ធី ស្រីរ័ត្ន (Thy Sreyroth) – Newsroom Cambodia

ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ឆ្លង​​ជំងឺ​ផ្តាសាយ​បក្សី​ H5N1 ពីប្អូន​ប្រុស​អាយុ​៣ឆ្នាំ
ក្រសួង​សុខាភិបាល​បាន​ប្រកាសថា មាន​ក្មេងស្រី​អាយុ​៥ឆ្នាំ​ម្នាក់ទៀតនៅខេត្ត​តាកែវ​​​បានកើត​ជំងឺ​ផ្តាសាយបក្សី​​ប្រភេទ​ហាស់៥​អិន១  (H5N1)ដោយសារ​រស់នៅ​ផ្ទះ​ជាមួយ​នឹង​ប្អូន​ប្រុស​ជីដូន​មួយ​អាយុ​៣ឆ្នាំ​ដែល​បាន​កើត​ជំងឺ​នេះ​កាល​ពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០២៤។​​

​​យោង​​តាម​សេចក្តី​ប្រកាសព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលចេញនៅ​​ថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០២៤​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ មាន​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​ម្នាក់ទៀតនៅ​ខេត្ត​តាកែវ​​​បាន​កើត​ជំងឺ​ផ្តា​សាយបក្សី​​ ប្រភេទ​ហាស់​៥​អ៊ិន១​​​(H5N1) បន្ទាប់​ពី​បាន​រស់នៅ​ផ្ទះ​ជាមួយ​នឹង​ប្អូនប្រុស​ជីដូនមួយ​អាយុ​៣ឆ្នាំ​ដែល​មាន​កើត​ជំងឺ​នេះ​កាល​ពី​ថ្ងៃទី​៥​ ខែ​កក្កដា​ ឆ្នាំ​២០២៤​​កន្លងទៅ​។​

បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន អាជ្ញាធរកំពុង​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ​កើត​ឡើង​នូវ​ជំងឺ​ផ្តាសាយបក្សី​ និង​ធ្វើ​ការ​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ​ និង​ពិធី​សារ​បច្ចេកទេស​ បន្ត​ការ​ស្វែងរក​ប្រភព​ចម្លង​ ទាំង​លើ​សត្វ​ និង​មនុស្ស​ និង​បន្ត​ស្វែង​រក​ករណី​សង្ស័យ​ និង​អ្នក​ប៉ះ​ពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​ក្នុង​សហគមន៍​ ព្រមទាំង​ចែក​ជូន​ឱសថ​តាមីហ្លូ​ (Tamiflu)​ ដល់​អ្នក​ប៉ះពាល់​ជិតស្និទ្ធ​ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​កើត​មាន​ហេតុ​ខាង​លើ​។​

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ទៀតថា​៖​«​សូម​ក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​​ សូម​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយបក្សី​ជានិច្ច​ ពីព្រោះ​ជំងឺ​ផ្តាសាយបក្សី​ ​​H5N1​ នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង​ ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន​ ក្អក​ ហៀរសំបោរ​ ឬ​ពិបាក​ដក​ដង្ហើម​ និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់ទាឈឺ​​ ឬ​ស្លាប់​ក្នុង​អំ​ឡុង​ពេល១៤ថ្ងៃ​ មុនថ្ងៃ​​ចាប់​ផ្តើម​​​មាន​រោគ​សញ្ញា​ សូម​កុំ​ទៅ​ជួបជុំ​​​ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន​ និង​ត្រូវ​ស្វែងរក​ការ​ ពិគ្រោះ​យោបល់​ និង​ការ​ពិនិត្យ​​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ ដែល​នៅជិត​លោក​អ្នក​បំផុត​ឱ្យ​បាន​ ឆាប់​ទាន់​ពេល​វេលា​»​។​

កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ក្មេងប្រុស​អាយុ​៣ឆ្នាំ​ម្នាក់​នៅ​ខេត្តតាកែវ​បានកើត​ជំងឺ​ផ្តាសាយ​ប្រភេទ​នេះ​ដោយ​សារអ្នក​ផ្ទះ​បាន​យក​មាន់ទា​ងាប់​មក​ធ្វើ​ម្ហូប​បរិភោគ​ ហើយ​ក្មេង​ប្រុស​បាន​ប៉ះពាល់​និង​កាន់មាន់ងាប់​។​ បច្ចុប្បន្នស្ថានភាព​​អ្នក​ជំងឺ​​បាន​ធូរស្រាល​ និង​កំពុង​ទទួល​បាន​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​៕

បុរស​២​នាក់​រស់នៅ​ខេត្តកំពង់ឆ្នាំង និង​ឧត្តរមានជ័យ​ស្លាប់​ដោយសារ​​​​បរិភោគ​ត្រីក្រពត
ក្រសួង​សុខាភិបានៅ​ថ្ងៃអង្គារនេះ​​ប្រកាស​ថា បុរស​ពីរ​នាក់​រស់​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ឧត្តរមានជ័យ​បាន​ស្លាប់​ដោយ​សារការ​បរិភោគ​ត្រី​ក្រពត។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​ចេញ​នៅ​​ថ្ងៃ​ទី​៨ ​ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​មាន​បុរសម្នាក់​នៅ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​​ក្រពត​​ ហើយ​នៅ​ថ្ងៃ​ទី​៨​ ខែ​កក្កដា ​ឆ្នាំ​២០២៤​ មាន​បុរសម្នាក់​​បន្ថែម​ទៀត​ នៅ​ខេត្ត​កំពង់ឆ្នាំង​​​បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ ក្រសួង​សុខាភិបាល​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទអំពាវនាវ និង​ក្រើន​រំឮក​​ដល់​ពលរដ្ឋ​គ្រប់រូប ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន ចៀសវាង​ការបរិភោគ​​ត្រី​ក្រពត​ដែល​មាន​ជាតិពុល​ ពីព្រោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​។​

ក្រសួង​​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ទៀត​ថា​៖​ «​ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​ ឱ្យ​បង​ប្អូន​ពលរដ្ឋ​គ្រប់​រូប​អនុវត្ត​តាម​ដំបូន្មាន​ខាងលើ​ និង​សូម​បន្ត​ផ្សព្វផ្សាយ​សារ​អប់រំ​នេះ​ដល់​ក្រុម​គ្រួសារ​ សាច់ញាត្តិ​ មិត្ត​ ដើម្បី​ការពារ​អ្នក​និង​ក្រុម​គ្រួសារ​ ចៀស​ផុត​ពី​ការឈឺ​ និង​ស្លាប់​ដោយ​សារ​ការ​បរិភោគ​ត្រីក្រពត​ដែល​មាន​ជាតិពុល​ទាំង​៥​ប្រភេទ​នេះ​»​។​

កាលពីថ្ងៃទី៥ ខែកក្កដា​ មនុស្ស​ចំនួន​៧​នាក់ រស់នៅ​ខេត្តកំពង់​ឆ្នាំង បាន​ពុល​ត្រីក្រពត ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះទាន់ពេល​វេលា។

បើតាមក្រសួង​សុខាភិបាល​ នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ​៥ប្រភេ​ទ​​មាន​ជាតិ​ពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង និង​ត្រី​ក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង៥ប្រភេទនេះ មាន​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី​ខ្ពស់បំផុតនៅក្នុងរដូវត្រីពង។

សម្រាប់​រោគ​សញ្ញាពុល​មាន​ដូចជា ​​ក្នុង​រយៈពេលពី​​២០នាទី ទៅ២ម៉ោង មាន​រមាស់​ចាក់ៗ​នៅ​បបូរ​មាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់៕

Vox Pop៖​ ទស្សនៈរបស់សាធារណជនទៅលើ​កាកសំណល់ពីសម្លៀកបំពាក់
កាកសំណល់ ឬសំរាមជាបញ្ហាចំបងមួយនៅក្នុងទីក្រុងភ្នំពេញ។ កា​ក​​សំណល់​ មានច្រើ​នប្រភេទ​ ​ដូច​ជា​កាកសំណល់​សរីរាង្គ កាកសំណល់ប្លាស្ទីក កាកសំណល់ក្រដាស កាក​​សំណល់​​អេឡិច​ត្រូនិច​ និងកាក​សំណល់​សម្លៀក​បំពាក់ជាដើម​។​ កាកសំណល់​សម្លៀកបំពាក់​ ជាកាកសំណល់​ទាំងឡាយ​ណា​ដែល​កើតចេញ​​មក​ពី​សម្លៀកបំពាក់​​ដែលឈប់ប្រើប្រាស់ និងឈប់​ជាតម្រូវការ​របស់​បុគ្គល​ម្នាក់។​

Newsroom Cambodia បាន​សម្ភាស​ប្រជាពលរដ្ឋ​ដែល​រស់​នៅទីក្រុង​ភ្នំពេញចំ​នួន​៨នាក់​ចំពោះ​ការ​យល់​ឃើញលើសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់។

លោក​ អ៊ី​ ឡូញ​ អាយុ​៣៣​ឆ្នាំ​ជា​អ្នករស់​នៅ​​ខេត្ត​ព្រៃវែង។​ បច្ចុប្បន្ន​លោក​ជា​អ្នក​រត់​តុកតុក​មួយ​រូប​នៅ​រាជធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា​ គ្រួសារ​របស់​លោកបានយកខោ​អាវ​ចាស់​ៗដែល​ឈប់​ប្រើ​មក​ច្នៃ​ជា​​ក្រណាត់​​ប្រើ​ប្រាស់​​ក្នុង​ផ្ទះ​​ រួចពេល​​​ប្រើ​លែង​កើតទើប​ដុតវា​​ចោល​។​ លោក​បន្ត​​ថា​ ការ​ដុតជា​វិធី​​មួយ​ដ៏​​ល្អជា​​ជាង​ការ​បោះ​ចោល​ដោយ​យើង​ពុំ​ចាំ​បាច់ព្រួយ​បារម្ភ​​ពី​ការ​ពុក​ផុយ​របស់​សាច់​ក្រណាត់​។

លោក​បញ្ជាក់​​ថា​៖​«​បើ​បោះ​ចោល​ខ្លាច​ថា​ខោ​អាវ​វា​មិន​ងាយ​​ផុយ​​មិន​ងាយរលួយចឹង​ យើង​​បោះ​ទៅ​ដី​​[…] ​មិន​ងាយ​ផុយ​ទេ​ពេល​យើង​ត្រូវ​ការ​ដាំ​ដុះ​អីចឹង​(អញ្ជឹង​)​​ទៅក្រែង​​​ពិបាក​ វា​មិន​ងាយ​ រលាយ​ដូច​​ជា​ស្លឹក​ឈើ​ទេ​»​។​

លោក​បន្ថែម​ទៀត​ថា​ បើ​សិន​ជា​មាន​អ្នកចាំ​​ប្រមូល​ខោអាវ​ចាស់​ៗ​ដែល​នៅ​អាច​ប្រើ​ប្រាស់​បាន​យក​ទៅ​​ចែក​អ្នក​ខ្សត់ខ្សោយ​ ឬ​មាន​អ្នក​ទិញ​​យក​ទៅ​កែ​ច្នៃ​ចេញ​ជា​វត្ថុ​ប្រើប្រាស់ផ្សេងៗក៏ជារឿងល្អដែរ​។​​

លោក​ អ៊ី​ ឡូញ​ អាយុ​៣៣ឆ្នាំ​ជា​អ្នក​រត់​​តុកតុក​នៅ​រាជធានី​​ភ្នំពេញ​។​ (​រូបភាព​៖​ធី​ ស្រីរ័ត្ន​)​

កញ្ញា​ ឆុំ​ សុវណ្ណម៉ានីនាថ​ អាយុ​១៨​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​១​ រៀន​ជំនាញបសុពេទ្យ ឬវេជ្ជសាស្ត្រសត្វ នៅ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលាប​ ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ជារៀងរាល់ខែ ​កញ្ញា​ទិញ​សម្លៀក​បំពាក់ប្រហែលជា​ប្រាំ​ឈុត​ ព្រោះ​កញ្ញា​ជា​អ្នក​ចូលចិត្ត​លេង​ស្ទាយ​ហ្វេសសិន​(Fashion)។​កញ្ញា ​តែង​តែ​ច្នៃរាល់​ខោអាវ​ដែល​ប្រើ​រួច​​ ឱ្យ​អស់​លទ្ធភាព​ដូច​ជា​ លក់​ខោអាវ​មួយ​ទឹក​តាម​អនឡាញ ឬ​បរិច្ចាគ​ជា​ដើម​។

​​កញ្ញា​បន្ថែម​​ថាខោអាវ​ចាស់​ៗ​ក៏​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរជា​ពិសេស​នោះ​ គឺ​ធ្វើ​ឱ្យ​​មាន​ការ​រាយ​ប៉ាយ​ បង្កើន​សម្រាម​ ធ្វើ​ឱ្យ​ទឹក​មាន​សារធាតុ​ពុល ​និង​កខ្វក់ជាដើម​​។ ​​​កញ្ញា​បន្ត​ថា​ បើ​សិន​ជា​អាច​យើង​គួរ​តែ​មាន​កន្លែង​ស្តុក​ឥវ៉ាន់​សម្រាប់​ដាក់​របស់​ដែល​យើង​ឈប់​ប្រើប្រាស់​ ហើយ​បើ​អាច​កែ​ច្នៃ​វា​ឡើង​វិញ​បាន​យើង​គួរ​តែ​កែច្នៃ​។​

កញ្ញា​និយាយ​ថា​៖​«​​​បើសិន​ជា​ខោអាវ​ចាស់​ៗ​របស់ខ្ញុំ​​ហ្នឹង​ ខ្ញុំ​គិត​ថា​យើង​មាន​ជម្រើស​ពីរ​។ ទីមួយ​យើង​អាច[…] ​​បើក​ជា​លក្ខណៈ​អនឡាញស្សប​(Online Shop)របៀប​សេឃិនហ៊ែន(Second hand)​របស់​ដែល​មួយ​ទឹក​ ហើយ​មួយ​ទៀត​យើង​អាច​ទៅ​បរិច្ចាគ​ទៅ​ខាង​កុមារ​កំព្រា ​ឬ​អ្នក​ខ្វះខាត​ក៏​បាន​ដែរ​​»​។

កញ្ញា​ ឆុំ​ សុវណ្ណម៉ានីនាថ​ អាយុ​១៨ឆ្នាំ​ជា​និស្សិត​នៅ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលាប​។ ​(រូបភាព​៖ ​ធី​ ស្រីរ័ត្ន)​

ចំណែក​លោក​ វេត​ ផូល​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ស្ថាបត្យកម្ម​ឆ្នាំ​ទី​២ ​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចត្រ​សិល្បៈ​ ជា​អ្នក​ខេត្ត​កំពត​។ បច្ចុប្បន្ន​​លោក​កំពុង​រស់នៅ ​និង​បន្ត​ការ​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​។​ចំពោះ​បញ្ហា​ទាក់ទង​នឹង​កាកសំណល់​សម្លៀកបំពាក់​ លោក​យល់​ឃើញ​ថា​ សម្លៀកបំពាក់​គួរ​កុំ​ប្រើ​​ឱ្យ​លើស​ពី​តម្រូវ​ការ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ការ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​។

លោក​លើក​ឡើង​ថា​៖ ​«​បើ​សិន​ជា​យើង​ខ្លួន​មួយ​យើង​(​មិន​បាច់​)​ប្រើប្រាស់​សម្លៀកបំពាក់​ច្រើន​វា​​ក៏​ល្អដែរ​ វា​កាត់​បន្ថយ​ការ​(ប្រើ)​បាក់តេរី​ក្នុង​ការ​ធ្វើ​សម្លៀកបំពាក់​ច្រើន​​[…] (អ៊ីចឹងខ្ញុំ)​គិត​ថា​ខោអាវ​បើ​យើង​មិន​ចាំ​បាច់​វា​ប្រើប្រាស់​ច្រើន​ទេ​ យើង​មិន​ចាំបាច់​ទិញ​វា​ក៏​បាន​ដែរ​ ដើម្បី​កាត់​បន្ថយ​ជួយ​ដល់​បរិស្ថាន​និង​ធម្មជាតិ​»​។​

លោក​បន្ថែម​ថា​ សម្លៀកបំពាក់​ដែល​ឈប់​ប្រើ​តែ​នៅ​ល្អ​ ម្តាយ​​របស់​លោក​តែង​តែ​ចែក​ឱ្យ​ទៅ​អ្នក​ខ្សត់ខ្សោយ​ តែ​បើ​មិន​នៅ​ល្អ​ទេ​គាត់​ច្នៃ​វា​ជា​ក្រណាត់​​សម្អាត​ផ្ទះ​។​

លោក​និយាយ​ថា​៖ ​«ភាគ​ច្រើន​ខោអាវ​ចាស់ៗ​​បើ​កាល​នៅ​ខេត្ត​បើ​(ខ្ញុំ)​ទុកចោល​ម៉ាក់​គាត់​ប្រមូល​យក​ឱ្យ​ចែក​អ្នក​អត់​មាន​[…] បើ​សិន​ខោអាវ​ហ្នឹង​ចាស់​ខ្លាំង​គាត់​យក​​ទៅ​ធ្វើ​ជា​(ក្រណាត់)​សម្អាត​ក្នុង​ផ្ទះ​»​។​

លោក​​ វេត​ ផូល​ អាយុ​២០ឆ្នាំ​ជា​និស្សិតស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​។ (​រូបភាព​៖​ ធី​ ស្រី​រ័ត្ន​)​

អ្នកស្រី វ៉ង​ ម៉ាច អាយុ៣៥ឆ្នាំ ជាអាជីវករលក់ផ្កានៅតាមសួន មុខព្រះបរមរាជវាំង មានទីកន្លែង​កំណើត​​នៅ​ខេត្តតាកែវ សព្វថ្ងៃកំពុងរស់​នៅភ្នំពេញ។ អ្នកស្រីយល់ឃើញថាសម្លៀកបំពាក់​ដែល​ឈប់​ប្រើប្រាស់ ​បើសិនជាមិនបានយកទៅបរិច្ចាគ ឬក៏​ពេល​បោះចោល​មិនមាន​កន្លែង​ទុក​ដាក់ឱ្យ​បានត្រឹមត្រូវនោះ វាអាចប៉ះពាល់ដល់បរិស្ថាន និងបង្កភាពគ្មានសណ្តាប់ធ្នាប់​ក្នុងទីក្រុងថែមទៀត។ លើស​ពីនេះ អ្នកស្រីចង់ឱ្យមានកន្លែងសម្រាប់ទុកដាក់ផងដែរ។

អ្នកស្រី​បញ្ជាក់ថា៖ «​សម្លៀក​បំពាក់​ដែលយើងបោះចោល ​បើសិនយើងមានគំនិតចង់​ឱ្យ​គេ​រៀបចំ​មាន​កន្លែង​ណា​មួយ​ដែល​យើងអាចទុកសម្លៀក​បំពាក់ហ្នឹងកុំឱ្យញ៉េញ៉ៃ ណាមួយវាទុកយូរទៅ វាស្អុយ វារលួយពេញទីក្រុងយើងចឹង វាអាចអត់មានអនាម័យចឹង ព្រោះអីយើង​ឃើញហើយ​តាមផ្សារ តាមអីរញ៉េរញ៉ៃពេញទឹកពេញដី ហើយក្នុងទឹកឡូ ជួនកាលអ្នកខ្លះបោះសំរាមចូល​ក្នុងឡូក្នុងអី​»។​​

អ្នកស្រី​ វ៉ង​ ម៉ាច​ អាយុ​៣៥ឆ្នាំ​ជា​អាជីវករ​លក់ផ្កា​នៅ​មុខវាំង​។​ (រូបភាព​៖​ធី​ ស្រី​រ័ត្ន​)​

រីឯ​កញ្ញា យីម កនិកា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ កញ្ញា​​លើកឡើង​ថា តាម​ធម្មតា​​កញ្ញាមិនសូវទិញសម្លៀកបំពាក់នោះទេ ទាល់តែមានតម្រូវការ ឬចង់ដូរម៉ូដ​ទើបទិញ​សម្លៀក​បំពាក់​​ថ្មី​។ ហើយ​សម្លៀកបំពាក់របស់កញ្ញាដែលឈប់ប្រើប្រាស់មួយចំនួន​ គឺកញ្ញា​បរិច្ចាគ​ទៅអ្នក​ដទៃ និងឱ្យប្អូនប្រើប្រាស់បន្ត។ ​

កញ្ញា​និយាយ៖ «​ខោអាវចាស់ៗ ខោអាវចាស់ ភាគច្រើនខ្ញុំពាក់​…. បើពាក់​ដូចថា​ពាក់​មួយ​ភ្លែត​ដូចថា​​ពាក់តែ​ប៉ុន្មានដង អីចឹង​ឈប់ពាក់ទុកសិន ដល់ពេល​ទៅភាគច្រើន​ប្រមូល​ឱ្យ​អ្នកនៅខាងស្រុកម៉ាក់ ខ្ញុំ​នៅជនបទ ឬក៏ឱ្យទៅប្អូន»។​​

កញ្ញា យល់ថាសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ពេលដែលបោះចោលទៅក្លាយជាសំរាម នឹង​អាច​បង្ក​ផលប៉ះពាល់ដល់បរិស្ថានផងដែរ ដូច្នេះកញ្ញាចង់ឱ្យមានការ​ទុកដាក់កាកសំណល់​សម្លៀក​បំពាក់​ ដែល​ឈប់​ប្រើឱ្យបានត្រឹមត្រូវ។ កញ្ញា ក៏​គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់​ដែល​ឈប់​ប្រើ ទៅ​កាន់​​អ្នក​ដែលគាត់មានជីវភាពខ្សត់ខ្សោយផងដែរ បើសិនជាសម្លៀកបំពាក់នោះ​មាន​សភាព​ល្អ​អាចប្រើប្រាស់បន្តទៀតបាន។ កញ្ញានិយាយ៖ «​បើសិនជាយើងឈប់ពាក់ ឬឈប់ស្លៀក យើងអាចប្រមូលទុកមួយដុំ ឬក៏សម្លៀក​បំពាក់​ណា​មើលទៅរាងសមគួរយើងអាច​ចែកឱ្យទៅអ្នកគេខ្វះខាតបាន ព្រោះភាព​ច្រើនគាត់​អត់​ប្រកាន់​ទេ»។​

កញ្ញា​ យីម​ កនីកា​ អាយុ​២០ឆ្នាំ​ជា​និស្សិតតុបតែង​លម្អ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ (រូបភាព​៖​ ភួង សុធីនី)​​

លោក ឱ សុថ​ អាយុ៧៩ឆ្នាំ ជា​អតីត​មន្ត្រី​នៅមន្ទីរ​ឧស្សាហកម្ម​ខេត្ត​បាត់ដំបង​​​ សព្វថ្ងៃរស់នៅ​រាជធានី​ភ្នំពេញ​។​ លោកលើកឡើងថាកាក​សំណល់សម្លៀក​បំពាក់​​ដែលយើងបោះចោល មិន​សូវជា​ប៉ះពាល់​ដល់​បរិស្ថាន ដូចប្លាស្ទិកនោះទេ ព្រោះថាសម្លៀក​បំពាក់​ភាគច្រើន​ធ្វើ​ឡើងពីសរសៃ កម្បាស អំបោះ​ដែល​​អាច​រលាយ​ក្លាយ​ជាធូលី ឬ​ដីបាន។

លោកប្រៀបធៀបរវាងកាកសំណល់សម្លៀក​បំពាក់ និងប្លាស្ទិកយ៉ាងដូច្នេះ៖ «សម្លៀកបំពាក់​ហ្នឹង​វា​ផ្សំដោយវត្ថុធាតុដើមជាកម្បាស ឬក៏ជាសរសៃអំបោះ ហើយ​បើ​យើង​បោះចោល វានឹងរលាយ​ទៅ​ជា​ធូលី វាទៅរលាយ ទៅជាដី វាអត់ដូចប្លាស្ទិកទេ»។

តែទោះ​ជា​យ៉ាង​ណា អតីត​មន្ត្រីរូបនេះ ក៏គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ទៅកាន់​អ្នក​ដែលមានជីវភាពខ្វះខាត ជាជាងយកទៅបោះចោល ឬក៏ទុកដាក់មិនបាន​ត្រឹមត្រូវ​ផង​ដែរ​។​​

លោក​ ឱ​ សុថ​​ អាយុ​៧៩ឆ្នាំ​ អតីត​មន្ត្រី​នៃ​ឧស្សាហកម្ម​នៅខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​នៅ​ភ្នំពេញ​។ (រូបភាព៖​ ធី​ ស្រីរ័ត្ន​)​

លោកស៊ី ចាន់ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ​ មក​ពី​ខេត្ត​កំពង់​ស្ពឺ​​ ថ្លែង​ថាសម្លៀកបំពាក់​ដែល​បានប្រើ​ប្រាស់អាចប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​តែកាដុត​ដែល​បង្ក​​​អោយ​មានក្លិនមិនល្អ​។​ ជាទូទៅ លោក​បាន​យកសម្លៀកបំពាក់​​ដែល​បានប្រើប្រាស់​ហើយ​ទៅ​បោះ​ចោល​។​

លោកលើកឡើងថា៖ «​​​សម្លៀកបំពាក់ជាកាកសំណល់ដែរដូចសម្រាមដែរ។ ប្រសិន​យើង​ដុត​មាន​ក្លិន​ផ្សែង​ទៅលើ និយាយទៅវាអាចប៉ះពាល់ដូចសម្រាមដែរ ធម្មតា​តែ​យើង​ដុត​ទៅ​មានផ្សែ​ង​ហុយ​ មានក្លិន ធម្មតាក្រណាត់តែងមានក្លិនដូចសម្រាមទូទៅ វាមានក្លិនអាក្រក់​ ចឹងវា​អាច​ប៉ះពាល់​ដល់​សុខភាព​យើងដែរ»។

លោកបញ្ជាក់បន្ថែម​ថា៖«​​​ ភាគច្រើនយកបោះចោល  បោះក្រោយផ្ទះហើយដុតចោលនៅស្រុក […] និងបោះចោលសម្រាម(គំនរសម្រាម)​ហើយតាមឡានគេមកដឹកយកទៅ​»។

លោក​ ស៊ី​​ ចាន់​ អាយុ​២៥ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នៅ​រាជធានី​ភ្នំពេញ​។​ (រូបភាព៖​ ធី​ ស្រីរ័ត្ន​)​

កញ្ញា សែម ម៉ាលី អាយុ២០ឆ្នាំ មានស្រុកកំណើតមកពីខេត្តកំពង់ស្ពី កំពុងស្នាក់នៅទីក្រុងភ្នំពេញ ជា​​និសិ្សតឆ្នាំទី​១​ ជំនាញគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា។​​ ជា​ធម្មតា​កញ្ញា​ទិញខោអាវរៀងរាល់សប្តាហ៍ ព្រោះ​​ថា​កញ្ញា​ចូលចិត្ត​ដូរ​ម៉ូត​សម្លៀក​បំពាក់ ​និង​មិន​ចូលចិត្ត​ស្លៀក​ពាក់ដដែលៗ​។ ​​កញ្ញា ​ឲ្យ​ដឹង​​ថា​ សំណល់​សម្លៀកបំពាក់​អាច​ប៉ះពាល់​ដល់បរិស្ថានដែរព្រោះវាមិនងាយរលាយ។ បើ​ទោះ​បី​ជា​កញ្ញា​ចូលចិត្ត​ទិញ​សម្លៀក​បំពាក់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ខោអាវ​ទាំងនោះ​ភាគ​ច្រើន​ត្រូវ​បាន​យក​ទៅ​ចែក​​បន្ត​ដល់​​ប្អូនៗ និងអ្នកដែលត្រូវការ ឬទុកចោលក្នុងទូ។

កញ្ញាលើកឡើងថា៖ «​​​ខ្ញុំយល់ថាវាប៉ះពាល់ដែរបងព្រោះអីវា​អត់ងាយនឹងរលាយ វា[សម្លៀកបំពាក់​ដែលឈប់ប្រើប្រាស់] នៅរយៈពេលយូរទម្រាំតែបាត់ទៅ ខោអាវ​ខ្លះ​វា​រយៈពេល​យូ​រដែល​វា​អាច​នឹង​ពុក​ផុយទៅវិញ វានៅ​ស្អិត​នៅ​នឹងដី​ប្រសិន​បើយើង​អត់​ទុកនៅកន្លែងស្រួលបួល»។​

កញ្ញាបន្ថែមថា៖ «ពេលខ្លះយកអោយបងប្អូនយកចែករំលែកគ្នាដល់អ្នកខ្វះខាត ឬក៏​ប្អូនៗ​នៅអាយុ​ក្រោម​ខ្ញុំដូចប្អូនបង្កើតខ្ញុំអីអញ្ចឹងទៅស្លៀកបន្តៗគ្នា ​[…]ក្រៅពីហ្នឹងមានតែយកទុកក្នុងទូចោល»។

កញ្ញា​ សែម​ ម៉ាលី​ អាយុ​២០ឆ្នាំ​ជា​និស្សិត​ផ្នែក​គណនេយ្យ​នៃ​​វិទ្យាស្ថាន​វ៉ាន់ដានៅ​រាជធានី​ភ្នំពេញ​​។ (រូបភាព​៖​ ភួង សុធីនី)​​