ប៉ា តុងចិន (Pa Tongchen) – Newsroom Cambodia

បទយកការណ៍៖កម្មករថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារបន្ថែមឆ្នាំ២០២៥មិនអាចជួយឱ្យជីវភាពពួកគេប្រ​សើរ
សំឡេងឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល២០៦ដុល្លារអាមេរិកដែលលើកឡើងដោយនិយោជក បាននាំ​​មុខគេ​​ដែ​លបញ្ហានេះ បានជំរុញឱ្យកម្មករនិយោជិតនឹង​ទទួលបានការដំឡើងប្រាក់ឈ្នួលផ្លូវការចំនួន២ដុល្លារប​ន្ថែ​​​​​មទៀត ពីភាគីនិ​យោ​​ជកនៅឆ្នាំ២០២៥ ហើយ​ការដំឡើងនេះ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៤ គឺ​​មា​ន​ធំដូ​​​ច​​គ្នា​​។

តាមរយៈការបោះឆ្នោត ដែលមានតំណាងសរុបចំនួន ៥១រូប ក្នុងនោះតំណាងមកពីសហជីព១៧រូប តំ​ណា​​​ងនិយោជក១៧នាក់ និងតំណាងមកពីក្រសួងការងារ១៧រូប។ ការបោះឆ្នោតនេះ ធ្វើឡើងតាមរយៈកិ​​ច្ច​​ប្រជុំ​​ចុងក្រោយ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

លទ្ធផលបោះឆ្នោតបង្ហាញថា តួលេខប្រាក់ឈ្នួល ២០៦ដុល្លារក្នុងមួយខែ ដែលលើកឡើងដោយក្រុមនិ​យោ​​ជក ទទួលបានការគាំទ្រ៤៦សំឡេង។ ដោយឡែក តួលេខប្រាក់ឈ្នួល២១៤ដុល្លារ ទទួលបានការគាំទ្រ​​​​ចំនួន៤សំឡេង និងតួលេខ២០៨ដុល្លារ ទទួលបាន១សំឡេង។

លទ្ធផលនេះបង្ហាញថា កម្មករនិយោជិតនឹងទទួលបានការដំឡើងប្រាក់ឈ្នូល២ដុល្លារពីនិយោជកក្នុងឆ្នាំ២​​០២៥ និងបូកបញ្ចូល២ដុល្លារបន្ថែមទៀតពីរដ្ឋាភិបាល តាមរយៈការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករនិយោជិតនៅឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារក្នុងមួយខែ ដែ​លកើន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួល២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។ ប៉ុន្តែតួលេខនេះ ត្រូវបានកម្មករនិយោជិត ចាត់ទុកថាជាចំនួនដែលមិនបំពេញសេចក្តីត្រូវការ ចំពោះទំនិញចេះតែបន្ត​ឡើងថ្លៃនៅលើទី​ផ្សា​​រ ហើយតួលេខនេះ ក៏មិនអាចជួយឱ្យពួកគេងើបចេញពីការលំបាកបានដែរ។

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់  W & D Cambodia ក្នុងទីក្រុងភ្នំពេញដែលធ្វើការរយៈពេល១​​​០ឆ្នាំមកហើយ លោក សឿង ប្រុស លើកឡើងថា ការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត៤ដុល្លារ នៅក្នុងឆ្នាំ២០២៥ខា​​ង​មុខនេះ គឺជាចំនួនមួយដែលពិបាកទទួលយក ហើយក៏មិនទាន់សក្តិសមនឹងតម្រូវការជាក់ស្តែងរបស់កម្មក​​រដែរ។

មិនតែប៉ុណ្ណោះ លោកឱ្យដឹងថាបច្ចុប្បន្ន ប្រាក់ឈ្នួលមិនទាន់នឹងបានឡើងផង ម្ចាស់ផ្ទះជួលមួយចំនួនចាប់ផ្តើមដំឡើងថ្លៃផ្ទះ និងទាមទារសេវាប្រមូលសំរាមចាប់ពីខែតុលាខាងមុខនេះទៅហើយ។ បន្ថែមលើនេះ ត​ម្លៃ​ទំនិញលើទីផ្សារ និងសាំង ក៏បន្តឡើងថ្លៃ ខណៈប្រាក់ខែកម្មករក្នុងពេលបច្ចុប្បន្នកម្មររោងចក្រទទួលបា​​ន​​​​២៧០ដុល្លារ ក្នុងមួយខែ បូ​ក​បញ្ចូលទាំងការថែមម៉ោងធ្វើការផង។

លោកបន្តថា៖«ខ្ញុំគិតថាវាហាក់បីដូចជាមិនសក្តិសមសម្រាប់កម្មករទេ ដោយសារប្រាក់ខែមិនទាន់បានឡើ​​ង​ផង តែថ្លៃផ្ទះជួលឡើងមុនបាត់ទៅហើយ។ ហើយទំនិញនៅលើទីផ្សារក៏ឡើងដែរ ដូចជា ទឹកត្រី ខ្ទឹម ស្ករ ប៊ី​​ចេងជាដើម»។

លោកបន្ថែមថា៖«ផ្ទះជួលមួយចំនួនគេចាប់ផ្តើមដំឡើងថ្លៃហើយ គេដើរប្រាប់ថា ចាប់ពីខែក្រោយទៅគេចាប់ផ្តើមតំឡើងហើយ តែផ្ទះជួលខ្លះក៏គាត់អត់តំឡើងដែរ នៅថេរដដែល។ ប៉ុន្តែគាត់យកសេវាថ្លៃសំរាម»។

ក្រៅពីនេះទៀត លោក សឿង ប្រុស ឱ្យដឹងថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារនៅឆ្នាំ២០២៥នេះ មិនអាចជួយឱ្យ​​កម្មករនិយោ​ជិ​តរស់នៅស្រួលទេ៖«វាអត់អាចជួយសម្រួលជីវភាពបានទេ!»។

ប្រហាក់ប្រហែលគ្នានេះដែរ កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី សោម រ៉ាវី ក៏យល់​​ឃើ​​ញ​​ថាការដំឡើ​ង​ប្រាក់ឈ្នួលនៅឆ្នាំ២០២៥នៅមានកម្រិតតិចតួច ដែលថាមិនអាចជួយឱ្យពួកគេងើបផុតពីភា​​ពលំបា​​​កដូចបច្ចុប្បន្នទេ។ កម្មការិនីវ័យ៤១ឆ្នាំរូបនេះថា ដើម្បីអាចឱ្យពួកគាត់ធូរស្រាល រដ្ឋាភិបាលគួរណា​​​ស់​ដំ​ឡើ​ងឱ្យបាន១០ដុល្លារអាមេរិក បន្ថែមទៀត ទើបអាចជួយឱ្យពួកគេ មានភាពប្រសើរផ្នែកជីវភាព ។

អ្នកស្រីថ្លែងថា៖«[ដំឡើងប្រាក់ឈ្នូល៤ដុល្លារ]ទាបខ្លាំងណាស់ វាមិនអាចជួយ[ជីវភាព]ឱ្យប្រសើរឡើងទេ ព្រោះទំនិញសព្វមុខវាឡើងថ្លៃមួយមុខបន្តិចៗ វាលើសកម្រិតជាងហ្នឹងទ្វេដង។យ៉ាងហោចណាស់ក៏បានត្រឹ​​​​​ម១០ដុល្លារឡើងដែរ។ ១០ដុល្លារឡើង ចេះតែអាចទទួលយកបានខ្លះ »។

ការលើកឡើងដូច្នេះ ដោយអ្នកស្រីថា កម្មករនិយោជិតភាគច្រើនជាប់បំណុលធនាគារ។ ជាក់ស្តែងអ្នកស្រីកំពុងជាប់បំណុលជិត១ម៉ឺនដុល្លារ ហើយក៏ត្រូវផ្គត់ផ្គង់ការសិក្សារបស់កូនចំនួន២នាក់ដែរ។ផ្ទុយទៅវិញ គា​​ត់​អាចរកចំណូលបានប្រមាណ ៣០០ដុល្លារក្នុងមួយខែ បូកបញ្ចូលទាំងការថែមម៉ោងផង។ករណីនេះ អ្ន​ក​​ស្រីលើកឡើងថាតម្រូវការចំណាយច្រើន តែចំណូលទាប។

ទោះជាយ៉ាងណា អ្នកស្រី រ៉ាវី បានរម្លឹកថា រូបគេធ្លាប់រំពឹងថាការចរចាប្រាក់ឈ្នួលឆ្នាំនេះអាចនឹងមានលក្ខណៈប្រសើរជាងការចរចាបើធៀបនឹងឆ្នាំមុន។ ប៉ុន្តែជាក់ស្តែងប្រាក់ឈ្នួលដែលត្រូវដំឡើង គឺ៤ដុល្លារដូចឆ្នាំមុនដែរ។

អ្នកស្រីបន្តថា៖«[ការចរចាឆ្នាំនេះ ខ្ញុំ]រំពឹងថាបានគ្រាន់បើជាងឆ្នាំទៅ[ការចរចាកាលពីឆ្នាំ២០២៣] តែដល់ពេលឥឡូវវាមិនលើសគ្នាអ៊ីចឹង ឡើងតិចតួច។ ហើយដល់ពេលឥវ៉ាន់ឡើងថ្លៃគ្រប់សារពើ »។

ដោយឡែក ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ចាត់ទុកថាការដំឡើងប្រាក់ឈ្នួល៤ដុ​​ល្លា​រក្នុងឆ្នាំ២​​០​២៥នេះ ទាបជាងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត។អ្នកស្រី សោភ័ណ្ឌ បន្តថា និ​យោ​​​​​ជក​គួរតែ​ដំ​ឡើងឱ្យ​​កម្ម​ករនិយោជិតចន្លោះពី៦ ទៅ៧ដុល្លារអាមេរិកក្នុងមួយខែ ទើបអាច​​មា​​នស​មា​​​មាតទៅនឹងអតិផរ​​ណា​​​​​ទីផ្សា​​​​រ​​ដែ​លកំ​ពុ​ងកើ​ត​មា​​​ន​។ បើពុំដូច្នេះទេ កម្មករនិយោជិតនឹងប្រឈមបញ្ហាជី​​វភា​ព​រស់នៅ។

អ្នកស្រីថ្លែងថា៖«តួរលេខនេះមើលទៅ ហាក់ដូចជាឡើងបានតិចតួចមែនទែន ។ ស្របពេលទៅនឹងអតិផរណាទីផ្សារ វាហក់ឡើងខ្ពស់ ហើយបើសិនប្រាក់់ឈ្នួលរបស់កម្មករនិយោជិតអត់កែសម្រួលទៅតាមទីផ្សារទេ ខ្ញុំគិតថានឹងប្រឈមនូវហានិភ័យនៅក្នុងការចំណាយ នៅក្នុងការរស់នៅរបស់ពួកគាត់»។

បន្ថែមលើនេះ អ្នកស្រីក៏ចង់ឃើញមានការសិក្សារួមគ្នាមួយពីការចំណាយ និងបញ្ហាប្រឈមរបស់កម្មករនិ​​យោ​ជិតមុននឹងដំឡើងប្រាក់ឈ្នួល។ ការធ្វើដូច្នេះ អ្នកស្រីថានឹងដឹងពីទុក្ខលំបាករបស់ពួកគេ ហើយអាចដំឡើ​​​ងប្រាក់ឈ្នួលដល់កម្រិតមួយសមស្រប ដែលអាចធានាការរស់នៅសមរម្យជូនពួកគេ ហើយពុំចាំបាច់ត្រូ​វជជែកវែកញែកគ្នាច្រើនដូចបច្ចុប្បន្នឡើយ។

យ៉ាងនេះក្តី ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា លោក គឹម ចាន់សំណាង អះអាងថា ខ្លួនពេញចិត្តចំពោះតួលេ​​ខ​នេះ ដោ​​យ​ថាការដំឡើងប្រាក់ឈ្នួលហួសហេតុពេក អាចធ្វើឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ហើយរោងចក្រប្រឈ​ម​​នឹងបិទទ្វារ ដែលផ្តល់ផលអាក្រក់ដល់កម្មករនិយោជិត។

លោកថ្លែងថា៖«ភាគីសហជីពពួកខ្ញុំទាំងប៉ុន្មាននាក់ ដែលសម្រេចចិត្តឯកភាព និងទទួលយកដោយពេញចិត្តនេះ គឺយើងយល់ថា ការទទួលយកដោយទទួលបាននូវការងារធ្វើច្រើនបន្តបន្ទាប់ទៀត។ យើងមិនអាចទទួលយក ដើម្បីឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ក៏ដូចជាការបិទរោងចក្រជាបន្តបន្ទាប់នោះទេ»។

ដោយឡែក តំណាងនិយោជក លោក ណាង សុធី មើលឃើញពីសញ្ញាណវិជ្ជមាន ដោយថាតំណាងកម្មករនិយោជិតដែលមកចូលរួមកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមាឆ្នាំនេះ មានអាកប្បកិរិយាទន់ភ្លន់ជាងឆ្នាំក​​​ន្ល​ង​ទៅ ក្នុងការទទួលយកតួលេខ២០៨ដុល្លារ ក្នុងមួយខែនេះ។

លោកបន្តថា៖«ភាគីនិយោជកយើងសប្បាយចិត្ត ចំពោះលទ្ធផលនេះ ។យើងពេញចិត្តមែ​នទែន បងប្អូនក​ម្មក​រនិយោជិតទាំង១៧ភាគី គឺលោកបង្ហាញនូវអារម្មណ៍ស្និទស្នាល ខុសពីឆ្នាំមុនៗ ដែ​លពេលប្រជុំម្តងៗ គឺមួរម៉ៅដាក់គ្នា។ ឆ្នាំនេះលោកទន់ភ្លន់ ហើយអាចទទួលយកនូវការពិភាក្សាដ៏យល់ដឹងទៅវិញទៅមក»។

យ៉ាងណាមិញ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំ​រុញ​ឱ្យរដ្ឋាភិបាល និងភាគីនិយោជកបង្កើនប្រាក់ឈ្នួលឱ្យកម្មករឱ្យបានចំនួន២៥០ដុល្លារក្នុងមួយខែ ដើម្បីធានាថាពួកគេអាចរស់នៅបានសមរម្យ ព្រោះលោកថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារ មិនអាចឱ្យពួកគេរ​ស់​​​​នៅបានដោយប្រសើរនោះនៅឡើយទេ។

លោកបន្ថែមថា រដ្ឋាភិបាលក៏គួរបន្ថែមការយកចិត្តទុកដាក់ទៅលើការចំណាយថ្លៃទឹក និងថ្លៃភ្លើងឱ្យកម្មករនិយោជិតដែរ ដើម្បីសម្រួលជីវភាពពួកគេមួយផ្នែក។បើពុំដូច្នេះទេ លោកថាគួរតែបញ្ចុះតម្លៃឱ្យបានក្នុង​​ក​​ម្រិ​​តមួយដែលទាបជាងនេះ។

លោកបន្តថា៖«អាចពិនិត្យមើលថា បើសិនអាចជួយទៅលើថ្លៃទឹក ថ្លៃភ្លើង ឬក៏បញ្ចុះឱ្យដល់កម្រិតមួយទា​ប​បំផុត ដែលការពារកុំឱ្យពួកគាត់ប្រឈមនឹងការចំណាយអស់ហ្នឹងច្រើន»។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៤កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំ​​ណើរ និងកាបូប មានជាង៩០ម៉ឺននាក់ នៅតាមរោងចក្រ សហគ្រាសចំនួន ១,៥​​៣​៨កន្លែង។

គេសង្កេតឃើញថា បើទោះជាមានភាគីខ្លះពេញចិត្ត និងខ្លះទៀតមិនចេញចិត្តចំពោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ក្តី  ក៏រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេ​​ង សួរ បានអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ចំពោះការដំឡើងប្រាក់ឈ្នូលឱ្យកម្មករនិ​​យោជិត ថ្វីបើដំឡើងនេះមិនគ្រប់ទៅតាមការចង់បានរបស់ពួកគេក៏ដោយចុះ។ ការលើកឡើងដូច្នេះ ដោ​​យ​លោកប្រៀបធៀបថា ប្រទេសខ្លះមិនបានចរចាប្រាក់ឈ្នួលប្រចាំឆ្នាំដូចកម្ពុជានៅឡើយផង។

លោកថ្លែងថា៖«មែនទែនទៅ មានតែយើង[កម្ពុជា]ទេ ដែលចរចាប្រាក់ឈ្នួលប្រចាំឆ្នាំ។ ឡើងតិច ឬច្រើន គឺរាល់ឆ្នាំ យើងឡើង តែបើនៅស្រុកគេ៥ឆ្នាំ ឬ១០ឆ្នាំ បានគេជជែកគ្នាម្តង។ អ៊ីចឹងនៅយើង ទោះបីថាឡើងតិច ឬឡើងច្រើន គឺថារៀងរាល់ឆ្នាំ គឺបូករហូត អត់មានដកដូចនៅប្រទេសគេទេ»។

បន្ថែមលើនេះ លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តជួយអន្តរាគមន៍មិនឱ្យតម្លៃផ្ទះជួលឡើងថ្លៃហួ​​សកំណត់ដែរ។ ជាមួយគ្នាកម្មករនិយោជិត ត្រូវតែទទួលបានតម្លៃទឹក និងភ្លើងពីរដ្ឋ ក្នុងតម្លៃដែលបានកំ​​ណ​​ត់។

លោកបន្តថា៖«ក្រៅពីដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏នឹងបន្តអន្តរាគមន៍ ដើម្បីធ្វើម៉េចរក្សានូវស្ថិរភាពតម្លៃ ហើយនិងអន្តរាមន៍ផ្សេងៗទៀត ដើម្បីធ្វើម៉េចឱ្យចំណាយការរស់នៅរបស់បងប្អូនកម្មករនិយោជិត ដូ​ច​ជាការគ្រប់គ្រងតម្លៃផ្ទះជួល គឺយើងនឹងបន្តតាមដាន ដើម្បីធ្វើម៉េចឱ្យតម្លៃនៃការជួលបន្ទប់ ឱ្យវាសមស្រ​​ប កុំឱ្យមានការឡើងថ្លៃហួសហេតុពេក»។

​ត្រឡប់មក កម្មកររោងចក្រ លោក សឿង ប្រុស ឯណេះវិញ ប្រសិនបើកម្មករនិយោជិតនៅតែទទួលបានកា​​រ​ដំឡើងប្រាក់ឈ្នួលតក់ៗបែបនេះ ពួកគាត់ទំនងជាមិនអាចមានជីវភាពប្រសើរ ពោលគឺកាន់តែយ៉ាប់យឺនទៅៗ។

លោកបន្តថា៖«បើសិនជាប្រាក់ខែនៅតែឡើងតិចតួចៗអ៊ីចឹង គឺអត់អាចផ្គត់ផ្អង់ជីវភាពប្រចាំថ្ងៃបានទេ។ ទៅ​​ថ្ងៃមុខទៅកម្មកររោងចក្រប្រឈមមុខនឹងជំពាក់ធនាគារ និងប្រឈមមុខនឹងភាពក្រីក្រ»៕

លីកាដូ៖ មនុស្សប្រមាណ៦០នាក់រងការចោទ និងកំពុងជាប់ឃុំក្នុងពន្ធនាគារពាក់ព័ន្ធគម្រោងCLV
អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) រកឃើញថា មនុស្សប្រមាណ៦០នាក់ ត្រូវបានរងកា​​រ​ចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញស ង្គម និងគម្រោ​​ងជួបជុំ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DT​A​​) ក្នុងពេលកន្លងទៅនេះ។

របាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា បានឱ្យដឹងថា មនុ​ស្ស​ជាង១០០នាក់ត្រូវចាប់ខ្លួន​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ CLV នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២៤។ប៉ុន្តមនុស្សមួយចំនួនក្នុងចំណោមនោះ ត្រូវដោះលែងវិញ ខណៈមនុស្សដែលសេសសល់​​ប្រមាណ៦០នាក់ ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារនៅទូទាំងប្រទេស ដែល​​ពន្ធ​នា​​គារទាំងនោះភាគច្រើនកំពុងតែមានបញ្ហាចង្អៀតណែន និងលំបាកក្នុងការផ្តល់នូវសេវាកម្មជាមូ​ល​​ដ្ឋា​​ន​ដល់អ្នកជាប់ឃុំ។

ប្រភពដដែលបង្ហាញថា អ្នកជាប់ឃុំភាគច្រើនរងការចោទ ពីបទ «រួមគំនិតក្បត់ថាបានបង្កើតគម្រោ​ងឡើ​ងដើម្បីប្រព្រឹត្តឧបឃាត» ដែលអាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី៥ ទៅ ១០ឆ្នាំ។ ចំណែ​​កអ្នកផ្សេងទៀត ប្រឈមនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអា​ច​ប្រ​ឈ​ម​នឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ខណៈអ្នកខ្លះទៀតប្រឈមនឹងបទចោទប្រ​កាន់​ផ្សេ​​ងៗទៀត។

លីកាដូ ក៏បានបញ្ជាក់ដែរថា​អ្នកដែលរងបទចោទប្រកាន់ និងកំពុងជាប់ឃុំទាំងនោះ មានអាយុច​ន្លោះ​ពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ហើយក៏មានអនីតិជនដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ៤នាក់ដែរ។

របាយការណ៍នេះលម្អិតថា៖«ជនជាប់ឃុំទាំងនោះ រួមមានយ៉ាងហោចណាស់ ៦រូប ជាសមាជិកអង្គការនិងសមាគម ៤រូប ជាសកម្មជន និង១២រូប ជាសកម្មជនគណបក្សជំទាស់។ ចំណែកអ្នកផ្សេងទៀត គឺជាពលរដ្ឋ ដែលបានបង្ហោះសារលើ បណ្តាញសង្គម ឬការចង់ជួបជុំរបស់ពួកគេជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយ ដែលអ្នកដែលត្រូវបានចោទប្រកាន់ និងជាប់ឃុំបណ្តោះអាសន្នមួយចំនួន ត្រូវខាតបង់ការសិក្សា ខណៈពួកគេជាសិស្សកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ។

លោកថ្លែងថា៖«យុវជនទាំងអស់ហ្នឹងជាទំពាំងស្នងឫស្សី ហើយអ្វីដែលចាំបាច់សម្រាប់ពួកគាត់ គឺការសិក្សា។ សោកស្តាយដែលពួកគាត់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន»៕

គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួន ៣គឺកម្ពុជា ឡាវ និងវៀតណា បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើ​​ម្បី​អភិវឌ្ឍន៍។ក្នុងនោះកម្ពុជាមានខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង​​។

គេហទំព័រNewsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការនគ​រ​បា​លជាតិ លោក ឆាយ គឹមឃឿន បាននៅឡើយទេ ជុំវិញតួលេខពិតប្រាកដនៃមនុស្សដែលត្រូវបានចា​ប់ខ្លួន និងអ្នកដែលត្រូវបានចោទប្រកាន់ ហើយឃុំខ្លួនបណ្តោះអាសន្ន។

បើទោះជាបែបណា លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ និយាយនៅក្នុង​សេចក្តីថ្លែ​ងកា​រ​ណ៍​ កាលពីថ្ងៃទី០៤ ខែកញ្ញា ដោយបានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងនឹ​​ង​​គម្រោងCLVនេះ អាជ្ញាធរបាន​​ឃាត់ខ្លួនមនុស្សចំនួន ១​៨​៨នាក់។ក្នុងនោះមនុស្សចំនួន ៥៧នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានអប់រំ និងធ្វើកិច្ចសន្យារួចរាល់។

មិនតែប៉ុណ្ណោះ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​សារ​អំពី​ការ​ប្រ​មូ​ល​ផ្តុំគ្នា គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV ​ ​​នៅ​ថ្ងៃ​ទី​១៨ ​ខែ​សីហា ​ឆ្នាំ​២០២៤។ប្រតិកម្មនេះ គេសង្កេតឃើញថា នៅបន្ទាប់ពីក្រុមយុវជនចេះ​តែបន្តកើនឡើងឥត​ឈប់​​ឈ​រ តាមរយៈការបង្កើតក្រុម នៅលើបណ្តាញសង្គម តេឡេក្រាមឈ្មោះ«រួបរួម​ដើម្បី​ជាតិ»​។នៅក្នុ​ង​ក្រុ​​មនេះ យុវជនបង្ហាញការមិនសប្បាយចិត្ត នៅពេលដឹងថាខេត្តទាំងបួន ត្រូវដាក់ឱ្យស្ថិតនៅ​ក្នុង​​ផែ​ន​​កា​រអភិវឌ្ឍន៍ជាមួយវៀតណា និងឡាវ។

យ៉ាងនេះក្តី អង្គការអន្តរជាតិចំនួន២ រួមមាន អង្គការលើកលែងទោសអន្តរជាតិ(Amnesty Inte​rn​​a​​​​​tional) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) កាលពីថ្ងៃទី២៨ ខែសីហា បា​​ន​​ចាត់ទុកថា ការចាប់ខ្លួនប្រឆាំងអ្នករិះគន់ទាំងនោះថា ជាការអនុវត្តរំលោភបំពាននីតិវិធីច្បាប់៕

ស៊ុយអែតប្រកាសបិទការិយាល័យទូតរបស់ខ្លួននៅកម្ពុជានៅបំណាច់ខែកញ្ញានេះ
រដ្ឋាភិបាលស៊ុយអែត ប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅបំណាច់ខែក​ញ្ញា​នេះ ហើយទុកឱ្យស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកប្រទេសថៃ ឈរពីចំងាយជាតំ​​ណា​​ងឱ្យប្រទេសស៊ុយអែតនៅកម្ពុជាវិញ។

យ៉ាងណា រដ្ឋាភិបាលប្រទេសនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការបិទនេះទេ ដោ​​យ​គ្រាន់តែលើកឡើងថា ការសម្រេចបិទនេះ ដោយសារតែរដ្ឋាភិបាលស៊ុយអែត បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។នេះបើតាមការប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតដែលមានការិយាល័យប្រចាំទីក្រុងភ្នំពេញ នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា៖«ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈ​ប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា» ។

រដ្ឋាភិបាលស៊ុយអែត​ កាលពីថ្ងៃខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅចុងឆ្នាំ២០២១ ដោយបន្សល់តែការិយាល័យបេសកកម្មស្ថានទូត។ ប៉ុន្តែនៅ​​​ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ស៊ុយអែតនឹងបន្តបិទទាំងការិយាល័យស្ថានទូតតែម្តង។

មិនតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែត ក៏នឹងត្រូវបិទដំណើរការដំណា​ល​​គ្នាជាមួយនឹងការិយាល័យបេសកកម្មដែរ។ ជាមួយគ្នានេះ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ នឹងឈរជាតំណាងពីចំងាយឱ្យប្រទេសស៊ុយអែតសម្រាប់កម្ពុជា៖«ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា»។

យ៉ាងណា ស្ថានទូតដដែលបញ្ជាក់ថា ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។

ដោយឡែក ការគ្រប់គ្រងការគាំទ្រដល់កម្ពុជា ស្របតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រ​តិ​​​ប​ត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិកវិញ ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ដែលមានមូលដ្ឋាននៅទីក្រុងស្តុកហូម (Stokholm)(Sida – Styr​e​ls​en för Internationellt Utvecklingssamarbete) កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សម្តែងការសោកស្តាយ ដោយចាត់ថាការប្រកាសបិទការិយាល័យ និងផ្តាច់ជំនួយនេះ ជាការខាតបង់ធំ​​ស​ម្រាប់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ខណៈប្រទេសស៊ុយអែត ជាប្រភពជំនួ​​យ​មួ​យ​​ដ៏ធំសម្រាប់កម្ពុជា។

លោកថ្លែងថា៖«យើងមានការសោកស្តាយ ព្រោះកន្លងមកស្ថានទូតស៊ុយអែតបានជួយច្រើន ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល។ ប៉ុន្តែឥឡូវនេះបានផ្តាច់ជំនួយទាំងរដ្ឋាភិបាល ហើយសង្គមស៊ីវិលក៏ត្រូវបានផ្តាច់ដូចគ្នាដែរ»។

លោក សំអាត យល់ឃើញថាការសម្រេចនេះ អាចដោយសាររដ្ឋាភិបាលស៊ុយអែត មិនបានមើ​​ល​ឃើញពីភាពល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

លោកបន្តថា៖«គេមើលឃើញថា បញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានបញ្ហា អ៊ីចឹងហើយបានយើងឃើញថាស៊ុយអែត បានសម្រេចដកស្ថានទូត ហើយក៏ផ្តាច់ជំនួយទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល »។

ចំណែក ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា នេះជា​​ការបាត់បង់អ្នកគាំទ្រមួយផ្នែកធំ ដែលបានជួយជ្រោមជ្រែងដល់ការលើកម្ពស់សិទ្ធិមនុស្ស និ​ង​ល​ទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាច្រើនឆ្នាំកន្លងមកនេះ។

លោកបន្តថា ការដកការិយាល័យ និងផ្តាច់ជំនួយនេះ ក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាដែរ ស្របពេលដែលរដ្ឋាភិបាល ស៊ុយអែត ធ្លាប់ផ្តល់ជំនួយជាច្រើន ជួយគាំទ្រដល់អង្គការ និងស្ថាប័នរដ្ឋនៅ​​កម្ពុជា។

លោកថ្លែងថា៖«ជាការបាត់បង់អ្នកគាំទ្រកិច្ចការងារអភិវឌ្ឍន៍ និងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ វាមានផលវិបាកច្រើន! វាធ្វើឱ្យអង្គការស្ថាប័នដែលធ្វើកិច្ចកា​​រងាររឿងសិទ្ធិមនុស្ស កាន់តែលំបាករកធនធានដើម្បីបន្ត និងពង្រីកកិច្ចការរបស់ខ្លួននៅពេលខាងមុខ។ ហើយការបាត់បង់ជំនួយ ក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកដែរ។ បើសិនជាមានជំនួយច្រើន ក៏វាជាចំណូលមួយផ្នែកសម្រាប់ជួយស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយើងដែរ»។

យ៉ាងណាក៏ដោយ លោករំពឹងថា រដ្ឋាភិបាលស៊ុយអែតនឹងពិចារណាក្នុងការវិលត្រឡប់មកដាក់ស្ថានទូត និងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជាឡើងវិញ នាពេលខាងមុខ។

ជុំវិញករណីនេះ គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយបា​ននៅ​ឡើ​យទេ ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ​ សន្ទរី និងអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា គិតត្រឹមរសៀលថ្ងៃទី១៦ ខែកញ្ញានេះ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធថាមិនអាចឆ្លើយបានទេ ព្រោះមិនមែនមន្ត្រីជំនា​ញ​​។

រដ្ឋាភិបាល​ ស៊ុយ​អែត ​បាន​បិទស្ថាន​ទូត​របស់ខ្លួន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញនៅចុងឆ្នាំ២០២១។ មុន​នឹង​ការ​សម្រេច​បិទ​ស្ថាន​ទូត​នេះ ស៊ុយអែត​ក៏​បាន​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជា​មួ​យ​រដ្ឋា​ភិបាល​កម្ពុជាប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ​កាន់​។ប្រភពបន្តដដែលបន្តថា លំហ​ប្រជា​ធិបតេយ្យ​​​នៅ​កម្ពុជា​មាន​«ការ​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ» ។

បើ​តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ ស៊ីដា ក្នុង​ឆ្នាំ​២​​០​២៣ ​ស៊ុយ​អែត​ បានផ្តល់ជំនួយអភិវឌ្ឍន៍មក​កម្ពុជាសរុប​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក ដែលជំនួយទាំងនោះ ផ្តោតលើអភិបាលកិច្ច​មូ​ល​ដ្ឋាន លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​។​ហើយ​អ​ង្គការដៃគូរ គឺជាតួអង្គដែល​ទទួលបា​ន​ជំនួ​ញ​ទាំ​ងនោះដោយផ្ទាល់ រួមទាំងរដ្ឋា​ភិបាល​ផ​ង​​៕

អត្រានៃការប្រើប្រាស់បារីអេឡិចត្រូនិកកំពុងបំផ្លាញអនាគត​សិស្សា​នុ​សិ​ស្ស​នៅ​តា​ម​គ្រឹះ​​ស្ថានសិក្សារដ្ឋ
បារីអេឡិចត្រូនិកត្រូវគេចាត់ទុកថាជាឈ្មោះគ្រឿងញៀនមួយប្រភេទទៀត និងកំពុងវាយលុកនៅលើ​ទីផ្សា​រ​​​​ក្នុង​​​សង្គ​ម​​កម្ពុជា។បច្ចុ​ប្បន្ន​​គ្រឿងញៀនប្រភេទនេះ មិនមែនមាន​តែមនុស្សវ័យកណ្តាលទេ ដែលនិយម​ប្រើ​​​ប្រា​​ស់​​​វា សូម្បីសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សារដ្ឋ ក៏កំពុងក្លាយជាគោលដៅ​ថ្មីមួយទៀតដែរ។​មួ​យ​រ​យៈ​ពេលចុងក្រោយនេះ របាយការណ៍របស់អាជ្ញាធរ បង្ហាញថាអត្រានៃការ​ប្រើប្រាស់គ្រឿងញៀ​នប្រ​ភេ​​ទនេះ ចំពោះសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ថ្នាក់ឧត្តមកំពុងមានសកម្មភាពផុសផុល។

រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាសេនាធិការ ធ្លាប់បានដាក់ចេញវិធានការជាបន្តបន្ទាប់ឱ្យទប់ស្កាត់ការប្រើប្រាស់បា​រីអេឡិចត្រូនិកនេះ ជាពិសេសក្នុងសាលារៀន។យ៉ាងណាមិញ គេសង្កេតឃើញថា វិធានការទាំងនោះហាក់មិនទាន់ជាវិធានការក្តៅ ក្នុងការកាត់ផ្តាច់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាពនៅឡើយទេ។

ជាក់ស្តែង វត្តមានអ្នកប្រើប្រាស់បារីអេឡិចត្រូនិកគេសង្កេតឃើញមានកាន់តែច្រើនទៅៗ ដែលភា​គ​ច្រើនជា​យុវជនពាក់ឯកសណ្ឋានជាសិស្សសាលា ហើយប្រើប្រាស់ឧបករណ៍នេះនៅតាមហាងកាហ្វេ និងទីតាំងជួបជុំនានា រួមទាំងបរិវេណសាលារៀនផង។ករណីនេះសង្កេតឃើញសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់​ខ្លះ​​​ៗហើយដែរ។

កង្វះវិធានការក្តៅក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានជំរុញឱ្យសារធាតុញៀនមួយនេះកា​ន់តែ​ជោគជាំដល់យុវជនដែលជាសិស្សានុសិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ហើយជាពិ​សេ​សគឺបា​​ន​ធ្លាក់មកដល់ដៃសិស្សបឋមសិក្សា ដែលបង្កជាក្តីបារម្ភដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

កាលពីខែមីនាកន្លងទៅ សិស្សស្រីវ័យជំទង់នៅសាលារៀនមួយក្នុងរាជធានីភ្នំពេញ បានបង្ហោះ ឃ្លីប វីដេអូ​ពី​​ការ​ប្រើ​ប្រាស់បារីអេឡិចត្រូនិកនៅលើបណ្តាញសង្គមដោយសប្បាយរីករាយ​។ប៉ុន្តែករណីនេះត្រូវសមត្ថកិ​​ច្ច​ខ​ណ្ឌ​​៧មករា កោះហៅមកអប់រំ ព្រមទាំងមានការធានាពីអាណាព្យាបាល និងគ្រូបង្រៀន។

រំលងបាន ៣ខែ ពោលគឺនៅថ្ងៃទី១៦ ខែមិថុនាថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនសិស្សចំនួន ៥១នាក់ ដែលរៀននៅសាលាបឋមសិក្សាមួយស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយសង្ស័យថាពួកគេបានប្រើប្រាស់បារីអេឡិចត្រូវនិក។ក្រោយសាកសួរ សមត្ថកិច្ចបានរកឃើញសិស្សប្រុស៧នាក់ និងស្រីម្នាក់ មានឧ​ប​​ករណ៍បារីអេឡិចត្រូនិក ខណៈពួកគេសុទ្ធតែមានវ័យក្រោម១៤ឆ្នាំ។

របាយការណ៍នេះ គឺជាផ្នែកមួយដែលសមត្ថកិច្ចនៅរាជធានីភ្នំពេញរកឃើញ ប៉ុន្តែជាក់ស្តែងសកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិកនេះកំពុងក្លាយទៅជារូបភាពដ៏សាមញ្ញមួយនៅតាមបណ្តា​​​រាជធានីខេត្តផ្សេងៗទៀ​​ត​ ដែលគេតែងឃើញសិស្សានុសិស្សនិយមប្រមូលផ្តុំគ្នាប្រើប្រាស់បារីប្រភេទនេះ​ជាហូរហែ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលសិក្សាស្រាវជ្រាវជុំវិញករណីនេះ ក្នុងពេលកន្លងទៅនេះ រកឃើ​ញ​ថា  អ្នកជក់បារីអេឡិចត្រូនិកភាគច្រើនមានវ័យចាប់ពី១៥ ដល់២៩ឆ្នាំ។ហើយភាគច្រើនលើ​​ស​​​​លប់ គឺជាសិស្សសាលាដែលមាន ៨៥ភាគរយនៃអ្នកប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកសរុប​។

ចំណែក ក្រសួងអប់រំ និងក្រសួងសុខាភិបាលកម្ពុជា ធ្លាប់បានចេញសេចក្តីអំពានាវឱ្យអាជ្ញាធរ និងថ្នាក់ដឹក​​នាំ​សា​លា​ទប់ស្កាត់ការលក់ និងប្រើប្រាស់បារីអេឡិចត្រូនិក ជាច្រើនលើកច្រើនសារហើ​យដែរ ដោយលើកឡើងពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ របស់ពួកគេ។

កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ ក្រសួងអប់រំ​ យុវជន និងកីឡា ជំរុញឱ្យមន្ទីរអប់រំ និងថ្នាក់ដឹកនាំសា​​លា​​​នៅទូទាំងរាជធានីខេត្ត ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកទាំងនៅខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថា​​​ន​​សិ​​ក្សា​​​រដ្ឋ និងឯកជន ដើម្បីបញ្ចៀសយុវជនពីការអូសទាញឱ្យប្រើប្រាស់ឧបករណ៍ញៀនប្រភេទនេះ។

ទោះជាស្ថាប័នរដ្ឋដាក់ចេញវិធានការណែនាំយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា កង្វះប្រ​សិទ្ធ​ភាពក្នុងការទប់ស្កាត់ ធ្វើឱ្យសន្ទុះនៃការប្រើប្រាស់បារីអេឡិចត្រូនិកនៅតែមានការកើនឡើង។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី បានមានប្រសាសន៍ថា អ្នកស្រីមិនបន្ទោសកុមារ និងយុវជន ដែលជាអ្នកប្រើប្រាស់ឡើយ ប៉ុន្តែអ្នកដែលគួរបន្ទោសគឺអាជ្ញាធរពាក់ព័ន្ធ ដែលគ្មានសមត្ថភាពទប់ស្កាត់ការនាំចូល និងចរាចរប្រភេទគ្រឿងញៀននេះ។ជាងនេះទៀត ក្នុងនាមសមាគម គឺមិនលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រើប្រាស់ឧបករណ៍បែបនេះឡើយ។

អ្នកស្រីថ្លែងថា៖«ចំពោះខ្ញុំយល់ឃើញថា កុមារ ក៏ដូចជាយុវជន សិស្សានុសិស្ស ប្រើប្រាស់Vape(បារីអេឡិចត្រូនិក)នេះ គឺដោយសារការធូររលុងពីសមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលយើង អត់បានទប់ស្កាត់ អត់បានចាត់វិធានការតាមផ្លូវច្បាប់ដល់ពួកអ្នកនាំចូល ពួកអ្នកផលិតច្បាស់លាស់»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា បា​រី​អេឡិចត្រូនិកនេះ កំពុងពង្វក់កុមារ និងយុវជនខ្មែរនៅទូទាំងប្រទេស។ បញ្ហានេះ លោកជំរុញឱ្យអា​ជ្ញាធរពង្រឹងសកម្មភាពទប់ស្កាត់ហើយក្រសួងអប់រំគួរបន្ថែមវិធានការណែនាំពីផលប៉ះពាល់នៃឧប​ករណ៍​នេះដូច​គ្នា​​ដែរ។

លោកបញ្ជាក់ថា៖«ការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជន ខ្ញុំថាជាការព្រួយបារម្ភមួយ ដែលអាជ្ញាធរមិនគួ​រអនុញ្ញាតឱ្យមានបារីអេឡិចត្រូនិកហ្នឹងទេ។ ហើយទី២ គឺក្រសួងអប់រំ ក៏ដូចជាអាជ្ញាធក៏គួរតែព្យាយា​ម​អប់រំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកហ្នឹងទៅដល់សិស្សនិស្សិតផង»។

ប្រហាក់ប្រហែលគ្នា ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា អត្រា​អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាកំពុងមានសន្ទុះឡើងក្នុងអត្រាមួយដែលខ្ពស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុង​​នោះលោកថា ឧបករណ៍នេះមិនត្រឹមតែពេញនិយមនៅទីក្រុងភ្នំពេញនោះទេ បន្ថែម​ពី​​​លើនេះវាក៏កំពុងត្រូវគេយកទៅ​ប្រើប្រាស់ពង្វក់កុមារតូចៗនៅតាមបណ្តាខេត្តដែរ។

មិនត្រឹមតែប៉ុណ្ណោះ សន្ទុះអ្នកប្រើប្រាស់បារីអេឡិចត្រូនិកទាំងវ័យក្មេងបែបនេះ អាចធ្វើឱ្យកម្ពុជាប្រឈមនឹងបញ្ហាធនធានមនុស្ស ដោយសារសរីរាង្គរបស់កុមារ ឬយុវជនដែលប្រើប្រាស់ឧបករណ៍នេះ នឹងមិនលូតលាស់ ហើយបញ្ញាស្មារតីមិនដូចអ្នកដែលគេមិនប្រើប្រាស់ឡើយ ជាពិសេសទាក់ទងនឹងខួរក្បាល។ជាង​​នេះ​​​ទៀត​វាក៏ប៉ះពាល់ធ្ងន់ធ្ងរដល់សួតរបស់អ្នកប្រើប្រាស់ ហើយកាន់តែងាយរុញឱ្យពួកគេធ្លាក់ក្នុងវិបត្តិគ្រឿ​​ង​ញៀន។

លោកឱ្យដឹងថា៖«ការប្រើប្រាស់Vape(បារីអេឡិចត្រូនិក)នេះ ទី១ វាប៉ះពាល់យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ពីព្រោះកុមារជាវ័យមួយកំពុងលូតលាស់ មិនថាខួរក្បាល ឬសរីរាង្គដទៃទៀតទេ។ អ៊ីចឹងនៅពេលដែលប្រើVape ធាតុគីមីទាំងឡាយណានៅក្នុងVapeហ្នឹង វាធ្វើឱ្យខួរក្បាលរបស់ក្មេងមិនលូតលាស់។ អ៊ីចឹងវាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានមនុស្ស បានន័យថាគាត់ធំដឹងក្តី ដោយមិនមានការលុតលាស់សតិបញ្ញា ហើយបញ្ហាមួយទៀត គឺប៉ះពាល់យ៉ាងខ្លាំងដល់សួតរបស់គាត់​»។

បើតាមក្រសួងសុខភិបាល ចំពោះចំហាយ​បារី​អេឡិចត្រូនិក​ដែល​អ្នកប្រើប្រាស់​ស្រូបយក​នៅពេល​ជក់ ​នឹង​បញ្ចេញ​មកវិញ​នូវ​សារធាតុនីកូទីន ដែលជាសារធាតុគីមី​គ្រោះថ្នាក់។ សារធាតុគីមីនេះ អាចបង្កឱ្យមាន​ជំងឺ​សួត​ធ្ងន់ធ្ងរ ​គ្រោះថ្នាក់​​ដល់​គភ៌ ពុល​ដល់​ទារកដែលនៅ​ក្នុង​ផ្ទៃពោះម្តាយ និង​មាន​ហានិភ័យ​ដល់​ការលូតលាស់​ខួរ​ក្បាល​។សារធាតុ​ល្អិតៗ​ដែល​ជ្រាប​ចូលទៅ​ក្នុង​សួត​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក​។

ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជារូបនេះបន្ថែមទៀតថា ដើម្បីទប់ស្កាត់រលកប្រើប្រា​ស់​ឧបរកណ៍បា​​រីអេឡិចត្រូនិកនេះ លុះត្រាតែអាជ្ញាធរបោសសំអាតការនាំចូល និងចរាចរណ៍នៅកម្ពុជា ជាពិសេសការផ្ស​ព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ។

លោកមានប្រសាសន៍ថា​៖«អ្វីដែលយើងធ្វើបន្ទាន់ គឺត្រូវធ្វើយ៉ាងណាកុំឱ្យមានវត្តមាននៅក្នុងប្រទេសយើង កុំឱ្យមានការនាំចូល។ ទី២ កុំឱ្យមានអ្នកផ្សព្វផ្សាយលក់នៅតាមប្រព័ន្ធអនឡាញ ពីព្រោះកុមារ និងយុវជនដែលជក់Vapeហ្នឹង គឺភាគច្រើនលើសលប់ គឺទិញពីអ្នកលក់អនឡាញ តាមការឃោសនារបស់គាត់ ដែលគាត់ភូតកុហកថាវាមានក្លិនឈ្ងុយ មិនប៉ះពាល់សុខភាពជាដើម »។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងធ្លាប់បានដាក់ចេញវិធានការណែនាំជាបន្តបន្ទាប់មកហើយ ដោយថាភារកិច្ច និងការទទួលខុសត្រូវរបស់ក្រ​សួ​ងគឺទប់ស្កាត់ការលក់ និងប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិកនេះនៅក្នុងបរិវេណសាលារៀន។ បន្ថែ​មលើនេះ ក្រសួងក៏បានណែនាំឱ្យមន្ត្រី និងថ្នាក់ដឹកនាំសាលារៀននីមួយៗសហការជាមួយអាណាព្យា​បា​ល​​សិ​ស្ស ដើម្បីអប់រំ ណែនាំសិស្សានុសិស្ស ឱ្យចៀសឆ្ងាយពីឧបករណ៍មួយនេះដែរ។

មិនតែប៉ុណ្ណោះ លោកស្រីក៏អះអាងថា ក្រសួងអប់រំកំពុងសហការជាមួយអាជ្ញាធរដែនដី ព្រមទាំងស​ហ​​​គមន៍​នីមួយៗ ដើម្បីបញ្ចៀសសិស្សានុសិស្សមិនឱ្យជាប់ពាក់ព័ន្ធនឹងបារីអេឡិចត្រូនិកនេះ។

លោកស្រីថ្លែងថា៖«អ្វីដែលក្រសួងអប់រំអាចបន្តធ្វើបានទាក់ទងនឹងចំណុចបន្ត គឺការសហការជាមួយអាជ្ញាធរដែនដី នៅក្នុងការពិនិត្យមើលហាងដែលលក់ជុំវិញហ្នឹង[..]ការងារមួយទៀត ដែលក្រសួងកំពុងធ្វើទៀត គឺការសហការជាមួយសហគមន៍ ហើយសហគមន៍ហ្នឹងគឺសំដៅលើមាតាបិតា ក៏ដូចជាអ្នករស់នៅជុំវិញហ្នឹង ក៏ដូចជាអ្នកនៅភូមិឃុំតែមួយដែរ»។

ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្តផ្សព្វផ្សាយសារមួយចំនួន នៅលើគេហ​ទំព័​​រ​ហ្វេ​​សប៊ុកផ្លូវការរបស់ខ្លួន ដែលនិយាយពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង រួម​​និងច្បាប់ចរាចរណ៍ក្នុងន័យជំរុញឱ្យសិ​ស្សា​​នុសិស្សនៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ ចៀ​​​​ស​ផុតពីសារធាតុញៀនទាំងនេះ។

ត្រឡប់មកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី វិញ អ្នកស្រីបារម្ភថា ប្រសិនបើស្ថាប័នមានសមត្ថកិច្ចមិនអាចចាត់វិធានការទប់ស្កាត់ការនាំចូល និងប្រើប្រាស់បារីអេឡិចត្រូនិកនេះបានទេ នោះអនាគតធនធានមនុស្សនៅកម្ពុជានឹងត្រូវរងការបំផ្លាញ។

អ្នកស្រីមានប្រសាសន៍ថា៖«ខ្ញុំព្រួយបារម្ភធនធានមនុស្ស យុវជនជាសសរទ្រូងប្រទេសជាតិក្លាយទៅជាមនុ​​ស្ស​ឡប់សតិ គឺខ្ញុំអត់ចង់ឃើញជាតិខ្ញុំក្លាយទៅជាបែបនេះ។ អ៊ីចឹងប្រសិនបើនៅតែបន្ត យុវជនយើង ប្រ​ជាពលរដ្ឋយើងគ្រប់លំដាប់ថ្នាក់ ច្បាស់ជាពួកគាត់បាត់បង់ សូម្បីតែអាយុជីវិត »។ ការស្រាវជ្រាវថ្មីៗនេះ របស់អង្គការសុខភាពពិភពលោក រកឃើញថាច​ន្លោះពី​​ឆ្នាំ២០០០ ដល់ឆ្នាំ ២០៣០ កា​​រជក់បារីមាននិន្នាការ ថយចុះក្នុងប្រទេសចំនួន១៥០ នៅលើពិភ​ពលោក។ក៏ប៉ុន្តែការប្រើប្រាស់បារីអេឡិ​​ច​​​ត្រូនិកបែរជាកើនឡើងនៅទូទាំងពិភពលោក ជំនួសបារីនេះទៅវិញ។ប្រភពដដែលបញ្ជាក់ដែរថា ក្នុងមួ​យ​​ឆ្នាំៗបារី ឬថ្នាំជក់ បានឆកយកជីវិតមនុស្សជាង ៨លាននាក់ ក្នុងនោះជា​ង ១,៣ លាននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ៕

សហព័ន្ធប្រដាល់គុនខ្មែរចាត់ទុកការដំឡើងតម្លៃខ្លួនឱ្យចៅក្រម-អាជ្ញាកណ្តាលអាចបង្កើនយុត្តិធម៌នៃការប្រកួត
សហព័ន្ធកីឡាប្រដាល់គុនខ្មែរចាត់ទុកការដំឡើងតម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាល ពី ១៥ដុល្លារទៅជា ២៥ដុល្លារអាមេរិក​ក្នុងមួយកម្មវិធីប្រកួត អាចធ្វើឱ្យមន្ត្រីរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ និងបញ្ចៀ​​សនូវភាពមិនសុក្រិតក្នុងការរៀបចំការប្រកួត។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានឱ្យដឹងថា ក្រោយចរចាជាមួយម្ចាស់កម្មវិធីប្រ​ដា​ល់​ទាំងអស់រយៈពេល២ខែមកនេះ លោកសម្រេចដំឡើងប្រាក់តម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាលប្រ​ដា​ល់​គុនខ្មែរទាំងអស់ឱ្យបានជាមធ្យម ២៥ដុល្លារក្នុងមួយកម្មវិធីប្រកួត ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះទៅ។ការតំឡើងនេះ ដោយលោកយល់ឃើញថា ដើម្បីឱ្យសក្តិសមនឹងទំហំការងារចម្រុះដែលមន្ត្រីទាំងអស់ត្រូវបំពេញរយៈពេលយ៉ាងហោច ៦ម៉ោងក្នុងកម្មវិធីនីមួយៗ ស្របពេលដែលតម្លៃខ្លួនចាស់ទទួលបានជាមធ្យម ១៥ដុល្លារក្នុងមួយកម្មវិធី។

លោកមានប្រសាសន៍ថា៖«យើងបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី ១០ម៉ឺនរៀលទៅ។ អាជ្ញាកណ្តាលគឺ១០ម៉ឺន ហើយអាចលើសហ្នឹងតិចតួច សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់ មានការងារច្រើនមុខ។ ដូចថាអ្នកខ្លះធ្វើអាជ្ញាកណ្តាលផង ចៅក្រមផង អាចបានលើសហ្នឹងតិចតួច»។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរថ្មីថ្មោងរូបនេះចាត់ទុកថា ការដំឡើងតម្លៃខ្លួនចៅក្រម-អាជ្ញាកណ្តាលនេះ អា​​ចនឹងធ្វើឱ្យការរៀបចំការប្រកួតនីមួយៗមានភាពសុក្រិតជាងមុន និងយុត្តិធម៌ដូចដែលមហាជនចង់បាន។ ផ្ទុយទៅវិញ លោកថាប្រសិនបើទំហំការងារ និងការទទួលខុសត្រូវរបស់ពួកគាត់ខ្ពស់ ហើយទទួលបានចំណូលទាប នោះអាចនឹងធ្វើឱ្យការរៀបចំការប្រកួតមិនសូវមានប្រសិទ្ធភាព។

លោកថ្លែងថា៖«ធ្វើម៉េចឱ្យគាត់សប្បាយចិត្តដែរ បានន័យថាទទួលបានប្រាក់ឧបត្ថម្ភមួយដែលសមរម្យទៅតាមការទទួលខុសត្រូវរបស់គាត់ ហើយគាត់អាចរស់រានបានសមរម្យពីការឧបត្ថម្ភនោះ ទើបមន្ត្រីអាចបំ​​ពេ​ញការងារដោយវិជ្ជាជីវៈ ដោយមានប្រសិទ្ធភាព»។

លោក ខូវ ឆាយ បានបង្ហាញក្តីរំពឹងដែរថា ការដំឡើងតម្លៃខ្លួនឱ្យមន្ត្រីរបស់ខ្លួននេះ នឹងធ្វើឱ្យមន្ត្រីទាំងអស់កាន់តែស្រលាញ់ការងារ ហើយបំពេញតួនាទីរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងវិជ្ជាជីវៈ។

ការប្រកាសដំឡើងប្រាក់តម្លៃខ្លួនសម្រាប់មន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយព័ត៌មានជាច្រើនជុំវិញករណីមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរម្នាក់ទម្លាយថា ពួកគាត់បំពេញការងារនៅតាមកម្មវិធីប្រកួតប្រដាល់នៃស្ថានីយទូរទស្សន៍នាពេលបច្ចុប្បន្នទទួលបានត​ម្លៃ​ខ្លួនជាមធ្យម១៥ ឬ១៦ដុល្លារអាមេរិក ដោយទូទាត់តាមរយៈការបំពេញការងារក្នុងកម្មវិធីប្រកួតមួយដែលមានរយៈពេ​ល​ប្រមាណ ៦ម៉ោង។

ជុំវិញការដំឡើងនេះ មន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរបានបង្ហាញការសាទរចំ​​ពោះ​ការយកចិត្តទុកដាក់ធ្វើកំណែទម្រង់ដំឡើងប្រាក់តម្លៃខ្លួនឱ្យពួកគាត់នេះ ប៉ុន្តែមន្ត្រីមួយចំនួនអះអាងថា ក្រោយធ្វើកំណែទម្រង់នេះ ចំណូលរបស់ពួកគាត់នឹងមិនកើនឡើងទេ ថែមទាំងថយចុះជាងមុន ឬបានប្រហាក់ប្រហែលមុន។ ការអះអាងដូច្នេះ ដោយសារតែបច្ចុប្បន្ន ពួកគាត់កំពុងបំពេញការងារចំនួន ៥កម្មវិ​ធី​​ក្នុងមួយសប្តាហ៍ ខណៈដែលចាប់ពីខែកក្កដាខាងមុខនេះទៅ សហព័ន្ធប្រដាល់គុនខ្មែរបានកំណត់ឱ្យមន្ត្រីទាំងអស់បំពេញការងមិនឱ្យលើសពី៣កម្មវិធីទេ​។

ក្នុងនោះមន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរម្នាក់ លោក ម៉ាក់ សាមឿន ក៏យល់ស្របនឹងការលើកឡើងរបស់លោក ខូវ ឆាយ ដែរ ដោយថាពេលដែលមន្ត្រីចៅក្រម-អាជ្ញាកណ្តាលរៀបចំការប្រ​កួ​តបានចំណូលសមរម្យ នោះធ្វើឱ្យពួកគាត់សប្បាយចិត្តនឹងបំពេញការងារ ហើយកាន់តែយកចិត្តទុកដាក់ថែមទៀត។

លោកបន្តថា៖«ដោយសារតែថវិកាច្រើនជាងមុន អ៊ីចឹងការធ្វើការរបស់អាជ្ញាកណ្តាលចៅក្រម ក៏មានការប្រឹងប្រែងជាងមុន និងប្រុងយប្រយ័ត្នខ្លាំងជាងមុនទៀត»។

យ៉ាងណាមិញ លោកឱ្យដឹងថា បច្ចុប្បន្នលោកប្រចាំការជាចៅក្រម-អាជ្ញាកណ្តាលនៅសង្វៀននៃស្ថានីយទូ​រ​ទស្សន៍ថោនចំនួន ៥កម្មវិធីក្នុងមួយសប្តាហ៍។ ក្នុងកម្មវិធីនីមួយៗលោកទទួលបាន ១៦ដុល្លារ ដូច្នេះលោ​ក​អាចទទួលបានចំណូល ៨០ដុល្លារក្នុងមួយសប្តាហ៍។ ប៉ុន្តែលោកថាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ទៅ សហព័ន្ធប្រដាល់គុនខ្មែរនឹងដំឡើងទៅ ២៥ដុល្លារក្នុងមួយកម្មវិធី ប៉ុន្តែបែងចែកឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាលទាំងអស់បំពេញការងារចំនួន ៣កម្មវិធីក្នុងមួយសប្តាហ៍វិញ។

លោកនិយាយថា៖«សហព័ន្ធគាត់កែទម្រង់ថ្មី គឺច្របាច់ចូលគ្នា។ កម្មវិធីច្របាច់ចូលគ្នា ចៅក្រមអាជ្ញាកណ្តាលក៏ច្របាច់ចូលគ្នា ក្នុងម្នាក់ធ្វើបានតែ ៣កម្មវិធីទេ ហើយថវិកាដែលទទួលបានគឺម្នាក់ ១០ម៉ឺនរៀលក្នុងមួយកម្មវិធី »។

ក្នុងន័យនេះ លោក ម៉ាក សាមឿន លើកឡើងថា បន្ទាប់ពីសហព័ន្ធប្រដាល់គុនខ្មែរធ្វើកំណែទម្រង់នេះហើ​​យ លោកអាចទទួលបានចំ​ណូល​ប្រមាណ ៧៥ដុល្លារក្នុងមួយសប្តាហ៍។

ប្រហាក់ប្រហែលគ្នានេះដែរ មន្ត្រីសហព័ន្ធគុនខ្មែរម្នាក់ទៀត លោក សៅ ប៊ុននឿន ចាត់ទុកថាជាដំណឹងមួយដ៏ល្អ ដែលថ្នាក់ដឹកនាំសហព័ន្ធបានយកចិត្តទុកដាក់ដំឡើងតម្លៃខ្លួនឱ្យមន្ត្រីថ្នាក់ក្រោម ខណៈដែលប​ច្ចុប្បន្នលោកកាន់ការងារចំនួន ៥កម្មវិធីក្នុងមួយសប្តាហ៍ ហើយទទួល១៥ដុល្លារក្នុងកម្មវិធីនីមួយៗ។ យ៉ាងណា លោកក៏លើកឡើងដែរថា ចាប់ពីខែកក្កដាខាងមុខនេះទៅ លោកក៏ត្រូវកាត់បន្ថយទំហំការងារ​ឱ្យ​​ទទួ​ល​​ខុសត្រូវចំនួន ៣​​កម្មវិធីវិញ ហើយទទួលបានចំណូល ៧៥ដុល្លារក្នុងមួយសប្តាហ៍ដូចបច្ចុប្បន្នដែរ។

ផ្ទុយទៅវិញ លោកឱ្យដឹងថាការកែទម្រង់ថ្មីនេះ ក៏តម្រូវឱ្យមន្ត្រីទាំងអស់បំពេញការងារចល័តពីស្ថានីយមួយទៅស្ថានីយមួយទៀត តាមអ្វីដែលសហព័ន្ធចាត់ចែង ដែលលោកបារម្ភពីពេលវេលា និងសុវត្ថិភាពក្នុងការធ្វើ​​ដំណើរចុះឡើងដែរ។

លោកបន្តថា៖«ខ្ញុំធ្លាប់ធ្វើ ៥កម្មវិធី ឥឡូវគេបែងចែកឱ្យធ្វើតែ ៣កម្មវិធីទេ  អ៊ីចឹង៣កម្មវិធីទាំងអស់គ្នា។ អា​ជ្ញាកណ្តាល-ចៅក្រម១០០នាក់ជាងហ្នឹង គេឱ្យធ្វើស្មើៗគ្នាទាំងអស់ បានតែ៣កម្មវិធី បានមួយអាទិត្យ ៣០ម៉ឺ​ន»។

ដោយឡែក អ្នកគាំទ្រគុនខ្មែរម្នាក់ លោក អ៊ុំ កុសល បានបង្ហាញការភ្ញាក់ផ្អើលនៅពេលដែលដឹងការពិតថា មន្ត្រីចៅក្រម-អាជ្ញាកណ្តាលបានតម្លៃខ្លួនចំនួន១៥ ឬ១៦ដុល្លារក្នុងមួយកម្មវិធី។យ៉ាងណា លោកក៏សាទរចំពោះការតំឡើងតម្លៃខ្លួនចៅក្រម-អាជ្ញាកណ្តាលប្រដាល់គុនខ្មែរនេះដែរ ប៉ុន្តែលោកចង់ឃើញសហព័ន្ធប្រដាល់គុនខ្មែរបង្កើនការយកចិត្តទុកដាក់ចំពោះមន្ត្រីរបស់ខ្លួន កុំចាំដល់មានព័ត៌មានបែកធ្លាយហើយ ទើ​ប​​​​ធ្វើកំណែទម្រង់តាមក្រោយ។

លោកបន្តថា៖«វាជារឿងមួយដែលយើងនឹកស្មានមិនដល់ វាតិចតួចខ្លាំងមែនទែនសម្រាប់អាជ្ញាកណ្តាល[..]វាជាចំណុចមួយដែលមិនគួរឱ្យកើតមាន ហើយក៏កុំឱ្យទាល់តែមានការបែកធ្លាយបានរៀបចំការតំឡើង អាហ្នឹងមិនគួរទេ ក្នុងនាមសហព័ន្ធ»។

បន្ថែមលើនេះ លោកក៏ជំរុញឱ្យចៅក្រម-អាជ្ញាកណ្តាលប្រដាល់គុនខ្មែរទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អជាងមុនថែមទៀត និងមានឯករាជភាពក្នុងការកាត់សេចក្តី ចៀសវាងភាពមិនច្បាស់លាស់ ដូចការប្រកួតរវាងកីឡាករ ពេជ្រ សម្បត្តិ និងធន់ វណ្ណា កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ ដែលមានភាពមិនប្រក្រតី ហើយត្រូវប្រកាសលទ្ធផល​ ២ដងថែមទៀត។

លោកបន្តថា៖«ក្រុមអាជ្ញាកណ្តាល-ចៅក្រម គាត់គួរតែពង្រឹងឱ្យបានថែមទៀតក្នុងការកាត់សេចក្តី បានន័យថាគាត់គឺជាអ្នកដែលមានសិទ្ធិក្នុងការកាត់សេចក្តីនៅលើសង្វៀនហើយ»។

គិតត្រឹមខែមេសា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមាន​មន្ត្រីចៅក្រម-អាជ្ញាកណ្តាលក្នុង​កំ​​ពុ​​ង​​​ប​​ម្រើ​​​​នៅក្នុងវិស័យមួយ​នេះមានច​សរុបចំនួន ១៥០នាក់។ដោយឡែកការប្រកួតនៅតាមបណ្តាស្ថានីយទូរ​​ទស្ស​​ន៍មានជាង ១០កម្មវិធីដូចជា នៅស្ថានីយទូរទស្សន៍បាយ័ន ស៊ីអិនស៊ី ភីអិនអិន ថោន ទទក រួមនិងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ខណៈឆាប់ៗនេះស្ថានីយទូរទស្សន៍ហង្សមាស ក៏គ្រោងនឹងបង្កើតសង្វៀនថ្មីមួយដែរ។ក្រៅពីនេះក៏មានកម្មវិធីប្រកួតសង្វៀនថ្នាលគុនខ្មែរមួយចំនួនទៀត ដែលកំពុងរៀ​​បចំប្រចាំសប្តាហ៍ និងប្រចាំខែដូចគ្នា៕

ពលរដ្ឋនៅឃុំសង្កាត់ចំនួន៣​ក្នុង​ខេត្តកណ្តាល ទទូចសុំដំណោះស្រាយករណីមន្ត្រីវាស់វែងដី​ជាង​១០ឆ្នាំ តែ​​មិន​​ទាន់​​ចេញប្លង់
ប្រជា​ពលរដ្ឋជិត ១០០គ្រួសារ មកពីឃុំ-សង្កាត់ចំនួន៣ផ្សេងគ្នា ក្នុងខេត្តកណ្តាល ​ទទូច​សុំ​ការអន្តរា​គមន៍​ពីស្ថាប័នព្រឹទ្ធសភា និង​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយករណីមន្ត្រីជំនាញ​វាស់​វែង​ដីធ្លី​ជាង ១០ឆ្នាំមកហើយ​​ ប៉ុន្តែមិនចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់​នៅឡើយ​ ដោយ​ថាដីនោះ ជាន់​ជាមួយដីឧកញ៉ាមួយរូប។

ការទទូចសុំអន្តរាគមន៍នេះ បានធ្វើឡើង​ខណៈដែល​ប្រជាពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យ ៩៦គ្រួសារ ដែលមកពីឃុំកណ្តោក និងឃុំជើងកើប ក្នុងស្រុកកណ្តាលស្តឹង និងពលរដ្ឋមកពីសង្កាត់ព្រៃកហូរ ក្រុងតាខ្មៅ ប្រមូលផ្តុំគ្នានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីដាក់ញត្តិសុំការអន្តរាគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធ​សភា លោក ហ៊ុន សែន ជុំវិញ​បញ្ហាដីធ្លីនេះ។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អ្នកស្រី អួង ស៊ីម អាយុ ៦៣ឆ្នាំ ​បានឱ្យដឹងថា គោលដៅនៃការដាក់ញត្តិជូន​ថ្នាក់ដឹកនាំកំពូលៗ រួមមាន ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះគឺ​ដើម្បីទទូចឱ្យមានការដោះស្រាយករណីដីធ្លីទំហំ ​២០០ហិកតា របស់ប្រជាពលរដ្ឋ ៩៦គ្រួសារ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ ទោះបីជាតុលាការធ្លាប់ចេញសាលក្រមចំនួន២ដងរួចមក​ហើយ គឺនៅឆ្នាំ២០០៦​ និងឆ្នាំ២០០៧ ដើម្បីឱ្យរដ្ឋបាលខេតកណ្តាល និងសុរិយោដីខេត្ត ផ្តល់​បណ្ណសំគាល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់​។

អ្នកស្រីថ្លែងថា៖ «គោលបំណងខ្ញុំថ្ងៃនេះ គឺដាក់ញត្តិសុំដល់សម្តេចពុក[លោក ហ៊ុន សែន] ហើយនិង​សម្តេច ហ៊ុន ម៉ាណែត ដើម្បីឱ្យគាត់ជួយដោះស្រាយ ពន្លឿនរឿងដីខ្ញុំពាក់ព័ន្ធយូរហើយ គឺបានអនុវត្តសាលក្រមតុលាការឱ្យប្រជាពលរដ្ឋហើយ។ មានទាំងបានវាស់ប្លង់រួចអស់ហើយ ប៉ុន្តែអត់បាន[ប្លង់]»។

ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោក​ អ៊ី វ៉ាន្នី អាយុ ៤៦ឆ្នាំ​ បានឱ្យដឹងថា ដីរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវបានមន្ត្រីសុរិយោដីវាស់វែងរួចហើយតាំងពី ១៦ឆ្នាំមុន ប៉ុន្តែមិនបានចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់ឡើយ ដោយមន្ត្រីអះអាងថាត្រួតដីគ្នា​ជាមួយឧកញ៉ាម្នាក់ ឈ្មោះ សៀង ចាន់ហេង ដែល​ជាម្ចាស់ក្រុមហ៊ុនហេង​អភិវឌ្ឍន៍។

លោកបញ្ជាក់ថា៖ «គេវាស់ហើយៗ ប៉ុន្តែសំខាន់គេមិនចេញប្លង់ឱ្យ។ គេអត់ចេញបណ្ណឱ្យយើងកាន់កាប់ កាលពីឆ្នាំ២០០៨»។

លោក វ៉ាន្នី អះអាងថា ធ្លាប់ស្វែងរកការអន្តរាគមន៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនដងមកហើយ ប៉ុន្តែមិនដែលទទួលបានលទ្ធផលទាល់តែសោះ។ ករណីនេះ លោកថា អស់ជំនឿលើក្រសួង-ស្ថាប័ន​ដែល​មានសមត្ថកិច្ច ហើយយល់ថាមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទេ​ដែលអាចដោះស្រាយបញ្ហានេះ​ជូនពួកគាត់បាន ខណៈពួកគាត់បាន​បាត់បង់កន្លែងអាស្រ័យផលកសិកម្មតាំងពីឆ្នាំ២០០៩ ដោយសារក្រុមហ៊ុនឯកជនមួយនោះ​យកអាជ្ញាធរមករារាំងមិនឱ្យពួកគាត់ចូល។

បើតាមក្រុមប្រជាពលរដ្ឋ​ នៅកំឡុងពេលដាក់ញត្តិនោះ តំណាងព្រឹទ្ធសភាព បានចេញមកទទួល​ញត្តិ​របស់ពួកគាត់​ តែមិនបានចុះហត្ថលេខាឡើយ ដោយអះអាងប្រាប់ពួកគាត់ថា នឹងផ្តល់ដំ​ណឹងជូនវិញនៅសប្តាហ៍ក្រោយ។ ដោយឡែក ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនទទួលញត្តិរបស់ពួកគាត់ឡើយ ដោយរុញឱ្យរកការអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ខណៈអ្នកស្រី​ថា ពួកគាត់​ធ្លាប់ទៅរកការអន្តរាគមន៍នៅក្រសួងយុត្តិធម៌​​ជាច្រើនដងហើយ ប៉ុន្តែមិនទទួលបានលទ្ធផល។

ប្រធាននាយកដ្ឋានរដ្ឋបាលនៃព្រឹទ្ធសភា អ្នកស្រី សៅ ចន្ទ្រា បានបញ្ជាក់នៅពេលចេញមកទួ​លញត្តិពីពលរដ្ឋថា នឹងបញ្ជូនសំណើរនេះ​ទៅថ្នាក់ដឹកនាំ​បន្ត​បន្ទាប់​ទៀត។

អ្នកស្រីបញ្ជាក់ថា៖ «បន្ទាប់ពីខ្ញុំធ្វើកំណត់បង្ហាញនេះរួច គឺខ្ញុំបញ្ជូនទៅថ្នាក់ដឹកនាំតាមឋានានុក្រម។ ពួកខ្ញុំគ្រាន់តែទទួលទេ តែពួកខ្ញុំអត់មានសិទ្ធិដោះស្រាយទេ»។

ចំណែក មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានបញ្ជាក់ទៅកាន់ពលរដ្ឋ​ថា ការបដិសេធទទួលយក​ញត្តិ​នោះ ដោយសារ​បញ្ហានេះ​មានភាពស្មុគស្មាញទាក់ទងនឹង​ផ្លូវ​ច្បាប់ ដូច្នេះលោក​ជំរុញឱ្យពលរដ្ឋទៅដាក់ពាក្យនៅក្រសួងយុត្តិធម៌បន្ថែម ដើម្បីទាមទារនូវអ្វីដែលខ្លួនចង់បាន។

លោកថ្លែងថា៖ «អត់បានដីវាមានហេតុអី រកហេតុវាហ្នឹង​ឱ្យឃើញ ព្រោះគេធ្វើអីវាមានរបៀបរបស់វា។ អ៊ីចឹងអញ្ជើញទៅក្រសួងយុត្តិធម៌ អាចពាក្យបន្ថែមដាក់បាន។ នៅក្រសួងយុត្តិធម៌អាចដាក់ពាក្យបន្ថែមបាន»។

តាមរយៈលិខិតរបស់​ក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩ បានបញ្ជាក់អំពីអង្គច្បាប់​ថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៩២​គ្រួសារ និងលោកស្រី សៀង ចាន់ហេង ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយសាលាដំបូងខេត្តកណ្តាល តាមរយៈសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ៤០”វ” ចុះថ្ងៃទី​០២ ខែតុលា ឆ្នាំ២០០៦ និងសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ១២៩ ចុះថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៧។

ក្នុងលិខិតដដែលនោះ ក្រសួងយុត្តិធម៌ ក៏ស្នើឱ្យសាលាខេត្តកណ្តាល និងសុរិយោដីខេត្ត រៀប​ចំ​គណៈ​កម្ម​ការ​​ចុះ​វាស់វែងបែងចែកដីធ្លី និងចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់ជូនប្រជាពលរដ្ឋ នូវ​ដីដែលទទួលស្គាល់ជារបស់ប្រជាពលរដ្ឋ តាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងស.ជ.ណ ចុះថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ​២០០៨ របស់ក្រសួងមហាផ្ទៃ​។

ជុំវិញ​ករណីនេះ Newsroom Cambodia មិនទាន់អាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ លោក​ស្រី សៀង ចាន់ហេង និង​អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាន​ទេនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

យ៉ាង​ណា នាយកទទួលបន្ទុកកិច្ចការឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះឱ្យបាន​ឆាប់​រហ័ស ដោយថាបញ្ហាដីធ្លីមិនអាចទុកឱ្យរ៉ាំរៃបានឡើយ ព្រោះ​អាចបង្កឱ្យពលរដ្ឋរងគ្រោះដោយសារបញ្ហាជីវភាព ក៏ដូចជារងការចោទប្រកាន់ផ្សេងៗរហូតជាប់ពន្ធនាគារជាដើម។

លោកមានប្រសាសន៍ថា៖ «ចៀសវាងបញ្ហាទាំងអស់ហ្នឹង គឺ​អាជ្ញាធរ​ រួមទាំងតុលាការ ដែល​មាន​សាល​ក្រមសាល​ដីកា ត្រូវពិនិត្យឡើងវិញ ហើយធ្វើម៉េចអនុវត្តដើម្បីឱ្យទទួលបាននូវភាពយុត្តិធម៌ ដើម្បីចៀសវាងនូវការអូសពេលវេលា អូសបន្លាយបញ្ហាហ្នឹង វាអាចបង្កចេញជាបាតុភាពផ្សេងៗដែលពលរដ្ឋយើងជាអ្នករងគ្រោះ»៕

ពលរដ្ឋបឹងតាមោកជិត១០គ្រួសារត្រូវអាជ្ញាធរបណ្តេញដោយបង្ខំនិងគ្មានសំណង
ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់បឹងតាមោកត្រូវអាជ្ញាធរ​ខណ្ឌព្រែក​ព្នៅប​ញ្ជា​​​ឱ្យរុះរើផ្ទះ​​សំ​​បែ​ងពួកគេជាបន្ទាន់ ដោយជនរងគ្រោះចាត់ទុកការបណ្តេញចេញដោយបង្ខំនេះថាគឺជាកា​​​រគំរាមកំ​​ហែង និងរំលោភសិទ្ធិធ្ងន់ធ្ងរ ទាំងដែលពួកគេមិនទាន់ទទួលបានដំណោះស្រា​​យជាសំណងណា​​​មួយនៅឡើយផងនោះ។

លិខិតរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលចេញកាលពីថ្ងៃទី០៨ ខែឧសភា ដែលគេហទំព័រ Newsroom Ca​​m​​bodia ទើបទទួលបាននៅថ្ងៃទី១០ ឧសភា នេះឱ្យដឹងថាពលរដ្ឋបឹងតាមោកដែល​នៅសេសសល់ចំនួ​ន​​៦​​​​គ្រួ​​សារទៀត ដាច់ខាតត្រូវរុះរើផ្ទះជាបន្ទាន់។លិខិតដែលមានលក្ខណៈជាបទបញ្ជា បញ្ជាក់ទៀត​ការរុះរើចេ​ញ​​ពី​​តាំងពីភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ ត្រូវរៀបចំឱ្យបានរួចរាល់​យ៉ាងយូរត្រឹមថ្ងៃទី២​៤​ ឧសភា​ ជាកំហិត។មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌតាមរយៈការចុះផ្សាយនៅក្នុងលិខិតចំហរបស់ខ្លួន ចោ​​ទ​​​ប្រកាន់ថាប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។​

លិខិតបានសរសេរថា៖«ទីតាំងដែលលោក–លោកស្រីកំពុងស្នាក់នៅគឺជាទីតាំងសំណង់មិនរៀបរយលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ រីឯការចូលមកតាំងលំនៅទាំងនេះបានធ្វើឡើងតាមរយៈការទិញ–លក់ និងការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ »។

ប្រភពដដែលបញ្ជាក់ទៀតថា ការបញ្ជាឱ្យរុះរើដូច្នេះ ដោយរដ្ឋបាលខណ្ឌកំពុងដំណើរការស្ថាបនាស្ពានបេ​តុង ដែលមានទំហំទទឹង៣០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ នៅត្រង់ចំណុចផ្ទះរបស់ពលរដ្ឋទាំង៦គ្រួសារ ដើ​​ម្បីតភ្ជាប់ចរាចរណ៍ពីមហាវិថីឈ្នះឈ្នះ មកកាន់ផ្លូវ១៥១ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងផ្លូវលេខ៤២។ យ៉ា​ងណា រដ្ឋបាលខណ្ឌក៏បានបញ្ជាក់ពីការត្រៀមដីឡូតិ៍ ផ្ទះ រួមនិងថវិកាមួយចំនួន ជាការដោះដូរជូនប្រ​​ជា​​ព​​ល​​រដ្ឋទាំង៦គ្រួសារនេះដែរ ដែលទីតាំងថ្មីនោះស្ថិតក្នុងភូមិ និងសង្កាត់ដដែល។

បើទោះជាយ៉ាងនេះក្តីចំពោះប្រជាពលរដ្ឋបឹងតាមោកដែលរងការបណ្តេញចេញពីលំនៅ​ឋានដោយបង្ខំ​​ទាំ​ង​​​នោះ ជំទាស់ទៅនឹងវិធានការដែលចេញដោយអាជ្ញាធរខណ្ឌព្រែកព្នៅនេះ ហើយក៏មិនព្រមរុះរើផ្ទះ​​សំ​​បែ​ងរបស់ពួកគេចេញដែរ។

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះប្រជាពលរដ្ឋប្រមាណ១០០នាក់ បានធ្វើដំណើរទៅសាលាខ​ណ្ឌ​ព្រៃព្នៅ ដើម្បីទាមទារឱ្យអភិបាលខណ្ឌព្រែព្នៅ លោក ធឹម សំអាន បំភ្លឺករណីដែលបានចេញលិខិតបណ្តេ​​ញពលរដ្ឋចំនួន៦គ្រួសារឱ្យរុះរើផ្ទះចេញជាបន្ទាន់នេះ។ប៉ុន្តែពួកគេមិនបានធ្វើដំណើរទៅដល់សាលាខ​ណ្ឌ​ដូចការគ្រោងទុកឡើយ ដោយត្រូវក្រុមសន្តិសុខខណ្ឌជាច្រើននាក់រារាំង និងបានប្រើហិង្សាថែមទៀត​​។

ពលរដ្ឋម្នាក់ដែលរងការបណ្តេញចេញ គឺអ្នកស្រី សឿន ស្រីសុទ្ធ យល់ឃើញថាការបញ្ជាឱ្យរុះរើផ្ទះរបស់​ប្រ​​ជា​​​ជនដោយបង្ខំបែបនេះ ជាចេតនាចង់ឱ្យពួកគាត់បង្ខំចិត្តទទួលយកសំណង ដែលមិនសមស្រប ហើយ​​ជា​​​​គោ​​​លការណ៍ដែលពលរដ្ឋមិនអាចទទួលយកបានថែមទៅទៀត។

អ្នកស្រីបន្តថា៖«ការចេញលិខិតឱ្យពួកខ្ញុំរុះរើផ្ទះហ្នឹង គឹជារូបភាពមួយដែលគំរាមកំហែង និងបង្ខិតបង្ខំឱ្យពួ​ក​​ខ្ញុំទទួលយកដំណោះស្រាយ ដោះដូរដីដោយបង្ខំ »។

បើទោះជាបែបណា អ្នកស្រី សឿន ស្រីសុទ្ធ បដិសេធមិនទទួលយកសំណងដែលរដ្ឋបាលខណ្ឌបានត្រៀមបម្រុងទុកឱ្យឡើ​យ ដោយថាសំណងទាំងនោះមានចំនួនតិចតួច បើធៀបនឹងដីដែលពួកគាត់បានរស់នៅកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ។ដូច្នេះអ្នកស្រីទទូចចង់ឱ្យ​​អាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋឱ្យដាច់ស្រេចសិនតាមរយៈការកាត់ឆ្វៀលនៅនឹងកន្លែង ឬ​​កា​​​រទិញដីពួកគាត់តាមតម្លៃទីផ្សារ ចៀសវាងការបណ្តេញចេញដោយបង្ខំ។

អ្នកស្រីសំណូមពរថា៖«រាល់ការអភិវឌ្ឍ សូមគិតគូរដោះស្រាយប្រជាពលរដ្ឋឱ្យរួចរាល់សិន ចាំអភិវឌ្ឍតាមក្រោយ។ កុំអភិវឌ្ឍហើយ បណ្តេញពលរដ្ឋចេញទាំងបង្ខំ ពួកខ្ញុំស្អប់ការរំលោភបំពាន ស្អប់ការជិះជាន់»។

ប្រហាក់ប្រហែលគ្នាដែរ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហេង ស៊ីលាភ អះអាងថានេះជារឿងអយុត្តិធម៌មួយស​​ម្រា​​​​ប់ប្រជាពលរដ្ឋដែលមានជីវភាពរកព្រឹកខ្វះល្ងាចដូចជាពួកគេ។លើសពីនេះទៅ​ទៀត អ្នកដែលទន់ខ្សោ​យគឺ​ងា​​​​យនឹងរងការគំរាមកំហែង និងកា​​របណ្តេញចេញដោយបង្ខំបែបនេះ។អ្នកស្រីប្តេជ្ញាថា ពួកគេមិនអា​ច​​ទទួលយកការដោះដូរណាមួយពីអាជ្ញាធរឡើយ ដោយថាសំណងទាំងនោះមិនសមរម្យតាមតម្រូវការរប​​ស់​​អ្នកស្រីទេ។

អ្នកស្រីរៀបរាប់ថា៖«កូនខ្ញុំច្រើន រហូតដល់៥នាក់ បូករួមម៉ែឪទៀត តើឱ្យរូបខ្ញុំទទួលយកម៉េចនឹងបាន ផ្ទះធ្វើមិនសមរម្យ ហើយឱ្យគ្នា១ម៉ឺនដុល្លារហ្នឹង ទៅធ្វើអីចេញ! គ្រាន់តែជួសជុលផ្ទះក៏អស់បាត់ហើយលុយហ្នឹង ហើយចុះបំណុលខ្ញុំជំពាក់ធនាគារ ហើយរកស៊ីអីបានចិញ្ចឹមកូនទៅមុខទៀត ខ្ញុំទទួលយកអត់បានទេ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ា ដាវី នៅតែទទូចឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានដាច់ស្រេច ខណៈដែលកន្លងមកពួកគាត់បានរងអំពើអយុត្តិធម៌ពេកទៅហើយទាក់ទងនឹងអំពើហិង្សា និងការចោទប្រកាន់តាមផ្លូវច្បាប់។

អ្នកស្រីបន្តថា៖«ជារឿងអយុត្តិធម៌បំផុតដែលមិនទាន់មានដំណោះស្រាយឱ្យ ពួកយើងតែងទទូចសុំគោលនយោបាយដោះស្រាយអភិវឌ្ឍន៍នៅនឹងកន្លែង ឱ្យកាត់ឆ្វៀលឱ្យពួកយើងនៅនឹងកន្លែង ប៉ុន្តែហេតុអ្វីក៏ចេ​​ញ​​​លិខតមកម្តងជា២ដងធ្វើបាបប្រជាពលរដ្ឋជារៀងរហូត។ ពួកយើងរាល់ការស្នើរបស់ពួកយើងអត់បានទ​​ទួ​លអី ក្រៅពីដីការ ហើយនិងហិង្សាពីអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលរំលោភសិទ្ធិប្រជាពលរដ្ឋម្តងហើយម្តងទៀត​ »។

ជុំវិញករណីនេះគេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌព្រែកព្នៅ លោ​​​​ក ធឹម សំអាន បាននៅឡើយទេ គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ ដោយលោកឆ្លើយតបយ៉ាងខ្លីថាកំ​​​ពុង​​ជាប់ប្រជុំ។

ចំណេក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំ​​អាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើហិង្សាលើប្រជាពលរដ្ឋ ហើ​​យ​​ងាកមកដោះស្រាយដោយសន្តិវិធីវិញ។ បន្ថែមលើនេះ លោកសង្កេតឃើញថា រដ្ឋាភិបាលបានប្រគល់ដីនៅតំបន់បឹងតាមោកឱ្យវិស័យផ្សេងៗជាច្រើន ដូច្នេះរដ្ឋាភិបាលក៏គួរតែគិតគូក្នុងការផ្តល់ដីកម្មសិទ្ធិជូនប្រ​​ជា​​​​ពលរដ្ឋបឹងតាមោក ដែលរស់នៅជាយូរឆ្នាំដូចគ្នាបានដែរ។

លោកបន្តថា៖«រដ្ឋបានប្រគល់ដីកម្មសិទ្ធិទៅឱ្យឯកជន ក្រុមហ៊ុន ក៏ដូចជាស្ថាប័នរដ្ឋច្រើននៅក្នុងតំបន់បឹងតាមោកនេះ។ អ៊ីចឹងគួរតែពិនិត្យពិចារណាក្នុងការដោះស្រាយឱ្យប្រជាពលរដ្ឋដែលគាត់រស់នៅយូរមកហើ​​យ​ជុំវិញបឹងតាមោក»។

​ក្រុមសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ រួមទាំង​សហគមន៍​មូលដ្ឋាន​ចំនួន​៣៨ ​ស្ថាប័នផង កាល​ពី​ថ្ងៃ​ទី២៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​បានចេញសេចក្តីថ្លែងការណ៍មួយ ​ដោយ​ស្នើ​ឱ្យបញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ និង​​កា​​រ​គំ​​រា​​ម​កំហែង។តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះអំពាវនាវឱ្យអាជ្ញាធរ​ផ្ដល់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង ដូចពលរដ្ឋដទៃទៀតដែរ។

ក្រៅពីនេះ នៅមានពលរដ្ឋបឹងតាមោកចំនួន១៨នាក់ផ្សេងទៀត កំពុងរងបណ្តឹងតាមផ្លូវតុលាការ ​ក្រោម​ប​ទ​​ចោទ​ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ ​ក្នុងនោះពលរដ្ឋខ្លះ​ជាប់បណ្តឹងជាច្រើនផ្សេងគ្នា ខណៈពលរដ្ឋ​ម្នាក់បាន​រត់​គេច​ខ្លួន ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​គឺ​ការ​រំលោភ​ដោយបំពាន​និ​​ង​​ធ្ងន់​ធ្ងរ​លើ​ច្បាប់​សិទ្ធិ​មនុស្ស ​ជាពិសេស​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ ​និង​សិទ្ធិ​ជាមូល​​ដ្ឋា​​ន​​ដ​ទៃទៀតរបស់ប្រជាពលរដ្ឋ

របាយការណ៍ដែលចេញដោយសមាគម​ធាងត្នោត រកឃើញថាគិតត្រឹម​ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ដែល​កំណត់​ដោយ​អនុក្រឹត្យ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំសរុប​ចំ​នួន ៣២​​៣​​៩​​​,​៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និង​ស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០​លើក ដែល​មាន​ផ្ទៃដីសរុបចំនួន ២ ៣​​៦​​៩​,​៨៩១៣ហិកតា៕

ពលរដ្ឋខណ្ឌដង្កោជាង១០០គ្រួសារទទូចសុំប្លង់ដីលំនៅដ្ឋានដែលរស់នៅប្រមាណ៤០ឆ្នាំ
ពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមាណ៨០នាក់តំណាងឱ្យពលរដ្ឋ១០១គ្រួសារ បន្តទទូចឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើប្លង់កម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគេដែលរស់នៅប្រមាណ៤០ឆ្នាំមកនេះ ក្រោយសុំការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ និងក្រុងជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទទួលបានលទ្ធផល។

ប្រជាពលរដ្ឋរស់នៅសហគមន៍ដូនឱ សង្កាត់ជើងឯក នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានប្រមូលផ្តុំគ្នា​ដាក់​លិ​ខិតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យលោក លោក ឃួង ស្រេង ដោះស្រា​យដីលំ​នៅ​ឋាន​ស​ម្រា​​ប់ពួកគេ។បើទោះបែបណា រដ្ឋបាលរាជធានីភ្នំពេញ បានបើកផ្លូវឱ្យតំណាងពលរដ្ឋ​ចំនួន៥នាក់ចូលទៅ​ដាក់​លិខិត។

អ្នកស្រី អាន សុខឃីម ដែលអះអាងថាជាតំណាពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀត ដែលបានចូល​ទៅ​​​ដាក់លិខិត​​ បានឱ្យដឹងថា ពួកគេបានដាក់សំណើររួចហើយ នៅព្រឹកថ្ងៃទី៦ឧសភានេះ។ប៉ុន្តែមិនបាន​​ជួ​ប​​លោក ឃួង ស្រេង ដោយផ្ទាល់ទេ។ជាមួយគ្នានេះ អ្នកស្រីបន្ថែមថា គោលបំណងនៃការដាក់សំណើជាថ្មីនេះ គឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពន្លឿនការធ្វើប្លង់កម្មសិទ្ធិដីលំនៅដ្ឋានឱ្យពួកគេទាំង១០១គ្រួសារ ដែ​​លភាគច្រើនរស់នៅតាំងពីឆ្នាំ១៩៨២ និង១៩៨៣មក។

អ្នកស្រីថ្លែងថា៖«ខ្ញុំ និងអ្នកភូមិ មកជួបនឹងមន្ត្រីសាលាក្រុង(ភ្នំពេញ) ជំរុញឱ្យគាត់ពន្លឿន និងស្នើសុំមន្ត្រីដែ​លពាក់ព័ន្ធ ជំនាញផ្នែកធ្វើឯកសារ សូមឱ្យគាត់ជួយពន្លឿនការធ្វើបណ្ណកម្មសិទ្ធិឱ្យលឿនជូនប្រជាព​ល​រដ្ឋ ដោយសារពួកគាត់មានផលលំបាកច្រើន»។

បន្ថែមលើនេះ ពលរដ្ឋវ័យ៣៩ឆ្នាំរូបនេះ ដែលរស់នៅក្នុងសហគមន៍នោះជិត១០ឆ្នាំឱ្យដឹងទៀ​​តថា ពួកគេក៏ចង់ឱ្យអាជ្ញាធរក្រុងភ្នំពេញបញ្ជាក់ពីពេលវេលាជាក់លាក់នៃការវាស់វែង និងធ្វើប្លង់កម្មសិទ្ធិដី​ធ្លី​​។មិនតែ​​ប៉ុ​​ណ្នោះ​អ្នកស្រីក៏ធ្លាប់មកដាក់សំណើផ្ទាល់ទៅសាលាក្រុងចំនួន៣ដងរួចមកហើយដែរ។លើសពីនេះទៅ​​ទៀ​​ត ក្រោយដាក់សំណើររួច ពលរដ្ឋតែងសាកសួរតាមទូរសព្ទញឹកញាប់ តាំងពីឆ្នាំ២០២០មក។ប៉ុន្តែអាជ្ញាធរក្រុ​ងបានអះ​អា​ង​ម្តងហើយម្តងទៀតថា នឹងប្រជុំដោះស្រាយលើករណីនេះ។

ហាក់មិនខុសគ្នាទេ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ជ្រុន គឹមសាន បានឱ្យដឹងដែរថា ការដាក់លិខិតនៅថ្ងៃទី០៦ ខែឧសភានេះ ក៏មន្ត្រីតំណាងសាលាក្រុងដែលចេញមកទទួលសំណើអះអាងថា លោក ឃួង ស្រេង នឹងរៀ​ប​ចំកិច្ចប្រជុំនាថ្ងៃទី០៧ ខែឧសភាស្អែកនេះ។

អ្នកស្រីបន្តថា៖«គាត់(មន្ត្រីតំណាង)ថាគាត់គ្រាន់តែនិយាយថា គាត់គ្រាន់តែជាអភិបាលរងក្រុងទេ។ គាត់ថាអភិបាលក្រុងនឹងដាក់ប្រជុំស្អែក គាត់ប្រាប់អ៊ីចឹង[…]គាត់ថាខានស្អែកចាំខលមក បើអត់មានដំណោះស្រាយទៀត គាត់ថាឱ្យយើងឡើងមកទៀត »។

ទោះជាបែបនេះក្តី ស្ត្រីវ័យ៤០ឆ្នាំរូបនេះហាក់មិនមានជំនឿចិត្តថា អាជ្ញាធរក្រុងភ្នំពេញនឹងអាចប្រជុំរកដំ​​ណោះស្រាយដូចការសន្យានោះឡើយ ដោយសំអាងលើការសន្យាបែបនេះជាច្រើនដងមកហើយ ប៉ុន្តែមិនដែលមានលទ្ធផលឡើយ ក្រៅពីឱ្យពួកគាត់ព្យាយាមម្តងហើយម្តងទៀត ជាច្រើនឆ្នាំមកហើយ។

អ្នកស្រីបន្តថា៖«ខ្ញុំអត់មានជឿជាក់ទេ បើគាត់នៅតែសន្យាអត់មានឱ្យទំនុកចិត្តខ្ញុំផង នៅតែមកអ៊ីចឹងថា ស្អែកដាក់ការប្រជុំ តេមកអ៊ីចឹងថា​ អាទិត្យក្រោយប្រជុំ។ អាទិត្យក្រោយមកទៀតអ៊ីចឹងថា​ អាទិត្យក្រោយមួយទៀតប្រជុំ។ នៅតែអ៊ីចឹងរហូត ឱ្យព្យាយាមរហូត ខ្ញុំអត់ដឹងព្យាយាមម៉េចទៀត ព្យាយាម៤ឆ្នាំ​។ អ្នកខ្លះអស់អង្ករហូបហើយ»។

បន្ថែមលើនេះ អ្នកស្រី គឹមសាន បានឱ្យដឹងថា បច្ចុប្បន្នពួកគាត់កាន់តែជួបផលលំបាកច្រើន ដោយសារមិ​ន​អាចចាក់ដី ឬធ្វើផ្ទះថ្មីបាន ដោយសារគ្មានប្លង់កម្មសិទ្ធិនោះ។ បញ្ហានេះ បានធ្វើឱ្យពួកគាត់ងាយប្រ​​ឈមនឹ​ងទឹកជំនន់ ព្រោះតែដីផ្ទះទាប ក្រោយក្រុមហ៊ុនឯកជនមួយដែលអ្នកស្រីមិនស្គាល់ឈ្មោះបានចាក់ដីខ្ពស់ជុំវិញផ្ទះរបស់ពួកគាត់។អ្នកស្រីក៏ងឿងឆ្ងល់ថា ក្រុមហ៊ុនឯកជននោះទើបតែមកចាក់ដីលុបបឹងជើងឯកសោះ ស្រាប់តែមានប្លង់កម្មសិទ្ធិ ខណៈពួកគាត់រស់នៅយូរឆ្នាំតជំនាន់ បែរជាមិនទទួលបានប្លង់កាន់កាប់។

ឆ្លើយតបរឿងនេះ អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អះអាងថា ជុំវិញករណីនេះ លោកបានបញ្ជាឱ្យមន្ត្រីរបស់លោកដោះស្រាយហើយ។លោកថ្លែងការពារថាដីនៅតំបន់នោះមានភាពមិនប្រក្រតី ដូច្នេះត្រូវការសិក្សាឱ្យបានល្អិតល្អន់ជាមុនសិន។ដោយឡែកបច្ចុប្បន្នដីស្របច្បាប់នៅរាជធានីភ្នំពេញ អា​​ជ្ញា​​​​​ធរបានធ្វើប្លង់កម្មជូនពលរដ្ឋ ហាក់រួចរាល់ទៅហើយ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបថាគាត់ស្នាក់នៅហ្នឹងមិនប្រក្រតី អ៊ីចឹងត្រូវការសិក្សាបន្ថែម។ បើសិនជាសុំប្រទានកម្មក៏ត្រូវតែមើលសិក្សាឱ្យច្បាស់លាស់ថាត្រូវប្រទានកម្មគាត់យ៉ាងម៉េច! ប៉ុន្តែបើប្រទានកម្មដើម្បីបិទច្រមុះប្រឡាយ ខ្ញុំអត់អាចប្រទានកម្មជូនបានទេ »។

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទាំង នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំ អាត សង្កេតឃើញថា ជាហូរហែរដ្ឋាភិបាលតែងធ្វើអនុប្រយោគពីសាធារណៈរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋ ។ដូច្នេះលោកក៏ជំរុញឱ្យរដ្ឋគិតគូរដល់ការផ្តល់ប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលដែរ ដើម្បីឱ្យមានតម្លាភាព។

លោកបន្តថា៖«ទោះបីជាពីមុនគាត់រស់នៅលើដីរដ្ឋក៏ដោយ ប៉ុន្តែនៅពេលដែលរដ្ឋគិតគូរធ្វើការអភិវឌ្ឍន៍ ហើយនិងផ្តល់ដីរដ្ឋទៅធ្វើអនុប្រយោគដីរដ្ឋទៅជាឯកជន ហើយផ្តល់ឱ្យទៅឯកជនធ្វើជាកម្មសិទ្ធិ ក៏គួរតែគិតពីពលរដ្ឋដែលរស់នៅ និងអាស្រ័យផលជាយូរមកហើយ ឱ្យទទួលបានកម្មសិទ្ធិនឹងគេដែរ ដើម្បីកាត់បន្ថយនូវជម្លោះដីធ្លី ក៏ដូចជាផលលំបាកសម្រាប់ប្រជាពលរដ្ឋ »។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក៏ធ្លាប់បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យ និងដោះស្រាយករណីនេះដែរ ក្រោយពីមានប្រជាព​ល​រដ្ឋ​៥៦គ្រួសារ ស្នើសុំប្លង់កម្មសិទ្ធិដីលំនៅដ្ឋាន៕

បទយកការណ៍៖ ការយកព័ត៌មានពីបរិស្ថាននៅតែរងការរិតត្បិតទោះរដ្ឋាភិបាលអះអាងពីការលើកកម្ពស់ក្តី
ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ភពផែនដី និងសារព័ត៌មានក្នុងបរិបទនៃមហន្តរាយបរិស្ថាន »ត្រូវបានរៀបចំឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែ​ល​គេសង្កេតឃើញមានស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិលបានបង្ហាញការសិក្សារៀងៗខ្លួនពីស្ថានភា​​ពសេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្នុងនោះអ្នកសារព័ត៌មាននៅតែលើកឡើងពីបញ្ហាប្រឈមក្នុងការប្រមូលព័ត៌មានស្តីពីបញ្ហាបរិស្ថាន ដែលជំរុញឱ្យអង្គការ​សង្គមស៊ីវិលបង្ហាញការព្រួយបារម្ភចំពោះការរិតត្បិតសេរីភាពសារព័ត៌មាន បើទោះបីជារដ្ឋាភិបាលបានព្យាយាមលើកសរសើរថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពប្រសើរក៏ដោយ។

នៅក្នុងវេទិកាដែលមានការចូលរួមពីក្រសួង-ស្ថាប័នជាតិ និងអន្តរជាតិជាង២០០នាក់ អ្នកសារព័ត៌មានសេ​រី​ម្នាក់ដែលសកម្មក្នុងការសរសេរព័ត៌មានបរិស្ថាន លោក អ៊ឹង ស៊ា បានមើលឃើញថា ស្ថាប័នព័ត៌មាននៅក​ម្ពុ​ជាដែលហ៊ានចុះផ្សាយពីបញ្ហាបរិស្ថានមានចំនួនតិចទៅៗ បន្ទាប់ពីវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី(VO​D​​)​ ត្រូវបង្ខំចិត្តបិទទ្វារកាលពីដើមឆ្នាំ២០២៣។

អ្នកសារព័ត៌មានឯករាជ្យរូបនេះឱ្យដឹងដែរថា ការប្រមូលព័ត៌មានបរិស្ថានស្តីពីការកាប់បំផ្លាញព្រៃឈើ ឬការរំលោភយកធនធានធម្មជាតិ គឺជាប្រធានបទរស៊ើប ដែលទាមទារពេលវេលាយូរក្នុងការប្រមូលព័ត៌មាន ដែ​ល​លោកចង់ឃើញក្រសួងពាក់ព័ន្ធបើកចំហព័ត៌មានទាក់ទងនឹងបញ្ហាបរិស្ថានជាសាធារណៈ ដើម្បីជាទល្ហីករក្នុងការប្រមូលព័ត៌មាន។

លោកថ្លែងថា៖«ខ្ញុំចង់ស្នើសុំទៅភាគីពាក់ព័ន្ធ ជាពិសេសក្រសួងពាក់ព័ន្ធគឺបើកលំហនៅក្នុងការផ្តល់ទិន្នន័​យ​​ទាក់ទងនឹងបរិស្ថាន ដូចជាផែនទីតំបន់ការពារធម្មជាតិផ្សេងៗ ដើម្បីឱ្យអ្នកសារព័ត៌មានដែលគាត់រាយការណ៍ទៅលើបញ្ហាហ្នឹង គាត់បានយល់ដឹងបន្ថែមទៀត ទៅលើតំបន់ការពារនីមួយៗ ជាពិសេសយើងអា​​ច​យ​កវាមកធ្វើជាអង្គហេតុនៅក្នុងការស្រាវជ្រាវ»។

មិនត្រឹមតែមិនសូវទទួលបានការបើកចំហទិន្នន័យពាក់ព័ន្ធដូចនេះទេ ប៉ុន្តែលោក អ៊ឹង ស៊ា បានឱ្យដឹងថា កា​​ររាយការណ៍ពីបញ្ហាបរិស្ថានក៏ប្រឈមនឹងបញ្ហាចំនួន២ធំៗ គឺសម្ពាធផ្លូវចិត្តដោយសារមិនអាចសុំការឆ្លើ​​យ​តបគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋ ហើយត្រូវ​ប្រឈមនឹងការគំរាមកំហែងផ្ទាល់ ពេ​​លចុះទៅប្រមូលព័ត៌មាននៅតាមមូលដ្ឋាន។ ជាក់ស្តែង លោកធ្លាប់ត្រូវបានគេគំរាមកំហែង ពេលចុះទៅយកព័ត៌មាននៅតំបន់មួយដែលមានការចាក់លុបសមុទ្រ។

លោកថ្លែងថា៖«មានការរារាំង ហាមឃាត់ពីសំណាក់អ្នកយាមនៅខាងមុខ។ ហើយសំខាន់ទៅទៀត គឺកាន់ដំបងទៀត ដោយមិនបានសួរនាំយើង ថាយើងទៅណា ឬមួយក៏យើងមានការអនុញ្ញាតពីណាទេ គឺគាត់កាន់ដំបងមកសួរយើងតែម្តង»។

អ្នកសារព័ត៌មានសេរីម្នាក់ទៀត លោក ទ្រី ថានី បានសង្កេតឃើញថា អ្នកសារព័ត៌មានឯករាជ្យដែលសរសេរពីការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ និងការអភិវឌ្ឍផ្សេងៗ ងាយប្រឈមនឹងបញ្ហាសុវត្ថិភាពទាំងផ្លូវកា​​យ និងតាមរយៈប្រព័ន្ធអនឡាញ។ បន្ថែមលើនេះ លោកសម្លឹងឃើញទៀតថា មួយរយៈចុងក្រោយនេះ ស្ថាប័ន​​ព័​ត៌មាន វីអូឌី ដែលចាត់ទុកថាជាស្ថាប័នឯករាជ្យត្រូវបានបិទទ្វារ ខណៈគេហទំព័រ Kamnotra ក៏ត្រូវបានរារាំងមិនឱ្យចូលទស្សនាបាន ប្រសិនបើពុំប្រើប្រព័ន្ធVPN​នោះទេ។ បញ្ហានេះ ជំរុញឱ្យលោកយល់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពរិតត្បិតនៅឡើយ។

លោកថ្លែងថា៖«ខ្ញុំគិតថា[សេរីភាព​សារព័ត៌មាន​]នៅមិនទាន់មានការល្អប្រសេីរប៉ុន្មានទេ​ សម្រាប់អ្នកដែលសរសេរ​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ ហេីយទាក់ទងនឹងបញ្ហាបរិស្ថាន»។

យ៉ាងណា លោកលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានដែលគ្រប់ជ្រុងជ្រោយ និងមានឯកសារភស្តុតាងគ្រ​​ប់​​​គ្រាន់ នឹងបញ្ចៀសហានិភ័យដល់អ្នកសារព័ត៌មាន។

មិនមែនតែអ្នកសារព័ត៌មានទេ ដែលត្រូវជួបបញ្ហាប្រឈម និងការរិតត្បិតតាមរូបភាពផ្សេងៗបែបនេះ សូម្បីតែសកម្មជនបរិស្ថាន ឬសហគមន៍មូលដ្ឋាន ក៏ត្រូវរងការរិតត្បិតមិនឱ្យចូលក្នុងតំបន់ការពារធម្មជាតិដែរ។

ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានឱ្យដឹងថា សកម្មជនបរិស្ថាន និងសហគមន៍បណ្តាញព្រៃឡង់ ក៏ត្រូវបានហាមឃាត់ពីមន្ត្រីបរិស្ថានមិនឱ្យចូលក្នុងតំបន់ការពារធម្មជាតិដែរ។ លោកបន្ថែមថា ការហាមឃាត់នេះទំនងដោយសារ មន្ត្រីឧទ្យានុរក្សបារម្ភថា ប្រសិនបើក្រុមសកម្មជ​ន​រកឃើញបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ នោះពួកគេនឹងផ្សព្វផ្សាយជាសាធារណៈ។

លោកមានប្រសាសន៍ថា៖«ការចូលទៅល្បាតត្រូវបានរារាំង ជាពិសេសក្រុមឧទ្យានុរក្សនៅមូលដ្ឋានគាត់មានការព្រួយបារម្ភអត់ឱ្យបណ្តាញសហគមន៍ឯករាជ្យ ឬក៏បណ្តាញសហគមន៍មូលដ្ឋានដែលគាត់ជាអ្នកអាស្រ័យផលចូលទៅក្នុងតំបន់ការពារធម្មជាតិទេ»។

ជាការឆ្លើយតប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ជំរុញឱ្យអ្នកសារព័ត៌មាន សកម្មបរិ​ស្ថាន និងបណ្តាញសហគមន៍មូលដ្ឋានស្នើសុំការអនុញ្ញាតទៅមន្ត្រីជំនាញជាមុន ដើម្បីបង្ហាញគោលបំ​ណ​​ង​​​ច្បាស់លាស់ ហើយក៏អាចរក្សាសុវត្ថិភាពដែរ។

លោកថ្លែងថា៖«យើងត្រូវការការចូលរួម ការស្នើសុំ ដើម្បីរៀបចំឱ្យមានសុវត្ថិភាព ឬក៏ចំនឹងគោលដៅ និងគោលបំណងរបស់ពួកគាត់ អ៊ីចឹងបានជាយើងចាំបាច់ត្រូវការអញ្ជើញពួកគាត់មកពិភាក្សាគ្នា ដើម្បីឱ្យយើងចូលរួមធ្វើការសិក្សាហ្នឹងរួមគ្នា»។

ប្រហាក់ប្រហែលគ្នានេះដែរ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បា​ន​មានប្រសាសន៍ថា ជុំវិញបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ក្រសួងបានយកចិត្តទុកដាក់ក្នុងការគាំពារទាំងផ្នែកសង្គម និងផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាននៃស្ថាប័នដែលបានចុះបញ្ជីនៅក្រសួង។

យ៉ាងណាមិញ លោកជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោ​​យ​ថាអ្នកសារព័ត៌មានប្រទេសផ្សេងៗក៏ប្រឈមបញ្ហាដែរ មិនមែនតែអ្នកសារព័ត៌មាននៅកម្ពុជាទេ។

លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថា ទាំងនៅកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងសកលលោក គឺសុទ្ធតែមានការប្រឈមដូចគ្នា។ ស្ថានភាពសារព័ត៌មាន អ្នកសារព័ត៌មាន គឺសុទ្ធតែប្រឈម មិនទាន់មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ។ អ៊ីចឹងកម្ពុជាយើងត្រូវឈរលើមូលដ្ឋានវិជ្ជមាន សមិទ្ធផលការងារដែលយើងមាន ដែលយើងសម្រេចបានរួមគ្នាពីការចូលរួមភាគីទាំងអស់»។

ក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា បានចេញលទ្ធផលស្ទង់មតិមួយថា ជិត៨០ភាគរយក្នុងចំណោមអ្នកសារព័ត៌មានចំនួន៣៤១នាក់ដែលត្រូវបានស្ទង់មតិ បានលើកឡើងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ​ ហើយក្នុងនោះមានអ្នកសារព័ត៌មានប្រមាណ៩ភាគរយអះអាងថា​ សេរីភាព​សារព័ត៌មាន​នៅកម្ពុជាមានស្ថានភាពល្អបំផុត។

ផ្ទុយពីការរកឃើញនេះ សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន១១ ដែលបានចេញផ្សាយដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) នៅថ្ងៃទី០៣ ខែឧសភានេះបានបង្ហាញថា នៅកម្ពុជា អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានតែងតែប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សា។

របាយការណ៍ចុងក្រោយរបស់ខេមបូចា ស្តីពី «ស្ថានភាពសារព័ត៌មានកម្ពុជា»បានបង្ហាញថា មានករណីយា​​យីចំពោះអ្នកសារព័ត៌មានចំនួន៣២ ករណីដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ រួមទាំងករណីគំរាមកំហែងផ្លូវច្បាប់ចំនួន១៥ករណី។ ក្នុងនោះមានចំនួន៧ករណីក្នុងចំណោម ៣២ ករណីដែលជាប់ទាក់ទងទៅ​​នឹងការរាយការណ៍អំពីបញ្ហាបរិស្ថាន។ ដោយឡែករយៈពេល៣ខែ ចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ២​​០​២៤ មានករណីយារយីអ្នកសារព័ត៌មានចំនួន១០ករណី ក្នុងនោះមាន ៧ករណីនៃការគំរាមកំហែងផ្លូវច្បាប់។

ស្រដៀងគ្នានេះដែរ របាយការណ៍ប្រចាំឆ្នាំ២០២៣របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ស្តីពី «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា»បានបង្ហាញថា មានអ្នកសារព័ត៌មានចំនួន២៦នាក់ ត្រូវប្រឈមមុខនឹងការរឹតបន្តឹង ឬការដាក់ទណ្ឌកម្មចំពោះការចុះបំពេញ ការងាររប​ស់​ខ្លួននៅឆ្នាំ២០២៣។ អ្នកសារព័ត៌មានត្រូវបាននាំយកមកសួរនាំ បន្ទាប់ពីពួកគេបានធ្វើការស៊ើប អង្កេត ឬរាយការណ៍អំពីបញ្ហាសង្គម ដូចជា សកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លីជាដើម៕

សមត្ថកិច្ចមិនទាន់រកឃើញអ្នកវាយលោកនី ណាក់ កាលពី៣ខែមុននៅឡើយខណៈជនរងគ្រោះមិនរំពឹងបានយុត្តិធម៌
សមត្ថកិច្ចរាជធានីភ្នំពេញ នៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់ដែលវាយដំលើអ្នក​ជំនាញកសិ​កម្ម លោក​ នី ណាក់ កាលពី៣ខែមុន​បាននៅឡើយទេ ដោយអះអាងថា កំពុង​តែស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់លើករណីនេះ ខណៈជនរងគ្រោះមិនរំពឹងថាទទួលបានយុត្តិធម៌។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក​ សំ វិច្ឆិកា បានឱ្យដឹងថា សមត្ថកិច្ចជំនាញបាននិងកំពុងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវរកមុខជនសង្ស័យដែលប្រដាប់ដោយដំបងដែកវាយលោក នី ណាក់ កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ នៅក្នុងខណ្ឌច្បារអំពៅ បណ្តាលឱ្យរបួសដៃជើង និងបែកក្បាល។

លោកគូសបញ្ជាក់ថា រយៈពេល៣ខែមកនេះ សមត្ថកិច្ចជំនាញមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ដោយត្រូវការពេលស្រាវជ្រាវបន្តទៀតសិន។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះ សមត្ថកិច្ចយើងបាននិងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ។ អ៊ីចឹងឥឡូវស្ថិតក្នុងដំណើរការស្រាវជ្រាវនៅឡើយទេ ចាំយើងចេញលទ្ធផលយ៉ាងម៉េចចាំយើងជម្រាបជូន»។

នៅពេលដែលអ្នកសារព័ត៌មានសួរថាតើសមត្ថកិច្ចមានរកឃើញតម្រុយអ្វីដែរឬទេ ក្នុងរយៈពេល៣ខែមកនេះ? លោក វិច្ឆិកា បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះ ខ្ញុំមិនទាន់បានជម្រាបជូនទេ ព្រោះអីអ្វីៗវាស្ថិតនៅក្នុងការអង្កេតនិងស្រាវជ្រាវ»។

យ៉ាងណា លោក នី​ ណាក់ ដែលជាជនរងគ្រោះលើករណីនេះ បានថ្លែងថា នេះ​មិនមែនជារឿងចម្លែកនោះទេ ចំពោះការអូសបន្លាយលើការវែកមុខរក​ជនដៃដល់​ដែលប្រើហិង្សាលើរូបលោក។ លោកថា សកម្មជន ឬអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ជាសាធារណៈ ដូចរូបលោកភាគច្រើន គឺមិនងាយនឹងទទួលបានយុត្តិធម៌។

លោកចាត់ទុកថាការអូសបន្លាយនេះ ដោយសារតែសមត្ថកិច្ចមិនមានចេតនាចង់វែកមុខជនដៃដល់ ព្រោះលោកថា​កន្លែងកើតហេតុមានកាំមេរ៉ាសុវត្ថិភាពជាច្រើន ប៉ុន្តែសមត្ថកិច្ចបែរជាអះអាងថាមិនអាចចាប់បានមុខជនប្រព្រឹត្តច្បាស់ឡើយ។ លោកថា ខុសពីករណីផ្សេងៗដែលអាជ្ញាធរប្រើរយៈពេលខ្លីក្នុងការស្រាវជ្រាវ ដូចជាករណីចូលរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិន នៅខេត្តសៀមរាប កាលពីពេលកន្លងទៅជាដើម។

លោកថា៖ «ខ្ញុំគ្មានដែលរំពឹងថាបានទទួលយុត្តិធម៌ទេ មិនចំពោះថារឿងឃាតកម្មហ្នឹង សូម្បីតែពីមុនមកដែលរឿងអយុត្តិធម៌ គ្រាន់តែខ្ញុំនិយាយរឿងមាន់ពាក់ម៉ាស់ហ្នឹង ក៏គេចាប់ដាក់គុកអស់ជិត ២ឆ្នាំដែរ ក៏គ្មានយុត្តិធម៌អីដែរ។ អ៊ីចឹងការរំពឹងចង់ឃើញយុត្តិធម៌ គឺមិនមានទេសម្រាប់រូបខ្ញុំ»។

អ្នកជំនាញកសិកម្មដែលត្រូវបានជនមិនស្គាល់មុខជាច្រើននាក់ ព្រួតវាយកាលពីកញ្ញាកន្លងទៅដដែលបារម្ភថា កម្ពុជានឹងជួបវិបត្តិសង្គមធ្ងន់ធ្ងរប្រសិនបើនៅតែប្រកាន់និន្នាការ និងអនុវត្តច្បាប់ស្តង់ដារ២បែបនេះទៀត។

លោកបារម្ភថា៖ «ឱ្យតែអ្នកណាដែលមាននិន្នាការមិនស្របជាមួយនឹងរដ្ឋាភិបាល មានរឿងអ្វីកើតឡើងមិនងាយនឹងទទួលបានយុត្តិធម៌ ឬក៏ទទួលបានការការពារសិទ្ធិឱ្យបានស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទូទៅនោះទេ»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ការអូសបន្លាយពេលស្រាវជ្រាវនេះ មិនបានឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់ស្ថាប័នមានសមត្ថកិច្ចឡើយ ព្រោះមានករណីមួយចំនួនផ្សេងទៀត សមត្ថកិច្ចអាចវែកមុខបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងណា លោកថា មានតែករណីសកម្មជនបក្សប្រឆាំង និងអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលប៉ុណ្ណោះទេ ដែលសមត្ថកិច្ចអូសបន្លាយពេល ធ្វើឱ្យមានការរិះគន់លើការអនុវត្តន៍ច្បាប់របស់អាជ្ញាធរកម្ពុជា។

លោកថ្លែងថា៖ «ករណីមួយចំនួនទៀត ដូចជា សមត្ថកិច្ចស្រាវជ្រាវ និងស៊ើបអង្កេតលឿនណាស់ រកជនដែលប្រព្រឹត្តហ្នឹងលឿន​ ប៉ុន្តែដោយសាររឿងនេះយើងឃើញថាកាម៉េរាក៏មាន ហើយការប្រព្រឹត្តិហ្នឹងវាហាក់ដូចជាមានសញ្ញាណ​ខ្លះក្នុងការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវ។ ប៉ុន្តែផ្ទុយទៅវិញមកដល់ឥឡូវរកមុខសញ្ញា ឬជនដែលពាក់ព័ន្ធមិនទាន់ឃើញ»។

ជាមួយគ្នា លោក អំ សំអាត ទទូចឱ្យអាជ្ញាធរបន្តស្រាវជ្រាវលើករណីនេះ ឱ្យបានរហ័សតាមដែល​​អាចធ្វើទៅបាន ចៀសវាងរងការរិះគន់កាន់តែធ្ងន់ធ្ងរថា មានពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ។

បើតាម លោក នី ណាក់ លោកត្រូវបានជនមិនស្គាល់មុខចំនួន ៤នាក់ ក្នុងចំណោមមនុស្ស ៨នាក់ ព្រួតវាយនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងពេលដែលលោកកំពុងជិះម៉ូតូជាមួយ​ភរិយា ចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មី ជិតវត្តចំពុះក្អែក កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

ជនរងគ្រោះដែលត្រូវបានគេស្គាល់ថាជាអ្នកហ៊ានរិះគន់ពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលរូបនេះ បានរម្លឹកថា ការរងអំពើហិង្សានេះកើតឡើងក្រោយពេលដែលលោកបានសរសេររិះគន់ក្រសួងការងារជុំវិញរបាយការណ៍ថាពលរដ្ឋកម្ពុជាចំនួន៩៩ភាគរយមានការងារធ្វើ និងរិះគន់ដល់មន្ត្រីនៃក្រសួងកសិកម្មថាចុះជួបកសិករដើម្បីតែថតរូប ប៉ុន្តែមិនបានជួយដោះស្រាយបញ្ហាជូនពួកគេ។​

លោកឱ្យដឹងដែរថា នៅក្នុងហេតុការណ៍នោះ លោកបានរងរបួសបែកក្បាលជាង៣០ថ្នេរ និងរបួសដៃជើង ដោយការវាយនឹងដំបងដែក ដែលបណ្តាលឱ្យបាត់បង់ឈាមច្រើន និងត្រូវសម្រាកព្យាបាលជិត២ខែ៕

ពលរដ្ឋទិញផ្ទះពីបុរីទ្រីគីមប្រមាណ៥០នាក់តវ៉ាជាថ្មីទាមទារឱ្យមានដំណោះស្រាយ
ពលរដ្ឋចំនួន៥២គ្រួសារបានប្រមូលផ្តុំគ្នាតវ៉ាសុំឱ្យមានការដោះស្រាយករណីទិញផ្ទះបង់រំលស់នៅបុរីទ្រីគ្រីម ក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ២០២១ប៉ុន្តែមិនទទួលបានផ្ទះ ដោយសារតែវិវាទរវាងម្ចាស់បុរី និងម្ចាស់ដី ខណៈពេលនេះម្ចាស់បុរីត្រូវជាប់ពន្ធនាគារ ហើយពួកគេកំពុងប្រឈមនឹងការបាត់បង់ផ្ទះ និងធ្លាក់ចូល​​ក្នុង​​បំ​​ណុល។

អតិថិជន នៃបុរីទ្រីគីម ម្នាក់គឺអ្នកស្រី លឹម លីណា បានប្រាប់គេហទំព័រ Newsroom Camodia នៅថ្ងៃ​​ទី​​៣ ខែវិច្ឆិកា នេះថា ពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហានេះមានចំ​​នួន៥២គ្រួសារ ដោយក្នុងនោះមា​​នពលរដ្ឋខ្លះទិញផ្ទះចំនួន២ល្វែង ដោយក្នុងនោះផ្ទះមួយល្វែងមានតម្លៃចាប់ពី៥ទៅ១២ម៉ឺនដុល្លារ។

អ្នកស្រីបន្ថែមថា អ្នកដែលបានទិញផ្ទះល្វែងបង់រំលស់នៅក្នុងបុរីមួយនេះចាប់ផ្តើមតាំងពីអំ​​ឡុង​​ឆ្នាំ២០​​២​​១​មក ដោយគិតមកទ​ល់​បច្ចុប្បន្នបង់រំលស់បានប្រមាណ៩០ភាគរយហើយ ប៉ុន្តែក្រោយពីម្ចាស់បុរីត្រូវជាប់ពន្ធនាគារ សំណ​​ង់​ផ្ទះល្វែងរបស់ពួកគេត្រូវជាប់គាំង ព្រោះតែម្ចាស់ដីគឺលោក ស៊ួន គីមស្រ៊ុន បិទទ្វារ​​មិន​​ឱ្យ​​​​​​សាងសង់ ក្រោមហេតុផលថាភាគីបុរីមិនទាន់បានផ្តល់តម្លៃដីឱ្យលោកគ្រប់គ្រាន់នៅឡើយ។

បើតាមអ្នកស្រី លឹម លីណា បញ្ហានេះកំពុងបង្កទៅជាការប្រឈមដល់អតិថិជនទាំងជាង៥០គ្រួសារ ដែល​​ពួក​​គេម្នាក់ៗ ត្រូវបាត់បង់ផ្ទះ និងបង់ខាតទាំងថវិកាថែមទៀតផង។ប្រភពដដែលបន្តថា អតិថិជនទាំង​​អ​​ស់ ភាគច្រើនគឺជាកម្មកររោងចក្រ អ្នករត់កង់បី និងអ្នកខ្ចីបំណុលធនាគារ ខណៈដែលម្ចាស់ដីបដិសេធក្នុង​​កា​​រ​​ដោះស្រាយ។​

អ្នកស្រីបន្តថា៖«ងាយនឹងរងគ្រោះមែនទែន ព្រោះអីទី១ម្ចាស់បុរីកំពុងជាប់ពន្ធនាគារហើយ។ ទី២ ម្ចាស់ដីកំពុងប្តឹងរំលាយកិច្ចសន្យាទៀត ហើយពួកខ្ញុំរាល់ថ្ងៃហ្នឹងអត់ដឹងថាទៅដោះស្រាយជាមួយអ្នកណាទេ បើម្ចាស់បុរីជាប់ពន្ធនាគារហើយម្ចាស់ដីអត់ព្រមមានដំណោះស្រាយអីជាមួយអតិថិជនទាំង៥២ផ្ទះហ្នឹងសោះ »។

គេសង្កេតឃើញថា មានអតិថិជនរបស់បុរីទ្រីគីម ប្រមាណជាង៥០នាក់កាលពីថ្ងៃទី២ ខែវិច្ឆិកា បានប្រមូ​ល​​​​ផ្តុំគ្នាតវ៉ានៅខាងមុខនេះ ដែលស្ថិតក្នុងខណ្ឌដង្កោ​ រាជធានីភ្នំពេញ ដើម្បីសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយ​អន្ត​​រាគមន៍​​ជុំ​​វិញករណីពួក​គេទិញផ្ទះបង់រំលស់ក្នុងបុរីនេះជិតគ្រប់ចំនួនហើយ ប៉ុន្តែមិនទទួលបានផ្ទះ។

ពលរដ្ឋដែលចូលរួមតវ៉ា បានប្រាប់គេហទំព័រ Newsroom Cambodia ថាគិតមកទល់ពេលនេះ​ ផ្ទះដែលពួកគេបានទិញទាំងនោះត្រូវផ្អាកសាងសង់ ព្រោះតែម្ចា​​ស់​បុរី គឺលោក ហេង ទ្រី ត្រូវជាប់ពន្ធនាគារនៅអំ​​ឡុ​​ងខែកញ្ញាកន្លងទៅ ក្រោយមានវិវាទជា​​មួយម្ចាស់ដីដែ​​ល​​បុរីសាងសង់លើដីនោះ ក្រោមហេតុផល ចេ​​ញ​​មូល​ប្បទានប័ត្រគ្មានសាច់ប្រាក់។

អតិថិជនម្នាក់ទៀត លោក តែត ចាន់ដារ៉ា ឱ្យដឹងថា លោកបានប្រម៉ែប្រមូលថវិកាអស់ពីខ្លួនបាន២ម៉ឺនដុ​​ល្លារ ដើម្បីបង់ឱ្យម្ចាស់បុរីនេះកាលពីឆ្នាំ២០២២ ដោយរំពឹងថាអាចផ្លាស់ប្តូរជីវភាពពីការស្នាក់នៅផ្ទះជួល មកស្នាក់នៅផ្ទះផ្ទាល់ខ្លួនវិញ ប៉ុន្តែលោកមិននឹងស្មានថាចុងក្រោយបែរជាត្រូវលុងខ្លួនបែបនេះ។

លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ព្រោះបារម្ភថាការចំណាយថវិការាប់ម៉ឺនដុល្លារដើម្បីទិញផ្ទះនេះនឹងពិបាកទទួលបានមកវិញ ដោយសារម្ចាស់ដីប្រើប្រាស់វិធានការច្បាប់ព្រ​​មាន​​រំលាយកិច្ចសន្យាទិញ-លក់ ចំណែកឯអតិថិជនគ្មានលទ្ធភាពដោះស្រាយតាមផ្លូវច្បាប់។

លោកបន្តថា៖«បើយើងតតាំងតាមផ្លូវច្បាប់ យើងមិនដឹងថាត្រូវតតាំងរបៀបណាទេ បើលុយយើងអស់ហើ​​យ យើងមានលុយឯណាជួលមេធាវីដូចពួកគាត់»។

មិនខុសគ្នាទេ អតិថិជ​​នម្នាក់ទៀត លោក ហ៊ីង សំណាង ដែលបង់រំលស់​ផ្ទះក្នុងបុរីនេះចំនួន៣ល្វែងដែរ​ ជា​​មួយបងប្អូន២នាក់ផ្សេងទៀត បានអះអាងថា លោកបង់រំលស់អស់ចំនួន២៧ម៉ឺនដុល្លាររួចមកហើយ ពោ​​​​ល​​​​​នៅខ្វះ៣ម៉ឺនដុល្លារទៀតនឹងត្រូវចប់ជាស្ថាពរ។លោកស្នើឱ្យម្ចាស់ដីលោកឧកញ៉ា ស៊ួន គឹមស្រ៊ុន និងអាជ្ញាធរពា​​ក់​​ព័ន្ធចូលរួមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ព្រោះថាបញ្ហានេះកំពុងគំរាមកំហែងសេដ្ឋកិ​ច្ច​​ពួកគេ។

បើតាមលោក ហ៊ីង សំណាង ជាក់ស្តែងលោកត្រូវបង់ការឱ្យធនាគារមួយខែ៨០០ដុល្លារអាមេរិក ដោយ​​សា​​​​រ​​ត្រូវសងបំណុលធនាគារ៥ម៉ឺនដុល្លារដើម្បីបង្គ្រប់ជាមួយលុយសន្សំជាយូរមកហើយ។

លោកបន្តថា៖«ខ្ញុំចង់ឱ្យគាត់(លោក ស៊ួន គឹមស្រ៊ុន)មកដោះស្រាយ ពីព្រោះឥឡូវគាត់បានដាក់ពាក្យប្តឹងរំលាយកិច្ចសន្យាដើម្បីយកដីគាត់វិញ ហើយគាត់នឹងប្រហែលជាអាចប្រឈមវាយផ្ទះខ្ញុំចោល»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីលោក ស៊ួន គីមស្រ៊ុន ជាម្ចាស់ដីដែល​កំពុង​​មា​​ន​​ទំ​​នាស់ជាមួយម្ចាស់បុរីទ្រីគីម បានភ្លាមៗទេ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ចំណែក មន្ត្រីផ្នែករដ្ឋបាល នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន​មែន​​ធ​​នា​​​​គារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ធាម សុផានិត បានបញ្ជា​​ក់​​ដោ​​យ​​​ខ្លីថា សំណើដែលប្រជាព​​ល​​រដ្ឋបានដាក់ទៅនិយ័តករ លោកបានបញ្ជូនបន្តទៅកាន់ផ្នែកដោះស្រាយទំនាស់រួចរាល់ហើយ។

លោកបញ្ជាក់ថា៖«ឯកសារដែលពួកគាត់បានដាក់មក ពួកខ្ញុំបានបញ្ជូនទៅខាងអ្នកដោះស្រាយវិវាទឱ្យគាត់ដោះស្រាយបន្តហើយ»។

លោក ហេង ទ្រី ដែលគេស្គាល់ថាជាម្ចាស់ បុរីទ្រីគ្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២​​០​​២​៣​ ក្រោមបទចោទ«រំលោភទំនុកចិត្ត និងចេញមូលប្បទានគ្មានទឹកប្រាក់ »។សព្វថ្ងៃម្ចាស់បុរីនេះកំពុងឃុំ​​ខ្លួន​​​​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

យ៉ាងនេះក្តី នាយកបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថានេះអាចចាត់ទុកជាវិបត្តិមួយដែលអាជ្ញាធរត្រូវតែពិនិត្យឱ្យបានច្បាស់លាស់មុននឹងអនុ​​ញ្ញា​​​តឱ្យ​​មា​នការវិនិយោគផ្នែកអចលនទ្រព្យ ព្រោះលោកថាករណីនេះអាចក្លាយជាបទពិសោធន៍មួយដែលបង្ហាញពីភាពមិនច្បាស់ការសម្រាប់ម្ចាស់ដី និងម្ចាស់គម្រោងលក់បុរី ដែលបង្កការលំបាកដល់រដ្ឋាភិបាលក្នុងការដោះស្រាយ។

ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធគួរណាស់ស្រាក់ដៃគ្នា ក្នុងការដោះស្រាយបញ្ហានេះឱ្យបានលឿន បើពុំដូ​​ច្នេះ​​​​​​ទេលោកថាអ្នកដែលរង់ផលប៉ះពាលគឺជាអតិថិជនទៅវិញទេ។

លោកបន្តថា៖«នេះវាជារឿងមួយដែលពិបាក បើទុកឱ្យប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនដោះស្រាយ វាអត់អាចទៅរួចទេ អ៊ឹចឹងវាគួរណាស់តែអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការសម្របសម្រួលណាមួយដែលអាចធ្វើឱ្យមានដំណោះស្រាយសមស្រប ដែលអាចទទួលយកបានទាំងអស់គ្នា »។

នេះមិនមែនជាលើកទី១ទេ ដែលអតិថិជនបុរីទ្រីគីមគម្រោងទី១០ ផ្ទុះការតវ៉ាទាមទារឱ្យមានការដោះស្រាយ។ កាលពីថ្ងៃទី០៣ និងថ្ងៃទី០៦ ខែតុលាកន្លងទៅ ក៏ពួកគេបានមកប្រមូលផ្តុំគ្នាឈរមុខសាលាខណ្ឌដង្កោ និងលើកបដារស្នើឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ម្តងហើយដែរ ដោយថាបានទិញផ្ទះបង់រំសល់ផ្ទះក្នុងបុរីខាងលើនេះ ដោយមានកិច្ចសន្យាពីម្ចាស់បុរីត្រឹមត្រូវ ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០២៣ ម្ចាស់ដីបានបិទផ្លាក ហាមមិនឱ្យម្ចាស់បុរីសាងសង់បន្ត ខណៈនៅអំឡុងខែកញ្ញាកន្លងទៅនេះ ម្ចា​​ស់​​បុរីទ្រីគីម ក៏ត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ក្រោមបទចោទ «រំលោភទំនុកចិត្ត និងចេ​​ញ​​មូលប្បទានគ្មានទឹកប្រាក់ »៕​

សមាគមគ្រូបង្រៀនជំរុញឱ្យដំឡើងប្រាក់ប្រៀវត្សគ្រូបង្រៀនដើម្បីលើកកម្ពស់វិស័យអប់រំ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន ៤លាន រៀលដែលស្មើនឹង ២៥ភាគរយនៃប្រាក់បៀវត្សតំណាងរាស្ត្រ​​ ដើម្បីជួយបង្កើនគុណភាពវិស័យអប់រំ ខណៈប្រាក់ខែគ្រូបង្រៀនដូចបច្ចុប្បន្ននេះ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវចាំបាច់ ចំពោះការ​កើនឡើងទំនិញនៅ​​លើ​​​​ទីផ្សារ និងការដោះស្រាយជីវភាពប្រចាំថ្ងៃបាននៅឡើយ ដែលជាហេតុធ្វើឱ្យវិស័យអប់រំនៅកម្ពុជាបន្ត​​ដាំ​​ក្បាលចុះ។

សម្រាប់ទិវាគ្រូបង្រៀនពិភពលោក ដែលនៅចំថ្ងៃទី៥ ខែតុលានេះ សមាគមគ្រូបង្រៀនឯករាជ្យបានប្រារព្ធពិធីជួបជុំមួយ ក្នុងទិសដៅដើម្បីដាក់ញត្តិទៅរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ ទាមទារឱ្យស្វែងរកដំ​​ណោះស្រា​​យ​​បញ្ហា​​​​ចំនួន១០ចំណុច រួមមានស្នើឱ្យដំឡើងប្រាក់បៀវត្សគ្រូបង្រៀនជាដើម។

ពិធីដែលរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ ដែលស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹ​​កថ្ងៃ​​ទី​​៥ តុលា នេះមានអ្នក​​ចូល​​រួ​ម​ប្រមាណជាង១០០នាក់ ដែល​មកពីក្រុមអង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀ​​ន​ ស​​កម្ម​​ជនសង្គម និង​​ពល​​រដ្ឋ​​។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើឱ្យរដ្ឋាភិបាលថ្មីដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន៤លានរៀល ដែលស្មើនឹងប្រមាណ២៥ភាគរយ បើធៀបនឹងប្រាក់បៀវត្សរបស់តំណាងរាស្ត្រប្រមាណ ១៦លានរៀល។

ការស្នើបែបនេះ ដោយសារអ្នកស្រីសង្កេតឃើញថា វិស័យអប់រំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈដែលគ្រូបង្រៀនក៏បង្ខំចិត្តប្រកបរបរបន្ថែមដូចជា ការលក់ដូរក្នុងសាលារៀន និងការបង្រៀនគួរក្រៅម៉ោង រួ​ម​​​​ទាំងការងារផ្សេងៗទៀត ដែលធ្វើឱ្យបាត់បង់ក្រមសីលធម៌ និងប្រសិទ្ធភាពនៃការបង្រៀននៅសាលារដ្ឋ ដោយសារប្រាក់បៀវត្សមិនអាចឆ្លើយតបការចំណាយចេះតែកើនឡើង ហើយមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំ​​ថ្ងៃ​​​បាន។

អ្នកស្រីថ្លែងថា៖«ទាមទារប្រាក់ខែឱ្យឡើងហ្នឹង គឺដើម្បីឱ្យពួកគាត់រស់នៅសមស្រប ឈប់ឱ្យយកពេលវេលាទៅបង្រៀនក្រៅ បង្រៀនគួរ លក់នំ និយាយរួមទៅលោកគ្រូអ្នកគ្រូយើងអត់ចង់ធ្វើឱ្យប៉ះពាល់ដល់ការអប់រំទេ ប៉ុន្តែជាកត្តាជីវភាព អ៊ឹចឹងពួកគាត់បង្ខំចិត្ត[…] ប្រទេសណាដែលសេដ្ឋកិច្ចអីក៏ដោយរីកចម្រើនខ្លាំងក៏ដោយសារការអប់រំ។ បើសិនជាការអប់រំធ្លាក់ចុះ បានន័យថាប្រទេសហ្នឹងដាំក្បាលចុះហើយ»។

ប្រភពដដែលបន្ថែមថា ការផ្តល់ប្រាក់បៀវត្សដូចសព្វថ្ងៃសម្រាប់គ្រូបង្រៀនគឺជាហានិភ័យមួយសម្រាប់កម្ពុជា ខណៈវិស័យអប់រំគឺជាផ្នែកមួយដែលមានឥទ្ធិពលក្នុងការផលិតធនធានមនុស្សដែលខ្វះមិនបាន ដែ​​​​ល​​​រដ្ឋា​​​ភិបាលត្រូវយកចិត្តទុកដាក់ជាងគេ។ក្នុងន័យនេះបើពុំដូច្នេះទេគ្រូបង្រៀននឹងមិនមានពេលវេលាគ្រប់​គ្រា​​​​​ន់​​​​ក្នុងការបង្រៀ​​នប្រកបដោយគុណភាពឡើយ។កត្តានេះ ពួកគេត្រូវបង្ខំចិត្តប្រើប្រាស់វិធីផ្សេងៗ ធ្វើ​​យ៉ា​​​​​​ងណា​ឱ្យ​​​​​​​មាន​​​​ចំណូលបន្ថែម ដែលលែងខ្វល់ពីគុណភាពសិក្សា ហើយអ្នករកគ្រោះពិតប្រាកដចុងក្រោយ គឺសិស្សដែលមកពីគ្រួសារដែល​​មា​​ន​​ជី​​វភា​​ព​​ក្រីក្រ។

អ្នកស្រីបន្តថា៖«បើសិនជាមិនលើកកម្ពស់សាលារដ្ឋទេ ថ្ងៃក្រោយនឹងមានវិបត្តិធំធេងមួយ គឺមានតែសាលាអត់សិស្សរៀន ដោយសារសិស្សទៅរៀននៅសាលាឯកជនអស់។ បើនិយាយពីសិស្សក្រីក្រ គាត់ច្បាស់ជាបោះបង់ការសិក្សា ប៉ះពាល់ធ្ងន់ហ្មងចំពោះសិស្សក្រីក្រ គឺបោះបង់ការសិក្សា ចំណាកស្រុកដោយជួបហានិភ័យខ្ពស់»។

អាណាព្យាបាលម្នាក់ដែលមានកូនរៀនថ្នាក់ទី៣ និងទី៤នៅក្រុងតាខ្មៅ លោក ទ្រី វុទ្ធា បានឱ្យដឹងថាកូនរប​​​ស់​លោកទាំង២ គឺកំពុងរៀននៅថ្នាក់បឋមនៅឡើយ ប៉ុន្តែពួកគេចាំបាច់ត្រូវរៀនគួរបន្ថែមដែរ បើទោះជាស្ថិ​​ត​​ក្នុងកម្រិតការសិក្សាទាបនៅឡើយក្តី។

ប្រភពដដែលបន្តថា មូលហេតុដែលខ្លួនចំណាយពេលវេលាចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោក នៅ​​ថ្ងៃ​​នេះ ក្នុងគោលបំណងចង់ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀនដែរ ដោ​​យ​ចង់ឃើញគ្រូប​​​ង្រៀ​​​ននៅកម្ពុជាបញ្ចេញឱ្យអស់ពីសមត្ថភាពបង្រៀនសិស្សជាពិសេសសាលារដ្ឋជាជាងបង្រៀនបង្គ្រប់កិច្ចនៅសាលារដ្ឋ ហើយទុកខ្លឹមសារមេរៀនសំខាន់ៗបង្រៀនគួរក្រៅម៉ោង។

លោកបន្តថា៖«កាលណាគាត់មានប្រាក់ខែទៅ គាត់បង្រៀនពីចិត្ត ពីឆន្ទៈ អ៊ឹចឹងទៅគាត់បង្រៀនសិស្សមានគុណភាពល្អ ជាជាងគាត់ខំបង្រៀនគួរឱ្យអស់នៅពេលដែលសិស្សឱ្យថ្លៃឈ្នួលគាត់ៗបង្រៀនអស់ ហើយនៅសាលាគាត់បង្រៀនធ្វើម៉េចឱ្យតែចប់ម៉ោង។ វិស័យអបរំយើងគួរតែកាត់បន្ថយការរៀនគួរ ដែលចំ​​ណា​យបន្ទុកគ្រួសាររបស់ប្រជាពលរដ្ឋ ដែលចំណាយលុយទៅលើការរៀនគួរផ្សេងៗ។ អ៊ឹចឹងសិស្សអត់ពូកែនៅក្នុង​​សាលា ប៉ុន្តែពូកែអារៀនគួរក្រៅម៉ោងនេះ»។

មិនខុសគ្នាទេ គ្រូបង្រៀននៃសាលាបឋមសិក្សាមួយក្នុងខណ្ឌជ្រោយចង្វារ លោក ជូរ ប៊ុនថេង ក៏ឯកភាព​​ដែ​​រ​​ថា ក្រ​​សួ​​ង​​អប់រំគួរពង្រាយគ្រូបង្រៀនកម្រិតបឋមសិក្សាទៅតាមទីជនបទឱ្យបានច្រើន ដើម្បីពង្រឹងគុណភា​ពសិស្ស ចៀសវាងគ្រូម្នាក់តែមានសិស្សពី៧០ ឬ៨០នាក់ក្នុងមួយថ្នាក់។ ជាពិសេសលោកស្នើឱ្យរដ្ឋាភិបាលគិតគូរដល់ការបង្កើនប្រាក់បៀវត្សគ្រូបង្រៀនឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន ដោយថាប្រាក់ខែខ្វះ​​មុខ​​ខ្វះ​ក្រោយបែប​​នេះ​ នឹងធ្វើឱ្យគុណភាពនៃការបង្រៀនពុំសូវមានប្រសិទ្ធភាព សូម្បីលោកក៏ត្រូវដើរបង្រៀនតាមផ្ទះបន្ថែមដែរ។

លោកបន្តថា៖«ប្រាក់បៀវត្សសព្វថ្ងៃគ្រាន់តែរស់ ក៏ប៉ុន្តែមិនអាចធ្វើឱ្យជីវភាពគ្រូបង្រៀនមានការរីកចម្រើន ឬ​​ក៏សមរម្យបានទេ គ្រាន់តែអាចមួយរស់បាន។ កាលណាប្រាក់ខែតិច គឺគាត់រកមុខរបរទី២ ទី៣ថែម ហើ​​យកា​លណាទៅរកទៅ វាធ្វើឱ្យការស្រាវជ្រាវ ឬក៏ពង្រឹងចំណេះដឹងរបស់គាត់ផ្តល់ទៅឱ្យសិស្សគឺទៅតា​​មហ្នឹងដែរ»។​

ឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថាពីឆ្នាំ២០១៣-២០២៣ ប្រាក់ខែគ្រូប​​ង្រៀន សម្រាប់ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមនៅឆ្នាំ២០២៣ ទទួលបានប្រាក់បៀវត្សអតិបរមាជាង២,១លានរៀល និ​​ង​​អប្បបរមាជាង ១,៦លានរៀល។

ឯកសារដដែល ឱ្យដឹងថា រីឯគ្រូកម្រិតមូលដ្ឋាន ទទួលបានប្រាក់បៀវត្សអតិបរមាជាង ១,៩លានរៀល និងអប្បបរមានជិត១,៥លានរៀល។ ដោយឡែក សម្រាប់គ្រូកម្រិតបឋម និងមតេយ្យទទួលបានប្រាក់បៀវត្សអតិបរមា១,៤លានរៀល និងអប្បបរមាជាង ១,៧លានរៀល។

បន្ថែមលើរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួង វិច្ឆិកា មានប្រ​​សា​សន៍ថា ក្រសួងអប់រំបានយកចិត្តទុកដាក់លើគ្រូបង្រៀន ជាពិសេសនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សចំនួន៤ដងមកហើយ និងផ្តល់សេវាគាំពារសង្គមថែមទៀត។

ជាមួយគ្នានេះ អ្នកស្រី​ អះអាងថា ដើម្បីឱ្យវិស័យអប់រំមានប្រសិទ្ធភាពបាន ចាំបាច់ត្រូវយកចិត្តទុកដាក់ពី​​ភាគីពាក់ព័ន្ធមួយចំនួន ក្នុងនោះសិស្សានុសិស្សផ្ទាល់ក៏ជាភាគីសំខាន់ និងខ្វះមិនបានដែរ។

អ្នកស្រីបន្តថា៖«យើងជឿថាដើម្បីឱ្យមានគុណភាព ក្រៅពីគណៈគ្រប់គ្រង គុណភាពគ្រូ គឺយើងឃើញថាកត្តាសហគមន៍ និងសិស្សខ្លួនឯងជាកត្តាជំរុញ ដូច្នេះមានកត្រាជំរុញច្រើនដែលចូលរួមឱ្យការអប់រំមួយមា​​ន​គុណភាពបាន»។

អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០២២ ធ្លាប់បានប្រកាសថា នៅឆ្នាំ២០២៣ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុងនោះគ្រូបង្រៀន ត្រូវចាត់ទុកជាគោលដៅសំខាន់ដែ​​ល​​​នឹងត្រូវដំឡើងច្រើនជាងគេ។ លោកចាត់ទុកថា ប្រាក់ខែគ្រូបង្រៀនមិនអាចធ្វើអ្នកមានបានឡើយ ប៉ុ​​ន្ដែគ្រូបង្រៀនអាចជួយសិស្សធ្វើជាអ្នកមានបាន ដូច្នេះត្រូវតែយកចិត្ដទុកដាក់ចំពោះគ្រូបង្រៀន។

ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ នៅចំថ្ងៃនៃការ​ប្រារព្ធទិវាគ្រូបង្រៀនក្រោមប្រធានប​​ទ​​«គ្រូប​​​ង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព » នេះ មិនបានបញ្ជាក់ពីការដំឡើងប្រា​​ក់​​បៀវ​​ត្ស​​​​​ជូ​​ន​គ្រូបង្រៀនទូទៅដូចអ្វីដែលអតីតនាយករដ្ឋមន្ត្រី ដែលជាឪពុករបស់លោក ធ្លាប់​បានសន្យានោះទេ។

ជំនួសដោយការស្ងៀមស្ងាត់នេះ លោក ហ៊ុន ម៉ាណែត លើកឡើងចំពោះតែការដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដែលបានប្រឡងជាប់ហើយកំពុងសិក្សា ដោយយកបៀវត្សសរុប គុណ៧០ភាគរយ ដែលស្មើនឹងប្រ​​​មា​ណ១លានរៀល។

យ៉ាងនេះក្តីលោកអះអាងពីមហិច្ឆិតារបស់លោកថា នៅចន្លោះអាអាណត្តិទី១ និងទី២ដែលលោកដឹកនាំ គឺចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ ក្លាយជាសាលារៀនមានគុណភាពល្អអាចទទួលយកបាន។

លោកបន្តថា៖«មហិច្ឆតារបស់ខ្ញុំ ក្នុងមួយអាណត្តិ ពីរអាណត្តិនេះ សាលារដ្ឋទាំងអស់មិនចាំបាច់មានកូនចៅ ប្រជាពលរដ្ឋវេចបង្វេចពីស្រុកមួយទៅស្រុកមួយ ទៅរៀនសាលាមួយទៀត ព្រោះគ្រប់សាលាទាំងអស់ សាលារដ្ឋរបស់យើងចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អអាចទទួលបាន​នៅមូលដ្ឋាន»។

ផ្ទុយពីនេះ អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើង​​ទៀ​​ន លោក រ៉ុង ឈុន មានប្រសាសន៍ថា ដើម្បីជំរុញឱ្យវិស័យអប់រំរីកចម្រើនបាន​ លុះត្រាតែរដ្ឋាភិបាលយក​​ចិត្ត​ទុកដាក់លើគ្រូបង្រៀនជាមុន ព្រោះបើកាលណាគ្រូមានជីវភាពខ្វះខាត ប្រាកដណាស់ពួកគាត់នឹងមិនអាចផ្តោតលើការបង្រៀនបានល្អនោះទេ។

លោកបន្តថា៖«ទាក់ទងនឹងជីវភាពនេះ វាប៉ះពាល់ទៅដល់ការអប់រំណាស់ ពីព្រោះថាក្រពះ ដូចពាក្យស្លោ​​ក​សមាគមអ៊ឹចឹង«ក្រពះឃ្លានបង្រៀនមិនកើត»ទេបងប្អូន។អ៊ឹចឹងបើយើងគិតពង្រឹងគុណភាពអប់រំ ត្រូវដោះ​​ស្រាយបញ្ហាគ្រូបង្រៀនជាមុន»៕

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាកុំចាំនាយករដ្ឋមន្ត្រីចេញមុខ
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួង និងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលបង្កើនការតាមដាន និងដោះស្រា​យបញ្ហាដែលកើតឱ្យបានលឿន ដោយមិនត្រូវរង់ចាំថ្នាក់ដឹកនាំកំពូល ចេញមុខអន្តរា​​គ​​ម​​​​​​ន៍​​​​ទេ ខណៈសារនយោបាយនេះ ត្រូវបានក្រុមអ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកថា ទំនងគ្មាន​​ប្រ​​​​សិទ្ធិភាពប៉ុន្មានឡើយ ព្រោះសិទ្ធិសម្រេចគឺនៅតែស្ថិតក្នុងដៃមេដឹកនាំដដែល។

ថ្លែង​នៅព្រឹកថ្ងៃទី ៣ខែតុលា នេះ លោក ហ៊ុន ម៉ាណែត ដែលទើបចូលកាន់តំណែងជំ​​នួសឪពុករ​​បស់​​លោ​​ក​ ក្នុ​ង​តួនាទីជានាយករដ្ឋមន្រ្តី បានលើកឡើងដ៏កម្រអំពីសិទ្ធិអំណាច ក្នុងការសម្រេចចិត្តលើកិ​​ច្ចកា​​រ​ណា​​មួ​​​យ​​រ​​​ប​​ស់មន្រ្តីនៅថ្នា​​ក់​​ជា​​​​តិ និ​​ងថ្នាក់ក្រោមជាតិ ដោយមិនត្រូវរង់ចាំប​ញ្ជាពីប្រមុខដឹកនាំកំពូ​​លនោះឡើ​យ​​។

បើតាមលោក ហ៊ុន ម៉ាណែត ស្ថាប័នរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់តាមដាននូវកង្វល់រប​ស់​ពលរដ្ឋដោយបញ្ហាផ្ទាល់ និងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើយ៉ាងណាពន្យល់ទៅសាធារណៈ​​ជនឱ្យបានមុនលោ​​​កចេញមុខ។លោកបន្ថែមថា ចំពោះបញ្ហាជាក់ស្តែង លោកជាអ្នកដាក់ចេញវិធានការដោះ​ស្រាយដោ​​យ​ផ្ទាល់តាមរយៈការបញ្ជូនសារ ខណៈបញ្ហាដែលកើតមានឡើងនៅតាមបណ្តាញសង្គម លោកប្រគល់ឱ្យ​​ក្រ​សួ​ង-ស្ថាប័នពាក់ព័ន្ធដោះស្រាយ ឬពន្យល់មហាជនឱ្យបានយល់។

លោកបន្តថា៖«អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធមិនអាចអត់តាម(ដាន)ទេ ហើយខ្ញុំប្រាប់ រកឱ្យឃើញប​​ញ្ហាឆ្លើយមុនខ្ញុំបញ្ជូនសារទៅល្អជាង។ អ៊ឹចឹងក្រសួងនីមួយៗត្រូវតាមដាន ហើយចេញវិធានការដោះស្រា​​យ ពន្យល់ប្រជាជនខ្លួនឯង»។

ការបញ្ជារបស់លោក ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-និយោ​​ជិ​ត​​នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលស្ថិតក្នុងខណ្ឌមាន​ជ័យ និងខណ្ឌដង្កោ ជិត២ម៉ឺននាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សារនយោបាយដែលគេចាត់ទុកថា នេះជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានភ្ជាប់បញ្ហាមួយចំនួន ដែលកំពុងផ្ទុះការរិះគន់ ទាក់ទិនជនសង្ស័យធ្លាប់ប្រព្រឹត្តិបទល្មើស ត្រូវបានតែ​ង​​តាំ​​​​​​ងមន្រ្តី ការប្រ​​កា​​​​សយកពន្ធដោយអគ្គនាយកដ្ឋានពន្ធដារ ដែលកំពុងមានចម្រូងចម្រាស់ និងការសាង​​ស​​​ង់ប្រាសា​​ទនៅ​​ក្នុ​​ងទឹកដីថៃ ប៉ុ​ន្តែបែរជាមន្រ្តីទាំងនោះ នៅបន្តស្ងៀមស្ងាត់ដោយពុំមានប្រ​​តិកម្មអ្វីទាំងអ​​ស់​​​​​​​​។ក្នុងន័យ​នេះលោកក៏ជំរុញឱ្យមន្ត្រីដែល​​កំពុ​​ង​​ស្ថិ​​ត​​​​ក្នុងតំណែង នៃស្ថាប័នរដ្ឋទាំងនោះ ត្រូវធ្វើ​​ការដោ​​យ​​ស​​កម្ម និងមិន​​ត្រូ​​វ​​​​រង់ចាំនាយករដ្ឋមន្រ្តី ចេញមុ​​​ខ​ដោះ​​​​ស្រាយ ឬមានបទបញ្ជានោះឡើយ។

លោកបន្តថា៖«ចង់ឱ្យគ្រប់គ្នារួមគ្នាធ្វើ មិនចង់ឱ្យនាយករដ្ឋមន្ត្រីទៅជាអ្នកនាំពាក្យឱ្យក្រសួងស្ថាប័នទាំងអ​​​ស់ទេ[ …]កុំឱ្យនរណាធ្វើអីបន្តិច នាយករដ្ឋមន្ត្រីត្រូវចេញមុខទៅពន្យល់ជំនួស »។

បើទោះបែបណា នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី គេសង្កេតឃើញទាំងមន្រ្តី​​នៅ​​ថ្នាក់ជាតិ និ​​ង​​ថ្នាក់ក្រោមជាតិ កម្រហ៊ានចេញមុខ ធ្វើកិច្ចការដោយឆន្ទះពួកគេណាស់។ជាងនេះទៀត រាល់​​ពេ​​ល​​ដោះស្រាយ ត្រូវស្នើសុំគោលការណ៍ជាមុន បើមិនដូច្នេះទេ គេសង្កេតឃើញ មន្រ្តីក្រោមបង្គាប់​​នៅ​ក្នុ​​ង​​​​​អាណត្តិរដ្ឋាភិបាលចាស់ ត្រូវបានគេ​​ដក​​ចេញ ឬរង់ការស្តីបន្ទោសជាដើម។

ជុំវិញយន្តការរបស់លោកនាយករដ្ឋមន្ត្រីនេះ សម្រាប់នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោ​​បា​យ (A​​P​I) លោក ឡាំ សុជាតិ ចាត់ទុកថា សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត នៅពេ​​លនេះ​​អា​​ច​​​​ជាសារដាស់តឿនឱ្យមន្ត្រីនៃក្រសួង-ស្ថាប័នត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រក​​បដោ​​យតម្លាភាព​​។​​​​ប៉ុន្តែលោកថាមន្ត្រីរដ្ឋាភិបាលគួរដឹងពីតួនាទីរបស់ខ្លួន ដោយមិនចាំបាច់ទា​​ល់តែ​​ឱ្យថ្នាក់ដឹកនាំដាស់តឿននោះ​​ទេ។

លោកបន្តថា៖«មន្ត្រីរាជការគាត់គួរតែបំពេញតួនាទី ភារកិច្ចជាប្រចាំ ទៅតាមមុខងាររបស់ខ្លួន ដោយមិនចាំបាច់ជំរុញ(ពីនាយករដ្ឋមន្ត្រី»។

ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងនយោបាយ លោកបណ្ឌិត មាស នី ក៏ឯក​​ភា​​ព​​ដែ​​​​រថា នេះអាចជាសារដាស់តឿន ដោយសារកន្លងមកមន្ត្រីមួយចំនួនបានបង្ហាញពីភាពស្ពឹកស្រពន់ ដោ​​យ​​​​មិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទើបជំរុញឱ្យពួកគេកាន់រូបថតរបស់នាយករដ្ឋមន្ត្រី ដើម្បីទា​​ម​​ទារយុត្តិធម៌ ឬដំណោះស្រាយ ពេលជួបបញ្ហាអ្វីមួយ។

ជាងនេះទៀត ភាពអសកម្មរបស់មន្ត្រីក៏អាចដោយសារតែការប្រមូលផ្តុំអំណាចរបស់ថ្នាក់ដឹកនាំដែរ ដោ​​យសារពួកគេមិនហ៊ានអារកាត់ចំពោះការសម្រេចអ្វីមួយដោយត្រូវរង់ចាំគោលការណ៍ជាមុនសិន ព្រោះ​​តែបារ​​ម្ភ​​ពីការបង្កកំហុស។

លោកបន្តថា៖«មន្ត្រីថ្នាក់ក្រសួងនីមួយៗ បើកាលណាចង់ធ្វើសេចក្តីប្រកាសអី មិនបានមានការអនុញ្ញាតពីនា​​យករដ្ឋមន្ត្រីជាមុនទេ កាលណាបើត្រូវរួចខ្លួន តែបើខុសអាចនឹងទទួលរងនូវការកែតម្រូវ ឬការរិះគន់ពីមេ​​ដឹកនាំខាងលើ »។

គេសង្កេតឃើញថា បើទោះជាកម្ពុជា បានកំណត់អំពីសមាហរណកម្មអំណាច ដែលគេអាចផ្ទេរ​​ពី​​ថ្នាក់​​ជាតិ​​ទៅ​​​​ថ្នាក់ក្រោម​​ជា​​តិ ក្នុងការសម្រេចកិច្ចការដោយមិនត្រូវរង់ចាំការឆ្លងយោបល់ពីថ្នាក់ដឹកនាំកំពូលក្តី ក៏យ​​ន្ត​​​​ការនេះ នៅមិនអាចដំណើរការដោយរលូនដែរ។

នៅតាមស្ថាប័នរដ្ឋនីមួយៗ នៅក្នុងអាណត្តិដែលដឹកនាំដោយអតីតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គេតែ​​ង​សង្កេតឃើញ ការបំពេញកិច្ចការគឺស្ថិតនៅក្រោមពាក្យស្លោក «ធ្វើតាម​​កា​​រ​​ចង្អុលបង្ហាញ ឬតាម​​ការប​​ញ្ជា​​»​​។ក្នុងន័យនេះ មានន័យថាការសម្រេចកិច្ចការតូចធំអ្វីមួយទៅបាន លុះត្រាមានការយល់ព្រម ឬទទួល​​បា​​ន​​​​បទបញ្ជាពីថ្នាក់ដឹកនាំកំពូលជាមុនសិន ទើបពួកគេអាចអារកាត់ការងារតូចធំនោះបាន។

សម្រាប់សារនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកនេះវិញ ក្រុមអ្នកជំនា​​ញ​​ផ្នែក​​គោ​​ល​​​នយោបាយ យល់ឃើញថាបទបញ្ជានេះទំនងនឹងមិនមានការប្រែប្រួលអ្វីជាដុំកំភួនប៉ុន្មាន​ទេ ព្រោះអំ​​ណា​​​​​​​​​ច និងសិទ្ធិស​​ម្រេ​​​​ច​​ គេនៅមិនទាន់ឃើញធ្វើវិសោធនកម្ម ប្រកបដោយប្រសិទ្ធិភាព សម្រាប់ស្ថា​​ប័ន​​ទាំ​ង​​​​​នៅ​ថ្នា​​ក់​​​​ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាសេនាធិការរបស់រដ្ឋាភិបាលនៅឡើយ៕

ព័ត៌មានពិស្តារ៖ សហជីពថា​ប្រាក់​ខែ​គោល​កម្មករ​ឡើង​ ៤ដុល្លារបន្ថែម​ នៅឆ្នាំក្រោយ​មិនទាន់ជួយឱ្យកម្មករ​​ងើបផុតពីបញ្ហាជីវភាព
សហជីពឯករាជ្យ ​និងអង្គការសង្គមស៊ីវិល ចាត់ទុកតួលេខប្រាក់ខែអប្បបរមា​របស់កម្មករ​និយោជិត​ក្នុង​វិស័យកាត់ដេរ ចំនួន ២០៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤នោះ ថាមិនទាន់ឆ្លើយតបនឹងជីវភាពរបស់ពួកគាត់នៅឡើយ ខណៈបច្ចុប្បន្នផ្ទះជួល និងទំនិញស្ទើរគ្រប់មុខបន្តឡើងថ្លៃ ហើយបំណុលធនាគារ ក៏កំពុងគំរាមកំហែងការរស់នៅ។

តាមរយៈកិច្ចប្រជុំចុងក្រោយនៃការ​កំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញ​ថា ក្នុង​ចំណោម​សមាជិក ៥១រូប រួម​មាន សមាជិក ៤៦រូប បាន​បោះ​ឆ្នោត​គាំ​ទ្រ​តួលេខ​ប្រាក់​ឈ្នួល ២០២ដុល្លារ និង៥រូបផ្សេងទៀត បោះឆ្នោតគាំទ្រតួលេខរបស់សហជីព ២១៣ដុល្លារ ខណៈតួលេខ ២០៤​ដុល្លារ​របស់​សហជីពផ្សេងទៀត ​មិន​មាន​សំឡេង​គាំទ្រ​នោះ​ទេ។ ជាលទ្ធផល ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា​​ បានសម្រេចកំណត់យកតួលេខ ២០២​ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤។

បន្ទាប់ពីបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម​ ២ដុល្លារក្នុងមួយខែទៀត ដែល​ធ្វើឱ្យតួលេខប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ខាងមុននេះ មានចំនួន ២០៤ដុល្លារ ដោយកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ខែគោលនៅឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។

ប្រធាន​​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​(ស៊ីខៅឌូ) លោក គង់ អាទិត្យ យល់ថា ការដំឡើងប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិត​នេះ ​​​បង្ហាញ​ពីការ​យកចិត្តទុកដាក់របស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសហជីពដែលខិតខំចរចា ប៉ុន្តែលោកថាតួលេខបង្កើន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុន​នេះ មិន​អាច​ជួយ​ឱ្យ​កម្មករ​និយោជិត​ងើប​ផុត​ពី​បញ្ហាជីវភាព ដែលកំពុងជួបប្រទះទុក្ខលំបាកដូចជាសងបំណុលធនាគារ បង់ថ្លៃជួលផ្ទះ និងចំណាយប្រចាំថ្ងៃ នៅឡើយ។

លោកថ្លែងថា៖ «បើឡើងតែ ៤ដុល្លារហ្នឹង វាអត់អាចទ្រទ្រង់បាននូវជីវភាពពួកគេ ក្នុងពេលដែលពួកលំបាកនៅពេលបច្ចុប្បន្នហ្នឹងទេ»។

ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បង្ហាញការ​មិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ ដោយថាតួលេខនេះមិនបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត​ដែលកំពុងរងគ្រោះដោយវិបត្តិអតិផរណា។ ជាមួយគ្នា លោក​មាន​ប្រសាសន៍​​ថា រដ្ឋាភិបាល​ គួរតែតំឡើងប្រាក់ឈ្នួលយ៉ាងតិចឱ្យបាន ២៥០ដុល្លារក្នុងមួយខែ ទើបអាចជួយឱ្យជីវភាពរបស់​ពួក​គាត់​រស់​នៅ​បាន​ល្អ​ប្រសើរ។

លោកថ្លែងថា៖ «ខ្ញុំគិតថាប្រហែលជា ២៥០ដុល្លារឯណោះ បានអាចជួយជីវភាពគាត់ឱ្យសមរម្យបាន ព្រោះបច្ចុប្បន្ននេះគាត់ពិបាកណាស់ ព្រោះមើលការចំណាយជាក់ស្តែងម្នាក់ចូលជិត ៣០០ដុល្លារ​ឯណោះ»។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្មករនិយោជិតគួរទទួល​បានប្រាក់ឈ្នួលតិចបំផុតពី ៣៧១ដុល្លារក្នុងមួយខែ ទើបឆ្លើយតបទៅនឹងតម្រូវការចំណាយនៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។ ការអះអាងដូច្នេះ ដោយលោកបញ្ជាក់ថា កម្មករនិយោជិតចំណាយថវិកាលើការហូបចុកក្នុងម្នាក់ ១៨០ដុល្លារក្នុងមួយខែ។

លោកមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលយ៉ាងហោចណាស់​គួរដំទ្បើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកម្រិតយ៉ាងហោចណាស់ ៣៧១ដុល្លារក្នុងមួយខែ»។

​ជាក់ស្តែង កម្មការិនីរោងចក្រមួយស្ថិតក្នុងខេត្តកំពង់ចាម អ្នកស្រី រិន វណ្ណនី ចាត់ទុកថា ការដំឡើងប្រាក់​ឈ្នួល ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ មិនអាចជួយជីវភាពអ្នកស្រី និងកម្មករនិយោជិតផ្សេងទៀតឱ្យបានធូរស្រាលជាងមុនទេ ដោយថាទំនិញលើទីផ្សារសុទ្ធតែបានឡើងថ្លៃ ហើយថ្លៃឡានជិះទៅធ្វើការ ក៏ឡើងថ្លៃស្របជាមួយការដំឡើងប្រាក់ឈ្នួលនេះថែមទៀត។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំៗថាតិច ដោយសារឥឡូវចំណាយវាច្រើនដែរ ដូចថាឥឡូវអីក៏ឡើងថ្លៃៗ»។

ប្រហាក់ប្រហែលគ្នា កម្មការិនីរោងចក្រនៅសង្កាត់ចោមចៅ​ អ្នកស្រី អ៊ុក ចាន់រ៉ា ក៏យល់ថា ការ​តំឡើងប្រាក់​ឈ្នួល ៤ដុល្លារនេះ គឺជាតួលេខតិចតួចបំផុតដែលមិនអាចឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្ន​បាន ព្រោះតែទំនិញ​ និងស្បៀងអាហារ​​សុទ្ធតែឡើងថ្លៃ ខណៈ​ថ្លៃឡានជិះទៅ​ធ្វើការឡើងថ្លៃលើស​មុន ៥ដុល្លារថែមទៀត។

អ្នកស្រីថា៖ «តិចពេក! បើបាន២០៥ ឬ២២០ដុល្លារ​អីទៅវាគ្រាន់បើ។ ទំនិញឥឡូវវាកើនឡើងថ្លៃជាងមុន ចេះតែចាយ​អត់​គ្រាន់ និយាយទៅទំនិញឡើងគ្រប់មុខហ្មង»។

កម្មការិនីរោងចក្រទាំង ២រូបនេះ ស្នើឱ្យ​រដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ និងធ្វើយ៉ាងណាធានាឱ្យកម្មករនិយោជិតមានការងារធ្វើគ្រប់គ្រាន់ ព្រោះបារម្ភពីការបាត់បង់ការងារធ្វើ ដោយហេតុថាបច្ចុប្បន្ននៅកន្លែង​ធ្វើការងារ​របស់ពួកគាត់ ពុំសូវមានការងារធ្វើដូចពីមុននោះទេ ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះពាក់កណ្តាល។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បានគូសបញ្ជាក់នៅលើទំព័រហ្វេស​ប៊ុក​ផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣​​​ថា ក្រោយ​ពី​កំណត់​ប្រាក់​​ឈ្នួល​កម្មករ​​នៅ​ឆ្នាំ២០២៤​នេះ​រួច រដ្ឋាភិបាលសន្យាពិនិត្យលទ្ធភាពកាត់បន្ថយការចំណាយផ្សេងៗទៀតរបស់កម្មករនិយោជិត។ មិនតែប៉ុណ្ណោះ លោកថានឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខ ដើម្បីបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

លោកបានលើកឡើង​ថា៖ «ខ្ញុំនឹងបន្តជំរុញដល់ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត»។

តែយ៉ាងណា បើតាមលោក គង់ អាទិត្យ ជាចំណុចអាទិភាព រដ្ឋាភិបាលគួរតែគិតគូពីបញ្ហាប្រឈមរបស់​កម្មករនិយោជិតចំនួន៣ រួមមាន ការឡើងថ្លៃទំនិញ ការឡើងថ្លៃសាំង និងកន្លែងស្នាក់នៅ។

លោកបញ្ជាក់ថា៖ «កម្មករគាត់ជួបប្រទះខ្លាំង៣ គឺ​ទី១​​អាហារ ទី២គឺសាំង និងទី៣គឺផ្ទះជួល។ យើងឃើញហើយបើសិនជារដ្ឋាភិបាលគាត់អាចធ្វើការកែទម្រង់ ឬសម្រួល​ទៅលើតម្លៃក្នុងរឿងទាំង៣ហ្នឹងបានគឺវាជារឿងល្អ»។

ចំណែក លោក ឃុន ថារ៉ូ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរ​​ធ្វើកំណែ​ទម្រង់​ស៊ីជម្រៅ​សម្រាប់ការលើកកម្ពស់ផ្នែកផលិតកម្មបន្ថយការចំណាយថ្លៃដើម​​សម្រាប់វិស័យឯកជន និងធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យសម្រាប់កម្មករនិយោជិត។ មួយវិញទៀត ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមន៍​អឺរ៉ុប ដើម្បីនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរប្រមាណ ១លាននាក់ នឹ​​ង​​​​រង​ផល​ប៉ះពាល់ដោយ​ផ្ទាល់ និងមនុស្សចំនួន ២លាននាក់ រងផលប៉ះពាល់ដោយប្រយោល។

អ្នកគ្រប់គ្រង​​កម្មវិធីការងារនៃអង្គការ​សង់ត្រាល់ដដែល បញ្ជាក់​ថា នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន ២០​ហើយ បានបិទទ្វារ ព្យួរ​ការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុង​ទ្រង់​ទ្រាយ​ធំ ក្នុងនោះកម្មករជិត ២ម៉ឺននាក់ ទទួលរងផលប៉ះពា​​ល់​ពីវិបត្តិគ្មានការងារនេះ។

ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សា​​​រធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកថា កន្លងមក កម្ពុជាបានទទួលអត្ថប្រ​យោ​​ជ​ន៍​​ច្រើន​ពី​ប្រព័ន្ធ​អនុ​​គ្រោះ​​ពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕

អ្នកជំនាញថាការជាប់គាំងលិខិតចុះបញ្ជីបក្សភ្លើងទៀនជះរូបភាពអាក្រក់ដល់ក្រសែភ្នែកអន្តរជាតិ
គណបក្សភ្លើងទៀន នៅតែមិនទាន់ទទួលបានលិខិតចុះបញ្ជីគណបក្ស សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោតពី​ក្រសួងមហាផ្ទៃនៅឡើយ ដោយក្រសួងលើកហេតុផលថា ការស្នើសុំនេះ ផុតពីសមត្ថកិច្ចរបស់ខ្លួន​ ខណៈការជាប់គាំងនេះ ត្រូវបានអ្នកជំនាញសង្ស័យថា ជាទិដ្ឋភាពនយោ​បាយ​ដែល​អាច​ជះ​ឥទ្ធិពលអាក្រក់ដល់នយោបាយកម្ពុជាពីក្រសែភ្នែកអន្តរជាតិ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ បានឱ្យដឹងថា ជំនួបលើកទី៤ រវាងតំណាងគណបក្សភ្លើងទៀន និងតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា ជុំវិញការស្នើសុំលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សច្បាប់ដើមប្រកាសលេខ១៩៣ នៅតែទទួលបានលទ្ធផលដូចជំនួបមុនៗដែរ ពោលគឺត្រូវបានក្រសួងមហាផ្ទៃ បដិសេធថា​ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។

លោកថា៖ «ក្រសួងគេនៅតែឆ្លើយថាជាលក្ខណៈបច្ចេកទេស​ គេមិនអាចជួយអីលើសពីហ្នឹងទេ ដោយ​សារ​ច្បាប់​គណបក្ស​នយោបាយមិនបានចែង អ៊ឹចឹងគេអត់មានសមត្ថកិច្ច។ ប៉ុន្តែខាងពូ(គណបក្សភ្លើង​ទៀន) នៅតែទាមទារថាសូមឱ្យក្រសួងជួយរកមធ្យោបាយ​ដោះស្រាយទៅ ព្រោះក្រសួងជាអាណាព្យាបាល»។

ការឆ្លើយតបនឹងសំណើរបែបនេះ លោក សួរភីរិទ្ធ ចាត់ទុកថា មានចេតនានយោបាយ និងថាការស្នើសុំ​លិខិតចុះបញ្ជីគណបក្សច្បាប់ដើមនេះ គឺដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ មិនមែនមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលនៅតែបដិសេធ។

លោកថា៖ «យើងមានបំណងនៅតែរក្សាចេតនាចង់ចូលរួមការបោះឆ្នោត ដោយស្របតាមច្បាប់ និងស្រប​តាម​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស […]មិនមែនចង់បង្កបញ្ហាអីក្រៅតែពីចូលរួមបោះឆ្នោតតាមច្បាប់ជាធរមាន»។​

អ្នកស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម និងនយោបាយ លោកបណ្ឌិត មាស នី ក៏សង្ស័យថា ករណីនេះ មាន​ទិដ្ឋភាពនយោបាយនៅពីក្រោយ ខណៈក្រសួងមហាផ្ទៃ បាន​ព្យាយាមបដិសេធ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែមិនបានផ្តល់អនុសាសន៍ឱ្យគណបក្សជំទាស់មួយនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែមានការសង្ស័យថា រឿងហ្នឹងវាអាចមានទិដ្ឋភាពនយោបាយ​នៅពីក្រោយ មិនចង់ឱ្យដំណើរការភ្លើងទៀនចេញបាន ដូចគេដឹងកម្លាំងភ្លើងទៀន»។

លោកបន្ថែមថា ការបដិសេធថាមិនអាចផ្តល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម ឱ្យគណបក្សភ្លើង​ទៀន​​បែប​នេះ មិន​ទាន់​គ្រប់​គ្រាន់ និង​ឆ្លើយ​តប​នូវ​ការទទួលខុសត្រូវ ក្នុងនាមជារដ្ឋាភិបាលមួយដែលស្ថិតក្រោមរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ក្រសួង​មហាផ្ទៃ គួរតែណែនាំថាត្រូវចុះបញ្ជីគណបក្សថ្មីម្តងទៀត ឬយ៉ាងណា ដើម្បីឱ្យគណបក្សមួយនេះ អាចចូលរួមការបោះឆ្នោតនាពេលខាងមុខបាន ចៀសវាង​រង​ការ​រិះគន់ថា​មាន​ការគាប​​សង្កត់ផ្នែកនយោបាយនៅកម្ពុជា។

លោកថ្លែងថា៖ «(ក្រសួងមហាផ្ទៃ) គួរតែមានជម្រើសថា ឥឡូវបើភ្លើងទៀន បើទៅរកអាចាស់មិនបានទេ ភ្លើងទៀនត្រូវការសុំចុះឈ្មោះសារជាថ្មី អាហ្នឹងក៏ក្រសួងត្រូវតែឆ្លើយតបឱ្យបានច្បាស់លាស់ ហើយឱ្យបានរហ័សផងដែរ ដើម្បីឱ្យដំណើរការគណបក្សនយោបាយមួយអាចធ្វើទៅបាន»។

ចំណែក​ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ប្រសិនបើក្រសួងមហាផ្ទៃមិន​អាចធ្វើលិខិតបញ្ជាក់​ឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះ​បាន​ មានន័យថា ក្រសួងទាត់ចោលភាព​ស្របច្បាប់របស់គណបក្សភ្លើងទៀន ដែល​ទទួលបានជាង ២ពាន់​អាសនៈ​ក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០២២។

លោកបញ្ជាក់ថា៖ «បើសិនអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងមហាផ្ទៃ មិនហ៊ានបញ្ជាក់ បានន័យថា យើង​អត់​ទទួល​ស្គាល់អំពី​ភាពស្របច្បាប់របស់គណបក្សភ្លើងទៀន នៅក្នុងការជាប់អាសនៈឃុំ-សង្កាត់ដែល​មាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ខ្ទង់២ពាន់នាក់​ហ្នឹងទេ»។

លោកបន្ថែមថា បើកាលណាក្រសួងមហាផ្ទៃធ្លាប់ទទួលស្គាល់គណបក្សភ្លើងទៀន កាលពីឆ្នាំ២០២២ ប៉ុន្តែ​បែរជាមិនអាចស្នើសុំលិខិតចុះបញ្ជីគណបក្សនេះបាន មានន័យថា ការអនុវត្តកិច្ចការរដ្ឋបាលនៅកម្ពុជា​កំពុងជាប់គាំង ដែលមិនអាចដោះស្រាយបញ្ហានេះបាន។ ការណ៍នេះ លោកថា នឹង​ក្លាយ​ជាបន្ទុក​មួយ​កាន់តែធ្ងន់សម្រាប់កម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ។

លោកបញ្ជាក់ថា៖ «កាលណាបក្សមួយដែលបោះឆ្នោតទទួលស្គាល់ម្ដង ហើយយើងសុំបែបបទរដ្ឋបាល​មិន​ដំណើរការ បានន័យថា បញ្ជាក់ថា យន្តការរដ្ឋបាលនៅយើងអត់ដើរ។ ម៉េចបានថាអត់ដើរ គឺយើងធ្វើអីអត់កើតទេ[…] បើយើងអត់ដោះបញ្ហាហ្នឹងទៀត គេដាក់បន្ទុកហ្នឹងវាកាន់តែធំ វាកាន់តែរីរាលដាលទៅ»។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា កម្ពុជាដើរលើគោលការណ៍អនុវត្តច្បាប់ និងដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង មិនពឹងពាក់លើបរទេសទាំងស្រុងនោះទេ។

លោកថ្លែងថា៖ «កម្ពុជាអនុវត្តច្បាប់ កម្ពុជារស់នៅដោយខ្លួនឯង! នយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ។ មិនមែនខ្លួនទីពឹងខ្លួនទេ តែខិតខំដោះស្រាយការងារទាំងអស់ដោយខ្លួនឯង[…]ក្នុងនាមជាខ្មែរត្រូវចេះរស់ខ្លួនឯង! ការពឹងពាក់បរទេស ពឹងពាក់តែការងារទំនាក់ទំនងបានហើយ ចេះធ្វើសេដ្ឋកិច្ច ចេះរស់ខ្លួនឯងទៅ»។

លោកបានឱ្យដឹងថា បើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ មិន​អាច​ចេញលិខិត​បញ្ជាក់​ឱ្យ​គណបក្សភ្លើងទៀនម្តងទៀតនោះទេ ដោយថា​ ប្រសិនបើក្រសួងចេញលិខិតនោះម្តងទៀត គឺផ្ទុយពីច្បាប់។

លោកបញ្ជាក់ថា៖«កាលណាដែលបាត់អ៊ឹចឹង ក្រសួងអត់មានអីត្រូវចេញទេ ចេញបញ្ជាក់ម្តងទៀតវាគ្មាន![…]វាអត់មានច្បាប់ណាចែងថាចេញឱ្យទៀតទេ[…]គ្មានច្បាប់ចែងថាកាលណាតែបាត់ហើយត្រូវចេញឱ្យទៀត វាគ្មានច្បាប់ចែងទេ»។

គណបក្សភ្លើងទៀន ដែលមានប្រជាពលរដ្ឋបោះឆ្នោត​​គាំទ្រជិត ២លាននាក់ កាល​​​ពី​ការ​បោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ២០២២ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទាត់ចេញ​មិន​​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ដោយ​ចោទ​​ថាគណបក្ស​នេះ​គ្មាន​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់​ដើម​ប្រកាសលេខ១៩៣ ចុះថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ។

គណបក្សភ្លើងទៀន អះអាងថា ខ្លួនបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួង​មហាផ្ទៃ អំឡុងពេលមានចម្រូងចម្រាសគ្នា រវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់​អំណាច ដោយគណបក្សភ្លើងទៀន បានជ្រកក្រោមដំបូលជាមួយគ្នានៅពេលនោះ៕

អ្នកជំនាញផ្នែកអភិបាលកិច្ចរិះគន់ចំពោះការតែងតាំងមន្ត្រីនគរបាលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស
អ្នកជំនាញផ្នែកអភិបាលកិច្ច និងសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថាការតែងតាំងមន្ត្រីដែលធ្លា​​ប់​ប្រព្រឹត្តបទល្មើ​សអាចកើតពីអំពើពុករលួយ និងគ្រួសារនិយម ដោយសារមិនបានពិនិត្យលើប្រវត្តិរបស់បុ​គ្គ​លនោះឱ្យ​បា​​នត្រឹមត្រូវ ខណៈការដកហូតតំណែងមន្ត្រីដែលធ្លាប់មានប្រវត្តិមិនល្អ ក៏មិនអាចដោះស្រា​​យ​អំពើសូកប៉ា​ន់ ​និងបក្សពួកនិយមបានដែរ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មើលឃើញថាការតែងតាំងមន្ត្រីដោយមិនបានត្រួតពិនិត្យពីជីវប្រវត្តិច្បាស់លាស់ហាក់មានច្រើននៅថ្នាក់ក្រោមជាតិ ដែលកើតឡើងដោយសារអំពើពុករលួយ និងគ្រួសារនិយម តាមរយៈការផ្តល់តួនាទីខ្លឹមៗដល់សមាជិកគ្រួសារពីសំណាក់មេដឹកនាំស្ថាប័នផ្ទាល់។ហេតុនេះបង្កឱ្យបុគ្គលដែលមានប្រវត្តិមិនល្អក្លាយជាមន្ត្រី ហើយរងការរិះគន់ពេលដែលស្រា​​វ​ជ្រាវរកឃើ​​​​ញថាធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ។

លោកបន្តថាការកែទម្រង់ដកហូតតំណែងមន្ត្រីណាដែលរកឃើញថាធ្លាប់បានប្រព្រឹត្តិកំហុសគឺជារឿ​​​ង​មួយដ៏ល្អ ប៉ុន្តែមិនទាន់ដោះស្រាយចំបញ្ហាដែលកំពុងកើតមាននៅឡើយទេ។មិនទាន់ចំបញ្ហា ដោយលោ​​​កសំ​​អា​ង​ថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែអនុវត្តច្បាប់បោសសម្អាតពីឫសគល់នៃការតែង​​តាំ​​ង​ ដែលកើតចេញពីអំពើពុករលួយ និងគ្រួសារនិយមតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

លោកបន្តថា៖«ការគ្រាន់តែដកមន្ត្រីដែលរកឃើញថាមានកំហុស ឬមានប្រវត្តិមិនល្អចេញ មិនទាន់ចំទៅនឹងអ្វីដែលហៅថាការបោសសម្អាតនូវមូលហេតុដើមរបស់វាទេ។ ជាបញ្ហាមួយដែលខ្មែរយើងដោះស្រាយបញ្ហាពុករលួយអត់រួចតាំងពីដើមមក គឺអំពើពុករលួយកើតតាំងពីលើដល់ក្រោយ អ៊ឹចឹងដល់ពេលធ្វើបានតែអ្នកក្រោម ដល់ពេលអ្នកលើធ្វើអត់កើត។ អ៊ឹចឹងបើសិនជាមានឧត្តមគតិ ហើយនិងចេតនាចង់លុបបំបាត់អំពើពុករលួយ គឺត្រូវធ្វើតាំងពីខាងលើមក»។

ការលើកឡើងរបស់អ្នកជំនាញបែបនេះ បន្ទាប់ពីអគ្គស្នងការ​រដ្ឋាននគរបាល​ជាតិ កាលពីថ្ងៃទី​១១ ​ខែ​កញ្ញា​ ឆ្នាំ២០២៣ ​បានសម្រេច​ដកហូត​តំណែង លោក ហុង សារ៉ុម ពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​សំព្រោជ ​ស្ថិតនៅ​ក្នុង​ស្រុក​ស្ទោង​​ខេត្ត​កំពង់ធំ ​មកជា​មន្ត្រី​នគរបាល​ធម្មតាវិញ​ ក្រោយតែងតាំងជាមេប៉ុស្តិ៍កាលពីដើមខែកញ្ញាកន្លងទៅនេះ។ ​ការ​ដកតំណែង​នេះ ធ្វើឡើងក្រោយពិនិត្យឃើញថាធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទលួច ដែល«ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ »។

ចំណែករដ្ឋមន្តី្រក្រសួងមហាផ្ទៃថ្មី លោក ស សុខា តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ក៏សម្រេចដកហូតតំណែងលោក ហេង ហាប់ ដែលទើបទទួលបានការតែងតាំងជាស្នងការរងនៃស្នងការរដ្ឋាន​ន​​គរ​​បា​​​​ល​ខេត្តកំពត តាមរយៈសេចក្តីប្រកាសចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មកជាមន្ត្រីធម្មតាដូចគ្នា។

ការសម្រេចរុះរើតួនាទីនៅក្នុងកងកម្លាំងនគរបាលជាតិនេះ ក្រោយតែងតាំងបានរយៈពេលជិត១ខែ ដោយរកឃើញថាធ្លាប់ប្រព្រឹត្តិបទល្មើ​​ស​​លួច IPad ពីហាងលក់ទូរសព្ទមួយកាលពីប៉ុន្មានឆ្នាំមុន ដែល«ល្មើសវិន័យរបស់កងកម្លាំងនគរបាលជា​តិ​​ »។

បើ​​ទោះបែបណា ការកែសម្រួលមុខងារ របស់មន្រ្តីនគរបាលទាំងនោះ គេសង្កេតឃើញពេលមានប្រតិ​​ក​​ម្ម​​​​ពី​​​​ព​​ល​​​​​រដ្ឋ​​ដែលផ្ទុះការរិះគន់ចំពោះមន្រ្តីនគរបាល ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស បែរជា​ត្រូវបាន​​ផ្តល់​​តួ​​នា​​​​ទី​​​ដឹ​​ក​​​​​​​នាំ​​ក្នុង​​ជួរ​​ក​​ម្លាំងនគរបាលទៅវិញ។

លោក ហុង សារ៉ុម ជានាយកប៉ុស្តិ៍នគរបាលសំព្រោជ ធ្លាប់ជាអតីតឧក្រិដ្ឋជនប្លន់ទូមាស នៅស្រុកស្ទោង​​ខេ​ត្ត​​​​​​កំពង់ធំ កាលពីដើមខែ មីនា ឆ្នាំ២០២១៥។ដោយឡែកលោក ហេង ហាប់ ដែលទើបទម្លាក់​​តួ​នា​​ទី​​ពី​​ស្នង​កា​​ររងខេត្តកំពត មកជាមន្រ្តីនគរបាលធម្មតា ក៏ធ្លាប់មានប្រវត្តិលួច IPad កាលពីចុងខែ ឧសភា ឆ្នាំ​​២​​០​១៩ នៅ​​ហាងវេរលុយមួយកន្លែងនៅ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញដែរ។

ជុំវិញករណីនេះ នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកថាជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលអាណត្តិថ្មីមានឆន្ទៈក្នុងការវះកាត់មន្ត្រីដែលមានប្រវត្តិមិនល្អ ឬធ្លាប់ប្រព្រឹត្តបទល្មើសផ្សេង​​ៗ​​។ក៏ប៉ុន្តែលោកចង់ឃើញការតែងតាំងតួនាទីមន្ត្រីត្រូវតែសំអាងលើសមត្ថភាព ហើយត្រួតពិនិត្យឱ្យបានល្អិ​​ត​​ល្អន់ជាមុនសិន ដើម្បីទប់ស្កាត់អំពើពុករលួយ និងការដំឡើងឋានៈដោយបក្សពួកនិយម។

លោកបន្តថា៖«ការគ្រប់គ្រងធនធានមនុស្សគួរធ្វើជាប្រព័ន្ធ ហើយការតែងតាំងការតំឡើងក្តីគួរតែលើគុណតម្លៃ សមត្ថភាពអនុវត្តការងារកន្លងមក តើគាត់ធ្វើត្រឹមត្រូវដែរឬទេ? ចៀសវាងការរៀបចំមន្ត្រី ឬក៏ការតំឡើងឋានៈដោយផ្អែកលើការស៊ីសំណូកសូកប៉ាន់ ឬក៏ខ្សែស្រឡាយបក្សពួកនិយម ដើម្បីយើងធានានូវប្រសិទ្ធភាពនៃការផ្តល់សេវា ហើយនិងវឌ្ឍនៈភាពជាវិជ្ជមាននៃស្ថាប័នរដ្ឋ»។

ក្រៅពីនេះ បើតាមលោក ប៉ិច ពិសី លោកក៏ស្នើឱ្យរដ្ឋាភិបាលបន្តស្រាវជ្រាវ និងវះកាត់មន្ត្រីដែលប្រព្រឹត្តខុសច្បាប់ដោយមិនលើកលែង ដើម្បីធានាដល់ការកំណែទម្រង់ប្រព្រឹត្តទៅប្រកបដោយតម្លាភាព។

ប្រហាក់ប្រហែលគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ  (Lic a  dho)លោក អំ សំអាត ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យសមាសភាពឱ្យបានច្បាស់លាស់ឱ្យ​​ស្រ​​​បទៅនឹងក្របខណ្ឌនៃច្បាប់ មុននឹងសម្រេចតែងតាំងតួនាទីដល់មន្ត្រីណាម្នាក់ ចៀសវាងបង្កឱ្យមានការរិះគន់ដល់រដ្ឋាភិបាលដូចពេលកន្លងទៅ។

លោកបន្តថា៖«វាជារឿងមួយគួរតែពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ព្រោះការតែតាំង ការតំឡើងឋាន​​ន្ត​រ​ស័ក្ក តំឡើងតំណែងមួយគឺថាពឹងផ្អែកទៅលើស្នាដៃរបស់មន្ត្រី ពឹងផ្អែកទៅលើសមត្ថភាព ពឹងផ្អែកទៅលើកា​រងារ ហើយនិងពិនិត្យទៅលើប្រវត្តិឱ្យបានច្បាស់លាស់ »។

បើតាមលោកបណ្ឌិត មាស នី ចំណាត់ការវះកាត់មន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តកំហុសនេះនឹងមិនមានភាពយូរអង្វែងប៉ុន្មាននោះឡើយ ប្រសិនបើរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃមិនមានគោលន​​យោបា​យប្រាកដ​​ប្រ​​ជាអំពីទំនាស់ផលប្រយោជន៍។លើសពីនេះទៀត កង្វះយន្តការតាមដានពីឫសគល់នៃការតែងតាំង ដែ​​ល​​នៅពីក្រោយដោយអំពើពុករលួយ ប្រាកដណាស់ទំនងការកែទម្រង់នេះ នឹងមិនងាយទទួ​​លបានជោ​​គ​​ជ័​​យ​​ឡើយ។

លោកបន្តថា៖«យើងត្រូវតាមមើលថាតើអ្នកណាខ្លះដែរនៅឃុបឃិតជាមួយនិងខ្សែបណ្តាញទាំងអស់ហ្នឹង។បើវាពាក់ព័ន្ធអំពើពុករលួយ វាពាក់ព័ន្ធគ្រួសារនិយមអីហ្នឹង បើមិនមានគោលនយោបាយទំនាស់ផលប្រយោជន៍យកមកដាក់ទេ ខ្ញុំគិតថារឿងហ្នឹងវាបានគ្រាន់តែមួយប្រាវ វិលមកវិញដដែល»។

បើតាមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ លោកក៏បារម្ភដែរថា ការកំណែទម្រង់ដកហូតតំណែងមន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តិកំហុសពីសំ​​ណាក់​​រដ្ឋាភិបាលអាណត្តិទី៧នេះ អាចអនុវត្តបានចំពោះមន្ត្រីថ្នា​​ក់​​ក្រោម ខណៈមន្ត្រីដែលមានឋានៈ និងតួនាទីកំពូលៗ ទំនងមិនងាយដូចការគិតប៉ុន្មានទេ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងថា ចំពោះការស្នើឱ្យក្រសួងបន្តវះកាត់មន្ត្រីដែលប្រព្រឹត្តខុសនោះ គឺអាស្រ័យលើច្បាប់ ព្រោះក្រសួងមានតួនាទីអនុវត្តទៅតាមច្បាប់ដែ​ល​​បានចែង ហើយជុំវិញការដកហូតតំណែងមន្ត្រីនគរបាលកាលពីពេលថ្មីៗនេះ ដោយសារប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង។

លោកបន្តថា៖«ជាច្បាប់ផង ជាលក្ខខន្តិកៈរបស់មន្ត្រីរាជការនគរបាលផង បទបញ្ជាផ្ទៃក្នុងរបស់នគរបាលផ​​ង។ ក្រសួងមហាផ្ទៃយើងផ្អែកលើហ្នឹងទេ បើខុសពីនឹងឱ្យទាមទារ ហួសពីសមត្ថភាពរបស់ក្រសួងមហា​ផ្ទៃ ដោយច្បាប់មិនធ្វើឱ្យ យើងធ្វើមិនបាន! ហើយក្រសួងបានទទួលព័ត៌មានគ្រប់គ្រាន់ហើយ ជាសមត្ថកិច្ចរ​បស់ក្រសួងមហាផ្ទៃ អ្វីដែលក្រសួងមហាផ្ទៃធ្វើ គឺធ្វើទៅតាមតួនាទីភារកិច្ចនៃច្បាប់ដែលបានប្រគល់ »។

ក្រោយផ្ទុះការរិះគន់ជាហូរហែនៅលើបណ្តាញសង្គម បានបង្ខំចិត្តឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កា​​លពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិលោក ស ថេត សើរើឡើងវិញ ចំ​​ពោះ​​​ការតែងតាំង អ្នកដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធបទល្មើស នៅក្នុងអតីតកាល។​ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យស្ថាប័នរដ្ឋត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់មុននឹងផ្តល់តួនាទីដល់បុគ្គ​​ល​ណាម្នា​​ក់​​​ជាមន្ត្រី។

លោកបន្តថា៖«ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុ​​គ្គ​​​​​​លនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រ​​ដា​ប់​អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ » ៕

ព័ត៌មាន​ពិស្ដារ៖ អ្នក​វិភាគ​​ថាការ​ចាប់​ខ្លួនមន្រ្តី​បក្ស​ភ្លើង​ទៀន​ថ្មីបន្ថែមទៀតជារូបភាពគំរាមកំ​​ហែ​ង​​ខា​​ង​​ន​​យោ​​បាយ
អ្នក​វិភាគ​នយោបាយ​ យល់ឃើញថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀនក្រោមបទចោទផ្សេងៗ​ជា​បន្ត​បន្ទា​​ប់ទៀត​នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះ​​ក៏​​​​ជាយុទ្ធសាស្រ្តក្នុងការ​​កម្ទេច​​ដៃ​គូប្រកួតនៅក្នុង​សង្វៀន​នយោបាយ​​ ជាជាង​ការ​អនុវត្ត​ច្បាប់ដែរ។

មន្រ្តីគណបក្សភ្លើងទៀនចំនួន ២៣នាក់បន្ថែមទៀតនៅថ្នាក់មូលដ្ឋាន ត្រូវបានកម្លាំងនគរបាលនៃស្នង​​កា​​រ​​រ​​ដ្ឋា​​ននគរបាល ​​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣។ការបន្តចាប់ខ្លួន​​ទៀត​​នេះ បានជំរុញឱ្យកំណើនអ្នកនយោបាយបក្សជំទាស់ បានកើនឡើងប្រមាណ៣០នាក់ហើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា ហៅការចាប់​ខ្លួន និង​ការ​​យាយី រប​​ស់​​​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​សកម្មជន​បក្ស​ភ្លើង​នៅ​តែ​បន្ត​កើត​មាន​នេះថា​ វាពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ​។

លោ​ក​​​សង្កេត​ឃើញ​ថា​ នេះ​គឺ​ជា​ចរន្ត​មួយ​នៃ​ការ​តាម​កម្ចាត់​ដៃគូ​​នយោបាយ ដើម្បី​ទប់ស្កាត់​​​កម្លាំង​ក្រុម​បក្ស​​ប្រ​​ឆាំង​​​ ដើម្បីក្តោបក្តាប់អំណាចរបស់​បក្ស​ប្រជាជនកម្ពុជា។​ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាល​​នៅបន្ត​​ធ្វើ​​ដូចនេះ​​ទៀ​ត​ ជាពិសេសការ​រឹត​ត្បឹត​មក​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ វា​ពុំមែនជាជម្រើស​​ល្អប្រសើរឡើយ ផ្ទុ​​​យ​​​ទៅ​​​វិញ វា​​នឹ​​ងរុញ​ឱ្យ​ស្ថាន​ភាព​នយោបាយ​ជាប់​គាំង​ និងចេះតែបន្តបែកបាក់​ផ្ទៃ​ក្នុង​ជាតិ រកទីបញ្ចប់គ្មាន។

បើតាមអ្នកជំនាញផ្នែកគោលនយោបាយរូបនេះ ការចង់ឈ្នះចង់ចាញ់គ្នា ដោយមិនតម្កល់ផលប្រយោ​​ជន៍​​ជា​​តិជាធំនេះ កម្ពុជានឹងបាត់បង់​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស។​​

លោកបន្ត​ថា​៖ «បើ​យើង​មើល​ជ្រុង​មួយ​ទៀត​ ជា​ទូទៅ​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿ​ង​​​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​ទេ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ រក​វិធីសាស្ត្រ​ក្នុង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​នយោបាយ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​តាម​អនុសញ្ញា​អន្តរជាតិ​នានា​នោះ ដើម្បី​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​»។​​​

គេសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ សកម្មជនគាំទ្រ និង​​​​មន្រ្តី​​បក្សជំទាស់ ត្រូវរង់ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ក្នុងចំណោមពួកគេទាំងនោះ មានទាំង​​ក្បា​​លម៉ាស៊ីនដឹកនាំរបស់បក្សជំទាស់នេះផង ត្រូវរង់ការចោទប្រកាន់តាមផ្លូវតុលាការ ក្រោមហេតុ​​ផល​​ផ្សេ​​​ងៗ ដែល​បង្ខំចិត្តឱ្យគេពួកគេ ត្រូវដើរចេញពីបក្សខ្លះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះ​​ចូ​លជាមួយ​​​គណ​​​បក្ស​ប្រ​​​ជា​​ជ​​ន​​​​ក​ម្ពុជា។

ការយាយី និងធ្វើទុកបុកម្នេញខាងនយោបាយនេះ លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងចំ​​​ណោមក្បាលម៉ាស៊ីនដឹកបក្សដទៃទៀត បានបង្ខំចិត្តលាលែងពីបក្ស ហើយដីផ្ទះរបស់លោកនៅសង្កាត់​​ទន្លេ​​បាសាក់​ ខណ្ឌចំការមន ត្រូវរដ្ឋាភិបាលរឹបអូស នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋ​​មន្រ្តី​​។

លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននេះ ក៏ត្រូវជាប់បណ្តឹងដែរ ក្រោយពីលោករិះគន់​ដំ​​​ណើ​​​រការ​​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ក្រៅពីនេះ លោក ថាច់ សេដ្ឋា ដែល​​ជា​​អ​​នុ​​​ប្រធានគណបក្សមួយរូបទៀត ក៏ត្រូវរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ដោយរកឃើ​​ញ​​ថាលោកបានផ្តល់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ដែលជាមនុស្សស្និទ្ធនឹ​​ងគណ​​ប​​ក្ស​​​​ប្រ​​ជាជនកម្ពុជា។

​នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាកើតឡើង ភាពស្មុគស្មាញផ្នែកនីតិវិធីត្រូវបានគេ​​បង្កើត​​ឡើ​​ង រហូតកំណត់គោលការណ៍ខ្លះ ក្នុងន័យដើម្បីទប់ស្កាត់ អ្នកនយោបាយបក្សជំទាស់ មិនឱ្យចូលរួម​​បោះ​​ឆ្នោ​​ត​​បាន។ក្រៅពីនេះ គណបក្សភ្លើងទៀនក៏ត្រូវបានបិទទ្វារ មិនឱ្យចូលរួមបោះឆ្នោតបានដែរ ក្រោមហេតុ​​ផ​​ល​​​​ខុស​​នីតិវិធី។

នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅគេរំពឹងថារដ្ឋាភិបាលថ្មីអាច​​នឹងមាន​កា​​រ​​ប្រែ​​​​​​ប្រួ​លស្ថាន​​ការណ៍បានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមអ្ន​​កវិភាគស្ថានការណ៍​​នយោ​​បាយ មើលឃើញថា ភាពប្រសើរនេះនៅតែមិនអាចកើតមាន។នៅក្នុងអណត្តិទី៦ សេរីភាពខាងនយោបាយ សេ​​រី​​ភាព​ខាងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម ត្រូវរង់ការយាយី និងធ្វើបុកម្នេញមិនឈប់ឈរ។

មិនខុសគ្នាទេ សម្រាប់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គេសង្កេតឃើញថាវិបត្តិនយោបាយនេះ នៅតែ​​ដោះ​​​​មិនចេញ។ទាំងនៅមុនការបោះឆ្នោត និងដំណាក់កាលបោះឆ្នោត មនុស្សប្រមាណ ៧នាក់ ត្រូវបានចាប់​​ខ្លួ​​ន​​​​​ដាក់ពន្ធនាគារ។ពួកគេរង់ការចោទប្រកាន់ថា មានចេតនាធ្វើឱ្យខូចសន្លឹកឆ្នោត និងប៉ះពាល់​​ដល់ដំ​​ណើ​​រ​​កា​​​របោះឆ្នោតថ្នាក់ជាតិ។

ការធ្វើទុកបុកម្នេញខាងនយោបាយនេះ ហាក់មិនខុសពីអាណត្តិមុនប៉ុន្មាន កាលពីថ្ងៃទី ៨ និងថ្ងៃទី៩ ខែ ក​​ញ្ញា ឆ្នាំ២០២៣ មន្រ្តីបក្សជំទាស់នៅថ្នាក់ក្រោមជាតិប្រមាណ ២៣នាក់ ត្រូវបានចាប់ខ្លួន​​ជាបន្ត​​បន្ទា​​ប់​​ទៀ​​ត​​។

ការចាប់ខ្លួនដែលធ្វើឡើងដោយនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបាន​​សា​​ច់​​ញាតិនៃមន្រ្តីទាំងនោះ អះអាងថាធ្វើឡើងដោយគ្មានដីកា និងហេតុផលសមរម្យទេ។អតីត​​លេ​​ខា​​ធិ​​កា​​​​រ នៃគណបក្សភ្លើងទៀន ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សាយថា នៅចំពោះមុខការយក​​ច​​ម្លើយពីនគរបាល ពួកគេបានព្យាយាចោទសួរ ពាក់ព័ន្ធការប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណ​​បក្សថ្មី​​ឈ្មោះ «បញ្ញទំនើប » និងសួររកអ្នកនៅពីក្រោយ នៃការបង្កើតបក្សថ្មោងថ្មីនេះ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ  លោក សេក  សុជាតិ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​កាលពី​ពេលថ្មីៗ​នេះ​ បានបង្ហាញឱ្យឃើញពី​ការ​រំលោភ​សិទ្ធិ​មនុ​​ស្ស​ និង​សិទ្ធិ​នយោបាយ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចមានតួនាទីត្រូវគោរព និងអនុវត្ត​។

លោក​បន្ត​ថា ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​នេះ​ ហាក់​​​មិន​សម​ទំនង​ ដែល​ស្រប​នឹង​ស្មារតី​ច្បាប់​ដែ​ល​​​​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​​ លោក​ថា ​ប្រសិនបើ​​​​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោម​ហេតុផល ​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី ក៏​គ្មាន​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់​ដែរ​​ ខណៈ​ដែល​ក្រ​សួ​ង​​មហា​ផ្ទៃ​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​រួម​ហើយដែរ​។

លោកបន្ត​ថា៖«បញ្ហា​តុលាការ​ទៀត​សោត​​ក៏​ចូល​រួម​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​របស់​មន្រ្តី​អាជ្ញាធរ មាន​សម​​ត្ថ​​​​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ថា​តើ​គាត់​សំអាង​លើ​អ្វី​បាន​ជា​ទៅ​ចាប់​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ដីកា ​ឬ​ក៏​ពុំ​មាន​ច្បា​​ប់​ទម្លាប់​​ត្រឹម​ត្រូវ​អ៊ីចឹង? នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​ចូល​រួម ជីវភា​​ព​ន​​យោ​​បាយ របស់​សកម្មជន​នយោបាយ​នៅ​​កម្ពុជា »។

ជុំ​វិញ​រឿង​នេះ Newsroom Cambodia ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹម​ខឿន  និង​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។

យ៉ាងនេះក្តី​ អ្នក​នាំ​​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ពុំ​មែ​​ន​​​ជា​​​ហេតុផល​នយោបាយ ​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ទាំង​នោះ​ឡើយ​។លោក​បន្ត​ថា​ ការ​ចាប់​ខ្លួននេះ​​​គឺ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​​ប្រព្រឹត្ត​ខុស​​ច្បាប់។

បើតាមលោក សុខ ឥសាន ប្រសិនបើពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីនេះ មិនពេញចិត្ត ពួកគេអាច​​ប្រើ​​​​ប្រាស់សិទ្ធិដែលមានស្រាបទៅតុលាការ ដើម្បីតតាំងគ្នាក្នុងការស្វែងរកយុត្តិធម៌បាន។

លោក​បន្ត​ថា​៖ ​«ករណី​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​។​ បើ​សិន​ជា​អ្នក​ទាំ​​ង​​​នោះ​ គិត​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ ដាក់​ពាក្យ​បណ្ដឹ​​ង​​ទៅ​ គ្មាន​នរណា​គេ​ហាម​យើង​ណា​​» ។​

បញ្ញត្តិ​មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំង​ឡា​យ​ណា​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ​។

ដោយឡែក អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​​រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែ​កញ្ញា​ថា ការបន្តចាប់ខ្លួន មន្រ្តីបក្សក្រៅរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាននេះ វាជារូបភាពនៃកា​​រគំ​​រា​​ម​​កំហែងខាងនយោបាយសុទ្ធសាធ។

លោក​លើក​ឡើង​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ ​​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ ក្នុង​ពេ​​លដែលលំហសេរីភាពខាងនយោបាយ នៅកម្ពុជាកាន់តែរួមតូចទៅៗ។មិនតែប៉ុណ្ណោះ មក​ដល់​ពេល​នេះ​ លោកអះអាងថា គេនៅមិនទាន់​ដឹង​ពី​ដើម​ហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួននេះនៅ​ឡើយ​ទេ។តែ​យ៉ាងណា លោក​ថា​នេះ​​​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ព្រោះ​បក្ស​ភ្លើង​ទៀន​​ នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​នេះ ក៏ទទួល​បា​​ន​​​ការ​គាំទ្រ​​ពី​ប្រជាពលរដ្ឋ មិនចាញ់តំបន់ដទៃទៀតប៉ុន្មានឡើយ។

លោក​បន្តថា៖ ការ​ចាប់​ខ្លួន​នេះ​គឺ​​ជា​ ​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​សកម្មជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​កាន់​តែ​ខ្លាំង​។ យើង​គិត​ថា​ករណីនេះ ពុំ​​គួរ​ឱ្យ​កើត​មាន​សម្រាប់​សង្គម​កម្ពុជា​យើង​ដែ​ល​​​ប្រកាន់​គោល​ការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ដោយ​ឡែក ​ការ​ចាប់​ខ្លួន​នេះ ពុំ​មាន​កំហុស​ឆ្គង​ពុំ​មាន​ហេតុ​ផល​ជាក់លាក់» ។​

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក (Adhoc)​ លោក​ ស៊ឹង សែន​ករុណា​ សង្កេតឃើញថា ការ​ចាប់​ស​​កម្មជន​បក្ស​ភ្លើង​ទៀន​នេះ មាន​ខ្លះ​ចាប់​ទាំង​យប់ និង​ខ្លះ​ទៀត​ត្រូវចាប់​ខ្លួន​ដោយ​ពុំ​មាន​ដីកា​ពីតុ​​លា​​ការក៏មានដែរ។

បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើ​ការ​ចាប់​ខ្លួន​នេះ​មាន​ដីកា​កោះហៅ​ពីតុលាការ ​តាម​​​​​នីតិវិធី​ច្បាប់​ គឺ​ជា​រឿងដែល​ត្រឹម​ត្រូវ​។ដោយឡែក លោក​ថា​​ប្រសិនបើសកម្មជន​ទាំងនោះ​ ​ពុំ​បាន​ប្រព្រឹត្តកំហុស​ណា​មួយ​ទេ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះលែង​អ្នកទាំងនោះ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក​បន្ត​​ថា៖«ការ​ចាប់​ខ្លួន​ដែល​ពុំ​មាន​ដីកា​ត្រឹម​ត្រូវ​ នេះ​ជា​ការ​កត់​សម្គាល់​មួយ​ថា​ បើ​បទល្មើស​នោះ​កើត​ឡើង​ដោយ​ពុំ​មាន​បទល្មើស​ជាក់​ស្ដែង​វា​គឺ​ជា​​អំពើ​បំពាន​នីតិ​វិធី​ផ្លូវ​ច្បាប់​ ទាក់ទង​នឹង​ក្រម​ព្រហ្មទណ្ឌ​នឹង​ហើ​​យ​​​។ ចំណុច​ទី​២​នោះ​បើ​សិន​ជា​ការ​ចាប់​ខ្លួន​ដោយ​តែ​ ការ​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ និង​ការ​ប្រមូល​ស្នា​​ម​​មេដៃ​នោះ​ក៏​រឹត​តែ​ខុស​ច្បាប់​ទៅទៀត​ ព្រោះ​នោះ​គឺ​ជា​សិទ្ធិ​ចូល​រួម​នយោបាយ​របស់​ពួក​គាត់»។

បើទោះបែបណា សម្រាប់អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​ឯម សុវណ្ណារ៉ា មើលឃើញថា​ចរន្ត​នៃ​ការ​គំ​​រា​​​ម​កំហែង​របស់​បក្ស​កាន់​អំណាច​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​​​មក​លើ​បក្ស​ភ្លើង​ទៀន​នេះ​ នឹង​ធ្វើ​ឱ្យ​សេរីភាព​​ខា​​ង​​​ការ​​បញ្ចេញមតិ និង​ការ​ចូល​រួម​ផ្នែក​​ន​​យោបា​​យ​របស់​បក្ស​ជំទាស់​​កាន់​តែ​ចង្អៀត​​។លើសពីនេះទៀត ​ស​​ហ​​គមន៍​​អន្តរជាតិ​ ក៏​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​លើ​​បញ្ហា​នៅ​កម្ពុជាផង។

កត្តា​នេះ​លោក​ថា ​ជា​ហេតុ​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ហាក់​​ពុំ​សូវ​មាន​ឆន្ទៈ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ បើទោះត្រូវរង់ការរិះគន់ពីសហគមន៍អន្តរជាតិក្តី។

លោក​បន្តថា៖«អ្នកនយោបាយ រដ្ឋាភិបាល​ថ្មី ​ដែល​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​គួរ​តែ​ឈរ​លើ​គោលការណ៍​សហគមន៍​អន្តរជាតិ ព្រោះ​សម័យ​កម្ពុជា​ ជា​សម័យ​សកលភាវូបនីយកម្ម យើង​មិន​អាច​រស់​នៅ​តែ​ឯង​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​លើក​ឡើង​​ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ រដ្ឋាភិបាល គួរ​តែ​ឆ្លើយ​តប​នឹង​មតិ​របស់​លោក​ខាង​លិច​ជា​ពិសេស​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​យើង​អាច​រក្សា​បាន​ទំនាក់ទំនង​ការទូត ​និង​រក្សា​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ជា​ជាង​ដែល​ផ្ដេកផ្ដួល​តែ​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដែល​មាន​ចិន​ជា​ដើម​»។

ទាក់ទិនចរន្តនយោបាយនេះ ក្រុមអ្នកវិភាគ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ មិន​​ដូរ​​ទម្លាប់ដឹកនាំ ដោយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ​​ជាមូល​​ដ្ឋា​​​នទេ កម្ពុជាអាចនឹងបាត់បង់ឋានៈជាប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរគឺសហរដ្ឋអាមេរិក និ​ង​​​ស​​​​ហភា​​ពអ៊ឺរ៉ុប៕

ក្រុមហ៊ុនសន្តិសុខបន្តស្នើពន្យារពេលទូទាត់ប្រាក់ខែឱ្យបុគ្គលិកក្រោយរងការព្រមានប្តឹងតុលាការ
ក្រុមហ៊ុនសន្តិសុខ Honesty General Security ដែលបានបិទទ្វារកាលពីខែមិថុនាកន្លងទៅ បន្តសុំពន្យារពេលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកចំនួន៤នាក់ជាថ្មីម្តងទៀត ក្រោយរងការព្រមានប្តឹងទៅតុលាការពីសំ​​​​ណាក់សហជីព និងបុគ្គលិកទាំងនោះ ដោយសំអាងថាប្រធានក្រុមហ៊ុនសន្តិសុខ ព្យាយាមគេចវេះប្រមា​​ណ​​​​​​​៤ខែមកហើយ។

តំណាងក្រុមហ៊ុនសន្តិសុខ លោក សុន ពិទូ បានឱ្យដឹងនៅថ្ងៃទី ៧ កញ្ញាថា ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ខែឱ្យអតីតសន្តិសុខទាំង៤នាក់ចាប់ពីតាំងពីមានបញ្ហាកើតឡើង ដោយបានស្នើសុំពន្យារពេលបន្ថែមទៀតយ៉ាងយូរត្រឹមថ្ងៃទី១១ ខែកញ្ញា ដោយសារតែប្រធានក្រុមហ៊ុនកំពុងមានបញ្ហាសេដ្ឋកិច្ច ខណៈក្រុមហ៊ុនក៏បានបិទទ្វារតាំងពីខែមិថុនាកន្លងទៅដែរ។

លោកបន្តថា៖«ខាងម្ចាស់ក្រុមហ៊ុនគេសុំពេលមួយអាទិត្យទៀត ព្រោះអីលុយគាត់អត់ទាន់បើក កន្លែងកា​​រ​​ងា​​រគាត់។ អ៊ឹចឹងសុំរយៈពេលគាត់មួយអាទិត្យទៀត ប្រហែលជាថ្ងៃទី១០ ឬថ្ងៃទី១១(ខែកញ្ញា)»។

ទន្ទឹមនឹងនេះ អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន បានអះអាងថានឹងបន្តប្តឹងករណីនេះ ទៅតុលាការដើម្បីទាមទារប្រាក់ខែ៣០០ដុល្លារអាមេរិក ប្រសិនបើប្រធានក្រុមហ៊ុននៅតែមិនចូលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិករបស់ខ្លួនទាំង៤នាក់ទៀត។

លោកបន្តថា៖«ខ្ញុំកំពុងតែប្រមូលឯកសារភស្តុតាងពាក់ព័ន្ធសំណុំរឿងរបស់ពួកគាត់ហ្នឹង ដើម្បីធ្វើពាក្យបណ្តឹងឱ្យគាត់ប្រឹងទៅសាលាដំបូងខេត្តកណ្តាល »។

បើទោះជាបែបណា តំណាងសហជីពសេរីកម្មករ និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២​​​០២៣ បានជួបពិភាក្សាគ្នា ដោយមានប្រធានការិយាល័យវិវាទការងារទី២នៃក្រសួងការងារ និងបណ្តុះ​​ប​ណ្តាលវិជ្ជាជីវៈ​ លោក ឡាំ សុវុត្ថា ជាអ្នកស​​ម្រ​​ប​​សម្រួល ជុំវិញករណីក្រុមហ៊ុនមិនបើកប្រាក់ខែម្នាក់៣០០ដុ​​ល្លា​​រអាមេរិកឱ្យបុគ្គលិកសន្តិសុខ៤នាក់ ដែលបា​​ន​អូ​​ស​​បន្លាយតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០​​២​​៣​។

ក្រោយជួបពិភាក្សានេះ ភាគីពាក់ព័ន្ធបានសម្រេចធ្វើកិច្ចសន្យាទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកសន្តិសុខទាំ​​ង៤នាក់ មកត្រឹមម្នាក់១៧០ដុល្លារវិញ ដោយកំណត់យកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ជាថ្ងៃទូទាត់ប្រា​​ក់ខែ។

ចំណែក តំណាងអតីតបុគ្គិលក្រុមហ៊ុនសន្តិសុខ លោក លឹម សុខងួន បារម្ភថាការពន្យារពេលរបស់ក្រុមហ៊ុ​ន​​បន្ថែមទៀតនេះអាចជាការសន្យាខ្យល់ ខណៈលោកធ្លាប់មានសង្ឃឹមខ្ពស់ថាទទួលបានប្រាក់ខែដែលកើ តចេញពីកម្លាំងពលកម្មរបស់ខ្លួនពេលដែលតំណាងក្រុមហ៊ុនធ្វើកិច្ចសន្យានៅក្រសួងការងារ ប៉ុន្តែជាក់ស្តែងបានត្រឹមខកខិត្ត។

លោកបន្តថា ក្រុមហ៊ុនដែលជាអ្នកយល់ដឹងពីច្បាប់ បែរជាបំពានលើសេចក្តីទុកចិត្តរបស់អតីតបុគ្គលិកដែ​​ល​​គ្មានការងារធ្វើ និងជីវភាពខ្វះខាតតាំងពីអំឡុងខែឧសភាមក។ អតីតសន្តិសុខវ័យ៦៧ឆ្នាំរូបនេះ ទ​ទូ​ច​ឱ្យស្ថាប័នរដ្ឋជួយពន្លឿនដំណោះស្រាយ ដើម្បីយកថវិកាទាំងនោះសងបំណុលគេ និងចាយវាយប្រចាំថ្ងៃ។

លោកបន្តថា៖«យើងអ្នកអត់ដឹងច្បាប់ ប៉ុន្តែគេអ្នកដឹងច្បាប់ហើយ គេបំពានលើយើងៗគ្រាន់បានតែតូចចិត្ត ។ ខ្ញុំ អត់ទាមទារអីទេ ទាមទារតែកម្លាំងពលកម្មខ្ញុំ ដែលខ្ញុំបម្រើឱ្យក្រុមហ៊ុន»។

គេហទំព័រ Newsroom Cambodia បានព្យាយាមសុំការបញ្ជាក់ពីប្រធានសន្តិសុខ Honesty General Se​​c​​​​u​rity ដែរ ប៉ុន្តែភាគីតំណាងសន្តិសុខរបស់ក្រុមហ៊ុន Honesty General Security បានបដិសេធរហូត មុ​​ន​​​​នឹងចុចផ្តាច់ទូរស័ព្ទ។

យ៉ាងនេះក្តី អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន ចាត់ទុកថាការសុំពន្យារនេះអាច​គ្រាន់ជាចេតនាមិនចង់ទូទាត់ប្រាក់ខែឱ្យអតីតបុគ្គលិកសន្តិសុខដែលមានទាំងជនដែលមានពិការភាព និងមនុ​​ស្ស​​​​​​​​វ័យចំណាស់ទាំង៤នាក់ច្រើនជាង។លោកបន្តថា អ្វីដែលភាគីសន្តិសុខ លើកឡើងនេះ អាចជារឿង​​ដែ​​ល​​​​​​មិនចង់ទទួលខុសត្រូវចំពោះបញ្ហាដែលកំពុងកើតឡើងនេះ។

លោកបន្តថា៖«ខ្ញុំមិនទុកចិត្តអ្វីដែលគាត់និយាយទេ ពេលយើងមានក្រដាស្នាមហើយគាត់នៅតែក្រឡាសសម្តី អ៊ឹចឹងគាត់និយាយតាមទូរសព្ទខ្ញុំមិនជឿជាក់។ ខ្ញុំនៅតែមិនទាន់ជឿទេ ដរាបណាលុយមិនទាន់ដល់ដៃក្រុមសន្តិសុខទាំង៤នាក់ »។

ក្រុមហ៊ុនសន្តិសុខឈ្មោះ Honesty General Security ដែលធ្លាប់មានទីតាំងនៅរាជធានីភ្នំពេញនេះ ខក​​ខា​​ន​​បើកកប្រាក់ខែឱ្យអតីតបុគ្គលិករបស់ខ្លួនចំនួន៤​​​នា​​ក់ជាង១ខែមកមកហើយ ចាប់ពីថ្ងៃទី ១៦ ឧសភា ឆ្នាំ​​២០២៣មក។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃកំណត់ទូទាត់ប្រាក់ខែដែលភាគីក្រុមហ៊ុនសន្តិសុខ បានធ្វើកិច្ចស​​ន្យា​​​​នៅក្រសួងការងារ ប៉ុន្តែអតីតបុគ្គលិកនៃក្រុមហ៊ុនេះ បានអះអាងថាពួកគេនៅមិនទាន់ទទួលបាន​ដំណឹ​​ង​​​​ណាមួយច្បាស់លាស់ពីភាគីក្រុមហ៊ុននៅឡើយទេ​ ខណៈតំណាងភាគីក្រុមហ៊ុនក៏បានព្យាយាមគេវេះរ​​ហូ​​ត ​ហើយទូរស័ព្ទក៏បិទទៀត។

ក្នុងពេលជាមួយគ្នានេះ សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ ក៏បញ្ជាក់ដែរ អតី​​ត​បុគ្គលិកសន្តិសុខ បានទាក់ទងទៅការិយា​​​ល័យ​​​ដោះស្រាយវិវាទការងារ នៃក្រសួងការងារ​ដែរ ប៉ុន្តែត្រូវបានបដិសេធ ដោយលើកហេតុផល​ថាហួសពីស​​ម​​ត្ថកិច្ចរបស់ការិយា​ល័យដែលត្រូវដោះស្រាយ​ហើ​​យ។

ជុំវិញករណីនេះ Newsroom Cambodia មិនទាន់អាចសុំការបញ្ជាក់ពីប្រធានការិយាល័យវិវាទការងារទី២ លោក ឡាំ សុវុត្ថា បានភ្លាមៗនៅឡើយទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា ករ​​ណី​​ថៅកែគេចវេះបែបនេះ បានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា។ តែយ៉ាងណាលោកផ្តល់យោបល់ថា ដើ​​ម្បីគ្រប់គ្រងកុំឱ្យមានក្រុមហ៊ុនខិលខូចបង្កបញ្ហាដល់ពលរដ្ឋ រដ្ឋាភិ​បា​​លគួរតែត្រួតពិនិត្យលក្ខខណ្ឌ និងកិច្ចសន្យាបើកក្រុមហ៊ុនឱ្យបានច្បាស់លាស់ ជាការទប់ស្កាត់ការបើកក្រុមហ៊ុ​ន​​ខុសច្បាប់ រួមទាំងពង្រឹងវិធានច្បាប់​ និង​ត្រូវពិនិត្យលើការតម្កល់ថវិកានៅស្ថាប័នរដ្ឋ ដើម្បីបម្រុងទុកជូនបុគ្គលិក ក្នុងករណីក្រុមហ៊ុនមានបញ្ហា។

លោកបន្តថា៖«ក្រសួង ឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹង គួរតែពង្រឹងយុន្ធការនៃការអនុវត្ត និងការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការរងគ្រោះរបស់ប្រជាពលរដ្ឋ » ៕

អ្នកជំនាញយល់ថាឱ្យស្ត្រីឈប់សម្រាក៦ខែក្រោយសម្រាលកូនជួយសង្គ្រោះជីវិតទារក
ក្រុមអ្នកជំនាញទាមទារទៅរដ្ឋាភិបាលឱ្យបង្កើនថ្ងៃឈប់​សម្រា​ក៦ខែសម្រាប់ស្រ្តីក្រោយសម្រាលកូន ដើម្បីស្រោចស្រ​​ង់​​សុខភាពទារកក្រោយពីរកឃើញថា ការឈប់​សម្រា​កត្រឹម​៣ខែ​ដូចបច្ចុប្បន្ន ជាបញ្ហាច​ម្បងមួ​​យទា​ញទម្លាក់យ៉ាងគំហុកលើជម្រើស​​បំបៅកូនដោយទឹកដោះម្តាយ ។

របាយការណ៍របស់មូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF)និងអង្គការទស្សនៈពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានបង្ហាញការព្រួយបារម្ភ លើការធ្លាក់ចុះនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។

ពួកគេថាបញ្ហានេះបានធ្លាក់យ៉ាងគំហុក ដូចទៅនឹងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបានបានរកឃើញថា ការការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្នុងអំឡុង ១​ម៉ោងដំបូងក្រោយសម្រាលបានថយចុះពី៦៦ភាគរយ មក៥៤ភាគរយ។

ចំណែកការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ទារកនៅក្នុងរយៈពេល ៦ ខែដំបូងនៃជី​​វិ​​ត​ ថយចុះពី ៧៤ភាគរយ មក ៥០ភាគរយ ដែលថា បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងសម្រាប់កម្ពុជា។

ប្រភពនោះបញ្ជាក់ថា  កត្តាដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយ មានការថយចុះដោយសារការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលម្សៅទឹកដោះគោ កង្វះការយល់ដឹងអំពីអត្ថប្រ​យោ​​​ជ​​​ន៍​​​នៃ​ការបំបៅកូនដោយទឹកដោះម្តាយ និងកង្វះការគាំទ្រ ដល់ស្ត្រីដែលកំពុងបំបៅដោះកូន ពេលដែលពួ​​កគេវិលចូលធ្វើការវិញក្រោយសម្រាក៣ខែ។

វេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈ លោក គួច ម៉េងលី បានឱ្យដឹងថា ការដែលកុមារ ឬទារកមិនទទួ​ល​បានការបំបៅដោយទឹកដោះម្តាយគ្រប់គ្រាន់ នឹងធ្វើឱ្យពួកគេមានប្រព័ន្ធការពារខ្សោយ សុខភាពមិនរឹងមាំ ​និងជីវជាតិលូតលាស់មិនគ្រប់គ្រាន់។

លោកថា៖«បើសិនជាកូនមិនសូវបានបៅទឹកដោះម្តាយទេ ប្រព័ន្ធការពារគាត់ខ្សោយ ហើយជាទូទៅបើមិនបានបៅទឹកដោះម្តាយទេ ធ្វើឱ្យគាត់ឧស្សាហ៍ឈឺច្រើន»។

បើតាមការប៉ាន់ប្រមាណជាសកល គេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000នាក់ជារៀងរាល់ឆ្នាំ ប្រ​​សិ​​​​​ន​បើការបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។

ការបំបៅកូ​​ន​​​ដោយទឹកដោះម្តាយ ក៏ជួយដល់ការរៀនសូត្ររបស់កុមារ បង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុ​​មារកាន់តែចម្រើនវ័យនៅក្នុងជីវិតដែរ។

រីឯក្រសួង​សុខាភិបាលកាលពីឆ្នាំ២០២០ធ្លាប់បានបញ្ជាក់​ថា​ ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ចំពោះ​ទារក​ដែល​មាន​អាយុ ៦ខែ​ដំបូង គឺ​ជួយ​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០ភាគរយ​ ហើយ​អាច​ជួយ​កាត់​ប​​ន្ថយ​​ជំងឺ​រាករូស​ចំពោះ​ទារ​ក​ដល់​ទៅ ១១ដង​ និង​ជំងឺ​រលាក​សួត​បាន​ដល់​ទៅ ១៥ដង​ បើ​ធៀប​ទៅ​នឹង​កុ​មា​រ​ដែ​ល​មិន​បាន​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ។

មាត្រា១៨៦ នៃច្បាប់ស្តីពីការងាររបស់កម្ពុជា តម្រូវឱ្យសហគ្រាសមានបុគ្គ​លិក​ជាស្ត្រីចាប់ពី១០០នាក់ឡើ​ងទៅ បង្កើតបន្ទប់ដាច់ដោយឡែក សម្រាប់បំបៅដោះកូននៅក្នុងគ្រឹះស្ថាន ឬមានទីតាំងស្ថិតនៅជិតកន្លែងបំពេ​​ញការងារ។

រីឯមាត្រា១៨៤ចែងថា ស្ត្រីមានរយៈពេល ១ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកទឹកចិត្តឱ្យម្តាយបំបៅដោះកូននៅក្នុងម៉ោងពេលបំពេញការងារ។

ទោះជាបែបនេះក្តី ប្រធានសមាគមនការពារសិទ្ធិការងារ ហៅកាត់ថា (LPA) លោក យ៉ាំ ថៃសាន លើកឡើងថា ទោះបីជាច្បាប់ផ្តល់ឱកាសបែបនេះក្តី តែស្ត្រីនៅតែជួបញ្ហា ។

លោកថា៖«ជាធម្មតាទោះបីជាច្បាប់តម្រូវឱ្យមានពិនិត្យដ្ឋាន ឬមួយក៏បន្ទប់បំបៅដោះកូនមែន ប៉ុន្តែការអនុវត្តជាក់ស្តែងភាគច្រើនមិនអាចធ្វើទៅបានទេ ដោយសារតែយើងឃើញថាការធ្វើដំណើរឆ្ងាយ ហើយក៏មិនមានភាពងាយស្រួលឱ្យម្តាយអាចនាំកូនទៅបំបៅនៅកន្លែងទេ វាពាក់ព័ន្ធនឹងសុវត្តិភាព និងបញ្ហាផ្សេងៗទៀត នេះជាហេតុធ្វើឱ្យការបំបៅដោះកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះ»។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថាការបង្កើនរយៈពេលឈប់សម្រាកលំ​​ហែ​​មាតុភាព ពី៣ខែទៅ ៦ខែ គឺជាតម្រូវការចាំបាច់ពីសំណាក់ស្ត្រីគ្រប់វិស័យ ទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូ​ច​​ជា​​មន្ត្រីរាជការ និងសង្គមស៊ីវិលចង់បាន ។

លោកគូសបញ្ជាក់ថា ដោយថារយៈពេល ៣ខែដូចបច្ចុប្បន្ននេះ គឺតិចតួចបំផុតសម្រាប់កា​​រ​ថែទាំសុខភាពម្តាយ និងទារក។

លោកថា៖«បើក្រឡេកមើលវិស័យកាត់ដេរ ស្បែកជើង និងកាបូប យើងសង្កេតឃើញថា កម្មករស្ទើតែ ៨០ភាគរយហើយដែលជាស្ដ្រី ដោយកន្លងមកពួកគាត់មានពេលតិចតួចបំផុតក្នុងការបំបៅដោះកូន»។

ជាការឆ្លើយតបនឹងសំណើរនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ប្រាក់ សោភ័ណនារី ឱ្យដឹងថាក្រសួ​​​ងបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏លើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទាំងអស់ចូល​​រួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។

អ្នកស្រីថា៖«ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្ត​ទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រ​ឡា​ញ់​​ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម»។

តាមរយៈរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ អង្គការយូនីសេហ្វ និងដៃគូបានអំ​​ពា​​វនា​​វ​ឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចាត់វិធានការជាក់លាក់ ក្នុងនោះមានទាំងជម្រើសឱ្យស្ត្រីឈប់សម្រា​ករ​​យៈពេល៦ខែ ដោ​យ​​មានប្រាក់ឈ្នួល ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះ​ម្តាយ និ​ងការស្លាប់របស់ទារក។

សហជីពសេរីកម្មករព្រមានប្តឹងក្រុមហ៊ុនទៅក្រសួងករណីរើសអើងសហជីព
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមានប្តឹងក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ទៅក្រសួងកា​​រ​​ងា​រប្រឆាំងនឹងការរើសអើងសហជីព ក្រោយពីមេដឹកនាំ៣នាក់ប្រចាំរោងចក្រ ត្រូវបានថៅកែប​ញ្ច​​​ប់ពីកា​​​​​រងារជាង២ខែ គ្មានដំណោះស្រាយ។

ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រកាត់ដេរ សេងបូ ហ្គាមិន (ខេមបូឌា) អ្នកស្រី រឿន កុលាប ឱ្យដឹងនៅ​ថ្ងៃទី២២សីហានេះថា ពួកគាត់៣នាក់ មានលោក ហាក់ ហៀង ជាអនុប្រធាន និងលោក កក្កដា ជាជំ​នួយ​ការសហជីព ត្រូវថៅកែជនជាតិចិន បញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពបាន២ថ្ងៃ សម្រាប់ជំរុញល​ក្ខ​ខណ្ឌការងារ ។

អ្ន​កស្រីឱ្យដឹងទៀតថា រោងចក្រនេះ មានទីតាំងនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយថាពួកគាត់ត្រូវក្រុមហ៊ុនបញ្ឈ​ប់ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣។

អ្នកស្រីបញ្ជាក់ថា ក្រោយការបញ្ឈប់ ពួកគាត់បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានវិវាទការងារ នៃក្រសួងកា​​រងារ ប៉ុន្តែថាជាង២ខែកន្លងទៅនេះ ភាគីរោងចក្រមិនព្រមទទួលយកពួកគាត់ឱ្យចូលធ្វើការវិញទេ ទោះ ស្ថា​ប័នដោះស្រាយវិវាទ ចេញខិលិត បង្គាប់ភាគីរោងចក្រឱ្យ ទទួលយកពួកគាត់ចូលធ្វើការវិញក៏ដោយ។

អ្នកស្រីថា៖«បើនិយាយទៅខ្ញុំដោះស្រាយ២បីដងហើយ ឥឡូវហ្នឹងគឺគាត់[ភាគីរោងចក្រ]និយាយថា គេមិនទទួលស្គាល់ មិនទទួលឱ្យយើងចូលធ្វើការវិញទេ»។

ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា) លោក អាំ មុន្នី បដិសេ បញ្ជាក់ពីមូលហេតុនៃកា​​របញ្ឈប់។ គាត់ថាអ្នកទាំង៣នាក់នោះ មិនមែនជាមេដឹកនាំសហជីពទេ ហើយថាការបញ្ឈប់បានធ្វើឡើ​ង​តាមផ្លូវច្បាប់ ដែលនាយកដ្ឋានវិវាទការងារបានបញ្ជាក់។

លោកថា៖«ខ្ញុំអត់មានការរើងអើងទាក់ទងនឹងសហជីពអីទេ។ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុននឹងអនុវត្តតាមផ្លូវច្បាប់»។

តាមលិខិតមួយច្បាប់ របស់នាយកដ្ឋានវិវាទការងារ ចុះថ្ងៃទី១៥ ខែសីហា បានបង្គាប់ឱ្យភាគីថៅកែក្រុមហ៊ុ​ន​នេះ​ ទ​ទួលយកអនុប្រធានសហជីពសេរីកម្មករ លោក ហាក់ ហៀង ចូលធ្វើការវិញ និងសងរំលឹកប្រាក់ឈ្នួលចា​ប់ពីថ្ងៃទី១១​ ខែកក្កដាឆ្នាំ២០២៣ ជាថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ រហូតដល់ថ្ងៃទទួលយកចូលធ្វើការងារវិញ​ ក្រោយរកឃើញថាភាគីក្រុមហ៊ុន បានអនុវត្តផ្ទុយពីច្បាប់ស្តីពីសហជីព។

នាយកដ្ឋានវិវាទការងារ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចនេះ និយោជក ឬកម្មករ-និយោជិត ដែលត្រូវបញ្ឈប់ ឬសហជីពរបស់កម្មករ-និយោជិតនោះមានរយៈពេល ២ខែ ដើម្បីតវ៉ាទៅរដ្ឋមន្ត្រីក្រសួងការងារ។

លោក ហាក់ ហៀង បានឱ្យដឹងថា លោកនៅតែត្រូវបានភាគីរោងចក្រមិនអនុញ្ញាតឱ្យចូលធ្វើការទេ គិតត្រឹមថ្ងៃទី២២ ខែសីហានេះបើទោះមានលិខិតបង្កាប់ពីស្ថាប័នដោះស្រាយវិវាទក្តី។

លោកថា៖« នេះជាការរើសអើងសហជីព។ គេហៅថាប្រឆាំងនឹងច្បាប់បាត់ហើយ ព្រោះក្រសួងគេចេញលិខិតឱ្យចូលហើយ យើងបែរជាអត់ឱ្យចូល អ៊ឹចឹងបានន័យថាគេរើសអើងសហជីព។  ហើយគេប្រឆាំងនឹងច្បាប់ហ្នឹងហើយ គេមិនចង់ឱ្យរោងចក្របង្កើតសហជីព»។

ជុំវិញបញ្ហាបនេះ ប្រធានសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រី ទូច សើ លើកឡើងថា នឹងបន្តដាក់ពាក្យបណ្តឹ​ងទៅក្រសួងការងារ ដោយថាទង្វើនេះជាការរើសអើងនិងរំលោភសិទ្ធិសហជីពធ្ងន់ធ្ងរ ក្នុ​ង​​គោលបំណង កេងប្រវ័ញ្ញកម្លាំងពលកម្ម ​កម្មករ-និយោជិត ។

អ្នកស្រីថា៖«អាហ្នឹងហាក់បីដូចជាមើលងាយសហជីព រើសអើងសហជីពខ្លាំងបំផុត។ យើងនៅមាននីតិវិធីដើម្បី​យើងតវ៉ា យើងប្តឹងផ្តល់តទៅទៀត យើងអត់បោះបង់គ្នាចោលទេ គឺយើងត្រូវការប្តឹងទៅរដ្ឋមន្ត្រី(ក្រសួ​ងការងារ)បន្ថែមទៀត»។

មាត្រា៤៣នៃច្បាប់ស្តីពីសហជីពត្រង់កថាខណ្ឌទី១វាក្យខណ្ឌទី១បានចែងថា រាល់ការបញ្ឈប់ប្រតិភូបុ​គ្គលិ​​​​កឬរាល់ការបញ្ឈប់ជនណាម្នាក់ពីការងារអាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារនៃក្រសួងការងារ។​

រីឯមាត្រា៦៧ ​នៃច្បាប់ដដែលត្រង់កថាខណ្ឌទី១ វាក្យទី១ បានចែងថា កម្មករ-និយោជិតទាំងអស់ដែលបេ​ក្ខ​​ជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីពទទួលបាននូវការការពារ និ​ង​ការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ។

ប្រ​​ធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និយាយថា បើស្ថាប័នរដ្ឋមិនអាចចា​​ប់​បង្ខំឱ្យថៅកែគោរពច្បាប់បាន វាឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ ។

លោកបារម្ភថា បើបញ្ហានេះមិនត្រូវបានទប់ស្កាត់ វានឹងជំរុញឱ្យ​​មានករណីរំ​លោ​​ភសិទ្ធិកម្មករ សហជីព កា​ន់តែធ្ង​ន់ធ្ងរ ក្នុងវិស័យមួយនេះ ហើយទីបំផុតនឹងក្លាយជាបញ្ហាពិបាកដោះស្រាយ បង្កផលប៉ះទង្គិចដល់ជី​វភា​​ពកម្មករ-និយោជិត និង សហជីពជាតួអង្គដើរតួនាទីសំខាន់ក្នុងជំរុញលក្ខខណ្ឌការងារ ដើម្បីការពារប្រ​យោ​​​​ជន៍កម្មករ។

លោកថា៖«ការដោះស្រាយនេះ យើងមើលឃើញថាមានចំណុចកម្សោយខ្លះអំពីយន្ធការអធិការកិច្ច ប្រសិ​ទ្ធភា​​​​ពក្នុងការជំរុញ»។

ជាងនេះទៅទៀតលោកថា បើកាលណាការអនុវត្តច្បាប់ខ្សោយ ធ្វើឱ្យសិទ្ធិសេរីភាពរបស់សហជីពកាន់តែរួមតូចទៅៗ ហើ​យថៅ​​កែក្រុមហ៊ុនផ្សេងៗទៀត ក៏កាន់តែរំលោភលើសិទ្ធិកម្មករ-និយោជិត តាមដែលខ្លួនចង់បាន។

ជាការផ្តល់យោបល់លោកថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែអាជ្ញាធរអនុវត្តច្បាប់ ញែកឱ្យដាច់រវាងវិវា​ទការងាររួម(វិវាទសហជីព)និ​ង​វិ​​វាទបុគ្គល(វិវាទជាមួយកម្មករ) ហើយស្វែងរកយុត្តិធម៌ឱ្យភាគីនីមួយៗឱ្យ​បានឆាប់ និងមានតម្លាភាព។

បើតាមលោក ថារ៉ូ រយៈពេល ៨ខែឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំសហជីព និងសកម្មជនជាង ៧០នាក់ មកពីស​ហជីពចំនូន១៦ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពនៅកន្លែងការ​ងា​រ ដោយក្នុងនោះ​មានមួយចំនួនកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។

អ្ន​កនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង​ សែនករុណ​ លើកឡើងថា ការយាយីមេដឹ​ក​នាំ​​សហជីព ដែលកំពុងរាលដាល អាចជាផ្នែកមួយយកគំរូតាមថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដែលថៅកែររំ​លោ​​​ភច្បាប់បែជារួចខ្លួន រីឯមេដឹកនាំសហជីពជំរុញលក្ខខណ្ឌការងារស្របតាមច្បាប់ ត្រូវបានចាប់ដាក់ពន្ធនារ​គារ និងខ្លះនៅជាប់បណ្តឹងនៅតុលការនៅឡើយ ដែលធ្វើឱ្យវិវាទអូសបន្លាយជាង២ឆ្នាំ រកច្រកចេញមិនរួច ។

លោកថា៖«គួរតែមានការពិនិត្យមើលឡើងវិញ ហើយដោះស្រាយឆ្លើយតបទៅនឹងការទាមទារ ឬក៏សំណូ​ម​ពររបស់ពួកគាត់ជាវិជ្ជមាន អាហ្នឹងវាអាចបញ្ចប់ហើយ»៕ ​