ទេស នុភា​ (Tes Nuphea) – Newsroom Cambodia

អ្នកឃ្លាំមើលសង្គម និងមន្រ្តីរដ្ឋាភិបាលខ្វែងគំនិតគ្នាលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជា​ទិវា​រំឮក​ខួប​២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​កិច្ច​ព្រមព្រៀង​នេះ បាន​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ធានា​ឲ្យ​បាន​នូវ​ការបង្រួប​បង្រួម​ជាតិ​នៃ​ជម្លោះ​នយោ​បាយ​​គ្រប់​ភាគី រយៈពេល​ជិត​បី​ទសវត្សរ៍​មក​ហើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​មួយ​ចំនួន មើល​ឃើញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ បើ​ទោះ​បី​​​ជា​​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មាន​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​ក៏ដោយ។

​ជាក់ស្តែង​ទៅ​ហើយ វត្តមាន​ភាព​នៃ​ពហុ​គំនិត​មិន​ស្របគ្នា តែងតែ​លេច​ចេញ​ឡើង​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខ្វះខាត និង​បំពេញ​គ្នា​ទៅ​វិញ​ទៅមក​  តែ​ទោះ​ជា​​​មាន​ការខ្វែង​គំនិ​ត​គ្នា​យ៉ាងណា ក៏​ត្រូវ​តែ​មាន​ការអត់ធ្មត់ និង​ព្យា​យាម ដែល​ជា​មាគ៌ា​របស់​ព្រះពុទ្ធ​យក​មក​ដោះស្រាយ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម​ មានប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន គឺ​បាន​ចម្លង​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្រប់គ្រាន់​ហើយ ​ប៉ុន្តែ​លោក​ថា ​អ្វី​​ដែល​​មើល​ឃើញ​ថា​បញ្ហា​​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ជាតិ ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ដែល​កើត​ឡើង​ក្រោយ​កិ​ច្ច​ព្រមព្រៀង​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ឯកភាព​ជាតិ និង​បង្រួប​បង្រួម​ជាតិ ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​តែ​ប្រកាស​ថា​មាន​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ អីចឹង​​ក្នុង​សង្គម​មួយ​ដែល​មាន​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ គឺមិ​នអា​ច​និយាយ​បាន​ថា ជា​រដ្ឋាភិបាល​បាន​ធ្វើ​ដោយ​ជោគជ័យ​ទៅ​លើ​ការបង្រួប​បង្រួម​ជាតិ​ទេ»។

លោកបន្ថែម​ថា​ អំពី​ស្មារតី​នៃ​ការដឹកនាំ​ប្រទេស​នៅ​ក្នុង​របប​ប្រជាជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​ក្រោយ​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថា៖ «កម្ពុជា​ហាក់​ដូចជា​មាន​ភាព​ចម្រូ​ង​ចម្រាស់​ច្រើន មាន​ការរិះគន់​ច្រើន ទាំង​ក្នុ​ង​ស្រុក និង​ក្រៅស្រុក​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​ហាក់​ដូចជា​ដើរ​ចេញ​កាន់​តែ​ឆ្ងាយ​ទៅ​រក​របប​ផ្ដាច់​ការ ហើយ​ការរំលោភ​សិទ្ធិ​មនុស្ស​ដូច​មាន​របាយ​ការណ៍​អន្តរជាតិ​ជា​ដើម»។

«ចំណែក ស្មារតី​​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព  ដោយសារ​ពេលនេះ​យើង​ឃើញ​មាន​​ការរុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មហា​អំណាច ទាក់ទិន​ទៅ​នឹង​ភូមិ​សាស្រ្ត​នយោ​បាយ​អញ្ចឹង  នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រទេស​ហត្ថលេខី​ទាំងអស់​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព បូរណភាព​ទឹកដី​កម្ពុជា»។

«មួយវិញ​ទៀត ទាក់ទង​នឹង​ការរំលោភ​របស់​ប្រទេស​ជិត​ខាង​មក​លើ​ទឹកដី​កម្ពុជា ក៏​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ចេញ​ឲ្យ​ប្រទេស​ជិត​ខាង​ធ្វើ​ការ​ធានា ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ផែនទី​កំណត់​មាន​ការទទួល​ស្គាល់​ដោ​យ​អង្គការ​សហប្រជា​ជាតិ និង​មិន​អាច​ប្រទេស​ណា​រំលោភ​បាន។ តែ​ឥឡូវ​យើង​ឃើញ​ការបោះតង់​របស់​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន ក៏មិ​នទា​ន់ច្បាស់​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ណា នេះសុទ្ធ​តែ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​លើក​យក​កិច្ចព្រមព្រៀង​នេះដើ​ម្បី​មក​រំឮក​ឡើង​វិញ ប្រាប់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់»។

លោក ស្រ៊ុន ស្រ៊ន យុវជន​ម្នាក់​ដែល​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស មើល​ឃើញ​ពី​កិច្ច​ព្រមព្រៀង​នេះ​ថា​ បង្កើ​ត​ឱ្យ​បាន​នូវ​បូរណភាព​ជាតិ ឯករាជ្យភាព​ជាតិ​ទាំង​ស្រុង​ចេញ​ពី​បរទេស និង​ការបង្កើត​អធិបតេយ្យ​ភាព សន្តិសុខ​សន្តិភាព​ជាតិ​ខ្មែរ។

​«រដ្ឋាភិបាល​អនុវត្តន៍​តែ​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទេ ដូច្នេះ​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​សូវ​ជា​អើពើ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស​ទៅ​អនុវត្តន៍​ទេ​ ដូចជា​ការលុប​ចោល​ទៅ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នានា​​​ មុន​២៣ តុលា ១៩៩១ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា»។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា មាន​បញ្ហា​​ជា​ច្រើន​​ដែល​រដ្ឋាភិបាល​គួរ​តែពិ​ចារណាហើ​យ និ​ងពិ​និត្យ​ឡើងវិញ​នូវ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ជាពិសេស​ឆ្លើយតប​នឹង​​រដ្ឋធម្មនុញ្ញ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ប្តេជ្ញា​អនុវត្តន៍។

អ្នកស្រី​លើក​ឡើង​ថា៖ «សិទ្ធិ​មូលដ្ឋាន​សំខាន់ៗ ដូច​សេរីភាព​នៃ​ការបញ្ចេញ​មតិ ឬ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី ឬ​ចងក្រង​ជា​សមាគម​ជាដើម​ហ្នឹង គឺ​មាន​ការប្រឈម ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​លំហូរ​សង្គម​ស៊ីវិល​រង​នូវ​ការគំរាម​កំហែង​ជា​ខ្លាំង​មែន​ទែន ខណៈ​មាន​ការរំលាយ​គណបក្ស​ជំទាស់​ដ៏​សំខាន់​មួយ (នៅ​កម្ពុជា)»។

អ្នកស្រីបន្ត​ថា ការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលមួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​​​សប្តាហ៍​ចុងក្រោយ​នេះ​ ដូចជា​​ការចាប់ខ្លួន​សកម្មជន និងយុវជន​ជាបន្ត​បន្ទាប់​ជាដើម។

«នៅ​ពេល​ដែល​យើង​និយាយ​ដល់​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ​វិញ គឺជា​ចំណោទ​ដែល​រដ្ឋាភិបាល​កម្ពុជា​យើង​ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​ដែល​ខ្លួន​ត្រូវ​បង្ហាញ​ថា បាន​ប្តេជ្ញា​​​ទៅ​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​នេះ  ជាពិសេស​គឺ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា បើ​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មិនមាន​ការអនុវត្ត​ទៅ​លើ​កិច្ច​ព្រមព្រៀង​នេះ​ទៀត​ទេ មាន​តែ​ការអនុវត្ត​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ ហើយ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ទៅ​លើ​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា មិន​មែន​ធ្វើ​ជាមួយ​បរទេស​ណាឡើយ។

«(កិច្ចព្រមព្រៀងនេះ) អត់មាន​លក្ខណៈ​ជា​ច្បាប់​ដើម្បី​ដាក់​ទៅ​តុលាការ​អន្តរជាតិ​ក្នុង​ការ​កាត់​ទោស​ភាគី​ណាមួយ​បាន​ឡើយ អីចឹង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​គឺ​អនុវត្តន៍​ទៅ​លើ​រដ្ឋ​ធម្ម​នុញ្ញ»។

លោក​បន្ថែម​​ថា ប្រទេស​ណា​ក៏​ដោយ មិន​ដែល​មាន​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ពេញ​លេញ​ទេ គេ​មាន​តែ​កែទម្រង់ តាក់តែង​ច្បាប់​ឱ្យ​ឆ្លើយ​តប​ការយល់​ដឹង​អំពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង សូម្បី​សហរដ្ឋ​អាមេរិក។ តែ​យ៉ាង​ណា ការពង្រឹង​នីតិរ​ដ្ឋ​ប្រឆាំង​នឹង និទណ្ឌ​ភាព ពង្រឹង​សេចក្ដី​ត្រូវការ​ទទួល​ខុសត្រូវ​ទាំង​ប្រជាពលរដ្ឋ​ទាំង​មន្ត្រី​រដ្ឋាភិបាល ទើប​ជា​ដំណោះ​ស្រាយ​ល្អ។

លោក សុខ  ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លើក​ឡើង​ថា ការអនុវត្ត​​កិច្ច​​ព្រមព្រៀង​​ទីក្រុង​​ប៉ារីស​ចាប់​តាំង​ពី​ក្រោយ​កា​របោះឆ្នោត​ឆ្នាំ១៩៩៣​​ ដែល​រៀបចំ​ដោយ​អ៊ុន​តាក់ រដ្ឋាភិបាល​អាណត្តិ​ទី១​រហូត​ដល់​នីតិកាល​ទី៦ គឺ​បាន​និង​កំពុង​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាពនេះ​ បាន​សម្រេច​លទ្ធផល​មួយ​ចំននួ​ន​ធំ។​​

លោក​ថា៖ «មាន​ការដក​កង​ទ័ព​បរទេស​ចេញ​ពី​កម្ពុជា​ដោយមា​នកា​រត្រួត​ពិនិត្យ​ពី​អន្តរជាតិ​ដោយ​ត្រឹមត្រូវ។ រី​ឯ​ជន​ភៀស​ខ្លួន​ដែល​នៅ​លើ​ទឹក​ដី​ថៃ​ត្រូវ​បាន​ប្រមូល​យក​​មក​ទឹកដី​កម្ពុជា​​ធ្វើ​សមាហរន្តកម្ម​ក្នុង​មាតុភូមិ​កម្ពុជា ដោយ​រស់​រួម​ជាមួយ​គ្នា​ប្រក​បដោយ​សុខ​ដុម​រមនា​។ ការធានា​​ឯករាជ្យ​​ភាព អធិបតេយ្យ​ភាព​កម្ពុជា ក្រោម​កិច្ច​ព្រម​ព្រៀង​បាន​ចែង​ហើយ​ថា អត់​មាន​ការឈ្លាន​ពាន​ពី​ខាងក្រៅ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា អីចឹងរាល់ថ្ងៃនេះ​អធិបតី​ភាព និងឯករាជ្យភាព​កម្ពុជា​អត់​មាន​ប៉ះពាល់ ឬ​រង្គោះ​​រង្គើរ​ឡើយដោយ​ប្រការ​​ណា​មួយ​ទេ»។

អ្នកនាំពាក្យគណបក្ស​កាន់​អំណាច​រូបនេះបន្ថែម​​ថា បើសិនជា​មាន​ការឈ្លាន​ពាន​ទឹកដី​កម្ពុជា​មែន សហ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស​គេ​នឹង​កោះ​ប្រជុំ​ភ្លាមៗ​ដើម្បី​រាយការណ៍​ទៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ចាត់​វិធានការ​​ ប៉ុន្តែលោក​ថា ក្នុង​រយៈ​ពេល​​២៩ឆ្នាំ​ហើយ មិនមាន​បញ្ហា​អ្វី​កើតឡើងទេ។

នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ ដែល​ជា​ខួប​២៩​ឆ្នាំ​​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​នេះ​ គេ​ឃើញ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ប្រជា​ពល​រដ្ឋ​​ប្រមាណ​​ជា​ជិត​២០នាក់​ដែល​​ព្យាយាម​​ទៅ​​ប្រមូល​ផ្តុំ​​ដាក់​​ញ​ត្តិ​​​នៅ​​ស្ថានទូត​​ចិន​ប្រចាំ​​កម្ពុជា ដោយ​បាន​​ឃាត់ខ្លួន​អ្នក​ប្រមូល​ផ្តុំ​ចំនួន៣នាក់។ ចំណែក​អ្នក​សារ​ព័ត៌​មាន​ និង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក្នុង​ព្រឹត្តិការ​នោះ ក៏​​ត្រូវ​បាន​អាជ្ញា​ធរ​​គំរាម​កំហែង​​ដកហូត​ម៉ាស៊ីន​ថត​​ និង​ទូរស័ព្ទ​​ផង​ដែរ​៕​

Q & A with ruling party Senator and spokesperson Sok Eysan
On the 8th anniversary of the death of former King Norodom Sihanouk, who guided
Cambodia though many of the 20th century’s most important historical moments,
Newsroom Cambodia spoke to Mr. Sok Eysan, spokesperson for the Cambodian
People’s Party.

Below is our conversation, translated from Khmer and edited for clarity.

NC: What are the lessons that young and current politicians should learn from
the late king’s legacy?
Sok Eysan: From my point of view, his majesty late King Father should be credited
with many achievements for the young and next generations, as well as all Khmer
citizens. He led Cambodia to join the Non-aligned Movement, joining the first
meeting in Bandung, Indonesia. After that conference, all inter-partners became the
countries with neutral positions. Moreover, he instituted in the nation such ideas as
conciliation, unification, peace, and development, which showed other Southeast
Asian nations that Cambodia was a peaceful and prosperous nation.

NC: What are the similarities and differences between Sangkum Reastr Niyum
and the current government led by the Cambodian People’s Party?
Sok Eysan: One important thing: the idea of political neutrality and independence,
which is stipulated in the constitution. Cambodia isn’t biased to any great power, and
we adhere to the idea that all countries are our friends, and that we all depend on the
policies of independence, sovereignty, territorial integrity, and non-interference in
mutual domestic affairs. Therefore, the royal government, under the leadership of
Prime Minister Hun Sen, is committed to work and serve all Khmer citizens.
Moreover, Samdech Hun Sen has instituted his “win-win” policy since the 1990s, a
policy that has resulted in a peace and unity that the country has not seen for hundreds
of years after the Angkor Empire Era.

NC: What are the challenges facing Cambodia today?
Sok Eysan: The primary challenge is continued internal development, which we need
to ensure lasting peace, political stability, economic growth and poverty eradication.
Another is foreign policy: Cambodia remains committed to neutrality, which is not
always easy in the face of growing tension between larger nations.

NC: Among the late King Father’s most durable legacies was the idea of political
neutrality. Is there anything the current government can do to build on that
legacy?

Sok Eysan: We continue to promote national unity, an idea that the late King Father
enshrined with the Paris Peace Agreement. We are committed to a policy of
conciliation and national unity. No matter how tough it is, Cambodia will not allow
serious internal divisions or allow neighboring countries to interfere in our domestic
affairs. Absolutely, there is no presence of foreign military in this Kingdom.

A Legacy of Neutrality: Young Activists Remember King Norodom Sihanouk
Cambodia’s emerging political class is showing renewed interest in the political legacy of King Norodom Sihanouk, with some young leaders saying the anniversary of the King Father’s passing is an apt time to reexamine his policy of neutrality amid Big Power rivalries.

Norodom Sihanouk, who died in Beijing on October 15, 2012, is often lionized for ending French colonialism in 1953 and forging national unity in the aftermath of decades of war. For older Cambodians, he is remembered for leading the Sangkum Reastr Niyum and for navigating the treacherous Cold War rivalries between the United States and the former Soviet Union.

But for many young Cambodians, keenly aware of escalating tensions between the United States and an increasingly assertive China, the former King Father’s policy of neutrality may offer not only a history lesson, but a road map for national security.

“Political neutrality during the Sangkum Reastr Niyum played out in a competition of political  ideologies — but now such neutrality persists in the context of economic competition,” said Yang Saing Koma, a co-founder of the Grassroots Democratic Party. “Cambodia should maintain its independence by not relying on any particular superpower, but for the sake of the country’s economic and commercial success.”

Pich Sros, president of the Cambodian Youth Party, argues that security lies in firm independence. “Cambodia’s stance must not subordinate to any state while a great competition between major powers is escalating,” he said.

A survey of the country’s history, and the region’s, may offer a cautionary tale.

“There is only neutrality if we commit to balanced diplomatic relations with all foreign states,” said Sambo Manara, a history professor at Pannasastra University. “During King Sihanouk’s era, there was an ideological competition between communism and liberalism. Cambodia, as a small state, had to adhere to political neutrality to ensure stability and peace.”

For a while, at least, independence insulated Cambodia from the deadly political schisms that fractured her eastern neighbor.

“After gaining independence, and due to Geneva Conference in 1954, Cambodia was able to prevent national division, like during the same period when Vietnam divided into North and South,” Sambo Manara said.

Five decades later, the country persists in its assertions of neutrality.

“The Royal Government is committed to playing its role in complying with the constitution under independence, permanence, neutrality, non-aligned state, and the prohibition of the presence of any foreign military base in Cambodian territory,” said Sok Eysan, spokesperson for the Cambodian People’s Party.

Not everyone agrees. Meach Sovannara, a former official of the government-dissolved Cambodia National Rescue Party, said that the recent signing of a free trade agreement with China, in addition to the European Union’s withdrawal of its Everything But Arms trade agreement, serves as evidence that the current government is anything but impartial.

“After the dissolution of the main opposition party, we see that China’s influence in Cambodia has increased dramatically,” he said.

៨ឆ្នាំក្រោយការយាងចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ នយោបាយ​អព្យា​ក្រឹតបច្ចុប្បន្ន​ត្រូវ​បាន​គេ​យល់ឃើញ​ខុសគ្នា
ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃរំឮក​ខួប​នៃ​ការយាង​ចូល​ទិវង្គត​នៃ​របស់​ព្រះបាទ​នរោត្តម ​សីហនុ។​​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​ចងចាំ​​វីរៈភាព​របស់​ទ្រង់​ក្នុង​ការទាមទារ​ឯករាជ្យភាព​ដល់​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៥៣ និង​ការ​កសាង​​​​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​នយោបាយ​បង្រួប​បង្រួម​ជាតិ។

គេនៅ​ចាំ​បាន​ថា របប​សង្គមរាស្រ្ត​និយម​របស់​ព្រះបាទ​នរោត្តម សីហនុ បាន​ប្រកាន់​ខ្ជាប់​នូវ​របប​នយោបាយ​អព្យាក្រឹត្យ ស្ថិត​ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ​សេរី និង​កុម្មុយនីស្ត​នៃ​សម័យ​សង្រ្គាម​ត្រជាក់ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​​អះអាង​​ថា​ខ្លួន​បន្ត​អនុវត្ត​នយោបាយ​អព្យាក្រឹត្យ​​ដដែល។

ក្រោយ​​៨​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ និស្សិត សាស្រ្តចារ្យ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​បង្ហាញ​ទស្សនៈ​​អំពី​សមិទ្ធផល​​របស់​ព្រះ​អង្គ និង​ការយល់​ឃើញ​អំពី​តម្លៃ​នៃ​នយោបាយ​អព្យាក្រឹត​​ក្នុង​បរិបទ​បច្ចុប្បន្ន ដែល​ជា​ការប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​មហា​យក្ស​ចិន។

កញ្ញា សុង ដាភា និស្សិតឆ្នាំទី២ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផារ៉ា​ហ្គន​​ថ្លែង​ថា ​សមិទ្ធផល​របស់​ព្រះ​មហា​វីរក្សត្រ​​ដែល​កញ្ញា​មាន​ការកោត​សរសើរ​ជាង​គេ​ ​គឺ​ការទាម​ទារ​ឯករាជ្យ​ភាព​ឲ្យ​កម្ពុជា​ពី​ប្រទេស​បារាំង ព្រោះ​ឯករាជ្យ​ភាព​របស់​ប្រទេស​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយសារ​​បង្ហាញ​​ពី​អធិបតេយ្យភាព​ខ្លួន​ឯង។

កញ្ញា​បន្ថែម​ថា​ កម្ពុជា​គួរ​ប្រើ​នយោបាយ​របស់​ខ្លួន​បត់បែន​ទៅ​តាម​គោល​បំណង​អាទិភាព​របស់​រដ្ឋាភិបាល គឺនយោបាយណា​ដែលក​ម្ពុជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង។

លោកបណ្ឌិត យ៉ង សាំងកុមារ មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថា សម្ដេច ព្រះ​បាទ ​​នរោត្តម​ សីហនុ ជាអ្នក​នយោ​បាយសំខាន់មួយរូប ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ និង​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​ប្រវ​ត្តិសាស្រ្ត ដោយ​បាន​ដណ្ដើម​ឯករាជ្យ​​​ពី​បារាំង និង​បាន​ដើរ​តួនាទី​ជា​អ្នក​បង្រួប​បង្រួម​ជាតិ​តាមរយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ក្រោយៗ​មក​រហូត​។

លោកបន្ថែមថា នយោបាយ​អព្យាក្រឹតក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ស្ថិត​ក្នុង​បរិបទ​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ រីឯ​​​ពេល​បច្ចុប្បន្ន​គឺជា​បរិបទ​នៃ​ការប្រកួ​ត​ប្រជែង​សេដ្ឋកិច្ច ដូច្នេះ​​កម្ពុជា​គួរ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន មិន​គួរ​ពឹង​ផ្អែក​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ​។ លោក​ថា ​កម្ពុជាគួរតែរក្សាលំនឹង ឬ​តុល្យភាព​នៃ​ទំនាក់​ទំនង រវាង​ប្រទេសចិន​ និង​អាមេរិក និង​ក៏​ដូចជា​ប្រទេស​ផ្សេង​ទៀត​ ដូចជា ជប៉ុន ឥណ្ឌា និង​សហភាព​អឺរ៉ុប​ជាដើម​។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ​លើកឡើងថា ព្រះបាទ នរោត្តម សីហនុ គឺ​ជា​មគ្គុទ្ទេសន៍​ដ៏​ឆ្នើ​ម​មួយ​រូប​ក្នុង​ការដោះស្រាយ​ប​ញ្ហា​ជាតិ​ខ្មែរ និង​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ឲ្យ​មាន​ឯកភាព​ជាតិ។ ចំពោះ​មាគ៌ា​នយោបាយបច្ចុប្បន្ន​​​វិញ លោក ពេជ្រ ស្រស់ ថា កម្ពុជា​គួរ​តែ​ជា​ប្រទេស​​កណ្ដាល​​និយម មិន​ចូល​បក្ស​សម្ព័ន្ធ មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ដទៃ មិន​រើស​អើង​ប្រទេស​ណាមួយ ហើយ​ត្រូវ​សហការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​សកល​លោក។

លោក​​ថា៖ «ប្រទេស​កម្ពុជា​ត្រូវតែ​ប្រកាន់​គោល​ជំហរ​មិន​រណប​ប្រទេស​ណាមួយ ឬ​មិន​កាន់​ជើង​ប្រទេស​ណាមួយ ស្របពេល​ប្រទេស​ធំ​មួយ​ចំនួន​កំពុង​ពាក់​មុខ​យក្ស​ដាក់​គ្នា គឺ​ដើម្បីឲ្យ​កម្ពុជា​បង្កើន​មិត្ត​ក្នុង​ពិភពលោក​​ឲ្យ​ច្រើន​»។

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ថ​​រប​​ស់​ព្រះបា​ទ នរោត្តម សីហនុ សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ គឺ​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​​​ជាតិ សន្តិភាព ផ្សះផ្សារ​​ជាតិ។

លោក​បញ្ជាក់ថា៖ «​យើង​ត្រូវ​ខិតខំ​អនុវត្តន៍​គោល​នយោបាយ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ និង មិន​អនុញ្ញាតឲ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទីតាំង​យោធា​ក្នុ​ង​ទឹកដី​កម្ពុជា​ឡើយ»។

លោក មាជ សុវណ្ណារ៉ា ជា​អតីត​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្រ្គោះជា​តិថ្លែង​ថា  លោក​ទ​​ទួល​ស្គាល់​នយោបាយ​អព្យាក្រឹត្យ​របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ប៉ុន្តែ​លោកថា នយោបាយ​នោះ​មានការប្រែប្រួលវិញ​​ក្នុង​សម័យ​សង្រ្គាម​ឥណ្ឌូចិន ដោយ​សារ​​ទ្រង់​អនុញ្ញាត​ឲ្យយួន​យៀកកុង​បង្កើត​ផ្លូវ​លំ​ហូ​ជីមិញ។ លោក​ថា ករណីនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា ពុំមា​ន​អព្យាក្រឹត​ភាព ដោយ​សារ​ព្រះអង្គ​បាន​ធ្វើ​នយោបាយ​ទប់ស្កាត់​ចក្រព័ទ្ធ​អាមេរិក មិន​ឲ្យ​រំលោភ​អព្យាក្រឹត្យ និង​អធិបតេយ្យភាព​កម្ពុជា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​មើលឃើញ​​ថា​ មាន​ការលូក​ចូល​នៃ​សហភាព​សូវៀត និង​ចិន​មក​ក្នុង​សង្រ្គាម​ឥណ្ឌូចិន។

លោក មាជ សុវណ្ណារ៉ា បន្ថែម​ថា ក្រោយ​ការរំលាយ​​គណបក្ស​សង្រ្គោះជា​តិ លោក​សង្កេត​ឃើញ​​ឥទ្ធិពល​ចិន​កាន់​តែ​មាន​ការគ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន។  ចំពោះ​ការចុះ​កិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន​ ស្របពេល​​សហភាព​​អឺរ៉ុប​​កាត់​​ប្រព័ន្ធ​អនុ​គ្រោះ​​ព​ន្ធ លោក​​​លើកឡើង​ថា ការណ៍​នេះ​នឹ​ង​​​នាំ​​ឲ្យ​​មជ្ឈដ្ឋាន​​អន្តរជា​តិ​​យល់​​ឃើញ​​ថា ប្រសិន​បើ​​កម្ពុជា​​លែង​​មា​ន​អព្យាក្រឹតភាព ​នោះ​​មិន​ស្រប​​ជាមួយ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា ដោយ​កម្ពុជា​បាន​បង្កើត​មិត្តភាព​ដែក​ថែប​ម្ខាង និង​វាយ​ប្រហារ​ម្ខាង។

ចំណែក​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា បាន​ឲ្យ​និយមន័យ​​អព្យាក្រឹតថា លុះត្រាតែ​មាន​ការតាំង​ចិត្ត​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់។

លោក​បញ្ជាក់​ថា៖ «ដែល​ហៅថា​អព្យាក្រឹតទៅ​បាន​លុះត្រា​តែតាំងចិត្ត​ឲ្យ​មាន​ភាព​ស្មើភាព​ជាមួយ​ទំនាក់​ទំនង​ការបរទេស​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ក្នុង​សម័យ​របស់​ព្រះអង្គ (សម្ដេចតា) ឡើង​គ្រ​ងរាជ្យ គឺ​សម័យ​កាល​កុំម្មុយនីស្ត និង​សេរី អញ្ចឹង​ប្រទេស​តូចតាច​ដូច​យើង​ ​ត្រូវ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​អព្យាក្រឹតនេះ​ដើ​ម្បី​ស្ថិរភាព និង​សន្តិភាព»។

សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ​បន្ថែមថា៖ «​ទំនាស់​ពាក្យ​សម្តី​នឹង​ស្លាប​ប៉ាក​កា (ប៊ិក) គឺ​ជា​រឿង​ធម្មតា​ហើយ​ចំពោះ​ប្រ​ទេស​ប្រជាធិប​តេយ្យ តែ​យើង​ត្រូវ​តែ​ប្រើប្រាស់​​និយាម​នៃ​ព្រះពុទ្ធ​សាស​នា​ត្រង់​ចំណុច​ខន្តី វិរិយៈ ដើម្បី​ជោគជ័យ​ជាតិ និង​សន្តិភាព​តទៅ​ទៀត»៕

អ្នកវិភាគជំរុញកម្ពុជាកុំឲ្យល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ ខណៈអាមេរិក និងចិនប្រកួតប្រជែងដើម្បីឥទ្ធិពល
ការប្រកួត​ប្រជែង​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ យោធា និង​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​នៅ​​កម្ពុជា​​រវាង​ចិន និង​សហរដ្ឋ​​អាមេរិក ​កំពុង​តែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​សមរភូមិ​ ភូមិ​សាស្រ្ត​នយោបាយ​ដ៏​សំខាន់​នៅ​​អាស៊ី​អាគ្នេយ៍។

ទំនាក់ទំនង​កម្ពុជា និង​អាមេរិក មានភាព​រកាំរកូស​យូរ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ​ចំណង​ទ្វេភាគី​នេះ​ហាក់​​កាន់តែ​អាក្រក់​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​​មានការ​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីងតោន​ថា​ នៅពី​ក្រោយ​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​​​ដោយ​អតីត​​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្យ​សង្រ្គោះជា​តិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល។

គណបក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល​អាមេរិក ក៏​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ ហើយ​បាន​អះអាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អហិង្សា​ជានិច្ច។

លោក ហ៊ុន សែនជួបឯកអគ្គរដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy រូបភាពដោយ៖ ហ្វេសប៊ុក

ការដាក់ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិ​កម​ក​លើ​មន្រ្តី​កម្ពុជា​មួយ​ចំនួ​ន​ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​​មនុស្ស រួម​ទាំង​ការអះអាង​ជា​ដដែលៗ​ថា កងទ័ពចិន​នឹង​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​កម្ពុជា គឺ​ជា​​ស្ថានភាព​តានតឹង​បំផុត​ចុងក្រោយ​នេះ។

បន្ទាប់ពី​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម EBA ត្រូវ​បាន​ផ្អាក​ដោយ​សហភាព​អឺរ៉ុប ទីក្រុង​ប៉េកាំង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ថ្មីៗ​នេះ បាន​បញ្ចប់​ការចរចា​លើ​កិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ខណៈ អាមេរិក​ផ្តោត​ជំនួយ​របស់​ខ្លួន​លើ​វិស័យ​សិទ្ធិ​មនុស្ស។

លោក​បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ​កម្ពុជា លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​ ជា​ទំនាក់ទំនង‌‌ «ដែក​ថែប» ហើយ​កម្ពុជា​ត្រូវ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​នយោបាយ សេដ្ឋកិច្ច ការវិនិយោគ និង​ទេសចរណ៍ របស់​ចិន ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

ក្នុង​ន័យ​សន្តិសុខ លោក បណ្ឌិត រ៉ូ វណ្ណៈ បាន​អះអាង​ថា ចិន​ជា​ចន្ទល់​មហា​អំណាច​មួយ សម្រាប់​កម្ពុជា​ធ្វើ​ជា​ខ្នង​បង្អែក ក្នុង​ករណី​មាន​អស្ថិរភា​ព​ណាមួយ​ជាមួយ​ប្រទេស​ជិត​ខាង។

«សម្រាប់​​ទំនាក់​ទំនង​​កម្ពុជា និងអាមេរិក ហាក់មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​ទេ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ការបរទេស មាន​ប្រយោជន៍​ផ្សេង​គ្នា»។

លោក​បាន​បន្ដ​ថា កម្ពុជា​បាន​ទទួល​រង​ការរិះគ​ន់​ពី​​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​មាន​វិបត្តិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​​ទំនាក់​ទំនង​មិន​សូវ​ល្អ ក៏ប៉ុន្តែ​លោក​បាន​យល់​ឃើញ​ថា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី លោក Patrick Murphy ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ងើប​ឡើង​វិញ​ផង​ដែរ។

លោកបណ្ឌិត មាស នី អ្នក​អត្ថាធិប្បាយ​នយោបាយ លើកឡើង​ថា​ មាន​តែ​វៀតណាម​ទេ​ដែល​បា​ន​ចេញ​មុខ​ខ្លាំង​ជាងគេ​ក្នុង​ការប្រឆាំង​នឹង​ចិន ដូចជា​បាន​បង្ហាញ​នូវ​ជំហរ​ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រទេស​ខ្លះ​នៅ​ក្នុង​អាស៊ាន ដូចជា​ប្រទេស​ឡាវ និង​កម្ពុជា ហាក់​ដូច​ជា​រអា និង​ស្ថិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់ ដូចជា​បាន​ទទួល​នូវ​ឥទ្ធិពល​ពី​ចិន​ខ្លាំង​ជាង​គេ។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ពីមុនមក កម្ពុជា​ក៏​ធ្លាប់​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ចិន​ផងដែរ នៅ​ក្នុ​ង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​កម្ពុជាធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២​០១២។

លោក មាស នី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​ជំនួយ មាន​ពីរ​ឥទ្ធិពល​នៅ​ក្នុង​កម្រិត​មួយ​ខុស​គ្នា បើ​យើង​មើល​ពី​ជំនួយ​សហរដ្ឋ​អាមេរិក ផ្ដោតខ្លាំង​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ប៉ុន្ដែ​សម្រាប់​ជំនួយ​របស់​ចិន មើល​ទៅ​ហាក់​ដូចជា​ប្រើ​ឥទ្ធិពល​ច្រើន​មក​លើ​រចនា​សម្ព័ន្ធ​នយោបាយ​រប​ស់​រដ្ឋ​នីមួយៗ»។

លោក មាស នី  បន្ថែម​ថា ប្រសិន​បើ​កម្ពុជាល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ អាច​ធ្វើ​ឲ្យ​មាន​ការឃ្លាត​ចាក​ពី​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ហែកហួរ​ដោយ​ប្រទេស​មហា​អំណាច ទីបំផុត​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ភូមិសាស្រ្ដ​នយោបាយ។

លោក គិន ភា ប្រធានវិទ្យាសា្ថន​ទំនាក់​ទំនង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ​លើកឡើង​ថា ទោះបីជា​ទំនា​ក់ទំនង​ជាមួយ​អាមេរិក​មិន​សូវ​ល្អ កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ គឺ​មិន​អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ទីក្រុងវ៉ាស៊ីន​តោន ឬ​ទីក្រុង​ប៉េកាំង​នោះ​ទេ។

លោក គិន ភា បាន​និយាយ​ដូច្នេះ​ថា៖ «កម្ពុជា​មិន​ជ្រើស​យក​ប្រទេស​ណាមួយ​ជំនួស​ប្រទេស​ណាមួយ​ទេរវាង​ទំនាក់​ទំន​ងការបរទេស​របស់​ខ្លួន​ទាំង​នយោបាយ ការអនុត្ត​ជាក់​ស្ដែង  ទាំង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ប្រកាន់​នយោបាយ​ការបរទេស​មួយ គឺ​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ គឺ​រួម​រស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ដូច្នេះ ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន មិនមែ​ន​មាន​ន័យ​ថា កម្ពុជា​ត្រូវ​តែ​ជា​សត្រូវ​សហរដ្ឋ​អាមេរិក​ទេ»។

ប្រទេសចិន​បាន​សន្យា​កាល​ពី​ឆ្នាំមុ​នថា នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួ​ន៦​០០​លាន​ដុល្លារ សម្រាប់​ចាប់​ពី​ឆ្នាំ២០១៩ ទៅឆ្នាំ២០២១ ជាមួយ​នឹង​ការ​សន្យាទិ​ញ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺនតោន​ ដោយ​ប្តេជ្ញា​ជំ​រុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ និង​ជំរុញ​ការវិនិយោគ​ចិន​បន្ថែម​ទៀត។

ប្រទេស​ចិន​ក៏​ជាអ្នក​វិនិយោគ​បរទេស​ធំ​ជាងគេ​របស់​កម្ពុជា​ផងដែរ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​៥,៣​ពា​ន់លាន​ដុល្លារ ឬ​ប្រហែល​១ពាន់​លាន​ដុល្លារ ជារៀងរាល់​ឆ្នាំ នៅ​រវាង​ឆ្នាំ​២​០១៣ និង​ឆ្នាំ​២០១៧។ នេះ​យោង​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ដែល​ដកស្រង់​ទិន្នន័យ​ផ្លូវ​ការ។

ចំណែក​ឯ​ការវិនិយោគទុន​របស់​អាមេរិក​នៅ​កម្ពុជា មាន​តម្លៃ​១៥១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​១១,៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

នៅ​ក្នុង​សុន្ទរ​កថា​ពី​ចម្ងាយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ដែល​មិន​បាន​ល្អ​ឥតខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​នៅ​មាន​ការខ្វះខាត​ក្នុង​ការការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន។

លោក​បាន​លើក​ឡើង​បន្តថា ការប្រកួ​ត​ប្រជែង​រវាង​ប្រទេស​មហា​អំណាច បានបង្ក​រារាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជ្រើសរើស​យក​​ឯករាជ្យ និង អធិប​តេយ្យ​រ​បស់​ខ្លួន ដែល​ជា​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​ក៏​ដូចជា​ការជ្រើសរើស​ដៃ​គូ​មិត្តភាព ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា កម្ពុជា​អត់​មាន​​មូលដ្ឋាន​ទ័ព​ចិន​ឈរជើង​នៅ​​កម្ពុជា​នោះ​ទេ​ ហើយ​បាន​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​មិត្តភាព សាមគ្គីភាព ទ្វេភាគី​ជាមួយ​អាមេរិ​ក​ដដែល។

លោក សុខ ឥសាន ក៏បានប​ញ្ជាក់​ដែរ​ថា៖ «ក្នុង​ករណី​ណា​ក៏​ដោយ កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​អព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​ឃ្លាត​ឆ្ងាយ​​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»៕​

កូវីដ ១៩ ធ្វើឲ្យចំនួនពុទ្ធបរិស័ទថយចុះក្នុងពីធីបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ ជំងឺកូវីដ ១៩ បានធ្វើឲ្យ មានការថយចុះខ្លាំង ចំនួនពុទ្ធបរិស័ទមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាងឆ្នាំមុនៗ ដោយសារតែចំណូលពួកគាត់ត្រូវបានប៉ះពាល់ និងមានការភ័យខ្លាច ពីការឆ្លងវីរុសដ៏កាចសាហាវនេះ ផងដែរ។

ព្រះតេជគុណ ម៉ៅ វុទ្ធី ព្រះចៅអធិកាវត្ត ព្រះស៊ីសុវត្ថិរតនារាម ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានមានសង្ឍដីការថា នេះជាការព្រួយបាម្ភមួយ។

ព្រះតេជគុណ ម៉ៅ វុទ្ធី មានសង្ឃដីការថា៖ «កាលពីឆ្នាំទៅ បិណ្ឌពីរ បិណ្ឌបីអី បរិស័ទមកវត្តប្រមាណ​ មួយរយនាក់ជាងអី អាស្រ័យទៅតាមវេន តែឆ្នាំនេះ មានត្រឹមតែ ៥០ ទៅ ៦០នាក់អីទេ វាអាចជាការព្រួយបារម្មណ៍សម្រាប់ពួកគាត់ដែរ»។

ព្រះភិក្ខុ ជួន ខ្សេមក្សាន្ត គង់នៅវត្តថាន់ រាជធានីភ្នំពេញ មានសង្ឃដីការថា មានពុទ្ធបរិស័ទមកកាន់បិណ្ឌនៅវត្តថាន់ ពេញសាលាឆាន់ ចង្អៀតណែនស្ទើរ តែរកកន្លែងដើរមិនបានផង កាលពីឆ្នាំមុន។

ព្រះភិក្ខុ ជួន ខ្សេមក្សាន្ត បានមានសង្ឍដីការថា៖ «ដោយសារឆ្នាំកូវីដនេះ មានការស្បើយបរិស័ទ តែសម្រាប់វត្តថាន់ មិនដល់ថ្នាក់ ខ្សត់ចង្ហាន់ពេកទេ»។

ព្រះអង្គ បានបន្ថែមថា នេះដោយសារសេដ្ឋកិច្ចរបស់ពួកគាត់មានបញ្ហា ខណៈ អ្នកខ្លះអត់មានការងារធ្វើព្រោះតែកូវីដ ១៩ ធ្វើឲ្យខ្វះខាតថវិកា និងខ្លាចឆ្លងជម្ងឺផងដែរ។

អ្នកស្រី ណុប កន្នីកា ជាពុទ្ធបរិស័ទ បាននិយាយដូច្នេះថា៖ «បញ្ហាសេដ្ឋកិច្ចគឺជាក្ដីបារម្ភចម្បង ក្នុងការទៅកាន់បិណ្ឌនៅឯវត្ត ព្រោះទៅវត្តម្ដងៗ ត្រូវចំណាយ ៣០ ទៅ៤០ដុល្លារ ក្នុងការទិញទេយ្យទាន និងចង្ហាន់ ព្រះគេនព្រះសង្ឃ»។

កាលពីបុណ្យភ្ជុំឆ្នាំមុន កាន់បិណ្ឌ១៥ថ្ងៃ ទៅវត្តស្ទើរតែរាល់ថ្ងៃ ក៏ប៉ុន្តែលើកនេះ មួយសប្ដាហ៍ទៅភ្ជុំ បានប្រហែល ១ម្ដង ទៅពីរដងប៉ុណ្ណោះ ហើយបើនិយាយពីចង្ហាន់ និងការចូលរួមរបស់ពុទ្ធបរិស័ទវិញ ក៏មានការខ្សត់ខ្សោយជាងឆ្នាំមុនៗដែរ។ នេះបើតាមការរៀបរាប់បន្ថែមរបស់អ្នកស្រី ណុប កន្នីកា ជាពុទ្ធបរិស័ទ។

ចំណែក លោកយាយ អាយុ៦២ឆ្នាំ ឈ្មោះ ហៃ ញ័រ ពុទ្ធបរិស័ទចំណុះជើងវត្តស៊ីសុវត្ថិរតនារាម មានមុខរបរជាអ្នកធ្វើចំការ និងធ្វើនំលក់ មានការភ័យខ្លាចដែរ ចំពោះជម្ងឺនេះនៅពេលទៅវត្តម្ដងៗ។

លោកយាយ បានមានប្រសាសន៍ថា ជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលប្រចាំថ្ងៃ យ៉ាងច្រើន ដោយសារតែអត់សូវមានការកម្មង់ទិញនំរបស់គាត់។

កញ្ញា  ថន សុភ័ក្រ   អាយុ  ២៧ ជាអ្នកលក់ការ៉េមនៅវត្តខាងលើនេះ បាននិយាយថា អ្នកដែលមកវត្ត មានការរភ័យខ្លាច  មិនហ៊ានមកធ្វើបុណ្យទេ ខណៈដែលអ្នកខ្លះបានសង្កេតឃើញថា ពុទ្ធបរិស័ទភាគច្រើន មិនបានពាក់ម៉ាស ឬអនុវត្តវិធីការពារកូវីដ ១៩នោះទេ។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលឲ្យជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់៕

ព្រះមេគណរាជធានីភ្នំពេញ៖ ព្រះសង្ឃអាចចូលរួមក្នុងសកម្មភាពនយោបាយបាន តែមានដែនកំណត់
ភ្នំពេញ៖​​​ ​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សន​ ព្រះមេគណរាជធានីភ្នំពេញ បាន​​បញ្ជាក់ថា ​​ព្រះពុទ្ធ​សាសនា​​មិន​បាន​ហាម​ឃាត់​​​ព្រះសង្ឃ​​មិន​ឲ្យ​​​​ចូល​​​​រួម​​ស​កម្ម​​ភា​​ពនយោបាយនោះទេ ប៉ុន្ដែត្រូវស្ថិតនៅក្រោមពុទ្ធបញ្ញាត្តិ ​​និង​ច្បាប់ជាតិ ​ដែលជាដែនកំណត់។

នៅ​ក្នុង​បទ​សម្ភាស៍​កាល​ពី​ថ្ងៃ​អង្គារ ទី៨  ខែសីហា ឆ្នាំ២០២០នេះ​ សម្ដេច ឃឹម សន មានសង្ឃដីការថា ព្រះពុទ្ធសាសនា មិនបានហាមឃាត់ព្រះសង្ឃ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយនោះទេ​ ក៏ប៉ុន្តែមិនអាចចូលរួមធ្វើបាតុកម្ម និងក៏មិនអាចឈរឈ្មោះ​ក្នុងការបោះឆ្នោតបានដែរ។

ព្រះពុទ្ធជ័យមុនី​ បានពន្យល់បន្ថែមថា៖ «ត្រង់ណាច្បាប់ជាតិ គេអនុញ្ញាតធ្វើនយោបាយត្រឹមណា ហើយត្រឹមណាធម៌វិន័យអាចធ្វើបាន ដូចសង្ឃប្រកាសអញ្ចឹង បានធ្វើអនុសំវច្ឆររួមគ្នាថា បព្វជិតចូលរួមក្នុងសកម្មភាពនយោបាយ ដូចការចូលរួមបោះឆ្នោតអីបាន ប៉ុន្តែមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត ធ្វើបេក្ខភាព បេក្ខជន ធ្វើជាតំណាងរាស្ត្រ  ហើយមិនអាចចូលរួមធ្វើបាតុកម្មបានទេ»។

សម្តេចព្រះ ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក ​បានពន្យល់បន្ថែមថា៖​ «ជាធម្មតាយើងជាអ្នកបួស ដូចជាមិនមានតែព្រះពុទ្ធសាសនាទេ ដូចប្រទេសយើង គឺមានសាសនាធំៗ ដូចជាសាសនាគ្រឹស្ដ សាសនាឥស្លាម ក៏អ្នកបួសគេ  ក៏មិនបានយកសកម្មភាពមកធ្វើផ្ទុយច្បាប់រដ្ឋ និង​ វិន័យសាសនារបស់គេដែរ យ៉ាងណាម៉ិញ យើងសាកសមជាព្រះសង្ឃ ជាអ្នកបួស មុននឹងធ្វើអ្វីទាល់តែធ្វើប្រកបដោយបញ្ញា»។

​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សនបានបន្តថា៖ ‌‌«ពោល​ សីល សមាធិ បញ្ញា បានសេចក្តីថាយើងដោះស្រាយក្នុងវិធីអ្វីមួយត្រូវយកបញ្ញាមកដោះស្រាយតាមទ្រឹស្តីរបស់ព្រះពុទ្ធ បានទៅរួច មិនអាចឃើញគេធ្វើខុសអីមួយ យើងយកកំហឹងមកដោះស្រាយ​ មិនអាចទៅរួចទេ»។

លោកបណ្ឌិត មាស​ នី បានលើកឡើងថា សង្គមកម្ពុជា ពីដើមមក ចលនាសង្គមសំខាន់ៗ ដែលបានកើតមានក្នុងប្រវត្តិសាស្ត្រ  ភាគច្រើនចេញពីព្រះសង្ឃ មានឈ្មោះដូចជាអាចារ្យ ហែម ជៀវ ​ពោធិកំបោរ  អាចារ្យល័ក្ខ​​​ ​ដែលសុទ្ធតែជាប្រវត្តិនៃការតស៊ូដើម្បីផ្លាស់ប្តូរ សង្គមសំខាន់ៗណាស់។​

លោក មាស​ នីបាននិយាយដូច្នេះថា៖ «បើសិនជាសាសនាមានឥទ្ធិពលទៅខាងណាមួយ  ការគាំទ្រក៏នៅតែមាន ​រាល់ថ្ងៃយើងឃើញហើយ  កាលណាមានការតវ៉ា រាលដាល​ដល់ព្រះសង្ឃអីហ្នឹង​​  ​ច្រើនតែមាន​ខាងប្រព័ន្ធរដ្ឋ តែងតែចេញវិធានការទប់ទល់ដោយខ្លាច​​​​ មានឥទ្ធិពលពីព្រះសង្ឃ»។

សូមរំលឹកផងដែរ​ថា កាលពីខែសីហាកន្លងទៅនេះ អាជ្ញាធរបានហាម និងឃាត់ព្រះ​សង្ឃខ្លះដែលនិមន្ដចូលរួមសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធាសហជីព ដែលកំពុងជាប់ពន្ធនាគារ​ដោយសាររឿងព្រំដែនជាមួយវៀតណាម៕

Vox Pop: ការយល់ឃើញរបស់ប្រជាពលរដ្ឋជុំវិញការលិចទឹកក្រោយភ្លៀង នៅទីក្រុងភ្នំពេញ
ភ្លៀងលិចផ្នែកខ្លះនៃរាជធានី​ភ្នំពេញ​ ក្លាយជាទម្លាប់ទៅហើយ ពោលគឺនៅរាល់រដូវវស្សា។ បញ្ហាទាំងនេះ អាចមក​ពីការអភិវឌ្ឍ និងខ្វះការគ្រប់គ្រងសំរាម និងការលុបបឹង​ដើម្បី​ពង្រីកតំបន់​ជាដើម។​

ការលិចទឹក បង្កផលវិបាក​យ៉ាង​ខ្លាំង​ចំពោះប្រជាជន ​និង​ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ ​ព្រមទាំងមានបញ្ហាសុខភាពផ្សេងៗ។

សំណួរ​ទាំង​៣​នេះ ត្រូវ​បាន​សួរ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដែលប៉ះពាល់​ដោយ​ការ​លិច​ទឺក​៖​

១.​តើ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ចំពោះ​ការ​លិច​ទឹក​?​

២.​​​​​តើ​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​បញ្ហា​ទាំង​នេះ​? ហើយ​ស្ថានភាព​នេះ​មាន​ជា​រៀង​រាល់​ឆ្នាំ​ ឫ​យ៉ាង​ដូច​ម្ដេច​ដែរ​?​

៣.​តើ​អ្នក​មាន​សំណូមពរ​ទៅ​កាន់​សាលា​ក្រុង​ ឫមន្រ្តី​ពាក់ព័ន្ធ​អ្វី​ខ្លះ​?​

កញ្ញាស្រី មាស អាយុ២៦ឆ្នាំ មុខរបរជាអ្នកលក់ដូរ នៅម្ដុំវត្តសន្សំកុសល

«ផលវិបាក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​ មាន​ការ​លំបាក​ខ្លាំង​ដោយ​សារ​ការ​ស្ទះ​លូ​​ដែល​ធ្វើ​​ឲ​្យទឹក​ច្រាល​ឡើង​បង្ក​ឲ្យ​មាន​​ក្លិន​ស្អុយ​ ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខភាព​ខ្លាំង​មែន​ទែន ​ហើយ​ក៏​មាន​ការ​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​ខ្ញុំដែរ​»។

«អ្នក​ដំណើរ​ធ្លាប់​តែ​ឆ្លង​កាត់​តំបន់​នេះ​មក​មិន​រួច​ ធ្វើ​ឲ្យ​អីវ៉ាន់​របស់​ខ្ញុំ​អេ លក់​មិន​ដាច់​»។

«ខ្ញុំយល់ឃើញថាមូលហេតុបណ្ដាលឲ្យមានបញ្ហានេះ បណ្ដាលមកពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋមិនមានការវេចខ្ចប់ត្រឹមត្រូវ និងទាក់ទងជាមួយបញ្ហាប្រព័ន្ធស្ទះលូ ហើយស្ថានភាពកើតឡើងរៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ លិចខ្លាំងជាងរាល់ដង»។

«ជាចុងក្រោយ ខ្ញុំសំណូមពរទៅកាន់ប្រជាពលរដ្ឋ ចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមន្ត្រីពាក់ព័ន្ធធ្វើការស្តារប្រព័ន្ធលូឡើងវិញ»។

លោក ភាង វិបុល អាយុ ២៥ឆ្នាំ មុខឮរបរជាអ្នករត់ តាក់ស៊ី នៅម្ដុំផ្សារដើមគ

«ផលវិបាក​នៃ​ការ​លិច​ទឹក​ធ្វើ​​ឲ​ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​យក​ម៉ូយ​ វា​អាច​បណ្ដាល​​ឲ​ទឹក​ចូល​ក្នុង​រថយន្ត​ដែល​ជា​បញ្ហា​ឆ្លង​ដល់​ចរន្ត​អគ្គិសនី ​បណ្តាល​ឱ្យ​រថយន្ត​ខូចខាត​ពេល​រកស៊ី​ ភ្ញៀវ​ក៏​មាន​ការ​ធ្លាក់​ចុះ​»។

​​«ចំពោះ​ស្ថានភាព​ទាំង​នេះ​ បណ្ដាល​មក​ពី​ការ​ចោល​សំរាម​ពាស​វាល​ ពាស​កាល​របស់​ប្រជាពលរដ្ឋ​ ដែល​ឆ្លង​កាត់​ និង​លក់​ដូរ​នៅ​តំបន់​ផ្សារ​ដើមគរ​ ដូច្នេះ​ពេល​ភ្លៀង​ធ្លាក់​ ធ្វើ​ឲ​្យសំរាម​ហូរ​ទៅ​ក្នុង​លូ​ ទើប​បណ្ដាល​អោយ​លូ​ស្ទះ​ ទឹកហូរ​មិនទាន់​ ហើយ​បញ្ហា​នេះ​តែង​តែ​កើត​មាន​រាល់​ពេល​ភ្លៀង​ខ្លាំង​»។​

«ខ្ញុំ​មាន​សំណូមពរ​ទៅ​កាន់​សាលាក្រុង​ និងអាជ្ញាធរ​ជួយ​ដោះស្រាយ ​ដោយ​មាន​ការ​បូម​លូ​ និង​សម្អាត​សំរាម​ក្នុង​ការ​ទប់ស្កាត់​ កុំ​​ឲ្យស្ទះ​»។

លោកចាន់ ប៊ុនហេង អាយុ ៥២ឆ្នាំ មុខរបរជាអ្នករត់កង់បីឥណ្ឌា ម្ដុំផ្សារដើមគ

«ចំពោះ​ផល​វិបាក​នៃ​ភ្លៀង​លិច​គឺ​ធ្វើ​​ឲ្យ​អ៊ំ​មិន​បាន​រត់​រ៉ឺម៉ក​ទេ​ ព្រោះ​តែ​ភ្លៀង​លិច​ផ្លូវ​ អញ្ចឹង​​ត្រូវ​រង់​ចាំ​ទាល់​តែ​ទឹក​ស្រក​អស់ បាន​រត់​វិញ​ ដោយ​សារ​ខ្លាច​ប៉ះពាល់​ដល់​គ្រឿង​ម៉ាស៊ីន​ដែរ​»។

«​សម្រាប់​អ៊ំ​យល់​ឃើញ​ថា​ ឲ្យ​តែ​ពេល​ភ្លៀង​មក​លិច​ អាច​បណ្ដាល​មក​ពី​បញ្ហា​ស្ទះ​លូ​ និង​បញ្ហា​សំរាម​ គ្មាន​ទំនុក​បម្រុង​ក្នុង​ការ​កាយ​សំរាម​ចេញ​ពី​មាត់​លូ​»។

«​សម្រាប់អ៊ំ អ៊ំ​មិន​ដឹង​ថា​សំណូមពរ​បែប​ណា​ទេ ព្រោះ​ថា​អ្នក​ដែល​ចុះមក​ ​ក៏​ឃើញ​ស្រាប់​ហើយ​តាំង​តែ​ពី​កូវីដ​មក អ៊ំ​ក៏​រក​មិន​សូវ​បាន​ដែរ​»។

កញ្ញា​យង់​ ដា​​​​លីន​​​​​ អាយុ​​ ២៨ឆ្នាំ​ អ្នកលក់ដូរ​ នៅ​ម្តុំ​បឹងទំពន់​

«ចំពោះ​អ្នក​លក់​ដូរ​ដូច​ជា​ខ្ញុំ​ វា​មាន​ផលលំបាក​ខ្លាំង​ណាស់​ព្រោះ​បង្កឱ្យ​មាន​កខ្វក់​បរិស្ថាន​ ឬ​កខ្វក់​មុខ​ផ្ទះ​ខ្ញុំ​ ធ្វើ​ឱ្យ​​អ្នក​ទិញ​គាត់​មក​មើល​ឃើញ​ថា​មាន​ភាព​កខ្វក់​អញ្ចឹង​ គាត់​អត់​ហ៊ាន​ញ៉ាំ​របស់​យើង​អញ្ចឹង​​។​ នៅ​ម្តុំ​នេះ​ឲ្យ​តែ​មាន​ភ្លៀង​ គឺ​លិច​ហ្មង​ វា​លិច​រាល់​ឆ្នាំ​»​​​។​

«សំណូមពរ​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​​​នៅ​កន្លែង​នេះ​ ឱ្យ​ពួ​ក​គាត់​ជួយ​សម្អាត​លូ​ កុំ​ឱ្យ​បង្កលិច​ថ្ងៃ​ក្រោយ​​ទៀត​​អញ្ចឹង​»។

អ្នកស្រី​​​ ​ទួន​ សុផាត​ អាយុ៦៨​ អ្នក​លក់​ភេសជ្ជៈ ម្ដុំ​ផ្សារ​ដើមគ​​

«វា​ប៉ះពាល់​ខ្ញុំ​លក់ដូរ ​រកស៊ី​ ពេល​ភ្លៀង​មក​អណ្តែត​អាធុង​ទឹក​ហ្នឹង​។​ ឡាន​គេ​បើក​មក​ត្រឹម​នេះ​ៗ​ (ចង្កេះ)​ វា​លិច​ វា​​ពិបាក​ហ្មង​ និយាយ​រួម​ពិបាក​ហ្មង»។

«​ទឹកស្អុយ​អណ្តែត​មក​ទាល់​តែ​អស់​វិញ​ទៅ​ ខ្ញុំ​មិន​ដឹង​ដែរ​ អត់​ចេះ​អត់​ដឹង​ទេ​កន្លែង​ហ្នឹង​​ បើ​ភ្លៀង​តិច​វា​អត់​លិច​ទេ​កូន​ តែ​បើ​ភ្លៀង​ធំបាន​លិច​។ មាន​តែ​សំណូម​ពរ​ធ្វើ​ម៉េច​កុំ​ឱ្យ​តែ​ភ្លៀង​មក​លិច​អញ្ចឹង​ទៅ​ណា​កូន​ រៀប​ចំ​ឱ្យ​បាន​ប្រជាជន​រកស៊ី​ស្រួល​បួល​ វា​អរ​ណាស់​ហើយ​»។