សោម សុធារី (Som Sotheary) – Newsroom Cambodia

តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ
តុលាការកំពូល បានតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ទុកជាបាន​ការ ដោយបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះ​អាសន្ន​របស់ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) ខណៈសង្គលស៊ីវិលយល់ថា ករណីនេះមិនមានភាពចាំបាច់ឃុំខ្លួនលោកទេ​។

កញ្ញា នឿន ស្រីណែត ជា​គូដណ្តឹង​របស់​លោក កើត​ សារ៉ាយ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤​នេះ តុលាការកំពូល បានប្រកាសសាលក្រម ដោយ​សម្រេច​បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះ​​អាសន្នរបស់លោក កើត​ សារ៉ាយ បន្ទាប់ពី​តុលាការកំពូលបាន​បើក​សវនាការ​ លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក កាល​ពី​​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២៤។ កញ្ញាបន្តថា កាលពីអំឡុង​ពេល​សវនាការសុំនៅក្រៅឃុំនោះ ក៏បាន​ធ្វើឡើងដោយគ្មានវត្តមានរបស់​មេធាវី​ការពារ​ក្ដី​របស់​លោក កើត សារ៉ាយ​ ផង​ដែរ​។

​ករណីនេះ កញ្ញា​ចាត់ទុក​ការសម្រេចរបស់តុលាការកំពូល ដែល​​បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ នេះ​ថា​ជារឿងអយុត្តិធម៌។

កញ្ញា​​ថា៖ «ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងមែនទែនដោយគ្រាន់តែបង កើត សារ៉ាយ គាត់អនុវត្តនូវសិទ្ធិ ជាប់ឃុំ ពោលគឺគាត់ស្នើសុំនៅក្រៅឃុំ តែបែរជាតុលាការលោកសម្រេចបដិសេធនូវសំណើស្នើសុំនៅក្រៅឃុំរបស់គាត់ ហើយខ្ញុំយល់ឃើញថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ ដោយសារតែគ្រាន់តែគាត់អនុវត្តសិទ្ធិជនជាប់ឃុំ ប៉ុន្តែបែរជាត្រូវបានតុលាការលោកបដិសេធនៅរៀងរាល់ដំណាក់កាលដែលបង សារ៉ាយគាត់បានស្នើសុំទៅ»។

កញ្ញា នឿន ស្រីណែត បន្ដថា ការដែលតុលាការបន្តឃុំខ្លួនលោក កើត សារ៉ាយ បានធ្វើឱ្យគ្រួសាររបស់លោកប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ខណៈម្ដាយលោក កើត សារ៉ាយ ក៏រងការប៉ះពាល់​​ដល់​​​សុខភាពផ្លូវចិត្ត ដោយ​សារគាត់មានវ័យចាស់ជរា។

កញ្ញាស្នើ​​​ថា៖ «ខ្ញុំនៅតែសំណូមពរ និងទទូចឱ្យតុលាការ ពិចារណានៅក្នុងការទម្លាក់បទចោទ​និងដោះលែងបង កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ»។

អ្នកនាំពាក្យតុលាការកំពូល លោក​ស្រី ម៉ៅ ធីតា បាន​ប្រាប់ Newsroom Cambodia ថា ចំពោះការលើកឡើង​ពីភាពចាំបាច់ ឬមិនចាំបាច់​នៃការឃុំខ្លួនលោក កើត សារ៉ាយ នោះជាឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សាតុលាការ​កំពូល​។

លោក​ស្រីថា៖ «រឿងហ្នឹង​សម្រេចទៅលើក្រុមប្រឹក្សា ដែល​គេប្រកាសជាសាធារណៈហ្នឹង»។

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ(LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​តាម​គោល​ការណ៍​សិទ្ធិមនុស្ស ករណីលោក កើត សារ៉ាយ ជាបទល្មើសមជ្ឈិមដែលមិនមានភាពចាំបាច់​ក្នុងការឃុំខ្លួនបណ្ដោះ​អាសន្ននោះ​ទេ។

លោក​ថា៖ «ករណីនេះយើងមើលទៅ ទី១ យើងឃើញថាករណីលោក កើត សារ៉ាយ ជាបទល្មើសមជ្ឈិម ហើយ​អញ្ចឹងបើយើងនិយាយតាមគោលការណ៍សិទ្ធិមនុស្សគឺថា ជម្រើសសេរីភាពជនជាប់ចោទជាចម្បងហ្នឹង ហើយនៅក្រោមនីតិវិធីព្រហ្មទណ្ឌមាត្រា២០៣ គេនិយាយអំពីសេរីភាពនៃជនជាប់ចោទ ហើយការឃុំខ្លួនបណ្ដោះ​អាសន្ន វាលុះត្រាតែករណីចាំបាច់ ហើយនិងបន្ទាន់ដែលត្រូវតែឃុំខ្លួ។ តែចំពោះករណីលោក កើត សារ៉ាយ នេះយើងឃើញថា វាមិនគួរនិងចាំបាច់ទេ ហើយមួយទៀតករណីលោក កើត សារ៉ាយ នៅសាលាដំបូង គឺចៅក្រមស៊ើបសួរបានបិទការស៊ើបសួរទៅហើយ អញ្ចឹង​ដូច​ជា​មិន​ចាំបាច់អីក្នុងការឃុំខ្លួ​ន​បណ្ដោះអាសន្នតទៅទៀតទេ»។

ទោះយ៉ាងណា លោក អំ សំអាត រំពឹង​ថា សាលាដំបូងរាជធានីភ្នំពេញ នឹងផ្ដល់យុត្តិធម៌ដល់​លោក​ កើត​ សារ៉ាយ ខណៈលោកយល់​ថា សកម្មភាពរបស់ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែររូបនេះ ជាការអនុវត្តសិទ្ធិរបស់គាត់។

លោកថា៖ «យើងមានការសោកស្ដាយដែរទាក់ទងជាមួយនឹងការមិនឱ្យនៅក្រៅឃុំ ចំពោះលោក កើត សារ៉ាយ របស់តុលាការកំពូល ហើយយើងសង្ឃឹមថាសាលាដំបូងរាជធានីភ្នំពេញនឹងផ្ដល់យុត្តិធម៍សម្រាប់លោក កើត សារ៉ាយ ដែលជាអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្ម ហើយសកម្មភាពដែលលោកធ្វើកន្លងមកហ្នឹង គឺគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយក្នុងគោលចង់ជួយទៅលើប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីដើម្បីស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ មិនគួរត្រូវបានចោទប្រកាន់និងធ្វើការឃុំខ្លួននោះទេ»។

គួរជម្រាបជូនថា សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) នៅការិយាល័យរបស់លោក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោយលោកចុះទៅជួបពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ នៅថ្ងៃទី៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក ពីបទ«មិន​រាង​ចាល​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ និងបានសម្រេចឃុំខ្លួនលោក​ជាបណ្តោះអាសន្ន​នៅពន្ធនាគារ​ព្រៃស៕

ពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលទម្លាក់ថ្លៃធ្វើលិខិតឆ្លងដែនឱ្យបានទាបដូចប្រទេសដទៃ
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថារដ្ឋាភិបាលគួរកាត់បន្ថយតម្លៃនៃការធ្វើលិខិតឆ្លងដែន ដើ​ម្បី​​សម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេស ទាំងដំណើរកំសាន្ត និងរកការងារធ្វើ ជាពិសេ​​​ស​ត​​​​ម្លៃលិខិតឆ្លងដែនធូរថ្លៃនេះនឹងជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋកាន់តែប្រសើរថែមទៀត។

កង្វល់របស់ពលរដ្ឋនេះ ធ្វើឡើងនៅក្រោយពេលដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកា​ល​ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដាក់ឱ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រ​​ព័​ន្ធ​អនឡាញ ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ចាប់ពីថ្ងៃទី១​៧ មិថុនា ដោយតម្រូវឱ្យពលរដ្ឋ អាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code https://online.gdi.gov.kh/login ។

យុវជនបម្រើការងារនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កញ្ញា​​ ល័ស​ ម៉ាស់ស្តោះ យល់ឃើញថាតម្លៃ នៃលិខិតឆ្លងដែននៅកម្ពុជាហាក់បីដូចជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមានជី​វ​​ភា​​ពក្រោមមធ្យម គ្មានលទ្ធភាពធ្វើលិខិតឆ្លងដែននេះបាន។

​​​កញ្ញាបន្តថា៖«សម្រាប់ប្រជាពលរដ្ឋខ្មែរ​ប្រទេសខ្មែររាងខ្ពស់ជាងប្រទេសជិតខាងហើយវាអត់សមរម្យទេសម្រា​​​ប់ប្រជាពលរដ្ឋខ្មែរព្រោះយើងមើលលើប្រាក់ខែប្រជាពលរដ្ឋយើងវា​ បើនិយាយពីរោងចក្រវាឡើងដូចជា ២០​០​ជាង​​បើលិខិតឆ្លងដែនវិញ​វា ១០០ជាង ​វាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋខ្លះគាត់មិនមានលទ្ធភាពធ្វើលិខិ​ត​​ឆ្លងដែនហ្នឹង ​ចឹងភាគច្រើនខ្ញុំមើលឃើញ​​ ឃើញតែអ្នកមានប្រាក់ខែចាប់ពី ៣០០ អីទៅទេទើបមានលទ្ធភា​ព ទៅធ្វើលិខិតឆ្លងដែនហ្នឹង ​ដែលគាត់ចង់ទៅក្រៅប្រទេសអី តែបើយើងគិតថាប្រជាលរដ្ឋសាមញ្ញដែលគាត់នៅ​ជនបទហ្នឹងខ្ញុំគិតថា​វាខ្ពស់ខ្លាំងណាស់សម្រាប់ពួកគាត់ » ។

ជាមួយគ្នានេះ កញ្ញាស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់កែទម្រង់ទៅលើតម្លៃនៃលិខិតឆ្លងដែននេះ ឱ្យមានតម្លៃ​​​ដូ​ច​​ទៅនឹងប្រទេសជិតខាង ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងអាចមានលទ្ធភាពធ្វើលិខិតឆ្លងដែននឹ​​ង​​គេបាន។

កញ្ញាបន្តថា៖ « ចង់ឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរទៅលើកន្លែងធ្វើលិខិតឆ្លងដែន ព្រោះបងឃើញមានប្រជាពលរដ្ឋមួយចំនួនអត់មានចំណេះដឹងអីចឹងទៅធ្វើលិខិតឆ្លងដែនហ្នឹងគឺគាត់ត្រូវឆ្លងកាត់ពេលខ្លះ គា​ត់​​អត់ចេះអីចឹង គាត់ឱ្យគេជួយបំពេញលិខិតហ្នឹង គាត់ត្រូវអស់សេវាថែមលើហ្នឹងទៀត […]  ពេលខ្លះខ្ញុំមើលឃើ​ញថាប្រជាពលរដ្ឋចំណាកស្រុកអីចឹងខុសច្បាប់អីចឹងដោយសារអី ដោយសារតែយើងទៅតាមស្របច្បាប់ហ្នឹង លិខិតឆ្លងដែនវាថ្លៃពេក ចឹងបានពួកគាត់មិនមានលទ្ធភាព ពួកគាត់ក៏ចំណាកស្រុកដោយអត់ធ្វើលិខិ​តឆ្ល​ង​ដែន ដោយខុសច្បាប់ »។

ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ កញ្ញា ខែម ស្រីមុំ យល់ឃើញថាតម្លៃនៃការធ្វើលិខិ​​​តឆ្ល​ងដែ​ននៅកម្ពុជាមានតម្លៃថ្លៃជាងប្រទេសជិតខាងច្រើនហើយកញ្ញាចង់ឱ្យតម្លៃនៃលិខិតឆ្លងដែននេះ មាន​​តម្លៃ​​ទា​ប ដែលអាចជួយឱ្យពលរដ្ឋគ្រប់គ្នា ទទួលបានលិខិតឆ្លងដែនកាន់ និងប្រើប្រាស់បាន។

កញ្ញាបន្តថា៖ « លិខិតឆ្លងដែនប្រទេសយើងវាថ្លៃខ្លាំងណាស់មិនសមទៅនឹងជីវភាពប្រជាពលរដ្ឋយើងទេ វាមិនអាចកាត់បន្ថយភាពក្រីក្របានទេ ដោយទាំងតម្លៃលិខិតឆ្លងដែន និងទីតាំងកន្លែងផ្តល់សេវាធ្វើលិខិតផ្សេងៗ គួររុញទៅដល់ថ្នាក់មូលដ្ឋាន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ធាន ភូមិ ឃុំ  ស្រុក ខេត្ត ហើយ តម្លៃលិខិតឆ្លងដែន គួរយកតម្លៃថោកដូចប្រទេសជិតខាងយើង នោះបានអាចកាត់បន្ថយភាពក្រីក្របាន។ ហើយបើប្រៀបធៀប តម្លៃលិខិតឆ្លងដែន ប្រទេសយើង និងប្រទេសជិតខាងយើងវិញ គឺយើងថ្លៃលើសគេ ១គុណ ១០ ឯណោះ ដូចនេះហើយមិនអាចកាត់បន្ថយភាពក្រីក្របានទេ »។

ព្រះតេជគុណ សំ ដារ៉ូ គង់នៅវត្តមួយនៅក្នុងខេត្តកណ្តាល យល់ឃើញថាតម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមិនសាកសម ព្រោះប្រទេសកម្ពុជាមិនមែនជាប្រ​​ទេ​ស​រីកច​​ម្រើ​ននោះទេ ដូច្នេះ គួរតែមានការទម្លាក់តម្លៃខ្លះដើម្បីឱ្យប្រហាក់ប្រហែលប្រទេសដទៃ។

ប្រភពបន្តថា៖ « នៅក្នុងចំណោមប្រទេសអាស៊ានប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ តម្លៃ Passport ថ្លៃជា​ងគេទាំងអស់ ទាំងដែលប្រទេសខ្លួនឯងហ្នឹងអត់មានការរីកចម្រើនទេបើប្រៀបធៀបហ្នឹងប្រទេសអាស៊ាន សម្រា​ប់តម្លៃ Passport នេះមិនសាកសមទេព្រោះអី ព្រោះនៅប្រទេសសិង្ហបុរីជាប្រទេសដែលរីកចម្រើនជាងគេ​ក្នុ​ងចំណោមអាស៊ាន បែរជាថោកជាងគេត្រឹមតែ ៥ ដុល្លារទេ ចំណែកឯប្រទេសយើង ១១៥ ឯណោះ បែរជាប្រទេសអ្នកមានយកថោក ប្រទេសអ្នកក្រយកថ្លៃ […] គួរណាតែរដ្ឋាភិបាលយើងទម្លាក់តម្លៃឱ្យទាប យ៉ាងហោ​ចណាស់ក៏ត្រឹមតែ ៥០ ដុល្លារ ឬ៣០ដុល្លារអី » ។

ស្រដៀងគ្នានេះដែរ លោក អោក សុភី ជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ចង់ឱ្យតម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃឱ្យស្របនឹងជីវភាពរបស់ពលរដ្ឋ ដើម្បីឱ្យពួកគេមានឱកាសធ្វើដំណើរទៅក្រៅប្រទេស​។

លោកមានប្រសាសន៍ថា៖ « វាគួរតែមានតម្លៃសមស្របជាមួយចំណូលរបស់ប្រជាពលរដ្ឋយើង អាច ២០ ឬ៣០ដុល្លារ អីអាចទទួលយកបាន បើថ្លៃវាធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ប្រជាពលរដ្ឋនៅក្នុងស្រុកគាត់អត់មានឱកាសដើម្បីទៅមើលពិភពខាងក្រៅ […] ស្នើសុំឱ្យជួយបន្ថយតម្លៃ »។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែរ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺដើម្បីតែកេងចំណេញ ធ្វើឱ្យប្រជាពលរដ្ឋដទៃទៀតភ័ន្តច្រឡំលើក្រសួង។

លោកបន្តថា៖«ជាការកត់សម្គាល់ បងប្អូនអ្នកវិភាគ បងប្អូនអ្នកលើកបញ្ហាបញ្ចេញយោបល់មួយចំនួនទេ គាត់លើកយោបល់ វិភាគដើម្បីតែគោលដៅចំណេញប្រយោគណាមួយ ហើយដើម្បីធ្វើឱ្យមហាជនទូទៅភ័ន្តច្រឡំមកលើអាជ្ញាធរ មកលើសមត្ថកិច្ចមកលើក្រសួងស្ថាប័នជំនាញមិនបានធ្វើអ្វីជាប្រយោជន៍ដល់ប្រជាព​លរដ្ឋ »។

ជាមួយគ្នានេះ លោកថាការដាក់ឱ្យប្រើប្រាស់ នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ ដែលបានដា​ក់​ក​ន្លងទៅនេះ បានរួមចំណែកនៅក្នុងការកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិ​​ខិ​តឆ្ល​ង​ដែនផង និងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋថែមទៀត។លើសពីនេះទៀតលោក ទូច សុ​ឃៈ លើកឡើងថា​កន្លងទៅក្រសួងមហាផ្ទៃធ្លាប់បានកែសម្រួលពន្លឿនធ្វើលិ​​ខិ​ត​ឆ្លងដែនជូនប្រជាពលរដ្ឋ តម្លៃលិខិតឆ្ល​ងដែ​ន​សេវាធម្មតាមានតម្លៃ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល១៥ថ្ងៃ​​។​ ដោយឡែក សេវាឆាប់រហ័សកម្រិ​​តមធ្យមមានតម្លៃ១៥០ដុល្លារ នឹងត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័​​ស​កម្រិតខ្ពស់មានតម្លៃ២​​០​០ដុ​​ល្លាររង់ចាំរយៈពេ​​ល១ថ្ងៃ។

លោកបន្តថា៖ « នេះគឺជាសម្រួលពេលវេលាមួយទៀតសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ពីព្រោះការធ្វើនីតិវិធីមិនអាចធ្វើបន្លំៗបានទេ ក្នុងលក្ខខណ្ឌប្រជាពលរដ្ឋមួយចំនួនដែលគាត់ធ្វើឆ្លងពីរដ្ឋមួយ ទៅរដ្ឋមួយ ក្រៅ​ពីការសម្រួលការធ្វើតាមអនឡាញ និងគុណភាពខ្ពស់នៃលិខិតឆ្លងដែន យើងធ្វើមួយដង ប្រើរហូតដល់១០ ឆ្នាំ ឥលូវសួរថាតម្លៃដែលយើងធ្វើ បើធៀបនឹង១០ឆ្នាំវាយ៉ាងមិច យកទៅចែកមើលថាវាប៉ុន្មានៗ អានេះគិតទៅដល់ចំណុចហ្នឹងទាំងអស់ផង ខ្ញុំគិតថាជូនទៅបងប្អូនប៉ុណ្ណេះ ហើយខ្ញុំគិតថាបងប្អូន សូមទទួលយកទៅគិតទៅ » ។

បើទោះជាបែបណា សម្រាប់លិខិតឆ្លងដែនកម្ពុជា(ប៉ាស្ព័រ) នៅតែអាចរក្សាតម្លៃថ្លៃជាងគេ បើធៀបប្រទេស​នៅ​​​​​ក្នុងតំបន់អាស៊ាន។តម្លៃលិខិតឆ្លងដែន ដែលមានរយៈពេល១០ឆ្នាំដូចគ្នា បើធៀបនឹងប្រទេសថៃ គេមា​​​ន​ត​ម្លៃ​​ប្រមាណ៣០ដុល្លារអាមេរិក ក្នុងពេលប្រទេសវៀតណាម មានតម្លៃប្រមាណ៨ដុល្លារអាមេរិក។គេហទំព័រ វី​សា​​ហ្គាយ លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ នេះបង្ហាញថា លិខិតឆ្លងដែនប្រទេ​​ស​ក​ម្ពុជាឈរនៅលំដាប់លេខរៀងទី១ ដែលមានតម្លៃខ្លស់ បន្ទាប់ពីសិង្ហបូរី។ក្រៅពីលិខិតឆ្លងដែន នៅមាន​តម្លៃ​ខ្ព​ស់​​ហើយ ​គេសង្កេតឃើញថាការយកថ្នូរបោះត្រា នៅតាមច្រកទ្វារព្រំដែន ក៏ជារូបភាពនៃអំពើពុករលួ​យមួយក​ម្រិ​ត​ទៀត។ករណីនេះ គឺមានតែប្រទេសកម្ពុជាទេ ដែលមន្រ្តីនគរបាលនៅតាមច្រកទ្វារព្រំដែន ប្រព្រឹត្តអំពើពុ​ករ​​លួយដូចននេះ ក្នុងពេលប្រទេសផ្សេងទៀត ទាំងនៅក្នុងតំបន់ និងពិភពលោក គេមិនដែលឃើញ​មន្រ្តី​​អ​​នុ​​វត្ត​​ច្បាប់ ធ្វើដូចនេះទេ។

ទាក់ទឹននឹងករណីនេះ លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ថ្លែងថារដ្ឋាភិបាលគួរពិចារណាអំពីតម្លៃនៃលិខិតឆ្លងដែននេះឡើងវិញ ព្រោះកម្ពុជាមានតម្លៃខ្ពស់បើធៀបនឹងប្រ​​ទេ​ស​​ដទៃនៅក្នុងតំបន់ និងពិភពលោក។

​លោកបន្តថា៖ «ចំពោះតម្លៃនៃលិខិតឆ្លងដែននេះ រដ្ឋាភិបាលគួរតែមានការពិចារណាឡើងវិញ ហើយធ្វើមិចឱ្យតម្លៃលិខិតឆ្លងដែនហ្នឹង មានតម្លៃប្រហាក់ប្រហែលប្រទេសជិតខាង ពីព្រោះប្រទេសជិតខាងគេជីវភាពប្រសើរជាងយើងផង ប៉ុន្តែតម្លៃលិខិតឆ្លងដែនគេថោកជាងយើងឆ្ងាយមែនទែន » ។

លោកបន្ថែមទៀតថា៖ « ខ្ញុំថា ការបន្ទាបតម្លៃលិខិតឆ្លងដែននេះគួរតែចាប់ផ្តើមធ្វើ គួរតែចាប់ផ្តើម​ពិចារណា ដោយសារតែ​ទី១ ពលរដ្ឋជីវភាពពិបាក ទី២ទៀតយើងត្រូវតែគិតថាឱ្យប្រជាពលរដ្ឋងាយស្រួលទទួលបានលិខិតឆ្ល​ងដែ​ន ពីព្រោះដើម្បីឱ្យប្រជាពលរដ្ឋហ្នឹងកុំប្រឈមមុខចំពោះការចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសជិតខា​ង បើគាត់មានលិខិតឆ្លងដែនគាត់ប្រើប្រាស់នៅផ្លូវស្របច្បាប់ដែលអាចកាត់បន្ថយហានិភ័យបាន ប្រសិ​ន​​បើ​នៅ​តែតម្លៃលិខិតឆ្លងដែនខ្ពស់ប្រជាពលរដ្ឋមិនអាចទទួលបានលិខិតឆ្លងដែនទេគឺបញ្ហានៃការធ្វើទុក្ខបុកម្នេញ តាមច្រកព្រំដែនដែលចំណាកស្រុកខុសច្បាប់ទៅប្រទេសផ្សេងៗហ្នឹងនៅតែរងគ្រោះ »។

ក្នុងនាមស្ថាប័នសង្គមស៊ីវិល លោក យង់ គិមអេង ស្នើឱ្យរដ្ឋាភិបាលពន្លឿននីតិវិធី នៃការបំពេញបែបបទធ្វើលិខិតឆ្ល​ង​ដែ​ន និងធ្វើលិខិតឆ្លងដែនមានល្បឿនលឿន រយៈពេលខ្លី ថែមទាំងមានតម្លៃសមរម្យ ឱ្យមានប្រសិទ្ធ​ភា​​​ព។លោកបន្តថាបើធ្វើបាននោះ គឺជារឿងមួយដ៏ប្រសើរស​​ម្រាប់ប្រជាពលរដ្ឋ៕

លោកហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រើ Cool App ដើម្បីសុវត្ថិភាព និង​ធានា​បាន​ទំនាក់ទំនង​ក្នុង​ប្រទេស​​​​​​ពេលApp បរទេស​​​​មិន​​ដំណើរ​​ការ
ប្រធានព្រឹទ្ធសភាកម្ពុជា​ លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​កម្មវិធី Cool app ដែលជាបណ្តាញទំនាក់ទំនងសង្គម បង្កើតឡើងដោយជនជាតិ​ខ្មែរ ដើម្បីសុវត្ថិភាព និង​ធានា​បាន​នូវ​ទំនាក់ទំនងក្នុងប្រទេស នៅពេលដែល App ឬបណ្តាញទំនាក់ទំនងសង្គម​បរទេស មិនដំណើរការ ឬរអាក់រអួល។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារ​បរទេស​ដូច Telegram និង WhatsApp ហើយ​បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។

ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន បាន​លើកឡើង​នៅក្នុងទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក ​កាលពីថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃមក​នេះ រូប​លោក​បាន​សាក​ល្បង​​ប្រើប្រាស់​កម្មវិធី Cool App ដែលផលិត​ដោយ​ពលរដ្ឋ​ខ្មែរ ដោយ​កម្មវិធីនេះ ប្រើ​​ប្រព័ន្ធ​រក្សាកា​រ​សម្ងាត់​បំផុត គឺ​ប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់អ្នកប្រើប្រាស់​ទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។

លោក​បន្តថា​ នៅប្រទេសដទៃ​ មាន​ប្រព័ន្ធ​ទំនាក់ទំ​នង​ផ្សេងៗគ្នា ដូច​ជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង និង​​ Telegram របស់រុស្ស៉ី ខណៈបច្ចុប្បន្ន​​កម្ពុជាមាន Cool App។

ករណីនេះ លោកបាន​លើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស រួម​ទាំង​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម Cool App នេះ ដើម្បីសុវត្ថិភាព និង​ធានាដល់ការ​ទំនាក់ទំនងក្នុងប្រទេស នៅពេលដែលបណ្តាញទំនាក់ទំនង​សង្គមបរទេស​ រអាក់រអួល និងមិន​ដំណើរការ។

លោក​​ថា៖ «រឿងសំខាន់មួយទៀត គឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។

លោក​ ហ៊ុន សែន​ បានគូសបញ្ជាក់ដែរថា កម្ពុជា មិនបានហាម​ឃាត់ឱ្យពលរដ្ឋ​ឈប់ប្រើប្រាស់​ប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ ប៉ុន្តែលោក​ចង់ឱ្យពលរដ្ឋសាកល្បងប្រើប្រាស់ប្រព័ន្ធថ្មីនេះ ខណៈ​ការប្រើប្រាស់​​ Cool App មាន​ភាពងាយស្រួល ៣ចំណុច ក្នុងនោះគឺងាយស្រួល​បង្កើត​ដោយ​មិន​ពិបាក​រកលេខកូដ​ពីកន្លែងផ្សេង ឬរងចាំយូរ និង​បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារ​ជាសំឡេង​បានលឿន ព្រមទាំងខលឆ្លើយឆ្លង និងវីដេអូខលបានយ៉ាងច្បាប់ល្អ ហើយ​ប្រព័ន្ធនេះ​ប្រើ​អ៊ីនធឺណែត តិចជាងប្រព័ន្ធផ្សេងទៀត។

លោកបានបន្ថែមថា៖ «គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យ​កូនខ្មែរ​ចេះស្រាវជ្រាវ​បច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិត​ផល​ខ្មែរ អ្វីដែលខ្ញុំត្រូវគិត​គឺសុវត្ថិភាពសម្រាប់​សន្តិ​សុខ​ជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន»។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មាន​ប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី២៤ ខែមិថុនានេះ​ថា លោកកំពុង​តែសិក្សាទៅលើកម្មវិធីនេះ និងសាកល្បងប្រើប្រាស់ដែរ។

ចំណែក អគ្គនាយករង​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃ​ក្រសួង​មហាផ្ទៃ លោក អ៊ីវ វាសនា មានប្រសាសន៍ថា ​ការប្រើប្រាស់​កម្មវិធីនេះ នឹងបង្ក​ភាព​ងាយស្រួលនៅក្នុងការស្វែងរកជនបង្ក ឬក្លែងបន្លំណាមួយ ក្នុងន័យទុច្ចរិតមកដាក់​ទោសតាមច្បាប់ផងដែរ។

លោកបន្តថា នៅក្នុងក្របខ័ណ្ឌបច្ចេកទេស​អនុវត្តន៍​ច្បាប់ កម្មវិធីថ្មី​របស់​ខ្មែរ ព្រមទាំងមានការ​ចុះបញ្ជីក្រោមច្បាប់កម្ពុជានេះ​ នឹង​មាន​ភាពកាន់តែងាយស្រួលក្នុងការ​ពិនិត្យ ការពារសុវត្ថិភាពជូនអ្នកប្រើប្រាស់ ជាពិសេស​គឺការអនុវត្តនីតិវិធីច្បាប់ជូន​ជនរងគ្រោះដែលកើតចេញពីអំពើឆបោកនានា​ដែលប្រើប្រាស់កម្មវិធីនេះ ព្រមទាំងអាចធានាបានប្រសិទ្ធភាពក្នុងការស្រាវជ្រាវស៊ើបអង្កេតកាន់តែលឿនជាងមុន ខណៈលោកថា កម្មវិធីបរទេសមួយចំនួន មិនសូវសហការជាមួយសមត្ថកិច្ចនោះ​​ទេ។

លោកថ្លែងថា៖ «ក្នុងក្របខណ្ឌបច្ចេកទេស ការ​បង្កើតឱ្យមានកម្មវិធីទំនាក់ទំនងសង្គមដោយខ្លួនឯង គឺជាការល្អប្រសើរមួយ ដែលជួយឱ្យយើងជៀសវាងបានពីការពឹងពាក់ទាំងស្រុងលើកម្មវិធីរបស់បរទេស ដែលជានិច្ចកាលយើងពិបាកនឹងទំនាក់ទំនង ដើម្បីសុំការសហការគាំទ្រ​នៅ​ពេល​ដែល​មាន​បញ្ហាផ្សេងៗ ជាពិសេសនៅពេលមានការក្លែងបន្លំ​គណនី ឬការឆបោក»។

ជាមួយគ្នានេះ តាមលក្ខខណ្ឌបច្ចេកវិទ្យា លោក អ៊ីវ វាសនា ចាត់ទុកកម្មវិធីថ្មី​នេះថា​អាច​មានសុវត្ថិ​ភាព​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ក្នុងក្របខ័ណ្ឌបច្ចេកទេស ការបង្កើតឱ្យមានកម្មវិធីទំនាក់ទំនងសង្គមដោយខ្លួនឯង គឺជាការល្អប្រសើរ​មួយ ដែលជួយឱ្យយើងជៀសវាងបានពីការពឹងពាក់ទាំងស្រុង​លើកម្មវិធីរបស់បរទេស ដែលម្តង​ម្កាល​យើងមាន​ភាព​​យឺ​តយ៉ាវ​​​ក្នុង​​ការ​​ទំនាក់ទំនង ​ដើម្បីសុំការសហការគាំទ្រនៅពេលដែលមានបញ្ហាផ្សេងៗ ជាពិសេសនៅពេលមានការ​ក្លែងបន្លំគណនី ឬការឆបោក»។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ លោក​ អ៊ឹម​ សុធី​ សាទរចំពោះការ​ដាក់ឱ្យប្រើប្រាស់​នូវ​កម្មវិធី​បណ្តាញ​សង្គម Cool App ដែលបង្កើតឡើងដោយ​ពលរដ្ឋ​ខ្មែរ​នេះ។ លោកថា កម្ម​វិធីនេះ អាចធានាអំពីសុវត្ថិភាពអ្នកប្រើប្រាស់បានផងដែរ។​

លោក​ថ្លែង​ថា៖ «App នេះវាល្អសម្រាប់យុវជន ឬក៏ប្រជាជនខ្មែរ យើងគួរតែងាកមកប្រើ App ដែលជាសេវារបស់កូនខ្មែរ​យើង […] សុវត្ថិភាពវាល្អ ប៉ុន្តែសម្រាប់ប្រជាជនដទៃទៀតដែលមិនទាន់ប្រើប្រាស់ ខ្ញុំមិនដឹងថា​គិត​យ៉ាងណា ឬយ៉ាងម៉េច​នោះ​ទេ​ តែសម្រាប់ខ្ញុំប្រើ Cool App នេះ ខ្ញុំគិតថា មានសុវត្ថិភាពខ្ពស់ហើយ វាល្អ ហើយគិតថាប្រព័ន្ធដែលបង្កើតនេះមិន​អាច​បែក​ធ្លាយ ឬមិនអាចលាតត្រដាងភាពសម្ងាត់ នៃទំនាក់ទំនងរវាងគ្នានិងគ្នា»។

គួរបញ្ជាក់ថា កម្មវិធី Cool App បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

បើយោងតាមការបព្ជាក់របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន CoolApp នេះ​មាន​លក្ខណៈ​ស្តង់​ដារ​ដូច​អន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែ​រ​ជាច្រើននាក់ ដែលជាអ្នកជំនាញ​ផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមក​ហើយ ចាប់​តាំង​ពី​ឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

ប្រភពដដែលបន្តថា CoolApp មានមុខងារជាច្រើន រួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ហើយ​ទិន្នន័យ(Data) និង Call ស្ថិតក្នុងលក្ខណៈ Encryption និង​សុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើ​​ឱ្យ​ការ Call ស្តាប់លឺ​សំឡេង​ច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕

ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីនលានស៊ីធីស្នើតុលាការពន្លឿននីតិវិធីដើម្បីឱ្យពួកគេមានលុយសងធនាគារ
ពលរដ្ឋដែលបណ្តាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី ទទូចឱ្យតុលាការពន្លឿននីតិវិធីនៅក្នុងសំណុំរឿង ឡេង ចាន់ណា​ ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិ ដើម្បីឱ្យពួកគេអាចមានថវិកាយទៅទូទាត់​ថ្លៃ​បំណុ​ល​ធនាគារ ដែលបានខ្ចីបុលសម្រាប់បណ្តាក់ទុនចំណេញការប្រាក់។

​លោក នួន នឿន មកពីខេត្តបាត់ដំបង ដែលអះអាងថាជាជនរងគ្រោះ និយាយថា មកដល់ពេលនេះដំ​ណឹ​ង​​​ដែ​ល​ដាក់​ក្តីសង្ឃឹមថានឹងបានសំណងវិញប្រែជាស្ងាត់ដំណឹង។ទន្ទឹមនឹងនេះ លោកក៏​ទទូចសុំឱ្យតុលាការជួ​​យ​​ពន្លឿនធ្វើយ៉ាងណាឱ្យខ្លួនបានប្រាក់ខ្លះ ដើម្បីបង់ធនាគារ ពីព្រោះបច្ចប្បន្នលោកជំពាក់ធនាគារដោយ​​សា​រខ្ចីប្រាក់មកវិនិយោគជាមួយក្រុមហ៊ុន។លើសពីនេះទៀតលោកមិនទាមទារឱ្យមានការសងប្រាក់ទាំងអស់នោះ​​ទេ ប៉ុន្តែសូមឱ្យពន្លឿននីតិវិធីដើម្បីបានប្រាក់ដោះស្រាយជីវភាពបានខ្លះ​។

លោកបន្តថា៖ « អត់មានលឺដំណឹងអ្វីទេ ស្ងាត់ឈឹងម៉ង ខាងតុលាការ ខាងក្រុមហ៊ុននឹង អត់មានលឺដំណឹងអ្វីសោះ ដូចជាស្ងាត់ ដូចជាគេដោះស្រាយយ៉ាងមិចៗ ស្ងាត់ឈឹងបណ្តោយម៉ងខ្ញុំ […] ខ្ញុំចង់សំណូមពរ តុលាការ ជាពិសេសមេធាវី និងនាយករដ្ឋមន្ត្រី ជួយពន្លឿនដល់ពួកខ្ញុំ ព្រោះពួកខ្ញុំរាល់ថ្ងៃ មិនថាតែរូបខ្ញុំទេ អ្នកដែលមានបញ្ហាជាមួយក្រុមហ៊ុនឡេង ចាន់ណា នេះច្រើនណាស់ ខ្ញុំអង្វរហើយអង្វរទៀតមិនមានអ្វីទេ មានតែលោកមេធាវីហ្នឹងឯងអាចជួយពន្លឿនយ៉ាងមិចឱ្យបានខ្លះៗ ដល់ពួកខ្ញុំនេះ បានខ្លះមក ព្រោះកំពុងពិបាកមែនទែន មិនដឹងថាទៅខាងណារួចទេ ឥលូវពួកខ្ញុំមានតែសំណូមពរហ្នឹងឯង ជួយពន្លឿនឱ្យខ្ញុំ ខ្ញុំចង់បានតែចំណុចហ្នឹងទេ » ។

ស្រដៀងគ្នានេះដែរ ពលរដ្ឋដែលបានបែកបាក់គ្រួសារដោយសារការបណ្តាក់ទុនជាមួយក្រុមហ៊ុន ឡេង ចាន់ណា ព្រមទាំងជំពាក់ធនាគារជាង ៥ម៉ឺនដុល្លារ ដោយសារខ្ចីប្រាក់ដើម្បីយកទៅរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាន​នេះ​​ដែរ​ និងមានទីលំនៅឯ​ខេត្តកំពង់ធំ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា លោកបានចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា នេះតាំងពីខែតុលា ឆ្នាំ២០២៣ ដោយសារការបញ្ចុះបញ្ជូលរបស់អ្នកដទៃ ឱ្យខ្ចីធនាគារ មកបណ្តាក់ទុន យកការប្រាក់ ដើម្បីមានជីវភាពធូរធារ។​

លោកបន្តថា​៖ « ក្រុមហ៊ុនគេហ្នឹង មានបក្សពួកគេ ដែលបោកប្រាស់ជាបណ្តាញហើយ គេមកបញ្ចុះបញ្ជូលខ្ញុំឱ្យខ្ចីលុយធនាគារដើម្បីធ្វើការវិនិយោគបានការប្រាក់ ១ ម៉ឺន ដុល្លារ បានការប្រាក់ ៥០០$ ក្នុង១ខែ ខ្ញុំថាអត់ចង់យកលុយធនាគារដាក់ទេ តែគេថាដាក់ទៅ ឱ្យធូរ [ជីវភាពល្អប្រសើរ] បានការប្រាក់ស៊ីអីចឹងទៅ គេឱ្យការប្រាក់ ហើយក៏ខ្ញុំយកលុយធនាគារមកដាក់មក » ។

លើសពីនេះទៅទៀត ប្រភពដដែលបន្តថា រូបគេគ្មានលទ្ធភាពរកលុយបង្វិលសងធនាគារវិញទេ។លោកក៏ស្នើឱ្យតុលាការជួយពន្លឿននីតិវិធីដើម្បីស្វែងរកមធ្យោបាយ ដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន យកទៅលក់ឱ្យ​​បា​​​​ន​ឆាប់ ដើម្បីបង្វិលប្រាក់ទាំងនោះឱ្យពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះវិញផង។

លោកបន្តថា៖ « ឥលូវអត់មានលទ្ធភាពសងធនាគារទេ ធនាគារគេគំរាមកំហែងរឹបអូសផ្ទះសម្បែងខ្ញុំ ខ្ញុំស្នើសុំសំណូមពរដាក់ទៅស្ងាត់ ដាក់ទៅស្ងាត់ របៀបថាគេមិនចង់ដោះស្រាយឱ្យយើង លឺតែរឿងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឡេង ចាន់ណា គេមិនចង់ធ្វើការឱ្យ ដាក់ទៅ៣ ទៅ៤​ខែហើយ មិនទាន់ឃើញតុលាការកោះហៅឱ្យទៅបំភ្លឺទេ […] តុលាការសូមពន្លឿននៃការចាប់ខ្លួនបក្សពួកទាំងអស់ ហើយស៊ើបសួររកទ្រព្យសម្បត្តិដើម្បីលក់ឡៃឡុងចែកប្រជាពលរដ្ឋដែលរងគ្រោះដូចពួកខ្ញុំដែរ តាមតិចតាមច្រើនតាមជាក់ស្តែង » ។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក យិន ស្រាង អ្នកនាំពាក្យសា​​លាដំបូ​ងខេ​ត្ត​​សៀមរាបបានទេ នៅថ្ងៃទី២០ មិថុនា នេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញ​ថា​​ករណីនេះតុលាការគួរតែអនុវត្តនីតិវិធីឱ្យបានលឿនដើម្បីផ្តល់ដំណោះស្រាយជូនពលរដ្ឋព្រមទាំងជួយស​​ម្រួ​​លពួកគេកុំឱ្យប្រឈមផ្នែកផ្នែកហិរញ្ញវត្ថុធ្ងន់ជាងនេះបន្ថែមទៀត។

លោកបន្តថា៖«ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលានស៊ីធីគឺពួកគាត់កំពុងប្រឈមជាមួយវិ​​បត្តិ​សេដ្ឋកិច្ចគ្រួសារ និងបំណុលធ្ងន់ធ្ងរដោយសារការចាញ់បោកក្រុមហ៊ុនព្រោះពួកគាត់បានលក់ទ្រព្យសម្បតិ្ត​ និងខ្ចីលុយពីធនាគារ និងឯកជន ដើម្បីវិនិយោគជាមួយក្រុមហ៊ុននេះ ។ ដូច្នេះពួកគាត់ត្រូវការសំណងពីក្រុមហ៊ុនមកវិញដើម្បីធ្វើការដោះស្រាយបំណុល និងជីវភាព ទើបពួកគាត់ស្នើសុំពន្លឿននីតិវិធីឱ្យបានលឿន » ។

លោកបន្ថែមថា៖«នៅពេលដែលពួកគាត់ជំពាក់បំណុលធ្ងន់ធ្ងរទៅៗ និងខ្វះខាតក្នុងជីវភាពរស់នៅដូច្នេះគឺពួកគាត់ត្រូវការសំណងពីក្រុមហ៊ុនទោះពាក់កណ្តាលក្តីព្រោះជាតម្រូវការចាំបាច់សំប្រាប់ពួកគាត់ក្នុងការយកទៅដោះស្រាយជាមួយម្ចាស់បំណាក់ បើមិនអញ្ចឹងពួកគាត់ប្រឈមការបាត់បង់ដី និងផ្ទះបន្ថែមទៀតលក់ដើម្បីសងបំណុល ត្រង់ចំណុចនេះហើយទើបពួកគាត់ចង់បានដំណើរការរឿងក្តីរបស់គាត់នៅតុលាការឱ្យបានលឿ​​ន​បំផុត »។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារ​នៅលើទំព័រហ្វេស​​ប៊ុ​កផ្លូវការរបស់លោកថា សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀ​​ត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ​​។

ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា នេះមានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។នគរបាលយុត្តិធម៌ កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២៤ ​ ​​ចាប់​ខ្លួន​អ្នកស្រី ​ឡេង ចាន់ណា ​និង​បក្ខ​ពួក​មួយ​ចំនួន​ ហើ​​យ​​​​​​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប។ ​តុលាការ​​​ចោទ​ប្រកាន់​ប្រធានក្រុមហ៊ុនរូបនេះ ​និង​គូកន​ពី​បទ​«ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស» ​«មិន​បំពេញ​កាតព្វ​កិច្ច​ឧបករណ៍‍‍​អាច​ជួញ​ដូរ​បាន‍»​ និង​ពីបទ«សម្អាត​ប្រាក់»៕

សកម្មជនចលនាមាតាធម្មជាតិ ស្នើក្រសួងទប់ស្កាត់​​​ករណីបង្ហូរសារធាតុគីមី​ចូល​តំបន់អភិរក្ស​ជល​ផល​ព្រែកកំពង់សិលា
សកម្មជន​ចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ​​ ចាត់វិធានការ​​​ជាបន្ទាន់​ទប់​ស្កាត់​​ករណីបង្ហូរ​សារធាតុគីមីចូល​តំបន់អភិរក្ស​ជលផល​ព្រែកកំពង់សិលា ក្នុងខេត្តព្រះសីហនុ​ ក្រោយ​ពួក​គេ​អះអាង​​ថា​ រោង​ចក្រ​ចំរាញ់​ប្រេង​ដូង​របស់ឧកញ៉ា​​ ម៉ុង ឬទ្ធី បាន​បង្ហូរ​សារធាតុគីមី និង​កាកសំណល់ផ្សេងៗ ចូលព្រែកនេះ​ ដែល​ជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ពលរដ្ឋរស់នៅតំបន់​នោះ​។​

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ទំព័រហ្វេស​ប៊ុក​របស់​​​ចលនាមាតាធម្មជាតិ (Mother Nature Cambodia Page) បានផ្សព្វផ្សាយនូវវីដេអូខ្លីមួយរយៈពេល ១:៤៨​នាទី អមជាមួយនឹងសារជាអក្សរ​​​នៅលើវីដេអូឃ្លីបនោះថា ចាប់តាំងពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤មក​ ចំការដូងប្រេង​របស់ឧកញ៉ា​ ម៉ុង ឬទ្ធី បានបង្ហូរសារធាតុគីមី​ចូលតំបន់អភិរក្សជលផលព្រែកកំពង់សីលា បណ្តាលឱ្យត្រីជាច្រើនក្បាល​បាន​ងាប់​ ហើយ​ប្រជាពលរដ្ឋដែល​បានយក​ត្រី​ងាប់ទាំង​​នោះ​ទៅ​បរិភោគ ក៏មាន​អាការៈ​ពុល​អាហារផងដែរ។

សក​ម្មជនចលនាមាតាធម្មជាតិ​ កញ្ញា លាង សុវណ្ណា ដែលបានចុះទៅពិនិត្យ និង​សិក្សា​ពីផល់ប៉ះពាល់ទឹក និងមច្ឆានៅតំបន់នោះផ្ទាល់ មានប្រសាសន៍នៅថ្ងៃទី១៩ ខែមិថុនានេះ​ថា ទឹក​នៅ​តំបន់​អភិរក្ស​ជល​ផល​ព្រែកកំពង់សិលា មាន​ក្លិន​ស្អុយ និង​​បានប្រែ​​ពណ៌ទៅជា​​​​ក្រម៉ៅ និងមានត្រីជាច្រើន​ម៉ឺនក្បាលបានងាប់ ដោយសារ​ការបង្ហូរនូវសារធាតុគីមី ចេញពីចម្ការដូងប្រេងរបស់​ឧកញ៉ា ម៉ុង ឬទ្ធី។ កញ្ញាបន្តថា ការបង្ហូរ​នូវសារធាតុគីមីនេះចូល​ព្រែកនេះ បាន​ប៉ះពាល់ខ្លាំង​ដល់​ជីវៈ​ចម្រុះ បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​ប្រជានេសាទ​ដែល​​រស់នៅតំបន់ផងដែរ។

កញ្ញាថ្លែង​ថា៖ «ពេលដែលយើងទៅយើងទទួលបានព័ត៌មាន មានអ្នកភូមិដែលគាត់រងផលប៉ះពាល់ហ្នឹងគាត់ថា គេបង្ហូរកាកសំណល់រោងចក្រ​ចម្រាញ់ដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បង្ហូរចូលទឹកស្ទឹង ហើយ​ទឹកស្ទឹងហ្នឹង​វាហូរចុះ​មក​ពីជ្រោះ ហើយ​វាកាត់ទឹក​ហ្នឹង​ដែរ ហើយទឹកហ្នឹងក៏បន្តហូរចូលមកព្រែកសមុទ្រ ទើបវាប៉ះពាល់ខ្លាំងមែនទែន»។

ករណីនេះ កញ្ញា លាង សុវណ្ណា ស្នើឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ​ ចុះទៅពិនិត្យ​ស្ថានភាពទឹកនៅតំបន់នោះ និង​​ចាត់វិធានការដោះស្រាយ​បញ្ហានេះ​ឱ្យ​បានឆាប់រហ័ស ដើម្បីស្តារ​ប្រព័ន្ធអេកូឡូស៊ី​នៅតំបន់អភិរក្ស​ព្រែកជលផលកំពង់សិឡាឡើង​វិញ ព្រមទាំងផ្តល់ពូជត្រីចម្រុះដល់​ប្រជានេសាទនៅតំបន់នោះ​ ដើម្បី​ស្តារ​សេដ្ឋកិច្ចគ្រួសារ​របស់​ពួកគាត់ឡើង​វិញ​។

កញ្ញាមានប្រសាសន៍ថា៖ «យើងស្នើឱ្យក្រសួងនានាពាក់ព័ន្ធ ពិនិត្យមើលថាទឹកនេះមានសារធាតុអ្វីបានពុលខ្លាំងមែនទែន សូម្បីតែកូនត្រី កូនបង្កង មេត្រី និង​សត្វ​កំពុង​​​តែ​ពងកូន​ វា​វៀរ​ឡើង​លើ​គោក​ហើយ​វាប្រកាច់ងាប់​ពេញទឹកតែម្តង​ […]ហើយ​​ពួក​​យើង​មិន​មាន​អ្វីក្រៅពីស្នើសុំឱ្យពួកគាត់ ចុះទៅកែលម្អក៏ដូចជាប្រព័ន្ធអេកូឡូស៊ី ដែលបានខូចខាតហ្នឹងមកដូចដើម ដើម្បីឱ្យមានតុល្យភាពនៃការរស់នៅ ទាំងមនុស្ស សត្វ និងធម្មជាតិឱ្យមានភាពល្អប្រសើរ ព្រោះយើងដឹងហើយថាមនុស្សអត់​​អាចខ្វះ​ធម្មជាតិបាន សូម្បីតែសត្វហើយបរិស្ថានក៏អត់ត្រូវការបំពុលដែរ ព្រមទាំងមានចំណាត់ការទៅលើអ្នកដែលធ្វើឱ្យមានរឿងនេះកើតឡើង»។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីឧកញ៉ា​ ម៉ុង ឬទ្ធី ដែរប៉ុន្តែពុំមានការ​ឆ្លើយតប។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍​ថា កិច្ច​​ការ​ងារ​នេះ រដ្ឋ​បាល​ខេត្ត​បាន​​ដឹង​រួចហើយ​​កាលពីសប្តាហ៍មុន ហើយរដ្ឋបាលស្រុក និង​​មន្ទីរ​ពាក់​ព័ន្ធ​ បាន​ចុះទៅ​យកសំណាក និងពិនិត្យផងដែរ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ​។

លោក​​ថា៖ «យើងសង្កេតឃើញថា មានត្រីស្លាប់ច្រើនក្បាលពិតមែន ប៉ុន្តែបើពាក់ព័ន្ធថាមានមនុស្ស ពលរដ្ឋធ្លាក់ខ្លួនឈឺដោយសារហូបត្រី យើងខ្ញុំមិនមានព័ត៌មានបែបនេះទេ ដោយឡែកពាក់ព័ន្ធ​ទៅនឹងការបំពុលត្រីនេះ មន្ទីរជំនាញគាត់បានចុះទៅពិនិត្យអស់ហើយ យើងបានស្រង់យកសំណាកទាំងអស់នោះ យកទៅពិនិត្យមើលថាតើសារធាតុនោះជាសារធាតុអ្វី ដែលបណ្តាល​ឱ្យមា​ន​ការ​បំពុលត្រី ហើយបើថាឱ្យនិយាយថា​តើរឿងនេះកើតចេញពីក្រុមហ៊ុន រោងចក្រឧកញ៉ា ម៉ុង ឬទ្ធី ខ្ញុំមិនអាចទាញការសន្និដ្ឋានលឿនដូចក្រុមយុវជននោះទេ»។

លោក ឡុង ឌីម៉ង់ បន្តថា៖ « យើងនៅចាំលទ្ធផលថាតើសារធាតុដែលពុលហ្នឹងជា​សារ​ធាតុ​អី​គេ ដែល​បណ្តាលឱ្យ​ត្រីស្លា​ប់ ហើយសា​រធាតុហ្នឹង យើងនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ថាតើក្រុមហ៊ុនរោងចក្រ​ណាខ្លះដែ​ល​ប្រើសារធាតុនោះ ពីព្រោះខ្ញុំមិនហ៊ានអះអាងថា​យ៉ាងម៉េចទេ ពីព្រោះតែ​ដូចក្រុម​ហ៊ុន​ឧកញ៉ា ម៉ុង ឬទ្ធី នេះ​ដូចជាបានប្រតិបត្តិការអាជីវកម្មរបស់គេ ២០​ទៅ៣០ឆ្នាំ​ទៅ​ហើយ មិន​ដែល​មាន​បញ្ហា​អី​ទេ ​ចុះ​លើកនេះហេតុអ្វីមានបញ្ហា មិនទាន់ថាយ៉ាងម៉េច​ទេ ខ្ញុំមិន​ហ៊ានអះ​អាង​ថា​យ៉ាងម៉េចទេ ពីព្រោះតែវាមានក្រុមហ៊ុន រោងចក្រជាច្រើន នៅ​តាមបណ្តោយស្ទឹងទាំងអស់​ហ្នឹង ព្រែកទាំងអស់ហ្នឹង»។

ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​យ៉ាងខ្លីថា ក្រសួងបាន​និង​កំពុងពិនិត្យលើបញ្ហានេះហើយ។

លោកមានប្រសាសន៍ថា៖ «យើងបាននឹងកំពុងអនុវត្តការងារ»។

នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍​ថា បើសិន​ជា​មានករណីនេះកើតឡើងមែន ក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរតែមានការចុះទៅត្រួតពិនិត្យជាបន្ទាន់ ទៅលើគុណភាពទឹកនៅទីនោះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ការបំពុលបរិស្ថាន​។

លោកថ្លែងថា៖ «ខ្ញុំយល់ថា នេះជារឿងមួយគួរតែធ្វើការត្រួតពិនិត្យជាបន្ទាន់ ព្រោះអីយើងមើលឃើញថា​មានត្រីងាប់ ហើយ​ទំនង​ជា​អាច​មាន​ការបង្ហាញសញ្ញានៃការបំពុលទឹក។ ដើម្បីធានាឱ្យ​បាននៅសុក្រឹត្យភាពនៃភាពល្អប្រសើរនៃទឹក ក៏ដូចជា​សុខមាលភាពប្រជាពលរដ្ឋ អាជ្ញាធរជំនាញត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនជាបន្ទាន់ ទៅធ្វើការពិនិត្យគុណភាពទឹកនៅទីនោះ ហើយ​អាជ្ញាធរពាក់ព័ន្ធគួរតែបញ្ចូនភាគីពាក់ព័ន្ធ ឱ្យបានត្រៀមខ្លួនទប់ស្កាត់​ កុំឱ្យមានការបង្ហូរសកម្មភាពណាមួយជាបណ្តោះអាសន្ន ដើម្បីធានាឱ្យបានថាអាចស្វែងរកប្រភពមូលហេតុ ភាពពាក់ព័ន្ធដែលធ្វើឱ្យមានការបំពុលគុណភាពទឺក ធ្វើដូច្នេះដើម្បី​ធានា​ឱ្យបាននៅសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង ជាការលើកកម្ពស់ការចូលរួម​ការការពារសុខមាលភាពសាធារណៈ ហើយ​នឹង​ធានា​ថា​ភាគី​ពាក់ព័ន្ធ​មិនធ្វើសកម្មភាពដែលរំលោភបរិស្ថានកម្ពុជា»។

មន្ត្រីសង្គមស៊ីវិល​រូបនេះបន្ថែមថា ប្រសិនបើរកឃើញថាមាន​អ្នកពាក់ព័ន្ធករណីបំពុល​ទឹក​ព្រែក​នេះ​​ពិតមែន អាជ្ញាធរមានសមត្ថកិច្ច​​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់ និង​ផ្តល់សំណង​ជូន​ប្រជាពលរដ្ឋនៅតំបន់នោះ៕​

លោកហ៊ុនម៉ាណែតបន្តលើកទឹកចិត្តឱ្យនាំឡានមួយទឹកពីស្រុកគេចូលកម្ពុជាដោយមិនកំណត់ឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាកម្ពុជាមិនចាំបាច់កំណត់លើអាយុកាលប្រើប្រាស់រថយន្តនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់​។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែ​ន និងផ្លូវជាតិលេខ២ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោ​​កធ្លាប់បានច្រានចោលសំណើរ​​ទាក់ទងនឹងការកំណត់អាយុរថយន្តនាំចូល ព្រោះប្រជាពលរដ្ឋមួយចំនួនមិនមា​​នលទ្ធភាពទិញរថយន្តដែលកំណត់ឆ្នាំ ដូច្នេះត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តវិញ។

​លោកបន្តថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។ កាលមុនមានប្រជុំ ដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដាក់សូមយោ​​បល់ខ្ញុំ ដោ​​យសារគិតគូររឿងបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថាឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហា​ម​មិនឱ្យយករថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្ដដែលអាយុ៥ឆ្នាំ ដើម្បីយើ​ង​ធានារថយន្ដឱ្យល្អ កុំឱ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ មកដល់ម៉ោងនេះមិនទាន់មានការចាំបាច់ ព្រោះ​​អ្នកខ្លះសូម្បីឡាន រត់តាក់ស៊ីមួយចំនួនគាត់មិនអាចរកអា៥ឆ្នាំមកទេ ថ្លៃ ត្រូវពង្រឹងប្រព័ន្ធឆៀកបច្ចេ​កទេ​ស​​ព្រោះ ១ឆ្នាំ យើងឆៀករថយន្តម្តង »។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ថាករណីខ្លះរថយន្តមានអាយុកាលក្រោម ៥ទៅ១០ ឆ្នាំពិតមែន ប៉ុន្តែនៅតែមានបញ្ហា ដូច្នេះហើយគួរតែមានការពង្រឹងការពិនិត្យបច្ចេកទេសវិញទើបជារឿងត្រឹមត្រូវ។

លោកបន្តថា៖ «​ ទោះរថយន្តហ្នឹងក្រោម ៥ឆ្នាំ ក្រោម ១០ឆ្នាំ តែបើបច្ចេកទេសវាអត់ត្រូវ កុំឱ្យវារត់[បើកនៅលើផ្លូវ]ព្រោះអ្នកខ្លះឥលូវជួនកាលយកអារថយន្តពីជំនាន់ដើម អាឆ្នាំ៦៨យកមកជិះពេញហ្នឹង នៅថែទាំបច្ចេ​​កទេ​ស ខ្ញុំយល់ពីការថែទាំបរិស្ថាន ខ្ញុំមិនចង់ឱ្យយករថយន្តដែលចាស់យកមកពិបាកខុសបច្ចេកទេសអាចគ្រោះថ្នា​​ក់​អីផ្សេងៗ ចឹងខ្ញុំដាក់ថាមិនកំណត់ឆ្នាំទេ តែពង្រឹងការត្រួតពិនិត្យរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ »។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បដិសេធក្នុងការអត្ថាធិប្បាយដោយលោក អះអាងដោយខ្លីថា មិនមានអ្វីថ្មីទាក់ទងសារនយោបាយរបស់លោកនាយរដ្ឋមន្រ្តីនេះទេ។

លោកបន្តថា៖ « សម្តេចមានប្រសាសន៍គ្រប់ជ្រុងជ្រោយហើយ […] មិនមានអ្វីលើសនឹងទេ » ។

អ្នកលក់រថយន្តនៅទីក្រុងភ្នំពេញ លោក អ៊ី ស្រស់ ថាឡាននាំចូលពីស្រុកគេ បើជាឡានដែលគេធ្លាប់ប្រើហើយមិនអាចធានាគុណភាពបានទាំងស្រុងនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ ចំពោះឡានថ្មី គឺមានការធានាត្រឹមត្រូវ។

លោកបន្តថា៖ « វាអត់អាចដឹងពីចំណុចហ្នឹងទាំងអស់ [គុណភាពរថយន្ត] ចំពោះរបស់១ តឹក តែបើរបស់ថ្មី របស់ខ្លាញ់គោ អាហ្នឹងគេធានាគុណភាព និងធានាឆ្នាំឱ្យទៀត ខូចគេជួសជុលឱ្យយើង ប៉ុន្តែបើរបស់នាំចូលពីស្រុកគេ គេហៅថាឡានអេតចាយ មកដល់ស្រុកខ្មែរខូចអីគេធ្វើហ្នឹង បើឡានពីស្រុកគេ បើធានាគុណភាពវា ធានាអត់បានទេ គឺយើងត្រូវធ្វើការតេស្តផ្ទាល់ » ។

ដោយឡែក អ្នកនាំពាក្យគណបក្សហ្វ៊ិនស៊ិនប៊ិច លោក ញឿន រ៉ាដែន សាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ពីព្រោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្ប​ន្នកំពុងអភិវឌ្ឍ។

លោកបន្តថា៖ « ទី១ យើងដឹងហើយថាកម្ពុជាយើងនៅក្នុងស្ថានភាពយ៉ាងមិច ជាពិសេសស្ថានភាពសេដ្ឋកិច្ច ខ្ញុំ​​ពិតជាឯកភាពទៅលើប្រសាសន៍នាយករដ្ឋមន្ត្រី ដែលបានគាត់លើកឡើងពីចំណុចមួយដែលកម្ពុជាយើងក​ម្ពុ​​​​ជាអភិវឌ្ឍ ហើយក្នុងបរិបទទៅមុខទៀត ដែលកម្ពុជាក្លាយជាអ្នកមាន យើងអាចគិតគូរទៅដល់បញ្ហានេះបា​ន តែក្នុងស្ថានភាពនេះ យើងគួរប្រើប្រាស់អ្វីដែលយើងមាន និងភាពកែច្នៃប្រឌិត»។

ទាក់ទិននឹងករណីនេះ លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព យ​ល់ឃើញថា​ការនាំរថយន្តមិនកំណត់ឆ្នាំចូលមកកម្ពុជានេះ អាចធ្វើឱ្យកម្ពុជាសម្បូរទៅដោយរថយន្តចាស់ច្រើ​ន​។បន្ថែមពីលើនេះ លោកថាកម្ពុជាគួរតែមានការកំណត់ឆ្នាំនាំចូលច្បាស់លាស់ដើម្បីធានាសុវត្ថិភាព និ​ង​ចៀសវា​ង ការប្រើប្រាស់រថយន្តចាស់ច្រើននៅកម្ពុជា។​

លោកបន្តថា៖«ការដែលយើងនាំចូលរថយន្តដែលមិនកំណត់អាយុកាលប្រើប្រាស់មកកម្ពុជាអាចធ្វើឱ្យកម្ពុជាអាចនឹងមានរថយន្តចាស់ៗច្រើន ហើយអាចជាបញ្ហាសម្រាប់ថ្ងៃអនាគតដែរ ហើយអាចថាប្រទេសដទៃទៀ​​តដែលមានរថយន្តចាស់ហ្នឹងនាំរថយន្តចេញមកកម្ពុជាអីចឹងទៅ ដែលអាចជាបញ្ហាដែលសម្រាប់កម្ពុជា។ការត្រួតពិនិត្យគុណភាពរថយន្តការឆែកឆេរត្រួតពិនិត្យអីហ្នឹង ខ្ញុំថាជាការប្រសើរហើយប៉ុន្តែ បើសិនជាការត្រួតពិនិត្យទៅ ឆែកឆេរទៅឃើញថារថយន្តហ្នឹងវាមានគុណភាពអន់មិនល្អ ខូចអីទៅ​គេតម្រូវឱ្យធ្វើនេះធ្វើនោះទៅអស់លុយច្រើនទៅទៀត តើគួរតែអ្នកទិញនោះទិញទេ ឬគួរតែនាំចូលទេ នោះ​គឺជាបញ្ហាដែលបាទ​ ចឹងខ្ញុំថាគួរតែកំណត់ឆ្នាំនាំចូលប្រសើរជាង មិនគួរបើកទូលាយទូទៅទេ […] ខ្ញុំថាកម្ពុ​​ជាគួរតែកំណត់រថយន្តឆ្នាំណាដែលគួរនាំចូល បើថាចាស់ពេកយើងយកមក គ្រាន់តែយកមកដូចជាកន្លែងដែលគេបោះរថយន្តចោលដដែលយើងមិនគួរយកមកទេ »។

បើតាមលោក យង់ គិមអេង កន្លងមកការប្រើប្រាស់រថយន្តសេរីថ្មី នៅតែមានជះផលអវិជ្ជមាន បណ្តាលឱ្យឆេះ ជាដើម ចំណែកឯរថយន្តដែលមានអាយុកាលយូរឆ្នាំទៀតក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាផ្សេង​ៗ​ដែរ។លោកបន្តថាការនាំចូលរថយន្តពីក្រៅប្រទេសដោយមិនគិតអាយុកាលក៏មានផលប៉ះពាល់ផងដែរ​។​ លោកបន្តថា៖ « យើងដឹងហើយថាកាលណានាំចូលរថយន្តចាស់ ឬក៏បញ្ហារថយន្តមួយចំនួនដែលមានភាពមិ​ន​ប្រក្រតីអាចមានផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ ទន្ទឹមនេះដែរ ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាក្រ​​សួ​ង​ពាក់ព័ន្ធត្រួតពិនិត្យ គយ ពន្ធដារជាដើម »៕

បទយកការណ៍៖ ពិព័រណ៍សៀវភៅអន្តរជាតិរបស់នាវា Doulos Hope បាននាំបទពិសោធន៍ថ្មីសម្រាប់​ពលរដ្ឋ​នៅ​​ភ្នំពេញ
ការដាក់តាំងពិព័រណ៍សៀវភៅអន្តរជាតិលើនាវា Doulos Hope របស់អាល្លឺម៉ង់ កំពុងទាក់ទាញចំណាប់អារម្ម​ណ៍ យុវជន យុវនារី ដែលស្រឡាញ់ និងចូលចិត្តអានសៀវភៅ។ពួកគេនាំគ្នាទៅទស្សនា ដែលនេះជាបទពិសោ​ធ​ន៍ថ្មី នៃការដាក់តាំងពិព័រណ៍សៀវភៅជាច្រើនក្បាលនៅលើនាវា។ហើយនេះក៏ជាការមកដល់លើកទី១ របស់នាវា Doulos Hope នៅលើទឹកដីនៃទីក្រុងពាណិជ្ជរបស់ប្រទេសកម្ពុជាដែរ​។

អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់ប្រទេសអាល្លឺម៉ង់ បានប្រែក្លាយមកជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើពិភពលោក ដែលកំពុងផ្សព្វផ្សាយពីកម្មវិធីអប់រំ វប្បធម៌ និងពិព័រណ៍សៀវភៅសម្រាប់សា​​លារៀន សហគមន៍ និងសាធារណជននៅក្នុងប្រទេសជាង ១៥០ប្រទេស នៅលើពិភពលោក។

គេហទំព័រ GBA Ships ឱ្យដឹងថាគោលបំណងនៃនាវានេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនួយ ​ការជួយ និងក្តីសង្ឈឹម ទៅដល់កន្លែងណាដែលនាវានេះចុះចត។

ព្រះទិនករ កំពុងបញ្ចេញកម្តៅជះមកលើផែនដីនៅម៉ោងប្រហែល១២ ថ្ងៃត្រង់ ដែលជាពេលអ្នកធ្វើការ សិស្ស និងនិស្សតសំរាកពីការងារ និងការសិក្សា ហើយក៏ជាពេលវេលាដែល​ពលរដ្ឋខ្លះសម្រាក់រយៈពេលខ្លី ក្រោ​យ​បំ​ពេ​ញការងា​​រមួ​យព្រឹកធំ។ចំណែកអ្នកខ្លះទៀត កំពុងតែស្រុះស្រូបអាហារថ្ងៃត្រង់។

ក្រឡេកមកកណ្តាលទីក្រុងភ្នំពេញឯណេះវិញ នៅកំពង់ផែស្វយ័តភ្នំពេញ គេសង្កេតឃើញមាន យុវជន និង​យុវនារី ប្រ​មា​​ណ២០នាក់ អ្នកខ្លះពាក់មួក អ្នកខ្លះកាន់ឆ័ត្រ កំពុងឈរចាំទទួលយកសំបុត្រ ដើម្បីអាចចូលទៅទ​ស្សនានាវាដែលកំពុងសំចតបង្ហាញរាងនៅប្របនឹងច្រាំងទន្លេសាប ​ចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែ​​​ង​រង់ចាំ​​ទទួលសំបុត្រ។​

សម្រាប់យុវតី ងិន សុដាលី ដែលកំពុងឈរនៅលើនាវា Doulos Hope រៀបរាប់​ថាកញ្ញាមកទីនេះ ព្រោះរូបគេមិ​នធ្លាប់ឃើញការដាក់តាំងពិព័រណ៍សៀវភៅនៅលើនាវាពីមុនបែបនេះឡើយ។នេះជាលើកទីមួយ​ហើ​យដែ​ល​ខ្លួ​​​នបានឃើញ​​ការតាំងពិព័រណ៌សៀវភៅខ្នាតអន្តរជាតិបែបនេះ ហើយខ្លួនក៏ចង់ឃើញ​ពីរបៀបនៃការតាំ​​ងពី​ដូ​ច្នេះ​​​ដែរ ទើបចំណាយពេលមកទស្សនាតែម្តង។

កញ្ញាបន្តថា៖ « ដោយសារតែកន្លងមកធ្លាប់ឃើញនៅស្រុកខ្មែរមានជាតាំងពិព័រណ៍សៀវភៅដែរ ក៏ប៉ុន្តែពិព័​រណ៍​សៀវភៅលក្ខណៈ នៅតាមបណ្ណាល័យ ផ្សារទំនើបអីចឹង គេមានកម្មវិធីគេចឹងទៅតែលើកនេះ ប្លែ​ក​ត្រង់ថាជាការពិព័រណ៍សៀវភៅដែរ តែនៅលើកប៉ាល់ធំស្អាតចឹង​ទៀត​ ចឹងប្លែក ហើយមានសៀវភៅច្រើន » ។

មុននឹងនាវា Doulos Hope មកដល់ភ្នំពេញ នាវានេះបានចុះចតនៅទីក្រុងហុងកុង​រយៈពេលប្រហែល ១ខែ។ការចុះចតនៅទីនោះ ដើម្បីឱ្យប្រជាជនហុងកុងបានចូលទស្សនាហើយការជាការចូលមើលដោយសេរី​។​បើ​តាមកម្មវិធីនេះពីបញ្ចប់បេសកកម្មនៅកម្ពុជា នាវានេះក៏នឹងបន្តសកម្មភាពបន្ទាប់ទៅប្រទេស សិង្ហបុរី ម៉ាឡេ​ស៊ី និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកដែរ។

ពិព័រណ៍សៀវភៅអន្តរជាតិលើនាវា Doulos Hope លើកទី១ នៅរាជធានីភ្នំពេញនេះបើក​ឱ្យសាធារណជនចូ​​ល​ទស្សនាពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២​០​២​៤ ចាប់ពីម៉ោង ១២:៣០នាទី រសៀល ដល់ម៉ោង ៧:៣០ នាទីយប់។ នាវាដែលបើកឱ្យសាធារណៈជនចូលទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយឥតគិតថ្លៃ គឺបើកនៅរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកថ្ងៃចន្ទ បិទសំរាក។​

មានអាជីពជាអ្នកនិពន្ធសៀវភៅឯករាជ្យ កញ្ញា ដាលី បានឱ្យដឹងទៀតថារូបគេ​មានគោលបំណងណាត់ជួបអ្ន​ក​ដែលមានចំណង់ចំណូលចិត្តមកទស្សនានៅទីនេះម្តងទៀត ព្រោះទីកន្លែងនេះទាក់ទាញ និងធ្វើឱ្យអារម្ម​ណ៍​ស្រស់ស្រាយបំភ្លេចទុក្ខកង្វល់។

កញ្ញាបន្តថា៖ «ដោយសារឃើញការតាំងពិព័រណ៍នៅលើកប៉ាល់នឹងល្អ ចឹងខ្ញុំប្រហែលជាអាចនឹងណាត់ជួបមិ​ត្ត​ភក្តិដែលគាត់ចូលចិត្តអាន ជាអ្នកនិពន្ធជាអ្នកអានអី ដែលមានចំណូលចិត្តអានដូចគ្នា ណាត់គាត់មកជុំគ្នា​មើ​លសៀវភៅក៏ដូចជាមើលទេសភាពនៅតាមដងទន្លេអីចឹងទៅ ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយជាមួយគ្នា » ។

មានកាតាបពណ៌ខ្មៅស្ពាយពីខាងក្រោយខ្នង និងកំពុងចាប់កាន់សៀវភៅមកអាន និស្សិតជំនាញអក្សសាស្ត្រអង់​គ្លេ​ស លោក ផាន រិទ្ធី ថាលោក មកទីនេះព្រោះចង់មកភ្លក់នូវអារម្មណ៍ថ្មី នៃការតាំងពិពណ៌សៀវភៅនៅលើ​​នា​​វា និងចង់ស្វែងយល់អំពីសៀវភៅថ្មីៗ។​​

លោកបន្តថា៖ « នេះជាលើកដំបូងរបស់ខ្ញុំដែលបានឃើញការតាំងពិព័រណ៍លើនាវានេះ លើនាវានេះ មានសៀ​​វ​ភៅជាច្រើនដែលខ្ញុំអត់ធ្លាប់បានជួប អត់ធ្លាប់បានអាន ខ្ញុំធ្លាប់ចូលបណ្ណាល័យ អានសៀវភៅច្រើនដែរ​ […] វាពិតជាសំខាន់ ដែលមានការតាំងពិព័រណ៍នេះ ធ្វើឱ្យយើងអាចស្វែងយល់ពីបទពិសោធន៍ថ្មី ខ្ញុំចង់ស្វែងរកសៀវ​ភៅ​ដែលប្លែកៗ ចង់ស្វែងយល់សៀវភៅដែលគួរឱ្យចាប់អារម្មណ៍ » ។

ទន្ទឹមនឹងការមកដល់លើនាវា Doulos Hope និស្សិតឆ្នាំទី៤ រូបនេះចង់ឱ្យមានការតាំងពិព័រណ៍សៀវភៅបែបលើនាវាបន្តទៀតនៅកម្ពុជា ដើម្បីឱ្យសិស្ស​ និងនិស្សិត ផ្សេងទៀតបានមកទស្សនា ព្រមទាំងឈ្វេងយល់អំពីកា​​រ​តាំងពិពណ៌នេះ។​

ប្រហាក់ប្រហាក់ប្រហែលនឹងនិស្សិតឆ្នាំទី៤នេះដែរ និងកំពុងមើលសៀវភៅនៅក្បែរទូតាំងពិព័រណ៍ យុវតី ប៊ុន ស្រីគុជ និយាយថាខ្លួនឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពីការតាំងពិព័រណ៍នេះ ហើយកញ្ញាយល់ថា​​​ការតាំងពិពណ៌នេះប្លែក ទើបទាក់ទាញអារម្មណ៍រូបគេ និងមិត្តភក្តិមកមើលការតាំងពិព័រណ៍លើនាវានៅ​ថ្ងៃ​​នេះ​ដែរ​។​

កញ្ញាបន្តថា៖ «ខ្ញុំមានអារម្មណ៍ថាប្លែកខ្លាំងដែលមានការតាំងពិព័រណ៌សៀវភៅនៅលើកប៉ាល់ចឹង ពីព្រោះអីលើ​​កទី១សម្រាប់យើងដែលដឹងថាមានការតាំងពិព័រណ៍សៀវភៅនៅលើកប៉ាល់ ខ្ញុំចង់ឱ្យអ្នកដែលអត់ទាន់ដឹងដំណឹងហ្នឹងពួកគាត់បានលឺសម្លេងនេះហើយពួកគាត់ចូលរួមមកមើ​ល​សៀវភៅនៅលើកប៉ាល់នេះទាំងអស់គ្នា »។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហោះផ្សាយនៅលើបណ្តាញ​​ស​ង្គម ដោយលើកទឹកចិត្តឱ្យសិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាពិពណ៍សៀវភៅលើកប៉ាល់ MV Doulos Hope នៃក្រុមហ៊ុន GBA Ships E.V. ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា លើកឡើងកាលពីថ្ងៃទី៦ ខែមិថុនា ថាកាលមកដ​​ល់របស់នាវា Doulos Hope នេះពិត​ជាពិសេសចំពោះការតាំងពិព័រណ៍សៀវភៅ ដោយសារនាវានេះ​ជានា​វា​​ខ្នា​តធំ។ក្រៅពីនេះ ពិព័រណ៍សៀវភៅនេះក៏បានបង្ហាញឱ្យឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសនានាលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីសុ​​ខសន្តិភាព ស្ថិរភាពខាងនយោបាយរបស់ប្រទេសកម្ពុជាដូចគ្នាដែរ។

លោកស្រីបន្តថា៖ « ការអនុញ្ញាតឱ្យនាវា Doulos Hope ចូលមកដល់កម្ពុជានៅក្នុងការបើកតាំងពិព័រណ៍សៀ​​វ​ភៅនេះគឺបង្ហាញអំពីការរីកចម្រើន និងស្ថិរភាពរបស់កម្ពុជា ហើយក៏បង្ហាញពីសក្តានុពលរបស់កម្ពុជានៅក្នុងផ្នែ​​កអំណានផងដែរ » ។

លើសពីនេះទៅទៅទៀត លោកស្រីថ្លែងថាការតាំងពិព័រណ៍​នេះគឺបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើ​ក​​កម្ពស់ការអានរបស់យុវជន ជាពិសេសប្រជាជានកម្ពុជា។លោកស្រីបានឱ្យដឹងទៀតថាកន្លងមកក្រសួងអប់រំក៏​​តែ​​ងតែអនុវត្ត រៀបចំឱ្យមានទិវាអំណាន និងការតាំងពិព័រណ៍នានា ព្រមទាំងគាំទ្រការអាននៅតាមសាលារៀ​ន ​កា​​រ​រៀបចំបណ្ណាល័យជាដើម។ទន្ទឹមនឹងនេះ លោកស្រីថាការតាំងពិព័រណ៍នេះពិតជាមានសារៈសំខាន់សម្រា​​​​ប់​​យុវជនដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេលើវិស័យអំណាននៅកម្ពុជាសម្រាប់ពេលនេះ និង​​ថ្ងៃ​អនា​​គ​ត​​។

លោកស្រីបន្តថា៖«ការតាំងពិព័រណ៍នេះគឺជារឿងមួយសំខាន់ដែលជួយលើកកម្ពស់នៅក្នុងការអានដែលជាមូលដ្ឋានគ្រឹះនៅក្នុងការលើកកម្ពស់វិស័យអប់រំដូចគ្នាហើយជឿថា ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងការអានបែបនេះដែលកើតមានឡើងជាញឹកញាប់ក៏ជាចំណុចមួយទៅតឿនឬក៏ដូចជាក្រើនរំឭកក៏ដូចជាការផ្តល់ឱកាសដល់យុវជននៅក្នុងការស្វែងរកសៀវភៅដែលមានមានភាពចម្រុះឬក៏ប្រធានបទផ្សេងផ្សេងដែលអាចទាក់ទាញការចាប់អារម្មណ៍ដល់ពួកគាត់ដើម្បីឱ្យពួកគាត់មើលឃើញអំពីសក្ដានុពលឬក៏វត្តមាននៃសៀវភៅនានានៅលោកពិភពលោកដែលគាត់អាចជ្រើសរើសអានបាននៅក្នុងពេលដែលគាត់ត្រូវការឬក៏នៅក្នុងពេលគាត់ទំនេរជាដើម » ។

ស្រដៀងគ្នានេះដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​(PDP) លោក យង់ គិ​ម​អេង យល់ឃើញថាការតាំងពិព័រណ៍សៀវភៅនៅលើនាវានេះ គឺជាបទពិសោធន៍ថ្មីមួយ ដែលអាចទាក់ទាញអ្នកនិពន្ធឱ្យខិតខំតាក់តែងស្នាដៃបន្ថែមទៀតព្រមទាំងទាក់ទាញអ្នកអានឱ្យចាប់អារម្មណ៍ក្នុងការអានសៀវភៅច្រើ​​នជាមុន ដើម្បីពង្រីកចំណេះដឹង និងក្លាយជាធនធានសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសឆាប់រហ័ស​។

លោកបន្តថា៖ « ការរៀននៅក្នុងសាលា លើមេរៀនដែលបានរៀនហ្នឹងវាម្យ៉ាងហើយ តែការអានពង្រីកចំណេះដឹងបន្ថែម គឺជាកត្តាចំបាច់ និងសំខាន់បំផុត ហើយជុំវិញពិពណ៌សៀវភៅនេះវានឹងជួយដាស់តឿនកូនខ្មែរគ្រប់រូបឱ្យផ្ដោតការយកចិត្តទុកដាក់លើការអានឱ្យបានច្រើន មិនមែនផ្ដោតគ្រាន់តែលើការកម្សាន្ត ការទស្សនាផ្សេងៗទៅតាម ប្រព័ន្ធបណ្ដាញសង្គមទេ តែទិញសៀវភៅយកមកអាន ការអាននេះជួយច្រើនសម្រាប់សុខភាពផ្លូវចិត្តរបស់មនុស្សដែរ» ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្នើឱ្យសាលារៀននៅកម្ពុជាធ្វើការពង្រឹង និងរៀបចំសោភណ្ឌភាពដែលមើលទៅមានភាពទាក់ទាញ អនាម័យ ដើម្បីឆក់យកចិត្តសិក្សានុសិស្សចូលមកទស្សនា​។​

លោកបន្តថា៖«ខ្ញុំឃើញថាតាមសាលានីមួយៗគួរតែពង្រឹងបណ្ណាល័យឱ្យមានសៀវភៅអានឱ្យសម្បូរបែប សៀ​​វភៅថ្មីៗ ដែលបានតាំងពិព័រណ៌ និពន្ធថ្មីៗហ្នឹង ទិញយកទៅដាក់ឱ្យបានច្រើន ហើយក្រសួងអប់រំគួរតែមា​ន​ថវិកាសម្រាប់ឱ្យសាលានីមួយៗ តាមវិទ្យាល័យផ្សេងៗ ហ្នឹងអាចមានកញ្ចប់ថវិកាដើម្បីទិញសម្ភារៈដើម្បីពង្រី​​កនៅបណ្ណាល័យបន្ថែមទៀត ប៉ុន្តែខ្ទង់ថវិកាដែលចំណាយទាំងអស់គឺត្រូវតែមានចំណាយជាក់ស្តែង មិនមែ​ន​មានតែខ្ទង់ថវិកា តែអត់ឃើញមានការចំណាយទេ ហើយកន្លែងបណ្ណាល័យគួរតែមានការរៀបចំស្រួល​បួល ឱ្យស្អាត ដែលចូលទៅមានអារម្មណ៍ថាចង់ទៅអាន»។

ងាកមកកញ្ញា ដាលី វិញ នាងនិយាយថាពិព័រណ៍សៀវភៅអន្តរជាតិនេះ បាននាំបទពិសោធន៍ថ្មីមួយសម្រាប់ប្រ​ជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាច្រើននៅក្នុងការផ្តល់ចំណេះដឹងដល់ប្រជាជនដែលមកទស្សនា។​ទន្ទឹ​​មនឹងនេះរូបគេក៏ចង់ឱ្យមានពិពណ៌សៀវភៅជាលក្ខណៈអន្តរជាតិបែបនេះបន្តទៀត នៅកម្ពុជា​។​

នេះមិនមែនជាលើកទី១ទេ ដែលបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេនេះ បានចូលសំចតនៅកម្ពុជា។ កប៉ាល់ MV Doulos Hop ធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣លើករួចមកហើយ ដោយលើ​ក​ចុងក្រោយ កប៉ាល់នេះចូលចតជិតមួយខែចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២​០​២​៤ កន្លងទៅនេះ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលទស្សនា និងអានសៀវភៅនៅលើនាវា ដោយឥ​តគិ​ត​ថ្លៃ​​រួចមកហើយដែរ​៕

ក្រសួងសាធារណការ ណែនាំមិនឱ្យប្រើទូកកែច្នៃយកមកធ្វើជាទូកចម្លង ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់អាជីវកម្ម​​កំពង់​ចម្លង​ទាំង​អស់ បញ្ឈប់ជាបន្ទាន់​នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា-ទូកចម្លង ដើម្បីជៀសវាងកើតមាន​គ្រោះថ្នាក់ជាយថាហេតុ។

ការណែនាំរបស់ក្រសួងបានធ្វើឡើង​​​ក្រោយពីករណីលិចទូកចម្លងនៅស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ​​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ស្លាប់ ក្នុង​ចំណោម​សិស្ស​ប្រុសស្រីចំនួន ១៥នាក់ ដែលបានជិះទូកចម្លងនោះ។

យោងតាមសារាចរណែនាំរបស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៤ បានលើកឡើង​ថា ដើម្បីឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថា​ហេតុ​នូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរ​តាម​នាវា ឬទូក ជាពិសេស​ក្នុង​រដូវវស្សា​ ដែល​​តែង​កើត​មានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំងនោះ ក្រសួង​​បាន​​ដាក់​ចេញ​នូវ​វិធាន​ការ​​មួយចំនួន ក្នុង​ការ​​ពង្រឹង​សុវត្ថិភាព​នាវា-ទូកចម្លងដឹកអ្នកដំណើរ។

ក្នុងវិធានការ​នោះ ក្រសួងបាន​​ណែនាំ​ដល់​ម្ចាស់​អាជីវកម្មកំពង់ចម្លងទាំងអស់​ បញ្ឈប់ជាបន្ទាន់​នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា-ទូកចម្លង និង​ត្រូវ​ធានា​​ថា នាវា-ទូក​ចម្លង បាន​ទទួល​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​ជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស។​

សារាចររបស់ក្រសួងបន្តណែនាំ​ថា​៖ «[ម្ចាស់អាជីវកម្ម​កំពង់ចម្លង]ត្រូវយកចិត្តទុកដាក់លើចំណុចចាំបាច់ ដូច​ជា សំបក​ទូក គ្រឿង​ម៉ាស៊ីន ប្រព័ន្ធ​ចង្កូត ដំបូល​ទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម»។

ក្រសួង​ក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ត្រូវ​ត្រួតពិនិត្យចំនួន​អ្នកដំណើរ និង​វត្ថុផ្សេងៗទៀត​ដែលដឹកតាមនាវា-ទូក ដើម្បីធានាថាមិនផ្ទុកលើសទម្ងន់ និង​ត្រូវបំពាក់ឧបករណ៍​ សម្ភារៈបរិក្ខាសុវត្ថិភាពចាំបាច់​ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើង​បំភ្លឺ និង​អាវពោង​ជាដើម។​

ជាមួយគ្នានេះ ក្រសួង​ក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអាជ្ញាធរ​មូល​ដ្ឋាន បង្កើនការ​​យក​ចិត្ត​ទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងនាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោម​ដែន​សមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម មាន​ប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ «ចំពោះការគ្រប់គ្រងទូកដរ ទូកចម្លងហ្នឹង​ គឺយើងប្រគល់ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខាងច្រក​ចេញ​ចូល​តែមួយ​​លោកជាអ្នកផ្តល់នូវ​ការអនុញ្ញាត ប៉ុន្តែនៅក្នុងនាមក្រសួងសាធារណការ ក្រសួងជំនាញ ក្រសួងបច្ចេក​ទេស​ទៅ​លើបញ្ហាហ្នឹង យើងតែងតែមានសារាចរណែនាំក្តីជាសេចក្តីប្រកាសព័ត៌មាន សេចក្តីអំពាវនាវក្តី សូមឱ្យមានការប្រុងប្រយ័ត្ន សូមឱ្យមានការត្រៀមបង្ការ ជាពិសេសគឺក្មេងៗ ដែលយើងបានដឹងហើយថាប៉ុន្មានមុនថ្ងៃនេះ គឺមានករណីលិចទូកដចម្លងមួយ​ធ្វើឱ្យក្មួយស្រីម្នាក់​បាត់បង់ជីវិត ដែលជារឿងគួរឱ្យសោកស្តាយ ដែលយើងត្រូវត្រៀមបង្ការ ដើម្បីកុំឱ្យមានឧបទ្ទេវហេតុនេះមានទៅមុខតទៅទៀត»។

លោកបន្ត​ថា ប្រសិនបើម្ចាស់អាជីវកម្មកំពង់ចម្លង មិនធ្វើការអនុវត្តតាមការណែនាំ​នេះ​ ហើយធ្វេស​ប្រហែស បង្កឱ្យអ្នកដទៃរងគ្រោះ នោះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមទណ្ឌ​កម្ម​រដ្ឋ​បាល និងច្បាប់ដែលមានជាធរមាន។​

ម្ចាស់​អាជីវកម្ម​​​​ទូក​ចម្លងអ្នកដំណើរ​ជា​​លក្ខណៈ​គ្រួសារ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍​សាត់ លោក សេង ខុម គាំទ្រ​ចំពោះ​​ការណែនាំរបស់ក្រសួង ដោយថានេះ​ជាការគិតគូរដល់ប្រជាពលរដ្ឋ និង​ធានាសុវត្ថិភាពដល់អ្នកដំណើរតាមផ្លូវទឹក​។

លោកមានប្រសាសន៍ថា៖ «ខាងមន្ទីរ ខាងក្រសួងគេណែនាំចឹង ​គឺយើងថែរក្សាអាយុជីវិតទាំងអស់គ្នា បើមានបញ្ហាទៅ​ពិបាក​ទាំង​អស់ បើទូកខាងខ្ញុំសុទ្ធតែ​មាន​អាវ​ពោង​ទាំង​អស់​ហ្នឹង បើក​ដល់​ឆ្លង​ទន្លេសាប​ផង មិនមែនត្រឹមព្រែកទេ ខាងខ្ញុំនេះសុខសប្បាយ[មិនមានករណីលិចទូកចម្លងទេ​]»។

ទាក់ទិននឹងករណីនេះ លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព យល់​ថា ការចេញសារាចរណែនាំនេះ ជាផ្នែកមួយក្នុងការ​ធានានូវ​សុវត្ថិ​ភាពសម្រាប់​អ្នក​ដំណើរតាមផ្លូវទឹក។ តែយ៉ាងណា លោកថា អ្វីដែលសំខាន់នោះ ក្រសួងត្រូវចុះទៅត្រួត​ពិនិត្យដោយ​​ផ្ទាល់ ដើម្បីអាច​ដឹង​អំពី​ស្ថាន​ភាព​ជាក់​ស្តែង និង​ត្រួវ​ពិនិត្យជាប្រចាំ​ទៅ​លើអ្នកប្រើប្រាស់ទូក​ចម្លង​នេះ តាំង​ពី​គុណភាព​នៃ​ទូក និងប្រព័ន្ធ​សុវត្ថិភាពផ្សេងៗ​ទៀត។

លោកថ្លែង​ថា៖ «ការ​ចេញ​សេចក្តី​សម្រេច ឬក៏សេចក្តីណែនាំអីគ្រប់បែបយ៉ាង វាជារឿងមួយសំខាន់ហើយ តែសំខាន់មែនទែន គឺត្រូវ​ចុះធ្វើការត្រួតពិនិត្យ​ផ្ទាល់​ដែរ ថា​តើ​មាន​ទូក​កែច្នៃឬអត់ បើមាន​ទូក​កែច្នៃដែល​ខុស ដែល​វា​ខុសប្រក្រតីអត់ ធានា​សុវត្ថិភាព​បាន​ទេ យើង​ត្រូវតែធ្វើការផាកពិន័យធ្វើការចាប់ឃាត់ទុកអីចឹងទៅ អាហ្នឹងទើបអាចធានាសុវត្ថិ​​ភាព​បាន បើគ្រាន់​តែ​ណែនាំ ណែនាំឱ្យគាត់​យល់ គាត់​រក​លុយ​បាន រឿង​ហ្នឹង​គាត់​ធ្វើម៉េច​យល់ ទាល់តែចាត់វិធានការផ្លូវច្បាប់»។

លោក យង់ គិម​អេង បន្ថែម​​ថា ប្រសិនបើក្រសួងគ្រាន់តែចេញ​សារាចរណែនាំ ដោយមិនយកចិត្តទុក​ដាក់​លើប​ញ្ហាទាំងនេះទេ នោះ​នឹង​​អាច​​​មាន​ឧបទ្ទវហេតុ​បែបនេះ​កើតឡើងជា​បន្តទៀត​។ លោកថា៖ «ក្រសួងសាធារណការ លោកគួរតែសហការណ៍ឱ្យបានល្អប្រសើរជាមួយ​ហ្នឹង​អាជ្ញាធរ​ដែន​ដី ដើម្បីធ្វើកិច្ចការ​ងារ​នេះ អាហ្នឹង​គឺ​អាច​ដោះស្រាយ​បញ្ហាហ្នឹងបានហើយ បើសិនជាយើងនៅតែបណ្តែតបណ្តោយ យើងនៅតែមិនអើពើទេ គ្រាន់​តែណែនាំហើយចោល ណែនាំចោល គឺលើកក្រោយវាកើតឡើងទៀត អាចរឿងរ៉ាវធំដុំជាងនេះ អាចកើតឡើងបន្តទៀត»៕​

អាជ្ញាធរខេត្តបន្ទាយ​មានជ័យ បើក​ទ្វារទឹកអាងត្រពាំងថ្ម ក្រោយ​ពលរដ្ឋជាង១០០នាក់ តវ៉ារឿង​ខ្វះទឹក​ស្រោចដំណាំ​
ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ រស់នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារ​ឱ្យអាជ្ញាធរបើកទ្វារ​​ទឹកអាងត្រពាំងថ្ម ដើម្បីជួយសង្គ្រោះដំណាំ​ស្រូវជាង ២០០០ហិកតា នៅផ្នែក​ខាងក្រោមអាង ហើយភ្លាមៗនោះអាជ្ញាធរ​ក៏បាន​បើកទ្វារទឹកទៅតាមការទាមទារ​របស់ពលរដ្ឋ​។

លោក លន់ ចេងហៀង អះអាង​​ជាប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ​ជាង ១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅអាងទឹកត្រពាំង​ថ្ម ​ទាម​ទារ​ឱ្យអាជ្ញាធរខេត្តបើកទ្វារទឹកអាងនេះ​ ដើម្បីឱ្យពលរដ្ឋ​អាចប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំស្រូវ ដែលមានផ្ទៃដីទំហំជាង ២០០០ហិកតា ខណៈដំណាំស្រូវរបស់ពួកគាត់ខ្វះទឹកស្រោចស្រព។

លោកបន្តថា កន្លងមក ប្រជាកសិករធ្លាប់បានស្នើទៅ​សាលាឃុំជាច្រើនដងមកហើយ ឱ្យ​បើក​ទឹកអាង​ត្រពាំង​ថ្ម​នេះ​ដាក់​ស្រែរបស់ពួកគាត់​ ប៉ុន្តែខាងឃុំបានឱ្យទំនាក់ទំនងទៅខាងមន្ទីរធនធានទឹកខេត្ត​វិញ។ ករណីនេះ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ និង​មន្ទីរធនធានទឹក បើក​ទឹក​ឱ្យ​ប្រជាពល​រដ្ឋ ប្រើប្រាស់​សម្រាប់​ធ្វើស្រែប្រាំង​ឱ្យ​បានគ្រប់គ្រាន់ ដោយមិនគួរមានការ​​បង្អាក់ទឹកបែបនេះ​ទៀត​ឡើយ។

លោកថា៖ «មកពីគេអត់បើកទឹកឱ្យ​ អត់ទឹកដាក់ស្រែ ប្រជាពលរដ្ឋអត់ទឹកដាក់ស្រែ ចឹងមានតែទៅតវ៉ាសុំបើកទឹក […] កាល​មុន យើងសំណូមពរបើក គេចេះតែបើកឱ្យ ដល់ពេលដែលឆ្នាំនេះ យើង​សំណូមពរតាមរយៈឃុំទៅ ឃុំគេឱ្យស្នើទៅក្រសួងធនធានទឹក យើងស្នើតាមរយៈភូមិ ឃុំទៅអត់បាន ចឹងហើយ យើងទៅដល់កន្លែងធនធានទឹកតែម្តង» ។

ប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ​មួយរូបទៀត លោក ណក់ ង៉ិក បាន​ឱ្យដឹងថា មូល​ហេតុ​ដែលប្រជា​ពលរដ្ឋនាំគ្នា​ទៅតវ៉ានោះ ដោយសារតែ​មិនមានទឹក​ដាក់​ស្រែ ធ្វើឱ្យដំណាំស្រូវដែល​​ទើបតែព្រួស​រួចនោះ​​ ខ្លះងាប់ និង​ក្រៀមស្វិត។

លោកថា៖ «​មូល​ហេតុ​តវ៉ា​មក​ពី​វាលស្រែអត់​មាន​ទឹក​បូម​ដាក់​ស្រូវ តវ៉ានេះ​គ្រាន់តែសុំបើកទឹក ហើយរាំងយូរហើយ អត់មានទឹក»។

អភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ មានប្រសាសន៍ថា ករណីនេះ ក្រុមការងារ​បាន​សម្របសម្រួល និង​បើក​ទ្វារទឹកអាងត្រពាំងថ្ម​ជូនប្រជាពលរដ្ឋប្រើប្រាស់​​ហើយ នៅម៉ោងប្រមាណ១០ព្រឹក​ថ្ងៃពុធនេះ ហើយពលរដ្ឋទាំងនោះក៏បានរំសាយការតវ៉ាវិញដែរ។ លោកបន្ត​ថា កត្តាដែលធ្វើឱ្យមានបញ្ហានេះ ព្រោះ​ប្រជាពលរដ្ឋមិនបានដឹងអំពីបំរាម ដែលមិនឱ្យប្រជាពលរដ្ឋធ្វើស្រូវក្នុងរដូវប្រាំង។

លោកថ្លែង​ថា៖ «កន្លងមកអត់ដែលមានរឿងបែបនេះទេ គាត់ធ្វើស្រែ គឺចង់​និយាយ​អី​ចេះ បំរា​មគេចេញលិខិត​ហាមឃាត់​ហើយ លិខិត​ហ្នឹង​ណា [ការហាមឃាត់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង] ដល់តែពេលលោកអត់បានស្តាប់ចេះតែធ្វើទៅ វាមានបញ្ហា គ្រោះរាំងស្ងួតវាកើតឡើងចឹងទៅ ទឹក​វា​ខ្វះ​ វាតែប៉ុណ្ណឹងទេ ហើយក្រុមការងារទាំងអស់បានសម្របសម្រួលគ្នាអស់ហើយ»។

ទោះបីជាយ៉ាងនេះក្តី អ្នក​សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ចាន់គា សង្កេតឃើញថា​ ករណីតវ៉ារបស់ប្រជាពលរដ្ឋ តែង​តែ​កើត​មាន​ជា​រឿយៗ​​នៅតំបន់អាងត្រពាំងថ្មនេះ ដោយសារតែប្រជាពលរដ្ឋ​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ​ស្រូវ នៅរដូវប្រាំង នៅពេល​អាជ្ញាធរមិនបើកទឹក​អាងឱ្យ ខណៈនៅរដូវវស្សា​ពលរដ្ឋ​​នៅ​តំបន់​ផ្នែកខាង​ក្រោមអាង មានការលិចលង់​។

ករណីនេះ លោកយល់ថា អាជ្ញាធរ​គួរតែ​​បង្តើត​គណកម្មការគ្រប់គ្រងនៅតំបន់អាងត្រពាំងថ្មនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។​

លោកមានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំគិតថា អ្វីដែលសំខាន់​ធ្វើយ៉ាងណា​ដើម្បីជួយប្រជាពលរដ្ឋឱ្យបានល្អ គឺគួរមាន​គណកម្មការ បង្កើតឡើងថាតើប្រជាពលរដ្ឋឥលូវស្រូវ​ស្វិត ត្រូវបើកទឹកយ៉ាងម៉េច​ ត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឱ្យទឹកហ្នឹង​គ្រប់គ្រាន់​សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មិនចាំបាច់ប្រជាពលរដ្ឋហ្នឹងទៅធ្វើការតវ៉ា ឬក៏អីទេ ព្រោះយើងមានគណកម្មការគ្រប់គ្រងទៅលើគ្រោះមហន្តរាយនៅកន្លែងហ្នឹង ខ្ញុំគិតថា ដោះស្រាយដល់ប្រជាពលរដ្ឋទាន់ពេល ហើយទី២ ខែលិចអីហ្នឹង ត្រូវធ្វើយ៉ាងម៉េច​ដើម្បីកុំឱ្យមានការលិច»។

លោក ស៊ុំ ចាន់គា បន្តថា ប្រសិនបើមិនបង្កើតគណកម្មាការគ្រប់គ្រង និងតាមដានស្ថានភាពនៅ​តំ​បន់​អាងទឹកត្រពាំងថ្មនេះ ឱ្យ​​បាន​ដិតដល់​ជាមួយ​ប្រជាពលរដ្ឋទេ នោះនឹង​ធ្វើឱ្យបាត់បង់ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដូចជា ការប្រមូលទិន្នផលស្រូវជាដើម៕

នាយករដ្ឋមន្រ្តី៖ ជនដែលប្រព្រឹត្តពុករលួយក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ​​ នឹងប្រឈមការចាត់វិធានការច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានជាថ្មីថា​ ជន​ទាំង​ឡាយ​ណាដែ​ល​ប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទ​រដ្ឋបាល រាជធានីភ្នំពេញ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា បច្ចុប្បន្ន នៅតែមានករណីសូកប៉ាន់នៅក្នុងការប្រឡងចូលជាមន្ត្រីរាជការ តែយ៉ាង​ណាក៏​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការទៅលើករណីនេះ។

លោកមានប្រសាសន៍ថា៖ «មានករណីចង់ស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់] មិនមែនអត់ទេ ប៉ុន្តែត្រូវការចូលរួម និងការអនុវត្តច្បាប់ដោយ ACU [អង្គភាពប្រឆាំងអំពើពុករលួយ] យើងមិនប្រកាស ប៉ុន្តែមានអារឿងស៊ីឡាក់ [ស៊ីសំណូក សូកប៉ាន់]»។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួម​ជំរុញការបង្កើតនូវសុក្រឹត្យភាព ដើម្បីធានា​ឱ្យ​បាន​នូវភាពជឿជាក់ក្នុងការ​ប្រឡង និង​ធានាថាមន្ត្រីដែលជាប់ក្នុងការប្រឡង គឺជាប់ដោយសារសមត្ថភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងបន្តថា៖ «សម័យឥឡូវ​មិនមែនសម័យដែលប្រឡងមិនជាប់ មន្ដ្រីដាច់​ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ អីចឹងធ្វើម៉េច​រួមគ្នាដើម្បីប្រព័ន្ធមួយនេះជោគជ័យ ពិសេសសុំការចូល​រួម​ពី​បេក្ខជន និងក្រុមគ្រួសារតែម្ដង ​[…] អ្នកជាប់ គេចេះនិយាយគ្នា អ្នកជាប់គេចេះសួរគ្នា អស់ប៉ុន្មាន? ប្រសិនបើមានរឿងបែបនេះ មិនស្ងាត់ទេ ហេតុអី មន្ត្រីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯង មិនមែនជាការវិនិយោគទេ វិនិយោគកម្លាំងចិត្តកម្លាំង​កាយ ខិតខំប្រឹងប្រែងរៀនសូត្រ វិនិយោគអាហ្នឹង​ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ ត្រូវវិនិយោគការខិតខំប្រឹងប្រែងដើម្បីធានាបានសុក្រឹត្យភាព និងភាពត្រឹមត្រូវនៃការប្រឡង» ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា កន្លងមក អង្គ​ភាពប្រឆាំងអំពើពុករលួយ ក៏ធ្លាប់បានរកឃើញ និងកសាងសំណុំរឿងចំពោះបុគ្គលដែលសូកប៉ាន់ ដើម្បីអាចចូលប្រឡងក្របខណ្ឌមន្ត្រីរាជការផងដែរ។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធការប្រឡងចូលក្របខណ្ឌ អង្គភាពធ្លាប់បានកសាងសំណុំរឿង ព្រមទាំងបញ្ជូនជន​សង្ស័យទៅតុលាការរួចមកហើយ ដោយជាប់សង្ស័យពីបទរំលោភអំណាច ដែលជាបទល្មើសពុករលួយ។ បើមានករណីសូក​ប៉ាន់​ចូល​ក្របខណ្ឌ ហើយអង្គភាពប្រមូលបានភស្តុតាងគ្រប់គ្រាន់ ACU ប្រាកដជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ »។

ពាក់ព័ន្ធការប្រឡងជ្រើសរើសក្របខណ្ឌនេះ លោក វិចិត្រ ឱ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ មានយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់ ក្នុងនោះមាន​ការ​សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​ធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡង ចាប់តាំងពីដំណាក់កាលតាក់​តែង​វិញ្ញាសារ ដំណាក់​កាល​សំណេរ កំណែ បូកពិន្ទុ និងរហូតដល់ការប្រកាសលទ្ធផលស្ថាពរ ព្រមទាំង​បំពេញការងារផ្សេងៗមួយចំនួនទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានអនុវត្តនូវយុទ្ធសាស្រ្តសំខាន់ចំនួន៣ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងនោះរួមមាន ការ​អប់រំ ការបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវ​ការរស់នៅប្រកបដោយភាពត្រឹមត្រូវ ស្អាតស្អំ ក្នុងសង្គម។

ចំណែក នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា វិធាន​ការរបស់​រដ្ឋាភិបាល ក្នុងការកាត់បន្ថយអំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នៅក្នុងការប្រឡង គឺជារឿងល្អ តែ​ការលុបបំបាត់អំពើពុករលួយនៅកម្ពុជា គឺជារឿងពិបាក។

លោកមានប្រសាសន៍ថា៖ «រឿងលុបបំបាត់អំពើពុករលួយនៅកម្ពុជាហ្នឹង យើងពិបាកក្នុងការធ្វើ […]រឿងធំជាងគេការ​អនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសការស៊ើបអង្កេត ការឈានទៅដល់ការដាក់បន្ទុកផ្នែកច្បាប់ រាល់បទល្មើសអំពើពុករលួយខ្នាតធំ​ ដែលប៉ះពាល់ដល់ប្រព័ន្ធដឹកនាំរដ្ឋ ប្រព័ន្ធសេដ្ឋ​កិច្ច ការអភិវឌ្ឍ ដែល​អាចរារាំងការវិនិយោគនៅកម្ពុជា ដែលគួរតែដោះមុនគេ ដោះពីធំមកតូច»។

លោកថា ប្រសិនបើមិនដោះស្រាយបញ្ហាអំពើពុករលួយនៅកម្ពុជានោះទេ ប្រទេសកម្ពុជានឹងមិនមានស្ថេរភាពយូរអង្វែង ព្រមទាំងប៉ះពាល់គ្រប់វិស័យ ទាំងការរើសថ្នាក់ដឹកនាំប្រកបដោយតម្លាភាព និងសុចរិតភាព និងរារាំងការអនុវត្តច្បាប់ ប៉ះពាល់សេដ្ឋកិច្ច ការប្រមូលលុយចូលរដ្ឋមិនគ្រប់​គ្រាន់​ដោយ​សារការកិបកេង និងកេងប្រវ័ញ្ចជាដើម។

លោកថ្លែងបន្តថា៖ «រឿងដែលធំជាងគេ អំពើពុករលួយនាំឱ្យមានអយុត្តិធម៌នៅក្នុងសង្គម ភាពមិនស្មើភាពគ្នា ការបែងចែកអ្នកមានអ្នកក្រ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ គឺដោយសារអំពើពុករលួយហ្នឹងរារាំងដល់ការធ្វើកម្មវិធីជាតិសំខាន់ៗ ហើយនិង​ជាពិសេសគឺអ្នកក្ររងគ្រោះជាងគេនៃអំពើពុករលួយហ្នឹង»។

យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ស្តីពី សន្ទស្សន៍នៃការយល់​ឃើញ​ពី​អំពើពុករលួយនៅ​ឆ្នាំ​​២០២០ ជាប់ចំណាត់ថ្នាក់​លេខ​១៦០, ​នៅ​ឆ្នាំ​២០២១ ជាប់ចំណាត់ថ្នាក់លេខ​១៥៧,​ នៅ​​ឆ្នាំ​២០២២ ជាប់ចំណាត់ថ្នាក់​​​​លេខ​​១៥០​ និង​ឆ្នាំ​២០២៣​ ជាប់ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ​នៅ​ទូទាំង​ពិភព​លោក។ តាមរយសន្ទស្សន៍នេះ បង្ហាញថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​សន្ទស្សន៍​ពុក​រលួយ​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១២​មក៕

មន្ទីរអប់រំសម្រេច​ព្យួរ​សិទ្ធិ​​នាយក​និងនាយករង​៤រូប​​នៅ​​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្រោយគ្រូ​និង​​សិស្ស​តវ៉ា​
មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ សម្រេចព្យួរសិទ្ធិ​នាយក​ និង​នាយ​ករង សរុបចំនួន ៤រូប នៅ​​វិទ្យាល័យ​​ជាស៊ីម ឈូកវ៉ា ហើយ​នឹងបង្កើតគណៈគ្រប់គ្រង​ជា​​បណ្តោះអាសន្ន ដើម្បី​​រ​ក​​​ដោះស្រាយ​​​ចំពោះ​​​​សំណើរ​របស់​គ្រូ​បង្រៀន និង​សិស្ស​​​ ដែល​​ស្នើឱ្យ​​ដកដំណែង​នាយក​​ និង​​នាយករង។

កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៤ ក្រុម​គ្រូបង្រៀន និង​សិស្សនៅ​វិទ្យាល័យ​ជា​ស៊ីមឈូកវ៉ា​ ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ​រាជធានីភ្នំពេញ បាន​តវ៉ា​ជាថ្មី និង​បានធ្វើ​ពហិកា​មិន​បង្រៀន បន្ទាប់​ពី​ការតវ៉ាលើក​​ទី​១ ​ធ្វើ​ឡើង​កាល​ពីខែ​មីនា មិនទទួលបានលទ្ធផលតាម​ការ​ស្នើសុំ​។​​ ក្រុម​គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងនោះ ​បាន​ស្នើ​ដល់រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ​​ដក​នាយកវិទ្យាល័យ​​​ឈ្មោះ ប៊ុន មុនី និង​នាយករងឈ្មោះ យ៉ើ លាង ដោយ​លើកហេតុផលថា ថ្នាក់ដឹកនាំ​ទាំង២រូបនេះ​ តែង​តែ​​គាបសង្កត់​​គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ស្របពេលដែលមានការតវ៉ាជាថ្មីនេះ មន្ទីរអប់រំរាជធានីភ្នំពេញ បាន​ចុះទៅសម្របសម្រួល និង​បើកកិច្ចប្រជុំមួយជាគ្រូបង្រៀន នៅវិទ្យាល័យនេះ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីកិច្ចប្រជុំនោះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ​ លោក  ហែម ស៊ីណារ៉េត បានឱ្យ​ដឹងថា កាលពីខែមេសាកន្លងមក មន្ទីរបាន​ចុះមកស្រាវជ្រាវ និង​រក​ដោះស្រាយជុំវិញ​បញ្ហា​នៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ានេះ។ លោកបន្ត​ថា ជាដំណោះស្រាយ មន្ទីរ​គ្រោង​នឹង​​បង្កើត​​គណៈ​គ្រប់​គ្រង​បណ្តោះ​អាសន្ន នៅសប្តាហ៍ក្រោយ ដោយមានមន្ត្រី​​មន្ទីរអប់រំ​រាជធានីភ្នំពេញ​ម្នាក់​ ជាប្រធាន និង​មាន​អនុប្រធាន២រូប ដែលជា​ប្រធានការិយាល័យអប់រំ​ខណ្ឌព្រែកព្នៅ និង​​នាយកវិទ្យាល័​យផ្សេងម្នាក់ទៀត ហើយចំណែក​​នាយក និងនាយករងទាំង៣រូបដែលរងការ​ចោទនោះ​ជាសមាជិក​។

ក្រៅពីនោះ លោកថា មន្ទីរអប់រំក៏បាន​សម្រេចព្យួរសិទ្ធិគ្រប់គ្រងវិទ្យាល័យពីនាយក និងនាយករងចំនួន ៤រូប ជាបណ្តោះអាសន្នផងដែរ ក្នុងនោះមាន លោក ប៊ុន មុនី ជានាយក, លោក យ៉ើ លាង លោក អ៊ុក យ៉ុន និងលោក សាមឺឌី​ ជានាយករង។

លោក ហែម ស៊ីណារ៉េ បន្តថា៖ «សមាជិកទាំង ៤រូបនេះ គឺមិនមានសិទ្ធិចាត់ចែងអ្វីទាំងអស់ មានន័យថា ព្យួរសិទ្ធិ​គាត់​ហើយ​អ្វី​ដែល​យើង​បង្កើតហ្នឹង គឺយើងប្រាប់ឱ្យគាត់ថតបដា ហើយលោកគ្រូ អ្នកគ្រូចូលបង្រៀនធម្មតា ហើយបើគាត់​មិន​យល់​ស្រប​អី គាត់មានសិទ្ធិដាក់ពាក្យបណ្តឹងជំទាស់អីតាមឋានានុក្រម។ យើងមិនអនុញ្ញាតឱ្យគាត់ប្រមូលគៀរគរគ្រូ និង​សិស្ស​លើកបដាតវ៉ាទេ ព្រោះនីតិវិធីនៃការណែនាំគឺមានកំណត់ហើយ បើមិនពេញចិត្តយ៉ាងម៉េច​គឺ​ដោះស្រា​យ​តាម​ហ្នឹង»។

គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូប សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ក្រោយ​ស្តាប់​ការសម្របសម្រួលពីមន្ទីរអប់រ ក្រុមគ្រូបង្រៀន បាន​សម្រេចចិត្ត​ចូលបង្រៀន​សិស្ស​ជាធម្មតាវិញហើយ នៅថ្ងៃទី៨ ខែមិថុនានេះ។ ប៉ុន្តែ អ្នកស្រីថា ប្រសិនបើខាង​មន្ទីរ និង​ក្រសួង នៅ​បន្តឱ្យ​​ លោក ប៊ុន មុនី បន្តតួនាទី​ជានាយកវិទ្យាល័យ​ទៀត នៅពេលខាងមុខនោះ នោះគ្រូបង្រៀន​​នឹង​បន្តការ​តវ៉ាទៀតរហូតដល់មានដំណោះស្រាយ។

អ្នកស្រីមានប្រសាសន៍ថា៖ «គ្រូៗ គាត់ព្រមចូលបង្រៀនវិញហើយ ក៏ប៉ុន្តែនៅករណីណាមួយដែលថាដំណោះស្រាយរយៈ​ពេលណាមួ​យ​អីចឹង​លើកនាយក[លោក ប៊ុន មុនី]​ឱ្យ​ធ្វើនាយកវិញ គ្រូៗ​គឺអត់ព្រមទេ គឺដាច់ខាត​ត្រូវតែដកនាយកហ្នឹងចេញ​ពី​សាលានេះតែម្តង[…] ម្យ៉ាងបើរកឃើញអ្នកដែលប្រព្រឹត្តអំពើពុករលួយហើយ​ នៅតែដាក់នៅហ្នឹងទៀត គឺមិនដឹងជា​យ៉ាង​ម៉េចទេ» ។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែមពីលោក ប៊ុន មុនី នាយក​វិទ្យា​ល័យ​ជាស៊ីម​ឈូកវ៉ា​បានទេ។

ចំណែក លោក យ៉ើ លាង ជានាយករងវិទ្យាល័យនេះ មានបដិសេធអត្ថាធិប្បាយ​ជុំវិញ​ការចោទ​ប្រកាន់ពីសំណាក់គ្រូបង្រៀន ដោយគ្រាន់តែ​មាន​​ប្រសាសន៍យ៉ាងខ្លីថា៖ «សាលាដែលមានការ​ប្តឹង​ផ្តល់​ពីលោកគ្រូមួយចំនួននោះ ដំណោះស្រាយគេ​ពីក្រសួងបង្កើតគណៈកម្មការ​​គ្រប់​គ្រ​ង​បណ្តោះ​អាសន្ន​ហើយ អាហ្នឹង​ដូចខ្ញុំស្តាប់អត់​បាន អាហ្នឹងដូច​​ខាងប្អូន​បានលឺហើយ [ព្យួរសិទ្ធិ] ខ្ញុំជាប់រវល់បន្តិច»។

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គ្រូបង្រៀន​​​ចំនួន ៦៤នាក់ ក្នុងចំណោម ១១០នាក់ ដែល​បង្រៀន​នៅ​​វិទ្យាល័យជាស៊ីមឈូកវ៉ា ក៏​បាន​ដាក់ពាក្យបណ្តឹង​ទៅក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ​ផង​ដែរ ដោយ​ពួកគាត់ស្នើ​ឱ្យ​​ដក​នាយក និង​នាយក​រង​ទាំង២រូប ចេញ​ពី​តំណែង ដោយ​ចោទ​ថាគ្មាន​តម្លាភាព​ក្នុង​ការ​ចាយវាយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ប្រភព​ផ្សេងៗ ប្រើប្រាស់ពាក្យមិនសមរម្យចំពោះគ្រូបង្រៀន និង​​មិន​មានការ​ដាក់ដេញ​ថ្លៃ​ចំពោះ​ចំណត​យាន​ជំនិះ​ជា​ដើម​។​

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក​ស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅថ្ងៃទី០៧ ខែមិថុនា​នេះ​ថា ករណីវិវាទ​ដែលកើតឡើងនៅវិទ្យាល័យជាស៊ីមឈូកវ៉ានេះ ក្រសួងកំពុងត្រួតពិនិត្យ និងរកដំណោះស្រាយ​ហើយ។

លោក​ស្រីថ្លែងថា៖ «កន្លងមក មន្ទីរបានសិក្សាលម្អិត និង​ចុះសម្របសម្រួលហើយ។ ក្រុមការងារនឹងបន្តពិនិត្យ និងដោះស្រាយបន្ត»។

ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងដែរថា ក្រោយ​ទទួលបានពាក្យបណ្តឹងនោះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុង​ពិនិត្យ និង​មានចំណាត់​ការ។​

លោថ្លែងថា៖ «ពាក្យប្តឹងនេះ​ បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ការរបស់អង្គភាព ដែលនេះជាការងារផ្ទៃក្នុង ដែលខ្ញុំសូមមិនធ្វើអត្ថាធិប្បាយ»។

លោកបន្ថែមថា៖ «ពាក្យប្តឹងដែលអង្គភាពបានទទួលមានស្ថានភាព​ផ្សេងៗគ្នា ពាក្យប្តឹងខ្លះបានភ្ជាប់មកជាមួយនូវភស្តុតាង ដែលអាចធ្វើឱ្យអង្គភាពស្រាវជ្រាវដោយប្រើពេលខ្លី ដោយឡែកពាក្យប្តឹងខ្លះ មិនបានភ្ជាប់មកនូវភស្តុតាងអ្វីទាំងអស់ ក្រៅពីការចោទប្រកាន់បុគ្គលណាម្នាក់ថា​បានប្រព្រឹត្តមិនត្រឹមត្រូវ ពាក្យប្តឹងបែបនេះ អង្គភាពត្រូវការពេលវែងជាងក្នុងការស៊ើប​អង្កេតប្រមូលភស្តុតាង»។

ប្រធាន​សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ស្រី អ៊ុក ឆាយ៉ាវី បានជំរុញឱ្យ​​ក្រសួងពាក់ព័ន្ធ ពន្លឿន​នីតិវិធី និង​ចាត់វិធានការដោះស្រាយ​បញ្ហានេះ ឱ្យបាន​ឆាប់ ដើម្បីកុំឱ្យ​មាន​ផល​ប៉ះពាល់ដល់​ការ​សិក្សា​របស់​​សិស្សានុសិស្ស។

លោក​ស្រីថ្លែង​ថា៖​ «ក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាលគួរតែចាត់វិធានការ​ទៅលើនាយក ថ្នាក់ដឹកនាំនៅទីនោះដែ​ល​រួមគ្នា[ប្រព្រឹត្ត​]អំពើពុករលួយហ្នឹង ដោយសារយើងឃើញថា រាល់ថ្ងៃយើងមានអង្គភាពប្រឆាំងអំពើពុករលួយទៀត ចុះហេតុអ្វីបាន​ទុក​ដល់​ពេល​វេលា​គាត់ធ្វើកូដកម្មដោយអយុត្តិធម៌ចំពោះពួកគាត់ចឹង ត្រូវតែដោះស្រាយឱ្យទាន់ពេលវេលា កុំឱ្យសិស្សា​នុ​សិស្ស​យើង​ខាត​ការ​រៀន​សូត្រ ដោះស្រាយឱ្យទាន់​ពេលវេលា ឱ្យមានតម្លាភាព ឱ្យមានយុត្តិធម៌ចំពោះលោកគ្រូ អ្នកគ្រូយើង​ដែល​ស្រេក​ឃ្លាន​រក​យុត្តិធម៌»៕

បទយកការណ៍៖ ការដាក់ដេញថ្លៃសិល្បៈគំនូរដើម្បីសង្គ្រោះជីវិតកុមារដោយជំងឺមហារីក
ម៉ោងប្រមាណជា ៦:៣០ នាទីល្ងាច សម្លេងប្រកាសស្វាគមន៍អ្នកចូលរួមត្រូវបានបន្លឺឡើងដោយនារីម្នាក់ដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដាក់ដេញថ្លៃសិល្បៈគំនូរ ហាក់ជាសញ្ញាអង្រួនស្មារតីអ្នកចូលរួមក្នុងពិធីងា​​ក​ទៅចាប់អារម្មណ៍នៅលើឆាក ដែលកម្មវធីនេះត្រូវបានរៀបចំឡើងនៅក្នុងនៅសណ្ឋាគារដ៏ប្រណិតមួយក​​ន្លែ​​ង​​ក្នុងរាជធានីភ្នំពេញ។​

ការដាក់ដេញថ្លៃសិល្បៈគំនូរ សប្បុរសធម៌ និងការបង្ហាញម៉ូត រៀបចំឡើងដោយសិល្បៈករប្រមាណជិត ៣០ នាក់ រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតឆាលី ដើម្បីរៃអង្គាសប្រាក់ជួយសង្គ្រោះជីវិតក្មេងប្រុសដ៏កម្សត់ដែលកំពុងតែ​​តតាំងនឹងឥទ្ធិពលជម្ងឺមហារីកក្នុងកម្រិតធ្ងន់ធ្ងរ ដែលមានវ័យទើបបាន៤ឆ្នាំ។

ស្ថិតនៅក្នុងសម្លៀកបំពាក់អាវធំ និងមានសក់ដុះតិចៗដែលទើបនឹងកាត់ លោក  ព្រហ្ម ពន្លឺ ដែ​ល​ជាឱពុករប​​ស់​​ កុមារា ​​ឆាលី បានឱ្យដឹងថាគោលបំណងនៃការរៀបចំការដាក់ដេញថ្លៃសិល្បៈគំនូរនេះ ព្រោះលោកច​​ង់​យកថវិកាពីសប្បុរសជន ទៅជួយកូនរបស់ខ្លួនដែលកើតជំងឺមហារីកខួរក្បាលដំណាក់កាលទី៤។

ប្រភពបន្តថា៖ « ក្នុងនាមជាឪពុករបស់ឆាលីផ្ទាល់ ខ្ញុំជាសិល្បៈករគំនូរ អីចឹងខ្ញុំគិតថាខ្ញុំត្រូវយកចំណេះជំនាញរបស់ខ្ញុំនៅក្នុងការបំផុសបង្កើតព្រឹត្តិការណ៍អ្វីមួយដែលត្រូវនឹងជំនាញរបស់ខ្ញុំ […] ប្រសិនបើយើងមានតែគំនូរ វា​​អត់មានរសជាតិអ្វីក្រៅពីអីផ្សេង ខ្ញុំគិតថាយ៉ាងមិចយ៉ាងម៉ាក៏ដោយខ្ញុំគិតថា ចង់ឱ្យវាមានរសជាតិថ្មីមួយស​​ម្រា​​ប់សង្គម ហើយក៏ចង់លើកស្ទួយលើវិស័យគំនូរផងដែរ ពីព្រោះអីខ្ញុំគិតថាស្រុកខ្មែរក៏អត់ទាន់ធ្វើដែរ នៅក្នុ​ងការយកគំនូរ ២០សិល្បៈករជាង យកមកបង្កើត Charity មួយហើយ ដាក់បំផុសនៅលើឆាកអន្តរជាតិមួ​យ » ។

អ្នករៀបចំកម្មវិធី បានប្រាប់ពីគោលបំណងនៃយុទ្ធនាការនេះថា កម្មវិធីនេះមិនមែនសម្រាប់ជីវិតរបស់ ឆាលី ម្នាក់នោះទេ ប៉ុន្តែសកម្មភាពនេះក៏នឹងជួយលើកស្ទួយសិល្បៈគំនូរនៅកម្ពុជាដូចគ្នាដែរ។ទោះបីជាកម្ពុជាទើបតែ​​រួចផុតពីសង្គ្រាមក៏ដោយ លោក ពន្លឺ មានឆន្ទៈចង់ឱ្យបណ្តាប្រទេសផ្សេងៗស្គាល់ពីទម្រង់ស្នាដៃសិល្បៈរប​​ស់​​ខ្មែរ និងចង់ឱ្យសិល្បៈគំនូរនៅប្រទេសកម្ពុជាមានតម្លៃប្រហាក់ប្រហែលទៅនឹងគំនូរលើឆាកអន្តរជាតិដែរ​​។

ជាងនេះទៀត មូលហេតុដែលលោក ពន្លឺ គិតថានេះជាការផ្សព្វផ្សាយកម្មវិធីនៅក្នុងឆាកអន្តរជាតិព្រោះ កម្មវិធីនេះមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមច្រើន ព្រមទាំងមានតារាដែលមានឈ្មោះបោះសំឡេងជួរមុខ អ្នកលក់ផ​​លិ​តផលតាមអនឡាញល្បីៗ តារាបង្ហាញម៉ូត​ និងតារាភាពយន្តជាដើម។

ចំពោះផ្ទាំងគំនូរដែលកម្មវិធីនឹងប្រកាសដាក់លក់ភ្លាមៗនៅលើវេទិកា មានសរុបចំនួន ២៥ ផ្ទាំង បែងចែកជា ៣ វគ្គ ហើយក្នុងនោះមានការចូលរួមពីសិល្បករ ២៧ រូប ដែលបានសម្រេចដាក់បញ្ចូលស្នាដៃរបស់ខ្លួន ហើយសិល្បករខ្លះទៀត ខំប្រឹងសម្រិតសម្រាំងបង្កើតស្នាដៃគំនូរភ្លាមៗទាំងយប់ទាំងថ្ងៃដើម្បីទាន់កម្មវិធី ក្នុងបំណងស្វែងរកថវិកាសម្រាប់ចូលមូលនិធិសប្បុរសធម៌ជួយសង្គ្រោះជីវិត ឆាលី ពីជម្ងឺមហារីកនេះ។

កម្មវិធីក្រៅពីមានការចូលរួមពីតារា និងមនុស្សដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសង្គមហើយ គេសង្កេ​​ត​​ឃើញតារាបង្ហាញម៉ូដមកពីស្ថាប័ន Miss Grand Cambodia និងតារាបង្ហាញម៉ូដវ័យក្មេងជាច្រើននាក់​​ផ្សេ​​ង​​ទៀត ក៏បង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញគំនូរសម្រាប់ការដេញថ្លៃនេះដែរ។

ថ្លែងនៅលើវេទិកាការដាក់ដេញថ្លៃសិល្បៈគំនូរដើម្បីសង្គ្រោះជីវិតកុមារា ឆាលី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​​២​​​០២៤ លោកស្រី មេធាវី លីម ម៉ូលីហ្សា​ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ថ្លែង​​ថា ការបង្កើតវេទិកានេះគឺក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជួ​​យផ្គត់ផ្គង់ដល់កុមារា ឆាលី ដើម្បីអាចបន្តព្យា​​បាលជំងឺមហារីកដុំសាច់ខួរក្បាលដំណាក់កា​លទី៤ នេះទៅមុខទៀត។​

លោកស្រីថាកត្តាដែលជំរុញទឹកចិត្តខ្លួនឱ្យផ្តួចផ្តើមកម្មវិធីសប្បុរសធម៌នេះឡើង គឺបន្ទាប់ពីបានឃើញ វីដេអូ ឃ្លី​ប ដែ​​លគេចែករំលែកនៅក្នុងបណ្តាញសង្គម តិកតុក (TikTok) និងបានអំពាវនាវសុំជំនួយឧបត្ថម្ភជួយដ​​ល់​​​​​​​កុមារារូបនេះ។ក្រោយពីលោកស្រីឃើញ  វីដេអូ ឃ្លីបនេះហើយ​គឺលោកស្រីមានចិត្តសង្វេគ និង​​អាណិតចំ​ពោះ​ជីវិត​​កុ​​មា​​​​រា ឆាលី ជាពន់ពេក ពីព្រោះរូបគេនៅក្មេង ប៉ុន្តែត្រូវជួបនឹងជំងឺមហារីកនេះទៅវិញ។

ទន្ទឹមនឹងនេះជំងឺរបស់កុមារា ឆាលី ត្រូវការចំណាយលើការព្យាបាលក្នុងទំហំទឹកប្រាក់ខ្ពស់ ខណៈក្រុមគ្រួសាររបស់កុមារា ឆាលី ពុំមានលទ្ធភាពគ្រប់គ្រាន់។ ដូច្នេះទើបលោកស្រី និងស្វាមីផ្តួចផ្តើមគំនិតបង្កើតកម្មវិធីស​​​ប្បុ​រ​​ស​​ធម៌នេះឡើងអាចរួមចំណែកណាមួយ ក្នុងការដោះបន្ទុកគ្រួសាររបស់កុមារា ឆាលី បានខ្លះ។

លោកស្រីបន្តថា៖ «​​ គោលបំណងតែមួយគឺដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ដល់ឆាលី […] តិចក្តីច្រើនក្តី ក៏ជាចំ​ណែកមួយនៅក្នុងការផ្តល់ក្តីសង្ឈឹមដល់ក្មេប្រុសម្នាក់ដែលគាត់កំពុងតែប្រឹងប្រែងរស់នៅក្នុងពិភពលោកមួ​​យ​នេះ » ។

ក្រឡេកមកមើលកញ្ញា ញ៉ែម សុភាព ឯណេះវិញដែលជាវិចិត្រករ​ឯករាជ្យម្នាក់ និងមាន​ជំនាញ​ផ្នែក​គំនូរ​ពណ៌​ប្រេង កញ្ញាបានបរិច្ចាគរូបគំនូររបស់ខ្លួន ១០០ភាគរយសម្រាប់កម្មវិធីសប្បុរសធម៌នេះ  ហើយនិយាយថាឱកា​​ស​​នេះ មិនមែនគ្រាន់តែជាបេសកកម្មជួ​យកុមារនោះទេ  កម្មវិធីនេះក៏បានជួយផ្សព្វផ្សាយរូបគំនូរថែមទៀតដែរ។​កំពុងថ្លែងសារនៅកាន់សាធារណៈអមដោយឧបករណ៍បំពងសំឡេង ឬម៉ៃក្រូហ្វូន និងឈរពីមុខវេទិកាផង ក​​ញ្ញា សុភាព បន្ថែមទៀតថា នេះជាវេលាដ៏ល្អមួយមិនមែនត្រឹមតែជាការផ្តល់ការបរិច្ចាគទេ វាក៏ជាផ្នែកមួយជួ​​​យផ្ស​ព្វ​​ផ្សាយពីសិល្បៈគំនូរដែលវិចិត្រករផលិតបាន ឱ្យសាធារណជនបានស្វែងរកបន្ថែមទៀតពីតម្លៃពិត រប​​ស់​​គំនូរដែរ។

កញ្ញាបន្តថា៖«ខ្ញុំគិតថាវាជាឱកាសល្អមែនទែនដែលពួកយើងទាំងអស់គ្នាមានប្រពៃណីមួយក្នុងការជួយគ្នា មិ​​ន​ថាសិល្បៈករ ប្រជាជនចូលរួមជាមួយគ្នាដើម្បីជួយន​រណាម្នាក់ដើម្បីរងគ្រោះ ហើយជាពិសេសពួកយើងទាំងអ​​ស់គ្នាមិនត្រឹមតែជាសិល្បៈករ បេសកកម្មរបស់យើ​ង​មិនមែនជួយត្រឹមតែក្មេងដែលកំពុងជួបប្រទះជំងឺមហា​រី​​ក​​ក៏ប៉ុន្តែពួកយើងមានបេសកកម្មមួយដើម្បីផ្ស​​ព្វផ្សា​យតាមរយៈផ្ទាំងគំនូររបស់យើង »។

ក្រឡេកមកមើលកម្មវិធីដែលកំពុងដំណើរការ នៅក្នុងសាលឯណេះវិញ។ផ្ទាំងទស្សនីយភាពមួយ កំពុងតែ​​លេ​​ច​​​រូបរាងឡើងអមដោយសាច់ភ្លេងដ៏អន្លុងអន្លោច ដែលបង្ហាញពីជីវិតរបស់កុមារាម្នាក់ អាយុប្រមាណ៤ឆ្នាំ មា​​ន​តែស្បែកដណ្តប់សាច់ក្បាលរលោងស្រិល។តាមពិតទៅក្មេងប្រុសម្នាក់នេះ កំពុងមានជំងឺ​​មហារី​​​ក​​​ដែ​​ល​​ធ្វើ​​ឱ្យ​ស​​ក់របស់គេត្រូវជ្រុះអស់ពីក្បាល។នៅក្នុង ឃ្លីបវីដេអូ ដែលកំពុងចាក់បញ្ចាំងលើផ្ទាំងទស្សនីយភាព គេ​​ឃើ​​​ញ​កុមារា ឆាលី កំពុងយកកន្រ្តៃទៅកាត់សក់ឱពុករបស់ខ្លួន ដែលកំពុងពរូបគេនៅនឹងមុខកញ្ចក់។

លោក ព្រហ្ម ពន្លឺ ដែលជាឱពុក បានបង្ហាញនូវ​​ស្នាមញ​​ញឹម​​​ចេ​ញ​​ពីរង្វង់ផ្ទៃមុខ នៅពេលឃើញកូនរបស់ខ្លួន មានភាពឆ្លាតវៃ និងប៉ិនប្រសប។យូរៗគេសង្កេតឃើញលោក ពន្លឺ បានយកម្រាមដៃកូន​​​ដ៏តូចឆ្មា​រដា​​ក់លើ​​ក្បា​ល​​រ​ប​​ស់​ខ្លួនធ្វើត្រាប់ឱ្យកាត់សក់។

លោកបន្តថា៖ « ពាក្យពីរម៉ាត់ ដោយសារតែក្តីស្រឡាញ់ វាចេញមកពីបេះដូងរបស់យើង មនុស្សយើងហ៊ានធ្វើគ្រប់យ៉ាងដើម្បីអី ដើម្បីមនុស្សជាទីស្រឡាញ់ត្រូវអត់? ចឹងអាចជម្រាបបានថាក្តីស្រឡាញ់របស់ខ្ញុំ ខ្ញុំអត់ដឹងថាបង្ហាញទៅមហាជន ឬក៏បង្ហាញទៅកូនខ្ញុំដោយរបៀបណាទេ ដោយសារអីដោយសារទោះបីជាខ្ញុំមានលុយប៉ិនណា ចង់ទៅទិញអីឱ្យគាត់ ក៏គាត់ញាំអត់កើតដែរ ខ្ញុំចង់ទិញរបស់លេងពីលើមេឃឱ្យគាត់ក៏គាត់លេងអត់កើតដែរ អីចឹងអីដែលធ្វើឱ្យកូនខ្ញុំសើចបាន តើហ៊ានលះបង់ទេគ្រាន់តែសក់នៅលើក្បាល សក់មិនមានអ្វីសំខាន់ទេ ខ្ញុំអត់ចង់ឱ្យគាត់ឯកា ព្រោះគាត់ជ្រុះសក់អស់ ហើយគាត់ជាក្មេងមួយដែលមានសក់ស្អាត ដូចកូនកូរ៉េចឹង» ។

បើតាមលោក ព្រហ្ម ពន្លឺ ការកោរសក់របស់លោកមិនមែនដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ដើម្បីល្បីនោះ​​​​ទេ។​ប៉ុន្តែការធ្វើនេះ គឺចង់ទទួលបានស្នាមញញឹមពីកូនជាទីស្រឡាញ់របស់ខ្លួន។លោកបន្តថា ឆាលី គេមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៤​ ដែលជាដំណាក់កាលធ្ងន់ធ្ងរពិបាកព្យាបាល។

មិនតែប៉ុណ្ណោះ ដំ​​ណា​ក់កាលនេះ​ គឺត្រូវការពេលវេលានៅក្នុងការព្យាបាលរយៈពេលយូរ និងត្រូវចំណា​​​យ​ថវិ​​កា​​ច្រើន។ជា​​ង​​នេះ​​ទៀ​ត ឆាលី តែងក្អួតនៅក្នុងមួយថ្ងៃពី២០ ទៅ ៣០ដង សូម្បីលេបទឹកមាត់ក៏ពិបាកដែរ​។​​ប​ន្ថែ​​​​​​​ម​ពីលើ​នេះ​​ទៀ​ត​ ចំពោះអាការៈរបស់ ឆាលី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ កូនរបស់លោកបានឈានដល់ដំណាក់កា​​ល​​ទី៤ ដែលជាដំណាក់កាលចុងក្រោ​​យ​ទៅហើយ។បើ​ទោះបីយ៉ាងនេះក្តី ក្នុងនាមជាឱពុក នៅ​​តែ​មានក្តីសង្ឃឹមថាកូនរបស់ខ្លួនអាចនឹងជាសះស្បើយដូចដើមវិញ​​។

លោកបន្តថា៖ «ខ្ញុំជឿជាក់ថាការព្យាបាលជំងឺមហារីកនេះពិតជាពិបាកចំពោះគ្រួសាររបស់ខ្ញុំនៅក្នុងការទទួ​ល​​យក ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងព្យាយាមនៅក្នុងនាមជាឪពុកម្តាយរបស់ឆាលី ហើយអាចនិ​​យា​យបានថាខ្ញុំសង្ឈឹមយ៉ាងមុតមាំថាកូនខ្ញុំអាចនឹងជាបាន១០០% ដោយសារគាត់នៅសល់តែមួយដំ​​ណាក់​​កា​លទៀតទេ គឺការចាក់គីមី »។

រស់មួយថ្ងៃកាត់មួយថ្ងៃកោ លោក ហេង មុនីផល ជាសាស្រ្តាចារ្យបង្រៀនផ្នែកវិចិត្រកម្ម នៅសកល​វិទ្យា​​ល័​​យ​ភូមិន្ទវិចិត្រសិល្បៈជិត៣០ឆ្នាំមកនេះ លោកមានប្រសាសន៍ថា ការជំរុញឱ្យមានកម្មវិធី​ដេញថ្លៃ​​សិល្បៈ​គំ​​នូ​រនេះ ជាការបង្ហាញឱ្យឃើញពលរដ្ឋកម្ពុជា ចាប់ផ្តើមបែងចែកសេចក្តី​ស្រលាញ់របស់ខ្លួនឱ្យមនុស្សដែ​​ល​​នៅ​ជុំ​វិ​ញ​​​ខ្លួ​ន ទទួលបានភាពកក់ក្តៅ។

ចូលប្រឡូក្នុងអាជីពនេះ តាំងពីឆ្នាំ១៩៩៥ និងមានសក់​​​ប្រែពណ៌​ពីខ្មៅទៅស លោកសាស្រ្តាចារ្យ លើក​ឡើង​​ថាកាល​ដែលជ្រើសរើសសិល្បៈករគំនូរមកច្នៃប្រឌិត និងចេះ​​​ចែ​ក​​​​រំលែក និងចេះជួយគ្នាដូចនេះ គឺជាគំរូមួយដែ​លគ្រប់គ្នាគួរ​​​​​យ​កតម្រាប់តាម និងបានបង្ហា​ញ​​ទៅ​​កាន់​​​ពិ​ភ​ព​លោ​ក​​ថា​​កម្ពុជាជាប្រទេសដែ​​លពោរពេញដោយកា​​​រ​ចេះយកអា​​សារគ្នាផងដែរ។

លោកបន្តថា៖ «វាជាអំពើកុសល អំពើបុណ្យដែ​លយើងមា​ន​​កា​​រចែករំលែកហើយការចេះស្រឡាញ់ ការ​​ចេះ​​​​អាណិ​តអាសូរដល់គ្នា និងជួយជ្រោ​មជ្រែងហ្នឹងគឺ​ជាអំពើ​មួយ​​ដែលយើងទាំងអស់គ្នាគួរតែប្រតិបត្តិ ។វា​​​​មិនមែនត្រឹមតែជាគំរូដល់សិល្បៈករទេ ប៉ុន្តែដល់មនុស្សទូទៅ ដល់ពិភពលោកបង្ហា​ញ​ថា​ពីមុនមក​អ្វីដែ​ល​​​​ប្រទេសក្រៅ​ធ្លាប់បានដឹងលឺប្រវត្តិសា​ស្ត្រយើងជិតៗហ្នឹងគេតែងតែលឺពីការកាប់សម្លាប់ គិ​ត​ថា​​ចរិកខ្មែ​​រ​​យើ​​ង ឈាមក្តៅ ដឹងតែដណ្តើមអំណាចកាប់សម្លាប់គ្នា គេអត់បានឃើញ​មនោសញ្ចេ​តនាពិ​តរបស់យើង ដ​​ល់​ពេលឃើញថាគ្នាយើងរងគ្រោះចេះសហការគ្នា ជាក់ស្តែងខ្ញុំខ្លួនឯងខ្ញុំឈឺនៅពេទ្យ ក្រុម​​​ញា​តិមិត្ត គ្រូៗ គេ​​​រៃ​អង្គាសទៅជួយខ្ញុំដែរ បានខ្ញុំយល់ថា​ពេលខ្លះគេអត់មើល​ឃើញខ្លឹមសា​រពិតរបស់​យើ​ង​​ទេ មើលឃើ​ញ​តែ​សំបកក្រៅ ព័ត៌មានដែលផ្សព្វផ្សាយតែរឿងមិនល្អ » ។

ដោយឡែក អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ សាទរចំពោះសកម្មភាពមនុស្សធម៌សម្រាប់ការជួយប្រជាពលរដ្ឋតាមរយៈចំណេះជំនាញ និងស្ថាប័នរបស់ខ្លួននេះ។​

លោកបន្តថា៖ « ខ្ញុំសូមគាំទ្រនិងផ្តល់តម្លៃខ្ពស់ ចំពោះសកម្មភាពទាំងនេះ ជាប្រភេទសកម្មភាពមនុស្សធម៌និងជួយសង្គម ដែលមិនត្រឹមតែសិល្បៈករនោះទេ ប្រជាជនគ្រប់រូបគួរយកជាគំរូ។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងឃើញសន្ទុះនៃការចូលរួមការងារមនុស្សធម៌និងសង្គម ដោយរួមទាំងបរិស្ថានផងដែរ កំពុងផុលផុស និងគួរឱ្យគោរព»។​

វិលទៅត្រឡប់មករកឱពុករបស់ ឆាលី វិញ។បើទោះជាស្ថានភាពជំងឺកូនប្រុសរបស់ខ្លួន មានស្ថានភាពដុន​ដា​​​ប់​ដូចនេះក្តី លោកនៅ​​តែ​មានក្តីសង្ឃឹមថា កុមារា ឆាលី អាចនឹងជាសះស្បើយដូចដើមវិញ​​។ ​លោ​​កបន្តថា៖ «ខ្ញុំជឿជាក់ថាការព្យាបាលជំងឺមហារីកនេះពិតជាពិបាកចំពោះគ្រួសាររបស់ខ្ញុំនៅក្នុងការទទួ​ល​​យក ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងព្យាយាមនៅក្នុងនាមជាឪពុកម្តាយរបស់ឆាលី ហើយអាចនិ​​យា​យបានថាខ្ញុំសង្ឈឹមយ៉ាងមុតមាំថាកូនខ្ញុំអាចនឹងជាបាន១០០% ដោយសារគាត់នៅសល់តែមួយដំ​​ណាក់​​កា​លទៀតទេ គឺការចាក់គីមី »៕

មន្ត្រីថាក្មេងទំនើងប្រមាណ​២ពាន់​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​ជាង ៩០០នាក់ កសាង​សំណុំរឿង​ទៅ​តុលាការ
មន្ត្រីនាំពាក្យនៃ​​អគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា គិត​ត្រឹមដើម​ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាបករណីក្មេងទំនើងបាន​ចំនួន ៨០០ករណី និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២ ០០០នាក់ ក្នុងនោះ​មនុស្ស​ជាង ៩០០នាក់ ត្រូវបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការ។​

ស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​​ក្រុម​ការ​ងារ​ប្រតិបត្តិផ្សព្វផ្សាយព័ត៌មាន​​នៃ​ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ថា គិត​មក​ដល់ដើមខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច​បានបង្ក្រាប​ករណីក្មេងទំនើង ដោយ​​​ឃាត់​ខ្លួនមនុស្ស​​បាន​​ចំនួន ២ ០០០នាក់ ដោយក្នុងនោះក្មេងទំនើងជាង ១ ៥០០នាក់ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និង​​ប្រគល់ជូនអាណាព្យាយបាលវិញ។ ដោយឡែក ក្មេងទំនើងជាង ៩០០​នាក់​​ផ្សេង​​ទៀត លោកថា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីពិនិត្យឃើញថាមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។

បើតាមអ្នកនាំពាក្យរូបនេះ ការបង្ក្រាបករណីក្មេងទំនើង នៅដើមឆ្នាំនេះ មានការ​​កើនឡើង ២០០ករណី បើធៀបទៅនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២៣។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យ​អភិបាល​រាជធានី-ខេត្ត និង​​សមត្ថកិច្ច ចាត់​វិធាន​ការច្បាប់​​ឱ្យ​បានម៉ឺងម៉ាត់ចំពោះក្មេងទំនើង​ ដើម្បីធានា​សន្តិ​សុខ និង​សុវត្ថិភាពសង្គម​ ក្រោយ​លោក​មើលឃើញ​ថា​មួយ​រយៈ​ក្រោយ​នេះ​មានក្មេងទំនើង​ធ្វើសកម្មភាពកាប់គ្នាច្រើនករណី​។

ត្រឹមរយៈពេល ១សប្តាហ៍ ក្រោយពីនាយករដ្ឋមន្ត្រី​ចេញ​បញ្ជា​ សមត្ថកិច្ចជំនាញ បាន​បង្ក្រាបករណី​​ក្មេង​ទំនើងបាន​ចំនួន ៨២​ករណី និង​បាន​ឃាត់ខ្លួនមនុស្ស​ចំនួន ​២៦៧នា​ក់ ព្រមទាំង​បាន​​កសាង​សំណុំរឿងបញ្ជូន​ទៅតុលាការចំនួន ២២៩នាក់ ដោយក្នុងនោះមាន ៣៩នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមការ​ឱ្យពីអ្នកនាំពាក្យ​អគ្គស្នងការដ្ឋាននគរបាល​ជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មាន​ប្រសាសន៍នៅថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៤នេះ​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច​ គឺ​នៅ​បន្ត​ផ្សព្វ​ផ្សាយ​អប់រំ ដើម្បីទប់ស្កាត់កុំឱ្យក្មេងទំនើងធ្វើសកម្មភាពដែលប៉ះពាល់ដល់សង្គមបន្តទៅទៀត។

លោកមានប្រសាសន៍ថា៖ «យើងអនុវត្តតាមវិធានការរដ្ឋបាល បានន័យថា រាល់ក្មេងទំនើង​ដែល​ធ្វើ​សកម្មភាព​មិនចូល​ជា​ចរិត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​គឺយើងអប់រំណែនាំ ហើយ​ធ្វើ​កិច្ច​សន្យា […] ចំពោះអំពើដែលចូលជាបទល្មើសព្រហ្មទណ្ឌយើង​មិន​អាច​អត់​ឱន​បាន​ទេ​ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​ឱ្យ​តុលាការ​​ចោទ​ប្រកាន់ និងផ្តន្ទាទោសតាមច្បាប់កំណត់»។

លោក ទូច សុឃៈ បន្ថែមថា៖ « ចំពោះស្ថានភាពនៃការកើតឡើង នៅសកម្មភាពអវិជ្ជមានរបស់ក្មេងទំនើងហ្នឹង យើងឃើញថា វាកើត​ឡើង​ជាធម្មតាជាប្រចាំចឹង គឺក្នុងមួយថ្ងៃក៏មានមួយ​មាន​ពីរ ក៏មានបួនប្រាំជា​ហូរហែ ជាមធ្យម នៅក្នុង១​សប្តាហ៍​ អាចកើត​ឡើង​ចន្លោះ​ពី​ ៣ ទៅ ៥ករណី កម្រិតទូទាំងប្រទេស ក្នុងថ្ងៃខ្លះ ក៏អត់មានសកម្មភាពក្មេងទំនើងដែរ តែសកម្មភាពខ្លះបង្កឱ្យមានព្យសនកម្ម ឬក៏ហានិភ័យ​គួ​រ​ឱ្យ​កត់​សម្គាល់ ដូចជា កាប់ដាច់​ដៃ​ដាច់​អីទៅ​ គឺថាបង្កឱ្យមានព្យសនកម្ម»។

នាយក​​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក​ សន ជ័យ មាន​ប្រសាសន៍​ថា រឿង​ធំ​ជាងគេ ដែលនាំឱ្យមានបញ្ហាក្មេងទំនើងនេះ គឺ​អាចពាក់ព័ន្ធនឹងគ្រឿង​ញៀន ឬ​គ្រឿងស្រវឹង​។

លោក​ថា៖ «រឿងធំជាងគេមួយ ដែលនាំឱ្យមានបញ្ហាក្មេងទំនើងនេះ​អាចពាក់ព័ន្ធនឹងគ្រឿងញៀន ការសាក ការ​ភ្លក់ រសជាតិ​គ្រឿង​ញៀន ឬគ្រឿងស្រវឹងផ្សេងៗ នឹង​ក៏​អាច​ជាដើម​ចម​ដ៏​ធំដែរ ប៉ុន្តែវាមិនមែនទាំងអស់ទេ វាមិនមែនក្មេងទំនើងទាំងអស់​សុទ្ធតែពាក់ព័ន្ធគ្រឿងញៀន តែកម្រិតមួយដែរ ការសាកល្បង វាអាចជាដើមចមដែរ ហើយយើងដឹងហើយថាចរិតមនុស្សឱ្យដើរ​ផ្លូវល្អ​វាមិនមែនជារឿងងាយទេ តែអំពើអាក្រក់គឺងាយនឹងអូសទាញណាស់ ព្រោះវាងាយធ្វើ»។

ស្រដៀងគ្នានេះដែរ ​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិម​​អេង មាន​ប្រសាសន៍ថា កត្តា​ដែល​ជំរុ​ញឱ្យមានក្មេងទំនើងច្រើននេះ អាចបណ្តាល​មកពីបរិយា​កាស​​​សង្គម ការ​​ផឹក​​ស៊ី ការប្រើ​ប្រាស់​​​គ្រឿន​ញៀន និង​កង្វះទំនាក់ទំនងរវាងសាលា​​និងអាណា​ព្យាបាល​ជាដើម​។

លោកយល់​​ថា៖ «រដ្ឋគួរតែមានការរៀបចំដោះស្រាយបញ្ហាហ្នឹង [កត្តាដែលជំរុញឱ្យមានក្មេងទំនើង] ដោយ​ផ្តោត​ទៅ​លើការអប់រំ​ពួក​គាត់ ហើយ​ជាមួយ​នឹង​សហការណ៍ជាមួយ​អាណា​ព្យាបាល ជាមួយសាលា ជាមួយនឹងអាជ្ញាធរ​ដែនដី​អី​គ្រប់បែបយ៉ាង​ដើម្បីទប់ស្កាត់ និងបង្ការអប់រំគាត់ឱ្យបានច្រើន ជាជាងប្រើវិធានការដាក់ពន្ធនាគារ​ដែលធ្វើឱ្យខូចខាតដល់គាត់ ដល់ការអប់រំរបស់គាត់ បើគាត់មិនបានប្រព្រឹត្តកំហុស​ដូចជាការប្រព្រឹត្តបទល្មើស ដែលមានចែងនៅក្នុងច្បាប់ទេ មិនគួរនឹង​យក​គាត់​ទៅ​ដាក់​នៅក្នុងពន្ធនាគារទេ»៕

តុលាការ​​​ចាប់ផ្តើមបើកសវនាការ​​សួរ​ដេញ​ដោលសំណុំរឿង​ក្រុមយុវជនចលនា​​​មាតាធម្មជា​តិ
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការ​​សួរដេញ​ដោល​​​ក្រុម​យុវជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ»។

សកម្មជន​បរិស្ថាន​ទាំងនេះ​ ​រួម​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​និង​លោក​ ​អា​ឡិច​សាន់​ដ្រូ ហ្គ៊​ត​ស្សា​លេស​ ដេ​វីដ​សុ​ន​ ​ដែល​អ្នក​ទាំង​៣​ ​រង​​ការចោទ​ពី​បទ​​ ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ​និង​រួមគំនិតក្បត់​​។​ ​ចំណែក​​ឯ​សកម្មជន​ចំនួន​ ​៧​​​រូប​​ផ្សេង​ទៀត​​ ​រួម​មាន​ ​លោក​ ថុន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​លោក​ ម៉ិ​ញ​ ​ពិសិដ្ឋ​ ​កញ្ញា​ ​រ៉ី​ ​រក្សា​ ​និង​លោក​ ​ពក​ ខើ​យ​ ក៏ត្រូវបាន​តុលាការ​កោះហៅ​ចូល​រួមសវនាការ​ផងដែរ ក្រោម​​បទ​ចោទ​ ​រួមគំនិតក្បត់។​

នៅ​ក្នុង​សវនាការ​នា​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤​នេះ​ ​ជនជាប់ចោទ​ដែល​មាន​វត្តមាន​ ​រួម​​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​​កញ្ញា​ ​ឡុង​ ​គន្ធា ដោយពួកគេ​​​បាន​​ស្លៀក​ស​​ម្លៀ​ក​​បំពាក់​ ​ស​ ​កាន់ទុក្ខ​ និងក្នុងដៃមានកាន់ផ្កាឈូក​ពណ៌​ស។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខសាលាដំបូងរាជធានីភ្នំពេញ​​ លោក យឹម លាងហ៊ី បានឱ្យដឹងថា ក្នុងសវនាការ ចៅក្រមជំនុំជម្រះបានសួរ​ដេញដោល​បានតែរូបលោក​ម្នាក់ទេ ក្នុងចំណោម​សកម្ម​ជនដែលចូលរួមចំនួន ៥រូប។ លោក​បន្តថា តុលាការនឹងបើកសវនាការសួរដេញដោល​បន្ត​​ទៀតនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខ។

លោក យឺម លាងហ៊ី លើកឡើងទៀត​​ថា ពួកគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ខណៈ​ក្រុមគ្រួសាររបស់លោក ជាអ្នកគោរពស្រឡាញ់អង្គ​​ព្រះ​មហាក្សត្រ​ ហើយសកម្មភាព​ដែល​ក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើកន្លងមក គឺ​ដើម្បីការ​ពារ​បរិស្ថាន និងជាការបំពេញកាតព្វ​កិច្ច ជា​ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។

លោកថ្លែងថា៖ «ខ្ញុំធ្វើការមិនបង្ហាញថាខ្លួន​ឯងចង់លះបង់ ដើម្បីខ្លួនឯងបានពាន​រង្វាន់ទេ ខ្ញុំចង់បញ្ជាក់ថា ការ​ងារចលនា​មាតា​ធម្មជាតិ គឺជាការងារដើម្បីបរិស្ថាន​របស់យើងទាំងអស់គ្នា ដើម្បីពិភពលោក​តែប៉ុណ្ណោះ ជាក់ស្តែងដូចជាពេលដែល​មេឃ​ក្តៅ៤​៥​អង្សាសេ តើអ្នកណាជាអ្នករងគ្រោះ គឺអ្នកក្រីក្រ​ជាអ្នករងគ្រោះ ព្រោះគ្មានមាស៊ីនត្រជាក់នោះទេ នេះជាការ​ងារ​បរិស្ថាន ជាការងារសម្រាប់យើងទាំងមូល»។

សកម្មជនមាតាធម្មជាតិម្នាក់ទៀត ដែល​ត្រូវបានតុលាការ​កោះហៅចូល​សវនាការ​ផងដែរនោះ​ លោក ថុន រដ្ឋា បាន​លើកឡើង​ថា រូបលោក ក៏ដូចជាយុវជន​ចលនាមាតាធម្មជាតិផ្សេងទៀត មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់របស់តុលាការនោះទេ ហើយការចោទប្រកាន់នេះ គឺជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជនក្នុងកិច្ចគាំពារបរិស្ថាន។

លោកថា៖ «ជាគោលជំហររបស់ពួកយើង ពួកយើងមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់តាំង​ពី​ដើមមកហើយ ការចោទប្រកាន់លើពួកយើង​ទាក់ទងនឹងបទរួមគំនិតក្បត់ ក៏ដូចជាប្រមាថអង្គ​ព្រះមហាក្សត្រអីហ្នឹង គឺជាការចោទប្រកាន់គ្រាន់តែដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកយើងដែល​ហ៊ាន​និយាយ​ការ​ពិត អំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា គ្រាន់តែធ្វើយ៉ាងណាដើម្បីបង្ក្រាប​យុវជន​ដូចជាពួកយើង ដែលតែងតែហ៊ានឈឺឆ្អាល ហ៊ានលើកឡើងអំពីបញ្ហាដែល​ពួកយើង​មើល​ឃើញ ហើយចង់ឱ្យមានការកែប្រែ ឬពិចារណាឡើងវិញ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា ករណីរបស់ក្រុមចលនាមាតាធម្មជាតិ កំពុងតែដំណើរការនីតិវិធី ហើយសវនាការនេះ​នឹងបន្តនៅសប្តាហ៍ក្រោយទៀត។​

លោកថា៖ «រឿងកំពុងចំណាត់ការនីតិវិធី ចាំមើលចៅក្រមគេសម្រេចយ៉ាងណា ចាំមើលតាមហ្នឹងទៅ […] ថ្ងៃទី៥ ខែ​មិថុនា[នឹងបន្តសវនាការ] គេបាន​ប្រគល់​[សិទ្ធទទួលបានការជំនុំ​ជម្រះ​ដោយយុត្តិធម៌]ពេញ​លេញ​ទាំង​អស់តើ គាត់​ចង់លើកអ្វីលើកទៅតាមហ្នឹង តាមគេបញ្ជាក់ជូន ត្រូវការមេធាវី ក៏មានមេធាវី»។

ស្របពេលដែលតុលាការបើកសវនាការ​លើសំណុំរឿងនេះដែរ ក្រុម​យុវជន ពលរដ្ឋ និងព្រះសង្ឃ​ប្រមាណជាង ១០អង្គ/នាក់ ក៏បាន​ប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បី​​លើក​ទឹកចិត្ត​ដល់​ក្រុម​យុវជនចលនាមាតាធម្មជាតិផងដែរ។​

និស្សិតឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កាត់ ស៊ីណាត បានលើក​ឡើង​ថា​ ក្រុមយុវជន​ចលនា​​មាតាធម្មជាតិ ធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ ដោយ​ពួកគេ​​មិនបាន​ធ្វើសកម្មភាពណាមួយ ដូចការចោទប្រកាន់នៅតុលាការឡើយ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំមើលឃើញពីមនសិកា ឆន្ទៈរបស់ពួកគាត់​ក្នុងការការពារបរិស្ថាន ទើបខ្ញុំមកចូលរួមលើកទឹកចិត្តពួកគាត់នៅថ្ងៃនេះ […] ខ្ញុំមើលឃើញថា មិនដូចអ្វីដែលតុលាការចោទប្រកាន់ទេ ពីព្រោះថា​ពួកគាត់មានមនសិកាស្នេហាជាតិខ្លាំង​ណាស់​ក្នុងការការពារបរិស្ថាន អីចឹងមិនអាចថាទៅពួកគាត់ជាជនក្បត់ជាតិ ជាអ្នកដែលប្រមាថព្រះមហាក្សត្រ​ វាអត់សម​ហេតុផល»។

ករណីនេះ កញ្ញាបាន​ស្នើដល់​តុលាការ​ ពិចារណាទម្លាក់បទចោទទៅលើក្រុមយុវជនចលនាមាតា​ធម្មជាតិ ដើម្បីឱ្យ​ពួកគេ​មានសេរី​ភាពឡើងវិញ និង​បន្តសកម្មភាពក្នុងការ​ការពារបរិស្ថាន និងធន​ធានធម្មជាតិ​ឱ្យ​បានពេញលេញឡើងវិញ។

ចំណែក ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មាន​សង្ឃដីកា​ស្រដៀងគ្នា​ដែរ​ថា ក្រុមចលនាមាតាធម្មជាតិនេះ គឺមិនបានធ្វើដូចការចោទប្រកាន់ពាក់ព័ន្ធនឹង​បទចោទ រួមគំនិតក្បត់ បម្រើបរទេស និង​ប្រមាថអង្គព្រះមហាក្សត្រនោះទេ។ ព្រះតេជគុណ ក៏បាន​ស្នើ​ដល់​តុលាការ​​ទម្លាក់​បទ​ចោទប្រកាន់ទៅលើ​ពួកគេ​​ ដើម្បីផលប្រយោជន៍​ជាតិ។​

ព្រះតេជគុណមានសង្ឃ​ដីកា​ថា៖ «អាត្មាមកដើម្បីលើកទឹកចិត្ត គាត់ធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីសង្គមជាតិ បែរជាមានបញ្ហា បែរជាមិនមានយុវជន ឬក៏ជនរួមជាតិណាជួយលើកទឹកចិត្តទេ» ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លងមក ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនទៅលើ​​ក្រុម​យុវជនចលនា​​មាតាធម្មជាតិ បាន​ទទួល​រង​នូវ​ការរិះគន់ជាច្រើន​ពីអង្គការជាតិ-​អន្តរជាតិ និងសហគមន៍អន្តរជាតិ ថាជាការរំលោភ​សិទ្ធិ​សេរីភាព និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់។ លោកយល់​ថា សកម្ម​ភាពរបស់​ក្រុមយុវជន​ចលនាមាតាធម្មជាតិនេះ មិនគួរត្រូវបានចាប់ខ្លួន ឬចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «សកម្មភាពចូលរួមយ៉ាងសកម្មកន្លងមករបស់ក្រុមយុវជនមាតាធម្មជាតិ លើកិច្ចការពារបរិស្ថាន ធន​ធានធម្មជាតិ ព្រៃឈើ និងការពារសិទ្ធិមនុស្ស គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននោះទេ»។

លោក អំ សំអាត ក៏បង្ហាញ​ការ​​សោកស្តាយផងដែរ ដោយសារ​តែមនុស្ស​​​ចំនួន ​៥នាក់​ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ មិនមានវត្តមានក្នុងសវនាការ ដើម្បីជជែកដេញដោលរកយុត្តិ​ធម៌​ឱ្យ​បាន​ពេញ​លេញ​ក្នុងការជំនុំជំម្រះសំណុំរឿងនេះ។

លោកបន្ថែម​ថា៖ «ដើម្បីរកឱ្យមានការិះគន់បន្តទៀត និងដើម្បីលើកទឹកចិត្តដល់អ្នកស្រឡាញ់បរិស្ថាន និងយុវជនការ​ពារ​បរិស្ថាន កម្ពុជាគួរពិចារណា និងយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញ​ឱ្យមានការចូលរួម​កិច្ចការពារបរិស្ថាន និង​ធន​ធានធម្ម​ជាតិ ព្រោះជាផលប្រយោជន៍រួមសម្រាប់កម្ពុជា។ ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន​លើយុវជនការពារបរិស្ថាន និងអ្នកការពារបរិស្ថាន នាំឱ្យមានការិះគន់ថាជាការបំភិតបំភ័យ ការគំរាមកំហែងដល់យុវជនដទៃ​ មិនឱ្យហ៊ានចូលរួមក្នុងការងារនេះ »។

យោងតាមអត្ថបទខ្លីមួយរបស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃនេះដែរ ឱ្យដឹងថា ​យុវជន​ចលនា​​មាតា​​ធម្មជាតិ​ ​គឺជា​ក្រុម​យុវជន​សកម្ម​​ផ្នែក​កិច្ចការពារ​បរិស្ថាន​នៅ​កម្ពុជា​ ដោយ​ពួកគេ​ទាំងនោះ​​បាន​លើកឡើង​នូវ​បញ្ហា​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​កា​រលុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ ​និង​​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នានា​​​នៅ​ក្នុង​ប្រទេស​​។​

ប្រភពដដែល បន្តថា ​សមាជិក​របស់​ក្រុម​យុវជនចលនាមាតាធម្មជាតិខ្លះ​ បាន​​រង​ការ​ចោទប្រកាន់ពី​តុលាការ​ ​និង​ជាប់​​ពន្ធ​នាគា​រ​ ព្រម​ទាំង​ហាមឃាត់​ដោយមិន​ឱ្យ​ចាកចេញពីប្រទេស ​ខណៈដែល​​ពួកគេ​​​បាន​ទទួល​ពានរង្វាន់​ ​Right​ ​Livelihood​ ​ឆ្នាំ​២​០​២​៣​ ​នៅទីក្រុង​ស្តុក​ហូម ប្រទេស​ស៊ុយអ៊ែត ​ចំពោះ​ភាព​សកម្ម​និយម​លើ​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​។

បើតាមអង្គការផ្នែកសិទ្ធិមនុស្សនេះដដែល សកម្មជន​មួយ​ចំនួន​​ដែល​មានវត្តមានក្នុង​សវនាការ​នា​ថ្ងៃនេះ​ ​ធ្លាប់​​ត្រូវ​បាន​តុលាការ​កាត់ទោស​ ​និង​ជាប់ពន្ធនាគារ​​​ ​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ផ្នែក​កិច្ចការពារ​បរិស្ថាន​ ក្នុងនោះ​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​លាង​​​ហ៊ី​ ​និង​​​លោក​ ​ដារ៉ា​វុ​ធ​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​និង​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជិត​ ​៥​​​ខែ​ ​ក្រោម​បទ​ចោទ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​នា​ថ្ងៃនេះ​។​

ចំណែក ​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​គន្ធា​ ​និង​កញ្ញា​ ​កែវ​រស្មី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​បទ​ចោទ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​កញ្ញា​ ​គន្ធា​ ​ពី​បឹង​តា​មោក​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​អតីត​​​នាយករដ្ឋមន្ត្រី​ ​និង​បច្ចុប្បន្ន​​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ដើម្បី​​ស្នើសុំ​ឱ្យបញ្ឈប់​កា​រលុប​បឹង​តា​មោក​​។​ ​អ្នក​ទាំងនោះ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​អស់​ជាង​ ​១​៤​​ខែ​ ​និង​រង​បទ​ចោទ​បន្ថែម​ទៀត​ ​ដែល​ជា​បទ​ចោទ​កំពុង​​ត្រូវ​បាន​​តុលាការ​បើកសវនាការ​នា​ថ្ងៃនេះ​ ​។​ ​រីឯ​លោក​ ​អា​ឡិច​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​ដោយកំបាំងមុខ​ ​ក្រោយពេល​លោក​ត្រូវ​បាន​អាជ្ញាធរ​​បណ្តេញ​ចេញពី​ប្រទេស​ ​កាល​ពី​ឆ្នាំ​២​០​១​៥​៕​

នាយករដ្ឋមន្រ្តីបញ្ជា​ឱ្យអាជ្ញាធរ​រាជធានី-ខេត្ត ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឹងម៉ា​ត់​ចំពោះក្មេងទំនើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និង​សមត្ថកិច្ច ចាត់​វិធាន​ការច្បាប់​ឱ្យ​បានម៉ឺងម៉ាត់ចំពោះក្មេងទំនើង​ ដើម្បីធានាសន្តិសុខ និង​សុវត្ថិភាពសង្គម​ ក្រោយ​លោក​មើលឃើញ​ថា​មួយ​រយៈ​ក្រោយ​នេះ​មានក្មេងទំនើង​ធ្វើសកម្មភាពកាប់គ្នាច្រើនករណី​។

​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅ​គ្របដណ្ដប់​សុខភាពជាសកល​នៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  បាន​បញ្ជាឱ្យ​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ត​ទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្មេងទំនើង ដែល​ធ្វើសកម្មភាព​ប៉ះពាល់​ដល់​​សណ្តាប់ធ្នាប់ និង​សន្តិសុខសង្គម។

លោកថ្លែងថា៖ «រឿងបងធំ បងតូច កាប់គ្នាច្រើនណាស់ អត់ទេ សូមឱ្យពង្រឹងកិច្ចការងារនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូម​ចេញ​បញ្ជា​ទៅអភិបាល​នៃគណៈ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបណ្ដឹងការចាត់វិធានការ ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវ​សាម៉ូរ៉ៃ កាប់គ្នាប៉ុន្មានថ្ងៃនេះ​នៅភ្នំពេញ ម្សិលម្ងៃ​ឃើញ​ដាច់​ដៃ​ដាច់​អី បំផ្លាញ​នូវទ្រព្យសម្បត្តិ តែភាគីចុះ ប៉ុន្តែវាធ្វើឱ្យភិតភ័យដល់ប្រជាពលរដ្ឋ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនៅក្នុងការបង្ក្រាប ទប់​ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ គ្មាន​ការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​បំផុតទៅតាមច្បាប់ជាធរមានរបស់យើង»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ យល់ថា បទបញ្ជារបស់​ប្រមុខរដ្ឋាភិបាល ​ជាការ​បង្ហាញឆន្ទៈ​របស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្មេងទំនើង។ លោកបន្តថា កន្លង​ទៅក្រសួង​ក៏​បានដឹកនាំ​កិច្ចប្រជុំ​ជា​ប្រចាំជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និង​បាន​ចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់លើបញ្ហានេះ។

លោកថ្លែងថា៖​ « ការផ្តាំផ្ញើសារទៅឱ្យក្រុមក្មេងទំនើងទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួន​ជាបន្ទាន់ បើសិន​ជា​មិន​បញ្ឈប់សកម្ម​ភាព​ជា​បន្ទាន់ទេ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់មួយ ហើយ​និង​ការពិនិត្យបង្កើតនូវបទបញ្ញត្តិចំពោះសកម្មភាពក្មេងទំនើងនេះ​បន្ថែមទៀត​ ដើម្បីអនុវត្តទៅលើសកម្មភាពអវិជ្ជមានទាំងអស់ហ្នឹង»។

ចំណែក ​អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ Newsroom Cambodia មាន​ប្រសាសន៍​ថា លោកកំពុងតែធ្វើកិច្ចការ​នេះ​ទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជូនប្រជា​ពល​រដ្ឋ។

លោក​ថា៖ «ការងារនេះ ជាការងារសម្រាប់ការពារសន្តិសុខសុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ ព្រោះថានៅក្នុងការងារសន្តិសុខនេះ អ្នកមាន​ក៏​ត្រូវ​ការ អ្នក​ក្រ​ក៏ត្រូវការ ជន​អនាថា​ក៏ត្រូវការសន្តិសុខដែ​រ ព្រោះមានតម្រូវការចាំបាច់គ្រប់ៗគ្នាតែម្តង អញ្ចឹងការងារនេះត្រូវបាន​អាជ្ញាធរ​បាន​យកចិត្តទុកដាក់ខ្ពស់ ទៅតាមការដឹកនាំរបស់សម្តេច​មហាបវធិបតី គឺ​ធ្វើយ៉ាង​ណា ធានា​ឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ»។

លោកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជួយជំរុញ និងអប់រំកូនៗឱ្យបានរៀនសូត្រក្នុងសាលា ដើម្បីកុំឱ្យពាក់ព័ន្ធជាមួយក្រុមក្មេងទំនើង ធ្វើយ៉ាងណាឱ្យក្លាយជាកូនល្អ ពលរដ្ឋល្អនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត​។

មិនខុសគ្នាពីអភិបាលរាជធានីភ្នំពេញទេ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានកត់ចំណាំថាមួយរយៈនេះ ករណីក្មេងទំនើងកើតមានឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការខិតខំប្រឹងប្រែងរបស់​អាជ្ញាធរ​ក្នុងការទប់ស្កាត់​ក៏ដោយ។

លោកបន្ត​ថា៖ «ជារួម នេះជាបទបញ្ជាបន្ថែមលើអ្វីដែលមានស្រាប់លើបទបញ្ជារបស់លោក[លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត]​ កន្លង​មក ហើយ​វា​ជាការ​ពញ្ញាក់​អារម្មណ៍ ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ភូមិ ឃុំ សង្កាត់ ជាពិសេសអគ្គមេបញ្ជាការអង្គភាព​របស់ខ្លួន​ត្រូវ​ពង្រឹង​យន្តការ​នៃការអនុវត្ត នៅភូមិ ឃុំ សង្កាត់​ មានសុវត្ថិ​ភាពរបស់ខ្លួន ធ្វើយ៉ាងណាថែរក្សាសន្តិសុខ សុវត្ថិ​ភាពជូន​បង​ប្អូន​ពូមីង​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសសន្តិភាពហើយ បែរជាកើតចេញនៅបញ្ហានៅក្នុងសង្គម​ ដែលធ្វើឱ្យមានរបួស មាន​ស្នាម បាក់​ដៃ បាក់​ជើង កំបុតដៃកំបុតជើង​​»។

អ្នក​ប្រឹក្សា​​យោបល់​​ផ្នែក​​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់​​ថា បទ​បញ្ជារ​បស់​​លោកនាយករដ្ឋមន្ត្រី ដែលឱ្យសមត្ថកិច្ចរឹតបន្តឹងចំពោះក្មេងទំនើង ជារឿង​ល្អ គឺ​ដើម្បីថែរ​ក្សាសណ្ដាប់​ធ្នាប់​សង្គម​។ លោកបន្ត​ថា បញ្ហាក្មេងទំនើងនេះ មានកត្តាជាច្រើនដែលកើតមានឡើង ដូចជា កង្វះគុណភាព​អប់រំ កត្តាគ្រួសារ និងកត្តាបរិយាកាសនៅក្នុងសង្គមផងដែរ។

លោក​ថ្លែង​ថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះដែរ យើងឃើញថាបើសិនជាអាជ្ញាធរនៅថ្នាក់ក្រោមជាតិ និងភាគីដែលពាក់ព័ន្ធទាំងអស់រួម​គ្នា អាចធ្វើឱ្យសុវត្ថិភាពសង្គមរបស់យើងកាន់តែល្អ ហើយកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាមិនបង្កឱ្យមានបញ្ហាកង្វល់ច្រើនទៅដល់សហគមន៍ និងប្រជាពលរដ្ឋរបស់យើង ជាពិសេសគឺអាចជួយលើកកម្ពស់សុខមាលភាព ហើយក៏ជាផែនទីបង្ហាញផ្លូវមួយដែរ នៅក្នុងការជួយជ្រោមជ្រែងដល់រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់សន្តិសុខសង្គម និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ»។

យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ​ ត្រូវបង្កើនគុណភាពអប់រំ ជាពិសេសការ​អប់រំ​ផ្នែក​ផ្នត់គំនិត និងក្រមសីលធម៌ ពាក់ព័ន្ធជាមួយ​បញ្ហាសង្គម ​សន្តិសុខ គ្រឿងញៀន និងជីវិតរស់នៅប្រចាំថ្ងៃ។ លោកបន្តថា អាណាព្យាបាល ត្រូវតែមានការណែនាំទៅដល់កូនចៅរបស់ខ្លួន ដើម្បីឱ្យពួក​គាត់យល់អំពីអ្វីដែល​ជាទង្វើល្អ និង​ប្រឹងប្រែងសិក្សារៀនសូត្រ។

ជាមួយគ្នានេះ លោកក៏ជំរុញដល់ភាគីពាក់ព័ន្ធ ​​គួរតែបង្កើតឱ្យមានកម្មវិធីនៅក្នុងសហគមន៍ ជួយ​ក្មេងដែល​គាត់​មាន​បញ្ហាវិបត្តិ​នៅក្នុងគ្រួសារ ជួយ​លើក​ទឹក​ចិត្ត និង​ធ្វើសកម្មភាពវិជ្ជមានឱ្យបានច្រើន ដើម្បីឱ្យ​ពួកគាត់អាចឆ្លងផុតនូវបញ្ហាផ្សេងៗ៕

អ្នកសារព័ត៌មាន និង​សង្គមស៊ីវិល​ គាំទ្រក្រសួងដែល​​ស្នើ​ឱ្យ​បញ្ឈប់ការ​​​​ផ្សាយ​រូប​ភាពឃាតកម្ម និងហិង្សា
អ្នកសារព័ត៌មាន​មួយចំនួន និងសង្គមស៊ីវិល គាំទ្រ​ចំពោះ​ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែល​ស្នើ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​​​បណ្តាញ​​សារ​ព័ត៌​មាន ឱ្យបញ្ឈប់រាល់ការផ្សព្វ​ផ្សាយ​នូវ​រូបភាព​ហិង្សា និង​ឃាតកម្ម ដែលប៉ះពាល់ដល់​កិត្តិយស​​​ ផ្លូវ​​​ចិត្ត និងអា​រម្មណ៍របស់​ជនរងគ្រោះ និង​​ក្រុមគ្រួសារ​ជនរងគ្រោះ។

កាលពីថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកថា កន្លងមក​ លោកបានសង្កេតឃើញ​អ្នកសារព័ត៌មាន និងអ្នក​ប្រើប្រាស់​បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកា រកប្រាក់តាមអនឡាញ​ (MMO) បាន​ផ្សព្វ​ផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម និង​រូបភាពហិង្សានៅលើបណ្តាញ​សង្គម​ហ្វេស​ប៊ុក តីក​តុក និង​ប្រព័ន្ធតេឡេក្រាម។

ករណីនេះ លោក​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយនូវរូបភាពទាំងនេះ ដើម្បីគោរព​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ និងជនរងគ្រោះ។

លោកបានគូសបញ្ជាក់ថា៖ «វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គម​ផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះ​ពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ [រូបមិនច្បាស់] មុន​នឹ​ងផ្សព្វ​ផ្សាយ និងចែក​រំលែក ធ្វើដូច្នេះ​គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង»។ ​

និពន្ធនាយក​គេហទំព័រ ពេញចិត្តមេឌា លោក ស៊ិន ខ្វាន់ឆា គាំទ្រការ​លើក​ឡើង​របស់​​រដ្ឋមន្ត្រី ក្រសួង ​ព័ត៌មាន ដោយ​ថា ការបង្ហោះរូប ឬវីដេអូឃាតកម្ម និងអំពើហិង្សា​នោះ ពិតជាបាន​ប៉ះ​ពាល់​ទៅ​ដល់​​ផ្លូវ​ចិត្ត​​​ជន​​រងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ព្រមទាំង​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ផងដែរ។

លោក​ថា៖ «ការលើកឡើងរបស់ក្រសួងបែបនេះ ​គឺសមហេតុសមផលរបស់គាត់ ហើយ​ចំពោះការបង្ហោះសារ ខ្ញុំគិតថាដូច​ជា មិនមានប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានទេ […] ដោយសារតែរូបភាពនោះ​ យើងមើលទៅឃោឃៅ បើនិយាយ​ពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានយើង មិនគួរយករូបភាពកាចសាហាវ​បែបហ្នឹង​យកមកចុះផ្សាយដែរ»។

មិនខុសគ្នានោះ​ទេ លោក សឿ សុជា ជាអ្នកយកព័ត៌មាននៅគេហទំព័រ​សារព័ត៌មាន ហង្ស​ប៉ុស្ស៍ ប្រចាំខេត្តកំពង់ធំ ក៏បាន​បង្ហាញការគាំទ្រ ដោយថានឹង​ខិតខំបន្ថែមទៀត នៅក្នុងការ​គោរព​ក្រមសីល​ធម៌​វិជ្ជាជីវៈ មុននឹង​ផ្សព្វផ្សាយនូវរូបភាព ឬវីដេអូ​ណាមួយ​ ដើម្បី​កុំឱ្យប៉ះពាល់ដល់​អារម្មណ៍អ្នកទស្សនា និងជាការ​ចូលរួមលើកកម្ពស់សិទ្ធិអ្នកសារព័ត៌​មាន​។​

លោកលើកឡើងថា៖ «ការអំពាវនាវនេះ​ជាការល្អ ពីព្រោះការដែលយើងយករូបភាពបែបឃោ​ឃៅ បែបហិង្សាមកបង្ហាញ​ជាសាធារណៈ មកបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គម ហើយ​អ្នកទស្សនា​បាន​ឃើញ វាធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍របស់គាត់ច្រើនមែនទែន ចឹង​យើង​មេត្តាគោរពឱ្យបាន​នៅក្រមសីលធម៌របស់អ្នកសារព័ត៌មាន»។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​លោក ណុប វី យល់ថា ការទទូចឱ្យអ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់បណ្តាញ​សង្គម បញ្ឈប់ការ​ផ្សព្វផ្សាយនូវរូបភាពមិនគួរគប្បី និងមានផលប៉ះពាល់​ដល់​ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ​ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងនេះ ជារឿង​ត្រឹម​ត្រូវ និង​មិនបានប៉ះពាល់ដល់ក្រមសីលធម៌របស់អ្នកសារព័ត៌មាននោះទេ។

លោកថ្លែងថា៖ «រឿងការទទូចឱ្យគោរពក្រមសីលធម៌ មិនប៉ះពាល់ដល់អ្នកសារព័ត៌មានទេ ពីព្រោះអ្នកសារព័ត៌មាន គាត់​មាន​សេរីភាពនៅក្នុងការអនុវត្តការងារវិជ្ជាជីវៈរបស់ខ្លួន ប៉ុន្តែសេរីភាពនេះ​ ត្រូវស្ថិតនៅក្របខណ្ឌនៃការអនុវត្តក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ឱ្យបានត្រឹមត្រូវ»។

ទន្ទឹមនឹងការសាទរនេះ លោកក៏​ទទូចឱ្យអ្នកសារព័ត៌មាន និងអ្នកដែលប្រើប្រាស់បណ្តាញសង្គមប្រកាន់ភ្ជាប់នៅក្រមសីលធម៌នៅក្នុងការប្រើប្រាស់បណ្តាញសង្គម និង​សារព័ត៌មាន ​ព្រោះនេះ​ជាចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ត្រូវ​ការ​ពង្រឹង និង​យកចិត្តទុកដាក់ ហើយវាអាចជាអាវក្រោះ ដើម្បី​ការ​ពារ​ការ​ងារ ធានាប្រសិទ្ធភាពនៃការងារ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ការលើកឡើងរបស់របស់​ថ្នាក់ដឹកនាំក្រសួងនេះ ជាការ​ក្រើនរំលឹកដល់អ្នកប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពី​ភាព​ចាំបាច់​ ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរព​សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និង​ការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។ លោកថ្លែងបន្តថា៖ «ការក្រើនរំលឹកនេះ ក៏ជួយដាស់ និងពង្រឹងស្មារតីរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយកុំឱ្យដើរប្រាសចាសពី​គន្លងនៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គម ដែលអ្នក​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាអ្នកបង្កើតមាតិកា និងអ្នករកប្រាក់តាមអនឡាញមួយចំនួន ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល ក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វ​ផ្សាយ​ និងចែកចាយព័ត៌មាន»៕

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹង​ផ្នែកប្រវត្តិ​សាស្ត្រ ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍​ ប៉ុលពត​​​ ដល់យុវជន​​​ជំនាន់ក្រោយ ដែលចា​ប់​ពី​កម្រិត​​ថ្នាក់អនុវិទ្យាល័យ​ឡើង​ទៅ​ បើទោះ​បី​នេះ​ជា​ការ​រម្លឹក​ពីការឈឺចាប់ក៏ដោយ។

ការជំរុញ​របស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង​ក្នុង​សន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ការ​ពារ និង​ឆ្លើយ​តប តាមរយៈការអប់រំ និងការថែទាំសុខភាព ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ និងស្របពេល​កម្ពុជា ប្រារព្ធទិវា​ជាតិនៃការចងចាំ ដែលជាការរំលឹក​ដល់​អ្នកដែលបានស្លាប់​នៅរបបប្រល័យពូជសាសន៍ ប៉ុលពត។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញ​​ឱ្យក្រសួង​ស្ថាប័នពាក់ព័ន្ធ គាំទ្រ និង​​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ជាពិសេស​រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម​ ទៅ​​​ដល់ក្មេងជំនាន់ក្រោយ ដែលរៀនចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ។

លោកមានប្រសាសន៍ថា៖ «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំង​យោធា និងស៊ីវិល ត្រូវតែគាំទ្រការអប់រំពី​​អំពើ​ប្រល័យពូជ​សាសន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ យើងត្រូវតែធានាថាការបង្រៀនប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលយ៉ាង​​​ត្រឹមត្រូវនៅក្នុង​កម្មវិធីសិក្សា​របស់​សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំងដើម្បីផ្សព្វផ្សាយការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស» ។

លោកនាយករដ្ឋមន្ត្រី បន្តថា កម្ពុជាត្រូវ​ទទួល​ស្គាល់​ថា​​ការ​​អប់រំ អំពី អំពើ​ប្រល័យ​ពូជ​សាសន៍​ ក៏​ជា​យន្ត​ការ​ទប់​ស្កាត់​​អំពើ​ប្រល័យ​ពូជ​សាសន៍ កុំឱ្យកើតឡើងវិញ ហើយនៅ​កម្រិតថ្នាក់​ជាតិ កម្ពុជា បាន​រៀប​ចំ​ព្រឹតិ្តការណ៍ជាច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនា​ជាតិ នៅក្នុងការរំឭក​អំពីអំពើ​ប្រល័យពូជសាសន៍នេះ។ លោកបន្ថែម​ថា កម្ពុជាត្រូ​វធានាឱ្យ​បាននូវការការពារ ថែរក្សា​នូវទិដ្ឋ​ភាព​រូប​វ័ន្ត និង​អរូបិយ​នៃ​ប្រវត្តិ​សាស្ត្រ រួមមាន ការ​រក្សាទី​តាំង​​ឧក្រិដ្ឋ​កម្ម និងភស្តុតាង ក៏ដូចជាការនិទានប្រវត្តិសាស្ត្រដោយផ្ទាល់មាត់ផងដែរ។

ទន្ទឹមនឹងការថែរក្សាទីតាំងប្រវត្តិសាស្ត្រ និង​ភស្តុតាងឱ្យបានត្រឹមត្រូវនេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើង​ដែរ​ថា កម្ពុជាក៏ត្រូវខិតខំប្រឹងប្រែង​បន្ថែមទៀត ដើម្បីបញ្ជ្រាបពីការពិតដ៏សែនលំបាក​ទាំង​នេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹង​ផ្សេង​គ្នា បើប្រៀបធៀបជាមួយនឹងអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម​នេះ។

លោកថ្លែងបន្តថា៖ «យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងនេះ​បង្កឱ្យ​មានការឈឺចាប់ក៏ដោយ នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បាន​ឆ្លង​កាត់ប៉ុណ្ណោះ​ទើបអាចរៀបរាប់ពីបទពិសោធន៍​រ​បស់ពួកគេបានល្អបំផុត […] បច្ចុប្បន្ននេះ យើងអាចមានសាក្សីដែលនៅរស់ ដែល​មាន​លោកអ៊ំ អ្នក​មីង ពូ ដែល​រងគ្រោះផ្ទាល់នៅទីនេះ ហើយអ្នកនៅទីនេះ ដែលអាយុ​កើតមុនសង្គ្រាម ខ្ញុំអាចថាឆ្លងកាត់ដែល​អាច​ជា​សាក្សីផ្ទាល់ ​ដែលយើងអាចដឹងផ្ទាល់ពីតថៈភាព​នៃការវិវឌ្ឍនៃសង្គមយើង តែ ២០​ទៅ៣០ឆ្នាំទៀត អត់ មាន​ទេ មានតែការរៀនសូត្រពីឯកសារ ដូច្នេះត្រូវចាំបាច់​ឱ្យមានការឯកភាពគ្នា អំពីឯកសារ និងការបកស្រាយឱ្យបានច្បាស់លាស់ដើម្បីខ្មែរយើងចាំច្បាស់ និងគ្មានភាពស្រពិចស្រពិលពីប្រវត្តិសាស្ត្រយើង»។

ស្របពេលគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បាន​ផ្ញើសារ​នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ ដោយអំពាវនាវឱ្យ​ចូលរួម​ថែរក្សា​សន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យ​របបប្រល័ហពូជសាសន៍ប៉ុលពត​នេះ វិលត្រឡប់មកវិញ។

លោកបន្តថា ទិវាជាតិនៃការចងចាំ ​២០ឧសភា ​ជាថ្ងៃដែល​ប្រជាជនកម្ពុជា​គ្រប់រូប ចង​ចាំមិ​នអាចបំភ្លេច​បាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) និង​​ជាការរំលឹកដល់វិញ្ញាណក្ខន្ធ​​ជនរងគ្រោះជាង ៣លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់ជីវិត នៅក្នុងរបបមួយនេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថា ការ​អប់រំពីប្រវត្តិសាស្ត្រក្នុងរបបកម្ពុជាប្រជាធិបតេយ្យដល់សិក្សានុសិស្សនេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង និង​ជា​អ្វីដែលរដ្ឋាភិបាល និងក្រសួងអប់រំ កំពុងតែយកចិត្តទុកដាក់។

លោកស្រីមានប្រសាសន៍ថា៖ «ការសិក្សាអំពីរបបខ្មែរក្រហម គឺជាការរំលឹកអំពីជនរងគ្រោះទាំ​ង​ឡាយដែលទទួលមរណភាព ឬទទួលរងវិបត្តិពីរបបខ្មែរក្រហមនេះ ដើម្បីរំលឹកដល់ស្នាដៃបុព្វបុរសខ្មែរ ដែលរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម និង​ជា​ស្មារតីមួយឱ្យសិស្សា​នុសិស្សទាំងអស់ ចេះរួបរួ​ម​សាមគ្គីនៅក្នុងការជៀសវាងសង្គ្រាមស៊ីវិល ឬជៀសវាងរាល់អំពើ​ទាំងឡាយណា​ដែល​ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមក»។

លោកស្រី បានឱ្យដឹងថា ការបង្រៀនប្រវត្តិសាស្ត្រខ្មែរ គឺបង្រៀនជា ៣វគ្គ គឺ​នៅ​ថ្នាក់​បឋម​សិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ លោកស្រីបន្តថា នៅថ្នាក់បឋមសិក្សា រៀនអំពីចំណេះដឹងទូទៅ ឱ្យដឹង​អំពីមូលដ្ឋាននៃប្រវត្តិសាស្ត្រ ខណៈ​កម្រិតអនុវិទ្យាល័យ គឺរៀនអំពីបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន និងនៅ​ថ្នាក់វិទ្យាល័យ គឺរៀនម្តងទៀត​ដោយរំលេចពីប្រវត្តិសាស្ត្រនីមួយៗ​ ឱ្យបាន​ស៊ីជម្រៅជា​ង​មុន​។

ទាក់ទិននឹងករណីនេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់​ថា ការរៀន​អំពី​ប្រវត្តិសាស្ត្រនេះ គឺជារឿងសំខាន់​ ពីព្រោះបើប្រជាពលរដ្ឋមិនដឹងពីប្រវត្តិសាស្ត្រធ្វើឱ្យប្រទេសជាតិនោះមិ​នអាចទៅមុខនោះទេ។​ លោកថា ការរៀនប្រវត្តិសាស្ត្រឱ្យបានទូលំទូលាយ គឺជារឿងចំបាច់ ​ប៉ុន្តែមិនគួរផ្តោតលើតែប្រវត្តិសាស្ត្រខ្មែរក្រហមនោះទេ តែគួររៀនពីប្រវត្តិសាស្ត្រតាំង​ពី​សម័យខ្មែរបានកកើតមក រហូតមកដល់បច្ចុប្បន្ន ទៅ​តាមសម័យកាល។

លោកបន្តទៀត​​ថា ការបង្រៀនមេរៀនទាក់ទងនឹងប្រវត្តិសាស្ត្រនេះ គួរតែឱ្យក្រសួងពាក់ព័ន្ធជាអ្នក​ធ្វើការវិញ ជាជាងរដ្ឋាភិបាលណែនាំ ព្រោះ​អាចរងនៅឥទ្ធិពលនយោបាយ។​

លោក ប៉ា ចន្ទរឿន បាន​ថ្លែងថា៖ «សម្រាប់ការបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រ រួមទាំងប្រវត្តិខ្មែរក្រហម ខ្ញុំថាជាការល្អដែលប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យមានការបង្រៀនមុខវិជ្ជានេះ ប៉ុន្តែទាក់ទងនឹងការអប់រំគួរតែ​ទុកឱ្យអ្នក​ជំនាញ អ្នកសិក្សាធ្វើកិច្ចការងារនេះ ធ្វើម៉េច​កុំឱ្យការបង្រៀនមុខវិជ្ជានេះ​ក្លាយទៅជា​រងឥទ្ធិពលនយោបាយ​ បើវារងឥទ្ធិពលនយោបាយខ្លាំងទៅ​ វាធ្វើឱ្យបាត់បង់គុណតម្លៃនៃការអប់រំលើមុខវិជ្ជាហ្នឹង ហើយវាអាចប៉ះពាល់ទៅដល់គុណភាព និង​សច្ចៈភាពនៃប្រវត្តិសាស្ត្រផងដែរ»។​ សូម​រម្លឹកជូនថា ការកំណត់​យក​ថ្ងៃ ២០​ឧសភា ជាទិវា​ចងចាំ ព្រោះថ្ងៃ ២០ឧសភា ឆ្នាំ ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែល​បានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពីដំបូងឡើយ​ ទិវាជាតិ​នៃការចងចាំ ២០ឧសភា ​មានឈ្មោះថា «ទិវាចងកំហឹង» ដើម្បី​បញ្ជាក់ពីការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ នៅពេល​រដ្ឋាភិបាល ​កំណត់​យក​ថ្ងៃនេះជាថ្ងៃបុណ្យជាតិ ក៏មានការ​ប្តូរឈ្មោះជា «ទិវាជាតិនៃការចងចាំ»ដើម្បី​ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

សង្គមស៊ីវិលថា ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាមានភាពល្អប្រសើរ​ច្រើន ប៉ុន្តែ​នៅ​បន្ត​រង​ការ​រើស​​អើងខ្លះ​
ក្រុមអង្គការសង្គមស៊ីវិល លើកឡើង​ថា ស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នាបច្ចុប្បន្ន មានភាព​ប្រសើរ​ឡើង​ជាង​មុន ទាំងការ​រស់នៅ និងការគាំពារ​ពីរដ្ឋាភិបាល ប៉ុន្តែពួកគេមួយចំនួន​​​នៅតែ​រង​ការរើស​អើង​ពី​សង្គម​ខាង​ក្រៅ។

ការលើកឡើងរបស់ក្រុមអង្គការ​សង្គមស៊ីវិល ធ្វើឡើង​ស្របពេលនៃការ​​ប្រារព្ធទិវាអន្តរជាតិបញ្ឈប់​ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់ភេទដូចគ្នា នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។​

​​សហ​ស្ថាបនិក និង​ជា​ប្រធាន​សម្របសម្រួលរបស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា (ហៅកាត់ថា រ៉ក់) កញ្ញា លី ពិសី បាន​ឱ្យដឹងថា ស្ថានភាពនៃការរស់នៅរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាភាគច្រើន​​ មាន​ភាពល្អប្រសើរច្រើនប្រើធៀបពីមុន ដោយសារ​ពួកគេ​បានទទួលនូវការគោរព ការទទួល​ស្គាល់ ការការពារ និងការ​លើកកម្ពស់សិទ្ធិ ពីសំណាក់ក្រុមគ្រួសារ និងរាជ​រដ្ឋាភិបាល។

ទន្ទឹមនឹងកាវិវត្តន៍ល្អប្រសើរនេះ កញ្ញា​ថា អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន ក៏​នៅតែរងនូវការ​រើស​អើង​​ពីសំណាក់​អាណាព្យាបាល​ និងសង្គមខាងក្រៅ​ដែរ។

កញ្ញា​ថ្លែង​ថា៖ «ការរើសអើងនៅតែមាន គ្រួសារខ្លះនៅតែបារម្ភ មិនមែនគាត់ស្អប់កូនគាត់ឬក៏អ្វីទេ តែគាត់បារម្ភរឿងមន្ទិល​ក្នុងគ្រួសារមួយ គឺភាពភ័យខ្លាចអត់កូន អត់មានអ្នកបន្តពូជពង្សវង្សត្រកូលតទៅទៀត ខ្លាចដាច់ពូជអី​ចឹង យើងថាអាហ្នឹងរើសអើង​មិនមែន អាចថារើសអើងក៏បាន ប៉ុន្តែឬសគល់របស់វា គឺភាពភ័យខ្លាចហ្នឹង» ។

កញ្ញា លី ពិសី បានស្នើឱ្យ​បុគ្គល សហគមន៍ និង​អ្នកគាំទ្រ​អ្នកស្រឡាញ់ភេ​ទដូចគ្នា បន្តមាន​ភាពរឹង​មាំ មានទំនុក​ចិត្ត និង​មានមោទនភាពចំពោះខ្លួនឯង និងកុំប្រលែង​ដៃ ឱ្យដូចពាក្យស្លោកក្នុងគម្រោង​អភិវឌ្ឍន៍​ប្រកបដោយចីរភាពថា «យើងអភិវឌ្ឍន៍ដោយមិនទុកនរណាម្នាក់ចោល»។

ស្ថាបនិក​​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ លោក​ គុយ ធីតា មានប្រសាសន៍ស្រដៀង​គ្នា​នេះ​ដែរ​​​ថា ស្ថានភាព​អ្នកស្រឡាញ់​ភេទដូចគ្នាបច្ចុប្បន្ន មានភាព​ប្រសើរឡើង ដោយសារមានការទទួលស្គាល់ និងការហ៊ានបង្ហាញនៅក្នុងសង្គមច្រើន។

លោក​​ថា៖ «នៅតែមាន បើទោះបីជាមានភាពល្អប្រសើរកើនឡើង​ច្រើន តែនៅតែមានចឹង នៅតែមានការរើសអើង គ្រាន់តែថាស្ថានភាពប្រសើរជាងមុន។ អ្វីដែលយើងឃើញជាក់ស្តែង អ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯង គាត់ចាប់ផ្តើម​មាន​អារម្មណ៍ថា គាត់ហ៊ាននៅក្នុងការបង្ហាញ ហ៊ាននៅក្នុងការធ្វើជាខ្លួនឯងមានចំនួន​ច្រើនជាងមុន យើងឃើញចំនួននៃការគាំទ្រពីគ្រួសារ ក៏កើនឡើងដែរក្នុងស្រទាប់យុវវ័យ»។

លោក​ គុយ ធីតា បន្ថែម​ថា៖ «នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏នៅតែមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ នៅតែមាន បើ​ទោះបីជាមានភាពប្រសើរឡើងជាងមុន គ្រាន់តែថានៅតែមាន ហើយ​ឱកាសការងារផ្សេងៗហ្នឹង នៅតែជា​បញ្ហាដែរ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្តូរយេនឌ័រ […] កត្តាផ្នែកច្បាប់ គឺជារឿងសំខាន់ដែលនៅតែកង្វះ​សម្រាប់សហគមន៍អ្នកស្រឡាញ់​ភេទដូចគ្នា យើងអត់ទាន់អាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ហើយនេះជាចំនុចមួយសំខាន់នៅពេលដែល​អ្នកស្រឡាញ់ភេទដូចគ្នា ចាប់ដៃគ្នាកសាងគ្រួសារ គាត់មិនអាចចុះអ៊ីតាស៊ីវិលបាន អត់អាចមានសៀវភៅគ្រួសាររួមគ្នាបានដែលធ្វើឱ្យគាត់ជួបប្រទះនៅបញ្ហាផ្សេងៗ មិនមានការការពារផ្នែកច្បាប់ពេញលេញ»។

ហ៊ុត តុម ជាជនជាតិដើមភាគតិចកួយ និងជាអ្នកស្រឡាញ់ភេទដូចគ្នា រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និយាយ​ថា ស្ថានភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅ​តែបន្ដ​មាន​ការ​រើស​អើង ទោះបីជាមានការគាំពារពីរាជរដ្ឋាភិបាលក៏ដោយ។

តុម មានប្រសាសន៍​ថា៖ «ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅមានចិត្ត ក៏ដូចជាអារម្មណ៍មួយ គឺខ្លាចនឹងមិនហ៊ានបង្ហាញខ្លួនរបស់ពួកគេ ទៅកាន់សហគមន៍ខាងក្រៅនៅឡើយទេ ដោយសារតែនៅមានពាក្យខ្លះពីសង្គម បាននិយាយមកកាន់ពួកគេថា ទៅស្រឡាញ់អីភេទដូចគ្នា បង្កើតកូន​ចៅតា​ម​ណា ពួកហ្នឹងវាជាពួកខុសភេទ ខុសពីអ្វី​ដែល​ដូនតាបានបង្កើតទុក យកគ្នាទៅរស់នៅជាមួយគ្នាយ៉ាងណា បើពួកវាសុទ្ធតែប្រុសៗហ្នឹង​ នេះជាអ្វីដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានលឺពីមុនមកដល់ឥឡូវ»។

អ្នកស្រឡាញ់ភេទដូចគ្នាម្នាក់ទៀត សៀ ចាន់ណា ជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងភូមិ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យល់ថា អ្នកស្រឡាញ់ភេទដូចគ្នា​ ដែលរស់នៅទីក្រុង មិនសូវមានបញ្ហាច្រើនដូចអ្នកស្រឡាញ់ភេទដូចគ្នា​នៅតាមបណ្តាខេត្តទេ ព្រោះនៅតាមទីក្រុង មានអ្នកយល់ដឹងអំពីបញ្ហានេះច្រើន។ ចាន់ណា បន្តថា បញ្ហាភាគច្រើន​កើតឡើងពីព្រោះគ្រួសារ​នៅមិនទទួលស្គាល់ ហើយគ្រួសារគឺជាអ្នកដែលប្រកាន់អ្នកស្រឡាញ់ភេទដូចគ្នាមុនគេ។

គាត់​ថា៖ «ជាក់ស្តែង សូម្បីតែខ្ញុំ ឥឡូវនេះនៅពេលដែលខ្ញុំអាចរើសបាន​មនុស្សដែរព្រមស្ម័គ្រស្មោះ មនុស្សដែលព្រមនៅក្បែរ ប៉ុន្តែខាងស្រីគ្រួសារ​របស់​គាត់​បែរ​ជា​មិនពេញចិត្ត ដោយ​សារ​គាត់​នៅ​តែគិតថា យកមនុស្សស្រីដូចគ្នា អត់មាន​កូន និយាយ​រួម​អ្វី​ដែល​សំខាន់​គឺផ្តោតទៅលើ​អត់មានកូនបន្តពូជ[…] នៅជនបទនៅតែបន្តរើសអើងក្រុមអ្នកស្រឡាញ់​ភេទ​ដូច​​គ្នា ហើយ​សូម្បីតែគ្រួសារខ្ញុំឥឡូវ ក៏គាត់អត់ទាន់ទទួលជាពេញលេញដែរ ពេលខ្លះគាត់ត្រូវបានគេចាក់ចូច គេនិយាយលិច​កើត គាត់មករករឿងយើង មកថាឱ្យយើង»។

អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក​ ប៉ា ប៉ុណ្ណារ៉ា​ដា មានប្រសាសន៍​ថា ក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិដូចគ្នាទៅនឹងប្រជាពលរដ្ឋទូទៅ​ ទោះ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មិន​ទាន់​​​ទទួល​ស្គាល់នូវអាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក្ដី ហើយ​កម្ពុជា ក៏​មិនមាន​ការ​ដាក់​ទោស​ទណ្ឌអ្វីទាំងអស់ទៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នា ដែលឆ្លុះបញ្ចាំងអំពីការលើកកម្ពស់ និង​ការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

លោកថ្លែងថា៖ «ជាក់ស្តែងយើងបានឃើញថា ក្រុមបងប្អូនអ្នកដែលស្រឡាញ់ភេទដូចគ្នា គឺគាត់រៀប​អាពាហ៍ពិ​ពាហ៍តាមរយៈ​រូបភាពផ្សេងៗ ដូចជា ពិធីជប់លាង ការ​ឡើង​ផ្ទះ យើងឃើញថា​ច្រើនពាន់គូរមកហើយ ដែលគាត់អនុវត្តនូវវិធីសាស្ត្រដូច្នេះ ហើយក៏មិនមានការដាក់ទោសអូសដំណើរ​អ្វីទាំងអស់»។

យោងតាមគេហទំព័រការិយាល័យឧត្តម​ស្នងការសិទ្ធិមនុស្ស​​នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កត់សម្គាល់ថា ស្ថិត​ក្រោម​​​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្សប្តូរ​ភេទ (អ្នក​​​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​មាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ។ ​ប្រភពដដែល បន្តថា មា​ត្រា១ ​នៃ​​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស ​អះ​អាង​ថា ​ម​នុស្ស​​ទាំង​អស់​កើត​មក​​មា​ន​​សេ​រី​ភាព ​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ ​និង​​សិទ្ធិ ​ហើយ​​ម​នុស្សម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។ ​គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង ​ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

ចំណែក រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​មា​ត្រា៣១ បញ្ជាក់​ជា​ថ្មីអំ​ពី​គោល​កា​រណ៍​ទាំង​នេះ ​ដោយ​ការ​ទ​ទួល​ស្គាល់ ​និង​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ដូច​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរ​ជាតិ ​ដោយ​ចែង​​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​មាន «ភាព​សិទ្ធិ​ស្មើ​គ្នា​ចំ​ពោះ​មុខ​ច្បាប់ ​មាន​សិទ្ធិ​សេ​រី​ភាព ​និង​ក​រ​ណី​យ​កិច្ច​ដូច​គ្នា​ទាំង​អស់» ​ដោយ​មិន​គិត​ពី​ឋា​នៈ​សង្គម​ផ្សេង​គ្នា ​ហើយ «​មាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ»។

អង្គការ​សហប្រជាជាតិ​ បន្តថា បើ​ទោះ​បី​ជា​ទំ​នាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ដាក់​ជា​ទោ​សព្រ​ហ្ម​ទណ្ឌ​ក្តី ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ទាំង​នោះ ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ទ​ទួល​ស្គាល់​ដោយ​ច្បាប់​កម្ពុ​ជា​ដែរ។ ​ច្បាប់​ដែល​មាន​ជាធរ​មាន ​មិន​បាន​ហាម​ឃាត់​ជាពិ​សេស​លើ​ការ​រើស​អើង ​ដោយ​ផ្អែក​លើ​ទំនោរ​ផ្លូវ​ភេទ ​និង​អត្ត​សញ្ញា​ណ​យេនឌ័រ ​ហើ​យ​ក៏​មិន​មាន​ដែរ​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​អ្នក​ដែល​រំ​លោភ​សិទ្ធិ​ម​នុស្ស​របស់​ម​នុស្សស្រ​ឡាញ់​ភេទ​ដូច​គ្នា។

​ដោយ​ហេ​តុ​នេះ​ហើយ ​ទើប​ជា​ញឹក​ញយ ​អ្នកស្រ​ឡាញ់​ភេទ​ដូចគ្នា​ ​ត្រូវ​ប្រ​ឈម​នឹង «​ស្លាកស្នាមទុ​យស៍ ​ការ​​រើស​​អើង ​និង​ការ​ផាត់​ចេញ​​កម្រិត​ខ្ពស់ ​នៅ​កន្លែង​ផ្សេងៗ ​ដូច​ជា ​នៅ​លំ​នៅ​ឋាន ​សា​លា​រៀន ​កន្លែង​ធ្វើ​ការ ​មណ្ឌល​សុខ​ភាព ​និង​នៅ​ទីសា​ធា​រ​ណ»៕

ក្រសួងអំពាវនាវដល់​ពលរដ្ឋចូលរួមយុទ្ធនាការ​ដោយ​​សម្អាតបរិវេណ​ជុំវិញ​ផ្ទះ​ចំនួន​១៥នាទី​ ​រៀងរាល់​ថ្ងៃ​សៅរ៍
ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ គ្រូបង្រៀន​ និងសិស្សានុសិស្ស​ ចូល​​រួម​យុទ្ធ​នាការ​មួយ ដោយការ​សម្អាត​ជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន​ ១៥នាទី នៅ​រៀងរាល់ថ្ងៃសៅរ៍ ដើម្បី​កម្ពុជា​មាន​បរិស្ថានស្អាត និង​ការរស់នៅមានផាសុខភាព។

ការអំពាវនាវនេះ ធ្វើឡើងកាល​ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុង​ឱកាស​ដែល​ក្រសួងបរិស្ថានប្រកាសបើ​ក​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទប់ស្កាត់ ការការពារប្រើប្រាស់ និងបោះចោល​សំរាមប្លាស្ទិក នៅទីសាធារណៈ។ បើតាមក្រសួងបរិស្ថាន យុទ្ធនាការនេះ បានអំពាវនាវ​ដល់​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំង​អស់​គ្នា រើស​សំរាម​ជុំវិញ​បរិវេណ​ផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី នៅ​រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ក្នុងពិធីបើក​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែងថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដែលបង្ហាញយ៉ាងច្បាស់អំពីការចួលរួមរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ។

លោក​បន្តថា ភាព​​ស្អាត និងសុខភាពប្រជាពលរដ្ឋ ​ជាការងារអាទិភាព​ដែលរា​ជរដ្ឋាភិ​បាល ក្នុង​​អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រីបន្ថែមថា៖ «ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួម​ទាំង​ការ​កាត់​បន្ថយ​សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជន​ជំនាន់​ក្រោយ ធានាការ​គ្រប់​គ្រង​សំរាម ថែរក្សាអនាម័យបរិស្ថាន និង​សុខុមាលភាពប្រជាពលរដ្ឋ​បានល្អប្រសើរ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរ​ធ្វើបាន» នេះ គឺផ្តោតសំខាន់ទៅលើភាពស្អាត ដែលជាមុំ​យុទ្ធសាស្រ្ត​មួយ ក្នុងចំណោម​មុំផ្សេង​ទៀតនៃយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ក្នុងនោះមានភាពស្អាត បៃតង និងចីរភាព។

ករណីនេះ លោក​បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមនៅក្នុងការសំអាតបរិស្ថាន​តាមរយៈ​យុទ្ធនាការនេះ ដោយការ​ចូលរួមសម្អាតបរិវេណជុំវិញផ្ទះចំនួន ១៥នាទី នៅរៀងរាល់​ថ្ងៃសៅរ៍។ ​

លោកថ្លែងថា៖ «ខ្ញុំស្នើសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាយើងស្អាតចូល​រួម​ប្រមូលទុកដាក់សម្អាតអនាម័យតាមភូមិឋាន ឱ្យបានត្រឹមត្រូវ។ ភាព​​ស្អាតនេះ មិន​មែន​ត្រឹម​តែ​ជួយឱ្យ​​ក្រុមគ្រួសារ ឬក៏បុគ្គលរបស់ខ្លួន​មានស្ថានភាព មានសម្រស់ មានសុខភាពល្អនោះទេ គឺជួយឱ្យពិភពលោកកាត់បន្ថយបាននូវការប្រែប្រួលអាកាសធាតុ ក៏ដូចជាពិភពលោកគ្មានការបំពុលដោយប្លាស្ទីកនេះផងដែរ»។

បើតាមអ្នកនាំពាក្យ​រូបនេះ ជំហានបន្ទាប់របស់​ក្រសួង​បរិស្ថាន គឺនឹង​មាន​ការ​ចែក​ធុង​សំរា​ម​ទៅតាម​សាលារៀន មណ្ឌលសុខភាព និងទីតាំងសាធារណៈផ្សេងទៀត សម្រាប់ការទុកដាក់សំរាមឱ្យ​បាន​ត្រឹម​ត្រូវ ព្រមទាំងមានការ​​រៀបចំឱ្យមាន​បច្ចេកទេស​បន្ថែមទៀត ទៅលើការទុកដាក់សំរាម​កែច្នៃ​ សំរាម​ធ្វើ​ជា​ជី​កំប៉ុស និងការ​​បង្កើនចំណូលសម្រាប់ក្រុមការងារ ក៏ដូចជាប្រជាពល​រដ្ឋ​ ដែល​បាន​ប្រមូល​ទុក​ដាក់​សារធាតុប្លាស្ទីកផងដែរ។

លោក ហេង រត្តនា ជានិស្សិតនៅសកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច សាទរចំពោះយុទ្ធនាការនេះ ដោយ​ថា លោកនឹងចូលរួមនៅក្នុងការសម្អាតបរិស្ថានរយៈពេល ១៥នាទី ដើម្បីបរិស្ថានស្អាត។

លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថាល្អ ព្រោះដើម្បីជួយឱ្យបរិស្ថានយើងវាស្អាត កុំឱ្យមានសំរាម ខ្ញុំគិតថា បើយើងធ្វើអញ្ចឹង​​បាន​ អាច​ជួយឱ្យពលរដ្ឋយល់ដឹងអំពីបញ្ហាបរិស្ថាន​កាន់​តែ​ច្រើន និង​អាច​ជួយអ​ប់រំ​ឱ្យក្មេងជំនាន់ក្រោយ ពិសេសកូនៗ​មានទម្លាប់​សម្អាត​ពី​តូ​ច​ទៅ ដល់ពេល​គាត់​ធំ​មិន​ពិបាក ឱ្យគាត់មានទម្លាប់ល្អ ក្នុងការសម្អាតបរិស្ថាន»។

ព្រះតេជគុណ យ៉ន សុខហេង គង់នៅវត្តមួយក្នុង​​ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បាន​គាំទ្រចំពោះយុទ្ធនាការនេះផងដែរ។ ព្រះតេជគុណមានសង្ឃដីកាថា ការចំណាយរយៈពេល ១៥នាទី ជា​រៀង​រាល់ថ្ងៃសៅរិ៍នេះ ជារឿងល្អ និងអាច​ធ្វើឱ្យបរិស្ថាន​ស្អាត និង​ទាក់​ទាញភ្ញៀវទេសចរ​ចូលមក​ទស្សនា​នៅកម្ពុជា។​

ព្រះតេជគុណមានសង្ឃដីកាបន្ថែម​ថា៖ «យុទ្ធនាការនេះល្អ ដោយសារតែនៅប្រទេសកម្ពុជានេះ គឺសំរាមមាន​ច្រើន ដោយ​សារ​ការ​បរិភោគ និង​ការប្រើប្រាស់​ប្លាស្ទីក​ចោលតាមផ្លូវ​»។

ប្រធាន​​សមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់​ថា ការធ្វើយុទ្ធនាការនានារបស់​ស្ថាប័ន​រដ្ឋ ជាការបង្ហាញឱ្យឃើញនៅការចូលរួមរបស់​រដ្ឋ ជាពិសេសក្រសួងបរិស្ថាន និងក្រសួង​ពាក់ព័ន្ធ។

តែយ៉ាងណា​ លោកថា៖ «ប៉ុន្តែអ្វីដែលខ្ញុំយល់ គឺថារដ្ឋ ក្រសួងបរិស្ថាន ធ្វើយុទ្ធនាការនេះ គួរតែប្រគល់ទៅឱ្យ​ក្រសួង​​អប់រំ​អ្នកធ្វើ ផ្ទុយទៅវិញក្រសួងជំនាញគួរតែបង្កើននូវ​ការពង្រីក និងពង្រឹង​វិធាន​ការ​ច្បាប់ និងរៀបចំគោលនយោ​បាយ​ដែល​​មាន​លក្ខណៈមាន​ប្រសិទ្ធិភាព​ខ្ពស់ និងបន្ស៊ី​ជាមួយនឹងស្ថានភាពសង្គមជាក់ស្តែង វាមានសារៈសំខាន់ជាង ជាជាងគ្រាន់​តែធ្វើមួយផ្នែក​នៃការអប់រំ»។

បើតាមក្រសួងបរិស្ថាន យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត​ថ្មីមួយទៀត​​ ដែល​ដើរទន្ទឹ​ម​គ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​ត្រូវ​បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ​​ប្រមាណ​ជាង ៨លាន​​អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ នៅតែមានកំណើនខ្ពស់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែមិនធ្លាក់ចុះ​ដែលបង្កើតក្តីបារម្ភសម្រាប់កម្ពុជា ស្របពេលអត្រាស្លាប់ដែលបង្កដោយគ្រោះថ្នាក់នៅលើដងផ្លូវនេះ មានចំនួនស្ថិតក្នុងហានិភ័យខ្ពស់។

ថ្លែងនៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថាអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស សុខា បានកត់សម្គាល់ថា ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។

លោកបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ដែរគឺពុំទាន់មានការថមថយនៅឡើយទេ។

ជាងនេះទៀត ហេតុការណ៍គ្រោះថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន៣៨៧នា​ក់ និងរបួសចំនួន១.០៨៤នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃមានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួ​​ន​លើ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ទាំងនេះកើតឡើងពីមូលហេតុ បើកបរលើសល្បឿន កំណត់៤១ភាគរយ មិនគោរពសិទ្ធិ ២៥ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់៨ភាគរយ វ៉ាជែង៧ភាគរយ ស្រវឹង៣ភាគរយ ងងុយ១ភាគរយ និងកត្តាផ្លូវ១ភាគរយ។

បន្ថែមពីលើនេះ ការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១​​៥​​​ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះ ឬមីន និងមេរោគអេដស៍ ប៉ុ​ន្តែ​​​​​១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ជុំវិញករណីនេះ លោក ទូច​ សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤ នេះ មិនបានថមថយនោះទេ។លោកបន្តថាមូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបង្កកើតមាន គឺដោយសា​​​រការប្រើប្រាស់ល្បឿនលឿនហួសកំណត់ ធ្វេសប្រហ័ស មិនប្រុងប្រយត្ន័ និងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។

លោកបន្តថា៖ « យើងនៅបន្តនៅក្នុងការផ្សព្វផ្សាយអប់រំ តាមមុខសញ្ញាទាំងអស់ដោយប្រើកម្លាំងសរុប មធ្យោ​​បាយសរុប និងវិធានការសរុប មានន័យថាក្នុងនាមក្រសួងមហាផ្ទៃក៏យើងធ្វើសកម្មភាព ក្នុងនាមក្រសួងសាធារណៈការក៏លោកធ្វើសកម្មភាពរបស់លោក ហើយក្នុងនាមគណកម្មការជាតិ ក៏រួមគ្នាធ្វើ ក្រសួងអប់រំក៏លោ​កធ្វើសកម្មភាព លោកគ្រូ អ្នកគ្រូ គឺផ្សព្វផ្សាយអប់រំទាំងអស់គ្នា » ។

លោកបានឱ្យដឹងទៀតថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កំពុងសិក្សា ដើម្បីបង្កើតជាសួនសុវត្ថិភាព ឬសួនចរាចរ​ណ៍​​​​ជាដើមដែលអាចនឹងសិក្សារៀបចំនៅទីតាំងសាលារៀន នៅតាមរាជធានី-ខេត្តដែលគ្រោះថ្នាក់ចរាចរណ៍ច្រើ​​​នជាងគេ។

ទាក់ទិននឹងករណីនេះ នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)លោក គឹម បញ្ញា លើកឡើងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានមានវិធានការលក្ខណៈយូរអង្វែង តាមរយៈការអប់រំ ផ្សព្វផ្សាយ អំពីចរាចរណ៍ពីថ្នាក់បឋមរហូតដល់វិទ្យាល័យ។ មួយវិញទៀតត្រូវកែលំអហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាព។

លោកបន្តថា៖ «សំខាន់ខ្លាំងជាងគេ គឺការអនុវត្តច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ នៅលើដងផ្លូវដែលនគរបាលចរាចរណ៍ជារឿងចាំបាច់ ប៉ុន្តែការបង្កើនការអនុវត្តនូវគោលនយោបាយចរាចរណ៍ ឬក៏បទបញ្ជាផ្ទៃក្នុងទាក់ទងចរាចរណ៍នៅកម្រិតស្ថាប័នដាក់នៅសាលារៀន នៅរោងចក្រ នៅក្រុមហ៊ុន នៅអង្គការ ដាក់នៅស្ថាប័នរដ្ឋ និងអង្គភាពរបស់រដ្ឋថ្នាក់ក្រោមជាតិអាចនឹងកាន់តែសំខាន់ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរា​​ចរ​ណ៍ការស្លាប់ និងរបួស»។

លោកថាមូលហេតុនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងញឹកញាប់ កត្តាចម្បងៗដូចជា កត្តាមនុស្ស បើកបរមិនគោរពច្បាប់ បើកលឿន និយាយទូរស័ព្ទក្នុងពេលបើកបរ កត្តាផ្លូវថ្នល់ វៀចកោង អត់ដាក់ស្លាកសញ្ញាគ្រប់គ្រាន់ កត្តាយានយន្ត យានយន្តខូច និងកត្តាផ្សេងៗដូចជា អាកាសធាតុពេលខ្លះភ្លៀងមើលមិនឃើញដែលងាយប៉ះទង្គិច និងងាយមានគ្រោះថ្នាក់។

លោកបន្តថា៖ «ខ្ញុំឃើញបញ្ហាប្រឈមច្រើនជាងគេគឺរឿងពាក់មួកសុវត្ថិភាព ពេលថ្ងៃពាក់ច្រើន តែពេលយប់មិនសូវ […] ក្រៅពីការរឹតបន្តិចការអនុវត្តច្បាប់សូមឱ្យសម្របសម្រួលជាមួយនឹងអ្នកលក់ម៉ូតូ[…] យើងឃើញថាបញ្ហាប្រឈមមួយដែលគាត់មិនពាក់មួយគឺដោយសារគាត់មិនមានមួកពាក់ មានលុយទិញម៉ូតូតែមិនមានលុយទិញមួកពាក់ ការពារអាយុជីវិតខ្លួនឯង » ។

របាយការណ៍របស់ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ឱ្យដឹងថាកាលពីឆ្នាំ២០២៣ គ្រោះថ្នា​ក់​​ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសសរុប ៣,៣១៧លើក ក្នុងនោះគ្រោះថ្នាក់ពេលយប់៥៥ភាគរយ បណ្តាលឱ្យមានអ្នកស្លា​​ប់១,៥៩​០នា​ក់ និងរបួសធ្ងន់ ២,៧៦៦ក្នុងចំណោមអ្នករងរបួសសរុប ៤,៥១៥នាក់៕