In-depth – Newsroom Cambodia

បទ​យកការណ៍៖ តួនាទី​អាណាព្យាបាលក្នុងការ​អប់រំកូន​ឱ្យ​សន្សំ​ប្រាក់​ និងសារៈសំខាន់នៃចំណេះដឹង​ហិរញ្ញវត្ថុ
ភ្នំពេញ៖ «កូនយើង​ស្រឡាញ់​ យើង​ឱ្យ​ចាយ​ យើង​អត់ស្តាយទេ ប៉ុន្តែ​មានលក្ខខណ្ឌ​របស់យើង​» នេះជាសម្តី​របស់លោកស្រី​ វាល់គុជ ផល្លា វ័យ​៤១ឆ្នាំ ជាម្តាយនៃ​កូ​នប្រុសស្រី​២នាក់ ​រៀបរាប់ប្រាប់​ Newsroom Cambodia ពី​វីធីសាស្ត្រអប់រំកូន​របស់គាត់ឱ្យចេះ​សន្សំប្រាក់​។ កូ​ន​​ប្រុស​របស់អ្នក​ស្រី​ បានបញ្ចាប់កម្រិត​​បរិញ្ញា​បត្រពី​​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងកំពុងសិក្សា​នៅវិទ្យាស្ថានភាសា​បរទេស​ (IFL) និងកូនស្រី​របស់លោកស្រី​កំពុង​សិក្សា​ឆ្នាំ​ទី ១ ជំនាញ​គណនេយ្យ​ហិរញ្ញវត្ថុ​នៅ​សកលវិទ្យា​ល័យ​មួយកន្លែងនៅភ្នំពេញ។

លោកស្រី វាល់គុជ ផល្លា វ័យ៤១ឆ្នាំ​ និងសា្វមី លោក ហ៊ិន ចំរើន សុទ្ធតែជាក្មេង​កើត​អំឡុង​ និង​ក្រោយ​សម័យ​ខ្មែរ​ក្រហម ដែលជារបបដ៏ខ្មៅងងឹតមួយរបស់កម្ពុជា។ ​ហេតុនេះជីវភាពរស់នៅរបស់គ្រួសារ​លោកស្រី និងស្វាមីកាលពីកុមារភាព មានការលំបាកច្រើន និងត្រូវគិតគូរការចាយវាយយ៉ាងរិតត្បិត។​

ក្រោយ​សម័យ​សង្គ្រោម​ ឪពុក​ម្តាយ​លោកស្រី ​រស់នៅរួមគ្នាជាមួយ​គ្រួសារដទៃមួយចំនួន​ទៀត ក្នុង​ផ្ទះល្វែងកម្ពស់បីជាន់​មួយ​កន្លែងក្នុងក្រុងភ្នំពេញ។ គ្រួសារអ្នកស្រីរស់នៅជាន់ទី៣នៃផ្ទះល្វែងនេះ។ នៅក្រោមដំបូល​ផ្ទះជាន់ទី៣នេះ ក្រៅពី​ការរស់នៅ​ និងប្រកបរបរ​រកស៊ីផ្សេងៗហើយនោះ ឪពុកម្តាយ​លោកស្រី ក៏បាន​ចិញ្ចឹម​ជ្រូករហូត​ដល់​មាន​ទម្ងន់ជាង​១០០គីឡូក្រាមផងដែរ។ ​ការណ៍នេះ លោកស្រី​សង្កេត​​ឃើញ​ពី​ការខិតខំ​របស់ឪពុកម្តាយ​លោកស្រី ដែលព្យាយាម​សន្សំរហូតដល់អាចសល់​ប្រាក់ខ្លះជួយ​លោកស្រី​ជា​កូនឲ្យបានចូលរៀន និងមាន​ចំណេះដឹង​ជាទុនក្នុងជីវិត បើទោះបីជាអ្នក​ស្រី​មិនបាន​ចប់​ថ្នាក់មធ្យម​សិក្សាទុតិយភូមិក៏ដោយ។

ឪពុក​ម្តាយ ​ឬ​​​អាណាព្យាបាល ដែលគេ​ចាក់ទុកថាជាគ្រូ​ទីមួយ​របស់បុត្រ​ធីតានោះ មាន​តួនាទី​សំខាន់​​ក្នុងការធ្វើជាគំរូល្អ​ដល់កូន ប្រៀនប្រដៅណែនាំកូន ​ជាពិសេសអប់រំ​កូ​​ន​​​ឱ្យ​ចេះ​សន្សំ​ប្រាក់។ នេះជា​ចំណែក​ដ៏សំខាន់ក្នុងការអប់រំកូន ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​បំណិន​ជីវិត​អាច​ប្រើបាន​នាពេល​​អនាគត។

លោកស្រី វាល់គុជ ផល្លា រៀនសូត្រពីរបៀបសន្សំប្រាក់ពីឳពុកម្តាយដែលអាចជួយទំនុក​បម្រុង​គ្រួសារបានយ៉ាងល្អ។ ​ លោកស្រី ​រៀបរាប់​​ដោយស្នាមញញឹម​ពី​វីធីសាស្ត្រដែលខ្លួន​ប្រើ ដើម្បី​ឱ្យ​កូន​ៗ​ទាំង​ពីរ​របស់គាត់មានវិន័យក្នុងការ​សន្សំ​ប្រាក់​ តាម​រយៈ​ការ​ផ្តល់​ប្រាក់លើ​កទឹក​ចិត្ត​នៅពេល​ពូកគេ ទទួល​បាន​លទ្ធផល​ល្អក្នុងការសិក្សាទាំង​ភាសាខ្មែរ និង​ភាសាអង់គ្លេស​។

លោកស្រី​បញ្ជាក់ថា៖ «យើង​ដាក់​ចំណាត់​ថ្នាក់​ លេខ១​ ដល់លេខ៣​ យើងផ្តល់ជូន ១០ដុល្លារ​ ឬ​បួន​ម៉ឺន​រៀល​។ លេខ៤ ឬលេខ៥​ យើង​ឱ្យ ២ម៉ឺន ឬ៥ដុល្លារ»។

លោកស្រី​ វាល់គុជ ផល្លា វ័យ​ ៤១ឆ្នាំ (រូបភាពដោយ៖ សៀក រ៉ាមេឃ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)

ការ«សន្សំប្រាក់» សំដៅដល់ការ​រក្សា​ប្រាក់​មួយ​​ចំណែកក្នុង​ពេលបច្ចុប្បន្ន ដើម្បីប្រើប្រាស់​នា​ពេលអនាគត។ នេះបើយោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​អិល​អូ​អិល​ស៊ី​ (ខេម​បូ​ឌា) ភី​អិលស៊ី ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ការសិក្សា​របស់សកលវិទ្យាល័យ Tribhuvan នៅក្នុងប្រទេស​នេបាល់ ស្តីពី «ឥទ្ធិពលរបស់មាតាបិតា និងមិត្តភក្ដិលើឥរិយាបថសន្សំរបស់យុវជន» បង្ហាញថា ការលើកទឹកចិត្ត​របស់​ឳពុក​ម្តាយ​ក្នុងការ​សន្សំ​ប្រាក់មានឥទ្ធិពល​យ៉ាងខ្លាំងទៅ​លើអាកប្បកិរិយានៃការសន្សំរបស់​​យុវជន​។ ការសិក្សានេះ ធ្វើឡើងកាលពីឆ្នាំ២០១៨ ក្នុងចំណោម​និស្សិតចំនួន​៣៩០​នាក់ដែលកំពុង​សិក្សា​ថ្នាក់​អនុបណិ្ឌត។

យោង​តាមសៀវភៅ អំណាចនៃទម្លាប់ (The Power of Habit) របស់​លោក Charles Duhigg ​បោះ​ផ្សាយ​ក្នុង​ឆ្នាំ២០១២ បានបញ្ជាក់ថា ការ​ផ្តល់រង្វាន់លើក​ទឹក​ចិត្តនឹង​ជួយ​ឱ្យ​ខួរ​ក្បាល​យើង​បន្ត​សកម្មភាព​​ណាមួយនៅពេល​អនាគត។

សម្រាប់​លោកស្រី វាល់គុជ ផល្លា ប្រាក់រង្វាន់លទ្ធផល​ការសិក្សាល្អនេះ អាចឱ្យ​កូនៗលោកស្រី ទទួល​បាន​ប្រាក់​ជាមធ្យម​ ១៥ ដុល្លារពី​លោកស្រី បន្ថែមពីលើ​ប្រាក់​ឧបត្ថម​ផ្សេង​ទៀត ដែល​កូ​ន​ៗអ្នក​ស្រី​អាចទទួលបាន​ពី​ជីដូនជីតា។ លោកស្រី​លើកឡើងថា ការអនុវត្តបែបនេះគឺជា​មូលដ្ឋាននៃការ​សន្សំរបស់កូនតាំងពី​កុមារភាពមកម្ល៉េះ។ ​

លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹង​បើយើង​ អ្នកនិយាយថា ក្មេង​ហ្នឹង​ធ្វើអី រកអី​បានលុយ​ ប្រាកដ​ជា​មាន​សំនួរ​ហ្នឹង មិនថាបង មិនថាគេទេ។ ប៉ុន្តែ​លុយដែលរក​បាន​តាមរយៈគាត់រៀន»។

លោកស្រីបន្ថែមថា​៖ «ចឹង​ការសិក្សា​ហ្នឹង​ក៏កើន​ លុយគាត់​ក៏​កើន ហើយ​គោលបំណង​អនាគត​របស់គាត់​ដែល​ចឹង​បានអីហ្នឹង វាសម្រេច»។

វិធីសាស្រ្ត​អប់រំកូនឱ្យ​សំន្ស​ប្រាក់

លោកស្រី ​វាល់គុជ ផល្លាដដែល គឺជាសមាជិកម្នាក់ក្នុងក្រុម​ Lady Saving Group ផងដែរ។ ក្រុម Lady Saving Group បង្កើតឡើងដើម្បី​ចែករំលែកចំណេះដឹង និងបទពិសោធន៍ និងភាពជាអ្នកដឹកនាំ សហគ្រិន​ភាព សិទ្ធសេដ្ឋកិច្ចសង្គម និងគុណភាពជីវិត ចំពោះស្រ្តីក្នុងយុគសម័យថ្មី។

លោកស្រី ​​វាល់គុជ ផល្លា​និយាយ​ដោយ​មោទនភាពពីការសន្សំរបស់កូន​ខ្លួន​ថា ការសន្សំប្រាក់បែបនេះ​ជំរុញ​ឱ្យ​កូន​លោកស្រី​​មាន​លទ្ធភាព​អាច​ទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនតាមក្តីប្រាថ្នា​របស់ពួកគេ ដោយ​ខ្លួនឯង ​ដូចជាកង់​ ឬ​ទូរស័ព្ទ​ជាដើម។ ហើយលោកស្រីគ្រាន់តែជួយបង្គ្រប់ថវិកាខ្លះតែប៉ុណ្ណោះ។​ លោកស្រី​ តែ​ងរំលឹកឲ្យកូនៗ​ខិតខំ​ប្រឹងប្រែង​ក្នុងការសិក្សា​ និងការសន្សំប្រាក់​។

ដោយសារតែ​កាលពីជាង១០ឆ្នាំមុន ប្រព័ន្ធ​ហិរញ្ញវត្ថុនៅកម្ពុជា​ ​នៅមិនសូវ​បើកទូលាយ និងមាន​ជម្រើសច្រើន​ដូចក្នុ​ង​ពេល​បច្ចុប្បន្ននេះ ហេតុនេះលោកស្រី​ វាល់គុជ ផល្លា បាន​ប្រើប្រាស់​សៀវភៅ​សរសេរ​​​ធម្មតា គូសវាស​បែង​​ចែកជាតារាង​ ដើម្បី​កំណត់ការ​ចាយ​ និង​តាម​ដាន​ការសន្សំប្រាក់របស់កូនៗ។

លោកស្រី​លើកឡើងថា៖ « អ៊ីចឹង​យើងមានវិធីសាស្ត្រមួយគឺយើងធ្វើសៀវភៅ  សៀវភៅយើងហ្នឹង សៀវភៅសរសេរដៃហ្នឹង យើងធ្វើប្រតិបត្តិការដូចធនាគារអ៊ីចឹង។ យើងធ្វើប្រតិបត្តិការ ចេញចូល​ដកប្រាក់ កាលបរិច្ឆេទអ៊ីចឹងមក គឺដូចសៀវភៅធនាគារអ៊ីចឹង»។

ការ​កត់​ត្រា​ចំណូល​ចំណាយ​របស់​ខ្លួន​ នឹង​ជួយ​ដល់ការ​រៀបគម្រោង​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​អាចសម្រេច​គោល​ដៅ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​បាន​ប្រសើរ​។ នេះបើយោង​តាម​វេបសាយ​ផ្លូវការ​ធនាគារ​ Bank Central Asia ឬ (BCA) របស់ប្រទេស​ឥណ្ឌូនេស៊ី។

លោកស្រី វាល់គុជ ផល្លា កំពុងគូស​តារាងសន្សំ​ប្រាក់​ដែលលោកស្រី​បង្រៀន​កូន (រូបភាពដោយ៖ ហុង សេងលី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤​)

លោក ទុំ តុលា ជានាយក​សិក្សា​ធិការ​ផ្នែក​បំណិន​ជីវិត​ និង​ Leader in Me នៃបណ្តាញ​គ្រឹះស្ថាន​អប់​រំ   វេសឡាញ អេឌ្យូខេសិន ដែលមានកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ Money Tree។ កម្មវិធីMoney Tree ទិញសិទ្ធិពី​ប្រទេស​​សិង្ហបុរី ដែលបណ្តុះបណ្តាលឱ្យកុមារចេះសន្សំប្រាក់ វិនិយោគ និងជៀស​ពី​សម្ពាធ​​សម្ភារៈ​និយម។

លោក ទុំ តុលា ឲ្យដឹងថាសាលាភាគច្រើនទាំងនៅកម្ពុជា និង​ក្រៅ​ប្រទេស មិនសូវផ្តោត​សំខាន់​លើ​វិធី​ក្នុងការ​សន្សំប្រាក់នោះទេ ប៉ុន្តែជាទូទៅសិស្ស​ទទួលបាន​​ចំណេះដឹងនេះ​ពីឪពុកម្តាយ​​។ ​លោកសង្កត់​ធ្ងន់ថា បើឪពុកម្តាយ​មានទម្លាប់ខ្ចះខ្ចាយវិញ ឥរិយាបទនេះ​ក៏មានផលអវិជ្ជមាន​ដល់​កូន​ដូចគ្នា។

លោកថ្លែងប្រាប់​ Newsroom Cambodia ថា៖ «បើ​សិន​ជាប្រ​ជាជន​របស់យើង​មិនយល់ដឹងពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុទេ បើទោះបីជា​គាត់​អាចរក​ទ្រព្យសម្បតិ្ត​បាន​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏គាត់មិនអាច​រក្សានៅ​ទ្រព្យ​សម្បតិ្ត​របស់គាត់ហ្នឹង​ ហើយក៏មិន​អាចប្រើប្រាស់វាឱ្យ​ត្រូវ​ចំគោលដៅ​»។

លោក ទុំ តុលា លើកឡើង​ថា ឪពុកម្តាយ​ ឬអាណាព្យាបាល​ខ្លះបានឱ្យ​កូនគាត់​ធ្វើកិច្ចការក្នុងផ្ទះ ដូចជាការបោសសំអាតផ្ទះ មើលថែប្អូន​ ជាថ្នូរនឹងប្រាក់​លើកទឹកចិត្ត​​តិចតួចបន្ថែម។

លោក​បន្ថែមថា អាណាព្យាលផ្សេងទៀត ក៏បានយកលទ្ធផលនៃការសិក្សារបស់កូនជាវត្ថុតាង ដើម្បីទទួលបានប្រាក់លើកទឹកចិត្ត​បន្ថែមផងដែរ។

លោកលើកឡើង​ថា៖ «បើសិនជាគាត់ជាប់ក្នុង Top 10 [១០នាក់ដំបូង] ប៉ុន្មាន? Top 5 [៥នាក់ដំបូង]ប៉ុន្មាន? អ៊ីចឹង។ វាជា Motivation tool [វិធីសាស្ត្រលើកទឹកចិត្ត​]មួយ សម្រាប់លើកទឹកចិត្តកូន​ក្នុងការ​ចូលរួមការសន្សំលុយ»។

តាមការ​សិក្សា​ស្តីពី​​ការយ​ល់ដឹ​ង​របស់​កុមារ​អំពីហិរ​​ញ្ញវត្ថុ និង​ជម្រើសរ​បស់ឪ​ពុកម្តាយ​ចំពោះចំណេះដឹងហិរញ្ញវត្ថុនៅក្នុងប្រទេសម៉ាឡេស៊ីក្នុង​២០២៣​ បាន​សិក្សា​លើសិស្សសាលា​៤១៩​នាក់ ក្នុងវ័យ​៧​ទៅ​១២​ឆ្នាំ​ រកឃើញ​ថា សាលា​រៀន​ និងឪពុកម្តាយឬអាណា​ព្យាបាល​ ដើរតួនាទី​សំខាន់​ការបញ្ច្រាប​ចំណេះ​ដឹងហិរញ្ញវត្ថុ​ដល់ក្មេង​ៗ។

បើតាម​លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចំណេះដឹងហិរញ្ញវត្ថុ មិនទាន់ជាកម្មវិធីគោលនៅតាមសាលានានាទាំងនៅកម្ពុជា និងក្រៅប្រទេស ហេតុនេះយុវជន​ត្រូវពឹង​ផ្អែកលើខ្លួនឯង ឬ​អាណាព្យាបាល​ជាអ្នកបង្រៀន​។ ជម្រើសមួយក្នុងចំណោមជម្រើស​ផ្សេង​ទៀត​គឺការ​ដាក់​ប្រាក់​សន្សំក្នុ​ងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកាំង តុងងី ថាមានសុវត្ថិភាព និងអាច​ទទួល​​បាន​ការ​​ប្រាក់បន្ថែម។

កញ្ញា​ សេង​ ស្រី​ល័ក្ខ ​ វ័យ​២១​ឆ្នាំ​ ជានិស្សិត​ឆ្នាំទី​៣ នៃសកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ី​លីដា។ កញ្ញា​ ទទួលបាន​ប្រាក់ចាយ​ប្រចាំ​ថ្ងៃ​ចន្លោះពី​១២ ០០០​រៀល ទៅ​១៥ ០០០រៀលក្នុង​មួយថ្ងៃ​ទៅតាម​តម្រូវការចាយ​វាយប្រចាំ​ថ្ងៃ​ ដូចជា​ការចាក់សាំង​ម៉ូតូជាដើម។ នៅក្នុងឱកាសបុណ្យទាន ឪពុក​របស់ស្រី​ល័ក្ខ ដែលជាសន្តិសុខ តែងឲ្យស្រី​ល័ក្ខនូវបា្រក់​ឧបត្ថមបន្ថែមដែលគាត់​ទទួលបានពី​ការងារ​ថែមម៉ោង។​​ ក្រៅពីការ​ចំណាយ​ប្រចាំថ្ងៃ ស្រី​ល័ក្ខយកលុយនៅសល់​ទៅសន្សំទុកដោយការ​ញាត់​កូនជ្រូក។

កញ្ញា​ សេង​ ស្រី​ល័ក្ខ លើកឡើងថាម្តាយរបស់​​កញ្ញា បានបាត់​បង់ឪពុក​ម្តាយ​ក្នុង​របបប៉ុលពល។ ម្តាយ​របស់​កញ្ញាត្រូវតស៊ូក្នុងជីវិត ដោយធ្វើការក្នុង​ហាងអាហារ​រហូតក្លាយជាអ្នកបម្រើការក្នុងផ្ទះ​របស់រដ្ឋទូត​មួយ​កន្លែង​ក្នុងទីក្រុងភ្នំពេញ ហើយបានលាឈប់មកប្រកបការងាររកស៊ីផ្ទាល់ខ្លួនវិញ មុនពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩។

កញ្ញារំលឹកសម្តីរបស់ម្តាយខ្លួនថា៖ «គាត់ថា ចាយ​សល់អី​ដាក់កូន​ជ្រូក​ទៅ តិចច្រើនអី ​គាត់​ថា​ឱ្យ​ដាក់ទៅ»​។

កញ្ញា សេង ស្រីល័ក្ខ វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា (រូបភាពដោយ៖ ហុង សេងលី ថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៤)

យោងតា​ម​ការស្រាវជ្រាវ​របស់ East-West Center ចេញផ្សាយកាលពី​ខែមករា ឆ្នាំ២០០១ បញ្ជាក់ថា ក្រោយសម័យខ្មែរ​ក្រហម ​ប្រជាជន​កម្ពុជា​មានប្រាក់ក្នុង​ហោប៉ៅ​ត្រឹមតែ ២៨​ដុល្លារអាមេរិចកក្នុងម្នាក់ (ឬប្រមាណ ១០៦.១៣ ដុល្លារ បើ​គិត​ទាំងអតិផរណាក្នុង២០២៤នេះ) លុយនេះ​មានចរាចរណ៍​ក្នុងទី​ក្រុងតែ​ប៉ុណ្ណោះ។

កាលពីដើមឆ្នាំ២០២៤​នេះ ធនាគារ​ជាតិ​​កម្ពុជា និង​​ក្រសួង​អប់រំ​ យុវជន​ និង​​កីឡា បាន​ចុះ​អនុ​ស្សារ​ណ​អនុវត្ត​គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ ក្រោយស្ថាប័នរដ្ឋ​ទាំង​២នេះ​​ដឹកនាំកិច្ចប្រជុំកាលពីចុងឆ្នាំ២០២៣។ បច្ចុប្បន្នគម្រោង​ចំណេះដឹងផ្នែកហិរញ្ញវត្ថុរយៈពេល ៣ឆ្នាំនេះ មានចាប់ពីថ្នាក់ទី ៥ដល់​ថ្នាក់ទី​១២។

អ្នកស្រី​ ឃួន​ វិចិ្ឆកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បញ្ជាក់ថា កម្មវីធីសិក្សា​មាន​មុខវិជ្ជា គេហវិទ្យា​ ដើម្បីបង្រៀន​សិស្ស​ពី​បញ្ហា​ចំាបាច់​ផ្សេង​ៗសម្រាប់ការរស់នៅ ដែលក្នុងនោះក៏មាន​​ការ​សន្សំ​ប្រាក់ផងដែរ​។

អ្នកស្រី​​បន្ថែមថា៖ «យើង​ក៏​សហការ​ជាមួយដៃគូ​ខាង​ក្រៅ​ ដើម្បី​រៀបចំជា​កម្មវិធីមួយ​ទៀត​ ដែលយើង​ហៅថា ​Cha-Ching (ឆា-ឈីង)»។ លោកស្រី​បន្តថា៖ «ក្រៅពីហ្នឹង​ជាមួយនឹង​ធនាគារជាតិ​កម្ពុជា​ នៅក្នុង​ការរៀប​ចំបន្ថែម​នៅ​កម្មវិធី​ហិរញ្ញវត្ថុ​ផងដែរ»។

កម្មវិធី​ឆា-ឈីង ជាកម្មវិធីអប់រំចំណេះដឹង​ហិរញ្ញវត្ថុ​មូលដ្ឋាន ដោយមានគោលដៅ​៤សំខាន់ គឺការរក​ប្រាក់ចំណូល ការសន្សំ ការចំណាយ និងការបរិច្ចាគ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៦។​បើយោងតាមគេហទំព័រផ្លូវ​ការ​ Prudence កម្មវិធី ឆា-ឈីង ជាកិច្ចសហការរវាង JA Asia Pacific ​ជាមួយនឹង​ក្រសួង​អប់រំ​នៃប្រទេសមួយចំនួន ​ក្នុង​នោះក៏មាន​កម្ពុជាផង​ដែរ។

មេរៀនជីវិត​អាណាព្យាបាល​ ​បង្រៀនកូនឱ្យសន្សំសំចៃ

ថ្វីបើការរៀបចំទុកដាក់ឲ្យកូនៗចេះសន្សំលុយ និងយល់ដឹងពីចំណេះដឹង​ហិរញ្ញវត្ថុមាន សារៈសំខាន់​ក៏ប៉ុន្តែអ្នកជំនាញលើកឡើងថា ឪពុកម្តាយត្រូវមានតុល្យភាពរវាងការសន្សំសំចៃ និងការចាយ​វាយ​ប្រកបដោយសុខមាភាព មិនអាចភាពកំណាញ់ក្នុងការចាយវាយពេកនោះទេ។

លោក ទុំ តុលា នាយក​សិក្សា​ធិការ​ផ្នែក​បំណិន​ជីវិត​ និង​ Leader in Me នៃបណ្តាញ​គ្រឹះស្ថាន​អប់​រំ   វេសឡាញ អេឌ្យូខេសិន យល់ឃើញថា ផលវិបាកមួយដល់ក្មេង​ពេលអប់រំកូនឱ្យចេះសន្សំ គឺភាពកំណាញ់ក្នុងការចាយវាយ តែសកម្មភាព​នេះ​បង្ហាញថា ពួកគាត់ចេះ​កម្រិ​ត​ចាយ​វាយ​ច្បាស់​លាស់​​។ ប៉ុន្តែលោកយល់ឃើញថា ការអប់រំបែបនេះផ្តល់ផលវិជ្ជមានច្រើនដល់ក្មេងនាពេលអនាគត ជាពិសេសក្មេងទាំងនោះនឹងធំឡើងក្លាយជា​អ្នកមានជីវភាពធូធារនាពេលខាងមុន​។

លោកអះអាងថា៖ «ក្មេងមានចំណេះដឹងហិរញ្ញវត្ថុ គាត់នឹងមិនក្រទេ»។ លោកបន្ថែបថា ៖«ដោយសារតែគាត់ដឹងថា ការប្រើ​​ប្រាស់លុយត្រូវយ៉ាងមិច បានន័យគាត់ចេះសន្សំ គាត់ដឹងថា ​តើធ្វើមិចទើបបានលុយ គាត់ចេះវិនិយោគ គាត់ចេះបើក Business [អាជីវកម្ម] បើ​គាត់​មិនចេះ​ទេ​ គាត់ចូល​ហ៊ុន​ជាមួយ​គេ​អ៊ី​ចឹង​ណា​»។

បើទោះជា លោកស្រី ​ចង់ឃើញ​កូនខ្លួន​​មានការលុតដំ ប៉ុន្តែ​ក៏មិន​តឹង​រឹង​ខ្លាំងពេក​ដូចជំនាន់លោកស្រី​នៅក្មេងនោះ​ទេ ដោយហេតុថា​បរិបទ​សង្គមមានការប្រែប្រួល​។ លោកស្រីថា ខ្លួនគ្រាន់តែមាន​ភាពច្បាស់លាស់​ចំពោះកូនៗក្នុងការដកប្រាក់សន្សំនោះដើម្បីចាយវាយ​ លុះត្រាតែ​ករណី​ចាំបាច់ ឬសំខាន់ខ្លាំង។

លោកស្រី​លើកឡើង​ថា៖ «​ប៉ុន្តែយើងអត់កំហិតឱ្យគាត់ [កូនរបស់លោកស្រី] ធ្វើ​ដូចយើង​សម័យនៅជាកូន​គាត់ [ឪពុកម្តាយលោកស្រី] ទេ ព្រោះនៅពេលយើង​ជាកូនគាត់ រឿងរបស់យើង​ និង​គាត់។ ប៉ុន្តែពេល​យើងជាម្តាយ​កូន​ យើង​អត់យករូបមន្តកំហិត ឬតឹងហ្នឹងទេ យើងព្យាយាមមិនតឹងពេក មិនធូរពេក»។

​ជាលទ្ធ​ផល​នៃការ​អប់រំ​កូ​នឱ្យ​ចេះសន្សំប្រាក់បែបនេះ លោកស្រី​សង្កេត​ឃើញថា កូនៗរបស់អ្នក​ស្រីនៅតែបន្តការ​ចាយ​វាយត្បិតត្បៀត។ ទោះបីជា​កូន​របស់លោកស្រី​ក្លាយជាយុវ​ជន​ហើយ តែលោកស្រី​នៅ​តែផ្តល់​ប្រាក់​ឧបត្ថម្ភ​ដដែល។

ក្តី​រំពឹង​នាពេល​អនាគត​លើចំណេះដឹង​ហិរញ្ញវត្ថុសម្រាប់កុមារ​​

​លោក ទុំ តុលា ​ចង់ឃើញ​កុមារ​កម្ពុជាមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ដូចនឹង​ប្រទេស​អភិវឌ្ឍន៍​ ដើម្បីឲ្យ​ពួកគេអាចប្រើប្រាស់លុយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​

ចំណែកលោកស្រីវាល់គុជ ផល្លា​ ចង់ឃើញ​អាណាព្យាបាល​ ឬឪពុកម្តាយ​ទាំងអស់បង្រៀន​កូនឱ្យ​ចេះ​សន្សំប្រាក់ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ខ្លួន។ លោកស្រីបន្ថែមថា កូនៗត្រូវការបំណិនជីវិត​ខ្លះ ដើម្បី​ស្គាល់ពី​តម្លៃ​នៃលុយ។

សម្រាប់កញ្ញា សេង ស្រីល័ក្ខវិញ បើកញ្ញាមានបុត្រនៅថ្ងៃអនាគត កញ្ញាមានគម្រោងសន្សំប្រាក់​មួយកញ្ចប់ដើម្បីទុកផ្គត់ផ្គង់ដល់ការសិក្សារបស់កូនដល់កម្រិតបរិញ្ញាប័ត្រ។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំព្យាយាមបង្កើត Saving [ប្រាក់សន្សំ] សម្រាប់គាត់រៀនក្នុងឆ្នាំណា មួយឆ្នាំប៉ុន្មាន ដើម្បីទុកឱ្យគាត់ទៅរៀន»៕

កម្រង​រូបភាព៖ អ្នកស្រី វ៉ាន់ ស៊ាប ពេញ​ចិត្តនឹង​​​អាជីពជាអ្នកបោស​សំរាម
អ្នកស្រី វ៉ាត់ ស៊ាប​ មានអាយុ៥៨ឆ្នាំ​ មានកូនចំនួន​ ៧នាក់ សព្វថ្ងៃជា​អ្នកបោស​សម្អាត​ម្នាក់​ក្នុង​រាជ​ធានី​​ភ្នំពេញ​។ អ្នកស្រី​ប្រកប​របរ​នេះ​អស់​រយៈពេល​២០ឆ្នាំ​មកហើយ ចំពោះ​អាជីពនេះ​​អ្នកស្រី​និយាយថា៖ «ខ្ញុំពេញចិត្ត​ការងារ​មួយនេះ​ ឱ្យ​តែមាន​​ការងារ​ធ្វើ​ ឯផលវិបាក​វិញ​គ្មានទេ​ មាន​តែ​ពាក្យ​មើល​ងាយ​ពី​មនុស្សមួយចំនួន​»។

អ្នកស្រី វ៉ាត់ ស៊ាប កំពុង​ចេញ​ដំណើរ​ទៅ​បោស​សម្អាត​នៅ​មុខ​បរិវេណ​ព្រះ​បរម​រាជ​វាំង ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប កំពុង​បើក​មាត់​ថង់​រៀប​ចំ​ដាក់​សំរាម​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប ញញឹម​ខណៈកំពុង​បោសសំរាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប កំពុង​បោស ​និងប្រមូល​​សំរាម​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​​។ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប បែងចែក​សំរាម​ដាក់ក្នុង​រទេះសំរាម ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប កំពុងធ្វើ​ដំណើរ​ទៅ​​បោស​សំរាម​មួយកន្លែងទៀត​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។​ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប ​បន្ត​បោស​សម្អាត​នៅ​មុខ​ព្រះ​បរម​រាជ​រាំង​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។​ (ថតដោយ៖ ណឺ មិនា)

អ្នកស្រី វ៉ាត់ ស៊ាប ​ធ្វើ​ដំណើរដើម្បី​​យក​សំរាម​ទៅ​ចោល ​និង​សម្រាក​អាហារ​ថ្ងៃ​​ត្រង់​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤​។ (ថតដោយ៖ ណឺ មិនា)

សង្គមស៊ីវិល​២៣​ស្ថាប័ន​ស្នើ​​រដ្ឋាភិបាល​​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​គ្រឿងស្រវឹង
អង្គការសង្គមស៊ីវិល និង​សហគមន៍​ចំនួន​២៣ រួមគ្នា​ស្នើឱ្យ​រដ្ឋាភិបាល​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង ដោយសារការប្រើប្រាស់​គ្រឿងស្រវឹង​​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់​សុខភាពសាធារណៈ និង​សីលធម៌សង្គម។

បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង​២៣ ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ លើកឡើងថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន   សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិ​មនុស្សកម្ពុជា (CHRAC) ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​​សង្គមស៊ីវិល​ទាំង​២៣ លើកឡើងថា ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​​គួរធ្វើឡើង​ដោយ​​គោរព​សិទ្ធិ​មនុស្ស ដោយសារ​ក្រុមហ៊ុនគ្រឿងស្រវឹង​ជាច្រើនបាន​និង​កំពុងផ្សា​យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល។​

លោកបានថ្លែងថា៖ «ទាំងអ្នកទទួលទាន ទាំងអ្នកដែលពាក់ព័ន្ធគឺថាសុទ្ធតែ​ទទួល​រង​នូវ​គ្រោះថ្នាក់ តាំង​ពី​គេ​ថា​ភេសជ្ជៈស្រវឹងបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង ហើយធ្វើម្ដេចកុំឱ្យ​មនុស្ស​ហ្នឹង​កុំ​​ហូប​ស្រា​ពេក ឱ្យ​សេរីភាព​ខ្លះក្នុ​ងការបម្រើសេចក្ដីចង់បានរបស់សង្គម ក៏ប៉ុន្តែកុំឲ្យអ្វីដែលងាយនឹងរងគ្រោះថ្នាក់ហ្នឹង​វាងាយរកពេក វាស្រួលរកពេក វាថោកពេក ធ្វើឲ្យមនុស្សនឹងងាយរកបាន»​។

លោកបន្ថែម​ដោយលើកឡើងពីផលប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ​ថា​៖ «​ច្បាប់នេះជួយធានាការអនុវត្ត ធានាឱ្យ​មនុស្សមានសុខភាពល្អ ធានា​ឱ្យ​ការចំណាយ​ប្រាក់​កាស​ផ្ដេសផ្ដាស​ទៅលើរឿងអត់ប្រយោជន៍ យកប្រាក់កាសមកចាយលើធនធាន ហើយសល់លុយខ្លាំងបានជួយដល់សង្គម»។

លោក រស់ សុដ្ឋា បន្ថែម​ដោយ​​ជំរុញឱ្យក្រសួង​សុខភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាណិជ្ជកម្ម​ ពន្លឿន​កាអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង។​

Newsroom Cambodia មិន​អាចសុំការអត្ថាធិប្បាយ​​ពី​អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយខលចូល តែ​មិនមាន​អ្នក​ទទួល​។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ ឆ្លើយតប​សារ​របស់ Newsroom Cambodia តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «ក្រសួងពាណិជ្ជកម្មមិនមែនជាស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់នេះទេ គឺក្រសួងសុខាភិបាល។ ដោយឡែកក្រសួងក៏មិនបានទទួលការស្នើសុំពីសង្គមស៊ីវិល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់​ Newsroom Cambodia ថា ក្រសួងមហាផ្ទៃ​គាំទ្រ ​សេចក្ដីព្រាងច្បាប់ ហើយក៏មានឆន្ទៈឱ្យមាន​ច្បាប់ស្ដីពី​ការគ្រប់គ្រងគ្រឿងស្រវឹងនេះដែរ ។

លោកថ្លែងថា៖ «​ការគ្រប់គ្រងសណ្ដាប់ឆ្នាប់សង្គម ជាពិសេស​គឺ​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​ស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផងដែរ»​។

ពាក់ព័ន្ធនឹង​ពេលវេលានៃ​​ការអនុម័ត​សេចក្តីព្រាងច្បាប់នេះ លោក ទូច សុខៈ បន្ថែម​ថា៖ «ដោយឡែក​ពេល​វេលា​នៃ​ការបញ្ចប់​ឈាន​ទៅ​ដល់​ការអនុម័ត​ឱ្យ​ប្រើប្រាស់​ច្បាប់​ពេល​ណា​ក្រសួង​មហាផ្ទៃគឺ​មិន​មាន​យោបល់​នោះ​ទេ គ្រាន់​តែ​អាច​និយាយ​បា​នថា​ ប្រហែល​ជា​ក្រសួង​សាម៉ី​លោក​ត្រូវការ​ពេល​វេលា​នៅ​ក្នុង​ការ​ពិនិត្យ​លក្ខណៈ​នៃ​បច្ចេកទេស ពិនិត្យជាមួយនឹងបទដ្ឋានគតិយុត្ត​ផ្សេងៗ ពិនិត្យមើលស្ថានភាពសង្គមជាក់ស្ដែង និងការវិវឌ្ឍ​របស់សង្គម និងការពាក់ព័ន្ធផ្សេងៗដទៃទៀត»។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​ឆ្នាំ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងសរុប​ចំនួន​ ៣,៣១៧លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ នេះបើតាមការផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន៕​

ព័ត៌មានស៊ីជម្រៅ៖ អ្នកច្បាប់ចាត់ទុកការបង្កើតគណៈកម្មាធិការកែទម្រង់ច្បាប់ថាជាការជួយកិ​ច្ចការរបស់រដ្ឋ​សភា​​មួ​​​យផ្នែក
ក្រុមអ្នកច្បាប់យល់ឃើញថាការបង្កើតគណៈកម្មាធិការដើម្បីកែទម្រង់ច្បាប់នេះគឺជាផ្នែក​​មួយនឹងជួយឱ្យការប្រព្រឹ​ត្ត​​​ទៅនៃ​ដំ​ណើ​​​​រការច្បា​ប់មានភាពកាន់តែប្រសើរនៅកម្ពុជា ស្របពេលគណៈកម្មាធិការមួយនេះ ត្រូវបានបង្កើត​​ចេ​​ញ​​ជារូបរាង ក្នុងន័យជំរុញឱ្យវិស័យច្បាប់ អាចបម្រើសេចក្តីត្រូវការចាំបាច់សម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

លោកមេធាវី សុក​ សំអឿន ប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យក្រុមមេធាវី ក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ​​ល់​​ឃើ​​​ញថា​ការបង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នេះឡើង ដើម្បីពិនិត្យឡើងវិ​ញនូវច្បាប់ដែ​​ល​អ​​នុ​​​​​​វត្ត​​​​​ក្នុង​ពេលបច្ចុប្បន្នថាស្រប​តាម​សង្គមជាក់ស្តែងដែរឬទេ និងមានប្រសិទ្ធិភាពកម្រិតណា ហើយប្រ​​សិន​​រក​​ឃើ​​ញ​​ប​ញ្ហាត្រង់ចំណុចណានៃច្បាប់ ទើបនាំឱ្យ​មាន​ការស្នើសុំ​កែទម្រង់​ច្បាប់នោះទៅរដ្ឋសភា។

លោកបន្តថា៖ «គណៈកម្មាធិការហ្នឹងយើងពិនិត្យ[ច្បាប់]ឡើងវិញក្រោយពីពិនិត្យ​ហើយ​យើង​ត្រូវ​ការ​កែច្បាប់ វិ​​សោ​ធនកម្មច្បាប់ ឬធ្វើច្បាប់ថ្មី ហើយពេលព្រាងច្បាប់ហើយដាក់ជូនសភា សភាអ្នកអនុម័ត »។

បើតាមលោក សុក សំអឿន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ពុំមានសមត្ថកិច្ចជាន់គ្នាទៅនឹងស្ថាប័ន​រដ្ឋ​​ស​ភា​ទេ​ ព្រោះគណៈកម្មាធិការនេះមានសិទ្ធិត្រឹមស្នើសុំកែច្បាប់​ ហើយពេលរៀបចំកែរួចត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ពិនិ​​ត្យ​​។​ ប៉ុន្តែ​លោក​ថា ប្រសិនបើរដ្ឋសភាមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ការកែទម្រង់ច្បាប់គឺជាការល្អប្រសើរ។

លោកបន្តថា៖ «រដ្ឋសភាព​ប្រសិនគាត់មានស្ថាប័ន មាន​បុគ្គលិក​សម្រាប់​ជួយ​សិក្សា[ការកែទម្រង់ច្បាប់]​ទាំង​អស់​​ហ្នឹងគឺល្អ។ សព្វ​ថ្ងៃខ្ញុំ​គិត​ថា​ដូចជា​មិន​ទាន់​មាន​គ្រប់គ្រាន់​នៅ​ឡើ​​យ ព្រោះ​ថវិកា​សភា​នៅ​មាន​កម្រិត »។

គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ​ គេសង្កេតឃើញថា​ ទើប​ត្រូវ​បាន​បង្កើតឡើងក្នុង​គោល​បំណងលើ​​ក​​ម្ព​​​​ស់គោលការណ៍​នី​តិ​រដ្ឋ និងប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់។ហើយគណៈកម្មាធិការ​ដឹកនាំការកែទម្រង់ច្បាប​​នេះ​ មានស​មាសភា​ពសមាជិក​ចំនួន ៣៤រូប ដែល​ក្នុង​នោះ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​​រដ្ឋ​​ម​ន្ត្រី​ ជាប្រធាន សមាជិកភា​​​គ​​​​ច្រើ​​​នជារដ្ឋលេខាធិការ និងអគ្គលេខាធិការមួយ។អគ្គលេខាធិការដ្ឋាន​ បង្កើត​​ឡើ​ង​​ដើ​ម្បី​​ជួយសម្រួលកិច្ចការរដ្ឋ​​បាល និង​កិច្ចការ​ផ្សេងៗរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

ព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យ​បង្កើត​គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលចេញ​កាលពី​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២​​០២៤ ​បញ្ជាក់​ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់​នេះ បង្កើតឡើងដើម្បីលើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិ​​​​​​សុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។គណៈកម្មាធិការនេះមានតួនាទី ដឹកនាំ ជំ​​រុ​ញ​​​​កា​​រ​​អនុវត្ត​កែទម្រង់​ច្បា​ប់ រៀបចំ​ផែនការ​កែទម្រង់ច្បាប់ សហការនឹងក្រសួង ស្ថាប័នជំរុញការកែទម្រង់ច្បាប់និ​​ង​​​ការផ្សព្វផ្សាយ​​ច្បាប់។

ក្នុងនាមជាប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យមេធាវីអមរិន្ទលោក សុក សំអឿន យល់ឃើញថា វាពិបាកកំណត់​​អំ​​ពី​​​ប្រសិទ្ធិភាពនៃការបង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែ​ទម្រ​ង់​​ច្បាប់ ដោយសារមិនទាន់ឃើញពីសកម្មភាព។ ប៉ុ​​ន្តែ​​​​បើគណៈកម្មាធិការនេះ បើក​​ទទួល​យកមតិយោបល់​ពី​ស​​ង្គ​មស៊ីវិល នាំឱ្យមានការពិភាក្សាច្រើនទើបជា​ការ​​ប្រ​​សើ​​​​រ ព្រោះ​ការកែទម្រង់​ច្បាប់​ត្រូវគិត​ពី​សិទ្ធិសេរីភាព​ពលរដ្ឋ​ឱ្យ​​បា​​ន​​ច្រើន។

ហាក់ផ្ទុយពីការយល់ឃើញនេះបន្តិច អ្នកជំនាញ​វិទ្យាសាស្ត្រ​​នយោបាយ​ និងច្បាប់ ​លោក កែវ ពន្លឺចន្ទ លើក​​ឡើង​​ថា​​ការកែទម្រង់ច្បាប់នៅ​កម្ពុជា មិន​ចាំ​បាច់​​បង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នោះទេ ព្រោះគណៈ​​ក​​ម្មា​​ធិការនេះស្ថិតនៅ​ក្រោមការ​គ្រ​​ប់​គ្រ​​​ងរបស់​​​​​រដ្ឋាភិបាល​រួចទៅហើយ។ម្យ៉ាងវិញទៀត ការអនុវត្តបែបនេះវានឹង​នាំ​​ឱ្យ​​​​​មាន​ការ​ឃើញ​ថា អាចនឹងប៉ះពាល់ដល់សមត្ថកិច្ច​​របស់​រដ្ឋស​​ភា​​ដែល​ជា​អ្នក​បង្កើត​ច្បាប់ និង​​កែ​​​ប្រែ​ច្បា​​ប់។

លោកបន្តថា៖«នៅពេលដែល​ច្បាប់​មិន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​សង្គមជាក់​ស្តែ​​​ង តាម​រយៈរដ្ឋាភិបាលស្នើទៅ​​រដ្ឋ​​​សភាគាត់[រដ្ឋាភិបាល]មានតែសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ទេ ​អត់​មា​នសិ​ទ្ធិ​អំណាចកែប្រែច្បាប់ អត់មា​​ន​អី​​កែទម្រង់ច្បាប់ទេ »។

បើតាមលោក កែវ ពន្លឺចន្ទ ​រដ្ឋសភាគួរតែជាអ្នកមាន​សមត្ថកិច្ច​ក្នុង​ការកែទម្រង់ច្បាប់ ដោយត្រូវ​ពិនិត្យ​ ច្បា​ប់​ណា​ដែ​​ល​បម្រើ​ ឬមិនបម្រើប្រយោជន៍ពលរដ្ឋ ​និង​ច្បាប់​ណាមាន ឬគ្មាន​ប្រសិទ្ធភាព​ក្នុងអនុវត្ត ដើម្បីលុប​ចោល ឬកែ​​ប្រែ​​ឱ្យស្របទៅតាមឆន្ទៈរបស់​ប្រជាពលរដ្ឋ និងស្ថានភាពសង្គម​។

លោកបន្តថា៖ «គួរតែជំរុញ លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋសភា ដែ​ល​ធ្វើកំណែទម្រង់ច្បាប់ »។

លោក កែវ ពន្លឺចន្ទ បន្ថែមជាចុងក្រោយថា ការបង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នេះឡើងនឹងនាំ​ឱ្យ​មានប្រសិទ្ធិភាពនៃការអនុវត្តច្បាប់បានកម្រិតណានោះ គឺពុំទាន់អាចកំណត់​បានឡើយ ក៏ប៉ុន្តែ​ដើម្បីឱ្យ​មាន​ប្រ​​សិ​ទ្ធិ​​ភាព​​នៃការអនុវត្តច្បាប់ លុះត្រារដ្ឋាភិបាល​មានឆន្ទៈខ្ពស់ចំពោះការ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​​គ្នា​គ្រប់​ព​ល​​រដ្ឋ​​ទាំង​​អ​​ស់ អនុវត្តមិនប្រកាន់តួនាទីឋានៈ និងជាពិសេសការ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យ​កាន់តែ​ច្រើន។

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៩០ថ្មី(ពីរ) បានកំណត់អំពីរដ្ឋសភាជាអង្គការដែលមានអំ​​ណា​​​​ច​នីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ដោយឡែក សម្រាប់អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា វិញលើកឡើង​ថាការកែទម្រង់ច្បាប់នេះ ដើម្បី​ឱ្យ​ស្រ​​ប​​តាម​​​កាលៈទេ​​សៈ​​​ជា​ក់​ស្តែងច្បាប់ត្រូវ​មាន​ប្រសិទ្ធិភាព និងមិនអាចយកច្បាប់មួយមកអនុ​វត្តរហូតឡើយ។​​លោ​​កបន្តថា តាមពិតទៅគណៈកម្មាធិការដែលទើបបង្កើតឡើងនេះ គឺមិនដូចគ្នាទៅនឹងកិច្ចការរបស់រដ្ឋសភាទេ។

លោកបន្តថា៖ «រដ្ឋសភាស្ថាប័នអនុម័តច្បាប់ គណកម្មាធិកាគេកែទម្រង់​ យកច្បាប់ហ្នឹងមកស្នើកែទម្រង់ វិសោធ​​ន​​កម្ម ដើម្បីតាមនីតិវិធីមិនមានអីដូចគ្នា »។

បន្ថែមពីលើនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ​លោក ទិត សុធាលើកឡើងថា​​គោលបំ​​ណ​​ងបង្កើ​តគ​​ណៈ​កម្មា​ធិការ​ដឹកនាំ​ការកែទម្រង់ច្បាប់នេះ គឺមានចែងរួចរាល់ហើយនៅក្នុងបញ្ញត្តិមាត្រា១ នៃ​ព្រះរាជក្រឹត្យដែល​បង្កើត​​ឱ្យ​​មា​ន​គណៈកម្មាធិការ​​ដឹកនាំ​​ការ​កែទ​ម្រ​​​​ង់ច្បា​​ប់នេះ។លោក ទិត សុធាបដិសេធក្នុងការផ្តល់យោ​​បល់ពិស្តារទៅ​​​លើ​​នី​​តិវិធីថ្មីនេះ ដោយលោកចាត់ទុកថា អ្វីៗត្រូវបានកំណត់ពីទិសដៅរួចអស់ទៅហើយ។

លោកបញ្ជាក់ថា៖ «នៅក្នុងមាត្រា​១ នៅហ្នឹងគេបានបញ្ជាក់ហើយ ខ្ញុំថាដូច​ជាមិន​គួរ​មាន​​សួរ​អ្វីលើសពីហ្នឹង​​ទៀត​​ទេ​​ »។

បញ្ញត្តិមាត្រា១ នៃព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យ​បង្កើត​គណៈកម្មាធិការ​​ដឹកនាំ​ការ​កែទម្រង់ច្បាប់នេះបាន​កំណត់ថា​​គណៈ​កម្មាធិការនេះ ត្រូវបានបង្កើតដើម្បីដឹកនាំការកែទម្រង់ច្បាប់ ហើយជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងនិង​​លើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ ។

​​​​​​​មិនតែប៉ុណ្ណោះបញ្ញត្តិមាត្រា ៩ នៃព្រះរាជក្រឹត្យដដែលនេះ ក៏បានលើឡើងអំពីការបង្កើត​ក្រុមការងារ​កែទម្រង់​ច្បា​​ប់​នៅតាមស្ថាប័នរដ្ឋដែរថា ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល ត្រូវបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រ​​សួ​​ង ស្ថា​​ប័នរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាព នៃការងារកែទម្រង់ច្បាប់ស្របតាមបទប្បញ្ញត្តិនៃព្រះរា​ជ​​ក្រឹត្យនេះ ។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលបានបង្កើតគណកម្មការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌​ នេះម្តងរួចហើយ​​ដែរ​​ ប៉ុន្តែប្រព័ន្ធមួយនេះ គេសង្កេតឃើញហាក់មិនដំណើរការ។លុះដល់ឆ្នាំ២០២៤ រដ្ឋាភិបាលនីតិកាលទី៧នេះ ក៏បានផ្តួចផ្តើមជាថ្មីម្តងទៀត ប៉ុន្តែយន្តការថ្មីនេះបានបំបែកគណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធ​​យុ​​ត្តិ​ធម៌​​នេះជាពីរ គឺ​ គណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ ត្រូវដាក់ឱ្យស្ថិតក្រោមឆ័ត្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និង​គណៈកម្មាធិការ​កែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ ត្រូវចាត់ចែងដោយក្រសួងយុត្តិធម៌វិញ៕

ព័ត៌មានស៊ីជម្រៅ៖ សង្គមស៊ីវិលរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតដើម្បីការពារកុមារពីគ្រោះថ្នាក់លើប្រព័ន្ធឌីជីថល
អង្គការ Save the children Cambodia បានរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២​​​០​២៤ ដើម្បីបង្កើនការយល់ដឹងអំពីអ៊ីនធើណែតដែលមានសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់ទាំងអស់​​គ្នា ជាពិ​សេសស​​ម្រា​ប់កុមារ និងយុវជន។

លោក ហុង រស្មី នាយកប្រតិបត្តិ នៃអង្គការ Save the Children ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា​ទិវាសុវត្ថិភា​ពអ៊ីនធឺណិតនេះ គឺត្រូវរៀបចំនៅខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រា​ស់​​​អំពីឌីជីថល ស​ម្រា​ប់កុមា រនិងយុវជន និងដើម្បីពួកគេចាប់ផ្ដើមជជែកគ្នាអំពីទំនួលខុសត្រូវ នៃប្រព័ន្ធបច្ចេ​​ក​​វិ​ជ្ជា ការទទួលខុ​ស​ត្រូវក្នុងសង្គម រួមទាំងទទួលខុសត្រូវផ្នែកសីលធម៌។

ប្រភពបន្តថាប្រធានបទសម្រាប់ឆ្នាំនេះ គឺផ្តោតទៅលើការជំរុញឱ្យមានការផ្លាស់ប្តូរ ការគ្រប់គ្រងទៅលើឥទ្ធិព​​ល​ និងការផ្លាស់ប្ដូរជាវិជ្ជមានទៅលើផ្នែកអនឡាញ។

លោកលើកឡើងថា៖ «ទិវានេះយើងចាប់ផ្ដើមធ្វើ មែនទែនវាជាកម្មវិធីតូចមួយនៅក្នុងប្រទេសនៅក្នុងអឺរ៉ុបតាំងពីឆ្នាំ២០០៤ តែក្រោយមក ឆ្នាំ២០០៩  ត្រូវបានរៀបចំឱ្យធំឡើង ហើយចាប់ផ្ដើមប្រើប្រាស់ឈ្មោះថាទិវាសុវត្ថិភា​ពអ៊ីនធឺណិតនឹងឯង រហូតដល់បច្ចុប្បន្នមានការប្រារព្ធពិធីនេះនៅច្រើនជាង១៩០ ប្រទេសទូទាំងពិភពលោ​​ក​យើងនេះ»។

បើតាម ហុង រស្មី ក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការការពារកុមារ និងការចូលរួមរបស់កុមារ អង្គការ Sa​ve the Children ប្តេជ្ញាធ្វើការជាមួយ និងសម្រាប់កុមារ ដើម្បីធានាថា ពួកគេមានសុវត្ថិភាពទាំងនៅលើអ៊ីនធើណែ​ត និងនៅខាងក្រៅ។លើសពីនេះទៀត បច្ចេកវិទ្យាឌីជីថលថ្មី កំពុងវិវឌ្ឍឥតឈប់ឈរ និងជះឥទ្ធិពលដល់របៀបដែលកុមាររៀន លេង ទំនាក់ទំនង និងទទួលបានព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ការចូលប្រើក្នុងលំហរឌីជីថលកាន់តែច្រើន អាចបង្កើនហានិភ័យរបស់កុមារដែលងាយនឹងជួបប្រទះគ្រោះថ្នាក់ក៏កាន់តែច្រើន​​ដែ​រ។

ប្រភពដដែលបន្តថា ជាលទ្ធផលអំពីការសិក្សាក្នុងឆ្នាំ២០២៣ ដែលមានកុមារបានចូលរួមជាង៥រ​យ​​​​​នាក់​​(៥​​៦​​៧​)មានអាយុពី៩ ទៅដល់១៦ ឆ្នាំ មកពីប្រទេសផ្សេងៗគ្នាដូចជាប្រទេសអូស្ត្រាលី កម្ពុជា ប្រទេសហ្វាំង​​ឡ​ង់ ប្រទេសហ្វីលីពីន កេនយ៉ា សៅអាហ្វិកខា និងប្រទេសកូឡុំប៊ី ទាក់ទងការយល់ដឹងរបស់កុមារអំពីសុវត្តិភា​​ពប្រ​​​ព័ន្ធអ៊ីនធើណេត។

លោកបន្តថា៖ «យើងរកឃើញថា នៅប្រទេសអភិវឌ្ឍន៍កុមារយល់ដឹង និងចេះការពារខ្លួន ពីសុវត្តិភាពអ៊ីធើណេ​ត បានច្រើនជាងកុមារនៅប្រទេសមានចំណូលទាបពីរដង ច្រើនជាងពីរដងគាត់ ចេះset privacy sitt​in​g ដើម្បីការពារខ្លួនគាត់ដើម្បីកុំឲ្យអ្នកណាដែលគាត់ចង់ទាក់ទងជាមួយនឹងអាចរកគាត់ឃើញអ៊ីចឹងទៅ ប៉ុន្តែនៅ​កម្ពុជានេះអត់មានលទ្ធភាពដល់អ៊ីចឹងទេ »។

របាយការណ៍ដែលចេញដោយ អង្គការ Save the children Cambodia បង្ហាញថា ​កុមារច្រើនជាងពាក់កណ្តា​​លពេលដែលមានបញ្ហា ភាគច្រើនកុមារយកទៅនិយាយជាមួយឱពុកម្តាយរ​​បស់​​ពួកគេ។ដោយឡែកមាន កុ​​មារ១០ភា​​គ​​រយ បានយករឿងនេះទៅពិភាក្សាជាមួយប៉ូលិស និងគ្រូរបស់ពួកគេ។ប្រភពបន្តថាដើម្បីលើកក​​ម្ព​​ស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ គឺត្រូវធ្វើការជាមួយអ្នកថែទាំកុមារ មាតាបិតារបស់កុមារ និងគ្រូបង្រៀ​​​នជាដើម។

លោក អ៊ឹម សុធី នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាយុវជនកម្ពុជា(វ៉ាយស៊ីស៊ី)  មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អាចជះផលវិជ្ជមាន និងអវិជ្ជមាន ដូចនេះអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសយុវវ័យ និងកុមារ ដែលយល់អំពីក្រមសីលធម៌ និងសុវត្ថិភាពផ្នែកប្រព័ន្ធឌីជីថលឱ្យបានច្រើន។

លោកបន្ថែមថា៖ «ខ្ញុំគិតថា បើយើងបានពង្រឹងគាត់អំពីប្រព័ន្ធបច្ចេកវិទ្យា និងក្រមសីលធម៌ក្នុងការប្រើប្រាស់នោះវាសំខាន់ណាស់ តែបើអត់មានមេរៀនសម្រាប់កុមារ និងយុវជនទេ គ្រាន់តែញាំការក៏បង្ហោះ ថតរូបស៊ិកស៊ីក៏បង្ហោះ ហើយព័ត៌មានមិនច្បាស់ក៏គាត់ចែកចាយ នេះជារឿងមិនល្អសម្រាប់គាត់ អ្វីដែលល្អគឺយើងចង់ឱ្យមានមេរៀនច្បាស់លាស់ឱ្យយុវជនបានរៀនយល់ អំពីបច្ចេកវិជ្ជាហ្នឹង ព្រោះថាបច្ចេកវិជ្ជា មានសារៈសំខាន់ណាស់សម្រាប់កុមារ ឬក៏យុវជនក្នុងការប្រើប្រាស់ ជាពិសេសកម្ពុជាមិនទាន់ជឿនលឿនដូចគេទេ ចំពោះបច្ចេកវិទ្យានេះ »។

អង្គការ យូនីសេហ្វកម្ពុជា(UNICEF) ចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយ​រក​​ឃើ​​ញ​ថា ក្នុងចំ​​ណោមមនុស្ស៣នាក់ នៃអ្នកប្រើប្រាស់អ៊ីនធើណេតនៅលើពិភព មានម្នាក់ហើយគឺជាកុមារ។នៅក្នុងឆ្នាំដដែលនេះដែរ យូនីសេហ្វ ក៏រកឃើញដែរអំពីការប្រកាសឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអំ​​ពើ​​ហិ​​ង្សា​ ការរករឿងឈ្លោះគ្នា និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត។យុវជនប្រមាណ៨៥,៧ ភាគរយ ដែ​​ល​​​មានអា​​យុចាប់ពី១៥ ទៅ ២៥ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត វៀល ផាក (Will Parks) តំណាងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជាត្រូវបានគេហទំព័រនៃអង្គការអន្តរជាតិមួយនេះយកមកចុះផ្សាយ នៅក្នុងឆ្នាំ២០២៣ លើកឡើងថាកុមារចំណាយពេលច្រើនលើអ៊ីនធឺណិតជាងពេលមុនៗ។ប្រភពបន្តថាការគំរាមកំហែងតាមអ៊ីនធឺណិត និងទម្រង់ផ្សេងទៀតនៃអំពើហឹង្សាអាចប៉ះពាល់ដល់កុមារគ្រប់ពេលដែលពួកគេចូលប្រើប្រាស់នៅលើបណ្តាញសង្គម ឬវេទិកាផ្ញើសារភ្លាមៗ។លើសពីនេះទៀត ការព្រួយបារម្ភក្នុងកម្រិតមួយដែលខ្ពស់គឺការគំរាមកំហែងនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើអ៊ីនធឺណិត។

គេហទំព័រដដែលបន្ថែមថា ការរកឃើញថ្មីៗពីរបាយការណ៍ “Cambodia Disrupting Harm” ជាសកលរបស់អង្គ​​ការយូនីសេហ្វ បានបញ្ជាក់ពីនិន្នាការនេះ ដោយរកឃើញថាកម្ពុជាម្នាក់ក្នុងចំណោម១០ នាក់ដែលមានអា​​យុ​​ពី១២ទៅ១៧ ឆ្នាំ ជួបប្រទះនឹងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទ ឬការរំលោភបំពានលើអ៊ីនធឺណិត។

អ្នកនាំពាក្យ និងអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា និយាយថាការប្រើប្រា​​ស់លើប្រព័ន្ធអ៊ីនធើណេតមិនមានដែនកំណត់នោះទេ។លោកបន្តថា វេបសាយមួយចំនួនមានការកំណត់អា​​​យុនៅក្នុងការប្រើប្រាស់ និងលំហរ អ៊ីនធើណេតមានលក្ខណៈទូលំទូលាយ ហើយប្រសិនបើក្មេងៗ ចុចទៅលើមាតិកាដែលមិនសមទៅលើអាយុនៃការប្រើប្រាស់នោះវា​​នឹង​​​បង្កទៅជាមានផលប៉ះពាល់​។​ប្រភព​ដដែល​បន្ត​​ថា​ប្រ​ព័ន្ធបណ្តាញសង្គមមិនសាកសមសម្រាប់កុមារប្រើប្រាស់នោះទេ។

លោកថ្លែងថា៖ « ពេលដែលកូនគាត់ប្រើប្រាស់​បណ្តាញអ៊ីនធើណេត​គួរតែនៅជិតឪពុកម្តាយ ហើយឪពុកម្តាយ​​គួរតែសង្កេតជាប្រចាំថាតើគាត់ប្រើប្រាស់ទៅលើមាតិកាអ្វី គាត់ប្រើប្រាស់ទៅលើកម្មវិធីអ្វី? ជាពិសេសប្រ​​ព័ន្ធ​ Social Media (បណ្តាញសង្គម) គឺមិនគួរឱ្យក្មេងគាត់ប្រើប្រាស់ទេ ដោយសារតែគាត់មានការទំនាក់ទំ​​នង​ទៅលើមនុស្សមិនស្គាល់ ឬក៏ផ្ញើរូបភាព ឬខ្លឹមសារវិដេអូណាមួយ​វាអាចផ្តល់ហានិភ័យទៅដល់កុមារ »។​

យ៉ាងនេះក្តី សម្រាប់អង្គការ​ យូនីសេហ្វ ប្រចាំនៅកម្ពុជា យល់ឃើញថា ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អា​​​​​​​ច​បង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ ហើយវាអាចកើតលើមនុស្សជាច្រើននាក់។ជាងនេះទៀត សកម្មភាព និងព័​ត៌​​​​មានបៀ​​ត​​បៀ​នទាំងនោះនៅតែមានវត្តមាននៅលើប្រព័ន្ធអនឡា​​​ញដោយគ្មានពេលកំណត់ ពោលគឺវា «នៅតែ​​តាមធ្វើបាប» ជនរងគ្រោះតាមប្រព័ន្ធអនឡាញពេញមួយជីវិត។

មិនតែប៉ុណ្ណោះ យូនីសេហ្វ ក៏រកឃើញដែរថា ​​កា​ររករឿងឈ្លោះនៅខាងក្រៅ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត គឺជាសកម្មភាពអាក្រក់ពីរដែលអាចជួយបំពេញឱ្យគ្នាទៅវិញទៅមក ហើយបង្កើតបានជាឥរិយាបថប​ង្ក​​​ការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់។បន្ថែមពីលើនេះ ជនរងគ្រោះដោយសារបៀ​​ត​​បៀ​​នតាមប្រព័ន្ធអ៊ិនធឺណេត អាចរងផលប៉ះពាល់ដោយទំនងជាឈានទៅប្រើប្រាស់គឿងស្រវឹង គ្រឿងញៀន និងគេចមិនចូលរៀនជាងសិស្សដទៃទៀត៕

បទវិភាគ ៖ ស្ថាប័នព្រឹទ្ធសភាក្រោមការដឹកនាំលោក ហ៊ុន សែន អាចនឹងមានអំណាចខ្លាំងដែរឬទេ?
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤នេះ នៅសល់ពេលប្រមាណ​​២ស​ប្តា​​​​​ហ៍​​​​​ទៀត​​នឹ​ង​មកដល់។ សម្រាប់កៅអីក្នុងតួនាជាទីប្រធានព្រឹទ្ធសភា នៅក្នុងអាណត្តិបន្ទាប់នេះ អាចនឹងមិន​​មែន​​ជា​​លោក សាយ ឈុំ ដូចមុនទៀតទេ។

ការប្រែប្រួលដែលគេឯង បានដឹងសឹងគ្រប់គ្នានេះ នៅត្រង់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បាន​​ប្រ​​កា​​ស​​រួចហើយថា​​នៅ​​ក្នុងអាណត្តិទី៥ កៅអីកំពូលនេះគឺជារូបលោកវិញម្តងដែលត្រូវគ្រងតំណែ​​ងជំនួស លោក សា​​យ ឈុំ ។

ក្នុងឋានៈជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានគ្រប់គ្រងតួនាទីនេះ​​អស់រយៈ​​ពេ​​លប្រ​មា​​ណ​ជិត១០ឆ្នាំ ក្រោយពេល លោក ជា ស៊ីម ទទួលមរណៈភាពទៅ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ ជាអគ្គលេខា​​ធិ​​​​​កា​​​​រ​​គ​​ណ​​បក្សផង និងក្រោយមកទៀតត្រូវបានសមាជិកមជ្ឈឹមបក្សផ្តល់សេចក្តីទុកចិត្ត ធ្វើជាអនុប្រធា​​នគណ​​បក្ស​ផង លោក សាយ ឈុំ ដែលធ្លាប់គ្រង់តំណែងនេះ ទំ​​ន​​ង​​ជា​​ត្រូវរបូតពីដៃ នៅក្រោយការបោះឆ្នោ​​តជ្រើសតាំង​​សមា​​ជិ​ក​​ព្រឹ​​ទ្ធសភារួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

នៅមុនការផ្ទេរអំណាច លោក ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយ​​ពេលប​ញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះហើយពេលណា លោកនឹងទៅកាន់តួនា​ទីនេះវិញម្តង។បើតា​មអតីតនាយ​​ករដ្ឋ​​មន្រ្តី​រូបនេះ មូលហេតុដែលលោកចង់អង្គុយលើកៅអីនេះ គឺដើម្បីបម្រើពលរដ្ឋ ជួយគ្រប់​​គ្រ​​ង​​ស​ន្តិ​​សុខ ស​​ណ្តា​​ប់​​ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍប្រទេស ជាពិសេសការពារព្រះរាជបល្ល័ង្ក។

លោកបន្តថា​៖​«ខ្ញុំ​ព្រះករុណាខ្ញុំ​នឹង​មិន​ជ្រៀតជ្រែក​ទៅ​លើ​កិច្ច​កា​​រ​របស់​នាយករដ្ឋមន្ត្រីឬរបស់រាជរដ្ឋាភិបា​លថ្មី​​នោះ​​​​​​​ទេ »។

សំណួរថាតើប្រសិនបើដូចអ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្តេជ្ញាមែនតើនឹងជួយឱ្យលោក ហ៊ុន សែន មានអំណាចជាងមុនដែរឬយ៉ាងណា?

ជាការពិតដែលប្រកែកមិនបាន បើទោះជានៅមុនពេលលោកចុះចេញពីអំណាច ក្នុងតួនាទីជានាយករដ្ឋមន្រ្តី និង​​នៅ​ពេលនេះ គេមើលឃើញថា លោក ហ៊ុន សែន នៅតែជាមនុស្សសំខាន់ និងខ្វះមិនបានជាពិសេសមាន​​ឥទ្ធិ​ព​ល​ជា​ងមុន​​​​ក្នុង​​ការផ្តល់គំនិតទាំង​ការ​​ងា​​រដ្ឋបាល និងកិច្ចការនយោបាយ នៅពីក្រោយឆាក។

កាល​​ពីចុងខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ខំចិត្តចេញសារភ្លាមៗ ជំទាស់ទៅនឹងការព្យាយាមប្រមូលពន្ធ ដែលគណៈរដ្ឋមន្រ្តីថ្មី​​កូនប្រុស​​រ​ប​​​​ស់​​​លោ​​ក បា​​ន​​ដាក់ចេញ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន២០ភាគរយ។

គោលការណ៍ដែលអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារនេះ នាំឱ្យពលរដ្ឋប្រតិកម្មសឹងមួយប្រទេស ប្រឆាំងកា​​​រយ​ក​​ពន្ធក្នុងពេលសេដ្ឋកិច្ចកម្ពុជា ត្រូវគេមើលឃើញថាកំពុងជួបវិបត្តិ និងដាំក្បាលចុះ។សារនយោបាយនៅពេលនេះ តាមពិតជាតួ​​នា​​ទី​​​របស់លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែជំនួសមកវិញបែរជាលោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះ ដើម្បីទប់ទល់​​នឹ​ង​​ស​​ភាពការណ៍ដែលហៀបនឹងផ្ទុះការតវ៉ាពីប្រជាពលរដ្ឋទៅវិញ។

ដោយឡែក ក្នុងថ្ងៃតែមួយ បន្ទាប់ពីលោក ហ៊ុន សែន ចេញសារតម្រង់ទិសរួច មិនបានប៉ុន្មានម៉ោងផង មា​​ន​ការ​​​លេចធ្លាយសារ​​សំ​ឡេង​​រប​ស់​​លោក ហ៊ុន ម៉ាណែត តាមប្រព័ន្ធតេឡេក្រាម​ ដោយ​​ចាត់​​ទុក​ថា វា​​មិនទាន់ដ​ល់ពេ​​ល​​ដែ​​​​លត្រូវ​​រឹត​បន្តឹងការប្រមូលពន្ធ២០ភាគរយ លើប្រាក់ចំ​​ណេ​​ញ​​នេះ​នៅ​​ឡើយទេ។ក្នុងន័យនេះ ទំនងកូនប្រុ​សរប​​ស់​លោ​ក​​គឺលោក ហ៊ុន ម៉ាណែត ដែលទើបសភាផ្តល់​​សេចក្តី​​ទុក​​ចិត្តបានជាង១ខែ ក្នុងតួនាទីកំពូលមួយនេះ មិ​ន​ហ៊ា​​ន​​អាកាត់អ្វីច្រើនឡើយ ដោយត្រូ​វរង់ចាំកា​​រស​​ម្រេច​​ចិត្ត​ពី​​ឱពុករបស់លោកជាមុនសិន ក៏អាចថាបាន។

ជាងនេះទៀត ប្រសិនបើការគូសវៀសរបស់លោក ហ៊ុន សែន បានដូចការ​គ្រោងទុកមែន។ដូច្នេះ សិទ្ធិអំណាចក្នុង​​មុខ​​តំ​​ណែងជាប្រធានព្រឹទ្ធសភានេះ ប្រហែលជាអាចមានឥទ្ធិពលជា​​ងមុន។ ថ្វីត្បិតតួនាទីនៅក្នុង​​ប្រអប់នៃព្រឹ​​ទ្ធ​​ស​ភា​​​​​នេះ​ មិនមែនដូចក្របខណ្ឌនគរបាល ឬក្របខណ្ឌយោធា និងនាយករដ្ឋមន្រ្តីមែន ក៏សិទ្ធិសម្រេចដក និងដាក់ន​រ​​ណា​​ម្នាក់ ប្រហែ​​លជា​អាចនៅតែ​មាន​​អំ​​ណា​​ច​​​ខ្ពស់​​ស្មើ​ភ្នំដូចមុន​​។​​សិ​ទ្ធិ​​​អំណាចដែលលោក ហ៊ុន សែន នឹងទទួ​ល​បា​​នបន្ថែមទៀតនេះ នៅ​​មិនទាន់​គិត​ដល់​​​លោ​កជា​​មេទ័ពកំពូ​​ល​ និ​ង​​​​ជា​​ប្រធានគណបក្សគណប​ក្សកាន់អំណា​​ច​​ផ្សេ​​​​​ងទៀ​តនៅឡើយ​​ផ​ង​​​។

តាមពិតទៅ នៅចំពោះមុខនេះ គេសង្កេតឃើញថា លោក ហ៊ុន សែន បានចាក​ចេញត្រឹមមុខ​​ដំណែ​​ងខ្ព​ស់​បំផុ​ត​​​នៅ​​​ក្នុងគណៈ​រដ្ឋ​ម​​ន្រ្តី​​​​ទេ ប៉ុ​​ន្តែ​​ប្រអប់ដទៃៗទៀត គឺអតីតនាយករដ្ឋមន្រ្តីរូបនេះ នៅតែមា​នអំណា​ចពេ​​ញ​​ដៃ​​​នៅ​​ឡើ​​យ​។ក្នុ​​ង​​​ជួ​រគណ​បក្ស​​​​​កា​ន់​អំ​​​​​ណាច លោក ហ៊ុន សែន គឺជាប្រធានគណបក្ស។ដូច្នេះ ក្នុងឋា​នៈប្រ​​ធាន​ប​ក្ស ប្រហែ​​ល​​​មានសិ​ទ្ធិគ្រ​ប់​គ្រា​​ន់ ក្នុង​​កា​​​រ​ចា​ត់​ចែង​ដក ឬ​​ដាក់បក្សជនណាម្នាក់ អាស្រ័យលើលោក ហ៊ុន សែន ជា​​អ្នកសម្រេ​​ចច្រើន​​ជាង​​។

ជារួម រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បានធានាសិទ្ធិ​ជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងសេដ្ឋកិច្ច និង​​នយោ​​បាយយ៉ាងច្បាស់។ជាងនេះទៀត បញ្ញត្តិមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មានការធានាដល់បុព្វសិទ្ធិជាពិសេស​​រប​​ស់​​​អ្នក​​តំ​​ណា​​ងរាស្រ្តថែ​មទៀ​​តដែ​​លបិ​ទ​ផ្លូ​​វ​មិន​​ឱ្យ​​អ្ន​ក​​​​ណា​​​​ប៉ះពា​ល់បា​ន នៅក្នុងតួនាទីជាអ្នកតំ​​ណាងរាស្រ្ត​​​។ ក៏ប៉ុន្តែសិ​ទ្ធិ​ពិ​​​សេ​​​សទាំងនេះ ត្រូវបានភ្ជាប់ដោ​យកា​ត​ព្វកិ​ច្ចច្បា​​​​ប់ដោយឡែកមួយផ្សេងទៀតទៅវិញគឺច្បាប់ស្តីពីការបោះឆ្នោត​ជ្រើ​​​​ស​​​​​តាំងតំណាងរាស្រ្ត។​នៅក្នុងបញ្ញត្តិ​​មាត្រា១​៣​​៩​ នៃច្បាប់នេះ បានកំណត់យ៉ាងច្បាប់ពីការ​​បាត់បង់សមាជិ​​ក​​​ភា​​​ព​ជាអ្នកតំណាងរាស្រ្តប្រសិនបើសាមី​ខ្លួនបា​ត់​​ប​​ង់សមាជិក​ភាពពីគណបក្ស​នយោបាយរប​ស់ខ្លួន។ក្នុង​ន័យ​​នេះ​​​​​ហើ​យ ដែលផ្តល់សិទ្ធិសម្រេ​ចយ៉ាងធំ​ដ​​ល់​​​​ប្រធានបក្ស។

ជា​យុ​ទ្ធសាស្រ្ត ទំនងស្ថិតក្រោមហេតុផលនេះហើយ បានជាមន្រ្តី​​ដែ​ល​​ប​​ម្រើ​​កា​​រនៅតាមមន្ទីរ ក្រសួង និងស្ថា​​ប័​ន​​ផ្សេងទៀតដែលចំណុះឱ្យរដ្ឋាភិបាល តម្រូវឱ្យ​​​​ចូលជា​​ស​មា​​​ជិកបក្ស។នៅពេលចូលជាសមាជិកបក្សហើយ ពួកគេ​ត្រូ​​វ​​​មា​​​នតួនាទី និងកាតព្វកិ​ច្ច​ចុះ​​ពង្រឹ​​ង​​គ​​ណ​បក្សនៅតាមមណ្ឌល ឬភូមិ​​ភា​គ​​​​ដែល​​​​ចាត់តាំង​ដោយមជ្ឈឹមបក្ស ឬម​ន្ទី​រ​​ប​ក្ស​។

ស្ថិតក្រោមហេតុផលនេះហើយ អ្នកវិភាគនយោបាយយល់ឃើញថា ទំនងជាលោក ហ៊ុន សែន អាចនឹងមា​​ន​​សិ​ទ្ធិ​អំ​​ណា​​ចចាត់​ចែ​ង​​កា​រងារតូចធំ បានល្អជាងលោកនៅក្នុងតួនាទីខ្ពស់បំផុតនៃគណៈរដ្ឋមន្រ្តីផងក៏ថាបានដែរ ប្រ​​សិ​ន​​បើលោកក្លា​យ​​ជា​​ប្រ​ធា​​ន​​ព្រឹ​ទ្ធ​សភាមែន។

អ្នកជំនាញផ្នែកទស្សនៈវិជ្ជា និងភូមិសាស្រ្តនយោបាយ លោក រ៉ូ វណ្ណៈ​ យល់ឃើញថា តួនាទីប្រធានព្រឹទ្ធសភា ជា​​ទី​​​តាំងយុត្តិសា​​ស្ត្រ​​មួយ​​នៃ​​​កា​រ​ប្រើ​​ប្រាស់អំណាច និងតួនាទីប្រមុខរដ្ឋស្តីទីពេល​ព្រះមហាក្សត្រ​អវត្តមាន ប្រ​​ធានព្រឹ​ទ្ធ​​​សភា​អាចអនុវត្តកិច្ច​កា​រ​មួ​យ​ចំនួ​នជំនួសព្រះមហាក្សត្រ ដែល​ជា​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ថា​ល្បែង​នយោបាយ​អំ​​ណា​​ច​អនុវត្ត​តាម​វិធាន​រដ្ឋធ​ម្ម​នុញ្ញ និងច្បាប់។លោកបន្តថាអំណាចរបស់ស្ថាប័ន​ព្រឹទ្ធសភានេះ​អាច​កើន​ឡើងជាង​​​មុន នៅពេលដែលលោក ហ៊ុន សែន ជា​ប្រធា​នព្រឹ​ទ្ធសភា ព្រោះលោកជាប្រធានគណបក្សកាន់អំណាចផង និង​​មា​នតួនាទីកំពូលនៅក្នុងស្ថាប័នយោធាផង។

លោកបន្តថា៖ «ប្រធាន​​គណប​ក្ស​កា​ន់​អំណាច​មានសិទ្ធិទូលំទូលាយណាស់​នៅក្នុង​ការ​ចាត់ចែង​សមាជិកភាព​រប​ស់​​គណបក្ស […]​ ច្បាប់​បោះឆ្នោ​ត ​ច្បា​ប់គណបក្សន​យោបាយ មាន​លទ្ធភាព​ឱ្យប្រធាន​គណបក្ស​នយោបាយ​មាន​ឥទ្ធិពល​ទៅ​លើ​តំណាងរាស្ត្រ នា​​យ​​ករដ្ឋមន្ត្រីក៏ជាតំណាងរាស្ត្រ »។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ក៏យល់ស្របដែរថា ដោយសារ លោក ​ហ៊ុន សែន ធ្លាប់ជានាយករដ្ឋមន្រ្តី ហេតុនេះចង់ ឬមិនចង់អាចនឹងមាន​​សក្តា​នុ​​​ព​លដែលអាចនាំឱ្យព្រឹទ្ធសភា​​មានឥទ្ធិ​​ព​​ល និង​​​ប្រែ​​​ប្រួលជាងលោក សាយ ឈុំ កាន់កាប់​​ដែរ​​។ប៉ុន្តែ អំណាចនេះវានឹងមិនជួយឱ្យលោក ហ៊ុន សែន ធ្វើអ្វីបាន​​ទាំង​​អស់​​ទេ។

បើតាមលោក ឯម សុវណ្ណរ៉ា មើលឃើញថា រាល់សេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ ភាពចាំបាច់នៅតែស្ថិត​​នៅ​​​​លើ​​ដៃ​រដ្ឋសភាដដែលទេ។ជានីតិវិធី ក្នុងរយៈពេល ៣០ថ្ងៃក្រោយ បើទោះជាព្រឹទ្ធសភាអនុម័ត ឬមិនអនុម័ត​​​លើ​​​សេ​ចក្តី​​ស្នើ​​ច្បាប់ណាមួយនោះ ក៏សេចក្តីស្នើនោះត្រូវចូលជាធរមានដែរ។ម្យ៉ាងវិញទៀត ភាពឯរាជ្យនៃតួនាទី​​ព្រឹទ្ធសភា​​នេះ​ វានៅដើរមិនទាន់ដល់ស្តង់ដារ ដូចអ្វីដែលកម្ពុជាបានកំណត់ថា ត្រូវតែឈរលើម្ចាស់​​ការរៀងៗខ្លួន​​នៅឡើ​យ​ដែ​​រ។

​លោកបន្តថា៖ «ទោះបីជាអតីតនាយករដ្ឋមន្ត្រី មាន​ឥទ្ធិពល​ឡើង​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា ហើយ​អាច​​មា​​ន​​ឥទ្ធិ​​ព​ល​ខ្លះ តែមិនអាចជួយឱ្យស្ថាប័ននីតិបញត្តិ ឬ​ព្រឹទ្ធសភា​​ទៅជា​ឯករាជ្យ ដូចលោ​ក​ខា​​​​ងលិចទេ »។

អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយដែរ លោ​​ក កែវ ពន្លឺចន្ទ ហាក់យល់ឃើញផ្ទុយពីនេះបន្តិច ដោ​​យ​​លោក​​ចាត់ទុកថា តាមពិតទៅបើទោះជាលោក ហ៊ុន សែន ទៅគ្រប់គ្រងកៅអីនេះជំនួសលោក សាយ ឈុំ នៅក្រោ​​យ​​ការបោះឆ្នោត នាខែកុម្ភៈក្តី ក៏ទំ​​ន​​ង​​ជាមិនមានការប្រែប្រួលអ្វីធំដុំប៉ុន្មានទេ។អ្នកជំនាញផ្នែកច្បាប់រូបនេះ យ​​ល់​​​​ឃើ​​ញថា ជារួមព្រឹទ្ធសភានេះ ដើមឡើយ​​វាគ្រាន់តែជាកន្លែ​​ងនៅក្នុងការចែ​កអំណាចគ្នារវា​​ងបក្សនយោ​បាយ​​ពី​រ គឺ​គ​​ណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

លោកបន្តថា៖«មិន​មាន​អ្វី​ប្រែប្រួល​ មិនមានអ្វីប្រឈមខ្លាំង មិនមានអ្វីធ្វើឱ្យមានវិបត្តិខ្លាំងទេ »។

យ៉ាងនេះក្តីសម្រាប់លោក ហ៊ុន សែន វិញ បានសន្យាថាបើទោះជាអំណាចនៅក្នុងដៃរ​​បស់លោកក្តី តែលោកនឹ​ង​​មិ​​ន​​​​ជ្រៀ​​ត​ជ្រែកលើកិច្ចការរបស់រដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តីឡើយ។បើតាមលោក ហ៊ុន សែន អំណាចត្រូវបាន​​បែង​​​ចែ​ក​​ដា​​ច់ស្រឡះពីគ្នារួចទៅហើយរវាងនីតិបញ្ញត្តិ ប្រតិបត្តិ និងការងាររបស់គណបក្សប្រជាជនកម្ពុជា។ក្រៅពីនេះ លោ​ក ​ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា ប្រសិនបើលោកស្ថិតក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ក្រោយអង្គុយ​លើ​​​​កៅ​អី​​​​ជាប្រធានព្រឹទ្ធសភា នោះលោកនឹងរួមចំណែកធានាជួយដល់សន្តិសុខជាតិ និងស្ថេរភាពនយោបាយ ឱ្យ​​ដំណើ​រការទៅជាប្រក្រតី។

បើទោះជាលោក ហ៊ុន សែន បានប្រកាសពីភាពស្អាតស្អំ ក្រោយចូលកាន់តំណែងក្នុងនាមជាប្រធាន​​ព្រឹទ្ធភាព​​​ក៏​ដោ​​​យ​​ចុះ បើគេពិនិត្យទៅលើមាត្រាច្បាប់វិញ នៅតែបើកផ្លូវឱ្យប្រធានព្រឹទ្ធសភា មានអំណាចខ្ពស់កប់ពពក ក្នុង​​កា​​រ​​អា​កាត់ការងារតូចធំបានដដែលទេ។

នៅក្នុងបញ្ញត្តិមាត្រា ១១ថ្មី នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានកំណត់ពីតួនាទី និងភារកិច្ចរបស់​​ប្រធានព្រឹទ្ធ​​ស​ភា​​​។ខ្លឹមសារ នៃច្បាប់នេះក្រៅពីធ្វើការងារក្នុងនាមប្រធានព្រឹទ្ធសភាហើយ មាត្រានៃច្បាប់នេះ ក៏​ជួយឱ្យប្រធា​ន​​ព្រឹ​ទ្ធ​​​​សភា អាចបំពេញភារកិច្ចជំនួសព្រះមហាក្សត្រ ក្នុងពេលដែល​​ទ្រង់​​មិន​​អាចបំពេញព្រះរាជកិច្ចបាន ដូចជាទ្រង់​ប្រ​​ឈួ​​ន មានព្រះរាជកិច្ចនៅក្រៅប្រទេស ហើយប្រធានព្រឹទ្ធសភាក៏អាចដើរតួជាប្រមុខរដ្ឋស្តីទី ដែលអាចប្រកាស​​ឱ្យ​ប្រើច្បាប់ ព្រះរាជក្រឹត្យ និងអនុវត្តភារកិច្ចផ្សេងទៀត ជំនួសព្រះមហាក្សត្រថែមទៀត។

ដូច្នេះ បញ្ញត្តិមាត្រានេះ ទំនងជាអាចបើកផ្លូវឱ្យលោក ហ៊ុន សែន មានអនុភាពខ្ពស់ជាងមុន ក្នុងការចាត់ចែង​​​កិច្ច​កា​ររដ្ឋ បើ​​ទោះ​​ជាលោកមិនមែនជានាយករដ្ឋមន្រ្តីដូចមុនក៏ដោយ។ក្នុងន័យនេះ ថ្វីបើតួនាទី​​ប្រធានព្រឹ​​ទ្ធស​​ភា មើ​ល​​​ទៅ​​ហា​ក់​​​មិនមានអំណាច ឬឥទ្ធិពលអ្វីក៏ពិតមែន ប៉ុន្តែតាមរយៈនីតិវិធី និងគោលការណ៍ច្បាប់នេះ ហាក់​​ដូ​​ច​ជា​ជួ​​​យ​​ឱ្យ​​​​លោក ហ៊ុន សែន មានវិសាលភាពក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ហើយអាចមានប្រៀប​ទាំងខាង​​យុទ្ធសា​ស្រ្ត ​និ​ង​​នយោបាយ មិនខុសអ្វីពីព្រះនា​​រាយណ៍​​ដៃ​​ប្រាំ​​​​បីដូ​​ច្នោះ​​​ដែរ៕

ព័ត៌មានស៊ីជម្រៅ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារកឃើញថារដ្ឋាភិបាលរឹតត្បិតសិទ្ធិឌីជីថលតាមអ៊ីនធឺណិត
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ឌីជីថល(Di​​​gi​​t​al Rights)​ តាមរយៈការតាមដានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជុំវិញសេរីភាពបញ្ចេញមតិរប​ស់ពួកគេ​នៅលើប្រព័ន្ធអ៊ីនធឺណិត។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេមបូចា បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា«ផលប៉ះពា ល់នៃការរឹតត្បិតសិទ្ធិឌីជីថល​​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាពបញ្ចេញមតិ​នៅតាមប្រព័ន្ធអ៊ីនធឺណិត »។តាមរយៈរបាយការណ៍របស់ខ្លួន ស្ថាប័នព័ត៌មាននេះអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត បានឃ្លាំមើលដោយសកម្មភាពទៅលើអ្នកសារព័ត៌មាន និងពលរដ្ឋក្នុងការបញ្ចេ​​ញ​​មតិលើប្រព័ន្ធអ៊ីនធឺណិត។

ជាអ្នកសារព័ត៌មានសេរីមួយរូប កញ្ញា ហ៊ន ថូវ៉ាន យល់ស្របតាមរបាយការណ៍ ខេមបូចា ដោយលើកឡើងថា រដ្ឋាភិបាលតាមឃ្លាំមើលសកម្មភាពរបស់អ្នកសារព័ត៌មានដែលអាជ្ញាធរយល់ថា សកម្មភាពរបស់អ្នកសា​​រព័ត៌មានអាចប៉ះពាល់ដល់អំណាចរដ្ឋ។

កញ្ញាបន្តទៀតថា​​ នៅពេលរាយការណ៍ពីភាពចន្លោះប្រហោងរបស់មន្រ្តីរដ្ឋាភិបាល រូបគេប្រើប្រាស់មធ្យោ​​បា​យ​ជជែកដោយផ្ទាល់ជាមួយក្រុមការងារដើម្បីគេចផុតពីការឃ្លាំមើលតាមបណ្ដាញអ៊ីនធឺណិតនេះ។

កញ្ញាបន្តថា៖​«យើងអត់ទុកចិត្តទេដោយសារយើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគឺគ្រប់គ្រងដោយក្រ​​សួ​ង​ប្រៃសណីយ៍ដែលជាក្រសួងគ្រប់គ្រងដោយរដ្ឋាភិបាល។ ចឹងចង់ឬមិនចង់យើងតែងមានការព្រួយបារម្ភថា តើយើងនិយាយលើប្រព័ន្ធអស់ហ្នឹង វាមានសុវត្ថិភាពដែរទេ ហើយវាធានាឱ្យការធ្វើការរបស់យើងវាគ្មានកា​រគំរាមកំហែង ឬការតាមដានឬការចាប់យកសារសំឡេង»។

អ្នកសារព័ត៌មានសេរីមួយរូបផ្សេងទៀតគឺ លោក សុខ ចន្ត្រាវុធ​ ជឿថា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមួយចំនួនមានទំនាក់ទំនងដោយជិតដិតជាមួយមន្រ្តីរដ្ឋាភិបាល។បន្ថែមពីលើនេះ លោកសង្កេតឃើញថា កា​លពីពេលកន្លងទៅមានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកការពារបរិស្ថានមួយចំនួនបានជាប់ពន្ធនា​​គា​រ ពាក់ព័ន្ធនឹងការរិះគន់ និងការលើកឡើងពីចំណុចអវិជ្ជមានរបស់មន្រ្តីរដ្ឋាភិបាលតាមប​​ណ្ដា​​ញសង្គមនេះ។

​របាយការណ៍ ខេមបូចា(CamboJa) បង្ហាញថា ការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នឹងជះ​ផ​​ល​​អវិជ្ជមានចំ​​ពោះការទទួលបានព័ត៌មានពិតប្រាកដ ដែលជារឿងសំខាន់ក្នុងការបង្ហាញទៅកាន់អ្នកធ្វើគោ​​លនយោបាយដើម្បីសម្រេចចិត្ត។ការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវ បានសួរទៅកាន់អ្នកសារព័ត៌មានចំ​​នួ​​ន៦៥នាក់ ក្នុងចំណោម២០០នាក់ ឬស្មើនឹង ៣២,៥% ដែលក្រុមការងារបានផ្ញើសំណួរទៅកាន់ពួកគេ ។

លើសពីនេះទៀត ការស្រាវជ្រាវនេះរកឃើញថា ៤៥,៦% បានយល់ស្របថា រដ្ឋាភិបាល​តាមដាន​ សេរីភាពបញ្ចេញមតិ។ក្រៅពីនេះ ៤៧,៤% នៃអ្នកសារព័ត៌មានជឿថា រដ្ឋាភិបាល​បាន​ប្រើប្រាស់ច្បាប់​ក្នុងការរឹត​​ត្បិ​​ត​​​កា​រ​ងា​​ររបស់ពួកគេនៅលើអនឡាញ។

របាយការណ៍ដដែលបន្តទៀតថា២៦,៣% បានលើកឡើង​ថា ពួកគេ​គ្មានសុវត្ថិភាពក្នុងការប្រើប្រាស់​អ៊ីនធឺណិត​ ហើយ ១៩,៣% អះអាងថា ពួកគេគ្មាន​សុវត្ថិភាពទាល់តែសោះ នៅពេលធ្វើការងាររសើប​។

ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ការតាមដានឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតមិនមែនជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ​។លោក អះអាងថា ប្រជាពលរដ្ឋជាអ្នកទាមទារឱ្យរដ្ឋាភិបាលមានច្បាប់ និងចាត់វិធានការលើឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត​។

លោកបន្តថា៖ «រាជរដ្ឋាភិបាលគ្មានពេលតាមដានប្រជាពលរដ្ឋណា ឬអ្នកសារព័ត៌មានណានិយាយអ្វីទេ។ [​…] អ្នកលេងបណ្តាញសង្គមម្នាក់ៗត្រូវទទួលខុសត្រូវខ្លួនឯង បើនិយាយអ្វី ឬសរសេរអ្វីប៉ះពាល់អ្នកដទៃ ឬ​បំពានច្បាប់និងក្រមសីលធម៌ អ្នកទទួលការខូចខាតមានសិទ្ធិទាមទារយុត្តិធម៌តាមរយៈចំណាត់ការផ្លូវច្បាប់» ។

ចំណែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បាន​ចេញផ្សាយ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន គិតចា​​ប់​​ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថាសេរីភាព​សារព័ត៌មាន ​និង​សេរីភាព​នៃការ​បញ្ចេ​​​ញ​ម​តិ​​នៅកម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ។

របាយការណ៍ដដែលនេះ បញ្ជាក់ទៀតថា តាមរយៈក្រសួងសាមីដែលជាសេនាធិការរបស់រដ្ឋាភិបាល បាន​​បិ​ទ​​​អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយជា​បន្ត​បន្ទាប់​ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) គេហទំព័រមាន​​វិ​ទ្យុ​អា​​ស៊ីសេរី កាសែត ឌឺ ខេមបូឌា ដេលី(The Cambodia Daily) និងមូលដ្ឋានទិន្ន​ន័យកំណ​​ត់ត្រា​(​​Ka​​m​​n​​otra)ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។

បើតាម CCHR មាន​អ្នកកាសែត១៦នាក់ និងអ្នកការពារ​សិទ្ធិ​មនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បា​​​ប់ចាប់ពីខែកញ្ញា ឆ្នាំ​២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ជាមួយគ្នានេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយការណ៍របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៥ ដែលដាក់ចំណង​​ជើង​​ថា «ដំណើរឃ្លាតចេញពីអ៊ីនធឺណេត? ការគំរាមកំហែងចំពោះសេរីភាព​​លើប្រព័ន្ធអ៊ីនធឺណេត ដែលទើ​បរ​​ក​​ឃើញថ្មីនៅកម្ពុជា » បង្ហាញថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិ​ត​​​​នៅក្រោមការគំរាមកំហែង។ប៉ុន្មានឆ្នាំកន្លងទៅនេះ គេហទំព័រមួយចំនួន ត្រូវបិទខ្ទប ចំណែកសកម្មជនវិ​ញ​​​​​ត្រូវរងការរំខានដោយសារសកម្មភាពផ្សព្វផ្សាយព័ត៌មានតាមគេហទំព័ររបស់ពួកគេ។ចំណែក អ្នកប្រើប្រា​​​ស់​​ប្រព័ន្ធអ៊ីនធឺណេតវិញ ត្រូវរងការប្តឹងដោយសារការបញ្ចេញទស្សនៈ តាមអ៊ីនធឺណេត។

លីកាដូ បញ្ជាក់ទៀតថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ថ្មី កំពុងស្នើឡើងដើម្បីគ្រប់គ្រងមិនត្រឹមតែលើអត្ថន័យខ្លឹមសារ ដែលពលរដ្ឋកម្ពុជាបានបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ គឺថែមទាំងពង្រឹងការគ្រប់គ្រងទាំងស្រុង លើទម្រង់ស្ថាបត្យកម្មស្នូល នៃប្រព័ន្ធអ៊ីនធឺណេត។

យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោ​​ក ណុប វី ថ្លែងថា សមាគមរបស់លោកនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថា ទាំងពលរដ្ឋ និ​​ងអ្នកសារព័ត៌មានមានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគ្មានការបារម្ភពីការតាមដានសផ្សេង​​ៗ​។

លោកបញ្ជាក់ថា៖ «ចំណុចនេះដែរយើង គប្បីដាក់ចេញនូវសកម្មភាពជាក់លាក់ ក៏ដូចជាធ្វើការសហប្រ តិបត្តិការគ្នាច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានអារម្មថាមានសុវត្ថិភាព អ្នកសារព័ត៌មានមានអារម្មថាមានសុត្ថិភាពមិនស្ថិតនៅក្រោមការតាមដានផ្សេងៗនៅក្នុងការដែលពួកគាត់ប្រើប្រាស់អ៊ីនធឺណិតហ្នឹង» ។

ព័ត៌មានស៊ីជម្រៅ៖ ពលរដ្ឋជាង១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅបន្តដាក់​ញត្តិជាថ្មីទៀត
ពលរដ្ឋចំនួន២ស្រុកនៅខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុម​ហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គ័រ​ របស់សមាជិកព្រឹទ្ធ​​ស​​ភាកូតាមកពី​​គណបក្សប្រជាជនកម្ពុជា បានបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀត បន្ទាប់ពីជាប់គាំង​​ដោះមិ​​​នចេ​ញ​​ និងបន្តអូសបន្លាយប្រមាណ១៣ឆ្នាំកន្លងទៅនេះ។

កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពលរដ្ឋជាង១ពាន់គ្រួសារដែលកំពុងមានវិវាទដីធ្លី​​ចំនួន​៣ រួម​មាន​ សហគ​​មន៍​អម​លាំង​ សហគមន៍​រស្មី​សាមគ្គី​ និងសហគមន៍ត្រពាំង​ជោ​រ បាន​ប្រមូលផ្តុំគ្នា​ដាក់​ញត្តិជាថ្មីទៀត ដើម្បី​​ស្វែ​​ង​​​រក​កិ​​ច្ច​​អន្ត​​រាគមន៍ពី​​​មន្ទីររៀបចំដែ​នដីនគរូបនីយកម្ម និងសំណង់​ខេត្តកំពង់ស្ពឺ រួមទាំងរដ្ឋបាលខេត្តនេះ​​ផង​​ ជំរុញឱ្យមានដំណោះស្រាយ។

ការទាមទារជាថ្មីទៀតនេះ ពលរដ្ឋចោទប្រកាន់ថា ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រ របស់លោកឧកញ៉ា លី យ៉ុងផាត់ បា​​ន​​ចូលឈូសឆាយដីអាស្រ័យផល និងដីចម្ការដោយបំពាន និងគ្មានដោះស្រាយតាមគោលការណ៍ ជូនពល​​រដ្ឋ​​នោះទេ។

ស្ថិតក្នុងវ័យ ៤៥ ឆ្នាំ និង​ជា​ស្ត្រីតំណាងសហគមន៍រស្មីសាមគ្គី​ អ្នកស្រី​ មុំ សុភី ដែល​​ចូលរួម​ដាក់​ញត្តិ​បាន​ប្រាប់ Newsroom Cambodia ថាមូលហេតុ​ដែលអ្នកស្រី​ចូលរួម​ដាក់ញត្តិនេះ​ដោយ​សារអ្នកស្រី​​បាត់បង់ដីធ្លី​ ដោយ​ក្រុមហ៊ុនរបស់ឧកញ៉ា​​ លី​ យ៉ុង​ផាត់ ​មកឈូសឆាយ​ហើយគ្មានដំណោះស្រាយ​​ជូនខ្លួនទេ មកដល់ពេលនេះ​។​​

អ្នកស្រីបន្តថា៖​ «មូលហេតុ​មកពី​​ការ​បាត់បង់​ដីធ្លី មានក្រុម​ហ៊ុន​លី យ៉ុងផាត់មកឈូសឆាយ​ដី​ប្រជាពលរដ្ឋ ដីធ្លី​ពួកខ្ញុំបាត់បង់​តាំងពីឆ្នាំ ២០១០ ២០១១ មកម៉្លេះ​ យូរហើយ គ្មានការ​ដោះស្រាយ​ដីធ្លីពួកខ្ញុំ​សោះ​ ​គឺដាក់ទៅស្ថាប័នណា​ក៏បាត់ ស្ថាប័ន​ណាក៏បាត់ ​គ្មានដែល​ឃើញ​ដំណោះស្រាយដល់​ប្រជាពលរដ្ឋ​​សោះ​ » ។

ពលរដ្ឋដែលមានទំនាស់​ដីធ្លីជាមួយនឹងក្រុមហ៊ុន​កំពង់ស្ពឺស៊ូហ្គ័រ​មាន​ ៣ឃុំ និង ២ស្រុក គឺឃុំអមលាំង ស្រុកថ្ពង ឃុំត្រពាំងជោរ និងឃុំ​រស្មី​សាមគ្គី​ ស្រុកឱ​រ៉ាល់​ ខេត្តកំពង់ស្ពឺ សរុបមាន ១១៩៦​ គ្រួសារ។ ដីដែលកំពុងមានទំនាស់ទាំង៣សហគមន៍សរុបជាង ៤០០០​ ហិចតាហើយ​បញ្ហានេះបានកើតឡើងតាំងពីឆ្នាំ២០១០មក​​។

​ដោយឡែកនៅឆ្នាំ២០២១ ពលរដ្ឋដែលមានទំនាស់ដីធ្លីទាំង៣សហគមន៍នេះ បាន​ដាក់ញត្តិជាថ្មីទៀតដែរ ដើ​​ម្បី​​ស្នើសុំគោលការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់​​ ប៉ុន្តែនៅខែមិថុនា ឆ្នាំ២០២៣ ​ ក្រ​​សួ​ងដែនដី​​បាន​ផ្ទេរកិច្ចការងារនេះ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺជាអ្នកដោះស្រាយវិញ។​

ក្រោយពីបាត់បង់ដីធ្លី​កាលពីឆ្នាំ២០១០ ពលរដ្ឋដែល​រងគ្រោះបាន​​ជួប​ប្រទះ​បញ្ហាប្រឈម​ជាច្រើនដោយពួកគេ​បា​ន​​ផ្លាស់ប្តូរ​មុខរបរ​ពីធ្លាប់ធ្វើ​ស្រែចំការ​ ធ្វើជាកម្មករសំណង់វិញ។ចំណែក​ក្មេង​ៗ​ត្រូវបង្ខំចិត្ត​​ឈប់​រៀន​ដើម្បី​រកប្រាក់ ឯអ្នកខ្លះទៀតត្រូវសម្រេចចិត្តធ្វើ​​​​ចំណាក​ស្រុកទៅ​ប្រទេសជិតខាង ឬមកកាន់ទីក្រុង​​​។​

អ្នកស្រី មុំ សុភី ដែលអះអាងថាក៏ជាអ្នករងគ្រោះដោយវិវាទដីធ្លី ជាមួយក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គ័រនេះដែរ បានរៀបរាប់អំពីបញ្ហាប្រឈមរបស់សហគមន៍ ដោយលើកឡើងថាសព្វថ្ងៃអ្នកភូមិជំពាក់ធនាគារ​ ព្រោះតែដីធ្លីធ្វើក​​សិ​​កម្មកាន់តែរួចតូច និងគ្មានមុខរបរណាដែលអាច​​ជួយដោះស្រាយបន្ទុកចំណាយប្រចាំថ្ងៃបាន ដោយសារតែ​​ចំ​​​​ណូល​​​​ដែលរកបាន ពួកគេត្រូវទូទាត់ថ្លៃទិញអង្ករប្រចាំខែ ដែលខុសពីមុន អ្នកភូមិមានដីធ្វើ​​ស្រែមា​​នអ​​ង្ក​រស្រា​ប់​​សម្រាប់ហូបចុក។

បើតាមអ្នកស្រី សុភី អ្វីដែលធ្វើឱ្យពួកគេត្រូវជួបបញ្ហាជាងនេះគឺ​​កន្លងមកអ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរគំរាមកំ​​ហែ​ងដោយបញ្ឈប់មិនឱ្យមានសកម្មភាពតស៊ូមតិអំពីវិវាទដីធ្លីនេះតទៅទៀត។​

អ្នកស្រីបន្តថា៖ «បញ្ហាប្រឈមដែល​ខ្លាំងជាងគេ​រាល់ថ្ងៃហ្នឹង ពួកគាត់​រងនូវការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន​ដូចជា​ អេស៊ី​លីដា​ ប្រាសាក់ អេអឹមខេ គាត់ជំពាក់បំណុល​ធនាគារ​ គាត់​គ្មាន​លុយបង់​ដល់ថ្នាក់​ខ្លះ​ហ្នឹង​ដាក់ដីលក់​ឡៃឡុង​ ហើយវា​អយុត្តិធម៌សម្រាប់ពួក​ខ្ញុំ​ដែលជា​កសិករ​ដែល​មានដីតិចតូច​​»​ ។

ស្រដៀង​គ្នា​នេះដែរ​ ​​តំណាងសហគមន៍ត្រពាំងជោរ​ លោក ​ស៊ឹង សុខុម លើកឡើង​ថា​ការ​បាត់​បង់ដីធ្លី​នេះ​បានជះឥទ្ធិពលអវិជ្ជមាន​ជាច្រើនទាំង​​សហគមន៍ដែលរងគ្រោះដីធ្លី​ និងសហគមន៍ដែល​មិនរងគ្រោះ​។

លោកបន្តថា៖ «កសិកររស់ដោយមានដីអាស្រ័យផល អញ្ចឹងកាលណាគាត់បាត់បង់ដីហើយ ប៉ះពាល់ធំណា   ស់ហួសអំពីនិយាយបានទៅទៀត មានគ្រួសារខ្លះចំណាកស្រុកទាំងគ្រួសារ គ្រួសារខ្លះចំណាកស្រុកបែកប្តីបែ  កប្រពន្ធបែកកូន ហើយកូនៗត្រូវបង្ខំចិត្តឈប់បន្តការសិក្សាដោយចេញទៅរកប្រាក់កម្រៃចិញ្ចឹមជីវិត និងជួយគ្រួសារ មិនត្រឹមប៉ុណ្ណោះទេធ្វើឱ្យពួកគាត់ជំពាក់បំណុល​មីក្រូ​ហិរញ្ញវត្ថុទៀត […] បច្ចុប្បន្នប៉ះពាល់ដល់សុខភាពផងដែរ ព្រោះតែស្ទឹង អូ ប្រឡាយដែលធ្លាប់តែប្រើប្រាស់បានពីមុន ឥឡូវប្រើប្រាស់មិនបានព្រោះថ្នាំគីមី […] ​គឺថ្នាំដែល​​គេបាញ់​អំពៅ អញ្ចឹងនៅពេលមានភ្លៀងមកហូរចូលតាមប្រឡាយ តាមអូរ អញ្ចឹង​ប៉ះពាល់មិនត្រឹមតែប្រជាពលរដ្ឋដែលប៉ះពាល់ដីធ្លីទេ សូម្បីតែពលរដ្ឋមិនរងគ្រោះក៏ទទួលរងនូវឥទ្ធិពលថ្នាំពុលហ្នឹងដែរ»។

ស្ថិតនៅក្នុងវ័យ​ ៥៤ឆ្នាំ លោក ស៊ូ សំអឿន តំណា​ងសហគមន៍អមលាំងឯណេះវិញ បានប្រាប់​អំពីគោលបំ​​​ណងដែល​ពលរដ្ឋ​ទៅដាក់ញត្តិ​នេះថា​អ្នកភូមិ​ចង់បានដីមកវិញ និងប្រាក់មួយចំនួន ហើយប្រសិនបើបញ្ហានេះ​​គ្មា​​ន​​ដំណោះស្រាយទេ វាគឺជាការ​គំរាមកំហែងធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដល់ជីវភាពប្រចាំថ្ងៃរប​ស់ពលរដ្ឋនៅ​​​ក្នុ​ង​​​​សហគមន៍។

លោកបន្តថា​៖ «ខ្ញុំ​ថានៅថ្ងៃអនាគត​ ប្រសិន​បើគ្មាន​ដំណោះ​ស្រាយ​ទេ​ ប្រជាពលរដ្ឋ​យើងទាំងអស់​ហ្នឹង​ គាត់នៅតែមាន​ជីវភាព​ខ្វះខាត​កាន់​តែដុនដាប​ជាងមុន​ហើយ​​ការ​ជំពាក់​ធនាគារ​កាន់​តែច្រើនទៅៗហើយ […] ពួកយើងចង់បានដីមកបង្កបង្កើនផលវិញ ហើយជំហរដែលយើងទាមទារហ្នឹងគឺយើងទាមទារដីបីហិចតាក្នុងមួយគ្រួសារ ក្នុងនោះចំពោះដីដែលកន្លងមកតាំងពីឆ្នាំ២០១០ រហូតដល់ឥឡូវហ្នឹង យើងមិនបានអាស្រ័យផលលើដីនោះផង ចឹងយើងយកប្រាក់មួយចំនួន» ។

គេហទំព័រ New​sroom Cambodia បានព្យាយាមសុំការបំភ្លឺពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ​លោក​​ តាប់​ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ​​ តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញ​សង្គម​​តេឡេក្រាមដែរ​​ ប៉ុន្តែ​មិន​​​​ទទួល​​​បាន​​​​កា​​រ​ឆ្លើយតប​ទេ មកដល់ពេលនេះ។​​

យ៉ាងនេះក្តី ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក លី យ៉ុងផាត់​ បានប្រាប់គេហទំព័រ Newsroom Cam​​​bo​​dia តាម​​សារ​​ឡេ​​អិចត្រូនិច​​ថា ក្រុមហ៊ុនរបស់លោកមិនបាន​​អនុវត្តដោយបំពានដូ​​ចអ្វីដែលពលរ​​ដ្ឋលើក​​ឡើ​ង​​ដូច្នេះឡើយ​​។​ផ្ទុ​​​​​​​​​យទៅវិញ​ បញ្ហានេះក្នុងនាមជាភាគីក្នុងវិវាទដីធ្លីនេះដែរ លោកអះអាងថា​ក្រុមហ៊ុនរបស់​​​លោ​​ក​​តែ​ង​ព្យា​​យា​​ម​​ស្វែ​ងរកដំណោះស្រាយជានិច្ច ហើយក្រុមហ៊ុនរបស់ខ្លួនក៏ស្របច្បាប់ថែមទៅទៀត។

លោកបន្ត​ថា​៖ «សម្រាប់ក្រុមហ៊ុនមិនបានធ្វើខុស ទី១ ខ្ញុំមាន​ដីទិញ​ដីប្រជាជន​ និង​ប្លង់​កាន់កាប់តាមច្បាប់​ ទី២ ខ្ញុំសម្បទាន​ដីរដ្ឋ […]​ ​កន្លងមក​ក្រុម​ហ៊ុន​បាន​ខិត​ខំជួយ​ដោះស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ​អស់​ជាច្រើនមកហើយតែនៅតែមាន​រឿងមិន​ចេះចប់​» ។ លោកបន្ថែមថា «ប្រសិនបើក្រុមហ៊ុនធ្វើខុស នោះក្រុមហ៊ុនទទួលខុសត្រូវ ១០០%»។

បើទោះជាបែបណា របាយការណ៍របស់សមាគមជំនួយមនុស្សធម៌ និងការអភិវឌ្ឍរបស់​​សហ​​ភា​​ព​​​អឺរ៉ុប ដែ​​ល​​​ចេញកាលពីខែកញ្ញា ឆ្នាំ២០១៣ លើកឡើងថា សហភាពអឺរ៉ុប បានសម្រេចដកផលិតផលស្ករស​​របស់ប្រទេ​ស​​​​​​កម្ពុជាចេញពីតារាងអនុគ្រោះពន្ធគយ ក្រោយពីរកឃើញថាផលិតផលនេះ មានជាប់ពាក់ព័ន្ធនឹងការរំលោ​​ភ​​បំ​​ពានផ្នែកសិទ្ធិមនុស្ស និងអនុវត្តជាប្រព័ន្ធ។

របាយការណ៍ដែលដាក់ចំណងជើងថា«ការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្សស្តីពីគោលនយោបាយអ​នុ​​គ្រោះ​​​​​ពន្ធ​​គយ​​រ​​បស់សហភាពអឺរ៉ុប លើប្រទេសកម្ពុជា» បង្ហាញទៀតថា ឧស្សាហកម្មស្ករសនេះ​ ត្រូវគេរកឃើ​ញ​​ថា​​​បានរួមចំណែករំលោភសិទ្ធិមនុស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការទន្រ្ទាន់ដីធ្លី ក្នុ​​​ង​ទ្រ​ង់ទ្រាយធំរបស់ប្រទេសកម្ពុជា។

នៅអំឡុងឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ដាំស្កអំពៅប្រមាណជាង ៦ម៉ឺន ៥ពាន់​​ហិ​កតារ ឱ្យទៅក្រុមហ៊ុនចំនួន៧ ក្រោមរូបភាពអភិវឌ្ឍន៍ ស្ថិតនៅក្នុងខេត្តកោះកុង ឧត្តរមានជ័យ និងខេត្ត​​​កំព​ង់​​​​​ស្ពឺ។ក្នុងចំណោមដីដែលទទួលសិទ្ធិវិនិយោគ ក្រោមគោលការណ៍ដីសម្បទានទាំងនោះ គេសង្កេត​​ឃើ​​ញ ក្រុ​​ម​ហ៊ុនភាគច្រើនគឺជារ​បស់លោកឧកញ៉ា លី យ៉ុងផាត់។

ដោយឡែក លោក ថេង​ សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) យល់ឃើញ​ថាបញ្ហានេះ​គួរតែមាន​ដំណោះស្រាយបញ្ចប់ ដើម្បីឱ្យ​ជីវភាព​ពលរដ្ឋនៅទីនោះល្អប្រសើរ​ព្រោះ​​បញ្ហានេះ​បានអូស​បន្លាយយូរ​ឆ្នាំមកហើយ ។

លោក​បន្តថា​៖​ «បញ្ហានេះគួរ​តែដោះ​ស្រាយបញ្ចប់​តាមរយៈ​ការ​កាត់ដី​ឆ្វៀល​ជូន​ដល់ប្រជាពល​រដ្ឋ​ដើម្បី​បញ្ចប់ ពីព្រោះ​ថា​ដីក្រុមហ៊ុន​ទទួល​បានធំណាស់ អញ្ចឹង​បើសិន​បើកាត់​ដោះស្រាយ​ជូនប្រជាពល​រដ្ឋ​នៅនឹង​កន្លែង​មួ​​យ​​ហិចតាកន្លះ​ឬក៏ពីរ​ហិចតាមួយគ្រួសារ​ដើម្បី​បញ្ចប់​នៅជម្លោះ​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​បងប្អូន​ប្រជាពលរដ្ឋនេះ​ គួរ​តែ​ត្រូវ​បញ្ចប់​ដើម្បី​បិទបញ្ចប់​នៅបញ្ហាដីធ្លី​ដែលត្រូវបាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ហើយ​ធ្វើម៉េចឱ្យជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតំបន់នោះ​មានភាពល្អប្រសើរ ​» ។

វិលមករកអ្នកស្រី មុំ សុភី វិញ​អ្នកស្រី​ចង់ឱ្យរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី​ពន្លឿន​ការដោះស្រាយ ដើម្បី​ស្តារ​ជីវភាព​​របស់​ពួកគាត់បានប្រសើរ​ឡើង​វិញ​ និងជួយសម្រួលបន្ទុកសម្រាប់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់។​

អ្នកស្រីបន្តថា៖ « ខ្ញុំសំណូមពរឱ្យ​​នាយករដ្ឋមន្ត្រីថ្មី​ ជួយពន្លឿន​ការដោះស្រាយ​វិវាទដីធ្លី​ដ៏រាំរ៉ៃ​នៅក្នុងខេត្ត​កំពង់ស្ពឺហ្នឹង​ ដើម្បី​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​លំបាក​ដោយសារ​បាត់បង់ដីធ្លី​ហ្នឹង​​កុំឱ្យលំបាកខ្លាំង​ជាងហ្នឹងទៀត​ ព្រោះអី​ពួកគាត់រាល់ថ្ងៃហ្នឹង​លំបាកខ្លាំងហើយ​​ ​ឥលូវវាលំ​បាកមែនទែនរក​តែអង្ករ​ច្រក​ឆ្នាំង​សឹងតែ​មិនបានផង​​ រក​ព្រឹក​ខ្វះល្ងាច​ រកល្ងាចខ្វះ​ព្រឹក ​លំបាក​មែនទែន » ​៕​

ព័ត៌មានស៊ីជម្រៅ៖ បញ្ហាប្រឈមរបស់អ្នកសិក្សាផ្នែកសារព័ត៌មាននៅកម្ពុជា
អ្នកសិក្សាផ្នែកព័ត៌មានមិនបន្តអាជីពជាអ្នកសរសេរព័ត៌មាន ព្រោះមានបញ្ហាប្រឈមជាច្រើន ដោយសារមិនសូវមានឱកាស និងសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។ ការងារ​ក្នុង​វិស័យ​សារព័​​ត៌​មាននេះ​នៅ​តែ​មាន​គ្រោះថ្នាក់ និងងាយរងគ្រោះតាមរយៈបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ ការ​រំលោភ​បំពាន និង​ការ​គំរាម​កំហែង ជាពិសេសស្ត្រីត្រូវរងការរើសអើង និង​មិន​ផ្ដល់​តម្លៃ​ពី​សង្គម។

សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ​ទោះបីជាយ៉ាងនេះក្ដី សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញ​​ថាត្រូវ​​រង​​កា​​​​រយាយី និងគំរាមកំហែង​។​ចាប់​​​ពី​​ឆ្នាំ​២០១៧​ ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ ​សេ​រីភាពសារព័ត៌មានមួយនេះ គេសង្កេតឃើញថាត្រូវរង់ការរឹតត្បិត។ស្ថាប័នព័ត៌មានមួយចំនួន បានបង្ខំចិ​ត្ត​​បិ​​ទ​​​​ទ្វារ ក្នុង​​ពេ​​​​លពួកគេបាន​​បំ​​ពេ​ញ និងដើរតួនាទីក្នុងនាមជាស្ថាប័នព័តមានដែលមានវិជ្ជាជីវៈ។

​​វិទ្យុ​អា​​ស៊ីសេរី ដែលមាន​​ការិយា​​ល័​យ​​​​ផ្សា​​យ​​សំ​​ឡេងជាខេមរភាសា នៅទីក្រុងភ្នំពេញ បានដកការិយាល័​​យ​​រប​​ស់​​​ខ្លួ​ន​ចេញពីកម្ពុជា ដោយសារបញ្ហាស្មុគស្មាញផ្នែកផ្លូវច្បាប់។ក្នុងពេលជាមួយគ្នា កាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី(The Cambodia Dail) ក៏បង្ខំបិទអាជ្ញាប័ណ្ណរបស់ខ្លួន ក្រោមហេតុផល​​មិនបាន​​បង់​ពន្ធ​​ជូ​នរដ្ឋដែរ។ក្រៅពីនេះ វិទ្យុផ្សាយសំឡេងក្នុងស្រុកមួយចំនួនទៀត ដែលផ្តាយបន្តពីវិទ្យុអាស៊ីសេរី វិទ្យុ វីអូអេ សំ​​ឡេ​​ងសហរដ្ឋអាមេរិក និងវិទ្យុ វីអូឌី ជាដើមក៏ត្រូវរដ្ឋាភិបាលបញ្ជាឱ្យបញ្ចប់ការផ្សាយដូចគ្នា ក្នុងពេលប្រព័ន្ធ​​ផ្ស​​ព្វ​​​​ផ្សាយនៅកម្ពុជា បានក្លាយជាគោលដៅនៃការរឹតត្បិតសេរីភាព នៃការផ្សាយ បន្ទាប់ពីបក្សប្រឆាំងដែ​​ល​​ធំ​​ជា​​ង​​គេ ត្រូវដក​​សិទ្ធិ​ចេញ​​​ពីសង្វៀន​​នយោ​​​បា​​យ ក្រោយ​​ឆ្នាំ២​​០​​១៧។

អតីតសិក្ខាកាមដែលទើបបញ្ចប់វគ្គសិក្សាផ្នែកសរសេរព័ត៌មាននៅ Newsroom Cambodia កញ្ញា អុល ស្រីធា​​ន ​លើក​​ឡើ​​​ង​ថាបច្ចុ​​ប្បន្ន​​រូបគេមិនបានបន្តជាអ្នកសារព័ត៌មានទេ ព្រោះមានបញ្ហាប្រឈមមួយចំនួនដូចជា ក​​ត្តាខ្លួនឯង កត្តាសង្គម និងកត្តាគ្រួសារ។ស្ថិតក្នុងវ័យ ២៣ឆ្នាំ ប្រភពបន្តថា ក្រៅពីការ​​ប្រឈម​​ទាំង​​​ផ្នែក​សេ​​រីភា​ព​ សង្គម និងគ្រួសារហើយនោះ បញ្ហាហិរញ្ញវត្ថុក៏ជារឿងដែលចាំបាច់ ដែលនាំឱ្យគេត្រូវបោះបង់អាជីព ក្នុង​​នា​​ម​​ជាអ្នកនិពន្ធនេះចោលដែរ។

កញ្ញាបន្តថា៖«បញ្ហាប្រឈមទីមួយគឺខ្លួនឯងផ្ទាល់មិនមានការតាំងចិត្តពិតប្រាកដដើម្បីក្លាយជាអ្នកសារព័ត៌​​មា​​ន ទី២គឺកត្តាសង្គមដោយមើលឃើញថាសង្គមបច្ចុប្បន្នមានការរឹតត្បិតខ្លាំងទៅលើសារព័ត៌មាន ទី៣គឺកត្តាគ្រួ​​សារដែលមិនបានគាំទ្រការធ្វើជាអ្នកសារព័ត៌មាន ទី៤គឺកត្តាថវិការផងដែរដើម្បីចង់មានលំនឹងផ្នែកហិរញ្ញវត្ថុមិនអាចទៅធ្វើអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ[សារព័ត៌មាន »។

កញ្ញាស្នើរឱ្យរដ្ឋាភិបាលបើកឱកាស ដល់អ្នកសារព៌ត៌មានអាចបំពេញការងារឱ្យអស់ពីសម្ថភាព។

ស្រដៀងគ្នានេះ​ដែរ កញ្ញា​ អេង​ ស្រីពៅ​ អាយុ​ ២៥​ឆ្នាំ ​ជាអតីតសិស្សសិក្សាវគ្គសារព័ត៌មាន​រយៈពេល​ ៤ឆ្នាំហើ​យ​​ បច្ចុប្បន្ន​កញ្ញា​មិន​បាន​បន្ត​ជាអ្នក​​សារព័ត៌មាន​​ទៀតនោះទេដោយ​កញ្ញាថា​មាន​បញ្ហាប្រ​ឈម​ជាច្រើន​ដែលធ្វើឱ្យ​​សិស្ស​បានបញ្ចប់ផ្នែកសារព័ត៌មានហើយមិនបានទៅធ្វើជាអ្នកសារព័ត៌មាននោះ​ដោយសារ​កត្តា ​ ការគំ​​រា​​ម​​កំហែង​ និងការមិន​ឱ្យតម្លៃ​លើអ្នក​សារ​ព័ត៌មាន​។​

​កញ្ញា​​បន្ត​​ថា៖​ « បញ្ហា​​ប្រឈម​មក​ពីកត្តា​មនុស្ស​ គឺការ​ទំនាក់​ទំនង​រក​ប្រភព​ដែលមាន​ងារជា​មន្រ្តីមក​ពីក្រសួង​គឺ​ពិបាក​ទំនាក់​ទំនង​ ដែលធ្វើឱ្យ​មាន​ការ​រំខាន​ចិត្ត ​មួយទៀ​ត​ការ​មិន​ឱ្យតម្លៃ​លើអ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ការ​គំរាម​កំហែង​ រងការ​មាក់​ងាយ​ពាក្យ​សម្ដី​មិន​ល្អពី​សំណាក់​អាជ្ញាធរ​ពេល​ចុះយក​ព័ត៌មាន​ រើស​អើង​លើអ្នក​សារ​ព័ត៌មាន​ជាស្រ្តី​ និង​មិន​ឱ្យតម្លៃ​ »។​

មិនខុសគ្នាទេ អតីតសិក្ខាកាមផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងធ្លាប់ជាអតីតបុគ្គលិកផ្នែកសរសេរព័ត៌មានពេញម៉ោង ឱ្យស្ថាប័ន សំឡេងប្រជាធិបតេយ្យ វីអូឌី ជិត២ឆ្នាំដែរ លោក សំ សុពេជ្រ ឱ្យដឹងថាដោយសារបច្ចុប្បន្ននេះ ស្ថា​​ប័​នព័ត៌មាន ដែលឈរលើគោលការណ៍វិជ្ជាជីវៈ និងឯករាជ្យកាន់តែរួមតូចទៅៗ រូបគេក៏ត្រូវបង្ខំចិត្ត​​បោះ​​បង់​​អា​​ជី​ពមួយនេះ ទៅប្រកបរបរជាអ្នករកស៊ីវិញ។

មានវ័យ ២៩ឆ្នាំ ប្រភពដដែលបន្តថា រូបគេពិតជាពេញចិត្តនឹងវិស័យមួយនេះ ប៉ុន្តែដោយសារកត្តាសង្គម និង​​ប​​​​រិបទនយោបាយ មិនអំណោយផល ហេតុនេះត្រូវបង្ខំចិត្តដើរចេញ ទាំងមិនអស់អាល័យ។ម្យ៉ាងវិញទៀត ទី​​ផ្សា​រផ្នែកផលិតព័ត៌មានដែលឯករាជ្យ នៅកម្ពុជាកាន់តែខ្សត់ខ្សោយ បន្ទាប់កម្មវិធីព័ត៌មាន វីអូឌី ដែលជាកម្មវិធី​​ព័ត៌​​មានមួយដែលសំខាន់នៅក្នុងស្ថាប័ន CCIM ត្រូវ​​បាន​​បិទ​​ទ្វា​រ​​​។

លោក​បន្តថា៖ «យើង​ខ្វះ​ស្ថាប័ន​មែន​ទែន ​បច្ចុប្បន្ននេះ​មិន​សូវ​មាន​ស្ថាប័ន​ច្រើន​ក្នុង​ការទំ​លាក់​ឱ្យ freelancer​(អ្នកសារព័ត៌មានសេរី) ហ្នឹង​ គាត់សរសេរទេ […]​ កាល​ពីមុនខ្ញុំក៏ធ្លាប់សរសេរឱ្យ VOD ដែរខាង CCIM ដែរប៉ុន្តែដោយសារគាត់បិទទៅធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនពិបាកនៅក្នុងការរកស្ថាប័នសរសេរ […] ដំបូងក៏ខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានដូចគេដែរ​ប៉ុន្តែដោយសារតែស្ថានភាពវាផ្លាស់ប្តូរបានជាវាមកអញ្ចឹង»។

ទាក់ទិនបញ្ហាលំហសេរីភាពសារព័ត៌មាននេះ របាយការណ៍​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​ នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ក​​ម្ពុ​​​ជា ហៅ​កាត់​ថា ខេមបូចា(CamboJa) ដែលចេញកាល​ពី​ថ្ងៃ​ទី ២៤ មេសា​ ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១ មករា​ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ​២០២២ អង្គភាពនេះរកឃើញ មានការបៀតបៀនលើអ្នកសារព័ត៌មាន ចំនួន៣​​៥​​ក​រ​​ណី​។ មទ្រង់នៃការបៀតបៀននេះ CamboJa សង្កេតឃើញថាតាមរយៈរូបភាព ​វាយប្រហារ​លើ​រាងកាយ ការ​គំរាមកំហែង​ប្រព្រឹត្ត​អំពើ​ហិង្សា ការ​រើសអើង ការ​ចាប់​ខ្លួន ចាប់​ដាក់​ពន្ធនាគារ និង​សកម្មភាព​ផ្លូវ​ច្បាប់ជាដើម។

ប្រភពដដែលបន្តថា បើទោះជា​ការបៀតបៀនប្រឆាំងអ្នក​សារព័ត៌មានបាន​ថយ​ចុះ ២៨​% បើ​ប្រៀបធៀប​នឹ​​ង​​​ករណី​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២១ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ក​​ម្ពុ​​​ជា នៅតែចាត់ទុកថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃសំឡេងប្រជាធិបតេយ្យ វីអូឌី កាលពីដើមឆ្នាំ២០២៣ បង្ហាញឱ្យឃើញពីការធ្លាក់ចុះ និង​​ស​​ញ្ញា​​​នៃការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ។

ស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជា បាន​បញ្ជា​​ឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត បិទខ្ទប់ការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងគេហ​​​ទំព័ររ​បស់​​ស្ថា​​ប័នវិទ្យុអាស៊ីសេរី កាសែត ឌឹ ខេមបូឌា ដេលី និងគេហទំព័រទិន្នន័យ «កំណត់ត្រា» ដែលទើបបើ​​កដំណើ​​រ​​កា​រ ដោយមជ្ឈមណ្ឌលកម្ពុជា​​ដើម្បីប្រ​​ព័ន្ធ​​ផ្ស​​ព្វផ្សាយឯករាជ្យ (CCIM) ក្រោមហេតុផលនីតិវិធីច្បាប់។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធក្នុងការឆ្លើយតប ដោយសំអាងហេតុថាជា​ប់រវល់​​ប្រ​ជុំ​។ បើទោះជាបែបណា មន្រ្តីនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៊ុណ្ណា ធ្លាប់ប្រាប់អ្នកកាសែតក្នុងស្រុកថា នៅលើ​​​ពិ​ភ​​ព​​លោកនេះ គ្មានប្រទេសណាមួយដែលបើកផ្លូវឱ្យប្រើសិទ្ធិរបស់ខ្លួន ដោយមិនភ្ជាប់នឹងការទ​​ទួលខុ​​សត្រូ​​វឡើ​យ។

លោកបន្តថា៖«ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់នឹងការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកយានយន្តដែលគ្មានហ្វាំងនៅលើដងផ្លូវសាធារណៈនោះឡើយ »។

យ៉ាងនេះក្តី សម្រាប់នាយកប្រតិបត្តិ​​សម្ព័ន្ធ​​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa)​ លោក ណុប វី​ ប្រាប់ Ne​​​w​​s​​r​​o​​om Cambodia ថា​វាជាចំណុចមួយដែលជាបញ្ហាប្រឈម និងជារឿងព្រួយបារម្ភដោយសារអ្នកដែលបានបញ្ជប់ការសិក្សាផ្នែកសា​​រព័ត៌មានភាគច្រើនគាត់ត្រូវការស្ថាប័នមួយដែលមានវិជ្ជាជីវៈខ្ពស់ដើម្បីឱ្យគាត់អាចបំ​​ពេ​​ញ​ការងារបាន ក៏ប៉ុន្តែនៅ​ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់គឺនៅមានកំរិតនៅឡើយ។

លោកបន្តថា៖«អញ្ចឹងវាប៉ះពាល់ទៅដល់អាជីពជាអ្នកសារព័ត៌មាន ឬក៏ការអនុវត្តអាជីពសារព័ត៌មាននៅក្នុងប្រទេសយើងដែរដោយសារតែយើងមិនមានស្ថាប័នសារព័ត៌មានដែលអនុវត្តកំរិតវិជ្ជាជីវៈខ្ពស់ »។

លោកបន្ថែមថា៖«អញ្ជឹងហើយបានយើងឃើញថា អ្នកសារព័ត៌មានដែលគាត់បានរៀនហើយមិនសូវចាប់អា​​រម្ម​ណ៍ក្នុងវិស័យនោះទេ ដោយសារតែរឿងទាក់ទងនឹងទីផ្សារដែលពួកគាត់អាចធ្វើការងារបានគឺនៅមានចំនួនតិចតួច ទី២នៅក្នុងការបំរើកាងារនៅក្នុងវិជ្ជាជីវៈ ប្រសិនបើ​យើងធ្វើកិច្ចការងារដោយឈរផ្អែកលើកំរិតវិជ្ជាជីវៈអាជីព ដើម្បីផ្សព្វផ្សាយផ្តល់នៅព័ត៌មានពិតទៅសាធារណជនគឺយើងឃើញហើយមានហានិភ័យច្រើនដែលពួកគាត់ពេលខ្លះមានការស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្តចូលរួម »។

រដ្ឋធម្មនុញ្ញកម្ពុជា បញ្ញត្តិមាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាព​ខាង​ការ​បញ្ចេញមតិរបស់ខ្លួន សេរីភាពខា​​ង​សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។មិនខុសគ្នាទេ ចំណែកសេច​ក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុ​​ស្សវិញ ចែងថា «មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ »។ សិទ្ធិនេះ រាប់បញ្ចូលទាំង សេរីភាពក្នុងការប្រកាន់មតិដោយ​គ្មានកា​រជ្រៀតជ្រែក និង​សេរីភាពក្នុ​ងការស្វែករក​ការទទួល​​ និង​ការផ្សព្វ​ផ្សា​យ​​ព័ត៌មាន ​និងគំនិត​នានា​ ដោយ​គ្មាន​ព្រំដែន​ ទោះ​តាមរ​យៈ​មធ្យោ​​បា​​យ​​សម្តែងមតិណាមួយ​ក៏ដោយ​៕

ព័ត៌មានស៊ីជម្រៅ៖ក្រុមយុវជនរកឃើញបទល្មើសព្រៃឈើក្នុ​​ងសហគមន៍ឈើទាលប្រើ​​សបន្ត​​កើន​​ឡើ​ង​
ក្រុម​យុវជន​រក​ឃើញ​ថាការធ្វើអាជីវកម្មឈើនៅក្នុងសហគមន៏«ឈើទាលប្រើស» នៅតែបន្តកើត​​មា​​ន​​ក្នុង​​ទ្រង់ទ្រាយធំ ហើយក៏ជាសញ្ញាគំរាមដែរប្រភេទឈើប្រណិតដែលនៅសេសសល់ចុងក្រោយ អា​ច​​នឹ​​ង​​​​បា​​​ត់​​បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ក៏រកឃើញដែរ​​ថាកំពុង​​តែ​​​​ប្រើប្រាស់សារធាតុញៀន នៅក្នុងកំឡុងពេលកាប់បំផ្លាញព្រៃឈើនេះ។

កាលពីថ្ងៃ​ទី ២៨​ ខែ​ តុលា ឆ្នាំ​២០២៣ សមាគមបណ្តាញ​យុវជនកម្ពុជា​បានដឹកនាំ​យុវជន​ប្រមាណ​ជាជិត​២០នាក់ ចុះ​ល្បាត​ព្រៃ​នៅសហគមន៍ «ឈើទាល​ប្រើស» ដែលមាន​ទីតាំងនៅ​ភូមិរំដេង ឃុំចំការ​លើ​ ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង។ប្រតិបត្តិការនេះ ក្រុ​មយុវជនរកឃើញថា សកម្មភាពនៃ​ការកាប់បំ​​ផ្លា​​ញ​​​ព្រៃឈើនៅតែមានភាពសកម្ម។ក្រៅពីនេះឧបករណ៍ដទៃទៀតដូចជា ដបទឹក​ និងបំពងទុយោជាដើ​​ម​ ដែល​​ជា​​ស​​ម្ភារៈសម្រាប់សេពគ្រឿងញៀន ក៏រកឃើញដែរនៅទីតាំងបទល្មើសព្រៃឈើ នៅក្នុងសហគ​​មន៍​«ឈើទាលប្រើស »នេះ។

ស្ថិតនៅក្នុង​វ័យ​ ៥០ឆ្នាំ ​លោក ខេង ខូ​ ដែល​ជា​យុវជនសកម្ម​ព្រៃឡង់​បានរៀបរាប់អំពីស្ថានភាព នៃការកាប់​​ព្រៃឈើបច្ចុប្បន្ន​ថាគឺ​​​ហាក់បី​ដូចជា​មិនមានការ​ស្រាក​ស្រាន្ត​ឡើយ ហើយ​ឈើ​ដែល​កាប់​នោះទៀត​សោត​​ គឺជាប្រភេទឈើប្រណិតថែមទៀតផង។

លោកលើកឡើង​ថា៖​« ស្ថានភាពព្រៃឈើ​បច្ចុប្បន្ន​គឺមានការ​កាប់​ដឹកជារៀងរាល់​ថ្ងៃ​ជារៀង​រាល់​ខែ​តាមភូមិ​នីមួយៗ​ ឥតស្រាកស្រាន្ត​ទេ​ ប៉ុន្មានថ្ងៃមុន​ខ្ញុំបាន​ពិនិត្យឃើញ​កន្លែង​បទល្មើ​ស​អាឈើ​ ជ្រៀក​ឈើ​ប្រភេទ​ដើមឈើទាលប្រើស​ នៅក្នុងសហគមន៍​ឈើទាល​ប្រើស​ច្រើន​មែនទែន​ ហើយ​ក្នុងនោះ​ដែលខ្ញុំ​បានឃើញ​សម្បក​ អ្នក​ជក់ញៀន ជក់​អី​នៅក្នុងព្រៃ ចឹង​​បណ្តាញ​សហគមន៍ឈើទាល​ប្រើស​គាត់មិន​ហ៊ាន​ចុះ​ល្បាត​ព្រៃ​យប់​ទេ​ […]​ ហើយ​ការកាប់រាតឈើអី​ ការកាប់​ទន្ទ្រាញឈើក្នុង​ព្រៃសហគមន៍​នោះច្រើន​មែនទែន​មិនថាព្រៃ​​សហគមន៍​ឈើទាល​ប្រើស​មិនថា​​ព្រៃឡង់ទេ​នៅតែ​កើតមាន​បទល្មើស​កើត​ឡើងរហូត​ហើយ​ អត់មាន​ថយចុះ​ទេ​​ »។

ក្រុមយុវជនដែលចុះល្បាត រកឃើញថាឈើដែល​ត្រូវ​បានឈ្មួញកាប់បំផ្លាញ មាន២៥​ករណី ឈើទាំង​​នោះ​​​​​​​សុទ្ធ​សឹងជា​ប្រភេទឈើ​ល្អៗ​ ហើយ​ត្រូវ​បានកាប់ដោយ​ក្រុមជនល្មើស​ និងដឹកចេញទៅធ្វើអាជីកម្ម​​។ប្រភពបន្តថាប្រភេ​​ទឈើទាំងនោះមានមុខកាត់ចន្លោះពី៥ ស.ម ដល់​ ១ម៉ែត្រ ​​មានដូចជាឈើកកោះ​ ដើមឈើទាល​ ដើ​​មដួ​ងចែមជា​ដើម​។

សម្រាប់លោក​ ខេង​ ខូ​ ដែលជាអ្នកចូលរួមចុះល្បាតដែរ បានបង្ហាញការយល់ឃើញថា ប្រសិនសមត្ថ​​កិ​​ច្ច​​​​ជំនាញ នៅតែបន្តទុកឱ្យមានបទល្មើសនេះ កើតមានទៀត មិនយូរមិនឆាប់ទេ គម្របព្រៃឈើ​​ដែល​​មា​​ន​នៅក្នុងបរិវេណតំបន់ព្រៃឡង់នេះនឹង​បាត់បង់​បន្ថែមទៀត មានវាសនា​​មិនខុសពីតំបន់ដទៃ​​ទៀត​​​ប៉ុ​​ន្មា​​ន​​នោះឡើយ។

លោក​ថ្លែង​ថា​៖ « ប្រសិន​បើគ្មានចំណាត់ការ​រឹង​មាំ​ ម៉ឺងម៉ាត់​ទេ​ ព្រៃឈើនឹងមាន​ការបាត់បង់ទៅ​រហូត​ […​​] ប្រសិន​បើគ្មានការ​ទប់​ស្កាត់ពី​អាជ្ញាធរ​ ប្រជាពលរដ្ឋ ខ្ញុំគ្រាន់តែចូលរួមចំណែកមួយ​ក្នុងការការពារ​ធនធាន​​ធម្មជាតិ​ដើម្បី​ឱ្យ​ព្រៃឈើ​នៅបានគង់វង្ស​តែបាន​ប៉ុណ្ណឹង​ឯង ប៉ុន្តែសម្រាប់​អ្នកមន្តី្រ​អនុវត្ត​ច្បាប់​ គឺគាត់​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​តែ​​​ប្រសិនបើគាត់មិនអនុវត្តច្បាប់​ត្រឹម​ត្រូវ​ទេ​ព្រៃឈើ​នឹងមានការ​​បាត់បង់​លឿន​​ » ។

ចំណែក ប្រធានសហគមន៍«ព្រៃឈើឈើទាលប្រើស » លោក ពេជ្រ​ សា​រឿន ឱ្យដឹងថា ក្នុងនាមជាអ្នក​​ស្រ​លាញ់ព្រៃឈើ និងបរិស្ថាន រូបគេក៏​​​ធ្លាប់​​រាយការណ៍​​អំពី​បទល្មើស​ព្រៃឈើនេះ ឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរ​មូលដ្ឋានបានដឹងជាហូរហែមកហើយដែរ​ ប៉ុន្តែគេសង្កេតឃើញថាមកដល់ពេល​​​នេះ​ទៅ​​​​ហើយ នៅតែមិនទាន់មានដំណោះស្រាយ ឬមានការឆ្លើយតបជាវិជ្ជមានណាមួយ ពីស្ថាប័ន​​រដ្ឋទាំ​ង​​នោះ​​​​ទេ។

លោ​ក​បន្ត​ថា​៖​ « ​រាយការណ៍​ទៅគេ​អស់​ តាមតេឡេក្រាម​(Telegram) ផង​ អារាយ​ការណ៍​តាមមាត់​ផ​​ង​ ចុះ​ប្រជុំ​សាលា​ឃុំ​មួយលើក​ៗ ខ្ញុំ​រាយការណ៍​ជូនគេ​អស់​ រដ្ឋបាល​ព្រៃឈើប្រជុំ​​មន្ទី​រ មន្ទីរកសិកម្ម​ខ្ញុំរា​​យ​​ការណ៍​ឡើង​អស់​ទៀត ថាតាម​តេឡេក្រាម ​(Telegram) តាមមាត់​ខ្ញុំ​ទៀត​មិនដឹង​ចំណាត់ការ​យ៉ា​​ង​​​ណា​» ។

​បន្ថែមពីលើនេះ យុវជន  ឡាយ ផល្លី ដែលបានចូលរួមចុះ​ល្បាត​ដែរ អះអាងថា ឈើដែលក្រុម​​ឈ្នួ​​ញ​​បា​​ន​​កាប់បំផ្លាញមុនពេលក្រុមលោកចុះល្បាត អនុផលព្រៃឈើ​ទាំងនេះត្រូវបាន​​ឈ្មួញដឹកជញ្ជូន​​​ទៅគ្មា​​ន​​សេ​សសល់អ្វីឡើយ គិតមកដល់ពេលនេះ។ក្នុងនាមជាយុវជនដែលស្រលាញ់ព្រៃឈើ និងបរិស្ថាន ប្រ​​ភពដដែលបង្ហាញការសោកស្តាយ ដែលសម្បត្តិធម្មជាតិទាំងនេះ ត្រូវបានជនល្មើសធ្វើអាជី​​វកម្ម​​ដោ​​យ​​សប្បាយ ហើយមិនបានគិតគូរពីភាពវិនាសកម្មសម្បត្តិជាតិរបស់ខ្លួន ទៅថ្ងៃខាងមុខ។

លោកបន្ត​ថា​៖«ខ្ញុំបានឃើញមាន​បទ​ល្មើស​កាប់​ឈើនៅ​​ព្រៃ​សហគមន៍ឈើទាលប្រើស ខ្ញុំមានអារម្ម​​ណ៍​​​ថា​សោក​ស្តាយ​ជាខ្លាំង ព្រោះនៅក្នុងព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស​សម្បូរ​ទៅដោយ​ឈើ​ ឈើទាល​ប្រើ​ស​ ដើម​កកោះ​ និង​ផ្សេងៗ​ទៀត​​ […] ឈើ​ដែល​បទល្មើ​សកាប់​ប្រហែល​ជាជាង​១០​ដើម​ដែរ​ ដោ​​យ​សា​​រ​តែ​ខ្ញុំ​មិនសូវ​បានរាប់​​ច្បាស់ទេ​ឈើ​នោះ​នៅសល់តែគល់ទេ​ដោយសារ​តែ​គេជ្រៀក​រួច​ហើយ​គេ​ដឹក​ទៅ​​អស់​ហើយ ​​» ។

ឆ្លើយតបនឹងការរិះគន់នេះ ប្រធានមន្ទីរ​បរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង អះអាងថាប្រ​​សិ​ន​បើ​ស​​​​ហ​​គមន៍ពិតជាទទួលបានដំណឹងស្តីពីបទល្មើសព្រៃឈើដូចនេះមែន ពួកគេគួរជូនដំណឹងជាបន្ទាន់​​ក្នុ​​ង​​រូបភា​​ពណា​​មួ​យ ឱ្យសមត្ថកិច្ចជំនាញឱ្យបានទាន់ពេលវេលា ងាយនឹងក្រុមការងារចុះអន្តរាគមន៍​​។ក៏​​ប៉ុន្តែប្រភពដដេល បានបដិសេធថា ចំពោះករណីនេះ​លោកមិនទាន់ទទួលបាន​​ព័ត៌មានណាមួយ ជុំវិញ​​ប​​ទល្មើស ដូចការរកឃើញរបស់សហគមន៍នេះនៅ​​ឡើយទេ​។

លោកបន្តថា៖«បើទោះបែបណា ក្រុមយុវជនដែលស្រលាញ់បរិស្ថាន បានប្រាប់ គេហទំព័រ Newsroom Cambodia ថា កន្លងទៅរាល់ពេលចុះល្បាត ពួកគេតែងជូនដំណឹង និងស្នើសុំកិច្ចសហប្រតិបត្តិ​​ជាមួយ​​កម្លាំង​​ស​​ម​​ត្ថ​​​​​​​​កិច្ចចម្រុះ និងអាជ្ញាធរជានិច្ច ប៉ុន្តែជាលទ្ធផលមិនដែ​​លប្រទះឃើញមានសកម្មភាពបទល្មើសព្រៃឈើ និ​ងរឹតតែមិនដែលបង្រ្កាប់​​បានប​ទល្មើស​​ថែមទៀតផង។

សម្រាប់មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមន៍បណ្តាញយុវជនកម្ពុជា លោក អូត ឡាទីន​ បញ្ជា​​ក់​​ថាបទល្មើ​​សព្រៃឈើ​នៅ​តែបន្តកើតមាន​ឥតស្រាក​ស្រាន្ត​សូម្បីនៅក្នុងរដូវវស្សាក៏​ដោយ។​

ប្រភពបន្តថាសកម្មភាពនៃការ​កា​​ប់ឈើក្នុងសម័យថ្មីនេះ គឺគេអនុវត្ត​​ក្រោម​រូបភាពជួលប្រជាពលរដ្ឋដែ​​ល​មា​​ន​​​​ជីវភាព​​ក្រោមម​​ធ្យ​​មនៅក្នុងសហគមន៍​​​ ឱ្យចូលទៅកាប់ឈើដោយផ្ទាល់ រួចហើយអនុផលព្រៃ​​ឈើ​​​​​ដែ​​ល​​​កាប់បាននោះ លក់បន្តទៅឱ្យឈ្មួញក្នុងតម្លៃសមរម្យដែលភាគីអ្នកកាប់ផ្ទាល់ អាចទ​​ទួល​​យ​​ក​​បាន​។

លោកបន្តថា៖ « កន្លងទៅសហគមន៍បានធ្លាប់ធ្វើការរាយការណ៍ទៅអាជ្ញាធរដែរ អំពីស្ថានភាពបទល្មើ​​ស​ព្រៃឈើដែរ ប៉ុន្តែអ្វីដែលសោកស្តាយនោះ គឺរដ្ឋបាលព្រៃឈើហាក់បីដូច​ផ្តេក​ផ្តួលទៅលើសហគមន៍ខ្លាំង​ជាងការ​បំពេញកា​តព្វកិច្ចរបស់គាត់ ដូច្នេះបានក្រុមជនល្មើសទាំងអស់ហ្នឹង​គឺងាយស្រួល​នៅក្នុង​ការ​ប្រព្រឹត្ត​បទល្មើស»​។

បើតាមលោក អូត ឡាទីន លោកស្នើឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែលពាក់ព័ន្ធមា​​នមន្ទីរ​​បរិ​​ស្ថា​​ន​​ជាដើម កុំផ្តេកផ្តួលទៅលើ​សហគមន៍ច្រើនជាងការ​បំពេញកាតព្វកិច្ចរបស់ខ្លួន ព្រោះសហគមន៍មិនមាន​សិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការបង្រ្កាប​បទល្មើសព្រៃឈើ​នោះទេ។លើសពីនេះទៅទៀត ត្រូវពង្រឹង​កា​​រអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព និងតឹងរ៉ឹងគឺជាយន្តការណ៍ដល់ល្អ និងគួរធ្វើទើបអាចធានាបានថា ប​​ទល្មើសព្រៃឈើត្រូវកាត់បន្ថយបាន។

ដោយឡែក ទិន្នន័យដែល​​ចេញ​ផ្សាយ​ កាលពីឆ្នាំ២០២២ ដោយ​​អង្គការ​ Global Forest Watch រក​​ឃើ​​ញថាដែ​​ន​​ជ​​ម្រ​​កការពារ​ព្រៃ​ឡង់ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាង ​៤៣០ ០០០​ហិកតា បាន​បា​ត់​បង់​ដីព្រៃ​​ប្រហែល ​៨ ៣០០​ហិកតា​​ក្នុង​ឆ្នាំ​២០២២។ប៉ុន្តែបើធៀបក្នុងរយៈពេលដូចគ្នា ការបាត់​​ប​​ង់​​​​នេះ មានទំ​​ហំ​​​​​តិច​ជាង​ឆ្នាំ​២០២១​៕

ព័ត៌មានស៊ីជម្រៅ៖យុវជនតាមសាកលវិទ្យាល័យមួយចំនួននៅភ្នំពេញដាក់ញត្តិស្នើរដ្ឋាភិបាលដំឡើងពន្ធថង់ប្លាស្ទិក
ក្រុមយុវជននៅតាមសកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញដាក់ញត្តិ​​ជំ​​រុញឱ្យ​​រដ្ឋាភិ​​បា​​​លដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិក ក្នុងន័យដើម្បីកាត់បន្ថយអត្រានៃការប្រើ​​ប្រាស់ថង់មាន​​បរិមា​​ន​​ខ្ពស់ និងជួយ​កា​​​​រ​​​ពារបរិស្ថាន។

តាមរយៈឃ្លីបវីដេអូ ផ្សាយផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ​​តុ​​លា​ ឆ្នាំ២០២៣ ហើយគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃនេះ បង្ហាញថា យុវ​​ជ​ន​​មួយក្រុមធ្វើសកម្មភាពដើរដាក់ញត្តិនៅ​​ស្ថាប័នមួ​​យ​​ចំ​​​​នួនរបស់រដ្ឋាភិ​​បាល។ខ្លឹ​មសារ​​នៃ​ញត្តិ​​នេះ ក្នុ​​​​ង​​គោលបំណង​​ស្នើឱ្យរដ្ឋាភិបាល​​ដំឡើងពន្ធ​​លើប្លា​​ស្ទិ​​​​​កដែលនាំចូលពី១០ ទៅ១៥ភា​​គ​រ​​យ និងកម្រិតលើតម្លៃថង់ប្លាស្ទិកនៅតាមផ្សារទំនើប និងមជ្ឈ​​មណ្ឌលពាណិជ្ជកម្មជាដើម។

ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលចូលរួមដាក់ញត្តិ គឺលោក​ សុខ ឃៀ​ង ឱ្យដឹងថា​​មូលហេតុដែលជំរុញឲ្យធ្វើរឿងមួយនេះឡើងដោយសារតែនៅប្រទេសកម្ពុជាមានការកើនឡើងអ្នកប្រើប្រាស់ថង់ប្លាស្ទិកកា​ន់តែ​ច្រើនឡើង។

ជាងនេះទៀត ពួកគេចង់​ឲ្យរដ្ឋាភិបាលធ្វើការគ្នានឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន ហើ​​យ​​ក៏ចង់ឲ្យមានការដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិកដែរ។ក្នុងន័យនេះធ្វើយ៉ាងណាឱ្យអ្នកប្រើប្រា​​ស់គិតគូរទៅលើរឿងប៉ះពាល់នៃថង់ប្លាស្ទិក។មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងច្បាប់នៃការលក់ថង់ប្លាស្ទិក នៅតាមផ្សារទំនើបឲ្យមានភាពស្មើរគ្នាថែមទៀតផង។

លោកបន្តថា៖«ការដំណើនកើនថង់ប្លាស្ទិកនឹងវាមានការកើនឡើង ហើងយើងធ្វើការស្របទៅតា​​ម​​គោលនរយោបាយជាអនុក្រឹត្តក្រសួងបរិស្ថានដែលបានលើកឡើង​ថ្មីៗនឹង [….] គ្រោងនឹងការដំ​​ឡើងពន្ធពី ៧ទៅ១០%យើងមើលឃើញថាការដំឡើងពន្ធបែបនឹងវាល្អប្រសើរហើយយើងចង់ជម្រុញបន្ថែមទៀតស្នើរឲ្យមានការដំឡើងពន្ធពី១០ទៅ១៥%វាជាគោលបំណងទី១[….]ទី២ចឹងឲ្យមានការអនុវត្តការលក់ថង់ប្លាស្ទិកអនុវត្តទូទាំងប្រទេស ដោយសារតែអនុក្រឹត្យស្តីពីថង់ប្លាស្ទិកនឹងគឺគេដាក់ឲ្យមានកាអនុវត្តលក់ថង់ប្លាស្ទិកក្នុងផ្សារទំនើបនឹងតម្លៃ៤០០រៀលនៅក្នុងមួយថង់ ប៉ុន្តែអនុវត្តដោយស្ម័គ្រចិត្ត គឺថាស្ថាប័នដូចជាអាជីវកម្មខាងផ្សារទំនើបទាំងអស់ និងនរណាគេចង់លក់គឺលក់ឲ្យអតិថិជន Free  គឺ free ចឹងហា អីចឹងយើងមើលឃើញថាវាមិនទាន់មានការរឹតបន្តឹងនៅឡើ​​​​​យ​​ទេដល់អ្នកប្រើប្រាស់» ។

ដូចគ្នានេះដែរ យុវតីឈ្មោះ នាង ឆរិន លើកឡើងថា គោលបំណងនៃយុទ្ធនាការធ្វើយ៉ាងណាចង់ឲ្យ​រដ្ឋាភិបាលមានការតម្លើងពន្ធទៅ​លើរឿងថង់ប្លាស្ទិកឱ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ជាពិសេ​ស​​បើ​​​​​​អាច​​​តម្លៃថង់ប្លាស្ទិកមួយ គឺដំឡើងដល់ ៨០០រៀលក្នុងមួយថង់។មិនតែប៉ុណ្ណោះ ស្នើសុំឱ្យ​​​រដ្ឋា​​​​​ភិបាលជំរុញឱ្យការអនុវត្តនេះមានប្រសិទ្ធភាព និងប្រាកដប្រជាជាងមុនដោយមិនត្រូវមា​​នកា​​រ​​​យោ​​​​​គយល់ណាមួយនោះទេ។

ប្រភពបន្តថា៖«មានគោលបំណងពីរទី១គឺស្នើរឲ្យរដ្ឋាភិបាលដាក់តម្លើងពន្ធនៅលើដែលនាំចូលពីថ​​​ង់​​ប្លាស្ទិកពី១០ទៅ១៥% ទីពីរចង់ស្នើឲ្យក្រសួងបរិស្ថាននឹងឲ្យដំឡើងថ្លៃថង់នៅផ្សារទំនើបមួយ៨០០រៀល បានជាយើងស្នើរសុំបែបនឹងដោយសារយើងយល់ឃើញថា ប្រជាពលរដ្ឋគឺមានការប្រើប្រាស់នូវថង់ប្លាស្ទិកច្រើនពេកនៅតាមផ្សារទំនើប អនុវត្តតាមគោលការណ៍ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេហើយឃើញថាក្រសួងបរិស្ថានការអនុវត្តច្បាប់មិនទាន់មានការគ្រប់គ្រាន់នៅឡើយទើបយើងស្នើរសុំចំណុចទាំងអស់នេះទៅកាន់ក្រសួងបរិស្ថានឲ្យជួយពន្លឿនការងារឡើងវិញ » ។

ឆ្លើយតបរឿងនេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះ​​អា​​ង​​​ថា រាល់សំណើរមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញនោះទេ។លោកបន្តថា ការដោះស្រាយផលប៉ះ​​ពា​​ល់ គឺរដ្ឋាភិបាលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យត្រឹមត្រូវ ពោលមិនមែនស្តាប់ភាគីម្ខាងហើយ​​ទម្លា​​ក់​​កំហុសលើភាគីម្ខាងទៀតនោះទេ។ជាងនេះទៀតរាល់ការងារបង់ពន្ធដែលធ្វើឡើងមានក្របខណ្ឌច្បាស់លាស់មិនមែនធ្វើឡើងដោយផ្ញើសុំចេញពីបុគ្គលនរណាម្នាក់ទេ។

បើតាមអ្នកនាំពាក្យរូបនេះ រាល់សំណើរទាំងឡាយដែលមានការស្នើរសុំគឺរដ្ឋាភិបាលនឹងមកយកពិ​​ចា​​រណាក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ។

លោកបន្តថា៖«កិច្ចការងារពន្ធមិនមែនយើងធ្វើឡើងការផ្ញើសុំរបស់អ្នកនេះរបស់អ្នកនោះទេគឺយើ​​ង​​​ធ្វើមានក្របខណ្ឌច្បាស់ណានឹងហើ​យ យើងនឹងមានកិច្ចប្រជុំនៅក្នុងអឺ ការជជែកគ្នារវាងរដ្ឋនិ​​ងឯកជន រាល់សំណើរទាំងឡាយដែលប៉ះទន្គិច ឬក៏មានផលប៉ះពាល់គឺយើងប្រជុំជជែកគ្នារកយ​​ន្ត​​​ការដោះស្រាយ យើងមិនមានការធ្វើសំណើរនរណា ឬក៏នៃមួយអឺដោយគ្មានការវិភាគហើយនឹ​ង​​ការសិក្សារច្បាស់លាស់នោះទេ អញ្ចឹងខ្ញុំគ្មានការដាក់ស្នើរការដាក់ញត្តិលើក្រុមណាក្រុមណីទេ រដ្ឋាភិបាលមានយុទ្ធនាការច្បាស់លាស់ហើយយើងមានការងាររដ្ឋជាមួយនឹងឯកជនហើយដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ»។

យ៉ាងនេះក្តី បញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល កំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេ​​រីភាពការបញ្ចេញមតិរប​​ស់ខ្លួន។ចំណែកបញ្ញត្តិមាត្រា៣៥ នៃច្បាប់នេះដដែល​ ឱ្យដឹងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រា​​យយ៉ាងហ្មត់ចត់ពីអង្គកា​​រ​ដ្ឋ​។

តាមរយៈ ឃ្លីប វីដេអូ ដែលផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមយុវជន​​កាល​​ពី​​ថ្ងៃទី៣១ ខែតុលា បង្ហាញថា មានមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានព្យាយាម​​ហា​​ម​​​​ឃាត់ក្រុមយុវជនចំនួន១៦នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន​​៣ផ្សេងៗគ្នានៅក្នុងទីក្រុង​​ភ្នំ​​ពេ​​ញ​ដែលហែញត្តិចេញពីម្តុំមុខផ្សាររាត្រី ជិតវត្តភ្នំ ក្នុងបំណង​​​យក​ទៅ​​ដាក់នៅក្រសួងបរិស្ថាន។

នៅក្នុងឃ្លីប វីដេអូ គេសង្កេតឃើញតំណាងយុវជនម្នាក់ ដែលផ្សាយបន្តផ្ទាល់នៅពេលនោះ បាន​​អះ​​អាងថា កម្លាំងសមត្ថកិច្ចបានព្យាយាមហាមឃាត់ពួកគេ មិនឱ្យដើរដង្ហែញត្តិទេ ដោយចោទប្រ​​កា​​ន់​​ថា​​ការធ្វើបែបនេះ វាខុសច្បាប់ និងនាំឱ្យប៉ះពាល់សន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់​​សង្គមទៀ​​ត​​ផ​​​​ង​​​​​។

ដោយឡែក យុវតី​ រ៉េម ស្រីពេជ្យរតនា ដែលបានចូលរួមដង្ហែញត្តិដែរ លើកឡើងថា ក្រុមកម្លាំង​​ស​​ម​ត្ថ​​កិ​​ច្ចបានរារាំងសកម្មភាព នៃយុទ្ធនាការហែញាតិ និងហាមឃាត់រាល់កា​រផ្សព្វផ្សាយពីប​ញ្ហា​​ប​​រិ​​ស្ថា​​​​ន​​នេះ ទៅដល់សាធារណៈជនថែមទៀតផង។លើសពីនេះទៀត បើតាម​យុវតី រ៉េម ស្រីពេ​​ជ្យរ​​ត​​នា​ កម្លាំងសមត្ថកិច្ចក្រៅពីបិទសិទ្ធិពួកគេហើយ ថែមទាំងប្រើប្រាស់សំដីមិនថ្លៃថ្នូរមកលើយុវជន ដោ​​យ​​ភា​​សាឆ្គាំឆ្គងទៀតដែរ។

អ្នកនាងនិយាយថា៖«ការធ្វើនេះគឺយើងជួបបញ្ហារារាំងចេញពីសំណាក់អាជ្ញាធរទៅតាមមាត់ទន្លេហើយសណ្តាប់ធ្នាប់ហើយរារាំងមិនឲ្យយើងលើកសូម្បីតែពីបដារដាក់ស្នើរសុំទៅកាន់ក្រសួងបរិស្ថា​​ន​​​ហើយក៏ប្រើពាក្យសម្តីហិង្សាអសុរោះ ប្រើកាយវិការវាយមកកាន់ពួកយើង ដណ្តើមយកនូវ ផ្លាកបាំងណូការសរសេពាក្យស្នើរសុំហ្នឹង ប្រើសម្តីអសុរោះខ្លាំងមែនទែនមិនឲ្យពួកយើងធ្វើដំណើរ ហើ​​យ​​ក៏ពួកយើងធ្វើដំណើរទៅធម្មតាវិញទៅចឹង» ។

ប្រភពដដែលបន្តថា ការប៉ះសំដីគ្នារវាងក្រុមយុវជន និងកម្លាំងសមត្ថកិច្ច រហូតឈានទៅ​​ដល់​​ការ​​ប្រើ​​​ប្រាស់អំពើហិង្សាពីកម្លាំងសមត្ថកិច្ច ប្រឆាំងលើក្រុមយុវជនដែលស្រ​​​លាញ់បរិស្ថានថែមទៀត​។​​កា​​រប៉ះ​​ទង្គិចគ្នាក្នុងរយៈពេលខ្លីនេះ ក៏បានបណ្តាលឱ្យយុវជនម្នាក់រងរបួសស្រាលត្រង់ដៃដែរ។

ហាក់មិន​ខុសគ្នាទេ លោក សុខ ឃៀង ជាយុវជម្នាក់ដែលបានចូលរួមដាក់ញត្តិនេះដែរ បញ្ជាក់ថា យុទ្ធនាការហែក្បូនដើម្បីដាក់ញាតិនេះ ត្រូវបានហាមឃាត់ពីសំណាក់កម្លាំងសមត្ថកិច្ច និងបា​ន​ដ​​ក​​​​ហូតសម្ភារៈពីក្រុមយុវជនថែមទៀតៀង។

ឆ្លើយតបនឹងបញ្ហានេះ អភិបាលខណ្ឌដូនពេញលោក ជា ខេមា បដិសេធក្នុងការឆ្លើយតប​​ជាមួយ​​គេ​​ហទំព័រ Newsroom Cambodia អះអាងដោយខ្លីមុននឹងផ្តាច់ទូរស័ព្ទថាកំពុងជាប់ប្រជុំ។

លោកបន្តថា៖ «បើជាប់ប្រជុំ អឺប្រជុំនៅសាលារាជធានីភ្នំពេញសម្ភាសន៍ម៉េចកើត » ។

ចំណែកឯ យូអិនឌីភី(UNDP)ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានចេ​ញ​​ផ្សាយរ​​​បា​យ​​​​ការណ៍របស់ខ្លួន កាលពីចុងឆ្នាំ២០២០ បង្ហាញថា សំណល់ប្លាស្ទិកមានចំនួនជាង ២​​០​%នៃសំ​ណ​​​​​ល់សរុបក្នុងមួយថ្ងៃៗនៅក្នុងទីក្រុង (៣.៦០០ តោន) ដែលនេះជាការដាក់សម្ពាភដ៏ស​​ម្បើមម​​​​ក​​លើសេវាគ្រប់គ្រងសំណល់។

របាយការណ៍ដរដែលបន្ថែមទៀតថា នៅទីប្រជុំជន សំណល់ប្លាស្ទិកនេះមានការកកស្ទះផ្លូវទឹក ប្រ​​ព័ន្ធ​លូ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសវាបង្កើនហានិភ័យទឹកជំនន់។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់ឃើញថា​​ប​ញ្ហា​បរិស្ថានមិនល្អ តាមរយៈការប្រើប្រាស់ថង់ប្លាស្ទិកហួសកម្រិតនេះ វាគួរដល់ពេលដែល​​ត្រូ​​វចា​ប់​​​​បង្ខំឱ្យគ្រប់គ្នាអនុវត្តហើយ។លោកក៏ឯកភាពដែរថា ការដំឡើងថ្លៃពន្ធលើការ​នាំចូលថង់ប្លាស្ទិ​​ក​​នេះ ក៏ជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវគិតគូដែរ ព្រោះវាពាក់ព័ន្ធនឹងបរិស្ថានផង និងសុខភាព​​ម​នុ​​​ស្ស សត្វផង។បើតាមលោក យង់ គីមអេង ផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពល នៃថង់​​ប្លា​​ស្ទិ​​កនេះ នឹងវានឹងបង្កជាផលប៉ះពាល់ក្នុងរយៈពេលវែងផង និងរយៈពេលខ្លីផង ដោយសារជាតិប្លា​​ស្ទិ​​ក​​នេះ អាចរក្សានៅក្នុងដីបានជាច្រើនឆ្នាំ។

លោកបន្តថា៖«កាដាក់ញត្តិមួយនេះជារឿងមួយត្រឹមត្រូវដែលត្រូវមានការដំឡើងតម្លៃថង់ប្លាស្ទិក បញ្ហាប្លាស្ទិកមួយនេះវាជាបញ្ហាមួយដែលប្រឈមធំណាស់បាទយើងចង់ឲ្យរួចផុត សោកនាដកម្មថ្ងៃ​​ក្រោយគឺតែធ្វើយ៉ាងណាត្រូវតែកាត់បន្ថយថង់ប្លាស្ទិកប្រសិនជាយើងនូវតែបន្តប្រើប្រាស់ថង់ស្ទិ​ក​​ដដែលទេវាធ្វើឲ្យមានការប៉ះពាល់ធំណាស់បាទរួមទាំងជីវជម្រុះក៏ដូចជាបំពុលបរិស្ថាន​ផ្សេង​​ៗ​​បា​ទ ដោយសារតែមានការកើតឡើងនូវការកើនឡើងថង់ប្លាស្ទិកពីព្រោះវាកប់នូវដីរាប់សិបឆ្នាំវាក៏​​មិ​នរលាយដែរ ទំហំនៃការប៉ះពាល់វាធំអីចឹងដែលយើងឃើញថាការចាត់វិធានការណាមួយដើម្បីទ​​ប់ស្កាត់ជារឿងមួយល្អបាទ » ។

របាយការណ៍របស់កម្មវិធីអភិវឌ្ឍសហប្រជាតិ យូអិនឌីភី(UNDP) បង្ហាញថាក្រៅពីតំបន់ទីប្រជុំ នៅ​​តំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់ច្រើនយ៉ាងមកលើឧស្សាហកម្មទេសចរណ៍។ សំ​​ណ​​ល់ប្លាស្ទិចនេះមានបរិមាណស្នើរនឹង៨០% នៃកម្ទេចកម្ទីដែលគេរកឃើ​ញនៅតាមឆ្នេររបស់ប្រ​ទេ​​​​​​សកម្ពុជាដែ​​លធ្វើឲ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័យភា​​ព​​ឆ្នេរ៕

ព័ត៌មានស៊ីជម្រៅ៖ កសិករ​ខេត្តកំពង់ឆ្នាំង​អាច​រក​ចំណូលបាន១០០០ដុល្លារក្នុងមួយ​​ខែ ពីការចិ​ញ្ចឹ​​ម​​មា​​ន់
កា​រចិញ្ចឹមមាន់ស្រែនៅតាមទីជនបទដាច់ស្រយ៉ាល ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បានជួយ​ឲ្យ​កសិករអាច​រកប្រាក់​​ចំណូល​ដើម្បីផ្គត់ផ្គង់ជីវិតគ្រួសារបានមួយផ្នែកដែរ។ ប្រ​​​ភេទ​មាន់ស្រែ​នេះ​​ អាចចាត់ទុកថាជាម្ហូប​ដែលពេ​​ញ​​និ​​យ​​​មនៅលើទីផ្សារ និងមានតម្លៃខ្ពស់បើធៀបនឹងមាន់ចិញ្ចឹមដោយចំណី ឬជាប្រភេទមាន់កសិកម្ម។

លោក សយ ចាន់ណាត មានអាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យដឹង​ថា​​​រូបគេ​ផ្ទាល់ចូលចិត្តវិស័យកសិកម្ម និងព្យាយាមស្វែងរកវិធី រហូតធ្វើឱ្យរូបគេក្លាយជាអ្នកទទួល បានភាពជោ​​​គជ័យនៅក្នុងវិស័យមួយនេះដល់ពេលបច្ចប្បន្ន។

បុរសដែលមានរាងខ្ពស់ សម្បុរសណ្តែកបាយ និងជាកូនទី៤ក្នុងគ្រួសារដែលមានសមាជិក៦នាក់ រៀប​​រា​ប​​ថា ដោយសារមានបញ្ហាផ្នែកជីវភាពក្នុងគ្រួសារ រូបគេក៏ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី១១។

ប្រភពបន្តថា ការចាប់ផ្តើមចិញ្ចឹមមាន់ពីដំបូងទីគឺរូបគេចាប់ផ្តើម​​ដោយមាន់៥ក្បាល ហើយចំនួននេះចេះតែ​​ប​​ន្ត​​កើន​​ឡើង មិនឈប់ឈរ។ក្នុងរយៈពេលប្រ​​មា​​ណ​​​ជិ​ត១០ឆ្នាំមកនេះ ​​លោ​​​ក សយ ចាន់ណាត បញ្ជាក់ថា ដោ​​យការប្រឹងប្រែង មិនខ្លាចនឿយហត់ និងស្វែងរកមធ្យោបាយផ្សេងៗ រួមទាំងវិធីសាស្រ្តថ្មីៗ ទើប​​ជំ​​រុញ​​ឱ្យ​​មុខរបរមួយនេះ ដើរដល់គោលដៅ ដូចពេលបច្ចុប្បន្ន។

លោកបន្តថា៖« បទ​ពិសោធន៍​របស់​ខ្ញុំតាំង​ពី២០១៤​បន្ទាប់​មកដល់​អីលូវ​ប្រហែល​ជាង​ជិត​១០​ឆ្នាំ​ដែរប៉ុន្តែ​កា​​ល​​ពីរ​ចិញ្ចឹម​តាំង​ពី​ដំបូង​ខ្ញុំ​ចាប់ផ្តើម​មេប្រហែល​តែ៥​ក្បាល​រហូត​មកដល់អីលូវ(មានការលូតលាល់) ​ប្រ​ហែលជាង៥០០ក្បាល »។

ត្រូវជាបងប្រុសរបស់លោក សយ ចាន់ណា គឺលោក សយ ពុតថា បានលើកឡើងពីគុណសម្បត្តិរបស់ អ្ន​ក​វិនិយោគផ្នែកវិស័យកសិកម្មរូបនេះថា ជាមនុស្សដែលមានលក្ខខណៈសម្បត្តិសុភាបរាបសារ ហើយមនុ​​ស្ស​​​​​​នៅ​​ជុំវិញខ្លួនតែងគោរពស្រលាញ់។ស្ថិតក្នុងវ័យ៣៩ឆ្នាំ ប្រភពដដែលអះអាងទៀតថា​​បងប្រុសរបស់ខ្លួ​​ន​​ក៏ជា​​មនុស្សចូលចិត្តជួយការងារសង្គមដែរ។

លោកបន្តថា៖«គាត់ជាមនុស្សស្លូតបូតគាត់មនុស្សល្អតើនិយាយរួមទៅមនុស្សស្រុលភូមិឧស្សាហ៏និយាយរាប់អានគាត់ច្រើនចឹងហាណាមួយគាត់ធ្វើការងារក្នុងសហគមន៍ផងគាត់ខាងអង្គការផងហើយគាត់អឺខាងការងារក្រុមសង្កាត់ផងចឹងទៅនិយាយរួមទៅគាត់មានមនោចសនាច្រើន ហើយខាងសហគមន៍ ខាងបន្លែរខាងអីកសិកម្មគាត់ចូលរួមជាមួយខេត្តជាមួយអីច្រើន »។

មិនខុសគ្នាទេ អ្នកស្រី ឡុង ដាលីន ដែលត្រូវជាប្អូនស្រីរបស់លោក សយ ចាន់ណា ក៏ឯកភាពដែរថា ប​​​ង​ប្រុ​សរបស់អ្នកស្រីគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើកិច្ចការងារខាងកសិកម្ម។មានវ័យប្រមាណ២៩ឆ្នាំ អ្នកស្រីបន្តថា ក្រៅពីការងារស្នូលផ្នែកវិស័យកសិកម្មនេះ បងប្រុសរបស់ខ្លួនក៏តែងជួយការងារសង្គម ហើ​​យ​​ក៏​ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនដែរ។

អ្នកស្រីបន្តថា៖«គាត់ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការមិនដែលឈប់ផងគាត់ជាមនុស្សរុះរាយពូកែរនិ​​យា​​​​យ​​ចិត្តល្អ គាត់ធ្វើការងារសង្គមច្រើន »។

សម្រាប់លោក សយ ចាន់ណា វិញ បានបញ្ជាក់ថា ផ្តើមពីការងារចិញ្ចឹមមាន់ជំហានដំបូងរបស់លោក គឺចេ​​ញ​​​​ពីកសិដ្ឋានចិញ្ចឹមពីតូចទៅធំ។ក្រៅពីនេះ ប្រសិនពលរដ្ឋមានបំណងចង់បង្កើតកសិដ្ឋានចិញ្ចឹមមាន់ ដែ​​ល​​មានលក្ខខណៈបច្ចេកទេសត្រឹមត្រូវ ទុនដែលត្រូវក៏មិនក្រោមមួយម៉ឺនដុល្លារអាមេរិកដែរ។

លោកបន្តថា៖«ខ្ញុំចាប់ផ្តើមពីតូចទៅទេផ្តើមពីមេប្រាំក្បាលហើយចាប់ផ្តើមពីរោងប្រក់ភ្លឹកបាំងអាសីរោងទ​ទឹ​ង​៤ម៉ែត្របណ្តោយ៦ម៉ែត្រនឹងចាប់ផ្តើមពីតិចទៅ ពេលដែរលក់បានមកចេះតែឆ្លៀតៗហើយនឹងខ្ចីទន់ពីធនាគាខ្លះអីចឹងទៅយកមកធ្វើបន្ថែមអីចឹងទៅ។អឺសព្វថ្ងៃនឹងរោងដែកនឹងវាទទឹង១២ម៉ែត្របណ្តោយ២៥ម៉ែ​​ត្រហើយបូកផ្សំពីរោងបង្កើតពីសិប្បនិមិត្តនឹង ជាទូទៅចំណាយល្បាកល្បាត១ម៉ឺនដុល្លារ ១ម៉ឺនជាងនឹងស​​ម្រាប់ធ្វើទូភ្ញាស់នឹងចំណាយអស់ល្បាកល្បាតប៉ុណ្ណឹង » ។

បើតាមលោក សយ ចាន់ណា ការចិញ្ចឹមមាន់ ទាមទារត្រូវមានគោលការណ៍ត្រឹមត្រូវ និងយល់ដឹងពីលក្ខ​​ខ​​ណៈ​​បច្ចេ​​ក​​ទេ​​​​សច្បាស់ក្នុងការថែទាំ។ជាងនេះទៀត ការចិញ្ចឹមមាន់រាល់ថ្ងៃរបស់លោកក្រៅពីអនុ​​វត្តតាមបែ​​ប​​​ធ​​ម្មជាតិហើយ ក៏នៅមានបង្កាប់តាមរបៀបសិប្បនិមិត្តដែរ។ហើយធ្វើដូច្នេះ មានភាពងាយស្រួល និងទទួ​ល​​​​​បានទិន្នផលខ្ពស់។ម្យ៉ាងទៀត វិធីនៃការបង្កាត់បែបសិប្បនិមិត្តនេះ ក៏មានភាពងាយស្រួលដែរសម្រាប់​​ក​​សិ​​​​​​ករយកទៅអនុវត្ត។ចំពោះការផ្តល់ចំណី និងថ្នាំការពារ ផ្សំតាមបែបធម្មជាតិ មិនចំណាយថវិការច្រើនក្នុង​​កា​​​​រថែទាំ ជាពិសេសសត្វវាធន់នឹងជំងឺ ដែលអាចជួយផ្តល់ប្រាក់ចំណូលទ្វេរដងសម្រាប់អ្នកចិញ្ចឹម។

ដោយឡែក អ្នកស្រី ញឹម សារ៉ាត់ ដែលជាអ្នកជិតខាងនិងលោក សយ ចាន់ណា ទទួលស្គាល់ថាជាមនុស្ស​​ដែល​​មានចរិតស្លូតបូត និងយកអាសារអ្នកដទៃ។មានវ័យ៣៥ ឆ្នាំ ប្រភពដដែលបន្តថា គ្រួសារលោក សយ ចាន់ណា នេះអាចចាត់ទុកជាគ្រួសារមួយដែលមានសុភមង្គល ព្រោះគេកម្រឃើញមានការបង្កបញ្ហា ឬប្រើ​​ប្រា​​ស់ហិង្សា​​​​នៅក្នុង​​គ្រួសារទេ។

អ្នកស្រីបន្តថា៖«អត្តចរិតសម្បត្តិខាងក្រៅរបស់គាត់ជាមនុស្សល្អណាស់ហា រប្រៀបថាបើជាមួយនឹងគ្រួរសារបស់គាត់វិញគាត់អត់ចេះឈ្លោះទោះទែងគ្នាទេហើយជាមួយនឹងអ្នកជិតខាងក៏អត់មានអ្នកឈ្លោះទស់ទែងគ្នាអីដែរគាត់ជាមនុស្សល្អ » ។

លោក សយ ចាន់ណា ឱ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការចិញ្ចឹមមាន់នេះ អាចទទួលបាន​​ទិន្ន​​ផល​​ខ្ព​​ស់​​គិតចាប់ពីខែ វិច្ឆិកា ដល់បុណ្យចូលឆ្នាំខ្មែរ។ក្រៅពីនេះ តម្លៃមាន់លក់មិនសូវបានថ្លៃប៉ុន្មានទេ​​ ព្រោះជា​​ នៅ​​រដូ​​វ​​វស្សា ដែលមាន់ត្រូវការកម្ពៅ ហើយក៏ជាពេលវេលាមួយដែលត្រូវការថែទាំ ក្នុងកម្រិតមួយខ្ពស់។​​បើ​​មិ​​នដូច្នេះទេ មាន់ងាយឈឺ និងផ្តល់ផលអាក្រក់ដោយប្រការណាមួយ សម្រាប់សុខភាពមាន់។

បើតាមលោក សយ ចាន់ណា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះ ពីមន្ទី​​រកិ​​សកម្មខេត្តកំពង់ឆ្នាំ និងអង្គការដៃគូដទៃទៀត ទម្រាប់ធ្វើឱ្យជីវិតរបស់លោក​​ឈានមកដល់ថ្ងៃនេះ​​។ប្រភ​ពបន្តថា រូបគេចាប់ផ្តើមរៀនពីវិធីចិញ្ចឹមមាន់នេះ តាំងពីឆ្នាំ២០១៤ បន្ទាប់ពីទទួលបានចំ​​ណេះដឹងផ្នែ​​ក​​ចិ​​ញ្ចឹ​​​​​​មមាន់នេះ រូបគេក៏ទទួលបានឱកាសចុះធ្វើកម្មសិក្សានៅមានការរដ្ឋានចិញ្ចឹមមាន់ធំៗ មួយចំនួនដែរ។

ប្រភពដដែលបន្តថា ក្រៅពីធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលខ្លី ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះហើយ ខ្លួ​​នក៏ធ្លាប់ទទួលបានការអប់រំផ្នែកពេទ្យសត្វទៀតដែរ។

សម្រាប់មន្រ្តីសម្របសម្រួលកម្មវិធីរបស់អង្គការជីវិតថ្លៃថ្នូរ អ្នកស្រី នង ចាន់កុសល ទទួលស្គាល់ថា លោក សយ ចាន់ណា គឺជាមនុស្សដែលមានឥរិយាបថល្អ និងអត្តចរិកស្លូតបូត។មានវ័យ ២៦ឆ្នាំ ប្រភពបន្តថា ក្រៅ​​ពីមានសុជីវធម៌ហើយ លោក សយ ចាន់ណា នេះក៏ជាអ្នកដែលចូលចិត្តចែករំលែកផ្នែកកសិកម្មនេះ ទៅ​​ដល់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយគ្នាដែរ។

អ្នកស្រីបន្តថា៖«អរិយាបទក្នុងការរៀនសូត្រ គាត់មានអរិបថល្អគាត់ព្យាយាមចែករំលែកល្អចំណេះដឹងដែរគាត់បានរៀនសូត្រមិនថាពីខាងបងឬស្ថាប័នផ្សេងៗទេគាត់តែងតែចូលចិត្ត។យ៉ាត ស៊ីធឿន ជាបុគ្គលិកខា​​ង​​អង្គការ FNN បណ្តាញកសិករ និងធម្មជាតិ គម្រោងរបស់គាត់ធ្វើការទាក់ទងនឹងបន្លែស្រូវមាន់នឹងហើ​​យ បើខាងទាក់ទងនឹងការបង្រៀនបញ្ចេកទេសខាងការចិញ្ចឹមមាន់ បានផ្តល់ជាអំពូលមាន់នឹងខាងអីខ្លះ »។

មិនខុសគ្នាទេ មន្រ្តីគម្រោងនៃសមាគមបណ្ដាញកសិករ និងធម្មជាតិ (FNN) លោក យ៉ាត ស៊ីធឿង ក៏ទ​​​ទួ​ល​​ស្គាល់ថា លោក សយ ចាន់ណា មានចំណេះដឹងទូលំទូលាយផ្នែកកសិកម្មនេះ។ម្យ៉ាងវិញទៀត នៅអំ​​ឡុ​​ង​​ពេលរៀនសូត្រ សិក្ខាកាមម្នាក់នេះ មិនចេះវាយឬក ឆ្មើងឆ្មៃ ហើយតែងចែករំលែក​​ចំណេះដឹង​​​ដល់មិត្ត​រួម​​ជំ​​នាន់ជានិច្ច។បន្ថែមពីលើនេះទៀត រូបគេក៏ជាយុវជនម្នាក់ដែលចូលចិត្តចូលរួមជួយការងារនៅក្នុងសហគ​​មន៍ដែរ ដូចជាជួយដើរប្រមូលទិញមាន់ ដែលបម្រើឱ្យសេចក្តីត្រូវការនៅក្នុងសហគមន៍ជាដើម។

លោកបន្តថា៖«ជារួមមកខ្ញុំបានដឹងថាគាត់មិនមែនបានពីរវគ្គបណ្តុះបណ្តាលពីខាង FNN តែមួយទេគឺគាត់បានមករៀនវគ្គបណ្តុះបណ្តាលពីខាងគម្រោងអាស្បាយក៏ដូចជាអង្គការពាក់ពន្ធ័នាៗក៏ដូចជាអង្គការថ្លៃថ្លូរអីជាដើមនឹង គាត់បានទទួលវគ្គបណ្តុះបណ្តាលច្រើន […] ទោះបីជាគាត់មានដើមទុនវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ច្រើនប៉ុន្តែយើងអញ្ជើញគាត់មកវគ្គបណ្តុះបណ្តាលក៏គាត់ចង់បានចំនេះដឹងបន្ថែមពីលើអ្វីដែរគាត់មានស្រាប់នឹងគាត់អឺ គាត់យកចិត្តទុកដាក់សួរនាំច្រើនជាពិសេសគឺចំណុចដែលគាត់ចែករំលែកបានគឺគាត់ចែករំលែកទៅដល់កសិករផ្សេងទៀតមិនដែលគិតថាកសិករនេះចេះអីទេ »។

ចំណែក ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តកំពង់ឆ្នាំង លោក ងិត ហ៊ុន សារទរចំពោះ​​ទិន្ន​​ផល​​ដែលពលរដ្ឋសម្រេចបាននៅពេលនេះ។ក្នុងនាមស្ថាប័នជំនាញ លោក ងិត ហ៊ុន អះអាងថា មន្ទី​​រកសិ​កម្ម​ខេត្ត តែងជួយជ្រោមជ្រែងជានិច្ចទាំងផ្នែកបច្ចេកទេស និងទីផ្សារសម្រាប់កសិករដែល​​ផលិតបាន ហើ​​យ​​ខ្វះទីតាំងសម្រាប់លក់ចេញ។

លោកបន្តថា៖«មន្ទីកសិកម្មបានស្វែងរកទីផ្សាអឺជូនកសិករតាមអឺការចិញ្ចឹមនឹងការផលិត ទីមួយពាក់ពន្ធ័នឹ​ង​យើងបានអឺការរៀបចំក្រុមផលិតជាពិសេសការសហគមន៍អនុវត្តកសិកម្មដើម្បីអោយគាត់ដឹងផលិតរួមគ្នាហើយស្របតាមតម្រូវការទីផ្សាហើយអឺមានតាំងគុណភាពនឹងសុវត្ថិភាពចឹងទេបើយើងផលិតបានហើ​​យរៀបចំឈានទៅដល់ចុះកិច្ចសន្យាទិញលក់ជាមួយអឺនឹងសហគមន៍ក៏ដូចជាក្រុមផលិតអឺជាមួយនឹងក្នុងវិស័យឯកជន ហើយក៏ដូចជាទីផ្សានៅក្រៅខេត្តឬក៏នៅក្នុងខេត្ត »។

ទោះបីជាបែបណា លោក សយ ចាន់ណា ឱ្យដឹងថាតាមពិតទៅនៅពីក្រោយនៃលទ្ធផលដូចដែលលោ​​កកំ​​ពុ​​​​ង​​​​​​​​មាន​​សព្វថ្ងៃនេះ គឺភាពបរាជ័យបានកើតឡើងចំពោះរូបលោកជាច្រើនដងមកហើយ និងមានពេ​ល​​ខ្លះ​​​​​​​ស្ទើរតែធ្វើឱ្យរូប​​គេច​​ង់​បោះ​បង់ការងារនេះចូលម្តងម្កាល់ដែរហើយ។

បើតាមលោក សយ ចាន់ណា នៅចំពោះមុខនៃបញ្ហាដែលលោកធ្លាប់មានគឺ ​មិនទាន់មានជំនាញ​​គ្រប់​​​គ្រា​ន់​​ក្នុងការចិញ្ចឹមមាន់ ដែលជាហេតុធ្វើឱ្យមាន់ដែលចិញ្ចឹមត្រូវឈឺ និងងាប់ជាបន្តបន្ទាប់។ជាងនេះទៀត ដៃគូ​​ចូ​ល​​​​ហ៊ុនជាមួយគ្នា ជួបបញ្ហាដើមទុនថែមទៀត ទាំងនេះគឺជាឧបសគ្គដែលដែលធ្វើឱ្យរូបគេ ចង់បោះបង់មុខ​​រប​​រនេះចោល និងស្វែងរកការងារថ្មីធ្វើជំនួសវិញ។ប៉ុន្តែដោយការព្យាយាម និងមានចេញស្រលាញ់វាផង ក៏​​ចេះ​តែបន្តការតស៊ូ និងអត់ធ្មត់ រហូតទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះ។

លោកបន្តថា«ខ្ញុំចាប់ផ្តើមពីឆ្នាំ២០១៤ ឆ្នាំ២០១៥ខ្ញុំបរាជ័យងាប់មេមាន់អស់៣០ក្បាលអីចឹងខ្ញុំចាប់ផ្តើម​​មុ​ន​​ដំបូងមាន់ប្រាំក្បាលឡើង១០ ២០ ៣០ ដល់មេមាន់៣០មេមាន់ងាប់អស់អីចឹង។ ដោយសារតែខ្ញុំចិញ្ចឹមមាន់មួយវគ្គនឹងខ្ញុំដើររកស៊ីជាមួយនិហមិត្តភក្រលក់អីមួយចំនួនតាពេលហើយគេមិនបង្វិលលុយឲ្យខ្ញុំទៅ ហើយខ្ញុំខ្វះខាតលុយ គាប់ជួនពេលហ្នឹងជីវភាពគ្រួសារទៀតខ្វះខាត[…] ខ្ញុំក៏លក់មាន់លក់អីអស់មួយសារ​ហើ​​​យ​​ដ៏ពេលខ្ញុំខ្វះលុយចាប់ផ្តើមវិញខ្ញុំក៏ទៅរៀនកូរ៉េ »៕

ជំនាញផ្នែកសុខាភិបាលយល់ឃើញថាក្រសួងគួររឹតបន្តឹងច្បាប់គ្រប់គ្រងឱសថឱ្យបានតឹងរ៉ឹង
អ្នកជំនាញផ្នែកសុខាភិបាល ចាត់ទុកថាការចរាចរណ៍ឱសថតនៅកម្ពុជា នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកប្រើប្រាស់ ដោយសារប្រព័ន្ធត្រួតពិនិត្យការធ្វើពាណិជ្ជកម្មឱសថ រកឃើញមិនអាចជឿទុកចិត្តបាន ខណៈក្រសួងសុខាភិបាល ទើបចេញបម្រាមការចែកចាយថ្នាំប្រភេទ ប៉ាណាឌុល ផ្លាស់(Phaanedol® Plus)​ ដែលឱសថប្រភេទនេះ មា​​ន​​សារធាតុម្យ៉ាងនាំឱ្យខូចសុខភាពសម្រាប់អ្នកប្រើប្រាស់។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៍​កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី  យល់ឃើញថា ការសម្រេចចិត្តបិទមិនឱ្យចែក​​ចា​​យឱសថប្រភេទ ប៉ាណាឌុល(Phaanedol® Plus)​ ទំនងក្រសួងរកឃើញពីគុណវិបត្តិនៃថ្នាំនេះ ហើយ​​វា​​អា​ច​​នឹងបង្កផលប៉ះពាល់ទៅដល់សុខភាព របស់អ្នកប្រើប្រាស់ដែរ។លោកបន្តថាការបញ្ឈប់មិនឱ្យថ្នាំប្រភេទនេះ​​ដំ​​ណើ​​​​​​រការនៅកម្ពុជា ជាពិសេសនៅតាមឱសថស្ថាន វាគឺជាជម្រើសដ៏ល្អមួយសម្រាប់​​ពលរដ្ឋកម្ពុជា។

ជាងនេះទៀតឱ​​​​សថប្រ​ភេទនេះ វានឹងជះផលអា​​ក្រ​​ក់​​ដល់អ្នក​​ជំងឺ​​​ដូចជា​​រលាក​​ថ្លើមរ៉ាំរ៉ៃ។មួយវិញទៀត ថ្នាំនេះ​​​ក៏​​​មា​ន​សា​​រធា​តុញៀ​​នម្យ៉ា​​ងដែលធ្វើឱ្យអ្នកប្រើប្រាស់ ប្រើ​​ហើ​​យមិនអាចកាត់ផ្តាច់បាន។

លោកបន្តថា៖«ប្រសិន​ជា​ក្រសួង​គេរក​ឃើញ Phaanedol® Plus នឹង​រក​ឃើញ​ថា​វា​មាន​ជាតិ​មិន​គាំ​ប្រសើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើ​ទេ​បាន​ន័យថា Phaanedol® Plus នឹង​វា​មាន​សារជាតិ​ម្យ៉ាង​ដែរលវា​លើស​ផ្សំ​នៅ​ក្នុង​អឺ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នឹង ​បើ​និយាយ​អំពី​ប៉ាណា​ដុល​នឹង​វាជា​ ប៉ាមី​របស់​ប៉ារ៉ា​ វា​មាន ប៉ារ៉ា គីនាល់​ អា​នឹង​ក៏​មានជាតិ ប៉ារ៉ា​នៅ​ក្នុង​នឹង​ដែរ[…] អា​នឹង​ប្រសិន​ជាក្រសួង​រកឃើញថា Phaanedol® Plus​មើល​ទៅ​វា​មាន​សារជាតិ​ញៀន​នឹង​វា​លើស​មាន​ជាតិគីមី​លើស​មិន​អាច​ឲ្យ​ប្រើ​បាន​វាហួស​កម្រិត​អាច​វា​មាន​ផលវិបាក​ដល់​អ្នកជំងឺ​ទៅថ្ងៃ​ក្រោយ​វាអាច​ជា​ជំងឺ​រលាកថ្លើម​រាំរៃ​ទៅជា​ខូចថ្លើម ទី២​អាច​ធ្វើ​អោយ​អ្នក​ជំងឺញៀន​ គេ​ហៅ​ថា​អត់ថ្នាំ​នឹង​វាអត់​​បាត់​នឹង​ហើយ ក​ន្លែង​នឹង​ហើយ​វាប៉ះពាល់​ដូច​យើង​ប្រើ​ថ្នាំ​ញៀន​ចឹង »។

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាសហាមឃាត់ មិនឱ្យចែកចាយ​​ឱ​សថប្រភេទ ប៉ាណាឌុល ផ្លាស់( ​Ph​a​a​nedol® Plus)​ នៅលើទីផ្សារប្រទេសកម្ពុជា។លិខិត​​បន្តថាក្រោយ​​ការ​​​ពិ​និ​​ត្យក្រសួងរកឃើញថាប្រភេទឱសថនេះ អាច​មាន​ផល​ប៉ះពាល់​សុខភាព​ ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិតអ្នកប្រើ​​ប្រា​ស់។ប្រភពដដែលឱ្យដឹងទៀតថា ថ្នាំ Phaanedol®​ Plus B​/15 Blisters/ 180 Tablets​ នេះ គឺ​គ្មាន​លេខ​បញ្ជីកា​​រ​ត្រឹមត្រូវ ដែលអាច​ធានាបាន​នូវ ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​ នៃឱសថឡើយ។

មានមុខរបរជាអ្នកលក់ឥវ៉ាន់ និងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោក ញឹម ឡុង ឱ្យដឹងថា បម្រាមមិនចេញ​​ល​​ក់​​​ឱសថប្រភេទ ប៉ាណាឌុល ផ្លាស់ នេះប្រាកណាស់ ប្រសិនបើមានអ្នកហ៊ានល្មើសនឹងបម្រាមនេះ ចៀសមិន​​ផុត​​​​ពី​​មាន​​ទោសទណ្ឌឡើយ។

ស្ថិតក្នុងវ័យប្រមាណ ៥០ឆ្នាំ លោក ញឹម ឡុង យល់ឃើញថា បើមានគោលការណ៍បែបនេះហើយ ហើយនៅ​តែ​​មា​​ន​​អ្នកបំពានទៀត នោះមានន័យថា អ្នកជួញដូរឱសថប្រភេទនេះ កំពុងចូលរួមប្រព្រឹត្តបទល្មើស។

លោកបន្តថា៖«តាម​ខ្ញុំយល់​ដែរ​ក្រសួង​មិន​អោយ​យើង​លក់​នឹង​យើង​មិនអាច​ប្រើប្រាស់​បានទេ​ហើយ​វាជា​រឿង​ខុស​ច្បាប់​យើង​មិន​អាច​លក់​បាន​ទេ។យ៉ាង​ណា​ប្រសិន​ជាយើង​លក់យើង​ប្រើវា​ជារឿង​មួយ​ខុសច្បាប់​ពេលដែរ​យើង​ចែកចាយ​ក្លែងក្លាយ​គេរក​រឿង​យើង​គេប្តឹង​ចឹងហា​ពីព្រោះ​វាជារឿង​មួយខុស​ច្បាប់​លក់​របស់​ក្លែងក្លាយ​ប្រសិន​ជារបស់​ការពិត​ហ្មងវាអត់​មាន​បញ្ហាអី​ទេ​បើ​របស់​ក្លែងក្លាយ​គេមក​រករឿង » ។

នៅរស់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សុង ចំរើន ក៏ឯកភាពដែរថា ការចេញបម្រាមបិទមិនឱ្យការធ្វើ​​ចរា​​ច​​រឱសថប្រភេទ ប៉ាណាឌុល ផ្លាស នេះវាគឺជារឿងដែលត្រឹមត្រូវ។មានវ័យប្រមាណ ៥៣ ឆ្នាំ អ្នកស្រី និយា​​យ​​ថា​ ប្រ​​សិនទុកថ្នាំប្រភេទនេះ ឱ្យមានការជួញដូរនៅលើទីផ្សារ អ្នកដែលប៉ះពាល់ផ្នែកសុខភាព គឺជាពលរដ្ឋ។

អ្នកស្រីបន្តថា៖«វា​ត្រឹមត្រូវ​ហើយ​បានគេ​បិទ​នឹង​វាប៉ះពាល់​ដល់​សុខភាព​វា​អត់​ល្អ​វា​ក្លែងក្លាយ​វា​សម​ស្រប​ហើយ​បើវា​ចឹង » ។

ដោយឡែក ច្បាប់​ស្ដី​ពីការ​​គ្រប់គ្រង​ឱសថ បញ្ញត្តិមាត្រា ១០ កំណត់ថា ការលក់ឱសថដែលគ្មានទិដ្ឋាការ ឬបញ្ជីការ ឬឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជា​​ក់​​ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែ​​ល​​រកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់អ្នកជំនាញផ្នែកសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ​លើកឡើងថាទីផ្សារ​ការលក់​ថ្នាំ​នៅ​ក្នុង​ស្រុក​សព្វ​ថ្ងៃ​នៅតែ​មិន​មាន​សុវត្ថិភាព​សម្រាប់អ្នកប្រើប្រាស់។ជាងនេះទៀត ការប្រកបមុខរបរនេះ ត្រូវគេរកឃើញថាអ្នករកស៊ី មិនមាន​ក្រមសីលធម៍​ក្នុង​ការ​ប្រកបអាជីវកម្ម​មួយ​នេះថែមទៀតផង។ក្នុងនាមជាអ្នកជំនាញផ្នែកសុខភាព លោកក៏ឃើញក្រសួងសុខាភិបាល ដោះស្រាយ​លើរឿង​មួយនេះ ដោយប្រសិទ្ធិភាពដែរ។

លោកបន្តថា ៖​«បើ​និយាយ​ទៅវាមានផល​ប៉ះពាល់​ច្រើន​ប្រសិន​វាមិនទប់​ស្តាត់​មិន​មាន​វិធាន​ការ​ទៅ​ដល់​ក្រុមហ៊ុនធំៗ​ដែរគាត់នាំ​ថ្នាំចូល​ទីមួយ ទីពីរ​ឲ្យ​មានវិធានការប៉ាម៉ាស៊ី[ឱសថស្ថាន] ដែរលក់ផ្សំថ្នាំពេញស្រុកខ្មែរទាំងអស់ យើងគិតមើលថាប៉ាម៉ាស៊ី[ឱសថស្ថាន]​ ​ដែ​រលក់​នៅស្រុកខ្មែរ​ទាំងអស់​ផ្ទះ​ជាប់ៗ​គ្នាអីចឹង​ដែរ​យើង​មើល​ឃើញ​ថាស្ថានភាព​នឹង​វាដដែល​នៅពេលដែរ​រដ្ឋ​ធ្វើ​ខ្លាំង​ទៅ​វា​ប្រែ​ជា​ការបិទឆ្នាំង​បាយ​គាត់​អីចឹង។ អីចឹង​គួរណា​តែរដ្ឋ​ទាំងអស់​គ្នា​នឹង​ក្រសួង​ដែរ​ពាក់ព័ន្ធ​នឹង​គួរ​តែ​រៀប​ប្រជុំ​ដើម្បី​រៀប​រយ​អោយ​ប៉ាម៉ាស៊ី​ទាំងអស់​នឹង​អោយ​គាត់​មាន​អឺ​មាន​ក្រមសីលធម៍​នៅក្នុង​ការ​លក់​​ថ្នាំពេទ្យឲ្យបានល្អ​ដល់បងប្អូនប្រជាពលរដ្ឋយើង » ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ អះអាងថា អ្វីដែលក្រសួងសុខាភិបាលចេញគោលការណ៍ហាមឃាត់មិនឱ្យធ្វើចរាចរឱសថតនៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាវាគឺជារឿងពិត។លោកបន្តថា លិខិតដែលចេញប្រ​​កាសដែលភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា មានបោះត្រាជាដើម បង្ហាញពីលិខិតដែលចេញដោយក្រសួងសុខាភិបាលដោយពិតប្រាកដ និងគ្មានការក្លែងបន្លំណាមួយនោះទេ។

លោកបន្តថា៖« បើ​មាន​ត្រាមាន​គ្រីស​គេបង្ហោះ​នៅ​ក្នុង​ផេកនាយកដ្ឋានឱសថ​ហើយ​ក្រសួង​ចេញ​វាជាពិត​ប្រាដក​ហើយ »។

សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ដែលជាប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជា ឯណេះវិញ លើកឡើងថា ​​ឱ​ស​​​​ថក្លែងក្លាយកំពុងវាយលុកនៅលើទីផ្សារសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱសថការី យ​​ក​ចិត្តទុកដាក់ឱ្យ​​បានដិតដល់។មិនតែប៉ុណ្ណោះ ឱសថក្លែងក្លាយទាំងនោះ មិនមានសញ្ញាណាមួយដែលស្រួលចំណាំឡើយ ហេ​​តុនេះ វាជាផលលំបាកមួយក្នុងការកត់សំគាល់ថាប្រភេទឱសថណាពិត ឬក្លែងក្លាយនោះទេ។

លោកបន្តថា៖«ក្រុមហ៊ុន​ប៉ាម៉ាស៊ី​ដែលលក់​ថ្នាំសព្វ​ថ្ងៃនឹង​គួរតែ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថ្នាំ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ក្លែងក្លាយ​ច្រើន​ណាស់​យើង​អត់មាន​នៅ​ក្នុងកញ្ចប់ថ្នាំ​អត់មាន​នៅ​ក្នុង​ពណ៍​ថ្នាំ​អត់​មាន​នៅ​ក្នុង​ប្រទះ​ថ្នាំទេ មនុស្ស​ផលិត​អី​ចឹង​អត់​ដឹងថា​ថ្នាំ​ណា​សុទ្ធ ​ឬ​ក៏​មិន​សុទ្ធ​ទេ »៕

បទយកការណ៍៖ ជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ភាសារបស់ខ្លួន
ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៖ ជនជាតិដើមភាគតិចកួយ ជាជនជាតិដើមមួយក្នុងចំណោមជនជាតិដើមភាគតិចផ្សេងទៀតដែលមានចំនួនប្រជាជនច្រើនជាងគេនៅកម្ពុជា ដែលជនជាតិទាំងនោះភាគច្រើនរស់នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ រតនៈគិរី មណ្ឌលគិរី និងស្ទឹងត្រែងជាដើម។

ទោះបីជាមានប្រជាជនរស់នៅច្រើនយ៉ាងណាក៏ដោយ ភាសាកួយនៅតែជាក្តីព្រួយបារម្ភសម្រាប់ជនជាតិដើមភាគតិចកួយផ្ទាល់ ដោយយុវជនមួយចំនួនបានធ្វើការចំណាកស្រុក ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិផ្សេង និងមិនបានបង្រៀនកូនរបស់ខ្លួនឱ្យនិយាយភាសាកួយ រួមផ្សំជាមួយភាសាកួយមិនមានអ្នកខ្វាយខ្វល់នៅក្នុងការចងក្រងជាឯកសារ ឬសៀវភៅសម្រាប់យុវជនជនជាតិដើមភាគតិចជំនាន់ក្រោយបានសិក្សារៀនសូត្រទៀតនោះ ធ្វើឱ្យភាសាកួយឈានទៅរកការបាត់បង់បន្តិចម្តងៗ។

កំពុងអង្គុយលើគ្រែឈើក្រោមផ្ទះ អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ និងជាចាស់ទុំដែលរស់នៅក្នុងសហគមន៍ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនប្រាប់ Newsroom Cambodia ថាកាលណាមានចំណាកស្រុកច្រើន អ្នកស្រីបារម្ភពីការបាត់បង់ភាសាកួយ ដោយការសប្បាយនឹងភាសាដទៃ ការរស់នៅកន្លែងផ្សេង ដែលធ្វើឱ្យជនជាតិកួយនោះភ្លេចភាសាខ្លួន។

អ្នកស្រីថាបើបាត់បង់ភាសាកួយនេះ ហាក់បីដូចជាបាត់បង់ពូជអម្បូរជនជាតិដើមភាគតិចកួយដូច្នេះដែរ។ អ្នកស្រីបានលើកឡើងជាភាសាកួយថា៖« បើហៃប៉ិតភាសាហៃ ហៃណឹងប៉ិតពូជម្បូរហៃ ជនជាតិហៃម៉ឹកើតណឹងលោកនីទ័នអឺ បើហៃម៉ឹបឺនជ្មុង ម៉ឹបឺនរាក់សាដក ណាវប៉ឹតកឹហាក់បីដូចកឹម៉ឹកើតកួយឡឹងប្រទេសហៃ»។

អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ និងជាចាស់ទុំដែលរស់នៅក្នុងសហគមន៍ប្រមេរ រូបភាពថតកាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ កញ្ញា រ៉ន វឌ្ឍនា

អ្នកស្រីបានបកពីភាសាកួយមកជាខ្មែរថា៖ « បើយើងបាត់បង់ភាសាហាក់បីដូចជាយើងបាត់បង់ពូជអំបូរ វប្បធម៍ ប្រពៃណីយើង ហើយយើងនឹងបាត់ពីទឹកដីនៃកម្ពុជាអត់មាននូវពូជអំបូរជនជាតិអីទៀតទេ បើយើងអត់បង្ហាញនៅភាសារបស់យើង អត្តសញ្ញាណរបស់យើងអីចឹង»។

ជនជាតិដើមភាគតិចកួយ មានភាសានិយាយ ប៉ុន្តែមិនមានជាតួអក្សរសរសេរនោះទេ ហើយបច្ចុប្បន្ន កំពុងទទួលរងនូវការគំរាមកំហែងពីទំនើបភាវូនីយកម្ម និងការហូរចូលនៃវប្បធម៌ ប្រពៃណី ភាសា ពីខាងក្រៅចូលមកក្នុងសហគមន៍ ដែលធ្វើឱ្យអត្រាអ្នកចេះ និងនិយាយភាសាកួយកាន់តែថយចុះ។

ទន្ទឹមនឹងនេះ អ្នកស្រី ទេព ទឹម ខ្លាចបាត់បង់ភាសាកួយ ដោយកន្លងមកមិនមាននរណាចងក្រងភាសានេះជាឯកសារ ឬសៀវភៅនោះទេ។

អ្នកស្រីមានប្រសាសន៍ថា៖ «យើងព្រួយបារម្ភ ដល់ពេលអស់ពីយើងចាស់ៗទៅ ក្រែងល៎ក្មេងវាសម័យទំនើបចូលមកច្រើន វានឹងបាត់បង់ភាសា ទាំងភាសាទាំងពីរបៀបរបបរស់នៅនៃការប្រើប្រាស់ធនធានធម្មជាតិអីនឹងបាត់បង់ពីព្រោះយើងមិនបានចងក្រង»។

កំពុងអង្គុយក្រងស្បូវក្រោមផ្ទះ អ្នកស្រី ខុម រានី ជាកសិករ ប្រកបមុខរបរធ្វើស្រែចំការ មានអាយុ៣៥ឆ្នាំ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លើកឡើងថាបើបាត់បង់ភាសាហើយ ជំនឿ ប្រពៃណីទំនៀមទម្លាប់នឹងបាត់ទៅជាមួយផងដែរ។

អ្នកស្រី ខុម រានី ជាកសិករ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ កញ្ញា ពូ សូរាជីនី

អ្នកស្រីនិយាយថា៖ « មិនមែនតែបាត់ភាសាទេ កាលណាតែបាត់ភាសាហើយបាត់ប្រពៃណី បាត់ជំនឿ កាលណាតែយើងបោះបង់ចោលអាជំនឿដែលយើងធ្លាប់ជឿហើយក៏វាមានរោគ៌ាឈឺច្រើន ឃើញថាធ្លាប់ពីដើមខ្ញុំនៅតូចៗ អស់ម៉ែអស់ឪគាត់ធ្លាប់ ចាស់ៗនៅភូមិគាត់បណ្តេញងារណ៎ា បណ្តេញព្រាយដើរតាមភូមិ ដេញវាយមាន់វាយទាបញ្ជូនទៅគោកខ្មោច មិនដែលឈឺគ្រុនទេ ប៉ុន្តែរាល់ថ្ងៃបាត់អាជំនឿនោះបាត់ […] អញ្ចឹងហើយបានខ្ញុំជឿ បើយើងលុបចោលម្តងបន្តិចៗទៅហើយទៅមុខអស់!»

ជាជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានសក់ខ្លីប្រះស្មា អង្គុយលើកៅអីដែលធ្វើអំពីឈើ អ្នកស្រី ស៊ិង សាំ អាយុ ៦៧ឆ្នាំ បានប្រាប់ Newsroom Cambodia ថាអ្នកស្រីមានការព្រួយបារម្ភខ្លាចបាត់បង់ភាសាកួយទៅថ្ងៃខាងមុខ ព្រោះកាលណាបាត់បង់ភាសាដូចបាត់បង់ជីវិត និងអត្តសញ្ញាណ។

អ្នកស្រីនិយាយថា៖ « ភាគច្រើនគឺនៅទេ ប៉ុន្តែយូរៗទៅ ពីរបីតំណទៅក៏គេបាត់បង់ ច្រើននិយាយខ្មែរនិយាយអី […] ទៅមុខឆ្ងាយទៀតមើលមិនឃើញទេ បើបាត់បង់ភាសាដូចបាត់បង់ជីវិត អឺដូចបាត់បង់អត្តសញ្ញាណចឹងឯង»។
កន្លងមកអ្នកស្រីតែងតែណែនាំកូនចៅ ព្រមទាំងបងប្អូនដែលរស់នៅសហគមន៍ឱ្យថែរក្សាភាសា ប្រពៃណីកុំឱ្យបាត់បង់។

អ្នកស្រី ស៊ិង សាំ អាយុ ៦៧ឆ្នាំ ជាជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រូបភាពថតកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ រ៉ន វឌ្ឍនា

អ្នកស្រីមានប្រសាសន៍ថា៖ « ខ្ញុំបានផ្សព្វផ្សាយដល់បងប្អូនចាស់ទុំ និងកូនៗ ចៅៗយុវជន ពេលយើងប្រជុំអីក៏តែងតែណែនាំ […] ភាសាគឺយើងកុំបោះបង់ យើងកុំចោល យើងត្រូវតែអនុវត្តប្រកាន់ភ្ជាប់ប្រពៃណីទំនៀមទម្លាប់របស់យើងកុំឱ្យបាត់បង់ទៅណា »។

មានតំណែងជាប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិជាំពេន ស្ថិតនៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ និងជាជនជាតិដើមភាគតិចកួយ លោក នឿន ឡោះ កំពុងអង្គុយលើកៅអីជ័រនៅក្នុងរោងសហគមន៍ មានប្រសាសន៍ថាបច្ចុប្បន្ននេះ ជនជាតិកួយចេះភាសាខ្មែរពាក់កណ្តាល និងសល់តែពាក់កណ្តាលទេដែលចេះភាសាកួយ។

លោកនិយាយថា៖ «ទាំងក្មេង ទាំងចាស់រួមទាំងខ្ញុំដែរ កាលពី១០ ទៅ២០ឆ្នាំមុន គឺកួយទាំងអស់ក្មេងៗអាយុតូចៗសុទ្ធតែកួយសឹងថាអត់ចេះភាសាខ្មែរ ប៉ុន្តែបច្ចុប្បន្ននេះ បើខ្ញុំប៉ាន់ប្រមាណមើលវាហាសិបភាគរយម្នាក់ហើយ រឿងខ្មែរ និងកួយណា៎ ភាសាហ្នឹងណា៎ ភាគច្រើនកួយយើងចេះ ខ្មែរពាក់កណ្តាលដែរ ចង់បាត់បង់ពាក់កណ្តាលហើយសល់ពាក់កណ្តាល»។

លោកខ្លាចផុតពីជំនាន់ខ្លួនទៅ ប្រសិនបើមិនមានគ្រូបង្រៀនភាសាកួយទេ អាចនឹងបាត់បង់។
លោកបន្ថែមថា៖ «ខ្លាចតែក្រោយៗទៀត ផុតពីជំនាន់ខ្ញុំ ខ្លាចតែក្មេងជំនាន់ក្រោយ ត្រឹមអាយុបច្ចុប្បន្ន ១ឆ្នាំ ២ឆ្នាំ ទៅមុខទៀត បើសិនថាអត់មានគ្រូបង្រៀនកួយ អត់មានការណែនាំពីរបៀបនិយាយកួយទេនឹងអាចបាត់បង់»។

លោក នឿន ឡោះ ថាភាសាកួយនេះជាលេខមួយ សម្រាប់សម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយ។
លោកមានប្រសាសន៍ថា៖ « ភាសាបាត់បង់ វាបាត់បង់ប្រពៃណីទំនៀមទម្លាប់អស់ហើយ បើនិយាយទៅភាសាហ្នឹង គឺជាលេខមួយ សម្រាប់សម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយមួយគឺត្រូវតែចេះនិយាយកួយគ្រប់គ្នាទើបស្គាល់ថាយើងជាកួយ បើយើងជាកួយហើយអត់ចេះនិយាយកួយ ស្មើនឹងយើងមិនមែនកួយទេ»។

ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសារបស់ខ្លួននោះទេ ដោយសារម្តាយឪពុកមិនសូវបាននិយាយកួយជាមួយកូន គួបផ្សំជាមួយកូនចូលទៅសាលា ត្រឡប់មកវិញនិយាយតែខ្មែរជាមួយឪពុកម្តាយទៀតនោះ។

ក្រៅពីភាសា គេអាចសម្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចកួយ តាមរយៈសម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ការសែនព្រេន អារក្សអ្នកតា ព្រៃកប់សព ការអាស្រ័យផលលើព្រៃឈើ ដូចជាការដងជ័រ រកអុស បេះបន្លែផ្លែឈើ និងបរបាញ់សត្វជាដើម។

នាយកប្រតិបត្តិអង្គការលើកស្ទួយវប្បធម៍កួយ លោក ហ៊ីង ប៊ុនណាត បានលើកឡើងថាកាលពីមិនទាន់មានលំហូរចូលពីប្រជាជនច្រើន ហើយប្រទេសមិនទាន់មានការអភិវឌ្ឍ ជនជាតិដើមភាគតិចកួយមានការនិយាយភាសាកួយច្រើន ប៉ុន្តែចាប់ពីឆ្នាំ២០០០ មក មានការហូរចូលនៃប្រជាជនចំណូលក្នុងស្រុកច្រើន ធ្វើឱ្យមានការផ្សាភ្ជាប់សាច់ឈាម ដែលបណ្តាលឱ្យការប្រើប្រាស់ភាសាខ្មែរកាន់តែទូលាយ ធ្វើឱ្យយុវជនក្មេងៗលែងចេះនិយាយភាសាកួយហើយបច្ចប្បន្នកម្រមានអ្នកចេះភាសាកួយណាស់។

លោកថាកន្លងមកមានការចងក្រងភាសាកួយដែរ ប៉ុន្តែមិនទាន់មានការទទួលយកយ៉ាងទូលំទូលាយនោះទេ ហើយលោកថាលោកក៏មានផែនការផងដែរនៅក្នុងការចងក្រងឯកសារភាសាកួយទុកនៅក្នុងសហគមន៍ និងដាក់គ្រូង្រៀនតាមសហគមន៍ដែរ ប៉ុន្តែមិនទាន់មានថវិកាជាជំនួយនៅឡើយ។

លោកបន្ថែមថា៖ « ខាងខ្ញុំក៏បានលើកផែនការដែរថានឹងមានគ្រូបង្រៀនភាសានៅតាមសហគមន៍បាទ […] ដោយយើងមានគោលដៅមួយថាចង់ឱ្យគាត់ចេះភាសាកួយហ្នឹង គឺដើម្បីឱ្យពេលដែលគាត់ចេះ គាត់នឹងក្រលេកទៅក្នុងការថែរក្សាការពារ អភិរក្សឬក៏លើកស្ទួយ លើកកម្ពស់ភាសា ឬក៏វប្បធម៌អត្តសញ្ញាណរបស់សហគមន៍ណាបាទ ដោយសារតែពាក្យកួយខ្លះគឺវាមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណ វប្បធម៌ និងសេដ្ឋកិច្ច របស់សហគមន៍បាទ អញ្ចឹងទេប្រសិនជាធនធានទាំងអស់ហ្នឹងបាត់ ហើយពាក្យកួយក៏បាត់ទៅតាមហ្នឹងដែរ»។

លោកថាជនជាតិដើមភាគតិចកួយបច្ចប្បន្នមិនសូវខ្វល់ពីភាសាទេ គឺគិតពីរឿងសេដ្ឋកិច្ចជាងហើយលោកថាបច្ចុប្បន្ននេះមានតែចាស់ៗទេ ដែលចេះនិយាយភាសាកួយ។

លោកមានប្រសាសន៍ថា៖ « បច្ចប្បន្ន គឺគាត់លែងខ្វល់ពីភាសាកួយហើយ គឺគាត់ប្រឹងពីរឿងជីវភាព សេដ្ឋកិច្ចដោយសារតែពួកគាត់ត្រូវការចំណាយខ្ពស់ »។

លោកបន្ថែមថា៖ « កាលណាសត្វក៏បាត់ ធនធានក៏បាត់ ភាសាកួយហ្នឹងក៏បាត់ មនុស្សដែលជាជនជាតិកួយក៏បាត់ដែរ ដោយសារតែបច្ចុប្បន្នមានតែចាស់ៗទេ ដែលគាត់ចេះភាសាកួយ ដែលអាចនិយាយភាសាកួយ ប៉ុន្តែគាត់លែងមានកម្លាំង លែងមានពេលវេលាវែងឆ្ងាយទៅមុខទៀត»។

ជុំវិញករណីនេះ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារបានលើកឡើងថា កន្លងមកភាសាកួយនេះក៏មានអ្នកចងក្រងជាឯកសារដែរ ហើយភាសាកួយនេះ មិនអភិរក្សអាចនឹងបាត់បង់ ប៉ុន្តែការដាក់បញ្ចូលម៉ោងសិក្សាភាសាកួយនៅក្នុងកាលវិភាគគឺលោកមិនហ៊ានសម្រេចឡើយ។

លោកមានប្រសាសន៍ថា៖ « ប្រសិនបើប្រជាពលរដ្ឋក្នុងភូមិហ្នឹងចង់បញ្ចូលសម្រាប់កម្មវិធីហ្នឹង អាហ្នឹងឱ្យគាត់ទាក់ទងទៅក្រសួង ឯមន្ទីរអត្តនោម័តអត់ហ៊ានទេ យើងអត់ហ៊ានទេ ពីព្រោះវាជាកម្មវិធីសិក្សាថ្នាក់ជាតិ […] ទោះបីថាវាជារឿងតំបន់ដោយឡែក តែក៏ត្រូវមានការយល់ព្រមពីក្រសួងបាទ បានយើងហ៊ាន»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី ទេព ទឹម មានការព្រួយបារម្ភពីការហូរចូលនៃប្រជាជនដែលចំណាកស្រុកច្រើនដែលធ្វើឱ្យបាត់បង់ភាសាកួយម្តងបន្តិចៗ។

អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា៖ « បើយើងអត់មានឯកសារ យើងអត់ព្យាយាមនិយាយ បង្ហាញនៅការពិតថាយើងជនជាតិ និយាយភាសាដូចជាញាំបាយគេថាអីចេះ ងូតទឹកគេថាចឹងទៅ យើងវានឹងបាត់ហើយ »។
បច្ចុប្បន្ននេះ មានជនជាតិដើមភាគតិចកួយមួយចំនួននៅតាមភូមិនីមួយៗ នៅនិយាយភាសាខ្លួនច្រើន ជាក់ស្ដែងដូចជាជនជាតិដើមភាគតិចកួយនៅស្រុកត្បែងមានជ័យ និងស្រុករវៀង ក្នុងខេត្តព្រះវិហារជាដើម ដែលនៅប្រើភាសាកួយសម្រាប់ការសន្ទនាជាមួយគ្នាក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕

ព័ត៌មានពិស្តារ៖ សហជីពថា​ប្រាក់​ខែ​គោល​កម្មករ​ឡើង​ ៤ដុល្លារបន្ថែម​ នៅឆ្នាំក្រោយ​មិនទាន់ជួយឱ្យកម្មករ​​ងើបផុតពីបញ្ហាជីវភាព
សហជីពឯករាជ្យ ​និងអង្គការសង្គមស៊ីវិល ចាត់ទុកតួលេខប្រាក់ខែអប្បបរមា​របស់កម្មករ​និយោជិត​ក្នុង​វិស័យកាត់ដេរ ចំនួន ២០៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤នោះ ថាមិនទាន់ឆ្លើយតបនឹងជីវភាពរបស់ពួកគាត់នៅឡើយ ខណៈបច្ចុប្បន្នផ្ទះជួល និងទំនិញស្ទើរគ្រប់មុខបន្តឡើងថ្លៃ ហើយបំណុលធនាគារ ក៏កំពុងគំរាមកំហែងការរស់នៅ។

តាមរយៈកិច្ចប្រជុំចុងក្រោយនៃការ​កំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញ​ថា ក្នុង​ចំណោម​សមាជិក ៥១រូប រួម​មាន សមាជិក ៤៦រូប បាន​បោះ​ឆ្នោត​គាំ​ទ្រ​តួលេខ​ប្រាក់​ឈ្នួល ២០២ដុល្លារ និង៥រូបផ្សេងទៀត បោះឆ្នោតគាំទ្រតួលេខរបស់សហជីព ២១៣ដុល្លារ ខណៈតួលេខ ២០៤​ដុល្លារ​របស់​សហជីពផ្សេងទៀត ​មិន​មាន​សំឡេង​គាំទ្រ​នោះ​ទេ។ ជាលទ្ធផល ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា​​ បានសម្រេចកំណត់យកតួលេខ ២០២​ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤។

បន្ទាប់ពីបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម​ ២ដុល្លារក្នុងមួយខែទៀត ដែល​ធ្វើឱ្យតួលេខប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ខាងមុននេះ មានចំនួន ២០៤ដុល្លារ ដោយកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ខែគោលនៅឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។

ប្រធាន​​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​(ស៊ីខៅឌូ) លោក គង់ អាទិត្យ យល់ថា ការដំឡើងប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិត​នេះ ​​​បង្ហាញ​ពីការ​យកចិត្តទុកដាក់របស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសហជីពដែលខិតខំចរចា ប៉ុន្តែលោកថាតួលេខបង្កើន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុន​នេះ មិន​អាច​ជួយ​ឱ្យ​កម្មករ​និយោជិត​ងើប​ផុត​ពី​បញ្ហាជីវភាព ដែលកំពុងជួបប្រទះទុក្ខលំបាកដូចជាសងបំណុលធនាគារ បង់ថ្លៃជួលផ្ទះ និងចំណាយប្រចាំថ្ងៃ នៅឡើយ។

លោកថ្លែងថា៖ «បើឡើងតែ ៤ដុល្លារហ្នឹង វាអត់អាចទ្រទ្រង់បាននូវជីវភាពពួកគេ ក្នុងពេលដែលពួកលំបាកនៅពេលបច្ចុប្បន្នហ្នឹងទេ»។

ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បង្ហាញការ​មិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ ដោយថាតួលេខនេះមិនបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត​ដែលកំពុងរងគ្រោះដោយវិបត្តិអតិផរណា។ ជាមួយគ្នា លោក​មាន​ប្រសាសន៍​​ថា រដ្ឋាភិបាល​ គួរតែតំឡើងប្រាក់ឈ្នួលយ៉ាងតិចឱ្យបាន ២៥០ដុល្លារក្នុងមួយខែ ទើបអាចជួយឱ្យជីវភាពរបស់​ពួក​គាត់​រស់​នៅ​បាន​ល្អ​ប្រសើរ។

លោកថ្លែងថា៖ «ខ្ញុំគិតថាប្រហែលជា ២៥០ដុល្លារឯណោះ បានអាចជួយជីវភាពគាត់ឱ្យសមរម្យបាន ព្រោះបច្ចុប្បន្ននេះគាត់ពិបាកណាស់ ព្រោះមើលការចំណាយជាក់ស្តែងម្នាក់ចូលជិត ៣០០ដុល្លារ​ឯណោះ»។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្មករនិយោជិតគួរទទួល​បានប្រាក់ឈ្នួលតិចបំផុតពី ៣៧១ដុល្លារក្នុងមួយខែ ទើបឆ្លើយតបទៅនឹងតម្រូវការចំណាយនៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។ ការអះអាងដូច្នេះ ដោយលោកបញ្ជាក់ថា កម្មករនិយោជិតចំណាយថវិកាលើការហូបចុកក្នុងម្នាក់ ១៨០ដុល្លារក្នុងមួយខែ។

លោកមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលយ៉ាងហោចណាស់​គួរដំទ្បើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកម្រិតយ៉ាងហោចណាស់ ៣៧១ដុល្លារក្នុងមួយខែ»។

​ជាក់ស្តែង កម្មការិនីរោងចក្រមួយស្ថិតក្នុងខេត្តកំពង់ចាម អ្នកស្រី រិន វណ្ណនី ចាត់ទុកថា ការដំឡើងប្រាក់​ឈ្នួល ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ មិនអាចជួយជីវភាពអ្នកស្រី និងកម្មករនិយោជិតផ្សេងទៀតឱ្យបានធូរស្រាលជាងមុនទេ ដោយថាទំនិញលើទីផ្សារសុទ្ធតែបានឡើងថ្លៃ ហើយថ្លៃឡានជិះទៅធ្វើការ ក៏ឡើងថ្លៃស្របជាមួយការដំឡើងប្រាក់ឈ្នួលនេះថែមទៀត។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំៗថាតិច ដោយសារឥឡូវចំណាយវាច្រើនដែរ ដូចថាឥឡូវអីក៏ឡើងថ្លៃៗ»។

ប្រហាក់ប្រហែលគ្នា កម្មការិនីរោងចក្រនៅសង្កាត់ចោមចៅ​ អ្នកស្រី អ៊ុក ចាន់រ៉ា ក៏យល់ថា ការ​តំឡើងប្រាក់​ឈ្នួល ៤ដុល្លារនេះ គឺជាតួលេខតិចតួចបំផុតដែលមិនអាចឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្ន​បាន ព្រោះតែទំនិញ​ និងស្បៀងអាហារ​​សុទ្ធតែឡើងថ្លៃ ខណៈ​ថ្លៃឡានជិះទៅ​ធ្វើការឡើងថ្លៃលើស​មុន ៥ដុល្លារថែមទៀត។

អ្នកស្រីថា៖ «តិចពេក! បើបាន២០៥ ឬ២២០ដុល្លារ​អីទៅវាគ្រាន់បើ។ ទំនិញឥឡូវវាកើនឡើងថ្លៃជាងមុន ចេះតែចាយ​អត់​គ្រាន់ និយាយទៅទំនិញឡើងគ្រប់មុខហ្មង»។

កម្មការិនីរោងចក្រទាំង ២រូបនេះ ស្នើឱ្យ​រដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ និងធ្វើយ៉ាងណាធានាឱ្យកម្មករនិយោជិតមានការងារធ្វើគ្រប់គ្រាន់ ព្រោះបារម្ភពីការបាត់បង់ការងារធ្វើ ដោយហេតុថាបច្ចុប្បន្ននៅកន្លែង​ធ្វើការងារ​របស់ពួកគាត់ ពុំសូវមានការងារធ្វើដូចពីមុននោះទេ ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះពាក់កណ្តាល។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បានគូសបញ្ជាក់នៅលើទំព័រហ្វេស​ប៊ុក​ផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣​​​ថា ក្រោយ​ពី​កំណត់​ប្រាក់​​ឈ្នួល​កម្មករ​​នៅ​ឆ្នាំ២០២៤​នេះ​រួច រដ្ឋាភិបាលសន្យាពិនិត្យលទ្ធភាពកាត់បន្ថយការចំណាយផ្សេងៗទៀតរបស់កម្មករនិយោជិត។ មិនតែប៉ុណ្ណោះ លោកថានឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខ ដើម្បីបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

លោកបានលើកឡើង​ថា៖ «ខ្ញុំនឹងបន្តជំរុញដល់ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត»។

តែយ៉ាងណា បើតាមលោក គង់ អាទិត្យ ជាចំណុចអាទិភាព រដ្ឋាភិបាលគួរតែគិតគូពីបញ្ហាប្រឈមរបស់​កម្មករនិយោជិតចំនួន៣ រួមមាន ការឡើងថ្លៃទំនិញ ការឡើងថ្លៃសាំង និងកន្លែងស្នាក់នៅ។

លោកបញ្ជាក់ថា៖ «កម្មករគាត់ជួបប្រទះខ្លាំង៣ គឺ​ទី១​​អាហារ ទី២គឺសាំង និងទី៣គឺផ្ទះជួល។ យើងឃើញហើយបើសិនជារដ្ឋាភិបាលគាត់អាចធ្វើការកែទម្រង់ ឬសម្រួល​ទៅលើតម្លៃក្នុងរឿងទាំង៣ហ្នឹងបានគឺវាជារឿងល្អ»។

ចំណែក លោក ឃុន ថារ៉ូ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរ​​ធ្វើកំណែ​ទម្រង់​ស៊ីជម្រៅ​សម្រាប់ការលើកកម្ពស់ផ្នែកផលិតកម្មបន្ថយការចំណាយថ្លៃដើម​​សម្រាប់វិស័យឯកជន និងធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យសម្រាប់កម្មករនិយោជិត។ មួយវិញទៀត ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមន៍​អឺរ៉ុប ដើម្បីនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរប្រមាណ ១លាននាក់ នឹ​​ង​​​​រង​ផល​ប៉ះពាល់ដោយ​ផ្ទាល់ និងមនុស្សចំនួន ២លាននាក់ រងផលប៉ះពាល់ដោយប្រយោល។

អ្នកគ្រប់គ្រង​​កម្មវិធីការងារនៃអង្គការ​សង់ត្រាល់ដដែល បញ្ជាក់​ថា នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន ២០​ហើយ បានបិទទ្វារ ព្យួរ​ការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុង​ទ្រង់​ទ្រាយ​ធំ ក្នុងនោះកម្មករជិត ២ម៉ឺននាក់ ទទួលរងផលប៉ះពា​​ល់​ពីវិបត្តិគ្មានការងារនេះ។

ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សា​​​រធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកថា កន្លងមក កម្ពុជាបានទទួលអត្ថប្រ​យោ​​ជ​ន៍​​ច្រើន​ពី​ប្រព័ន្ធ​អនុ​​គ្រោះ​​ពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕

សេចក្តីរាយការណ៍ពិស្តារ៖ បទ​ល្មើស​ជួញដូរ​សាច់​សត្វព្រៃនៅតំបន់ព្រៃឡង​នៅបន្តកើត​មាន​ដោយ​បើក​ចំហ
នៅ​ម៉ោង​​ប្រមាណ​ជាជាង៨ព្រឹក​ ​ មាន​យុវជន​ប្រុស​ស្រីប្រមាណ​ពី៤​ ទៅ​ ៥នាក់​ កំពុង​ឈរ​ចាំកត់​វត្តមាន​អ្ន​​កចូលរួមនៅក្នុងសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ​​។ អ្នកចូលរួមគេសង្កេត​​ឃើញម្នាក់ៗហាក់ មាន​ទឹ​ក​​​​មុខញញឹមអមដោយបរិយាកាសស្រស់ត្រកាល។ ប៉ុន្តែជាអកុសល ពិធីដែលរៀបចំ​​ឡើងដោយ​​បណ្តាញយុវជនកម្ពុជា នៅទីនេះ មិនមែនស្រស់បំព្រងដូចដែលអ្នកចូលរួបានគិតនោះឡើយ។

លទ្ធផល នៃការស្រាវជ្រាវដែលបង្ហាញនៅក្នុងរបាយ​​កា​​រ​​ណ៍ស្តីពីការជួ​ញ​​ដូរ​​សាច់​សត្វ​ព្រៃនៅ​ជុំវិញ​តំ​​ប​ន់​​​​​ព្រៃឡង់ រកឃើញថាប្រភេទសត្វកម្រជាច្រើនប្រភេទ ត្រូវគេប្រមាញ់ជារៀងរាល់ថ្ងៃ ហើយប្រភេទ​​សា​​ច់​សត្វទាំងនោះ ត្រូវគេយកទៅធ្វើអាជីវកម្មបើ​​ក​​លក់ដូរដោយចំហ នៅលើទីផ្សារ​​ក្នុង​​ខេត្តមួយចំនួន ជុំ​​វិញ​តំបន់ព្រៃឡង។

​ដៃម្ខាងកំពុង​​កាន់​ម៉ៃក្រូហ្វូន ធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គ​ពិធី​ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​ជា ​៤០​នាក់​​ លោក​​ ហេ​ង​ គឹម​ហុង​ ប្រធាន​កម្មវិធី​ស្រាវ​ជ្រាវ​ និង​​តស៊ូ​មតិ​ នៃស​មាគម​បណ្តាញ​យុវជន​កម្ពុជា​ដែល​មាន​វ័យ​ប្រ​មាណ​​ជា៣០​ឆ្នាំ ​លោក​មើលឃើញ​ថាប្រភេទ​សត្វងាយរង​គ្រោះ និង​ជិត​ផុតពូជ​នៅតែ​មាន​ការ​ជួញដូរ​ ទោះ​​បីជា​មាន​ការ​ហាម​ឃាត់​ការ​ប្រមាញ់​សត្វ​ព្រៃក៏​ដោយ​ ហើយ​លោក​​រំពឹង​ថាព័ត៌​មាន​ដែល​លោក​រក​ឃើ​ញ​នៅក្នុង​របាយការណ៍​នេះនឹង​បាន​ទៅដល់​ដៃ​អាជ្ងាធរ​មាន​សមត្ថ​កិច្ច​នៅក្នុង​ការ​ពង្រឹង​យន្ត​ការ​របស់​ខ្លួន​បន្ត​ទៀត​។​

ថ្លែងនៅព្រឹកថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៣ លោក ហេង គឹមហុង ឱ្យដឹងថា ក្រៅពីការស្រាវជ្រាវទាក់​​ទង​ការ​​ជួញដូរប្រភេទព្រៃកម្រជិតផុតពូជនេះ ក្រុមការងាររបស់លោកក៏ធ្លាប់ជួបប្រទះដែរ ត្រីបបែល​​មួយ​​ប្រ​​​​ភេទដែលមានទម្ងន់ជាង១០គីឡូក្រាម ដែលជាត្រីកម្រ និងជិតផុតពូជនៅតាមដងទន្លេមេគង្គ។

​លោក​បន្តថា​៖​ «មុន​​នឹង​​ខ្ញុំ​ធ្វើការ​​សិក្សាស្រា​វ​ជ្រាវ​​ទៅ​លើរឿង​​នេះ​ ​ខ្ញុំបាន​​បញ្ចប់​​ការ​សិក្សា​​មួយ​​ រឿង​ទន្លេ​មេគង្គ​ យើងរក​ឃើញ​រហូត​ទៅដល់បបែល បបែលជាង ១០គីឡូមាន​ការ​ជួញដូ​រ ហើយបបែលនេះដាច់ខាតគឺមិនឱ្យនេសាទទាល់តែសោះ​ មិន​​ឱ្យ​មាន​​ការ​ជួញដូរ​ទាល់​តែសោះ​ »។​

សមាគម​បណ្តាញ​យុវជន​កម្ពុជា​បានរក​ឃើញ​ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និង​ត្រីអភិរក្ស​ខុស​ច្បាប់ចំនួន​៥​៧ សំណាក ​និង​ទីតាំង​​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ក្នុង​ចន្លោះថ្ងៃ​ទី២៥​ មិថុនា​ ដល់​២៥ ​សីហា​ ឆ្នាំ២០​​២​៣​

​​របាយការណ៍​​ការ​ដដែលបង្ហាញទៀតថា សាច់​សត្វ​ព្រៃត្រូវ​បាន​ដាក់លក់​ និង​ធ្វើអាជីវកម្ម​ដោយលួច​លា​​ក់​ និង​បើក​ចំហ​ទាំង​ប្រភេទ​ស​ត្វ​​កម្រ​ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដែលត្រូវ​បាន​អភិរក្ស​ និង​ហាម​ឃាត់​ដោយ​ច្បាប់​ស្តីពី​ព្រៃឈើ​ និង​ច្បាប់​ស្តីពី​តំ​​បន់​​ការពារ​ធម្មជាតិ​នៅកម្ពុជា​។​

ក្នុងពេល​​ធ្វើបទ​បង្ហាញ​អំពីរបាយការណ៍​អង្កេត​នេះ ​លោក​ ហេង​ គឹមហុង​ ​ក៏​​បាន​​បង្ហាញ​អំ​ពី​ក្តីព្រួយ​​បា​​រម្ភ​​​របស់​​ខ្លួន​ជុំ​វិញ​បញ្ហាការ​ប្រមាញ់​សត្វព្រៃនៅ​តែបន្ត​មាន​បែបនេះ​​។

លោក​បន្ត​ថា៖​ «ប្រើសនេះ​គឺត្រូវបានចាត់ទុក​ជាសត្វ​កម្រ​ ហើយ​ហានិ​ភ័យ​ ហើយ​យើង​មានការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ ហើយ​នៅពេល​ដែល​យើង​រក​ឃើញ​ថាកា​រ​ប្រមាញ់​សត្វ​ប្រើស​នៅ​តែមាន​ ដូច្នេះ​អ​​នា​គ​ត​ប្រើសនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជាពិសេស​នៅ​ភាគ​ខាង​ជើង​ហ្នឹង​ យើង​មាន​ការ​ព្រួយបារម្ភ​ »។​

ចំណែកឯ អ្នក​សម្រប​សម្រួល​បណ្តាញ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​ លោក ​ហឿន​ សុភាព​ មាន​ការ​ព្រួយ​បារម្ភ​ទៅលើការជួញដូរ​សត្វព្រៃនេះ​ លោក​ថាពេល​ដែលលោក​ល្បាតព្រៃ​កាល​ពី១០​ឆ្នាំមុន​ ​លោក​តែងតែ​ជួប​សត្វព្រៃ ​ប៉ុន្តែបច្ចុ​ប្បន្ននេះ​សូម្បី​តែដានក៏​លោកមិន​ដែលបាន​ជួបដែរ។​

លោក​បន្ត​ថា៖ ​«មាន​ការព្រួយបារម្ភ​ខ្លាំង​ទៅលើការជួញដូរ​សត្វព្រៃ​ការបាត់បង់​ជម្រកព្រៃ ​[…] ១០ឆ្នាំមុន​យើងធ្លាប់​ចុះល្បាត​នៅតំបន់​ព្រៃឡង់​ គឺវាអាច​ឃើញ​សត្វ​រត់​កាត់នៅ​ខ្លះ ​ជាពិសេស​គឺសត្វ​ជ្រូក​ដែលជា​សត្វ​ច្រើន​ជាងគេ​បំផុត​នៅក្នុង​ព្រៃឡង់​ […]​ ប៉ុន្តែ​ឥលូវ​វិញសូម្បីតែ​ដាន​ជើង​ក៏យើង​មិន​បានឃើ​ញ​វាផង​»។

​ក្រៅពីនេះ បុរសម្នាក់ដែលមានសម្បុរ​សណ្តែក​បាយ​ពាក់​អាវ​ដៃវែងព​ណ៌​សអម​ជាមួយ​កន្សែង​បង់ក​ក្រ​​ឡា​​ការ៉ូ​ លោក​ ខាក់​ ភារិទ្ធិ​ម៉ាស៊ី​ អាយុ​ ២៣​ឆ្នាំជាជនជាតិ​ដើមភាគ​តិចកួយ​ និង​ជាយុវជន​ដែល​មក​ពីព្រៃ​ព្រះ​​រ​កា ​ខេត្តព្រះ​វិហារ​បាន​និយាយ​ថា​លោក​ព្រួយបារម្ភប្រសិន​បើការបរបាញ់​សត្វព្រៃនៅ​តែមាន​។​លើ​​ស​​ពីនេះទៀត ប្រសិន​​បើ​​​​​​របាយការណ៍ស្តីពីការអង្កេតនេះ បានផ្សព្វផ្សាយដឹងដល់ស្ថាប័នជំនាញ ហើ​​យស្ថាប័ន​​រដ្ឋទាំង​នោះ​​ចា​​ត់​​វិធានការ លោកសោមនស្ស ហើយក៏មានជំនឿថា​​បញ្ហា​​ដែ​លកំ​​​ពុង​តែ​​កើ​​ត​​ឡើ​​ងនេះ ក្រសួង​ដែ​​​​ល​​ពា​​ក់​​ព័ន្ធទំនងនឹងមិននៅស្ងៀមទេ។

​លោកបន្តថា​៖ «ប្រសិន​បើកា​របរ​បាញ់សត្វ​នៅតែ​មានទៀត​ ខ្ញុំពិតជា​ព្រួយបារម្ភ​មែនទែន​ ដោយសារ​បើសិន​ជាអស់​សត្វ​ហើយ​ព្រៃ ​ដូចថា​វាអត់មា​នជីវៈ​ចម្រុះនៅ​ក្នុង​ហ្នឹង​ បើមាន​ព្រៃទាល់​តែមាន​សត្វ ​កាលណាដែល​យើងដូច​ថាចង់ទៅ​ល្បាត ​ឬ​ក៏​ចង់​ទៅ​ទស្សន​កិច្ច​នៅក្នុង​ព្រៃ ​យើង​ចង់ឃើញ​ពីសត្វ​ពីរុក្ខជាតិ​ផ្សេងៗ​ដែល​នៅក្នុងព្រៃ​ហ្នឹង​ បាន​ជាខ្ញុំ​ព្រួយ​បារម្ភ​។បើសិន​ជារបាយការណ៍​ស៊ើប​អង្កេត​នេះលេច​លឺ ​[​​បា​ន​​លឺ]​ ដល់​ក្រសួង​ពាក់ព័ន្ធ​ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ និយាយ​ត្រង់​សប្បាយចិ​ត្តមែន​ បើរបាយការណ៍​នេះចេញ​មែន​ខ្ញុំ​គិត​ថា​ក្រសួង​គាត់​នឹងធ្វើការ​រឹត​បន្តឹង​នូវ​ច្បាប់​បន្ថែម​ទៀត​ »។​​

គេហទំព័រ New​sroom Cambodia បាន​ព្យាយាម​ទាក់ទង​លោក ​ផៃ ​ប៊ុន​ឈឿន ​អ្នក​នាំពាក្យ​ក្រសួង​ប​រិ​​ស្ថាន​ផងដែ​រ​ ក៏ប៉ុន្តែ​បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងដោយខ្លីថាទុកពេលវេលា​សិ​ក្សា​ស្រា​​វជ្រាវ​ជាមួយភាគីដែលពាក់ព័ន្ធ​ជាមុនសិន​។

​លោកបន្តថា៖​ «ខ្ញុំ​សុំធ្វើការ​សិក្សាស្រាវ​ជ្រាវ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​សិន​ ខ្ញុំនឹង​ឆ្លើយជម្រាប​ជូននៅ​ពេល​ខ្ញុំទទួល​បាន​ព័ត៌មាន​ជាក់លាក់ ​»។​

យ៉ាងនេះក្តី ​​របាយការណ៍​មួយ​ផ្សេងទៀត​​របស់ក្រសួង​បរិស្ថាន​​ ​ទាក់ទង​នឹង​យុទ្ធ​​នា​ការ​អន្ទាក់​សូន្យ បាន​បង្ហាញថា​នៅ​​​ក្នុងឆ្នាំ២០២៣​ អន្ទាក់ចំនួន​១៤.៣២៥​​ ត្រូវ​បាន​ដោះចេញ​ពីតំប​ន់​​ការពារធម្មជាតិក្នុង​ឆមាស​ទី១​​នេះ ហើយកាលពីឆ្នាំ ២០២២ ​អន្ទាក់​សរុបប្រមាណ​ជាង​៣៤.០០០ អន្ទាក់ ត្រូវ​បានដក​ចេញ​ពីតំបន់​ការពារធម្មជាតិ​

របាយការណ៍ដដែលបង្ហាញទៀតថា ​តួ​លេខនៃការដាក់​អន្ទាក់របស់ព្រានព្រៃបានថយចុះ​ ​បើធៀ​​ប​​នឹងលទ្ធផលនៃ​ការដោះ​អន្ទាក់​ក្នុង​ឆ្នាំ​២០២១ ដែលចំនួនអន្ទាក់ប្រមូល​បាន​ចំនួន៦១.៦១១​អន្ទា​​ក់​​​​។ ​

ដោយឡែក សមាគម​បណ្តាញ​យុវជន​កម្ពុជា រកឃើញថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣ នេះ ​ក្រុ​​ម​ការងាររបស់សមាគមបានចុះល្បាតចំនួន៦លើក ហើយរកឃើញដោយចៃដន្យការជួញដូរ​​សត្វ​​ព្រៃ​ និ​​ង​​លក់សាច់សត្វ ខេត្តនៅជាប់តំបន់ព្រៃឡង់។ជាពិសេសខេត្តដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បាន​​បើ​​ក​​​ល​​ក់​សាច់សត្វព្រៃដោយចំហ និងជាប្រចាំ។

ក្នុងនាមជាអ្នកការពារបរិស្ថាន នៃបណ្តាញយុវជនកម្ពុជា លោក​ ហេង គឹមហុង​ សង្ឃឹម​ថា​ក្រោយ​ពីចេ​​ញ​​​របាយការណ៍​នេះ អាជ្ញាធរ​នៅក្នុងតំបន់នឹង​ចូលរួមដោះស្រាយ​បញ្ហានេះឱ្យ​មាន​ប្រសិទ្ធភាព​ និង​បញ្ឈប់​គ្រប់រូបភាព ​នៃការ​ជួញដូរ​សាច់សត្វ​ព្រៃនេះ​។

​លោក​បន្តថា​៖ « យើង​ចេញរ​បាយការណ៍​នេះទៅ​ សង្ឃឹម​ថាអាជ្ងាធរ​ខេត្ត​ស្ទឹង​ត្រែង​លោក​យក​ចិត្ត​ទុក​ដា​​ក់​នៅក្នុង​ការ​ដោះស្រាយ​បញ្ហានេះ​ឱ្យ​មាន​ប្រសិទ្ធភាព​កុំឱ្យ​លក់​ជាចំហ​ពេក​ ធម្មតា​វាអត់​ល្អ​មើល​ […] កុំ​ឱ្យរូបភាព​នៃការ​ជួញដូ​រ​សាច់​សត្វ​ព្រៃហ្នឹង​វាទូលំ​ទូលាយ​បែប​នេះ ​ឬក៏​នៅតែបន្ត​កើត​មានបែ​បនេះ»​។

​តាមរយៈបទបង្ហាញរបស់ខ្លួន បណ្តាញយុវជនកម្ពុជា លើកឡើងថា លទ្ធផល​នៃការ​ប្រមូល​ទិន្នន័យ​រយៈ​​ពេល​ ៩០​ថ្ងៃនេះ ​ក្រុមកា​រងារ​ប្រមូល​សំណាក​ទិន្នន័យ​សាច់​សត្វព្រៃបានចំនួន​ ៣៤សំណាក​ ក្នុង​​ចំ​​ណោម​​​ភោជនីយដ្ឋានចំនួន១១កន្លែងផ្សេងៗគ្នា ​និ​ងរមណីយដ្ឋាន​ចំនួន​ ២​កន្លែង​ដែល​មាន​ដាក់​លក់​សាច់​សត្វ​ព្រៃ។

ក្រៅពីនេះ ​ប្រភេទ​ត្រីអភិរក្ស​ត្រូវបានរក​ឃើញ​ចំនួន​ ៥​ប្រភេទ​ មាន​ចំនួន​១២ក្បាល ​ភាគច្រើន​ស្ថិត​នៅក្នុង​ខេត្តតា​មបណ្តោយ​ដង​ទន្លេមេ​គង្គ​គឺខេ​ត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ៕​​

សមាគមបណ្តាញយុវជនកម្ពុជា ស្នើឱ្យ​ក្រសួង​បរិស្ថាន​ និងក្រសួងកសិកម្ម​​ ​រក្ខា​​ប្រមាញ់ និងនេសាទ ឱ្យចាត់វិធានការដោយម៉ត់ចត់ តាមរយៈការរឹត​បណ្តឹង​លើ​សកម្ម​ភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និងត្រី​អភិរក្ស​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ នៅតាមភោជនីយដ្ឋាន​ សកម្មភាព​ដាក់អន្ទាក់  និងការ​នេសាទ​ប្រភេទ​ត្រី​អភិរក្ស​ឱ្យបាន​ម៉ឺន​ម៉ាត់៕​

ព័ត៌មាន​ពិស្ដារ៖ អ្នក​វិភាគ​​ថាការ​ចាប់​ខ្លួនមន្រ្តី​បក្ស​ភ្លើង​ទៀន​ថ្មីបន្ថែមទៀតជារូបភាពគំរាមកំ​​ហែ​ង​​ខា​​ង​​ន​​យោ​​បាយ
អ្នក​វិភាគ​នយោបាយ​ យល់ឃើញថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀនក្រោមបទចោទផ្សេងៗ​ជា​បន្ត​បន្ទា​​ប់ទៀត​នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះ​​ក៏​​​​ជាយុទ្ធសាស្រ្តក្នុងការ​​កម្ទេច​​ដៃ​គូប្រកួតនៅក្នុង​សង្វៀន​នយោបាយ​​ ជាជាង​ការ​អនុវត្ត​ច្បាប់ដែរ។

មន្រ្តីគណបក្សភ្លើងទៀនចំនួន ២៣នាក់បន្ថែមទៀតនៅថ្នាក់មូលដ្ឋាន ត្រូវបានកម្លាំងនគរបាលនៃស្នង​​កា​​រ​​រ​​ដ្ឋា​​ននគរបាល ​​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣។ការបន្តចាប់ខ្លួន​​ទៀត​​នេះ បានជំរុញឱ្យកំណើនអ្នកនយោបាយបក្សជំទាស់ បានកើនឡើងប្រមាណ៣០នាក់ហើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា ហៅការចាប់​ខ្លួន និង​ការ​​យាយី រប​​ស់​​​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​សកម្មជន​បក្ស​ភ្លើង​នៅ​តែ​បន្ត​កើត​មាន​នេះថា​ វាពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ​។

លោ​ក​​​សង្កេត​ឃើញ​ថា​ នេះ​គឺ​ជា​ចរន្ត​មួយ​នៃ​ការ​តាម​កម្ចាត់​ដៃគូ​​នយោបាយ ដើម្បី​ទប់ស្កាត់​​​កម្លាំង​ក្រុម​បក្ស​​ប្រ​​ឆាំង​​​ ដើម្បីក្តោបក្តាប់អំណាចរបស់​បក្ស​ប្រជាជនកម្ពុជា។​ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាល​​នៅបន្ត​​ធ្វើ​​ដូចនេះ​​ទៀ​ត​ ជាពិសេសការ​រឹត​ត្បឹត​មក​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ វា​ពុំមែនជាជម្រើស​​ល្អប្រសើរឡើយ ផ្ទុ​​​យ​​​ទៅ​​​វិញ វា​​នឹ​​ងរុញ​ឱ្យ​ស្ថាន​ភាព​នយោបាយ​ជាប់​គាំង​ និងចេះតែបន្តបែកបាក់​ផ្ទៃ​ក្នុង​ជាតិ រកទីបញ្ចប់គ្មាន។

បើតាមអ្នកជំនាញផ្នែកគោលនយោបាយរូបនេះ ការចង់ឈ្នះចង់ចាញ់គ្នា ដោយមិនតម្កល់ផលប្រយោ​​ជន៍​​ជា​​តិជាធំនេះ កម្ពុជានឹងបាត់បង់​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស។​​

លោកបន្ត​ថា​៖ «បើ​យើង​មើល​ជ្រុង​មួយ​ទៀត​ ជា​ទូទៅ​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿ​ង​​​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​ទេ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ រក​វិធីសាស្ត្រ​ក្នុង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​នយោបាយ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​តាម​អនុសញ្ញា​អន្តរជាតិ​នានា​នោះ ដើម្បី​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​»។​​​

គេសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ សកម្មជនគាំទ្រ និង​​​​មន្រ្តី​​បក្សជំទាស់ ត្រូវរង់ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ក្នុងចំណោមពួកគេទាំងនោះ មានទាំង​​ក្បា​​លម៉ាស៊ីនដឹកនាំរបស់បក្សជំទាស់នេះផង ត្រូវរង់ការចោទប្រកាន់តាមផ្លូវតុលាការ ក្រោមហេតុ​​ផល​​ផ្សេ​​​ងៗ ដែល​បង្ខំចិត្តឱ្យគេពួកគេ ត្រូវដើរចេញពីបក្សខ្លះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះ​​ចូ​លជាមួយ​​​គណ​​​បក្ស​ប្រ​​​ជា​​ជ​​ន​​​​ក​ម្ពុជា។

ការយាយី និងធ្វើទុកបុកម្នេញខាងនយោបាយនេះ លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងចំ​​​ណោមក្បាលម៉ាស៊ីនដឹកបក្សដទៃទៀត បានបង្ខំចិត្តលាលែងពីបក្ស ហើយដីផ្ទះរបស់លោកនៅសង្កាត់​​ទន្លេ​​បាសាក់​ ខណ្ឌចំការមន ត្រូវរដ្ឋាភិបាលរឹបអូស នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋ​​មន្រ្តី​​។

លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននេះ ក៏ត្រូវជាប់បណ្តឹងដែរ ក្រោយពីលោករិះគន់​ដំ​​​ណើ​​​រការ​​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ក្រៅពីនេះ លោក ថាច់ សេដ្ឋា ដែល​​ជា​​អ​​នុ​​​ប្រធានគណបក្សមួយរូបទៀត ក៏ត្រូវរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ដោយរកឃើ​​ញ​​ថាលោកបានផ្តល់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ដែលជាមនុស្សស្និទ្ធនឹ​​ងគណ​​ប​​ក្ស​​​​ប្រ​​ជាជនកម្ពុជា។

​នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាកើតឡើង ភាពស្មុគស្មាញផ្នែកនីតិវិធីត្រូវបានគេ​​បង្កើត​​ឡើ​​ង រហូតកំណត់គោលការណ៍ខ្លះ ក្នុងន័យដើម្បីទប់ស្កាត់ អ្នកនយោបាយបក្សជំទាស់ មិនឱ្យចូលរួម​​បោះ​​ឆ្នោ​​ត​​បាន។ក្រៅពីនេះ គណបក្សភ្លើងទៀនក៏ត្រូវបានបិទទ្វារ មិនឱ្យចូលរួមបោះឆ្នោតបានដែរ ក្រោមហេតុ​​ផ​​ល​​​​ខុស​​នីតិវិធី។

នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅគេរំពឹងថារដ្ឋាភិបាលថ្មីអាច​​នឹងមាន​កា​​រ​​ប្រែ​​​​​​ប្រួ​លស្ថាន​​ការណ៍បានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមអ្ន​​កវិភាគស្ថានការណ៍​​នយោ​​បាយ មើលឃើញថា ភាពប្រសើរនេះនៅតែមិនអាចកើតមាន។នៅក្នុងអណត្តិទី៦ សេរីភាពខាងនយោបាយ សេ​​រី​​ភាព​ខាងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម ត្រូវរង់ការយាយី និងធ្វើបុកម្នេញមិនឈប់ឈរ។

មិនខុសគ្នាទេ សម្រាប់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គេសង្កេតឃើញថាវិបត្តិនយោបាយនេះ នៅតែ​​ដោះ​​​​មិនចេញ។ទាំងនៅមុនការបោះឆ្នោត និងដំណាក់កាលបោះឆ្នោត មនុស្សប្រមាណ ៧នាក់ ត្រូវបានចាប់​​ខ្លួ​​ន​​​​​ដាក់ពន្ធនាគារ។ពួកគេរង់ការចោទប្រកាន់ថា មានចេតនាធ្វើឱ្យខូចសន្លឹកឆ្នោត និងប៉ះពាល់​​ដល់ដំ​​ណើ​​រ​​កា​​​របោះឆ្នោតថ្នាក់ជាតិ។

ការធ្វើទុកបុកម្នេញខាងនយោបាយនេះ ហាក់មិនខុសពីអាណត្តិមុនប៉ុន្មាន កាលពីថ្ងៃទី ៨ និងថ្ងៃទី៩ ខែ ក​​ញ្ញា ឆ្នាំ២០២៣ មន្រ្តីបក្សជំទាស់នៅថ្នាក់ក្រោមជាតិប្រមាណ ២៣នាក់ ត្រូវបានចាប់ខ្លួន​​ជាបន្ត​​បន្ទា​​ប់​​ទៀ​​ត​​។

ការចាប់ខ្លួនដែលធ្វើឡើងដោយនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបាន​​សា​​ច់​​ញាតិនៃមន្រ្តីទាំងនោះ អះអាងថាធ្វើឡើងដោយគ្មានដីកា និងហេតុផលសមរម្យទេ។អតីត​​លេ​​ខា​​ធិ​​កា​​​​រ នៃគណបក្សភ្លើងទៀន ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សាយថា នៅចំពោះមុខការយក​​ច​​ម្លើយពីនគរបាល ពួកគេបានព្យាយាចោទសួរ ពាក់ព័ន្ធការប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណ​​បក្សថ្មី​​ឈ្មោះ «បញ្ញទំនើប » និងសួររកអ្នកនៅពីក្រោយ នៃការបង្កើតបក្សថ្មោងថ្មីនេះ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ  លោក សេក  សុជាតិ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​កាលពី​ពេលថ្មីៗ​នេះ​ បានបង្ហាញឱ្យឃើញពី​ការ​រំលោភ​សិទ្ធិ​មនុ​​ស្ស​ និង​សិទ្ធិ​នយោបាយ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចមានតួនាទីត្រូវគោរព និងអនុវត្ត​។

លោក​បន្ត​ថា ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​នេះ​ ហាក់​​​មិន​សម​ទំនង​ ដែល​ស្រប​នឹង​ស្មារតី​ច្បាប់​ដែ​ល​​​​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​​ លោក​ថា ​ប្រសិនបើ​​​​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោម​ហេតុផល ​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី ក៏​គ្មាន​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់​ដែរ​​ ខណៈ​ដែល​ក្រ​សួ​ង​​មហា​ផ្ទៃ​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​រួម​ហើយដែរ​។

លោកបន្ត​ថា៖«បញ្ហា​តុលាការ​ទៀត​សោត​​ក៏​ចូល​រួម​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​របស់​មន្រ្តី​អាជ្ញាធរ មាន​សម​​ត្ថ​​​​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ថា​តើ​គាត់​សំអាង​លើ​អ្វី​បាន​ជា​ទៅ​ចាប់​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ដីកា ​ឬ​ក៏​ពុំ​មាន​ច្បា​​ប់​ទម្លាប់​​ត្រឹម​ត្រូវ​អ៊ីចឹង? នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​ចូល​រួម ជីវភា​​ព​ន​​យោ​​បាយ របស់​សកម្មជន​នយោបាយ​នៅ​​កម្ពុជា »។

ជុំ​វិញ​រឿង​នេះ Newsroom Cambodia ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹម​ខឿន  និង​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។

យ៉ាងនេះក្តី​ អ្នក​នាំ​​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ពុំ​មែ​​ន​​​ជា​​​ហេតុផល​នយោបាយ ​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ទាំង​នោះ​ឡើយ​។លោក​បន្ត​ថា​ ការ​ចាប់​ខ្លួននេះ​​​គឺ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​​ប្រព្រឹត្ត​ខុស​​ច្បាប់។

បើតាមលោក សុខ ឥសាន ប្រសិនបើពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីនេះ មិនពេញចិត្ត ពួកគេអាច​​ប្រើ​​​​ប្រាស់សិទ្ធិដែលមានស្រាបទៅតុលាការ ដើម្បីតតាំងគ្នាក្នុងការស្វែងរកយុត្តិធម៌បាន។

លោក​បន្ត​ថា​៖ ​«ករណី​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​។​ បើ​សិន​ជា​អ្នក​ទាំ​​ង​​​នោះ​ គិត​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ ដាក់​ពាក្យ​បណ្ដឹ​​ង​​ទៅ​ គ្មាន​នរណា​គេ​ហាម​យើង​ណា​​» ។​

បញ្ញត្តិ​មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំង​ឡា​យ​ណា​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ​។

ដោយឡែក អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​​រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែ​កញ្ញា​ថា ការបន្តចាប់ខ្លួន មន្រ្តីបក្សក្រៅរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាននេះ វាជារូបភាពនៃកា​​រគំ​​រា​​ម​​កំហែងខាងនយោបាយសុទ្ធសាធ។

លោក​លើក​ឡើង​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ ​​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ ក្នុង​ពេ​​លដែលលំហសេរីភាពខាងនយោបាយ នៅកម្ពុជាកាន់តែរួមតូចទៅៗ។មិនតែប៉ុណ្ណោះ មក​ដល់​ពេល​នេះ​ លោកអះអាងថា គេនៅមិនទាន់​ដឹង​ពី​ដើម​ហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួននេះនៅ​ឡើយ​ទេ។តែ​យ៉ាងណា លោក​ថា​នេះ​​​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ព្រោះ​បក្ស​ភ្លើង​ទៀន​​ នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​នេះ ក៏ទទួល​បា​​ន​​​ការ​គាំទ្រ​​ពី​ប្រជាពលរដ្ឋ មិនចាញ់តំបន់ដទៃទៀតប៉ុន្មានឡើយ។

លោក​បន្តថា៖ ការ​ចាប់​ខ្លួន​នេះ​គឺ​​ជា​ ​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​សកម្មជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​កាន់​តែ​ខ្លាំង​។ យើង​គិត​ថា​ករណីនេះ ពុំ​​គួរ​ឱ្យ​កើត​មាន​សម្រាប់​សង្គម​កម្ពុជា​យើង​ដែ​ល​​​ប្រកាន់​គោល​ការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ដោយ​ឡែក ​ការ​ចាប់​ខ្លួន​នេះ ពុំ​មាន​កំហុស​ឆ្គង​ពុំ​មាន​ហេតុ​ផល​ជាក់លាក់» ។​

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក (Adhoc)​ លោក​ ស៊ឹង សែន​ករុណា​ សង្កេតឃើញថា ការ​ចាប់​ស​​កម្មជន​បក្ស​ភ្លើង​ទៀន​នេះ មាន​ខ្លះ​ចាប់​ទាំង​យប់ និង​ខ្លះ​ទៀត​ត្រូវចាប់​ខ្លួន​ដោយ​ពុំ​មាន​ដីកា​ពីតុ​​លា​​ការក៏មានដែរ។

បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើ​ការ​ចាប់​ខ្លួន​នេះ​មាន​ដីកា​កោះហៅ​ពីតុលាការ ​តាម​​​​​នីតិវិធី​ច្បាប់​ គឺ​ជា​រឿងដែល​ត្រឹម​ត្រូវ​។ដោយឡែក លោក​ថា​​ប្រសិនបើសកម្មជន​ទាំងនោះ​ ​ពុំ​បាន​ប្រព្រឹត្តកំហុស​ណា​មួយ​ទេ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះលែង​អ្នកទាំងនោះ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក​បន្ត​​ថា៖«ការ​ចាប់​ខ្លួន​ដែល​ពុំ​មាន​ដីកា​ត្រឹម​ត្រូវ​ នេះ​ជា​ការ​កត់​សម្គាល់​មួយ​ថា​ បើ​បទល្មើស​នោះ​កើត​ឡើង​ដោយ​ពុំ​មាន​បទល្មើស​ជាក់​ស្ដែង​វា​គឺ​ជា​​អំពើ​បំពាន​នីតិ​វិធី​ផ្លូវ​ច្បាប់​ ទាក់ទង​នឹង​ក្រម​ព្រហ្មទណ្ឌ​នឹង​ហើ​​យ​​​។ ចំណុច​ទី​២​នោះ​បើ​សិន​ជា​ការ​ចាប់​ខ្លួន​ដោយ​តែ​ ការ​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ និង​ការ​ប្រមូល​ស្នា​​ម​​មេដៃ​នោះ​ក៏​រឹត​តែ​ខុស​ច្បាប់​ទៅទៀត​ ព្រោះ​នោះ​គឺ​ជា​សិទ្ធិ​ចូល​រួម​នយោបាយ​របស់​ពួក​គាត់»។

បើទោះបែបណា សម្រាប់អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​ឯម សុវណ្ណារ៉ា មើលឃើញថា​ចរន្ត​នៃ​ការ​គំ​​រា​​​ម​កំហែង​របស់​បក្ស​កាន់​អំណាច​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​​​មក​លើ​បក្ស​ភ្លើង​ទៀន​នេះ​ នឹង​ធ្វើ​ឱ្យ​សេរីភាព​​ខា​​ង​​​ការ​​បញ្ចេញមតិ និង​ការ​ចូល​រួម​ផ្នែក​​ន​​យោបា​​យ​របស់​បក្ស​ជំទាស់​​កាន់​តែ​ចង្អៀត​​។លើសពីនេះទៀត ​ស​​ហ​​គមន៍​​អន្តរជាតិ​ ក៏​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​លើ​​បញ្ហា​នៅ​កម្ពុជាផង។

កត្តា​នេះ​លោក​ថា ​ជា​ហេតុ​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ហាក់​​ពុំ​សូវ​មាន​ឆន្ទៈ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ បើទោះត្រូវរង់ការរិះគន់ពីសហគមន៍អន្តរជាតិក្តី។

លោក​បន្តថា៖«អ្នកនយោបាយ រដ្ឋាភិបាល​ថ្មី ​ដែល​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​គួរ​តែ​ឈរ​លើ​គោលការណ៍​សហគមន៍​អន្តរជាតិ ព្រោះ​សម័យ​កម្ពុជា​ ជា​សម័យ​សកលភាវូបនីយកម្ម យើង​មិន​អាច​រស់​នៅ​តែ​ឯង​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​លើក​ឡើង​​ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ រដ្ឋាភិបាល គួរ​តែ​ឆ្លើយ​តប​នឹង​មតិ​របស់​លោក​ខាង​លិច​ជា​ពិសេស​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​យើង​អាច​រក្សា​បាន​ទំនាក់ទំនង​ការទូត ​និង​រក្សា​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ជា​ជាង​ដែល​ផ្ដេកផ្ដួល​តែ​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដែល​មាន​ចិន​ជា​ដើម​»។

ទាក់ទិនចរន្តនយោបាយនេះ ក្រុមអ្នកវិភាគ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ មិន​​ដូរ​​ទម្លាប់ដឹកនាំ ដោយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ​​ជាមូល​​ដ្ឋា​​​នទេ កម្ពុជាអាចនឹងបាត់បង់ឋានៈជាប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរគឺសហរដ្ឋអាមេរិក និ​ង​​​ស​​​​ហភា​​ពអ៊ឺរ៉ុប៕

សង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីបង្ហាញក្ដីបារម្ភពីចំនួនស្រ្តីក្នុងវិស័យនយោ​​បាយ​​នៅ​មានក្រិតទាប
ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីបង្ហាញក្ដីបារម្ភថារដ្ឋាភិបាលថ្មីមិនអាចដោះស្រាយបញ្ហាស្រ្តីគ្រប់ជ្រុងជ្រោយបានទេ ស្របពេលដែលមន្រ្តីជាន់ខ្ពស់នៅក្នុងអាណត្តិទី៧នេះភាគច្រើនជាបុរសដែល​ពួ​​ក​គេទំនងនឹងមើលមិនឃើញពីសេចក្តីត្រូវការចាំបាច់ និងទុក្ខលំបាករបស់ស្រ្តីបានគ្រប់ច្រកល្ហក និងស៊ីជ​ម្រៅ​​នោះឡើយ។

ការព្រួយបារម្ភបែបនេះ ក្រោយរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានតែងតាំ​​មន្រ្តីនយោបាយ​មាន​រដ្ឋលេខាធិការ​ និង​អនុរដ្ឋ​លេខាធិការ​សរុប​ចំនួន​​ ១​,៤៤៧នាក់​ ដែលមានស្រ្តី១៥ភាគរយ បើធៀបនឹងចំនួនបុរសនៅក្នុងវិស័យនយោបាយ និងកិច្ចការដទៃទៀតដែលមាននៅក្នុងស្ថាប័នរដ្ឋ។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃ ខុមហ្រ្វែល លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា បញ្ហារបស់ស្រ្តីជាច្រើននឹងនៅបន្តកើតមានក្នុងសង្គម រួមមានអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំ​​ពា​ន​ផ្លូវភេទជាដើមក្រោយមន្រ្តីរដ្ឋាភិបាលស្ថិតក្នុងមុខតំណែងដែលអាចធ្វើការសម្រេចចិត្តគឺជាបុរសច្រើនលើ​​​​​​សលប់​។

បន្ថែមពីលើនេះ លោកស្រី ថា ការបង្កើតច្បាប់ និងគោលនយោបាយដែលការចូលរួមធ្វើសេចក្តីព្រាងច្បាប់ ឬក៏​​ការសម្រេចចិត្ត​​ដែ​​លសុទ្ធសឹងតែជាបុរស អាចនឹងមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបញ្ហាប្រ​​ឈ​​មរបស់ស្រ្តី​​ឱ្យ​​បា​ន​គ្រប់ជ្រុងជ្រោយនោះទេ។

ជាក់ស្ដែង លោកស្រី សិរីលក្ខណ៍ លើកឡើងថា មានស្រ្តីមួយចំនួនបានរង់ការបៀតបៀនផ្លូវភេទនៅនឹង​ក​​ន្លែ​​ង​​ការងារ ដោយសារចំនួនស្រ្តីបម្រើការងារជាមួយគ្នាមានមិនសមាមាត្រ ហើយពួកគេមានភាពអៀនខ្មា​​ស​​ក្នុងការនិយាយ ឬពុំអាចលើកយកការបៀតបៀននេះទៅកាន់ថ្នាក់ដឹកនាំដែលជាបុរសបាន។

លោកស្រីបន្តថា៖ «ការមើលឃើញពីទុក្ខលំបាកស្រ្តី គេសិក្សាមើលឃើញថាមានតែស្រ្តីខ្លួនឯងទេ ដឹងថាបញ្ហាអ្វីខ្លះ។បើស្រ្តីនៅកន្លែងធ្វើការមាន៥០ភាគរយចឹងសកម្មភាពនេះនឹងកាត់បន្ថយដោយសារមានចំនួនស្រ្តីច្រើន។គាត់(ស្រ្តី)អាចពិភាក្សានិងមិនមានរឿងនេះកើតឡើង។[…]សុខភាពស្រ្តី ស្រ្តីមិនអាចពិភាក្សាជាមួយបុរសទេ គាត់អាចពិភាក្សាជាមួយថ្នាក់ដឹកនាំស្រ្តីច្រើនជាង»។

លោកស្រី បន្តថា ការតែងតាំងមន្រ្តីនយោបាយភាគច្រើនជាបុរសនេះ អាចជារូបភាពមួយជំរុញឱ្យមានការបំ​​បាក់ទឹកចិត្តក្មេងស្រីជំនាន់ក្រោយហើយក៏កាត់ផ្តាចឱកាសការងាររបស់ពួកគេ ពាក់ព័ន្ធនឹងវិស័យនយោ​​បា​​​​យដែរ។

យ៉ាងណាក៏ដោយ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងលើកកម្ពស់ការចូលរួមរបស់ស្រ្តីបន្ថែមទៀត ដោយការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងដែលអាចមានការសម្រេចចិត្តទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តគោលនយោបាយទាក់ទិននឹងស្រ្តីប្រកបដោយប្រសិទ្ធិភាព។

មិនខុសគ្នាទេ នាយិកាប្រតិបត្តិ នៃអង្គការបន្ទាយស្រី លោកស្រី ស្ដើង ភារ៉ុង ក៏ឯកភាពដែរថា អំពើហិង្សានិងការចាប់រំលោភស្រ្តីនៅតែបន្តកើតមាននៅតាមមូលដ្ឋានដែលទាមទារឱ្យរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់ និងរកដំណោះស្រាយ។

លោកស្រី ភារ៉ុង ជឿថា ប្រសិនបើរដ្ឋាភិបាលមានស្រ្តីជាមន្រ្តីជាន់ខ្ពស់កើនឡើង នោះពួកគេនឹងយល់ដឹង​​ពី​​សុ​​ខទុក្ខចំពោះស្រ្តី បញ្ហាប្រឈម និងតម្រូវការដូចគ្នាបានច្រើនជាងបើធៀបទៅនឹងបុរស។

លោកស្រីបន្តថា៖«យើងឃើញថាផ្នត់គំនិតដាក់បន្ទុកថាបញ្ហារបស់ស្រ្តីនៅតែមាន មន្រ្តីមួយចំនួនថាជារឿ​​ង​​របស់ស្រ្តីទុកឱ្យស្រ្តីដោះស្រាយ» ។

គេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត ដែលបង្ហោះកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២​​០​​២៣ បានបង្ហាញពី​បញ្ជី​ឈ្មោះ​​មន្ត្រី​នយោបាយក្នុងមុខតំ​​ណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកា​​​​រ​​នៅ​តាម​​​ក្រសួង​នានា​​របស់​​​រដ្ឋាភិបាល​ថ្មី​ ​​បង្ហាញថា​ ស្ថាប័ន​​ទាំង​​នោះ​​មាន​​​​បុរស​​ភាគច្រើន​​​​ស្ថិតនៅ​​ក្នុងមុខ​​តំ​​ណែង​​កំពូលៗ​​។

ប្រភពដដែល​ឱ្យដឹងថា​​​ នៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់កំពូលៗទាំងនោះ គឺ​​ស្ត្រីមាន​​ប្រមាណ១៥ភាគរយ​​ បើ​​​ធៀបនឹងចំនួនបុរសដែលមានតួនាទី នៅតាមស្ថាប័នសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ​។

តាមគេហទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដដែលក្នុងនោះសម្រាប់ក្រ​​សួងការពារជាតិ​មានស្រ្តី​​ប្រ​​មា​​ណ​​៤​​​,​​៧ភាគរយ បើធៀបនឹងក្រសួង និងស្ថាប័នដទៃទៀត ក្រសួងការពារជាតិនេះ មានចំនួនស្រ្តីបម្រើ​​កា​​រងា​​រ​​នៅ​​​​​​ទាបជាងគេនៅឡើយ​​។​ក្រៅពីនេះ

គេហទំព័រកំណត់ត្រា ដែលចេញកាលពីពាក់កណ្តាលខែ សីហាឆ្នាំ២០២៣ រកឃើញថា គ្រប់បណ្ដាក្រ​​សួ​ង ចំនួន​​ស្ត្រី​​ស្ថិតនៅ​ក្រោម​​២៥ភាគរយ​​លើកលែងតែ​ក្រសួង​​ពីរ​​ដែលមានស្រ្តីច្រើនជាង​​គេសម្រាប់​​អាណ​​​ត្តិ​​ទី​​៧នេះ រួមមាន​​ក្រសួង​​កិ​​ច្ច​​ការ​នារី ​និង​​ក្រសួង​ទំនាក់​ទំ​​នង​​ជាមួយ​​រដ្ឋ​​សភា​ ព្រឹទ្ធសភា​ និង​​អធិការកិច្ច ​​​។

ដោយឡែក ប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា មានប្រសាសន៍ថា កង្វះធនធានមនុស្សជាស្រ្តីទើបជាហេតុនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការបង្កើនចំនួនស្រ្តីជាមន្រ្តីជាន់ខ្ពស់ ហើយរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការពង្រឹងសមត្ថភាពចំពោះស្រ្តីបន្ថែមទៀតដែរ។

យ៉ាងណា លោក បូណា កត់សម្គាល់ថា បើទោះបីជាចំនួនស្រ្តីក្នុងវិស័យនយោបាយមានតិចក៏ដោយ ក៏មានស្រ្តីជាច្រើនបានចូលរួមនៅក្នុងវិស័យផ្សេងទៀតដូចជាវិស័យជំនួញនៅកម្ពុជាដែរ។

លោកលោកថា៖ «ខ្ញុំគិតថាបញ្ហាធំ គឺធនធានមនុស្សរបស់ស្រ្តី យើងត្រូវពិនិត្យដើម្បីឱ្យធនធានមនុស្សស្រ្តីសម្បូរបែប។ គាត់មានប្រជាប្រិយភាពក្នុងចំណោម[មនុស្ស]ទទួលកិច្ចការងារ[ទូ]ទៅ ខ្ញុំគិតថាចំនួនស្រ្តីនឹងឡើងជាងនេះ» ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ ប្រាប់គេហទំព័រ N​​e​​w​​​​sroom Cambodia ថ្ងៃនេះថានេះជាការបានបរាជ័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់់ស្រ្តីឱ្យកាន់មុខតំ​​ណែ​ងដែលអាចមានការសម្រេចចិត្តនៅក្នុងជួររដ្ឋាភិបាល។

លោកបន្តថាករណីនេះនឹងបណ្ដាលឱ្យគោលនយោបាយនានាលើកឡើងដោយរដ្ឋាភិបាលអាចមិនសូវឆ្លើ​​យ​តបទៅនឹងបញ្ហាស្រ្តីនោះទេ ដោយសារគ្មានតំណាងរបស់ពួកគេ។

លោកបន្តថា៖ «ការបាត់បងឪកាសនេះ វាអាចប៉ះពាល់ទៅដល់ការបង្កើតគោលនយោបាយ ការសម្រេចចិត្ត និងការអនុវត្តគោលនយោបាយ។ វាអាចមិនសូវលើកកម្ពស់ឬក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅក្នុងសង្គមដែលមានចំនួនច្រើនជាងបុរស ក្នុងប្រទេសកម្ពុជាយើងផងដែរ »។

ការវិភាគទិន្នន័យដែលចេញដោយ គេហទំព័រកំណត់ត្រា កាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថាក្រសួងកិ​ច្ច​ការនារី​មាន​មន្ត្រី​ជាន់ខ្ពស់៩៣ភាគរយ​គឺ​​ជា​ស្ត្រី។​ប៉ុន្តែ​ក្រសួង​​នេះ​​ទទួល​​បាន​​ថវិកា​ប្រចាំ​​ឆ្នាំ​​កម្រិត​​ទាប​ទីពីរ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​​នៃ​ការ​​​ផ្ដល់តម្លៃលើស្ត្រី។​

ជាងនេះទៀត បើគេពិនិត្យពីតួនាទីស្រ្តីសម្រាប់ដំណែងដែលខ្ពស់បំផុត គឺឧបនាយករដ្ឋមន្រ្តី នៅក្នុងអា​​​ណ​ត្តិ​​​​ទី៧នេះវិញ មិនមានស្រ្តីណាម្នាក់ត្រូវបានតែងតាំងនៅក្នុងមុខតំណែងកំពូលនេះទេ ស្របពេលដែល​​រដ្ឋ​​មន្រ្តី​​ប្រ​​តិភូអមនាយករដ្ឋមន្រ្តីទាំង ២៩រូប គេសង្កេតឃើញមានតែស្រ្តីម្នាក់ទេ ត្រូវបានគេផ្តល់តួនាទី នៅ​​ក្នុង​​មុខតំណែងមួយនេះ។

បើតាមគេហទំពរកំណត់ត្រា ដដែលបង្ហាញថាសម្រាប់​សមាជិកសភា​ចំនួន១២៥​​រូប​​ មានតែ១៦នាក់​ទេ​ដែ​ល​​ជា​ស្ត្រី​ ឬ​ស្មើ​​ ១៣ភាគរយ​ នៅក្នុងអាណត្តិនេះ ​ខណៈ​ដែល​សមាជិក​​គណៈរដ្ឋ​មន្ត្រីទាំង៥៤​​រូប​​ មានស្រ្តី​​​៣​​​​នាក់​ ឬស្មើប្រមាណ៥​,៦ភាគរយ ជាស្រ្តីត្រូវបានគេផ្តល់មុខងារឱ្យ​​ នៅក្នុងតួនាទីមួយនេះ៕

ព័ត៌មានពិស្ដារ៖ ពលរដ្ឋវ័យ​ចំណាស់​សុំ​ទាន​តាម​ដង​ផ្លូវ​នៅ​ភ្នំពេញ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កិច្ច​គាំពារ​សង្គម
នៅ​ជាប់​នឹង​រង្វង់​មូល​ផ្លូវ​បែក​ជាប់​បួន​​ខាង​កើត​ផ្សារ​អូរឫស្សី ជា​ញឹកញាប់​​គេ​សង្កេត​​ឃើញ​​មាន​​ឡាន​​ម៉ូតូ​ ​បើក​បរ​យ៉ាង​មមាញឹក ស្ទើរ​តែ​គ្មាន​ផ្លូវ​សម្រាប់​​​ដើរ​​ដោយ​ថ្មើរ​ជើង​​ឡើយ។​​ កំឡុងពេល​មនុស្ស​ម្នា​​ធ្វើ​ដំណើរ​ច្រើន​​កុះករ​នៅ​លើ​ដងផ្លូវ​​​នៅ​ក្បែរ​នោះ គេ​​ឃើញ​មាន​ស្ត្រី​ម្នាក់​ មាន​មាឌធំ​ សក់​ស្កូវ​មួយៗ​ ហើយ​សាច់​ឈាម​ស្លេក​ស្លាំង ពេល​​​​ខ្លះ​ឃើញ​អង្គុយ ​និង​ពេល​ខ្លះ​ទៀត​ឃើញ​​​ក្រោក​ឈរដើរទៅសុំលុយពី​អ្នកដំណើរ។

ស្ត្រីម្នាក់នោះមានឈ្មោះថា នា ណាមេត មក​ពី​ខេត្ត​ព្រៃវែង​។ អ្នកស្រីបាន​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ថា​​ លោកស្រីសម្រេច​ចិត្ត​មក​ទី​នេះ​ ដើម្បី​​សុំ​ទាន​គេ​ ​ដោយ​សង្ឃឹមថា​នឹងបាន​​ថវិកា​​​ខ្លះ​ទិញ​បាយ​ហូប​ ខណៈ​ដែល​អ្នកស្រីពុំមានមុខរបរ ហើយ​មានជំងឺឈឺ​សន្លាក់ ដើរច្រើន​​ពុំ​កើត ​លើក​អ្វី​ធ្ងន់​ពុំ​បាននិងមានសភាពឆាប់ហត់ និងអស់កម្លាំង​។ អ្នក​​ស្រី​​ថា បញ្ហា​នេះ​ ដោយ​សារ​តែអ្នកស្រី​​ពុំ​សូវ​មាន​អាហារ​បរិភោគ​គ្រប់​​គ្រាន់​ ហើយ​ពេល​ខ្លះ​​​​សុំ​លុយ​គេ​មិន​បាន​ ក៏​ដើរ​រើស​ចំណី​​ដែល​គេ​បោះចោល​នៅ​លើ​សំរាម​​​ យក​មក​​បរិភោគ​គ្រាន់​​បញ្ឈប់​ការ​ស្រេក​ឃ្លាន​មួយ​គ្រា​។

ស្ត្រី​វ័យ​​៥៨​ឆ្នាំ​រូប​នេះ រៀបរាប់ទៀតថា ជាញឹកញាប់​ ​អ្នក​​ស្រី​រស់​នៅ​តាម​សំយាប​ផ្ទះ​គេ​ខ្លះ និង​តាម​របង​វត្ត​ខ្លះ​ ព្រោះ​ពុំ​មាន​ទី​លំ​នៅ​ច្បាស់​លាស់​​​ហើយ​រា​ល់​​ថ្ងៃ​​រស់​​នៅ​ដោយ​​ពឹង​​លើ​​ការ​​ដើរ​​សុំ​ទាន​​គេ​ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទោះ​​ស្ថិត​​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​​ និង​ដំណក់​ទឹក​ភ្លៀង​​ក៏​ដោយ​។​ អ្នក​ស្រី​មាន​កូន​ចំនួន ៥នាក់​​​ ប៉ុន្តែ​កូន​ទាំង​នោះ​បាន​បែក​បាក់​គ្នា​អស់ ធ្វើ​ឱ្យ​អ្នក​​ស្រី​រស់​នៅ​តែ​ម្នាក់​ឯង​តែលតោល​គ្មាន​ទី​ពឹង។ ​​​​​​​​​​​​​​​​​​​​

​ស្របពេលដែលកំពុងមានជីវភាពក្រខ្សត់​ អ្នកស្រី នា ណាមេត ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​​គិត​គូរ​ដល់​ពួក​គាត់ដែលគ្មានមុខរបរ​ តាម​រយៈការ​​ផ្ដល់​​កិច្ច​​គាំពារ​​សង្គម​​ផ្សេងៗ ដូច​​ជា ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ ទី​លំនៅ​សមរម្យ​ និង​ផ្ដល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​​។

អ្នកស្រី​​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា៖ ​«សព្វ​ថ្ងៃ​ ខ្ញុំ​មិន​ដឹង​ជា​អ្វី​ទេ​ដើម្បី​ចិញ្ចឹមជីវិត​​ ក្រៅ​ពី​ដើរ​សុំ​តាម​ដង​​ផ្លូវ​។ អ៊ុំ​ពិបាក​ណាស់​ក្មួយ រក​ល្ងាច​ខ្វះ​ព្រឹក​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ខ្លួន​ក៏​ឈឺ​ដើរ​ពុំ​រួច​ មាន​តែ​ប្រឹង​សុំ​គេ​។ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ពួក​ខ្ញុំ​ផង​ ផ្ដល់​ប័ណ្ណ​ក្រីក្រ និង​ទី​លំនៅ​សមរម្យ​នឹង​​គេ​ផង​»។

ស្ទើរ​តែ​គ្រប់​កន្លែង​នៅ​ក្នុង​រាជធានី​​ភ្នំពេញ គេ​​តែង​សង្កេត​​​ឃើញ​មាន​កុមារ មនុស្ស​ពេញ​​វ័យ ស្ត្រី​មាន​កូនខ្ចី អ្នក​​​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់ និង​មនុស្ស​វ័យ​ចំណាស់ជាដើម​ បាន​ដើរ​​សុំ​ទាន​​​នៅ​តាម​ដង​ផ្លូវ តាម​ផ្សារ​ និង​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​។ អ្នក​​​សុំ​​ទាន​​ទាំង​នោះ​ ​ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​ពុំ​មាន​ទី​លំនៅ​ច្បាស់​​លាស់​​ ឬ​ជា​ក្រុម​​អនាថា​​​ដែល​សង្គម​ទុក​ចោល​។

​កំពុង​អង្គុយ​បញ្ឈរ​ជង្គង់​​ដោយ​ដាក់​ដៃ​ពី​​លើ ក្នុងទឹកមុខស្រពាប់ស្រពោនផងនោះ លោក ពៅ ផល ជាអ្នកសុំទាន​ម្នាក់ទៀត បាននិយាយថា លោកបានដើរសុំទានពីអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ អស់រយៈពេលជិត ២ឆ្នាំ​មកហើយ ដោយសារតែលោកមានវ័យចំណាស់ និងមានជំងឺប្រកាយ​ ដែលពុំអាចរកមុខរបរអ្វីផ្សេងក្រៅពីនេះ។​ ​​

បុរស​វ័យ​៥០​​ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង​​​រូប​នេះ​ លើក​ឡើងទៀត​​ថា​ លោក​​មក​អង្គុយ​សុំ​ទាន​គេ​នៅ​រង្វង់​មូល​ផ្លូវ​បែក​ជា​បួន​ នៅ​មុខ​​ផ្សារ​ថ្មី ចាប់​​​​​ពី​​ម៉ោង​៧ព្រឹក​ រហូត​ដល់​យប់​​ ដោយ​សារ​តែ​ជីវភាព​ខ្វះខាត​។ លោក​បន្ត​ថា ក្នុងមួយថ្ងៃ លោក​​​​ទទួល​​បានលុយ​​ពី​សប្បុរសជន​​​​​ដែលអាណិតរូបគាត់ ​​បានចន្លោះពី ​២ម៉ឺន​រៀល​​(២០ ០០០រៀល​​) ទៅ​ ៣ម៉ឺន​រៀល​(៣០ ០០០រៀល)​ ​ហើយថវិកា​ដែលទទួលបាន​នោះ លោកបានយកទៅទិញ​​បាយ​ហូប​ និង​ចិញ្ចឹម​ម្ដាយ​ឈឺ​​។

លោក​បន្ត​ថា​ ចាប់​តាំង​ពី​លោក​ដើរ​សុំ​ទាន​អស់​រយៈ​ពេល​ជិត ​២​ឆ្នាំ​នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​មណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ជា​មណ្ឌល​សង្គមកិច្ច​ស្ថិត​នៅ​​ខេត្ត​កណ្ដាល​ ចំនួន​ ២​​លើកមកហើយ​​ ហើយ​ក៏​បាន​ដោះលែង​វិញ ក្រោយធ្វើ​​​កិច្ច​សន្យា ​ហាម​ពួក​គេ​មិន​ឱ្យ​ដើរ​សុំ​ទាន​ទៀត​។

ទោះ​យ៉ាង​ណា​ លោក ពៅ ផល ថារូបលោក​ពុំ​អាច​បញ្ឈប់​សកម្មភាព​ដើរ​សុំ​ទាន​នេះ​​បាន​​ទេ ព្រោះ​លោក​ពុំ​មាន​ថវិកា​ទិញ​បាយ​ហូប​ ខណៈ​​រាល់​ថ្ងៃ លោក​ដើរ​​ដេក​តាម​​សំយាប​​ផ្ទះ​គេ​​​នៅ​ក្បែរៗ​ផ្សារ​ថ្មី​។​

បុរស​សម្បុរ​ខ្មៅ​​ស្រអែម​រូប​នេះ​ ស្នើ​​​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​គិត​គូរផ្តល់មុខរបរចិញ្ចឹមជីវិត​​ដល់រូបលោក និងអ្នកមានជីវភាពខ្វះខាត​ផ្សេងទៀត ព្រមទាំ​ងជួយ​​ព្យាបាល​ជំងឺដោយឥតគិតថ្លៃចំពោះ​ពលរដ្ឋក្រីក្រដូចរូបលោក​ផងដែរ។

លោក​លើក​ឡើង​ដោយ​សម្ដី​មួយៗថា៖ «សព្វ​ថ្ងៃ​មិន​សូវ​ហ៊ាន​ដើរ​សុំ​គេ ផ្ដេសផ្ដាស​ទេ​ ខ្លាច​អាជ្ញាធរ​​គេ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ឃាំង​។ តែ​ធ្វើ​ម៉េច បើ​មិន​មាន​អី​ហូប បើ​មិន​សុំ​គេ​មាន​តែ​ដេក​ស្លាប់។ ខ្ញុំ​ចង់​បាន​ឱ្យ​សម្ដេច ​ជួយ​ខ្ញុំ​ផង​ ជួយ​​ព្យាបាល​ជំងឺ​ខ្ញុំ ដើម្បី​អាច​ធ្វើ​ការ​នឹង​គេ​ បាន​លុយ​ចិញ្ចឹម​ជីវិត​»។

របាយការណ៍​ចេញ​ផ្សាយ​ដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ហៅកាត់​ថា អង្គការ UNDP និង​អង្គការ OxfordPoverty andHuman Development Initiative ហៅកាត់ថា OPHI កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ ឆ្នាំ២០២៣​បង្ហាញ​​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅកម្ពុជា​​មាន​ជាង ១៦ភាគ​រយ​ ឬ​​គិត​ជា​តួ​លេខ​មាន​​ប្រមាណ​ជាង ​២លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ​១៦លាននាក់ ( ១៦,៨លាននាក់)។

កាល​ពី​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០២២ ​អង្គការ​លីកាដូ​​ ចេញ​របាយការណ៍​​រក​ឃើញ​ថា មនុស្ស​ ២​នាក់​​​ បាន​​​ស្លាប់​​បាត់​បង់​ជីវិត​ ​នៅ​ពេល​​​កំពុង​​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​មនុស្ស​ជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​ ​។​

របាយការណ៍​ដដែល​បង្ហាញ​ថា​ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​ គឺ​ជា​ក្រុម​​មនុស្ស​​ដែល​​មិន​​ត្រូវ​​បាន​គេ​អើពើ​ ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ជាដើម​ ​ហើយ​​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ណា​មួយ​​ទេ។​

​តែយ៉ាងណា​ ​អ្នក​នាំ​​ពាក្យ​ក្រសួងសង្គមកិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា លោក តូច ចាន់​នី ប្រាប់Newsroom Cambodia យ៉ាង​ខ្លី​ថា ករណី​នេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​​បាន​ដោះស្រាយ​រួច​ហើយ​។ លោក​បន្ត​ថា មាន​តែ​មនុស្ស​តិច​តូច​ប៉ុណ្ណោះ ដែល​ពួក​គាត់​ពុំ​ព្រម​ទៅ​នៅ​មណ្ឌល​សង្គម​​កិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​[ករណីពលរដ្ឋដើរសុំទាន]នេះ មក​ពី​ពួក​គាត់​មិន​ព្រម​ទៅ​នៅ​មណ្ឌល​សង្គមកិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ខ្លួន​ឯង​ទេ។ យើង​ពុំ​ចង់​ឱ្យ​មាន​ករណី​ដើរ​សុំ​តាម​ទី​សាធារណៈ​បែប​នេះ​ វា​អាក្រក់​មើល»។

Newsroom Cambodia ​ពុំ​អាច​សុំការ​បញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះថា​តើ​មក​ដល់ពេល​នេះ​ មាន​​មណ្ឌល​សង្គម​កិច្ច​​ចំនួន​ប៉ុន្មាន​ និងមាន​ចំនួនអ្នករស់នៅក្នុងមណ្ឌលទាំងនោះប៉ុន្មាននាក់​នៅឡើយទេ​ ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​​។​​

ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្មី​ លោក​ ប៉ែន បូណា​ ពុំ​អាច​ទាក់ទង​ ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ​នៅ​នៅថ្ងៃទី៣១ ខែសីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​ ពុំ​មាន​អ្នក​ទទួល​។​

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បញ្ហា​នេះ​​ អាជ្ញាធរ​ពាក់ព័ន្ធ រួម​និង​​ក្រសួង​សង្គម​កិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ។ជាមួយគ្នានេះដែរ លោក​ថា គណ​បក្ស​ប្រជាជនកម្ពុជា​ ដោយមាន​លោក​​​​​ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ​ ក៏​​នឹង​​បន្ត​ប្រឹង​ប្រែង​កាត់​​បន្ថយ​​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ ​ឱ្យ​មាន​ជីវភាព​ប្រសើរ​ ​ជា​ពិសេស​​នៅ​តាម​ជន​បទ​។

លោក​បន្ត​ថា៖ ​«ក្មួយ​ត្រូវ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ក្រសួង​គេ​បាន​រៀបចំ​ហើយ លើ​ពលរដ្ឋ​មួយ​ចំនួន ​ដែល​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ​នោះ​។ ​ប៉ុន្តែ បញ្ហា​នៅ​ត្រង់​មាន​ក្រុម​ទុច្ចរិត​មួយ​ចំនួន​​ វា​ខូច ដើរ​សុំ​​​អាណា​ធិបតេយ្យ​​ បែរ​ជា​យក​មុខ​របរ​នេះ​ជា​អាជីព។ កន្លងទៅ អាជ្ញាធរ​គេ​បាន​រៀបចំ​ឱ្យ​ពួក​គាត់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ហើយ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ និង​​មាន​​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លី​ផង​ដែរ»។​​

ចំណែក​អ្នក​ឃ្លាំ​មើល​សង្គមវិញ សង្កេតឃើញ​​​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​បាន​គិតគូរ​ ក្នុងការផ្តល់​កិច្ចគាំពារ​សង្គម​មួយ​សមរម្យ​​ដល់​ពួក​គេ​ឱ្យ​មាន​​ប្រសិទ្ធភាពនៅឡើយ​ទេ​​។ អ្នកឃ្លាំមើលយល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​មួយ​សមរម្យ​ជូន​​​ពួក​​គេ ដើម្បី​អាច​សង់​​​ទី​លំនៅ​បាន​ ហើយ​រៀបចំ​​​​វគ្គ​បណ្ដុះបណ្ដាល​​​ជំនាញ​ណា​មួយ​ដែល​ពួក​គាត់​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ ដូច​ជា​ ជំនាញ​កសិកម្ម​ និង​ជំនាញ​​ផ្សេងៗ​ ជា​​ដើម។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យ៉ង់ គិមអេង លើក​ឡើង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​ដំណោះស្រាយ​មួយ​សមរម្យសម្រាប់ប្រជាពលរដ្ឋ​ក្រីក្រ និងគ្មានមុខរបរ​។ លោក​បន្ត​ថា រដ្ឋ​​ពុំ​អាច​ប្រើ​ប្រាស់​អំណាច​ដើម្បី​គាប​សង្កត់​ពួក​គាត់​ដោយ​ពុំ​មាន​តម្លាភាព​ ឬ​យុត្តិធម៌​នោះ​ទេ​ ​ព្រោះ​ថា​បញ្ហា​នេះ​បើ​សិន​ជា​អាជ្ញាធរ​រដ្ឋ​ពុំ​បាន​ដោះស្រាយ​ឱ្យ​ត្រឹម​ត្រូវ​ទេ ឬ​យក​ពួក​គាត់​ទុក​ចោល គឺ​ស្មើនឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។

លោក​លើក​​​ឡើង​​ថា៖ «នៅ​ក្នុង​កតិកាសញ្ញា អនុសញ្ញា​ស្តី​ពី​សិទ្ធិមនុស្ស​អី​ហ្នឹង សិទ្ធិ​រស់​រៀន​មាន​ជីវិត​ទាំងនេះ គឺ​រដ្ឋ​ជា​​អ្នក​​ធានា។ អ៊ីចឹង​ចំពោះ​បញ្ហា​អស់​ហ្នឹង ការ​​ធានា​របស់​រដ្ឋ អាច​​គិត​គូរ​តាម​រយៈ​កិច្ច​គាំពារ​សង្គមកិច្ច ជា​ពិសេស​ការ​ធានា​​ការ​​ហូប​ចុក និង​​ការ​រស់​នៅ​មាន​លំនៅ​ឋាន​សមរម្យ»។

កាល​​ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែន​ការ បាន​ចេញ​របាយការណ៍​​មួយ​អំពី​​ខ្សែបន្ទាត់​​​​ភាព​​ក្រីក្រ​ ​និង​អត្រា​ភាព​ក្រីក្រ​ឆ្នាំ២០១៩-២០២០​​ ដោយរបាយការណ៍នោះ​ បង្ហាញថា ប្រជា​ពលរដ្ឋ​​​ខ្មែរ​ជាង ១៧​ភាគរយ (​១៧.៨%)​ ​​នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​​បន្ទាត់​​ភាព​​ក្រីក្រ ស្របពេល​ពលរដ្ឋ​នៅ​តំបន់ជនបទ​​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាង​គេ។

របាយការណ៍​​នេះ​ ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​របស់​​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDP) កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ដែល​​ថា​ ​វិបត្តិ​ជំងឺ​​កូវីដ​-​១​៩​ ​​ធ្វើឱ្យ​​អត្រា​ភាព​ក្រីក្រ​​នៅ​កម្ពុជា​​​កើន​​ដល់​ ​១៧,៥​៨​​​​​ភាគរយ​ (១៧,៥​៨​%​)។ តែយ៉ាងណា​ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះ បើ​​ប្រៀប​ធៀប​​កាល​ពី​​ឆ្នាំ​២០១៨ ដែលអង្គការនេះ​បាន​​រកឃើញ​​ថា ពលរដ្ឋ​​ខ្មែរ​រហូត​​ដល់​​​ទៅ​ ៣៥​​ភាគ​​រយ ឬ ៥,៦​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​៕

ព័ត៌មានពិស្តារ៖ ការផ្តល់សញ្ជាតិខ្មែរឱ្យជនបរទេសកំពុងក្លាយជាក្តីបារម្ភដល់ហានិភ័យសង្គម
ការផ្តល់សញ្ជាតិខ្មែរឱ្យទៅជនបរទេស ចំពេលការសិក្សានានារកឃើញកម្ពុជានៅ​​​មា​​​​នអំពើពុករលួ​​យខ្ពស់ និងនីតិរដ្ឋទាបនៅឡើយ ជាផ្នែកមួយជំរុញឱ្យអ្នកឃ្លាំមើល​​បារ​ម្ភដល់ហានិភ័យសង្គមទៅថ្ងៃអ​​​​​នា​គ​ត បើ​​​​មេ​ដឹកនាំខ្វះឆន្ទៈពង្រឹងប្រព័ន្ធនីតិរដ្ឋ ។

ក្តីបារម្ភ ក្រោយពីមានសេចក្តីរាយការណ៍នានា កាលពីសប្តាហ៍មុនថា អាជ្ញាធរសាំងហ្គាពួចាប់បានជនជាតិចិន៣នាក់​ ចូលសញ្ជាតិខ្មែរ ក្នុងចំណោមឧក្រិដ្ឋជន១០នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ឬលុយខុ​សច្បាប់ ខណៈឧកញ៉ាខ្លះ បានបង្ហោះលេខទូរសព្ទ ដើម្បីរត់ការចូលសញ្ជាតិខ្មែរ។

បន្ថែមពីនេះ ក្រោយពីសហរដ្ឋអាមេរិក ដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែន អំឡុងឆ្នាំ​២០២២រួចមក ក្រសួងមហាផ្ទៃតាមរយៈ លោក ស ខេង បានប្រកាសពីវិធានការចុះបង្ក្រាបបាន បទឧ​​ក្រិ​ដ្ឋគ្រឿងញៀន ការចាប់ជំរិត ជួញដូរអាវុធ និងបទឧក្រិដ្ឋឆរបោកតាមអនឡាញជាដើម ដែលភាគច្រើនជាប់ពាក់ព័​​ន្ធនិងជនជាតិចិន។

អ្ន​កសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា និតីវិធីនៃការសម្រេចផ្តល់សញ្ជាតិខ្មែរឱ្យ​ទៅជនណាម្នាក់ គេត្រូវពិនិត្យយ៉ាងហ្មត់ចត់ទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គល តាមច្បាប់កម្ពុជា ដើម្បីកុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកសុវត្ថិភាព ។

លោកបន្តថា៖«យើងចេះតែផ្តល់សញ្ជាតិដោយសំអាងថាអ្នកហ្នឹងមានលុយមកវិនិយោគអីជាដើម អាហ្នឹងអាចជាហានីភ័យនិងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ»។

លោកគូសបញ្ជាក់ថា បើពិនិត្យទៅលើការវាយតម្លៃនានាពាក់ព័ន្ធនឹងកម្រិតអំពើពុករលួយ និងនីតិរដ្ឋទាបនៅកម្ពុជា លោកថា ការផ្តល់សញ្ជាតិខ្មែរឱ្យទោជនបរទេសបច្ចុប្បន្ន ជាចំនុចព្រួយបារម្ភពីហានីភ័យខ្លាំងទៅដ​ល់​ស​​ង្គម សម្រាប់អនាគតកម្ពុជា ប្រសិនបើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ។

បន្ថែមពីនេះលោកថា នៅកម្ពុជាបច្ចុប្បន្នជនជាតិចិន និងវៀតណាម ឈានមុខគេក្នុងការទទួលបានការផ្តល់សញ្ជាតិខ្មែរ បើធៀបនឹងជនជាតិដទៃទៀត ។

លោកថា៖«ខ្ញុំបារម្ភ[…]ពេលខ្លះយើងថែមទាំងឃើញអ្នកមានមុខមាត់នៅក្នុងសង្គមយើងផុសផ្សព្វផ្សាយអំពីការរត់ការ ដើម្បីទទួលបានសញ្ជាតិថែមទៀត។ រឿងសញ្ជាតិយើងនេះដូចជារឿងទិញលក់ដូរ ត្រី សាច់ជ្រូក សាច់គោហើយហ្នឹង»។

ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើងបាន នៅក្នុងក​រណី​​ការទទួលសញ្ជាតិខ្មែរពីកំណើត ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ និង ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតិតូបនីយកម្ម)។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត ចាត់ទុកការផ្តល់សញ្ជាតិឱ្យបរទេស តាមរយៈអ្នករត់ការបង់លុយ មិនអនុវត្តតាមច្បាប់ ហើយថាវាក៏ជាការរំលោភនូវសេចក្តីទុកចិត្តរបស់ច្បាប់កម្ពុជា។

មួយវិញទៀតលោកថា ការផ្តល់សញ្ជាតិតូបនីយកម្មមួយៗ ត្រូវមានការសិក្សាអំពីប្រវតិ្ត អំពីប្រភពចំណូឡឱ្យបានច្បាស់លាស់ មិនមែនត្រឹមតែថា ឱ្យតែគេមានលុយវិនិយោគ ឬក៏មានលុយជួយរដ្ឋាភិបាលអាចចូលសញ្ជាតិខ្មែរបានោះទេ។

លើសពីនេះ លោកថា ប្រសិនបើលុយទាំងអស់នោះ បានមកពីបទឧក្រិដ្ឋលាងលុយកង្វក់ ឬជួញដូរមនុស្ស ការផ្តល់សញ្ជាតិនឹងប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិ និងបង្កហា​និភ័យដល់សង្គមកម្ពុជា ។

លោកបន្តថា៖«កាលណាមិនអនុវត្តតាមល័ក្ខខណ្ឌនៃច្បាប់ផ្តល់សញ្ជាតិតូបនីយកម្មវាចូលរឿងអំពើមិនប្រក្រតីនៃការរត់ការ អំពើពុករលួយផ្សេងៗទៀតដែលវាធ្វើឱ្យប៉ះពាល់ទៅសង្គមជាតិ»។

បើតាមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សង្គមតាមរយៈការផ្តល់សញ្ជា​តិ​ឱ្យទៅជនបរទេស មេដឹកនាំត្រូវទប់ស្កាត់អំពើពុករលួយ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

​ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីម្សិលម៉ិញ សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ ដោថាអស់សមត្ថកិច្ច ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាន ហើយបានជំរុញឱ្យទាក់ទងលោក ប៉ែន ប៉ុនណា ដែល Newsroom Cambodia មិនអាចទាក់ទងបាន។

ចំណែក អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនអាចទាក់ទងបាននៅថ្ងៃទី ២២ សីហានេះ ដោយទូរស័ទ្ទចូលជាច្រើនដងគ្មានអ្នកទទួល។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២​០​២២ ចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០២២  ជនបរទេសសុំចូ​លសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មសរុបចំនួន ២៥២៨នាក់។ ជនបរទេសទាំងនោះមានសញ្ជា​តិ​ដើ​មចំនួន៥០សញ្ជាតិ។

ដោ​យឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ប​​ញ្ជា​ក់ថា តាមប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសនៅទូទាំងប្រទេស មានជនបរទេសចំនួន ៣០.៨៣៤នាក់ ក្នុងនោះជនបរទេស ២.៤១៦នាក់ មកធ្វើការងារខុសច្បាប់គ្មានបណ្ណការងារនៅក្នុងប្រ​ទេសកម្ពុជា។

ពាក់ព័ន្ធនឹងការវាយតម្លៃពីកម្រិតអំពើពុករលួយវិញ បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ស​ក​ល ចេញផ្សាយដើមឆ្នាំ២០២៣ ​​បា​នរកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់​គ្នា ​ ​កម្ពុ​ជាជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យអាក្រក់ជិតបា​តតា​​រា​ង បើទោះបីកម្ពុជា មាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំ​ងអំពើពុក​រលួ​យរបស់ក​ម្ពុជា​​ប្រកាស​ឱ្យប្រើ​នៅថ្ងៃទី​១ ខែ​មេ​សា ​ឆ្នាំ២​០​១០ ​បញ្ជាក់ពីគោ​លបំ​ណងលើ​កក​ម្ព​ស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ​រ​ដ្ឋ​ច្រើ​ន​យ៉ា​ង។

ក្នុ​ង​នោះមា​នទាំងការ​«​ពង្រឹង​អ​ភិបាល​កិច្ច​ និ​ងនីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និង ​ការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ »​។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា  បើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជាបានបន្តញាំញីដោយអំពើពុករលួយធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងគំហុកនូវប្រព័ន្ធពង្រឹងនីតិរដ្ឋ ដោ​យសារតែក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្ន បាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច រវាងរដ្ឋសភា តុ​លាកា​​រ និងរដ្ឋាភិបាល។

ប៉ុន្តែលោកគិតថា កម្ពុជាអាចរើខ្លួនពីវិបត្តិនេះបាន បើរដ្ឋាភិបាលមានឆន្ទៈបង្ហាញនូវតម្លាភាព និង​គណ​​នេយ្យភា​ពក្នុងការដឹកនាំ រួមទាំងពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ តាមរយៈបង្កើតឱ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។

មួយវិញទៀតលោកថា បើរដ្ឋាភិបាលមានឆន្ទៈ ត្រូវបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ក្នុងការតាមដានការអនុវត្តច្បាប់ បង្កើតឱ្យមានប្រព័ន្ធសុវត្ថិភាព និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នករាយការណ៍ ឬហ៊ានលាតត្រដាងពីអំពើពុករលួយ ដែលថា នេះជាការរួមចំណែកជំរុញឱ្យវិធានការទប់ស្កាត់អំពើពុករលួយដើរទៅមុខ។