យ៉ិន ឧត្តម(Yin Oddom) – Newsroom Cambodia

មនុស្សជាច្រើននៅកម្ពុជាឈប់ពាក់ម៉ាស់ ដោយនិយាយថាគ្រោះថ្នាក់នៃជំងឺកូរ៉ូណាលែងសូវមាន
មាន​មនុស្ស​តិចតួច​ដែល​បន្ត​ពាក់​ម៉ាស​នៅ​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ បើទោះបីជា​មាន​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​ក្នុង​ប្រទេស​ក៏​ដោយ មនុស្ស​ម្នា​ជាច្រើន​នាំគ្នា​និយាយ​​ថា ពួកគេ​មាន​អារម្មណ៍​ថា​ការឆ្លង​នៃ​ជំងឺ​នេះ​បា​នកន្លង​ផុត​ទៅ​ហើយ ហើយ​ថា ការពាក់​ម៉ាស់​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា​ក្តៅ និង​ធុញ​ថប់។

ការណែនាំ​ជា​ផ្លូវការ​របស់​​ក្រសួង​សុខាភិបាល នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ប្រជាជន​ពាក់ម៉ាស់​ពេល​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឈឺ ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រជាជន​ទាំង​អស់​បន្ត​ពាក់ម៉ាស់។

លោក នឿន ណារិទ្ធិ វេជ្ជបណ្ឌិត​នៅ​តំបន់​កោះដាច់​នៃ​រាជធានី​​ភ្នំពេញ​ប្រាប់​ថា ចំនួន​មនុស្ស​ដែល​ពាក់ម៉ាស់​នៅ​ក្នុង​ភូមិ​របស់​គាត់​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍​ថា៖ «ចំនួន​អ្នក​ពាក់ម៉ាស​ពិត​ជាមាន​ការថយ​ចុះ។ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាជន​ប្រហែល ៧០ ទៅ ៨០ ភាគរយ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​មិនមាន​ពាក់​ម៉ាស់​ទេ»។

វេជ្ជបណ្ឌិត​​ ណារិទ្ធិ ​បន្ថែមថា នៅ​ពេល​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំងឺ លោក​ព្យាយាម​ណែនាំ​ពី​អនាម័យ​ល្អ​ជាមួយ​ពួកគេ ជៀសវាង​ការ​និយាយធ្វើ​​ឲ្យ​ពួកគេ​មាន​ភាព​ភិតភ័យ​ដោយសារ​ជំងឺ​នេះ។

វេជ្ជបណ្ឌិត ​ណារិទ្ធិ​ ប្រាប់ថា៖ «រាល់ថ្ងៃ​ពេល​ជួប​ពួក​គាត់ ខ្ញុំ​តែងតែ​លើក​ទឹកចិត្ត​ដល់​អ្នក​ជំងឺ និង​អ្នក​ជិត​ខាង​ខ្ញុំ​កុំ​ឲ្យ ព្រួយបារម្ភ និងស្ត្រេសពេក។ តែខ្ញុំ​ប្រាប់​គាត់​ឲ្យ​យកចិត្តទុក​ដាក់​​លើ​រឿង​អនាម័យ​ផ្ទាល់​ខ្លួន ដែល​​ជា​រឿ​ង​​គួរ​តែ​ត្រូវ​ធ្វើឲ្យ​បាន​ជាប់​ជានិច្ច»។​

លោក​បញ្ជាក់ដែរ​ថា រូប​លោក​ផ្ទាល់​ក៏​ពាក់ម៉ាស់​​តែ​ក្នុង​ស្ថានភាព​ដែល​គិត​ថា​មាន​ហានិភ័យ​ខ្ពស់ ដូចជា​កន្លែង​ដែល​មាន​មនុស្ស​ច្រើនជាដើម ប៉ុន្តែលោក​ព្យាយាម​ចៀសវាង​ការចាប់ដៃ​គ្នា។

លោក​ថា៖ «និយាយ​ត្រង់​ទៅ ក្រៅពី​ជួប​អ្នក​ជម្ងឺ និង​ទៅ​កន្លែង​សាធារណៈ ឬ​កន្លែង​ជួបជុំ​គ្នា​ច្រើន ខ្ញុំ​ក៏​អត់​ពាក់​ម៉ាស់​ដែរ»។

ព្រះមហា​វិមល​ធម្មធារ៍ ស៊ូ តារា លេខា​គណក្រុង​សួង ព្រះគ្រូសូត្រស្ដាំ​វត្តវិហារ​ទន្ទឹម មាន​សង្ឃដីកា​ថា ព្រះចៅ​អធិការ​របស់​ព្រះអង្គ​​បាន​ណែនាំ​ទៅ​កាន់​ព្រះសង្ឃ​ទាំងអស់ឱ្យពាក់ម៉ាស់ក្នុងពិធីបុណ្យផ្សេងៗ ជាពិសេស​នៅពេល​និម​ន្ត​ទៅសូត្រ​មន្ត។

ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា វត្ត​ភាគច្រើន​ក៏​បាន​រក្សា​អនាម័យ​ដោយ​មាន​ទឹក​អាល់​កុល​លាង​ដៃ និង​កន្លែង​សម្រាប់​លាង​ដៃ​ផងដែរ។ ទោះជាយ៉ាងនេះក្តី​ ឧបាសក ឧបាសិកា​​មក​វត្ត​​បច្ចុប្បន្ន មិន​សូវ​​​មាន​ពាក់ម៉ាស់​នោះទេ​។

ព្រះតេជគុណ តារា ​មានសង្ឃដីកា​ថា៖ «អាត្មា​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​មាន​ញាតិញោម​ជាច្រើន​ដែល​អញ្ជើញ​​មក​វត្ត មិន​មាន​​ពាក់​ទេ។ ឧទាហរណ៍​នៅក្នុង​កម្មវិធី​ដង្ហែ​ទៀន​វស្សា និង​បច្ច័យ​ដល់​ព្រះសង្ឃ​នៅថ្ងៃ​ច័ន្ទ​នេះ អាត្មា​ឃើញ​ថា ញាតិញោម​ដែល​ចូលរួម​ហ្នឹង​មាន​ជាង​ពាក់​កណ្តាល​មិន​បាន​ពាក់​ម៉ាស់​ទេ។»

នៅ​រាជធានី​ភ្នំពេញ មនុស្ស​ម្នា​ជាច្រើ​នបាន​បង្ហាញ​ពី​ទំនោរ​នៃ​ការឈប់​ចង់​ពាក់​ម៉ាស់ ដោយ​លើក​ឡើង​ថា ពួកគេ​លែង​មាន​ការព្រួយបារម្ភ​ខ្លាំង​ទៀតហើ​យ​ចំពោះ​ជំងឺ​កូវីដ​នេះ។

ជំងឺ​កូវីដ​១៩​​​​ បានសម្លាប់​មនុស្ស​ចំនួន​ប្រមាណ ៥៦០.៨១៤នាក់ នៅទូទាំងពិភពលោក ក្នុង​ប្រ​ទេស​ចំនួន​២១៦ ក្នុង​នោះ​មាន​អ្នក​​​ឆ្លង​ជំងឺ​នេះ​រហូតដល់ទៅ ១២.៤៨៦.៤៨៤ករណី។ នេះ​បើ​យោង​តាម​ការ​ធ្វើ​​បច្ចុប្បន្នភាពចុងក្រោយរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២០។

សម្រាប់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​​​មាន​ករណី​អ្នក​កំពុង​ផ្ទុក​ជំងឺ​កូវីដ​ចំនួន​២៣​ករណី​ប៉ុណ្ណោះ​ ដែលករណី​ទាំង​នោះ​​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។​

យុវតី មុន្នី រិទ្ធត្យា ដែល​មក​ជួយ​លក់​កាហ្វេ​ជាមួយ​ឪពុកម្តាយ​របស់​នាង​នៅ​ឯហាង​កាហ្វេ​ កៅ​ហេង បាន​និយាយថា​ នាង​បាន​ឈប់​ពាក់ម៉ាស់​ពី​ព្រោះនា​ង​គិ​ត​ថា​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​នេះ​មាន​ភាពប្រសើរ​ឡើង​។

នាង​និយាយ​ថា៖ «ខ្ញុំមិ​ន​ចូលចិត្ត​ម៉ាស់​ទេ។ ខ្ញុំ​មានអារម្មណ៍​មិន​ស្រួល​សោះ ពេល​ដែល​ខ្ញុំ​ពាក់​វា​ហើយ​ខ្ញុំ​​គិត​ថា​ជំងឺ​កូវី​ដ​ឥឡូវ​មិនមែន​​ជា​ជំងឺ​ធ្ងន់ធ្ងរ​​ខ្លាំង​ទេ»។

បរិស័ទ្ធម្នាក់យកចង្ហាន់ប្រគេនលោកនៅវត្តវិហារទន្ទឹមក្នុងខេ្តត្បូងឃ្មុំ ពាក់ម៉ាស់ពេលគោរពប្រណិបត្តិថ្វាយបង្គុំលោក ក្នុងខែមេសាឆ្នាំ២០២០។ (ដោយព្រតេជគុណ យិន ឧត្តម)

រីឯយុវជន​វ័យ​៣០​ឆ្នាំ​ លោក ចិន សុខ ជាសន្តិសុខ​ក្រុមហ៊ុន​ឯកជន​​​នៅក្លឹប​ស្នូឃឺរ​ដាត ឲ្យ​ដឹង​ដែរ​ថា ​អាកាស​ធាតុ​ក្តៅ លោក​​មិន​ចូលចិត្ត​ពាក់ម៉ាស​ទេ​ ​ដោយ​ថា ធ្វើឲ្យ​លោក​​​មាន​អារម្មណ៍​មិន​ស្រួល​។ ប៉ុន្តែ​លោក​ថា លោក​ត្រូវ​បង្ខំ​ចិត្ត​ពាក់​ដោយសារ​ការងារ​។​

«ក៏ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ពាក់​វា ព្រោះ​នោះ​ជា​អ្វី​ដែល​មេ (អ្នកគ្រប់គ្រងក្លឹប) បញ្ជា។ បើ​មេ​ឃើញ​ខ្ញុំ​អត់​ពាក់​ម៉ាស់ គាត់​នឹង​ពិន័យ​ម្តង​១០​ដុល្លារ​។ រឿង​ពិន័យ​នេះ​ធ្វើ​ឡើង​មិនមែន​តែ​ខ្ញុំ​ទេ គឺជា​មួយ​បុគ្គលិក​ទាំងអស់ ព្រោះ​នៅ​ទីនេះ​មនុស្ស​ភ្ញៀវ​ចេញចូល​ច្រើន​ណាស់»។​

ចំណែក​យុវជន​វ័យ២១ អាត អ៊ាត់ ជា​និស្សិត​ឆ្នាំទី១​ផ្នែក​គីមីវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ និយាយ​ថា តម្លៃ​ម៉ាស់​ក៏ជា​ហេតុផល​ដែល​លោក​ឈប់​ពាក់​​វា​ដែរ។

លោក​និយាយថា៖ «ពីមុន​ខ្ញុំ​អាច​ទិញ​ម៉ាស់​បាន​បី​ក្នុង​តម្លៃ​៥០០រៀល ប៉ុន្តែ​ឥឡូវ​នេះ​ម៉ាស់​មួយ​២​,០០០ ទៅ ២,៥០០រៀល។​ អង្កាល់​កូវីដ​ផ្ទុះ ខ្ញុំ​ធ្លាប់​បាន​​ពាក់​ម៉ាស់​ជាប់​ដែរ តែ​ឥឡូវ​ខ្ញុំ​អត់​ពាក់​ទេ ព្រោះ​ខ្ញុំ​គិតថា​ស្ថានភាព​កូវីដ​១៩​​រាល់ថ្ងៃហ្នឹង​លែង​អី​ហើយ។»

ការណែនាំ​ស្តីពី​ការពាក់ម៉ាស់​មាន​ភាព​ស្រពិច​ស្រពិល​ ចាប់តាំង​ពី​ការរីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​នេះ​កាល​ពីដើមឆ្នាំ​មក​ម៉្លេះ។

អង្គការសុខភាពពិភពលោកបាន​បញ្ជាក់​ថា ម៉ាស់​គួរ​តែ​ត្រូវ​បាន​ប្រើ «ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។

«ម៉ាស់​តែឯង​នឹង​មិន​អាច​ការពារ​អ្នកពីជំងឺ​កូវីដ​១៩​ទេ។ ប្រជាជន​ក៏​គួរ​តែ​លាង​សម្អាត​ដៃ​របស់​ពួកគេ​ឱ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​យ៉ាង​តិច​១ម៉ែត្រ​ពី​អ្នក​ដទៃ»។

បើ​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល អ្នក​ដែល​មិនមាន​រោគ​សញ្ញា​ផ្លូ​វ​ដង្ហើម​មិនចាំបាច់​ពាក់​ម៉ាស់​ពេទ្យ​ឡើយ ដោយសារ​តែ​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា ម៉ាស់​អាច​មាន​សារប្រយោជន៍​សម្រាប់​ការការពារ​អ្នក​ដែល​គ្មាន​ជំងឺ​ឡើយ។ ទោះយ៉ាងណា ក្រសួង​បាន​ស​ង្កត់​ធ្ងន់​ថា អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ (ក្នុងគម្លាត​១ម៉ែត្រ) ពី​អ្នក​ដែល​មាន​រោគ​សញ្ញាផ្លូ​វដង្ហើម ដូចជា​កណ្តាស់ និងក្អក គឺ​មាន​ហានិភ័យ​ប្រឈម​នឹង​ការស្រូប​ចូល​នូវ​ដំណក់​ទឹក​តូចៗ​ចេញ​តាម​ផ្លូវ​ដង្ហើម​រប​ស់​អ្នក​ជំងឺ​ដែល​អាច​ចម្លង​ជំងឺ​បាន។ ក្រសួង​បញ្ជាក់​ថា អ្នក​ដែល​មាន​រោគស​ញ្ញាផ្លូ​វ​ដង្ហើម​គួរ​តែពាក់​ម៉ាស់​ពេទ្យ និង​ស្វែងរក​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត ប្រសិនបើ​ពួ​កគេ​មាន​រោគសញ្ញា​ដូ​ចជា​ក្តៅខ្លួន ក្អក និង​ពិបាក​ដក​ដង្ហើម។

ខែមិថុនា​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ដោយ​ជំរុញ​ឱ្យប្រជាជន​ទាំង​​នៅ​ក្នុង​ទីក្រុង និងជនបទ​ ត្រូវ​បន្ត​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​ទឹកអាល់​កុល ឬ​ជែល​សម្លាប់​មេរោគ​ឲ្យ​បាន​ជា​ប្រចាំ។

លោក​ក៏បាន​សរសេរ​បន្ថែម​ថា ចំពោះ​ទីកន្លែង​ប្រមូល​ផ្តុំ​ដែល​មាន​មនុស្ស​ច្រើន​ ដូចជា​ផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេស​មន្ទីរព្យាបាល និង​មន្ទីរពេទ្យ​ទាំង​រដ្ឋ និង​ឯកជន ត្រូវតែ​មាន​ម៉ាស ទឹកអាល់កុល ឬ​ជែល ដើម្បីឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ការពារ​ កុំឲ្យ​មាន​ការ​ចម្លង​​ជំងឺ​កូវីដ​១៩​ពីម្នាក់​ទៅម្នាក់។

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លង​នៃ​ជំងឺ​កូវីដ​សរុប​មាន​១៥៦​ករណី ត្រូវបាន​គេរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិតត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២០។ រហូត​មក​ដល់​ពេល​នេះ មិនមានសេចក្តីរាយការណ៍​ណាមួយ​ពីការស្លាប់​នៅ​ការ​ស្លាប់​ដោយ​ជំងឺ​នេះ​ នៅ​កម្ពុជា​​នៅ​ឡើយ៕

Many in Cambodia Have Stopped Wearing Masks, Saying Coronavirus Danger Has Passed
Fewer people are wearing masks in Phnom Penh and elsewhere in recent weeks despite new cases of coronavirus in the country, with residents saying they feel the danger has passed and that the masks are too uncomfortable and hot.

Official Health Ministry advice continues to recommend masks for people who are feeling sick, however, while Prime Minister Hun Sen has urged all residents to continue wearing them.

Noeun Narith, a doctor on Phnom Penh’s Koh Dach island, said the number of people in his village wearing masks dropped sharply in recent weeks.

“The number of people who wears masks has definitely decreased,” he said. “I’ve observed that around 70 to 80 percent of people in my village do not use masks.”

Narith said that when advising his patients he tries to balance recommending good hygiene with avoiding panic.

“I have, from time to time, encouraged my patients and neighbors to not be [too] worried or stressed,” Narith said. “However, personal hygiene should always be practiced.”

He noted that he only wears masks himself in situations of higher risk, though he also avoids shaking hands. “Beside meeting patients and going to public or crowded places, I don’t wear masks either.”

Sou Dara, first vice abbot at the Vihara Dudim pagoda in Tbong Khmum province’s Suong city, said his abbot had instructed all monks to wear masks during public events, particularly when chanting.

Most pagodas have also made hand sanitizers and areas for hand washing available. However, recent visitors to the pagoda have increasingly stopped wearing masks, Dara added.

“I noticed, presently, many people who visit the pagoda don’t wear masks. For example, more than a half of the people didn’t wear masks when they attended Tean Vosa,” Dara said, referring to a rainy-season ceremony held on Monday.

A visitor to the Vihear Totim pagoda in Tbong Khmum province wears a mask as he greets three monks in April 2020. (Yin Oddom)

In Phnom Penh, many residents expressed a preference to stop wearing masks, and said they were no longer overly concerned about coronavirus. The virus has killed 465,740 people worldwide in 216 countries, with 8,860,331 total cases, according to the latest World Health Organization update on Monday. However, only three active cases are currently known in Cambodia.

Mony Rithya, who helps out as a server at her parents’ Kao Heng Cafe, said she had stopped wearing masks because she considered the pandemic situation to have improved. “I don’t like face masks. I feel uncomfortable when I’m wearing them, and I don’t think Covid is so serious now,” she said.

Chen Sok, a security guard working at Darts Snooker, said he doesn’t like wearing masks because they are too hot. The current hot weather makes him uncomfortable when he is wearing them, he said.

“However, I have to wear them because that is what the club manager said. If I am found without a mask, a $10 fine will be applied every time,” he said. “This penalty applies to all staff, not only me, because there are many types of people going in and out here.”

Art Att, 21, a chemistry student at the Royal University of Phnom Penh, said cost was also a reason he had stopped wearing masks.

“Before, I could buy three for 500 riel, but now for only one I have to pay 2,000 to 2,500 riel,” he said. “I was wearing masks at the outbreak of the pandemic, but now I’ve stopped wearing them because the Covid-19 situation is better and no longer a concern, I think.”

Advice about wearing masks has been conflicting since the pandemic’s outbreak earlier this year.

The World Health Organization has emphasized that masks should only be used “as part of a comprehensive strategy.”

“Masks on their own will not protect you from COVID-19. People should also clean their hands frequently and maintain a distance of at least 1 metre from others,” it advises online.

Health Ministry’s recommendation is that individuals without respiratory symptoms do not need to wear a medical mask, as there is no evidence that it is useful to protect people who are not sick.

Nevertheless, it stresses that anyone who is in close contact — within 1 meter — of someone who has respiratory symptoms such as sneezing and coughing is at risk of exposure to potentially contagious respiratory droplets. The ministry says individuals with respiratory symptoms should wear a medical mask and seek medical care immediately if they are experiencing a fever, coughing and difficulty breathing.

Last week, Prime Mister Hun Sen urged people through his official Facebook page that whether they are in the city or the countryside, they should continue wearing masks and regularly washing their hands with soap or alcohol.

Crowded spaces such as supermarkets, restaurants, cafes, other shops and especially clinics and hospitals should provide hand sanitizers for people to use, he added.

According to the communicable disease department of the Health Ministry, 130 cases of coronavirus have been identified in Cambodia as of Tuesday, with 127 of them already recovered. The latest case, a 66-year-old Cambodian man who returned from the U.S. over the weekend, was announced on Tuesday. No deaths have been reported.

Clarification (June 24): An earlier version of this article used a mistransliteration for Vihara Dudim pagoda.

អាជ្ញាធរខេត្តកោះកុងប្រគល់ កង់១០គ្រឿងវិញដល់ក្រុមសកម្មជនបរិស្ថាន
អាជ្ញាធរខេ​ត្ត​កោះកុង​ បានប្រគល់កង់​ឲ្យ​ក្រុម​សកម្មជនបរិស្ថានវិញ​បន្ទាប់​ពី​ឃាត់ទុកអស់​រយៈពេល​ជិត១​សប្តាហ៍​កន្លងមក ប៉ុន្តែពួកគេ​មានការខកចិត្ត​ដែលអាជ្ញាធរ​រារាំង​ពួកគេ​ក្នុងការដាក់ញ្ញត្តិ នៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

កង់​ចំនួន​១០គ្រឿង​ត្រូវបានអាជ្ញាធរខេត្តកោះកុង​​ ដឹកតាមរថយន្ត​មកទីក្រុងភ្នំពេញ ដើម្បីប្រគល់ឲ្យ​ក្រុម​យុវជនបរិស្ថាន​ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរខេត្តនេះ បានឃាត់​ទុកមួយរយៈ នៅពេលដែល​ពួកគេជិះកង់​ធ្វើយុទ្ធនាការ ការពារ​តំបន់កោះកុងក្រៅ។

កញ្ញា​ ងួន​ យ៉ែមវតី​ ជាសកម្មជនបរិស្ថានម្នាក់ ក្នុងចំណោម​ជាង១៨នាក់ ដែល​បាន​ចូលរួមយុទ្ធនាកា​រជិះកង់​សង្គ្រោះ​កោះកុង​ក្រៅបានឲ្យដឹងថា​ អាជ្ញាធរខេត្តកោះកុង បានឃាត់ទុកកង់របស់ក្រុមកញ្ញា កាលពីថ្ងៃទី៣ ខែមិថុនា។ ក្រុមយុវជនបានទាមទារ​យកកង់មកវិញ បន្ទាប់ពីមានការឃាត់ទុក ប៉ុន្តែអាជ្ញាធរ​បានពន្យារពេល​ដល់ថ្ងៃទី៨ ខែមិថុនា ទើបប្រគល់ឲ្យវិញ។​

កញ្ញា បាន​សម្តែង​ការ​ខកចិត្ត ដែលអាជ្ញាធរ​រារាំងក្រុម​របស់ខ្លួន ក្នុងការជិះកង់ដើម្បី​ដាក់ញ្ញត្តិនៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ។

កញ្ញា​ យ៉ែមវតី ​និ​យាយថា៖ «ទោះ​បីជា​កង់​ហ្នឹង​ត្រូវបាន​គេ ដឹក​ដាក់ឡាន​ឲ្យ​យើង​នៅភ្នំពេញ​វិញប៉ុន្តែសម្រាប់​ខ្ញុំ​ដែល​ជាសមាជិក​ក្រុម​យុវជន​ជិះ​កង់ហ្នឹង​ រមែង​មាន​ការ​ខកចិត្ត​តិចតួចផងដែរ»។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី  ​បាន​មាន​ប្រសាសន៏​ថាការប្រគល់​កង់​នេះមិនមាន​ធ្វើកិច្ចសន្យា ជាលាយលក្ខ័អក្សរអ្វីនោះទេ ដោយគ្រាន់តែ​ធ្វើលិខិត​ប្រគល់ និងទទួលតែប៉ុណ្ណោះ។

អភិបាល​រង​រូបនេះ បន្ថែមថាក្រុមយុវជន​បរិស្ថាន​ជិះកង់​ធ្វើយុទ្ធនាការ​នេះពុំបាន​សុំការអនុញ្ញាតិ​ពីអាជ្ញាធរនោះទេ។​ លោកថា​ការប្រមូលផ្តុំ​ណាមួយត្រូវ តែសុំការអនុញ្ញាតិជាមុនសិន។

លោក សុទ្ធី មានប្រសាសន៍ថា៖ «ការ​ប្រមូល​ផ្ដុំណាមួយ ​ត្រូវមានការសុំ​ច្បាប់ទីមួយ​ ហើយក្នុងរដូវកាលនេះជា​រដូវ​កាល​ប្រយុទ្ធ​ប្រឆាំង​ហ្នឹងជំ​ងឺកូវិដ១៩​ទាំងអស់គ្នា​បើចង់ធ្វើកិច្ចការអី ប្រទេស​មានច្បាប់ត្រូវ​សុំច្បាប់ មិនមែនតែ​ក្រុមយុវជន​នោះទេ នណារ​ក៏ដោយ»

កញ្ញា​ យ៉ែមវតី បានបន្ថែមថាក្រុមរបស់ខ្លួបនឹងមិនបោះបង់ ក្នុងការដាក់ញ្ញត្តិទៅកាន់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី នោះទេ។ ពួកគេ​កំពុងតែ​ពិភាក្សា ពាក់ព័ន្ធ​និងយុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​ជាបន្តទៀត។ ​

កញ្ញា យ៉ែមវតី និយាយថា៖ «មក​ទល់​ពេលនេះ​យើងតាមដាន​មើលព័ត៌មាន​ជុំវិញ ​ហ្នឹង។​ហើយយើងកំពុងតែគិត​ ពិចារណា ថា​ តើញ្ញត្តិ​យើងគួរតែ​ ធ្វើបែបណា  ​យើងកំពុងតែពិភាក្សាគ្នា។​ យើងនឹងមាន ​សកម្មភាពបន្តទៀត​ ប៉ុន្តែយើង​មិនទាន់ដឹងថា​យើង​ធ្វើក្រោម​រូបភាព​បែបណា»។​

កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​បាន​ចាប់​យកកង់​របស់​ក្រុម​យុជនបរិស្ថាន ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​យុទ្ធនាការ​ជិះ​កង់ពី​ខេត្តកោះកុង មកភ្នំពេញ​ក្នុងគោលបំណង​យកញ្ញត្តិ​ជូន លោកនាយករដ្ឋមន្រ្តី​ ដើម្បី​ដាក់តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ ។

បន្ទាប់ពីមានយុទ្ធនាការរបស់ក្រុមសកម្មជនបរិស្ថាន​ រដ្ឋាភិបាល​​បានសម្រេចបង្កើតគណ:កម្មការមួយកាលពីថ្ងៃទី ៤ ខែ មិថុនា ដោយមាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាប្រធាន ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៏របស់ក្រុមហ៊ុន អេស អ៊ី ហ្សិត ខូអិលធីឌី ទៅលើតំបន់កោះកុងក្រៅទាំងមូល ផងដែរ។

វៀតណាមឆ្លើយតបលិខិតអន្តរាគមន៍របស់សមាគមខ្មែរកម្ពុជាក្រោមលើកដំបូង ពាក់ព័ន្ធជម្លោះដីស្រែ
សមាគម​​​ខ្មែរ​​កម្ពុជា​​ក្រោម​​​ប្រចាំ​នៅ​ប្រទេសកម្ពុជា បានអះអាងថា រដ្ឋាភិបាល​វៀតណាម​បានឆ្លើយតប​ជាលើកដំបូង​ពាក់ព័ន្ធ​ទៅនិងសំណើ​របស់ខ្លួនដែល​ស្នើប្រគល់​ដីស្រែ​ចំនួន​៣០០០ហិកតា​ជូនពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ ស្ថិតក្នុងខេត្តក្រមួនសរ ដែលមានហិង្សា​កើតឡើង​កាលពីដើមខែឧសភា។

រដ្ឋាភិបាល​វៀតណាម​បានឆ្លើយតប​សំណើ​អន្តរាគមន៍​របស់សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម កាលពីចុងខែឧសភា តាមរយៈប្រៃសណីយ៍ ដែលសមាគមនេះ បានស្នើ​ឲ្យដោះស្រាយ​បញ្ហាជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ១៤៥​គ្រួសារ ក្នុង​ភូមិប៉ប្រក់ ឃុំប៉ប្រ៉ក ស្រុកព្រៃមេង។

អគ្គលេខាធិការ​សមាគមខ្មែរ​កម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៏ លោក សឺន ជុំជួន បានមានប្រសាសន៍ថា លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានសមាជិក១១​ ប្រចាំប្រទេសកម្ពុជា បានដាក់​លិខិតទៅកាន់ នាយករដ្ឋមន្ត្រីវៀតណាម​ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០  ដើម្បីជួយ​អន្តរាគមន៍ បន្ទាប់ពី​សមត្ថកិច្ច​វៀតណាម​បានប្រើហិង្សា និងរឹបអូស​យកដីស្រែពលរដ្ឋ​ខ្មែរក្រោម។ នៅក្នុង​អំពើហិង្សានោះ​បានធ្វើឲ្យ​ប្រជាពលរដ្ឋជាង១០នាក់រងរបួស។​

លោកថា ជម្លោះដីធ្លីនេះ​កើតឡើង​តាំងពីឆ្នាំ២០០០ ប៉ុន្តែពុំទាន់មានដំណោះ​ស្រាយនោះទេ។​ សមាគន​ខ្មែរកម្ពុជាក្រោម​បានដាក់​លិខិត​អន្តរាគន៍​ជាច្រើនដង ប៉ុន្តែ​ពុំមាន​ការឆ្លើយតប​នោះទេ។ នេះជា​លើកទីមួយហើយ ដែលភាគីវៀតណាម​បានឆ្លើយ​តបលិខិត​អន្តរាគមន៍ ប៉ុន្តែមិនបាន​បញ្ជាក់ថា​នឹងជួយដោះ​ស្រាយពេលណា​នោះទេ។

លោក ជុំជួន មានប្រសាសន៍ថា៖ «រឿងនេះ​ខាងវៀតណាម​បានទទួល​ញ្ញត្តិ​របស់​សមាគម

ហើយ​ប៉ុន្តែមិនទាន់បាន​មកជួយ​ដោះស្រាយ​នៅឡើយទេ»។

យោងតាមពាក្យបណ្តឹង​របស់លោក ទៀម ស៊ីមជាតំណាង​ប្រជាពលរដ្ឋ ទាំង១៤៥គ្រួសារ ដែលបាន​ផ្ញើជូន លោកនាយករដ្ឋមន្រ្តី​វៀតណាម បានរៀបរាប់​ថា រូបគាត់ និងប្រជាពលរដ្ឋដទៃទៀត​បាន កាប់ឆ្ការដីធ្វើស្រែនៅតំបន់នោះតាំងពីឆ្នាំ១៩៨២។

នៅក្នុងពាក្យបណ្តឹង​នោះបានបន្តទៀតថា​ ប្រជាពលរដ្ឋរស់នៅ​ទីនោះគឺ​ពឹងផ្អែក​លើការ​ធ្វើស្រែចម្ការ​ជាប្រភពចំណូល សម្រាប់​ជីវភាព​ប្រចាំថ្ងៃ និងផ្គត់ផ្គង់​ការសិក្សាកូនៗ​របស់ពួកគាត់។ នៅពេល​ដែលបញ្ហានេះ​នៅអូសបន្លាយ​ពេលវេលា​កាន់តែយូរ​ពួកគាត់​ពុំមានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារនោះទេ។

មន្ត្រីស្ថានទូតវៀតណាម​ប្រចាំប្រទេសកម្ពុជា​ មិនអាច​ទាក់ទង​ដើម្បីធ្វើ​ការអត្ថាធិប្បាយ​បាននោះទេ។​

អ្នកនាំពាក្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាលោក កុយ គួងបានបញ្ជាក់​តាមតេលេក្រាម​យ៉ាងខ្លីថា កម្ពុជា​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងវៀតណាម នោះទេ។

លោក កុយ គួង សរសេរថា៖​«រឿងរ៉ាវនេះ​កើតនៅក្នុង​ដែនដី​របស់វៀតណាម​គឺជាកិច្ចការ​ផ្ទៃក្នុង​របស់វៀតណាម»។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិ​មនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ក៏បាន​លើកឡើង​ដែរថាករណី​នេះគឺជាករណី​មួយប៉ុណ្ណោះ​ក្នុងចំណោម​ករណី​ជាច្រើន​ដែលខាង CCHR ទទួលបានរបាយការណ៍​ជាច្រើន ពាក់ព័ន្ធ​និង​ការរឹតត្បិត​ និងការ​បំពាន​សិទ្ធិទៅ​លើពលរដ្ឋ​ខ្មែកម្ពុជាក្រោមពី​សំណាក់អាជ្ញា​ធរវៀតណាម។ លោកស្រីថា មិនត្រឹមតែអាជ្ញាធរ​វៀតណាម​នោះទេ ដែលរឹតត្បិត​សិទ្ធិសេរីភាព​របស់ពួកគេ សូម្បីតែអាជា្ញធរនៃប្រទេសកំណើតរបស់ខ្លួន ក៏មានការឹតត្បិត និងការរើស​អើងផងដែរ។​

អ្នកស្រីចក់ សុភាព៖ ​«យើងមើល​ទៅពួកគាត់​ស្ថិតនៅ​ចន្លោះមួយ​ដែលរស់នៅ​ប្រទេសវៀតណាម​ត្រូវបាន​គេរើសអើង​ត្រូវបាន​គេបំពាន​ដោយសារ​គេមើលឃើញ​ពួកគាត់​ជាប្រជា​ពលរដ្ឋខ្មែរ។​ ប៉ុន្តែនៅពេល​ដែលមក​ប្រទេស​ខ្មែរ​គាត់​ត្រូវបាន​ប្រឈម​នូវការរឹតត្បិត​ រឺក៏ការរើសអើងផងដែរ។ អញ្ចឹង​ជារឿងលំបាកមែនទែន»។

កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ ពលរដ្ឋខ្មែរក្រោមដែលរស់នៅ ខេត្តក្រមួនសរត្រូវបានអាជ្ញាធរនិងកងកម្លាំងនគរបាលវៀតណាមជិត១០០នាក់ ប្រដាប់ដោយអាវុធ ខែល ដំបងឆក់បានរារាំងនិងបោកគ្រាប់បែកផ្សែង៣គ្រាប់បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរក្រោមរងរបួសធ្ងន់និងស្រាល១០នាក់។

យោងតាមការផ្សាយរបស់VOD បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សមគមនខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ បានប្រារព្ធពិធីរំលឹកការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទី៧១ឆ្នាំ (៤មិថុនា ឆ្នាំ១៩៤៩ -៤មិថុនា ឆ្នាំ២០២០)។