ប្រជាជនកម្ពុជាចំនួន ៩៩,៨១% នៃចំនួនគោលដៅ ១០លាននាក់ ត្រូវបានចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​គិតចាប់ពីថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​ មកដល់​ត្រឹម​ថ្ងៃទី​២៥ ​ខែ​តុលា ឆ្នាំ​២០២១។​ នេះយោងតាមអនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង។

អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬហៅថា គ.វ.ក-១៩ ក៏បានប្រកាសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះផងដែរថាកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំមានចំនួនសរុប ៩០,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។

កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួនសរុប ១០០,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់ ខណៈដែលប្រជាជនចំនួន ៨៥,៤៦% នៃប្រជាជនសរុប ១៦លាននាក់ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ៕