រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សារណៈយោគយល់ កាលពីថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២១ ស្តីអំពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម។

ការចុះអនុស្សារណៈយោគយល់រវាងស្ថាប័នទំាងពីរនេះ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីអត្តសញ្ញាណអតិថិជន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពីព័ត៌មានរបស់បុគ្គលដែលមានការសង្ស័យ និងព័ត៌មានចាំបាច់ផ្សេង ទៀតក្នុងគោលដៅគាំទ្រដល់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនៅកម្ពុជា។ នេះយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕