ញាណ វិភាវី (Vipheavy Nhean) – Newsroom Cambodia

ក្រុមបាល់បោះរទេះជនពិការនារីទើបបង្កើតថ្មីក្នុងខេត្តសៀមរាប ​ផ្តល់​សង្ឃឹម​ដល់​ជនពិការ​ក្នុង​ការ​លេង​កីឡា​
(សៀមរាប)៖ នារីៗ​ពិការ​ជាង​១០នាក់​កំពុង​នៅ​លើ​រទេះ​ដោយ​ដៃ​ម្ខាង​បង្វិល​កង់​រទេះ​ឱ្យ​ទៅ​មុខ ​និង​ដៃ​ម្ខាង​ទៀត​ត្រែះ​បាល់​ដើម្បី​បោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ​សមាជិក​នៃ​ក្រុម​បាល់​បោះ​ជន​ពិការ​​នា​រី​​ដែល​​មាន​ឈ្មោះ​ថា Siem Reap Eagle ទាំងនេះ​ កំពុង​ហាត់​សម​លេង​បាល់​បោះ​យ៉ាង​​ស្វាហាប់។

ក្នុង​សម្លៀក​បំពាក់​កីឡា​អម​ដោយ​ទឹក​មុខ​ស្រស់​ស្រាយ​ កញ្ញា​​ ប៊ិស គន្ធា  សមាជិក​ក្រុម​បាល់​បោះ​នារី​ពិការ «Siem Reap Eagle» លើកឡើង​​ថា ការចូល​ហាត់​បាល់​បោះ​បាន​ជួយ​ឲ្យមាន​កាយ​សម្បទាមាំមួន​ និង​ជាឱកាស​មួយ​ដែលកញ្ញាបាន​ជួបអ្នកដទៃ និង​បង្កើនមិត្តភាព។

កញ្ញា​បាន​ថ្លែង​ថា៖ «ពេលទៅ​ហាត់​យើង​ក៏​អាច​បាន​ជួប​មិត្ត​ភក្ដិ បាន​ឃើញ​គេ​ឃើញ​ឯង​កុំឲ្យ​នៅ​តែ​ផ្ទះ ហើយក្រែង​លោ​វា​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ យើងរុញ​រទេះទៅ​នេះទៅ​នោះចឹងទៅ ឲ្យវា​យឺតសរសៃរជាជាង​យើង​នៅ​មួយ​កន្លែង​អត់​ធ្វើអីដែរ»។​​

កញ្ញា ប៊ិស​ គន្ធា មាន​ជំងឺ​គ្រុន​ស្វិត​ជើង​តាំង​ពី​​រៀននៅថ្នាក់ទី៣មកម្លេះ ឯ​ដៃ​ទាំង​សង​ខាងវិញ​ក៏មាន​សភាពទន់ខ្សោយ មិនអាច​ប្រើកម្លាំងបាន​ដូចគេនោះទេ។ កញ្ញាមាន​ការលំបាក​ក្នុង​ការ​បំលាស់​ទី​ ដោយ​តម្រូវ​ឲ្យ​មាន​គេ​ចាំជួយជានិច្ច។​ កញ្ញា​​បាន​ឲ្យ​ដឹង​ថា​ពី​ដំបូង​កញ្ញា​​​ស្ទាក់​ស្ទើរ​ មុននឹង​សម្រេចចិត្តចូល​ហាត់​ ដោយ​សារ​កត្តា​កាយសម្បទារផង និង​កត្តា​ជីវភាព​ផង។

កញ្ញា​និយាយ​ថា៖ «មុនដំបូង​ដែល​គេ​ទាក់ទង​ហៅ​ទៅ​ហាត់ ខ្ញុំថា​អត់​ទៅ​ទេ​ដោយសារ​ខ្ញុំអត់​មាន​សោហ៊ុយ​សម្រាប់​ជិះទៅមកទេ ខ្ញុំខ្វះលុយដែរ តែគេប្រាប់​ថា​គេមាន​សាហ៊ុយ​សម្រាប់​​ធ្វើ​ដំណើរ ដល់គាត់ប្រាប់ចឹង​ ខ្ញុំក៏ចេះ​តែ​ដេកគិតទៅ​ ហើយក៏សម្រេចចិត្តទៅហាត់​ជាមួយ​មិត្តភក្តិដែលស្គាល់ៗដែរ»។

ស្រ្តី វ័យ​៣១​ឆ្នាំ​រូបនេះ​​បន្ថែមថា៖ «មិត្តភក្ដិក៏ចេះតែនិយាយលើក​ទឹកចិត្តយើង​ដែរទៅ​ថា​មិន​ពិបាក​​អីទេ​ ទៅក៏ខ្ញុំសម្រេចចិត្តទៅ​ខ្លួនឯង​សាក​មើលទៅ​។ ខ្ញុំទៅដំបូង​ក៏ខ្ញុំអត់​អាច​លើក​បាល់​បោះ​​អី​បាន​ដូច​គេដែរ​ តែពួកគាត់​នៅ​តែ​លើក​ទឹក​ចិត្តខ្ញុំដែរ​ គាត់មិនបាន​ថា​ឲ្យ​ឈប់ទៅអីទេ មាន​​តែ​ថាអត់អីទេ ពួកគាត់ព្យាយាមនិយាយលើកទឹកចិត្តឲ្យ​ខ្ញុំខំ​មកហាត់​ទៀត»។

ជា​មនុស្ស​ដែល​ធ្លាប់​តែ​មិនសូវមាន​មិត្តភក្តិ​ ហើយ​មិនចូលចិត្តទៅ​ជួបគេឯង កញ្ញា ប៊ិស គន្ធា អះអាង​ថា កញ្ញា​មិនមាន​អារម្មណ៍​ឯការ​ដូច​មុនឡើយក្រោយ​ពី​បាន​ចូល​ជា​សមាជិក​ក្រុម​នារី​បាល់​បោះ ចាប់តាំង​ពី​​ខែធ្នូ ឆ្នាំ២០២០​។ កញ្ញាថា កញ្ញា​​នឹង​បន្តលេង​បាល់​បោះតទៅ​ទៀត ដើម្បី​ឲ្យគេ​ស្គាល់​ច្រើន​ ​ឲ្យគេ​ដឹង​​ថា​ជន​ពិការ​ក៏​អាច​លេង​កីឡាបាន។

«មនុស្ស​ឥឡូវ​គាត់​បាន​យល់​ដឹង​ច្រើន​ថា​កុំឲ្យ​រើស​អើង​ជន​ពិការ​។ ខ្ញុំ​សុំ​ផ្ញើរទៅ​ជន​ពិការ​ទាំង​អស់​មិន​ថា​បង ​ឬប្អូន​ទោះពិបាក​យ៉ាង​ណា​ក៏​ត្រូវ​ស៊ូព្រោះ​ថា​យើង​មាន​ជីវិត យើង​មាន​ឱកាស​ យើង​សំណាង​ដែល​បាន​កើតមក​បាន​ឃើញ​ពិភព​លោក​ឥឡូវ​វា​ល្អយ៉ាង​ណា​ស្រស់​យ៉ាង​ណា​ដែលគេចាប់​ផ្ដើម​បង្កើត​អ្វី​ល្អៗ​សម្រាប់​ជន​ពិការ​តទៀត ​ចង់​ឲ្យពួក​គាត់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​នៅ​មើល​ចំណុច​ហ្នឹង​ទាំងអស់​គ្នា»។

ក្រុម​នារី​បាល់​បោះ​ Siem Reap​ Eagle ត្រូវបាន​បង្កើតឡើងក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ​បាន​ទទួល​​ការ​ជួយ​​ជ្រោម​​ជ្រែង​​​ពី​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) នៅ​កម្ពុជា និង​អង្គការ​ Soulcial Trust។ ក្រុមបាល់បោះនេះ ​គឺ​ជា​ក្រុមបាល់បោះនារីពិការទី៣​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សមាជិក​ទាំងអស់ចំនួន​១៦នាក់។ កីឡាការិនី​ទាំងអស់តែង​​​ជួបជុំ​ និង​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​សុក្រ ​ដល់​ថ្ងៃ​អាទិត្យ នៅ​ក្នុងបរិវេណវិហារកាតូលិក ICF Cambodia ក្នុងខេត្តសៀមរាប។

អ្នកនាង​ វ៉ាត ចាន់រ៉ា វ័យ៣២ឆ្នាំ ជា​សមាជិក​ដំបូង​គេ​បង្អស់របស់ក្រុម​ Siem Reap Eagle។ អ្នកនាង​សម្រេចចិត្តហាត់​បាល់បោះនេះ ព្រោះ​​ចង់​ដឹង​​ពី​​សមត្ថភាព​​របស់​អ្នកនាង​​ថា​​អាច​ទៅ​បាន​កម្រិតណា តែបន្ទាប់ពី​បាន​ចូល​លែង​រួច​ហើយ​អ្នកនាង​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ពិត​ជា​អាច​លែង​បាន​មែន។ អ្នកនាង​បន្ថែម​ថា មិនតែ​ប៉ុណ្ណោះ សុខភាព​អ្នកនាង​ក៏មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​​ផង​ដែរ​ ដោយ​អ្នកនាង​មាន​អារម្មណ៍ថា​ស្រលះ​ខ្លួន​ ធូរ​សរសៃរ សន្លាក់​ និង​ដកដង្ហើមបាន​ស្រួលជាមុន​។

កីឡាការិនីរូបនេះ​បញ្ជាក់​ថា៖ «នៅពេល​ដែល​ខ្ញុំសាក​ល្បង​ទៅ​ដំបូង​ខ្ញុំ​បាន​សាក​ជាមួយ​រទះ​រុញ ខ្ញុំខ្លាច​បាល់​ ខ្ញុំ​ខ្លាច​រទេះ​ តែ​ដល់​ពេល​បាន​សាកជាមួយ​រទេះទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជាមួយ​រទេះហ្នឹង​​គឺយើង​ដូច​ធ្លាប់​ស្គាល់​គ្នា​អញ្ចឹង​ មាន​អារម្មណ៍ថា​សប្បាយ ហើយ​មួយ​ទៀត​ពេល​ហាត់​ចាប់​បាល់​ហ្នឹង​ ខ្ញុំ​តាំង​ចិត្ត​ថា​ឈប់​ខ្លាច​បាល់​ ទោះ​បី​ជា​បាល់​ត្រូ​វ​ចំ​ក៏​អត់​ខ្លាច​ដែរ តាំង​អារម្មណ៍​ខ្លួន​ឯង​ចឹ​ង​ទៅ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ធ្វើបាន​ចឹង​ខ្ញុំ​ចេះ​តែ​បន្ត​ៗ​ទៅ​មុខ​»។

អ្នកនាង វ៉ាត ចាន់រ៉ា រៀបរាប់​បន្ថែម​ថា៖ «លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​បង្វិល​រទេះ​ពិបាក​ខ្លាំង​ណាស់ ទម្រាំ​បាន​តែ​ស្ទាត់​ដៃ​បង្វិល​រទេះ​នេះ​យូរ​ដែរ ហើយ​លេង​ភាគ​ច្រើន​ក្រឡាប់ ខ្លះ​អាច​ត្រូវ​ខៀវ​មុខ បែក​បាក់​ធ្មេញ​អី ឈាម​មាត់​ជា​ដើម ដល់​ពេល​កន្លង​មក​យូរៗ​ទៅ លេង​លែង​អី​ហើយ»។

កញ្ញា ណុប ស្រីលក្ខិ អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៃ ICRC នៅ​កម្ពុជា​លើក​ឡើង​ថា ICRC បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ​កីឡា​ជារទេះ​ និង​បាន​បញ្ជូន​គ្រូ​បង្វឹក​មួយ​រូប​​​ពី​ខេ​ត្តបាត់ដំបង​ដើម្បី​បង្វឹក​ក្រុមកីឡាការិនី​ជារៀលរាល់​សប្ដាហ៍ តាំង​ពី​​ខែធ្នូ​កន្លង​ទៅ។

កញ្ញាបា​ន​បញ្ជាក់​ដែរ​​ថា​ នាពេល​អនាគត ក្រុម​Siem Reap Eagle នឹង​ចូលជា​សមាជិក​របស់​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការកម្ពុជា (CWBF) ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់ពី​សាធារណៈ​ជន និង​មាន​ឱកាស​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ទាំងក្នុង​ស្រុក​ និង​លើឆាក​អន្តរជាតិ។

លោក មុយ ស៊ឺ ហៅ Bel ជាកីឡាករ​ក្នុង​ក្រុមបាល់បោះជនពិការជម្រើសជាតិ និង​ជា​គ្រូបង្វឹក​របស់​​ក្រុម Siem Reap Eagle បានឲ្យដឹងថា ក្រុម Siem Reap Eagle នេះចាប់​ផ្ដើម​បង្កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០​ ដោយគ្រោងយកសមាជិកតែ​១២នាក់ប៉ុណ្ណោះ តែ​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង ក្រុមនេះមានសមាជិករហូតដល់ទៅ​១៦នាក់ ហើយ​បច្ចុប្បន្ន​នេះនៅ​តែ​មាន​អ្នក​មក​ចូលរួម​ជា​បន្ត​បន្ទាប់។

លោក Bel មាន​ប្រសាសន៍ដោយទឹកមុខរីករាយថា៖​ «ពេលចាប់បង្កើតក្រុម​ដំបូង ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្ញុំ​ហើយ​និង​អង្គការ​ដែល​គាំ​ទ្រ​​​ពួក​យើង​ បានចាប់ផ្ដើម​ជំរុញ​បង​ប្អូន​ស្រ្តី​ខ្លះ​ ទោះបី​​គាត់ថា​ គាត់​ធ្វើ​មិន​កើត​ទេ​ ក៏យើង​ឲ្យគា​ត់​ទៅ​មើល​សិន​ ហើយ​ឲ្យ​គាត់​សាក​ជិះ​រទេះ​សិន​ អ្នកខ្លះមិន​ហ៊ាន​ជិះទេ​ខ្លាច​ក្រឡាប់​ ដល់គាត់​មើល​គេ​យូរ​ៗទៅ​ឃើញ​គេ​លេង​ចឹង​ ដូចថា​ឃើញ​សិស្ស​ច្បង​លេង​ឲ្យ​មើល​ចឹង​គាត់ក៏មាន​អារម្មណ៍ថា​ចង់សាក​អី​អញ្ចឹង​ទៅ។ ពេលបាន​សាក​ទៅ​ក៏​សប្បាយ​ចិត្ត​ គាត់ក៏​ពេញចិត្ត​នឹង​ចូលរួម»។

គ្រូបង្វឹក​រូប​នេះ​បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំ​ថា ​លោក​នឹងបង្វឹកក្រុមនេះឲ្យមានសមត្ថភាព​អាច​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ក្រុម​នៅ​បាត់​ដំបង​ និង​ក្រុម​នៅ​កំពង់ស្ពឺ​​។

លោក Bel និយាយថា៖ «ខ្ញុំចង់ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​ ​តាមពិតគាត់មាន​សមត្ថ​ភាព​​ហើយ​តែ​គាត់​មិន​បញ្ចេញចឹងចង់ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​ដើម្បីឲ្យ​សាធារ​ណៈ​ជ​ន​បានឃើញពី​សមត្ថភាពរបស់​គាត់​ កុំ​ឲ្យ​គេ​រើស​អើង​ថា​ជនពិការ​មិនអាច​ធ្វើ​អ្វី​បាន។  ខ្ញុំចង់​ឲ្យ​ពួកគាត់ក្លាហាន​ ព្រោះ​គ្មានអ្នកណា​ជួយយើង​បា​ន​ក្រៅពី​យើង​ជួយខ្លួន​ឯង​ទេ»។​

លោក Bel បានឲ្យ​ដឹង​ទៀត​ថា​ ដោយសារបច្ចុប្បន្នក្រុម Siem Reap Eagle នៅមិន​ទាន់​មាន​កន្លែង​ហាត់ផ្ទាល់ខ្លួននោះទេ លោក​កំពុង​តែ​ស្វែង​រក​ថា​តើ​ត្រូវទាក់​ទង​ទៅស្ថាប័ន ឬអង្គការ​ណា​ដើម្បីជួយសម្រួល​ដល់បញ្ហានេះ។ លោកចង់​បាន​កន្លែង​ទីតាំង​មួយ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់​ខ្លួន​ដើម្បី​បង្វឹកសមាជិកក្រុមបាល់បោះតាំងអស់​ឲ្យ​មាន​សមត្ថភាព​ប្រាកដ។

ក្រុម​កីឡាការិនី​នៃ​ក្រុម​បាល់​បោះ​លើក​ឡើង​ស្រដៀង​​គ្នា​ថា ​ពួកគេចង់សំណូម​ពរ​ទៅ​ខាង​រដ្ឋា​ភិបាល​ ​ក៏ដូចជា​ក្រសួង​​​ពាក់​ព័ន្ធ​ឲ្យ​​ជួយ​គាំទ្រ និង​ជួយសម្រួល​​ដល់​ការ​ហាត់​របស់ពួកគាត់​​ទាំង​ទីតាំង ទាំង​ឧបករណ៍ សម្ភារៈ រទេះ និងការលើក​ទឹកចិត្តផ្សេងៗដើម្បីពួកគេ​មាន​ទឹកចិត្ត​ហាត់​កាន់​តែ​ខ្លាំងថែមទៀត៕

តុលាការភ្នំពេញចេញដីកាកោះហៅអនុរដ្ឋលេខាធិការ​ពីររូបឲ្យបំភ្លឺជុំវិញសំណុំរឿងឆបោក
អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​​ បាន​ចេញ​ដីកា​កោះ​ហៅ​អនុរដ្ឋ​​លេខា​ធិការ​ពីរ​រូប​​ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទឆបោកពាក់​ព័ន្ធ​នឹង​ការ​លក់ទិញដី ក្នុង​សង្កាត់​ទួល​សង្កែ រាជធានី​ភ្នំពេញ​​។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចំនួន២ របស់លោក ឌុច សុ​ខសារិ​ន ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បាន​បង្គាប់​ឱ្យ លោក ឆែម ពេត អនុរដ្ឋ​លេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ចូលខ្លួន​ទៅ​សាលាដំបូងនៅ​ថ្ងៃទី២៦ ខែមករា និង​លោក មាស សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ចូលខ្លួន​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ ​ពីបទឆបោក​។

ដីការបង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នេះធ្វើឡើង​ក្រោម​បណ្តឹង​របស់​លោក កាន រិទ្ធី  ដែល​បាន​ប្តឹង​ពួក​គេ​ពី​បទ «ឆបោក» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​​ការ​ទិញលក់ដី​២ហិចតា នៅភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឬស្សីកែវ រាជធានី​ភ្នំពេញ។

Newsroom Cambodia មិនអាចទាក់ទង​សុំ​ការ​បំភ្លឺពី​លោក មាស សាវឿន​ និងលោក ​ឆែម ពេត​បានទេ។

ក្នុង​ដីកា​ដដែលនេះ​បាន​បញ្ជាក់​ថា ​ដើម​បណ្ដឹង​លោក​ កាន រិទ្ធី​ បានឲ្យដឹង​ថា​ លោក​ ឆែម ពេត​បាន​ណែនាំ​ឲ្យ​ខ្លួនទិញ​ដី​ទំហំ២​ហិចតា​មួយ​កន្លែង​ពី​លោក មាស​ សាវឿន ក្នុង​តម្លៃ បួន​លាន​ដុល្លារ​អាមេរិក ដោយ​លោក​បាន​បង់​ប្រាក់​ចំនួន​៣ដងគិតជាទឹកប្រាក់​សរុបចំនួន​១សែន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បន្ទាប់ពី​ប្រគល់​ប្រាក់​ទាំង៣ដងរួច​រាល់ លោក មាស​ សាវឿន ​មិន​បាន​ ​រត់​ឯកសារវាស់វែង​ និង​ផ្ទេរ​កម្មសិទ្ធមកឲ្យ​​លោក ​កាន រិទ្ធី ឡើយ៕​

លោកស្រីមូរ សុខហួរ ប្រកាសលើក​ពេល​ត្រឡប់ចូលស្រុកទៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
លោកស្រី ​មូរ សុខហួរ​ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិប្រកាស​លើកពេល​​ធ្វើ​មាតុភូមិ​និវត្តន៍​​នៅ​ថ្ងៃទី​២ ខែ​មករា ទៅ​​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ២០២១ ដោយសារ​ក្រុមហ៊ុន​ហោះហើរ​ពន្យារពេល​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​អតីតគណបក្ស​សង្គ្រោះជាតិចេញកាល​ពី​ថ្ងៃទី​០២​ មករា ឆ្នាំ​២០២១​​ បញ្ជាក់ថា ​​ក្រុមហ៊ុនអាកាស​ចរណ៍ Eva Airway ដែលលោកស្រី មូរ សុខហួរ គ្រោង​ជិះ​​​ត្រូវ​ផ្អាកការហោះហើរជា​បណ្ដោះអាសន្ន​ដោយសារ​​បញ្ហា​ជម្ងឺ​កូវីដ-១៩​។

សេចក្ដីប្រកាសដដែលនេះ​​​​បានបញ្ជាក់​ថា​ លោកស្រី មូរ សុខហួរ និង​គណៈ​ប្រតិភូអម​ដំណើរ​នឹង​​មក​ដល់​ប្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី១៥ ខែ​មករា ​ឆ្នាំ២០២១​​ នៅ​វេលា​ម៉ោង​៥ និង៣៥នាទីល្ងាច តាមជើងយន្តហោះSQ5008។

តាមរយៈការ Live ក្នុងបណ្ដាញសង្គម​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃចន្ទកន្លងទៅ លោកស្រី មូរ សុខហួរ បាននិយាយថា សូម​​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​​កុំ​មាន​ការយល់​ច្រឡំ​អំពី​ការពន្យារ​ពេល​ត្រលប់​ចូល​ប្រទេស​របស់​លោកស្រី។

លោកស្រីបន្ថែមថា៖ «ខ្ញុំត្រូវត្រឡប់​ទៅ​វិញ​ ទៅ​ចូល​រួម​សុខ​រួម​ទុក្ខ​ក្នុង​ពន្ធ​នាគារ​ក្ដី​ក្រៅ​ពន្ធ​នាគារ​​ក្ដី​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​សកម្ម​ជន​យើង​ខ្ញុំ សកម្ម​ជន​យើង​ទាំងអស់​គ្នា​ហ្នឹង​ពី​ព្រោះ​​ពាក់​កណ្ដាល​នគរ​មក​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​»។​

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​ពុំ​មាន​វិធានការ​អ្វី​ចំពោះគម្រោងមាតុភូមិនិវត្តន៍​របស់អ្នក​ដឹកនាំ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​នោះ​ទេ។

លោកលើកឡើងថា៖ «រដ្ឋាភិបាល​គឺ​អត់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សាច់​រឿង​ហ្នឹង​ទេ រឿង​មាតុភូមិ​និវត្តន៍​ហ្នឹង​គឺ​គាត់ខ្លួនឯងមានកាតព្វកិច្ច​ឆ្លើយតប​ចំពោះតុលាការ។ ចំពោះរដ្ឋាភិបាល​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ​ រឿង​ទាំងអស់​ហ្នឹង​វាជា​កាតព្វកិច្ចរបស់​អ្នកទាំងអស់​នោះទេ។»

លោក​បន្តថា៖ «យើង​អត់​មាន​វិធានការ​អីចាត់ចែង​ទេ ពីព្រោះរឿង​ក្រុម​ហ្នឹង​ច្រើន​ភរពីរ​ បី​ដង​ហើយ​។»

គួរបញ្ជាក់ផង​ដែរ​ថា ​នេះជាលើកទីពីហើយដែលអ្នកដឹកនាំអតីតគណបក្សសង្គ្រោះជាតិ​ពន្យា​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់ខ្លួន៕​

Vox Pop: ពលរដ្ឋនិយាយថាពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជា​ចាប់​ផ្ដើម​ងាកមកចាប់​អារម្មណ៍​ពីបញ្ហា​បរិស្ថានដែលបង្កដោយ​សារសំរាម​ប្លា​ស្ទិក ជាពិសេសប្លាស្ទិកដែលប្រើ​ប្រាស់​បាន​តែ​ម្ដង​ដូចជាប្រអប់​ស្នោ ទុយោជ័រ​ជា​ដើម​។ បើតាម​​តួរលេខ​របស់​ក្រសួង​បរិស្ថាន ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ២០២០​ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនក្នុងរាជធានី​ភ្នំពេញពី​ការយល់​ឃើញ​របស់​ពួក​គេ​ជុំ​វិញ​ការ​ប្រើ​ប្រាស់​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិក​។

យុវជន​ដែលត្រូវបានសម្ភាសន៍​ដោយ Newsroom Cambodia បាននិយាយកាលពីពេលថ្មីនេះថា ពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល ពីព្រោះប្លាស្ទិច​ជា​មូល​ហេតុ​ធំ​មួយ​​បង្ក​ឲ្យ​មាន​ការប៉ះពាល់ដល់​បរិស្ថាន។​​ ក្នុង​នោះ យុវជនមួយចំនួនបានផ្លាស់ប្ដូរមក​ប្រើប្រាស់ផលិតផល​ដែលមិន​ប៉ះ​ពាល់​បរិស្ថាន ​(Eco-friendly)។

លោក​ហៃ រដ្ឋរិទ្ធិយា

លោក​ហៃ រដ្ឋរិទ្ធិយា វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី​៤​ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​យល់ឃើញថា ផលិតផលធ្វើពីប្លា​ស្ទិក​មាន​ផលិត​ផល​ខ្លះដែល​ចាំ​បាច់​ហើយ​ផលិតផលខ្លះទៀតដូចជាទុយោជ័រ ឬកែវជ័រ គឺពុំ​ចាំបាច់នោះទេ។

លោក​បានថ្លែង​ថា ​ការ​ប្រើ​ប្លា​​ស្ទិក​​​​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​បរិស្ថាន​​គួរ​​សម​​ ដោយ​សារ​​​ផ្ទះ​​របស់​​​លោក​​​នៅ​ជិត​​ទន្លេ​ ដូច្នេះ​​លោក​​តែង​​ឃើញ​​សំរាម​​អណ្ដែត​តាមទឹកជាញឹកញាប់។

លោក​បន្តថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ដោយ​សារ​យើង​ជា​​មនុស្ស​​ធម្មតា​ ​មិនមែន​ជា​បុគ្គលល្បីអីទេ ចឹងយើងអត់​អាច​ផ្សព្វ​ផ្សាយ​អីកើត​ទេ ប៉ុន្តែយើង​អាចកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ប្រើកំប៉ុងទឹក​ដែក​ដែលប្រើ​ប្រាស់ឡើងវិញបាន សម្រាប់ទុយោ​យើង​ឧស្សាហ៍ប្រើអាដដែលៗគ្រាន់តែលាងទឹកចេញឲ្យស្អាត។»

លោក ណាំង ខេ​វីន

​លោក ណាំង ខេ​វីន វ័យ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំទី៤នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយ​ថា​ផលិតផល​ប្លា​ស្ទិក​ប៉ះពាល់បរិស្ថានខ្លាំងព្រោះប្លាស្ទិកត្រូវការរយៈពេលយូរដើម្បីវារលាយ។

លោកថ្លែងថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​និស្សិត​មួយ​រូប ខ្ញុំ​អាច​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​​ប្រាស់​ប្លាស្ទិក ​ខ្ញុំអាចប្រើខ្លួនឯង​ដើម្បីជាឧទាហរណ៍ឲ្យគេ ហើយ​ណែនាំ​មិត្តភក្ដិក៏ដូចជាអ្នកនៅជុំវិញខ្លួនឲ្យកាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក។ ទោះបីជា​ខ្ញុំ​ប្រាប់ទៅអត់បាន​ទាំងអស់តែ​យ៉ាង​ហោច​ណាស់​ក៏​បាន​ខ្លះដែរ។»

និស្សិត​រូប​នេះ​បន្ថែមថាបើគិតមកដល់ឥលូវ​ ខ្លួន​​កាត់​បន្ថយ​ការ​ប្រើ​​ប្លាស្ទិក​បាន​ច្រើន​។ ​បច្ចុប្បន្ន​នេះ​លោក​កាត់បន្ថយអត់ប្រើកែវជ័រ​នោះ​ទេ ភាគច្រើនលោក​ប្រើកំប៉ុងទឹកដែលប្រើបានរហូតដូចជាប្រើជាដបកែវជា​ដើម​​។

ព្រះតេជគុណ ឆែម វីដ

ព្រះតេជគុណ ឆែម វីដ និស្សិតឆ្នាំទី២​ ផ្នែកអក្សរសាស្ត្រខ្មែរនៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងអំពីគុណវិបត្តិនៃការប្រើប្រាស់ប្លាស្ទិកនៅលើបរិស្ថាន។ ដោយឡែកព្រះអង្គក៏បានលើកឡើងអំពីគុណសម្បត្តិនៃការប្រើប្រាស់ប្លាស្ទិកដើម្បីរក្សាសុខមាលភាព អ្នកប្រើប្រាស់។

ព្រះសង្ឃមានសង្ឃដីកាថា៖​ «បើយើងប្រើម្ដងហើយម្ដងទៀត វាអាចបង្កទៅជាមេរោគ ឬក៏ផលវិបាកដល់ប្រជាជន ឬក៏អ្នកគេប្រើក្រោយអត់មានបញ្ហាដូចជាឆ្លងជំងឺផ្សេងៗដូចជាបញ្ហាពេលបច្ចុប្បន្ននេះគឺជំងឺកូវីដអញ្ចឹង»។

សម្រាប់ការចោលសំរាមមិនត្រឹមត្រូវ ព្រះអង្គបានលើកឡើងថា វាអាចបង្កជាបញ្ហាជាច្រើនដូចជាធ្វើឲ្យដីនោះខូចជីជាតិ បំពុលបរិស្ថាន នឹងធ្វើឱ្យកខ្វក់នៅក្នុងមជ្ឈដ្ឋាននោះដែលនាំផលប៉ះពាល់ដល់ជីវិតដែលរស់នៅលើគោកផង និងក្នុងទឹកផង។

ព្រះអង្គបានបន្តថា សព្វថ្ងៃព្រះអង្គក៏បានប្រើដបទឹកជំនួសឱ្យការទិញទឹកសុទ្ធផងដែរព្រោះថាក្រៅពីជួយដល់បរិស្ថានវាក៏អាចជួយកាត់បន្ថយការចំណាយរបស់យើងផងដែរ។

កញ្ញា ម៉ៅ​ ស្រីពេជ្

ដូចគ្នានឹងយុវជនដទៃដែរ កញ្ញា ម៉ៅ​ ស្រីពេជ្រ និស្សិតឆ្នាំទី ២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពីបញ្ហានៃការប្រើប្រាស់ប្លាស្ទិកមកលើបរិស្ថាន។ កញ្ញាបានលើកឡើងថា ជារៀងរាល់ថ្ងៃ ពេលដែលទៅផ្សារកញ្ញាតែងតែប្រើប្រាស់ថង់ក្រណាត់ជំនួសឱ្យថង់ប្លាស្ទិក និង ដបដែលអាចច្រកទឹកបានជំនួសឲ្យការទិញទឹកសុទ្ធ។

កញ្ញាបានបន្តថា៖​ «វាគឺផ្ដើមចេញពីខ្លួនយើងផងដែរ នៅពេលដែលយើងប្រើចឹងទៅអ្នកផ្សេងទៀតពេលឃើញគឺអាចប្រើតាមយើង ដូចសព្វថ្ងៃឃើញមានហាងកាហ្វេជាច្រើនបានប្រើប្រាស់បំពង់បឺតផលិតពីបំពង់ឫស្សីក៏ដូចជាក្រដាសជំនួសឱ្យការប្រើប្រាស់​ប្លាស្ទិក។»

លោក ប៊ូ ញ៉ឹប

លោក ប៊ូ ញ៉ឹប អាយុ២៨ឆ្នាំ សព្វថ្ងៃជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យវេស្ទើន បានប្រាប់អំពីការយល់ឃើញរបស់លោកចំពោះការប្រើប្រាស់ប្លាស្ទិកជាពិសេសប្លាស្ទិកដែលប្រើបានតែម្ដងថា៖ «យើងត្រូវយកវាទៅទុកក្នុងធុងសម្រាមជាដើម ឬយកទៅដុតចោល ព្រោះរបស់ប្លាស្ទិកហ្នឹង នៅពេលដែលយើងបោះចោលវាពាស់កាលអាចប៉ះពាល់ដល់បរិស្ថានហើយនៅពេលភ្លៀងមកវាអត់រលួយទៅតាមទឹកភ្លៀងនិងទេ ដូចជាកែវទឹកជ័រ ប្លាស្ទិក ឬថង់អីជាដើម ពេលដែលមានភ្លៀងធ្វើឱ្យមានទឹកដក់បង្កើតបាន​ជាដង្កូវទឹក និងមានមេរោគធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋទូទៅ។»

ក្នុងពេលបច្ចុប្បន្ននេះលោកតែងតែប្រើរបស់បែប Eco-Friendly ដូចជាកន្រ្ដក បំពង់ដបជាដើម​ ព្រោះបើយើងចង់កាត់បន្ថយ ត្រូវចាប់ផ្ដើមពីបុគ្គលផ្ទាល់ខ្លួនតែម្ដងគឺយើងទាំងអស់គ្នា។​ លោកលើកឧទាហរណ៍មួយមកបញ្ជាក់ថា៖ «នៅពេលដែលយើងទិញបាយហូប​ ឬដាក់បាយហូបពីផ្ទះទៅយើងត្រូវមានប្រអប់បាយសម្រាប់ខ្លួនឯង នេះទី១។ ទី២ នៅពេលដែលទៅផ្សារ យើងត្រូវមានកន្ដ្រកយូរដៃសម្រាប់ប្រើជាជាងប្រើថង់ប្លាស្ទិក។​ ទី៣ ប្រសិនបើជាអាចពេលទៅណាមកណា យើងគួរមានដបទឹកក្ដៅមួយដាក់តាមខ្លួនហើយហូបទឹកក្ដៅនេះទៀតសោតធ្វើឱ្យយើងមានសុខភាពល្អ។»

ព្រះតេជគុណ ម៉ា វិឆាយ

ព្រះតេជគុណ ម៉ា វិឆាយ និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្ដរជាតិ​នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាមានទស្សនៈថា ការប្រើប្រាស់ថង់ផ្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ខូចសោភ័ណ្ឌភាព និងសុខភាពរបស់មនុស្ស។

«ចំពោះការផ្លាស់ប្ដូរទម្លាប់ការប្រើប្រាស់ប្លាស្ទិកមកជាប្រើដបទឹក កន្ដ្រក ក្រណាត់យូរដៃជាដើមដែលយើងអាចប្រើបានរាល់ពេលជារឿងល្អ ប៉ុន្ដែពលរដ្ឋយើងពេញនិយមប្រើប្លាស្ទិចតាំងពីដើមមក ហេតុដូច្នេះមានការលំបាកក្នុងការផ្លាស់ប្ដូរទម្លាប់»។

ព្រះអង្គបានបន្ដទៀតថា​ ព្រះ​អង្គ​ចង់ឃើញពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់តំបន់ដើម្បីបរិស្ថានស្អាតដោយឱ្យពួកគាត់យល់ពីតម្លៃនៃបរិស្ថាន មួយវិញទៀតព្រះអង្គជំរុញនិងលើកទឹកចិត្តដល់ពួកគាត់ក្នុងការប្រើ​ដប​បំពង់ទឹក កន្រ្ដក ឬរបស់ណាដែលប្រើប្រាស់​បានយូរដោយជៀសវាងប្រើប្លាស្ទិក៕

លោក ហ៊ុន សែន ថា កម្ពុជានឹងទិញវ៉ាក់សាំងជម្ងឺ​កូវីដ​១៩​ដែល​​ទទួលស្គាល់ពី WHO តែប៉ុណ្ណោះ
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះប្រកាស​ថា កម្ពុជា​ត្រូវ​រង​ចាំ​រហូត​មាន​ការ​ទទួល​ស្គាល់​ជាក់​លាក់​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ ទើប​អាច​បញ្ជា​​ទិញ​​វ៉ាក់​​សាំង​​ពី​​ប្រទេស​​ណា​​មួយ​​បាន​​។

លោក​នាយក​រដ្ឋ​មន្ត្រី​​​ប្រកាស​​ដូច​នេះ​ក្នុង​កិច្ច​ថ្លែង​ការណ៍​​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បិទ​បញ្ចប់​ព្រឹត្តិ​កា​រណ៍​​សហគមន៍​ ២៨ វិច្ឆិកា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២០។ លោក​បន្ថែម​​ថា​ ការ​ទិញ​វ៉ាក់​​សាំង​កូវីដ​១៩យ​កមកកម្ពុជា​មាន៣ច្រក គឺច្រកទី១ តាមរយៈ​ខូវ៉ាក់ (COVAX) ច្រកទី២ តាម​រយៈ​ទំនាក់ទំនងជាមួយប្រទេសដៃគូ និងច្រក​ទី៣​គឺ​តាមរយៈកា​​រចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​។ លោក​ថា ការ​ទិញ​វ៉ាក់​សាំងពី​ប្រទេស​ណាមួយ ​ត្រូវ​មាន​ការ​ទទួល​ស្កាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ដោយ​ថា កម្ពុជា​មិន​អាចយក​​ប្រជាជន​​​ទៅ​​ពិសោធន៍​​​វ៉ាក់​​សាំង​​ជា​​ដាច់​ខាត​។

លោកនាយករដ្ឋមន្រ្តី​បន្ថែម​ថា លោក​មិនបានច្រានចោល​ការបញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ដូចការ​លើកឡើងមួយចំនួន​នោះទេ។

លោក​ថា៖ «អ្នកខ្លះធ្វើអត្ថាធិប្បាយថាលោក ហ៊ុន សែន អត់និយាយដល់វ៉ាក់សាំង​ចិន ទាត់​ចោល​វ៉ាក់​សាំង​ចិន ខ្ញុំមិនទាន់ទាត់ចោលទេ។ វ៉ាក់សាំងណាក៏ខ្ញុំអត់ទាន់និយាយដែរ»។​

លោក​ថា៖ «ប្រសិនបើអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងចិន យើង​ទិញ​ពី​ចិន វា​ក៏​ដឹក​ជញ្ជូនជិត វាមិនក៏ស្រួល?»។​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា គិតត្រឹមម៉ោង២រសៀលថ្ងៃ​ចន្ទ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ថវិកា​ប្រមាណជាង​៥៣​លា​​នដុល្លារ និងប្រាក់រៀលជាង៩ពាន់លានរៀល ពី​សប្បុរសជនដើម្បីទិញវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩  ហើយ​ថា ការចាក់វ៉ាក់​សាំង​នេះគឺ​ចា​ក់​ដោយ​មិន​យកប្រាក់ និងចាក់ដោយការស្ម័គ្រចិត្ត៕​

Vox PoP: ទស្សនៈចម្រុះដោយអ្នកនៅភ្នំពេញអំពីព័ត៌មាននៅលើហ្វេសប៊ុក
បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាកន្លែងសម្រាប់ការចែកចាយព័ត៌មានយ៉ាងសំខាន់នៅប្រទេសកម្ពុជា​​​ ដែលក្នុងនោះមានទាំងព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ក៏ដូចជាព័ត៌មានមិនពិត ដែលនេះជះឥទ្ធិពលមិនល្អដល់សង្គម។

យោងទៅតាមស្ថិតិ មនុស្សប្រមាណ​ជិត ១០​ លាននាក់ក្នុងចំណោមប្រជាជនសរុប ជាង ១៦ លាននាក់ សព្វថ្ងៃកំពុងប្រើ បណ្ដាញសង្គមហ្វេសប៊ុក។​

កាលពីថ្ងៃពុធ ទី២៣​​ ខែធ្នូ ឆ្នាំ២០២០ Newsroom Cambodia បានធ្វើការសម្ភាសន៍ទៅលើប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងភ្នំពេញអំពីព័ត៌មានដែលគាត់បានឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយពួកគាត់ក៏បានផ្ដល់ជាមតិចម្រុះដូចតទៅ៖

អ្នកស្រី សុន​ រតនៈ

អ្នកស្រី សុន​ រតនៈ វ័យ៣៣ឆ្នាំ ជា​អាជីវករ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​តែង​តែ​មើល​ព័ត៌​មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ញឹក​ញាប់​ ហើយ​ព័ត៌មាន​ដែល​អ្នកស្រី​តាម​ដាន​ភាគ​ច្រើន ​ជា​ព័ត៌មាន​ទាក់​ទង​នឹង​ការ​រកស៊ី​ និង​ព័ត៌មាន​ពី​ជម្ងឺ​កូវីដ ​១៩​។​

អ្នកស្រី​បាន​និយាយ​ថា៖​ «ព័ត៌មាន​ទាក់​ទង​នឹង​កូ​វី​ដ​ហ្នឹង ​ក៏​ឧស្សាហ៍​មើល​ដែរ​ គេ​ឆ្លង​នៅ​ថៃ​នៅ​អី​ចឹង ​យើង​តាម​ដាន​គេ​ទៅ​។ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ដែរ​ កូវីដ​ចឹង​យើ​ង​រក​អត់​បាន​ យើង​ជួល​ផ្ទះ​គេ​ ត្រូវ​បង់​ធនាគារ​អីសព្វគ្រ​ប់​ទាំងអស់​​​វា​ពិបាក​ណាស់​ ហើយ​ណា​មួយ​គិត​ដល់​កូន​ដែរ​ ត្រូវ​ចូល​រៀន​ខ្លាច​តែ​មិន​បាន​រៀន​។»

ក្រៅ​ពី​ចូល​អាន​ព័ត៌​មាន​ទាំង​នោះ​ អ្នកស្រី​ សុន​ រតនៈ​បាន​បញ្ជាក់​ថា​ ជានិច្ចជាកាល ​អ្នក​ស្រីក៏​ធ្វើ​ការ​ចែករំលែកបន្ត​ព័ត៌មាន​ទាំង​អស់​នោះ​ផង​ដែរ​។

អ្នកស្រី​ថ្លែង​ថា​៖ «ព័ត៌មាន​មួយ​ចំនួន​ខ្ញុំស៊ែ​រត​។ ​ព័ត៌មាន​ពី​កូវីដ​ខ្ញុំស៊ែរ​ត​ ពី​គេ​បង្រៀន​យើង​រក​ស៊ី​អី​ខ្ញុំ​ស៊ែរ​ត​។ ក្នុង​ចិត្ត​ខ្ញុំ​ចេះ​តែ​ចង់​រៀន​ដែរ​ ចំពោះ​ព័ត៌មាន​ដែល​គេ​បង្រៀន​យើង​រកស៊ី​ ហើយ​យើង​ស៊ែរ​ទុក​ដើម្បី​មើល​ថ្ងៃ​ក្រោយ​ ដល់​ពេល​យើង​ចង់​ដឹង​ថា​គេ​រៀន​នៅ​ណា​អី ​នៅ​ណា​ យើង​ចុច​មើល​ផុស​ហ្នឹង​វិញ​ទៅ​»។

អ្នកស្រី​បាន​បន្ត​ថា៖​ «ចំពោះ​ព័ត៌មាន​កូវីដ​ ខ្ញុំ​ស៊ែរ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ទាំងអស់គ្នាថាជម្ងឺកូវីដបានកើនឡើងនៅក្នុងប្រទេសថៃ ឬប្រទេសកម្ពុជាយើង។ យើងស៊ែរចឹងទៅចង់ឲ្យមនុស្សមួយចំនួនដឹងហើយចេះការពារខ្លះចឹងទៅ»។

លោក​ឈាង ហ៊ាង​

លោក​ឈាង ហ៊ាង​ វ័យ៦៤ឆ្នាំ ជាអ្នករត់កង់​បី​ខ្មែរ​ បានមានប្រសាសន៍ថារូបលោកមិនសូវតាមដានព័ត៌មានលើបណ្ដាញសង្គម​នោះទេ។ មួយវិញទៀតទោះបីជា​លោកចុចចូលមើលព័ត៌មាន​ទាំងនោះតែលោកមិនដែលចុចស៊ែរបន្តឡើយ។

លោក​ឈាង​ ហ៊ាងក៏​បាន​ឲ្យ​ដឹង​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ដែរ​នៅ​ពេល​លោក​មើល​ព័ត៌មាន​ទាក់​ទិន​នឹង​ការ​រីករាល​ដាល​នៃ​ជម្ងឺ​កូវីដ​ ១៩​។

លោក​និយាយ​ថា៖​ ​«ពេល​ឃើញ​ព័ត៌មាន​ពី​កូវីដ​កើន​ឡើង​អី ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ វា​បាត់​​បង់​ចំណូល​ ដូច​ថា​រាល់​ដង​ធ្លាប់​រក​បាន​មួយ​ថ្ងៃ​៤ ​​ទៅ​៥​ម៉ឺន​ នៅ​សល់​១​ម៉ឺន​​២​ម៉ឺន​ ភ្ញៀវ​អត់​មាន​ចេញ​ដើរ​ម៉ង​»។​

យុវជនធឿន​ សុផានិត

យុវជនធឿន​ សុផានិត វ័យ​១៧​ឆ្នាំ ជាសិស្សថ្នាក់ទី១២ បានយល់ឃើញថាព័ត៌មាននៅលើបណ្ដាញហ្វេសប៊ុកព័ត៌មានខ្លះជា​ព័ត៌មាន​ដែលល្អសម្រាប់អ្នកមើលអ្នកអានតែព័ត៌មាន ខ្លះទៀតជា​ព័ត៌មានបំផុសបំផុលដែលអាចបង្ករការយល់ច្រឡំដល់អ្នកអានបាន។

យុវជនរូបនេះបានក៏បញ្ជាក់ថាមុននឹងរូបលោកសម្រេចចិត្តស៊ែរព័ត៌មានបន្តនៅលើហ្វេសប៊ុក​​ លោកតែងពិនិត្យមើលចំណងជើង(caption) ថាតើវាល្អ និងមានប្រយោជន៍រ ឬអត់។ លោកបន្តថា​បើព័ត៌មានខ្លះដែលគេសរសេរ​អត់​បង្ខូច​ឈ្មោះអ្នក​ដទៃ ទើបលោកចុចស៊ែរត ​តែបើព័ត៌មានខ្លះដែលសរសេរមកប្រើចំណងជើង(Caption)ធ្វើឲ្យអ្នកដទៃភ័យ ឬបំផុសបំផុល លោកមិន​ដែលស៊ែរបន្តទេ។

លោកបានលើកឡើងថា៖​ «មុនពេលខ្ញុំស៊ែរព័តមានអីមួយគឺខ្ញុំមើលច្បាស់លាស់ណាស់ ខ្ញុំចូលមើលសិនថាគេសរសេរអ្វើខ្លះបានខ្ញុំចុចស៊ែរ។​ ចឹងខ្ញុំគិតថាព័ត៌មានដែលខ្ញុំស៊ែរហ្នឹង អត់​អីទេហើយអាចផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួនដូចជាហ្វេនក្នុងហ្វេសប៊ុកបាន។»

កញ្ញា ង៉ែត សុវណ្ណបូរមី

កញ្ញា ង៉ែត សុវណ្ណបូរមី ស្ថិតក្នុងវ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ បាននិយាយថានាងចូលចិត្តតាមដានព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតែងតែចែករំលែកបន្តនូវព័ត៌មានមួយចំនួនដែលនាងគិតថាមានប្រយោជន៍។

កញ្ញាយល់ឃើញថាថ្វីត្បិតតែព័ត៌មាន ក្នុងហ្វេសប៊ុកមានចំនួនច្រើន ក៏ពិតមែន តែព័ត៌មានទាំងអស់នោះមិនសុទ្ធតែជាព័ត៌មាន ល្អទាំងអស់ទេ​ ដោយវាអាស្រ័យលើព័ត៌មានដែលគេផុស និងអ្នកស៊ែរដែរថាតើពួកគេផុសក្នុងបំណងអ្វី ក្នុងបំណងបរិហារកេរ្តិ៍ ឬដើម្បីកំសាន្តឬចង់ចែករំលែកបន្ត។

និស្សិតឆ្នាំទី៤រូបនេះបានបន្ថែមថា៖ «មុននឹងសម្រេចចិត្តស៊ែរ ខ្ញុំមើលលើប្រភពព័ត៌មាន ឬអ្នកផុសព្រោះអីជួនកាលអ្នកផុសមានបំណងមិនល្អ fake accountអី អញ្ចឹងប្រសិនបើប្រភពព័ត៌មានអត់ច្បាស់លាស់ខ្ញុំក៏អត់ស៊ែរដែរ​ដោយសារ​ខ្លាចបង្ករជាជម្លោះប្ដឹងផ្ដល់អីតទៀត»។

កញ្ញាង៉ែត សុវណ្ណបូរមី បាននិយាយបន្តថា «បើព័ត៌មានទាក់ទងកូវីដ ខ្ញុំស៊ែរច្រើន។ កូវីដ យើងអាចនិយាយបានថាវាជាជម្ងឺសកលលោកចឹង ​ខ្ញុំស៊ែរព័ត៌មានទាក់ទងនឹងវាព្រោះខ្ញុំគិតថាក្នុងអាខោនហ្វេសប៊ុកខ្ញុំមានហ្វេនប្រហែល៣ពាន់នាក់ចឹង ខ្ញុំអាចចែករំលែកព័ត៌មានហ្នឹងទៅអ្នកទាំងអស់នោះទោះបីអត់បានទាំងអស់គ្នាតែគិតថាបានមួយភាគធំដែរ»។

«អាចនិយាយបានថាមាន ៥០០នាក់ដែលបានឃើញការស៊ែររបស់ខ្ញុំហើយអ្នកទាំងអស់នោះស៊ែរបន្តទៀតទៅ ចឹងយើងដឹងស្រាប់ហើយព័ត៌មានកូវីដ វាជាព័ត៌មានជម្ងឺសកលលោក យើងម្នាក់ៗគួរតែយល់ដឹងថា​ថ្ងៃនេះមានមនុស្សកើតប៉ុន្មាននាក់ហើយ ឆ្លងថែមប៉ុន្មាននាក់ហើយ តេស្តវិជ្ជមានប៉ុន្មាននាក់ អវិជ្ជមានប៉ុន្មាននាក់ហើយយើងគួរការពារខ្លួនឯងបែបមិចខ្លះ»។

យុវជន ភី ភារ៉ូ

យុវជន ភី ភារ៉ូ វ័យ ២១ឆ្នាំ ដែលជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរ បានលើកឡើងអំពីបញ្ហាព័ត៌មានមិនពិតមួយចំនួន ដែលអ្នកសរសេរ អាចមានបំណងមកបោកបញ្ឆោតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងការចែករំលែកព័ត៌មានបន្ត និស្សិតឆ្នាំទី ៣ ផ្នែកអក្សរសាស្ត្រខ្មែរមួយរូបនេះបានលើកឡើងថា៖ «ទី១ ខ្ញុំមើលទៅលើផេកសិន តើផេកហ្នឹងវាច្បាស់លាស់អត់ ហើយផេកហ្នឹងវាធ្លាប់មានសម្ភាសន៍ទៅមានទិដ្ធភាពពិតជាក់ស្តែង រឺអត់បានខ្ញុំស៊ែរ»។

«ជួនកាលដូចផេកមួយចំនួនចឹង គាត់ចេះតែរឿងខ្លះមិនពិត ក៏ផុស ហើយខ្ញុំអត់ហ៊ានស៊ែរបន្តទេ ព្រោះខ្លាចកាលណាយើងស៊ែរបន្ត យើងចូលរួមក្នុងការបោកបញ្ឆោតអ្នកលេងផ្សេងៗ»។

លោកបានបន្តថា៖ «ខ្ញុំស៊ែរតែព័ត៌មានណាដែលមានប្រយោជន៍សម្រាប់ជួយដល់សង្គម ចឹងបានខ្ញុំស៊ែរ។ ពេលដែលយើងស៊ែរទៅ លក្ខណៈថាយើងបានចែករំលែកនូវចំណេះដឹង ក៏ដូចជាផលប្រយោជន៍ហ្នឹងទៅកាន់អ្នកផ្សេងផងដែរ»៕

ក្រសួងការងារផ្អាកបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន
ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​​បញ្ជូន​ពលករ​តាម​រយៈអនុស្សារណៈនៃ​ការ​យោគយល់ (MoU)​ និង​ពលករ​តាម​រដូវ​កាល​ ទៅធ្វើការ​នៅប្រទេសថៃ​ជា​បណ្ដោះ​អាសន្ន ​​បន្ទាប់ពី​មាន​ការ​រាតត្បាត​ជម្ងឺ​កូវីដ១៩ នៅខេត្តសាមុតសាខន​​ ​ប្រទេស​ថៃ​។

​សេចក្ដី​ជូន​ដំណឹងរបស់​ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ ចុះថ្ងៃ​ទី២១ ខែធ្នូ​ ឆ្នាំ២០២០ បានអំពាវនាវ​ដល់ពលករខ្មែរទាំងអស់​​ដែល​កំពុង​​ធ្វើការ​នៅប្រទេស​ថៃត្រូវ​គោរព​​តាម​ការ​ណែនាំ ​និង​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​​ការពារ​ និង​ទប់​​ស្កាត់​​ការ​រីក​​រាល​ដាលបន្ត​​​នៃ​ជម្ងឺ​កូវីដ១៩។

តាម​រយៈ​សេចក្ដី​ប្រកាស​ដដែល​នេះ ​ក្រសួងការងារ​ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈក៏បានហាមប្រាម​​ពលករ​ខ្មែរ​ដែលស្នាក់​នៅប្រទេស​ថៃ​កុំ​ឲ្យ​ផ្លាស់​​ប្ដូរ​ទី​កន្លែង​​ស្នាក់​​នៅ ​ឬទីកន្លែងធ្វើការ​ពី​ខេត្ត​មួយ​ ទៅខេត្ត​មួយទៀត និង​ត្រូវ​រក្សារអនាម័យ​ ពាក់ម៉ាស់ លាងដៃឲ្យ​បានជាប្រចាំទាំង​នៅ​កន្លែងធ្វើការ​ និងកន្លែង​ស្នាក់​នៅ។

ក្រសួងក៏បាន​បន្ថែមទៀតថា​ សម្រាប់​ពលករ​ដែលមាន​កិច្ចការ​ចាំបាច់​ត្រូវ​ត្រលប់​មក​ស្រុក​កំណើត​​វិញ​ ដាច់ខាត​ត្រូវ​ធ្វើ​ដំណើរចូល​ប្រទេស​កម្ពុជា​តាម​ច្រកណាមួយក្នុងចំណោម​ច្រកអូរស្មាច់ ច្រកដូង​ ឬច្រក​ប៉ោយប៉ែត និងចាំបាច់​ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។​

គួរបញ្ជាក់​ផង​ដែរ​ថា​ គិតមក​ត្រឹម​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅខេត្តសាមុតសាខននៃប្រទេស​ថៃ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ ​ចំនួន​ជាង ​៥០០​នាក់ ហើយ​ដែលក្នុងនោះ​ភាគ​ច្រើន​ជា​ប្រជា​ជន​ភូមា​ដែល​មក​ធ្វើ​ការ​នៅ​ខេត្តនោះ​៕

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថានឹងបន្តរៀបចំឥណទានឡើងវិញ​ ដល់អតិថិជនរហូតដល់ពាក់កណ្ដាល ឆ្នាំ២០២១
គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ​​នឹងនៅតែបន្តរៀប​ចំឥណទាន​ឡើង​វិញឲ្យ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃជម្ងឺកូវីដ ​១៩រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១។​

លោកកាំង​ តុងងី ប្រធាន​ទំនាក់ទំនង​សមាគម​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែង​​ថា តាមរយៈសារាចរណ៍របស់ធនាគារជាតិដែលចេញកាលពីខែមីនាកន្លងទៅ បានអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់រៀបចំឥណទានជូនអតិថិជនដែលប៉ះពាល់ជីវភាពដោយសារជម្ងឺកូវីដ ១៩ ដល់ត្រឹមចុងឆ្នាំ២០២០ ក៏ប៉ុន្តែមកទល់ពេលនេះឃើញថាអតិថិជនមួយចំនួននៅតែមានការលំបាកផ្នែកជីវភាព ជាពិសេសអតិថិជនក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។

លោកបានបន្តថា «យើងបានជជែកគ្នាក្នុងចំណោមសមាជិកយើងក៏ដូចជាជាមួយសមាគមធនាគារជាតិនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា យើងបានស្នើរសុំឲ្យផ្ដល់លក្ខខណ្ឌផ្លូវច្បាប់បន្ថែមទៀតដើម្បីយើងអាចបន្តរៀបចំឥណទានឡើងវិញដល់អតិថិជន អីចឹងខាងធនាគារជាតិនៃកម្ពុជា បានអនុម័តយល់ព្រមក្នុងការឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា រួមទាំងមីក្រូហិរញ្ញវត្ថុក៏ដូចជាធនាគារ នឹងអាចបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១»។​

លោកស្រីជា សិរី អគ្គនាយិការធនាគារជាតិនៃកម្ពុជា មិនអាចស្នើរសុំការបកស្រាយបានទេក្នុងសប្តាហ៏នេះ។

បើតាមទិន្នន័យដែលផ្ដល់ដោយ​សមាគម​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​អតិថិជន​ជាង​២៧ម៉ឺននាក់ ហើយ​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បានអនុម័ត​រៀប​ចំ​ឥណទាន​ឡើង​វិញ​ជូនក្នុងរយៈពេល៨ខែ ដោយគិត​ចាប់​ពី​ខែ​មិនា ​​​រហូត​ដល់​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ​។​

លោកកាំង តុងងី បានបន្ថែមថាកម្ចីដែលបានអនុគ្រោះសរុបគឺមានទំហំប្រហែល១៣០០លានដុល្លារអាមេរិក ដោយទិន្នន័យនេះ មិនបានរាប់បញ្ចូលកម្ចីដែលអនុគ្រោះដោយធនាគារនោះទេ គឺរាប់បញ្ចូលតែទិន្នន័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទតែប៉ុណ្ណោះ។

កាលពីខែមិនា ឆ្នាំ២០២០កន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណ៍ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកចិត្តទុកដាក់លើអតិថិជនដែលប៉ះពាល់ជាក់ស្ដែងដោយសារជម្ងឺកូវីដ ១៩ និងរៀបចំឥណទានឡើងវិញជូនអតិថិជនក្នុងវិស័យអាទិភាពដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ បដិសណ្ឋាកិច្ច ការដឹកជញ្ជូននិងឡូជីស្ទិក។​

លោកសុខ វឿន អគ្គនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)បានឲ្យដឹងថាគ្រឹះស្ថានរបស់លោកបានរៀបចំឥណទានឡើងវិញជូនអតិថិជនប្រមាណ៥ម៉ឺននាក់ហើយ ដោយក្នុងនោះអតិថិជនមួយភាគធំ ស្ថិតក្នុងវិស័យវិស័យទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងការងារក្រៅប្រព័ន្ធដូចជាអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ីជាដើម។

លោកបានអះអាងថាគិតត្រឹមខែធ្នូ ឆ្នាំ២០២០នេះ អតិថិជនភាគច្រើនបានត្រលប់មកបង់កម្ចីតាមធម្មតាវិញ ប៉ុន្តែក៏មានអតិថិជនថ្មីមួយចំនួនតូចដែលគាត់ទើបតែស្នើរសុំរៀបចំឥណទានឡើងវិញ។

លោកលើកឡើងថា «យើងនៅតែបន្តរៀបចំឥណទានឡើងវិញតាមការណែនាំរបស់ធនាគារជាតិ យើងអាចបន្តដល់ខែមិថុនា ឆ្នាំ២០២១ ប្រសិនណាបើវាពិតជារងការប៉ះពាល់មែន»។

អ្នកស្រី សេង សុខណា វ័យ៣៣ឆ្នាំ បានឲ្យដឹងថា អ្នកស្រីបានស្នើសុំពន្យាការបង់កម្ចីទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតកាលពីខែមេសា ដោយសារ ស្វាមីអ្នកស្រីដែលធ្វើការនៅឯប្រទេសថៃ ពុំអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ។​

អ្នកស្រីបាននិយាយថា «គេពន្យាឲ្យខ្ញុំ៣ខែ ព្រោះអី កូវីដអីចឹង ខ្ញុំសុំឡើងតែការទៅគាត់ ក៏ព្រមសំណើខ្ញុំ ចឹងគាត់ក៏ឲ្យទៅ។​ នេះដល់ពេលឥឡូវ គេឲ្យឡើងទាំងដើម ទាំងការវិញទៅ ប្រហែលឡើងយឺតទៀតហើយ ព្រោះអី (ប្ដីខ្ញុំ) រកលុយនៅថៃអត់សូវបាន ណាមួយអត់សូវមានការងារធ្វើ​»។

អ្នកស្រីបានបន្តថា​ «ខ្ញុំសុំគាត់ដល់៦ខែ តែគេថាថ្នាក់លើឲ្យបានតែ៣ខែទេ អីចឹងខ្ញុំក៏ថា៣ខែ ក៏៣ទៅ។ ពេលគាត់ពន្យាអីចឹង ខ្ញុំក៏រាងធូរដែរ កាលហ្នឹងខ្ញុំនៅពោះធំផង»។

អ្នកស្រីម៉ន សុខយឿន វ័យ៤៩ឆ្នាំ ជាអាជីវករមួយរូបបានយកកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទំហំ៧ពាន់ដុល្លារអាមេរិក។

អ្នកស្រីបានឲ្យដឹងថាអ្នកស្រីមិនបានស្នើសុំរៀបចំឥណទានឡើងវិញឡើយ បើទោះបីជាការលក់ដូររបស់អ្នកស្រីមានការប៉ះពាល់ក្នុងអំឡុងពេលកូវីដក៏ដោយ។

អ្នកស្រីមានប្រសាសន៍ថា «ខ្ញុំអត់បានសុំពន្យាអីទេ ខ្ញុំគិតថាបើពន្យាទៅនៅតែជំពាក់គេដដែលអីចឹងយើងមានលទ្ធភាពទៅរួច ចេះតែទៅៗ គ្រាន់តែថាសុំពន្យាថ្ងៃបង់»។

អ្នកស្រីបន្តថា​ «ជួនកាលខ្ញុំតេសុំគាត់ បើខ្ញុំអាចសង្ឃឹមថាបានពីនេះ ពីនោះ កូនឲ្យខ្លះអ៊ីចឹងទៅ ខ្ញុំសុំគាត់យឺត៤ ៥ថ្ងៃ ទៅមួយអាទិត្យ ដល់ថ្ងៃយើងរកបង្គ្រប់ឲ្យគាត់ទៅ»។

អ្នកស្រីម៉ន សុខយឿន ក៏បានសម្ដែងការព្រួយបារម្ភពីស្ថានភាពជម្ងឺកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អ្នកស្រីជាបន្តបន្ទាប់។​

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បាននិយាយថាគាត់រវល់ហើយមិនអាចឆ្លើយតបបានជាមួយ Newsroom Cambodia។

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានលើកទៅដើមឆ្នាំក្រោយ
ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដែល​គ្រោងនឹង​ធ្វើឡើង​នៅ ថ្ងៃទី២១ និង​២២​ ខែធ្នូ ឆ្នាំ២០២០នេះ​ ត្រូវ​លើកទៅពាក់​កណ្ដាលខែ​មករា​ ឆ្នាំ២០២១វិញ ដោយសារ​ការ​រីករាលដាលនៃ​ជម្ងឺ​កូវីដ-១៩ ​បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រ​សួង​​អប់​រំ​ យុវជន​ និង​កីឡា​ បានប្រកាស​ដូច្នេះ​​​តាម​រយៈ​សេចក្ដីប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ ឆ្នាំ​២០២០។ ក្រសូង​ក៏បានបន្ថែម​​ដែរ​​ថា​ ចំពោះ​កាលបរិច្ឆេទច្បាស់លាស់នៃការ​ប្រលង​ ក្រសួង​នឹង​ជូន​ដំណឹង​នៅពេល​ក្រោយ​ទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ២០២០​ ក្រសួង​សុខាភិបាល​ បាន​ធ្វើតេស្ដ​អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍​ ២៨ វិច្ឆិកា សរុបទាំងអស់ចំនួន ១១ ៣០៥សំណាក ហើយដែលក្នុងនោះ​​អ្នកវិជ្ជមាន​វីរុសកូវីដ​​១៩ថ្មីសរុបមានចំនួន​ ៣២​នាក់៕