ឌឹម សុភត្រា (Sopheaktra Dim) – Newsroom Cambodia

លោក ហ៊ុន ម៉ាណែត បោះឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ
លោក ហ៊ុន ម៉ាណែត បានទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាដោយទទួលបាន ១២៣សម្លេង ក្នុងចំណោម១២៥ កាល​ពី​ថ្ងៃ​អង្គារ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ បន្ទាប់ពីលោក ហ៊ុន សែន បាន​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​របស់​លោក​ក្រោយ​កាន់អំណាច ៣៨ ឆ្នាំ។

ក្នុងឳកាសក្នុងកិច្ចប្រជុំនៃរដ្ឋសភា លោកហ៊ុន​ ម៉ាណែតលោកបានថ្លែងសុន្ទរកថា អំពីកម្មវិធីនយោបាយ ដោយផ្អែកលើ កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣ ដល់ ២០២៨។

លោកហ៊ុន ម៉ាណេត លោកបានលើកឡើងអំពី កម្មវិធីនយោបាយសម្រាប់កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានការធានា ៥ចំណុចសំខាន់ៗ។ ទី១ ការធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាពស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីនៃផ្ទៃប្រទេស ព្រមទាំងការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីឲ្យបានគង់វង្សជ័យដែលកាលមិនឲ្យកម្លាំងណាមកបំពានឬបំផ្លាញបានឡើយ។

ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់និងកែលម្អជីវភាពរបស់ប្រជាជន។ ទី៤ ការធានានូវសុវត្ថិភាពសង្គមនិងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្នក៏ដូចជាទៅអនាគតនិង ទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចិរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនោះដែរលោកក៏បានបន្ថែមថា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលនឹងត្រូវបានដាក់ឲ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣នេះរួមមាន ទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។

ទី៤ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងអាចទទួលផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសម្រាប់លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។ ទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសនិងការរៀបចំឲ្យមានសមាគមកសិករនៅតាមទីជនបទ៕

ព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត​ជា​នាយក​រដ្ឋមន្រ្តីថ្មី​​​សម្រាប់នីតិកាលទី៧
ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​​​ថ្មី​សម្រាប់នីតិកាលទី៧ ទៅ​តាម​ការគ្រោង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។​

ក្នុងមាត្រា១​នៃព្រះរាជក្រឹត្យចេញ​នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក​ ហ៊ុន ម៉ាណែត ដែលជា​កូន​ប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី៧​នៃរដ្ឋសភា។​

ក្នុងមាត្រា២​នៃ​ព្រះ​រាជក្រឹត្យ​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «នាយករដ្ឋមន្រ្តី​ដែល​ទទួល​បាន​ចាត់​តាំង​ខាងលើ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី ចាប់​ពី​ថ្ងៃ​ទី​២២ ខែសីហា តទៅ ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តីបន្ត​ពីលោក​៕

Q&A៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបខេត្តសៀមរាប​ប្រឈម​បញ្ហា​ច្រើន​ដោយ​សារ​ចំនួន​ត្រីថយ​ចុះ
មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីទិន្នន័យមួយចំនួនពីជីវភាព និងការរស់នៅរបស់​ប្រជាពលរដ្ឋនៅតាមដងទន្លេសាប ក៏ប៉ុន្តែ​ទិន្នន័យទាំង​នោះ​តែងតែមា​ន​ការប្រែប្រួល​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​លោកបណ្ឌិត ធីម ហ្វ្រូវើ (Tim Frewer, PH.D.) បាន​បញ្ចប់​ថ្នាក់​បណ្ឌិតរបស់​លោកពី​សាកល​វិទ្យាល័យ​​ស៊ីដនី (Sydney) កាលពីឆ្នាំ​២០១៧។ លោកធីមមាន​ចំណាប់​លើការសិក្សា​ស្រាវជ្រាវ​អំពី​ប្រធានបទ​ផ្សេងៗដែលពាក់ព័ន្ធនឹងខេត្តសៀមរាបនិងបឹងទន្លេសាបដូចជា​ អ្នក​កែច្នៃ​ទីក្រុងសៀមរាប​ ប្រវត្តិនៃការធ្វើចំណាកស្រុកនៅ​លើបឹងទន្លេសាប និងការផ្លាស់​ប្តូរ​ជីវភាព​នៅ​លើ​បឹង​ទន្លេ​សាប​ជាដើម។

ខាងក្រោមនេះជាការសម្ភាសន៍រវាងលោក ឌឹម សុភត្រា ដែលជាសិក្ខាកាម Newsroom Cambodia លោកបណ្ឌិត ធីម ហ្វ្រូវើ កាលពីថ្ងៃសុក្រ ទី៣០​ ខែឧសភា ឆ្នាំ២០២៣​៖

Q៖ ជម្រាបសួរលោក!
A៖ បាទ ជម្រាបសួរ!
Q៖ ខ្ញុំបានដឹងថាលោកបានស្រាវជ្រាវច្រើន ពាក់ព័ន្ធនឹងប្រជាជនកម្ពុជា ដែល​រស់នៅ​តាម​ដង​ទន្លេសាប។ តើលោកអាចរៀបរាប់បានទេថា លោកបានស្រាវជ្រាវ និងចេញផ្សាយអំពីអ្វីខ្លះពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋនិងការរស់នៅតាមដងទន្លេសាប?

A៖ ពីមុនមកខ្ញុំធ្លាប់សិក្សាស្រាវជ្រាវទៅលើប្រធានបទ២ ទីមួយទាក់ទងទៅនឹងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅលើដងទន្លេសាប និងទីពីរទាក់ទងទៅនឹងបរិស្ថាន។ ខ្ញុំធ្លាប់សិក្សាស្រាវជ្រាវថា បរិស្ថានពិសេសចំនួនត្រី ប្រភេទត្រី ប្រភេទសត្វផ្សេងៗមានការផ្លាស់ប្តូរ ប្រែប្រួលក្នុងរយៈពេលដប់ម្ភៃឆ្នាំចុងក្រោយនេះ​ វាផ្លាស់ប្តូ​ និងប្រែប្រួលរបៀបម៉េចខ្លះ។​

Q៖ តើលោកគិតថាប្រជាជននៅតាមដងទន្លេសាបមានស្ថានភាពបែបណាដែរ?

A៖ ខ្ញុំគិតថាទីមួយវាផ្តោតទៅលើតំបន់ ហើយទីពីរផ្តោតទៅលើក្រុមប្រជាពលរដ្ឋ ព្រោះ​អី​បើសិន​ជា​យើង​មើល​ទៅលើ ឧទាហរណ៍ថា នៅក្នុងខេត្តសៀមរាប យើងអាចឃើញថាប្រជាជន​ដែល​រស់នៅ​តំប​ន់​ទន្លេសាបហ្នឹងមាន២ ប្រភេទ។​ ប្រភេទមួយគឺអ្នករស់នៅលើទន្លេ គេមានភូមិបណ្តែតលើទឹក ដូចជាកំពង់ឃ្លាំង កំពង់ភ្លុក ហើយចុងឃ្នាស។ ទីពី​មានប្រជាពលរដ្ឋដែលរស់នៅលើគោក ប៉ុន្តែ​ជីវភាព​របស់ពួកគេ នៅតែពឹងផ្អែកទៅលើទន្លេដូចគ្នា ដូចអ្នកដែលរស់នៅទន្លេសាបដែរ។​

ប៉ុន្តែឥលូវបើសិនជាយើងមើលទៅ​យើងឃើញថាក្រុមទី១ អ្នកដែលរស់នៅលើទន្លេសាប យើង​អាច​ចែក​ជាពីរក្រុមទៀត ទីមួយមានអ្នកដែលធ្វើនេសាទធុនតូចដែលភាគច្រើនគេប្រើឧបករណ៍សាមញ្ញទៅតាមច្បាប់ជលផល យើង​អាចចាត់ទុកថាពួកគាត់ហ្នឹងគ្រាន់តែរកត្រីដើម្បីជា​លក្ខណៈ​ចិញ្ចឹម​គ្រួសារ។ ទីពីរនៅក្នុងចំនួនប្រជាពលរដ្ឋរស់នៅលើទន្លេហ្នឹង គេមានក្រុមមួយទៀតដែល​គេ​រក​ជា​លក្ខណៈ​រកស៊ី រកស៊ីទ្រង់ទ្រាយធំ អាហ្នឹងក៏យើងអាចចាត់ជាច្រើនថ្នាក់ដែរ ប៉ុន្តែភាគច្រើន​អាហ្នឹង​បានន័យថាអ្នកដែលគេប្រើឧបករណ៍ដែលអាចជាលក្ខណៈទំនើប វាអាចជាមងដែលវែង ឬ​គេមា​ន​ឧបករណ៍​ទំនើបៗ ក៏ដូចជាឧបករណ៍ ម៉ាញស៊ីប និងទូកលើសពីមួយ។

ក្រុមផ្សេងៗគឺខ្ញុំគិតថាស្ថានភាពពួកគាត់ហ្នឹងគឺខុសៗគ្នា ភាគច្រើនអ្នកដែលពឹងផ្អែកទៅលើត្រីហ្នឹង ហើយគេរកស៊ីជាលក្ខណៈក្រុមគ្រួសារ ពួកគាត់ហ្នឹងកាន់តែពិបាក ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​យើង​ឃើញ​ថា​ស្ថានភាព​ពួកគាត់កាន់តែពិបាកដោយសារភាគច្រើនតម្លៃត្រី ទីផ្សារត្រីហ្នឹងវាឡើងចុះរហូត។ ហើយឥលូវនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះយើងឃើញថាតម្លៃត្រីហ្នឹង ត្រី​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​គេ​រកធ្លាក់ចុះខ្លាំង អាហ្នឹងវាប៉ះពាល់ទៅលើចំណូលរបស់អ្នកនេសាទត្រី។

ទីពីយើងក៏មិនអាចនិយាយថាចំនួនត្រីវាធ្លាក់រហូតទេ ព្រោះអីវាតាមប្រភេទត្រី ប៉ុន្តែយើង​ឃើញ​ថា​ត្រី​ធំៗ ត្រីដែលមានតម្លៃខ្ពស់គឺវាតិចជាងមុន​ អញ្ចឹងចំណុចទាំងពីរហ្នឹង យើង​បូក​ចូលគ្នា​យើង​ឃើញ​ថា អ្នកដែលនេសាទជាលក្ខណៈទ្រង់ទ្រាយតូចជីវភាពរបស់ពួកគាត់ពិបាក។ ហើយបើយើង​និយាយ​ពី​អ្នកផ្សេង​ដែលរស់នៅលើគោកហើយគេពឹងផ្អែកទៅលើទន្លេសាប យើងឃើញថាគាត់​ហ្នឹងក៏​ពិបាក​ម៉្យាង​ដែរ ពួកគាត់ហ្នឹងឥលូវព្យាយាមទៅរកមុខរបរខុសពីការរកត្រី មូលហេតុ​ដោយសារ​ចំនួន​ត្រី​តិច​ជាងមុន ហើយអ្នករកត្រីច្រើន ប៉ុន្តែពួកគាត់ក៏​ពិបាក​រក​មុខរបរ​ផ្សេង​ដោយសារ​ទីមួយគ្មា​ន​បទ​ពិសោធន៍ និងទីពីរគ្មានដើមទុន តែពួកគាត់អាចទៅស៊ីឈ្នួលគេបាននៅផ្សារត្រី ឬនៅ​ក្រុង​សៀមរាប​ជាដើម។

ចំពោះអ្នកដែលរកស៊ីទ្រង់ទ្រាយធំ ឥលូវដោយសារការបង្ក្រាបបទល្មើសនៅ​លើទ​ន្លេ​សាប​ហ្នឹង ពួកគាត់​ក៏​ផ្លាស់​ប្តូរប្រែប្រួលដែរ អ្នកដែលរកស៊ីជាទ្រង់ទ្រាយធំ ជាពិសេសអ្នក​ដែល​រក​ជា​ឧបករណ៍​ខុសច្បាប់​តិច​ជាង​មុន ដោយសារគេបង្រ្កាបតាំងពីឆ្នាំ២០២១។

ខ្ញុំភាគច្រើនសិក្សាស្រាវជ្រាវនៅខេត្តសៀមរាបខ្ញុំឃើញថា អ្នកដែលរកស៊ីទ្រង់ទ្រាយធំ អ្នក​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់កាត់បន្ថយច្រើន។

Q៖ បើប្រៀបទៅកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលលោកចាប់ផ្តើមស្រាវជ្រាវដំបូងៗនៅកម្ពុជា តើ​លោក​គិតថា​ស្ថានភាពរបស់​ប្រជាជនរស់​នៅតាម​ដង​ទន្លេសាបមានការប្រែប្រួលយ៉ាងណាខ្លះ?

A៖​ ខ្ញុំគិតថាជាពិសេសក្នុងរយៈពេលប្រហែលជាដប់ទៅម្ភៃឆ្នាំចុងក្រោយ ខ្ញុំគិតថា​ស្ថានភាព​នៅ​ទន្លេសាប​វា​ប្រែប្រួល​ខ្លាំង ខ្ញុំបានសិក្សាស្រាវជ្រាវតាំងពីប្រហែល១០ឆ្នាំមុន ប៉ុន្តែ​ខ្ញុំ​ស្រាវជ្រាវ​ជា​លក្ខណៈតូច​នោះទេ មិនមែនជាការស្រាវជ្រាវគម្រោងធំៗទេ តែតាមការសង្កេតឃើញរបស់ខ្ញុំ ខ្ញុំគិតថាឥឡូវហ្នឹងប្រជាពលរដ្ឋដែលពឹងផ្អែកលើត្រីនៅទន្លេសាបប្រឈមមុខនឹងបញ្ហាធំទៀត ហើយជីវភាពពួកគាត់ប្រែប្រួលខ្លាំងមែនទែនក្នុងរយៈពេលដ៏ខ្លីនេះ​។​

ក្នុងរយៈពេលប្រហែលជា១០ឆ្នាំនេះឃើញថា​​​ មានអ្នកនេសាទត្រីដែលធ្លាប់​មាន​អាជីវកម្ម​នេសាទ​ត្រី​ហ្នឹង​គេផ្លាស់ប្តូទៅរកការងារផ្សេង ដោយសារក្នុងបឹងទន្លេសាបពិបាករកចំណូលមែនទែន ឃើញ​ថាឥឡូវនៅកំពង់ភ្លុក កំពង់ឃ្លាំង​ ចុងឃ្នាស ឥឡូវមានអ្នកដែលទៅស៊ីឈ្នួលគេ ឬ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេងៗ ជួនកាលទៅដល់ខេត្តឆ្ងាយដូចជារតនគិរី មណ្ឌលគិរីក៏មានដែរ ខ្លះ​ទៅថៃ​ផង​អី​ផង ភាគច្រើនដោយសារបើគេនៅតែបន្តមុខរបរដូចកាលមុន គេមិន​អាច​រក​ចំណូល​គ្រប់គ្រាន់​ក្នុង​ការចិញ្ចឹម​គ្រួសារ​ទេ។ ឥឡូវដោយសារត្រីពិបាករក ហើយច្បាប់គេរឹតត្បឹត ហើយទី៣ ដោយសារ​តម្លៃ​ត្រី​ធ្លាក់​ចុះ ៣ចំណុចហ្នឹងបូកចូលគ្នាធ្វើឲ្យ អ្នកដែល​ធ្លាប់តែ​មា​នមុ​ខ​របរ​នេសាទ​ត្រី​ហ្នឹង​ត្រូវ​តែ​ប្រែប្រួល (ផ្លាស់ប្តូរ)។

ហើយទីពីរ ខ្ញុំឃើញថាភាគច្រើនបើយើងនិយាយថាការផ្លាស់ប្តូរ សំខាន់ៗ យើងឃើញថា​ឧបករណ៍​ដែល​គេ​ប្រើ សម័យនេះវាខុសប្លែកពីកាលមុន ដូចម្ភៃឆ្នាំឬដប់ឆ្នាំមុន យើងឃើញ​ថា​ភាគច្រើន​គេ​ប្រើឧ​បករណ៍​ជាល​ក្ខណៈសាមញ្ញ ជាលក្ខខណ្ឌឧបករណ៍បុរាណ ដូចជាទ្រូ​ មង​ធម្មតា មង​ដែល​ធ្វើ​ពីខ្សែ ប៉ុន្តែឥឡូវភាគច្រើនគេត្រូវតែផ្លាស់ប្តូរប្រើឧបករណ៍ទំនើបវិញ បើសិនជាគេ​មិន​ប្រើឧបករណ៍​ទំនើបហ្នឹង គេចាប់ត្រីមិនគ្រប់ចំនួន បានន័យថាចំណូលវាតាមហ្នឹងដែរ។

អ្នកនេសាទមួយៗ គេត្រូវតែផ្លាស់ប្តូរទៅប្រើឧបករណ៍ ទំនើបៗ អ៊ីចឹង​បាន​ន័យថា​គេ​ត្រូវតែ​ចំណាយ​លុយ​ច្រើនទៅលើឧបករណ៍ ថ្មីហ្នឹង ដូចជាមង ភាគច្រើនឥឡូវអ្នកដែល​ប្រើ​មង​នៅ​លើទន្លេសាប​គេ​លែង​ប្រើមងខ្សែប្រវែងត្រឹមតែមួយគីឡូ ប៉ុន្តែឥឡូវខ្លះគេប្រើម្ភៃដៃក៏មានដែរ អ៊ីចឹងវាអា​ច​លើស​ពី​មួយគីឡូ​ទៅពីរគីឡូ។

ការទិញឧបករណ៍ហ្នឹងត្រូវចំណាយលុយច្រើនជាងមុនហើយវាទំនើបជាងមុន ហើយទាំងអស់​ហ្នឹង​វា​អាច​ធ្វើឲ្យអ្នកនេសាទនិងប្រឈមមុខនឹងការជំពាក់លុយ ជំពាក់បំណុលគេ ព្រោះអីដើម្បី​ទិញ​ឧបករណ៍​ទាំងអស់ហ្នឹងគេត្រូវខ្ចីលុយពីធនាគារ ហើយបើសិនជាមានបញ្ហាបរិស្ថាន បញ្ហានៅ​បឹង​ទន្លេសាប ចំនួនត្រីធ្លាក់ចុះ នៅពេលដែលទិញឧបករណ៍ហ្នឹងហើយ រកត្រីមិនគ្រប់ ក៏នៅតែ​ជំពាក់​ធនាគារ​ខ្លាំងទៅៗ អ៊ីចឹងវាអាចជាបញ្ហាមួយទៀត ដែលធ្វើឲ្យអ្នកដែលរស់នៅបឹង​ទន្លេសាប​ត្រូវ​ផ្លាស់ប្តូរ​ចំណាក​ស្រុក នៅស្រុកឆ្ងាយឆ្ងាយ ដើម្បីរកមុខរបរផ្សេង។​

Q៖ ហេតុអ្វីបានជាបញ្ហាប្រឈមទាំងនោះនៅតែបន្តកើតមាន?

ខ្ញុំគិតថាការពិតចំនួននេសាទត្រី បើយើងមើលស្ថិតិដែលចេញពីក្រសួង យើងឃើញថា ការពិត​វា​មិន​ថយ​ចុះខ្លាំ​ងទេ បើយើងប្រៀបធៀបឆ្នាំនេះជាមួយឆ្នាំទៅចំនួនវាឡើង តែយើងក៏ពិបាកនិយាយ ឥឡូវហ្នឹងគ្មានអ្នកណាដែលអាចនិយាយថា ស្ថិតិដែលចេញពីក្រសួងយើងអាចទុកចិត្តបាន ឬ​ក៏​អត់​ទេ ក្រសួងក៏គេខំប្រឹងរកទិន្នន័យតាមគ្រប់ច្រកដែរ តែយើងខ្លាចថាទិន្នន័យនឹង​មិនបាន​គ្រប់ជ្រុង​ជ្រោយទេ។​ ហើយទីពីរហ្នឹង ទិន្នន័យហ្នឹង គេធ្លាប់ប្រមូលតាំងពីច្រើនឆ្នាំហើយៗ ប៉ុន្តែឆ្នាំមុនៗ យើងមិនដឹងថា កាលពីមុនហ្នឹងហើយហ្នឹងឥឡូវ ទិន្នន័យហ្នឹងវាដូចគ្នា ឬក៏ប្រែប្រួលទេ យើង​ពិបាក​ក្នុង​ការប្រៀបធៀបឆ្នាំមុនៗមកឥឡូវណាស់ យើងមិនដឹងថាចំនួនត្រីវាថយចុះខ្លាំងឬក៏វាឡើង អត់​ដឹងច្បាស់ទេ។

ប៉ុន្តែបើតាមការសង្កេតឃើញរបស់ខ្ញុំ និងការប្រមូលទិន្នន័យពីអ្នកនេសាទតែម្ដង ភាគច្រើន​អ្នក​នេសាទ​គេឃើញថា វាផ្ដោតទៅលើប្រភេទត្រីដូចប្រភេទត្រីធំៗ ត្រីដែល​ធ្លាប់​មក​រស់នៅ​តំបន់​ទន្លេសាបហ្នឹងវាថយចុះខ្លាំង ប៉ុន្តែត្រីចង្វា ត្រីអណ្តែង ត្រីរ៉ស់ហ្នឹង វាអាចទៅទទេរ (ថេរ)​ ឬ​ក៏​មាន​ឡើងមានចុះខ្លះៗ។ ប៉ុន្តែតាមការសិក្សារបស់ខ្ញុំ មានកត្តាមួយចំនួន ដែលធ្វើឲ្យ​ត្រី​វា​ថយ​ចុះ​មែន ដូចជាទំនប់វារីអគ្គិសនី ខ្ញុំឃើញថានៅក្នុងរយៈពេល ម្ភៃឆ្នាំចុង​ក្រោយ​នេះ​មាន​វារី​អគ្គិសនី​ជាច្រើន​នៅ​តាម​ដងទន្លេមេគង្គដូចជាមាននៅស្ទឹងត្រែង មានសេសាន សេសានក្រោមពីរ នៅ​វៀតណាម​ក៏​មាន។​ ហើយខ្ញុំគិតថាទំនប់វារីអគ្គិសនីទាំងអស់ហ្នឹងវាប្រាកដជាមានការប៉ះពាល់ទៅដល់ចំនួនត្រី ដែលហូរចូលមកក្នុងទន្លេសាប អ៊ីចឹងត្រីវាពិតជាថយចុះមែនហើយ។ ទីពីរនេះយើងឃើញថា ឧបករណ៍ ទំនើបៗជាពិសេសឧបករណ៍ឆក់ ដូចជាស៊ីបម៉ាញ់​អាច​ធ្វើ​ឲ្យ​មាន​ការថយ​ចុះ​ចំនួន​ត្រី​មែនទែន។ ហើយជាពិសេសអ្នកដែលរស់នៅក្នុងក្រុងសៀមរាបក៏គេនិយាយដែរថា​ ចំពោះ​ត្រី​មាន​ការធ្លាក់​ចុះមែន អ៊ីចឹងតាំងពីឆ្នាំ២០២១ ២០២២ គេចាប់ង្ក្រាប យើង​ឃើញ​ថា​ចំនួន​ត្រី​វា​ចាប់ផ្ដើម​ឡើង​បន្តិចម្តងៗ ដោយសារតែការអនុវត្តច្បាប់តឹងរ៉ឹង ប៉ុន្តែបើយើងមើលទៅលើចំណុចទីបី ពាក់ព័ន្ធ​នឹង​អ្នក​ដែល​រកត្រី ពីមួយជំនាន់ទៅមួយចំនួនអ្នករកត្រីក៏កាន់តែច្រើន ហើយ​សូម្បី​មាន​កន្លែង​ខ្លះៗ​មាន​អ្នក​ចំណូលថ្មីមកនៅសៀមរាប មិនមែនត្រឹមតែជាជនដែលរស់នៅនោះទេ ប៉ុន្តែមាន​អ្នក​ចំណូល​ស្រុក​ទៅរកត្រីនៅតំបន់ហ្នឹងដែរ ដែលធ្វើឲ្យមានអ្នករកត្រីកាន់តែច្រើនឡើងៗ។​ អ៊ីចឹង​បីចំណុចនេះសំខាន់ ទីមួយគឺទំនប់វារីអគ្គិសនី ទីពីរឧបករណ៍ទំនើប ហើយទីបីគឺចំនួនអ្នករកត្រី។

Q៖ តើអ្នកពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ?

A៖ ខ្ញុំគិតថាបញ្ហាដែលកំពុងតែកើតឡើងហ្នឹង នៅក្នុងតំបន់ទន្លេសាបវាមិនងាយដោះស្រាយទេ។ ទីមួយដោយសារអ្នកដែលរកត្រីច្រើន ហើយស្ថានភាពអ្នករកត្រីមួយៗ​ស្ថានភាព​ភាគច្រើន​ពិបាក​ដែរ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំឃើញមានគម្រោងមួយចំនួនដែលបានឆ្លើយតបទៅនឹងបញ្ហា ដែល​កំពុង​តែ​កើត​ឡើង​ហ្នឹង ដូចជាបង្កើតសហគមន៍នេសាទត្រី ផ្ដល់សិទ្ធិឱ្យពួកគាត់គ្រប់គ្រងតំបន់ ហើយ​បើសិនជា​គេមា​នសមត្ថភាព អាចជួយការពារ ឬក៏គេមានឧបករណ៍ គេមាន​ការគាំទ្រ​ពី​ស្ថាប័ន​ដែលពា​ក់ព័​ន្ធគ្រប់គ្រាន់ ខ្ញុំឃើញថាសហគមន៍អាចការពារត្រី ថែរក្សាធនធានជលផល ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់បាន។ អាចំណុចហ្នឹងវាសំខាន់ក្នុងការរករបរ ដែលអាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់។ ក៏ដូចជាឥឡូវ ខ្ញុំឃើញថានៅក្នុងនៅកំពង់ភ្លុក កំពង់ឃ្លាំង គេ​ចាប់ផ្តើម​អនុវត្ត​គម្រោង ជួយបង្កើតតំបន់ស្រះចិញ្ចឹមត្រី ហើយខ្ញុំគិតថាប្រសិនជា​មាន​ការគាំទ្រ​ពី​​ស្ថាប័ន​​​ ​ពាក់ព័ន្ធ​នៅ​ក្នុងមូលដ្ឋាន ដូចជាខាងជលផល ក្រសួងកសិកម្ម អាហ្នឹងក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់អ្នកស្រុក អ្នកនេសាទត្រីបានដែរ។

ហើយទីពីរខ្ញុំគិតថាបើសិនជា ធ្វើយ៉ាងម៉េចកុំឲ្យកសាងទំនប់វារីអគ្គិសនីថែមទៀតនៅលើតំបន់មេគង្គ ចំណុចហ្នឹងក៏សំខាន់ដែរ ព្រោះអីបើសិនជាមាន ការកសាងទំនប់វារីអគ្គិសនីថែមទៀតយើងខ្លាចថា ការប៉ះពាល់ដល់ត្រីហ្នឹង វាអាចធំជាងមុនច្រើនជាងមុន។ ហើយក្រៅពីហ្នឹងខ្ញុំគិតថាការអនុវត្តច្បាប់ នៅតាមតំបន់នៅតាមតំបន់ទន្លេសាបហ្នឹងក៏សំខាន់ដែរ ព្រោះយើងឃើញថាជាក់ស្ដែងពីមួយឆ្នាំ ទៅមួយឆ្នាំមានឆ្នាំខ្លះមានស្ថាប័ន ដែលមានតួនាទីក្នុងការអនុវត្តច្បាប់ជលផល គេអនុវត្ត​ល្អ​មែន​ទែន ហើយគេមានមន្ត្រីគ្រប់គ្រាន់ឧបករណ៍គ្រប់គ្រាន់ ក្នុងការជួយទប់ស្កាត់បទល្មើស​នៅ​តាម​បឹង​ទន្លេសាប ប៉ុន្តែនៅក្នុងឆ្នាំមួយចំនួនក៏ មិនសូវប្រសើរដូចឆ្នាំគេចុះមកបង្ក្រាប តែបើយើងមើល​ទៅ​រយៈពេល​យូរយើ​ងឃើញថាគេត្រូវមានឆ្នាំខ្លះគេអនុវត្តខ្លាំង ឆ្នាំក្រោយគេធូរមួយឆ្នាំ។ ក្រៅពី​ហ្នឹង​ខ្ញុំគិតថា ប្រហែល​បញ្ហាទាក់ទងទៅនឹងធនាគារ ត្រូវមាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង្ការ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យលុយខ្ចីដោយមិនយកការប្រាក់ខ្ពស់។

ហើយខ្ញុំឃើញថាភាគច្រើនអ្នកនេសាទហ្នឹងគ្មានកម្មសិទ្ធិដីធ្លីដូចអ្នកនៅលើគោកទេ អ៊ីចឹង​ពួកគាត់​ពិបាក​ក្នុង​ការខ្ចីលុយ អ៊ីចឹងគាត់ក៏ទៅខ្ចីលុយអ្នកដែលនៅដើមភូមិ ហើយអ្នកនៅដើមភូមិ​យក​ការប្រាក់​​អាច​ខ្ពស់​ជាងធនាគារ អ៊ីចឹងធ្វើម៉េចឲ្យគាត់អាចខ្ចីលុយ ក្នុងការប្រាក់ដែលសមល្មម មិន​ខ្ពស់​ពេក។ ហើយទីពីរខ្ញុំគិតថា ត្រូវតែមានគម្រោង របស់អង្គការ ឬក៏ខាងរាជរដ្ឋាភិបាលក៏​បាន​ដើម្បី​ជួយឲ្យ​ផ្ដល់បទពិសោធន៍ ឬផ្ដល់បច្ចេកទេសទៅដល់អ្នកដែលរកត្រីហ្នឹង ឲ្យរកមុខរបរផ្សេង ព្រោះ​យើង​ឃើញ​ថាថ្ងៃអនាគតអ្នកដែលរកត្រីហ្នឹងគេមិនអាច​រកត្រីរហូតបានទេ ដោយសារ​បញ្ហា​ត្រី​ធ្លាក់​ចុះ តម្លៃធ្លាក់ចុះ គេត្រូវទៅរកមុខរបរផ្សេង។ ធ្វើម៉េច​អាចរៀបចំឲ្យ​មាន​គម្រោង​ច្បាស់លាស់​ដើម្បី​ត្រៀម​ពួកគាត់​នឹងអាចរកមុខរបរផ្សេង។

​ហើយមួយទៀតខ្ញុំគិតថាពាក់ព័ន្ធនឹងបញ្ហាការនាំចូលត្រីហើយនេះគឺជាបញ្ហាធំជាងគេ ពួកយើង​ឃើញ​ថា​ទីផ្សារ​ត្រីពិបាកពីមួយឆ្នាំ ទៅមួយឆ្នាំ វាឡើងចុះឡើងៗ ប៉ុន្តែការ​ឡើងចុះភាគច្រើនគឺ មែន​កើតឡើងដោយសារតែបញ្ហាដែលកើតឡើងមកទន្លេសាបទេ ប៉ុន្តែវាកើតឡើងដោយសារតែ គេ​នាំ​ចូលត្រី ពីទីផ្សារស្រុកក្រៅជាពិសេសថៃ និងវៀតណាម។ បើគេនាំចូលត្រីច្រើន​ចូលក្នុងស្រុកកម្ពុជា អាហ្នឹងវាធ្វើឲ្យត្រីដែលគេរកនៅក្នុងទន្លេសាបធ្លាក់ចុះ ហើយបញ្ហាធំមែនទែនដោយសារត្រីធម្មជាតិ តម្លៃវាទូទៅវាខ្ពស់ជាងត្រីចិញ្ចឹម ប៉ុន្តែត្រីចិញ្ចឹមដែលគេនាំចូលពីក្រៅវាថោកមែនទែន ដោយសារ​តម្លៃ​ថោក​នោះ​វាធ្វើឲ្យ​តម្លៃត្រីធ្លាក់ចុះ ហើយវាធ្វើឲ្យមុខរបរ ជីវភាពអ្នករកត្រីហ្នឹងវាពិបាក។

ខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែធ្វើម៉េចអាចដោះស្រាយតម្លៃត្រីឲ្យវាទទេ (ថេរ)  កុំឲ្យវាធ្លាក់ចុះខ្លាំងពេក កុំឲ្យនាំត្រីចូលច្រើនពេក។ ចំណុចមួយទៀត បើគេនៅតែឲ្យត្រីនាំចូល ហូរនាំចូលពីស្រុកក្រៅ​ពី​ប្រទេស​ថៃ វៀតណាម តែការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាក៏លំបាកច្រើនដែរ ដោយសារ​ការចិញ្ចឹម​ត្រីនៅកម្ពុជាទើបតែកើតឡើងទេ ជាពិសេសនៅតំបន់ទន្លេសាបហ្នឹង ប្រហែល​ជា​ម្ភៃឆ្នាំ​ឬ​ក៏​ដប់​ឆ្នាំចុងក្រោយនេះទេ ប៉ុន្តែការចិញ្ចឹមត្រីនៅថៃ​ នៅវៀតណាមគេធ្វើតាំងពីសាមសិបឆ្នាំមកហើយ អ៊ីចឹងបច្ចេកទេសគេខ្លាំងជាង ខ្ពស់ជាង។ ហើយនៅវៀតណាម​និង​ថៃគេ​ក៏បាន​ទទួល​បាន​លុយខ្លះៗ​ពី​រដ្ឋ ទាំងបច្ចេកទេស ទាំងរកចំណូល ទាំងការគាំទ្រពីរដ្ឋ។​ ប៉ុន្តែនៅកម្ពុជាអត់ទា​ន់​មាន​ដល់​ថ្នាក់​ដូច​នៅ​វៀតណាម និ​ងថៃទេ អ៊ីចឹងបានន័យថាតម្លៃ ក្នុងការផលិតត្រីចិញ្ចឹមនៅវៀតណាមនិងថៃ វា​ស្រួល​ជាងហើយ​វា​ថោក​ជាង។ ហើយចំណុចនេះវាប៉ះពាល់ដល់កម្ពុជាខ្លាំង អ៊ីចឹងខ្ញុំគិត​ថា​រាជ​រដ្ឋា​ភិបាល​ត្រូវតែសហការគ្រប់ស្ថាប័នដើម្បីដោះស្រាយបញ្ហាធ្វើម៉េចឲ្យតម្លៃត្រី វាទទេ (ថេរ) ហើយ​ធ្វើ​ម៉េច​ឲ្យអ្នករកត្រីធម្មជាតិ អ្នករកត្រីហ្នឹងគេទទួលបានបច្ចេកទេស គេទទួល​បាន​ការគាំទ្រ​ពី​រដ្ឋា​ភិបាល។
Q៖ បាទ អរគុណច្រើនចំពោះការចំណាយពេលវេលារបស់លោក!
A៖ បាទៗ!

ជប៉ុនផ្តល់​ឥណទាន​សម្បទាន​ជាង​១៨៨លាន​ដុល្លារ​សម្រាប់​​អភិវឌ្ឍ​​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ជនបទ និង​ទឹកស្អាត
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន​ចំនួន​១៨៨.១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់គម្រោង​កែលម្អ​ការតភ្ជាប់​ផ្លូវ​ជន​បទ និង​ផ្គត់ផ្គង់​ទឹក​ស្អាតខេត្តសៀមរាប​។

​​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បង្ហោះ​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ បង្ហាញ​ថា ឥណទាន​សម្បទាន​របស់​ជប៉ុន​មកកាន់កម្ពុជា​ផ្តោត​លើ​​ការអនុវត្ត​គម្រោង​ពីរ​ផ្សេង​​គ្នា។ ​ឥណទានសម្បទាន​ដែលមានទឹកប្រាក់ចំនួន​​១៧២,៩៣​ លានដុល្លារអាមេរិក សម្រាប់​ការអនុវត្ត​គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និង​ឥណទានសម្បទាន​ប្រមាណ ១៥,១៨ លាន​ដុល្លា​រអាមេរិក សម្រាប់ការអនុវត្តគម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​សៀមរាប​ដំណាក់​កាល​ទី៣។

គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់នឹងដំណាច់ឆមាសទី១ ឆ្នាំ២០២១ (ដោយមិនគិតបំណុល មរតក) រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុប​ចំនួន​ប្រមាណ ១៤,៨៣៦,៥២ លានដុល្លារអាមេរិក។ ក្នុងនោះ ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ពហុភាគី​ប្រមាណជា​ ៥ ៧២៣,៥៤ លានដុល្លារអាមេរិក និងជាមួយរដ្ឋាភិបាលបរទេសទ្វេភាគី ដូចជា​ចិន បារាំង ឥណ្ឌា កូរ៉េ អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី ថៃ និងវៀតណាម មានចំនួនប្រមាណ ៩ ១១២,៩៨ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីគម្រោងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគី ក្នុងឆមាសទី១ ឆ្នាំ២០២១៕

អ្នកប្រើប្រាស់ TikTok នៅកម្ពុជា មានការចាប់អារម្មណ៍លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
តិកតុកគឺជាបណ្តាញសង្គមដែលត្រូវបានង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះថា ByteDance កាលពីឆ្នាំ២០១៦។ ការជជែកពិភាក្សាគ្នាទៅលើគុណសម្បត្តិ និងគុណវិប្បត្តិរបស់បណ្តាញសង្គមមួយនេះនៅតែបន្តកើតឡើង។

Newsroom Cambodia បានធ្វើការសម្ភាសន៍ជាមួយយុវជនមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយបានជ្រើសរើសទីតាំងចំនួន២ កន្លែងទីមួយនៅម្តុំមុខព្រះបរមរាជវាំង និងទីពីនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

យុវជនម្នាក់ឈ្មោះ ត្រា អាយុ២៨ឆ្នាំ បានថ្លែងប្រាប់ Newsroom Cambodia ថា ការលេងតិកតុកអាចល្អ ឬមិនល្អអាស្រ័យទៅលើយើងខ្លួនឯងផ្ទាល់។ លោកបានបន្ថែមថា លោកខ្លួនឯងលេងតិកតុកគ្រាន់តែជាការសប្បាយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាក្មេងៗមិនគួរលេងតិកតុកនោះទេ ពីព្រោះយើងមិនអាចហាមឲ្យអ្នកលេងដទៃទៀត មិនឲ្យបង្ហោះវីដេអូដែលមិនល្អនោះទេ។

យុវជនម្នាក់នេះបាននិយាយថា៖ «សម្រាប់តិកតុក បើយើងលេងល្អ វាល្អ វាអាស្រ័យទៅលើខ្លួនយើងផ្ទាល់។ រាល់ថ្ងៃ លេងតិកតុក២ ទៅ ៣ ដងក្នុងមួយថ្ងៃដែរ ពេលយើងទំនេរពីការងារ ជួនកាលទៅមួយសប្តាហ៍អីយើងអាចថតម្តងទៅ សម្រាប់ការកំសាន្តដើម្បីសប្បាយចិត្តខ្លួនឯង។ យើងធ្វើទៅយើងពេញចិត្តហើយ យើង Post ទៅ។ បើតាមខ្ញុំគិតមើលកូនក្មេង កុំសូវឲ្យលេងតិកតុកអី វាអត់សូវល្អដែរ ព្រោះអីតិកតុកឥលូវ យើងមិនអាចហាមនរណាម្នាក់មិនឲ្យគេថតនេះថតនោះបានទេ។»

កញ្ញា សេងហុង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម យល់ឃើញថា តិកតុកក៏ អាចផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ដែរ ប្រសិនបើអ្នកប្រើប្រាស់ចេះប្រើប្រាស់វាក្នុងផ្លូវល្អ ដូចជាការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាដើម។ ប៉ុន្តែបើអ្នកប្រើប្រាស់ តិកតុកច្រើនពេកនោះ វាជាការខ្ជះខ្ជាយពេលវេលាទៅវិញ។

កញ្ញា សេង ហុង កំពុងសិក្សាតាមប្រព័ន្ធអនឡាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រូបភាព៖ Newsroom Cambodia

កញ្ញាថា៖ «ចំពោះខ្ញុំ តិកតុក វាល្អបើសិនយើងប្រើវាក្នុងន័យថា យើងចង់ស្វែងយល់ពី អ្វីមួយដូចជា ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ឬក៏ទាក់ទងនឹងការហាត់ប្រាណ ឬមួយក៏ ជាប្រភេទព័ត៌មានដែលថ្មីៗ។ តែបើថាយើងប្រើលក្ខណៈថាយើងសប្បាយច្រើនពេក វាអត់ល្អសម្រាប់អនាគតរបស់យើងដែរ វាខាតពេល។ ខ្ញុំមើលខ្លះដែរបង ប៉ុន្តែខ្ញុំអត់ចេះលេង ទេ។»

យុវតីម្នាក់នេះបានបន្ថែមថា ៖ «ភាគច្រើនគឺការរាំ ការរាំបែបស្តាយថ្មីៗ និយាយរួមគាត់លេងជា Vlog អីហ្នឹង ការថតភាគច្រើនគឺបែបហ្នឹង។ ចំពោះមាតិកាបែបចំណេះដឹង វាអត់សូវសំបូរ ដូចនេះទេ ព្រោះថាយុវជនយើងភាគច្រើនគាត់ចូលចិត្តខាងសប្បាយខាងអីច្រើនជាង ពេលចឹងវាអត់សូវសំបូរ Content ទាក់ទងនឹងចំនេះដឹងថ្មីៗឬមួយទាក់ទងនឹងព័ត៌មានអីទេ តែមិនមែនថាវាអត់ទេបង បើសិនជាយើងតាមដាន វារាងឧស្សាហ៍ឃើញ តែបើយើងអត់ទេ វាភាគច្រើនឃើញតែការរាំ ការច្រៀងអីចឹង។»

កញ្ញា ស្រីណាត ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ឃើញថា បណ្តាញសង្គមតិកតុកមានគុណសម្បត្តិផង និងគុណវិបត្តិផង និយាយទៅ គុណសម្បត្តិ និងគុណវិបត្តិគឺប្រហាក់ប្រហែលគ្នា។ ដោយសារកញ្ញាបានទទួល បទពិសោធន៍ខ្លះៗ ពីតិកតុក ក្នុងការប្រើប្រាស់ជាប្រយោជន៍ កញ្ញាក៏អាចប្រើប្រាស់វានៅក្នុងការ បំបាត់ការអផ្សុកផងដែរ។ ផ្ទុយទៅវិញកញ្ញាក៏ទទួលបាននូវវីដេអូខ្លះដែលជារឿងមិនសូវល្អ និងមិនស័ក្តិសមនៅក្នុងការបង្ហោះនៅក្នុងបណ្ដាញសង្គមតិកតុកដែរ។

កញ្ញាថា៖ «ខ្ញុំអាចនិយាយបានថាប្រព័ន្ធហ្នឹងវាមានទាំងផលល្អនិងផលអាក្រក់។ ខ្ញុំអាចនិយាយបានថាផលល្អនិងផលអាក្រក់គឺប្រហាក់ប្រហែលគ្នា ដោយសារអីអ្នកខ្លះ គេយកប្រព័ន្ធហ្នឹងទៅផ្សព្វផ្សាយអ៊ីចឹង អ្នកខ្លះទៀតគេអាចប្រាប់ពីបទពិសោធន៍របស់គេ ដូចខ្ញុំរាល់ថ្ងៃខ្ញុំសម្រកគីឡូអីចឹង យើងអាចស្រាវជ្រាវបានក្នុងហ្នឹងគេធ្វើអីគេខ្លះ។ ឬក៏យើង អាចប្រើតិកតុកនិងពេលខ្លះយើងអផ្សុកពេកអីចឹង យើងអាចអូសមើលលេងបាន។

«វាក៏មាន ផលអាក្រក់ដែរបើយើងមនុស្សធំយើងអត់អីទេ យើងអាចដឹងបាន ថាវីដេអូណាគួរមើល វីដេអូណាមិនគួរមើល វីដេអូណាគួរចែករំលែកនិងវីដេអូណាអត់គួរចែករំលែក។ តែសម្រាប់ក្មេង ពេលគាត់អូសឃើញទៅគាត់ចេះតែរៀនថែម សូម្បីតែមនុស្សធំខ្លះ ពេលខ្លះគាត់ ឃើញវីដេអូអត់ល្អក៏គាត់ចែករំលែកដែរ គាត់គិតថាគាត់ចែករំលែកទៅល្អ តែពេលគាត់ចែក ទៅវាអត់ល្អព្រោះអី ក្មេងគាត់អត់ដឹងថាវីដេអូហ្នឹងគេធ្វើទៅល្អឬអាក្រក់ទេ។»

លោក វីរៈ ដែលជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានបញ្ចេញជាយោបល់ស្រដៀងគ្នាដែរថា ពេលខ្លះគាត់មើលឃើញរឿងល្អៗ ឯពេលខ្លះទៀតក៏មិនល្អដែរ។ ក្នុងនោះដែរលោកក៏បានផ្តល់ជាមតិដល់សាធារណៈជនថា គួរតែព្យាយាមតាមដានព័ត៌មានល្អៗ រឿងល្អៗឲ្យបានច្រើន។

លោកថា៖ «តិកតុកមានផលល្អមួយចំនួន នឹងផលអាក្រក់មួយចំនួនគាត់បានយល់ ឃើញថាគឺអាស្រ័យទៅលើអ្នកប្រើប្រាស់ បើយើងមើលតិកតុកខ្លះយើងបានជួបនៅរឿងល្អ មេរៀនល្អៗជាច្រើនហើយមួយទៀត អ្នកខ្លះគាត់លេងតិកតុកដើម្បីទទួលបានកាចាប់អារម្មណ៍ លេងទៅជ្រុលជ្រួស មិនសមរម្យសម្រាប់ក្មេងគាត់មើលទៅវាអត់សមរម្យ។»

បន្ថែមពីលើនេះលោកថា៖ «សម្រាប់ខ្ញុំយល់ឃើញថាយើងគួរតែ ព្យាយាម follow ឬក៍ព្យាយាមមើលព័ត៍មានដែលគេ ផុសនៅក្នុងតិកតុក រឿងល្អៗ និងរឿងអប់រំ អោយច្រើន។»

ឈ្មោះ ហោ យូរទ្បុង ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យជាតិគ្រប់គ្រង បច្ចុប្បន្នលោកកំពុងបម្រើការងារនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានយល់ឃើញថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុកឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៌មានបានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»

លោកបាននិយាយថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុក ឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៏មានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»

លោក ស័ក្ក អាយុ៤១ឆ្នាំបានឆ្លើយប្រាប់ Newsroom Cambodia ថា បណ្ដាញសង្គមមានភាព ទូលំទូលាយពេក និងគ្មានដែនកំណត់ដែលជាកត្តា ប្រឈមសម្រាប់ យុវជនក៏ដូចជាក្មេងៗ ពួកគាត់អាចប្រឈមមុខនឹងការទទួលបានព័ត៌មានមិនល្អនានា។

លោកថា៖ «វាទូលំទូលាយពេកអ៊ីចឹងហើយ វាប៉ះពាល់សង្គមមួយចំនួនដោយសារថា ប្រព័ន្ធនៃការផ្សព្វផ្សាយតិកតុកហ្នឹងវាគ្រាន់តែជាការសប្បាយបើយើងចេះស្តាប់ឲ្យខ្លីទៅដែលការសប្បាយទេគឺវាមិនមានព្រំដែន។ អ៊ីចឹងរាល់អាកប្បកិរិយាល្អឬមិនល្អ ដែលតែងតែមានផុសនៅ លើតិកតុកហ្នឹងទាំងអស់។

«ប៉ុន្តែបើតាមខ្ញុំយល់គួរតែមានជាប្រព័ន្ធផ្សព្វផ្សាយមួយ ដែលផ្សាយ តែរឿងល្អៗ ភាពសប្បាយដើម្បីមិនឲ្យមានការប៉ះពាល់ដល់សង្គមជាតិ នេះគ្រាន់តែជាការគិត ឃើញរបស់ខ្ញុំទេ។ ចំណែកខ្លួនខ្ញុំក៏ខ្ញុំបានត្រឹមតែមើលដែរប៉ុន្តែគ្រាន់តែខ្ញុំមិនមើលអ្វី ដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍និងប៉ះពាល់ដល់សង្គមជាតិទេ។

«ចំពោះខ្ញុំ ខ្ញុំមិនដែលបាន ទៅថតបង្ហោះឬក៏ពាក់ព័ន្ធនឹងការលេងអីផ្សេងៗទេខ្ញុំគ្រាន់តែអូសធម្មតា មើលឃើញល្អ ហើយយើងក៏មើលទៅ ឃើញមិនល្អយើងក៏អូសរំលងទៅ។ ប៉ុន្តែសម្រាប់ក្មេងៗដែលគាត់មិនទាន់ មានការយល់ដឹងខ្លាំងមើលទៅវាអាចប៉ះពាល់ដល់អារម្មណ៍ការគិតនិងទង្វើផ្សេងផ្សេងរបស់គាត់៕»

លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ច សម្រាប់ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។

តាមរយៈខ្លឹមសារក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង​ នៅថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣ នេះលោកហ៊ុន សែនបាននិយាយថាការបោះឆ្នោតជាកាតព្វកិច្ចរយៈពេល ៥ឆ្នាំម្តង ដែលនេះក៏ជាការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។  លោកបានបន្តថាលោកជឿជាក់ថាទេវតានឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣​ នេះមានបេក្ខភាពគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៨គណបក្ស ហើយពុំមានគណបក្សភ្លើងទៀន ដែលគេមើលឃើញថាជាបក្សប្រឆាំងដ៏ធំមួយ៕

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយគ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឈឹមថាអាចជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

តាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលចេញនៅថ្ងៃទី៩​ ខែមិថុនានេះ បានឲ្យដឹងថា​ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងអាមេរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខានៅទីស្តីការក្រសួងដោយជោគជ័យ។ លើសពីនេះភាគីទាំងពីរនឹងពិនិត្យឡើងវិញនូវកាលានុវត្ត​ភាពក្នុងវិស័យពាណិជ្ជកម្ម ការវិយោគទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្សផងដែរ។ បន្ថែមពីលើនេះ ភាគីទាំងសងខាងក៏រំពឹងថាកិច្ចព្រមព្រៀងនេះ នឹងជួយទំនាក់ទំនងរវាងកម្ពុជា​ និងអេមីរ៉ាតអារ៉ាប់រួមកាន់តែល្អប្រសើរឡើង។​

គួររំឮកថានេះជាកិច្ចព្រមព្រៀងទ្វេរភាគីទី៣ របស់កម្ពុជាហើយ ដែលកាលពីឆ្នាំ២០២២​ កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេរភាគីជាមួយភាគីកូរ៉េ៕

ខ្សែររថយន្តក្រុងសាធារណៈ គ្រោងពង្រីកបន្ថែមនៅក្នុងរាជធានីភ្នំពេញ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានជូនដំណឹងអំពីការបើកប្រតិបត្តិការសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញតាមតម្រាយខ្សែរត់រហូតដល់ទៅ១៨ខ្សែ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់បរិស្ថាន។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈនៅថ្ងៃ៨​ មិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថាន និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះ រ.ដ.ស​បានបើកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងតាមតម្រាយខ្សែរត់ចំនួន ១៨ខ្សែ ដែលមានដូចជា ខ្សែទី១A ខ្សែទី១B ខ្សែទី២ ខ្សែទី៣​ ខ្សែទី៤A ខ្សែទី៤B ខ្សែទី៥A ខ្សែទី៥ ខ្សែទី៦ ខ្សែទី៧ ខ្សែទី៨ ខ្សែទី៩ ខ្សែទី១០​ ខ្សែទី១១A ខ្សែទី១១B ខ្សែទី១២A ខ្សែទី១២B និងខ្សែទី១៣

តាមរយៈសេចក្តីជូនដំណឹងរបស់ រ.ដ.ស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តម្រាយខ្សែរត់មានត្រឹម ៥ខ្សែប៉ុណ្ណោះដែលកាលនោះមាន ខ្សែទី១​ ខ្សែទី២ ខ្សែទី៣ ខ្សែទី៤A និងខ្សែទី៤B​៕

សមាគម ខ្មែរ ថាវរៈ​ សារភាពកំហុស និងប្រកាសបើកសមាគមឡើងវិញ
សមាគម ខ្មែរ ថាវរៈ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បង្ហាញពីការដឹងកំហុស ថាសមាគមនេះមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយៈសកម្មភាពផ្សេងៗរបស់ខ្លួនកន្លងមក។

តាមរយៈខ្លឹមសារសេចក្តីថ្លែងការណ៍រួមរបស់សមាគមខ្មែរ ថាវរៈ ដែលមានកញ្ញា ហឿនស្រីនិច ជាសហស្ថាបនិកនោះបាននិយាយថាភ្ញាក់ខ្លួន ដឹងកំហុស​ និងបានសារភាពថាកន្លងមក កញ្ញា និងក្រុមការងារមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយបានបង្កើតជាចលនាសង្គមផ្សេងៗដើម្បីយកលេសវាយប្រហាររាជរដ្ឋាភិបាល។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ កញ្ញាហឿន ស្រីនិច្ច​ និងសហការីទាំងអស់បានមូលមតិគ្នាក្នុងការរៀបចំនិងបង្កើតសមាគមរបស់ខ្លួនឡើងវិញ​ ដោយធ្វើការស្នើចុះបញ្ជីតាមច្បាប់ និងបទបញ្ញត្តិនានាឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះ សមាគម ខ្មែរ ថាវរៈ ដែលប្រកាសថានឹងបើកឡើងវិញនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពវិជ្ជមានផ្សេងៗនៅក្នុងសង្គម។

គួររំឮកថា កាលពីថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជូនជាដំណឹង ក៏ដូចជាស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើក្រុមយុវជន ខ្មែរ ថាវរៈ និងក្រុមយុវជនមាតាធម្មជាតិ ដែលបានធ្វើសកម្មភាពដោយមិនមានអង្គការចាត់តាំងច្បាស់លាស់ និងមិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ៕

វាគ្មិន៖ ថាមពលសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃ
កញ្ញាជា សុធារ័ត្ន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃក្រុមអេកូយុវទូត និងជាវាគ្មិនម្នាក់នៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ បានបង្ហាញចំណាប់អារម្មណ៍ថា ថាមពលដែលទទួលបាន​ពីសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃទៀត ហើយប្រសិនបើអ្នកវិទ្យាសាស្រ្តព្យាយាមអភិវឌ្ឍបន្ថែម នោះវានឹងក្លាយជា ប្រភពថាមពលដែលបង្កផលប៉ះពាល់តិចបំផុត។​

តាមរយៈការផ្តល់សម្ភាសន៍ជាមួយ Newsroom Cambodia អ្នកចូលរួមមួយចំនួនបានបង្ហាញការយល់ឃើញផ្សេងៗពីគ្នាទៅលើប្រធានបទ ទឹកនិងថាមពល ដែលជាប្រធានបទមួយក្នុងចំណោម៤ ប្រធានបទដែលត្រូវបានលើកយកមកជជែកពិភាក្សា។ ប្រធានបទទាំង៤​រួមមាន បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់និងប្លាស្ទិក​ និងអភិលបាលកិច្ចទឹកនិងថាមពល។

កញ្ញា ជា សុធារ័ត្ន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃក្រុមអេកូយុវទូត បានបង្ហាញចំណាប់អារម្មណ៍ថា​ នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានប្រភពថាមពលជាច្រើន ដែលរួមមានប្រភពថាមពលស្អាត ថាមពលកកើតឡើងវិញ និងថាមពលមិនស្អាតផងដែរ។ កញ្ញាបានបន្តថា ថាមពលដែលទទួលបាន​ពីសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃទៀត ហើយប្រសិនបើអ្នកវិទ្យាសាស្រ្តព្យាយាមអភិវឌ្ឍ ថាមពលនេះបន្តទៀតនោះ វានឹងក្លាយជាប្រភពថាមពលដែលកាន់តែល្អប្រសើរនិងមានផលប៉ះពាល់តិចតួចតែប៉ុណ្ណោះ។ កញ្ញាបានបន្ថែមថា កម្មវិធីផ្សព្វផ្សាយបែបនេះពិតជាមានគុណតម្លៃច្រើនណាស់សម្រាប់អ្នកចូលរួម។

កញ្ញា ជា សុធារ័ត្នុ៖ «ពាក់ព័ន្ធនឹងថាមពលនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង​ ដូចយើងបានដឹងហើយថា យើងមានថាមពលច្រើនដែលមានតាំងពីថាមពលនាំចូលមកប្រទេសជិតខាង ក៏ដូចជាថាមពលដុតធ្យូងថ្ម ក៏ដូចជាវារីអគ្គិសនី ហើយក៏មានមួយចំនួនហ្នឹងជាថាមពលសូឡាដែរ។​​ អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថា​ សម្រាប់ថាមពលវារីអគ្គិសនីវានៅតែមិនទាន់ស្អាតទេ ដោយសារតែវាគ្រាន់តែជាថាមពលដែលក៏កើតឡើងវិញទេ តែវាមានផលប៉ះពាល់ជាច្រើនពាក់ព័ន្ធនឹងធម្មជាតិហើយនិងជីវចម្រុះ បន្ទាប់ពីមានការសាងសង់ហើយ។»

«អញ្ចឹងសម្រាប់ខ្ញុំបច្ចុប្បន្នហ្នឹង ខ្ញុំគិតថាថាមពលសូឡាអាចជាថាមពលមួយដែលល្អប្រសើរខ្លាំង។ ហើយពាក់ព័ន្ធជាមួយនឹងថាមពលសូឡាហ្នឹង ខ្ញុំគិតថាបើសិនជាអ្នក​វិទ្យាសាស្រ្តគាត់ព្យាយាមប្រើពេលវេលាក្នុងការស្រាវជ្រាវបន្ថែមទៀតគឺយើងអាចនឹងទទួលបាននូវប្រព័ន្ធថាមពលកាន់តែប្រសើរ​ ដូចយើងឃើញមានការវិវត្តន៍ពីថ្មឬក៏ថ្មទូរសព្ទ ពីមុនយើងប្រើរយៈពេលយូរ ឥឡូវយើងដោតមួយភ្លែត ហើយយើងអាចប្រើបានយូរមែនទែន។»

កញ្ញាក៏បានបន្ថែមថា នៅក្នុងការចូលរួមថ្ងៃនេះគឺខ្ញុំមានអារម្មណ៍ថា រំភើបក៏សប្បាយរីករាយដែរ ដោយសារតែសូម្បីតែខ្ញុំក៏នៅក្នុងវគ្គមួយដែលយើងនៅរៀននៅឡើយ អញ្ចឹងនៅពេលដែលបានស្តាប់បងៗវាគ្មិនផ្សេងៗគាត់ចែករំលែកពីបទពិសោធន៍ក៏ដូចជាព័ត៌មានមួយចំនួនហ្នឹងគឺវាល្អមែនទែនសម្រាប់ខ្ញុំ ហើយខ្ញុំគិតថាវាមានគុណតម្លៃខ្លាំងមែនទែនសម្រាប់យុវជនដែលគាត់បានមកចូលរួម។​

កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាននៃអង្គការ JSC កម្ពុជា ដែលដើរតួជាអ្នកសម្របសម្រួលក្នុងកម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ អភិបាលកិច្ចទឹកនិងថាមពលក៏បាន​បង្ហាញចំណាប់អារម្មណ៍ថា ថាមពលគឺជាប្រធានបទដ៏ល្អមួយដែលយើងគួរតែយកមកពិភាក្សា ពីព្រោះថាមពលពិតជាមានសារៈសំខាន់សម្រាប់ជីវិតនិងការរស់នៅរបស់យើងទាំងអស់គ្នា។ កញ្ញាថាក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីម្នាក់ កញ្ញាពិតជាមានការសប្បាយរីករាយណាស់ដែលឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជន។

កញ្ញា ប៉ាញ ចិន្តា៖ «សម្រាប់ថាមពលខ្ញុំគិតថាជារឿងសំខាន់ដែលយើងត្រូវយកមកពិភាក្សាដោយសារជីវិតមនុស្ស ជីវិតសត្វទាំងអស់យើងត្រូវការថាមពល បើសិនជាអត់មានថាមពលយើងអត់មានជីវិតមួយដែលរស់ស្រួលដូចជាការរស់នៅរបស់យើង ទាំងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ការរស់នៅប្រចាំថ្ងៃរបស់យើងគឺយើងត្រូវការថាមពល។​»

«សម្រាប់ខ្ញុំផ្ទាល់​ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលយុវជនកាន់តែច្រើន កាន់តែចាប់អារម្មណ៍ ចូលរួមនៅក្នុងទិវាបរិស្ថានក្នុងថ្ងៃនេះ ហើយអ្វីដែលយើងរំពឹងទុកថាមានតែ១០០​នាក់ជាង ប៉ុន្តែថ្ងៃនេះយើងទទួលបាន២០០​នាក់ជាង អញ្ចឹងនេះជាការធ្វើឲ្យយុវជនគាត់ចាប់អារម្មណ៍ច្រើនពីរឿងបរិស្ថាន ហើយជាគំនិតដែលល្អមែនទែន ដែលធ្វើឲ្យយុវជនគាត់បន្តសកម្មភាពនេះបន្តទៀត។»​

យុវជនម្នាក់ឈ្មោះ ហឿង សំណាង ដែលសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់ទី១២ បានចែករំលែកចំណាប់អារម្មណ៍ថា ការមកចូលរួមកម្មវិធីនេះបានធ្វើឲ្យខ្លួនមានឪកាសស្វែងយល់បន្ថែមពីថាមពល និងមានចង្វល់បន្ថែមថា តើថាមពលស្អាតដែលយើងកំពុងប្រើប្រាស់នេះ អាចនឹងរីកចម្រើនដែរឬទេ? សំណាងក៏បានបន្ថែមថា គេចង់ស្រាវជ្រាវបន្ថែមទៅលើប្រធានបទនេះនៅពេលដែលគេមានឪកាស។

ហឿង សំណាង៖ «ខ្ញុំឈ្មោះហឿង សំណាង មកពីត្រីកោណម្តុំចោមចៅ២ រាជធានីភ្នំពេញ ហើយសព្វថ្ងៃខ្ញុំសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យជំពូវ័ន។ បាទទីមួយខ្ញុំចង់ដឹងពីថាមពលស្អាតហ្នឹង ហើយចង់ស្វែងយល់ពីវា តើនៅខាងមុខវាអាចយ៉ាងម៉េច ឬក៏វាដំណើរការបានល្អឬក៏ប្រសើរជាងមុន។​ ហើយមួយទៀត ខ្ញុំចង់ស្រាវជ្រាវដែរ​ ប៉ុន្តែខ្ញុំជាប់នៅសិក្សាអញ្ចឹងខ្ញុំអត់សូវមានពេល ខ្ញុំរកឪកាសមួយឬពេលវេលាមួយ ខ្ញុំអាចស្រាវជ្រាវបន្ថែម។»

យុវជនម្នាក់ទៀតដែលបានផ្តល់បទសម្ភាសន៍មានឈ្មោះថា​ ចណ្ណា ជានិស្សិតមកពីសាកលវិទ្យាល័យអេស៊ីលីដា ជំនាញពាណិជ្ជកម្មអន្តរជាតិ​បានប្រាប់ Newsroom Cambodia ថា ការសិក្សាពីថាមពលពិតជាល្អណាស់។ ច​ណ្ណា​ក៏បានបន្ថែមថា បន្ទាប់ពីបានចូលរួមកម្មវិធីនេះហើយខ្លួនបានយល់ដឹងច្រើនជាងមុន កាលពីមុនគេមិនដឹងថាថាមពលមានប្រភពមកពីណាខ្លះនោះទេ។​

ចណ្ណា៖​ «សម្រាប់ខ្ញុំនៅក្នុងថ្ងៃហ្នឹង ខ្ញុំមានចំណាប់អារម្មណ៍ថាការសិក្សាពីថាមពលអគ្គិសនី មានអារម្មណ៍ថាវាល្អសម្រាប់ខ្ញុំ ហើយធ្វើឲ្យខ្ញុំហ្នឹងវារាងយល់ឃើញច្រើន ពីមុនខ្ញុំអត់ដឹងថាការប្រ់ប្រាស់ថាមពលអគ្គិសនីហ្នឹងវាបែបណា ហើយវាយកមកពីណា ហើយឥឡូវនៅពេលដែលខ្ញុំមកថ្ងៃហ្នឹង ខ្ញុំយល់ដឹងច្រើនហើយខ្ញុំអាចស្វែងយល់ពីថាមពលហ្នឹងបានច្រើន។»

គួររំឮកថា ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ មានរយៈពេល ២៤ថ្ងៃ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា​ ក្រោមមូលបទ «លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចីរភាពធនធានធម្មជាតិនិងសុខមាលភាពមនុស្សជាតិ៕»

លោកនាយករដ្ឋមន្រ្តីប្រកាសយកថ្ងៃទី៣០ ជាថ្ងៃសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣
ឆ្លៀតឪកាសក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាថ្ងៃ៧ ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានប្រកាសយកថ្ងៃទី៣០ ជាថ្ងៃសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣។

ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងនៅ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល លោកហ៊ុន សែនបានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជាង ៥៣គីឡូម៉ែត្រ។

គួរបញ្ជាក់ថានេះជាផ្លូវក្រវាត់ក្រុងទី២ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីផ្លូវទីមួយ ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០២២៕

ព្រះ​មហាក្សត្រ​​​លើក​លែង​ទោសលោក អ៊ូ ច័ន្ទឬទ្ធិ ក្រោយលោក​ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
ព្រះមហាក្សត្រចេញ​ព្រះរាជ​ក្រឹត្យត្រាស់បង្គាប់ឱ្យ​លើកលែង​ទោស​​​លោក អ៊ូ ច័ន្ទឬទ្ធិ អតីត​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ និង​ជាអតីត​​តំណាងរាស្រ្ត​​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​កណ្តាល បន្ទាប់ពីលោកបានស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និង​ប្រកាស​ផ្តាច់​ខ្លួន​ពីលោក សម រង្ស៊ី​ បានមួយថ្ងៃ។

ក្នុង​លិខិត​របស់​​​​លោក អ៊ូ ច័ន្ទឬទ្ធិ ចេញ​​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភានេះ ​លោក​បាន​ស្នើទៅ​​​លោក​នាយក​រដ្ឋមន្រ្តី​ឱ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ និង​ទម្លាក់រាល់បទចោទទាំងអស់​​ ដោយ​លោក​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ក្រៅ​ប្រទេសជាមួយលោកសម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះជា​តិ។ លោកបន្ថែម​ក្នុង​លិ​ខិត​នោះថា ដោយសារ​លោកអស់​ជំនឿ​លើ​គោល​នយោបាយ​បរទេស​និយម ដែលមិនអាចឈានដល់ការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន។

យោងតាម​ព្រះរាជ​ក្រឹត្យ​ចេញ​នៅ​​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣​ ​ព្រះបាទនរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ឡាយ​ព្រះហស្ថលេខាដោយ​​ត្រាស់ប​ង្គាប់​ឲ្យ​មាន​ការដោះលែង​ទណ្ឌិត​ចំនួន​​ ២រូបដែលក្នុងនោះរួមមានលោក អ៊ូ ច័ន្ទឬទ្ធិ និងលោកទុំ ប៊ុនថន។

ក្នុង​ព្រះ​រាជក្រឹតក្យ​បញ្ជាក់​ថា លោក អ៊ូ ច័ន្ទឬទ្ធិ ​ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០ឆ្នាំ។ ចំណែក​លោក ទុំ ប៊ុនថន សមាជិក​ក្រុមប្រឹក្សាអតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារ​ដេប៉ូ២ រាជធានី​ភ្នំពេញ ​ត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៦ឆ្នាំ។​

គួររំឮកថាលោក អ៊ូ ច័ន្ទឬទ្ធិត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីការចាប់ខ្លួនកាលពីខែតុលា ឆ្នាំ​២០១៩ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក​លោក ទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលខែតុលា​ ឆ្នាំ២០២១ ​ពាក់ព័ន្ធនឹងការផ្ញើសារ តាម​លោក​ សម រង្ស៊ី ដែលបានអំពាវនាវឱ្យប្រជាជនផ្អាក​សង​លុយ​ធនាគារ​បណ្តោះអា​សន្ន​រហូត​ដល់​ពេល​ជំងឺ​កូវីដ១៩ ធូរស្រាលវិញ៕

គណបក្សនយោបាយទាំង១៨​ទទួល​បាន​លេខរៀង​​សម្រាប់ការបោះឆ្នោតឆ្នាំ​២០២៣​
គណបក្ស​នយោបាយ​ទាំង​១៨ ដែល​នឹង​ចូលរួមប្រកួត​ប្រជែងការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៧ នា​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ខាងមុខ​នេះ ត្រូវ​បាន​កំណត់​លេខរៀង​​ដោយ​មាន​ការ​ចាប់​ឆ្នោត​ពី​​សម្តេច​សង្ឃនៅ​ទីស្តីការ​គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​។​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញ​​នៅ​​ថ្ងៃទី​២៩​ ខែឧសភា ឆ្នាំ​២០២៣ ស្តីអំពីលទ្ធ​ផល​នៃការចាប់​ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹក​ឆ្នោត ​​សម្រាប់​​ការ​បោះ​ឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ត បានបញ្ជាក់ថា​ សម្តេច​ព្រះអ​គ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង​បួរ គ្រី បាន​និមន្តយាងព្រះរាជប្រទានចាប់ឆ្នោតនៅចំពោះមុខអ្នកពាក់ព័ន្ធទាំងអស់រួមមាន ប្រធាន អនុប្រធាន សមាជិក គ.ជ.ប ​តំណាងគណបក្សនយោបាយទាំង១៨​ និង​អ្នកចូលរួម​ដែល​មក​ពីស្ថា​ប័ន​ផ្សេងៗ​ជាច្រើន​ទៀត។​​

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែម​ថា លទ្ធផល​នៃ​ការចាប់ឆ្នោត​ ដែលបានធ្វើ​​ឡើង​​នៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣​​ នោះ គណបក្សនយោបាយ​ដែល​ទទួល​បាន​លេខរៀង​ទីមួយ​គឺ​គណបក្សសម្បុកឃ្មុំសង្គមប្រជាធិតេយ្យ។​ លេខរៀងទី២បានទៅលើគណបក្សខ្មែរតែមួយ លេខរៀងទី៣ គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៤ គណបក្សខ្មែររួបរួមជាតិ ទី៥ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ទី៦ គណបក្សកសិករ ទី៧ គណបក្សស្ត្រីដើម្បីស្ត្រី ទី៨ គណបក្សខ្មែរឈប់ក្រ ទី៩ គណបក្សហ៊្វុនស៊ិនប៉ិច ទី១០​ គណបក្សធម្មាធិបតេយ្យ ទី១១ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១២ គណបក្សបំណងពលរដ្ឋ ទី១៣ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទី១៤ គណបក្សឯកភាព​ជាតិ​ខ្មែរ ទី១៥ គណបក្សខ្មែរអភិរក្ស ទី១៦ គណបក្សយុវជនកម្ពុជា ទី១៧ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​លេខរៀងទី១៨​ ចុងក្រោយគេបានទៅលើគណបក្ស​ប្រជាជន​កម្ពុជា។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយអំពីការពិនិត្យ​ទំហំ​សញ្ញា​សម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅ​លើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕

គ.ជ.ប ផលិត​បណ្ណព័ត៌មាន​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ ​ចំនួន​ជាង​៩​លាន​៧​សែន​​
គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី២៨ ខែឧសភា​នេះ​បញ្ជាក់ថា គ.ជ.ប បាន​ផលិត​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ ចំនួន​​ ៩.៧១០.៦៥៥ សន្លឹក​ដែល​ស្មើ​នឹង​ចំនួន​សរុប​នៃ​អ្នក​មាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២​។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៣ ស្តីអំពី​ដំណើរការ​នៃការ​ចែក​បណ្ណព័ត៌មាន​អ្នកបោះឆ្នោត​​សម្រាប់​​បម្រើ​ឱ្យ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ បញ្ជាក់ថា ក្រោយ​ការចេញ​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ជាង​៩​លាន​៧​សែនសន្លឹក​នោះរួច គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នឹង​ចាត់​តាំង​ក្រុមចែកបណ្ណនៅតាមភូមិក្នុងឃុំសង្កាត់សាមីនីមួយៗ ដោយមានរយៈពេលមួយខែ គិត​ចាប់​ពី​ថ្ងៃទី២៨ ខែ​ឧសភា ដល់ថ្ងៃ២៦ ខែ​មិថុនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែម​ថា​ ការ​ផ្តល់បណ្ណព័ត៌មាន​អ្នកបោះឆ្នោត​នេះ មាន​គោលបំណង​ជួយ​ដល់​អ្នកបោះឆ្នោតទាំងអស់ឲ្យ​ទទួល​បានព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជា​ជួយ​បង្ក​ភាពងាយស្រួលដល់ គ.ជ.ប​ ​ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោតនៅ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការបានឆាប់រហ័សផងដែរ។​ សម្រាប់អ្នកដែលមិនមានបណ្ណនេះ​ក៏អាច​ចូលរួម​បោះឆ្នោត​​បាន​ដែរ ឲ្យតែពួកគេមាន​ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែល​ជា​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕​