ស៊ន់ លីនដា (Sorn Linda) – Newsroom Cambodia

ក្រសួងកសិកម្មអនុម័តថវិកាជាង៧០%នៃថវិកាសរុបទៅលើការគ្រប់គ្រងស្ថាប័ន ខណៈការបង្កើនដំណាំកសិកម្មមានតែ១៤%
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសម្រេចអនុម័តកញ្ចប់ថវិកាក្នុងឆ្នាំ២០២៤ ប្រមាណជាង៧០% នៃថវិកាសរុបទៅលើកម្មវិធីទី៥ ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ខណៈថវិកា ១៤% បានបែងចែកទៅកម្មវិធីទី១ ការបង្កើនផលិតភាពដំណាំកសិកម្ម ការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិធុរកិច្ច។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការបែងចែកថវិកាក្នុងកម្មវិធីនីមួយៗគឺជាការបែងចែកមួយយ៉ាងច្បាស់លាស់ និងសមស្របទៅតាមគោលដៅរបស់ក្រសួង ជាពិសេសក្រសួងកសិកម្មបានបែងចែកការចំណាយប្រមាណជាង ៥០% ទៅលើការងារកសិកម្ម និងផ្គត់ផ្គង់ដល់ការដាំដំណាំរបស់ប្រជាកសិករ ខណៈចំនួនដែលនៅសល់ត្រូវរ៉ាប់រងទៅលើការចំណាយរបស់បុគ្គលិក។

លោកបញ្ជាក់ថា៖ «តាមពិតទៅ បើញែកឱ្យបានត្រឹមត្រូវ មានតែ៥៣%ប៉ុណ្ណោះដែលជាបន្ទុកបុគ្គលិក សម្រាប់ចំណាយជាថវិកាចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារផ្សេងៗ ចំណែកឯ ៤៧%ទៀត គឺជាចំណាយដែលបាញ់ឆ្ពោះទៅដល់សកម្មភាពគាំទ្រផលិតកម្មរបស់កសិករនោះឯង»។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមថា អត្ថន័យនៃ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» សំដៅទៅលើចំណាយសម្រាប់មន្រ្តីដែលចុះទៅបម្រើការនៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងការជួយទ្រទ្រង់ និងគាំទ្រដល់ដំណើរការកសិកម្មរបស់ប្រជាកសិករ​ មិនមែនសម្រាប់តែការងារការចំណាយរបស់បុគ្គលិកដែលបម្រើការក្នុងក្រសួងនោះទេ។

លោកថា៖ «សូមកុំយល់ច្រលំពីអត្ថន័យនៃ«ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ការចំណាយលើការទ្រទ្រង់ដល់សកម្មភាព និងបេសកកម្មរបស់មន្ត្រីយើងនៅតាមមូលដ្ឋានដើម្បីផ្តល់សេវាគាំទ្រដល់កសិករ និងកិច្ចអន្តរាគមន៍នានាដូចដែលធ្លាប់បានឃើញក្នុងពេលកន្លងមក គឺសុទ្ធតែជាកិច្ចការចាំបាច់ដើម្បីបម្រើដល់ប្រជាកសិករ និងជួយបង្កើនប្រសិទ្ធភាពនៃការធ្វើផលិតកម្មរបស់ពួកគាត់ ហើយសុទ្ធសឹងតែជាខ្ទង់ចំណាយស្ថិតក្រោមកម្មវិធីទី៥នេះផងដែរ»។

បើតាមរបាយការណ៍ថវិកាសង្ខេបក្នុងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបែងចែកថវិកាទៅលើកម្មវិធីទី៥ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ប្រមាណជាង ៧០% លើអនុកម្មវិធីចំនួន១៤ ដែលស្មើនឹងចំនួនថវិកាចំនួន ២២៦.៧៦០ លានរៀល ខណៈថវិកាប្រមាណជាង ១៤% ស្មើនឹងថវិកាចំនួនប្រមាណជាង ៤៥.៨៩៥លានរៀល ត្រូវបានអនុម័តទៅលើកម្មវិធីទី១ «ការបង្កើនផលិតភាពដំណាំកសិកម្ម ការជុំរុញផលិតកម្មដំណាំកសិកម្ម និងកសិ_ធុរកិច្ច»។

អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក​ យ៉ង សាំងកុមារ បានឱ្យដឹងថា ចំពោះផែនការចំណាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ក្នុងឆ្នាំ២០២៤ នេះក្រសួងបាន អនុម័តថវិកា ៧០% ទៅលើការងារកសិកម្ម ជួយទ្រទង់ដំណើរការដាំដុះរបស់កសិករនៅតាមមូលដ្ឋាន ដោយក្រសួងក៏បានចាត់ និងដឹកនាំមន្រ្តីមួយចំនួនឱ្យចុះទៅពិនិត្យមើលការប្រកបកសិកម្ម របស់កសិករ នៅតាមភូមិសាស្រ្ត។

លោកមានប្រសាសន៍ថា៖ «នេះជាផែនការចាស់ទេ តែផែនការថ្មីក្រសួងបង្វែរថវិកា ៧០% ដើម្បីប្រើប្រាស់ គាំទ្រដល់កសិករនៅតាមមូលដ្ឋាន។ លើសពីនេះទៀតក្រសួងកំពុងដាក់ពង្រាយមន្រ្តីកសិកម្ម ឃុំ សង្កាត់ចំនួន ១,៦០០នាក់ នៅតាមឃុំ សង្កាត់ សក្តានុពលកសិកម្មទូទាំងប្រទេសឲ្យបានចប់សប់គ្រប់នៅឆ្នាំ២០២៥ បច្ចុប្បន្នដាក់បាន ២៥០នាក់ ហើយចុងឆ្នាំនេះ[២០២៤] ថែម ៨០០ ទៅ១០០០នាក់ទៀត»។

ចំណែកប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)លោក ថេង សាវឿន យល់ថា​​ ការ​បែងចែកថវិកាចំនួន ៧០% ទៅលើការគ្រប់គ្រងធនធានមនុស្សគឺជារឿងមួយល្អប្រសើរ និងជាដំណាក់កាលដំបូងដែលត្រូវគិតគូរ និងរៀបចំពីក្រសួង។ យ៉ាងណា​លោកថា ថវិកាចំនួន៧០% នោះគួរតែត្រូវបានកាត់បន្ថយខ្លះ ហើយយកមកបន្ថែមសម្រាប់ប្រើប្រាស់ក្នុង​ការគាំពារ និងទ្រទ្រង់ទៅលើការដាំដុះដំណាំរបស់ប្រជាកសិករវិញ ជាពិសេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាធំ។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការចំណាយថវិកាទៅលើទអភិវឌ្ឍធនធានមនុស្ស វាជាការចំណាយច្រើន ប៉ុន្តែការពង្រឹងធនធានមនុស្សវាជាដំណាក់ការនៃការពង្រឹងហើយ ប៉ុន្តែយើងចង់ឱ្យមានការបែងចែកយ៉ាង ហោចណាស់ការចំណាយជួយដល់ពលរដ្ឋឱ្យបានច្រើនប្រមាណក៏ ៥០%ដែរ គឺមិនត្រឹមជួយថវិកាតិចតែ ១៤% មិនអាចជួយដល់ផលិតកម្មកសិកម្មដំណាំ ជំរុញកសិកម្មនៅក្នុងប្រទេស​កម្ពុជា​បានល្អទេ។ ពីព្រោះហេតុអីទំហំនៃវិស័យកសិកម្មប្រទេសកម្ពុជាធំ អ៊ីចឹងបើយើងមានថវិកាតែ ១៤% ខ្ញុំគិតតិចមែនទែ​ន»។

ជាមួយគ្នាលោកក៏បានឱ្យដឹងថា ការដាំដុះរបស់ប្រជាកសិករក្នុងរដូវវស្សានៃឆ្នាំ២០២៤នេះ កសិករត្រូវចំណាយថវិកាច្រើនទៅលើការថែរក្សាដំណាំ ថ្នាំការពារ និងចំណាយលើការទិញគ្រាប់ពូជពីប្រទេសជិតខាងដែលមានតម្លៃថ្លៃ ជាពិសេសក្នុងកំឡុងខែមិថុនានេះ កសិករដែលប្រកបរបបដាំដំណាំស្រូវស្ថិតក្នុង ខេត្តមួយចំនួនក៏កំពុងតែជួបប្រទេះនឹងបញ្ហាថយចុះទិន្នផលស្រូវ និងការលក់ចេញប្រឈមមុខនឹងការធ្លាក់ថ្លៃផងដែរ​ ក្រោយដំណាំស្រូវជាច្រើនហិកតាត្រូវបានបំផ្លាញដោយពពួកសត្វដង្កូវហ្វូងស៊ីបំផ្លាញស្រូវរបស់កសិករ។

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកជាធំលើ វិស័យ កសិកម្មដាំដុះបានទទួលរងនូវការបំផ្លិតបំផ្លាញផលដំណាំស្រូវ និងដំឡូងជាច្រើនហិកតា ដោយក្នុងនោះគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ខេត្តព្រះវិហារបានខូចខាតដំណាំស្រូវចំនួន ១,២២១ហិកតា និងដំណាំដំឡូងមី ចំនួន៣,៣៧១ហិកតា ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣,៦៣៦ហិកតា ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១.៣០ហិកតា។ នេះបើតាមរបាយ់ការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងការថ្លែងការណ៍ស្តីពី «សមិទ្ធផលរយៈពេល​ ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងជួយគាំទ្របងប្អូនប្រជាកសិករពាក់ព៏ន្ធទៅនឹងការប្រកបរបរកសិកម្ម ដាំដុះ ដោយក្នុងឆ្នាំ២០២៤​នេះរាជរដ្ឋាភិបាលបានត្រៀមថវិកា​ ១០០លានដុល្លារសហរដ្ឋអាមេរិក ទំនុកបម្រុងទៅលើវិស័យកសិកម្ម និងការគាំទ្រ។

លោកមានប្រសាសន៍ថា៖ «កម្មវិធីជួយដល់កសិករវិញម្តងបាទ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងនៃតម្លៃកសិផល។ យើងបានដឹងហើយថា កម្មវិធីហ្នឹងប្រកាសឱ្យអនុវត្តន៍ថ្ងៃ ២០ វិច្ឆិកា ២០២៣ ហើយរាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារសហរដ្ឋអាមេរិក និងអាចធ្វើវិភាគបន្ថែម វិភាគថវិកាបន្ថែមទៀតប្រសិនជាចាំបាច់»។

លោកក៏បានឱ្យដឹងថា រដ្ឋាភិបាលក៏បានគិតគូរ និងបង្ហាត់បង្រៀនដល់មន្ត្រីកសិកម្មជាង ២៥០នាក់រួច មកហើយដើម្បីចុះទៅអប់រំ និងជួយគាំទ្រប្រជាកសិករនៅតាមមូលដ្ឋានភូមិ ឃុំមន្រ្តីកសិកម្ម ជាពិសេសពេលថ្មីៗនេះពាក់ព័ន្ធទៅនឹងការវាយប្រហារពីពពួកសត្វដង្កូវហ្វូងដែលបានបំផ្លិចបំផ្លាញដំណាំស្រូវ៕

លោក ហ៊ុន ម៉ាណែត បង្ហាញពីមោទកភាពដែលធ្វើជាមិត្តរបស់វៀតណាមតាំងពីអតីតកាល
លោកនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត អះអាងថាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេកម្ពុជា​ និងវៀតណាមមានភាពល្អប្រសើ​រ​តាំងពីអតីតកាល ដោយហេតុថាប្រទេសទាំងពីរតែងបានជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នកតាមដានសង្គមវិញ​យល់ឃើញ​ថាស្ថានភាពប្រជាជនទាំងពីរក្នុងពេលបច្ចុប្បន្នហាក់មិនទាន់ស្រុះស្រួលគ្នាពេញលេញនៅឡើយ។

ការលើកឡើងបែបនេះធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានចូលរួមក្នុងទិវានៃការចងចាំដំណើរឆ្ពោះ​​ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លើកទី៤៧។

ថ្លែងពីទីតាំងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) នៅខេត្តត្បូ​ង​​ឃ្មុំ​​​​នាព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ​បានគូសបញ្ជាក់ថា ទំនាក់ទនងកម្ពុជា-វៀតណាមមានភាពល្អ​​​​ប្រសើរតាំងពីដើមនៅក្នុងប្រវត្តិសាស្រ្តដោយវៀតណាមបានជួយជ្រោមជ្រែងរំដោះប្រទេសកម្ពុជា​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការបង្រួបបង្រួមជាតិ ហើយកម្ពុជាក៏បានជួយវៀតណាមដូចគ្នា។

លោកបញ្ជាក់ថា៖«ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរកម្ពុជានិងវៀតណាមតែងតែបានលើកជារឿយៗកម្ពុជា និងវៀតណាមធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកនៅក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ »។

ដោយឡែក លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី លើកឡើងថា កម្ពុជាតែងតែជួយប្រទេសវៀតណាម តាំងតែពីដើមទីដោយកម្ពុជាបានជួយឱ្យវៀតណាម រំដោះវៀតណាមឱ្យផុតពីសង្រ្គាម ខណៈកម្ពុជាខ្លួនឯងសុខចិត្តជួយប្រទេសជិតខា​ង ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលកើតសង្រ្គាមដ៏រាំរៃក្នុងប្រទេសខ្លួនថែមទៀត។

លោកបញ្ជាក់ថា៖«ប្រទេសយួន [វៀតណាម] បានបង្រួបបង្រួមជាតិ បានសន្តិភាព ឯករាជ្យគឺថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩​៧​៥ ខណៈដែលកម្ពុជារងៗនូវការជួយដល់ប្រទេសយួនរហូតដល់កើតសង្រ្គាមខ្លួនឯងនៅក្នុងសង្រ្គាមរបស់របបសា​ធា​​រណ​​រដ្ឋ​​ជាមួយនឹងកងទ័ពនៃកម្ពុជាប្រជាធិបតេយ្យ កងទ័ពខ្មែរក្រហម ហើយដែលកងទ័ពខ្មែរក្រហមហ្នឹងត្រូវបានគេមើលឃើ​​ញ​​ថាជាកងទ័ពមួយដែលមានការគាំទ្រពីប្រទេសយួន »។

ទន្ទឹមនឹងនោះលោកថា វៀតណាមគួរតែដឹងគុណ និងសងគុណមកកម្ពុជាវិញមិនគួរមានប្រតិកម្ម ឬលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដូចរឿងសាងសង់ព្រែកជីកហ្វូណនកាលពីពេលថ្មីៗនេះជាដើម។លោកបន្តថារដ្ឋាភិបាលខ្លួនឯងក៏ត្រូវមានគោលជំហរច្បាស់លាស់ត្រៀមខ្លួនដើម្បីការជ្រៀតជ្រែកណាមួយកើតឡើងដែរ។

លោកបន្តថា៖«រដ្ឋាភិបាលត្រូវហ៊ានអារកាត់ ត្រូវបង្ហាញនូវគោលជំហរច្បាស់លាស់ណាដែលជាតម្លាភាពហើយរួបរួមឯកភា​​ព​ផ្ទែ​ក្នុងជាតិខ្មែរឯងដើម្បីប្រឈមការពារទប់ទល់ទៅនឹងរដ្ឋបរទេសដែលចង់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា នោះ​​ជាបញ្ហាដែលកម្ពុជាត្រូវមានភាពឆ្លាតវៃក្នុងដំណោះស្រាយនយោបាយ »។

ដូចគ្នានេះដែរ អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថាទំនាក់ទំនងរវាងកម្ពុជា-វៀតណាមនាពេលអតីតកាលហាក់មិនមានភាពល្អប្រសើរនោះទេព្រោះកម្ពុជាដូចជាអ្នកទទួលរងគ្រោះពីវៀតណាមក្នុងសម័យសង្គ្រាមនាពេលនោះ។យ៉ាងណាលោកថាចំពោះទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ននេះក៏មានភាពល្អប្រសើរខ្លះដែរ លើ​​កលែងបញ្ហាខ្លះភាគីទាំងពីរនៅមិនទាន់យល់ច្បាស់ពីគ្នានៅឡើយ។

បើតាមលោក ឯម សុវណ្ណរ៉ា ស្ថានភាពប្រជាជនរវាងប្រទេសទាំងពីរក្នុងដំណាក់កាលចុងក្រោយនេះហាក់ដូចជាមានភាពរកាំរកូស ភាពមិនចុះសម្រុងគ្នាទាក់ទងទៅនឹងការមិនពេញចិត្តរបស់ប្រជាជនវៀតណាមួយចំនួនមកលើការគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាដែលបង្ហាញថាភាគីទាំងសង្ខាងនៅមិនទាន់មានភាពជឿជាក់លើគ្នាពេញលេញក្នុងកិច្ចការនយោបាយជាដើម។

លោកបញ្ជាក់ថា៖«ផ្នែកនយោបាយសហការគ្នា[…]ដោយសារតែភាគីម្ខាងៗមិនទាន់ជឿជាក់គ្នាទាំងស្រុងទេនៅក្នុងផ្លូវច្បា​ប់ យើងឃើញថាវាល្អប្រសើរហើយប៉ុន្តែក្នុងជាក់ស្តែងហាក់ដូចជាមិនសូវទាន់ទុកចិត្តគ្នាទាំងស្រុង ដូចជាកាលពីពេលថ្មីៗយើងឃើញដូចការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានព្រឹទ្ធសភា[លោក ហ៊ុន សែន] លោកលើកឡើងពាក់ព័ន្ធទៅនឹងការរិះគន់ ការជ្រៀតជ្រែកទៅលើការជីកប្រឡាយហ្វូណនតេជោ »។

ជាងនេះទៀត អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ លើកឡើងថាការលើកឡើងរបស់លោក ហ៊ុន សែន ចំពោះ​អ្នកការរិះគន់វៀតណាមអំពីរឿងកសាងព្រែកជីកហ្វូណន​​នេះ ទំនាក់ទំនងប្រទេសទាំងពីរនៅមិនទាន់យល់គ្នាច្បាស់នៅឡើយ ខណៈប្រជាជនកម្ពុជាដូចជាមិនមានបញ្ហាអ្វីទេ ប៉ុន្តែប្រជាជនវៀតណាមមួយចំនួនដូចជាព្យាយាមរិះគន់ និងជ្រៀតជ្រែកចំ​​ពោះ​គម្រោងនេះ។លោកបន្តថារដ្ឋាភិបាលនៃប្រទេសទាំងពីរគួរមានការពន្យល់ណែនាំទៅប្រជាជនរៀងៗខ្លួនឱ្យបានច្បាស់ចៀសវាងការយល់ច្រឡំនៅពេលក្រោយបន្តទៀត។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជារឿងត្រឹមត្រូវមួយព្រោះជាប្រពៃណីប្រទេសទាំងពីរតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅ ហើយរហូ​​តមកទល់នឹងពេលបច្ចុប្បន្នទំនាក់ទំនងនេះនៅតែរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយមិនមានបញ្ហាណាមួយកើតឡើងនោឡើយ។

លោកបន្តទៀតថា រឿងព្រែកជីកហ្វូណនតេជោដែលកម្ពុជាគ្រោងនឹងសាងសង់នាពេលខាងមុខនេះមិនមែនជាបញ្ហា ឬឧប​​សគ្គក្នុងការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។លើសពីនេះទៀត ប្រទេសនីមួយៗតែងមានការអភិវឌ្ឍន៍រៀង​ៗ​ខ្លួន ជាកិច្ចការដែលត្រូវតែធ្វើដើម្បីប្រទេសមិនពាក់ព័ន្ធជាមួយប្រទេសណាឡើយ។

លោកបញ្ជាក់ថា៖«ចំណែករឿងហ្វូណនតេជោគ្រាន់តែជាការយល់ឃើញខុសគ្នា វាធម្មតាទេប្រទេសនីមួយៗតែងតែមានចំ​​ណុចខ្លះមានការជជែកគ្នា មានការយល់មិនស្របគ្នាប៉ុន្តែមិនមានបញ្ហាអ្វីផង ជារឿងធម្មតាបាទ អ្វីដែលយើងធ្វើក្នុងប្រទេ​​ស​យើង អ្វីដែលគាត់ព្រួយបារម្ភជារឿងរបស់គាត់ »។

បើតាមលោក ប៉ែន បូណា ទោះជាមានចំណុចមិនល្អណាមួយកើតឡើង ក៏ប្រទេសទាំងពីរនឹងរួបរួមគ្នាពិភាក្សាស្វែងរកដំណោះស្រាយដើម្បីរក្សានូវទំនាក់ទំនងមួយនេះ។

កាលពីថ្ងៃទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤  ​លោក ហ៊ុន សែន បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនដោយអំពាវនាវឱ្យអាជ្ញាធររវាងប្រទេសកម្ពុជា និងវៀតណាមសហការគ្នាស្វែងរក​ជនជាតិ​វៀតណាម​មួយ​ចំនួន​​ដែល​រិះគន់​លោក​​ក្នុង​ ​វីដេអូ​ ឃ្លី​ប​​​​ដែល​បាន​បង្ហោះ​នៅ​លើបណ្តាញសង្គម ​តិកតុក ចំពោះការ​សម្រេចរបស់កម្ពុជាដែលសាងសង់ព្រែកជីកហ្វូណនតេជោ។​

ករណីនេះ ត្រូវបាន​​រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​​កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បាន​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​កិច្ច​សហការ​​ស្រាវជ្រាវ ដើម្បីកំណត់សមាសភាព និង​អត្តសញ្ញាណចំពោះអ្នកដែលរិះគន់ និងវាយប្រហារលោក​​លើ​​ប​​ណ្តា​​ញសង្គម៕

សមាជិក​សហជីពនៅ​រោង​ចក្រ​បូវ​ឃើរ​ហ្គាមេន នៅមិន​ទាន់​ទទួល​បានដំណោះស្រាយក្រោយការបញ្ឈប់ពីថៅកែ
សមាជិក​សហជីព និង​​ជាអតីត​​កម្មការិនី​ធ្វើការ​​​​នៅ​​ក្រុមហ៊ុនបូវឃើរ ហ្គាមេន​ ហ្វេកធើរី ខេម​បូឌា (Boker Garment Factory–Cambodia) នៅតែមិនទាន់​​​ទទួលបានដំណោះស្រាយនៅឡើយ​ ក្រោយ​ថៅកែបញ្ឈប់ពីការ​ងារ បន្ទាប់​ពីមានជម្លោះជាមួយ​ភាគីម្ខាងទៀតជាសមាជិកសហជីពខាងក្រុមហ៊ុន។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបូវឃើរហ្គាមេន ដែលមានទីតាំងនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ឈប់កម្មការីនីម្នាក់ឈ្មោះ សុខ ចាន់ថា បន្ទាប់ពីរូបគាត់មានទំនាស់​បន្តិចបន្តួចជាមួយនឹងប្រធានក្រុម រឿង​ការងារ។​

អ្នកស្រី សុខ ចាន់ថា ជាសមាជិក​សហជីព​កម្ពុជា​ និង​ជាបុគ្គលិកធ្វើការ​ក្នុង​ក្រុមហ៊ុនបូវឃើរហ្គាមេនហ្វេកធើរី (ខេមបូឌា) ប្រាប់ Newsroom Cambodia នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤​នេះ​ថា អ្នកស្រី​ធ្វើការក្នុងរោងចក្រនេះអស់រយៈ​ពេល ១១ឆ្នាំ​មក​ហើយ ហើយត្រូវបានថៅកែបញ្ឈប់​ពីការ​ងារ ដោយ​សារតែអ្នកស្រីមានជម្លោះជាមួយប្រធានក្រុមកាត់ដេរជាមួយគ្នា។

ស្រ្តីវ័យ៤៧ឆ្នាំនោះ បានរៀបរាប់​ថា មុន​ពេល​កើត​ហេតុ​ប្រធាន​ក្រុម​ឈ្មោះ​ ផល្លី កល្យាណ បានតាម​ចាំឃ្លាំមើលអ្នកស្រីក្នុងកំឡុង​ពេលធ្វើការ បន្ទាប់មកក៏បានចោទរូបគាត់​​ថា​មិនធ្វើការ ដោយ​​គិតតែដើរទៅវិញទៅមក ហើយ​ពេលនោះ​ក៏កើតមាន​​ទំនាស់ពាក្យសម្តីជាមួយគ្នា រហូត​​ឈានដល់ការ​ប្រតាយ​ប្រតប់​លើ​គ្នាបន្តិចបន្តួច។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនមានវាយគាត់ទេ ខ្ញុំគ្រវាសដៃទេ គាត់ដើរមកទាញកាតខ្ញុំយកទៅថត ថតឡើងអូសហ្វីស​(office) អញ្ចឹងខ្ញុំមិនឱ្យកាតគាត់ ក៏ខ្ញុំគ្រវាសដៃទៅចំស្មារបស់គាត់ ហើយលើកទី២ ក៏គាត់មិនសុខចិត្ត គាត់លូកដៃមកចំមាត់ វាយមាត់ខ្ញុំ ហើយគាត់ទាញកាតខ្ញុំយកទៅ ក៏ខ្ញុំមិនឱ្យ ក៏ខ្ញុំគ្រវាសដៃទៅក៏ចំពោះរបស់គាត់បន្តិច អញ្ចឹងក៏គាត់មានពាក្យបណ្តឹងហ្នឹងគាត់ឡើងទៅអូសហ្វីស ឱ្យអូសហ្វីសមកហៅខ្ញុំទៅណែនាំ តែមិន​មែនហៅខ្ញុំទៅណែនាំទេ[…]ហៅខ្ញុំទៅដកឈ្មោះតែម្តង»។

អ្នកស្រីបន្តថា៖          «បើ​[ភាគីរោងចក្រ​​]ខឹង​​ គួរ​បញ្ឈប់​​ទាំងពីរនាក់​ មិនមែនតែម្នាក់​ អញ្ចឹងខ្ញុំមិនសុខចិត្តទេ[…] និយាយ​យ៉ាង​ម៉េច​ជាមួយ​​អូហ្វីស​ ក៏គាត់អត់នេះដែរ គាត់អត់មានឱ្យខ្ញុំចរចា២នាក់​ហ្នឹង សម្រួល​គ្នា​ថា​រឿងបន្តិចបន្តួច​សម្រួលគ្នាធ្វើការវិញ អញ្ចឹង​ក៏គាត់អត់​មាន​សម្រួល​ដែរ គាត់​ដាក់​ពាក្យ​បណ្តឹង​ខ្ញុំ គាត់​ដេញ​ខ្ញុំ​ចេញទៅ»។

បើតាម អ្នកស្រី សុខ ចាន់ថា មកទល់នឹងពេលនេះ អ្នកស្រី​នៅមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅ​ឡើយ។ អ្នកស្រីបាន​​សំណូមពរឱ្យខាងរោងចក្រគួរតែពិចារណា​​​ទទួលយកខ្លួនចូលធ្វើការ​វិញ និង​​ស្នើឱ្យ​ក្រសួង​​ការ​ងារ ជួយ​អន្តរាគមន៍​រកយុត្តិធម៌ចំពោះករណីនេះ។

លោក ឡឹក សុភ័ក្រ ប្រធានសហជីពកម្ពុជា​ប្រចាំរោងចក្រ បូវឃើរ ហ្គាមេន យល់​ថា ការបញ្ឈប់អ្នកស្រី សុខ ចាន់ថា គឺជារឿងមួយដែលមិនសមស្រប​ទាល់តែសោះ ព្រោះរឿងនេះគ្រាន់តែជាការទាស់ទែងពាក្យ​សម្តីគ្នារវាងបុគ្គលិក និងបុគ្គលិកតែប៉ុណ្ណោះ មិនគួរណាឈានដល់មានការបណ្តេញចេញពីការងារដូច្នេះ​ទេ។ លោកបន្តថា ទង្វើនេះ ហាក់បង្ហាញពីសិទ្ធិសេរីភាពរបស់សហជីព នៅតែ​ទទួល​រង​ការ​រើស​អើងព្រោះ​ភាគី​ម្ខាង​ទៀត​ដែល​មានជម្លោះនោះ ជាសហជីពខាងក្រុមហ៊ុនផ្ទាល់។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការបញ្ឈប់ហ្នឹង ខ្ញុំគិតថា វាមិនស្របនឹងផ្លូវច្បាប់ទី១ ទី២ បញ្ហាហ្នឹងជារឿងធម្មតា លក្ខណៈធម្មតាជាមួយបុគ្គលិកម្នាក់និងបុគ្គលិកម្នាក់ ដូចរបៀបនិយាយគ្នាលេងសើចសោះ អញ្ចឹងប៉ះពាល់គ្នាបន្តិចបន្តួចបែរជាយករឿងហ្នឹង យកហ្នឹងមកបញ្ឈប់​បងស្រី ឈ្មោះ ចាន់ថា គិតមើលទៅដូចវាមិនតម្លាភាពសម្រាប់កម្មករដូចគ្នាទេ អញ្ចឹងក្រុមហ៊ុននៅតែរើសអើងសម្រាប់សហជីពមួយ និង​សហជីពមួយទៀត​​អញ្ចឹង»។

បើ​តាម លោក ឡឹក សុភ័ក្រ ពេលដែលមានបញ្ហានេះកើតឡើង រូប​លោកក៏បានព្យាយាមជជែកជាមួយខាងក្រុមហ៊ុន ដូចជា​ប្រធានរដ្ឋបាល ដើម្បីឱ្យភាគីទាំងសងខាងជជែកគ្នាដើម្បីបញ្ចប់រឿងដែរ ប៉ុន្តែត្រូវបានប្រធាន​រដ្ឋបាលបដិសេធ ដោយអះអាងថា អ្នកស្រីសុខ ចាន់ថា មានកំហុសធ្ងន់មិនអាចលើកលែងបាន។ ករណីនេះ លោក​​ស្នើ​ទៅភាគីរោងចក្រ កុំឱ្យមានការរើសអើង ជាពិសេសសហជីពឯករាជ្យនៅក្នុងរោង​ចក្រ​​នេះ​ ព្រមទាំង​ត្រូវ​​បើកលំហរ​សេរីភាព​បញ្ចេញ​មតិ និង​គោរពច្បាប់ការងារ។

Newsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សៀង រដ្ឋ​ថា ប្រធានរដ្ឋបាលក្រុមហ៊ុនបូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Boker Garment Factory – Cambodia) បានទេ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយថាជាប់ប្រជុំ។​

ចំណែក អ្នកនាំពាក្យក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ថ្លែង​ថា ក្រសួង​បាន​ទទួលពាក្យ​បណ្តឹង​ទាក់​ទង​នឹង​ករណីនេះហើយ ហើយនាយក​ដ្ឋាន​ដោះ​ស្រាយ​វិវា​ទ​ការងារ កំពុងតែតាមដាន និងសិក្សា​ស្រាវ​ជ្រាវ ដើម្បីស​ម្រប​សម្រួលដោះស្រាយតាមនីតិវិធី និងច្បាប់ការងារ។

លោកបញ្ជាក់ថា៖ «បើក្រុមហ៊ុនខុស តម្រូវឱ្យកម្មករចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ។ បើកម្មករនិយោជិតខុស ត្រូវអនុវត្តន៍តាមការរសម្រេចរំលាយកិច្ចសន្យាការងារ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កម្មករម្នាក់ឈ្មោះ មាប់ បូណា ក៏​ត្រូវបានថៅកែក្រុមហ៊ុនបូវឃើ​រ​ហ្គាមេន បញ្ឈប់ពីការងារ ក្រោយលោកបានចូលជាសមាជិកសហជីពកម្ពុជា ដោយក្រុមហ៊ុនយក​លេសថាត្រូវព្យួរការងារសិន ប៉ុន្តែជាក់ស្តែង​ក្រោយរូបគាត់​ដាក់ពាក្យបណ្តឹងនៅក្រសួងការងារ ទើបដឹងថា ត្រូវបានភាគីក្រុមហ៊ុន​បញ្ឈប់ ដោយចោទថា​កេងប្រវ័ញ្ចការងារ​។ នេះបើតាម លោក ឡឹក សុភ័ក្រ ប្រធានសហជីពកម្ពុជា៕

អង្គការសង់ត្រាល់ប្រតិកម្មចំពោះការចោទប្រកាន់របស់សហជីពមួយចំនួនលើរបាយការណ៍ខ្លួន
មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់ត្រាល់»ច្រានចោលចំពោះការចោទប្រកាន់របស់សហជីពមួ​យ​ចំនួនដែលថារបាយការណ៍ខ្លួនមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតដែលសហជីពបានជួបប្រទេះដោយបង្ហាញតែចំណុចមួយជ្រុង ហើយអនុវត្តការងារក្រោមការកាន់កាប់ និងបង្គាប់ពីបរទេស។

ប្រតិកម្មនេះកើតឡើងក្រោយពី​សហជីព និងសមាគមសហជីពមួយចំនួន កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ចេញសេច​ក្តី​ថ្លែ​ង​ការណ៍ដោយ​​ចោទប្រកាន់​របាយការណ៍​អង្គការសង់ត្រា​​ល់​ដែលរកឃើញថា«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេ​រី​​ភា​​​​​ពសហជីពក្នុងប្រទេសកម្ពុជា » គឺមិនបានឆ្លុះបញ្ចាំងពី​ស្ថា​ន​ភាពសេរីភាពសហជីពនៅក្នុងប្រទេសកម្ពុជា និងបញ្ហាប្រ​ឈ​​​​មនា​នាដែលសហជីពបានជួបប្រទេះ។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ ​នៃ​អង្គការ​សង់ត្រាល់លោក ឃុន ថារ៉ូ ថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថារបាយការណ៍ស្តីពី«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» ជារបា​​​យការណ៍មួយដែលមានការសិក្សា និងស្រាវជ្រាវច្បាស់លាល់រវាងអង្គការសសង់ត្រាល់  សហព័ន្ធសហជីពកម្ពុជា(CATU) និងកម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា(BFC) ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ដែលមានការអង្កេត និងធ្វើការងារផ្ទាល់ជាមួយសហជីព។

លោកបន្ថែមថា របាយការណ៍នោះដែរមិនមែនឆ្លុះបញ្ចាំងពីស្ថានភាព ឬឧបសគ្គរបស់សហជីពទាំងអស់នៅក្នុងប្រទេសកម្ពុជានោះទេ វាគឺជាការសិក្សាស្រាវជ្រាវនៅក្នុងរោងចក្រចំនួន ១៥នៅក្នុងប្រទេស ហើយការស្រង់ទិន្នន័យគឺបានប្រើប្រាស់ជា​​មួ​យឧបករណ៍អង្កេតការណ៍ដែលមានស្តង់ដាររួមជាមួយនឹងការផ្ទៀងផ្ទាត់ខ្ពស់។

លោកបញ្ជាក់ថា៖«នៅក្នុងរបាយការណ៍យើងបានបញ្ជាក់ច្បាស់ថាទិន្នន័យដែលបានរកឃើញនៅក្នុងរោងចក្រសរុប១៥ ដែលជាសមាជិកមូលដ្ឋានរបស់(CCAWDU) និង​ (CATU) គឺវាមិនមែនតំណាងឱ្យរោងចក្រសរុបជាង ៧០០រោងចក្រ ក៏ដូចជារោងចក្រផ្សេងៗទៀតដែលមិនស្ថិតក្រោមសមាជិករបស់ BFC គឺយើងបានឆ្លុះបញ្ចាំងពីអ្វីដែលយើងបានរកឃើញហើយធ្វើការផ្ទៀងផ្ទាត់ទៅនឹងឧបករណ៍ដែលខាងគម្រោងរោងចក្រកាន់តែប្រសើរ (BFC) ប្រើប្រាស់នៅក្នុងការកត់ត្រាទុ​ក​​នៅភាពអនុឡោមទៅតាមគោលការណ៍ច្បាប់ »។

បើតាមលោក ឃុន ថារ៉ូ អត្ថន័យ និងខ្លឹមសារទាំងអស់ដែលមាននៅក្នុងរបាយការណ៍គឺជាការពិត ជាឧបសគ្គ និងបញ្ហាប្រ​​ឈ​មនានាដែលសហជីពទាំងនោះបានជួបប្រទេះផ្ទាល់កំឡុងពេលបំពេញការងារ ដោយផ្សារភ្ជាប់ជាមួយអនុសាសន៍ពីគ្រ​​ប់​ភាគីពាក់ព័ន្ធដើម្បីសុក្រឹត្យភាព។លោកបន្តថា​ ការធ្វើនេះគឺមានបំណងនាំយកពីទុក្ខលំបាករបស់សហជីពទៅភាគឺពាក់ព័​ន្ធ និងរដ្ឋាភិបាលជួយរកដំណោះស្រាយដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ទៅភាគីណានោះទេ។

លោកបន្តថា៖«អញ្ចឹងរបាយការណ៍យើងនេះគឺបានបង្ហាញច្រើនណាស់ទាក់ទងទៅនឹងតួអង្គដែលពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងនូវឧបសគ្គរារាំងក្នុងការអនុវត្តន៍សិទ្ធិសេរីភាពសហជីពនេះ​រួមទាំងអនុសាសន៍ទៅកាន់ក្រុមហ៊ុនអ្នកបញ្ជាទិញ រួមទាំងអនុសាសន៍ទៅកាន់រាជរដ្ឋាភិបាល […] ដើម្បីចូលរួមធ្វើឱ្យស្ថានភាពប្រសើរឡើងដោយសារយើងមើលឃើញថាទិន្នន័យដែលយើងប្រមូលបានទាំង ១៥រោងចក្រនេះគឺវាបង្ហាញអំពីបញ្ហាប្រឈមទាំងអស់ ហើយសហជីពដែលគាត់ចូលរួមផ្តល់បទសម្ភាសន៍គឺគាត់មានបទពិសោធន៍ផ្ទាល់»។

យ៉ាងណាលោកថា ការចោទប្រកាន់ និងប្រតិកម្មរបស់សហជីពទាំងនោះជាសេរីភាពក្នុងការបញ្ចេញ​មតិទៅលើអ្វីដែលពួកគេមើលឃើញ ពេញចិត្ត ឬមិនពេញចិត្ត។ទន្ទឹមនឹងនោះលោកក៏ទាមទារ​ឱ្យរដ្ឋាភិបាល សាធារណជន ​និងសហជីពទាំងអស់គួរតែពិនិត្យមើលឡើងវិញលើខ្លឹមសារទាំងមូលក្នុងរបាយការណ៍នោះ ដោយកុំពិនិត្យតែមួយជ្រុងធ្វើឱ្យមានការភ័នច្រ​​ឡំ​​បន្តទៅទៀត។

ចំណែកអ្នកស្រី សាយ សុខនី អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លើកឡើង​ថា អ្នកស្រីយល់ស្របទៅនឹងចំណុចខ្លះរបស់របាយការណ៍«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា»របស់អង្គការសង់ត្រាល់ ប៉ុន្តែមិនគ្រប់ចំណុចនោះទេ។ អ្នកស្រីបន្ត​ថា សហជីពឯករាជ្យដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាម្នាក់តែងតែទទួលរងនៅឧបសគ្គរួមទាំងសហព័ន្ធសហជីពសេរីកម្មកររបស់អ្នកស្រីផ្ទាល់។

អ្នកស្រីបញ្ជាក់ថា៖«សហជីពយើងខ្ញុំពិតជាបានជួបឧបសគ្គដូចរបាយការណ៏សង់ត្រាល់នេះផងដែរ ហើយនៅកម្ពុជា អ្នកជួបឧបសគ្គនេះគឺសហជីពធ្វើឯករាជ្យ ឯករាជ្យនៅទីនេះ មានន័យថា មិនប្រឆាំង មិនរណប តែស្របនឹងតថភាព »។

អ្នកស្រីបានឱ្យដឹងទៀតថា កន្លងមកសហព័ន្ធសហជីពសេរីកម្មករក៏តែងតែជួបប្រទេះនៅផលលំបាក ការយាយីតាមផ្លូវច្បា​​ប់ជារឿយៗតាំងពីអតីតកាល ដល់ពេលបច្ចុប្បន្នដោយនៅមិនទាន់អាចរកដំណោះស្រាយបាន ហើយសមាជិកសហជីពមួ​​យចំនួនធំត្រូវដួលរលំជាបន្តបន្ទាប់។

អ្នកស្រីបន្តថា៖«សហជីពខ្ញុំជាអ្នករងគ្រោះមុនគេ ឬដំបូងបង្អស់នៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជាតាំងពីដើមឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ ជាង២០ឆ្នាំកន្លងមកនេះ អ្វីដែលបានបន្សល់នៅការិយាល័យប្រតិបត្តិសហជីពយើងខ្ញុំគឺជាសនុំរឿងឃាតកម្មចំនួន៣ឃាតកម្ម [..] សំនុំរឿងការដាក់ចូលបញ្ជីរខ្មៅនៃថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់យើងព្រោះតែពួកគេជាមេដឹកនាំ និងសកម្មជនសហជីព »។

អ្នកស្រី សាយ សុខនី បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ​ចំពោះការអះអាងរបស់សហជីពផ្សេងៗដែលថារបាយការណ៍នោះ​​មិនពិតព្រោះ​​ថាសេរីភាពបញ្ចេញមតិ ដែលពលរដ្ឋខ្មែរគ្រប់​រូបកំពុងរីករាយបញ្ចេញទស្សនះយល់ឃើញរបស់ខ្លួនរៀងៗខ្លួន។ អ្នកស្រីថារបា​​យការណ៏ត្រឹមត្រូវ និងមិនលំអៀងគឺពិតជាសំខាន់សម្រាប់ស្ថានភាពរបស់កម្មករ និងអាយុជីវិតសង្គម សហជីព។

កាលពីថ្ងៃទីថ្ងៃ​ទី១៤ ខែមិថុនា សហជីពសហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា​​ប្រមាណ ១០០នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រ​ឆាំ​ង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (Central) ចំពោះការចេញផ្សាយ​​របាយការណ៍​មួយ​ស្តី​អំពី​ការ​រារាំង​សេរីភាព​របស់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជាថាមាន​ចរិត​អុជអាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត។

ដោយឡែក សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ នេះដែរ ដោយចោទប្រកាន់ថាជារបាយការណ៍បំប៉ោងបញ្ហា បំភ្លៃការពិត និងខុសពីស្ថានភាពសហជីពនៅកម្ពុជា។

សេចក្តីថ្លែងការណ៍នោះបន្ថែមថា  របាយការណ៍របស់សង់ត្រាល់មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO B​​​F​C និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយ ដោយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភា​​ព​ជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ ប៉ុន្តែគឺជារបាយការណ៍ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត​។

គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សាត់ ឈាងហួ ប្រធានសហភាពសហជីពកម្ពុ​ជា- អាស៊ាន បានទេនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ។

រីឯអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថារបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីឧបសគ្គ និងការរារាំងសេរីភាពរបស់សហជីពនៅកម្ពុជាមិនមែនជាការពិតដោយបានបង្ហាញតែបញ្ហានៅក្នុងរោងចក្រមួយចំនួនតូច ខណៈសហជីពក​ម្ម​​​ករនៅក្នុងប្រទេសកម្ពុជាមានសរុបដល់ទៅជាង ៦០០០សហជីព។ លោកបន្ត​ថា ការវាយតម្លៃបែបនេះគឺបង្ហាញពីភាពលម្អៀ​ង​ មិនមានវិជ្ជាជិវៈ និងមិនត្រឹមត្រូវ។

លោកបញ្ជាក់ថា៖«ការវាយតម្លៃថាកម្ពុជាមានការរារាំងសិទ្ធិសហជីពគឺជាការវាយតម្លៃមួយដោយមិនឆ្លុះបញ្ជាំងការពិតទាល់តែសោះបាទ សូម្បីតែបន្តិច ពីព្រោះសហជីពទាំងអស់ជាង ៦០០០ គេធ្វើការងារដោយរលូន គេមិនមានបញ្ហាអ្វីផងហើយបើមានសហជីពមួយឬក៏ពីរគាត់មានបញ្ហាផ្លូវច្បាប់ គាត់មានបញ្ហាផ្សេងៗ គាត់ក៏មិនមែនជាតំណាងយកមកវាយតម្លៃធ្វើអញ្ជឹងដែរ គឺសហជីព ៦០០០ ជាងផ្សេងទៀតមិនអាចក្លាយជាចំណាប់ខ្មាំងរបស់សហជីពមួយ ពីរដែលមានបញ្ហាហ្នឹងទេ»។

យ៉ាងណាលោកថា បញ្ហាសហជីពនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺមានភាពល្អប្រសើរច្រើន មានទាំងសេរីភាពសហជីព ហើយសិទ្ធិការងារក៏មានការយល់ដឹងច្រើនជាងមុនដែរ។

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«សង់ត្រាល់» នេះគឺជាអង្គការមួយក្នុងស្រុកដែលបង្កើតឡើងដើ​ម្បី​​​​ផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងជាស្ថាប័នឯរាជ្យ មិនរកប្រាក់កម្រៃ ហើយបំពេញការងារដោយគាំទ្រ និងចងក្រងក្រុមអ្ន​កធ្វើការតាមរ​យះ​ការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយ​បាយផ្សេងៗដើម្បីទទួលបានអភិបាលកិច្ចប្រកបដោយតម្លាភា​​​ពការគោរពសិ​ទ្ធិកា​​រងារ និង​សិទ្ធិមនុស្ស៕

គណៈមេធាវី អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នរឿងរកសេវា​មេធាវី ក្រោយរកឃើញមាន​មេធាវី​ក្លែង​ក្លាយ
គណៈមេធាវី អំពាវនាវដល់ប្រជា​ពលរដ្ឋ ឱ្យ​ប្រុងប្រយ័ត្នលើការរកសេវា​មេធាវីមក​ការពារក្តី ក្រោយស្ថាប័ន​មួយ​នេះ ​រកឃើញ​ករណីមាន​​​ជនខិលខូចមួយចំនួន បន្លំខ្លួនថា​ជាមេធាវី​ ដោយ​សន្យា​ជួយ​ដោះស្រាយ​រឿង​ក្តីឱ្យ។

អ្នកនាំពាក្យគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា លោក ឌិន ស៊ីដែន ថ្លែងប្រាប់​Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​នេះ​ថា កន្លងមក មានប្រជាពលរដ្ឋ​មួយចំនួន បានដាក់ពាក្យបណ្តឹងមក​កាន់​គណៈមេធាវីជាបន្តបន្ទាប់​ ក្រោយពួកគាត់​រងគ្រោះដោយការ​ចាញ់បោក​ជន​ខិលខូចមួយចំនួន ដែលបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី។

លោកបន្តថា ជនខិលខូចទាំងនោះ បានក្លែង​បន្លំសមាភាពជាមេធាវី ឬជំនួយការមេធាវី ទៅបោកប្រាស់ប្រជាពលរដ្ឋ​​ដែលរកសេវាមេធាវីការពារក្តី​ តាមរយៈរូបភាពមួយចំនួន​​ ដូចជា​ ការបង្កើត​កាត​មេធាវី​ក្លែង​ក្លាយ កាត់ត​រូប​ភាព​ពាក់​អាវ​ជា​មេធាវី ឬលួចយករូបមេធាវីពិតប្រាកដទៅ​ផ្សព្វផ្សាយលើគេហទំព័រ ឬ​​​បណ្តាញ​សង្គម និង​បង្កើតការិយាល័យមេធាវីក្លែងក្លាយដោយមិនមានការចុះបញ្ជីត្រឹមត្រូវជាដើម។

លោកបន្ថែមថា ករណីខ្លះទៀត មានទាំងការអូសទាញ ឬបញ្ចុះបញ្ចូលជនរងគ្រោះឱ្យជ្រើសរើសសេវាកម្មខ្លួន​ ដោយលើកហេតុផលថាមានទំនាក់ទំនងជាមួយមេធាវីផ្សេងៗ ឬអ្នកនេះអ្នកនោះ​ ដើម្បីងាយស្រួលក្នុងការឈ្នះក្តីផងដែរ​។

ករណីនេះ លោក ឌិន ស៊ីដែន បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ដែលត្រូវការ​រកសេវាមេធាវីការពារក្តីឱ្យខ្លួន ត្រូវ​មានការ​ប្រុងប្រយ័ត្ន និងត្រូវផ្ទៀងផ្ទាត់ឈ្មោះ អត្តសញ្ញាណ កាតសម្គាល់ខ្លួនរបស់មេធាវីម្នាក់ៗ តាមរយៈទំព័រ​ហ្វេសប៊ុក​របស់​គណៈមេធាវីកម្ពុជា​ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តជួលមេធាវី។

លោកថា៖ «ធ្វើការផ្ទៀងផ្ទាត់[Verify] អំពីភាពពិតប្រាកដរបស់មេធាវី អញ្ចឹងគាត់អាចតាមកម្មវិធី[App] របស់គណៈមេធាវី សៀវភៅបញ្ចី ឬតាមរយៈវេបសាយរបស់គណៈមេធាវីផងដែរ»។

បើតាមអ្នកនាំពាក្យគណៈមេធាវីរូបនេះ កន្លងមក គណៈមេធាវី បានទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ​​សរុប​ចំនួន ២៩ករណី អំពី ការលួចប្រកប​វិជ្ជាជីវៈជាមេធាវីដោយ​ខុសច្បាប់នេះ។

យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះ គណៈមេធាវី ក៏បានបង្កើត​ក្រុមអធិការកិច្ច​ក្នុងការស្រាវ​​ជ្រាវ ​ស៊ើបអង្កេត និង​តាមដានបញ្ហានេះ ដើម្បី​​កំណត់អត្តសញ្ញាណជន​បន្លំខ្លួន​ជា​មេធាវី ឬជំនួយការមេធាវី និង​បញ្ជូន​ខ្លួន​ពួកគេ​​ទៅដោះស្រាយតាមផ្លូវច្បាប់។

អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា ករណី​ពលរដ្ឋចាញ់​បោក​ជនខិលខូចបន្លំខ្លួន​ជាមេធាវី ឬជំនួយការមេធាវី​​នេះ ជាបញ្ហាមួយដែលក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ មិន​គួរមើល​​រំលង និងត្រូវមានចំណាត់ការ​ទប់ស្កាត់​ជាបន្ទាន់។ លោកបន្ត​ថា ពលរដ្ឋដែលទៅរក​សេវាមេធាវី គឺមានន័យថា ពួកគាត់​កំពុង​មានបញ្ហាដែលត្រូវ​ការ​ពឹងពាក់មេធាវី​​​​​​​​​​​​​​​​​​ឱ្យជួយ​​តតាំងក្តី ប៉ុន្តែបែរជាមករងគ្រោះបន្ថែមទៀត ដោយសារ​រកសេវាការពារក្តីប៉ះចំអ្នកក្លែងបន្លំជាមេធាវី។

លោកបញ្ជាក់ថា៖ «មេធាវីក្លែងក្លាយនេះ មិនត្រឹមតែមិនអាចជួយដោះស្រាយ ឬក៏រួមចំណែកផ្តល់យុត្តិធម៌សម្រាប់​ភាគីរបស់ខ្លួនទេ ថែមទាំងជាចំណែកបញ្ហាមួយបន្ថែមទៀត ទៅកាន់ភាគីដែលកំពុងតែរងគ្រោះពីបញ្ហា​អ្វីមួយហ្នឹង»។

លោក ចាន់ឡូត បានជំរុញដល់​គណៈមេធាវី ឬអាជ្ញាធរមានសមត្ថកិច្ច​​ គួរតែពង្រឹងចំណាត់ការ​ស្វែងរកជនដែល​ប្រព្រឹត្តិ ដើម្បីកុំឱ្យបញ្ហានេះនៅបន្តកើតមាន ហើយពលរដ្ឋជាសាមីខ្លួនផ្ទាល់ ក៏គួរតែមានការប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ មុននឹងសម្រេចចិត្តជួលមេធាវី ឬអ្នកការពារក្តីឱ្យខ្លួន៕

មន្ត្រីក្រសួងការងារ៖ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរនៅកម្ពុជា​​កើនឡើងជាង ២០% នៅ​​​ដើមឆ្នាំនេះ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ការ​នាំចេញ​ផលិត​ផល​ក្នុងវិស័យវាយនភ័ណ្ឌ​​ ពីកម្ពុជា​​​ទៅ​​ក្រៅ​ប្រទេស មាន​ការ​កើនឡើងជាង ២០ភាគរយ​ ក្នុងរយៈពេល​៥ខែ​នៃ​ឆ្នាំ២០២៤នេះ​ បើធៀបនឹង​រយៈពេលដូចគ្នាកាលពី​ឆ្នាំ២០២៣ ក្នុងនោះសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជា​ទីផ្សារនាំទំនិញ​ពីកម្ពុជាច្រើនជាងគេ។​

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ប្រាប់ Newsroom Cambodia នៅថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលក្នុងវិស័យវាយនភ័ណ្ឌ​កាត់​ដេរ​​របស់កម្ពុជា ទៅទីផ្សារ​​ក្រៅប្រទេសមាន​ការកើនឡើងចំនួន ២០.១% បើធៀបនឹងរយៈ​ពេ​លដូចគ្នា​ក្នុង​ឆ្នាំ២០២៣ ក្នុងនោះ​ទំនិញភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង​សហគមន៍​អ៊ឺរ៉ុប​ ដែល​មាន​ដូច​ជា​ សម្លៀកបំពាក់ ស្បែកជើង កាបូប និងវត្ថុធ្វើដំណើរផ្សេងៗ។

លោក​បន្ត​ថា ការកើនឡើងនេះ ដោយសារ​តែកម្ពុជាមាន​​សន្តិភាព និងរួចផុតពីជំងឺឆ្លងកូវីដ-១៩ ខណៈនៅ​ឆ្នាំ២០២៣ គ្រប់បណ្តាប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួប​ប្រទះ​ផលលំបាក ការគំរាមកំហែង​ពីជំងឺកូវីដ-១៩ ដែលនាំឱ្យពិបាក្នុងការនាំចេញ។

លោក កត្តា អ៊ន បញ្ជាក់ថា៖ «ការនាំចេញនេះគឺដោយសារ ទី១ ដោយសារពិភពលោកយើងបានវិលមកភាពប្រក្រតីឡើងវិញ ការងើបឡើងនៃកំណើនសេដ្ឋកិច្ចឡើងវិញ​នៃបណ្តាប្រទេសទាំងឡាយនៅលើ​សកលលោក​ ជាពិសេសនៅអឺរ៉ុប នៅ​អាមេរិក[…] ដូច្នេះហើយមានការបញ្ជាទិញច្រើនដែលធ្វើឱ្យការនាំចេញសម្លៀក​បំពាក់ ស្បែក​ជើង កាបូប និងវត្ថុធ្វើដំណើរនេះមានការកើនឡើង»។

ជាមួយគ្នានេះ​ អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ការនាំទំនិញចេញ​របស់កម្ពុជា​ និងបណ្តាប្រទេស​មួយចំនួន​ទៀត​ នៅទីផ្សារអន្តរជាតិ​មាន​​កើនឡើង ​ដោយសារ​តែ​នៅអឺរ៉ុប និង​អាមេរិក មាន​តម្រូវការ​ខ្ពស់​សម្រាប់​​ទំនិញ​សម្លៀក​បំពាក់ ស្បែក​ជើង និង​កាបូប​ធ្វើដំណើរ ខណៈទីផ្សារ​នៅប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ក៏មានតម្រូវការ​ខ្ពស់ផ្នែកទំនិញប្រើប្រាស់ និងទំនិញកសិផល​មួយចំនួន​ធំពីកម្ពុជា​ផងដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ លោក​ស្រី​ យ៉ាង សុភ័ណ្ឌ សាទរចំពោះការកើនឡើង​នូវការនាំទំនិញ​ផ្នែក​វាយ​នភ័ណ្ឌនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ​ ខណៈលោកស្រីសង្កេតឃើញ​មានកំណើន​រោង​ចក្រ​សហគ្រាស​ថ្មីៗ និងមានវិនិយោគទុនមកពីក្រៅប្រទេស​ជាដើម។

លោក​ស្រីបញ្ជាក់ថា៖ «ទាក់ទងទៅនឹង​ក្រុមហ៊ុន​ទើបតែ ចង់និយាយថា​ដែលទើបតែបង្កើតថ្មីនៅក្នុងស្រុកខ្មែរនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ គឺមានការបង្កើតហ្នឹងដូចជាង៧០ ក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទាំងអស់ហ្នឹង គឺផលិតសម្ភារៈនៅក្នុងការធ្វើដំណើរ»។

ទោះ​ជាមានការកើន​ឡើងក៏ពិតមែន ប៉ុន្តែលោកស្រី យ៉ាង សុភ័ណ្ឌ កត់សម្កាល់​ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រោងចក្រមួយ​ចំនួន​តូច​ បានជួបប្រទះ​នូវ​បញ្ហាមួយចំនួន ​ដែលអាច​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះដ​ល់​ដំណើរការ​ផលិត និងការ​នាំចេញផងដែរ ដូចជា​ ករណី​អគ្គិភ័យ​​ឆេះរោង​ចក្រ និង​ករណីបិទរោង​ចក្រ​ជាដើម។

ចំណែក អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខាវឌូ) លោក អាត់ ធន់ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤​នេះ ការនាំចេញផលិតផលកាត់ដេរ​ទៅក្រៅប្រទេស មិនទាន់មានភាពល្អប្រសើរខ្លាំងនោះទេ។ លោកបន្តថា ប្រភេទទំនិញដែលមានការកើនឡើងក្នុងការនាំចេញ​ភាគច្រើន ជាកាបូបយូរដៃ ដែលត្រូវបានយកទៅដាក់លក់នៅសហរដ្ឋអាមេរិក។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាមានការកើនឡើងខ្លះក្នុងរយៈ​ពេលចុងក្រោយនេះ ប៉ុន្តែចំនួនវាមិនទាន់ច្រើនទេ ប៉ុន្តែការកើនឡើងខ្លះហើយ»។

បើតាមគោលនយោបាយ​ឧស្សាហកម្ម​កាត់ដេរ​ ឧស្សាហកម្មកាត់ដេរជាវិស័យមួយដែលដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ផលិតផលសម្លៀកបំពាក់ សុទ្ធសឹងត្រូវបាននាំចេញទៅក្រៅប្រទេស ដែលតំណាងឱ្យ​ប្រមាណ ៨០% នៃការនាំចេញផលិតផលរបស់កម្ពុជា ហើយទីផ្សារសំខាន់ៗសម្រាប់ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់មានចំនួនបីគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងហុងកុង។

ទន្ទឹមនឹងនោះក្នុងកំឡុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជានិងបណ្តាប្រទេសដទៃបានជួបប្រទេះនឹងវិបរត្តិកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស និងវិស័យមួយចំនួន មិនអាចនាំនេញ នាំចូលបាន៕

សកម្មជនចលនាមាតាធម្មជាតិប្រតិកម្មចំពោះការចោទប្រកាន់របស់ក្រសួងបរិស្ថាន
ក្រុមសកម្មជនចលនាមាតាធម្មជាតិច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមយុវជនសង្គមស៊ីវិលនៃក្រសួងបរិស្ថានដែ​​​ល​ថាសកម្មភាពរបស់ក្រុមខ្លួនស្ថិតនៅក្រោមសេណារីយ៉ូរបស់ជនបរទេស និងចោទប្រកាន់ថាផ្សព្វផ្សាយសកម្មភាពផ្អែ​​ក​​លើ​​​ជ្រុងតែម្ខាងដែលនាំឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។

ប្រតិកម្មនេះកើតឡើងក្រោយការគណនីហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបង្ហោះលិខិតថ្កោលទោសមួយច្បាប់របស់ក្រុមយុវជ​ន​សង្គមស៊ីវិល ដែលចេញកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «លិខិតថ្កោលទោសចំពោះច​​ល​​នាយុវជនខុសច្បាប់ដែលយកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ » ហើយវាយប្រហារមកលើសកម្មភាព និងកិច្ចខិត​​ខំ​​ប្រឹ​ងប្រែងរបស់ក្រសួងបរិស្ថាន។

កញ្ញា ភួង កែវរស្មី សកម្មជនម្នាក់ក្នុងចំណោមសកម្មជន នៃចលនាមាតាធម្មជាតិផ្សេងទៀត ប្រាប់ Newsroom Cambodia នៅចន្ទនេះថា កញ្ញាមិនដឹងថាក្រុមយុវជនសង្គមស៊ី​វិលដែលក្រសួងបរិស្ថានយកមកផ្សាយលើគណនីហ្វេសប៊ុកនោះមានប្រភពម កពីណានោះទេ ខណៈមិនដែលបានឃើ​​ញ​ចូលរួមសកម្មភាពណាមួយក្នុងកិច្ចការការពារបរិស្ថាន ប៉ុន្តែបែរជាមកចេញលិ​ខិ​ត​ចោទប្រកាន់ក្រុមខ្លួនដោយមិនមា​ន​​​ភស្តុតាងអ្វីច្បាស់លាស់ទៅវិញ។

យ៉ាងណាកញ្ញាថា រូបខ្លួនបដិសេធចំពោះការចោទប្រកាន់មិនថាមកពីក្រុមយុវជនសង្គមស៊ីវិល ឬក្រ​​សួ​ង​​បរិស្ថានទេ ព្រោះសកម្មភាពដែលក្រុមចលនាមាតាធម្មជាតិបានធ្វើកន្លងមកគឺដើម្បីប្រយោជន៍បរិស្ថាន ចូលរួមការពារ និងថែរក្សាធនធានរប​​ស់​កម្ពុជា។កញ្ញាបន្តថា រាល់ការរិះគន់មិនមែនក្នុងន័យអាក្រក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ការតិះតៀនទាំងនោះគឺចង់ឱ្យ​​មានកា​រ​កែ​ប្រែចំ​​ណុចអវិជ្ជមាន។

កញ្ញាបញ្ជាក់ថា៖«សកម្មភាពដែលបន្ទច់បង្អាក់នូវលទ្ធផលរបស់ក្រសួងបរិស្ថានទេ ព្រោះយើងធ្វើការកន្លងមក យើងសាទរចំពោះលទ្ធផលដែលគេធ្វើបាន ហើយយើងរិះគន់ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ក្រសួង ក៏ដូចជាធ្វើជាដៃគូសហការនូវក្នុងការជួយការពារទៅដល់ទ្រព្យសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា »។

កញ្ញាបន្ថែមទៀតថា សកម្មភាពដែលក្រុមចលនាមាតាធម្មជាតិបានធ្វើ គឺធ្វើចេញពីចិត្ត និងដោយក្តីស្រឡាញ់មិនមែនស្ថិតក្រោមការបង្គាប់បញ្ជាពីជនបរទេស ឬក្រុមណាមួយនោះទេ។

កញ្ញាថា​៖«ពួកយើងមិនមែនជាមនុស្សដែលល្ងង់ ពួកយើងមិនមែនជាមនុស្សដែលមិនមានខួរក្បាលចេះគិតដើម្បីទៅធ្វើការបម្រើអ្នកណាម្នាក់ ហើយទៅលះបង់សិទ្ធិសេរីភាពខ្លួនឯងជាប់គុកម្តង១០ខែជាង ហើយរឿងក្តីក្រោយរួមគំនិតក្បត់នេះអា​ច​នឹ​​ងជាប់គុបចាប់ពី៥ឆ្នាំ ទៅដល់១០ឆ្នាំឯណោះ។ ហើយមូលហេតុដែលពួកយើងហ៊ានលះបង់ដល់ប៉ុណ្ណឹង ដោ​​យ​​សារយើ​​ងនឹកឃើញថាអ្វីដែលយើងធ្វើ គឺយើងធ្វើដើម្បីប្រយោជន៍របស់បងប្អូនខ្មែរយើងទាំងអស់គ្នា»។

ហាក់មិនខុសគ្នាទេ សកម្មជនបរិស្ថានមួយរូបផ្សេងទៀតកញ្ញា មាន លីសា ប្រតិកម្មថា ការចោទប្រកាន់ប្រឆាំងពួកខ្លួ​​នជា​​ឈ្មួ​​​​ញ​​​ប​រ​​ទេស ដោយភាសាគ្រោធគ្រាធបែបនេះ បង្ហាញពីចេតនាអាត្មានិយម។មួយវិញទៀត នេះជាឆ្លុះបញ្ចាំងឱ្យឃើ​​ញ​​សង្គ​មកម្ពុជា មិនទទួលយកការរិះគន់បែបស្ថាបនា និងកែលម្អឱ្យមានភាពប្រសើរ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា និង​ព​​​លរដ្ឋរបស់ខ្លួន។

ប្រភពបន្តថា៖«ពួកគេត្រូវបានមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយមដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើ​នក្នុ​ងប្រទេសរបស់ខ្លួន។ក្នុងនាមពួកគេជាយុវជនខ្មែរបែរជាបណ្តោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ជនប​​រទេសជ្រុលនិយមទៅវិញ »។

Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានទេនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ចំណែក នាយកទទួលប​ន្ទុកកិច្ចការទូទៅ​ នៃ​អង្គ​ការការពារសិទ្ធិមនុស្ស ​លីកាដូ លោក អំ សំអាត យល់ឃើញថា ការចូលរួមធ្វើសកម្មភាពក្នុងកិច្ចការការការពារបរិស្ថាន និងការថែរក្សាធនធានធម្មជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះវត្តមា​ន​របស់យុវជនបានទេ។លោកបន្តថា សកម្មភាពទាំងនេះគួរតែមានការការចូលរួមលើកទឹកចិត្ត និងជ្រោមជ្រែង មិនមែនបំភិតបំ​​ភ័​យ​ ឬគំរាមកំហែងដើម្បីឱ្យពូកគេបញ្ឈប់សកម្មភាពនោះឡើយ។

លោកបន្តថា៖«នៅពេលដែលយុវជនមានចិត្តក្នុងការចូលរួមលើកកម្ពស់និងការពារទៅលើការការងារបរិស្ថានគឺជារឿងមួយល្អហើយគួរតែមានការលើកទឹកចិត្តចំពោះយុវជនវិញ ពីព្រោះយើងឃើញហើយថាកម្រណាស់ដែលមានយុវជនចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ។ នៅពេលដែលមានយុវជនចូលរួម ហ្នឹងយើងគួរតែមានការលើកទឹកចិត្ត និងការគាំទ្រទៅលើកិច្ចការពារបរិស្ថាន មិនត្រូវមានការបំភិតបំភ័យ គំរាមកំហែង»។

បើតាមលោក អំ សំអាត នៅពេលយុវជនរាយការណ៍ពីភាពមិនប្រក្រតីណាមួយជុំវិញបញ្ហាបរិស្ថាន ឬសង្គមផ្សេងៗ ក្រសួងគួរបើកចិត្តទទួលយក និងពិចារណា ជាពិសេសស្វែងរកដំណោះស្រាយសម្រាប់ផលប្រយោជន៍រួម។

លោកបញ្ជាក់ថា៖«ការងារបរិស្ថានដែលយុវជនបានលើកឡើងគួរតែពិនិត្យមើលថាតើ ការលើកឡើងរបស់យុវជនជាការពិតឬមិនពិត ហើយបើសិនជាការពិត ហ្នឹងយើងត្រូវរកមធ្យោបាយយ៉ាងណាដើម្បីដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងដើម្បីការពារនូវបរិស្ថាន និងធនធានធម្មជាតិ ហ្នឹងគឺជារឿងល្អ »៕

សមត្ថកិច្ចស្វែងរកចាប់ខ្លួនអ្នករិះគន់រឿងស្តូបវៀតណាមនៅលើបណ្តាញសង្គម
លេខាធិការដ្ឋាន គ.ស.ព.ស. ប្រកាសបដិសេធចំពោះការបង្ហោះសាររបស់ម្ចា​ស់គណនីហ្វេសប៊ុកមួយពាក់​ព័ន្ធនឹងរឿងស្តូ​​ប​វៀ​តណា​ម ហើយព្រមានចាប់ខ្លួនក្រោមហេតុផលថាដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ការបដិសេធនេះធ្វើឡើងក្រោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះគ្រញូង ព្រៃឡង់ បានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែ​មិថុនា ឆ្នាំ២០២៤ ជាមួយរូបភាពមួយចំនួន ក្រោមចំណងជើងដែ​លមានខ្លឹមសារថា​«ស្តូបយួ​នសាងស​​ង់រកម៉ែវា​ស្អីនៅ​លើ​​កំពូលភ្នំដងរែកនេះ»។

ក្រោយរូបភាពនេះ ត្រូវបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម ប្រជាពលរដ្ឋបានបន្តចែករំលែក និងប្រតិកម្មដោយរិះ​​គន់​​ពាក្យ​ពេចន៍ជាច្រើន ចំពោះរូបភាពនោះ។

ភ្លាមៗ គណៈកម្មកា​រជាតិរៀបចំសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ហៅកាត់ថា គ.ស.ព.ស. បានអះអា​ង​​ថា​នៅ​ថ្ងៃសុក្រនេះថា ព័ត៌មាននោះជាការបំភ្លៃដើម្បីបំពុលមតិសាធារណៈ និងសង្គម ហើយសំណង់ ដែលសាងសង់នោះ​គឺ​​ជា​វិមានឈ្នះ​ ឈ្នះ មិនមែនជាស្តូបវៀតណាមនោះទេ។

លេខាធិការដ្ឋានគ.ស.ព.ស. បានព្រមានដោយអំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខ និងចាប់ខ្លួនអ្នកបំភ្លៃព័ត៌មានដើម្បីបំ​​ពុ​លសង្គមទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។

​លោក ​សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ប្រាប់ញូវ៍រ៉ូមខេមបូឌា នៅថ្ងៃសុក្រនេះថា ប្រសិនជាដូចទៅនឹងការលើកឡើងរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ដែលថាស្កូបនោះពិតជាវិមានឈ្នះ ឈ្នះ រដ្ឋាភិបា​ល​​គួ​រតែប្រកាសជាសាធារណៈដើម្បីឱ្យប្រជាជនខ្មែរចូលរួមអបអរសាទរទាំងអស់គ្នា មិនគួរណាមានការលាក់បាំងដូច្នេះទេ។

យ៉ាងណាលោកថា ការព្រមានចាប់ខ្លួនរបស់លេខាធិការដ្ឋាន គ.ស.ព.ស. បែបនេះហាក់បង្ហាញពីការគំរាមគំហែង ទាក់​ទ​ង​​​ទៅ​នឹងសិទ្ធិក្នុងការបញ្ចេញមតិ ហើយសិទ្ធិនេះគួរតែបើកទូលាយឱ្យពលរដ្ឋបង្ហាញអ្វីដែលពួកគេបានដឹង។

លោកបន្តថា៖«គាត់ត្រូវតែប្រកាសព្រោះវាជាវិមានឈ្នះរបស់ខ្មែរ អញ្ចឹងមិនអាចទៅគំរាមគេទេព្រោះកន្លែងយើងឃើញហើ​​យ​ស្កុបមិត្តជ័យជំនះ ឈ្នះៗរបស់កម្ពុជានៅទីក្រុងភ្នំពេញក៏បើកឱ្យមនុស្សទាំងអស់ចូលរួម ហើយអបអរសាទរដែរ ដូច្នេះក​ន្លែ​​ងផ្សេងក៏គួរធ្វើដូចគ្នាដែរ មិនមែនវិមានឈ្នះៗ បែរទៅជាការគំរាមកំ​ហែងអ្នកដែលផ្សព្វ​ផ្សាយពីព័ត៌មាននោះ​ទៅជា​អ្នក​ជា​​​​ប់ទោសវិញ វាអត់ត្រឹមត្រូវ »។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិតរូបនេះបន្ថែមថាសមត្ថកិច្ចគួរតែពិចារណា ពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ និ​ង​​​ពិ​ភា​​ក្សាគ្នាជាអ្នកដែលប្រព្រឹត្តិមិនមែនចាំបាច់តែអនុវត្តន៍ច្បាប់ ដាក់ទោសនោះទេ។

ហាក់មិនខុសគ្នាទេ លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា ក៏យល់ស្របថាការបង្ហោះនេះ វាគឺជាសិទ្ធិ​បញ្ចេ​ញមតិ ដែលគាំពារដោយច្បាប់ទៅទៀត ឬនេះអាចចាត់ទុកថាជាការ​បង្ហាញពីចង្ងល់របស់ពលរដ្ឋដែលពួកគេបានឃើ​ញ​។លោកបន្ថែមថា ពលរដ្ឋក៏ដូចគ្នា មុននឹងនិយាយគួរពិចារណាគិតគូឱ្យបានច្បាស់ថារឿងណាពិត ឬមិនពិតដើម្បីចៀ​សវៀងការយល់ច្រឡំ និងយកបញ្ហាមកដាក់ខ្លួន។

លោកបន្តថា៖«ដូច្នេះការផុសព័ត៌មានរបស់ប្រជាពលរដ្ឋយើងហ្នឹងគួរតែផ្ទៀងផ្ទាត់ផងដែរមុននឹងទាញសេចក្តីសន្និដ្ឋាន ឬក៏យកមកផ្សាយជាសាធារណៈដើម្បីកុំឱ្យមានការយល់ច្រឡំ »។

លោកបន្ថែមថា អជ្ញាធរក៏គួរយោគយល់ អធ្យាស្រ័យ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់មុននឹងសម្រេចចាត់វិធានការតាម​​ផ្លូ​វ​​​ច្បាប់ ព្រោះប្រជាពលរដ្ឋមួយចំនួនក៏មិនសូវយល់ដឹងច្បាស់។

លោកបញ្ជាក់ថា៖«ឃើញអញ្ចឹងទៅគាត់មានការបារម្ភ ឬក៏កើតទុក្ខមិនសុខចិត្តហើយមកផុស យកមកផ្សព្វផ្សាយទៅដោ​​យ​​​សារព័ត៌មានមានកំណត់របស់គាត់ហ្នឹងក៏វាអាច ពេលខ្លះក៏វាមានការភ័នភាំង ដូច្នេះតួនាទីរបស់អជ្ញាធរគឺត្រូវតែបង្ហា​ញ​កា​​​រពិតនិងបកស្រាយ បកស្រាយផ្តល់ព័ត៌មាន​ដល់ប្រជាពលរដ្ឋវិញដើ​ម្បីកុំឱ្យមានការយល់ខុ​​សឬក៏ផ្សព្វផ្សាយព័​ត៌មានវា​បង្កើ​​ត​​​នូវការយល់ច្រឡំ[…]អជ្ញាធរក៏គួរតែបើកចិត្តឱ្យទូលាយបន្តិចដែរ កុំឱ្យប្រកាន់ច្រើន ប្រកាន់ទោស​អូសដំណើ​រច្រើន​ពេ​​​ក »៕

បទយកការណ៍៖ អាជីវករ​​​មុខ​​អង្គរត្អូញ​ត្អែរ​ពី​ការធ្លាក់ចុះ​​​ការលក់ដូរ​ក្រោយ​​អាជ្ញាធរ​អប្សរា​រៀប​ចំ​កែ​លម្អ​បរិវេណ​អង្គរ​ជា​ថ្មី
នា​រសៀល​​ថ្ងៃទី​១៤​ ខែមករា​ ក្នុង​តូប​លក់​បាយម្ហូប​​មួយ​ដែល​មាន​ភ្ញៀវ​ ៣​ទៅ​ ៤​ ​នាក់​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជា​អាជីវករ​លក់​បាយ​​ម្ហូប​នៅ​បរិវេណ​មុខប្រាសាទ​​អង្គរ​វត្ត​​តាំងពី​ឆ្នាំ​១៩៩៨ ​លើកឡើង​ថា ​ការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​អន់ថយ​ជា​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​​អាជ្ញាធរ​​ជាតិ​​អប្សរា​ចាប់ផ្តើម​ជីក​ប្រលាយ​ និង​ដាំ​កូនឈើ​មុខ​បរិវេណ​អង្គរ​មក​។

និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ ស្រ្តី​វ័យ​ ៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​​ថា ​ការ​លក់​ដូរ​មាន​ការ​ថយចុះ​ពី​៣០ម៉ឺន​ ​ទៅ​៤០ម៉ឺនរៀល​​ក្នុង​មួយថ្ងៃ​ មក​​នៅ​ត្រឹម​៤ម៉ឺន​ ទៅ​១០ម៉ឺន​រៀល​​ក្នុង​មួយ​​ថ្ងៃ​​។​

អ្នកស្រី​និយាយ​​ថា៖​ «ខ្សោយ​ណាស់​ ពី​មុន​ធ្លាប់​លក់​បាន​លុយ​ ឥឡូវ​លក់​អត់​បាន​លុយ​ទេ ​វា​អត់​រហូត​ ​វា​អត់​ទាល់​តែ​​ថ្ងៃ​ណា​បាន​៤​ទៅ​១០ម៉ឺន​​ទិញ​អត់​គ្រប់​វិញ​ទេ​ ពិសេស​ត្រី​អី​សល់​ចោល​»​។

​អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជាអាជីវករ​មួយ​រូប​ក្នុង​ចំណោម​អាជីវករ​​លក់ដូរ​ម្ហូប​អាហារ​មុខ​តំបន់​អង្គរ​ចំនួន​​២៩គ្រួសារ​ កំពុង​ជួប​បញ្ហា​ភ្ញៀវ​ធ្លាក់​ចុះ​​ ចាប់​តាំង​ពីខែ​ មេសា​ ឆ្នាំ​២០២៣មក​ បន្ទាប់ពី​​អាជ្ញាធរជាតិ​​អប្សរា​រៀបចំ​តំបន់​បរិវេណ​អង្គរ​ ដោយ​ជីក​ប្រលាយ​ ចាក់​ដី​ និង​ដាំ​កូនឈើ​ និង​​​មិន​អនុញ្ញាត​​ឱ្យ​រថយន្ត​​របស់​ភ្ញៀវទេសចរណ៍​​ចត​លើ​ផ្លូវ តាំងពី​ខែមេសា ឆ្នាំ​២០២៣​កន្លង​មក​​។​

អាជីវករ​ទាំង​២៩​គ្រួសារនេះ ស្ថិត​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១ម៉ឺន​គ្រួសារ​ ដែល​រស់នៅ​ជុំវិញ​តំបន់​ឧទ្យានជាតិ​អង្គរ​ និង​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ឱ្យ​រុះរើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​​ ហើយ​​ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី​ បន្ទាប់ពី​​រដ្ឋាភិបាល​​អះអាងថា​ ការ​សាងសង់​សំណង់​​ខុស​ច្បាប់​​នៅ​តំបន់​អង្គរ​ នៅ​​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ ទៅ​ដល់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។

អ្នកស្រី​ សម្បត្តិ​ ឡាយ បន្ត​ថា​៖ «បើ​សិនជា​យើង​លក់​បាយ​ក្រៅ​ពី​តំបន់​អង្គរ​ យើង​លក់​អត់​កើត​ទេ​ បើ​យើង​លក់​ឆ្ងាយ​ពី​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរណ៍​មិនមែន​បាន​ភ្ញៀវ​ជនជាតិ​ទេ​ បាន​ភ្ញៀវ​ជាតិ​ខ្មែរ​យើង​មក​ពី​ខេត្ត​គេ​ទេ​ ដល់​ហើយ​បង​ចេះ​តែ​លក់បាយ​ លក់​ម្ហូប​ ដូចជា​ប្រហុក​ត្រីហ្នឹ​ង​ ប៉ុន្តែ​បើ​ឱ្យ​បង​បាន​ភ្ញៀវ​ជនជាតិ​គឺ​អត់​មាន​ទេ​»​។

អ្នកស្រី​អះអាង​ថា៖​ «គេ​ចង់​ឱ្យ​យើង​ទៅ​នៅ​ឱ្យ​ឆ្ងាយ​ ឯ​រុនតាឯក​ហ្នឹង​  […] ឱ្យ​យើង​ទៅ​លក់​បាយ​លក់អី​នៅ​ហ្នឹង ​តែ​យើង​ទៅ​លក់​អត់​កើត​ ហើយ​តូប​ខ្ញុំ​មាន​នៅ​ហ្នឹង​យូរ​ហើយ​តាំងពី​ ៩០ [ឆ្នាំ១៩៩០] ជាង​ […] តូប​ខ្ញុំ​មាន​ពី​យូរ​ហើយ​ ហើយ​រយៈពេល​កាល​ដែល​ថា​យើង​នៅ​មក​យើង​ចង់​សុំ​មិន​លក់​នៅ​រុនតាឯក​ទេ​ សុំ​នៅ​លក់​ទីតាំង​តំបន់​អង្គរ​»។

ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ដាក់​ឱ្យ​អាជីវករ​ទៅ​ទីតាំង​ថ្មី​នោះ​គឺ​ស្ថិត​ចំណុច​នៅភូមិ​ រុនតាឯក​ ស្រុកបន្ទាយស្រី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។

អាជីវករ​លក់​ដូរ​នៅ​តំបន់​មុខ​អង្គវត្ត​ម្នាក់ទៀត អ្នកស្រី​ សួង​ វណ្ណៈ​ បាន​ឱ្យ​ដឹងថា​ ​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​ ការ​លក់​ដូរ​​មានការ​​ធ្លាក់​ចុះបន្ទាប់ពី​​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្លូវ​នៅ​កន្លែង​ដែល​អ្នកស្រី​កំពុង​លក់ដូរ។​

អ្នកស្រី​រៀបរាប់​ថា​៖ «មួយថ្ងៃៗ​​គេ​អត់​ទាន់​មក​ធ្វើ​អ៊ីចឹង​​អ៊ី​លក់​ដាច់ ​អ៊ី​មាន​កន្លែង​ចត​ឡាន​ […] ​អា​តាម​ចិញ្ចើម​ផ្លូវ​ហ្នឹង​ហា៎​ទាំង​សង​ខាង​ យើង​ចត​បាន​យើង​លក់​បាន​កើន​លុយ​ […]​ ដំបូង​គាត់ ​[អាជ្ញាធរ] ​ដាក់​ឡាន​ចូល​មក​ក្នុង​ពីរថ្ងៃ​គត់​ៗ ​ឡាន​អត់​ឱ្យ​ដាក់​ក្នុង​ទេ​ ចិញ្ចើម​ផ្លូវ​ក៏​មិន​ឱ្យ​ដាក់​ដែរ​ គាត់​ដាំ​ដើមឈើ​ទាំងអស់​»។

អ្នកស្រីបន្ថែម​​ថា ​អ្នកស្រី​​​ចង់​បាន​ទីតាំង​ជិត​លក់ដូរ​​​​មុខ​អង្គរ​ដើម្បី​​​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​មក​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់​ និង​ដើម្បី​អាច​​រក​ចំណូល​​ចិញ្ចឹម​កូនៗ​និង​សង​ធនាគារ​ផង​។​

ស្រដៀង​​​នឹង​អ្នក​លក់​ម្ហូប​ខាងលើដែរ​ អ្នកស្រី​ ថេង​ គឹមបូ​ ​អាយុ​៤៦ឆ្នាំ​ បាន​ចាប់ផ្តើម​លក់​ដូរ​តាំង​ពី​ឆ្នាំ​២០០០​មក​​ លើក​ឡើង​​ដែរ​ថា ការត្អូញត្អែរ​ចំពោះ​ការ​លក់ដូរ​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ឈូសឆាយ​ផ្លូវ ​និង​ដាំ​កូនឈើ​ពី​ខាង​អាជ្ញាធរ​ដែល​ជា​ដើម​ហេតុធ្វើ​ឱ្យការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង។

អ្នកស្រី ​គឹមបូ​ ត្អូញត្អែរថា​៖ «​លក់ដូរ​ លក់​បាយ​អីហ្នឹង​ ទៅ​គ្រាន់​បាន​ចិញ្ចឹម​កូន​បាន​រៀន​អី​ទៅ​មុខ​ទៀត​ […] ​ប៉ុន្តែ​អត់​ដាច់ក៏​ដោយ ​ចេះ​តែ​សុំ​ថា​បាន​នៅ​លក់​ នៅ​ទីតាំង​បរិវេណ​ប្រាសាទ​អង្គរ​ បាន​ឲ្យ​កូនចៅ​រស់​ចិញ្ចឹម​ជីវិត​ផង​ ហើយ​និង​ចិញ្ចឹម​កូន​រៀន​បន្ត​ទៅទៀត​»។

ជុំវិញ​​ការត្អូញត្អែរ​របស់​អាជីវករ ​លោក​ ឡុង​ កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​​មាន​ប្រសាសន៍​ថា​ អាជីវករ​លក់ដូរ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​ ប៉ុន្តែ​នៅ​តែ​​មាន​ការ​បន្ត​លក់ដូរ​ ម៉្យាង​តំបន់​មុខ​អង្គរ​ជា​ទីកន្លែង​សាធារណៈ​ដែល​រដ្ឋ​មាន​តួនាទី​ថែរក្សា​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ កុំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​។

លោក​បញ្ជាក់​ថា៖​ «​ទីកន្លែង​ហ្នឹង​ជា​ទី​កន្លែង​សាធារណៈ​របស់​រដ្ឋ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​​រដ្ឋមាន​តួនាទី​ ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។​ នៅពេល​ដែល​ទីកន្លែង​នេះ​រៀបចំ​បាន​ប្រសើរ​សឹង​តែ​ទាំងអស់​រួចរាល់​ហើយ វា​នៅ​សល់​តែប៉ុណ្ណឹង​នាក់​ តើ​គួរ​រក្សា​បន្ត​ទីកន្លែង​ហ្នឹង​ឱ្យ​វា​មាន​រញ៉េរញ៉ៃ​អ៊ី​ចឹង​បន្ត​ទៅ​ទៀត​ ឬក៏​យ៉ាង​ម៉េច​»។

លោក​ ឡុង កុសល បាន​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ងាជីវករ​ដែល​​ស្នើ​សុំ​នៅ​លក់​បន្ត​ក្នុង​តំបន់​មុខ​អង្គរ​ថា ​មិនមាន​កា​អនុញ្ញាត​ឱ្យ​អាជីវករ​នៅ​លក់​បន្ត​នោះ​​​ទេ​ ដោយសារ​​មាន​ការ​សម្រេច​​ឱ្យប្រជាជន​រុះរើ​ចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​គាត់​បាន​ឯកភាព​ចំពោះ​មុខ​ស្ថាប័ន​រដ្ឋ​ថា​គាត់​នឹង​ចាកចេញ​ទៅ​ ឱ្យរើ​តូប​ស្អីៗរបស់​គាត់​ ប៉ុន្តែ​គាត់​បាន​រំលោភ​សេចក្តីទុក​ចិត្ត​របស់​គេ ​ទីមួយ​។ ទីពីរ​គាត់​បាន​បង្ក​នូវ​រូបភាព​មិន​ជា​គំរូរបស់​គេ​ដែរ ​[…]​ តើ​មាន​ភាព​ស្មើរ​ភាព​គ្នា​ដែរ ឬទេ?​»។

ត្រលប់មក​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ​ដែល​ជាអាជីវករ​លក់​បាយ​ម្ហូប​នៅ​ខាងមុខ​តំបន់​អង្គរ​វិញ​​អះអាង​ថា ​គ្រួសារ​អ្នកស្រី​យល់ព្រម​រើ​ផ្ទះ​ចេញ​ពី​តំបន់​អង្គរ​ ប៉ុន្តែ​​អ្នកស្រី​​ចង់​​មាន​កន្លែង​លក់​ដូរ​​ក្នុង​តំបន់​អង្គរ​ដដែល។​

អ្នកស្រី​ថា៖​ «មិនមែន​បង​ឃើញ​គេ​ឱ្យ​ទៅ​ហើយ​យើង​រឹង​ទទឹង​ថា​មិន​ព្រម​ចេញ​ពី​កន្លែង​នេះ​ទេ​ យើង​ព្រម​ចេញ​ផ្ទះ​ហើយ​ តែ​តូប​ខ្ញុំ​សុំ​នៅក្នុង​តំបន់​នេះ​ ចែក​ខ្ញុំ​ទៅ​ណា​ក៏​ខ្ញុំ​ព្រម​ ខ្ញុំ​មិន​មែន​​​ថា​​រឹង​នៅ​​នេះ​ អត់​មាន​រឹង​ទេ​ បើ​សិន​កន្លែង​ណា​ក៏​ដោយ​ឱ្យ​តែ​រៀប​ស្អាតឱ្យ​ បើមិន​រៀប​ក៏​ដោយ​ឱ្យ​តែ​ចែក​ (ទីតាំង)​ពួកខ្ញុំ​ វាស់​តែ​ទីតាំង​ ពួកខ្ញុំ​ធ្វើ​តូប​លក់​បាយ​ធម្មតា​»៕​

គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់លើបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់​ ខណៈការបោះឆ្នោត​ព្រឹទ្ធសភាជិតមក​ដល់
គណៈ​កម្មាធិ​ការជាតិរៀបចំការបោះឆ្នោត (គ​.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយដែលគ្មានឈ្មោះក្នុងបញ្ជីបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងញុះញង់ទៅលើអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សខ្លួន ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់។

យោងតាម​សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ មានគណបក្ស​នយោបាយ​មួយ ដែលគ្មានបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពគំរាម​កំហែងសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោត​ជូនគណបក្សនេះឬគណបក្ស​នោះ ដែលជាការំលោភសិទ្ធិ​ក្នុងការ​សម្រេច​ចិត្ត​របស់អ្នកបោះឆ្នោត រំលោភ​ការសម្ងាត់​នៃ​ការ​បោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ករណីនេះ គ.ជ.ប បាន​អំពាវនាវថា៖ «សូមអំពាវនាវឱ្យគណបក្សនយោបាយ​ដែល​ធ្វើសកម្ម​ភាព​ខុស​ច្បាប់ បញ្ឈប់​ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ក៏ដូចជាការ​បោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត​ នឹងចាត់វិធានការ​តាមផ្លូវច្បាប់ជាធរមាន»។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គ.ជ.ប ក៏បានលើកឡើង​នូវ​​មាត្រាទី៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមា​ជិក​​ព្រឹទ្ធសភា ដែល​បានចែងថា «…គ្រប់គណបក្សនយោបាយ បេក្ខជនឬអ្នកគាំទ្រទាំងអស់​មិន​ត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ​សន្យា​​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណាមួ​យ​ឡើយ…»។

អ្នកនាំពាក្យ គ.​ជ.ប លោកហង្ស ពុទ្ធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍នេះ ជាការ​​ក្រើនរំលឹ​ក​ដល់គ្រប់​គណបក្សនយោបាយ ត្រូវ​គោរពទៅតាមច្បាប់ស្តីពី​គណបក្សនយោបាយ​។

លោកថា៖ «ការក្រើនរំលឹកនេះ គ្រាន់តែជាចង់ឱ្យមានការយកចិត្តទុកដាក់[…] និងសកម្មភាពទាំង​ឡាយណាដែ​ល​ពាក់ព័ន្ធនឹងការឃោសនានេះ គឺត្រូវអនុវត្តទៅតាមច្បាប់ តាមបទបញ្ជានិង​និតិវិធីដែលមានជាធរមាន»។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ​អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប​តាម​ច្បាប់ស្តីពី​គណបក្សនយោបាយ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានា​ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការអំពាវនាវរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើង​ក្រោយពីក្រសួងសង្កេតឃើញមានគណបក្ស​នយោបាយ​ខ្លះ បាននិងកំពុងធ្វើសកម្មភាពបង្ខំតបង្ខំសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ ដែលជា​អ្នក​បោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ ឱ្យ​បោះឆ្នោត​ជូនគណបក្ស​នយោបាយដែលខ្លួនតម្រូវ ហើយបានគំរាម​កំហែងដល់អ្នកបោះឆ្នោត​ទាំងនោះថា «បើនរណា​មិនបោះឆ្នោត​ឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ នឹងត្រូវប្រឈមនឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ជាដើម។

អ្នកនាំពាក្យគណបក្សប្រជា​ជនកម្ពុជា លោកសុខ ឥសាន យល់ថា ជាការចម្លែក​ដែលគណបក្សមិនមានឈ្មោះនៅក្នុងការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា បែរទៅធ្វើការណែនាំដល់អ្នកបោះឆ្នោត ឱ្យបោះឆ្នោតឱ្យគណបក្សនេះឬគណបក្សនោះ និងទៅ​ធ្វើការឃោសនាទៅវិញ។

លោកថា៖ «អាហ្នឹងវាខុសអំពី​ទម្លាប់​ដែល​មាន​ក្នុង​ការ​បោះឆ្នោត វាមានតែគណបក្សប្រកួតប្រជែងទេ ដែលមាន​សិទ្ធិ​ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សអត់មានចុះឈ្មោះ ចុះ​បញ្ជី​នៅ គ​.ជ.ប ហើយឈរឈ្មោះប្រកួតប្រជែងផង ទៅឃោសនា[…] ហ្នឹងជាបញ្ហាដែលអនុវត្តន៍ផ្ទុញពីគោលការណ៍ច្បាប់ស្តីពីគណបក្សនយោបាយ»។

ស្របពេលគ្នានេះដែរ គណបក្សចំនួន៦ ក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ នៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈនេះ ដោយបាន​អំពាវនាវ​ដល់​អ្នកមានសិទ្ធបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រក្សាស្មារតីនឹងនរ និងកុំខ្លាចនូវការគំរាមកំហែងនានា ហើយចូលរួមបោះឆ្នោត​ជូនគណបក្សដែលខ្លួនពេញចិត្ត ដោយសេរី និងសម្ងាត់។ ក្នុងចំណោមនោះ គណបក្សមួយចំនួន ក៏បានស្នើដល់ក្រសួង​មហា​ផ្ទៃ មានវិធានការចំពោះគណបក្សនយោបាយណា​ ដែលបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន​តឹងរឹងផងដែរ។

គណបក្សនយោបាយទាំងនោះ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សម៉ូលីណាកា គណបក្សមហាសាមគ្គីជាតិ​ខ្មែរ និងគណបក្សខ្មែរតែមួយ។

ចំណែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា គណបក្ស​ភ្លើងទៀន ជាគណបក្សមួយដែលតែងតែគោរព​ច្បាប់ទាំងអស់ ដូចជា ច្បាប់​ស្តី​ពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឬច្បាប់នានា​ដែលចូល​ជាធរមានផ្សេងៗជាដើម។

លោកអះអាងថា កន្លងមក អង្គបោះឆ្នោតគណបក្សភ្លើងទៀន ក៏រងនៅការបំភ័យបំភិត រងនូវការ​ទទួល​លួង​លោម​ក្នុងគោលបំណងទិញដូរសន្លឹកឆ្នោត ពីសំណាក់បុគ្គល​មួយចំនួន​នៅក្នុងខេត្តដែលពួកគេរស់នៅ​ខ្លះ​ដែរ ហើយករណីនេះ ក៏ជាក្តីបារម្ភមួយរបស់គណបក្សខ្លួន។

លោកថ្លែង​​ថា៖ «យើងក៏អំពាវនាវស្នើសុំឱ្យមានការបញ្ឈប់រាល់​សកម្មភាពទាំងឡាយណាដែលធ្វើ​ឡើងក្នុងគោលបំណងដើម្បីគាបសង្កត់ បំភ័យ ឬក៏ការទិញដូរទឹកចិត្ត ទិញដូរសន្លឹកឆ្នោត ពីព្រោះសកម្មភាពទាំងអស់នេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អង្គបោះឆ្នោត វាប៉ះពាល់ដល់អង្គបោះឆ្នោត វាប៉ះ​ពាល់ដល់​លទ្ធផល​នៃ​ការបោះឆ្នោតដោយអសកលនាពេលខាងមុខ»។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ​មានប្រសាសន៍​ថា ជាទូទៅ ​​គណបក្សនីមួយៗ មានគោលការណ៍ផ្ទៃក្នុងរបស់ខ្លួន ដែលត្រូវឱ្យ​សមាជិក​​អនុវត្តតាម ហើយប្រសិនជាមិនអនុវត្តតាមគោលការណ៍ផ្ទៃក្នុងដែលមានចែងនោះទេ គឺវាខុសពីលក្ខខណ្ឌរបស់គណបក្ស​។

លោកបន្តថា៖ «ការគំរាមកំហែងណាមួយ ទៅលើបុគ្គលណាមួយ ក៏មិនគួរណាកើតមាន​ដែរពីព្រោះពាក្យថាគំរាមកំហែង គឺមានន័យថាធ្វើអ្វីដែលវាខុសអំពីការសម្រេចចិត្តរបស់គេ»។

គួរបញ្ជាក់ថា ការឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតអ​សកលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ គណបក្សនយោបាយ​ ដែលបាន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួន​ ៤គណបក្ស ក្នុងនោះ​​មាន​ គណបក្សប្រជាជនកម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្ស​កម្លាំងជាតិ៕

កម្មករ​​រោងចក្រសេងបូហ្កាមិន ផ្អាក​ការតវ៉ាបណ្តោះអាសន្នរងចាំក្រសួងនិងថៅកែ​រកដំណោះស្រាយរឿងបញ្ឈប់តំណាង​កម្មករ២នាក់
កម្មករនិយោជិតប្រមាណ ១០០នាក់ ធ្វើការនៅ​រោងចក្រសេងបូ ហ្គាមិន ខេមបូឌា (Shengbo Garment (Cambodia)Co.,LTD.) បានផ្អាក​ការ​​​តវ៉ាជាបណ្តោះអាសន្ន ដោយរងចាំដំណោះស្រាយពីក្រសួង​ការងារ និងថៅកែរោងចក្រ ពាក់ព័ន្ធនឹងការបញ្ឈប់តំណាងកម្មករ ២នាក់ ដោយគ្មានកំហុស និងមាន​ការ​​រើស​​អើង​សហជីពក្នុងរោងចក្រ​។

កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតរោងចក្រសេងបូ ដែលមានទីតាំងនៅ​ភូមិពោធិ៍​កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាននាំគ្នាប្រមូលផ្តុំតវ៉ា ទាមទារឱ្យថៅកែរោង​ចក្រទទួលយកតំណាងកម្មករ​ ២នាក់ ចូលធ្វើការ​វិញ ក្រោយ​ភាគីរោងចក្របញ្ឈប់ពួកគេពីការងារ បន្ទាប់ពីការបង្កើត​សហជីពថ្មីក្នុងរោងចក្រ។

លោក ហេង ហាក់ អះអាងថាជា​កម្មករធ្វើការនៅរោង​ចក្រសេងបូ បានឱ្យដឹងថា ​មូល​ហេតុ​ដែលពួកគាត់​​តវ៉ានេះ គឺដោយសារតែខាងរោង​ចក្រ​បញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលទើបនឹងបង្កើតថ្មីចំនួន ២នាក់ ចេញ​ពីការ​ងារ ទាំងដែលពួកគាត់​គ្មានកំហុស។

លោកថា៖ «ក្រុមហ៊ុនមិនគោរពច្បាប់សហជីព»។

ពាក់ព័ន្ធនឹងវិវាទការងារនេះ ​ទំព័រហ្វេសប៊ុក​របស់​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅកាត់ថា អង្គការសង់ត្រាល់ បានឱ្យដឹង​ដែរថា កម្មករនិយោជិតធ្វើការនៅរោង​ចក្រ​សេងបូ បានរៀបចំបោះឆ្នោតបង្កើតសហជីពសេរីកម្មករប្រចាំនៅរោង​ចក្រ​ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដោយមាន​លោក ថុន ធី ជាប់ជាប្រធាន និងលោក សៀក ថុង ជាប់ជាអនុប្រធាន។ បន្ទាប់មកថ្ងៃទី០៩ ខែមករា បេក្ខជនជាប់ឆ្នោតទាំង២រូប បាន​ជូនដំណឹង​ពី​​លទ្ធផលនៃការបោះឆ្នោត​នេះ ទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ តាមរយៈប្រធានរដ្ឋបាល ប៉ុន្តែត្រូវ​បាន​បដិសេធ។

ប្រភពដដែល បន្តថា បន្ទាប់មកទៀត បេក្ខជនជាប់ឆ្នោត​បានដាក់ពាក្យស្នើសុំបញ្ចិកានៅនាយកដ្ឋានវិវាទការ​ងារ​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល ហើយក្រោយមក​នៅថ្ងៃទី៣១ ខែមករា ភាគីក្រុមហ៊ុន បានហៅលោក ថុន ធី និងលោក សៀក ថុង ទៅជួប និង​ជូនដំណឹងពីការមិនបន្ដកិច្ចសន្យាការងារ។

តំណាងកម្មករ​ដែលជាប់ឆ្នោត​ជាប្រធាន​សហជីពសេរីកម្មករ​​ប្រចាំរោងចក្រសេងបូហ្កាមិន លោក ថុន ធី បាន​លើកឡើង​ថា កាល​ដែលលោកចងក្រងបង្កើតជាសហជីពនេះ គឺធ្វើ​ឡើងដើម្បីការពារផលប្រយោជន៍ស្របច្បាប់ជូនកម្មករ​ ដោយ​មិនមានចេតនាញុះញង់ ឬបង្កបញ្ហាណាមួយនៅក្នុងរោង​ចក្រ​​ទេ។ លោកចាត់ទុកការបណ្តេញរូបលោក និងតំណាងកម្មករម្នាក់ទៀតពីការងារ ក្រោយមានការ​បង្កើតសហជីពនេះ ថាជាការរើសអើង​ទៅលើ​សហជីព ពីសំណាក់ភាគីរោង​ចក្រ។

លោកថា៖ «ខ្ញុំគិតថា នេះវាជាការរើសអើងសម្រាប់ថ្នាក់ដឹកនាំសហជីពឯករាជ្យ ដែលបានបោះឆ្នោតជាប់ឆ្នោត ហើយខ្ញុំយល់ថាករណីនេះជាការរើសអើងសុទ្ធសាធ […] ខ្ញុំសំណូមពរ​ទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចូលរួមតាមដាន និងដោះស្រាយករណីវិវាទពួកខ្ញុំផង គឺសំណូម​ពរ​ឱ្យ​ខាង​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យពួកខ្ញុំចូលធ្វើការវិញ ហើយនិង​បញ្ឈប់រាល់ការរើសអើងគ្រប់រូបភាពមកលើពួកខ្ញុំដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យ»។

តំណាងកម្មករមួយទៀត និងជាបេក្ខភាពជាប់ឆ្នោតជាអនុប្រធានសហជីពប្រចាំនៅរោង​ចក្រនេះដែរ លោក សៀក ថុង មានប្រសាសន៍ថា វាជារឿងអយុត្តិធម៌មួយសម្រាប់ខាងសហជីពកម្មករ ដែលការពារសិទ្ធិ និងផល​ប្រយោជន៍​ជូន​កម្មករ បែរជាត្រូវភាគីរោងចក្រ​​​បញ្ឈប់ពួកគាត់ពីការងារ ទាំងដែលពួកគាត់គ្មានកំហុសទៅវិញ។​​

លោកបន្ត​ថា កន្លងមក រោងចក្រនេះក៏​មាន​សហជីពមួយដែរ ហើយ​សហជីពនោះមានទំនោរទៅខាងរោងចក្រ ដែល​មិនអាចការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករបានពេញលេញនោះទេ ទើបក្រុមកម្មករ​បោះឆ្នោត​​ជ្រើស​រើសប្រធាននិងអនុប្រធានសហជីពថ្មីមួយ​​នេះបន្ថែម។ ករណីនេះ លោកបាន​ទាមទារឱ្យ​ភាគីរោង​ចក្រ បញ្ឈប់​ការរើសអើងសហជីពដែលបង្កើតថ្មីនេះ និងទទួលយកពួកគាត់ទាំង២នាក់ចូលធ្វើការ​វិញ។

លោកថា៖ «ខ្ញុំស្នើសុំឱ្យថៅកែរោងចក្រសេងបូហ្កាមិន ចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌអ្វី​ទាំងអស់ ដើម្បីកុំឱ្យមានការរើសអើងសហជីពដែលការពារសិទ្ធិបងប្អូនកម្មករអញ្ចឹង»។

បើតាមតំណាងកម្មករទាំង២រូបនេះ កម្មករបានផ្អាកការតវ៉ាជាបណ្តោះអាសន្ន​សិន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ដោយ​រងចាំឱ្យក្រសួងការងារ​ និងភាគីពាក់ព័ន្ធ សម្របសម្រួល​ដោះស្រាយទៅតាមនីតិវិធីច្បាប់។

Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ​ពីលោក អាំ មុន្នី ប្រធានរដ្ឋបាល​រោងចក្រសេងបូហ្កាមិន ខេមបូឌា ឯ.ក បានទេ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ កត្តា អ៊ន មានប្រសាសន៍ថា ​កាលពីថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យវិវាទការងារទី៤ នៃក្រសួងការងារ បានទទួលពាក្យបណ្ដឹងពីតំណាងកម្មករទាំង២រូបនោះហើយ ហើយ​ការិយា​ល័យ​បាន​សួរព័ត៌មានភាគីដើមបណ្ដឹងភ្លាមៗ  និងអញ្ជើញភាគីនិយោជកចូលរួមផ្តល់ព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខ​នេះ ដូច្នេះ​​សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការនៃនីតិវិធី។

លោកថា៖ «ក្រសួង​បាន​សម្រុះសម្រួល និងពន្យល់ភាគីសហជីព និងកម្មករនិយោជិត មកដល់ថ្ងៃនេះ កម្មករនិយោជិតបញ្ឈប់ការតវ៉ា និងបានចូលធ្វើការងារជាប្រក្រតី ដោយឡែក​ឈ្មោះទាំង២ខាងលើ ក្រសួង​បន្តសម្រប​សម្រួល​ដោះស្រាយបន្ត»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់​ ធន់ បានលើកឡើងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ឬសកម្ម​ភាព​សហជីព​ត្រូវបានរើសអើង ជាអំពើខុសច្បាប់ ព្រោះច្បាប់ការងារហាមការរើសអើង ឬបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលត្រូវបានការពារដោយច្បាប់។

លោកថា៖ «វាជាអំពើខុសច្បាប់ នៅក្នុងច្បាប់សហជីពរកឃើញភស្តុតាង អាចស្នើឱ្យក្រសួងឬស្ថាប័នពាក់ព័ន្ធ ប្តឹងដើម្បីបញ្ឈប់ ឬក៏ប្តឹងទាមទារពីអ្នកដែលធ្វើទុក្ខបុកម្នេញ​បាន»។

បើតាម​អង្គការសង់ត្រាល់​ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំសហជីព អ្នកស្រី រឿន កូលាប ក៏​ត្រូវបានក្រុមហ៊ុន​នេះ​បញ្ឈប់ពីការងារដូចគ្នា បន្ទាប់ពីចូលរួមបង្កើតសហជីព ហើយពេលនេះ​សំណុំរឿងវិវាទការងារទាក់ទងនឹងការបញ្ឈប់មេដឹកនាំសហជីពដែលជាស្ត្រីរូបនេះ កំពុង​ស្ថិតនៅក្នុង​នីតិវិធី​របស់​តុលាការ ខេត្ត កំពង់​ស្ពឺ៕

ពលរដ្ឋ​​ស្នើ​តុលាការខេត្ត​ព្រះវិហារ ទម្លាក់បទចោទក្រោយរងបណ្តឹងពីមន្ត្រីបរិស្ថាន​​រឿង​​ទន្ទ្រាន​ដី​ព្រៃ
ប្រជាពលរដ្ឋចំនួន ៤រូប នៅខេត្តព្រះវិហារ ដែល​រង​បណ្ដឹងពីមន្ត្រីមន្ទីរ​បរិស្ថានថា​បានកាប់គាស់ និងទិន្ទ្រានដីព្រៃជាកម្មសិទ្ធ បានស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់​ ដោយថាពួកគាត់ពុំបានប្រព្រឹត្ត​កំហុស​ដូចការចោទ។

ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បាន​ចេញដីកា​​កោះហៅ​ឱ្យ​ពួកគេ​ទាំង ៤នាក់ ទៅឆ្លើយបំភ្លឺ ជុំវិញបណ្តឹងរបស់មន្ត្រីមន្ទីរ​បរិស្ថាន កាលពីថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង​បទចោទ​ «កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដែល​ប្រព្រឹត្តនៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ពលរដ្ឋរងបណ្ដឹងម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅភូមិដងផ្លិត បានរៀបរាប់​ថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ​ខាងមន្ត្រីបរិស្ថាន​មាន​​គម្រោងធ្វើក្រោលគោនៅតំបន់ភូមិដងផ្លិត និងភូមិណារ៉ុង ដែលជាព្រៃសហគមន៍ការពារ ហើយការសាង​សង់​នោះ​ មន្ត្រីបរិស្ថានមិន​បានផ្សព្វ​ផ្សាយ​​ទៅដល់​ភូមិ​ឃុំ​ និង​ប្រជាពលរដ្ឋនោះទេ ទើបប្រជាពលរដ្ឋនាំគ្នាទៅរុះរើ​​ចេញ។​

លោកថា៖ «គេធ្វើលើកទី១ យើង​គ្រាន់តែទប់ស្កាត់រុះរើទុកចោលហ្នឹងឯង ហើយគេធ្វើលើកទី២ទៀត​ ដល់ពេល​លើកទី២ហ្នឹង យើងនាំគ្នាទៅទប់ស្កាត់ហើយ យើងនាំគ្នាប្រមូលយកវត្ថុតាង មានដូចជាឈើ មាន​ដូចជារណាយន្ត មានម៉ាស៊ីនខួងដែលគេនឹង​បោះបង្គោលព័ទ្ធយកដី​ហ្នឹង​មកទុក​នៅ​វត្ត។ ដល់ពេលយើងនាំគ្នាទៅទប់ស្កាក់អ៊ីចឹង ដក​ហូតយកសំភារៈគេទៅ គេចោទយើងពីបទទៅប្លន់យកវត្ថុតាងគេ ហើយក៏គេដាក់បណ្ដឹងទៅ​ ដល់ពេលក្នុងបណ្ដឹង ខាងតុលាការចោទយើងពីបទ កាប់ឈូសឆាយ រុករាន ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ គេប្ដឹងយើង»។

ករណីនេះ លោកបានស្នើទៅតុលាការ ពិចារណាក្នុងការទម្លាក់ចោលបទចោទប្រកាន់នេះទៅលើពួកគាត់​ទាំង​៤នាក់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

ពលរដ្ឋរូបនេះថា៖ «ខ្ញុំក៏ដូចជាបុគ្គល៣នាក់ទៀតដែរ សូមសំណូមពរទៅតុលាការមេត្តាឈប់ចោទប្រកាន់ពួក​ខ្ញុំទៅ ហើយសំណុំរឿងដែលគេចោទហ្នឹង មេត្តាតម្កល់ទុកកុំចាត់ការផង»។

ប្រ​ជាពលរដ្ឋរងបណ្ដឹងម្នាក់ទៀត លោក សូម ណៃ បានឱ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅទីនោះ ​តាំងពីដូនតាមក មិនដែលមានបញ្ហាកើតឡើងនោះទេ ទើបពេលនេះបែរជា​មន្ត្រីបរិស្ថាន​ទៅសាងសង់សំណង់​លើដីព្រៃសហគមន៍ដែលធ្លាប់បាននិងកំពុងអាស្រ័យផលចិញ្ចឹមជីវិតនេះទៅវិញ។

លោកថា៖ «មន្រ្តីបរិស្ថានគេនិយាយថាគេនៅតែយក គេមិនឱ្យយើងទៅទប់ស្កាត់ គេធ្វើ គេអភិវឌ្ឍន៍​ហ្នឹងឯង ប៉ុន្តែ​ពួកខ្ញុំមិនចង់ឱ្យបាត់បង់ទៅលើមន្រ្តី អ្នកមានអំណាចមកយកដីធ្លីជិតមូលដ្ឋានជិតសម្រចផល រស់នៅពីដូនតា»។

លោក សូម ណៃ បន្តទៀតថា​ នេះជាលើកទី២ហើយតុលាការកោះហៅពួកគាត់ ឱ្យចូលសវនាការ ព្រោះតែការ​ទប់ស្កាត់មន្រ្តីបរិស្ថានកុំឱ្យមានការទន្រ្ទានដី​ព្រៃ និងធ្វើក្រោលគោ ប៉ុន្តែបែរជាត្រូវតុលារការចោទពួកគាត់​​ថា​ជាអ្នកទន្រ្ទានដី​​នេះទៅវិញ។

លោកស្នើ​ថា៖ «ខ្ញុំ​ជាប្រជាពលរដ្ឋទាំងអស់គ្នា ស្នើសុំទៅមន្រ្តី អ្នកដែលមកយកដី​នៅ​ទីនោះ មិនថាជាមន្រ្តីណាទេ ពួកខ្ញុំស្នើសុំថាមិនឱ្យគាត់យក និងសុំឱ្យ​នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន ម៉ាណែត ដែល​កាន់​កាប់​នៅក្នុងប្រទេសកម្ពុជាយើង ឱ្យគាត់ជួយទប់ស្កាត់ និងទុកដីទាំងអស់នោះ ទុកឱ្យប្រជាពលរដ្ឋគាត់ប្រើប្រាស់ និងអាស្រ័យផលស្រែចម្ការនៅទីនោះផងដែរ»។

សហមេធាវីការពារក្តីជូនប្រជាពលរដ្ឋទាំង៤រូបនោះ លោក លូត សាំង មានប្រសាសន៍​ថា ការចោទប្រកាន់របស់តុលាការ​ចំពោះកូនក្ដីលោក ជាការមិនត្រឹមត្រូវទេ ដោយ​លោកអះអាងថាកូនក្ដីលោកមានភស្តុតាងពេល​ទៅទប់ស្កាត់ការទន្ទ្រានដីនោះ។ ករណីនេះ លោកស្នើដល់តុលាការ ពិចារណាក្នុងការលើកលែងការ​ចោទប្រកាន់​ទៅកូនក្តីរបស់ខ្លួន។

លោក​ថា៖ «ក្នុងនាមជាមេធាវី យើងគិតថា វាខុសដែរ ព្រោះប្រជាពលរដ្ឋគាត់ជាអ្នកការពារទេ បើយើងមើលមានភស្តុតាងមានអីត្រឹមត្រូវ ហើយមានរូបភាពមានអី យើងឃើញថាប្រជាជនគាត់ទៅទប់ស្កាត់ពិតប្រាកដមែន។ ហេតុអីបានខ្ញុំអះអាង ព្រោះនៅតំបន់ហ្នឹង ខ្ញុំបានចុះទៅឃើញជាកស្ដែង[…] ដូច្នេះ​យើងសង្ឃឹមថា តុលាការ​គាត់នឹង​សម្រេចលើកលែងការចោទប្រកាន់ ព្រោះគាត់[ប្រជាជន]​មិនមែនបានប្រព្រឹត្តដូចការចោទប្រកាន់​នៅក្នុងដីការនោះទេ»។

តែយ៉ាងណា លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់ Newsroom Cambodia ថាការកែណ្ឌកម្លាំងទៅប្លន់ និងកំហែងយកវត្ថុតាងដោយខុសច្បាប់​ពីមន្ត្រីពង្រឹងការអនុវត្តច្បាប់ ជាអំពើល្មើសច្បាប់ ហើយ​ជនប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

លោក​ថា៖ «មន្ទីរបរិស្ថាន តែងតែគាំទ្រ ចូលរួមសហការជាមួយសហគមន៏មូលដ្ឋាន ក្នុងកិច្ចការពារបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយស្របច្បាប់។ តែផ្ទុយទៅវិញ មន្ទីរបរិស្ថាន ក៏មិនគាំទ្រលើការធ្វើចលនា បះបោរ ឱ្យ​​មានសកម្មភាពចូលកាន់កាប់ដីព្រៃដោយខុសច្បាប់​ដែរ»។

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង មានប្រសាសន៍ថា តាមរយៈការសាកសួរ ជនសង្ស័យទាំង៤រូបនោះ បានបដិសេធថាមិនបានប្រព្រឹត្ត។ តែយ៉ាងណា តំណាងអយ្យការ​នឹង​បន្ត​​​សាកសួរទៅកាន់​ដើមបណ្តឹងបន្ថែមទៀត មុននឹងមានការ​សម្រេចថា​យ៉ាងណានោះ។

លោកថា៖ «ខ្ញុំឆ្ងល់ដែរ ប្រសិនគាត់ជាអ្នកការពារដីព្រៃហ្នឹង ចុះមន្ត្រីបរិស្ថានដែលការពារដែនរបស់គេហ្នឹង ហេតុអីមកកសាងសំណុំរឿង មកខុសពីការឆ្លើយបំភ្លឺរបស់គាត់? ហើយខ្ញុំក៏បានសួរទៅគាត់[ពលរដ្ឋ] បើសិនជាគាត់មិនបានរុករានទន្ទ្រានទេ ហេតុអីក៏មានកសាងសំណុំរឿងបង្កើតជាបទល្មើសមកកាន់តុលាការ?[…]​​ហើយខ្ញុំនឹងអង្កេតបន្តទៀត គឺហៅមន្ត្រីបរិស្ថានហ្នឹងមកបំភ្លឺ ខាងបរិស្ថានបានសន្មតចងក្រងសំណុំរឿងមកគឺគាត់[ពលរដ្ឋ]បានពង្រីកដីបន្ថែមដើម្បីកាន់កាប់ តែបែរជាគាត់មកឆ្លើយថាអត់បានពង្រីកទេ គាត់គ្រាន់តែជាអ្នក​ការពារទេ»។

ពាក់ព័ន្ធនឹងករណីនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ​អង្គការសិទ្ធិមនុស្ស​​លីកាដូ លោកអំ សំអាត យល់​ឃើញ​ថា មន្រ្តីបរិស្ថាន គួរ​មានការពន្យល់ និជជែកគ្នា​​​ឱ្យបាន​ច្បាស់លាស់ជាមួយ​​ប្រជាពលរដ្ឋ មុនពេលចុះសាងសង់សំណង់ ឬរៀបចំហេដ្ឋា​រចនាសម្ព័ន្ធណាមួយ នៅក្នុងព្រៃសហគមន៍ដែលពលរដ្ឋ​ធ្លាប់អាស្រ័យ​ផល ជាជាងការ​យកបណ្តឹងតាមផ្លូវតុលាការ​ ដែលធ្វើឱ្យប៉ះពាល់​ដល់ការរស់នៅរបស់ប្រជា​ពលរដ្ឋ។

លោកបន្ត​ថា៖«តុលាការគួរតែទម្លាក់បទចោទប្រកាន់ ខាង​បរិស្ថានគួរតែជជែក និងដោះស្រាយជាមួយប្រជា​ពលរដ្ឋ​​ដោយសន្តិវិធី ដើម្បីឱ្យមានការយោគយល់គ្នា ហើយរួមគ្នាការពារទ្រព្យសម្បត្តិរួមរបស់រដ្ឋ»៕

បទយកការណ៍៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​មួយចំនួន​​​ក្នុង​ខេត្ត​សៀមរាប​ប្រឈម​​នឹង​ការ​ដួល​រលំ​ដោយសារ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ខ្លាំង​
អ្នក​ស្រី​ សាន​ សាវ៉ូន​ ជាកសិករ​ចិញ្ចឹម​ជ្រូកម្នាក់​នៅក្នុង​ភូមិ​ឃុន​មោយ​ ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​។​ ក្នុង​រយៈ​ពេល​​១៣​ឆ្នាំ​​​​ដែល​អ្នក​ស្រី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​ អ្នកស្រី​​មិន​ដែល​ប្រឈម​ននឹង​បញ្ហា​​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​​ខ្លាំង​ដូច​ឆ្នាំ​នេះ​នោះ​​​ទេ។ អ្នកស្រីនិយាយ​ថា ក្នុងរយៈ​ពេល​ប្រហែល​៣​ខែ​កន្លង​មក​នេះ​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ទើរ​តែ​ទាំង​អស់ ​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ស្ទើរ​តែ​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​ ព្រោះ​តែ​វត្ត​មាន​សាច់​ជ្រូក​បង្កក​នាំ​ចូល​រាប់​តោន​។

ស្រ្តីវ័យ​៤២​ឆ្នាំ​រូបនេះ​​និយាយ​ថា៖ «ខាត​តែ​មួយ​ពេញ​ទំហឹង​ហ្នឹង​ឯង​ ឧទាហរណ៍ ​របស់​យើង​ធ្លាប់​ចិញ្ចឹម​ត្រូវ​បាន​ចំណេញ​១០០០​រៀល​(ក្នុង​មួយ​គីឡូ​) ក៏​ចូល​ដើម​១០០០​រៀល​ ទៅ​១៥០០​រៀល​ទៀត ​(ក្នុង​មួយ​គីឡូ​) […] ធ្លាក់​ខ្លាំង​ណាស់​ ធ្លាក់​សឹង​ដល់​ចំណុច​សូន្យ​ បើ​សិន​ណា​មិន​មាន​ជ្រូក​នាំ​ចូល​មក​ពី​គេ​ហើយ​មិន​មាន​សាច់​បង្កក​ បើ​ផ្គត់​ផ្គង់​តែ​នៅ​ខ្មែរ​យើង​ក៏​ជ្រូក​ខ្មែរ​យើង​មិន​ដុន​ដាប​ដល់​ថ្នាក់​នេះ​ដែរ​»។

ប្រជាជន​​ជា​ច្រើន​គ្រួសារ​ក្នុង​ខេត្ត​សៀមរាប​ដែល​​ពឹង​ផ្អែក​ជីវភាព​លើ​ការ​ចិញ្ចឹម​ជ្រូកដូចជា​អ្នកស្រី សាវ៉ូន ​កំពុង​ប្រឈម​​នឹង​​ការ​​ក្ស័យធន​​ព្រោះតែ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃខ្លាំង ដោយសារ​​​​ការ​នាំ​ចូល​​សាច់ និង​សាច់​បង្កក​ពីក្រៅប្រទេស​ច្រើន​ពេក​​។

និយាយ​ដោយ​​​​​​មាន​សើច​តិចៗ​ផង​​ អ្នក​ស្រី​ សាន​ សាវ៉ូន បន្ថែម​ថា ​ឈ្មួញ​ដែល​ធ្លាប់​មក​ចាប់​ជ្រូក​​នៅ​កសិដ្ឋាន​របស់​អ្នកស្រី​កាល​ពី​មុន​ លែង​ទិញ​កន្លែង​អ្នកស្រី ដោយពួកគេ​ចាំយក​​ជ្រូក​នាំចូល​មាន​តម្លៃ​ថោកជាង ​និង​​ដឹក​មក​ដល់​ទីតាំង​របស់ពួកគេ​​ស្រាប់​។

កំពុង​បាញ់ទឹក​លាង​ទ្រុងជ្រូក អ្នក​ស្រី​ សាវ៉ូន​ ថ្លែង​ថា​៖ «បើ​ជ្រូក​ឡើង​ថ្លៃ​ ឈ្មួញ​ចុះ​ឡើងៗ​ ពិបាក​តែ​យើង​រក​លក់​មិន​ទាន់​ទេ​ មួយ​ខែ ​ឬ​កន្លះ​ខែ​ដឹង​តែ​ចូល​មក​មើល​ទ្រុង​យើង ​ហើយ​ល្មមៗ​បង្ខំ​​ឲ្យ​យើង​លក់​ហើយ​ ដល់​ពេល​ជ្រូក​ចុះ​ថោក​អញ្ចេះ​តែ​ទូរស័ព្ទ​ឯង​ក៏​មិន​ចង់​លើក​ទៀត​ គេ​ថា​ចាំ​ទិញ​តែ​កុង​ស៊ី​ស្រួល​ជាង​ អត់​ពិបាក​មក​ចាប់​តាម​ទ្រុង​អស់​ថ្លៃ​ឈ្នួល​ឡាន​ឈ្នួល​អី​ទៀត​ បើ​កុង​ស៊ី​គេ​ដឹក​ឲ្យ​ស្រាប់ៗ​»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​នាំចូលសាច់​​ពីក្រៅ​ប្រទេស ជាពិសេស​សាច់បង្កក មាន​ចំនួន​ច្រើន​ៗ ដែល​ខ្លះ​មាន​ទាំង​សាច់​ខូចគុណភាព និង​មិនមាន​ឯកសារ​នាំ​ចូលជាដើម។​ តួយ៉ាង កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ក្រុម​ការងារ​អន្តរាគមន៍​បង្រ្កាប​បទ​ល្មើស​សត្វ​បាន​សហការ​ជាមួយ​ការិយាល័យ​ផលិត​កម្ម​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ បាន​រក​ឃើញ​សាច់​​បង្ក​ក​ពុំ​ទាន់​មាន​ឯកសារ​ច្បាស់​លាស់​ចំនួន​ជិត​៤០០​ តោន​ ដែល​រួម​មាន​ចុង​ស្លាប​មាន់​ គូទ​មាន់​ សាច់​មាន់​​កិន​ កោះ​មាន់​ ជើង​មាន់​ សាច់​ជ្រូក​ ជា​ដើម​។ នេះ​បើ​​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​។

​កំពុង​ដាក់បាយជ្រូក​នៅ​រោង​ចិញ្ចឹម​ជ្រូក​ស្ថិត​នៅ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប លោក ​ដួង​ សាម៉ុន​ កសិករ​ចិញ្ចឹម​ជ្រូកម្នាក់ទៀត​​អះ​អាង​ថា​ កសិករចិញ្ចឹម​ជ្រូក​​​នាំ​គ្នា​ថ្ងូរ និង​ចាប់​ផ្តើម​ដួល​បណ្តើរៗ​​ បន្ទាប់ពី​​តម្លៃ​ជ្រូក​មាន​ការ​ធ្លាក់​ចុះខ្លាំង​​ ដោយ​សារ​សាច់​បង្កក​នាំ​​ចូល​ច្រើន​។ កសិករ​ដែល​​បាន​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០០៩​​រូបនេះ​​បន្ថែម​​ថា​ ចំនួន​ជ្រូក​របស់​លោក​កាល​ពី​មិន​ទាន់​មាន​ការ​ធ្លាក់​ថ្លៃ​មាន​​រហូត​ដល់​ជាង​​មួយ​រយ​ក្បាល​​​ ប៉ុន្តែបច្ចុប្បន្ន​​​ថយ​ចុះ​សល់​ត្រឹម​មេ​២០​ក្បាល​ ដោយ​សារ​លក់​ជ្រូក​ខាត​រក​លុយ​មិន​បាន​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ចំណី​។

លោក​បន្ថែម​ថា សម្រាប់​​​តម្លៃ​ក៏​ធ្លាក់​ចុះ​ពី​​១,០០០​រៀល​ក្រោយ​ជំងឺ​រាត​ត្បាត​កូវីត​​១៩ មកនៅសល់​ត្រឹម​ ៦,០០០​រៀល​ក្នុង​មួយ​គីឡូ​។

លោក​ សាម៉ុន ​បន្ត​ថា៖​ «អា​នេះ​ទ្រាំ​ឡើង​ចូល​អស់​ទ្រាំ​ហើយ​ ព្រោះ​ខាត​ពេក​ ខាត​ឡើងៗ​ចូល​ពីរ​ឆ្នាំ​ បី​ឆ្នាំ​ហើយ​ ហើយ​ដល់​វគ្គ​នេះ​តម្លៃ​ខ្លាំង​ណាស់​ ដាក់​ចង់​ដាច់​សរសៃ​ឈាម​កសិករ​ទៅ​ហើយ​ព្រោះ​ជ្រូក​វគ្គ​នេះ​នៅ​តែ​គីឡូ​៦០​ [៦០០០​ រៀល] ​៦២​ [៦២០០​ រៀល] ៦៣ [៦៣០០​ រៀល] ​»។

លោក​ សាម៉ុន បន្ថែម​​​ថា​ ជា​ធម្មតា​ខែ​មករា​ជា​ខែ​ដែល​ជ្រូក​មាន​តម្លៃ​ខ្ពស់​ ប៉ុន្តែ​ឆ្នាំ​នេះ​បែរ​ជា​មាន​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ទៅ​វិញ​។

លោក​និយាយ​ថា៖ ​«យើង​យក​ដើម​ធនាគារ​មក​ធ្វើ​ទាំង​អស់​ បើ​យើង​បោះ​បង់​គឺ​វា​មិន​កើត​ ទី​មួយ​យើង​ខំ​ធ្វើ​ទ្រុង​ធ្វើ​អី​ដែរ​ ប៉ុន្តែ​បើ​នៅ​តែ​ទីផ្សារ​នៅ​តែ​យ៉ាង​នេះ​ក៏​នៅ​មិន​បាន​ដែរ​ […] ​កាល​ពី​មុន​តម្លៃ​អាច​ទប់​ទល់​បាន​វា​មាន​៨០​ជាង​ ៧០​ជាង​ ដល់​ពេល​វគ្គ​នេះ​៦០​ ៦៥​»។

លោក​​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទប់​ស្កាត់​ការ​នាំចូល​សាច់ និង​សាច់​បង្កក​ពីក្រៅ​ប្រទេស ដើម្បី​ទប់​តម្លៃ​សាច់​ក្នុង​ស្រុក​កុំ​ឱ្យ​បន្ត​ធ្លាក់​ថ្លៃ។

លោក​និយាយ​ថា​៖ «ឱ្យ​រដ្ឋា​ភិបាល​ជួយ​កសិករ​ បើ​ផុត​ពី​នោះ​នឹង​ដួល​អស់​ហើយ​នៅ​មិន​បាន​ទេ​ ឱ្យ​ជួយ​រក​តម្លៃ​ទីផ្សារ​ជ្រូក​ឱ្យ​ សូម​ឱ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​បិទ​សាច់​បង្កក​ ខាង​ក្រសួង​ខាង​អី​ជួយ​មើល​កសិករ​ផង​បើ​មិន​អញ្ជឹង​មិន​រស់​ទេ​ ចំណាក​ស្រុក​អស់​ហើយ​»។

ចំណែក​​អ្នកស្រី​ ខុប​ អ៊ន់​ អាយុ​២៩​ឆ្នាំ ​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី​​ដែរ​នោះ​​​រៀប​រាប់​ថា​ អ្នកស្រី​ចាប់​ផ្តើម​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០២១​មក​ដោយសារ​សាច់​ជ្រូក​នៅ​ពេល​នោះ​មាន​តម្លៃ​ខ្ពស់។ អ្នកស្រី​ថា ​​បន្ទាប់​ពី​ការរាតត្បាតជំងឺ​កូវីដ​១៩​ រួម​ទាំង​ការ​នាំ​ចូល​​​សាច់​បង្កក​ផង​​នោះ​ បាន​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​ស្រី​ធ្លាក់​ខ្លួន​ខាត​បង់​ខ្លាំង​ ព្រម​ទាំង​ជាប់​បំណុល​ធនាគារ​ស្ទើរ​​រើ​ខ្លួន​មិន​រួច​​។

អ្នក​ស្រីនិយាយ​​ថា​៖ «ពី​មុន​មក​ដល់​ឥឡូវ​យ៉ាប់​ខ្លាំង។​ ​កាល​ពី​មុន​ដំបូង​ទើប​ចិញ្ចឹម​ យើង​ចិញ្ចឹម​តិច​ វា​បាន​ចំណេញ​ ដល់​ពេល​យើង​ចេះ​តែ​ពង្រីក​ទ្រុង​ កាន់​តែ​ច្រើន​ទៅ​កាន់​តែ​ខាត ​[…] ខាត​រាល់​ពេល​ ឲ្យ​តែ​ពេល​លក់​ដឹង​តែ​ខាត​»។

បន្ទាប់ពីកសិករ​ចិញ្ចឹមជ្រូក​ត្អូញត្អែរ​​​ពីការ​ធ្លាក់​ថ្លៃ​​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​កសិកម្ម​​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្តី​ប្រកាស​អំពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​នូវ​គ្រឿង​ក្នុង​ និង​បំណែក​សាច់​បង្កក​ជា​បណ្តោះ​អាសន្ន​សម្រាប់​រយៈ​ពេល​ប្រាំ​មួយ​ខែ​។

លោក ឃឹម​ ហ្វី​ណង់​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លើកឡើង​ថា​ ការ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​បាន​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ដោយសារ​ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ផ្អាក​ជា​អចិន្ត្រៃយ៍​​ និង​ថា ​អាច​បង្ក​ឱ្យ​សាច់​ឡើង​ថ្លៃ​​ ធ្វើ​ឱ្យ​មាន​អតិផរណា​។

លោក​បន្ត​ថា​ ការ​ផ្អាក​នេះ​គឺ​ទុក​ពេល​ដើម្បី​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​រៀប​ចំ​ខ្លួន​ឡើង​វិញ​ ប៉ុន្តែ​ក្រសួង​ក៏​បាន​ សម្រប​សម្រួល​ដើម្បី​ឱ្យ​អ្នក​ដែល​ទិញ​បំណែក​សាច់​បង្កក​នាំ​ចូល​ឱ្យ​​ជួយ​អ្នក​ផលិត​ក្នុង​ស្រុក​ ហើយ​ក្រសួង​បាន​ព្យាយាម​ឱ្យ​អ្នក​ក្នុង​ស្រុក​បង្កើន​សមត្ថភាព​ផលិត​សាច់​បង្កក​ដើម្បី​លក់​ឱ្យ​ទីផ្សារ​សាច់​បង្កក​ផង​ដែរ​។

លោកបញ្ជាក់​​ថា​៖ «ជា​ធម្មតា​ច្បាប់​ពាណិជ្ជកម្ម​របស់​យើង​គឺ​យើង​មិន​អាច​បិទ​ទាំង​ស្រុង​ទេ​ បើ​សិន​ជា​យើង​ធ្វើ​ការ​បិទ​ការ​នាំ​ចូល​របស់​ប្រទេស​ដទៃ​មក​ប្រទេស​យើង​ គេ​ក៏​អាច​បិទ​ការ​នាំ​ចេញ​ប្រទេស​យើង​ទៅ​ប្រទេស​ដទៃ​ដែរ​ ហើយ​នៅ​លើ​ពិភព​លោក​គឺ​មិន​មាន​គោល​នយោបាយ​ណា​បិទ​ការ​នាំ​ចេញ​កសិផល​ពី​ប្រទេស​ណា​មួយ​ទេ​»។

ត្រលប់​មក​អ្នក​ស្រី​ សាវ៉ូន​ ដែលជាកសិករ​ចិញ្ចឹម​ជ្រូក​ដែលកំពុង​ប្រឈម​នឹង​ការ​ខាតបង់ និង​ជំពាក់បំណុល​ដោយសារ​តែ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​វិញ អ្នកស្រីបាន​និយាយ​ទាំង​ក្រៀម​ក្រំ​ថា​ អ្នកស្រី​​តែ​បន្ត​ចិញ្ចឹម​រង​​ចាំ​ទីផ្សារ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​ ដោយសារ​​គ្រួសារ​អ្នក​ស្រី​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​នេះ​រាប់​ឆ្នាំ​មក​ហើយ​។

អ្នក​ស្រី​ សាវ៉ូន និយាយ​​ថា​៖ «ខ្ញុំ​សំណូម​ពរ​ឲ្យ​តែ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​មក​ គ្នា​ប្រជាជន​មាន​កម្លាំង​ទឹក​ចិត្ត​ឲ្យ​ចិញ្ចឹម​ត​ទៅ​ទៀត​ ដូច​ប្រជាជន​មាន​អី​ក្រៅ​ពី​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ បើ​អត់​ឲ្យ​ប្រជាជន​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ គ្នា​ទៅ​មាន​អី​»៕

គ្រួសារ​ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ជាការ​បំបាក់ស្មារតីនយោបាយ​
ក្រុមគ្រួសារ​លោកខឹ ម ចាន់វណ្ណៈ និងមន្ត្រីការពារសិទ្ធិមនុស្ស​ថ្លែងថា ការចាប់ខ្លួនប្រធានស្តីទីគណៈកម្មការ​ប្រតិបត្តិ​គណបក្សភ្លើងទៀន គឺជារឿងអយុត្តិធម៌ និង​ថាជាការ​បំបាក់ស្មារតីពលរដ្ឋមិនឱ្យ​ចូលរួមសកម្មភាព​នយោបាយ។

កាលពីថ្ងៃទី១៥ ខែមករា​ ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ប្រធាន​ស្តីទីគណបក្សភ្លើងទៀនក្រោមហេតុផលថា លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

ភរិយារបស់លោក ខឹម ចាន់វណ្ណៈ អ្នកស្រី ឡង់ សុដានី បានប្រាប់ Newsroom Cambodia ថា ការចាប់ខ្លួនលោក វណ្ណៈ ជារឿងអយុត្តិធម៌ណាស់ ដោយពេលអាជ្ញាធរទៅចាប់ខ្លួនស្វាមីអ្នកស្រី ខាងអាជ្ញាធរមិនបានបង្ហាញ​ដីកាចាប់ខ្លួនទេ។

អ្នកស្រីថា៖ «អយុត្តិធម៌ណាស់ ព្រៃផ្សៃចំពោះប្ដីមីងពេកហើយ គាត់អត់មានរឿងអីផងហើយចេញមកចាប់​អត់មាន​ដីការអត់មានអីត្រឹមត្រូវ ធ្វើហ្នឹងចង់និយាយថាសាហាវធ្វើដាក់ប្ដីមីងៗមើលទៅសាហាវណាស់ មីងមិនអាចទទួលយកបានទេ»។

អ្នកស្រី ឡង់ សុដានី អំពាវនាវឱ្យអង្គការពាក់ព័ន្ធជួយតាមដានករណីចាប់ខ្លួនប្ដីអ្នកស្រី និងស្នើឱ្យមានដំណោះស្រាយ។

អ្នកស្រីថា៖ «សំណូមពរឱ្យខាងអង្គការៗគ្រប់អង្គការៗសិទ្ធិមនុស្សឬអង្គការណាក៏ដោយសូមឱ្យជួយ​តាមដានរឿងប្ដីមីងហ្នឹងឱ្យជាប់ផងបើប្រលែងខ្លាចវាស្ងាត់អ៊ីចឹងណា ហើយកាន់តែជ្រៅទៅៗ មីងសុំឱ្យអង្គការជួយអ៊ីចឹងទៅហើយនិងដោះស្រាយរឿងហ្នឹងឱ្យឆាប់បានគាត់ចេញមកវិញ ព្រោះគាត់ជាបុគ្គលគ្រួសារ មីងបើអត់គាត់មួយក្នុងក្រុមគ្រួសារវាពិបាក»។

ភរិយាប្រធានស្តីទីប្រតិបត្តគណបក្សភ្លើងទៀនរូបនេះបានឱ្យដឹងថា បច្ចុប្បន្នស្វាមីអ្នកស្រីកំពុងត្រូវបាន​ឃុំខ្លួននៅ​សាលាយុត្តិធម្ម ដោយមិនទាន់មានមេធាវីការពារនៅឡើយ។

លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកឲ្យដឹងថា សមត្ថកិច្ចហាក់​ដូចជា​​មិនបាន​អនុវត្ត​ឱ្យបានត្រឹមត្រូវទេ ព្រោះទោះបីថាអ្នកនោះជាជនដែលប្រព្រឹត្តបទល្មើសកម្រិត​ណាមួយក៏ដោយ ការចាប់ខ្លួនគប្បីបង្ហាញដីកា​។

លោកថា ឱ្យតែមានព្រឹត្តិការណ៍នៃការបោះឆ្នោតខិតជិតមកដល់ ជាក់ស្តែងការបោះឆ្នោត​ព្រឹទ្ធសភានា​ពេលខាងមុខ​ ​និងនិតិវិធីផ្សេងៗដូចជាចុះឈ្មោះបេក្ខជននានាជាដើម តែងតែមានវិធានការ​តឹងរឹងពីខាងសមត្ថកិច្ច ឬក៏តុលាការទៅលើសកម្មជននៃគណបក្សជំទាស់។

លោកបន្ថែមថា៖ «កន្លងមកតែងតែមានការរិះគន់ថាការដែលចាប់ខ្លួនក្តី ការចោទប្រកាន់ឃុំខ្លួន ការបង្កហិង្សា​ហ្នឹង យើងចាត់ទុកថាជាការទុក្ខបុក​ម្នេញទៅលើសកម្មជននយោបាយជាជាងគេនិយាយថាអនុវត្តច្បាប់»។

ជុំវិញរឿងនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានប្រាប់ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺទាក់ទងនឹងការក្លែងបន្លំឯកសារ​ចុះឈ្មោះបញ្ជីក្នុងសមាជិកក្រុមប្រឹក្សា​បម្រុង​នៃសង្កាត់ផ្សារថ្មីទី៣ ក្រោយមានជនរងគ្រោះ៣នាក់បានដាក់ពាក្យបណ្ដឹង​ទៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ។

លោកថ្លែងថា៖ «យើងបានយកឯកសារមួយចំនួនដែលខាងជនរងគ្រោះគាត់បានបង្ហាញ យើងយកទៅធ្វើកោសល្យវិច្ច័យ ពាក់ព័ន្ធនឹងស្នាមមេដៃ និងហត្ថលេខា អ៊ីចឹងយើងក៏ធ្វើការពិនិត្យ​ទៅមានលទ្ធផលមកគឺស្នាមមេដៃហត្ថលេខាហ្នឹងគឺក្លែងបន្លំ»។

តែយ៉ាងណាលោកអះអាង​ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺមានដីកាត្រឹមត្រូវ។

លោកថ្លែងថា៖ «យើងអនុវត្តតាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញណា[…] កាលណាដែលសមត្ថកិច្ចគេចុះអនុវត្តគឺគេមានដីការរបស់គេត្រឹមត្រូវ បាទហ្នឹងគឺជំនាញរបស់សមត្ថកិច្ចគេអនុវត្តគេអនុវត្តតាមច្បាប់ត្រឹមត្រូវណា»។

បើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញកាលពី​ថ្ងៃទី១៥ ខែមករា គណបក្សភ្លើងទៀនចាត់ទុកថាការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺការគំរាមកំហែង​ដើម្បីបំបាក់ស្មារតី​ប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំទាស់៕​

បទយកការណ៍៖ អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​​នៅកម្ពុជានៅ​តែបន្ត​រងការរើសអើង
នៅក្នុង​ច្បាប់អន្តរជាតិ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិស្មើ​គ្នា​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​ ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ស្រ​ឡាញ់ ​មិន​ថា​ភេទ​ដូច​គ្នា ​ឬ​ផ្ទុយ​គ្នា​ ហើយ​ការ​ស្រ​លាញ់​ភេទ​ដូច​គ្នា​ក៏​មិន​មែន​ជា​កំហុស​។

កំ​ពុង​ផ្តល់សម្ភា​សន៍​ដល់​អ្នកសារព័ត៌មាន​​​យុវជន​ សុទ្ធ​ ពៅ ​សំណាង​ សកម្មជន​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​លើកឡើងថា ​អ្នកស្រលាញ់​ភេទដូចគ្នានៅ​កម្ពុជា នៅ​តែបន្ត​រងការ​រើស​អើង​​ទាំង​នៅ​សាលារៀន កន្លែង​ធ្វើការ ក្នុង​​សង្គម និង​តាមបណ្តាញ​អ៊ីនធឺណិត​។

សំឡេង​របស់​សំណាង​ហាក់​ប្តូរ​បន្តិច នៅ​ពេល​រៀបរាប់​អំពីការ​រើសអើង​ដែល​កើត​មាន​លើ​អ្នកស្រលាញ់​ភេទ​ដូចគ្នា។ ស​កម្មជន​រូបនេះ​​បន្ត​ថា៖​ «ការ​រើស​អើង​នៅ​ក្នុង​សា​លា​ ឧ​ទាហរណ៍​មួយ​ចំនួន​ គ្រូ​មួយ​ចំនួន​រើស​អើង​យើង​ មិន​សូវ​សប្បាយ​រីក​រាយ​ជា​មួយ​យើង​ ហើយ​ពេល​ខ្លះ​គ្រូ​មួយ​ចំ​នួន​មាន​វិន័យ ​ប្រុស​មាន​ភេទ​កំ​ណើត​ប្រុស​ត្រូវ​ស្លៀក​ខោ​ ស្រី​ត្រូវ​ស្លៀក​សំពត់​ មួយ​ទៀត​ប្រុស​មិន​អាច​ទុក​សក់​វែង​បាន​ទេ​ត្រូវ​កាត់​សក់​អ៊ីចឹង​ទៅ ​អ៊ី​ចឹង​អា​ហ្នឹង​នៅ​មើល​ឃើញ​រូបភាព​និង​នៅ​ក្នុង​ស្រុក​ខ្មែរ​»។

បើទោះបី​​ជា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​អង្គ​ការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​​ក៏​ដោយ​ ​ប៉ុន្តែ​ច្បាប់​សម្រាប់​ការ​ពារ​នៅ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ហើយ​ការ​រើសអើង​ និង​ការ​មើល​ងាយ​​នៅ​តែ​កើត​មាន​សម្រាប់​អ្នកស្រលាញ់​ភេទ​ដូចគ្នា ដូចជា​សំណាង​​​​។​

សំណាង ដែល​មាន​អាយុ២៦​ឆ្នាំ​ បន្ថែម​ថា ​​​ការ​ទទួល​ស្គាល់​ផ្នែក​សង្គម​មាន​​ភាព​ប្រសើរ​ ដោយសារ​ពួក​គេ​អាច​បង្ហាញភាព​​ជា​ខ្លួន​ឯង​បាន​។

ខែន គឹមហុង អ្នកស្រលាញ់​​ភេ​ទម្នា​ក់ទៀត​លើកឡើង​ដែរ​ថា ​​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​​កា​រ​ស្រឡាញ់​ភេទ​​តែ​​មួយ​ ដូច​ជា​ប្រុស​​ស្រឡាញ់​​ប្រុ​ស​​ ស្រី​ស្រឡាញ់​ស្រី ប៉ុន្តែ​ការ​ស្រឡាញ់​ភេទ​ដូច​មិន​តម្រូវ​ឱ្យ​យើង​កែរ​ភេទ​ទៅ​ជា​មនុស្ស​ស្រីឬ​ក៏​ជា​ប្រុស​នោះ​ទេ​។

គឹមហុង​​ថា៖ «បញ្ហា​ប្រឈម​របស់ពួកយើង​មាន​រឿង​ច្រើន​ ដូច​ជា​ឳ​ពុក​ម្ដាយ​ បង​ប្អូន និងមនុស្ស​ជុំ​វិញ​ខ្លួន​ ប៉ុន្តែពួក​យើង​នឹង​ប្រឹង​ជំនះ​នៅ​បញ្ហា​នេះ»។

អ្នកស្រលាញ់​ភេទដូចគ្នា​ម្នាក់ទៀត គុយ​ ធីតា​ ស្ថាបនិក​ Lovelsdiversity ​ថា ​ស្ថាន​ភាព​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​កាល​ពី​មុន​ តែ​នៅ​តែ​មាន​ចន្លោះ​ខ្វះ​ខាត​។

ធីតានិយាយ​ថា៖ « បើ​យើង​ប្រៀប​ធៀប​កាល​ពី​ដប់​ឆ្នាំ​មុន​ឬ​ក៏ប្រាំ​ឆ្នាំ​មុន​យើង​ឃើញ​ថា​ស្ថាន​ភាព​សេរីភាព​ ការ​ទទួល​ស្គាល់​មាន​ការ​កើន​ឡើង​ប៉ុន្តែ​នៅ​តែ​អត់​ទាន់​គ្រប់​គ្រាន់ ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​ទទួល​រង​នូវ​ការ​រើស​អើង​ជា​ប្រ​ចាំថ្ងៃ​»។ ​

ធីតា​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ដែល​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​តែង​តែ​ជួប​ប្រទះ​មាន​ ៣ធំៗ​គឺ​​ទាក់​ទង​នឹង​បញ្ហា​គ្រួសារ​ ដែល​គ្រួសារ​មួយ​ចំ​នួន​មិន​ទទួល​ស្គាល់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ​និង​បង្ខុំ​ឲ្យ​មាន​ការ​កែ​ប្រែ​ខ្លួន​ បង្ខំ​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ភេទ​ដូច​គ្នា​និង​ឲ្យ​ទៅ​រៀបការ​ជា​មួយ​ភេទ​ខុស​គ្នា​វិញ​។ បញ្ហា​ទី​ពីរ​ គឺ​ក្នុង​វិ​ស័យ​អប់​រំ​ និង​កន្លែង​ការងារ​ ដោយ​ពួក​គាត់​មិន​ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្តល់​សិទ្ធិ​មនុស្ស​ធម្មតា​ ក្នុង​នោះ ​មាន​ដូច​ជា​ការ​រើស​អើង​នៅ​សាលារៀន​ ឬ​រើស​អើង​ពេល​សម្ភាសន៍​ការ​ងារ​។ ចំណែក​បញ្ហា​ទី​បី​ គឺ​មិន​មាន​ការ​ការពារ​ដោយ​ច្បាប់​ពេញ​លេញ​ ដូច​ជា​មិន​មាន​ច្បាប់​អនុញាតិ​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​ចុះ​អ៊ី​តា​វិល​ជាដើម​។

រដ្ឋា​ភិបាល​កម្ពុជា​ថា ​ចំ​នួន​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​មាន​ជាង៣៣,០០០ ​នាក់​ និង​ប្រ​ហែល​ ៥,000 ​គូ។​យ៉ាង​ណា​មិញ​ច្បាប់​នៅ​មិន​ទាន់​ទទួល​ការ​រៀប​ការ​របស់​ពួក​គាត់​ ជា​រឿង​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។​ នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ខ្មែរ​ថាមស៍​ ឆ្នាំ២០១៩​​។

ឡុង​ ម៉ា​ឡែន​ ជា​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​​ម្នាក់ទៀត​លើកឡើងដែរ​​ថា​ ស្ថាន​ភាព​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ភាព​ទូ​លំ​ទូ​លាយ​នៅ​ឡើយ​។

ម៉ា​ឡែន​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​អ្វីជា​ LGBTQ​ នៅ​ឡើយ​ ជា​ពិសេស​អ្នក​នៅ​សហគមន៍​ជន​បទ​។

ម៉ាឡែននិយាយ​ថា៖ «សហគមន៍​គាត់​ដើរ​តួយ៉ាង​សំខាន់​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ទៅ​លើ​ការ​ស្វែង​យល់ ​និង​ទទួល​ស្គាល់​ LGBT  ​ព្រោះ​ថា​គ្រួ​សារ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​គាត់​ទទួល​សម្ពាធ​ពី​សហគមន៍​ ហើយ​ដល់​ពេល​ចឹង​គ្រួសារ​គាត់​ផ្តល់​សម្ពាធ​ដល់​សមាជិក​ LGBT​ បន្ត​ទៀត​»។​

ម៉ា​ឡែន​ បន្ថែម​ដោយ​​សង្ឃឹម​ថា ​រដ្ឋា​ភិ​បាល​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​សង្គម​ ដើម្បី​ឲ្យ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ​ក្លាយ​ទៅ​ជារឿង​ធម្មតា​។ ម៉ាឡែន​ថា រដ្ឋាភិបាល​មិន​គួរ​ទុក​តួ​នាទី​ផ្សព្វផ្សាយ​ពី​ការ​ស្រលាញ់​ភេទ​ដូចគ្នា​ទាំង​ស្រុង​ទៅ​ឲ្យ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ធ្វើ​ទាំង​ស្រុង​ឡើយ​ ព្រោះ​ពួក​គាត់​ក៏​ជា​ប្រជាជន​ទូទៅ​ម្នាក់​ ដែល​គួរ​តែ​ទទួល​បាន​ការ​ការពារ​ដូច​គ្នា។

ត្រលប់​មក​យុវជន ​សុទ្ធ​ ពៅ​សំណាង​ វិញ​ សំណាង​ចង់ឱ្យ​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​ក្តី​ស្រលាញ់ ដូចការ​ទទួល​យក​ភាព​ចម្រុះ​នៃ​ជាតិសាសន៍​ដែរ។

សំណាងនិយាយ​ថា៖​ «​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​អាយុ​ ភាព​ចម្រុះ​នៃ​សញ្ជាតិ​មាន​សញ្ជាតិ​ខ្មែរ​ ចិន​ ចាម​ វៀតណាម​ និង​ភាព​ចម្រុះ​នៃ​ពណ៌​សម្បុរ​ ប៉ុន្តែ​ហេតុ​អ្វី​សង្គម​មិន​អាច​បើក​ចិត្ត​ទទួល​នូវ​ភាព​ចម្រុះ​នៃ​ក្តី​ស្រឡាញ់​បាន»៕

អាជ្ញាធរឃាត់ខ្លូនមនុស្សបួននាក់ក្នុងការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនមនុស្សចំនួន៤នាក់​នៅក្នុងការិយាល័យអង្គការលីកាដូដោយ​គ្មានមូលហេតុ ខណៈពួកគេ​កំពុង​ទទួល​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ទាក់ទង​នឹង​ករ​ណី​សកម្មជន​បញ្ចេញ​មតិ​លើ​បណ្តាញស​ង្គម។ នេះ​បើតាម​ការ​លើកឡើង​របស់​អង្គការ​លីកាដូ។​​

យោង​តាម​សាររបស់ទំព័រហ្វេសប៊ុកលីកាដូបានសរសេរនៅល្ងាចថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ​២០២៣​ប​ញ្ជាក់ថា អ្នកទាំង៤ រូបនោះ រួមមានឈ្មោះ ហង្ស ត្រឹប ត្រូវ​ជា​ភរិយា​លោក ​កង​ ​សារ៉ន​ ​ឈ្មោះ សេង ចន្ថា ត្រូវជា​កូនស្រី​របស់​លោក សារ៉ន ព្រមទាំងអ្នកជិតខាងពីនាក់​ផ្សេងទៀត។​

លីកាដូ​បន្តថា៖ «អ្នកទាំង៤​រូបត្រូវបានចាប់ខ្លួន ១០នាទី​ក្រោយ​ពេល​ចូល​មក​ដល់​ការិយាល័យ​របស់​អង្គការ​លីកាដូ បន្ទាប់ពីអ្នកទាំងនោះបានទៅសួរសុខទុក្ខលោកសារ៉ន នៅ​ក្នុង​ពន្ធធនាគារ​កាល​ពី​ពេល​ព្រឹក»​។​

ទំព័រ​ហ្វេសប៊ុក​ខាងលើ​បន្តថា ពួកគេបានស្នើសុំ​ឱ្យមន្ត្រី​នគរបាល​ទាំងនោះ​បង្ហាញ​ឯកសារពាក់ព័ន្ធ​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិនបាន​បង្ហាញ​នោះ​ទេ​ ​ហើយ​បែរជា​និយាយ​ថា​ ​ពួកគេ​ «ធ្វើតាម​បទបញ្ជា​» ​ទៅវិញ​ ​។​ ​មន្ត្រី​នគរបាល​ទាំងនោះ​​​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​​​លី​កា​ដូ ​លុបចោល​រូបភាព​​ដែល​បុគ្គលិក​ថត​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ​ដោយ​មិន​មាន​បង្ហាញ​ដីកា​​​។​

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានប្រាប់ញូវស៍រូមខេមបូឌា​ (Newsroom Cambodia) ថា អ្វីដែលអង្គការលី​កាដូ​បាន​សរសេរ​នៅ​លើ​ទំព័​រ​ហ្វេសប៊ុក គឺ​សរសេរ​អំពីអ្វី​ដែលកើតឡើងនៅក្នុងស្នាក់ការអង្គការលីកាដូ ព្រោះលីកាដូជាអង្គការការពារសិទ្ធិ​មនុស្ស ជា​ការជំរុញ​ដល់​ការអនុវត្ត​ច្បាប់ តែ​សមត្ថកិច្ចដែលចូលទៅក្នុងអង្គការលីកាដូបែរជានាំខ្លួនអ្នកទាំងបួននាក់ទៅវិញ។

លោកបន្តថា៖ «សមត្ថកិច្ចអនុវត្តច្បាប់គាត់គួរតែដឹងត្រូវធ្វើយ៉ាងម៉េច ត្រូវបង្ហាញ​ឯកសារ ឬ​ក៏​ប្រាប់​ពី​មូលហេតុ​នៃ​ការនាំ​ខ្លួន​ច្បាស់​លាស់ ពីព្រោះ​បើសិនជា​ការចាប់ ឬ​បទល្មើស​ជាក់ស្តែង​វា​ត្រូវ​តែ​មាន​ដីកា ឃាត់យកទៅប៉ុន្តែរឿងផ្សេងទៀតក៏គួរតែបញ្ជាក់ទៅ បុគ្គលិក​លីកាដូ​ថា​យក​គាត់​ទៅ​ធ្វើ​អី​មិនមែន​គ្រាន់​តែ​ថត​រូប​ហើយ​គំរាម​ឲ្យ​លុប ពេលសួររកឯកសារថាអនុវត្តតាមបទបញ្ជា»។

លោកបន្ថែមថា នៅព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ នេះ ​ក្រុម​គ្រួសារ​លោក ​កង ​សារ៉ន ​បាន​បញ្ជាក់​មក​អង្គការ​លីកាដូ​ថា ​មនុស្ស​​ទាំង​៤នាក់​​ដែល​ត្រូ​វបាន​​ចាប់ខ្លួន​នោះ បាន​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេវិញហើយ​ ​នៅប្រហែល​ម៉ោង ៦​​ និង៣០នាទី​ល្ងាច ​ថ្ងៃទី០៦​​ ខែធ្នូ ​ឆ្នាំ២០២៣នេះ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ុំ រាត្រី​ អភិបាលនៃ​គណៈអភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទេ​ ដោយខលចូល លោកប្រាប់ថារវល់ហើយផ្តាច់ទូរស័ព្ទភ្លាមៗ៕​

ក្រសួងព័ត៌មានហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែល​ផ្តល់រង្វាន់អូសទាញជ្រុល
ក្រសួងព័ត៌មាន​​ហាមប្រព័ន្ធផ្សព្វផ្សាយ និង​ក្រុមហ៊ុនផលិត​គ្រឿង​ស្រវឹង​ទាំងអស់​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹ​ង​ផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និងអសន្តិសុខសង្គម ខណៈសង្គមស៊ីវិល​សង្ឃឹម​ថា រដ្ឋមន្ត្រី​អាណត្តិថ្មី​នឹង​អនុវត្ត​បំរាម​នេះ​ឱ្យមា​នប្រសិទ្ធ​ភាព។

តាមរយៈលិខិតរបស់ក្រសួងព័ត៌មានបានចុះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងសម្រេច​​ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាង​យករង្វាន់ និង​ពាក្យ​ស្លោក​ដែល​មាន​ចរិត​លើក​ទឹក​ចិត្តហួសហេតុ។

ក្រសួងព័ត័មាន​ក៏​បានហាមយកស្រ្តី និងកុមារក្រោមអាយុ១៨ឆ្នាំ មកផ្សាយ​ពាណិជ្ជកម្មគ្រឿ​ងស្រវឹ​ង​ដែល​ធ្វើឱ្យប៉ះពាល់សិទ្ធិ និង​សេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និង​បាន​តម្រូវ​ឱ្យ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ត្រូវ​ភ្ជាប់សារ​ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។

ក្រសួងព័ត៌មានបន្ថែម​ថា ក្រសួង​​សម្រេច​ដូច្នេះ​ដោយសារមាន​ការសង្កេត​ឃើញ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រ​វឹង​បានរង្វាន់តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទរួមមានទាំងវិទ្យុ និងទូរទស្សន៍យ៉ាងគគ្រឹកគគ្រេង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងការប៉ះពាល់សុខភាពដោយការពិសាគ្រឿងស្រវឹង។

លិខិត​របស់​ក្រសួង​ព័ត៌មាន​ចេញ​បន្ទាប់ពីកាលពីសប្ដាហ៍មុន មានផ្ទុះការរិះគន់​ពីសំណាក់​ពលរដ្ឋ​ជុំវិញ​ការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ដែល​មាន​ការបង្ហោះរូបភាពយុវជន យុវតីចំនួនបួននាក់ពិសា​ស្រាបៀរកម្ពុជា​នៅលើសៃវៀនប្រដាល់​ក្បាច់គុនខ្មែរ។

​លោក នុត ពណ៌ ពលរដ្ឋម្នាក់រស់នៅ​រាជធានីភ្នំពេញ បានលើកឡើងថា បើសិនលុប​បំបាត់​បញ្ហា​គ្រឿងស្រវឹ​ង​បា​ន​គឺ​ល្អ​ច្រើន ដើម្បី​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​ការ​បើកបរ​ពិសារ​គ្រឿង​ស្រវឹង។ ព្រោះ

លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រមួយរយភាគរយក្នុងការលុបបំបាត់បញ្ហាហ្នឹង»។

កញ្ញា ហ៊ល កញ្ញា និស្សិតសិក្សាជំនាញអក្សរសាស្រ្តភាសាអង់គ្លេសនៃសាកលវិទ្យាល័យ​កម្ពុជា​បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការបើក​ទូលំទូ​លាយ​ខ្លាំងទាក់ទង​នឹងការផ្សព្វផ្សាយគ្រឿងស្រវឹង។

កញ្ញាថា៖ «មួយទៀតអាចនិយាយបានថាផ្ទាំងប៉ាណូធំៗ​នៅតាមដង​ផ្លូវ​អ៊ីចឹង​ខ្ញុំគិតថា​កន្លែង​ហ្នឹង​វា​ប៉ះពាល់ខ្លាំង​ដល់​ក្មេងៗតូចៗ មានន័យថា​វា​បណ្តុះគំនិត​គាត់​តាំង​ពីតូចទៅ​ ពេល​គាត់​ទៅក​ន្លែងណា​គាត់ឃើញរូបភាពបែបហ្នឹង អ៊ីចឹងធំឡើងក៏គំនិតរបស់គាត់ក៏ទំនោរទៅខាងហ្នឹង»។

កញ្ញាសំណូម​ពរទៅដល់យុវជនជំនាន់ក្រោយថា៖ «ពេលខ្លះរាល់ការជួបជុំរបស់គាត់គឺសុំឲ្យការ​ញ៉ាំ​គ្រឿង​ស្រវឹង​របស់គា​ត់និង សុំឲ្យមា​ន​កម្រិត ហើយ​ទាក់ទង​ជាមួយនឹ​ងប​ញ្ហាសុ​ខភាព​អ៊ីចឹង ហើយ​គាត់​ត្រូវដឹង​ថា កម្រិត​មួយណា​ដែលគាត់អាចទទួលយកបានដាក់ក្នុងខ្លួន ហើយមួយណាដែលគាត់មិនត្រូវធ្វើ សំខាន់​មួយ​ទៀត​គឺ​ប៉ះពាល់​ដល់ជីវិត អ៊ីចឹងប្រសិនបើគាត់ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ សុំឱ្យគាត់គិតទុកជាមុន»។

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាពយល់ថា ការសម្រេ​ចនេះ​ជា​រឿង​ល្អ ក៏ប៉ុន្តែលោកថាអ្វីសំខាន់គឺការអនុវត្តបំរាមនេះ។

លោក គិមអេង ថា៖ «ការចេញសេចក្ដីសម្រេចនេះវាជារឿងមួយល្អ ខ្ញុំមើលទៅខ្លឹមសារ​នៃ​សេចក្ដី​សម្រេច​គឺ​ល្អណា​ស់ ល្អ​មែនទែន ប៉ុន្តែសំខាន់បំផុតគឺរឿងអនុវត្តទេ ថា​តើ​ក្រសួង​ចេញ​ហ្នឹង​គឺ​មាន​គោលដៅនៃ​ការអនុវត្ត​យ៉ាងជាក់​លាក់ ឬក៏គ្រាន់តែធ្វើឱ្យមហាជនហ​នឹងបានស្ងប់ចិត្តនេះជារឿងមួយសំខាន់ណាស់»។

លោកបានបន្តថា នេះមិនមែនជាលើកទីមួយទេដែលក្រសួងព័​ត៌មានបានហាមផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង តែកន្លងមកមិនមានអនុវត្តឡើយ។

‌លោកបញ្ជាក់ថា៖ «សេចក្ដីសម្រេចនេះគឺជាការសាកល្បងមួយដ៏សំខាន់ និងចំបាច់បំផុតសម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី​​ថ្មី​ថាលោកនឹងអនុវត្តសេចក្ដីសម្រេចនេះឱ្យមាន​ប្រសិទ្ធភាពបែបណានោះគឺយើងនឹង​រង់ចាំ​មើល​ទាំងអស់​គ្នា។ ប៉ុន្តែយើងសង្ឃឹមៗទៅ​លើ​លោករដ្ឋមន្ត្រីថ្មី​ថា​លោក​នឹង​ជំរុញ​ការអនុវត្ត​សេចក្ដី​សម្រេច​ដែល​លោក​បាន​ចេញ​ហ្នឹងឱ្យមានប្រសិទ្ធភាព»។

លោក យង់ គិមអេង បន្ថែម​ថា កន្លងមកលោកសង្កេតឃើញថា ការផ្សាយពាណិជ្ជកម្មគ្រឿង​ស្រវឹង​ជា​បញ្ហា​ប្រឈម​​មួយដោយបានអូសទាញយុវជនកម្ពុជាធ្លាក់ក្នុងភាពអបាយមុខ។ លោក​ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនការអនុម័តច្បាប់​ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាមជន​ក្រោមអាយុ​១៨ឆ្នាំ​ពិសា​គ្រឿង​ស្រវឹង និងតំឡើងពន្ធលើផលិតផលទាំងនោះឱ្យប្រហាក់ប្រហែលនឹងប្រទេសជិតខាង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានីភ្នំ​ពេញ​ស​រុបចំនួនជាង ៩០០ករណី ក្នុងនោះមានស្លាប់ ៣០៣នាក់។ បើធៀបជាមួយឆ្នាំ២០២២ ករណី​គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ១៨ករណី ឯចំនួនអ្នកស្លាប់កើនចំនួន ៣០នាក់។ មូលហេតុនៃ​គ្រោះថ្នាក់ចរាចណ៍​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងទៀត​នោះ​គឺ ​ការបើកបរក្រោមស្ថានភាពស្រវឹង៕

តុលាការឃុំខ្លួនលោក នី ណាក់ អ្នករិះគន់​ផ្នែកកសិកម្ម​ជា​បណ្តោះអាសន្ន​ពី​បទញុះញង់ និងបរិហាកេរ្តិ៍
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក នី ណាក់ សកម្មជនសង្គម និង​ជា​អ្នក​ជំនាញ​កសិកម្មក្នុង​ពន្ធធានាគារ​ជាបណ្តោះអាសន្នពីបទ​បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង លើបណ្តាញសង្គម។

យោងតាមដីកាបង្គាប់ខ្លួនដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បាន​បញ្ជាក់ថា លោក នី ណាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការមិនរាងចាល​ក្នុង​បទ​មជ្ឈឹម​បន្ទាប់​ពី​ការផ្តន្ទាទោសបទបទបរិហាកេរ្ត៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែល​ប្រព្រឹត្តិ​នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

អ្នកស្រីសុខ ស៊ីណែត ភរិយាលោក នី ណាក់ បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា រហូតមកដល់ពេលនេះអ្នកស្រីពុំទាន់បានទៅជួបលោក នី ណាក់ នៅឡើយទេ។ អ្នកស្រី​ថា  នៅ​ថ្ងៃទី​៦​ ខែ​មករា ម៉ោងប្រមាណជា​​៨​ព្រឹក ស្វាមីរបស់អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅពន្ធនាគារព្រៃសហើយ។

អ្នកស្រីថា ស្វាមីអ្នកស្រី​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ខណៈធ្វើ​ដំណើរ​មកពីផ្សារ​​​ដោយ​មិនមាន​ផ្តល់​​ដំណឹង​ជាមុន​ឡើយ។​

អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមពរដល់រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច សូម​ជួយ​ដោះលែង​ប្តី​បងឱ្យមានសេរីភាពវិញ ព្រោះគាត់ជាពលរដ្ឋធម្មតាម្នាក់ គ្មានកំលាំងថាមពលអ្វីទៅតតាំង គាត់បញ្ចេញមតិដើម្បីតែផលប្រយោជន៍រួម ហើយនិងកែលំអរចំណុចអវិជ្ជមាន មិនមែន​ដើម្បី​ធ្វើ​និង​ដើម្បី​អំណាច យកអីទេ។ អ៊ីចឹងក៏សុំឱ្យតុលាការ និងរាជរដ្ឋាភិបាលជួយដោះលែងប្តីបងឱ្យមានសេរីភាពវិញ»។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ការ​ចាប់​ខ្លួន​លោក ននី​ណាក់ បង្ហាញ​ថា​ សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​នៅ​តែ​មានការរឹតត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា លោក នី ណាក់ គ្រាន់តែបញ្ចេញ​មតិ​តាម​បណ្តាញសង្គមរបស់គាត់ តែផ្ទុយ​ទៅវិញ​បែរជា​រងការចោទប្រកាន់គាត់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង​ញុះញង់​ឱ្យ​មានកា​ររើសអើង​ទៅវិញ។

លោក អំ សំអាត បន្ថែមថា៖ « យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យរាជរដ្ឋាភិបាល​ក៏ដូចជា​តុលាការ​គិត​ឱ្យ​បាន​ដិតដល់ថាអ្វីជាសេរីភាពនៃការបញ្ចេញមតិ ហើយ​អ្វី​ជា​បទល្មើស​ ដើម្បី​ជៀសវាង​ការរិះគន់​បន្ត​ទៅទៀត​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ ហើយការចោទ​ប្រកាន់ និងការឃុំខ្លួន​ក៏​វា​ជា​ការគំរាម​កំហែង​បំភិតបំភ័យសម្រាប់ការបញ្ចេញមតិទៅលើអ្នកដទៃទៀតផ្សេងដែរ»។

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ប្លង់ សុផល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ។​

លោក នី ណាក់ ជាអ្នកជំនាញ​ផ្នែក​កសិកម្មដែល​តែង​បង្ហោះ​សាររិះគន់​បញ្ហាសង្គម​នានា ជាពិសេស​ពាក់ព័ន្ធនឹង​បញ្ហា​កសិកម្ម។

កាលពីថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៣ លោក​បាន​សរសេរ​រៀបរាប់​​លើ​គណនី​ហ្វេសប៊ុក​របស់លោក​ឈ្មោះ Iman KH​ ថា៖ «ខ្ញុំរត់គេចខ្លួនអស់ជិត១ខែមិនហ៊ានចូលផ្ទះដោយសារ​ការគំរាម​កំហែង​រកតាមចាប់ កាល​​ពីឆ្នាំ២០១៥។ ក្រោយមកជាបន្តបន្ទាប់គេនៅតែគំរាមកំហែងខ្ញុំជាបន្ត​តាមរយៈ​ការសារ​គំរាម​សម្លាប់ គំរាម​ចាប់ កាសែតគាំទ្រផ្សាយបរិហាបង្ខូចឈ្មោះ លាបពណ៌។ រហូត​ដល់​ឆ្នាំ​២០២០​ខ្ញុំត្រូវ​ចាប់​ខ្លួន​ពីរឿង​មាន់​ពាក់​ម៉ាស់ ហើយជាប់គុក១៨ខែនៅព្រៃស។ ចេញពីគុកបាន១ឆ្នាំ គេធ្វើឃាតតែសំណាងល្អមិនស្លាប់។ ទោះបី​ខ្ញុំ​ព្រាត់​ប្រាស់​កូន បែកបាក់គ្រួសារ រងទុក្ខក្នុងគុក និងគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត ខ្ញុំមិនធ្លាប់ងាករេ មិន​ធ្លាប់​ចុះ​ចាញ់ មិនធ្លាប់លក់ឧត្តមគតិ មិនធ្លាប់តែស្ករៗដើម្បីតែសេចក្តីសុខឡើយ។ ខ្ញុំមិនដែលប្រាថ្នាបានលុយ បានតំណែង បានការសរសើរ គឺខ្ញុំចង់បានតែម្យ៉ាង ប្រទេសជាតិរីកចំរើន ប្រជាជនរស់នៅមានក្តីសុខ ហើយវិស័យកសិកម្មត្រូវបានលើកតម្កើង។

គួរបញ្ជាក់ថា កាលពី​​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកនី ណាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូន​​ទៅ​កាន់​តុលាការ​ម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទ​​ចោទ​ថា​លោកតែងបង្ហោះព័ត៌មានញុះញង់ មាក់ងាយ​រដ្ឋាភិបាល និងបង្កចលាចលតាមបណ្ដាញសង្គម Facebook៕

Q&A៖ ការចងក្រងសហជីពនៅកម្ពុជានៅ​មានបញ្ហា​ប្រឈម​
នៅ​​កម្ពុជា​ វត្តមាន​របស់​សហជីព​ត្រូវ​បាន​គេ​សង្កេ​ត​ឃើញ​​​ជា​លើក​ដំបូង​នៅ​ក្នុង​របប​រាជា​និយម​ខ្មែរ​អំឡុង​ទស​វត្ស​ ១៩៥០​។​ សហជីព​ដើរតួ​ជា​វេទិកា​​មួយ​​ដើម្បី​បញ្ចេញ​សំលេង​ និង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ដល់​សាធារណៈជន​ និង​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ ឬ​និយោជក​ដើម្បី​ផលប្រយោជន៍​ និង​ចំណាប់អារម្មណ៍​រួម​របស់​ពួក​គេ​។ បច្ចុប្បន្ន សហជីព​នៅ​តែប្រឈម​នឹង​បញ្ហា​ក្នុងការ​ចងក្រង និង​អនុវត្តសកម្មការងារ​​។​

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាង​អ្នកស្រី អ៊ូ​ ទេពផល្លីន ប្រធាន​សហព័ន្ធសេវាការងារ និង​ចំណី​អាហារ​​កម្ពុជា (CFSWF) ជាមួយនឹង​កញ្ញា ស៊ន់ លីនដា​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia)៖

Q​: ជម្រាបសួរ អ្នកស្រី​!

A: ចា៎! ជម្រាបសួរ

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា តើអ្វីជាសហជីព?

A: សហជីពជាស្ថាប័នដែលបង្កើតឡើងដោយកម្មករ គឺជាសិទ្ធិដែលកម្មករផ្តល់សច្ចាប័ន​ដោយ​អនុសញ្ញា​អន្តរជាតិ ហើយសហជីព​គឺកម្មកររួបរួមគ្នា​ក្នុងការងារ​តែមួយ​ក្នុងការ​បង្កើត​សហជីព​នៅ​កន្លែង​ធ្វើការ​ដើម្បី​ឱ្យគាត់​មាន​សិទ្ធិ មានអំណាចក្នុងការចចារ ជជែកជាមួយនិយោជកក្នុងការកែប្រែលក្ខខណ្ឌការងារ ឬ​ក៏​សុខភាព​សុវត្ថិភាព​នៅកន្លែងធ្វើការ រួមទាំងប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ផ្សេងៗ។ មែនទែន​ទៅខ្ញុំចង់​បន្ថែមដែរថា ហេតុអីបានជាកម្មករគាត់បង្កើតសហជីព ព្រោះបើយើង​ក្រឡេក​ទៅ​មើល​ថៅកែ​មាន​អំណាចណាស់ ​ថា​ឱ្យការងារទៅនរណា បញ្ឈប់នរណា ដូច្នោះ​គឺសហជីពធ្វើ​យ៉ាងណា​ឱ្យ​កម្មករ​មាន​សិទ្ធិ​អំណាច​ក្នុង​​ការជជែក កា​រកែប្រែស្ថានភាព​ផ្សេងៗ កុំឱ្យ​និយោជក​គិត​តែ​រឿង​ម៉្យាង​គឺ​ចំណេញច្រើន​ចំណាយតិច។​ អ៊ីចឹងកាលណាចំណេញច្រើន​របស់​គេ គឺធ្វើឱ្យគេបន្ថយទៅលើអត្ថប្រយោជន៍ ឬ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិតធ្វើការច្រើនម៉ោងអត់មានប្រាក់កម្រៃជាដើម។

Q: តើការចងក្រងជាសហជីពនៅកម្ពុជាសព្វថ្ងៃមានស្ថានភាពយ៉ាងណាដែរ?

A: បើយើងនិយាយមកដល់ស្ថានភាពបច្ចុប្បន្នគឺសិទ្ធិសេរីភាពរបស់សហជីព​គឺបានទ្រុឌទ្រោមណាស់ ដោយសារតែការទាមទាររបស់កម្មករនិយោជិត ឬក៏វិវាទដែលកើតឡើងនៅកន្លែង​ធ្វើការ​វា​មិនមាន​ផ្លូវណាមួយ​ដែល​អាចឱ្យកម្មករអាចរកផ្លូវចេញបាន។ ឧទាហរណ៍ មិនមែនមានន័យ​ថា​កូដកម្ម​ថយចុះវា​ធ្វើ​ឱ្យ​មាន​សុខដុមរមនា​នៅកន្លែងធ្វើការទេ គឺនៅពេលមិនមានកូដកម្ម ហើយ​វិវាទ​ក៏​ជាប់គាំង​ដោយសារ​តែ​ក្រសួង​ការងារ​មាន​សិទ្ធិអំណាចនៅក្នុងការសម្រេចថា វិវាទណាដែលត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញារកណ្តាល វិវាទណាដែលបញ្ជូនទៅតុលាការ។

ជាទូទៅភាគច្រើនមន្រ្តីរបស់ក្រសួងការងារតែងតែបែងចែកបញ្ជូនវិវាទហ្នឹង​ទៅតុលាការ ស្របពេល​ដែល​កម្មករ​និយោជិតមិនមានសមត្ថភាពគ្រប់គ្រាន់ ពិបាកក្នុងការជឿជាក់នូវប្រព័ន្ធយុត្តិធម៌ក្នុងស្រុកយើង។ អ៊ីចឹងបានជាយើងនិយាយថាស្ថានភាពបច្ចុប្បន្នសិទ្ធិសេរីភាពសហជីពគឺទ្រុឌទ្រោមខ្លាំងមែនទែន ហើយវាជាការព្រួយបារម្ភមួយ ព្រោះនៅពេលសិទ្ធិសេរីភាពសហជីពទ្រុឌទ្រោមគឺបង្ហាញអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងស្រុកក៏ទ្រុឌទ្រោមដែរ ព្រោះរឿងទាំងអស់នេះវាមានភាពប្រទាក់ក្រឡាគ្នា កាលណាលទ្ធិប្រជាធិតេយ្យ ហើយសិន្ធិមនុស្សមានការប្រសើរឡើង​នោះចលនាសហជីព សិទ្ធិសេរីភាព​ក្នុង​ការបង្កើតសហជីពក៏មានការប្រសើរឡើង។

Q: តើមានរោងច​ក្រសហគ្រាសចំនួនប៉ុន្មានដែលមានការចងក្រងគ្នាជាសហជីព?

A: ខ្ញុំមិនមានតួលេខទេ ពីព្រោះជាទូទៅសហជីពនៅស្រុកខ្មែរធំ​ ហើយបើតាម​តួលេខ​របស់រាជរដ្ឋាភិបាល​វាធំ​ណាស់ សុទ្ធតែ ៥,០០០ ទៅ៦,០០០ ឯណោះ អ៊ីចឹងទោះបីជារោងចក្រ​ដែលបាន​បិទហើយ​ក៏ដោយ​​ក៏​គេមិ​នលុ​បបញ្ចិកា គេទុកអញ្ចឹងរហូត ហើយយើងសហជីពតូចតាចយើងមិនអាចធ្វើបានទេ វាលើស​ពី​សមត្ថភាព។

Q: តើមានកត្តាអ្វីខ្លះដែលនាំ​ឱ្យ​មានការ​ចងក្រង​សហជីព?

A: ​មែនទែនទៅបរិបទស្រុកយើងការចងក្រងសហជីពទាល់តែមានការរំលោភបំពានបានចងក្រង ទាល់តែ​កន្លែងកម្មករដែលពិបាកបានចងក្រង ប៉ុន្តែនៅប្រទេសដែលជឿនលឿនទោះបីជាកន្លែងការងារគេល្អ ឧទាហរណ៍​ដូចជាពួកវិស្វករគេមានសហជីពក្រុមវិស្វករមួយទៅ ធនាគារ​មាន​សហជីព​ដែលកើតឡើង​ដោយ​ក​ម្មករមួយទៅ ព្រោះលក្ខខណ្ឌគេល្អបើធៀបទៅនឹងចំណូល និងកម្រៃ តែយ៉ាងណា​ក៏ដោយ​គេ​នៅ​តែ​បង្កើត​សហជីព។

នៅស្រុកគេ គេធ្វើការគិតជាម៉ោង មួយម៉ោងគេអាចញុំាគុយទាវបានមួយចាន ហើយនៅ​សល់ប្រាំ​ពីរម៉ោង​ទៀតគេ​អាចរស់បាន ប៉ុន្តែយើងកម្រៃរបស់កម្មករមួយថ្ងៃមិនអាចរស់បានមួយថ្ងៃទេ អញ្ចឹង​មិនមែន​មានន័យថា​ទាល់តែ​កម្មករកាត់ដេរ កម្មករដែលមានលក្ខខណ្ឌការងារអាក្រក់ៗបានយើងបង្កើតសហជីព ទស្សនៈហ្នឹងគឺខុស។ គឺសហជីពយើងអាចនិយាយបានថាហេតុអ្វីបានជា​យើងទៅចាក់វ៉ាក់សាំងទាំងមិន​ទាន់ឆ្លងកូវីដ? ពីព្រោះសហជីពវាតួនាទីដូចវ៉ាក់សាំង អ៊ីចឹងទៅការពារកុំឱ្យមានការរំលោភបំពានកើ​ត​ឡើង ព្រោះកម្មករនៅពេលចងក្រងគ្នាគឺមានតំណាងមានការជជែកគ្នាវាងាយក្នុងការស្វែងយល់ កាលណា​បង្កើត​សហជីពក្នុងការដោះស្រាយរឿងមួយដុំៗ វាមិនមែនអ៊ីចឹងទេ។

តួនាទីសហ​ជីពនៅក្នុងសង្គមគឺធំណាស់ មិនមែនត្រឹមតែ​លក្ខខណ្ឌ​នៅក​ន្លែង​ការងារ​របស់​កម្មករ​និយោជិត​ទេ វាសំដៅទៅដល់សុខុមាលភាពប្រជាធិតេយ្យ មើលទៅ​ដល់​ប្រព័ន្ធអប់រំ ពីព្រោះប្រព័ន្ធ​អប់រំ​ប៉ះពាល់ទៅដល់​កូន​កម្មករ​និយោជិត មើលទៅដល់ប្រព័ន្ធសុខាភិបាលទៀតព្រោះពេលប្រជាពលរដ្ឋឈឺ កម្មករនិយោជិតឈឺ យើងត្រូវតែស្នើសុំឱ្យរាជរដ្ឋាភិបាលមានការកែទម្រង់ទាំងអស់ហ្នឹង។

អ៊ីចឹងតួអង្គសហជីពមានន័យថា នៅក្នុងប្រទេសជឿនលឿនអង្គការមិនមែនដើរតួជំនួសរាជរដ្ឋាភិបាលទេ ប្រទេសមួយមានតែបីតួអង្គទេដើម្បីតតាំងលើសិទ្ធិមនុស្ស ទប់ស្កាត់សិទ្ធិអំណាចគឺ ទីមួយ​តួអង្គ​រាជ​រដ្ឋាភិបាល ទីពីរតួអង្គវិស័យឯកជន ទីបីតួអង្គសហជីព គឺប្រជាពលរដ្ឋ និងអ្នកធ្វើការ ឬក៏យើង​ហៅ​ថា​វណ្ណៈ​អ្នកធ្វើការ អ៊ីចឹងយើងមើលទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ការបែងចែក​ផលប្រយោជន៍​មកឱ្យ​អ្នក​ធ្វើការ ហើយយើងមើលម៉េច ធ្វើម៉េចឱ្យរាជរដ្ឋាភិបាលតម្លាភាពជាមួយអ្នកធ្វើការ ឬកម្មករនិយោជិត ប្រជាពលរដ្ឋ ហើយតួអង្គវិស័យឯកជនធ្វើម៉េចដើម្បីធានាការពារកម្មករនិយោជិតនៅកន្លែងធ្វើការ ហើយធ្វើម៉េចឱ្យរាជរដ្ឋាភិបាល និយោជកកុំ​ឃុបឃិតគ្នាក្នុងការបង្កើតច្បាប់​ប្រឡែប្រឡំ​ដើម្បី​ការពារ​តួអង្គ​អ្នករកស៊ី។

អ៊ីចឹងតួអង្គសហជីពគឺសំខាន់មិនមែនតួអង្គអង្គការទេ នៅពេលប្រទេសជឿនលឿន យើងទៅមើលប្រទេស​ដែ​​លគេជឿនលឿនគឺអង្គការគឺកន្លែងខ្លះ​គេគ្រាន់តែតាំងទីលំនៅដូចជាយូអិន (UN) ដើម្បីឱ្យគេមានលំហរ​សេរីភាព​​ឱ្យនិយោជិត សហជីពទៅជជែកវែកញែកនៅកន្លែងនិង តែដល់ពេលក្នុងប្រទេសនីមួយៗ ប្រទេសដែលមានភាពជឿនលឿន ប្រជាធិបតេយ្យមែនទែនអង្គការមិនធ្វើការជំនួសរដ្ឋាភិបាលទេ គឺគេរុញឱ្យរដ្ឋាភិបាលផ្តល់សេវាកម្ម គាំពារទៅដល់កម្មករនិយោជិត។ ប៉ុន្តែស្រុកយើងគឺបញ្ច្រាស អង្គការមួយចំនួននៅធ្វើការផ្នែក Service (សេវា) ជូនរដ្ឋាភិបាល កន្លែង​នេះ​ដែល​ខ្ញុំមើល​ឃើញ​ថា​អាចធ្វើឱ្យរាជរដ្ឋាភិបាលជិះសេះលែងដៃបាន។

Q: ការចងក្រង​សហជីព​មាន​អត្ថប្រយោជន៍​បែបណា​ខ្លះ?

A: ផ្តល់អត្ថប្រយោជន៍ក្នុងការការពារ គាំពារហើយពិនិត្យទៅលើសុខុមាលភាពកម្មករនិយោជិតនៅ​កន្លែងធ្វើការ ក្នុងនោះដែរគឺផ្តល់ចំណេះដឹង ព្រោះសហជីពយើងនិយាយថាពេលយើងរៀន​នៅសាលា​គឺយើង​រៀនតាមមេរៀនដែលគេបង្រៀននៅសាលា ប៉ុន្តែដល់ពេលមកសហជីព ឬកម្មករ​និយោជិត​ដែល​ចូល​ជា​សហជីព​ យើងរៀនតាំងពីការវិភាគទៅលើរឿងស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌ សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ អ្វីទាំងអស់គឺតួអង្គសហជីពផ្តល់ចំណេះដឹង ព័ត៌មាន​ទៅដល់​កម្មករនិយោជិត​ដែលនៅ​សាលា​គេមិន​បង្រៀន នៅកន្លែងណាក៏គេមិនបង្រៀនដែរ។

អ៊ីចឹងហើយបានជាសហជីពផ្តល់ទាំងព័ត៌មាន បង្កើនចំណេះដឹង ពង្រឹងសិទ្ធអំណាចកម្មករនិយោជិត​ហើយធ្វើ​យ៉ាងណាឱ្យមានអំណាចពេញលេញក្នុងការកំណែទម្រង់ប្រព័ន្ធពុករលួយ ប្រព័ន្ធយុត្តិធម៌ តស៊ូមតិឱ្យមានភាពប្រសើរឡើងផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្សគឺ​តួអង្គ​សហជីពហ្នឹងហើយ មិនមែនតូអង្គរដ្ឋណា ឬក៏យើងអាចយល់ច្រឡំថាតួអង្គគណបក្សប្រឆាំង ប៉ុន្តែមិនមែន​ទេ គឺសហជីពទេដែលធ្វើឱ្យមានប្រព័ន្ធប្រជាធិបតេយ្យចម្រុះ។

Q: តើ​មាន​បញ្ហាប្រឈម​​អ្វី​ខ្លះ​ក្នុងការចងក្រង​ជាសហជីព?

A: យើងជួបបញ្ហាច្រើនអាចនិយាយបានថាមានការគំរាមកំហែងជាពិសេសរឿង​មួយគឺមេដឹកនាំ​មួយចំនួន​ឆ្លាតណាស់ គេមុននឹងចោទយើង មុននឹងចាប់យើងគេនាំគ្នាបង្កើតច្បាប់សិន គឺដើម្បីចោទថា​អ្នកនេះ​ខុស​ច្បាប់ អ្នកនេះមិនគោរពច្បាប់។ អ៊ីចឹងនៅក្នុងប្រទេសមួយដែលមិនមានលទ្ធិប្រជាធិបតេយ្យ ច្បាប់គ្រាន់​តែ​ជា​ឧបករណ៍​មួយក្នុង​ការការពារអំ​ណាចក្រុម​មួយក្រុម ឬបុគ្គលមួយក្រុម ហើយនៅពេល​ប្រទេស​មាន​ប្រជាធិបតេយ្យ​ទើប​ច្បាប់​យុត្តិធម៌​សម្រាប់​មនុស្សគ្រប់រូប។

Q: តាមរយៈការអនុវត្ត​​កន្លងមក តើសហជីព​បាន​ទទួលបានការឆ្លើយតបទៅនឹង​បញ្ហា​ពី​រដ្ឋាភិបាល​បែបណា​ខ្លះ​?

A: វាមិនមានការឆ្លើយតបវិជ្ជមានទេ បើយើងក្រឡេកទៅមើលទៅមើលរឿងខ្លះទោះបីមា​នការប្រឹក្សា​យោបល់ ប៉ុន្តែ​ការប្រឹក្សាយោបល់ខ្លះមិនមែនបែបទម្រង់ប្រជាធិបតេយ្យ។ ឧទាហរណ៍ កិច្ចពិគ្រោះ​ខ្លះ​ដែលគេ​លើកឡើងមិនបានបង្កើតនូវភាពរីកចម្រើន​ដែលគេហៅថាមិនមានគំនិតចម្រុះ​ពីក្រុមមនុស្ស ឬ​ជន​រងគ្រោះ​ឱ្យបានច្រើនទេ គឺថាយកទៅពិគ្រោះយោបល់លក្ខណៈថាៗ។​ តែសរុប​ជារួមខ្ញុំ​អាចនិយាយ​បានថា​ទោះបីយើងមិនចូល​ក៏គេនៅតែទៅ​ ព្រោះគេព្យាយាមបង្កើត​សហជីពមួយ​ដែលគ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​រួចទៅហើយ។

គេថាគេមានសហជីពដែលមានសម្លេងភាគច្រើនដែលចូលរួមគាំទ្រក្នុងការបង្កើតច្បាប់ ហើយជាពិសេស​រឿងប្រាក់​ឈ្នួលគឺមានក្រុមបុគ្គលមួយចំនួនលើកឡើងថា ប្រាក់ឈ្នួលប៉ុណ្ណឹងកើនឡើងគឺសមរម្យ តែជាក់ស្តែងយើងអាចនិយាយបានថាសមរម្យយ៉ាងម៉េចបើថ្លៃទំនិញកើនឡើងជាងប្រាក់ឈ្នួលទៅទៀត។

Q: តើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរមានការ​គាំទ្រ​​ការចង​ក្រង​សហជីព​បែបណា​ខ្លះ?

A: ខ្ញុំគិតថារាជរដ្ឋាភិបាលមិនចាំបាច់ចូលរួមគាំទ្រទេគឺគ្រាន់តែកុំជ្រៀតជ្រែកទៅបានហើយ ព្រោះ​រាល់ថ្ងៃ​ស្រុកយើងបញ្ហាគឺត្រង់ថារដ្ឋជ្រៀតជ្រែកនៅក្នុងដំណើរការរបស់កម្មករក្នុងការបង្កើតសហជីព។​ ខ្ញុំនិយាយ​បាន​ថាការរំលោភបំពាននៅលើពិភពលោកវានៅតែមានទោះបីជាប្រទេសសេរី ឬប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែរឿងមួយដែលយើងវាស់វែងថាយុត្តិធម៌ ឬអត់ គឺនៅពេលដែលជនដែលត្រូវគេរំលោភបំពាន គាត់​មាន​សិទ្ធិក្នុងការប្រើប្រាស់សិទ្ធិពេញលេញរបស់គាត់ សិទ្ធចងក្រងសហជីព ឬសិទ្ធិធ្វើកូដកម្ម​កើតឡើង​ពេញលេញ​ដោយមិនមាន​បណ្តឹង ចាប់មេសហជីព ឬសកម្មជនសិទ្ធិការងារទៅដាក់គុក នេះ​ហើយ​យុត្តិធម៌​កើតមាន។

Q: អរគុណអ្នកស្រី​សម្រាប់ការ​ផ្តល់​សម្ភាសន៍។
A: ចា៎ អរគុណ!

ប្រជាពលរដ្ឋ និងក្រុមសហជីព​ប្រមូលផ្តុំនៅមុខ​ពន្ធនាគារ​ទាមទារឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ
ប្រជាពលរដ្ឋ និងក្រុមសហជីព​ជាង៥០ នាក់​បាន​ជួបជុំ​គ្នា​នៅខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី២ (ម២) ​ទាមទារ​ឱ្យ​មាន​ការដោះលែងកញ្ញា ឈឹម ស៊ីថរ ដែល​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍។

បើ​តាមសារ​របស់ទំព័រហ្វេសប៊ុក​​អង្គការ​លីកាដូ​នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​ថា ការជួបជុំគ្នា​មានអ្នកចូលរួមមកពីសហព័ន្ធសហជីពកម្ពុជា (CATU) សហជីព​កម្មករ​ចំណី​អាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសេវាការងារ និងចំណីអាហារកម្ពុជា (CFSWF) បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប្រសិនបើ​​ប្រទេស​ដែល​​មាន​នីតិរដ្ឋ​ពិតប្រាកដ នោះ​កញ្ញា ឈឹម ស៊ីថរ នឹង​មិនជាប់ពន្ធនាគា​រនោះ​ទេ។ លោកស្រី​ថា កញ្ញា​ ឈឹម ស៊ីថរ និង បុគ្គលិកណាហ្គាវើលដ៍​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាព​សហជីព មិនមែន​ជាទម្រង់នៃការញុះញង់ បង្កភាពវឹកវរ​ក្នុងសង្គមនោះឡើយ។

លោកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យតុលាការធ្វើការដោយឯករាជ្យទៅ ឈរលើ​មូលដ្ឋាន​សិទ្ធិជា​គោល​របស់​កម្មករ​និយោជិត សិទ្ធិសេរីភាពសហជីព ដែលប្រទេស​យើង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ៨៧ ៩៨ និយាយអំពីការប្រើប្រាស់សិទ្ធលើការចងក្រងសហជីព ការចងក្រង​សមាគម​រួមទាំងសិទ្ធិ​ចចារជាសមូហភាព»។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia)​ ថា ទាក់ទងរឿងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលជាមួយសហជីព ក៏​ដូចជា​បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ កើតចេញពីវិវាទការងារសុទ្ធសាធ មិន​គួរ​មាន​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់ ឬ​ឃុំខ្លួនទៅលើមេដឹកនាំសហជីពទេ។ លោក​ថា​​ អ្វីដែល​សំខាន់​គឺ​ការដោះ​ស្រាយ​ដើម្បីប​ញ្ចប់វិវាទការងារហ្នឹងវាជារឿងចាំបាច់ដែលត្រូវធ្វើ។

លោកបញ្ជាក់ថា៖ «រឿងកញ្ញាឈឹម ស៊ីថរ ឥឡូវដល់តុលាការកំពូលហើយ អញ្ចឹង​យើង​សង្ឃឹម​ថា​តុលាការ​កំពូលនឹងបើកសវនាការក្នុងពេលឆាប់ៗ ធ្វើ​ការទម្លាក់​បទ​ចោទ​ប្រកាន់​លើ​កញ្ញា ឈឹម ស៊ីថរ ហើយដោះលែងគេឱ្យមានសេរីភាពពេញលេញឡើងវិញ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង រាជធានីភ្នំពេញបានទេ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ទោស​​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២ឆ្នាំ​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុងសង្គមតាម​មាត្រា​៤៩៤ និង៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹង​ការ​ធ្វើ​កូដកម្ម​តវ់ា​ឱ្យ​ក្រុមហ៊ុនណាហ្គាវើសដ៍​គោរព​សិទ្ធិការងារ និង​ទទួល​យក​បុគ្គលិក​រាប់រយនាក់​ចូលធ្វើការ​ងារ​វិញ​។ កញ្ញាគឺជាបុគ្គល​ទីមួយ​នៅ​​​កម្ពុជា ដែល​បានទទួល​​បាន​ពានរង្វាន់អ្នកការពារ​សិទ្ធិ​មនុ​ស្ស​ពី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ក្នុងការ​​​បង្ហាញពីភាពក្លាហានយ៉ាងពិសេស និង​ភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និង​​ការពារសិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សាកល និងសេរីភាពជាមូលដ្ឋាន៕​