សុត បាន (Soth Ban) – Newsroom Cambodia

ព័ត៌មានពិស្ដារ៖ ពលរដ្ឋវ័យ​ចំណាស់​សុំ​ទាន​តាម​ដង​ផ្លូវ​នៅ​ភ្នំពេញ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កិច្ច​គាំពារ​សង្គម
នៅ​ជាប់​នឹង​រង្វង់​មូល​ផ្លូវ​បែក​ជាប់​បួន​​ខាង​កើត​ផ្សារ​អូរឫស្សី ជា​ញឹកញាប់​​គេ​សង្កេត​​ឃើញ​​មាន​​ឡាន​​ម៉ូតូ​ ​បើក​បរ​យ៉ាង​មមាញឹក ស្ទើរ​តែ​គ្មាន​ផ្លូវ​សម្រាប់​​​ដើរ​​ដោយ​ថ្មើរ​ជើង​​ឡើយ។​​ កំឡុងពេល​មនុស្ស​ម្នា​​ធ្វើ​ដំណើរ​ច្រើន​​កុះករ​នៅ​លើ​ដងផ្លូវ​​​នៅ​ក្បែរ​នោះ គេ​​ឃើញ​មាន​ស្ត្រី​ម្នាក់​ មាន​មាឌធំ​ សក់​ស្កូវ​មួយៗ​ ហើយ​សាច់​ឈាម​ស្លេក​ស្លាំង ពេល​​​​ខ្លះ​ឃើញ​អង្គុយ ​និង​ពេល​ខ្លះ​ទៀត​ឃើញ​​​ក្រោក​ឈរដើរទៅសុំលុយពី​អ្នកដំណើរ។

ស្ត្រីម្នាក់នោះមានឈ្មោះថា នា ណាមេត មក​ពី​ខេត្ត​ព្រៃវែង​។ អ្នកស្រីបាន​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ថា​​ លោកស្រីសម្រេច​ចិត្ត​មក​ទី​នេះ​ ដើម្បី​​សុំ​ទាន​គេ​ ​ដោយ​សង្ឃឹមថា​នឹងបាន​​ថវិកា​​​ខ្លះ​ទិញ​បាយ​ហូប​ ខណៈ​ដែល​អ្នកស្រីពុំមានមុខរបរ ហើយ​មានជំងឺឈឺ​សន្លាក់ ដើរច្រើន​​ពុំ​កើត ​លើក​អ្វី​ធ្ងន់​ពុំ​បាននិងមានសភាពឆាប់ហត់ និងអស់កម្លាំង​។ អ្នក​​ស្រី​​ថា បញ្ហា​នេះ​ ដោយ​សារ​តែអ្នកស្រី​​ពុំ​សូវ​មាន​អាហារ​បរិភោគ​គ្រប់​​គ្រាន់​ ហើយ​ពេល​ខ្លះ​​​​សុំ​លុយ​គេ​មិន​បាន​ ក៏​ដើរ​រើស​ចំណី​​ដែល​គេ​បោះចោល​នៅ​លើ​សំរាម​​​ យក​មក​​បរិភោគ​គ្រាន់​​បញ្ឈប់​ការ​ស្រេក​ឃ្លាន​មួយ​គ្រា​។

ស្ត្រី​វ័យ​​៥៨​ឆ្នាំ​រូប​នេះ រៀបរាប់ទៀតថា ជាញឹកញាប់​ ​អ្នក​​ស្រី​រស់​នៅ​តាម​សំយាប​ផ្ទះ​គេ​ខ្លះ និង​តាម​របង​វត្ត​ខ្លះ​ ព្រោះ​ពុំ​មាន​ទី​លំ​នៅ​ច្បាស់​លាស់​​​ហើយ​រា​ល់​​ថ្ងៃ​​រស់​​នៅ​ដោយ​​ពឹង​​លើ​​ការ​​ដើរ​​សុំ​ទាន​​គេ​ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទោះ​​ស្ថិត​​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​​ និង​ដំណក់​ទឹក​ភ្លៀង​​ក៏​ដោយ​។​ អ្នក​ស្រី​មាន​កូន​ចំនួន ៥នាក់​​​ ប៉ុន្តែ​កូន​ទាំង​នោះ​បាន​បែក​បាក់​គ្នា​អស់ ធ្វើ​ឱ្យ​អ្នក​​ស្រី​រស់​នៅ​តែ​ម្នាក់​ឯង​តែលតោល​គ្មាន​ទី​ពឹង។ ​​​​​​​​​​​​​​​​​​​​

​ស្របពេលដែលកំពុងមានជីវភាពក្រខ្សត់​ អ្នកស្រី នា ណាមេត ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​​គិត​គូរ​ដល់​ពួក​គាត់ដែលគ្មានមុខរបរ​ តាម​រយៈការ​​ផ្ដល់​​កិច្ច​​គាំពារ​​សង្គម​​ផ្សេងៗ ដូច​​ជា ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ ទី​លំនៅ​សមរម្យ​ និង​ផ្ដល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​​។

អ្នកស្រី​​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា៖ ​«សព្វ​ថ្ងៃ​ ខ្ញុំ​មិន​ដឹង​ជា​អ្វី​ទេ​ដើម្បី​ចិញ្ចឹមជីវិត​​ ក្រៅ​ពី​ដើរ​សុំ​តាម​ដង​​ផ្លូវ​។ អ៊ុំ​ពិបាក​ណាស់​ក្មួយ រក​ល្ងាច​ខ្វះ​ព្រឹក​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ខ្លួន​ក៏​ឈឺ​ដើរ​ពុំ​រួច​ មាន​តែ​ប្រឹង​សុំ​គេ​។ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ពួក​ខ្ញុំ​ផង​ ផ្ដល់​ប័ណ្ណ​ក្រីក្រ និង​ទី​លំនៅ​សមរម្យ​នឹង​​គេ​ផង​»។

ស្ទើរ​តែ​គ្រប់​កន្លែង​នៅ​ក្នុង​រាជធានី​​ភ្នំពេញ គេ​​តែង​សង្កេត​​​ឃើញ​មាន​កុមារ មនុស្ស​ពេញ​​វ័យ ស្ត្រី​មាន​កូនខ្ចី អ្នក​​​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់ និង​មនុស្ស​វ័យ​ចំណាស់ជាដើម​ បាន​ដើរ​​សុំ​ទាន​​​នៅ​តាម​ដង​ផ្លូវ តាម​ផ្សារ​ និង​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​។ អ្នក​​​សុំ​​ទាន​​ទាំង​នោះ​ ​ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​ពុំ​មាន​ទី​លំនៅ​ច្បាស់​​លាស់​​ ឬ​ជា​ក្រុម​​អនាថា​​​ដែល​សង្គម​ទុក​ចោល​។

​កំពុង​អង្គុយ​បញ្ឈរ​ជង្គង់​​ដោយ​ដាក់​ដៃ​ពី​​លើ ក្នុងទឹកមុខស្រពាប់ស្រពោនផងនោះ លោក ពៅ ផល ជាអ្នកសុំទាន​ម្នាក់ទៀត បាននិយាយថា លោកបានដើរសុំទានពីអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ អស់រយៈពេលជិត ២ឆ្នាំ​មកហើយ ដោយសារតែលោកមានវ័យចំណាស់ និងមានជំងឺប្រកាយ​ ដែលពុំអាចរកមុខរបរអ្វីផ្សេងក្រៅពីនេះ។​ ​​

បុរស​វ័យ​៥០​​ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង​​​រូប​នេះ​ លើក​ឡើងទៀត​​ថា​ លោក​​មក​អង្គុយ​សុំ​ទាន​គេ​នៅ​រង្វង់​មូល​ផ្លូវ​បែក​ជា​បួន​ នៅ​មុខ​​ផ្សារ​ថ្មី ចាប់​​​​​ពី​​ម៉ោង​៧ព្រឹក​ រហូត​ដល់​យប់​​ ដោយ​សារ​តែ​ជីវភាព​ខ្វះខាត​។ លោក​បន្ត​ថា ក្នុងមួយថ្ងៃ លោក​​​​ទទួល​​បានលុយ​​ពី​សប្បុរសជន​​​​​ដែលអាណិតរូបគាត់ ​​បានចន្លោះពី ​២ម៉ឺន​រៀល​​(២០ ០០០រៀល​​) ទៅ​ ៣ម៉ឺន​រៀល​(៣០ ០០០រៀល)​ ​ហើយថវិកា​ដែលទទួលបាន​នោះ លោកបានយកទៅទិញ​​បាយ​ហូប​ និង​ចិញ្ចឹម​ម្ដាយ​ឈឺ​​។

លោក​បន្ត​ថា​ ចាប់​តាំង​ពី​លោក​ដើរ​សុំ​ទាន​អស់​រយៈ​ពេល​ជិត ​២​ឆ្នាំ​នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​មណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ជា​មណ្ឌល​សង្គមកិច្ច​ស្ថិត​នៅ​​ខេត្ត​កណ្ដាល​ ចំនួន​ ២​​លើកមកហើយ​​ ហើយ​ក៏​បាន​ដោះលែង​វិញ ក្រោយធ្វើ​​​កិច្ច​សន្យា ​ហាម​ពួក​គេ​មិន​ឱ្យ​ដើរ​សុំ​ទាន​ទៀត​។

ទោះ​យ៉ាង​ណា​ លោក ពៅ ផល ថារូបលោក​ពុំ​អាច​បញ្ឈប់​សកម្មភាព​ដើរ​សុំ​ទាន​នេះ​​បាន​​ទេ ព្រោះ​លោក​ពុំ​មាន​ថវិកា​ទិញ​បាយ​ហូប​ ខណៈ​​រាល់​ថ្ងៃ លោក​ដើរ​​ដេក​តាម​​សំយាប​​ផ្ទះ​គេ​​​នៅ​ក្បែរៗ​ផ្សារ​ថ្មី​។​

បុរស​សម្បុរ​ខ្មៅ​​ស្រអែម​រូប​នេះ​ ស្នើ​​​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​គិត​គូរផ្តល់មុខរបរចិញ្ចឹមជីវិត​​ដល់រូបលោក និងអ្នកមានជីវភាពខ្វះខាត​ផ្សេងទៀត ព្រមទាំ​ងជួយ​​ព្យាបាល​ជំងឺដោយឥតគិតថ្លៃចំពោះ​ពលរដ្ឋក្រីក្រដូចរូបលោក​ផងដែរ។

លោក​លើក​ឡើង​ដោយ​សម្ដី​មួយៗថា៖ «សព្វ​ថ្ងៃ​មិន​សូវ​ហ៊ាន​ដើរ​សុំ​គេ ផ្ដេសផ្ដាស​ទេ​ ខ្លាច​អាជ្ញាធរ​​គេ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ឃាំង​។ តែ​ធ្វើ​ម៉េច បើ​មិន​មាន​អី​ហូប បើ​មិន​សុំ​គេ​មាន​តែ​ដេក​ស្លាប់។ ខ្ញុំ​ចង់​បាន​ឱ្យ​សម្ដេច ​ជួយ​ខ្ញុំ​ផង​ ជួយ​​ព្យាបាល​ជំងឺ​ខ្ញុំ ដើម្បី​អាច​ធ្វើ​ការ​នឹង​គេ​ បាន​លុយ​ចិញ្ចឹម​ជីវិត​»។

របាយការណ៍​ចេញ​ផ្សាយ​ដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ហៅកាត់​ថា អង្គការ UNDP និង​អង្គការ OxfordPoverty andHuman Development Initiative ហៅកាត់ថា OPHI កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ ឆ្នាំ២០២៣​បង្ហាញ​​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅកម្ពុជា​​មាន​ជាង ១៦ភាគ​រយ​ ឬ​​គិត​ជា​តួ​លេខ​មាន​​ប្រមាណ​ជាង ​២លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ​១៦លាននាក់ ( ១៦,៨លាននាក់)។

កាល​ពី​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០២២ ​អង្គការ​លីកាដូ​​ ចេញ​របាយការណ៍​​រក​ឃើញ​ថា មនុស្ស​ ២​នាក់​​​ បាន​​​ស្លាប់​​បាត់​បង់​ជីវិត​ ​នៅ​ពេល​​​កំពុង​​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​មនុស្ស​ជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​ ​។​

របាយការណ៍​ដដែល​បង្ហាញ​ថា​ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​ គឺ​ជា​ក្រុម​​មនុស្ស​​ដែល​​មិន​​ត្រូវ​​បាន​គេ​អើពើ​ ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ជាដើម​ ​ហើយ​​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ណា​មួយ​​ទេ។​

​តែយ៉ាងណា​ ​អ្នក​នាំ​​ពាក្យ​ក្រសួងសង្គមកិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា លោក តូច ចាន់​នី ប្រាប់Newsroom Cambodia យ៉ាង​ខ្លី​ថា ករណី​នេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​​បាន​ដោះស្រាយ​រួច​ហើយ​។ លោក​បន្ត​ថា មាន​តែ​មនុស្ស​តិច​តូច​ប៉ុណ្ណោះ ដែល​ពួក​គាត់​ពុំ​ព្រម​ទៅ​នៅ​មណ្ឌល​សង្គម​​កិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​[ករណីពលរដ្ឋដើរសុំទាន]នេះ មក​ពី​ពួក​គាត់​មិន​ព្រម​ទៅ​នៅ​មណ្ឌល​សង្គមកិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ខ្លួន​ឯង​ទេ។ យើង​ពុំ​ចង់​ឱ្យ​មាន​ករណី​ដើរ​សុំ​តាម​ទី​សាធារណៈ​បែប​នេះ​ វា​អាក្រក់​មើល»។

Newsroom Cambodia ​ពុំ​អាច​សុំការ​បញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះថា​តើ​មក​ដល់ពេល​នេះ​ មាន​​មណ្ឌល​សង្គម​កិច្ច​​ចំនួន​ប៉ុន្មាន​ និងមាន​ចំនួនអ្នករស់នៅក្នុងមណ្ឌលទាំងនោះប៉ុន្មាននាក់​នៅឡើយទេ​ ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​​។​​

ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្មី​ លោក​ ប៉ែន បូណា​ ពុំ​អាច​ទាក់ទង​ ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ​នៅ​នៅថ្ងៃទី៣១ ខែសីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​ ពុំ​មាន​អ្នក​ទទួល​។​

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បញ្ហា​នេះ​​ អាជ្ញាធរ​ពាក់ព័ន្ធ រួម​និង​​ក្រសួង​សង្គម​កិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ។ជាមួយគ្នានេះដែរ លោក​ថា គណ​បក្ស​ប្រជាជនកម្ពុជា​ ដោយមាន​លោក​​​​​ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ​ ក៏​​នឹង​​បន្ត​ប្រឹង​ប្រែង​កាត់​​បន្ថយ​​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ ​ឱ្យ​មាន​ជីវភាព​ប្រសើរ​ ​ជា​ពិសេស​​នៅ​តាម​ជន​បទ​។

លោក​បន្ត​ថា៖ ​«ក្មួយ​ត្រូវ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ក្រសួង​គេ​បាន​រៀបចំ​ហើយ លើ​ពលរដ្ឋ​មួយ​ចំនួន ​ដែល​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ​នោះ​។ ​ប៉ុន្តែ បញ្ហា​នៅ​ត្រង់​មាន​ក្រុម​ទុច្ចរិត​មួយ​ចំនួន​​ វា​ខូច ដើរ​សុំ​​​អាណា​ធិបតេយ្យ​​ បែរ​ជា​យក​មុខ​របរ​នេះ​ជា​អាជីព។ កន្លងទៅ អាជ្ញាធរ​គេ​បាន​រៀបចំ​ឱ្យ​ពួក​គាត់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ហើយ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ និង​​មាន​​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លី​ផង​ដែរ»។​​

ចំណែក​អ្នក​ឃ្លាំ​មើល​សង្គមវិញ សង្កេតឃើញ​​​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​បាន​គិតគូរ​ ក្នុងការផ្តល់​កិច្ចគាំពារ​សង្គម​មួយ​សមរម្យ​​ដល់​ពួក​គេ​ឱ្យ​មាន​​ប្រសិទ្ធភាពនៅឡើយ​ទេ​​។ អ្នកឃ្លាំមើលយល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​មួយ​សមរម្យ​ជូន​​​ពួក​​គេ ដើម្បី​អាច​សង់​​​ទី​លំនៅ​បាន​ ហើយ​រៀបចំ​​​​វគ្គ​បណ្ដុះបណ្ដាល​​​ជំនាញ​ណា​មួយ​ដែល​ពួក​គាត់​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ ដូច​ជា​ ជំនាញ​កសិកម្ម​ និង​ជំនាញ​​ផ្សេងៗ​ ជា​​ដើម។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យ៉ង់ គិមអេង លើក​ឡើង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​ដំណោះស្រាយ​មួយ​សមរម្យសម្រាប់ប្រជាពលរដ្ឋ​ក្រីក្រ និងគ្មានមុខរបរ​។ លោក​បន្ត​ថា រដ្ឋ​​ពុំ​អាច​ប្រើ​ប្រាស់​អំណាច​ដើម្បី​គាប​សង្កត់​ពួក​គាត់​ដោយ​ពុំ​មាន​តម្លាភាព​ ឬ​យុត្តិធម៌​នោះ​ទេ​ ​ព្រោះ​ថា​បញ្ហា​នេះ​បើ​សិន​ជា​អាជ្ញាធរ​រដ្ឋ​ពុំ​បាន​ដោះស្រាយ​ឱ្យ​ត្រឹម​ត្រូវ​ទេ ឬ​យក​ពួក​គាត់​ទុក​ចោល គឺ​ស្មើនឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។

លោក​លើក​​​ឡើង​​ថា៖ «នៅ​ក្នុង​កតិកាសញ្ញា អនុសញ្ញា​ស្តី​ពី​សិទ្ធិមនុស្ស​អី​ហ្នឹង សិទ្ធិ​រស់​រៀន​មាន​ជីវិត​ទាំងនេះ គឺ​រដ្ឋ​ជា​​អ្នក​​ធានា។ អ៊ីចឹង​ចំពោះ​បញ្ហា​អស់​ហ្នឹង ការ​​ធានា​របស់​រដ្ឋ អាច​​គិត​គូរ​តាម​រយៈ​កិច្ច​គាំពារ​សង្គមកិច្ច ជា​ពិសេស​ការ​ធានា​​ការ​​ហូប​ចុក និង​​ការ​រស់​នៅ​មាន​លំនៅ​ឋាន​សមរម្យ»។

កាល​​ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែន​ការ បាន​ចេញ​របាយការណ៍​​មួយ​អំពី​​ខ្សែបន្ទាត់​​​​ភាព​​ក្រីក្រ​ ​និង​អត្រា​ភាព​ក្រីក្រ​ឆ្នាំ២០១៩-២០២០​​ ដោយរបាយការណ៍នោះ​ បង្ហាញថា ប្រជា​ពលរដ្ឋ​​​ខ្មែរ​ជាង ១៧​ភាគរយ (​១៧.៨%)​ ​​នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​​បន្ទាត់​​ភាព​​ក្រីក្រ ស្របពេល​ពលរដ្ឋ​នៅ​តំបន់ជនបទ​​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាង​គេ។

របាយការណ៍​​នេះ​ ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​របស់​​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDP) កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ដែល​​ថា​ ​វិបត្តិ​ជំងឺ​​កូវីដ​-​១​៩​ ​​ធ្វើឱ្យ​​អត្រា​ភាព​ក្រីក្រ​​នៅ​កម្ពុជា​​​កើន​​ដល់​ ​១៧,៥​៨​​​​​ភាគរយ​ (១៧,៥​៨​%​)។ តែយ៉ាងណា​ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះ បើ​​ប្រៀប​ធៀប​​កាល​ពី​​ឆ្នាំ​២០១៨ ដែលអង្គការនេះ​បាន​​រកឃើញ​​ថា ពលរដ្ឋ​​ខ្មែរ​រហូត​​ដល់​​​ទៅ​ ៣៥​​ភាគ​​រយ ឬ ៥,៦​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​៕

សហគមន៍​ចាត់ទុកបទល្មើសព្រៃឈើ​នៅព្រៃឡង់​ជាជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម ខណៈ​អាជ្ញាធរ​ហាក់គ្មានវិធានការទប់ស្កាត់ឱ្យ​មានប្រសិទ្ធិ​​ភាព
បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ចាត់ទុកបទល្មើសព្រៃឈើនៅ​តំបន់ព្រៃឡង់ ​ជាជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម ខណៈពួកគេមើលឃើញថាបទ​ល្មើសព្រៃឈើនៅបន្តកើតមាន​ច្រើន ហាក់គ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ​។

បណ្តាញ​សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ និយាយ​ប្រាប់ Newsroom Camboida នៅថ្ងៃទី២ ខែកញ្ញា​នេះថា បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​ចុះល្បាត​ព្រៃប្រទះ​ឃើញ​បទល្មើសកាប់ឈើ នៅសល់តែ​គល់​ ជាច្រើនកន្លែងនៅត្រង់ចំណុចក្បាលអូរពពែល ក្បាលអូរដំបង និងក្បាលអូរពណ៌ថ្លាន ស្ថិតនៅខាងត្បូងភូមិកេះ។ លោកបន្តក្តារបន្ទះច្រៀកហើយទាំងអស់ ត្រូវបានជនល្មើសដឹកចេញទៅក្រៅតំបន់ការពារព្រៃឡង់អស់ហើយ បន្សល់ទុកត្រឹមតែគល់ឈើដែលមានទំហំធំៗជាច្រើនដើម។

លោកបន្តថា៖ «ពេលយើងចុះល្បាតឃើញតែគល់ឈើទេ ឈើគេដឹកយកទៅអស់ហើយ។ យើងដើររាប់តែគល់ទេបើមើល​តាមគល់មិនក្រោមមុខ​ ពីរ​ទៅបីម៉ែត្រទេ[…] បទល្មើសដឹកឈើកើនឡើងជាលំដាប់ទាំងយប់ទាំងថ្ងៃជាច្រើន ឡានចេញពីភូមិដូង និងភូមិកេះបញ្ជូនតាមទូកកាត់អូរសៀមបូកទៅលក់នៅស្ទឹងត្រែង ខ្លះទៅលក់នៅក្រចេះ»។

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ រៀប​រាប់ទៀតថា សហគមន៍តែងតែប្រទះឃើញបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការ​ពារ​ស្ទើរជារៀងរាល់ថ្ងៃ នៅពេលដែល​សហគមន៍ចុះល្បាតម្តងៗ។

លោកខេង​ ខូ និយាយថា៖ «សហគមន៍យើងឃើញគេដឹកឈើចេញពីតំបន់ការពារព្រៃឡងរាល់ថ្ងៃ អត់ឃើញអាជ្ញាធរណាចេញមកចាត់វិធានការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិភាពទេ។ ពួកខ្ញុំឃើញគេដឹកឈើចេញទៅប្រុយៗ(ហូរហែ)មិនដឹងអាជ្ញាធរទប់ស្កាត់ឬអត់ទេ តួនាទីគាត់ យើងសហគមន៍បានត្រឹមតែរាប់បទល្មើស»។

ព្រៃឡង់ ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​​ម៉ឺ​ន​ហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ រួមមាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រ​ណិតៗ​ច្រើន​ប្រភេទ​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព បាន​ឱ្យ​ដឹង​ដែរថា ករណី​បទ​ល្មើស​​កាប់​បំផ្លាញព្រៃឈើនៅតំបន់​ការ​ពារ​ព្រៃឡង់​ទាំង៤ខេត្ត កើត​មាន​ជា​ហូរហែ និងស្ទើរតែជាប្រចាំ ហើយបានក្លាយជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា។ លោកបន្ថែមថារដ្ឋាភិបាលអាណត្តិមុន ក៏ធ្លាប់បានចាត់តាំងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិដែរ ប៉ុន្តែនៅតែមិនទាន់ឃើញ​មានប្រសិទ្ធិភាពនៅឡើយ។

លោកថា៖ «យើងឃើញថា បទល្មើស​ព្រៃឈើកើត​មាន​រហូត​មិន​ដឹង​ត្រូវទប់ស្កាត់យ៉ាងម៉េចទេ វាជាជំងឺរ៉ាំរៃក្នុងសង្គមយើងទៅហើយ មិនដឹងតាំងពីជំនាន់ណា! កាលពីសម័យសម្តេច ហ៊ុន សែន ក៏ទប់ស្កាត់អត់បានផង»។

លោកបន្ថែមថា៖«ព្រៃឈើនៅតែមានការកាប់បំផ្លាញជាជំងឺរ៉ាំរ៉ៃជាបន្តបន្ទាប់ ទោះបីជាឯកឧត្តម សៅ សុខា ប្រឹង​ប្រែងយ៉ាងណាក៏យើងគិតថាហាក់ដូចជាសកម្មភាព វាមិនបាត់ទៅណានៅតែមានអ៊ីចឹងបទល្មើសព្រៃឈើ។ មិនដឹងយកថ្នាំអីមកព្យាបាលឱ្យបាត់ទេជំងឺនេះ»។

បុរសមានវ័យ ៤៦ឆ្នាំរូបនេះ លើកឡើងទៀតថា ក្រោយរកឃើញបទល្មើស​ សហគមន៍បាន​ព្យាយាម​បង្ហាញ​​ភស្តុតាង ទីតាំង និងបទល្មើស​ជាក់​ស្តែង ​ទៅ​ដល់​អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ​ជា​លទ្ធផលអាជ្ញាធរតែងតែធ្វើការ​បដិសេធ និង​លើកហេតុផលដដែលៗថា សហគមន៍មិន​បានចុះ​បញ្ជី​នៅក្រសួងមហាផ្ទៃ និងមិនអនុញ្ញាតឱ្យល្បាតនោះទេ។

លោកនិយាយថា៖ «យើង​ចេះ​តែឆ្ងល់បទល្មើសសហគមន៍​រកឃើញរហូតពេលចុះល្បាត តែមន្រ្តីគេថាអត់មានទេ។ យើង​ឱ្យតម្រុយគេ(កន្លែងបទល្មើស)គេថាចាំគេទប់ស្កាត់បទល្មើស តែជាក់ស្តែងនៅតែមានការកាប់បំផ្លាញព្រៃឈើ ឥឡូវយើងសង្ឃឹមអី»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អាយុ ៤០ឆ្នាំ អះអាងថា បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បានក្លាយជាជំងឺរ៉ាំរ៉ៃក្នុងសង្គមបាត់ទៅហើយ ព្រោះអាជ្ញាធរ​មូល​ដ្ឋាន​ហាក់​ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យជនល្មើស អាចលួចចូលទៅកាប់និងដឹកឈើចេញបានយ៉ាងអាណាធិបតេយ្យ។

លោកថា៖ «ខ្ញុំគិតថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ប្រៀបដូចជាជំងឺមហារីកអ៊ីចឹង ព្រោះថាអាជ្ញាធរនៅជុំវិញព្រៃឡង់គាត់ហាក់ធ្វើការងារមិនពេញដៃពេញជើង ក្នុងការការពារ និងអភិរក្សព្រៃឈើសោះ។ និយាយពីបទល្មើសវិញ សហគមន៍​រកឃើញម្តងៗមិនក្រោមពី៥០ ទៅ១០០ករណីទេ ចុះបើម្លឹងៗ​ព្រៃឈើយើងមិនអស់ ហើយឯណាវិធានការទប់ស្កាត់បទល្មើសរបស់អាជ្ញាធរ»។

បើតាម លោក ខេម សុឃី ដើម្បីព្យាបាលជំងឺមហារីក ដែលជាជំងឺរ៉ាំរៃ​នៅតំបន់ព្រៃឡង់​ ឱ្យជាសះស្បើយ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ ចាត់​វិធានការក្តៅចំពោះជនល្មើស និង​ដកចោល​នូវ​មន្រ្តីណាដែលរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយជនល្មើស ជាពិសេសត្រូវដកអាជ្ញាប័ណ្ណក្រុមហ៊ុនមួយចំនួន​ដែលរកឃើញថាមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «និយាយទៅមិនមែនព្យាបាលមិនបានទេ សំខាន់រដ្ឋាភិបាលថ្មី ឬមន្រ្តីអាជ្ញាធរចង់ព្យាបាល​ជំងឺ​រ៉ាំរ៉ៃនេះអត់។ រឹត​បន្តឹង​ច្បាប់តិច​ទៅ ឬចាត់វិធានការខ្លាំង ក្តៅចំពោះជនល្មើស និងក្រុមហ៊ុនកាប់ឈើ ជាពិសេសមន្រ្តីមួយចំនួន បើដឹងថាពាក់ព័ន្ធដកចោលទៅ នោះបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់យើងអាចសល់ដល់ក្មេងជំនាន់​ក្រោយហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបដិសេធឆ្លើយ​តប ដោយថា ជាទម្លាប់នៃការធ្វើការងាររបស់លោក លោកមិនឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនោះ​ទេ។

លោកថា៖ «ប្អូនចង់ដឹងប្អូនធ្វើលិខិតផ្លូវការមកក្រសួងមក ខ្ញុំនឹងឆ្លើយផ្លូវការ​ជូនប្អូន​ជាលិខិត​ផ្លូវ​ការ»។

ចំណែក ប្រធានមន្ទីរបរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង លោក អេង ភីរ៉ុង ឆ្លើយតបយ៉ាងខ្លី​ថា មន្រ្តី​ឧទ្យានុរក្ស​នៅ​តាម​តំបន់​ព្រៃឡង់​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ទៅតាមភារកិច្ចរៀងៗខ្លួន ដើម្បីការពារ​ព្រៃឈើ​ និងសត្វព្រៃ។

លោកថា៖ «មន្រ្តីយើងធ្វើការគ្មានពេលសម្រាកផងពាក់ព័ន្ធនឹងបទល្មើស គឺធ្វើការងារទៅតាមតួនាទីភារកិច្ចរាល់ថ្ងៃហ្នឹង មន្រ្តីខ្ញុំធ្វើការរាល់ថ្ងៃ​»។

ដោយឡែក មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការចាត់ទុកបញ្ហាបទល្មើសនៅតំបន់ព្រៃឡង់ ជាជំងឺរ៉ាំរ៉ៃក្នុងសង្គម ជារឿងត្រឹមត្រូវហើយជារឿងពិតជាក់ស្តែង។ លោកបន្ថែមទៀត​ថា លោកធ្លាប់ធ្វើកិច្ចការ​ងារជាមួយ​សហគមន៍មូលដ្ឋានដោយ​ផ្ទាល់ និងបាន​ចុះទៅតំបន់ព្រៃឡង់នោះ ដោយរកឃើញ​ថាបទល្មើស​នៅតែបន្តកើតមាន ជាពិសេសការកាប់បំផ្លាញព្រៃឈើទាំងនោះ ពីសំណាក់កម្មករក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកាន់កាប់ដីព្រៃនៅជុំវិញព្រៃឡង់នោះ​តែម្តង។

លោកថា៖ «បញ្ហាដែលកើតមានជាក់ស្តែង យើងចុះទៅក្នុងតំបន់ព្រៃឡង់ យើងឃើញថា តំបន់ហ្នឹងមានការកាប់ទន្រ្ទានកាន់កាប់ដី​ ហើយយើងចុះទៅឃើញមានគល់ឈើដែលក្រុមជនល្មើសកាប់ ជាពិសេសកម្មកររបស់ក្រុមហ៊ុនដែលនៅជុំវិញតំបន់ព្រៃឡង់ហ្នឹង ដូចជា ក្រុមហ៊ុនអង្គរហ្វ្រាយវ៉ូតក្តី និងក្រុមហ៊ុនម៉ាឃូលូជីស្ទឹក»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ករណី បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕

ព័ត៌មានពិស្តារ៖ ការផ្តល់សញ្ជាតិខ្មែរឱ្យជនបរទេសកំពុងក្លាយជាក្តីបារម្ភដល់ហានិភ័យសង្គម
ការផ្តល់សញ្ជាតិខ្មែរឱ្យទៅជនបរទេស ចំពេលការសិក្សានានារកឃើញកម្ពុជានៅ​​​មា​​​​នអំពើពុករលួ​​យខ្ពស់ និងនីតិរដ្ឋទាបនៅឡើយ ជាផ្នែកមួយជំរុញឱ្យអ្នកឃ្លាំមើល​​បារ​ម្ភដល់ហានិភ័យសង្គមទៅថ្ងៃអ​​​​​នា​គ​ត បើ​​​​មេ​ដឹកនាំខ្វះឆន្ទៈពង្រឹងប្រព័ន្ធនីតិរដ្ឋ ។

ក្តីបារម្ភ ក្រោយពីមានសេចក្តីរាយការណ៍នានា កាលពីសប្តាហ៍មុនថា អាជ្ញាធរសាំងហ្គាពួចាប់បានជនជាតិចិន៣នាក់​ ចូលសញ្ជាតិខ្មែរ ក្នុងចំណោមឧក្រិដ្ឋជន១០នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ឬលុយខុ​សច្បាប់ ខណៈឧកញ៉ាខ្លះ បានបង្ហោះលេខទូរសព្ទ ដើម្បីរត់ការចូលសញ្ជាតិខ្មែរ។

បន្ថែមពីនេះ ក្រោយពីសហរដ្ឋអាមេរិក ដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែន អំឡុងឆ្នាំ​២០២២រួចមក ក្រសួងមហាផ្ទៃតាមរយៈ លោក ស ខេង បានប្រកាសពីវិធានការចុះបង្ក្រាបបាន បទឧ​​ក្រិ​ដ្ឋគ្រឿងញៀន ការចាប់ជំរិត ជួញដូរអាវុធ និងបទឧក្រិដ្ឋឆរបោកតាមអនឡាញជាដើម ដែលភាគច្រើនជាប់ពាក់ព័​​ន្ធនិងជនជាតិចិន។

អ្ន​កសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា និតីវិធីនៃការសម្រេចផ្តល់សញ្ជាតិខ្មែរឱ្យ​ទៅជនណាម្នាក់ គេត្រូវពិនិត្យយ៉ាងហ្មត់ចត់ទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គល តាមច្បាប់កម្ពុជា ដើម្បីកុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកសុវត្ថិភាព ។

លោកបន្តថា៖«យើងចេះតែផ្តល់សញ្ជាតិដោយសំអាងថាអ្នកហ្នឹងមានលុយមកវិនិយោគអីជាដើម អាហ្នឹងអាចជាហានីភ័យនិងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ»។

លោកគូសបញ្ជាក់ថា បើពិនិត្យទៅលើការវាយតម្លៃនានាពាក់ព័ន្ធនឹងកម្រិតអំពើពុករលួយ និងនីតិរដ្ឋទាបនៅកម្ពុជា លោកថា ការផ្តល់សញ្ជាតិខ្មែរឱ្យទោជនបរទេសបច្ចុប្បន្ន ជាចំនុចព្រួយបារម្ភពីហានីភ័យខ្លាំងទៅដ​ល់​ស​​ង្គម សម្រាប់អនាគតកម្ពុជា ប្រសិនបើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ។

បន្ថែមពីនេះលោកថា នៅកម្ពុជាបច្ចុប្បន្នជនជាតិចិន និងវៀតណាម ឈានមុខគេក្នុងការទទួលបានការផ្តល់សញ្ជាតិខ្មែរ បើធៀបនឹងជនជាតិដទៃទៀត ។

លោកថា៖«ខ្ញុំបារម្ភ[…]ពេលខ្លះយើងថែមទាំងឃើញអ្នកមានមុខមាត់នៅក្នុងសង្គមយើងផុសផ្សព្វផ្សាយអំពីការរត់ការ ដើម្បីទទួលបានសញ្ជាតិថែមទៀត។ រឿងសញ្ជាតិយើងនេះដូចជារឿងទិញលក់ដូរ ត្រី សាច់ជ្រូក សាច់គោហើយហ្នឹង»។

ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើងបាន នៅក្នុងក​រណី​​ការទទួលសញ្ជាតិខ្មែរពីកំណើត ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ និង ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតិតូបនីយកម្ម)។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត ចាត់ទុកការផ្តល់សញ្ជាតិឱ្យបរទេស តាមរយៈអ្នករត់ការបង់លុយ មិនអនុវត្តតាមច្បាប់ ហើយថាវាក៏ជាការរំលោភនូវសេចក្តីទុកចិត្តរបស់ច្បាប់កម្ពុជា។

មួយវិញទៀតលោកថា ការផ្តល់សញ្ជាតិតូបនីយកម្មមួយៗ ត្រូវមានការសិក្សាអំពីប្រវតិ្ត អំពីប្រភពចំណូឡឱ្យបានច្បាស់លាស់ មិនមែនត្រឹមតែថា ឱ្យតែគេមានលុយវិនិយោគ ឬក៏មានលុយជួយរដ្ឋាភិបាលអាចចូលសញ្ជាតិខ្មែរបានោះទេ។

លើសពីនេះ លោកថា ប្រសិនបើលុយទាំងអស់នោះ បានមកពីបទឧក្រិដ្ឋលាងលុយកង្វក់ ឬជួញដូរមនុស្ស ការផ្តល់សញ្ជាតិនឹងប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិ និងបង្កហា​និភ័យដល់សង្គមកម្ពុជា ។

លោកបន្តថា៖«កាលណាមិនអនុវត្តតាមល័ក្ខខណ្ឌនៃច្បាប់ផ្តល់សញ្ជាតិតូបនីយកម្មវាចូលរឿងអំពើមិនប្រក្រតីនៃការរត់ការ អំពើពុករលួយផ្សេងៗទៀតដែលវាធ្វើឱ្យប៉ះពាល់ទៅសង្គមជាតិ»។

បើតាមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សង្គមតាមរយៈការផ្តល់សញ្ជា​តិ​ឱ្យទៅជនបរទេស មេដឹកនាំត្រូវទប់ស្កាត់អំពើពុករលួយ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

​ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីម្សិលម៉ិញ សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ ដោថាអស់សមត្ថកិច្ច ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាន ហើយបានជំរុញឱ្យទាក់ទងលោក ប៉ែន ប៉ុនណា ដែល Newsroom Cambodia មិនអាចទាក់ទងបាន។

ចំណែក អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនអាចទាក់ទងបាននៅថ្ងៃទី ២២ សីហានេះ ដោយទូរស័ទ្ទចូលជាច្រើនដងគ្មានអ្នកទទួល។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២​០​២២ ចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០២២  ជនបរទេសសុំចូ​លសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មសរុបចំនួន ២៥២៨នាក់។ ជនបរទេសទាំងនោះមានសញ្ជា​តិ​ដើ​មចំនួន៥០សញ្ជាតិ។

ដោ​យឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ប​​ញ្ជា​ក់ថា តាមប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសនៅទូទាំងប្រទេស មានជនបរទេសចំនួន ៣០.៨៣៤នាក់ ក្នុងនោះជនបរទេស ២.៤១៦នាក់ មកធ្វើការងារខុសច្បាប់គ្មានបណ្ណការងារនៅក្នុងប្រ​ទេសកម្ពុជា។

ពាក់ព័ន្ធនឹងការវាយតម្លៃពីកម្រិតអំពើពុករលួយវិញ បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ស​ក​ល ចេញផ្សាយដើមឆ្នាំ២០២៣ ​​បា​នរកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់​គ្នា ​ ​កម្ពុ​ជាជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យអាក្រក់ជិតបា​តតា​​រា​ង បើទោះបីកម្ពុជា មាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំ​ងអំពើពុក​រលួ​យរបស់ក​ម្ពុជា​​ប្រកាស​ឱ្យប្រើ​នៅថ្ងៃទី​១ ខែ​មេ​សា ​ឆ្នាំ២​០​១០ ​បញ្ជាក់ពីគោ​លបំ​ណងលើ​កក​ម្ព​ស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ​រ​ដ្ឋ​ច្រើ​ន​យ៉ា​ង។

ក្នុ​ង​នោះមា​នទាំងការ​«​ពង្រឹង​អ​ភិបាល​កិច្ច​ និ​ងនីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និង ​ការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ »​។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា  បើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជាបានបន្តញាំញីដោយអំពើពុករលួយធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងគំហុកនូវប្រព័ន្ធពង្រឹងនីតិរដ្ឋ ដោ​យសារតែក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្ន បាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច រវាងរដ្ឋសភា តុ​លាកា​​រ និងរដ្ឋាភិបាល។

ប៉ុន្តែលោកគិតថា កម្ពុជាអាចរើខ្លួនពីវិបត្តិនេះបាន បើរដ្ឋាភិបាលមានឆន្ទៈបង្ហាញនូវតម្លាភាព និង​គណ​​នេយ្យភា​ពក្នុងការដឹកនាំ រួមទាំងពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ តាមរយៈបង្កើតឱ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។

មួយវិញទៀតលោកថា បើរដ្ឋាភិបាលមានឆន្ទៈ ត្រូវបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ក្នុងការតាមដានការអនុវត្តច្បាប់ បង្កើតឱ្យមានប្រព័ន្ធសុវត្ថិភាព និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នករាយការណ៍ ឬហ៊ានលាតត្រដាងពីអំពើពុករលួយ ដែលថា នេះជាការរួមចំណែកជំរុញឱ្យវិធានការទប់ស្កាត់អំពើពុករលួយដើរទៅមុខ។

រដ្ឋាភិបាល និងស្ថាប័នព័ត៌មានឯករាជ្យយល់ឃើញខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា
សេរីភាពសារព័ត៌មាននៅកម្ពុជា បានក្លាយជាចំណោទដែលស្មុគស្មាញសម្រាប់​​ភាគីពាក់ព័ន្ធនៅក្នុងវិស័​​យ​​មួ​​យ​​នេះ ដែលពួកគេយល់ឃើញផ្សេងគ្នារវាងស្ថាប័នរដ្ឋាភិបាល និងអង្គភាពមិនមែនរដ្ឋាភិបាលផ្នែក​​ប្រព័​​ន្ធ​​​​ផ្សព្វ​ផ្សាយ ទាក់ទិនលំហសេរីភាពសារព័ត៌មាន នៅក្នុងដំណាក់កាលចុងក្រោយនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់គេហទំព័រ Newsroom Cambodia  នៅថ្ងៃទី ១៧ សី​​ហា ២០២៣ ថាប្រទេសកម្ពុជាបានទទួលស្គាល់សិទ្ធិរបស់អ្នកសារព័ត៌មានដែលត្រូវបានធានាដោ​យ​​​​រដ្ឋ​​ធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មានដោយពេញលេញ។លោកបន្តថា អ្នកសារព័ត៌មានទាំ​​ងអស់នៅក្នុងប្រទេសកម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ក្នុងការចុះយកព័ត៌មានដោយអនុវត្តឱ្យស្របទៅតាម​វិជ្ជាជីវៈរបស់ខ្លួន ហើយបំពេញការងាររបស់ពួកគេ ធ្វើឡើងដោយគ្មានការគាបសង្កត់ ឬគំរាមគំហែងណាមួយនោះទេ​​។

លោកបន្តថា៖«សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានធានានិងការពារដោយច្បាប់។ដោយមិនមានការរើសអើង ការគំរាមគំហែងនិងការរឹតត្បិតដូចការលើកឡើងរបស់ក្រុមមួយចំនួននោះទេ» ។

បើតាមមន្រ្តីរូបនេះ ក្រសួងព័ត៌មានតែងអនុវត្តតាមគោលការណ៍ច្បា​​ប់ចំពោះស្ថាប័នណាដែលមិនគោរពវិជ្ជា​​ជីវៈសារព័ត៌មាន ឬក្រមសីលអ្នកសារព័ត៌មានត្រូវតែដកសិទ្ធិ ឬចាត់វិធានការច្បាប់ភ្លាមៗបើរកឃើញ​​ថា​​មានកំហុសផ្នែកវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ក៏ប៉ុន្តែការអនុវត្តបែបនេះមិនមែនមានន័យថាជាការគំរាមគំហែ​​ង និងរឹត​​ត្បិត ឬរំលោភសិទ្ធិសេរីភាព នៃការបញ្ជេញមតិនោះទេ វាជាការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលមានជាធរមាន។

លោកបន្តថា៖«ប្រសិនបើការបិទឬក៏ការចាត់វិធានការណាមួយទៅលើសារព័ត៌មានដែលខុសច្បាប់ សារព័​​ត៌​​មានដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលគ្មានសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន។ តើនោះជាការរំ​​លោ​ភសិទ្ធិសេរីសារព័ត៌មានឬក៏ធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះឬយ៉ាងណា!។កាលដែលសារព័ត៌មានមួយចំនួនដែលទទួលការអនុវត្តវិធានការរដ្ឋបាល ក៏ដូចជាវិធានការច្បាប់ហ្នឹងគឺផ្អែកទៅលើការអនុវត្តវិជ្ជាជីវៈរ​​ប​ស់​គាត់ គ្មានក្រមសីលធម៌ ខ្វះការទទួលខុសត្រូវផ្ទុយទៅនឹងច្បាប់ វាមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពសា​​រព័ត៌មានទេ»។

ផ្ទុយពីការលើកឡើងនេះ នាយក​ប្រ​តិ​បត្តិ​​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJA) លោក ណុប វី រក​​ឃើ​ញថាចាប់តាំងពីឆ្នាំ២០១៧មកស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទទ្វារជាបន្តបន្ទាប់ជាពិសេសស្ថាប័នព័ត៌មានដែលហ៊ានរិះគន់ទៅលើសកម្មភាព អសកម្មភាពនានារបស់រដ្ឋាភិបាល ឬក៏ស្ថា​​ប័​ន​​ព័ត៌​​មានទាំងនោះ ព្យាយាមផ្សាយ​​អំពីព័ត៌មានរស៊ើបផ្សេងៗរបស់ថ្នាក់ដឹកនាំ។

លោកបន្តថា បើផ្អែកលើរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែន ក៏ធ្លាប់បានបង្ហាញពីការធ្លាក់ចុះ​​នៃកម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជាដែរកាលពីប៉ុន្មានឆ្នាំមុននេះ។

លោកបន្តថា៖«ចន្លោះឆ្នាំ២០១៧យើងឃើញមានការបិទជាបន្តបន្ទាប់តាំងពីកាសែត The Cambodia D​​​​a​​ily មានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅភ្នំពេញប៊ុស្តិ៍ មានការបិទការិយាល័យនៅស្រុកខ្មែរនៃវិទ្យុអាស៊ីសេរី។ហើយយើងឃើញចុងក្រោយនេះមានការបិទសារព័ត៌មានវីអូឌីជាដើម»។

ប្រភពដដែលអះអាងទៀតថាសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនូវការរឹតត្បិត និងការការគំរាមគំហែ​​ង​​​ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ។បើតាមលោក ណុប វី មិនតែប៉ុណ្ណោះអាជ្ញាធរតែងតែហាមឃាត់និងរារាំងអ្នកសា​​រ​​ព័ត៌​​មា​​​​នឯករាជ្យមិនឱ្យចុះទៅផ្តិតយករូបភាពនៅកន្លែងកើតហេតុផ្ទាល់ក៏មានដែរ ដូចជា​​ក​​រ​​ណី​​កូដកម្មនៅទីតាំងបន់ល្បែង ណាហ្គាវើលដ៍ជាដើម។

លោកបន្តថា៖«បច្ចុប្បន្នលំហរនៃសេរីភាពសារព័ត៌មាននៅមានកម្រិតណាស់។ការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានពិតជាមានការរឹតត្បិតហើយនឹងមានការគំរាមគំហែង»។

កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បង្ហា​​ញ​​ពី​ក្តី​​​​បារម្ភនៃការយាយី និងការររួមតូចនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។

តាមរយៈលិខិតនេះស្ថាប័នផ្នែកប្រព័ន្ធផ្សព្វផ្សាយទាំងនោះសង្កេឃើញថាមួយរយៈពេលចុងក្រោយនេះ អ្នក​​សារព័ត៌មានក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងហានិភ័យ ដោយសារលំហរសេរីភាពត្រូវបានរឹតត្បិត ក្រោ​​​មហេតុផលថា ការបំពេញការងារតាមបែបវិជ្ជាជីវៈត្រូវរង់ការចោទប្រកាន់ថា «ញុះញង់ និងបរិហាកេរ្តិ៍» ជា​​ដើម។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចចិត្តបិទទ្វារ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មដោយលើកឡើងថាស្ថាប័នមួយនេះ អនុវត្តការ​​ងារខ្វះ​​វិជ្ជា​​ជីវៈ​​ និងផ្សាយព័ត៌មានខុសពីការពិត ទាក់ទងករណីកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

បើទោះជាបែបណា ការបិទទ្វារវិទ្យុ សំឡេងប្រជាធិបតេយ្យ វីអូឌី នេះបានបង្ខំឱ្យអង្គការ​​សម្ព័ន្ធ​​ភាពសកល​​តា​​​ម​​​​ដា​នសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា CIVICUS បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីតាមដានរបស់ខ្លួន។

អង្គការអន្តរជាតិដែលមានការិយាល័យកណ្តាលនៅ South Africa ដែលមានសមាជិកច្រើនជាង ៩,០០០ សមាជិក ក្នុងចំណោមប្រទេសជាង ១៧៥ ប្រទេសនៅលើពិភពលោកនេះ លើកឡើងនៅក្នុងរបាយការ​​ណ៍​​​​របស់​​ខ្លួនថា ការដាក់បញ្ជីនៃការតាមដាននេះ ដោយសារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងលំហសេរី​​ភា​​ព​​ផ្នែ​​កប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្លាក់ចុះ និងរឹតត្បិតក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។

ក្រោយមានការរិះគន់ អំពីសិទ្ធិសេរីភាព និងដំណើរការប្រជាធិបតេយ្យ មិនអាចដើរទៅមុខបាន ទាំង​​ស​​ហរ​​ដ្ឋ​​អាមេរិក សហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងអាល្លឺម៉ង់ ជាដើម បានប្រតិកម្មដោយចំៗ និងមិនលាក់​​លៀ​ម​​​​ដែ​ល​​​​​ពុំធ្លាប់​​មាន ក្រោយ​​ការ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បិទបញ្ចប់ថា ការបោះឆ្នោតនេះ គ្មានយុត្តិ​​ធម៌ និងមិនអាចទទួលយកបាន។

សហគមន៍អន្តជាតិទាំងនោះ លើកឡើងដូចៗគ្នាថា នៅមុនការបោះឆ្នោតមកដល់ សិទ្ធិជាមូលដ្ឋាន​​របស់​​ព​​ល​​​​រដ្ឋ គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានរដ្ឋាភិបាលដកហូត។​​ក្រៅពីការបិទផ្លូវដូច​​នេះ​​ហើ​​យ កាតព្វកិច្ចជាអន្តរជាតិដែលកម្ពុជាមាននាទីត្រូវអនុវត្ត ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម រដ្ឋាភិបាលមិនបាបំពេញតាមកិច្ចសន្យារបស់ខ្លួនទេ។

ដោយឡែក នាយកស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ លោក អ៊ិត សូធឿត ក៏ឯក​​ភា​ព​​ដែ​រ​ថា អង្គភាពព័ត៌មានគឺជា​​ស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំ​​ណុះឱ្យរដ្ឋ ឬមិនមាននិន្នាការគណបក្សនយោបា​​យ​​​។មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជនដែលត្រូវ​​ទ​​ទួ​ល​បានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ វិជ្ជាជីវៈ និងជឿទុកចិត្ត។

បើតាមលោក អ៊ិត សូធឿត ផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាខ្លាចចំពោះការរិះគន់ និងមិនហ៊ានបង្ហាញការពិតពីស្ថានភាពសង្គមឱ្យមនុស្សទូទៅបានដឹងពីភាពចន្លោះប្រហោងនៃបញ្ហាដែលត្រូវដោះស្រាយ តាមរយៈ​​ប្រ​​ព័​​ន្ធ​​ផ្ស​​ព្វផ្សាយឯករាជ្យទេ។

លោកបន្តថា៖«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកលំបិនដោយសារតែអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារិះគន់ឬក៏បង្ហាញពីចំនុចអសកម្ម ចំនុចអវិជ្ជមានរបស់រដ្ឋាភិបាលគឺតែងតែជួបនូវបញ្ហាការរារាំងក៏ដូចជាការគំរាមគំហែងជាបន្តបន្ទាប់។អ្នកសារព័ត៌មានឯករាជ្យនៅតែរងការយាយីឬក៏ការរារាំងពីសំណាក់អាជ្ញាធរខណៈពេលដែលពួកគាត់បំពេញការងារ»។

លើសពីនេះទៅទៀត ក្នុងនាមស្ថាប័នឯករាជ្យព្យាយាមអនុវត្តជានិច្ចនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌​​មាន ហើយតែងផ្សព្វផ្សាយព័ត៌មានដែលឈរលើការពិតជាដរាប។មិនតែប៉ុណ្ណោះ ការបាត់បង់នូវស្ថាប័ន​​សា​​​​រព័ត៌មានឯករាជ្យនឹងនាំឱ្យមានកង្វះនៃតម្លាភាពជាពិសេសការទទួលខុសត្រូវជុំវិញការអនុវត្តការងាររប​​​​ស់មន្រ្តីរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកបន្តថា៖«យើងបានព្យាយាមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ប៉ុន្តែនូវតែពិបាកក្នុងការទទួលបានអាជ្ញាប័ណ្ឌ ហើយដំណើរការនៃការរំលាយឬដកអាជ្ញារប័ណ្ឌនោះទៀតសោត វាដូចមិនទាន់ជាដំណើរមួយដែលមានតម្លាភាពនិងច្បាស់លាស់ទេ» ។

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រតិកម្មចំពោះជំហរសហគន៍អន្តរជាតិ ជាញឹក​​ញា​ប់​​​​ថា កម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យត្រឹមត្រូវ។ការបន្តរិះគន់ពីសហគមន៍អន្តរជាតិនេះ គឺមានន័​​យ​​ថា​​ជាការ​​ជ្រៀតជ្រែកផ្ទៃក្នុងកិច្ចការកម្ពុជា។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលប្រមាណ១០ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដោយទទូចស្នើឱ្យរដ្ឋាភិបាលបើកលំហរសេរីភាព និងសុវត្ថិភាពពេញលេញដល់អ្នកសារព័ត៌មានដើម្បី​​អា​​ច​​​​ឱ្យ​​ពួក​​គេ​​បំពេ​​ញ​​ការងារប្រកបដោយវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច។

ជាងនេះទៀត ស្ថាប័នព័ត៌មានទាំងនោះ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទប្រ​​ឆាំងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាអសកម្មផ្សេងៗនៅក្នុងសង្គ​​ម និងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ជាពិសេសបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដាក់ទោសទណ្ឌលើអ្នកសារព័ត៌មាន៕

មន្ត្រីរដ្ឋាភិបាលនិងអ្នកឃ្លាំមេីលសំអាងខុសគ្នាពីវិធានការពារព្រំដែន
​អ្នកឃ្លាំ​មើលនិ​ង​មន្ត្រីរ​ដ្ឋាភិ​បាល​សំ​អាងខុ​សគ្នាពីវិធា​នការពារ​ព្រំដែន ដើម្បីទប់ស្កាត់បរទេសឈ្លានពាន ​ដោ​​​យម្ខាងជំរុញឱ្យដាំដើមត្នោតជា​​​ផ្នែកនៃការទប់ស្កាត់ តែម្ខាងយល់ថា កត្តាចម្បងវាទាល់តែអ្នកកាន់អំណាចមានស្មារតីជាតិនិយមខ្ពស់ រួមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែក្រវ៉ាត់ព្រំដែនទេី​បអាចទប់ស្កាត់បាន។

ក្នុ​ង​ពិធីអបអរសាទររុក្ខ​ទិ​វា​៩កក្កដា ឆ្នាំ២​០​២៣​ អភិ​បាលខេត្តកំ​ពត លោ​ក ម៉ៅ ​ធនិន​ បាន​អំ​ពាវ​នាវ​​ឱ្យ​​ក​ងក​ម្លាំ​ង​​​​នៅ​​តា​ម​ខ្សែ​បន្ទាត់​​ព្រំដែន​​ក​ម្ពុជា​-វៀ​ត​ណាម​ ជួ​យ​​ដាំ​និង​​ថែទាំ​​ដើ​ម​ត្នោត​ ដោយថាវាជាផ្នែក​​ចូលរួម​​​ការពារ​អត្តស​ញ្ញា​​ណ​ជាតិ ដើម្បី​កុំ​ឱ្យបរទេស​​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។

លោកថា៖«យើងដាំនៅលើដងផ្លូវជាប់ជាមួយនឹងខ្សែក្រវ៉ាត់ព្រំដែន។[..]ខ្ញុំគ្រាន់តែចង់ជំរាបជូនថាត្នោ​ត​គឺជាអត្តសញ្ញាណនៃជាតិរបស់យើង។អ៊ីចឹងខ្ញុំសុំឱ្យពុកម៉ែរបស់យើងចូលរួមថែទាំនូវអត្តសញ្ញាណជា​​​តិយើងទាំងអស់គ្នា»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តកំពត លោក វ៉ាន ធឿន ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា មកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានដាំដើមត្នោតបានចំនួន៧៥០០ដើម តាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៥ គីឡូម៉ែត្រ ស្ថិតនៅចំណុចអន្លង់ថ្ងាន់ ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេ​​ត្ត​​កំពត។

ដោយឡែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរទ្ធិ យល់ថា ដើមត្នោតគ្រាន់តែជារុក្ខជាតិគ្មា​នវិ​ញ្ញា​ណ មិនមែនជារបងដ៏រឹងមាំក្នុងការការពារព្រំដែនទេ។

លោកគូសបញ្ជាក់ថា ដើម្បីការពារព្រំដែនបាន រដ្ឋាភិបាលត្រូវមានឆន្ទៈមោះមុតតម្កល់ផលប្រយោជន៍ជាតិជាធំអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ អភិ​វឌ្ឍ​​​ន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងការពារយ៉ាងប្តូរផ្តាច់ទើបការពារបាន។

លោកបន្តថា៖« ​ រឿងដាំដើមត្នោតជារឿងបរិស្ថានមិនមែនជារឿងព្រំដែនទេ គ្មានប្រទេសណាគេធ្វើអ៊ីចឹងទេ»។

យ៉ាងណាលោកថា វាជារឿងល្អដែរ ដែលមន្រ្តីរដ្ឋាភិបាលបានគិតគូពីបញ្ហាព្រំដែន តាមរយៈជំរុញឱ្យដាំដើមត្នោតតាមបណ្តោយព្រំដែនជាអត្តសញ្ញាណជាតិ ខណៈបញ្ហាព្រំដែនត្រូវបានគេមើលឃើញថាកំពុងប្រឈមនឹងការគំរាមកំហែង។

លោកថា៖«សំខាន់គឺយើងរក្សាដីព្រំដែនយើងឱ្យវានៅអ៊ីចឹងទៅ មិនបាច់ដាំដើមត្នោតអីទេ រៀបចំតែផ្លូវក្រវ៉ាត់ឱ្យប្រ​ជាព​​លរដ្ឋ មានទឹក មានភ្លើងវាល្អជាងដាំដើមត្នោតផង»។

អ្នកឃ្លាំមើលព្រំដែន ដែលបានភៀសខ្លួនទៅរស់នៅប្រទេសន័រវេស លោក ម៉ែន ណាត និយាយថា វិធានការទប់ស្កាត់ការឈ្លានពានទឹកដីពីប្ររទេសជិតខាង បក្សកាន់អំណាចកម្ពុជាត្រូវមានស្មារតីជាតិ និងត្រូវបោះបង្កោលរឹងមាំឱ្យដូចចិននិងរៀតណាម ។

លោកថា៖« អាជ្ញាធរព្រំដែនមានមនសិការ មានស្មារតីជាតិនឹងបានអាចទប់ស្កាត់បាន ទី៣ពង្រឹងមូលដ្ឋានច្បាប់ព្រំដែនឱ្យវារឹងមាំ »។

បន្ថែមពីនេះលោកថា ការរក្សាទឹកដីឱ្យបានគង់វង្ស រដ្ឋអំណាចត្រូវពង្រឹងស្មារតីជាតិ គោរពគោលការណ៍អន្តរជាតិ សន្តិសញ្ញាបារាំង ដែលអតីតព្រះមហាក្សត្របានតម្កល់ទុកនៅអង្គការសហប្រជាជាតិនិងត្រូវមា​ន​មនសិកាជាតិពិតប្រាកដ។

លោកថា៖« ចង់ការពារព្រំដែនមែនត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ ពង្រឹងច្បាប់ព្រំដែនស្រ​​ប​តាមច្បាប់អន្តរជាតិឆ្នាំ១៩៦០ជាង នោះបានអាចធានាបូរណភាពទឹកដីបាន»។

មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដា​​ច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​​លើ​ផែនទីមាត្រដ្ឋាន​ខ្នាត​១/១០០ ០០០​ ដែល​ធ្វើ​នៅ​ច​ន្លោះ​​​​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩។

ក​ម្ពុ​ជា​មានផ្ទៃដីសរុបទំហំ១៨១០៣៥គីឡូម៉ែត្រការ៉េ។ មាន​ព្រំប្រទល់ដីគោក​ជាប់​ប្រទេស​វៀតណាម​ ១ ២​៧០គីឡូម៉ែត្រ។

យ៉ាង​ណា បើទោះបីការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម នាសម័យទំនើបនេះ រងការរិះគន់ពីអ្នកឃ្លាំមើ​លនិងអ្នកនយោបាយប្រឆាំងថា កម្ពុជាបានខាតបង់ដោយសារការបោះបង្គោលព្រំដែនបច្ចុប្បន្នមិនយកតាមបង្គោលចាស់ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំងក្តី  តែយន្តការនៃការបោះបង្គោលព្រំដែននេះមិនត្រូវបានផ្អាកទេ។

ជាងនេះទៅទៀត អ្នកដែលធ្លាប់រិះគន់ មានអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ជាដើម ត្រូវជាប់ពន្ធនាគារច្រើនឆ្នាំក្រោមបណ្តឹងរបស់រដ្ឋាភិបាល។

អំឡុងខែឧសភាឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា ដែលនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងភាគីវៀតណាម បានឯកភាពគ្នាលើការបោះបង្គោលព្រំដែនគោកបាន៩០ភាគរយ ហើយនៅសល់១០ភាគរយទៀត ស្ថិតក្នុងតំបន់ដាក់ដាំនិងដាក់ហូត ក្នុងខេត្តមណ្ឌលគិរី រដ្ឋាភិបាលអះអាងថា ភាគីទាំងពីរនឹងបន្តចរចា ដើម្បីឈានទៅបោះបញ្ចប់។

ព័ត៌មាន​ស៊ីជម្រៅ៖ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន២ក្នុងខេត្ត​កោះកុងត្អូញត្អែរពីផ​​លលំ​​បា​ក​ក្រោ​យសាច់ញាតិឃុំខ្លួននៅពន្ធនាគារ
វិវាទដីធ្លីនៅក្នុងខេត្តកោះកុងរវាងពលរដ្ឋជិត២០០គ្រួសារ ជាមួយនិងក្រុមហ៊ុន២k ក្រុមដែលទទួលបាន​​សិ​​ទ្ធិ​​​វិ​​និ​​យោគក្រោម​​គោលការណ៍អភិវឌ្ឍន៍ បានបន្តអូសបន្លាយជិត​​​២​០ឆ្នាំមក​ហើយដោះស្រា​​យមិ​​ន​​ចេ​​ញ បា​​ន​​​​ជំរុញឱ្យសហគមន៍ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ និងមានអ្នកខ្លះត្រូវជាប់ឃុំ និងរង់កា​​​រចោទប្រ​កា​​ន់​​​​​តា​​ម​​ផ្លូ​វ​​តុ​​​​​​លា​​កា​​រជាដើម ក្នុងរយៈពេលចុងក្រោយនេះ។

ពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល ស្រុក​បុទុមសាគរ និង​ស្រុក​ថ្ម​បាំង​ ក្នុង​​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ​ដីធ្លី​ជិត​២០ឆ្នាំ ជា​មួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) អះអាង​ស្រដៀង​គ្នា​ថា​ ការ​ចេញ​មុខ​​តវ៉ា​​របស់​ពួក​គេ​កន្លង​ទៅ​ គឺ​ពុំ​មែន​បង្កើត​ព្រឹត្តិការណ៍​ ​ញុះញង់​ ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ​។ ពួក​គេ​ថា​​ ​គោល​បំណង​តែ​មួយ​គត់​ គឺ​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​បាន​សមរម្យ​​​ជូន​ពួក​គេ។

​ប្រពន្ធ​សកម្មជន​ដីធ្លី​កំពុង​ជាប់​ឃុំ ​លោក សុខ ជ័យ គឺ​លោក​ស្រី ប៉ែន ខា រស់​នៅ​ស្រុ​​កស្រែ​​អំបិល ដែល​មាន​វិវាទ​ដីធ្លី ​ជា​មួយ​ក្រុមហ៊ុន ហេង ហុយ ​លើក​ឡើង​ ថា​ បច្ចុប្បន្ន​លោក​ស្រី និង​ពលរដ្ឋ​១៩៦​គ្រួសារ ​ រស់​នៅ​ទាំង​ត្រដរ រក​ព្រឹក​ខ្វះ​ល្ងាច​ គ្មាន​ដី​ស្រែ​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ប្ដី​របស់​លោក​ស្រី​​ក៏​ជាប់​ពន្ធនាគារ​អស់រយៈជាង១ខែហើយ​ ព្រោះ​តែ​ ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​វិវាទ​​​ដីធ្លី។

​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មក​លើ​ពលរដ្ឋ​ ដើម្បី​បញ្ឈប់​​ការ​តវ៉ា​រឿង​​ដីធ្លី​នេះ​ លោក​ស្រី ប៉ែន ខា មើល​ឃើញ​ថា​ជា​​ទង្វើ​មិន​ត្រឹមត្រូវ​ ហើយ​ជា​អំពើ​អយុត្តិធម៌​ គ្មាន​តម្លាភាព​​​មក​លើ​ពលរដ្ឋ​ស្លូត​ត្រង់ ខណៈ​ដែល​ពលរដ្ឋ​​ស្ទើរ​តែ​ដាច់​ស្បៀង ព្រោះ​គ្មាន​អ្វី​បរិភោគ​ប្រចាំ​ថ្ងៃ​។ លោក​ស្រី​ថា ចំ​ណែក​អ្នក​មាន​លុយ​មាន​អំណាច​ដើរ​ច្បាម​យក​ដី​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​ បែរ​ជា​គ្មាន​កំហុស​។

លោក​បន្តថា៖«កាន់​តែ​លំបាក​ខ្លាំង​ណាស់​លោក​គ្រូ​អើយ! ខ្ញុំ​មិន​ដឹង​ថា​ទៅ​រក​ស្អី​បាន​ទេ​រាល់​ថ្ងៃ​ ព្រោះ​ខ្ញុំ​អត់​មាន​ការងារ​អ្វី​ធ្វើ​ផង។ ជួន​កាល ទៅ​​ស៊ី​ឈ្នួល​ស្ទោង​គេ ដើម្បី​បាន​លុយ​ឱ្យ​កូន​រៀន។ កាល​ប្ដី​ខ្ញុំ​នៅ​គាត់​បាន​ដាក់​លប​(នេសាទ​ត្រី) ដាក់​អ៊ីចឹង​ហ្ន៎ា ដល់​​ពេល​អត់​ពី​ប្ដី​ អត់​ហើយ» ។ ​

កាលពីថ្ងៃទី២៩ មិថុនា ក្រុម​សមត្ថកិច្ច​ខេត្ត កោះកុង ឃាត់​ខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់ដីធ្លីចំនួន១៣នាក់ បន្ទាប់​ពី​រារាំង​រថយន្ត​ដឹក​ពួក​គេ ដែល​ព្យាយាម​ធ្វើ​ដំណើរ​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​រា​​ជធានី​ភ្នំពេញ។ ប៉ុន្តែ​ក្នុង​ចំណោម​១៣​នាក់​នោះ​ តុលាការ​បាន​ដោះលែង​៤នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​មួយ​នឹង​ល​​ក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ពី​តុលាការ។​ ចំណែក៩នាក់ទៀត ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រែក​ស្វាយ ខេត្ត​កោះកុង​ រហូត​​​ដល់​ពេល​នេះ​បាន​ជាង​១ខែហើយ​ ក្រោម​បទ​ចោទ«ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ ​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ នៅ​ស្រុក​ស្រែ​អំបិល គឺ លោក ធី លាង ត្រូវ​ជា​ប្ដី​លោក​ស្រី យី គន្ធា​ ដែល​កំពុង​​​​​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ​​ លើក​ឡើង​ថា​ ចាប់​តាំង​ពី​ប្រពន្ធ​របស់​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​មក​ លោក​ពុំសូវ​មាន​សុខ​ភាព​ល្អ​នោះ​ទេ ដោយ​សារ​តែ​គិត​ច្រើន ហើយ​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​។

លោក​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ប្រពន្ធ​របស់​លោក និង​ពលរដ្ឋ​៨នាក់​ទៀត ​​ឱ្យ​មាន​សេ​រីភាព​ឡើង​វិញ​។​លោក​បន្ត​ថា បើ​សិន​ជា​តុលាការ​នៅ​តែ​បន្ត​ចោទ​ប្រកាន់ និង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ព​ល​រដ្ឋ​បែប​នេះ​ទៀត​ ​គឺ​ពលរដ្ឋ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ មិន​ដឹង​ត្រូវ​ទៅ​ពឹង​អ្វី​នោះ​ទេ ខណៈ​ដែល​ដី​ក៏​អស់គ្រួ​សា​​រ​ក៏​បែក​បាក់​ឆ្ងាយ​ប្រពន្ធ​​​កូន​។​ លោក​​បន្ត​ថា ការ​ចាប់​ខ្លួន​​ពលរដ្ឋ​ដាក់​ពន្ធនាគារ ពុំ​មែន​ជា​ដំណោះស្រាយ ត្រឹ​ម​ត្រូវ​នោះ​ឡើយ​។​

លោក​បន្តថា៖«យើង​ជា​អ្នក​ក្រីក្រ អ្នក​រង់​គ្រោះ​ដីធ្លី ហើយ​បែរ​ជា​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ។ និយាយ​ទៅ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​អយុត្តិធម៌​ចំពោះ​អ្នក​ទន់ខ្សោយ អ្នក​ក្រីក្រ មិន​ដោះស្រាយ​ឱ្យ​ពួក​គាត់​បែរ​ជា​ចាប់​គាត់​ទៅ​ដាក់​គុក ដាក់​ចង្វាក់​វិញ​» ។

ចំណែក ​ប្រជាពលរដ្ឋ ៨៤៣​​គ្រួសារ ​​មាន​​ដី​សរុប ជាង១ម៉ឺន​ហិកតារ (១ ៧២៧,៦) ហិកតារ ស្ថិត​ក្នុង​ស្រុ​ក​​បុទុមសាគរ ស្រុក​ស្រែ​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន កោះកុង​ស៊ូហ្គើ ( Koh Kong Sugar ) និងកោះកុង​ផ្លេន​ថេសិន(Koh Kong Plantation Industry)  របស់​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​យក​អស់​តាំង​ពី​ឆ្នាំ​២០០៦​ផង​ដែរ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ​​ ២០២១ សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​​ជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​)រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥លាន​​​ហិកតារ (៥២ ៦០១,៨៧ហិកតា)។ ចំណែក​​ពលរដ្ឋ​១៥៧​នាក់ កំពុង​ជាប់​បណ្ដឹង​​ក្រោ​ម​ការ​ត្រួត​​ពិនិត្យ​ពី​តុលាការ ខណៈ​ជ​ន​រង​គ្រោះ ១៧នាក់ទៀត​ កំពុង​ឃុំ​​ខ្លួន​បណ្ដោះអា​​សន្ន​​ក្នុង​ពន្ធនា​​គា​រ ដោយ​សារ​ការ​តវ៉ា​ទាម​ទារ​ដីធ្លី​របស់​ខ្លួន។

តំណាង​ពលរដ្ឋ​៨៤៣គ្រួសារ ​រស់​នៅ​ស្រុក​បុទុមសាគរ លោក ឈឹម សាផាន ដែល​កំពុង​​ ជាប់​ពាក្យ​បណ្ដឹង​ពី​​តុលាការ​​ខេត្ត​កោះ​កុង​ ជាង​១ឆ្នាំ​ ក្រោយ​ពី​លោក ​ចេញ​តវ៉ា​ដីធ្លី​ ប្រឆាំង​នឹង​ក្រុមហ៊ុន លី យ៉ុងផាត។ លោក​ឡើង​ថា​ ការ​មិន​អើពើ​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ ហើយ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ហូរហែ​នេះ​ ​ គឺ​​​បង្ហាញ​ពី​​​អសមត្ថភាព​ដោះស្រាយ​វិវាទ​ដីធ្លី​។

លោកបន្ត​ថា៖«ទី១ នៅ​ពេល​ខាង​មុខ​សូម​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​ លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​ប្រជា​សហគមន៍​​ដីធ្លី​ទាំង​អស់​ហ្នឹង​។ ទី២ សូម​ឱ្យ​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួក​ខ្ញុំ​តាម​ការ​ស្នើ​សុំ បាន​ដាក់​លិខិត​ជូន​ដែល​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។»

អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ស៊ូ សុវណ្ណារ៉ា ប្រាប់ Newsrom Cambodia នៅថ្ងៃទី០៧ ខែ​សីហា​​យ៉ាង​ខ្លី​ថា​ ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ទាំង​នោះ​ជា​រឿង​មិន​ពិត​ ព្រោះ​អ្វី​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន និង​ធ្វើ​ការ​ចោទ​ប្រកាន់​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ត្រឹម​ត្រូវ​។

លោកបន្ត​ថា៖ «ចេះ​តែ​ថា​ហើយ​ អ្វី​ដែល​តុលាការ គេ​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​ ពុំ​មាន​លំអៀង ឬ​ខ្វះ​តម្លាភាព​អ្វី​នោះ​ទេ​។ បើ​សិន​ជា​បង​ប្អូន​​​ថា ការ​ឃាត់​ខ្លួន​ទាំង​នោះ​ មិន​មាន​តម្លាភាព ឬ​អយុត្តិធម៌​ណា​មួយ​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​»។​

ចំណែក ​អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​បដិសេធ​​ករណី​នេះ​ ដោយ​លោក​ឱ្យ​ទៅសួរ​​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តកោះកុង មុននឹងត្រូវ​ចុចផ្តាច់​ទូរស័ព្ទ​។

លោកបន្ត​ថា៖ «បញ្ហា​នេះ​ គឺ​សូម​សូម​ប្អូន ទាក់ទង​ទៅ​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​កោះកុង អាច​ដឹង​រឿង​នេះ​ច្បាស់។ ក៏​ប៉ុន្តែ ប្អូន​ត្រូវ​ដឹង​ថា​ អ្វី​ដែល​ជា​ការ​សម្រេច​របស់​តុលាការ​ គឺ​ស្រប​តាម​ច្បាប់»។ ​

ជុំ​វិញ​រឿង​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក លោក នី សុខា ថ្លែង​ថា​ ករណី​អាជ្ញាធរ​ខេត្តកោះ​កុ​ង​​​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះស្រាយ​​វិវាទ​ដីធ្លី​នេះ គឺ​ជា​ការ​បង្ហាញ​​ពី​ការ​អនុវត្ត​ច្បាប់ ដោយ​​ពុំ​មាន​តម្លាភាព​ និង​​​យុត្តិ​ធម៌​។ លោក​បន្ត​ថា វិធានការ​នេះ​ បង្ក​នូវ​គំរូ​អាក្រក់​នៅ​ក្នុង​សង្គម​។ លោក​អះអាង​ថា ការ​យក​តុលាការ​ជា​រនាំង​​ បើ​គ្រាន់តែ​ដើម្បី​ការពារ​អ្នក​មាន​លុយ​មាន​អំណាច​ ទង្វើ​នេះ ​​នឹង​ធ្វើ​ឱ្យ​​ពលរដ្ឋ​អ​ស់​​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។​​​

លោក​បន្ត​ថា៖«ពិសេស​គឺ​តុលាការ​គួរ​តែ​ពិនិត្យ​ឡើង​វិញ ចំពោះ​ដើម​ចម​នៃ​បញ្ហា​ជៀស​វាង​យើង​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ប្រព័ន្ធ​តុលាការ​នេះ​ទៅ​ដាក់​ទោស​ទណ្ឌ​គាត់ នេះ​ជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​។ហើយ​ដែល​យើង​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​បញ្ចេញ​មតិ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទុក​កង្វល់​របស់​ពួក​គាត់​បែរ​ជា​ទៅ​ជាប់​ចោទ​ផ្សេងៗ​ទៅ​វិញ នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​»។

ទាក់​ទង​វិវាទ​ដីធ្លី​នៅ​ខេត្តកោះកុង​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន៤០ ស្ថាប័ន ​កាល​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បាន​ចាត់​ទុក​ការ​ប្រើប្រាស់​ប្រ​ព័ន្ធ​តុលាការ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​​​​ចោទ​ប្រកាន់​ព​​ល​​រដ្ឋ​​ពី​​​«បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​ប​ទ​​ឧក្រិដ្ឋ​ជា​អាទិ៍»​ ធ្វើ​ឡើង​មិនផ្អែកលើ​មូលដ្ឋាន​ច្បាស់​លាស់​ ដែល​ដើរ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរ​ជាតិ​​​។ ​

ជាក់​ស្ដែង​កាល​ពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ ​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ប្រើ​ប្រព័ន្ធ​តុលាការ ឃាត់​ខ្លួន​ស​​កម្ម​ជន​ដីធ្លី​ចំ​នួន​១៣នាក់ មក​ពី​សហគមន៍​ចំនួន៣ នៅ​ក្នុង​ខេត្ត​កោះកុង ពី​​​​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិ​​ដ្ឋ​ ក្រោ​​យ​​ពី​ពួក​គេ​ចេញ​តវ៉ា និង​ឡើង​មក​ដាក់​ញត្តិ​​នៅ​រាជធានី​ភ្នំពេញ​​​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​សង្កត់​ធ្ងន់​ថា ពលរដ្ឋ​​​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​អ្វី​នោះ​ទេ។ពួក​គេ​បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់ និង​សម្ដែង​មតិ​ដោយ​អហិង្សា​ ស្រប​តាម​ច្បាប់​ ដើម្បី​ការពារ​ដីធ្លី និង​សមាជិក​សហគមន៍​របស់​​ពួក​គេ​។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទម្លា​​ក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពលរដ្ឋ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ឥត​លក្ខខណ្ឌ បើ​ពុំ​ដូច្នេះ​ទេ​ពលរដ្ឋ​កាន់​តែ​ជួប​ការ​លំ​​បាក​ គ្មាន​ចំណូល​ចិញ្ចឹម​ជីវិត ព្រោះ​បាត់បង់​ដីធ្លី​អាស្រ័យ​ផល​៕​​

ព័ត៌មាន​ពិស្ដារ៖ អ្នកឃ្លាំមើលយល់ថាការពង្រឹងក្រម​សីល​ធម៌​​ឧកញ៉ាជួយទប់ស្កាត់បទឧក្រិដ្ឋនៅកម្ពុជា
អ្នកឃ្លាំមើលសង្គម ​ច​ង់ឃើញ​រដ្ឋាភិ​បាល​ពង្រឹ​ង​ក្រមសីលធ​ម៌ឧ​កញ៉ាដើ​ម្បី​ឱ្យពួ​ក​គេចូ​ល​រួមដោះ​ស្រា​យប​​ញ្ហា​​​​ស​ង្គមដូច​ពីអតីតកាល​ ដោ​យមើលឃើញ​ថាកា​រ​ធ្លាក់ចុះ​ក្រ​មសីល​ធ​ម៌របស់ឧកញ៉ាមួយចំនួននាពេលបច្ចុប្ប​ន្ន​ បាន​​ជំរុ​ញឱ្យ​​មា​នបទឧ​​ក្រិ​​​ដ្ឋ​​​​ជួញដូរ​មនុ​ស្ស ​អំពើឆបោក​ រំលោភបំពានដីធ្លី និងបទឧក្រិដ្ឋគ្រឿងញៀនជាដើម​ ។

ការលើកឡើងនេះ ចំពេលដែលឧកញ៉ាមួយចំនួន ត្រូវបានគេរកឃើញ ជាប់ពាក់ព័ន្ធបទឧ​ក្រិដ្ឋ​គ្រឿងញៀន អំ​​ពើជួញដូរមនុស្ស ឆបោកប្រាក់ដោយជ្រកក្រោមស្លាកក្រុមហ៊ុនអចលនទ្រព្យលក់ដី ឬ​​ផ្ទះ​ល្វែង វិវាទដីធ្លី។

ប្រ​​ធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត​ ប៉ា ចន្ទរឿន លើក​ឡើង​ថា​ ចាប់​តាំង​ពី​កម្ពុជា​បាន​ដឹ​ក​​​នាំ​​​ប្រ​ទេស​ឡើង​វិញ ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីសជាង​៣០​ឆ្នាំទៅនេះ ​​ការ​ប្រើ​គោរមងារ​ជា​ឧក​ញ៉ា​​ ​មានការ​កើន​ឡើង​ច្រើន​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។

លោក​​ថា ​គោរមងារឧកញ៉ា ​​សម្រាប់​​​ផ្ដល់​ដល់​សប្បុរស​ជន​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​ស​​ង្គ​​ម​ជាតិ​មាន​តាំង​ពី​សម័យ​បុរាណ ដែល​ស្មើ​នឹង​ឈ្មោះ​ឯកឧត្តម នា​សម័យ​នេះ​។

លោក​ ចន្ទរឿន​​ លើកឡើងទៀតថា ការ​ប្រើប្រាស់​គោរមងារ​ ឧកញ៉ា​ នៅ​ពេល​បច្ចុប្បន្ន​ បាន​ប្រើ​ប្រាស់​បែប​ផ្លូ​វ​​​រ​ដ្ឋបាល​ ដល់​សប្បុរស​ជន​ដែល​គេ​ចាត់​ទុក​ថា​បាន​​​​​ជួយ​ដល់​សង្គម​ជាតិ​។

​ក៏ប៉ុន្តែលោកគិត​ថា ការ​ដំឡើង​គោរមងារ​ឧកញ៉ា​​ខ្វះ​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​ឧកញ៉ា​មួ​យ​​​ចំនួន​បង្ក​នូវ​ក្ដី​បារម្ភ​ដល់​សង្គម​ជាតិ តាម​រយៈ​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​​ ដូច​ជា​ការ​រំលោភ​ដីធ្លី ការ​ឆបោ​​ក​លុ​យ​ពលរដ្ឋ​តាម​រយៈ​ការ​វិនិយោគទុន និង​ការ​ជួញដូរ​គ្រឿង។​

លោក​ថា៖«នៅ​ក្នុង​សង្គម​យើង​ឥឡូវ​មាន​ឧកញ៉ា​រាប់​ពាន់​នាក់​ហើយ​ មាន​ឧកញ៉ា​ល្អ និង​ឧកញ៉ា​មិន​សូវ​ល្អ​។ ចំណែក​ឧកញ៉ា​មិន​សូវ​ល្អ​ បាន​បង្កើត​បញ្ហា​មិន​តិច​ទេ​ រាប់ចាប់​តាំង​ពី​ការ​រក​ស៊ី អាកប្បកិរិយា​មិន​សមរម្យ​នៅ​​​លើ​បណ្ដាញ​សង្គម​ជា​ដើម។ យើង​ក៏​ឃើញ​មាន​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ និង​ការ​បោកប្រាស់​ទំ​នុ​ក​​​​ចិត្ត​ពលរដ្ឋ​ ដូច​ដែល​បាន​ឃើញ​ជា​ហូរហែ​មក​នេះ គឺ​​ជា​ក្ដី​បារម្ភ​​​ ដែល​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​»។​

​​​លោកយល់​ថា ​​​​​បញ្ហា​ទាំ​ង​នេះ​ ​​​​​សមាគ​ម​​​​​​ឧ​ក​ញ៉ា​កម្ពុជា​ ទើ​ប​បង្កើត​​​ថ្មី ​គួរ​​​​​​មាន​​​គោលការណ៍​​ក្រ​ម​សីល​​ធម៌​ ​វិជ្ជាជីវៈ​ និង​ក្រម​ប្រតិបត្តិ​​ឱ្យ​បាន​​ត្រឹម​ត្រូវសម្រាប់ក្រុមឧកញ៉ា ។

លោ​កបង្ហាញការព្រួយបារម្ភថា បើ​ពុំ​ដូច្នេះ​ទេ​ឧកញ៉ា«​ទុច្ចរិត»​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ឈ្មោះឧក​ញ៉ា ​ដើ​​​រ​ច្បាម​យក​ដី​ពលរដ្ឋ​ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​។

លោ​ក​បន្ត​ថា ជម្រើសនេះ បើ​សិន​ជា​អាច​ធ្វើ​បាន​ នឹង​ស្ដារ​ឡើង​វិញ​នូវ​​គោរមងារឧកញ៉ា ឱ្យ​មាន​ភាព​ថ្លៃថ្នូរ​ដូ​​​ច​​​នៅ​​សម័យ​បុរាណ​ ដែល​ថា​សម័យ​បុរាណ ឧកញ៉ា គឺ​ជា​ក្រុម​សប្បុរសជន ដែល​គិត​គូរ​ពី​បញ្ហា​សង្គម​ជាតិ​ ប​ណ្ដុះ​​ស្មារតី​ជាតិ​និយម​ តាម​រយៈ​អក្សរ​សិល្ប៍​តែង​និពន្ធ និង​ជំនួយ​ថវិកា​ផ្សេងៗ​។

​​រដ្ឋាភិបាលកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣បានប្រកាសជាផ្លូវការសមាគមឧកញ៉ា ដែល​មាន​លោក លី យ៉ុងផាត់​ ជា​ប្រធាន​ក្រុមប្រឹក្សា​សមាគម​។

​ អគ្គលេខាធិការសមាគម​ឧកញ៉ា​កម្ពុជា​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រាប់Newsroom Cambodia នៅថ្ងៃទី០២ ខែសីហា​ថា ​សមាគម​ឧកញ៉ា​កម្ពុជា កំពុង​​រៀបចំ​គោលការណ៍​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​មួយ​ចំ​នួន ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​សង្គម​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ត​ថា ចំពោះ​បញ្ហា​កេង​ប្រវ័ញ្ច​ដីធ្លី​ពលរដ្ឋ​ និង​ប្រព្រឹត្ត​អំពើ​មិន​ល្អ​របស់​ឧកញ៉ា​មួយ​ចំនួន​ ពុំ​ពាក់​ព័ន្ធ​នឹង​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា​ដែល​ទើប​បង្កើត​នេះ​ទេ។

លោក​ថា៖ « សមាគម​នេះ​ គឺ​ទើប​តែ​បង្កើត​ថ្មីៗ ពុំ​ទាន់​មាន​សកម្មភាព ឬ​ក៏​គោលការណ៍​ធំ​ដុំ​នៅ​ឡើយ​ទេ។​ ប៉ុ​ន្តែ​ចំពោះ​គោលការណ៍​ក្រមសីលធម៌ ឬ​វិជ្ជាជីវៈ​ យើង​បាន​រៀបចំ​ជា​បណ្ដើរៗ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កិ​​ច្ច​​ការងារ​សង្គម​ និង​​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ នៅ​ពេល​ខាង​មុខ​។

​យ៉ាងណាក្រុម​អង្គ​ការ​សង្គម​ស៊ីវិលធ្លាប់លើកឡើងថា​ ប្រធាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់នៃ​សមាគម​ឧកញ៉ា​កម្ពុជា​​ គឺ លោក លី យ៉ុងផាត់​ ក៏​មាន​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​​ដី​ធ្លី​​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង។

បន្ថែមពីនេះសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានលើកឡើងក្នុងសេចក្តីប្រកាលមួយចុះថ្ងៃទី៨ ខែកុម្ភៈ​​​ឆ្នាំ២០២១ រក​ឃើញ​ថា ​ពលរដ្ឋ ៨៤៣​​គ្រួសារ ​​មាន​​ដី​សរុប ជាង១ម៉ឺន​ហិកតារ (១ ៧២៧,៦) ហិកតា​ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ស្រុក​ស្រែ​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន កោះកុង​ស៊ូហ្គើ( Koh Kong Sugar) និង កោះកុង​ផ្លេន​ថេសិន(Koh Kong Plantation Industry)របស់​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​យក​អស់​តាំង​ពី​ឆ្នាំ​២០០៦​។

​អាដហុកនិយាយទៀតថា ប្រជាពលរដ្ឋ​ចំនួន​ជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​) បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥ម៉ឺន​​​ហិកតា(៥២ ៦០១,៨៧ហិកតារ)។ ចំ​ណែ​​​​ក​​ពលរដ្ឋ​១៥៧​នាក់ កំពុង​ជាប់​បណ្ដឹង​​ក្រោម​ការ​ត្រួត​​ពិនិត្យ​ពី​តុលាការ ខណៈ​ជ​ន​រង​គ្រោះ ១៧នាក់ទៀ​ត​ កំពុង​ឃុំ​​ខ្លួន​បណ្ដោះអាសន្ន ​ក្នុង​ពន្ធនាគារ ដោយ​សារ​ការ​តវ៉ា​ទាម​ទារ​ដីធ្លី​របស់​ខ្លួន។

ចំណែក​ឧកញ៉ា គិត ធាង ​ធ្លាប់​ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន ​​​កាលពី​ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹង​សារធាតុ​​ញៀន​មេ​តំហ្វេ​តា​មីននិង​គ្រឿងញៀន​ខុស​ច្បាប់​ផ្សេងទៀត​ចំនួន​៥០​គីឡូក្រាម​រកឃើញ​នៅក្នុង​ក្លិប​កម្សាន្ត​រ៉ុ​ក ដែល​ជា​កម្មសិទ្ធិ​របស់​លោក។

លោក​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​​ ក្រោម​បទ«​ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន»។ បន្ថែមពីនេះ​ ឧកញ៉ា​ ថោង​ សារ៉ាត់​ ត្រូវបានតុលាការចោទពីបទឃាតកម្មទុកមុន​ ករណីឃាតកម្មបាញ់សម្លាប់​ ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ កណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០១៤ជាដេីម។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន លើក​ឡើង​ថា ​ការ​រៀបចំ​ឱ្យ​មាន​ក្រម​សីល​ធម៌ ឬ​វិជ្ជាជីវៈ​របស់​សមាគម​ឧកញ៉ា គឺ​ជា​រឿង​ដែល​ល្អ។

ក៏ប៉ុន្តែ លោក​ថា ករណី​ទាំង​នេះ​ប្រហែល​ជា​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​ទាំង​នោះ​ គេ​បាន​រៀ​បចំ​រួ​​​ច​រាល់​ហើយ​ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​បញ្ហា​ណា​មួយ​​មិន​ល្អ​ដល់​សង្គម​ជាតិ​។​

លោក​បន្ត​ថា៖​«ចំពោះ​បញ្ហា​ឆបោក​ការ​រំលោភ​ដីធ្លី​អី​នោះ​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​កើត​ចេញ​ពី​សំ​ណា​ក់​ឧកញ៉ា​មួយ​ចំនួន​កន្លង​ទៅ ដូច​ប្អូន​បាន​ដឹង​អ៊ីចឹង​​ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់​វិធាន​ការ​ដោះស្រា​យ​​​អស់​​​ហើយ ពុំ​មាន​ទៀត​នោះ​ទេ»។

ដោយ​ឡែក​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ មើលឃើញថា បច្ចុប្បន្ន​ គោរមងារ ឧកញ៉ា ខុស​ពី​សម័យ​បុរាណ​​ ពោល​គឺ​សម័យ​បុរាណ​គោរមងារ​មួយ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ឥ​​ស្ស​​រជន​ណា​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត រួម​នឹង​ថវិកា​ជួយ​សង្គម​ជាតិ​។​ ក៏ប៉ុន្តែ គោរមងារ ឧកញ៉ា ស​ព្វ​ថ្ងៃ​បែរ​ជា​ផ្ដល់​តម្លៃ​ឱ្យ​ការ​ប្រើ​ប្រាស់​លុយ​ជា​ធំ ដើម្បី​ទិញ​គោរមងារ​ទាំង​នោះ។

​ លោកគិតថា បញ្ហានេះជា​ហេតុ​ដែល​នាំ​ឱ្យ​ឧកញ៉ា​ខ្លះ​ឆ្លៀត​ឱកាស ​យក​ឈ្មោះ​ឧកញ៉ា​រក​ស៊ី​ប្រព្រឹត្ត​អបាយ​មុខ​ តាម​អំពើ​ចិត្ត​ ដូច​ជា​ បញ្ហា​អំពើ​ពុករលួយ ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ចេះ​តែ​បន្ត​កើ​ត​​មា​ន ហើយ ​ភាគ​ច្រើន​នៃ​បញ្ហា​ទាំង​នោះ​ ​ លោក​ថា កើត​ចេញ​ពី​ក្រុម​ឧកញ៉ាខិលខូច​មួយ​ចំនួន​​​ ស្រប​ពេល​ដែ​​​ល​ច្បាប់​យក​មក​អនុវត្ត​​លើ​ជន​ទាំង​នោះ​ ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​។

លោក​បន្ត​ថា​៖«អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​លើ​លក្ខណៈ​វិនិច្ឆ័យ​ដែរ​ ក្នុង​ការ​ទទួល​ពាក្យ​ ​ស្នើ​​សុំ​​គោរមងារឧកញ៉ា​។ ដូច្នេះ​​​ ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​សាវតារ​លើ​បុគ្គល​ទាំង​អស់​នោះ ថា​តើ​ពួក​គេ​រក​ស៊ី​ត្រឹ​​​ម​ត្រូវ​ដែរ​ឬ​ទេ​? ពួក​គេ​មាន​ស្នាដៃ​អ្វី​ខ្លះ ហើយ​ពួក​គេ​មាន​វារៈ​ភាព​ប៉ុណ្ណា និង​កម្រិត​ការ​សិក្សា​បាន​កម្រិត​ណា​ អី​ជា​ដើម»៕​​​

បទយកការណ៍៖ ​សហគម​ន៍រ​កឃើញអ្ន​កលួច​ដឹកឈើ​ក្នុ​ង​តំ​ប​ន់​ការពារព្រៃ​​ឡ​​ង់បង់​លុយឱ្យម​ន្ត្រី
បើ​ទោះបី​​​​ជា​​​ច្រើនឆ្នាំ​កន្លងទៅនេះ ​លោក​​នាយករ​ដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែ​ន បានប្រ​​កា​ស​ឱ្យ​ប្រើអាវុធស្វ័យប្រវត្តិ​ រ​​ហូតប្រើ​​ឧ​​​​ទ្ធម្ភាគ​​ច​ក្រ​ដើ​​​ម្បី​​​ទ​ប់ស្កាត់បទ​ល្មើសព្រៃ​ឈើយ៉ាងណាក្តី​​ តែ​សក​ម្មជ​ន​​ព្រៃឈើនៅ​តែប្រាប់​​មកថា ស​​​កម្មភាពលួចដឹកឈើក្នុងតំបន់ការពារព្រៃឡង់ នៅតែបន្តកើតមានដោយគ្រាន់តែបង់លុយឱ្យទៅមន្ត្រី​​​​​ប្រ​​ចាំ​​កា​រនៅទីនោះ ។

តាមអនុក្រឹត្ររបស់រដ្ឋាភិបាល ព្រៃឡង់លាតសន្ធឹងលើផ្ទៃដីជាង៤៣ម៉ឺនហិកតា តែរបាយការណ៍ខ្លះបង្ហាញថា ព្រៃឡង់​មានទំ​ហំជា​ង៦​១ម៉ឺន​ហិកតា​ ផ្តល់អ​ត្ថ​ប្រយោជ​ន៍ដល់​​ពលរ​ដ្ឋ​ជាង២​៥ម៉ឺននាក់​ ភា​គច្រើន​ជា​​ជនជា​តិដើ​មភាគតិច​កួយ ។​

​​ព្រៃឡ​​ង់​លាតស​ន្ទឹង​លើខេ​ត្ត​ចំនួ​ន៤ ​គឺខេត្តកំពង់ធំ​ ព្រះវិហារ ស្ទឹ​ងត្រែង និងខេត្តក្រចេះ ព្រៃ​ស្រោងដ៏ធំ​មួ​​យ​​​​នេះ ត្រូវ​រដ្ឋាភិបាល​​ដាក់ជាតំ​បន់​ព្រៃការពា​រនៅ​ឆ្នាំ​២០​១៦​។

វិធាននេះ ​ក្រោ​យពីក្រុម​អង្គកា​រសង្គមស៊ី​វិល ស​ក​​ម្ម​​​ជ​នការពារ​ព្រៃឈើ និ​ងបរិស្ថាន​ បានរិះ​គន់បន្តប​ន្ទាប់ថា ​ការដែ​លរ​ដ្ឋាភិបា​លផ្តល់ដី​ សម្បទានដី​សេដ្ឋកិច្ចទំហំ​ជាង២៣ម៉ឺនហិកតា(២៣៤ ៧៨៤.០៨​ ) សម្បទាន​រ៉ែ​លើទំហំដី ជាង២៦ម៉ឺនហិកតា(២៦៤ ៦៩៣.២៣​ )​ និង​ សម្បទាន​ព្រៃឈើ​ ៨៨៤ ២០​ ហិ​កតា​​ គ្រប់គ្រងដោយ​​​​​​​ក្រុមហ៊ុនឯកជនចំនួ​​​​ន​​៥៣ ជំរុញឱ្យមានបទល្មើសព្រៃឈើ​​យ៉ាងគំហុក។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ រៀបរាប់ប្រាប់នៅថ្ងៃទី២៦ ខែកក្កដាថា បទល្មើសក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន ដោយជនល្មើសបង់លុយឱ្យមន្រ្តីឧទ្យានុរក្សដែលឈរជើងនៅតំបន់ការពារព្រៃឡង់។

លោកនិយាយទៀតថា អ្នកលួចចូលកាប់ឈើបានបង់ប្រាក់១០ម៉ឺនរៀលក្នុងមួយគោយន្ត ឱ្យទៅមន្ត្រីជាថ្នូរនឹងបានដឹកឈេីចេញ​ មិនចាត់វិធានការច្បាប់។

«ខ្ញុំបានសាកសួរជនល្មើសថាបងឯងកាប់បំផ្លាញព្រៃឈើនឹងដឹកឈើអ៊ីចឹងមិនខ្លាចទេអី! ហើយគេថាខ្លាចអី! គេបានបង់ថិវកាឱ្យមន្រ្តីបរិស្ថានរួចហើយក្នុងមួយគោយន្តតម្លៃ១០ម៉ឺនរៀលជាថ្នូរនៃការដឹកឈើ»។

លោក ខេង ខូ បញ្ជាក់ថាការដែលលោកដឹងរឿងនេះ ដោយសារតែក្រុមលោកបានឆ្មក់ចូលល្បាតព្រៃឡង់ថ្មី​ៗ​នេះ បានជួបអ្នកដឹកឈើចេញពីព្រៃឡង់ចំនួន ៤ គោយន្ត មានប្រភេទឈើដួងចែម និងក្តារកកោះ ដែ​ល​មានប្រវែងចាប់ពី ៥ម៉ែត្រ ទៅ ៦ ម៉ែត្រ ដែលពួកគេប្រាប់ថាបានបង់លុយឱ្យមន្ត្រីប្រចាំការ ជាថ្នូរនឹងបើកផ្លូវឱ្យ​ដឹកចេញ។

បើតាមសកម្មជនរូបនោះ ឈើដែលគេលួចដឹកចេញ តាមច្រកភូមិកេស ឃុំកាំងចាម ឆ្លងកាត់ស្នាក់ការប៊ុស្តិ៍ដូង ក្នុងឃុំកាំងចាម ឆ្ពោះទៅស្រុកសៀមបូក ដឹកបន្តតាមទូក យកទៅលក់នៅឯខេត្តក្រចេះ។

លោកថាពេលសាកសួរអ្នកចូលលួចដឹកឈើទាំងនោះថា លោកមិនខ្លាចមន្រ្តីបរិស្ថាន និងមន្រ្តីប៊ុស្តិ៍នគរ​បាល​​គេចាប់ខ្លួនដាក់ពន្ធនាគារ ឬធ្វើបាបទេអី ព្រោះសកម្មភាពបែបនេះ ជាការរំលោភច្បាប់ព្រៃឈើ។

លោក ខេង ខូ អាយុ៥០ឆ្នាំ បានចាត់ទុកសកម្មភាពបើកដៃរបស់មន្ត្រីនេះ ជាការបំផ្លាញធនធានធម្មជាតិក្នុងព្រៃការពារ ផ្ទុយទៅនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលបានដាក់ព្រៃនេះជាតំបន់ការពារ ។

លោក ខេង ខូ និយាយថា៖«មន្រ្តីបរិស្ថាននៅតែប្រើអំពើពុករលួយឃុបឃុតគ្នាដើម្បីលក់ឈើរកផលចំណេ​ញ នឹ​ងរកប្រាក់ដាក់ហោប៉ៅរៀងៗខ្លួន មិនគិតពីផលប៉ះពាល់នៃបរិស្ថានទេ»។

តំណាងសហគមន៍មួយរូបទៀតគឺ លោក កែវ ប៊ុននី បាននិយាយថា អ្នកបញ្ជាគោយន្តដឹកឈើម្នាក់ទៀតប្រាប់ថា រូបគេក៏បានបង់លុយ១០ម៉ឺនរៀលឱ្យមន្រ្តីបរិស្ថានប្រចាំច្រកភូមិកេស ឃុំកាំងចាមទើបអាចដឹកឈើចេញបាន។

លោកថា៖«ជនល្មើសបានប្រាប់ខ្ញុំផ្ទាល់ថាគេបង់ឱ្យបរិស្ថានហ្នឹងមួយគោយន្ត១០ម៉ឺនរៀលថ្នូរនឹងថ្លៃបាយនិងថ្លៃម្ហូបរបស់គេ(មន្រ្តីបរិស្ថាន) គេយកទុកទិញម្ហូបទិញអីហូប»។

បុរសអាយុ៣០ឆ្នាំរូបនេះ និយាយទៀតថា គាត់សោកស្តាយចំពោះទង្វើមន្ត្រីដែលបណ្តែតបណ្តោយឱ្យមានកា​​របំផ្លាញធនធានធម្មជាតិតាមរយៈទទួលសំណូក តែបែជាបិទខ្ទប់សហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ មិនឱ្យចូ​​ល​​ល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសទៅវិញ ។

លោកថា៖«មន្រ្តីបរិស្ថាន មន្រ្តីប៉ូលីសប៊ុស្តិ៍បែរជាមិនជួយការពារបរិស្ថានទេបែរជាទៅការពារជនល្មើសឬ​ប​ទ​ល្មើ​សទៅវិញហើយព្យាយាមទប់ស្កាត់ពួកខ្ញុំមិនឱ្យចុះល្បាត។ ឃើញចឹងមានតែពាក្យថាសោកស្តាយដែ​លមន្រ្តី​របស់រដ្ឋគាត់មិនសូវមានចិត្តការពារធនធានធម្មជាតិរបស់រដ្ឋ»។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង បដិសេធឆ្លើយនឹងសំណួរ ជុំវិញការដែលបណ្តាញសហកមន៍ការពារព្រៃឡង់រកឃើញភស្តុតាងនៃបទល្មើសក្នុងព្រៃការពារព្រៃឡង់នេះ។

លោកឆ្លើយយ៉ាងខ្លីថា«ខ្ញុំអត់មានពេលវេលាឆ្លើយទេ» ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក អេង ហ៊ី ឱ្យNewsroom Cambodia ទាក់ទងទៅមន្ត្រីមូលដ្ឋានវិញ «ប្អូនទាក់ទងទៅមន្រ្តីមូលដ្ឋានទៅ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នាំជ្រើសតាំងតំណាងារាស្ត្រីនីតិកាលទី៧នេះបានលើកឡើងថា ឱ្យជិតដល់ថ្ងៃបោះឆ្នោតបទល្មើសព្រៃឈើតែងតែកើតមាន ដែលបញ្ហានេះលោ​កបញ្ជា​ផ្ទាល់មានទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវពង្រាយកងកម្លាំងចូលព្រៃដើម្បីទប់ស្កាត់។

ប៉ុន្មានថ្ងៃក្រោយមក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រ​ធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានបង្ហាញការតាំងចិត្តជាថ្មីទៀត ក្នុង​ការទប់ស្កាត់បទល្មើសព្រៃឈើនេះឱ្យមានប្រសិទ្ធភាព ។

លោក សុខា អះអាងថានឹងចាត់វិធានការឱ្យមើលបើសង្គមស៊ីវិល និងសកម្មជនសកម្មជនសង្គមដទៃទៀត រក​ឃើញអ្នកនៅពីក្រោយបទល្មើសព្រៃឈើ។

លោកថា៖«តើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញ​ព្រៃឈើ​នេះ។ ក្នុងប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ ក្នុងរយៈពេលចុងក្រោយនេះសមត្ថកិច្ច​នៅមិនទាន់​ចាប់​បាន​ជនល្មើសណាម្នាក់នៅឡើយ»។

ប្រធានសម្របសម្រួលកម្មវិធីរបស់អង្គការពន្លកខ្មែរ លោក តែម វ៉ែន និយាយថា សហគមន៍រស់នៅតាមជុំវិញតំបន់ព្រៃឡង់ភាគច្រើនពឹងអាស្រ័យរកផល្លានុផលព្រៃឈើ ដូចជាបោចវល្លិ៍ ដកផ្សិត ជីកដំឡូង បេះផ្លែឈើលក់ និងដងជ័រច្បោះជាដើម។

លោកបន្តថាបើរដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសក្នុងព្រៃការពារនេះបាន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងប្រពៃណី វប្បធម៌ជនជាតិដើម ដែលសិទ្ធិនេះត្រូវបានការពារដោយច្បាប់។

លោកថា៖«និយាយទៅវាប៉ះពាល់ច្រើនប្រសិនបើបាត់បង់ព្រៃ ទាំងនេះហើយជាកង្វល់របស់សហគមន៍ហើ​យដែ​លពួកគាត់តែងតែទទួលស្នើចង់ល្បាតការពារនិងទប់ស្កាត់ព្រៃឈើរបស់គាត់»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេ​ញរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់»និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួ​​យ​របស់អាជ្ញាធរពាក់ព័ន្ធ។

ទំ​ហំ​នៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំ​​ហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

លើ​សពីនេះ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថា​ន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈស​កម្មភា​​ព​ចុះទៅស៊ើបអង្កេតខ្លះមន្ត្រីក្រសួង ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។

ត្រឡប់មកកាន់បណ្តាញសហគមន៍ព្រៃឡង់ លោក ខេង ខូ វិញ ចង់ឃើញរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីខិ​​លខូចធ្វើយ៉ាងណាឱ្យពួកគេគិតពីប្រយោជន៍ជាតិជាធំចូលរួមការពារធនធានធម្មជាតិដូចការប្តេជ្ញាចិត្តរប​ស់​រដ្ឋាភិបាល សម្រាប់ជាមរតកសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយ។

លោកថា៖«អារឿងស៊ីសំណូកសូកប៉ាន់ បង់ប្រាក់អីហ្នឹងល្មមឈប់ហើយ ធនធានធម្មជាតិយើងទាំងអស់គ្នា វាប៉ះពាល់ដល់យើងទាំងអស់គ្នា»៕

ប​ទយ​ក​ការ​ណ៍៖ ​ក្តីបា​រ​ម្ភ​បាត់​មុខរ​ប​រ​ធ្វើឱ្យពលរដ្ឋខ្លះ​​រស់​​​នៅ​​តំបន់​​អ​ង្គ​​រ​​មិន​​​ទាន់​ចា​ក​​ចេញ​​
បើ​គេ​ធ្វើ​​ដំ​​​ណើ​​​រ​​ទៅដល់​​​ភូមិ​​មួ​​យនៅ​​​​ខា​ង​លិ​ចជិត​ប្រា​សា​ទ​អ​ង្គរ គេ​នឹ​ង​​​ឃើ​​ញ​​សំណល់ផ្ទះបែកបាក់រប៉ាត់​រប៉ាយ ខ្លះប្រក់កៅស៊ូ ខ្លះបាំងស័ង្កសី និងខ្លះទៀតនៅសល់តែគ្រឹះ អមដោយដើ​មដូ​ង ​​​ស្វាយ ​​ចេ​ក​​ និងដើម​​​ត្នោតនៅជុំវិញ ​​លាយឡំនិងសំ​ណល់​ប្តា​ស្ទីករ​ប៉ា​ត់រ​ប៉ាយ ។

ទី​នោះមិនមែន​ជាភូមិ​ដែលគេ​បោះប​ង់ចោលយូ​រឆ្នាំ​ទៅ​ហើយទេ ​តែជាភូមិ​វាល សង្កាត់​គោក​ចក​ ក្រុងសៀ​​មរាប ដែល​អ្នកភូមិបាន​រ​ស់នៅតជំនាន់មកហើយ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដោយរក​ចំណូ​​​​​លពីភ្ញៀវទេសច​រ ​​ទៅទស្ស​នាប្រាសាទអង្គវត្ត។

ផ្ទះពលរដ្ឋមួយចំនួននៅសង្កាត់គោកចពុំទាន់រុះរេីចេញពីតំបន់អង្គរ រូបភាពថតកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ Newsroom Cambodia)

តែបច្ចុប្បន្ន រដ្ឋាភិបា​លតម្រូវឱ្យអ្នកភូមិនៅទីនោះ ចាកចេញទៅនៅទីតាំងថ្មី ​ដើម្បីអភិរក្សប្រា​សា​ទអង្គរ ដែលជាសម្បត្តិបេ​​តិក​​​ភ​ណ្ឌជាតិ។

​អា​ជ្ញា​ធរ​ជាតិអប្សរា​ កាល​ពី​ដើមខែ​តុ​លា​ឆ្នាំ២០​២២ បានប្រា​ប់ឱ្យ​អ្ន​កភូ​មិរស់នៅ​ជុំវិញរ​មណីយ​​​ដ្ឋានអង្គរ រុះរើផ្ទះ​ចេញ​ទៅ​​​​​ទីតាំងថ្មី ក្នុងតំបន់រុនតាឯក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីទុកទី​តាំ​ងនោះជាតំបន់អភិរក្ស ដោយផ្តល់សំណងតា​មគោលនយោបាយរដ្ឋាភិបាល។

ដូ​ចគ្នានេះដែរ រដ្ឋាភិបាល កាល​ពី​ខែ​តុលា​ឆ្នាំ​២០២២ បានប្រកាសពីបំណង​ជម្លៀស​ប្រ​ជា​ពល​រដ្ឋចំនួន ​១០០០០​​​​គ្រួសារ ចេ​ញ​​ពីឧទ្យានអង្គរ ទៅទីទាំងពីរផ្សេងគ្នា គឺតំបន់រុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុ​​​កអង្គរធំ ខេត្តសៀមរាប ដែ​​​ល​រដ្ឋា​ភិបាលថា អ្នកភូមិបានមកតាំងលំនៅ​ខុស​ច្បាប់ក្នុងតំ​បន់​​អ​ង្គរ ។​

តែយ៉ាងជាង១០ខែទៅនេះ ពលរដ្ឋមួយចំនួនដែលមានឈ្មោះត្រូវរុះរើផ្ទះសម្បែងដើម្បីចាកចេញ នៅមិនទាន់បានចេញនៅឡើយទេ ដោយសំអាងថា ទីតាំងថ្មីមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារការងារ មុខរបរ ដូចអ្វីដែលរដ្ឋាភិបាលធ្លាប់សន្យា ។

តាមអាជ្ញាធរ​​អ្នកដែលមិនទាន់ចាកចេញនៅសល់​១០០គ្រួសារទៀត ក្នុងចំណោមពលរដ្ឋដែលបានយល់ព្រមរួចហើយ ដើម្បីចាកចេញទៅទីតាំងថ្មី ។

កំពុងអង្គុយលើអង្រឹងកាន់ទូរស័ព្ទ លោក មិ ផល្លី រស់នៅភូមិវាល ដែលមានឈ្មោះត្រូវទៅរស់នៅតំបន់រុនតាឯកដែរនោះ បាននិយាយថា អាជ្ញាធរបានមកសួរនាំគាត់ច្រើនដងហើយ ពីការតម្រូវឱ្យចាកចេញនេះ។

លោក មិ ផល្លី

ប៉ុន្តែគាត់ថា មូលហេតុដែលគាត់​មិន​ទាន់ចាកចេញ ​ ដោយសារគ្មាន​ប្រាក់​ធ្វើ​ផ្ទះ​ថ្មី ហើយកន្លែងនោះមាន​ទឹកលិច ពេលភ្លៀង ប្រឈមនឹងបាត់មុខរបរ ដោយថា អាជ្ញាធរមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួចរាល់ដូចការស​ន្យា​រប​ស់រដ្ឋាភិបាលនៅឡើយ។

លោក​ថា៖«យើងមិនទាន់បានរើ ដោយ​សារ​តែ​នៅ​នោះ​មិន​ទាន់​បាន​សាងសង់​អី។ គេឱ្យធ្វើកិច្ចសន្យារើសពីរដងបីដងហើយ យើង​ចេះ​តែ​សុំ​ពន្យារ​ពេល​»។

គាត់បាននិយាយទៀតថា អ្នកដែលបានទៅរស់នៅទីតាំងថ្មីជាង៥ខែទៅនេះ បានត្អូញត្អែរពីបញ្ហាអត់ការ​ងា​រ​ធ្វើ បញ្ហាទឹកលិចផ្ទុះពេលភ្លៀងខ្លាំងម្តងៗ និងខ្យល់ធ្វើឱ្យខូចផ្ទះទើបនឹងធ្វើហើយជាដើម​ ។

បញ្ហានេះលោក មិ ផល្លី ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែគិតគូរទីផ្សារការងារ មុខរបរ សម្រាប់អ្នកចាកចេញ ដើម្បីកុំឱ្យពួកគាត់បាត់មុខរបរនិងកាន់តែក្រីក្រ ។

លោក​បន្ត​ថា៖«បើ​ដឹង​ថា​អភិវឌ្ឍន៍​ថ្មីៗ​មិន​ទាន់​ឆាប់​រហ័ស​ទេ ក៏​គួរ​ណា​ទុក​ពន្យារ​ពេល​ឱ្យ​ប្រជាពលរដ្ឋ​គាត់​រស់នៅ​កន្លែង​ចាស់​សិន​ទៅ ចាំ​ពេល​ធ្វើ​ទីនោះ​ស្រួល​បួល​ចាំ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ទៅ​ ដល់​អ៊ីចឹង​ផ្ទះ​ខ្លះ​ធ្វើ​មិន​ទាន់​រួច​ផងខ្យល់​វាយខូច​អស់»។

លោក មិ ផល្លី ឱ្យដឹងទៀតថា អ្នកទៅរស់នៅទីតាំងថ្មី បានប្រាប់គាត់ថា ពុំមានការងារធ្វើទេ បើធៀបនឹងកាលពួកគេរស់នៅទីតាំងចាស់ រកប្រាក់បានចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយខែ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាប ចុងឆ្នាំ២០​២២​ថា តំបន់រុនតាឯក ​នឹងក្លាយទៅ​​ជាទីក្រុ​ងមួ​យ​ទៅ​ថ្ងៃខាង​មុខ មាន​ផ្លូវកៅស៊ូ១៥០គី​​ឡូ​ម៉ែត្រ មានប្រ​ព័​ន្ធទឹក ភ្លើង បង្កើតសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងមានផ្ទះស្នាក់នៅ​សម្រាប់គ្រូប​ង្រៀ​ន​​ផ​ងដែរ។

លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើត មណ្ឌលសុខភាព និង​អគារស្នាក់​នៅរបស់​គ្រូពេទ្យយ៉ាងហោច២០បន្ទប់ថែមទៀត និងសាងសង់ផ្សារ។

អ្នកមិនទាន់ចាកចេញម្នាក់ទៀត គឺលោក ឧក ស៊ីនួន​ និយាយថា អស់រយៈពេល៤ខែ​ហើយ​ដែល​អាជ្ញាធរ​ឱ្យ គាត់រុះរើសផ្ទះទៅនៅតំបន់រុនតាឯក ប៉ុន្តែគាត់មិនទាន់រុះរើសនៅ​ឡើយ​ ​ដោយសាររវល់រកស៊ី សន្សំ​លុយ​ខ្លះ​ទុក​ ដើម្បី​យក​ទៅ​លើក​ផ្ទះ​ថ្មី​នៅ​ទី​នោះ​។

លោក ស៊ីនួន បន្តថា អ្នកភូមិមួយចំនួន មិនសូវសប្បាយចិត្តចំពោះការផ្លាស់លំនៅឋាននេះទេ ទោះ​ជា​មានការផ្ដិតស្នាមមេដៃ ក្នុងរូបភាពស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្តែថាដោយសារតែពួកគាត់គ្មាន​ជម្រើស​ ។

យ៉ាងណាលោកគិតថា ការទៅរស់នៅទីតាំងថ្មីជារឿងល្អ ដើម្បីរក្សាសោភ័ណភាពប្រាសាទអង្គរ ក៏ប៉ុន្តែការត​ម្រូ​វឱ្យចាកចេញវាគួរ​គិត​គូរ​ដល់​ជីវភាព​ពលរដ្ឋ​ជា​ធំដែរ ។

លោក​ថា៖«នេះបើនិយាយពីទំនួលខុសត្រូវឱ្យច្បាស់លាស់ ឱ្យ​ត្រឹម​ត្រូវ ​ឱ្យធ្វើឱ្យស្អាតចាំឱ្យគេទៅនៅបានត្រឹមត្រូវ មិន​មែន​ទៅ​ដល់​នៅ​ជួប​ព្យុះ​ភ្លៀង​ ផ្លូវក៏គ្មាន លំបាក ទឹកក៏លិច។ យ៉ាងហោចណាស់ក៏មានអ្វីម្យ៉ាង ផ្ដល់​​​ក្ដី​សង្ឃឹម​ពេល​ទៅ​ដល់​ឱ្យ​គ្នា​នៅ​បាន​»។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានសំអាងផ្សេងពីនេះ ដោយថា ទីតាំងថ្មីគ្មានទឹកលិច និងគ្មានការងារ និងមុខរបរ ដូចការលើកឡើងនោះទេ ។

មន្ត្រីរដ្ឋាភិបាលរូបនេះ និយាយថា ជាក់ស្ដែងពលរដ្ឋប្រកបរបរលក់ដូរ និងធ្វើកិច្ចការងារធម្មតានៅទីតាំងថ្មី ហើយថា បច្ចុប្បន្ន មានពលរដ្ឋជាង៧០ភាគរយបានរុះរើទៅរស់នៅតំបន់ភូមិធម្មជាតិ រុនតាឯក។​

ដោយឡែក ចំពោះបញ្ហា ការលិចទឹកនិងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពុំទាន់បានរួចរាល់ លោកថា អាចជ្ញាធរកំពុងតែដោះស្រាយ តែលោកមិនដឹងថា នឹងបញ្ចប់នៅពេលណានោះទេ។

លោកថា៖«តាមពិតទៅតំបន់នោះ មានបរិយាកាសមួយដើម្បីឱ្យពួកគាត់មានមុខរបរ មានប្រាក់ចំណូលបា​ន​ដែរ ។ បងប្អនដែលមករស់នៅទីនេះពួកគាត់ប្រកបរបរលក់ដូរ បានច្រើនចំណូលច្រើនណាស់ ហើយហេដ្ឋា​រចនាសម្ព័ន្ធក៏យើងបានរៀបចំបានល្អហើយ ពុំមានបញ្ហាអ្វីច្រើននោះទេ។ ចំពោះការលិចទឹក គឺអា​ជ្ញាធរកំពុងដោះស្រាយ ដូច្នេះយើងមិនអាចដោះស្រាយបានភ្លាមៗ តាមការចង់បានរបស់ពលរដ្ឋទេ»។

លើសពីនេះទៀត​ ចៅសង្កាត់គោកចក លោកស្រី ឈិន សាវី និយាយ​​​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ​ថា ពលរដ្ឋនៅឃុំគោកចក ដែលជាប់តំបន់អប្សរា មាន​ជាង​៥០០០​គ្រួសារ​​។

ចំណែកពលរដ្ឋដែលមិនទាន់ចាកចេញទៅតំបន់ថ្មី មាន​ជាង​២០០០​គ្រួសារ​ ព្រោះ​នៅ​ចាំ​ទៅ​តំបន់​ពាក់​ស្នែង ដែលកំពុងរៀបចំ។ បែបនេះក្ដី លោកស្រីថា ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បារម្ភ​ពី​បញ្ហា​ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ មិនទាន់​រៀបចំ​បាន​ត្រឹម​ត្រូវ​នោះ​ គឺថា អាជ្ញាធរពាក់ព័ន្ធកំពុងតែដោះស្រាយ ។

លោក​ថា៖«យើង​បាន​នាំ​ពាក្យ​នេះ​ទៅ​ដល់​រដ្ឋបាល​ខេត្ត​ដែរ​ ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​ទទួល​ពាក្យ​ ដែល​យើ​ង​បាន​តំណាង​ប្រជា​ពលរដ្ឋ​ យើង​ក៏​នៅ​ចាំ​ការ​ឆ្លើយ​តប​ដូច​គ្នា»។

រដ្ឋាភិបាលបានប្រកាសថា ដីជាង១០០០ហិកតា(១.១១២)នៅទីតាំងថ្មី សម្រាប់កសាងហេដ្ឋារចនាសម្ព័​​ន្ធ​​នៅតំបន់រុនតាឯក និង​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀសចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ​។

បើតាមអាជ្ញាធរ មក​ដល់​ពេល​នេះ​ មាន​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​បាន​សាង​សង់​ទី​លំនៅ នៅ​តំបន់​រុនតាឯក ហើយក៏មានពលរដ្ឋខ្លះទៀត មិនទាន់​មាន​លទ្ធភាព​សាង​សង់​លំនៅឋាន​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ដែរ​។

រីឯតំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលមានទំហំដី ជិត២​ពាន់​ហិកតា ពុំទាន់មានប្រជាពលរដ្ឋរុះរើផ្ទះដើម្បីចាកចេញនៅឡើយ ​ ប៉ុន្តែអាជ្ញាធរគ្រោងនឹងឱ្យពលរដ្ឋទៅរស់នៅទីនោះ ប្រហែល​២ខែ​ទៀត​។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) បាន​និយាយក្នុងចេ​ញ​​​សេចក្តី​ថ្លែង​ការណ៍ កាលពីចុងខែ មីនា ឆ្នាំ ២០២៣ថា មនុស្សជា​ច្រើន​ដែល​រស់​នៅ​ជុំវិញ​តំបន់​អង្គរ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឱ្យ​ផ្លា​ស់​ទី​លំនៅ ទៅរស់នៅតំបន់រុនតាឯក ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង ទឹកស្អាត ។

ស្ថា​ប័ន​អន្តរជាតិ​មួយ​នេះ​រក​ឃើញថា មនុស្ស​ជា​ច្រើន ត្រូវបានបង្ខំឱ្យ​ស្ម័គ្រ​ចិត្ត​ ដើម្បីចាកចេញ ដែលធ្វើឱ្យពួកគេភ័យ​ខ្លាច​ ប្រសិនបើពួកគេជំទាស់មិន​ព្រម​ចាក​ចេញ​។

យ៉ា​ងណា​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក វណ្ណ សុផាត និយាយថា អាជ្ញាធរ​គួរ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ទីផ្សារសេដ្ឋកិច្ច ដែលអាចឱ្យ​ពលរដ្ឋ​អាច​រក​​​ចំ​ណូល​ចិញ្ចឹ​ម​ជីវិត​សមរម្យបាន មុនតម្រូវឱ្យពួកគេទៅរស់នៅកន្លែងថ្មី។

លោក​​ថា៖«អាជ្ញាធររដ្ឋធ្វើម៉េចបង្កើត ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​បាន​គ្រប់​គ្រាន់​រួចជាស្រេច រួមមានទឹក រួមមានទីលំនៅ រួមទាំងចរន្តអគ្គិសនី រួមទាំង មន្ទីរពេទ្យ​ ផ្សារ សម្រាប់ធានាសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់»។

បទយកការណ៍៖ ជនជាតិដើមកួយនៅតែប្រទះឃើញសកម្មភាពលួចដឹកឈើចេញពីព្រៃការពារព្រះរការ
ព្រៃ​​ស្រោងមួ​​​​យ​កន្លែ​​​ង​ស្ថិ​ត​នៅ​​ភា​គ​​​ពា​​យ័​​​​ព្យ​​ប្រទេ​ស​លា​​​តស​ន្ធឹ​​​ង​​ជិត​១​​​០ម៉ឺ​នហិ​ក​តា​ ​កំ​​ពុងប្រ​ឈមនឹង​​​​​បា​​​​​​​ត់​​ប​ង់​បន្តិ​​ច​ម្ត​ងៗ​​​ ពី​​​​​ស​ក​​ម្ម​​​​​ភាព​​លួច​​កាប់​ឈើ​​ជា​​ហូ​​រហែ​ ​ទោះ​តំ​​​បន់នោះ​ត្រូ​វ​បាន​រ​​ដ្ឋាភិ​បាលចា​​ត់វិ​ធា​​ន ដា​​ក់ជាតំ​ប​ន់​ព្រៃ​កា​រពារ​ជិត៨​ឆ្នាំ​​ហើ​យ​​ក្តី នោះ​​គឺ​ព្រៃ​ព្រះ​​រកា​​​រ​។​

ឈើមានរាងក្ដាបន្ទះជាច្រើនកាត់រួចដែលសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារបានប្រទះកាលពីថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២២។ (រូបភាព៖ប្រភពផ្តល់ឱ្យ) [រូបតំណាងសម្រាប់អត្ថបទនេះ]

​ព្រៃព្រះរ​កា​រ​​​ជាប់​​​ប្រជុំស្រុ​​ក៣​ គឺស្រុក​ជាំក្សាន្ត​ ស្រុក​​​​​ត្បែ​​ង​​​មានជ័យ និង​​ស្រុក​ឆែប​ ដែលស្រុកទាំងនោះស្ថិត​ក្នុងដែ​ន​​​រដ្ឋ​បាលរបស់​ខេត្ត​ព្រះវិហារ។

​ព្រៃដ៏ធំមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ​៩​​៦០០​០ហិ​កតា​ ត្រូ​វ​​រដ្ឋា​​ភិបាល​ដា​ក់​​ជាដែ​​ន​​​​​​​​ជម្រ​កស​ត្វព្រៃ​​​​​ត្រូ​​វ​​​ការ​​​​ពារ ​ចាប់ពីខែឧស​ភា ឆ្នាំ​២០១៦។

ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ​លោ​ក ស៊ុត សាវ៉ន និយាយកា​លថ្ងៃទី១​៧ កក្ក​ដា​ថា​ គាត់ចូលដងជ័រច្បោះម្តងៗក្នុងព្រៃព្រះរការ តែងតែប្រទះឃើញគោយន្តលួចចូលដឹកឈើ និងគំនរឈើដែលគេលាក់ទុកនៅទីនោះ បម្រុងដឹកចេញ។

លោកថា៖«ម្សិលមិញពេលល្ងាចគេដឹកចេញពីរបីគោយន្តដែរចេញពីតំបន់ព្រៃព្រះរការ»[…]។ពេលបណ្តាញសហគមន៍ ខ្ញុំចុះទៅដងជ័រ ឮរណារ អាឈើពេ​ញព្រៃ។ ពេ​លចេញម​កវិញ​ឃើញ​ប៉ុន្មា​នគោ​យន្ត​ចូ​លដឹ​កឈើ ​»។​

​ជន​ជាតិដើមភាគ​តិចម្នាក់ទៀត​ គឺលោក ​ថាប់ សុខឃី​ និយា​យថា​ បទ​ល្មើសលួច​កា​ប់ឈើ​ដឹ​ក​ចេ​ញពី​ព្រៃព្រះរ​កា​រ​ ​កើត​ជាហូ​រ​ហែច្រើនឆ្នាំម​ក​នេះ​ ​ទោះរដ្ឋា​ភិ​បាល​ដា​ក់ព្រៃ​នេះជា​​​តំ​​​ប​​ន់​​កា​រ​ពា​រ​ក្តី ​តែលោ​កមិន​ឃើញមា​​​ន​​​វិធា​នកា​រ​ទ​ប់​ស្កា​ត់​ពី​អា​ជ្ញា​ធ​រទេ តែផ្ទុយ​ទៅវិញលោកសង្កេតឃើញមន្ត្រី បែជា​​សកម្មទប់ស្កាត់សកម្មជ​ន មិនឱ្យចូលល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើទៅវិញ ។

លោកថា៖«និយាយពីបទល្មើសលួចដឹកឈើមិនខ្វះទេ ឱ្យតែអត់មានអ្នកចុះល្បាត។ ពួកហ្នឹងគេខ្លាចយុវជនដឹងរឿងច្រើន អាចយកទៅផ្សព្វផ្សាយ តៗគ្នា។អ៊ីចឹងគេព្យាយាមហាមឃាត់យុវជនមិនឱ្យឃើញហេតុការណ៍ចឹងទេ»។

ជនជាតិដើមភាគតិរូបនេះ លើកជាចម្ងល់ថា តើអ្នកលួចកាប់ឈើដឹកចេញទៅបានដោយរៀបណា បើតំបន់ ព្រៃការពារមានមន្ត្រីច្រើនស្ថាប័នការពារ និងប៉ូស្តិ៍ប្រចាំការទៀតផងនោះ។

លោកថា៖«មន្រ្តីអាជ្ញាធរហាក់គ្មានឆន្ទៈក្នុងការពារព្រៃឈើទេ បា​​នជាបណ្តែ​តប​ណ្តោយឱ្យជ​នល្មើសហ៊ានលួ​ចដឹកឈើអ៊ីចឹង​។ ប៉ុន្តែពួក​ខ្ញុំចង់​ចុះល្បាតការពារព្រៃរារាំងផ​ង​ ​ហាមឃាត់ផង យប់ឡើងដាក់អាជ្ញាធរឃ្លាំមើលពួ​កខ្ញុំទៀត ធ្វើ​ដូចពួកខ្ញុំ​ឧក្រិ​ដ្ឋជ​ន»​។

យ៉ា​ងណា​សក្មជនប​រិស្ថាន​ លោក គីម ជីលីន ​ផ្តល់​យោ​ប​ល់ថា​ ​ដើម្បី​ទប់​ស្កា​ត់បទល្មើ​សព្រៃឈើ​ក្នុង​តំបន់ការពារនេះ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​ជាម​រ​តកទុកឱ្យ​​​កូន​ចៅជំ​នា​ន់ក្រោយ វា​ទាល់​តែម​ន្ត្រី​បើក​ចិ​ត្តទូ​លាយ​ ឱ្យ​គ្រប់​ភា​គីមាន​ក្រុម​យុវជន ព្រះស​ង្ឃ ​អង្គកា​រសង្គមស៊ី​វិ​ល និង​សហគមន៍មូលដ្ឋាន​ ដែលស្រ​ឡា​ញ់ធម្ម​ជាតិ ​អាច​ចូលរួម​ចុះល្បា​ត​​បាន​​ដោយគ្មានការរា​រាំង ។

លោ​​កថា៖«​អាជ្ញាធរ ម​ន្រ្តីឧទ្យានុរក្ស​គួរណាស់តែដល់​ពេលរួម​គ្នាការពារ និ​ងទប់ស្កាត់បទល្មើស​ព្រៃឈើហើ​យ​។ពេលបាត់​បង់ព្រៃឈើប៉ះពា​ល់ទាំងអ​ស់គ្នា​ ទី​១ប​ម្រែប​ម្រួលអាកាស​ កើនឡើ​ងកម្តៅ ​ព្យុះក​ន្តាក់​ ទឹ​​កជំ​​​​នន់​ជាដើម ​ដូច្នេះត្រូវ​រួម​គ្នាការ​ពារធន​ធានធ​ម្មជាតិរ​បស់ដូនតា​ដើម្បីកូន​ចៅជំ​នាន់​ក្រោយ»។​

មេឃុំ​ប្រមេ​រុ ​លោក​ ស៊ឹម លាម ថ្លែង​ថា ​មិនបាន​ដឹង​​ករណីលួចដឹកឈើចេញពី​ព្រៃការពារព្រះរការនេះ​ទេ ដោ​យ​ថា លោក​ភាគ​ច្រើន​​​ប្រចាំកា​រនៅ​សាលាឃុំផ្ទាល់ ។ តែថា ឃើញតែពលរដ្ឋដឹកឧសតិចតួចទុក​សម្រា​ប់​​ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។

លោកថា៖«ខ្ញុំមិនដឹងទេក្មួយ ខ្ញុំនៅតែសាលាឃុំ។ […] ដូចអត់ឃើញអីទេ ឃើញតែពលរដ្ឋយើងដឹកអុសតិចតួចប៉ុណ្ណឹង»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង​ ច័ន្ទសុជាតិ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ជុំវិញបទល្មើសកាប់ឈើក្នុងតំបន់ការពារ ដែលសហគមន៍ជនជាតិដើមភាគតិចកួយអះអាងនេះបានទេ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺនៅអាណត្តិទី៦នៃរដ្ឋាភិបាលឯកបក្ស សកម្មជនព្រៃឈើនិងបរិស្ថានត្រូវបា​នបិទខ្ទប់ដោយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធក្រោមហេតុផលថាពួកគេមិនបានចុះបញ្ជីនៅក្រសួងម​ហាផ្ទៃ​ តបតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលវិធាននេះខុសពីអាណត្តិទី៥ដែលមានសភាពហុបក្ស។

ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន និយាយថា បើអាជ្ញាធរពិតជាមានឆន្ទៈទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រូវតែអនុញ្ញាតឱ្យសហគមន៍ ក្រុមយុវជន និងព្រះស​ង្ឃ​អាចចុះល្បាតការពារព្រៃដោយសេរី និងត្រូវរួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងអស់ នោះបា​​នស​មជាមន្រ្តីគោរពច្បាប់ពិតៗ។

លោកថា៖« ប្រសិនបើពួកគាត់មានឆន្ទៈមែនម្លេះអនុញ្ញាតឱ្យសហគមន៍ យុវជន ព្រះសង្ឃអាចរួមចុះល្បា​តបា​​នហើយ។ តែផ្ទុយទៅវិញបែរជាបណ្តែតបណ្តោយឱ្យជនល្មើសនៅតែបន្តដឹកឈើចេញបានដដែល»។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។

ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

លើសពីនេះ អង្គការដដែល បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។

មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហាររងការចោទថាបានរារាំងមិនឱ្យក្រុមយុវជនស្រលាញ់​បរិស្ថានចុះល្បា​​ត
អាជ្ញាធរ និងមន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ​ រងការចោទថាបានរារាំងក្រុមយុវជនដែលស្រលាញ់​​បរិ​​ស្ថា​​នមិនឱ្យចុះល្បាតព្រៃព្រះរកា ដោយចាត់ទុកសកម្មភាពការពារព្រៃឈើរបស់ក្រុមយុវជន និង​​ព្រះ​​សង្ឃទាំងចំនួន ២៧អង្គ និងនាក់ថា មិនបានសុំច្បាប់ជាមុន។

ព្រះតេជព្រះគុណ តេង ចាន់ឌី ជានិស្សិតមកពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ មានសង្ឃដីកាថា កាលពីថ្ងៃទី ១៤ កក្កដា កម្លាំងចម្រុះ​ប្រមាណ ១៧នាក់មានទាំងសមត្ថកិច្ច និងមន្រ្តី​​​ឧ​​​​ទ្យា​​នុរក្ស បានមកឃាត់ដំណើរ ក្រុមសកម្មជនការពារបរិស្ថាន ដោយចោទប្រកាន់ថា ពួកគេ​​​មិន​បា​ន​​សុំអនុញ្ញាតគោលការណ៍ពីមន្ទីរបរិស្ថានខេត្ត​ព្រះវិហារជាមុន មុននឹងចុះល្បាត។

ព្រះអង្គមានសង្ឃដីកាបន្តថា៖«អាត្មាមិនយល់ និស្សិតយើងអត់មានអី គ្រាន់តែចង់ឃើញព្រៃសហគមន៍(ព្រៃព្រះរកា)អាជ្ញាធរមករារាំង ហាមឃាត់ ធ្វើដូចយើងនឹងជនល្មើស។ អាជ្ញាធរគេមានគ្នាច្រើ​​នណាស់មកឃាត់យើងតែម្តង ដាច់ខាត់គឺមិនឱ្យចួលព្រៃ គេមានហេតុផលថាយើងអត់ចុះច្បា​​ប់​ពីមន្ទីរបរិស្ថាន»។

បើតាម ព្រះតេជគុណ តេង ចាន់ឌី ចាត់ថាទុកការការរារាំង ដំណើររបស់ក្រុមយុជន និងព្រះសង្ឃមិនឱ្យចុះទៅមើលបញ្ហាព្រៃឈើតំបន់ព្រៃព្រះរកានេះ គឺការបំបិទសិទ្ធិ និងជាគំរាមគំហែងទៅដល់ក្រុ​មយុវជន និងព្រះអង្គ។មួយវិញទៀតព្រះអង្គថា ផ្ទុយទៅវិញសេរីភាពក្នុងការធ្វើដំណើររបស់ព​​ល​​​​រដ្ឋត្រូវ​​​បា​​ន​គេ​​គូស និងកំណត់ព្រំដែនឱ្យដើរ ដែលទាំងនេះវាខុសនឹងច្បាប់។

ព្រះអង្គសង្ឃដីកាថា៖«ជាការរំលោភសិទ្ធិពលរដ្ឋក្នុងការដើរហើរនិងមើលទៅហាក់ដូចការគំរាមគំហែងមួយដែរបង។ អាត្មាគិតថាសេរីភាពរបស់យើងត្រូវបានគេកំណត់ ត្រូវបានគេហាមឃាត់»។

រដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់តំបន់ព្រៃព្រះរការ ដែលមានទំហំ ៩៦ ០​​០​០​ហិកតា ស្ថិតនៅភូមិសាស្ត្រប្រជុំស្រុកទាំងពីរ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែ​​ប ​នៃខេត្តព្រះវិហារ ជាតំបន់ដែន​​ជម្រកសត្វព្រៃ ដែលត្រូវការពារ។

មិនខុសគ្នានេះដែរ និសិត្សមកពីសាកលវិទ្យាល័យកម្ពុជា លោក ធឿន សុវណ្ណា លើកឡើងថាអា​​ជ្ញា​ធរមានសមត្ថកិច្ច និងមន្រ្តីឧទ្យានមិនខិតខំការពារធនធានធម្មជាតិ ដើម្បីបញ្ចៀសពីការ​​បាត់​បង់​ទេ បែរជាមករារាំ​ង​ក្រុមយុវជនដែលការពារព្រៃឈើមិនឱ្យចុះល្បាតទៅ​​វិញ។ប្រភ​​ពដដែលចោទប្រ​កាន់ថា ក្រុមកម្លាំងចម្រុះទាំងនេះ បានតាមដាន និងឃ្លាំមើលស​​ក​​ម្ម​​​​​​​ភា​ព​​​ក្រុមយុវជនទាំងយប់ទាំងថ្ងៃ ហាក់ដូចអ្នកការពារបរិស្ថាន គឺជាជនល្មើសដែល​​​ចូលទៅ​ប្រព្រឹ​ត្ត​​​ប​ទល្មើសព្រៃឈើទៅវិញ។

លោកបន្តថា៖«បទល្មើសមិនខំការពារឱ្យបានល្អទេ ឮពីសហគមន៍ប្រាប់មកថាបទល្មើសលួចចួលកាប់ឈើវិញពេញព្រៃមិនខំបទស្កាត់ទេ ដល់យុវជន ព្រះសង្ឃចង់ចូលព្រៃ រារាំងផង ហាមឃាត់ផង ហើយតាមយើងរហូត យប់ឡើងដេកយាមយើងទៀត» ។

លោក ខាក់ ភារិទ្ធម៉ាស៊ី ដែលអះអាងថាជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ប្រចាំនៅ​​ខេត្ត​​ព្រះវិហារ និងបានឃើញហេតុការណ៍នេះដោយផ្ទាល់ បង្ហាញការសោកស្តាយដែលក្រុមកម្លាំង​​ចម្រុះរបស់ខេត្តព្រះវិហារ បែរទៅជាទប់ស្កាត់អ្នកការពារព្រៃឈើទៅវិញ។ម្យ៉ាងវិញទៀត ការដែល​​ហាម​ឃាត់រាល់​​សកម្មភា​​ព​របស់ក្រុមយុវជន ក្រោមហេតុផលច្បប់នេះ បង្ហាញឱ្យឃើញថា នេះជា​​កា​​​​រ​​​បិទសេរីភា​​ពរបស់ពួក​គេ ដែលត្រូវបានការពារដោយច្បាប់។

ក្នុងនាមជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ខាក់ ភារិទ្ធិម៉ាស៊ី មិនជឿថា ក្រុម​​យុ​​​​វជ​​ន​​ដែលការពារបរិស្ថាន អ្នកបំផ្លាញព្រៃឈើទេ ព្រោះពួកគេសុទ្ធតែមានចំណេះដឹង និងតែងកា​​រ​​ពា​​​​រ​​បរិស្ថានជាហូរហែកន្លងទៅ។

លោកបន្តថា៖«យើងមានការសោកស្តាយមែនពេកដែលអាជ្ញាធរធ្វើបែបនេះដាក់យុវជន ព្រះសង្ឃ ពួកគាត់អត់មានទៅធ្វើអីខុសទេ គ្រាន់តែចង់ឃើញព្រៃ មើលព្រៃសហគមន៍យើងប៉ុណ្ណឹង មករារាំង ហាមឃាត់ ដាក់កងកម្លាំងធ្វើដូចពួកគាត់ជនល្មើស។ វាខុសអីឱ្យនិស្សិតមើលព្រៃឈើហ្នឹង ខ្លាចនិស្សិតរកឃើញបទល្មើសមែន! ឬខ្លាចនិស្សិតទៅកាប់ឈើ! បើខ្លាចនាំគ្នាទប់ស្កាត់បទល្មើសឱ្យបា​​ន​ទៅចប់ហើយ»។

ពាក់ព័ន្ធនឹងរឿងនេះប្រធានមន្ទីរបរិស្ថានខេត្តពះវិហារ លោក សុង ច័ន្ទសុជាតិ និង ប្រធានឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៉ុនសឿងមិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅ​​ថ្ងៃ​​នេះ ដោយទូរស័ទ្ទចូលជាច្រើន តែគ្មានអ្ន​កទទួល។

ចំណែក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រមេរុ លោក ឃុល អ៊ី ឆ្លើយបតដោយខ្លីថាលោកមិនបានដឹងរឿងអំពីការរារាំងក្រុមយុវជនដែលការពារបរិស្ថាន ដោយក្រុមឧទ្យានុរក្សនេះទេ។លោកបន្តថា កា​​រ​​​ងា​ររបស់លោក គឺមើលការខុសតែទៅលើផ្នែកសន្តិសុខ។

លោកបន្តថា៖«ខ្ញុំមិនបានដឹងរឿងអីនោះទេ ខ្ញុំការពារតែសន្តិសុខជូនប្រជាពលរដ្ឋ»។

សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន ចាត់ទុកថាសកម្មភាពចុះរារាំងដំណើររបស់ក្រុមយុវជន និងព្រះសង្ឃគឺជាការជួយបិទបាំងបទល្មើសព្រៃឈើទៅវិញទេ។មិនតែប៉ុណ្ណោះ ការអនុវត្តដូចនេះរបស់ក្រុមមន្រ្តីឧទ្យានុរក្ស គឺជាការដើរ​​បញ្ច្រា​​ស់​​គោលការណ៍ច្បាប់ ដែលធានាពីការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសទប់​​ស្កា​​ត់​​ជនល្មើស ដែលជួយដូរព្រៃឈើ។

លោកបន្តថា៖«អាជ្ញាធរព្យាយាមរឹតត្បិតសេរីភាពយុវជន និងព្រះសង្ឃ មិនឱ្យចូលរួមល្បាតការ​ពា​​រ​ព្រៃជាការចូលរួមបំផ្លាញព្រៃឈើមួយផងដែរ។មួយវិញទៀតការមិនឱ្យយុវជន ព្រះសង្ឃចុះល្បាតព្រៃជាការផ្តល់ឳកាសឱ្យជនល្មើសចូលកាប់បំផ្លាញព្រៃឈើទៅវិញទេ»។

របាយការណ៍របស់អង្គការ Global Forest Watch ចេញផ្សាយអំឡុងខែ មេសា ឆ្នាំ២០២៣ រក​​ឃើ​​​​​ញថា នៅពេលដែលប្រទេសកម្ពុជា ដាក់ឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ បទល្មើសនៃការកាប់បំ​​ផ្លា​ញព្រៃឈើកើតឡើងចំនួន ៩៥ ៤៧៨ ករណី។តួលេខនេះត្រូវបាន Global Forest Watch ប​ង្ហា​ញថា ព្រៃឈើដែលបាត់បង់ចុងក្រោយបន្ថែមនេះទៀត គឺបានគ្រប់ដណ្តប់លើផ្ទៃដី ដែលរង់​​​កា​​រ​​កា​​ប់​​បំផ្លាញចំនួន ១១៥ ហិកតារ៕

បទយការណ៍៖ អង្គការផ្នែកសិទ្ធិមនុស្សអះអាងថានឹងនៅតែបន្ត​រំលឹកវីរៈភាពកែម​​​ឡីបើមិនទា​ន់ទ​​ទួល​​បាន​​យុត្តិ​ធម៌
«ខ្ញុំនៅតែបន្តរំលឹកខួបលោកបណ្ឌិត កែម ឡី រហូតទាល់តែអាចទទួលបានយុត្តិធម៌ ក្នុងនាមនាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។

នេះជាការរៀបរាប់ របស់នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលអង្គការសិទ្ធិមនុស្សកម្ពុជា គឺលោកស្រី ច​​ក់ សុភាព។​​ប្រា​​ប់​​ក្រុមអ្នកសារព័ត៌មានដោយទឹកមុខស្រពោនលោកស្រី អះអះថាក្នុងនាមស្ថាប័ន​​មិនមែ​ន​​រដ្ឋា​​ភិបា​​ល នឹងនៅ​​តែបន្តរៀបចំកម្មវីធីបង្សុកូលរបៀបនេះ ដើម្បីឧទ្ទិលកុសលជូនលោកបណ្ឌិត កែ​ម ឡី ជាដរាប ប្រ​សិ​ន​​​បើយុត្តិ​​ធម៌សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមមួយនេះ នៅ​​​តែ​​​មិន​ទា​ន់​​​​មាន​​​តម្រុយ​ណា​​មួ​​យ ដែលអាចជឿទុកចិត្តបានថា ឃាតករពិត និងអ្នក​បញ្ជានៅ​​ពីក្រោ​​យ​ ត្រូវបានផ្តាន្ទាទោ​​សនៅ​​ឡើ​​យទេនោះ​​​។

អ្នកស្រីបន្តថា៖«អយុត្តិធម៌ណាស់ឃាតករឃោឃៅបានលួចបាញ់ប្រហារឆក់យកជីវិតបណ្ឌិតពិតរបស់ខ្មែរ។ខ្ញុំពិតជាសោកស្តាយដែលបាត់បង់វិរៈភាពលោបណ្ឌិត​​។ដូច្នេះហើយយើងនៅតែចងចាំនិងគោរពនឹងរំលឹកគាត់រហូត ទាល់តែរដ្ឋាភិបាលបង្ហាញមុខឃាតករពិត»។

បើតាមលោកស្រី ចក់ សុភាព អំពើឃាតកម្មនេះ វាបានបន្សល់ទុកនូវការឈឺ​​ចាប់ឱ្យមនុ​ស្ស​​គ្រប់​​គ្នា ដែលមានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី មិនថាតែក្រុមគ្រួសារ និងសាច់ញាតិ​​ទេ។ជាងនេះ​​ទៀត អ្វីដែលអ្នកវិភាគសង្គម និងនយោបាយដ៏លេចធ្លោរូបនេះ បានបូជាជីវិតរបស់លោក វាគឺជា​​វីរៈ​ភាពដែលគ្មានអ្នកណាម្នាក់អាចធ្វើបានដូចលោកឡើយ។មួយវិញទៀត អ្វីដែលោកធ្វើនេះ ក្នុង​​​ន័​​យដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលជាគំរូសម្រាប់មនុស្សជំនាន់ក្រោយទៀត។

គេសង្កេតឃើញថា សម្រាប់វិធិបង្សុកូល ដែលរៀបចំឡើងនៅទីតាំងនៃការិយាល័យ​​មជ្ឈ​​មណ្ឌ​​ល​​សិទ្ធិ​​មនុស្សកម្ពុជា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ កក្កដា ឆ្នាំ២០​​​២​៣​ តំណាងអង្គការ សមាគមជាតិ និងអន្តរជាតិប្រមាណ ៣០នាក់ បានចូលរួម ហើយនេះក៏​​ជា​​ការំ​​លឹ​​កដល់​​ការចង់​​ចាំចំពោះការលះបង់សបបែបយ៉ាងរបស់លោក កែម ឡី ​​​​​ផង និងជាការឧទ្ទិសបុ​​ណ្យ​​​​កុសលមួយផ្នែកថែមទៀតដែរ។

សម្រាប់លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ (Lic​a​​do) ដែលបានចូលរួមក្នុងវិធីបង្សុកូល នេះដែរ យល់ឃើញថា អ្វីដែលតុលាការសម្រេចចោទ​​ប្រ​​កា​ន់​​​ទណ្ឌិតឈ្មោះ អឿត អាង ថាជាឃាតករ គឺមជ្ឈដ្ឋានទូទៅគេពិតជាពិបាកទទួលយក ហើយ​​វារឹត​​តែ​​​​មិនអា​​ច​​ទៅ​​រួច​​ទៅ​​ទៀ​ត បើពិនិត្យទៅលើអង្គហេតុ និងភស្តុតាង។បន្ថែមពីលើនេះ ក្នុងនាមស្ថា​​ប័ន​មិនមែនរដ្ឋាភិបាល នៅតែទទូចឱ្យសមត្ថកិច្ច និងស្ថាប័នជំនាញ ស្រាវជ្រាវស្វែងរកមុខឃាតករពិតនៅពីក្រោយ នៃអំពើឃាតកម្មនេះដើម្បីឱ្យក្រុមគ្រួសារ និងពលរដ្ឋអស់ចិត្តចំពោះឃាតកម្មមួយនេះ។

លោកបន្តថា៖«ខ្ញុំនាមយើងជាអង្គការសង្គមស៊ីវិលនៅតែទទួចចង់ឱ្យរដ្ឋាភិបាលវែកមុខរកឃាតករពិតនៅពីខាងក្រោយខ្នង។យើងមិនជឿថាលោកបណ្ឌិតជំពាក់លុយគេរហូតឈានដល់បាញ់ស​​​ម្លា​​​​ប់ទេ បើខ្ញុំមើលឃាតករហាក់មានជីវភាពខ្សត់ខ្សោយជាងលោកបណ្ឌិតផង រឿងនេះយើងទទួ​​ល​​យកមិនបានទេ»។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ដែលលេចធ្លោគឺលោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់​​សម្លាប់​​ទាំ​​ងព្រឹកព្រលឹម កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត នៃបរិ​វេណកា​​ហ្គា​​រ៉ាស់​​​ប្រេ​​​ង​ឥន្ទនៈ កាល់តិច ស្តុបបូកគោ ដែលស្ថិតក្នុងខណ្ឌចំការ ក្រុងភ្នំពេញ។

គិតត្រឹមថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣នេះ អំពើបាញ់ប្រ​​ហារទាំងកណ្តាលទីក្រុងភ្នំពេញនេះ មា​​ន​​រយៈពេល ៧ឆ្នាំហើយ។ក្នុងរយៈពេលនេះ មានតែជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់ទេ ដែលត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគា​​រ ក្រោមបទ​​«អំ​​ពើ​​​​ឃាត​​កម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត »។

បើទោះជាបែបណា មកដល់ពេលនេះ ទាំងយុវជន និងក្រុមអង្គការមិនមែនរដ្ឋាភិបាល មិនជឿ​​​ថា​ទ​ណ្ឌិ​តឈ្មោះ អឿត អាង ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាត របស់ហ្គារ៉ាស់​​សាំង​​កាល់តិច ម្តុំ​​ស្តុប​​បូកគោនោះ គឺជាឃាតករពិតប្រាកដនោះទេ។

ចំណែក យុវជនសង្គមយុវជនដែលចូលរួមសម្រាប់វិធីបង្សុកូល ដែលរៀបចំឡើងនៅការិយាល័យ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ៧ កក្កដា ដែរ លោក ជីន ជូលីន បង្ហាញការសោកស្តាយដែលមិន​​ចូ​​ល​​​​​​រួមសកម្មភាពដោយផ្ទាល់ជាមួយលោកបណ្ឌិត កែម ឡី កាលលោក​​នៅមាន​​ជី​​វិត​​​។

ប្រភពដដែល​​បន្តថា ដើមឡើយរូបគេមិនដែលដឹងថាតើលោកបណ្ឌិត កែម ឡី ជាអ្នកណាទេ ប៉ុ​​ន្តែ​​ក្រោយពីខ្លួនបានផ្លាស់ប្តូរការសិក្សានៅភ្នំពញមក ទើបដឹងថាអ្នកវិភាគ​​សង្គមដែល​​ល្បីល្បាញរូ​​ប​នេះ គឺជាអ្នកផ្តល់ការវិភាគដែលមិនសំចៃមាត់ និងហ៊ានរិះគន់ដោយមិនខ្លាចញញើត បើទោះជា​​ដឹង​ថាមានគ្រោះដល់អាយុជីវិតលោកយ៉ាងណាក្តី។

លោកបន្តថា៖«ខ្ញុំទើបតែស្គាល់កេរ្តិ៍នាមលោកបណ្ឌិត អំឡុងពេលគាត់ត្រូវបានគេបាញ់សម្លាប់។ខ្ញុំចេះតែឆ្ងល់ថាលោកបណ្ឌិតកែម ឡី​ជាអ្នកណា!ហេតុអ្វីគេត្រូវបាញ់សម្លាប់គាត់! ដល់ពេលខ្ញុំមករៀននៅភ្នំពេញខ្ញុំបានសួរគេសួរឯងរឿងលោកបណ្ឌិតបន្ថែមនិងបានស្រាវជ្រាវ និងស្តាប់ការវិភាគរបស់លោក បានយល់ថាគាត់ហ៊ាននិយាយពីការពិតពីរឿងសង្គមអ៊ីចឹងសោះ»។

ក្នុងនាមជាយុវជនជំនាន់ក្រោយ លោក ជីន ជូលីន ស្នើឱ្យុរដ្ឋាភិបាល និងសមត្ថកិច្ចជំនាញ់បើក​​កា​​រ​​ស៊ើបអង្កេត ដើម្បីស្វែងរកឃាតករពិតនៅពីក្រោយ នៃអំពើឃាតកម្មនេះ។មិនតែប៉ុណ្ណោះ រូបសំ​​ណា​​​​ក់មួយគួរត្រូវបានសាងសង់ឡើង នៅបរិវេណស្តុបបូកគោ ដើម្បីឱ្យពលរដ្ឋបានឃើញ និងទុក​​ជា​​​​ការចងចាំជានិរន្តរ៍។

លោកបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូបនៅចង់ស្នើឱ្យរដ្ឋាភិបាលស្វែងរកមុខឃាតករពិតនិងជួយស្វែងរកយុត្តិធម៌ជូនមហាជននិងចង់ឱ្យរដ្ឋាភិបាលធ្វើរូបសំណាក់លោកបណ្ឌិតនៅចំកណ្តាលទីក្រុងដើម្បីឱ្យពលរដ្ឋបានស្គាល់និងនៅតែចង់ចាំលោកបណ្ឌិតរហូត»។

Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ ពីលោក ផៃ ស៊ីផាន ប្រធានអង្គ​​ភាព​​​​អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។

យ៉ាងនេះក្តី មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ នៃ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថាការប្រារព្ធកម្មវិធីបង្សុកូលឧទ្ទិសកុសលជូនលោកបណ្ឌិតនេះជាការបញ្ជាក់មួយផងដែរថាអង្គការសង្គមស៊ីវិល ព្រះសង្ឃ ពលរដ្ឋខ្មែរនៅតែមិនអាចបំភ្លេចនូវវីរភាពនៃការលះបង់អាយុជីវិត និងសេចក្តីសុខផ្ទាល់របស់លោកបណ្ឌិតទេ។

លោកបន្តថាគុណតម្លៃរបស់លោកបណ្ឌិតបានដិតនៅជាប់អារម្មណ៍របស់ពលរដ្ឋគ្រប់រូប ដែលលោ​​ក​​​បានរូតវាំងននសង្គម និងបានវិភាគពីព្រឹត្តិការណ៍សង្គមចែកឱ្យពលរដ្ឋខ្មែរឱ្យបានដឹងនៅក្នុងសង្គ​​​មកម្ពុជានេះ។

លោកបន្តថា៖«ការលះបង់របស់បងបណ្ឌិតកែម ឡី បានធ្វើកិច្ចការងារចំពោះជាតិមាតុភូមិដែលវីរៈភាពរបស់បងធ្វើឱ្យមានការគោរពការកោតសរសើរនិងផ្តល់តម្លៃដោយពលរដ្ឋខ្មែរគ្រប់រូបដូច្នេះយើងនៅតែចូលរួមរំលឹកខួបលោករហូត។ដែលយើងដឹងហើយថាភាពអយុត្តិធម៌របស់លោកនៅតែមិនទាន់រកបាន»។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោក​អត្ថាធិប្បាយ​​ជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា »។

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកនៅកម្ពុជា។តាមរយការវិភាគ​​នៃរបាយ​​កា​​រ​​​ណ៍នេះ លោកបណ្ឌិត កែម ឡី ចាត់ទុកថា វានឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និ​​ង​​​​ការដឹកនាំឬ កាន់អំណាច។

សម្រាប់លោក អំ សំអាត នៅតែយល់ឃើញថា ដើម្បីដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាង រា​ល់​​​​​ស​​​កម្មភាពរបស់អ្នកវិភាគសង្គម និងន​​យោ​បា​​យ​​​ដ៏ល្បីល្បាញរូបនេះ គួរត្រូវបានចាក់​​ផ្សាយ​​ឡើ​ង​​​​វិញ​​តាមរយៈ ឃ្លីប វីដេអូ ដែលកន្លងហូសទៅហើយដូចជាលោកចុះតាមព្រំដែន បេសកកម្ម ១០០រាត្រី និងឃ្លីបវីដេអូ ដែលលោកផ្តល់សម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយនានា ជាដើម។

បើតាមលោក អំ សំអាត ការធ្វើដូចនេះ វាគឺជារំលឹក និងកុំឱ្យភ្លេចពីស្មារតីលោកបណ្ឌិត កែម ឡី។ លោកបន្តថា៖«យើងមិនអាចបំភ្លេចបានទេនូវវីរៈភាពលោកបណ្ឌិត ត្បិតលោកបានបាត់បង់ជីវិតហើ​យក៏ពិតមែន ប៉ុន្តែភាពក្លាហាននិងភាពឆ្លាតវៃរបស់លោកបានធ្វើឱ្យពលរដ្ឋខ្មែរបានចង់ចាំទុក​​ជានិច្ច» ៕

បទល្មើសព្រៃឈើនៅសហគមន៍ព្រៃព្រះរកាថយចុះអំឡុងយុទ្ធនាការបោះឆ្នោត
ក្រុមសហគមន៍ព្រៃព្រះរកាខេត្តព្រះវិហារសង្កេតឃើញថា បទល្មើសព្រៃឈើ​​នៅតំបន់​​អភិរក្សមួយ​​នេះ បានថយចុះបន្តិច នៅអំឡុងពេលយុទ្ធនាកា​​រឃោសនាបោះឆ្នោតនេះ ប៉ុន្តែពួក​​គេមិន​​រំពឹង​​​ថា​សកម្មភាពនេះ នឹងស្រកស្រុតវិញទេ នៅក្រោយការបោះឆ្នោតជ្រើស​​តាំងតំណាងរាស្រ្តនីតិ​​កាល​​ទី​​៧​​រួច។

លោក ស៊ុត សាវ៉ន ដែលអះអាងថាជាតំណាងសហគមន៍ព្រៃព្រះរកា ថ្លែងថា ចាប់ពីតាំងពីបើក​​យុ​ទ្ធ​​​នា​​កា​​រ​​ឃោសនាស្វែងរកសំឡេងឆ្នោត ឃើញថាសកម្មភាពនៃការលួច​​ចូលកាប់ឈើ​​ដោយ​​ខុ​ស​​​​​​​​ច្បា​​ប់ នៅក្នុងភូមិសាស្រ្ត​​តំប​ន់​​ព្រៃព្រះរកា ហាក់បានថយចុះបន្តិច បើធៀបនឹងពេលកន្លងទៅ។

ប្រភពបន្តថា ជាការសង្កេតរបស់លោក ការធ្លាក់ចុះនៃបទល្មើសព្រៃឈើ នៅព្រៃព្រះរការនេះ អាច​​ប​ណ្តាលមកពី អ្ន​កប្រព្រឹត្តបទល្មើស បានដកឃ្លាទៅចូលរួមជួយឃោសនា​​ស្វែងរកសំឡេងឆ្នោត។

លោកបន្តថា៖«ឃើញថារដូវកាលបោះឆ្នោតនេះស្ងាត់ខ្លះដែរ អាចគេរវល់ទៅបោះឆ្នោតមើលទៅ។ ចាំមើលបោះឆ្នោតរួច អ្នករកស៊ីអារឈើគ្នានៅតែរកស៊ីអ៊ីចឹង។មុខរបរគាត់ស៊ីឈ្នួលអារឈើហើយ ហើ​​​យ​មិនសូវមានវិធានការពីអាជ្ញាធរផង ព្រៃឈើវានៅតែបាត់ចឹង»។

ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ និងជាអ្នករស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក ស៊ុត សាវ៉ន អះអាង​​ថា បើទោះជានៅពេលនេះ សកម្មភាពហាក់ស្ងប់ស្ងាត់បន្តិចក្តី ការដឹកជញ្ជូនឈើ​​​ចេញពីសហ​​គ​​ម​ន៍​​​​ព្រៃព្រះរកា នៅបន្តកើតមាន។ជាងនេះទៀត ទាំងឈ្មួញឈើ និងអ្នកស៊ីឈ្នួលអារឈើឱ្យគេ តែ​​ង​​​រស់​​​នៅ​ដោយសុខសាន្ត ក្រោមបទល្មើសនៃឧក្រិដ្ឋកម្មព្រៃឈើ ជារៀងរហូតមក បើទោះ​​ជា​​​បទ​ល្មើ​​សកើតឡើង​​ជាបន្ត​​​បន្ទា​ប់ នៅក្នុងមូលដ្ឋានដែលខ្លួនការពារ​​​​យ៉ាង​​ណា​​​​​ក្តី​​​​។

លោកបន្តថា៖«ករណីការកាប់ឈើចេញពីព្រៃហ្នឹងដូចជាមិនមានវិធានការណាមួយជាក់លាក់ហើយមានការបញ្ឈប់ការកាប់ព្រៃឈើនោះទេ។ករណីលួចកាប់ឈើនៅតំបន់ព្រៃព្រះរកាមានតិចៗរហូតហ្នឹង។ហើយការកាប់បំផ្លាញព្រៃឈើដូចមិនទាន់ឃើញមានអាជ្ញាធរណា ឬក៏ស្ថាប័នជំនាញណាមួយហ្នឹងអះអាងថាមានវិធានការទប់ស្កាត់បទល្មើសនៅឡើយទេ»។

ព្រៃព្រះរកាស្ថិតនៅក្នុងភូមិសាស្រ្តប្រជុំស្រុកទាំងបី នៃខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុក​​​ត្បែ​ង​​មានជ័យ និង​​ស្រុក​ឆែប។ព្រៃនេះមានទំហំ ៩៦ ០០០ ហិកតារ ហើយត្រូវបានរដ្ឋាភិបាល កា​​​លពីថ្ងៃទី៩ ខែឧស​ភា ឆ្នាំ២០១៦ កំណត់ទៅជាតំបន់ដែន​​ជម្រកសត្វព្រៃ ដែលត្រូវ​​ការ​​ពារ​​។

ស្រដៀងគ្នានេះដែរ លោក ខាក់ ភារិទ្ធម៉ាស៊ី ជាសមាជិកសហគមន៍ម្នាក់ទៀត ដាក់ការព្រួយបារម្ភ​ថា នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅ បទល្មើសព្រៃឈើ នៅតំបន់​​នេះ​​​​​នឹង​កើតឡើងជាថ្មីម្តងទៀត។

ប្រភពដដែលបន្តថា ប្រសិនបើបទល្មើស​ព្រៃឈើនៅតែបន្តកើតមាន វា​​នឹងជះផលអា​​ក្រក់ស​​​ម្រាប់​ជី​​វិត​​​​​មនុ​ស្ស និង​សត្វ ព្រោះនឹងធ្វើឱ្យមានការបម្រែ​​បម្រួលអាកា​​ស​​ធា​​តុ​ មិន​​ឈប់ឈរ។​ជាងនេះ​​ទៀត កា​​របាត់បង់​​គម្រប់ព្រៃឈើនេះ វានឹងធ្វើឱ្យរបប​​ទឹកភ្លៀងលែង​​ទៀង​​ទាត់ ដោយបង្កទៅ​​ជាជំ​ន​ន់​​​​ទឹក​​ភ្លៀ​​ង និងគ្រោះរាំងស្ងួតជាដើម។

លោកបន្តថា៖«​ប្រសិនជាបោះឆ្នោតរួចនៅតែមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន អ៊ីចឹងទៅគ្រោះ​ធម្មជាតិកាន់តែចូលមកច្រើនដែរ។ សព្វថ្ងៃយើងឃើញហើយបម្រែបម្រួលអាកាសធាតុរហូត ក្តៅក៏ក្តៅ ហើយភ្លៀងតិចសោះលិចអស់ទីក្រុង»។

គេសង្កេតឃើញថា ព្រៃព្រះរកានេះ គឺជាព្រៃដែលធំជាងគេទីលំដាប់ទី២ បន្ទាប់ពីព្រៃឡង់ នៅ​​​តំ​​ប​ន់​​​​​​ភូមិភាគឧត្តរនេះ។ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទាំងបី តែងទទួលបានអនុផល និងអត្ថ​​ប្រ​​​យោ​​ជន៍ផ្សេងៗពីសហគមន៍ព្រៃព្រះរកានេះ។អ្នកភូមិអះអាងថា ព្រៃឈើនៅតំបន់ព្រៃព្រះរកានេះ គឺ​​ជាឆ្នាំងបាយរបស់ពួកគេ តាមរយៈការទទួលបាននូវអនុផលដូចជា បោចវល្លិ៍ បេះផ្លៃឈើ ដង​​ជ័​រ​​ច្បោះ និងដកផ្សិតជាដើម សម្រាប់ទ្រទ្រង់ជី​​វភាពប្រ​​ចាំ​​ថ្ងៃ​​។

លើសពីនេះទៅទៀត សព្វថ្ងៃតំបន់ព្រៃព្រះរកានេះ ក៏នៅមានដើមឈើធំៗ ជាច្រើននៅឡើយដែរ ដែ​​​លមានមុខកាត់ ៥០សង់ទីម៉ែត្រ។ប៉ុន្តែតាមរយៈបទល្មើសរាល់ថ្ងៃ គេសង្កេតឃើញថា ប្រភេទ​​ឈើ​​​​​​កម្រ​​​ដែលនៅសេសសល់ចុងក្រោយនេះ ត្រូវរងការកាប់បំផ្លាញ​​ស្ទើរបាត់បង់អស់​​ខ្លះទៅហើយ​​។

លោក ធា ធីម ដែលធ្លាប់ទទួលបានអនុផលផ្សេងៗពីព្រៃព្រះរកា អះអាងថា ព្រៃនេះគឺជាប្រភពចំ​​ណូលដែល​​មិនចេះរីងស្ងួតសម្រាប់ពលរដ្ឋ ដែលរស់នៅក្បែរសហគមន៍នេះ តាំងពីបុ​​រាណមក​​។​​លោ​​ក​​បន្តថា ប្រ​​សិន​បើទីតាំងនេះ ពិតជាត្រូវបានបំផ្លាញនៅពេលណាមួយនោះ វាស្មើនឹងបំបែក​​ឆ្នាំ​ងបាយ​​របស់​​អ្នក​​​​ភូមិយ៉ាងដូច្នោះដែរ។​

លោកបន្តថា៖«បើបាត់ព្រៃសហគមន៍យើងខ្ញុំប៉ះពាល់ច្រើនណាស់។ប្រាក់ចំណូលក៏បានមកពីព្រៃដូចជាបោចវល្លិ៍ រកផ្លៃឈើលក់ និងដងជ័រច្បោះជាដើម។បើបាត់បង់ព្រៃឈើគឺដូចបាត់បង់ជីវិតស​​​ហ​​គមន៍អ៊ីចឹង ហើយអាកាសធាតុក៏ប្រែប្រួលដែរ ពេលអស់ព្រៃឈើទៅទឹកភ្លៀងវាអត់ទៀងទាត់ទេអស់ត្រូវអនុវត្តច្បាប់គឺឱ្យស្មើគ្នា កុំស៊ីសំឡូក កុំបំពានលើច្បាប់ និងអនុញ្ញាតឱ្យសហគមន៍អា​ច​ចុះល្បា​តដោយសេរី»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រ​​សួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនអាចសុំប្រតិកម្មបានភ្លាមៗទេនៅថ្ងៃនេះ  ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្ន​​ក​​​​ទទួល។

យ៉ាងនេះក្តី អង្គការ Global Forest Watch បានចេញរបាយការណ៍ កាលពីឆ្នាំ២០២២ រក​​ឃើ​​ញ​ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ កាលពីខែ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេស​កម្ពុ​​ជា​​​បានបាត់បង់គម្រប់ព្រៃឈើបន្ថែម ក្នុងទំហំជិត ១០០ ០០០ករណី (៩៥ ៤៧៨) តា​មរយៈ​​​បទ​​​​ល្មើសព្រៃ​​ឈើ​​។របាយការណ៍ដែលទទួលបានពីផ្កាយរណបនេះបង្ហាញថា ទំហំនៃការបាត់បង់​​នេះ គឺគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១១៥ ហិកតារ។

ដោយឡែកបណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេន​ហេ​​ហ្គែន (​​U​​n​iv​ersity of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) វិញ កាលពី​ខែ​មករា ឆ្នាំ​​​​​២​០​​២​​២ ក៏​​​រក​ឃើញដែរ​ថា ប្រទេសកម្ពុជា​កំពុងបាត់បង់​គម្រប​ព្រៃឈើ​ជិត ២ ៥០០ ០០០ ​ហិកតារ ក្នុង​ច​​ន្លោះ​​​ឆ្នាំ​២០​​០​​១ និង​ឆ្នាំ​២០២០ ដែល​ស្មើ​​ប្រមាណ២៨ភាគរយនៃ​គម្រប​ព្រៃឈើ​សរុប​។ទំហំ​​​នៃ​​​​​​កា  របាត់​​បង់គម្រប់ព្រៃឈើបន្ថែម តាមរយៈបទល្មើសព្រៃឈើនេះ គិ​ត​​​​​​​ចាប់​​តាំង​​ពី​ឆ្នាំ​២​​០០០មក។

សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន យល់ឃើញថាការព្រួយបារម្ភរបស់សហគមន៍ ពីការបាត់បង់ព្រៃឈើ តាមរយៈការកាប់បំផ្លាញមិ​​​ន​​ឈប់​​ឈរ​​នេះ ពិតជារឿងដែលមិនខុសឆ្គងទេ ព្រោះវាជារឿងពិត។លោកបន្តថា សកម្មភាព​​ស្ងប់​​​​ស្ងាត់នៅពេលនេះ ក៏មិនខុសគ្នាកាលពីយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ ដែរ។

បើតាមលោក អូត ឡាទីន នេះអាចចាត់ទុកថា ជាយុទ្ធសាស្រ្តរបស់មន្រ្តីបរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​​ពល​​រដ្ឋយល់ថា បទល្មើសព្រៃឈើហាក់ថមថយ។ម្យ៉ាងវិញទៀត នេះជារដូវកាលស្វែងរកសំឡេង​​គាំទ្រ​​ផង ហេតុដូច្នេះចង់ ឬមិនចង់ធ្វើដើម្បីយកចិត្តម្ចាស់ឆ្នោតក៏ថាបានដែរ។​​ប៉ុន្តែបើដូចអ្វីដែ​​ល​​លោ​​​​​ក​​ទទួល​​បានដំណឹងពីសហគមន៍ គឺក្រោយព្រឹត្តិការណ៍បោះឆ្នោតរួច សកម្មភាពនេះនឹង​កើត​​ឡើ​ង​​ព្រោង​​ព្រា​​តដូចដើម។បន្ថែមពីនេះ មន្រ្តីជំនាញបរិស្ថាន តែងព្យាយាមរារាំង មិនឱ្យក្រុម​​សហ​គ​​​​​ម​​ន៍ចូល​​រួម​​ទប់ស្កាត់បទល្មើសព្រៃឈើថែមទៀតផង។

លោកបន្តថា៖«សហគមន៍ធ្លាប់ប្រាប់ដែរឱ្យតែដល់រដូវឃោសនា អត់សូវឃើញមានបទល្មើស មិនដឹងយ៉ាងម៉េច!។តែបោះឆ្នោតហើយបញ្ហាការកាប់ទន្រ្ទាន និងការកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំ​​បន់​​ព្រៃ​​ព្រះរកាគឺនៅតែបន្តកើតមាន។ហើយក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសកម្មភាពរបស់សហគម​​ន៍ជនជាតិដើមភាគតិចហ្នឹងមិនឱ្យគាត់អាចចូលរួមការពារធនធានធម្មជាតិនោះទេ»។ ​លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាកាលពីខែ មេ​​សា ឆ្នាំ​២​​​០​២​​៣ ដោយតម្រូវឱ្យកម្លាំងសមត្ថកិច្ចបាញ់កម្ទេច ដោយមិនលើកលែង អ្នកកាងព្រៃឈើ និង​​​ឈ្នួ​​ញ​​ឈើ ប្រ​​សិ​ន​​បើ​ពួក​​គេ​​ហ៊ានជំទាស់ទៅនឹងផែនការបោតសំអាត បទល្មើសព្រៃឈើនេះ។តែ​​ម​​ក​​ដល់​​​​ពេលនេះ គេសង្កេតឃើញថា អ្វីដែលលោក សៅ សុខា បានប្តេជ្ញាចិត្តក្នុងឋានៈជា​​ប្រធាន​​គណៈ​​ក​​ម្ម​​​​​​កា​​រទប់ស្កាត់ និងបង្រ្កាប់បទល្មើសព្រៃឈើលើ​​​ក​​ឡើង វាគ្មានបានផលអ្វីធំដុំទេ ផ្ទុយទៅវិញ ក្រុ​​ម​​​ស​​ហគមន៍ព្រៃព្រះរកា ចាត់ទុកថាការតាំងចិត្តនេះ វាមិនខុសពី​​គោះទឹក​​បង្អើ​ល​​ត្រី ហើយគ្រាន់តែ​​ល្អ​​​​មើល​៕

បទយកការណ៍៖ ក្រុមយុវជនស្នើរដ្ឋាភិបាលបើកផ្លូវឱ្យពលរដ្ឋ​​បានគោរព​​វិញ្ញា​​ណ​​ក្ខន្ធ ​​លោ​ក​​ កែ​​ម​​ឡី​​ ស​​ម្រាប់ខួប៧ឆ្នាំ
ក្រុមយុវជន និងអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលបើកសិទ្ធិឱ្យបានទូលាយចំពោះពលរដ្ឋដែលចង់ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នៅចំថ្ងៃនៃការប្រារព្វខួប៧ឆ្នាំនៃ​​អំពើ​​ឃាត​​​កម្ម​ទាំង​​ព្រឹកព្រលឹមនៅកណ្តាលក្រុងភ្នំពេញ។

តំណាងយុវជនសង្គម និងជាសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា មានប្រសាសន៍ថានៅសល់ពេលមិនបានប៉ុន្មានថ្ងៃទៀតទេ ពិធីរំលឹកខួបនៃអំពើឃាតកម្ម លើលោកបណ្ឌិត កែម ឡី និ​ងចូលមកដល់ហើយ។កញ្ញាបន្តថាអស់រយៈជិត ៧ ឆ្នាំមកនេះ ពលរដ្ឋ យុវជន និងអង្គការសង្គមស៊ី​​វិល មិនដែលបានប្រារព្វខួបនៅទីតាំងដែលឃាតករបាញ់ប្រហារលោកបណ្ឌិត ឱ្យបានស្រួលចិ​ត្ត​​​​ម្តង​​ណានោះទេ។

មិនតែប៉ុណ្ណោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ តែប្រើ​​​ប្រាស់​​គ្រប់​​មធ្យោ​​បាយដើម្បី​​​រា​រាំ​​ង ​និងរឹតត្បិត​​​សិទ្ធិ​​សេ​​​​​រី​​ភាព​​​របស់អ្នកដែល​​មានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី មិនឱ្យជួបជុំ និ​​ង​​​ធ្វើពិធី​ទៅតាម​​ប្រ​​​​ពៃ​​​​​​ណីបានចប់ចុងចប់ដើមសោះ។លើសពីនេះទៅទៀត យុត្តិធម៌សម្រាប់អ្នកវិភាគ​​ស​ង្គ​​ម​ និងន​​យោ​​បា​​​យ​​ដែលលេចធ្លោរូបនេះ ក៏​នៅ​​តែ​​មិនទាន់ទទួលបាន​​មានពន្លីថែម​​ទៀត​​នៅ​​ឡើ​​យ​​ដែ​​រ​​​​​​​។

កញ្ញាបន្តថា៖«រដ្ឋាភិបាលល្មមឈប់ខ្លាចស្រមោលលោកបណ្ឌិតទៅ បើកឱ្យពលរដ្ឋអាចទៅគោរពវិញ្ញាណក្ខន្ធដោយសេរីនិងបើកប្រកាសឱ្យទូលាយនរណាក៏អាចចូលរួមគោរពវិញ្ញាណក្ខន្ធនៅស្តុបបូកគោបាន។​មួយទៀតអាជ្ញាធរក្នុងមូលដ្ឋានជួយសម្រួលចរាចរណ៍នៅថ្ងៃហ្នឹងជាជាងដើររារាំងពួកយើងមិនឱ្យធ្វើការគោរពវវិញ្ញាណក្ខន្ធលោកបណ្ឌិត»។

គិតត្រឹមថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ប្រហារ មា​​ន​​រយៈពេល ៧ឆ្នាំហើយ។ក្នុងរយៈពេលនេះ មានតែជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់ទេ ដែលត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគា​​រអស់​​មួយ​​ជី​​វិត​​​។

បើទោះជាបែបណា មកដល់ពេលនេះ ទាំងយុវជន និងក្រុមអង្គការមិនមែនរដ្ឋាភិបាល មិនជឿ​​​ថា​ទ​ណ្ឌិ​តឈ្មោះ អឿត អាង ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាត របស់ហ្គារ៉ាស់​​សាំង​​កាល់តិច ម្តុំ​​ស្តុប​​បូកគោនោះ គឺជាឃាតករពិតប្រាកដនោះទេ។

មិនខុសគ្នាដែរ តំណាងយុវជនសង្គម លោក ម៉ា ចិត្រា លើកឡើងថា ការបាញ់សម្លាប់លោក​​ប​ណ្ឌិ​​ត​​​​​​ទាំងព្រឹកព្រលឹម នៅចំកណ្តាលទីក្រុងភ្នំពេញនេះ វាគឺជាការ​ព្យាយាម​​លប់បំ​បាត់​​ធន​ធាន​​ម​​នុ​​ស្ស​ដែលកម្រសម្រាប់ប្រទេសកម្ពុជា និងជាឃ្លាំង​​នៃចំណេះដឹងដែល​​​មិនចេះ​​រីង​​ស្ងួត​សម្រាប់​​មហា​​ជន​​​។

ប្រភពដដែលសង្កេតឃើញថា លោកបណ្ឌិត កែម ឡី ក្រៅពីមានចំណេះជំនាញហើយ លោកក៏​​ជា​​អ្នក​​​​​វិ​​ភា​​គដែល​​​​ផ្តល់នូវទស្សនទាន ពីបញ្ហាសង្គម និងនយោបាយដែលមិនចេះសំចៃមាត់មួយរូបដែរ ដែល​​អ្នកដ​​ទៃ​​មិនអាចធ្វើបាន។លោកបន្តថា ដើម្បីដឹងគុណ ចំពោះការលះបង់របស់លោក បណ្ឌិត កែម ឡី រដ្ឋាភិបាលគួរហ៊ានផ្តល់ឱកាស ឱ្យអ្នកដែលមានភក្តីភាពគ្រប់មជ្ឈដ្ឋាន បានរៀបចំពិធី​​រំលឹ​ក​​​​​ខួប នៃការបាញ់ប្រហារនេះ ដោយគ្មានការភ័យខ្លាចផងចុះ។

បើតាមលោក ម៉ា ចិត្រា ការដែលរដ្ឋាភិបាល បើកផ្លូវឱ្យពលរដ្ឋ យុវជន និងសង្គមស៊ីវិល បាន​​រៀប​​ចំ​​ពីធីរំលឹកខួប ត្រង់ទីតាំងដែលឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី វានឹងមិន​ធ្វើឱ្យជះ​​ផ​ល​​​​​អាក្រក់​​ណា​​មួយ ដែលកើតចេញពីការរៀបចំពិធីនេះ ទៅដល់សន្តិសុខសង្គមអ្វីឡើយ។​

លោកបន្តថា៖«ការគោរពវិញ្ញាណក្ខន្ធនេះមិនមែនជាចេតនាណាមួយដើម្បីធ្វើឱ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈឬរំខានដល់កិច្ចការរកស៊ីរបស់ក្រុមហ៊ុនណាមួយនោះទេ»។

លោក​បណ្ឌិត កែម ឡី កាលនៅមានជីវិតហាក់ដឹងជាមុនថា អ្វីដែលលោក​​ផ្តល់​ការវិភា​​គ​​ទាំង​​សេដ្ឋ​​កិច្ច សង្គម និងនយោបាយបច្ចុប្បន្ននេះ អាចនឹង​​មិនមានផលល្អណាមួយសម្រាប់រូបលោក និ​​ង​​ក្រុ​​ម​​​​​គ្រួ​​​សារទេ។ហាក់មិនខុសពីការគិត ផ្លូវដែលលោកបណ្ឌិត កែម ឡី កំពុងតែដើរនេះ ពិតជា​​ត្រូវ​​​​​ជួ​​ប​​គ្រោះ​​ភ័យ​​ក្នុងជីវិត ដោ​​យចៀសមិនផុតឡើយ ព្រោះនៅជុំវិញការវិភាគរបស់លោក គឺ​​មា​ន​តែ​​ល​​ទ្ធ​​ផល​​​មិ​ន​​ល្អ ដោយ​​សា​​​​រ​​​លោកបើកកកាយភាពអសកម្មមួយចំនួន ទៅលើគោ​លនយោ​​​បា​​យ​​របស់​​រដ្ឋា​​ភិ​​បា​​ល​​​​។

លោកធ្លាប់និយាយថា«នៅពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំណុច ៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត» ។

កាលពីខែ មីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប ស​​ម្លាប់ ដាក់ពន្ធនា​​គារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធ​​ដោ​​យ​​គ្មាន​​កា​​រ​​អនុញ្ញាត »។

ក្រោយពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លាង សំណាត់ ប្រកាសសាលក្រុមរួច តុលាការក៏បានបំបែកសំណុំរឿងនេះជាពីរ។បើទោះបែបណា គិត​​ដល់​មកដល់ពេលនេះ សំណុះរឿងដែលតុលាការញែកជាពីរ ដើម្បីស្វែងរកអ្នកពាក់​​ព័ន្ធ​​​ផ្សេង​ទៀ​​ត ដូចជាអ្នកផ្តល់មធ្យោបាយ និងអ្នកលក់កាំភ្លើងខ្លីជាដើម នៅ​​មិនទាន់មានតម្រុយ និង​កាន់តែមិន​​មា​​ន​​​ភាពជឿនលឿនថែមទៀត។

ក្រុមអ្នកឃ្លាំមើលសង្គម និងភរិយាលោកបណ្ឌិត កែម ឡី បានហៅការចាត់នីតិវិធីដែលតុលាការ​បន្ត​​ ដើម្បីស្វែងរកជន​​ផ្សំ​​គំនិតនេះថា វាគ្រាន់តែជាល្បែងស្ពឹនភ្នែក ធ្វើយ៉ាងណា​​ឱ្យ​​សាច់​​ញាតិ​​ស្ងប់​​ចិ​​ត្ត​​​​។ជាងនេះទៀត វារឹតតែមិនអាចឈានទៅបំបែកសំណុំរឿងនេះ ដោយសុទ្ធចិត្ត​​ពិតប្រាកដ​ណា​​មួ​​​​យ​​​​នោះ​​​​ថែមទៀតផង​​​។

បដិសេធនឹងដំណើរការក្តី ក្នុងសំណុំរឿងដែលបានបំបែកនេះ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០​​២​​២ អ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានច្រាន​​ចោល​​ដោ​​យ​​ចាត់​​ទុក​ថា ការញែកសំណុំរឿងនេះជាពីរ ឬបែបណានោះ លោកមិនបានដឹង​​ឡើ​យ​​​។​​បើតា​មអ្ន​​ក​​នាំពាក្យអយ្យការរូបនេះ ចាត់ទុកថា ករណីនេះ មិនស្ថិតនៅក្នុងនីតិវិធី​​របស់​​ព្រះ​​រាជ​​អាជ្ញាទេ។

លោកបន្តថា«ខ្ញុំមិនមានព័ត៌មានខាងលើនេះទេ ព្រោះសំណុំរឿងនេះមិនស្ថិតនៅ​​ក្នុង​​ដំណា​ក់​​កា​ល​​អ​​យ្យ​កា​រទេ »។

ចំណែក ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ យល់ឃើញថារដ្ឋាភិបាល ឬអាជ្ញាធរ រួមទាំងកម្លាំងសមត្ថកិច្ច មិនគួរបន្តរារាំង រឹតត្បិត និងហាមឃាត់ពលរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមយុវជនមិនឱ្យប្រារព្វខួបលោកបណ្ឌិត កែម ឡី ដូចនេះឡើយ។

លោកចោទប្រកាន់ថា រដ្ឋាភិបាលល្មមបញ្ឈប់សកម្មភាពការធ្វើទុក្ខបុកម្នេញ យាយី រារាំងនិងរឹ​តត្បិ​​ត​​មកលើ​ក្រុមយុវជន អង្គការសង្គមស៊ីវិលបន្តទៀត ហើយបើកសិទ្ធិឱ្យបានទូលាយចំពោះការចូលរួមភាគីពាក់ព័ន្ធ ដើម្បីមានឱកាសឱ្យពួកគាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះដោយពុំមានការភិតភ័យផង។

លោកបន្តថា៖«ការរារាំងទាំងអស់ហ្នឹងហើយជាអំពើរំលោភបំពានដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ យើងសុំថាឱ្យពិចារណាកុំមានការរំលោភបំពានច្បាប់។ការបាញ់សម្លាប់លោកបណ្ឌិតនេះជាអំពើឃោឃៅហើយជាអំពើមួយដែលនាំមកនូវភាពគ្រោះថ្នាក់ដល់សង្គមកម្ពុជា»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនអាចសុំការបកស្រាយបំភ្លឺជុំការស្នើសុំរបស់ក្រុមយុវជន អង្គការសង្គមស៊ីវិលបានភ្លាមៗទេ ដោយទូរស័ទ្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។

ចំណែក នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ (Licado) លោក អំ សំ​អាត យល់ឃើញថារដ្ឋាភិបាលគួរការបើកលំហសិទ្ធិដើម្បីឱ្យយុវជន អង្គការសង្គមស៊ីវិល និងព​​ល​​រដ្ឋ​​​​ទទូទៅបានចូលរួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅស្តុបបូកគោដោយសេរី។

បើតាមលោក អំ សំអាត សង្កេតឃើញថាកន្លងទៅសមត្ថកិច្ចធ្លាប់រារាំង និងហាមឃាត់ពលរដ្ឋ អង្គកា​​រសង្គមស៊ីវិល និងក្រុមយុវជនមិនឱ្យទៅដាក់កម្រងផ្កា និងទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅ​​ស្តុបបូកគោ។មិនតែប៉ុណ្ណោះ ថែមទាំងធ្លាប់ឃាត់ខ្លួនយុវជនដែលគ្រាន់តែពាក់អាវដែលមានរូបលោកបណ្ឌិត កែម ឡី នៅម្តុំស្តុបបូកគោទៀតផង។

លោកបន្តថា៖«យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យមានការបើកចំហសិទ្ធិសេរីភាពបែបប្រពៃណីសាសនាដោយឱ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដែលនរណាៗក៏ទទួលស្គាល់ ទទួលដឹងឮអំពីស្នាដៃនឹងវីរៈភាពរបស់លោកបណ្ឌិតកែម ឡី»។

ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល លោកផ្តល់ជាអនុសាសន៍ថារដ្ឋាភិបាល ឬកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែលពាក់ព័ន្ធគួរតែគោរពនូវការអនុវត្តច្បាប់ ជំនឿសាសនា ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងពីរភេទអាចរៀបចំកម្មវិធីតាមប្រពៃណី សាសនា និងផ្តល់សិទ្ធិសេរីភាពនៃការជួបជុំរបស់ពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញមាត្រា​ ៤៣​ ចែងថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ សាសនា។ សេ​​រីភាព​ខាង​ជំនឿ​ និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពា​​ល់​​​ដល់​ជំនឿ​ឬ​សាសនា​ដទៃ​ទៀត​ដល់​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោក​អត្ថាធិប្បាយ​​ជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា »។

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។ បើទោះបែបណា ទាំងក្រុមគ្រួសារលោក បណ្ឌិត កែម ឡី និងសាច់ញាតិរបស់ជនជាប់ចោទ​សុទ្ធ​​តែ​​បាន​​អះអាងដូចគ្នាថា ឃាតករពិតប្រាកដ​​ដែលបាញ់​​សម្លាប់​​អ្នកស្រាវ​​ជ្រា​វ​ការអភិវឌ្ឍន៍​​​ស​​ង្គ​ម និ​​ង​​​​នយោបាយដ៏ល្បីល្បាញនេះ មិនមែនឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដូចដែល​​តុ​​លា​​កា​​រ​​​​​ផ្ត​​ន្ទា​​​​​​​ទោ​សកាលពី​​ជាង ៦ឆ្នាំមុន​នោះទេ៕

បទយកការណ៍៖ សហគមន៍ព្រៃឡង់ស្នើឱ្យតំណាងរាស្រ្តក្នុងអាណត្តិទី៧ថ្មីយកបញ្ហាព្រៃឈើនិងច្បាប់ព្រៃឈើមកឃោសនា
បណ្តាញសហគមន៍ព្រៃឡង់ស្នើឱ្យបេក្ខជនតំណាងរាស្រ្តមកពីគណបក្សផ្សេងៗក្នុងអាណត្តិទី ៧ ជួយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងយកបញ្ហាព្រៃឈើមកឃោសនាក្នុងយទ្ធនាការបោះឆ្នោតនាពេលខាងមុននេះ។

ឈើមានរាងវែងៗកាត់រួចយ៉ាងស្អាតនៅលើគោយន្តបញ្ឍរចោលដែលសហគមន៍បានរកឃើញបទល្មើសលួចដឹកឈើជាបន្តបន្ទាប់នៅក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ កាលពីថ្ងៃ៧៣១ កក្កដាឆ្នាំ២០២២។ រូបភាព៖(ប្រភពផ្ដល់ឱ្យ)

ព្រៃឡង់ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រណិតៗច្រើនប្រភេទហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក​ ឃុត សឿម មានប្រសាសន៍ថាក្នុងនាមជាសហគមន៍បណ្តាញព្រៃឡង់តែងតែចង់ឃើញអ្នកនយោបាយឬតំណាងរាស្រ្តមកពីគណបក្សនយោបាយផ្សេងៗជួយគិតគូរនិងយកបញ្ហាការកាប់បំផ្លាញព្រៃឈើមកធ្វើជាគោលនយោបាយចំបងក្នុងយុទ្ធនាការបោះឆ្នោតអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ លោកបន្តថាបច្ចុប្បន្ននេះបញ្ហាធនធានធម្មជាតិមិនទាន់ឃើញគណបក្សនយោបាយណាយកចិត្តទុកដាក់ឱ្យខ្លាំងក្នុងការចូលរួមទប់ស្កាត់និងជួយពង្រឹងការអនុវត្តច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាពនៅឡើយទេ។

លោកថា៖«ចង់ឱ្យតំណាងរាស្រ្តមកពីគណបក្សនយោបាយយកបញ្ហាព្រៃឈើនិងធនធានធម្មជាតិមកឃោសនាបោះឆ្នោតជារឿងមួយជួយលើកកម្ពស់ក្នុងការអនុវត្តច្បាប់ការពារធនធានធម្មជាតិផងដែរនិងអាចជួយទប់ស្កាត់បញ្ហាព្រៃឈើបាន»។

លោកបន្ថែមថា៖«សព្វថ្ងៃនេះយើងឃើញហើយថាធនធានធម្មជាតិមិនទាន់ទទួលបានការការពារឱ្យម៉ត់ចត់១០០ភាគរយទេ។ ជាក់ស្តែងសហគមន៍យើងខ្ញុំនៅតែឃើញមានបទល្មើសកាប់បំផ្លាញព្រៃឈើរហូតពេលសហគមន៍ចុះល្បាត»។

ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៥ ឆ្នាំរូបនេះរាប់រៀបបន្ថែមថាបញ្ហាធនធានធម្មជាតិនៅប្រទេសកម្ពុជាកំពុងរងការកាប់ទន្រ្ទានជាច្រើនជាពិសេសនៅតំបន់ព្រៃឡង់ខាងខេត្តព្រះវិហារ។ លោកបន្ថែមថាបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើកើតមានជាហូរហែ ដូច្នេះតំណាងរាស្រ្តដែលមកពីគណបក្សនយោបាយផ្សេងៗក្នុងអាណត្តិទី ៧ ថ្មីនេះគួរតែយកបញ្ហាធនធានធម្មជាតិដាក់ជាគោលនយោបាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផង។

គោយន្តដឹកឈើជាច្រើនដែលសហគមន៍បានឃើញនៅក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ កាលពីថ្ងៃ៧៣១ កក្កដាឆ្នាំ២០២២។ រូបភាព៖(ប្រភពផ្ដល់ឱ្យ)

លោក​ ឃុត សឿម និយាយថា៖«តំណាងរាស្រ្តនៅក្នុងការបោះឆ្នោតអាណត្តិថ្មីនេះសុំដាក់បញ្ហាការការពារធនធានធម្មជាតិហ្នឹងឱ្យបានទូលំទូលាយហើយការអនុវត្តច្បាប់ហ្នឹងឱ្យបាន ១០០ភាគរយផងដែរ»។

លោកបន្ថែមថា៖«ប្រសិនបើតំណាងរាស្រ្តមួយៗយកបញ្ហារឿងការការពារធនធានធម្មជាតិឬរឿងព្រៃឈើមកដាក់ជាគោលនយោបាយនោះវាអាចថាល្អ ប៉ុន្តែសំខាន់នៅពេលដែលបោះឆ្នោតរួច ឱ្យតែមានការអនុវត្តទៅតាមគោលនយោបាយហ្នឹងផងបានល្អ»។

ការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តសម្រាប់នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួម។ ចំណែកគណបក្សភ្លើងទៀនដែលត្រូវបានគេមើលឃើញថាជាបក្សប្រឆាំងដ៏មានសក្តានុពលបំផុតនោះមិនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនោះទេដោយ គជប លើកហេតុផលកង្វះឯកសារស្របច្បាប់។

តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក  ចាន់ សារិន សង្ឃឹមថាតំណាងរាស្រ្តមកពីបក្សនយោបាយផ្សេងៗនឹងអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងការចូលរួមការពារធនធានធម្មជាតិខ្មែរឱ្យបានគង់វង្ស។ លោកបន្តថាតំណាងរាស្រ្តដែលមកកាន់អំណាចឬមកដឹកនាំនៅតំបន់ព្រៃឡង់ត្រូវគោពរតាមការសន្យារបស់ខ្លួនក្នុងការការពារព្រៃឈើឱ្យបាន កុំឱ្យពលរដ្ឋបន្តនិយាយថាតំណាងរាស្រ្តមួយចំនួនតែងតែសន្យាខ្យល់ជាមួយប្រជាពលរដ្ឋ។

លោកថា៖«បើតំណាងរាស្រ្តអនុវត្តគោលនយោបាយគាត់បានល្អ កុំឱ្យតែសន្យាប្រយោល ជួយគ្នាអនុវត្តច្បាប់ទៅព្រៃឈើយើងមិនបាត់បង់ទេ»។

លោកបន្ថែមថា៖«ខ្ញុំចង់ឃើញមន្រ្តីតំណាងរាស្រ្តដែលឡើងមកដឹកនាំថ្មី យកចិត្តទុកដាក់អំពីបញ្ហាព្រៃឈើ នោះសហគមន៍យើងមានក្តីសង្ឃឹមថាព្រៃឈើអាចគង់វង្សហើយ»។

ជាអ្នកភូមិធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ យុវជនមានវ័យ ២៣ ឆ្នាំរូបនេះបន្ថែមទៀតថាតំណាងរាស្រ្តដែលប្រកាសខ្លួនមកដឹកនាំប្រជាជនឬមកដឹកនាំសហគមន៍ក្រោយពេលជាប់ឆ្នោតនៅតាមតំបន់ព្រៃឡង់ត្រូវតែប្រាកដថាខ្លួននឹងការពារធនធានធម្មជាតិឱ្យបានក្នុងអាណត្តិខ្លួន។ លោកបន្តថាប្រជាពលរដ្ឋខំបោះឆ្នោតជូនដើម្បីឱ្យមកដឹកនាំនិងការពារសម្បត្តិធម្មជាតិរបស់ដូនតា ដូច្នេះក្នុងនាមតំណាងរាស្រ្តដែលពលរដ្ឋចាត់ទុកថាជាឪពុកម្តាយរាស្រ្តត្រូវតែគោរពកិច្ចសន្យាក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ចាន់ សារិន និយាយថា៖«ខ្ញុំសង្ឃឹមថាតំណាងរាស្រ្តដែលប្រកាសខ្លួនឯង សន្យាខ្លួនឯងថាជាអ្នកការពារធនធានធម្មជាតិត្រូវឱ្យច្បាស់»។

លោកបន្ថែមថា៖«យើងបោះឆ្នោតឱ្យបុគ្គលណា គាត់ជាអ្នកតំណាងយើង គាត់ជាម៉ែឪយើងដែលមកដឹកនាំនៅពេលដែលយើងបោះឆ្នោតឱ្យគាត់យើងត្រូវតាមដានពីគាត់ដែរថាតើគាត់ធ្វើអីខ្លះ ហើយគោលនយោបាយដែលគាត់និយាយមកបានអនុវត្តអ្វីខ្លះ»។

បន្ថែមពីនេះ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ស្រី ទីន មានប្រសាសន៍ថាលោកពិតចង់ឃើញតំណាងរាស្រ្តមកពីគណបក្សនយោបាយធំៗយកបញ្ហាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារមកឃោសនាក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ដើម្បីប្រកាសឱ្យប្រជាពលរដ្ឋនិងសហគមន៍ដឹងថាតំណាងរាស្រ្តមកពីបក្សនយោបាយពិតជាបានយកចិត្តទុកដាក់ពីរឿងបញ្ហាការកាប់បំផ្លាញព្រៃឈើនិងរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើជាពិសេសជួយពង្រឹងការអនុវត្តច្បាប់ដាក់ទោសទណ្ឌដល់ជនល្មើសដែលហ៊ានបំផ្លាញព្រៃឈើនៅកម្ពុជា។

លោកថា៖«ខ្ញុំចង់ឱ្យតំណាងរាស្រ្តយកមកពីគណបក្សទាំងអស់នៅស្រុកខ្មែរ រឿងយកបញ្ហាព្រៃឈើមកជជែកគ្នាផង ជាពិសេសក្នុងរដូវកាលឃោសនាចឹង និយាយពីការប្តេជ្ញាចិត្តការពារព្រៃឈើមើល ឱ្យសហគមន៍យើងមានសង្ឃឹមផងមើល»។

លោកបន្ថែមថា៖«គាត់ [តំណាងរាស្រ្ត] មកតំណាងពួកយើង ចឹងគាត់ត្រូវតែធ្វើការដើម្បីពួកយើងនិងដើម្បីការពារធនធានធម្មជាតិយើងទាំងអស់គ្នា របស់ដូនតាយើងតើការពារទៅ»។

យ៉ាងណាមិញ បុរសមានវ័យ ៣១ ឆ្នាំ ជាអ្នកភូមិឫស្សិស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហាររូបនេះស្នើទៅមន្រ្តីតំណាងរាស្រ្តមកពីគណបក្សនយោបាយទាំងអស់ក្នុងអាណត្តិទី ៧ ថ្មីនេះត្រូវតែរួមគ្នាពង្រឹងការអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ និងគោរពតាមគោលការណ៍របស់ខ្លួនធានានូវការការពារធនធានធម្មជាតិដែលនៅសេសសល់ឱ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោយ។

លោក ស្រី ទីន ស្នើថា៖«ជាចុងក្រោយខ្ញុំក្នុងនាមអាចថាតំណាងឱ្យសហគមន៍ព្រៃឡង់ស្នើឱ្យមន្រ្តីតំណាងរាស្រ្តទាំងអស់គិតគូរពិចារណាទៅលើបញ្ហាព្រៃឈើ បើអស់ទៅវាប៉ះពាល់អីខ្លះ! រួមគ្នាការពារព្រៃឈើទៅដើម្បីផលប្រយោជន៍ជាតិ រាស្រ្តគាំទ្រហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យមកពីគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថាបញ្ហាធនធានធម្មជាតិគណបក្សនយោបាយនីមួយៗសុទ្ធតែមានគោលនយោបាយថែរក្សាសម្បត្តិធនធានធម្មជាតិនិងដាក់ចេញនូវការពង្រឹងការអនុវត្តច្បាប់ការពារធនធានធម្មជាតិនិងបរិស្ថានហើយ។ លោកបន្តថារាល់គណបក្សនយោបាយគេមិនសំដៅតែរឿងព្រៃឡង់ទេ គេនិយាយពីកម្មវិធីនយោបាយរួមរបស់គណបក្ស ត្រូវមានគោលនយោបាយថែរក្សានិងអភិរក្សធនធានធម្មជាតិ តែបើគណបក្សណាចង់យកអីទៅឃោសនាជារឿងសិទ្ធិរបស់គណបក្សនយោបាយនោះ។

លោកថា៖«ក្នុងយុទ្ធនាការបោះឆ្នោតនេះគណបក្សនយោបាយមិននិយាយចំពោះបញ្ហានីមួយៗទេ ហើយរឿងព្រៃឡង់វាស្ថិតនៅក្នុងគោលនយោបាយរបស់គណបក្សនានានិយាយអំពីការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។

លោកបន្ថែមថា៖«គេមិនយកអារឿងព្រៃឡង់នេះមួយដោះស្រាយទេ គេនិយាយពីកម្មវិធីនយោបាយរួមរបស់គណបក្សនីមួយៗ»។

ចំណែក ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យកម្ពុជា លោក អ៊ុន វិសិទ្ធគុន មានប្រសាសន៍ថាសម្រាប់គណបក្សកម្លាំងប្រជាធិបតេយ្យមានគោលនយោបាយក្នុងការការពារធនធានធម្មជាតិនិងបរិស្ថានរួចហើយ។ លោកបន្ថែមថាគណបក្សរបស់លោក​នឹងចុះពិនិត្យមើលបញ្ហាការកាប់ទន្រ្ទានព្រៃឈើឡើវិញនិងត្រូវពង្រឹងការអនុវត្តច្បាប់ដែលមានចែងដោយត្រូវដាក់ទោសទណ្ឌចំពោះជនល្មើសណាដែលនៅតែបន្តលួចកាប់បំផ្លិចបំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារទាំងអស់នៅក្នុងប្រទេស។

លោកថា៖«ខ្ញុំក៏ត្រូវតែបំផុសឱ្យមានការការពារឱ្យបានរឹងម៉ាំផងដែរជាមួយនឹងព្រៃឡង់របស់ជាតិយើង»។

លោកបន្ថែមថា៖«ខ្ញុំនឹងចូលទៅពិនិត្យមើលទៅលើច្បាប់ដែលមានចែងពាក់ព័ន្ធជាមួយនឹងបរិស្ថាន​ដើម្បីរឹតបន្តឹងទៅលើច្បាប់ក្នុងការកាប់ទន្រ្ទានក៏ដូចជាលួចបំផ្លាញនូវធនធានធម្មជាតិទាំងអស់ហ្នឹងឡើងវិញគឺថាមិនឱ្យមានការបំផ្លិចបំផ្លាញតាមរយៈច្បាប់ដែលយើងបានរៀបចំសាជាថ្មីឱ្យមានការដាក់ទោសទណ្ឌឱ្យបានខ្លាំងជាងមុនចំពោះក្រុមដែលលួចកាប់ព្រៃឈើ»។

មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាបញ្ហាបទល្មើសការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារអាចនឹងកាត់បន្ថយប្រសិនបើតំណាងរាស្រ្តមកពីគណបក្សនយោបាយទាំងនោះយកចិត្តទុកដាក់ក្នុងការដោះស្រាយនិងពង្រឹងការអនុវត្តច្បាប់ពិតប្រាកដមែន។ លោក អូត ឡាទីន បង្ហាញពីក្តីសង្ឃឹមថាតំណាងរាស្រ្តមកពីគណបក្សនយោបាយក្នុងអាណត្តិថ្មីទី ៧ នេះនឹងយកបញ្ហាធនធានធម្មជាតិជារបៀបវារៈចំបងក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ។

លោកថា៖«ខ្ញុំសង្ឃឹមថានៅក្នុងអាណត្តិទី ៧ នេះអ្នកតំណាងរាស្រ្តក្នុងអាណត្តិថ្មីអាចនឹងជួយធ្វើកិច្ចការងារការពារធនធានធម្មជាតិបានល្អប្រសើរ ជាពិសេសកិច្ចការងារពាក់ព័ន្ធនឹងវិស័យបរិស្ថានធនធានធម្មជាតិនេះតែម្តង»។

លោកបន្ថែមថា៖«ខ្ញុំរំពឹងថាបញ្ហាធនធានធម្មជាតិនឹងក្លាយជារបៀបវារៈមុនគេនៅក្នុងការធ្វើការដោះស្រាយឬក៏ការពារឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយរបស់គណបក្សនយោបាយ»៕

អាជ្ញាធរទទួលស្គាល់ថាពិតជាមានបទល្មើសបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ក្រោយសហគមន៍ដឹកដៃទៅបង្ហាញ
បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តបាននាំមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ខេត្តកំពង់ធំ និងមន្រ្តីបរិស្ថានជាច្រើនរូប ចុះទៅមើលបទល្មើសការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈមន្រ្តីជំនាញ និងមន្រ្តីបរិស្ថានមិនជឿសហគមន៍ថាមានបទល្មើសកាប់បំផ្លាញព្រៃឈើ។

តំណាងសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព បានប្រាប់គេហទំព័រ Newsroom Cambodia ថាកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មិថុនា កន្លងទៅមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំនិងមន្ត្រីបរិស្ថានជាច្រើនរូបបានឱ្យសហគមន៍ព្រៃឡង់ចំនួនបីខេត្តមានខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំនាំទៅចង្អុលបង្ហាញបទល្មើសកាប់ឈើដែលសហគមន៍បានអះអាងរកឃើញកាលថ្ងៃទី១១ដល់ថ្ងៃទី១៧មិថុនា មានបទល្មើសកាប់ឈើចំនួន ២៥០ករណី។ លោកបន្តថាសហគមន៍មិនខ្លាចក្នុងការនាំនិងចង្អុលបង្ហាញបទល្មើសការកាប់បំផ្លាញ់ព្រៃឈើដល់មន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានផ្ទាល់នោះទេព្រោះអ្វីដែលសហគមន៍បានរកឃើញជារឿងពិតប្រាដកនិងជាក់ស្តែង។

លោកថា៖«កងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានគេចាប់ផ្តើមជឿយើង [សហគមន៍] ថាពិតជាមានបទល្មើសកាប់ឈើព្រោះអ្វីដែលយើងឃើញអ្វីដែលយើងនិយាយគឺជារឿងពិតប្រាដក ប៉ុន្តែអាជ្ញាធរមួយចំនួននៅតែមិនទុកចិត្តយើងថាយើងហ្នឹងបោកព័ត៌មានថាយើងហ្នឹងនិយាយមិនការពិត»។

លោកបន្ថែមថា៖«មន្រ្តីខ្លះនៅតែចង់ឱ្យសហគមន៍ចង្អុលបង្ហាញបទល្មើស ទាំងដែលបទល្មើសទាំងនោះយើងបានឃើញទាំងអស់គ្នាហើយ ខ្ញុំមិនដឹងថាគោលបំណងគេចង់យ៉ាងម៉េចទៀតទេ»។

ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុរសមានវ័យ ៤៦ ឆ្នាំរូបនេះលើកឡើងថាមន្រ្តីបរិស្ថាននិងមន្ត្រីកងរាជអាវុធហត្ថហាក់នៅមិនជឿទុកចិត្តសហគមន៍ថាពិតជាមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ពិតមែន និងមិនព្រមទទួលស្គាល់ថានៅតំបន់ការពារព្រៃឡង់ពិតជាមានករណីការកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានរកឃើញនោះទេ។

លោក ហឿន សុភាព និយាយថា៖ «មន្រ្តីបរិស្ថាននៅតែមិនសូវយកចិត្តទុកដាក់ គាត់នៅតែប្រើពាក្យក្រឡេចក្រឡុច ប្រើពាក្យមិនទទួលខុសត្រូវចំពោះបទល្មើសដដែល។ ដោយសារបទល្មើសកើតឡើងច្រើនគាត់ចេះតែនិយាយបង្វែងដាន ហើយមន្រ្តីមួយចំនួនព្យាយាមរារាំងមិនចង់ឱ្យសហគមន៍យើងទៅល្បាតបានទេ»។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។

មិនខុសគ្នានេះដែរ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក ខេម សុឃី បានឱ្យដឹងថាបទល្មើសព្រៃឈើនៅតាមតំបន់ព្រៃឡង់កើតមានជាហូរហែមិនចេះខ្វះទេឱ្យតែមន្រ្តីបរិស្ថានប្រាដកថាចង់ទប់ស្កាត់និងបង្រ្កាបបទល្មើសពិតមែន។ លោកបន្តថាមន្រ្តីបរិស្ថានជាពិសេសមន្រ្តីឧទ្យានុរក្សកន្លងមកតែងតែបដិសេធថាមិនមានបទល្មើសកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានរកឃើញនិងអះអាងទេ។

លោកថា៖«បទល្មើសខ្វះអី ប្រសិនជាក្រសួងបរិស្ថានបានរាយការណ៍ច្បាស់លាស់ពីករណីកាប់បំផ្លាញព្រៃឈើដល់មន្រ្តីកងរាជអាវុធហត្ថផ្ទៃប្រទេស ប្រហែលជាបទល្មើសនៅក្នុងតំបន់ព្រៃឡង់មិនអាចកើតឡើងបានទេ។

លោកបន្ថែមថា៖«ប៉ុន្តែអ្វីដែលកន្លងមកខាងក្រសួងបរិស្ថានតែងតែច្រានចោលអ៊ីចេះម្តង អ៊ីចុះម្តង ធ្វើឱ្យបទល្មើសកាប់បំផ្លាញព្រៃឈើកើតមានជាហូរហែ រហូតដល់ទាល់តែមានបញ្ជាពីថ្នាក់លើបានដឹងថាមានការកាប់ឈើនៅក្នុងតំបន់ការពារព្រៃឡង់ពិតមែន»។

ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៩ឆ្នាំរូបនេះមានប្រសាសន៍ថាខណៈដែលទៅដល់ទីតាំងកើតហេតុមន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តោយនៅពេលដែលឃើញថាពិតជាមានករណីបទល្មើសការកាប់បំផ្លាញព្រៃឈើបែបនេះ។ លោកបន្ថែមថាមន្រ្តីកងរាជអាវុធហត្ថបានប្រាប់ថានឹងធ្វើការសហការជាមួយសហគមន៍មូលដ្ឋានដើម្បីរូមគ្នាទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បន្តទៀត។

លោក ខេម សុឃី និយាយថា៖«មន្រ្តីកងរាជអាវុធហត្ថគាត់មានការអាក់អន់ស្រពន់ចិត្តដោយសារឃើញការកាប់បំផ្លាញព្រៃឈើច្រើននៅក្នុងតំបន់អភិរក្ស។ គាត់អត់សូវសប្បាយចិត្តដោយសារព្រៃគឺមានមន្រ្តីអភិរក្សហើយមូលហេតុអីបានបណ្តែតបណ្តោយឱ្យបទល្មើសកាប់ឈើចេះតែបន្តកើតឡើងអ៊ីចឹង»។

លោកបន្ថែមថា៖ «មន្រ្តីកងរាជអាវុធហត្ថបានប្រាប់ខ្ញុំថាថ្ងៃក្រោយពេលដែលចុះល្បាតមានឃើញបទល្មើសឱ្យរាយការណ៍ទៅពួកគាត់ផ្ទាល់ដើម្បីចាត់វិធានការឱ្យបានលឿន»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ម៉ិញ នី យល់ថាការមិនជឿទុកចិត្តសហគមន៍អំពីបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើព្រៃឡង់ជារឿងមិនសមហេតុផលនោះទេ។ លោកបន្តថាជាក់ស្តែងអំឡុងពេលដែលសហគមន៍បាននាំទៅមើលកន្លែងករណីបទល្មើសចាស់ៗ ស្រាប់តែបានប្រទះឃើញបទល្មើសថ្មីៗបន្ថែមទៀតដែលជនល្មើសបានបន្សល់ទុកភស្តុតាងជាច្រើន។

លោកថា៖ «ពេលនាំទៅឃើញថ្មីៗចែសនៅបន្សល់ទុកទាំងវត្ថុតាងក្តារបន្ទះ ឧបករណ៍ច្រើននៅនឹងគល់ឈើ មានទាំងគោយន្ត មានទាំងឈើកាត់ហើយអារមិនទាន់អស់ទៀត ហើយបានទាំងឃើញជំរុំបទល្មើសជាក់ស្តែងទៀត»។

លោកបន្ថែមថា៖ «ជនល្មើសឃើញពួកយើងទៅគេរត់ចោលគេខ្លាចពួកយើង ហើយមន្រ្តីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថានក៏បានរឹបអូសបានគោយន្តទាំងអស់ហ្នឹងយកទៅទុក ឃើញថាមានបទល្មើសជាក់ស្តែងមែន»។

យ៉ាងណាមិញ បណ្តាញសហគមន៍ព្រៃឡង់រស់នៅភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំរូបនេះទទួចស្នើទៅរាជរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធទាំងអស់ជាពិសេសមន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានផ្ទាល់គួរតែបើកឱកាសឱ្យសហគមន៍បណ្តាញព្រៃឡង់ទាំងបួនខេត្តនិងសកម្មជនបរិស្ថាន យុវជន ព្រះសង្ឃ អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតដោយសេរីដើម្បីរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ នោះបញ្ហាព្រៃឈើនិងមិនបន្តបាត់បង់បន្តទៀតនោះទេ។

លោក ម៉ិញ នី ស្នើថា៖«ក្រសួង ស្ថាប័ន ទាំងអស់ដូចជាក្រសួងបរិស្ថាននិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាតាមស្រុក–ខេត្ត និងក្រសួងការពារជាតិទៀតត្រូវតែមានកិច្ចសហការជាមួយសហគមន៍ដើម្បីដើរធ្វើការចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើខ្ញុំជឿថាព្រៃឈើវានឹងគង់វង្សទៅមុខយ៉ាងរលូន»។

ពាក់ព័ន្ធនឹងរឿងនេះ មន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំលោក ឯក អួយ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ មិថុនា នេះយ៉ាងខ្លីថាលោកពិតបានចុះទៅឃ្លាំមើលផ្ទាល់នូវបទល្មើសដែលសហគមន៍បានរកឃើញហើយលោកក៏ទទួលស្គាល់ថាពិតជាមានបទល្មើសការកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានអះអាងមែន។

លោកថា៖«ខ្ញុំទៅមើលជាមួយសហគមន៍ដែរតើ ទៅឃើញមានអារឃើញអីមែនតើ»។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុក កក្កដា និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា កាលពីថ្ងៃទី២១ មិថុនា នេះ Newsroom Cambodia មិនអាចសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាមន្រ្តីកងរាជអាវុធហត្ថជាពិសេសមន្រ្តីបរិស្ថានផ្ទាល់ល្មមដល់ពេលរៀនទទួលស្គាល់ការពិតដែលសហគមន៍បានរកឃើញបទល្មើសនិងចេញរបាយការណ៍ថាពិតជាមានករណីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ពិតមែន។ លោកបន្តថារាល់របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ធ្វើឡើងសុទ្ធតែមានភស្តុតាងជាក់ស្តែង ទើបសហគមន៍ហ៊ានចេញផ្សាយនិងធ្វើការចែករំលែកដល់សាធារណជន ប៉ុន្តែខាងក្រសួងបរិស្ថានតែងតែធ្វើការបដិសេធរហូត។

លោកថា៖«ក្រសួងបរិស្ថានមិនដែលទទួលស្គាល់ថារបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់គឺជារបាយការណ៍ការពិតនោះទេ។

លោកបន្ថែមថា៖ «មន្រ្តីបរិស្ថានតែងតែធ្វើការច្រានចោល ធ្វើការលាបពណ៌ទៅលើរបាយការណ៍ឬក៏សកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ជាដើម»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕

បទយកការណ៍៖ សហគមន៍ថាបទល្មើសព្រៃឈើនៅតែកើតមាន ទោះជាមានបទបញ្ជាពីនាយរដ្ឋមន្រ្តីក្តី
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារថាបទល្មើសព្រៃឈើនៅតែបន្តកើតមាន បើទោះជាមានបទបញ្ជាពីនាយករដ្ឋមន្រ្តីហើយក៏ដោយ។

បន្ទះឈើត្រវែងៗកាត់រួច នៅលើគោយន្ដ ដែល បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានចុះល្បាតប្រទះឃើញបទល្មើសកាប់បំផ្លាញ់ព្រៃឈើ និងករណីដឹកឈើចេញពីតំបន់ព្រៃឡង់ ចំនួន ២៥០ ករណី កាលពីថ្ងៃ១១ ដល់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣។
(រូបភាព៖ ផ្តល់ឱ្យ)

ព្រៃឡង់ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រណិតៗច្រើនប្រភេទហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

«ព្រៃឈើយើងវាមិនយូរទេ គង់តែអស់ក្នុងពេលដ៏ខ្លីនេះជាក់ជាមិនខាន បើសិនជាការអនុវត្តច្បាប់ឬមន្រ្តីពាក់ព័ន្ធគាត់នៅតែធ្វើការមិនអស់ពីចិត្ត ជាក់ស្តែងបទល្មើសព្រៃឈើវាមិនចេះស្ងប់ទេ ព្រះឥន្ធព្រះព្រហ្មណា៎ហាមឃាត់បទល្មើសព្រៃឈើក៏មិនបានដែរ ព្រោះអំពើពុករលួយវាជាប្រព័ន្ធទៅហើយ»។

នេះជាសម្តីរបស់បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ឃុត សឿម បាននិយាយរៀបរាប់ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី ១៦ ខែមិថុនា​ ថាបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ខាងខេត្តព្រះវិហារកើតមានជាបន្តបន្ទាប់ ហាក់គ្មានចំណាត់ការណាមួយនោះទេ។ លោកបញ្ជាក់ថាជាក់ស្តែងគិតត្រឹមរយៈពេល ៤ ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែមិថុនា កន្លងទៅបណ្តាញសហគមន៍ព្រៃឡង់បានចុះល្បាតរកឃើញបទល្មើសរហូតទៅដល់ ២៥០ ករណី ក្នុងនោះដែរមានម៉ូតូចំនួន ៦គ្រឿង គោយន្ត ៦គ្រឿង រណាយន្តចំនួន ៧គ្រឿងនិងអាវុធកែច្នៃចំនួន ៨ដើមដែលជនល្មើសទុកសម្រាប់ប្រើប្រាស់។ បើតាមលោក ឃុត សឿម បទល្មើសទាំងនោះសហគមន៍បានរកឃើញនៅត្រង់ចំណុចប្រសព្វនៃភូមិសាស្ដ្រតំបន់ព្រៃឡង់ ៣ខេត្តគឺ ខេត្ដព្រះវិហារ ខេត្ដកំពង់ធំ និងខេត្ដស្ទឹងត្រែង។

ជាអ្នកភូមិឫស្ស៊ីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៥ ឆ្នាំដែលតែងតែចូលរួមល្បាតនិងការពារព្រៃឡង់អស់រយៈកាលជាច្រើនឆ្នាំរូបនេះ​យល់ឃើញថាបទបញ្ជាឬសេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលដាក់ចេញកន្លងទៅហាក់មិនទាន់មានប្រសិទ្ធភាពនោះទេ ដោយសារមន្រ្តីថ្នាក់ក្រោមមួយចំនួនចេះតែបណ្តែតបណ្តោតឱ្យជនល្មើសលួចចូលកាប់និងដឹកឈើចេញពីតំបន់ព្រៃឡង់ដដែល។

លោក ឃុត សឿម និយាយថា៖ «ខ្ញុំយល់ថាគាត់បញ្ជាដែរ ប៉ុន្តែមន្រ្តីថ្នាក់ក្រោមនៅតែមិនស្តាប់បង្គាប់គាត់ [នាយករដ្ឋមន្រ្តី] មិនធ្វើការ ប្រសិនបើមិនអនុវត្តតាមគោលការណ៍ច្បាប់តឹងរ៉ឹងធ្វើឱ្យបទល្មើសនឹងវាចេះតែកើតមានឡើងអ៊ីចឹង»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក ចាន់ សារិន បានឱ្យដឹងថាសហគមន៍ព្រៃឡង់មានគ្នាប្រមាណ ២០ នាក់ នាំគ្នាចុះល្បាតការពារព្រៃឈើនៅក្នុងភូមិសាស្រ្តតំបន់ការពារព្រៃឡង់បានប្រទះឃើញបទល្មើសកាប់ឈើនិងដឹកឈើជាច្រើនកន្លែង។​​ លោកបន្តថាឃើញដូច្នេះសហគមន៍ហាក់មិនមានជំនឿចំពោះបទបញ្ជារបស់រដ្ឋាភិបាលដែលដាក់ចេញឱ្យមន្រ្តីថា្នក់ក្រោមជាតិនិងមន្រ្តីជំនាញចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមតំបន់ព្រៃការពារនោះទេ។

លោកថា៖ «ឮតែបញ្ជានិងចុះបង្រ្កាបជាក់ស្តែងបទល្មើសនៅតែមានអ៊ីចឹង ខ្ញុំមិនដឹងគិតយ៉ាងណា។ មិនដឹងថាប្រសិទ្ធភាពយ៉ាងម៉េច! បើបទល្មើសនៅតែមានអ៊ីចឹង»។

ជាអ្នកភូមិធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ យុវជនមានវ័យ ២៣ ឆ្នាំរូបនេះលើកឡើងថាដើម្បីឱ្យបទបញ្ជារបស់រដ្ឋាភិបាលមានប្រសិទ្ធភាព និងបទល្មើសព្រៃឈើលែងបន្តកើតមាន រដ្ឋាភិបាលត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ ស្វែងរកនិងវែកមុខជនពាក់ព័ន្ធនៅខាងក្រោយខ្នងយកមកដាក់ទោសទណ្ឌ ជាពិសេសបិទរោងចក្រអាជីកម្មឈើទាំងអស់នៅជុំវិញតំបន់ព្រៃឡង់នោះប្រសិទ្ធភាពនិងបទបញ្ជារបស់រដ្ឋាភិបាលនឹងទទួលបានការគាំទ្រពីសំណាក់សហគមន៍ហើយជាពិសេសព្រៃឈើនៅតំបន់ការពារមួយចំនួនអាចនឹងគង់វង្សបាន។

លោក ចាន់ សារិន និយាយថា៖«ខ្ញុំយល់ថាបើគាត់ [សម្តេច] អនុវត្តតាមច្បាប់មែនទែន ខ្ញុំគិតថាវាមិនពិបាករកទេអ្នកនៅពីខាងក្រោយខ្នង ស្រួលបំផុត បើគាត់អនុវត្តមែនបញ្ហាបទល្មើសព្រៃឈើវាអាចគង់វង្សនៅរហូត វាមិនបាត់ទៅណាទេ»។

លោកបន្ថែមថា៖ «បើសម្តេចចង់បង្រ្កាបបទល្មើសនិងទប់ស្កាត់បទល្មើសព្រៃឈើមែន រឹតបន្តឹងច្បាប់ឱ្យខ្លាំងជាងនេះ ជាពិសេសពិនិត្យមើលមន្រ្តីថ្នាក់ក្រោមតិចទៅ បទល្មើសវាអាចគង់ហើយ»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ស្រី ទីន មានប្រសាសន៍ថាបច្ចុប្បន្ននេះករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារនៅតែបន្តកើតមានជាហូរហែ និងមិនទាន់ឃើញមានចំណាត់ការរបស់រដ្ឋាភិបាលដែលដាក់ចេញកន្លងទៅមានប្រសិទ្ធភាពនៅឡើយ។ លោកបន្ថែមថាបញ្ហាបទល្មើសព្រៃឈើប្រសិនបើមិនមានការទប់ស្កាត់និងចុះបង្រ្កាបឱ្យទាន់ពេលវេលានោះទេ ព្រៃឈើនៅតំបន់ការពារព្រៃឡង់អាចនឹងរងការវិនាសនាពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាន។

លោកថា៖«វិនាសកម្មព្រៃឈើអាចនឹងកើតមាន ប្រសិនបើមន្រ្តីរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យបទល្មើសចេះតែកើតមានចឹងនោះ។

លោកបន្ថែមថា៖«សម្តេចនាយកប្រកាសក្តាំងៗ តែបទល្មើសលួចកាប់ឈើនៅតែមាន មិនដឹងមន្រ្តីថ្នាក់ក្រោមគាត់គិតយ៉ាងម៉េច!»។

យ៉ាងណាមិញ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហាររូបនេះបានស្នើទៅរាជរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ឡើងវិញ វែកមុខជនខិលខួចដែលតែងតែលួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ និងចាប់ជនល្មើសដាក់ពន្ធនាគារ ជាពិសេសត្រូវបើកសិទ្ធិឱ្យសហគមន៍ព្រៃឡង់ យុវជន អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតការពារព្រៃឈើទាំងអស់គ្នា។

លោក ស្រី ថី ស្នើថា៖«ដើម្បីឱ្យព្រៃឈើមានការគង់វង្សសម្តេចនាយកត្រូវតែពង្រឹងការអនុវត្តច្បាប់ ចាប់ជនល្មើសទាំងនោះដាក់ពន្ធនាគារ និងវែកមុខជនពាក់ព័ន្ធនៅខាងក្រោយខ្នង ជាពិសេសអនុញ្ញាតឱ្យសហគមន៍ យុវជន អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតព្រៃឡើងវិញដើម្បីចូលរួមការពារព្រៃទាំងអស់គ្នា នោះព្រៃឈើយើងនឹងគង់វង្សដល់ក្មេងជំនាន់ក្រោយ»។

ពាក់ព័ន្ធនឹងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ឆ្លើយតបថាក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍របស់ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសកម្មជនព្រៃឈើទេ។ លោកបន្តថារបាយការណ៍របស់ពួកគេមានតម្លៃសម្រាប់តែម្ចាស់ជំនួយរបស់ពួកគេនិងសម្រាប់ស្វែងរកថវិកាបន្តជីវិតរស់របស់ចលនារបស់គេប៉ុណ្ណោះ។

លោកថា៖«ក្រសួងបរិស្ថានសូមគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដោយប្រកាន់ខ្ជាប់នូវវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ និងការដាក់ចុះនូវវិធានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ»។

លោកបន្ថែមថា៖«បច្ចុប្បន្ននេះ ស្ថានភាពនៃការអភិរក្សមានភាពល្អប្រសើរ កម្ពុជាបានឈានចូលរបត់ថ្មីដែលរកបានចំណូលពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ»។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ មិនអាចសុំការបកស្រាយបន្ថែមបានទេជុំវិញរឿងនេះ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាបញ្ហាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារហាក់កើតមានស្ទើររាល់ថ្ងៃ បើតាមការរកឃើញរបស់បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត។ លោកបន្តថាបញ្ហាបទល្មើសព្រៃឈើទាំងនេះជាសញ្ញាមួយបញ្ជាក់ថាបទបញ្ជារបស់រដ្ឋាភិបាលដែលប្រកាសក្តែងៗឱ្យមន្រ្តីថ្នាក់ក្រោមអនុវត្តការចុះបង្រ្កាប់និងទប់ស្កាត់បទល្មើសព្រៃឈើហាក់ឆ្ងាយដូចជើងមេឃ។

លោកថា៖«ជាសញ្ញាបង្ហាញថាចំណាត់ការរបស់រាជរដ្ឋាភិបាលនៅមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសទូទាំងប្រទេស»។

លោកបន្ថែមថា៖«ប្រសិនបើមិនមានការយកចិត្តទុកដាក់ឱ្យបានល្អប្រសើរហើយមិនធ្វើការអនុវត្តច្បាប់ឱ្យមានភាពប្រាដកប្រជានិងឱ្យបានម៉ឹងម៉ាត់ បញ្ហាការកាប់បំផ្លាញព្រៃឈើនៅនឹងតែបន្តកើតមានហើយនិងជាបញ្ហាធំនៅថ្ងៃក្រោយ»។

បន្ថែមពីនេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ផ្តល់ជាអនុសាសន៍ថារដ្ឋាភិបាលត្រូវបើកទូលាយឱ្យសហគមន៍ យុវជន អង្គការសង្គមស៊ីវិលចូលរួមចុះល្បាតជាមួយមន្រ្តីបរិស្ថានឡើងវិញដើម្បីរួមគ្នាស្វែងរកជនល្មើសនិងទប់ស្កាត់បទល្មើសព្រៃឈើរួមគ្នា នោះបញ្ហាព្រៃឈើលែងជាកង្វល់តទៅទៀតហើយ​នៅក្នុងសង្គមកម្ពុជា។

កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជាស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យមន្ត្រីថ្នាក់ក្រោមជាតិនិង​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​ប្រើ​ពលរដ្ឋឱ្យកា​ប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឆាប់ដកខ្លួន​ចេញ​ភ្លាម កុំ​អាង​ជិត​បោះ​ឆ្នោត​មក​ដល់នាំ​គ្នា​ធ្វើ​ឱ្យ​មាន​បញ្ហាកើតឡើងបែបនេះ។ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​មិន​មាន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​មន្ត្រី និង​អ្នកធំ​ អ្នកមានលុយនៅ​ពីក្រោយ​ខ្នងផង​ដែរ ដោយ​ពួក​គេ​បាន​ប្រើ​ពលរដ្ឋ​ឱ្យ​ទៅ​កា​ប់​ទន្ទ្រានយកដីរដ្ឋ ដូច្នេះរដ្ឋាភិបាលនឹងមិនអត់ឱនឱ្យជនខិលខូចទាំងនោះជាដាច់ខាត។

លោកនាយករដ្ឋមន្រ្តីថ្លែងថា៖«ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋដែលជាធនធានសម្បត្តិធនធានរបស់ជាតិ យើងតែងសង្កេតឃើញថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោតខិតជិតមក អំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងកាត់យកទន្ទ្រានព្រៃឈើនិងយកដីគឺតែងតែកើតមាន»។

លោក ហ៊ុន សែន បន្ថែមថា៖«ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃយកដីកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេលហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើងសាជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃនិងដីធ្លីរបស់រដ្ឋនោះឡើយ»៕

សហគមន៍ព្រៃឈើគាំទ្របទបញ្ជា លោក ហ៊ុន សែន ឱ្យបង្រ្កាបបទល្មើសព្រៃឈើនិងការទន្រ្ទានដីរដ្ឋ តែរង់ចំាមើលចំណាត់ការរបស់មន្រ្តីថ្នាក់ក្រោម
សហគមន៍ព្រៃឈើនិងសកម្មជនបរិស្ថានសង្ឃឹមថាបញ្ហាបទល្មើសព្រៃឈើនឹងមិនកើតមានបន្តទៀត ក្រោយ លោក ហ៊ុន សែន បញ្ជាដល់មន្រ្តីថ្នាក់ក្រោមឱ្យចុះបង្រ្កាបបទល្មើសការកាប់ទន្រ្ទានព្រៃឈើជាបន្ទាន់នោះ។

កាលពីថ្ងៃទី៦ ខែមិថុនា​ ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជាស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យមន្ត្រីថ្នាក់ក្រោមជាតិនិង​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​ប្រើ​ពលរដ្ឋឱ្យកា​ប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឆាប់ដកខ្លួន​ចេញ​ភ្លាម កុំ​អាង​ជិត​បោះ​ឆ្នោត​មក​ដល់នាំ​គ្នា​ធ្វើ​ឱ្យ​មាន​បញ្ហាកើតឡើងបែបនេះ។ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​មិន​មាន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​មន្ត្រី និង​អ្នកធំ​ អ្នកមានលុយនៅ​ពីក្រោយ​ខ្នងផង​ដែរ ដោយ​ពួក​គេ​បាន​ប្រើ​ពលរដ្ឋ​ឱ្យ​ទៅ​កា​ប់​ទន្ទ្រានយកដីរដ្ឋ ដូច្នេះរដ្ឋាភិបាលនឹងមិនអត់ឱនឱ្យជនខិលខូចទាំងនោះជាដាច់ខាត។

លោកថា៖«ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋដែលជាធនធានសម្បត្តិធនធានរបស់ជាតិ យើងតែងសង្កេតឃើញថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោតខិតជិតមក អំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងកាត់យកទន្ទ្រានព្រៃឈើនិងយកដីគឺតែងតែកើតមាន»។

លោកហ៊ុន សែន បន្ថែមថា៖«ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃយកដីកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេលហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើងសាជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃនិងដីធ្លីរបស់រដ្ឋនោះឡើយ»។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក ខេង ខូ យល់ឃើញថាអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យមន្រ្តីថ្នាក់ក្រោមជាតិនិងមន្រ្តីបរិស្ថានផ្ទាល់ចុះអនុវត្តវិធានការបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមតំបន់ការពារបែបនេះលោកហាក់មិនទាន់មានក្តីសង្ឃឹមប៉ុន្មាននោះទេដោយលោកបញ្ជាក់ថាមន្រ្តីថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាលមួយចំនួនធ្វើបានតែមួយភ្លែតឬអាចធ្វើតែអំឡុងរដូវកាលបោះឆ្នោតខិតជិតមកដល់តែប៉ុណ្ណោះ។ លោកបន្តថាដើម្បីឱ្យសហគមន៍ព្រៃឈើនិងសកម្មជនការពារបរិស្ថានមានក្តីសង្ឃឹមយ៉ាងមុតមាំមែននោះមន្រ្តីថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមអនុសាសន៍រាជរដ្ឋាភិបាលចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធ្វើឱ្យដូចភ្លៀងរលឹមនោះសហគមន៍ជឿថាបទល្មើសព្រៃឈើនិងមិនកើតមានតទៅទៀត។

លោកថា៖«ខ្ញុំមិនទាន់មានក្តីសង្ឃឹមថាយ៉ាងម៉េចទេ ក្រែងលោមន្រ្តីថ្នាក់ក្រោមជាតិគាត់ធ្វើគ្រាន់តែល្អមើលមួយប្រាវទៅ [មួយភ្លែត] អំឡុងពេលបោះឆ្នោត ដល់ពេលឈប់បោះឆ្នោតគាត់អត់អនុវត្តច្បាប់ទៀតធ្វើម៉េច»។

លោកបន្ថែមថា៖«មន្រ្តីជាអ្នកបម្រើប្រជាពលរដ្ឋ អ្នកបម្រើព្រៃឈើ អ្នកការពារព្រៃឈើការពារធនធានធម្មជាតិបើគាត់មិនគោរពតាមអនុសាសន៍សម្តេចមិនដឹងធ្វើម៉េច!»។

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ បន្ថែមទៀតថាអនុសាសន៍របស់រាជរដ្ឋាភិបាលពិតជាល្អសម្រាប់ការអនុវត្តនូវការបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅប្រទេសកម្ពុជា។ លោកបន្ថែមថាប្រសិនបើមន្រ្តីថ្នាក់ក្រោមជាតិបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំមែននោះ បញ្ហាបទល្មើសព្រៃឈើនៅកម្ពុជាលែងជាក្តីកង្វល់របស់សហគមន៍ និងលែងជាបញ្ហាតទៅទៀតហើយ។

លោក ខេង ខូ និយាយថា៖«ខ្ញុំគិតថាល្អ។ យើងការពារព្រៃឈើដើម្បីសម្បត្តិរដ្ឋទាំងអស់គ្នា ព្រោះអីព្រៃឈើមិនមែនជារបស់នរណាតែម្នាក់ទេ។ ប្រសិនបើមន្រ្តីថ្នាក់ក្រោមបានធ្វើដូចភ្លៀងរលឹមតាមសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្ញុំថាព្រៃឈើនឹងមិនបាត់បង់ហើយនឹងមានការកើនឡើងវាអាចនឹងដុះបន្តបន្ទាប់ឡើងវិញ»។

បើយោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំគឺលោក ហឿន សុភាព លើកឡើងដែរថាដើម្បីធានាអំពីប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការបង្រ្កាបបទល្មើសឱ្យបានកាន់តែល្អប្រសើរជាងនេះ រដ្ឋាភិបាលគួរតែឱ្យមន្រ្តីថ្នាក់ក្រោមនិងមន្រ្តីបរិស្ថានផ្ទាល់ត្រូវចុះល្បាតព្រៃឈើឱ្យបានទៀងទាត់និងជាប្រចាំ។ លោកបន្តថាមន្រ្តីថ្នាក់ក្រោមមិនមែនចាំតែរដ្ឋាភិបាលប្រកាសក្តែងៗឬចាំទាល់តែជិតរដូវកាលបោះឆ្នោតទើបចេញមកបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។

លោកថា៖«ខ្ញុំគិតថាសម្តេចនាយករដ្ឋមន្រ្តីគួរតែចាត់វិធានការខ្ពស់ទៅលើស្ថានភាពទាំងអស់នេះដោយឱ្យមន្រ្តីថ្នាក់ក្រោមជាតិឬក៏ក្រសួងផ្ទាល់តែម្តងគឺថាត្រូវតែចុះទៅមើលស្ថានភាពជាក់ស្តែងនៅតំបន់ការពារក្នុងប្រទេសកម្ពុជាទាំងមូលតែម្តង ដើម្បីធានាថាព្រៃឈើអត់មានការកាប់ទន្រ្ទាន អាហ្នឹងបានមានប្រសិទ្ធភាព»។

លោកបន្ថែមថា៖«ទោះបីនាយករដ្ឋមន្រ្តីស្រែកប៉ុណ្ណាក៏យើងឃើញថាចំណាត់ការនេះគឺវានៅតែមានរហូតការកាប់បំផ្លាញព្រៃឈើ។ អ៊ីចឹងសុំឱ្យចុះទៅផ្ទាល់តែម្តងដើម្បីមើលពីស្ថានភាពបទល្មើស»។

ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុរសវ័យ ៤៦ឆ្នាំរូបនេះមានប្រសាសន៍បន្ថែមថាដើម្បីឱ្យបញ្ហាបទល្មើសព្រៃឈើលែងបន្តកើតមាន រដ្ឋាភិបាលខ្លួនឯត្រូវតែបិទអាជីកម្មកាប់ឈើទាំងអស់នៅស្រុកខ្មែរនិងបិទច្រកនាំចេញឈើខុសច្បាប់ ជាពិសេសដកហូតសិទ្ធិក្រុមហ៊ុនកាប់ឈើនៅជុំវិញតំបន់ព្រៃការពារទាំងអស់។ លោកបន្ថែមថាមន្រ្តីមានអំណាចនិងអ្នកមានលុយកាក់មួយចំនួនត្រូវតែចាប់មកផ្តន្ទាទោសពួកគេប្រសិនបើរកឃើញថាមានជាប់ទាក់ទងនឹងបញ្ហាកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។

លោក ហឿន សុភាព និយាយថា៖«ខ្ញុំគិតថាទាល់តែសម្តេចបិទច្រកនាំចេញឈើទៅក្រៅប្រទេស ឬក៏ធ្វើការរឹតបន្តឹងលើគោលការណ៍ច្បាប់ឱ្យខ្លាំងទាក់ទងនឹងអ្នកដែលជួញដូរព្រៃឈើតែម្តង»។

លោកបន្ថែមថា៖«អ្នកមានលុយមានអំណាចមួយចំនួនដែលគាត់ធ្វើឈើកាប់បំផ្លាញព្រៃឈើហ្នឹងគឺហាក់ដូចជាមិនទាន់មានទោសទណ្ឌធ្ងន់ធ្ងរដែលផ្តន្ទាទោសដោយព្រះរាជអាជ្ញាឬក៏តុលាការនោះទេ»។

បន្ថែមពីនេះ សកម្មជនបរិស្ថានលោក សាន់ ម៉ាឡា លើកឡើងថាកន្លងមកប្រមុខរដ្ឋាភិបាលជាពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង តែងតែប្រកាសជារើយៗអំពីវិធីសាស្រ្តទប់ស្កាត់បទល្មើសព្រៃឈើ។ លោកបន្តថារដ្ឋាភិបាលក៏ធ្លាប់បង្កើតយន្តការនិងក្រុមការងារពិសេសដូចជាគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិផងដែរ ប៉ុន្តែឃើញថាការកាប់បំផ្លាញព្រៃឈើនៅតែកើតមានជាហូរហែ។

លោកបន្ថែមថា៖«ខ្ញុំយល់ឃើញថាមានតែបើកទូលាយឱ្យអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋមូលដ្ឋាននិងអ្នកការពារព្រៃឈើបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលទេ ទើបអាចធានាអំពីប្រសិទ្ធភាព គុណភាពនឹងបញ្ចប់បទល្មើសព្រៃឈើនៅប្រទេសកម្ពុជាយើងបាន»។

យ៉ាងណាមិញ សកម្មជនបរិស្ថានដែលតែងតែឃ្លាំមើលនិងចុះតាមដានអំពីបញ្ហាបទល្មើសព្រៃឈើរូបនេះស្នើទៅមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញយ៉ាងកំហិតទៅដល់មន្រ្តីថ្នាក់ក្រោមឱ្យអនុវត្តច្បាប់និងចាប់ជនល្មើសណាមានជាប់ពាក់ព័ន្ធបញ្ហាកាប់ទន្រ្ទានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។

លោកសាន់ ម៉ាឡា ស្នើថា៖«ត្រូវមានការអនុវត្តច្បាប់ដោយមិនមានការលើកលែង ការដាក់ទោសទណ្ឌមន្រ្តីថ្នាក់ក្រោម ការស៊ើបអង្កេតរកមេខ្លោងពិតប្រាកដនៅពីក្រោយមកផ្តន្ទាទោស ជាពិសេសបើកទូលាយឱ្យសាធារណជនចួលរួមចំណែកការពារ ទើបជាវិធីសាស្រ្តយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាព»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គុង  ឆ្លើយតបថាជាគោលការណ៍មន្រ្តីជំនាញមិនឱ្យមានភាពអសកម្មណាមួយពាក់ព័ន្ធបញ្ហាការកាប់ទន្រ្ទានដីព្រៃដែលខុសច្បាប់និងការធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិ មរតកនៅក្នុងប្រទេសកម្ពុជានៅខាងខេត្តស្ទឹងត្រែងនោះទេ។ លោកបន្តថាមន្រ្តីជំនាញថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើជាហូរហែដោយរួមសហការជាមួយមន្រ្តីមានសមត្ថកិច្ចនិងពលរដ្ឋមួលដ្ឋានរហូត។

លោកបន្ថែមថា៖«ជាការពិតយើងខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ មន្រ្តីជំនាញទាំងអស់រួមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងនឹងទទួលបានជោគជ័យ»។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរ៉ុង និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្កដា មិនអាចសុំការបកស្រាយជុំវិញរឿងនេះបានទេ ដោយទូរសព្ទចូលលោកទាំងពីរប្រាប់ថារវល់ប្រជុំ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ច័ន្ទសុជាតិ ក៏មិនអាចសុំការបកស្រាយបានទេ នៅថ្ងៃទី១០ មិថុនា ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង យល់ឃើញថាអនុសាសន៍របស់ថ្នាក់ដឹកនាំដាក់ចេញនេះគឺជាការក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោមជាតិឱ្យអនុវត្តច្បាប់នៃការកាប់ទន្រ្ទានព្រៃឈើឱ្យបានល្អប្រសើរផងដែរ។ លោកបន្ថែមថាមន្រ្តីថ្នាក់ជាតិមួយចំនួនរង់ចាំតែអនុសាសន៍របស់ថ្នាក់ដឹកនាំទើបចេញអនុវត្តច្បាប់នេះជាការធ្វេសប្រហែសមួយដែលបណ្តាលឱ្យព្រៃឈើមួយចំនួននៅតំបន់ការពារត្រូវ​បានជនខិលខួចលួចចូលកាប់ទន្រ្ទានជាហូរហែ។

លោកថា៖«ជាការដាស់តឿនមួយដល់មន្រ្តីថ្នាក់ជាតិដែរថាច្បាប់ត្រូវតែអនុវត្តកុំឱ្យរង់ចាំតែបទបញ្ជាដែលជំរុញឱ្យមន្រ្តីថ្នាក់ក្រោមជាតិមានការផ្លាស់ប្តូរឥរិយាបទជាពិសេសរដ្ឋបាលខេត្តនានាធ្វើការផ្លាស់ប្តូរឥរិយាបទដែរកុំឱ្យរង់ចាំតែបទបញ្ជាលោកនាយករដ្ឋមន្រ្តី»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕

សកម្មជនការពារព្រៃឈើ​​លើកឡើងពីបញ្ហា​វិនាស​កម្មព្រៃឈើ​ក្នុង​ទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ​២០២៣
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងពីបញ្ហាវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់នៅប្រទេស​កម្ពុជា ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។

កាល​ពីថ្ងៃទី៤ ខែ​មិថុនា អង្គការសមាគម និងក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិប្រមាណ ១០ស្ថាប័ន បានប្រារព្ធទិវា​បរិស្ថា​នពិភពលោកឆ្នាំ២០២៣ ដោយបានលើកឡើងពីក្ដីបារម្ភ និងផលប៉ះពាល់នៃការបំផ្លាញបរិស្ថាន រួមមានការ​បូម​ខ្សាច់ ការ​កាប់​បំផ្លា​ញព្រៃឈើ និងការកាត់ដីឧទ្យានជាតិឱ្យទៅក្រុមហ៊ុនឯកជនមួយចំនួនជាដើម។ ពួកគេជំរុញដល់ភាគីពាក់ព័ន្ធចូលរួមកិច្ចការពារបរិស្ថាន និងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងក្នុងវេទិកាទិវាបរិស្ថានពិភពលោកនោះថា បញ្ហាព្រៃឈើ​នៅកម្ពុជា​នៅតែជាចំណុចរស៊ើប និងជាហានិភ័យមួយយ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុផងដែរ។ លោក ហេង ស្រស់ អះអាង​ថា ព្រៃឈើនៅតំបន់ព្រៃឡង់អាចទទួលរងវិនាសកម្ម ដោយសារតែក្រុមហ៊ុនធំៗនៅជុំវិញព្រៃឡង់បាននឹងកំពុងសម្រុកបញ្ជូនកម្មករឱ្យចូលទៅកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។

លោកថា៖ «ព្រៃឡង់នឹងរងនូវវិនាសកម្ម ដោយសារយើងមើលថា​ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនតែងតែកាប់ទន្រ្ទានទៅលើតំបន់ព្រៃការពារនៅតំបន់ព្រៃឡង់»។

លោកបន្ថែមថា៖ «ក្រុមហ៊ុនចំនួនពីរដែលសស្រាក់សស្រាំក្នុងការបញ្ជូនកម្មករចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់មានក្រុមហ៊ុនម៉ាឃលឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និងក្រុមហ៊ុនស៊ីងបាយអូថេក»។

ជាអ្នកខេត្តព្រៃវែង និងជាសកម្មជនការពារព្រៃឈើអស់រយៈពេលជាង ៧ឆ្នាំរូបនេះ បានរៀបរាប់ថា មូល​ហេតុ​ដែលលោក​មក​ចូល​រួម​ចែក​រំលែក​បទ​ពិសោធន៍ ​និងបញ្ហាបទល្មើសព្រៃឈើក្នុងទិវាបរិស្ថានពិភពលោក ទៅដល់ក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ ដោយ​សារ​លោកមើលឃើញថាមានតែក្រុមយុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធនេះទេ ដែលជាក្តីសង្ឃឹម និងអាចធ្វើការសហការគ្នាចួលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបាន។ លោកបន្ថែមថា ការចែករំលែកបទពិសោធន៍ និងបញ្ហាបទល្មើសព្រៃឈើមួយចំនួនទៅដល់យុវជន ព្រះសង្ឃ និងអង្គការដៃគូពាក់ព័ន្ធ គឺចង់ពង្រឹងសមត្ថភាព និងលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមឈឺឆ្អាល តាមដាន និងការពារធនធានធម្មជាតិរបស់ខ្លួនឱ្យបានគង់វង្សទៅថ្ងៃខាងមុខ។

លោក ហេង ស្រស់ និយាយថា៖ «ខ្ញុំចង់ចែករំលែកបទពិសោធន៍​មួយចំនួនទៅដល់យុវជនជំនាន់ក្រោយ ឱ្យគាត់ដឹងឱ្យគាត់​មានចិត្តក្នុងការចូលរួមដើម្បីទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងឱ្យគាត់ចូលរួមថែនូវសម្បត្តិធនធានធម្មជាតិ»។

លោកបន្ថែមថា៖ «យើងសង្ឃឹមថា យុវជនទាំងអស់នោះ នឹងចូលរួមការពារនូវធនធានធម្មជាតិ និងពង្រឹងនូវសមត្ថ​ភាព​គាត់​ដើម្បីជួយការងារបរិស្ថាននៅប្រទេសកម្ពុជា»។

ចំណែក ព្រះតេជព្រះគុណ ផន ភាន់ ដែលបានចូលរួមស្តាប់វេទិកាទិវាបរិស្ថានពិភពលោកផងដែរនោះ មានសង្ឃដីកាដែរ​ថា ដូចអ្វីដែលលោកវាគ្មិនលោក ហេង ស្រស់ បានលើកឡើងដូច្នេះដែរ គឺ​​បញ្ហាព្រៃឈើ​ឬធនធានធម្មជាតិនៅប្រទេស​កម្ពុជា កំពុងរងការបាត់បង់បន្តិចម្តងៗ ដោយសារតែមានក្រុមហ៊ុនទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចជាច្រើន​ហិចតានៅជុំវិញតំបន់ព្រៃឡង់នោះតែម្តង។ ព្រះតេជគុណ បន្តថា រូបភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនមួយចំនួននៅតាមតំបន់ព្រៃឡង់ បានធ្វើឱ្យបញ្ហាព្រៃឈើ និងបទល្មើសធនធានធម្មជាតិ កំពុងរងការបំផ្លិចបំផ្លាញ និងអាច​ឈាន​រហូត​ដល់​វិនាសកម្មព្រៃឈើនាថ្ងៃអនាគត។

ព្រះអង្គមានថេរដីកាថា៖ «ព្រៃឈើធម្មជាតិនៅប្រទេសកម្ពុជាយើងស្ទើរតែអស់ ដោយមានទាំងដីសម្បទានឱ្យក្រុមហ៊ុន​នានា ការអភិវឌ្ឍផ្សេងៗ និងការរុករានធ្វើស្រែចំការរបស់ពលរដ្ឋទូទៅ ក៏មានការរួមចំណែកនៅក្នុងហ្នឹងដែរ អ៊ីចឹង​ព្រៃឈើវាមិនបាត់បង់»។

ជាអ្នកខេត្តព្រៃវែង និងបច្ចុប្បន្នបាននិមន្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ព្រះភិក្ខុមានព្រះជន្ម ៣០​ព្រះវស្សាអង្គនេះ បានលើកឡើងអំពីផលប៉ះពាល់នៃការបាត់បង់ធនធានធម្មជាតិថា ការកាប់បំផ្លាញព្រៃឈើបានបង្កផលប៉ះពាល់ច្រើនដល់​ភពផែនដី ជាពិសេសបម្រែបម្រួលអាកាសធាតុ។ ព្រះតេជគុណ បន្តថា ជាក់ស្តែងបច្ចុប្បន្ននេះ មានការ​កើន​ឡើង​នូវ​កម្តៅ ក្តៅហួតហែង ភ្លៀងធ្លាក់ខុសរដូវ គ្រោះទឹកជំនន់ ព្យុះ និង​ខ្យល់កន្ទ្រាក់ជាដើម ដែលបង្កឡើងដោយ​សារ​ការបាត់បង់ព្រៃឈើទាំងអស់។

ព្រះអង្គមានថេរដីកាថា៖ «ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ព្រៃឈើ បាត់បង់ជំរកសត្វព្រៃប៉ះពាល់នៃការឡើងកម្តៅ​ផែន​ដី ភ្លៀងមិនទៀងទាត់ ឬក៏អាចបង្កភាពរាំងស្ងួត បង្កជាព្យុះ ខ្យល់កន្រ្ទាក់ផ្សេងៗ និងបម្រែបម្រួលអាកាសធាតុ»។

ស្រដៀងនេះដែរ យុវតីមកខេត្តសៀមរាបគឺកញ្ញា ម៉ៅ ច័ន្ទឌី ដែលបានចូលរួមស្តាប់ទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ នេះ មាន​ប្រសាសន៍ថា កាលពីដើមមក កញ្ញាបាន​ឮចាស់ៗនិយាយ​ថា ធនធានធម្មជាតិនៅប្រទេសកម្ពុជា មានសម្បូរបែប ព្រៃឈើក្រាស់ ដើមឈើធំៗ និងសម្បូរសត្វគ្រប់ប្រភេទ ប៉ុន្តែគិតត្រឹមរយៈកាលពីរទៅបីទសវត្សន៍ចុងក្រោយនេះ ព្រៃឈើ​នៅ​​កម្ពុជា បានរងការបាត់បង់ជាបន្តបន្ទាប់។ កញ្ញាបន្ថែមថា បច្ចុប្បន្ននេះច្បាប់ព្រៃឈើ ក៏មានមន្រ្តីការពារព្រៃ​ឈើ​ក៏មាន [មន្រ្តីឧទ្យានុរក្ស] តែធាតុពិត ព្រៃឈើនៅតែរងការកាប់បំផ្លាញដដែល។

កញ្ញាថា៖ «ពីមុនព្រៃឈើនៅប្រទេសយើងសម្បូរមែនទែន គឺអត់សូវមានអ្នកកាប់បំផ្លាញអីទេ ច្បាប់រឹតបន្តឹងក៏អត់សូវមានអីដែរ ប៉ុន្តែក៏អត់មាននរណាហ៊ានរំលោភបំពានព្រៃឈើនៅប្រទេសយើងទេ»។

កញ្ញាបន្ថែមថា៖ «បច្ចុប្បន្នឃើញថាកាលណាកាន់តែមានច្បាប់ គឺព្រៃឈើគឺកាន់តែអស់ដោយសារតែអ្នកដែលអាចបំពាន​ទៅលើព្រៃឈើឬកាប់បំផ្លាញព្រៃឈើរដ្ឋហ្នឹងគឺអ្នកដែលធំៗ[អ្នកមានអំណាច]»។

យ៉ាងណាមិញ យុវតីមកពីខេត្តសៀមរាប មានវ័យ ២៣ឆ្នាំរូបនេះ ស្នើទៅរាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធ គួរ​តែ​បើកឱកាស​ឡើង​វិញ​ឱ្យក្រុមយុវជន ព្រះសង្ឃ និង​អង្គការសង្គមស៊ីវិល អាចចូលរួមចុះល្បាត និងចូលរួមទប់ស្កាត់បទល្មើសការ​កាប់​ទន្រ្ទានព្រៃឈើនៅប្រទេសកម្ពុជា ដើម្បីធានាបានថាព្រៃឈើនៅប្រទេសកម្ពុជាអាចគង់វង្ស និងមិនមានបម្រែ​បម្រួលអាកាសធាតុទៀតទេ។

កញ្ញា ម៉ៅ ច័ន្ទឌី ស្នើថា៖ «មន្រ្តីបរិស្ថានល្មមដល់ពេលឱ្យយុវជនបរិស្ថាន អាចចុះល្បាតការពារព្រៃបានហើយ យុវជនយើងក៏ចង់ចូលរួមការពារព្រៃដែរ ព្រោះពេលបាត់ព្រៃវាប៉ះពាល់ទាំងអស់គ្នា ក្តៅក៏ក្តៅ ភ្លៀងខុសរដូវ ព្យុះ ខ្យល់កន្ត្រាក់ បម្រែ​បម្រួលអាកាសធាតុអី ដោយសារការកាប់បំផ្លាញព្រៃឈើហ្នឹងហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ឆ្លើយបតតាមប្រព័ន្ធតេឡេក្រាមថា បញ្ហាប្រែប្រួល​អាកាស​ធាតុ គឺជាបញ្ហាសកល កម្ពុជាជាប្រទេសតូចតែបានចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាស​ធាតុ។ លោកបន្ថែមថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឆ្ពោះទៅធ្វើអព្យាក្រឹត្យកាបូននៅឆ្នាំ ​២០៥០ ដែលផ្តោតលើវិស័យសំខាន់ៗមួយចំនួន រួមមាន កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ថាម​ពល ការ​ដឹកជញ្ជូន ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ការគ្រប់គ្រងសំណល់។

លោកបន្ថែមថា៖ «ទាក់ទងនឹងព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ កម្ពុជាមានការប្តេជ្ញាចិត្តកាត់បន្ថយអត្រាការបាត់​បង់​ព្រៃ​ឈើ ៥០% នៅឆ្នាំ២០៣០, បញ្ឈប់ការបាត់បង់ព្រៃឈើនៅឆ្នាំ ២០៤៥, ការដាំដើមឈើ ការកែលម្អការគ្រប់គ្រងព្រៃឈើ និងការស្តារព្រៃឈើឡើងវិញ, កសិរុក្ខកម្ម និងការដាំចម្ការឈើពាណិជ្ជកម្ម និងការអនុវត្តពេញលេញនៃផែនការវិនិយោគ redd+ ត្រឹមឆ្នាំ ២០៥០»។

យ៉ាងណាមិញ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា យល់ឃើញថា ការលើកឡើងរបស់សម្មជនបរិ​ស្ថាន ក្រុ​ម​យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ជុំវិញការកាប់បំផ្លាញព្រៃឈើ ការបម្រែបម្រួលអាកាសធាតុនៅកម្ពុ​ជា​នៅតែជាបញ្ហាចំបង និងជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលមន្រ្តីបរិស្ថានតែងតែយកលេស និងលើកហេតុផលថា បទល្មើសព្រៃឈើនៅតាមតំបន់ការពារទាំងអស់មន្រ្តីជំនាញ ជាពិសេសមន្រ្តីឧទ្យានុរក្សបានព្យាយាមទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជា​ហូរហែ។ លោកបន្តថា ជាក់ស្តែងបញ្ហាបទល្មើសព្រៃឈើ ចេះតែបន្តកើតមានជាបន្តបន្ទាប់ដូចអ្វីដែលសកម្ម​ជន​បរិស្ថានបានអះអាង។

លោកថា៖ «ការកាប់បំផ្លាញព្រៃឈើនៅប្រទេសយើង គឺចំណូលបានទៅក្រុមអ្នកមានលុយមានអំណាចតែប៉ុណ្ណោះ អ៊ីចឹងបញ្ហាបទល្មើសព្រៃឈើវានៅតែមានចឹង។ ណាមួយគេមិនដែលធ្វើសេចក្តីរាយការណ៍ជូនប្រជាពលរដ្ឋយើងថាតើគេរកប្រាក់ចំណេញបានប៉ុន្មានពីសកម្មភាពការកាប់បំផ្លាញព្រៃឈើទាំងអស់ហ្នឹងទេ»។

បន្ថែមពីនេះ លោក សាន់ ម៉ាឡា អ្នក​ការ​ពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​ ផ្តល់​ជា​អនុសាសន៍ថា ដើម្បី​ការ​ពារ​ការ​បម្រែបម្រួល​អាកាសធាតុ និងការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាល និង​មន្រ្តីជំនាញ​ត្រូ​វ​តែសហការជាមួយពលរដ្ឋមូលដ្ឋាន [សហគមន៍] យុវជន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលនោះ បញ្ហាបទល្មើស​ព្រៃឈើនៅកម្ពុជា និងមានការថយចុះ ហើយបម្រែបម្រួលអាកាសធាតុអាចនឹងមិនមានតទៅទៀត។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិ​ស្ថាន មិន​បាន​អើពើ និង​មិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕

សកម្មជនសង្គមទទូចស្នើតុលាការទម្លាក់បទចោទប្រកាន់ ក្រោយតុលាការកំពូលសម្រេចសាលដីការួច
សកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគាររងការចោទពីបទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ទទូចស្នើសុំតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីពួកគេអាចទទួលបានសិទ្ធិសេរីភាពដូចពលរដ្ឋធម្មតាឡើងវិញ ស្របពេលតុលាការសម្រេចសាលក្រមរួច។

សកម្មជន​សង្គម​ដែល​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ចំនួន​៦នាក់ មាន​២​នាក់ ជា​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​លោក ហ៊ុន វណ្ណៈ និងអ្នកស្រី ឈឿន ដារ៉ាវី។ ចំណែក កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី និងលោក កើត សារ៉ាយ ដែលជា​អតីត​យុវជន​ខ្មែរ​ថាវរៈ បច្ចុប្បន្ន​ជា​ប្រធាន និង​សមាជិកសមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និងលោក មាន ព្រហ្មមុនី អតីតប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ សុទ្ធតែកំពុងជាប់សំណុំរឿងនៅតុលាការរាជធានីភ្នំពេញទាំងអស់។

អតីតជាព្រះសង្ឃ និងបច្ចុប្បន្នជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរលោក កើត សារ៉ាយ បានប្រាប់ Newsroom Cambodia ថាលោកនិងសកម្មជនសង្គមដទៃទៀតតែងតែទទូចស្នើទៅរាជរដ្ឋាភិបាលនិងតុលាការកំពូលសុំដោះលែងពួកគេឱ្យមានសិទ្ធិសេរីភាពឡើងវិញដើម្បីអាចដើរហើរនិងអាចចូលរួមសកម្មភាពសង្គម។ លោកបន្តថាការចោទប្រកាន់និងការដាក់ពន្ធនាគារពួកគេកន្លងមកជារឿងអយុត្តិធម៌ព្រោះពួកគេចូលរួមសកម្មភាពសង្គមកន្លងទៅគឺធ្វើឡើងសុទ្ធតែស្របតាមច្បាប់ទាំងអស់។

លោកថា៖«យើងតែងតែស្នើនិងមានក្តីសង្ឃឹមថាតុលាការនឹងពិចារណាឬក៏មានការស៊ើបសួរដោយយកចិត្តទុកដាក់ប្រមូលអង្គហេតុអង្គច្បាប់ដើម្បីជំនុំជម្រះឡើងវិញចំពោះអ្វីដែលតុលាការសាលាដំបូងគាត់ចោទប្រកាន់មកលើយើងយ៉ាងអយុត្តិធម៌ ត្បិតតែយើងនៅក្រៅឃុំពិតមែនប៉ុន្តែពួកយើងមិនទាន់មានសិទ្ធិដូចជាពលរដ្ឋទូទៅទេ»។

បុរសមានមាឌធំសម្បុរខ្មៅស្រអែម បច្ចុប្បន្នមិនពាក់ស្បែកជើងនិងជាអ្នកខេត្តសៀមរាបរូបនេះបានលើកឡើងពីផលប៉ះពាល់នឹងផលលំបាកថាបច្ចុប្បន្ននេះលោកមិនសូវហ៊ានចូលរួមធ្វើសកកម្មភាពកិច្ចការងារសង្គមដូចកាលមុននោះទេដោយលោកនៅជាប់បំរាមតុលាការនិងមានការឃ្លាំមើលពីសំណាក់អាជ្ញាធរជាដើម។

លោក កើត សារ៉ាយ និយាយថា៖«ទី១យើងអត់អាចដើរហើរទៅក្រៅប្រទេសបាន ទី២យើងចង់ធ្វើអីមួយដូចជាពលរដ្ឋទូទៅវាធ្វើអត់ទាន់បាន និងទី៣យើងនៅតែជាជនដែលមានទោសនៅឡើយ»។

លោកបន្ថែមថា៖«ហើយទី៤ វាទាក់ទងនឹងអរិភាពសង្គមគឺការរើសអើងជាពិសេសនៅពេលដែលយើងជួបនរណាម្នាក់»។

មិនខុសគ្នានេះដែរ អតីតសមាជិកក្រុមយុវជនខ្មែរ​ថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរកញ្ញា អេង ម៉ាឡៃ (ហៅសូ មេត្តា) បានឱ្យដឹងដែរថាកិច្ចការងារសង្គមដែលក្រុមយុវជនបានធ្វើកន្លងទៅគឺស្របច្បាប់ធម្មនុញ្ញដែលមានចែងក្នុងមាត្រា៣៥ទាំងអស់។ កញ្ញាបន្ថែមថារាល់សកម្មភាពរបស់សកម្មជនសង្គមគឺធ្វើឡើងមិនបានប៉ះពាល់ដល់សន្តិសុខសង្គមឬបង្កឱ្យមានភាពវឹកវរដល់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។

កញ្ញាថា៖ «តុលាការនៅក្រុងភ្នំពេញដែលកាត់ទោសឱ្យពួកខ្ញុំជាសកម្មជនសង្គមនិងបរិស្ថានដោយរងនូវអយុត្តិធម៌ព្រោះពួកខ្ញុំមិនបានបំពានច្បាប់មិនបានទៅធ្វើអីដែលខុសច្បាប់យើងគ្រាន់តែសម្តែងមតិការពារបរិស្ថាននិងការពារសិទ្ធិមនុស្សដែលកំពុងតែរងគ្រោះ»។

កញ្ញាបន្ថែមថា៖«បញ្ហាដ៏ធំគឺថាបទចោទរបស់ខ្ញុំគឺនៅតែជាប់ខ្លួនហើយការបំរាមពីរឆ្នាំហ្នឹងគឺនៅតែបន្ត។ អ៊ីចឹងខ្ញុំវាមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរទេព្រោះតុលាការនៅតែបន្តដាក់ទោសមានន័យថាខ្ញុំនិងមានថ្ងៃណាមួយតុលាការនឹងចាប់បញ្ជូនខ្លួនទៅឃុំបន្តទៀត»។

ជាអ្នកខេត្តកំពង់ចាម និងជាសកម្មជនដែលតែងតែសកម្មចំពោះកិច្ចការងារការពារសិទ្ធិមនុស្សនិងបរិស្ថានរូបនេះបានរៀបរាប់ថាដោយមើលឃើញពីតថភាពអយុត្តិធម៌សង្គមអស់រយៈពេលជាច្រើនឆ្នាំទើបធ្វើឱ្យកញ្ញាចង់ចូលរួមកិច្ចការងារសង្គមដើម្បីជាការរួមចំណែកនិងចង់បង្ហាញពីការឈឺចាប់នៅក្នុងសង្គមមួយនេះ។ កញ្ញាបន្តថាមូលហេតុដែលជំរុញទឹកចិត្តធ្វើឱ្យកញ្ញាចង់ចូលរួមតាមដាននិងឃ្លាំមើលកិច្ចការងារសង្គមដោយមើលឃើញពីរឿងអយុត្តិធម៌សង្គមដូចជាការបាញ់សម្លាប់វីរបុរសស្នេហាជាតិខ្មែរជាច្រើនរូបនិងករណីចាប់ខ្លួនអ្នកការពារកិច្ចការងារព្រំដែនគឺលោក រ៉ុង ឈុន ជាដើម។

កញ្ញា អេង ម៉ាឡៃ និយាយថា៖«ខ្ញុំតាមដានបញ្ហាសង្គមយើងជាង១០ឆ្នាំមកនេះ តែខ្ញុំមិនអាចធ្វើអ្វីបានសោះ ខ្ញុំមានការឈឺចាប់ដោយឃើញពលរដ្ឋរងនូវភាពអយុត្តិធម៌នៅនឹងមុខនិងប្រយោលជាពិសេសបញ្ហាដែលធំនឹងខ្ញុំឃើញអ្នកវិភាគរបស់យើងគឺលោកបណ្ឌិត កែម ឡី និងអ្នកការពារព្រៃឈើគឺលោក ឈុត វុទ្ធី និងអ្នកការពារកម្មករគឺលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់ដោយអយុត្តិធម៌»។

ទន្ទឹមនឹងនេះ អតីតសមាជិកខ្មែរថាវរៈនិងបច្ចុប្បន្នជាសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក ថា ឡាវី យល់ឃើញថាសកម្មជនសង្គមគ្រាន់តែចង់ធ្វើការងារសង្គមដើម្បីផលប្រយោជន៍ជាតិមាតុភូមិមិនបានទៅប្រឆាំងការដឹកនាំនិងការអភិវឌ្ឍប្រទេសរបស់ថ្នាក់ដឹកនាំនោះទេ។ លោកបន្ថែមថារាជរដ្ឋាភិបាលនិងជាពិសេសតុលាការកំពូលគួរតែអនុគ្រោះដល់យុវជនសង្គមឬទម្លាក់បទចោទឱ្យពួកគេអាចមានសិទ្ធិសេរីភាពឡើងវិញដូចពលរដ្ឋធម្មតា។

លោកថា៖«ខ្ញុំយល់ឃើញថាប្រសិនបើយើងធ្វើរឿងដើម្បីជាតិ ដើម្បីប្រយោជន៍ដល់ទឹកដី ប្រយោជន៍សង្គម ដើម្បីការពារអធិតេយ្យជាតិ ខ្ញុំគិតថាវាមិនមែនជារឿងមួយដែលខុសទេ»។

លោកបន្ថែមថា៖«ខ្ញុំយល់ថារដ្ឋាភិបាលគួរតែឱ្យពួកខ្ញុំរួចពីការចោទហ្នឹងទៅ ព្រោះថាមើលទៅសកម្មភាពពួកខ្ញុំនឹងមិនមានគំនិតអ្វីទៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលអ្វីទេ។ គ្រាន់តែសកម្មភាពមួយក្រុមយុវជនចង់បង្ហាញភាពមិនពេញចិត្តចំពោះចំណាត់ការដែលតុលាការអនុវត្តច្បាប់ទៅលើអ្នកការពារព្រំដែន»។

បន្ថែមពីនេះ យុវជនជាអ្នកខេត្តបាត់ដំបងមានអាយុ ២៣ឆ្នាំ រូបនេះបានស្នើទៅរាជរដ្ឋាភិបាលនិងតុលាការគួរតែបើកសិទ្ធិសេរីភាពឱ្យសកម្មជនសង្គមអាចចូលរួមបំពេញកិច្ចការងារសង្គមតាមឆន្ទៈនិងគោលបំណងរបស់ពួកគេដែលចង់ឃើញសង្គមឈានទៅរកលទ្ធិប្រជាធិបតេយ្យមួយយ៉ាងពិតប្រាកដ។

លោកថា ឡាវី ស្នើថា៖«រដ្ឋាភិបាលគួរតែបើកឱកាសឱ្យយុវជនអ្នកដែលមានឆន្ទៈពិតប្រាកដក្នុងការចង់ឃើញការអភិវឌ្ឍចង់ឃើញនូវលទ្ធិប្រជាធិបតេយ្យចង់ឃើញការរក្សាធនធានធម្មជាតិនៅកម្ពុជា ជាពិសេសតុលាការគួរតែទម្លាក់បទចោទពួកខ្ញុំទៅ ពួកខ្ញុំធ្វើគឺដើម្បីតែផលប្រយោជន៍ជាតិទេ»។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ទាំង​៧​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​២០​ខែ ដល់ ២​ឆ្នាំ​កាល​ពី​ខែសីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ។ ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ គឺ ដោយសារ​ក្រុម​យុវជន​បាន​ធ្វើ​សកម្មភាព​តវ៉ា ដោយ​សន្តិវិធី​ទាមទារ ឱ្យ​ដោះលែង​អតីត​​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​បក្ស​ភ្លើងទៀន​។ បន្ទាប់ពី​ពួកគាត់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ តុលាការ បាន​សម្រេច​ដោះលែង ប៉ុន្តែ​បន្ត​រក្សា​បទ​ចោទ និង​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យរបស់តុលាការ​រយៈពេល​២​ឆ្នាំ​ទៀត។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា មិនអាចសុំការបកស្រាយជុំវិញការស្នើសុំឱ្យមានការទម្លាក់បទចោទទេនៅថ្ងៃទី៣ ខែមិថុនា ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថាយន្តការឬនិតីវិធីតុលាការសម្រចយ៉ាងណាចំពោះសកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគារនោះលោកមិនទាន់ដឹងច្បាស់អំពីនិតីវិធីឬយន្តការរបស់តុលាការទេ។ ប៉ុន្តែយ៉ាងណាលោកបន្តថាកម្ពុជាមានការបន្ធូរបន្ថយទោសចំពោះអ្នកទោសដែលតុលាការបានសម្រេចសាលក្រមរួចផងដែរ។

លោកថា៖ «នៅស្រុកខ្មែរយើងមានការបន្ធូរបន្ថយដែរតើ បើកាលណាយើងបានបម្រើក្នុងរយៈពេលមួយដែលតុលាការកំរិតឱ្យយើងបម្រើនៅក្នុងពន្ធនាគារ។ យើងអាចស្នើសុំទៅនាយករដ្ឋមន្រ្តីដើម្បីស្នើទៅព្រះករុណាសុំបន្ធូរបន្ថយទោស ឬសុំវិទោសអាហ្នឹងជាយន្តការយុត្តិធម៌សម្រាប់ពួកយើង ហើយក្រៅពីហ្នឹងមិនដឹងធ្វើយ៉ាងម៉េច!»។

ដោយឡែក មេធាវីការពារសិទ្ធិមនុស្សនិងជាមេធាវីការពារក្តីឱ្យសកម្មជនសង្គមគឺលោក សំ ចំរើន ពន្យល់យ៉ាងខ្លីថានិតីវិធីរបស់តុលាការធ្វើសេចក្តីសម្រេចយ៉ាងណាគឺយ៉ាងនោះហើយគ្មានផ្លូវតវ៉ាទេ។ លោកបន្ថែមថាបើពិនិត្យមើលតាមនីតិវិធីច្បាប់តុលាការកំពូលសម្រេចនេះ គឺដូចជាមិនមានច្រកណាត្រូវតស៊ូវាឬក៏ត្រូវប្តឹងអ្វីតទៅទៀតទេ មានតែត្រូវគោរពតាមសេចក្តីសម្រេចចុងក្រោយរបស់តុលាការ។

លោកថា៖«សេចក្តីសម្រេចរបស់តុលាការកំពូលជាសេចក្តីសម្រេចចុងក្រោយ បើថាសម្រេចបែបណាហើយ ទោះបីយើងសុខចិត្តមិនសុខចិត្តត្រូវតែគោរពតាមតុលាការកំពូល»។

យ៉ាងណាមិញ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញស្រដៀងនឹងការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលផងដែរថានិតីវិធីរបស់តុលាការគឺបិទផ្លូវតវ៉ាហើយ អ្វីដែលអាចធ្វើបានគឺស្នើសុំទៅអង្គព្រះមហាក្សត្រឱ្យលើកលែងទោសឬបន្ធូរបន្ថយទោសតាមរយៈរាជរដ្ឋាភិបាល។

លោកថា៖«ដូចអ្វីដែលលោក ផៃ ស៊ីផាន បានលើកឡើងចឹងគឺសុំទៅអង្គព្រះមហាក្សត្រដើម្បីលើកលែងទោសឬក៏បន្ធូរបន្ថយទោសអីជាដើម ហើយការស្នើសុំនឹងគឺធ្វើតាមរដ្ឋាភិបាលអ៊ីចឹងហើយនឹងជានិតីវិធី។ អ៊ីចឹងក្នុងផ្លូវច្បាប់គឺបែបហ្នឹងឯងគឺមិនអាចមានការពិនិត្យក្នុងការទម្លាក់ចោលបទចោទប្រកាន់អីវិញទៀតទេ»។

របាយការណ៍​សមាគម​ការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) ចេញផ្សាយ​កាលពី​ថ្ងៃទី១៧ ខែឧសភា រក​ឃើញ​ថា រយៈពេល​១២​ខែ ក្នុង​២០២២ កន្លែង​ទៅ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជិត​១​ពាន់​ករណី (៩២១) រួម​ទាំង​ការ​គំរាមកំហែង​សកម្មភាព​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​រំលោភ​ដីធ្លី ដែល​មាន​ជនរងគ្រោះ​ជាង​១០​ម៉ឺន​នាក់ (១០៧.៨៩៨)។

ក្រុម​សកម្មជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ៕