អ៊ុយ នាលម៉ាល័យ (Uy Nealmalay) – Newsroom Cambodia

សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាលឱ្យ​បង្កើន​ថវិកា​សម្រាប់​​ថ្នាក់​ក្រោម​ជាតិ​​ចំនួន​​៣០%​​​​នៃ​ថវិកា​​ជាតិសរុប
ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​ការ​កើន​ឡើង​នៃ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​ បើ​ធៀប​ជាមួយ​នឹង​ស្តង់ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា​ដោយ​ទទូច​ស្នើឱ្យរដ្ឋា​ភិបាល​គួរ​តែ​រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា​៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​​ លោក​ ប៉ិច​ ពិសី​ យល់​ថាការ​កើន​ឡើង​នៃថវិកា​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ​បើ​ធៀប​ជាមួយ​នឹង​ស្តង់​ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា ​ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។​

លោក​បន្ត​ថា៖​ «បើ​យើង​មាន​លទ្ធភាព​គួរ​តែ​បង្កើន​នូវ​ទំហំ​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹងឱ្យ​ច្រើន​ជាង​ ហ្នឹង​បើ​អាច​ចន្លោះ​ពី​២០%​ ទៅ​៣០%​ (នៃថវិកាសរុប)​ ការ​ធានា​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​ហើយ​ការ​ចាយ​ថវិកា​ដោយ​មិន​មាន​ការ​កេង​ប្រវ័ញ្ច ​ហើយ​អំពើ​ពុក​រលួយ»​​។​

ប្រ​ភព​ដដែល​បាន​អះអាង​ថា​ បើ​ទោះ​បី​ជា​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​មិន​ច្រើន​ក៏​ដោយ ​តែក៏អាច​យក​ មក​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ ឃុំ​មួយ​ចំនួន​បាន​គ្រប់គ្រាន់ ​ប្រសិន​បើ​ការ​ចំណាយ​ថវិកា​ប្រកប​ដោយ​ តម្លា​ភាព ​និង​គណនេយ្យ​ភាព​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ដៅ​ដែល​ចង់​បាន។

លោក​ ប៉ិច​ ពិសី​ បន្ថែម​ថា​៖ «ទោះ​បី​ជា​ថវិកា​តិច​ក៏​ដោយ​ប៉ុន្តែ​បើ​យើង​ចែក​ជា​មធ្យម​ភាគ​ទៅ​ឃើញ​ថាឃុំ ​ខ្លះ​គាត់​មាន​ថវិកា​ច្រើន​គួរ​សម​ហើយ ​រហូត​ដល់​ជិត​ ១០​ម៉ឺន​ដុល្លា​ឬ​ក៏​កន្លែង​ខ្លះ​ជាង​ ១០​ម៉ឺន ​ដុល្លា​ដែរ​ដូច​នេះ​ជា​ទំហំ​ថវិកា​មួយ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ចាត់​ចែង​ហ្នឹង​ប្រកប​ដោយ​តម្លាភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ហើយ​គណនេយ្យ​ភាព​ខ្ពស់»។​

ជុំ​វិញ​បញ្ហា​នៃ​ការ​ប្រើប្រាស់​ថវិកា​ក្រោម​ជាតិ​នេះ ​លោក​ ប៉ិច​ ពិសី​ បាន​លើក​យក​ឧទាហរណ៍មួយ​ទាក់​ទង​នឹង​ការ​ធ្វើ​ផ្លូវ​ដែល​មិន​មាន​គុណភាព​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ ​ដែល​បណ្តាល​ឱ្យ​ផ្លូវ​ឆាប់​ខូចខាត​ និង​ត្រូវ​ដក​ថវិកា​ជា​រឿយៗ​ដើម្បី​ជួស​ជុល​ឬ​ធ្វើ​ថ្មី​។

លោក​បន្ត​ថា៖​ «នៅ​ថ្នាក់​ក្រោម​ជាតិ​ យើង​ឃើញ​ថា​មាន​ការ​ដេញ​ថ្លៃ ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ ឃុំ​ សង្កាត់​ហ្នឹង​គឺ​នៅ​មាន​បញ្ហា​នៅ​ឡើយ​ ជា​ពិសេស​មាន​បាតុ​ភាព​ទាក់​ទង​ទៅ​ហ្នឹង​ការ​ខ្វះ​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​នៃ​ការ​ដេញ​ថ្លៃ ​ហើយ​ជា​លទ្ធផល​ហ្នឹង​គឺ​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច​អត់​មាន​គុណ​ភាព​តាម​ស្តង់​ដារ»។

ប្រ​ភព​ដដែល​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថវិកា​មួយ​ចំនួន​ក៏​គួរ​តែ​ទុក​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម ​ដូច​ជា​បញ្ហា​ធន​ធាន​មនុស្ស ​និង​បរិស្ថាន​ផង​ដែរ​។

លោក​ប៉ិច​ ពិសី​ថា៖ «គួរ​តែ​ចាប់​យក​កញ្ចប់​ថវិកា​មួយ​ដែល​ផ្តោត​ទៅ​លើបញ្ហា​សង្គម​ បញ្ហា​ស្រ្តី ​ចាស់​ជរា កុមារ​កំព្រា​អី​ជាដើម​ហ្នឹងគួរ​តែ​ផ្តោត​ទៅ​លើ​បញ្ហា​សង្គម​ បរិស្ថាន​ ការ​ប្រែ​ប្រួល​អាកាសធាតុ ហើយ​ហ្នឹង​ការ​ដោះ​នូវ​ឧបសគ្គ​ផ្សេង​ៗ​នៅ​ក្នុង​ឃុំ​សង្កាត់ ​នៅ​ក្នុង​ភូមិ​ឃុំ ​ហើយ​អាច​ថវិកា​មួយ​កញ្ចប់​នោះ ​អាច​ ជួយ​អភិវឌ្ឃ​ភូមិ​ឃុំ​ឱ្យ​មាន​ចរន្ត​សេដ្ធ​កិច្ច​អី​ជា​ដើម​»។​

បើ​យោង​តាមអត្ថបទ​ «ការ​ស្វែង​យល់​ពី​ថវិកា​ជាតិ​នៅ​កម្ពុជា​» ចុះ​ផ្សាយ​នៅខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​បាន​ឱ្យ​ដឹង​ថាក្នុង​ឆ្នាំ​២០២៣​ ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​១៣%​ ដែល​ចំនួន​នេះតិច​ជាង​ការ​ចំ​ណាយ​ឆ្នាំ​២០២៤​ ចំនួន​ ៦%​ តែ​យ៉ាង​ណា​មិញ​អង្គការ​តម្លា​ភាព​កម្ពុជា​អះ​អាង​ថា ​ការ​កើន​ឡើង​នេះនៅ​តែ​មាន​ចំនួន​ទាប​គួរ​ឱ្យ​កត់​សម្គាល់​បើ​ធៀប​ទៅ​ហ្នឹង​ថវិកា​ថ្នាក់​ជាតិ​ដែល​មាន​ចំនួន​ ៨១%។

នាយក​​​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ ចាន់​ សុផល ​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​ការ​បង្កើន​ ថវិកា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ចំណាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេងៗ​នៅ​តាម​ភូមិ​ ឃុំ​ និង​កាត់​បន្ថយ​ចំណាយ​ថ្នាក់​ជាតិ​ណា​ដែល​មិន​ចាំ​បាច់។​

លោក សុផល​ ថា៖ «ខ្ញុំ​ក៏​យល់​ឃើញ​ថា​គួរ​បង្កើន​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​។ បច្ចុប្បន្ន​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ជា​ច្រើន​ត្រូវ​បាន​ចាត់ចែង​ដោយ​ថ្នាក់​ជាតិ​ ដែល​អាច​ថា​មាន​ប្រសិទ្ធភាព​ដែរ។ ចំពោះ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​វិញ​ គួរ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ បើ​មិន​មាន​ភាពចាំបាច់​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​។ ខ្ញុំ​យល់ថា​ មន្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ច្រើន​ពេក»។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក​ មាស​ សុខ​សេន​សាន​ ថា​ ការ​បែង​ចែក​ថវិកា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​នេះ​គឺ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​។ លោក​យល់​ឃើញ​ថាការ​បែង​ចែក​ថវិកា​ថ្នាក់​ក្រោម​ ជាតិ​អាច​មាន​ចំនួន​ធំ​ជាង ​៣០%​ ទៅ​ទៀត​ប្រសិន​បើ​បូក​ការ​ចំ​ណាយ​ទៅ​លើ​មន្ទីរ​ជំនាញ​ និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

លោក​ថា​៖ «បើ​យើង​បូក​ការ​ចំណាយ​សម្រាប់​មន្ទីរ​ជំនាញ ​និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលគ្រប​ដណ្តប់​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ទំហំ​មែន​ទែន​ធំ​ ធំ​ជាង​ ៣០%​ ទៅ​ទៀត»។​

លោក​បន្ថែម​ថា ​ដើម្បី​ការ​បែង​ចែក​ថវិកា​នៅ​ឆ្នាំ​ខាង​មុខ​មាន​ភាព​ប្រ​សើរ​ឡើង​ លោក​យល់​ឃើញ​ថា​ គួរ​បង្កើន​ថវិកា​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ទៅ​តាម​ទំហំ​ថវិការដ្ឋ​។

លោក​ថា៖​ «យើង​នឹង​ខិត​ខំ​បង្កើន​ទំហំ​ថវិកា​នៅ​ពេល​ចំណូល​របស់​(រដ្ឋ)​កាន់​តែ​ប្រសើរ​ ព្រោះ​ថវិកា​ជា​ថវិកា​តុល្យ​ភាព»។

តាម​មាត្រា ​១៨​ នៃ​ជំពូក​ ១៣ ​ថ្មីស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​ រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​សំ​ដៅ​ដល់​ថវិកា​រដ្ឋ​បាល​រាជធានី​ ខេត្ត​ ថវិកា​រដ្ឋ​បាល​ក្រុង​ ស្រុក​ និង​ថវិកា​រដ្ឋ​បាល​ឃុំ ​ព្រម​ទាំង​ថវិកា​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធផ្សេង​ទៀត​ ស្រប​តាម​បទ​បញ្ញត្តិ​ជា​ធរ​មាន​។ រដ្ឋា​ភិ​បាល​បាន​បែង​ចែក​ថវិកា​សរុប​ចំនួន​ ១៩% ​ក្នុង​ឆ្នាំ ​២០២៤​ សម្រាប់​ការ​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​។

ថវិកា​ថ្នាក់​ជាតិ​ សំដៅ​ដល់​ថវិកា​របស់​ក្រសួង​ ស្ថា​ប័ន​ ដែល​រួម​មាន ​ថវិកា​រដ្ឋ​បាល​កណ្តាល ​ថវិកា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋបាល​និង​ថវិកា​មន្ទីរ​ជំនាញ​ក្រោម​ឱវាទ​ ព្រម​ទាំង​ថវិកា​អង្គ​ភាព​សាធារណៈ​ប្រហាក់​ប្រហែល​។ ថវិកា​ចំនួន​ ៨១%​ ក្នុង​ឆ្នាំ ​២០២៤​ ត្រូវ​បាន​បែង​ចែង​សម្រាប់​ប្រើប្រាស់​នៅ​ថ្នាក់​ជាតិ​ នេះ​បើ​យោង​តាម​មាត្រា​១៧​ នៃ​ជំពូក​ ១៣​ ថ្មី​ស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​រដ្ឋបាល​៕

ពលរដ្ឋចាត់ទុករបាយការណ៍នៃការធ្លាក់ចុះភាពក្រីក្រក្នុងខេត្តព្រះសីហនុ​មិន​ឆ្លុះ​ប​ញ្ចាំ​​ង​ពី​​ការពិត
ពលរដ្ឋដែលរស់នៅក្នុងខេត្តភាគនីរតី ចាត់ទុករបាយការណ៍ស្រាវជ្រាវ ចេញដោយ​​រដ្ឋបាល​​ខេត្ត​ព្រះ​​សី​​​ហ​នុ ដែលរកឃើញភាពក្រីក្រធ្លាក់១,៦៨ភាគរយនៅក្នុងឆ្នាំ២០២៣ និងបានជំរុញឱ្យខេត្តមួ​យនេះនាំ​​មុ​ខ​ដោ​​​យ​​កំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៦,៤ភាគរយថាជារបកគំហើញនេះ ដែល​មិនបានឆ្លុះបញ្ចាំងពី​ការ​ពិ​ត អំ​​ពី​​​​ជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋនៅខេត្តជាក់ស្តែងនោះទេ។

លោក​ ម៉ន ស៊ីណា រស់នៅខេត្តព្រះសីហនុ ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ Newsroom Camb​od​ia ក្នុងចំណោមពលរដ្ឋមនុស្ស១០នាក់ផ្សេងទៀត ហើយ​អះអាងថាជាជនរងគ្រោះក្នុងវិវាទដីធ្លីរយៈ​ពេ​​​ល១​៤​ឆ្នាំ​ម​​ក​​ហើ​​យ និយាយថា របាយការណ៍ដែលចេញដោយរដ្ឋបាលខេត្តនេះ គឺផ្ទុយពីកា​រពិត​ដែ​​លព​ល​រដ្ឋគ្មា​ន​​ប្រាក់​ចំ​​ណូ​​​លណាមួយ ដែលជួយឱ្យមានកំណើនសេដ្ឋកិច្ច​បែបនេះទេ។លោកបន្តថាជាក់​ស្តែងក្រុម​គ្រួ​​សា​​​រ​​រ​​​បស់​លោក និងសហគមន៍ដែលលោកកំពុងរស់នៅ ត្រូវប្រឈមមុខសបគ្រប់ ដូចជាមានការគំរាមកំហែងឱ្យចេ​ញ​ពីទីតាំងរស់នៅ ដើម្បីឱ្យគេបានដីនោះយកទៅគ្រប់​គ្រ​ង ហើយករណីនេះធ្វើឱ្យរូបលោក មិនហ៊ានរស់នៅ​​​ក្នុងផ្ទះជាប្រចាំដូចពីមុនព្រោះបារម្ភពីសុវត្តិ​ភាព។

លោកបន្តថា៖​ «ខ្ញុំមករស់នៅកាលពីមុនបានសុខសប្បាយគ្មានបញ្ហាអីទេ ទើបតែឆ្នាំ ២០១០ ហ្នឹងហាសដែលមានអ្នកមានលុយមានអីហ្នឹងគេមកថាដីរបស់គេចឹងហាស ហ្នឹងហើយដល់ពេលទៅគេមានការគំរាមកំហែងឱ្យរុះរើផ្ទះចេញ […] ខ្ញុំនៅទីតាំងដដែលមានផលលំបាកច្រើនចឹងខ្ញុំសុខចិត្តដូចថាផ្ទះខ្ញុំនៅហ្នឹងខ្ញុំនៅខ្ញុំសុខចិត្តឱ្យបងប្អូនខ្ញុំនៅ យូរៗខ្ញុំមកដេកទីនេះម្តង ដេកនោះម្តងចឹងខ្ញុំអត់នៅអចិន្ត្រៃយ៍បានទេព្រោះខ្ញុំគិតពីហានិភ័យដែរ »។

មិនមែនមានតែលោក ម៉ន ស៊ីណា ម្នាក់ទេ ដែលកំពុងប្រឈមផ្នែកសេដ្ឋកិច្ច ក្រោយរងគ្រោះ​​ដោ​យ​​បញ្ហា​ដី​ធ្លី​​នេះ និងត្រូវប្រឈមមុខធ្លាក់ចុះចំណូលក្នុងគ្រួសារ។លោក ហ៊ុំ ធឿន ប្រធានសហគមន៍ដីធ្លីក្នុងឃុំទួលទ​​​ទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រាប់គេហទំព័រ Ne​​w​​​​sroom Cambodia ថាទំនាស់ដីធ្លីរបស់ប្រជាជនចំ​នួន៤៥ គ្រួសារក្នុងសហគមន៍លោក នៅមិនទាន់ទ​ទួលបានដំណោះស្រាយនៅឡើយដែរ​។លើសពីនេះ​ទៅ​ទៀ​ត ពួកគេត្រូវប្រឈមមុខនឹងគំរាមកំហែងក្នុងលក្ខខណៈធ្ងន់ធ្ងរពីអាជ្ញាធរមូលដ្ឋាន និ​ង​​​​ក្រុមហ៊ុន ក្រុមសហគមន៍ត្រូវបង្ខំចិត្តចាកចេញទាំងដោយគ្មានជម្រើស។មួយវិញទៀត ការដែលធ្លាក់​ចុះ​នៃ​ភាពក្រីក្រ នៅ​ក្នុងខេត្តព្រះសីហនុ នេះលោកថាដោយសារគ្រួសារទាំងនោះ ត្រូវគេបណ្តេ​​ញចេញពី​ផ្ទះ​​សំ​​បែ​​ងអស់​ជា​​ថ្នូ​​រនឹងការ​យកដីដែលជាកម្មសិទ្ធិរបស់ពួកគេទៅលក់ឱ្យឈ្មួញ ហេតុនេះបានជា​មិនឃើញអ្ន​​កក្រី​​ក្រ​ ដូ​ច​មុ​នទៀត។

លោកបន្តថា៖ «អត់ទាន់មានដំណោះស្រាយទាំងអស់ ៤៥គ្រួសារ […] ក្នុងសហគមន៍ខ្ញុំមួយទេ បើសហគមន៍គេផ្សេងគេដូចថាគេមកបណ្តេញចេញប៉ុន្តែគ្រាន់ថាប្រជាជនគេ គេរឹងគេអត់បានចេញចឹងទៅណា ដូចខ្ញុំគេរងការទន្រ្ទានខ្លាំងគេដាក់សម្ពាធខ្លាំងចឹងយើងប្រជាជនគ្នាអត់ហ៊ាននៅចឹង ចាកពីលំនៅដ្ឋានហ្នឹងអស់ទៅ»។

ហាក់មិនខុសគ្នាទេ អាជីវករជួលទូកសម្រាប់ភ្ញៀវទេសចរនៅខេត្តព្រះសីហនុ ដែលថ្លែងក្នុងលក្ខខណ្ឌសុំ​មិ​ន​បញ្ចេ​​ញឈ្មោះ​ និ​យាយថាសេដ្ឋកិច្ចប្រ​​ចាំ​​ថ្ងៃរបស់គាត់មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ហើ​​​​យភ្ញៀវទេសចរជួលទូកស្ទូចត្រីក៏មិនសូវសម្បូរដូចមុនទៀតដែរ ដោយភាគច្រើនមានតែជនជាតិចិនជាអ្ន​កជួលទូកទៅកំសាន្ត​​។

លោកបន្តថា៖ «វាអត់កើនឡើងទេវាធម្មតាអ៊ីចឹងហាស គ្រាន់ថាភ្ញៀវភាគច្រើនជាជនជា​តិ​​ចិនគាត់ឧស្សាហ៍ទៅស្ទូចច្រើនជាងខ្មែរយើង[…]និយាយទៅវាអត់មានអីកើនឡើងឬថយចុះទេនិយាយទៅ​ម៉ារស់»។

ប្រហាក់ប្រហែលគ្នានេះដែរ ស្រ្តីជាម្ចាស់អាជីវកម្មទេសចរណ៍ម្នាក់ទៀត ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិន​​ប​​ញ្ចេ​ញឈ្មោះ និយាយថា​សេដ្ឋកិច្ចប្រចាំថ្ងៃរបស់គាត់មិនមានការកើនឡើងនោះឡើយ។អ្នកស្រីបន្តថា មួយ​​រៈពេលកន្លងទៅនេះ រូបខ្លួនរកចំណូលមិនសូវបានទេ ហើយអ្នកទេសចរក៏ហាក់​ផ្អាក់ធ្វើដំណើរកំសាន្តដែរ មិនដឹងមកពីមូលហេតុអ្វីឡើយ​។

អ្នកស្រីបន្តថា «វាស្ងាត់ជាងមុន បញ្ហាអាកាសធាតុទីពីរដូចថាភ្ញៀវទេសចរបើក្នុងរយៈពេលប្រហែលជាបីខែ​​អាចចូលថាបីខែពីរខែចុះវាធ្លាក់ចុះខ្លាំង[..] ជីវភាពប្រចាំថ្ងៃពួកខ្ញុំរកមួយថ្ងៃហូបមួយថ្ងៃ ចឹងបើថាឱ្យរីកចម្រើនក៏អត់ដែរ »។

ការត្អូញត្អែរបស់ពលរដ្ឋនេះ នៅបន្ទាប់ពី រដ្ឋបាលខេត្តព្រះសីហនុ បានចេញរបាយការណ៍បង្ហាញថាសេដ្ឋកិច្ចនៅក្នុងខេត្តនីរតីមួយនេះកើនឡើង៦,៤ ភាគរយ​ដែលជំរុញឱ្យភាពក្រីក្ររបស់ខេត្តនេះត្រូវធ្លាក់ចុះ ១,​​​៦៨ ភាគរយក្នុងឆ្នាំ២០២៣ ខណៈសង្គមស៊ីវិល និងពលរដ្ឋក្នុងខេត្តព្រះសីហនុថាបញ្ហាជម្លោះដីធ្លីរបស់ពួកគេ ដែលជាចំណុចស្នូល និងនាំឱ្យជួបវិបត្តិផ្នែកសេដ្ឋកិច្ចគ្រួសារ នៅតែជាបន្ទុកដោះមិនចេញដែលប​ញ្ហា​​​​​នេះធ្វើឱ្យប៉ះពា​​ល់ដល់ការរស់នៅរបស់ពួកគេសព្វថ្ងៃ។

បើទោះជាយ៉ាងនេះក្តី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លើកឡើងថាស្ថានភាពសេដ្ឋកិច្ចខេត្តព្រះសីហនុកើនឡើងដែលជំរុញឱ្យពលរដ្ឋអាចរកចំណូលបានជាមធ្យម​ក្នុង​ម្នាក់​៤.​៦០​​២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣នេះ។លើសពីនេះទៀត កំណើននេះបានជួយឱ្យពលរដ្ឋក្នុងខេត្តមួយនេះអាចដំណើរការអាជីវកម្ម និងមានឱកាសការងារច្រើន ដែលវាជាកត្តាជំរុញមកពីការកើនឡើ​​ង​នៃវិស័យទេសចរ វិស័យឧស្សាហកម្ម វិស័យសេវាកម្សាន្ត វិស័យកសិឧស្សាហកម្ម​ វិស័យដឹកជញ្ជូន និងក​ត្តាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្តិភាព និងម៉ាក្រូសេដ្ឋកិច្ចដែលរដ្ឋាភិបាលគ្រប់គ្រងបាន។

លោកបន្តថា៖«ដូចយើងបានដឹងថាក្នុងខេត្តព្រះសីហនុគឺជាខេត្តមួយដែលបច្ចុប្បន្ននេះជាខេត្តដែលមានសក្តានុពលទៅលើវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មកម្សាន្ត ក៏ដូចជាការអភិវឌ្ឃន៍ផ្នែកកសិឧ​ស្សា​ហកម្ម ហើយដែលយើងឃើញថា ប្រជាពលរដ្ឋគឺរកចំណូលបានតាមរយៈសេវាកម្មនៅក្នុងវិស័យ​​ទេ​​សចរណ៍ វិស័យដឹកជញ្ជូន »។

លោកបន្តថា៖«ចំណូលអំពីប្រជាពលរដ្ឋនេះហើយដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្រោយកូវីត១៩ ក្រោយពេលដែលយើងចាប់ផ្តើមស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញនេះយើងឃើញថាវាបា​​ន​ចូលរួមចំណែកជួយទៅដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលយើ​ង​ឃើញថា GDP របស់ប្រជាពលរដ្ឋរបស់យើងសព្វថ្ងៃគឺមានប្រមាណជាង ៤៥០០ដុល្លារ ទៅ ៤៦០០ដុ​ល្លារ​​ រួចទៅហើយសម្រាប់ខេត្តព្រះសីហនុ »។

បើតាមអ្នកនាំពាក្យរូបនេះ កត្តាដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុកើនឡើងនៅដើមឆ្នាំ២០២៤ នេះ​​គឺដោយសារតែមានការកើនឡើងនៃចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើឱ្យមានប្រជាជនស្នើរសុំអាជ្ញាប័ណ្ណរកស៊ីជាច្រើន និងការស្នើរបើកអាជីវកម្មផ្សេងៗដែលមានសន្ធុះកើនឡើងខ្លាំង។មិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពល និងការវិនិយោគទៅលើវិស័យឧស្សាហកម្ម និងកសិឧស្សា​ហកម្មដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយនេះអាចផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់។

លោកបន្តថា៖ «យើងឃើញនៅតាមពេលបុណ្យទានកន្លងមក ថ្ងៃឈប់សំរាក បុណ្យជាតិផ្សេងៗក៏ដូចជាចុងសប្តាហ៍ ឃើញថាភ្ញៀវជាតិ និងអន្តរជាតិមានការកើនឡើងរួមទាំងភ្ញៀវទេសចរណ៍ពីបស្ចឹមប្រទេសក៏ឃើញថាមកច្រើនដែលភាគច្រើនគឺសំដៅទៅរកការកម្សាន្តដើរលំហែ នៅតាមបណ្តាកោះឆ្នេរដែលខេត្តព្រះសីហនុយើងមានសក្តានុពលល្អក្នុងការទាក់ទាញអ្នកទេសចរ ចឹងយើងឃើញថាចរន្តសេដ្ឋកិច្ចមានការងើបឡើងគួរឱ្យកត់សម្គាល់ដែរ។រោងចក្ររាប់រយនេះគឺថាផ្តល់នូវការងារធ្វើប្រមាណជាជាងជិត៣ម៉ឺននាក់ ថា៣ម៉ឺននាក់ទៅចុះដែលបានអំពីការធ្វើការនៅក្នុងផ្នែកវិស័យឧស្សាហកម្មនេះហើយក៏ដូចជាខាងកសិឧស្សាហកម្មដែលបច្ចុប្បន្ននេះគឺមួយផ្នែកមានក្រុមហ៊ុននៅក្នុងស្រុកសហការជាមួយក្រៅស្រុកក្នុងការធ្វើដំណាំកសិផលមួយចំនួនហើយនឹងធ្វើខាងវេចខ្ចប់ទាំងអស់នេះគឺសុទ្ធតែប្រភពចំណូលនៃអ្វីដែលប្រជាពលរដ្ឋយើងរកបាននៅក្នុងខេត្តព្រះសីហនុ »។

ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថាកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៣ កើនឡើងក្នុងរង្វង់ ៥ភាគរយជាង ហើយការ​កើនឡើងនេះ​មានការប្រែប្រួលខុសគ្នាទៅតាមបណ្តាខេត្តនានា។ចំណែកសេដ្ឋកិច្ចខេត្តព្រះសីហនុគឺមានការកើនឡើ​​​​​​ង ដោយសារតែមានកត្តាជំរុញធំៗចំនួនពីរ គឺឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងវិស័យសេវាកម្ម។

លោកបន្តថា៖ «ខេត្តព្រះសីហនុ មានឧស្សាហកម្មធំពីរសំខាន់ៗ ឧស្សាហកម្មទីមួយ គឺឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតនាំចេញ ឧស្សាហកម្មហ្នឹងធំណាស់មានជាង ១០០រោងចក្រ នៅខេត្តព្រះសីហនុ ទីពីរ យើងឃើញមានវិស័យមួយទៀតគេហៅថាវិស័យសេវាកម្មទេ សេវាកម្មក្នុងការដឹកជញ្ជូនកំពង់ផែ កំពង់ផែស្វយ័តព្រះសីហនុនេះឆ្នាំ២០២៣ គឺការដឹកជញ្ជូនរបស់គាត់មានការកើនឡើងក្នុងរង្វង់ ៦,៥ ភាគរយ អ៊ីចឹងការកើនឡើង ៦,៥ ភាគរយ មកពីឧស្សាហកម្មនៅក្នុងស្រុកហ្នឹង មានផលិតនាំចេញវាបានកើនផង ហើយវាមានការនាំចូលផងចឹង វាចំណូលពីកំពង់ផែក៏មានកំណើន ហើយចំណូលពីឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចមានកំណើន »។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ចំណូលជាមធ្យមក្នុងខេត្តព្រះសីហនុសម្រាប់មនុស្សម្នាក់ចំនួន ៤ ៦​០​២​​​ដុល្លារ ក្នុងមួយឆ្នាំគឺជាទិន្នន័យត្រឹមត្រូវដោយហេតុថាខេត្តព្រះសីហនុការចំណាយក្នុងការរស់នៅខ្ព​ស់​ជា​​ង​បើធៀបនឹងបណ្តាខេត្តផ្សេងទៀត។

លោកបន្តថា៖ «ក្រសួងផែនការក៏លោកបានធ្វើការវាយតម្លៃអំពី GDP គេហៅថាចំណូល​ GDP Capital តា​ម​ខេត្តនីមួយៗដែលឃើញថាខេត្ត ព្រះសីហនុ មានតម្លៃខ្ពស់ ទីមួយគឺដោយសារថ្លៃអចលនទ្រព្យមានថ្លៃខ្ព​ស់ ទីពីរការចំណាយផ្សេងៗក៏មានថ្លៃខ្ពស់ដែរដែលធ្វើឱ្យ ចំណូលហ្នឹងខ្ពស់ »។

លោកបន្តថា៖ «ចំណែកកម្មកររោងចក្រវិញ គឺជាកម្លាំងពលកម្មដែលអត់ជំនាញក៏គាត់បានប្រាក់ខែចន្លោះពី ៣២០ ទៅ ៣៥០ដុល្លារ ក្នុងខណៈដែលគាត់ថែមម៉ោងអ៊ីចឹងចំណូលនេះយើងយកមកគុណទៅចែករកមធ្យមភាគទៅវាក្នុងរង្វង់ ៤ ០០០ ដុល្លារជាង ជិត ៥ ០០០ដុល្លារ ក្នុងមួយឆ្នាំ នេះគឹជា average ចំណូលក្នុងខេត្តព្រះសីហនុយើងគ្រាន់តែគុណចំណូលកម្មកររោងចក្រទេនៅមានចំណូលអ្នកធ្វើជំនួញ ចំណូលអ្វីផ្សេងៗជាច្រើនទៀត »។

ស្របពេលដែលរដ្ឋបាលខេត្តព្រះសីហនុ ចេញរបាយការណ៍ពីការធ្លាក់ចុះនៃភាពក្រីក្រ ហើយរុញឱ្យសេ​​ដ្ឋកិ​ច្ច​​ក្នុងខេត្តភាគនិរតីមួយនេះ ងើបឡើង ពលរដ្ឋមួយចំនួនដែលទទួលបានផលពីការវិនិយោគ នៅក្នុង​​ខេ​​ត្ត​​ព្រះ​សីហនុ គាំទ្រការរកឃើញពីភាពធ្លាក់ចុះ នៃភាពក្រីក្រីនេះដែរ។

កញ្ញា ចាន់ នី ជានិយោជិកក្នុងរោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ទទួលស្គាល់ថា កំណើនសេដ្ឋ​កិច្ចពិ​តជាបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅក្នុងខេត្តនេះ បានច្រើនដូចអ្វីដែ​លរដ្ឋបា​​ល​​ខេ​ត្តព្រះសីហនុ ចេញរបាយការណ៍ពិតមែន។ប្រភពបន្តថា ជាក់ស្តែងរូបគេអាចរកចំណូលបាន​​ពីវិស័​​យ​​រោងចក្រកាត់ដេរ ប្រហែលជិតមួយពាន់ដុល្លារដែរ ក្នុងមួយខែៗ។

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំវាអត់មានផលលំបាកអីទេដោយសារតែខ្ញុំមានការងារផ្ទាល់ខ្លួន អ៊ីចឹង​វាអត់ជាបញ្ហាពិបាកអីខ្លាំងទេ[…] ពួកខ្ញុំជាកម្មករនិយោជិក អ៊ីចឹងពួកខ្ញុំធ្វើការប្រាក់ខែក៏វាមានឡើងតាមឆ្នាំ តាមអ៊ី​​ចឹ​​​ង​​ដែរហើយណាមួយពួកខ្ញុំក៏មានលុយអត្ថប្រយោជន៍អីផ្សេងៗទៀតដែរអ៊ីចឹង​ពាក់ព័ន្ធហ្នឹងប្រាក់ចំណូលដែលខ្ញុំទទួលបានហើយហ្នឹងការចំណាយរបស់ខ្ញុំវាសមាមាត្រគ្នា ក្នុងមួយខែខ្ញុំរកចំណូលបានជាង ៦០០ ទៅ ៧០០ (ដុល្លារ) »។

ដូចគ្នានេះដែរ លោក កែវ រតនា ជាបុគ្គលិកកំពុងបម្រើការនៅក្នុងភោជនីដ្ឋានមួយ ក្នុងខេត្តព្រះសីហនុ បា​​ន​ប្រាប់គេហទំព័រ Newsroom  Cambodia ថាដោយសារតែកំណើននៃភ្ញៀវទេសចរកើនឡើង ធ្វើឱ្យលោ​​​ក​រកប្រាក់ចំណូលបានច្រើនជាងមុនបើធៀបនឹងសម័យកូវីត ហើយអាចទ្រទ្រង់ជីវភាពបានគ្រប់គ្រាន់​។

លោកបន្តថា៖«ប្រចាំខែយើង(ខ្ញុំ)អាចរកបានពី ចាប់ពី ៣០០ ទៅ ៤០០ ដុល្លារ តែពេលខ្លះយើង(ខ្ញុំ)អា​​​ច​ឈា​នទៅលើសនឹងទៀត »។

យ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម​ លោកបណ្ឌិត មាស នី ទទួលស្គាល់ថាសេដ្ឋកិច្ចក្នុងប្រទេសក​ម្ពុ​ជាមានការលូតលាស់ពិតមែន។បើទោះជាបែបណា សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍រូបនេះ នៅតែយ​​ល់​ឃើញថា កំណើនសេដ្ឋកិច្ចនេះ មិនបានជួយឱ្យគម្លាតរវាងអ្នកមានជីវភាពក្រោមមធ្យម អាចទទួលបាន​​ផល​ចំណេញ ពីកំណើននៃសេដ្ឋកិច្ចនេះបានទេ។ផ្ទុយទៅវិញ និន្នាការនេះបានរុញឱ្យ​​មានគម្លាតកាន់តែ​ឆ្ងា​​យ​​​ជាងមុនបន្ថែមទៀត។មិនតែប៉ុណ្ណោះ តាមរយៈសន្ទស្សន៍នៃការរកឃើញពីការធ្លាក់ចុះ នៃភាពក្រីក្រនេះ​ ក៏មិនបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែង នៃសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋម្នាក់ៗ ដែលស្ថិតក្រោ​មមធ្យ​​​ម​នៅ​​ឡើយដែរទេ។

លោកបន្តថា «​ពេលដែល ជីឌីភី​ (GDP) យើងកើនឡើងកាន់តែខ្ពស់គម្លាតរវាងអ្នកមានអ្នកក្រនៅក្នុងស្រុ​​ក​​​យើ​ងហ្នឹងគឺវាកាន់តែឆ្ងាយគ្នាដែរ។អ៊ីចឹងសម្រាប់ការអះអាងរបស់រដ្ឋាភិបាលហើយអាជ្ញាធរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើប្រៀបធៀបហ្នឹងអ្វីដែលជាទិដ្ឋភាពជាក់ស្តែងដែលយើងឮពីកសិករ ឮពីអាជីវករអីនោះក៏វាមិនខុសគ្នាពីជំនោរជាទូទៅដែលឃើញថាការលូតលាស់សេដ្ឋកិច្ចនៅស្រុកយើងថ្នាក់ជាតិឡើង […] បានន័យថាអ្នកក្រមិនអាចតោងយកបាននូវភាពមានបានដោយសារតែការលូតលាស់សេដ្ឋកិច្ច ៕

និស្សិតប្លាស្ទិកប្តេជ្ញាបន្ត​​សម្អាតទីក្រុងក្រោយធ្វើសកម្ម​ភាពអស់​​​​២ឆ្នាំ និង​ស្របពេល​បញ្ហា​សំរា​ម​​​នៅ​មិន​ទាន់ដោះ​ស្រាយ​បាន​ពេញ​លេញ
ក្រុមនិស្សិតវ័យក្មេងដែលមានឆន្ទៈក្នុងការថែរក្សាបរិស្ថាន និងបាន​សម្អាត​សំរាម​ក្នុងរាជធានីភ្នំពេញ ​​អស់រយៈពេល​២ឆ្នាំ​មក​ហើយនោះ ​ប្តេជ្ញាបន្តបេសសកម្មរបស់ខ្លួន​ ខណៈពួកគេមើល​ឃើញ​ថា បញ្ហាសំរាមរាយប៉ាយនៅប្រជុំជន​​ នៅតែបញ្ហា​ប្រឈមដែលត្រូវរួមគ្នាបន្តដោះស្រាយ។

ស្ថាបនិកក្រុមនិស្សិត​ប្លាស្ទិក លោក ហែម សុភេម បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ក្រុមនិស្សិតប្លាស្ទិក បាន​បង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ដោយផ្តើមចេញពីការដើរប្រមូល​សំរាមដោយរូបលោក​ម្នាក់ឯងនៅក្នុងសកលវិទ្យាល័យ​មួយក្នុងរាជធានីភ្នំពេញ។ លោក​បន្តថា ជាបន្តបន្ទាប់​ក៏មានការចូលរួមដោយស្ម័គ្រចិត្ត​​ពីនិស្សិតផ្សេងៗ រួមទាំងជនបរទេស​ផងនោះ ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង១០០នាក់ បាន​រួមគ្នា​បន្តធ្វើ​សកម្មភាព​សំខាន់​ៗ ក្នុងនោះ​មាន​ការ​​ប្រមូលសំរាមតាមទីសាធារណៈ និង​ប្រឡាយ​នានា​ក្នុងរាជធានីភ្នំពេញ និងចែករំលែកសកម្មភាពទាំងនោះលើបណ្តាញសង្គម។

ក្នុងបេសកកម្ម​សម្អាតទីក្រុង ក្នុងរយៈពេល២ឆ្នាំមកនេះ លោក ហែម សុភេម សង្កេតឃើញមានផលវិជ្ជមាន​ច្រើនជាងមុន ជុំវិញឥរិយាបទរបស់ប្រជាពលរដ្ឋ ក្នុងចោលសំរាម ដោយប្រជាពលរដ្ឋមួយចំនួន មិនបាន​បោះចោលសំរាម​ផ្តេសផ្តាសដូចពីមុន ខណៈអាជ្ញាធរក៏មានការ​រៀបចំដាក់ធុងសំរាមនៅតាមទីសាធារណៈច្រើនជាងមុនផងដែរ។

លោកថា៖ «[ពលរដ្ឋ​]អ្នកខ្លះគាត់​ធ្លាប់​ចោល​ពីមុន ធ្លាប់ប្រព្រឹត្តការចោលសំរាម ហើយពេលនេះក៏គាត់ប្តូរ បើ​សិន​ជា​យើង​ទៅកន្លែងធំៗ ដូចជា កីឡាដ្ឋានបាល់ទាត់ ពេលទាត់បាល់​ម្តងៗ​ពីមុន​យើង​អាច​ឃើញហើយ​​ថា​នឹង​​មាន​សំរា​មច្រើន តែមកដល់ពេលនេះមិនដូចមុនទៀតទេ ប្រសើរជាងមុន»។

តែយ៉ាងណា យុវជនវ័យ២៣ឆ្នាំ​រូបនេះ បង្ហាញ​ជំហររឹងមាំក្នុងការបន្តធ្វើសកម្មភាពរបស់ខ្លួនបន្ថែមទៀត​​ ដើម្បីបរិស្ថានស្អាតក្នុងទីក្រុងភ្នំពេញ និងមានគម្រោងសម្អាតសំរាមតាមខេត្តនានាក្នុងប្រទេសកម្ពុជា នាពេលអនាគត ខណៈរូបគាត់នៅសង្កេតឃើញថា បញ្ហាសំរាមរាយប៉ាយនៅក្នុងទីប្រជុំជន និងនៅតាមប្រឡាយ នៅតែជាបញ្ហា​ប្រឈម ដែលត្រូវបន្ត​ដោះស្រាយ​។​ លោកបន្ត​ថា​ ការសម្អាតទីក្រុងនេះ ជារឿងសំខាន់ណាស់ ព្រោះបើកាលណាទីក្រុងមិនមានសណ្តាប់ធ្នាប់ទេ វាជះឥទ្ធិពលអាក្រក់លើមុខមាត់ប្រទេស។

លោកថ្លែងថា៖ «យើងមិនទាន់បានសម្រេចឱ្យពេញលេញតែម្តងទេនូវ​អ្វីដែលយើងចង់បាន គឺការផ្លាស់ប្តូរដ៏ធំ​មួយ​ទៅកាន់អ្នកដែលតែងតែមានទម្លាប់ចោលសំរាម និងការទទួលបានសោភណ្ឌ​ភាព​ និង​ទីក្រុងស្អាត[…] បើសិនជាកាលណាទីក្រុងមួយ មិនមានសណ្តាប់ធ្នាប់ មិនមានអនាម័យ មិនមានបរិស្ថានសោភណ្ឌ​ភាព​ស្អាត​ទេ គេអាចវាយតម្លៃបានថាប្រជាពលរដ្ឋ អត្តចរិតរបស់​ប្រជាពលរដ្ឋនៅក្នុងក្រុងនោះ គឺមិនល្អទេ ពួកគាត់តែងតែចោលសំរាម […] ហើយទី២នោះ​​គឺមុខមាត់ប្រទេសជាតិយើង គេនឹងមើលងាយថា សាសន៍​នេះសុទ្ធតែសំរាម»។

យុវជន ខុម សាក់ អាយុ​២១ឆ្នាំ​​ ដែលជាចូលជា​សមាជិកក្រុមនិស្សិតប្លាស្ទិកចាប់តាំងពីដើមឆាំ្ន២០២៣មកនោះ បាន​លើកឡើង​ថា ក្នុងរយៈពេលជាងមួយឆ្នាំដែលលោកបានចូលរួមសកម្មភាពសម្អាតសំរាមតាមទីសាធារណៈ និងប្រឡាយនៅក្នុងទីក្រុងនេះ​ រូបលោក និងនិសិ្សត​ផ្សេងទៀត ក៏ជួបនូ​វផលលំបាកមួយចំនួន​ដែរ ដូចជា ផលប៉ះពាល់ទៅលើ​ផ្លូវដង្ហើម ដោយសារតែក្លិននិង​មេរោគក្នុងសំរាម ខណៈ​សំរាម​មួយចំនួន​អាច​មាន​គ្រោះ​ថ្នាក់ និងពេលខ្លះជួបប្រទះសត្វពស់​ក្នុងគំនរសំរាម​ជាដើម។

លោក​​ថា៖ «ជាក់ស្តែងខ្ញុំចូលរួមដំបូង​នៅប្រឡាយស្ទឹងមានជ័យហ្នឹង​តែម្តង […] កាលហ្នឹងវាធ្វើឱ្យស្បែកខ្ញុំរមាស់ ពេលខ្លះយើងជួបសត្វអសិរពិស មានពស់​ថ្លាន់​ពស់​អី ដូច​នៅ​ប្រឡាយ​ទួល​សង្កែ​អី​ពស់ថ្លាន់ធំៗណាស់»។

តែយ៉ាងណា​ យុវជន ខុម សាក់ បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការ​បន្តបេសកកម្ម​សម្អាត​ទីក្រុង​ ជាមួយ​ក្រុមនិស្សិតប្លាស្ទិក ដើម្បីបរិស្ថាន​ស្អាត ក្នុងនោះលោកបានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​ និង​ថែរក្សាបរិស្ថាន ដោយត្រូវ​រៀបចំទុកដាក់សំរាម​ឱ្យបានត្រឹមត្រូវ និង​ឈប់​ចោលសំរាម​នៅតាមទីសាធារណៈ​​ និងទីប្រជុំជននានា។​

លោកបន្ត​​ថា៖ «ជាពិសេសហ្នឹងគឺ​រដ្ឋបាលរាជធានីភ្នំពេញ ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងរាជធានីភ្នំពេញ សូម​ថា បើសិន​ជាអា​ច តាមទីសាធារណៈផ្សេងៗ ជាពិសេសក្រសួងបរិស្ថានហ្នឹង គឺបន្ថែមធុងសំរាមថែមទៀត ព្រោះខ្ញុំមើលជាក់ស្តែងគឺតំបន់ កន្លែងដែលមានទីប្រជុំជន និងដាច់ស្រយាលអីមួយចំនួនក្នុងរាជធានីភ្នំពេញ គឺមិនមានធុងសំរាមទេ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក​ ខ្វៃ អាទិត្យា បង្ហាញការ​គាំទ្រចំពោះ​សកម្មភាពរបស់​ក្រុមនិស្សិតប្លាស្ទិក ដែលបាន​ចំណាយពេលវេលា​ និងកម្លាំងកាយកម្លាំងចិត្ត ក្នុងការ​​ចូលរួម​សម្អាតទីក្រុង​​នៅតា​ម​មូល​ដ្ឋាន​របស់​​​ខ្លួន ហើយ​សង្ឃឹមថាពួកគេនឹងបន្តសកម្ម​ភាពនេះបន្ថែមទៀត ដើម្បីកម្ពុជាស្អាត។

លោកថា៖ «[យើងគាំទ្រចំពោះ​]សកម្មភាពរបស់ក្រុមយុវជន ដើម្បីជំរុញការអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន​ឱ្យបានច្រើនឡើងថែម​ទៀត ជាពិសេសយុទ្ធនាការ កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកលុបបំបាត់​សំណល់​ប្លាស្ទិក​នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម»។

អ្នកនាំពាក្យរូបនេះ បន្តថា​ នាពេល​ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏​បាន​ដាក់​ចេញ​យុទ្ធនាការមួយចំនួន​ផងដែរ ក្នុងនោះ​មានយុទ្ធនាការ​ «កម្ពុជា​ស្អាត ខ្មែរធ្វើបាន» និង​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​កំពុងតែជំរុញឱ្យមាន​ការគាំទ្រពីសិស្សានុសិស្ស និស្សិត​ គ្រូបង្រៀន ព្រះសង្ឃ និង​​ប្រជាពលរដ្ឋទូទាំងប្រទេស។​

លោកបន្តថា៖ «ខ្ញុំស្នើសុំឱ្យ​សាធារណជន មេត្តា​អនុវត្តន៍ការងារ ស្រប​តាម​យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន​ឆ្នាំ​២០២៣-២០២៨ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺ​ស្អាត បៃតង និង​ចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេច​បាន​នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បង្កើនគម្របព្រៃឈើ ៦០% នៅទូទាំងប្រទេស និងជាប្រទេស​អាព្យាក្រឹត​កាបូន»។

លោក ហេង គឹមហុង នាយក​ប្រតិបត្តិ​នៃសមាគម​បណ្តាញយុវជនកម្ពុជា យល់​ថា ការ​ចូល​រួម​របស់​យុវជន និង​ប្រជាពលរដ្ឋ ក្នុងការសម្អាតបរិស្ថាន គឺជារឿងល្អ ដែលជួយឱ្យសង្គមមានបរិស្ថាន​ស្អាត ហើយ​ក៏គួរតែត្រូវបានលើកទឹកចិត្ត និងគាំទ្រដោយក្រសួងពាក់ព័ន្ធ។

លោកថា៖ «ការចូលរួមរបស់យុវជន ការចូលរួមរបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត​នៅក្នុងការសម្អាតបរិស្ថាន សម្អាតសំរាម គឺជារឿងល្អ បង្ហាញពីឆន្ទៈ និង​ការ​ប្តេជ្ញាចិត្តរបស់ខ្លួនឯងក្នុងការចូលរួម […] អាជ្ញាធរក្រសួងបរិស្ថាន សាធារណជនគាំទ្រគាត់ទៅមិនខុសទេ ជារឿងប្រសើរដែលគ្រប់គ្នាត្រូវតែចូលរួម»។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន​ចុះផ្សាយក្នុងឆ្នាំ២០១៩ ឱ្យ​ដឹងថា ការកើនឡើងសំណល់ប្លាស្ទិក​ក្នុងប្រទេសកម្ពុជា គឺបណ្តាល​មកពីកំណើនប្រជាពលរដ្ឋ កំណើនជីវភាព​និងសេដ្ឋកិច្ច ការផ្លាស់ប្តូរ​ឥរិយា​បទ​ក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ និងកង្វះ​ខាតនូវ​​ចំណេះដឹងក្នុងការញែកសំរាម។

របាយការណ៍ដដែល បន្តថា ដើម្បីកាត់បន្ថយ​បញ្ហាប្លាស្ទិក ក្រសួង​បាន​ណែនាំ​ឱ្យ​អនុវត្តនូវ​វិធី​សាស្ត្រចំ​នួន៤ ក្នុងនោះមានដូចជា ការបដិសេដមិនប្រើប្រាស់ប្លាស្ទិក កាត់បន្ថយការប្រើប្លាស្ទិក ប្រើប្រាស់ឡើងវិញនូវប្លាស្ទិកចាស់ៗ និងកែច្នៃប្លាស្ទិកចាស់ឱ្យទៅជារបស់ថ្មីដែលអាចប្រើ​បាន។ លើសពីនេះក្រសួង បានជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួមកាត់បន្ថយការប្រើ​ប្រាស់​ប្លាស្ទិក តាមរយៈការយក​ដបទឹក​ដែលអាចប្រើប្រាស់ឡើងវិញតាមខ្លួនជានិច្ច  ប្រើប្រាស់បំពង់បឺត ឬកំបិត ស្លាប​ព្រា សម ធ្វើ​ពី​សារធាតុដែលអាចរលាយក្នុងបរិស្ថាន ចៀសវាងទិញអាហារ ឬម្ហូបដែលវេចខ្ចប់ថង់ប្លាស្ទិកច្រើន និងបំពេញម្សៅសាប៊ូឡើងវិញដោយ​មិន​បាច់ទិញ​ដប​សាប៊ូ​ថ្មីជាដើម​​។

ចំណែក របាយការណ៍របស់អង្គការ​សត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ បង្ហាញថា ក្នុងរាជធានី​​ភ្នំពេញ ថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ខណៈ​​ប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ ០០០ ថង់​ក្នុងមួយឆ្នាំ។ តែយ៉ាងណា បើតាម​របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ​ ការនាំចូលថង់ប្លាស្ទិកបានថយចុះដល់ទៅ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺ​នៅឆ្នាំនេះ ការនាំចូល​​ថង់ប្លាស្ទិក​សម្រាប់សង្វាក់ផលិត​កម្ម មានបរិមាណសរុបត្រឹម​ ៩ ១៥២,៤៤​គី​ឡូក្រាម ខណៈ​កាលពីឆ្នាំ២០២៣ ក្នុងត្រីមាសទី១​ដូចគ្នា ការនាំចូលថង់ប្លាស្ទិកមាន​បរិមាណដល់ទៅ ៣៥ ៥៨០,០៩គីឡូក្រាម។ ប្រភពដដែល​បន្តថា ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើក្នុងសង្វាក់ផលិតកម្មថយចុះ ដោយសារតម្រូវការធ្លាក់ចុះ និងបន្ទាប់​ពីមានការរឹតបន្តឹងរបស់ក្រសួង ដែលបានផ្តល់ការអនុញ្ញាតទៅឱ្យ​ក្រុម​ហ៊ុន​តែ​២ប៉ុណ្ណោះ​សម្រាប់ការនាំចូលថង់ប្លាស្ទិក៕

តុលាការសម្រេចឃុំខ្លួន​​​​អ្នកស្រី​ ឡេង ចាន់​ណា និង​បក្ខពួក​ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពាក់ព័ន្ធនឹង៣បទល្មើស​
ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។

អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅ​តាមដីកាបញ្ជា​ឱ្យចូលខ្លួន​របស់​តំណាង​អយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា​ បន្ទាប់ពីបាន​សួរចម្លើយជនត្រូវចោទ ​ពិនិត្យភស្តុតាង​ក្នុងសំណុំរឿង ព្រមទាំងការ​ពិចារណាលើអង្គហេតុ និងអង្គច្បាប់​រួចមក ចៅក្រមស៊ើបសួរបានសម្រេច​ឃុំខ្លួន​ជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។

ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអ​គ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន​ អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន​ អាយុ ៣១ឆ្នាំ​​ ត្រូវបាន​​ចោទ​ប្រកាន់​ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការ​ចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលា​ដំបូងខេត្ត។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះដែរ ប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ក៏​បានចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា នេះផងដែរ។

លោក នួន នឿត អះអាងថាជាជនរងគ្រោះពីការឆបោករបស់ក្រុមអ្នកស្រី​ឡេង ចាន់ណា បាន​​​បង្ហាញ​ការគាំទ្រចំពោះចំណាត់ការ​របស់​តុលាការទៅលើ​ជនត្រូវចោទទាំង៣រូប។ ប៉ុន្តែលោកថា អាជ្ញាធរមានសមត្ថកិច្ច គួរតែមានចំណាត់ការ​ច្បាប់ទៅលើ​​បក្ខពួកឆបោកទាំងអស់នៅក្នុង​​ក្រុមរបស់​ ឧកញ៉ា ឡេង ចាន់ណា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកថា៖ «បើយើងឃាត់ខ្លួនចឹងក៏ល្អដែរ ព្រោះត្រូវឃាត់ខ្លួនទាំង ២៥នាក់​ទៀត​​​[សមាជិកឆបោក]នោះដែរ ព្រោះ​អា ២៥នាក់នោះ ក៏ទាក់ទងនឹងរឿងហ្នឹងដែរ»។

បើតាម លោក នួន នឿត គឺរូប​លោកបាន​ដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន​ស៊ីធី​វើលដ៍​តាំងពីឆ្នាំ​២០២២ ហើយ​ការដាក់វិនិយោគនេះ​ធ្វើឡើង៣ដំណាក់កាល ដោយ​លោក​​បានខាតបង់ទឹកប្រាក់សរុបចំនួន ៥ ៥០០០ដុល្លារ។

លោក​បាន​សំណូមពរដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច​​រឹបអូស​ទ្រព្យសម្បត្តិរបស់​អ្នកស្រី ឡេង ចាន់ណា មកដោះស្រាយ​ជូន​​ពលរដ្ឋទាំងអស់​​ដែល​​រង​គ្រោះពីការឆបោកនេះ ទោះ​ជា​មិនបានប្រាក់ការដែលក្រុមឧកញ៉ា ឡេង ចាន់ណា ធានាផ្តល់ជូនក៏ដោយ តែលោកចង់បាន​នូវ​សំណងប្រាក់ដើម​របស់​លោក​មក​វិញ។

លោកបន្ថែមថា៖ «អចលនទ្រព្យដែលគាត់​ [ឧកញ៉ា ឡេង ចាន់ណា] ទិញគាត់ធ្វើអីៗទាំងអស់ប៉ុន្មានហ្នឹង តើមានប៉ុន្មាន​នៅក្នុងខ្លួនគាត់ ដែលលុយកាក់គាត់អីនៅកន្លែងណាខ្លះហ្នឹង ឃាត់ខ្លួនគាត់​ដើម្បីចង់ឱ្យ​គាត់ហ្នឹងរកដំណោះស្រាយឱ្យ​យើងហ្នឹងឯង។ តើមានអ្វីខ្លះដែលត្រូវដោះស្រាយជូនប្រជាជន​ដែលគ្នាកំពុងរង់ចាំយូរហើយ ទាំងគេទាំងខ្ញុំ»។

ចំណែក ជនរងគ្រោះពីការឆបោក​ម្នាក់ទៀត អ្នកស្រី លន់ ស៊ីថា មានប្រសាសន៍ស្រដៀងគ្នា​នេះដែរ​​ថា ក្រៅពីការចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ អ្នកស្រីចង់ឱ្យ​មានការបើកបង្ហាញទ្រព្យសម្បត្តិរបស់​ឧកញ៉ា ឡេង ចាន់ណា ជាសាធារណៈ និងលក់ទ្រព្យសម្បត្តិ​ទាំង​នោះ​ ដើម្បី​ជា​សំណងជូន​ពលរដ្ឋរងគ្រោះវិញ។

អ្នកស្រីថា៖ «ដំណោះស្រាយជូនពួកខ្ញុំ ក្រោយពីការឃាត់ខ្លួនហើយគឺបើកបង្ហាញពីទ្រព្យសម្បត្តិដែលយកលុយពីពួកយើង​ទៅទិញ​ទាំងប៉ុន្មាន​ដាក់លើតុ ហើយលក់ទៅ ឡៃឡុង​ទៅ បានប៉ុន្មានយកមកចែកពួកយើងខ្លះៗ​មក កុំឱ្យ​អត់​ឈឹងចឹង […] ខ្ញុំចង់បានលុយខ្លះៗយកមកដោះស្រាយជីវភាព ព្រោះយើងជំពាក់លុយធនាគារ ខ្ញុំប្រហែល ២៨០០(ដុល្លារ) បង់​ធនាគារ ចឹងបើឱ្យ​​គ្រាន់តែគាត់ជាប់ទោស​ជាប់ទណ្ឌទៅ​ ពួកយើងអត់មានបានលុយសោះ ពួកខ្ញុំអត់ចង់បានចឹងទេ ចង់​បានដំណោះស្រាយឱ្យ​បានលុយខ្លះមកវិញ»។

នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ដំណើរ​ការ​បន្ទាប់ពីការចោទប្រកាន់ និងឃុំខ្លួន​​ជាបណ្តោះអាសន្ន​ទៅលើ​ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច គួរតែមានការប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ជន​ត្រូវចោទ សងត្រឡប់ទៅ​ប្រជាពលរដ្ឋរងគ្រោះវិញ។

លោក​ថា៖ «ទាក់ទងនឹងបញ្ហាលុយកាក់ ឬក៏ការឆបោកទាំងអស់ហ្នឹងតុលាការ​គេអាចពិនិត្រមើលចុងក្រោយទៅលើការលក់ឡៃឡុង ទៅលើទ្រព្យសម្បត្តិ ទៅលើអចលនទ្រព្យ ដើម្បីសងទៅប្រជាពលរដ្ឋ ប៉ុន្តែអាហ្នឹងវាទាល់តែមានការស៊ើបអង្កេត​ប្រមូលភស្តុតាងអំពីទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ចាន់ណា»៕

ពលរដ្ឋស្រុកសណ្តាន់ដាក់ក្តីបារម្ភពីសុវត្តិភាពពេលជិះទូកចម្លងខណៈការលិចទូកកើតឡើងញឹកញាប់​
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដាក់ក្តីបារម្ភចំពោះសុវត្តិភាពពេលជិះទូកចម្លងក្រោ​​យមានឧបទ្ទវហេតុលិចទូកដែលបណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់ បើទោះបីជាមានការចេ​ញសារាចរណែនាំពីក្រសួងសាធារណការ និងដឹកជញ្ចូនឱ្យម្ចាស់អាជីវកម្មបង្កើនការប្រុងប្រយ័ត្នយ៉ាងណាក្តី។​

លោក​ ចៅ ចាន់ណា ជាប្រជាពលរដ្ឋម្នាក់ដែលប្រើប្រាស់ទូកចម្លងធ្វើដំណើរនារដូវវស្សាក្នុងខេត្តកំពង់ធំ យ​​ល់​ឃើញថាការធ្វេសប្រហែសក្នុងពេលចម្លងទូកនេះបណ្តាលឱ្យមានហេតុការលិចទូកជារៀងរាល់ឆ្នាំតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។

លោកបន្តថា៖ «មានស្ទើររាល់ឆ្នាំប៉ុន្តែគ្រាន់តែថានៅកន្លែងផ្សេងៗគ្នាចឹងហាស និយាយទៅបញ្ហាទាំងអស់ហ្នឹងវាកើតឡើងជាយថាហេតុចឹងយើងអត់អាចស្មាន ប៉ុន្តែសំខាន់អាហ្នឹងលុះត្រាតែអ្នកចម្លងទូក និងអ្នកដែលត្រូវជិះហ្នឹងមានទំនួលខុសត្រូវរៀងៗខ្លួន»។

មិនខុសពីពលរដ្ឋនៅតំបន់ផ្សេងទៀតឡើយ លោក ចាន់ណា តែងមានការបារម្ភខ្លាចឧបទ្ទវហេតុកើតឡើងពេ​ល​ឆ្លងទឹក ជាពិសេសសិស្សានុសិស្សដែលត្រូវឆ្លងទៅសាលារៀន និងសំណូមពរឱ្យមានស្ពានឆ្លងកាត់ដើ​ម្បីធានាបាននូវសុវត្តិភាព។​

លោកបន្តថា៖«បារម្ភ ទាក់ទងហ្នឹងយើងវាមានកូនក្មួយដែរដែលគាត់ឆ្លងទៅរៀននៅវិទ្យាល័យ សាលាហ្នឹ​ង​គឺគាត់ត្រូវការឆ្លងទូកដរដល់រដូវវស្សាហ្នឹងឯង […] ជាការល្អហ្នឹងចង់ស្នើរឱ្យបានស្ពានឆ្លងស្ទឹងហ្នឹងស្រួល នៅតំបន់កន្លែងខ្ញុំហ្នឹងវាផ្លូវត្រូវវាចំទីប្រជុំជនដែរ [..] បើមានស្ពានថ្មមួយកាន់តែល្អ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងនិងកូនសិស្សឆ្លងទៅរៀនវិទ្យាល័យផង» ។

កាលពីថ្ងៃទី ១២ ខែមិថុនា  ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីណែនាំ ឱ្យម្ចា​​ស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ ពង្រឹងវិធានការសុវត្ថិភាព និង​​ការរក្សាសុវត្ថិភាពនាវា-ទូកចម្លងចំនួន ១១ ចំណុចដូចជា ត្រូវមានសម្ភារៈការពារសុវត្តិភាព ដូចជាពោ​​ង​សុវត្ថិភាព អាវពោង និងភ្លើងបំភ្លឺជាដើម។ជាងនេះទៀតត្រូវផ្អាកការធ្វើដំណើរសិនក្នុងករណី អាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ឬខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់។

លោក សៅ នី រស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយតែងធ្វើដំណើរតាមទូកដរជាប្រចាំ បានលើកឡើងថា លោកមានក្តីបារម្ភពីសុវត្តិភាពពេលធ្វើដំណើរតាមផ្លូវទឹកម្តងៗ ដោយពេលខ្លះមិនបានពាក់អាវពោ​ងការពារស្រួ​​លបួល។

លោកប​ន្តថា៖« ការឆ្លងទូកនេះ យើងមើលទូទៅទៅ យើងការពារតែពេលមានបញ្ហាទេ ក្រោយបញ្ហាយើងការពារ ក្រោយពីស្ងប់ស្ងាត់ទៅក៏ [ឈប់ការពារ ព្រោះគិតថាមិនអី] »។

ទាក់ទងនឹងបញ្ហានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បដិសេធក្នុងការ​​ផ្ត​ល់​ព័ត៌មានល្អិត ដោយលោកអះអាងថា មិនមានអ្វីបន្ថែមលើ​សពីសារាចរណែនាំ​ដែលក្រសួង​​បានប្រ​កា​ស​​​​​នោះទេ។

លោកបន្តថា៖« ប្អូនអាចផ្សាយតាមនឹង យើងមិនមានអ្វីអត្ថាធិប្បាយលើសនឹងទេ»។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យ​ល់​​ឃើញ​ថាកា​​រចេញសារាចរណែនាំរបស់ក្រសួងមិនមានប្រសិទ្ធិភាពក្នុងការរក្សាសុវត្តិភាពទេ ប្រសិនបើអា​​​​ជ្ញា​​​ធរមូលដ្ឋានមិនយកចិត្តទុកដាក់ ឬនៅបន្តបណ្តែតបណ្តោយដូចរាល់ថ្ងៃនេះ។ម្យ៉ាងវិញទៀត អា​​ជ្ញា​ធរត្រូវតាមដានការធ្វើអាជីវកម្មទូកចម្លង បើម្ចាស់អាជីវកម្មណាមិនព្រមអនុវត្តតាមការណែនាំ អាជ្ញាធរត្រូវចា​​ត់​វិធានការច្បាប់។

លោកបន្តថា៖ « ការចេញ [សារាចរ] ហ្នឹងវាអត់មានអីមានប្រសិទ្ធិភាពអីទេបើសិនជាអាជ្ញាធរមូលដ្ឋានមិនព្រមអនុវត្ត បានន័យថាត្រូវត្រួតពិនិត្យជាប្រចាំ។សាលាផ្សេងៗនៅពេលដែលចេញពីសាលាត្រូវមានអាជ្ញាធរចាំធ្វើចរាចរតាមផ្លូវដើម្បីជៀសគ្រោះថ្នាក់ចរាចរ [ដូច្នេះ] នៅពេលដែលសិស្សឆ្លងទូកដរអីយើងគួរតែមានអាជ្ញាធរពិនិត្យមើលនៅម៉ោងដែលសិស្សត្រូវឆ្លងទូកដរដើម្បីកុំឱ្យរឿងហ្នឹងកើតឡើងទៀត»។

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍លិចទូកចម្លងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់។ បើតាមអាជ្ញាធរទូកចម្លងឆ្លងស្ទឹងនោះ មានសិស្សប្រុសស្រីចំនួន ១៥នាក់ បានជិះនៅលើទូកនោះ ខណៈពេលដែលពួកគេត្រឡប់ពីសាលារៀនទៅផ្ទះវិញ។

ឧប្បទ្ទវហេតុនេះមិនមែនជាករណីដំបូងទេដោយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏ធ្លាប់មានសោកនាដកម្មលិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅក្នុងឧប្បត្តិហេតុលិចទូកនោះ បានធ្វើឱ្យកុមារជាសិស្សចំនួន ១១នាក់ ក្នុងចំណោម១៥នាក់ បាត់បង់ជីវិត ខណៈពេលដែលពួកគេជិះទូកត្រឡប់ពីសាលារៀនមកផ្ទះគេវិញ៕

គ្រួសារជនរងគ្រោះដែលបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបងទាមទាររកដំណោះស្រាយ
កូនស្រីរបស់ស្រ្តីដែលស្លាប់ក្រោយទទួលបានការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាន​ចោទ​ប្រ​កា​ន់ថា ដោយសារការធ្វេសប្រហែសរបស់បុគ្គលិកពេទ្យ បណ្តាលឱ្យម្តាយរបស់ខ្លួនត្រូវស្លាប់ ប៉ុន្តែទោះ​ជា​បែបណាក្រុមគ្រួសារសពនឹងបន្តទាមទារស្វែងរកដំណោះស្រាយ ដើម្បីផ្តល់​យុត្តិធម៌សម្រា​​ប់ជនរងគ្រោះ​ដែ​​លបាត់បង់ជីវិត។

​ស្រ្តីឈ្មោះ ថុង គីមហេង ជាកូនស្រី៣ របស់ជនរងគ្រោះដែលបានស្លាប់ បានអះអាងថាម្តាយរបស់ខ្លួនបានស្លាប់ ដោយសារការខ្ជីខ្ជារបស់បុគ្គលិកមន្ទីរពេទ្យខេត្តបាត់ដំបងដែលហៅថាពេទ្យធំ ស្របពេលដែលជនរងគ្រោះមានជំងឺប្រចាំកាយ និងមិនទាន់ទទួលបានការវិនិច្ឆ័យជំងឺច្បា​​ស់​​លាស់នៅឡើយ។

មិនតែប៉ុណ្ណោះ កំឡុងពេលសម្រាកព្យាបាល បុគ្គលិកពេទ្យមិនយកចិត្តទុកដាក់នឹងម្តាយរបស់ខ្លួនទេ ហើ​​យ​បានចេញថ្នាំឱ្យជនរងគ្រោះលេបទាំងដែលមិនដឹងថាអ្នកជំងឺកំពុងឈឺពោះរកសម្រាលកូនទៀតផង។​

ប្រភពបន្តថា៖ «នៅម៉ោង១១ថ្ងៃត្រង់ខ្ញុំបានទៅប្រាប់ពេទ្យថាលោកគ្រូអ្នកជំងឺបន្ទប់ VIP C4គាត់ឈឺពោះតិចៗគាត់ចេញចូលបន្ទប់ទឹកញាប់ពេទ្យក៍បានអោយថ្នាំមូលៗពណ៌ផ្កាឈូកប៉ុនមេដៃមកខ្ញុំ2គ្រាប់ដល់ម៉ោង12កន្លះខ្ញុំបានដើររទៅប្រាប់ពេទ្យម្តងទៀតថាលោកគ្រូម៉ាក់ខ្ញុំឈឺពោះអត់បាត់ទេគេក៏ស្រែកស្តីឱ្យខ្ញុំ[…]​ បានប្រហែលតែ5នាទីទេខ្ញុំក៍រត់ទៅប្រាប់គេម្តងទៀតថា លោកគ្រូម៉ាក់ខ្ញុំឈឺពោះកូនគាត់សម្រុកចុះក្រោម ស្រាប់តែលោកគ្រូពេទ្យគាត់ភ្ញាក់ថា ហា៎កអ្នកជំងឺទំងន់ បន្ទប់ណាមិញយកឯងសារមក[…] អ្វីដែលខ្ញុំឆ្ងល់ ហេ​តុអីអោយថ្នាំអ្នកជំងឺលេបមិនបើកឯកសារពិនិត្យ ពេលអ្នកជំងឺប្រាប់ពីអការៈហេតុអីមិនយកចិត្តទុក​​ដាក់​​ស្តាប់ »។

អ្នកស្រី ចាន់ ស្រីណុច    ដែលមានអាយុ ៤៤​ឆ្នាំ បានចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំ​​​​ប​​ង​​​​កាលពីថ្ងៃទី២២ ខែមេសា ដោយមានអាការៈឈឺពោះសម្រាលកូនមុនកំណត់ ដែលមានកូនក្នុង​​ផ្ទៃ៨​ខែ​។តាមរយៈសំណេររបស់ស្រ្តីឈ្មោះ ថុង គីមហេង ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កា​ល​ពីថ្ងៃទី៨ ឧសភា ចោទប្រកាន់ថា ដោយសារការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេ​ទ្យប​​ង្អែ​​ក​​ខេ​ត្ត បានបណ្តាលឱ្យម្តាយរបស់ខ្លួនស្លាប់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២​​០​​២​៤​។

ឆ្លើយតបរឿងនេះ លោក កាក់ សីហា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទទួលស្គាល់ថា បញ្ហានេះពិត​បា​ន​​​កើតឡើងពិតមែន នៅក្នុងមន្ទីរពេទ្យរដ្ឋមួយនេះ។ប៉ុន្តែលោកបដិសេធ​ថាករណីបែបនេះកម្រនឹងកើ​ត​​ឡើ​​​​ង​ណាស់។ជាងនេះទៀត បញ្ហាដូចនេះក៏ធ្លាប់មានករណីរិះគន់ពីប្រជាពលរដ្ឋចំពោះការបំពេញការងា​​​ររ​​ប​ស់​មន្ទីរពេទ្យដែរ តែមិនជាញឹកញាប់ពេកទេ។

លោកបន្តថា៖​​ «អត់ជាញឹកញាប់ទេ(ការរិះគន់)មួយឆ្នាំអីមានម្តង និយាយទៅ សរុបទៅដប់ឆ្នាំអីដូចជាមា​នករណីធំៗ ហ្នឹងហាស មានតែពីរដងទេ ដែលមានបញ្ហាធំដូចគេផ្សព្វផ្សាយព័ត៌មានអីចឹងហាស តូចតាចអីយើងនិយាយគ្នាយល់ពីការទទួលខុសត្រូវអ្នកផ្តល់សេវា ដូចថាការខ្វះខាតការយកចិត្តទុកដាក់ យឺតយ៉ាវក្នុងការទទួលផ្តល់អីចឹងអាហ្នឹងយើងមាន ប៉ុន្តែយើងមានប្រអប់សំបុត្ររិះគន់មានអីចឹងទៅ »។

បន្ថែមពីលើនេះទៀត ប្រធានមន្ទីរពេទ្យរូបនេះ អះអាងថាលោកបានទៅសួរសុខទុក្ខគ្រួសាររងគ្រោះ និងបា​​ន​ទទួលស្គាល់នូវកំហុសដែរ ជាពិសេសខាងមន្ទីរពេទ្យកំពុងស្វែងរងមូលហេតុដែលបង្កឱ្យមានករណីនេះ​​កើ​​តឡើង។

លោកបន្តថា៖ «យើងបានទៅជួបគាត់ ហើយយើងក៏បាននិយាយលេងអំពីការទទួលស្គាល់ខ្លះៗនូវកំហុសឆ្គង បើវាមិនមានកំហុសឆ្គងការខ្វះខាតទេក៏វាមិនអាចប្រឈមអីទៅដល់ហ្នឹងដែរ[…] យើងតែងតែស្វែងរកចំ​​ណុចឬសគល់នៃបញ្ហាតើវាកើតមកពីអីចឹងទៅ បើការខុសឆ្គងកើតពីការធ្វេសប្រហែសយើងធ្វើការណែ​​នាំគាត់ »។

បើទោះបែបណា កូនស្រីរបស់សពឈ្មោះ ថុង គីមហេង​ ឱ្យដឹងថានៅចំពោះមុខនេះ ភាគីខាងមន្ទីរពេទ្យបា​​នទៅសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដែរហើយបានស្នើសុំឱ្យក្រុមគ្រួសារសពលុបសារដែលបាន​​ប​​ង្ហោះ​​នៅលើហ្វេសប៊ុកដើម្បីទុកពេលឱ្យខាងមន្ទីរពេទ្យផ្តល់ដំណោះស្រាយ។​
ប្រភពបន្តថា៖«ខាងមន្ទីរពេទ្យបានចុះមករកដំណោះស្រាយឱ្យខ្ញុំ ហើយមានជាការសំណូមពរគ្នាទៅវិញទៅមក មានជាការសំណូមពរឱ្យខាងប្អូនលុបផុសហ្នឹងសិនហើយក៏ស្វែងរកដំណោះស្រាយឱ្យខ្ញុំ ខ្ញុំក៏សំ​​ណូម​ពរទៅគាត់ឱ្យគាត់សុំទោសជាសាធារណៈទទួលស្គាល់កំហុសមន្ទីរពេទ្យបង្កឡើង»។

ដោយឡែក លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ជំហរថាចំពោះករណីនេះលោកមិនអាចអារកាត់បានទេថាគេមានវិធានការបែបណាទៅលើរឿងនេះដោយសារតែករណីនេះខាងខេត្តជាអ្ន​ក​ដោះស្រាយ និងកំពុងដំណើរការរកដំណោះស្រាយ   ហើយលោកក៏កំ​ពុ​ងរង់ចាំលទ្ធផលនៃការ​ដោះស្រា​យ​​​នេះដែរ។

លោកបន្តថា ៖«អារឿងជំងឺដែលធ្ងន់ហើយដែលគាត់គ្រោះថ្នាក់ហើយស្លាប់មានច្រើនតើប្អូន[…] តែគ្រាន់តែ​​ថាការលើកឡើង ការលើសខ្វះអី អ្នកណាអីអ្នកណា អានេះខ្វះអានេះ អីខ្វះនោះ ក្នុងការចាត់ចែងរបស់បុគ្គ​លរឺក៏ក្រុមការងារនោះអាហ្នឹងជារឿងកត្តាជាក់ស្តែងមួយចំនួន ប៉ុន្តែជំងឺធ្ងន់ដែលស្លាប់ហ្នឹងយើងមានច្រើ​​​​នតា មិនមែនមានតែលើកទីមួយឯណា » ។

យ៉ាងនេះក្តី លោក​  អ៊ិន គង់ជិត មន្រ្តីជាន់ខ្ពស់អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំនៅខេត្តបាត់ដំបង បានលើកឡើងថា ជុំវិញករណីនេះមិនមែនកើតឡើងជាលើកទីមួយទេ ដែលបុគ្គលិកនៅមន្ទីរពេទ្យរដ្ឋ ធ្វើការធ្វេសប្រហែសទៅលើអ្នកជំងឺដោយមិនមានទំនួលខុសត្រូវបែបនេះដែលបណ្តាលឲ្យអ្នកជំងឺបាត់បង់ជី​​វិត​ ហើយភាគច្រើននោះជាស្រ្តីភេទដែលត្រូវរងគ្រោះក្នុងករណីដូចនេះជាបន្តបន្ទាប់មកហើយ។

លោកបន្តថា៖«មន្ត្រីសុខាភិបាលថ្នាក់ជាតិ គួរបើកការស៊ើបអង្កេត ស្រាវជ្រាវទៅលើការបំពេញវិជ្ជាជីវៈគ្រូពេទ្យហ្នឹងឲ្យបានទៅដល់រកឲ្យឃើញអំពីមូលហេតុពិតនៃការដែលមានអ្នកជំងឺគាត់ស្លាប់នៅក្នុងមន្ទីពេទ្យ […] ចំពោះសាច់ញាតិអី គាត់តាមដានមើលទៅហាក់ដូចជាមានសង្ឃឹមល្អប្រសើរឡើងវិញ ស្រាប់តែទីបំផុតវាទៅចឹងវិញដែលធ្វើឲ្យសាច់ញាតិរឺក៏បងប្អូនអ្នកដែលជំងឺ (សាច់ញាតិជនរងគ្រោះ)ហ្នឹងគាត់មានការថ្នាំងថ្នាក់ ហើយនៅតែពុំមានជំនឿទៅលើប្រព័ន្ធសុខាភិបាលយើង ហើយនឹងធ្វើឲ្យគាត់ងាកទៅរកប្រើប្រាស់ប្រព័ន្ធសុខាភិបាលនៅក្រៅប្រទេស »។

សម្រាប់ លោក អ៊ិន គង់ជិត សង្កេតឃើញថាក្នុងពេលបច្ចុប្បន្ននេះមន្ទីរពេទ្យបានផ្លាស់ប្តូរច្រើន ដោយមានបំពាក់នូវឧបករណ៍ផ្សេងៗដែលមានលក្ខណៈទំនើបជាងមុន ដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលទៅពិនិត្យរោគផ្សេងៗដោយទំនុកចិត្ត តែស្របពេលជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតមួយចំនួនបានបំពេញការងា​ររប​ស់ខ្លួនស្របទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌បានល្អ។ផ្ទុយទៅវិញ បាតុភាពចេះតែបន្ត​កើតមានដែរ​ចំ​​ពោះ​ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតខ្លះទៀត នៅបន្តខ្ជីខ្ជាការងារ និងខ្វះក្រមលសីលធម៌ជាអ្នកសង្រ្គោះ ជា​​ពិ​សេ​សនៅតាមមន្ទីរពេទ្យរដ្ឋ៕

សមត្ថកិច្ច​ជំនាញបង្ក្រាបករណីបទល្មើសធនធានធម្មជាតិ​បានជាង ៥០០ករណីក្នុងត្រីមាសទី១ដើមឆ្នាំនេះ
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងត្រីមាសទី១​ឆ្នាំ២០២៤ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បាន​បង្ក្រាប​​បទ​ល្មើស​ធនធានធម្មជាតិ បានជិត ៦០០ករណី ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ៨០ករណី។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ បទល្មើសធ​នធានធម្មជាតិមាន​ចំនួន ២ ៥២៩លើក ក្នុងនោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ​បង្ក្រាបបទល្មើសបានចំនួន ៥៩២ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨៥ករណី។

តែយ៉ាងណា លោកពុំទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ថាតើបទល្មើសទាំងនោះ​កើត​មាន​នៅតំបន់ការពារ ឬខេត្តណាខ្លះ និង​​ចំនួនដីដែលបានឃ្លុំ​ព័ទ្ធយកមកជាកម្ម​សិទ្ធិដីរដ្ឋវិញ។

អ្នកនាំពាក្យរូបនេះ បន្តទៀត​​ថា ដើម្បី​ធានាដល់​ការ​បន្ត​​កិច្ចការពារ ថែរក្សា និង​អភិរក្សធន​ធានធម្ម​ជាតិទាំង​អស់ ដែលមាន​នៅក្នុងតំបន់ការពារធម្មជាតិ ការដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជារឿងមួយចាំបាច់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកថា៖ «ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ​យុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺជា​​ប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ស្របពេលគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ ក៏បាន​ដាក់ចេញនូវវិធានការមួយចំនួន​ ដើម្បីបន្តពង្រឹង​ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ធនធានធម្មជាតិ ក្រោយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន​ដីព្រៃដោយ​ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការ​មោឃភាពចោលនូវរាល់​លិខិត​លក់-ទិញឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់​នៅតំបន់ការពារធម្មជាតិ ដកហូត​យក​មកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រានដាំដំណាំ និង​សង់លំនៅដ្ឋាន ដែលជាសកម្មភាពខុសច្បាប់។ រដ្ឋបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការ​ចូលកាប់ទន្ទ្រាន​ឈូសឆាយដីព្រៃនៅតំបន់ការពារ ព្រមទាំងត្រូវរុះរើនូវសំណង់ខុសច្បាប់នៅតំបន់ការពារ តាមការប្រើវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត​។

រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ គណៈបញ្ជាក់ការឯកភាពខេត្តនិងស្រុក ពាក់ព័ន្ធនឹងចាត់វិធាការអនុវត្តតាមនីតិវិធីច្បាប់»។

ចំណែក មន្ទីរបរិស្ថានខេត្ត​​ពោធិ៍សាត់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ដែលបាននិងកំពុងសាង​សង់សំណង់ផ្សេងៗនៅក្នុង​​តំបន់ការពារ ត្រូវ​សហការជាមួយសមត្ថកិច្ចជំនាញ ដោយរុះរើរោង ឬ​សំណង់ផ្សេងៗរបស់ខ្លួន និងចាកចេញពីទីតាំងនោះជាបន្ទាន់ផងដែរ។ នេះបើតាម​ការលើក​ឡើង​ក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរ​កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា បើតាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ​មាត្រា​៤១ ចែងថា «តំបន់​ការ​ពារធម្មជាតិ​នីមួយៗ ត្រូវការពារ និងទប់ស្កាត់នូវរាល់សកម្មភាព​ដែលធ្វើឱ្យខូចខាត ឬ​ប៉ះ​ពាល់ជា​អវិជ្ជ​មាន​ក្នុង​តំបន់ការពារធម្មជាតិ ដែល​បណ្តាលមកពីការកាប់គាស់ រុក​រាន ទន្ទ្រានដីដោយរំលោភ ការធ្វើ​អាជីវកម្ម ការបំពុលមជ្ឈដ្ឋានធនធានធម្មជាតិជីវៈចម្រុះ ភ្លើងឆេះព្រៃ និង​ការធ្វើកសិកម្មពនេចរជាដើម»។

លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា យល់​​ថា រដ្ឋាភិបាល និងក្រសួងស្ថាប័ន​​ពាក់​ព័ន្ធ គួរបង្កើនការយកចិត្តទុកដាក់ និងរឹងបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត ព្រមទាំងតាមរក​អ្នកនៅពីក្រោយ​នៃបទល្មើស​នោះ ទើបអាច​​​ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងបទល្មើសធនធានធម្មជាតិមានប្រសិទ្ធភាព។

លោកថា៖​ «ទាក់ទងជាមួយនឹងការកាប់ទន្រ្ទានដីដោយខុសច្បាប់ ដូចជា ដីរដ្ឋក្តី ដីតំបន់ការពារធម្មជាតិក្តី ឬក៏ដីផ្សេងៗក្តី ខ្ញុំគិតថា ជារឿងមួយដែលគួរតែត្រូវបានគិតគូរ​ឱ្យបានច្បាស់លាស់ ការប្រើប្រាស់វិធានការទប់ស្កាត់កុំឱ្យ​មាន​​ការ​បន្ត​ការ​កាប់​បំផ្លាញ ហើយអាជ្ញាធរក៏ត្រូវតែសហការជាមួយភាគីពាក់ព័ន្ធ បង្កើនវិធានការ យកវិធានការច្បាប់​ដែលមានស្រាប់ ទៅបង្ក្រាប​ស្វែងរកបណ្តាញនៃការជួញដូរអីហ្នឹង ជាជាងការចោទប្រកាន់តែម្ខាង​ដោយ​អត់មាន​ការស្វែងរកបណ្តាញនៅពីខាងក្រោយ»។

លោក គឹមហុង បន្តថា សម្រាប់តំបន់ដីដែលចាស់រិច​រិល រដ្ឋាភិបាលអាចពិចារណាផ្តល់ជាដី​សម្បទាន​ទៅប្រជាជន ប៉ុន្តែសម្រាប់ដីដែលមានគុណភាពសម្រាប់ជីវចម្រុះ រដ្ឋាភិបាលគួរតែទប់​ស្កាត់ជាមុន កុំឱ្យមានការកាប់បំផ្លាញ និងទន្ទ្រាន​យក ហើយ​ត្រូវរួមគ្នាដាំដើមឈើឡើងវិញ​ក្នុងតំបន់ដែលរងការកាប់បំផ្លាញនោះ។ បើតាមមន្ត្រីអ្នកនាំពាក្យ​ គឺ​ក្រសួងបរិស្ថាន​បានដាក់ចេញនូ​វវិធានការបង្ការចំនួន៤ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ក្នុងនោះមាន ការអនុវត្តច្បាប់ ១០០ភាគរយ ដោយ​​មិន​លើក​លែង​ចំពោះជនល្មើសដែ​លបំពានធនធានធម្មជាតិ, ពង្រឹងការការពារ​ធនធានធម្មជាតិ​ជាមួយ​អាជ្ញាធរថ្នាក់ក្រោមជាតិ​, សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងកងរាជអាវុធហត្ថ​ដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញ​ឱ្យមានការដាំដើមឈើឡើងវិញ​ដើម្បីបង្កើនគម្របព្រៃ៕

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់​នូវសកម្មភាព​បំពាន​ដី​ព្រៃរបស់​រដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវជាថ្មី​ឱ្យបញ្ឈ​ប់​​​ជា​បន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ខណៈរាជរដ្ឋាភិបាល​កំពុង​អនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់។

ការអំពាវនាវនេះ បានធ្វើឡើង​ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី ការវិនិយោគលើការបន្ស៊ាំ​នឹងការ​ប្រែប្រួល​អាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ។ នេះបើតាម​ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេស​ប៊ុក​របស់ក្រសួងបរិស្ថាន។

ក្នុងសិក្ខាសាលានោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើកឡើង​ថា រដ្ឋាភិបាល​ក្នុងនីតិកាលទី៧នេះ បាន​អនុវត្ត​យ៉ាងតឹងរឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ និងការទន្ទ្រានដីព្រៃ​របស់រដ្ឋដោយខុសច្បាប់។ លោកបន្តថា ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាង​ក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បាន​​បង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់​ជូនរដ្ឋវិញជាច្រើនហិកតា។

លោកបានគូសបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ។ […] យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកគម្របព្រៃឈើឱ្យ​បានជាង ៦០% នៅឆ្នាំ២០៥០ ហើយយើងទាំងអស់គ្នាអាចធ្វើ​បាន»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មាន​ប្រសាសន៍នៅថ្ងៃទី២៣ ខែមេសា​នេះថា កាគ្រប់​គ្រង ការ​ពារ និង​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានព្រៃ​របស់រដ្ឋ​នេះ ជា គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងបាននិងកំពុងអនុវត្ត​។ លោក បន្ត​​ថា កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវយន្តការចម្បងចំនួន៤ រួម​មាន ការអនុវត្តច្បាប់ ១០០ភាគរយដោយ​មិនលើកលែងចំពោះជនល្មើសដែលបំពានធនធានធម្មជាតិ, ពង្រឹងការការពារធនធានធម្មជាតិជាមួយថ្នាក់ខេត្ត​, សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងកង​រាជអាវុធហត្ថ ដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញ​ឱ្យមានការដាំដើមឈើ ដើម្បី​បង្កើនគម្រប​ព្រៃឡើងវិញ។

លោកបានគូសបញ្ជាក់​ថា៖​ «កន្លងមក កម្ពុជារបស់​យើង​ មាន​ការ​គ្រប់​គ្រង​បរិស្ថាន និង​ធនធានធម្មជាតិនេះ បានល្អប្រសើរ ជាពិសេស​យើង​បាន​មើលឃើញការកើនឡើងនៃតំបន់ការពារធម្មជាតិរបស់យើង ដែលនៅក្នុងឆ្នាំ​១៩៩៣ មកដល់ឆ្នាំ២០២៣ គឺកើនឡើងពី ២៣កន្លែង​ទៅ ៧៣​កន្លែង ហើយនៅក្នុងនោះផ្ទៃដីរបស់យើងគឺមានទៅដល់ ៧លានហិក​តា​ជាង​ ស្មើ​នឹង ៤១% នៃផ្ទៃដីប្រទេស»។

នាយកប្រតិបត្តិអង្គការ​​បណ្តាញយុវជនកម្ពុជា​ លោក ហេង គីមហុង សង្កេត​ឃើញថា តំបន់ការ​ពារ​ព្រៃ​ធម្មជាតិ​ ក្នុងប្រទេសកម្ពុជា នៅតែបន្តប្រឈម​នឹងការកាប់បំផ្លាញព្រៃ​ឈើ និង​ការ​ទន្ទ្រានដីរដ្ឋដោយ​ខុសច្បាប់។

លោកថា៖​ «យើងឃើញថា ស្ថានភាពតំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជា នៅតែរងការគំរាមកំហែងពីការកាប់បំផ្លាញ ជាពិសេស​ព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ រួមមាន ព្រៃឡង់ ព្រៃ​ព្រះរកា និងព្រៃនៅភាគឥសាននៃប្រទេសកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ ដែលយើងមានការព្រួយបារម្ភ»។

ករណីនេះ លោកបានជំរុញ​ឱ្យ​ក្រសួង​ជំនាញ និង​អាជ្ញាធរ​មូល​ដ្ឋាន ត្រូវបង្កើនកិច្ចសហប្រតិ​បត្តិ​ការទប់​ស្កាត់​​ និងត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ជាជាងការអំពាវនាវ​ឱ្យ​​បញ្ឈប់​​ការទន្ទ្រាន​ដី​រដ្ឋ។

លោកថ្លែង​ថា៖ «យើងមានច្បាប់ មានទម្លាប់ យើងមានច្បាប់តំបន់ការពារ យើងមានក្រមបរិស្ថាន អនាគតដែល​នឹង​អនុវត្ត​នៅពេលដ៏ខ្លី មានវិធានការ​ពាក់ព័ន្ធផ្សេងៗទៀតជាច្រើន អញ្ចឹងបើសិនជាយើងគ្រាន់តែអំពាវនាវ គឺធ្វើឡើង​ច្រើន​ឆ្នាំម​ក​​ហើយ តែដីរដ្ឋ ដីអី​ហ្នឹង​អស់ហើយ។ […] អញ្ចឹងហើយមានតែការអនុវត្តច្បាប់ទេ យកច្បាប់យកទៅអនុវត្តទៅ ទប់ស្កាត់​ទៅ បើសិនជាអ្នកណាពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវដូចគ្នាហ្នឹង ទាំងអ្នកទន្រ្ទាន ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅមូលដ្ឋាន មិនអាចឱ្យអ្នកណាម្នាក់រួចផុតពីការទទួលខុសត្រូវ»។

កាលពីអំឡុងចុងខែមីនា ឆ្នាំ២០២៤នេះ ក្នុងទិវា​ព្រៃឈើ​ពិភពលោកខួបលើកទី១៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​បរិស្ថានចំនួន ៧ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយលើកឡើង​ថា និន្នាការ​នៃ​ការទន្ទ្រាន​ដី​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន​ ដោយ​​ខុស​​ច្បាប់​ បាន​បន្ត​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ ដល់​តំបន់​​ព្រៃ​​ឈើ​ តំបន់​ការ​ពារ​​ធម្មជាតិ​ តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេ​សាប និង​ព្រៃ​សហគមន៍​។

​​​ករណីនេះ ពួកគេ​បាន​អំពាវនាវឱ្យ​​រដ្ឋាភិបាល​ បើកលំហសេរីភាព​ឡើងវិញ ឱ្យ​​​ពលរដ្ឋ​នៅ​តាម​សហគមន៍​ ក៏ដូចជាអង្គការសង្គមស៊ីវិល ​អាច​ចូល​ល្បាត​ព្រៃ​ឡើង​វិញដោយ​ «​សេរី​ និង​គ្មាន​ការ​​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្នុង​គ្រប់​រូបភាព​» ដើម្បីការពារព្រៃឈើ ដីព្រៃ និងធនធានធម្មជាតិ៕

ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋឱ្យការពារសុខភាព ខណៈអាកាសធាតុក្ដៅខ្លាំង
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ទារក​ ស្រ្តីមានផ្ទៃពោះ អ្នក​ធ្វើការ​នៅលម្ហខាងក្រៅ និងអ្នកមានប្រព័ន្ធរាងកាយខ្សោយ មានការ​ប្រុងប្រយ័ត្ន និង​​​ថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្តៅ​ខ្លាំង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានលើកឡើង​ថា ស្ថានភាពនៃ​ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យ​មានអាកាសធាតុក្តៅខ្លាំង ទាំងនៅកម្ពុជា និង​បណ្តាប្រទេស​ជាច្រើនទៀត ដែល​អាចបណ្តាលឱ្យ​បុគ្គល​គ្រប់រូប ធ្លាក់ខ្លួន​ឈឺដោយសារកម្តៅ ជាពិសេស​បុគ្គលដែលមានហានិភ័យខ្ពស់ គឺមនុស្ស​ចាស់ កុមារ ទារក ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារ​នៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ​រាង​កាយ​ខ្សោយ​ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

ករណីនេះ ក្រសួង​បាន​អំពាវនាវ និង​ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខ​ភាព​ផ្ទាល់​ខ្លួន និងក្រុមគ្រួសារ ដោយពិសារទឹកឱ្យបានច្រើននិង​ញឹក​ញាប់ លើសពី២លីត្រក្នុ​ង​មួយ​ថ្ងៃ ទោះបីជាមិន​ស្រេកទឹកក៏ដោយ ប៉ុន្តែពលរដ្ឋគួរចៀសវាងការ​ពិសារជាតិ​អាល់​កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។

សេចក្តីជូនព័ត៌មានដដែល ក៏បានរំលឹកឱ្យពលរដ្ឋបង្ការជំងឺ​រាគរូស និង​ជំងឺ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជាតិទឹក​ក្នុង​រាង​កាយ ដោយរក្សាអនាម័យ​ខ្លួនប្រាណ អនាម័យ​ម្ហូបអាហារ និងពិសាទឹកឆ្អិន ឬទឹកចម្រោះ ព្រមទាំងត្រូវ​ផ្លាស់​ទី​ទៅកន្លែង​ត្រជាក់ សម្រាក និង​ពិសារភេសជ្ជៈ​យឺត​ៗ​ ​ប្រសិនបើ​មានរោគសញ្ញា ដូចជា វិល​មុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួល​ក្រពើ ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ហើយ​ត្រូ​វ​​ចៀសវាង​ដាច់ខាតនូវការចោមរោមជុំជិត​អ្នកដែលមានបញ្ហាសុខភាពជាដើម។

ក្រសួង​ក៏បានណែនាំឱ្យ​ស្វែង​រកការព្យាបាល​ភ្លាមៗ នៅ​មណ្ឌល​​សុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះ ប្រសិនបើ​មិនធូរស្រាល។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ការប្រែប្រួលអាកាសធាតុនេះ កើតមានជាយូរមក​ហើយ​​ទៅលើប្រទេសផ្សេងៗលើពិភពលោក ដោយឡែកប្រទេសកម្ពុជាទើបតែជួបប្រទះបញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល បាន​ធ្វើការ​​​ផ្សព្វផ្សាយ និងក្រើនរំលឹកទៅ​​ប្រជាពលរដ្ឋជាបន្តបន្ទាប់ ​​​ដើម្បីបាន​យល់ដឹងពីបញ្ហា​អាកាសធាតុ ​និងការ​​ការ​ពារ​ទុក​ជា​មុន។

លោក​ថា៖ «ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក គេប្រកាសយូរហើយតើ គ្រាន់ថាស្រុកយើងជាសំណាង អត់​សូវដែរប៉ះរឿងហ្នឹងទេ […] ក្តៅប៉ុន្មានថ្ងៃនេះ ដោយសារយើងបង្ការមុនតើ​ បើសិនកុំនិយាយ បងប្អូនខ្លះ គាត់ អត់​ចាប់អារម្មណ៍ផងហ្នឹង ប៉ុន្តែយើងត្រូវនាំគ្នាបង្ការក្នុងនាមសុខាភិបាល»។

ជាមួយគ្នានេះ លោក​​ថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងគ្រូពេទ្យធ្វើការតាមសហគមន៍នានា បានដាក់វេនគ្នា​​ប្រចាំការ និង​ត្រៀមទុកជាមុននូវថ្នាំសង្កូវ និង​ឧបករណ៍ផ្សេងៗ ដើម្បីជួយ​ដល់​ប្រជាពលរដ្ឋដែលមានបញ្ហា​សុខភាព។

លោក វ៉ាន់នី បានថ្លែង​ថា៖ «ពួកគាត់មានគ្រប់មធ្យោបាយ ឧទាហរណ៍​ថ្នាំរាគ សេរ៉ូម​ ការដាក់សេរ៉ូមក្រែងលោបាត់ជាតិ​ទឹក ជំងឺឆ្លង […] ចឹងហើយបានឥឡូយើងអត់សូវឃើញទម្រង់​ដែលឈឺធ្ងន់​អីបញ្ជូនមកភ្នំពេញទេ ដោយ​សារពួក​គាត់ធ្វើនៅកម្រិតសហគមន៍ហ្នឹង គឺគាត់ធ្វើបានល្អ»។

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះដែរ ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ​ចាន់ យុត្ថា ​បានឱ្យដឹងថា មូលហេតុដែលកម្ពុជាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយសាររងនូវឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) ហើយនៅបណ្តាប្រទេសមួយចំនួនទៀត ក៏​មានសីតុណ្ហភាពក្ដៅបែបនេះដែរ។

លោកថា៖ «ក្ដៅជាងគេហ្នឹង គឺតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ផ្នែកខ្លះនៃពោធិ៍សាត់ ហើយនិងតំបន់ខ្ពង់រាបភាគខាងជើង ដូចជា នៅឧត្តរមានជ័យ ព្រះវិហារ​អីហ្នឹងក៏រាងក្ដៅជាងគេ[…]ទាំង​នេះ ដោយសារតែយើងនៅតែបន្តទទួលរងឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) នៅឡើយ ហើយរហូតដល់ចូលខែ៥ ពាក់កណ្ដាលខែ៥ ទើបមាននិន្នាការថយចុះ ចាប់ផ្ដើមថយ​ចុះហើយរហូតទៅដល់សប្ដាហ៍ទី៣នៃខែ៧ ទើបយើងទទួលរងនូវឥទ្ធិពលឡានីណា (La Nina)វិញ[…] ពេលហ្នឹង​គឺភ្លៀងក៏ច្រើន ហើយសីតុណ្ហភាព​ក៏ចុះទាបដែរ»។

លោក ចាន់ យុត្ថា បន្តថា ​សីតុណ្ហភាព​ក្តៅ​ខ្លាំងនៅតំបន់មួយចំនួន​ នឹងនៅ​ចន្លោះពី​ ៣៨អង្សាសេ ដល់​ ៤១អង្សារសេ នាពេល​ថ្ងៃត្រង់​។ ​

លោកថា៖ «ជាទូទៅ សីតុណ្ហភាពអតិបរមា យើងគិតថាមធ្យម​​ក្នុងរង្វង់ ៣៨អង្សាសេ ក្ដៅណាស់។ ក្នុងរង្វង់ ៣៨ នេះ គឺសីតុណ្ហភាពអតិបរមាមធ្យម[…] ប៉ុន្តែនៅក្នុងចន្លោះពេលមួយ ជាពិសេសចាប់ពីម៉ោង១១កន្លះព្រឹក​រហូតទៅដល់ម៉ោង២កន្លះរសៀល​​ គឺសីតុណ្ហភាពខ្ពស់ណាស់ក្នុងចន្លោះម៉ោងនេះអាចឡើងដល់ ៤១ ឬ ៤១កន្លះ គ្រាន់តែវាមិនឡើងយូរ ក្នុងមួយ​រយៈខ្លីហ្នឹង វាអាចឈានទៅដល់ហ្នឹង[…] ហើយរហូតថ្ងៃបាក់រសៀលបន្ដិច ចាប់ពីម៉ោង៣ បានសីតុណ្ហភាពចាប់ផ្ដើមថយចុះវិញ»។

គួរបញ្ជាក់ថា​ ប្រទេសកម្ពុជាកំពុងទទួលរងការប្រែប្រួលអាកាសធាតុខ្លាំងក្នុងរដូវប្រាំងឆ្នាំ​២០២៤ នេះ ដែលសីតុណ្ហភាពកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំកន្លងមក និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាព​មធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាមានសីតុណ្ហភាពក្ដៅដូច្នេះ។ តែយ៉ាងណា ​បញ្ហានេះ មិនទាន់បណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាព ឬស្លាប់ដោយសារការឡើងកម្ដៅនេះឡើយ៕

កម្មកររោង​ចក្រចំនួន​២​ ​​ទទួលបាន​ប្រាក់ឈ្នួល ក្រោយរោងចក្រ​​​រង​ការ​​ឆេះដោយ​អគ្គិ​ភ័យ និង​ត្រូវថៅកែរត់ចោល
កម្មករ​រោងចក្រ Y&W និង R.G Footwear បានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ក្រោយពីថៅកែរោងចក្រ Y&W រត់ចោលកម្មករ​​ ខណៈ​រោង​ចក្រ​មួយទៀត បានក្ស័យធន់ដោយសារជួបគ្រោះអគ្គិភ័យ។

វិវាទរវាងនិយោជិត និងថៅកែរោងចក្រវ៉ាយ&ដាប់បែលយូហ្កាមិន (Y&W garment) បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីថៅកែរោងចក្ររត់ចោលកម្មករ និង​ប្រកាសបិទទ្វារដោយសារបញ្ហាបំណុល។ កាល​ពី​ថ្ងៃទី២០ ខែ​មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ យោងតាមដីការបស់​សាលាដំបូងដែលបាន​សម្រេចរឹបអូស​ជាបណ្តោះអាសន្ន​នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុនវ៉ាយ & ដាប់​បែល​យូ ហ្គាមេន ដែលអាចឱ្យកម្មករនិយោជិតទៅបើកប្រាក់ឈ្នួលចាប់ពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៤។

អ្នកស្រី ស្វាយ សុគន្ធា អាយុ៣៥ឆ្នាំ ជាអតីតកម្មការិនី​នៅ​រោង​ចក្រ​វ៉ាយ&​ដាប់បែល​យូ(Y&W) ហ្គាមេន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៥ មីនានេះថា គាត់បានបើកប្រាក់ឈ្នួល និង​ប្រាក់បំណាច់ផ្សេងៗ​រួច​រាល់​ហើយ​ កាលពីល្ងាចថ្ងៃទី២២ ខែមីនា។

អ្នកស្រីបានបន្តថា៖ «ចំពោះខ្ញុំ គេបើកឱ្យ៤ចំណុច អត់មានលុយជំងឺចិត្តដោយសារខ្ញុំកម្មករចាស់[…]​ សម្រាប់​ខ្ញុំអត់​មាន​ពាក្យ​អី​ទេ​ មានតែពាក្យថាអរគុណដល់ក្រុមការងារក្រសួងដែលគាត់មបានជួយលឿន ពេល​បើក​ប្រាក់​ខែឱ្យ​​កម្មករលឿនផងដែរ»។

អ្នកស្រី សុគន្ធា បន្ថែមថា រូបគាត់​រក​​ការងារថ្មីបាន​​ហើយ កាលពីថ្ងៃទី១៣ ខែមីនា ដោយ​ធ្វើការនៅរោងចក្រឯកជនមួយកន្លែង។

ដោយឡែក កម្មករនិយោជិតរោងចក្រ អ.ជី ហ៊្វូតវែរ ក៏បានទទួលដំណោះស្រាយពីរោងចក្រដូចគ្នា ក្រោយ​មាន​គ្រោះ​អគ្គិភ័យ​ឆេះ​រោង​ចក្រ​ទាំង​ស្រុង ធ្វើឱ្យរោងចក្រមិនអាចស្តារអាជីវកម្ម​ឡើង​វិញ និង​បាន​ប្រកាស​បិទ​ដំណើរ​ការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់កម្មករ​និយោជិតទាំងអស់ ត្រូវបានរំលាយ។

តាមរយៈ​សេចក្តីជូនដំណឹង ស្តីពី ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិត​នៃរោងចក្រ​ស្បែក​ជើង អ.ជី ហ៊្វូតវែរ​ ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើក​ឡើង​ថា ដោយ​រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយ​កម្មករនិយោជិត​ប្រើប្រាស់​កិច្ចសន្យា​ការ​ងារមាន​ថេរវេលា​កំណត់ (FDC) ដូច្នេះ​ក​ម្មករនិយោជិតនឹងទទួលបាន​ចំនួន ៣ចំណុច ដូច​ជា ប្រាក់​ឈ្នួលដែល​មិនទាន់​​បាន​បើកក្នុងខែចុង​ក្រោយ(មាត្រា១១៦) ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់(មាត្រា១៦៦ និង​មាត្រា​១៦៧) និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ៥% (មាត្រា៧៣)។

ពាក់ព័ន្ធនឹង​ការផ្តល់ជូននេះ កម្មកររោងចក្រ អ.ជី ហ៊្វូតវែរ លោក ជឹម សុភា បង្ហាញការមិនពេញចិត្ត និង​ទាមទារ​ឱ្យមាន​ការដោះស្រាយតាមផ្លូវច្បាប់ដោយផ្តល់នូវអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដ​ដល់ក្រុមកម្មករ ក្នុងនោះក៏​មាន​ប័ណ្ណ ប.ស.ស សម្រាប់ស្ត្រីមានផ្ទៃពោះ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក​បន្ត​​ថា៖​​ «វា​អត់​ទាន់​មាន​លិខិត​បញ្ជាក់​ពី​តុលាការ​ ឬ​ក៏​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដើម្បី​បញ្ជាក់​លើ​ចំណុច​ហ្នឹង​ឱ្យ​ផង​ រោងចក្រគាត់សម្រេចចិត្តប្រកាសបើកលុយឱ្យកម្មករទាំងគាត់នៅហ្នឹង បើគាត់រត់​បាត់​ទៅ​​យើង​​មិន​ថាទេ ហើយ​គាត់​មាន​រោងចក្រពីរនៅក្បែរហ្នឹងទៀត​ដែលកំពុងធ្វើការ»។

លោក សុភា បន្ថែមថា ក្រុមកម្មករ​ដែលមិនពេញចិត្ត​នឹងដំណោះស្រាយ​ដែលក្រសួងការងារ ​និង​រោង​ចក្រ​សម្រេច​​ឱ្យ​​បាន​​ប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រដែលមានចំនួនប្រមាណជាង ១០០​នាក់ ជារៀងរាល់ថ្ងៃ ដើម្បី​ទាម​ទារ​​ការ​​ដោះស្រាយ​បញ្ហាបន្តពីភាគីរោងចក្រ។

លោកថា៖ «ជាសំណូមពររួម[សំណូមពរកម្មករផ្សេងទៀតរួមគ្នា] គាត់​សំណូមព​រឱ្យរោងចក្រ​ ប្រសិន​ជា​មាន​សាខា​ គាត់​អាច​ចូល​ទៅ​ធ្វើការ​បាន គាត់នឹងស្ម័គ្រចិត្តចូលទៅធ្វើការ ហើយបើសិនជាអត់ទេ​សុំ​ឱ្យ​គាត់​​ទូទាត់​អត្ថប្រយោជន៏តាមផ្លូវច្បាប់»។

លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ បានលើកឡើង​ថា ការដោះស្រាយប្រាក់ឈ្នួល និងប្រាក់បំណាច់​ផ្សេងៗ​ ពីសំណាក់ក្រសួង​ការ​ងារ គឺធ្វើឡើង​សម្រាប់​កម្មករ​ដែលមានកិច្ចសន្យាកំណត់ប៉ុណ្ណោះ រីឯ​កម្មករ​​ដែល​មាន​កិច្ច​សន្យារ​យៈពេ​ល​វែង នៅមិនទាន់​បានទទួលបានសំណងសមរម្យនៅឡើយទេ។

លោកថា៖ «យើងមើលជាក់ស្ដែង ប្រហែលជាក្រសួងលោកអត់បានដឹងពីកិច្ចសន្យាការងាររបស់កម្មករ នៅរោងចក្រ​ហ្នឹង។ នៅរោងចក្រហ្នឹង គឺបងប្អូនកម្មករខ្លះគាត់មានកិច្ចសន្យាការងារគាត់រយៈពេល ១០ឆ្នាំ​ក៏មាន ៥-៦ឆ្នាំក៏មាន ហើយខិលិតជូនដំណឹងនេះ គឺគេជូនដំណឹងពីកម្មករដែលមានកិច្ចសន្យាកំណត់(FDC) អ៊ីចឹងគាត់ត្រូវទទួលបានប៉ុណ្ណឹង គេទូទាត់អត្ថប្រយោជន៍ គេទូទាត់តែសម្រាប់កិច្ចសន្យាកំណត់ប៉ុន្មានហ្នឹងទេ»។

លោក សយ ចន្ធូ បានសំណូមពរដល់អ្នកបញ្ជារទិញ ជួយ​ជំរុញ​ទៅ​ថៅកែរោងចក្រ ឱ្យ​ដោះស្រាយសំណងដល់កម្មករនិយោជិតដែលមានកិច្ចសន្យាការងាររយៈវែង តាំងពីរោងចក្រមិនទាន់ដូរឈ្មោះ[រោងចក្រនេះមាន​ឈ្មោះ​ដើម រីជេនហ៊្វូតវែរ]។ លោក​ក៏​បានសំណូមពរដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ តាមដានពីការប្រកាសក្ស័យធនរបស់រោងចក្រអ.ជីហ៊ូតវែរថាតើជាការក្ស័យធន់ពិតប្រាកដឬយ៉ាងណា។

លោក ចន្ធូ ឱ្យដឹងបន្ថែមថា រោចក្រអ.ជី ហ្វ៊ូតវែរ នៅកំពុងដំណើរការរោងចក្រផ្សេងទៀតដែលជាសាខារបស់ខ្លួន ហើយរោងចក្រសាខានោះកំពុងរើសកម្មករពីរោចក្រ អ.ជី ចូលធ្វើការ ខណៈការរើសកម្មករ​ចូល​ធ្វើ​ការនេះ ក៏មានការរើសអើងមិនឱ្យសហជីពឯករាជ្យចូលធ្វើការឡើយ។

ប្រធាន​សហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ជុំវិញករណីរោងចក្រ អ.ជី ហ៊្វូតវែរ ថា៖ «អត្ថប្រយោជន៍ដែលទទួលបានតែ៤ចំណុចទេក្នុងចំណោម៥ ហើយក្នុងហ្នឹងប្រាក់បណ្ដេញចេញតាមមាត្រា៩១ អត់បានទេ។ មាត្រា៩១ហ្នឹងលុយវាច្រើន ហើយក្រៅពីហ្នឹងមាត្រាផ្សេងៗទៀតលុយតិចៗហ្នឹង។ ខ្ញុំគិតថា ការសម្រេច​វាបានតែមួយផ្នែក ហើយវាមិនអស់ចិត្តកម្មករដោយសារតាមច្បាប់ កាលណាបើក្រុមហ៊ុនបិទដោយកំហុស​របស់ខ្លួនឯង ហើយនៅក្នុងកំហុសខ្លួនឯង​ទោះបីក្រុមហ៊ុនក្ស័យធន ទោះបីក្រុមហ៊ុនបិទដោយឆេះភ្លើង ឬក៏ដោយមូលហេតុអីក៏ដោយឱ្យតែមិនមានហេតុផលសមរម្យបានន័យថា វាមិនអាចទទួលយកបាន[…]ក្ស័យធន់អីលឿនយ៉ាងហ្នឹង អត់ទាន់ដំណើរការតាមនីតិវិធី អ៊ីចឹងខ្ញុំគិតថា វានៅតែជាកំហុស»។

លោក កត្តា អ៊ន អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍​ថា​ ការ​សម្រេច​នេះ គឺ​ផ្អែក​ទៅ​លើ​ច្បាប់​ និង​​មិន​មាន​ដំណោះស្រាយ​​អ្វីហួស​ពី​សេចក្តីជូនដំណឹង​​ដែលច្បាប់​ការងារ​បានកំណត់នោះ​ទេ និង​សំណូមពរ​ឱ្យកម្មករ​និយោជិតទទួលយក​ដំណោះស្រាយ​នេះ។

លោកថា៖ «ការដោះស្រាយអ្វីក៏ដោយ គឺឈរនៅលើច្បាប់ការងារ​ ចឹងក្នុងករណីបងប្អូន​ធ្វើការងារតាម​កិច្ចសន្យា​និងការកំណត់យើងទទួលបានតែ ៣ចំណុចទេ […] កន្លងមកនេះ ​ក៏យើងរោងចក្រវ៉ាយ&ដាប់បែលយូ​ ក៏​បាន​ឯក​ភាព​​ដោះស្រាយតាម​ច្បាប់ការងារ ដែល​នេះជាគំរូមួយ​ដ៏ល្អ»​។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាង​រោងចក្រ Y&W និង R.G Footwear បានទេនៅថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល អស់ទាំងស្រុង​ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ និង​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​កម្មករនិយោជិតចំនួន ២ ២០៥នាក់ ដែលកំពុងបំពេញការងារ៕

តុលាការ​សម្រេច​​ឃុំខ្លួនមនុស្ស​​២នាក់ទៀត ពីបទ​ ឆបោក និងសម្អាតប្រាក់ ពាក់ព័ន្ធ​​​ក្រុមហ៊ុន​​ប្រ៊ីលាន​​​ស៊ី​ធី​​​វើលដ៍
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ន​នូវ​​ជន​ត្រូវ​ចោទ​ចំនួន ​២នាក់បន្ថែម​​ទៀត ដែល​ជាស​មាជិក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពីបទ ឆបោក និង​សម្អាតប្រាក់​។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​​សាលា​ដំបូងខេត្ត​សៀមរាប ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យ​នាំខ្លួន​​​ជនត្រូវចោទចំនួន​ ២នាក់ រួម​មាន ឈ្មោះ​ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និង​បទ «សម្អាតប្រាក់» តាមមាត្រា​៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញវត្ថុភេរវកម្ម។

ប្រភពដដែលបន្តថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង​ក្នុងសំណុំរឿង​ ព្រមទាំងពិចារណា​អង្គហេតុ​ និងអង្គច្បាប់រួច ចៅក្រមស៊ើបសួរ​បានសម្រេចឃុំខ្លួន​ជនត្រូវចោទ​ទាំង ២រូប ជាបណ្តោះអាសន្ននៅពន្ធនាគារ​ខេត្តសៀមរាប ដើម្បីបន្តការ​ស៊ើបសួរ​តាមនីតិ​វិធី​ច្បាប់។

ព្រះរាជអាជ្ញារងអមសាលា​ដំបូង​​ខេត្តសៀមរាប លោកស្រី សាត ធីតា មានប្រសាសន៍ថា ក្នុងសំណុំរឿងនេះ ក្រៅពីអតីត​​ឧកញ៉ា ឡេង ចាន់ណា និង​សមាជិកដែលត្រូវបានចាប់ខ្លួន​កន្លងមក តុលាការក៏បានទទួលបណ្តឹងពីពលរដ្ឋរងគ្រោះ ដែលប្តឹង​សមាជិកដទៃទៀតនៅក្នុងក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី វើលដ៍ នោះ​ដែរ ហើយ​តុលាការ​កំពុងមានចំណាត់ការបន្តបន្ទាប់ទៀត។

លោកស្រីថា៖ «ពាក់​ព័ន្ធ​នឹង​បណ្តឹង [ទៅលើសមាជិកដទៃ] យើងបានទទួលហើយ តែចំណាត់ការបន្តលើអ្នកណាទៀត ខ្ញុំអត់ទាន់អាចឆ្លើយជូនបានទេ»។

លោកស្រី​បន្ត​ថា ចំពោះ​ដំណោះ​ស្រាយ​ឱ្យ​​ប្រជាពលរដ្ឋយ៉ាងណានោះ ចៅក្រមស៊ើបសួរកំពុងធ្វើការ និង​ស៊ើប​អង្កេត។

លោក នួន នឿត ដែល​អះអាងថាជាជន​រងគ្រោះ ដោយសារ​ការចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បង្ហាញ​ក្តីសង្ឃឹមថា សំណុំរឿងនេះ នឹង​ឆាប់​ទទួល​​បា​​ន​ដំណោះស្រាយ ខណៈ​តុលាការ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចាត់វិធានការ​ជាបន្តបន្ទាប់ទៅលើ​អ្នកពាក់ព័ន្ធនឹងករណីឆបោកនេះ។​​

យ៉ាងណា​ក៏​ដោយ លោកនៅតែទទូចដល់​តុលាការបន្តចំណាត់ការ​​ឃាត់ខ្លួនអ្នកពាក់ព័ន្ធ​ទាំង​​អស់​ដែល​លោកអះអាងថាមានចំនួន​​សរុប ២៥នាក់ មកសួរចម្លើយរកប្រភពទ្រព្យសម្បត្តិដែលបោក​ប្រាស់​ពីប្រជាពលរដ្ឋ ដើម្បីយកមកលក់សងឱ្យ​​ពួកគាត់វិញ។

លោក នួន នឿត និយាយ​ថា៖ «ប៉ុន្តែខ្ញុំចង់ឱ្យ​​ចាប់ទាំង​មេ​ ២៥[នាក់] ទាំង​អស់​ហ្នឹង​​ឃុំ ឃាត់ខ្លួនទុកសិន​ដើម្បីសួរ​នាំ​តើទ្រព្យសម្បត្តិ ឡេង ចាន់​ណា [អគ្គនាយិកាក្រុមហ៊ុន​]ហ្នឹងនៅកន្លែងណាខ្លះៗ […] តើគេមានទ្រព្យសម្បត្តិអីខ្លះដែលយើងអាចរំលោះ​ខ្លះអ៊ីចឹង បើឱ្យ​ទុកនៅក្រៅឃុំ វាអត់បានប្រយោជន៍[ព្រោះគ្មានដំណោះស្រាយ]»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរ​ នាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វើលដ៏ ឯ.ក អ្នក​ស្រី​ ឡេង ចាន់ណា ដែលជាអតីត​ឧកញ៉ាដែរនោះ រួម​និង​អគ្គនាយករង ២នាក់ទៀត គឺ​លោក ចាន់ ឃីន​ និង​លោក ផុន សាមាន​ ក៏​ត្រូវបាន​សាលាដំបូងខេត្តសៀម​រាប សម្រេច​​​ចោទ​ប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស បទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងបទសម្អាតប្រាក់ កាល​ពីថ្ងៃទី១៣ ខែមីនា ផងដែរ ដោយបច្ចុប្បន្ន ជនត្រូវចោទទាំង ៣រូប កំពុងជាប់ឃុំនៅពន្ធនាគារ​ខេត្តជាបណ្តោះអាសន្ន ដើម្បីឱ្យចៅក្រម​បន្ត​ការស៊ើបសួរ​តាមនីតិវិធីច្បាប់៕

សង្គមស៊ីវិលបន្តបារម្ភពីសុវត្ថិភាពកម្មករ ក្រោយមានគ្រោះអគ្គិភ័យឆេះរោងចក្រជាថ្មីទៀត
អង្គការសង្គមស៊ីវិល និងសហជីព​ បន្តបារម្ភពីសុវត្ថិភាព និងកា​រប្រឈមរបស់​កម្មករ​និយោជិត ក្រោយ​មានករណីគ្រោះអគ្គិភ័យ​បានឆាបឆេះរោង​ចក្រ​ផលិត​ស្បែកជើង​ អ.ជី ហ៊្វូតវែរ។

កាលរសៀល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៤ មានករណីគ្រោះអគ្គិភ័យ​បានឆាបឆេះរោង​ចក្រ​ផលិត​ស្បែក​ជើង​ អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោ​ជិត​​ចំនួន ២ ២០៥នាក់ កំពុងបំពេញការងារ។ សមត្ថកិច្ច​កំពុងបន្តស៊ើបអង្កេត​រកមូលហេតុដែលបង្ក​ឱ្យ​មាន​អគ្គិភ័យនេះ ខណៈហេតុការណ៍នេះមិនបង្កឱ្យ​មាន​គ្រោះថ្នាក់ដល់កម្មករនិយោជិត​ឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ។

ជុំវិញករណីនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បាន​លើកឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនានេះ​ថា ករណី​ឆេះរោងចក្រ​ អ.ជី ហ៊្វូតវែរ នេះមិនមែនជាករណីទី១ទេ ដោយសារកន្លងមក ក៏​មាន​ករណីឆេះរោងចក្រ​បណ្តាលឱ្យមានកម្មករ​រង​គ្រោះ​ថ្នាក់ដល់អាយុជីវិតផងដែរ។ លោកបន្តថា នេះជា​ក្តីបារម្ភមួយរបស់សង្គមស៊ីវិល ដែល​ទាមទារឱ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ បង្កើនការ​ពង្រឹង​បញ្ហា​សុវត្ថិ​ភាព ដូចជា​ ការចុះ​ធ្វីអធិការកិច្ចដោយមន្ត្រីជំនាញបច្ចេកទេសជាប្រចាំ ហើយត្រូវចូលរួមដោយភាគីពាក់ព័ន្ធព្រោះការសាងសង់អគារនិយាមសុវត្ថិ​ភាពជាកត្តាអទិភាព សម្រាប់កម្មករនិយោជិត។

លោកថា៖​ «សុវត្ថិ​ភាពនៅ​កន្លែង​ការ​ងារ​នេះ​សំខាន់​ណាស់ ព្រោះយើងដឹ​ង​ហើយ​ថា​រោង​ចក្រមួយចំនួន គឺមិន​បាន​គោរពទៅតាមនិយាមស្តង់ដាសុវត្ថិ​ភាពឱ្យបានត្រឹមត្រូវទេ ករណីនេះវាត្រូវតែមាននូវក្របខណ្ឌគោល​នយោបាយ ដើម្បីធានាឱ្យ​​មាននូវការតាមដានពិនិត្យជាប្រចាំក្នុងករណីដែលមានបញ្ហាហានិភ័យដែលអាចកើតមានឡើងឈានទៅដល់នៃការឆាបឆេះ ឬក៏មាននូវអស្ថេរភាពការងារ ឬក៏សុវត្ថិ​ភាព​ការ​ងារអីហ្នឹង»។

ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ ក៏បាន​បង្ហាញពីក្តីបារម្ភ​ទៅលើប្រព័ន្ធ​សុវត្ថិ​​ភាព​នៅក្នុងរោង​ចក្រនេះដែរ ដោយសារ​តែមានករណីគ្រោះអគ្គិភ័យឆេះរោង​ចក្រ​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ករណីនេះ លោក​​អំពាវនាវដល់​រោងចក្រនីមួយៗ គួរតែមានការត្រួតពិនិត្យប្រព័ន្ធស្តង់ដារសុវត្ថិភាពឱ្យ​​បានច្បាស់លាស់ និងត្រូវ​មានការ​​ធ្វើ​តេស្តសាកល្បង ដើម្បីធានាថាប្រព័ន្ធសុវត្ថិ​ភាព​អាចប្រើប្រាស់បានពេលមានបញ្ហា។

លោកថា៖ «កន្លងមក ក្រុមហ៊ុនខ្លះមាន [ប្រព័ន្ធការពារសុវត្តិភាព] តែដល់ពេលឆេះ អត់អាចប្រើបាន វាខូចឬក៏ប្រព័ន្ធវាអត់ល្អអញ្ចឹងទៅ វាធ្វើឱ្យមានបញ្ហាច្រើនណាស់ ទៅដល់កម្មករនិងក្រុមហ៊ុន»។

បើតាមលោក អាត់ ធន់ នៅពេលមានគ្រោះអគ្គិភ័យ​ឆេះរោង​ចក្រ​ម្តងៗ គឺ​​មិន​ត្រឹមតែផ្តល់ផលលំបាកដល់ក្រុមកម្មករទេ ខាងនិយោជកក៏ជួបបញ្ហាដែរ។

លោក​ថា៖«កម្មករគាត់ កាល​ណាឆេះ​អ៊ីចឹង​គាត់​អត់​មាន​ការ​ងារ​ធ្វើ គាត់​ប្រឈម​ហើយ​អាចមាន​គ្រោះថ្នាក់អីចឹងទៅ ហើយបើទោះបីជាច្បាប់តម្រូវ​ឱ្យក្រុមហ៊ុនត្រូវបង់លុយឱ្យគាត់ ប៉ុន្តែកន្លែង​ខ្លះ​ក៏​ក្រុម​ហ៊ុនមានភាពស្មុគស្មាញ អីមិនចង់បើកលុយឱ្យគាត់អីចឹងទៅ។ ចំណែកក្រុមហ៊ុន ពេលដែលឆេះអ៊ីចឹង ទី​១ គាត់បាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ដល់ក្រុមហ៊ុន ហើយ​ទី២ ក្រុមហ៊ុនត្រូវទទួលខុសត្រូវបង់​លុយឱ្យកម្មករកំឡុងពេលដែលកម្មករអត់ការងារធ្វើហ្នឹង»។

ប្រធានសហព័ន្ធ​សហជីព​សេរីឯករាជ្យ​ លោក សយ ចាន់ធូ​ មានប្រសាសន៍​ថា ក្រោយហេតុការណ៍គ្រោះអគ្គិភ័យនេះ ខាងភាគីសហជីព តំណាង​កម្មករ​ បានប្រជុំជាមួយតំណាង​រោងចក្រ​ដោយមានការចូលរួមពី​មន្ត្រី​ក្រសួង​​កា​រ​ងារ​ កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​ ជុំវិញ​គោលជំហ​របស់ខាងរោងចក្រ និងការ​រកដំណោះស្រាយជូនកម្មករ។ ​លោក​បន្តថា ក្នុងកិច្ចប្រជុំនេះ ភាគីរោងចក្រ មិនទាន់មានដំណោះស្រាយសម្រាប់កម្មករនៅ​ឡើយទេ ដោយ​ខាង​រោងចក្រ​កំពុងពិភាក្សាផ្ទៃក្នុង និងផ្តល់ដំណឹងដល់ក្រុមកម្មករក្នុងសប្តាហ៍នេះ។​​

លោកថា៖ «​ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកម្មករ ទី១ គាត់ចង់ឱ្យ​រោងចក្រដំណើរការបន្ត គាត់​អត់ចង់ឱ្យ​​រោង​ចក្រ​បិទ​ទេ ប៉ុន្តែបន្តឬមិនបន្ត​នៅលើថៅកែ ហើយទី២ ក្នុងករណីគាត់បិទគាត់អី កម្មករក៏ស្នើ​សុំឱ្យ​​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់»។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បាន​លើកឡើង​ថា ក្រសួង​កំពុងយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់កម្មករ​និយោជិត​នៃរោង​ចក្រ​ អ.ជី ហ៊្វូត​វែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ដើម្បីជួយសម្រាលទុក្ខលំបាក ក្រសួងថា កម្មករ​និយោជិត​នៃរោង​ចក្រនេះ នៅតែ​ទទួលបាន​អត្ថប្រយោជន៍​ និងការប្រើ​ប្រាស់​ប័ណ្ណ​ ប.ស.ស (បេឡាជាតិរបបសន្តិសុខ​សង្គម)ជាធម្មតាដដែល ហើយ​ក្រសួងនឹង​បន្តចុះផ្សព្វផ្សាយពីឱកាស​ការ​ងារ និងមានមន្ត្រីរងចាំចុះឈ្មោះ​ស្វែងរកការងារ​ធ្វើ​ភ្លាមៗជូនកម្មករ​នៅម្តុំរោង​ចក្រ​ស្បែក​ជើង​នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក៏ធ្លាប់មាន​ករណីគ្រោះអគ្គិភ័យមួយ​ ឆាបឆេះឃ្លាំង​ស្តុកទុក និង​ចែកចាយសារធាតុគីមីសម្រាប់បោកគក់ ​នៅរោងចក្រកាត់ដេរយីដា ស្ថិត​នៅ​​ស្រុកកៀនស្វាយ ខេត្តកណ្តាល ផងដែរ ដោយ​បណ្តាលឱ្យកម្មការិនីម្នាក់ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងមនុស្ស​ ២០នាក់ទៀត​បាន​រង​របួស។

ក្រោយហេតុការណ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាល ជាបន្តបន្ទាប់ បានដាក់​ចេញនូវ​​វិធានការមួយចំនួន ដើម្បី​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាព​ការងាររបស់កម្មករនិយោជិត​នៅតាមសហគ្រាស និង​គ្រឹះស្ថាន​។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងការ​ងារ ចុះថ្ងៃទី១៩ ខែមករា​ ក្រសួង​បានណែនាំឱ្យ​បង្កើន​​ការ​ត្រួត​ពិនិត្យ​ជាប្រចាំនូវបណ្ដាញផ្ដល់អគ្គីសនី បណ្ដុះបណ្ដាលកម្មករ​ពីសញ្ញាសុវត្ថិភាព និងការជម្លៀសខ្លួន ព្រមទាំងការ​ត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងពិនិត្យច្រកចេញអាសន្នជាដើម។

ពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យ​ឆេះរោង​ចក្រផលិត​ស្បែកជើង​នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី​១៩ ខែមីនាម្សិលមិញ បានអំពាវនាវ​ឱ្យ​​មានការប្រុងប្រយ័ត្នខ្ពស់ ដោយ​សារ​គ្រោះអគ្គិភ័យ​​អាចកើតមានគ្រប់ទីកន្លែង ទាំងនៅ​ក្នុង​ផ្ទះ ផ្សារ រោង​ចក្រ សហគ្រាស​អាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេស​ក្នុងអំឡុងពេលរដូវក្តៅនេះ៕

សាលាដំបូងខេត្តសៀមរាប កំពុងសាកសួរ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​​ ពាក់​ព័ន្ធនឹ​ង​បទ​ល្មើស​ឆបោក
តុលាការ​សាលាដំបូងខេត្តសៀមរាប នៅថ្ងៃពុធនេះ កំពុង​សាកសួរ​​ឧកញ៉ា​ ឡេង ចាន់ណា​ អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្សពួក ២នាក់ទៀត​​ ក្រោយ​​សមត្ថ​កិច្ចខេត្ត បាន​ចាប់​ឃាត់ខ្លួនអ្នកស្រី និងបក្ខពួក ​ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យដឹងថា សមត្ថកិច្ចខេត្ត​សៀមរាប ​បាន​ឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាម​ដីកា​បញ្ជា​ឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋដែល​បាន​ដាក់ពាក្យបណ្តឹង។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោកស្រី សាត ធីតា​ មានប្រសាសន៍​ថា ខាង​អយ្យការកំពុងតែធ្វើការសាកសួរ លោកស្រី ឡេង ចាន់ណា និងបក្ខពួក ដោយមិនទាន់សម្រេចបែបណានៅ​ឡើយ។

លោកស្រីថា៖ «​ប្រជាពលរដ្ឋបានប្តឹង​មកអយ្យការយើងហើយ អ៊ីចឹងហើយឥឡូវយើងកំពុងតែចាត់ការ»។

ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានឱ្យដឹងដែរ​ថា សមត្ថកិច្ច​បានចាប់ឃាត់​ខ្លួន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ទៅតាម​ដីកាបញ្ជាឱ្យចូលខ្លួន​របស់តំណាង​អយ្យការអមសាលាដំបូងខេត្ត ហើយការ​សម្រេច​​របស់តុលាការបែបណានោះ លោកក៏មិនទាន់ដឹងដែរ។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ ហើយ​ករណីនេះត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើនពាន់នាក់ បាន​តវ៉ា​ជា​ច្រើនខែមកហើយ។

ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ Sothyta Ret បានផុស​​នៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២៤ថា ពលរដ្ឋដែលបានរងគ្រោះចាញ់បោក​អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក មានជាង ២៨០០នាក់ ដោយ​ខាតបង់ទឹកប្រាក់សរុប​ជាង ២០០លានដុល្លារ។

ពលរដ្ឋរូបនេះបញ្ជាក់ថា៖ «ឯកសា​របងប្អូនរងគ្រោះនៅលើដៃខ្ញុំសរុប ២៨៥៨នាក់ ហើយទឹកលុយសរុបគឺ ២០០លាន​ជាង អញ្ចឹងបងប្អូនដែលមិនទាន់បានផ្ញើឯកសារ​មក​កាន់​នាង​ខ្ញុំ សូមផ្ញើ​ឯកសារ​មកកាន់នាង​ខ្ញុំស្រួលនាងខ្ញុំបូកទិន្នន័យ»។

នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក​ អំ សំអាត បង្ហាញការគាំទ្រ​ចំពោះចំណាត់ការរបស់​សមត្ថកិច្ច និងតុលាការ ប៉ុន្តែលោកថា​ ករណីស្រដៀង​គ្នានេះ បាន​កើតឡើង​ជាច្រើនករណីមកហើយ​​ ហើយក្រោយពីការចាប់ខ្លួនជន​ល្មើសកន្លង​មក ​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ មិនទទួលបានដំណោះស្រាយសមស្របឡើយ។

លោកថា៖ «បើយើងនិយាយពីការឃាត់ខ្លួនទៅលើឧកញ៉ា ឡេង ចាន់ណា មើលទៅក៏មិនខុសអំពីការឃាត់ និង​ការចាប់ខ្លួន​ ឧកញ៉ា ជា សារ៉ន ឬក៏ប្រធានក្រុមហ៊ុនមួយចំនួន​ ដែលប្រជាពលរដ្ឋបានប្តឹងអំពីការឆបោក និងរំលោភទំនុកចិត្តកន្លង​មក។ ក្រុមហ៊ុនលើកឡើងអំពីរឿងក្ស័យធន វាខុសពីសច្ចៈ ចឹង​គាត់ជាប់ពន្ធនាគារហើយ វាអត់មានអ្វីត្រូវដោះស្រាយ»។

លោក អំ សំអាត ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន និង​​ត្រូវ​​ពិនិត្យមើលឱ្យ​​បានច្បាស់លាស់ មុននឹងជឿទុកចិត្ត និងដាក់ប្រាក់វិនិយោគ​ជាមួយ​​ក្រុមហ៊ុនណាមួយ។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុនមួយចំនួនចង់បានទំនុកចិត្តពីប្រជាពលរដ្ឋ គាត់ធ្វើជាការរៀបចំជាកម្មវិធីអី​ដែល​មាន​ការអញ្ជើញ​ថ្នាក់ដឹកនាំ ឬក៏អ្នកដែលមានឋានន្តរស័ក្តិធំៗ»។

ពាក់ព័ន្ធនឹងករណីឧកញ៉ា ឡេង ចាន់ណា នេះដែរ កា​ល​ពីថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យ​របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ​បាន​ចេញសេចក្តីបំភ្លឺមួយ ដោយប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា នោះទេ។ ក្រុមអ្នកនាំពាក្យ បាន​បញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសាររួចមក​ហើយ​ថា លោក​មិនគាំទ្រ ឬ​នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំង​ជំរុញឱ្យអាជ្ញាធរមាន​សមត្ថកិច្ច​ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះលោក​ទៅពាក់ព័ន្ធ​នឹងអំពីខុសច្បាប់របស់ខ្លួន។ ការចេញសេចក្តីបំភ្លឺ​នេះ ធ្វើឡើងក្រោយពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជាវីដេអូខ្លីៗមួយ​ចំនួននូវ​សម្ដី​របស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំថា លោកនាយករដ្ឋមន្ត្រីមាន​ជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុនរបស់​ឧកញ៉ា ឡេង ចាន់ណា នេះ៕

បទយកការណ៍៖ អាជីវករ​​​មុខ​​អង្គរត្អូញ​ត្អែរ​ពី​ការធ្លាក់ចុះ​​​ការលក់ដូរ​ក្រោយ​​អាជ្ញាធរ​អប្សរា​រៀប​ចំ​កែ​លម្អ​បរិវេណ​អង្គរ​ជា​ថ្មី
នា​រសៀល​​ថ្ងៃទី​១៤​ ខែមករា​ ក្នុង​តូប​លក់​បាយម្ហូប​​មួយ​ដែល​មាន​ភ្ញៀវ​ ៣​ទៅ​ ៤​ ​នាក់​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជា​អាជីវករ​លក់​បាយ​​ម្ហូប​នៅ​បរិវេណ​មុខប្រាសាទ​​អង្គរ​វត្ត​​តាំងពី​ឆ្នាំ​១៩៩៨ ​លើកឡើង​ថា ​ការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​អន់ថយ​ជា​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​​អាជ្ញាធរ​​ជាតិ​​អប្សរា​ចាប់ផ្តើម​ជីក​ប្រលាយ​ និង​ដាំ​កូនឈើ​មុខ​បរិវេណ​អង្គរ​មក​។

និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ ស្រ្តី​វ័យ​ ៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​​ថា ​ការ​លក់​ដូរ​មាន​ការ​ថយចុះ​ពី​៣០ម៉ឺន​ ​ទៅ​៤០ម៉ឺនរៀល​​ក្នុង​មួយថ្ងៃ​ មក​​នៅ​ត្រឹម​៤ម៉ឺន​ ទៅ​១០ម៉ឺន​រៀល​​ក្នុង​មួយ​​ថ្ងៃ​​។​

អ្នកស្រី​និយាយ​​ថា៖​ «ខ្សោយ​ណាស់​ ពី​មុន​ធ្លាប់​លក់​បាន​លុយ​ ឥឡូវ​លក់​អត់​បាន​លុយ​ទេ ​វា​អត់​រហូត​ ​វា​អត់​ទាល់​តែ​​ថ្ងៃ​ណា​បាន​៤​ទៅ​១០ម៉ឺន​​ទិញ​អត់​គ្រប់​វិញ​ទេ​ ពិសេស​ត្រី​អី​សល់​ចោល​»​។

​អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជាអាជីវករ​មួយ​រូប​ក្នុង​ចំណោម​អាជីវករ​​លក់ដូរ​ម្ហូប​អាហារ​មុខ​តំបន់​អង្គរ​ចំនួន​​២៩គ្រួសារ​ កំពុង​ជួប​បញ្ហា​ភ្ញៀវ​ធ្លាក់​ចុះ​​ ចាប់​តាំង​ពីខែ​ មេសា​ ឆ្នាំ​២០២៣មក​ បន្ទាប់ពី​​អាជ្ញាធរជាតិ​​អប្សរា​រៀបចំ​តំបន់​បរិវេណ​អង្គរ​ ដោយ​ជីក​ប្រលាយ​ ចាក់​ដី​ និង​ដាំ​កូនឈើ​ និង​​​មិន​អនុញ្ញាត​​ឱ្យ​រថយន្ត​​របស់​ភ្ញៀវទេសចរណ៍​​ចត​លើ​ផ្លូវ តាំងពី​ខែមេសា ឆ្នាំ​២០២៣​កន្លង​មក​​។​

អាជីវករ​ទាំង​២៩​គ្រួសារនេះ ស្ថិត​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១ម៉ឺន​គ្រួសារ​ ដែល​រស់នៅ​ជុំវិញ​តំបន់​ឧទ្យានជាតិ​អង្គរ​ និង​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ឱ្យ​រុះរើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​​ ហើយ​​ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី​ បន្ទាប់ពី​​រដ្ឋាភិបាល​​អះអាងថា​ ការ​សាងសង់​សំណង់​​ខុស​ច្បាប់​​នៅ​តំបន់​អង្គរ​ នៅ​​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ ទៅ​ដល់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។

អ្នកស្រី​ សម្បត្តិ​ ឡាយ បន្ត​ថា​៖ «បើ​សិនជា​យើង​លក់​បាយ​ក្រៅ​ពី​តំបន់​អង្គរ​ យើង​លក់​អត់​កើត​ទេ​ បើ​យើង​លក់​ឆ្ងាយ​ពី​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរណ៍​មិនមែន​បាន​ភ្ញៀវ​ជនជាតិ​ទេ​ បាន​ភ្ញៀវ​ជាតិ​ខ្មែរ​យើង​មក​ពី​ខេត្ត​គេ​ទេ​ ដល់​ហើយ​បង​ចេះ​តែ​លក់បាយ​ លក់​ម្ហូប​ ដូចជា​ប្រហុក​ត្រីហ្នឹ​ង​ ប៉ុន្តែ​បើ​ឱ្យ​បង​បាន​ភ្ញៀវ​ជនជាតិ​គឺ​អត់​មាន​ទេ​»​។

អ្នកស្រី​អះអាង​ថា៖​ «គេ​ចង់​ឱ្យ​យើង​ទៅ​នៅ​ឱ្យ​ឆ្ងាយ​ ឯ​រុនតាឯក​ហ្នឹង​  […] ឱ្យ​យើង​ទៅ​លក់​បាយ​លក់អី​នៅ​ហ្នឹង ​តែ​យើង​ទៅ​លក់​អត់​កើត​ ហើយ​តូប​ខ្ញុំ​មាន​នៅ​ហ្នឹង​យូរ​ហើយ​តាំងពី​ ៩០ [ឆ្នាំ១៩៩០] ជាង​ […] តូប​ខ្ញុំ​មាន​ពី​យូរ​ហើយ​ ហើយ​រយៈពេល​កាល​ដែល​ថា​យើង​នៅ​មក​យើង​ចង់​សុំ​មិន​លក់​នៅ​រុនតាឯក​ទេ​ សុំ​នៅ​លក់​ទីតាំង​តំបន់​អង្គរ​»។

ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ដាក់​ឱ្យ​អាជីវករ​ទៅ​ទីតាំង​ថ្មី​នោះ​គឺ​ស្ថិត​ចំណុច​នៅភូមិ​ រុនតាឯក​ ស្រុកបន្ទាយស្រី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។

អាជីវករ​លក់​ដូរ​នៅ​តំបន់​មុខ​អង្គវត្ត​ម្នាក់ទៀត អ្នកស្រី​ សួង​ វណ្ណៈ​ បាន​ឱ្យ​ដឹងថា​ ​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​ ការ​លក់​ដូរ​​មានការ​​ធ្លាក់​ចុះបន្ទាប់ពី​​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្លូវ​នៅ​កន្លែង​ដែល​អ្នកស្រី​កំពុង​លក់ដូរ។​

អ្នកស្រី​រៀបរាប់​ថា​៖ «មួយថ្ងៃៗ​​គេ​អត់​ទាន់​មក​ធ្វើ​អ៊ីចឹង​​អ៊ី​លក់​ដាច់ ​អ៊ី​មាន​កន្លែង​ចត​ឡាន​ […] ​អា​តាម​ចិញ្ចើម​ផ្លូវ​ហ្នឹង​ហា៎​ទាំង​សង​ខាង​ យើង​ចត​បាន​យើង​លក់​បាន​កើន​លុយ​ […]​ ដំបូង​គាត់ ​[អាជ្ញាធរ] ​ដាក់​ឡាន​ចូល​មក​ក្នុង​ពីរថ្ងៃ​គត់​ៗ ​ឡាន​អត់​ឱ្យ​ដាក់​ក្នុង​ទេ​ ចិញ្ចើម​ផ្លូវ​ក៏​មិន​ឱ្យ​ដាក់​ដែរ​ គាត់​ដាំ​ដើមឈើ​ទាំងអស់​»។

អ្នកស្រីបន្ថែម​​ថា ​អ្នកស្រី​​​ចង់​បាន​ទីតាំង​ជិត​លក់ដូរ​​​​មុខ​អង្គរ​ដើម្បី​​​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​មក​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់​ និង​ដើម្បី​អាច​​រក​ចំណូល​​ចិញ្ចឹម​កូនៗ​និង​សង​ធនាគារ​ផង​។​

ស្រដៀង​​​នឹង​អ្នក​លក់​ម្ហូប​ខាងលើដែរ​ អ្នកស្រី​ ថេង​ គឹមបូ​ ​អាយុ​៤៦ឆ្នាំ​ បាន​ចាប់ផ្តើម​លក់​ដូរ​តាំង​ពី​ឆ្នាំ​២០០០​មក​​ លើក​ឡើង​​ដែរ​ថា ការត្អូញត្អែរ​ចំពោះ​ការ​លក់ដូរ​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ឈូសឆាយ​ផ្លូវ ​និង​ដាំ​កូនឈើ​ពី​ខាង​អាជ្ញាធរ​ដែល​ជា​ដើម​ហេតុធ្វើ​ឱ្យការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង។

អ្នកស្រី ​គឹមបូ​ ត្អូញត្អែរថា​៖ «​លក់ដូរ​ លក់​បាយ​អីហ្នឹង​ ទៅ​គ្រាន់​បាន​ចិញ្ចឹម​កូន​បាន​រៀន​អី​ទៅ​មុខ​ទៀត​ […] ​ប៉ុន្តែ​អត់​ដាច់ក៏​ដោយ ​ចេះ​តែ​សុំ​ថា​បាន​នៅ​លក់​ នៅ​ទីតាំង​បរិវេណ​ប្រាសាទ​អង្គរ​ បាន​ឲ្យ​កូនចៅ​រស់​ចិញ្ចឹម​ជីវិត​ផង​ ហើយ​និង​ចិញ្ចឹម​កូន​រៀន​បន្ត​ទៅទៀត​»។

ជុំវិញ​​ការត្អូញត្អែរ​របស់​អាជីវករ ​លោក​ ឡុង​ កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​​មាន​ប្រសាសន៍​ថា​ អាជីវករ​លក់ដូរ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​ ប៉ុន្តែ​នៅ​តែ​​មាន​ការ​បន្ត​លក់ដូរ​ ម៉្យាង​តំបន់​មុខ​អង្គរ​ជា​ទីកន្លែង​សាធារណៈ​ដែល​រដ្ឋ​មាន​តួនាទី​ថែរក្សា​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ កុំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​។

លោក​បញ្ជាក់​ថា៖​ «​ទីកន្លែង​ហ្នឹង​ជា​ទី​កន្លែង​សាធារណៈ​របស់​រដ្ឋ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​​រដ្ឋមាន​តួនាទី​ ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។​ នៅពេល​ដែល​ទីកន្លែង​នេះ​រៀបចំ​បាន​ប្រសើរ​សឹង​តែ​ទាំងអស់​រួចរាល់​ហើយ វា​នៅ​សល់​តែប៉ុណ្ណឹង​នាក់​ តើ​គួរ​រក្សា​បន្ត​ទីកន្លែង​ហ្នឹង​ឱ្យ​វា​មាន​រញ៉េរញ៉ៃ​អ៊ី​ចឹង​បន្ត​ទៅ​ទៀត​ ឬក៏​យ៉ាង​ម៉េច​»។

លោក​ ឡុង កុសល បាន​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ងាជីវករ​ដែល​​ស្នើ​សុំ​នៅ​លក់​បន្ត​ក្នុង​តំបន់​មុខ​អង្គរ​ថា ​មិនមាន​កា​អនុញ្ញាត​ឱ្យ​អាជីវករ​នៅ​លក់​បន្ត​នោះ​​​ទេ​ ដោយសារ​​មាន​ការ​សម្រេច​​ឱ្យប្រជាជន​រុះរើ​ចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​គាត់​បាន​ឯកភាព​ចំពោះ​មុខ​ស្ថាប័ន​រដ្ឋ​ថា​គាត់​នឹង​ចាកចេញ​ទៅ​ ឱ្យរើ​តូប​ស្អីៗរបស់​គាត់​ ប៉ុន្តែ​គាត់​បាន​រំលោភ​សេចក្តីទុក​ចិត្ត​របស់​គេ ​ទីមួយ​។ ទីពីរ​គាត់​បាន​បង្ក​នូវ​រូបភាព​មិន​ជា​គំរូរបស់​គេ​ដែរ ​[…]​ តើ​មាន​ភាព​ស្មើរ​ភាព​គ្នា​ដែរ ឬទេ?​»។

ត្រលប់មក​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ​ដែល​ជាអាជីវករ​លក់​បាយ​ម្ហូប​នៅ​ខាងមុខ​តំបន់​អង្គរ​វិញ​​អះអាង​ថា ​គ្រួសារ​អ្នកស្រី​យល់ព្រម​រើ​ផ្ទះ​ចេញ​ពី​តំបន់​អង្គរ​ ប៉ុន្តែ​​អ្នកស្រី​​ចង់​​មាន​កន្លែង​លក់​ដូរ​​ក្នុង​តំបន់​អង្គរ​ដដែល។​

អ្នកស្រី​ថា៖​ «មិនមែន​បង​ឃើញ​គេ​ឱ្យ​ទៅ​ហើយ​យើង​រឹង​ទទឹង​ថា​មិន​ព្រម​ចេញ​ពី​កន្លែង​នេះ​ទេ​ យើង​ព្រម​ចេញ​ផ្ទះ​ហើយ​ តែ​តូប​ខ្ញុំ​សុំ​នៅក្នុង​តំបន់​នេះ​ ចែក​ខ្ញុំ​ទៅ​ណា​ក៏​ខ្ញុំ​ព្រម​ ខ្ញុំ​មិន​មែន​​​ថា​​រឹង​នៅ​​នេះ​ អត់​មាន​រឹង​ទេ​ បើ​សិន​កន្លែង​ណា​ក៏​ដោយ​ឱ្យ​តែ​រៀប​ស្អាតឱ្យ​ បើមិន​រៀប​ក៏​ដោយ​ឱ្យ​តែ​ចែក​ (ទីតាំង)​ពួកខ្ញុំ​ វាស់​តែ​ទីតាំង​ ពួកខ្ញុំ​ធ្វើ​តូប​លក់​បាយ​ធម្មតា​»៕​

បទយកការណ៍៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​មួយចំនួន​​​ក្នុង​ខេត្ត​សៀមរាប​ប្រឈម​​នឹង​ការ​ដួល​រលំ​ដោយសារ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ខ្លាំង​
អ្នក​ស្រី​ សាន​ សាវ៉ូន​ ជាកសិករ​ចិញ្ចឹម​ជ្រូកម្នាក់​នៅក្នុង​ភូមិ​ឃុន​មោយ​ ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​។​ ក្នុង​រយៈ​ពេល​​១៣​ឆ្នាំ​​​​ដែល​អ្នក​ស្រី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​ អ្នកស្រី​​មិន​ដែល​ប្រឈម​ននឹង​បញ្ហា​​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​​ខ្លាំង​ដូច​ឆ្នាំ​នេះ​នោះ​​​ទេ។ អ្នកស្រីនិយាយ​ថា ក្នុងរយៈ​ពេល​ប្រហែល​៣​ខែ​កន្លង​មក​នេះ​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ទើរ​តែ​ទាំង​អស់ ​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ស្ទើរ​តែ​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​ ព្រោះ​តែ​វត្ត​មាន​សាច់​ជ្រូក​បង្កក​នាំ​ចូល​រាប់​តោន​។

ស្រ្តីវ័យ​៤២​ឆ្នាំ​រូបនេះ​​និយាយ​ថា៖ «ខាត​តែ​មួយ​ពេញ​ទំហឹង​ហ្នឹង​ឯង​ ឧទាហរណ៍ ​របស់​យើង​ធ្លាប់​ចិញ្ចឹម​ត្រូវ​បាន​ចំណេញ​១០០០​រៀល​(ក្នុង​មួយ​គីឡូ​) ក៏​ចូល​ដើម​១០០០​រៀល​ ទៅ​១៥០០​រៀល​ទៀត ​(ក្នុង​មួយ​គីឡូ​) […] ធ្លាក់​ខ្លាំង​ណាស់​ ធ្លាក់​សឹង​ដល់​ចំណុច​សូន្យ​ បើ​សិន​ណា​មិន​មាន​ជ្រូក​នាំ​ចូល​មក​ពី​គេ​ហើយ​មិន​មាន​សាច់​បង្កក​ បើ​ផ្គត់​ផ្គង់​តែ​នៅ​ខ្មែរ​យើង​ក៏​ជ្រូក​ខ្មែរ​យើង​មិន​ដុន​ដាប​ដល់​ថ្នាក់​នេះ​ដែរ​»។

ប្រជាជន​​ជា​ច្រើន​គ្រួសារ​ក្នុង​ខេត្ត​សៀមរាប​ដែល​​ពឹង​ផ្អែក​ជីវភាព​លើ​ការ​ចិញ្ចឹម​ជ្រូកដូចជា​អ្នកស្រី សាវ៉ូន ​កំពុង​ប្រឈម​​នឹង​​ការ​​ក្ស័យធន​​ព្រោះតែ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃខ្លាំង ដោយសារ​​​​ការ​នាំ​ចូល​​សាច់ និង​សាច់​បង្កក​ពីក្រៅប្រទេស​ច្រើន​ពេក​​។

និយាយ​ដោយ​​​​​​មាន​សើច​តិចៗ​ផង​​ អ្នក​ស្រី​ សាន​ សាវ៉ូន បន្ថែម​ថា ​ឈ្មួញ​ដែល​ធ្លាប់​មក​ចាប់​ជ្រូក​​នៅ​កសិដ្ឋាន​របស់​អ្នកស្រី​កាល​ពី​មុន​ លែង​ទិញ​កន្លែង​អ្នកស្រី ដោយពួកគេ​ចាំយក​​ជ្រូក​នាំចូល​មាន​តម្លៃ​ថោកជាង ​និង​​ដឹក​មក​ដល់​ទីតាំង​របស់ពួកគេ​​ស្រាប់​។

កំពុង​បាញ់ទឹក​លាង​ទ្រុងជ្រូក អ្នក​ស្រី​ សាវ៉ូន​ ថ្លែង​ថា​៖ «បើ​ជ្រូក​ឡើង​ថ្លៃ​ ឈ្មួញ​ចុះ​ឡើងៗ​ ពិបាក​តែ​យើង​រក​លក់​មិន​ទាន់​ទេ​ មួយ​ខែ ​ឬ​កន្លះ​ខែ​ដឹង​តែ​ចូល​មក​មើល​ទ្រុង​យើង ​ហើយ​ល្មមៗ​បង្ខំ​​ឲ្យ​យើង​លក់​ហើយ​ ដល់​ពេល​ជ្រូក​ចុះ​ថោក​អញ្ចេះ​តែ​ទូរស័ព្ទ​ឯង​ក៏​មិន​ចង់​លើក​ទៀត​ គេ​ថា​ចាំ​ទិញ​តែ​កុង​ស៊ី​ស្រួល​ជាង​ អត់​ពិបាក​មក​ចាប់​តាម​ទ្រុង​អស់​ថ្លៃ​ឈ្នួល​ឡាន​ឈ្នួល​អី​ទៀត​ បើ​កុង​ស៊ី​គេ​ដឹក​ឲ្យ​ស្រាប់ៗ​»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​នាំចូលសាច់​​ពីក្រៅ​ប្រទេស ជាពិសេស​សាច់បង្កក មាន​ចំនួន​ច្រើន​ៗ ដែល​ខ្លះ​មាន​ទាំង​សាច់​ខូចគុណភាព និង​មិនមាន​ឯកសារ​នាំ​ចូលជាដើម។​ តួយ៉ាង កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ក្រុម​ការងារ​អន្តរាគមន៍​បង្រ្កាប​បទ​ល្មើស​សត្វ​បាន​សហការ​ជាមួយ​ការិយាល័យ​ផលិត​កម្ម​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ បាន​រក​ឃើញ​សាច់​​បង្ក​ក​ពុំ​ទាន់​មាន​ឯកសារ​ច្បាស់​លាស់​ចំនួន​ជិត​៤០០​ តោន​ ដែល​រួម​មាន​ចុង​ស្លាប​មាន់​ គូទ​មាន់​ សាច់​មាន់​​កិន​ កោះ​មាន់​ ជើង​មាន់​ សាច់​ជ្រូក​ ជា​ដើម​។ នេះ​បើ​​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​។

​កំពុង​ដាក់បាយជ្រូក​នៅ​រោង​ចិញ្ចឹម​ជ្រូក​ស្ថិត​នៅ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប លោក ​ដួង​ សាម៉ុន​ កសិករ​ចិញ្ចឹម​ជ្រូកម្នាក់ទៀត​​អះ​អាង​ថា​ កសិករចិញ្ចឹម​ជ្រូក​​​នាំ​គ្នា​ថ្ងូរ និង​ចាប់​ផ្តើម​ដួល​បណ្តើរៗ​​ បន្ទាប់ពី​​តម្លៃ​ជ្រូក​មាន​ការ​ធ្លាក់​ចុះខ្លាំង​​ ដោយ​សារ​សាច់​បង្កក​នាំ​​ចូល​ច្រើន​។ កសិករ​ដែល​​បាន​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០០៩​​រូបនេះ​​បន្ថែម​​ថា​ ចំនួន​ជ្រូក​របស់​លោក​កាល​ពី​មិន​ទាន់​មាន​ការ​ធ្លាក់​ថ្លៃ​មាន​​រហូត​ដល់​ជាង​​មួយ​រយ​ក្បាល​​​ ប៉ុន្តែបច្ចុប្បន្ន​​​ថយ​ចុះ​សល់​ត្រឹម​មេ​២០​ក្បាល​ ដោយ​សារ​លក់​ជ្រូក​ខាត​រក​លុយ​មិន​បាន​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ចំណី​។

លោក​បន្ថែម​ថា សម្រាប់​​​តម្លៃ​ក៏​ធ្លាក់​ចុះ​ពី​​១,០០០​រៀល​ក្រោយ​ជំងឺ​រាត​ត្បាត​កូវីត​​១៩ មកនៅសល់​ត្រឹម​ ៦,០០០​រៀល​ក្នុង​មួយ​គីឡូ​។

លោក​ សាម៉ុន ​បន្ត​ថា៖​ «អា​នេះ​ទ្រាំ​ឡើង​ចូល​អស់​ទ្រាំ​ហើយ​ ព្រោះ​ខាត​ពេក​ ខាត​ឡើងៗ​ចូល​ពីរ​ឆ្នាំ​ បី​ឆ្នាំ​ហើយ​ ហើយ​ដល់​វគ្គ​នេះ​តម្លៃ​ខ្លាំង​ណាស់​ ដាក់​ចង់​ដាច់​សរសៃ​ឈាម​កសិករ​ទៅ​ហើយ​ព្រោះ​ជ្រូក​វគ្គ​នេះ​នៅ​តែ​គីឡូ​៦០​ [៦០០០​ រៀល] ​៦២​ [៦២០០​ រៀល] ៦៣ [៦៣០០​ រៀល] ​»។

លោក​ សាម៉ុន បន្ថែម​​​ថា​ ជា​ធម្មតា​ខែ​មករា​ជា​ខែ​ដែល​ជ្រូក​មាន​តម្លៃ​ខ្ពស់​ ប៉ុន្តែ​ឆ្នាំ​នេះ​បែរ​ជា​មាន​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ទៅ​វិញ​។

លោក​និយាយ​ថា៖ ​«យើង​យក​ដើម​ធនាគារ​មក​ធ្វើ​ទាំង​អស់​ បើ​យើង​បោះ​បង់​គឺ​វា​មិន​កើត​ ទី​មួយ​យើង​ខំ​ធ្វើ​ទ្រុង​ធ្វើ​អី​ដែរ​ ប៉ុន្តែ​បើ​នៅ​តែ​ទីផ្សារ​នៅ​តែ​យ៉ាង​នេះ​ក៏​នៅ​មិន​បាន​ដែរ​ […] ​កាល​ពី​មុន​តម្លៃ​អាច​ទប់​ទល់​បាន​វា​មាន​៨០​ជាង​ ៧០​ជាង​ ដល់​ពេល​វគ្គ​នេះ​៦០​ ៦៥​»។

លោក​​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទប់​ស្កាត់​ការ​នាំចូល​សាច់ និង​សាច់​បង្កក​ពីក្រៅ​ប្រទេស ដើម្បី​ទប់​តម្លៃ​សាច់​ក្នុង​ស្រុក​កុំ​ឱ្យ​បន្ត​ធ្លាក់​ថ្លៃ។

លោក​និយាយ​ថា​៖ «ឱ្យ​រដ្ឋា​ភិបាល​ជួយ​កសិករ​ បើ​ផុត​ពី​នោះ​នឹង​ដួល​អស់​ហើយ​នៅ​មិន​បាន​ទេ​ ឱ្យ​ជួយ​រក​តម្លៃ​ទីផ្សារ​ជ្រូក​ឱ្យ​ សូម​ឱ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​បិទ​សាច់​បង្កក​ ខាង​ក្រសួង​ខាង​អី​ជួយ​មើល​កសិករ​ផង​បើ​មិន​អញ្ជឹង​មិន​រស់​ទេ​ ចំណាក​ស្រុក​អស់​ហើយ​»។

ចំណែក​​អ្នកស្រី​ ខុប​ អ៊ន់​ អាយុ​២៩​ឆ្នាំ ​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី​​ដែរ​នោះ​​​រៀប​រាប់​ថា​ អ្នកស្រី​ចាប់​ផ្តើម​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០២១​មក​ដោយសារ​សាច់​ជ្រូក​នៅ​ពេល​នោះ​មាន​តម្លៃ​ខ្ពស់។ អ្នកស្រី​ថា ​​បន្ទាប់​ពី​ការរាតត្បាតជំងឺ​កូវីដ​១៩​ រួម​ទាំង​ការ​នាំ​ចូល​​​សាច់​បង្កក​ផង​​នោះ​ បាន​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​ស្រី​ធ្លាក់​ខ្លួន​ខាត​បង់​ខ្លាំង​ ព្រម​ទាំង​ជាប់​បំណុល​ធនាគារ​ស្ទើរ​​រើ​ខ្លួន​មិន​រួច​​។

អ្នក​ស្រីនិយាយ​​ថា​៖ «ពី​មុន​មក​ដល់​ឥឡូវ​យ៉ាប់​ខ្លាំង។​ ​កាល​ពី​មុន​ដំបូង​ទើប​ចិញ្ចឹម​ យើង​ចិញ្ចឹម​តិច​ វា​បាន​ចំណេញ​ ដល់​ពេល​យើង​ចេះ​តែ​ពង្រីក​ទ្រុង​ កាន់​តែ​ច្រើន​ទៅ​កាន់​តែ​ខាត ​[…] ខាត​រាល់​ពេល​ ឲ្យ​តែ​ពេល​លក់​ដឹង​តែ​ខាត​»។

បន្ទាប់ពីកសិករ​ចិញ្ចឹមជ្រូក​ត្អូញត្អែរ​​​ពីការ​ធ្លាក់​ថ្លៃ​​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​កសិកម្ម​​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្តី​ប្រកាស​អំពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​នូវ​គ្រឿង​ក្នុង​ និង​បំណែក​សាច់​បង្កក​ជា​បណ្តោះ​អាសន្ន​សម្រាប់​រយៈ​ពេល​ប្រាំ​មួយ​ខែ​។

លោក ឃឹម​ ហ្វី​ណង់​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លើកឡើង​ថា​ ការ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​បាន​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ដោយសារ​ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ផ្អាក​ជា​អចិន្ត្រៃយ៍​​ និង​ថា ​អាច​បង្ក​ឱ្យ​សាច់​ឡើង​ថ្លៃ​​ ធ្វើ​ឱ្យ​មាន​អតិផរណា​។

លោក​បន្ត​ថា​ ការ​ផ្អាក​នេះ​គឺ​ទុក​ពេល​ដើម្បី​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​រៀប​ចំ​ខ្លួន​ឡើង​វិញ​ ប៉ុន្តែ​ក្រសួង​ក៏​បាន​ សម្រប​សម្រួល​ដើម្បី​ឱ្យ​អ្នក​ដែល​ទិញ​បំណែក​សាច់​បង្កក​នាំ​ចូល​ឱ្យ​​ជួយ​អ្នក​ផលិត​ក្នុង​ស្រុក​ ហើយ​ក្រសួង​បាន​ព្យាយាម​ឱ្យ​អ្នក​ក្នុង​ស្រុក​បង្កើន​សមត្ថភាព​ផលិត​សាច់​បង្កក​ដើម្បី​លក់​ឱ្យ​ទីផ្សារ​សាច់​បង្កក​ផង​ដែរ​។

លោកបញ្ជាក់​​ថា​៖ «ជា​ធម្មតា​ច្បាប់​ពាណិជ្ជកម្ម​របស់​យើង​គឺ​យើង​មិន​អាច​បិទ​ទាំង​ស្រុង​ទេ​ បើ​សិន​ជា​យើង​ធ្វើ​ការ​បិទ​ការ​នាំ​ចូល​របស់​ប្រទេស​ដទៃ​មក​ប្រទេស​យើង​ គេ​ក៏​អាច​បិទ​ការ​នាំ​ចេញ​ប្រទេស​យើង​ទៅ​ប្រទេស​ដទៃ​ដែរ​ ហើយ​នៅ​លើ​ពិភព​លោក​គឺ​មិន​មាន​គោល​នយោបាយ​ណា​បិទ​ការ​នាំ​ចេញ​កសិផល​ពី​ប្រទេស​ណា​មួយ​ទេ​»។

ត្រលប់​មក​អ្នក​ស្រី​ សាវ៉ូន​ ដែលជាកសិករ​ចិញ្ចឹម​ជ្រូក​ដែលកំពុង​ប្រឈម​នឹង​ការ​ខាតបង់ និង​ជំពាក់បំណុល​ដោយសារ​តែ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​វិញ អ្នកស្រីបាន​និយាយ​ទាំង​ក្រៀម​ក្រំ​ថា​ អ្នកស្រី​​តែ​បន្ត​ចិញ្ចឹម​រង​​ចាំ​ទីផ្សារ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​ ដោយសារ​​គ្រួសារ​អ្នក​ស្រី​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​នេះ​រាប់​ឆ្នាំ​មក​ហើយ​។

អ្នក​ស្រី​ សាវ៉ូន និយាយ​​ថា​៖ «ខ្ញុំ​សំណូម​ពរ​ឲ្យ​តែ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​មក​ គ្នា​ប្រជាជន​មាន​កម្លាំង​ទឹក​ចិត្ត​ឲ្យ​ចិញ្ចឹម​ត​ទៅ​ទៀត​ ដូច​ប្រជាជន​មាន​អី​ក្រៅ​ពី​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ បើ​អត់​ឲ្យ​ប្រជាជន​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ គ្នា​ទៅ​មាន​អី​»៕

សហគមន៍​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​សុំ​​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធនឹង​​​​ការ​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​ធំ ​
សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ស្នើ​អាជ្ញាធរ​ពាក់​ព័ន្ធ​​អន្តរាគមន៍​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ខេត្ត​ព្រះ​វិហារ ដោយ​ពួក​គេ​បាន​រក​ឃើញ​ឈើ​ជាង​៣០០​ដើម​ត្រូវ​បាន​អារ​ក្នុង​ឆ្នាំ​២០២៣​។

ក្នុង​សារ​ដែល​បង្ហោះ​ជា​​សេចក្ដី​ប្រ​កាស​ព័ត៌មានស្តីពី​ការ​​បូក​សរុប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​ឆ្នាំ​២០២៣​លើទំព័រហ្វេសប៊ុក​របស់​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ចេញ​​នៅ​ថ្ងៃ​ទី​១០​ ខែ​មករា​នេះ​បាន​ឱ្យ​ដឹង​ថា​ នៅ​តំបន់​អូរ​ស្ពង់​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រះរកា​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ​។

សារ​​ដដែល​បន្ថែម​ថា៖ «បច្ចុប្បន្ន​តំ​បន់​ដែល​កំពុង​បន្ត​កាប់​បំផ្លាញ​យ៉ាង​សកម្ម​មាន​លេខ​និយាមការ​ X៖ 515731 Y៖1546629​ ដែល​មាន​ម៉ាស៊ីន​អារ​ឈើ​យ៉ាង​សកម្ម​ប្រហែល​១០​គ្រឿង​ នៅ​តំបន់​ អូរ​ស្ពង់​ ដែល​ជា​តំ​បន់​សក្ដា​នុ​ពល​ចម្ការ​ច្បោះ​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​យើង​អាស្រ័យ​ផល​»។

សារ​ជា​​សេចក្ដី​ប្រ​កាស​ព័ត៌​មានដដែល​​បន្ដ​ថា​ ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០២៣ ​តាម​រយៈ​ការ​ចុះ​ល្បាត​ ៥​ដង​បាន​រក​ឃើញ​មាន​គល់​ឈើ​ដែលត្រូវ​​បាន​កាប់​ផ្តួល​ អារ​ជ្រៀក​មាន​ចំនួន​ ៣៦៦​គល់​ ក្ដារ​បន្ទះ​ចំនួន​ ៣៤២​បន្ទះ ​ឈើ​តាប់​ចំនួន​៣.២​ម៉ែត្រ​គូប​ និង​ឈើ​ប្រ​ភេទ​សសរ​ចំនួន​២៧​ដើម​។

លោក​ ស៊ុត​ សាវន​ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភា​គ​​តិច​កួយ​​បាន​ប្រាប់​ Newsroom Cambodia​ ថា​ នៅ​ថ្ងៃ​ទី​១០​ និង​ទី​១១​ ខែ​​មករា​នេះ​​ក៏​មាន​ករណី​កាប់​ឈើ​ដែរ​ គឺ​ក្រុម​ជន​ល្មើស​មាន​គ្នា​ជាង​២០​នាក់​បាន​អារ​ឈើ​អស់​៥​ដើម​ ប្រ​ដាប់​ដោយ​រណារ​យន្ត​៥គ្រឿង​ និង​មាន​គោ​យន្ដ​៤​គ្រឿង​នៅ​អូរ​តា​មាក់​។

​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​ បាន​ស្នើ​​​សុំ​​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ជុំវិញការកាប់បំផ្លាញ​ព្រៃ​ឈើ​នេះ​​​។

«យើង​ជា​សហគមន៍​សូម​ស្នើរ​សុំ​បន្ថែម​ដល់​អង្គភាព​ប្រឆាំង​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ​និង​លោក​អភិបាល​ខេត្ត​ដែល​ស្រលាញ់​ចូល​ចិត្ដ​កំសាន្ដ​ព្រៃ​ឈើ​ធម្មជាតិ​ សូម​ជួយ​ចុះ​ធ្វើ​អន្តរាគមន៍​ តំបន់​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​​ធំ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​នេះ​ផង​»។

​ Newsroom Cambodia​ បាន​ព្យា​យាម​ទាក់​ទង​លោក​ សុង​ ច័ន្ទសុជាតិ​ ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ដោយ​ថា​បញ្ហា​នេះ​ជា​រឿង​ដដែលៗ​។

លោកបញ្ជាក់ថា៖ «អូ​! អា​ហ្នឹង​សួរ​ដដែលៗ​ពីរ​បី​អង្គភាព ​[សារព័ត៌មាន]​ ហើយ​។ ​អញ្ជើញ​មក​មន្ទីរ​[បរិស្ថាន]​ មក​ខ្ញុំ​ជូន​ព័ត៌មាន​បង​»​។

លោក ហេង គឹម​​ហុង​ នាយក​ប្រតិបត្តិ​សហគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ បាន​ប្រាប់​ថា រដ្ឋា​ភិ​បាល ​ឬ​មន្ត្រី​ពាក់​ព័ន្ធ​​គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ដោះ​ស្រាយ​ករណី​បទល្មើស​ព្រៃឈើ​​​នេះ​ជា​បន្ទាន់​ ដើម្បី​ឲ្យ​ដឹង​ថា បញ្ហា​នេះ​បន្ត​កើត​ឡើង​ដោយ​សារ​តែ​ការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​របស់​មន្ត្រី ​ឬ​ក៏​​មក​ពី​គោល​នយោបាយ​​នៅ​មាន​កម្រិត​។

លោក ហេង គឹម​ហុង ថា​៖ «រដ្ឋា​ភិ​បាល​គួរ​តែ​គិត​ពិ​ចារណា​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ធម្មជាតិ​ ត​ទៅ​មុខ​ទៀត​ គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​មន្ត្រី​របស់​ខ្លួន​នៅ​មូល​ដ្ឋាន​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិ​បាល​ រដ្ឋ​មន្រ្តី ​ឬ​ក៏​នាយក​រដ្ឋមន្រ្តី បាន​ដាក់​ទិស​ដៅ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​កាល​ពី​​អាណត្តិ​ចាស់​រហូត​ទៅ​ដល់​អាណត្តិ​ថ្មី ​ប៉ុន្តែ​បទ​ល្មើស​​នៅ​តែ​កើត​មាន​ឡើងអ៊ី​​ចឹង​»។​

លោក​បន្ត​ថា​៖ «បើ​សិន​ជា​រក​ឃើញ​ថា​គោល​នយោបាយ​មាន​ចំណុច​ខ្សោយ​ត្រូវ​កែ​សម្រួល​ឡើង​វិញ​ជា​បន្ទាន់​តែ​បើ​គោល​នយោបាយ​មាន​លក្ខណៈ​ពេញ​លេញ​ ហើយ​ការ​ប្តេជ្ញា​របស់​រដ្ឋា​ភិ​បាល​គ្រប់​គ្រាន់​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មន្រ្តី​មូល​ដ្ឋាន​នៅ​ក្នុង​ដែន​នីមួយៗ​នឹង​អត់​មាន​ការ​ប្តេជ្ញា​ចិត្ត​ ចឹង​ប្រហែល​ជា​ត្រូវ​ពិនិត្យ​ មើល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​វិជ្ជា​ជីវៈ​ហើយ​នឹង​មន្រ្តី​នឹង​តែ​ម្តង​ដើម្បី​កុំ​ឲ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​ចេះ​តែ​មាន​ តែ​ផ្ទុយ​ទៅ​វិញ​ភាព​នៃ​ការ​អនុវត្ត​ជាក់​ស្តែង​របស់​មន្រ្តី​នឹង​នៅ​តែ​បណ្តែត​បណ្តោយ​ធ្វេស​ប្រហែស​បង្ក​ឲ្យ​មាន​បទ​ល្មើស​ជា​ច្រើន​កើត​មាន​ឡើង​បន្ត​ទៅ​ទៀត​»។​

រដ្ឋាភិបាល​បាន​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​តាម​រយៈ​អនុ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ មាន​ផ្ទៃ​ដី​ទំហំ​ ៩០,៣៦១​ហិកតា​ ស្ថិត​ស្រុក​ចំនួន​៣​ រួម​មាន​ ស្រុក​ជាំក្សាន្ត​ ស្រុក​ត្បែង​មាន​ជ័យ ​និង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​។ ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ថែ​ទាំ​ទី​ជម្រក​សត្វ​ព្រៃ​ និង​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី ​ព្រម​ទាំង​ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​ពី​សហគមន៍​មូល​ដ្ឋាន​ក្នុង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​៕​

បទយកការណ៍៖ អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​​នៅកម្ពុជានៅ​តែបន្ត​រងការរើសអើង
នៅក្នុង​ច្បាប់អន្តរជាតិ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិស្មើ​គ្នា​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​ ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ស្រ​ឡាញ់ ​មិន​ថា​ភេទ​ដូច​គ្នា ​ឬ​ផ្ទុយ​គ្នា​ ហើយ​ការ​ស្រ​លាញ់​ភេទ​ដូច​គ្នា​ក៏​មិន​មែន​ជា​កំហុស​។

កំ​ពុង​ផ្តល់សម្ភា​សន៍​ដល់​អ្នកសារព័ត៌មាន​​​យុវជន​ សុទ្ធ​ ពៅ ​សំណាង​ សកម្មជន​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​លើកឡើងថា ​អ្នកស្រលាញ់​ភេទដូចគ្នានៅ​កម្ពុជា នៅ​តែបន្ត​រងការ​រើស​អើង​​ទាំង​នៅ​សាលារៀន កន្លែង​ធ្វើការ ក្នុង​​សង្គម និង​តាមបណ្តាញ​អ៊ីនធឺណិត​។

សំឡេង​របស់​សំណាង​ហាក់​ប្តូរ​បន្តិច នៅ​ពេល​រៀបរាប់​អំពីការ​រើសអើង​ដែល​កើត​មាន​លើ​អ្នកស្រលាញ់​ភេទ​ដូចគ្នា។ ស​កម្មជន​រូបនេះ​​បន្ត​ថា៖​ «ការ​រើស​អើង​នៅ​ក្នុង​សា​លា​ ឧ​ទាហរណ៍​មួយ​ចំនួន​ គ្រូ​មួយ​ចំនួន​រើស​អើង​យើង​ មិន​សូវ​សប្បាយ​រីក​រាយ​ជា​មួយ​យើង​ ហើយ​ពេល​ខ្លះ​គ្រូ​មួយ​ចំ​នួន​មាន​វិន័យ ​ប្រុស​មាន​ភេទ​កំ​ណើត​ប្រុស​ត្រូវ​ស្លៀក​ខោ​ ស្រី​ត្រូវ​ស្លៀក​សំពត់​ មួយ​ទៀត​ប្រុស​មិន​អាច​ទុក​សក់​វែង​បាន​ទេ​ត្រូវ​កាត់​សក់​អ៊ីចឹង​ទៅ ​អ៊ី​ចឹង​អា​ហ្នឹង​នៅ​មើល​ឃើញ​រូបភាព​និង​នៅ​ក្នុង​ស្រុក​ខ្មែរ​»។

បើទោះបី​​ជា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​អង្គ​ការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​​ក៏​ដោយ​ ​ប៉ុន្តែ​ច្បាប់​សម្រាប់​ការ​ពារ​នៅ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ហើយ​ការ​រើសអើង​ និង​ការ​មើល​ងាយ​​នៅ​តែ​កើត​មាន​សម្រាប់​អ្នកស្រលាញ់​ភេទ​ដូចគ្នា ដូចជា​សំណាង​​​​។​

សំណាង ដែល​មាន​អាយុ២៦​ឆ្នាំ​ បន្ថែម​ថា ​​​ការ​ទទួល​ស្គាល់​ផ្នែក​សង្គម​មាន​​ភាព​ប្រសើរ​ ដោយសារ​ពួក​គេ​អាច​បង្ហាញភាព​​ជា​ខ្លួន​ឯង​បាន​។

ខែន គឹមហុង អ្នកស្រលាញ់​​ភេ​ទម្នា​ក់ទៀត​លើកឡើង​ដែរ​ថា ​​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​​កា​រ​ស្រឡាញ់​ភេទ​​តែ​​មួយ​ ដូច​ជា​ប្រុស​​ស្រឡាញ់​​ប្រុ​ស​​ ស្រី​ស្រឡាញ់​ស្រី ប៉ុន្តែ​ការ​ស្រឡាញ់​ភេទ​ដូច​មិន​តម្រូវ​ឱ្យ​យើង​កែរ​ភេទ​ទៅ​ជា​មនុស្ស​ស្រីឬ​ក៏​ជា​ប្រុស​នោះ​ទេ​។

គឹមហុង​​ថា៖ «បញ្ហា​ប្រឈម​របស់ពួកយើង​មាន​រឿង​ច្រើន​ ដូច​ជា​ឳ​ពុក​ម្ដាយ​ បង​ប្អូន និងមនុស្ស​ជុំ​វិញ​ខ្លួន​ ប៉ុន្តែពួក​យើង​នឹង​ប្រឹង​ជំនះ​នៅ​បញ្ហា​នេះ»។

អ្នកស្រលាញ់​ភេទដូចគ្នា​ម្នាក់ទៀត គុយ​ ធីតា​ ស្ថាបនិក​ Lovelsdiversity ​ថា ​ស្ថាន​ភាព​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​កាល​ពី​មុន​ តែ​នៅ​តែ​មាន​ចន្លោះ​ខ្វះ​ខាត​។

ធីតានិយាយ​ថា៖ « បើ​យើង​ប្រៀប​ធៀប​កាល​ពី​ដប់​ឆ្នាំ​មុន​ឬ​ក៏ប្រាំ​ឆ្នាំ​មុន​យើង​ឃើញ​ថា​ស្ថាន​ភាព​សេរីភាព​ ការ​ទទួល​ស្គាល់​មាន​ការ​កើន​ឡើង​ប៉ុន្តែ​នៅ​តែ​អត់​ទាន់​គ្រប់​គ្រាន់ ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​ទទួល​រង​នូវ​ការ​រើស​អើង​ជា​ប្រ​ចាំថ្ងៃ​»។ ​

ធីតា​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ដែល​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​តែង​តែ​ជួប​ប្រទះ​មាន​ ៣ធំៗ​គឺ​​ទាក់​ទង​នឹង​បញ្ហា​គ្រួសារ​ ដែល​គ្រួសារ​មួយ​ចំ​នួន​មិន​ទទួល​ស្គាល់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ​និង​បង្ខុំ​ឲ្យ​មាន​ការ​កែ​ប្រែ​ខ្លួន​ បង្ខំ​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ភេទ​ដូច​គ្នា​និង​ឲ្យ​ទៅ​រៀបការ​ជា​មួយ​ភេទ​ខុស​គ្នា​វិញ​។ បញ្ហា​ទី​ពីរ​ គឺ​ក្នុង​វិ​ស័យ​អប់​រំ​ និង​កន្លែង​ការងារ​ ដោយ​ពួក​គាត់​មិន​ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្តល់​សិទ្ធិ​មនុស្ស​ធម្មតា​ ក្នុង​នោះ ​មាន​ដូច​ជា​ការ​រើស​អើង​នៅ​សាលារៀន​ ឬ​រើស​អើង​ពេល​សម្ភាសន៍​ការ​ងារ​។ ចំណែក​បញ្ហា​ទី​បី​ គឺ​មិន​មាន​ការ​ការពារ​ដោយ​ច្បាប់​ពេញ​លេញ​ ដូច​ជា​មិន​មាន​ច្បាប់​អនុញាតិ​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​ចុះ​អ៊ី​តា​វិល​ជាដើម​។

រដ្ឋា​ភិបាល​កម្ពុជា​ថា ​ចំ​នួន​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​មាន​ជាង៣៣,០០០ ​នាក់​ និង​ប្រ​ហែល​ ៥,000 ​គូ។​យ៉ាង​ណា​មិញ​ច្បាប់​នៅ​មិន​ទាន់​ទទួល​ការ​រៀប​ការ​របស់​ពួក​គាត់​ ជា​រឿង​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។​ នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ខ្មែរ​ថាមស៍​ ឆ្នាំ២០១៩​​។

ឡុង​ ម៉ា​ឡែន​ ជា​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​​ម្នាក់ទៀត​លើកឡើងដែរ​​ថា​ ស្ថាន​ភាព​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ភាព​ទូ​លំ​ទូ​លាយ​នៅ​ឡើយ​។

ម៉ា​ឡែន​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​អ្វីជា​ LGBTQ​ នៅ​ឡើយ​ ជា​ពិសេស​អ្នក​នៅ​សហគមន៍​ជន​បទ​។

ម៉ាឡែននិយាយ​ថា៖ «សហគមន៍​គាត់​ដើរ​តួយ៉ាង​សំខាន់​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ទៅ​លើ​ការ​ស្វែង​យល់ ​និង​ទទួល​ស្គាល់​ LGBT  ​ព្រោះ​ថា​គ្រួ​សារ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​គាត់​ទទួល​សម្ពាធ​ពី​សហគមន៍​ ហើយ​ដល់​ពេល​ចឹង​គ្រួសារ​គាត់​ផ្តល់​សម្ពាធ​ដល់​សមាជិក​ LGBT​ បន្ត​ទៀត​»។​

ម៉ា​ឡែន​ បន្ថែម​ដោយ​​សង្ឃឹម​ថា ​រដ្ឋា​ភិ​បាល​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​សង្គម​ ដើម្បី​ឲ្យ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ​ក្លាយ​ទៅ​ជារឿង​ធម្មតា​។ ម៉ាឡែន​ថា រដ្ឋាភិបាល​មិន​គួរ​ទុក​តួ​នាទី​ផ្សព្វផ្សាយ​ពី​ការ​ស្រលាញ់​ភេទ​ដូចគ្នា​ទាំង​ស្រុង​ទៅ​ឲ្យ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ធ្វើ​ទាំង​ស្រុង​ឡើយ​ ព្រោះ​ពួក​គាត់​ក៏​ជា​ប្រជាជន​ទូទៅ​ម្នាក់​ ដែល​គួរ​តែ​ទទួល​បាន​ការ​ការពារ​ដូច​គ្នា។

ត្រលប់​មក​យុវជន ​សុទ្ធ​ ពៅ​សំណាង​ វិញ​ សំណាង​ចង់ឱ្យ​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​ក្តី​ស្រលាញ់ ដូចការ​ទទួល​យក​ភាព​ចម្រុះ​នៃ​ជាតិសាសន៍​ដែរ។

សំណាងនិយាយ​ថា៖​ «​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​អាយុ​ ភាព​ចម្រុះ​នៃ​សញ្ជាតិ​មាន​សញ្ជាតិ​ខ្មែរ​ ចិន​ ចាម​ វៀតណាម​ និង​ភាព​ចម្រុះ​នៃ​ពណ៌​សម្បុរ​ ប៉ុន្តែ​ហេតុ​អ្វី​សង្គម​មិន​អាច​បើក​ចិត្ត​ទទួល​នូវ​ភាព​ចម្រុះ​នៃ​ក្តី​ស្រឡាញ់​បាន»៕

Q&A: និស្សិត​ប្លា​ស្ទិក​​​កំពុង​ប្រមូល​សំរាម​​ដែល​ត្រូវ​បាន​បោះចោល​​គ្មាន​សណ្តាប់​ធ្នាប់​​​នៅ​ភ្នំពេញ​
ប្រ​ជា​ជន​មួយ​ចំ​នួន​នៅរាជធានី​​ភ្នំពេញ​នៅ​តែ​មិន​ទាន់​មាន​ចំណេះ​ដឹង​ទូលំ​ទូ​លាយ​ក្នុង​ការ​ទុក​ដាក់​សំរាម​ប្លា​ស្ទិកឲ្យ​មាន​សណ្តាប់​ធ្នាប់​នៅឡើយ​​។ ការ​​បោះ​ចោល​សំរាម​ប្លា​ស្ទិក​ពាស​វាល​ពាស​កាល ​ធ្វើ​ឲ្យ​ទី​ក្រុង​ក្លាយ​ជា​កខ្វក់​ និង​​ប៉ះ​ពាល់​ដល់​បរិស្ថាន​ សុខ​ភាព ​និង​សោ​ភ័ណ្ឌ​ភាព​​។ ការ​លុប​បំ​បាត់​សំរាម​ប្លា​ស្ទិក​ជា​គោល​ដៅ​សំ​ខាន់​របស់​ក្រុម​និស្សិត​ប្លា​ស្ទិក​​ តែ​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវការ​ចូល​រួម​ពី​គ្រប់​ភា​គី​ពាក់​ព័ន្ធ​។

ហែម ​សុភេម​ ស្ថាប​និក​និស្សិត​ប្លា​ស្ទិក​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​សិក្ខា​កាម​ Newsroom​ Cambodia​ គឺ​កញ្ញា ​អ៊ុយ​ នាល​ម៉ា​ល័យ​ អំ​ពី​បញ្ហា​សំរាម​ប្លា​ស្ទិក​ដែល​នៅតែ​ត្រូវ​បាន​បោះ​ចោល​គ្មាន​សណ្តាប់​ធ្នាប់​ក្នុង​រាជធានី​​ភ្នំពេញ​។​

Q. ជម្រាប​សួរ​លោក​សុភេម​!

A. បាទ​ជម្រាប​សួរ!

Q. ហេតុ​អ្វី​បាន​ជា​សុ​ភេម​បង្កើត​​ក្រុម​និស្សិត​ប្លា​ស្ទិក​​នេះ​ឡើង​?

A. និ​យាយ​ទៅ ​ហេតុ​ផល​ទី​មួយ​ពេល​ដែល​ចាប់​ផ្តើម​និស្សិត​ប្លា​ស្ទិក​គឺ​ដោយ​សារ​ឃើញ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​មាន​ទម្លាប់​នៃ​ការ​ចោល​សំរាមនេះ​កាន់​តែ​ច្រើន​ អញ្ចឹង​ហើយ​ក៏​យើង​ចាប់​ផ្តើម​យុទ្ធនា​ការ​ដើម្បី​បញ្ឈប់​ការ​ចោល​សំរាមរបស់​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន។​​ យើង​ធ្វើ​វា​ផ្ទាល់​ផង ​ហើយ​យើង​ធ្វើ​ ​social media [បណ្តាញសង្គម] ​ផង​ ហើយ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ដំ​ណោះ​ស្រាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឥ​រិ​យា​បថ​របស់​គាត់​មួយ​ចំ​នួន​ដូច​ជា​ការ​ចោល​សំរាម​ហ្នឹង​ ហើយ​យើង​មាន​ទាំង​វី​ដេ​អូ​ content​ [មាតិកា] យើង​បាន​អំ​ពាវ​នាវ​រក​volunteer [អ្នកស្ម័គ្រចិត្ត] ជា​ច្រើន ​ជា​ពិ​សេស​សិស្ស​ និស្សិត​ជា​ច្រើន​ឲ្យ​គាត់​ចូល​រួម ​និង​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​ដែល​​គាត់​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​ចោល​សំរាម។

A: តេីក្រុមនិស្សិតប្លាស្ទិកត្រូវបានបង្កេីតឡេីងនៅពេលណា ហេីយធ្វេីសកម្មភាពអ្វី និងនៅឯណាខ្លះ?

Q: និស្សិតប្លាស្ទិកបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២២ សកម្មភាពដែលយើងធ្វើមានពីរ សកម្មភាពប្រមូលសំរាមតាមទីសាធារណៈនិងប្រឡាយនានា ហើយនិងផ្សព្វផ្សាយសកម្មភាពដែលយើងធ្វើនៅលើប្រព័ន្ធ social media ហើយប្រសិននៅណាខ្លះគឺនៅតាមមាត់ទន្លេ តាមលូទឹកស្អុយហើយតាមទីសាធារណៈមួយចំនួន។

A: តេីចាប់តាំងពីក្រុមនិស្សិតប្លាស្ទិកប្រមូលសំរាមនៅតាមតំបន់នោះ រហូតមកដល់ពេលនេះសុភេមឃេីញមានភាពប្រសេីរបែបណាខ្លះដែរ?

Q: យើងមើលឃើញថាវាមានភាពប្រសើរខ្លះដែរមិនទាំងអស់ទេ កន្លែងមួយចំនួនដែលយើងបានប្រមូលដែលយើងបានធ្វើសកម្មភាពហ្នឹងឧទាហរណ៍ដូចជានៅតាមប្រឡាយលូទឹកស្អុយមួយចំនួនគឺស្អាតដដែល។ មកដល់ពេលនេះ ជាក់ស្តែងនៅតែមានកន្លែងមួយចំនួនទៀតឧទាហរណ៍ដូចជាកន្លែងមាត់ទន្លេ នៅតែមានសំរាមចោលដដែលតែវាគ្រាន់បើជាងពីមុន ពីមុនវាច្រើនជាងហ្នឹង តែឥឡូវវារាងគ្រាន់ ប្រសើរជាងមុនហើយ មានន័យថាប្រជាពលរដ្ឋចាប់ផ្តើមទទួលបានការផ្សព្វផ្សាយរបស់យើងច្រើនគាត់ឃើញសកម្មភាពយើងហើយចូលរួមសហការមិនចោលសំរាមតទៅទៀត។

Q. ហេតុ​អ្វី​បាន​ជា​សំរាម​ប្លា​ស្ទិក​នៅ​តែ​ត្រូវ​បាន​បោះ​ចោល​ពាស​វាល​ពាស​កាល?

A. ចម្លើយ​ដ៏​សា​មញ្ញ​​​គឺ​ដោយ​សារ​​អ្នក​ដែល​បោះ​ចោល​ហ្នឹង​គាត់​មិន​ទាន់​យល់​ពី​ផល​ប៉ះ​ពាល់​នៃ​សំរាមហ្នឹង​ គាត់​មាន​ទម្លាប់​នៃ​ការ​ចោល​ហ្នឹង​តាម​គ្នា ​គាត់​មាន​ផ្នត់​គំ​និត​បែប​ហ្នឹង​បើ​សិន​ជា​គាត់​ដឹង​ថា​ការ​ចោល​សំរាម​ហ្នឹង​វា​ប៉ះ​ពាល់​បែប​ណា​ទៅ​កាន់​សង្គម​យើង​ ទៅ​កាន់​បរិស្ថាន​ ប្រ​ហែល​ជា​គាត់​មិន​ចោល​ទេ។​​ អញ្ចឹង​អា​ហ្នឹង​ជា​ហេតុ​ផល​ចម្បង​ដែល​គាត់​នៅ​តែ​ចោល​ហើយ​អាច​និយាយ​បាន​ថា​គាត់​អាត្មា​និយម​ យក​ស្រួល​តែ​ខ្លួន​ឯង​​ សំរាម​ទៅ​ណា​ទៅ​ៗ​ ឲ្យ​តែ​អស់​ពី​ខ្លួន​គាត់​ អា​ហ្នឹង​ជា​កត្តា​ដែល​មាន​សំរាម​។

Q. ការ​បោះ​ចោល​សំរាម​ប្លា​ស្ទិក​គ្មាន​សណ្តាប់​នេះ​ប៉ះ​ពាល់​អ្វី​ខ្លះ?​

A. បើ​និយាយ​ពី​ការ​ប៉ះ​ពាល់​វា​ប៉ះ​ពាល់​ច្រើន​ណាស់។​​ ខ្ញុំ​សុំ​លើក​មួយ​ចំនួន​ ទី​មួយ​វាប៉ះ​ពាល់​ដល់​សោ​ភ័ណ្ឌ​ភាព​ទី​ក្រុង​យើង។ ​យើង​ដឹង​ហើយ​ថា​ពេល​យើង​ចោល​សំរាម​តាម​ប្រឡាយ​លូ​ តាម​ទី​សា​ធារណៈ​ វា​មិន​មើល​ទៅ​ល្អ​មើល​ទេ ​វាគគ្រិច​មែន​ទែន​ វាធ្វើ​ឲ្យ​បាត់​សោ​ភ័ណ្ឌ​ភាព​ធម្មជាតិ​ក៏​ដូច​ជា​ទី​ក្រុង​។ ហើយ​ទី​ពីរ​សំខាន់​នោះ​គឺ​វា​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង​ដែរ​នៅ​ពេល​ដែល​សាសន៍​គេ​មក​ឃើញ​កន្លែង​មួយ​ចំនួន​សុទ្ធ​តែ​សំរាម​ ហើយ​ទី​បី​ប្រ​សិន​បើ​សំរាម​ត្រូវ​បាន​បោះ​ចោល​តាម​ប្រឡាយ ​ឬ​ក៏​នៅ​ក្នុង​ទន្លេ ​វា​ប៉ះ​ពាល់​ដល់​ត្រី​ ឬក៏​ដល់​ជីវ​ចម្រុះ​នៅ​ក្នុង​ទឹក​ ព្រោះ​សំរាម​ប្លាស្ទិក​វា​អត់​រលាយ​លឿន​ទេ​ ទោះ​បី​ជា​វា​រលាយ​ក៏​វាមិន​ទៅ​ណា​ដែរ ​វា​ក្លាយ​ជា​ប្លាស្ទិក​តូចៗ។​ ​ហើយ​ខ្ញុំ​ឧទា​ហរណ៍​មួយ​ចុះ ​ត្រី​វា​អាច​ច្រ​លំ​ថា​ចំណី​វា​ហើយ​វា​អាច​ស៊ី​ប្លាស្ទិក​ហ្នឹង​ ហើយ​កាល​ណា​យើង​បរិភោគ​ត្រី​ហ្នឹង​គឺ​វា​ប៉ះ​ពាល់​។ បើ​និ​យាយ​រឿង​សុខ​ភាព​វា​ប៉ះ​ពាល់​ដល់​អ្នក​នៅ​តំ​បន់​មាន​សំរាម​ហ្នឹង​ដែរ​ ឧទាហរណ៍​​ដូច​ជា​នៅ​តាម​តំ​បន់​ អញ្ចឹង​សំរាម​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​មាន​ក្លិន​មិន​ល្អ ​វា​មាន​មេ​រោគ​មាន​អី​ច្រើន ​ហើយ​សួរ​ថា​អ្នក​ណា​រស់​នៅ​ទី​ហ្នឹង​គឺ​ប្រជា​ពលរដ្ឋ អ៊ីចឹង​ប្រ​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ហ្នឹង​គឺ​នឹង​ទទួល​ផល​ប៉ះ​ពាល់​ពី​សំរាម​ហ្នឹង​ វា​ត្រូវ​ប៉ះ​ពាល់​ដល់​សុខ​ភាព​គាត់​ហើយ​ត្រូវ​ចំណាយ​លុយ​ចំ​ណាយ​អី​ទៅ​ពេទ្យ​ហើយ​ដោយ​សារ​ផល​ប៉ះ​ពាល់​ចេញ​ពី​សំរាម​ហើយ​ក៏​មាន​ការ​ប៉ះពាល់ច្រើន​ទៀត​តែ​ខ្ញុំ​សុំ​លើក​តែ​មួយ​ចំណុច​ហ្នឹង​។

Q. តើ​សុភេម​គិត​ថា​ភាគី​ពាក់​ព័ន្ធ​គួរ​ចូល​រួម​ដូច​ម្តេច​ខ្លះ​ក្នុង​ការ​កាត់​បន្ថយ​ការ​បោះ​សំរាម​គ្មាន​សណ្តាប់​ធ្នាប់?

A. សម្រាប់​ការ​ចូល​រួម​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​ចោល​សំរាម​អត់​មាន​សណ្តាប់​ធ្នាប់​ហ្នឹង​ ខ្ញុំ​គិត​ថាត្រូវ​តែ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់​ មិន​ថា​ភា​គី​ណា​ទេ​ ពួក​យើង​ផ្ទាល់​ខ្លួន​ ខ្លួន​ឯង​ហ្នឹង​ដោយ​សារ​ពួក​យើង​ត្រូវ​ដឹង​ថា​ ដើម្បី​បាន​ប្រទេស​ស្អាត​មិន​មែន​ត្រូវ​ការ​អ្នក​សម្អាត​មក​សម្អាត​ទេ​ មិន​មែន​ត្រូវ​ការ​ម្នាក់​នេះ ​ម្នាក់​នោះ​មក​សម្អាត​ដើម្បី​ស្អាត​ទេ​ គឺ​ត្រូវ​ការ​ស្អាត​ចេញ​ពី​ខ្លួន​ឯង​ ខ្លួន​ឯង​ស្អាត​មិន​បោះ​ចោល​សំរាម​ផ្តេស​ផ្ដាស​គឺ​ប្រទេស​ហ្នឹង​ស្អាត​ហើយ​ចឹង​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ចាប់​ផ្តើម​ទាំង​អស់​គ្នាដើម្បី​បញ្ហា​ហ្នឹង​ឈប់​មាន។

Q. តើ​ក្រុម​និស្សិត​ប្លាស្ទិក​ប្តេជ្ញា​បែប​ណា​ក្នុង​ការ​ប្រ​មូល​សំរាម​ពី​ទី​ក្រុង​ភ្នំពេញ​?

A. និ​យាយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ​គឺ​យើង​ចង់​ឃើញ​ទី​ក្រុង​ភ្នំពេញ​គ្មាន​សំរាម ​ជា​ពិ​សេស​តាម​ប្រឡាយ​លូ​គឺ​ឈប់​មាន​សំរាម​ដូច​មុន​ ប៉ុន្តែ​យើង​មិន​ប្រាកដ​ថា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ហ្នឹង​បាន​សម្រេច​ទេ ​តែ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ពី​ព្រោះ​យើង​ជា​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ហើយ​យើង​គ្មាន​អី​ក្រៅ​ពី​គំ​និត​ផ្តួច​ផ្តើម​សម្អាត​សំរាម​ប្លាស្ទិក​ហ្នឹង​ទេ​។ អ្វី​ទាំង​អស់​ហ្នឹង​ជា​អី​ដែល​យើង​អាច​ធ្វើ​បាន​ ហើយ​យើង​សង្ឃឹម​ថា ​សកម្មភាព​ទាំង​អស់​ហ្នឹង​វា​ជះ​ឥទ្ធិ​ពល​ល្អ​ទៅ​កាន់​ប្រ​ជា​ពលរដ្ឋ​ ជា​ពិសេស​អ្នក​ដែល​តែង​តែ​បោះ​ប្លាស្ទិក​ចោល​ហ្នឹង​ គាត់​អាច​គិត​ឡើង​វិញ​ ហ្នឹង​ហើយ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​គឺ​ចង់​ឃើញ​ទីក្រុង​ភ្នំពេញ​ស្អាត​ មាន​សណ្តាប់​ធ្នាប់​។

Q. អរគុណ​ច្រើន​សម្រាប់​ការ​ផ្តល់​បទ​សម្ភាស។

A.បាទ!៕

បទយកការណ៍៖ ពិព័រណ៍សៀវភៅជួយលើកស្ទួយទម្លាប់អានរបស់ពលរដ្ឋកម្ពុជា
នារសៀលម៉ោង៤ ​​ម​នុស្សម្នាបានមកប្រជុំគ្នាមើល និងទិញសៀវភៅ​​តាមស្តង់ជាច្រើន​នៅក្នុ​ង​ពិព័រណ៍​សៀវភៅប្រចាំឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ រាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែធ្នូ​។

កំពុង​​អាន​សៀវភៅ​ក្នុង​ស្តង់​មួយ​នៃ​ពិព័រណ៍នោះ ព្រះតេជគុណព្រះនាម ទ្រី ប៉ូ ដែល​ ​មាន​សង្ឃដីកា​ថា ព្រះអង្គបាន​ចូលរួម​ពិព័រណ៍​សៀវភៅ​មិន​ដែលខា​ននោះ​ទេ​ដើម្បី​ទិញ​សៀវភៅ​អាន​បង្កើន​ចំណេះដឹង។

ព្រះអង្គមានសង្ឃដីកាថា៖ «ចំពោះអាត្មា អាត្មា​បាន​ចូលរួម​កម្មវិធី​នេះតាំ​ង​ពី​បួន​ឆ្នាំ​មុន​ជាប់​មក​ដល់​ឥឡូវ តាំងពី​អាត្មា​ឡើង​មក​នៅ​ភ្នំពេញ គឺ​អាត្មាចា​ប់​ផ្តើម​សិក្សា​ស្វែង​យល់​ពី​ការតាំង​ពិព័រណ៍​សៀវភៅ […] ក្នុង​គោល​បំណង​អី​គឺ​ក្នុង​គោល​បំណង​ទិញ​សៀវភៅ​ដើម្បី​សិក្សា​រៀន​សូត្រស្វែងយល់ពីចំណេះដឹងដើម្បីបើក​ចិត្តបើគំនិតឲ្យទូលំទូលាយដើម្បីការអភិវឌ្ឍន៍ប្រចាំថ្ងៃ និងដើម្បីបន្តជីវិតរបស់គាត់ឲ្យប្រសើរទៅថ្ងៃមុខ»។

ប្រជាពលរដ្ឋជាពិសេសយុវជនយុវតីនា​ពេល​បច្ចុប្បន្ននិយម​ប្រើគ្រឿ​ង​អេឡិច​ត្រូនិច​ច្រើន ​ដូចជាទូរស័ព្ទ ឬអាយផេត (iPad) ជាដើម ជាហេតុធ្វើឱ្យ​នៅ​តាម​ទីកន្លែង​នានា ​ទាំង​តាម​ហាង​កាហ្វេ និង​សួនសាធារណៈ គេ​កម្រ​ឃើញ​មានអ្នកអាន​សៀវភៅ​។​ ប៉ុន្តែពិព័រណ៍សៀវភៅ​បាន​នាំ​មនុស្ស​ជាច្រើន​​ឱ្យ​ចូល​ទិញ និង​ចាប់​អារម្មណ៍​ការអាន​បាន​មួយ​កម្រិត។​

កំពុងអង្គុយ​អាន​សៀវភៅ​ដែលទើប​​បានទិញ​ជាមួយ​មិត្តភក្តិ កញ្ញា ហ៊ី ស៊ីវហ័ង​ ​និស្សិត​ផ្នែក​ឱសថសាស្ត្រថ្លែង​ថា ការតាំងពិព័រណ៍​សៀវភៅអាចជួយជំរុញការអាន ដោយ​សារ​អ្នកចូល​រួម​​មានជម្រើសសៀវភៅច្រើន។

កញ្ញាថា៖​ «ពេលខ្លះគាត់ [អ្នកទិញសៀវភៅ] អត់ដឹងថាទៅទិញនៅណាទេ គាត់​អត់​ដឹង​ថា​កន្លែង​ណាដែ​លមានលក់សៀវភៅដែលគាត់ចង់បាន ដាក់តាំងពិព័រណ៍អញ្ចឹងល្អដែរ ដោយសារ​គាត់​អាច​មើលសៀវភៅជម្រើសច្រើនខុសគ្នា»។

កញ្ញា ស៊ីវហ័ង បន្តទៀតថា ប្រសិនបើ​មានកម្មវិធីពិព័រណ៍សៀវភៅនេះនៅឆ្នាំក្រោយ នា​ងនឹ​ង​ចូលរួម​ទៀត ហើយក៏ចង់ឲ្យមានកម្មវិធីនេះជាបន្តបន្ទាប់ផង​ដែរ​។

នេះ​ជា​ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​​លើកទី​១០ ដែល​ត្រូវបានរៀបចំ​ឡើង​ក្រោមប្រធានបទ «សរសេរ​ចំណាន អានចំណាប់ ចាប់យកចំណេះ» ដែល​មាន​ស្តង់ជិត​៣០០​ចូលរួម​ដាក់តាំង​លក់​។

ស្តង់សៀវភៅរបស់មជ្ឈមណ្ឌលខេមរសិក្សា (Center of Khmer Study) ជាស្តង់​មួយ​ក្នុង​ចំណោម​ស្តង់​សៀវភៅ​ជិត៣០០ផ្សេងទៀត បាននាំយកនូវសៀវភៅសម្រាប់ការសិក្សា ស្រាវជ្រាវ​ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌​សម្រាប់ដាក់តាំងលក់​។

អ្នកនាង ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សាខេត្តសៀមរាប បានធ្វើ ដំណើរ​មកភ្នំពេញដើម្បីយកសៀវភៅមកដាក់ពិព័រណ៍​និយាយថា ក្នុងរយៈពេល៤ថ្ងៃកន្លងមក មាន​ការ​ចូលរួមច្រើនពី​សិស្សនិស្សិត កុមារតូចៗ​ និងប្រជាជនទូទៅជាច្រើន ហើយនៅ​គ្រប់​ស្តង់​គឺ​សុទ្ធ​តែ​មាន​ការចាប់​អារម្មណ៍​តាម​ចំណូល​ចិត្ត និងជំនាញរបស់អ្នកចូលរួម។

អ្នកស្រីបន្តថា៖​ «យើងចង់ចូលរួមចំណែកក្នុងការជំរុញឲ្យមានការអានក្នុងប្រទេសខ្មែរ​ ក៏​ដូចជា​ជួយ​ support [គាំទ្រ] ក្នុង​ការស្រាវជ្រាវ​ផ្សេងៗ​ទាក់ទង​នឹង​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ដូចគ្នា […] បងក៏ចង់សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យ​កាន់តែ​ជួយ​ផ្សព្វផ្សាយ​កាន់តែ​ទូលំ​ទូលាយ​ទៅ​លើ​វិស័យ​អាន»។

ខុសពីឆ្នាំមុនៗ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះធ្វើឡើងនៅទីទាំងថ្មី ទីតាំង​ដែល​ប្រជាពលរដ្ឋ​និយមទៅដើរលេងកំសាន្ត នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រវិញ ដែល​រាល់ឆ្នាំ​ពិព័រណ៍នេះ​តែងតែធ្វើឡើងនៅបរិវេនបណ្ណាល័យជាតិ។

ត្រឡប់មកព្រះតេជគុណ ទ្រី ប៉ូ វិញ ព្រះអង្គ​មាន​សង្ឃដីកាថា ព្រះអង្គ​ចង់​ឱ្យ​ពលរដ្ឋ​បង្កើន​ការអាន​សៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ។

«មិន​ថា​កន្លែង​ណា​ក៏​ដោយ ក្រោមដើមឈើក៏ដោយ នៅកុដិក៏ដោយ នៅ​កន្លែង​ធ្វើការ​ក៏​ដោយ​យើង​ឆ្លៀត​បាន​យើង​ឆ្លៀត​ទៅ​តែ​បើ​អស់​កម្លាំង​ហត់​នឿយ​យើង​សម្រាក​ទៅ​តែ​បើ​រួច​ពី​ការសម្រាក​​​ងើប​ឡើង​មុន​ដំបូង​​កុំទា​ន់​អាល​ចុច [ទូរស័ព្ទ] យើង​អាន​សៀវភៅ​មុន​ល្អ​ជាង​​ទូរស័​ព្ទ»​​​​៕

យុវជន​បង្ហាញ​គំនូរ​ និង​រូបថត​ដើម្បី​ផ្លាស់ប្តូរ​គំនិត​អំពី​អំពើ​ពុករលួយ​
យុវ​ជន​ដែល​ស្រ​លាញ់​សិល្បៈ​គំនូ​រ និង​ការ​ថត​រូប​បាន​ដាក់​​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ក្រោមប្រ​ធាន​បទ ​«អំពើ​ពុក​រលួយ​ និង​ផល​ប៉ះ​ពាល់​» ក្នុង​គោល​បំ​ណង​ចង់​ឱ្យ​មានការ​កាត់​បន្ថយ​អំពើ​ពុករលួយ​ ​។​

ការ​ដាក់​តាំង​រូប​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា​ នៅ​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​នៅ​រាជធានី​​ភ្នំពេញ ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ ទិវា​ប្រ​ឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រ​ជា​ជន​បាន​ដឹង​ពី​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ស្តាប់​កិច្ច​ពិភាក្សា​និង​ពិព័រណ៍​រូប​ភាព។

លោក ភួង ខេមរា ​និស្សិតផ្នែក​​​សារ​ព័ត៌មាន​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​យុវជន​មួយ​រូប​ដែល​បាន​ដាក់តាំង​រូប​ថត​​ដែល​មាន​រូប​ដៃ​កាន់​លុយ និង​កាន់ខ្សែ​ ​​លើកឡើង​ថា ​រូបថត​​របស់​លោក​​​​គឺ​​ចង់​​បង្ហាញ​ពី​ជំងឺ​សង្គម​មួយ ​ដែល​តែង​ប្រើប្រាស់​លុយ​​សូកប៉ាន់​ដើម្បីទទួល​បាន​តំណែង​ ឬផលប្រយោជន៍​ណាមួយ។​

លោក​​បន្ថែម​​ថា​៖ «មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម​តែង​តែ​គិត​ថា ​មាន​លុយ​គឺ​មាន​អំណាច​ដែល​​​ជា​ខ្សែ​សណ្តោង​​ពួកគេ​​ដើម្បី​​បាន​​តួនាទី ​និង​​ប្រយោជន៍​។ ប៉ុន្តែ​អំពើ​មួយ​នេះ​បាន​បំបាក់​​​ទឹក​ចិត្ត​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ និង​ធ្វើ​ឲ្យ​មាន​ភាព​អ​យុត្តិធម៌​ក្នុង​សង្គម​»។

លោក ភួង ខេមរា

លោក​ ខេមរា ​សង្ឃឹម​ថា ​ក្រោយ​ពី​រូបភាព​របស់​​លោក​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​បាន​ឃើញ​នូវ​អត្ថ​ន័យ​ និង​គោល​បំណង​នៃ​រូបភាព​មួយ​នេះ ​ប្រជាជន​មួយ​ចំនួន​អាច​នឹង​ឈប់​ប្រព្រឹត្តអំពើ​ពុក​រលួយ ​ប្រសិន​បើ​គាត់​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ​ក្នុង​សង្គម។​

កញ្ញា​ វ៉េង​ ជីវៃ​ និស្សិត​មក​ពី​សា​កល​វិទ្យា​ល័យ​ភូ​មិន្ទ​វិ​ចិត្រ​សិល្បៈ​ដែល​​​បាន​ដាក់​បង្ហាញ​ស្នា​ដៃ​គំ​នូរ​របស់​ខ្លួន​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ដែរ​នោះ​និយាយ​ថា​ ​រូប​គំ​នូរ​របស់​នាង​​បង្ហាញ​ពី​ដើម​ឈើ​ដែល​ត្រូវ​បាន​ដួល​រលំ​ព្រោះ​តែត្រូវ​​ដង្កូវ​ស៊ី​ខាង​ក្នុង​ ដែល​​​ប្រៀប​ដូច​ជា​សង្គម​ដែល​អាច​ដួល​រលំ​ព្រោះ​អំ​ពើ​ពុក​រលួយ​។

កញ្ញា​​ថ្លែង​ថា៖ ​«នៅ​ក្នុង​តំ​បន់​មួយ​ប្រ​ជា​ជន​ ឬ​នរ​ណា​ម្នាក់​ដែល​គាត់​គិត​តែ​ពី​ប្រ​យោជន៍​របស់​ខ្លួន​ ថ្ងៃ​ណា​មួយ​សង្គម​នឹង​វា​គង់​តែ​ដួល​រលំ ​[…] ប្រៀប​ដូច​ជា​ដង្កូវ​ហ្នឹង​ចឹង​ ដង្កូវ​វា​តូចៗ​តែ​អាច​បំ​ផ្លាញ​ដើម​ឈើ​ធំ​បាន»។​

ចំណែក​​​លោក​ ចន សុវណ្ណឌី ​អតីត​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈដែល​​​បាន​ដាក់តាំង​​រូបគំនូរ​​​បង្ហាញ​ពី​រូប​ភាព​មនុស្ស​ដែល​ត្រូវ​បាន​ទឹក​ប្រាក់​បិទ​មាត់​ និយាយ​ថា​ ​រូប​គំនូរ​របស់​លោក​ចង់​បង្ហាញ​ថា​ ​មនុស្ស​ម្នាក់​អាច​ក្លាយ​ជា​ធន​ធាន​មិន​ល្អ​បាន​ព្រោះ​តែ​ភាព​លោភ​លន់​។​

លោក​ ចន សុវណ្ណឌី

លោក សុវណ្ណឌី បានថ្លែងថា៖ «គាត់​មាន​ចំណេះ​ដឹង​តែ​គាត់​ប្រើ​ចំណេះ​ដឹង​របស់​គាត់​ទៅ​លើ​រឿង​មិន​ល្អ​គឺ​ជា​ការ​ជះ​ផល​មិន​ល្អ បាន​ន័យ​ថា​គាត់​មាន​ចំណេះ​ដឹង​ហើយ​ប៉ុន្តែ​គាត់​ប្រើ​ប្រាស់​ចំណេះ​ដឹង​គាត់​ដោយ​ការ​លោភ​លន់​បន្តិច​បន្តួច​ អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ធន​ធាន​គាត់​ដែល​ខំ​កសាង​ត្រូវ​បាន​បាត់​បង់​ដោយ​សារ​តែ​រឿង​ប៉ុណ្ណឹង​»។

​កញ្ញា ឆាយ ពេជជេស៊ីកា សិស្ស​មក​ពី​សាលា​វ៉េស្ទឡាញន៍ ដែល​បាន​ដាក់​បង្ហាញ​រូប​គំនូរ​ជញ្ជីង​​ថ្លឹង​បេះដូង​ និង​ទឹក​ប្រាក់​និយាយ​ថា​ រូប​គំនូរ​របស់​កញ្ញា​​បង្ហាញពី​​បេះដូង​តំណាង​ឲ្យ​ភាព​ស្មោះ​ត្រង់ ​ឬ​បុគ្គល​ដែល​ប្រើ​ប្រាស់​ជំនាញ ​និង​ទេព​កោសល្យ​ដើម្បី​ប្រកប​របរ​ផ្សេងៗ​ ហើយ​ទឹក​ប្រាក់​ដែល​តំណាង​ឲ្យ​ជន​ខិល​ខូច​ដែល​ធ្វើ​អំពើ​ពុក​រលួយ​។ កញ្ញា​ថា ក្នុង​រូប​ភាព​បង្ហាញ​ថា​ ទឹក​ប្រាក់​មាន​ទម្ងន់​ធ្ងន់​ជាង​បេះដូង​។

​​កញ្ញា ឆាយ ពេជជេស៊ីកា

កញ្ញា ជេស៊ីកា​ បាន​និយាយ​ថា​៖ «បើ​យើង​ដើរ​ទៅ​សួរ​នរណា​ម្នាក់​រវាង​ទឹក​លុយ​និង​សេច​ក្តី​ស្មោះ​ត្រង់​ តើ​អ្នក​នឹង​យក​មួយ​ណា ​គឺ​គាត់​ប្រាកដ​ជា​យក​ទឹក​លុយ​ហើយ ​[…] ដោយ​សារ​ទឹក​លុយ​វា​មាន​តម្លៃ​ច្រើន​ជាង​ ធ្វើ​ឲ្យ​គ្មាន​យុត្តិធម៍​ទាល់​តែ​សោះ​ចំពោះ​អ្នក​ដែល​គ្មាន​ទឹក​លុយ​»។

ស្នា​ដៃគំនូរ និង​រូប​ថត​ដែល​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​​​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​នោះ​មាន​ចំនួន​​​​១៦​ផ្ទាំង។ ក្នុង​ចំណោមរូបគំនូរ និងរូបថត​ទាំង១៦នោះ​ មានរូបភាពចំនួន៦ ដែល​ត្រូវ​បាន​គណៈកម្មការ​វាយ​តម្លៃ និង​ជ្រើសរើស​ជា​រូប​ល្អជាងគេ។​

គួរ​បញ្ជាក់​ថា​ ថ្ងៃ​ទី​៩​ ខែ​ធ្នូ ​មហា​សន្និ​បាត​នៃ​អង្គការ​ស​ហ​ប្រ​ជា​ជាតិ​អ​នុ​ម័ត​ជា ​«ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​អន្តរ​ជាតិ​»​ ដោយ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​កំ​ណត់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុ​លា​ ឆ្នាំ​២០០៣​ ក្នុង​គោល​បំ​ណង​ប្រ​ឆាំង​និង​ទប់​ស្កាត់​អំ​ពើ​ពុក​រ​លួយ​៕