទន្លេសាប ឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវរួចរាល់ហើយដែរ ហើយថាដើម្បីឱ្យបរិស្ថានស្អាត លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបន្តថា៖ «ការងារដែលគ្រប់គ្រងសំណល់ ការងារដែលគ្រប់គ្រងសំរាមនេះ វាជាភារកិច្ច និងការចួលរួមទាំងអស់របស់ប្រជាពលរដ្ឋ ទៅតាមការណែនាំ ការចង្អុលបង្ហាញ ទៅតាមការរៀបចំរបស់អាជ្ញាធរ»។

បើតាមគេហទំព័រ អាជ្ញាធរបឹងទន្លេសាប បានឱ្យដឹងថា បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានបណ្ដោយប្រមាណ ១១៦គ.ម និងទទឹងប្រមាណពី ៣គ.ម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០%។

ប្រភពដដែលបញ្ជាក់ថា ការកាប់​ឆ្ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កំណើន​នៃ​ការប្រើប្រាស់​ធនធានទឹក ការប្រើប្រាស់​ជីគីមី និងថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រជាកសិករ​នៅជុំវិញបឹងនេះចំនួនប្រមាណ ២៦១ ០០០គ្រួសារ ធ្វើ​ឱ្យមាន​បម្រែបម្រួល​លើ​គុណភាពទឹក និងគុណភាព​ដី៕

យុវជនរិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គមនិងយុវជន
យុវជននាំគ្នារិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គម និងយុវជន ជាពិសេសការផលិតវីដេអូដែលមិនបានគិតពីចំណុចអវិជ្ជមាន ខណៈអ្នកលេងបណ្ដាញសង្គមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់លើករណីនេះ រីឯអ្នកជំនាញយល់ឃើញថាការណ៍នេះធ្វើឱ្យបញ្ហាសីលធម៌ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត។

បើតាមយុវតី សាន ស្រីណែត អាយុ២២ឆ្នាំ និងជានិស្សិតម្នាក់ បានលើកឡើងថា ខ្លួនមិនគាំទ្រចំពោះការបង្កើតមាតិកាណាដែលវាមិនបានផ្ដល់ផលប្រយោជន៍ណាមួយដល់យុវជន និងសង្គមជាតិ ប៉ុន្ដែគ្រាន់តែរកលុយខ្លួនឯងសោះ បែរជាបង្កផលប៉ះពាល់ជាច្រើនទៅវិញ។

និស្សិតវ័យក្មេងរូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ គឺមិនពេញចិត្តការបង្កើតមាតិកាបែបអ៊ីចឹងៗទេ​ ព្រោះវាមិនបានជះផលល្អដល់យុវជនឡើយ​ មានតែបំពុលសង្គមថែម»។

យុវតី ស្រីណែត បន្ដថា មាតិកាល្អៗច្រើនណាស់ដែលគួរធ្វើ សម្រាប់ក្មេងជំនាន់ក្រោយយកគំរូតាម​ ហើយកុំគិតថាផលិតមាតិកាអ៊ីចឹងៗមកគ្រាន់ទស្សនាកម្សាន្តកែអផ្សុក​ មាតិកាមានច្រើនម៉េចមិនធ្វើ​ មិនត្រឹមតែបន្ទាបតម្លៃខ្លួនឯងទេ​ ថែមទាំងលក់មុខសង្គមជាតិខ្លួនឯងទៀត​។

ស្រីណែត ថា៖ «សម្រាប់ខ្ញុំ គឺមិនគាំទ្រទេ»។

កាលពីពេលថ្មីៗនេះ ស្រី្ដមា្នក់មានឈ្មោះថា បូរិន និងមានឈ្មោះក្រៅហៅថា «យាយអំបិលម្ទេស» ដែលគេដឹងថាជាអ្នកបង្កើតមាតិកាដើម្បីបង្ហោះក្នុងយូធូប និងហ្វេសប៊ុកក្នុងចេតនារកលុយ ត្រូវបានមហាជនជាច្រើននាំគ្នាចែកចាយវីដេអូដែលស្រ្ដីរូបបានស៊ីពោះវៀនម៉ូតូ​ និងដុំឥដ្ឋ ជាមួយអំបិលម្ទេស។ ពលរដ្ឋបានរិះគន់ និងស្នើទៅដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដោយពួកគាត់អះអាងថា សកម្មភាពរបស់ស្រ្តីរូបនោះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសីលធម៌សង្គមធ្លាក់ចុះ​ និងជះឥទ្ធិពលមិនល្អដល់យុវជន និងពលរដ្ឋកម្ពុជា រហូតសារព័ត៌មានប្រទេសថៃបានយកទៅចុះផ្សាយថែមទៀតផង។

ស្រដៀងគ្នានេះដែរ យុវតី​ យ៉ាត់ ម៉ាឡៃ អាយុ២១ឆ្នាំ និងជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បានចាត់ទុកថា ការបង្កើតមាតិកាបែបស៊ីស្បែកជើង ស៊ីដុំឥដ្ឋ ស៊ីពោះវៀនកង់ និងអាចម៍គោ ជាដើម វាបានបង្កបញ្ហាជាច្រើនដល់ក្មេងៗ យុវជនដែលរស់នៅក្នុងសង្គមបានរងឥទ្ធិពលអាក្រក់ទាំងអស់ ជាពិសេសបញ្ហាមុខមាត់ប្រទេសជាតិថែមទៀតផង។ ​

ម៉ាឡៃ បន្ដថា៖ «ខ្ញុំមិនគាំទ្រទេបង ព្រោះវាជះបញ្ហាអវិជ្ជមានជាច្រើនណាស់។ បើគ្រាន់តែសុំទោស ចប់រឿងគឺមិនកើតទេ! ព្រោះសម្រាប់គាត់ មិនមែនជាលើកទី១នោះទេបង គឺច្រើនសាហើយ រហូតដល់សារព័ត៌មានថៃគេចុះផ្សាយ»។

បើតាមលោក សំបូរ មាណ្ណារ៉ា អ្នកជំនាញប្រវត្ដិសាស្រ្ដ និងជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងថា​ ការបង្កើតមាតិការឿងនេះថាតើក្នុងចេតនាអីឱ្យបា្រកដ ពីព្រោះវាមិនមែនជារឿងល្អសម្រាប់សង្គមជាតិឡើយ និងថែមធ្វើឱ្យសីលធម៌កាន់តែធ្លាក់ចុះដោយសារទង្វើខ្វះការពិចារណារបស់បុគ្គលមួយចំនួនបែបនេះ។

លោកបន្ដថា៖ «សីលធម៌ធ្លាក់ចុះ ដោយសារតែធ្វើអីមួយមិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយ។ ហើយការបង្កើតមាតិកាអស់ហ្នឹងហើយ ក៏ជាការរួមចំណែកក្នុងការធ្វើឱ្យសីលធម៌ធ្លាក់ចុះដែរ»។

ក្រោយមានការរិះគន់ពីមហាជននៅតាមបណ្ដាញសង្គមមក ស្រ្ដីឈ្មោះ បូរិន ឬក៏គេហៅថា យាយអំបិលម្ទេស ដែលជាអ្នកប្រព្រឹត្ដ បានចេញវីដេអូសុំទោសមួយ ដោយលើកឡើងថា ខ្លួនគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិនោះទេ​ និងបានសន្យាថានឹងមិនបង្កើតមាតិកាបែបគ្មានប្រយោជន៍បន្ដទៀតឡើយ។​

ស្រ្ដីរូបនេះបន្ដថា៖ «ខ្ញុំគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិឡើយ។ ខ្ញុំសុំទោសសម្ដេចម៉ែសម្ដេចពុក និងបងប្អូនទាំងអស់ក្នុងប្រទេសកម្ពុជាផង។ ហើយខ្ញុំសុំសន្យាថាឈប់បង្កើតវីដេអូឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិទៀតហើយ»។

យ៉ាងណាក្ដី អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បន្ថែមពីស្រ្ដីឈ្មោះ បូរិន បានទេ។

ក្រោយពីមានការសុំទោសជាសាធារណៈពីការប្រព្រឹត្ដខុស បញ្ហានេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Nhang Sophy KH បានសរសេរថា៖ «សុំទោសរួចខ្លួន មានន័យថាប្រទេសគ្មានច្បាប់។ អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបានដាក់ជាសំណួរបន្ដថា តើប្រទេសជាតិមួយនេះលែងមានច្បាប់ទម្លាប់អស់ហើយមែនទេ បានជានាំគ្នាបំពុលសង្គមតាមតែអំពើចិត្ដដើម្បីប្រយោជន៍ខ្លួន ហើយសុំទោសរួចខ្លួន។»

លោកបន្ដថា៖ «ខ្ញុំមិនគាំទ្រទេ រាល់សកម្មភាពណាដែលបំពុលសង្គម និងប៉ះពាល់ដល់តម្លៃមុខមាត់ប្រទេសជាតិ ហើយសុំទោសរួចខ្លួន គឺមិនគាំទ្រជាដាច់ខាត»។

ជុំវិញរឿងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ក្រសួងនឹងមិនមានចំណាត់ការអ្វីនោះទេលើករណីនេះ ដោយលោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។

លោកថ្លែងថា៖ «មិនមានចំណាត់ការអីទេអូន ខ្ញុំសុំមិនអត្ថាធិប្បាយទេ អរគុណ»។

ចំណែកឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព  លោក យង់ គិមអេង បានថ្លែងថា ការបង្កើតមាតិកាបែបហ្នឹង វាជារឿងអសីលធម៌របស់គាត់ និងមិនបានបង្កើតចំណេះដឹងឬក៏ប្រយោជន៍ណាមួយដល់សង្គមនោះទេ។ លោកថា ម្យ៉ាងវិញទៀត បើនិយាយពីសុខភាពវិញ គឺវាប៉ះពាល់ខ្លាំង ហើយវាអាចឱ្យយុវជនអាចនឹងយកគំរូតាម ព្រោះការបង្កើតមាតិកាអសីលធម៌បែបហ្នឹងអាចរកលុយបានច្រើន។

លោក គិមអេង បន្ដថា៖ «ខ្ញុំមើលមិនឃើញពីប្រយោជន៍ណាមួយក្នុងការបង្កើតវីដេអូស៊ីកង់ម៉ូតូ ស៊ីដុំឥដ្ឋ វាមានតែជះគំរូមិនល្អដល់សង្គម ជាពិសេសផ្នែកសីលធម៌ ជាបញ្ហាហ្នឹងតែម្ដង បាទ»៕

ក្រុមយុវជនបង្កើតមូលនិធិ១ដុល្លារដើម្បីស្នាមញញឹមដំរីដែលកំពុងខ្វះខាតចំណីនៅជើងភ្នំគូលែន
យុវជនមួយក្រុមដែលមានសមាជិកជាង១០នាក់ បានបង្កើតមូលនិធិតាមអនឡាញមួយដែលមានឈ្មោះថា «១ដុល្លារដើម្បីស្នាមញញឹមដំរី» ក្នុងគោលបំណងស្វែករកជំនួយសប្បុរសធម៌ពីមហាជន ដើម្បីជួយអភិរក្សសត្វដំរីដែលកំពុងខ្វះខាតចំណី និងជួយដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជើងភ្នំគូលែន។

យុវតីម្នាក់ដែលជាសមាជិករបស់មូលនិធិ១ដុល្លារដើម្បីស្នាមញញឹមដំរី គឺកញ្ញា ស៊ី ទិត្យាដារីយ៉ា បានឱ្យដឹងថា ក្រុមរបស់កញ្ញាដែលមានសមាជិកចំនួន១៣នាក់ បានបង្កើតយុទ្ធនាការមួយ ដើម្បីរកសម្ភារនិងថវិកាពីសប្បុរសជនមួយចំនួនធំ ទៅផ្គត់ផ្គង់ចំណាយលើចំណី និងការថែរក្សាដំរី ហើយមួយចំនួនទៀតជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកនៅតំបន់ក្បែរជើងភ្នំគូលេន ដែលស្ថិតក្នុងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

កញ្ញាបញ្ជាក់ថា នេះគឺលើកទី២ហើយដែលបានធ្វើយុទ្ធនាការរកជំនួយសប្បុរសធម៌តាមប្រព័ន្ធអនឡាញមួយនេះ ហើយមូលហេតុដោយសារតែមើលឃើញពីភាពខ្វះខាតចំណីអាហាររបស់ដំរី ខណៈដំរីទាំងនោះមិនអាចរកចំណូលតាមរយៈការដឹកភ្ញៀវកម្សាន្តនោះទេ ហើយប្រជាពលរដ្ឋនៅតំបន់នោះក៏មានជីវភាពខ្វះខាតថែមទៀត។

កញ្ញាបញ្ជាក់ថា៖ «គម្រោងដែលបង្កើតឡើងដើម្បីជួយអភិរក្សសត្វដំរីនៅតំបន់ជើងភ្នំគូលេន និងជួយដោះស្រាយបញ្ហាជីវភាពអ្នកភូមិក្នុងតំបន់នោះ។ ហើយមួយទៀត គោលបំណងរបស់ពួកយើង គឺជួយខាងបងអ្នកមើលដំរី ដោយសារគាត់រាងខ្វះខាតដែរ អ៊ីចឹងយើងជួយទៅ ដើម្បីឱ្យពួកគាត់អាចយកថវិកាហ្នឹងទៅមើលថែដំរីឱ្យបានពេញលេញ។ ហើយពួកយើងក៏យកចំណែកមួយចំនួនតូចទៅជួយអ្នកភូមិនៅជើងភ្នំគូលេន ដោយសារមើលទៅឃើញផ្ទះពួកគាត់តូចៗ»។

យុវតីដែលជាសមាជិកមូលនិធិខាងលើ បានដាក់ក្ដីរំពឹងថា ជំនួយដែលបានពីសប្បុរសជននេះ នឹងអាចជួយឱ្យដំរីប្រមាណជាង១០ក្បាលនោះមានចំណីអាហារគ្រប់គ្រាន់ ហើយក៏បានដោះទ័លជីវភាពប្រជាពលរដ្ឋនៅតំបន់នោះបានមួយរយៈពេលដែរ ខណៈត្រឹមតែមួយថ្ងៃដំបូង ក្រុមរបស់កញ្ញាប្រមូលមូនិធិនេះបានជាង​២ពាន់ដុល្លារ។

កញ្ញាថា៖ «សម្រាប់សត្វដំរី គឺពួកយើងអាចជួយឱ្យមានចំណីអាហារគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋនៅទីនោះនឹងអាចទទួលបានថវិកា ហើយនិងសម្ភារខ្លះៗ ដើម្បីដោះស្រាយជីវភាពដែរ»។

ទន្ទឹមនោះ សមាជិកក្រុមដដែលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមឱ្យបានច្រើនក្នុងយុទ្ធនាការស្វែងរកជំនួយសប្បុរសធម៌នេះ ដោយអះអាងថា ការចូលរួមរបស់ពលរដ្ឋកាន់តែច្រើន ពួកគេកាន់តែមានកម្លាំងចិត្ត ខណៈដំរីនៅតំបន់ជើងភ្នំគូលេនក៏មានចំណីកាន់តែច្រើន។

កញ្ញា ទិត្យាដារីយ៉ា៖ «ខ្ញុំសូមសំណូមពរឱ្យពួកគាត់ [ប្រជាពលរដ្ឋ] ជួយLike និងជួយshare Page Domrei នេះ ដើម្បីឱ្យពួកយើងមានកម្លាំងចិត្ត និងមានថវិកាគ្រប់គ្រាន់ដើម្បីទៅជួយសត្វដំរីនៅឯជើងភ្នំគូលេន»។

ដោយឡែក អ្នកបរិច្ចាគក្នុងមូលនិធិនេះម្នាក់ គឺអ្នកស្រី អិត កាន់ជីការ បានឱ្យដឹងថា ការសម្រេចចិត្តចូលរួមនេះ ដោយសារអ្នកស្រីគិតថា ចំណាយប្រាក់តិចតួច ប៉ុន្តែអាចជួយដំរីបាន ទោះបីអ្នកស្រីមិនបានទៅដោយផ្ទាល់ក៏ដោយ។ អ្នកស្រីចាត់ទុកគម្រោងមូលនិធិមួយនេះមិនត្រឹមតែអាចជួយអភិរក្សសត្វដំរីក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់ដែលសម្បូរសត្វដំរីនោះផងដែរ។

អ្នកស្រីថា៖ «មូលហេតុមួយដែលខ្ញុំចូលរួមថវិកាជួយដល់ក្រុមការងារពួកគាត់ គឺព្រោះខ្ញុំឃើញពាក្យមួយឃ្លាថា ១ដុល្លារដើម្បីស្នាមញញឹមដំរី។ វាធ្វើឱ្យយើងមានអារម្មណ៍ថា បើពួកយើងទាំងអស់គ្នាចូលរួមថវិកាបន្តិចបន្តួចរបស់យើង អាចធ្វើឱ្យសត្វដំរីដែលរស់នៅតាមតំបន់ភ្នំទាំងនោះទទួលបានការមើលថែ និងផ្គត់ផ្គង់បានយ៉ាងល្អ ទោះបីជាពួកយើងមិនបានជួយដោយផ្ទាល់ក៏ដោយ»។

អ្នកស្រី កាន់ជីការ បានដាក់ក្ដីរំពឹងថា ក្រុមយុវជនដែលបង្កើតគម្រោងមួយនេះ នឹងបន្តមូលនិធិជួយដល់សត្វដំរីតទៅមុខទៀត ហើយក៏សង្ឃឹមថាអ្នកប្រើប្រាស់បណ្តាញសង្គមនឹងជួយចែករំលែកគម្រោងនេះ ក៏ដូចជាឧបត្ថម្ភថវិកាម្នាក់១ដុល្លារ ព្រោះអ្នកស្រីចាត់ទុកថាថវិកាដែលចូលរួមម្នាក់១ដុល្លារ អាចជួយយសង្រ្គោះដល់សត្វដំរីពីភាពអត់ឃ្លានបាន។

អ្នកស្រីថា៖ «១ដុល្លាររបស់ពួកយើងទាំងអស់គ្នា អាចផ្តល់ជីវិតថ្មីមួយដល់សត្វដំរីដែលកំពុងតែជួបទុក្ខលំបាក»។

អ្នកថែរក្សាដំរីម្នាក់ គឺលោក Devid Java POIT បានឱ្យដឹងថា បច្ចុប្បន្នដំរីនៅតំបន់ជើងភ្នំគូលេនមានចំនួន ១១ក្បាល ក្នុងនោះមានឈ្មោល ២ក្បាល​ និងញី ៩ក្បាល ដែលដំរីនីមួយៗត្រូវចំណាយថវិកាថែទាំ និងចំណីប្រមាណជាង ១ពាន់ដុល្លារក្នុងមួយខែ។ លោកបន្ថែមថា ប្រសិនបើទទួលបានថវិកាពីមូលនិធិខាងលើនេះ ក៏អាចជួយលើការចំណាយបានមួយរយៈ ជាពិសេសក៏អាចយកទៅអនុវត្តគម្រោងផ្សេងៗដែលជាតម្រូវការជាក់ស្តែងផងដែរ។

លោកថា៖ «បើសិនជាយើងបានទទួលថវិកាបន្ថែម អាហ្នឹងអាចជួយចំណាយលើការថែទាំដំរីគ្រប់មុខ ដូចជាចំណីផង ថ្នាំផង ចំណាយបុគ្គលិកផង និងភ្លើងផង។ ហើយទៅមុខទៅ បើសិនជាយើងមានថវិកាបន្ថែម ក៏យើងអាចយកលុយហ្នឹងទៅចាយក្នុងគម្រោងផ្សេងៗ ដូចជាគម្រោងការពារព្រៃឈើ ឬក៏គម្រោងកែលម្អលំនៅដ្ឋានដំរី ឬក៏លំនៅដ្ឋានបុគ្គលិកអ៊ីចឹងហ៎ា»។

បន្ថែមលើនេះ លោកបានឱ្យដឹងដែរថា នៅតំបន់ជើងភ្នំគូលេននោះមានប្រជាពលរដ្ឋរស់នៅជាង១០០គ្រួសារ​ ដែលប្រកបរបរកសិកម្ម។ ដូច្នេះ លោកថា ប្រសិនបើពួកគេទទួលបានជំនួយសប្បុរសធម៌នោះក៏បានជួយសម្រួលភាពខ្វះខាត ខណៈតំបន់នោះនៅដាច់ស្រយាលពីទីប្រជុំជន ពោលគឺសាលារៀន មន្ទីរពេទ្យ និងវត្តអារាម សុទ្ធតែនៅឆ្ងាយពីភូមិ។

សូមជម្រាបថា គម្រោងស្វែងរកមូលនិធិ «១ដុល្លារដើម្បីស្នាមញញឹមដំរី» ធា្លប់បានធ្វើឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២២ ម្តងរួចមកហើយ ដោយបាននាំយកថវិកានិងសម្ភារដែលបានពីការបរិច្ចាគ ទៅផ្គត់ផ្គង់ដល់ការថែទាំដំរីចំនួន១៣ក្បាល និងអ្នកថែទាំដំរី១៦នាក់ រួមនឹងពលរដ្ឋក្រីក្រនៅតំបន់នោះចំនួន៣០គ្រួសារ៕

យុវជនប្រាថ្នាចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ២០២៣
យុវជនមួយចំនួនចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេល​​ខាង​​មុខ ដោយ​ថាការបោះឆ្នោត​​នេះ​ជាការកំណត់ជោគវាសនាប្រទេសជាតិ និងពលរដ្ឋទាំងមូល។

យុវជន គឹម ជីលីន ជានិសិត្ស​នៅសាកល​វិទ្យា​ល័យ​មួយ​ក្នុងរាជធានីភ្នំពេញ ​បាន​និយាយថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា​​ ខាងមុខនេះ ពិត​ជាមានសារ​​សំខាន់​ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ​ទាំង​មូល ជាពិសេសគឺជាការកំណត់ជោគវាសនានៃប្រទេសជាតិមួយផងដែរ។ លោកបន្ត​​ថា ការចូលរួមរបស់យុវជនក្នុងការឃ្លាំមើលដំណើរការ​បោះឆ្នោត ជារឿងចាំបាច់ណាស់ ពីព្រោះយុវជនក៏ជាពលរដ្ឋរស់នៅក្នុងសង្គមដែរ ដូច្នេះរាល់កិច្ចការងារសង្គម យុវជនត្រូវតែចូលរួមនិងតាមដាន។

លោកបន្ដថា៖ «ការឃ្លាំមើលពីដំណើរការ​បោះឆ្នោតថ្នាក់ជាតិនេះជារឿងសំខាន់ ព្រោះជោគ​វាសនារបស់ព​​លរដ្ឋខ្មែរ គឺស្ថិតនៅលើរឿងហ្នឹងហើយ។ ខ្ញុំជាយុវជនសង្គមម្នាក់ ខ្ញុំមានកាតព្វកិច្ច​តាមដាន​ពី​បញ្ហានេះដែរ។ ដូច្នេះ គ.ជ.ប គួរតែអនុញ្ញាតឱ្យមានយុវជនអាចចូលរួមអង្កេត ឬឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិនេះ​ផង»។

យុវតី ហុក លិកា អាយុ២១ឆ្នាំ និងជានិស្សិតផ្នែកច្បាប់ បានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះការបោះឆ្នោតជាតិខាងមុខ វាមានភាពចាំបាច់ ព្រោះក្នុងនាមជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់នៅក្នុងសង្គម មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនគិតថាពេញចិត្ដ និងអាចដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្ដិភាពសម្រាប់ពលរដ្ឋទាំងមូល។ យ៉ាងណាមិញ កញ្ញាថា កញ្ញា​ពិត​ជាចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើល​ពី​ដំណើរការបោះឆ្នោត ដើម្បី​បានដឹងពីកិច្ចការមួយចំនួនថាតើ​ការបោះឆ្នោតនេះ ប្រព្រឹត្ដ​ទៅ​ដោយរលូន ឬក៏មានភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។

យុវតីបន្តថា៖ «ខ្ញុំចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលក្នុងថ្ងៃបោះឆ្នោតដែរ ព្រោះវាជាកាតព្វ​កិច្ច​ក្នុង​នាម​ធន​ធាន​របស់​សង្គម»។

ទន្ទឹមនឹងនេះដែរ កញ្ញា ម៉ែន ស្រីដាវ អាយុ២២ឆ្នាំ ដែលតែងតែចូលរួមកិច្ចការសង្គម បានលើកឡើងថា ក្នុងដំណើរ​ការបោះឆ្នោតថា្នក់ជាតិខាងមុខនេះ គឺរឿងចាំបាច់ណាស់ ដើម្បីកំណត់ជោគវាសនាប្រទេស​ជាតិ ហើ​​​យ​​​​ក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់បានមេដឹកនាំណាដែលអាចផ្ដល់សិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋ។ កញ្ញា ស្រីដាវ បន្ដថា ខ្លួនក៏ចង់ចូលតាមដាន និងឃ្លាំមើលពីដំណើរបោះឆ្នោតនាពេល​ខាងមុខនេះ​ដែរ ថាតើប្រព្រឹត្តទៅដោយរលូន ​ត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណា។​

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ ការបោះឆ្នោតថ្នាក់ជាតិជារឿងសំខាន់ណាស់ ក្នុងនាមជាយុវជនគួរតែចូលរួមតា​​ម​​លទ្ធភាព ព្រោះយើងជាធនធានរបស់សង្គមជាតិ»។

រដ្ឋាភិបាលកម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើ​​ស​​​​តាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលផ្សព្វ​​ផ្សា​​​យកាលពីចុង​ខែ​មិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ពុំអាចសុំការអត្ថាធិប្បា​​យ​​​​បានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល​។

តែយ៉ាងណា ​អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា ធ្លាប់​បាន​លើក​ឡើង​ថា យុវជន និងអ្នកសារព័ត៌​​មា​​ន ប្រមាណ៩០ភាគរយ​ មានការយល់ដឹង​ច្រើន​នៅពេលចុះទៅយកព័ត៌មាន និងសង្កេត​​ពីដំណើរការ​​បោះ​ឆ្នោត ខណៈ​យុវជន និងអ្នកសារព័ត៌មាន​មួយចំនួនតូច បាន​ប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែន ដោ​​យ​​​មិន​​បា​ន​យល់​អំពី​ច្បាប់។ យ៉ាងណាមិញ លោកថា គ.ជ.ប កំពុង​គិត​គូរ​ពី​បញ្ហា​នេះ ដើម្បីឱ្យយុវជន និងអ្នកសារព័ត៌មាន អាចងាយស្រួលក្នុងការ​ចុះយកព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ខ្ញុំនឹងយកអ្វីដែលជាការសំណូមពរ​ទៅជជែកបន្ដ»។

មន្ដ្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស បានលើកឡើងថា សម្រាប់អង្គការខុមហ្វ្រែល​ មិនបានកំណត់កូតាថាយុវជនប៉ុន្មានភាគរយដែលត្រូវចូលរួមសង្កេតការណ៍ និងប៉ុន្មានភាគរយមិនគួរយកនោះទេ ប៉ុន្តែ​លោក​នៅ​តែ​​លើកទឹកចិត្ដឱ្យយុវជនមានការចូលរួមក្នុងកិច្ចការនេះ​។

លោកបន្តថា៖ «យើងតែងតែមានការលើកទឹកចិត្ដឱ្យមានការចូលរួម ព្រោះវាមានសារៈសំខាន់ណាស់។ ពួ​​ក​គាត់​ជា​យុវជន ហើយ​ពួក​គាត់​គឺ​ជា​ទំពាំងស្នងឫស្សី។ សម្រាប់យើងមានការផ្ដល់ឱកាសច្រើនដល់គាត់ក្នុង​​ការឃ្លាំមើលដំណើរការបោះឆ្នោតខាងមុខនេះ»។

បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកទំនាក់ទំនងនិងសារព័ត៌មាន នៃអង្គការយូណេស្កូប្រចាំកម្ពុជា លោក មីគែល អាហ្គីវ៉េ អ៊ីឌីគេល ធ្លាប់មានប្រសាសន៍ក្នុងវេទិកាមួយកាលពីឆ្នាំ២០២២កន្លងមកថា លោកចង់ឱ្យអ្នកសារព័ត៌មាន និងយុវជន ទទួលបានសិទ្ធិពេញលេញក្នុងការចុះយកព័ត៌មាន​ដែលកើត​ឡើង​ពេលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីបានផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានក្នុងសង្គ​​ម​​​​ដល់ពលរដ្ឋ»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ចេញ​កាលប​រិច្ឆេទ​នៃ​ការ​ដាក់ និង​ការ​ទទួលពាក្យសុំចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។  សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ ឆ្នាំ​២០២៣ ខាង​មុខ​នេះ គ.ជ.ប បាន​បញ្ជាក់​ថា មាន​អង្គការ​ចំនួន​៨ បា​ន​ចុះ​ឈ្មោះ និង​មាន​បេក្ខភាព​សរុប៣ ២៨៥នាក់​ ក្នុងនោះមានស្រី ១ ១០១នាក់ និង​ពី​សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន២ ១៨៩នាក់ ក្នុងនោះមានស្រី ៧៨៨​នាក់៕

យុវជនមួយក្រុមសម្អាតសំណល់ប្លាស្ទិកនៅឆ្នេរកោះកុងក្រៅ ក្រោយបារម្ភពីការបំពុលទឹក
ក្រុមយុវជនស្រឡាញ់បរិស្ថាន ជិត២០នាក់ បានដើររើសសំណល់ប្លាស្ទិក និងរចនាជាផ្ទាំងអក្សរអប់រំពីបញ្ហាបរិស្ថាន ដោយភ្ជាប់ទៅនឹងដើមឈើ នៅតាមបណ្ដោយឆ្នេរកោះកុងក្រៅ ដើម្បីជំរុញឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

តំណាងក្រុមយុវជនដែលធ្វើសកម្មភាពការពារបរិស្ថាន យុវតី លាង សុវណ្ណា វ័យ២២ឆ្នាំ ឱ្យដឹងថា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា កន្លងទៅ មានក្រុមយុវជនចំនួន ១៧នាក់ បានចាប់ផ្តើមធ្វើសកម្មភាពសម្អាតឆ្នេរកោះកុងក្រៅ។ ប្រភពបន្តថា ការងារផ្នែកបរិស្ថាននេះ គឺដើម្បីរក្សាការពារឆ្នេរកោះកុងក្រៅ ឱ្យមានភាពស្រស់ស្អាត និងមានអនាម័យ ដោយថា ការយល់ដឹងពីបញ្ហាសំរាមរបស់ពលរដ្ឋរស់នៅតំបន់នោះនៅមានកម្រិតទាបនៅឡើយ។ កញ្ញាបារម្ភថា បើការចោលសំរាមពាសវាលពាសកាលនៅតែបន្តកើតមាន ហើយមិនមានការចូលរួមទប់ស្កាត់នោះទេ វានឹងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកសមុទ្រនៅពេលអនាគត។

កញ្ញាបន្ថែមថា៖ «ចំពោះបរិស្ថាននៅកោះកុងក្រៅ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារតែនៅតំបន់នោះពុំមានការគ្រប់គ្រងសំរាមឱ្យបានល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរទៅកម្សាន្ត ចោលសំរាមផ្ដេសផ្ដាស។ ការដុតសំរាមដែលធ្វើឱ្យមានកំណកខ្មៅ ប៉ះពាល់ទៅដល់ភាពស្អាតនៃឆ្នេរ»។

បើតាមយុវតី លាង សុវណ្ណា សកម្មភាពសម្អាតឆ្នេរសមុទ្រទាំងនេះ រួមមាន ការរចនាជាផ្ទាំងឈើមានសរសេរជាពាក្យអប់រំស្ដីពីបរិស្ថាន និងសកម្មភាពរបស់ក្រុមយុវជនដើររើសសំរាមនៅតាមបណ្តោយឆ្នេរកោះកុងក្រៅ ដោយប្រមូលបានកាកសំណល់ប្រមាណជាង៣០បាវ។

និសិ្សតដែលកំពុងសិក្សាជំនាញនីតិសាស្រ្តរូបនេះ មានក្តីរំពឹងថា ក្រោយបញ្ចប់សកម្មភាពក្នុងវិស័យបរិស្ថានមួយនេះ នោះនឹងបានជាផ្នែកមួយជួយទប់ស្កាត់ការបំពុលទឹកសមុទ្រ និងជីវចម្រុះនៅឆ្នេរកោះកុងក្រៅ ហើយថាតាមរយៈការងារស្ម័គ្រចិត្តនេះក៏ជាសារមួយឱ្យពលរដ្ឋនៅតំបន់នោះ ព្រមទាំងភ្ញៀវទេសចរដែលមកលេងកម្សាន្ត ចាប់ផ្តើមគិតគូរលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

កញ្ញាបន្តថា៖ «ការលើផ្លាក ការសរសេរពាក្យអប់រំ ព្រមទាំងរូបភាព សកម្មភាពដែលខ្ញុំបានធ្វើ នឹងអាចជាដំណោះស្រាយបញ្ហាសំរាមមួយផ្នែកដ៏សំខាន់ និងសង្ឃឹមថាបន្តបន្ទាប់នៅថ្ងៃខាងមុខ នៅពេលបងប្អូនទៅកម្សាន្តនៅទីនោះ នឹងមានការវេចខ្ចប់របស់របរដែលប្រើប្រាស់រួចឱ្យបានល្អ យកសំរាមមកវិញ ដើម្បីកុំឱ្យមានការដុតសំរាមនៅតំបន់នោះ និងចូលរួមពីបងប្អូនប្រជាពលរដ្ឋធ្វើជាគំរូដ៏ល្អសម្រាប់ភ្ញៀវទេសចរក្នុងការរក្សាស្រឡាញ់តំបន់នោះ»។

បើតាមគេហទំព័រជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កោះកុងក្រៅមានផ្ទៃដី​​ប្រ​មាណ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹ​​ង​​ល្វើ​យ មានពណ៌ខៀវស្រងាត់ សម្បូរទៅដោយធនធានធម្មជាតិ ដែលនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។ កោះធម្មជាតិមួយនេះ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០គ.ម ពីក្រុងខេមរភូមិន្ទ។

ដោយឡែក យុវតី គឹម ហ៊ាង វ័យ២៩ឆ្នាំ ជានិស្សិតនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ថា កញ្ញាចង់រួមចំណែកក្នុងសកម្មភាពការពារបរិស្ថាន និងផ្សព្វផ្សាយពីបញ្ហាដែលកោះកុងក្រៅកំពុងជួបប្រទះ ទើបសម្រេចចិត្តធ្វើសកម្មភាពនេះ។ ម្យ៉ាងវិញទៀត កញ្ញាសង្កេតឃើញថាការស្ម័គ្រចិត្តក្នុងការថែរក្សាបរិស្ថានរបស់យុវជននៅតំបន់កោះកុងក្រៅ នៅមានកម្រិតទាប និងពុំសូវជាទូលំទូលាយនៅឡើយទេ។

ប្រភពដដែលបានជំរុញឱ្យយុវជនចាប់ផ្កើមផុសផុលក្នុងសកម្មភាពបរិស្ថាន ជាពិសេសនៅតំបន់កោះកុងក្រៅ ដើម្បីរួមចំណែកធ្វើឱ្យឆ្នេរនៅទីនោះកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

កញ្ញាបន្ថែមថា៖ «សំរាមដែលបង្កើតដោយយើង ដូច្នេះយើងត្រូវទទួលខុសត្រូវក្នុងការទុកដាក់ដោយខ្លួនឯង។ បរិស្ថានស្អាត គ្មានសំរាម គឺកើតចេញមកពីខ្លួនឯង ហើយវាក៏ជាទម្លាប់ល្អផងដែរក្នុងការរស់នៅប្រកបដោយអនាម័យ»។

ជុំវិញករណីនេះ ប្រធានមន្ទីទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឆ្លើយតបតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយខ្លីថា ក្នុងនាមមន្ទីរទេសចរណ៍ខេត្ត តែងតែគាំទ្ររាល់ការងារថែរក្សាបរិស្ថានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកបន្តថា ដើម្បីឱ្យបរិស្ថាននៅតំបន់កោះកុងក្រៅមានមានភាពល្អប្រសើរ គឺអាជ្ញាធរបានអប់រំពលរដ្ឋ ជាពិសេសអ្នកបម្រើសេវាកម្មនៅតំបន់នោះរួចរាល់ហើយដែរ។

លោកសរសេរថា៖ «ខ្ញុំយល់ថាការចូលរួមសម្អាត និងជួយគ្នាថែរក្សាអនាម័យ គឺជារឿងមួយល្អ ។ នៅកោះកុងក្រៅ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធនោះទេ។ មន្ទីរផ្សព្វផ្សាយដល់សេវាកម្មដឹកភ្ញៀវឱ្យគាត់រួម[គ្នារក្សា]អនាម័យបរិស្ថាន និងផ្សព្វផ្សាយដល់ភ្ញៀវចូលរួមអនាម័យទាំងអស់គ្នា»។

យ៉ាងនេះក្តី សកម្មជនបរិស្ថាន លោក អូត ឡាទីន ថ្លែងថា ក្រោយពេលរដ្ឋាភិបាលកាត់តំបន់កោះ​​កុង​ក្រៅ ទៅឱ្យក្រុមហ៊ុនឯកជនមួយដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ បានបង្កផលប៉ះពាល់ដល់បរិ​​ស្ថា​​នធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា បញ្ហាទាំងនោះរួមមាន ការបំពុលទឹក ការបំពុលខ្យល់ និងផលប៉ះពាល់ជីវចម្រុះជាច្រើននៅតំបន់នោះ។ មួយវិញទៀត លោកមើលឃើញថា ការរៀបចំ និងការគ្រប់គ្រងទីតាំងសម្រាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវក៏មិនមាននោះដែរ។

បន្ថែមលើនេះ លោកថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបើកសិទ្ធិឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រងកោះ​​​​កុងក្រៅ គឺជាការសម្រេចដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងមិនមានការបង្ហាញការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថានជាសាធារណៈនោះទេ។ ជាមួយគ្នានេះ លោកបានជំរុញទៅកាន់រដ្ឋាភិបាលរក្សាទុកកោះកុងក្រៅជាតំបន់ទេសចរណ៍កម្សាន្តសាធារណៈ ដោយដាក់តំបន់នោះទៅជាឧទ្យានជាតិសមុទ្រវិញ។
លោកថ្លែងថា៖ «សូមឱ្យមានការរៀបចំ និងការគ្រប់គ្រង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សូមឱ្យរដ្ឋាភិបាលរក្សាកោះកុងក្រៅ ទុកជាទីកន្លែងទេសចរណ៍កម្សាន្តសាធារណៈ ឬដាក់កោះកុងក្រៅជាឧទ្យានសមុទ្រតាមសំណើរបស់ពលរដ្ឋ» ។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨០​ បាន​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបា​​ល​ឱ្យ​ដក​សិទ្ធិ​ក្រុមហ៊ុន​ឯកជន អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG S E ZCO., LTD.) រប​​ស់​ឧកញ៉ា លី យ៉ុងផាត់ ចេញពីការអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូល ដោយបារម្ភ​​ថា ​ការអ​​ភិវ​ឌ្ឍ​​​នោះ​មាន​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ។

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការឆ្លើយតបបានទេជុំវិញករណីនេះ ដោ​​យ​​ទូសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុ​​ង​​ផា​​ត់ ក៏​​ពុំអាចស្វែងរកការអត្ថាធិប្បាយបានដែរ។ បើទោះជាបែបណា មន្រ្តីជាន់ខ្ពស់ក្រសួងបរិសា្ថនរូបនេះតែងបានថ្លែងការពារប្រាប់អ្នកសារព័​​ត៌មា​ន ក្នុ​​ង​​​​ពេលកន្លងទៅថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយនេះអភិវឌ្ឍនៅតំបន់កោះកុងក្រៅ គឺ​​ភា​​គីក្រុមហ៊ុនបានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ហើយ៕

យុវតី២រូបតស៊ូជម្នះឧបសគ្គរហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
បើទោះជាបច្ចុប្បន្នជាសម័យ​ឌីជីថល ហើយ​​ពលរដ្ឋ​មានការយល់ដឹងច្រើន ​ប៉ុន្តែនៅតាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ខ្លះ​ ប្រជាពលរដ្ឋមួយចំនួនតូចនៅតែ​ប្រើប្រាស់សុភាសិត «ស្ត្រីវិលចង្ក្រានមិនជុំ» ឬក៏មានទស្សនៈ​ថា ​«ជាស្ត្រីត្រឹមចេះអានអក្សរបានហើយ ព្រោះរៀនដល់ណាគង់តែរៀបការ​ធ្វើ​​ជាប្រពន្ធ​​​គេ​​ដដែល» ជាដើម។

តែយ៉ាងណា ស្ត្រី​វ័យ​ក្មេង ២រូប ក្នុងចំណោម​យុវជន ៣រូប បាន​​តស៊ូជម្នះនូវ​​​​ឧបសគ្គ និងខិត​ខំប្រឹងប្រែងរៀន​សូត្រ ​​រហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការផ្លែន​អន្ដរជាតិ​កម្ពុជា ខណៈដែលយុវតីទាំង២រូបនេះក៏ចង់​ជម្នះនូវការរើស​អើង​​ពីសហគមន៍​ទៅលើស្ត្រី តាមរយៈទស្សនៈដែលថា «ស្ត្រីវិលចង្ក្រានមិនជុំ ឬក៏ស្ត្រីរៀនត្រឹមចេះអានអក្សរបានហើយ» នោះផងដែរ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការផ្លែនអន្ដរជាតិកម្ពុជា (Plan International Ca​mb​o​​d​​ia) បាន​ប្រកាស​ជា​សាធារណៈលើផេកផ្លូវការរបស់​ខ្លួនថា «អង្គការភ្លែនអន្ដរជាតិកម្ពុជា មានក្ដីសោ​មនស្សរីករាយក្នុងពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា»​​។ ក្នុងយុទ្ធនាការ​នេះ យុវជនចំនួន​៣នាក់បានក្លាយជាទូត​សុឆន្ទៈ​របស់អង្គការ​ភ្លែន ក្នុងនោះមាន​យុវតី លេខ ការី ជាជនជាតិដើមភាគតិចព្រៅ មកពីខេត្ដរតនគិរី និងយុវតី​ ពៅ ស្រីណូ មកពីខេត្ដសៀមរាប រួមនឹង​យុវជនម្នាក់​ទៀត​ឈ្មោះ​ ហេន សុភាព មកពីខេត្ដស្ទឹងត្រែង។

មាន​ស​ម្បុរស រាងតូចច្រឡឹង ស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ យុវតី លេខ ការី វ័យ១៩ឆ្នាំ រស់នៅភូមិកិកួង ឃុំតាវែងត្រង់ ស្រុកតាវែង ខេត្តរតនគិរី ដែលជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែន​ ​បានរៀប​រាប់​ថា កញ្ញា​​ជា​កូនទី១ ​ក្នុ​ង​ចំណោម​បងប្អូន​៣​នាក់ ក្នុងគ្រួសារ​ក្រីក្រ​មួយ ​រស់​នៅលើផ្ទះឈើមួយ​ខ្នងដែល​មាន​សភាពចាស់​ទ្រុឌ​ទ្រោម ខណៈ​ឪពុកម្ដាយ​របស់គាត់មិនមាន​លទ្ធភាព​ឱ្យ​គាត់​​បាន​រៀនសូត្របានខ្ពង់ខ្ពស់ដូចគ្រួសារដទៃនោះទេ។

យុវតី​រូប​​​នេះ​បានរំលឹកពីអតីត​កាលថា កញ្ញា​បាន​ចូល​រៀន​ថ្នាក់​​ទី​១ នៅអាយុ៧ឆ្នាំ​​ ដោយ​សារ​​​តែ​​ឪពុក​ម្ដាយ​​​​មិនចង់​​​ឱ្យ​​រៀន ប៉ុន្តែដោយ​សារ​តែ​ឃើញ​ក្មេងៗនៅក្នុងភូមិ​ទៅរៀនសប្បាយ​ ហើយ​​​ខ្លួនមាននិស្ស័យ​ចូល​​ចិត្ដ​រៀន​ផង ទើបខ្លួនជម្នះតស៊ូទាល់តែបានចូលរៀន។

យុវតី​មានដើមកំណើតក្នុងខេត្ដប៉ែកភាគឦសានរូបនេះ បន្ដ​រៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា៖ «ខ្ញុំរៀន​រាងយឺត​​ ដោយសា​រ​ម៉ាក់​អត់​ឱ្យ​រៀន ប៉ុន្ដែយើង​ចង់ជម្នះ យើងចង់ចឹង យើងឃើញគេទៅរៀន ឃើញគេសប្បាយ។ ប៉ុន្ដែប៉ាខ្ញុំគាត់បានបង្រៀនខ្ញុំនៅផ្ទះ»។

តែយ៉ាងណា កញ្ញា​​ថា​ ពេលដែល​ខ្លួន​​​កំពុង​តែរៀននៅថ្នាក់ទី៦​ ជិត​ចប់​​ឆ្នាំ និង​ត្រៀមខ្លួនបន្ដចូលអនុវិទ្យាល័យ​ទៅហើយ​នោះ​ បែរជា​ត្រូវ​ឪពុកម្ដាយ​ប្រាប់​​ថាមិន​ចង់​ឱ្យ​ខ្លួន​រៀន​​បន្ដ​​ទៀត​​ទេ ព្រោះពួកគាត់​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់ការសិក្សា និង​តម្រូវឱ្យគាត់​រៀប​ការ​នឹង​អ្នក​ភូ​​មិជាមួយ​គ្នា ប៉ុន្ដែ​ខ្លួន​មិនព្រម។

កញ្ញា លេខ ការី បាននិយាយថា៖ «ពេលខ្ញុំអាយុ១៥ ទៅ១៦ឆ្នាំ ម៉ាក់ប៉ាខ្ញុំគាត់សុំឱ្យរៀបការនឹងអ្នកភូមិ​ជាមួយគ្នាដែលមានអាយុស្រករខ្ញុំដែរ» ។

ក្រោយពីបដិសេធការ​រៀបការទាំងវ័យក្មេងនោះ ​យុវតីរូបនេះបានបញ្ជាក់​ថា​ ខ្លួន​បាន​បន្តការសិក្សារបស់ខ្លួនបណ្តើរ និងបាន​​ចេញទៅ​ធ្វើការស៊ីឈ្នួលដកដំឡូង រើសគ្រាប់ស្វាយចន្ទី និងដាំដើមចេកឱ្យ​គេ​​បណ្តើរ​ ដើម្បីបានប្រាក់​ទិញសម្ភារសិក្សាដោយខ្លួនឯង។

ការី​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា៖ «ចូលថ្នាក់ទី៧​ភ្លាម គឺខ្ញុំគាំទ្រខ្លួនឯង។ ពេល​ហ្នឹង​អត់​មាន​លុយ​ទេ យើងស៊ីឈ្នួលគេបានតែ ១ម៉ឺន ២ម៉ឺន[រៀល]​ទៅ យើងទិញសម្ភារសិក្សាសម្រាប់ខ្លួនឯង ដោយស្នាក់នៅសាលារៀន ព្រោះយើងអត់មានមធ្យោបាយធ្វើដំណើរទេ ដូច្នេះត្រូវស្នើខាងសាលាស្នាក់។ ឪពុកម្ដាយគេធូរធារ គេមានលុយឱ្យ​​កូនគេចាយអ៊ីចឹងទៅ តែសម្រាប់ខ្ញុំគឺខ្លួនឯងសុទ្ធសាធ ខ្ញុំហូបតែក្រៀមក្រោះទេ ធ្វើម៉េចឱ្យតែបាន​រៀន»។

ក្រៅពីការសិក្សា និងស៊ីឈ្នួល​គេដើម្បីរកប្រាក់​នោះ កញ្ញា ការី ​ក៏បានឆ្លៀត​ពេល​​ចូលរួម​វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗក្នុងការជួយដល់យុវជននៅក្នុង​សហគមន៍​ និងយុវជនជនជាតិដើមភាគតិច​នៅតំបន់ផ្សេងៗទៀត​​ ដែលរៀបចំ​ឡើង​ដោយអង្គការភ្លែន​អន្តរ​ជាតិ​កម្ពុជា ដើម្បីពង្រីកចំ​​ណេះដឹង និងពង្រឹងសមត្ថភាព​របស់ខ្លួន​បន្ថែមទៀត។​

នៅ​ឆ្នាំ២០២៣​នេះ កញ្ញា ការី បានរៀន​ដល់​ថ្នាក់ទី១១ នៅ​​វិទ្យាល័យ​​តាវែ​ង​ ក្នុងស្រុកតាវែង ខេត្ដរតនគិរី។ កញ្ញាថា មូលហេតុដែលខ្លួនត្រូវបានអង្គការភ្លែន ​ជ្រើសរើសធ្វើទូតសុឆន្ទៈនេះ ដោយ​សា​​រ​​​​​តែ​គេមើលឃើញពីភាពក្លាហានរបស់កញ្ញា និងការលះបង់ពេលវេលា​ក្នុង​ការ​ជួយដល់​​យុវជន​​ក្នុង​សហគមន៍។

កញ្ញា ការី និយាយ​​ថា៖ «មុននឹងក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ខ្ញុំបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការតាមសហគមន៍។ ពេលដាក់ពាក្យ មានគ្នាសុទ្ធតែយុវជន-យុវតីអាយុប្រហាក់ប្រហែលខ្ញុំដែរ​ តែគេជ្រើសរើសខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ពេលខ្លួនឯងក្មេង ប៉ុន្ដែអាចមានសមត្ថភាពក្នុងកិច្ចការសង្គមបានអ៊ីចឹង។»

យុវតីរូបនេះបញ្ជាក់ថា ​បញ្ហាក្រីក្រមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រ និង​រារាំង​ក្ដី​ស្រមៃ​ខ្លួន​ឡើយ។

ឪពុករបស់យុវតី លេខ ការី គឺ​លោក ចក លេខ អាយុ៤៤ឆ្នាំ បាន​លើក​ឡើង​ថា ការី​ ជាកូនស្រីដែលមានភាពក្លាហាន និងរឹងមាំ ជាពិសេសតែងតែជួយពន្យល់ទៅដល់មិត្ដភក្ដិក្នុងសហគមន៍ និងជួយកិច្ចការផ្ទះក្រោយទំនេរពីការសិក្សា។​ លោកបន្ដថា មូលហេតុដែលលោកចង់ឱ្យកូនស្រីខ្លួនរៀបការទាំងវ័យក្មេង ដោយ​សារ​តែជា​ប្រពៃណី​ និង​មិន​ចង់​ឱ្យកូន​ស្រីចាកចេញពីខ្លួន​ទៅ​ឆ្ងាយ។ លោ​​ក​​​បន្ដ​ថា ក្រោយ​ពី​លោកបាន​យល់​ដឹងពីសារៈសំខាន់នៃការសិក្សា ទើបលោកសម្រេច​ឱ្យកូនរៀនបន្ត និងលើកទឹកចិត្តដល់កូន​ឱ្យ​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។

យ៉ាងណាមិញ លោក​ថា ពេលឃើញ​កូន​ខ្លួន​បានក្លាយខ្លួនទូតសុឆន្ទៈ និងជាគំរូដល់យុវជនផ្សេងទៀត លោក​ពិតជាមានការសប្បាយចិត្ដជាខ្លាំង និងមានមោទកភាពចំពោះកូនស្រីរបស់ខ្លួន។

លោកថា៖ «គ្រួសារខ្ញុំក្រីក្រទេ ប៉ុន្ដែខ្ញុំចង់ឱ្យកូនស្រីរៀនបន្ដ ព្រោះជាក្ដីស្រមៃរបស់គាត់។ ខ្ញុំសប្បាយចិត្ដ​ ពេល​​ឃើញ​គាត់​បានក្លាយជាគំរូដល់យុវជនក្នុងសង្គម។ ខ្ញុំសង្ឃឹមថាយុវជនផ្សេងទៀតអាចយកកូនខ្ញុំជាគំរូបាន»។

ស្រដៀងគ្នានេះដែរ យុវតីម្នាក់ទៀត កញ្ញា ពៅ ស្រី​ណូ អាយុ១៨ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាទូតសុឆន្ទៈរបស់អង្គការភ្លែនដែរនោះ ក៏បានខិតខំតស៊ូរៀនសូត្រ​ ទាំងដែល​គ្រួសារមានជីវភាពក្រីក្រ​ផងដែរ។

ជាកូនពៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន៧នាក់ ក្នុងខេត្ដសៀមរាប កញ្ញា ស្រីណូ បានឱ្យដឹងថា ឪពុក​ម្ដាយរបស់ខ្លួនមិនសូវជាចង់ឱ្យរៀនសូត្រច្រើននោះទេ ​ដោយគិតថាជាកូនស្រី​រៀន​ បាន​ត្រឹម​​​តែ​ចេះអាន​​អក្សរខ្លះទៅ គឺគ្រប់គ្រាន់ហើយ។ តែយ៉ាងណា ដោយសារតែចង់ជម្នះពីពាក្យនេះ កញ្ញា​បាន​ជម្នះឧបសគ្គ​នានា និងបានចូល​រួមវគ្គបណ្តុះបណ្តាល និង​​​សកម្មភាព​​ជាមួយ​នឹង​អង្គការភ្លែន​ រហូតដល់មានភាពលេចធ្លោក្នុងសហគមន៍ និងក្លាយ​ជាទូត​សុឆន្ទៈរបស់អង្គការភ្លែន។

យុវតីមានសម្បុរស្រអែម​ មានទឹកមុខពោរពេញដោយក្ដីសង្ឃឹមរូបនេះ បន្ដថា ខ្លួនចង់ឱ្យមានសមភា​​ព​យេនឌ័រ​ឱ្យបានច្រើនក្នុងសង្គមផង ទើប​សម្រេច​ដាក់​ពាក្យ​។ ការក្លាយជាទូតសុឆន្ទៈនេះ ក​​ញ្ញា​​​​​រំពឹង​ថានឹង​អាចជួយជំរុញ​ដល់​យុវជនក្នុងសហគមន៍កុំឱ្យបោះបង់ការសិក្សា និងរៀបការទាំងវ័យក្មេង តាមរយៈការពន្យល់ណែនាំពីរូបគេ និងយុវជនផ្សេងទៀត។

ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ យុវតីរូប​នេះ​បន្ដថា៖ «ខ្ញុំចង់យកឈ្នះនូវសម​​ភា​​ព​​​យេនឌ័រ និងចង់រារាំងឧបសគ្គនានា​ដែលរារាំងក្មេងស្រីមិនឱ្យមានការសម្រេចដោយខ្លួនឯង។ ខ្ញុំបានចូលរួមសកម្ម​ភាពជាមួយអង្គការ ៥ឆ្នាំ នៅសហគមន៍ខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ព្រោះវាអាចឱ្យខ្ញុំមានលទ្ធភាពជួយសហគមន៍បានច្រើនជាងមុន»។

លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា មូលហេតុដែលអង្គការភ្លែន​ជ្រើសរើសយុវតីវ័យក្មេងទាំង២នាក់ រួមនឹងយុវជន​ម្នាក់ទៀត ធ្វើជាទូតសុឆន្ទៈ ដោយតែពួកគេ​មាន​​ភាពក្លាហាន និងការតស៊ូ​ក្នុងការរៀនសូត្រ ​ព្រមទាំងបានចែករំលែកចំណេះដឹងដល់យុវជនក្នុងសហគមន៍​ ដែល​នេះ​​​​​ជាគំរូល្អមួយដល់យុវជនផ្សេងទៀត ​ដើម្បីចូលរួមកិច្ចការសហគមន៍របស់ខ្លួន។ លោកបន្ដថា ជា​យុទ្ធសាស្ដ្ររបស់អង្គការភ្លែន គឺផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះពួកគេ​​ជាធនធាន​ដ៏សំខាន់​របស់សង្គម​ដែលមិនអាចខ្វះបាន។

លោកបន្ដថា៖ «អង្គការមើលឃើញពីភាពក្លាហាន​របស់ពួកគាត់ ដែលអាចជាគំរូដល់យុវជនផ្សេងទៀតក្នុងប្រទេសយើង។ អង្គការផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះយុវជនជាទំពាំងស្នងឫស្សីរបស់សង្គម។ ហើយបច្ចុប្បន្ននេះ មានយុវជនជាង ៥០% ដូច្នេះការយកពួកគាត់ធ្វើទូតសុឆន្ទៈ គឺជារឿងល្អប្រសើរសម្រាប់ដំណើរការសង្គម»។

បើតាម​លោក យី គឹមថាន បច្ចុប្បន្ននេះ កម្ពុជា​មានយុវជនជាង ៥០% ជាអ្នកស្នងកិច្ចការសង្គម។

សម្រាប់អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បង្ហាញការ​សាទរ​នៅ​ពេលបាន​​ឃើញ​​យុវជនកាន់តែ​ច្រើន​បា​ន​ក្លាយជាគំរូក្នុងសហគមន៍ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។ លោកបន្ដថា ការចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយៈគ្រប់រូបភាព សម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩ ត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងសិស្ស-និស្សិត មាតាបិតា និងអាជ្ញាធរមូលដ្ឋានផង។

លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដពេលមានក្មេងៗអាចរួមចំណែកក្នុងកិច្ចការសង្គមដូច្នេះ»។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូន​សិស្ស-និស្សិត​វិទ្យាស្ថានខ្មែរជំនាន់ថ្មី ​នៅ​មជ្ឈមណ្ឌ​​ល​សន្និ​បាត និង​​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​លើកទឹកចិត្ត​​ទៅ​ដល់​យុវជន​កម្ពុជា រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ លោ​​កថា ដើម្បី​ជំរុញ​​ទៅ​ដល់​​កំណើន​​សេដ្ឋកិច្ច និង​ផលិតកម្មក្នុងស្រុក និង​ការ​ទាក់ទាញវិនិយោគ គឺទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​​​មានជំនាញ​។ លោក​បន្ថែមថា ពេល​នេះ​កម្ពុជាកំពុង​រៀបចំ​ឱ្យ​មានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​សម្រាប់សិស្ស​ក្រីក្រ​ចំនួន ​១លាន​ ៥សែននាក់។

លោកនាយករដ្ឋមន្ត្រី ថ្លែង​ថា៖ «ដើម្បីទាក់ទាញនូវវិនិយោគបាន អ្នក​វិនិយោគ​មិន​មែន​មក ហើយ​បែរជាយើងអត់ចេះអីសោះ អត់មានបច្ចេកទេសសោះ ហើយ​ទទួល​យក​យើង​ឱ្យ​ចូលធ្វើការ​នោះទេ»។

ត្រលប់មក​រកយុវតីជនជាតិដើមភាគតិច កញ្ញា លេខ​ ការី វិញ ក្រោយពីក្លាយជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជាមក កញ្ញាបង្ហាញការប្តេជ្ញាក្នុងការចូលរួម​ឱ្យកាន់តែសកម្ម ក្នុងការចែករំលែកនូវចំណេះដឹងដល់​យុវជនក្នុងសហគមន៍ និងចូលរួមសកម្មភាពសង្គមផ្សេងទៀត​។

កញ្ញាថា៖ «ខ្ញុំចង់ឱ្យយុវជន​កុំ​បោះបង់​ការ​សិក្សាទាំងវ័យក្មេង ព្រោះវាមានបញ្ហាប្រឈមជាច្រើន​ក្រោ​​យ​​ពីយើង​បោះ​បង់។ ខ្ញុំគិតថា យុវជន​គួ​រ​តែ​យក​ពេល​ចូលរួមកិច្ចការសង្គម កុំយកពេលទៅធ្វើរឿងណាដែលមិនបាន​ផ្ដល់ចំណេះដឹងដល់ខ្លួន»៕

ក្រុមកីឡាករអំពាវនាវឱ្យយុវជនចូលហាត់គុនខ្មែរ ចៀសវាងប្រព្រឹត្តអំពើអបាយមុខក្នុងសង្គម
អ្នកប្រដាល់មួយចំនួនអំពាវនាវឱ្យក្រុមយុវជនចូលហ្វឹកហាត់កីឡា ជាពិសេសប្រដាល់គុនខ្មែរ ដើ​​ម្បី​​ជួ​យ​​លើកតម្កើងក្បាច់គុនបុរាណខ្មែរឱ្យទទួលបានការគាំទ្រ និងរីកសុសសាយនៅទូទាំងសក​​ល​​លោក ដែលប្រការនេះនឹងជួយកាត់បន្ថយពីផល​​ប៉ះ​​​ពាល់​​ទៅដល់សណ្ដាប់ធ្នាប់សង្គម និង​បង្កភាពចលាចលផ្សេងៗនៅតាមសហគមន៍នានាដែរ។

ការអំពាវនាវនេះធ្វើឡើងក្រោយពួកគេសង្កេតឃើញថាមានក្រុមយុវ​ជនមួយចំនួនតែងតែបង្កភា​​ព​ចលា​​ច​​ល​​​ក្នុងសង្គម តាមរយៈការអួតអាង ប្រកាន់បក្ខពួក ប្រព្រឹ​​ត្ត​​អំពើអបាយមុខផ្សេងៗដែ​ល​​មិន​​បានផ្ដល់ផលប្រយោជន៍ដល់ខ្លួននិងសង្គមនោះទេ ផ្ទុយទៅវិញបែ​​រជាធ្វើឱ្យអាប់ឱនកិត្តិយសខ្លួនឯង គ្រួសារ និងសង្គមខ្មែរថែមទៀត។ ជាងនេះទៀត កីឡាករ​-កីឡាការិនីប្រដាល់គុនខ្មែរមួយចំនួនបានអំពាវនាវឱ្យយុវជនងាកមកចូលហ្វឹកហាត់ប្រដា​​ល់​គុនខ្មែរ ជំនួសឱ្យការបង្កបញ្ហានៅក្នុងសង្គម ដូចជា ការបង្កើតបងភឿនវាយតប់ កាប់ចាក់គ្នានៅខាងក្រៅ និងសេពគ្រឿងញៀន ជាដើម។

កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ បានអំពាវនាវឱ្យយុវជនដែលចំណាយពេលដើរលេង ឬជ្រុ​ល​​ខ្លួន​ប្រើប្រាស់គ្រឿងញៀន ចូលហ្វឹកហាត់គុនខ្មែរ ដោយរូបគេបានអះអាងថា ការដើរលេងបង្កប​​ញ្ហាក្នុងសង្គម មិនបានផ្តល់ផលល្អនោះទេ ផ្ទុយទៅវិញវាជាទង្វើដែលសង្គមស្អប់ខ្ពើម។ កីឡាករនៃ​​ក្លិបនាគរាជចតុមុខរូបនេះ បញ្ជាក់ថា បើចូលហ្វឹកហាត់ប្រដាល់អាចរកបានទាំងថវិកា និងកិត្តិ​​យស ខណៈការវាយតប់គ្នានៅខាងក្រៅមានតែការខាតបង់តែប៉ុណ្ណោះ។​

លោកបន្តថា៖ «ខ្ញុំសំណូមពរឱ្យក្មេងៗស្ទាវដែលដើរលេងច្រើន ជក់ថ្នាំ ជក់អីហ្នឹង សូមបង្វែរម​​កហា​ត់​​ប្រ​​​ដាល់ ព្រោះថាប្រដាល់ឥឡូវកំពុងតែបោះជំហានទៅមុខកាន់តែខ្លាំងហើយ។ អ៊ីចឹងសូម​​បងប្អូន​​ម​​ក​​​ហាត់ប្រដាល់ កុំដើរលេងឥតប្រយោជន៍ច្រើន ព្រោះថាដើរលេងច្រើនមានតែគេស្អប់ទេ។ អ៊ីចឹង​​កី​​​ឡាយើង វាយបានលុយ តែបើវាយខាងក្រៅ គឺដឹងតែអស់លុយហើយ»។

ការអំពាវនាវបែបនេះ ដោយសារតែកីឡាករប្រដាល់គុនខ្មែររូបនេះក៏ធ្លាប់ជាយុវជ​​នម្នាក់ដែរ​​ចូល​​ចិត្ត​​​​​ដើរលេង មានបនភឿន មិនសូវចូលផ្ទះ ប៉ុន្តែរូបគេអះអាងថា ទង្វើទាំ​ងនោះមិនបានផ្តល់​​​ផលប្រ​យោ​​​​​​ជន៍​​សម្រាប់រូបគេនោះទេ ប៉ុន្តែបានត្រឹមតែធ្វើឱ្យមនុស្សជុំវិញស្អប់ សូម្បីតែក្រុមគ្រួសារ។ ក្រោ​​យ​​​​​ម​​ក រូបគេក៏បានដកខ្លួនចេញពីសង្គមទាំងនោះ រួចចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ​ ទើបធ្វើឱ្យជី​​​វិត​របស់គេចាប់ផ្តើមល្អប្រសើរឡើងវិញ ទាំងជីវភាព និងមានមហាជ​នគាំទ្រទូទាំងប្រទេស។

លោកបន្តថា៖ «[ពីមុន] សម្រាប់ខ្ញុំ ដើរលេងមិនសូវចូលផ្ទះ មិនដើរលេងបង្ករឿងបង្កអីទេ តែ​​ដូច​​ថា​​មិ​នសូវបានចូលផ្ទះ ចូលសម្បែង អាងគា្នអាងអីអ៊ីចឹងទៅ ចេះតែដើរលេងឥតប្រយោជន៍»។

ស្រដៀងគ្នានេះដែរ អ្នកប្រដាល់គុនខ្មែរម្នាក់ទៀត គឺកីឡាករ លន បញ្ញា មើលឃើញថា បច្ចុ​​ប្បន្ន​​យុវជន​​មួយចំនួនបានភ្លើតភ្លើនដើរលេងវាយតប់គ្នានៅខាងក្រៅ ខណៈកីឡាកររូបនេះចាត់ទុកថាកា​​រ​ណ៍​​នេះគឺមិនមានផលចំណេញ ឬប្រយោជន៍អ្វីទាល់តែសោះ ពោលគឺមានតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់​​បង់តម្លៃ និងធ្វើឱ្យខាតបង់ថវិកា រួមនឹងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។

លោកបន្តថា៖ «យើងដើរលេង យើងវាយគ្នាតាមធុងបាសអីហ្នឹង វាអត់មានប្រយោជន៍ទេ! វាខាតបង់ទាំងគ្រួសារ ខាតបង់ទាំងខ្លួនឯង! ខូចកេរ្តិ៍ឈ្មោះគ្រួសារ ប្រទេសជាតិយើងក៏អត់រីកចម្រើន។

ប្រភពដដែលបន្តថា ដើម្បីឱ្យសង្គមគោរពស្រឡាញ់ និងមានការគាំទ្រពីសាច់ញាតិ ឱ្យយុវជនគួរ​​ចូ​​ល​​ហ្វឹកហាត់ប្រដាល់ជំនួសការដើរលេងកាប់ចាក់គ្នា ព្រោះ​ការចូលប្រឡូកក្នុងវិស័យនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ទទួលបានទាំ​​ង​​ថ​​វិកា កេរ្តិ៍ឈ្មោះខ្លួនឯង គ្រួសារ និងមុខមាត់សង្គមដែរ។

លោកបន្តថា៖ «ប្រសិនបើយើងចូលមកហាត់ប្រដាល់ យើងបានអភិរក្សក្បាច់គុនដូនតាយើង ហើ​​យ​​អភិវឌ្ឍក្បាច់គុនដូនតាយើងឱ្យល្បីសុសសាយទៅកាន់ពិភពលោក ហើយយើងបានតម្លៃខ្លួន បា​​ន​​​លុយទៀត»។

មិនខុសគ្នាទេ ចំណែកកីឡាការិនីប្រដាល់ម្នាក់ទៀត គឺយុវតី ទូច ចាន់វត្តី បាន​​រៀ​​​ប​​រាប់ថា បច្ចុប្ប​​ន្ន​​អ្ន​​ក​​​ប្រដាល់ជាស្រ្តីមានតិចតួចនៅឡើយ ដូច្នេះរូបគេ​ចង់ឃើញយុវតី​​កម្ពុជា​​ចូល​​ហ្វឹក​​ហាត់ប្រដាល់​​គុន​​ខ្មែរ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនដូនតាមួយនេះ ​ហើយក៏​​មាន​​អត្ថប្រ​​យោ​​ជន៍ក្នុងការ​​កា​​រពា​​រ​​ខ្លួន ចៀសវាងការដើរលេងប្រកាន់បក្ខពួក​ ឬបង្ហបញ្ហាផ្សេងៗដែលធ្វើ​​ឱ្យបាត់​​ប​​ង់​​​​តម្លៃជា​​ស្រ្តី​ខ្មែរ​​​ដែរ។

កញ្ញាបន្តថា៖ «ខ្ញុំចង់សំណូមពរដល់បងប្អូននារីៗដែលស្រឡាញ់ខាងប្រដាល់នេះ គឺចង់ឱ្យចូលហា​ត់ឱ្យបានច្រើន ដើម្បីលើកស្ទួយប្រដាល់យើង ហើយជួយផ្សព្វផ្សាយគុនខ្មែរ ដើម្បីឱ្យបរទេសបានស្គាល់​​ដែរ។ ហើយមួយទៀតក៏ហាត់ដើម្បីការពារខ្លួនដែរ»។

ជុំវិញករណីនេះ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធ​​ឃីកប៊ុកស៊ីង​​កម្ពុ​​ជា លោក ហេង សុឃន​ សាទរចំពោះការអំពាវនាវរបស់កីឡាករ-កីឡាការិនី ដោ​​យ​​លោ​​​​​​កអះ​​អាងថា ស​​ហ​​ព័ន្ធប្រដាល់គុនខ្មែរ ស្វាគមន៍ និងគាំទ្រជានិច្ចចំពោះការ​​ចូលរួមរបស់យុវជ​​ន​​ក្នុងវិស័យប្រ​​ដា​​ល់​។ ជាងនេះទៀត លោកថា ការចូលរួមនេះនឹងជំរុញឱ្យ​​វិស័យប្រដាល់កម្ពុជាកាន់តែ​​រីក​​ចម្រើ​ន​​។

បើតាមលោក ហេង សុឃន សហព័ន្ធ​​លើកទឹកចិត្តចំពោះយុវជនដែ​​លប្រព្រឹត្តអំពើអបាយមុខ​​ផ្សេ​ង​​​ៗឱ្យ​​ចូលមកវិស័យកីឡា ដើម្បីសុខភាព​ កិត្តិយស មុខមាត់ជាតិ និងទទួលបាន​​ថវិកាផង​​ដែរ​​។

លោកបន្តថា៖ «សហព័ន្ធគាំទ្រជានិច្ចក្នុងការឱ្យយុវជនយើងចូលលេងកីឡាទាំងអស់គ្នា […] សហព័ន្ធ​​បើកទូលាយ ព្រោះមានក្លិបដល់ទៅ១០០ជាងឯណោះ ចូលទៅក្លិបណាក៏បានដែរ។ សហព័ន្ធ​​នឹង​​​​គាំទ្រ និងកិច្ចសហការឱ្យយុវជនចូលទៅតាមបណ្តាក្លិបទាំងអស់ ដើម្បីឱ្យយុវជនងាក​​ចេញពី​​កា​​រដើរផ្លូវខុស មកលេងកីឡាទាំងអស់គ្នា»។

រដ្ឋាភិបាល​​តែងតែអំពាវនាវឱ្យពលរដ្ឋកម្ពុជា​​ចូលរួមលេងកីឡាឱ្យបាន​​គ្រប់​​ៗ​​គ្នា តាមរយៈ​​ការ​​ដា​​ក់​​​​ចេ​ញនូវពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ដើម្បី​​បញ្ជ្រា​​​​បឱ្យ​​ប្រជាពលរដ្ឋ​​​​​​​​​ចូ​​ល​រួម​​លេ​​ង​កី​ឡា ដើម្បីសុខភាព មិត្តភាព និងជាការត្រៀម​​ធ្វើជា​​ម្ចាស់ផ្ទះនៃ​​ព្រឹត្តិ​​ការណ៍​ស៊ី​​ហ្គេ​​ម​​​​ លើ​​​ក​ទី៣២ នា​​​​ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) បានបង្ហាញថា ការលេងកីឡាជារឿងមួយ​​ដ៏សំ​​ខា​​ន់​​បំ​​ផុ​​ត​​សម្រាប់សុខភាព។ បន្ថែមពីលើនេះទៀត ការលេងកីឡាអាចធ្វើឱ្យខួរក្បាលមានសុខភាពប្រសើរឡើង ជួយរក្សាទម្ងន់ កាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួន ជួយពង្រឹងឆ្អឹង និងសាច់ដុំ រួម​​ទាំ​ងបង្កើនសមត្ថភាពការងារប្រចាំថ្ងៃថែមទៀត៕

បទយកការណ៍៖ យុវជនស្ម័គ្រចិត្តរួមគ្នាបង្កើតវេទិកាពិភាក្សាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា
ក្រុមយុវជនស្ម័គ្រចិត្ត ដែលសកម្មក្នុងការងារសង្គម បានជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាប្រឈម  នៃការរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា ដោយជំរុញទៅរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលបានបិទនាពេលកន្លងមកឡើងវិញ។

តំណាងក្រុមយុវជនដែលបានបង្កើតកម្មវីធីនេះ លោក គុយ ចិត្រា វ័យ២១ឆ្នាំ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាពីសេរីភាពសារព័ត៌មាននេះ មានការចូលរួមពីយុវជនជាង៦០នាក់។ លោកថា គោលបំណងនៃការបង្កើតវេទិកានេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងទៅដល់យុវជនជំនាន់ក្រោយ ពីគុណតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ។

លោកថា៖ «សរុបជារួម គឺកម្មវិធីនេះចង់ឱ្យយុវជនគាត់យល់ដឹងថា សារព័ត៌មានមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺឱ្យមានសារព័ត៌មានឯករាជ្យនេះ»។

បន្ថែមលើនេះ តំណាងក្រុមយុវជនរូបនេះសង្កេតឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ក្រោយពេលរដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់ ជាពិសេសគឺវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ក្នុងពេលថ្មីៗនេះ។ លោកថា អ្នកសារព័ត៌មានឯករាជ្យ តែងតែពាំនាំបញ្ហាប្រឈមនានាពីប្រជាពលរដ្ឋទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ដោយបង្ហាញការពិតជាក់ស្តែងដែលកើតមាន។

វេទិកានេះធ្វើឡើងរយៈពេលមួយព្រឹក នៅថ្ងៃទី១២ ខែមីនា ក្នុងរាជធានីភ្នំពេញ ដោយក្លឹបយុវជន ចំនួន៤ បានរួមគ្នារៀបចំឡើង។ ក្លឹបយុវជនទាំងនោះ រួមមាន ក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ, ក្លឹបយុវជនដើម្បីការយល់ដឹង, ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ និង ក្លឹបយុវជនបៃតង។

វាគ្មិនចូលរួមវេទិការពិភាក្សាស្តីពី «សិទ្ធិសេរីភាពសារព័ត៌មាន គឺធានាដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌» ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ (ទួក ពិសិដ្ឋ)

ក្នុងអង្គពិធីមានការចូលរួមសុទ្ធសឹងតែជាយុវជនវ័យក្មេងដែលជាសិស្ស-និស្សិត មកពីបណ្តាសាកលវិទ្យាល័យនានា ដោយមានទាំងការលើកជាសំណួរយ៉ាងផុសផុលទៅកាន់វាគ្មិនជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាក្តី លោក គុយ ចិត្រា ដែលជាសហប្រធានក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ មានក្តីរំពឹងថា ក្រោយបញ្ចប់ការពិភាក្សានេះ យុវជនដែលបានចូលរួមនឹងទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមពីសារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកថា៖ «អ្វីដែលយើងអាចផ្លាស់ប្តូរបាននៅក្នុងកម្មវិធីនេះ គឺយុវជនគាត់មានការផ្លាស់ប្តូរនៃការគិត។ ពីមុន ឧទាហរណ៍ថា គាត់គិតថាសារព័ត៌មានមិនអាចជួយអីបាន ប៉ុន្តែនៅពេលដែលគាត់ចូលរួមកម្មវិធីនេះ គាត់ឃើញអំពីលំហភាពនៃសារព័ត៌មាន។ អ៊ីចឹងគាត់គិតថា ខ្លួនគាត់នឹងមានការផ្លាស់ប្តូរ»។

រូបរាងស្គមស្តើង សម្បុរស្រអែម យុវតី ជ្រក់ សារ៉េន វ័យ១៩ឆ្នាំ ជានិសិ្សតជំនាញអក្សរសាស្រ្តខ្មែរ បាននិយាយថា ក្រោយពេលបានចូលរួមកិច្ចពិភាក្សានេះ ធ្វើឱ្យរូបគេកាន់តែទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀតពីតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

មានស្រុកកំណើតនៅខេត្តសៀមរាប យុវតីរូបនេះបន្តថា រូបគេមិនសូវមានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីទទួលបានចំណេះដឹងក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទេ ព្រោះគាត់រស់នៅក្នុងតំបន់ជនបទ។

ប្រភពបន្តថា៖ «ខ្ញុំទទួលបានចំណេះដឹងច្រើន! វាមិនបានជាច្រើនណាស់ណាទេ ប៉ុន្តែវាគ្រាន់ជាងដែលថាខ្ញុំមកពីតំបន់ជនបទអ៊ីចឹង អត់សូវទទួលបានព័ត៌មានច្រើន។ ពេលខ្ញុំមកនៅ [រាជធានីភ្នំពេញ] នេះ ទោះជាខ្ញុំនៅបានតិច ប៉ុន្តែខ្ញុំចូលរួមកម្មវិធីបែបហ្នឹងបាន២លើកហើយ។ ខ្ញុំមានអារម្មណ៍មួយថា ខ្ញុំទទួលបានភាពក្បោះក្បាយ ទទួលបានអារម្មណ៍ថ្មីៗ»។

ទោះជាយ៉ាងណា យុវតីវ័យ១៩ឆ្នាំរូបនេះ ប្រាប់ថា រូបគេតែងតែតាមដានស្ដាប់ពីបញ្ហានយោបាយនៅកម្ពុជា ហើយថាមានប្រព័ន្ធផ្សព្វផ្សាយតិចតួចប៉ុណ្ណោះដែលហ៊ានផ្សព្វផ្សាយពីព័ត៌មានពិត។ យ៉ាងណាក្តី កញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយ ក្រោយពេលក្រសួងព័ត៌មានបិទស្ថាប័នវីអូឌី (VOD) ដោយថា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យមួយនេះ គឺជាការបំបិទសំឡេងរបស់ប្រជាពលរដ្ឋ។

កញ្ញាថា៖ «វិទ្យុខ្លះផ្សាយស្ថិតនៅក្រោមស្ថាប័នរបស់គេ មិនហ៊ានផ្សាយការពិត និយាយទាល់តែអែប [លម្អៀង] ទៅខាងគេ ទើបអាចឈរជើងបានជាប់។ និយាយទៅ នៅពេលដែលយើងបិទវិទ្យុ [វីអូឌី] មួយនេះ គឺវាបាត់ការពិតតែម្តង»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួង​ព័ត៌មានសម្រេចដកអាជ្ញាបណ្ណ ​​វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែលច្រានចោល ​ពាក់ព័ន្ធ​នឹងការចុះផ្សាយ​អត្ថបទមួយថា ​លោក​ ហ៊ុន ម៉ាណែត ​ដែល​ជា​កូន​ប្រុស​របស់​លោក បានចុះហត្ថលេខាផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយដី​នៅ​ប្រទេស​តួកគី។​

ក្រោយមក ​ស្ថានទូតបរទេសប្រចាំកម្ពុជា រួមមាន ​អាមេរិក​ ចក្រ​ភព​អង់​គ្លេស​ សហភាព​អឺរ៉ុប​ ព្រម​ទាំង​ស្ថានទូត​អូស្ត្រាលី​ បានបង្ហាញការខកចិត្តព្រមៗគ្នា ខណៈដែលអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទាមទារឱ្យរដ្ឋាភិបាលបើកវិទ្យុនេះឡើងវិញ។​

ចំណែកលោក វណ្ណ ប៊ុណា អ្នកសិក្សាផ្នែកនយោបាយ ដែលជាវាគ្មិនចូលរួមកិច្ចពិភាក្សានេះបានសង្កេតឃើញថា នៅមុនរដូវកាលបោះឆ្នោតថ្នាក់ជាតិមកដល់ គណបក្សកាន់អំណាចបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទសំឡេងរិះគន់រដ្ឋាភិបាល ក្នុងគោលដៅកាន់តំណែងបន្ត។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលពីចន្លោះខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីកែលម្អទៅរកភាពល្អប្រសើរ និងបង្ហាញការពិតដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួនបន្តទៀត។

ជាងនេះទៅទៀត លោកថា បើក្នុងសង្គមមួយ ស្ថាប័នព័ត៌មានមិនហ៊ានរាយការណ៍ពីបញ្ហាពិតទេ ស្ថាប័នទាំងនេះ​គឺជាប្រព័ន្ធឃោសនាការ ដែលមានន័យថាគ្រាន់តែជាមធ្យោបាយបម្រើផលប្រយោជន៍សម្រាប់ក្រុមណាមួយតែប៉ុណ្ណោះ។

លោកបន្តថា៖ «សារព័ត៌មានឯករាជ្យ គាត់ដើរតួនាទីអ្នកត្រួតពិនិត្យនូវសកម្មភាពរបស់រដ្ឋាភិបាល ក្នុងដំណើរការ ឬការអនុវត្តគោលនយោបាយខុសឬត្រូវកម្រិតណា ដែលយើងតែងថាសារព័ត៌មានគឺជាកញ្ចក់ឆ្លុះអំពីសកម្មភាពរបស់រដ្ឋាភិបាលទៅឱ្យប្រជាជន ហើយពាំនាំនូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋមកឱ្យរដ្ឋាភិបាល»។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ ចេញផ្សាយរបាយការណ៍មួយដោយចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាក្នុង​ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស​នៅ​លើពិភព​លោក ។

របាយការណ៍ដដែលបានរកឃើញថា ប្រព័ន្ធផ្សព្វ​ផ្សាយ​មួយ​ផ្នែក​ធំ​របស់​កម្ពុជាត្រូវបានគ្រប់គ្រងដោយអ្នកជំនួញធំៗដែលស្និទ្ធជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យុវតី មាស ដា វ័យ២៣ឆ្នាំ ជាអ្នកសារព័ត៌មានហាត់ការនៅស្ថាប័នព័ត៌មានវីអូអេ (VOA) លើកឡើងថា គាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលដែលចុះប្រមូលព័ត៌មាននៅមូលដ្ឋាន ព្រោះខ្លួនជាស្រ្តី។ យ៉ាងណាក្តី កញ្ញាថា ការចាប់អាជីពក្នុងវិស័យសារព័ត៌មាននេះ គឺដើម្បីជាផ្នែកមួយចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានវ័យក្មេងរូបនេះបានជំរុញឱ្យរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងកើតមានឡើង។

កញ្ញាបន្ថែមថា៖ «ចំពោះការរៀបចំរបស់ក្រុមយុវជននេះដែរ ក៏ដូចជាសារមួយសម្រាប់ពាំនាំទៅដល់រាជរដ្ឋាភិបាល ឱ្យគាត់មានការបើកចិត្តឱ្យទូលាយក្នុងការទទួលយកនូវការកែប្រែ ក៏ដូចជាមានការអភិវឌ្ឍឱ្យមានការរីកចម្រើនជាងមុន ទៅលើវិស័យសារព័ត៌មាននៅកម្ពុជា»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ បានលើកឡើងថា ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅកម្ពុជា មិនត្រូវ​​បាន​រឹតត្បិតនោះទេ ហើយថាស្ថាប័នទាំងនេះកំពុងបំពេញការងាររបស់ខ្លួនដោយសេរីក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

លោកបន្តថា៖ «សារព័ត៌មាន និងអ្នកសារព័ត៌មាន អាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយសេរី និងយ៉ាងសកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការត្រួតពិនិត្យមុនការផ្សាយ និងផ្សព្វផ្សាយដោយឈរលើការសម្រេចចិត្ត ដោយស្វ័យភាព គ្មានការបង្ខិតបង្ខំឡើយ»។

បើតាមលោក មាស សុភណ្ឌ នៅកម្ពុជាមានអង្គភាព​សារព័ត៌មានជាង២ 0០០​អង្គភាព​ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ចំនួនជាង៥ ០០០នាក់​។

ចំណែកនាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខេមបូចា) លោក ណុប វី បានសាទរចំពោះសកម្មភាពក្រុមយុវជនស្ម័គ្រចិត្ត ដែលរួមគ្នាបង្កើតវេទិកាពិភាក្សាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជានេះឡើង។ លោកថា សកម្មភាពទាំងនេះគួរត្រូវទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ។ ជាងនេះទៅទៀត លោកថា រដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក ការចុះផ្សាយពីចំណុចអវិជ្ជមានរបស់ខ្លួន គឺជាក្រុមប្រឆាំង។ ប៉ុន្តែលោកថា ការរាយការណ៍ពីបញ្ហាពិត ឬអំពីអសកម្មណាមួយរបស់អាជ្ញាធរ គឺជាការជំរុញឱ្យមានដំណោះស្រាយក្នុងសង្គមឈានទៅរកភាពល្អប្រសើរ។

លោកថ្លែងថា៖ «ការផ្តល់ព័ត៌មានរឿងអវិជ្ជមានមិនជាអាក្រក់អីទេ វាអាចធ្វើឱ្យបញ្ហាផ្សេងៗក្នុងសង្គមហ្នឹងគឺត្រូវបានដោះស្រាយ ជាជាងដែលធ្វើឱ្យបញ្ហាហ្នឹង វាក្លាយទៅជារឿងដែល កាន់តែធ្ងន់ធ្ងរកើតមានឡើងនៅក្នុងសង្គមរបស់យើង»។

ងាកទៅកាន់យុវតីវ័យក្មេង ឡាច ធីណា បានជំរុញប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ចូលរួមឱ្យបានផុសផុលក្នុងកិច្ចការងារសង្គមទៅតាមលទ្ធភាពរៀងខ្លួនៗ ស្របទៅតាមច្បាប់រដ្ឋមនុញ្ញចែងពីសិទ្ធិរបស់ពលរដ្ឋ ដើម្បីធានាឱ្យសង្គមជាតិមានការអភិវឌ្ឍឈានទៅរកភាពល្អប្រសើរ។

កញ្ញាថា៖ «ខ្ញុំសុំសំណូមពរទៅដល់យុវជន ក៏ដូចជាសកម្មជន ប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសង្គមយើងសព្វថ្ងៃនេះ ព្រោះមានតែពួកយើងទេដែលជាសារសំឡេងមួយ ដើម្បីឱ្យសង្គមជាតិយើងនឹងទទួលបានយុត្តិធម៌»៕​

ព្រះសង្ឃ និងយុវជន រៃអង្គាសថវិកាដើម្បីជួយសាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ធំ
ព្រះសង្ឃ និងយុ​វជនមួយចំនួន បានរៃអង្គាស​​ថវិកា និង​សម្ភារសិ​ក្សា​ ដើម្បី​ជួយដល់សិស្សានុសិស្ស​​នៅ​​​សាលារៀនបឋមសិក្សា​ព្រៃដុំ ​នៅ​​​ក្នុងស្រុក​បារាយ​ណ៍ ខេ​ត្ដកំពង់ធំ ដែលកំពុងជួបការលំបាក និង​​ខ្វះខាតខ្លាំង។

ព្រះតេជគុណ សន វ៉ាឃីម ព្រះជន្ម៣១ឆ្នាំ គង់នៅវត្ដមហាមន្រ្ដី រាជធានីភ្នំពេញ ​មានសង្ឃ​ដីកា​​ថា មូលហេតុដែលព្រះអង្គរៃអង្គាស​​​ថវិកា​ និងសម្ភារសិក្សា ទៅជួយសាលាបឋមសិក្សា​ព្រៃ​ដុំ ដោយ​សារ​តែ​ព្រះអង្គ​បាន​មើល​ឃើញ​ពីទុក្ខ​លំបាក​របស់​សិស្ស ដូច​ជា​ គ្មានសម្ភារសិក្សាគ្រប់គ្រាន់ ខណៈសាលារៀននេះមិនមានរបង​ផងដែរ។

ព្រះតេជគុណបន្តថា ព្រះអង្គ​ក៏ធ្លាប់ជា​សិស្ស​រៀន​នៅសាលាបឋម​សិក្សានោះ និងធ្លាប់ឆ្លងកាត់ភាពលំបាកជាច្រើនក្នុងអំឡុងពេលសិក្សា​ ដូចជា ត្រូវដើរកាត់​វាល​ស្រែ និងគ្មានសម្ភារ​ប្រើប្រាស់សម្រាប់​ការ​សិក្សា ជា​ដើម ទើប​ព្រះអង្គមានគំនិតរៃអង្គាស​​មូលនិធិ​នេះ​ឡើង ដើម្បី​ជា​ការ​ជួយដល់សិស្សានុសិស្ស​​នៅសាលា​នោះ​បានរៀន​​សូត្រ។ ក្រៅពីនោះ​ ព្រះអង្គក៏​ចង់ផ្សារ​ភ្ជាប់តម្លៃព្រះពុទ្ធសាសនាជាមួយនឹ​ង​សង្គម ជាពិសេសមេរៀនអប់រំ​របស់​ព្រះពុទ្ធសាសនាទៅដល់សិស្សានុសិស្សនៅសាលានោះ​​ផង​ដែរ។​

ព្រះតេជគុណបន្ត​ថា៖ «ដោយសារខ្លួនឯងជាសិស្សក្រីក្រលំបាកមួយ​រូប ជួបប្រទះ​នឹង​ការ​ខ្វះខាត ​ដើរ​ទៅរៀ​​ន​​ផ្លូ​​វឆ្ងាយ​ ដល់ពេលបានបួសរៀនសូត្រទៅ ក៏នឹកឃើញបុព្វហេតុថាការលំបាកក្នុងការរៀនសូត្រមិនស្រួ​​ល​​ទេ។ ដើម្បីបន្ធូរដល់ការរៀនសូត្ររបស់សិស្សានុសិស្ស មានតែការជួយចែកសៀវភៅ ក៏ដូចជាការចុះអប់រំ។ កា​​រ​​​ចុះ​ចែក​នេះ ក៏អាត្មាផ្សា​រភ្ជាប់នឹងការណែនាំពីបញ្ហា​សុខ​ភាព អនាម័យ និងការចេះថែរក្សាបរិស្ថានផងដែ​រ​»។

ព្រះតេជគុណ សន វ៉ាឃីម មានសង្ឃដីកាបន្តទៀតថា ការចុះចែកសម្ភារសិក្សានេះមិនមែនទើបតែនឹកឃើញភ្លាមចុះធ្វើ​ភ្លាមនោះទេ គឺព្រះអង្គបានគ្រោងទុកជាយូរឆ្នាំ​មក​ហើយ ក្នុង​គោល​បំណង​ទៅ​ជួយ​ដល់​សិស្ស​នៅ​ស្រុកកំណើត ស្របពេល​សាលារៀនមួយនេះកំពុងខ្វះខាតច្រើន ទើបព្រះអង្គប្រមូលគ្នាដែល​ជាអតីត​សិស្ស​ផង និងអ្នកដែលធ្លាប់រស់នៅតំបន់​ដាច់​ស្រយាល​មួយ​នេះហើយមានជីវភាពធូរធារផង​ ដើម្បីជួយ​ដល់​សាលា​បឋមសិក្សាព្រៃដុំនេះ។

ព្រះ​តេជគុណបន្ដថា៖ «តំបន់អស់ហ្នឹងមិនសូវជាធូរធារប៉ុន្មានទេ អ៊ីចឹងយើងជួយឧបត្ថម្ភជីវិត ដូចជា ការ​រៀនសូត្រ​របស់​ហ្នឹង​ឯង​ឱ្យ​ប្រសើរ​ឡើង និង​លក្ខណៈ​លើក​ទឹកចិត្ដដល់កូនក្មួយដែលគាត់ខំប្រឹងរៀន​ឱ្យកាន់តែប្រឹងបន្ដទៀត។ អាត្មាចង់បំបាត់ទ្រឹស្ដីដែលអ្នកស្រុកអ្នកភូមិគាត់តែងតែគិតអវិជ្ជមាន​ថា “រៀនបានអីហូប រៀនមិនបានអីស៊ីទេ” បាន​ជាអាត្មា​ចង់​ពន្យល់​អាណាព្យាបាល​អំពី​អត្ថ​ប្រយោជន៍​ក្នុងការរៀនសូត្រផងដែរ»។

សាលាបឋម​សិក្សាព្រៃដុំ ស្ថិតនៅភូមិព្រៃដុំ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ និងមានគ្រូបង្រៀនចំនួន៩នាក់ នៅ​ប្រចាំការ និង​មាន​សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ​ដល់ថ្នាក់ទី៦ ចំនួន១៦៥នាក់។ កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ស្រដៀងគ្នានេះដែរ យុវជន សួន កុសល ប្រធានសមាគមកំណាព្យកូនខ្មែរ មានប្រសាសន៍​នៅរសៀលថ្ងៃពុធនេះ​ថា រូបលោកចូលរួមកម្មវិធីសប្បុរសធម៌នេះ ​ដោយសារតែក្ដីស្រឡាញ់ និង​ចង់​ជួយ​ចែក​រំលែក​អ្វីដែល​ខ្លួន​មាន​ខ្លះៗ​​ទៅដល់សិស្សដែល​កំពុងសិក្សានៅសាលាបឋមសិក្សា​ព្រៃដុំ។ លោក​បន្តថា​ ការ​ចូលរួម​សកម្ម​ភាព​សប្បុរសធម៌នេះ ក៏ជា​ការជួយគ្នាក្នុងគ្រាលំបាក ហើយ​លោកបាន​អំពាវនាវដល់សប្បុរសជននានាចូលរួមក្នុងកម្មវិធីចែកសម្ភារសិក្សាដល់សិស្សនៅតំបន់ដាច់ស្រយាលនេះផងដែរ។

លោកបន្ដថា៖ «នេះជាអ្វីដែលខ្ញុំស្រឡាញ់ និង​ចូល​ចិត្ដ​ធ្វើ​នូវកម្មវិធីសប្បុរសធម៌នេះ»។

កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការ​​ងា​រ ​ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអ​ប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយបញ្ហាខ្វះខាតក្នុងការ​​សិក្សា​រៀន​សូត្ររបស់សិស្ស-និស្សិត។

នាយកសាលាបឋមសិក្សាព្រៃដុំ លោក កេត ឆែម បានលើកឡើងថា សាលាបឋមដែលរូបលោកកំពុងដឹក​នាំ​នេះ កំពុងជួបបញ្ហាខ្វះខាតច្រើន ដូចជា សម្ភារសិក្សាសម្រាប់​សិស្ស របងសាលា និងខ្វះការផ្គត់ផ្គង់អាហារូបត្ថម្ភ​សម្រាប់សិស្ស ​ជាដើម។ លោកបន្ដថា ប្រជាពលរដ្ឋ​ភាគច្រើននៅតំបន់ដាច់ស្រយាល​​នេះ ​​មានជីវ​ភាព​ក្រីក្រ ដូច្នេះពួកគាត់​ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​ទំនុកបម្រុង​សម្រាប់​ឱ្យ​កូន​​ៗរបស់ពួកគាត់បាន​សិក្សានោះទេ។

លោកបន្ដថា៖ «សិស្សមាន១៦៥នាក់ទេ ព្រោះវាជាភូមិតូចនៅក្នុងព្រៃ ដាច់ពីគេ។ ខ្ញុំចង់បានដំបូង គឺសម្ភារសិក្សាសិស្សហ្នឹងឯង ដូចជា សៀវភៅ ប៊ិក និងកង់ ព្រោះពួកគេ​នៅឆ្ងាយពីសាលា ត្រូវដើរមករាល់ថ្ងៃ។ នេះជាអ្វី​ដែលខ្ញុំចង់បានមុនគេ ព្រោះអាណិតពួកគាត់ណាស់»។

ជាមួយគ្នានេះដែរ នាយកសាលា​រូបនេះក៏បាន​បង្ហាញក្តីត្រេកអរ​​​នូវការ​ដែល​ព្រះសង្ឃ និងយុវជននាំគ្នាមក​ជួយ​ឧបត្ថម្ភដល់សាលារៀន​​ដែលកំពុង​ខ្វះខាតខ្លាំងមួយ​នេះ។ យ៉ាងណា លោកក៏បានស្នើ​ដល់​សប្បុរសជន​ទាំង​អស់បន្ត​ជួយដល់​សាលារៀន​ និងសិស្ស​នៅក្នុងសាលា​បឋមសិក្សានេះ ទៅ​​តាម​លទ្ធភាព ដើម្បីជួយ​​ជំរុញ​ឱ្យ​វិស័យអប់រំនេះឱ្យកាន់តែល្អប្រសើរឡើង។

លោកបន្តថា៖ «ពេលលំបាកអ៊ីចឹង យើងមិនអាចដកប្រាក់ខែគ្រូបង្រៀនបានទេ ព្រោះពួកគាត់ពឹងលើប្រាក់ខែដែរ អ៊ីចឹងវាមានតែសប្បុរសជនទេ ដែលអាចជួយឧបត្ថម្ភដល់សាលាខ្ញុំបាន ដើម្បីជំរុញ​ឱ្យសិស្សានុសិស្សបានរៀនឱ្យបានពេញលេញតទៅមុខទៀត»។

រដ្ឋធម្មនុញ មាត្រា៦៨ ចែងថា រដ្ឋាភិបាលត្រូវផ្ដល់​ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិ​​ក្សា​ ដោយឥតគិ​​ត​ថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សាជា​មូលដ្ឋានយ៉ាងហោ​ចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ច​​ជួយផ្សព្វផ្សាយ និងលើកតម្កើង​​សាលា​​បា​​លី​ និងពុទ្ធិកសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មានប្រសាសន៍​ថា លោក​ច​ង់ឱ្យ​យុវជន និងពលរដ្ឋ​យកគំរូតាមរាល់សកម្មភាពសប្បុរសធម៌បែបនេះ មិនថាក្នុងវិស័យអប់រំនេះទេ គឺ​រួម​​ទាំង​កិច្ចការ​ងា​​រ​​​សង្គម​នានាផងដែរ។

លោកបន្តថា៖ «វាជារឿងល្អ វាជាកិច្ចការងារទាំងអស់គ្នា ក្នុងការរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសវិស័យអប់រំតែម្ដង។ ខ្ញុំគាំទ្ររាល់សកម្មភាពទាំងអស់ហ្នឹង»។

ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងថា លោក​ចង់​ឱ្យមាន​សកម្មភាពបែបនេះឱ្យកាន់តែច្រើនថែមទៀត ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនា​ទៅនឹងវិស័យអប់រំ មិនថាតែព្រះសង្ឃទេ ពលរដ្ឋទូទៅក៏អាចចូលរួមធ្វើសកម្មភាពសប្បុរសធម៌បានដែរ។ លោកថា សកម្មភាពនេះបានជួយទៅដល់សិស្សានុសិស្សនៅតាមសាលានៅតំបន់ដាច់ស្រយាល អាចមានលទ្ធភាពក្នុងការសិក្សា ហើយអត្រាក្នុងការបោះបង់ការសិក្សាក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។

លោកបន្ដថា៖ «ខ្ញុំត្រេកអរនៅពេលដែលមានព្រះសង្ឃ លោកបានចូលរួមកិច្ចការងារសង្គមបែបនេះ ហើយក៏ជាការផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងវិស័យអប់រំផងដែរ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក​ ឆាយ៉ាវី បានបង្ហាញការគាំទ្រ​ចំពោះសកម្មភាពមនុស្ស​ធម៌បែប​នេះ និងជំរុញឱ្យ​មានសកម្មភាពបែបនេះឱ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បីជួយដល់​វិស័យ​អប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរ​។

អ្នកស្រីបន្តថា៖ «យើងចង់ឱ្យមានការជួយគ្នាទៅវិញទៅមកបែបនេះ។ បើព្រះសង្ឃមានមនសិការជួយ​ដល់ប្រជា​ពលរដ្ឋ សិស្សានុសិស្សក្រីក្រ គឺខ្ញុំស្វាគមន៍។ យើងនឹងជួយលើកទឹកចិត្ដដល់ពលរដ្ឋឱ្យចេះជួយគ្នាក្នុងគ្រាក្របែបនេះ ទើបគេហៅថាជាការប្រពៃ»។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ​២០២២ ឱ្យដឹងថា សា​​​លាបឋមសិក្សានៅកម្ពុជា បានកើនឡើងចំនួន​១២៧​សាលារៀនបន្ថែមទៀ​ត ដែ​លនាំឱ្យ​សាលា​រៀនសរុប​​មានចំនួន​៧ ៨៤៣សា​​​​លា សម្រាប់ឆ្នាំសិក្សា២០២០-២០២១៕

ក្មេងៗបន្តលក់នៅតំបន់អង្គរវត្តដើម្បីជីវភាពគ្រួសារ
កុមារីឈ្មោះនាង សម្បុរស្រអែមអង្គុយបត់ជើងលើស្មៅ ដៃកាន់កញ្រ្ចែញពោរពេញទៅដោយផ្លែចំបក់ក្បែរកង់សំណព្វរបស់ខ្លួនទាំងទឹកមុខអស់សង្ឃឹម ខណៈរងចាំភ្ញៀវទេសចរនាចំណតរថយន្តនៅខាងមុខប្រាសាទអង្គរវត្ត។

កុមារីនាង មានអាយុ ១៤ឆ្នាំ ហើយកំពុងជួយគ្រួសាររបស់នាងដែលជួបវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។ នាងជាក្មេងម្នាក់ក្នុងចំណោមក្មេងតូចៗប្រមាណ ២០នាក់ ដែលលក់ឥវ៉ាន់ដល់ភ្ញៀវទេសចរក្នុងតំបន់អង្គរវត្ត បើទោះជាមានហាមឃាត់ដោយអាជ្ញាធរអប្សរាក៏ដោយ។ ម្ដាយ​របស់​នាង​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ឪពុក​របស់​នាង​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ឆ្នាំ​មកហើយ។

កុមារីនាង

កុមារីនាង ​ដែល​ត្រូវ​បានដាក់ឈ្មោះតែមួយម៉ាត់ក្នុងអត្ថបទនេះ​ដើម្បី​ការពារ​អត្តសញ្ញាណ​គាត់។ ​នាងមាន​បងប្អូន​បី​នាក់ បងប្រុស​​របស់​នាង​បាន​រៀបការ​ហើយ​បាន​ផ្លាស់​ចេញពី​គ្រួសារ​។ ប្អូន​ប្រុស​ម្នាក់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប​ជាង​មួយ​ឆ្នាំ​ហើយ​ជុំវិញ​ការ​វាយ​តប់​គ្នា​មួយ​។

ដោយសារការលក់វត្ថុអនុស្សាវរីយ៍នៅអង្គរត្រូវបានហាមឃាត់ កុមារត្រូវបង្ខំចិត្តលក់ ផលិតផលរបស់ពួកគេដោយលាក់នៅក្នុងថង់ប្លាស្ទិកខ្មៅ។ បើ​ឆ្មាំ​អាជ្ញាធរ​អប្សរា​ចាប់​បាន​ ឥវ៉ាន់នឹង​ត្រូវ​រឹបអូស។

ជីវិតគឺមានការលំបាកសម្រាប់កុមារដែលលក់នៅអង្គរ ខណៈដែលពួកគេព្យាយាមលៃពេលនៃការកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេជាមួយនឹងការទៅសាលារៀន។ ពួកគេលកឥវ៉ាន់់ដូចជាវត្ថុអនុស្សាវរីយ៍ អាហារ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ។ បើ​រៀន​ពេល​ល្ងាច គេ​លក់​ពេល​ព្រឹក។

កុមារីនាង បាននិយាយថា៖ «ពេលដល់ម៉ោងចេញទៅផ្ទះខ្ញុំប្រញាប់ជិះទៅផ្ទះ ហើយផ្លាស់ប្តូរសម្លៀកបំពាក់ និងជិះមកលក់នៅម្ដុំមុខអង្គរវិញរហូតដល់ម៉ោងប្រាំល្ងាច»។

ក្នុង​ពេល​បិទ​ក្រុង​សៀមរាប កុមារីនាង​មិន​អាច​លក់​នៅ​អង្គរ​បាន​ទេ។ ផ្ទុយទៅវិញ នាងបានបេះផ្សិតទៅលក់នៅក្នុងភូមិរបស់នាង។

កុមារី​ជា​អតីត​អ្នក​រើស​អេតចាយ​នៅ​អង្គរ ហើយ​បានចាប់​ផ្តើម​លក់​គ្រាប់​ចំបក់​នៅ​អាយុ ៧ឆ្នាំ។ នាង​ជា​សិស្ស​ថ្នាក់​ទី​៥ នៅ​ចំពេល​សាលា​របស់​នាង​ត្រូវ​បិទ​ទ្វារ​ដោយសារ​វិបត្តិ​កូវីដ-១៩។

«ដើម្បីរៀនអនឡាញបានយ៉ាងហោចណាស់ក៏ត្រូវមានទូរស័ព្ទស្មាតហ្វូនមួយគ្រឿងដែរ តែគ្រួសារខ្ញុំក្រហើយម៉ែប្រើទូរស័ព្ទអិនចុចពិលហ្នឹង»។

អ្នកផ្ទះកុមារីរូបនេះមិនមានទូរស័ព្ទទំនើប ដូចនេះនាងមិនអាចរៀនតាមប្រព័ន្ធអនឡាញបានដូចក្មេងដទៃនោះទេ។ បើគិតមកទល់ពេលនេះប្រមាណជាងពីរឆ្នាំហើយ ប្អូនស្រីនៅតែរៀនថ្នាក់ទី៥ដដែល មិនអាចឡើងថ្នាក់បានដូចគេឡើយ ខណៈពេលដែលមិត្តរួមថ្នាក់ផ្សេងទៀតនឹងត្រូវឡើងថ្នាក់ទី៧ក្នុងពេលឆាប់ៗនេះ។

សាលារបស់នាងត្រូវបានបើកឲ្យចូលរៀនវិញនៅកំឡុងខែតុលា ហើយកុមារីត្រូវចំណាយពេល ៤០នាទីធ្វើដំណើរទៅសាលាដោយជិះកង់។

កុមារីរូបនេះបានបន្តថា៖ «ទោះបីខ្ញុំរៀនមិនពូកែដូចគេ ប៉ុន្តែខ្ញុំមិនដែលមានចិត្តគិតថាចង់បោះបង់ការសិក្សាឡើយ។ កាលរៀនថ្នាក់ទី២ ខ្ញុំធ្លាប់ត្រួតថ្នាក់ម្ដងដោយសារមិនបានទៅប្រឡងឆមាស»។

កុមារីបានរំលឹកថាការត្រួតថ្នាក់នោះ ដោយសារតែមិនបានទៅប្រឡងឆមាសព្រោះថ្ងៃប្រឡងត្រូវជាថ្ងៃបុណ្យសពឪពុកខ្លួន។

ស្រដៀងគ្នានេះដែរ កុមារីនាថ អាយុ ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ ដែលគ្រួសាររបស់នាងមានជីវភាពលំបាក តែទោះបីជាយ៉ាងណាក្តីកុមារីរូបនេះនៅតែស្រឡាញ់ការសិក្សា និងមានក្តីសង្ឃឹមចង់បន្តរៀនរហូតដល់ចប់។

នាថក៏ត្រូវបានដាក់ឈ្មោះតែមួយម៉ាត់ក្នុងអត្ថបទនេះ​ផងដែរដើម្បី​ការពារ​អត្តសញ្ញាណ​គាត់។ ក្រៅពីការសិក្សា នាថតែងដើរលក់ខ្សែដៃអង្កាំដែលនាងទិញអង្កាំពីគេរួចយកមកចាក់ដោយខ្លួនឯង។ កុមារីរូបនេះដើរលក់ខ្សែដៃតាំងពីឆ្នាំ២០១៦ តាំងពីគេមិនទាន់រៀបចំទីតាំងមុខអង្គរឲ្យបានរៀបរយ  មិនទាន់ដាំដើមឈើនៅមុនផ្លូវចូលអង្គរមកម្លេះ។

កុមារីនាថ និងម្តាយ

នាងបាននិយាយថា៖ «កាលគេបិទខ្ទប់តំបន់ក្រហមមិនឱ្យចេញមកក្រៅបានខ្ញុំមិនអាចលក់ដូរបានដូចរាល់ដងទេ  តែខ្ញុំនៅផ្ទះអានសៀវភៅនិងស្វ័យសិក្សា»។

នាថបានរៀបរាប់អំពីជីវិតបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ ដោយសារតែរំជួលចិត្តនឹកអាណិតដល់ម្ដាយដែលរមែងត្រូវឪពុកនាងប្រើអំពើហិង្សា។ លើសពីនេះទៅទៀត ក្នុងគ្រួសារមានភាពមិនចុះសម្រុងគ្នា ឪពុកធ្លាប់លើកដៃចង់វ៉ៃព្រមទាំងប្រើពាក្យសំដីខ្លាំងៗគំហកដាក់នាងទៀតផង។

ម្ដាយកុមារីនាថ អាយុ ៤៨ឆ្នាំ  ហើយក្នុងសំលៀកបំពាក់អាវពណ៌បៃតងមានតួនាទីជាអ្នកបោសសំអាតនៅតំបន់អង្គរ។

អ្នកស្រីបានពោលថា៖  «ខាងអាជ្ញាធរអប្សរាគេបានហាមមិនអោយក្មេងៗលក់ដូរយូរណាស់ហើយ  ការលក់របស់កូនខ្ញុំនេះគឺលក់ដោយការលួចលាក់ទេ  គេមិនឱ្យក្មេងៗលក់នោះទេ តែសម្រាប់មនុស្សធំដែលមានតូបលក់ គឺគេរៀបកន្លែងសម្រាប់ឱ្យលក់»។

អ្នកស្រីបាននិយាយទៅកាន់កូនគាត់ថា «ប្រសិនជាខាងអាជ្ញាធរអប្សរាគេចាប់  កូនឯងប្រាប់គេទៅពូអើយ! ខ្ញុំលក់នេះគឺដើម្បីយកលុយទៅរៀនទេពូ»។

អ្នកស្រីធ្វើការបានប្រាក់ត្រឹមតែ ១៣០ដុល្លារក្នុងមួយខែ។ ពីរនាក់ម្ដាយកូននៅពេលខ្វះខាត គឺខ្ចីបុលគេ ហើយនៅពេលបើកលុយក៏សងគេវិញទៅ។  បច្ចុប្បន្ននេះគាត់លក់ដូរមួយថ្ងៃកាត់មួយថ្ងៃកោរ លក់ដាច់បំផុតបាន ២ម៉ឺនរៀលទៅ ៤ម៉ឺនរៀល ហើយលុយដែលកូនគាត់លក់បានគាត់យកមកទុកចាត់ចែងនិងឱ្យកូនទៅរៀន។

លោកឡុង​ កុសល​ ​អ្នក​​នាំ​ពាក្យអាជ្ញា​ធរ​ជាតិ​អប្សារា​​​បាននិយាយថាមិនមានកូនក្មេងលក់នៅតំបន់អង្គរនោះទេ។

«ក្នុង​ពេល​បច្ចុ​ប្បន្ន​មិន​​មាន​ទេ​​ក្មេង​​ៗ​ដែល​លក់​របស់​វត្ថុ​អនុ​ស្សាវ​រី​យ៍​រញ៉េរញ៉ៃ​អី​ហ្នឹង​ទេ ខ្ញុំ​និយាយ​នៅ​​​ក្នុង​តំ​បន់​អង្គរ យើង​ត្រូវ​​ដឹង​ថា​កុមារ​​មាន​ភារ​​​កិច្ច​ត្រូវ​ការ​​រៀន​សូត្រ​»។​

ដោយ​​មិនសំ​ដៅ​​លើ​​​កុមារ​​ លោកបាននិយាយថា​អ្នក​លក់​គ្រប់​ប្រ​ភេទ​​ និង​គ្រប់​វ័យ​ដែល​​លក់​រញ៉េ​​រញ៉ៃ​​បង្កផល​​លំ​បាក​ និង​បង្កើ​ត​​អ​នា​​ធិ​ប​តេ​​យ្យ​​ដែលមើល​ទៅ​ជា​រូប​ភាព​អា​ក្រក់ ​ជា​ពិ​សេស​វា​បង្កើត​​​នូវ​អា​រម្មណ៏​​ធុញ​ថប់​ទៅ​ដល់​ភ្ញៀវ​ទេស​ចរណ៍​ទាំ​ង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្ត​រ​ជាតិ។

លោកបានលើកឡើងថាវាជាកង្វះការយល់ដឹងរបស់ឳពុកម្តាយ ឬអាណាព្យាបាលដែលបណ្តោយឱ្យកុមារទាំងនោះមកលក់ដូរដើម្បីក្តោបក្ដាប់ឱកាសរកផលចំណេញមិនសូវយកចិត្តទុកដាក់លើការសិក្សា ដែលបណ្ដាលឱ្យប៉ះពាល់ដល់អនាគតកុមារទាំងនោះទៅវិញទេ។

លោកឡុង​ កុសល បានបន្តថា៖ «សម្រាប់​យើង​​​លើក​ទឹក​ចិត្ត​គាត់​ឱ្យ​ទៅ​បន្ត​​ការ​រៀន​សូត្រ​ ពី​ព្រោះ​កន្លង​មក​ខាង​អា​ជ្ញា​ធ​ជាតិ​អប្សារា​បាន​អ​នុ​វត្ត​ហើយ​នូវ​កិច្ច​ការ​ងារ​ពង្រឹង​ចំ​ណេះ​ដឹង​របស់​ពួក​គាត់​តាម​រយៈការ​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​ងាក​ត្រ​ឡប់​ទៅ​រក​ការ​សិក្សា»។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តបានដឹងអំពីរឿងនេះហើយក៏ធ្លាប់សម្របសម្រួលផងដែរ តែនេះគឺជាសិទ្ធ និងកិច្ចការការពាររបស់អាជ្ញាធរជាតិអប្សរាទេ។

លោកបានមានប្រសាសន៍ថា៖ «រឿងនេះ គឺជាការសម្រេចរបស់អាជ្ញាធរជាតិអប្សរា» ។

អភិបាលរងខេត្តសៀមរាប លោកលី សំរិទ្ធ បាននិយាយថាការងារនេះ ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ហើយមកទល់ពេលនេះពុំទាន់មានវិធានការ ឬក៏ជាជំនួយអ្វីដល់ក្មេងៗលក់វត្ថុអនុស្សាវរីយ៍ទាំងនោះឡើយ៕

Kids Continue to Sell At Angkor Wat to Survive
Families hit hard by the pandemic continue to send their kids to sell trinkets to tourists at the temples of Angkor, in breach of a long-standing ban, as they struggle to juggle studies with survival.

Full story here: https://kiripost.com/stories/kids-continue-to-sell-at-angkor-wat-to-survive