សុន រស្មី (Sun Raksmey) – Newsroom Cambodia

នគរបាលនិយាយថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ
លោកសាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ ដែលត្រូវបានគេមើលឃើញតាមរយៈវីដេអូមួយថាបានប្រើអំពើហឹង្សាក្នុងគ្រួសាររបស់គាត់។

អតីតភរិយាលោក ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

តាមរយៈវីដេអូនោះ​លោក ឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

ឆ្លើយតបនឹងសំណួរពី Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះអំពីករណីហឹង្សានេះ លោក សាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយតាមទូរស័ព្ទដូច្នេះថា «រឿងនេះអាចនឹងមានការស៊ើបអង្កេតបន្ថែម ហើយរឿងនេះគេក៏កំពុងតែធ្វើការទៅតាមផ្នែករបស់គេ»។

លោក សាន សុខសីហា មិនបានបកស្រាយលំអិតអំពីការស៊ើបអង្កេតនេះទេ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងកិច្ចការនារីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកឌួង ឆាយ ដែលប្រើប្រាស់អំពើហិង្សាទៅលើលោកស្រីដេត ម៉ាលីណា ហើយក្រសួងក៏អំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សា ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត កុំនៅស្ងៀម និងលាក់ទុករឿងទាំងនេះ។

«សូមផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត ដែលនៅជិតលោកអ្នកបំផុត»។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះផងដែរ ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឌួង ឆាយ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី លោកហ៊ុន​ សែន។

នៅក្នុងមតិយោបល់ចុងក្រោយរបស់គាត់នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ លោកឌួង ឆាយ បាននិយាយតាយរយៈហ្វេសប៊ុកថា​ «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»៕

បណ្ណាល័យ​ក្នុង​វត្ត​ស្វាយ​ពពែ​អាយុ​ជិត​១​សតវត្ស​ដែល​មាន​រចនាប័ទ្ម​កម្រ ត្រូវ​សម្រេច​ឱ្យ​រុះរើ​ចោល
គណៈ​គ្រប់គ្រង​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ សម្រេច​រុះរើ​សំណង់​ហោត្រ័យ (​បណ្ណាល័យ​) បុរាណ ស្ថិត​ក្នុង​រចនាប័ទ្ម​ស្ថាបត្យកម្ម​សាសនា​ដ៏​កម្រ អាយុកាល​៩២​ឆ្នាំ ដើម្បី​យក​ដី​មក​សង់​អគារ​សម្រាប់​ព្រះសង្ឃ​គង់ និង​សិស្ស និស្សិត​ស្នាក់​នៅ​។

ការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ​ពី​អ្នក​ស្រឡាញ់ និង​ចង់​អភិរក្ស​ស្នាដៃ​សំណង់​បេតិកភណ្ឌ​ជាតិ​។

Story: https://kohsantepheapdaily.com.kh/article/1286225.html?fbclid=IwAR1SByCpUWffoXVEyi9C4mHF679D2emHl8YrltemSPZ0W_AXamTBMRpMuWI

អតីតភរិយាលោកឌួង ឆាយ បង្ហោះវីដេអូបង្ហាញអតីតស្វាមីខ្លួនប្រើហិង្សាក្នុងគ្រួសារ
អតីតភរិយាលោកឧកញ៉ាឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

លោកស្រី ដេត ម៉ាលីណា បាននិយាយលើផេកហ្វេសប៊ុកដូន្នេះថា៖ «រយៈពេល១៣ ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហិង្សា​នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើងមកគំរាមសម្លាប់ទៀតផង»។

លោកស្រី ដេត ម៉ាលីណា បាននិយាយថា ការដែលនាងសម្រេចចិត្តទម្លាយវីដេអូនៅពេលនេះក៏ព្រោះតែលោក ឌួង ឆាយ មិនបានគោរពតាមការព្រមព្រៀងតាមច្បាប់នៃលក្ខខណ្ឌក្នុងការលែងលះគ្នា ហើយបានចោទលោកថាព្យាយាមបំបែកនាងពីកូននាងទៀត។

«ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយៈកាមេរ៉ា វីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះ និង​យុត្តិធម៌»។

តាមរយៈវីដេអូនោះ​លោកឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

មួយថ្ងៃបន្ទាប់ពីការបង្ហោះវីដេអូនេះ លោក ឧកញ៉ាឌួង ឆាយ ក៏បានចេញមុខមកបកស្រាយបំភ្លឺជុំវិញរឿងនេះ តាមរយៈការ Live និយាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយព្រមទទួលស្គាល់ថាបានប្រើអំពើហិង្សាទៅលើអតីតភរិយារបស់លោកមែន ហើយលោកក៏យល់ព្រមទទួលកំហុសនេះដែរ។

លោកបាននិយាយទៀតថា មូលហេតុដែលនាំឱ្យលោកធ្វើរឿងមិនគប្បីទាំងនេះ ក៏ព្រោះតែអតីតភរិយារបស់លោកធ្លាប់រករឿងឈ្លោះប្រកែកគ្នា ដោយឱ្យលោកទៅគ្រៀវអវៈយវៈភេទព្រោះមិនទុកចិត្តប្ដីខ្លាចក្រែងមានស្រីញីនៅខាងក្រៅ ហើយបើលោកមិនធ្វើតាម គឺមានតែលែងលះគ្នា។

លោកបានបន្ថែមទៀតថា រឿងឈ្លោះប្រកែកគ្នានេះ គឺចាប់ផ្ដើមនៅអំឡុងខែមីនា បន្ទាប់ពីលោកស្រី ដេត ម៉ាលីណា បានផ្ដល់កំណើតឱ្យកូនស្រីពៅរួច ហើយលោកក៏បានចោទប្រកាន់អតីតភរិយារបស់លោកថាមានទំនាក់ទំនងស្នេហាជាមួយជនទី៣ ទើបធ្វើឱ្យជីវិតគ្រួសាររបស់លោកមានបញ្ហារកាំរកូស មិនចុះសម្រុងជាមួយគ្នារហូតឈានទៅដល់ការប្រើអំពើហិង្សា និងលែងលះគ្នា។

គួររំលឹកផងដែរថា លោកឧកញ៉ាឌួង ឆាយ បានបន្សល់ទុកចំណងដៃកូនប្រុស ស្រីចំនួន ៣នាក់ ជាមួយលោកស្រីដេត ម៉ាលីណា៕

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំទិវានារីអន្តរជាតិ «ខ្ញុំស៊ូជម្នះនឹងវិសមភាពយេនឌ័រ» តាមអនឡាញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹង​រៀបចំកម្មវិធីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិនាពេលខាងមុខនេះតាមប្រព័ន្ធអ៊ីនធឺណេត (អនឡាញ)។

យោងទៅតាមសេចក្ដីប្រកាសរបស់ស្ថាប័ននេះ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល ដល់ម៉ោង៦ល្ងាច ក្រោមប្រធានបទមួយគឺ«ខ្ញុំស៊ូជម្នៈនឹងវិសមភាពយេនឌ័រ»។

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រីចក់ សុភាព ដែលជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រមទាំងស្រ្តីដែលជាអ្នកបម្រើការងារផ្នែកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ពីរគឺ៖ បណ្ដុះការយល់ដឹងដល់សាធារណៈជនអំពីសកម្មភាពចូលរួមធ្វើកិច្ចការផ្សេងៗរបស់ស្រ្តីនៅក្នុងសង្គមព្រមទាំងការងាររបស់ស្រ្តីក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស និងការបង្ហាញពីបញ្ហាផ្សេងៗដែលស្រ្តីបានជួបប្រទះពេលធ្វើការងារសង្គម ឬការចូលរួមជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

ក្រៅពីនេះក៏មានការចូលរួមសំដែងល្ខោនជីវិត និងសិល្បៈចាប៉ីដងវែងដើម្បីចូលរួមអបអរដល់កម្មវិធីមួយនេះទៀតផង៕

រដ្ឋាភិបាលចិនផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដជំហានទី២ ចំនួន ៤០ម៉ឺនដូសដល់កម្ពុជា
រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០១ ថានឹងផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ឥតសំណងជំហានទី២ ចំនួន ៤០ម៉ឺនដូសដល់ប្រទេសកម្ពុជា។

យោងតាមរយៈគេហទំព័រហ្វេកប៊ុករបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា  ចិនបាននិយាយថា «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។

គួររំលឹកថា កម្ពុជាបានទទួលរួចហើយនូវជំនួយវ៉ាក់សាំងកូវីដ១៩ ពីចិន ចំនួន ៦០ម៉ឺនដូស ក្នុងជំហានទី១ កាលពីដើមខែកុម្ភៈ កន្លងទៅ៕

Q & A ជាមួយពាណិជ្ជករសូត្រអំពីគុណភាពសូត្រក្នុងស្រុក និងសូត្រនាំចូល
សូត្រ ដែលជាផលិតផលបង្ហាញអំពីអត្តសញ្ញាណតាំងពីសម័យបុរាណកាល​ និងជាទីនិយមចូលចិត្តរបស់ប្រជាជនខ្មែរ មានការចុះសន្ទុះនៃការគាំទ្រគួរឱ្យកត់សម្គាល់ក្នុងរយៈចុងក្រោយនេះ។

គេបានសង្កេតឃើញថាមានការនាំចូលផលិតផលសូត្របរទេស និងផលិតផលចម្លងផ្សេងៗដូចជា ហូល ផាមួង ជប៉ុន អ៊ីតាលី ជាដើម ដែលកំពុងតែប្រណាំងប្រជែងជាមួយផលិតផលសូត្រខ្មែរដោយដាក់លក់ពាសពេញទីផ្សារនៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះជាបទសម្ភាសខ្លីមួយរវាងអ្នកសារពត៌មាន Newsroom Cambodia សុន រស្មី ជាមួយ កញ្ញា ចេន សុធា ជាអ្នកគ្រប់គ្រងទូទៅ និងតំណាងផ្នែកលក់នៅក្នុងសមាគមសិប្បកម្ម កីតម្បាញខ្មែរ។

សុន រស្មី៖ សូមជំរាបសួរ​ បងស្រី! សព្វថ្ងៃនេះកំណើននៃការនាំចូលផលិតផលសូត្របរទេស និងផលិតផលចម្លងដូចជាហូល ផាមួង ជប៉ុន និងអ៊ីតាលី មានការកើនឡើងច្រើនក្នុងទីផ្សារកម្ពុជា។ ខ្ញុំចង់សួរបងថា តើបងយល់ឃើញយ៉ាងណាចំពោះការនាំចូលនេះ?

កញ្ញា ចេន សុធា៖ ទាក់ទងនឹងការនាំចូលផលិតផលសូត្របរទេស ដូចជា ហូល ផាមួង ជប៉ុន និងអ៊ីតាលី ជាដើម គឺវាផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងផលិតផលសូត្រខ្មែរយើងដូចជា របរតម្បាញមានការធ្លាក់ចុះហើយផលិតផលសូត្រខ្មែរដូចជាហូល ផាមួង ក៏មានការគាំទ្រថយចុះដោយសារតែផលិតផលនាំចូលមានតម្លៃថោកជាងផលិតផលរបស់ខ្មែរ។

សុន រស្មី៖ បន្តទៅសំនួរបន្ទាប់ទៀត តើមូលហេតុអ្វីបានជាមានការនាំចូលផលិតផលសូត្របរទេសទាំងនោះចូលមកក្នុងទីផ្សារកម្ពុជា?

កញ្ញា ចេន សុធា៖ មូលហេតុដែលនាំឱ្យមានការនាំចូលផលិតផលសូត្រទាំងនោះចូលមកក្នុងទីផ្សារកម្ពុជា ទី១ ប្រទេសយើងជាប្រទេសទីផ្សារសេរី ដូច្នេះការនាំចូលគឺមិនមានការហាមឃាត់ទេ។ ទី២ ដោយសារតែផលិតផលសូត្រនៅកម្ពុជាសព្វថ្ងៃនេះខ្សត់ អត់សូវសំបូរហើយមានតម្លៃថ្លៃជាងសូត្រនាំចូល។ ទី៣ បរទេសគេដឹងណាស់ថាខ្មែរយើងត្រូវការអ្វី គេមើលទៅតាមសេដ្ឋកិច្ចខ្មែរយើង ហើយគេនាំចូលផលិតផលរបស់គេមកមានតម្លៃថោកជាងនិងសំបូរបែបជាងយើង។ ទី៤ ប្រជាជនខ្មែរយើងនិយមគាំទ្រទៅលើផលិតផលសូត្របរទេសជាងផលិតផលក្នុងស្រុកដូចនេះការនាំចូលនៅតែបន្តមានរហូត។

សុន រស្មី៖ ខ្ញុំចង់សាកសួរទៅបងបន្ថែមទៀតថា តើការនាំចូលផលិតផលសូត្របរទេសនេះផ្ដល់ផលប៉ះពាល់អ្វីខ្លះចំពោះផលិតផលសូត្រខ្មែរ?

កញ្ញា ចេន សុធា៖ សម្រាប់ការនាំចូលផលិតផលសូត្របរទេសនេះ ផ្ដល់ផលប៉ះពាល់ច្រើនចំពោះផលិតផលសូត្រខ្មែរបើសរុបទៅគឺធ្វើឱ្យ ផលិតផលយើងមានការធ្លាក់ចុះការគាំទ្រ ការផលិតសូត្រ ពីដង្កូវនាង មានការថយចុះហើយការលក់ដូរក្នុងទីផ្សារក៏ធ្លាក់ចុះ ដូចនេះយូរៗទៅសូត្រខ្មែរអាចនឹងឈានដល់ការបាត់បង់ប្រសិនបើលែងមានការគាំទ្រ។ មួយវិញទៀតផលិតផលសូត្រខ្មែរយើង អត់សូវមានតម្លៃ គឺយើងមិនអាចលក់ក្នុងតម្លៃខ្ពស់ជាងសូត្រនាំចូល ចង់ឬមិនចង់គឺយើងត្រូវបន្ទាបតម្លៃខ្លះដើម្បីប្រកួតប្រជែងជាមួយសូត្រនាំចូល។

សុន រស្មី៖ ចំពោះគុណភាពនិងតម្លៃវិញ តើមានភាពខុសគ្នាដូចម្ដេចខ្លះរវាងផលិតផលទាំងពីរ?

កញ្ញា ចេន សុធា៖ ចំពោះគុណភាពនិងតម្លៃវិញបើនិយាយពីភាពខុសគ្នា យើងមិនអាចអះអាងបានមួយរយភាគរយទេ ប៉ុន្តែសម្រាប់សូត្រខ្មែរយើងដែលផលិតចេញពីសូត្រដង្កូវនាងនៅក្នុងស្រុក គឺផលិតផលយើងមានគុណភាពល្អ និង តម្លៃខ្ពស់ជាង ព្រោះយើងផលិតដោយដៃ ចំណែកផលិតផល នាំចូលវិញក៏មាន គុណភាពប្រហាក់ប្រហែលយើងដែរ គ្រាន់តែមានតម្លៃទាបជាង ព្រោះគេផលិតដោយប្រើម៉ាស៊ីន គួបផ្សំជាមួយបច្ចេកទេសទំនើប គឺផលិតផលខ្មែរនិងបរទេស មានលក្ខណៈប្រហាក់ប្រហែលគ្នា មានទាំងល្អ និងមិនល្អ។

សុន រស្មី៖ សំនួរចុងក្រោយនេះ ចង់សួរបងថា តើបងមានវិធីសាស្រ្តអ្វីខ្លះដើម្បីទាក់ទាញប្រជាជនខ្មែរឱ្យគាត់ងាកមកចាប់អារម្មណ៍និងគាំទ្រផលិតផលសូត្រខ្មែរយើងវិញ?

កញ្ញា ចេន សុធា៖ ទាក់ទងវិធីសាស្រ្តក្នុងការទាក់ទាញប្រជាពលរដ្ឋខ្មែរយើងដើម្បីឱ្យពួកគាត់គាំទ្រផលិតផលសូត្រខ្មែរឡើងវិញសម្រាប់ខាងសមាគម កីតម្បាញខ្មែរ បង ទី១ គឺយើងបង្កើនគុណភាពធ្វើយ៉ាងណាឱ្យផលិតផលសូត្រយើងមានគុណភាពល្អ។ ទី២ ព្យាយាមច្នៃប្រឌិតនិងរកអ្វីដែលថ្មីៗដើម្បីបំពេញដល់តម្រូវការរបស់អតិថិជន។ ទី៣ គឺយើងព្យាយាមធ្វើការផ្សព្វផ្សាយឱ្យបានច្រើន ទាក់ទងផលិតផលសូត្រខ្មែរយើង ដូចជា ហូល ផាមួង ស៊ឺង ជាដើមតាមរយៈប្រព័ន្ធអ៊ីនធើណេត ព្រមទាំងមានការចូលរួម ពីក្រសួងពាណិជ្ជកម្ម ឬកម្មវិធីតាំងពិព័រណ៍ផ្សេងៗដើម្បីធ្វើការផ្សព្វផ្សាយក៏ដូចជាតាំងបង្ហាញផលិតផលសូត្រខ្មែរផងដែរ។ បន្ថែមទៀតខាងបងក៏បានធ្វើការពន្យល់ផ្ទាល់ដល់អតិថិជនឱ្យពួកគាត់យល់ដឹងបន្ថែមអំពីផលិតផលជាតិ។

សុន រស្មី៖ សូមអរគុណ បងស្រី! ជាចុងក្រោយនេះ តើបងមានជាមតិយោបល់ ឬក៏សំណូមពរអ្វីបន្ថែមទៀតទេ?

កញ្ញា ចេន សុធា៖ សម្រាប់បង បងចង់ឱ្យអាជីវករ និង ប្រជាជនខ្មែរ យើងមានការយល់ដឹងឱ្យបានច្រើន និង ច្បាស់លាស់ អំពីផលិតផលសូត្រខ្មែរនិងសូត្របរទេស ព្រោះកន្លងមកបងឃើញ អាជីវករមួយចំនួន ពួកគាត់អត់ស្គាល់ច្បាស់ និងយល់ច្រឡំរវាងផលិតផលក្នុងស្រុកនិងផលិតផលនាំចូល ដូចជាស៊ឹងឡាវគាត់ថាស៊ឹងខ្មែរ ផាមួង អ៊ីតាលី ឬជប៉ុន គាត់ប្រាប់ភ្ញៀវថា ផាមួងខ្មែរ ចឹងបងចង់ឱ្យមានការបែងចែកច្បាស់លាស់រវាងផលិតផលទាំងពីរ។ មួយទៀតបងចង់ឱ្យក្រសួងដែលពាក់ព័ន្ធដូចជា ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម រួមសហការគ្នា បង្កើត កម្មវិធីតាំងពិព័រណ៍ ផលិតផលខ្មែរ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅដល់ប្រជាជន ជាពិសេស ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពី ផលិតផល និង សូត្រខ្មែរយើង ព្រោះសព្វថ្ងៃនេះ ក្មេងជំនាន់ក្រោយតិចណាស់ ដែលស្គាល់ និងយល់ដឹងអំពីសូត្រ និងផលិតផលដែលច្នៃចេញពីសូត្ររបស់ខ្មែរយើង៕