Group VI – Newsroom Cambodia

ពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុកទឹកមិនសប្បាយចិត្តនឹងសំណងដែលផ្តល់ទាបជាងទីផ្សារ
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុក​ទឹករបស់រដ្ឋ នៅ​ក្នុង​ភូមិធ្លក ឃុំក្រោល​គោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និង​ក្តី​អស់​សង្ឃឹម​ចំពោះ​សំណង​ថោក​ជាង​តម្លៃ​​ទីផ្សារ​ខ្លាំង។​

អ្នកស្រី សូ សីណា លរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាច្រើនគ្រួសារទៀត​ដែល​មាន​ដី​ស្រែរ​ង​ផល​ប៉ះពាល់​​ពី​គម្រោងអភិវឌ្ឍន៍​អាងស្តុក​ទឹក​​របស់​រដ្ឋ​​ ស្ថិត​ក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះថា អ្នកស្រី​មាន​ដីស្រែទំហំ​៣០អា​ដែល​ជាកេរ្តិ៍​របស់​ម្តាយ​អ្នកស្រី​ សម្រាប់​ប្រកប​របរ​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា ការអភិវឌ្ឍ​អាង​ស្តុក​ទឹក​​នេះ​ប៉ះពាល់​ដល់​ដីស្រែ​រប​ស់​អ្នកស្រី​ទាំង​ស្រុង ប៉ុន្តែ​សំណងដែលរដ្ឋផ្តល់ឱ្យ​មានតម្លៃ​ថោកខ្លាំង​។

អ្នកស្រីថា៖​ «សំណង​វា​តិច​ខ្លាំង​ពេក ឱ្យតែ ៦កាក់​ក្នុងមួយអា អត់​បាន​នំ​បញ្ចុក​មួយ​ចាន​ផង​។ ហើយ​ដី​ធ្វើ​ស្រែ​រាល់​ឆ្នាំ ដី​របប​មាន​តែ​ប៉ុណ្ណឹង ការពិ​តរបប​ម្នាក់​២​៣​អា​ផង អានេះ​ម៉ែ​ចែក​ឱ្យ​៣០​អា​ អញ្ចឹង​ណ៎ា! ក្នុង​កូន​ម្នាក់។ ហើយ​ប៉ះ​ទាំងអស់ ហើយបា​ន​តែប៉ុន្មាន​នឹ​ង ហើយ​យក​អាលុយ​ប៉ុណ្ណឹង​ទៅ​ទិញ​​វិញ ទិញ​បាទ​ទី​ (ដីមួយ​ដុំ​តូច) មួយ​ទិញ​មិន​បាន​ផង វា​តិច​តួច​ខ្លាំង​ពេក»។

ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀត អ្នកគ្រូ នាង ​​បានបញ្ជាក់ថា ដំបូងឡើយមិនមានគ្រួសារច្រើនទេ ដែល​ព្រ​ម​ទទួលយកសំណង ប៉ុន្តែក្រោយៗមកដោយមានសកម្មភាពចាប់ខ្លួន ការគំរាមកំហែង និងថា​​ពលរដ្ឋខ្លួ​ន​ឯង​​មិនចេះច្បាប់ ក៏ព្រមទទួលយក​សំណង​។

អ្នកស្រីថា៖ «ខ្ញុំនៅឃុំក្រោល​គោហ្នឹង! មានផលប៉ះពាល់ខ្ទង់៣០គ្រួសារជាង ប៉ុន្តែគេព្រមអស់ហើយ ឥឡូវ​នៅ​៥គ្រួសារ។ ពួកខ្ញុំការពិត ពួកគាត់អត់ព្រមទេដំបូង ប៉ុន្តែគាត់ភ័យខ្លាច ដោយសារ​គេ​និយាយ​ប្រាប់​ពួក​ខ្ញុំ​ថា ទី១​គេ​ឱ្យ​ធ្វើតា​ម​នីតិវិធី ការអភិវឌ្ឍ​ហ្នឹង​វា​ប៉ះពាល់។ អញ្ចឹង​ពួកគាត់​ឱ្យ​ខ្ញុំ​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឃុំ​រយៈពេល​១៥​ថ្ងៃ បន្ទាប់មក​ក៏​ទៅ​ខាង​ស្រុក​១៥​ថ្ងៃ ហើយ​ទៅ​ដល់​ខេត្ត​៣០​ថ្ងៃ រួចហើយ​ឡើង​តុលាការ។ អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច ព្រោះគាត់​ថាមិនដឹងស្វែងរកអន្តរាគមន៍ពីអ្នកណា​ ដោយសា​រវាជារបស់​រដ្ឋ ហើយទៅប្តឹងរដ្ឋដដែលបានអី!»។

អ្នកស្រីបន្ត​ថា ខាងរដ្ឋផ្តល់សំណងឱ្យត្រឹម៦កាក់​ ឬ០.៦ដុល្លារ​ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែ​ប្រជាពលរដ្ឋ​ចង់​បាន​១ ទៅ​២​ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ អ្នកស្រី​ថា កន្លងមកខាងអាជ្ញាធរមូលដ្ឋាន​​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ចរចា​ចំពោះប​ញ្ហា​នេះ​ ប៉ុន្តែជាក់ស្តែងពួកគាត់មិនឱ្យពលរដ្ឋបញ្ចេញមតិ ឬយោបល់នោះទេ គឺ​ត្រឹម​សួរ​ថាព្រម ឬមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ហៅប្រជាជនទៅចរចាហ្នឹង! គឺមិនដែលប្រជុំឱ្យពួកយើងបញ្ចេញយោបល់អីទេ គឺ​គ្រាន់​សួរ​ព្រមលក់ ឬមិនព្រមតែប៉ុណ្ណឹង បើព្រមផ្តិតមេដៃ បើមិនព្រមហីទៅ។ គឺហៅពួកខ្ញុំទៅដដែលៗ អត់​មាន​ថា​ហី  អាចឡើង ឬមិនអាចឡើង គេត្រឹមសួរយើងព្រម ឬមិនព្រម»។

ពលរដ្ឋម្នាក់ទៀតដែលមិនព្រមទទួលសំណងដែរនោះ កញ្ញា ភោគ ម៉ារី ដែល​រង​ប៉ះពាល់​ខ្លំាំង​ពី​គម្រោង​អភិវឌ្ឍន៍​​នេះបាន​អះអាង​​ថា​ កញ្ញា​មិនអាចទទួលយកបានទេចំពោះសំណងនេះ ដែល​វា​ថោក​ពី​តម្លៃ​ទីផ្សារ​ខ្លាំង។ កញ្ញថា  កញ្ញាមិនអាចយកលុយ​ពី​ការ​ផ្តល់​សំណង​នោះ​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​ទៀត​ទុក​ធ្វើស្រែ​បាន​ទេ។

កញ្ញាថា៖ «ខ្ញុំមិនបានបដិសេធក្នុងការអភិវឌ្ឍន៍ហ្នឹងទេ ប៉ុន្តែខ្ញុំមានសំណួមពរឱ្យគេ (រដ្ឋ) ដំឡើងតម្លៃ ពីព្រោះ​អី ឱ្យសមស្របនឹងទីផ្សារខ្លះ។ ដោយសារនៅពេលដែលខ្ញុំប៉ះដីទាំងអស់ហ្នឹងហើយ ខ្ញុំ​មិនមាន​ដី​ធ្វើ​ស្រែ អ៊ីចឹង​ខ្ញុំត្រូវការឱ្យរដ្ឋគាត់ដំឡើងតម្លៃឱ្យខ្ញុំខ្លះ»។

ដោយឡែកចំពោះបញ្ហានេះមេឃុំក្រោកគោ លោក ភោគ ថន អះអាង​ថា សំណង​ដែល​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណឹង​គឺជាការកំណត់ចេញពីរដ្ឋាភិបាល ហើយកន្លងមកក៏មានក្រុមការងារអន្តរក្រសួង​ ចុះ​មក​សម្រប​សម្រួល និងចរចាដែរ។ លោក​ថា គ្រួសារមួយចំនួនធំ ព្រមទទួលសំណងនេះដែរ ហើយ​ក៏​មាន​គ្រួសារ​មួយចំ​នួន​ទៀត មិនព្រមទទួលយកសំណងនេះទេ ដូច្នេះ​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណ​ង​ទៅដាក់ពាក្យបណ្តឹង។

លោកថា៖ «ដាក់ពាក្យប្តឹងមកមេឃុំ រួចប្តឹងមកមេស្រុក រួចទៅតុលាការ។ ព្រោះ​យើង​កំណត់​សេវា​របស់​រដ្ឋ​តែ​ប៉ុណ្ណឹង​ ហើយបើការណាចង់បានលើសពីហ្នឹងទៀត  គឺ​ក្រុម​ការងារ​យើង​អត់​បាន​ដោះស្រាយ​ជូន​ទេ (អត់ហ៊ានទេ)។ ហើយចង់បានតម្លៃលើសពីហ្នឹង អាហ្នឹង!ជាសិទ្ធិរបស់ពួកគាត់ ឱ្យ​គាត់ដាក់​ពាក្យ​ចុះអ​ត់អី​ទេ»។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និង​ជាក្រុម​ការងា​រ​ចុះសម្រប​សម្រួល​នោះ​បាន​បញ្ជាក់​ថា មានប្រជាពលរដ្ឋព្រមទទួលសំណងនេះ​ជាបណ្តើរៗហើយ ហើយ​ក្រុមការងារ​ក៏​ចុះធ្វើ​កា​រនេះជារាងរាលថ្ងៃផងដែរ។

លោកថា៖ «កំពុងចាំមើលទាក់ទងជាមួយខាងក្រុមការងារអន្តរក្រសួង ប៉ុន្តែ​អ្វី​ដែលសំខាន់​គឺ​គោល​ការណ៍​របស់រដ្ឋាភិបាលបានចែងច្បាស់មកហើយ ថាតម្លៃប៉ុនហ្នុង»។

យោងតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ ចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិត​ក្រោម​ការគាំពារ​នៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និង​យុត្តិធម៌៕​

CYN និយាយថាបទល្មើសព្រៃឈើកើនឡើងខណៈប្រទេសកំពុងមានវិបត្តិកូវីដ
សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការចំនួន ១១៣ករណី កាលពីថ្ងៃទី២៩​ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ​ ខណៈប្រទេសជាតិកំពុងមានវិបត្តិកូវីដ ហើយនេះបង្ហាញពីការគំរាមកំហែងជាបន្តយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ។

តាមរយៈការចុះប្រមូលទិន្នន័យទាំងពីរលើកនៅដែនជម្រកសត្វព្រៃព្រះរការ បើគិតពីខែមីនា CYN បានអះអាងតាមរយរយៈហ្វេសប៊ុកថាមានរហូតដល់ ២១៣ករណី ឬស្មើនឹងការបាត់បង់ព្រៃឈើ ២១៣ដើម។

សមាគមន៍បានអះអាងថា៖ «ប្រភេទឈើដែលទទួលរងការកាប់បំផ្លាញភាគច្រើនជាប្រភេទឈើកម្ររដូចជា
ស្ទៀង សុក្រំ ឈើទាល ដួងចែម ពពេល ផ្តៀក ត្រាច ត្រសេក កកោះ ជាដើម»។

CYN បាននិយាយថាបន្តថាខណៈការរាតត្បាតពីជំងឺកូវីដ-១៩ កំពុងតែរាតត្បាតខ្លាំងនៅប្រទេសកម្ពុជាការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា ក៏ដូចជាតំបន់ផ្សេងទៀតរួមមានតំបន់ព្រៃឡង់ផងដែរនោះ ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។

‌‌«ទន្ទឹមនឹងការរាតត្បាតពីជំងឺកូវីដ-១៩នៅក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដែលបានបង្កឱ្យមានវិបត្តិផ្នែក សុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាដោយឡែកចំពោះវិបត្តិកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា ក៏ដូចជាតំបន់ផ្សេងទៀតរួមមានតំបន់ព្រៃឡង់ផងដែរនោះ ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់»។

សមាគមបណ្តាញយុវជនកម្ពុជា បាននិយាយផងដែរថា ចាប់តាំងពីការមានការរារាំងអង្គការសង្គមស៊ីវិល សមាគមក្នុងស្រុក និងសហគមន៍មូលដ្ឋានមិន ឱ្យចូលរួមល្បាតព្រៃមក ចំនួនបទល្មើសនៅតែបន្តកើតឡើង និងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានឆ្លុះបញ្ចាំងអំពីប្រសិទ្ធិភាពការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ទហាក់ពុំទាន់មានប្រសិទ្ធិភាព និងនៅមានចន្លោះខ្វះខាតច្រើន។

របាយការណ៍របស់អង្គការគ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) រកឃើញថាក្នុងមួយទស្សវត្សចុងក្រោយនេះថាប្រទេសកម្ពុជាបានរងនូវការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងបាត់បង់ព្រៃឈើអស់ជាងកន្លះលានហិកតា ដោយសាររាជរដ្ឋាភិបាលវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន ការផ្តល់ដីសម្បទាន សង្គមកិច្ច និងគម្រោងស្ដារព្រៃឈើឡើងវិញ បូករួមទាំងសកម្មភាព កាប់ឈើខុសច្បាប់ ដែលបានធ្វើឱ្យបាត់បង់ព្រៃឈើរួមទាំងតំបន់ដែនជម្រកសត្វព្រៃព្រះរកានេះផងដែរ។

លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានប្រាប់សារព័ត៌មាន Newsroom Cambodia
ថាអង្គការសង្គមស៊ីវិលមួយចំនួនកំពុងប្រើប្រាស់ពលរដ្ឋនៅក្នុងសហគមន៍ដើម្បីដើររាប់គល់ឈើធ្វើរបាយការ
ណ៍ស្វែងរកប្រាក់ជំនួយ។ ពួកគេចាំបាច់ត្រូវធ្វើសកម្មភាពផ្សេងៗដើម្បីបំពេញចិត្តម្ចាស់ជំនួយ ហើយគល់ឈើដែលពួកគេដើររាប់ គឺខ្លះជាគល់ឈើចាស់ៗដែលនៅសល់ពីមុន និងមួយចំនួនជាដើមច្បោះជ័ររបស់ប្រជាពលរដ្ឋដែលពួកគាត់បានស្នើសុំដកហូតដើម្បីប្រើប្រាស់ស្របតាមច្បាប់។

ចំណែកគល់ឈើមួយចំនួនទៀតគឺមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានបានចាប់ជនដៃដល់ធ្វើការផាកពិន័យ
និងបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចអស់ទៅហើយ។ នេះបើយោងតាមលោកនេត្រ ភក្រ្តា។

លោកបានបញ្ជាក់ថា៖ «ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ចំពោះជនណាឬសមាគមនិងអង្គការណាមួយដែលបន្តធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច បំពានច្បាប់ក្នុងតំបន់ការពារធម្មជាតិរាប់ទាំងជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ»។

លោកសាន់ ម៉ាឡា មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិបានច្រានចោលការលើកឡើងរបស់លោកនេត្រ ភក្រ្តា
ដែលថាក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការងារដើម្បីស្វែករកប្រាក់ជំនួយថា «ជារឿងគួរឲ្យអស់សំណើច» ហើយបានអំពាវនាវឲ្យក្រសួងបរិស្ថានអនុវត្តការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ហើយត្រូវធានាថាបទល្មើសព្រៃឈើលែងកើតមានទាំងនៅតំបន់ព្រៃព្រះរការ និងតំបន់ព្រៃឡង់ឬតំបន់ផ្សេងៗទៀត។

លោកបានបន្ថែមទៀតថា ចំណាត់ការរបស់ក្រសួងបរិស្ថានបញ្ជូនជនដៃដល់ទៅផ្ទន្ទាទោស ផាកពិន័យ និងខ្លះកសាងសំណុំរឿងនៅតុលាការ ជារឿងល្អ ក៏ប៉ុន្តែពិត ឬយ៉ាងណា គួរមើលតាមជាក់ស្តែង។

«យើងនៅតែអាចមើលបានតាមរយៈលទ្ធផលជាក់ស្តែងពីបទល្មើសព្រៃឈើ ថាតើពិតជាថយចុះ ឬកើនឡើង
បើបទល្មើសព្រៃឈើនៅតែខ្លាំងជាងមុន ដូចជាក់ស្តែងយើងបានឃើញកាលពីខែមីនានេះ បូកសរុបទៅឃើញថាមានបទល្មើសព្រៃឈើចំនួន ២១៣ករណីជាង ចឹងមានន័យថាអ្វីដែលក្រសួងបរិស្ថានលើកឡើងថាបានពង្រឹងការងារខ្លួនហើយគឺហាក់បីដូចជាមិនអាចទទួល យកបាននោះទេ»។

លោកសឹង សែនករុណា​ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក(ADHOC) ក៏បានឆ្លើយតបទៅនឹងលោក នេត្រ ភក្រ្តា ផងដែរថា វាមិនចំឡែកអ្វីទេដែលក្រសួងបរិស្ថានតែងតែច្រានចោលនូវរបាយការណ៍របស់សកម្មជនបរិស្ថានឬអង្គការសង្គមស៊ីវិល។

លោកបាននិយាយថាអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមិនមែនចេះតែទទួលបានជំនួយនោះទេ
ម្ចាស់ជំនួយដែលផ្តល់ឲ្យអង្គការសង្គមស៊ីវិលទាំងអស់សុទ្ធតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ មុននឹងគេផ្តល់ឲ្យ។

លោកសឹង សែនករុណា​បានបន្តថា លោកលោកនេត្រ ភក្ត្រាអាចដឹងហើយថាសង្គមស៊ីវិលមុននឹងទទួលបានជំនួយគឺត្រូវសរសេរពាក្យស្នើសុំ ធ្វើរបាយការណ៍ពីសកម្មភាពរបស់ខ្លួន ហើយរបាយការណ៍ហ្នឹងមិនអាចប្រឌិតបានទេ ព្រោះម្ចាស់ជំនួយទាំងអស់គេមានការត្រួតពិនិត្យ ​ឬហៅថា(អូឌីត) គឺពិនិត្យលើការចាយវាយផ្សេងៗដោយមានតម្លាភាព ហើយមិនចេះតែយកលុយយកមកប្រើប្រាស់ផ្តេសផ្តាសក្រៅពីការចុះធ្វើសកម្មភាពការងារនោះទេ។

លោកបានបញ្ជាក់បន្ថែមថា៖ «ចំពោះចំណាត់ការរបស់មន្រ្តីបរិស្ថាន យើងទទួលស្គាល់មានករណីខ្លះមានការចាត់វិធានការទៅលើជនខិលខូចបានខ្លះ ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធិភាពនោះទេ ព្រោះដរាបណានៅមិនទាន់មានការចូលរួមពីភាគីពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋ សហគមន៍ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលទាំងអស់»។

លោកសឹង សែនករុណាក៏បានទទួចឲ្យក្រសួងបរិស្ថានត្រូវធ្វើយ៉ាងណាផ្តល់នូវសិទ្ធិសេរីភាពទៅដល់ក្រុមយុវជន សហគមន៍ សកម្មជនបរិស្ថានឲ្យពួកគេបានរួមចំណែកការពារព្រៃឈើដែលជាព្រៃឈើរួមរបស់ជាតិ៕

មនុស្ស៥នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់
ក្រសួងសុខាភិបាលនៅ​ថ្ងៃ​ពុធ​នេះ​​ប្រកាស​ថា មាន​មនុស្ស​​៥នាក់​បាន​ស្លាប់ ​ដោយសារ​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​ឆ្លងថ្មី​៣០៣នាក់ និង​ជាសះ​ស្បើយចំនួន២៣៩នាក់​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​បានបញ្ជាក់ថា គិតត្រឹម​ម៉ោង​៧:០០​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន៥នាក់ ដែ​ល​ជាជនជាតិខ្មែរទាំងអស់ ក្នុង​នោះមា​ន​បុរ​ស​អាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់ និង​ស្រ្តី​អាយុ៤​៨​ឆ្នាំ ១នាក់ និង​៤០ឆ្នាំ ១នាក់។​

ក្រសួងក៏បានចេញសេចក្ដីប្រកាស​មួយទៀត​ ដែល​បញ្ជាក់​អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មី មាន​ចំនួន៣៤១នាក់ និង​ជា​សះស្បើយ​ចំនួន​​៣១​នាក់។

គិត​ត្រឹម​ថ្ងៃទី២០ ខែមេសានេះចំនួននាក់ស្លាប់ដោយសារជំងឺកូវីដ១៩ សរុប​មាន៤៩នាក់ អ្នក​ឆ្លង​សរុប​មាន​ចំនួន​៧,៧៤៧នាក់ អ្នកជាសះស្បើយសរុប២,៧៩៤ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​​​សរុ​ប​ចំនួន​៤,៨៩៣នាក់៕

បទពិសោធន៍ឆ្លងកាត់ជំងឺបាក់ទឹកចិត្តរបស់​អ្នក​និពន្ធ​ម្នាក់
អ្នកនិពន្ធប្រលោមលោកខ្មែរម្នាក់ដែលបានឆ្លងកាត់ជំងឺបាក់ទឹកចិត្ត បាន​រៀបរា​ប់​ពី​បទ​ពិសោធន៍ និង​វិធី​ដោះស្រាយ​បញ្ហា រួមទាំងការនិពន្ធសៀវភៅ «​មនុស្សបាក់ទឹកចិត្ត​»។

កញ្ញា គឹម ឌីណា គឺជា​អតីត​និស្សិត​អក្សសាស្រ្ត​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា និង​បាន​ក្លាយជាអ្នកនិពន្ធប្រលោម​លោកខ្មែរ​ប្រចាំហាងសៀវភៅ Le Story និងជា​ពិធីការិនីឯករាជ្យ​។ ក្រៅពីនេះកញ្ញា ក៏​ជាអ្នកសរសេរអត្ថបទភាពយន្ត និង​ទំនុក​ច្រៀង ​ចម្រៀង​ក្នុង​ប្រលោម​លោក​របស់​ខ្លួន​ដែរ។ ស្នាដៃសៀវភៅរបស់កញ្ញាមានដូចជា ភរិយា​ខ្ញុំ​អាយុ​១៨ឆ្នាំ មនុស្សបាក់ទឹកចិត្ត ស្នេហ៍អស់ពីហឫទ័យ និង​ផ្ការីកវិញទេ?​។

កញ្ញា គឹម ឌីណា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃចន្ទសប្តាហ៍​មុនថា កញ្ញា​បាន​​​សរសេរ​សៀវភៅ​មនុស្សបាក់ទឹកចិត្ត ដោយសារ​មានកម្លាំងជំរុញ​ទឹក​ចិត្ត​ចំនួ​ពីរ ដែលធ្វើឱ្យ​កញ្ញា​សរសេរ​សៀវភៅ​នេះឡើង​។

ទាំង​នេះ​គឺ​ជា​កញ្ញា​រៀប​រាប់​លម្អិត​របស់​កញ្ញា​ គឹម ឌីណា ពាក់​ព័ន្ធនឹង​បទ​ពិសោធន៍​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ការ​សរសេរ​សៀវភៅ៖

ទី ១ ខ្ញុំខ្លួនឯងធ្លាប់ឆ្លងកាត់បញ្ហានេះ ហើយដឹងថាវាពិបាកខ្លាំងណាស់ បើបើសិនយើង​មិន​ប្រញាប់​រក​ដំណោះស្រាយ ឬព្យាបាលទេ គឺអាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត ឬ​អាយុ​ជីវិត​របស់​យើងក៏ថាបាន។ ដូច្នេះខ្ញុំចង់ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ទៅ​កាន់​មនុស្ស​ដទៃ​ទៀត​ថា​​គាត់មិ​នជួ​បបញ្ហា​បាក់ទឹកចិត្តតែម្នាក់ឯងទេ ព្រោះ​ក្នុង​នោះ​ក៏​មាន​ខ្ញុំ។

ខ្ញុំ​​អាច​ក្រោក​មកវិញបាន ខ្ញុំជឿជាក់ថាពួកគាត់គឺអាចដូចគ្នា អ្នកខ្លះ​គាត់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត តែ​ដល់ពេលគាត់មិនធ្លាប់បានដឹង​ពី​វា​សោះ គាត់មិនដឹងថាគាត់មានបញ្ហាអ្វី។ អ្នក​ខ្លះ​ទៀ​តគាត់គ្រាន់តែពិបាកចិត្តធម្មតា តែគាត់គិតថាគាត់មានជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សា​ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ដឹង​ពី​បទ​ពិសោធន៍​របស់​អ្នកដទៃ​មិន​អាច​ធានាបា​ន​ទេ​ថាយើ​ងនឹង​អាច​គេច​ផុត​ពី​ជំងឺ​នេះ ប៉ុន្តែវាជួយយើងឱ្យចេះសង្កេតពីការផ្លាស់ប្តូរនៃការគិត និង​ឥរិយាបថ​របស់​ខ្លួន ឬមនុស្សនៅជុំវិញខ្លួន ថាកំពុងតែមានរោគសញ្ញា ឬ​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​អត់។ បើសិនជាយើងសង្ស័យ យើងគួរទៅរកគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត ដើម្បី​ទទួល​បាន​ការព្យាបាល​ឱ្យ​ទាន់​ពេល​វេលា។

ទី២ គឺ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តស្ត្រី​ខ្មែរ​ដែលត្រូវប្រឈមបញ្ហាជាច្រើន​ក្នុង​ការរស់នៅ​ឱ្យចាប់ផ្តើម​មានភាពរឹងមាំ និងយុវជនដទៃទៀតដែល​ធ្លាក់ក្នុងសភាព​បាក់​ទឹក​ចិត្ត​ឱ្យ​​ងើបឡើងតស៊ូនឹងបញ្ហា ពីព្រោះ​ក្នុង​សៀវភៅ​មនុ​ស្ស​បាក់​ទឹកចិត្ត​មាន​ជារឿង​ខ្លី​ផងដែរ ដែល​និយាយ​ពីបញ្ហារបស់មនុស្សស្រី។

«មនុស្សស្រី» ជា​ពាក្យដែល​ធ្វើឱ្យខ្ញុំគិតថា ​ខ្ញុំត្រូវតែតស៊ូក្នុងភាពដែលខ្លួនឯងជាស្រ្តី មិន​ថា​ជួប​បញ្ហា ឬការកៀបសង្កត់​ដោយគំនាបសង្គមណាមួយឡើយ។ រាល់​ពេល​ជួប​បញ្ហា​លំបាក ​ខ្ញុំប្រាប់ខ្លួនឯងថា ព្រោះខ្ញុំជាកូនស្រី ទើបខ្ញុំត្រូវតែតស៊ូ។ ខ្ញុំ​ធ្លាប់បាន​ជួប​ស្ត្រី​ដែល​លាក់​ទុក​សមត្ថភាព ​និង​ទេពកោសល្យ​នៅ​ពីក្រោយ​រូបរាង​មិន​សមសួន​របស់ខ្លួន ស្ត្រី​ដែល​បោះបង់ចោលអ្វីៗទាំងអស់នៅពេល​ស្នេហា​មិន​សមប្រកប ស្ត្រី​ដែល​អនុញ្ញាត​ឱ្យ​គ្រួសារ ឬ​អ្នកដទៃ​សម្រេចចិត្ត​លើ​អនាគត​របស់ខ្លួនទាំង​ដែល​ស្ត្រី​ទាំងនោះ​ជា​អ្នក​ប្រឈម​ដោយ​ផ្ទាល់​​​ទៅលើ​​លទ្ធផល​ដែល​កើតចេញពី​ការសម្រេចចិត្ត​របស់​អ្នកដទៃ។ល។

ដូច្នេះ សៀវភៅ «មនុស្ស​បាក់​ទឹកចិត្ត» ហាក់​និយាយ​ច្រើន​ពី​បញ្ហា​របស់​មនុស្ស​ស្រី តែ​ក្នុងន័យ​លើកទឹកចិត្តឱ្យ​គាត់គិត​វិជ្ជមាន​ក្នុង​ជីវិត។

ខ្ញុំចង់ឱ្យអ្នកអានចងចាំថា នេះមិនមែនជារូបមន្តសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តនោះទេ ពោលគឺ​វាគ្រាន់តែជាបទពិសោធន៍​ប៉ុណ្ណោះ​។ មួយទៀត មុន​នឹង​ជួយ​ស្រោចស្រង់​ខ្លួនឯង​ឱ្យ​ផុត​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺយើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​មាន​ជំងឺ​នេះ​ជាមុន​សិន។

ងាកមកបទពិសោធរបស់ខ្ញុំនៅឆ្នាំ ២០១៨ វិញ គឺមុន​ដំបូង​ខ្ញុំមិន​ដឹង​ទេ​ថា​ខ្ញុំមា​ន​បញ្ហា​ធ្លាក់​ទឹកចិត្ត តែក្រោយពេលខ្ញុំចូលរួមសិក្ខាសាលាដែលនិយាយពីជំងឺធ្លាក់ទឹកចិត្ត ទើបខ្ញុំ​សម្គាល់​​មើល​​​លើ​រោ​គ​សញ្ញា​របស់​ខ្លួន ហើយ​ក៏ទទួលស្គាល់ថាខ្លួនមានជំងឺនេះ។

ខ្ញុំបានព្យាយាមស្រោចស្រង់ខ្លួនឯងតាមវិធីដូចខាងក្រោម៖

១. អានសៀវភៅ និងមើលវីដេអូលើកទឹកចិត្ត ពីព្រោះវាជួយ​ខ្ញុំ​ក្នុង​ការបណ្តុះ​ភាព​វិជ្ជមាន​ក្នុងខ្លួន។ តែមិនមែនអានហើយ មានគំនិតវិជ្ជមានតែពេលអានឬមើលទេ ពោល​គឺ​ខ្ញុំ​យក​វា​មក​អនុវត្តក្នុងជីវិតរបស់ខ្លួន​ជាពិសេសគឺពេលកំពុងជួបបញ្ហា។

២. ប្រាប់បញ្ហានេះដល់អ្នកជិតស្និទ្ធ៖ សម្រាប់​ខ្ញុំ​ការឈឺចាប់​ដែល​ពិបាក​នឹង​ស្រោចស្រង់​គឺ​នៅពេល​ដែលមានបញ្ហា ហើយមិនដឹងនិយាយប្រាប់អ្នកណា។ ពេលខ្ញុំបាក់ទឹកចិត្ត ខ្ញុំគ្រាន់តែចង់ឱ្យមានអ្នកណាម្នាក់ស្តាប់ពីបញ្ហារបស់ខ្ញុំ យល់ពីខ្ញុំ​ និងលើកទឹកចិត្តខ្ញុំ ឬ​សរសើរ​ខ្ញុំ និងប្រាប់ខ្ញុំថាខ្ញុំអាចឆ្លងកាត់វាបាន។ ខ្ញុំបាននិយាយពីបញ្ហា​របស់ខ្ញុំ​ទៅ​កាន់​មិត្តជិត​ស្និទ្ធ​របស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍​ថា​ធូរ​ស្បើយខ្លាំង។ ឆ្លងកាត់រឿង​នេះ​ខ្ញុំ​តែង​តែ​​ចាំ​ពាក្យមួយថាបើមិនបានលើកទឹកចិត្តគេ កុំ​បំបាក់​ទឹក​ចិត្ត​គេ​ព្រោះតែ​ពាក្យ​សម្តី​របស់​យើង។

៣. រំឭកពីស្នាដៃ និងសមត្ថភាពរបស់ខ្លួន៖ អំឡុងពេលបាក់ទឹកចិត្ត ខ្ញុំមើលឃើញ​ខ្លួន​ឯង​​អន់​គ្រប់រឿង មើលទៅអ្នកដទៃពូកែគ្រប់រឿង។ ខ្ញុំសរសេររឿងលែងចេញ។ ខ្ញុំ​ហាក់​ដូចជា​បាត់បង់ការជឿជាក់ និងព្រងើយជាមួយនឹងទេពកោសល្យរបស់ខ្លួនមួយទំហឹង។ ក្រោយមកខ្ញុំក៏ចាប់ផ្តើមសើរើអតីតកាលរបស់ខ្លួន ហើយក៏ឃើញ​ថា​ខ្ញុំធ្វើ​រឿង​បាន​ច្រើន​ដែរ​តើ ដូច្នេះខ្ញុំគួរតែមានមោទនភាព ហើយ​ចាប់ផ្តើមបន្តធ្វើវាទៀត។

៤. ការហាត់ប្រាណ៖ ពិតជាសំខាន់ខ្លាំងណាស់! វាជួយទាំងសុខភាពផ្លូវកាយ និង​ផ្លូវ​ចិត្ត! ជាពិសេសជួយបង្កើតជាតិសេរ៉ូទីនីននៅក្នុងខួរក្បាល ដែលជា​សារធាតុ​សម្រាប់​បំបាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត។

៥. រាប់អានមនុស្សវិជ្ជមាន៖ មនុស្សប្រភេទនេះជួយ​ខ្ញុំឱ្យឃើញ​ពី​ភាព​ស្រស់​បំព្រង​នៃ​ជីវិត និងរំឭកខ្ញុំពីភាពវិជ្ជមាន។

៦. លែងផ្តាច់ខ្លួនពីសង្គម និងមិត្តភក្តិ៖ ខ្ញុំធ្លាប់សម្ងំ​នៅ​តែក្នុ​ង​បន្ទប់ លែង​ចង់ជួប​អ្នកណា​ពេល​មាន​បញ្ហា​ធ្លាក់ទឹកចិត្ត។ ដូច្នេះខ្ញុំក៏ចាប់ផ្តើមរក្សាទំនាក់ទំនងជាមួយនិងមិត្តរបស់ខ្ញុំ ហ៊ានចេញទៅក្រៅ ឬចូលរួមកម្មវិធីផ្សេងៗឡើងវិញ។ ពេលនៅម្នាក់ឯង​ គំនិត​ចេះតែ​គិត​ផ្តេស​ផ្តាស ដូច្នេះខ្ញុំលែងឃុំខ្លួនក្នុងបន្ទប់។

៧. ធ្វើរឿងដែលខ្លួនស្រឡាញ់ តែមិនធ្លាប់បានធ្វើ៖ ខ្ញុំបាននិពន្ធ និង​ច្រៀង​បទ «មនុស្សបាក់ទឹកចិត្ត»។ ខ្ញុំសប្បាយចិត្ត ហើយរកឃើញន័យនៃជីវិតបន្ថែមទៀត បើទោះជាមានគេថាខ្ញុំច្រៀងមិនកើតក៏ដោយ​។ ខ្ញុំហៅថាជាការសាកល្បងថ្មីមួយ សម្រាប់ជីវិត! កុំជឿខ្ញុំត្រង់ចំណុចនេះ! ប៉ុន្តែបើសិនជាអ្នកអានដល់ត្រង់នេះ ហើយ​អ្នក​ក៏​ស្រាប់​តែគិតថាខ្លួនមានរឿងអីដែលមិនធ្លាប់ធ្វើទេ ហើយ​សាកចាប់ផ្តើមធ្វើ អ្នក​ប្រាកដ​ជា​អាច​យល់ពីអារម្មណ៍មួយនេះបាន។

៨. T2MM (Talk to Motivate Myself ឬនិយាយលើកទឹកចិត្តខ្លួនឯង) និង W2MM (Write to Motivate Myself ឬសរសេរលើកទឹកចិត្តខ្លួនឯង)៖ អ្នកតាមដាន​យូធូប​របស់​ខ្ញុំ​មួយ​ចំនួ​នប្រហែលជាបានឃើញញឹកញាប់នូវពាក្យថា T2MM ពីព្រោះខ្ញុំបា​ន​យក​វា​មក​ដាក់​ជា​ឡូហ្គូ​របស់ខ្លួន។

ការបង្កើតទាំង T2MM  និង W2MM ពេលដែល​ខ្ញុំស្ថិត​នៅ​ក្នុង​ដំណាក់​កាលស្រោចស្រង់ខ្លួនឯង ពីព្រោះ​ខ្ញុំ​យល់ថា​ មុន​នឹង​អាច​និយាយ ឬ​សរសេរ​​លើកទឹកចិត្តអ្នកដទៃ ខ្ញុំត្រូវចេះនិយាយ និង​សរសេរ​លើក​ទឹកចិត្ត​ខ្លួនឯង​ជា​មុនសិ​ន ឬបើអ្នកដទៃមិនលើកទឹកចិត្តខ្ញុំ គឺខ្ញុំនឹងលើកទឹកចិត្តខ្លួនឯងបាន។ ខ្ញុំមិន​ចង់​ធ្វើ​ជា​ខ្ញុំ​ពីមុន ដែលលើកទឹកចិត្តគេបាន តែមិណអាចលើកទឹកចិត្តខ្លួនឯងបាននោះទេ។

មនុស្សម្នាក់ៗ អាចដោះស្រាយបញ្ហាបាននៅពេលគេហ៊ាននិយាយពីបញ្ហារបស់ខ្លួន។ ខ្ញុំ​បន្តអនុវត្ត T2MM និង W2MM រហូតមកដល់សព្វថ្ងៃនេះ។

ជាចុងក្រោ​យ បើសិនជាអ្នកប្រឹងប្រែងអស់ពីលទ្ធភាពហើយ តែនៅមិនអាច​ជួយ​ខ្លួន​ឯង​បាន​ទៀត សូមប្រញាប់ទៅរកគ្រូពេទ្យផ្នែកផ្លូវចិត្ត ដើម្បីទទួលបាន​ការព្យាបាល​ត្រឹមត្រូវ និងទាន់ពេលវេលា។

សូមកុំខ្វល់ថាអ្នកដទៃនឹងមើលមកអ្នកថាជាមនុស្សយ៉ាងម៉េចដោយសារតែជំងឺធ្លាក់ទឹកចិត្តរបស់អ្នក ពីព្រោះសុខភាពផ្លូវចិត្តរបស់អ្នក និងជីវិត​របស់​អ្នក​គឺ​ពិតជា​សំខាន់​ណាស់​។ សូមកុំលាក់ទុកបញ្ហាតែម្នាក់ឯង ហើយគួរចាំថាគ្រួសារអ្នក មិត្តរបស់អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់របស់អ្នកពិតជាមិនចង់ឃើញអ្នកពិបាកតែម្នាក់ឯងនោះទេ ហើយ​ពួកគេ​នឹង​រង់ចាំ​ជួយអ្នក។

ខ្ញុំក៏សូមផ្ញើសារទៅកាន់មនុស្សផ្សេងទៀតផងដែរ ថាគួរតែបញ្ឈប់​ការវិនិច្ឆ័យ​ពីជីវិ​ត​របស់​អ្នក​មានជំងឺធ្លាក់ទឹកចិត្ត និងជាពិសេសគិតថាពួកគេជាមនុស្សឆ្កួត ពីព្រោះ​ការគិត​បែប​នេះហើយដែលរាំងស្ទះពួកគេមិនឱ្យនិយាយពីបញ្ហារបស់ខ្លួន ឬ​ទទួល​ស្គាល់​ថា​ខ្លួន​មាន​បញ្ហា​ធ្លាក់ទឹកចិត្ត។ សូមព្យាយាមសង្កេតមើលពីឥរិយាបថ និងការផ្លាស់​ប្តូរ​បែប​អវិជ្ជមាន​ណាមួយរបស់សមាជិកគ្រួសារ មិត្តភក្តិ អ្នករួមការងារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​រប​ស់អ្នក ពីព្រោះអ្នកប្រហែលជាអាចជួយពួកគេបានទាន់ពេល។ បើអ្នក​មិន​ដឹងថា​និយាយ​លើកទឹកចិត្តពួកគេយ៉ាងណា ឬជួយយ៉ាងណា អ្វីដែល​អ្នកអាច​ធ្វើ​ដំបូង​គេ គឺស្តាប់ពួកគេ ដោយគ្មានការកាត់ក្តីពីរឿងរ៉ាវនៃជីវិតដែលពួកគេឆ្លងកាត់។

ជាចុងក្រោយ កុំបោះបង់ងាយ កុំរំលាយក្តីសង្ឃឹម! ឈឺបេះដូង ឈោងសុបិន!!

អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ០៧រូប ត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់
អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ០៧រូប ត្រូវបានព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីផ្តល់សិទ្ធិ ធ្វើនយោបាយឡើងវិញមុនកាលកំណត់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ព្រះកុរណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមានលោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មន្រ្តីជិតដិតនឹងលោកកឹម សុខា អតីតប្រធានគណបក្សប្រឆាំងមួយនេះ។ នេះបើតាមព្រះរាជក្រឹត្សនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

មុនឈានទៅដល់ការផ្តល់នីតិសម្បទានយោបាយនេះ  មន្រ្តីទាំង៧រូបនេះបានបានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ហើយក្រសួងមហាផ្ទៃក៏បានស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញមុនកាលកំណត់ឲ្យបុគ្គលខាងលើនេះដែរ។

លោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយបានទេ។

គួររំលឹកថា តុលាការកំពូលនៅឆ្នាំ ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ហើយក៏បានហាមប្រាមមេដឹកនាំជាន់ខ្ពស់របស់គណបក្សចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ ឆ្នាំ ផងដែរ៕

ក្រសួងប្រកាសករណីវិជ្ជមានកូវីដថ្មី​ ៦១៨នាក់​ ខណៈជាង ៤០០នាក់មិនទាន់រកកន្លែងព្យាបាលបាន
ក្រសួងសុខាភិបាលបានប្រកាសថាមានគិតថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០២១ មានករណីមានវេជ្ជមានវីរុសកូវីដ-១៩​
ថ្មីចំនួន​ ៦១៨នាក់​ មានអ្នកជាសះស្បើយចំនួន​ ៦០នាក់ និងប្រមាណជាង ៤០០នាក់មិនទាន់កំណត់កន្លែងសម្រាកព្យាបាលបាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញក្នុងថ្ងៃទី១៨ ខែមេសា គិតត្រឹមម៉ោង៧:០០នាទី
បានប្រកាសថាករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មីសរុបចំនួន ៦១៨នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ មាន ១នាក់បាត់បង់ជីវីត និង ១២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទឺពេទ្យ ចំណែក៤៩២នាក់ ទៀតក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាមក្រោយ។

គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៦៣៨៩នាក់
អ្នកជាសះស្បើយសរុបចំនួន ២៤៧៦នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៨៦៥នាក់ និងអ្នកស្លាប់ចំនួន ៤៣នាក់៕

លោក​ គុយ ធីតា៖ ការ​ទទួលស្គាល់​​អ្នកស្រលាញ់​ភេទ​ដូចគ្នា​ធ្វើ​ឲ្យ​សង្គម​មា​ន​សមភាព និង​​យុត្តិធម៌​
អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានទទួលរងផលប៉ះពាល់ទាំងសម្ពាធផ្លូវចិត្តខ្លួនឯង និង​ក្រុម​គ្រួសារ​ជាច្រើន​ ដែលធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងឡាយនៅកម្ពុជា មិន​ហ៊ាន​សម្រេច​ជ្រើសរើស​មនុស្ស​ខ្លួនឯងស្រឡាញ់ហើយជ្រើសរើសគូអនាគត ដើម្បី​បំពេញ​មុខ​មាត់​របស់​គ្រួសារ និងសង្គម។

លោក គុយ ធីតា ស្ថាបនិក​​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​មាន​ឈ្មោះថា ក្តីស្រឡាញ់គឺចម្រុះ គឺជាកូនទី៥​ ក្នុងចំណោមកូនទាំង៦នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​សៀមរាប ហើយក៏ជាអតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅ​សាកល​វិទ្យា​ល័យ​​បញ្ញា​សាស្រ្ត បាន​ផ្តល់​បទសម្ភាសន៍ដល់ Newsroom Cambodia ទាំង​ទឹក​មុខ​ពេញ​ទៅដោ​យ​ក្តី​សង្ឃឹម និង​ការរំពឹងយ៉ាងមុតមាំ អំពី​​ការបង្កើត​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​មាន​ឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ ឬហៅជាភាសាអង់គ្លេសថា Love is Diversity»។​ សមគម​នេះត្រូវបានបង្តើតឡើងចាប់តាំងពីខែ​មិថុនា ​ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គាំទ្រ​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​អង្គភាពគាំពារស្រ្តី UNWOMEN ​ប្រចាំប្រទេសកម្ពុជា ទាំងគ្រឿងសម្ភារៈគ្រឿងបរិក្ខា បច្ចេកទេស​ជាដើម។ លោកបានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​សិទ្ធិ​សេរីភា​ព​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែលកំពុងរស់នៅប្រទេសកម្ពុជា​កំពុងប្រឈមមុខទៅលើបញ្ហាធំៗដូចជា បញ្ហាផ្លូវចិត្ត វិបត្តិក្នុងគ្រួសារ គ្រឹះស្ថានអប់រំ និងកន្លែងការងារផ្សេងៗជាដើម។

លោកក៏បានបន្ថែមថា បញ្ហាដែលក្រុមនៃអ្នកស្រឡាញ់ភេទដូចគ្នាក៏មា​នខុសៗពីគ្នាផងដែរ អាស្រ័យទៅលើអត្តសញ្ញាណនៃភេទរបស់ពួកគាត់។ ជាក់ស្តែង​ក្នុង​អត្តសញ្ញាណ​ទាំងនោះ​ត្រូវ​បាន​តំណាង​ដោយ​តួរអក្សរ​ជា​ភាសាឡា​តាំង LGBTIQ+ ដើម្បីងាយស្រួលកំណត់។

តាមរយៈការមើលឃើញពីសម្ពាធផ្លូវចិត្ត និងការ​រង​នូវការ​រើសអើង​មួយ​ចំនួន​នៅ​កន្លែង​ធ្វើការ ជាពិសេស​សម្រាប់​អ្នក​ដែល​បាន​ផ្លាស់ប្តូរភេទ​រួច​ហើយ​នោះ ត្រូវ​បាន​ទទួល​ការមិន​ផ្តល់​តម្លៃ ឬ​មិន​ទទួល​បាន​ឱកាសការងារដូចជាមនុស្សទូទៅនោះទេ។ លោក គុយធីតា ក៏បាន​ផ្តល់​ជា​យុទ្ធសាស្រ្ត​មួយចំនួន​ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ និង​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ បូករូម​ជាមួយ​ការចូលរូម​ក្នុង​ការងារ​សង្គម​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​នៃ​អ្នក​ស្រឡាញ់​ភេទដូចគ្នា។

លោក គុយ ធីតា និយាយ​ថា លោកផ្ទាល់ក៏បានប្រឈម​មុខ​ក្នុង​​ការជ្រើសរើស​ភេទ​ដែល​ខ្លួន​ចង់​បាន និងជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ផងដែរ។ ចាប់តាំងពីពេលដែលលោក ស្វែងរកនូវភេទរបស់ខ្លួនឃើញមក លោកក៏បានសម្តែងនូវការត្រេកអរ និងពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្លួន​មាន និង​បានសម្រេចនូវសមិទ្ធិផលជាច្រើនទាំងផ្នែកការងារផ្ទាល់ និងការងារសង្គម​​ ដើម្បី​លើក​កម្ពស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាទាំងអស់ឲ្យមានការទទួលស្គាល់​ និង​ផ្តល់​តម្លៃ​ពី​សំណាក់​ក្រុម​គ្រួសារ។ មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថា ការមានកម្លាំងចិត្តពេញលេញ និង​ការទុកចិត្ត​លើខ្លួនឯងខ្ពស់ គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​មានការ​​សម្រេច​ចិត្ត​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ និង​អាច​ជៀសវាង​បាន​ពី​គ្រឿងញៀន ឬ​ល្បែង​ឧបាយមុខ​ផេ្សងៗ​។

សម្រាប់មតិមួយចំនួនដែលមានការរិះគន់ដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាធ្វើឲ្យសង្គមមានការអន់ថយនូវចំនួនប្រជាជន​ លោក​ គុយ ធីតា ក៏បាន​ឆ្លើយ​តប​ទៅនឹងមតិដែលលើកឡើងនេះទាំងការពន្យល់​ថា៖​ «ការគាំទ្រ​ការស្រឡាញ់​ភេទដូចគ្នាធ្វើឲ្យមានការអន់ថយចំនួនមនុស្ស ខ្ញុំគិតថា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។​​ កន្លង​មក​មាន​ការសិក្សាមួយបានបញ្ជាក់ថា ចំនួនមនុស្សស្រឡាញ់ភេទ​ដូចគ្នា​មានប្រមាណជា​១០%​តែ​ប៉ុណ្ណោះ នៃ​ចំនួនមនុស្សនៅលើពិភពលោក។ ហើយយើងអាច​មើល​លើ​ការកត្តា​ម្យ៉ាង​ទៀត​គឺ កំណើនប្រជាជននៅក្នុងពិភពលោក យើងឃើញថា​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​កើន​ឡើង​រាប់លាន​នាក់។ ម្យ៉ាងវិញទៀត មានការរកឃើញថា​ អ្នកស្រឡាញ់ភេទ​ដូចគ្នា​មិនមែន​ទើបតែ​មាន​ក្នុង​ពេល​ឥឡូវនេះទេ ដោយយើងមានភស្តុ​តាង​មួយ​ចំនួន​បញ្ជាក់​ថា មានតាំងពីរាប់ពាន់​ឆ្នាំ​មុន​មក​ម្លេះ»។​

លោ​បន្ថែមថា យើងអាចមើលឃើញតាមបែបវិទ្យាសាស្ត្រហើយថា ការស្រឡាញ់ភេទដូចគ្នា មិនបានធ្វើមានការផុតពូជរបស់មនុស្សនិងអរិយធម៌របស់មនុស្សនោះទេ តែផ្ទុយ​ទៅវិញ​អរិយធម៌របស់​មនុស្ស​នៅតែបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែល​ធ្វើ​ឲ្យ​យើង​មិន​នឹក​ស្មាន​ដល់។

លោក គុយ ធីតា បន្ថែម​ថា ការផ្តល់សិទ្ធិ​សេរីភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ពិតជា​សំខាន់​ណាស់ ដែលជាទូទៅ​ត្រូវបានឲ្យ​សម្រាប់តែ​អ្នក​ដែល​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​តែ​ប៉ុណ្ណោះ​។ ជាក់ស្តែងដូចជា ការចុះសំបុត្រអាពាហ៍ពិពាហ៍ នីតិវិធីច្បាប់នៃការលែងលះ សិទ្ធិ​នៃ​ការចុះ​ឈ្មោះសំបុត្រកំណើតរបស់កូនក្នុងគ្រួសារ ជាដើមគឺមិ​ន​មាន​ដូចគ្នា​ទេស​ម្រាប់​អ្នក​ដែល​ស្រឡាញ់ភេទ​ដូចគ្នា ដែលនេះ​គឺជា​សិទ្ធិ​ដែល​យើង​ត្រូវ​តែ​មាន​ដូចគ្នាក្នុ​ងនា​ម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ប្រទេស​ដែល​មាន​កាតព្វកិច្ច​ចូលរូ​ម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសឲ្យ​មានការរីកចម្រើន។

លោកក៏បានបញ្ជាក់​ថា៖​ «សម្រាប់ការទទួលស្គាល់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ពិតជា​មានសារៈសំខាន់ណាស់ ដោយ​សារ​ក្នុងនាមជាមនុស្ស ហើយវា​សិទ្ធិមូលដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ​ដែល​មាន​សិទ្ធិ និងសេរីភាពក្នុងការធ្វើជាខ្លួនឯង អញ្ចឹងគាត់ជាអ្នកណាក៏ដោយ គាត់​ជាអ្នកស្រឡាញ់ភេទដូចគ្នា ឬមិនមែនក៏ដោយ ម្នាក់ៗសុទ្ធតែមានសិទ្ធិមូលដ្ឋានដូចៗគ្នា គ្រាន់តែអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេរំលោភទៅលើសិទ្ធិក្នុងការធ្វើជាខ្លួនឯងរបស់ពួកគាត់»។

លោក​បន្ថែម​ថា៖ «នៅពេលដែលមានការទទួល​ស្គាល់សិទ្ធិ​រប​ស់អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នឹងធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានសេចក្តីសុខ សុភមង្គល ដោយយើងមើលឃើញថា នៅពេលដែលមិនមានការទទួលស្គាល់សមាជិកគ្រួសារដែលស្រឡាញ់ភេទដូចគ្នា តែង​តែ​មាន​ការចម្រូងចម្រាស មិនមានសេចក្តីសុខជាមួយគ្នា មិនពេញចិត្តគ្នា ស្អប់គ្នា ស្តីបន្ទោស​គ្នាបែ​បនឹ​ងឯង។ ហើយមួយវិញទៀតនៅពេលដែលមាន​ការទទួលស្គាល់នេះដែរ នឹង​ធ្វើ​ឲ្យយើង​មាន​សមភាព ក៏ដូចជា​យុត្តិធម៌​ក្នុងសង្គម ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា»។

លោក គុយ ធីតា ដែល​ជា​អ្នក​ដឹកនាំ​សមាគម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​រូបនេះ​បន្ថែម​ថា សម្រាប់​​ក្រុមគ្រួសារនៃអ្នកស្រឡាញ់ភេទដូចគ្នាផ្ទាល់គួរតែផ្តល់ការលើកទឹកចិត្ត និង​ត្រេកអរ​លើ​វត្តមាន​ដែលមានពួកគាត់ជាកូនម្នាក់ក្នុងគ្រួសារ។ នេះជាកត្តាធម្មជាតិនៃអត្តចរិត​របស់​ពួកគាត់ និងមិនអាចធ្វើការផ្តាស់ប្តូរបានទេ ហើយវាក៏​មិន​បាន​កាត់​បន្ថយ​នូវ​តម្លៃ​នៃ​កូនៗ​របស់​ឪពុកម្តាយ​ណាម្នាក់​ដែរ។

លោក​បញ្ជាក់ថា៖ «បើសិនជាយើងទាំងអស់គ្នាព្រមទទួលយកពួកគាត់ ស្រឡាញ់ និង​ឲ្យ​តម្លៃ​លើ​ការសម្រេច​ចិត្តរបស់ពួកគាត់​វិញ។ ពួកគាត់នឹងកាន់តែមានស្មារតីស្រឡាញ់ខ្លួនឯង ​ក្រុម​គ្រួសារ និងសង្គមជាតិទាំងមូលផងកាន់តែល្អប្រសើរផងដែរ​ បើសិនជា​ទង្វើ ឬ​សកម្មភាព​ទាំងឡាយ​ណាដែ​លធ្វើឲ្យមានកានប៉ះពាល់ផ្លូវចិត្តពួកគាត់នោះ នឹ​ង​ត្រូវ​បាន​លុប​បំបាត់​បាន​ទាំង​ស្រុង។ នេះមិនមែនជារឿងរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាតែម្ខាងទេ តែជា​បញ្ហា​របស់​សង្គ​ម​ជាតិ​ទាំងមូលដែលយើងទាំងគ្នាជាប្រជាពលរដ្ឋ​ត្រូវដោះស្រាយ»៕

ពលរដ្ឋ​ប្រឈមវិបត្តិសុខភាពផ្លូវចិត្ត​​ច្រើន​ដោយសារ​ជំងឺ​កូវីដ​១៩​នៅបន្ដអូសបន្លាយការ​រាលដាល​
កម្ពុជា​​បាន​​ចាប់​ផ្ដើម​​ការតស៊ូ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក។ រហូត​មក​ដល់​ពេល​នេ​ កម្ពុជាបានជួបព្រឹត្តិការណ៍ឆ្លង​ក្នុងសហគមន៍បីដងធំៗ ដោយ​ការរាល​ដាល​ក្នុង​សហគមន៍លើកចុងក្រោយ ត្រូវបានប្រកាសរកឃើញនៅថ្ងៃទី២០ កុម្ភៈ ២០២១ ឬ​ត្រូវ​បានហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ គឺជាការឆ្លងមានលក្ខណៈទ្រង់ទ្រាយធំ និង​មាន​រយៈពេល​វែងជាងលើកមុនៗ ដែលមកទល់នឹងពេលនេះ កម្ពុជា​នៅ​តែមិ​ន​ទាន់​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​​​នៅ​ឡើយ​ទេ។

ការបន្ដអូសបន្លាយពេលរាលដាល​នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកនេះ បាននាំឱ្យ​មា​នបញ្ហា​ប្រឈម​ជាច្រើនដល់ប្រជាជនទូទៅ ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា​ការប្រឈមនឹងបញ្ហាជីវភាព សេដ្ឋកិច្ច និង​តម្រូវ​ឱ្យ​មាន​ការផ្អាក​រាល់​សកម្មភាព​​​ផ្សេងៗ ជាពិសេសអត្រា​នៃការឆ្លងស្ថិតក្នុងកម្រិតខ្ពស់មួយ ព្រមទាំង​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ជាដើម។ ព្រឹត្តិការណ៍ទាំងនេះ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងាយ​មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត ឬអាចឈានដល់ក្លាយជាមានបញ្ហាសុខភាពផ្លូវចិត្តខ្លាំងថែមទៀតផង​។

ជាអ្នកគូររូប​បែបច្នៃប្រឌិត​​ក្នុង​​ក្រុមហ៊ុនឯកជន​មួយ​នៅរាជធានី​ភ្នំពេញ កញ្ញា ម៉ី លីដា អាយុ២២ឆ្នាំ កំពុងស្នាក់ក្នុងខណ្ឌសែនសុខ បានឆ្លើយឆ្លងជាមួយ Newsroom Cambodia តាម​សារបណ្ដាញសង្គមហ្វេសប៊ុកថា ស្របពេលជំងឺកូវីដ១៩ កំពុងបន្តរាត​ត្បាតនេះ ​កន្លែង​ប្រកបការងាររបស់កញ្ញា​នៅបើកដំណើរការធម្មតា។ កញ្ញាថា កញ្ញា​​នៅបន្ដធ្វើការ និងសម្រេចចិត្តមិនវិលត្រឡប់ទៅស្រុកកំណើតវិញទេ ដោយហេតុថា អាចបញ្ចៀស​ហានិភ័យផ្សេងៗ  ដែលអាចកើតមានដល់ក្រុមគ្រួសារ និងសហគមន៍របស់នាង។

កញ្ញា ម៉ី លីដា៖ «កន្លែងធ្វើការរបស់ខ្ញុំ នៅប​ន្តដំណើរការធម្មតា ដោយពួកយើង​ធ្វើការ​ក្នុង​ស្ទូឌីយូ(Stodio) មានគ្នាតិច អ៊ីចឹងខ្ញុំសម្រេចថានៅបន្តការងារ ដោយអនុវត្ត​វិធាន​ការពារ​ផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក៏ ខ្ញុំសម្រេចចិត្តថា នឹងមិន​ទៅ​ស្រុក​កំណើត​ទេ ព្រោះក្នុងពេលជំងឺកំពុងរាតត្បាតអ៊ីចឹង ណាមិនទុកចិត្តខ្លួនឯង ណា​មិន​ចង់​នាំ​ទុក្ខ​ដល់ក្រុមគ្រួសារ»។

អ្នកមានដើមកំណើត​មកពីខេត្តកំពង់ឆ្នាំងរូបនេះ​បន្ថែមថា៖ «កូវីដហ្នឹង វាហាក់ធ្វើ​ឱ្យ​យើង​ព្រួយ​បារម្ភ សូម្បីពេលក្រោកពីដំណេក ឬកំពុងធ្វើការ ដូចថា វានៅជាប់ខួរក្បាលយើង ធ្វើ​ឱ្យ​ខ្វល់ នឹកគិតបារម្ភជាប់រហូត។ កាលពីមុន ក្រោយចេញពីធ្វើការ ខ្ញុំតែង​បាន​ចេញ​ទៅ​ដើរ​ហាត់​ប្រាណ យកខ្យល់អាកាស បន្ធូរភាពតានតឹង​តាមសួន​មាត់ទន្លេអីជាដើម ដល់​ឥឡូវ​ចេញ​ពី​ធ្វើការ ដឹងតែសំដៅផ្ទះហើយ អារម្មណ៍ធុញថប់ តប់ប្រមល់​ប្រាកដជាមាន ចៀស​មិនផុត តែធ្វើម៉េច?»។

ឆ្លើយឆ្លងតាមប្រព័ន្ធទូរសព្ទជាមួយ អ្នកស្រី នូ រាសី ​វ័យ៣៣ឆ្នាំ ​ជា​​អ្នកកាត់​ដេរ​​សម្លៀក​បំពាក់​​ កំពុងរស់នៅ​ក្នុង​សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានរៀបរាប់​ដោយត្អូញត្អែរថា​ អ្នកស្រីបានបាត់បង់ប្រាក់ចំណូលធ្លាប់រកបានជាប្រចាំ និងត្រូវចំណាយពេល​មើល​ថែរទាំ​កូនៗ​ក្មេងៗ​ក្នុង​បន្ទុក​ពីរ​នាក់ ដោយសារតែបញ្ហាកូវីដ១៩ នៅបន្ដរាលដាល។​

អ្នកស្រី រាសី បញ្ជាក់ថា​៖ «កាលពីមុខ សៅរ៍​អាទិត្យ​អី​អាចនាំកូនៗ​ដើរលម្ហែ​ជាមួយ​គ្រួសារ​អ៊ីចឹងទៅ ដល់ឥឡូវនៅតែផ្ទះ បើផ្ទះមាន​ធ្លាធំ​ប្រហែលល្អ តែផ្ទះខ្ញុំស្នាក់នៅ មួយ​បង្វិល​បន្ទប់​​ជាមួយ​កូនៗ​ហ្នឹង ដល់អ៊ីចឹងពេលខ្លះ​ខឹងមួម៉ៅ ស្រែកមាត់ធំមាត់តូចអី ដាក់​ពួក​គាត់​ដែរ តែក៏បានគ្រួសារខ្ញុំជួយរំលែកដែរ ព្រោះគាត់ក៏ត្រូវធ្វើការពីផ្ទះដែរ ដោយសា​រ​កូវីដ​ហ្នឹង។ ហើយអារម្មណ៍​តែងខ្វល់​ខ្វាយ​ក្នុងចិត្ត​ដោយបារម្ភថាអាចត្រូវឆ្លងកូវីដ ឬធ្លាក់​ខ្លួន​ឈឺ​អី​អ៊ីចឹង ចំពេលអាកូវីដ​កំពុងតែមានពាសពេញបែបហ្នឹង»។​

​គិតចាប់ពី ផ្ទុះវត្តមានជំងឺកូវីដ១៩ ក្នុងអំឡុងខែធ្នូ ២០១៩ មកទល់នឹងបច្ចុប្បន្ននេះ មាន​រយៈពេ​ល​ជាង​មួយ​ឆ្នាំ​ទៅហើយ។ បើទោះបីមកដល់ដំណាក់កាលនេះ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ និង​ផលិតវ៉ាក់សាំង មាន​សញ្ញាណ​អាច​ការពារ​ពី​ជំងឺ​នេះបាន​ភាគរយ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ក៏ការរីករាលដាលនៅតែបន្តមាន​នៅ​លើ​ពិភពលោក និង​មិនទាន់​មាន​សេចក្ដី​ប្រកាស​ជាក់លាក់​ណាមួយ​ថា ជំងឺឆ្លងតាមផ្លូវដង្ហើមពីមនុស្សទៅមនុស្សប្រភេទថ្មីនេះ អាចមានចំណុចបញ្ចប់នៅពេលណាមួយខាងមុខនោះឡើយ។

បញ្ហាជាសកលមួយនេះ​ជារបត់ប្រឈមថ្មី ចំពោះ​ប្រជាជនទូទាំងពិភពលោកត្រូវតស៊ូ ហែល​ឆ្លង​គ្រប់ការលំបាក និងចូលរួមការពារ​ទប់ស្កាត់ការរាតត្បាត ព្រមទាំ​ង​ក្លាយជា​បន្ទុក​ថ្មី​មួយ ដែលតម្រូវឱ្យ​មនុស្សជាតិ​រៀនសម្របខ្លួន​រស់នៅជាមួយ។​

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកជំនាញឯកទេសជំងឺផ្លូវចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​​ចិត្ត​សង្គម​អន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) បានប្រាប់ Newsroom Cambodia ថា ក្នុងអំឡុងពេលកូវីដនេះ​បញ្ហាប៉ះពាល់សុខភាពផ្លូវចិត្ត​អាចកើតមានដល់មនុស្សគ្រប់គ្នា មិនមែនប្រឈមសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ។ លោក​ថា​ ជំងឺផ្លូវចិត្តជាជំងឺ​បន្ទុក​មួយ​ផ្សេង​ទៀតដែលឈានដល់អាចឆាបឆក់យកជីវិតមនុស្សផងដែរ ខណៈដែល​រយៈពេលជំងឺ​កូវីដ១៩កំពុងបន្តអូសបន្លាយរាតត្បាត ដែល​អាចកើត​មាន​ចំពោះម​នុស្សគ្រ​ប់​ស្រទាប់​វណ្ណៈ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់​ថា៖ «ក្រុមមនុស្ស​ដែលងាយរងការធ្លាក់ទឹកចិត្ត ឬជួបបញ្ហាសុខភាពផ្លូវចិត្ត​ក្នុងរយៈពេល​កូវីដនេះ គឺអ្នកធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្តពីមុន ក្រុមស្ត្រីមេផ្ទះ ក្រុមមនុស្សចាស់ មេគ្រួសារ [អ្នកទទួលបន្ទុកចិញ្ចឹមគ្រួសារ] មន្ត្រី​ជួរមុខ [ធ្វើការងារដើម្បីប្រយុទ្ធការពារនឹងជំងឺកូវីដ] និងក្រុមគ្រូពេទ្យជួរមុខជាដើម»។​

លោក​បន្ថែមថា ហេតុការណ៍នៃជំងឺកូវីដ១៩ គឺជារឿងមួយហួសអំពីសមត្ថភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងការទប់ទល់ អ៊ីចឹងអាចបង្កឱ្យមានការ​ភ័យបារម្ភ​ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​គួរ​តែ​ផ្ដោតលើអ្វី​ដែល​អាច​ធ្វើ​បាន ដូចជាគោរពវិធានការពារជាដើម។

លោក​បញ្ជាក់​ថា៖ «ការកាត់បន្ថយព័ត៌មាននាំឱ្យភ័យខ្លាច រៀនធ្វើសមាធិ ហាត់​ដំណក​ដង្ហើម ធ្វើលំហាត់ប្រាណ នេះជាវិធីដកឃ្លាចេញពីភាពភ័យ ដែលនាំឱ្យធុញថប់។  កុំ​ដោយ​សារ​ការភ័យធ្វើឱ្យយើងភ្លេចធ្វើការងារស្នូលសំខាន់របស់យើង ហើយត្រូវសម្របរៀនរស់ក្នុងបរិបទថ្មីនេះ»។

អង្គការ ធីភីអូ បានបើកឱ្យមានការជួបពិភាក្សាតាមប្រព័ន្ធអនឡាញ ចាប់តាំងពីមានផ្ទុះកូវីដ​១៩ កាលពីឆ្នាំ២០២០មក។

លោកវេជ្ជបណ្ឌិត សុធារ៉ា បានបញ្ជាក់ផងដែរថា ធីភីអូ មាន​សហការ​ធ្វើកម្មវិធី «កុំលាក់​ទុក​ក្នុងចិត្ត» ដែលមានបំណងចង់ឱ្យអ្នកមានបញ្ហា បាន​ទម្លាយ​អ្វី​ដែល​តាន​តឹង​ក្នុង​ចិត្ត កុំលាក់ទុក។ លោក​ថា យុទ្ធនាការនេះ​បានលេចចេញជាផ្លែផ្កា ដោយអ្នកជួបបញ្ហា​​​ទាក់ទង​ទៅ​លោក​​មានការកើនឡើងច្រើន ដោយក្នុងមួយថ្ងៃមានចំនួនអ្នកខល​​ពី​២០ ទៅ​៣០នាក់។

កម្មវិធីខល​ជួបពិភាក្សា​បើកដំណើរការ​ចាប់ពីពេលថ្ងៃដល់យប់ ហើយ​វេលា​មាន​អ្នកខល​មកច្រើន គឺចន្លោះពីម៉ោង៨ ដល់១២យប់។ លោក​ ឈឹម សុធារ៉ា​ បញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុង​មួយសប្ដាហ៍​ទទួលបានអតិថិជន​១០០នាក់ និងឃើញថា តម្រូវការ​ការប្រឹក្សា​តាម​ប្រព័ន្ធ​ទូរស័​ព្ទ​​បានកើនឡើងចំនួនបីដង បើធៀបនឹងកាលមិនទាន់មានជំងឺកូវីដ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា​ បន្ថែម​ថា ការកើនឡើងនៃអ្នក​មក​ប្រឹក្សាអំ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត ជា​សញ្ញា​ល្អមួ​យ មិនមែនបានន័យថាការមានវិបត្តិផ្លូវចិត្ត​ជាសញ្ញាល្អទេ ប៉ុន្ដែ​ជា​សញ្ញា​​បង្ហាញ​ថា ពួក​គាត់​យល់​ឃើញ និងមានភាពក្លាហាន ដោយឈប់លាក់ទុកក្នុងចិត្ត ហើយស្វះស្វែងរកជំនួយ និង​រក​ដំណោះស្រាយ។

លោកវេជ្ជបណ្ឌិតជំនាញបញ្ហាផ្លូវចិត្តរូបនេះ​ក៏បានផ្ដល់ការណែនាំ និងដំបូន្មានផងដែរថា៖ «ការផ្ដល់​កម្លាំងចិត្ត និងយកចិត្តទុកដាក់​ពីសំណាក់មនុស្សនៅជុំវិញខ្លួន ពិតជា​ត្រូវការ​ចាំបាច់​ណាស់​សម្រាប់អ្នកងាយរងការធ្លាក់ទឹកចិត្ត ឬជួបវិបត្តិសុខភាពផ្លូវចិត្ត ពិសេស​​អំឡុង​ពេល​កូវីដ​នេះ។ ហើយការចូលរួម រួបរួម លើកទឹកចិត្ត មើលថែរទាំគ្នាទៅវិញទៅមក គឺសំខាន់​ខ្លាំងណាស់ ដើម្បីឆ្លងកាត់ដំណាក់កាលលំបាកនេះ ឈានទៅរក​ភាព​ល្អប្រ​សើរ​វិញ មានន័យថាមិនគួរបន្ទោស ឬចោទដាក់គ្នា ថាអ៊ីចឹង​អ៊ីចុះ​ជាដើម។‍ ជួយខ្លួនឯងបាន គឺដូចជួយមនុស្សគ្រប់គ្នា»។​

លោកបន្ថែម៖ «ការរក្សា និងភ្ជាប់ទំនាក់ទំនង  បើទោះមិនអាចជួបគ្នាពេលនេះ ទៅ​កាន់​ក្រុម​គ្រួសារ មនុស្សជុំវិញខ្លួន តាមប្រព័ន្ធទូរសព្ទ វីឌីអូខល (Video Call) ទង្វើទាំងអស់នេះ ក៏ជាកត្តាមួយអាចជួយធ្វើឱ្យផ្លូវចិត្តមានភាពប្រសើរ។ កាលណាសុខភាពផ្លូវចិត្តរឹងមាំ កម្លាំង​ចិត្ត​រឹងមាំ គឺអាចយកឈ្នះអ្វីៗ​បានទាំងអស់»៕​

ក្រសួងសុខាភិបាល​ប្រកាសថា មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​១៧៨នាក់ និងស្លាប់ចំនួនពីរនាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានប្រកាសថា នៅគិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ១៩​ថ្មីចំ​នួន១៧៨ និង​ស្លាប់ចំ​នួនពីរនាក់ដែ​ល​ជា​ ខណ:មានអ្នកជាសះស្បើយចំនួន​៣៨​នាក់។

គិតត្រឹមថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២១នេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប៤,៨៧៤នាក់ អ្នក​កំពុង​សម្រាកព្យាបាលចំនួន​២,៥៤៤​នាក់ អ្នកជាសះស្បើយសរុប២,២៩០ និង​ស្លាប់​សរុប​ចំនួន​៣៥នាក់៕​

ពលរដ្ឋលក់ដូរពេលយប់ត្អូញត្អែរបាត់ចំណូលទ្រទ្រង់ជីវភាពអំឡុងបម្រាមបិទចរាចរ
(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។

បម្រាមគោចរដែលដាក់ចេញដោយសាលារាជធានៅភ្នំពេញ ត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសម្រេចឲ្យផ្អាកសកម្មភាពប្រមូលផ្ដុំ សកម្មភាពប្រកបអាជីវកម្ម និងដំណើរចរាចរណ៍ ក្នុងចន្លោះពេលពីម៉ោង៨យប់ ដល់៥ភ្លឺ ជាបណ្ដោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះឆ្លងក្នុងសហគមន៍លើកទីបីនៅកម្ពុជា ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេលមួយខែជាងកន្លងទៅហើយនេះ។

Article: https://khmernas.com/archives/31262?fbclid=IwAR0Qyk1fv5DShj03rXmeBlfAd-225w_UHCFxvL-Lsuon2QawlNjr6-nV_-k

ក្រសួងប្រកាសមានករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ១៨១ និងស្លាប់ចំនួន​ ៣នាក់
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ១៨១ និងស្លាប់ចំនួន៣នាក់ជាជនខ្មែរទាំងអស់ ស្រ្តីពីរនាក់ និងបុរសម្នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៣
ខែមេសា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយចំនួន ៤០នាក់។
សេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ថាស្រ្តីជនជាតិខ្មែរទាំងពីររូបនេះ ម្នាក់មានអាយុ ៧៥និងម្នាក់ទៀតមានអាយុ ៥៩ឆ្នាំ បុរសម្នាក់មានអាយុ៥៧ឆ្នាំ។

ចំនួនស្លាប់ចុងក្រោយនេះបានធ្វើអោយចំនួនអ្នកស្លាប់សរុបដោយកូវីដកើនដល់ ៣៣នាក់។ គិតត្រឹមថ្ងៃទី១៣ ខែមេសា​ ឆ្នាំ២០២១នេះ​ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤៦៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់ និងអ្នកជាសះស្បើយសរុប ២២៥២។

ចៅក្រម​​ជាតិ និងអន្តរជាតិសាលាក្ដីខ្មែរក្រហមចេញ​​សេចក្តី​សម្រេចខ្វែងគ្នាលើ​សំណុំរឿងលោកមាស មុត
អង្គបុរេជំនុំជម្រះនៃ​សាលាក្ដីខ្មែរ​ក្រហមចេញដីកាដំណោះស្រាយ ឬហៅ​ថា​សេចក្តីសម្រេចពី​រ​ដែល​ផ្ទុយ​​គ្នារវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ ​និងអន្តរជាតិ ​​ដោយ​ធ្វើ​ឲ្យ​មានការ​​ពន្យារ​ពេល​ជំនុំ​​ជម្រះ​​​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត ក្នុង​សំណុំរឿង​ ០០៣។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គបុរេជំនុំជម្រះនៃ​សាលាក្ដីខ្មែរ​ក្រហម ចេញ​នៅ​ថ្ងៃ​​ពុធ​សប្តាហ៍​មុន បញ្ជាក់ថា សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចេញ​ដីកា​ដំណោះស្រាយ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​ ២០១៨ ​បញ្ជូន​សំណុំរឿង​លោក មាស មុត​ ទៅ​ជំនុំ​ជម្រះ ​ប៉ុន្តែ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​​ សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​បាន​ចេញ​ដីកា​សម្រេច​លើកលែង​ការចោទប្រកាន់។

ការចេញ​ដីកា​ដំណោះស្រាយ​នៅថ្ងៃតែមួយ​ ដោយ​មាន​អំណះអំណាង​ខុសៗគ្នា​ រវាង​សហ​ចៅក្រម​​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​លើករណីថា​ តើត្រូវចេញដីកា​បញ្ជូនសំណុំរឿង​លោក​ មាស​ មុត​ ទៅជំនុំ​ជម្រះក្តី ឬអត់ ​គឺជា​ទង្វើខុសច្បាប់​ រំលោភបំ​ពាន​លើ​ក្រប​ខណ្ឌគតិយុត្តិ​របស់​តុលាការ​ខ្មែរក្រហម។

អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមឲ្យដឹងផងដែរ​ថា ​សហចៅក្រម​ជាតិ​​ដែល​មាន​ចំនួន​បួន​រូប​សម្រេច​ថា ​ដីកាលើកលែង​ចោទ​ប្រកាន់ ​និង​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​របស់​សហ​ចៅក្រមស៊ើប​អង្កេតអន្តរជាតិ​​ គឺមាន​តម្លៃស្មើគ្នា ដូច្នេះ​ត្រូវ​តម្កល់ដីកាដំ​ណោះស្រាយ​ទាំង​ពីរ​ ក្នុង​បណ្ណាសារ​របស់​សាលាក្តីខ្មែរ​ក្រហម។

ចំណែកឯសហចៅក្រមអន្តរជាតិយល់ឃើញថា ដីការបស់សហចៅក្រមជាតិ​ ដែល​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក មាស មុត គឺជានីតិវិធីដែលមិនពេញលេញ និង​មិន​ត្រឹមត្រូវ។ ដូច្នេះ​ អង្គជំនុំ​ជម្រះសាលា​ដំបូង ​ត្រូ​វទ​ទួលយក​ដីកាសំណុំរឿងនេះ ទៅជំនុំជម្រះ​បន្ត។​

ការចាប់ផ្តើមចោទប្រកាន់ជាផ្លូវការរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ តាំង​ពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ២០១៥ ចំពោះលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភ​​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦។ បទចោទទាំងនេះ​ត្រូវបានកែប្រែ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ និងបទចោទបន្ថែម (រួមទាំង បទប្រល័យពូជសាសន៍) ត្រូវបាន​ចោទ​ប្រកាន់ប្រឆាំង មាស មុតផងដែរ។

កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​សហចៅក្រមស៊ើប​អង្កេត​អន្តរជាតិ ​បានសម្រេច​បញ្ជូន​សំណុំរឿង ​អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ​ទៅ​​ជំនុំ​ជម្រះ​ ដោយលើក​ជា​សម្អាង​​ថា​ ​មាន​​ភ័ស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត ​ស្ថិត​​ក្នុង​​ចំណោម​​ជន​​​ដែល​ទទួល​ខុស​ត្រូវ​​ខ្ព​ស់​បំផុតមួយ​ ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែនៅថ្ងៃដដែលនេះ សហចៅក្រម​ស៊ើប​អង្កេត​ជាតិវិញ ក៏បានចេញដីកាសម្រេច លើកលែងការចោទប្រកាន់ ដោយសំអាង​ហេតុផល​ថា មាស មុត មិនមែន​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ​ ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

លោក មាស មុត ​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​ខ្មែរ​ក្រហម ​ត្រូវ​បាន​សាលាក្តី​កូនកាត់​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​បទល្មើស​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុជា។

ក្រសួងសុខាភិបាល​ប្រកាសថាមានករណីវិជ្ជមានថ្មីនៃជំងឺ​កូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណីវិជ្ជមាន​ជំងឺ​​​កូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មាន​ករណី​វិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុស​កូវីដ​១៩ ចំនួន២៧៧នាក់ និង​មានករណី​ស្លាប់​ម្នាក់​ជា​ ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែល​បាន​ស្លាប់​នៅ​ព្រឹកនេះ គឺ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ពិតមែន​ដែល​មាន​ការសន្និដ្ឋាន​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ហើយ​នេះជាករណីស្លាប់​លើកទី៣០​។

គិតត្រឹមថ្ងៃទី១២ ខែមេសានេះមានចំនួនអ្នកឆ្លងជំងឺ​កូវីដ​១៩​សរុប​មាន​៤,៥១៥នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​​មាន​​ចំនួន​២,​២៦៨ និងជាសះស្បើយសរុប២,២១២​នាក់ ​និង​ស្លាប់​ចំនួន​៣០​នាក់៕​

បន្ទាប់ពីមានប្រតិកម្មខ្លាំង VICE លុបរូបមានបន្ថែមពណ៌ និងស្នាមញញឹមដល់ជនរងគ្រោះរបបខ្មែរក្រហម
បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារតាមរយៈចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១១ ខែមេសា
ឆ្នាំ២០២១ ឲ្យលោកម៉ាត ឡូវរី (Matt Loughrey) និងសារព័ត៌មាន Vice លុបចោលរូបភាពដែលគេបានបង្ហោះតាមរយៈគេហទំព័ររបស់ខ្លួន។

សារព័ត៌មាន VICE បាននិយាយក្នុងសេចក្តីថ្លែងការណ៌ថា «អត្ថបទនេះរួមបញ្ចូលទាំងរូបថតរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលមានការបន្ថែមលើសពីពណ៌។ អត្ថបទនេះមិនត្រូវតាមស្តងដាររបស់VICE ហើយត្រូវបានដកចេញ។ យើងសោកស្តាយចំពោះកំហុសហើយនឹងធ្វើការស៊ើបអង្កេតអំពីការបរាជ័យដែលនាំឲ្យអត្ថបទនេះផ្សាយ»។

ក្រសួងបាននិយាយថា ទង្វើនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ហើយបំពានសិទ្ធិនៃការប្រើប្រាស់រូបរបស់សារមន្ទីរ ដែលបានយករូបថតទៅកែច្នៃជាពណ៍ធម្មជាតិ និងបានកែច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែងអំឡុងពេលដែលជនរងគ្រោះបានទទួលរងការឈឺចាប់ពីរបបខ្មែរក្រហម។

សេចក្ដីជូនដំណឹងដដែលក៏បានបន្តថា៖ «ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរ»។

«ក្រសួងនឹងចាត់ការតាមច្បាប់ជាតិនិងអន្តរជាតិដែលមានជាធរមានក្នុងករណីបុគ្គលឈ្មោះ ម៉ាត
ឡូវរី (Matt Loughrey)មិនអនុវត្តតាមសេចក្ដីណែនាំខាងលើ»។

ប្រជាពលរដ្ឋកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចខណៈកូវីដ១៩ កាន់តែរាលដាលខ្លាំង
ប្រជាពលរដ្ឋជាច្រើនបានជួបផលលំបាកទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ រួមមានការចាយវាយផ្សេងៗក្នុងសម័យកាលកូវីដ១៩នេះ ដោយសារតែការរកប្រាក់ចំនូលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង និងត្រូវរកប្រាក់បង់សងទៅខាងធនាគារវិញ ជាពិសេសពួកគេភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ។

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្រុមសង្គមស៊ីវិលជាង១០០ស្ថាប័ន បានស្នើសុំទៅរាជរដ្ឋាភិបាល
ចេញវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងការផ្អាកបង់សងប្រាក់កម្ចី​ និងការប្រាក់ទាំងអស់សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ​ ដើម្បី​ឲ្យ​អ្នកខ្ចីប្រាក់​មានឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាពរបស់ពួកគេ​ក្នុងអំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ១៩នេះ​។

របាយការណ៍ដែលបានចេញផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកអង្គការលីកាដូ បានបង្ហាញថា ​វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកំសាន្ត​ និងសំណង់​ កំពុង​ត្រូវបាន​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ។​ វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្រ្តី​រាប់សែននាក់ ខណៈដែល​អត្រា​នៃអ្នក​កម្ចីខ្នាតតូច​គឺមានស្រ្តី​ចំនួន ៧៥%​ មានន័យថា​មានករណី​ជាច្រើន​ដែលវិបត្តិ​ជំងឺរីករាលដាលនេះ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ស្រ្តីជា​អ្នកខ្ចីប្រាក់។

ក្នុងរបាយការណ៍ដដែលបានកត់សម្គាល់ឃើញថា​៖ «ការបន្តរីករាលដាលនៃជំងឺកូវីដ១៩​​​​​​ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ
បានអូសបន្លាយពេលជាងមួយខែមកហើយ និងកំពុងតែបន្តប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ របាយការណ៍ពីការធ្វើអត្តឃាតដោយសារបញ្ហាបំណុលកំពុងកើតមានឡើង។ ស្រដៀងគ្នានេះដែររបាយការណ៍ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ រួមមានឃាតកម្មផងដែរនោះ ក៏កំពុងកើតឡើងមានក្នុងបរិបទនៃការតានតឹងផ្លូវចិត្តដោយសារបញ្ហាបំណុល និងបញ្ហាហិរញ្ញវត្ថុ»។

លោកវន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងប្រាប់Newsroom Cambodia តាមរយៈទូរស័ព្ទថា លោកយល់ឃើញថា បញ្ហាប្រឈមចំបងរបស់ប្រជាពលរដ្ឋខ្មែរនៅពេលសម័យកាលកូវីដ១៩នេះ គឺចំណូលប្រជាពលរដ្ឋមានការធ្លាក់ចុះយ៉ាងគំហុក។

«ព្រឹត្តិការណ៍២០កុម្ភៈនេះ មើលឃើញថា ប្រជាពលរដ្ឋធ្លាក់ប្រាក់ចំណូល អ្នកខ្លះដល់កម្រិតសូន្យ
អ្នកខ្លះស្ទើរតែដល់កម្រិតសូន្យ អ៊ីចឹងពួកគាត់មិនអាចមានលទ្ធភាពក្នុងការសងបំណុលទៅធនាគារ មិនថាឡើងការប្រាក់ ឬថ្លៃដើមនោះទេ»។

លោកបន្ថែមទៀតថា៖ «អ្នកលក់ដូរពេលយប់ អាជ្ញាធរបិទចរាចរណ៍ (បម្រាមគោចរ ចាប់ពីម៉ោង៨យប់
ដល់ម៉ោង៥ព្រឹក)លែងឲ្យធ្វើដំណើរ អ៊ីចឹងធ្វើឱ្យអ្នកលក់ដូរបាត់អាជីព និងប្រាក់ចំណូល ហេតុនេះហើយពួកគាត់មិនមានលទ្ធភាពបង់សងទៅធនាគារវិញ»។

លោកហេង សុភក្ត្រា ប្រកបរបររត់កង់បីឥណ្ឌាម្នាក់ បានប្រាប់Newsroom Cambodia តាមរយៈទូរស័ព្ទថា
លោកកំពុងតែជួបបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺកូវីដ១៩ និងការដាក់បម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យគាត់មិនអាចរកចំណូលបាន ក្នុងការផ្គត់ផ្គង់ក្នុងគ្រួសារ
ក៏ដូចជាដោះស្រាយបញ្ហាបង់ប្រាក់សង់ត្រឡប់ទៅខាងធនាគារ។

លោកលើកឡើងថា៖ «ខ្ញុំបង់រំលោះកង់បី និងធនាគារផ្សេងទៀត មួយខែចូលជិត ៤០០ដុល្លារ ហើយនៅពេលនេះមួយខែៗ ខ្ញុំរក ១០០ដុល្លាសឹងតែមិនឃើញផង គ្រាន់តែថ្លៃហូបគឺហូបមិនគ្រាន់ផង។ ហើយមិញៗនេះខ្ញុំរកបានលុយ ១៣៥០០រៀល ហើយថ្ងៃខ្លះលោតដល់ ១៨០០០រៀល ដល់ ២០០០០រៀល ឯថ្ងៃខ្លះទៀតបាន៨០០០រៀលក៏មាន»។

ចំណែកប្រពន្ធរបស់លោកហេង សុភក្ត្រា គឺជាអ្នកដើរលក់នំប៉័ងតាមកញ្ជ្រែង ដែលមួយថ្ងៃៗ អាចរកចំណូលបានត្រឹមតែ១ម៉ឺនរៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ហើយនៅពេលផ្ទុះកូវីដ១៩បែបនេះទៀត ប្រពន្ធរបស់លោក
គឺមិនសូវជាលក់ដាច់ប៉ុន្មាននោះទេ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណេញ និងសល់នំប៉័ងសឹងរាល់ថ្ងៃ។

«ប្រពន្ធរបស់ខ្ញុំ គាត់ស្ពាយកញ្ជ្រែងមួយដើរលក់នំប៉័ងសាប មួយដើមចំណេញ២០០រៀល អញ្ចឹងទៅ
មួយព្រឹកគាត់លក់អស់៥០ ទៅ៦០នំ ហើយចំណេញបានលុយខ្ទង់ ១ម៉ឺនរៀល»។

ចំណែកឯការផ្គត់ផ្គង់ម្ហូបអាហារ ឬការហូបចុកក្នុងក្រុមគ្រួសាររបស់លោកហេង សុភក្ត្រាវិញ គឺគ្មានអ្វីក្រៅពីនំប៉័ង និងពងទារាល់ថ្ងៃនោះទេ ហើយលោកពិតជាមានអារម្មណ៍អាណិតកូនៗរបស់លោកខ្លាំងមែនទែន
ដែលលោកមិនអាចរកអ្វីដើម្បីឱ្យកូនរបស់គាត់បានហូបឆ្ញាញ់ដូចកូនរបស់គេ។

លោករៀបរាប់ថា៖ «នំប៉័ងដែលនៅសល់គឺយកមកកែឆ្នៃដាក់ស្ករ ឬជៀនហូបឱ្យចេះតែឆ្អែតៗសិនទៅ
ហើយថ្ងៃខ្លះហូបពងទា…..រាល់ថ្ងៃខ្ញុំអាណិតតែកូនៗទេគឺមិនមានអ្វីហូបដូចគេដូចឯង ខ្ញុំធ្លាប់រត់កង់បីបានលុយទិញឱ្យកូនហូបគ្រប់គ្រាន់ តែដល់ពេលឥឡូវនេះរកតែលុយទិញទឹកដោះគោឱ្យកូនហូបតែមួយកំប៉ុងសឹងតែមិនបានផង»​។

ចំណែកបុរសម្នាក់ទៀត ដែលកំពុងអង្គុយរង់ចាំភ្ញៀវក្នុងកង់បីឥណ្ឌារបស់ខ្លួននៅតាមសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយទឹកមុខមានសភាពស្រងួតស្រងាត់ បានប្រាប់Newsroom Cambodiaថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩មក លោកពិបាករកចំណូលមែនទែន សឹងតែថ្ងៃខ្លះគឺរកមិនបានមួយរៀលក៏មាន វាពិតជាធ្វើឱ្យលោកជួបវិបត្តសេដ្ឋកិច្ចក្នុងគ្រួសារ ដោយត្រូវការចំណាយថ្លៃផ្ទះជួល ចំណាយសម្រាប់កូនៗ ជាពិសេសរឿងបង់សងទៅធនាគារវិញតែម្តង។

«ពេលកូវីដអ៊ីចឹង ខ្ញុំមានបញ្ហាច្រើនណាស់ គឺរកលុយអត់បាន អត់មានម៉ូយជិះ ដោយជួនថ្ងៃណាខ្លះរកមិនបានសូម្បីមួយរៀល ថ្ងៃណាខ្លះបាន១ម៉ឺន ថ្ងៃខ្លះ២ម៉ឺនអញ្ចឹងទៅ ប៉ុន្តែភាគច្រើនប៉ុន្មានថ្ងៃនេះគឺរកលុយមិនបានតែម្តង ចេះតែប្រឹងរកទៅ បើមិនប្រឹងកាន់តែពិបាកថែមទៀត ហើយខ្ញុំគ្មានលុយបង់ធនាគារវិញ គឺពិបាកមែនទែន ពេលខ្លះខ្ចីលុយបងប្អូន ហើយយកលុយប្រពន្ធទាំងបង់ថ្លៃផ្ទះជួលផង ផ្គត់ផ្គង់កូនផង ជួនកាលប្រពន្ធខ្ញុំឲ្យលុយខ្ញុំបង់ធនាគារខ្លះថែមទៀត»។

បុរសម្នាក់ទៀតអាយុ ៤៤ឆ្នាំ ប្រកបមុខរបររត់កង់បីឥណ្ឌាដូចគ្នានេះ លោកស៊ឹម កុសល់ បានប្រាប់ Newsroom Cambodia តាមរយៈទូរសព្ទថា ក្នុងសម័យកូវីដ១៩នេះ លោកគឺប៉ះពាល់ចំណូលខ្លាំងលំបាករឿងលុយបង់សង់ធនាគារ និងការចំណាយផ្សេងៗ ដោយពីមុនគ្រាន់រកលុយបានខ្លះ តែដល់ពេលឥឡូវនេះគឺមិនបានសោះតែម្តង បើចេញមួយព្រឹកមកទល់ថ្ងៃត្រង់បានលុយត្រឹមតែ៤០០០ទៅ៥០០០រៀលតែប៉ុណ្ណោះ។

លោករៀបរាប់ថា៖ «តាំងពីកូវីដផ្ទុះនេះចប់តែម្តង រកតែលុយទិញអង្ករហូបមិនបានផង ពេលបាយសឹងតែហូបពងទា១គ្រាប់ក្នុងមួយពេល ដល់ចឹងមិនដឹងគិតយ៉ាងម៉េចទេ។ ខាងធនាគារក៏ទារលុយថ្លៃខ្ចីទិញកង់បីឥណ្ឌារត់ ដល់ពេលនេះរកមិនបានអ៊ីចឹងពិបាកដែរ។ នៅពេលផ្ទុះកូវីដនេះខ្ញុំខានបង់ធនាគារ២ទៅ៣ខែហើយ ខ្ញុំមិនដឹងថាគេនឹងរឹបអូសរបស់អ្វីនោះទេ​ តែគេឲ្យយើងរកបង់គេបណ្តើរៗទៅ អញ្ចឹងគេ(ធនាគារ)ក៏សម្រួលយើងដែរ ដោយឲ្យយើងទៅដាក់ពាក្យពន្យា»។

«ហើយសម្រាប់ខ្ញុំពន្យាចេះតែពន្យាបានហើយ តែការប្រាក់បូកៗទៅ លើសដើមៗលើសការទៀត វាពិបាកគិតដែរដល់អ៊ីចឹង ខ្ញុំមិនដឹងគិតបែបណានោះទេ ដោះស្រាយមិនចេញ ហើយក្នុងបន្ទុកខ្ញុំមានកូនតូចមួយដែរ និងកូនៗផ្សេងទៀតគេធ្វើការ ដល់សម័យកូវីដនេះមកនៅជុំគ្នាទាំងអស់»។

នៅថ្ងៃពុធនេះ សមាគមន៍ធនាគារនៅកម្ពុជា(ABC) និងសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយលើទំព័រហ្វេសប៊ុកសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាស្តីអំពី«អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជនក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ បានលើកឡើងថា៖« សមាគមទាំងពីរសូមដាក់ចេញនូវគោលការណ៍បន្ថែមដូចជា សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩ មានការលើកលែងសម្រាប់ការបង់ប្រាក់និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានថ្មីដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម)រួមទាំងការពន្យាការបង់ប្រាក់ដើមរយៈពេលបីខែ។

រាល់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ហើយសម្រាប់អតិថិជនធ្វើចត្តាឡីស័ក​ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យាការបង់ប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ​ និងលើកលែងការផាកពិន័យទាំងអស់។ នេះយោងតាមសេចក្តីថ្លែងការណ៌ដដែល។

សេចក្តីថ្លែងការណ៌នោះបានបន្តថានឹងបន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យឆាប់រហ័ស និងបង្ករលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងបញ្ចេញឥណទានសង្គ្រោះបន្ទាន់ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអាត្រាការប្រាក់ ដើម្បីជួយបន្តនិងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយមានវិបត្តិ។

ពួកគេបាននិយាយបន្តថានឹងធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងការផាកពិន័យទាំងអស់ សម្រាប់អតិថិជនទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ និងផ្តល់ការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង ​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ លោក​កាំង តុងងី បានថ្លែងប្រាប់ Newsroom Cambodia ថា ធនាគារជាតិក៏បានដាក់ចេញគោលនយោបាយនៃការរៀបចំឥណទានឡើងវិញសម្រាបអតិថិជន មានបញ្ហាក្នុងការបង់សង់ត្រឡប់ដែរ។

លោកបានបញ្ជាក់ថា៖  «វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ណាស់នៅក្នុងចរន្តសេដ្ឋកិច្ចរបស់យើង ដូចជាសរសៃឈាមអ៊ីចឹង ប្រសិនបើយើងធ្វើអ្វីមិនប្រយ័ត្ន ធ្វើឲ្យវិស័យហិរញ្ញវត្ថុជួបបញ្ហានោះវានឹងមានហានិភ័យខ្ពស់ណាស់ ក្នុងការបង្ករឱ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសទាំងមូល ដូច្នេះយើងមិនអាចធ្វើអ្វីផ្តេសផ្តាសតាមតែការនឹកឃើញនោះទេ។

លោក​កាំង តុងងី បានជឿជាក់ថាសមាជិកស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងមិនមានការរឹបអូសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះទេ។

«សមាគមន៍មីក្រូហិរញ្ញវត្ថុគឺយើងអាចធានាបានថាសមាជិកទាំង ១១៤ នឹងមិនមានការរឹបអូសដីធ្លីផ្ទះសម្បែងរបស់អតិថិជនក្នុងពេលដ៏លំបាកនេះទេ ហើយមែនទែនទៅវាជាផ្នែកមួយ នៃយុទ្ធសាស្រ្តទីផ្សាររបស់គ្រឹះស្ថានទាំងអស់នោះដែរ ប្រសិនបើគាត់ព្យាយាមជួយអតិថិជនរបស់គាត់ក្នុងពេលលំបាកនេះបាន អញ្ចឹងថ្ងៃក្រោយអតិថិជន នឹងបន្តសេវាកម្មរបស់គាត់ទៀត នៅពេលដែលគាត់ឆ្លងកាត់ការលំបាកនេះ»។

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន ២,០៨០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕​

ក្រសួងប្រកាសថាករណីវិជ្ជមានថ្មីសរុបចំនួន៤៧៧នាក់ ជាង​៤០០​នាក់​មិនទាន់​កំណត់​កន្លែង​សម្រាក​ព្យាបាល​
ក្រសួងសុខាភិបាលបានប្រកាសថា គិតថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២១ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ ថ្មីចំនួន​​៤៧៧នាក់​ មានអ្នកជាសះស្បើយចំនួន​​៩៦នាក់ និង​ស្លាប់​២​​នាក់​ ស្រប​ពេល​ជាង​៤០០​នាក់​មិន​ទាន់​កំណត់​ពី​​កន្លែង​សម្រាក​ព្យាបាល​។​​

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅ​ថ្ងៃទី១០ ខែមេសា បញ្ជាក់​ថា គិតត្រឹម​ម៉ោង​៧:០០នាទីព្រឹក​​​ថ្ងៃ​សៅរ៍​នេះ​ ករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មីសរុបចំនួន​៤៧៧នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អ្នកជំងឺដែល​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ មាន​ប្រមាណតែ​២០​នាក់​ប៉ុណ្ណោះ​មាន​កន្លែង​សម្រាក​ព្យាបាល ចំណែក​​ជាង​៤០០​នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាម​ក្រោយ។​

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន ២,០៨០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕​

WHO ព្រមាន​ថា កម្ពុជា​អាច​រង​​មហន្តរាយធ្ងន់ធ្ងរ​​​ដោយ​​ជំងឺ​កូវីដ​១៩​ប្រសិន​បើ​ពលរដ្ឋ​មិន​​ចូល​រួម​ទប់​ស្កាត់​​
អង្គការសុខភាពពិភពលោក​ប្រចាំកម្ពុជា (WHO) ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ បាន​ព្រមានធ្ងន់ៗថា​ កម្ពុជា​អាច​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ទៅ​ខាង​មុខ​ទៀត ប្រសិន​បើ​ប្រជាពលរដ្ឋ​ទាំងអស់​​មិន​​ចូល​រួម​ទទួល​ខុសត្រូវ​ក្នុងការ​ទប់​ស្កាត់។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃ​ទី​១០ ខែ មេសា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ១៩ បានឆ្លង​រាត​ត្បាត​នៅ​តាម​ភោជ​នីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែង​ប្រឈម​ខ្ពស់​នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដេលមានមនុស្សកកកុញនៅជិតៗគ្នា មិនមាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់។ កន្លែងទាំងនោះរួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារ ​តែងតែ​រៀបចំ​ពិ​ធី​ជួប​ជុំ​ពេល​ឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍​ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា ​គឺ​មាន​សារសំខាន់ ប៉ុន្តែ​អ្នកស្រី​ថា ការ​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីករាល​ដាល​​ជំងឺ​កូវីដ​១៩ គឺជា​​ការ​ចូលរួម​ចំណែករបស់ខ្លួនប្រជាពលរដ្ឋ​ម្នាក់ៗ។​

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តថា៖ «បើសិនបើលោកអ្នក​ជួបប្រាស្រ័យ​ជាមួយបុគ្គល​ណាម្នាក់ទៀត ហើយពុំបានអនុវត្តវិធានការការពារនោះ វីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នក​គិតថា​លោក​អ្នក​មិន​ឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះសូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត។ ហើយប្រារព្ធ​ពិធី​ចូលឆ្នាំតែ​ជា​មួយស​មាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ»។

លោកស្រីបន្តទៀតថា៖ «ការអនុវត្តបែបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់​មួយ​ដែល​យើ​ង​ធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុត​​នូវគ្រោះម​ហន្តរាយ​ក្នុង​ប្រទេស​ទាំងមូល​នៅ​ពេល​ក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏ព្រមានដែរថា សូម្បីតែប្រជាជនដែលជឿជាក់ថាខ្លួនមានសុខភាពល្អ ក៏អាចមានផ្ទុកជំងឺ​កូវីដ១៩ដែរ។ លោកស្រី​ថា កម្ពុជាកំពុងឈរនៅផ្លូវបំបែក។ អ្វី​ដែល​យើង​ទាំងអស់​គ្នា​ធ្វើ​នៅ​ប៉ុន្មា​នថ្ងៃ ​និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។​

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បី​សម្រេច​គោលដៅ​រួម​រប​ស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះគ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ​បាន។ បើមិនដូច្នោះទេខ្ញុំបារម្ភថាផលវិបាកចុងក្រោយគឺជាគ្រោះមហន្តរាយដ៏ធំ»។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែមេសា​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៤,០៨១​នាក់ អ្នក​ជាសះ​ស្បើយ​ចំនួន២,០៨០ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​១,៩៧០​ និង​អ្នក​ស្លាប់​មាន​ចំនួន​២៦​នាក់៕​​

លោក មី សុវណ្ណៈ បង្ហាញពីបទពិសោធន៍បរាជ័យដើម្បីជាមេរៀនដល់អ្នកចង់ធ្វើអាជីវកម្មវ័យក្មេង
ក្តីស្រមៃ និងការគិតដដែលៗចង់ក្លាយជាអ្នករកស៊ី ធ្វើ​ឲ្យ​លោក មី សុវណ្ណៈ​ បច្ចុប្បន្ន​ជា​ម្ចាស់ហាង អ៊ីតធី&ឆៀរ បាន​​ចាប់ផ្តើមប្រឡូកក្នុងវិស័យអាជីវកម្ម​​​កាល​ពី​​​ឆ្នាំ២០១៨​មក នៅ​ពេល​ដែល​លោក​ទើប​មក​ពីជនបទ និង​​​រៀន​ឆ្នាំទី២។

ជាអ្នក​ខេត្ត​កំពង់​ធំ និង​ជាអតីត​ក្មេងវត្ត​១២ឆ្នាំ​ផង លោក មី សុវណ្ណៈ ដែល​បច្ចុប្បន្ន​មាន​អាយុ​២៦ឆ្នាំ បាន​ចែក​រំលែក​​បទ​​ពិសោធន៍​បរាជ័យ និង​កំហុស​យ៉ាង​ក្រាស់​ក្រែល​​ក្នុង​អាជីវកម្ម​ ដែល​លោក​​​​ចាត់​ទុក​ថា​​​ជាមេ​រៀ​ន​ដ៏អស្ចារ្យសម្រាប់អ្នកចង់រកស៊ីទាំងវ័យក្មេងជំនាន់ក្រោយ។

​អតីត​​និស្សិត​​ផ្នែក​គ្រប់គ្រងធុរកិច្ច ដែល​មាន​​សម្បុរ​ស្រអែម មាឌមាំ រៀបរាប់ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ថា លោក​បាន​សម្រេច​ចិត្ត​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ ​ក្នុងឆ្នាំ២០០៧ ដោយក្រុមគ្រូសារជាអ្នកផ្គត់ផ្គង់។ លោក​បន្តថា លោកចា​ប់​ផ្តើម​ដំបូង​ជា​ស្ថាបនិក នគរប៊ុក្ស ជាដៃគូររកស៊ី Pizza និងអាជីវកម្មផ្សេងៗទៀត ដែល​បាន​ធ្វើ​ឲ្យ​លោក​ជួប​ឧបសគ្គ ស្គាល់រសជាតិការងារ និងរឿងរ៉ាវខកបំណងជាច្រើន ប៉ុន្តែលោក​ថា វា​ធ្វើ​ឲ្យ​លោក​រឹងមាំ និងហ៊ានដើរដល់ចំណុច​បច្ចុប្បន្ន​។

លោក សុវណ្ណៈ បានលើកយកកំហុសធំ៤យ៉ាង ជា​មេរៀន​មក​ចែក​រំលែក ដោយ​លោក​ថា កំហុស​ធំទី១​របស់លោក គឺការចាប់ផ្តើមធំពេក ទាំ​ងដែលខ្លួនខ្វះបទពិសោធន៍ និង​មិនមែន​ជា​កូន​អ្នក​មាន​។ លោក​បន្តថា នៅពេលបរាជ័យ ឬក្ស័យធន នឹង​ធ្វើ​ឲ្យ​មនុស្ស​​បាក់​ទឹកចិត្ត​លែង​ចង់​រក​ស៊ីអ្វី​ផ្សេងទៀត​។

លោក​បន្ថែម​ថា៖ «បើចង់ចាប់ផ្តើមរកស៊ី ត្រូវចាប់ផ្តើមចេញពីតូច តែខ្លឹម មាន​ន័យថា​ប្រើ​ទុន​តិច​ជាង ឬពាក់កណ្តាលនៃលុយសរុបក្នុងការវិនិយោគ ហើយត្រូវទុកលុយមួយចំនួនទៀត សម្រាប់គាំទ្រនៅពេលជួបហានីភ័យ ដូច្នេះមុខជំនួញរបស់យើង គឺមិនងាយដួល។ តែ​នៅ​ពេល​​យើង​ចាប់ផ្តើមធំ ហើយយើងមិនមែនជាកូនអ្នកមាន និងគ្មានទុនតម្កល់សម្រាប់​ផ្គត់ផ្គង់​នៅ​​ពេល​​ខ្វះខាត ឬជួបបញ្ហា  ហើយនៅពេលខ្លះទៀតលុយ១០០ដុល្លារ​ ក៏អាចធ្វើ​ឱ្យ​អាជីវកម្ម​បិទ​បាន​ដែរ ដោយសារគ្មានលុយបង្វិល ហើយគ្មាននរណាគេឱ្យលុយខ្ចី ដូច្នោះ​ហើយមុ​ខ​ជំនួញរ​បស់យើងងាយនឹងដួ​លបំផុត»។

លោកបន្ថែមថា​ សម្រាប់​កំហុស​ទី​ពីរ​គឺ​ការចំណាយតាមការនឹកឃើញ ដោយ​គ្មាន​គណនេយ្យ​ភាព ឬគម្រោងក្នុងការចាយលុយច្បាស់លាស់​។

លោកពន្យល់ថា៖ «ចេះតែទិញចូលៗដោយពេលខ្លះគ្មានការចាំបាច់ និងទិញតាមអារម្មណ៍ ធ្វើឱ្យខាតបង់លុយជាច្រើនកន្លងមក ហើយនៅពេលចាំបាច់ត្រូវការលុយ ក្នុងការអភិវឌ្ឍហាង បែបជាគ្មាន ក៏ជាចំណុចធ្វើឲ្យជំនួញងាយក្ស័យធនê។ ដូច្នេះអ្នកជំនួញត្រូវមានផែនការ ឬ​គោល​​ការណ៍ក្នុងការប្រើទុន ថាតើយើងចំណាយទៅ ត្រូវនឹងគោលដៅហាង ឬ​បាន​ផល​អ្វី​មក​វិញដែរ ឬទេ»។

លោក​បន្ថែម​ថា ចំណុច​ទី​៣ គឺការធ្វើអាជីវកម្មដោយគ្មានគំរូច្បាស់លាស់ គឺធ្វើតាមអារម្មណ៍ តែងតែ​បត់បែនតាមអំពើចិត្ត ដោយគ្មានផ្តោតអ្វីជាសំខាន់។

លោក​ពន្យល់​ថា៖ «ការធ្វើអាជីវកម្មសំខាន់ណាស់ គឺគំរូ ឬគម្រោងច្បាស់លាស់ ថា​តើ​ផលិត​ផល ឬសេវាកម្មយើងបម្រើដល់អតិថិជនគឺជាអ្វី ហើយវាពិសេសត្រង់ណា ដែល​អាច​ទាក់​ទាញ​អារម្មណ៍រ​បស់អតិថិជន​ចូលមកហាងរបស់យើង ហើយ​សេវាកម្ម​របស់​យើង​អាច​រស់​បាន​ប៉ុន្មាន​ឆ្នាំ»។

សម្រាប់​ចំណុច​ទី​៤ លោក​បញ្ជាក់​ថា ការ​ចាប់ផ្តើមដោយចំណង់ ឬឆន្ទៈ តែមិន​មើល​កត្តា​ខាងក្រៅ ឬផ្សេងទៀត។ លោកថា ប្រសិន​បើ​​សមត្ថភាពរក​ស៊ី​​ខ្សោយ នឹង​នឹងប្រើលុយជា​ទុនខ្លាំង ប៉ុន្តែ​បើសមត្ថភាព​ខ្លាំង នោះ​លុយជារឿងទី២​​។

លោក​បញ្ជាក់​ថា៖ «មុននឹងចាប់ផ្តើមអាជីវកម្ម ក៏ត្រូវដឹងថាយើងមានចំណេះដឹង ឬជំនាញខ្លះៗ​ដែរ​ទេ ទាក់ទងនឹងអាជីវកម្មដែលយើងចង់បើក។ តែបើយើងគ្មានទាំងចំណេះដឹង ឬទុនតិច ជាមួយអាជីវកម្មរបស់យើង នោះនឹងងាយបរាជ័យបំផុត»។

ជាចុងក្រោយលោក សុវណ្ណៈ បានផ្ញើសារសំខាន់ពីរចំណុចដល់​យុវជន​វ័យក្មេង​ដែល​ចង់​ចាប់ផ្តើម​លើ​វិថី​ជំនួញថា៖ «ទី១ កុំរំពឹងថាការចាប់ផ្តើមស្រួលពេក គឺយើងត្រូវត្រៀម មាន​ន័យ​ថា​យើង​ត្រូវមានផែនការ និងហ៊ានឈឺចាប់នៅពេលជួបរឿងខកបំណង និងម្យ៉ាង​ទៀត​ការចាប់ផ្តើម​អាជីវកម្មត្រូវមានអ្នកចង្អុលផ្លូវ ព្រោះយើងនៅក្មេង»៕​

ភិក្ខុ រឹម ណាំឈាវ បង្កើតបណ្ណាល័យគំនិត​ដើម្បី​ជំរុញ​ការអាន​
ដោយចង់ឃើញការ​អានសៀវភៅក្នុង​កម្ពុជាមានការលូតលាស់ និង​ចម្រើន​ទៅមុខ និង​ជំរុញទឹកចិត្ត​​យុវជនក្នុងការអាន​ ប្រកប​ដោយ​ភាព​ស្រលាញ់​ពេញចិត្ត ក៏ដូចជា​ចង់​ចូលរួម​ចំណែក​ដ៏តូចមួយក្នុងការអភិវឌ្ឍ​សង្គមផង ធ្វើឱ្យភិក្ខុ រឹម ណាំ​ឈាវ បាន​ឆ្លង​កាត់​បទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​អំណាន និងកិច្ចការសង្គម​ ដោយផ្តើម​ពីការ​បង្កើត​បណ្ណាល័យ​មួយក​ន្លែង​ឈ្មោះ​ថា​ «បណ្ណាល័យ​គំនិត» ​សម្រាប់​ផ្តល់ឱកាសដល់អ្នកចូលចិត្តអាន។

ភិក្ខុ រឹម ណាំឈាវ គង់នៅកុដិ២៨ វត្តមហាមន្ត្រី ដែលមានស្រុកកំណើតនៅស្រុក​ពាមរក៍ ខេត្តព្រៃវែង និងចូលបួសបាន​១០​វស្សា។ ព្រះអង្គជាគ្រូបង្រៀន ជាអ្នក​ចូលចិត្ត​ស្ម័គ្រចិត្ត​ធ្វើកិច្ច​ការ​សង្គម និងជាស្ថាបនិកបណ្ណាល័យផង ធ្វើឱ្យភិក្ខុមួយអង្គនេះមានការគិតគូរ និង​ខ្វល់​ខ្វាយ​ចំពោះស្ថានភាពវប្បធម៌នៃអានសៀវភៅក្នុងសង្គម។

ព្រះអង្គមានសង្ឃដីកាថា៖ «ការកសាងបង្កើតបណ្ណាល័យនេះឡើង ដោយ​មាន​គោល​បំណង​មួយ​ចំនួន ដោយចង់ចូលរួមចំណែកបង្កើតឲ្យមានវប្បធម៌ និង​លើក​ស្ទួយ​វប្បធម៌​នៃ​ការអាន​សៀវភៅ​ឲ្យ​មាន​ចំនួនច្រើនឡើងនៅក្នុងប្រទេសកម្ពុជា និ​ង​ការអភិវឌ្ឍ​ធនធាន​ចំណេះ​ដឹង​ក្នុង​សង្គម​តាមរយៈ​នៃការបណ្ដុះអ្នកអាន។ ម្យ៉ាងទៀតជាបណ្ដុំឯកសារ សិក្សា​ស្រាវជ្រាវ​ទូទៅស​ម្រាប់​និស្សិត និងយុវជន»។

ព្រះអង្គបានបង្ហាញទស្សនៈនៃការយល់ឃើញចំពោះវប្បធម៌នៃការអានសៀវភៅក្នុងសង្គមបច្ចុប្បន្ន​ថា៖ «ប្រទេសអភិវឌ្ឍន៍​ដូចនៅលោកខាងលិច និងអាស៊ីមួយចំនួន ការអានសៀវភៅ គឺ​ត្រូវ​បាន​ក្លាយ​ទៅ​ជាវប្បធម៌ប្រចាំជាតិសាសន៍របស់គេទៅហើយ​។ មានន័យ​ថា ប្រជាជន​របស់​គេ​មិន​ថា​ចាស់ ឬក្មេងនោះទេ ពូកគេតែងមានដៃកាន់សៀវភៅជានិច្ច មិនថាក្នុងទីសាធារណៈ ឬ​ឯកជន​នោះទេ​ជាពិសេសគឺក្នុងសាលារៀនរបស់ពួកគេតែម្ដង»។

ព្រះអង្គបានបន្ថែមទៀតថា សម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍​​ដូចប្រទេស​កម្ពុជាជាដើម ព្រះ​អង្គ​មើលឃើញថា ការអានសៀវភៅរបស់យុវជនហាក់នៅមានកម្រិត និងហាក់​ដូចជា​រឿងថ្មី​សម្រាប់​ពួកគេ​។ មានន័យថា ក្នុងចំណោមពួកគេ មួយចំនួនហាក់​មិនបាន​ផ្ដល់​តម្លៃ​ដល់​ការអាន​សៀនភៅ ឬផ្តល់តម្លៃតិចតួចជាងការកំសាន្តទៅវិញ ដែលនេះជាបញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភមួយចំពោះសង្គមនាពេលអនាគត។ ​

ព្រះ​អង្គ​បន្ថែមថា៖ «បើសង្គមមួយដែលយុវជន មិនអើពើ​ក្នុងការអភិវឌ្ឍ​ខ្លួនតាមរយៈ​ការសិក្សា​នោះ​ទេ តែបែរជាវក់វីរជាមួយតែគ្រឿងញៀន​ញ៉ាម ល្បែងកំសាន្ត ថ្ងៃបន្ទាប់​សង្គម​នោះ​ច្បាស់​ជា​​ត្រូវ​វិនាសជាក់ជាមិនខាន»។

​ឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia តើមានវិធីសាស្ត្រអ្វីខ្លះ​ក្នុងការ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យស្រឡាញ់អាន? ព្រះអង្គបានបកស្រាយ ដោយ​ពន្យល់​អំពី​សង្គមបី​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​យុវជន​ឲ្យ​ងាក​មក​ស្រឡាញ់​ការអាន​សៀវភៅ។

ព្រះ​អង្គពន្យល់​ថា សង្គមទី១ គឺសង្គមគ្រួសារ គ្រួសារមាន​តួនាទីសំខាន់​ជាងគេ​ក្នុងចំណោម​សង្គម​ទាំងអស់ ព្រោះអ្វី? ព្រោះគ្រួសារជាកន្លែងដែលផ្ដល់កំណើត ផ្ដល់ការសិក្សា និង​ផ្ដល់​ការអប់រំ​ដំបូង​បំផុត​របស់យុវជន ដូច្នេះប្រសិនបើឪពុកម្ដាយ អាណាព្យាបាល​បា​​​នយ​កចិត្ត​ទុក​ដាក់​ដិតដល់​ក្នុង​ការជំរុញឲ្យមានការសិក្សាអប់រំ ជាពិសេសការបង្កើតឲ្យមានបណ្ណាល័យតាមផ្ទះ ឬអាចហៅបានថា បណ្ណាល័យគ្រួសារ នោះហើយជាអ្វីដែលឪពុកម្ដាយ អាណាព្យាបាល​គួរគិត​ឲ្យបានច្បាស់លាស់។

ព្រះអង្គពន្យល់ទៀតថា សង្គមទី២ គឺសង្គមសាលារៀន បន្ទាប់ពីសង្គមគ្រួសារ សាលារៀន​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឲ្យនូវចំណេះដឹង និងការអប់រំដល់យុវជន។ សាលា​គួរ​តែ​ត្រូវ​បានយកចិត្តទុកដាក់ខ្ពស់ទាំងផ្នែកគុណភាព សមត្ថភាព ចំណេះដឹង និងគុណធម៌​ដល់​សិស្សា​នុសិស្ស ជាពិសេសគឺវិន័យដែលជាមូលដ្ឋានគ្រឹះ​ក្នុងការគ្រប់គ្រងសាលា​ក៏ដូចជា​ការសិក្សា​របស់សិស្សានុសិស្ស​។

ជាចុងក្រោយសង្គមទី៣ គឺសង្គមជាតិ រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាផ្នែកសំខាន់ក្នុងការទទួលខុសត្រូវលើអនាគតរបស់ប្រទេសជាតិ ចាំបាច់ត្រូវដាក់ចេញ​នូ​វ​គោល​នយោបាយ​ ពិសេស​ចំពោះ​យុវជ​ន​ក្នុងការ​ទទួល​បាននូវការសិក្សាអប់រំឲ្យមាន​ប្រសិទ្ធ​ភាព​​ខ្ពស់​បំផុត។ ​ដូចជាការកែប្រែកម្មវិធីសិក្សា ការពង្រឹងសមត្ថភាពគ្រូបង្រៀន និង​ការជំរុញ​ឲ្យ​មាន​ការបង្កើតបណ្ណាល័យនៅតាមសាលានីមួយៗ​ជាដើម  ដើម្បីឲ្យ​សិស្សា​នុសិស្ស​មាន​កម្លាំង​ចិត្ត​​ក្នុងការសិក្សាបានល្អប្រសើរជាមុន​។

«បណ្ណាល័យគំនិត» បានបង្កើតឡើងនៅថ្ងៃទី១កើត ខែទុតិយសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។ ដោយមាន​បេសកកម្ម​ស្រប​ជា​មួយ​ទស្សនៈ​វិស័យ និងគោលបំណងរបស់បណ្ណាល័យ បណ្ណាល័យ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ចំនួន៤ ដែលបាននិ​ងកំពុងដំណើរការតាមការកំណត់ទុកក្នុងទិសដៅយូរអង្វែង រយៈពេល​ប្រាំ​ឆ្នាំ។​ កម្មវិធីទាំងនោះរួមមាន៖ កម្មវិធីអប់រំសុខភាពផ្លូវចិត្ត កម្មវិធីកញ្ចប់បាយមនុស្សធម៌ កម្មវិធីសង្គហធម៌ និងកម្មវិធីអំណានជីវិត៕​

ស៊ុយអែត និងយូណេស្កូចាប់ផ្តើមគម្រោងរួមគ្នាដើម្បី​​ពង្រឹង​ប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិ​នៅ​កម្ពុជា​
ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដើម្បីចាប់ផ្តើម​គម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១​នេះ ដើម្បី​ធ្វើ​ឲ្យ​​ប្រសើរឡើង​នៃ​សេរីភា​ព​ក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅ​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​លើគេហ​ទំព័រ​របស់​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២១​​នេះ​​ថា ប្រទេសស៊ុយអែត​​នឹង​ផ្ដល់​ទឹក​ប្រាក់​ប្រមាណជា ២,៥​លានដុល្លារ​អាមេរិក​ដល់​អង្គការយូណេស្កូសម្រាប់ការអនុវត្ត​គម្រោ​ង​ដែល​មាន​កិច្ចព្រមព្រៀង​រយៈពេល​៣ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​​មានបរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​សុវត្ថិភាព សេរី ពហុនិយម និង​ឯករាជ្យ ដែលនឹងជួយធ្វើឱ្យមាន​ភាព​ប្រសើរ​ឡើង​នៃ​សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការ​ទទួល​បានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ព្រមទាំង​លើ​តម្រូវការ​បន្ទាន់​បណ្តាល​មក​ពីកា​រ​រីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ ដោយ​រួមបញ្ចូលទំាងការធានាឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការ​តស៊ូ​មតិ​ដើម្បី​ឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និង​ការលើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។

​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​​របស់​អង្គការ​យូណេស្កូ​ដដែល​នោះ​​បាន​ស្រង់​សម្តី​របស់​លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយ​អែតប្រចាំ​ប្រទេស​កម្ពុជា ថា​ការគាំទ្រ​នេះ គឺជាផ្នែកដ៏សំខាន់មួយនៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ជាមួយ​ប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោកបានបន្ថែមថា៖ «យើង​រីករាយ​ដែល​ធ្វើកា​រ​ជាដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​​កម្ពុជា​ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ស្តង់ដារ​វិជ្ជាជីវៈ​សារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន។ ការយកចិត្ត​ទុក​ដាក់ពិសេស នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយ​ទទួលរងគ្រោះ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ហើយខ្វះឱកាស​ស្មើភាពគ្នា​ក្នុង​ការទទួល​បាន​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​ក្នុង​វិស័យសារព័​ត៌មាន​នេះ»។

តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើង​ពីថា៖ «គំនិតផ្តួចផ្តើមនេះនឹងពង្រឹង​សេរីភា​ព​នៃ​ការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ី​នៃ​ការទទួលបានព័ត៌មាន​​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ​ការតស៊ូមតិ​ឱ្យ​ទទួល​បាន​ក្របខ័ណ្ឌច្បាប់ដែល​មាន​លក្ខណៈរឹងមាំ​សម្រាប់​ការអភិវឌ្ឍ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផ្តល់​វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញ​ឱ្យមាន​បរិយាកាស​ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់​តម្លៃប្រជា​ធិប​តេយ្យអ​ភិបាល​កិច្ច​ល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បន្ថែមថា គម្រោងនេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោត​លើការជំរុញឱ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ចំណុច១០  ដែលមានគោលបំណងធានាឱ្យមាននូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ៕​